question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
ចូរនិយាយពីការរៀបពលិការទទួលទេពធីតា ប្រចាំឆ្នាំនីមួយៗ។ តើពលិការនោះមានរណ្តាប់អ្វីខ្លះ? | ការរៀបពលិការទទួលទេពធីតាមកទទួលមុខងារថ្មីរួមទាំងទេវតារក្សាទ្វីប ព្រះច័ន្ទ ព្រះព្រហ្មនិងចតុលោកបាលជាដើមដូចមានរៀបរាប់នៅក្នុងសេចក្តីប្រកាសរបស់អាចារ្យស្រាប់។ រណ្តាប់ទទួលមាន៖
- រានទេវតា៧ថ្នាក់១
- មានពលិការផ្សេងៗដាក់លើរាននោះ
- មានបាយសីធំមួយគូ
- មានស្លាធម៌មួយគូ
- ទឹកអប់មួយគូ
- ទាន៥ធូប៥
- ផ្កា៥ (ដាក់កែវ) ១គូ
- ស្លាបារីដាក់ជើងពាន១... | general |
សភាសាសនាពិភពលកដែលបានបង្កើតឡើងនៅឆ្នាំ១៨៩៣ មានទីតាំងនៅទីក្រុងណា? | សភាសាសនាពិភពលកដែលបានបង្កើតឡើងនៅឆ្នាំ១៨៩៣ មានទីតាំងនៅទីក្រុងស៊ីកាកូ ប្រទេសឥណ្ឌា។ | general |
តើសិទ្ធិជាអ្វី? | សិទ្ធិគឺជាអំណាចរូបកាយ និងចិត្តគំនិតក្នុងការធ្វើអ្វីៗ របស់បុគ្គលរូបវន្តដែលមានពីធម្មជាតិ មកឬដែលបានទទួលតាមរយៈការអប់រំ ជាសេរីភាព ក្នុងការធ្វើអំពើ ឬ សកម្មភាពតាមសេចក្តីសម្រេចនៃអំណាចច្បាប់។ បុគ្គលគ្រប់រូបមានសិទ្ធិដេក ដើរ ឈរ អង្គុយ ឬ ធ្វើអ្វីៗទៅតាមទំនើងចិត្ត តាមបំណង់តាមតម្រូវការ តាមសមត្ថភាព លទ្ធភាពរបស់ខ្លួន ដោយស្ថិតនៅក្នុងក្រប... | general |
តើសម្បត្តិវប្បធម៌ បណ្ដុះគំនិតជាតិនិយម ឬ គំនិតមាតុភូមិនិយម? ចូរពន្យល់។ | + សម្បតិ្តវប្បធម៌បណ្ដុះគំនិតជាតិនិយម គឺជាគំនិតស្រឡាញ់ប្រទេសជាតិទឹកដី ប្រវត្តិសាស្ដ្រទាំងសម្បត្តិវប្បធម៌លទ្ធកម្ម និងធម្មជាតិដោយកសាងឪ្យលូតលាស់ឡើងក្នុងគំនិតកំណែទម្រង់ប្រទេសឪ្យមានល្បឿនស្របចង្វាក់សកលលោក សង្គត់ធ្ងន់លើការកសាងទម្រង់ប្រទេសឪ្យមានល្បឿនស្របចង្វាក់សកលលោក សង្កត់ធ្ងន់លើការកសាងប្រទេស។
+ សម្បត្តិវប្បធម៌បណ្ដុះគំនិតមាតុភ... | general |
ការស្គាល់អត្តសញ្ញាណជាតិរបស់ខ្លួនច្បាស់លាស់់់នាំមកនូវអត្ថប្រយោជន៍អ្វីខ្លះ សម្រាប់សង្គមជាតិ? | ការស្គាល់ពីអត្តសញ្ញាណជាតិរបស់ខ្លួន ច្បាស់លាស់នោះបាននាំមកនូវអត្ថប្រយោជន៍ដូចតទៅ៖
- ស្គាល់ច្បាស់ពីប្រភពកំណើតទឹកដី មាតុភូមិជាតិសាសន៍របស់ខ្លួនបានពិតប្រាកដ
- បានស្គាល់តម្លៃរបស់អត្តសញ្ញាណជាតិក្នុងការអភិវឌ្ឍសង្គម
- បានស្គាល់ពីការសំយោគរវាងអត្តសញ្ញាណជាតិ និងវប្បធម៌បរទេស
- ចេះមោទនភាពលើទឹកដីមាតុភូមិវប្បធម៌បរិស្ថានរបស់ខ្លួន
- ចេះកា... | general |
តើបារមីទាំង១០ របស់ព្រះពុទ្ធមានអ្វីខ្លះ? | ទសបារមី ឬបារមីទាំង១០ របស់ព្រះពុទ្ធមាន៖ ទានបារមី សីលបារមី នេក្ខកម្មបារមី បញ្ញាបារមី វិរយបារមី ខន្តីបារមី សច្ចាបារមី អធិដ្ឋានបារមី មេត្តាបារមី ឧបេក្ខាបារមី។ | general |
តើមនុស្សម្នាក់ៗត្រូវមានទំនួលខុសត្រូវផ្នែកអ្វីខ្លះ? | មនុស្សម្នាក់ៗត្រូវមានន័យទំនួលខុសត្រូវពីរយ៉ាងគឺ៖
ក. ទំនួលខុសត្រូវផ្នែកសីលវិជ្ជា៖ ជាការទទួលត្រូវចំពោះសីលញាណ ឬវិចារណញាណរបស់ខ្លួនផ្ទាល់។ ឧ. វិប្បដិសារីនៅពេលខ្លួនប្រព្រឹត្តខុសលើអ្វីមួយ។ អ្នកដទៃមិនបានឃើញ មិនបានដឹង តែវិចារណញាណយើងជាអ្នកដឹងឮហើយស្តីបន្ទោសខ្លួនឯងដោយខ្លួនឯង។
ខ. ទំនួលខុសត្រូវផ្នែកសង្គម៖ជាការទទួលខុសត្រូវចំពោះមុខច្បា... | general |
ដូចម្តេចដែលហៅថា នីតិរដ្ឋ? ហើយមានលក្ខណៈសម្គាល់ដូចម្តេច? | និតិរដ្ឋមានន័យថាប្រទេស ដែលប្រកាន់ ឬយកច្បាប់ជាគោល។ មានលក្ខណៈសម្គាល់បួនយ៉ាងគឺ៖
- រដ្ឋអំនាចមានគតិយុត្តិធម៌
- អនុវត្តច្បាប់គិតពីសិទ្ធិពលរដ្ឋ
- មានប្រព័ន្ធយុត្តិធម៌
