question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
កត្តាអ្វីដែលនាំអោយអរិយធម៌អង្គររុងរឿង? កត្តាចំបងគឺអ្វី?
សម័យអង្គរ “សតវត្សទី៩ដល់១៣” ដែលធ្វើអោយអរិយធម៌រុងរឿងគឺអាស្រ័យដោយកត្តា៖ ក. កត្តាមនុស្ស - អ្នកដឹកនាំគេ និងអ្នកត្រូវគេដឹកនាំមានសាមគ្គីឯកភាពទស្សនៈជាតិតែមួយ “ជាតិនិយម”។ - មានប្រជាធិបតេយ្យក្នុងការដឹកនាំគ្រប់គ្រង។ - មានគំនិតច្នៃដប្រឌិតខ្ពស់។ - មានជំនឿជឿជាក់លើអ្នកិដឹកនាំ “គោរពលទ្ធិទេវរាជ ពុទ្ធរាជ”។ - ឧទាហរណ៍៖ ស្តេចជ័យវរ្ម័នចាក់គ...
general
តើវីរក្សត្រអង្គណាបានបង្រួបបង្រួម និងបង្កើតក្រុងអង្គរមុនគេ? ចូរប្រាប់ឈ្មោះនិងទីកន្លែងដែលព្រះអង្គបានផ្លាស់ប្តូររាជធានីតាមលំដាប់រហូតមកដល់រាជធានីអង្គរចុងក្រោយនៅឆ្នាំណា? សតវត្សទីប៉ុន្មាន? មូលហេតុអ្វី?
វីរក្សត្រដែលបានបង្រួបង្រួម និងបង្កើតក្រុងអង្គរមុនគេ គឺព្រះបាទជ័យវរ្ម័នទី២។ ឈ្មោះ និងរាជធានីដែលព្រះអង្គបានផ្លាស់ប្តូររាជធានី តាមលំដាប់រហូតដល់រាជធានីអង្គរចុងក្រោយ៖ - ឥន្រ្ទបុរៈ នៅខាងកើតខេត្តកំពង់ចាម - កុតិ ស្ថិតនៅជិតបន្ទាយក្តីសព្វថ្ងៃ - ហរិហរាល័យ ក្នុងស្រុករលួស ខេត្តសៀមរាប - អមរេន្ទ្របុរៈ ចំកន្លែងប្រាសាទអ្នកយំ ដែលលេចកប់ក...
general
ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសអោយរីកចម្រើនផ្អែកលើកត្តាមូលដ្ឋានអ្វីខ្លះ?
ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសអោយរីកចម្រើនគេផ្អែកលើកត្តាមូលដ្ឋានបីគឺ៖ - អភិវឌ្ឍន៍ធនធានមនុស្ស - ពង្រីកបន្ថែមនូវវិស័យផលិតកម្ម - ធ្វើអោយប្រជាជននៅថេរ ដោយការពន្យាកំនើត...។
general
តើប្រភេទនៃប្រព័ន្ធសេដ្ឋកិច្ចមានប៉ុន្មានយ៉ាង? អ្វីខ្លះ?ចូរពន្យល់។
ប្រភេទនៃប្រព័ន្ធសេដ្ឋលកិច្ចមានបីយ៉ាងគឺ សេដ្ឋកិច្ចរដ្ឋរឺ សេដ្ឋកិច្ចផែនការ សេដ្ឋកិច្ចទីផ្សារ រឺសេដ្ឋកិច្ចមូលធន រឺសហគ្រាសសេរី និងសេដ្ឋកិច្ចចំរុះ។ ក. ក្នុងសេដ្ឋកិច្ចរដ្ឋ រដ្ឋាភិបាលគ្រប់គ្រងលើមធ្យោបាយផលិតកម្មទាំងអស់។ រដ្ឋាភិបាលជាអ្នកសំរេចក្នុងការផលិតទំនិញហើយជាអ្នកបញ្ចេញសេដ្ឋកិច្ចទៅតាមការយល់ឃើញរបស់ខ្លួន។ នៅក្នុងប្រទេសកុំមុយន...
general
តើសេដ្ឋកិច្ចជាគឺអ្វី?
សេដ្ឋកិច្ច សិក្សាអ់ំពីមនុស្សជាតិនៅក្នុងការងារជំនួញធម្មតានៃជីវិតរស់នៅ។ តាមទ្រឹស្តីសេដ្ឋវិទូបានអោយនិយមន័យសេដ្ឋកិច្ចខុសៗគ្នាជាច្រើន ប៉ុន្តែន័យសុក្រឹតមួយគឹសេដ្ឋកិច្ចសិក្សាអំពីការប្រើប្រាស់បណ្តាធនធានដ៏កំម្រដើម្បីបំពេញសេចក្តីត្រូវការរបស់មនុស្សដែលគ្មានព្រំដែន។ មានទ្រឹស្តីមួយទៀតបាននិយាយថា សេដ្ឋកិច្ចជាការសិក្សាអំពីយុទ្ធសាស្រ្តរ...
general
ហេតុអ្វីបានជាបុព្វបុរសខ្មែរចូលចិត្តកសាងប្រាសាទលើកំពូលភ្នំ?
មូលហេតុដែលនាំអោយបុព្វបុរសខ្មែរកសាងប្រាសាទលើកំពូលភ្នំព្រោះ៖ ខ្មែរគោរពទេវសាសនាព្រាហ្មណ៍ (ព្រះសិវៈ ព្រះវិស្ណុ ព្រះព្រហ្ម ព្រះឥន្ទ្រ) ដែលមានលំនៅលើភ្នំសុមេរុ (តំនាងអោយឋានកៃលាស)។
general
បើតាមលោក R.M.Sharma បានកំណត់អំពីប្រភេទមុខងារយ៉ាងដូចម្ដេចខ្លះ?
លោក R.M.Sharma បានកំណត់អំពីប្រភេទមុខងារ៖ - ការពារប្រឆាំងទៅនឹងការវាយលុករបស់បរទេស មុខងារបន្ទាប់ៗរបស់រដ្ឋគឺការពារប្រឆាំងទៅនឹងការវាយលុករបស់បរទេស។ រដ្ឋត្រូវរៀបចំការត្រៀមទុកជាមុន ឪ្យបានសមល្មម នៅក្នុងទម្រង់កងកម្លាំងប្រដាប់អាវុធ និងគ្រឿងអាវុធសម្រាប់បងទ័ព។ - ការពារសន្ដិភាពនិងសុវត្តិភាពក្នុងប្រទេស គោលនយោបាយរបស់រដ្ឋ នៅក្នុងផ្ទៃប្...
general
តើមុខងារស័្មគ្រចិត្តរបស់ផ្ដោតលើចំនុចអ្វីខ្លះ?
មុខងារស័្មគ្រចិត្តរបស់រដ្ឋផ្ដោតលើចំណុចដូចជា៖ - ការផ្ដល់ការអប់រំ នៅក្នុងសម័យទំនើបរដ្ឋទាំងអស់យកចិត្តដាក់ចំពោះកាតព្វកិច្ចរបស់ខ្លួន នៅក្នុងការអប់រំដល់ប្រជាពលរដ្ឋ និងរដ្ឋមិនអាចមានភាពលូតលាស់បានឡើយ។ ដូច្នោះបានចាត់ចែងការអប់រំដូចជា បង្កើតសាលាបឋមសិក្សា មធ្យមសិក្សា និងសកលវិទ្យាល័យ ក៏ដូចជាការអប់រំជាន់ខ្ពស់តាមលក្ខណៈវិទ្យាសាស្រ្ដ ទា...
general
តើបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជនខ្មែរយើងពីព្រេងនាយ ប្រារព្ធនៅខែណា? ហើយក្រោយមកទៀត ប្រារព្ធនៅខែណាវិញ? ព្រោះអ្វី?
បុណ្យចូលឆ្នាំថ្មីរបស់ប្រជាជនខ្មែរយើងពីព្រេងនាយគឺចាប់ត្រឹមពីសម័យអង្គរធំឡើងទៅបានប្រារព្ធនៅខែទី១ គឺខែមិគសិរ (រាប់តាមច័ន្ទគតិ)។ លុះក្រោយមក ក្រោយពីការចាប់ផ្តើមប្រើចុល្លសករាជមក ក៏កំនត់យកថ្ងៃចូលឆ្នាំ ក្នុងខែចេត្រ (ខែទី៥) ដែលជារដូវក្តៅវិញ រហូតដល់សព្វថ្ងៃនេះ ព្រោះខែចេត្រជាខែផុតរដូវធ្វើស្រែចំការ ទំនេរច្រើន និងសំបូរផលដំនាំ។
general
តើបុណ្យចូលឆ្នាំខ្មែរ មានរយៈពេលប៉ុន្មានថ្ងៃ? ថ្ងែនីមួយៗឈ្មោះអ្វី? តើប្រជាជនយើងមានទំលាប់ធ្វើអ្វីខ្លះ ក្នុងថ្ងៃនីមួយៗ?
តាមទំនៀមទំលាប់បុណ្យចូលឆ្នាំ មានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១ជាថ្ងៃទី១ជាថ្ងៃមហាសង្រ្កាន្ត ថ្ងៃទី២ ជាថ្ងៃវ័នបត ថ្ងៃទី៣ជាថ្ងៃឡើងស័ក។ - ថ្ងៃមហាសង្រ្កាន្ត៖ ប្រជាជនយើងមានទំលាប់យកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្ត។ពេលល្ងាច ពូនភ្នំខ្សាច់។ ពេលព្រលប់និមត្តព្រះសង្ឃចំរើនព្រះបរិត្តសំដែងធម្មទេសនា។ - ថ្ងៃវ័នបត៖ កូនចៅជូនសំលៀកបំពាក់ នំចំនី ម្ហូបអា...
general
តើអាពាហ៍ពិពាហ៍ មានន័យដូចម្តេច? ហេតុដូចម្តេចបានជាប្រជាជនយើងនិយមធ្វើនំអន្សម នំគម នៅក្នុងពិធីមង្គលការ? ក្នុងពិធីមង្គលការ តើពិធីអ្វីខ្លះ ដែលទាក់ទងនឹងរឿងព្រេង?
អាពាហ៍ពិពាហ៍ ជាពិធីមួយ ចាត់ទុកផ្នែកទំនៀមទំលាប់ប្រពៃណីខ្មែរយើង។ ពាក្យ “អាពាហ៍ពិពាហ៍” នេះមានន័យថា៖ - អាពាហ៍៖ ការនាំកូនស្រីមកកាន់ផ្ទះកូនប្រុស - ពិពាហ៍៖ ការនាំកូនប្រុសមកកាន់ផ្ទះខាងកូនស្រី។ ដូចនេះពាក្យនេះមានន័យថា៖ ការរៀបចំផ្សំកូនប្រុស និងកូនស្រីអោយបានជាគូសា្វមីភរិយា។ - បានជាប្រជាជនយើងនិយមធ្វើនំអន្សម នំគម ក្នុងពិធីមង្គលការ ព...
general
មានពិធីបុណ្យប្រពៃណីជាតិមួយ សំរាប់រំលឹកដល់ដូនតាញាតកាដែលបានចែកឋាននទៅ។ ពិធីនេះមានឈ្មោះអ្វី? មានរយៈពេលប៉ុន្មានថ្ងៃ? ពីថ្ងៃខែណា ដល់ថ្ងៃខែណា?
ពិធីបុណ្យប្រពៃណីជាតិមួយ សំរាប់រំលឹកដល់ដូនតា ញាតកាដែលបានចែកឋានទៅ។ ពិធីបុណ្យនោះមានឈ្មោះថា “ពិធីបុណ្យភ្ជុំបិណ្ឌ”។ មានរយៈពេល១៥ថ្ងៃ (ពីថ្ងៃ១រោច ដល់១៥រោច ខែភទ្របទ)។
general
ពុទ្ធសាសនា មានដើមកំណើតនៅប្រទេសណា? ចែកចេញជាប៉ុន្មាននិកាយ? គឺនិកាយអ្វីខ្លះ? និកាយនីមួយៗគោរពអ្វី? ហើយមានប្រទេសណាខ្លះកាន់?
