question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើមន្រ្តីនគរបាលយុត្តិធម៌មានសមាសភាពដូចម្តេចខ្លះ? | មន្រ្តីនគរបាលយុត្តិធម៌មានសមាសភាពដូចជា៖
- ភ្នាក់ងារមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់របស់កងរាជអាវុធហត្ថនិងនគរបាលជាតិ
- អភិបាល អភិបាលរង រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំចៅសង្កាត់។ | general |
តើនគរបាលយុត្តិធម៌មានសមត្ថកិច្ចចាប់ខ្លួនជនល្មើសព្រហ្មទណ្ឌក្នុងករណីណាខ្លះ? | នគរបាលយុត្តិធម៌មានសមត្ថកិច្ចចាប់ខ្លួនជនល្មើសព្រហ្មទណ្ឌដែលប្រព្រឹត្តបទល្មើសជាក់ស្តែងដូចជា៖
- ជននោះកំពុងតែប្រព្រឹត្តបទល្មើស ឬបទឧក្រិដ្ឋ ឬកំពុងរត់ដែលត្រូវគេស្រែកដេញចាប់
- ជនសង្ស័យបានត្រូវសាក្សី ឬជនរងគ្រោះចង្អុលបង្ហាញនៅនឹងកន្លែងដែលប្រព្រឹត្តអំពើឧក្រិដ្ឋ រីបទល្មើស ថាជាពិរុទ្ធជន
- ជនសង្ស័យកំពុងរកវិធីរត់ចេញពីកន្លែងកើតហេតុ។ | general |
តើអ្នកត្រូវធ្វើអ្វីខ្លះនៅពេលត្រូវប៉ូលីសចាប់ខ្លួន? | ពេលត្រូវប៉ូលីសចាប់ខ្លួនអ្នកមិនត្រូវនិយាយឬឆ្លើយអ្វីក្រៅពីឈ្មោះនិងអាស័យដ្ឋានរបស់អ្នកឡើយនៅមុនពេលដែលមិនទាន់មានមេធារី។ អ្នកត្រូវទាមទាររកមេធារីឬអាណាព្យាបាលរបស់អ្នកសិន។ អ្នកមានសិទ្ធិមិនឆ្លើយចំពោះសំណួរទាំងអស់បាន។ | general |
តើអ្នកអាចជួយមិត្តភក្តិរបស់អ្នកដូចម្តេចខ្លះ ប្រសិនបើមានមន្ត្រីនគរបាលយុត្តិធម៌ មកឃាត់ខ្លួន ឬចាប់ខ្លួនមិត្តភក្តិអ្នក? | ប្រសិនបើមានមន្ត្រីនគរបាលយុត្តិធម៌ មកឃាត់ខ្លួន ឬចាប់ខ្លួនមិត្តភក្តិរបស់ខ្ញុំ ខ្ញុំត្រូវសុំមើលដីការឃាត់ខ្លួនចាប់ខ្លួនដែលចេញដោយចៅក្រម ឬព្រះរាជអាជ្ញា ថាតើមានឈ្មោះមិត្តខ្ញុំមែនឬមិនមែន។ | general |
តើនរណាខ្លះមានសិទ្ធិប្តឹងឧទ្ធរណ៍ក្នុងរឿងក្តីរដ្ឋប្បវេណី? | សិទ្ធិប្តឹងឧទ្ធរណ៍ក្នុងរឿងក្តីរដ្ឋប្បវេណីមានដូចជា៖
- ទាយាទ (ករណីដើមបណ្តឹង ឬចុងចម្លើយស្លាប់ និងតុលាការបានទទួលស្គាល់ថា តីតជនរួចហើយ)
- អ្នកទទួលខុសត្រូខាងរដ្ឋប្បវេណី ដើមបណ្តឹងរដ្ឋប្បវេណី
- ចុងចម្លើយ
- ឪពុកម្តាយ ឬអាណាព្យាបាលរបស់អនីតិជន ឬអសមត្ថជន (មាត្រា១៦២ នីតិវិធី ១៩៩៣)។ | general |
ចូរពន្យល់ពីសិទ្ធិរបស់សាលាឧទ្ធរណ៍ ចំពោះការធ្វើបណ្តឹងឧទ្ធរណ៍។ | សិទ្ធិរបស់សាលាឧទ្ធរណ៍ចំពោះការធ្វើបណ្តឹងឧទ្ធរណ៍ក្នុងករណីដែលពាក្យបណ្តឹងឧទ្ធរណ៍ មិនបានត្រឹមត្រូវតាមរបៀបណ្តឹងឧទ្ធរណ៍ ដូចជាពុំបានកែតម្រូវចំណុចដែលខ្វះខាត ឬមិនបានបង់ពន្ធសម្រាប់ដាក់ពាក្យបណ្តឹងឧទ្ធរណ៍ជាដើម តុលាការនៃបណ្តឹងឧទ្ធរណ៍មានសិទ្ធិលុបចោលបណ្តឹងឧទ្ធរណ៍នោះដោយដីកាសម្រេច។ តុលាការនៃបណ្តឹងឧទ្ធរណ៍មានសិទ្ធិច្រានចោលបណ្តឹងឧទ្ធរណ៍ក្ន... | general |
ដូចម្តេចដែលហៅថា បណ្តឹងសាទុក្ខ? ហេតុអ្វីបានជាមានភាគីបណ្តឹង ប្តឹងសាទុក្ខ? | ដែលហៅថា បណ្តឹងសាទុក្ខ ជាបណ្តឹងសេរីរើ ឬបណ្តឹងសុំតវ៉ា សុំឱ្យពិនិត្យឡើងវិញ បដិសេធសេចក្តីសម្រេចរបស់សាលដីកាដែលសម្រេចជាស្ថាពរដោយសាលាឧទ្ធរណ៍។បានជាមានភាគីបណ្តឹង ប្តឹងសាទុក្ខព្រោះ ដោយសារភាគី បណ្តឹងមិនយល់ព្រមទទួលសាលដីកានៃការជម្រះក្តីរបស់សាលាជម្រះក្តីចុងក្រោយ (តុលាការកំពូល)។ | general |
តើបណ្តឹងសាទុក្ខ និងបណ្តឹងជំទាស់ខុសគ្នាដូចម្តេចខ្លះ? | ភាពខុសគ្នានៃបណ្តឹងសាទុក្ខ និងបណ្តឹងជំទាស់
ក. បណ្តឹងសាទុក្ខ៖ ជាបណ្តឹងសេរីរើ ឬបណ្តឹងសុំតវ៉ាសុំឱ្យពិនិត្យឡើងវិញ បដិសេធសេចក្តីសម្រេចរបស់សាលដីកាដែលសម្រេចជាស្ថាពរដោយសាលាឧទ្ធរណ៍។
- អាចធ្វើឡើងនៅតុលាការកំពូល ចំពោះសាលដីការចុងក្រោយដែលបានជំនុំជម្រះលើកទី២ នៅសាលាឧទ្ធរណ៍ ឬការជម្រះក្តីលើកទី១ នៅសាលាដំបូងដោយភាគីបណ្តឹងទាំងសងខាងបានឯកភាពគ្... | general |
តើហេតុអ្វីបានជាមានភាគីបណ្តឹងប្តឹងឧទ្ធរណ៍? ហើយគេត្រូវធ្វើបណ្តឹងឧទ្ធរណ៍ដូចម្តេច? | បានជាមានភាគីបណ្តឹងប្តឹងឧទ្ធរណ៍ព្រោះ មានការមិនសុខចិត្ត និងការសម្រេចក្តីរបស់តុលាការថ្នាក់ដំបូង ឬតុលាការ ខេត្ត ក្រុង។ ដើម្បីធ្វើបណ្តឹងឧទ្ធរណ៍គេត្រូវ ដាក់ពាក្យពណ្តឹងទៅតុលាការដើមដែលបានជំនុំជម្រះលើកទីមួយហើយ ហើយមិនឯកភាពនូវការសម្រេចក្តីនោះ។ | general |
តើទិដ្ឋភាពនៃច្បាប់បានជួយមនុស្សដែលរស់នៅក្នុងសង្គមកដូចម្តេចខ្លះ? ច្បាប់មានប្រភពសំខាន់ប៉ុន្មានយ៉ាង? អ្វីខ្លះ? ចូររៀបរាប់។ | ក. ទិដ្ឋភាពនៃច្បាប់បានជួយមនុស្សដែលរស់នៅក្នុងសង្គមកដូចជា៖
ផ្តល់សិទ្ធិសេរីភាព៖
- ច្បាប់ការពារជនទន់ខ្សោយ
- ច្បាប់ជួយឱ្យមនុស្សមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់
- ការពារ និងផ្តល់សេរីភាពដល់បុគ្គលម្នាក់ៗ
- ច្បាប់ជួយឱ្យមនុស្សមានទំនាក់ទំនងរវាងមនុស្ស និងមនុស្សដោយសន្តិវិធី។
រក្សាសណ្តាប់ធ្នាប់៖
- ច្បាប់រក្សាបាននូវសន្តិសុខ សុវត្ថិភាព... | general |
តើកិច្ចសន្យាការងារដែលមានកំណត់ថេរវេលា មានលក្ខណៈខុសគ្នាពីកិច្ចសន្យាការងារមិនកំណត់ថេរវេលាដូចម្តេចខ្លះ? | កិច្ចសន្យាការងារ ដែលមានកំណត់ថេរវេលាមានលក្ខណៈខុសគ្នាពីកិច្ចសន្យាការងារមិនកំណត់ថេរដូចជា៖
- កិច្ចសន្យាការងារកំណត់ថេរវេលា៖ ជាកិច្ចសន្យាធ្វើឡើងដោយមានការព្រមព្រៀងគ្នារវាងនិយោជក និងនិយោជិកមានការកំណត់ពេលវេលាច្បាស់លាស់ និងកាលបរិច្ឆទបញ្ចប់កិច្ចសន្យាច្បាស់លាស់។
- កិច្ចសន្យាការងារសន្យាការងារមិនកំណត់ថេរវេលា៖ ជាកិច្ចសន្យាដែលគ្មានកំណ... | general |
អ្វីទៅហៅថា លិខិតបទដ្ឋាន? មានសមត្ថកិច្ចដូចម្តេច? តើលិខិតបទដ្ឋានមានប៉ុន្មានប្រភេទ? អ្វីខ្លះ? | ដែលហៅថា លិខិតបទដ្ឋាន គឺជាអត្ថបទច្បាប់ បទបញ្ជាលិខិតស្នាម ដែលចេញដោយស្ថាប័នរដ្ឋ ក្រសួង ឬអង្គការក្រៅរដ្ឋាភិបាល។ មានសមត្ថកិច្ចក្នុងការគ្រប់គ្រង ឬក្នុងការទាក់ទងការងារគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍ និងក្នុងទិសដៅការងារផ្សេងៗទៅតាមគោលបំណងរបស់ស្ថាប័ននីមួយៗ។
លិខិតបទដ្ឋានមាន ៣ ប្រភេទគឺ
- លិខិតបទដ្ឋានគតិយុត្ត
- លិខិតបទដ្ឋានរដ្ឋបាល
- ... | general |
តើច្បាប់ភូមិបាលជាអ្វី? | ច្បាប់ភូមិបាលជាច្បាប់ដែលកំណត់របបកម្មសិទ្ធិលើអចលនវត្ថុទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធានាការពារសិទ្ធិនៃកម្មសិទ្ធិ និងសិទ្ធិផ្សេងៗទៀតលើអចលនវត្ថុ។ | general |
