question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើគេអាចរៀនតាមបែបណាខ្លះ?
គេអាចរៀនតាមបែប៖ - ស្តាប់ - អាន - ប្រតិបត្តិ - សរសេរ - មើល/សង្កេត - សហការ - សំយោគ - លេងល្បែង - ត្រាប់ - ទស្សនកិច្ចសិក្សា - ពិសោធន៏ - វិភាគ - ប្តូរយោបល់ - ត្រិះរិះពិចារណា
general
ដូចម្ដេចដែលហៅថា “យេនឌ័រ”?
ដែលហៅថា “យេនឌ័រ” គឺជាលក្ខណៈ (តម្លៃ ឥរិយាបថ អាកប្បកិរិយា/ សកម្មភាព) របស់បុរស និងស្រ្ដី (ភាពជាបុរស និងភាពជាស្រ្ដី) ដែលកំណត់ដោយសង្គម។
general
តើមនុស្សត្រូវមានសិទ្ធិអ្វីខ្លះ?
មនុស្សត្រូវមានសិទ្ធិដូចជា៖ - សិទ្ធិបញ្ចេញមតិ - សិទ្ធិមានការងារធ្វើ - សិទ្ធិមានទ្រព្យសម្បត្តិកម្មសិទ្ធិ - សិទ្ធិមានជំនឿសាសនា - សិទ្ធិទទួលការអប់រំ - សិទ្ធិចូលរួមក្នុងនយោបាយ...។
general
តើចំណេះដឹងជាទ្រឹស្ដីមានប៉ុន្មានយ៉ាង?យ៉ាងណាខ្លះ?
ចំណេះដឹងជាទ្រឹស្ដីមាន៥យ៉ាងគឺ៖ - បណ្ដាសញ្ញាណវិទ្យាសាស្រ្ដ និងបច្ចេកទេសសព្ទវិទ្យាជាមូលដ្ឋាន - បណ្ដាក្រឹត្យក្រមវិទ្យាសាស្រ្ដជាមូលដ្ឋានដែលជាចំណងទាក់ទងរវាងកម្មវត្ថុ និងបាតុភូតផ្សេងៗគ្នាក្នុងតថភាពសត្យានុម័ត - បណ្ដាក្រឹត្យក្រមវិទ្យាសាស្រ្ដនៃរបកគំហើញក្នុងវិស័យណាមួយ ដែលអ្នកប្រាជ្ញបានចងក្រងទុក - បណ្ដាឧត្តមគតិស្ដីពីវិទ្យាសាស្រ្ដ ...
general
តើ លទ្ធិប្រជាធិបតេយ្យ ជាអ្វី?
លទ្ធិប្រជាធិបតេយ្យ មានន័យថា ជាទម្រង់នៃការដឹកនាំប្រទេសដែលអំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ អំណាចកំពូលក្នុងរដ្ឋាភិបាលថិតក្នុងកណ្ដាប់ដៃប្រជាពលរដ្ឋប្រើប្រាស់ដោយប្រជារដ្ឋផ្ទាល់ និង ដោយអ្នកតំណាងប្រជាពលរដ្ឋ ដែលជ្រើសរើសដោយការបោះឆ្នោត។
general
តើខណ្ឌថ្មីនៃរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ (២០១៤) មានប៉ុន្មាន? គឺអ្វីខ្លះ?
ខណ្ឌថ្មីនៃរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ (២០១៤) មាន ៣គឺៈ - ខណ្ឌព្រែកព្នៅ - ខណ្ឌជ្រោយចង្វា - ខណ្ឌច្បារអំពៅ
general
តើអ្នកសិក្សាមានករណីយកិច្ចអប់រំដូចម្តេចខ្លះ?
អ្នកសិក្សាមានករណីយកិច្ចអប់រំ៖ - គោរពបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា - គោរព និងយកចិត្តទុកដាក់លើតម្លៃខាងសមធម៌យេនឌ័រ - អនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយស្មារតី ទទួលខុសត្រូវ និងគោរពសិទ្ធិអ្នកដទៃ - ខិតខំសិក្សាឱ្យអស់ពីលទ្ធភាពរបស់ខ្លួន ដើម្បីទទួលបានការអភិវឌ្ឍចំណេះដឹង ជំនាញ សមត្ថភាពបញ្ញា និងសេចក្តីថ្លៃថ្នូរ៕
general
តើមាតាបិតា ឬអាណាព្យាបាលអ្នកសិក្សាមានសិទ្ធិដូចម្តេចខ្លះ ចំពោះអនីតិជនដែលស្ថិតនៅក្នុងបន្ទុករបស់ខ្លួន?
មាតាបិតា ឬអាណាព្យាបាលអ្នកសិក្សាមានសិទ្ធិ ចំពោះអនីតិជនដែលស្ថិតនៅក្នុងបន្ទុករបស់ខ្លួនគឺ៖ - សិទ្ធិក្នុងការជ្រើសរើសកម្មវិធីអប់រំ និងគ្រឹះស្ថានសិក្សាសម្រាប់អ្នកសិក្សាដែលស្ថិតនៅក្នុងបន្ទុក - សិទ្ធិចូលរួមយ៉ាងសកម្ម និងពេញលេញក្នុងការអភិវឌ្ឍស្តង់ដារអប់រំ ថ្នាក់សាលារៀន និងថ្នាក់ជាតិដោយផ្ទាល់ ឬតាមរយៈតំណែងរបស់ខ្លួន - សិទ្ធិស្នើ សិទ...
general
តើអ្នកណាខ្លះមានសិទ្ធិក្នុងការបង្កើតគ្រឹះស្ថានសិក្សា?
អ្នកដែលមានសិទ្ធិក្នុងការបង្កើតគ្រឹះស្ថានសិក្សាគឺ៖ - នីតិបុគ្គលសាធារណៈ - នីតិបុគ្គលឯកជន - រូបវ័ន្តបុគ្គល៕
general
តើសេរីភាពខាងជំនឿសាសនាមានន័យយ៉ាងណា?
សេរីភាពខាងជំនឿសាសនាមានន័យថា៖ - មានន័យថារដ្ឋផ្តល់សិទ្ធិឱ្យអ្នកសិក្សាទាំងអស់នៅគ្រប់គ្រឹះស្ថានសិក្សា មានសេរីភាពជឿលើសាសនាណាក៏បានដែលក្នុងសាលារៀនយើងមិនអាចបង្ខំឱ្យគេគោរពសាសនា ឬចូលរួមក្នុងសកម្មភាពសាសនា ឬប្រតិបត្តិសាសនាណាមួយឡើយ។ ប៉ុន្តែការមិនគោរពសាសនានេះមិនត្រូវធ្វើឱ្យប៉ះពាល់សិទ្ធិអ្នកដទៃ ខុសពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុ...
general
តើសកម្មភាពនយោបាយក្នុងស្ថាប័នអប់រំ គ្រឹះស្ថានសិក្សាដែលមានចែងក្នុងមាត្រា៣៤ នៃច្បាប់ស្តីពីការអប់រំមានន័យយ៉ាងណា?
សកម្មភាពនយោបាយក្នុងស្ថាប័នអប់រំ គ្រឹះស្ថានសិក្សាដែលមានចែងក្នុងមាត្រា៣៤ នៃច្បាប់ស្តីពីការអប់រំគឺ៖ - មានន័យថាគ្រឹះស្ថាប័នអប់រំទាំងអស់ គិតទាំងក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត ការិយាល័យអប់រំ យុវជន និងកីឡាក្រុងស្រុកខណ្ឌ និងគ្រឹះស្ថានសិក្សា ត្រូវគោរពគោលការណ៍អធ្យាក្រឹតភាព គឺមិនលំអៀង ឬស្រឡាញ់គណៈប...
general
តើបុគ្គលិកអប់រំមានសិទ្ធិអ្វីខ្លះ?
បុគ្គលិកអប់រំមានសិទ្ធិ៖ - សិទ្ធិទទួលបានតម្លៃវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និងការយកចិត្តទុកដាក់ពីសង្គម - សិទ្ធិអភិវឌ្ឍខាងវិជ្ជាជីវៈ - សិទ្ធិបង្កើត ឬចូលរួមក្នុងសមាគមន៍បុគ្គលិកអប់រំ ឬសមាគមន៍វិជ្ជាជីវៈផ្សេងៗតាមច្បាប់កំណត់ជាធរមាន - សិទ្ធិរៀបចំការប្រជុំលើការងារអប់រំសាធារណៈ - សិទ្ធិចូលរួមក្នុងកិច្ចនយោបាយតាមច្បាប់កំណត់ - សិទ្ធិច...
general
ក្នុងនាមជាបុគ្គលិកអប់រំត្រូវមានកាតព្វកិច្ចអ្វីខ្លះ?
ក្នុងនាមជាបុគ្គលិកអប់រំត្រូវមានកាតព្វកិច្ចដូចជា៖ - កាតព្វកិច្ចគោរបក្រមសីលធម៌វិជ្ជាជីវៈ - កាតព្វកិច្ចរ៉ាប់រងសេវារបស់ខ្លួន និងគោរពឋានានុក្រម - កាតព្វកិច្ចគិតគូរប្រយោជន៍រួម និងមិនត្រូវប្រកបរបរបន្ថែមត្រួតលើមុខងារ - កាតព្វកិច្ចអធ្យាក្រឹត្យក្នុងការងារ - កាតព្វកិច្ចគោរពការសម្ងាត់វិជ្ជាជីវៈ - កាតព្វកិច្ចប្រកាន់ភាពថ្លៃថ្នូរ និង...
general
តើទណ្ឌកម្មមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
ទណ្ឌកម្មមានបួនប្រភេទគឺ៖ ១. ទណ្ឌកម្មព្រហ្មទណ្ឌ (បទលហុ បទមជ្ឈិម និងបទឧក្រិដ្ឋ) ២. ទណ្ឌកម្មរដ្ឋប្បវេណី (សំណង់) ៣. ទណ្ឌកម្មរដ្ឋបាល (ស្ថាប័ន) ៤. ទណ្ឌកម្មអន្តរកាល៕
general
តើទណ្ឌកម្មក្នុងច្បាប់ស្តីពីការអប់រំមានអ្វីខ្លះ?
ទណ្ឌកម្មក្នុងច្បាប់ស្តីពីការអប់រំមាន៖ - ការបង្កើតគ្រឹះស្ថានសិក្សាដោយគ្មានអាជ្ញាប័ណ្ណ ពិន័យអន្តរកាល ២លាន ទៅ១០លាន (មិនរាងចោលទ្វេដង) - ប្រើប្រាស់ប្រភេទគ្រឹះស្ថានសិក្សាមិនសមស្របដូចគ្នា ពិន័យអន្តរកាល ១លាន ទៅដល់៥លាន (មិនរាងចោលទ្វេដង) ឬត្រូវព្យួរបណ្តោះអាសន្ន ឬដកហូតអាជ្ញាប័ណ្ណអប់រំ - បទល្មើសពាក់ព័ន្ធ នឹងការផ្តល់វិញ្ញាប័នបត្រ ឬ...
general
ដូចម្ដេចដែលហៅថា គ្រូបង្រៀន?
ដែលហៅថា គ្រូបង្រៀនគឺ៖ - គ្រូបង្រៀនសំដៅដល់ បុគ្គលិកបង្រៀននៃបុគ្គលិកអប់រំនូវគ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជនដែលមាអាជ្ញាប័ណ្ណអប់រំត្រឹមត្រូវ - សំដៅដល់មន្រ្ដីដែលកំពុងបម្រើការក្នុងវិស័យអប់រំ និងបានឆ្លងកាត់ការបណ្ដុះបណ្ដាលគរុកោសល្យទទួលស្គាល់ដោយក្រសួងទទួលបន្ទុកវិស័យអប់រំ និងសាស្រ្ដចារ្យដែលបម្រើការនៅឧត្តមសិក្សា។ ...
general
ដូចម្ដេចដែលហៅថា សីលធម៌វិជ្ជាជីវៈ?
