question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើពិធីចូលម្លប់នេះមានគោលបំណងអ្វីខ្លះ?
ពិធីចូលម្លប់នេះមានគោលបំណង៖ - ទទួលដឹងឮ ឬទទួលស្គាល់ថា កូនខ្លួនពេញវ័យហើយនិងផ្សព្វផ្សាយឱ្យញាតិមិត្តភក្តិដឹងឮ - ដើម្បីបន្ទំរូបសម្ជស្សឱ្យស្រស់ថ្លា - ទទួលការណែនាំពីម្តាយ ឬបងប្អូនឱ្យដឹងពី - គេហកិច្ច ទំនៀមទំលាប់ប្រពៃណី សីលធម៌រស់នៅ - អប់រំអត្តចរិក និងគុណធម៌ - ដើម្បីឱ្យពេញលក្ខណៈជាស្រ្តីខ្មែរ ជានារីគ្រប់លក្ខណ៍ ជាភរិយាល្អសព្វថ្ងៃនេ...
general
ថ្នាក់ដឹកនាំដែលមានការទទួលខុសត្រូវ ត្រូវស្គាល់បញ្ហាជាចម្បងអ្វីខ្លះ?
ត្រូវស្គាល់គោលការណ៍ជាចម្បង៥យ៉ាងគឺ៖ - ស្គាល់គោលការណ៍ដែលត្រូវដឹកនាំ - ស្គាល់ដំណើរការដែលត្រូវទៅ - ស្គាល់បែបផែនដឹកនាំ តាមរបៀបណា - ស្គាល់សមត្ថភាពខ្លួនក្នុងការដឹកនាំ - ស្គាល់មនុស្សដែលខ្លួនត្រូវដឹកនាំមានលក្ខណៈយ៉ាងណា។
general
ចំនេះធ្វើសភាវគតិមានលក្ខណៈដូចម្តេចខ្លះ?
ចំណេះធ្វើសភាវគតិ ជាចំណេះធ្វើជាមរតកកើតឯងពីធម្មជាតិមានលក្ខណៈរឹងស្លាប់ក្រឡា ងងឹតងងល់និងចង្អៀតចង្អល់។ ចំណេះធ្វើសភាវគតិគា្រន់តែជាចំណេះធ្វើសភាវគតិឯកទេស និងជាចំណេះធ្វើសភាវគតិសំរបតាមលោកមួយដ៏តូចចង្អៀតប៉ុណ្ណោះ។ ឧទាហរណ៍៖ សត្វឃ្មុំពូកែធ្វើសំបុក តែវាពុំអាចចេញពីដបមួយដែលគេដាក់មាត់វាក្នុងម្លប់ ហើយដាក់បាត់វាត្រង់កន្លែងភ្លឺ។
general
តើសេរីភាពចែកចេញជាប៉ុន្មានប្រភេទ? គឺអ្វីខ្លះ?
តាមទស្សនៈមួយចំនួនស្តីពីសេរីភាព គេបានបែងចែកសេរីភាពជា ៤ យ៉ាងតាមប្រភេទដូចខាងក្រោម៖ ក. សេរីភាពធម្មជាតិ គឺ - គ្មានការគំរាមកំហែង និងការបង្ខិតបង្ខំពីអ្នកដទៃ - អាចធ្វើអ្វីៗបានតាមធម្មជាតិ ឬតាមឆន្ទៈរបស់មនុស្សម្នាក់ៗ - គ្មានឧបសគ្គមករារាំងមនសិការរបស់គេម្នាក់ៗ និងធ្វើកិច្ចការដោយសេរី។ ខ. សេរីភាពពលរដ្ឋ៖ ប្រជាពលរដ្ឋម្នាក់ៗមានសេរីភាពធ្...
general
តើអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (OTAN) បង្កើតឡើងនៅទីក្រុងនៃប្រទេសណា?
អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (OTAN) បង្កើតឡើងនៅទីក្រុងនៃប្រទេសប៊ៃលហ្ស៉ិច នៃទីក្រុងព្រុយសែល។
general
តើកត្តាអ្វីខ្លះដែលគេចាត់ទុកថាជាការបំផ្លាញស្រទាប់អូសូន?
កត្តាដែលចាត់ទុកជាការបំផ្លាញស្រទាប់អូសូនមាន៖ - ការបំពុលខ្យល់ ដោយសារសកម្មភាពឧស្សាហកម្មចំហេះផូស៊ីលនៅក្នុងម៉ាស៊ីនរថយន្តទោចក្រយានយន្ត និងការដុតឧសជាដើម។ - សមាសធាតុក្លរ៉ូភ្លុយអរ៉ូកាបូនដែលជាសមាសធាតុគីមីមាននៅក្នុងអង្គធាតុរាវសម្រាប់ធ្វើជាមេត្រជាក់ ក្នុងទូទឹកកកក្នុងកំប៉ុងថ្នាំបាញ់និងមេបំប៉ោងនៅក្នុងរោងចក្រជ័រប្លាស្ទីកវេចខ្ចប់ - ឧស...
general
តើដំណើរការសង្គមចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
គេបែងចែកដំណើរការសង្គមជាពីរប្រភេទគឹ៖ - ដំណើរការដែលបង្កើតឪ្យមានការឯកភាពសាមគ្គីភាព និងការសមហរកម្មសង្គម។ - ដំណើរការដែលប្រឆាំងគ្នា មិនមានសាមគ្គីភាពនិងមិនការធ្វើសមាហរណ៍កម្មទេ។
general
តើព្រះរាជាណាចក្រកម្ពុជាជា សមាជិកទីប៉ុន្មាននៃអាស៊ាន?តើប្រទសកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃ ខែ ឆ្នាំណា? ហើយការចូលជាសមាជិកអាស៊ាននេះមានផលប្រយោជន៍ និងផលវិបាកអ្វីខ្លះ ដល់ប្រទេសកម្ពុជា?
ព្រះរាជាណាចក្រកម្ពុជា ជាសមាជិកអាស៊ានទី១០ ដែលបានចូលនៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩។ហើយការចូលជាសមាជិកនេះបានផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជាដូចខាងក្រោម៖ - មានលទ្ធភាពច្រើនក្នុងការបង្កលក្ខណៈងាយស្រួលរកមធ្យោបាយទំនាក់ទំនងពាណិជ្ជកម្ម លើការនាំចេញនិងនាំចូល។ - ទាក់ទាញ បាននូវវិយោគទុនបរទេសចូលមក ធ្វើវិនិយោគលើវិស័យផ្សេងៗ។ - កសាងសេដ្ឋកិច...
general
តើការបួសជាសាមណេរ និងការបួសជាតិក្នុងមានលក្ខណៈខុសគ្នាដូចម្ដេចខ្លះ?
ការបួលជាសាមណេរនិងការបូសជាភិក្ខុមានលក្ខណៈខុសគ្នា៖ + ការបួសជាសាមណេរ - កាលសម័យដើមការបួសនេះគេមិនកំណត់អាយុទេ បើពីសម័យពុទ្ធកាលការបួលជាសាមណេរ ចាប់ពីចាប់ពីអាយុ៧ ឆ្នាំប្រសិនបើក្មេងនោះនិយាយច្បាប់និងមានប្រាជ្ញា។ ប៉ុន្ដែក្រោយមកអ្នកបួសមានអាយុចាប់ពី ១២ឆ្នាំ ឬច្រើនជាងនេះរហូតដល់ ៨០ ឆ្នាំក៏បាន។ - អ្នកបួសដជាសាមណេរត្រូវរក្សាសីល ១០ និង ...
general
តើសំណេរ និងអក្ខរាវិរុទ្ធដូចគ្នាដែរឬទេ?
សំណេរ និងអក្ខរាវិរុទ្ធមិនដូចគ្នាទេគឺ៖ ក. សំណេរ សំណេរ គឺជាបែបបទនៃគំនូសស្នាមអក្សរ (ព្យព្ជានៈ ស្រៈ និងសញ្ញាវណ្ណយុត្តិ)។ ដែលចូលផ្សំគ្នាតាមក្បួនខ្នាតមួយដ៏ជាក់លាក់ ដើម្បីបង្កើតបានជាពាក្យ ឬអត្ថបទមួយ។ សំណេរគឺ កើតចេញមកពីការសរសេរ ហើយវាអាចស្តែងឡើងពីទម្រង់រូបរាង្គនៃអក្សរ។ ពាក្យដែលយើងសរសេរដូចជាមូល ជ្រុង ទ្រេត ឈរ អក្សរដៃ អក្សរពុម្ពជ...
general
តើព្រះវិស្ណុមានមុខងារ និងលក្ខណៈសម្គាល់អ្វីខ្លះ?
ព្រះវិស្ណុជាអទិទេពគ្រប់គ្រងលោក និងថែរក្សាលោកឲ្យបានសុខសាន្ដ និងមានរបៀបរៀបរយ គឺជាតំណាងសភាវៈល្អ។ នៅជាមួយមនុស្ស ព្រះវិស្ណុស្ថិតនៅក្នុងចិត្តដើម្បីគ្រប់គ្រងណែនាំចិត្ត មនុស្ស។ ព្រះវិស្ណុ អាចកើតជា អវតាជួយថែរក្សាការពារមនុស្សពេលភ្លើងឆេះកាល សភាវលោកត្រូវព្រះវិស្ណុថែរក្សាទុកឲ្យចាប់កំណើតឡើងវិញពេលពិភពលោកថ្មីកើតឡើងវិញ។ ដូច្នេះ គេអាចចា...
general
តើដំណើរសាកសួររកហេតុផលមានអ្វីខ្លះ?
ដំណើរសាកសួររកហេតុផលមាន៖ - ការអញ្ជើញសាមីខ្លួនមកកាន់តុលាការ - ការប្រមូលពត័មានតាមរយៈ ការសួរដេញដោលរបស់អ្នកកាត់ក្តី។
general
ដើម្បីសម្រេចបាននូវចំណុចដៅនេះ ក្រសួងបានដាក់ចេញនូវយុទ្ធសាស្រ្ដអ្វីខ្លះ?
