question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
ចូរនិយាយពីការគ្រប់គ្រងដែលមានលក្ខណៈការិយាធិបតេយ្យ។ | ការគេ្រប់គ្រងដែលមានលក្ខណៈជាការិយាធិបតេយ្យគឺជាមានចំនួនច្រើននៃបុគ្គលិករដ្ឋាភិបាលហៅថា ការិយាធិបតេយ្យ។ ផ្នែករដ្ឋបាលឋិតក្រោមអ្វីដែលពួកគេធ្វើការហៅថាការិយាល័យ។ ប្រព័ន្ធនៃនិយោជកដូចជាពាណិជ្ជកម្មឯកជនត្រូវបានគេឪ្យឈ្មោះថាការិយាធិបតេយ្យត្រូវបានគេគិតថាជារដ្ឋាភិបាល ដោយអ្នកការិយាធិបតេយ្យត្រូវបានគេគិតថា ជាអ្នកធ្វើការក្នុងការរិយាល័យ (Wh... | general |
វប្បធម៌ជាអ្វី? មែកធាងរបស់វប្បធម៌មានអ្វីខ្លះ? សង្គមធម៌ជាអ្វី? មែកធាងនៃសង្គមធម៌មានអ្វីខ្លះ? | វប្បធម៌ ក្លាយមកពីពាក្យ៖
- វប្ប = ការសាបព្រោះ ការបណ្តុះពូជ ការបង្កបង្កើត
- ធម៌ = ធាតុ វិធី ធម៌ភាព សភាវៈទ្រទ្រង់...។
- វប្បធម៌ = ធម៌ទាំងឡាយណាដែលទ្រទ្រង់នូវការសាបព្រោះបណ្តុះពូជអោយលេចជាលទ្ធផលផ្លែផ្កា។
- តាមន័យវចនានុក្រមខ្មែរ៖ វប្បធម៌ សំគាល់នូវការផ្សាំ ការបណ្តុះចំនេះវិជ្ជា និងប្រាជ្ញាស្មារតីអោយបានចំរើនលូតលាស់ ដោយវិទ្យាសាស្រ... | general |
សម្បត្តិរបស់ជាតិខ្មែរ មានអ្វីខ្លះ? តើសម្បត្តិណាដែលសំខាន់ជាងគេ? តើយើងត្រូវធ្វើដូចម្តេច ដើម្បីថែរក្សាសម្បត្តិទាំងនេះអោយបានគង់វង្ស? | សម្បត្តិវប្បធម៌របស់ជាតិមាន៖ សម្បត្តិវប្បធម៌ធម្មជាតិ និងសម្បត្តិវប្បធម៌លទ្ធកម្ម។
- សម្បត្តិវប្បធម៌ធម្មជាតិមាន៖ ទឹក ដី ភ្នំ ព្រៃព្រឹក្សា សមុទ្រ ទន្លេ រ៉ែ មនុស្ស។
- សម្បត្តិវប្បធម៌លទ្ធកម្មមាន៖ ប្រាសាទបុរាណ វត្តអារាម គម្ពីរក្បួនខ្នាត អក្សរសាស្រ្ត សិល្បៈ សាសនា ប្រពៃណីទំនៀមទំលាប់..។
- សម្បត្តិវប្បធម៌ដែលសំខាន់ជាងគេ គឺមនុស្ស ព... | general |
តើស្ថាប័នអប់រំគឺជាអ្វី? | ស្ថាប័នអប់រំគឺជាកន្លែងផ្តល់នឹងទទួលនូវចំណេះដឹង។ | general |
តើបច្ចុប្បន្ន ការអប់រំមានសារៈសំខាន់យ៉ាងដូចមេ្ដច? | សារៈសំខាន់នៃអប់រំ បច្ចុប្បន្នមានលក្ខណៈដូចតទៅ៖ ជារឿយៗគេថាដំណោះស្រាយនៃបញ្ហាសង្គមរបស់យើងត្រូវបានរកឃើញនៅក្នុងអប់រំ។ បញ្ហាសង្គមមានការប្រែប្រួលដូចជាភាពក្រីក្រអ្នកគ្មានការដើម្បីអប់រំអំពីអ្វីដែលយើងមាន។ ក្នុងពិភពលោកយើងនេះយើងឃើញដោយខ្លួនឯងនូវវិបត្តិសង្គម នយោបាយ និងសេដ្ឋកិច្ច។ យើងត្រូវតែធ្វើដំណើរទៅមុខមនុស្សគ្រប់រូប ដែលចង់បានអរិយធម... | general |
ចូរអ្នកសិក្សាពីពាក្យអប់រំ។ | និយមន័យអប់រំគឺជាបញ្ញាតិអប់រំដែលក្លាយមកពីពាក្យ នៃភាសា Latin នៃពាក្យ Educate មានន័យថា bring up (ការអប់រំ ថែរក្សា)។ នៅក្នុងទស្សនៈនែការអប់រំនៅក្នុងវប្បធម៌របស់យើង មិនមែនគ្រាន់តែជាអ្នកគ្រាន់តែជាអ្នកដឹងនាំសិស្ស ក្នុងការទទួលនូវពុទ្ធិ និងការទទួលពុទ្ធិ និងការពិចារណាប៉ុណ្ណោះឡើយ ប៉ុន្ដែក៏មានការអប់រំ (ថែរក្សា) ផងដែរ ឬ ការអភិវឌ្ឍន៍ ... | general |
តើការអប់រំមានគោលបំណងនិងមុខងារយ៉ាងដូចម្ដេច? | គោលបំណងអប់រំ ឬ មុខការអប់រំដូចខាងក្រោម៖ ការអប់រំនៃយុវជនគឺជាដំណើរការសកលដែលមានក្នុងគ្រប់សង្គមមនុស្ស។ មនុស្សគ្រប់រូបទាំងអស់មានអារម្មណ៍ចាំបាច់ក្នុងអប់រំយុវវ័យតាមរយៈការផ្ដល់ឪ្យនូវវប្បធម៌នៃសង្គមរបស់គេ។ ចំណុចទាំងអស់នេះធ្វើឡើងតាមរយៈគ្រួសារ ឬ តាមរយៈអង្គការអប់រំ ឬសាសនា។ មុខងារអប់រំជាទូទៅផ្សំឡើងពីលក្ខខណ្ឌហាត់ពត់ និងការរីកលូតលាស់នៃ... | general |
តើមុខងារអប់រំមានលក្ខណៈប្រែប្រួលយ៉ាងដូចម្ដេច? | ការប្រែប្រួលមុខងារអប់រំដូចតទៅ៖ ការជ្រើសរើសដោយពិចារណាអំពីទម្រង់មាតិកាសនិងគោលបំណងដែលសង្គមមួយ បានបង្រួមក្នុងការប្រឹងប្រែងលើការអប់រំ។ ការអប់រំផ្លូវការឬ មិនផ្លូវការត្រូវបានគ្រប់គ្រងតាមរយៈគ្រួសារ តាមរយៈរដ្ឋាភិបាល និងតាមរយៈការរៀបចំរបស់សាសនា ឬ តាមរយៈការប្រមូលផ្តុំគ្នាការអប់រំ ត្រូវបានពង្រីកទៅកាន់ភេទទាំងពីរ ឬធ្វើការកំណត់ទៅលើភេទ... | general |
តើមូលដ្ឋាននៃអប់រំផ្ដោតលើចំណុចអ្វីខ្លះ? | មូលដ្ឋានអប់រំលើចំណុចដូចខាងក្រោម៖
- ទី១ ការកែលម្អយ៉ាងឆាប់រហ័សក្នុងអ្វីដែលធ្វើដោយនិសិត្សនៅក្នុងចំណោមអ្នកក្រីក្រ មិនបានទ្រទ្រង់ខ្លួនបន្ទាប់ពីបានចូលរួមមួយរយៈខ្លី។
- ទី ២ ទំនាក់ទំនងរវាងសមត្ថភាពវៃឆ្លាត និងការរីកចម្រើននៃខ្នាតគម្រូបុគ្គលិកលក្ខណៈនូវមានកម្រិតទាបឡើយនេះជាបុព្វហេតុសំខាន់មួយក្នុងបុព្វហេតុជាច្រើនដែលជាមុខរបរដែលជាមុខវិ... | general |
តើការអប់រំសង្គមមានន័យដូចម្ដេច? | ការឪ្យនិយមជាដំបូងនៃការអប់រំសង្គមគឹជាការផ្តល់ទៅកាន់អប់រំសង្គមគឺជាការផ្តល់ទៅកាន់ការអប់រំមនុសុ្សពេញវ័យដែលជាការអប់រំសម្រាប់ធ្វើឪ្យមនុស្សមានលក្ខណៈគ្រប់ជ្រុងជ្រោយជាមនុស្ស។ ការអប់រំផ្តល់ឪ្យមនុស្សនូវការចេះសរសេរ ចេះអាន ក៏ដូចជាពុទ្ធិនៃពិភពលោកដែលទទួលស្គាល់ខ្លួនឯង។ ការអប់ផ្ដល់ឪ្យមនុស្សរៀបចំដោយខ្លួនឯង រស់នៅជាមួយបរិស្ថាន និងការធ្វើឪ... | general |
តើការអប់រំសង្គមមានតួនាទីអ្វីខ្លះ? | ការអប់រំមានតួនាទីដូចជា៖
១. ការដាស់តឿនពលរដ្ឋឪ្យបំពេញសិទ្ធិនិងកាតព្វកិច្ចរបស់គេ និងដើម្បីអភិវឌ្ឍនូវអារម្មណ៍សេវាកម្មសង្គម
២. ដើម្បីអភិវឌ្ឍន៍ដល់ពួកគេនូវសេចក្ដីស្រឡាញ់ចំពោះប្រជាធិតេយ្យ និងផ្ដល់ឪ្យគេនូវការហ្វឹកហ្វឺនអំពីការងាររដ្ឋបាលក្នុងក្បាលម៉ាស៊ីនរដ្ឋបាលនៃរដ្ខាភិបាលប្រជាធិតេយ្យ។
៣. ដើម្បីផ្ដល់ឪ្យពួកគេនូវអារម្មណ៍ស្រឡាញ់តម្ល... | general |
តើការអប់រំមានគោលបំណងអ្វីខ្លះ? | ក្នុងពេលបច្ចុប្បន្នការអប់រំសង្គមមានគោលបំណងដូចខាងក្រោម៖
១. ជំវុញកម្លាំងចងភ្ជាប់នៃសង្គម
២. ស្វែងរកនូវការថែរក្សា និងកែលម្អធនធានជាតិ
៣. ស្ថាបនាក្រុម និងស្ថាប័នប្រតិបត្តិការណ៍
៤. ការបណ្ដុះគំនិតលើមនោគមវិជ្ជាសង្គម។ | general |
តើការអប់រំសង្គមគឺជាអ្វី? | ការអប់រំគឺជាមូលដ្ឋានដែលធ្វើឪ្យប្រទេសមានសេរីភាព ស្ថាបនានូវសុខភាពពលរដ្ឋដែលទទួលស្គាល់ថា ជាប្រទេសទាំងសេរីភាពបុគ្គល និងទាំងអស់សុខសង្គម។ | general |
