question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើទស្សនៈវិជ្ជា និងស្យង់មានទំនាក់ទំនងគ្នាដូចម្តេចខ្លះ? | ពីបុរាណកាល គេចាត់ទុកទស្សនវិជ្ជាជាចំណេះសកល ជាស្យង់នៃស្យង់ក្រោយមកស្យង់មួយចំនួនបានផ្តាច់ខ្លួនចេញពីទស្សនវិជ្ជាបន្តបន្ទាប់និងមានមុខសញ្ញាសិក្សាច្បាស់លាស់ គឺស្យង់សិក្សាពីពិភពរូបធាតុដែលស្ថិតនៅដាច់ពីមនុស្ស។ ដូចនេះទស្សនវិជ្ជាត្រូវនៅសិក្សាពីមនុស្ស និងពីអ្វីដែលស្យង់មិនអាចសិក្សាបានមានបញ្ហាតំលៃពុទ្ធិ តំលៃទង្វើតំលៃអត្ថិភាពតំលៃភាវៈជាដ... | general |
តើស្យង់បានផ្តល់អ្វីដល់ទស្សនវិជ្ជា? | ទស្សនវិជ្ជាធ្វើការពិចារណាលើគ្រប់បញ្ហា។ ច្បាប់ទ្រឹស្តីបាតុភូតផ្សេងៗដែលកើតឡើងដោយស្យង់ផ្តល់ប្រធានថ្មីៗ អោយទស្សនវិជ្ជាសំរាប់ពិចារណា។ លើសពីនេះ ស្យង់បានផ្តល់នូវរបកគំហើញនៃទ្រឹស្តីថ្មីៗ របស់ស្យង់អោយទស្សនវិជ្ជាធ្វើ ការពិនិត្យមើលទិដ្ឋភាពថ្មីៗនៃតថៈដែលនិងអាចកើតមានឡើងដោយស្យង់ បានលើកយកចោទឡើងវិញសារជាថ្មីនូវបញ្ហាតំលៃ។ | general |
តើទស្សនវិជ្ជាផ្តល់អ្វីដល់ស្យង់? | ពិតហើយថា ទស្សនវិជ្ជាត្រូវការជំនួយខ្លះពីស្យង់ហើយស្យង់ក៏មិនអាចមិនពឹងទស្សនវិជ្ជាខ្លះៗ ដែរនោះទេព្រោះ «អ្នកប្រាជ្ញាស្យង់ មិនអាចយល់ច្បាស់ពីបញ្ហាទស្សនវិជ្ជានៃស្យង់របស់ខ្លួនជានិរន្តរ៍បានទេ «។ ដូចនេះទើបយើងឃើញថាទស្សនវិជ្ជា បានផ្តល់អោយស្យង់នូវបញ្ហាតំលៃអស្តិរូប និងមអាចផ្តល់អោយស្យង់នូវការខ្វល់ខ្វាយតាំងពីសំនួរលើបញ្ហាតំលៃពិសេសលើតំលៃស... | general |
តើលក្ខណៈគំនិតស្យង់ និងទស្សនវិជ្ជាដូចគ្នា និងខុសគ្នាដូចម្តេចខ្លះ? | ក. លក្ខណៈដូចគ្នារវាងលក្ខណៈគំនិតស្យង់ និងគំនិតទស្សនវិជ្ជា៖
- គំនិតរិះគិតៈ ស្យង់មិនទទួលស្គាល់អ្វីដែលគ្មានភស្តុតាង ឯទស្សនវិជ្ជាមិនទទួលស្គាល់ភ្លាមៗនូវការណ៍មួយដោយមិនបានពិចារណាល្អិតល្អន់ដែរ។
- គំនិតសកលៈ ទាំងស្យង់ទាំងទស្សនវិជ្ជា គឺពុំប្រកាន់ជាតិសាសន៍មិនប្រកាន់ពណ៌សម្បុរ តែគឺសំរាប់ផលប្រយោជន៍មនុស្សជាតិទាំងមូលដូចគ្នា។
- គំនិតងឿងឆ... | general |
តើអ្នកស្យង់ និងអ្នកតិចនិចមានកម្មវត្ថុសិក្សាដូចគ្នាឬខុសគ្នា? ចូរពន្យល់? | អ្នកស្យង់ និងអ្នកតិចនិចមានវគ្គសិក្សាមិនដូចគ្នាទេ
- អ្នកស្យង់ៈ ជាអ្នកបង្កើតត្រឹមតែទ្រឹស្តីសុទ្ធសាធ មិនគិតពីផលប្រយោជន៍ពោលគឺ កម្មវត្ថុសិក្សារបស់អ្នកស្យង់ គឺដើម្បីពុទ្ធិ។
- អ្នកតិចនិចៈ ជាអ្នកអនុវត្តន៍ តែងគិតដល់ផលប្រយោជន៍ មានន័យថាអ្នកតិចនិចមានគោលដៅគឺចេះដើម្បីធ្វើ ដើម្បីផលិតផល។ | general |
តាមបូលូទំនោរមានលក្ខណៈប៉ុន្មានយ៉ាង? គឺអ្វីខ្លះ? | តាមបូលូទំនោរមានលក្ខណៈពិសេសពីរយ៉ាងគឺ សំទុះជំរុញ និងទិស។ លក្ខណៈទាំងពីរនេះ ស្របទៅន័យដើមរបស់ពាក្យព្រោះបើមើលន័យដើមកំណើតនៃពាក្យទំនោរ គឺបំនហើយបំនងនេះបញ្ចាក់អំពីទិសដៅនីមួយៗ នៃសកម្មភាពចិត្ត។ | general |
តើវិស្មាន់និងគុយវិល្យេយល់ដូចម្តេចខ្លះ អំពីទំនោរ? | តាមទស្សនវិជ្ជារបស់វីស្មាត់ និងគុយវីល្យេទំនោរជាលំនាំរកជាអទត្តពលភាព។ តែលំនាំរកក្តីអទត្តពលភាពក្តី សុទ្ធតែជារបស់ដែលយើងពុំអាចសង្កេតឃើញបានឡើយ។ ដូចដនេះយើងសំគាល់ទំមនោរទៅលើភាពនៃញាណ ឬលើអកប្បកិរិយាទៅវិញ។ | general |
តើឡាសឺល្យេមានទស្សនៈដូចម្តេចដែរអំពីទំនោរ? | តាមឡាសសឺល្យេថា គឺ«វេទនារម្មណ៍«ដែលធ្វើអោយយើងដឹង ឬស្គាល់ទំនោរផ្សេងៗ។ | general |
ចូរសិក្សាប្រៀបធៀបរវាងទំនោរ តំរូវការចំនង់និងសភាវគតិ។ | បើយើងធ្វើសិក្សាប្រៀបធៀបរវាងទំនោរតំរូវការ ចំនងនិងសភាវគតិនោះ យើងឃើញថាសញ្ញាណទាំងនេះមានលក្ខណៈខុសគ្នាតែការបង្ហាញភាពខុសគ្នានេះពុំមែនជាការងាយស្រួលទេ។ គេច្រើនពោលថាតំរូវការ និងចំនងជាទំនោរដែលដឹងច្បាស់ ពីគោលបំនងរបស់ខ្លួនឯសភាវគតិវិញគឺជា តិចនិចឯកឯងឬជាចំនេះធ្វើពីកំណើត។ ដូចនេះតំរូវការ និងចំនងសំដៅទំនោរប្រកបដោយឆន្ទៈសភាវៈគតិសំដៅទំនោរឯកឯ... | general |
តើមានទំនោរប៉ុន្មានយ៉ាង? គឺអ្វីខ្លះ? | ទំនោរមាន៥ យ៉ាងគឺ ទំនោរសរីរាង្គ ទំនោរអន្តរបុគ្គល ទំនោរសង្គម ទំនោរឧត្តមគតិ និងទំនោរផ្ទាល់ខ្លួន។ | general |
ដូចម្តេចដែលហៅថា ទំនោរសរីរាង្គ? | ទំនោរសរីរាង្គ ជាទំនោរដែលទាក់ទង និងធម្មជាតិមនុស្សដែលជាសភាវៈរស។ ទំនោរសរីរាង្គ ចែកចចេញជាសភាវៈគតិរក្សា និងការស្រេកឃ្លាន។ សភាវៈគតិរក្សាពុំមែនជាសភាវៈគតិមែនទែនទេ តែគ្រាន់តែជាការបង្ហាញទំនោរសំខាន់របស់ភាវៈរស់ដែលចង់បន្តភាវៈភាពរបស់ខ្លួនទៅមុខទៀត។ ឯការស្រេកឃ្លានជាទំនោរជាក់លាក់របស់មនុស្ស និងសត្វតែមានលក្ខណៈខុសគ្នាត្រង់ការស្រេចកឃ្លានរប... | general |
ចូររាប់ពីជីវប្រវត្តិរបស់អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយឬក្រមង៉ុយ។ | ក្រមង៉ុយជាអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរដែលខ្មែរគ្រប់រូបទទួលស្គាល់ថាជាអ្នកបង្កើតច្បាប់ប្រៀបប្រដៅ ដាស់តឿនដល់កូនខ្មែរ និងបង្កើតវោហារស័ព្ទខ្មែរ។
ប្រវត្តិរូបសង្ខេប
គេមិនដឹងពីថ្ងៃខែកំណើតរបស់អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយទេ ប៉ុន្តែឯកសារបានអះអាងថា លោកប្រសូត នៅឆ្នាំ ១៨៦៥ ត្រូវនឹងពុទ្ធសករាជ ២៤០៨ នៅភូមិព្រៃអណ្តូងស្វាយ ឃុំកំបូល ស្រុកភ្នំ... | general |
ដូចម្តេចហៅ ទំនោរអន្តរបុគ្គល? | - ទំនោរអន្តរបុគ្គលៈ ជាទំនោរកើតពីទំនាក់ទំនង រវាងញាណបុគ្គលចាប់ពីពីររូបឡើងទៅ ដោយពុំគិតពីក្របខ័ណ្ឌសង្គមឬក្របខ័ណ្ឌស្ថាប័នដែលតែងមានឥទ្ធិពលលើទំនោរនេះជាធម្មតា។ ទំនោរអន្តរបុគ្គលចែកជាបីគឺ៖
- សភាវគិតក្រុមនិងសមានចិត្តឆ្លងៈ ជាដំណើរទាក់ទងនៃញាណតាមលំនាំចិត្តត្រូវគ្នាជាធ្លុងមួយ ប្រជុំគ្នាជាក្រុមឬជាហ្វូងហើយកាយវិការខ្លះ អំពើខ្លះ អកប្បកិរ... | general |
ដូចម្តេចហៅ ទំនោរសង្គម? | ទំនោរសង្គមជាទំនោរ ដែលទាក់ទងនឹងអត្ថិភាពនិងទំរងប្រវត្តិវិទ្យាដែលតែងប្រែប្រួលទៅតាមកាលរបស់សង្គម។ ទំនោរសង្គមចែកជា៖
- ទំនោរគ្រួសារៈ ជាទំនោរបង្រួបបង្រួមសមាជិកទាំងឡាយ ក្នុងគ្រួសារនីមួយៗអោយមានសេចក្តីស្នេហារវាងគ្នាទៅវិញទៅមក។
- ទំនោរមាតុប្រទេសៈ ជាទំនោរដែលជំរុញពលរដ្ឋអោយស្រឡាញ់ស្រុកកំណើត ស្រឡាញ់ប្រពៃណី និងមាតុភាសារបស់ខ្លួន រហូតជំរុ... | general |
ដូចម្តេចដែលហៅថា ទំនោរឧត្តមគតិ? | ទំនោរឧត្តមគតិ ជាទំនោរកើតឡើងពីកំលាំងចិត្តរបស់មនុស្ស ក្រោយពីមានជំនក់ទីលើតំលៃផ្សេងៗ របស់មនុស្ស។ ទំនោរឧត្តមគតិរួមមាន៖
- សញ្ចេតនាសាសនាៈ ជាសញ្ចេតនាជាប់ជំពាក់ទៅនឹងអ្វី ដែលជាទីសក្ការៈឈានទៅដល់សញ្ចេតនា ជាប់នឹងអាទិទេពដែលក្នុងិនោះគេអាចឃើញសញ្ចេតនាប្រាថ្នាអតិសេដ្ឋដាច់ខាត សញ្ចេតនាស្នេហាអាទិទេពសញ្ចេតនាជាប់ជំពាក់នឹងសមាគមន៍សាសនា។