ដើម្បីសម្រេចបាននូវចំណុចដៅនេះ ក្រសួងបានដាក់ចេញនូវយុទ្ធសាស្រ្ដដូចខាងក្រោមៈ - បង្កើនរង្វាន់លើកទឹកចិត្ត និងប្រាក់លាភការជួយគ្រូបង្រៀន ផ្សារភ្ជាប់ជាមួយនឹងលទ្ធផលបំពេញការងារ - កែលម្អគុណភាពបង្រៀន និងរៀននៅទូទៅប្រទេសតាមរយៈការអនុវត្តកម្មវិធីសាលារៀនកុមារមេត្រី - បង្កើនស័្វយភាពប្រតិបត្តិការ និងការទទួលខុសត្រូវរបស់សាលារៀន គ្រឹះស្ថានបណ...
general
ចូរលើកឡើងពីវិសាលភាព និងសមត្ថកិច្ចរបស់សាលាជំរះក្តីនីមួយៗក្នុងប្រព័ន្ធតុលាការកម្ពុជាបច្ចុប្បន្ន។
ក្នុងប្រព័ន្ធតុលាការកម្ពុជាបច្ចុប្បន្ននេះមាន៖ ក. តុលាការខេត្ត ក្រុង - វិសាលភាព៖ គ្របដណ្តប់លើដែនដីខេត្ត ក្រុងរបស់ខ្លួនទាំងមូល។ - សមត្ថកិច្ច៖ - ជំនុំជំរះគ្រប់រឿងក្តីដែលកើតឡើងក្នុងភូមិសាស្រ្តខេត្ត ក្រុងរបស់ខ្លួន។ - ជំនុំជំរះគ្រប់រឿងក្តីដែលគ្មានលក្ខណៈយោធាទោះបង្កដោយយោធិនក៏ដោយ។ - ចេញសាលក្រមបើកផ្លូវឧទ្ធរណ៍។ ខ. តុលាការយោធា - វ...
general
ចូរបំភ្លឺពាក្យសិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យ?
មនុស្សធ្វើការពេញពេលត្រូវមានប្រាក់កម្រៃគ្រប់គ្រាន់សម្រាប់រស់នៅសមរម្យក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស។
general
តើវប្បធម៌ឈរលើគោលការសម្រេចរបស់សង្គមមានន័យដូចម្ដេច?
វប្បធម៌ឈរលើគោលការសម្រេចរបស់សង្គមមានន័យថា ការចំនាយពេលយូរណាស់មកហើយក្នុងការស្វែងយល់អំពីវប្បធម៌ របស់សង្គម១ជាមួយសង្គម១ទៀត។ នៅពេលដែលមានចំណេះដឹងពួកគេមានកាប់ឆ្ការព្រៃដើម្បប្រកបរបរ ហើយបន្ទាប់មកពួកគេបានសម្លាប់សត្វ និងចាប់សត្វ យកមកចិញ្ចឹម ក្នុងកំឡុងពេលដំណើរការកុលសម្ព័ន្ធរបស់គេមានសមាជិកច្រើនរៀងខ្ឡួន។ វប្បធម៌គឺមាន ទំនាក់ទំនងពីសម័យ១...
general
តើអង្គការសមាគមអាស៊ានមានគោលការណ៍ដូចម្តេចខ្លះ?
អង្គការសមាគមអាស៊ានមានគោលការណ៍ដូចខាងក្រោម៖ - គោរពឯករាជ្យភាព អធិតេយ្យភាព សមភាពបូរណភាពទឹកដី និងសញ្ញាណជាតិនៃរដ្ឋសមាជិកអាស៊ានទាំងអស់។ - ចូលរួមការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវរួមគ្នាក្នុងករណីលើកកម្ពស់សន្តិភាពសន្តិសុខ និងវិបុលភាពក្នុងតំបន់។ - បដិសេជនូវអំពើឈ្លានពាន និងការគំរាមកំហែង ឬសកម្មភាពាទាំងឡាយណាក្នុងលក្ខណៈដែលមិនសមស្រប...
general
តើកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាអ្វី?
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានគឺជាកិច្ចប្រជុំសំខាន់បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន ហើយធ្វើឡើងរៀងរាល់ឆ្នាំ។ លទ្ធផលទាំងឡាយនៃកិច្ចប្រជុំនេះត្រូវរាយការណ៍ជូនសន្និសីទកំពូលនៃប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន។ កិច្ចប្រជុំនេះត្រូវបង្កើតឡើងដោយសេចក្តីថ្លែងការណ៍ទីក្រុងបាងកកឆ្នាំ ១៩៦៧។ AMM មានការទទួលខុសត្រូវចំពោះការរៀបចំគោ...
general
តើបាវចនាជាតិខ្មែរ មានពាក្យអ្វីខ្លះ? មានទំនាក់ទំនងគ្នាដូចម្តេច? ចូរពន្យល់។
បាវចនាជាតិ នៃព្រះរាជាណាចក្រកម្ពុជាគឺ៖ ជាតិសាសនា ព្រះមហាក្សត្រ ជាបាវចនារបស់ជាតិ ឬជាសរណដ្ឋានដែលប្រជាពលរដ្ឋប្រកាន់យកខ្ជាប់ ព្រោះថា៖ ក. ជាតិសម្តៅយកបរិវេទនៃកំណើតរបស់មនុស្ស ដែលកើតមានក្នុងប្រទេស ឬរដ្ឋរបស់ខ្លួន។ មនុស្សច្រើនរស់លាយឡំគ្នាក្នុងប្រទេសតែមួយមានលក្ខណៈតែមួយគេហៅថា ជាតិ។ ជាតិសម្គាល់ - ភូមិសាស្រ្ត ទឹកដី ទីកន្លែង ក្នុងប្រទ...
general
ចូរនិយាយអំពីគណៈកម្មាធិការសន្តិសុខស្បៀងអាហារពិភពលោក។
គណៈកម្មាធិការសន្តិសុខស្បៀងអាហារពិភពលោកបង្កើតឡើងក្នុងឆ្នាំ ១៩៧៥គណៈកម្មាធិកាស្បៀងអាហារពិភពលោកនៃអង្គការ FOA3គឺជាអង្គអន្តររដ្ឋាភិបាលនៅក្នុងប្រប័ន្ធរបស់អង្គការសហប្រជាជាតិមានភារកិច្ចទទួលខុសត្រូវក្នុងការត្រួតពិនិត្យវាយតម្លៃ និងផ្តល់យោបល់លើស្ថានភាពសន្តិសុខស្បៀងអាហារពិផបលោក។ គណៈកម្មាធិការនេះក៏បានវិភាគផងដែរលើតម្រូវការចំណីវាយតម្ល...
general
តើកត្តាអ្វីខ្លះ ដែលធ្វើឲ្យផែនដីឡើងកម្តៅ?
កត្តាដែលធ្វើឲ្យផែនដីឡើងកម្តៅគឺ៖ - ឧស្ម័នផ្ទះកញ្ចក់ដែលមានវត្តមាន - កំណើនយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍន៍ក្រុង - កំណើននៃការប្រើប្រាស់ថាមពល - ការប្រើប្រាស់យ៉ាងច្រើននៃឥន្ធនៈ មានសារធាតុបំពុល - កំណើនឧស្សាហកម្ម - ការកាប់ព្រៃឈើ យកដីដាំដំណាំ - ការអនុវត្តន៍បរិស្ថានមានភាពធូររលុង - ការប្រែប្រួលបរិយាកាសជាដើម។
general
តាមទំនៀមទំលាប់ខ្មែរ គេតែងរាប់ខែតាមដំនើរចន្ទគតិដោយគេហៅថា “ខែញី” ខែឈ្មោល”។ ដូចម្តេចដែលហៅថា “ខែញី” និង ”ខែឈ្មោល” មានដំនើរប្រព្រឹត្តទៅបែបណា? ដូចម្តេចដែលហៅថា អធិកមាស? ឆ្នាំមានអធិមាសមានប៉ុន្មានខែ ហើយលើកមួយខែ តើនៅខែណា?
“ខែញី” គឺខែដែលមានចំនួន ៣០ថ្ងៃ ហៅថា ខែគូ។ “ខែឈ្មោល” គឺខែផត ដែលមានចំនួន២៩ថ្ងៃ ហៅថាខែសេស។ តាមទំនៀមទំលាប់ប្រពៃណីខ្មែរថា៖ - “ខែញី” ជាខែដែលអនុញ្ញាតអោយរៀបពិធីផ្សេងៗបានលើកលែងតែខែភទ្របទ គេមិនអនុញ្ញាតអោយរៀបអាពាហ៍ពិពាហ៍ទេ ព្រោះស្ថិតក្នុងខែព្រុះសង្ឃចូលវស្សា។ - “ខែឈ្មោល” ជាខែដែលមិនអនុញ្ញាតអោយរៀបចំពិធីផ្សេងៗទេ ដូចជារៀបអាពាហ៍ពិពាហហ៍ ...
general
ក្នុងពិធីមង្គលការពេលហែកូនប្រុសចូលរោងជ័យគេច្រៀងបទអ្វី?
ក្នុងពិធីមង្គលការពេលហែកូនប្រុសចូលរោងជ័យគេច្រៀងបទស្តេចដើរ។
general
តើព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាមានការវិវត្តដូចម្ដេចខ្លះនៅក្នុងសង្គមកម្ពុជា?
ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាដែលមានវត្តមាននៅក្នុងនប្រទេសកម្ពុជាមានការវវិត្តដូចជាខាង៖ - ក្នុងសម័យនរគភ្នំ ស.វទី ១ ដល់ស.វទី ៦ អ្នកខ្លះគោរពព្រហ្មញ្ញសាសនានិងអ្នកខ្លះគោរពពុទ្ធសាសនា។ ខាងព្រហ្មញ្ញសាសនាគោរពព្រះឥសូវជាធំ។ ឯនិកាយព្រះវិស្ណុព្រះហរិហក៏មានគោរពខ្លះដែរ។ ខាងព្រះពុទ្ធសាសនាគេ គោរពនិកាយថេរវាទ (ហីនយាន)។ តែនៅស.វទី ២ ពុទ្ធស...
general
ដូចម្តេចដែលហៅថា សីលធម៌? តើសីលធម៌ត្រូវបានចែកចេញជាប៉ុន្មាន? អ្វីខ្លះ? ហើយដើម្បីពង្រឹងសន្តិភាពពិភពលោក តើមនុស្សត្រូវមានសីលធម៌ពិភពលោកយ៉ាងដូចម្តេចខ្លះ?
