question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើសីលធម៌ប្រាំប្រការ និងគុណធម៌ប្រាំប្រការរបស់ខ្មែរយើងមានអ្វីខ្លះ? ចូរពន្យល់។ | សីលធម៌ប្រាំប្រការ និងគុណធម៌ប្រាំប្រការរបស់ខ្មែរយើងមាន៖
មុននឹងឈានដល់ការបកស្រាយគុណធម៌ (Virtue) និងសីលធម៌ (Morality) ប្រាំប្រការយើងគូរគប្បីយល់ពាក្យគន្លឹះជាមុនសិន៖
- គុណធម៌ គឺជាតម្លៃល្អ ដែលស្តែងចេញតាមរយៈកាយ វាចា ចិត្ត និងសកម្មភាពរបស់មនុស្ស។
- សីលធម៌ គឺជាធម៌ដែលនាំមនុស្សទៅរកអំពើល្អដែលជាកុសល ឬជាគន្លងនៃចរិយារបស់មនុស្ស ដែលរស់នៅ... | general |
ហេតុយ៉ាងដូចម្តេច បានជាមកដាក់ពាក្យប្រឡងយកក្របខណ្ឌរបស់ក្រសួងអប់រំ យុវជន និងកីឡា? ចូរពន្យល់។ | បានជាមកដាក់ពាក្យប្រឡងយកក្របខណ្ឌរបស់ក្រសួងអប់រំ យុវជន និងកីឡាពីព្រោះ៖
- មុខរបរមួយដែលថ្លៃថ្នូរ ឧត្តុង្គឧត្តម និងមានគុណប្រយោជន៍ចំពោះជាតិមាតុភូមិក្នុងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីអភិវឌ្ឍសង្គមជាតិដូចមានពាក្យស្លោកមួយឃ្លាលើកឡើងថា”ដាំក្នុងសាលា ផ្លែផ្កាក្នុងសង្គម”
- ជាអ្នកកសាងគ្រឹះរបស់ជីវិតមនុស្សលោក
- ជាវិស្វករនៃដួងព្រលឹង
- ... | general |
អ្នកដែលបាត់បង់មនសិការមែងតែងតែនាំមកនូវសេចក្តីវិនាសដល់ខ្លួនឯង និងសង្គមជាតិទាំងមូល។ តើការបាត់បង់មនសិកាបង្កវិនាសកម្មយ៉ាងដូចម្តេចខ្លះ ចំពោះខ្លួនឯង ចំពោះគ្រួសារ និងសង្គមជាតិទាំងមូល? | អ្នកដែលបាត់បង់មនសិការមែងតែងតែនាំមកនូវសេចក្តីវិនាសដល់ខ្លួនឯង និងសង្គមជាតិទាំង មូល។ ការបាត់បង់មនសិកាបង្កវិនាសកម្មដូចតទៅ៖
ក. ចំពោះខ្លួនឯង
- បាត់បង់ការសិក្សា កិត្តិយស យសសក្តិ
- លែងមានសេរីភាព និងសិទ្ធិមួយចំនួន
- ការសិក្សា ការងារត្រូវបានទាត់ចោល
- ក្លាយជាជនឯកោរស់នៅលែងមានន័យ
- ខ្វះទំនួលខុសត្រូវគេបញ្ជាបាន។
ខ. ចំពោះគ្រួសារ
- ខាត... | general |
ធនធានមនុស្សត្រូវធ្វើជមនុស្សដែលមានប្រយោជន៍។ ក. តើផលប្រយោជន៍មានប៉ុន្មានផ្នែក? អ្វីខ្លះ? ខ. តើផលប្រយោជន៍នីមួយៗមានខ្លឹមសារយ៉ាងដូចម្តេចខ្លះ? ចូរស្រាយពន្យល់។ | ធនធានមនុស្សត្រូវធ្វើជមនុស្សដែលមានប្រយោជន៍។
ក. ផលប្រយោជន៍មាន៣ផ្នែកគឺ៖
- ផលប្រយោជន៍ផ្ទាល់ខ្លួន
- ផលប្រយោជន៍គ្រួសារ
- ផលប្រយោជន៍សង្គម។
ខ. ផលប្រយោជន៍នីមួយៗមានខ្លឹមសារបាត់បង់៖
**ផលប្រយោជន៍ផ្ទាល់ខ្លួន
- សង្គមគេទទួលស្គាល់ មិនស្អប់ខ្ពើម
- មិនបាត់បង់តម្លៃខ្លួន
- មានញាតិមិត្រ សមូហភាពរាប់អាន
- ចេះគោរពច្បាប់ ចៀសផុតពីការផ្តន្ទា
- ច... | general |
ហេតុអ្វីបានជាក្រសួងអប់រំ យុវជន និងកីឡាតម្រូវឲ្យមានការបញ្ជ្រាបជំងឺអេដស៍នៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ? ចូរពន្យល់។ | បានជាក្រសួងអប់រំ យុវជន និងកីឡាតម្រូវឲ្យមានការបញ្ជ្រាបជំងឺអេដស៍នៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅពីព្រោះ៖
ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចែងថាការលើកម្ពស់សុខភាព យុវជនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
ក. ជំងឺអេដស៍ជាជំងឺឆ្លង (ជំងឺសង្គម)
- អេដស៍ជាជំងឺកាចសាហាវ កើតហើយត្រូវតែស្លាប់ព្រោះគ្មានថ្... | general |
នៅក្នុងអាវាហ៍វិវាហ៍ខ្មែរ គេតែងនិយាយថា “មេបា” និង “ម្លូស្លា” ចូររៀបរាប់ពន្យល់អត្ថន័យនៃពាក្យមេបា និងម្លូស្លា។ | នៅក្នុងអាវាហ៍វិវាហ៍ខ្មែរ គេតែងនិយាយថា “មេបា” និង “ម្លូស្លា” ចូររៀបរាប់ពន្យល់អត្ថន័យនៃពាក្យមេបា និងម្លូស្លា។
ពាក្យ “មេបា”
មេគឺកំណត់យកស្រីជាធំជាងបុរស គឺប្រកាន់យករបបមាតាធិបតេយ្យ ឬសង្គមមត្តេយ្យការមាន
កំណើតតាំងពីសម័យបុរេប្រវត្តិកំឡុងស.តទី២មកម្ល៉េះ ពេលព្រះនាងលីវយី (ព្រះនាងសោមា និងព្រះបាទកៅណ្ឌិន្យ គ្រងរាជ្យលើទឹកដីកោះគោកធ្លកមក... | general |
វីរជនតេជោមាសបានមានប្រសាសន៍ថា “មនុស្សខ្លាំង មនុស្សឈ្នះគឺមនុស្សដែលស្គាល់ចំណុចខ្សោយខ្លួនឯង ជម្នះបានចំណុចខ្សោយខ្លួនឯង ស្គាល់ចំណុចខ្សោយរបស់សត្រូវ តាមចំណុចខ្សោយរបស់សត្រូវ”។ | វីរជនតេជោមាសបានមានប្រសាសន៍ថា “មនុស្សខ្លាំង មនុស្សឈ្នះគឺមនុស្សដែលស្គាល់ចំណុចខ្សោយខ្លួនឯង ជម្នះបានចំណុចខ្សោយខ្លួនឯង ស្គាល់ចំណុចខ្សោយរបស់សត្រូវ តាមចំណុចខ្សោយរបស់សត្រូវ”។
មនុស្សស្គាល់ពីចំណុចខ្សោយខ្លួនឯង មិនមានអំណួត ទទួលស្គាល់គុណវិបត្តិ កំហុស ចំណុចខ្វះខាតរបស់ខ្លួន មើលឃើញផ្លូវជីវិតដែលមានទុក្ខ និងឥតទុក្ខ។
ក. បកស្រាយគំនិតនេះឲ្... | general |
ដើម្បីក្លាយខ្លួនជាគ្រូបង្រៀន និងអប់រំប្រកបដោយគុណភាព តើយើងត្រូវចាំបាច់ធ្វើអ្វីខ្លះ? | ដើម្បីក្លាយខ្លួនជាគ្រូបង្រៀន និងអប់រំប្រកបដោយគុណភាព យើងត្រូវចាំបាច់៖
- មានមនសិការវិជ្ជាជីវៈខ្ពស់ ម៉ឺងម៉ាត់ និងប្រកបដោយភាពទន់ភ្លន់
- ចំណេះដឹង ចំណេះជំនាញត្រូវប្រកបដោយភាពច្បាស់លាស់
- ត្រូវមានគំនិតប្រឌិតញាណខ្ពស់បំផុត
- ស្វ័យសិក្សាស្រាវជ្រាវចំណេះដឹងថ្មី ជាប្រចាំដើម្បីអភិវឌ្ឍសមត្ថភាព
- វិធីសាស្រ្តល្អ ផែនការក្នុងការដឹកនាំសកម្... | general |
តើនាយកសាលា មានភារកិច្ច និងករណីយកិច្ចយ៉ាងដូចម្ដេចខ្លះ? | នាយកសាលា មានភារកិច្ច និងករណីយកិច្ចដូចតទៅ៖
- កំណត់ចក្ខុវិស័យបេសកកម្ម គោលដៅ
- រៀបចំរចនាសម្ព័ន្ធគ្រប់គ្រង
- ដឹកនាំដំណើរការរៀបចំ និងកែសម្រួល
- វាយតម្លៃការបង្រៀន និងរៀន
- គ្រប់គ្រងថរិកា
- គ្រោងថរិកា និងជំនួយឧបត្ថម្ភផ្សេងៗ
- ផ្ដល់ការបណ្ដុះបណ្ដាលបុគ្គលិកទាំងអស់
- ដឹកនាំដំណើរការអភិវឌ្ឍ ផែនការយុទ្ធសាស្រ្ដ និងផែនការរយៈពេលខ្លី
- ... | general |
តើការិយាល៍័យគ្រប់គ្រូបង្រៀនត្រូគ្រងធនធានមនុស្ស ក្នុងគ្រឹះស្ថានសិក្សាមួយមានមុខងារអ្វីខ្លះ? | ការិយាល៍័យគ្រប់គ្រងធនធានមនុស្ស ក្នុងគ្រឹះស្ថានសិក្សាមួយមានមុខងារដូចតទៅ៖
- ជ្រើសរើសបុគ្គលិក
- ផ្ដល់សេចក្ដីណែនាំដល់បុគ្គលិកថ្មី
- ធ្វើបំណែងចែកការងារ
- ពិនិត្យតាមដាន និងវាយតម្លៃ
- ផ្ដល់ការបណ្ដុះបណ្ដាល
- គ្រប់គ្រងបរិស្ថាននៃគ្រឹះស្ថានសិក្សា
- រៀបចំ និងអនុវត្តប្រព័ន្ធបៀរវត្ស
- ទទួលដោះស្រាយបណ្ដឹង និងបញ្ហាទំនាស់ផ្សេងៗដែលបានចោទ... | general |
តើគ្រូបង្រៀនត្រូវមានភារកិច្ចមានសំខាន់ៗប៉ុន្មានយ៉ាង? ចូររៀបរាប់។ | គ្រូបង្រៀនត្រូវមានភារកិច្ចមានសំខាន់ៗ ២យ៉ាង៖
ក. ភារកិច្ចបង្រៀន
- បង្រៀនឲ្យមានចំណេះដឹង
ចំណេះដឹងលើមុខវិជ្ជាឯកទេស ចំណេះដឹងវប្បធម៌ទូទៅផ្សេងៗ។
- បង្រៀនឲ្យមានចំណេះធ្វើ
ចំណេះដឹង លើការអនុវត្ត ឬបទពិសោធន៍ពិតជាក់ស្ដែង ដើម្បីយកធ្វើជាមុខរបរជំនាញទៅថ្ងៃ
