question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
ចូររាប់ឈ្មោះអ្នកនិពន្ធ កវីខ្មែរល្បីៗអោយបានចំនួន៥នាក់ហើយប្រាប់ស្នាដៃនិពន្ធរបស់លោកផង។
ឈ្មោះអ្នកនិពន្ធ កវីខ្មែរល្បីៗប្រាំនាក់ និងស្នាដៃរបស់លោក៖ + សម្តេចព្រះសុមេធាធិបតី សង្ឃរាជថ្នាក់ទី១ ជួន ណាត - បទនគររាជ (គ.ស ១៩៤១) - វចនានុក្រមខ្មែរភាគ ១ និង២ (គ.ស ១៩២០) - បច្នាយនូបត្ថម្ភកៈ (គ.ស ១៩២០) - គិហិបដិបត្តិ (គ.ស ១៩១៧) - បាតិមោក្ខសង្ខេប (គ.ស ១៩២៨) - កាព្យលោកធម៌ (គ.ស ១៩៥៧) - នាគោបមាទិកថា (គ.ស ១៩៣៣)។ + ព្រះភិ...
general
ចូរបង្ហាញឈ្មោះអ្នកនិពន្ធ និងស្នាដៃ៖ ក. សម័យអង្គរ ខ. សម័យក្រោយអង្គរ គ. សម័យអាណានិគមនិយមបារាំង។
ឈ្មោះអ្នកនិពន្ធ និងស្នាដៃ៖ ក. សម័យអង្គរ - បណ្ឌិត សិវសោម (សិលាចារឹកប្រាសាទកណ្តោលដើម) សម័យរាជ្យស្តេច ឥន្ទ្រវរ្ម័ន រវាង គ.ស ៨៧៧ ដល់ ៨៨៩។ - បណ្ឌិត យតិអមរភាវៈ (សិលាចារឹកភ្នំបាយង្ក) សម័យរាជ្យស្តេចយសោវរ្ម័នរវាងគ.ស ៨៩៩ដល់៩០៨។ - បណ្ឌិត ទិវាករ (សិលាចារឹកប្រាសាទកំពឹស) សម័យរាជ្យសម្តេច រាជេន្ទ្រវរ្ម័ន រវាង គ.ស ៩៤៤ដល់៩៦៨។ - បណ្ឌិត ក...
general
ចូរបង្ហាញពីជីវប្រវត្តិ លោក យស ងិន និងស្នាដៃ។
ជីវប្រវត្តិ លោក យស ងិន - លោក យស ងិន មានស្រុកកំណើតនៅភូមិកំព្រៅស៊ីធរកណ្តាល ខេត្តព្រៃវែង។ - ឪពុកលោក ឈ្មោះ យស ជាមន្រ្តីរាជការ មានងារជាចៅភក្តីភាសាយស ជាអាជ្ញាហ្លួង ទទួលភារៈខាងចែកមរតក។ - កាលពីកុមារ មាតាបិតាបានអោយលោកបួសរៀននៅវត្តកោះប្ញស្សីស្រុក ឃុំប្ញស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ - លុះសឹកមកក៏បានមកនៅក្រុងភ្នំពេញសុំចូលប...
general
ចូរបង្ហាញពីជីវប្រវត្តិ លោក ជ័យ នន្ទ និងស្នាដៃ។
ជីវប្រវត្តិ លោក ជ័យនន្ទ - ជានាម៉ឺន និងជាអ្នកនិពន្ធដ៏ល្បីក្នុងរជ្ជកាលព្រះបាទធម្មរាជាទី១ (សតវត្សទី១៥នៃគ.ស) ឆ្នាំ ១៤៧៤ដល់១៤៩៨)។ - លោកមានងារជាសេនាបតី (មេទ័ព) រួចហើយលោកបានទៅស្តីទីនៅខេត្តត្បូងឃ្មុំ ទីបំផុតបានទទួលឋានៈជាឧកញ៉ាយមរាជ។ - ភរិយារបស់លោកឈ្មោះ នាង ប៉ែន សន ដែលប្រកបដោយរូបឆោមប្រិមប្រិយ បានឡើងយសជាជំទាវដោយនាមសន្មតថា ជំទាវសុ...
general
ចូរបង្ហាញពីជីវប្រវត្តិនិងស្នាដៃព្រះហស្ថព្រះរាជសម្ភារ។
រាជជីវប្រវត្តិព្រះរាជសម្ភារ (ព្រះបាទស្រីធម្មរាជា)៖ - ជារាជបុត្រនៃព្រះបាទជ័យជេដ្ឋាទី ២ - ព្រះជន្ម២១ឆ្នាំ បានយាងទៅបួសនៅនគរវត្ត - ព្រះបិតាទ្រង់មានព្រះតំរិះថានឹងអភិសេកព្រះនាង “ចន្ទវតី” ហើយផ្ទេររាជថ្វាយ ពេលព្រះអង្គលាចាកសិក្ខាបទ - ប៉ុន្តែព្រះបិតាទ្រង់សោយទិវង្គតទៅ ព្រះអនុជរបស់ព្រះអង្គគឺព្រះឧទ័យ ក៏ឡើងសោយរាជ្យបណ្តោះអាសន្នសិន។ ជ...
general
ចូរបង្ហាញជីវប្រវត្តិព្រះបទុមត្ថេរសោម និងស្នាដៃ។
ព្រះបទុមត្ថេរសោម “១៨៥២ដល់១៩៣២” ជីវប្រវត្តិ៖ - កវី សោម កើតពីឆ្នាំ ១៨៥២ នៅឃុំកំព្រៅ ស្រុកស៊ីធរកណ្តាល ខែត្រព្រៃវែង - បិតានាម ងួន មាតានាម យិន ជាកសិករ - អាយុ ១៥ឆ្នាំ បានរៀនអក្សរ លេខនព្វន្ត នៅក្នុងស្រុកកំណើត ហើយបានបួសជាសាមណេរពីរវស្សា ក៏សឹកមកជួយធ្វើការរកស៊ីឪពុកម្តាយវិញ - អាយុ ២១ បានឧបស្បមាទាជាភិក្ខុ ក្នុងសំណាក់ឧបជ្ឈាយ៍នាម រស់...
general
ចូរបង្ហាញជីវប្រវត្តិឧកញ៉ាសុត្តន្តប្រីជាឥន្ទ និងស្នាដៃ។
ឧកញ៉ាសុត្តន្តប្រើជាសឥន្ទ “១៨៥៩ដល់១៩២៤” ជីវប្រវត្តិ៖ - កវី ឥន្ទ កើតពីឆ្នាំ ១៨៥៩ នៅរកាកោង ស្រុកមុខកំពូលខេត្តកណ្តាល។ - មាតានាម មុំ បិតានាម បញ្ចង់កែ ជាកសិករនិងអាចារ្យវត្ត។ - អាយុ ១០ឆ្នាំ ទៅនៅវត្ត ហើយបួសជាសាមណេរ បានរៀនប្រែគម្ពីរបាលី។ - អាយុ ២០ឆ្នាំ ចេញទៅបន្តវិជ្ជានៅប្រទេសសៀមអស់៧ឆ្នាំ។ - អាយុ ៣៧ ឆ្នាំ បានលាចាកផ្នួស មានគ្រួសា...
general
ចូរបង្ហាញជីវប្រវត្តិអ្នកស្រី សិទ្ធិ និងស្នាដៃ។
អ្នកស្រី សិទ្ធ “១៨៨១ដល់១៩៦៣” ជីវប្រវត្តិ៖ - កើតថ្ងៃ ពុធ ខែមិគសិរ ឆ្នាំមមី ព.ស ២៤២៤ ត្រូវនឹងឆ្នាំ ១៨៨១ នៅសង្កាត់លេខ ៤ ក្រុងភ្នំពេញ។ - ជាកូនពៅនៃលោកពិពិធសិរី ចាងហ្វាង សូ អ្នកស្រី ភ្លង។ - បានរៀនអក្សរខ្មែរ អក្សរសៀម ក្នុងសំណាក់ឪពុក និងអ្នកជិតខាង។ - ចេះបើកក្រាំង បើកបទ ក្នុងក្រុមរបាំព្រះរាជទ្រព្យយ៉ាងប៉ិនប្រសប់។ - មានស្វាមីជាមន...
general
ចូរបង្ហាញពីជីវប្រវត្តិ ភិរម្យ ង៉ុយ និងស្នាដៃ។
ភរម្យ ង៉ុយ “ ១៨៦៥ដល់១៩៣៦” ជីវប្រវត្តិ៖ - កើតពី គ.ស ១៨៦៥ នៅឃុំកំបូល ស្រុកភ្នំពេញ ខេត្តកណ្តាល។ - បិតានាម អ៊ុក ធ្វើជាមេឃុំ ងារជាចៅពញាធម្មធារា។ - ចូលរៀននៅវត្តអង្គបឹងចក ក្នុងឃុំកំណើត ហើយបួសជាសាមណេរ ចាប់រៀនប្រែគម្ពីរបាលី។ - អាយុ ២១ឆ្នាំ បួសជាភិក្ខុ ស្វែងរៀនប្រែបិដកជាច្រើនវត្តហើយរៀនវិបស្សនាកម្មដ្ឋានទៀត។ - សឹកពីបួស ហើយធ្វើជាកស...
general
ប្រទេសកម្ពុជាក្នុងសម័យបច្ចុប្បន្ននេះ មានវត្តប៉ុន្មាន? ព្រះសង្ឃប៉ុន្មាន?
យោងតាមស្ថិតិថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០០១ របស់លោកកែវ ភួង អនុបណ្ឌិតសេដ្ឋកិច្ចទេសចរណ៍ប្រទេសកម្ពុជាយើងមានវត្តចំនួន ៣.១៩៦និងព្រះសង្ឃចំនួន ៣២.៤៤៩ អង្គ។ (តំបន់ទេសចរណ៍នៃប្រទេសកម្ពុជារបស់លោក កែវ ភួង ទំព័រ ១០១)។
general
ចូរបង្ហាញជីវប្រវត្តិលោក រីម គីន និងស្នាដៃ។
លោក រីម គីន “ ១៩១១ដល់១៩៥៩” ជីវប្រវត្តិ៖ - កើតពីគ.ស ១៩១១ នៅសង្កាត់លេខ ក្រុងភ្នំពេញ មាតានាម រសា បិតានាម គីន ធ្វើនាយត្រួតការសាធារណការ។ - ចូលរៀនដំបូងនៅវត្តស្វាយដង្គុំ ចេះអក្សរ មើលសាស្រ្តបានសព្វគ្រប់ ទើបទៅចូលរៀននៅសាលា ឌូដារត៍ដឺឡាគ្រេ។ - ១៩២៩ បានចូលរៀន វិជ្ជាគរុកោសល្យ ចេញធ្វើគ្រូជាដំបូង ផ្លាស់ទៅខេត្តបាត់ដំបង។ - ១៩៣៣ បានផ្លាស...
general
តើបទព្រហ្មគីតិមានន័យដូចម្តេច? បទនេះអាចសូត្របានប៉ុន្មានបែប? ចូរសិក្សាធាតុសំខាន់ៗនៃបទនេះ។
បទព្រហ្មគីតិ មានន័យថាចំរៀង រឺទំនួញព្រហ្ម។ បទនេះគេអាចសូត្របាន ៨បែបគឺ៖ - បែបរាប់ - បែបច្បាប់ទី១ - បែបច្បាប់ទី២ - បែបពិលាប - បែបទំនួញ - បែបស្មូតថ្វាយផ្កា - បែបសំពៅថយ - បែបអារាធនា។ សិក្សាធាតុសំខាន់ៗនៃបទនេះ រង្វាស់កាព្យ៖ - ក្នុង១វគ្គ មាន៤ឃ្លា - ឃ្លាទី១ និងឃ្លាទី៣ មាន៥ព្យាង្គ - ឃ្លាទី២ និងឃ្លាទី៤ មាន៦ព្យាង្គ។ ចង្វាក់ - ទំលាក...