ដែលហៅថាសីលធម៌ គឺជាក្បួនច្បាប់គន្លង ដ៏ល្អសម្រាប់អប់រំទូន្មានប្រៀនប្រដៅមនុស្ស ឲ្យដើរទៅរកផ្លូវល្អ។ សីលធម៌ចែកចេញជា ៥គឺ៖ - សីលធម៌ផ្ទាល់ខ្លួន - សីលធម៌គ្រូសារ - សីលធម៌វិជ្ជាជីវៈ - សីលធម៌សង្គម - សីលធម៌ពិភពលោក។ ដើម្បីពង្រឹងសន្តិភាពពិភពលោក មនុស្សត្រូវមានសីលធម៌ពិភពលោកដូចតទៅ៖ - រាប់អានគ្នាជាបងប្អូនជាមួយជនជាតិដទៃ ដោយមិនប្រកាន់ពូជសា...
general
តើការអប់រំបឋមសិក្សាមានគោលបំណងយ៉ាងដូចម្តេច?
ការអប់រំបឋមសិក្សាមានគោលបំណង៖ - ការបណ្តុះបណ្តាលបុគ្គលិកលក្ខណៈពេញលេញលើផ្នែករាងកាយ បញ្ញា សីលធម៌ តម្លៃ និងបំណិនមូលដ្ឋានចាំបាច់ - ដើម្បីឱ្យអ្នកសិក្សាអាចបន្តការសិក្សានៅមធ្យមសិក្សា៕
general
ចូរបកស្រាយសុភាសិត “កុំរាមុខដឹង កុំរឹងមុខមុខទ័ព” ឱ្យបានក្បោះក្បាយ។
បកស្រាយសុភាសិត “កុំរាមុខដឹង កុំរឹងមុខមុខទ័ព” ដូចតទៅ៖ “ដឹង” គឺជាឧបករណ៍ម្យ៉ាងសម្រាប់ចាំងឈើវាមនាផ្លែរាងដូចពូចៅ តែផ្លែវានៅទទឹងដង និងមានកន្ទុយវែងឡើងលើសម្រាប់ជាជំនួយធ្វើឱ្យមានលំនឹង មិនផ្លាតទៅឆ្វេងទៅស្តាំផង និងជួយយោលយោគនៅពេលចាំផង។ ក. កុំរាមុខដឹង នៅពេលគេកំពុងចាំងឈើ គេមិនត្រូវទៅនៅពីមុនដឹងឡើយ។ ពីព្រោះផ្លែវាអាចរង្គោះខ្ទាតចេញនាំឱ្...
general
ដូចម្ដេចដែលហៅថា “ភេទ”?
ដែលហៅថា “ភេទ” សំដៅលើភាពខុសគ្នាផ្នែកជីវសាស្រ្ដ ដែលបានកំណត់រវាង បុរស និងស្រ្ដីជាទូទៅ។ ពាក្យ “ភេទ” ត្រូវបានប្រើប្រាស់ នៅពេលណាចង់សំដៅទៅលើបុរស និងស្រ្ដី ដែលមានសរីរាង្គកាយផ្សេងពីគ្នាលក្ខណៈរូបសាស្រ្ដ។
general
ដូចម្តេចដែលហៅថា ទសពិធរាជធម៌? តើធម៌ទាំង១០នៅក្នុងទសពិធរាជធម៌មានអ្វីខ្លះ?
ដែលហៅថា ទសពិធរាជធម៌គឺជា ធម៌ទាំង១០សម្រាប់ព្រះរាជា ឬសម្រាប់អ្នកដឹកនាំ។ ធម៌ទាំង១០នៅក្នុងទសពិធរាជធម៌មាន៖ - ទានៈ ការធ្វើអំណោយ ចេះធ្វើអំណោយឬ ចេះចែករំលែក។ - សីលៈ ការរក្សាសីល ការចេះធ្វើកាយវាចារ ចិត្តឲ្យផូរផង់ ឲ្យសុចរិតទៀងត្រង់ និងលះបង់អំពើអាក្រក់គ្រប់យ៉ាង។ - បរិច្ចាគៈ ការចំណាយទ្រព្យសម្បត្តិ ទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមក្នុងក...
general
តើមនុស្សខ្មែរបានមកដល់អាស៊ីអាគ្នេយ៍ដីកោះនៅឆ្នាំណា?
មនុស្សខ្មែរបានមកដល់អាស៊ីអាគ្នេយ៍ដីគោកនៅ៤០០០ឆ្នាំមុនគ.ស។
general
តើសង្គមនិយមមានន័យដូចដ្ដេច?
សង្គមនិយមគឺជាអង្គសេដ្ឋកិច្ចរបស់សង្គមដែលសង្គមនីមួយៗមានសិទ្ធិទៅលើ មធ្យោបាយរួមដែល ត្រួតពិនត្យដោយតំណាងរបស់សង្គម និងជាអ្នកទទួលខុសត្រូវចំពោះសង្គម ហើយសមាជិកម្នាក់នៃសង្គមមានសិទ្ធិទទួលផលប្រយោជន៍ពីមូលដ្ឋាននៃផលិតកម្មរបស់សង្គម។ Encyclopedia Britannica បានឪ្យនិយមន័យសង្គមនិយមថា ជាគោលបំណងរក្សាសន្ដិសុខតាមរយៈអំពើនៃរដ្ឋអំណាច ប្រជាធិបតេយ...
general
តើការប្រើសេរីភាពដោយខ្វះការទទួលខុសត្រូវនឹងនាំឱ្យមានផលអាក្រក់អ្វីខ្លះដល់មនុស្ស និងសង្គម?
ការប្រើសេរីភាពដោយខ្វះការទទួលខុសត្រូវ នឹងនាំឱ្យមានផលអាក្រក់ដល់មនុស្ស និងសង្គមដូចជា អាចឱ្យមនុស្សប្រើប្រាស់សេរីភាពរបស់ខ្លួនហួសដែនច្បាប់កំណត់ដែលធ្វើឱ្យអ្នកនោះក្លាយជាមនុស្សដែលរំលោភច្បាប់កំណត់ដែលធ្វើឱ្យអ្នកនោះក្លាយជាមនុស្សដែលរំលោភច្បាប់ រំលោភសិទ្ធិអ្នកដទៃ និងធ្វើឱ្យសង្គមមានភាពអនាធិបតេយ្យ បក្សពួកនិយមនិងធ្វើឱ្យសង្គមគ្មានសន្តិស...
general
គេថា “ចិត្តវិទ្យាជាមាតានៃបណ្តាវិទ្យាសាស្រ្តសង្គមទាំងឡាយ”។ ចូរស្រាយបំភ្លឺ។
ចិត្តវិទ្យាជាមាតានៃបណ្តាវិទ្យាសាស្រ្តសង្គមទាំងឡាយ - ចិត្តវិទ្យា៖ ជាវិទ្យាសាស្រ្តមួយសិក្សាពីបាតុភូតនៃចិត្តរបស់មនុស្ស - វិទ្យាសាស្រ្តសង្គមជាវិទ្យាសាស្រ្តសិក្សាពីទ្រង់ទ្រាយនៃចលនារបស់សង្គម។ ឧទារហណ៍ អក្សរសាស្រ្ត ប្រវត្តិសាស្រ្ត សង្គមវិទ្យា គរុកោសល្យ។ - ចិត្តវិទ្យាជាមាតានៃបណ្តាវិទ្យាសាស្រ្តសង្គមទាំងឡាយព្រោះ៖ - វិទ្យាសាស្រ្តស...
general
ពាក្យ “ សាសនា “ មានន័យដូចម្ដេច? ចូរបង្ហាញពីប្រភពនៃសាសនានីមួយៗមកបញ្ជាក់ផង។
ពាក្យ “ សាសនា “ ជាពាក្យក្លាយមកពី “ សាសន “ បានន័យថាជាពាក្យបណ្ដាំ ឬ ការទូន្មានបព្រ្ជានប្រដៅរបស់គ្រូអាចារ្យណាក្នុងលោក។ អត្ថន័យនៃពាក្យសាសនា ឬ លទ្ធិសាសនាពុំមែនស្ថិតនៅជំនឿ ឬ បញ្ញតិសីលធម៌ និងកាលគោរព ប្រណិបត្តិ ប៉ុណ្ណោះទេគឺត្រូវមានអង្គការពិសេសមួយសម្រាប់ទ្រទ្រង់ថែរក្សាលទិ្ធសាសនា ឪ្យមានស្ថេរភាពជាស្ថារពវែងឆ្ងាយតរៀងទៅ។ សាសនាទាំងនោ...
general
តើមុនពេលអ្នកជំងឺស្លាប់គេត្រូវធ្វើដូចម្តេចខ្លះ?
មុនពេលអ្នកជំងឺស្លាប់គេត្រូវធ្វើដូចជា៖ - គេនិមន្តព្រះសង្ឃសូត្រធម៌ ឱ្យអ្នកជំងឺ ទន្ទេញធម៌ ឱ្យអ្នកជំងឹកាន់ស្លាត្រួយចង់ក្រណាត់សចងព្រះបត់។ ការធ្វើបែបនេះគឺដើម្បីឱ្យអ្នកជំងឺតាំងស្មារតី ប្រមូលអារម្មណ៍ឱ្យបានល្អក្នុងផ្លូវព្រះពុទ្ធសាសនា។ - យើងឃើញគេធ្វើទង់ព្រលឹង ហើយយកទៅដាក់លើក្បាលគ្រែអ្នកជិតស្លាប់ ហើយតអំបោះពីទង់ព្រលឹងទៅព្រះពុទ្ធរូប...
general
តើបេក្ខជនបក្សយ៉ាងដូចម្តេចត្រូវបានគេរើសជាមេឃុំ ចៅសង្កាត់? ចុះជំទប់ ឬចៅសង្កាត់រង?