អនាគត (ចំណេះរូបី)។
ខ. ភារកិច្ចអប់រំ
- អប់រំឲ្យមានសីលធម៌ល្អ
អប់រំឲ្យចេះគួរសម ប្រើឥរ... | general |
តើការអប់រំសីលធម៌ ពលរដ្ឋនៅក្នុងសាលារៀនផ្ដល់នូវសារៈសំខាន់អ្វីខ្លះ? | ការអប់រំសីលធម៌ ពលរដ្ឋនៅក្នុងសាលារៀនផ្ដល់នូវសារៈសំខាន់ណាស់ ពីព្រោះ៖
យើងទាំងអស់គ្នាបានជ្រាបស្រាប់ ហើយថាសព្វថ្ងៃនេះសង្គមខ្មែរ ហាក់ដូចជាមិនសូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍខាងប្រាជ្ញា ស្មារតីសីលធម៌ និងមនុស្សធម៌។ មនុស្សមួយចំនួនគិតតែពីទ្រព្យសម្បត្តិ ការងារ និងការងារនោះកើតឡើងក្នុងអំពើអសីលធម៌ក៏ដោយ ពោលគឺគេឲ្យតម្លៃតែទៅលើភាពហ៊ឺហារ ខ... | general |
តើវិស័យទេសចរនៅព្រះរាជាណាចក្រកម្ពុជាចែកចេញជាប៉ុន្មានផ្នែក? ចូររៀបរាប់ឲ្យបានក្បោះ ក្បាយ។ | វិស័យទេសចរនៅព្រះរាជាណាចក្រកម្ពុជាចែកចេញជា៥ផ្នែកគឺ៖
- ទេសចរណ៍វប្បធម៌
ការធ្វើដំណើរកម្សាន្ដតាមតំបន់ ដែលមានប្រាសាទបុរាណ វត្តអារាម ទីកន្លែងសក្ការៈបូជា
ប្រពៃណី ទំនៀមទម្លាប់ ល្បែងប្រជាប្រិយ របាំប្រជាប្រិយ សម្លៀកបំពាក់ ជាដើម។
- ទេសចរណ៍ធម្មជាតិ
ការធ្វើដំណើរកម្សាន្ដតាមតំបន់ ដែលមានសម្រស់ធម្មជាតិទូទៅ បរិស្ថាននៃតំបន់ដែលបាន
ការពារសត... | general |
មនុស្សគ្រប់រូបសុទ្ធតែចង់បានសេចក្តីសុខ។ក. តើសុខមានប៉ុន្មានយ៉ាង? ចូររៀបរាប់។ ខ. ដើម្បីសម្រេចបាននូវសេចក្តីសុខទាំងអស់នេះ តើម្នាក់ៗត្រូវធ្វើអ្វីខ្លះ? | មនុស្សគ្រប់រូបសុទ្ធតែចង់បានសេចក្ដីសុខ។
ក. សុខមាន៥យ៉ាងរួមមាន៖
- អត្ថិសុខៈសុខព្រោះបរិបូណ៍បច្ច័យបួមក្នុងការរស់នៅ
- ភោគសុខៈសុខព្រោះមានទ្រព្យាចាយតាមតម្រូវការ
- អនណសុខៈសុខព្រោះមិនជាប់ជំពាក់ បំណុលអ្នកដទៃ
- អណវជ្ជសុខៈសុខព្រោះមានការងារជាបង្គោល សម្រាប់ធ្វើ
- សន្ដិសុខៈសុខព្រោះមានសន្ដិសុខប្រកបដោយសន្ដិភាព
ខ. ដើម្បីសម្រេចបាននូវសេចក្... | general |
ក្នុងនាមអ្នកជាគ្រូបង្រៀនម្នាក់ដើម្បីអប់រំសិស្សានុសិស្សឲ្យមានការអភិវឌ្ឍរីកចម្រើនគ្រប់ផ្នែក ចាំបាច់ត្រូវធ្វើការអប់រំបញ្ហាស្មារតី និងកាយសម្បទា ដោយផ្សារភ្ជាប់ជានិច្ចទៅ និងសីលធម៌ និងគុណធម៌។ ចូរពន្យល់។ | ក្នុងនាមអ្នកជាគ្រូបង្រៀនម្នាក់ដើម្បីអប់រំសិស្សានុសិស្សឲ្យមានការអភិវឌ្ឍរីកចម្រើនគ្រប់ផ្នែក ចាំបាច់ត្រូវធ្វើការអប់រំបញ្ហាស្មារតី និងកាយសម្បទា ដោយផ្សារភ្ជាប់ជានិច្ចទៅ និងសីលធម៌ និងគុណធម៌៖
ក. ការអប់រំបញ្ញាស្មារតី
- ធ្វើឲ្យមនុស្សម្នាក់ៗមានពុទ្ធិគ្រប់គ្រាន់
- មានចំណេះចេះរស់នៅបានត្រឹមត្រូវ
- មានចំណេះអនុវត្តលើគ្រប់ការងារ
- ឈ្ល... | general |
គេថា “កិត្តិយស កិត្តិនាមរបស់គ្រូបង្រៀន ត្រូវផ្ដើមចេញពីសកម្មភាព និងសីលធម៌អាកប្បកិរិយារបស់ខ្លួនឯងផ្ទាល់”។ ចូរពន្យល់បកស្រាយ។ | គេថា “កិត្តិយស កិត្តិនាមរបស់គ្រូបង្រៀន ត្រូវផ្ដើមចេញពីសកម្មភាព និងសីលធម៌អាកប្បកិរិយារបស់ខ្លួនឯងផ្ទាល់” ពន្យល់៖
- កិត្តិយស៖ កេរ្ដិ៍ឈ្មោះដ៏រុងរឿង យសសក្តិ
- កិត្តិនាម៖ កេរ្ដិ៍ឈ្មោះដ៏ល្បាញល្បី
ដូចនេះកិត្តិយស កិត្តិនាមរបស់គ្រូបង្រៀនត្រូវតែផ្ដើមចេញពីសកម្មភាព
និងសីលធម៌អាកប្បកិរិយារបស់ខ្លួនផ្ទាល់ ពីព្រោះ៖
- គ្រូបង្រៀន ជាជនគំរូ... | general |
ចូរនិយាយអំពីវិធានការអាទិភាពនៃកំណែទម្រង់វិស័យអប់រំ នាពេលបច្ចុប្បន្ន។ | អំពីវិធានការអាទិភាពនៃកំណែទម្រង់វិស័យអប់រំ នាពេលបច្ចុប្បន្នមាន៨ចំណុចសំខាន់ៗរួមមាន៖
- វិធានការទី១៖ ការបង្កើនគុណភាព និងប្រសិទ្ធភាពនៃសេវាអប់រំនៅគ្រប់កម្រិតសិក្សា
បណ្ដុះបណ្ដាលបច្ចេកទេស និងមុខជំនាញឲ្យស្របទៅតាមតម្រូវការអភិវឌ្ឍរបស់ប្រទេស
ជាតិ។
- វិធានការទី២៖ ពង្រឹងការគ្រប់គ្រងបុគ្គលិក
ការអនុវត្តនូវកំណែទម្រង់មុខងារសាធារណៈការតែង... | general |
តើអ្វីទៅជាការអប់រំ? | ការអប់រំគឺជា៖
- កិច្ចដំណើរការអភិវឌ្ឍការសិក្សា ឬការបណ្តុះបណ្តាលកាយសម្បទា សតិបញ្ញា និងសីលធម៌តាមរយៈគ្រប់សកម្មភាពអប់រំ។
- ការធ្វើឲ្យអ្នកសិក្សាទទួលបាននូវសំណុំចំណេះដឹង ជំនាញ សមត្ថភាព និងតម្លៃ។
- ការធ្វើឲ្យមនុស្សក្លាយជាបុគ្គលល្អ ដែលមានប្រយោជន៍សប្រាប់ខ្លួនឯង គ្រួសារ សហគមន៍ សមាគម ប្រទេសជាតិ និងពិភពលោកទាំងមូល៕ | general |
ចូរបង្ហាញពីចំណុចសំខាន់ៗនៃគោលដៅអប់រំជាតិ។ | បង្ហាញពីចំណុចសំខាន់ៗនៅគោលដៅអប់រំជាតិ៖
- ពលរដ្ឋល្អ
គឺជាពលរដ្ឋដែលមានចំណេះដឹងលើគ្រប់វិស័យ ដូចជាវប្បធម៌ សង្គមធម៌ បច្ចេកទេស និងវិទ្យាសាស្ត្រ។
- ពលរដ្ឋថ្លៃថ្នូរ
គឺជាពលរដ្ឋដែលមានការអភិវឌ្ឍទាំងស្មារតី សញ្ចេតនា និងឥរិយាបថដូចជាមានសាមគ្គីភាព សហការ ទទួលខុសត្រូវ។
- ពលករជំនាញ
គឺជាពលរដ្ឋដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងបំណិនដូចជាច្នៃប្រ... | general |
តើការបង្រៀនសិស្សតាមវិធីសាស្រ្ត សិស្សមជ្ឈមណ្ឌលបានផ្ដល់មូលដ្ឋានអ្វីខ្លះ ដល់សិស្សសម្រាប់ជីវភាពរស់នៅ និងបន្ដសិក្សានៅឧត្តមសិក្សា? | ការបង្រៀនសិស្សតាមវិធីសាស្រ្ត សិស្សមជ្ឃមណ្ឌលបានផ្តល់មូលដ្ឋាន៖
- ចងចាំមេរៀនបានយូរ
- មានចិត្តក្លាហាន និងមានទំនុកចិត្តលើសមត្ថភាពខ្លួនឯង
- ចេះវិភាគត្រិះរិះពិចារណា
- ឲ្យសិស្សចេះសាមគ្គីគ្នា
- ចេះដោះស្រាយបញ្ហាតាមកាលៈទេសៈ
- ចេះស្រាវជ្រាវដោយខ្លួនឯង
- ស្រឡាញ់ពលកម្ម ការងារ
- ចេះរស់នៅចុះសម្រុងនឹងសង្គម៕ | general |
ចូរឲ្យនិយមន័យនៃពាក្យ “អ្នកដឹកនាំ “និង “ភាពជាអ្នកដឹកនាំ”។ | និយមន័យនៃពាក្យ “អ្នកដឹកនាំ” និង “ភាពជាអ្នកដឹកនាំ” ដូចតទៅ៖
- ភាពជាអ្នកដឹកនាំ
គឺជាសមត្ថភាពដែលអាចនៃ ឬជំរុញអ្នកឯទៀតក្នុងក្រុម ក្នុងអង្គភាព ក្នុងស្ថាប័ន ឲ្យពួតដៃគ្នាធ្វើការងារឲ្យសម្រេចគោលដៅ។
- អ្នកដឹកនាំ
គឺជាបុគ្គលដែលត្រូវបានទទួលស្គាល់ពីសមាជិកក្រុមក្នុងអង្គភាព ដើម្បីឲ្យគេធ្វើជាអ្នកដឹកនាំក្រុម អនុវត្តការងារឲ្យសម្រេចគោលបំណងដែ... | general |
គេថា “ចិត្តវិទ្យាជាមាតានៃបណ្ដាវិទ្យាសាស្រ្តសង្គមទាំងឡាយ”។ ចូរស្រាយបំភ្លឺ។ | គេថា “ចិត្តវិទ្យាជាមាតានៃបណ្តាវិទ្យាសាស្ត្រសង្គមទាំងឡាយ” ស្រាយបំភ្លឺ៖
- ចិត្តវិទ្យា
គឺជាវិទ្យាសាស្ត្រមួយដែលសិក្សាពីបាតុភូតនៃចិត្តរបស់មនុស្ស។
- វិទ្យាសាស្ត្រសង្គម
គឺជាវិទ្យាសាស្ត្រសិក្សាពីទ្រង់ទ្រាយនៃចលនារបស់សង្គម។
- ចិត្តវិទ្យា
គឺជាមាតានៃបណ្តាវិទ្យាសាស្ត្រសង្គមទាំងឡាយពីព្រោះ៖
- វិទ្យាសាស្ត្រសង្គមទាំងអស់សុទ្ធតែសិក្សាពីម... | general |
តើត្រូវពឹងផ្អែកលើលក្ខណៈវិនិច្ឆ័យណាខ្លះដែលអាចឲ្យយើងចាត់ទុកថាជា “គ្រូចំណាន”? | យើងចាត់ទុកថាជា “គ្រូចំណាន” ត្រូវពឹងផ្អែកលើលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖
