question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើព្រះបរមរាជវាំងជាអ្វី? មានឈ្មោះពេញថាដូចម្តេច? តើព្រះបរមរាជវាំងខ្មែរមានទីតាំងនៅកន្លែងណា? តើនៅក្នុងព្រះបរមរាជវាំងខ្មែរមានប្រាសាទសំខាន់ៗប៉ុន្មាន? ចូររៀបរាប់ឈ្មោះប្រាសាទនីមួយៗ ព្រមទាំងកាលបរិច្ឆេទកសាង។
ព្រះបរមរាជវាំង គឺជាកន្លែងព្រះមហាក្សត្រគង់ប្រថាប់ ព្រមទាំងព្រះរាជវង្សានុវង្ស ដែលពាក្យសាមញ្ញហៅថា “ភូមិរបស់ស្តេច”។ មានឈ្មោះពេញថា “ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរបវឥន្ទបត្តបុរីរដ្ឋរាជសីមា មហានគរ”។ ព្រះបរមរាជវាំងខ្មែរមានទីតាំងនៅត្រង់ចំណុចប្រសព្វនៃទន្លេបួនមុន គឺទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ...
general
តើអគ្គនាយកដ្ឋានអាស៊ី ប៉ាស៊ីហ្វិកមានភារកិច្ចការងារយ៉ាងណាខ្លះ? ហើយនាយកដ្ឋានក្រោមឱវាទប៉ុន្មាន?
អគ្គនាយកដ្ឋានអាស៊ី ប៉ាស៊ីហ្វិកមានភារកិច្ចដូចតទៅ៖ - ធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាលប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក - សិក្សា ស្រាវជ្រាវ តាមដាន វិភាគនិងរាយការណ៍អំពីសភាពការណ៍នយោបាយ សន្តិសុខ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្មនៅក្នុងប្រទេសនៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក - សហការជាមួយក្រសួង និងស្ថាប័នរាជរដ្ឋាភិបាល ដើម...
general
តើព្រះពុទ្ធជាមនុស្សឬទេ? គឺព្រោះអ្វី?
ព្រះពុទ្ធជាមនុស្សពីព្រោះ៖ - បិតាជាមនុស្សឈ្មោះព្រះសុទ្ធោទនះ - មាតាឈ្មោះ សិរីមហាមាយា - មានទីកន្លែងកំណើតច្បាស់លាស់ប្រទេសនេប៉ាល់សព្វថ្ងៃ - មានថ្ងៃខែឆ្នាំទ្រង់ប្រសូតត្រាស់ដឹង ហើយចូលបរិនិញ្វន - ព្រះពុទ្ធឈ្មោះ ព្រះសិទ្ធត្ថ ភរិយាឈ្មោះ ពិម្ពាសោធរា មានបុត្រឈ្មោះ រាហ៊ុលកុមារ។ ទ្រង់ឆាន់សឹង សង្ឃដីកា ប្រសូត អាពាធ ដូចមនុស្សធម្មតាដែរ។
general
តើការប្រើសិទ្ធិ សេរីភាពដោយខ្វះការទទួលខុសត្រូវ និងនាំឱ្យមានផលអាក្រក់អ្វីខ្លះដល់ខ្លួន និងសង្គម?
ការប្រើសិទ្ធិ សេរីភាពដោយខ្វះការទទួលខុសត្រូវនឹងកើតមានដល់ខ្លួន និងសង្គមគឺ៖ ក. ចំពោះខ្លួន - បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ តម្លៃ ប៉ះពាល់ដល់សិទ្ធិអ្នកដទៃ - កើតមានជម្លោះ ហិង្សាជាមួយអ្នកដទៃ - នឹងនាំក្តីអន្តរាយមកដល់ខ្លួន ខ. ចំពោះសង្គម - បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃសង្គម - កើតមានភាពអសន្តិសុខសង្គម - នឹងនាំក្តីអន្...
general
ចូរពន្យល់ពាក្យទូន្មានរបស់ព្រះរាជសម្ភារ ក្នុងច្បាប់រាជនេតិ៖ “កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្រ្កម៍ កុំទុកចិត្តអភិប្រាយ ប្រើទំលែងខ្ពស់ រំពឹងអោយឆ្ងាយ ស្តាប់ពាក្យបរិយាយបណ្តាំមេជី”។
ពន្យល់ពាក្យទូន្មានរបស់ព្រះរាជសម្ភារ៖ - កុំទុកចិត្តបរទេស៖ បរទេស គឺជនជាតិសាសន៍ដទៃលោកណែនាំយើង កុំអោយផ្ញើសេចក្តីទុកចិត្តលើសាសន៍ដទៃ ដែលមកធ្វើការក្នុងប្រទេសយើង ព្រោះពួកនេះមិនស្មោះត្រង់នឹងជាតិដូចខ្មែរយើងឡើង។ - កុំទុកចិត្តអភិនេស្រ្កម៍៖ អភិនេស្រ្កម៍ សំគាល់អ្នកដែលលះទ្រព្យសម្បត្តិហើយចេញទៅប្រព្រឹត្តព្រហ្មចរិយធម៌ ឬអ្នកចេញទៅបួស គឺបព...
general
តើសាមីខ្លួន និងអ្នកពាក់ព័ន្ធ (បុគ្គល ឬស្ថាប័ន) នីមួយៗមានករណីកិច្ចដូចម្ដេចខ្លះ?
ករណីកិច្ចរបស់សាមីខ្លួនិងអ្នកពាក់ព័ន្ធក្នុងសម្រេចសិទ្ធិអប់រំចំណេះដឹងទូទៅមូលដ្ឋាន ៩ឆ្នាំមាន៖ ក. ចំពោះសាមីខ្លួនផ្ទាល់ - ខិតខំព្យាយាមរៀនសូត្រ ស្វ័យសិក្សា ស័្វយស្រាវជ្រាវ - យកចិត្តទុកដាក់ រាល់កិច្ចការដែលគ្រួសាររៀនដាក់ឪ្យធ្វើ - គោរពអនុវត្តវិន័យបទបញ្ជាផ្ទៃក្នុងសាលារៀន និងច្បាប់សង្គម ឬ និយ័តភាពសិក្សាទៀងទាត់ - គោរព និងអនុវត្តតា...
general
តើប្រទេសកម្ពុជាបានអនុវត្តប្រភេទសេដ្ឋកិច្ចអ្វីខ្លះចាប់ពីឆ្នាំ ១៩៧៩រហូតដល់បច្ចុប្បន្ន? ចូរអ្នករៀបរាប់ និងពន្យល់អត្ថន័យនៃសេដ្ឋកិច្ចទាំងនោះ។
ចាប់ពីឆ្នាំ ១៩៧៩រហូតដល់បច្ចុប្បន្នប្រទេសកម្ពុជាបានអនុវត្តសេដ្ឋកិច្ច រឺសេដ្ឋកិច្ចផែនការ សេដ្ឋកិច្ចទីផ្សារសេរី។ សេដ្ឋកិច្ចរដ្ឋ គឹរដ្ឋាភិបាលជាអ្នកគ្រប់គ្រងលើមធ្យោបាយផលិតកម្ម ដូចជារោងចក្រ ប្រប័ន្ធគមនាគមន៍ ធនធានធម្មជាតិ ដូចជារោងចក្រ ប្រព័ន្ធគនាមន៍ ធនធានធម្មជាតិ គ្រឹះស្ថានជំនួញធំៗហើយក៏ជាអ្នកសំរេចចិត្តផ្នែកសេដ្ឋកិច្ចទាំអស់ដែរ...
general
អ្នកជាគ្រូបង្រៀនមួយរូប តើអ្នកត្រូវមានលក្ខណៈសម្បត្តិយ៉ាងណា? និងធ្វើសកម្មភាពអ្វីខ្លះសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស?
គ្រូបង្រៀនមួយរូបត្រូវមាន លក្ខណៈសម្បត្តិមានដូចជាៈ - រូបសម្បត្តិៈ ត្រូវមានកាយសម្បទាអាចបង្រៀនសិស្ស បានទៅតាមកិច្ចការនិងមនសិការបស់ខ្លួន - ចរិយាសម្បត្តិៈត្រូវមានចរិកឬកពារថ្លៃថ្នូរ ម៉ត់ចត់ទន់ភ្លន់ ប្រកបដោយសុជីវធម៌ជាអ្នកអប់រំមានសំដីផ្អែមល្ហែម សំលៀកបំពាក់សមរម្យជាគ្រូបង្រៀនមានចិត្តស្មោះត្រង់ យុត្តិធម៌មានព្រហ្មវិហារធម៌ និងមានមនសិ...
general
តើអង្គភាពថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែករបស់អាស៊ានមានភារកិច្ចអ្វីខ្លះ?
អង្គភាពថ្នាក់រដ្ឋមន្ត្រីរដ្ឋជំនាញតាមផ្នែករបស់អាស៊ានមាន៖ - ដំណើរការមុខងារស្របតាមអាណត្តិរបស់ខ្លួន - អនុវត្តកិច្ចព្រមព្រៀង និងសេចក្តីសម្រេចនៃកិច្ចប្រជុំកំពូលអាស៊ានដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន - ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងផ្នែករបស់ខ្លួននីមួយៗ ដើម្បីទ្រទ្រង់សមាហរណកម្មអាស៊ាន និងការកសាងសហគមន៍ - ដាក់របាយការណ៍និងអនុសា...
general
ពិធីបុណ្យចូលឆ្នាំខ្មែរមានកម្មវិធីឆ្លងភ្នំខ្សាច់។ ចូរបង្ហាញអត្ថន័យនៃភ្នំខ្សាច់?
ពិធីបុណ្យចូលឆ្នាំមានរយៈពេលបីថ្ងៃ។ ក្នុងពិធីបុណ្យនេះតភ្ជាប់ពិធីបុណ្យនេះមានភ្ជាប់ពិធីបុណ្យព្រះពុទ្ធសាសនាគឺ ពិធីពូនភ្នំខ្សាច់ និង ឆ្លងភ្នំខ្សាច់ជាកិច្ចបង្ហើយបុណ្យ។ តាមជំនឿក្នុងព្រះពុទ្ធសាសនា ភ្នំខ្សាច់មានអត្ថន័យដូចតទៅ៖ - ភ្នំខ្សាច់តំណាងឲ្យបពិត្រ នៃលោធាតុប្រចាំប្រទេសឥណ្ឌាគឺមានកំពូល ៥ ដែលភ្នំកណ្ដាលតំណាងឲ្យភ្នំសុមេរុ និងកំពូ...
general
តើក្នុងសង្គមមនុស្ស និងសង្គមទាំងមូល ត្រូវមានសិទ្ធិអ្វីខ្លះ?