ដែលហៅថា សីលធម៌វិជ្ជាជីវៈ គឺជាសីលធម៌ដោយឡែកសម្រាប់អ្នកដែលត្រូវចូលរួមបំពេញមុខងារអ្វីមួយនោះក្នុងសង្គម។ នៅក្នុងសង្គមនីមួយៗមានសីលធម៌ដោយឡែកៗសម្រាប់សង្គមនោះ។ ឯក្នុងមុខរបរនីមួយៗក៏មានសីលធម៌ពីសេសមុខរបរនោះដែរ។ ដូចនេះមន្រ្ដីរាជការដែលប្រកបមុខរបរអ្វីមួយត្រូវតែមានការយល់ដឹងពីសីលធម៌ដែលទាក់ទងដល់មុខរបរនោះ។
general
ដើម្បីឲ្យគ្រូបង្រៀន ឬបុគ្គលិកអប់រំមានមនសិការវិជ្ជាជីវៈត្រូវមានគុណសម្បត្តិអ្វីខ្លះ?
ដើម្បីឲ្យគ្រូបង្រៀន ឬបុគ្គលិកអប់រំមានមនសិការវិជ្ជាជីវៈត្រូវមានគុណសម្បត្តិដូចខាងក្រោមៈ - មាននិយ័តភាពក្នុងការងារ - មានភាពវាងវៃ និងគំនិតច្នៃប្រឌិត - គំនិតចង់ធ្វើឲ្យមានការរីកចម្រើន និងកាន់តែល្អជាមុន - មានចិត្តចង់បំពេញការងារ - មិនខ្ជីខ្ជាយធ្វើឲ្យរួចពីដៃ។
general
ក្នុងនាមជាគ្រូបង្រៀនម្នាក់ គឺជាពលករខួរក្បាលប្រើបញ្ញាស្មារតីក្នុងការអនុវត្តការងារផ្ទាល់ខ្លួន ដូចនេះត្រូវបង្រៀនត្រូវមានវប្បធម៌ជ្រៅជ្រះ។ ហេតុអ្វីចាំបាច់មានធាតុនេះ?
ក្នុងនាមជាគ្រូបង្រៀនម្នាក់ គឺជាពលករខួរក្បាលប្រើបញ្ញាស្មារតីក្នុងការអនុវត្តការងារផ្ទាល់ខ្លួន ដូចនេះត្រូវបង្រៀនត្រូវមានវប្បធម៌ជ្រៅជ្រះ។ បានជាចាំបាច់មានធាតុទាំងនេះព្រោះ៖ - វប្បធម៌ ជាគន្លឹះនៃការបង្រៀន និងអប់រំ - វប្បធម៌ ជាលក្ខខណ្ឌនៃសីលធម៌ និងប្រសិទ្ធភាពក្នុងការអប់រំ - វប្បធម៌អាចសម្រួលដល់ទំនាក់ទំនងសង្គម...។
general
តើក្រមសីលធម៌វិជ្ជាជីវៈជាអ្វី?
ក្រមសីលធម៌វិជ្ជាជីវៈ គឺជាវិធាន ឬជាបទបញ្ជាសម្រាប់ឲ្យបុគ្គលិកអប់រំទាំងអស់មានសេចក្ដីស្មោះត្រង់ សេចក្ដីថ្លៃថ្នូរ ការតាំងខ្លួនធ្វើជាម្ចាស់លើខ្លួនឯង ភាពទន់ភ្លន់សុភាពរាបសារ ការឲ្យតម្លៃទៅវិញទៅមក។
general
តើហេតុអ្វីបានជាត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ?
ដើម្បីលើកកម្ពស់សីលធម៌របស់គ្រូបង្រៀន គេត្រូវៈ - លើកកម្ពស់សេចក្ដីថ្លៃថ្នូររបស់គ្រូបង្រៀន - លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំ (គ្រូដើរតាមក្រម)។ - លើកកម្ពស់បៀវត្សគ្រូបង្រៀន...។
general
តើក្រមសីលធម៌វិជ្ជាជីវៈអនុវត្តចំពោះអ្នកណាខ្លះ?
ជនទាំងឡាយណាដែលកំពុងប្រកបរបរវិជ្ជាជីវៈជាគ្រូបង្រៀននៅព្រះរាជាណាចក្រកម្ពុជា លើកលែងតែគ្រូបង្រៀនខាងសាសនា បច្ចេកទេស យុទ្ធសាស្រ្ដយោធា និងសន្ដិសុខ ផ្នែកគ្រប់គ្រងរដ្ឋបាលដែនដី (ឯកលេខនារដ្ឋបាល ឬបែបបទគ្រប់គ្រងអង្គភាព ផ្នែកភូមិន្ទរដ្ឋបាល និងផ្នែកវិជ្ជាជីវៈតុលាការ។
general
តើក្នុងនាមជាគ្រូបង្រៀនម្នាក់ ត្រូវមានករណីយកិច្ចត្រូវប្រតិបត្តិចំពោះខ្លួនឯងដូចម្ដេចខ្លះ?
ក្នុងនាមជាគ្រូបង្រៀនម្នាក់ ត្រូវមានករណីយកិច្ចត្រូវប្រតិបត្តិចំពោះខ្លួនឯងដូចខាងក្រោមៈ - គោរពជីវិត រាងកាយ ចិត្ត និងសេចក្ដីថ្លៃថ្នូររបស់មនុស្សក្នុងពេលប្រកបវិជ្ជាជីវៈ (មាត្រា៥) - គ្រូបង្រៀនប្រកាន់ខ្ជាប់សីលធម៌ក្នុងការប្រកបវិជ្ជាជីវៈ (មាត្រា៥) - រក្សាការសម្ងាត់វិជ្ជាជីវៈក្នុងលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់ និងបទបញ្ញត្តិនានាដើម្...
general
ក្នុងនាមជាគ្រូបង្រៀនម្នាក់ តើត្រូវមានករណីយកិច្ចមិនប្រតិបត្តិចំពោះខ្លួនឯងដូចម្ដេចខ្លះ?
ក្នុងនាមជាគ្រូបង្រៀនម្នាក់ តើត្រូវមានករណីយកិច្ចមិនប្រតិបត្តិចំពោះខ្លួនឯងដូចជាៈ - ធ្វើប្រជាភិថុតិចំពោះអ្នកសិក្សាឡើយ (មាត្រា១១) - ផ្សព្វផ្សាយអំពីការវិនិច្ឆ័យ វិន័យរដ្ឋបាលបុគ្គល នៅក្នុងមជ្ឈដ្ឋានអប់រំ ក៏ដូចជាក្នុងមជ្ឈដ្ឋានសាធារណៈឡើយ (មាត្រា១១) - ផ្សំគំនិតប្រព្រឹត្តអំពើទាំងឡាយណាដែលធ្វើឲ្យខូចប្រយោជន៍អ្នកសិក្សាក្នុងសេវាអប់រំឡ...
general
តើក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានករណីយកិច្ចចំពោះអ្នកសិក្សា និងអាណាព្យាបាលដូចម្ដេចខ្លះ?
ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានករណីយកិច្ចចំពោះអ្នកសិក្សា និងអាណាព្យាបាលដូចជាៈ - យកចិត្តទុកដាក់ក្នុងការពន្យល់ ការបកស្រាយ និងសម្របសម្រួលដល់អ្នកសិក្សានូវចំណេះដឹងនានា ស្របតាមមុខវិជ្ជា ឬឯកទេសរបស់ខ្លួន - ជួយអ្នកសិក្សា ជួយបង្រៀនបន្ថែមដល់អ្នកសិក្សារៀនយឺត ដោយមិនរើសអើង - ដឹកនាំសកម្មភាពសិក្សាក្នុងថ្នាក់ និងក្រៅថ្នាក់ និងលើកទឹក...
general
តើក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានទំនាក់ទំនងជាមួយអ្នកណាខ្លះ?
ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានទំនាក់ទំនងជាមួយៈ - ទំនាក់ទំនងជាមួយអ្នកសិក្សា - ទំនាក់ទំនងជាមួយបុគ្គលិកសិក្សាអប់រំតាមឋានានុក្រម - ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន - ទំនាក់ទំនងជាមួយមាតាបិតា ឬអាណាព្យាបាល។
general
តើបច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡា មានចក្ចុវិស័យអ្វីខ្លះ?
បច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡា មានចក្ចុវិស័យ - កសាង និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតគ្រប់ផ្នែក - កសាងសង្គមកម្ពុជាឲ្យក្លាយជាសង្គមរីកចម្រើនផ្នែកចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន។
general
តើបច្ចុប្បន្ននេះក្រសួងអប់រំ យុវជន និងកីឡា មានបេសកកម្មអ្វីខ្លះ?
បច្ចុប្បន្ននេះក្រសួងអប់រំ យុវជន និងកីឡា មានបេសកកម្មៈ - ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡាឲ្យឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌របស់កម្ពុជា ការរីកចម្រើននៅក្នុងតំបន់ និងពិភពលោក - សំដៅធានាថាយុវជន និងកុមារកម្ពុជាគ្រប់រូបមានឱកាសស្មើភាពគ្នាដើម្បីទទួលការអប់រំ - អភិវឌ្ឍន៍យុវជនកម្ពុជាស...
general
បើយោងតាមផែនការយុទ្ធសាស្រ្ដវិស័យអប់រំ តើក្រសួងអប់រំ យុវជន និងកីឡាមានគោលនយោបាយធំៗអ្វីខ្លះ?
បើយោងតាមផែនការយុទ្ធសាស្រ្ដវិស័យអប់រំ តើក្រសួងអប់រំ យុវជន និងកីឡាមានគោលនយោបាយធំៗគឺៈ - ធានាលទ្ធផលភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប - លើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាអប់រំ - អភិវឌ្ឍន៍ស្ថាប័ន និងកសាងសមត្ថភាពសម្រាប់ធ្វើវិមជ្ឈការការងារអប់រំ។
general
ដើម្បីសម្រេចគោលនយោបាយធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ សម្រាប់ប្រជាជនកម្ពុជាគ្រប់រូបដែលបានកំណត់ក្នុងផែនការយុទ្ធសាស្រ្ដវិស័យអប់រំក្រសួងបានដាក់ទិសដៅអ្វីខ្លះ?
ដើម្បីសម្រេចគោលនយោបាយធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ សម្រាប់ប្រជាជនកម្ពុជាគ្រប់រូបដែលបានកំណត់ក្នុងផែនការយុទ្ធសាស្រ្ដវិស័យអប់រំក្រសួងបានដាក់ទិសដៅៈ - ធានាឲ្យកុមារទាំងអស់បានបញ្ចប់ការសិក្សាកម្រិតបឋមសិក្សា នៅមុនដំណាច់ឆ្នាំ ២០១០ និងការសិក្សាកម្រិតអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំនៅមុនដំណាច់ឆ្នាំ២០១៥ - លុបបំបាត់វិសមភាពយេនឌ័រ...
general
ដើម្បីសម្រេចបានទិសដៅទាំងនេះក្រសួងបានដាក់ចេញនូវយុទ្ធសាស្រ្ដអ្វីខ្លះ?