- សីលស... | general |
ដូចម្ដេចដែលហៅថាអរិយសច្ចៈ៤? មានអ្វីខ្លះ? | អរិយាសច្ចៈ ៤ គឹ សច្ចៈគឺប្រសើរខ្ពង់ខ្ពស់ ឬ សេចក្ដីពិតដ៏ប្រសើរ។
- ទុក្ខអរិយសច្ចៈ គឺទុក្ខជាសេចក្ដីពិតដែលកើតមានដល់រូបកាយមនុស្សសត្វគ្រប់គ្នា។
- សមុទ្រអរិយាសច្ចៈ គឺជាហេតុដែលនាំកើតទុក្ខ សេចក្ដីពិត បានដល់ឥណ្ឌាបីប្រការគឹ កាមតណ្ហា ភវតណ្ហា និងវិភតណ្ហា។
- និរោធសច្ចៈ ការរលត់ទុក្ខរួចចាកទុក្ខាសេចក្ដីពិត។
- មគ្គអរិយសច្ចៈ មាគ៌ានាំឪ្យផុ... | general |
តើសង្គមវប្បធម៌អាស៊ាន បង្កើតនូវបញ្ហាអ្វីខ្លះ? | សង្គមវប្បធម៌អាស៊ាន បង្កើតនូវបញ្ហាមួយចំនួនដូចជា៖
១. សិទ្ធមនុស្ស៖
ចំរុះភាពគ្នាជាច្រើននៅក្នុង តំបន់អាស៊ានធ្វើឲ្យកើតមាននូវការប្រកាន់នូវឋានៈរបស់មនុស្សដែលកើតមាននូវបទឧក្រិដ្ឋផ្សេងៗ ដែលសុទ្ធតែជាប្រភពនៃបញ្ហាហើយនៅក្នុងករណីខ្លះទៀត យើងមិនអាចកត់សម្គាល់ទៅលើររបៀបរបបនៃការរស់នៅ របស់មនុស្សបានឡើយ។ មនុស្សម្នាក់ៗធ្វើយ៉ាងណាឲ្យតែខ្លួនបានរស់ ... | general |
ហេតុអ្វីបានជាយើងសិក្សាពីបញ្ជាចិត្ត សង្គម? តើបញ្ជាចិត្ត សង្គមមានអ្វីខ្លះ? ចូររៀបរាប់។ | បានជាយើងត្រូវ សិក្សាអំពីបញ្ហាចិត្តសង្គមព្រោះ៖
- ប្រទេសកម្ពុជាបានជួបសង្ក្រាមជាងពីករទស្សវត្សរ៍ (២០ឆ្នាំ)
- សង្គ្រាមបានផ្តល់នូវស្រ្តីមេម៉ាយ កុមារកំព្រា ជនពិការ
- ធ្វើឲ្យខ្ចេចខ្ទាំនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
- ដើម្បីរកដំណោះស្រាយបញ្ហាផ្លូវចិត្ត
- ផ្តល់កម្លាំងចិត្តជូនប្រជារាស្រ្តខ្មែរ។
បញ្ហាចិត្ត សង្គមរួមមាន៖
- ភាពបាក់ស្បា... | general |
តើរដ្ឋធម្មនុញ្ញអាស៊ានគឺជាអ្វី? | ចក្ខុវិស័យអាស៊ានឆ្នាំ ២០២០ត្រូវបានអនុម័តព្រមព្រៀងដោយ ថ្នាក់ដឹកនាំប្រមុខ ប្រមុខរដ្ឋាភិបាលអាស៊ានក្នុងឱកាសកិច្ចប្រជុំកំពូលក្រៅផ្លូវការលើកទី២ នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាលេស៊ីនៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៧។ ចក្ខុវិស័យអាស៊ានក្នុងឆ្នាំ ២០២០គឺការយល់ឃើញរួមមួយរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ ទំនាក់ទំនងខាងក្រៅរបស់អាស៊ានការរស់នៅក្នុងសន្... | general |
ចូរប្រៀបធៀបបញ្ហាមនុស្ស និងបញ្ហាសត្វ។ | ប្រៀបធៀបបញ្ហាមនុស្ស និងសត្វ៖
+ លក្ខណៈដូចគ្នា
- មានបញ្ញាប្រតិបត្តិដូចគ្នា (បែបតថភាព)
- សភាវគតិដូចគ្នា (ក្មេងអាយុក្រោម ២ឆ្នាំ)
- ស្ថិតនៅក្រោមបញ្ជាតតណ្ហាដូចជា ចង់បន្ដពូជ
- មានទំនោរសេរីរាង្គកាយគឺ ចង់រស់ ខ្លាចស្លាប់ មានការស្រែកឃ្លាន។
+ លក្ខណៈមនុស្ស
បញ្ញាសត្វ
- អាចគ្រប់គ្រងពេលវេលាបាន
- មានគោលដៅ គម្រោងផែនការសម្រាប់ជីវិតទៅ... | general |
ចូររៀបរាប់អំពីប្រវត្តិកំណើតសាសនា គ្រិស្ដ។ | ប្រវត្តិនៃសាសនា គ្រិស្ដ
សាសនាគ្រិស្ដ ជាសាសនាមួយក្នុងចំណោមសាសនាធំៗលើពិភពលោកដែលមានដើមកំណើតដំបូងនៅប្រទេសអ៊ីស្រាអែល។ ព្រះគម្ពីរប៊ីប គឺជាសំណេរកត់ត្រាប្រវត្តិនៃការជួយសង្រ្គោះមនុស្សលោករបស់ព្រះយេស៊ូ។
សាសនានេះបានបង្កើតឡើងនិងឃោសនាផ្សាព្វផ្សាយដោយជនជាតិជីហ្វម្នាក់ឈ្មោះ យេស៊ូគ្រិស្ដ។ យេស៊ូគ្រិស្ដ កើតនៅថ្ងៃ ទី ២«៥ ខែ ធ្នូ ក្នុងព.ស ៥... | general |
តើគោលការណ៍នៃសាសនាគ្រិស្ដមានអ្វីខ្លះ? | គោលការណ៍សាសនាគ្រិស្ដ
គ្រិស្ដបរិស័ទត្រូវប្រកាន់ខ្ជាប់នូវក្រឹត្យវិន័យ ១០ ប្រការ ហើយអនុវត្តន៍លើជំនឿលើព្រះដ៏ពិតប្រាកដ។ ក្រឹត្យវិន័យទាំងដ ១០ ប្រកាននោះមាន៖
១. ត្រូវគោររបូជាព្រះម្ចាស់សូគ៌ ពួកកាតូលិកជឿថាព្រះមានតែមួយ គឺ ព្រះម្ចាស់សួគ៌មានជីវិតរស់នៅជានិច្ច ហើយជាអ្នកបង្កើតពិភពលោកព្រមទាំងធម្មជាតិគ្រប់បែបយ៉ាងត្រឹមតែ ៦ ថ្ងៃប៉ុណ្ណោះ។
... | general |
ចូរនិយាយពីវិធីចូលសាសនាគ្រិស្ដ? | វិធីចូលសាសនា គ្រិស្ដ៖ សាម៉ីខ្លួនដែលចង់ចូលសាសនា ត្រូវយកសង្ឃរាជឪ្យស្រោចទឹកលើក្បាលហើយប្រសិទ្ធិឪ្យថា ខ្ញុំប្រសិទ្ធិអ្នកដោយនាមរបស់បិតា និងបុត្រនិងវិញ្ញាណ។ ដោយកិច្ចនេះបុគ្គលនោះឈ្មោះថា បានជាបុត្រព្រះជាម្ចាស់ ហើយបានរួចចាកបាបសព្វយ៉ាងដែលខ្លួនបានធ្វើហើយអំពីកំណើននឹងបានទៅកើតនៅឋានសួគ៌ ឬ ទៀតដោយការអធិដ្ឋានដែលជាការសន្ទនាជាមួយព្រះដោយមាន... | general |
តើសាសនាគ្រិស្ដមានប៉ុន្មាននិកាយធំៗ? និកាយអ្វីខ្លះ? ហើយនាំចូលមកកម្ពុជានៅពេលណាខ្លះ? ដោយនរណា? | សាសនាគ្រិស្ដមាននិកាយធំៗ បីគឺ និកាយរ៉ូមុំាងកាតូលិក និយាយ ប្រូតេស្ដង់ និកាយអរតូដុក និងកាយតូចៗផ្សេងៗទៀត។
- និកាយរ៉ូមុំាកាតូលិក បាននាំចូលមកប្រទេសកម្ពុជាជាក្នុងអំឡុងសតវត្សទី ១៦ នៃគ.ស តាមរយៈបេសកម្មកាតូលិកព័រខុយហ្គាល់ និងអេស្ប៉ាញ។ នៅឆ្នាំ ១៩៥២ វត្តអារាមបុព្វជិកនិកាយកាតូលិក ដែលជាជនជាតិខ្មែរ បានទទួលពិធីកែងតាំងជាបូជាចារ្យមុនគេ។
... | general |
ចូរនិយាយពីសារៈសំខាន់នៃសាសនាគ្រិស្ដក្នុងសង្គមខ្មែរ។ | សារៈសំខាន់នៃសាសនាគ្រិស្ដក្នុងសង្គមខ្មែរ៖ វត្តមាននៃគ្រិស្ដសាសនា បានជួយសម្រួលដល់ពីជីវភាពរស់នៅរបស់ប្រជាជនរដ្ឋខ្មែរជាច្រើន ពិសេសនៅតាមជនបទ។ គ្រិស្ដសាសនាបាន៖
- ប្រមែលប្រមូលក្មេងៗកុមារកំព្រា ដើម្បីបានចូលរៀនសូត្រ និងបណ្ដុះបណ្ដាលជំនាញផ្សេងៗ ពិសេសភាសាបរទេស។
- ការជួយផ្គត់ផ្គង់ទាំងផ្នែកសម្ភារៈ និងស្មារតីធ្វើឪ្យប្រជាពលរដ្ឋដែលធ្លាប់... | general |
តើការស្រឡាញ់រាប់អាន ការគោរពនិងការជួយទុកធុរៈ អ្នកដ៏ទៃមានប្រយោជន៍អ្វីខ្លះ ដល់រូបអ្នក? | ផលប្រយោជន៍នៃការរាប់អាន ការគោរព និងការជួយទុក្ខធុរៈអ្នកដ៏ទៃ មាន៖
- ទទួលបានការរាប់អាន ការគោរព ការជួយយកអាស៊ានពីអ្នកដទៃតបមកវិញ (ការឪ្យតម្លៃ)
- មានមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការល្អ
- ទទួលការគាំទ្រពីមិត្តភក្ដិ
- ទទួលបានកិត្តិយស និងសេចក្ដីថ្លៃថ្នូរ
- កសាងបានសង្គមមួយល្អ អាចធ្វើឪ្យបានសុខទាំងអស់គ្នា។ | general |
តើទានមាន័យដូចម្ដេច? ទានមានប៉ុន្មានប្រភេទ? | ទាន មានន័យថាការលះបង់នូវប្រយោជន៍ឬ សេចក្ដីផ្ទាល់ខ្លួនឪ្យដល់អ្នកទដៃ ជាអំពើបុណ្យ អំពើជាកុសល។ ទានមាន ៣ ប្រភេទគឺ៖
- អាមិសខាន គឺការឪ្យនូវលុយ សម្លៀកបំពាក់ គ្រឿងឧបភោគ លំនៅស្ថាន ថ្នំាកែររោគ ឬរបស់របរប្រើប្រាស់ផ្សេងៗ។
- ធម្មទាន គឺផ្គល់ឪវាទ ផ្គល់ជាចំណេះដឹង អប់រំណែនាំអំពីខុសត្រូវបង្ហាត់បង្រៀនការផ្សព្វផ្សាយព្រះធម៌ជាដើម។
- អភ័យទាន គឺក... | general |