សិទ្ធិក្នុងសង្គមមនុស្ស និងសង្គមទាំងមូល គឺសិទ្ធិមានអាកាសនិងទឹកស្អាត ព្រមទាំងមានបរិស្ថានធម្មជាតិ ដែលផ្តល់សុខភាពដល់យើងទាំងអស់គ្នា។
general
តើបញ្ញាសត្វ និងបញ្ញាមនុស្សមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ?
បញ្ញាសត្វ ពិសេសសត្វឆ្អឹងកងថ្នាក់ខ្ពស់ខុសពីពីបញ្ញាមនុស្សត្រង់៖ សត្វមានតែបញ្ញាប្រតិបត្តិ ពោលគឺសម្បទាចាប់បានតែអាចទំនាក់ទំនង់រវាងវត្ថុក្នុងតថៈរូបី បច្ចុប្បន្នភាពមានន័យថាគឺ គ្រាន់តែអាចប្រើប្រាស់វត្ថុជាមធយោបាយសំរាប់អនុវត្តដើម្បីសំរេចបំនងប៉ុននោះ ប៉ុន្តែពុំអាចគ្រប់គ្រងពេលបាន ពុំអាចរំលឹកពីអតីតកាលនិងពុំអាចគ្រោងពីអនាគតកាលបានឡើយឯម...
general
តើនិកាយមហាយានមានលក្ខណៈយ៉ាងដូចម្ដេចដែរ?
ចំពោះនិកាយមហាយានវិញ គឺសំដៅទៅលើយានធំ ទូលាយ សង្រ្គោះមនុស្សដបានច្រើនតែសម្រេចបានផល ត្រឹមតែ ព្រះពោធិ៍សត្វតែប៉ុណ្ណោះ (ត្រឹង ងា ១៩៧៤)។
general
តើលទ្ធិប្រជាធិតេយ្យមានលក្ខណៈពិសេសដូចម្តេចខ្លះ?
លទ្ធិប្រជាធិបតេយ្យមានលក្ខណៈពិសេសដូចតទៅ៖ - ផ្តល់សេរីភាពចូលរួមឆាកនយោបាយ - ប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពស្មើគ្នា ក្នុងការរស់នៅស្របច្បាប់ - សេរីភាពក្នុងការទទួលយកព័ត៌មានពិត និងការបញ្ចេញមតិ - ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិ ទៅបោះឆ្នោតនិងឈរឈ្មោះឲ្យគេបោះឆ្នោត - មានការផ្ទេរអំណាចដោយសន្តិវិធីមានការចូលរួមពីគណៈបក្សរច្រើន - បោះឆ្នោតដោ...
general
តើក្រសួងទេសចរណ៍មានភារកិច្ចនិងមុខងារយ៉ាងដូចម្តេចខ្លះ?
ក្រសួងទេសចរណ៍ជាសេនាធិការរបស់រដ្ឋាភិបាលកម្ពុជា មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖ - ដឹកនាំគ្រប់គ្រងសម្របសម្រួលនិងអភិវឌ្ឍន៍លើវិស័យទេបសចរណ៍ - កំណត់និងរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្តផែនការសកម្មភាព និងបទដ្ឋានគតិយុត្តពាក់ព័ន្ធសំដៅប្រសិទ្ធភាព គណភាពនិងនិរន្តរភាពដើម្បីរួមចណែកកាត់បន្ថយភាពក្រីក្រនិងឆ្លើយតបនិងបម្រែបម្រួលអាកាសធាតុ ...
general
តើនៅឆ្នាំ២០១១កាកបាទក្រហមកម្ពុជាប្រារព្ធខួបលើកទីប៉ុន្មាន? ក្រោមប្រធានបទអ្វី?
នៅឆ្នាំ២០១១កាកបាទក្រហមកម្ពុជាប្រារព្ធខួបលើកទី១៤៨។ ក្រោមប្រធានបទ (កម្លាំងអ្នកស័្មគ្រចិត្ត ប្រសិទ្ធិភាពមនុស្សធម៌។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១១ តុលាការអន្តរជាតិក្រុងឡាអេប្រទេសហូឡង់បានសម្រេចថា (កម្ពុជា និងថៃគួរបន្តកិច្ចសហប្រតិបត្តិការណ៍ របស់ពួកគេនៅក្នុងក្របខ័ណ្ឌអាស៊ាន ជាពិសេសអនុញ្ញាតអោយអ្នកសង្កេតការហៅកាត់អាស៊ាននេះអាចចូលទ...
general
សង្គមកម្ពុជាបច្ចុប្បន្នកំពុងយកចិត្តទុកដាក់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។ ដូចនេះ ដើម្បីចៀសផុតពីអំពើហិង្សាក្នុងគ្រួសារយើងគប្បីដឹងថា៖ ក. តើអំពើហិង្សាក្នុងគ្រួសារកើតឡើងពីមូលហេតុអ្វីខ្លះ? ខ. តើអំពើហិង្សាក្នុងគ្រួសារស្តែងចេញក្រោមរូបភាពណាខ្លះ? ចូររៀបរាប់ពន្យល់។ គ. តើរូបភាពនីមួយៗនៃអំពើហិង្សាក្នុងគ្រួសារផ្តល់ផលវិបាកអាក្រក់ដូច...
ក. អំពើហិង្សា ជាការបញ្ចេញកំហឹងដាក់គ្នាការទាស់ទែងខ្វែងគំនិតគ្នា ការធ្វើអាក្រក់ដាក់គ្នាអំពើកម្រោល។ មូលហេតុដែលនាំឱ្យមានអំពើហិង្សាគឺ៖ - ស្រវឹង៖ ភ្លេចភ្លាំងស្មារតី ប្តូរចរិតពីស្លូតមកកាចសាហាវ។ - គ្រឿងញៀន៖ បាត់បង់ស្មារតី ទប់អារម្មណ៍មិនបានគ្រប់គ្រងខ្លួនឯងមិនបាន។ - ចាញ់ល្បែង៖ មួម៉ៅ តប់ប្រម៉ល់ទប់ប្រធោ។ - ភាពក្រីក្រ៖ ទ័លច្រក ខឹង ...
general
តើកំណើនប្រជាជនផ្តល់ការលំបាកអ្វីខ្លះដល់សង្គមមនុស្ស? ចូរពន្យល់។
កំណើនប្រជាជនផ្តល់ការលំបាកជាច្រើនដល់សង្គមមនុស្សដូចជា៖ - ការខ្វះទឹកស្អាតសម្រាប់ផឹក និងប្រើប្រាស់ ខ្វះថាមពលការបង្កើតការបំពុល ឬការធ្វើឱ្យកខ្វក់ ខ្យល់ ទឹក ដីការរំខានដោយសំឡេង ការកាប់បំផ្លាញព្រៃឈើនិងការធ្វើឱ្យខូចប្រព័ន្ធអេកូឡស៊ីដែលជួយឱ្យមានលំនឹងរវាងអុកស៊ីសែននិងឧស្ម័នកាបូនិច្ច នៅក្នុងបរិយាកាស។ - ការកើនឡើងកម្តៅ នៅលើពិភពលោកបាត់ប...
general
តើពិធីសូត្រមន្តរំដោះគ្រោះធ្វើឡើងដើម្បីអ្វី?
ពិធីសូត្រមន្តរំដោះគ្រោះធ្វើឡើងដោយ អ្នកមានជំងឺយូរថ្ងៃហើយ រក្សាព្យាបាលមិនជាសះស្បើយអ្នកខ្លះមានជំនឿថា ត្រូវរំដោះគ្រោះសិនសឹមផឹកថ្នាំព្យាបាល។ ទម្លាប់នេះគេតែងរកគ្រូហោរមើលហេតុការណ៍តើជំងឺនេះបណ្តាលមកពីអ្វី? តើមានគ្រោះថ្នាក់យ៉ាងណា? ក្រោយពីបានដឹងហើយគេក៏រៀប ទៅតាមរបៀបដែលគ្រូហោរបានប្រាប់។ បើត្រូវសូត្រមន្តរំដោះគ្រោះ គេក៏ត្រូវធ្វើតាមនោ...
general
អ្វីជាការស្គាល់ខ្លួនឯង?
ការស្គាល់ខ្លួនឯងគឺជា៖ - ស្គាល់ពីអ្វីៗដែលខ្លួនមានដូចជា កម្លាំងកាយ ចំណេះដឹង សមត្ថភាពលទ្ធភាព ទ្រព្យធនធាន របៀបរស់នៅ គុណធម៌ សីលធម៌ចិត្តគំនិតផ្ទាល់ខ្លួន។ - ស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្សោយ រាល់ចំណុចខ្សោយត្រូវចេះកែច្នែឱ្យបានល្អ។
general
តើយុទ្ធសាស្រ្ត «អភិវឌ្ឍន៍ទីផ្សារការងារ» របស់រាជរដ្ឋាភិបាលបានគ្រប់ដណ្តងលើចំណុចសំខាន់ៗអ្វីខ្លះ?
ក្នុងគោលបំណងជំរុញឲ្យគ្រប់សមាសភាគ នៃទីផ្សារការងារដំណើរការប្រកបដោយភាពស៊ីចង្វាក់គ្នានិងជួយគាំទ្រគ្នាទៅវិញទៅមកសំដៅលើកម្ពស់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកស្ទួយជីវភាពប្រជាជនរាជរដ្ឋាភិបាលបានដាក់ចេញកនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីផ្សារការងារដោយផ្តោតលើចំណុចអាទិភាពដូចខាងក្រោម៖ - រៀបចំនិងអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ដ...
general
តើអ្នកត្រូវមានភារកិច្ច និង អាកប្បកិរិយាបែបណាចំពោះបញ្ហានេះ?
ស្ថិតនៅចំពោះមុខបញ្ហាអសកម្មទាំងនេះយុវជន តយុវនារីត្រូវមានភារកិច្ច និង អាកប្បកិរិយាដូចតទៅ៖ + រស់នៅត្រូវមានសីលធម៌ល្អ គោរពឪពុកម្តាយបងប្អូន ចាស់ព្រឺទ្ធាចារ្យ ដើម្បីឲសាកសមជាកូនល្អ សិស្សល្អ។ + ត្រូវគោរពច្បាប់សង្គមឲបានខ្ចាប់ខ្ចួនដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ របស់សង្គមជាតិ + ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲបានពូកែ ដើម្បីយកចំណេះដឹងមកច...
general
តើនិម្មិតសញ្ញារបស់រដ្ឋមានអ្វីខ្លះ?
និម្មិតសញ្ញារបស់រដ្ឋមាន៖ ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិ (ព្រះសង្ហារ)។
general
អវតារបស់ព្រះវិស្ណុដែលជាមនុស្សកាន់ពូចៅផ្តល់ដោយព្រះសិវៈសម្រាប់ជួយស្រោចស្រង់មនុស្សលោកគឺនរណា?