- លក្ខណៈសម្បត្តិ អាកប្បកិរិយា សីលគុណធម៌ យុត្តិធម៌ ខន្តី ព្យាយាម
- ត្រូវមានកម្រិវប្បធម៌ខ្ពស់ ទូលំទូលាយ
- គុណសម្បត្តិផ្នែកចំណេះវិទ្យាសាស្រ្តបច្ចេកទេស
- មានគំនិតប្រឌិតញាណ
- វិធីសាស្រ្តល្អ កិច្ចតែងការបង្រៀនកំណត់វត្ថុបំណងបានជាក់លាក់
- ចេះជំរុញទឹកចិត្តសិស្... | general |
នៅក្នុងសង្គមជីវភាពប្រចាំថ្ងៃ យុវជនមួយចំនួនកំពុងប្រឈមមុខទៅនឹងបញ្ហាអសកម្ម (ស្រី ស្រា ល្បែង គ្រឿងញៀន)។ | នៅក្នុងសង្គមជីវភាពប្រចាំថ្ងៃ យុវជនមួយចំនួនកំពុងប្រឈមមុខទៅនឹងបញ្ហាអសកម្ម (ស្រី ស្រា ល្បែង គ្រឿងញៀន)។
ក. បញ្ហាទាំងអស់នេះបណ្តាលមកពីកត្តា៖
- កត្តាគ្រួសារ
ភាពក្រីក្រ ដែលងាយនិងអូសទាញយុវជន គ្រួសារខ្លះមធ្យម ឬធូរធារ ប៉ុន្តែបណ្តែតបណ្តោយកូនឲ្យខ្វះការអប់រំ ឬទម្រើសកូន។ រវល់នឹងការងារប្រកបរបររកស៊ី ឬក៏រវល់ការងារក្នុងមុខងារជាមន្ត្រីរាជ... | general |
តាមទ្រឹស្តីរបស់ព្រះពុទ្ធសាសនាបានកំណត់ថា “មនុស្សដែលអាចធ្វើមេដឹកនាំដ៏ល្អត្រូវបានឈរលើ ខន្តីនិយមជានិច្ច”។ តើគោលការណ៍ខន្តីនិយមសំខាន់ៗដែលត្រូវប្រកាន់យកមានអ្វីខ្លះ? | តាមទ្រឹស្តីរបស់ព្រះពុទ្ធសាសនាបានកំណត់ថា “មនុស្សដែលអាចធ្វើមេដឹកនាំដ៏ល្អត្រូវបានឈរលើ ខន្តីនិយមជានិច្ច”។ គោលការណ៍ខន្តីនិយមសំខាន់ៗដែលត្រូវប្រកាន់យករួមមាន៖
- ខន្តីចំពោះសេចក្តីលំបាក
គឺជាការអត់ធ្មត់ចំពោះការលំបាក របស់ការងារ មិនរួញរាចំពោះឧបសគ្គ ការនឿយហត់ សេចក្តីស្រេកឃ្លាន ក្តៅត្រជាក់ជាដើម។
- ខន្តីចំពោះទុក្ខវេទនា
គឺជាការទទួលនូវអ... | general |
ជីវិតគឺជាវត្ថុមានតម្លៃបំផុត តើយុវជនត្រូវស្វែងរកការថែទាំជីវិតឲ្យល្អប្រសើរតាមវិធី ឬលក្ខខណ្ឌអ្វីខ្លះ? | ជីវិតគឺជាវត្ថុមានតម្លៃបំផុត យុវជនត្រូវស្វែងរកការថែទាំជីវិតឲ្យល្អប្រសើរតាមវិធី ឬលក្ខខណ្ឌមួយចំនួន៖
ក. យុវជន សម្តៅលើជនកម្លោះ ក្រមុំ។
ខ. វិធី គឺលក្ខណៈរបៀប បែបផែន ឬក្រឹត្តិកា។
គ. លក្ខខណ្ឌ គឺការកំណត់គោល ឬកម្រិត។
- ត្រូវចេះរៀបចំផែនការគ្រួសារ
- មិនត្រូវរៀបការនៅវ័យក្មេងពេក និងការរួមភេទដោយគ្មានការពិចារណា ដែលនាំឲ្យមានផលវិបាកយ៉ាងធ... | general |
តើហេតុអ្វីបានជាប្រទេសកម្ពុជាសម្បូរទៅដោយប្រាង្គប្រាសាទសិលា? | បានជាប្រទេសកម្ពុជាសម្បូរទៅដោយប្រាង្គប្រាសាទសិលា ពីព្រោះ៖
- បុព្វហេតុសាសនានៅសម័យនោះមានពិធីទេវរាជ និងពុទ្ធរាជ
- បុព្វហេតុសង្រ្គាមជាញឹកញាប់បណ្ដាលឲ្យមានការផ្លាស់ប្ដូររាជធានី
- បុព្វហេតុព្រះមហាក្សត្រមួយអង្គ ចង់បានកិត្តិយស និងមហិទ្ធិឫទ្ធិ
- បុព្វហេតុប្រវត្តិសាស្រ្ត
- បុព្វហេតុភូមិសាស្រ្ត ភូគម្ភសាស្រ្ត
- បុព្វហេតុជំនឿ សាសនា
-... | general |
តើបេតិកភ័ណ្ឌជាអ្វី? អត្តសញ្ញាណជាតិជាអ្វី? ចូរពន្យល់អត្តសញ្ញាណជាតិ “ខ្ញុំជានរណា” និង “យើងជានរណា”។ | ក. បេតិកភ័ណ្ឌ ជាទ្រព្យសម្បត្តិឬកេរមត៌កដែលមានជាប់តពីដូនតាមក។
ឧទាហរណ៍៖ ប្រាសាទបុរាណ ធម្មជាតិ...។
ខ. អត្តសញ្ញាណជាតិ គឺសម្ដៅលើអ្វីៗដែលមានលក្ខណៈសម្គាល់ជារបស់ជាតិរៀងៗខ្លួន។
ឧទាហរណ៍៖ ឈ្មោះ ភូមិ ម្ហូប វប្បធម៌...។
គ. ពន្យល់អត្តសញ្ញាណជាតិ “ខ្ញុំជានរណា” និង “យើងជានរណា”គឺ៖
- ខ្ញុំជានរណា
ចង់បញ្ជាក់ពីអត្តសញ្ញាណរបស់ខ្ញុំ។ ឧទាហរណ៍ ខ្ញ... | general |
តើព្រហ្មទាំងបួននៅប្រាសាទបាយ័នមានអត្ថន័យយ៉ាងដូចម្ដេចខ្លះ? ហើយប្រាសាទនេះត្រូវបានកសាងឡើងនៅសតវត្សទីប៉ុន្មាន? | ក/ ព្រហ្មទាំងបួននៅប្រាសាទបាយ័នមានអត្ថន័យយ៉ាងដូចតទៅ៖
- តំណាងព្រហ្មវិហារធម៌
- ជាមុខរបស់ព្រះពោធិសត្វ លោកេស្វរៈ ឬអវលោកេស្វរៈ
- មុខ៤ វង់ញញឹម ប្រិមប្រិយ ភ្នែកបិតព្រិមៗសំលឹងចុះក្រោម
- ញញឹមក្នុងក្ដីសង្ឃឹមប្រកបដោយភាពដ៏ អាថ៌កំបាំងតាមរយៈបបូរមាត់ ពីព្រោះពោធិសត្វបានស្ថិតនៅលើជីវិតរបស់សត្វលោក
- ញញឹម ពីព្រោះព្រះអង្គបានបង្រួបបង្រួមឲ្យម... | general |
ក្នុងនាមជាគ្រូបង្រៀនម្នាក់ គឺជាពលករខួរក្បាលបញ្ញាស្មារតីក្នុងការអនុវត្តការងារផ្ទាល់ខ្លួន ដូចនេះបង្រៀនត្រូវមានវប្បធម៌ជ្រៅជ្រះ។ ហេតុអ្វីចាំបាច់មានធាតុនេះ? | ក្នុងនាមជាគ្រូបង្រៀនម្នាក់ គឺជាពលករខួរក្បាលប្រើបញ្ញាស្មារតីក្នុងការអនុវត្តការងារផ្ទាល់ខ្លួន ដូចនេះគ្រូបង្រៀនត្រូវមានវប្បធម៌ជ្រៅជ្រះ។ បានជាចាំបាច់ត្រូវមានធាតុទាំងនេះ ព្រោះ៖
- វប្បធម៌ជាគន្លឹះនៃការបង្រៀន និងអប់រំ
- វប្បធម៌ជាលក្ខខណ្ឌនៃសីលធម៌ និងប្រសិទ្ធភាពក្នុងការអប់រំ
- វប្បធម៌អាចសម្រួលដល់ទំនាក់ទំនងសង្គម...។ | general |
ចូរអ្នកបង្ហាញពីប្រវត្ថិនៃភាសាខ្មែរ។ តើភាសាខ្មែរមានប្រវត្ថិយ៉ាងដូចម្តេច? | តាមការសិក្សាស្រាវជ្រាវរបស់ភាសាវិទូបានបញ្ជាក់ថាភាសានៃជាតិសាសន៍នីមួយៗ មានកំណើតឡើងដំណាលគ្នា និងកំណើតនៃជាតិសាសន៍នោះដែរ ហើយបានវិវត្តប្រែប្រួលចម្រើនលូតលាស់ ឬអន់ថយទៅតាមសង្គមមនុស្ស នោះថែមទៀត។ យ៉ាងណាមិញប្រវត្ថិសាស្រ្តខ្មែរបានចែងថាជាតិសាសន៍ខ្មែរ មានយូរយារណាស់មកហើយ (ប្រមាណ៣០០០ឆ្នាំ មុនគ.ស) គឺជាជាតិសាសន៍ធ្លាប់មានអរិយធម៌អរិយធម៌រុងរ... | general |
តើល្បិចនៃពុទ្ធិចែកជាប៉ុន្មានប្រភេទ? គឺអ្វីខ្លះ? | ល្បិចនៃពុទ្ធិចែកជាពីរប្រភេទ គឺវិភាគ និងសំយោគ។
- វិភាគ គឺការបំបែកអង្គធាតុមួយអោយទៅជាធាតុផ្សំផ្សេងៗ រឺបំបែកអ្វីមួយដែលសុំាញុំាអោយទៅជាការងាយស្រួល។ វិភាគចែកចេញជាពីរផ្នែកទៀត គឺវិភាគពិត និងវិភាគក្នុងគំនិត។
- វិភាគពិត គឺជាការបំបែករកធាតុផ្សំ មានស្រាប់ក្នុងអង្គវត្ថុ ភាវ ឬបាតុភូតមួយដោយពឹងផ្អែកទាំងស្រុងលើគោលការណ៍ពិសោធន៍ និងលើការពិច... | general |
តើបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់តំណាងអចិន្ត្រៃយ៍និងមន្ត្រីដែលកំពុងបំពេញភារកិច្ចនៅអាស៊ាត្រូវស្ថិតនៅក្រោមអនុសញ្ញាវិយែននៅឆ្នាំណា? | បុព្វសិទ្ធិនិងអភ័យឯកសិទ្ធិរបស់តំណាងអចិន្ត្រៃយ៍និងមន្ត្រីដែលកំពុងបំពេញភារកិច្ចនៅអាស៊ាត្រូវស្ថិតនៅក្រោមអនុសញ្ញាវិយែននៅឆ្នាំ១៩៦១។ | general |
គេនិយាយថា “សេចក្តីស្នេហាជាមិត្តភាពមួយ” ចូរពន្យល់។ | សុភមង្គលក្នុងជីវិតរបស់យើងភាគច្រើនអាស្រ័យជម្រៅនិងភាពស្ថិតស្ថេរនៃទំនាក់ទំនងស្នេហារបស់យើង ហើយត្រូវហ្វឹកហាត់មួយជីវិត ដើម្បីរៀនស្គាល់វិធីផ្តល់ការស្រលាញ់និងទទួលការស្រលាញ់។ សេ្នហាមានលក្ខណៈសម្គាល់ដោយគុណធម៌ដ៏ឧត្តុង្គឧត្តមដូចជា ការប្តូរផ្តាច់ ការព្រមព្រៀង ការគោរព ការឆាប់ទទួលអារម្មណ៍ និងការគិតពិចារណា។ ស្នេហាប្រសើរបំផុតនៅពេលមានចិត... | general |