ពុទ្ធសាសនា មានដើមកំណើតនៅប្រទេសឥណ្ឌា ៥៤៣ឆ្នាំ មុនគ.ស។ រហូតមកដល់សតវត្សទី១ នៃគ.ស ពុទ្ធសាសនាត្រូវបែងចែកជាពីរនិកាយ គឺនិកាយហិនយាន និងនិកាយមហាយាន។ - និកាយហីនយាន៖ និកាយនេះមានវិន័យតឹងតែងម៉ឺងម៉ាត់។ និកាយនេះគោរពព្រះពុទ្ធសមណគោតម ដែលត្រាស់ដឹងសម្មាសម្ពោធិញ្ញាណ ហើយបានបរិនិញ្វន។ - ប្រទេសដែលគោរពសាសនាហីនយាន មាន៖ កម្ពុជា ថៃ ឡាវ ភូមា នេប៉...
general
ទសជាតក៏មានន័យដូចម្តេច? មានជាតកអ្វីខ្លះ? ចូររៀបរាប់និងប្រាប់ពីការបំពេញបារមីរបស់ព្រះពោធិសត្វក្នុងជាតកនីមួយៗផង។
ទសជាតក៍ មានន័យថា ដំណើររឿងក្នុងអតីតជាតិទាំង១០របប់ព្រះពុទ្ធអង្គ កាលនៅជាព្រះពោធិសត្វ។ ពាក្យកាត់បានដល់ “តេជសុ នេមភូ ចនាវិវេ”។ ជាតិទាំង១០ និងបារមីនោះមានដូចតទៅ៖ - តេមិយជាតក (តេ) បំពេញនេក្ខម្មបារមីគុណជាតិល្អ (ការសាងផ្នួស)។ - មហាជនកជាតក (ជ) បំពេញវីរិយបារមីគុណជាតិល្អ (ការព្យាយាម)។ - សុវណ្ណសាមជាតក (សុ) បំពេញមេត្តាបារមីគុណជាតិល្អ...
general
ក្នុងលទ្ធិព្រះពុទ្ធសាសនាពាក្យ “ត្រៃរត្ន និងព្រះត្រៃបិដក” សំរាប់សំគាល់អ្វីខ្លះ?
ក្នុងលទ្ធិព្រះពុទ្ធសាសនាពាក្យ៖ ក. “ត្រៃរត្ន រឺរគនត្រៃ” សំគាល់កែវទាំងបី គឹព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។ ពន្យល់ពាក្យត្រៃរត្ន៖ - ព្រះពុទ្ធ៖ ព្រះបរមគ្រូ - ព្រះធម៌៖ ពាក្យប្រៀនប្រដៅ - ព្រះសង្ឃ៖ អ្នកទ្រទ្រង់នូវធម៌។ ពន្យល់រួម៖ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាប្រទីបបំភ្លឺផ្លូវមនុស្សលោក។ ខ. “ព្រៃត្រៃបិដក”សំគាល់កញ្ជើទាំងបី គឺវិន័យបិដក ...
general
ក្នុងសិល្បៈខ្មែរព្រះពុទ្ធរូបមានកាយវិការប្លែកៗដូចម្តេចខ្លះ?
ក្នុងសិល្បៈខ្មែរព្រះពុទ្ធរូបមានកាយវិការប្លែកៗ៨យ៉ាង៨គឺ៖ - ទី១ វិតកិមុទ្រា៖ កាយវិការសមាធិ (ពែនភ្នែន ដៃស្តាំផ្ងារលើដៃឆ្វេងតំរួតលើភ្នែន)។ - ទី២ ភូមិស្បសិមុទ្រា៖ កាយវិការផ្ទាញ់មារ យកដីជាសាក្សី (ពែនភ្នែន ដៃឆ្វេងផ្ងារលើភ្លៅ ដៃស្តាំផ្កាប់លើភ្លៅចង្អុលដី)។ - ទី៣ ធម្មចក្រមុទ្រា៖ កាយវិការសំដែងព្រះធម្មាសចក្កប្បវត្តនសូត្រ (ពែនភ្នែន ...
general
ក្នុងលទ្ធិព្រះពុទ្ធសាសនាពាក្យ “ត្រៃភព” និង”ត្រៃលក្ខណ៍”សំរាប់សំគាល់អ្វីខ្លះ?
ពាក្យថា “ត្រៃភព” ភពបី ដែលជាទីសំរាប់សត្វកើត មានបីផ្នែកគឺ៖ + ផ្នែកទី១៖ កាមភព មាន១១ ឋានគឺ៖ - ឋានសួគ៌ ៦ជាន់ (ចាតុម្មហាជិកា ត្រៃត្រឹង្ស យាម តុសិត និម្មានរតី បរនិម្មិតវសវត្តី)។ - ឋានមនុស្ស ១។ - អបាយភូមិ ៤ (នរក ប្រេត តិរច្ឆាន អសុរកាយ)។ + ផ្នែកទី២ - រូបភព មាន១៦ជាន់ (១. ព្រហ្មបរិសជ្ជា ២. ព្រហ្មបុរោហិតា ៣. មហាព្រហ្មា ៤. បរិត្តា...
general
តាមពុទ្ធសាសនា តើក្នុងមួយខែមានប៉ុន្មានដង? ថ្ងៃណាខ្លះ? សីលមានប៉ុន្មានដង? សីលអ្វីខ្លះ? ចូរបង្ហាញទំនាក់ទំនងរវាងសិទ្ធិមនុស្សនិងពុទ្ធសាសន។
តាមពុទ្ធសាសនា មួយខែមានថ្ងៃសីលបួនដង គឺថ្ងៃ ៨កើត ថ្ងៃ១៥កើត (ពេញបូណ៌មី) ថ្ងៃ៨រោច និងថ្ងៃខែដាច់ (១៤រោច រឺ១៥រោច)។ សីលមាន៣ យ៉ាង គឺសីលប្រាំបី (សំរាប់គ្រហស្ថ) និងសីលដប់ (សំរាប់ជីដូនជីតា និងព្រះសង្ឃ)។ ខ. ទំនាក់ទំនងរវាងសិទ្ធិមនុស្ស និងព្រះពុទ្ធសាសនា៖ + សិទ្ធិមនុស្ស - គោរពជីវិតអ្នកដទៃ។ - ការគោរពសិទ្ធិជាម្ចាស់កម្មសិទ្ធិស្របច្បាប...
general
ព្រះពុទ្ធមាននាមដើមអ្វី? ព្រះមាតាបិតាព្រះនាមអ្វី?
ព្រះពុទ្ធ មាននាមដើមព្រះសិទ្ធត្ថ។ ចំណែកព្រះបិតាព្រះនាមព្រះសុទ្ធោទនៈ ព្រះមាតាព្រះនាម សិរីមហាមាយា។
general
ខេត្តណាមួយនៃប្រទេសកម្ពុជា ដែលសំបូរទៅដោយប្រាសាទបុរាណ? ចូរប្រាប់ឈ្មោះប្រាសាទដ៏ល្បីល្បាញជាងគេអោយបានពីរព្រមទាំងបញ្ជាក់អត្ថន័យប្រាសាទនីមួយៗផង។
ខេត្តមួយនៃប្រទេសកម្ពុជា ដែលសំបូរទៅដោយប្រាសាទបុរាណគឺខេត្តសៀមរាប។ ឈ្មោះប្រាសាទដែលល្បីជាងគេគឹ៖ - ប្រាសាទអង្គរវត្ត រឺអង្គរតូច កសាងឡើងដោយព្រះបាទជ័យសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសសំរាប់លទ្ធិទេវរាជ។ - ប្រាសាទបាយ័ន រឺអង្គរធំ កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសសំរាប់លទ្ធិពុទ្ធរាជ (ពុទ្ធសាសនាមហាយាន)។
general
ទេវទូត៤យ៉ាង ដែលនាំអោយ ព្រះអង្គយាងសាងព្រះផ្មួសមានអ្វីខ្លះ? ព្រះអង្គបានឃើញទេវទូតទាំង៤នោះនៅទីណា? អ្នកណាលមកនិមិ្មតថ្វាយ? ឃើញតែម្តងគ្រប់ទាំង៤រឺដូចម្តេច?
ទេវទូតយ៉ាងដែលនាំអោយព្រះអង្គយាងសាងព្រះផ្នួសមាន៖ - មនុស្សចាស់ជរា១ - មនុស្សឈឺ១ - មនុស្សស្លាប់១ - ភេទជាអ្នកបួស ១។ ព្រះអង្គបានឃើញទេវទូតទាំង៤នោះនៅក្នុងឧទ្យាន។ អ្នកដែលនិម្មិតថ្វាយ គឺសុទ្ធាវាសទេវតាបាននិម្មិតជាទេវទូត៤ដងគឺក្នុងម្តងៗមានរយៈពេលកន្លងទៅ៤ខែ ទើបឃើញទេវទូតនីមួយៗ។
general
ចូររៀបរាប់ពី ពុទ្ធប្រវត្តិ ចាប់ពីបដិសន្ធិរហូតដល់ថ្ងៃបរិនិព្វាន។
ពុទ្ធប្រវត្តិ ចាប់ពីបដិសន្ធិតហូតដល់ថ្ងៃបរិនិញ្វន៖ - ចាប់បដិសន្ធិ៖ ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអាសាឍ ឆ្នាំ រកា។ - ប្រសូត៖ ថ្ងៃសុក្រ ម១៥កើត ខែពិសាខ ឆ្នាំច ក្នុងព្រៃលុម្ពីនី។ - សោយរាជ្យ៖ ថ្ងៃអាទិត្យ ១៥កើត ខែកត្តិក ឆ្នាំ ឆ្លូវ។ - អភិសេក៖ ថ្ងៃសៅរិ៍ ១៥កើត ខែអាសាធ ឆ្នាំឆ្លូវ ក្នុងព្រះជន្ម១៦វស្សាជាមួយព្រះនាងពិម្ពា។ - ទ្រង់ព្រះផ្នួ...
general
ទ្រឹស្តីបដិច្ចសមុប្បាទជាអ្វី?
បដិច្ចសមុប្បាទ៖ ធម៌ ឬសភាវៈដែលកើតឡើងដោយសារបច្ច័យគឺគ្រឿងអាស្រ័យទាក់ទងតៗគ្នា ដូចជាបើមាននេះ នោះក៏រលត់។ ទ្រឹស្តីបដិច្ចសមុប្បាទបានលើកយកការទាក់ទងគ្នារវាងបុព្វហេតុទាំង១២មកពន្យល់ចំពោះដំនើរកើតស្លាប់នៃមនុស្សដូចតទៅ៖ - អវិជ្ជា នាំអោយមាន សង្ខារ - សង្ខារ នាំអោយមាន វិញ្ញាណ - វិញ្ញាណ នាំអោយមាន នាមរូប - នាមរូប នាំអោយមាន អាយតនៈ - អាយតនៈ ...
general
ទំនៀមទំលាប់អុជធូប៣សរសៃ ៥សរសៃ និង៩សរសៃមានអត្តន័យដូចម្តេច?