អវតារបស់ព្រះវិស្ណុដែលជាមនុស្សកាន់ពូចៅផ្តល់ដោយព្រះសិវៈសម្រាប់ជួយស្រោចស្រង់មនុស្សលោកគឺព្រះបរាសុរាម។
general
មតិមួយពោលថា សាសនា និងសង្គម មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធមិនអាចកាត់ផ្តាច់បាន។ ចូរពន្យល់។
សាសនាគឺជាពាក្យទូន្មាន ប្រៀនប្រដៅរបស់គ្រូអាចារ្យណាមូយនៅលើលោក។ ឯសង្គមគឺជាក្រុមមនុស្សដែលចាប់ពីមនុស្សពីរនាក់ឡើងទៅហើយរស់នៅរួមគ្នា មានទំនាក់ទំនងនឹងគ្នា ដាក់បញ្ហារួមគ្នា ព្រមទាំងដោះស្រាយរួមគ្នាដើម្បីផលប្រយោជន៏រួម។ប្រជាជននៅក្នុងស្រុកភូមិជុំវិញវត្តអារាម ជាអ្នកកសាងវត្តអារាម កុដ សាលារៀន សាលាបាលីវិហារ ហើយដែលមានព្រះសង្ឃជាអ្នកថែរក្ស...
general
តើការសិក្សាពីវប្បធម៌ អរិធម៌ខ្មែរអាចឪ្យអាចអ្នកមានចំណេះដឹង ចំណេះធ្វើ ចំណេះអប់រំ និងចំណេះចេះរស់នៅក្នុងសង្គមដូចម្ដេចខ្លះ?
ការសិក្សាពិវប្បធម៌ អរិយធម៌ខ្មែរអាចឪ្យអាចមាននចំណេះដឹង ចំណេះធ្វើ ចំណេះអប់រំ និងចំណេះចេញរស់នៅក្នុងសសង្គមដូចជា៖ ក. ចំណេះដឹង - អាចឪ្យយើងស្វែងយល់អំពីជំនឿ សាសនាទំនៀមទំលាប់ការរីកចម្រើនក្នុងសង្គម - ប្រព័ន្ធផ្សព្បផ្សាយ វិទ្យុ ទុរទស្សន៍ អ៊ីធឺណិត ទូរស័ព្ទ - អភិវឌ្ឍន៍ការអប់រំ អាចឪ្យយើងយល់ដឹង សីលធម៌ គុណធម៌ កីឡា របាំប្រពៃណី ល្បែងប្រជ...
general
សិទ្ធិជាមូលដ្ឋានបីប្រការរបស់ជនបរទេសមានអ្វីខ្លះ?
សិទ្ធិជាមូលដ្ឋានបី ប្រការរបស់ជនបរទេសមាន៖ - សិទ្ធិសុំការជ្រកកោន។ - សិទ្ធិរួចផុតពីការនិរទេស មិនត្រូវគេនិរទេសអោយទៅរស់នៅប្រទេសមួយដែល ជីវិត ឬសេរីភាពផ្ទាស់ខ្លួន ត្រូវទទួលគ្រោះថ្នាក់ដោយសារតែរឿងពូជសាសន៍ សញ្ជាតិសាសនា ឋានៈសង្គម ឬការបញ្ចេញមតិខាងនយោបាយ។ - សិទ្ធិដើម្បីជួបជុំគ្រួសារឡើងវិញ សិទ្ធិជួបជុំគ្រួសារដែលបែកខ្ញែកគ្នា។
general
តើពិធីបុណ្យណាខ្លះមានលក្ខណៈជាពិធីបែបពុទ្ធសាសនាសុទ្ធសាធ?
ក. ពិធីបុណ្យដែលស្ថិតនៅក្នុងព្រះពុទ្ធសាសនាបែបពុទ្ធសាសនាសុទ្ធសាធមាន៖ - ពិធីចូលវស្សា ចេញវស្សា - ពិធីបុណ្យកឋិនទាន - ពិធីបុណ្យផ្កា - ពិធីបុណ្យមាឃបូជា ពិសាខបូជា - ពិធីបុណ្យបច្ច័យបួន - ពិធីបុណ្យឆាកមហាបង្សុកូល - ពិធីបុណ្យទេសនាមហាជាតក - ពិធីបុណ្យពុទ្ធាភិសេក - ពិធីបុណ្យបំបួសនាគជាដើម។ ខ. បុណ្យចូលឆ្នាំ - មានពូនភ្នំខ្សាច់ - មានល្បែ...
general
ក. តើសិល្បៈគឺជាអ្វី? ខ. តើតម្លៃពិតរបស់សិល្បៈវប្បធម៌ជាតិស្ថិតនៅត្រង់ណា?
ក. សិល្បៈគឺជាជំនាញ ឬជាចំណេះដឹងហត្ថកម្មគ្រប់យ៉ាងដូចជាឆ្លាក់ គូរ សូនរូប ការរចនា ការ តុបតែង ចម្រៀង តន្ត្រី ឬរបាំជាដើម៕ ខ. តម្លៃពិតរបស់សិល្បៈវប្បធម៌ជាតិស្ថិតនៅត្រង់៖ - សោភណភាព ពោលគឺសម្តៅទៅលើទឹកដៃ គំនិតច្នៃប្រឌិតដ៏កំពូលនៃទេពកោសល្យរបស់សិល្បករ អ្នកនិពន្ធ កវី បណ្ឌិត។ - ខ្លឹមសារ គឺបង្ហាញអំពីបញ្ហាអត្ថន័យ សីលធម៌ គុណធម៌ គតិធម៌ ឧត្...
general
តើមានអ្វីជាសំអាង ដែលថារូបធាតុកើតមុនញាណ?
ផ្នែកជីវវិទ្យា និងវត្ថុបុរាណវិទ្យាបានបង្ហាញច្បាស់ថាផែនដីជាចំនែកនៃតារាមួយកាលពី ៤ទៅ ៥កោដិឆ្នាំកន្លងមក អណ្តែតក្នុងលំហអាកាសត្រូវបានត្រជាក់បន្តិចម្តងៗដោយឆ្លងតាមចលនានិងដំណើរលូតលាស់យូរអង្វែងហើយក្លាយគជាពិភពហោរស្ថានមួយ។ការវិវត្តន៍នេះបានធ្វើអោយមានបំរែបំរួលពីសារធាតុអសរីរាង្គ ទៅជាសរីរាង្គរួចឈានដល់សារធាតុជីវីតជាដំបូង។ ភាវៈនេះឈានឡើង...
general
តើព្រះព្រហ្មមានមុខងារនិងលក្ខណៈសម្គាល់អ្វីខ្លះ?
ព្រហ្ម័នបានបង្កើតព្រះព្រហ្មមុនគេ ហើយព្រះព្រហ្មក៏បានចាប់កសាងលោកបន្តទៀតគឺបានបែងចែកទៅភាវៈផ្សេងៗដូចជា វិស្ណុ សិវៈ ច័ន្ទអង្គារ វាយុ អគ្គី ភារុណ ឥន្ទ្រ... ទៅជាមនុស្ស ជាសត្វ ធម្មជាតិ គម្ពីរវេទ...។ព្រះព្រហ្មមានឈ្មោះមួយទៀតថា ហិរណ្យភគ៌ ពីព្រោះមានជំនឿថាព្រះព្រហ្មកើតចេញពីស៊ុតមាសមួយ ដែលព្រះព្រហ្មបានធ្វើឲ្យអណ្តែតនៅលើអាកាសរួចបំបែកជា២...
general
ព្រះពុទ្ធិសាសនាកូនដែលដឹងគុណឪពុក ម្តាយត្រូវបានទទួលសម្បត្តិបីយ៉ាងគឺ សម្បត្តិមនុស្ស សម្បត្តិទេវតា និងសម្បត្តិនិពា្វន? ចូរពន្យល់សម្បត្តិនីមួយៗខាងលើ?
ពន្យល់ពីសម្បត្តិមនុស្ស សម្បត្តិទេវតា និង សម្បត្តិនិពា្វន្ត គឺ៖ - សម្បត្តិមនុស្សមាន: - បញ្ញាសម្បត្តិ (មនុស្សមនាបញ្ញាវាងវៃទាំងផ្លូវលោកនិងផ្លូវធម៌) - ភោគសម្បត្តិ (មនុស្សមានទ្រព្យច្រើន) - បរិវារសម្បត្តិ (មនុស្សមានអ្នករាប់អានច្រើន) - យសសម្បត្តិ (មនុស្សមានបុណ្យសក្តិខ្ពស់ក្នុងសង្គម) - ត្រកូលសម្បត្តិ (មនុស្សកើតពីក្នុងត្រកូលខ្...
general
តើឫសរុក្ខជាតិមាននាទីធ្វើអ្វីខ្លះ?
ឫសរុក្ខជាតិមាននាទីដូចទៅ៖ - នាទីទ្រទ្រង់៖ ភ្ជាប់ដើមទៅនឹងស្លឹក - នាទីស្រូប៖ ស្រូបទឹកនិងអំបិលខនិជរលាយពីក្នុងដី - នាទីដឹកនាំ៖ ដឹកនាំទឹកនិងអំបិលខនិជទៅដើម - នាទីផ្ទុកអាហារបម្រុង៖ ផ្ទុកអាហារចិញ្ចឹម។
general
តើព្រះសង្ឃខ្មែរមានតួនាទីខ្លះនៅក្នុងសង្គម?
សង្គមខ្មែរមានតួនាទីនៅក្នុងសង្គមដូចជា៖ - ប្រកាន់ភ្ជាប់លើគុណធម៌ល្អប្រពៃ មានភាពបរិសុទ្ធ ចិត្តមេត្តាធម៌ សុភាពរាបសា និងមានសីលធម៌រស់នៅសុក្រីតក្នុងជីវិត មិនជាប់ជំពាក់បញ្ជាទ្រព្យសម្បត្តិ - ទូន្មានអប់រំពុទ្ធបរិស័ទ្ធឪ្យជឿអំពើល្អ ប្រព្រឹត្តតែអំពើដែលកុសលជួយឪ្យចេះអាន ចេះសរសេរ - ជួយកសាងសាលារៀនមន្ទីរពេទ្យ ផ្លូវថ្នល់ - រួមចំណែកដើម្បីស...
general
តើព្រះសិវៈមានមុខងារ និងលក្ខណៈសម្គាល់អ្វីខ្លះ?