តើនៅក្នុងការអប់រំគ្រូមានតួនាទីយ៉ាងដូចម្ដេច? | តួនាទីរបស់គ្រូនៅក្នុងការអប់រំលក្ខណៈដូចជា៖ យើងបានដឹងថាគ្រូជាផ្នែកនៃប្រលឹង និងជីវិតនៃប្រព័ន្ធអប់រំ។ ការអប់រំមិនអាចសម្រេចចទៅបានដោយគ្មានសមត្ថភាពនៃឡើយ។ គ្រូត្រូវតែមានការហ្វឹកហ្វឺនល្អសម្រាប់ការងារ នៃការផ្តល់ឪ្យការអប់រំ។ សហប្រតិបត្តិការទៅកាន់ជីវិត និងសុពលភាពសង្គមមានឧត្តមភាពសំខាន់ ដែលជាការរំពឹងទុកអំពីសកម្មភាពទិសដៅ ដូចខាងក្រោមដ... | general |
តើមនុស្សទូទៅគេរំពឹងចំពោះគ្រូយ៉ាងដូចម្ដេច? | គ្រូគឺជាការរំពឹងទុកថាសីលធម៌ខ្ពស់ និងភាពសុចរិតប្រសេរី។ ជាធម្មមនុស្សជាច្រើនដែលចូលរួមក្នុងមុខសរបរបង្រៀនមានការទាក់ទាញចិត្តដោយកសារប្រាក់បៀវត្សខ្ពស់។ក្នុងការអង្កេតដែលបានធ្វើក្នុងចំណោមគ្រូ បានរកឃើញថាកម្រិតនៃគួរលើកទឹកចិត្ត ក្នុងផ្នែកសេដ្ឋកិច្ចនៅមានកម្រិតទាប។ បញ្ហានេះ ធ្វើឪ្យមានកង្វះខាតទៅលើការរីកចម្រើននៃអនាគត។ ប្រព័ន្ធដែលមានភាព... | general |
តើបុព្វហេតុជាបន្ទាន់នៃការអប់រំផ្ដោតលើអ្វី? | បុព្វហេតុជាបន្ទាប់នៃការអប់រំគឺជាភាពខ្វះខាតនៃជំនួយពីរដ្ឋាភិបាលជួយឪ្យនិសិ្សតបង់ថ្លៃថោកការចំណាយទូទៅ នៅមានកម្រិតខ្ពស់។ ដើម្បីបំបាត់នូវបញ្ហាទាំងនេះលុះត្រាតែមនុស្សគ្រប់រូបចូលរួមស្ថាបនាក្នុងវិស័យនេះឪ្យបានខ្លាំងក្លា។ ប្រព័ន្ធអប់រំត្រូវតែធ្វើពីសំណាក់ពលរដ្ឋ។ ត្រូវតែសន្យាជាយុវវ័យកុំឪ្យមានភាពខុសគ្នារវាងវណ្ណៈ ឬ ជាតិសាសន៍ត្រូវហ្វឹកហ... | general |
តើដើម្បីសិក្សាពីជីវភាពសង្គមត្រូវសិក្សាលើផ្នែកអ្វីខ្លះ? | ការសិក្សាតាមលក្ខណៈ វិទ្យាសាស្រ្ដស្ដីពីសាសនានិងការរីកចម្រើនរបស់សាសនា នៅក្នុងសង្គមអាចជួយឪ្យងយើងស្វែងយល់អំពីលក្ខណៈនៃជីវភាពរបស់សង្គម។ | general |
តើការសិក្សាអំពីសាសនាបង្ហាញឪ្យយើងឃើញពីអ្វីខ្លះ? | សិក្សាអំពីសាសនាបង្ហាញឪ្យយើងឃើញនូវអន្តរទំនាក់ទំនងនៃស្ថាប័នទាំងឡាយនៅក្នុងសង្គម។ ជាទូទៅសាសនាមានឥទ្ធិពល និងជ្រាបចូលទៅគ្រប់វិស័យនៃជីវភាព ក្រោយពីការកើតមានឡើងនូវមនុស្សសាសនា មានអំណាចលើសលប់ទៅលើសង្គមមនុស្ស។ ផ្នែកថ្មីមួយនៃសង្គមវិជ្ជាគឺសង្គមវិជ្ជាយ៉ាងរហ័សនាពេលបច្ចុប្បន្ន។ | general |
តើសាសនាមានលក្ខណៈ និងសារៈសំខាន់យ៉ាងដូចម្ដេចខ្លះ? | សាសនាមានលក្ខណៈនិងសារៈសំខាន់ដូចតទៅ៖ សាសនាបានចង់ភ្ជាប់ជាមួយ និងការបកស្រាយពីអតីតកាលអំពីលក្ខណៈនៃពិភពអធិធកម្មជាតិ។ នៅក្នុងនោះរួមមានការប្រឹងប្រែងរបស់មនុស្សដើម្បីទទួលនូវប្រយោជន៍ពីអំណាចអធិធម្មជាតិ និងទទួលរងនូវឥទ្ធិពលនៃលក្ខណៈនរក និងសួគ៌ា។ ម្យ៉ាងទៀតសាសនាគឺជាការប្រឹងប្រែងរបស់មនុស្សអស់រយៈពេលវែងឆ្ងាយដើម្បីធ្វើការកែតម្រូវដោយខ្លួនឯងច... | general |
មូលហេតុអ្វីបានជាគេនិយាយថា សាសនាជាមូលដ្ឋាននៃនយោបាយ? | បានជាគេនិយាយថា សាសនាជាមូលដ្ឋាននៃនយោបាយព្រោះបុព្វជិតបង្កើតេ និងសម្រេចទម្រង់រដ្ឋាភិបាលដែលមានពីអតីតកាល។ សេ្ដចជាអ្នកដឹកនាំដែលលើកតម្កើងឡើងដោយឆន្ទៈអាទិទេព។ សេ្ដចត្រូវបានគេគោរពថាជាមនុស្សមានលក្ខណៈពាក់កណ្ដាលអាទិទេព។ នាពេលបច្ចុប្បន្ន សាសនាដើរតួនាទីសំខាន់នៅក្នុងស្ថាប័នទាំងឡាយ ដូចជាបដិវត្តន៍នយោបាយ និងការផ្លាស់ប្ដូរសង្គមជារឿងៗបណ្ដា... | general |
តើមូលហេតុអ្វីបានគេចាត់ទុកសាសនាជាភ្នាក់ងារដែលនាំឪ្យសិល្បៈរីកចម្រើន? | បានគេចាត់ទុកសាសនាជាភ្នាក់ងារដែលនាំសិល្បៈរីកចម្រើនព្រោះសិល្បៈរីកចម្រើនក្នុងដំណាក់កាលនៃរឿងព្រេងរបស់នានា។ អក្សរសាស្រ្ដ នាសម័យដើមចាប់អារម្មណ៍អំពីរឿងព្រេងសាសនា។ សៀវភៅដែលល្បីៗច្រើនតែរៀងរាប់ប្រវត្តិនៃភាពសក្ដិសិទ្ធនៅក្នុងប្រព័ន្ធសាសនា។ សាសនាផ្ដល់នូវទិដ្ឋភាពជាជហាន់នៅក្នុងវវិត្តន៍វប្បធម៌។ | general |
ចូរអ្នកផ្ដល់និយមន័យនៃពាក្យសាសនា។ | សាសនាត្រូវបានកំណត់ថាជាជំនឿស៊ប់ទៅក្នុងការចុះចូលតាមទ្រឹស្ដីអាទិទេព ឬ ក៏ឥទ្ធិពលទៅលើមនុស្ស និងមានអារម្មណ៍លើគ្នាទៅវិញទៅមក។ ទិដ្ឋភាពខាងក្រៅនសប្រព័ន្ធបួងសួង (បែរបន់) ពីធីបុណ្យ និងពិធីសាសនាតាមរយៈអារម្មណ៍នៃសាសនានីមួយៗគឺជាការធ្វើឪ្យទៅការពិត។ ស្ថាប័នទាកទងជាមួយបទបញ្ជានៃការការអនុវត្តនៃផ្នែកខាងក្រៅរបស់ស្ថាប័នសាសនាដែលនៅពេលបច្ចុប្បន្ន... | general |
តើការឪ្យនិយមន័យមានមូលដ្ឋានទៅលើអ្វី? | ការឪ្យនិយមន័យមានមូលដ្ឋានទៅលើឈរទៅលើមូលដ្ឋានលក្ខណៈវិន័ច្ឆ័យ នៃសាសនានីមួយៗ។ សាសនាឥរិយាបថដែលមានការប្រែប្រួលទៅតាមគ្រឿងសុចរិត...។ អំណាចរបស់មនុស្សអស្ចារ្យដែលមានជំនឿងលើភាពអស្ចារ្យេរបស់អាទិទេពដែលជាអ្នកបង្កើតវត្ថុទាំងឡាយ នៅក្នុងពិភពលោកដែលរួមមានទាំងកម្លាំងនៃព្រលឹងល្អ និងព្រលឹងអាក្រក់ ឬ ក៏គោរពបំណងរបស់ព្រលឹងទាំងនោះ។ | general |
តើវត្តអារាមជាកន្លែងសម្រាប់ធ្វើអ្វី? | វត្ដអារាមជាកន្លែងសម្រាប់ការជួបជុំគ្នាជាញឹកញាប់ការជួបជុំគ្នារបៀបនេះ យើងឃើញថាមនុស្សមានការឯកភាពគ្នា។ សាសនាខ្លះមានគ្រឿងសក្ការៈផ្សេងៗគ្នាដោយសារតែមានអាទិទេពផ្សេងៗគ្នាដែរ។ ពួកគេមានជំនឿថាមានទេវតាផ្សេងៗដែលដឹកនាំលើផ្នែកផ្សេងៗនៃជីវភាពមនុស្ស។ ដូច្នេះហើយទើបពួកគេប្រារព្ធពិធីផ្សេងៗ សម្រាប់បំពេញបំណងទេវតាទាំងនោះ។ ពិធីបុណ្យមិនត្រឹមតែបង្... | general |
តើសាសនាមានទម្រង់អ្វីខ្លះ? | សាសនាមានទម្រង់ដូចខាងក្រោម៖
ក. ឯកទិទេពនិយម (Monotheism) ប្រសិនបើវត្ថុបំណង នៃសាសនាមានអាទិទេពតែមួយគត់ដូចជាសាសនាគ្រឹស្ដ ឥស្លាមគឹជាទម្រង់សាសនា មានលក្ខណៈឯកទិទេពនិយម។
ខ. ពហុទេពនិយម (Polytheism) ប្រសិនបើវត្ថុនៃសាសនា មានជំនឿទៅលើអាទិទេពច្រើនទម្រង់សាសនានេះហៅថា ពហុទេពនិយម។
គ. ការជឿលើអាទិទេពេច្រើននិងការជឿលើអាទិទេពតែមួយអង្គ (Panthei... | general |
តើមុខងារសាសនានៅក្នុងសង្គមមានអ្វីខ្លះ? | មុខងារសាសនានៅក្នុងសង្គមដូចជា៖ សាសនាជាភ្ជាក់ងារដ៏មានឥទ្ធិពលនសត្រួតពិនិត្យសង្គម ហើយបានបំពេញមុខងារសំខាន់មួយចំនួនដូចខាងក្រោម៖
១. សេវាកម្មសង្គមតាមរយៈសាសនា សាសនាបញ្ញាក់ នូវទំនោរសញ្ចត់់នារបស់មនុស្សនៅក្នុងសង្គម។ ការរកឃើញវត្តមានមានអាទិទេពនៅគ្រប់សង្គមមនុស្សទាំងអស់ ដោយសារតែមនុស្សម្នាក់ៗតែងតែធ្វើការបូជា ចំពោះវត្ថុសក្ដិសិទ្ធដើម្បីស... | general |