ទំនៀមទំលាប់អុជធូប៣សរសៃ ៥សរសៃ និង៩សរសៃមានអត្ថន័យដូចតទៅ៖ - អុជធូប៣សរសៃ៖ តំនាងអោយព្រះពុទ្ធ ព្រះធម៌ព្រះសង្ឃ។ - អុជធូប៥សរសៃ៖ តំនាងអោយព្រះពុទ្ធ៥អង្គ។ តំនាងអោយទិសទាំង៥ (កើត លិច ជើង ត្បូង និងទិសកណ្តាល)។ តំនាងអោយ ព្រះពុទ្ធព្រះធម៌ ព្រះសង្ឃ មាតា បិតា។ - អុជធូប៩សរសៃ៖ តំនាងអោយទិសទាំង៩មាន ” បូព៌អាគ្នេយ៍ ទក្សិណ និរតី បស្ចិម ពាយ័ព្យ ឧ...
general
ដូចម្តេចហៅថា ព្រហ្មវិហារធម៌? ព្រហ្មវិហារធម៌មានអ្វីខ្លះ? ចូរពន្យល់។
ព្រហ្មវិហារធម៌ គឺធម៌របស់ព្រះព្រហ្ម ដែលោក្រាលចិត្តសន្តោសប្រោសប្រណី ចំពោះសត្វលោកទាំង៤ទ្វីប ឥតរើសមុន រឺធម៌ដែលជាលំនៅនៃចិត្តដ៏ប្រសើរ។ ព្រហ្មវិហារធម៌មាន៤ប្រការគឺ៖ - មេត្តា៖ សេចក្តីស្រឡាញ់រាប់អានចំពោះសព្វសត្វ។ - ករុណា៖ សេចក្តីអាណិតអាសូរទៅរកសព្វសត្វ។ - មុទិតា៖ សេចក្តីត្រេកអរទៅរកសព្វសត្វ ដែលបានសុខចំរើន។ - ឧបេក្ខា៖ សេចក្តីស្មោះស...
general
ដូចម្តេចហៅថា ទសពិធរាជធម៌? ទសពិធរាជធម៌មានប៉ុន្មានយ៉ាង? ចូររៀបរាប់។
ទសពិធរាជធម៌ មានន័យថា៖ ធម៌១០ប្រការ សំរាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតី មន្ត្រីធំតូច និងពួករាស្រ្តប្រជាអោយប្រព្រឹត្ត។ ទសពិធររាជធម៌ មាន១០យ៉ាងគឺ៖ - ទានៈ = ការធ្វើអំណោយ - សីលៈ = ការរក្សាសីល៥ជានិច្ច រឹរក្សាសីល ១០មួយដងមួយកាល - បរិច្វាគៈ = ការចំនាយព្រះរាជទ្រព្យទំនុកបំរុង ប្រទេសជាតិ - មទ្ទវៈ៖ មានសេចក្តីទន់ភ្លន...
general
លោកធម៌មានន័យដូចម្តេច? តាមទ្រឹស្តីពុទ្ធសាសនា លោកធម៌ចែកចេញជាប៉ុន្មានយ៉ាង? គឺអ្វីខ្លះ?
លោកធម៌ គឺធម៌សំរាប់លោក រឺអាការ សណ្តាប់ធ្នាប់ធម្មតារបស់សត្វលោក។ តាមពុទ្ធសាសនា លោកធម៌មាន៨យ៉ាងគឺ៖ - លាភ = ការបាន - យស = ការមានសក្តិយស - បសំសា = ការសរសើរ - សុខ = ការបានសុខ - អលាភ = ការខានបាន រឺការខាតបង់ - អយស = ការមិនមានយសសក្តីរឺការថ្លោះធ្លាក់យសសក្តិ - និន្ទា = ការតិះដៀល - ទុក្ខ = ការបានទុក្ខ។
general
អគតិមានន័យដូចម្តេច? អគតិមានប៉ុន្មានយ៉ាង? គឺអ្វីខ្លះ?
អគិត មានន័យថា៖ ការពុំគួរប្រព្រឹត្ត សេចក្តី សេចក្តីលំអៀង។ អគតិ “សេចក្តីលំអៀង” មាន៤យ៉ាងគឺ៖ - ឆន្ទាគតិ = សេចក្តីលំអៀងព្រោះស្រលាញ់ - ទោសាគតិ = សេចក្តីលំអៀងព្រោះស្អប់ - មោហាគតិ = សេចក្តីលំអៀងព្រោះល្ងង់ ព្រោះពុំយល់ខុសត្រូវ - ភយាគតិ = សេចក្តីលំអៀងព្រោះខ្លាចបុណ្យ ខ្លាចអំណាច ខ្លាចចិត្តគេ។
general
តើពុទ្ធសាសនា មានតួនាទីសំខាន់អ្វីខ្លះ ក្នុងការរួមចំណែកកសាងសង្គមកម្ពុជាបច្ចុប្បន្ន?
ពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់ ក្នុងការជួយកសាងសង្គមកម្ពុជាបច្ចុប្បន្នដូចជា៖ + ផ្នែកសីលធម៌៖ មានជំនឿទៅលើកម្មផល ស្គាល់បាប និងបុណ្យទាន ការរស់នៅត្រូវប្រកាន់សច្ចៈ សុចរិត និងយុត្តិធម៌។ បុគ្គលខ្មែរម្នាក់ៗយល់ថា ការកសាងបាបកម្ម ផលត្រូវទទួលគឹ ផលអាក្រក់នោះត្រូវទទួលបច្ចុប្បន្នជាតិ ឬអនាគតជាតិក៏ដោយ ដោយពុំអាចជៀសរួចឡើយ។ ដូចនេះគេម្នាក់ៗខ...
general
ប្រទេសកម្ពុជាបានស្គាល់ភាពរុងរឿងក្នុងអតីតកាលក៏ព្រោះតែដើរតាមលទ្ធិទេវរាជ និងបន្ទាប់មកលទ្ធិពុទ្ធរាជ។ ក/ លទ្ធិទេវរាជ បង្កើតដោយស្តេចអង្គណា? នៅទីណា? មានសារសំខាន់ដូចម្តេច? ខ/ លទ្ធិពុទ្ធរាជ បង្កើតដោយស្តេចអង្គណា? នៅទីណា? មានសារសំខាន់ដូចម្តេចខ្លះ?
ប្រទេសកម្ពុជាបានស្គាល់ភាពរុងរឿងក្នុងអតីតកាលក៏ព្រោះតែដើរតាមលទ្ធិទេវរាជ និងបន្ទាប់មកលទ្ធិពុទ្ធរាជ។ ក. លទ្ធិទេវរាជ បង្កើតដោយព្រះបាទជ័យវរ្ម័នទី២ - លទ្ធិនេះប្រារព្ធនៅលើភ្នំគូលែន លទ្ធិនេះមានសារសំខាន់ដូចតទៅ៖ - ប្រជាជនគោរពសិវលិង្គ។ ព្រះអង្គបានធ្វើពិធីរំលាយព្រះអង្គបញ្ចូលក្នុងលិង្គ។ ដូចនេះគោរពសិវលិង្គគឺគោរពគ្រប់បញ្ជាព្រះអង្គ។ - ...
general
តើនៅពេលណាប្រជាជនកម្ពុជាគោរពបូជាព្រះឥន្ទ្រ ព្រះព្រហ្ម និងអាទិទេពដទៃទៀត?
នៅពេលធ្វើបុណ្យផ្សេងៗ ដូចជាពិធីបុណ្យ៖ កោរជុក ឡើងផ្ទះពិធីបូងសួងផ្សេងៗ លាបំនន់ ពិធីរៀបមង្គលការ ពិធីកាត់គ្រោះស្រោចទឹក...។ ម៉្យាងទៀត ពេលមានទុក្ខព្រួយអ្វីមួយ តែងដុតធូប នឹកដល់ព្រះឥន្ទ្រ ព្រះព្រហ្ម អារក្សអ្នកតា បង់បត់ មាតាបិតា ជីដូនជីតា ដែលបានចែកឋានទៅជាដើម។
general
សាសនាមានន័យដូចម្តេច? សាសនាសំខាន់ៗក្នុងលោកមានអ្វីខ្លះ? មានដើមកំនើតនៅប្រទេសណា?
សាសនាមានន័យថា៖ ជាពាក្យបណ្តាំ រឺពាក្យទូន្មានប្រៀនប្រដៅ។ សាសនាសំខាន់ៗក្នុងលោកមាន៖ - ពុទ្ធសាសនា៖ មានដើមកំណើតនៅឥណ្ណា - ព្រហ្មញ្ញសាសនា៖ មានដើមកំណើតនៅឥណ្ណា - សាសនាគ្រិស្ត៖ មានដើមកំណើតនៅអ៊ីស្រាអែល - សាសនាអ៊ីស្លាម រឺមហាមាត់៖ មានដើមកំណើតនៅអារ៉ាប់ - សាសនាស៊ីន្តូ៖ មានដើមកំណើតនៅជប៉ុន - សាសនាតាវ៖ មានដើមកំណើតនៅចិន។
general
តើអាទិទេពសំខាន់ៗក្នុងសាសនាព្រាហ្មណ៍មានអ្វីខ្លះមានលក្ខណៈដូចម្តេច? ចូររៀបរាប់។
អាទិទេពសំខាន់ៗក្នុងសាសនាព្រាហ្មណ៍មាន៖ - ព្រះព្រហ្ម៖ មានមុខបួន៖ តំនាងព្រហ្មវិហារធម៌ដែលផ្សាយទៅទិសទាំងបួន មានមុខងារបង្កើតលោក។ - ព្រះវិស្ណុ រឺព្រះនារាយណ៍៖ រូបជាមនុស្សដែលមានដៃ៤មានមុខងារ ជាអ្នកគ្រប់គ្រងថែរក្សាមនុស្សលោក។ - ព្រះសិវៈ រឺព្រះឥសូរ៖ រូបសិវលិង្គ រឺលិង្គព្រះឥសូរ ជានិមិត្តរូបនៃសសរភ្លើងនោះដែលកើតឡើង មានមុខងារបំផ្លាញលោកផ...
general
គម្ពីរក្នុងព្រហ្មញ្ញសាសនាមានឈ្មោះអ្វី? គម្ពីរនោះមានប៉ុន្មាន? គម្ពីរនីមួយៗសំរាប់ធ្វើអ្វី?
គម្ពីរក្នុងព្រហ្មញ្ញសាសនាមានឈ្មោះថា “គម្ពីរវេទ”។ គម្ពីរនោះមានបីគឺ៖ - ឫគ្វេទ ឬឥរុវេទ៖ មានដំនើរសេចក្តីជាពាក្យឆន្ទសំរាប់សូត្រសរសើរពួកទេវតា។ - យជុវេទ ឬយជ្ជុវេទ៖ មានដំនើរសេចក្តីជាពាក្យរាយរណ្តំសំរាប់សូត្របូជា រឺបួងសួង។ - សាមវេទ៖ មានដំនើរសេចក្តីជាពាក្យឆន្ទសំរាប់សូត្រក្នុងពិធីថ្វាយទឹកសោម។
general
ព្រះពុទ្ធទ្រង់ត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ។ តើព្រះអង្គទ្រង់ត្រាស់ដឹងអ្វីខ្លះ?
ព្រះពុទ្ធទ្រង់ត្រាស់ដឹងនូវអរិយសច្ចៈបួន៖ + ទុក្ខសច្ចៈ ទុក្ខជាការពិតមួយដែលមនុស្សត្រូវតែមាន៖ - ជាតិទុក្ខ៖ កើតត្រូវតែមានទុក្ខ - ព្យាធិទុក្ខ៖ ទុក្ខមានជំងឺមកបៀតបៀន - ជរាទុក្ខ៖ ទុក្ខព្រោះជរាភាព - មរណទុក្ខ៖ ទុក្ខបណ្តាលមកពីសេចក្តីស្លាប់។ + សមុទយសច្ចៈ សេចក្តីទុក្ខប្រាកដជាមានមូលហេតុពិតប្រាកដ។ មូលហេតុនៃទុក្ខមានពីរយ៉ាង៖ - តណ្ណ...
general
តើរដ្ឋទំនើបមានមុខងារមានប៉ុន្មាន? អ្វីខ្លះ?
មុខងាររបស់រដ្ឋទំនើបអាចត្រូវបានបែងចែកជាពីរ៖ - ប្រភេទមុខងារបំពេញ - និងប្រភេទមុខងារស័្មគ្រចិត្ត។
general
ប្រាសាទអង្គរវត្ត កសាងឡើងដោយព្រះរាជាអង្គណា? នៅគ្រិស្តសករាជទីប៉ុន្មាន? ត្រូវនឹងពុទ្ធសតវត្សទីប៉ុន្មាន? តើកំពូលប្រាសាទនេះជានិមិត្តរូបនៃអ្វី?