ជាអាទិទេពបំផ្លាញលោកផង និងបង្កើតលោកផងជាតំណាងសភាវៈកាចសាហាវឃោឃៅចូលចិត្តកាប់ចាក់ និងមានមហេសីច្រើន។ - ព្រះសិវៈមានឈ្មោះជាច្រើនដូចជា មហាទេវៈ ហរៈ មហេស្វរៈ រុទ្រៈ ឥស្វរៈ ឧគ្រៈ អឃោរវៈ ភៃរវៈ ឥសូរជាដើម។ - ព្រះសិវៈមានមហេសី ឬហៅថាសក្ដិចំនួន៩គឺទុគ៌្គា ឧមាវតី គោរី កាលី ចន្ទី បរវ៌តី ទេវី មហាទេវីកុមារី។ - មានបុត្រា២អង្គគឺស្កនៈ (ជាទេវខាងស...
general
សហគមន៍អន្តរជាតិចាត់ទុកថាប្រជាធិតេយ្យនឹងមានដំណើរការប្រក្រតីកើតទាល់តែមានបេះដូងដ៏ប្រាកដជាមួយ។ តើបេះដូងណៃដំណើរការប្រជាធិបតេយ្យជាអ្វី?
បេះដូងនៃដំណើរការប្រជាធិបតេយ្យគឺការបោះឆ្នោត។ ការបោះឆ្នោតត្រូបកប្រព្រឹត្តទៅតាមកាលកំណត់ច្បាស់លាស់។ ហើយការបោះឆ្នោតនីមួយៗត្រូវមានលក្ខណៈសេរី និងយុត្តិធម៌។
general
តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថកោះកេរ្តិ៍?
ប្រាសាទ ស្ថិតនៅក្នុងរចនាបថកោះកេរ្តិ៍ កសាងនៅពាក់កណ្តាលស.វទី១០មានដូចជា៖ - ក្រុមប្រាសាទទាំងអស់នៅកោះកេរ្តិ៍ - ប្រាសាទនាងខ្មៅ (ខេត្តតាកែវ) - ប្រាសាទជើងអង (ខេត្តកំពង់ចាម)...។
general
នៅក្នុងខេត្តឧត្តរមានជ័យ មានចំនួនមនុស្សសរុប ៣៩.១៦១នាក់ និងមាន ៧៤៧២ គ្រួសាររស់នៅ។ តើចែកជាស្រុក ឃុំ ភូមិប៉ុន្មាន?
- ៤ ស្រុក ១៧ឃុំ ៨៧ភូមិ។
general
ដូចម្តេចដែលហៅថា សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងសិទ្ធិវប្បធម៌?
ក. សិទ្ធិពលរដ្ឋ ជាសិទ្ធិរបស់មនុស្សក្នុងការរស់នៅ និងការពារខ្លួនស្របច្បាប់ ស្របតាមវប្បធម៌ទំនៀមទម្លាប់របស់ជាតិ។ ខ. សិទ្ធិនយោបាយ គឺសំដៅទៅលើការចូលរួមចំណែកក្នុងឆាកនយោបាយការចូលរួមចំណែកក្នុងកិច្ចការសង្គមផ្សេងៗនិងការចូលរួមកំណត់វាសនាប្រទេសជាតិរបស់ខ្លួន (សិទ្ធិចូលរួមបោះឆ្នោត សិទ្ធិក្នុងការបញ្ចេញមតិ)។ គ. សិទ្ធិសេដ្ឋកិច្ច ជាសិទ្ធិដ...
general
តើប្រជាជនកម្ពុជាបានទទួលផលពីគោលនយោបាយស្តីពីការកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាលក្នុងការសាងសង់ស្ពានថ្នល់យ៉ាងដូចម្តេចខ្លះ?
ផលដែលទទួលបានពីនយោបាយស្តីពីការកាត់បន្ថយភាពលក្រីក្ររបស់រដ្ឋាភិបាលក្នុងការកសាងស្ពានថ្នល់មាន៖ ក. សេដ្ឋកិច្ច - កាត់បន្ថយប្រាក់ចំណាយក្នុងការធ្វើដំណើរចំណេញពេលវេលាឆាប់ងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិតដឹកទំនិញចេញចូលបានស្រួលដោយមិនចាំបាច់ឆ្លងសាឡាង ឬឆ្លងដរ។ - កាត់បន្ថយទៅលើការចំណាយទៅលើការជួសជុលយានជំនិះទៅលើគ្រឿងបន្លាស់..។ - សន្សំ...
general
ចូររាប់ចំនួនមន្ទីរពេទ្យនៅព្រះរាជាណាចក្រកម្ពុជា?
ចំនួនមន្ទីរពេទ្យនៅព្រះរាណាចក្រកម្ពុជា៖ - មន្ទីរពេទ្យថ្នាក់ជាតិ ៧ - មន្ទីរសុខាភិបាលខេត្ត ២៤ - ស្រុកប្រតិបត្តិ ៨៩ - មន្ទីរពេទ្យបង្អែក ៨៩ - មណ្ឌលសុខភាព ១៦៩៧ - ប៉ុសិ្តសុខភាព ៩៥។
general
ខេត្តសៀមរាប មានចំនួនមនុស្សសរុប ៥៦០.៤០៩នាក់ និងមានគ្រួសារ ៩៨.៥២១គ្រួសារ។ តើក្នុងនោះចែកជាស្រុក ឃុំ ភូមិប៉ុន្មាន?
- ១២ ស្រុក ១០០ឃុំ និង ៨៧៥ ភូមិ។
general
វប្បធម៌អូស្រ្តអាស៊ី ជាវប្បធម៌ដើមរបស់ជនជាតិនៅអាស៊ីខាងត្បូង តើវប្បធម៌នេះមានលក្ខណៈសំខាន់ៗដូចម្តេចខ្លះ?
វប្បធម៌អូស្រ្តអាស៊ី ជាវប្បធម៌ដើមរបស់ជនជាតិនៅអាស៊ីខាងត្បូង វប្បធម៌នេះមានលក្ខណៈសំខាន់ៗដូចតទៅ៖ ក. ក្នុងវិស័យការប្រើប្រាស់សំភារៈ - ចេះធ្វើស្រែវស្សា - ចេះវិធីបញ្ចេញបញ្ចូលទឹកក្នុងស្រែ - ចេះប្រើគោក្របី និងប្រដាប់ធ្វើស្រែខ្លះ - ចេះស្លលោហធាតុ - ស្មាត់ជំនាញខាងនាវាចរណ៍។ ខ. ក្នុងវិស័យសង្គមកិច្ច - គេចាត់ទុកស្រី្តជាធំនៅក្នុងគ្រួសារ ...
general
តាមទំនៀមទម្លាក់តើការស្លាប់មានប៉ុន្មានប្រភេទ? អ្វីខ្លះ?
ការស្លាប់មានពីរប្រភេទ គឺស្លាប់មិនតាមកាល និងស្លាប់តាមកាល៖ - ស្លាប់មិនតាមកាលគឺស្លាប់ដោយគ្រោះថ្នាក់ ដូចជា លង់ទឹក ចងក គ្រោះថ្នាក់ចរាចរ តាមទំនៀមបុរាណគេយក ទៅកប់ចាំឳកាសល្អ ទើបគេយកឆ្អឹងមកធ្វើបុណ្យ។ - ការស្លាប់តាមកាលគឺស្លាប់ដោយជំងឹឬចាស់ជរា។
general
តើពិធីបុណ្យភ្ជុំបិណ្ឌមានអត្ថន័យដូចម្តេច?
បុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីមួយមានលក្ខណៈប្រជាប្រិយ៍ ដែលជនជាតិខ្មែរយើងគ្រប់រូបនិយមធ្វើគ្រប់គ្នាក្នុងមួយឆ្នាំម្តង។ ពិធីបុណ្យនេះ បានធ្វើក្នុង រយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ ១រោច រៀងទៅដល់ថ្ងៃ ១៥រោច ខែភក្របទ។ តាមគម្ពីរនានានៃព្រះពុទ្ធសាសនាបានចែងថា មនុស្សដែលស្លាប់ទៅ តែងកើតក្នុងភពផ្សេងៗ តាមកម្មរបស់ខ្លួន។ មនុស្សចិត្តអាក្រក់ ដែលបានធ...
general
តើអង្គភាពចំណុះអាស៊ានមាន អ្វីខ្លះ?
អង្គភាពចំណុះអាស៊ានរួមមាន៖ ក. សភា អង្គការអន្តរសភាអាស៊ាន ខ. អង្គការជំនួញ - កិច្ចប្រជុំក្រុមហ៊ុនអាកាសចរណ៍អាស៊ាន - សម្ព័ន្ធអង្គការអាស៊ាននៃសមាគមន៍ឧបត្ថម្ភសុខភាព - សហសម្ព័ន្ធយានយន្តអាស៊ាន - សមាគមធនាគារិកអាស៊ាន - ក្រុមប្រឹក្សាពិគ្រោះយោបល់ផ្នែកធុរៈកិច្ចអាស៊ាន - វេទិកាធុរៈកិច្ចអាស៊ាន - សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន - ក្រុម...
general
តើសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សឆ្នាំ ១៩៤៨ មានប៉ុន្មានមាត្រា? មានមាត្រាអ្វីខ្លះ? ចូររៀបរាប់។
ប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ត្រូវចែកចេញជា ៣០ មាត្រានិងមានខ្លឹមសារដូចខាងក្រោម៖ - មាត្រា ១ មនុស្សទាំងអស់ កើតមកមានសេរីភាព និងសមភាពក្នុងសេចក្តីថ្លៃថ្នូរ។ មនុស្សមានវិចារណញ្ញាណ និងសតិសម្បជញ្ញៈជាប់ពីកំណើតហើយគប្បីប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ក្នុងស្មារតីភាតរភាពជាបងប្អូន។ - មាត្រា ២ មនុស្សម្នាក់ៗ អាចប្រើប្រាស់សិទ្ធិនិងសេរីភាព...
general
ចូរប្រាប់ពីអត្ថន័យនៃឈ្មោះនិងនិមិត្តសញ្ញារបស់សមាគមន៍អាស៊ីអាគ្នេយ៍ (អាស៊ាន)។
អត្ថន័យនៃឈ្មោះនិងនិមិត្តសញ្ញារបស់សមាគមន៍អាស៊ានគឺ៖ - ពណ៌ខៀវ តំណាងឲ្យសេចក្តីសុខ ស្ថេរភាព និងសន្តិភាព - ពណ៌ក្រហម តំណាងឲ្យសេចក្តីក្លាហាន ភាពស្វាហាប់ និងថាមពល - ពណ៌ស តំណាងឲ្យភាពបរិសុទ្ធ ស្មោះស - ពណ៌លឿង តំណាងឲ្យវិបុលភាព ភាពសម្បូររុងរឿង - ដើមស្រូវទាំង១០ តំណាងឲ្យសុបិន្តរបស់បិតាបង្កើតអាស៊ាន ដែលមានបំណងផ្តុំប្រទេសទាំង១០ នៅអាស៊ីអា...
general
បញ្ហាជំនាញកគឺកំពុងតែកើតមានឡើងសម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ដើម្បីពង្រីកការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មកថ្មីពិសេសយុវជនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវមានយន្តការយ៉ាងដូចម្តេច?
