question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើអាស៊ានដោះស្រាយដូចម្តេចក្នុងជម្លោះសមុទ្រ ចិនភាគខាងត្បូង? | ចំពោះបញ្ហាសមុទ្រចិនភាគខាងត្បូង ជំហររបស់អាស៊ានគាំទ្រការដោះស្រាយដោយសន្តិវិធីនៅឆ្នាំ ១៩៩២អាស៊ានបានចេញសេចក្តីថ្លែងការណ៍មួយឲ្យដោះស្រាយជំលោះដោយសន្តិវិធី។ ឆ្នាំ២០០២អាស៊ានបានចុះកិច្ចព្រមព្រៀងជាមួយចិន លើសេចក្តីថ្លែងការណ៍ស្តីពីគោលការដោះស្រាយជំលោះសមុទ្រចិនភាគខាងត្បូង។ ប្រទេសពាក់ព័ន្ធនៅក្នុងបញ្ហានេះបានអះអាងជាថ្មីពីការប្តេជ្ញាចិត្ត... | general |
តើបេសកកម្មរបស់ធនាគារជាតិនៃកម្ពុជាជាអ្វី? | បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជា ដែលជាធនាគារកណ្តាលរបស់ប្រទេសកម្ពុជា គឺការកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ សំដៅរួមចំណែកជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។ | general |
តើព្រះបាទជ័យវម៌្មទី៧ និយមគោរពព្រះពោធិសត្វអ្វី ក្នុងសាសនាមហាយាន។ | ព្រះបាទជ័យវម៌្មទី៧ និយមគោរពព្រះពោធិសត្វ៣ ក្នុងពុទ្ធសាសនា មហាយាន៖ ១. ព្រះពុទ្ធ ២. ព្រះពោធិសត្វអវលោកេស្វរៈ ៣. ព្រះពោធិសត្វព្រះនាងប្រាជ្ញាបារមីតា។ គេឧស្សាហ៍ឃើញចម្លាក់ត្រៃសរណគមនេះជាងគេ គឺមានព្រះពុទ្ធរូបប្រក់នាគគង់នៅកណ្ដាល ព្រះពោធិសត្វអវលោកេស្វរៈ នៅខាងស្ដាំព្រះពោធិសត្វប្រាជ្ញាបារមីតា នៅខាងឆ្វេង។ | general |
តើសភាពាណិជ្ជកម្មគឺជាស្ថាប័នអ្វី? | សភាពាណិជ្ជកម្ម គឺជាគ្រឹះស្ថានសាធារណៈនៅក្រោមអាណាព្យាបាល នៃក្រសួងពាណិជ្ជកម្មដែលធ្វើសកម្មភាពដើម្បីជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាក្នុងមណ្ឌលរបស់ខ្លួន។ | general |
តើផលអ្វីខ្លះ ដែលកើតចេញអំពីឆន្ទៈ? | ផលដែលកើតចេញពីឆន្ទៈរួមមាន៖
- អំពើប្រកបដោយឆន្ទៈ ទោះបីតាមផ្លូវកាយក្តីផ្លូវចិត្តក្តីមានឈ្មោះឆន្ទៈកម្ម។ បើជាឆន្ទៈនិងមានឈ្មោះថា សុឆន្ទៈចុះបើឆន្ទៈនិងមានឈ្មោះថា ទុឆន្ទៈ។
- ឆន្ទៈប្រឆាំងនិងអំពើ ទោះបីតាមផ្លូវកាយក្តី ផ្លូវចិត្តក្តីមានឈ្មោះថា បដិឆន្ទៈ ពោលគឺឆន្ទៈដែលឆ្លើយជំទាស់និងអ្វីមួយ ប៉ុន្តែពុំមែនឆន្ទៈឡើយ។
- ឆន្ទៈមានបែបទៀតមានឈ្មោ... | general |
តើភាពជាប់បានយូរអង្វែងនៃការបិទប៉ះក្បាលធ្មេញអាចប្រព្រឹត្តទៅបានល្អ គឺអាស្រ័យទៅលើកត្តាអ្វីខ្លះ? | ភាពជាប់បានយូរអង្វែងនៃការបិទប៉ះក្បាលធ្មេញអាចប្រព្រឹត្តទៅបានល្អ គឺអាស្រ័យទៅលើកត្តា៖
- ការថយចុះភាពស្រួច នៃការបិទប៉ះក្បាលធ្មេញរាងជាអក្សរW
- ប្រវែងសមល្មមរបស់ក្បាលធ្មេញស្រោប
- ការបន្ថែមឱ្យមានចង្អូរធ្មេញ
- ត្រូវមានគន្លឹះដើម្បីទប់ទ្រកុំឱ្យវិល។ | general |
តើចាកចេញពីក្របខណ្ឌដោយសារមូលហេតុអ្វីខ្លះ? | ការចាកចេញពីក្របខណ្ឌគឺដោយសារមូលហេតុ ០៦យ៉ាងគឺ៖
- ការឈបចូលពីការងារស័គ្រចិត្ត
- ការចូលនិវត្តន៍ដោយការដល់អាយុតាមការស្នើសុំនិងការដោយបញ្ញត្តិ
- ការបាត់បង់សម្បទាវិជ្ជាជិវៈ
- ទទួលមរណៈភាព
- បណ្ដេញចេញពីក្របខណ្ឌដោយសារទទួលទណ្ឌកម្មវិន័យថ្នាក់ទី ២
- អវត្តមានគ្មានមូលហេតុក្រោយពីស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស | general |
ដើម្បីចូលជាសមាជិកអាស៊ាន តើប្រទេសនីមួយៗត្រូវគោរពលក្ខខណ្ឌអ្វីខ្លះ? | លក្ខខណ្ឌសម្រាប់ចូលសមាជិកភាពក្នុងសមាគមអាស៊ានគឺ៖
- ប្រទេសនោះត្រូវស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
- ជារដ្ឋអធិបតេយ្យភាពពិតប្រាកដហើយត្រូវផ្តល់សច្ចាប័នដោយអង្គការនីតិប្បញ្ញតិ
- ត្រូវមានស្ថានទូតនៅគ្រប់បណ្តាប្រទេសសមាជិកសមាគមអាស៊ាន
- ទទួលស្គាល់ យល់ព្រមចុះហត្ថលេខា និងគោរពតាមរាល់សន្ធិសញ្ញា កិច្ចព្រមព្រៀង និងអនុស្សារណៈដែលមានកន្លែងមក... | general |
តើខ្មែរមានជំនឿយ៉ាងដូចម្ដេច? | ជំនឿខ្មែរមានលក្ខណៈដូចតទៅ៖ ខ្មែរជាជនជាតិមួយ ដែលរស់ននៅលើទឹកដីរបស់ខ្លួនតាំងពីសម័យបុរសប្រវត្តិមកម្លេះ ហើយជនជាតិនេះក៏បានជួប ប្រទះនូវបាតុភូតធម្មជាតិជាច្រើន។ គ្រោះថ្នាក់ដោយសារធម្មជាតិ បានធ្វើអោយគេជឿថា ក្នុងពិភពធម្មជាតិ បានធ្វើអោយគេជឿថា ក្នុងពិភពធម្មជាតិ ពិតជាមាននូវព្រលឹង និងកំលាំងសក្ដិសិទ្ធិអស្ចារ្យ ជាក់ជាមិនខាន។ កាលណាមានហានិ... | general |
តើសេចក្ដីសុខតាមផ្លូវលោក និងផ្លូវធម៌មានប៉ុន្មានយ៉ាង? | សេចក្ដីសុខតាមផ្លូវលោក និងផ្លូវធម៌មាន៖
ក. សេចក្ដីសុខតាមផ្លូវលោក
- សេចក្ដីសុខព្រោះមានទ្រព្យសម្បត្តិ
- សេចក្ដីសុខព្រោះមានសិទ្ធិប្រើប្រាស់ទ្រព្យសម្បត្តិ
- សេចក្ដីសុខព្រោះគ្មានបំណុល
- សេចក្ដីសុខព្រោះប្រកបការងារ សុចរិតទៀតត្រង់
- សេចក្ដីសុខព្រោះមានចិត្តស្ងប់ មិនក្ដៅក្រហាយ។
ខ. សេចក្ដីសុខតាមផ្លូវធម៌
- បាណាតិបាតវេរមណី
- អទិន្នា្... | general |
បទចំរៀងគោរពទង់ព្រះពុទ្ធសាសនា មានប៉ុន្មានបទ? អ្វីខ្លះ? | បទចំរៀងគោរពទង់ព្រះពុទ្ធសាសនា មានពីរគឺ៖
+ បទទី១៖ បទសូត្រលើកទង់ព្រះពុទ្ធសាសនា
១. សូមមើលទង់ជ័យឆព្វណ្ណរង្សី ដែលមានរស្មើភ្លឺស្រស់ល្អ
ខៀវលឿងក្រហមព្រមទាំងពណ៌ស ហង្សបាទនិងពណ៌ដ៏ភ្លឺផ្លេក
២. ប្រទេសតូចធំបានស្ម័គ្រស្មាគម ជំនុំគ្នាច្រើនអនេក
ព្រមយករស្មីព្រះពុទ្ធគួរត្រេក ប្រសើរពន់ពេកក្រៃកន្លង
៣. ធ្វើជាសញ្ញាទង់ជ័យសាសនា នៃសម្ពុទ្ធធំចម្... | general |
ប្រភពទឹកដែលនាំឱ្យប្រែប្រួលស្ថានភាពដីអ្វី? | ប្រភពទឹកដែលនាំឱ្យប្រែប្រួលស្ថានភាពដីគឺទឹកទន្លេ។ | general |
តើសុជីវធម៌តម្រូវឱ្យមនុស្សម្នាក់ៗចេះធ្វើអ្វីខ្លះ? | សុជីវធម៌តម្រូវឱ្យមនុស្សម្នាក់ៗចេះ
- រៀបចំខ្លួនកុំឱ្យឆ្គាំឆ្គងក្នុងឥរិយាបថណាមួយដូចជា ការនិយាយ ដេក ដើរ ឈរ អង្គុយ
- រៀបចំចរិយា ឬកពារឱ្យសមទីកន្លែង និងកាលៈទេសៈ
- រៀបចំកាយវិការក្នុងពេលសន្ទនាជាមួយអ្នកដទៃ ឬក្នុងពេលទទួលទានអាហារ
- ប្រើសម្លៀកបំពាក់សមរម្យទៅតាមពេលវេលា
- របៀបនិយាយ សរសេរឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត
- ទទួលភ្ញៀវដោយរាក... | general |