តើការប្រកាន់យកគម្ពីរនិយមផ្តល់ឧបសគ្គយ៉ាងដូចម្ដេចខ្លះ? | សាសនាមានមូលដា្ននលើគោលការណ៍ដើមនៃសាសនា។ មនុស្សដែលគោរពសាសនាមិនធ្វើឪ្យបំបាត់ប្រពៃណី និងទំនៀមទម្លាប់ពីបុរាណឡើយ ពីព្រោះពួកគេភ័យខ្លាច ការដាក់ទណ្ឌកម្មពីអាទិទេព និងពិភពលោកខាងមុខ។ ដូច្នោះហើយសាសនាបានក្លាយទៅជាឧបសគ្គ ដ៏ខ្លាំងក្លាយចំពោះឧបសគ្គផ្សេងៗដែលរារាំងដល់ការលូតលាស់សង្គមផងដែរ ដោយសារតែការប្រកាន់យករប្រៀបរបបបុរាណ។ | general |
តើសាសនាបានផ្ដល់ឪកាស ឪ្យមានការបញ្ជក់ប្រយោជន៍យ៉ាងដូចម្ដេច? | សាសនាបាសនផ្ដល់ឪកាសឪ្យមានការជញ្ជក់ប្រយោជន៍ដូចតទៅ៖ យើងបានឃើញមកហើយនៅក្នុងប្រវត្តិសាស្រ្ដនៅក្នុងសង្គមមនុស្ស ស្រីត្រូវបានគេជញ្ជក់ប្រយោជន៍ ដោយគ្មានមេត្តាក្នុងនាមនៃសាសនាបុព្វជិតមិនបានផ្តល់ឪ្យនូវសិទ្ធិរបស់ស្រ្ដីនិងធ្វើឪ្យគាត់ក្លាយទៅជាទាសកររបស់បុរស។ គោលការណ៍និងជំនឿទៅលើកម្មផងការពារដល់អ្នកក្រីក្រ និងអ្នកដែលរងគ្រោះដោយសារតែការជញ្ជក... | general |
តើសង្គម និងគ្រួសារ មានតួនាទីយ៉ាងដូចម្តេច ដើម្បីកសាងមនុស្សអោយបានទៅជាមនុស្សពេញលេញ? ហើយមនុស្សត្រូវមានតួនាទីដើម្បីខ្លួនឯងដែររឺទេ? ព្រោះអ្វី? | ដើម្បីកសាងមនុស្សអោយបានទៅជាមនុស្សពេញលេញគឺ៖
ក. សង្គមមានតួនាទី៖
- ពង្រឹងច្បាប់៖ សីលធម៌សង្គមតាមរយៈការអប់រំ ការធ្វើគំរឈានមុខនៃអ្នកដឹកនាំដោយប្រព្រឹត្តអំពើល្អ (កុសល)
- ប្រកាន់ និងពង្រឹងនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិ
- បំបាត់ទំនាស់ ការប្រេះឆាតាមការសន្តោសប្រណី អធ្យាស្រ័យ មិនយកឈ្នះចាញ់គ្នាតាមអំពើហិង្សា រីភាពឃោរឃៅពោលគឺត្រូវម... | general |
ដើម្បីរក្សាឯករាជ្យ ប្រជាធិបតេយ្យ តើអ្នកត្រូវមានភារកិច្ច និងតួនាទីដូចម្តេចខ្លះ? | ដើម្បីរក្សាឯករាជ្យប្រជាធិបតេយ្យ យើងត្រូវមានភារកិច្ច និងតួនាទីដូចតទៅ៖
- ខិតខំរៀនសូត្រ
- ត្រូវមានសីលធម៌រក្សាកិត្តិយសជាតិ មិនសំដែងឥរិយាបថដែលបណ្តាលអោយគេមើលស្រាលដល់ប្រទេសជាតិ
- គោរពច្បាប់រដ្ឋធម្មនុញ្ញ គោរពសិទ្ធិមនុស្ស និងច្បាប់ផ្សេងៗទៀត
- ត្រូវប្រកាន់នូវសាមគ្គីភាពជុំវិញឯករាជ្យជាតិ និងសាមគ្គីអន្តរជាតិ
- ស្រឡាញ់ និងការងារបូរណ... | general |
ក្នុងការបោះឆ្នោតថ្នាក់ជាតិ ពោលគឺបោះឆ្នោតរើសសមាជិកសភាតើការចាញ់ ឬឈ្នះរបស់គណបក្សនយោបាយ អាចមានផលប៉ះពាល់ដល់មន្រ្តីថ្នាកណាខ្លះ? | សង្គមប្រជាធិបតេយ្យ មានការជ្រើសរើសសមាជិកសភាតាមរយៈការបោះឆ្នោត។ ការបោះឆ្នោតនោះមានឈ្នះ និងចាញ់របស់គណបក្សនយោបាយ។ គណបក្សនយោបាយចាញ់ឆ្នោត នាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី និងរដ្ឋលេខាធិការនៃគណបក្សនោះក៏ចាញ់ដែរហើយត្រូវចុះចេញពីតំនែង ដើម្បីទុកអោយសមាជិកគណបក្ស ដែលឈ្នះឆ្នោតចូលកាន់តំនែងវិញ។ រីឯមន្រ្តីតាមថ្នាក់ដទៃទៀតរួមទាំងកងទ័ព នគរបាល និងឧត... | general |
ក្នុងចំនោមរដ្ឋបាលថ្នាក់មូលដ្ឋាន តើរដ្ឋបាលថ្នាក់ណាមួយ ដែលរៀបចំបង្កើតឡើងដោយការបោះឆ្នោត តើរដ្ឋបាលថ្នាក់នោះមានសមាសភាពដូចម្តេច? | ក្នុងចំនោមរដ្ឋបាលថ្នាក់មូលដ្ឋានមានតែរដ្ឋបាលឃុំសង្កាត់ទេដែលរៀបចំបង្កើតឡើងដោយការបោះឆ្នោតបាលឃុំមានសមាសភាពដូចតទៅ៖ មេឃុំ ជំទប់ទី១ ជំទប់ទី២ ជំនួយការឃុំ។ រដ្ឋបាលសង្កាត់មានសមាសភាពដូចតទៅ៖ ចៅសង្កាត់ចៅសង្កាត់រងទី១ ចៅសង្កាត់រងទី២ ជំនួយការសង្កាត់។ | general |
តើការបោះឆ្នោតមេឃុំគឺជាអ្វី? | ការបោះឆ្នោតមេឃុំ ជាការបោះឆ្នោតសកល។ ក្នុងអាណត្តិទី៣ ប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១២ និងក្នុងអាណត្តិទី ០៤ ខាងមុខនេះនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៧។ | general |
តើសមាសភាព គ.ជ.ប មានចំនួនប៉ុន្មាន? អ្វីខ្លះ? | សមាសភាព គ.ជ.ប មានចំនួន០៩រូបដូចខាងក្រោម៖
- ០៤រូបមកពីគណបក្សប្រជាជន
- ០៤រូបមកពីគណបក្សសង្រ្គោះជាតិ
- ០១រូបមកពីរសង្គមស៊ីវិល។ | general |
តើអាស៊ានបង្កើតឡើងនៅថ្ងែខែឆ្នាំណា? ហើយកម្ពុជាចូលជាសមាជិកនៅឆ្នាំណា? | អាស៊ានបង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ ១៩៦៧។ កម្ពុជាចូលជាសមាជិកនៅឆ្នាំ ១៩៩៩ជាប្រទេសទី១០។ បានធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានប្រជុំពីរលើកគឺ៖ នៅឆ្នាំ ២០០២ និងនៅឆ្នាំ២០១២។ | general |
តើអង្គការសហប្រជាជាតិបង្កើតនៅឆ្នាំណា? ហើយបច្ចុប្បន្នអគ្គលេខាធិកាមានឈ្មោះអ្វី? | អង្គការសហប្រជាជាតិបង្កើតនៅឆ្នាំ១៩៤៥។ បច្ចុប្បន្នអគ្គលេខាធិកាមានឈ្មោះ បានគីមូន ជនជាតិកូរ៉េខាងត្បូង។ | general |
តើអគតិមានប៉ុន្មាន? អ្វីខ្លះ? | អគតិមានបីយ៉ាងគឺ៖
- ឆន្ទាគតិ៖ សេចក្តីលម្អៀងព្រោះស្រលាញ់
- ទោសាគតិ៖ សេចក្តីលម្អៀងព្រោះស្អប់
- មោហាគតិ៖ សេចក្តីលម្អៀងព្រោះខ្លាចអំណាច ឬខ្លាចចិត្តគេ។ | general |
ដូចម្តេចដែលហៅថា សមភាពយេនឌ័រ? | សមភាពយេនឌ័រគឺជាភាពគ្មានការរើសអើងដោយយកភេទរបស់បុគ្គលមកធ្វើជាមូលដ្ឋាននៅក្នុងការបែងចែកធនធាន ឬផលប្រយោជន៍ឬមួយនៅក្នុងការទទួលបានសេវានានា។ | general |
ដូចម្តេចដែលហៅថា សមធម៌យេនឌ័រ? | សមធម៌យេនឌ័រ គឺមានសារៈសំខាន់ណាស់នៅក្នុងសង្គមកម្ពុជា ដោយហេតុនេះហើយទើបរាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់ស្រ្តីឱ្យចូលមកបម្រើការងារនៅក្នុងគ្រប់វិស័យជំនាញ ទាំងផ្នែកសាធារណនិងឯកជន។ | general |
ដើម្បីធ្វើខ្លួនឱ្យក្លាយជាយុវជនល្អ ពលរដ្ឋល្អដែលជាទីសង្ឃឹមរបស់ប្រទេសជាតិ យើងត្រូវធ្វើដូចម្តេច? | ដើម្បីធ្វើខ្លួនឱ្យក្លាយជាយុវជនល្អ ពលរដ្ឋល្អដែលជាទីសង្ឃឹមរបស់ប្រទេសជាតិ យើងត្រូវ៖
- ពង្រឹង ពង្រីក បង្កើតចំនេះដឹងឱ្យបានទូលំទូលាយ
- មានចំនេះដឹងប្រកបដោយលក្ខណៈវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿន
- មានសីលធម៌ ចរិយាធម៌ និងគុណធម៌
- មានស្មារតីស្រលាញ់ ថែរក្សាការពារសិទ្ធិលទ្ធិប្រជាធិបតេយ្យ និងបរិស្ថាន
- មានមនសិការការងារ សាមគ្គីភាព គ្មានទ... | general |
តើនៅប្រទេសកម្ពុជាមានផ្លូវរថភ្លើងប៉ុន្មានខ្សែរ? អ្វីខ្លះ? | ផ្លូវរថភ្លើងនៅកម្ពុជាមានពីរខ្សែរគឺ៖
- ខ្សែរទី០១ ពីភ្នំពេញទៅអូរជ្រៅ កសាងនៅឆ្នាំ១៩៥២ មានប្រវែង៣៨៦គីឡូម៉ែត្រ
- ខ្សែរទី០២ ពីភ្នំពេញទៅក្រុងព្រះសីហនុកសាងនៅឆ្នាំ១៩៦០ មានប្រវែង២៦៦គីឡូម៉ែត្រ។ | general |