- មានទំនួលខុសត្រូវ។ | general |
តើអ្នកយល់យ៉ាងណាចំពោះទស្សនៈលើកឡើង ការអភិវឌ្ឍន៍ជំនាញមិនបានពេញលេញក្នុងចំណោមយុវជនគឺជាកត្តារាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ | ដើម្បីអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោះស្រាយបញ្ហាប្រឈមនានា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (២០១៤.២០១៨) បានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាពជាច្រើន។ ក្នុងនោះការពង្រឹងសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈ គឺជាកម្មវិធីមួយក្នុងយុទ្ធសាស្រ្... | general |
សុរា ជាទឹកស្រវឹង។ តើសុរាមានដើមកំណើតមកពីណា? ចូររៀបរាប់។ | សុរា ជាទឹកស្រវឹងមានដើមកំណើតដំបូងបង្អស់ កើតអំពីព្រានព្រៃម្នាក់ឈ្មោះសុរៈ។ មានរឿងដំណាលក្នុងគម្ពីរជាតកខាងពុទ្ធសាសនាថា កាលពីបុរាណព្រេងនាយយូរអង្វែងហើយមានព្រានព្រៃម្នាក់ឈ្មោះសុរៈ បានឃើញពួកសត្វបក្សីមកប្រជុំគ្នាផឹកទឹកដែលដក់នៅប្រឡង់ប្រគាបឈើធំមួយក្នុងព្រៃហើយស្រវឹងធ្លាក់ចុះមកកកែកករល្ងីល្ងើហើរឡើងមិនរួច ព្រាននឹកសង្ស័យ ក៏ពាក់បង្អោងឡើ... | general |
បើតាមជីវទស្សនៈជឿនលឿនអនាគតរបស់មនុស្សម្នាក់ៗកំណត់ដោយ? | បើតាមជីវទស្សនៈជឿនលឿនអនាគតរបស់មនុស្សម្នាក់ៗកំណត់ ដោយសាមីខ្លួនផ្ទាល់។ | general |
សិទ្ធិជាមូលដ្ឋានបីប្រកាសរបស់ជនបរទេសមានអ្វីខ្លះ? | សិទ្ធិជាមូលដ្ឋានបីប្រការរបស់ជនបរទេសមាន៖
- សិទ្ធិសុំការជ្រកកោន
- សិទ្ធិរួចផុតពីការនិរទេស មិនត្រូវគេនិរទេសអោយទៅរស់នៅប្រទេសមួយដែល ជិវិត ឬ សេរីភាពផ្ទាស់ខ្លួន ត្រូវទទួលគ្រោះថ្នាក់ដោយសារតែរឿងពូជសាសន៍ សញ្ជាតិ សាសនា ឋានៈសង្គម ឬ ការបញ្ជេញមតិខាងនយោបាយ
- សិទ្ធិដើម្បីជួបជុំគ្រួសារឡើងវិញ សិទ្ធិជូបជុំគ្រួសារដែលបែកខ្ញែកគ្នា+ | general |
តើឆ្នាំណាត្រូវទេពធីតាណាត្រូវចេញទៅដង្ហែរក្បាលកបិលមហាព្រហ្ម? | មិនអាចកំណត់យកឆ្នាំណា ត្រូវទេពធីតាណា ដែលចេញទៅដង្ហែរក្បាលកបិលមហាព្រហ្មបានទេ ពីព្រោះលោកបានកំណត់តាមរាសីចក្រនៃថ្ងៃចូលឆ្នាំទៅវិញ។
១. ថ្ងៃអាទិត្យ ត្រូវទេពធីតាឈ្មោះថាទុង្សាទេវី សៀតផ្កាទទឹម គ្រឿងប្រដាប់ បទុមរាគភក្សាហារ ផ្លែឧទម្ពរអាវុធស្តាំកងចក្រាឆ្វេងសង្គ័ពាហគ្រុធ។
២. ថ្ងៃចន្ទ ត្រូវទេពធីតាឈ្មោះ គោរាគទេវី សៀតផ្កាអង្គាបុស្ស គ្រឿង... | general |
តើមូលហេតុអ្វីខ្លះបានជាឥណ្ឌាចូលមករស់នៅស្រុកខ្មែរ។ | មូលហេតុ បានជាឥណ្ឌាចូលមករស់នៅស្រុកខ្មែរពីព្រោះ៖
ក. ផ្សព្វផ្សាយសាសនា
ចាប់ពីឆ្នាំ ៤០០ - ៣០០ ឆ្នាំមុនគ.សព្រះចៅអធិរាជឥណ្ឌានៃរាជវង្ដមោក្ស ព្រះនាមព្រះបាទអសោកបានបញ្ចូលប្រតិភូខាងព្រាហ្មណ៍សាសនា និងពុទ្ធសាសនាឲ្យមកផ្សព្វផ្សាយនៅអាស៊ីអាគ្នេយ៍ពិសេសនៅនគរភ្នំ។
ខ. ការធ្វើជំនួញ
ពួកឈ្មួញឥណ្ឌាជាច្រើន បានចូលមករកស៊ីនៅនគរភ្នំដោយទិញគ្រឿងមាស ប្... | general |
ទាក់ទងទៅនឹងបញ្ហាសិទ្ធិនារី តើរដ្ឋដែលជាភាគីហត្ថលេខីត្រូវមានកាតព្វកិច្ចអ្វីខ្លះ? | បណ្តារដ្ឋជាភាគីហត្ថលេខីទាំងឡាយត្រូវមានកាតព្វកិច្ចអនុវត្តគោលការណ៍ ដែលមានចែងក្នុងសេចក្តីប្រកាសស្តីពីការបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទអនុម័តវិធានការចាំបាច់នានា ដើម្បីលុបបំបាត់ចោលការរើសអើងគ្រប់ទម្រង់។ រដ្ឋជាភាគីត្រូវផ្តន្ទាទោសើការរើសអើងប្រឆាំងនឹងនារីភេទគ្រប់ទម្រង់ដោយសន្យាថា៖
- បញ្ចូលគោលការណ៍ សមភាពរវាងបុរសនារ... | general |