តើផ្នត់គំនិតជាអ្វី? តើផ្នត់គំនិតណាខ្លះ ដែលរារាំងដល់ការលើកកម្ពស់សមត្ថភាពស្ដ្រី? ហើយផ្នត់គំនិតទាំងនោះត្រូវតែប្រែដូចម្ដេចខ្លះ? | + ផ្នត់គំនិត ជាគំនិតនៃការយល់ឃើញដែលដិតដាមនៅក្នុងអារម្មណ៍ និងគំនិតរបស់មនុស្សម្នាក់ៗទៅតាមការកំណត់របស់សង្គមនិងវប្បធម៌។ វាជាបុរេនិច្ឆ័យជំនឿតៗគ្នា ឬការយល់ឃើញដែលត្រូវបានអនុវត្តនៅសង្គម។ ឧទាហរណ៍៖ សង្គមខ្មែរច្រើនប្រកាន់ផ្នត់គំនិតមិនធំជាងនាឡិ ស្រ្ដី មើលថែទាំកែចៅ និងការងារផ្ទះ ឯបុរសមិនត្រូវធ្វើការផ្ទះទេ។ ឧទាហរណ៍៖ ស្រីវិលចង្រ្កានមិ... | general |
តើនិព្វានជាអ្វី? ហេតុអ្វីបានជាពុទ្ធបរិស័ទប្រាថ្នាចង់ទៅព្រះនិព្វាន? | + និព្វាន មកពី៖
- និស ចាកផុត ចេញផុតស្រឡះ អស់ ឥត
- វាន ជាឈ្មោះតណ្ហាដែលបាក់ស្រេះ ទាក់ធ្លាក់ រូបរិតនៅក្នុងសន្ដានចិត្តសត្វ។
- និ+ វាន, វ» ព តម្រូត ព» ព្វ-និព្វាន មានអត្ថន័យថា គឺជាឈ្មោះធម្មជាតិឬចិត្តដែលបរិយាយថាអស់មានកម្មដដែលៗតទៅទៀតហើយ (ភាពស្ងប់ស្ងាត់ គ្មានកើត ចាស់ ឈឺ ស្លាប់)។
+ បានជាពុទ្ធបរិស័ទប្រាថ្នាចង់បានទៅព្រះនិព្វា... | general |
តើអ្នកត្រូវធ្វើដូចម្តេចដើម្បីជួយលើកកម្ពស់គុណភាពអប់រំដល់យុវជនខ្មែរជំនាន់ក្រោយឱ្យក្លាយទៅជាកម្លាំងផលិតករសម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងលំហូរធនធានមនុស្សសកលនៅក្នុងតំបន់អាស៊ាននាឆ្នាំខាងមុខ? | ដើម្បីលើកកម្ពស់គុណភាពអប់រំយុវជនខ្មែរជំនាន់ក្រោយឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងលំហូរធនធានមនុស្សសកលនៅក្នុងតំបន់អាស៊ាននាឆ្នាំខាងមុខ ក្នុងនាមជាអ្នកអប់រំយើងត្រូវ៖
ក. ចំណេះដឹង
- ផ្តល់ចំណេះដឹងជំនាញច្បាស់លាស់
- ស្វែងយល់ព្រឹត្រ្តិការណ៍ក្នុងស្រុក តំបន់ និងពិភពលោក
- ពង្រឹងសមត្ថភាពនិងបច្ចេកវិទ្យាពត៌មានវិទ្យាលើមុនជំនាញរបស... | general |
តើគោលដៅនៃការអប់រំសម្រាប់ទាំងអស់គ្នាមានអ្វីខ្លះ? តើមានប្រទេសប៉ុន្មាននៅលើសកលលោក ដែលសម្រេចបានគោលដៅទាំងនេះ? | គោលដៅនៃការអប់រំសម្រាប់ទាំងអស់គ្នារួមមាន៖
+ គោលដៅទី១
- ការគាំពារ និងការអប់រំកុមារតូច (យកចិត្តទុកដាក់និងផ្តល់ឳកាសដល់កុមារគ្រប់រូប)។
+ គោលដៅទី២
- សកម្មភាពនៃការអអប់រំបឋមសិក្សា (ចូលរៀនដោយមិនបង់ថ្លៃ និងបង្កលក្ខណៈឱ្យកុមារគ្រប់រូបបានចូលរៀន)។
+ គោលដៅទី៣
- ជំនាញរបស់យុវជន និងមនុស្សពេញវ័យ (បណ្តុះបណ្តាលវិជ្ជាជីវៈបំណិនជីវិត)។
+ គ... | general |
តើកត្តាអ្វីខ្លះដែលត្រូវយកចិត្តទុកដាក់ដើម្បីលើកម្ពស់គុណភាពអប់រំ? ព្រោះអ្វី? | កត្តាដែលត្រូវយកចិតទុកដាក់ដើម្បីលើកកម្ពស់គុណភាំពអប់រំមានដូចខាងក្រោម៖
- គុណវឍ្ឍិរបស់គ្រូបង្រៀនៈភាគរយគ្រូដែលទទួលបានការបណ្ដុះបណ្ដាលតាមស្ដង់ដាជាតិសញ្ញាបត្រ កម្រិតជំនាញឯកទេស ភាសាបរទេសបច្ចេកវិទ្យា ជំនាញទំនាក់ទំនង។ការជួយសិស្ស (ចិត្ដសាស្រ្ត និងគរុកោសល) មានឆន្ទៈ និង មនសិការវិជ្ជាជីវៈខ្ពស់។យោងតាមរបាយការណ៍របស់អង្គការយូណេស្កូបញ្ជាក... | general |
ហេតុអ្វីបានជានៅក្នុងសង្គមប្រជាធិបតេយ្យគេឱ្យតម្លៃសមភាពបុគ្គលជាគន្លឹះក្នុងការអភិវឌ្ឍស្ថាប័ន និងប្រទេសជាតិ? | បានជានៅក្នុងសង្គមប្រជាធិបតេយ្យគេឱ្យតម្លៃសមភាពបុគ្គលជាគន្លឹះក្នុងការអភិវឍ្ឍស្ថាប័ននិងប្រទេសជាំតិព្រោះ៖
- ទប់ស្កាត់និងលុបបំបាត់ភាពរើសអើងតាមរយៈការទទួលបាននូវផលប្រយោជន៍ពីការចូលរួមការគាំទ្រដូចគ្នា។
- ទទួលបានការសិក្សារៀនសូត្រពីសហសវិករួមការងារក្នុងស្ថាប៏ន។
- ការទទួលបាននូវការទទួលស្គាល់តម្លៃ និងការគោរពស្របច្បាប់។
- ទទួលបានឱកាសក្... | general |
សង្គមខ្មែរបុរាណដែលមិនទាន់មានសាលារៀនចំណេះទូទៅ។ តើដូនតាយើងអប់រំកូនតាមរបៀបណាខ្លះ?ចូររៀបរាប់ពន្យល់។ | សង្គមខ្មែរមានប្រពៃណីអប់រំកូនប្រុសតាមរយៈការបួសរៀន អប់រំកូនស្រីតាមរយៈការចូលម្លប់។
ក. ការបួសរៀន
- ក្មេងប្រុសដឹងក្ដីត្រូវបានបញ្ជូនឱ្យទៅបម្រើព្រះសង្ឃ ឬក្មេងប្រុសពេញវ័យត្រូវបានបញ្ជូនទៅ ឱ្យរៀនធម៏បួស។
- ស្របពេលបម្រើព្រះសង្ឃក្មេងប្រុសត្រូវបានព្រះសង្ឃបង្រៀនអក្សរ លេចនព្វន្ត និងបង្រៀនសូត្រធម៏ផង។ចំពោះក្មេងប្រុសពេញវ័យត្រូរៀនបូសផង និ... | general |
តើកូនប្រុសស្រីត្រូវមានវិន័យ និងឥរិយាបថដូចម្ដេចខ្លះនៅក្នុងគ្រួសារ? | នៅក្នុងគ្រួសារកូនប្រុសស្រី ត្រូវមានវិន័យ និងឥរិយាបថដូចតទៅៈ
- គោរពស្ដាប់ដំបូន្មានមាតាបិតា
- កតញ្ញូ កតវេទី ចំពោះអ្នកមានគុណ
- ជួយសម្រាលបន្ទុកការងារមាតាបិតា
- ស្រលាញ់បងប្អូនមានសាមគ្គីផ្ទៃក្នុង
- ចេះជួយទុកធុរៈក្នុងសមាជិកគ្រួសារ
- រក្សាវង្សត្រកូល និងកិតិ្តយសគ្រួសារ
- ថែរក្សាសុខភាព និងបរិស្ថានគរួសារ
- មានសម្ដី កាយវិកាទន់ភ្លន់... | general |
ចូរនិយាយអំពីប្រវត្តិកំណើតទង់់ក្រពើ។ | ប្រវត្តិទង់ក្រពើ កាលណាមានមនុស្សស្លាប់ គេតែងយកទង់ក្រពើទៅចងពីមុនផ្ទះ ឬទីណាមួយដែលញតិ មិត្តបងប្អូនជិតឆ្ងាញអាចមមើលឃើញបាន ហើយនេះក៏ជាទំនៀមទំម្លាប់របស់ខ្មែរយើងពេញ ទាំងប្រទេសទៅហើយ។ ចំពោះប្រវត្តិនៃការចងទងនេះ បើតាមការឱ្យដឹងក្នុងរាជស្តេច អង្គ ចន្ទទី២ (រាជធានីនៅឧដុង្គមានជ័យ) ស្តេចមានបុត្រ មួយព្រះអង្គ ព្រះនាមម្ចាស់ក្សត្រី ក្រពុំ ឈូក... | general |
តើទង់ដែលខ្មែរយើងនិយមប្រើមានទង់អ្វីខ្លះ? | ទង់ដែលខ្មែរនិយមប្រើមាន៖
- ទង់ជាតិ ប្រើសម្រាប់គោរពទង់ជាតិ
- ទង់ព្រះពុទ្ធសាសនា ប្រើសម្រាប់ពិធីបុណ្យព្រះពុទ្ធសាសនា
- ទង់ក្រពើ ប្រើសម្រាប់ពិធីបុណ្យសព (ពណ៌ស)។ | general |
តើចម្រៀងជាតិខ្មែរ ជាស្នាព្រះហស្ថរបស់ព្រះអង្គណា? និពន្ធនៅពេលណា? មានចំណងជើងដូចម្តេច? ចែកជាប៉ុន្មានវគ្គ? គឺអ្វីខ្លះ? | ចម្រៀងជាតិរបស់ខ្មែរជាស្នាព្រះហស្ថរបស់សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត (ព្រះសង្ឃរាជថ្នាក់ទី១គណៈមហានិកាយ)។ តាក់តែងនិពន្ធក្នុងសម័យអាណានិគមនិយមបារាំង ថ្ងៃទី២០ កក្តដា ១៩៤១។ មានចំណងជើងថា “នគររាជ”។ បទនេះចែកជា បីវគ្គ៖
- វគ្គទី១៖ រំឭកដល់ទេវតា សូមជួយថែរក្សាព្រះមហាក្សត្រ។
- វគ្គទី២៖ រំឭកដល់់សម្បត្តិវប្បធម៌ មានប្រាសាទបុរាណជាដើម។
-... | general |
តើនាមទេពធីតាមហាសង្រ្កាន្តទាំង ៧អង្គដែលជាបុត្រី របស់ព្រះកបិលមហាព្រហ្មមានអ្វីខ្លះតំណាងខ្លះ? មធ្យោបាយដោយអ្វីខ្លះ? | នាមទេពធីតាមហាសង្រ្កាន្តទាំង ៧អង្គដែលជាបុត្រី របស់ព្រះកបិលមហាព្រហ្មមាន៖
- បើសង្រ្កាន្តជា ថ្ងៃអាទិត្យ ទេពធីតានាម ទុង្សាទេវីសៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារ ផ្លែឧទុម្ភរ (ផ្លែល្វា) អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ និងពាហនៈគ្រុឌ។
- បើសង្រ្កាន្តជា ថ្ងៃចន្ទទេពធីតានាម គោរាគៈទេវីសៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មុត្តា ភក្សាហាប្... | general |