មេឃុំ ចៅសង្កាត់ត្រូវជ្រើសរើសចេញពីបេក្ខជនលេខរៀងលើគេបង្អស់ នៃបញ្ជីបេក្ខជនដែលបានទទួលសំលេងឆ្នោតច្រើនជាងគគេបង្អស់។ ជំទប់ទី១ ចៅសង្កាត់រងទី១ ត្រូវជ្រើសរើសចេញពីបេក្ខជនដែលមានឈ្មោះលេខរៀងលើគេនៃបញ្ញីបេក្ខជនដែលបានទទួលសំលេងឆ្នោតលំដាប់ថ្នាក់ទី២ ជំទប់ទី២ ចៅសង្កាត់រងទី២ រើសចេញពីបញ្ជីឆ្នោតលំដាប់ថ្នាក់ទី៣។
general
ចូរនិយាយពីប្រព័ន្ធនយោបាយរបស់ប្រទេសម៉ាឡេស៊ី។
ប្រព័ន្ធនយោបាយរបស់ប្រទេសម៉ាឡេស៊ី គឺ៖ ម៉ាឡេស៊ី ជារដ្ឋសហព័ន្ធ ប្រកាន់យករបបនយោបាយបែបរាជាធិបតេយ្យអាស្រ័យ រដ្ឋធម្មនុញ្ញនិងប្រជាធិបតេយ្យសេរីពហុបក្ស ឈរលើការបែងចែកអំណាចជាស្ថាប័នរដ្ឋសំខាន់ៗ៣គឺ៖ ក. អំណាចនីតិប្បញ្ញត្តិៈ អំណាចនេះគ្រប់គ្រងដោយសភាពីរជាន់៖ ព្រឹទ្ធសភា និងដ្ឋសភា។ - ព្រឹទ្ធសភា (សភាជាន់ខ្ពស់) មានអាសនៈទាំងអស់៧០គឺ ៤៤អាសនៈ ត...
general
តើគេចែកចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សជាប៉ុន្មាន? អ្វីខ្លះ?
គេចែកចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សជា៨គឺ៖ - តម្លៃជីវសាស្ត្រ - តម្លៃសេដ្ឋកិច្ច - តម្លៃខាងអារម្មណ៍ - តម្លៃសង្គម - តម្លៃបញ្ញា - តម្លៃសីលធម៌ - តម្លៃសោភ័ណ្ឌវិជ្ជា - តម្លៃសាសនា។
general
តើគោលការណ៍សំខាន់ៗនៃការប្រើប្រាស់កម្លាំង និងអាវុធមានអ្វីខ្លះ?
គោលការណ៍សំខាន់ៗនៃការប្រើប្រាស់កម្លាំងនិងអាវុធគឹ៖ - នីត្យានុកូលភាព - ភាពចាំបាច់ - សមាមាត្រ។
general
ប្រព័ន្ធផលិតកម្មនិងចែកចាយរ៉ាប់រងដោយសហគ្រាសសេរីដោយមានការប្រកួតប្រជែងគ្នាគេហៅថាអ្វី?
ប្រព័ន្ធផលិតកម្មនិងចែកចាយរ៉ាប់រងដោយសហគ្រាសសេរីដោយមានការប្រកួតប្រជែងគ្នាគេហៅថាសេដ្ឋកិច្ចទីផ្សារសេរី។
general
អ្វីជាគតិវិញ្ញូ?
- បើតាមផ្លូវបញ្ញាគតិវិញ្ញូ គឺបញ្ញាញាណគឺវិនិច្ឆ័យត្រឹមត្រូវគឺទំលាប់ពិចារណារបស់មនុស្ស លើបញ្ហាមនុស្សនិងសង្គមដោយប្រើបញ្ញា។ - បើតាមផ្លូវសីលធម៌វិជ្ជា គតិវិញ្ញូគឺជាលក្ខណៈប្រកបដោយវិចារណញាណ នៃអាកប្បកិរិយាគឺការចេះប្រមាណកំលាំងទំនងរបស់ខ្លួន ជាមួយអំណាចត្រួតត្រាលើខ្លួនឯង។
general
ហេតុអ្វីបានជាត្រូវបង្កើតក្រសួងនិងរដ្ឋលេខាធិការដ្ឋាន?
បានជាត្រូវបង្កើតក្រសួងនិងរដ្ឋលេខាធិការដ្ឋានព្រោះថា៖ - ដើម្បីសម្រួលដល់កិច្ចការងាររដ្ឋបាល - ដើម្បីជួយដល់ការងាររាជរដ្ឋាភិបាល - ដើម្បីងាយស្រួយដល់ការគ្រប់គ្រង និងពង្រីកវិស័យនានា - ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃប្រទេសជាតិ (ផ្នែកអប់រំ យោធា សេដ្ឋកិច្ច ងភិវឌ្ឍន៍...) - ដើម្បីឲ្យសមស្របទៅនឹងកាលៈទេសៈ ដែលតម្រូវឲ្យស្របនឹងស្ថានភាពរីកចម...
general
តើរឿងទុំទាវបានឆ្លុះបញ្ចាំងឱ្យយើងស្គាល់ ផ្នែកសេដ្ឋកិច្ច សង្គមកិច្ចនិងនយោបាយនៅក្នុងសង្គមសម័យលង្វែកយ៉ាងដូចម្តេច?
ក្រោយពីបានសិក្សារឿងទុំទាវដែលជាស្នាដៃរបស់ព្រះភិក្ខុបទុមត្ថេរ ងួន សោម ផ្ទៃរឿងទាំងមូលបានឆ្លុះបញ្ចាំងនូវផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ របស់សង្គមខ្មែរនៅសម័យលង្វែក ដូចតទៅ៖ ក. សេដ្ឋកិច្ច - កសិកម្ម៖ ព្រៃឈើ ត្រី សត្វ ស្រូវ ពោត ល្ង សណ្តែក សំបូរបែប។ - ពាណិជ្ជកម្ម៖ មិនទាន់រីកចម្រើនគ្រាន់តែមានការលក់ដូរបន្តិចបន្តួចរបស់អ្នកស្រុ...
general
តើតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) មានគោលដៅអ្វីខ្លះ?
វត្ថុបំណងសំខាន់បំផុតរបស់ AFTA គឺដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងរបស់ អាស៊ានដែលជាមូលដ្ឋានផលិតកម្មមួយសម្រាប់ទីផ្សារពិភពលោក។ ជំហានដ៏សំខាន់នៅក្នុងទិសដៅនេះ គឺសេរីភាវូបនីកម្មពាណិជ្ជកម្មនៅក្នុងតំបន់តាមរយៈការលុប បំបាត់របាំងមិនមែនពន្ធគយក្នុងតំបន់។ កិច្ចការនេះនឹងជះឥទ្ធិពលដល់ការធ្វើវិស័យផលិតកម្ម អាស៊ានកាន់តែមានប្រសិទ្ធភាព និងបង្ក...
general
តើផលប្រយោជន៍បានមកពី វិស័យទេសចរណ៍មានប៉ុន្មាន? អ្វីខ្លះ?
ផលប្រយោជន៍បានមកពី វិស័យទេសចរណ៍មានពីរ ដូចជា៖ ក. ផលប្រយោជន៍នៃទេសចណ៍ អន្ដររជាតិ - បង្កើតចំនូចនិងការផ្លាស់ប្ដូរជាមួយបរទេស - បង្កើតអាជីពដោយផ្ទាល់ មួយក្រុមហ៊ុនទេសចរណ៍ និងដោយប្រយោលក្នុងបណ្ដាផ្នែកក្រុមហ៊ុនផ្គត់ផ្គង់សេវា - វិភាគទានដល់ចំណូលរដ្ឋ - ជួយទទួលខុសត្រូវលើ ហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើប្រាស់ដោយគមនាគមនទាំងមូល - ជំរុញការពង្រឹ...
general
មុននឹងឈានដល់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត គេតែងសង្កេតមានការឃោសនារកសម្លេងឆ្នោត។ តើការឃោរសនានោះមានរយៈពេលប៉ុន្មានថ្ងៃ?
មុននឹងឈានដល់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តគេតែងសង្កេតមានការឃោសនារកសម្លេងឆ្នោតមានរយៈពេល ៣០ថ្ងៃ។
general
ស្រីមានន័យដូចម្តេច?
ស្រី៖ សំគាល់មនុស្សជាភេទស្រី ដែលធម្មជាតិផ្តល់មកជាគូនឹងបុរស។ ស្រី៖ គឺសិរីសួស្តី មានកិត្តិយស ជោគជ័យ មានសុភមង្គល។ ឧទាហរណ៍៖ ដូចជាពាក្យបន្ទាយស្រី ជាបន្ទាយមានជ័យជំនះលើខ្មាំងសត្រូវ មិនមែនកន្លែងប្រមូលផ្តុំទ័ពស្រ្តីភេទទេ។
general
នៅសម័យដើមគេតែងស្វែងរកគ្រូបាធ្យាយ ឬអាចារ្យដ៏ចំណានដើម្បីសិក្សា។ តើអាចារ្យតាមបបែបពុទ្ធសាសនាមានប៉ុន្មាន? អ្វីខ្លះ? ចូរបង្ហាញ។
អាចារ្យតាមពុទ្ធសាសនាមាន ៥គឺ៖ - បព្វជ្ជាចារ្យ៖ អាចារ្យអ្នកបំបួស ភិក្ខុសម្រាប់បំបួសសាមណេរ - ឧបសម្បទាចារ្យ៖ ភិក្ខុអ្នកសូត្រញ្ញតិ ចតុត្ថកម្មឱ្យសាមណេរបានឧបសម្បតាជាភិក្ខុ - ឧទ្នេសាចារ្យ៖ អាចារ្យអ្នកបង្រៀនបាលី - និស្សយាចារ្យ៖ អាចារ្យអ្នកអោយនិស្ស័យ គឺភិក្ខុ ជាអ្នកទទួលភារៈឱ្យសិស្សនៅអាស្រ័យនឹងខ្លួនផង - ធម្មាចារ្យ៖ អាចារ្យអ្នកបង្...
general
ពីសង្គមកុំមុយនីសបុព្វកាលមកសង្គមទាសភាពសង្គមវិវត្តន៍ដូចម្តេចខ្លះ?