ប្រាសាទអង្គរវត្ត កសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២។ នៅគ្រិស្តសករាជ (១១១៣ដល់១១៥០) និងនៅពុទ្ធសតវត្សទី១៧ រឺ១៨។ និមិត្តរូបនៃកំពូលប្រាសាទ៖ កំពូល៣តំនាងអោយ៖ - ព្រះអាទិទេព៣អង្គ ក្នុងសាសនាព្រាហ្មណ៍ (ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ)។ - គម្ពីរត្រៃវេទមាន៖ គម្ពីរឫគ្វេទ គម្ពីរសាមវេទ គម្ពីរយជុវេទ។ កំពូល ៥ តំនាងអោយ៖ - តាមជំនឿនៃលទ្ធិព្រាហ...
general
តើស្តេចអង្គណាបានបោះបង់ទីក្រុងអង្គរ? នៅឆ្នាំណា? ដោយមូលហេតុអ្វី? ហើយបានមកបោះទីក្រុងនៅឯណាខ្លះមុនមកភ្នំពេញ?
ស្តេចដែលបានបោះបង់ទីក្រុងអង្គរ គឺព្រះបាទពញាយ៉ាត នៅឆ្នាំ ១៤៣១ មុនគ.ស។ មូលហេតុដែលនាំអោយព្រះអង្គសំរេចព្រះទ័យចាកចោលក្រុងអង្គរព្រោះ៖ - ព្រះអង្គទើបតែបានកំចាត់សៀមអស់ពីនគរ ហើយត្រូវឡើងគ្រងរាជ្យជាព្រះមហាក្សត្រ។ - ក្នុងការស្តារ និងកសាងជាតិឡើងវិញនេះ ត្រូវជួបប្រទះនឹងការលំបាកជាច្រើន ដោយតំបន់អង្គរ ត្រូវខ្ទេចខ្ទាំដោយសារសង្រ្គាមកជាច្រើន...
general
តើសិទ្ធិជាមូលដ្ឋាន៥ប្រការរបស់ជនភៀសខ្លួន មានអ្វីខ្លះ?
សិទ្ធិជាមូលដ្ឋាន៥ប្រការរបស់ជនភៀសខ្លួន មានដូចជា៖ - សិទ្ធិត្រូវបានទទួលស្គាល់និងងការពារតាមផ្លូវច្បាប់ - សិទ្ធិស្វ័យសម្រេចក្នុងការវិលត្រឡប់ឬមិនវិលត្រឡប់ទៅមាតុប្រទេសវិញ - សិទ្ធិក្នុងការជួបជុំគ្រួសារឡើងវិញ - សិទ្ធិមានការការពារមនុស្សជាមូលដ្ឋាន - សិទ្ធិមិនឲ្យគេបង្ខំឲ្យចេញទៅប្រទេសណាផ្សេងដែលពយកគេយល់ថាមិនប្រពៃ។
general
បើយោងទៅលើទស្សនៈរបស់ព្រះពុទ្ធសាសនា មនុស្សដែលធ្វើជាមេដឹកនាំគេត្រូវប្រកបដោយលក្ខណៈប៉ុន្មានយ៉ាង?
បើយោលទៅលើទស្សនៈរបស់ ព្រះពុទ្ធសាសនាមនុស្សដែលធ្វើជាមេដឹកនាំគេ ត្រូវប្រកបដោយលក្ខណៈ១០យ៉ាងគឺ៖ - ជាមនុស្សដែលមានវ័យចាស់ល្មម ប្រកបដោយសុខភាពនឹងវិជ្ជាច្រើន - ជាមនុស្សដែលតាំងចិត្តជាកណ្តាល - ជាមនុស្សចេះចាំច្រើន ស្គាល់បញ្ហារបស់សង្គមដែលខ្លួនគ្រប់គ្រង់ - ជាមនុស្ស ស្ទាត់ជំនាញពីគោលច្បាប់ គ្រប់គ្រង ទាំងច្បាប់ជាតិនិងច្បាប់លអន្តរជាតិ - ជា...
general
តើអនក្ខរភាពបានផ្តល់ផលវិបាកដល់បុគ្គលនិងសហគមន៍ជាតិយ៉ាងដូចម្តេចខ្លះ?
អនក្ខរភាពបានផ្តល់នូវផលវិបាកដូចតទៅ៖ ក. ចំពោះបុគ្គល - គ្មានចំនោះដឹងពិបាករកការងារធ្វើ - រស់នៅមានភាពលំបាក - មិនសូវមានឥទ្ធិពលក្នុងការពិភាក្សា - ធ្វើការច្រើនតែប្រើកម្លាំងកាយ - ធ្វើការងារទទួលបានប្រាក់កម្រៃតិច - មានសុខភាពទ្រុឌទ្រោមឈឺច្រើន - គ្រួសារមិនមានសុភមង្គល អំពើហិង្សា។ ខ. ចំពោះបុគ្គល - កង្វះធនធានមនុស្សក្នុងការអភិវឌ្ឍន៍ - ...
general
ក្នុងសង្គមប្រជាធិបតយ្យគេបែងចែកអំណាចសំខាន់ៗដូចម្តេចខ្លះ? អំណាចនីមួយៗតំណាងដោយស្ថាប័នណាខ្លះមានតួនាទីដូចម្តេចខ្លះ? អំណាចនីមួយមានប្រៀបអំណាចលើអំណាចដទៃទៀតដូចម្តេចខ្លះ?
ក្នុងសង្គមប្រជាធិបតេយ្យ គេបែងចែកអំណាចសំខាន់ៗជាបីគឺ៖ ក. អំណាចនីតិប្បញ្ញត្តិ ខ. អំណាចនិតិប្រតិបត្តិ គ. អំណាចនិតិវិនិច្ឆ័យ អំណាចនីមួយៗតំណាងដោយ៖ - អំណាចនីតិប្បត្តិ តំណាងដោយរដ្ឋសភានិងព្រឹទ្ធសភាមានតួនាទីកសាងច្បាប់ - អំណាចនីតិប្រតិបត្តិ តំណាងដោយរដ្ឋាភិបាលមានតួនាទីអនុវត្តនិងការពារច្បាប់ - អំណាចនីតិវិនិច្ឆ័យ តំណាងដោយសាលាជម្រះក្...
general
ដើម្បីវាស់បញ្ញាមនុស្សតើគេធ្វើដូចម្តេច?
បើផ្អែកទៅតាមអ្នកប្រាជ្ញាឈ្មោះ ប៊ីនេ និងអ្នកប្រាជ្ញាឈ្មោះ ស៊ីម៉ុង ថាដើម្បីវាស់បញ្ញាមនុស្សគេត្រូវធ្វើ តែស គឺលោកទាំងពីរ បានបង្កើតតែសម្រាប់វាស់បញ្ញាដោយកំណត់យករូបមន្ត៖ លទ្ធផលបញ្ញា = អាយុបញ្ញា៖ អាយុពិតលោកទាំងពីរបានបង្ហាញលទ្ធផលដូចតទៅ៖ - បើលទ្ធផល = 1ជាមនុស្សធម្មតា - បើលទ្ធផល > 1 ជាមនុស្សមានបញ្ញាអន់ - បើលទ្ធផល < 1ជាមនុស្សឈ្លាសវ...
general
ប្រសិនបើការចាប់យកវិជ្ជាជីវៈខុសៗគ្នានោះបណ្តាលមកពីកត្តាអ្វីខ្លះ?
ការដែលគរចាប់យកវិជ្ជាជីវៈខុសៗគ្នានោះបណ្តាលមកពីកត្តាពិរយ៉ាងគឺ៖ - កត្តាវេទនាៈ គឺដែលទាក់ទងនិងចំនងនៃផ្លូវអារម្មណ៍ឬជានិស្ស័យពីកំណើត ដែលធ្វើឲ្យគេមានចិត្តស្រឡាញ់ឯកទេសឬជំនាញអ្វីមួយ។ - កត្តាផលប្រយោជន៍ៈ គឺដោយគេសង្កេតឃើញ ការទទួលផលប្រយោជន៍ជាច្រើន ពីឯកទេសណាមួយសម្រាប់ផ្គត់ផ្គង់ខ្លួន និងក្រុមគ្រួសារឲ្យមានការអភិវឌ្ឍន៍រីកចម្រើន។
general
ចូរបង្ហាញពីកត្តាដែលនាំឲ្យមានការបង្កើតថ្មី?
បង្ហាញពីកត្តាដែលនាំឲ្យមានការបង្កើតថ្មីគឺ៖ ក. កត្តាចៃដន្យៈ ជាកត្តាដែលមិនអាចទាញទុកដឹងជាមុនបាន ខ. កត្តាភាគនៃទេពកោសល្យៈ ជានិស្ស័យពីកំណើតរបស់មនុស្ស។ គ. ចំណេះពីរបកគំហើញចុងក្រោយទាំងឡាយរបស់វិទ្យាសាស្រ្តៈ ជាការប្រើប្រាស់ឧបករណ៍ទំនើប ដើម្បីច្នៃប្រឌិតឬបង្កើតអ្វីមួយ។ ឃ. ទំនោរផ្នែកជីវវីទ្យាៈ ជាការខិតខំបង្កើតថ្មី ដើម្បីសម្របខ្លួននឹងម...
general
តើគុណសម្បត្តិនិងគុណវិបត្តិអ្វិខ្លះរបស់កម្ពុជាក្នុងការចូលជាសមាជិកអាស៊ាន?
និយាយដូចតទៅ៖ ក. គុណសម្បត្តិរបស់កម្ពុជា - មានលទ្ធភាពច្រើនក្នុងការបង្កលក្ខណៈងាយស្រួល - ងាយស្រួលរកមធ្យោយទំនាក់ទំនងពាណិជ្ជកម្ម - លែងព្រួយបារម្ភ ចំពោះរឿងការគំរាមកំហែងផ្នែកសន្តិសុខ និងលែងនៅឯកោទៀត - មានសន្តិភាពនិងសេរីភាព ក្នុងតំបន់ព្រមទាំងអាចដោះស្រាយបញ្ហាររួមជាមួយអាស៊ាន - មានការផ្លាស់ប្តូរគ្នាផ្នែកចំណេះដឹង លើផ្នែកសង្គមកិច្ចវប...
general
ចូរនិយាយអំពីបុព្វកថារបស់សមាគមន៍អាស៊ាន?
បុព្វកថារបស់សមាគមន៍អាស៊ានរួមមាន៖ យើងជាប្រជាជន នៃរដ្ឋសមាជិកនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍តំណាងដោយប្រមុខរដ្ឋឬរដ្ឋាភិបាលនៃប្រទេស ព្រុយនេដារូសាឡាមព្រះរាជាណាចក្រកម្ពុជាសាធារណរដ្ឋឥណ្ឌូណេស៊ីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ី សហភាពមីយ៉ាន់ម៉ា សាធារណរដ្ឋហ្វីលីពីន សាធារណរដ្ឋសិង្ហបុរី ព្រះរាជាណាចក្រថៃឡង់ដ៏ និងសាធារណរដ្...
general
តើមេដឹកនាំនៃកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១ បានលើកឡើងនូវវិស័យកិច្ចសហប្រតិបត្តិការណ៍មានចំនួនប៉ុន្មាន? អ្វីខ្លះ?
មេដឹកនាំនៃកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១ បានលើកឡើងនូវវិស័យកិច្ចសហប្រតិបត្តិសហប្រតិបត្តិការចំនួន១៧ដូចជា៖ - ប្រឆាំងនឹងអំពើភេរវកម្ម - សន្តិសុខ ដែនសមុទ្ទ - អភិបាលកិច្ចល្អនិងប្រឆាំងនឹងអំពើពុករលួយ - ស្ថេរភាពហិរញ្ញវត្ថុ និងបន្ធូរបន្ថយពន្ធឡើងទាក់ទាញវិនិយោគទុន - សន្តិសុខថាមពល - បង្កើតពាណិជ្ជកម្ម និងលំហូរុំលវិនិយោគទុន - ការអភិវឌ្ឍន...
general
ដូចម្តេចដែលហៅថា មនុស្ស? ព្រះសម្មាសម្ពុទ្ធបានចែកមនុស្សជាប៉ុន្មានប្រភេទ? អ្វីខ្លះ? ចូររៀបរាប់។
ដែលហៅថា មនុស្ស គឺអ្នកដឹងខុសត្រូវជាសត្វពិសេសមួយប្រភេទដែលមានពូជពង្សត្រកូលនៃ មននរៈ រីមនុស្សជាកំពូលនៃសត្វដែលអាចហ្វឹកហាត់បាន រឺផ្តល់ការសិក្សាបានរឺមនុស្សជាសត្វដែលមានសុភាវគតិផង និងមានញាណផង ដោយមនុស្សចេះធ្វើពលកម្ម ផលិតសំភារៈផ្សេងៗនិងចេះកសាងប្រវត្តិសាស្រ្តរបស់ខ្លួន។ ព្រះសម្មាសម្ពុទ្ធ បានចែកមនុស្សជា៥ប្រភេទ គឺ៖ - មនុស្សនិរយោ៖ មានខ...
general
ដើម្បីក្លាយខ្លួនជាមនុស្សត្រឹមត្រូវ តើមនុស្សត្រូវប្រកាន់ខ្ជាប់នូវអ្វីខ្លះ?