តើយើងត្រូវធ្វើដូចម្តេចខ្លះ ដើម្បីទទួលបានសីលធម៌សកល? | ដើម្បីទទួលបានសីលធម៌សកលយើងត្រូវ៖
- យើងត្រូវចេះពឹងពាក់គ្នាទៅវិញទៅមក
- យើងទទួលខុសត្រូវរៀងៗខ្លួនចំបោះរាល់អ្វីដែលយើងធ្វើ
- យើងត្រូវតែប្រព្រឹត្តចំពោះអ្នកដទៃដូចយើងប្រាថ្នាឲ្យអ្នកដទៃប្រព្រឹត្តចំពោះយើង
- យើងត្រូវប្តេជ្ញាចិត្តគោរពជីវីតនិងសេចក្តីថ្លៃថ្នូររបស់ បុគ្គលភាពនិងភាពដោយឡែកពីគ្នា
- យើងត្រូវតែមានសេចក្តីអត់ធ្មត់និងចេះទទួលស្គ... | general |
តាមការសង្កេតក្នុងពិធីមង្គលការខ្មែរយើងមានទំនាក់ទំនងជាច្រើនទៅនិងរឿងព្រេង។ តើមានទាក់ទងទៅនិងរឿងអ្វីខ្លះ? | តាមការសង្កេតក្នុងពិធីមង្គលការខ្មែរយើងមានទំនាក់ទំនងជាច្រើនទៅនឹងរឿងព្រេងដូចជាៈ
- ការតោងជាយស្បៃកូនស្រីចូលបន្ទប់ទាក់ទងទៅនិងរឿងព្រះថោង នាងនាគ។
- ការកាន់ដាវសំពះការនិង ការរាំសាកន្ទេលទាក់ទងទៅនិងរឿងអាមាត្រម្នាក់ដែលចូលស្តីដណ្តឹងកូនស្រីអ្នកស្រុកហើយបានសម្លាប់គូដណ្តឹងថ្មីរបស់នាងនោះនៅពេលកំពុងរៀបការ។
- ការដោតផ្កាស្លាបីយ៉ាង ទាក់ទងនឹងអ... | general |
តើសេចក្តីថ្លែងការណ៍ស្តីអំពីការព្រមព្រៀងរួមរស់ជាមួយគ្នានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ធ្វើឡើងនៅថ្ងៃ ខែ ឆ្នាំណា? នៅទីណា? សេចក្តីថ្លែងការណ៍នេះបានប្រកាសយ៉ាងដូចម្តេច? | សេចក្តីថ្លែងការណ៍ស្តីអំពីការព្រមព្រៀងរួមរស់ជាមួយគ្នានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ធ្វើឡើងនៅកោះបាលីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ១៩៧៦។ សេចក្តីថ្លែងការណ៍នេះបានប្រកាសថា៖ កិច្ចសហប្រតិបត្តិការរបស់អាស៊ានត្រូវយកចិត្តទុកដាក់លើគោលបំណងនិងគោលការណ៍នានាក្រោមនេះក្នុងការស្វែងស្ថិរភាពនយោបាយ៖
- ស្ថិរភាពនៃរដ្ឋជាសមាជិកអាស៊ាននីមួយៗ និងនៅក្នុងតំប... | general |
តើពាក្យថា “STOM” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាដូចម្តេច? | ពាក្យថា “STOM”៖
- សរសេរពេញ៖ Senior Transport Meeting
- មានន័យថា៖ កិច្ចប្រជុំឧត្តមមន្ត្រីគមនាគមន៍។ | general |
ហេតុដូចម្តេចបានជាគេចាំបាច់ដាក់ផ្កា និងទៀនធូបនៅក្នុងដៃសព? | នៅពេលដែលមានមនុសុ្សស្លាប់គេតែងដាក់នៅក្នុង ដៃសាកសព នៅ ផ្កា ទៀន និងធូបជាដរាប។ គេធ្វើបែបនេះ គឺមានជំនឿតាមរឿងដំណាលជា៖
មានភិក្ខុមួយអង្គ មានឪពុកជាអ្នកប្រកបរបបជាព្រានព្រៃ សម្លាប់សត្វច្រើនណាស់ តាំងពីក្មេងរហូតមកដល់ចាស់។ នៅពេលជិតស្លាប់ គាត់ភ្លឹកស្មារតីទៅឃើញសត្វដែលគាត់បានសម្លាប់ដោយអកុសលចិត្ត ក៏ស្រែកឱ្យកូនជាភិក្ខុនោះជួយ។
ព្រះភិក្ខុដ... | general |
ទោសប្បញ្ញាតិ ក្នុងមាត្រា ៩ នៃច្បាប់ឯកពន្ធភាព។ | មាត្រា ៩ ជនណាប្រព្រឹត្តល្មើសនឹងមាត្រា ៤ នៃច្បាប់នេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែដល់១ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ២០០ ០០០ (ពីររយពាន់) រៀល ដល់ ១ ០០០ ០០០ (មួយលាន) រៀល ឬផ្តន្ទាទោសណាមួយនៃទោសទាំងពីរ។ | general |
តើអ្វីទៅជាបណ្តឹងបរិហារ? | បណ្តឹងបរិហារ គឺសំដៅទៅលើបណ្តឹងវែកមុខបទល្មើស ដែលមានគោលបំណងបង្ហាញឬបកអាលក្រាតនូវបទល្មើស ដើម្បីឲ្យសមត្ថកិច្ចធ្វើការត្រួតពិនិត្យ និងស្វែងរកភស្តុតាងនៅកក្នុងបទល្មើសចាស់ជនល្មើសយកមកផ្តន្ទាទោស តាមច្បាប់។ បណ្តឹងបរិហារអាចតាមរយៈរបស់តតិយជនឬដោយមន្រ្តីសាធារណៈដែលគាត់បានឃើញ ឬបានដឹងពីបទល្មើសនោះ។ | general |
តើពុទ្ធសាសនានៅកម្ពុជាមានតួនាទីសំខាន់យ៉ាងណាខ្លះក្នុងការចូលរួមចំណែកកសាងកម្ពុជាជាតិឪ្យបានរីកចម្រើន? | ពុទ្ធសាសនានៅកម្ពុជាមានតួនាទីសំខាន់ក្នុងការចូលរួមចំណែកកសាងសង្គមជាតិឪ្យបានរីកចម្រើន។ តួនាទីសំខាន់ៗមានដូចជា៖
+ អប់រំសីលធម៌
- ទ្រឹស្ដីព្រះពុទ្ធសាសនាអប់រំមនុស្ស ដើរផ្លូវល្អគ្រប់យ៉ាងជំនួយដល់ច្បាប់រដ្ឋ
- ទូន្មានព្រះបំពេញកុសល ស្រឡាញ់សន្ដិភាព សាមគ្គីភាព ជឿលើខ្លួនឯង បំបាត់វណ្ណៈសង្គមធម៌ រស់នៅល្អក្នុងសង្គម
+ កសាងសង្គម វត្តអារាមជ... | general |
ក្នុងនាមជាបុគ្គលសិក្សាមួយរូប តើត្រូវមានវិធានការបែបណាដើម្បីទប់ស្កាត់វប្បធម៌ពាលាអាវ៉ាសែ? | ក្នុងនាមជាបុគ្គលិកសិក្សារូបដើម្បីទប់ស្កាត់វប្បធម៌ពាលាអាវ៉ាសែយើងត្រូវមានវិធានការដូចជា៖
- បណ្ដុះស្មារតីស្រឡាញ់សិល្បៈ វប្បធម៌ជាតិខ្មែរ ចូលឪ្យជ្រៅស្រទាប់យុវជន
- ផ្សព្វផ្សាយ សិល្បៈ និងវប្បធម៌ជាតិខ្មែរ ឪ្យបានច្រើនជាការផ្សព្វផ្សាយវប្បធម៌បរទេសនៅតាមគ្រឹះស្ថានសិក្សានានា និងសាធារណៈ
- ទប់ស្កាត់វប្បធម៌បរទេសណា ដេលមិនផ្ដល់ប្រយោជន៍ដល់... | general |
ចូរនិយាយពីអត្ថន័យ នៃការរាប់ដៃតាមបែបបស្ចិមប្រទេស? | ភារកិច្ចចាប់ដៃតាមបែបបស្ចិមប្រទេសនេះគឺជាការសម្តែងការគោរពគួរសមពេលជួបគ្នានិងពេលបែកគ្នា។ ធម្មតាអ្នកតូចត្រូវរង់ចាំអ្នកធំហុចដៃមកជាមុនសិនទើបទទួលចាប់ជាក្រោយ រីឯបុរស ត្រូវរង់ចាំស្រ្តីហុចដៃមុនសិន ទើបសុភាពបុរសមានសិទ្ធិចាប់ដៃនាងក្រោយ។ គេប្រើដៃស្តាំសម្រាប់ចាប់ដៃសួរសុខទុក្ខគ្នា។ ឥរិយាថបគួរសមដែលអ្នកតូច ឋានៈទាបជាង ឬបុរសត្រូវប្រកាន់យកគ... | general |
តើក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានការប្រកបវិជ្ជាជីវៈយ៉ាងដូចម្ដេចខ្លះ? | ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានការប្រកបវិជ្ជាជីវៈយ៉ាងដូចជាៈ
- មិនត្រូវធ្វើឲ្យប៉ះពាល់ ឬខូចខាតដល់គុណភាពអប់រំក្នុងការបំពេញការងារ ទោះបីតាមរូបភាពណាក៏ដោយ
- គ្រូបង្រៀននៅគ្រឹះស្ថានសាធារណៈមានសិទ្ធិបង្រៀនជាលក្ខណៈឯកជនក្រៅម៉ោងធ្វើការ
- មិនត្រូវធ្វើឲ្យបាត់បង់មនសិការវិជ្ជាជីវៈក្នុងការបំពេញករណីយកិច្ចរបស់ខ្លួនឡើយ ក្នុងការប្រកបវិជ្ជ... | general |
តើមានធាតុសំខាន់ៗអ្វីខ្លះដែលសម្រេចបង្កើតបាននូវវប្បធម៌ អរិយធម៌របស់ជាតិមួយ? | ធាតុសំខាន់ៗដែលសម្រេចបង្កើតបាននូវវប្បធម៌ អរិយធម៌របស់ជាតិមួយមានកត្តា ៤ គឺ៖
ក.កត្តាពលកម្ម៖គឺជាសកម្មភាពដែលមានបំណងសំរេចនូវអ្វីៗទាំងអស់ដែលមនុស្សបានធ្វើអ្វីៗ ទាំងអស់ដែលមនុស្សឹបានទទួលក៏ ដោយសារពលកម្មហើយស្វាមនុស្សវិវត្តន៍ក្លាយមកជាមនុស្សបានទទួលក៏ ដោយឆ្លងកាត់ពីរដំនាក់កាលមួយទៅដំនាក់កាលមួយ ធ្វើឱ្យមនុស្សមានបញ្ញា បទពិសោធន៍ចេះកសាង និងច... | general |
ចូរពន្យល់ដោយសង្ខេបអំពីខ្លឹមសារមាត្រានៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌។ | ខ្លឹមសារសង្ខេប៖
- មាត្រា១ ជាជាតិទាំងអស់មានសិទ្ធិស្វ័យសម្រេចប្រកបដោយសេរីភាព ក្នុងការប្រកាន់យកគោលជំហរនយោបាយនិងខិតខំអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌របស់ខ្លួនដោយសេរី។