តើជនជាតិដើមភាគតិចមានជីវភាពរស់នៅនឹងវប្បធម៌ដូចម្តេច? | ជីវភាពរស់នៅរបស់ជនជាតិភាគតិចមានលក្ខណៈខុសប្លែកជាងមុនប៉ុន្តែពួកគេរស់នៅតំបន់ដាច់ស្រយ៉ាលពីទីប្រជុំជនពិសេសច្រើនរស់នៅតាមតំបន់ភ្នំ។ពួកគេជួបការលំបាកក្នុងការធ្វើដំណើរដដោយសារគ្មានផ្លូវគមនាគមន៍។ ពួកគេទើបតែដុតរានថ្មី ៗ។ ក្រៅពីនេះពួកគេប្រកបរបរខ្លឹមចន្ទន៍ បេះក្រវ៉ាញ និងប្រមាញ់ផងដែរ។ពួកគេបានរក្សាទម្រង់ដើមនៃអរិយធម៌របស់ខ្លួនដោយពុំទទួលឥទ... | general |
តើត្រូវមានលក្ខណៈអ្វី ដើម្បីចាត់ជាបេតិកភណ្ឌពិភពលោក? | ជាស្នាដៃរបស់មនុស្ស
- បង្ហាញសក្ខីភាពនៃបណ្តូលឥទ្ធិពលដែលមានបច្ចេកទេសស្ថាបត្យកម្ម ក្បាច់រចនា
- ពាំនាំសក្ខីភាពតែមួយ ឬលក្ខណៈប្រពៃណីវប្បធម៌មួយ
- ផ្តល់ឧទាហរណ៍ដោយស្ថាបត្យកម្មពីសម័យកាលល្បីៗ។ | general |
តើវត្តនោះមានឈ្មោះអ្វី? កសាងនៅឆ្នាំណា? ព្រះរាជាព្រះនាមអ្វី? គេដាក់ព្រះនាមអ្វី? គេដាក់ព្រះខាងវត្តនេះតាមអ្វី? ហើយប្លែកពីវត្តដទៃត្រង់ណា? ចូរពណ៌នាខ្លីៗពីព្រោះបដិមានិងវត្តុដែលមានតម្លៃជាងគេនៅក្នុងព្រះវិហារវត្តនេះឪ្យបានពីរ។ | “ វត្តព្រះកែវមរកត “ កសាងពីឆ្នាំ ១៨៩២ ដល់ឆ្នាំ ១៩០២ ព្រះបាទនរោត្តម។
- ឈ្មោះវត្តតាមព្រះនាមព្រះពុទ្ធរូបអង្គមួយក្នុងព្រះវិហារដែលលកសាងឡើងអំពីត្បូងមរកតដ៏មានតម្លៃ។
- គ្មានព្រះសង្ឍគង់នៅជាប្រចាំទេ
- ព្រះបដិមាទ្រង់ឈរមួយអង្គធំ សាងអំពីមានទម្ងន់ ៩០ គ.ក រួមទាំងជើងទម្រង់និងឆ័ត្ររូបខាងលើព្រមទាំងមានដាំពេទជ្រ ២០៨៦ គ្រាប់។ ពេជ្រនៅលលើព្រះ... | general |
ដើម្បីឱ្យមានឈ្មោះថាតុលាការឯករាជ ឬតុលាការល្អត្រូវបញ្ចៀសនូវអគតិប៉ុន្មានយ៉ាង? អ្វីខ្លះ? | តុលាការត្រូវសម្រេចរឿងក្តីទាំងអស់ដោយឯករាជនិងមិនលម្អៀងជាពិសេសផ្អែកលើអង្គហេតុដែលបានត្រួតពិនិត្យ យ៉ាងហ្មត់ចត់ ជាអង្គច្បាប់ដែលត្រូវយកមកអនុវត្ត។ តុលាការឯករាជ្យត្រូវចៀសវាងការកាត់ក្តីដោយអគតិ ៤ យ៉ាងគឺ
- ឆន្ទាគតិ៖ វៀរចាកនូវការលម្អៀងព្រោះ សេចក្តីស្រឡាញ់
- ទោសាគតិ៖ វៀរចាកនូវការលម្អៀងព្រោះ សេចក្តីស្អប់
- មោហោគតិ៖ វៀរចាកនូវការលម្អៀង... | general |
តើលក្ខខណ្ឌក្នុងខ្លួនអវិជ្ជមានអ្វីខ្លះមានលក្ខណៈដែលជាឧបសគ្គដល់កំណើតឆន្ទៈ? | លក្ខខណ្ឌក្នុងខ្លួនអវិជ្ជមានដែលជាឧបសគ្គដល់កំណើតឆន្ទៈរួមមាន៖
ក. លក្ខខណ្ឌសរីរាង្គ
- សុខភាពមិនល្អ
- មិនស្គាល់កម្លាំងខ្លួនឯង
- មិនបានអប់រំខាងសញ្ចេតនា។
ខ. លក្ខខណ្ឌបញ្ញា
- បញ្ញាខ្សោយ ទុយមុយ
- ផ្ចងស្មារតីមិនបានល្អ
- ស្មារតីមិនល្អ។
គ. លក្ខខណ្ឌសញ្ចេតនា
- ចេតនាមិនល្អ
- មិនអាចរំលោយបញ្ហាវិបត្តិក្នុងខ្លួនបាន
- សុភាពមិនល្អ នាំឱ្យបញ្ញ... | general |
តើពាក្យថា “CLMV” មានពាក្យពេញថាយ៉ាងម្តេច? | ពាក្យថា “CLMV” មានន័យថា ប្រទេសជាសមាជិកអាស៊ានថ្មីទាំងបួនរួមមាន៖
- ព្រះរាជាណាចក្រកម្ពុជា
- ប្រជាមានិតប្រជាធិបតេយ្យឡាវ
- សហភាពមីយ៉ាន់ម៉ា
- សាធារណរដ្ឋសង្គមនិយមវៀតណាម។ | general |
តើកូរ៉េបានបញ្ចប់សង្រ្គាមរបស់ខ្លួនតាមរយៈអ្វី? កំណត់ព្រំដែនយ៉ាងដូចម្តេច? | សង្រ្គាមរវាងកូរ៉េទាំងពីរ (១៩៥០ដល់១៩៥៣) ត្រូវបានបញ្ចប់នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៥៣ តាមកិច្ចព្រមព្រៀងនៅប៉ាន់មុនជុម។ ខ្សែស្របទី៣៨ឌីត្រេ គឺជាបន្ទាត់បែងចែកព្រុំដែនរវាងប្រទេសកូរ៉េទាំងពីរ។ | general |
ចូរអ្នកពន្យល់ពីព្រហ្មញ្ញសាសនា និងសេដ្ឋកិច្ចកម្ពុជា។ | សេដ្ឋកិច្ចជាកត្តាកំណត់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ បើសេដ្ឋកិច្ចទន់ខ្សោយនោះប្រទេសជាតិក៏គ្មានការរីក ចម្រើនលឿនដែរ ជាសម័យរុងរឿងបំផុត ដោយមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងខ្លាំងមកពីពឹងលើវិស័យកសិកម្ម។ ម៉្យាងវិញទៀតព្រះមហាក្សត្រសុទ្ធតែគោរពបូសជាលទ្ធិទេវរាជ (ព្រហ្មញ្ញាសាសនា) ការកសាងប្រទេសជាតិ ព្រះអង្គបានយកសាសនានេះជាគោលដូចជាជីកបារាយណ៍ ស្រ... | general |
តើបញ្ញា អាចកើតឡើងនៅចំពោះជំពូកសត្វណាខ្លះ? | តាមការពិសោធន៍បញ្ញាសត្វរបស់គូលីន យើងឃើញថាជំពូកសត្វដែលអាចមានបញ្ញាគឺមនុស្ស និងពួកសត្វមានឆ្អឹងកងថ្នាក់ខ្ពស់ មានឆ្កែ ស្វាជាដើម។ | general |
តើរាជរដ្ឋាភិបាលកម្ពុជាមានទិសដៅចម្បងអ្វីខ្លះ សម្រាប់កាត់បន្ថយភាពក្រីក្រក្នុងប្រទេស? | រាជរដ្ឋាភិបាលកម្ពុជាមានទិសដៅចម្បងកាត់បន្ថយភាពក្រីក្រក្នុងប្រទេសដូចជា៖
- អភិវឌ្ឍន៍សង្គមជាតិទាំងមូល
- អភិវឌ្ឍន៍នូវធនធានមនុស្ស
- កិច្ចអភិវឌ្ឍន៍មូលដ្ឋានផលិតកម្ម
- បង្កើតស្មារតីខ្លួនទីពឹងខ្លួន
- បង្រឹងមុខរបរនិងការងារឲ្យប្រជាជនធ្វើ
- ជ្រើសរើសមន្រ្តីរាជការ និងបណ្តុះបណ្តាល
- បំបាត់ឲ្យអស់នូវរាល់ទម្រង់នៃអំពើពុករលួយ
- លុបបំបាត់កា... | general |
តើមនុស្សត្រូវមានសិទ្ធិអ្វីខ្លះ? | មនុស្សត្រូវមានសិទ្ធិដូចគ្នា៖
- សិទ្ធិបញ្ជេញមិត
- សិទ្ធិមានការងារធ្វើ
- សិទ្ធិមានទ្រព្យសម្បត្តិកម្មសិទ្ធិ
- សិទ្ធិមានជំនឿសាសនា
- សិទ្ធិទទួលការអប់រំ
- សិទ្ធិចូលរួមក្នុងនយោបាយ។ | general |
តើសិទ្ធិ ការតព្វកិច្ច និងស្មារតីរបស់ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យយ៉ាងណាខ្លះ? | ប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យត្រូវមាន៖
ក. សិទ្ធិ
- សិទ្ធិចូលរួមបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត
- សិទ្ធិចូលរួមបង្កើតគណបក្សនយោបាយសមាគមន៍ផ្សេងៗ
- ទាមទារឲ្យរដ្ឋាភិបាលធ្វើតាមការទាមទាររបស់ខ្លួន
ខ. កាតព្វកិច្ច
- គោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ និងច្បាប់នានា
- គោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ
- ចូលរួមដឹងឭ និងចូល... | general |
តើវត្តអារាមមានន័យដូចម្តេច? តើវត្តអារាមរីកចម្រើនដោយសារអ្វី? | ក. វត្តមានន័យថា ជាទីកន្លែងសម្រាប់គោរពបូជាជាកន្លែងសម្រាប់ព្រះសង្ឃគង់នៅ។ វត្តអារាម ជាទីកន្លែងស្ងប់ស្ងាត់ត្រជាក់ត្រជុំស្អាតបរិសុទ្ធជាសួនឧឡានប្រកបដោយព្រឹក្សានិងជាទីស្នាក់អាស្រ័យរបស់អ្នកបួសអប់រំចិត្តជម្រះកិលេសតណ្ហាដើម្បីកាត់ផ្តាច់ការជាប់ជំពាក់នឹងជីវភាពរស់នៅរបស់មនុស្សនិងជាទីកន្លែងគោរពបូជា ធ្វើបុណ្យទានផ្សេងៗ។