នៅវត្តភ្នំក្បែរនាឡិកាធំ មានសិលាចារឹកពីរផ្ទាំង និងរូបបចម្លាក់។ តើសិលាចារិកពីរផ្ទាំងនោះនិយាយពីអ្វី? ចូរបង្ហាញពីអត្តន័យសិលាចារិតនិងរូបចម្លាក់នោះ។ | នៅវត្តភ្នំក្បែរនាឡិកាធំ មានសិលាចារឹក ២ផ្ទាំងនិងរូបចម្លាក់។ សិលាចារឹត២ផ្ទាំង និងរូបចម្លាក់នោះមានអត្ថន័យ ដូចខាងក្រោយ៖
ក. សិលាចារឹក
- សិលាចារឹតជាភាសាបារាំង៖ ប្រាប់ពីសន្និសញ្ញា បារាំងសៀម ចុះថ្ងៃទី ១៥ មីនា ១៩០៧ គឺ បារាំងបានប្រគល់ខេត្តសៀមរាប បាត់ដំបង និងសិរីសោភ័ណ មកឱ្យខ្មែរវិញ។
- សិលាចារឹកជាភាសាខ្មែរៈប្រាប់ពីកាលដែលព្រះបាទព្រ... | general |
តើអ្វីទៅជាគ្រឿងញៀន? គ្រឿងញៀនមានសណ្ឋាដូចម្តេចខ្លះ? | ជាការពិតណាស់គ្រឿងញៀន គឺជារុក្ខជាតិឬសារធាតុចម្រាញ់ចេញពីរុក្ខជាតិ ឬសារធាតុគីមីដែលធ្វើឱ្យមានការផ្លាស់ប្តូរនូវមុខងារផ្សងៗរបស់ សារពាង្គកាយមនុស្ស ឬសត្វ ហើយជាពិសេសវាធ្វើឱ្យមានការប្រែប្រួលប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលនៅពេលប្រើវា។ គ្រឿងញៀនមានពីរប្រភេទគឺ៖
- គ្រឿងញៀនធម្មជាតិ៖ អាភៀន (ផ្កា ផ្លែអាភៀនជ័រអាភៀនខ្មៅ និងហេរ៉្វអ៊ីនគ្រាប់... | general |
តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យជនខ្លះប្រើប្រាស់គ្រឿងញៀន? | មូលហេតុដែលធ្វើឲជនខ្លះចូលចិត្ដប្រព្រឹត្ដគ្រៀងញៀនគឺៈ
ក.កត្តាបុគ្គលផ្ទាល់
- អវិជ្ជា ល្ងង់ ឆាប់ជឿគេ ចាញ់បោកគេ
- រៀនខ្សោយ រៀនមិនចូល ចេញក្រៅសាលាទៅជួបពួកខិលខូចបបួល។
- ភាពចង់ដឹង ចង់សាក បញដាលឲញៀនខ្លាំងឈប់មិនបានអត្តចរឹករឹងមានះ
- ចង់សប្បាយដើម្បីបំបាត់ការធុញទ្រាន់គឺថាអាចបំភញលេចបញ្ហាផ្សេងៗបាន
- សេពគប់មិត្ដមិនល្អ
- ទទួលការគាបសង្កត់គ... | general |
តើអ្នកប្រើប្រាស់គ្រឿងញៀនមានផលប៉ះពាល់អ្វីខ្លះដល់ខ្លួនគ្រួសារ និងសង្គមជាតិ? | ការប្រើប្រាស់គ្រឿងញៀនបង្ករឲមានផល់វិបាកអាក្រក់ ដល់ខ្លួន គ្រួសារនិងសង្គមជាតិ
ក.ចំពោះខ្លួន
- ខូចសុខភាពទ្រុឌ ទ្រោម បាក់កំលាំង ចាស់មុន អាយុ
- កើតជំងឺ (ថ្លើម ក្រពោះ ពោះវៀន រលាកស្រោមខួរពិសេសជំងឺមិនអាចព្យាបាលបានអេដស៍)
- ខាតបង់ប្រាក់កាសទ្រព្យសម្បត្តិ
- ខាតបង់ពេលវេលា
- ខាតបង់ការងារ
- ខាតបង់ការរៀនសូត្រ
- បាត់បង់កិត្តិយស សេចក្តីថ្... | general |
ប្រសិនបើមាននរណាម្នាក់ បង្ខំឱ្យអ្នកប្រើគ្រឿងញៀនតើអ្នកត្រូវមានវិធីបដិសេធដូចម្តេច? | ប្រសិនបើមាននរណាម្នាក់បង្ខំឱ្យអ្នកប្រើគ្រឿងញៀនយើងត្រូវមានវិធីបដិសេធដោយនិយាយថា៖
- សុំទោស ! ខ្ញុំមានជម្ងឺ
- សុំទោស ! ខ្ញុំប្រញាប់ណាស់
- សុំទោស ! ខ្ញុំតមចំណី
- ទេ ! ខ្ញុំអរគុណច្រើនណាស់ ខ្ញុំមិនអាចទេ។ | general |
តើជនដែលប្រើប្រាស់គ្រឿងញៀន និងត្រូវមានទោសដូចម្តេចខ្លះ? | ជនដែលប្រព្រឹត្តគ្រឿងញៀន និងត្រូវមានទោសដាក់ពន្ធនាគារពី ១ឆ្នាំដល់ ៥ឆ្នាំចំពោះ៖
ក. ជនណាដែលសម្រួលដោយចេតនាឱ្យជនណាម្នាក់ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ទោះយកថ្លៃក្តី មិនយកថ្លៃក្តី។
ខ. ជនណាដែលលួចដាក់គ្រឿងញៀនដែលបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្នុងអាហារ ក្នុងភេសជ្ជៈ ឬក្នុងសម្ភារៈផ្សេងៗទៀតដោយម... | general |
តើត្រូវធ្វើដូចម្តេច ដើម្បីជម្នះខ្លួនពីការប្រើប្រាស់គ្រឿងញៀន? | ដើម្បីជម្នះខ្លួនឱ្យផុតពីការប្រើប្រាស់គ្រឿងញៀននោះមនុស្សគ្រប់រូប ជាពិសេសយុវជនត្រូវធ្វើការសម្រេចចិត្តឱ្យបានច្បាស់លាស់ និងប្រាកដថាឈប់ប្រើគ្រឿងញៀន ចៀសវាងឱ្យឆ្ងាយពីអ្នកប្រើប្រាស់គ្រឿងញៀន និងទៅជួបអ្នកផ្តល់ប្រឹក្សា ដើម្បីពិភាក្សាអំពីរបៀបផ្តាច់ការញៀននៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលផ្តាច់គ្រឿងញៀន៖
- កុំសាកល្បងប្រើប្រាស់គ្រឿងញៀន សូម្បីតែ... | general |
ចូរឪ្យនិយមន័យ បញ្ហា។ តើបញ្ហាមានតម្លៃដូចម្ដេចខ្លះ? | អ្នកប្រាជ្ញមួយចំនួនបានឪ្យនិយមន័យ បញ្ហាដូចតទៅ៖
- លោក ក្លាប៉ារ៉ត លើកឡើងថា បញ្ញា គឺជាសម្បទាដែលអាចសម្របទៅនឹងស្ថានការណ៍ថ្មីៗ
- លោក ដីឡាក្រ័រ យល់ថា បញ្ញា គឺសិល្បៈសម្រាប់បង្កើតប្រព័ន្ធអរូបីកម្មនៅចំពោះមុខស្ថានភាពមួយ ហើយបញ្ចូលប្រព័ន្ធអរូបីទាំងនោះទៅក្នុងស្ថានភាពរូបីមួយ។
- លោក ហាតម៉ាន់ យល់ថា បញ្ញា ជាអនុគមន៍សម្របមធ្យោបាយនិងគោលដៅ។
... | general |
តើការងារមានប៉ុន្មានប្រភេទ? អ្វីខ្លះ? | ការងារចែកចេញជា ពីរ ប្រភេទគឺ៖
- ការងារមានប្រាក់ចំណូល (ការងារក្រៅផ្ទះ លក់ដូរ ប្រកបរបរ...)។
- ការងារគ្មានប្រាក់ចំណូល (ការងារជាមេផ្ទះ ដាំស្ល បោកគត់សម្រាប់គ្រួសារខ្លួន...)។
+ ការងារ មានប្រាក់ចំណូលចែកចេញជាពីរ បែបទៀតគឺ៖
- ការងារប្រើដោយកម្លាំងកាយ (ហង្ថកម្ម ពលកម្ម) ប្រើដោយដៃជើង។
- ការងារប្រើដោយកម្លាំងប្រាជ្ញា (ប្រើប្រាជ្ញា ប្... | general |
តើផ្នត់គំនិតជាអ្វី? កើតឡើងដោយសារអ្វី? | ផ្នត់គំនិត ជាគំនិតនៃការយល់ឃើញដែលដិតដាមនៅក្នុងអារម្មណ៍ និងគំនិតរបស់មនុស្សម្នាក់ៗទៅតាមការកំណត់របស់សង្គមនិងវប្បធម៌។ វាជាបុរេនិច្ឆ័យជំនឿតៗគ្នា ឬការយល់ឃើញដែលត្រូវបានអនុវត្តនៅសង្គម។ ឧទាហរណ៍៖ សង្គមខ្មែរច្រើនប្រកាន់ផ្នត់គំនិតមិនធំជាងនាឡិ ស្រ្ដី មើលថែទាំកែចៅ និងការងារផ្ទះ ឯបុរសមិនត្រូវធ្វើការផ្ទះទេ។ ឧទាហរណ៍៖ ស្រីវិលចង្រ្កានមិនជ... | general |
ហេតុអ្វីបានជាមនុស្សម្នាក់ៗចាប់យកវិជ្ជាជីវៈខុសៗគ្នា? | បានជាមនុស្សម្នាក់ៗចាប់យកវិជ្ជាជីវៈខុសៗគ្នាព្រោះ៖
- កត្តាវេទនា (ឧបនិស្ស័យ) ទាក់ទងនឹងចំណង់នៃផ្លូវអារម្មណ៍ ឬ ជានិស្ស័យពីកំណើត ដែលធ្វើឪ្យគេមានចិត្តស្រឡាញ់ឯកទេសអ្វីមួយៗ។
- កត្ដាផលប្រយោជន៍ ដោយការទទួលផងប្រយោជន៍ជាច្រើនពីឯកទេសណាមួយសម្រាប់ផ្គត់ផ្គង់ខ្លួនគេ ក្រុមគ្រួសារ និងសង្គមឪ្យមានការរីកចម្រើន។ | general |
តើបុណ្យបច្ច័យបួនបានឆ្លើយតបទៅនឹងសេចក្តីសុខណាមយក្នុងទស្សនៈពុទ្ធនិយមនិងឆ្លើយតបតម្រូវការណាមួយរបស់ម៉ាស្លូ។ ចូររៀបរាប់ពន្យល់។ | បុណ្យបច្ច័យបួនឆ្លើយតបទៅនឹងអត្ថិសុខក្នុងទស្សនៈពុទ្ធនិយមព្រោះទេយ្យទានដែលបានរៀបចំនៅពេលប្រារព្ធពិធីបុណ្យមានចីវរបិណ្ឌបាតសេនាសនៈនិងគិលានភេសជ្ជៈដែលសុទ្ធតែជាវត្ថុជំនួយសម្រាប់បំពេញតម្រូវការរបស់នៅគ្រប់គ្រាន់របស់មនុស្ស។
- ចីវរៈ គឺមានសម្លៀកបំពាក់ សំពត់អាវស្បង់ជីពរ សម្រាប់បិទបាំងរាងកាយឱ្យបានសមរម្យនិងសមស្របទៅតាមរដូវកាល តាមស្ថានភាពបរ... | general |
ផ្អែកលើទស្សនៈ “យុវជនជាសសរទ្រូងរបស់សង្គមជាតិ” ចាំបាច់យុវជនគប្បីកសាងខ្លួនឱ្យក្លាយជាអ្នកដឹកនាំល្អ។ តើយុវជនជាអ្នកដឹកនាំចាំបាច់ត្រូវមានលក្ខណៈសម្បត្តិដូចម្តេចខ្លះ? ចូររៀបរាប់ពន្យល់។ | យុវជនជាអ្នកដឹកនាំគប្បីមានលក្ខណៈសម្បត្តិទូទៅ៖