- មាត្រា២ ប្រើប្រាស់ជាអតិបរមានូវធនធានដែលខ្លួនមាន។
- មាត្រា៣ បុរសនិងស្រ្តីមានសិទ្ធិស្មើគ្នាខាងផ្នែកសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌។
- មាត្រា៤ រដ្ឋអាចដាក់ស... | general |
តើជំនឿលើ់ព្រលឹងមេបា ជាជំនឿចំពោះកំហុសឆ្គងលើ ព្រលឹងមេបា?តើកំហុសមេបាមានប៉ុន្មាន?អ្វីខ្លះ? | កំហុសមេបាមាន៣ គឺ៖
- ខុសមេបាចាស់ទុំ: ការខុសដោយសារកូនចៅទាស់ទែងគ្នារហូតដល់ឈប់និយាយរកគ្នា ហើយធ្វើឲ្យការរស់នៅមិនមានសេចក្តីសុខ។
- ខុសមេបាផ្កាប់មុខ: ការខុសដោយសារតែមានអំពើផិតក្បត់រវាងប្តីប្រពន្ធ ធ្វើអោយព្រលឹងមេបាខឹងខ្លាំង
- ខុសមេបាក្រមុំកំលោះ: ការខុសដោយសារក្រមុំកម្លោះលើបំពានលើសីលធម៌មេបាហ៊ានប្រព្រឹត្តលួចលាក់ទាក់ទង់រួមសង្វាសជ... | general |
នៅក្នុងពង្សតាខ្មែរ ដែលសរសេរនៅស.វទី១៩ថាប្រាសាទអង្គរវត្ត កសាងក្នុងរាជស្ដេចអង្គរណា? ដោយស្ថាបត្យករឈ្មោះអ្វី? | នៅក្នុងពង្សតាខ្មែរ ដែលសរសេរនៅស.វទី១៩ថាប្រាសាទអង្គរវត្ត កសាងក្នុងរាជព្រះបាទកេតុមាលាដែលជាបុត្រាព្រះឥន្រ្ទាធិរាជ ចុះមកចាប់ជាតិនៅលើផែនដី។ អង្គរវត្តកសាងដោយស្ថាបត្យករឈ្មោះពិណ្ណុការ។ | general |
តើមូលហេតុអ្វីខ្លះ ដែលនាំឲ្យមានការជួញដូរផ្លូវភេទ? | មូលហេតុអ្វីដេលនាំឲ្យមានការជួញដូរ ផ្លូវភេទមាន ដូចខាងក្រោម៖
- ជីវភាពក្រីក្រ
- អវិជ្ជា ឬល្ងង់ ពុំមានការគិតពិចារណាល្អិតល្អន់
- អំពើហឹង្សាក្នុងគ្រួសារ
- ការសេពគ្រឿងញៀន
- ការសេពគប់មិត្តមិនល្អ
- ការអនុវត្តច្បាប់ នៅធូរលុង
- អយុត្តិធម៌សង្គម
- ខូចចិត្ត មានវិបត្តិស្នេហា
- គ្មានការងារធ្វើ ឬមុខរបរចិញ្ចឹមជីវិត។ | general |
តើអគ្គធិការដ្ឋានរបស់ក្រសួងមុខងារសាធារណៈទទួលបន្ទុកការងារអ្វីខ្លះ? | អគ្គធិការរបស់ក្រសួងមុខងារសាធារណៈទទួលបន្ទុក៖
- ធ្វើអធិការកិច្ចដើម្បីប្រសិទ្ធភាព នៃប្រព័ន្ធគ្រប់គ្រងមុខងារសាធារណៈទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
- ត្រួតពិនិត្យរដ្ឋបាលស្តីពីការគ្រប់គ្រងមន្រ្តីរាជការការលើកការគោរពនូវរាល់នីតិវិធីអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត
- ធ្វើអធិការកិច្ចលើវិវាទពាក់ព័ន្ធនឹងមុខងារសាធារណៈ
- ផ្តល់យោ... | general |
តើអង្គការសមាគមអាស៊ានមានគោលការណ៍ដូចម្តេច? | អង្គការសមាគមអាស៊ានមានគោលការណ៍ដូចជា៖
- គោរឯកភាពជាតិ អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិនៃរដ្ឋសមាជិក អាស៊ានទាំងអស់។
- ចូលរួមការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវរួមគ្នា ក្នុងករណីលើកកំពស់សន្តិភាព សន្តិសុខ និងវិបុលភាព ក្នុងតំបន់។
- បដិសេធនូវអំពើឈ្លានពាន និងការគំរាមគំហែង ឬប្រើប្រាស់កំលាំង ឬសកម្មភាពទាំងឡាយណាក្នុង... | general |
តើមានផលប៉ះពាល់យ៉ាងណាខ្លះចំពោះការរើសអើងនៅក្នុងសង្គម? | ផលប៉ះពាល់នៃការរើសអើងបានជះឥទ្ធិពលដល់សង្គមដូចតទៅ៖
- មនុស្សខ្លះការជឿទុកចិត្តគ្នា
- មានជំងឺសតិអារម្មណ៍ តូចចិត្ត ប្រេះឆា
- បង្កើតឱ្យមានវណ្ណៈនៅក្នុងសង្គម
- រស់នៅក្នុងស្ថានភាពក្រីក្រ លំបាក
- គ្មានការខ្នះខ្នែងយកចិត្តទុកដាក់ឡើយ
- កង្វះការទទួលសេវាថែទាំសុខភាព
- បាត់សិទ្ធិក្នុងការចូលរួមអភិវឌ្ឍរបស់ពួកគេ
- បុគ្គលិកខ្លះគ្មានការលើកទឹក... | general |
ប្រទេសកម្ពុជាបានចុះហត្ថលេខាចូលជាភាគនៃអនុសញ្ញាស្តីពីសិទ្ធិកុមារនៅថ្ងៃ ២២ ខែកញ្ញា ឆ្នាំ ១៩៩២។ តើសិទ្ធិសំខាន់ៗ១០ប្រការរបស់កុមារនៅក្នុងឯកសារ នោះមានអ្វីខ្លះ? | សិទ្ធិសំខាន់ទាំង ១០ ប្រការរបស់កុមារ គឺ
- សិទ្ធិមានឈ្មោះមួយ
- កុមារកើតពីម្តាយឥតខ័ណ្ឌស្លាមានសិទ្ធិដូចគ្នានឹងកុមារដែលកើតពីឪពុកម្តាយក្នុងភាពជាប្តីប្រពន្ធពេញច្បាប់ដែរ
- សិទ្ធិទទួលការសិក្សារួមទាំងការសិក្សានៅកម្រិតបឋមសិក្សាដោយចាំបាច់និងឥតគិតថ្លៃ
- សិទ្ធិទទួលនូវការបណ្តុះបណ្តាលខាងវិជ្ជាជីវៈកម្មសិក្សាដោយឥតគិតថ្លៃ
- សិទ្ធិ (នៃយុវ... | general |
មនុស្សចាស់មានសិទ្ធិអ្វីខ្លះលើសពីសិទ្ធិយើងទាំងអស់គ្នា? | - សិទ្ធិរួចផុតពីទោសប្រហារជីវិតគឺមានទោសធ្ងន់បំផុតត្រឹមជាប់គុកមួយជីវិត
- សិទ្ធិដើម្បីមាននិរភ័យសង្គមគឺរដ្ឋនិងសហគមន៍ត្រូវមានកម្មវិធីសមរម្យសម្រាប់ជួយមនុស្សចាស់។ | general |
ហេតុអ្វីបានជាលទ្ធិប្រជាធិបតេយ្យ ត្រូវការឲ្យមានការបោះឆ្នោត? | លិទ្ធិប្រជាធិបតេយ្យត្រូវការឲ្យមានលារបោះឆ្នោត ព្រោះថាប្រជាពលរដ្ឋមិនអាចទៅគ្រប់គ្រងរដ្ឋទាំងអស់គ្នាបានទេ។ គេចាំបាច់ត្រូវតែជ្រើសរើសតំណាងតាមតមតិភាគច្រើន ឲ្យទៅធ្វើការជំនួសគេ។ សំខាន់ជាងនេះគឺចៀសវាងសង្គ្រាមបង្ហូឈាម។ ការបោះឆ្នោតជួយឲ្យមានការប្តូរអ្នកដឹកនាំដោយអហឹង្សាតាមរយៈសន្លឹកឆ្នោតមិនមែនដោយកគ្រាប់កាំភ្លើងឡើយ។ | general |
តើពាក្យថា “AMM” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “AMM”៖
- សរសេរពេញ៖ ASEAN Ministerial Meeting
- មានន័យថា៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ | general |
តើសារជាតិពិភពលោកដូចម្តេចខ្លះ? | សារជាតិពិភពលោក គឺលោករូបធាតុរួមមានបណ្តាវត្ថុ ភាវៈ បាតុភូតតាំងពីធំបំផុតរហូតតូចបំផុត។
មានតែពិភពលោកមួយគត់ ដែលមានលក្ខណៈឯកភាពនិងជាពិភពរូបធាតុគ្មានឋានសួគ៌គ្មានឋាននរកគ្មានបរលោកទេ។
គ្រប់វិស័យនៃពិភពលោក សុទ្ធតែមានទំនាក់ទំនងរូបធាតុឯកភាពមានប្រភពពីរូបធាតុមានអត្ថិភាពរូបធាតុជាក់ស្តែងនិងស្ថិតក្រោមឥទ្ធិពលក្រិត្យក្រមធម្មជាតិ។
ពិភពរូបធាតុ... | general |
ចូរពន្យល់អំពីការផ្តន្ទាទោសចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍។ | ពន្យល់ពីការផ្តន្ទាទោសចំពោះបទឧក្រិដ្ធប្រល័យពូជសាសន៍គឺ៖
ការវិនិច្ឆឹ័យតោសប្រព្រឹត្តទៅចំពោះករណីឧក្រិដ្ធកម្មប្រល័យពូជសាសន៍មួយចំនួនតូចដែលជាលទ្ធផលនែកាបង្កើតតុលាកាឧក្រិដ្ធកម្មអន្តរជាតិនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ខណះនៃការមកដល់របស់តុលាកាឧក្រិដ្ធកម្មអន្តរជាតិក្នុងឆ្នាំ២០០២ពិភពលោកមានមូលដ្ធាននិងសក្តានុពលក្នុងការនាំឧក្រិដ្ធជនប្រល័យពូជស... | general |
តើការអប់រំមធ្យមសិក្សាមានគោលបំណងយ៉ាងដូចម្តេច? | ការអប់រំមធ្យមសិក្សាមានគោលបំណង៖
- ការបណ្តុះបណ្តាលបុគ្គលិកលក្ខណៈពេញលេញ ដោយពង្រីកវិសាលភាពចំណេះដឹង បំណិន ការអប់រំវិជ្ជាជីវៈ ការអប់រំសីលធម៌
- ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