ខ. វត្តអារាមរីកច... | general |
ដូចម្ដេចដែលហៅថា សិប្បកម្ម? | សិប្បកម្ម គឺជំនាង ឬ ជាការជាងផ្សេងៗ។ | general |
តើគេរៀបចំពិធីសេវៈរាត្រី ដូចម្តេច? | ពិធីសេវៈរាត្រី រឺពិធីលាងបាប។ គេធ្វើពិធីនេះ នៅពេលយប់ មួយឆ្នាំធ្វើម្តង ដើម្បីរំលឹកដល់ រាត្រីដែលព្រះឥសូរបានអោយកំនើតលោកៈ និងមនុស្សលោក។ នៅប្រទេសឥណ្ឌាគេនាំគ្នាចុះមុជទឹកទន្លេគង្គា ដែលគេជឿថាទន្លេគង្គានេះ ជាមេទឹកស័ក្តិសិទ្ធិហូរមកពីស្ថានសួគ៌ពីភ្នំកៃលាស ដែលជាទីស្នាក់នៅរបស់អាទិទេពអាចជំរះរាងកាយបាបបាន។ គេដងទឹកពីទន្លេគង្គានោះមកស្រោចស... | general |
តើក្រុង មានន័យដូចម្តេចនិងមានដែលសមត្ថកិច្ចកម្រិតណា? | មុនច្បាប់ស្តីអំពីការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជារដ្ឋបាលដែលខេត្ត (អភិបាលក្រុងតែងតាំងដោយព្រះរាជក្រឹត្យដូចអភិបាលខេត្តដែរ)។
ក្រោយការអនុម័តច្បាប់ស្តីពីការគ្របគ្រងរដ្ឋបាល រាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជារដ្ឋបាលដែនដែលមាន បុព្វសិទ្ធិ និងឋានៈប្រហាក់ប្រហែលស្រុកនិងខណ្ឌ (អភិបាលក្រុង តែងតាំងដោយអនុក្រឹត្យដូចជាអភិបា... | general |
ហេតុអ្វីបានជាការបណ្តុះបណ្តាលគ្រូបង្រៀនចាំបាច់ត្រូវសិក្សាមុខវិជ្ជាចិត្តគរុកោសល្យ? | បានជាការបណ្តុះបណ្តាលគ្រូបង្រៀនចាំបាច់ត្រូវសិក្សាមុខវិជ្ជាចិត្ត គរុកោសល្យពីព្រោះ៖
+ ចិត្តវិទ្យាមានសារៈប្រយោជន៍សំរាប់មុខវិជ្ជាជីវៈជាគ្រូបង្រៀន៖
- ស្គាល់ការលូតលាស់របស់ចិត្តទៅតាមដំណាក់កាលវ័យរបស់សិស្ស និងមូលដ្ឋានសរីរៈនៃបាតុភូតចិត្ត និងច្បាប់ទាំងឡាយរបស់ចិត្តវិទ្យា។
- យល់ស៊ីជម្រៅលើបាតុភូតចិត្ត អាកប្បកិរិយា ឥរិយាបថដើម្បីងាយស... | general |
សិទ្ធិជាមូលដ្ឋានធំបំផុតសំរាប់មនុស្សគ្រប់រូបគឺអ្វី? | សិទ្ធិជាមូលដ្ឋានធំបំផុតសំរាប់មនុស្សគ្រប់រូបគឺ ជីវិត សេរីភាពនិង ការស្វះស្វែងរកសុភមង្គល។ | general |
នៅក្នុងពិធីបុណ្យចូលវស្សាចេញវស្សាជាប្រពៃណីរៀងរាល់ឆ្នាំ តើមានរយៈពេលប៉ុន្មានខែ? ពីខែណាដល់ខែណា? ពិធិនេះមានអត្ថន័យដូចម្តេចខ្លះ? | បុណ្យចូលវស្សាមានរយៈពេល៣ខែគឺចាប់ពីថ្ងៃ១រោចខែអាសាធរហូតដល់ថ្ងៃពេញបូណ៌មីខែអស្សុជ។ ក្នុងរយៈកាន់ព្រះវស្សាព្រះសង្ឃ (បព្វជិត) គង់ក្នុងវត្តរៀនសូត្រវិន័យអោយបានជ្រៅជ្រះមិនអនុញ្ញាតឱ្យព្រះសង្ឃចេញពីវត្តអារាមឡើយ។ ក្នុងវិធីបុណ្យចូលវស្សាមានដង្ហែទៀនវស្សាជាតំណាងពន្លឺនៃវិជ្ជា។ បុណ្យចេញវស្សានៅថ្ងៃ ១៥កើតខែអស្សុជ ក្រោយពេលព្រះសង្ឃគង់ចាំព្រះវស... | general |
ហេតុអ្វីបានជាគេនិយាយថាសាសនា និងសង្គមមានទំនាក់ទំនងគ្នាយ៉ាងជិតសិទ្ធិមិនអាចកាត់ផ្ដាច់បាន? | បានជាគេនិយាយថាសាសនា និងសង្កមមានទំនាក់ទំនងគ្នាយ៉ាងជិតសិទ្ធិមិនអាចកាត់ផ្ដាច់បានពីព្រោះ៖
- ដឹកនាំមនុស្សទូទៅឪ្យចេះជួយថែរក្សាបរិស្ថានធម្មជាតិពិសេសព្រៃឈើ សត្វ ទឹក និងបរិយាកាស
- ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗដែលនាំបង្កឪ្យមានមនុស្សស្លាប់ និងកើតមានការរើសអើងក្នុងនោះជំងឺអេដស៍
- បង្វែរមនុស្សទូទៅឪ្យគិតគូរទៅដល់ការអភិវឌ្... | general |
ចូរពន្យល់ពាក្យ “បរិក្ខារសម្រួលការបង្ហូរទឺក បរិក្ខារបែងចំណែកផ្លូវ សំណង់សិល្បការ្យ សំណង់ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដីចំណីផ្លូវថ្នល់ ខ្សែបន្ទាត់ព្រំដីចំណីផ្លូវថ្នល់ ទំហំកម្រិតកំណត់”។ | ពន្យល់ពាក្យដូចតទៅ៖
- បរិក្ខារសម្រួលការបង្ហូរទឹក សម្តៅដល់ប្រឡាយ ស្នាមភ្លោះ អាងស្តុកទឹក ស្ថានីយចម្រោះ ទឹកកខ្វក់ ទីជម្រាល ឬចំណាត។ ដែលបានរៀបចំនៅតាមបណ្តោយផ្លូវថ្នល់សម្រាប់ការពារផ្លូវថ្នល់ បរិក្ខារផ្លូវថ្នល់ សុវត្ថិភាពចរាចរណ៍។
- បរិក្ខារបែងចំណែកផ្លូវសម្តៅដល់បរិក្ខារសម្រាប់បែងចែកទ្រូវផ្លូវជាពីរចំណែកឱ្យចរាចរណ៍ទៅមកឬបែងចែកចំណែកន... | general |
ចូររៀបរាប់រមណីដ្ឋានទាំងឡាយនៅក្នុងខេត្តសៀមរាប។ | រៀបរាប់រមណីដ្ឋានទាំងឡាយនៅក្នុងខេត្តសៀមរាបមានដូចជា៖
- ភ្នំគូលែន រមណីដ្នានប្រវត្តិសាស្រ្ដ ធម្មជាតិ
- ភ្នំបូក រមណីដ្ឋានប្រវត្តិសាស្រ្ដ
- ភ្នំក្រោម រមណីដ្ឋានប្រវត្តិសាស្រ្ដ
- បារាយណ៍ រមណីដ្ឋានប្រវត្តិសាស្រ្ដ
- ភូមិអណ្ដែតទឹកបឹងទន្លេសាប រមណីដ្ឋានធម្មជាតិ
- ប្រាសាទបន្ទាយស្រី រមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ដ
- ប្រាសាទបន្ទាយសំរ... | general |
តើអ្នកប្រាជ្ញណាខ្លះដែលបានយកចិត្តទុកដាក់ស្រាវជ្រាវពីគោលការណ៍នៃការបង្រៀនមុនគេ? | អ្នកប្រាជ្ញដែលបានយកចិត្តទុកដាក់ស្រាវជ្រាវពីគោលការណ៍នៃការបង្រៀនមុនគេមាន៖
- លោក កុង ភុយស៊ល (៥៥១-៤៧០មុនគ.ស)
- លោក កូមិនស្គី (១៥៩២-១៦៧០)
- លោក ហ្សង់ ហ្សាក់រូសូ (១៧១២-១៧៧៨)
- លោក ប៉េ ស្ដាឡូស៊ី (១៧៤៦-១៨២៧)
- លោក ឌិស ស្ដិវ៉ិច (១៧៩០-១៨៦៦)
- លោក អ៊ូជិនស្គី (១៨២៤-១៨៧០)៕ | general |
តើរដ្ឋធម្មនុញ្ញបានចែងដូចម្តេចអំពីព្រះមហាក្សត្រ? | មាត្រា៧បានចែងថាព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជសម្បត្តិប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ។មាត្រា៨បានចែងថាព្រះមហាក្សត្រជានិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពជាតិ។ ព្រះមហាក្សត្រទ្រង់អ្នកធានាឯករាជ្យជាតិអធិបតេយ្យនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម... | general |
តើអនុសញ្ញាស្តីពីសិទ្ធិកុមារជាអ្វី? ចូរនិយាយពីជីវប្រវត្តិនៃការកំណត់អនុសញ្ញាស្តីពីសិទ្ធិកុមារ។ | ក. អនុសញ្ញាស្តីពីសិទ្ធិកុមារ ជាកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិដែលបានកំណត់ពីសិទ្ធិនានារបស់កុមារ ហើយកុមារនៅគ្រប់ទិសទីមានឱកាសទទួលបានសិទ្ធិទាំងនោះគ្រប់ៗគ្នា និងស្មើៗគ្នា។
ខ. ប្រវត្តិនៃការកំណត់អនុសញ្ញាស្តីពីសិទ្ធិកុមារ ដោយមានព្រឹត្តិការណ៍ឧក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃ និងសោកនាដកម្មនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៤២ ដែលពួកហ្វាស... | general |