ដើម្បីក្លាយខ្លួនជាមនុស្សត្រឹមត្រូវ មនុស្សត្រូវប្រកាន់ខ្ជាប់តាមពុទ្ធសាសនា គឺ៖ - សីលប្រាំ (វៀរចាកការសំលាប់ជីវិត វៀរចាកការកុហក វៀរចាកការប្រព្រឹត្តខុសផ្លូវ វៀរចាកការភាន់យកទ្រព្យអ្នកដទៃ វៀរចាកការផឹកគ្រឿងស្រវឹង។
general
តើកូនប្រុសកូនស្រី ត្រូវមានវិន័យ និងឥរិយាបថដូចម្តេចខ្លះក្នុងគ្រួសារ? ក្នុងច្បាប់កេរកាលថ្មី តើកវីង៉ុយចែកកូនជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
វិន័យ និងឥរិយាបថ កូនចៅប្រុសស្រីនៅក្នុងគ្រួសារគឺ៖ - គោរពតាមដំបូន្មានមាតាបិតា - មានភាពស្មោះត្រង់ យុត្តិធម៌ - មិនប្រព្រឹត្តអំពើពាលា ដែលនាំអោយអាប់អោនកិត្តិយសខ្លួនឯង ឪពុកម្តាយ និងសង្គមជាតិ - មិនបង្កលក្ខណៈដែលធ្វើអោយម៉ែឪពិបាកចិត្ត - ស្វ័យសិក្សា - ចេះជួយបំពេញការងារក្នុងគ្រួសារ - ស្រលាញ់ ដឹងគុណឪពុកម្តាយ និងអ្នកដែលធ្វើល្អមកលើខ្ល...
general
វិធីសំពះបែបខ្មែរ មានដូចម្តេចខ្លះ?
វិធីសំពះខ្មែរយើង មាន៥បែប៖ ក. ត្រឹមដើមទ្រូង៖ សំរាប់អ្នកមានវ័យ រឺឋានៈស្មើគ្នា រឺប្រហាក់ប្រហែលគ្នាមិត្តភក្តិ។ ខ. ត្រឹមមាត់៖ សំរាប់អ្នកមានវ័យចាស់ជាង ឋានៈធំជាង រឺចៅហ្វាយនាយ។ គ. ត្រឹមត្រូវចេះ៖ សំរាប់មាតាបិតា ជីដូនជីតា គ្រូបាអាចារ្យ។ ឃ. ត្រឹមចិញ្ចើម៖ សំរាប់ព្រះមហាក្សត្រ ព្រះ សង្ឃ វត្ថុសក្តិសិទ្ធិសក្ការៈ។ ង. ត្រឹមចិញ្ចើមឡើងលើ៖...
general
តើញាតកាទាំង៧សន្តានរាបដូចម្តេចខ្លះ?
ញាតកាទាំង៧សន្តាន រាប់ឋានៈលើយើង៣ថ្នាក់ និងក្រោមយើង៣ថ្នាក់ គឺ៖ - ថ្នាក់ជីដូនជីតាទួត - ថ្នាក់ជីដូនជីតា - ថ្នាក់ឪពុកម្តាយ - ថ្នាក់ខ្លួនឯង - ថ្នាក់កូន - ថ្នាក់ចៅ - ថ្នាក់ចៅទួត។
general
ពាក្យចាស់ “កូនប្រុសដើមទ្រូង៥ហត្ថ” មានអត្តន័យយ៉ាងដូចម្តេចខ្លះ?
កូនប្រុសដើមទ្រូង៥ហត្ថ មានអត្ថន័យពីរគឺ៖ - ន័យត្រង់៖ គឺសំដៅយកសំភារៈមួយរបស់ព្រះសង្ឃ ដែលយើងថា វត្ថុពន្ធ ដែលមានប្រវែងប្រាំហត្ថ។ - ន័យធៀប៖ ក្នុងសង្គមខ្មែរ កូនប្រុសដែលបានបួងរៀនសូត្រតែងតែជាមនុស្ស ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងផ្នែកចំណេះដឹង ទាំងសីលធម៌ និងវិជ្ជាជីវៈ។
general
ដូចម្តេចដែលហៅថា “ស័ក”? ចូររាប់ឈ្មោះស័កទាំងដប់ទៅតាមលំដាប់។
ស័កគឺកាល សម័យ យុគ ការរាប់លំដាប់ឆ្នាំ។ ខ្មែរយើងប្រើពាក្យនេះ សំរាប់ការរាប់លំដាប់ឆ្នាំ តាំងពីស័កទី១ ដល់ស័កទី១០ ហើយត្រលប់សាមករាប់ស័កទី១វិញ។ - ស័កទាំងដប់ គឺឯកស័ក ទោស័ក ត្រីស័ក ចត្វាស័ក បញ្ចាស័ក ឆស័ក សប្តស័ក អដ្ឋស័ក នព្វស័ក សំរឹទ្ធិស័ក។
general
ដូចម្តេចដែលហៅថា សករាជ? ពុទ្ធសករាជ? គ្រិស្គសករាជ? មហាសករាជ? ចុល្លសករាជ?
- សករាជ៖ គឺការកំនត់រាប់ឆ្នាំ តាមកាលតាំងពីយូរមកហើយដោយយកបុគ្គលអស្ចារ្យណាមួយមកកំណត់។ - ពុទ្ធសករាជ៖ ជាឈ្មោះសករាជមួយដែលរាប់ចំនួនថ្ងៃខែឆ្នាំចាប់តាំងពីថ្ងៃដែលព្រះពុទ្ធទ្រង់បរិនិញ្វនបានមយថ្ងៃមួយរៀងមក។ (ប្រើអក្សរកាត់ ព.ស) - គ្រិស្តសករាជ៖ ជាឈ្មោះនៃសករាជមួយ រាប់ចាប់តាំងពីថ្ងៃដែលព្រះយេស៊ូគ្រិស្តកើត គឺ៥៤៣ ឆ្នាំ ក្រោយពុទ្ធសករាជ។ (ប្...
general
រាប់ឈ្មោះឆ្នាំខែ្មរ រាប់ឈ្មោះខែតាមចន្ទគតិ និងតាមសុរិយគតិ ដោយប្រាប់ចំនួនថ្ងៃក្នុងខែ។
រាប់ឈ្មោះឆ្នាំខ្មែរ និងរាប់ឈ្មោះខែតាមចន្ទគតិ និងតាមសុរិយគតិដោយប្រាប់ចំនួនថ្ងៃក្នុងខែ។ - រាប់ឆ្នាំខ្មែរ៖ ជូត (កណ្តុរ) ឆ្លូវ (គោ) ខាល (ខ្លា) ថោះ (ទន្សាយ) រោង (នាគ) ម្សាញ់ (ពស់) មមី (សេះ) មមែ (ពពែ) វក (ស្វា) រកា (មាន់) ច (ឆ្កែ) កុរ (ជ្រូក)។ - រាប់ឈ្មោះខែតាមចន្ទគតិ៖ មិគសិរ (២៩ថ្ងៃ) បុស្ស (៣០) មាឃ (២៩) អាសាធ (៣០) ស្រាពណ៍ (២...
general
ក្នុងថ្ងៃនីមួយៗ នៃសប្តាហ៍ តើចាស់បុរាណតំរូវអោយស្លៀកសំពត់ពណ៍អ្វីខ្លះ?
ពណ៍សំពត់ដែលចាស់បុរាណតំរូវអោយស្លៀកក្នុងសប្តាហ៍ គឺ៖ - ថ្ងៃអាទិត្យ (ពណ៍ក្រហម), ថ្ងៃច័ន្ទ (ពណ៍ស្លាទុំ), ថ្ងៃអង្គារ (ពណ៍ស្វាយ), ថ្ងៃពុធ (ពណ៍បៃតង), ថ្ងៃព្រហស្បតិ៍ (ពណ៍សែត”ស ប្រផេះ ខៀវ”), ថ្ងៃសុក្រ (ពណ៍ខៀវ), ថ្ងៃសៅរិ៍ (ពណ៍ខ្មៅ)។
general
ប្រសិនបើអ្នកដឹកនាំល្អ តើសង្គមនឹងបានលទ្ធផលអ្វីខ្លះ?
អ្នកដឹកនាំល្អ សង្គមទទួលបាន៖ - សង្គមមានការអភិវឌ្ឍឆាប់រហ័ស - សេដ្ឋកិច្ច លូតលាស់គ្រប់វិស័យ (សង្គមកិច្ច៖ សុខាភិបាលអប់រំ វប្បធម៌) - ប្រជាជនមានសិទ្ធិសេរីភាព (មានសេចក្តីថ្លៃថ្លូរ កិត្តិយសសុភមង្គល សន្តិភាព)
general
ចូរធ្វើការប្រៀបធៀប ការដឹកនាំផ្តាច់ការ និងការដឹកនាំបែបប្រជាធិបតេយ្យ។
ប្រៀបធៀបការដឹកនាំផ្តាច់ការនិងការដឹកនាំបែបប្រជាធិបតេយ្យ៖ ក. ការដឹកនាំផ្តាច់ការ - បុគ្គលនិយម អត្តនោម័ត - តំនត្រកូល - ដណ្តើមអំនាច។ ខ. ការដឹកនាំបែបប្រជាធិបតេយ្យ - ប្រជាជនជាធំ - ធ្វើការជាមួយគ្នា រួបរួមគ្នា (ធ្វើសេចក្តីសំរេច) - ដើរតាមការសំរេចរបស់មតិភាគច្រើន - កើតចេញពីការបោះឆ្នោត។
general
“យេនឌ័រ” ជាអ្វី? ចូរអោយឧទាហរណ៍បញ្ជាក់។
“យេនឌ័រ” គឺជាគោលគំនិតផ្នែកសេដ្ឋកិច្ចសង្គមក្នុងការវិភាគលើតួនាទី ទំនួលខុសត្រូវ ឧបសគ្គ ឳកាស និងតំរូវការរបស់បុរសនិងស្រ្តីនៅគ្រប់បរិបទ (វិស័យ មជ្ឈដ្ឋាន) ទាំងអស់។ ឧទាហរណ៍៖ - ស្រ្តី និងបុរសអាចធ្វើជាគ្រូបង្រៀន វិស្វករ កម្មករ...។ - ស្រ្តី និងបុរសអាចមើលថែកូន និងមនុស្សចាស់..។
general
ដូចម្តេចហៅថា ការអនុវត្តសិទ្ធិ និងការគោរពសិទ្ធិ?