ដើម្បីពង្រីកលការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មថ្មី ជាពិសេសយុវជនក្រសួងបានរៀបចំ៖ - ពង្រីកកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលវែងដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈតាមខេត្តមួយចំនួនទៀត។ - រៀបចំអាហាររូបករណ៍ដល់សិក្ខាកាម សិស្ស និស្សិត ដែលមានជីវភាពខ្វះខាតឲ្យមានលទ្ធភាពទទួលបាននូវសេវាបណ្តុះប...
general
ពួកមនោនិយមយល់យ៉ាងណាដែរ អំពីការយល់សប្តិនេះ?
ពួកមនោនិយមយល់ថា ការយល់សប្តិកើតឡើងពីព្រលឹងធំរបស់មនុស្ស បានចេញខ្លួនមនុស្សនៅពេលមនុស្សកំពុងដេកលក់ ហើយបានទៅជួបព្រលឹងធំរបស់អ្នកដទៃដែលចេញពីខ្លួនអ្នកដទៃដូចគ្នា។ ព្រោះថាព្រលឹងធំអាចចេញពីខ្លួនមនុស្សបាន នៅពេលមនុស្សដេកលក់។ លុះដល់ព្រលឹងធំនោះវិលចូលមករូបរាងខ្លួនវិញក៏នឹកឃើញពីសកម្មភាពរបស់ខ្លួនកាលនៅពេលលួចចេញពីខ្លួន បង្កើតបានជាយល់សប្តិ។
general
ដូចម្តេចដែលហៅថា សេរីភាព? ហេតុអ្វីបានជាមនុស្សត្រូវការសេរីភាព?
ក. សេរីភាពជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានគ្រប់គ្នា។ - សេចក្តីប្រកាសអំពីសិទ្ធិមនុស្សនៅឆ្នាំ ១៧៨៩ របស់ប្រទេសបារាំងបានឱ្យនិយមន័យសេរីភាពថាជាអំណាច ឬសិទ្ធិក្នុងការបំពេញសកម្មភាពអ្វីមួយ ដែលមិនឱ្យធ្វើខូចខាតដល់ប្រយោជន៍អ្នកដទៃ។ - បើតាមវចនានុក្រមខ្មែរ សេរីភាព មានន័យថាអំណាចដែលអាចធ្វើអ្វីតាមអំពើចិត្ត ប៉ុន្តែស្ថិតក្រោមច្បាប់។ -...
general
ចូរឲ្យនិយមន័យបច្ចេកសព្ទ «ថ្លៃសេវាទូរគមនាគមន៍បណ្តាញរួម ប្រតិបត្តិករទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឧបសម្ព័ន្ធនៃថវិកា សេវាទូរគមនាគមន៍មូលដ្ឋាន«។
និយមន័យ បច្ចេកសព្ទ៖ - ថ្លៃសេវាទឡូរគមនាគមន៍ៈ សំដៅដល់ថ្លៃសេវាទូរគមនាគមន៍ទាំងឡាយណា ដែលត្រូវបានកំណត់ដោយប្រតិបត្តិករទូរគមនាគមន៍ ជូនដល់អ្នកប្រើប្រាស់។ - បណ្តាញរួមៈ សំដៅដល់បណ្តាញទាំងឡាយណាដែលត្រូវបានប្រើប្រាស់ដោយប្រតិបត្តិករទូរគមនាគមន៍ពីរឬច្រើន។ - ប្រតិបត្តិករទូរគមនាគមន៍ៈ សំដៅដល់នីតិបុគ្គល ដែលទទួលអាជ្ញាបណ្ណប្រតិបត្តិការទូរគមនា...
general
ចូរធ្វើការប្រៀបធៀបអំពីបញ្ចសីល ឬ សីល ៥ និង សិទ្ធិមនុស្សអន្ដរជាតិ។
ខាងក្រោមនេះជាការផ្គូផ្គងរវាងបញ្ចសីល ឬ សីល៥ និង សិទ្ធិមនុស្សអន្ដរជាតិ។ - បញ្ចសីល ឬ សីល៥ ១. បាណា៖ វៀវចាកការសម្លាប់ជីវិត ២. អទិន្ទា៖ វៀរចាកការលួចទ្រព្យអ្នកដទៃ ៣. កាមេ៖ វៀរចាកការប្រព្រឹត្តខុសក្នុងផ្ងូវកាម ៤. មុសា៖ វៀរចាកការពោលពាក្យកុហក ញុះញង់ បង្កាច់ បង្ខូច ៥. សុរា៖ វៀរចាកការសេពគ្រឿងស្រវឹង។ - សិទ្ធិមនុស្សអន្តរជាតិ ១. សិទ្ធ...
general
តើវាលុកចេតិយគេធ្វើដើម្បីអ្វី?
ដើម្បីរំដោះកម្មពៀរវេរាដែលខ្លួនបានធ្វើកន្លងមកហើយនៅ ក្នុងអតីតជាតិក្តី នៅក្នុងបច្ចុប្បន្នជាតិក្តី ឱ្យវិនាសសាបសូន្យរលត់រលាយបាត់ទៅ។
general
ចូរសិក្សាពីនិយមវប្បធម៌តាមរយៈអ្នកប្រាជ្ញ។
និយមវប្បធម៌តាមរយៈអ្នកប្រាជ្ញមានដូចជា៖ + និយមន័យតាមលោក Gillin and Gillin៖ ក្រុមនីមួយៗបានកំណត់នូវទម្រង់អាកប្បកិរិយាដែលមានលក្ខណៈស្មុគស្មាញ ឬ សាមញ្ញសម្រាប់សមាសជិកនីមួយៗ ហើយត្រូវបានចម្លងពីជំនាន់ មួយទៅជំនាន់មួយទៀតនិងបង្រៀនកូនចៅរបស់ពួកគេទោះជាមានការប្រែប្រួល ទម្រង់ខ្លះក៏ដោយលក្ខណៈសម្រាប់សម្គាល់ ទាំងនោះហៅថាវប្បធម៌។ + លោក A.F Wal...
general
តើអ្នកភ្លុក ឬអ្នកដុតខ្មោចមានន័យដូចម្តេច?
ភ្លុកជាពាក្យសៀម ប្លុកអានថា ព្លុកមានន័យថាដាស់ គឺដាស់ឱ្យភ្ញាក់។ តាមប្រភពពាក្យនេះ បានន័យថាជាអ្នកដាស់ខ្មោច មានន័យថានៅពេលដែលរៀបចំនឹងឈូលភ្លើង រំលាយសពគេ និមន្តព្រះសង្ឃឱ្យទាញសំពត់ស្នប ដែលគេស្រាយចេញពីរូបសព ហៅថាសំពត់បង្សុកូល ហាក់ដូចជាដាស់មនុស្ស ឱ្យភ្ញាក់ពីដេក ស្តាប់ធម៌ស្តាប់អាថ៌ដែលលោកសូត្រ។
general
តើតួនាទីនិងមុខងារគិលានុបដ្ឋាកយិការមានអ្វីខ្លះ?
តួនាទីនិងមុខងារគិលានុបដ្ឋាកយិការមានដូចជា៖ - ផ្តល់ការថែទាំ - ជាអ្នកការពារ និងជាមេធាវីរបស់អតិថិជន - ជាអ្នកជួយស្តារលទ្ធភាព - ជាគ្រូបង្រៀន - ធ្វើសេចក្តីសម្រេចចិត្ត - ចាត់ចែងគ្រប់គ្រង - ជាទីប្រឹក្សាដ៏ចំណាន។
general
តើសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ? ចូររៀបរាប់ពីសិទ្ធិទាំងនោះឱ្យបាន១៥ចំណុចយ៉ាងតិច។
សិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ រៀបរាប់សិទ្ធិទាំងនោះឱ្យបាន ១៥ មានជាអាទិ៍៖ - សិទ្ធិរស់រានមានជីវិត - សិទ្ធិមានសន្តិសុខផ្ទាល់ខ្លួន - សិទ្ធិបោះឆ្នោត - សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត - សិទ្ធិចូលរួមក្នុងសកម្មភាពនយោបាយ - សិទ្ធិបង្កើតសហជីព - សិទ្ធិបង្កើតសមាគម - សិទ្ធិបង្កើតគណៈបក្សនយោបាយ - សិទ្ធិខាងប្រកាន់ជ...
general
តើមាត្រាទាំងអស់ នៃធម្មនុញ្ញអាស៊ានបានសង្កត់ធ្ងន់ទៅលើសសរស្តម្ភប៉ុន្មាន? ចូររៀបរាប់។
មាត្រាទាំងអស់ នៃធម្មនុញ្ញអាស៊ានបានសង្កត់ធ្ងន់ទៅលើសសរស្តម្ភ៣រួមមាន៖ - សហគមន៍នយោបាយ និងសនិ្តសុខអាស៊ាន - សហគមន៍សេដ្ឋកិច្ចអាស៊ាន - សហគមន៍សង្គមកិច្ច និងវប្បធម៌អាស៊ាន។
general
ក្នុងជំលោះប្រដាប់អាវុធបានបង្កការលំបាកអ្វីខ្លះដល់កុមារ?
ជំលោះប្រដាប់អាវុធបានបង្កការលំបាកលះដល់កុមារ ដូចជា៖ - ការបង្ខំអោយកុមារបំរើក្នុងកងកំលាំងប្រដាប់អាវ័ធ - កុមារមិនបានទទួលបានបំប៉នអាហារអោយបានគ្រប់គ្រាន់ - សង្គ្រាមស៊ីវិលបានធ្វើអោយកុមារ និងមនុស្សចាស់ៗជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ - កុមារព្រាត់ប្រាស់គ្រួសារ បងប្អូនបាត់បង់ជីវិត និងសេដ្ឋកិច្ច - ប្រទេសជាតិចុះខ្សោយ ជួបនឹងគ្រោះទុរភិក្ស - ...
general
តើប្រាសាទស្រែប្រាសាទ ស្ថិតនៅក្នុងខែត្រណា?
ប្រាសាទស្រែប្រាសាទ ស្ថិតនៅក្នុងខែត្រកំពង់ធំ។
general
ក្នុងសង្គមប្រជាធិបតេយ្យប្រជាពលរដ្ឋមានសិទ្ធិពេញលេញព្រមទាំងមានកាតព្វកិច្ចជាច្រើនជំពូក។ ដើម្បីទ្រទ្រង់ដល់ការកសាងនីតិរដ្ឋឲ្យមានដំណើរការល្អ។ តើពលរដ្ឋត្រូវមានកាតព្វកិច្ចធ្វើអ្វីខ្លះ?