តើបុគ្គលឯកជនអាចទទួលបានដីដែលបច្ចុប្បន្នត្រូវបានចាត់ថ្នាក់ជាដីរបស់វត្តដែរ ឬទេ? ហេតុអ្វី? | បុគ្គលឯកជនអាចទទួលបានដីដែលបច្ចុប្បន្នត្រូវបានចាត់ថ្នាក់ជាដីរបស់វត្តបានទេ ព្រោះអចលនវត្ថុរបស់វត្តរបស់វត្តទាំងអស់មិនអាចលក់ដូរ ឬធ្វើអំណោយ មិនអាចកាន់កាប់ដោយប្រជាពលរដ្ឋ និងមិនអាចក្លាយជាកម្សិទ្ធិឯកជនបានឡើយ។ | general |
តើការទិញដីថ្មីដើម្បីធ្វើលំនៅស្ថានត្រូវមានលក្ខខណ្ឌដូចម្តេចខ្លះ? | ការទិញដីថ្មីដើម្បីធ្វើលំនៅស្ថានត្រូវមានលក្ខខណ្ឌដូចជាត្រូវធ្វើកិច្ចសន្យាដែលអនុញ្ញាត្តិឱ្យផ្ទេរកម្មសិទ្ធិនៃអចលនវត្ថុពីអ្នកលក់ទៅអ្នកទិញ និងចុះកិច្ចសន្យាលក់ ឬទិញនៅអង្គភាពសុរិយោដី។ | general |
តើពលរដ្ឋក្នុងគ្រួសារ មានសិទ្ធិទទួលបានដីសម្បទានសង្គមកិច្ចទំហំប៉ុនា្មន? | ពលរដ្ឋក្នុងគ្រួសារ មានសិទ្ធិទទួលបានដីសម្បទានសង្គមកិច្ច៖
- សម្រាប់ដីភូមិក្នុងគ្រួសារត្រូវទទួលបានដីពី១២០០ម៉ែត្រការ៉េ ដល់ ៣៦០០ម៉ែត្ររ៉េ នៅកន្លែងដីទូលាយ
- សម្រាប់ដីធ្វើកសិកម្មក្នុងមួយគ្រួសារត្រូវទទួលដីពី ២ហិចតា ប៉ុន្តែនៅកន្លែងដីទូលាយគឺអាចដល់ ៥ហិចតា។ | general |
តើទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមានអ្វីខ្លះ? ចូរបង្ហាញភាពខុសគ្នារវាងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ | ក. ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមាន៖
- ទ្រព្យធនធានធម្មជាតិ មានជាអាទិ៍ ព្រៃឈើ ផ្លូវទឹក បឹងធម្មជាតិ ច្រាំងទន្លេ និងត្រើយសមុទ្រ។
- ទ្រព្យដាក់ឱ្យប្រើប្រាស់ជាសាធារណៈមានកំពង់ផែ ផ្លូវទឹក ព្រលានយន្តហោះ ផ្លូវថ្នល់ ផ្លូវលំ។
- ទ្រព្យទាំងឡាយដែលដាក់ឱ្យដំណើរការជាសាធារណៈ ដូចជា សាលារៀន អគាររដ្ឋបាល និង មន្ទីរពេទ្យជាដើម។
- ទ្រព្យផ្សេងទៀ... | general |
តើច្បាប់ភូមិបាលនៃព្រះរាជាណាចក្រកម្ពុជាមានប៉ុន្មាន ជំពូក និងប៉ុន្មានមាត្រា? | ច្បាប់ភូមិបាលនៃព្រះរាជាណាចក្រកម្ពុជាមាន១៩ ជំពូក និង២៦៨ មាត្រា។ | general |
ដើម្បីទទួលបានការអនុម័តច្បាប់មួយ និងអាចយកទៅប្រើប្រាស់ជាផ្លូវការបាន តើត្រូវឆ្លងកាត់តាមរយៈស្ថាប័នណាខ្លះ? | ដើម្បីទទួលបានការអនុម័តច្បាប់មួយ និងអាចយកទៅប្រើប្រាស់ជាផ្លូវការបាន ត្រូវឆ្លងកាត់តាមរយៈស្ថាប័ន៖
ក. ស្ថាប័ននីតិប្រតិបត្តិ (រាជរដ្ឋាភិបាល)
- រៀបចំពង្រាងច្បាប់បានលើកឡើងដោយរដ្ឋមន្ត្រីជាសាមីក្រសួងនិងបញ្ជូនទៅរដ្ឋមន្ត្រី ដែលមានការពាក់ព័ន្ធក្នុងការអនុវត្ត។
- ពិភាក្សាលើពង្រាងច្បាប់នោះ ក្នុងកិច្ចប្រជុំអន្តរក្រសួង ឬជាមួយក្រសួងពាក់ព... | general |
តើការហាមឃាត់មនុស្សមិនឱ្យគោរពសាសនាណាមួយទោសដែរឬទេ? ព្រោះអ្វី? | ការហាមឃាត់មនុស្សមិនឱ្យគោរពសាសនាណាមួយគឺជាអំពើរំលោភសិទ្ធិព្រោះមនុស្សម្នាក់សិទ្ធិជឿនិងគោរពតាមសាសនាណាមួយខ្លួនពេញចិត្តមិនអាចបង្ខំបានទេ។ សេរីភាពខាងជំនឿនិងការប្រតិបត្តិខាងសាសនាត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿឬសាសនាដទៃទៀតដល់សណ្តាប់ធ្នាប់និងសន្តិសុខសាធារណៈ។ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ អ្នកដែលរំលោភសិទ្ធិខាងជំ... | general |
ចំពោះការប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស តើច្បាប់ព្រហ្មទណ្ឌឆ្នាំ ២០០៩មានចែងដូចម្តេចខ្លះ? | ការប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ
- តាមមាត្រា ២៩៧ នៃច្បាប់ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ចែងថា (បទស្រវឹងជាក់ស្តែង) បុគ្គលណាមិនស្ថិតក្នុងស្ថានភាពស្រវឹងជាក់ស្តែងលើផ្លូវសាធារណៈ ត្រូវផ្តន្ទាទោស បើពិន័យជាប្រាក់ពី ៥០០០រៀល (ប្រាក់ពាន់រៀល) ទៅ១០ ០០០រៀល (ដប់ពាន់រៀល)។
- មាត្រា ២៩៨ បទហៅអ្នកដទៃនៅទីសាធារណៈ បុគ្គលណាដែលហៅ អ្នកដទៃនៅទីសាធារណៈដើម្ប... | general |
តើសំបុត្រកំណើតមានប្រយោជន៍អ្វីខ្លះ? | សំបុត្រកំណើតមានប្រយោជន៍ជាអាទិ៍គឺ
- សុំចូលឈ្មោះចូលរៀន
- សុំបព្វជាចូលកាន់សមណៈភេទ
- សុំធ្វើអត្តសញ្ញាណប័ណ្ណ
- សុំធ្វើលិខិតឆ្លងដែន
- សុំធ្វើការក្នុងតំណែងរាជការ ឬឯកជន
- សុំចុះសបុត្រអាពាហ៍ពិពាហ៍
- សុំធ្វើប្លង់កម្មសិទ្ធិ
- សុំបិទប្រកាសរៀបអាពាហ៍ពិពាហ៍
- សុំធ្វើតំណាងវង្សត្រកូលទទួលកេរ្តិ៍មរតក
- ជូនភស្តុតាងបង្ហាញតុលាការ ឬក្រសួងមាន... | general |
តើការបោះបង់គ្រួសារត្រូវមានទោសព្រហ្មទណ្ឌដូចម្តេច? | មាត្រាមួយចំនួននៃច្បាប់ស្តីពី ក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩បានចែងថា
- មាត្រា ៣២១ បទបោះបង់អនីតិជន អំពើរបស់បុគ្គលមានអំណាចថែររក្សា ដែលបោះបង់អនីតិជនអាយុតិចជាង ១៥ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី ១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២០០០ ០០០ រៀលទៅ ១០ ០០០ ០០០ រៀលប្រសិនបើអំពើបោះបង់នោះបណ្តាល ឱ្យអន្តរាយដល់សុខភាព ឬសន្តិសុខរបស់អនីតិជ... | general |
តើច្បាប់រដ្ឋធម្មនុញ្ញមាត្រាទីប៉ុន្មានដែលនិយាយទាក់ទងនឹងគ្រួសារ? ហើយចែងដូចម្តេច? | មាត្រា៧និងមាត្រា៨នៃរដ្ឋធម្មនុញ្ញរដ្ឋកម្ពុជា ដាក់បទបញ្ជានិងការការពារ ការរៀបអាពាហ៍ពិពាហ៍ និងគ្រួសារធានាសមភាពរវាងសហព័ន្ធក្នុងអាពាហ៍ពិពាហ៍និងក្នុងជីវភាពគ្រួសារពង្រឹងការទទួលខុសត្រូវរបស់ឪពុកម្តាយក្នុងការចិញ្ចឹមថែរក្សាកូននិងជំរុញការបណ្តុះបណ្តាលសីលធម៌និងការអប់រំកូនដើម្បីឱ្យទៅជាពលរដ្ឋល្អមានមនសិការស្នេហាជាតិស្រលាញ់ការងារមានសម្បជ... | general |
រដ្ឋធម្មនុញ្ញចែងអំពីការទទួលស្គាល់ស្ថានភាពប្តីប្រពន្ធមួយនៅក្នុងមាត្រាទីប៉ុន្មាន? | រដ្ឋធម្មនុញ្ញមាត្រា ៤៥ បានទទួលស្គាល់ស្ថានភាពប្តីមួយប្រពន្ធមួយ។ | general |
តើទង្វើឱ្យមានរបួសស្នាមលើរូបរាងកាយប្តីប្រពន្ធកូន បណ្តាលពីអំពើហិង្សាក្នុងគ្រួសារមានទោសកម្រិតណា? | ទង្វើឱ្យមានរបួសស្នាមបណ្តាលពីអំពើហិង្សាក្នុងគ្រួសារត្រូវចាត់ចូលជាអំពើហិង្សាដោយចេតនាត្រូវជាប់គុកពី ២ឆ្នាំ ដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានដល់ ១០ លានរៀល។ ច្បាប់ក្រមវិវាទមាត្រា ៥និង៧ចែងថា ជនប្រព្រឹត្តអំពើហិង្សាត្រូវទទួលការវិនិច្ឆ័យដូចជាស្ថិតក្នុងគ្រួសារផ្សេងពីជនរងគ្រោះ។ | general |
ចូរស្រង់ករណីយកិច្ចរបស់ស្វាមីនិងភរិយាហើយបញ្ជាក់អំពីកម្រិតទោសតាមច្បាប់រដ្ឋនិងប្រពៃណី បើសិនជាគេបានធ្វើខុសនឹងភារកិច្ចរបស់ខ្លួន? | ប្តីប្រពន្ធមានករណីយកិច្ចស្រលាញ់គ្នាទៅវិញទៅមក គោរពគ្នាទៅវិញទៅមក ថែរក្សាគ្នានិងជួយគ្នាទៅវិញទៅមក ដើម្បីឈានទៅកាន់វឌ្ឍនភាពព្រមទាំងកសាងគ្រួសារមួយមានសាមគ្គីភាព និងប្រកបដោយសុភមង្គល។ បើស្វាមីឬភរិយាបានធ្វើខុសករណីយកិច្ចដូចជាប្រព្រឹត្តអំពើផិតក្បត់ឬនាំស្រីសាហាយចូលផ្ទះនោះគេនឹងត្រូវទោសមជ្ឈិម។ | general |