ដើម្បីសម្រេចបានទិសដៅទាំងនេះក្រសួងបានដាក់ចេញនូវយុទ្ធសាស្រ្ដដូចខាងក្រោមៈ - ពង្រីកកម្មវិធីអប់រំកុមារតូច ជាពិសេសសម្រាប់កុមារអាច ៥ ឆ្នាំ - ធានាឲ្យកុមារអាយុ ៦ ឆ្នាំបានចូលរៀនបឋមសិក្សា - កាត់បន្ថយអត្រាត្រួតថ្នាក់ និងបោះបង់ការសិក្សានៅគ្រប់កម្រិតថ្នាក់ - ពង្រីកលទ្ធភាពចូលរួមរបស់ផ្នែកឯកជន និងសហគមន៍នៅគ្រប់កម្រិតសិក្សា - បន្ដសាងសង់ស...
general
ដើម្បីសម្រេចបានគោលនយោបាយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពអប់រំដែលបានកំណត់ក្នុងផែនការយុទ្ធសាស្រ្ដវិស័យអប់រំនេះ ក្រសួងបានដាក់ចេញនូវចំណុចដៅអ្វីខ្លះ?
ដើម្បីសម្រេចបានគោលនយោបាយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពអប់រំដែលបានកំណត់ក្នុងផែនការយុទ្ធសាស្រ្ដវិស័យអប់រំនេះ ក្រសួងបានដាក់ចេញនូវចំណុចដៅៈ - រៀបចំក្របខណ្ឌអភិបាលកិច្ច រៀបចំស្ថាប័នឲ្យមានប្រសិទ្ធភាព មានការទទួលខុសត្រូវខ្ពស់ - ដំឡើងប្រាក់លាភការដល់គ្រូបង្រៀន ឬប្រាក់លាភការ និងកម្មវិធីជាអាទិភាពនានាតម្រង់ទៅរកគុណភាពអប់រំ - ផ្ដល់សម្ភ...
general
ដើម្បីឲ្យជីវិតអាវាហ៍វិវាហ៍មានតម្លៃ តើអ្នកត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះមុនពេលរៀបមង្គលការ?
ដើម្បីឲ្យជីវិតអាវាហ៍វិវាហ៍មានតម្លៃ អ្នកត្រូវបំពេញលក្ខខណ្ឌមួយចំនួនមុនពេលរៀបមង្គលការ ដូចជា៖ លក្ខខណ្ឌរួម - មានសុខភាពល្អ កាយសម្បទាមាំមួន - មានមុខរបរ មានធនធានមួយកម្រិត - មានកម្រិតវប្បធម៌ចុះសម្រុងនឹងសង្គម - ចេះយោគយល់ អធ្យាស្រ័យគ្នា - មានការទទួលខុសត្រូវខ្ពស់រវាងគ្នានិងគ្នា - មានការទទួលស្គាល់ពីឪពុកម្តាយទាំងសងខាង - បំពេញកិច្ចសន...
general
តើអ្នកសិក្សាមានសិទ្ធិអ្វីខ្លះ?
អ្នកសិក្សាមានសិទ្ធិ៖ - សិទ្ធិទទួលការអប់រំប្រកបដោយគុណភាព - សិទ្ធិចុះឈ្មោះចូលសិក្សានៅថ្នាក់ទី១ នៅអាយុ៦ឆ្នាំ - សិទ្ធិសេរីភាពខាងជំនឿសាសនាក្នុងការអប់រំ - សិទ្ធិបញ្ចេញទស្សនៈដោយសេរី - សិទ្ធិមានសេរីភាពខាងការសិក្សា - សិទ្ធិប្រមូលផ្តុំជាក្រុម និងក្លិបអ្នកសិក្សាក្នុងគោលបំណងអប់រំ - សិទ្ធិពិនិត្យមើល និងចម្លងកំណត់ត្រាផ្ទាល់ខ្លួនស្តី...
general
តើយើងត្រូវធ្វើយ៉ាងណា ដើម្បីឱ្យការអប់រំមានគុណភាព និងប្រសិទ្ធិភាព?
ដើម្បីឱ្យការអប់រំមានគុណភាព និងប្រសិទ្ធិភាពគេត្រូវ៖ - បំពេញសេចក្តីត្រូវការខាងការសិក្សាមូលដ្ឋាន សេចក្តីត្រូវការជំនាញ - យកចិត្តទុកដាក់បំពាក់សម្ភារៈបច្ចេកទេសសមស្រប និងទំនើបក្នុងការបង្រៀន និងរៀន - រៀបចំឱ្យមានស្តង់ដាជាតិអប់រំ - រៀបចំឱ្យមានស្តង់ដាជាតិបណ្តុះបណ្តាល - រៀបចំឱ្យមានស្តង់ដាសមត្ថភាព - ត្រូវមានយន្តការវាយតម្លៃផ្ទៃក្នុង...
general
តើការអប់រំឧត្តមសិក្សាមានគោលបំណងយ៉ាងដូចម្តេច?
ការអប់រំឧត្តមសិក្សាមានគោលបំណង៖ - ការបណ្តុះបណ្តាលបុគ្គលិកលក្ខណៈពេញលេញ - ជំរុញការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ បច្ចេកទេស វប្បធម៌ និងសង្គម - ដើម្បីឱ្យមានសមត្ថភាពខ្ពស់ ទាំងចំណេះដឹង និងជំនាញ សីលធម៌ គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី និងស្មារតីសហគ្រិនភាព - អាចអភិវឌ្ឍប្រទេសជាតិ៕
general
តើច្បាប់ស្តីពីការអប់រំមានគោលដៅយ៉ាងដូចម្តេច?
ច្បាប់ស្តីពីការអប់រំមានគោលដៅ៖ - កំណត់វិធាន និងលក្ខខណ្ឌតម្រូវថ្នាក់ជាតិសម្រាប់កសាងប្រព័ន្ធអប់រំពេញលេញនិងឯកភាព - ធានានូវគោលការណ៍សេរីភាពខាងសិក្សាធិការស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕
general
គោលការណ៍នៃការបង្រៀនដែលបាននឹងកំពុងអនុវត្តជាសាកល នៅក្នុងសាលារៀនមធ្យមសិក្សាចំណេះទូទៅមានប៉ុន្មានយ៉ាង? ដូចម្ដេចខ្លះ?
គោលការណ៍នៃការបង្រៀនដែលបាននឹងកំពុងអនុវត្តជាសាកល នៅក្នុងសាលារៀនមធ្យមសិក្សាចំណេះទូទៅមាន៧យ៉ាងគឺ៖ - ការធានានូវចរិតអប់រំ - ការធានាបាននូវចរិតវិទ្យាសាស្រ្ត - ការធានាបាននូវចរិតប្រតិបត្តិ - ពង្រឹងពង្រីកចរិតភ្ញាក់រឮក ចរិតសកម្ម ម្ចាស់ការច្នៃប្រឌិតរបស់សិស្ស - ការធានាបាននូវចរិតអព្ភន្តរញាណ - ការធានាបាននូវការពង្រឹងចំណេះដឹង ចំណេះធ្វើ ន...
general
តើវិធីបង្រៀនតាមប្រពៃណីមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
វិធីបង្រៀនតាមប្រពៃណី៨ប្រភេទគឺ៖ - វិធីឧទ្ទេស - វិធីប្រើប្រាស់សៀវភៅ និងឯកសារផ្សេងៗ - វិធីចោទ-ឆ្លើយ - វិធីអព្ភន្ដរញាណ - វិធីធ្វើពិសោធន៍ - វិធីហ្វឹកហ្វឺន - វិធីសិក្សាសារឡើងវិញ - វិធីកិច្ចការត្រួតពិនិត្យ វាយតម្លៃចំណេះដឹង ចំណេះធ្វើ និងបំណិនប្រសប់របស់សិស្ស។
general
សៀវភៅសិក្សាមានឥទ្ធិពលណាស់គឺ៖
- ជួយសិស្សឲ្យបើកទូលាយ និងស៊ីជម្រៅទៅលើការយល់ដឹងរបស់ខ្លួនឲ្យបានត្រឹមត្រូវ - ជួយសិស្សឲ្យហ្វឹកហ្វឺនបាននូវចំណេះដឹង ចំណេះធ្វើ និងបំណិនប្រសប់ - ជួយសិស្សឲ្យមានទម្លាប់ និងបទពិសោធន៍ក្នុងការសិក្សាស្រាវជ្រាវ - បំប៉ននូវអត្ថប្រយោជន៍ទៅដល់សិស្សក្នុងការសិក្សាដូចជាសព្ចោតនា និងសតិអារម្មណ៍ភ្លឺស្វាង - ជួយជាឯកសារប្រភព (References) ដល់សិស្សក...
general
ការជួយសិស្សខ្សោយដោយឡែកទាមទារឲ្យសាស្រ្ដាចារ្យធ្វើយ៉ាងដូចម្ដេចខ្លះ?
ការជួយសិស្សខ្សោយដោយឡែកទាមទារឲ្យសាស្រ្ដាចារ្យធ្វើដូចតទៅ៖ - យកចិត្តទុកដាក់ជួយពន្យល់ណែនាំ ឲ្យបានកក់ក្ដៅ - ជ្រើសរើសឯកសារ ឬខ្លឹមសារមេរៀនឲ្យបានយ៉ាងត្រឹមត្រូវនិងងាយយល់ល្មមឲ្យសិស្សនោះស្វ័យសិក្សាបានផង - ប្រើសិស្សពូកែក្នុងថ្នាក់ឬក្រុមគរុសិស្សដែលធ្វើកម្មសិក្សាឲ្យជួយសិស្សនោះឲ្យបានដិតដល់ - រក្សាឲ្យបាននូវតួនាទីដឹកនាំតាមដាន និងត្រួតព...
general
នៅពេលវាយតម្លៃដាក់ពិន្ទុទៅលើកិច្ចការសិក្សារបស់សិស្សគ្រូបង្រៀន ឬសាស្រ្ដាចារ្យត្រូវឈរលើមូលដ្ឋានណាខ្លះ?
នៅពេលវាយតម្លៃដាក់ពិន្ទុទៅលើកិច្ចការសិក្សារបស់សិស្សគ្រូបង្រៀន ឬសាស្រ្ដាចារ្យត្រូវឈរលើមូលដ្ឋានដូចតទៅ៖ - ធ្វើឲ្យខ្លឹមសារនៃមេរៀនមានលក្ខណៈសម្បូរបែប - ជ្រើសរើសឯកសារ ឬសៀវភៅ តាមកម្មវិធីជាផ្លូវការ - វិធីវិភាគស៊ីជម្រៅឲ្យបានគ្រប់ជ្រុងជ្រោយទៅលើខ្លឹមសារមេរៀន - ត្រិះរិះពិចារណាលើវិធី និងល្បិចបង្រៀនដើម្បីឲ្យសិស្សក្ដាប់មេរៀនបាន - ត្រិះ...
general
ដើម្បីភាគទៅលើមេរៀនដែលត្រួវបង្រៀនសាស្រ្ដាចារ្យឬគ្រូបង្រៀនត្រូវឈរលើមូលដ្ឋានណាខ្លះដែរ?