ពលរដ្ឋមានកាតព្វកិច្ចចំបង២៖ - គោរពប្រតិបត្តិតាមច្បាប់ - ការបារច្បាប់ - ត្រូវសិក្សាយល់ដឹងអំពីច្បាប់នានាឲ្យបានច្បាស់លាស់ - ជួយពន្យល់ណែនាំលអ្នកដទៃឲ្យបានយល់ដឹងអំពីច្បាប់នានា - ព្យាយាមឃាត់ឃាំងកុំឲ្យមនុស្សប្រព្រឹត្តអំពើណាដែលបំពានច្បាប់ - ជួយរិះរកយន្តការ ដើម្បីទប់ស្កាត់ការបំពានច្បាប់ - រាយការណ៍ជួនអាជ្ញាធរមានសមត្ថកិច្ចអំពីការរំ...
general
ក្នុងនាមជាគ្រូបង្រៀនម្នាក់ ចាំបាច់ត្រូវមានគុណសម្បត្តិដូចម្ដេចខ្លះ?
ក្នុងនាមជាគ្រូបង្រៀនម្នាក់ ចាំបាច់ត្រូវមានគុណសម្បត្តិដូចជាៈ - គុណសម្បត្តិរូបរាងកាយ ឬកាយសម្បទា (គ្រប់គ្រាន់ សមរម្យ) - គុណសម្បត្តិសីលធម៌ ឬសីលសម្បត្តិ និងកោសល្យ - គុណសម្បត្តិផ្នែកបញ្ញា និងចិត្តវិទ្យា។
general
តើផ្លូវដែកសិង្ហបុរី-គុណមិញឆ្លងកាត់ប្រទេសណាខ្លះ?
ផ្លូវដែកសិង្ហបុរី-គុណមិញឆ្លងកាត់ប្រទេស៖ - ប្រទេសសិង្ហបុរី - ប្រទេសម៉ាឡេស៊ី - ប្រទេសមីយ៉ាន់ម៉ា - ប្រទេសថៃ - ប្រទេសកម្ពុជា - ប្រទេសវៀតណាម - ប្រទេសឡាវ - ខែត្រគុណមិញ ប្រទេសចិន។
general
តើសមាសភាពរបស់តុលាការខេត្តក្រុង សាលាឧទ្ធរណ៍ និងតុលាការកំពូលមានអ្វីខ្លះ?
សមាសភាពរបស់តុលាការមាន៖ ក. សមាសភាពរបស់តុលាការខេត្ត - ក្រុង៖ - ចៅក្រមអយ្យការមួយរូប ជាប្រធានសវនាការ - តំណាងអយ្យការមួយរូប ជាដើមបណ្តឹងអាជ្ញា ជាអ្នកចោទប្រកាន់ក្នុងរឿងក្តីព្រហ្មទណ្ឌ និងជាគូក្តីរណបក្នុងរឿងក្តីរដ្ឋប្បវេណី បំពេញភារកិច្ចជាអ្នកផ្តល់យោបល់ - ក្រឡាបញ្ជីមួយរូបជាលេខាកត់ត្រា (ជំនួយការកត់ត្រា) - មេធាវីរបស់គូក្តី ជាអ្នកចូ...
general
ដូចម្ដេចដែលហៅថាវប្បធម៌អូស្រ្ដូអាស៊ី?
វប្បធម៌អូស្ត្រូអាស៊ី គឺជាវប្បធម៌របស់បណ្ដាជនជាតិអាស៊ីខាងត្បូងដោយចាប់ពីប្រទេសឥណ្ឌារហូតដល់វ៊ែលហ្គីណេ ហើយរាប់បញ្ជូលទាំងចិនខាងត្បូងចាប់ពីទន្ទេយ៉ង់សេចុះក្រោម។ គេបាននិយាយម៉្យាងទៀតថាវប្បធម៌អូស្ត្រអាស៊ីគឺវប្បធម៌ខ្យល់រដូវដើមរបស់ជនជាតិខ្មែរមុនការចូលមកដល់នៃវប្បធម៌បរទេសក៏មានវប្បធម៌ដើមរបស់ខ្លួនដែលជាវប្បធម៌អូស្រ្ដូអាស៊ីដែរ ហើយសព្វថ្ង...
general
ដូម្តេចដែលហៅថាគ្រួសារ?
គ្រួសារជាក្រុមមនុស្សដែលកើតចេញពីចំណងអពាហ៍ពិពារហ៍តាមប្រពៃណីនិងរស់នៅក្នុងផ្ទះជាមួយគ្នាហើយបន្តពូជពង្សជាខ្សែស្រឡាយជាញ្ញាតិសន្តានតៗគ្នា។
general
ថ្នាក់ដឹកនាំដែលមានការទទួលខុសត្រូវស្គាល់បញ្ហាជាចម្បងអ្វីខ្លះ?
ថ្នាក់ដឹកនាំត្រូវមានការទទួលខុសត្រូវ ត្រូវស្គាល់គោលការណ៍ជាចម្បង៥ យ៉ាងគឺ៖ - ស្គាល់គោលការណ៍ដែលត្រូវដឹកនាំ - ស្គាល់ដំណើរការដែលត្រូវទៅ - ស្គាល់បែបផែនដឹកនាំ តាមរបៀបណា - ស្គាល់សមត្ថភាពខ្លួនក្នុងការដឹកនាំ - ស្គាល់មនុស្សដែលខ្លួនដឹកនាំ មានលក្ខណៈយ៉ាងណា។
general
ដូចម្តេចហៅថាអត្តសញ្ញាណជាតិ?
អត្តសញ្ញាណជាតិៈ អត្ត + សញ្ញាណ + ជាតិ + អត្តៈ គ្រឿនសម្គាល់ខ្លួន ឬវត្ថុណាមួយ + សញ្ញាណៈ សេចក្កីដឹងជាក់ ការយល់ច្បាស់ + ជាតិៈ កំណើតនៃមនុស្ស ដែលមានសញ្ជាតិផ្សេងៗ + អត្តសញ្ញាណជាតិៈ ជាក្រុមមនុស្សដែលកំណើតក្នុងផែនដីជាមួយគ្នា មានប្រវត្តិដូចគ្នា ឬជាមួយគ្នា មានភាសានិយាយតែមួយដូចគ្នា លក្ខណះវប្បធម៌ (ទំនៀមទំលាប់ ប្រពៃណី សាសនា សិល្បៈ) ដូ...
general
តើគ្រោះថ្នាក់ចរាចរណ៍អាចបណ្ដាលមកពីកត្តាអ្វីខ្លះ? ចូររៀបរាប់។
គ្រោះថ្នាក់ចរាចរណ៍អាចបណ្ដាលមកពីមនុស្ស កត្តាយាន្តយន្ត និងកត្តាផ្លូវ៖ ក. កត្តាមនុស្ស - បើកបរក្នុងស្ថានភាពស្រវឹង - បើកករលើសល្បឿនកំណត់ - ធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្ន - ព្រះហើន - មិនចេះច្បាប់ចរាចរណ៍ - គ្មានអារម្មណ៍នឹងន - មិនគោរពច្បាប់ចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ - មិនពាក់មួក ឬ មិនពាក់ខ្សែក្រវ៉ាត់ - ដេកលក់ពេលកំពង់បើកបរ - បើ...
general
ដូចម្ដេចដែលហៅថាបរិស្ថាន?
បរិស្ថានគឺយើងទាំងអស់គ្នានិងអ្វីៗដែលនៅជុំវិញខ្លួនយើងរួមមានភាវៈមានជីវិត និងគ្មានជីវិត ដែលយើងអាចមើលឃើញ ឬមើលមិនឃើញ ស្ដាប់បានឬស្ដាប់មិនបាន ធុំក្លិន ឬ មិនធុំក្លិន ដឹងឬមិនដឹងរសជាតិឮសូរ ឬ មិនឮសូរ ហើយភាវៈទាំងនេះមានទំនាក់ទំនងនិងជិះឥទ្ធិពលគ្នាទៅវិញទៅមកលើផែនដីនេះ។
general
តើប្រដាប់លូតលាស់របស់រុក្ខជាតិ មានអ្វីខ្លះ?
ប្រដាប់លូតលាស់របស់រុក្ខជាតិរួមមាន៖ - ឫស - ដើម - មែក - ស្លឹក។
general
តើក្នុងនាមជាពលរដ្ឋល្អម្នាក់ក្នុងសង្គមយើងត្រូវធ្វើអ្វីខ្លះ?
ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អក្នុងសង្គមធ្វើដូចជា៖ - ខិតខំរៀនសូត្រសូត្រឪ្យមានចំណេះដឹង និងជំនាញពិតប្រាកដដើម្បីបំរើសង្គម និងប្រយោជន៍សំរាប់ខ្លួនឯងក្នុងការរស់នៅ - ត្រូវស្វែងយល់ពីច្បាប់សង្គមម និងគោរពឪ្យបានខ្ជាប់ខ្លួន - សិក្សាអំពីក្នុងប្រែប្រួលព្រឹត្តការណ៍ក្នុងសង្គម - កុំប្រព្រឹត្តក្នុងខុសសីលធម៌សង្គម - ចូលរួមគ្រប់សកម្មភាពស័្មគ្...
general
តើត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះទើបនារីម្នាក់អាចចូលម្លប់បាន?
លក្ខណៈសម្បត្តិដើម្បីអាចចូលម្លប់បានរួមមាន៖ - ជាកូនស្រីច្បងក្នុងគ្រួសារ “បើគ្រួសារធូរធានកូនស្រីទាំងអស់ក្នុងគ្រួសារអាចចូលម្លប់បានដូចគ្នា“។ - ឈានចូលដល់វ័យពេញក្រមុំ មានរដូវលើកដំបូង - មានលក្ខណៈសម្បត្តិអាចទប់ទល់បាននឹងការលំបាក ផ្សេងៗក្នុងរយៈពេលចូលម្លប់។
general
ចូរនិយាយពីអត្ថន័យនៃនិមិត្តសញ្ញាអាស៊ាននិងទង់អាស៊ាន។
និមិត្តសញ្ញាអាស៊ាននិងទង់អាស៊ានមានពណ៌តំណាងឱ្យសមាគមអាស៊ានមួយដែលមានស្ថិរភាពសន្តិភាព រូបរួមគ្នា និងប្រកបដោយថាមពល។ - ពណ៌របស់និមិត្តសញ្ញា និងទង់អាស៊ានមានពណ៌ ខៀវ ក្រហម ស និងពណ៌លឿង ដែលពណ៌ទាំងអស់នេះតំណាងឱ្យពណ៌សំខាន់ៗ នៃទង់ជាតិរបស់ប្រទេសសមាជិកទាំងអស់។ អត្ថន័យនៃពណ៌នីមួយៗគឺ៖ - ពណ៌ខៀវ៖ តំណាងឱ្យសន្តិភាព និងស្ថិរភាព - ពណ៌ក្រហម៖ តំណាង...
general
តើប្រទេសកម្ពុជាបានចុះហត្ថលេខាចូលជាភាគីនៃអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ នៅថ្ងៃខែឆ្នាំណា? តើសិទ្ធិពិសេស៦បែបរបស់នារីដែលមាននៅក្នុងឯកសារនោះមានអ្វីខ្លះ?