ចូររៀបរាប់ឈ្មោះស្ពានអាកាសនៅរាជធានីភ្នំពេញ។ | រាប់ឈ្មោះស្ពានអាកាសនៅរាជធានីភ្នំពេញមានដូចជា៖
- ស្ពានទី០១ ស្ពានអាកាសក្បាលថ្នល់
- ស្ពានទី០២ ស្ពានអាកាស៧មករា ឬពេទ្យលោកសង្ឃ
- ស្ពានទី០៣ ស្ពានអាកាសស្ទឹងមានជ័យ
- ស្ពានទី០៤ ស្ពានអាកាស៥មករា ឬតិចណូ។ | general |
តើវិមានិងរូបសំណាកព្រះបរមបដិមារបស់ព្រះបរមតនៈកោឌមានកម្ពស់ប៉ុន្មាន? សាងសង់និងសម្ពោធនៅឆ្នាំណា? | វិមានមានកម្ពស់២៧ម៉ែត្រ និងរូបសំណាកព្រះបរមបដិមារបស់ ព្រះបរមរតនៈកោឌធ្វើអំពីស្ពានមានកម្ពស់៤ម៉ែត្រកន្លះ និងព្រះទែន២ម៉ែត្រ៧០សង់ទីម៉ែត្រ។ សម្ពោធនៅឆ្នាំ ២០១៣។ | general |
តើអ.វ.ត.ក មានន័យដូចម្តេច? | អ.វ.ត.ក មានន័យថា៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ | general |
តើគ.ជ.ប.អ មានន័យដូចម្តេច? | គ.ជ.ប.អ មានន័យថា៖ គណៈកម្មាធិការជាតិអនុវត្តន៍តាមបែបប្រជាធិបតេយ្យ។ | general |
តើសម្បត្តិវប្បធម៌បណ្តុះគំនិតជាតិនិយម ឬគំនិតមាតុភូមិនិយមដូចម្តេចខ្លះ? ចូរពន្យល់។ | សម្បត្តិវប្បធម៌បណ្តុះគំនិតជាតិនិយម គឺជាគំនិតស្រលាញ់ប្រទេសជាតិ ជនជាតិ ទឹកដី ប្រវត្តិសាស្រ្តទាំងសម្បត្តិវប្បធម៌លទ្ធកម្មនិងធម្មជាតិដោយកសាងអោយលូតលាស់ឡើងក្នុងគំនិតកែទំរង់ប្រទេសអោយមានល្បឿនស្របចង្វាក់សកលលោកដោយសង្កត់ធ្ងន់លើការកសាងប្រទេស។
- សម្បត្តិវប្បធម៌បណ្តុះគំនិតមាតុភូមិនិយមជាស្រលាញ់ប្រទេសជាតិព្រោះប្រទេសជាតិជាគំនិតស្រុកកំណើ... | general |
ចូរនិយាយអំពីនិតីវិធីនៃការបង្កើតរដ្ឋាភិបាលបន្ទាប់ពីជាប់ឆ្នោត? | មានរូបមន្តពីរដែលត្រូវបង្កើតគឺ៖
- រូបមន្តទី០១ បង្កើតសភារួចទើបបង្កើតរដ្ឋាភិបាលតាមក្រោយតាមសម្លេង (៥០%បូក០១) តាមវិធីបោះឆ្នោតជាសងាត់។
- រូបមន្តទី០២ បង្កើតរដ្ឋសភានិងរដ្ឋាភិបាលក្នុងពេលតែមួយតាមរយៈការបោះឆ្នោតជាកញ្ចប់។ | general |
ដូចម្តេចហៅថា អត្តសញ្ញាណជាតិ? តើអត្តសញ្ញាណជាតិរួមមានអ្វីខ្លះ? មានសារៈសំខាន់ដូចម្តេចខ្លះចំពោះមាតុប្រទេស? ក្នុងនាមជាខ្មែរ យើងគប្បីមានជំហរបែបណាជុំវិញបញ្ហាអត្តសញ្ញាណជាតិនេះ? | អត្តសញ្ញាណជាតិ ក្លាយមកពីពាក្យ៖
- អត្ត ខ្លួន
- សញ្ញាណ គ្រឿងសំគាល់,គ្រឿងចំនាំ
- ជាតិ សហគមន៍, សង្គម, ប្រទេស។ ដូចនេះអត្តសញ្ញាណជាតិមានន័យថាគ្រឿងសំគាល់របស់មនុស្សក្នុងសហគមន៍មួយ ដែលជាទូទៅ មានភាសា និងវប្បធម៌មួយដូចគ្នា រស់នៅលើទឹកដីជាមួយគ្នា មានអតីតកាលដូចគ្នា មានមនោសញ្ចេតនា និងឆន្ទៈរួមគ្នា បង្កើតបានជាចរិតដូចគ្នា។
ខ. អត្តសញ្ញាណជាត... | general |
ពាក្យថា “បាត់បង់អត្តសញ្ញាណជាតិ”មានន័យដូចម្តេច? តើកត្តាអ្វីខ្លះ ដែលនាំអោយបាត់បង់អត្តសញ្ញាណជាតិ? | ពាក្យថា “បាត់បង់អត្តសញ្ញាណជាតិ” មានន័យថា បាត់បង់នូវលក្ខណៈដែលជាគ្រឿងសំគាល់ជាតិរបស់ខ្លួន ពោលគឺបាត់បង់ប្រវត្តិសាស្រ្ត កំណើត ទឹកដី ភាសា វប្បធម៌ ជាពិសេសចិត្តគំនិតអាកប្បកិរិយា ឆន្ទៈ មនោសញ្ចេតនារបស់ជាតិមួយ ត្រូវរលត់សូន្យឈឹង។
កត្តាដែលនាំអោយបាត់បង់អត្តសញ្ញាណជាតិមាន៖
ក. កត្តាខាងក្រៅ៖
- បរទេសមិនចង់អោយយើងស្គាល់អត្តសញ្ញាណជាតិរបស់ខ្... | general |
តើនិមិត្តសញ្ញារបស់រដ្ឋនីមួយៗមានអ្វីខ្លះ? សញ្ញាជាតិខ្មែរយើងមានអត្ថន័យដូចម្តេច? | និមិត្តសញ្ញា៖ ក្លាយមកពីពាក្យ៖
- និមិត្ត = ហេតុជាគ្រឿងកំណត់
- សញ្ញា = ធម្មជាតិជាគ្រឿងចាំបាន។ ដូចនេះ និមិត្តសញ្ញាជាសញ្ញាឬជាគ្រឿងសន្មតដែលនាំអោយគេចងចាំបាន សំរាប់តំនាងអ្វីមួយ។ និមិត្តសញ្ញារបស់រដ្ឋនីមួយៗមាន៖
- ទង់ជាតិ
- ភ្លេងជាតិ
- សញ្ញាជាតិ។
សញ្ញាជាតិ៖ របស់ខ្មែរយើង គឺព្រះសង្ហារ (ត្រាផែនដី) ដែលមានអត្ថន័យដូចខាងក្រោមនេះ៖
- ពន្... | general |
ដូចម្តេចហៅថា “បាវចនាជាតិ” តើបាវចនាជាតិនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នគឺអ្វីខ្លះ? ចូរបង្ហាញទំនាក់ទំនងអត្ថន័យនៃទង់ជាតិខ្មែរបច្ចុប្បន្នទៅនឹងបាវចនាជាតិ។ | ក. បាវចនាជាតិ៖ ក្លាយមកពីពាក្យ៖
- បាវចនា = ពាក្យជាប្រធាន, ពាក្យជាគោលចារឹក, សំដីជាសំអាងទុកជាគោលប្រតិបត្តិ
- ជាតិ = ប្រទេស។ ដូចនេះ បាវចនាជាតិ មានន័យថា ពាក្យជាប្រធាន ឬជាគោលសំរាប់ប្រតិបត្តិ ដើម្បីជាប្រយោជន៍ចំពោះប្រទេសជាតិ។
ខ. បាវចនាជាតិនៃព្រះរាជាណាចក្រកម្ពុជាគឺ៖
- ជាតិ
- សាសនា
- ព្រះមហាក្សត្រ។
គ. ទំនាក់ទំនងរវាងអត្ថន័យនៃទង់ជ... | general |
បទចំរៀងជាតិខ្មែរ មានឈ្មោះអ្វី? នរណានិពន្ធ? ក្នុងរជ្ជកាលណា? នៅថ្ងៃណា ខែណា ឆ្នាំណា? មានប៉ុន្មានបទនីមួយៗ និយាយអំពីអ្វី? ចូរសរសេរបទទាំងនេះ។ ហេតុអ្វីបានជាប្រជាជនខ្មែរគ្រប់រូបត្រូវតែគោរពទង់ជាតិ ភ្លេងជាតិ និងចំរៀងជាតិ? | បទចំរៀងជាតិ មានឈ្មោះថា “បទនគររាជ”។ បទនេះនិពន្ធឡើងដោយសម្តេចព្រះសង្ឃរាជជួនណាតក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្តេចនរោត្តម សីហនុវរ្ម័ននៅថ្ងៃទី ២០ ខែកក្កដា គ.ស ១៩៤១ ត្រូវនឹងថ្ងៃទី១២រោច ខែអាសាធ ឆ្នាំ ម្សាញ់ព.ស ២៤៨៤។ (ដកស្រង់ចេញពីប្រវត្តិបទនគររាជចាបពិន ទំព័រ២)។
ខ. បទនគររាជនេះមានបីបទគឺ៖
+ បទទី១៖ សរសើរព្រះបារមីនៃមហាក្សត្រ
សូមពួកទ... | general |
តើពលរដ្ឋម្នាក់ៗមានករណីយកិច្ចដូចម្តេចខ្លះ ចំពោះជាតិមាតុភូមិរបស់ខ្លួន? | ពលរដ្ឋម្នាក់ៗត្រូវមានករណីយកិច្ចចំពោះជាតិមាតុភូមិរបស់ខ្លួនដូចតទៅ៖
- ខិតខំធ្វើការងារ ដើម្បីចូលរួមចំណែកក្នុងកិច្ចការពារ និងកសាងជាតិអោយរុងរឿង
- គោរព និងអនុវត្តតាមច្បាប់សង្គម (រដ្ឋធម្មនុញ្ញ, ច្បាប់ចរាចរ, ច្បាប់រដ្ឋប្បវេណី)
- គោរពសិទ្ធិមនុស្ស គោរពសិទ្ធិអ្នកដទៃ
- គោរពស្រឡាញ់ប្រពៃណីជាតិ
- ថែរក្សាកេរមរតកវប្បធម៌អោយបានគង់វង្ស
- ថ... | general |
ដូចម្តេចដែលហៅថា “ទង់” ចូររាប់ឈ្មោះទង់ដែលខ្មែរនិយមប្រើក្នុងពិធីផ្សេងៗអោយបានបីបែប។ | ដែលហៅថា “ទង់” គឺជាផ្ទាំងសំពត់ ឬចំរៀកសំពត់ដែលដេរអោយមានសណ្ឋាន និងពណ៌ ឬរូបផ្សេងៗសំរាប់ប្រើជាកិត្តិយសក្នុងប្រទេសមួយៗរីក៏ប្រើជាគ្រឿងសំគាល់តាមសណ្តាប់សាសនានីមួយៗប្រើជាគ្រឿងបូជាក៏មាន សូម្បីធ្វើដោយក្រដាសក៏ហៅទង់ដែរ។ ទង់ដែលខ្មែរនិយមប្រើគឺ៖