ដំបូងឡើយ ដោយឧបករណ៍ផលិតកម្មនៅទាបនិងកង្វះសមត្ថភាពទប់ទល់នឹងសត្វសាហាវ បាតុភូតធម្មជាតិ តំរូវអោយមនុស្សបុព្វកាលរស់នៅជាសហគមន៍ធ្វើការអ្ន ហូបរួម ចែកផលជារួម។ ក្រោយមកកំរិតបញ្ញាមនុស្សកាន់តែកើនឡើង ឧបករណ៍ពលកម្ម ត្រូវបានកែឆ្នៃបន្តបន្ទាប់ពីថ្មពីឆ្អឹងមកលោហធាតុអោយផលិតផលដែលផលិតបានត្រូវនៅសល់លើសពីតំរូវការ។ ទន្ទឹមនឹងកំនកំណើតរបបកម្មសិទ្ធិឯកជន...
general
តើភ្លេងខ្មែរមានអ្វីខ្លះ? ហើយឧបករណ៍មានប៉ុន្មានជំពូក?
ភ្លេងខ្មែរមានដូចជា៖ - ភ្លេងពិណពាទ្យ - ភ្លេងខ្លែរ - ភ្លេងគងស្គរ - ភ្លេងអារក្ស - ភ្លេងឆៃយុំា - ភ្លេងក្លងធ្លាក់ - ភ្លេងស្គរយោល - ភ្លេងប៉ីកែង។ ឧបករណ៍ភ្លេងខ្មែរមាន ៤ជំពូក៖ - គ្រឿងដែលមានខ្សែសំរាប់ត្រេះ ឬកូតអោយសូរមានសាដៀវ ទ្រ ចាប៉ី - គ្រឿងផ្លុំអោយកើតជាសូរមាន ខ្លុយ ប៉ីពក ស្រឡៃ ប៉ីអ ខ្លុយយីកេ ស័ង្ក - គ្រឿងដាសស្បែកសំរាប់វាយ ឬទះឱ...
general
តើអ្វីខ្លះជាមូលហេតុនៃការធ្វើបាតុកាតូលិក និងកម្មករនៅបូណាន នៅឆ្នាំ ១៩៥៦?
មូលហេតុនៃការធ្វើបាតុកម្មរបស់ពួកកាតួលិក និងកម្មករនៅបូណាន នៅឆ្នាំ១៩៥៦ គឺគំនិតជាតិនិយមវិបត្តិសាសនា និងវបត្តិសេដ្ឋកិច្ច។
general
ដូចម្តេចដែលហៅថា ពុទ្ធសករាជគ្រិស្តសករាជ? សករាជ? ចុល្លសករាជ? មហាសករាជ? អធិកមាស?
ពុទ្ធសករាជ ជាចំនួនថ្ងៃខែ ឬឆ្នាំសម្រាប់សម្គាល់ការរាប់ក្រោយពេលព្រះពុទ្ធអង្គចូលបរិនិញ្វន។ ថ្ងៃ១៥កើតខែពិសាខ ឆ្នាំម្សាញ់។ គ្រិស្តសករាជ ជាសករាជមួយដែលគេរាប់ឆ្នាំទី១ សំដៅយកឆ្នាំដែលព្រះយេស៊ូគ្រិស្តចាប់កំណើត។ គេយកមកប្រើនៅសម័យអាណានិគមបារាំងចំពោះប្រទេសកម្ពុជា។សករាជ ជាការកំណត់ការរាប់ថ្ងៃខែឬឆ្នាំដែលបានតាំងទុកដោយពីរយូរមកហើយដោយបុគ្គលអ...
general
ដូចម្តេចដែលហៅថា តក្កវិជ្ជា? ហើយតក្កវិជ្ជាត្រូវបានគេចែកជាប៉ុន្មាន?ចូរបង្ហាញ
តកវិជ្ជា ជាការសិក្សាគោលការណ៍នានាដើម្បីបែងចែកឲ្យ៧បានច្បាស់លាស់នុវវិចារល្អ និងវិចារអាក្រក់។ហើយតក្កវិជ្ជាត្រូវបានគេបែងចែកជា២បែបគឺ - តក្កវិជ្ជាទម្រង់ ធ្វើឲ្យការគិតស្របជាមួយការគិត ពោលគឺធ្វើអោយមានទំនាក់ទំនងស្និទ្ធស្នាល រវាងការគិតនិងការ ការគិតនាមឲ្យមានសច្ចភាពទម្រង់ និងឈានដល់ការបង្កើតបញ្ញតិ្ត សញ្ញាណ និងគំនិត។ - តក្កវិជ្ជាអនុវត...
general
តើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានការសមាសភាពដូចខ្លះ?
គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតមានសមាសភាពដូចជា៖ - ឥស្សរជនខ្មែរមួយរូប (ប្រធាន) - ឥស្សរជនខ្មែរមួយ (អនុប្រធាន) - ឥស្សរជនខ្មែរដែលមានសិទ្ធិបោះឆ្នោតពីររូប (សមាជិក) - តំណាងមួយរូបនៃគណៈបក្សនយោបាយនីមួយៗដែលមានអាសនៈក្នុងរដ្ឋសភា - សមាជិកមន្រ្ដីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃពីររូប (សមាជិក) - តំណាងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយរ...
general
អនិច្ចំ ទុក្ខំ រូបំ អនត្តា ជាប្រភពស្រ្តីរបស់នរណា?
អនិច្ចំ ទុក្ខំ រូបំ អនត្តា ជាប្រភពស្រ្តីរបស់ ព្រះពុទ្ធ។
general
តើគិលានុបដ្ឋាកត្រូវធ្វើដូចម្តេច ការថែទាំមុនពេលវៈកាត់?
គិលានុបដ្ឋាកត្រូវធ្វើការថែទាំមុនពេលវៈកាត់មានដូចជា៖ - ត្រួតពិនិត្យសំនុំឯកសារពីការងារដែលមានបន្ថែម និងត្រួតពិនិត្យមើលលទ្ធផលខាង - មន្ទីរពិសោធន៍តើគ្រប់ឬនៅនិងប្រមូលលទ្ធផលមន្ទីរពិសោធន៍ - រៀបចំឯកសារយល់ព្រមទទួលវៈកាត់ - រក្សាអនាម័យរបស់អ្នកជម្ងឺ - ផ្តល់ការថែទាំស្បែកជាពិសេសអនាម័យអ្នកជម្ងឺ - បង្រៀនផ្សេងៗដូចជាលំហាត់ប្រាណដកដង្ហើមជ្រៅ...
general
តើព្រហ្មញ្ញាសាសនាចែកជាប៉ុន្មានសម័យកាល? អ្វីខ្លះ?
ព្រហ្មញ្ញសាសនាចែកជាបីសម័យកាលធំៗគឺ៖ - សម័យទេវៈនិយម១៥០០ឆ្នាំ ដល់៥៥០០ឆ្នាំមុនគ.ស - សម័យព្រហ្មនិយម៥៥០មុនគ.សដល់ស.វទី១០នៃគ.ស - សម័យឥណ្ឌូនិយមស.វ១០រហូតមក។
general
យើងត្រូវរៀបចំប្រទេសជាតិយ៉ាងដូចម្តេច ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អោយបានចំនួនច្រើន?
ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អោយបានចំនួនច្រើនឡើងជាលំដាប់ យើងត្រូវរៀបចំប្រទេសជាតិអោយបានល្អប្រសើរដូចជា៖ - ការថែរក្សាព្រៃឈើ សត្វព្រៃ និងសត្វស្លាបអោយបានគង់វង្ស - ការរៀបចំថែរក្សារមណីដ្ឋាន (ឆ្នេរសមុទ្រ ភ្នំ ល្បាក់ ទឹក សួនច្បារ បង្កើតសួនសត្វ) - ការរៀបចំសម្បត្តិវប្បធម៌ (ការពារជួសជុល និងសំអាតប្រាសាទបុរាណវត្តអារាមសារមន្ទីរ) - ការរៀប...
general
តើការបំពុលខ្យល់មានផលវិបាកយ៉ាងណាខ្លះ?
ការបំពុលខ្យល់មានផលវិបាកដូចជា៖ - ខូចប្រព័ន្ធដង្ហើម ខូចសុខភាព សួត បំពង់ដង្ហើម ជំងឺសើស្បែក ភ្នែក ខួរក្បាល - បំផ្លាញស្រទាប់អូសូន - បំផ្លាញបរិស្ថាន។
general
.ចូរនិយាយពីឯកទេសជំនាញរបស់ព្រះបាទនរោត្តមសិហនុ។
ជំនាញរបស់សម្តេចនរោត្តមសីហនុ៖ - ជាប្រមុខរដ្ឋ - ជាអង្គទូត - ជាតន្រ្តីករ - ជាវិចិត្រករ - ជាតារាភាពយន្ត - ជាអ្នកដឹកនាំរឿង - ជាអគ្កមេបញ្ជាការទ័ព - ជាកីឡាករដ៏ឆ្នើម - ជាអ្នកនយោបាយខ្មែរពីដើម។
general
តើពាក្យថា “ACCSM” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច?
ពាក្យថា “ACCSM”៖ - សរសេរពេញ៖ ASEAN Conference on Civil Service Matters - មានន័យថា៖ សន្និសីទអាស៊ានស្តីពីមុខងារសាធារណៈ។
general
តើច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារមានសារៈសំខាន់ដូចម្តេចខ្លះសម្រាប់កម្មករនយោជិក?
ច្បាប់ស្តីពីរបបសន្តិសុខសង្គមគឺជាសយន្តការដែលមានសារៈសំខាន់បំផុតហើយត្រូវបានរៀបចំ គ្រប់គ្រង និងចាត់ចែងឡើងដោយរដ្ឋ ដើម្បីធានាកនូវសន្តិសុខប្រាក់ចំណូល នៅពេលជួបហានិភ័យសង្គមនានាដោយទទួលបានតាវកាលិកជរាភាព តាវកាលិកទុព្វលភាព តាវកាលិកមរណៈភាព តាវកាលិកហានិភ័យការងារ តាវកាលិកថែទាំព្យាបាលវេជ្ជសាស្រ្ត តាវកាលិកជំងឺ តាវកាលិកគ្មានការងារធ្វើ និ...
general
គេថាប្រទេសជាតិមានការអភិវឌ្ឍទៅបានអាស្រ័យដោយធនធានមនុស្ស។ ចូរបកស្រាយ។
អភិវឌ្ឍមានន័យថាសេចក្តីចម្រើនលូតលាស់ទៅមុខ។ ឯធនធានមនុស្ស គឺជាមនុស្សដែលប្រកបដោយលក្ខណៈដូចជា៖ - ការបណ្តុះបណ្តាលនូវបញ្ញា ស្មារតី ទាក់ទងនិងការត្រិះរិះ ពិចារណា វិភាគ វែកញែក ទៅលើចំណេះវិជ្ជាផ្សេងៗ និងសីលធម៌ គុណធម៌សង្គម ពោលគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនិងប្រព័ន្ធខួរក្បាល ដែលរួមមានចំណេះដឹង ទូលំទូលាយ បច្ចេកទេស វិទ្យាសាស្រ្តទំនើប ...
general
ដូចម្តេចដែលហៅថាចក្ខុឥន្ត្រីយ៍ឬចក្ខុរបារម្មណ៍?