សិទ្ធិ ជាអំពើសព្វបែបយ៉ាង ដែលអាចធ្វើបានតែស្ថិតនៅក្រោមសីលធម៌ និងច្បាប់សង្គម។ - ការគោរពសិទ្ធិ គឺការមិនធ្វើអ្វី អោយប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។ - ការអនុវត្តសិទ្ធិ គឺការធ្វើអ្វីៗ អោយស្របទៅតាមក្របខណ្ឌច្បាប់ និងមានស្មារតីទទួលខុសត្រូវ។
general
ផ្អែកលើទស្សនៈ “យុវជនជាសសរទ្រូងរបស់សង្គមជាតិ” ចាំបាច់យុវជន គប្បីកសាងខ្លួនអោយក្លាយជាអ្នកដឹកនាំល្អ។ តើយុវជនជាអ្នកដឹកនាំ ចាំបាច់ត្រូវមានលក្ខណៈសម្បត្តិដូចម្តេចខ្លះ? ចូររៀបរាប់ពន្យល់។
ផ្អែកលើទស្សនៈ “យុវជនជាសសរទ្រូងរបស់សង្គមជាតិ” ចាំបាច់យុវជន គប្បីកសាងខ្លួនអោយក្លាយជាអ្នកដឹកនាំល្អ។ យុវជនជាអ្នកដឹកនាំល្អ ចាំបាច់ត្រូវមានលក្ខណៈសម្បត្តិដូចតទៅ៖ - សមត្ថភាពជួយ ឬជំនួសមនុស្សចាស់៖ មានសមត្ថភាពគ្រប់គ្រាន់អាចជួយមនុស្សចាស់ក្នុងការចាត់ចែងកិច្ចការ ក្នុងសហគមន៍ ឬចូលរួមធ្វើអោយសំរេចគំរោងការ និងកម្មវិធីនានា ដែលមនុស្សចាស់បា...
general
តើអាស៊ានជាអ្វី? ត្រូវបានបង្កើតដំបូងនៅថ្ងៃ ខែឆ្នាំណា? នៅទីណា? ហើយមានប៉ុន្មានប្រទេសបានចូលរួម?
ពាក្យអាស៊ាន (ASEAN) មកពីពាក្យថា “the Association of Southeast Asian Nations” ដែលមានន័យជាខេមរភាសាថា “សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍”។ អាស៊ានត្រូវបានប្រកាសដំបូងនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៦៧ នាទីក្រុងបាងកកនៃ ប្រទេសថៃ។ ហើយប្រទេសដែលបានចូលរួមមាន៥ប្រទេសគឺ៖ - ប្រទេសឥណ្ឌូនេស៊ី - ប្រទេសម៉ាលេស៊ី - ប្រទេសហ្វីលីពីន - ប្រទេសសាំងហ្កាពួរ...
general
តើអាស៊ានមានផ្ទៃដីសរុបចំនួនប៉ុន្មាន? ហើយមានប្រជាជនចំនួនប៉ុន្មាន?
អាស៊ានគ្របដណ្តប់លើផ្ទៃដីមានផ្ទៃក្រឡាសរុប ៤៤៦លានគីឡូលម៉ែត្រការ៉េ។ មានន័យថាស្មើនឹង៣%នៃផ្ទៃដីនៃផែនដី។ ហើយមានប្រជាជនចំនួនជាង ៦០០លាននាក់ ដែលស្មើនឹង៨.៨%នៃប្រជាជនពិភពលោក។
general
តើប្រទេសដ៏សមគួរសម្តៅដលប្រទេសដែលមានអ្វីខ្លះ?
ប្រទេសដ៏សមគួរសម្តៅដល់ប្រទេសដែលមាននូវ៖ - ការគោរពច្បាប់ - រក្សាការពារនូវប្រព័ន្ធបរិស្ថាន - ប្រជាពលរដ្ឋមានលំនៅសមរម្យ - មានអាហារបរិភោគគ្រប់គ្រាន់ - ការមិនបៀតបៀនគ្នា - ថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ - មានមណ្ឌលសុខភាព មន្ទើរពេទ្យ - បង្កើតនូវសាលារៀនគ្រប់កម្រិតគ្រប់កន្លែង - មានសន្តិសុខ សុវត្ថិភាព និងស្ថេរភាព - មិនមានអំពើពុករលួយ ស...
general
តើអង្គការសហប្រជាជាតិមានតួនាទីយ៉ាងមិច? ចូរនិយាយអំពីដោះស្រាយរបស់ អង្គការសហប្រជាជាតិស្តីពីវិវាទខ្មែរ សៀមអំពីប្រាសាទព្រះវិហាររបស់ខ្មែរ។
អង្គការសហប្រជាជាតិមានតួនាទី៖ - ថែរក្សាសុខ សន្តិភាពពិភពលោក - សន្តិសុខពិភពលោក - រក្សាភាពរុងរឿងនៃមនុស្សជាតិ។ និយាយអំពីដំណោះស្រាយរបស់អង្គការសហប្រជាជាតិស្តីពី វិវាទខ្មែរ សៀម លើប្រាសាទព្រះវិហារ៖ - ឆ្នាំ១៩៤៥ សៀមបានលើកទ័ពមករំលោភកាន់កាប់ប្រាសាទព្រះវិហារយ៉ាងកំរោលនិងបង្ខិតព្រំដែន - ប្រទេសកម្ពុជាបានធ្វើពាក្យបណ្តឹងទៅតុលាការអន្តរជាត...
general
តើអ្នកដឹកនាំត្រូវមានគុណសម្បត្តិយ៉ាងដូចម្តេចខ្លះ?
អ្នកដឹកនាំត្រូវមានគុណសម្បត្តិដូចតទៅ៖ - សុខភាពៈ អ្នកដឹកនាំត្រូវជាបុរសឬស្រ្តីដែលមានសុខភាពល្អ គ្មានបញ្ហាខាងសរសៃប្រសាទនិងគ្មានជំងឺធ្ងន់ធ្ងន់ប្រចាំកាយ។ - សមត្ថភាពៈ ជាភាពដែលអ្នកដឹកនាំអាចសម្រេចបាន ក្នុងការបំពេញកិច្ចការណាមួយដោយមធ្យោបាយផ្លូវកាយ ចិត្ត និងបញ្ញា។ - គុណធម៌ៈ មេដឹកនាំត្រូវមានអាកប្បកិរិយាល្អ មានឧត្តមភាព ទស្សនៈទូលំទូលា...
general
តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់? ដើម្បីចៀសវាងនូវគ្រោះថ្នាក់នេះ យើងត្រូវធ្វើយ៉ាងមិច?
កត្តាដែលបណ្តាឲ្យមានក្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់គឺ៖ ក. កត្តាមនុស្ស ខ. កត្តាផ្លូវថ្នល់ គ. កត្តាយានយន្ត ឃ. កត្តាអាកាសធាតុ កត្តាដែលសម្ខាន់ជាងគេគឺ កត្តាមនុស្សពីព្រោះថា៖ - បើកបរហួសល្បឿនលកំណត់ - ផ្ទុកឥវ៉ាន់ឬមនុស្សហួសប្រមាណ - មិនប្រកាន់ស្តាំ - មិនគោរពច្បាប់ចរាចរណ៍ - សេពគ្រឿងស្រវឹងនៅពេលបើកបរ - មិនពាក់មួកសុវត្ថិភាព - ប្រកាន់ទិដ្ឋ...
general
ចំពោះការសាងសង់ប្រាសាទ គេច្រើនសង់តួប្រាង្គបីតំរៀបគ្នាលើខឿនតែមួយសំរាប់តំណាងអាទិទេពទាំងបី។ តើអាទិទេពនោះឈ្មោះអ្វី? ហើយអាទិទេពនីមួយៗស្ថិតនៅទិសណា?
ការសាងសង់ប្រាសាទ គេច្រើនសង់តួប្រាង្គបីតំរៀបគ្នាលើខឿនតែមួយសំរាប់តំណាងអាទិទេពទាំងបី គឺ៖ - តួប៉មប្រាង្គប្រាសាទខាងជើង គឺតំនាងងព្រះវិស្ណុ (ព្រះនារាយណ៍)។ - តួប៉មប្រាង្គប្រាសាទកណ្តាលគឺតំនាងព្រះសិវៈ (ព្រះឥសូរ)។ - តួប៉មប្រាង្គប្រាសាទខាងត្បូង គឺតំនាងព្រះព្រហ្ម។
general
គេបានដឹងថា ប្រាសាទបាយ័នកសាងនៅពុទ្ធសករាជ ១៧២៤ដល់១៧៤៤។ តើត្រូវនឹង៖ គ្រិស្តសករាជទីប៉ុន្មាន? គ្រិស្តសតវត្សទីប៉ុន្មាន? មហាសករាជប៉ុន្មាន? ចុល្លសករាជប៉ុន្មាន?
ប្រាសាទបាយ័ន កសាងនៅពុទ្ធសករាជ ១៧២៤ដល់១៧៤៤ត្រូវនិង៖ - គ.ស ១១៨១ ១២០១ - គ្រិស្ត ស.វទី១២ ១៣នៃគ.ស - មហាសករាជ ១១០៣ ១១២៣ - ចុល្លសករាជ ៥៤១ ៥៦១។
general
ប្រាសាទអង្គរវត្ត មានសំណង់ រឹងមាំល្អ ហើយស្អាត។ តើសំណង់នេះមានការទាក់ទងទៅនឹងអ្វីខ្លះ?
ប្រាសាទអង្គរវត្ត មានភាពរឹងមាំ ល្អស្អាត ដោយសំណង់ប្រាសាទទាក់ទងទៅនឹង៖ - គណិតវិទ្យា៖ គណិតវិទ្យាក្នុងលំហ មើលពីចំងាយរាងតូចច្រឡឹង។ កំពូលស្ថិតនៅស៊ីមេទ្រីគ្នា ឬឆ្លុះគ្នា។ - រូបវិទ្យា៖ លើដី និងក្រោមដីមានទំនង់ និងទំហំស្មើគ្នាធ្វើអោយប្រាសាទមានលំនឹង និងជំហររឹងមាំមិនងាយស្រុត។ - គីមីវិទ្យា៖ ថ្មមួយដុំៗភ្ជាប់គ្នាដោយសារធាតុម៉្យាង គឹម្សៅ...
general
តើប្រាសាទខ្មែរដូចប្រាសាទឥណ្ឌាដែរឬទេ? តើខ្មែរកសាងប្រាសាទភ្នំដើម្បីអ្វី? តើប្រាសាទមានប៉ុន្មានប្រភេទ?
ក. ប្រាសាទខ្មែរមានលក្ខណៈដូចប្រាសាទឥណ្ឌាដែរ ព្រោះខ្មែរយើងធ្វើប្រាសាទតាមឥណ្ឌា ដូចជាប្រាសាទភ្នំដានៅខេត្តតាកែវ។ ខ. ខ្មែរកសាងប្រាសាទភ្នំដើម្បី៖ - ឧទ្ទិសថ្វាយអាទិទេព រឺទេវៈផ្សេងៗក្នុងសាសនាព្រាហ្មណ៍ដូចជាព្រះឥសូរ ព្រះនារាយណ៍ជាដើម។ - ឧទ្ទិសថ្វាយពោធិសត្វក្នុងព្រះសាសនា ដូចជាលោកេស្វរៈ (ពោធិសត្វខាងពុទ្ធសាសនាមហាយាន)។ - ឧទ្ទិសថ្វាយទេ...
general
ជាទូទៅ គេសង់ប្រាសាទបែរមុខទៅទិសខាងកើត។ ចុះហេតុដូចម្តេចប្រាសាទអង្គរវត្តសង់បែរមុខទៅទិសខាងលិច?
មានទស្សនៈជាច្រើននៃការបែរមុនទៅទិសខាងលិចនៃប្រាសាទអង្គរវត្ត៖ - ទស្សនៈទី១៖ អ្នកខ្លះថា បើធ្វើប្រាសាទអង្គរវត្តបែរមុខទៅកើត វាជិតស្ទឹងសៀមរាបពេល នាំអោយគ្មានកន្លែងធ្វើបុណ្យទាន្ ហើយផ្លូវចូលទៅកាន់រាជធានីអង្គរធំនោះនៅទិសខាងលិចស្រាប់។ - ទស្សនៈទី២៖ អ្នកខ្លះថា ធ្វើបែរទៅកើត ហាក់ដូចជាហុចគូថទៅលើប្រាសាទសំខាន់ៗឯទៀត។ - ទស្សនៈទី៣៖ អ្នកខ្លះទៀត...
general
ដូចម្តេចដែលហៅថា “ញៀន”? សំរាប់បច្ចុប្បន្ន ក្រៅពីញៀនស្រា តើមនុស្សអាចញៀនអ្វីទៀត? នរណាដែលងាយទទួលសារធាតុញៀន? ដោយសារមូលហេតុអ្វី?