- សមត្ថភាពជួយឬជំនួសមនុស្សចាស់មានសមត្ថភាពគ្រប់គ្រាន់អាចជួយមនុស្សចាស់ក្នុងការចាត់ចែងកិច្ចកិច្ចការសហគមន៍ឬចូលរួមធ្វើឱ្យសម្រេចការងារនិងកម្មវិធីនានាដែលលមនុស្សចាស់បានផ្តួចផ្តើមឡើងឱ្យមានដំណើរការល្អទទួលទិន្នផលខ្ពស់ឬអាចជំនួសមនុស្សបានគ្រប់សកម្មភាពក្នុងការបំពេញការងារធ្វើឱ្យសម្រេចគម្រោងដ... | general |
នៅប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានអនុវត្តប្រព័ន្ធកិច្ចចម្រុះ។ តើក្នុងប្រព័ន្ធសេដ្ឋកិច្ចចម្រុះមានសេដ្ឋកិច្ចអ្វីខ្លះ? ចូរពន្យល់ពីលក្ខណៈគុណសម្បត្តិ គុណវិបត្តិនៃសេដ្ឋកិច្ចនីមួយៗ។ | ក. នៅប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានអនុវត្តប្រព័ន្ធកិច្ចចម្រុះគឺ៖
- សេដ្ឋកិច្ចប្រពៃណី៖ ជាសេដ្ឋកិច្ចដែលធ្វើបន្តពីជំនាន់មួយទៅជំនាន់មួយទៀត មធ្យោបាយផលិតផលទទួលតាមកម្មបែបបុរាណ ហើយផលិតផលទទួលតាមយថាផល។
- សេដ្ឋកិច្ចរដ្ឋ៖ ជាសេដ្ឋកិច្ចដែលមធ្យោបាយ ផលិតកម្មគ្រប់គ្រងដោយរដ្ឋាភិបាល ហើយផលិតផលតាមផែនការកំណត់។
- សេដ្ឋកិច្ចទីផ្សារ៖ជាសេដ្ឋកិច... | general |
តើរាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តគោលការណ៍សំខាន់ៗដើម្បីគ្រប់គ្រងគោលនយោបាយនិងយុទ្ធសាស្រ្តសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជាដូចម្តេចខ្លះ? | រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តគោលការណ៍សំខាន់ៗដើម្បីគ្រប់គ្រងគោលនយោបាយនិងយុទ្ធសាស្រ្តសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជាដោយជម្រុញដំណើរការប្រព័ន្ធសេដ្ឋកិច្ចចំរុះ គឺទាំងសេដ្ឋកិច្ចប្រពៃណី សេដ្ឋកិច្ចរដ្ឋនិងសេដ្ឋកិច្ចទីផ្សារតាមគោលនយោបាយដូចខាងក្រោម៖
ក. ជម្រុញផ្នែកសេដ្ឋកិច្ចប្រពៃណី
- អនុវត្តយុទ្ធសាស្រ្តភូមិមួយផលិតផលមួយ
- លើកកម្... | general |
អត្ថសញ្ញាណជាតិជាអ្វី? អត្តសញ្ញាណជាតិរួមមានអ្វីខ្លះ? ចូររៀបរាប់។ | អត្តសញ្ញាណជាតិមកពីពាក្យ៖
អត្ត +សញ្ញាណ +ជាតិ
- អត្តៈ អត្មា ខ្លួនឯង ក្នុងខ្លួន
- សញ្ញាណៈ គ្រឿងសម្គាល់ លក្ខណៈសម្គាល់ពិសេស សេចក្តីដឹងជាក់
- ជាតិៈ កំណើត
- អត្តសញ្ញាណជាតិ គឺជាគ្រឿងសម្គាល់នូវភិនភាគដោយឡែករបស់ជាតិនីមួយៗ។ អត្តសញ្ញាណជាតិជាលក្ខណៈសម្គាល់ជាពិសេសរបស់មនុស្សរស់នៅក្នុងសមាគមមួយដែលជាទូទៅមានភាសា វប្បធម៌ អរិយធម៌ជាមួយគ្នា។ អ... | general |
ក្នុងសង្គមប្រជាធិបតេយ្យគេបែងចែកអំណាចសំខាន់ៗយ៉ាងដូចម្តេចខ្លះ? អំណាចនីមួយៗតំណាងដោយស្ថាប័នណាខ្លះ និងមានតួនាទីដូចម្តេច? អំណាចនីមួយៗមានប្រៀបអំណាចលើអំណាចដទៃទៀតដូចម្តេចខ្លះ? | ក្នុងសង្គមប្រជាធិបតេយ្យ គេបែងចែកអំណាសំខាន់ៗជាបីគឺ អំណាចនីតិបញ្ញាត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។
ក. អំណាចនីតិបញ្ញាត្តិ
- តំណាងដោយរដ្ឋសភានិងព្រឹទ្ធសភាមានតួនាទីកសាងច្បាប់ (ជាអ្នកគិត)។
- អំណាចនីតិប្រតិបត្តិ៖ តំណាងដោយរដ្ឋាភិបាល មានតួនាទីអនុវត្ត និងការពារច្បាប់ (ជាអ្នកគូ)។
- អំណាចតុលាការ៖ តំណាងដោយសាលាជំរះក្តីមានតួន... | general |
តើកូនល្អ មិត្តល្អ និងពលរដ្ឋល្អមានលក្ខណៈសម្បត្តិដូចម្តេចខ្លះ? | កូនល្អ មិត្តល្អ និងពលលរដ្ឋមានលក្ខណៈសម្បត្តិដូចតទៅ៖
ក. កូនល្អ
- ជាកូនដែលមានអត្តចរិតស្លូតបូត ទន់ភ្លន់សុភាពរាបសារ ស្រគត់ស្រគំ រមទម្យ។
- ស្តាប់ដំបូន្មានឪពុកម្តាយ គោរពចាស់ទុំ ព្រឹទ្ធាចារ្យ ព្រះសង្ឃ ចេះជួយកិច្ចការឪពុកម្តាយបង ប្អូន ជីដូនជីតា ចេះថែទាំប្អូនតូចតាចតាមសមត្ថភាព និងលទ្ធភាព។
- ស្រលាញ់ពលកម្ម អនាម័យ ការពារបរិស្ថានស្រឡា... | general |
តើស្រ្តីដែលបានទទួលការអប់រំខ្ពស់មានសមត្ថភាពអ្វីខ្លះ? | ស្រ្តីដែលទទួលបានការអប់រំខ្ពស់មានសមត្ថភាពដូចតទៅ៖
ក. កសាង និងអនុវត្តផែនការគ្រួសារ
- ផែនការចំណូល ចំណាយក្នុងគ្រួសារមានតុល្យភាព ផែនការរកប្រាក់ចំណូល ផែនការចំណាយសោហ៊ុយលើដំណើរ ធ្វើការងារ ការចំណាយលើឳសថព្យាបាល សម្លៀកបំពាក់ប្រាក់សន្សំ និងការចេះសន្សំសំចៃជាដើម។
- ផែនការពន្យាកំណើត និងការកំណត់ចំនួនសមាជិកគ្រួសារតាមបំណងប្រាថ្នា គឺ ការម... | general |
ដូចម្តេចដែលហៅថា អត្តសញ្ញាណ? | អត្តសញ្ញាណជាតិ = អត្ត + សញ្ញាណ + ជាតិ។ អត្តមានន័យថា គ្រឿង សម្គាល់ខ្លួន ឬវត្ថុណាមួយ។ ឯសញ្ញាណ មានន័យ ថាសេចក្តីដឹងជាក់ ការយល់ច្បាស់។ រីឯជាតិ មានន័យថាកំណើតនៃមនុស្សដែលមានសញ្ញាណជាតិផ្សេងៗ។ ដូចនេះអត្តសញ្ញាណជាតិ មានន័យថា លក្ខណៈសម្គាល់ពិសេសរបស់ក្រុមមនុស្សរស់នៅ ដែលមានកំណើតក្នុងសហគមន៍ជាមួយគ្នា ដែលជាទូទៅមានប្រវត្តិភាសា និងវប្បធម៌ម... | general |
តើអ្វីខ្លះដែលជាភស្តុតាងបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរយើង? ចូររៀបរាប់។ | ភស្តុតាងបញ្ជាក់ពីអត្តសញ្ញាណជាតិមរួមមាន៖
- និមិត្តរូបជាតិ៖ ទង់ជាតិ ភ្លេងជាតិ ចម្រៀងជាតិ ព្រះសង្ហា សញ្ញាជាតិ
- រូបិយបណ្ណខ្មែរ៖ ប្រាក់រៀល
- ឈ្មោះមនុស្ស៖ សុខ សៅ មុំ ស្រី ប្រុស ព្រីងពៅ។ ទីកន្លែងភូមិស្រុក ស្រុកអង្គរបុរី ខេត្តសៀមរាប ភូមិព្រៃបាសឹង ឃុំ គោកធ្លក
- ភាសាខ្មែរមានអន្តរបទ គ្មានសម្លេងលើកដាក់
- សុជីវធម៌ខ្មែរ៖ ដោះមួក សំព... | general |
បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។ តើគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពរួមមានគោលនយោបាយអ្វីខ្លះ? ចូររៀបរាប់។ | គោលនយោបាយទាំងប្រាំរបស់ភូមិ ឃុំមានសុវត្ថិភាពរួមមានដូចជា៖
- គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ
- គ្មានការផលិត ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់
- គ្មានអំពើអនាចារ ការជួញដូរផ្លូវភ្លេទ ពិសេសស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ
- គ្មានក្មេងទំនើង និងការបង្កើតបក្សពួក ក្រុមបងធំ បងតូច និងគ្រឿងញៀន
- គ្មានការលេងល... | general |
ប្រសិនបើភូមិ ឃុំទប់ស្កាត់មិនបាន តើបាតុភាពអវិជ្ជមាននីមួយៗ ផ្តល់ផលវិបាកដូចម្តេចខ្លះ? | ផលវិបាកអាក្រក់កើតពីបាតុភាពអវិជ្ជមាននីមួយៗប្រសិនបើ ភូមិ ឃុំ សង្កាត់ទប់ស្កាត់មិនបានមានដូចជា៖
ក. អំពើចោរកម្ម
- បង្កនាំឱ្យមានការភ័យខ្លាច ការព្រួយបារម្ភ ការបាត់បង់ជំនឿទុកចិត្ត ការអស់សង្ឃឹម
- ធ្វើឱ្យភូមិ ឃុំ សង្កាត់កើតមានភាពច្របូក ច្របល់ ចលាចលខ្វះសុវត្ថិភាព
- បាត់បង់សិទ្ធិរស់នៅដោយសុវត្ថិភាព សិទ្ធិធ្វើម្ចាស់កម្មសិទ្ធិ
ខ. គ្រឿ... | general |