នៅឆ្នាំ១៩៨១ ប្រធានាធិបតីរីគេនបានអនុវត្តនយោបាយម៉ឹងមាត់ប្រឆាំងនិងប្រទេសដែលហៅថា “ចក្រភពនៃអំពើអាក្រក់” តើនោះជាប្រទេសណា? | នៅឆ្នាំ១៩៨១ ប្រធានាធិបតីរីគេនបានអនុវត្តនយោបាយម៉ឹងមាត់ប្រឆាំងនិងប្រទេសដែលហៅថា “ចក្រភពនៃអំពើអាក្រក់”សហភាពសូវៀត។ | general |
តើប្រកបខ័ណ្ឌគោលនយោបាយស្តីពី ការការពារការគោរពនិងដោះស្រាយមានសរសរទ្រូងប៉ុន្មាន? អ្វីខ្លះ? | ក្របខណ្ឌនេះរួមមានសរសរទ្រូង បីគឺ៖
- រដ្ឋមានតួនាទីការពារប្រឆាំងនឹងរំលោភ សិទ្ធិមនុស្សដោយភាគីទីបីរាប់បញ្ចូលទាំងសហគ្រាសពាណិជ្ជកម្មតាមរយៈគោលនយោបាយបទបញ្ជា និងសេចក្តីសម្រេច។
- ការទទួលខុសត្រូវរបស់សាជីវកម្មក្នុងការគោរពសិទ្ធិមនុស្សដែលមានន័យថា សហគ្រាសពាណិជ្ជកម្មទាំងឡាយគួរតែធ្វើសកម្មភាពដោយយកចិត្តទុកដាក់បំផុតជៀសវាងការរំលោភបំពានលើសិទ... | general |
នៅពេលគេធ្វើពិធីបុណ្យទានផ្សេងៗដូចជា៖ បុណ្យផ្កា កឋិនបំបួសនាគជាដើម។ ខ្មែរយើងតែងយកវង់ភ្លេងអ្វីមកប្រគំកំដរ? ចូរបបង្ហាញអត្ថន័យនៃរបាំនេះ? | នៅពេលធ្វើពិធីបុណ្យទានដូចជា៖បុណ្យកឋិនផ្កាបំបួសនាគជាដើមខ្មែរយើងតែងយកវង់ភ្លេងឆៃយុំាមកប្រគំកំដរ។ ក្នុងខ្លឹមសារនិងអត្ថន័យនៃរបាំនេះបានបង្ហាញភាពរស់រវើកនៃសិល្បៈខ្មែរនិងធ្វើឱ្យបរិយាកាសក្នុងពិធីបុណ្យអ៊ឹកធីកឡើងព្រោះចង្វាក់ភ្លេងនៃរបាំនេះមានសន្ទុះហឹកហ៊ាក់ណាស់ស្របតាមកាយវិការលោតចុះលោតឡើង ញាក់មុខញាក់មាត់ ក្រមាច់ក្រមើមធ្វើឱ្យអ្នកស្តាប់... | general |
ប្រទេសកម្ពុជាបានចុះហត្ថលេខាចូលជាភាគីនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅថ្ងៃខែឆ្នាំណា? តើសិទ្ធិសំខាន់របស់កុមារមានប៉ុន្មាន? | ប្រទេសកម្ពុជាបានចុះហត្ថលេខាចូលជាភាគីនៃអនុសញ្ញាស្តីពីសីទ្ធិកុមារនៅថ្ងៃ ២២ កញ្ញា ឆ្នាំ ១៩៩២។ សិទ្ធិសំខាន់នោះមាន ១០ ប្រការគឺ៖
- សិទ្ធិមានឈ្មោះមួយ
- កុមារកើតពីម្តាយឥខាន់ស្លាមានសិទ្ធិដូចគ្នា នឹងកុមារដែលកើតឪពុកម្តាយ ក្នុងភាពជាប្តីប្រពន្ធពេញច្បាប់ដែរ
- សិទ្ធិទទួលការសិក្សា រួមទាំងការសិក្សានៅកំរិតឋមសិក្សាដោយចាំបាច់ និងឥតបង់ថ្លៃ... | general |
តើតម្លៃបញ្ញា និងសីលតម្លៃស្ថិតនៅតម្លៃថ្នាក់ណា? ចូរពន្យល់ ដោយលើកឧទាហរណ៍មកបញ្ជាក់។ | តម្លៃបញ្ញា និងសីលតម្លៃស្ថិតនៅក្នុងតម្លៃថ្នាក់ខ្ពស់។ តម្លៃបញ្ញា៖ ជាតម្លៃគាត់បានជួបប្រទះនៅក្នុងការពេញចិត្ត និងការចង់ចេះ ចង់ដឹង ប្រកបដោយសុកវិនិច្ឆិយ និងការប្រើប្រាស់ ស្មារតីប្រកបដោយបញ្ញា។ សីលតម្លៃ៖ ជាតម្លៃដែលគេជួបប្រទះនៅក្នុងឥរិយាបថបុគ្គល ឬឥរិយាបថសង្គម ដែលគោរពចំពោះភាពត្រឹមត្រូវ កុសល ឬភាពរីកចម្រើន នៃឧត្តមគតិចំពោះសង្គម។ ឧ. ... | general |
តើត្រូវធ្វើដូចម្តេចខ្លះ ដើម្បីថេរក្សាការពារសម្បត្តិវប្បធម៌ ក្នុងនាមអ្នកជាខ្មែរមួយរូប? | ដើម្បីថែរក្សា និងការពារសម្បត្តិវប្បធម៌យើងត្រូវ៖
- បណ្តុះគំនិតស្នេហាវប្បធម៌ជាតិ និងទទួលស្គល់វប្បធម៌បរទេសណាដែលល្អ
- ផ្សាយវប្បធម៌ជាតិ
- ថែរក្សាព្រំដែនទឹកដី ខ្មែរឲ្យបានគង់វង្ស
- ថែរក្សាព្រៃឈើ សត្វព្រៃកុំឲ្យវិនាស
- ទប់ស្កាត់ និងបញ្ចាប់សង្រ្គាមស៊ីវិល
- ចេះរាយការណ៍ឲ្យអជ្ញាធរដែនដី ដេលមានការពាក់ព័ន្ធដឹងឭពីចំណែកវប្បធម៌ ដែលខ្លួនប... | general |
ក្រៅពីគណៈកម្មការអចិន្រ្ដៃយ៍ អង្គសភាមានគណៈកម្មការ ៩ ទៀត តើជាគណៈកម្មការអ្វីខ្លះ? | - គណៈកម្មការទាំង ៩ នោះគឺៈ
១. គណៈកម្មការ ការពារសិទ្ធិមនុស្ស និងទទួលពាក្យបណ្ដឹង
២. គណៈកម្មការ ហិរញ្ញវត្ថុ និងធនាគារ
៣. គណៈកម្មការ សេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ និងបរិដ្ឋាន។
៤. គណៈកម្មការ មហាផ្ទៃ ការពារជាតិ អង្កេត និងការបោសសំអាត
៥. គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន
៦. ... | general |
តើពួកខ្មែរក្រហមមានគោលនយោបាយដូចម្តេចខ្លះ ក្រោយថ្ងៃទី១៧ខែ មេសា ឆ្នាំ ១៩៧៥? | គោលនយោបាយពួកខ្មែរក្រហមក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ មានដូចខាងក្រោម៖
- ជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញទាំងអស់
- លប់បំបាត់ទីផ្សារ
- លប់បំបាត់ការប្រើប្រាស់ និងចរាចរណ៍រូបិយប័ណ្ណ
- ផ្សឹកលោកសង្ឃក្នុងសំណាក់ពុទ្ធសាសនាទាំងអស់ ដោយឱ្យទៅធ្វើស្រែនៅតំបន់មូលដ្ឋានជនបទ
- ប្រហារជីវិតមេដឹកនាំរបបលន់ នល់
- បង្កើតសហរករណ៍កម្រិតខ្ពស់ទូទាំង... | general |
ដូចម្ដេចដែលហៅគេថា “ មនសិការវិជ្ជាជីវៈ “? | ដែលហៅថា “ មនសិការវិជ្ជាជីវៈ “ គឺជាទឹកចិត្តស្រលាញ់ និងមានឆន្ទៈចង់បំពេញការងាររបស់ខ្លួនឪ្យបានល្អ។ | general |
តើការបោះឆ្នោតនៅឆ្នាំ ១៩៩៨ ត្រូវបានការឧបត្ថម្ភពិសេសពីប្រទេសណា? | ការបោះឆ្នោតនៅឆ្នាំ ១៩៩៨ ត្រូវបានការឧបត្ថម្ភពិសេសពីប្រទេសសហគមន៍អឺរ៉ុប។ | general |
តើមានហេតុផលពិសេសអ្វីខ្លះដែលបណ្តាយអោយមានជនភៀសខ្លួន? ចូរអ្នកលើកយកព្រឹត្តិការណ៍នានាដែលនាំអោយមនុស្សរត់គេចចេញពីមាតុប្រទេសរបស់ខ្លួន? | - មកពីសង្គ្រាម ភាពក្រីក្រការបំផ្លិចបំផ្លាញបរិស្ថាន
- ភាពចំណុចខាងនយោបាយ ការរំលោភសិទ្ធិមនុស្ស
- ដោយសារការភ័យខ្លាចអំពើមនុស្សឃាត ចាប់ជំរិត
- អសន្តិសុខ ភាពអត់ឃ្លាន ការរីករាលដាលនៃជំងឺផ្សេងៗ
- មកពីហេតុផលនយោបាយជាដើម | general |
តើព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាបុត្ររបស់ព្រះរាជាអង្គណា? ព្រះអង្គប្រសូតនៅថ្ងៃខែឆ្នាំណា? នៅទីណា? បានឡើងសោយរាជ្យនៅថ្ងៃខែឆ្នាំណា? ព្រះអង្គមានប្រវត្តិការសិក្សាយ៉ាងដូចម្តេច? ចូររៀបរាប់ពន្យល់។ | ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគឺជាព្រះរាជបុត្រារបស់ ព្រះករុណាព្រះមហាវិរក្សត្រ នរោត្តម សីហនុ ព្រះវររាជបិតា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតា។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រសូតនៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ១៩៥៣ នៅក្នុងទីក្រុងភ... | general |
តើកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី៣ បានប្រព្រឹត្តទៅនៅថ្ងៃទីខែឆ្នាំណា? នៅប្រទេសណា? មានការចូលរួមប៉ុន្មានប្រទេសនិងផ្លាស់ប្តូរទស្សនៈគ្នាលើអ្វី? ហើយបានយល់ព្រមលើបញ្ហាអ្វីខ្លះ? | កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី៣ បានប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៨ នៅប្រទេសសិង្ហបុរី។ មានការចូលរួមពីថ្នាក់ដឹកនាំប្រទេសទាំង១៦។ បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាក្នុងតំបន់និងបញ្ហាអន្តរជាតិ ដូចជាស្តីពីការលូតលាស់ វិស័យកិច្ចសហប្រតិបត្តិការ នៅក្នុងគំរោងអាស៊ាន។ មេដឹកនាំបានយល់ព្រមលើបញ្ហាដូចតទៅ៖
- ផ្លាស់ប្តូរទស្សនៈស្... | general |
ក្នុងនីតិវិធីត្រួតពិនិត្យចំពោះផលិតផលទំនិញ និងសេវាកម្ម តើអ្វីខ្លះជាវិធានការណ៍ប្រាតិភោគ (វិធានការពាក់ព័ន្ធផ្សេងៗ) ដែលសមត្ថកិច្ចត្រួតពិនិត្យប្រើប្រាស់ក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន? | ក្នុងនីតិវិធីត្រួតពិនិត្យចំពោះផលិតផលទំនិញ និងសេវាកម្មវិធានការណ៍ប្រាតិភោគ (វិធានការពាក់ព័ន្ធផ្សេងៗ) ដែលសមត្ថកិច្ចត្រួតពិនិត្យប្រើប្រាស់ក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនរួមមាន៖
- ឃាត់ទុកបណ្តោះអាសន្នគឺជាវិធានការសំដៅដល់ការហាមឃាត់ជាបណ្តោះអាសន្នរាល់ការចាត់ចែងរបស់ពីសំណាក់អ្នកកាន់កាប់នូវផលិតទំនិញដែលពាក់ព័ន្ធដើម្បីធ្វើការបន្... | general |
តើមេដឹកនាំនៃកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១ បានលើកឡើងនូវវិស័យកិច្ចសហប្រតិបត្តិការមានចំនួនប៉ុន្មាន? អ្វីខ្លះ? | មេដឹកនាំនៃកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១ បានលើកឡើងនូវវិស័យកិច្ចសហប្រតិបត្តិការមានចំនួន១៧ដូចជា៖
- ប្រឆាំងនឹងអំពើភេរវកម្ម
- សន្តិសុខ ដែនសមុទ្ទ
- អភិបាលកិច្ចល្អនិងប្រឆាំងនឹងអំពើពុករលួយ
- ស្ថេរភាពហិរញ្ញវត្ថុ និងបន្ធូរបន្ថយពន្ធដើម្បី ទាក់ទាញវិនិយោគទុន
- សន្តិសុខថាមពល
- បង្កើនពាណិជ្ជកម្ម និងលំហូរវិនិយោគទុន
- ការអភិវឌ្ឍហេដ្ឋារចន... | general |
តើសញ្ញាបញ្ជារបស់ភ្នាក់ងារចររាចណ៍មានអត្ថន័យដូចម្តេច? | សញ្ញាបញ្ជារបស់ភ្នាក់ងារចរារចណ៍មានអត្ថន័យដូចខាងក្រោម៖
- ដៃស្តាំលើកឡើងបាតដៃលាមុខបែរទៅរកយានជំនិះដែលធ្វើចលនាមករកភ្នាក់ងារចរាចរណ៍ជាសញ្ញាឲ្យប្រុងប្រៀបឈប់លើកលែងតែអ្នកបើកបរណាដែលមិនអាចឈប់ដោយសុវត្ថិភាពគ្រប់គ្រាន់អាចបន្តដំណើរទៅទៀតបាន
- ដៃទាំងពីរឬមួយសន្ធឹងតាមបណ្តោយស្មាមានន័យថាបញ្ឈប់ចរាចរណ៍នៃយាន ដែលមានចលនាមកពីមុខភ្នាក់ងារឬមកពីក្រោយ... | general |
តើមនុស្សត្រូវប្រតិបត្តិតាមមាគ៌ាណាដើម្បីដើម្បីឆ្ពោះទៅកាន់សន្ដិភាពរបស់មនុស្សលោក? តើមាគ៌ានោះមានប៉ុន្មាន? គឺអ្វីចូររៀបរាប់បកស្រាយន័យនៃមាគ៌ាទាំងឡាយនោះ? | តាមបែបពុទ្ធសាសនា ដើម្បីឆ្ពោះទៅកាន់សន្ដិភាពរបស់មនុស្សលោកមនុស្សត្រូវប្រតិបត្តិតាមមាគ៌រំលត់។ទុក្ខទាំង ៨ ឬ មជ្ឈិមបដិប្បទា ឬ អដ្ឋង្កិកមគ្គ។ មាគ៌ាទាំង ៨ មានដូចជា៖
- សម្មាទិដ្ឋៈ សេចក្ដីយល់ឃើញត្រូវ
- សម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ
- សម្មាវាចាៈ ការងារពាកត្រូវ
- សម្មាកម្មន្ដៈ ការងារត្រូវ
- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ
- ... | general |
តើកត្តាអ្វីខ្លះដែលបង្កើតឪ្យមានក្ដីបារម្ភនឹងបញ្ហាបរិស្ថាន? | កត្តាដែលបង្កើតឪ្យមានក្ដីបារម្ភនិងបញ្ហាបរិស្ថានមានដូចជា៖
- ការកើនឡើងឆាប់រហ័សនៃចំនួនប្រជាជនលើសកលលោក
- ខ្យល់អាកាសសុទ្ធសឹងតែជាសារធាតុពុល
- ការរាយប៉ាយនៃកាកសំណល់រឹង
- ការកាត់បង់នូវស្ថានប្រព័ន្ធ
- ការបំពុលដោយសូរស័ព្ទ
- ការរីកដុះដាលដោយសំណង់តូចធំ តម្រូវការកំណើតរបស់ប្រជាជន។ | general |
តើការយល់ដឹងពីពិភពលោកតាមបែមបរូបធាតុនិយមមានអត្ថប្រយោជន៍អ្វីខ្លះ? | ការយល់ដឹងពីពិភពលោកតាមបែបរូបធាតុនិយមអាចធ្វើអោយយើងមានសុទិដ្ឋិនិយមមានជំនឿលើសមត្ថភាពធ្វើម្ចាស់លើធម្មជាតិរបស់មនុស្សជាតិសមត្ថភាពកែឆ្នៃធម្មជាតិធ្វើរង្វាយដណ្តើមធម្មជាតិដាក់ធម្មជាតិក្នុងការប្រើប្រាស់និងចេះទាញផលប្រយោជន៍ពីធម្មជាតិមកបំពេញតំរូវការនិងបំពេញចិត្តមនុស្សជាតិ។
ម៉្យាងទៀតយើងនឹងទទួលបាននូវលោកទស្សនៈវិទ្យាសាស្រ្តជីវទស្សនៈជឿនលឿ... | general |
តើសិទ្ធិស្មើគ្នាចំពោះមុខច្បាប់មានន័យដូចម្តេច? | សិទ្ធិស្មើគ្នាចំពោះមុខច្បាប់មានន័យថា៖
- ច្បាប់ការពារមនុស្សស្មើៗគ្នា
- ច្បាប់ផ្តន្ទាទោសជនល្មើសច្បាប់ដោយមិនរើសអើងវណ្ណៈ ឋានៈ ឬពូជសាសន៍ឡើយ។ | general |
នៅពេលដែលអាណាព្យាបាលឆ្លើយដូចជាមិនដឹងរឿងនោះ តើអ្នកចែចូវ ត្រូវនិយាយដូចម្តេចទៀត? | នាងដែលយើងពឹងនិយាយត្រង់ថា សូមទោសបង (ឬអ្នកតាមសិ្នតស្នាល) មានគេពឹងពររកខ្ញុំ ឱ្យចូលមកចែចូវ ភ្ជាប់សាច់ ភ្ជាប់ឈាមជាមួយ។ | general |
តើស្ពានអាកាសប្រទេសកម្ពុជាមានប៉ុន្មាន? អ្វីខ្លះ? | ស្ពានអាកាសប្រទេសកម្ពុជាមាន៤រួមមាន៖
- ស្ពានអាកាសក្បាលថ្នល់
- ស្ពានអាកាស៧មករា (ពេទ្យលោកសង្ឃ)
- ស្ពានអាកាសស្ទឹងមានជ័យ
- ស្ពានអាកាស៥មករា (ស្តុបតិចណូ)។ | general |
អាណាព្យាបាលនៅពេលដែលឮ អ្នកចែចូវនិយាយ បញ្ឆិតបញ្ឆៀងតើគាត់ឆ្លើយតបដូចម្តេច? | ខាងម្ចាស់ផ្ទះកូនស្រី ឮសំដីនេះ មិនទាន់តបថាម៉េចទេ គ្រាន់តែសួរថា “អើ ! (ឬអ្នកតាមដែលអាចហៅថាបាន) មានការអ្វី? ទឹកដីជ័យភូមិអី? មកអង្គុយលេងសិន” (រួចសួរសុខទុក្ខ) បន្តថា “មានការអីដែរ”? | general |
តើគម្ពីរវេទមានប៉ុន្មានអ្វីខ្លះ? ចូររៀបរាប់។ | គម្ពីរវេទចែកចេញជា៤ផ្នែកគឺ
- ឫគ្វេទឬ ឫគវេទ
- សាមវេទ
- យជ៌ុវេទ
- អថវ៌វេទ។ | general |
តើច្បាប់ស្ដីពីការអប់រំមានគោលបំណងយ៉ាងដូចម្ដេច? | ច្បាប់ស្ដីការអប់រំមាន គោលបំណងអភិវឌ្ឍធនធានមនុស្សដោយផ្ដល់ការអប់ពេញមួយជីវិត សម្រាប់ទាំងអស់គ្នាដើម្បីអ្នកសិក្សា ទទួលបាននូវចំណេះដឹងជំនាញ សមត្ថភាពសេចក្ដីថ្លៃថ្នូរ អាកប្បកិរិយាប្រកបដោយសីលធម៌ សំដៅជុំរុញឲ្យអ្នកសិក្សាស្គាល់ស្រលាញ់រួមចំណែកការពារ អត្តសញ្ញាណជាតិវប្បធម៌និងភាសាជាតិ។ | general |