ប្រទេសកម្ពុជាបានចុះហត្ថលេខាចូលជាភាគីនៃអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ១៩៩២។ សិទ្ធិពិសេស៦បែបរបស់នារីដែលមាននៅក្នុងឯកសារនោះមាន៖ - សិទ្ធិទទួលបានប្រាក់បំណាច់ស្មើគ្នានឹងបុរស - សិទ្ធិមានសមភាពខាងផ្លូវភេទ - សិទ្ធិមានសមភាពរវាងប្តីប្រពន្ធ - សិទ្ធិទទួលកិច្ចកាពារពីការកេងប្...
general
តើជំនឿកើតមានឡើងនៅពេលណា? តើខ្មែរយើងមានជំនឿលើអ្វីខ្លះ? ចូររៀបរាប់ជំនឿរបស់ខ្មែរយើងដែលនៅគោរពដល់សព្វថ្ងៃឱ្យបាន៥។ តើជំនឿលើសសិរីសួស្តីជ័យមង្គលកើតឡើងដោយសារអ្វីខ្លះ?
ក. ជំនឿកើតឡើងនៅពេលដែលមនុស្ស៖ - ភ័យខ្លាចចំពោះបាតុភូតធម្មជាតិ និងអសន្តិសុខ ឬគ្រោះថ្នាក់ចំពោះមុខជាយថាហេតុ - មិនអាចប្រើកម្លាំងរបស់ខ្លួនទប់ទល់បាន - យល់ថាមានអភិធម្មជាតិ ឬកម្លាំងក្រៅខ្លួនដែលអាចជួយ និងទប់ទល់បាន - សន្មត់ឱ្យឈ្មោះកម្លាំងទាំងនោះដោយបង្កើតជារូបរាងផ្សេងៗតាមសមត្ថភាព និងការឧបកិច្ចរបស់ពួកគេ - យល់ថាកម្លាំងទាំងនោះក្លាយជាទ...
general
ចូរនិយាយពីផលវិបាកនៃសង្រ្គាមពីឆ្នាំ ១៩៧០ - ១៩៧៥?
និយាយពីផលវិបាកនៃសង្រ្គាមពីឆ្នាំ៖ - សម្លាប់ប្រជាជនជាង១លាននាក់ - អន្តរាយផ្លូវថ្នល់ និងស្ពានពី ៧០% - ៨០% - វាលស្រែចម្ការក្លាយជាម្ការមីន និងរណ្តៅគ្រាបប់បែក (បេ៥២) - រោងចក្រឧស្សាហកម្មពី ៧៥% ត្រូវបំផ្លាញ - ចម្ការកៅស៊ូត្រូវបាត់បង់ - គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបិទទ្វារ - គ្រូ និងសិស្ស ត្រូវភៀសខ្លួនមករៀននៅតាមទីរួមខេត្ត - ការសូ...
general
ចូរប្រៀបធៀបពិធីបុណ្យពិសាខបូជា និងពិធីបុណ្យមាឃបូជា។
ប្រៀបធៀប បុណ្យពិសាខបូជា និងមាឃបូជា៖ បុណ្យពិសាខបូជា ប្រារព្ធនៅថ្ងៃទី ១៥កើត ខែពិសាខ។ បុព្វហេតុ៖ រំលឹកដល់ថ្ងៃព្រះពុទ្ធទ្រង់៖ - ប្រសូត - ត្រាស់ដឹង - បរិនិព្វាន។ សកម្មភាព - ពេលល្ងាចព្រះសង្ឃ និងពុទ្ធបរិស័ទសូត្រធម៌ សរសើរពុទ្ធគុណ និងព្រះសង្ឃទ្រង់សំដែងធម៌ទេសនាពីពុទ្ធប្បវត្តិ។ - ពេលព្រឹករាប់បាត្រព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។ បុណ្យ...
general
តើស្លាកសញ្ញាចរាចរណ៍មានប៉ុន្មានប្រភេទ? អ្វីខ្លះ?
ផ្លាកសញ្ញាចរាចរណ៍មាន ១០ ប្រភេទ គឺ៖ - ផ្លាកសញ្ញាគ្រោះថ្នាក់ - សញ្ញាបំរាម - សញ្ញាបញ្ជារ - សញ្ញាប្រាប់សិទ្ធិអាទិភាពចរាចរណ៍ - សញ្ញាដាក់បន្ថែមពីក្រោម - សញ្ញាបណ្តោះអាសន្ន (ការដ្ឋាន) - សញ្ញាប្រាប់ដំណឹង - សញ្ញាបង្ហាញទិសដៅ - សញ្ញាប្រាប់ឈ្មោះតំបន់ - សញ្ញាប្រាប់ឈ្មោះផ្លូវ។
general
ចូររាប់បុរៈ ឬបុរី សម័យបុរាណខ្មែរយ៉ាងតិចឲ្យបាន១០។
បុរៈ ឬបុរី សម័យបុរាណរបស់ខ្មែរមាន៖ ព្យាធបុរៈ នរវនរបុរៈ សម្ភុបុរៈ ភវបុរៈ សិវបុរៈ ឥន្ទ្របុរៈ លិង្គបុរៈ យសោធរបុរៈ អមោឃបុរៈ ឦសានបុរៈ អមរេន្រ្ទបុរៈ មហេន្រ្ទបុរៈ មហីធរបុរៈ វិជយបុរៈ ស្រេស្ឋបុរៈ។
general
មតិអ្នកអប់រំមួយរូបបានពោលថា “ការសិក្សាវប្បធម៌ អរិយធម៌ ជាការអប់រំបណ្ដុះនូវស្មារតីគំណិតឧត្តមគតិ អត្តសញ្ញាណជាតិខ្មែរដល់កូនខ្មែរ”។ ចូរបកស្រាយ។
មតិអ្នកអប់រំមួយរូបបានពោលថា “ការសិក្សាវប្បធម៌ អរិយធម៌ ជាការអប់រំបណ្ដុះនូវស្មារតីគំនិតឧត្តមគតិ អត្តសញ្ញាណជាតិខ្មែរដល់កូនខ្មែរ” បកស្រាយដូចខាងក្រោម៖ ការសិក្សាវប្បធម៌ អរិយធម៌ខ្មែរ គឺធ្វើឲ្យកូនខ្មែរយើងស្គាល់ ប្រភពលក្ខណៈជាតិ និងតម្លៃរបស់ព្រលឹងជាតិខ្មែរបានកាន់តែច្បាស់។ ការដឹង ការស្គាល់អំពីតម្លៃអរិយធម៌ជាពិសេសពិតជា នាំឲ្យកូនខ្មែ...
general
តើពាក្យពេញរបស់អាស៊ាន (ASEAN) មានន័យយ៉ាងដូចម្តេច?
ពាក្យពេញរបស់អាស៊ាន (ASEAN) មានន័យ Association of South East Asian Nations។
general
គេថា “ ចិត្តវិទ្យាជាមាតានៃបណ្តាវិទ្យាសាស្រ្តសង្គមទាំងឡាយ”។ ចូរស្រាយបំភ្លឺ។
ចិត្តវិទ្យាជាមាតានៃបណ្តាវិទ្យាសាស្រ្តសង្គមទាំងឡាយ - ចិត្តវិទ្យា៖ ជាវិទ្យាសាស្រ្តមួយសិក្សាពីបាតុភូតនៃចិត្តរបស់មនុស្ស - វិទ្យាសាស្រ្តសង្គមជាវិទ្យាសាស្រ្តសិក្សាពីទ្រង់ទ្រាយនៃចលនារបស់សង្គម។ ឧទាហរណ៍ អក្សរសាស្រ្ត, ប្រវត្តិសាស្រ្ត, សង្គមវិទ្យា, គរុកោសល្យ។ - ចិត្តវិទ្យាជាមាតានៃបណ្តាវិទ្យាសាស្រ្តសង្គមទាំងឡាយព្រោះ - វិទ្យាសាស្រ្...
general
តើអង្គការចំណុះអាស៊ានមានអ្វីខ្លះ?
អង្គភាពចំនុះអាស៊ានមានដូចជា៖ - សភា - អង្គការជំនួញ - ក្រុមជំនាញទីប្រឹក្សា និងស្ថាប័នបណ្ឌិតសភា - អង្គការសង្គមស៊ីវិល - ផ្នែកពាក់ព័ន្ធអាស៊ាន។
general
តើពាក្យ “ទឹកដី” មានន័យយ៉ាងដូចម្តេច?
តំបន់អាស៊ីអាគ្នេយ៍គ្មានបរមាណូ៤. ពាក្យ “ទឹកដី” មានន័យថា ដែនដីគោក ដែនទឹកផ្ទៃក្នុង ដែនសមុទ្ទ ដែនទឹកនៅជុំវិញប្រជុំកោះ ផ្ទៃដីបាតសមុទ្ទដីក្រោមបាតសមុទ្ទ និងដែនអាកាសពីលើទឹកដី។
general
អ្វីដែលថា ច្បាប់ការងារ? ច្បាប់នេះត្រូវបានអនុវត្តន៍ចំពោះអ្វីខ្លះ? និងមិនអនុវត្តន៍ចំពោះអ្វីខ្លះ?