general
តើ បទពំនោលមានន័យដូចម្តេច? បទនេះអាចសូត្របានប៉ុន្មានបែប? ចូរសិក្សាធាតុសំខាន់ៗនៃបទនេះ។
បទពំនោល មានន័យថាបទសំរាប់ពោលល្ខោន។ បទនេះគេអាចសូត្របាន ៤ បែបគឺ៖ - បែបកំហឹង - បែបទំនួញ - បែបល្ខោនខោល - បែបល្ខោនស្បែក។ សិក្សាធាតុសំខាន់ៗនៃបទនេះ៖ - រង្វាស់កាព្យ៖ ក្នុង ១វគ្គ មាន៣ឃ្លា។ ឃ្លាទី១ និងឃ្លាទី៣មាន៥ព្យាង្គ។ ឃ្លាទី២មាន ៤ព្យាង្គ។ - ចង្វាក់៖ ទំលាក់សំលេងលើព្យាង្គទី២ និងព្យាង្គទី៤។ - បរិយាកាស៖ គេប្រើបទនេះសំរាប់រៀបរាប់ពី៖...
general
បទពាក្យ ៧ កើតឡើងក្នុងរជ្ជកាលណា? បទនេះអាចសូត្របានប៉ុន្មានបែប? ចូរសិក្សាធាតុសំខាន់ៗនៃបទនេះ។
បទពាក្យ ៧ ចាប់កំនើតឡើងក្នុងរជ្ជកាលព្រះបាទនរោត្តមនាចុងសតវត្សទី១៩។ បទពាក្យ ៧គេអាចសូត្របាន ៧បែប៖ - បែបរាប់ - បែបទំនួញ - បែបមេទ្រីបា - បែបស្មូតចូលបរិនិព្វាន - បែបកុមារបា - បែបសាងផ្នួស - បែបជូជ។ សិក្សាធាតុសំខាន់ៗនៃបទនេះ៖ - រង្វាស់កាព្យ រឺកាព្យមាត្រ៖ ក្នុង១វគ្គមាន៤ឃ្លា ឃ្លានីមួយៗ មាន៧ ព្យាង្គ។ - ចង្វាក់៖ ទំលាក់សំលេងលើព្យាង្គ...
general
ចូរអ្នកស្រាវជ្រាវពីសាវតានៃអាពាហ៍ពិពាហ៍និងគ្រួសារ នៅក្នុងសង្គមខ្មែរ។
- សាវតានៃអាពាហ៍ពិពាហ៍ និងគ្រួសារនៅក្នុងសង្គមខ្មែរមានលក្ខណៈដូចជា៖ ការរៀបការនៅក្នុងសង្គមរួមបញ្ចូលនូវការរៀបចំការរៀបការ តួនាទីយេនឌ័រចំណងដៃ (ខាងស្រី) ការលែងលះ និងអំពើហិង្សាក្នុងគ្រួសារ ខាងស្រី ហើយវាមិនមែនលក្ខណៈជាទូទៅនោះទេក្នុងការស្វែងរកគូស្រករហើយរបៀប នៃការចាត់ចែងការ រៀបការវិញ គឺបានលុបចោលដែលកើតឡើងតិចតួច នៅក្នុងទសវត្សន៍មុន។ ម...
general
តើបច្ចុប្បន្ននេះគ្រួសារមានមុខងារអ្វីខ្លះ?
មុខងារគ្រួសារនាសម័យបច្ចុប្បន្នរួមមាន៖ - ធ្វើឪ្យមានរបៀបរៀបរយ នៃអាកប្បកិរិយាភេទដែលសំដៅចំពោះការកំណត់ ព្រំដែនរវាងស្វាមីនិងភរិយា។ ការគិតលើការដោះស្រាយឪ្យមានតុល្យភាពចំពោះទំនាស់និងការប្រជែងគ្នា។ - គ្រួសារគឺជាកត្តាដែលធានា ថាសង្គមធ្វើដំណើរបន្ដតាមរយៈការបង្កើតជំនាន់ក្រោយ។ - ការធ្វើសង្គមកម្មទៅជំនាន់ក្រោយ ធ្វើសង្គមកម្មនៅក្នុងតម្លៃបទ...
general
តើការថបថយឥទ្ធិពលនៃការអនុវត្តតាមរបៀបបុរាណបណ្ដាលឪ្យមនាបញ្ហាអ្វីខ្លះ?
ការថបថយឥទ្ធិពលនៃការអនុវត្តតាមរបៀបបុរាណ បណ្ដាលឪ្យមានបញ្ហាដូចជា៖ - ការលែងលះគ្នានៅក្នុងសង្គមមានការកើនឡើងដែលជាបុព្វហេតុធ្វើឪ្យគ្រួសារមានការប្រេះស្រាំ។ - មនុស្សច្រើនបានសម្រេច រស់នៅជាមួយគ្នាដោយមិនរៀបអាពាហ៍ពិពាហ៍ - មនុស្សជាច្រើនសម្រេចពន្យាកំណើតឬមិនចង់កូន។ មនុស្សដែលមានវិជ្ជាជីវៈខ្ពស់ និងអ្នកមានជីវភាពខ្ពស់។ - មនុស្សមួយចំនួនយល់ថ...
general
ចូរអ្នកឪ្យនិយមន័យស្ថាប័នសេដ្ឋកិច្ច។
ស្ថាប័នសេដ្ឋកិច្ចគឺជាសកម្មភាពទាំងឡាយរបស់មនុស្សនៅក្នុងទំនាក់ទំនងជាមួយអាហារ និងទ្រព្យ សម្បត្តិ។ ស្ថាប័នសេដ្ឋកិច្ច និងសង្គមត្រូវបានបង្កើតឡើយដោយរចនាសម្ព័ន្ធសេដ្ឋកិច្ចទូទៅរបស់ប្រទេសមួយ។ ប្រព័ន្ធសេដ្ខកិច្ចមួយអាចជាប្រព័ន្ធសេដ្ឋកិច្ចរបស់មូលធននិយម ឬ កុម្មុយនីស្ដ។ យើងអាចពិណ៌នាប្រព័ន្ធសេដ្ឋកិច្ចមួយថាជាភាពស្មុកស្មាញនៃស្ថាប័នអន្ដរទ...
general
តើទំនាក់ទំនង សកម្មភាព សេដ្ឋកិច្ច និងសង្គមសំដៅទៅលើអ្វី?
ទំនក់ទំនងសកម្មភាពសេដ្ឋកិច្ចនិងសង្គមសំដៅលើតម្រូវការសេដ្ឋកិច្ច និងសកម្មភាពសេដ្ឋកិច្ចគឺជាមូលដ្ឋានគ្រឹះនៃសង្គម។ មនុស្សនាសម័យទំនើបច្រើនចំណាយពេលវេលារបស់គេដើម្បី ធ្វើការរកស៊ីចិញ្ជឹមជីវិតរាល់ប្រភេទប្រចាំថ្ងៃគឺ ធ្វើដើម្បីសុភមង្គលនិងសុខមាលភាពរបស់ពួកគេ។ លក្ខណៈនៃជីវភាពការងារត្រូវបានកំណត់ដោយស្ថាប័នសេដ្ឋកិច្ចដែលជាផ្នែកនៃសង្គម។ ស្ថាប...
general
តើបញ្ញាត្តិដំបូងនៃសេដ្ឋកិច្ចសំដៅលើអ្វីខ្លះ?
បញ្ញាត្តិដំបូងនៃសេដ្ឋកិច្ចសំដៅលើ៖ - របស់ប្រើប្រាស់ (Utility) ជាសកម្មភាពនៃទំនិញនិងសេវាកម្មដើម្បីបំពេញនូវតម្រូវការរបស់មនុស្ស។ - ទ្រព្យសម្បត្តិ (Wealth) ជាចំនួននៃផលិតផលសេដ្ឋកិច្ច ឬ សេវាកម្ម ដែលយកទៅប្រើប្រាស់បាន។ ពាក្យទំនិញខាងលើគឺ ជាទំនិញឬផលិតផលសេដ្ឋកិច្ចដែលផ្ទុយនឹងទំនិញសេរី (Free Goods) ដូចជា ខ្យល់ និងពន្យល់ ព្រះអាទិត្យជា...
general
តើប្រព័ន្ធនៃសេដ្ឋកិច្ចមានលក្ខណៈដូចម្ដេចខ្លះ?
ប្រព័ន្ធនៃសេដ្ឋកិច្ចមានលក្ខណៈដូចជា៖ - សេដ្ឋកិច្ចប្រមូលផ្ដុំ - ការប្រែប្រួលជាលក្ខណៈសាមញ្ញនៃសេដ្ឋកិច្ច - ការប្រែប្រួលមានលក្ខណៈស្មុគស្មាញ នៃសេដ្ឋកិច្ច ក្នុងឧស្សាហកម្មនិយម។
general
តើការអភិវឌ្ឍនស្ថាប័នសេដ្ឋកិច្ចមានដំណើរយ៉ាងម្ដេចខ្លះ?
ការអភិវឌ្ឍនៃស្ថាប័នសេដ្ឋកិច្ចមានដំណើរការ ដូចតទៅ៖ - ជីវិតសេដ្ឋកិច្ច និងវប្បធម៌សម្ភារៈ ជីវិតសេដ្ឋកិច្ច (Economic life) មិនមែនសម្រាប់កំណត់តែ លើក្រឹត្យ ក្រមសហគមន៍នោះទេ តែវាថែមទាំងជាមុខងារនៃឧបករណ៍ ឬ ប្រដាប់ប្រដា (Tools) និងការច្នៃប្រឌិត។ យើងបានជួបប្រទះនូវការចម្បងៗពីរ គឺការចិញ្ចឹមសត្វ និងកសិកម្មក្នុងស្រុកដែលជំនួសឪ្យជីវិតប្រម...
general
ចូរអ្នកនិយាយពីស្ថាប័ន នៅក្នុងសង្គមមូលធននិយម។
មូលធននិយមជាទម្រង់នៃសេដ្ឋកិច្ចសង្គមដែលផ្តល់ប្រយោជន៍ឪ្យមូលធន ឧទាហរណ៍ ប្រាក់ចំនាញចំណង់វាជាជំហានដំបូងនៃកម្លាំងជំរុញ សម្រាប់ភាពលូតលាស់។ ស្ថាប័នសេដ្ឋកិច្ចចំបងៗនៃមូលធននិយម គឺកម្មសិទ្ធិឯកជន ផលិតផលទ្រង់ទ្រាយធំ ប្រាក់ និងប័ណឥណ្ណទាន (Credit) ជំនួញអង្គភាពប្រាក់ចំនេញ ប្រាក់ឈ្នួលការប្រេជែង និងតម្លៃម៉ាស៊ីន...។ - កម្មសិទ្ធិឯកជន ស្ថាប័...