- ទង់ជាតិ៖ប្រើសំរាប់គោរពទង់ជាតិ
- ទង់ព្រះពុទ្ធសាសនា៖ ប្រើសំរាប់ពិធីបុណ្យព្រះពុទ្ធសាសនា
- ទង... | general |
តើបទចំរៀងគោរពទង់ជាតិរបស់ខ្មែរ ជាស្នាដៃនរណា? តាក់តែងក្នុងសម័យណា? មានចំណងជើងដូចម្តេច? ចែកជាប៉ុន្មានវគ្គ? វគ្គនីមួយៗនិយាយពីអ្វី? | បទចំរៀងគោរពទង់ជាតិរបស់ខ្មែរបច្ចុប្បន្នគឺ៖
ក. ជាស្នាព្រះហស្ត សម្តេចព្រះសង្ឃរាជ ជួន ណាត (សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ព្រះសង្ឃរាជថ្នាក់ទី ១គណៈមហានិកាយ)។
ខ. តាក់តែងក្នុងសម័យអាណានិគមបារាំង (២០ កក្កដា ១៩៤១)។
គ. មានចំណងជើងថា “នគររាជ”។
ឃ. បទនេះចែកជាបីគឺ៖
- រំលឹកដល់ទេព្តាសូមជួយថែរក្សាព្រះមហាក្សត្រ
- រំលឹកដល់សម្បត្តិវប្បធម៌... | general |
តាំងពីមុនឆ្នាំ ១៩៧០មកដល់បច្ចុប្បន្ន តើទំរង់ទង់ជាតិខ្មែរមានការផ្លាស់ប្តូរប៉ុន្មានដង? ហេតុអ្វី? ចូរពណ៌នាទង់ជាតិខ្មែរអោយបានពីរបែបដែលអ្នកបានដឹងក្រៅពីទង់ជាតិខ្មែរបច្ចុប្បន្ន។ ចុះបទចំរៀងវិញមានការប្រែប្រួលដូចម្តេចដែរ? | មុនឆ្នាំ១៩៧០មកដល់បច្ចុប្បន្ន ទំរង់ទង់ជាតិខ្មែរ បានផ្លាស់ប្តូរ ៦ដង ព្រោះប្រទេសខ្មែរផ្លាស់ប្តូររបបគ្រប់គ្រងប្រទេសជាញឹកញាប់។ ពណ៌នាទង់ជាតិ៖
- មុនឆ្នាំ ១១៩៧០ សណ្ឋានដូចទង់ជាតិបច្ចុប្បន្ន (ព្រះរាជាណាចក្រកម្ពុជាទី១)
- ឆ្នាំ (១៩៧០ដល់១៩៧៥) សណ្ឋានផ្ទៃខៀវ ជ្រុងខាងលើប៉ែកខាងឆ្វេងប្រហែល ១/៣ នៃទង់ផ្ទៃក្រហមដែលមានរូបប្រាសាទកំពូលបីពណ៌ស ន... | general |
តើទង់ព្រះពុទ្ធសាសនា បានបង្កើតឡើងនៅឆ្នាំណា? ក្រុមណាជាអ្នកបង្កើត? ចូរពណ៌នាអំពីទង់នោះ។ ពណ៌នីមួយៗជានិមិត្តរូបអ្វី? | ទង់ព្រះពុទ្ធសាសនា ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥០ ដោយពុទ្ធិសមាគមពិភពលោក។ ទង់ព្រះពុទ្ធសាសនាសំរេចបង្កើតឡើងតាមលំអាន ឆព្វណ្ណរង្សីនៃព្រះសម្មាសម្ពុទ្ធ។ ឯពណ៌ទាំងនោះរៀបតាមលំដាប់គឺ ពណ៌ខៀវ លឿង ក្រហម ស ហង្សបាទ និងពណ៌ប្រាក់។ តែដោយពណ៌ប្រាក់ពិបាករក មហាសន្និបាតពុទ្ធិសមាគមបានសំរេចយកប្រាំពណ៌ខាងដើម មកជំនួសពណ៌ប្រាក់វិញ។
និមិត្តរូបពណ៌ទាំងប្... | general |
តើអំណាចនីមួយៗតំនាងដោយស្ថាប័ន ឬអង្គការណាខ្លះ? | អំណាចនីតិបញ្ញាត្តិ តំនាងដោយរដ្ឋសភា និងព្រឹទ្ធសភា។ អំនាចនីតិប្រតិបត្តិ តំនាងដោយ រាជរដ្ឋាភិបាល។ អំនាចតុលាការ តំនាងដោយ សាលាជំរះក្តី។ | general |
ស្ថាប័ន ឬអង្គការនីមួយៗរៀបចំបង្កើតឡើងដោយរបៀបណាខ្លះ? | ស្ថាប័ននីមួយៗរៀបចំបង្កើតឡើងដូចតទៅ៖
- រដ្ឋសភា៖ រៀបចំបង្កើតដោយការបោះឆ្នោតសាកលតាមប្រព័ន្ធតំនាងសមាមាត្រ និងតាមបញ្ជីគណបក្សមានសមាជិកយ៉ាងតិច ១២០ រូប (បច្ចុប្បន្ន ១២២រូប) ជ្រើសពីក្នុងចំនោមបេក្ខជន អាយុ ២៥ យ៉ាងតិច មានសញ្ជាតិខ្មែរពីកំនើត និងមានឈ្មោះក្នុងបញ្ជីគណបក្ស។ រដ្ឋសភាមាននីតិកាល ៥ឆ្នាំ និងផុតកំណត់ នៅពេលដែលរដ្ឋសភាថ្មីចូលកាន់ត... | general |
ចូររាប់ឈ្មោះក្រសួង និងរដ្ឋលេខាធិការដ្ឋានដែលមានជាក់ស្តែងនៅក្រោមឳវាទរាជរដ្ឋាភិបាលបច្ចុប្បន្ន។ | ឈ្មោះក្រសួង និងរដ្ឋលេខាធិការដ្ឋាន ដែលមានជាក់ស្តែងនៅក្រោមឳវាទរាជរដ្ឋាភិបាលបច្ចុប្បន្នមាន៖
- ក្រសួងមហាផ្ទៃ
- ក្រសួងការពារជាតិ
- ក្រសួងយុត្តិធម៌
- ក្រសួងផែនការ
- ក្រសួងបរិស្ថាន
- ក្រសួងទេសចរណ៍
- ក្រសួងសង្គមកិច្ចការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា
- ក្រសួងសុខាភិបាល
- ក្រសួងពត៌មាន
- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
... | general |
តើជម្ងឺឆ្លងនិងជម្ងឺមិនឆ្លងមានអ្វីខ្លះ? | ជម្ងឺឆ្លងមានដូចជា៖ ផ្តាសាយ របេង អេដស៍ អុតស្វាយ និងគ្រុនពោះវៀន។
ជម្ងឺមិនឆ្លងមានដូចជា៖ លើសសម្ពោធឈាម ទឹកនោមផ្អែម ទឹកនោមប្រៃ ឈឺសន្លាក់ និងមហារីក។ | general |
នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញមានយុវជនមួយក្រុមទទួលយកវប្បធម៌បរទេសយ៉ាងច្រើន ហើយគេថែមទាំងមើលស្រាលដល់វប្បធម៌របស់ជាតិថែមទៀត តើអ្នកមានជំហរបែបណាចំពោះវប្បធម៌បរទេស និងចំពោះវប្បធម៌ជាតិ? | នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញ មានយុវជនមួយក្រុមទទួលយកវប្បធម៌បរទេសយ៉ាងច្រើន ហើយគេថែមទាំងមើលស្រាលដល់វប្បធម៌របស់ជាតិថែមទៀត។ ខ្ញុំយល់ថាយុវជនមួយក្រុមនេះបានអោយតំលៃខ្ពស់តែទៅលើវប្បធម៌បរទេសហើយបានបន្ទាបបន្ថោកនូវវប្បធម៌របស់ជាតិខ្លួន។ យុវជនប្រភេទនេះជាយុវជនដែលខ្វះវិចារណញ្ញាណ មិនទាន់ចេះពិចារណាអោយបានល្អិតល្អន់ក្នុងការជ្រើសរើស។ តាមទស... | general |
មនុស្សដែលមានវប្បធម៌ពេញលេញ ត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ? តើប្អូនៗដែលមានវប្បធម៌ត្រូវប្រកាន់អាកប្បកិរិយានិងសីលធម៌ដូចម្តេច ចំពោះមាតាបិតា ចាស់ព្រឹទ្ធាចារ្យ ច្បាប់រដ្ឋ? | ក. លក្ខណៈមនុស្សដែលមានវលប្បធម៌ពេញលេញគឺ៖
- ពុទ្ធិបច្ចេកទេស៖ ត្រូវមានចំនេះដឹង និងមានជំនាញបច្ចេកទេស។
- ពុទ្ធិសីលធម៌៖ មានសីលធម៌រស់នៅថ្លៃថ្នូរ ស្របតាមក្បួនសុជីវកម្មរបស់ដូនតាយើង។
- ពុទ្ធិក្នុងការរស់នៅ៖ ចេះសំរបសំរួលខ្លួនតាមសង្គម រៀបចំការរស់នៅក្នុងគ្រួសារអោយបានត្រឹមត្រូវ ដោយឈរលើវិចារណញ្ញាណខ្ពង់ខ្ពស់។
ខ. អាកប្បកិរិយា និងសីលធម៌រប... | general |
ប្រទេសកម្ពុជា មានមហន្តរាយប្រវត្តិសាស្រ្ត ដែលធ្វើអោយទឹកដីជិតបាត់បង់ពីផែនទីពិភពលោក។ តែមានមតិខ្លះថា “ខ្មែរមិនដែលសាបសូន្យទេ” តើកត្តាព្រលឹងអ្វីខ្លះ ដែលបញ្ជាក់មិនសាបសូន្យ? | ប្រទេសកម្ពុជាយើងធ្លាប់មានមហន្តរាយប្រវត្តិសាស្រ្តដែលធ្វើអោយទឹកដីជិតបាត់បង់ពីផែនទីសកលលោក។ ខ្មែរយើងធ្លាប់នៅជាខ្ញុំសៀមជាច្រើនឆ្នាំ ក្រុងអង្គរ និងក្រុងលង្វែកត្រូវខ្ទេចខ្ទាំ អ្នកប្រាជ្ញធំៗ ត្រូវសៀមកេណ្ឌយកទៅស្រុកគេអស់។ ម៉្យាងទៀត ខ្មែរក៏ធ្លាប់នៅក្រោមការជិះជាន់របស់យួនរយៈពេល៨ឆ្នាំ។ បន្ទាប់ពីសៀម និងយួន គឺបារាំង ប៉ុន្តែទឹកដីខ្មែរន... | general |
គេអាចដឹងសាសនាប្រពៃណី ភូមិសាស្រ្ត នាមព្រះរាជា និងជីវភាពប្រជាជនខ្មែរក្នុងអតីតកាលតាមរយៈឯកសារអ្វីខ្លះ? | គេអាចដឹង សាសនា ប្រពៃណី ភូមិសាស្រ្ត នាមព្រះរាជា និងជីវភាពប្រជាជនខ្មែរ ក្នុងអតីតកាលតាមរយៈ៖