ចូរបង្ហាញពីពណ៌ទាំងបីរបស់ទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា? | ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាយើង មានលក្ខណៈ៖
- ពណ៌ខៀវជាំ៖ ជានិមិត្តរូបទឹកដីដ៏ធំទូលាយ សំបូរស្តុកស្តម្ភដោយសម្បត្តិធម្មជាតិ និងសម្បត្តិវប្បធម៌។
- ពណ៌ក្រហមឈាម៖ តំណាងនៃសេចក្តីអង់អាចក្លាហានរបស់ជាតិខ្មែរ ក្នុងការការពារនិងកសាងមាតុភូមិ។
- ពណ៌ស៖ តំណាង នៃសម្បត្តិវប្បធម៌ កេតនភ័ណ្ឌ និងសេចក្តីរុងរឿងរបស់ជាតិខ្មែរ។ | general |
តើច្បាប់ស្តីពីការអប់រំមានគោលបំណងយ៉ាងដូចម្តេច? | ច្បាប់ស្តីពីការអប់រំមានគោលបំណង៖
- អភិវឌ្ឍធនធានមនុស្ស
- ផ្តល់ការអប់រំពេញមួយជីវិតសម្រាប់ទាំងអស់គ្នា
- ធានាឱ្យអ្នកសិក្សាទទួលបាននូវចំណេះដឹង ជំនាញ សមភាព សេចក្តីថ្លៃថ្នូរ អាកប្បកិរិយាប្រកបដោយសីលធម៌
- ជំរុញឱ្យអ្នកសិក្សាស្គាល់ ស្រលាញ់ រួមចំណែកការពារអត្តសញ្ញាណជាតិវប្បធម៌ជាតិនិងភាសាជាតិ។ | general |
សិទ្ធិជាគោលធំៗ៤របស់កុមារគឺអ្វីខ្លះ? | - សិទ្ធិមានការអប់រំ
- សិទ្ធិមិនឲ្យមានអំពើឃោឃៅលើខ្លួន
- សិទ្ធិមិនឲ្យមានការកេងប្រវ័ញ្ចលើខ្លួន
- សិទ្ធិមិនឲ្យគេបោះបង់ចោល។ | general |
តាមទំនៀមដាក់ផ្កា ទៀន ធូបនៅក្នុងដៃខ្មោចតើមានប្រវត្តិដូចម្តេចខ្លះ? | កាលពីកន្លងជាយូយារណាស់មកហើយមានភិក្ខុមួយរួមមានឈ្មោះមិនពិតប្រាកដ។ ញោមប្រុស (ឪពុក) របស់លោកជាព្រានព្រៃសម្លាប់សត្វច្រើនណាស់ តាំងពីក្មេងរហូតដល់ចាស់។ លុះវេលា
ជិតនិងស្លាប់គាត់ភ្លឹកស្មារតីទៅឃើញសត្វដែលខ្លួនបានសម្លាប់ដោយអកុសលចិត្ត ក៏ស្រែកប្រាប់ភិក្ខុជាកូនឲ្យជួយ។ ភិក្ខុជាកូនដឹងថាញោមមានកម្មច្រើន ទើបចាត់ឲ្យមនុស្សរកផ្កា ទៀន និងធូបយកមក... | general |
តើអ្នកកសាងឈ្មោះអ្វី? កសាងនៅឆ្នាំណា? | អ្នកកសាងប្រាសាទបន្ទាយស្រីគឺរាជគ្រូឈ្មោះយស្នជវៈរហៈ កសាងឡើងក្នុងឆ្នាំ ៩៦៧ ក្នុងរាជព្រះបាទជ័យវរ្ម័នទី ៥ គ.ស ៩៤៤-៩៦៨។ | general |
ការបំពុលអាកាសប៉ះពាល់អ្វីខ្លះ ដល់សុខភាពរបស់មនុស្ស? | ការបំពុលអាកាស ធ្វើអោយប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ ពិសេសកុមារ និងមនុស្សចាស់ ងាយរងឥទ្ធិពលពីការបំពុលអាកាសជាងគេ ដូចជាបណ្តាលអោយមានជំងឺរលាកទងសួត ហឺត មហារីកសួត ជំងឺផ្លូវដង្ហើម។ រីឯសត្វ និងរុក្ខជាតិក៏ទទួលការប៉ះពាល់ខ្លាំងក្លាដែរ។ | general |
.តើអ្នកណាខ្លះនិងចូលរួមក្នុងជំរឿននេះ? | អ្នកដែលត្រូវចូលរួមក្នុងជំរឿននេះគឺមាន
- គ្រួសារ (មិនរាប់បញ្ចូលគ្រួសារដែលរស់នៅក្នុងរាជធានីភ្នំ) ប្រកបរបរកសិកម្មមានផ្ទៃដីយ៉ាងហោច ០,០៣ ហិចតាក្នុងមួយរយៈពេល១២ខែចុងក្រោយឬអ្នកមានបសុសត្វប្រភេទធំយ៉ាងតិច២ក្បាល ឬ គ្រួសារដែលមានបសុសត្វតូច៣ក្បាល និងបសុបក្សីយ៉ាងហោចណាស់ចំនួន២៥ក្បាល។
- អភិបាលខេត្ត ជាអ្នកជួយគាំទ្រដល់ការធ្វើជំរឿននេះ។
- មេ... | general |
តើភូមិឃុំមានសុវត្ថិភាពមានសម្បត្តិប៉ុន្មានយ៉ាង? | ភូមិឃុំមានសុវត្ថិភាពមានលក្ខណៈសម្បត្តិ ៥យ៉ាងគឺ៖
- គ្មានសកម្មភាពលួច ឆក់ប្លង់គ្រប់ប្រភេទ
- គ្មានការផលិត ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់
- គ្មានអំពើអនាចារ ការជួញដូរស្រ្តី កុមារ និងអំពើហិង្សាក្នុងគ្រួសារ
- គ្មានក្មេងទំនើង
- គ្មានការលែងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភ... | general |
តើមូលនិធិរូបិយប័ណ្ណអន្តរជាតិបានបង្កើតឡើងនៅឆ្នាំណា? គោលបំណងអ្វី? | មូលនិធិតរូបិយប័ណ្ណសអន្ដរជាតិ បានបង្កើតឡើង នៅឆ្នាំ ២៩៤៥។ គោលបំណងរបស់មូលនិធិរូបិយ ប័ណ្ណអន្ដរជាតិដូចបានចែងក្នុងមាត្រា១ នៃអត្ថបទ កិច្ចព្រមព្រៀងនោះ មានដូចខាងក្រោម៖