- ឱ្យមានលក្ខណៈសម្បត្តិបន្តទៅឧត្តមសិក្សា ឬបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ
- អាចចូលរួមក្នុងជីវភាពសង្គម៕ | general |
តើទិវាកាកបាទក្រហមកម្ពុជាបានត្រូវបង្កើតឡើងនៅថ្ងៃខែឆ្នាំ? | ទិវាកាកបាទក្រហមកម្ពុជាបានត្រូវបង្កើតឡើងនៅថ្ងៃទី ១៨ កុម្ភៈ ឆ្នាំ ១៩៥៥។ | general |
អន្តរកម្មនិយមគឺជាទ្រឹស្តីអន្តរកម្មសកម្មទ្វេទិស។ នេះជាទ្រឹស្តីរបស់អ្នកប្រាជ្ញមួយណា? | អន្តរកម្មនិយមគឺជាទ្រឹស្តីអន្តរកម្មសកម្មទ្វេទិស។ នេះជាទ្រឹស្តីរបស់អ្នកប្រាជ្ញបណ្ឌិត ច័ន្ទ សំណព្វ។ | general |
តើភ្លេងពិពាទ្យ និង ភ្លេងសៀមខុសគ្នា រឺ មួយ ដូចគ្នា ចូរព្យល់ពីការនិយមហៅភ្លេងនេះ ព្រមទាំងបញ្ជាក់អោយបានច្បាស់លាស់ តើភ្លេងនេះសំគាល់ក្នុងពីធីណាខ្លះ? | ភ្លេងេះពិពាទ្យ និងភ្លេងសៀម ជាឈ្មោះភ្លេងដែលសំរាប់សំគាល់ភ្លេងមួយប្រភេទរបស់ដូនតាខ្មែរដូចគ្នា។ អ្នកខ្លះគេហៅថាភ្លេងសៀម ឯអ្នកខ្លះទៀតគេហៅថាភ្លេងពិពាទ្យ ដើមឡើយភ្លេងនេះឈ្មោះភ្លេងពិពាទ្យ ជាឈ្មោះរបស់ខ្មែរ។ តែក្រោយមក ក្រោយពេលដែលជនជាតិសៀមបាយវាយបែកក្រុងលង្វែកនាសតវត្សទី១១ ភ្លេងនេះត្រូវបានសៀមយកពីខ្មែរយើងទៅ តែក្រោយមកបានចូលមកក្នុងប្រទេស... | general |
តើសុភមង្គលពិតប្រាកដរបស់មនុស្សកើតចេញពីអ្វី? | សុភមង្គលរបស់មនុស្សអាចកើតចេញពីទ្រព្យសម្បត្តិស្តុកស្តម្ភ បុណ្យស័ក្តខ្ពង់ខ្ពស់ រឺមានចំនេះវិជ្ជាជ្រៅជ្រះ តែសុភមង្គលពិតប្រាកដរបស់មនុស្ស វាស្ថិតនៅលើការចេះប្រើចិត្តសន្តោស (គឺធម៌មេត្តា និងករុណា)។ ចិត្តសន្តោសធ្វើអោយមនុស្សស្ថិតនៅក្នុងសុភមង្គលដ៏ល្អឥតខ្ចោះ។ | general |
តើក្នុងពិធីឡើងផ្ទះ ចំណុចណាដែលបញ្ជាក់ថាស្រ្តីជាតិ? | នៅពេលសង់ផ្ទះថ្មី ទំនៀមទម្លាប់បានហាមប្រាមមិនឱ្យម្ចាស់ផ្ទះស្រីធ្វើការក្នុងការងារសំណង់ទេ ដូចជា លីសែង ដើរចុះឡើងក្រោមសំណង់ជាដើម។ ផ្ទុយមកវិញស្រ្តីត្រូវគិតអំពីការចាត់ចែងទិញសម្ភារៈសំណង់រៀបចំចម្អិនម្ហូបអាហារក្នុងពិធី ហើយក្នុងពេលបញ្ចប់ពិធីឡើងផ្ទះ ដើម្បីសិរីសួស្តី គេអញ្ជើញស្រ្តីចូលផ្ទះមុនគេ។ ទាំងនេះបង្ហាញឱ្យឃើញថា សង្គមខ្មែរលើតម្ក... | general |
អ្វីជាបច្ឆិមបទ? ចែកចេញជាប៉ុន្មានប្រភេទ? អ្វីខ្លះ? ចូរធ្វើការពន្យល់ផង។ | បច្ឆិមបទ គឺជាធាតុវេយ្យាករណ៍ប្រើដាក់នៅខាងចុងពាក្យណាមួយ ដើម្បីបង្កើតបានជាពាក្យថ្មីមួយ។
បច្ឆិមបទចែកចេញជាពីរ ប្រភេទរួមមាន៖
ក. បច្ច័យបទ
ជាធាតុវេយ្យាករ ប្រើដាក់នៅខាងចុងពាក្យដើម្បីបង្កើតជានាមសព្ទមួយឡើង។ បច្ច័យបទរួមមានភាព ការ កិច្ច កម្ម ករ ការិនី។ល។
ឧទាហរណ៍៖
- សកម្ម+ ភាព > សកម្មភាព
- វិក្រឹត្យ ការ វិក្រឹត្យការ
- ពល+ ករ >ពលករ
-... | general |
ដូចម្តេចដែលហៅថាសង្គ្រាម?តើសង្គ្រាមល្អនៅពេលណា? អាក្រក់នៅពេលណា? | សង្រ្គាម គឺជាការប្រឈមមុខដាក់គ្នារវាងក្រុមមួយ និងក្រុមមួយទៀតដែលមានអាវុធក្នុងដៃ។
សង្គ្រាមល្អនៅពេលដែលសង្គ្រាមនោះការពារបូរណភាពទឹកដី ការពារសិទ្ធិសេរីភាព និងទាមទារ ឯករាជ្យជាដើម។ រីឯសង្គ្រាមអាក្រក់វិញ នៅពេលដែលសង្គ្រាមបំផ្លិចបំផ្លាញអាយុជីវិតមនុស្ស សត្វទ្រព្យសម្បត្តិ និងរបរផ្សេងៗ។ | general |
ហេតុអ្វីបានទឹកសមុទ្រមានដង់ស៊ីតេខ្ពស់ជាងទឹកសាប? | បានជាដង់ស៊ីតេទឹកសមុទ្រមានដង់ស៊ីតេខ្ពស់ជាងទឹកសាប ព្រោះ ដោយសារភាគអំបិលដ៏សំខាន់ដែលមាននៅក្នុងទឹកធ្វើឱ្យទឹកសមុទ្រមានដង់ស៊ីតេខ្ពស់ជាងទឹកសាប។ ហេតុនេះទឹកសមុទ្រជួយទ្រអ្នកហែលទឹកជាងទឹកសាប ហើយនាវាក៏ពុំសូវកប់ជ្រៅទៅក្នុងទឹកដែរ។ ឧទាហរណ៍ នៅលើផ្ទៃទឹកសមុទ្រក្ស័យដែលមានដង់ស៊ីខ្ពស់បំផុតអ្នកទេសចរណ៍អាចផ្តេកខ្លួនបានដោយមិនព្រួយពីលិចខ្លួនក្នុងជ... | general |
តើព្រះពុទ្ធព្រះអង្គទ្រង់អនុញ្ញាតិសំវេជនីយដ្ឋានប៉ុន្មានកន្លែង? កន្លែងណាខ្លះ? | ចំពោះព្រះពុទ្ធ ព្រះអង្គទ្រង់អនុញ្ញាតិសំវេជនីយដ្ឋាន ៤កន្លែងគឺមាន៖
- ព្រៃលុម្ពិនី កន្លែងដែលព្រះពុទ្ធទ្រង់ប្រសូត្រ
- ដើមពោធិព្រឹក្ស កន្លែងដែលព្រះពុទ្ធត្រាស់ដឹង
- ព្រៃឥសិបនមិគទាយវ័ន កន្លែងដែលព្រះអង្គសំដែង ធម្មចក្កប្រោសបញ្ចគ្គីយ៍ភិក្ខុ
- ក្រោមដើមរាំងទាំងគូ កន្លែងដែលព្រះអង្គបរិនិព្វាន
- ដូចនេះការអភិសេកព្រះពុទ្ធរូប គឺជាពិធីតៗ... | general |
តើភាពខុសគ្នារវាងអព្ភន្តរញ្ញាណនិងវិចារដូម្តេច? | ភាពខុសគ្នារវាងអព្ភន្តរញ្ញាណនិងវិចារួមមាន៖
ក.អព្ភន្តញ្ញាណ
- ជាពុទ្ធិដំបូងបង្អស់របស់មនុស្សជាពុទ្ធិផ្ទាល់និងភ្លាមៗអ
- ជាពុទ្ធិពលផ្ទាល់និងភ្លាមៗ
- អវិចាភាព
- ចាពុទ្ធិបែបសំយោគ
- ជាពុទ្ធិគ្មានទំនាក់ទំនងគ្មានលំដាប់លំដោយ
- មានលក្ខណះជាប្រធានវិសយ័ភាព។
ខ.វិចារ
- ជាពុទ្ធិបន្ទាប់
- ជាពុទ្ធិប្រយោល
- ជាពុទ្ធិបែបវិភាគ
- ជាពុទ្ធិដែលផ្អ... | general |
តើមូលហេតុអ្វីខ្លះបានជាយើងសិក្សាអំពីយុវជន? | បានជាយើងសិក្សាអំពីយុវជនដោយសារមូលហេតុដូចជា៖
- យុវជនជាជំហានមួយដែលមានបទពិសោធន៍ក្នុងការផ្លាស់ប្ដូរឆាប់រហ័សទៅលើរូបរាហកាយ ចិត្តគំនិត និងការអភិវឌ្ឍសង្គម
- យុវជនជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម
- យុវជនពលរដ្ឋរបស់សង្គម
- ដើម្បីអប់រំដល់មនុស្សយុវជនឪ្យបានទូលំទូលាយ
- ដើម្បីសិក្សាពីបញ្ហាដែលកើតឡើងដោយសារយុវជន
- ដើម្បីបង្កើតនូវ... | general |
តើប្រទេសកម្ពុជាបានផ្លាស់ប្តូរឈ្មោះក្រុងមកជាខេត្តមានប៉ុន្មានអ្វីខ្លះ? | អនុក្រឹត្តចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០០៨ មានចំនួន ៣គឺ៖
- ខេត្តព្រះសីហនុ
- ខេត្តកែប
- ខេត្តប៉ៃលិន។ | general |
តើនៅក្នុងគោលដៅជាមូលដ្ឋានទាំង៩ នៃគោលដៅអភិវឌ្ឍសហសវត្សរបស់ព្រះរាជាណាចក្រកម្ពុជាមានប៉ុន្មានដូចម្ដេចខ្លះ? | នៅក្នុងគោលដៅជាមូលដ្ឋានទាំង៩ នៃគោលដៅអភិវឌ្ឍសហសវត្សរបស់ព្រះរាជាណាចក្រកម្ពុជាមានដូចតទៅ៖
- គោលដៅទី១
លុបបំបាត់ភាពក្រីក្រ (Poverty) និងភាពអត់ឃ្លានធ្ងន់ធ្ងរ
- គោលដៅទី២
សម្រេចឲ្យបានជាទូទៅ ការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ
- គោលដៅទី៣
កាត់បន្ថយអត្រាមរណភាពកុមារ
- គោលដៅទី៤
លើកកម្ពស់សុខភាពមាតា
- គោលដៅទី៥
ប្រយុទ្ធប្រឆាំង និងមេរោគអេដស៍/ជំ... | general |
តើខ្លឹមសារនៃសេចក្តីថ្លែងការណ៍ ឆ្នាំ ២០០០ដើម្បីសន្តិភាពវប្បធម៌អហឹង្សារួមមានអ្វីខ្លះ? ចូរបង្ហាញ។ | ខ្លឹមសារនៃសេចក្តីថ្លែងការណ៍ឆ្នាំ២០០០ ដើម្បីសន្តិភាព វប្បធម៌អហឹង្សារួមមាន៖
- គោរពជីវិតមនុស្ស: គោរពជាតិ និងសេចក្តីថ្លៃថ្នូររបស់ជនគ្រប់រូបដោយគ្មានការរើសអើងពូជ សាសន៍ ឬគំនិតអគតិ។