- សិលាចារឹក
- ស្ថានីយកំណាយប្រវត្តិសាស្រ្ត
- អក្សរសិល្ប៍
- សាស្រ្តស្លឹករឹត
- ការនិទានតៗគ្នា
- ឯកសារប្រវត្តិសាស្រ្ត
- គម្ពីរ....។ | general |
តើអ្នកយល់ថា សីលធម៌ និងប្រពៃណីផ្សេងៗរបស់ខ្មែរមានលក្ខណៈកសាង អភិវឌ្ឍសង្គមដែរឬទេ? ព្រោះអ្វី? | សីលធម៌ និងប្រពៃណី ផ្សេងៗរបស់ខ្មែរ មានលក្ខណៈកសាងអភិវឌ្ឍដល់សង្គមខ្មែរ ព្រោះ៖
ក. សីលធម៌
- ធ្វើអោយគ្រួសារមានការយោគយល់គ្នា មានសេចក្តីសុខសុភមង្គល។
- ធ្វើអោយមនុស្សចេះអត់អោន អនុគ្រោះ មានសាមគ្គីភាពជិតស្និទ្ធ គ្មានអំពើហិង្សា ជំលោះ សង្រ្គាម ទទួលបានសន្តិភាព។
- ធ្វើអោយមនុស្សមានភាពថ្លៃថ្នូរ ចេះគោរពច្បាប់ របៀបរៀបរយ ធ្វើអោយប្រទេសជាតិម... | general |
ទំនៀមទំលាប់ ចូលម្លប់របស់នាទីខ្មែរ នៅសម័យបុរាណមានគោលបំនងដូចម្តេចខ្លះ? ទំនៀមទំលាប់នេះត្រូវបោះបង់ចោលនៅសម័យណា? ព្រោះអ្វី? | ទំនៀមទំលាប់ចូលម្លប់របស់នារីខ្មែរនៅសម័យបុរាណមានគោលបំនងអោយនារីខ្មែរទាំងឡាយក្លាយខ្លួនជាមេផ្ទះដ៏ល្អប្រពន្ធដ៏ល្អ មាតាដ៏ល្អ។ ទំនៀមទំលាប់នេះត្រូវបានបោះបង់ចោល នៅក្រោយសម័យលង្វែក ព្រោះនាំអោយខាតបង់ពេលវេលា ទ្រព្យសម្បត្តិកំលាំងថែទាំ (លក្ខខ័ណ្ឌគ្រួសារ) រួមទាំងកត្តាសង្រ្គាមជាញឹកញាប់ក្នុងស្រុក។ | general |
តើពិធីបុណ្យ “វប្បធម៌” ជាបុណ្យតាមប្រពៃណី រឺជាពិធីបុណ្យតាមព្រះពុទ្ធសាសនា? ពិធីបុណ្យនេះគេធ្វើនៅពេលណា? ដើម្បីអ្វី? | ពិធីបុណ្យ “វប្បមង្គល” (បុណ្យច្រត់ព្រះនង្គ័ល) ជាពិធីបុណ្យប្រពៃណីខ្មែរ។ ពិធីបុណ្យនេះគេធ្វើនៅ៖
- ដើមរដូវវស្សា នៅថ្ងៃ៤រោច ខែពិសាខ រៀងរាល់ឆ្នាំ។ ពិធីនេះត្រូវប្រារព្ធឡើង ដើម្បី៖
- ជានិមិត្តរូបនៃការចាប់ផ្តើមការងារស្រែចំការរបស់ប្រជាកសិករយើង។
- បង្ហាញការយកព្រះទ័យទុកដាក់របស់ព្រះមហាក្សត្រខ្មែរលើវិស័យកម្ម ដែលជាគន្លឹះនៃការអភិវឌ្ឍសង... | general |
គ្រស្តិសង្រ្គានជាអ្វី? គេប្រារព្ធនៅឯណា? ពោលណាដើម្បីអ្វី? | ត្រស្តិសង្រ្កាន្ត គឺជាឈ្មោះពិធីម៉្យាង ដែលគេផ្តើមឡើងដោយសំដៅសេចក្តីថា ដំនើតផ្តាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។
- គេប្រារព្ធពិធីនេះនៅក្នុងព្រះបរមរាជវាំង ចុងខែផល្គុន (ថ្ងៃ ១២ដល់ ១៥ រោច ខែផល្គុន)។
- ដើម្បីបណ្តេញយក្សមារ ខ្មោច បិសាច ប្រេត ព្រាយ អសុរកាយ និងបំបាត់ឧបទ្ទវៈទាំងឡាយក្នុងឆ្នាំចាស់អោយជ្រះស្រលះ ហើយអញ្ជើញទេវតាដែលត្រូវបន្លាស... | general |
របាំត្រុដិ សំរាប់លេងនៅពេលណា? ដើម្បីអ្វី? | របាំត្រុដិ ជារបាំប្រជាប្រិយមួយបែប ដែលគេនិយមលេងតែក្នុងពេលចូលឆ្នាំខ្មែរ ដើម្បីផ្តាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មី និងដើម្បីប្រសិទ្ធិសព្វសាធុការជូនដល់អ្នកស្រុក ក្នុងឳកាសចូលឆ្នាំថ្មីនោះផង។ ប៉ុន្តែតាមទំលាប់អ្នកស្រុកជួនកាលគេលេងរបាំនេះម្តងៗដែរ នៅពេលបន់ស្រន់សុំទឹកភ្លៀងដោយនៅពេលនោះមានការរាំងរឹសជាយូរមកហើយ។ សព្វថ្ងៃនេះ គេប្រទះឃើញ ម... | general |
ភ្លេងខ្មែរ សំរាប់លេងនៅពេលណា? តើឧបករណ៍ភ្លេងខ្មែរមានអ្វីខ្លះ? | ភ្លេងខ្មែរ គេចាត់ទុកជាភ្លេងមង្គល គេលេងតែក្នុងពិធីមង្គលតាមប្រពៃណីខ្មែរ ដូចជាពិធីមង្គលការ ពិធីបញ្ចេញម្លប់ជាដើម។ ឧបករណ៍ភ្លេងខ្មែរមាន៖ ប៉ីអ ទ្រខ្មែរ ចាប៉ីដងវែង និងស្គរដីពីរ។ | general |
ភ្លេងពិណពាទ្យសំរាប់ប្រគំលេងនៅពេលណា? ភ្លេងពិណពាទ្យមានប៉ុន្មានបែប? គឺអ្វីខ្លះ? ឧបករណ៍ភ្លេងពិណពាទ្យវង់តូចមានអ្វីខ្លះ? | ភ្លេងពិណពាទ្យ សំរាប់លេងក្នុងការកំដររបាំបុរាណ ក្នុងពិធីបួងសួង (បន់ស្រន់ លាបំណន់) ក្នុងពិធីសាសនា (បុណ្យកឋិន បុណ្យផ្កា បំបួសនាគ ពុទ្ធាភិសេក...) ជួនកាលក្នុងពិធីតំកល់សព។
ភ្លេងពិណពាទ្យមានបីបែបគឺ៖
- ពិណពាទ្យវង់តូច
- ពិណពាទ្យវង់ធំ
- ពិណពាក្យ “ក្រុមមហោរី រីព្រះរាជទ្រព្យ”។ ឧបករណ៍ភ្លេងពិណពាទ្យវង់តូចមាន៖ រនាតឯក១ គងវង់ ធំ១ ស្គរធំ២ ... | general |
នៅក្នុងជីវភាពខាងសា្មរតីប្រជាជនខ្មែរ មានប្រភេទភ្លេងរបស់ខ្លួនអ្វីខ្លះ? | ក្នុងជីវភាពខាងស្មារតីប្រជាជនយើង មានប្រភេទភ្លេងរបស់ខ្លួនគឺ៖
ភ្លេងពិណពាទ្យ៖
- ឧបករណ៍៖ រនាត ស្គរធំ២ សំភោ ស្រឡៃ គងតូច។
- គោលបំនង៖ បួងសួង លាបំណន់ក្នុងពិធីសាសនា រឺសំរាប់តំកល់សព និងកាន់ទុក្ខ។
ភ្លេងខ្មែរ៖
- ឧបករណ៍៖ ទ្រ តាខេ ឃឹម ចាប៉ី ស្គរ សាដៀវ។
- គោលបំនង៖ សំរាប់អាពាហ៍ពិពាហ៍ និងបញ្ចេញម្លប់កូនក្រមុំ។
ភ្លេងមហោរី៖
- ឧបរកណ៍៖ តន្រ្... | general |
តើរូបអប្សរាតំណាងអ្វី? តាមរយៈរូបអប្សរា តើគេអាចយល់ដឹងចរិតលក្ខណៈរបស់ជនជាតិខ្មែរដូចម្តេចខ្លះ? តើរបាំអប្សរាមានប្រភពពីរបាំអ្វី? គេអាចលេងរបាំនេះក្នុងពិធីអ្វីខ្លះ? | រូបអប្សរា ជានិម្មិតរូបនៃសិល្បៈខ្មែរ។ តាមរយៈរូបអប្សរា គេអាចឆ្លុះបញ្ចាំងពីចិត្តគំនិតរបស់ខ្មែរថា ជាជនជាតិមួយដែលមានលក្ខណៈច្នៃប្រឌិត ទន់ភ្លន់ សុភាពរាបសា និងស្រលាញ់សន្តិភាពជាទីបំផុត។ របាំអប្សរាគឺជារបាំទេពអប្សរាដែលមានប្រភពយកតាមគំរូរបាំព្រះរាជទ្រព្យនៃព្រះរាជាខ្មែរតាំងពីយូរយារណាស់មកហើយ។ របាំតន្រ្តីនេះពុំទទួលឥទ្ធិពលពីបរទេសឡើយ ហើ... | general |
ដូចម្តេចដែលហៅថា សិប្បកម្មសិល្បៈ? ចូរលើកឧទាហរណ៍បញ្ជាក់ផង។ | សិប្បកម្មសិល្បៈ ជាសិល្បៈដែលគេយកឧបករណ៍ធ្វើដោយដៃទៅសំដែង។ ឧទាហរណ៍៖ ឈ្នាង អង្រុត អង្រែ..។ | general |
គេថា សិល្បៈភាពយន្ត រឺវីដេអូជាសិល្បៈទី៧ ចុះសិល្បៈ៦ទៀតមានអ្វីខ្លះ? | សិល្បៈទី៧ គឺជាសិល្បៈភាពយន្ត វីដេអូ។ សិល្បៈ៦ទៀតមាន៖
- សិល្បៈចំលាក់
- សិល្បៈស្ថាបត្យកម្ម
- សិល្បៈគំនូរ
- សិល្បៈចំរៀង
- សិល្បៈតន្ត្រី (របាំ)
- សិល្បៈល្ខោន (អក្សរសិល្ប៍)។ | general |
តើរបាំប្រពៃណី និងរបាំប្រជាប្រិយខ្មែរខុសគ្នាដូចម្តេច? ចូរលើកឧទាហរណ៍របាំនីមួយៗមកបញ្ជាក់ផង។ | របាំប្រពៃណី និងរបាំប្រជាប្រិយខ្មែរ មានលក្ខណៈខុសគ្នា៖
- របាំប្រពៃណី គឺជារបាំដែលគេសំដែងជាផ្លូវការ មានតាំងពីបុរាណកាលមកទៅតាមក្បួនខ្នាត។
- ឧទាហរណ៍៖ របាំព្រះរាជទ្រព្យ របាំអប្សរា របាំជូនពរ របាំមេខលា របាំទេពមច្ឆា ទេពមនោរម្យ...។