- បង្កើតកិច្ចសហប្រតិបត្តិការ ជាអន្តរជាតិដោយ ផ្ដល់យន្ដការសម្រាប់កិច្ចពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការស្ដីពីសបញ្ហារូបិយប័ណ្ណអន្ដរជាតិ
- ជួយសម្រួលដល់កំណើនសមតុល្... | general |
ដូចម្តេចដែលហៅថាកាតាលីករ? ក្លូម៉េរុល? នុយក្លេអូភីឡាម៉ង់? នុយក្លេអូសូម? នុយក្លេអូល? ប្លាស្មូលីស? បង្ហួរនាម? | ពន្យល់៖
- កាតាលីករ៖ គឺជាសមាសធាតុដែលបង្កើនល្បឿនប្រតិកម្ម។
- ក្លូម៉េរុល៖ គឺជាបណ្តូំសសៃប្តូរ រុំព័ទ្ធដោយកន្សោមបូម៉ាន់ របស់ណេប្រុង។ នៅទីនោះទឹកនិងមូលេគុលរលាយតូចៗច្រោះចេញពីឈាមចូលក្នុងកន្សោមបូម៉ាន់។
- នុយក្លេអូភីឡាម៉ង់៖ គឺជាភីឡាម៉ង់នៃក្រម៉ូទីនបង្កឡើងដោយម៉ូលេគុលADN ដែលរុំព័ទ្ធលើអ៊ីស្តូន។
- នុយក្លេអូសូម គឺជាទម្រង់បង្កដោយបណ្តុំម... | general |
តើចិនម៉ៅសេទុនបានប្រកាសសបង្កើតសាធារណៈរដ្ឋប្រជាមានិតនៅថ្ងៃខែឆ្នាំណា? | ចិនម៉ៅសេទុនបានប្រកាសសបង្កើតសាធារណៈរដ្ឋប្រជាមានិតនៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៤៩។ | general |
តាមលទ្ធិពុទ្ធសាសនា “ចេតិយ” មានន័យដូចម្តេច? ចែកចេញប៉ុន្មានយ៉ាង? មានអ្វីខ្លះ? | ពាក្យថា “ចេតិយ” មិនសំដៅទៅលើតួចេតិយតែម៉្យាង ដូចប្រាង្គប្រាសាទឡើយ។ ចេតិយមានន័យថា វត្ថុគួរដល់កិរិយាគោរពបូជាគួរលើកតំកើង។ តាមលទ្ធិពុទ្ធសាសនា គេចែក “ចេតិយ” ជា៤ប្រភេទគឺ៖
ក. បរិភោគចេតិយ៖ បានដល់ចេតិយដែលគេបញ្ចុះគ្រឿងប្រើប្រាស់មានបាត្រ ចីវរ និងដើមពោធិព្រឹក្សជាដើម។
ខ. ធាតុចេតិយ៖ បានដល់ចេតិយដែលគេបញ្ចុះព្រះបរមសារីរិកធាតុរបស់ព្រះសម្ម... | general |
តើពាក្យទូន្មាននេះមានអត្ថន័យដូចម្តេច? | អត្ថន័យនៃពាក្យទូន្មានក្នុងច្បាប់ស្រីនេះមានចែងដូចខាងក្រោម៖
- ទូន្មានថា “ភ្លើងកុំនាំចេញក្រៅ” គឺបានសេចក្តីថារឿងរ៉ាវដែលជាក្តីស្មៅហ្មង ក្តៅក្រហាយ អាក្រក់ មិនល្អ មិនចំរើន ដែលជារឿងផ្ទៃក្នុងគ្រួសារខ្លួន មាតាបិតាខ្លួនត្រូវនាំចេញទៅផ្សាយប្រាប់គេ ប្រាប់ឯងអោយដឹងនោះទេរាប់ទាំងសាច់ញាតិរបស់ខ្លួនផង។
- ពាក្យទូន្មានថា “ភ្លើងក្រៅកុំនាំចូលក... | general |
តើប្រទេសណាខ្លះដែលប្រារព្ធពិធីបុណ្យពិសាខបូជា? | ប្រទេសដែលនិយមប្រារព្ធពិធីបុណ្យពិសាខបូជាមានការចូលរួម៦ប្រទេសគឺ៖
- ប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា (សិរីលង្កា) បានធ្វើបុណ្យនេះតាំងពី យូរយារណាស់មកហើយ។
- ប្រទេសថៃ (សៀម) និងខ្មែរចាប់ពីស.វទី១៩ “សៀមនៅឆ្នាំ១៨១៧ខ្មែរចាប់ផ្តើមនៅឆ្នាំ១៨៥៥”។ ពីដំបូងគណៈធម្មយុត្តិ ហើយបន្ទាប់មកគណៈមហានិកាយក៏ធ្វើតាមដែរ។
- ប្រទេសឡាវ (លាវ) ប្រទេសភូមា (មីយ៉... | general |
តើមានមូលហេតុអ្វីខ្លះ ដែលបណ្ដាលបោះបង់នៃពិធី ចូលម្លប់? | មូលហេតុនៃបោះបង់នៃពិធីចូលម្លប់មានដូចជា៖
- ខាតកម្លាំងពលកម្មក្នុងគ្រួសារ និងសង្គម
- រំខានអំពល់ទុកដល់សមាជិកគ្រួសារួទាំងមូល
- បំបាត់សិទ្ធិសេរីភាពរបស់កូនស្រី
- ខាតបង់ប្រាក់កាស ត្រូវចំណាយក្នុងពិធីចូលម្លប់។ | general |
ហេតុអ្វីបានជាប្រទេសកម្ពុជាយើងបង្កើតឱ្យមានច្បាប់អន្តោប្រវេសន៍? | បានជាប្រទេសកម្ពុជាយើងរៀបចំបង្កើតឱ្យមានច្បាប់អន្តោប្រវេសន៍ឡើងព្រោះដើម្បីគ្រប់គ្រងជនបរទេសគ្រប់រូបកុំឱ្យមកស្នាក់នៅក្នុងប្រទេសកម្ពុជាតាមតែអំពើចិត្ត និងដើម្បីរក្សាសណ្តាប់ធ្នាប់របៀបរយនិងសន្តិសុខក្នុងប្រទេសឱ្យបានល្អប្រសើរ។ លើសពីនេះគឺដើម្បីរក្សាការពារសុវត្ថិភាពនិងស្ថិរភាពក្នុងការធ្វើដំណើរឬការផ្លាស់ប្តូរទីលំនៅឋានរបស់ជនបរទេសដែលម... | general |