មូលដ្ឋានច្បាប់ទាក់ទងនិងសិទ្ធិមនុស្សនៅប្រទេសកម្ពុជាយើងមានអ្វីខ្លះ? | - កិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសថ្ងៃ២៣តុលា១៩៩១
- កម្រងអនុសញ្ញា និងកតិសញ្ញាស្តីពីសិទ្ធិមនុស្សទាំង១៥ ដែលខ្មែរយើងបានចុះហត្ថលេខា
- រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃ២៤កញ្ញា១៩៩៣។ | general |
ចូររៀបរាប់ឈ្មោះប្រធានាធិបតីអាមេរិកតាមលំដាប់លំដោយ។ | ឈ្មោះប្រធានាធិបតីអាមេរិកតាមលំដាប់លំដោយ៖
- ចច វ៉ាស៊ីនតោន ១៧៨៩-១៧៩៧
- ចន អាដាមស៍ ១៧៩៧-១៨០១
- ថូម៉ាស់ ចេហ្វីសុន ១៨០១-១៨០៩
- ចេមស៍ ម៉ាឌីសុន ១៨០៩-១៨១៧
- ចេមស៍ ម៉ុនរ៉ូ ១៨១៧-១៨២៥
- ចនឃិ្វនស៊ី អាដាមស៍ ១៨២៥-១៨២៩
- អ៊ែនឌ្រូដែល ជែកសុន ១៨២៩-១៨៣៧
- ម៉ារទីន វ៉ាន់ ប៊ូវេន ១៨៣៧-១៨៤១
- វិល្បៀហ៊ែនរី ហ៊ែរីសុន ១៨៤១
- ចន ចៃល័រ ១៨៤១-១៨៤៥
- ច... | general |
ការរំលោភសិទ្ធិមានពីរ ចូររៀបរាប់ប្រភេទទាំងពីនេះ? | ការរំលោភសិទ្ធិមានពីរប្រេភេទគឺ៖
- ការរំលោភដោយអំពើ
- ការរំលោភដោយមិនបំពេញតាមកាតព្វកិច្ច | general |
តើការដឹកជញ្ជូនបញ្ញើប្រៃសនីយ៍ធ្វើតាមមធ្យោបាយផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសចែកចេញជាប៉ុន្មានដំណាក់កាល? | ការដឹកជញ្ជូនបញ្ញើនៃប្រៃសណីយ៍ធ្វើតាមមធ្យោបាយផ្លូវគោក ផ្លូវទឹកនិងផ្លូវអាកាសចែកចេញជាដមណាក់កាល៖
- ការដឹកជញ្ជូនបញ្ញើសំបុត្រប្រៃសណីយ៍ ពីប្រអប់តាមផ្លូវសាធារណៈនិងបញ្ញើប្រៃសណីយ៍ពីលំនៅដ្ឋានឬការិយាល័យមកមន្ទីរប្រៃសណីយ៍
- ការដឹកជញ្ចូនបញ្ញើប្រៃសណីយ៍ ពីមន្ទីរប្រៃសណីយ៍មួយទៅកាន់មន្ទីរប្រៃសណីយ៍ផ្សេងៗទៀត
- ការដឹកជញ្ចូនបញ្ញើប្រៃសណីយ៍ ទៅចែ... | general |
ចូរនិយាយអំពីត្រណមនៅក្នុងអំឡុងពេលថ្ងៃចូលឆ្នាំ។ | ត្រណមត្រូវអនុវត្តយ៉ាងតឹងរឹងក្នុងពេលបុណ្យចូលឆ្នាំថ្មី៣ថ្ងៃគឺ៖
- ពាក្យកំហឹង ឥរិយាបថច្រងេងច្រងាង និងការវាយតប់គ្នាត្រូវតែហាមឃាត់ជាដាច់ខាត។
- ម្នាក់ៗត្រូវប្រយ័ត្នក្នុងការជេរប្រទេចសត្វទោះបីជាសត្វចិញ្ចឹមមានជ្រូក គោ ក្របី ដំរី ឆ្កែ ឆ្មា និងសត្វធាតុដទៃទៀតក៏ដោយ។
- ត្រូវឱ្យទឹក ដុសលាងឱ្យបានស្អាតបាត បំប៉នចំណីអាហារ និងក្នុងករណីខ្លះ ... | general |
ហេតុអ្វីបានជាអ្នកចង់ធ្វើជាគ្រូបង្រៀន? | បានជាខ្ញុំចង់ធ្វើជាគ្រូបង្រៀនមាន មូលហេតុដូចខាងក្រោម៖
- គ្រូបង្រៀនជាមុខរបរមួយបង្រៀនមុខរបរមួយសាមញ្ញសុភាពរាបសារថ្លៃថ្នូរ
- ស្រលាញ់យុត្តិធម៌ សមភាព
- ទទួលកគោរពរាប់អានពីមហាជន
- អាចមានលទ្ធភាពទាក់ទង ជាមយមនុស្សគ្រប់មជ្ឈដ្ឋាន
- គ្រូបង្រៀនជាវិស្វករកសាងធនធានមនុស្ស
- ជាមនុស្សមានឥទ្ធិពលក្នុងសង្គម
- អាចចែករំលែកនូវចំណេះដឹងដែលយើងមាននៅឪ... | general |
តើមិត្តដែលគួរសេពគប់មានប៉ុន្មានពួក? ហើយមិត្តដែលមិនគួរសេពគប់មានប៉ុន្មានពួក? ចូររៀបរាប់។ | មិត្តដែលគួរសេពគប់មាន ៤ ពួកគឺ៖
- មិត្តឧបត្ថម្ភ៖ មិត្តចេះថែទាំមិត្ត ទំនុកបម្រុងមិត្ត។
- មិត្តរួមសុខទុក្ខ៖ ហ៊ានលះបង់ជីវិតខ្លួនដើម្បីការពារមិត្ត ប្រាប់អាថ៌កំបាំងខ្លួនដល់មិត្ត។
- មិត្តមគ្គុទេស៖ គឺជាមិត្តដែលចេះដឹកនាំបង្ហាញនូវអំពើល្អ ផ្លូវល្អទៅកាន់សេចក្តីសុខ និងវៀរចាកសេចក្តីអាក្រក់ទាំងឡាយ។
- សមានមិត្ត៖ មិត្តមិនត្រេកអរ ចំពោះគ្... | general |
ចូរប្រៀបធៀបលក្ខណៈខុសគ្នារវាង “ភេទ” និង “យេនឌ័រ (Gender)។ ចូរលើកឧទាហរណ៍បញ្ជាក់។ | “ភេទ” និង “យេនឌ័រ (Gender) ” មានលក្ខណៈខុសគ្នាដូចតទៅៈ
ក. ភេទ សំដៅទៅលើភាពខុសគ្នាតាមធម្មជាតិខាងជីវសាស្រ្ដដែលគេអាចសម្គាល់មនុស្សណាម្នាក់ជាប្រុស ឬជាស្រី។
ភេទ សំដៅយកលក្ខណៈរូបរាងកាយរបស់មនុស្សម្នាក់ៗមុខមាត់ ភិនភាគ សរីរាង្គបន្ដពូជ។
ភេទ មិនអាចកែប្រែបានទេ ព្រោះវាជាលក្ខខណ្ឌជីវសាស្រ្ដពីកំណើត។
ខ. យេនឌ័រ (Gender) គឺជាប្រើក្នុងភាសាអង់គ... | general |
តើគរុកោសល្យមានតួនាទីអ្វីខ្លះនៅក្នុងការបង្រៀន? | គរុកោសល្យមានតួនាទីដូចតទៅ៖
- ផ្តើមចេញពីហេតុការណ៍ជាក់ស្តែង (Faits Concrets) នៃការអប់រំនិងតម្រូវការរបស់សង្គម (Besoins Sociaux) គរុកោសល្យស្រាយបំភ្លឺពីគោលការណ៍និងក្បួនច្បាប់នៅក្នុងការប្រតិបត្តិរបស់ការរបស់អប់រំ។
- បន្សល់ទុកជាកេរ្តិ៍មតិកនូវប្រពៃណីល្អ របស់សាលារៀនពីសម័យដើម ដោយលើកឡើងជាការទិតតៀនទៅលើចំណុចខ្វះខាតនិងធ្វើឲ្យសម្បូរបែប... | general |
តើក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន មានសមាសភាពនរណាខ្លះ? ត្រូវធ្វើនូវអ្វីខ្លះ? | ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានរួមមានសមាសភាពរដ្ឋមន្ត្រីការបរទេសអាស៊ាន និងត្រូវជួបប្រជុំយ៉ាងតិច២ដងក្នុង១ឆ្នាំ។ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានត្រូវ៖
- រៀបចំកិច្ចប្រជុំកំពូលអាស៊ាន
- សម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀង និងសេចក្តីសម្រេចរបស់កិច្ចប្រជុំកំពូលអាស៊ាន
- សម្របសម្រួលជាមួយក្រុមប្រឹក្សាសហគមន៍អាស៊ានដើម្បីលើកកម្ពស់ភាពប្... | general |
តាមជំនឿរបស់ជនជាតិខ្មែរ តើការខុសឆ្គងចំពោះមេបាមានប៉ុន្មានបែប? អ្វីខ្លះ? | តាមជំនឿរបស់ជនជាតិខ្មែរយើង ការខុសឆ្គងចំពោះមេបាមានបី បែបគឺ៖
- ការទទួលខុសត្រូវមេបាចាស់ទុំ៖ បញ្ហានេះជាបម្រាមដល់បងប្អូនទាំង ៧សណ្តាន ក្នុងការទាស់ទែងខ្វែងគំនិតគ្នា បើមានខុសហើយគ្រួសារនោះប្រាកដជាមានជំងឺ។ ហេតុដូចនេះបងបប្អូនទាំងអស់ត្រូវមកជួបជុំគ្នាដើម្បីរៀបចំពិធីសុំខមាលទោសមេបាឱ្យឈប់ខឹង ឈប់ប្រកាន់កូនចៅហើយសន្យាថាឈប់ទាស់ទែងគ្នាទៀត។
... | general |
តើសហគមន៍សង្គម និងវប្បធម៌អាស៊ានមានអ្វីខ្លះ? | សហគមន៍សង្គម និងវប្បធម៌អាស៊ានមាន៖
- កិច្ចប្រជុំឧត្តមមន្រ្តីអាស៊ានទទួលបន្ទុកព័ត៌មាន
- កិច្ចប្រជុំឧត្តមមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ
- កិច្ចប្រជុំរដ្ឋមន្រ្តីកអប់រំអាស៊ាន