- របាំប្រជាប្រិយ៖ គឺរបាំដែលប្រជាជននិយមចូលចិត្តលេងទៅតាមកតំបន់ (របាំផុលក្លរ)។
- ឧទាហរណ៍៖ របាំត្រុដិ រប... | general |
ព្រះសក្យមុនីចេតិយខាងមុខស្ថានីយរាជាយស្ម័យយានកម្ពុជាកសាងឡើងនៅសម័យណា? សំរាប់តំកល់អ្វី? បច្ចុប្បន្នកាលនេះ ព្រះសក្យមុនីចេតិយ ត្រូវបានប្តូរទីតាំងទៅនៅឯណា? នៅពេលណា មូលហេតុអ្វី? | ព្រះសក្យមុនីចេតិយ ខាងមុខស្ថានីយរាជាយស្ម័យយានកម្ពុជាកសាងរួចរាល់នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ១៩៥៧ ត្រូវនឹងថ្ងៃទី ១៤កើត ខែពិសាខ ឆ្នាំ រកា នព្វស័ក ព.ស២៥០០ ក្នុងរាជ្យព្រះករុណាព្រះបាទនរោត្តមសីហនុវរ្ម័ន សំរាប់តំកល់ព្រះបរមសារីរិកធាតុ (ព្រះចង្កូមកែវ ព្រះសម្មាសម្ពុទ្ធ) និងព្រះអរហន្តធាតុទាំងគូ (ព្រះសារីបុត្ត និងព្រះមោគល្លាន)។ បច្ចុប្... | general |
តើភ្លេងមហោរី បង្កើតឡើងដោយនរណា? គេប្រគំក្នុងពិធីបុណ្យអ្វីខ្លះ? ចូររាប់អោយបានបី។ តើឧបរកណ៍នៃវង់ភ្លេងនេះមានអ្វីខ្លះ? | ភ្លេងមហោរី បង្កើតឡើងដោយខ្មែរជំនាន់ដើម។
- គេប្រគំភ្លេងនេះក្នុងពិធីបុណ្យកំសាន្ត ដូចជាពិធីជប់លៀងសកវាទិ៍ចុះផែ ការសំដែងល្ខោនមហោរីជាដើម។
- ឧបករណ៍តន្រ្តីនេះមាន៖ ទ្រអ៊ូ១ ទ្រសោធំ១ ទ្រសោតូច១ ទ្រឆេអ៊ូ១ ទ្រឆេសា១ ខ្លុយតូច១ រនាតឯក១ តាខេ១ ស្គរថូន១ ស្គររមនា១ និងឈិង១គូ។ | general |
តើសង្គមមូលធននិយមមានផលវិបាកអ្វីខ្លះ? | ផលវិបាកសង្គមរបស់មូលធននិយមមានដូចជា៖
+ ចំពោះឥទ្ធិពលប្រសើរ
- មានស្ដង់ដារបស់នៅខ្ពស់ មូនធនគឺបង្កើតផលិតផលប្រណិតៗ។ ទំនិញចំបាច់គឹត្រូវមាននៅគ្រប់ទីកន្លែង។ ការកើតឡើងនូវស្ដង់ដាររបស់នៅ ត្រូវបានបង្ហាញតាមរយៈស្តង់ដាររស់នៅក្នុងសហរដ្ឋអាមេរិក។
- កំនើនសេដ្ឋកិច្ច និងការលូតលាស់នៃសង្គម មូលធននិយមមានទំនោរទៅរកកំនើនសេដ្ឋកិច្ច និងការរីកចម្រើនល... | general |
តើមូលធនមានឥទ្ធិពលដូចម្ដេចខ្លះ ចំពោះអរិយធម៌ទំនើប? | ប្រព័ន្ធអ្នកមូលធនមនិយមមានឥទ្ធិពលទៅលើអរិយទំនើបនៅក្នុងវិស័យជាច្រើនដូចជា៖
- វិសាលភាពនៃការអប់រំ អ្វីៗដែលពួកមូលធននិយមត្រូវការ គឺសៀវភៅ វិទ្យុ ការសែត...។ ឧបករណ៍ផ្សេងៗទៀតសម្រាប់ការអប់រំ ឪ្យមានការរីកចម្រើន ហើយវិសាលភាពអប់រំ ក្នុងចំណោមមនុស្សធម្មតាមានភាពងាយស្រួល។ ក្នុងការអភិវឌ្ឍនៅក្នុងដឹងជញ្ជូន និងគមនាគមន៍ធ្វើ ឪ្យមនុស្សដឹងពីព្រឹត្... | general |
តើនៅក្នុងរបបសង្គមនិយម គេបែងចែកស្ថាប័នតាមរយៈអ្វីខ្លះ? | ខាងក្រោមនេះមានស្ថាប័ន សំខាន់នៅក្នុងរបបសង្គមនិយម៖
- កម្មសិទ្ធិរដ្ឋ របបសង្គមមនិយមរដ្ឋមានកម្មសិទ្ធិទៅលើទ្រព្យសម្បត្តិ របស់ប្រទេសមូលមានដូចជា ដីធ្លី ឧស្សាហកម្ម មធ្យោយដឹកជញ្ជួន និង គមាគមន៍ និងធនាគារ...។ រដ្ឋជាអ្នកចាត់ចែងជីវភាពសង្គម ហើយសេវាសង្គមដូចជាអប់រំអនាម័យសុខភាព និងការសម្រាកជាដើម។
- ឪកាសស្មើៗគ្នា នៅក្នុងនិយមផ្ដល់ឪកាសស្មើ... | general |
ចូររកភាពខុសគ្នារវាងសង្គមនិយម និងកុម្មុយនីស្ដនិយម។ | ភាពខុសគ្នារវាងសង្គមនិយម និងកុម្មុយនីស្ដនិយម ដូចខាងក្រោមនេះ៖
ភាពធននិយមនិងកុម្មុយនីស្ដនិយមខុសប្លែកគ្នាទៅតាមកម្មសិទ្ធិទៅលើស្ថាប័នដូចជា សិទ្ធិទៅលើទ្រព្យសម្បត្តិការបែងចែកទ្រព្យសម្បត្តិ ទំនាក់ទំនងការអប់រំការធានារ៉ាប់រងទៅលើការដឹកជញ្ជូនសុខភាពឥណទាននិងស្ថាប័នឬអង្គភាពនៃយន្ដការតម្លៃ។ ល។ ដោយសារភាពខុសប្លែកនិងភាពស្មុកស្មាញដែលបានធ្វើឪ... | general |
តើឧស្សាហកម្ម និងប្រព័ន្ធសង្គមមានទំនាក់ទំនងគ្នា យ៉ាងដូចម្ដេច? | ឧស្សាហកម្ម និងប្រព័ន្ធសង្គមមានទំនាក់ទំនងគ្នាយ៉ាងខ្លាំងដូចតទៅ៖ ឥឡូវយើងពិនិត្យទៅលើសារសំខាន់ពីនៃឧស្សាហកម្ម និងកសិកម្មនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចដែលមានទំនាក់ទំនងយ៉ាងជិតសិទ្ធិទៅ និងជីវភាពសង្គម។ ឧស្សាហកម្មពាណិជ្ជកម្មជាលទ្ធផលបដិវត្តន៍ឧស្សាហកម្ម។ ពាក្យបដិវត្ដន៍ឧស្សាហកម្មត្រូវបានប្រមូលផ្ដុំឡើងដោយលោក Arnold Toynbee ការពន្យល់ពីល្បឿ... | general |
តើរដ្ឋាភិបាលមានន័យដូចម្ដេច? | រដ្ឋាភិបាលគឺជាជីវិតដ៏សំខាន់ក្នុងជិវិតសហសម័យរបស់យើងម្នាក់ៗ កំនើតរបស់យើងត្រូវបានចុះក្នុងបញ្ជីមួយរបស់រដ្ឋាភិបាល។ យើងបង់ពន្ធជូនរដ្ឋាភិបាលសម្រាប់លុយដែលយើងបានរកក្នុងសង្គម។ នយោបាយរបស់រដ្ឋាភិបាលនិងឥទ្ធិពលរបស់ច្បាប់បានគ្រប់គ្រងផងដែរនូវរាល់សកម្មភាពនៃការបង្កើតថ្មីរបស់យើង។ រដ្ឋាភិបាលបានផ្ដល់នូវថ្នំាសង្កូវសម្រាប់ព្យាបាលយើង។ យើងធ្វើ... | general |
តើរដ្ឋាភិបាលក្នុងវប្បធម៌សម្ភារៈសាមញ្ញមានលក្ខណៈដូចម្ដេចខ្លះ? | រដ្ឋាភិបាលក្នុងវប្បធម៌សម្ភារៈសាមញ្ញមានលក្ខណៈដូចតទៅ៖ រដ្ឋភិបាលគឺធម្មតាកំរឃើញក្នុងចំណោមមនុស្សដែលមានវប្បធម៌សម្ភារៈធម្មតាណាស់។ គេរស់នៅក្នុងគ្រួសារដាច់ដោយឡែកៗពីគ្នា។ គេមិនបានធ្វើការទាក់ទងគ្នាជាមួយមនុស្ស ឬ ក្រុមដ៏ទៃឡើយ។ គ្រួសាគឺជាសង្គមតែមួយរបស់គេ ប៉ុន្ដែតែពិតគឺជាអ្វីដែលសង្គមបុរាណបញ្ជូនទំនាក់ទំនងសង្គម និងស្ថាប័នដែលលាតសន្ធឹងនៅ... | general |
តើសេចក្ដីត្រូវការមានកម្រិតសម្រាប់រដ្ឋាភិបាលក្នុងវប្បធម៌ធម្មតាមានលក្ខណៈដូចម្ដេច? | សេចក្ដីត្រូវការមានកម្រិតសម្រាប់រដ្ឋាភិបាលក្នុងវប្បធម៌ ធម្មតាដូចជា៖ ទំហំនៃក្រុមមានទំហំតូចប៉ុណ្ណោះដែលនេះជាភាពគ្មានរបៀបរៀបរយនៃមនុសស្សក្នុងវប្បធម៌សាមញ្ញ។ ដូចនេះសេចក្ដីត្រូវការសម្រាប់រដ្ឋាភិបាល គឺមិនត្រូវការខាំ្លងណាស់ណាទេសម្រាប់ពួកគេ។ សហគមន៍របស់ពួកគេគឺតូចបើប្រៀបធៀបជាមួយនឹងសហគមន៍សម័យទំនើបៗ។ ពួកគេគ្មានចំណីអាហារគ្រប់គ្រាន់ សម្... | general |
ចូរអ្នកឪ្យនិយមន័យនៃពាក្យរដ្ឋ។ | និយមន័យ៖
- រដ្ឋគីជាអង្គការចាត់តាំងមួយដែលដឹកនាំដោយរដ្ឋាភិបាលមួយដែលគ្របដណ្ដប់លើផែនដីជាក់លាក់មួយ។
- រដ្ឋគឺជាសហគមន៍មនុស្សតិច ឬ ច្រើនដែលរស់នៅលើទឹកដីមួយជាក់លាក់ជាអចិន្ដ្រៃយ៍ឯករាជ្យ ឬគ្មានការជ្រែតជ្រៃពីអ្នកដទៃ និងមានការត្រួតពិនិត្យពីសំណាក់រដ្ឋាភិបាលដែលគេជ្រើសតាំងមួយ មានរូបរាងច្បាស់លាស់នៅលើទឹកដីនោះ។
- រដ្ឋគឺជាផែនដីនៃសង្គមមួយ ដ... | general |
តើរដ្ឋមានធាតុផ្សំអ្វីខ្លះ? | ធាតុផ្សំនៃរដ្ឋ៖
- ប្រជាពលរដ្ឋ
- ដែនដី
- រដ្ឋាភិបាល