ក្នុងមួយឆ្នាំ (តាមចន្ទគតិ) មានប៉ុន្មានខែ? ចូររាប់ខែតាមចន្ទគតិ។ ឆ្នាំមានអធិកមាសមានប៉ុន្មានខែ ហើយលើកមួយខែនៅខែណា? | ក្នុងមួយឆ្នាំ (តាមចន្ទជាតិ) មាន ១២ ឬ ១៣ ខែ ក្នុងមួយឆ្នាំរាប់តាមចន្ទគតិគឺ មិគសិរ បុស្ស មាឃ ផល្គុន ចេត្រ ពិសាខ ជេស្ឋ អាសាធ (បឋមសាធ និងទុតិយសាធ) ស្រាពណ៍ ភទ្របទ អស្សុជ កត្តិក។ ឆ្នាំមានអធិកមាសមាន ១៣ ខែលើមួយខែ គឺនៅអាសាធ ដែលនៅក្នុងនោះ អាសាធមានពីរដង គឺបឋម និងទុតិយសាធ។ | general |
អ្វីទៅជា គណៈអភិបាល? | គណៈអភិបាលគឺរួមមាន អភិបាល និងអភិបាលរងមួយចំនួនសម្រាប់រាជធានីខេត្តក្រុង ស្រុកខណ្ឌ ដើម្បីអភិវឌ្ឍន៍សេចក្តីសម្រេចរបស់ក្រុមប្រឹក្សារួមបញ្ចូលរបាយការណ៍ជូនផ្តល់យោបល់និងជួយក្រុមប្រឹក្សា។
- អភិបាលរាជធានី ខេត្តត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ តាមសំណើររបស់នាយករដ្ឋមន្រ្តីតាមការស្នើរសុំពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
- អភិបាលរងរាជធានី អភិ... | general |
តើការបំផ្លាញបរិស្ថានមានផលវិបាកអ្វីខ្លះ? | ផលវិបាកនៃការបំផ្លាញបរិស្ថានមានដូចជា៖
- គ្រោះធម្មជាតិ (រាំងស្ងត ទឹកជំនន់...)
- ជិវិតមនុស្សខ្វះតុល្យភាព
- សុខភាពទ្រុឌទ្រោម
- បាត់តុល្យភាពក្នុងធម្មជាតិ (បាត់បង់ព្រៃ សត្វព្រៃ ជ្រោះ....)
- បាត់បង់សត្វព្រៃ
- បាត់បង់កម្លាំងពលកម្ម
- សង្គមច្របូកច្របល់
- បាត់បង់សុភមង្គលគ្រួសារក៌ដូចជាសង្គមផងដែរ
- បាត់បង់វប្បធម៌ជាតិ (បាត់បង់វត្ថុប... | general |
តើអង្គការឧត្តុនិយមពិភពលោកបានបង្កើតឡើងនៅឆ្នាំណា? | អង្គការឧត្តុនិយមពិភពលោកបានបង្កើតឡើងនៅឆ្នាំ ១៩៥១។ ប៉ុន្តែអនុសញ្ញាស្តីពី អង្គការឧត្តុនិយមពិភពលោកមានប្រសិទ្ធភាពចាប់តាំងពីខែ មិនា ឆ្នាំ ១៩៥០។ ស្ថាប័ននេះពីមុនមានឈ្មោះថា អង្គការ ឧត្តុនិយមអន្តរជាតិ ដែលជាអង្គការក្រៅរដ្ឋាភិបាល ហើយកើតតាំងពីឆ្នាំ ១៨៧៣ មក។ មកដល់ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ១៩៩៥ អង្កការឧត្តុនិយមពិភពលោក មានរដ្ឋាជាសមាជិកច... | general |
តើសិទ្ធីនារីមានន័យដូចម្តេច? ហើយគេប្រារព្ធបុណ្យសិទ្ធិនារីនៅថ្ងៃ ខែ ណា? | អត្តន័យនៃសិទ្ធិនារីគឺ
- ការលើកកម្ពស់តម្លៃស្រ្តីក្នុងសង្គម
- ការបង្កលក្ខណៈឲ្យស្រ្តីមានលទ្ធភាពចូលរួមក្នុងគ្រប់សកម្មភាពសង្គម
- សមភាពយេនឌ័រ និងសមធម៌យេនឌ័រ
- ការរំឭកឡើងអំពីភាព យុត្តិធម៌ចំពោះស្រ្តីក្នុងអតីតកាល និងការតស៊ូប្រឆាំងនានាដើម្បីស្រី្ត ទទួលបានយុត្តិធម៌ក្នុងសង្គម។
ហើយសិទ្ធិនារីនៅលើពិភព លោកគេតែងតែប្រារព្វធ្វើនៅថ្ងៃទី ០... | general |
តើអំពើប្រល័យពូជសាសន៏នៅកម្ពុជា ផ្តល់ផលវិបាកអ្វីខ្លះ? ហើយដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឲ្យកើតមានជាថ្មីម្តងទៀត តើគេត្រូវធ្វើដូចម្តេច? | អំពើប្រល័យពូជសាសន៍នៅកម្ពុជាផ្តល់នូវផលវិបាកដូចជាខាងក្រោម៖
- ផ្នែកធនធានមនុស្ស: កុមារសម័យនោះបាត់បង់ឪកាសរៀនសូត្រ និងទទួលរងនូវសម្ពាធផ្លូវចិត្តជាច្រើនដូចជា ភាពភ័យខ្លាច ភាពឯកោហើយដល់ពេលកុមារទាំងនោះត្រូវបន្តវេនជាអ្នកចូលរួមការដឹកនាំសង្គមជាតិនិងប្រឈមមុខជាមួយនិងការខ្វះសមត្ថភាព។
- ផ្នែកសដ្ឋកិច្ច: ប្រជាពលរដ្ឋគ្មានឪកាសប្រកបអាជីវកម្... | general |