- កិច្ចប្រជុំរដ្ឋមន្រ្តីអប់រំអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ
- កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ាន
- សន្និសីទភាគីកិច្ចព្រមព្រៀងអ... | general |
តាមន័យទស្សនវិជ្ជាគេពោលថា«វិទ្យាសាស្រ្តខ្វះអក្សរសាស្រ្តនាំអោយមានគ្រោះថ្នាក់» តើប្រយោគនេះមានន័យដូចម្តេច? | ន័យក្នុងពាក្យអក្សរសាស្រ្តនៅពេលនេះគេសំដៅលើការអប់រំអោយមានឧត្តមគតិគាប់ប្រសើរអោយមានសីលធម៌ និងមនុស្សធម៌ព្រោះពាក្យអក្សរសាស្រ្តច្រើនចេះវែកញែកបញ្ហាមនុស្ស បញ្ហាសង្គមឆ្ពោះទៅរកគោលដៅមួយដ៏ប្រសើរគឺសេចក្តីសុខ។
ដូចនេះវិទ្យាសាស្រ្តបានធ្វអោយមនុស្សជូបប្រទះការរីកចម្រើនដ៏ធំធេងយ៉ាងណាក៏ដោយបើអ្នកប្រើប្រាស់មានកង្វះគតិធម៌និងមនុស្សធម៌អាចបណ្តាលអោ... | general |
តើ “ អធិបតេយ្យ “ មានន័យដូចម្ដេច? តើអធិបតេយ្យរបស់រដ្ឋមួយស្ថិតនៅលើមូលដ្ឋានអ្វីខ្លះ? តើអ្នកមានកាតព្វកិច្ច និងតួនាទីដូចម្ដេចដើម្បីរក្សាអធិបតេយ្យរបស់ខ្លួន? | អធិបតេយ្យ មានន័យថាអំណាចនយោបាយឯករាជ្យ និងជាខ្ពស់ ឬមានន័យថារដ្ឋឯករាជ្យផ្នែកនយោបាយ។
+ អធិបតេយ្យរបស់រដ្ឋមួយស្ថិតនៅលើមូលដ្ឋាន៤ យ៉ាងគឺ មានទឹកដី មានប្រជាជន រដ្ឋាភិបាលឯករាជ មានសមត្ថភាពក្នុងការទំនាក់ទំនងអន្តរជាតិជាមួយសហគមន៍។
+ ដើម្បីរក្សាអធិបតេយ្យរបស់ខ្លួន នឹងត្រូវ
- ខិតខំរៀនសូត្រ
- រក្សាការពារអត្តសញ្ញាណជាតិ
- ស្រឡាញ់ និងការ... | general |
ដូចម្តេចដែលហៅថាសេដ្ឋកិច្ចនយោយបាយ? | ដែលហៅថាសេដ្ឋកិច្ចនយោយបាយគឺជា ស្យង់ដែលនិយាយពីពុទ្ធិនៃបាតុភូតការចែកចាយ បរិភោគនិង ប្រើប្រាស់នូវភោគទ្រព្យធម្មជាតិ ឬពុទ្ធិនៃបាតុភូតដែលសិក្សាពីកេតនភ័ណ្ឌសំភារនៅក្នុងសង្គមមនុស្ស។ | general |
ព្រះសម្មាសម្ពុទ្ធទ្រង់បានទូន្មានថា មនុស្សគ្រប់រូបគប្បីចិញ្ចឹមជីវិតឱ្យបានត្រឹមត្រូវមានអាជីពត្រឹមត្រូវ ឬមុខរបរសុចរិត ហើយវៀរចាកការចិញ្ចឹមជីវិតខុស មានជំនួញទាំង៥ប្រការ តើជំនួញនោះមានអ្វីខ្លះ? | ព្រះសម្មាសម្ពុទ្ធទ្រង់បានទូន្មានថា មនុស្សគ្រប់រូបគប្បីចិញ្ចឹមជីវិតឱ្យបានត្រឹមត្រូវ មានអាជីពត្រឹមត្រូវ ឬមុនរបរសុចរិត ហើយវៀរចាកការចិញ្ចឹមជីវិតខុស មានជំនួញទាំង ៥ប្រការ ជំនួញទាំងនោះគឺ៖
- ជំនួញសាស្រ្តវុធ
- ជំនួញមនុស្ស
- ជំនួញសត្វដែលគេពិឃាតយកសាច់
- ជំនួញទឹកស្រវឹង
- ជំនួញថ្នាំពុល។ ការចិញ្ចឹមជីវិតដោយបរិសុទ្ធប្រកបដោយសីលគឺអាជីពក... | general |
តើត្រូវធ្វើដូចម្តេច ដើម្បីកាត់បន្ថយការបំពុលខ្យល់? | ដើម្បីកាត់បន្ថយការបំពុលខ្យល់យើងត្រូវ៖
- ត្រូវមានការភ្ងាក់រឮកខ្ពស់
- ត្រូវកាត់បន្ថយការប្រើប្រាស់សារធាតុពុលផ្សេងៗ រួមមានប្រេងឥន្ធនៈ សាំង យាន្តយន្ត...
- អប់រំចំណេះដឹងផ្នែកបរិស្ថានក្នុងសហគមន៍
- ត្រូវចវបង្កើត រោងចក្រ សហគ្រាស សិប្បកម្មឲ្យឆ្ងាយពីទីក្រុង
- ចាត់វិធានការណ៍តាមផ្លូវច្បាប់ ចំពោះអ្នកដែលបានប្រព្រឹត្តល្មើស
- ត្រូវចេះប... | general |
ចូររៀបរាប់ពីពុទ្ធប្រវត្តិចាប់បដិសន្ឌិររហូតថ្ងៃបរិនិព្វាន? | ពុទ្ធប្រវត្តិសង្ខេបតាមលំដាប់លំដោយដូចខាងក្រោម៖
- បដិសន្ធិ ព្រហស្បតិ៍ ១៥កើត ខែអាសាឍ
- ប្រសូត្រ សុក្រ ១៥កើត ខែពិសាខ ឆ្នាំ ច ក្នុងព្រៃលុម្ពិនី
- អសិសេក ព្រះជន្មាយុ ១៦ វស្សាជាមួយនាងពិម្ពាមានស្នំ ៤ ម៉ឹនជាបរិវា
- ចេញបួស ព្រះជន្មាយុ ២៩វស្សា
- ត្រាស់ដឹង ព្រះជន្មាយុ ៣៥ ត្រូវថ្ងៃពុធ ១៥កើត ពិសាខ ឆ្នាំ កោ
- បរិនិព្វាន ព្រះជន្មាយុ ៨... | general |
តើអង្គការសហប្រជាជាតិបានយកចិត្តទុកដាក់អំពីបញ្ហាដែលទាក់ទង ទៅនឹងស្បៀងអាហារតាំងពីពេលណាមក? | អង្គការសហប្រជាជាតិបានយកចិត្តទុកដាក់ អំពីបញ្ហាដែលទាក់ទង់នឹងស្បៀងអាហារតាំងពីថ្ងៃដំបូងរបស់ខ្លួនម្លេះគឺស្របជាមួយនឹងការបង្កើតនូវអង្គការកសិកម្មនិងស្បៀងស្បៀងអាហាររបស់អង្គការសហប្រជាជាតិ (FAO) នៅក្នុងឆ្នាំ ១៩៤៥។ សន្និសីទស្បៀងអាហារពិភពលោក ដែលប្រារព្វឡើងនៅក្នុងឆ្នាំ ១៩៤៥នៅទីក្រុងរ៉ូម បានលើកយកបញ្ហាពិភពលោកនេះមកពិភាក្សានៅក្នុងបរិបទន... | general |
តើពិធីបុណ្យអំទូកប្រព្រឹត្តនៅថ្ងៃណា? | ពិធីបុណ្យអំទូក ប្រព្រឹត្តិទៅនៅថ្ងៃ ១៤,១៥ កើតនិងថ្ងៃ១រោជ ខែកក្តិកជា រៀងរាល់ឆ្នាំនៅរដូវទឹកស្រកមានរយៈពេលបីថ្ងៃ។ | general |
ប្រសិនបើវិមជ្ឈកាលប្រកបដោយ ភាពពេញលេញ តើនឹងធ្វើឲ្យកម្ពុជាទៅយ៉ាងណា? | ការអនុវត្តវិមជ្ឈកាលប្រកបដោយ មានសមត្ថភាពពេញលេញ វានឹងធ្វើជាមូលដ្ឋានគ្រឹះឲ្យប្រទេសកម្ពុជាទទួលបាននូវសន្តិភាព ស្ថេរភាព និងភាពសំបូររុងរឿង។ | general |
តើរឿងសព្វសិទ្ធិជាស្នាដៃនិព្ធនដោយកវីណា? | រឿងសព្វសិទ្ធិជាស្នាដៃនិព្ធនដោយកវី ម៉ឺនភក្តីអក្សរតន់។ | general |
ដូចម្តេចដែលហៅថាទំនិញសេដ្ឋកិច្ច? តើទំនិញទាំងនោះមានអ្វីខ្លះ? ចូររៀបរាប់។ | ទំនិញសេដ្ឋកិច្ច ជាមុនសំភារៈ សេវាណាដែលបំពេញតំរូវការមនុស្សទំនិញទាំងនោះមួយចំនួនជាមុនសំភារៈ ស្បៀង អាហារ ទោចក្រយានយន្ត រថយន្តសំភារប្រើប្រាស់ ទំនិញមួយចំនួនជាសេវា៖ ការអប់រំសុខាភិបាល ផ្លូវថ្នល់។ | general |
តើបុត្រាបុត្រីត្រូវមានកាតព្វកិច្ចអ្វីខ្លះចំពោះមាតាបិតា? | បុត្រាបុត្រីត្រូវមានកាតព្វកិច្ចចំពោះមាតាបិតា៖
- ត្រូវចិញ្ចឹមត្រូវមានមាតាបិតាឪ្យមានដូចជាពេលដែលលោកចិញ្ចឹម
- ជួយចែករំលែកការលំបាកទាំងឡាយរបស់លោកមើលថែរក្សាពេលដែលលោកមានចិញ្ចឹមខ្លួន
- ថែរក្សាវង្សត្រកូលរបស់មាតាបិតាឪ្យមានកិតិ្ដយលល្អ
- ពេលលោកធ្វើមរណៈកាលទៅកូនត្រូវធ្វើបុណ្យជួនលោកឪ្យសម និងសមត្ថភាព។ | general |
ចូរពន្យល់ពីទំនាក់ទំនងរវាងកតិកាសញ្ញាអន្តរជាតិជាមួយនឹងទស្សនវិស័យពុទ្ធសាសនាស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌។ | ទំនាក់ទំនងរវាងកតិកាសញ្ញាអន្តរជាតិជាមួយនឹងទស្សនវិស័យពុទ្ធសាសនា ស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌៖
ក. ទស្សនវិស័យសេដ្ឋកិច្ច
- ផ្នែកសេដ្ឋកិច្ចជាន់ទាប៖ ទាក់ទងជាមួយសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ឬគ្រួសារនីមួយៗដូចជា