ក. ច្បាប់ការងារ គឺជាច្បាប់សម្រាប់គ្រប់គ្រងរាល់ទំនាក់ទំនងដែលកើតចេញពីកិច្ចសន្យាការងាររវាងនិយោជក (ចៅកែ) និងនិយោជក (កម្មករ) ដើម្បីយកមកអនុវត្តលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទោះបីកិច្ចសន្យានោះធ្វើឡើងនៅទីណាក៏ដោយ ភាគីសងខាងមានសញ្ជាតិជាអ្វីក៏ដោយហើយទោះបីជាស្នាក់នៅទីណាក៏ដោយ។ ខ. ច្បាប់នេះត្រូវបានអនុវត្តចំពោះ៖ - សហគ្រាស ឬគ្រឹះស្ថានឧ...
general
ចូរសរសេរអោយបានត្រឹមត្រូវនូវវគ្គទីពីរនៃបទចំរៀងគោរពទង់ជាតិខ្មែរ ហើយពន្យល់ពីមនោសញ្ចេតនា ដែលកវីបង្កប់នៅក្នុងវគ្គនេះអោយល្មមស្តាប់បាន។
បទ”នគររាជ” វគ្គទី២គឺ៖ ក. ប្រាសាទសិលា កំបាំងកណ្តាលព្រៃ គួរអោយស្រមៃ នឹកដល់យសសក្តិមហានគរ ជាតិខ្មែរដូចថ្ម គង់វង្សនៅល្អរឹងប៉ឹងជំហរ យើងសង្ឃឹមពរ ភ័ព្វព្រេងសំណាងរបស់កម្ពុជា មហារដ្ឋកើតមាន យូរអង្វែងហើយ។ ខ. មនោសញ្ចេតនារបស់ព្រះរាជកវីតាមរយៈបទខាងលើ យើងចែកជាបួនផ្នែក៖ - ផ្នែកទី១៖ “ប្រាសាទសិលា កំបាំងកណ្តាលព្រៃ”៖ ប្រាសាទថ្មទាំងឡាយដែលប្រ...
general
តើផ្លូវទៅកាន់និញ្វនដែលជាឋានរលត់ទុក្ខរបស់ព្រះពុទ្ធជាម្ចាស់ហៅថាអ្វី? មានអ្វីខ្លះ? ចូររៀបរាប់?
ផ្លូវទៅកាន់និញ្វនដែលជាឋានរលត់ទុក្ខរបស់ព្រះពុទ្ធជាម្ចាស់ (មគ្គអរិយសច្ចៈ) ហៅថាអដ្ឋង្គិមគ្គមាន៨គឺ៖ - សម្មាទិដ្ឋ៖ ការយល់ឃើញត្រូវ - សម្មាសង្កប្ប៖ ការត្រិះរិះត្រូវ - សម្មាវាចា៖ ពាក្យសម្ពីត្រូវ - សម្មាកម្មម្ត៖ ការងារត្រឹមត្រូវ - សម្មាអាជីវ៖ ការចិញ្ចឹមជីវិតត្រូវ - សម្មាវាយាម៖ ការព្យាយាមក្នុងផ្លូវត្រូវ - សម្មាសតិ៖ ការភ្ញាក់រលឹក...
general
ដូចម្តេចដែលហៅថា វីរបុរស?
ដែលហៅថាវីរបុរស គឺជាមនុស្សដែលមានចំណង់ទាញប្រកបដោយសន្ទុះ សភាវគតិមានរបៀបរស់នៅប្រកបដោយភាពក្លៀវក្លាហួសជនដទៃ មានឥរិយាបថធម្មជាតិជាអ្នកឈ្នះលើធម្មជាតិ មានឥរិយាបថឥន្ទ្រីយ៍ប្រកបដោយលំងប់ មានឥរិយាបថចំពោះអ្នកដទៃបុគ្គលមិននិយមហួសហេតុ ហើយជាមនុស្សប្រកបដោយចិត្តបុណ្យ។។
general
តើការប៉ះទង្គិចរវាងអរិយធម៌ខ្មែរ និងអរិយធម៌បរទេសបានផ្តល់ផលវិបាកបែបណាណាខ្លះដល់អរិយធម៌ខ្មែរ?
ជាទូទៅប្រទេសអស់លើសសកលលោកតែកាលណាមានទំនាក់ទំនងគ្នា ឬនៅជិកវាតែងជិះឥទ្ធិពលអវិយធម៌ គ្នាវិញទៅមកចៀសមិនផុតឡើយ។ ឯប្រទេសខ្មែរយើងក៏មានការប៉ះទង្គិចគ្នាជាមួយអរិយធម៌បរទេសដែរ។ ការប៉ះទង្គិចនោះវាបានផលវិបាកពីរយ៉ាងដូចជា៖ - វាជម្រុញឪ្យមានការរីកចម្រើននៅពេលណាដែលយើងចេះយកវាមកច្នៃប្រឌិតឪ្យស្របទៅនឹងផ្នត់គំនិត និងមនោសាស្រ្ដខ្មែរ តែបីយើងយកមកទាំងដ...
general
វិធីដែលអ្នកនិពន្ធលើយកតួអង្គដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នាមកធ្វើជាគូទំនាស់។ វិធីនេះគេហៅថាអ្វី?
វិធីដែលអ្នកនិពន្ធលើយកតួអង្គដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នាមកធ្វើជាគូទំនាស់។ វិធីនេះគេហៅថាហាសវិធី។
general
គេអាចដឹង សាសនា ប្រពៃណី ភូមិសាស្រ្ដ នាមព្រះរាជានឹងជីវភាពប្រជាជនខ្មែរក្នុងអតីតកាលតាមឯកសារអ្វីខ្លះ?
គេអាចដឹងសាសនា ប្រពៃណី ភូមិសាស្រ្ដ នាមព្រះរាជា និងជីវភាពប្រជាជនខ្មែរ ក្នុងអតីតកាលតាមរយៈ៖ - សិលាចារិក - ស្ថានីយ៍កំណាយប្រវតិ្ដសាស្រ្ដ - អក្សរសិល្ប៍ - សាស្រ្ដស្វីករឹត - ឯកសារប្រវត្តិសាស្ដ្រ - ការនិទានតៗគ្នា - គម្ពីរ...។
general
តើអាស៊ានបានធ្វើអ្វីខ្លះ ដើម្បីលើកស្ទួយសន្តិភាពនិងស្ថេរភាពក្នុងតំបន់?
ដើម្បីលើកស្ទួយសន្តិភាពនិងស្ថេរភាពក្នុងតំបន់ អាស៊ានបានទាត់ចោលការប្រើប្រាស់ ឬការគំរាមកំហែង ដោយកម្លាំងជាវិធានការសម្រាប់ការគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។ អាស៊ាន បានប្រឆាំងចំពោះ ការប្រើវិធីសាស្ត្រតាមរយៈការរាតត្បាត និងការលុកលុយ ចូលកាន់កាប់ដើម្បីធ្វើឱ្យប្រទេសជិតខាងខ្លួនមានការផ្តាស់ប្តូរកន្លងមក ជាមួយនឹងគោលជំហរនេះអាស៊ានធ្...
general
តើ UNDCP ការិយាល័យប៉ុន្មាន? ធ្វើការទៅលើអ្វី?
UNDCP មានការិយាល័យចំនួន២០បានបម្រើការជាមជ្ឈមណ្ឌលរបស់សកលលោកដែលផ្តុំទៅ ដោយអ្នកជំនាញនិងព័ត៌មានអំពីការត្រួតពិនិត្យថ្នាំញៀននិងដើរតួនាទីចម្បងក្នុងការគ្រប់គ្រងការអភិវឌ្ឍន៍ទាំងឡាយក្នុងគោលបំណងផ្តល់អនុសាសន៍ជាសកម្មភាពនិងផ្តល់ជំនួយការជាបច្ចេកទេសទៅប្រទេសទាំងឡាយ។ UNDCP បានផ្តល់ការបម្រើរបស់ខ្លួនទៅក្រុមប្រឹក្សាសន្តិសុខមហាសន្និបាតនិងអង្...
general
តើត្រូវធ្វើដូចម្ដេចដើម្បីរកដំណោះស្រាយបំបាត់អំពើពុករលួយ?
ដើម្បីបំបាត់ទម្រង់នៃអំពើពូករលួយគឺត្រូវរួមគ្នាពីសំណាក់ប្រជាពលរដ្ឋ និងរដ្ឋាភិបាល៖ - កំណត់សិទ្ធិអំណាចឪ្យអ្នកដឹកនាំ កំណត់ការអនុឪ្យបានតឹងរ៉ឹងទៅលើអំពើពុករលួយ - ប្រកាសទ្រព្យសម្បត្តិមុននឹងចូលបម្រើការងារផ្សេងៗឬ ឋានៈណាមួយ - ការប្រើសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ គឺមានន័យ ពួកគេចេះជួយគ្នាក្នុងការពិនិត្យតាមដាន កែលម្អរាល់ការងារខុសឆ្គងដ ដ...
general
តើសាធារណរដ្ឋម៉ាឡេស៊ី មានក្រសួងរាជរដ្ឋភិបាលចំនួនប៉ុន្មាន? អ្វីខ្លះ?
សាធារណរដ្ឋម៉ាឡេស៊ី មានក្រសួងរដ្ឋាភិបាលចំនួន២៥ គឺ៖ - ក្រសួងកសិកម្ម - ក្រសួងអភិវឌ្ឍន៍កសិកម្មនិងទំនិញ - ក្រសួងការពារជាតិ - ក្រសួងពាណិជ្ជកម្ម ក្នុងប្រទេសសម្របសម្រួលនិងការពារសិទ្ធិអតិថិជន - ក្រសួងអប់រំ - ក្រសួងថាមពលបច្ចេកវិទ្យាបៃតងនិងទឹក - ក្រសួងដែនដីសហព័ន្ធ - ក្រសួងហិរញ្ញវត្ថុ - ក្រសួងហិរញ្ញវត្ថុ II - ក្រសួងកិច្ចការបរទេស -...
general
លទ្ធិសាសនាព្រាហ្មណ៍ ត្រូវបានចែកជាប៉ុន្មានសម័យ? ចូររៀបរាប់
លទ្ធិសាសនាព្រាហ្មណ៍ ត្រូវបានចែកចេញជាបីសម័យធំៗគឺ៖ - សម័យវេទនិយម (១៥០០ ឆ្នាំដល់ ៥៥០ឆ្នាំមុន គ.ស) - សម័យព្រាហ្មណ៍និយម (៥៥០ ឆ្នាំ មុន គ.ស ដល់សតវត្សទី១០ នៃគ.ស) - សម័យហិណ្ឌុនិយម (សតវត្សទី១០ រហូត)។
general
ហេតុអ្វីបានជាត្រូវមានច្បាប់ការងារ?
បានជាត្រូវមានច្បាប់ការងារព្រោះដើម្បីគ្រប់គ្រងរាល់ទំនាក់ទំនងដែលកើតចេញពីច្បាប់កិច្ចសន្យាការងាររវាងនិយោជក និងនិយោជិក។
general
តើទស្សនៈវិស័យអាស៊ានឆ្នាំ២០២០ធ្វើឡើងនៅទីណា? ថ្ងៃ ខែ ឆ្នាំណា?
ទស្សនៈវិស័យអាស៊ានឆ្នាំ២០២០ធ្វើឡើងនៅកូឡាឡាំពូ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៧។
general