ជាធម្មតា កុមារមានការអភិវឌ្ឍលើផ្នែកសំខាន់ៗអ្វីខ្លះ? ដើម្បីអភិវឌ្ឍលើផ្នែកទាំងនេះ តើកុមារត្រូវការអ្វីខ្លះជាចាំបាច់? | ជាធម្មតាកុមារមានការអភិវឌ្ឍន៍លើផ្នែក៖
- ផ្នែករាងកាយ៖ កុមារចាំបាច់ត្រូវការចំណីអាហារដែលមានជីវជាតិគ្រប់គ្រាន់ ការថែទាំសុខភាព ពេលវេលា សម្រាប់លេង និងហាត់ប្រាណ ត្រូវការជាមក និងសម្លៀកបំពាន់ជាដើម។
- ផ្នែកអារម្មណ៍៖ កុមារចាំបាច់ត្រូវការបរិយាកាសល្អ និងរីករាយសេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ថែទាំពីក្រុមគ្រួសារការលើកទឹកចិត្ត និងមិនត្... | general |
តើនៅកម្ពុជាមានជនជាតិភាគតិចអ្វីខ្លះ? តើពួកគេរស់នៅនិងប្រកបរបរចិញ្ចឹមជីវិតដូចម្តេច? | នៅកម្ពុជាមានជនជាតិភាគតិចច្រើនរស់នៅតំបន់ខ្ពង់រាប និងភ្នំ ភាគខាងជើង និងភាគឦសានប្រទេស មានដូចជាខេត្តព្រះវិហារ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ក្រចេះ កំពង់ធំ សៀមរាប ពោធិសាត់ កំពង់ស្តីជាដើម។
- ជនជាតិភ្នង
- ជនជាតិរអួង
- ជនជាតិគួយ
- ជនជាតិគ្រឹង
- ជនជាតិរដែរ
- ជនជាតិស្ទៀង
- ជនជាតិទំពួន
- ជនជាតិអានោង
- ជនជាតិថ្មូន
- ជនជាតិខា
- ជនជា... | general |
តើសិទ្ធិជាមូលដ្ឋាន៤ប្រការរបស់ជនជាតិភាគតិចមានអ្វីខ្លះ? | សិទ្ធិជាមូលដ្ឋាន៤ប្រការរបស់ជនជាតិភាគតិចមាន៖
- ជនជាតិភាគតិចមានសិទ្ធិត្រូវបានការពារដោយច្បាប់ និងវិធានការសង្គម ដើម្បីទទួលបាននូវសេចក្តីត្រូវការចាំបាច់សម្រាប់រស់នៅក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស។
- ជនជាតិភាគតិចមានសិទ្ធិស្មើគ្នា ស្របច្បាប់ក្នុងដំណើរការនយោបាយសេដ្ឋកិច្ចនិងវប្បធម៌។ ជនជាតិភាគតិចមានសិទ្ធិស្មើគ្នាស្របច្បាប់ក្នុងដំណើ... | general |
ហេតុអ្វីបានជាគេត្រូវយកចិត្តទុកដាក់ចំពោះជនជាតិខ្មែរលើ? | បានជាគេត្រូវយកចិត្តទុកដាក់ចំពោះជនជាតិខ្មែរលើព្រោះ ដោយហេតុថា ជនជាតិភាគតិចក៏ជាមនុស្សដូចជនជាតិភាគច្រើនដែរ។ ដោយអ្នកទាំងនោះសុទ្ធតែមានទេពកោសល្យ ចំណេះដឹងដោយឡែកៗ ដែលមានប្រយោជន៍ដល់សង្គម ហើយពួកគេចង់ឱ្យសង្គមយកចិត្តទុកដាក់ជួយអភិវឌ្ឍន៍តំបន់របស់ពួកគេ។ ដូចនេះសង្គមត្រូវតែជួយអភិវឌ្ឍន៍តំបន់ដែលជនជាតិទាំងនោះរស់នៅជាចាំបាច់ បើពុំដូច្នេះទេ ជ... | general |
តើជនជាតិភាគតិចមានទំនៀមទម្លាប់ប្រពៃណីល្អនិងប្រពៃណីអន់ថយដូចម្តេចខ្លះ? | ក. ទំនៀមទម្លាប់ប្រពៃណីល្អរបស់ជនជាតិភាគតិចគឺ៖
- ការគោរពចាស់ទុំ “ចាស់ស្រុក” គោរពដូនតាជំនាន់មុខ
- មានសាមគ្គីភាពរវាងគ្នា និងគ្នា
- មានពិធីអាពាហ៍ពិពាហ៍ត្រឹមត្រូវដែលបន្សល់ទុកពីដូនតា
- ភាពស្មោះត្រង់ចំពោះសមាជិកក្រុមនីមួយៗ
- សិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករ
- មិនចេះនិយាយកុហក់ ឬលួច (ពួកស្អូច)
- គ្មានការផិតក្បត់។ អាស្រ័យដោយទំ... | general |
ហេតុអ្វីបានជាគេហៅបងប្អូនជនជាតិភាគតិចថាជាខ្មែរលើ? | ខ្មែរលើ គឺជាអ្នកជំនាន់ក្រោយនៃពួកកុលសម្ព័ន្ធជនជាតិដើមឬពួកម្ចាស់ស្រុក។ ពួកគេរស់នៅយ៉ាងលំបាកលំបិនតាមបែបធម្មជាតិសុទ្ធសាធ ពោលគឺ រស់នៅឆ្ងាយពីអរិយធម៌សម័យថ្មី។ | general |
ដូចម្តេចដែលហៅថាជាតិសាសន៍និយម? ចូរលើកឧទាហរណ៍។ | ដែលហៅថាជាតិសាសន៍និយមគឺជាគំនិតរបស់មនុស្សមួយពួកដែលយល់ថាជាតិសាសន៍របស់ខ្លួនមានតម្លៃថ្លៃថ្នូរ និងខ្ពង់ខ្ពស់ជាងជាតិសាសន៍ដទៃ។ឧទាហរណរបបអាប៉ាថេតនៅប្រទេសអាព្រិចខាងត្បូងលើកតំកើងតែជនជាតិស្បែកសបន្ទាបបន្ថោកបំបិទសិទ្ធិសេរីភាពជនជាតិស្បែកខ្មៅ។ | general |
តើចាស់ស្រុករបស់ជនជាតិភាគតិចមានមុខនាទីដូចម្តេច? ប្រសិនបើគ្មានចាស់ស្រុកទេនោះ តើជនជាតិភាគតិចអាចមានបញ្ហាខ្លះកើតឡើង? | ក. មុខនាទីរបស់ចាស់ស្រុក រួមមាន៖