- អធិតេយ្យភាព។ | general |
ចូរអ្នកសិក្សាស្វែងយល់ពីភាពដើមនៃរដ្ឋ? | ភាពដើមនៃរដ្ឋមានដំណើដូចតទៅ៖ មុនពេលដែលរដ្ឋកំណត់នូវទម្រង់ទៅលើកំណត់ចំណាំអំពីដែនដីមានការចាប់ផ្ដើម នូវចំណុចមូលដ្ឋានមួយចំនួននៃការកកកើតរដ្ឋ។ អំពីរដ្ឋមានលក្ខណៈស្រដៀងគ្នាទៅនិងលក្ខណៈដំបូងរបស់សង្គម។ រាល់ទ្រឹស្ដីទាំងអស់ក៏បានពីនិត្យពិច័យផងដែរចំពោះការអនុវត្ដជាមួយនឹងរដ្ឋ។ ពីព្រោះអ្នកជំនាញមុនៗមាននិន្នាការ ក្នុងការកំណត់រដ្ឋដូចគ្នាក្នុងស... | general |
តើរដ្ឋមានតួនាទីបំពេញបំណងប៉ុន្មានប្រភេទ? | រដ្ឋមានតួនាទីបំពេញបំណងពីរប្រភេទ។ ដូចជា៖
ក. អវិជ្ជមាន អវិជ្ជមានទាក់ទងទៅនឹងការការពារចំណីអាហារដ និងការបំពេញនូវតម្រូវការជាមូលដ្ឋាន។
ខ. វិជ្ជមាន គោលបំណងវិជ្ជមានទាក់ទងនិងការយល់ដឹងអំពីផលិតផលទំនើប និង ប្រសិទ្ធភាពខ្ពស់នៃរដ្ឋសាធារណៈ។ ដូច្នោះរដ្ឋមិនមែនជាមធ្យោបាយសម្រាប់ការការពារសង្គមតែប៉ុណ្ណោះទេ ប៉ុន្ដែជាមធ្យោបាយនៃការធ្វើឪ្យប្រសើរ... | general |
តើរដ្ឋាភិបាលសម័យទំនើបមានលក្ខណៈយ៉ាងណា? | រដ្ឋាភិបាលសម័យទំនើបមានលក្ខណៈដូចតទៅ៖ រចនាសម័្ពន្ធនៃរដ្ឋាភិបាល ក្នុងសម័យទំនើបមានលក្ខណៈខុសគ្នាបីយ៉ាងពីររដ្ឋាភិបាលសម័យមុន៖
- គ្រប់គ្រងលើទឹកដីដ៏ធំធេង
- លក្ខខណ្ឌសង្កមមានភាពស្មុគស្មាញ នៅក្នុងតម្លៃដ៏ធំទូលាយ
- ចរិតលក្ខណៈនៃការផ្លាស់ប្ដូរសង្គមមានល្បឿនយ៉ាងលឿន។ | general |
ដូចម្តេចដែលហៅថា ភ្ញី? ចូររាប់ក្បាច់ភ្ញីតុបតែងលំអ អោយបានប្រាំមួយ ដោយប្រាប់ប្រភពក្បាច់នីមួយៗផង។ | ភ្ញី គឺឈ្មោះក្បាច់រចនាដែលគូរ រឺឆ្លាក់ប្រទាក់ពាក់ព័ន្ធ។ ភ្ញីតុបតែងលំអ៦បែបគឺ៖
- ភ្ញីទេស៖ ក្បាច់ភ្ញីដែលធ្វើជារូបដើម ទង ស្លឹក ផ្កា ផ្លែ យក តាមលំនាំតាមដើម ស្លឹក ផ្លែ ទន្សែ។
- ភ្ញីភ្លើង៖ ក្បាច់ភ្ញីដែលប្រទាក់លើគ្នាឈរច្រូងមានសណ្ឋានស្រដៀងនឹងអណ្តាតភ្លើង យកតាមគំរូអណ្តាតភ្លើងដែលកំពុងតែឆេះ។
- ភ្ញីវល្លិ៖ ក្បាច់ភ្ញីដែលមានសណ្ឋានជាវល្ល... | general |
តើអាស៊ានគួរដោះស្រាយយ៉ាងណានូវបញ្ហាដែលកើតមានខណៈពេលធ្វើសង្គមវប្បធម៌អាស៊ាន? | ត្រូវដោះស្រាយដូចជាៈ
សម្រាប់ជនជាតិភាគតិច
- ជំរុញឲ្យរដ្ឋដែលជាសមាជិករបស់ ASEAN យល់ព្រមលើកសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិអំពីសិទ្ធិប្រជាជនដែលជាជនជាតិភាគតិច (Indigenous People)។
- រដ្ឋាភិបាលដែលជាសមាជិកនៅក្នុង ASEAN ត្រូវកំណត់នុវចំណុចរួមមួយសម្រាប់ប្រជាជន ដែលជាជនជាតិភាគតិចទៅលើបញ្ហាដូចជាៈ សិទ្ធិសេរីភាពដើម្បីឆ្ពោះទៅរកការបង្... | general |
វត្តឧណ្ណាលោម មានន័យដូចម្តេច? ក្នុងទីវត្តនេះមានមហាចេតិយបុរាណមួយ។ ចូររៀបរាប់ប្រវត្តិខ្លះៗពីមហាចេតិយបុរាណនោះ? | ឧណ្ណាលោម មានន័យថា៖ រោមប្រជុំ ចិញ្ចើម។ ប្រវត្ថិខ្លះៗនៃមហាចេតិយបុរាណនោះ៖ នៅខាងក្រោយព្រះវិហារមានចេតិយបុរាណធំមួយ ដែលមានចេតិយ៥ទៀតព័ទ្ធជុំវិញ។ តាមសេចក្តីតំនាលថា គេបញ្ចុះរោមចិញ្ចើមនៃព្រះមហាថេរមួយអង្គ មាននាមពុំប្រាកដ...។ លុះដល់ពុទ្ធសករាជ ២៤២៣ សម្តេចព្រះមហាសង្ឃរាជព្រះនាមទៀង (សុវណ្ណកេសរៈ) បានបញ្ចុះព្រះបរមសារីរិកធាតុនៃព្រះសក្យមុន... | general |
ផ្នែកខាងត្បូងនៃផ្ទៃព្រះបរមរាជវាំងមានវត្តមួយ។ តើវត្តនោះឈ្មោះអ្វី? កសាងនៅឆ្នាំណា? ព្រះរាជាព្រះនាមអ្វី? គេដាក់ព្រះនាមវត្តនេះតាមអ្វី? ហើយប្លែកពីវត្តដទៃត្រង់ណា? ចូរពណ៌នាខ្លីៗព្រះបដិមា និងវត្ថុដែលមានតំលៃជាងគេនៅក្នុងព្រះវិហារនេះអោយបានពីរ។ | ផ្នែកខាងត្បូងនៃផ្ទៃព្រះបរមរាជវាំងមានវត្តមួយ។ វត្តនោះមានឈ្មោះថា “វត្តព្រះកែវមរកត” កសាងពីឆ្នាំ ១៨៩២ដល់ ១៩០២ ដោយព្រះបាទនរោត្តម។
- ឈ្មោះវត្តតាមព្រះនាមព្រះពុទ្ធរូបមួយអង្គក្នុងព្រះវិហាដែលសាងឡើងអំពីត្បូងមរកតមានតំលៃ។
- គ្មានព្រះសង្ឃគង់នៅជាប្រចាំទេ។
- ព្រះបដិមា និងវត្ថុដែលមានតំលៃជាងគេគឺ៖
- ព្រះបដិមាទ្រង់ឈរមួយអង្គធំ សាងអំពីមាសទំ... | general |
តើអក្សរសាស្រ្ត សិលាចារឹក មានប្រយោជន៍អ្វីខ្លះ? | អក្សរសាស្រ្តសិលាចារឹកមានប្រយោជន៍៖
- កត់ត្រាពត៌មានផ្សេងៗទុកអោយកូនចៅជំនាន់ក្រោយដឹងពីប្រវត្តិសាស្រ្តនៃជាតិសាសន៍របស់ខ្លួន។
- ជាឯកសារមួយសំរាប់មនស្សជំនាន់ក្រោយសិក្សាស្រាវជ្រាវពីអរិយធម៌នៃមនុស្សជំនាន់ដើម។ | general |
តើអក្សរសិល្ប៍ខ្មែរចែកចេញជាប៉ុន្មានចលនា? អ្វីខ្លះ? ចូររាប់និងបង្ហាញពីលក្ខណៈសំគាល់នៃអក្សរសិល្ប៍ទាំងនោះផង។ | ចលនាអក្សរសិល្ប៍ខ្មែរចែកចេញជា៤ចលនាគឺ៖
ក. ចលនាពុទ្ធនិយម៖ សំគាល់ដោយអត្ថន័យ អត្ថរូប អត្ថរស។
+ ផ្នែកអត្ថន័យ
- តួអង្គ៖ ពោធិសត្វ កន្សៃសារពេជ្ញ
- ទីកន្លែង៖ ស្ថានសួគ៌ ស្ថានមនុស្ស ស្ថាននរក
- ពេលវេលា៖ វែង (៥០០ជាតិ)។
+ ផ្នែកអត្ថរូប
- ផ្តើមរឿង៖ រំលឹកគុណព្រះរតនត្រ័យ
- ការប្រើពាក្យ៖ ពាក្យបាលី ខ្មែរបុរាណ
- បញ្ចប់៖ សជាតិ = តួអង្គ... | general |
តើកំណើតដើមនៃគំនិត ក្នុងការតែងកាព្យដកស្រង់បានពីប្រភពណាខ្លះ? | កំនើតដើមនៃគំនិតក្នុងការតែងកាព្យដកស្រង់ចេញពីប្រភពបីគឺ៖
- ពលកម្មដែលធ្វើអោយមនុស្សមានបទពិសោធក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
- ដកស្រង់ចេញពីដំបូន្មានរបស់ព្រះពុទ្ធអ្នកនិពន្ធច្រើនរៀនសូត្រយ៉ាងជ្រៅជ្រះខាងព្រះពុទ្ធសាសនា។
- ទំនៀមទំលាប់ប្រពៃណីខ្មែរយើងតាំងពីសម័យបុរាណមក។ | general |
ចូរនិយាយពីលក្ខណៈពិសេសនៃតួព្យព្ជានៈខ្មែរ។ ព្យញ្ជនៈខ្មែរប្រើប្រាស់មិនគ្រប់ ដូនតាបានបង្កើតព្យព្ជានៈបង្រ្គប់គូ។ តើលោកបានបង្កើតព្យញ្ជនៈបង្រ្គប់គូអ្វីខ្លះ? ចូរបង្ហាញឧទាហរណ៍ផង។ តើព្យញ្ជនៈ “ញ” អាចសរសេរបានប៉ុន្មានយ៉ាង? ចូរលើកឧទាហរណ៍បញ្ជាក់។ | លក្ខណៈពិសេសនៃតួព្យញ្ជនៈខ្មែរមាន៣ផ្នែកសំខាន់គឺ៖
- ខ្លួន
- សក់
- ជើង
កំនត់សំគាល់៖
- អក្សរខ្លះពុំមានសក់ឡើយដូចជា៖ ខ ណ ព ឌ ង...។
- អក្សរខ្លះគ្មានជើង ដូចជា៖ “ឡ”....។
ព្យញ្ជនៈបង្គ្រប់គូមាន៖
- ង៉ (ង)៖ ឧទាហរណ៍ ង៉ិង៉ក់
- ញ៉ (ញ)៖ ឧទាហរណ៍ ក្រញុំាំ
- ប៊ (ប)៖ ឧទាហរណ៍ សាប៊ូ
- ម៉ (ម)៖ ឧទាហរណ៍ ម៉ាស៊ីន
- យ៉ (យ)៖ ឧទាហរណ៍ យ៉ាង
- រ៉ (រ)៖ ឧ... | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.