general
តើវត្តអារាមព្រះពុទ្ធសាសនា មានតួនាទីសំខាន់ដូចម្តេចខ្លះ នៅក្នុងសង្គមខ្មែរអតីតកាល? ចូរពន្យល់។
វត្តអារាមព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរពីអតីតកាលមានដូចតទៅ៖ - ជាគោលជំហរ និងជាគ្រឹះទ្រទ្រង់ពុទ្ធសាសនា ប្រពៃណីទំនៀមទំលាប់ វប្បធម៌ អរិយធម៌ជាតិ អោយបានគង់វង្សចីរកាល អមតៈ។ - ជាមន្ទីរពេទ្យព្យាបាលចិត្តគំនិត រឺអារម្មណ៌សៅហ្មងទាំងពួងអោយបាននៅស្ងប់ស្ងៀម និងជាកន្លែងតំកល់ទុកឯកសារ។ - ជាថ្នាលបណ្តុះពូជទាន រក្សាសីល និងភ...
general
បទកាកគតិ មានន័យដូចម្តេច? បទនេះអាចសូត្របានប៉ុន្មានបែប? ចូរអ្នកសិក្សាធាតុសំខាន់ៗនៃបទនេះ។
កាកគតិ មានន័យថា ដំណើរក្អែក។ បទនេះអាចសូត្របាន១១បែបគឺ៖ - បែបក្មេង - បែបរាប់ - បែបក្អែកលោត - បែបពណ៌នា - បែបទំនួញ - បែបផ្ចាញ់មារ - បែបក្អែកបូល - បែបស្មូតត្រៃលក្ខណ៍ - បែបកាកកាត់ត្រើយ - បែបស្មូតសាងផ្នួស - បែបពិលាប។ សិក្សាធាតុសំខាន់ៗនៃបទនេះ៖ - រង្វាស់កាព្យ៖ ក្នុង១វគ្គ មាន៧ឃ្លា។ - ចង្វាក់៖ បទនេះមានចង្វាក់ស្មើ មិនលើកមិនដាក់តែរន...
general
តើអនុសញ្ញាបានកំណត់គោលបំណង របស់អង្គការឧត្តុនិយមពិភពលោកយ៉ាងដូចម្តេចខ្លះ?
អនុសញ្ញាបានកំណត់គោលបំណងរបស់អង្គការឧត្តុនិយមពិភពលោកដូចខាងក្រោម៖ - ជួយជម្រុញដល់កិច្ចសហប្រតិបត្តិការទូទាំងពិភពលោកក្នុងការបង្កើតបណ្តាញនៃស្ថានីយ៍ សម្រាប់ការអង្កេតឧត្តុនិយមព្រមទាំងការអង្កេតធនធានទឹក និងភូមសាស្រ្តដទៃទៀតដែលទាក់ទងនឹងឧត្តុនិយមវិទ្យា។ - ជម្រុញការបង្កើតនិងថែទាំមជ្ឈមណ្ឌលដែលពាក់ព័ន្ធ។ - ជម្រុញការបង្កើតនឹងថែទាំងប្រព័ន...
general
ចូរនិយាយអំពីប្រវត្តិសិល្ប៍វិទ្យា?
និយាយអំពីប្រវត្តិសិល្យ៍វិទ្យា៖ សិល្យ៍វិទ្យា មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយដែលភាសាក្រិចហៅថា “Aesthikos” ដែលជាផ្នែកមួយនៃទស្សនវិជ្ជាបែបសិល្បះ។ តាមទស្សនរបស់លោក អាបូមកាតិន ជាទស្សនវិទូអាលឺមង់នៅឆ្នាំ១៧៥០គាត់បានសរសេរនៅក្នុងសៀវភៅសិល្ប៍វិទ្យាភាក១និង២ថា “សិល្ប៍វិទ្យា គឺជាការរួមបញ្ចូលរវាងអភិសមាចារ្យវិទ្យានិងតក្តវិទ្យា “។ សម្គាល់...
general
តើ ICAO3 មានគោលដៅអ្វី?
ICAO មានគោលដៅគឺ៖ - ធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់នៃការលូតលាស់របស់អាកាសចរណ៍ស៊ីវិលអន្តរជាតិ។ - ជួយជម្រុញគម្រោង និងការសហប្រតិបត្តិការនៃយន្តហោះសម្រាប់គោលបំណងសន្តិភាព។ - គាំទ្រការអភិវឌ្ឍន៍ និងអាកាសចរណ៍ព្រលានយន្តហោះនិង មធ្យោបាយអាកាសចរណ៍សម្រាប់អាកាសចរណ៍ស៊ិវិល។ - បំពេញសេចក្តីត្រូវការនៃអន្តរជាតិ សាធារណៈ សម្រាប់សុវត្ថិភាពទៀងទាត...
general
ចូរនិយាយពីសង្គាយនាលើកទី១។
មហាសង្គាយនាលើកទី១ បានប្រារព្ធឡើងនៅទីក្រុងរាជគ្រឹះ គឺបន្ទាប់ពីព្រះពុទ្ធអង្គទ្រង់ចូលនិព្វានបាន៣ខែ។ មហាសង្គាយនានេះស្ថិតនៅក្រោមការដឹកនាំរបស់ព្រះមហាកស្សប្បត្ថេរ។ គោលបំណងនៃមហាសង្គាយនានេះ គឺដើម្បីពិនិត្យផ្ទៀងផ្ទាត់អនុម័តព្រមព្រៀងនូវលទ្ធិដែលជាការបង្រៀនពិតប្រាកដរបស់ព្រះពុទ្ធ និងវិន័យដ៏ត្រឹមត្រូវសម្រាប់បព្វជិតភាវៈ (អ្នកបួស)។
general
ចូរនិយាយពីសង្គាយនាលើកទី៣។
មហាសង្គាយនាលើកទី៣ ត្រូវបានរៀបចំឡើងនៅទីក្រុងបត្តលីបុត្រ ដោយមានការស្នើរឡើងរបស់ព្រះបាទអសោកមហារាជ នៅស.វទី៣មុនគ.ស និងក្រោមអធិបតីភាពរបស់ព្រះមហាមោគ្គល្លានបុត្រតិស្សត្ថេរ។ មហាសន្និបាតនេះត្រូវបានធ្វើឡើងដើម្បីធ្វើវិសុទ្ធិកម្មចំពោះអ្នកបួស ក្លែងក្លាយជាច្រើនដែលបានបន្លំខ្លួនពួនជ្រូកនៅក្រោមស្លាកសហគមន៍សង្ឃព្រះពុទ្ធសាសនា។ អ្នកបួសក្លែងក...
general
ចូរនិយាយពីសង្គាយនាលើកទី៤។
មហាសង្គាយនាលើកទី៤ត្រូវបានប្រារព្ធឡើងក្រោមព្រះរាជនូបត្ថមព្រះបាទកន្និស្កនៅឆ្នាំ១០០នៃគ.ស នៅឯចលន្ទា ឬសព្វថ្ងៃគេហៅថាកាស្មៀ។ និកាយទាំង២ (មហាយាននិងហីនយាន) បានមកចូលរួមក្នុងមហាសន្និបាតនេះ ដើម្បីបង្កើតឲ្យមានសន្តិភាពដល់ក្រុមផ្សេងៗទៀត ប៉ុន្តែក្រុមថេរវាទបានបដិសេធមិនទទួលស្គាល់យថាភាព (ប្រភពឬដំណើរការកើតមានពិតប្រាកដ) របស់ខ្លួន។
general
តាមទស្សនៈអ្នកប្រាជ្ញមួយចំនួននិយាយថាការប្រេះស្រាំគ្នាធំៗក្នុងព្រះពុទ្ធសាសនានាំឲ្យមានមហាសង្គាយនា តើបណ្តាលមកពីមូលហេតុអ្វី?
តាមទស្សនៈអ្នកប្រាជ្ញមួយចំនួននិយាយថាការប្រេះស្រាំគ្នាធំៗក្នុងព្រះពុទ្ធសាសនានាំឲ្យមានមហាសង្គាយនាទាំងពួងរមែងកើតឡើងដោយសារតែមានទំនាស់រវាងក្រុមសង្គិក (មហាយាន) និងក្រុមស្ថវិរៈដ៏តឹងតែង (ថេរវាទ)។ ទំនាស់រវាងនិកាយទាំង២បានកើតឡើងជាផ្លូវការនៅក្នុងអង្គមហាសន្និបាតមួយទៀតដែលត្រូវប្រារព្ធឡើងនៅប្រមាណជាង៣៧ឆ្នាំក្រោយមក ហើយជាលទ្ធផលភាពតានតឹងដ...
general
ហេតុអ្វីព្រះពុទ្ធទ្រង់មិនតែងតាំងពុទ្ធទាយាទ?
ព្រះពុទ្ធទ្រង់មិនតែងតាំងពុទ្ធទាយាទ ព្រោះភាវៈជាព្រះពុទ្ធមិនមែនបានមកពីការតែងតាំងនោះទេគឺបានមកពីពុទ្ធការធម៌១៨យ៉ាង។
general
តើព្រះពុទ្ធការធម៌១៨យ៉ាងមានអ្វីខ្លះ?
ព្រះពុទ្ធការធម៌១៨យ៉ាងមាន មនុស្សត្តំ ជាតិជាមនុស្ស១ លិង្គសម្បត្តិ មានភេទជាបុរស១ ហេតុមានឧបនិស្ស័យគួរនឹងសម្រេចព្រះអរហត្តផល១ សត្ថាទស្សនំ បានបានជួបបានឃើញព្រះសាស្ដាចារ្យ១ បព្វជ្ជា បានបួសក្នុងព្រះពុទ្ធសាសនា ឬបួសក្នុងព្រះពុទ្ធសាសនា ឬបួសជាតាឥសីក្រៅព្រះពុទ្ធសាសនា១ គុណសម្បត្តិប្រកបដោយគុណមានឈានជាដើម១ ឆន្ទតា ពេញចិត្តប្រាថ្នានូវពោធិញ...
general
តើព្រះពុទ្ធសាសនា មានការរីកចម្រើនខ្លាំងក្នុងរាជ្យស្តេចអង្គណា នៅក្នុងប្រទេសឥណ្ឌា?
ព្រះពុទ្ធសាសនា មានការរីកចម្រើនខ្លាំងក្នុងរាជ្យព្រះបាទអសោកមហារាជ ព្រោះព្រះអង្គមានជំនឿយ៉ាងមុតមាំទៅលើព្រះពុទ្ធសាសនា ហើយទ្រង់បានកសាងវត្តអារាម ចេតិយ ស្តូបជាច្រើន និងបានផ្សព្វផ្សាយព្រះពុទ្ធសាសនា ចេញពីចក្រភពឥណ្ឌាទៅតំបន់ផ្សេងៗចំនួន៩កន្លែង មានដូចជាស្រីលង្កា អាកានីស្ថាន អាស៊ីកណ្តាល ចិន តំបន់កាស្មៀ និងសុវណ្ណភូមិជាដើម។
general
ចូរនិយាយពីព្រះពុទ្ធសាសនានិកាយហីនយាន។ ព្រះពុទ្ធសាសនានិកាយមហាយាន។
ព្រះពុទ្ធសាសនានិកាយហីនយាន ឬថេរវាទ ឬទក្ខិណានិកាយ៖ ជាយានតូចចង្អៀត អាចផ្ទុកសត្វលោកបានតិច មានវិន័យតឹងរឹង គោរពតាមបទបញ្ញត្តិ ដែលព្រះពុទ្ធទ្រង់បានកំណត់ទុកឲ្យ មានគម្ពីរព្រះត្រៃបិដកជាគោល។ និកាយហីនយាន គោរពព្រះពុទ្ធសមណគោត្តម ដែលបានត្រាស់ដឹងសម្មាសម្ពោធិញាណ ដែលបានចូលបរិនិព្វានទៅហើយ។ ព្រះពុទ្ធសាសនាថេរវាទ មានក្តីប្រាថ្នាយកនិព្វានជាធំ...
general
តើព្រះពុទ្ធសាសនាហីនយាន គេគោរពព្រះពុទ្ធប៉ុន្មានអង្គសព្វថ្ងៃ? នាមអ្វីខ្លះ?