- ចាត់ចែងពិធីធ្វើបុណ្យសាសនា ពិធីការនៅក្នុងវាលស្រែ ការបន់ស្រន់ដល់បុព្វបុរស ឬពិធីបួងសួងសុំសេចក្តីសុខដល់សមាជិកគ្រួសារទាំងអស់។
- ជាមេដឹកនាំចាត់ចែងដំណើរការនៃពិធី ដែលបានរៀបរាប់ខាងលើ
- ជាអ្នកសម្របសម្រួលជម្លោះរវាងគ្រួសារនានា
- ជាអ្នកក្រើនរំលឹកឱ្យគ្រួសារទាំងអស់បំពេញនាទីចំពោះដូនតា
- ជាអ្នកថែរក្សាប... | general |
ចូរឱ្យនិយមន័យ”ជាតិពន្ធុ”? តាមន័យនេះតើមនុស្សគ្រប់គ្នាត្រូវមានឥរិយាបថយ៉ាងណា? | ជាតិពន្ធុគឺសំដៅដល់អត្តសញ្ញាណរបស់ក្រុមមនុស្សដែលមានទំនាក់ទំនងនឹងគ្នាដោយការបូកបញ្ចូលគ្នានៃវប្បធម៌សាសនាភាសាប្រវត្តិសាស្រ្ត និងទីតាំងភូមិសាស្រ្តដោយឡែកៗ។តាមន័យនេះមនុស្សម្នាក់ៗត្រូវតែជាសមាជិករបស់ក្រុមមនុស្សមួយដោយខានមិនបានមិនថាគេជាសមាជិករបស់ក្រុមមនុស្សជនជាតិភាគតិច ឬភាគច្រើនទេ។ | general |
តើរដ្ឋាភិបាលធ្វើដូចម្តេចដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនជាតិភាគតិច? តើរដ្ឋាភិបាលត្រូវមានគោលនយោបាយដូចម្តេចខ្លះ? | រដ្ឋាភិបាលត្រូវមានគោលនយោបាយដូចខាងក្រោម៖
- កាត់បន្ថយការកាប់ព្រៃឈើ បង្កឱ្យជនជាតិភាគតិចចូលរួមរៀបចំការអភិរក្សព្រៃឈើ
- ទទួលស្គាល់បម្រើបម្រាស់ដីតាម ប្រពៃណីជនជាតិភាគតិច
- ពង្រីកប្រព័ន្ធដី ទុកឱ្យមានជីវជាតិឡើងវិញ និងលើកស្ទួយវិស័យកសិកម្ម
- ស្រាវជ្រាវអំពីជីវសាស្ត្រចម្រុះនៅតំបន់ខ្ពង់រាប និងក្នុងព្រៃឈើដែលជនជាតិភាគតិចប្រើប្រាស់
- សិ... | general |
វត្តមាននៃជនជាតិផ្សេងៗនៅលើទឹកដីនៃប្រទេសណាមួយផ្តល់នូវគុណសម្បត្តិ និងគុណវិបត្តិដូចម្តេចខ្លះ? | វត្តមាននៃជនជាតិផ្សេងៗនៅលើទឹកដីនៃប្រទេសណាមួយផ្តល់នូវគុណសម្បត្តិ និងគុណវិបត្តិ ដូចជា៖
ក. គុណសម្បត្តិ
- ទទួលបាននូវបទពិសោធន៍ផ្សេងៗគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដែលជាកត្តាឈានទៅរកជោគជ័យ និងការអភិវឌ្ឍប្រកបដោយពហុជម្រើស
- ទទួលបាននូវវប្បធម៌ផ្សេងៗគ្នា (ពហុវប្បធម៌) ធ្វើការសិក្សាប្រៀបធៀបវប្បធម៌ទាំងនោះ និងកែច្នៃឱ្យមានល... | general |
ចូរនិយាយពីសីលធម៌របស់ជនជាតិភាគតិច (ស្អូច ព្នង សំរ៉ែ និងស្ទៀង)។ | សីលធម៌របស់ជនជាតិភាគតិច (ស្អូច ព្នង សំរ៉ែ ស្ទៀង) គឺ៖
- ស្អូច៖ ពុំសូវមានវិវាទនឹងគ្នាទេ ពួកគេទៀងត្រង់ណាស់ មិនចេះលួច ឬភូតកុហកឡើយ។ ឯការសាហាយស្មន់ ឬផិតប្តីប្រពន្ធក៏ពុំដែលកើតមានដែរ។
- ព្នង៖ មិនចេះលួច និយាយកុហក មិនមានគំនុំនឹងគ្នា មិនចេះឈ្លោះប្រកែកគ្នារហូតដល់កាប់សម្លាប់គ្នានោះឡើយ។
- សំរ៉ែ៖ មានការស្មោះត្រង់នឹងគ្នាទៅវិញមកបើមានរឿង... | general |
តើលក្ខខណ្ឌណាខ្លះ ដែលច្បាប់សញ្ជាតិបានកំណត់ថាពលរដ្ឋមានសញ្ជាតិខ្មែរពីកំណើត? | ក. ត្រូវបានសញ្ជាតិខ្មែរ ទោះបីកើតនៅទីណាក៏ដោយ
- កូនមានខាន់ស្លា ដែលកើតមកពីម្តាយ ឬឪពុកមានសញ្ជាតិខ្មែរ
- កូនឥតខាន់ស្លា ដែលកើតមកពីម្តាយ ឬឪពុកមានសញ្ជាតិខ្មែរ
- កូនដែលម្តាយឪពុកមិនទទួលស្គាល់កាលបើតុលាការបានចេញសាលក្រមថា កូននោះពិតជាកើតពីម្តាយ ឬឪពុកដែលមានសញ្ជាតិខ្មែរ។
ខ. ត្រូវបានសញ្ជាតិខ្មែរដោយកើតនៅក្នុងព្រះរាជាណាចកម្ពុជា
- កូនដែលក... | general |
តើមនុស្សភេទណាខ្លះ ដែលចាត់ទុកថាមានសញ្ជាតិជាខ្មែរ? | ក. ត្រូវបានសញ្ជាតិខ្មែរ ទោះបីកើតនៅទីណាក៏ដោយ
- កូនមានខាន់ស្លា ដែលកើតមកពីម្តាយ ឬឪពុកមានសញ្ជាតិខ្មែរ
- កូនឥតខាន់ស្លា ដែលកើតមកពីម្តាយ ឬឪពុកមានសញ្ជាតិខ្មែរ