តើនរណាខ្លះ ឬស្ថាប័នណាខ្លះដែលមានភារកិច្ចអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព? | សារៈសំខាន់នៃការដាក់ឱ្យអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពមានដូចតទៅ៖
- ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនាំឱ្យសង្គមជាតិមានសុវត្ថិភាព សេដ្ឋកិច្ចជាតិលូតលាស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សម្បូរសប្បាយ ចំណូលផលទុនជាតិកើនឡើង។
- ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពផ្តើមចេញពីភាពស្ញប់របស់បុគ្គលគ្រប់រូប។
- ប្រសិទ្ធភាពនៃគោលនយោបាយភូមិ ឃ... | general |
តើកត្តាអ្វីខ្លះ ដែលបណ្តាលឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារ? | កត្តាដែលបណ្តាលឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារគឺ៖
ក. កត្តាផ្ទាល់ខ្លួន ឬ កត្តាបុគ្គល
- អត្តចរិតពីកំណើត៖ កាចសាហាវ, យង់ឃ្នង, ក្រេវក្រោធ ប្រចណ្ឌ័
- អវិជ្ជាគ្មានចំណេះដឹង៖ ល្ងង់ យល់សថាខ្លៅ មិនចេះពិចារណា គំនិតទុទិដ្ឋិនិយម
- ចូលចិត្តសេព្វគ្រឿងស្រវឹង៖ ផឹកស្រា, ស្រវឹងភ្លេចភ្លាំង ស្មារតីប្តូរចរិតស្លូតមកកាច
- ចូកចិត្តប្រព្រឹត្តសារជ... | general |
ដូចម្តេចដែលហៅថាធនធានមនុស្ស? ហើយធនធានមនុស្សមានប្រយោជន៍ដូចម្តេចខ្លះ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ? | ធនធានមនុស្ស គឺជាសមត្ថភាពមនុស្សដែលរួមមាន៖
- ចំណេះដឹង៖ ចំណេះដឹងវប្បធម៌ និងចំណេះដឹងបច្ចេកវិទ្យា
- បំណិន៖ ជាជំនាញរបស់មនុស្សម្នាក់ៗសម្រាប់ប្រកបរបរចិញ្ចឹមជីវិតរស់នៅរាល់ថ្ងៃ
- សីលធម៌៖ មានសីលធម៌ថ្លៃថ្នូរ ចេះសាមគ្គី ស្រលាញ់សន្តិភាព
- រូបកាយ៖ មានសុខភាពមាំមួន កម្លាំងខ្លាំងក្លាប្រាជ្ញាវាងវៃ
ធនធនាមនុស្សមានប្រយោជន៍ច្រើនយ៉ាងក្នុងការអ... | general |
ដើម្បីក្លាយជាបុគ្គលមួយរូបប្រកបដោយមេត្តាធម៌ គុណធម៌ និងយុត្តិធម៌ តើអ្នកត្រូវសាងខ្លួនបែបណាខ្លះ? | ដើម្បីក្លាយខ្លួនទៅជាបុគ្គលមួយរូបប្រកបដោយមេត្តាធម៌ គុណធម៌ និងយុត្តិធម៌យើងត្រូវ៖
- មានចំណេះដឹងទូលំទូលាយ មានពុទ្ធិជ្រៅជ្រះទូលំទូលាយ
- មានសីលធម៌ និងគុណធម៌ខ្ពស់
- មានសមត្ថភាពបច្ចេកទេសវិទ្យាសាស្រ្ត
- ចេះគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
- មានមនសិការ និងឧត្តមគតិជាតិខ្ពស់ ឬស្នេហាជាតិមាតុភូមិ
- មានសមត្ថភាពខ្ពស់ពិសេសក្នុងជា... | general |
តើស្នេហាមាតុភូមិ និងជាតិនិយមមានន័យដូចម្តេច? | ស្នេហាមាតុភូមិ មានន័យថា៖
- ស្រលាញ់ទឹកដី ស្រុកកំណើត
- ចង់រស់នៅលើទឹកដីកំណើត
- ជាប់ជំពាក់ និងស្រុកកំណើត កន្លែងអនុស្សាវរីយ៍ ទន្លេ ភ្នំ
- ស្រលាញ់សម្បត្តិវប្បធម៌
- មានគំនិតពលីកម្ម តែពុំសង្កត់ទៅលើការកសាងទេស គឺសង្កត់លើសម្បត្តិជាតិ ដែលធ្លាប់មានរួចហើយ។
ជាតិនិយមមានន័យថា៖
- ការឱ្យតម្លៃទៅលើជាតិ ស្រលាញ់ជាតិដែលយល់ថាជាតិរបស់ខ្លួនមានអត... | general |
តើមានមូលហេតុ និងកត្តាអ្វីខ្លះដែលនាំឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារ? | មូលហេតុ និងកត្តានាំឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារ៖
ក. មូលហេតុដែលបណ្តាលឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារ៖
- មនុស្សម្នាក់ ឬច្រើននាក់ចង់បានអំណាច ឬកម្លាំងរបស់ខ្លួន ដើម្បីគ្រប់គ្រងគ្រួសារ។
- ប្រពៃណី ទំនៀមទម្លាប់ និងសង្គមឱ្យតម្លៃទៅបុរសជាមេគ្រួសារ។
- ពុំទាន់មានច្បាប់ស្តីអំពីអំពើហិង្សាក្នុងគ្រួសារសម្រាប់ដាក់ទណ្ឌកម្មដល់ជនរំលោភបំ... | general |
តើមានកត្តាអ្វីខ្លះ ដែលជះឥទ្ធិពលដល់ការបង្កើតវប្បធម៌របស់ជាតិមួយ? ចូរពន្យល់ដោយលើកយកគំនិតសំខាន់ៗមកបញ្ជាក់។ | កត្តាជះឥទ្ធិពលដល់ការបង្កើតវប្បធម៌របស់ជាតិមួយ៖
ក. កត្តាចំណេះដឹង
- ភាសា
- អក្សរសិល្ប៍
- សិល្បៈ
- ទស្សនវិជ្ជា ច្បាប់
- វិទ្យាសាស្រ្ត។
ខ. កត្តាការផ្សព្វផ្សាយចំណេះដឹង
- វិទ្យុ ទូរទស្សន៍ សារព័ត៌មាន
- សៀវភៅ ទស្សនាវដ្តី រូបភាព
គ. កត្តាការអនុវត្ត
- ដើម្បីបង្កើតឱ្យបានជាវប្បធម៌ជាតិមួយយើងត្រូវចេះច្នៃប្រឌិតឱ្យសមស្របទៅតាមលក្ខណៈ និងទ... | general |
ដើម្បីធ្វើខ្លួនឱ្យក្លាយជាអ្នកដឹកនាំដ៏ល្អប្រសើរខ្ពង់ខ្ពស់ តើគេត្រូវអភិវឌ្ឍខ្លួនដូចម្តេចខ្លះ? | ដើម្បីឱ្យក្លាយជាអ្នកដឹកនាំដ៏ប្រសើរខ្ពង់ខ្ពស់ត្រូវអភិវឌ្ឍលើ៖
ក. សមត្ថភាព
- សិក្សា ត្រិះរិះ សាកសួរ និងចងចាំបានច្រើន
- ហាត់អប់រំឱ្យបានល្អ
- មានលបទពិសោធន៌ក្នុងកិច្ចការ
- ឈ្លាសវៃជំនាញ និងហ្វឹកហាត់ជាប្រចាំ
- កម្លាំងចិត្តរឹងមាំ មិនតក់ស្លុតចំពោះហេតុការណ៍ផ្សេងៗ
ខ. សុខភាព
- បរិភោគឆ្អែត មានជីវជាតិ ពិសេសអាហារគ្មានទោស
- ស្គាល់ ឬកំណ... | general |
ការបញ្ចូលប្រាសាទព្រះវិហារខ្មែរទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកបានផ្តល់ផលប្រយោជន៍អ្វីខ្លះដល់សង្គមខ្មែរ? | ការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផ្តល់ផលប្រយោជន៍ដល់សង្គមខ្មែរដូចតទៅ៖
- អង្គការសហប្រជាជាតិជួយការពារ និងជួសជុលឡើងវិញ
- អាចធ្វើឱ្យបរទេសចាប់អារម្មណ៍ ទទួលស្គាល់ស្នាដៃបុព្វបុរសខ្មែរដែលបានបន្សល់ទុកឱ្យ
- លើកតម្កើងកេរដំណែលវប្បធម៌ អរិយធម៌ប្រទេសកម្ពុជា និងផ្សព្វផ្សាយឱ្យកាន់តែល្បីល្បាញ
- លើកស្ទួយស្ថាបត្យកម្មដែលជ... | general |
តើចរន្តនៃលំហូរធនធានមនុស្សសកលនៅក្នុងសម័យសកលភាវូបនីយកម្មមានឥទ្ធិពលអ្វីខ្លះ មកលើការអភិវឌ្ឍប្រទេសជាតិ? | ចរន្តនៃលំហូរធនធានមនុស្សសកលនៅក្នុងសម័យសកលភាវូបនីយកម្មនេះមានឥទ្ធិពលមកលើការអភិវឌ្ឍប្រទេសជាតិដូចតទៅ៖
- មានការផ្លាស់ប្តូរចំណេះដឹង និងឥរិយាបថថ្មីការស្រូបយកចំណេះដឹងថ្មី និងគំនិតជឿនលឿនថ្មីៗ
- ការប្រកួតប្រជែងលើវិស័យទីផ្សារការងារបរិបទកម្ពុជាកាលណាមានលំហូរធនធានមនុស្សមានសមត្ថភាពជំនាញហូរចូលច្រើនកូនខ្មែរមានឳកាសអភិវឌ្ឍសមត្ថភាព និងឳកាស... | general |
តើសព្វថ្ងៃនេះមានភស្ដុតាមអ្វីខ្លះ សេសសល់គូរបញ្ជាក់បាន? | មានភស្ដុតាងជាច្រើនបញ្ជាក់នូវទស្សនៈខាងលើនេះនៅក្នុងការប្រើពាក្យពេចន៍ខ្មែរតែងនិយមយកពាក្យ “ មេ “ ដូចជាមេទ័ព មេភូមិ មេចោរ មេបា មេកន្រ្ទាញ មេផ្ទះ មេគ្រួសារ មេកើយ មេចំណែក មេក្រុម មេគុណ មេចង្ហាន់ មេព្រៃ មេក្លោង មេកាព្យ មេកង មេទឹកជាដើម។
ក្នុងទស្សនៈអប់រំ មានសុភាសិតជាច្រើនតែងតម្កើងស្រ្ដីភេទតួយ៉ាង៖
- សូវស្លាប់បា កុំឪ្យស្លាប់មេ
- ស... | general |