ព្រះពុទ្ធសាសនាហីនយាន សព្វថ្ងៃគេគោរពព្រះពុទ្ធ៥អង្គមាន៖ ១. កុក្កសន្ធោ ព្រះពុទ្ធយកសត្វមាន់ជានាម។ ២. កស្សបោ ព្រះពុទ្ធយកសត្វអណ្តើកជានាម។ ៣. កោនាគមនោ ព្រះពុទ្ធយកសត្វនាគជានាម។ ៤. សមណគោត្តម ព្រះពុទ្ធយកសត្វគោជានាម។ ៥. សិអារ្យមេត្រី ព្រះពុទ្ធយកសត្វសិង្ហជានាម។
general
តើព្រះពុទ្ធសាសនាមហាយាន គេគោរពព្រះពោធិសត្វអ្វីខ្លះ?
ព្រះពុទ្ធសាសនាមហាយាន គេគោរពព្រះពោធិសត្វជាច្រើនដូចជា៖ ១. អវលោកេតិស្វរៈ ឬអវលោកេស្វរៈ ជាអ្នកជួយសង្គ្រោះ អ្នកផ្តល់សេចក្តីសុខ អ្នកថែរក្សាលោក មានរូបក្មេងជានិច្ច មានព្រះពុទ្ធរូបអមិតាភៈតូចនៅលើភ្នួងសក់។ ២. មញ្ចុស្រី អ្នកត្រួតត្រាផ្លូវយុត្តិធម៌ គង់លើសត្វសីហៈ កាន់សៀវភៅ១ និងព្រះខ័ន១ ឬផ្កាឈូក១ មានរូបក្មេងជានិច្ចដែរ មានឈ្មោះជាច្រើនទ...
general
បើតាមគម្ពីរពុទ្ធវង្ស មុនព្រះពុទ្ធទាំង៥អង្គនេះ តើមានព្រះពុទ្ធប៉ុន្មានអង្គ? ព្រះនាមអ្វីខ្លះ?
បើតាមគម្ពីរពុទ្ធវង្ស បានឲ្យដឹងថា មុនព្រះពុទ្ធទាំង៥អង្គនេះ មានព្រះពុទ្ធត្រាស់ដឹងបន្តបន្ទាប់ពីមុន២៥អង្គទៀតគឺ៖ ១. ព្រះពុទ្ធតណ្ហង្ករ ២. ព្រះពុទ្ធមេធង្ករ ៣. ព្រះពុទ្ធទីបង្ករ ៤. ព្រះពុទ្ធសរនបង្ករ ៥. ព្រះពុទ្ធកោន្ឌញ្ញ ៦. ព្រះពុទ្ធមង្គល ៧. ព្រះពុទ្ធសុមន ៨. ព្រះពុទ្ធរេវេត ៩. ព្រះពុទ្ធសោភិត ១០. ព្រះពុទ្ធអនោម ១១. ព្រះពុទ្ធទស្សិន ...
general
តើព្រះពុទ្ធមានប៉ុន្មានយ៉ាង? អ្វីខ្លះ?
ព្រះពុទ្ធមាន៣យ៉ាងគឺ៖ ១. ព្រះពុទ្ធអាចត្រាស់ដឹងសម្មាសម្ពោធិញាណនិងអាចជួយប្រោសសត្វលោកបាន។ ២. ព្រះបច្ចេកពុទ្ធ អាចត្រាស់ដឹងសម្មាសម្ពោធិញាណ តែមិនប្រោសសត្វលោកបានឡើយ គ្រាន់តែអាចជួយសម្រេចបំណង ក្តីប្រាថ្នារបស់អ្នកទាំងឡាយដែលប្រាថ្នាបាន។ ៣. អនុពុទ្ធ ជាអ្នកត្រាស់ដឹងបន្ទាប់ពីព្រះពុទ្ធ ដូចជាកោណ្ឌញ្ញជាដើម។
general
តើព្រះពុទ្ធបានបែងចែកមនុស្សប៉ុន្មានប្រភេទមុននឹងព្រះអង្គប្រោស?
ព្រះពុទ្ធបានបែងចែកមនុស្សជា៤ប្រភេទគឺ៖ ១. ជំពូកមនុស្សមានប្រាជ្ញាចាស់ក្លា គ្រាន់តែស្តាប់ធម៌កាលណា ក៏សម្រេចបានភ្លាម។ ២. ជំពូកមនុស្សមានប្រាជ្ញាថ្នាក់មធ្យម ត្រូវព្រះអង្គប្រៀនប្រដៅច្រើនលើក ទើបអាចសម្រេចធម៌បាន។ ៣. ជំពូកមនុស្សមានប្រាជ្ញាទន់ខ្សោយ ត្រូវពន្យល់ដដែលៗ និងប្រើពេលវេលាយូរទើបអាចសម្រេចធម៌បាន។ ៤.ជំពូកមនុស្សគ្មានប្រាជ្ញា ស្តា...
general
ដូចម្តេចដែលហៅថាគម្ពីរព្រះត្រៃបិដក? ចែកចេញជាប៉ុន្មាន? អ្វីខ្លះ?
គម្ពីរព្រះត្រៃបិដក គឺជាល្អី កញ្ជើ ភាជនៈ។ គម្ពីរព្រះត្រៃបិដកមាន៨៤ ០០០ធម្មក្ខន្ធ ហើយបែងចែកជា៣គឺ៖ ១.វិន័យបិដក មាន២១ ០០០ធម្មក្ខន្ធ មាន៥គម្ពីរ និង១៣ភាគគឺ៖ - អាទិកម្ម - បាចិត្តយៈ - មហាវគ្គ - ចុល្លវគ្គ - បរិវាសវគ្គ។ ២. សុត្តន្តបិដក មាន២១ ០០០ធម្មក្ខន្ធ មាន៥គម្ពីរ និងមាន៦៤ភាគគឺ៖ - ទិឃនិកាយ - មជ្ឈឹមនិកាយ - សំយុត្តនិកាយ - អង្គុតន...
general
តើព្រះពុទ្ធមានកាយវិការប៉ុន្មានយ៉ាង?
កាយវិការរបស់ព្រះសម្មាសម្ពុទ្ធមាន៨យ៉ាងគឺ៖ ១. ពុទ្ធវិតក៌មទ្រា ឬទ្រង់សមាធិ៖ ទ្រង់គង់ភ្នែនព្រះហស្ថស្តាំផ្ងារដាក់នៅលើព្រះហស្ថឆ្វេង ហើយដាក់ភ្នែន ដែលព្រះបាទស្ដាំដាក់នៅលើព្រះបាទឆ្វេង។ ២. ពុទ្ធភូមិស្បស៌មុទ្រា ឬពុទ្ធរូបផ្ចាញ់មារ៖ មានលក្ខណៈដូចព្រះពុទ្ធរូបសមាធិដែរ តែព្រះហស្ថស្តាំដាក់ផ្កាប់លើព្រះភ្លៅចង្អុលទៅចុះផែនដី ព្រះហស្ថឆ្វេងដា...
general
ហេតុអ្វីបានជាព្រះពុទ្ធសាសនាបានធ្លាក់ចុះទន់ខ្សោយនៅប្រទេសឥណ្ឌា?
មានហេតុផលជាច្រើនដែលព្រះពុទ្ធសាសនាបានធ្លាក់ចុះទន់ខ្សោយនៅប្រទេសឥណ្ឌាគឺ៖ - ភិក្ខុសង្ឃមានការបែកបាក់សាមគ្គីគ្នា - ខ្វះការឧបត្ថម្ភគាំទ្រ ព្រះពុទ្ធសាសនារីកចម្រើនបាន អាស្រ័យដោយមានការឧបត្ថម្ភពីព្រះរាជា (ក្នុងរជ្ជកាលព្រះបាទពិម្ពាពិសា ព្រះបាទអសោក ព្រះបាទមិសិន្ទ ព្រះបាទកន្និស្ក)។ - សាសនាដទៃបៀតបៀន ដូចជាសាសនាហិណ្ឌូ ដែលជាគូប្រជែងតាំង...
general
តើសព្វថ្ងៃ អ្នកណាខ្លះដែលនៅរាប់អានព្រះពុទ្ធសាសនា?
អ្នករាប់អានព្រះពុទ្ធសាសនានៅប្រទេសឥណ្ឌា សព្វថ្ងៃមានពីរពួកគឺ ពួកអ្នកប្រាជ្ញ និងពួកសូទ្រៈ។
general
ហេតុអ្វីគម្ពីរព្រះពុទ្ធសាសនា បានប្ដូរពីភាសាសំស្រឹ្កតមកជាភាសាបាលី?
រហូតមកដល់ស.វទី១នៃគ.ស ទើបត្រូវគេសរសេរគម្ពីរបណ្ដើរៗដោយសារនីមួយៗវែង ទើបបណ្ដាលឲ្យការប្រើប្រាស់ ភាសាសំស្រឹ្កតមិនអាចឆ្លើយតបបានដូចនេះទើបអ្នកគោរពប្រតិបត្តិនិកាយថេរវាទ បានប្រើប្រាស់ភាសាបាលី ជាគ្រាមភាសាដ៏មានប្រជាប្រិយក្លាយមកពីភាសាសំស្រឹ្កតដើម្បីកត់ធម៌ជំនួសវិញ។
general
តើពាក្យសុវណ្ណភូមិកើតនៅឆ្នាំណា? កន្លែងណា?
ពាក្យសុវណ្ណភូមិបានកើតនៅក្នុងស.វទី៣មុនគ.ស ក្នុងរាជ្យព្រះបាទអសោកមហារាជ្យ នៃប្រទេសឥណ្ឌា។ បន្ទាប់ពីមហាសង្គាយនាលើកទី៣ ព្រះបាទអសោកមហារាជ្យបានបញ្ជូនសាសនទូត២អង្គគឺ ព្រះឧត្តរត្ថេរ និងព្រះសោណកត្ថេរ មកផ្សព្វផ្សាយព្រះពុទ្ធសាសនានៅដែនដីសុវណ្ណ ភូមិ។ សុវណ្ណភូមិនេះ គេមិនដឹងថានឹងត្រូវតំបន់ណាឲ្យប្រាកដនោះទេ តែគេដឹងថាត្រូវនឹងតំបន់អាស៊ីអាគ្...
general
ចូរនិយាយពីទ្រឹស្តីកម្មផល នៅក្នុងព្រះពុទ្ធសាសនា។
កម្មមានន័យថា អំពើល្អ អំពើអាក្រក់ សព្វបែបយ៉ាងដែលយើងបានធ្វើរួចហើយ នៅក្នុងជាតិនេះក្តី ឬនៅក្នុងជាតិដែលកន្លងទៅហើយក្តី។ ផល ជាអ្វីដែលយើងទទួលបានពីកម្ម (អំពើ) ដែលយើងបានធ្វើរួចហើយ នៅក្នុងជាតិនេះក្តី ឬក៏នៅក្នុងជាតិដែលកន្លងទៅហើយក្តី។ កាលណាយើងធ្វើកម្មល្អ (អំពើ) ល្អឬអាក្រក់ ក្នុងជាតិនេះក្តី ជាតិដែលកន្លងទៅហើយក្តីនិងទទួលបានផលល្អនៅជាតិ...
general
តើសាវ័កព្រះពុទ្ធដំបូង មានប៉ុន្មានអង្គ?