តើគេចែកបណ្តឹងជាប៉ុន្មានយ៉ាង? អ្វីខ្លះ? | គេចែកបណ្តឹងជា ៤ យ៉ាង គឺ៖
- បណ្តឹងអាជ្ញា (បទល្មើសព្រហ្មទណ្ឌ)៖ ជាបណ្តឹងដែលកើតពីការធ្វើឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយសន្តិសុខសាធារណៈ។
- បណ្តឹងរដ្ឋប្បវេណី៖ ជាបណ្តឹងដែលមានគោលបំណងធ្វើឱ្យមានការជួសជុល កំហូចខាតដែលបណ្តាលមកពីអំពើល្មើសដល់ភាគីរងគ្រោះហើយក្នុងគោលបំណងនេះអ្នករងគ្រោះបានទទួលសំណងជំងឺចិត្តសមល្មមនឹងកំហូចខាតដែលខ្លួនបានបាត់បង់។... | general |
ដូចម្តេចដែលហៅថា ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ? | - ក្រមព្រហ្មទណ្ឌ ឬច្បាប់ព្រហ្មទណ្ឌគឺជាបទបញ្ញត្តិសម្រាប់កំណត់អំពើទាំងឡាយណាដែលជាបទល្មើសដោយរូមទាំងធាតុផ្សំនៃបទល្មើសដែលបង្កគ្រោះថ្នាក់ដល់មនុស្ស សង្គម និងការដាក់ទណ្ឌកម្ម ឬផ្តន្ទាទោសចំពោះជនប្រព្រឹត្តបទល្មើស និងបណ្តាករណីដែលត្រូវអនុវត្តទៅលើជនដែលត្រូវទទួលទោស។
- ក្រមនីតិវិធីព្រហ្មទណ្ឌគឺជាការកំណត់អំពីវិធានទាំងឡាយដែលត្រូវគោរព និងប... | general |
ចូរបង្ហាញភាពខុសគ្នារវាងបណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី។ | ភាពខុសគ្នារវាងបណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី៖
ក. បណ្តឹងអាជ្ញា ជាបណ្តឹងស្របច្បាប់មួយដែលរដ្ឋទទួលបន្ទុកធ្វើបណ្តឹងដោយអយ្យការជាតំណាងដើម្បីធ្វើការរចោទប្រកាន់ទៅលើបុគ្គលណាម្នាក់ ដែលបានប្រព្រឹត្តបទល្មើសទាក់ទងនឹងរឿងព្រហ្មទណ្ឌ។ បណ្តឹងអាជ្ញាមានគោលបំណង ពិនិត្យអត្ថិរភាពនៃបទល្មើស បង្ហាញឱ្យយើងពីពិរុទ្ធភាពនៃជនល្មើស និងផ្តន្ទាទោសជនល្... | general |
តើបណ្តឹងរដ្ឋប្បវេណី និងបណ្តឹងព្រហ្មទណ្ឌខុសគ្នាដូចម្តេចខ្លះ? | បណ្តឹងរដ្ឋប្បវេណី និងបណ្តឹងព្រហ្មទណ្ឌខុសគ្នាគឺ៖
ក. បណ្តឹងរដ្ឋប្បវេណី៖ ទាក់ទងននឹងសិទ្ធិឯកជន ឬបណ្តឹងដែលទាមទារឱ្យជនប្រព្រឹត្តបទល្មើស ជួសជុលសងការខូចខាតព្យាបាលរូបកាយ និងសងជំងឺចិត្ត។
ខ. បណ្តឹងព្រហ្មទណ្ឌ៖ ទាក់ទងនឹងបទល្មើសដែលបង្កគ្រោះថ្នាក់ដល់មនុស្ស សង្គម និងមានការដាក់ទណ្ឌកម្ម ឬផ្តន្ទាទោសចំពោះជនប្រព្រឹត្ត។ | general |
តើករណីយកិច្ចជាអ្វី? សិទ្ធិនិងករណីយកិច្ចមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ? ចូរលើកឧទាហរណ៍ពីទំនាក់ទំនងរវាងសិទ្ធិនិងករណីយកិច្ច។ | ក. ករណីយកិច្ច៖ ជាលក្ខណៈដែលតម្រូវមកលើកំណត់ចិត្តដោយសេរីរបស់មនុស្ស។ គេអាចនិយាយម៉្យាងទៀតថា ករណីយកិច្ច ជាភារកិច្ច ឬការងារដែលត្រូវធ្វើ។
- សិទ្ធិ៖ ជាអំណាចដែលមនុស្សទទួលបានពីធម្មជាតិ និងអ្វីៗដែលមនុស្សត្រូវតែមានជាចាំបាច់សម្រាប់រស់នៅឱ្យបានសមរម្យ និងមានសេចក្តីថ្លៃថ្នូរជាមនុស្ស។
ខ. ទំនាក់ទំនងរវាងសិទ្ធិ និងករណីយកិច្ច
- សិទ្ធិ និងករណ... | general |
តើការទទួលខុសត្រូវផ្នែកសង្គមចែកកំហុសជាប៉ុន្មាន? អ្វីខ្លះ? | ការទទួលខុសត្រូវផ្នែកសង្គមចែកកំហុស ២ យ៉ាងគឺ
- កំហុសរដ្ឋប្បវេណី៖ ជាកំហុសដែលតំរូវអោយមានការចេញសងនូវការខូចខាតតែមិនចំពោះថាអ្នកណាប្រព្រឹត្ត អ្នកនោះត្រូវតែសងនោះទេ។ អ្នកដទៃ ឬអ្នកអាណាព្យាបាល អាចចេញសងជំនួសអ្នកប្រព្រឹត្តខុស ក្នុងរូបភាពជួសជុលការខូចខាត ឬជាជំងឺចិត្ត។ ឧទាហរណ៍ ឆ្កែយើងខាំគេយើងជាម្ចាស់ត្រូវចេញថ្លៃព្យាបាលនិងជំងឺចិត្តឱ្យគេ... | general |
តើទំនួលខុសត្រូវផ្នែកសីលធម៌ និងទំនួលខុសត្រូវផ្នែកសង្គមមានលក្ខណៈខុសត្រូវគ្នាដូចម្តេចខ្លះ? | ទំនួលខុសត្រូវផ្នែកសីលធម៌ និងទំនួលខុសត្រូវផ្នែកសង្គមមានលក្ខណៈខុសត្រូវគ្នាត្រង់៖
ក. ទំនួលខុសត្រូវផ្នែកសីលធម៌
- ការទទួលខុសត្រូវចំពោះមុខសីលញាណរបស់ខ្លួន
- ជាការដាក់ទណ្ឌកម្មលើ ឬរបស់វិចារណញាណខ្លួនឯង
- គ្មានការបង្ខិតបង្ខំពីបរិស្ថានខ្លួនទេ គឺមានការយោគយល់
- ការភ្ញាក់រលឹកដោយសម្បជញ្ញៈខ្លួនឯង
- តម្រូវឱ្យមានញាណគ្រប់គ្រាន់ (មិនមែនជាជ... | general |
ហេតុអ្វីបានជាតួនាទី និងការទទួលខុសត្រូវរបស់ពលរដ្ឋជាផ្នែកមួយដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យ? | បានជាតួនាទី និងការទទួលខុសត្រូវរបស់ពលរដ្ឋជាផ្នែកមួយដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យ ប្រសិនបើមនុស្សគ្មានការទទួលខុសត្រូវនោះទេសង្គមមួយនិងមិនអាចរីកចម្រើនបានឡើយហើយក៏ធ្វើឱ្យសង្គមមានភាពអនាធិបតេយ្យ។ដូចនេះលទ្ធិប្រជាធិបតេយ្យក៏មិនអាចដំណើរការបានល្អប្រសើរដែរ។ | general |
តើរដ្ឋធម្មនុញ្ញជាអ្វី? ច្បាប់ជាអ្វី? ហេតុអ្វីបានជាគេបង្កើតច្បាប់? សិទ្ធិជាអ្វី? ហើយច្បាប់ និងសិទ្ធិខុសគ្នាដូចម្តេច? ចូររាប់ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាឱ្យបានចំនួនយ៉ាតិច ៥។ | ក. រដ្ឋធម្មនុញ្ញ (រដ្ឋ + ធម្ម + នុញ្ញ)
- រដ្ឋ៖ សំដៅដល់ប្រទេស ដែនដី រាស្រ្ត ប្រជាជន
- ធម្ម៖ ច្បាប់ ទ្រឹស្តី សភាវៈទ្រទ្រង់
- នុញ្ញ៖ ពេញលេញ គ្រប់គ្រាន់
ដូចនេះ រដ្ឋធម្មនុញ្ញ គឺជាទ្រឹស្តីដែលពេញលេញ គ្រប់គ្រាន់របស់រដ្ឋឬជាគោលការណ៍គ្រឹះដែលចែងជាគោលៗ ជាច្បាប់កំពូលរបស់រដ្ឋដែលមានអាទិភាពជាងគេ។ បើតាមវចនានុក្រមសម្តេចសង្ឃរាជ ជួនណាត រដ្... | general |
ចូររៀបរាប់បទល្មើសដែលទាក់ទងនឹងទំនួលខុសត្រូវផ្នែករដ្ឋប្បវេណីឱ្យបានចំនួន ៥ និងផ្នែកព្រហ្មទណ្ឌឱ្យបាន ១០។ | បទល្មើសដែលទាក់ទងនឹងទំនួលខុសត្រូវផ្នែករដ្ឋប្បវេណីនិងព្រហ្មទណ្ឌគឺ៖
ក. ទំនួលខុសត្រូវផ្នែករដ្ឋប្បវេណី
- ទំនួលខុសត្រូវផ្នែករដ្ឋប្បវេណី នៅពេលជនល្មើសត្រូវបានច្បាប់បង្ខំឱ្យសងការខូតខាត ជំងឺចិត្ត ចំពោះអំពើដែលខ្លួនប្រព្រឹត្តទៅលើអ្នកដទៃ។
រំលោភកិច្ចសន្យាមាន
- មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន ត្រូវច្បាប់បង្ខំឱ្យបំពេញកិច្ចការឡើងវិញតាម... | general |
ដូចម្តេចដែលហៅថា ច្បាប់? ច្បាប់ធម្មជាតិ? ច្បាប់អមតៈ?ច្បាប់វិជ្ជមាន? | ក. ដែលហៅថា ច្បាប់ គឺជាបទបញ្ញត្តិមួយ ដែលគេបានកំណត់ជាលាយលក្ខណ៍អក្សរ កំណត់ដោយរដ្ឋ មានភាពទៀតទាត់ និងត្រឹមត្រូវសម្រាប់ឱ្យប្រជាពលរដ្ឋក្នុងសង្គមនីមួយៗ ត្រូវតែគោរពតាម។ ច្បាប់នៃសង្គមនីមួយៗអាចមានភាពផ្សេងៗគ្នាទៅតាមការជាក់ស្តែងរបស់សង្គមនោះ។ បានជាគេបង្កើតច្បាប់មានបំណងប្រាថ្នាចង់ឱ្យប្រជាជនទាំងអស់ត្រូវតែអនុវត្តតាម និងសម្រាប់ដាក់ទណ្ឌក... | general |