ដើម្បីភាគទៅលើមេរៀនដែលត្រួវបង្រៀនសាស្រ្ដាចារ្យឬគ្រូបង្រៀនត្រូវឈរលើមូលដ្ឋាននៃកត្តា៥យ៉ាងរួមមាន៖ - វិភាគលើផ្នែកសញ្ញាណ - វិភាគលើភាពសមហេតុសមផល - វិភាគលើផ្នែកចិត្តវិទ្យា - វិភាគលើផ្នែកអត្ថន័យអប់រំរបស់មេរៀនវិភាគលើផ្នែកអត្ថន័យនៃទ្រឹស្ដីមេរៀន។
general
តើក្រសួងអប់រំយុវជននិងកីឡា បានកំណត់ (១) ចក្ខុវិស័យ (២) បេសកម្ម (៣) វត្ថុបំណងចំពោះមុខ (៤) ផែនការរយៈពេលវែង (៥) ផែនការយុទ្ធសាស្រ្ដវិស័យអប់រំឆ្នាំ២០០៩-២០១៣ ដោយផ្ដល់អាទិភាពខ្ពស់ទៅលើចំណុចសំខាន់ៗអ្វីខ្លះ? ចូរពន្យល់ឲ្យបានក្បោះក្បាយនូវរាល់ចំនុចនីមួយៗ។
ក្រសួងអប់រំយុវជននិងកីឡា បានកំណត់ (១) ចក្ខុវិស័យ (២) បេសកម្ម (៣) វត្ថុបំណងចំពោះមុខ (៤) ផែនការរយៈពេលវែង (៥) ផែនការយុទ្ធសាស្រ្ដវិស័យអប់រំឆ្នាំ២០០៩-២០១៣ ដោយផ្ដល់អាទិភាពខ្ពស់ទៅលើចំណុចសំខាន់ៗទាំងឡាយដូចខាងក្រោម៖ - ចក្ខុវិស័យ កសាង និងអភិវឌ្ឍធនធានមនុស្សប្រកបទៅដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឲ្យ...
general
តើគុណភាពនៃការអប់រំពឹងផ្អែកលើកត្តាសំខាន់ៗអ្វីខ្លះ? ចូរលើកយកកត្តាសំខាន់ទាំងនោះដោយមានឧទាហរណ៍មកបញ្ជាក់ផង។
គុណភាពនៃការអប់រំពឹងផ្អែកលើកត្តាសំខាន់ៗបីយ៉ាងគឺ៖ ១.គុណភាពសាស្រ្ដាចារ្យ ត្រូវមានចំណេះដឹងផ្នែកឯកទេស ផ្នែកគរុកោសល្យ ផ្នែកបច្ចេកវិទ្យាទាក់ទងនឹងការអប់រំផ្នែកភាសាបរទេសណាមួយ មានមនសិការវិជ្ជាជីវៈ និងមានបុគ្គលិកលក្ខណៈភាពល្អ។ ២.គុណភាពកម្មវិធីសិក្សា ត្រូវការវិភាគ លើស្ថានភាពទូទៅដោយផ្ដោតទៅលើ ទីតាំង បរិយាកាសនៅជុំវិញចំនួនសិស្សនិន្នាកា...
general
ផ្អែកលើបទពិសោធន៍របស់អ្នកក្នុងការងារអប់រំ និងជាគ្រូបង្រៀន ចូរលើកយកនូវចំណុចសំខាន់ៗដែលគ្រូបង្រៀនប្រកបដោយសមត្ថភាព និងប្រសិទ្ធភាពត្រូវប្រតិបត្តិ។
ផ្អែកលើបទពិសោធន៍របស់អ្នកក្នុងការងារអប់រំ និងជាគ្រូបង្រៀន ចូរលើកយកនូវចំណុចសំខាន់ៗដែលគ្រូបង្រៀនប្រកបដោយសមត្ថភាព និងប្រសិទ្ធភាពត្រូវប្រតិបត្តិរួមមាន៖ ១.ជួយណែនាំ និងចង្អុលបង្ហាញដល់សិស្សអំពីដំណើរការនៃការសិក្សារបស់ពួកគេ - ការងារចម្បងរបស់គ្រូបង្រៀន គឺការជម្រុញដល់ការសិក្សារបស់សិស្ស ពោលគឺគ្រូបង្រៀនត្រូវជួយណែនាំ និងចង្អុលបង្ហាញដ...
general
នៅក្នុងអនុក្រឹត្យស្ដីពីក្រមសីលធម៌ជីវៈគ្រូបង្រៀនត្រង់ជំពូកទី២និយាយអំពីករណីកិច្ចរបស់គ្រូបង្រៀន តើមានប៉ុន្មានមាត្រា? ចូររៀបរាប់តាមលំដាប់លំដោយ។
នៅក្នុងអនុក្រឹត្យស្ដីពីក្រមសីលធម៌ជីវៈគ្រូបង្រៀនត្រង់ជំពូកទី២និយាយអំពីករណីកិច្ចរបស់គ្រូបង្រៀន ត្រង់ជំពូកទី២និយាយអំពីករណីយកិច្ចរបស់គ្រូបង្រៀន មានចំនួន១០មាត្រា ដូចតទៅ៖ - មាត្រា៥ គ្រូបង្រៀនត្រូវគោរពជីវិត រាងកាយចិត្ត និងសេចក្ដីថ្លៃថ្នូររបស់មនុស្សក្នុងពេលប្រកបរបរវិជ្ជា ជីវៈ។ គ្រូបង្រៀនប្រកាន់ខ្ជាប់សីលធម៌ក្នុងការប្រកបវិជ្ជាជី...
general
តើនៅក្នុងគោលដៅអភិវឌ្ឍសហសវត្សទី២ និងទី៣មានខ្លឹមសារដូចម្ដេចខ្លះ?
នៅក្នុងគោលដៅអភិវឌ្ឍសហសវត្សទី២ និងទី៣មានខ្លឹមសារដូចខាងក្រោម៖ - គោលដៅទី២ សម្រេចបានការអប់រំបឋមសិក្សាជាសកលក្រុមគោលដៅ៣ ធានាថាត្រឹមឆ្នាំ២០១៥ កុមារទូទាំងពិភពលោក ទាំងកុមារា ទាំងកុមារី និងអាចបញ្ចប់ការសិក្សានៅបឋមសិក្សាទាំងស្រុង - គោលដៅទី៣ លើកស្ទួយសមភាពយេនឌ័រ និងផ្ដល់សិទ្ធិអំណាចដល់ស្រ្ដី។ ឲ្យលទ្ធផលរៀនសូត្រ ដែលមានការទទួល និងអាចវាស...
general
តើតួនាទីរបស់គ្រូទទួលបន្ទុកថ្នាក់មានដូចម្ដេចខ្លះ?
តួនាទីរបស់គ្រូទទួលបន្ទុកថ្នាក់រួមមាន៖ ថ្នាក់រៀននីមួយៗត្រូវតែមាន គ្រូទទួលបន្ទុកថ្នាក់ម្នាក់ ដែលបានតាំងដោយនាយកសាលានៅបឋមសិក្សា គ្រូប្រចាំថ្នាក់នីមួយ មានភារកិច្ចសិក្ខាបនធារីគ្រប់មុខវិជ្ជាផងនិងជាគ្រូទទួលបន្ទុកថ្នាក់ផង។ នៅមធ្យមសិក្សាគ្រូទទួលបន្ទុកថ្នាក់ ជាអ្នកបង្រៀនតាមមុខវិជ្ជាឯកទេសផងនិងជាអ្នកគ្រប់គ្រងរដ្ឋបាលផ្ទាល់ក្នុងមួយថ្...
general
តើគ្រូបង្រៀនត្រូវមានលក្ខណៈសម្បត្តិដូចម្ដេចខ្លះ?
គ្រូបង្រៀនត្រូវមានលក្ខណៈសម្បត្តិ៤យ៉ាងគឺ៖ ក. លក្ខណៈរូបសម្បត្តិ - មានកាយសម្បទាមាំមួន - មានរូបរាងកាយសមរម្យ (សំឡេង អវយវៈគ្រប់គ្រាន់ គឺវិញ្ញាណល្អទាំង៥) - មានសុខភាពល្អរឹងមាំ (មុនចូលបម្រើការងារត្រូវមានការកាយសម្បទាឬវិញ្ញាបនបត្របញ្ជាក់) តែជនពិការក៏អាចចូលបម្រើការងារបានដែរ (យោងតាមសមធម៌សង្គម និងយេនឌ័រ) - កម្ពស់សមស្ងួន (មិនទាន់ឃើញម...
general
មូលហេតុដូចម្តេចបានជាគេនិយាយថា “ ការស្គាល់ខ្លួនឯងច្បាស់ ជាប្រភពថាមពលដែលជម្រុញបុគ្គលឲ្យទទួលជោគជ័យក្នុងជីវិត”?
បានជាគេនិយាយថា “ ការស្គាល់ខ្លួនឯងច្បាស់ ជាប្រភពថាមពលដែលជម្រុញបុគ្គលឲ្យទទួលជោគជ័យក្នុងជីវិត” ពីព្រោះ៖ - ស្គាល់ខ្លួនឯង គឺស្គាល់ពីចំណុចខ្លាំងរបស់ខ្លួន - ស្គាល់ពីចំណុចខ្សោយរបស់ខ្លួន ហើយព្យាយាមស្តារសមត្ថភាព (Capacity) លទ្ធភាព (Ability) ទំនោរ កម្លាំងកាយ កម្លាំងស្មារតីឡើងវិញ - ស្គាល់ឲ្យបានច្បាស់នូវទីតាំងភូមិសាស្ត្រ - ស្គាល់កា...
general
តើអំពើហិង្សាគឺជាអ្វី? ហើយអំពើហិង្សាក្នុងគ្រួសារនិយាយត្រួតៗអំពីប្រវតិ្តការអប់រំនៅប្រទេសកម្ពុជា។មានអត្ថន័យយ៉ាងដូចម្ដេច? តើកត្តាអ្វីខ្លះដែលនាំឲ្យមានអំពើហិង្សាក្នុងគ្រួសារ?
ក. អំពើហិង្សា គឺជាការបៀតបៀន ការពារធាគ្នា ឬការដែលធ្វើអាក្រក់ដាក់គ្នាទៅតាមរយៈផ្លូវ កាយ ផ្លូវវាថា ផ្លូវចិត្ត។ ខ. អំពើហិង្សាក្នុងគ្រួសារមានអត្ថន័យថាជាអំពើលោភបំពាន ដែលកើតមានឡើងក្នុងគ្រួសារធ្វើឲ្យឈឺចាប់ផ្លូវកាយ និងផ្លូវចិត្តដល់សមាជិកគ្រួសាររបស់ខ្លួន។ គ. កត្តាដែលនាំឲ្យមានអំពើហិង្សាក្នុងគ្រួសារគឺ៖ ១.កត្តាធម្មជាតិ - ស្រ្ដីមានកម...
general
ចូរនិយាយអំពីទីតាំង តួនាទី និងភារកិច្ចរបស់នាយកសាលារៀនយ៉ាងដូចម្ដេច?
និយាយអំពីទីតាំង តួនាទី និងភារកិច្ចរបស់នាយកសាលារៀនដូចខាងក្រោម៖ ក. ទីតាំង - ជាប្រតិភូកម្មរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកជាអផិបាលសាលា - ជាប្រមុខរបស់អង្គភាព - ជាតំណាងអំណចារដ្ឋបាល គ្រប់គ្រងសកម្មភាពរបស់សាលា (រដ្ឋបាល បច្ចេកទេសទំនាក់ទំនង)។ ខ. តួនាទី - ជាអាជ្ញាធរអប់រំ - ជាមន្ត្រីរដ្ឋបាល - ជាទីប្រឹក្សាគរុកោសល្យ - ...
general
ហេតុយ៉ាងដូចម្ដេចបានជាអ្នកមកដាក់ពាក្យសុំប្រឡងយកក្របខ័ណ្ឌរបស់ ក្រសួងអប់រំ យុវជន និងកីឡា? ចូរពន្យល់ឲ្យបានច្បាស់លាស់។
បានជាអ្នក មកដាក់ពាក្យសុំប្រឡង យកក្របខ័ណ្ឌរបស់ ក្រសួងអប់រំ យុវជន និងកីឡាព្រោះ៖ជាមុខរបរមួយ ដែលថ្លៃថ្នូរឧដុង្គឧត្តម និងមានគុណប្រយោជន៍ចំពោះជាតិមាតុភូមិក្នុងការបណ្ដុះបណ្ដាល ធនធានមនុស្ស ដើម្បីអភិវឌ្ឍសង្គមជាតិដូចពាក្យស្លោកមួយពោលថា “ដាំក្នុងសាលាផ្លែផ្កាក្នុងសង្គម” - គ្រូបង្រៀនជាអ្នកកសាងគ្រឹះជីវិត ជីវិតរបស់មនុស្សលោក - គ្រូបង្រៀ...
general
តើសាកលភាវូបនីយ៍កម្មមានឥទ្ធិពលអ្វីខ្លះទៅលើសិស្សានុសិស្ស និងគ្រូបង្រៀន? តើយើងត្រូវធ្វើអ្វីខ្លះ?