សាវ័កព្រះពុទ្ធដំបូង មាន៥០អង្គ។
general
តើភពក្នុងព្រះពុទ្ធសាសនាមានប៉ុន្មាន? អ្វីខ្លះ?
ភពក្នុងព្រះពុទ្ធសាសនាមាន៣ ចែកជាឋាន៣១ជាន់គឺ (រាប់ពីឋានក្រោមឡើងទៅលើ) ១. កាមភព១១ជាន់ ចែកចេញជាអបាយភូមិ៤ មនុស្ស១ និងសួគ៌៦ជាន់គឺ៖ - អបាយភូមិ៤៖ នរក ប្រេត តិរច្ឆាន និង អសុរកាយ។ - ឋានមនុស្ស១៖ ឋានមនុស្សលោកយើង។ - ឋាន៦ជាន់៖ ចាតុម្មហារាជិកា តាវតឹង្សាយាមា តុសិតា និម្មានរតី បរនិមិ្មតវសវតី។ ២. រូបភព១៦ជាន់ ស្ថិតនៅលើឋានទេវតា៦ជាន់ ជាកន្ល...
general
ដូចម្តេចដែលហៅថានិព្វាន? តើឋាននិព្វាននៅទីណា?
និព្វានប្រែថា សូន្យ រលត់ មិនកើតមិនស្លាប់ ទៅទីណាៗនោះទេ។ ដូចជាពន្លឺភ្លើងទៀន ពេលរលត់មិនមានពន្លឺ មិនមានស្រមោល មិនក្តៅ មើលអ្វីមិនឃើញជាដើម។ ឋាននិព្វាននៅខាងលើឋានអរូបព្រហ្ម នេវសញ្ញានាសញ្ញាយតនៈ។ ចំណែកនិព្វាន បច្ចុប្បន្នគឺនៅក្នុងចិត្តមនុស្សយើង។
general
តើអ្វីទៅជា ចតុរាអរិយសច្ចៈ? មានអ្វីខ្លះ?
ចតុរាអរិយសច្ចៈ គឺជាសេចក្តីពិត៤យ៉ាង ដេលមិនក្លែងក្លាយ។ ១. ទុក្ខអរិយសច្ចៈ៖ ចាតិ ជរា ព្យាធិ និងមរណៈ ២. ទុក្ខសមុទ្ទយ៖ តណ្ហា និងអវិជ្ជា ជាហេតុនាំឲ្យកើតទុក្ខ ៣. ទុក្ខនិរោធោ៖ ស្វែងរកកន្លែងរំលត់ទុក្ខ គឺព្រះនិព្វាន។ ៤. មេជ្ឈឹមាដិប្បទា៖ គឺផ្លូវកណ្តាលដែលអាចនាំសត្វលោក ទៅដល់ឋានព្រះនិព្វាន ហៅថាអដ្ឋិង្គិកមគ្គ ឬអរិយមគ្គ ឬក៏មគ្គប្រកបដោយ...
general
តើអដ្ឋិង្គិកមគ្គ ឬអរិយមគ្គ ឬក៏ផ្លូវកណ្តាលមានប៉ុន្មាន? អ្វីខ្លះ?
អដ្ឋិង្គិកមគ្គ ឬអរិយមគ្គ ឬក៏ផ្លូវកណ្តាលមាន៨គឺ៖ - សម្មាទិដ្ឋិ៖ ការយល់ឃើញត្រូវ - សមាសង្ខប្បោ៖ ការយល់ត្រិះរិះត្រូវ - សមាវាចា៖ សំដីត្រូវ - សមាកម្មន្តោ៖ ការប្រកបការងារត្រូវ - សមាអាជីវោ៖ ការចិញ្ចឹមជីវិតត្រូវ - សមាវាយាមោ៖ ការព្យាយាមត្រូវ - សមាសតិ៖ ការរឭកត្រូវ - សមាសមាធិ៖ ការតម្កល់ចិត្តឲ្យនឹងហើយត្រឹមត្រូវ។
general
ចូរនិយាយអំពីការបំពេញបារមី របស់ព្រះពោធិសត្វទាំង១០ ព្រមទាំងនាមផង។
នាមនិងបារមីរបស់ព្រះពោធិសត្វទាំង១០គឺ៖ ១. វេស្សន្តរ៖ ទានបារមី = ការធ្វើទាន (ថ្នាក់បរមត្ថ) ២. ភូរិទត្ត៖ សីលបារមី = ការគោរពវិន័យតាំងចិត្តឲ្យបានល្អ (ក្នុងសីល) ៣. តេមិយ៖ នេក្ខកម្មបារមី = ការចេញចាកបួស ៤. មហោសថ៖ បញ្ញាបារមី = ឈ្លាសវៃ អាចដោះស្រាយបញ្ហាបានដោយស្រួល ៥. មហាជនក៖ វិរយបារមី = ការព្យាយាម ៦. ចន្ទកុមារ៖ ខន្តីបារមី = ការមាន...
general
តើសីលនៅក្នុងព្រះពុទ្ធសាសនាមានប៉ុន្មានថ្នាក់? អ្វីខ្លះ?
សីលនៅក្នុងព្រះពុទ្ធសាសនាមាន៤ថ្នាក់គឺ៖ ១. ថ្នាក់ដំបូង គឹបញ្ចសីល ឬសីល៥ ២. ថ្នាក់ទី២ គឺឧបោសថសីល ឬសីល៨ ៣. ថ្នាក់ទី៣ គឺសីលកម្មបថ១០ សម្រាប់សមណេរសង្ឃ ឬតាជីយាយជី ៤. ថ្នាក់ទី៤ គឺសីល៤ ឬសិក្ខាបទ២២៧ សម្រាប់ភិក្ខុសង្ឃ។
general
ហេតុអ្វីបានជាមានការលេចឡើងនូវធម៌ថ្មីក្នុងព្រះពុទ្ធសាសនា? តើមានអ្វីកើតឡើង?
បន្ទាប់ពីព្រះពុទ្ធទ្រង់ចូលបរិនិព្វានទ្រង់បានផ្ដាំសាវ័កទាំងពួងរបស់ព្រះអង្គឲ្យប្រតិបត្តិសង្រ្គោះរៀងៗខ្លួនជាមួយវិរិយកម្មដោយមានធម៌វិន័យដែលព្រះអង្គបានសម្ដែងហើយនោះជាមគ្គុទេសក៍ចុះ។ ដោយហេតុនៅសម័យកាលនោះ ការបង្រៀនប្រៀនប្រដៅរបស់អ្នកគោរពព្រះពុទ្ធសាសនាមានលក្ខណៈផ្ទាល់មាត់បែបប្រពៃណី។ ហេតុនេះមិនយូរប៉ុន្មានក៏លេចចេញនូវគោលធម៌ថ្មី។ ដូចនេះ...
general
តើព្រះពុទ្ធ បានប្រារព្ធមហាសន្និបាតដំបូងនៅឯណា? មានព្រះសង្ឃប៉ុន្មានព្រះអង្គចូលរួម? មានអត្ថន័យយ៉ាងដូចម្តេច?
នៅថ្ងៃ១៥កើត ខែមាឃ ឆ្នាំរកា ព្រះពុទ្ធ បានប្រារព្ធមហាសន្និបាតដំបូង នៅក្នុងព្រៃវេរវន្ត ជិតក្រុងរាជគ្រឹះ ដោយមានព្រះសង្ឃ១២៥០អង្គចូលរួម។ ក្នុងឱកាសមហាសន្និបាតនេះព្រះសម្មាសម្ពុទ្ធបានប្រកាសធម្មនុញ្ញរបស់សាសនា ដល់សមាជិកទាំង អស់សម្រាប់ធ្វើជាក្រឹត្យក្រមអនុវត្តន៍ និងដើម្បីផ្សព្វផ្សាយដល់មហាជនទូទៅឲ្យដឹងពីគោលការណ៍ដែលព្រះពុទ្ធសាសនាប្រកា...
general
តើអគ្គសាវ័កស្ដាំ និងអគ្គសាវ័កឆ្វេងរបស់ព្រះពុទ្ធមានឈ្មោះអ្វី?
អគ្គសាវ័កឆ្វេងស្ដាំរបស់ព្រះពុទ្ធមាន៖ - អគ្គសាវ័កស្ដាំ ព្រះនាមសារីបុត្រជាព្រះអរហន្ដដែលមានបញ្ញាឯកក្នុងត្រៃលោក ក្រៅពីព្រះពុទ្ធចេញទៅគ្មានបុគ្គលណាប្រៀបផ្ទឹមបាន។ ព្រះសារីបុត្រនាមដើមឈ្មោះឧបគិស្ស។ - អគ្គសាវ័កឆ្វេង ព្រះនាមមោគ្គលាន ជាព្រះអរហន្ដឯកខាងឫទ្ធិ ក្រៅពីពញរះពុទ្ធចេញទៅគ្មានបុគ្គលណាប្រៀបផ្ទឹមបាន។ ព្រះមោគ្គលាន នាមដើមឈ្មោះកោល...
general
តើអ្នកដែលបានសម្រេចធម៌បន្ទាប់ពីព្រះពុទ្ធហៅថាអ្វី? តើអ្នកណា?
អ្នកដែលបានសម្រេចធម៌បន្ទាប់ពីព្រះពុទ្ធហៅថាអនុពុទ្ធ គឺកោណ្ឌញ្ញ។
general
តើឥណ្ឌាបានផ្សព្វផ្សាយឥទ្ធិពលរបស់ខ្លួនមកប្រទេសកម្ពុជាតាមរយៈអ្វីខ្លះ?
ប្រទេសឥណ្ឌាបានផ្សព្វផ្សាយឥទ្ធិពលរបស់ខ្លួនមកប្រទេសខ្មែរតាមរយៈ៖ - ជំនួញ៖ នៅពេលពួកឥណ្ឌាបានធ្វើជំនួញមកដល់អាស៊ីអាគ្នេយ៍ អ្នកអាស៊ីអាគ្នេយ៍មើលឃើញថាពួកឥណ្ឌាមានវប្បធម៌ខ្ពស់ជាងក៏យកតម្រាប់តាម។ - សាសនា៖ នៅសតវត្សទី៣មុនគ.ស ព្រះបាទអសោកមហារាជ បានបញ្ជូនបេសកទូតព្រះពុទ្ធសាសនា២អង្គមកដែនដីសុវណ្ណភូមិដែលត្រូវនឹង តំបន់អាស៊ីអាគ្នេយ៍។ ចំណែកព្រា...
general
តើឥទ្ធិពលឥណ្ឌាបានបន្សល់ទុកអ្វីខ្លះនៅប្រទេសកម្ពុជា?
ឥទ្ធិពលឥណ្ឌាបានបន្សល់ទុកនៅប្រទេសកម្ពុជាដូចជា៖ - ភាសា៖ សំស្រឹ្កត និងបាលី - អក្សរ៖ បល្លវ ចាលុក្យ និងទេវានាគរី (រជ្ជកាលព្រះបាទយសោវម៌្មទី១) - អក្សរសិល្ប៖ រាមាយយណ មហាភារតយុទ្ធទសជាតក - សាសនា៖ ព្រាណ៍សាសនា និងព្រះពុទ្ធសាសនា - ស្ថាបត្យកម្ម៖ ប្រាសាទបុរាណ បដិមាករក្បាច់ចម្លាក់ - របបគ្រប់គ្រង៖ ដឹកនាំបែបបិតាធិបតេយ្យ - ទ្រឹស្ដី៖ ស្ដេ...
general
តើឥទ្ធិពលចិន បានផ្សព្វផ្សាយនៅប្រទេសកម្ពុជាតាមរយៈអ្វីខ្លះ?