ចក្ខុបារម្មណ៍គឺជារូបារម្មណ៍ដែលកើតចេញអំពីពាក្យសម្តីរៀបរាប់ពីអ្វីមួយរបស់អ្នកនិពន្វកវី ហើយធ្វើឲ្យអ្នកអាន អ្នកស្តាប់ មានអារម្មណ៍ថាហាក់ដូចជា បានឃើញពីទិដ្ធភាពនេះដោយផ្ទាល់នឹង ភ្នែក៕ ឧទាហរណ៍៖ - ព្រះចន្ទ្រពណ៍លឿងឆ្អឹនឆ្អៅ... - សាច់នាងសឲ្យក្បុស ទាស់តែក្លៀកខ្មៅ... - ទេសភាពដ៍ស្រស់បំព្រងនាងរដូចចម្រូត... - មនុស្សតឿ... - រថយន្តបើកលឿនស...
general
ចូរបកស្រាយអំពីការធ្វើកំណែទម្រង់រដ្ឋបាល។
បកស្រាយអំពីការធ្វើកំណែទម្រង់រដ្ឋបាល៖ កំណែទម្រង់រដ្ឋបាល បានបាប់ផ្តើមនៅស.តទី២០ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីឆ្លើយតបនឹងការរិះគន់ចំពោះវិធីសាស្រ្តនៃការគ្រប់គ្រងសាធារណៈតាមបែបប្រពៃណី។ កំណែទម្រង់រដ្ឋបាលនៃបណ្តាលប្រទេសមួយចំនួនស្ថិតក្រោមស្លាកការគ្រប់គ្រងរដ្ឋបាលសាធារណៈតាមបែបថ្មីហើយ មានបែបបទខុសៗគ្នាទៅតាមបរិបទនៃប្រទេសនីមួយៗ។
general
តើគោរមងារថ្មីរបស់លោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនថ្មីជាអ្វី? ហើយព្រះរាជក្រឹត្យនោះប្រកាស ឲ្យប្រើនៅថ្ងៃ ខែ ឆ្នាំណា? ក្សត្រអង្គណា?
គោរមងារថ្មីរបស់លោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនថ្មីគឺ កិត្តិព្រឹទ្ធបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា។ រាជក្រឹត្យប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១។ ដោយនរោត្តមសីហមុនី។
general
ដូចម្តេចដែលហៅថាពលរដ្ឋ? តើពលរដ្ឋត្រូវមានតួនាទី និងការទទួលខុសត្រូវអ្វីខ្លះ ចំពោះសហគមន៍?
ដែលហៅថា ពលរដ្ឋគឺជា ប្រជាជនទាំងប្រុស ទាំងស្រីដែលមានកម្លាំងកាយ ប្រាជ្ញា ស្មារតីគ្រប់គ្រាន់ ហើយមានអាយុត្រឹម១៨ឆ្នាំឡើងទៅ។ ពលរដ្ឋត្រូវប្រកាន់ខ្ជាប់តួនាទី និងមានការទទួលខុសត្រូវចំពោះសហគមន៍។ ហើយដើម្បីឲ្យប្រទេសនិងសហគមន៍មានការអភិវឌ្ឍប្រកបដោយជោគជ័យ និងនិរន្តភាព ពលរដ្ឋត្រូវមានតួនាទីដូចតទៅ៖ - ចូលរួមសម្អាតរបរិស្ថាន អនាម័យ ថែទាំសុខភា...
general
តើអង្គការសមាគមអាស៊ានមានគោលបំណងដូចម្ដេចខ្លះ?
អង្គការសមាគមអាស៊ានមានគោលបំណងដូចជា៖ ១. ថែរក្សា និងលើកម្ពស់សន្ដិភាព សន្ដិសុខ ស្ថិរភាព និងពង្រីកបន្ថែមទៀតនូវតម្លៃឆ្ពោះទៅរកសន្ដិភាពក្នុងតំបន់។ ២. លើកកម្ពស់រឹងមាំនៃតំបន់តាមរយៈការជំរុញឪ្យកាន់តែខ្លាំងថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយសន្ដិសុខ និងសង្គមវប្បធម៌។ ៣. រក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរនិងគ្មា...
general
តើខ្មែរក្រហមបានបែងចែកសត្រូវប៉ុន្មានប្រភេទ? អ្វីខ្លះ?
ខ្មែរក្រហមបានបែងចែកសត្រូវមាន ២ប្រភេទគឺ៖ ក. សត្រូវខាងក្នុង - អ្នករដ្ឋការរបស់របបសាធារណរដ្ឋខ្មែរ - ក្រុមជនជាតិភាគតិច - ជនជាតិភាគតិចតំបន់ភ្នំ - ជនជាតិខ្មែរអ៊ីសាម - ជនជាតិភាគតិចវៀតណាម - ជនជាតិភាគតិចចិន - ជនបញ្ញាវន្ត - ជនក្បត់ដទៃទៀត។ ខ. សត្រូវខាងក្រៅ - ប្រទេសសហរដ្ឋអាមេរិក - ប្រទេសថៃ - ប្រទេសវៀតណាម - អតីតសហភាពសូវៀត។
general
តើរូបធាតុនិងញាណមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ?
ពិតមែនតែរូបធាតុកើតមុនញាណនិងកំនត់ញាណហើយញាណកើតក្រោយរូបធាតុនិងចំនុះរូបធាតុប៉ុន្តែរូបធាតុនិងញាណមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយគ្នា ព្រោះថាញាណកាលណាកើតចេញជារូបរាងហើយវាជះឥទ្ធិពលធ្វើអោយរូបធាតុរីកចំរើនឥតឈប់ឈរ។ បើក្នុងជីវភាពរស់នៅវិញកត្តាសំភារៈកំនត់កត្តាស្មារតីតែកត្តាស្មារតីក៏ជះឥទ្ធិពលធ្វើអោយកត្តាសំភារៈរីកចំរើនវិញដែរ មានន័យថាគំនិត...
general
តើស្ពានកោះធំត្រូវបានបើកការដ្ឋានសាងសង់នៅពេលណា? ដោយថ្នាក់ដឹកនាំរូបណា? ចូរនិយាយពីលក្ខណៈនិងផលប្រយោជន៍របស់ស្ពាននេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៥ ខែ មីនា បានបើកការដ្ឋានសាងសង់ស្ពានកោះធំ ដើម្បីឆ្លងកាត់ទន្លេបាសាក់និងតភ្ជាប់តំបន់ពាណិជ្ជកម្មរវាងឃុំព្រែកថ្មីនិងឃុំជ្រោយតាកែវខេត្តកណ្តាល។ ស្ពានថ្មីនេះអាចជួយឱ្យប្រជាពលរដ្ឋដឹកនាំទំនិញកសិកម្ម និងទំនិញពាណិជ្ជកម្មក្នុងស្រុក ទៅប្រទេសវៀតណាម។ ទីតាំងស្ពាននេះមានចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រពីព្...
general
ចូររៀបរាប់មាត្រាមួយចំនួននៃកតិកាសញ្ញាអន្តរជាតិ ដែលទាក់ទងនឹងសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
មាត្រានៃកតិកាសញ្ញាអន្តរជាតិ មាត្រាមួយចំនួនដែលទាក់ទងនឹងសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ - មាត្រា ១ ប្រជាជាតិទាំងអស់មានសិទ្ធិស្វ័យសម្រេច។ ដោយអាស្រ័យនូវសិទ្ធិនេះប្រជាជាតិទាំងអស់មានសេរីភាពក្នុងការប្រកាន់យកគោលជំហរនយោបាយ និងខិតខំអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌របស់ខ្លួនដោយសេរី។ - មាត្រា ២ ប្រើប្រាស់ជាអតិបរមានូវធន...
general
តើពិធីសារស្តីពីសិន្ធសញ្ញាតំបន់ស្តីពីអាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែមានប៉ុន្មានមាត្រា? ចូររៀបរាប់។
ពិធីសារស្តីពីសិន្ធសញ្ញាតំបន់ស្តីពីអាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែមាន៧មាត្រា៖ - មាត្រា១៖ រដ្ឋជាភាគីនីមួយៗប្រកាន់ខ្ជាប់គោរពតាមសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដែលពីនេះតទៅហៅថា “សន្ធិសញ្ញា” ហើយនឹងមិនចូលរួមក្នុងអំពើណាមួយដែលនាំឱ្យមានការរំលោភដោយបណ្តារដ្ឋជាភាគីលើសសន្ធិសញ្ញាឬពិធីសារនៃសន្ធិសញ្ញា។ - មាត្រា២៖ រដ...
general
ចូរពិពណ៌នាពីប្រព័ន្ធតុលាការនៅកម្ពុជាបច្ចុប្បន្ន។
ពិពណ៌នាអំពីប្រព័ន្ធតុលាការនៅកម្ពុជាបច្ចុប្បន្ន៖ ច្បាប់ស្តីពីការចាត់តាំង និងសកម្មភាពសាលាជម្រះក្តីបានចែងសាលាជម្រះក្តីដូចខាងក្រោម៖ ក. សាលាជម្រះក្តីជាន់ទាប (តុលាការជាន់ទាប) - តុលាការខេត្តក្រុង៖ នៅតាមខេត្តក្រុង មានសមត្ថកិច្ចលាតសន្ធឹងលើដែនដីខេត្តក្រុងរបស់ខ្លួនទាំងមូល។ តុលាការនេះទទួលជំនុំជម្រះបើកផ្លូវឧទ្ធរណ៍នូវរឿងព្រហ្មទណ្ឌ រ...
general
តើការរក្សាសីលធម៌ប្រាំរបស់ព្រះពុទ្ធមានអ្វីខ្លះ?