សាកលភាវូបនីយ៍កម្មមានឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើសិស្សានុសិស្សនិងគ្រូបង្រៀនដូចខាងក្រោម៖ ជាដំបូងដើម្បីងាយយល់ប្រធានបទខាងលើនេះ យើងគួរគប្បីយល់នូវពាក្យ “សាកលភាវូបនីយ៍កម្ម ឬភាវូបនីយ៍កម្ម” មានន័យថា ទំនាក់ទំនងទូលំទូលាយ នៅលើសាកលលោកទាំងមូលដូចជាការរៀនត្រូវមានគុណភាព។ ឧទាហរណ៍៖ សិស្សពូកែអក្សរសាស្រ្ដខ្មែរប្រឡងតាមអ៊ីនធឺណេត (Internet) ស្រា...
general
ប្រទេសជាតិមានបច្ចេកវិទ្យាកាន់តែទំនើបមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាទាំងអស់នោះអាចជំនួសគ្រូបង្រៀន ឬកាត់បន្ថយគ្រូបង្រៀនបានដែរឬទេ? ព្រោះអ្វី? ចូរលើកឧទាហរណ៍ជាក់ស្ដែង។
ប្រទេសជាតិមានបច្ចេកវិទ្យាកាន់តែទំនើបមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាទាំងអស់នោះអាចជំនួសគ្រូបង្រៀន ឬកាត់បន្ថយគ្រូបង្រៀនបានឡើយ វាគ្រាន់តែអាចជួយសម្រួលដល់កិច្ចការ របស់គ្រូបង្រៀនតែប៉ុណ្ណោះគឺ៖ - បច្ចេកវិទ្យា គឺជាប្រជាសាស្រ្ដដែលសិក្សាអំពីគ្រឿងម៉ាស៊ីន ឧបករណ៍ទំនើបដែលមនុស្សបង្កើតដើម្បីជួយសម្រួល និងឲ្យយកទៅអនុវត្តបម្រើតម្រូវការផ្នែកវិទ្...
general
ពេលអ្នកចេញទៅធ្វើគ្រូបង្រៀន អ្នកមានគោលបំណងអប់រំសិស្សានុសិស្សដូចម្ដេចខ្លះ? ដើម្បីធានាឲ្យបានសម្រេចនូវគោលដៅអប់រំជាតិ និងក្លាយជាទំពាំងស្នងឫស្សីជាទីសង្ឃឹមរបស់ប្រទេសជាតិនាពេលអនាគត?
ដើម្បីធានាឲ្យបានសម្រេចនូវគោលដៅអប់រំជាតិ និងក្លាយជាទំពាំងស្នងឫស្សីជាទីសង្ឃឹមរបស់ប្រទេសជាតិនាពេលអនាគត ពេលអ្នកចេញទៅធ្វើគ្រូបង្រៀនអ្នកមានគោលបំណងអប់រំសិស្សានុសិស្ស៖ - កុមារាកុមារី យុវជនសុទ្ធតែជាមនុស្សដែលកំពុងលូតលាស់ខាងកាយសម្បទា និងបញ្ញា - ទំពាំងស្នងឫស្សីៈ - ពន្លកដែលនឹងក្លាយជាដើមឫស្សី - កុមារ យុវជនជាមនុស្សដែលកំពុងអភិវឌ្ឍ ដើម...
general
តើគ្រូបង្រៀនត្រូវមានភារកិច្ចដូចម្ដេចខ្លះ ដើម្បីថែរក្សាការពារសម្បត្តិវប្បធម៌ជាតិឲ្យបានគង់វង្ស និងរីកចម្រើន?
ដើម្បីថែរក្សាការពារសម្បត្តិវប្បធម៌ជាតិឲ្យបានគង់វង្ស និងរីកចម្រើន គ្រូបង្រៀនត្រូវមានភារកិច្ចដូច តទៅ៖ - អប់រំដោយបណ្ដុះស្មារតី ឲ្យចេះថែរក្សាការពារសម្បត្តិវប្បធម៌ - នាំគ្នានិយមលើកតម្កើងសម្បត្តិវប្បធម៌ជាតិ - ផ្សព្វផ្សាយនូវអ្វីដែលជាសម្បត្តិជាតិឲ្យបានច្រើនជាងអ្វីដែលជារបស់បរទេស - បង្កើតស្នាដៃនូវអ្វី ដែលជារបស់ជាតិយើងឲ្យបានច្រើន...
general
បច្ចុប្បន្នវប្បធម៌បរទេសបានហូរចូលស្រុកខ្មែរយើងច្រើនណាស់។ ក.តើវប្បធម៌ទាំងនោះជះឥទ្ធិពលយ៉ាងណាខ្លះដល់យុវជនខ្មែឬយើង? ខ.ក្នុងនាមអ្នកជាបុគ្គលិកសិក្សាមួយរូប តើត្រូវមានវិធានការបែបណាខ្លះ ដើម្បីទប់ស្កាត់វប្បធម៌ពាលាទាំងនោះ?
បច្ចុប្បន្នវប្បធម៌បរទេសបានហូរចូលស្រុកខ្មែរយើងច្រើនណាស់។ ក. វប្បធម៌ទាំងនោះជះឥទ្ធិពល ដល់យុវជនខ្មែរយើង ដូចខាងក្រោម៖ - តន្រ្ដីញាក់សាច់ខុសពីលក្ខណៈខ្មែរ - ភាពយន្ដអាសអាភាស កាប់សម្លាប់ ឆក់ប្លន់ ល្បិចកលខ្មៅងងឹត - សម្លៀកបំពាក់ស៊ីវិល័យហួសហេតុ ដែលហូរចូលពីបរទេស - ម៉ូតសក់ ឫកពា អាកប្បកិរិយា មារយាទ ឥរិយាបថ (ដេក ដើរ ឈរ អង្គុយ និយាយ) ប្...
general
ចូរឆ្លើយនូវសំណួរដូចខាងក្រោមនេះ៖ ក. តើពាក្យ “គរុនិស្សិត” មានអត្ថន័យយ៉ាងដូចម្ដេច? ខ. បើអ្នកយល់ពាក្យនេះ តើអ្នកត្រូវប្រកាន់អាកប្បកិរិយាបែបណាក្នុងរយៈពេលបណ្ដុះបណ្ដាលនៅមហាវិ.គរុ?
ឆ្លើយសំណួរដូចខាងក្រោមនេះ៖ ក. ពាក្យ “គរុនិស្សិត” មានអត្ថន័យដូចតទៅ៖ - គរុ មានន័យថាគ្រូ ឬគម្រូ។ - និស្សិត មានន័យថាអ្នករៀនដែលនៅក្នុងការគ្រប់គ្រងនៃគ្រូ។ ដូចនេះ គរុនិស្សិត គឺជាអ្នករៀនផ្នែកច្បាប់គរុកោសល្យ ឬជាអ្នករៀនមុខវិជ្ជាផ្នែកខាងគ្រូបង្រៀន។ ខ. ក្នុងរយៈពេលបណ្ដុះបណ្ដាលនៅមហាវិទ្យាល័យគរុកោសល្យ (វិទ្យាស្ថានជាតិអប់រំ) ត្រូវប្រកា...
general
ក្នុងនាមជាគ្រូបង្រៀនម្នាក់ តើអ្នកត្រូវធ្វើដូចម្ដេចដើម្បីឲ្យសិស្ស សម្រេចបាននូវសសរស្តម្ភបួនស្ដីពីវប្បធម៌? ចូរពន្យល់ឲ្យបានក្បោះក្បាយ។
ក្នុងនាមជាគ្រូបង្រៀនម្នាក់ ត្រូវអប់រំអពីផលប្រយោជន៍នៃការសិក្សាវប្បធម៌ ដើម្បឲ្យសម្រេចបាននូវសសរស្តម្ភទាំងបួនគឺ៖ ក. ចំណេះដឹង - បើកទូលាយនូវចំណេះដឹងឲ្យបានទូលំទូលាយបន្ថែមទៀត - ស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិ និងព្រលឹងជាតិ - យល់ដឹងកាន់តែច្បាស់អំពីអ្វី ដែលខ្លួនមានដែលល្អហើយគេស្រឡាញ់ និងទទួលស្គាល់តាំងពីបុរាណមក។ ខ. ចំណេះធ្វើ - បណ...
general
ជារឿយៗនៅក្នុងសង្គមខ្មែរ គេតែងសង្កេតឃើញមានអំពើហង្សានៅក្នុងគ្រួសារខ្លះ។ ក. អំពើហិង្សាជាអ្វី? បណ្ដាលមកកត្តាអ្វីខ្លះ និងនាំមកនូវផលវិបាកអ្វីខ្លះ? ខ. តើគ្រួសារគ្រូបង្រៀនអាចមានអំពើហិង្សាដែរឬទេ? ពីព្រោះអ្វី?
ជារឿយៗនៅក្នុងសង្គមខ្មែរ គេតែងសង្កេតឃើញមានអំពើហង្សានៅក្នុងគ្រួសារខ្លះ។ ក. អំពើហិង្សា គឺជាការបៀតបៀន ឬការធ្វើអាក្រក់ដាក់គ្នាជាប្ដី ឬប្រពន្ធតាមរយៈចិត្តផ្លូវ ផ្លូវកាយ ផ្លូវវាចា និងផ្លូវសេដ្ឋកិច្ច។ កត្តាដែលនាំឲ្យមានអំពើហិង្សាក្នុងគ្រួសាររួមមាន (កត្តាបុគ្គល កត្តាធម្មជាតិ កត្តាទំនៀមទម្លាប់ប្រពៃណី កត្តាសង្គម និងកត្តាច្បាស់) កត្...
general
ដូចម្ដេចដែលហៅថាបរិស្ថាន? មានអ្វីខ្លះ? ចូររៀបរាប់តើគ្រូបង្រៀនត្រូវរួមចំណែកអ្វីខ្លះ ដល់ការងារកសាង និងការការពារបរិស្ថានឲ្យមានការអភិវឌ្ឍ?
បរិស្ថាន (Environment) គឺជាអ្វីៗដែលនៅជុំវិញខ្លួនរបស់យើង ដែលយើងមានទំនាក់ទំនងដោយផ្ទាល់ ឬដោយប្រយោលជាមួយវា ហើយជីវិតយើងត្រូវការវាមិនអាចខ្វះបានឡើយ។ បរិស្ថានមាន៣មានគឺ បរិស្ថានសង្គមវប្បធម៌ បរិស្ថានមនុស្ស និងបរិស្ថានធម្មជាតិ។ ទី១. បរិស្ថានធម្មជាតិ (មានជីវិត និងឥតជីវិត) គឺអ្វីៗដែលកើតមានឡើងដោយឯងៗក្រៅពីសកម្មភាពពលកម្ម ផលិតកម្មរបស់ម...
general
ជម្ងឺអេដស៍ គឺជាជម្ងឺឱកាសនិយម និងជាជម្ងឺដែលធ្វើឲ្យសង្គមជាតិមានការព្រួយបារម្ភជាខ្លាំង។ ក. ការរីករាលដាលនៃជម្ងឺអេដស៍នៅលើពិភពលោកជាពិសេស នៅប្រទេសកម្ពុជាយើង បណ្ដាលមកពីមូលហេតុអ្វីខ្លះ? ខ. ក្នុងនាមអ្នកជាគ្រូបង្រៀនមួយរូប តើអ្នកត្រូវធ្វើដូចម្ដេចខ្លះដើម្បីការពារខ្លួនអ្នក សិស្សអ្នក និងប្រជាពលរដ្ឋអ្នកកុំឲ្យឆ្លងជម្ងឺអេដស៍?