ចូររៀបរាប់ប្រវត្តិនៃប្រព័ន្ធតុលាការកម្ពុជាចាប់ពីមុនឆ្នាំ ១៩៧៥មកដល់បច្ចុប្បន្ន។ | ប្រវត្តិនៃប្រព័ន្ធតុលាការកម្ពុជាចាប់ពីមុនឆ្នាំ ១៩៧៥មកដល់បច្ចុប្បន្ន គឺ៖
- នៅមុនឆ្នាំ១៩៧៥ប្រព័ន្ធច្បាប់តុលាការទាំងមូលអនុវត្តទៅតាមប្រព័ន្ធច្បាប់តុលាការរបស់ប្រទេសបារាំង។
- ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ប្រព័ន្ធច្បាប់តុលាការត្រូវបានបំផ្លាញចោលទាំងស្រុង។
- ពីឆ្នាំ ១៩៧៩ ដល់ ១៩៨៥ ប្រព័ន្ធច្បាប់កើតមានតុលាការខេត្ត ក្រុង (កាត់សេចក្តីដោយម... | general |
តើគោលការណ៍ជាមូលដ្ឋាននៃឯករាជភាពអង្គចៅក្រមមានអ្វីខ្លះ? | គោលការណ៍ជាមូលដ្ឋាននៃឯករាជភាពអង្គចៅក្រម គឺ៖
- ចៅក្រមទាំងឡាយត្រូវកាត់ក្តីតាមយុត្តិធម៌ ផ្អែកលើហេតុការណ៍ដែលមាននៅចំពោះមុខ
- ចៅក្រមត្រូវគោរពតាមច្បាប់ដោយមិនញញើតនឹងការគាបសង្កត់ការគំរាមកំហែងបំភិតបំភ័យដោយចំពោះ ឬចំពោះអំពីភាគីណាមួយឡើយ
- ចៅក្រមមិនត្រូវនៅចំណុះអំណាចនីតិប្រតិបត្តិនីតិបញ្ញត្តិឬក្រោមភាគីនយោបាយណាមួយឡើយ
- ចៅក្រមមិនត្រូវតែ... | general |
ហេតុអ្វីបានជាអំណាចតុលាការត្រូវតែជាអំណាចឯករាជ្យ? | បានជាអំណាចតុលាការត្រូវតែជាអំណាចឯករាជ្យ ព្រោះ៖
- គេចង់បានភាពយុត្តិធម៌មួយពីការកាត់ក្តីដោយត្រឹមត្រូវ
- ដើម្បីការពារសិទ្ធិសេរីភាពនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ
- ដើម្បីរក្សាការពារសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ
- ដើម្បីរក្សាការពារ សុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តជូនដល់ប្រជាពលរដ្ឋ
- ដើម្បីទប់ស្កាត់ម... | general |
បង្ហាញលក្ខណៈខុសគ្នារវាងតុលាការមានឯករាជភាព និងតុលាការគ្មានឯករាជ្យ។ | លក្ខណៈខុសគ្នារវាងតុលាការមានឯករាជភាព និងតុលាការគ្មានឯករាជ្យ
ក. តុលាការមានឯករាជ្យភាព គឺ
- មិននៅក្រោមឥទ្ធិពលនៃស្ថាប័ន ឬបុគ្គលមានអំណាចណាម្នាក់ឡើយ
- ការជម្រះក្តីដោយសុចរិត យុត្តិធម៌ ឥតលម្អៀង និងហ៊ានធ្វើសេចក្តីសម្រេចដោយឯករាជ្យពិតៗ
- មិនទទួលឥទ្ធិពល ឬបទបញ្ជាពីអ្នកដទៃ ហើយមានសិទ្ធិសេរីភាពក្នុងការសម្រេចធ្វើអ្វីមួយ
- កាត់ក្តីតាមគតិ... | general |
ហេតុអ្វីបានជាមនុស្សម្នាក់ៗ ប្រទេសនីមួយៗតែងតែទាមទារចង់បានឯករាជភាព? | បានជាមនុស្សម្នាក់ៗប្រទេសនីមួយៗតែងតែទាមទារចង់បានឯករាជភាពព្រោះការមានឯករាជភាពអាចមានលទ្ធភាពជួយខ្លួនឯងផង និងជួយដល់សង្គមផង។ ការមានឯករាជគឺជាមនុស្ស៖
- រស់នៅមានសេរីភាពពេញលេញទាំងក្នុងការគិតទាំងក្នុងការប្រកបមុនរបរផ្សេងៗដទៃទៀត
- រស់នៅជាមនុស្សមានកិត្តិយស មានភាពថ្លៃថ្នូរ និងគ្មានការគាបសង្កត់ពីអ្នកដទៃ
- មានសេរីភាពក្នុងការកសាងសុភមង្គល... | general |
តើរដ្ឋឯករាជ្យ ជារដ្ឋដូចម្តេច? | រដ្ឋឯករាជ្យគឺរដ្ឋមានអធិបតេយ្យភាពពេញលេញរដ្ឋមិនចំណុះរដ្ឋដទៃនិងមានស្វ័យភាពខាងនយោបាយ សេដ្ឋកិច្ច។ ល។ | general |
ដូចម្តេចដែលហៅថា ការទទួលខុសត្រូវ? ចូររកឧទាហរណ៍។ | ដែលហៅថា ការទទួលខុសត្រូវ គឹជាកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗដែលត្រូវធានារ៉ាប់រងអំពើរបស់ខ្លួន ដោយមានមូលដ្ឋាននៅលើសីលធម៌និងច្បាប់ហើយហ៊ានទទួលសារភាពថាខ្លួនជាអ្នកប្រព្រឹត្តនិងទទួលផលវិបាកនៃអំពើទាំងនោះ។ឧទាហរណ៍អ្នកបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃអ្នកត្រូវទទួលខុសត្រូវចំពោះសកម្មភាព ឬអំពើដែលខ្លួនបានប្រព្រឹត្តដូចជាក្រោយពីកើតមានគ្... | general |
តើបច្ចុប្បន្នក្នុងវិស័យអប់រំមានគោលនយោបាយ និងផែនការយុទ្ធសាស្រ្ដអប់រំអ្វីខ្លះ? | បច្ចុប្បន្នក្នុងវិស័យអប់រំមានគោលនយោបាយ និងផែនការយុទ្ធសាស្រ្ដអប់រំដូចតទៅ៖
- ផែនការអបរំសម្រាប់ទាំងអស់គ្នា
- ផែនការយុទ្ធសាស្រ្ដវិស័យអប់រំ
- វិធីគាំទ្រវិស័យអប់រំ
- គោលនយោបាយអប់រំក្រៅប្រព័ន្ធ
- គោលនយោបាយអប់រំកម្រិតសមមូល
- គោលនយោបាយគាំពារ និងអភិវឌ្ឍន៍កុមារតូចៗ
- គោលនយោបាយអេដស៍នៅកន្លែងធ្វើការ
- គោលនយោបាយបច្ចេកវិទ្យាព័ត៌មាន សា... | general |
តើបិតាមាតា ឬ អាណាព្យាបាលអ្នកសិក្សាមានសិទ្ធិដូចម្ដេចខ្លះ ចំពោះអនីតិជនដែលស្ថិតនៅក្នុងបន្ទុបរបស់ខ្លួន? | ដើម្បីឪ្យក្លាយជាពលរដ្ឋល្អ យុវជនល្អ ជាទំពាំងស្នងឬស្សីស្ថិតក្នុងក្ដីសង្ឃឹមរបស់ប្រទេសជាតិទៅអនាគត ខ្ញុំជាបេក្ខជនប្រឡងជ្រើសរើសមុខរបរវិជ្ជាជីវៈគ្រូបង្រៀនយល់ឃើញថា៖
- យុវជនល្អ ពលរដ្ឋល្អ ជាទំពាំងស្នងឬស្សី
- យុវជន ជាមនុស្សដែលកំពុងលូតលាស់ខាងក្រោយសម្បទា និងបញ្ញា
- យុវជនជាវ័យមួយដែលពារពេញដោយថាមពលនៃចំណេះដឹងផ្សេងៗ
- យុវជនល្អ ពលរដ្ឋល្អ... | general |
ក្នុងនាមអ្នកជាបេក្ខជនប្រឡងជ្រើសរើសមុខរបរវិជ្ជាវិជ្ជៈគ្រូបង្រៀន តើអ្នកយល់ដូចម្ដេចខ្លះ ដើម្បីឪ្យក្លាយជាពលរដ្ឋល្អ យុវជនល្អ ជាទំពាំស្នងឬស្សីក្នុងក្ដីសង្ឈឹមរបស់ប្រទេសជាតិទៅអនាគត? | ដើម្បីឪ្យក្លាយជាពលរដ្ឋល្អ យុវជនល្អ ជាទំពាំងស្នងឬស្សីស្ថិតក្នុងក្ដីសង្ឃឹមរបស់ប្រទេសជាតិទៅអនាគត ខ្ញុំជាបេក្ខជនប្រឡងជ្រើសរើសមុខរបរវិជ្ជាជីវៈគ្រូបង្រៀនយល់ឃើញថា៖
- យុវជនល្អ ពលរដ្ឋល្អ ជាទំពាំងស្នងឬស្សី
- យុវជន ជាមនុស្សដែលកំពុងលូតលាស់ខាងក្រោយសម្បទា និងបញ្ញា
- យុវជនជាវ័យមួយដែលពារពេញដោយថាមពលនៃចំណេះដឹងផ្សេងៗ
- យុវជនល្អ ពលរដ្ឋល្អ... | general |
ហេតុអ្វីម្ដេចបានជាប្អូនៗ មកដាក់ពាក្យសុំប្រឡងចូលយកក្របខ័ណ្ឌរបស់ក្រសួងអប់រំយុវជន និងកីឡា? ចូរពន្យល់។ | បានជាខ្ញុំមកដាក់ពាក្យសុំប្រឡងចូលយកក្របខ័ណ្ឌរបស់ក្រសួងអប់រំយុវជននិងកីឡាពីព្រោះថា៖
- គ្រូបង្រៀនជាមុខរបរមួយថ្លៃថ្នូរ ឧត្តុងឧត្តមហើយមានគុណតម្លៃណាស់ចំពោះជាតិក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដូចពាក្យស្លោកមួយឃ្លាបានពោលថា “ ដាំក្នុងសាលា ផ្នែកផ្កាក្នុងសង្គម “
- ចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីអភិវឌ្ឍជាតិមាតុភូមិ
- គ្រួបង្រៀនជ... | general |
ក្នុងនាមជាគ្រួបង្រៀនម្នាក់ តើអ្នកត្រូវធ្វើដើម្បីឪ្យសិស្សនឹងសម្រេចបាននូវសំសរស្ដម្ភទាំងបួនវប្បធម៌? ចូរពន្យល់។ | ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវអប់រំពីផលប្រយោជន៍នៃការសិក្សានូវវប្បធម៌ដើម្បីសិស្សសម្រេចបាននៅសសរស្តម្ភទាំងបួនមានដូចជា៖