ការរក្សាសីលធម៌ប្រាំរបស់ព្រះពុទ្ធមានដូចជា៖ - បាណាតិបាតា៖ វៀរចាកការសម្លាប់ជីវិតមនុស្សសត្វ - អទ្និនាទានា៖ វៀរចាកការលួចទ្រព្យគេ - កាមេសុមិច្ចាឆារា៖ វៀរចាកការប្រព្រឹត្តខុសផ្លូវកាម - មុសាវាទា៖ មិននិយាយកុហក - សុរាមេរយ៖ មិនផឹកគ្រឿងស្រវឹង។
general
ហេតុអ្វីបានជាគេនិយាយថាសម័យអង្គរជាសម័យរុងរឿង?
បានជាគេនិយាយថាសម័យរុងរឿងពីព្រោះ៖ - សំណល់ប្រាង្គប្រាសាទ ឧទាហរណ៍ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន - ប្រព័ន្ធធារាស្រ្ដ (មានទីតាំងសម័យអង្គរ) ហើយបន្សល់ដល់សព្វថ្ងៃ ឧទាហរណ៍ បារាយណ៍សោធរតដាក រដ្ជកាលយសោវរ័្មន - សិលាចារឹក និងកំណាព្យ ប្រកបដោយសំរសទឹកដៃខ្ពស់ - រូបបមា បំពាក់ដោយគ្រឿងអលង្ការ លោហកម្ម បដិមាព្រះវិស្ហុ - វិសាលភាពភាពទឹកដីធំទូល...
general
តើចំណុចសំខាន់នៃរបបកុម្មុយនីស្ដផ្តោតលើអ្វីខ្លះ?
ចំណុចសំខាន់នៃលិទ្ធិកុម្មុយនីស្ដមានដូចជា៖ ការបកស្រាយ - ប្រវត្តិសេដ្ឋកិច្ច លិទ្ធកុម្មុយនីស្ដមានមូលដ្ឋានលើការបកស្រាយសេដ្ឋកិច្ច។ យោងតាមលទិ្ធកុម្មុយនីស្ដ និយមសង្គមទទួលបាននូវការប្រែប្រួលជាមូលដ្ឋានយោងបែងចែកផលិតផលនៅក្នុងសង្គម។ - ការតស៊ូវណ្ណៈ យោងតាមលោក Karl Marx សង្គមផ្សំឡើងដោយវណ្ណៈពីរ គឹវណ្ណៈជាន់គេ និងវណ្ណៈត្រូវគេជិះជាន់ ហើយជំ...
general
តើតុលាការមានសារៈសំខាន់ដូចម្តេចចំពោះជីវភាពរស់នៅរបស់ប្រជាជន?
តួនាទីនៃតុលាការគឺ៖ - ពន្យល់អំពីច្បាប់តុលាការ - ការពារសិទ្ធិសេរីភាព និងករណីយកិច្ចរបស់ប្រជាពលរដ្ឋដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ - ជាអ្នករក្សាការពារសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ - ជាអ្នករក្សាការពារ សុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តជូនដល់ប្រជាពលរដ្ឋ - ជាអ្នកទប់ស្កាត់ មិនអោយសិទ្ធិរបស់បុគ្គលម្នាក់ប្រើហួសព្រំដែនដែលទៅរំលោភដល់សិទ...
general
តើអំពើណាខ្លះចាត់ទុកជាការប៉ះពាល់កម្មសិទ្ធិ និងសិទ្ធិស្របច្បាប់ផ្សេងៗទៀតលើអចលនវត្ថុ? តើអំពើទាំងនោះចាត់ទុកជាបទល្មើសប្រភេទណា?
អំពើដែលចាត់ទុកជាការប៉ះពាល់កម្មសិទ្ធិ និងសិទ្ធិស្របច្បាប់ផ្សេងៗទៀតលើអចលនវត្ថុគឺ៖ - រាល់អំពើប្រព្រឹត្តដោយជាក់ស្តែងរំលោភកាន់កាប់អចលនវត្ថុដោយចេតនា ដោយមិនទទួលស្គាល់ប័ណ្ណចេញដោយរដ្ឋបាលសុរិយោដី - រាល់ការប្រព្រឹត្តដោយជាក់ស្តែង រារាំអ្នកកាន់កាប់ដោយសន្តិភាពឬម្ចាស់ទ្រព្យនៅក្នុងតំបន់ដែលមិនទាន់មានប្លង់សុរិយោដី - រាល់ការចូលកាន់កាប់មិ...
general
តើស្ថានភាពកុមារនៅសម័យខ្មែរក្រហម និងសម័យបច្ចុប្បន្នខុសគ្នាដូចម្តេច?
ស្ថានភាពកុមារនៅសម័យខ្មែរក្រហម និងសម័យបច្ចុប្បន្នខុសគ្នាដូចជា៖ ក. សម័យខ្មែរក្រហម - គេបានផ្លាស់ប្តូរលំនៅស្ថាន ធ្វើអោយកុមារព្រាត់ប្រាស់ពីគ្រួសារហើយគេបានបង្ហាត់បង្រៀនកុមារទាំងនោះអោយដើរឈ្លបយកការណ៍ពីម្តាយឪពុករបស់ខ្លួន - គេបង្ខំអោយកុមារធ្វើការយ៉ាងធ្ងន់ធ្ងរ និងធ្វើជាទាហាន ខ. សម័យបច្ចុប្បន្ន - ប្រទេសកម្ពុជាធ្លាក់ក្នុងភាពក្រីក្រ...
general
តើបារាយឥន្រ្ទដាក កសាងដោយស្ដេចអង្គរណា? មានទំហំប៉ុន្មាន?
បារាយឥន្រ្ទដាក កសាងដោយព្រះបាទ៨៧៧គ.ស ស្ថិតនៅខាងជើងរាជធានី មានប្រវែង៣០០០មxទទឹង៨០០ម នឹងដាក់ទឹកបាន៦លានម៉ែត្រគូប។
general
អ្វីជាបេតិកភណ្ឌ័? តើអ្នកត្រូវមានអាកប្បកិរិយាបែបណាខ្លះ? ចំពោះបេតិកភណ្ឌ័ជាតិ? ហេតុអ្វី?
បេតិកភណ្ឌ័ ជាទ្រព្យសម្បត្តិ ឬជាកេរមរតដែលមានជាប់មកពីខាងឪពុក។ បេតិកភណ្ឌ័ជាតិ ជាទ្រព្យសម្បត្តិឬជាកេរមរតរបស់ជាតិ។ យើងត្រូវមានអាកប្បកិរិយាចំពោះបេតិកភណ្ឌ័ជាតិដូចជា៖ ថែរក្សា និងការពារឱ្យបានគង់វង្ស ទប់ស្កាត់គ្រប់រូបភាពដែលធ្វើឱ្យប៉ះពាល់ឬបំផ្លិចបំផ្លាញ លើកស្ទួយនូវតម្លៃបេតិកភណ្ឌ័ជាតិខិតខំបង្កើតស្នាដៃ និងផ្សព្វផ្សាយគ្រប់រូបភាពអប់រ...
general
តើខ្ញុំអាចទំនាក់ទំនង ប.ស.ស ដោយរបៀបណា?
ព័ត៌មានជាច្រើនត្រូវបានកាន់កាប់ក្នុងការិយាល័យរបស់យើង។ អ្នកអាចមកកាន់ការិយាល័យរបស់ ប.ស.ស ដោយផ្ទាល់ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទ និងអ៊ីម៉ែល ដែលស្ថិតនៅលើ គេហទំព័រ ប.ស.ស។
general
ជំងឺចិត្តចំពោះបណ្តឹងរដ្ឋប្បវេណី តើតុលាការអាចធ្វើបានតាមវិធីណាខ្លះ?
អាចធ្វើបានតាមវិធី ៣យ៉ាងគឺ៖ - ចេញបញ្ជាឱ្យសងជំងឺចិត្ត កំហូចខាត ឬដោះស្រាយបំណុល - រឹបអូសទ្រព្យសម្បត្តិរបស់កូនបំណុល ដូចជាចលនវត្ថុ និងអចលនវត្ថុ ឬទ្រព្យបញ្ចាំងផ្សេងៗ - ដាក់ពន្ធនាគារ។
general
តើវិធានការនៃនិតីវិធីរបស់ឧត្តមក្រុមប្រឹក្សានៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ធ្វើឡើងនៅទីណា? ថ្ងៃខែឆ្នាំណា? មានប៉ុន្មានជំពូក? ប៉ុន្មានវិធាន?
វិធានការនៃនិតីវិធីរបស់ឧត្តមក្រុមប្រឹក្សានៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ធ្វើឡើងនៅទីក្រុងហាណូយ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០១។ វិធានការនេះមាន១៩ជំពូក និង២៥វិធាន។
general
នៅពេលសំដែងក្បាច់ប្រដាល់សេរីខ្មែរបុរាណម្តងៗគេបានប្រគំបទភ្លេងមានសំនៀងញាប់រន្ធើន។ តើបទភ្លេងនោះឈ្មោះអ្វី? ពីបុរាណគេប្រើនៅពេលណាខ្លះ?
បទភ្លេងដែលគេប្រគំពេលសំដែងក្បាច់ប្រដាល់សេរីខ្មែរបុរាណឈ្មោះថាភ្លេងស្គរយោល។ បុរាណគេប្រើស្គរយោលជាវង់ភ្លេងកងទ័ពក្នុងពេលមានចម្បាំង ឬចេញច្បាំងតកាំងនឹងសត្រូវម្តងៗ គេព្យួរនៅលើខ្នងដំរី។ លុះមកដល់សម័យបច្ចុប្បន្ន គេយក មកប្រគំកំដរពិធីបុណ្យសព នឹងកំដរល្បែងកីឡាប្រដាល់សេរីខ្មែរនេះឯង។
general
តើស្ពានព្រែកព្នៅមានប្រវែងប៉ុន្មានម៉ែត្រ?