ដែលហៅថា “ញៀន” គឺជាប់ចិត្តដោយមានចំនង់អត់មិនបានព្រោះធ្លាប់ប្រព្រឹត្តញាយៗជារៀងរាល់ថ្ងៃ។ សំរាប់បច្ចុប្បន្ន ក្រៅពី ស្រា មនុស្សអាចញៀន៖ បារី កញ្ឆា កាវ អាភៀន ថ្នាំយ៉ាម៉ា។ មនុស្សដែលងាយទទួលសារធាតុញៀន គឺក្មេងអនាថា ក្មេងខិលខូច។ ដោយសារមូលោហេតុ ការសេពគប់មិត្តមិនល្អ គ្មានទីពឹងខ្វះការអប់រំ ក្មេងទទួលការគាបសង្កត់ពីបងធំ ដើម្បីប្រយោជន៌ពួក...
general
តើគ្រឿងញៀន មានប្រភេទអ្វីខ្លះ? ចូរនិយាយពីឥទ្ធិពលរបស់វាផង។
ប្រភេទគ្រឿងញៀនមាន៖ “ហិត ចាក់ លេប ជក់” ដូចជា៖ ក. អាភៀន៖ ឥទ្ធិពលវាគឺ កាត់បន្ថយការឈឺចាប់ខាងរាងកាយនិងបង្កើតអារម្មណ៌រវើរវាយ។ អ្នកប្រើ៖ ចង់ក្អួត ងុយដេក ទល់លាមក និងធ្វើអោយប្រស្រីភ្នែកតូច។ ខ. កញ្ឆា៖ បាត់បង់ទំនប់ចិត្ត ធ្វើអោយនិយាយហើយសើចច្រើន។ ជីពចរ និងបេះដូងដើរលឿន ភ្នែកក្រហម និងបង្កើនចំនង់ក្នុងការបរិភោគ។ ប្រើកញ្ឆាច្រើនបណ្តាលអោយ...
general
ចូរនិយាយពីទំនាក់ទំនងរវាងគ្រឿងញៀន និងមេរោគហ៊ីវ (ជំងឺអេដស៍) ដែលចំលងដល់មនុស្ស។
ការចំលងមេរោគហ៊ីវ (អេដស៍) ចំពោះអ្នកប្រើគ្រឿងញៀន៖ - ការប្រើគ្រឿងញៀន ដែលចាក់តាមម្ជុល រឺសឺរុំារួមគ្នាជាមួយអ្នកកើតមេរោគហ៊ីវ។ - អ្នកស្រវឹងគ្រឿងញៀន ច្រើនភ្លេចភ្លាំងស្មារតី ទប់ចិត្តមិនបានប្រើស្រោមអនាម័យ។
general
ថ្នាំញៀនជាអ្វី? សារធាតុញៀន មាននៅក្នុងអ្វី? តើរាជរដ្ឋាភិបាលមានវិធានការដូចម្តេចខ្លះ ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន?
ថ្នាំញៀន ជាសារធាតុជះឥទ្ធិពលទៅលើរចនាសម័្ពន្ធ រឺមុខងាររបស់សព៌ាង្គកាយ ធ្វើអោយបាត់បង់សា្មរតីគ្រប់គ្រងខ្លួនឯងមិនបាន។ ប្រភេទសារធាតុញៀនមាននៅក្នុងបារី ស្រា កញ្ឆា កាវអាភៀន ថ្នាំគ្រាប់។ល។ វិធានការរបស់រដ្ឋាភិបាលគឺ៖ - ត្រៀមរៀបចំបង្កើតគណៈកម្មការទប់ស្កាត់ និងកាត់បន្ថយបំរើបំរាស់ថ្នាំញៀន ដោយមានសមាសភាពពីគ្រប់នាយកដ្ឋាន ក្រសួង ដែលពាក់ព័ន...
general
ការគ្រប់គ្រងប្រទេសនៅសម័យដើម ត្រូវបានប្រគល់អោយមន្ត្រីជាន់ខ្ពស់៥រូប។ ចូររាប់មន្ត្រីទាំងនោះ និងប្រាប់ពីមុខងារ ភារកិច្ចនៃមន្ត្រីជាន់ខ្ពស់នោះផង។
ការគ្រប់គ្រងប្រទេសនៅសម័យដើម ត្រូវបានប្រគល់អោយមន្ត្រីជាន់ខ្ពស់៥រូប៖ - ចៅហ្វាទុល្លភៈ = ជានាយករដ្ឋមន្ត្រី។ - ឧកញ៉ាយមរាជ = រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងតុលាការ។ - ឧកញ៉ាចក្រី = រដ្ឋមន្ត្រីក្រសួងការពារជាតិ។ - ឧកញ៉ាក្រឡាហោម = រដ្ឋមន្ត្រីជាន់ខ្ពស់។ - ឧកញ៉ាចៅហ្វាវាំង ឬឧកញ៉ាចៅហ្វាវាំងវរៈវៀងជ័យ = រដ្ឋមន្ត្រីព្រះបរមរាជវាំង។
general
ឋានន្តរសកិ្តដែលព្រះរាជាជំនាន់ដើមទ្រង់តែងតាំងដល់មន្ត្រីមានអ្វីខ្លះ?
ឋានន្តរសក្តិដែលព្រះរាជាជំនាន់ដើមទ្រង់តែងតាំងដល់មន្រ្តីពេញយសមានដូចតទៅ៖ ក. ទីក្រុម ម៉ឺន = សក្តិ៣ ហ៊ូពាន់ (ស្មៀន) ខ. ទីក្រុម ឃុន = សក្តិ៤ ហ៊ូពាន់ (យោក្ប័ត្រ) គ. ទីក្រុម ហ្លួង = សក្តិ៥ ហ៊ូពាន់ (យោក្ប័ត្រ) ឃ. ទីក្រុម ព្រះ = សក្តិ៦ ហ៊ូពាន់ (ក្រមការ) ង. ទីក្រុម ឧកញ៉ា = សក្តិ៧ ហ៊ូពាន់ (ចៅហ្វាយស្រុក នាយទាហាន)។
general
ពាក្យថា “ចៅពញា” មានន័យដូចម្តេចដែរ?
ពាក្យថា“ចៅពញា”នេះគឺឋានន្តរសក្តិនៃមន្រ្តីថ្នាក់ខ្ពស់ជាងឧកញ៉ាក្នុងរជ្ជកាលនាបុរាណសម័យក្នុងកម្ពុជារដ្ឋ។ ជួនកាលព្រះរាជាទ្រង់ព្រះមេត្តាប្រោសព្រះរាជទានតាំងអោយឡើងដល់ទីសម្តេចក៏មាន។ ក្នុងរជ្ជកាលសម្តេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់តាំងអ្នកឧកញ៉ា កែអោយឡើងជាសម្តេចចៅពញា (ក្នុងខាងចុងនៃពុទ្ធសតវត្សទី២០ ត្រូវនឹងគ្រិស្តសតវត្សទី១១)។ ក្នុងរជ្ជ...
general
ចូរបង្ហាញអំពីល្បិចនៃចៅក្រមក្នុងកម្ពុជារដ្ឋយើងនាសម័យបុរាណ។
ក្នុងពុទ្ធសតវត្សទី២៣ ត្រូវនិងគ្រិស្តសតវត្សទី១៧ ព្រះបាទសម្តេច ព្រះជ័យចេស្តា ព្រះមហាក្សត្រនៃប្រទេសកម្ពុជា ទ្រង់មានព្រះរាជបញ្ជាអោយពួកបណ្ឌិតរៀបចំរបៀបជាល្បិចនៃចៅក្រមអ្នកជំនុំជំរះក្តី ដោយល្បិច ៤យ៉ាងគឺ៖ ១. មន្ទលេខ៖ មកពីពាក្យ៖ - មន្ទ៖ ទន់, ទន់ភ្លន់, ស្រទន់, សន្សឹមៗ, តិច។ - លេន៖ សន្ទុះ, ល្បឿន, ការស្ទាបស្ទង់។ ល្បិចឈ្មោះមន្ទលេន ន...
general
តើមូលហេតុអ្វីខ្លះ ដែលធ្វើអោយសម័យអង្គរចុះអន់ថយទៅ?
មូលហេតុដែលនាំអោយសម័យអង្គរចុះអន់ថយទៅ គឺបណ្តាលមកពីសម័យអង្គរ ចាប់ចុះដុនដាបពីសតវត្សទី១៣ រហូតដល់ការចាកចោលអង្គរ ពាក់កណ្តាលសតវត្សទី១៥៖ - ការធ្លាក់ចុះនៃពិធីទេវរាជ៖ ដើមឡើយពិធីទេវរាជ ជាកំលាំងមួយដ៏សំខាន់ ក្នុងការបង្រួបង្រួមជាតិ និងជំរុញអោយសម័យអង្គររុងរឿង តែចាប់ពីសតវត្សទី១២មក ពិធីទេវរាជធ្លាក់ចុះ។ - ជំលោះផ្ទៃក្នុង ធ្វើអោយមានសង្រ្គា...
general
តើស្ថានប្រព័ន្ធសំខាន់ៗនៅកម្ពុជាមានអ្វីខ្លះ?
ស្ថានប្រព័ន្ធសំខាន់ៗនៅកម្ពុជាមាន៖ - ស្ថានប្រព័ន្ធនិងបឹងទន្លេសាប - ស្ថានប្រព័ន្ធ ប្រព័ន្ធទន្លេមេគង្គ - ស្ថានប្រព័ន្ធតំបន់ឆ្នេរ - ស្ថានប្រព័ន្ធព្រៃឈើ។
general
នៅទីក្រុង ខ្យល់អាកាសត្រូវបំពុលតើការបំពុលនេះមានប្រភពមកពីណា?
នៅទីក្រុង ខ្យល់អាកាសត្រូវបានបំពុលហើយការបំពុលនេះមានប្រភពមកពី៖ - ការបំពុលផ្សែង ឧស្ម័នដែលបញ្ចេញពីយានយន្ត - កាកសំណល់ ឧស្ម័ន ដែលបញ្ចេញដោយរោងចក្រសហគ្រាស - សារធាតុគីមីផ្សេងៗ ដែលជាឧស្ម័នពុល - កាកសំណល់ ដែលបង្ហូរចេញពីលូសលម្អុយមានសំរាមលូដែលមិនមានគម្របជាដើម - ធូលី កម្ទេចកម្ទីដី ដែលហុយពីផ្លូវថ្នល់ - ការបូមលោបនូវបឹងធម្មជាតិ តួយ៉ាងបឹ...
general
តើការបំពុលខ្យល់មានផលវិបាកយ៉ាងដូចច្តេចខ្លះ?
ការបំពុលខ្យល់នាំមកនូវផលវិបាកដូចជា៖ - បំផ្លាញនូវស្រទាប់អូសូន - បំផ្លាញនូវបរិយាកាស អាកាសធាតុ - ធ្វើឲ្យខូចសុខភាព ខូចប្រព័ន្ធដកដង្ហើមរួមមានជំងឺ សួត ហឺត បំពង់ក ភ្នែក ជាដើម - ខូចដល់ប្រព័ន្ធអេកូឡូស៊ីរុក្ខជាតិ - ធ្វើឲ្យមានការបំពុលដល់ទឹកប្រើប្រាស់ - មានភាពអាប់អប់ មិនសូវល្អ...។
general
តើអនក្ខរភាពផ្តល់នូវផលវិបាកអ្វីខ្លះ ដល់បុគ្គលនិងសង្គមជាតិ?