ក.ចំណេះដឹង
- បើកទូលាយនៃចំណេះដឹងទូទៅឪ្យបានទូលំទូលាយនឹងថែមទៀត
- ស្គាល់មួយដ្ឋានគ្រឹះរបស់សង្គមជាតិនិងព្រលឹងជាតិ
- យល់ដឹងកាន់តែច្បាសនូវអ្វីដែលខ្លួនមានដែលលល្អ ហើយគេស្រឡាញ់នឹងទទួលស្គាល់តាំងពីបុរាណមក។
ខ. ចំណេះធ្... | general |
ក្នុងនាមជាគ្រូបង្រៀនដ័ល្អមួរូប តើអ្នកត្រូវប្រកាន់យកនូវសីលធម៌ និងអាកប្បកិរិយាដូចម្ដេចខ្លះ? | ក្នុងនាមជាគ្រូបង្រៀនដ៏ល្អមួយខ្ញុំត្រូវប្រកាន់យមនូវសីលធម៌ និងអាកប្បកិរិយាដូចតទៅ៖
- ត្រូវជាជនគំរូនៅក្នុងគ្រប់មជ្ឈដ្ឋាន
- ជាអ្នកកសាងសតិបញ្ញាណរបស់ជាតិ
- ត្រូវយល់សតិបញ្ញាណរបស់ជាតិ
- ត្រូវយល់ថាគ្រូវបង្រៀនជាមុខរបរមួយថ្លៃថ្នូរ និងឧត្តុង្គឧត្តម
- ត្រូវយល់ថាគ្រូបង្រៀនជាមាតាបិតាទីពឹងរបស់សិស្ស
- ត្រូវយល់ថាគ្រូបង្រៀនជាវិស្វករនៃព្រល... | general |
តើគ្រួបងៀនត្រូវមានភារកិច្ចដូចម្ដេចខ្លះ ដើម្បីថែរក្សាការពារសម្បត្តិវប្បធម៌ជាតិឪ្យ និងរីកចម្រើន? | ដើម្បីថែរក្សាការពារសម្បតិ្តវប្បធម៌ជាតិឪ្យបានគង់វង្ស និងរីកចម្រើនយើងជាគ្រូបង្រៀនត្រូវ៖
- អប់រំដោយបណ្ដុះស្មារតីឪ្យចេះថៃរក្សាការពារសម្បត្តិ
- នាំគ្នានិយមលើតំកើងសម្បត្តិវប្បធម៌ជាតិ
- ផ្សព្វផ្សយនូវអ្វីដែលជាសម្បតិ្តរបស់ជាតិឪ្យចម្រើនជាងអ្វីរបស់បរទេស
- បង្កើតស្នាដៃដែលជារបស់ជាតិឪ្យបានច្រើនហើយមានលក្ខណៈសុក្រឹតស្របតាមចំណង់ចំណូលចិត... | general |
ចូរនិយាយពីភាពទំនាក់ទំនងគ្នារវាងច្បាប់ និងករណីកិច្ច។ | - ច្បាប់ និងករណីកិច្ច តាងនូវទិដ្ឋភាពពីរនៃតម្លៃដែលបង្រ្គប់ឱ្យគ្នាទៅវិញទៅមក។ គេអាចសម្គាល់បានថាការទាក់ទងគ្នាទៅវិញទៅមករវាងច្បាប់ និងករណីកិច្ចមានលក្ខណៈជិតសិ្នទ្ធចាំបាច់ណាស់។ កាតព្វកិច្ចរបស់អ្នកដទៃចំពោះខ្ញុំ គឺជាការឆ្លើយតបចំពោះសិទ្ធិរបស់ខ្ញុំផ្ទុយមកវិញកាតព្វកិច្ចរបស់ខ្ញុំចំពោះអ្នកដទៃ ជាការឆ្លើយតបទៅនឹងសិទ្ធិរបស់អ្នកដទៃ។ កម្មក... | general |
តើសិទ្ធិរបស់មេធារីមានដូចម្តេចខ្លះ? | សិទ្ធិរបស់មេធារីមានដូចជា៖
- រៀបចំធ្វើពាក្យបណ្តឹងទៅតុលាការនៅពេល ដែលមានគេមកពឹងពាក់រកជំនួយ
- ជួយការពារកូនក្តីនៅគ្រប់សាលាជំរះក្តី
- ចុះទៅជាមួយចៅក្រមនៅពេលដែលមានការឆែកឆេរផ្ទះរបស់ជនជាប់ចោទ
- អាចទាក់ទងកូនក្តីរបស់ខ្លួនដោយសេរីគ្រប់ពេល តែមិនអាច ប្រគល់ឯកសារ ឬ វត្ថុអ្វីមួយដល់កូនក្តីរបស់ខ្លួន ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបអង្កេតឡើយ... | general |
ដូចម្តេចហៅថា បណ្តឹងអាជ្ញា? បណ្តឹងរដ្ឋប្បវេណី? | - បណ្តឹងអាជ្ញា៖ ជាបណ្តឹងដែលមានគោលបំណងផ្តន្ទាទោសសម្រាប់អំពើដែលនាំឱ្យមានការខូចខាតសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។
- បណ្តឹងរដ្ឋប្បវេណី៖ ជាបណ្តឹងដែលមានគោលបំណងធ្វើឱ្យមានការជួសជុលកំហូចខាត ដែលបណ្តាលមកពីអំពើល្មើសដល់ភាគីរងគ្រោះ ហើយក្នុងគោលបំណងនេះអ្នករងគ្រោះបានទទួលសំនងជំងឺចិត្តសមល្មមនឹងកំហូចខាតដែលខ្លួនបានបាត់បង់។ | general |
ចំពោះបណ្តឹងរដ្ឋប្បវេណី តើត្រូវបានតុលាការវិនិច្ឆ័យដូចម្តេច? | ចំពោះបណ្តឹងរដ្ឋប្បវេណី ត្រូវបានតុលាការវិនិច្ឆ័យដោយវិធី បីយ៉ាងគឺ៖
- ចេញបញ្ជាឱ្យសងជំងឺចិត្តជួសជុលកំហូចខាត
- រិបអូសទ្រព្យសម្បត្តិរបស់កូនបំណុលដូចជាចលនវត្ថុ និងអចលនវត្ថុឬទ្រព្យបញ្ចាំផ្សេងៗ
- ដាក់ពន្ធនាគារ។ | general |
តើគោលបំណងនៃក្រមនីតិវិធីរដ្ឋប្បវេណីមានអ្វីខ្លះ? | គោលបំណងនៃក្រមនីតិវិធីរដ្ឋប្បវេណីមាន៖
- ឱ្យតុលាការដោះស្រាយវិវាទរដ្ឋប្បវេណីដោយផ្អែកលើច្បាប់
- ទាមទារឱ្យមានការសាកសួរ ឬកោះហៅទាំងដើមចោទ និងចុងចោទមុនជម្រះក្តីក្នុងករណីណាក៏ដោយ
- ឱ្យសងការខូចខាតជាថវិកា ឬសងជាជម្ញឺចិត្តដល់ជនរងគ្រោះ។ | general |
តើប្រព្រឹត្តកម្មណាខ្លះ ដែលពាក់ព័ន្ធទៅនឹងទំនួលខុសត្រូវផ្នែករដ្ឋប្បវេណី? ចូររៀបរាប់។ | ប្រព្រឹត្តកម្ម ដែលពាក់ព័ន្ធទៅនឹងទំនួលខុសត្រូវផ្នែករដ្ឋប្បវេណីមាន៖
- ការធ្វើឱ្យខូចទ្រព្យ សម្ភារៈអ្នកដទៃ
- អ្នកនៅក្រោមបន្ទុកអាណាព្យាបាលបានធ្វើឱ្យខូចទ្រព្យគេ អ្នកជាអាណាព្យាបាលត្រូវចេញសងការខូចខាត ឬជួសជុលជំនួសកូន
- ការជេរប្រមាថអ្នកដទៃ ឬធ្វើឱ្យខូចកិត្តិយសអ្នកដទៃ គឺត្រូវសងជំងឺចិត្តគេ
- សត្វយើងខាំគេ គឺយើងជាម្ចាស់ឆ្កែត្រូវព្យាប... | general |
តើនីតិវិធីនៃបណ្តឹងរដ្ឋប្បវេណីមានប៉ុន្មាន? អ្វីខ្លះ? | នីតិវិធីនៃបណ្តឹងរដ្ឋប្បវេណីមាន ៣ ដំណាក់កាល៖
- ដំណាក់កាល ផ្សះផ្សា
- ដំណាក់កាល ជំនុំជំរះ
- ដំណាក់កាល ស៊ើបសួរ។ | general |
តើអ្នកសិក្សាមានករណីអប់រំដូចម្ដេចខ្លះ? | អ្នកសិក្សាមានករណីកិច្ចអប់រំដូចតទៅ៖
- គោរពបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា
- គោរពនិងយកចិត្តទុករបស់គ្រឹះស្ថានសិក្សា
- អនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពសិទ្ធិអ្នកដទៃ
- ខិតខំសិក្សាឪ្យអស់ពីលទ្ធភាព របស់ខ្លួនដើម្បីទទួលបានការអនុវត្តចំណេះដឹងជំនាញ សមត្ថភាពបញ្ហា និងសេចក្តីថ្លៃថ្នូរ (សុ.ចិ.បុ.លិ)។ | general |
តើសង្គមខ្មែរយើងយល់យ៉ាងណាចំពោះអំពើប្តីក្បត់ប្រពន្ធទៅមានស្រីនៅក្រៅផ្ទះ ឬក៏ប្រពន្ធក្បត់ប្តីទៅមានសាហានៅក្រៅផ្ទះ? | ចំពោះអំពើផិតក្បត់សង្គមខ្មែរយើងច្រើនដាក់ទោសធ្ងន់លើសកម្មភាពផិតក្បត់របស់នារីចំណែកអំពើផិតក្បត់របស់បុរសជាប្តីសង្គមខ្មែរយើងមិនចាត់ទុកជាទោសកំហុសធ្ងន់ធ្ងរទេគឺដូចជាគ្មានកំហុសថែមទៀត។ ចំពោះច្បាប់វិញ អំពើផិតក្បតត់ដែលនារីប្រព្រឹត្តទោះជានៅលើផ្ទះឬក្រៅផ្ទះត្រូវទទួលទោសមជ្ឈិម។ ចំណែកបុរសបើប្រព្រឹត្តនៅក្រៅផ្ទះ គឺគ្មានទោសប៉ុន្តែបើបុរសនោះនា... | general |
តើសង្គមខ្មែរយើងយល់យ៉ាងណាចំពោះអំពើ។ ក. ប្តីក្បត់ប្រពន្ធទៅមានស្រីនៅក្រៅផ្ទះ។ ខ. ប្រពន្ធក្បត់ប្តីទៅមានសាហាយនៅក្រៅផ្ទះ។ | ចំពោះអំពើផិតក្បត់សង្គមខ្មែរយើងច្រើនដាក់ទោសធ្ងន់លើសកម្មភាពផិតក្បត់របស់នារីចំណែកអំពើផិតក្បត់របស់ជាប្តីសង្គមខ្មែរយើងមិនចាត់ទុកជាទោសកំហុលធ្ងន់ធ្ងរទេ គឺដូចជាគ្មានកំហុសថែមទៀត។ ចំពោះច្បាប់វិញអំពើផិតក្បត់ដែលនារីប្រព្រឹត្តទោះជានៅលើផ្ទះឬក្រៅផ្ទះត្រូវទទួលទោសមជ្ឈិម។ ចំណែកបុរសបើប្រព្រឹត្តនៅក្រៅផ្ទះគឺគ្មានទោសប៉ុន្តែបើបុរសនោះនាំស្រីស... | general |
តើករណីណាខ្លះ ដែលចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សនិងសិទ្ធិនៃការបន្តពូជ? | ករណីដែលចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សនិងសិទ្ធិនៃការបន្តពូជដូចជា៖