ការតាំងខ្លួន នៅក្នុងឋានៈមាំទាំតាមផ្លូវសេដ្ឋកិច្ចប្រកបដោយអង្គ៤ប្រការ
- ការសំភីសង្វាត ស្វែងរកទ្រ... | general |
ដូចម្តេចដែលហៅថា មនសិការវិជ្ជាជីវៈ? ដើម្បីបំពេញបានមុខងារជាគ្រូបង្រៀនអ្នកត្រូវមានមនសិការវិជ្ជាជីវៈដូចម្តេចខ្លះ? ចូរពន្យល់។ | ដែលហៅថាមនសិការវិជ្ជាជីវៈគឺទឹកចិត្តស្រលាញ់និងមានឆន្ទៈចង់បំពេញការងាររបស់ខ្លួនអោយបានល្អ។ ដើម្បីបំពេញបានមុខងារជាគ្រូបង្រៀនត្រូវមានមនសិការដូចតទៅ៖
- ការស្រលាញ់ថ្នាក់ថ្នមសិស្ស៖ គឺជាករណីដែលធ្វើឱ្យគ្រូឈានទៅស្រលាញ់មុខរបរ និងចង់បំពេញការងារមានមនសិការតស៊ូ ព្យាយាម អំណត់អត់ធន់ក្នុងការបង្រៀននិងអប់រំ។
- ស្មារតីទទួលខុសត្រូវចំពោះខ្លួនឯង ... | general |
តើអ្វីទៅហៅថាសច្ចៈក្នុងអក្សរសិល្ប៍? ហើយចែកចេញជាប៉ុន្មានប្រភេទ? | សច្ចៈក្នុងអក្សរសិល្ប៍ជាអ្វីៗដែលមើលឃើញពិតជាក់ស្តែងផ្ទាល់នឹងភ្នែក តាមរយៈសកម្មភាព ដែលកើតមានឡើងនៅក្នុងសង្គម សច្ចៈអាចជាតថភាព។ សច្ចៈពុំប្រែប្រួល ប៉ុន្តែតថភាពអាចប្រែប្រួល។ សច្ចៈនៅក្នុងអក្សរសិល្ប៍ ចែកចេញជា៥ ប្រភេទរួមមាន៖
ក. សច្ចៈតាមរយៈតួអង្គ គឺជាតួអង្គដែលមានពិតនៅក្នុងសង្គម។ ឧទារហណ៍៖ សច្ចៈតួអង្គភាគច្រើន មានតែនៅក្នុងរឿងបែបប្រវត្... | general |
ថ្ងៃទី ៣០ មេសា កន្លងទៅនេះប្រទេសកម្ពុជាបានប្រារព្ធពិធីបុណ្យប្រពៃណីជាតិមួយនៅទីវាលព្រះមេរុ។ តើពិធីនេះឈ្មោះអ្វី? មានអត្តន័យដូចម្តច? | ពិធីនេះមានឈ្មោះថា “ព្រះរាជពិធីច្រត់ព្រះនង្គ័ល” ហើយពិធីនេះមានអត្តន័យដូចតទៅ៖
- និមិត្តរូបនៃការចាប់ផ្តើម ការងារស្រែចម្ការរបស់ប្រជាកសិករយើង
- ការយកព្រះទ័យទុកដាក់ របស់ព្រះមហាក្សត្រខ្មែរលើវិស័យកម្មកសិកម្មដែលជាគន្លឹះនៃការអភិវឌ្ឍសង្គមជាតិកម្ពុជា
- ការជំរុញនិងលើកទឹកចិត្ត ប្រជាកសិករក្នុងការងារស្រែចម្ការ (តាមរយៈគោឧសភរាជ សោយកសិផល)... | general |
ហេតុអ្វីទើបហៅថាព្រះពុទ្ធសាសនា? | បណ្ដាវិញ្ញូជន បានឆ្លើយថាត្បិតសាសនានេះគោរពចំណេះវិជ្ជា ឬយកចំណេះវិជ្ជាជាធំដោយសារសំអាងលើអត្ថន័យនៃពាក្យថា “ព្រះ” មានន័យថា បវរ ប្រសើរ ឧត្ដម ខ្ពង់ខ្ពស់។ “ពុទ្ធិ”មានន័យថា ចំណេះវិជ្ជា ឬការដឹង និងពាក្យ “សាសនា” ដែលមានន័យថា ការបង្រៀននូវចំណេះដឹងឲ្យដល់នូវឧត្តមភាព ប្រសើរខ្ពង់ខ្ពស់ ឬការបង្រៀនឲ្យមនុស្សគោរព និងស្វែងរកចំណេះដឹងវិជ្ជាជាជាង... | general |
តើអ្វីទៅហៅថាបណ្តឹងទាមទារ? | បណ្តឹងទាមទារ គឺសំដៅទៅលើបណ្តឹងរបស់ប្រជាពលរដ្ឋឬជាជនរងគ្រោះនៅក្នុងបទល្មើសណាមួយនោះ គាត់ប្តឹងទៅនគរបាលយុត្តិធម៌ ដើម្បីទាមទារនូវសំណងនៃការខូចខាតឬសំណងជំងឺចិត្តឬផ្តន្ទាទោសដល់ជនល្មើសដែលបានប្រព្រឹត្តបទល្មើសមកលើគាត់។ | general |
តើព្រះពុទ្ធសាសនាបានអប់រំមនុស្សឱ្យប្រកាន់សុចរិតធម៌ដូចម្តេចខ្លះ? | ព្រះពុទ្ធបានមានពុទ្ធដីកាថា“មនុស្សទាំងឡាយគួរកុំប្រព្រឹត្តអំពើណាដែលមិនគប្បីដល់អ្នកដទៃឱ្យសោះបើយើងមិនចង់ឱ្យគេប្រព្រឹត្តអំពើនោះមកលើខ្លួនយើងវិញ”។ មនុស្សទាំងអស់ត្រូវតែប្រព្រឹត្តអំពើល្អអំពើសុចរិត។ អំពើសុចរិតធម៌ ១០ យ៉ាង ឬកុសលកម្មបថ ១០ប្រការ។
+ កាយសុចរិតមានបីប្រភេទ៖
- មិនកាប់សម្លាប់ជីវិតមនុស្ស និងសត្វ (បាណាតិបាតាវេរមណីសិក្ខាបទំ... | general |
ចូរធ្វើការប្រៀបធៀបលក្ខណៈខុសគ្នារវាងនិកាយហីនយាន និងមហាយាន។ | លក្ខណៈខុសគ្នានៃ និកាយហីនយាន និង មហាយានៈ៖
និកាយហីនយាន
- យានតួចផ្ទុកសត្វលោកបានតិច
- ឆ្ពោះទៅរកព្រះនិពាន្វ
- គោរពព្រះពុទ្ធសមណគោតមតែ ១ អង្គគត់
- គោរពគម្ពីរព្រះត្រៃបីដកតាមពុទ្ធទ្ធោវាទ
- វិន័យតឹងតែង។
និកាយមហាយាន
- យានធំផ្ទុកសត្វលោកបានច្រើន
- ឆ្ពោះទៅកាន់ឋានសួគ៌
- គោរពព្រះពោធិសត្វ ៧អង្គពិសេសព្រះពោធិសត្វលោកេស្វរៈ។
- គោរពតាមអាចារ... | general |
តើមធ្យោបាយកាត់បន្ថយតំហាយគុណភាពដីមានអ្វីខ្លះ? ចូររៀបរាប់។ | មធ្យោបាយកាត់បន្ថយតំហាយគុណភាពដីមាន៖
- ធ្វើការបន្លាស់ដំនាំ
- ដាំដំណាំតាមជម្រាល់កូនភ្នំ ឬទីទូលមួយ
- ធ្វើស្រែថ្នាក់ ឬចម្ការល្បាក់
- ដំណាំចម្រុះ
- កសិរុក្ខកម្ម
- បន្ស៊ីស្មៅសត្វ ដោយទុកចន្លោះពេលគ្រប់គ្រាន់ ដើម្បីឱ្យស្មៅមានលទ្ធភាពលូតលាស់
- បម្រើបម្រាស់ដី ដោយប្រើគូបផ្សំគ្នារវាងជីសរីរាង្គ និងជីអសរីរាង្គ (ជីគីមី)។ | general |
តើព្រះរាជាណាចក្រកម្ពុជាមានទីក្រុងប៉ុន្មាន ហើយមានឈ្មោះអ្វីខ្លះ? | មានទីក្រុងបី គឺក្រុងភ្នំពេញ ក្រុងកែប និងក្រុងព្រះសីហនុ។ | general |
តើគោរមងារ«សន្តិបណ្ឌិត«មានន័យយ៉ាងដូចម្តេច? | គោរមងារ«សន្តិបណ្ឌិត«បង្កើតឡើងដោយបណ្ឌិតសភានគរបាលកម្ពុជា ដែលមានន័យថា សន្តិ (សន្តិភាព) + បណ្ឌិតពោលគឺលោកអ្នកដែលមានស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ចើនិងបេសកម្មបម្រើជាតិនិងមាតុភូមិ និងប្រជាជនលើវិស័យសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាដើម។ | general |
ចូររៀបរាប់ដោយសង្ខេបអំពីប្រទេសជិតខាងរំលោភមកលើប្រទេសកម្ពុជាសម័យឧដុង្គនាស.វទិ១៩? | ដោយការស្រឡាញ់អំណាចដណ្តើមរាជ្យគ្នាក្នុងព្រះរាជវង្សខ្មែរពួកមហិច្ឆតាមានឱកាសបានយកខេត្តខ្មែរ៩នៅភាគខាងលិច រីឯវៀតណាមវិញក្រោយពីបានប្រទេសចម្ប៉ាទាំងស្រុងក្នុអំឡុងគ.ស១៤៧១ បានរកមធ្យោបាយផ្សេងៗ ដើម្បីលេបទឹកដីកម្ពុជា ដោយលើកបុត្រីព្រះនាម«ចូវ»ថ្វាយព្រះបាទជេដ្ឋាទី២ក្នុងបំណងយកតំបន់ព្រៃនគរ បារៀ និងបៀងហ្វាដែលសព្វថ្ងៃមាន២១ខេត្តដែលជាខេត្តរបស... | general |
តើបុត្រីកបិលមហាព្រហ្ម មានប៉ុន្មានអង្គ? មានព្រះនាមកអ្វីខ្លះ? | បុត្រីកបិលមហាព្រហ្ម មាន៧អង្គ។ មានភារៈគ្រប់គ្រងមនុស្សលោកតាមហាសង្រ្កាន្តដូចតទៅ៖
- បើមហាសង្រ្កាន្តចូលចំថ្ងៃ៖
- អាទិត្យ ត្រូវវេនព្រះនាង ទុង្សា
- ច័ន្ទ ត្រូវវេនព្រះនាង គោរាគៈ
- អង្គារ ត្រូវវេនព្រះនាង រាក្យសា
- ពុធ ត្រូវវេនព្រះនាង មណ្ឌា
- ព្រហស្បតិ៍ ត្រូវវេនព្រះនាង កិរិណី
- សុក្រ ត្រូវវេនព្រះនាង កិមិរា
- សៅរ៍ ត្រូវវេនព្រះនាង... | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.