អនក្ខរផ្តល់នូវផលវិបាកដល់បុគ្គលនិងសង្គមជាតិដូចតទៅ៖ ក. ចំពោះបុគ្គល - វិបាករកការងារសម្រាប់ធ្វើ - ការងារច្រើនតែប្រើដោយកម្លាំង - ទទួលបានប្រាក់កម្រៃតិច មិនសមាមាត្រនិងថាមពលដែលបានបញ្ចេញ - នឿយហត់ច្រើនសុខភាពទ្រុឌទ្រោម ខ្វះអាហារបំប៉ន់ - ជីវភាព និងស្ថានភាពគ្រួសារក្រីក្រលំបាក - គ្មានចំណេះដឹង មិនអាចពង្រីកចំណេះដឹងឲ្យទូលំទូលាយបានទេ - ...
general
តើពិភពលោកយើងទាំងមូលមានចំនួនប្រជាជនសរុបទាំងអស់ប៉ុន្មាន?
ពិភពលោកយើងទាំងមូល មានចំនួនប្រជាជនសរុបទាំងអស់ដោយគិតប៉ាន់ស្មានកាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១០ គឺប្រំាមួយពាន់ប្រាំបីរយម្ភៃបួនលានបីសែននាក់ (៦ ៨២៤ ៣០០ ០០០នាក់)។
general
ដើម្បីឲ្យសហគមន៍របស់អ្នកមានភាពរីកចម្រើនជានិច្ច តើអ្នកមានវិធានការដូចម្តេចខ្លះក្នុងការថែរក្សានិងការពារធនធានធម្មជាតិក្នុងសហគមន៍កុំឲ្យមានការខូចខាតនិងវិនាស?
ដើម្បីឲ្យសហគមន៍របស់ខ្ញុំមានភពរីកចម្រើនជានិច្ចខ្ញុំមានវិធានការថែរក្សាដូចតទៅ៖ - មិនត្រូវចោលសំរាមពាលវាលពាសកាល - ត្រូវរៀបចំដាំដើមឈើតាមបណ្តោយផ្លូវ - កាត់បន្ថយការប្រើប្រាស់យាន្តយន្ត - ត្រូវចេះពិនិត្យឲ្យបានត្រឹមត្រូវពីបរិស្ថាន - ចេះប្រើប្រេងសុំាងដែលគ្មានជាតិសំណ...។
general
តើក្រសួងមុខងារសាធារណៈមានរចនាសម្ព័ន្ធដូចម្តេច?
ក្រសួងមុខងារសាធារណៈមានរចនាសម្ព័ន្ធដូចជា៖ ក.អង្គភាពថ្នាក់ជាតិ - ឧទ្ទកាល័យ - នាយកដ្ឋានសលវនកម្មផ្ទៃក្នុង - អគ្គាធិការដ្ឋាន - អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវិត្ថុមាននាយកដ្ឋាន - អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ - អគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ ខ. សាលាភូមិន្ទរដ្ឋបាល គ. អង្គភាពថ្នាក់ក្រោមជាតិ៖ មន្ទីរមុខងារសាធារណៈរាជធាន...
general
តើអគ្គនាយកដ្ឋានរដ្ឋបាលនឹងហិរញ្ញវត្ថុនៃក្រសួងមុខងារសាធារណៈមាននាយកដ្ឋានចំណុះប៉ុន្មាន? អ្វីខ្លះ?
អគ្គនាយកដ្ឋានរដ្ឋបាលនឹងហិរញ្ញវត្ថុនៃក្រសួងមុខងារសាធារណៈមាននាយកដ្ឋានចំណុះ៣គឺ៖ ក. នាយកដ្ឋានរដ្ឋបាលសរុបទទួលបន្ទុក៖ - គ្រប់គ្រងផ្នែករដ្ឋបាលនិងសម្របសម្រួលស្ថានភាពគ្រប់ផ្នែករបស់ក្រសួង - គ្រប់គ្រងនិងចរាចរឯកសារផ្សេងៗរបស់ក្រសួង - ធានាប្រសិទ្ធភាព សុវត្ថិភាពរដ្ឋបាលលនិងគ្រប់គ្រងការងារសង្គមរបស់ក្រសួង - សរុបនិងធ្វើរបាយការណ៍ការងារនិង...
general
តើអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈមាននាយកដ្ឋានចំណុះប៉ុន្មាន? អ្វីខ្លះ?
អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈមាននាយកដ្ឋានចំណុច៥គឺ៖ ក.នាយកដ្ឋាននីតិកម្មនិងវិវាទមុខអាររសាធារណៈ - សិក្សាស្រាវជ្រាវ រៀបចំនិងចូលរួមសហការក្នុងការរៀចំ ការកែសម្រួលឬការធ្វើវិសោធនកម្មច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈស្តែងនិងការអភិវឌ្ឍន៍ប្រទេសជាតិ - ពិនិត្យ ផ្ទៀងផ្ទាត់ផ្តល់យោបល...
general
តើប្រទេសកម្ពុជាចូលជាសមាជិកអាស៊ាននេះទទួលបាននូវសារៈប្រយោជន៍អ្វីខ្លះ?
ប្រយោជន៍នៃការចូលរួមជាសមាជិកអាស៊ានគឺ៖ - លែងព្រួយបារម្ភចំពោះការគំរាមកំហែង ផ្នែកសន្តិសុខនិងលែងនៅឯកោ - មានសន្តិសុខក្នុងតំបន់ព្រមទាំងចូលរួមដោះស្រាយបញ្ហាផ្សេងៗ - មានការផ្លាស់ប្តូរ ផ្នែកចំណេះដឹង សង្គមកិច្ច វប្បធម៌ ប្រពៃណីជាដើម - ផ្លាស់ប្តូរគ្នាខាងផ្នែកធនធានមនុស្ស វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្មីទំនើប - បាននូវការខ្ចីប្រាក់ដ៏ច...
general
តើឧបសគ្គនៃការអភិវឌ្ឍន៍និងសន្តិភាពក្នុងសហគមន៍មានអ្វីខ្លះ?
ឧបសគ្គនៃការអភិវឌ្ឍន៍និងសន្តិភាពក្នុងសហគមន៍រួមមាន៖ - ការធ្វើសង្គ្រាមក្នុងស្រុកទេស - ការដាក់បង្កៃគ្រាប់មីនក្នុងដី ក្រោមសមុទ្រ - មានទំនាស់ក្នុងសហគមន៍ - ទំនាស់រវាងអ្នកមាននិងអ្នកក្រ - ទំនាស់រវាងមនុស្សនិងមនុស្ស - ទំនាស់រវាងមន្រ្តីជាន់ខ្ពស់ និងរាស្រ្ត - ការប្រព្រឹត្តអំពើពុករលួយនិងសូកប៉ាន់។
general
តើការប្រើប្រាស់សិទ្ធិសេរីភាព ត្រូវមានព្រំដែនដែររែទេ? ប្រសិនបើហួសព្រំដែនកំណត់នាំអោយយើងទទួលផលយ៉ាងដូចម្តេចខ្លះ?
ការប្រើប្រាស់សិទ្ធិត្រូវកំណត់ព្រំដែនរបស់វា។ រឺការប្រើប្រាស់សេរីភាពហួសដែនកំណត់នាំឲ្យយើងមានផលវិបាកដូចជា៖ - គ្មានអ្នកគោរពច្បាប់បង្កតែភាពអនាធិបតេយ្យក្នុងសង្គមគ្មានអ្នកគោរពច្បាប់ - ការរស់នៅរបស់ពលរដ្ឋទទួលបានតែក្តីសោកសៅវេទនាទាំងផ្លូវកាយនិងផ្លូវចិត្ត - មនុស្សរស់នៅក្នុងសង្គមគ្មានអ្នកគោរព សិទ្ធិគ្នាគ្មានតម្លៃ គ្មានកិត្តិយសបានត្រ...
general
តើសម្មាមគ្គជាអ្វី? តើសម្មាមគ្គរួមមានអ្វីខ្លះ?
សម្មាមគ្គឬអដ្ធង្គិកមគ្គមានន័យជាផ្លូវត្រូវទៅតាមគន្លងឬលំឱនត្រឹមត្រូវ។ អដ្ធង្គិកមគ្គមាន៨រួមមាន៖ - សម្មាទិដ្ធិៈ សេចក្តីយល់ឃើញត្រូវ - សម្មាសង្កប្បៈ សេចក្តីត្រិះរិះត្រូវ តម្រិះត្រូវ - សម្មាពាក្យៈ ការពោលឬសម្តីត្រូវ - កម្មាកម្មន្តៈ ការប្រកបការងារត្រូវ - សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ - សម្មាវាយាមៈ ការព្យាយាម ប្រឹងប្រែងត្រូវ ...
general
តើការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ត្រូវមានលក្ខណៈយ៉ាងដូចម្តេច?
ការបបោះឆ្នោតសេរីនិងយុត្តិធម៌ ត្រូវមានលក្ខណៈជាចាំបាច់១០ប្រការដូចខាងក្រោម៖ - ការបោះឆ្នោតនៅតាមកាលកំណត់ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរួមមាន ប្រព័ន្ធចុះឈ្មោះមួយដែលអព្យាក្រឹត្យនិងមានប្រសិទ្ធិភាព រក្សាការសម្ងាត់នៃសន្លឹកឆ្នោត ស្ថានីយ៍បោះឆ្នោតមិនត្រូវនៅឆ្ងាយ ពីផ្ទះអ្នកបោះឆ្នោតពេកទេ - ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នា ក្នងការ...
general
តើជីវៈចម្រុះជាអ្វី? ហើយនានាភាពនៃជីវៈចម្រុះមានអ្វីខ្លះ?
ជីវៈចម្រុះជានានាភាពនៃជីវីតនៅលើផែនដី។ ជាទូទៅ ជៅវៈចម្រុះសម្គាល់ប្រភេទទាំងអស់នៃសត្វនិងរុក្ខជាតិមិក្រូសារពាង្គកាយ និងរូបធាតុសែន ព្រមនទាំងស្ថានប្រព័ន្ធផងដែរ។ នានាភាពនៃជីវៈចម្រុះមានដូចជា៖ - នានាភាពប្រភេទ នានាភាពប្រភេទ សំដៅលើប្រភពលើផ្សេងៗទាំងអស់នៅក្នុងតំបន់ណាមួយ។ ប៉ុន្តែគេចាំបាច់ ត្រូវត្រួតពិនិត្យទៅលើទំនាក់ទំនងរវាងប្រភេទនានាដ...
general
ចូរនិយាយពីការកម្រិតសិទ្ធិរបស់រដ្ឋ។
ការកម្រិតសិទ្ធិរបស់រដ្ឋគឺថា រដ្ឋមិនអាចមានរដ្ឋអំណាចដាច់ខាតឡើយ។ បើសិនជារដ្ឋមានអំណាចដាច់ខាតត្រូវបានផ្ដល់ឪ្យពេលនោះ គឺមានការបង្រ្កាបលើសេរីភាព សីលធម៌របស់បុគ្គល។ រដ្ឋមិនអាចគិតការគ្រប់គ្រងលើសេរីភាព និងទស្សនៈរបស់បុគ្គលឡើយពីព្រោះនាំឪ្យដើរទៅរកទីបញ្ចប់នៃបុគ្គលភាព។ ស្ថាប័នសង្គមគ្រាន់តែជាមធ្យោបាយ អភិវឌ្ឍន៍ពេញលេញនៃមនុស្សដ និងរដ្ឋប៉ុណ...
general
ចូរវែកញែកពីភាពខុសគ្នារវាងរដ្ឋ និងសង្គម។
ភាពខុសគ្នារវាងរដ្ឋនិងសង្គមដូចតទៅ៖ យើងបានកំណត់សង្គមថា ជាភាពស្មុគស្មាញនៃសមាគមន៍ និងស្ថាប័នដែលត្រូវបានគេរៀបចំឡើងនៅក្នុងសហគមន៍។ ហេតុដូចនេះសង្គមត្រូវបានគេចាត់ទុកជាអង្គការមួយនៃទំនាក់ទំនងសង្គម។ វាគឺជាភាពចំាបាច់សម្រាប់ការអភិវឌ្ឍនៃមនុស្សដ៏សមរម្យ។ ពីព្រោះសង្គមតែមានចរិតនៃការវិវឌ្ឍដែលយើងហៅថា ស្ថាប័នថាមវ័ន្ដ (Dynamic Institution)។ ...
general