- ការសម្លាប់ទារក ការសំរាំងភេទ
- ការវះកាត់បំផ្លាញអវយវៈ បង្កើតកូនរបស់ស្រ្តី
- ការរំលោភផ្លូវភេទលើក្មេងស្រី និងក្មេងប្រុស
- ការជួញដូរក្មេងស្រីក្នុងគ្រួសារក្រីក្រ
- ការបោកបញ្ឆោតក្មេងស្រីឱ្យទៅបម្រើការនៅបនស្រី កន្លែងកំសាន្តធ្វើស្រីពេស្យា
- ការបង្ខំឱ្យរៀបការនៅវ័... | general |
ដើម្បីឲ្យកុមាមានការអភិវឌ្ឍពេញលេញ និងសមស្របតាមបុគ្គលិកលក្ខណះតើគ្រួសារ សាលារៀននិងសមត្ថកិច្ចសាធារណះត្រូវយកចិត្តទុកដាក់និងទទួលខុសត្រូវដូចម្តេចខ្លះ? | ដើម្បីឲ្យកុមារមានការអភិវឌ្ឍពេញលេញ និងសមស្របតាមបុគ្គលិកលក្ខណះគេត្រូវ៖
ក.គ្រួសារ (family)
- ត្រូវចិញ្ចឹមបីបាច់ ថែរក្សា គ្រប់គ្រង
- ផ្គត់ផ្គងឲ្យសិស្សារៀនសូត្រគ្រប់កម្រិត
- ត្រូវបញ្ចូនកូនៗទៅសាលារៀន
- ផ្តល់ចំនីអាហារឲ្យបានគ្រប់គ្រាន់...។
ខ.សាលារៀន (school)
- អប់រំផ្នែកចំណេះវិជ្ជា វិទ្យាសាស្ត្រ សង្គម
- ណែនាំកែលម្អរាល់កំហុសតែម... | general |
តើយើងត្រូវធ្វើដូចម្តេចដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ធល្អ? | ដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ធល្អគឺត្រូវ៖
ក.សិស្សល្អ
- ត្រូវស្តាប់បង្គាប់ដំបូម្មានលោកគ្រូអ្នកគ្រូ
- ចេះគោរពវិន័យ បទបញ្ជា សាលារៀន
- យកចិត្តទុកដាក់ស្រាវជ្រាវខិតខំរៀនសូត្រ
- មានអធ្យាស្រ័យល្អក្នុងនិងក្រៅថ្នាក់
- មានសីលធម៌ គុណពម៌ សច្ចធម៌ ជានិច្ច។
ខ.កូនល្អ
- ស្តាប់ដំបូម្មានលោកឪពុកអ្នកម្តាយ
- គោរពជួយយកអាសារលោកទាំងទ្វេ
- ... | general |
តើសកលភាវូបនីយកម្មបានផ្តល់ផលប៉ះពាល់អ្វីខ្លះ? | សកលភាវូបនីយកម្មបានផ្តល់ផលប៉ះពាល់ដូចតទៅ៖
ក.វិសយ័ឧស្សាហកម្ម
មានការលេចឡើងនូវទីផ្សារផលិតកម្មពាសពេញពិភពលោកនិងមានលទ្ធភាពកាន់តែទូលាយ ឆ្ពោះទៅរកកម្រិតនៃផលិតផលបរទេសសម្រាប់អតិថិជននិងក្រុមហ៊ុនផ្សេងៗជាពិសេសចលនាវត្ថុធាតុដើម និងទំនិញរវាងប្រជាជននីមួយៗនិងកម្រិតជាតិ។
ខ.វិសយ័ហិរញវត្ថុ
លេចឡើងក្នុងទីផ្សារហិរញវត្ថុពិភពលោកនិងផ្តល់លទ្ធភាពកាន់... | general |
តើសិទ្ធនិងសេរីភាពសំខាន់ៗរបស់មនុស្សនៅមានអ្វីខ្លះ? | សិទ្ធិនិងសេរីភាពសំខាន់ៗរបស់មនុស្សដូចតទៅ៖
ក.សិទ្ធិ
- សិទ្ធិមានជីវភាពក្និងការរស់នៅ
- សិទ្ធិក្នុងការចិញ្ចឹមជីវិត
- សិទ្ធិក្នុងការទទួលការអប់រំ
- សិទ្ធិក្នុងការបើកអង្គារមហាជន
- សុទ្ធិក្នុងការទទួលព័ត៌មានដោយសម្ងាត់
- សិទ្ធិក្នុងការមានជម្រកសមរម្យ
- សិទ្ធក្នុងការបញ្ចេញមតិដោយសេរី
- សិទ្ធិក្នុងការទទួលការពារ...។
ខ.សេរីភាព
- សេរីភា... | general |
តើយើងត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានសីលធម៌សកល? | ដើម្បីទទួលបានសីលធម៌សកលយើងត្រូវ៖
- យើងត្រូវចេះពឹងពាក់គ្នាទៅវិញទៅមក
- យើងទទួលខុសត្រូវរៀងៗខ្លួនចំពោះរាល់អ្វីដែលយើងធ្វើ
- យើងត្រូវតែប្រព្រឹត្តចំពោះអ្នកដទៃដូចដែលយើងប្រាថ្នាឲ្យអ្នកដទៃប្រព្រឹត្តយើង
- យើងត្រូវប្តេជ្ញាចិត្តគោរពជីវិតនិងសេចក្តីថ្លៃថ្នូររបស់បុគ្គលភាពនិងភាពដោយឡែកពីគ្នា
- យើងត្រូវតែមានសេចក្តីធតើធ្មត់និងចេះទទួលស្គាល់... | general |
តើភាពខុសគ្នារវាងរបបផ្តាច់ការ និងរបបប្រជាធិបតេយ្យយ៉ាងដូចម្តេច? | ភាពខុសគ្នារវាងរបបផ្តាច់ការ និងរបបប្រជាធិបតេយ្យគឺ៖
ក.របបផ្តាច់កការ
- លក្ខណៈដឹកនាំមានទម្រង់បុគ្គលនិយម
- អត្តនោម័តនិយម
- មិនផ្តល់ឳកាសឲ្យសមាជិកបញ្ចេញមតិ
- អ្នកដឹកនាំជាអ្នកដឹកនាំរាល់ផែនការ
- អំណាចប្រមូលផ្តុំទៅលើស្ថាប័ន
- អ្នកដឹកនាំច្រើនកើតពីពូជ ត្រកូល
- ដណ្តើមអំណាចដោយប្រើកម្លាំងយោធា
- ផ្ទេរអំណាចដោយបង្ហូរឈាម។
ខ. របបប្រជាធិបត... | general |
ក្នុងអាណត្តិទី៤នេះ តើរាជរដ្ឋាភិបាលបានដាក់់ចេញនូវគោលនយោបាយសេដ្ឋកិច្ច មានអ្វីខ្លះ? | ក្នុងអាណត្តិទី៤នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចមាន៖
- វិស័យកសិកម្ម
- ទឹក និងប្រព័ន្ធស្រាចស្រព
- មានចិត្តគំនិតស្អាតបរិសុទ្ធជ្រះថ្លា
- ចេះខន្តី ចេះដោះស្រាយជំលោះ (សន្តិវិធី)
- វៀរចាកនូវរាល់អំពើបាបទាំងឡាយ
- វៀរចាក លោភៈ ទោសៈ មោហៈ ក្នុងសន្តាន
- ចេះស្រឡាញ់រាប់អានស្មើៗគ្នា់
- មានចិត្តស្មោះត្រង់ចំពោះគ្នានឹងគ្នា... | general |
តើមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសសេចក្តីថ្លែងការណ៍ជាសកលស្តីសិទ្ធិមនុស្សនៅថ្ងៃខែឆ្នាំណា? | ថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ ១៩៤៨។ | general |
តើប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារនៅថ្ងៃខែឆ្នាំណា? | ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ១៩៩២។ | general |
តើប្រទេសកម្ពុជាបានចុះហត្ថលេខាចូលជាភាគីនៃអនុសញ្ញាស្តីពីសិទ្ធិកុមារនៅថ្ងៃខែឆ្នាំណា? | ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ១៩៩២។ | general |
តើប្រទេសកម្ពុជាបានចូលជាភាគីនៃអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្មនៅថ្ងៃខែឆ្នាំណា? | ថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ ១៩៩២។ | general |
តើទិវាសិទ្ធិនារីអន្តរជាតិបានបង្កើតឡើងនៅថ្ងៃខែឆ្នាំណា? | ថ្ងៃទី៨ ខែមីនា ឆ្នាំ ១៩១១។ | general |
តើមាត្រា៣៤ (ថ្មី) ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថាដូចម្តេច? | មាត្រា៣៤ថ្មី ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា
- ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេទៅបោះឆ្នោត
- ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំមានសិទ្ធិទៅបោះឆ្នោត
- ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច២៥ឆ្នាំអាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្រ្ត
- ប្រជាពល... | general |
ចូរបង្ហាញអំពីទំនាក់ទំនងរវាងសិទ្ធិ សេរីភាព និងច្បាប់ដោយលើកឩទាហរណ៍មកបញ្ជាក់ផង។ | ទំនាក់ទំនងរវាងសិទ្ធិ សេរីភាព និងច្បាប់មនុស្សត្រូវមានសិទ្ធិ និងសេរីភាពស្មើគ្នា ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿនិន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ រីឯច្បាប់ ជានិយាមជាកាតព្វកិច្ចបំផុតរបស់មនុស្សសម្រាប់ការពារសិទ្ធិនិងសេរីភាពដែលធម្មជាតិបានសម្អិតសម្អាងឡើងដើម្បីជីវិតរស់នៅក្នុងសង្គម។ ដូច្... | general |