ជម្ងឺអេដស៍ គឺជាជម្ងឺឱកាសនិយម និងជាជម្ងឺដែលធ្វើឲ្យសង្គមជាតិមានការព្រួយបារម្ភជាខ្លាំង។ ក. ការរីករាលដាលនៃជម្ងឺអេដស៍នៅលើពិភពលោកជាពិសេស នៅប្រទេសកម្ពុជាយើង បណ្ដាលមកពី៖ - ខ្វះចំណេះដឹងជាមូលដ្ឋាននៃការរួមភេទ - ខ្វះការអប់រំដល់ពលរដ្ឋទូទៅ - មិនយល់ច្បាស់ពីវិធីបង្ការ និងវិធីទប់ស្កាត់ - មិនស្គាល់ពីប្រភេទនៃស្រោមអនាម័យ - មានដៃគូច្រើនក្ន...
general
វប្បធម៌ទូទៅ ជាសាបព្រោះនូវប្រព័ន្ធចំណេះដឹងកំណត់ផ្សាយ និងអនុវត្តជាដើម។ ក. តើការសិក្សាពីវប្បធម៌ ចំណេះដឹងទូទៅត្រូវសិក្សាពីអ្វីខ្លះ? ខ. តើការសិក្សានោះមានសារៈសំខាន់ យ៉ាងណាខ្លះដល់ប្រជាពលរដ្ឋខ្មែរ?
វប្បធម៌ទូទៅ ជាសាបព្រោះនូវប្រព័ន្ធចំណេះដឹងកំណត់ផ្សាយ និងអនុវត្តជាដើម។ ក. ការសិក្សាពីវប្បធម៌ ចំណេះដឹងទូទៅត្រូវសិក្សាពី៖ - ចំណេះដឹង រួមមានជំនឿ សាសនា ចំណេះវិជ្ជា វិទ្យាសាស្រ្ដបច្ចេកទេស ភាសា អក្សរសញ្ញា អក្សរសាស្រ្ត អក្សរសិល្ប៍ ព័ត៌មានសិល្បៈ ទំនៀមទម្លាប់ប្រពៃណី ការសិក្សា ការអប់រំ សីលធម៌ គុណធម៌ ចរិយាធម៌ ការដើរហើរ ច្បាប់ទូន្មា...
general
តើកាតព្វកិច្ចរបស់មន្រ្ដីរាជការស៊ីវិលក្រសួងអប់រំយុវជន និងកីឡាមានអ្វីខ្លះ? ចូររៀបរាប់។
កាតព្វកិច្ចរបស់មន្រ្ដីរាជការស៊ីវិលក្រសួងអប់រំយុវជន និងកីឡាមាន៖ ក. កាតព្វកិច្ចគោរពក្រមសីលធម៌វិជ្ជាជីវៈ គ្រូបង្រៀនត្រូវមានកាតព្វកិច្ចគោរពក្រមសីលធម៌វិជ្ជាជីវៈ ដូចមានចែងក្នុងលេខ១២៦ អនក្រ. បក ចុះថ្ងៃទី០៩ កញ្ញា ២០០៨។ ខ. កាតព្វកិច្ចរ៉ាប់រងសេវារបស់ខ្លួន និងឋានានុក្រម - ត្រូវបំពេញកាតព្វកិច្ចឲ្យសមស្របតាមការណែនាំ និងបទបញ្ជារបស់ថ្...
general
តើខណ្ឌទាំងអស់នៃរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន (២០១៤) នេះមានប៉ុន្មាន? ចូររៀបរាប់។
ខណ្ឌទាំងអស់នៃរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន (២០១៤) នេះមានសរុប ចំនួន១២ខណ្ឌគឺៈ ១. ខណ្ឌ ដូនពេញ ២. ខណ្ឌ ៧មករា ៣. ខណ្ឌ ចំការមន ៤. ខណ្ឌ ដង្កោ ៥. ខណ្ឌ ឫស្សីកែវ ៦. ខណ្ឌ មានជ័យ ៧. ខណ្ឌ ទួលគោក ៨. ខណ្ឌ សែនសុខ ៩. ខណ្ឌ ពោធិ៍សែនជ័យ ១០. ខណ្ឌ ព្រែកព្នៅ ១១. ខណ្ឌ ជ្រោយចង្វា ១២.ខណ្ឌ ច្បារអំពៅ។
general
តើអ្នកស្គាល់អ្វីខ្លះពីខ្លួនឯង ដើម្បីទទួលជោគជ័យក្នុងការប្រឡង?
ដើម្បីទទួលជោគជ័យក្នុងការប្រឡង ខ្ញុំត្រូវស្គាល់ពីខ្លួនឯងដូចជា៖ - សមត្ថភាពលើមុខវិជ្ជាក្នុងការប្រឡង ដែលទាក់ទងក្នុងការប្រឡង - បំប៉នបន្ថែមលើមុខវិជ្ជាណាដែលដឹងថាខ្លួនឯងខ្សោយ - ស្គាល់ច្បាស់អំពីតួនាទី និងភារកិច្ចជាបេក្ខជនប្រឡង - ខិតខំប្រឹងប្រែងសង្វាតក្នុងការសិក្សាស្រាវជ្រាវផ្នែកឯកទេសទីមួយ និងឯកទេសទីពីរ - ពង្រឹងសមត្ថភាព ពង្រីកចំ...
general
អនាគតអ្នកក្លាយជាគ្រូបង្រៀនមួយរូប តើអ្នកមានភារកិច្ចអប់រំយ៉ាងដូចម្តេចដើម្បីឲ្យតម្លៃនៃវប្បធម៌ អរិយធម៌ខ្មែរយើងមានស្ថេរភាព?
ដើម្បីឲ្យតម្លៃនៃវប្បធម៌ អរិយធម៌ខ្មែរយើងស្ថិតស្ថេរជានិរន្តរភាព ខ្ញុំមានភារកិច្ចអប់រំដូចតទៅ៖ ក/ ចំណេះដឹង - បើកទូលាយនូវចំណេះដឹងឲ្យបានទូលំទូលាយបន្ថែមទៀត - ស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិ និងព្រលឹងជាតិ - យល់ដឹងកាន់តែច្បាស់ពីអ្វីដែលខ្លួនមាន ដែលល្អហើយគេស្រឡាញ់ និងទទួលស្គាល់តាំងពីបុរាណមក។ ខ/ ចំណេះធ្វើ - បណ្តុះនូវមនោសញ្ចេតនា ល...
general
ដើម្បីសម្រេចបានគោលនយោបាយក្នុងការអភិវឌ្ឍស្ថាប័ន និងកសាងសមត្ថភាពសម្រាប់ធ្វើវិមជ្ឈការក្រសួបានដាក់ចេញនូវចំណុចដៅអ្វីខ្លះ?
ដើម្បីសម្រេចបានគោលនយោបាយក្នុងការអភិវឌ្ឍស្ថាប័ន និងកសាងសមត្ថភាពសម្រាប់ធ្វើវិមជ្ឈការក្រសួងបានដាក់ចេញនូវចំណុចដៅដូចខាងក្រោមៈ - ប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវកាន់តែច្រើនទៅឲ្យថ្នាក់រាជធានី-ខេត្ត ក្រុង ស្រុកខណ្ឌ ឃុំ-សង្កាត់ និងសាលារៀន - អនុវត្តគោលនយោបាយ យុទ្ធសាស្រ្ដដែលបានបង្កើតឡើង - ពិនិត្យតាមដានការអនុវត្តកម្មវិធីជាប្រច...
general
ដើម្បីសម្រេចបាននូវចំណុចដៅទី៣ខាងលើក្រសួងបានដាក់ចេញនូវយុទ្ធសាស្រ្ដអ្វីខ្លះ?
ដើម្បីសម្រេចបាននូវចំណុចដៅទី៣ខាងលើក្រសួងបានដាក់ចេញនូវយុទ្ធសាស្រ្ដដូចខាងក្រោមៈ - ផ្ដល់ការកំណត់ច្បាស់លាស់អំពីក្របខណ្ឌ ច្បាប់ និងបទបញ្ញត្តិនានា - កែលម្អការប្រមើលមើលជាមុនសម្រាប់រៀបចំផែនការហិរញ្ញវត្ថុរយៈពេលមធ្យម និងការគ្រប់គ្រងបែបវិមជ្ឈការព្រមទាំងកែលម្អប្រព័ន្ធច្បាប់ និងអភិបាលកិច្ចល្អ - ពង្រឹងប្រព័ន្ធពិនិត្យតាមដានការបំពេញការ...
general
តើអ្នកដឹកនាំចែកជាប៉ុន្មានប្រភេទ?
អ្នកដឹកនាំចែកជាៈ - អ្នកដឹកនាំផ្ដាច់ការ (តាំងខ្លួនជាធំ មិនស្ដាប់យោបល់សមាជិក) - អ្នកដឹកនាំធូរលុង - អ្នកដឹកនាំប្រជាធិបតេយ្យ។
general
តើចរិតអ្នកដឹកនាំមានប៉ុន្មានប្រភេទ?
ចរិតអ្នកដឹកនាំមាន៖ - អ្នកដឹកនាំយកការងារជាធំ (សាច់ការការងារ) - អ្នកដឹកនាំនិយមសមាជិក (យកមនុស្ស) - អ្នកដឹកនាំចេះផ្តុំប្រយោជន៍ (យកទាំងសាច់ការ យកទាំងមនុស្ស)។
general
តើយើងអាចវាយតម្លៃអ្នកដឹកនាំ ផ្អែកលើចំណុចអ្វីខ្លះ?
យើងអាចវាយតម្លៃអ្នកដឹកនាំ ផ្អែកលើចំណុច៖ - ផ្អែកលើលទ្ធផលការងារ បរិមាណ និងគុណភាព - គោរព និងស្មោះត្រង់ពីអ្នកក្រោមបង្គាប់ - មានមនសិការខ្ពស់ និងសាមគ្គីល្អ៕
general
តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យអ្នកដឹកនាំសម្រេចបានជោគជ័យ?
មានកត្តាដែលធ្វើឲ្យអ្នកដឹកនាំសម្រេចបានជោគជ័យ៖ - បុគ្គលិកក្នុងអង្គភាព - ប្រព័ន្ធ/យន្តការការងារ របៀបរបបការងារ ច្បាប់ទម្លាប់ វិន័យខាងក្នុង និងក្រៅអង្គភាព - ជំហរអ្នកដឹកនាំ៕
general
តើអ្នកដឹកនាំល្អ និងអ្នកដឹកនាំមិនល្អត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ?
អ្នកដឹកនាំល្អ និងអ្នកដឹកនាំមិនល្អត្រូវមានលក្ខណៈសម្បត្តិ៖ អ្នកដឹកនាំល្អ - សេចក្តីក្លាហាន - ចិត្តល្អចេះជួយគ្នា - អារម្មណ៍នឹងនរ - ប្រមើលមើលទៅអនាគតវែងឆ្ងាយ (ចក្ខុវិស័យ) - មានសមត្ថភាព - ស្មោះត្រង់ (តម្លាភាព) - យុត្តិធម៌ - ទំនាក់ទំនងល្អ - សុខភាពមាំមួន - សាមញ្ញ ទន់ភ្លន់ តែម៉ឺងម៉ាត់ អ្នកដឹកនាំមិនល្អ - ច្រណែនឈ្នានីស - លោភលន់ គិ...
general
តើកាតព្វកិច្ចរបស់គ្រូបង្រៀនមានអ្វីខ្លះ?