តើស្ពានព្រែកក្តាមត្រូវបានសម្ពោធឪ្យប្រើប្រាស់នៅថ្ងៃខែឆ្នាំ ណា? ស្ពាននេះមានប្រវែងប៉ុន្មាន? និងបញ្ជាប់ទីតាំងស្ពាន? | ស្ពានព្រែកក្តាមត្រូវបានសម្ពោធឪ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១០ ក្រោមអធិបតីភាពខ្ពង់ខ្ពស់សមេ្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។
ស្ពាននេះមានប្រវែងបណ្ដោយ ៩៧៥ម៉ែត្រ ទទឹង ១៣.៥០ ម៉ែត្រនិងកម្ពស់ខ្ពស់បំផុត ១០ ម៉ែត្រ។
ស្ពាននេះមានក្ដាមមានទីតាំងស្ថិតនៅត្រើយខាងលិចក្នុងភូម... | general |
តើអ្វីដែលហៅថា “ ច្បាប់ការងារ “? ច្បាប់នេះត្រូវបានអនុវត្តន៍ចំពោះអ្វីខ្លះ? និងមិនអនុវត្តន៍ចំពោះអ្វីខ្លះ? | ច្បាប់ការងារ គឺជាច្បាប់សម្រាប់គ្រប់គ្រងរាល់ទំនាក់ទំនងដែលកើតចេញពីកិច្ចសន្យាការងាររវាងនិយោជក (ថៅកែ) និងនិយោជិក (កម្មករ) ដើម្បីយកមកអនុវត្តលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទោះបីកិច្ចសន្យានោះឡើងនោទីណាក៏ដោយ ភាគីសងខាងមានសញ្ជាតិជាអ្វីក៏ដោយ ហើយទោះបីជាស្នាក់នៅទីណក៏ដោយ។
+ ច្បាប់នេះត្រូវបានអនុវត្តចំពោះ៖
- សហគ្រាស ឬ គ្រឹះស្ថានឧស្សាហ... | general |
តើការទាំងការនេះមានតម្លៃដូចគ្នាឬ ខុសគ្នា? ហេតុអ្វី? | ទោះការងារក្នុងផ្ទះ (មេផ្ទះ) មិនបានប្រាក់កម្រៃក្ដី និងការងារក្រៅផ្ទះបានប្រាក់កម្រៃក្ដី ក៏សុខតែមានតម្លៃក្ដី និងការងារក្រៅនោះសុទ្ធតែប្រើកម្លាំងដូចគ្នា (កម្លាំងកាយឬកម្លាំងប្រាជ្ញ) គឺមានការនឿយហត់ដូចគ្នា។ ដូចនេះយើងមិនត្រូវប្រកាន់គ្នាឡើយ។ | general |
សព្វថ្ងៃប្រទេសកម្ពុជាមានតំបន់ការពារធម្មជាតិចំនួនប៉ុន្មានកន្លែង? ចែកជាប៉ុន្មានផ្នែក? អ្វីខ្លះ? ចូរបញ្ជាក់ឪ្យបានមួយកន្លែងសម្រាប់ផ្នែកនីមួយៗ ដោយប្រាប់ទំហំវាផង។ | ចំនួនកន្លែង ២៣ កន្លែង ចែកជា៤ ផ្នែកគឺ៖
- ឧទ្យានជាតិគីរិរម្យ ៣៥០០០ហត
- ជម្រកសត្វព្រឳរ៉ាល់ ២៣៥៧៥០ ហត
- តំបន់ការងារទេសភាពអង្គរ ១០៨០០ហត
- តំបន់ប្រើប្រាស់ដងពែង ២៧៧០០០ហត។ | general |
តើវីរក្សត្រអង្គណាបានបង្រួបបង្រួម និងបង្កើតក្រុមអង្គរមុនគេ? ចូរប្រាប់ឈ្មោះ និងទីកន្លែងដែលព្រះអង្គបានផ្លាស់ប្ដូររាជធានីតាមលំដាប់ រហូតមកដល់ធានីអង្គរចុងក្រោយនៅឆ្នាំណា? សតវត្សទីប៉ុន្មាន? ហេតុអ្វី? | វីរក្សត្រដែលបានបង្រួបបង្រួម និងបង្កើតក្រុងអង្គរមុនគេ គឺ៖ ព្រះបាទជ័យវរ្ម័នទី ២។ ឈ្មោះនិងកន្លែងដែលព្រះអង្គបានផ្លាស់ប្ដូររាជធានីតាមលំដាប់៖
- ឥន្រ្ទបុរៈនៅខាងកើតខេត្តកំពង់ចាម
- កុតិស្ថិតនៅជិកបន្ទាយក្ដីសព្វថ្ងៃ
- ហរិហរាល័យក្នុងស្រុករលួសខេត្តសៀមរាម
- អមវេន្រ្ទបុរៈចំកន្លែងប្រាសាទអកយំដែលលេចកប់ក្នុងទំនប់បារាយណ៍ទឹកថ្លា
- មហេន្រ្ទ... | general |
ហេតុដូចម្តេចបានជាប្រទេសកម្ពុជាប្រកាន់យកបាវនាជាតិ ជាតិ សាសនា ព្រះមហាក្សត្រ? | បានជាប្រទេសកម្ពុជាប្រកាន់យកបាវចនាជាតិ៖ ជាតិ សាសនា ព្រះមហាក្សត្រ ព្រោះ
ក. ជាតិមានន័យថាកំណើតពូជអំបូររបស់ជាតិសាសន៍មួយពិតប្រាកដលើទឹកដីកន្លែងណាមួយជាក់លាក់។
- ជាតិខ្មែរមានដើមកំណើតប្រមាណ ៤០០០ឆ្នាំមុន គ.ស
- ជាតិខ្មែរធ្លាប់មានកេរ្តិ៍ឈ្មោះ មានកិត្តិយសល្បីល្បាញ តស៊ូ អង់អាច ប្រទេសមានភាពល្បីល្បាញក្នុងតំបន់ និងពិភពលោក
- ជាតិចេះរួមសា... | general |
តើអ្នកស្គាល់ “ ត្រី “ ដែរឬទេ? តើត្រីជាប្រភេទសត្វដូចម្ដេច? ចូរអ្នករាប់ឈ្មោះត្រីឪ្យបាន៥០ប្រភេទ។ | ត្រីគឺជាសត្វវារីជាតិ (សត្វទឹក) ក្នុងពពួកសត្វមានទ្រនុងខ្នងដកដង្ហើមដោយសារស្រកី ខ្លះមានស្រកា ខ្វះឥតស្រកា។ ឈ្មោះត្រីទាំង ៥០ប្រភេទគឺ៖
- ត្រីរៀល
- ត្រីក្អែក
- ត្រីឆ្អិន
- ត្រីកែល
- ត្រីរមាស
- ត្រីល្មិច
- ត្រីគល់រាំង
- ត្រីតាសេក
- ត្រីក្រពាត់
- ត្រីឆ្កោក
- ត្រីបបែល
- ត្រីសណ្ដោយ
- ត្រីបា្រ
- ត្រីផ្លោង
- ត្រីបង្កួយ
- ត្រីស្លាបម... | general |
តើប្រភេទនៃអំពើហិង្សាក្នុងគ្រួសារមានដូចម្តេចខ្លះ? ប្រសិនបើមានអំពើហិង្សាបែបនេះតើអ្នកអាចរកនរណាខ្លះមកជួយអន្តរាគមន៍? | ក. ប្រភេទនៃអំពើហិង្សាក្នុងគ្រួសារមាន៖
- ផ្លូវកាយ៖ វាយដំ,ច្រធាក់, បង្ករបួសស្លាកស្នាម
- ផ្លូវចិត្ត៖ បង្កការឈឺចាប់, បញ្ឈឺ, ផ្គើន, មានរឹងតឹង, ជេរបញ្ចោរ, ដៀមដាម, ប្រមាថ, រើសអើង
- ផ្លូវសេដ្ឋកិច្ច៖ វាយបំផ្លាញទ្រព្យសម្បត្តិ, សម្ភារៈ, លួចទ្រព្យសម្ភារៈរបស់របរក្នុងផ្ទះទៅលក់, បង្ខាំមិនឱ្យចេញទៅប្រកបមុខររបរ
- ផ្លូវភេទ បង្ខំចាប់រំលោភ... | general |
តើការអប់រំសីលធម៌ ពលរដ្ឋ នៅក្នុងសាលារៀនផ្តល់នូវសារៈសំខាន់អ្វីខ្លះ? | ការអប់រំសីលធម៌ ពលរដ្ឋ នៅក្នុងសាលារៀន មានសារសំខាន់ណាស់ ព្រោះ យើងទាំងអស់គ្នាបានជ្រាបស្រាប់ហើយថា សព្វថ្ងៃនេះ សង្គមខ្មែរហាក់ដូចជាមិនសូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍខាងស្មារតី សីលធម៌និងមនុស្សធម៌។ មនុស្សមួយចំនួនគិតតែពីទ្រព្យសម្បត្តិនោះទ្រព្យសម្បត្តិនោះកើតឡើងក្នុងអំពើអសីលធម៌ក៏ដោយ ពោលគឺ គេអោយតម្លៃតែទៅលើភាពហឺហាខ្ពស់មុខខ្ពស់មាត់ ស... | general |
ចូរនិយាយពីទំនាក់ទំនងគ្រឿងញៀន និងមេរោគហ៊ីវ (ជំងឺអេដស៍) ដែលចម្លងដល់មនុស្ស។ | ការចម្លងមេរោគហ៊ីវ (អេដស៍) ចំពោះអ្នកប្រើប្រាស់គ្រឿងញៀន៖
- ការប្រើគ្រឿងញៀន ដែលចាក់តាមសឺរុំារួមគ្នាជាមួយអ្នកកើតមេរោគហ៊ីវ
- អ្នកស្រវឹងគ្រឿងញៀន ច្រើនភ្លេចភ្លាំងស្មារតី ទប់ចិត្តមិនបានមិនប្រើស្រោមអនាម័យ។ (ការចាក់គ្រឿងញៀនដោយប្រើម្ជុលរួមគ្នា ក៏ជាការចម្លងជម្ងឺថ្លើមដែរ)។ | general |
តើក្នុងពេលបច្ចុប្បន្នប្រទេសកម្ពុជាមានខេត្តរាជធានីចំនួនប៉ុន្មាន? តើខេត្តណាខ្លះដែលមានក្រុងពីរ? | ក្នុងពេលបច្ចុប្បន្នប្រទេសកម្ពុជាមានខេត្តចំនួន ២៤ និងរាជធានី១។ ខេត្តដែលមានក្រុងពីរគឺ៖
- ខេត្តកំពង់ចាម មានក្រុងកំពង់ចាមនិងក្រុងសួង
- ខេត្តបន្ទាយមានជ័យ មានក្រុង ប៉ោយប៉ែត និងក្រុងសិរីសោភ័ណ្ឌ
- ខេត្តស្វាយរៀង មានក្រុងស្វាយរៀង និងក្រុងបាវិត។ | general |
តើខេត្តណាដែលទើបតែបង្កើតឡើងថ្មីៗនេះ? | ខេត្តដែលទើបតែបង្កើតឡើងថ្មីៗនេះគឺខេត្តត្បូងឃ្មុំ។ | general |
តើក្រសួងប្រៃណីយ៍និងទូរគមនាគមន៍បង្កើតឡើងនៅថ្ងៃខែឆ្នាំណា? | ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បង្កើតឡើងនៅឆ្នាំ ថ្ងៃទី២៤ ខែ មករា ឆ្នាំ ១៩៩៦។ | general |
តើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានបេសកម្មធ្វើអ្វីខ្លះ? | ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានបេសកម្មដូចខាងក្រោម៖
- ដឹកនាំនិងគ្រប់គ្រងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ដោយសេរីលើគោលការណ៍សេដ្ឋកិច្ច ទីផ្សារសេរីនិងសមធម៌សង្គម