តើអ្វីខ្លះដែលជាសិទ្ធិមូលដ្ឋានរបស់មនុស្ស? ចូររៀបរាប់។ | សិទ្ធិមូលដ្ឋានរបស់មនុស្សដែលមានជាស្រេចតាំងពីកំណើតមកគឺ សេរីភាព និងសុភមង្គល។
- ជីវិត គឺសិទ្ធិរស់រានមានជីវិត គឺអ្វីៗដែលប៉ះពាល់ដល់ជីវិតត្រូវតែហាមឃាត់ ទប់ស្កាត់ ចៀសវាងកែលម្អ ដូចជា សង្រ្គាមការប្រើប្រាស់អាវុធ ចរាចរឥតសណ្តាប់ធ្នាប់ យានយន្តមិនស្របច្បាប់ ចោរកម្ម ម្ហូបអាហារ ភេសជ្ជៈដែលមានជាតិពុលកង្វះអនាម័យក្នុងភូមិស្រុក ដែលយាយីជីវិត... | general |
ដូចម្តេចដែលហៅថាសិទ្ធិកុមារ? តើសិទ្ធិធំៗរបស់កុមារមានប៉ុន្មាន? ចូររៀបរាប់ខ្លឹមសារសំខាន់ៗមកបញ្ជាក់ផង។ | សិទ្ធិកុមារ គឺជាអំណាចពិសេសរបស់កុមារដែលធម្មជាតិផ្តល់ឱ្យតាំងពីកំណើតមកសម្រាប់ឱ្យកុមារការពារខ្លួនពីការរំលោភបំពានពីអ្នកដទៃ។
សិទ្ធិធំៗរបស់កុមារមាន៤គឺ
- សិទ្ធិរស់រានមានជីវិត គឺកុមារគ្រប់រូបមានសិទ្ធិទទួលបានចំណីអាហារគ្រប់គ្រាន់ មានជម្រកសមរម្យ ទទួលបានការព្យាបាលនិងថែទាំសុខភាព មានសិទ្ធមានឈ្មោះនិងមាសញ្ជាតិស្រមច្បាប់។
- សិទ្ធិក្នុងក... | general |
តើអនុសញ្ញាស្តីសិទ្ធិកុមារជាអ្វី? ហេតុអ្វីបានជាគេបង្កើតអនុសញ្ញាស្តីពីសិទ្ធិកុមារ? | អនុសញ្ញាស្តីពីសិទ្ធិកុមារ គឺជានិច្ចព្រមព្រៀងមួយរបស់អង្គការសហប្រជាជាតិដែលបានកំណត់ពីសិទ្ធិនានារបស់កុមារនៅគ្រប់ទិសទីមានឱកាសទទួលបានសិទ្ធិនេះគ្រប់ៗគ្នា។ អនុសញ្ញានេះកំណត់នូវបទដ្ឋានសម្រាប់សុខមាលភាពកុមារ។ មូលហេតុបង្កើតអនុសញ្ញាស្តីពីសិទ្ធិកុមារ
- ដោយសារនៅក្នុងសង្គមជាច្រើនពុំទាន់មានច្បាប់ ឬរចនាសម្ព័ន្ធសង្គមជាក់លាក់ដល់សិទ្ធិរបស់ក... | general |
តើសិទ្ធិមនុស្សចែកចេញជាអ្វីខ្លះ? ចូរលើកយកខ្លឹមសារនៃចំណែកនីមួយៗ មកបញ្ជាក់ឱ្យបានបីចំណុច។ ឩទាហរណ៍ សិទ្ធិដើម្បីរស់រានមានជីវិត។ | សិទ្ធិមនុស្សចែកចេញជា៖
- សិទ្ធិពលរដ្ឋ សិទ្ធិដើម្បីរស់រានមានជីវិត មានសេរីភាពរួចផុតពីការធ្វើទារុណកម្ម
- សិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិដោយសេរី រួមប្រជុំដោយសេរី សិទ្ធិបោះឆ្នោត
- សិទ្ធិសេដ្ឋកិច្ច សិទ្ធិក្នុងការប្រកបរបរ សិទ្ធិមានការងារធ្វើស្របតាមសមត្ថភាពរបស់ខ្លួន សិទ្ធិក្នុងការធ្វើជំនួញ សិទ្ធិមានកម្មមសិទ្ធិផ្ទាល់ខ្លួន សិទ្ធិលក់... | general |
តើទិវាសិទ្ធិមនុស្សអន្តរជាតិប្រារព្ធឡើងនៅថ្ងៃខែណាជារៀងរាល់ឆ្នាំ? តើយើងទាំងអស់គ្នាគួរធ្វើអ្វីខ្លះ? ជាពិសេសគឺស្ថាប័នរដ្ឋ ស្ថាប័នជំនួញ វត្តអារាម និងសាលារៀន? | ទិវាសិទ្ធិមនុស្សអន្តរជាតិប្រារព្ធឡើងនៅថ្ងៃទី ១០ ធ្នូជារៀងរាល់ឆ្នាំ។ យើងមានកាតព្វកិច្ចក្នុងការប្រតិបត្តិចំពោះថ្ងៃទី ១០ ធ្នូ តាមមុននាទីរៀងៗខ្លួន ដូចជា៖
- ស្ថាប័នរដ្ឋតាំងពីមន្ទីររដ្ឋសភាជាតិ ទីស្តីការគណៈរដ្ឋមន្ត្រីគ្រប់ក្រសួងនានាគួរតែចាប់តាំងឱ្យមានពីធីមិទ្ចីញរឭកខួបទិវាសិទ្ធិមនុស្ស ១០ធ្នូ នៅតាមស្ថាប័ននីមួយៗ ដោយផ្សព្វផ្សាយដល... | general |
តើការអនុវត្តសិទ្ធិមនុស្សមានសារៈប្រយោជន៍អ្វីខ្លះ? | ការអនុវត្តសិទ្ធិមនុស្សមានសារប្រយោជន៍ខ្លាំងណាស់ដល់មនុស្សជាតិទូទៅ ដូចជា
- ធ្វើឱ្យមានការគោរពសិទ្ធិគ្នាទៅវិញទៅមក
- ធ្វើឱ្យសង្គមជាតិមានសន្តិសុខ ស្ថេរភាព មានសុវត្ថិភាព និងវិបុលភាព
- ធ្វើឱ្យមនុស្សរស់នៅរបកបដោយសេរីភាព
- ធ្វើឱ្យសង្គមមាននីតិរដ្ឋពិតប្រាកដ
- ធ្វើឱ្យមនុស្សចេះរស់នៅដោយចុះសម្រុងគ្នា គ្មានជម្លោះ គ្មានអំពើហិង្សាមិនរើសអើង... | general |
តើសិទ្ធិមនុស្សចែកចេញអ្វីខ្លះ? ចូរលើកយកខ្លឹមសារនៃចំណែកនីមួយៗ មកបញ្ជាក់ឱ្យបានបីចំណុច។ | សិទ្ធិមនុស្សចែកចេញជា៖
- សិទ្ធិពលរដ្ឋ សិទ្ធិដើម្បីរស់រានមានជីវិត មានសេរីភាពរួចផុតពីការធ្វើទារុណកម្ម
- សិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិដោយសេរី រួមប្រជុំដោយសេរី សិទ្ធិបោះឆ្នោត
- សិទ្ធិសេដ្ឋកិច្ច សិទ្ធិក្នុងការប្រកបរបរ សិទ្ធិមានការងារធ្វើ សិទ្ធិក្នុងការធ្វើជំនួញ
- សិទ្ធិសង្គមកិច្ចនិងវប្បធម៌ សិទ្ធិក្នុងការងារមនុស្សធម៌សិទ្ធិបង្ក... | general |
តើសិទ្ធិមនុស្សត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិចាប់ពីពេលណាមក? តើសិទ្ធិនិងសេរីភាពសំខាន់ៗរបស់មនុស្សទូទៅមានអ្វីខ្លះ? | សិទ្ធិមនុស្សត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិចាប់តាំងពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ១៩៤៨ មកម្ល៉េះ។ សិទ្ធិនិងសេរីភាពសំខាន់ៗរបស់មនុស្សទូទៅមានច្រើនយ៉ាង។ គេអាចចេកសិទ្ធិទាំងនេះជាពីរ គឺសិទ្ធិស្របច្បាប់នៃពលរដ្ឋ និងសិទ្ធិធម្មជាតិរបសស់មនុស្ស។
- សិទ្ធិស្របច្បាប់នៃពលរដ្ឋ សិទ្ធិទាំងអស់ គឺជាសេចក្តីអះអាង ឬសិទ្ធិដែលអនុម័តយល់ព្រមដោយច... | general |
ចូររៀបរាប់ពីសិទ្ធិក្នុងការអភិវឌ្ឍរបស់មនុស្ស។ ចូរនិយាយពីមនុស្សទាំងអស់មានសិទ្ធិស្មើគ្នាចំពោះច្បាប់សីលធម៌។ | សិទ្ធិក្នុងការអភិវឌ្ឍរបស់មនុស្សមាន៖
ក. សិទ្ធិដើម្បីមានចំណេះវិជ្ជា យោងតាមមាត្រា ២៦ នៃសេចក្តីថ្លៃងការណ៍ជាសកលស្តីពីសសិទ្ធិមនុស្សបានចែងថា មនុស្សគ្រប់រូបមានសិទ្ធិទទួលការអប់រំ ការអប់រំត្រូវតែមានរៀបចំឡើងដោយឥតយកតម្លៃនៅថ្នាក់បឋមសិក្សា និងមានការអប់រំបច្ចេកទេស និងវិជ្ជាជីវៈត្រូវតែរៀបចំឱ្យមានជាទូទៅ។
ខ. សិទ្ធិនយោបាយ
- សិទ្ធិបញ្ចេញម... | general |
ការឱសច្ចាប័នលើកម្រងឯកសារសិទ្ធិមនុស្សដែលជាកតកាសសញ្ញា និងអនុសញ្ញាអន្តរជាតិទាំងនេះបានន័យថាប្រទេសកម្ពុជាមានកាតព្វកិច្ចត្រូវធ្វើអ្វីខ្លះ? | ព្រមប្តេជ្ញាគោរពតាមបញ្ញត្តិនានានៃកតិកាសញ្ញានិងអនុសញ្ញាអស់ទាំងនេះហើយច្បាប់ទាំងឡាយរបស់កម្ពុជាមិនត្រូវឱ្យផ្ទុយខ្លឹមសារនៃឯកសារអស់ទាំងនោះឡើយ។ | general |
នៅប្រទេសដែលអនុវត្តទោសប្រហារជីវិតមានមនុស្សបីជំពូកដែលមិនត្រូវទទួលទោសប្រហារជីវិតជាដាច់ខាត។ តើមនុស្សទាំងបីប្រភេទនោះជានរណាខ្លះ? | នៅប្រទេសដែលអនុវត្តទោសប្រហារជីវិតមានមនុស្សបីជំពូកដែល មិនត្រូវទទួលទោសប្រហារជីវិតជាដាច់ខាត។ គឺកុមារស្រ្តីមានផ្ទៃពោះ និងមនុស្សចាស់។ | general |
អនុសញ្ញាស្តីពីការបង្ការនិងផ្តន្ទាទោសឩក្រដ្ឋកម្មប្រល័យពូជសាសន៍ត្រូវបានប្រទេសកម្ពុជាចូលជាភាគកាលពីថ្ងៃខែឆ្នាំណា? អ្នកណាជាអ្នកចុះហត្ថលេខា? | ថ្ងៃ ១៩ ខែសីហា ឆ្នាំ ១៩៥០ ដោយសម្តេច សឺនសាន។ | general |