ឥទ្ធិពលចិន បានផ្សព្វផ្សាយនៅប្រទេសកម្ពុជាតាមរយៈ៖ - ជំនួញ៖ អ្នកអាស៊ីអាគ្នេយ៍រកស៊ីពាណិជ្ជកម្មជាមួយចិនតាមកំពង់ផែជាច្រើននៅអាស៊ី អាគ្នេយ៍ ហើយអ្នកអាស៊ីអាគ្នេយ៍ក៏បានយកតម្រាប់តាមព្រោះចិនមានវប្បធ៌មខ្ពស់ជាង។ - អន្តោប្រវេសន៍៖ នៅប្រទេសចិនឧស្សាហ៍មានសង្គ្រាមញឹកញាប់ហេតុនេះមានអ្នកភៀសខ្លួនជាច្រើនបានចាកចេញមកនៅពាសពេញអាស៊ីអាគ្នេយ៍តាមរយៈផ្ល...
general
តើចិនបានបន្សល់ទុកនូវឥទ្ធិពលរបស់ខ្លួនអ្វីខ្លះនៅប្រទេសកម្ពុជា?
ចិនបានបន្សល់ទុកនូវឥទ្ធិពលរបស់ខ្លួននៅប្រទេសកម្ពុជាមានដូចជា៖ - ពាណិជ្ជកម្ម៖ រកស៊ីជួញដូរលក់របស់របរនៅតាមកំពង់ផែ តាមទីផ្សារនានា។ - ការគិតលេខ៖ យកក្បួនចិនមកគិតលេខ (គ្រាប់ក្បាច់ឬក្បាច់ចិន)។ - ប្រពៃណី៖ អ្នកស្រុកខ្មែរបានគោរពប្រពៃណីតាមបែបចិនដោយគិតថាខ្លួនជាប់ស្រឡាយ ចិន។ - ហិរញ្ញវត្ថុ៖ ខ្មែរបានបោះពុម្ពកាក់សម្រាប់ធ្វើពាណិជ្ជកម្មក្នុ...
general
មុនការហូរចូលមកដល់របស់ឥទ្ធិពលវប្បធម៌ឥណ្ឌា និងចិនតើខ្មែរមានវប្បធម៌របស់ខ្លួនដែរឬទេ?
មុនការហូរចូលមកដល់របស់ឥទ្ធិពលវប្បធម៌ឥណ្ឌា និងចិនខ្មែរមានវប្បធម៌របស់ខ្លួនដែលគេហៅអរិយធម៌រួមគឺអរិយធម៌អូស្រ្តូអាស៊ីយ៉ាទិកដោយរាប់ចាប់ពីឥណ្ឌាខាងត្បូង ស្រីលង្កា ភូមា មនខ្មែរ ចាម្ប៉ា ស្រីធម្មរាត ស៊ូម៉ាត្រា ស្រីវិជ័យ និងចិនភាគខាងត្បូង។ អរិយធម៌រួមនេះមានដូចជា៖ - ជឿលើជីវចលនិយម៖ មានជឿទៅលើវត្ថុទីកន្លែងខ្ពស់ៗ ធម្មជាតិ វិញ្ញាណ ព្រលឹងកា...
general
តើខ្មែរកាន់សាសនាអ្វីខ្លះកាលពីសម័យបុរាណ?
ខ្មែរកាន់សាសនា២គឺព្រះពុទ្ធសាសនា និងព្រាហ្មណ៍សាសនាព្រមជាមួយនឹងជំនឿខ្មែរដើម (អរិយធម៌អូស្រ្តូយ៉ាទិក)។
general
ចូរនិយាយពីការមកដល់របស់ពួកអារ្យ័ននៅប្រទេសឥណ្ឌាសម័យបុរាណ?
សាសនាព្រាហ្មណ៍ត្រូវបាននាំចូលមកជាមួយពួកអារ្យ័ននៅពេលដែលពួកនេះបានវាយចូលមកប្រទេសឥណ្ឌានៅអំឡុងឆ្នាំ២០០០-១៥០០មុនគ.សហើយត្រូវបានផ្សព្វផ្សាយពាសពេញឧបទ្វីបឥណ្ឌាក្នុងខណៈដែលពួកអារ្យ័នធ្វើសង្រ្គាមពង្រីកអាណាចក្ររបស់ខ្លួនចាប់តាំងពីទំនាបទន្លេឥណ្ឌុសដល់ទំនាបទន្លេគង្លារនិងឈូងសមុទ្របេងកាល់។
general
តើសាសនាព្រាហ្មណ៍បានចែកចេញជាសម័យកាលធំៗ?
សាសនាព្រាហ្មណ៍ចែកចេញជា៣សម័យធំគឺ - សម័យវេទនិយម (១៥០០ឆ្នាំដល់៥៥០ឆ្នាំមុនគ.ស)។ - សម័យព្រាហ្មណ៍និយម (៥៥០ឆ្នាំមុនគ.ស ដល់ស.វទី១០នៃគ.ស)។ - សម័យហិណ្ឌូនិយម (ស.វទី១០នៃគ.ស រហូតមកដល់បច្ចុប្បន្ន)។
general
ចូរនិយាយពីសម័យវេទនិយម។
វេទនិយមគឺជាលទិ្ធបុរាណនៅប្រទេសឥណ្ឌាដែលគេឲ្យតម្លៃលើ “គម្ពីរវេទ “។ ចំណេះវិជ្ជាគ្រប់យ៉ាងរបៀបរស់នៅទំនៀមទម្លាប់ប្រពៃណីគោលការណ៍អប់រំរបៀបរៀបចំសង្គមគឺមានអធិប្បាយនៅក្នុងគម្ពីរវេទ។ កាលពីដើមពួកអារ្យ័នដែលស្ថិតនៅខ្ពង់រាបអ៊ឺរ៉ង់បានចូលលុយប្រទេសឥណ្ឌាភាគខាងជើង (Hindukush) ហើយបានផ្សព្វផ្សាយលិទិ្ធនេះចាប់តាំងពីពេលនោះមក (១៥០០ឆ្នាំមុនគ.ស) ដោ...
general
ដូចម្ដេចដែលហៅថាវេទ?
វេទ (Ved) មកពីធាតុ “វិទ (ចេះ) មានន័យថាការចេះដឹង។ គម្ពីរវេទជាគម្ពីរមានតម្លៃបំផុតហើយរៀនតៗគ្នាដោយ “មុខបាថ” គឺការទន្ទេញផ្ទាល់ពីគ្រូ។ អត្ថបទគម្ពីរវេទត្រូវបានគេសរសេរឡើងនៅរវាងឆ្នាំ១៥០០ឆ្នាំមុនគ.ស និងឆ្នាំ៨០០មុនគ.ស។
general
ចូរនិយាយពីគម្ពីរឫគវេទ។
គម្ពីរឫគ្វេទជាគម្ពីរដែលមានសារៈសំខាន់ជាងគេសម្រាប់៖ - សូត្របួងសួងសរសើរទេវៈដូចជាព្រះឥន្រ្ទ ព្រះរុទ្រ ព្រះវាយុ ព្រះអគ្និ ព្រះអាទិត្យ ព្រះចន្រ្ទ ព្រះធរណី ព្រះវរុណ...ដើម្បីឲ្យទេវៈសប្បាយចិត្តនឹងសម្រេចបំណងផ្សេងៗ។ - សូត្រក្នុងពិពីព្រហ្មញ្ញសាសនា។ - សូត្រក្នុងពិធីបូជាយញ្ញ។ - អធិប្បាយក្នុងទស្សនវិជ្ជា។ ឫគ្វេទជាវេទដែលចំណាស់ជាងគេ និង...
general
ចូរនិយាយពីគម្ពីរសាមវេទ។
គម្ពីរសាមវេទជាគម្ពីរសម្រាប់ (មានផ្នែកខ្លះដូចទៅនឹងគម្ពីរឬគ្វេទដែរ)៖ - សូត្របូជាថ្វាយទឹកសោមព្រះច័ន្រ្ទ និងសូត្រអង្វទេវៈមានដូចជា ព្រះឥន្រ្ទ ព្រះយម ព្រះហស្បត្តិ៍ជាដើម។ - ច្រៀងនៅក្នុងភូមិស្រុក ព្រោះនាំឲ្យកើតជ័យមង្គលសិរីសួស្ដី។ - ច្រៀងនៅក្នុងព្រៃ ដើម្បីការពារខ្លួនសុំសេចក្តីសុខជាដើម។ - ពន្យល់ឲ្យចេះធ្វើបទ ឲ្យចេះផ្លាស់ប្ដូរបទ.....
general
ចូរនិយាយពីគម្ពីរយជ៌ុវេទ។
គម្ពីរយជ៌ុវេទគេប្រើសម្រាប់៖ - សូត្រក្នុងពិធីបូជាយញ្ញ - សម្រាប់ពន្យល់ឲ្យចេះធ្វើរីតិ៍ (ក្នុងពិធីសាសនា) គម្ពីរនេះចែកចេញជា២គឺយជ៌ុវេទស (និយាយពីរបៀបរៀបចំពិធីបូជាយញ្ញ) និងយជ៌ុវេទខ្មៅ (និយាយពីការរៀបចំពិធីផ្សេងៗសម្រាប់មនុស្សនៅលើផែនដី ដូចជាពិធីឡើងសោយរាជ្យ ពិធី សុំជំនួយពីអទិទេព សុំឲ្យមានជោគជ័យក្នុងសង្រ្គាម...)។
general
តើនព្វលោកកុត្តរធម៌មានប៉ុន្មាន? អ្វីខ្លះ?