ស្ពានព្រែកព្នៅមានប្រវែង៩៩៦២ម៉ែត្រ។
general
តើគេចែកប្រាសាទខ្មែរជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
គេចែកប្រាសាទខ្មែរជាបួនប្រភេទគឺ៖ - ប្រាសាទដែលមានប្រាង្គតែមួយ ដូចជាប្រាសាទភ្នំបាយ៉ង ប្រាសាទភ្នំបាសិត - ប្រាសាទដែលមានប្រាង្គច្រើន សងើទៅលើខឿនតែមួយជាន់ដូចជា ប្រាសាទព្រះគោ ប្រាសាទលលៃជាដើម - ប្រាសាទដែលសង់នៅលើដីរាប គឺគ្មានខឿនទេ សង់ផ្ទាល់លើដីរាបស្មើរមានប្រាសាទព្រះខ័ន្ធដើម - ប្រាសាទភ្នំគឺប្រាសាទដែលសង់ខ្ពស់ដូចភ្នំមានខឿនច្រើនជាន់វ...
general
តើមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅក្នុងស្ថាប័នណា?
មជ្ឈមណ្ឌលសិទ្ធិមនុស្សស្ថិតនៅក្នុងអង្គការសហប្រជាជាតិ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សចគឺជាផ្នែកមួយនៃលេខាធិការដ្ឋានរបស់អង្គការសហប្រជាជាតិ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៦។
general
តើមូលដ្ខានគ្រឹះរបស់អ្នកដឹក នាំរួមមានអ្វីខ្លះ? ចូររៀបរាប់
មូលដ្ឋានគ្រឹះរបស់អ្នកដឹក នាំរួមមានៈ - លក្ខណៈជាទីគោរព - ការងារមិនគិតតែប្រយោជន៍ផ្ទាស់ខ្លួន - ការសម្រេចគោលដៅអង្គភាព - សុខុមាលភាពរបស់ពួកគេ - ការប្រតិបត្តិឪកាសការងារ និងកម្លាំងចិត្ត - ការផ្តល់សេចក្តីណែនាំ និងតម្រង់ទិស - ការយកចំណេះដឹងទៅអនុវត្ត។
general
វិប័រអ៊ុលើស្ទ័រកើតឡើងដោយសារអ្វី? តើដោះស្រាយដូចម្តេចខ្លះ?
វិប័រអ៊ុលើស្ទ័រកើតឡើងដោយសារបញ្ហាសាសនា (Religion Conflict)។ ក.ពួកអៀរឡង់ជាម្ចាស់ស្រុកកាន់សាសនាកាតូលិករងនូវការរើសអើងពីជនជាតិអង់គ្លេសដែលកាន់សាសនាប្រូតេស្តង់។ ខ. ដោយមិនចង់ឲ្យអង់គ្លេសត្រួតត្រា បយកកាតូលិកបានសុំស្វ័យភាពតែអង់គ្លេសពុំព្រម។ វិប័តនេះបណ្តោយឲ្យមានការបង្ហូរឈាម។ ទីបញ្ចប់អង់គ្លេសបានព្រមព្រៀង៖ - ទទួលស្គាល់សិទ្ធិជាពលរដ្ឋ...
general
តើយុទ្ធសាស្រ្ដចម្បងមួយក្នុងចំណោមយុទ្ធសាស្រ្ដសំខាន់ៗទាំងឡាយនៃយុទ្ធសាស្រ្ដចតុកោណគឺអ្វី?
យុទ្ធសាស្រ្ដចម្បងមួយក្នុងចំណោមយុទ្ធសាស្រ្ដសំខាន់ៗទាំងឡាយនៃយុទ្ធសាស្រ្ដចតុកោណគឺៈ - ការកសាងសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្ស - ការពង្រឹងសមត្ថភាពអប់រំ - យកចិត្តទុកដាក់លើការអប់រំកម្រិតមូលដ្ឋាន ក្រោយកម្រិតមូលដ្ឋាន និងឧត្តមសិក្សា - ពង្រឹងភាពជាដៃគូរវាងផ្នែកសាធារណៈផ្នែកឯកជនក្នុងការកៀរគរ និងប្រើប្រាស់ធនធាន។
general
ចូររៀបរាប់ឋានន្តរសក្តិនគរបាលដែលប្អូនបានស្គាល់ឱ្យបានយ៉ាងតិច១០។
រៀបរាប់ឋានន្តរសក្តិនគរបាលដូចតទៅ៖ ក. នាយនគរបាលរង - ពលបាលបាលត្រី - ពលបាលទោ - ពលបាលឯក - ព្រិន្ទបាលទោ - ព្រិន្ទបាលឯក។ ខ. នាយនគរបាល - អនុសេនីយ៍ត្រី - អនុសេនីយ៍ទោ - អនុសេនីយ៍ឯក។ គ. នាយកនគរបាលជាន់ខ្ពស់ - វរសេនីយ៍ត្រី - វរសេនីយ៍ទោ - វរសេនីយ៍ឯក ឃ. នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ - ឧត្តមសេនីយ៍ត្រី - ឧត្តមសេនីយ៍ទោ - ឧត្តមសេនីយ៍ឯក - នា...
general
តើអនក្ខរភាពផ្ដល់ផលវិបាកដល់បុគ្គល និងសហគមន៍យ៉ាងដូចម្ដេច?
អន្ដរភាពផ្ដល់លផលវិបាកដល់បុគ្គល និងសហគមន៍មានដូចជា៖ ចំពោះខ្លួនឯង - បាត់បង់ម្ខាស់ការក្នុងការរស់នៅ - ពិបាកនឹករកការងារធ្វើ - ការងារប្រើកម្លាំងច្រើនតែបានកម្រៃតិច - អាចឈី មានអំពើហិង្សាក្នុងគ្រួសារ ចំពោះសហគមន៍ - ខ្វះធនធានក្នុងការកសាងប្រទេស - បាត់បង់ភាពម្ចាស់ក្នុងសហគមណ៍ - សេដ្ឋកិច្ចទន់ខ្សោយ - និងប្រទេសជាតិធ្លាក់ក្នុងអាណានិគម
general
ក្នុងនាមជាមន្ត្រីរាជការស៊ីវិលម្នាក់ តើត្រូវមានលក្ខណៈសម្បត្តិប៉ុន្មានយ៉ាង? ចូររៀបរាប់។
ក្នុងនាមជាមន្ត្រីរាជការស៊ីវិលម្នាក់ តើត្រូវមានលក្ខណៈសម្បត្តិ៤យ៉ាងដូចតទៅ៖ ក. ឆន្ទៈម្ចាស់ការ - មានទឹកចិត្តស្រឡាញ់ការងារខ្លួន - មានគំនិតផ្ដើចផ្ដើម (ការច្នៃប្រឌិតខ្ពស់) - ការបំពេញកាតព្វកិច្ចក្នុងស្មារតីជាក្រុម - ត្រូវមានស្មារតីឈ្មូសស្មុលនឹងការងារ - មានការជម្នះគ្រប់ឧបសគ្គទាំងឡាយ។ ខ. ភក្តីភាព - ការយល់ដឹងអំពីសភាពការណ៍ - មានភក...
general
តើអ្វីខ្លះដែលកុមារ និងយុវជនខ្មែរត្រូវយកចិត្តទុកដាក់រៀនសូត្រដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម ដែលផ្អែកលើចំណេះដឹងជំនាញ?
ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមដែលផ្អែកលើចំណេះដឹង ជំនាញ កុមារ និងយុវជនត្រូវរៀន៖ ក. ចំពោះកុមារ + ចំពោះដឹងមូលដ្ឋានរឹងមាំ (តាមកម្មវិធីសិក្សា) - ព្យាយាមសិក្សារៀនសូត្រ - ការគោរពវិន័យសាលា និងថែទាំសុខភាពអនាម័យ - យល់ដឹងច្បាស់ពីសិទ្ធិជាមូលដ្ឋានរបស់កុមារ។ + ទំនាក់ទំនងសង្គម - ស្តាប់ការទូន្មានរបស់ឪពុកម្តាយ លោកគ្រូអ្នកគ្រូ...
general
តើរឿងសង្រ្គាមរវាងគីង្គក់និងតាព្រហ្មស្ថិតនៅក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទីប៉ុន្មាន?
រឿងសង្រ្គាមរវាងគីង្គក់និងតាព្រហ្មស្ថិតនៅក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៤។
general
ការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភានៅនីតិកាលទី២ប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០០៦ ដោយមានការផ្គត់ផ្គង់ថវិការពីសំណាក់នរណា?
ការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភានៅនីតិកាលទី២ប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០០៦ ដោយមានការផ្គត់ផ្គង់ថវិការពីសំណាក់រាជរដ្ឋានភិបាលកម្ពុជា។
general
តើសេដ្ឋកិច្ចចិនជាមហាអំណាចពិភពលោកទី២។
កត្តាដែលនៃឱ្យមហាអំណាចពិភពលោកគឺនៅឆ្នាំ ២០១០ ជាលើកទី១ បង្អស់ដែលផលិតផលសរុបក្នុងស្រុករបស់ចិនមានទំហំធំជាង ផលិតផលសរុបក្នុងស្រុករបស់ជប៉ុន គឺប្រមាណ ៥.៨៧៨.៦០០លានដុល្លា ទល់នឹង៥.៤៧៤.២០០លានដុល្លា។ ជាផ្លូវការមហាយក្សចិន ក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី ២ នៅពីមុនប្រទេសជប៉ុននិងនៅពីក្រោយអាមេរិក។
general
? ហេតុអ្វីជាកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌?
បានជាកើតមាន កតិកាសញ្ញាអន្តរជាតិព្រោះ៖ - មានការកាន់ពូជសាសន៍ ពណ៌សម្បុរ វណ្ណៈ - អតុល្យភាពនៃការអប់រំ សង្គមកិច្ច - មានការរើសអើងភេទ សាសនា ជំនឿ - មិនប្រក្រតីនសសុខភាពពលរដ្ឋពិភពលោក - ឲ្យមានការទទួលស្គាល់សិទ្ធិស្មើគ្នា - មនុស្សម្នាក់ៗមានសេចក្តីថ្លៃថ្នូរពីកំណើត។
general