កាលពីសម័យអ៊ុតាក់ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ក្រោមព្រះអធិបតនៃព្រះសម្តេចព្រះនរោត្តម សីហនុ នៅមហាប្រាសាទខេមរិន្ទក្នុងព្រះបរមរាជវាំងបានឡាយព្រះលេខាចូលជាភាគក្នុងអនុសញ្ញា និងកតកាសញ្ញាចំនួន៧។ | - កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិននយោបាយ
- កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌
- អនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ
- សិទ្ធិនារី
- សិទ្ធិជនភៀសខ្លួន
- ពិធីសារស្តីបីឋានៈនៃជនភៀសខ្លួនហើយនិង
- អនុសញ្ញាប្រឆាំងនឹងទារុណកម្ម។ | general |
ចូរៀបរាប់ពីសមាសភាពរដ្ធាភិបាលកម្ពុជា ព្រមទាំងពន្យល់ពីមុខដំណែងនីមួយៗផង។ | រៀបរាប់ពីសមាសភាពរដ្ធាភិបាលកម្ពជាព្រមទាំងពន្យល់អំពៅមុខដំណែងគឺ៖
- នាយកមន្ត្រី
ជាសមាជិករដ្ធសភា ជាអ្នកដឹកនាំ ការងាគណះរដ្ធមន្ត្រី និងចាតើចែងបញ្ចារាល់សកម្មភាពរបស់រដ្ធាភិបាលលើគ្រប់វិស័យ
- ទេសរដ្ធមន្ត្រី
សម្តៅលើរដ្ធមន្ត្រីដែលមានអតីតភាពជារដ្ធមន្ត្រី
- រដ្ធមន្ត្រី
ជាប្រធានស្ថាប័នក្នុងករណីដែលមានរដ្ធលេខាធិការជាអនុប្រធានស្ថាប័ន
- រ... | general |
តើខុទ្ទកាលយ័ទីស្តីគណះរដ្ធមន្ត្រីមានភារកិច្ចដូចម្តេចខ្លះ? | ខុទ្ទកាលយ័ទីស្តីគណះរដ្ធមន្ត្រីមានភារកិច្ចដូចតទៅ៖
- រៀបចំជូននាមករដ្ធមន្ត្រីដើម្បីសម្រេចលើសំណុំរឿងទាំងឡាយដែលក្រសួងផ្សេងៗស្នើសុំ
- ជូនយោបល់ដល់នាយករដ្ធមន្ត្រីក្នុងការរៀបចំគោលដៅនៃសកម្មភាពរបស់រដ្ធាភិបាល
- រាយការណ៍អំពីការវិវត្តនិងការអនុវត្តកិច្ចការទាំងឡាយដែលក្រសួងនានាបានចាត់ចែង
- ទទួលរៀបចំទំនាក់ទំនងជាមួយស្ថាមន័ខាងក្រៅរួមមានអង... | general |
តើសេចក្តីស្នើច្បាប់និងសេចក្តីព្រាងច្បាប់មានដំណើរការខុសគ្នាយ៉ាងដូចម្តេច? | សេចក្តីស្នើច្បាប់និងសេចក្តីព្រាងច្បាប់ខុសគ្នាដូចតទៅ៖
ក.សេចក្តីស្នើច្បាប់
- ជាសមត្ថកិច្ចរបស់រដ្ធសភា
- សមាជិកសភាបញ្ចូនច្បាប់ទៅគណះកម្មាធិការចិន្តៃ្រយ៍រដ្ធភា
- គណះកម្មាធិការអចិន្ត្រៃនៃរដ្ធសភាបញ្ចូនច្បាប់នេះទៅគណះកម្មាការជំនាញ
- រដ្ធសភាប្រជុំពេញអង្គអនុមត័ច្បាប់
- រដ្ធសភាបញ្ចូនទៅព្រឹទ្ធសភា
- ព្រឹទ្ធសភាអនុមត័រួចដាក់ថ្វាយព្រះមហ... | general |
តើសមាសភាពក្រុមប្រឹក្សារាជសម្បត្តិមានអ្វីខ្លះ?មានតួនាទីយ៉ាងដូចម្តេច? | សមាសភាពក្រុមប្រឹក្សារាជសម្បត្តិមាន៩រូបដូចខាកក្រោម៖
- ប្រធានព្រឹទ្ធសភា
- ប្រធានរដ្ធសភា
- នាយរដ្ធមន្ត្រី
- សម្តេចព្រះសង្ឃរាជគណះមហានិកាយ
- សម្តេចព្រះសង្ឃរាជគណះធម្មយុត្តិ
- អនុប្រធានទី១នៃព្រឹទ្ធសភា
- អនុប្រធានទី២នៃរដ្ធសភា
- ធនុប្រធានទី២នៃព្រឹទ្ធភា
- អនុប្រធានទី២នៃរដ្ធភា
ក្រុមប្រឹក្សារាជសម្បត្តិមានតួនាទីអ្នកជ្រើសរើសព្រះមហាក... | general |
គោលដៅនៃជីវិតរបស់មនុស្សមិនគ្រាន់តែជាការរស់រានមានជីវិតប៉ុណ្ណោះទេ តែត្រូវរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរផងដែរ។ តើអ្នកមានយោបល់ដូចម្តេចចំពោះគំនិតខាងលើ? | ជាទូទៅក្នុងការដឹកនាំ និងគ្រប់គ្រងអ្វីមួយចាំបាច់ត្រូវប្រើអំណាច និងឥស្សរភាពតែអំណាចនេះមិនមែនជាអំណាចបុគ្គលតែម្នាក់ រីឯឥស្សរភាពក៏មិនមែនជារបស់បុគ្គលណាមួយដែរ។ដូចនេះហើយបានជាមានឃ្លាមួយពោលថា “អំណាចកើតចេញមកពីកិច្ចសហប្រតិបត្តិការឥស្សរភាពកើតចេញមកពីការចេះផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយភាពបុគ្គលឆ្នើមសកើតចេញមកពីការមិនគិតតែផលប្រយោជ... | general |
អំណាចកើតចេញមកពីកិច្ចសហប្រតិបត្តិការឥស្សរភាពកើតចេញមកពីការចេះផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយភាពជាបុគ្គលឆ្នើមកើតចេញមកពីការមិនគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។ តើអ្នកយល់យ៉ាងណា? | មនុស្សមិនត្រូវរស់ដើម្បីរស់ ឬរស់ដើម្បីគ្រាន់តែចម្អែក ក្រពះនោះទេគឺត្រូវ៖
- រស់ឱ្យល្អប្រកបដោយមនសិការ សីលធម៌ គុណធម៌មនុស្សធម៌ ភក្តីភាព...។
- ចេះគោរពច្បាប់ សិទ្ធិអ្នកដទៃ ដោយមិនបំពាន និងបំផ្លាញគេឯង និងជាតិមាតុភូមិ
- ស្រលាញ់ និងអនុវត្ត យុត្តិធម៌ សច្ចធម៌
- ចូលរួមការពារ សម្បត្តិវប្បធម៌ជាតិ ទាំងលទ្ធកម្មនិងធម្មជាតិ (រក្សាបរិស្ថាន)... | general |
ចំពោះការសាងសង់ប្រាសាទ គេច្រើនសង់តួប្រាង្គ បីតំរៀបគ្នាលើខឿនតែមួយសម្រាប់តំណាងអាទិទេពទាំងបី។ តើអាទិទេពនោះឈ្មោះអ្វី? ហើយអាទិទេពនីមួយៗ ស្ថិតនៅទិសខាងណា? | ការសាងសង់ប្រាសាទច្រើនសាងសង់តួប្រាង្គបីតំរៀបគ្នាលើខឿនតែមួយ សម្រាប់តំណាងអាទិទេពទាំងបីគឺ៖
- តួប៉មប្រាង្គប្រាសាទ ខាងជើង គឺតំណាង ព្រះវិស្ណុ (ព្រះនរាយណ៍)
- តួប៉មប្រាង្គប្រាសាទ កណ្តាល គឺតំណាង ព្រះសិវៈ (ព្រះឥសូរ)
- តួប៉មប្រាង្គប្រាសាទ ខាងត្បូង គឺតំណាង ព្រះព្រហ្ម | general |
ចូរបង្ហាញពីភាពខុសគ្នា នៃរបបនយោបាយ សេដ្ឋកិច្ច សង្គម នៃអាល្លឺម៉ង់ទាំងពីរ។ | បង្ហាញពីភាពខុសគ្នា នៃរបបនយោបាយ សេដ្ឋកិច្ច សង្គម នៃអាល្លឺម៉ង់ទាំងពីរ៖
ក. អាល្លឺម៉ង់ខាងលិច
- នយោបាយ (Politique)
ប្រជាធិបតេយ្យសេរីតាមបែបអាមេរិក ហើយស្ថិតក្រោមការគ្រប់គ្រង់របស់សម្ព័ន្ធមិត្ត។
- សេដ្ឋកិច្ច (Economic)
សេដ្ឋកិច្ចទីផ្សារសេរី មានការប្រកួតប្រជេងយ៉ាងខ្លាំងក្លា។ សមាជិកផ្សារួមជាមួយអឺរ៉ុប។
- សង្គម (Social)
ប្រជាជនមានស... | general |
ចូររាប់ព្រះអង្គព្រះមហាក្សត្រអោយបាន ១០។ | រាប់ព្រះអង្គព្រះមហាក្សត្រអោយបាន ១០គឺ៖
- ព្រះបាទជ័័យវរ្ម័នទី ២
- ព្រះបាទជ័័យវរ្ម័នទី ៤
- ព្រះបាទជ័័យវរ្ម័នទី ៧
- ព្រះបាទសូរ្យវរ្ម័នទី ២
- ព្រះបាទយសោវរ្ម័ន
- ព្រះបាទឥន្រ្ទវរ្ម័ន
- ព្រះបាទពញយ៉ាត
- ព្រះបាទឧទយាទិត្យវរ្ម័នទី ២
- ព្រះបាទរាជេន្រ្ទវរ្ម័នទី ២។ | general |
ដូចម្តេចដែលហៅថា សីលធម៌? ក្នុងនាមជាមនុស្សត្រូវប្រកាន់សីលធម៌អ្វីខ្លះ? | សីលធម៌ជាធម៌ (របស់សត្វលោក) ឬសីលនិងធម៌កិរិយាមាយាទ សណ្តាប់ធ្នាប់ ដំបូន្មាន ដែលនាមឲ្យចៀសវាង អំពើអាក្រក់ហើយឲ្យប្រព្រឹត្តតែអំពើល្អ។
មនុស្សត្រូវមានសីលធម៌ដូចតទៅ៖
ក.សីលធម៌ផ្ទាល់ខ្លួន
- ចេះដឹងខុសដឹងត្រូវ
- ចេះស្គាល់ចាស់ព្រឹទ្ធាចារ្យ
- ស្គាល់អ្វីល្អ ស្គាល់អ្វិអាក្រក់
- តាំងខ្លួនជាម្ចាស់ចិត្ត របស់ខ្លួន
- មានភាពក្លាហានក្នុងផ្លូវត្រ... | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.