កាតព្វកិច្ចរបស់គ្រូបង្រៀនមាន៖ ១. គោរពក្រមសីលធម៌វិជ្ជាជីវៈ និងកាតព្វកិច្ចផ្សេងទៀត ២. រ៉ាប់រងសេវារបស់ខ្លួន និងគោរពឋានានុក្រម ៣. គិតគូរប្រយោជន៍រួម ៤. អព្យាក្រឹត្យក្នុងការងារ ៥. រក្សាការសម្ងាត់វិជ្ជាជីវៈ ៦. ប្រកាន់យកភាពថ្លៃថ្នូរ និងមានកិត្តិយស ៧. កាតព្វកិច្ចអនុវត្ត និងអភិវឌ្ឍន៍ការងាររបស់ខ្លួនដោយយកចិត្តទុកដាក់៕
general
តើសមត្ថភាពចាំបាច់របស់គ្រូបង្រៀនមានអ្វីខ្លះ?
សមត្ថភាពចាំបាច់របស់គ្រូបង្រៀនមាន៖ - សមត្ថភាពក្នុងការបង្ហាត់បង្រៀន បណ្តុះបណ្តាល ឬផ្ទេរចំណេះដឹង - សមត្ថភាពក្នុងការអប់រំ និងការយល់ដឹងទូលំទូលាយ - សមត្ថភាពក្នុងការគ្រប់គ្រងថ្នាក់រៀន - សមត្ថភាពយល់ដឹងពីលក្ខណៈដោយឡែករបស់សិស្ស និងទំនាក់ទំនង - សមត្ថភាពកែប្រែខ្លឹមសារ ឯកសារ មុខវិជ្ជាឯកទេសដែលត្រូវបង្ហាត់បង្រៀន - សមត្ថភាពបង្កបរិយាកាស...
general
ករណីយកិច្ចរបស់គ្រូបង្រៀន ដែលត្រូវប្រតិបត្តិមានអ្វីខ្លះ?
ករណីយកិច្ចរបស់គ្រូបង្រៀន ដែលត្រូវប្រតិបត្តិមាន៖ - គោរពជីវិត រាងកាយ ចិត្ត និងសេចក្តីថ្លៃថ្នូររបស់មនុស្សក្នុងពេលប្រកបវិជ្ជាជីវៈ (មាត្រា៥) - ប្រកាន់ខ្ជាប់សីលធម៌ក្នុងពេលប្រកបវិជ្ជាជីវៈ (មាត្រា៥) - រក្សាការសម្ងាត់វិជ្ជាជីវៈ ក្នុងលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់ និងបទបញ្ញត្តិនានា ដើម្បីផលប្រយោជន៍របស់អ្នកសិក្សា (មាត្រា៥) - ប្រកាន...
general
តើករណីយកិច្ចរបស់គ្រូបង្រៀនចំពោះអ្នកសិក្សា និងមាតាបិតា ឬអាណាព្យាបាលមានអ្វីខ្លះ?
ករណីយកិច្ចរបស់គ្រូបង្រៀនចំពោះអ្នកសិក្សា និងមាតាបិតា ឬអាណាព្យាបាលមាន៖ - មានភក្តីភាពចំពោះសិស្ស ភាពស្មោះត្រង់ មិនមែនពុតត្បុតលើកិត្យានុភាពរបស់គ្រូឡើយ - អត់ធ្មត់ អំណត់អត់ធន់ និងឧស្សាហ៍ព្យាយាម មិនខ្លាចលំបាក និងនឿយហត់ - យកចិត្តទុកដាក់ក្នុងការពន្យល់ ការបកស្រាយ និងសម្របសម្រួលដល់អ្នកសិក្សានូវចំណេះដឹងនានាស្របតាមមុខវិជ្ជា ឬឯកទេសរប...
general
តើគ្រូបង្រៀនត្រូវមានទំនាក់ទំនងយ៉ាងដូចម្តេចខ្លះ?
គ្រូបង្រៀនត្រូវមានទំនាក់ទំនង៖ - ទំនាក់ទំនងគ្រូបង្រៀន ជាមួយអ្នកសិក្សា - ទំនាក់ទំនងរវាងគ្រូបង្រៀន ជាមួយគ្រូបង្រៀន និងជាមួយបុគ្គលិកមិនបង្រៀន - ទំនាក់ទំនងរបស់គ្រូបង្រៀន តាមឋានានុក្រម - ទំនាក់ទំនងរបស់គ្រូបង្រៀន ជាមួយរដ្ឋអំណាចមូលដ្ឋាន - ទំនាក់ទំនងរបស់គ្រូបង្រៀន ជាមួយមាតាបិតា ឬអាណាព្យាបាលសិស្ស៕
general
ចូរនិយាយអំពីការប្រកបវិជ្ជាជីវៈ តាមច្បាប់ស្តីពីការអប់រំ។
អំពីការប្រកបវិជ្ជាជីវៈ តាមច្បាប់ស្តីពីការអប់រំ។ ក្នុងជំពូកទី៥នៃច្បាប់ស្តីពីការអប់រំដែលមានក្នុងមាត្រាមួយចំនួនដូចខាងក្រោម៖ - មាត្រា២៤៖ គ្រូបង្រៀនមិនត្រូវធ្វើឱ្យប៉ះពាល់ ឬខូចខាតដល់គុណភាពអប់រំក្នុងការបំពេញការងារ ទោះបីតាមរូបភាពណាក៏ដោយ។ - មាត្រា២៥៖ គ្រូបង្រៀននៅគ្រឹះស្ថានសាធារណៈ មានសិទ្ធបង្រៀនជាលក្ខណៈឯកជនក្រៅម៉ោងធ្វើ ការងារ។ -...
general
តើច្បាប់ស្តីពីការអប់រំមានប៉ុន្មានជំពូក និងប៉ុន្មានមាត្រា? តើជំពូកទីប៉ុន្មាននិយាយពីសិទ្ធិ និងករណីយកិច្ចអប់រំ?
ស្តីពីការអប់រំមាន ជំពូក និង៥៤ មាត្រា។ ក្នុងជំពូកទី៧ និយាយអំពីសិទ្ធិ និងករណីយកិច្ចអប់រំ។
general
តើមន្រ្ដីថ្នាក់ណាខ្លះដែលត្រូវចូលនិវត្តន៍ នៅអាយុ៦០ឆ្នាំ?
មន្រ្ដីដែលត្រូវចូលនិវត្តន៍ នៅអាយុ៦០ឆ្នាំមានៈ ក. មន្រ្ដីដែលកំពុងកាន់មុខតំណែងពិតប្រាកដក្នុងអង្គការលេខ នៃរចនាសម្ព័ន្ធនៃការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន មានៈ - អគ្គនាយក-អគ្គលេខាធិការ-អគ្គធិការ-អភិបាលរាជធានី ខេត្ត - អគ្គនាយករង-អគ្គលេខាធិការរង-អគ្គធិការរង - អធិការ-ប្រធាននាយកដ្ឋាន-អភិបាលរងរាជធានីខេត្ត - អនុប្រធាននាយ...
general
តើមន្រ្ដីថ្នាក់ណាខ្លះដែលត្រូវចូលនិវត្តន៍ នៅអាយុ៥៨ឆ្នាំ?
មន្រ្ដីដែលត្រូវចូលនិវត្តន៍ នៅអាយុ៥៨ឆ្នាំមានៈ ក. មន្រ្ដីដែលកំពុងកាន់មុខតំណែងពិតប្រាកដក្នុងអង្គការលេខ នៃរចនាសម្ព័ន្ធ នៃការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន មានៈ - ប្រធានការិយាល័យក្នុងរដ្ឋបាលកណ្ដាល-អភិបាលរងក្រុង ស្រុក ខណ្ឌ-អនុប្រធានមន្ទីរនៅរាជធានី ខេត្ត - អនុប្រធានការិយាល័យក្នុងរដ្ឋបាលកណ្ដាល-ប្រធានការិយាល័យនៃមន្ទ...
general
តើមន្រ្ដីថ្នាក់ណាខ្លះដែលត្រូវចូលនិវត្តន៍ នៅអាយុ៥៥ឆ្នាំ?
មន្រ្ដីដែលត្រូវចូលនិវត្តន៍ នៅអាយុ៥៥ឆ្នាំៈ មន្រ្ដីកំពុងបម្រើការងារក្នុងក្របខណ្ឌរដ្ឋ ដែលមានប្រភេទកាំបៀវត្សបច្ចុប្បន្ន កII-១១ ខIII-ខIV គ III និង គ IV។ ករណីៈ មន្រ្ដីដែលមានអាយុ៥៥ឆ្នាំឡើង ហើយកំពុងកាន់មុខតំណែង ឬមានលក្ខខណ្ឌដូច ១ និង ២ ខាងលើ តែមិនទាន់បានដាក់ឲ្យចូលនិវត្តន៍ ត្រូវនៅបន្ដការងាររហូតដល់អាយុកំណត់ចូលនិវត្តន៍គឺ ៦០ ឆ្នាំ ...
general
ក. ចូររាប់ឈ្មោះឲ្យបានចំនួន ៥សម្រាប់សកម្មភាពនីមួយៗ។ ខ. តើប្រជារាស្រ្ដ និងសង្គមខ្មែរបានទទួលផលប្រយោជន៍អ្វីខ្លះ ពីសកម្មភាពទាំងនោះ? គ. តើអ្នកមានជំហរបែបណា ចំពោះស្នាដៃទាំងឡាយខាងលើបុព្វបុរសយើង?
ក. រាប់ឈ្មោះសកម្មភាពនីមួយៗ៖ - ល្បែងប្រជាប្រិយៈ បោះអង្គុញ ចោលឈូក ទាញព្រ័ត្រ ស្ដេចចង់ លាក់កន្សែង ចាប់កូនខ្លែង ចត្រង្គ គ្របមាន់ ចោះប្រមាត់ បាយខុំ លាក់កូនកាស លាក់ធ្យូង បក់ចាប លោតមឹក លោតអន្ទាក់ អោបត្រឡាច ខ្លាខំគោ...។ - របាំប្រជាប្រិយៈ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន ឡាំលាវ ចូកកំពឹស ប្រឹន របាំខ្មែរលើ ឆៃយុំា ត្រុដិ...។ - របាំប្រពៃ...
general
តើ “យេនឌ័រ (Gender) “ ជាអ្វី? ចូរឲ្យឧទាហរណ៍បញ្ជាក់។ ហេតុអ្វីបានជារាជរដ្ឋាភិបាលយកចិត្តទុកដាក់លើកកម្ពស់បញ្ហា “យេនឌ័រ (Gender) ” នៅកម្ពុជា?