- បដិសេដអំពើហិង្សា: ប្រកាន់យកវិធីអហិង្សា ច្រានចោលរាល់អំពើហិង្សាគ្រប់ប្រភេទរួមមាន អំពើកេងប្រវ័ញ្ខលើរាងកាយ អំពើរំលោភបំពានលើផ្លូវ ភេទការគាបសង្កត់ផ្... | general |
នៅក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរយើងគេប្រគំភ្លេងខ្មែរកំដរលក្នុងពិធីយ៉ាងអឹកធឹកដើម្បីនាំសេរីសួស្តីដល់គូសា្វមីភរិយាថ្មីថែមទៀត។ នៅក្នុងវគ្គមួយកូនកម្លោះទាញស្បៃកូនក្រមុំចូលបន្ទប់ និងមានប្រគំភ្លេងបទព្រះថោង នាងនាគគ្រប់ពិធីមង្គល។ តើរឿងនេះមានប្រវត្តិដូចម្តេច? | ខ្មែរយើងចាត់ទុកភ្លេងខ្មែរជាភ្លេងមង្គល។ គេត្រូវប្រគំតែក្នុងពិធីមង្គលការតាមប្រពៃណីខ្មែរ។
វត្តមានភ្លេងខ្មែរកំដរក្នុងពិធីមង្គលការមិនគ្រាន់តែញុំាបរិយាកាសអោយអឹកធឹកប៉ុណ្ណោះទេថែមទាំងនាំមកនូវសរិសួស្តីជ័យមង្គលថែមទៀត ដែលចាស់ទុំខ្មែរយើងមានជំនឿយ៉ាងខ្ជាប់ខ្ជួន រហូតដល់សព្វថ្ងៃទៀតផង។
ភ្លេងខ្មែរសំរាប់ពិធីមង្គលការមានច្រើនបទណាស់ដែលគេយកមក... | general |
តើប្រទេសមីយ៉ាន់ម៉ាចូលជាសមាជិកអាស៊ាននៅថ្ងៃទីខែឆ្នាំណា? | ប្រទេសមីយ៉ាន់ម៉ាចូលសមាជិកអាស៊ានទី៩ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៩៧។ | general |
អាទីទេពសំខាន់ៗ នៃលទ្ធិសាសនាព្រាហ្មណ៍ មកអាទីទេពណាខ្លះ? | អាទីទេពសំខាន់ៗនៃព្រាហ្មណ៍ មាន៖
- ព្រះព្រាហ្មណ៍
- ព្រះសិវៈ
- ព្រះវិស្ណុ
អាទីទេពនីមួយៗ មានលក្ខណៈដូចតទៅ៖
១ ព្រះព្រាហ្មណ៍មានលក្ខណៈសំគាល់ដូចតទៅ
- មានមុខបួន។
- ដៃបួនកាន់គម្ពីរវេទ រឺ កាន់ផ្កាឈូក
- សម្បុរកាយក្រហម
- កេតនភណ្ឌ៖ ថូផ្កា ថាស ស្លាបព្រា
- យានជំនិះ សត្វហង្ស
- មានមហេសីនាម នាងសរស្វតី
- មានបុត្របីនាក់ គឺ ទស្ស ភិគុ និង នាង... | general |
ដូចម្តេចដែលហៅថា ប្រវត្តិវិទ្យា? | ដែលហៅថា ប្រវត្តិវិទ្យា ជាស្យង់ សិក្សាពីជីវភាពរស់នៅរបស់មនុស្ស ក្នុងពិភពលោកជាច្រើនសម័យកាលកន្លងមក។ វិជ្ជានេះសិក្សាពន្យល់ពីមុលហេតុផ្សេងៗ ដោយប្រើឧបករណ៍របស់វិជ្ជាស្យង់ដូចជា អក្សរបុរាណ សិលាចារឹក កាលប្រវត្តិវិទ្យា ជាតិពន្ទុវិទ្យា ទស្សនៈវិជ្ជា និងភូមិវិទ្យាជាដើម។ | general |
តើការសាងផ្នួសមានអត្តន័យយ៉ាងដូចម្តេច? | អត្ថន័យ នៃការសាងផ្នួស
- ការសាងផ្នួសជាការបួសរៀនដើម្បីសងគុណឪពុកម្តាយដែលប្រជាជនខ្មែរមានជំនឿស៊បទៅលើព្រះពុទ្ធសាសនា (គុណម្តាយមាន ១២ គុណឪពុកមាន២១)។
- ដំណាក់កាលទី១ បួសជាសាមណេរ ដើម្បីសងគុណម្តាយ។
- ដំណាក់កាលទី២ បួសជាភិក្ខុ ដើម្បីសងគុណឪពុក គោលបំណងនៃការសាងបួសមាន៖
- បួសដើម្បីទទួលការអប់រំពីចៅអធិការវត្តជាគ្រូអាចារ្យខាងផ្លូវលោក និងខាង... | general |
ដូចម្តេចដែលហៅថាច្បាប់? | ច្បាប់ គឺជារបៀបរបស់សណ្តាប់ធ្នាប់សង្គម ក្បួនដែលសម្រាប់ឱ្យមនុស្សធ្វើនិងប្រតិបត្តិតាម និងដើម្បីសុខស្រួលនៃសង្គមជាតិនីមួយៗក្នុងការរស់នៅ។ ច្បាប់មានលក្ខណៈជាសកលជាប្រយោជន៍ទូទៅចំពោះមនុស្សទាំងអស់ ដោយមិនសំដៅអ្នកណាជាអ្នកណាឡើយ។ | general |
តើមេរោគអេដស៍និងជំងឺអេដស៍ខុសគ្នាដូចម្ដេច? | មេរោគគអេដស៍ (HIV) ជាមេរោគ (វីរុស) ដែលធ្វើឪ្យប្រព័ន្ធភាពសុំារបស់សារពាង្គកាយមនុស្សចុះខ្សោយ។ រីឯជំងឺអេដស៍ (AIDS) រោគសញ្ញា ដែលកើតក្រោយពីប្រព័ន្ធភាពសុំារបស់ពាង្គកាយមនុស្សចុះខ្សោយ។ ដូច្នេះជំងីអេដស៍គឹជាដំណាក់ចុងបញ្ចប់នៃការបង្កឡើងដោយមេរោគអេដស៍ (HIV)។ | general |
ក្រៅពីសិទ្ធិខាងវិស័យនយោបាយនៅមានសិទ្ធិសំខាន់ៗដទៃទៀតដែលពលរដ្ឋខ្មែរម្នាក់ៗចាំបាច់ត្រូវតែមានដូចជាសិទ្ធិមានការងារធ្វើ សិទ្ធិមានការអប់រំ សិទ្ធិមានសុខភាព និងមានផ្ទះសម្បែងជាដើម។ រីឯសង្គមមនុស្សជារួមក៏ចាំបាច់ត្រូវមានសិទ្ធិអ្វីខ្លះដែរសិទ្ធិសម្រាប់សង្គមទាំងមូលមានអ្វីខ្លះ? | សិទ្ធិសម្រាប់សង្គមទាំងមូល គឺសិទ្ធិមានអាកាសនិងទឹកស្អាតព្រមទាំងមានបរិស្ថានធម្មជាតិដែលផ្តល់សុខភាពយើងទាំងអស់គ្នា។ | general |
នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាលបានធ្វើសច្ចា ប្រណិធាននៅចំពោះព្រះភ័ក្រ្ត ព្រះមហាក្សត្រ ព្រះភ័ក្រ្តនៃសម្តេចសង្ឃរាជនិងទេវតារក្សាស្វេតច្ឆ័ត្រ។ តើសច្ចាប្រណិធាននោះមានសេចក្តីដូចម្តេចខ្លះ? | ឧបសម្ព័ន្ធទី៦ នៃរដ្ឋធម្មនុញ្ញមានសេចក្តីថា៖
សច្ចាប្រណិធាន
ទូលព្រះបង្គំ
យើងខ្ញុំ
នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល
សូមធ្វើសច្ចាប្រណិធាន
នៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ ព្រះភ័ក្រ្តនៃសម្តេចព្រះសង្ឃរាជ
និងទេវតារក្សាស្វេតច្ឆ័ត្រ
ដូចតទៅ៖
ក្នុងពេលប្រតិបត្តិការតាមមុខដំណែងខ្លួន និងក្នុងការបំពេញបេសកម្ម ដែលប្រជារាស្ត្រកម្ពុជា... | general |
តើទំនៀមនៃការធ្វើបាយបិណ្ឌ និងបាយបិតបូរតាមប្រពៃណីខ្មែរកម្ពុជាក្រោម មានលក្ខណៈដូចម្តេច? | ព្រះភិក្ខុធម្មញាណ ចន្ទ សោភា វត្តលង្កា មានព្រះពុទ្ធដីកាថា នៅកម្ពុជាក្រោម មានធ្វើតាមព្រះមហា ថាច់ រៀង ជាអ្នកប្រាជ្ញខាង ពុទ្ធសាសនា។ ព្រះមហា វាច់ វៀង បានមករៀននៅខេត្តបាត់ដំបូងនៅពេលត្រលប់ទៅកម្ពុជាក្រោមវិញ បានណែនាំពុទ្ធបរិស័ទ នៅកម្ពុជាក្រោមថាបាយបិតបូរគួរហៅថា “បាយសត្តបករណ៍” ពីព្រោះបាយនេះ ជាបាយតារឧទ្ទិសផលដល់ប្រេត។ របៀបធ្វើ “បាយស... | general |
ចូរពន្យល់ពីគោលបំណងនៃពិធីបុណ្យក្នុងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរទាំង ១២ ខែ។ | ទំនៀមទម្លាប់ទាំង ១២ មាន៖
១. ពីធីបុណ្យចូលឆ្នាំ
- បុណ្យនេះប្រារព្ធធ្វើឡើងនៅខែចេត្រ ឬ ឆ្នាំខ្លះប្រារព្ធនៅខែពិសាខ រយៈពេលបី ឬ បួនថ្ងៃតាមកាលកំណត់របស់ហោរាសាស្រ្ដ។ ភាគច្រើនថ្ងៃដំបូងចំថ្ងៃ ១៣ ឬ ១៤ មេសា។
+ គោលបំណងនៃការប្រារព្ធធ្វើនបុណ្យឆ្នាំខ្មែរ គឺ៖
- ទទួលអំណរសាទរ ការផ្លាស់ឆ្នាំចាស់ឆ្នាំថ្មីអបអរសាទការផ្លាស់ប្ដូរវេនគ្រប់គ្រងឆ្ន... | general |
តើសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានមានអ្វីខ្លះ? | សមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានមាន៖
- ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ (ផ្លូវ ថ្នល់)
- ប្រព័ន្ធទូរគមនាគមន៍
- គ្រឹះស្ថានសិក្សាគ្រប់កម្រិត
- ប្រព័ន្ធអប់រំកម្រិតឧត្តមសិក្សាក្រោយឧត្តម
- សាលារៀន
- មន្ទីរពេទ្យ មណ្ឌលសុខភាព
- វត្តអារាម
- ទីផ្សារ
- ប្រព័ន្ធធារាសាស្រ្ត ប្រឡាយទឹក
- ស្ពានអាកាសមួយចំនួន
- រចនាសម្ព័ន្ធនយោបាយ
... | general |
សង្គ្រាមលោកលើកទី១ ផ្ទុះឡើងដោយបុព្វហេតុអ្វី? | សង្គ្រាមលោកទី១ ផ្ទុះឡើងដោយមូលផ្សេងៗទៅតាមប្រទេសនីមួយៗ៖