នព្វលោកកុត្តរធម៌មាន៩ ដែលបែងចែកជាមគ្គ៤ ផល៤ និងនិព្វាន១គឺ៖ ១. សោតាបត្តិមគ្គ ២.សោតាបត្តិផល ៣. សកទាគាមិមគ្គ ៤. សកទាគាមិផល ៥. អនាគាមិមគ្គ ៦. អនាគាមិផល ៧. អរហត្តមគ្គ ៨. អរហត្តផល ៩. និព្វាន។
general
ចូរនិយាយពីគម្ពីរអថវ៌វេទ។
គម្ពីរអថ៌វវេទមិនមែនជាគម្ពីរស្ដីពីពិធីធ្វើរីតិ៍ឬពិធីបួងសួងដូចវេទទាំង៣ខាងដើមនោះទេតែជាគម្ពីរមន្ដអាគមគាថាសម្រាប់សូត្រ៖ - សូត្រឲ្យមានអាយុវែង - សូត្រឲ្យជាសះស្បើយជម្ងឺ - សូត្រឲ្យគេស្រលាញ់ - សូត្របន្ទន់ចិត្ត - សូត្របណ្ដេញខ្មោចព្រាយបិសាច - សូត្រឈឺ ស្លាប់ (ដាក់អំពើអាបធ្មប់) ជាដើម។
general
តើអត្ថបទវេទចែកចេញជាប៉ុន្មានផ្នែក? អ្វីខ្លះ? ចូរពន្យល់។
អត្ថបទវេទនីមួយៗចែកចេញជា៤ផ្នែក៖ - សំហិតា៖ ជាអត្ថបទនិយាយពីការបួងសួង ការបូជា និងការសរសើរដល់ទេវៈ។ - ព្រាហ្មណ៍៖ ជាអត្ថបទពន្យល់ឲ្យចេះបូជាបួងសួង សូត្រសរសើរឲ្យចេះធ្វើរីតិ៍ ឲ្យចេះធ្វើពិធីបូជាយញ្ញ ឲ្យចេះប្រើមន្ត...។ ក្រៅពីនេះព្រាហ្មណ៍បាននិយាយអំពី ព្រហ្ម័ន ព្រះព្រហ្ម ព្រាហ្មណ៍ សំសារៈ។ ពួកព្រាហ្មណ៍បានបែងចែកវណ្ណៈជា៤យ៉ាងគឺ៖ - វណ្ណៈព...
general
ចូរនិយាយពីសម័យព្រាហ្មណ៍និយម។
សម័យព្រាហ្មណ៍និយម គឺជាលទ្ធិបន្ដពីវេទនិយម។ ពួកព្រាហ្មណ៍បានកែច្នៃទស្សនៈទ្រឹស្ដីឲ្យកាន់តែល្អតាមសម័យ និងចំណង់ចំណូលចិត្តហើយបានរៀបចំចងក្រងទ្រឹស្ដីទាំងនោះឲ្យមានក្បួនខ្នាតត្រឹមត្រូវដើម្បីប្រកួតប្រជែងជាមួយ “ព្រះពុទ្ធសាសនា”។ គម្ពីរបែបថ្មីនេះមានឈ្មោះថា មានុ (កើតចន្លោះ២០០ឆ្នាំមុនគ.ស និង២០០ឆ្នាំក្រោយគ.ស) ដែលជាអំណាយរបស់អទិទេព។ ពួកព្...
general
ចូរនិយាយពីសម័យហិណ្ឌូនិយម។
សម័យហិណ្ឌូនិយមជាលិទ្ធិដែលបន្ដពីព្រាហ្មណ៍និយម។ គឺជាលទ្ធិដែលសំយោគរវាងវេទនិយម និងព្រាហ្មណ៍និយម។ សម័យនេះ គេនិយមអាទិទេពត្រីមូរតិ ឬ ត្រិមូត៌ដែលមាន ព្រះសិវៈ ព្រះវិស្ណុ ព្រះព្រហ្ម។
general
ចូរនិយាយពីបញ្ហាពុទ្ធិនៅក្នុងព្រហ្មញ្ញសាសនា។
បញ្ហាពុទ្ធិនៅក្នុងព្រហ្មញ្ញសាសនាយើងបែងចែកជា៣សម័យកាលគឺ ១. សម័យវេទនិយម ក. ប្រភពនៃពុទ្ធិបានមកពី៖ - ស្រុតិ៖ គម្ពីរដែលបង្កើតឡើងដោយអាទិទេព។ មនុ ជាមនុស្សដើមបង្អស់ដែលបានទទួលវិជ្ជាវេទពីអាទិទេពដោយស្រុតិ (កាន់បង្ហាញឲ្យចេះដឹង)។ - ស្រ្មឹតិ៖ មនុ បានឲ្យវិជ្ជាវេទទៅពួកឬសីដោយវិធីឲ្យទន្ទេញចាំមាត់ដែលគេឲ្យឈ្មោះថាស្រ្មឹតិ។ ពួកឬសីបង្រៀនវេទដល...
general
ចូរនិយាយពីបញ្ហាភាវៈនៅក្នុងព្រាហ្មញ្ញសាសនា។
បញ្ហាភាវៈនៅក្នុងព្រាហ្មញ្ញសាសនាបែងចែកជា៣សម័យកាលគឺ ១. សម័យវេទនិយម៖ ភាវៈសំដៅយកលោកមនុស្ស សត្វ ធម្មជាតិ ទេវៈ កាយ ចិត្ត អាត្ម័ន...។ ក. អំពីលោក លោកត្រូវបែងចែកជា៣ប្រភេទគឺ ទេវលោក មនុស្សលោក បាតាល ឬនរក។ លោកទាំង៣មានទំនាក់ទំនងជាដរាប។ ទេវៈអាចចុះមានជួយធ្វើអន្ដរាគមន៍ ការពារសេចក្ដីសុខដល់មនុស្សលោក ឲ្យរង្វាន់មនុស្សលោក និងផ្ដន្ទាទោសមនុស្...
general
ចូរនិយាយពីបញ្ហាសុខ នៅក្នុងព្រហ្មញ្ញសាសនា។
បញ្ហាសុខនៅក្នុងព្រហ្មញ្ញសាសនាគេបែកចែកជា៣សម័យកាលគឺ៖ ១.សម័យវេទនិយម ក.សុខ៖ សម័យវេទនិយមសុខមាន២គឺ៖ - សាមញ្ញសុខឬសុខធម្មតាគឺជាសុខក្នុងលោកកិយដែលជាសុខគ្រោតគ្រាត។ - បរមសុខឬសុខពេញលេញគឺក្នុងបរមលោកដែលគេឲ្យតម្លៃថាខ្ពង់ខ្ពស់បរិសុទ្ទឋិតឋេរ។ ដើម្បីបានសេចក្តីសុខត្រូវបំបាត់ទុក្ខហើយត្រូវបង្កើនសុខ។ ខ. បុព្វហេតុនៃទុក្ខ ទុក្ខ កើតឡើងដោយសារ កម...
general
តើសាសនាព្រាហ្មណ៍មានប៉ុន្មានគណៈធំៗ? អ្វីខ្លះ?
សាសនាព្រាហ្មណ៍គឺមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌាបុរាណ។ ដោយប្រទេសឥណ្ឌាមានអទិទេពច្រើននាំឲ្យមានសាសនិកខ្លះពេញចិត្តអាទិទេពនេះ និងសាសនិកខ្លះពេញចិត្តអាទិទេពនោះក៏ជាហេតុនាំឲ្យមានបែងចែកគណៈរបស់ទិទេព នឹងបែកចែកមុខងាររបស់ អាទិទេពជា៣ និកាយធំគឺ៖ ១. គណៈព្រះសិវៈ ឬព្រះឥសូរ៖ ជាអាទិទេពបង្កើតលោក គ្រប់គ្រងលោក នឹងបំផ្លាញ លោក។ ជាគណៈព្...
general
ហេតុអ្វីគេបង្កើតគណៈព្រះហរិហរៈ? នៅប្រទេសកម្ពុជាបង្កើតនៅស.វទីប៉ុន្មាន? នៅប្រទេសឥណ្ឌាបង្កើតឡើងនៅស.វទីប៉ុន្មាន?
បានជាគេបង្កើតគណៈព្រះហរិហរៈព្រោះដោយសារមានទំនាស់រវាងគណៈព្រះសិវៈ និងព្រះវិស្ណុហើយពេលនោះដើម្បីរួបរួមគ្នាពួកព្រាហ្មណ៍បានបង្កើតអាទិទេពមួយដែលមានព្រះសិវៈនៅចំហៀងខាងស្ដាំ និងព្រះវិស្ណុនៅចំហៀងខាងឆ្វេង។ នៅប្រទេសកម្ពុជាបានបង្កើតព្រះហរិហរៈនៅស.វទី៧គ.ស។ ចំណែកនៅប្រទេសឥណ្ឌាបានបង្កើតព្រះហរិហរៈនៅស.វទី១០គ.ស។
general
តើព្រះពុទ្ធសាសនាជាអ្វី?
ព្រះពុទ្ធសាសនា ជាសាសនាវិទ្យាសាស្រ្ដដោយសាសនានេះដោយបង្រៀនមនុស្សដោយយកហេតុនិងផលជាគោល ឬថាជាសាសនាតថនិយមពីព្រោះមិនឲ្យជឿលើខ្មោច ព្រាយបិសាច ទេវតា ឬអាទិទេពណាក្រៅពីហេតុ និង ផលដែលមានខ្លួនឯងជាដើមចមនោះទេ។ សាសនានេះក៏បានបង្រៀនឲ្យយល់ដឹងច្បាស់នូវសភាពពិតនៃវត្ថុធាតុ និងលោកធាតុសម្រាប់យកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃដើម្បីបានសេចក្ដីសុខ និងវឌ...
general
ចូរនិយាយពីពុទ្ធប្រវត្តិសងេ្ខប។
និយាយពីពុទ្ធប្រវត្តិសងេ្ខប៖ - ព្រះសិទ្ធត្ថគោត្តម ទ្រង់ប្រសូតក្នុងឆ្នាំ៥៤៣មុនគ.ស គឺត្រូវនឹងថ្ងៃសុក្រ១៥កើត ពេញបូរមីខែពិសាខ ឆ្នាំច វេលាថ្ងៃជិតត្រង់ (ម៉ោង១២) នៅក្នុងឧទ្យានលុម្គិនីនៅចន្លោះនគរទេវហៈ និងនគរកបិលពស្ដុ (សព្វថ្ងៃប្រទេសនេប៉ាល់)។ - ព្រះបិតានាម សុទ្ធោទនៈជាព្រះចៅនគរកបិលពស្ដុ។ - ព្រះមាតានាម សិរិមហាមាយា ជាព្រះរាជបុត្រីព...
general
តើព្រះពុទ្ធបានបំពេញពុទ្ធកិច្ចប៉ុន្មានយ៉ាង បន្ទាប់ពីព្រះអង្គបានត្រាស់ដឹងជាព្រះពុទ្ធ អស់រយៈពេល៤៥ព្រះវស្សា? អ្វីខ្លះ?
ព្រះពុទ្ធបានបំពេញពុទ្ធកិច្ច៥យ៉ាងគឺ៖ - ពេលព្រឹក និមន្តបិណ្ឌបាត្រ។ - ពេលរសៀល សម្ដែងធម៌ទេសនា។ - ពេលព្រលប់ ប្រទានឱវាទដល់ពួកភិក្ខុសង្ឃ។ - ពេលកណ្ដាលអាធ្រាត្រ ដោះស្រាយប្រាស្នាជាមួយពួកទេវតា។ - ពេលទៀបភ្លឺ ប្រមើលមើលនិស្ស័យសត្វលោកតើសត្វណាដែលអាចប្រោសបាន សត្វណាដែលមិនអាចប្រោសបាន។
general
តើព្រះពុទ្ធប្រោសអ្នកណាមុនគេបន្ទាប់ពីត្រាស់ដឹង? ហេតុអ្វី?
ព្រះពុទ្ធប្រោសបញ្ចវគ្គីភិក្ខុមុនគេព្រោះបញ្ចវគ្គីភិក្ខុបានមកតាមបម្រើព្រះពុទ្ធអង្គនៅពេលដែលព្រះអង្គយាងចេញមកសាងផ្នួស។ នៅពេលដែលព្រះអង្គលែងធ្វើទុក្ខកិរិយា បញ្ចវគ្គីភិក្ខុ បានរត់ចោលព្រះពុទ្ធអង្គទៅនៅកន្លែងផ្សេង។ មុនពេលចាកចេញ បញ្ចវគ្គីភិក្ខុ បានឲ្យព្រះពុទ្ធសន្យាថាប្រសិនបើបានត្រាស់ដឹងត្រូវតែប្រោសបញ្ចវគ្គីភិក្ខុមុនគេ។
general
តើបញ្ចវគ្គីភិក្ខុមានឈ្មោះអ្វីខ្លះ?