ក. “យេនឌ័រ (Gender) “ គឺជាគោលគំនិតផ្នែកសេដ្ឋកិច្ចសង្គមក្នុងការវិភាគ លើតួនាទីទំនួសខុសត្រូវឧបសគ្គឱកាស និងតម្រូវការរបស់បុរស និងស្រ្ដី នៅគ្រប់បរិបទ (វិស័យមជ្ឈដ្ឋាន) ទាំងអស់។ ឧទាហរណ៍ៈ - ស្រ្ដី និងបុរស អាចធ្វើជាគ្រូបង្រៀន វិស្វករ កម្មករ...។ - ស្រ្ដី និងបុរស អាចមើលថែកូន និងមនុស្សចាស់...។ ខ. បានជារាជរដ្ឋាភិបាលយកចិត្តទុកដាក់លើក...
general
សុភាសិតមួយពោលថា “យល់ញាតិឃ្លាតច្បាប់” ចូរការអធិប្បាយ ដោយយោបល់ផ្ទាល់របស់អ្នក។
ញាតិ និងច្បាប់គឺ ជាកត្តា ២ដែលស្ថិតនៅក្នុងខិសផ្ទុយគ្នាហើយផ្ដល់ប្រយោជន៍ខុសគ្នា ប៉ុន្ដែមានទំនាក់ទំនង នឹងគ្នាសម្រាប់មនុស្សរាល់រូបផងដែរ។ ញាតិ និងការរស់នៅក្នុងសង្គម។ ច្បាប់ និងរបៀបនៃការរស់នៅមិនអាចផ្ទាល់ខ្លួនចេញពីគ្នាបានឡើយ។ តើញាតិគឺជាអ្វី? មានផលយ៉ាងណា? ច្បា់វិញ គឺជាអ្វី? សម្រាប់អ្វីដែរ? ពាក្យថា ញាតិ គឺសម្គាល់ន័យថា ជនដែលជាប់ស...
general
ក្នុងការបោះឆ្នោតថ្នាក់ជាតិ ពោលគឺការបោះឆ្នោតរើសសមាជិកសភា តើការចាញ់ ឬឈ្នះរបស់គណបក្សនយោបាយអាចមានផលប៉ះពាល់ដល់មន្ត្រីថ្នាក់ណាខ្លះ?
សង្គមប្រជាធិបតេយ្យ មានការជ្រើសរើសសមាជិកសភាតាមរយៈការបោះឆ្នោត។ ការបោះឆ្នោតនោះមានឈ្នះ និងចាញ់របស់គណបក្សនយោបាយ។ - គណបក្សនយោបាយចាញ់ឆ្នោត នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការនៃបក្សនោះក៏ចាញ់ដែរ។ ត្រូវចុះចេញពីតំណែង ដើម្បីរក្សាទុកឲ្យសមាជិកគណបក្សដែលឈ្នះចូលកាន់តំណែងវិញ។ រីឯមន្ត្រីតាមថ្នាក់...
general
ដើម្បីសម្រេចបាននូវសិទ្ធិទទួលការអប់រំចំណេះដឹងទូទៅមូលដ្ឋាន៩ឆ្នាំ តើសាម៉ីខ្លួន និងអ្នកពាក់ព័ន្ធ (បុគ្គល ឬស្ថាប័ន) នីមួយៗមានករណីយកិច្ចដូចម្តេចខ្លះ?
ករណីយកិច្ចរបស់សាម៉ីខ្លួននិងអ្នកពាក់ព័ន្ធក្នុងការសម្រេចសិទ្ធិអប់រំចំណេះដឹងទូទៅមូលដ្ឋាន ៩ឆ្នាំមាន៖ ក. ចំពោះសាម៉ីខ្លួនផ្ទាល់ៈ - ខិតខំ ព្យាយាមរៀនសូត្រ ស្វ័យសិក្សា ស្វ័យស្រាវជ្រាវ - យកចិត្តទុកដាក់ រាល់កិច្ចការដែលគ្រូសាលារៀនដាក់ឲ្យធ្វើ - គោរព អនុវត្ត វិន័យបទបញ្ជាផ្ទៃក្នុងសាលារៀន និងច្បាប់សង្គម ឬនិយ័តភាពសិក្សាទៀងទាត់ - គោរព ន...
general
ដូចម្តេចដែលហៅថា កុមារ?
កុមារ គឺជាជនដែលមានអាយុតិចជាង១៨ឆ្នាំ លើកលែងតែច្បាប់នៃប្រទេសខ្លះបានកំណត់អាយុតិចជាងនេះ។
general
តើសិទ្ធិកុមារជារួមមានប៉ុន្មានមាត្រា? តើសិទ្ធិធំៗរបស់កុមារមានអ្វីខ្លះ? ចូររៀបរាប់និងពន្យល់។
ក. សិទ្ធិកុមារជារួមមាន៥៤ មាត្រា។ ខ. សិទ្ធិធំៗរបស់កុមារមាន៤ ដូចជា៖ ១. សិទ្ធិរស់រានមានជីវិត (សិទ្ធិមានឈ្មោះ មានសញ្ជាតិ សិទ្ធិទទួលបានសេវាសុខភាព និងសិទ្ធិទទួលបានការប្រើប្រាស់ទឹកស្អាត អនាម័យ ទីជម្រក និងមានម្ហូបអាហារគ្រប់គ្រាន់ និងសិទ្ធិទទួលបានការថែទាំជាពិសេស) ២. សិទ្ធិក្នុងការអភិវឌ្ឍ (សិទ្ធិទទួលបានការអប់រំដោយឥតបង់ថ្លៃនៅសាលា...
general
ចូរបង្ហាញពីខ្លឹមសារ និងអត្ថន័យគោលការណ៍នានាស្តីពីសិទ្ធិកុមារ។ តើកុមារគួរតែទទួលបានសិទ្ធិបែបណាខ្លះ?
កុមារគ្រប់រូបត្រូវទទួលបាននូវសិទ្ធិទាំងអស់ ដែលបានចែងនៅក្នុងសេចក្ដីថ្លែងការណ៍ស្ដីពីសិទ្ធិកុមារដោយគ្មានការបែងចែក ឬរើសអើងពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា នយោបាយ សញ្ជាតិ ឬប្រភពសង្គមទ្រព្យសម្បត្តិស្ថានភាព កំណើត និងមតិយោបល់ផ្សេងៗទៀតទោះជាកើតនៅឯណា ឬកើតមកពីណាក៏ដោយ។ កុមារគ្រប់រូបត្រូវទទួលបាននូវសិទ្ធិ ដូចជាៈ - កុមារត្រូវទទួលបាននូ...
general
តើអ្វីខ្លះដែលជាប្រភពនៃគ្រោះថ្នាក់កើតមានឡើងចំពោះកុមារបច្ចុប្បន្ន? ឬអាចសួរថា តើសកម្មភាពណាខ្លះ ដែលចាត់ទុកថាជាការរំលោភបំពានលើសិទ្ធិកុមារ?
ប្រភពនៃគ្រោះថ្នាក់កើតមានឡើងចំពោះកុមារបច្ចុប្បន្នមាន ឬ សកម្មភាព ដែលចាត់ទុកថាជាការរំលោភបំពានលើសិទ្ធិកុមារមានៈ ក. ឧស្សាហនីយកម្មៈ - ការរីកចម្រើនខាងផ្នែកសេវាកម្មៈ សណ្ឋាគារ ក្លឹបកំសាន្ដ និងការផ្សាយពាណិជ្ជកម្ម រូបភាពអាសអាភាស។ - កុមារបម្រើផ្លូវភេទ។ ខ. សន្ដិសុខៈ - ប្រើកុមារក្នុងជម្លោះប្រដាប់អាវុធ ធ្វើជាទាហាន ជាអ្នកជញ្ជូនគ្រាប់ ...
general
ចូរនិយាយពីគោលការណ៍នៃភូមិ-សង្កាត់មានសុវត្ថិភាព។
គោលការណ៍នៃភូមិ-សង្កាត់មានសុវត្ថិភាព មានចំណុចសំខាន់ ៩គឺៈ ១. គ្មានសកម្មភាពលួច ឆក់ ប្លន់ គ្រប់ប្រភេទ ២. គ្មានការផលិត ការបែងចែក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ៣. គ្មានអំពើអនាចារ ការជួញដូរស្រ្ដី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ ៤. គ្មានក្មេងទំនើង ៥. គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និង...
general
ចូរឲ្យនិយមន័យ “អក្សរសិល្ប៍ប្រៀបធៀប” តាមទស្សនៈអ្នកប្រាជ្ញមួយចំនួន។
និយមន័យ “អក្សរសិល្ប៍ប្រៀបធៀប” តាមទស្សនៈអ្នកប្រាជ្ញមួយចំនួន រួមមាន៖ ក. លោក Corneille និងលោក Racine អក្សរសិល្ប៍ប្រៀបធៀប មិនមែន ជាសំណុំនៃអត្ថបទទេ តែជាការនិទស្សន៍ (ការប្រមើល) លើការសិក្សាអក្សរសិល្ប៍។ ខ. លោក F.Nole អក្សរសិល្ប៍ប្រៀបធៀប គឺជារបៀបសិក្សាបញ្ជាក់អំពីភស្ដុតាងនៃសម្មតិកម្ម និងរបៀបសួរក្នុងអត្ថបទ។ គ. លោក Cl. Pichois និង...
general
ចូរបកស្រាយឃ្លាថា “កាប់ឈើ៣ រក្សាព្រៃ១០ ផឹកថ្នាំ៥កញ្ចប់ តមត្រណម២”។ ចូរពន្យល់ឲ្យបានក្បោះក្បាយ។
បកស្រាយឃ្លាថា “កាប់ឈើ៣ រក្សាព្រៃ១០ ផឹកថ្នាំ៥កញ្ចប់ តមត្រណម២” ពន្យល់៖ ក. កាប់ឈើ៣ - លោភៈ គឺសេចក្ដីជំពាក់ចិត្ត សេចក្ដីប្រាថ្នា បំណងចង់បានហួសហេតុ។ - ទោសៈ សម្ដៅលើការប្រទូស្ដ ការសម្ដែងនូវកំហឹង កម្ដៅ សម្អប់ កំហុសឲ្យមានឡើង។ - មោហៈ មានន័យថាអវិជ្ជមាន សេចក្ដីវង្វេងសេចក្ដីល្ងង់ ឬភ័ន្ដស្មារតីមិនយល់ការណ៍ពិត មិនស្គាល់ខុសត្រូវភាពងងឹតប...
general
ចូរអ្នកបង្ហាញពីសិទ្ធិ កាតព្វកិច្ច និងស្មារតីរបស់ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។
អ្នកបង្ហាញពីសិទ្ធិ កាតព្វកិច្ច និងស្មារតីរបស់ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យគឺ៖ ក. សិទ្ធិ - ចូលរួមបង្កើតគោលការណ៍-នយោបាយ - អាចបង្កើតឬចូលរួមគណៈបក្ស - ចូលរួមឬបង្កើតអង្គការ សហគមន៍ - បោះឆ្នោត ឬឈរឈ្មោះឲ្យគេបោះឆ្នោត - ទាមទារឲ្យរដ្ឋាភិបាលគោរពខ្លួន។ ខ. កាតព្វកិច្ច - គោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ និងច្បាប់នានា - គោរពសិទ្ធិមនុស្ស សិទ...
general
ការកសាងខ្លួនឲ្យបានល្អគេត្រូវអភិវឌ្ឍចិត្ត។ តើអភិវឌ្ឍចិត្តត្រូវឈរលើកត្តាសំខាន់ៗអ្វីខ្លះ? ចូរបង្ហាញ។
ការកសាងខ្លួនឲ្យបានល្អគេត្រូវអភិវឌ្ឍចិត្ត។ អភិវឌ្ឍចិត្តត្រូវឈរលើកត្តាសំខាន់ៗដូចជា៖ ក. ចិត្តមានសុខភាព គឺចិត្តដែលមានសុខភាពល្អ ហើយចិត្តដែលមានសុខភាពល្អគឺចិត្ត ដែលមិនចេះកើតទុក្ខមិនសោយស្ដាយមិនខឹងច្រឡោតមិនរវើរវាយ រហូតដល់ថានៅពេលនិន្រ្ទាលង់លក់ មិនយល់សប្ដិមមើលមាយ រាយមាយ វង្វេងវង្វាន់ទៀតផង។ ហេតុនេះហើយមនុស្សដែលអាចមានសុខភាពល្អមាំមួន...
general