- អាល្លឺម៉ង់៖ ធ្វើសង្រ្គាមដើម្បីបែងចែកពិភពលោកសារជាថ្មីឡើងវិញ ក្នុងបំណងគ្រប់គ្រងមួយផ្នែកនៃទ្វីបអឺរ៉ុប ពិសេស ដើម្បីដណ្តើមឧត្តមភាពលើពិលោក។
- ប្រទេសអូទ្រីស ហុងគ្រី៖ ប្រយុទ្ធដើម្បីត្រួតត្រាពីប្រជាជនឆេកូ ប៉ូឡូញ ពោលគឺការត្រួតត្រាតំបន់បាល់កង់ទាំងមូល។
- ចក្រភពអង់គ្លេស ប្រយុទ... | general |
តើច្បាប់ស្តីពីការអប់រំអាចអនុវត្ត និងគ្របដណ្តប់ និងមិនគ្របដណ្តប់លើអ្វីខ្លះ? | ច្បាប់ស្តីពីការអប់រំអាចអនុវត្ត និងគ្របដណ្តប់ និងមិនគ្របដណ្តប់ៈ
អនុវត្ត និងគ្របដណ្តប់៖
- កម្មវិធីអប់រំ
- ការសិក្សាស្រាវជ្រាវ អប់រំបណ្តុះបណ្តាលបច្ចេកទេសគ្រប់ប្រភេទ គ្រប់ភូមិសិក្សាសាធារណៈ និងឯកជន
- បុគ្គលិកអប់រំ ឬស្ថាប័នអប់រំ
- រដ្ឋបាលកិច្ច និងការគ្រប់គ្រង ការអប់រំគ្រប់កម្រិត។
មិនអនុវត្ត និងមិនគ្របដណ្តប់៖
- ការអប់រំអំពីគម... | general |
បាងកកចម្ងាយប៉ុន្មានគីឡូម៉ែត្រ? | ភ្នំពេញទៅក្រុងបាងកក ចម្ងាយ ៧៣៤គម | general |
តើភ្លៀងកក់ខែបណ្តាលមកពីមូលហេតុអ្វី? ចូរបកស្រាយ។ | ក្នុងរដូវប្រាំងរវាងខែវិច្ឆិកា ដល់ខែមករាបែរជាមានភ្លៀងធ្លាក់ហៅថា “ភ្លៀងកក់ខែ”។ បាតុភូតនេះបណ្តាលមកពីព្រះអាទិត្យនៅអឌ្ឍគោលខាងត្បូង គឺត្រូពិចខាងត្បូង ពេលនោះព្រំខ្យល់ប៉ូលខាងជើងក៏បានធ្វើដំណើរមកខាងត្បូងដែរប៉ុន្តែវាមិនអាចឆ្លងផុតពីភ្នំនៃប្រទេសវៀតណាម ភាគកណ្តាលបានឡើយ ហើយក៏បង្អុរភ្លៀងនៅទីនោះទៅ។ ចំណែកទឹកភ្លៀងនៅសល់ខ្លះ ក៏បានបក់មកដល់ប្... | general |
ចូរនិយាយពីច្បាប់ឯកពន្ធភាពមាត្រា ៤។ | ទ្វេពន្ធភាពជាចំណងអាពាហ៍ពិពាហ៍ដែលបុរសមានប្រពន្ធពីរឯស្ត្រីមានប្តីពីរ។ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទទ្វេពន្ធភាពបុរសឬស្រ្តីណាដែលមានចំណងអាពាហ៍ពិពាហ៍មុនមិនទាន់រលាយនៅឡើយ ហើយទៅចុះបញ្ជីអាពាហ៍ពិពាហ៍ថ្មីមួយទៀត។ អ្នកសមគំនិតត្រូវមានទោសដូចគ្នា។ | general |
ដូចម្តេចដែលហៅថា សិទ្ធិ? ច្បាប់? តើសិទ្ធិនិងច្បាប់មានទំនាក់ទំនងនឹងគ្នាដូចម្តេចខ្លះ? តើសិទ្ធិនិងច្បាប់ខុសគ្នាដូចម្តេច? ចូររាប់ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានយ៉ាងតិច៥។ | ក. សិទ្ធិ គឺជាអំណាចពិសេសរបស់មនុស្សគ្រប់រូបៗ ទោះចាស់ក្តី ក្មេងក្តី តូច ឬធំក្តី ដែលធម្មជាតិផ្តល់ឱ្យតាំងពីកំណើតមកម្ល៉េះសម្រាបឱ្យមនុស្សការពារខ្លួនពីការរំលោភបំពាននៃអ្នកដទៃ និងអាចឱ្យមនុស្សធ្វើអ្វីៗ បានដោយសេរី ក្នុងករណីយកិច្ចស្របច្បាប់។
ខ. ច្បាប់ គឺជាបទបញ្ញាត្តិមួយ ដែលមានបានកំណត់ជាលាយលក្ខណ៍អក្សរ កំណត់ដោយរដ្ឋ មានភាពទៀងទាត់ និង... | general |
តើនិយ័តករទូរគមនាគមន៍កម្ពុជា (ន. ប .ទ) មានមុខងារនិងភារកិច្ចយ៉ាងដូចម្តេច? | និយ័តករទូរគមនាគមន៍កម្ពុជា មានមុខងារនិងភារកិច្ចដូចតទៅៈ
- ធ្វើនិយ័តកម្មស្របតាមគោលនយោបាយនិងស្របខណ្ឌគតិយុត្តនៃវិស័យទូរគមនាគមន៍និងបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាននៃព្រះរាជាណាចក្រកម្ពុជា
- ត្រួតពិនិត្យនិងតាមដាន ការផ្តល់សេវាទូរគមនាគមន៍ស្របតាមបទបញ្ញត្តិជាធរមាន
- លើកសំណើ ផ្តល់យោបល់លើវិសោធនកម្មប្រកាសឬលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ... | general |
តើក្រសួងមុខងារសាធារណៈមានភារកិច្ចនិងមុខងារយ៉ាងដូចម្តេច? | ក្រសួងមុខងារសាធារណៈមានមុខងារនិងភារកិច្ចដូចខាងក្រោម៖
- រៀបចំនិងកំណត់គោលនយោបាយ យុទ្ធសាស្រ្ត ផែនការ សកម្មភាព ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រងវិស័យមុខងារសាធារណៈ
- ត្រួតពិនិត្យនិងងវាយតម្លៃប្រសិទ្ធិភាព នៃប្រពន្ធគ្រប់គ្រងមុខងារសាធារណៈ តាមរយៈការតាមដាន ការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព ច្បាប់ និ... | general |
តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត? | ត្រូវបំពេញលក្ខខណ្ឌដូចជាៈ
- ត្រូវមានសិទ្ធិបោះឆ្នោត
- មានអាយុយ៉ាងតិច២៥ឆ្នាំ
- មានសញ្ជាតិខ្មែរពីកំណើត។ | general |
តើទំនួលខុសត្រូវផ្នែកព្រហ្មទ័ណ្ឌ និងទំនួលខុសត្រូវផ្នែកសីលវិជ្ជាទាក់ទងគ្នាដូចម្តេចខ្លះ? | ចំពោះអ្វីដែលទាក់ទងនឹងទំនួលខុសត្រូវ ផ្នែកព្រហ្មទ័ណ្ឌគេមិនត្រឹមតែធ្វើវិបាកវិនិច្ឆ័យទៅលើទម្ងន់ពិតប្រាកដនៃកំហុសមួយរឺទៅលើសារៈសំខាន់នៃកំហូចខាតឡើយ តែគេគិតជាពិសេសទៅលើពិរុទ្ធភាពនៃអ្នកប្រព្រឹត្តទោសកម្ម ពោលគឺទៅលើចេតនាផ្ទាល់របស់អ្នកនោះ។
មនុស្សឆ្កួត ជាមនុស្សបាត់ញាណគ្មានទំនួលខុសត្រូវទេនិងជាមនុស្សគ្មានទោស។ ឯអ្វីដែលបំផ្លាញ រឺបន្ថយសេរី... | general |
ដូចម្តេចដែលហៅថាអត្តសញ្ញាណជាតិ? តើអត្តសញ្ញាណជាតិខ្មែររួមមានអ្វីខ្លះ? | អត្តសញ្ញាណជាតិគឺជាគ្រឿងសម្គាល់ពិសេសរបស់មនុស្សរស់នៅក្នុងសហគមន៍មួយ។
អត្តសញ្ញាណជាតិខ្មែររួមមាន៖
- និមិត្តរូបជាតិ៖ ទងជាតិ ភ្លេងជាតិ ចម្រៀងជាតិ ព្រះសង្ឃ។
- រូបិយប័ណ្ណខ្មែរ៖ ប្រាក់រៀល។
- ឈ្មោះមនុស្ស៖ ទីកន្លែង ភូមិស្រុក។
- ទំនៀមទំលាប់ប្រពៃណី៖ បុណ្យទាន។
- សុជីវធម៌៖ ការនិយាយស្តី។
- ម្ហូបអាហារខ្មែរ៖ សំលរកកូរ ម្ជូរ ប្រហើរ។
- សិល្... | general |
តើច្បាប់ពាណិជ្ជកម្មអន្តរជាតិបានឆ្លើយតបទៅនិងអ្វី? | ច្បាប់ពាណិជ្ជកម្មអន្តរជាតិបានឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អង្គការសហប្រជាជាតិក្នុងការដើរតួយ៉ាងសំខាន់ក្នុងការលុបចោល និងការកាត់បន្ថយឧបត្ថម្ភខាងផ្លូវច្បាប់នៃលំហូរ ពាណិជ្ជកម្មអន្តរជាតិនោះនៅឆ្នាំ ១៩៦៦មហាសន្និបាតរបស់អង្គការអន្តរជាតិ បានបង្កើតគណៈកម្មការច្បាប់ពាណិជ្ជកម្មអន្តរជាតិមួយរបស់អង្គការសហប្រជាជាតិ (UNCITRAL៖ United Nat... | general |
តើទេពធីតាត្រូវធ្វើដូចម្តេចទៀត? | កាលបើទេពធីតាបានរៀបចំស្រេចបាច់ហើយ ទើបទេពធីតាហោះត្រឡប់ទៅទេវលោកវិញ។ លុះដល់គ្រប់១ឆ្នាំជាសង្រ្កាន្ត នាងទេពធីតាទាំង៧នាក់ ត្រូវផ្លាស់ប្តូរវេនគ្នា មកដង្ហែរក្បាលកបិលមហាព្រហ្ម ចេញមកប្រទក្សិណភ្នំព្រះសុមេរុ សាជាថ្មីម្តងទៀត ជារៀងរាល់ឆ្នាំតាមលំដាប់ថ្ងៃ។ | general |
តើទំនាក់ទំនងជាមួយមិត្តភក្តិទទួលបានប្រយោជន៍អ្វីខ្លះ? | ទំនាក់ទំនងជាមួយមិត្តភក្តិទទួលបានប្រយោជន៍ដូចជា៖
- មានអ្នកជួយធុរៈនៅពេលជួបការលំបាក
- ទទួលបានការជួយជ្រោមជ្រែងនិងការលើកទឹកចិត្តដ៏ធំធេងទាំងក្នុងពេលយើងសប្បាយ ទាំងក្នុងពេលយើងកើតទុក្ខ
- ទទួលបានគំរូល្អៗ និងដំបូន្មានល្អៗពីមិត្ត
- ទទួលបានការស្រលាញ់រាប់អាន និងធ្វើឱ្យយើងរីកចម្រើន និងកែលម្អខ្លួនបានដែរ។ | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.