- ពង្រីកការសាងសងហេដ្ឋារចនាសម្ព័ន្ធឆ្អឹងកងខ្នងរឹងមាំល្បឿនលឿន សុវត្ថិភាព និងជឿទុកចិត្តឲុ្យបានដល់គ្រប់ទីកន្... | general |
តើបាវចនារបស់ប្រៃសណីយ៍និងទូរគមនាគមន៍គឺអ្វី? | បាវចនារបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍គឺ សន្ធិកម្ពុជា។ | general |
ចូរបង្ហាញពីអត្ថន័យ នៃនិមិត្តសញ្ញាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ | បង្ហាញពីអត្ថន័យនៃនិមិត្តសញ្ញាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដូចខាងក្រោម៖
- រូបសញ្ញាមានរាងមូល មានអង្កត់ផ្ចិតប្រវែង៣សង់ទីម៉ែត្រ
- ខ្សែប្រាំពណ៌ក្រហមនៃពាក់កណ្តាលរង្វង់ខាងលើ គឺតំណាងឲ្យទ្វីបទាំងប្រំា
- សញ្ញាកងចក្រពណ៌ខៀវ នៃពាក់កណ្តាលរង្វង់ខាងក្រោមចំនួនប្រំាពីរកាំគឺតំណាំងឲ្យមន្រ្តីរាជការ
- ខ្សែបន្ទាត់ពណ៌សខាងក្នុងដែលប្រទាក់គ្នា ... | general |
តើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានអង្គភាពក្រោមឱវាទ (រចនាសម្ព័ន្ធ) អ្វីខ្លះ? | ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានមអង្គភាពក្រោមឱវាទ (រចនាសម្ព័ន្ធ) ដូចតទៅ៖
ក. អង្គភាពថ្នាក់កណ្តាល
- ខុឧកាល័យរដ្ឋមន្រ្តី
- អគ្គនាយកដ្ឋានរដ្ឋបាល
- អគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍
- អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- អគ្គធិការរដ្ឋាន
- វិទ្យាល័យជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន
- នាយក... | general |
តើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានមុខងារនិងភារកិច្ចយ៉ាងដូចម្តេច? | ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានមុខងារនិងភារកិច្ចដូចតទៅ៖
- រៀបចំ អនុវត្តនិងតាមដានការអនុវត្តគោលនយោបាយនិងផែនការយុទ្ធសាស្រ្តជាតិ សម្រាប់ការអនុវឌ្ឍន៍វិស័យប្រៃសនីយ៍និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- រៀបចំ អនុវត្តនិងតាមដានការអនុវត្តបទដ្ឋានគតិយុត្តសម្រាប់វិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគ... | general |
តើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានអគ្គនាយកដ្ឋានប៉ុន្មាន?អ្វីខ្លះ? ចូរនិយាយពីអគ្គនាយកដ្ឋាននីមួយៗ។ | ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានអគ្គនាយកដ្ឋាន៣គឹ៖
ក. អគ្គនាយកដ្ឋានរដ្ឋបាល
- នាយកដ្ឋានរដ្ឋបាល
- នាយកដ្ឋាននិងបុគ្គលិកនិងបណ្តុះបណ្តាល
- នាយកដ្ឋានផែនការនិងហិរញ្ញវត្ថុ
ខ. អគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍
- នាយកដ្ឋានគោលនយោបាយទូរគមនាគមន៍
- នាយកដ្ឋានគោលនយោបាយប្រៃសណីយ៍
- នាយកដ្ឋានត្រួតពិនិត្យការគ្រប់គ្រងប្រៃសណីយ៍
- នាយកដ្ឋា... | general |
តើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានអង្គភាពស្វ័យតប៉ុន្មាន? ចូរពន្យល់ឲ្យបានច្បាស់លាស់។ | ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានអង្គភាពស្វ័យតចំនួន៣គឹ៖
- និយ័តករទូរគមនាគមន៍កម្ពុជា
- ទូរគមនាគមន៍កម្ពុជា
- ប្រៃសណីយ៍កម្ពុជា។ | general |
តើវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មាននាយកដ្ឋានចំណុះប៉ុន្មាន? អ្វីខ្លះ? | វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានមាននាយកដ្ឋានចំណុះចំនួន៣និងមជ្ឍមណ្ឌលចំណុះចំនួន១រួមមាន៖
- នាយកដ្ឋានប្រៃសណីយ៍
- នាយកដ្ឋានទូរគមនាគមន៍
- នាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- មជ្ឍមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍។ | general |
តើនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បំពេញមុខងារអ្វី? | នាយកដ្ឋានសវនកម្មផ្ទៃក្នុង បំពេញមុខងារជាសេនាធិការ ឲ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍លើការងារពង្រឹងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ | general |
តើវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានមានមុខងារនិងភារកិច្ចដូចម្តេចខ្លះ? | វិទ្យាស្ថានជាតិប្រៃណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានមានមុខងារនិងភារកិច្ចដូចជា៖
- រៀបចំកម្មវិធី អប់រំ និងបណ្តុះបណ្តាលវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងកម្មទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- លើកសំណើសុំចេញសញ្ញាបត្រឬវិញ្ញាបនត្រទទួលស្គាល់កម្រិតសមត្ថភាពជំនាញលើវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ព្រមទាំងបច្ចេកវិទ្... | general |
តើអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មាននាយកដ្ឋានចំណុះប៉ុន្មាន? អ្វីខ្លះ? | អគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មាននាយកដ្ឋានចំណុះដូចតទៅ៖
- នាយកដ្ឋានគោលនយោបាយទូរគមនាគមន៍ៈ បំពេញមុខងារ ជាសេនាធិការឲ្យអគ្គនាយកដ្ឋានប្រៃសណិយ៍និងទូរគមនាគមន៍ លើការងាររៀបចំគោលនយោបាយនិងកសាងផែនការយុទ្ធសាស្រ្តជាតិ សម្រាប់ការអភិវឌ្ឍន៍វិស័យប្រៃសណីយ៍។
- នាយកដ្ឋានត្រួតពិនិត្យការគ្រប់គ្រងប្រៃសណីយ... | general |
តើអគ្គធិការដ្ឋាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មាននាយកដ្ឋានចំណុះប៉ុន្មាន? អ្វីខ្លះ? | អគ្គាធិកាដ្ឋាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មាននាយកដ្ឋានចំណុះ៣រួមមានៈ
- នាយកដ្ឋានអធិការកិច្ចរដ្ឋបាលនិងទទួលពាក្យបណ្តឹង
- នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុ
- នាយកដ្ឋានអធិការកិច្ចបច្ចេកទេស។ | general |
តើនិយ័តករទូរគមនាគមន៍កម្ពុជា មានមុខងារនិងភារកិច្ចដូចម្តេចខ្លះ? | យ័តករទូរគមនាគមន៍កម្ពុជា មានមុខងារនិងភារកិច្ចៈ បំពេញមុខងារដោយមានស្វ័យភាពខាងផ្នែករដ្ឋបាលនិងនិយ័តកម្មព្រមទាំងដោយឯករាជ្យពីប្រតិបត្តិករទូរគមនាគមន៍និងបុគ្គលពាក់ព័ន្ធនិងវិស័យទូរគមនាគមន៍។ | general |
តើនិយ័តករទូរគមនាគមន៍កម្ពុជា (ន. ទ. ក) មានរចនាសម្ព័ន្ធយ៉ាងដូចម្តេច? | និយ័តករទូរគមនាគមនាគមន៍កម្ពុជា (ន. ទ . ក) មានរចនាសម្ព័ន្ធដូចតទៅៈ
- នាយកដ្ឋានរដ្ឋបាល បុក្គលិក និងទំនាក់ទំនងអន្តរជាតិ
- នាយកដ្ឋានផែនការនិងហិរញ្ញវត្ថុ
- នាយកដ្ឋាននិយ័តកម្មទូរគមនាគមន៍
- នាយកដ្ឋាននិយ័តកម្មហ្វ្រេកង់សំវិទ្យុ
- នាយកដ្ឋានការរប្រកួតប្រជែងនិងការការពារអ្នកប្រើប្រាស់
- នាយកដ្ឋានសវនកម្មផ្ទៃក្នុង
- សាខារបស់ ន.ទ.ក នៅតា... | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.