បញ្ចវគ្គីភិក្ខុមានឈ្មោះដូចជា៖ - កោណ្ឌញ្ញ - ភទ្ទយ - កម្ដិលៈ - អស្សជិ - មហានាម។
general
ចូរនិយាយពីគម្ពីរវេទ និងការសិក្សារបស់ពួកព្រាហ្មណ៍។
គម្ពីរវេទពីដើមមានតែ៣ទេតែក្រោយមកពួកព្រាហ្មណ៍បានបង្កើតគម្ពីរអថ៌វវេទមួយបន្ថែម ទៀត។ តាមពិតគម្ពីរវេទមានតែមួយក្បាលទេគឺឫគ្វេទដែលសូត្រសម្រាប់អង្វរ សូត្រសរសើរព្រះអាទិទេព...។ ក្រោយមកពួកព្រាហ្មណ៍បានញែកគម្ពីរចេញជា៤ដើម្បីសូត្រក្នុងពិធី ឬម្យ៉ាងទៀតដើម្បីចាត់បទសូត្រនោះជាភាគជាក្រុម។ ដំបូងឡើយ ពួកព្រាហ្មណ៍ទន្ទេញព្រះវេទដោយមុខបាឋ (មុខបាថ) ...
general
តើព្រះរាជាណាចក្រខ្មែរសម័យបុរាណបានទទួលរងឥទ្ធិពលពីប្រទេសណាខ្លះ?
ព្រះរាជាណាចក្រខ្មែរសម័យបុរាណបានទទួលរងឥទ្ធិពលពីប្រទេសឥណ្ឌា និងប្រទេសចិន។
general
ហេតុអ្វីបានជាចេញពីមគ្គ ទៅផល និងចុងក្រោយគឺព្រះនិព្វាន?
ព្រោះនេះគឺជាធម៌ជាន់ខ្ពស់ នៅក្នុងព្រះពុទ្ធសាសនា ដែលបុគ្គលនឹងសម្រេចធម៌ ពីថ្នាក់ទាប (សោតាបត្តិមគ្គ) រហូតដល់ធម៌ថ្នាក់ខ្ពស់ (អរហត្តផល)។ បុគ្គលឯណាមួយ ដែលបានសម្រេចព្រះអរិយមគ្គហើយ បុគ្គលនោះក៏នឹងបានសម្រេចព្រះអរិយផលជាមិនខាន។ បុគ្គលណា ដែលបានសម្រេចព្រះអរហត្តផល បុគ្គលនោះប្រាកដជាបានចូលព្រះនិព្វាន។
general
តើទង់ព្រះពុទ្ធសាសនា កើតនៅឆ្នាំណា? មានប៉ុន្មានពណ៌?
ទង់ព្រះពុទ្ធសាសនាបានបង្កើតឡើងដោយពុទ្ធិកៈសមាគមពិភពលោក ដោយយកតាមពន្លឺ ឆពណ្ណរង្សីនៃព្រះសម្មាសម្ពុទ្ធ ទង់នេះមាន៦ពណ៌គឺ៖ ១. ពណ៌ខៀវ ២. ពណ៌លឿង ៣. ពណ៌ក្រហម ៤. ពណ៌ស ៥. ពណ៌ហង្សបាទ ៦. យកពណ៌ទាំងអស់មកបញ្ចូលគ្នា។
general
តើបារាយខាងលិច ឬបារាយទឹកថ្លា កសាងដោយស្ដេចអង្គរណា?គេកសាងអ្វីនៅឬកណ្ដាលបារាយ?
បារាយខាងលិច ឬបារាយទឹកថ្លា កសាងឡើងដោយព្រះបាទឧទយាទិត្យវម៌្មទី២ ដែលមាន បណ្ដោយ៨គ.មx២.២គ.ម ដែលអាចដាក់ទឹកបាន៤០លានម៉ែត្រគូប។ នៅចំកណ្ដាលបារាយនេះព្រះអង្គបានកសាងប្រាសាទ១ ឈ្មោះមេបុណ្យខាងលិចដែលតម្កល់បដិមា ព្រះវិស្ណុផ្ទុំ ធ្វើពីលង្ហិន១យ៉ាងធំ (សព្វថ្ងៃសារមន្ទីរជាតិភ្នំពេញ) ដែលឧទ្ទិសចំពោះព្រះវិស្ណុនៅពេលដែលទ្រង់បានផ្ទុំលើទឹកសមុទ្រ អស់...
general
តើព្រះបាទជ័យវម៌្មទី៧ កសាងអរោគសាលា (មន្ទីរពេទ្យ និង ធម្មសាលា (សាលាឆទាន) ចំនួនប៉ុន្មាន?
ព្រះបាទជ័យវម៌្មទី៧ កសាងអរោគសាលាចំនួន១០២ នៅពាសពេញផ្ទៃប្រទេស។ ចំណែកធម្មសាលាមានចំនួន១២១ នៅតាមបណ្ដោយផ្លូវគមនាគមន៍កម្ពុជាពី៖ - អង្គរទៅចម្ប៉ា៖ ៥៧ ធម្មសាលា - អង្គរទៅភិម៉ៃ៖ ១៧ ធម្មសាលា - អង្គរទៅសូយ៌្យាទ្រិ (ភ្នំជីសូរ)៖ ១ ធម្មសាលា - អង្គរទៅកន្លែងផ្សេងទៀត៤៤ ធម្មសាលា។ យោងតាមសិលាចារឹកតាព្រហ្ម មនុស្សគ្រប់ស្រទាប់មានសិទ្ធិចូលព្យាបាលជ...
general
តើព្រះនាងជ័យទេវី និងព្រះនាងឥន្រ្ទទេវីជាអ្នកណា?
ព្រះនាងជ័យទេវី គឺជាប្អូនស្រីរបស់ព្រះនាងឥន្រ្ទទេវី។ ព្រះនាងជ័យទេវី ជាព្រះអគ្គមហេសីរបស់ព្រះបាទជ័យវម៌្មទី៧។ បន្ទាប់ព្រះនាងជ័យទេវីសោយទីវង្គត ព្រះនាងឥន្រ្ទទេវី បានឡើងធ្វើជាព្រះអគ្គមហេសីរបស់ព្រះបាទជ័យវម៌្មទី៧ជំនួស។
general
តើព្រះនាងឥន្ទ្រទេវីបានធ្វើអ្វីខ្លះក្នុងសង្គមខ្មែរ?
ព្រះនាងឥន្ទ្រទេវីគឺជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យរាជវិហារ (ប្រាសាទតាព្រហ្ម) ដែលជាសាកលវិទ្យាល័យ បង្រៀនអំពីទ្រឹស្តីព្រះពុទ្ធសាសនា។ ព្រះនាងជាករីឯកខាងភាសាសំស្រ្កឹតដែលកម្ររកបាននៅសម័យនោះ (សិលាចារឹកភិមានអាកាស) (សូម្បីតែជនជាតិឥណ្ឌាបច្ចុប្បន្ន ក៏សរសើរព្រះនាងថា សរសេរជើងកាព្យល្អដែលកម្ររកបាននៅពេលឃើញសិលាចារឹក ដែលជាស្នាព្រះហស្តរប...
general
តើនៅសម័យអង្គរមានសាកលវិទ្យាល័យអ្វីខ្លះ?
នៅសម័យអង្គរមានសាកលវិទ្យាល័យដូចជា៖ - សាកលវិទ្យាល័យ ជ័យស្រី (ប្រាសាទព្រះខ័ន) - សាកលវិទ្យាល័យ រាជវិហារ (ប្រាសាទតាព្រហ្ម) - សាកលវិទ្យាល័យ...? (ប្រាសាទបឹងមាលា)។
general
ចូររាប់ឆ្នាំទាំង១២ ពង្សធាតុ និងសត្វតំណាងផង ដែលខ្មែរសព្វថ្ងៃនេះ។
ទាំង១២ ពង្សធាតុ និងសត្វតំណាងឆ្នាំ គឺ ឆ្នាំ ពង្ស ធាតុ សត្វ ១. ជូត ទេរតាប្រុស ទឹក កណ្ដុរ ២. ឆ្លូវ មនុស្សប្រុស ដី គោ ៣ .ខាល យក្សប្រុស ឈើ ខ្លា ៤. ថោះ មនុស្សស្រី ឈើ ទន្សាយ ៥. រោង ទេវតាប្រុស មាស នាគ ៦. ម្សាញ់ មនុស្សប្រុស ភ្លើង ពស់ ៧. មមី ទេវតាស្រី ភ្លើង សេះ ៨. មមែ ទេវតាស្រី មាស ពពែ ៩. វក យក្...
general
ចូររាប់ខែតាមច័ន្ទគតិ ចំនួនថ្ងៃ និងឬក្សសត្វផង។
ខែតាមច័ន្ទគតិ ចំនួនថ្ងៃ និងឬក្សសត្វ៖ ១. មកសិរ ២៩ថ្ងៃ ឬក្សក្ដាន់ ២. បុស្ស ៣០ថ្ងៃ ឬក្សក្ដាម ៣. មាឃ ២៩ថ្ងៃ ឬក្សស្វាព្រាហ្មណ៍ ៤. ផល្គុន ៣០ថ្ងៃ ឬក្សគោ ៥. ចេត្រ ២៩ថ្ងៃ ឬក្សខ្លា ៦. ពិសាខ ៣០ថ្ងៃ ឬក្សក្របី ៧. ជេស្ឋ ២៩ថ្ងៃ ឬក្សពពែ ៨. អាសាឍ ៣០ថ្ងៃ ឬក្សតោ ៩. ស្រាពណ៍ ២៩ថ្ងៃ ឬក្សផ្កាយឈើ ១០. ភទ្របទ ៣០ថ្ងៃ ឬក្សរមាស ១១. អស្សុជ ២៩ថ្ងៃ ឬ...
general
ចូររាប់ពណ៌ និងថ្ងៃ នៃសម្លៀកបំពាក់ ក្នុងទំនៀមទម្លាប់ខ្មែរ ក្នុងមួយសប្ដាហ៍។
ថ្ងៃ និង ពណ៌ ក្នុងមួយសប្ដាហ៍ មាន៖ ១. ថ្ងៃអាទិត្យ ពណ៌ក្រហម ២. ថ្ងៃច័ន្ទ ពណ៌លឿងទុំ ៣. ថ្ងៃអង្គារ ពណ៌ស្វាយ ៤. ថ្ងៃពុធ ពណ៌ស៊ីលៀប ៥. ថ្ងៃព្រហស្បត្តិ៍ ពណ៌បែតង ៦. ថ្ងៃសុក្រ ពណ៌ខៀវ ៧. ថ្ងៃសៅរ៍ ពណ៌ព្រីងទុំ
general
តើកូនស្រីទាំង៧នាក់ របស់កបិលមហាព្រហ្មមានឈ្មោះអ្វីខ្លះ? តើនាមមួយណា ត្រូវថ្ងៃណា? ចូររៀបរាប់។
កូនស្រីទាំង៧នាក់ របស់កបិលមហាព្រហ្ម និងថ្ងៃ ១. កូនទី១នាងទុង្សាទេវី ប្រចាំថ្ងៃអាទិត្យ ២. កូនទី២នាងគោរាគទេវីប្រចាំថ្ងៃច័ន្ទ ៣. កូនទី៣នាងរក្សាទេវី ប្រចាំថ្ងៃអង្គារ ៤. កូនទី៤នាងមណ្ទាទេវី ប្រចាំថ្ងៃពុធ ៥. កូនទី៥នាងកិរិណី ប្រចាំថ្ងៃព្រហស្បត្តិ៍ ៦. កូនទី៦នាងកិមិរាទេវី ប្រចាំថ្ងៃសុក្រ ៧. កូនទី៧នាងមហាទរា ប្រចាំថ្ងៃសៅរ៍។
general