- កូនដែលម្តាយឪពុកមិនទទួលស្គាល់កាលបើតុលាការបានចេញសាលក្រមថា កូននោះពិតជាកើតពីម្តាយ ឬឪពុកដែលមានសញ្ជាតិខ្មែរ។
ខ. ត្រូវបានសញ្ជាតិខ្មែរដោយកើតនៅក្នុងព្រះរាជាណាចកម្ពុជា
- កូនដែលក... | general |
តើសិទ្ធិជាមូលដ្ឋានបីប្រការរបស់ជនបរទេសមានអ្វីខ្លះ? | សិទ្ធិជាមូលដ្ឋានបីប្រការរបស់ជនបរទេសគឺ៖
- សិទ្ធិសុំការជ្រកកោន
- សិទ្ធិរួចផុតពីការនិរទេសមិនត្រូវនិរទេសឱ្យទៅរស់នៅប្រទេសមួយដែលជីវិតឬសេរីភាពផ្ទាល់ខ្លួនត្រូវទទួលគ្រោះថ្នាក់ដោយសារតែរឿងពូជសាសន៍សញ្ជាតិសាសនាឋានៈសង្គមឬការបញ្ចេញមតិ ខាងនយោបាយ
- សិទ្ធិដើម្បីជួបជុំគ្រួសារឡើងវិញសិទ្ធិជួបជុំគ្រួសារដែលបែកខ្ញែកគ្នា។ | general |
តើប្រទេសជាសមាគមអាស៊ានត្រូវមានតួនាទីដូចម្តេចខ្លះ? | ប្រទេសជាសមាគមអាស៊ានត្រូវមានតួនាទី៖
- ការបង់ភាគទានជាសមាជិកក្នុងទឹកប្រាក់មួយលានដុល្លារសហរដ្ឋអាមេរិក
- បង់មូលនិធិវិទ្យាសាស្រ្តប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិក
- បង់ថ្លៃចំណាយរដ្ឋបាល ប្រហែលជិត ៣០០លើកក្នុងមួយឆ្នាំ។ ភារកិច្ចចំពោះមុខរបស់អាស៊ាន៖
- អភិវឌ្ឍសេដ្ឋកិច្ចសេរី និងការប្រឹងប្រែងជម្រុញល្បឿននៃដំណើរកំណែទម្រង់ និងទំនើបកម្មសម្រា... | general |
ចូរពន្យល់ពីនិមិត្តសញ្ញាអាស៊ាន (ទង់អាស៊ាន)។ | និមិត្តសញ្ញាអាស៊ាន (ទង់អាស៊ាន) មានអត្តន័យដូចខាងក្រោម៖
- ពណ៌ខៀវ របស់អាស៊ានតំណាង សន្តិភាពនិងស្ថិរភាព។
- ពណ៌ក្រហម របស់អាស៊ានតំណាង សេចក្តីក្លាហាននិងភាពស្វាហាប់។
- ពណ៌ស របស់អាស៊ានតំណាង ភាពបរិសុទ្ធ និងស្មោះត្រង់។
- ពណ៌លឿង របស់អាស៊ានតំណាង ភាពសម្បូរុងរឿង។ដើមស្រូវទាំង១០របស់អាស៊ានសុបិន្តរបស់បិតាបង្កើតអាស៊ានដែលចង់ប្រមូលផ្តុំប្រទេ... | general |
តើអាស៊ានមានបាវចនាដូចម្តេច? | បាវចនាអាស៊ានគឺចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ។ | general |
ដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់សមាគមអាស៊ានតើប្រទេសនីមួយៗត្រូវឆ្លងកាត់ប៉ុន្មានដំណាក់កាល? | ដើម្បីក្លាយជាសមាជិកអាស៊ានត្រូវឆ្លងកាត់បីដំណាក់កាល គឺ
- ឋានៈជាភ្ញៀវពិសេស
- ឋានៈជាអ្នកសង្កេតការណ៍
- ការក្លាយជាសមាជិកផ្លូវការ។ | general |
តើប្រទេសដែលសមាជិកអាស៊ានមានភារកិច្ចចំពោះមុខអ្វីខ្លះ? | ភារកិច្ចចំពោះមុខរបស់សមាជិកអាស៊ាន គឺ
- អភិវឌ្ឍន៍សេដ្ឋសេរី និងប្រឹងប្រែងជំរុញល្បឿននៃដំណើរកំណែទម្រង់ និងទំនើបកម្មសម្រាប់លើកស្ទួយវឌ្ឍនភាពសេដ្ឋកិច្ច។
- ទំនាក់ទំនងល្អរវាងប្រទេសអាស៊ាន និងមហាអំណាចសេដ្ឋកិច្ចពិភពលោក ដូចជាជប៉ុន សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងអូស្រ្តាលីជាដើម។
- លើកទឹកចិត្តប្រទេសអ្នកមានឱ្យជួយប្រទេសក្រីក្រ។ | general |
តើទស្សនវិស័យអាស៊ានឆ្នាំ ២០២០ មានទិសដៅនិងគោលបំណងអ្វីខ្លះ? | អាស៊ានត្រូវបានចុះហត្ថលេខាបង្កើតឡើងដំបូងគេដោយប្រទេស៥នៅទីក្រុងបាងកក ប្រទេសទាំងនោះរួមមាន៖
- ប្រទេសថៃ ចូលនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៦៧
- ប្រទេសម៉ាលេស្យា ចូលនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៦៧
- ប្រទេសឥណ្ឌូនេស៊ី ចូលនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៦៧
- ប្រទេសភីលីពីន ចូលនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៦៧
- ប្រទេសសិង្ហបុរី ចូលនៅថ្ងៃទី ៨ ខែ សី... | general |
ចូររៀបរាប់តាមលំដាប់ចំពោះប្រទេសដែលជា សមាជិកអាស៊ាន ព្រមទាំងបញ្ជាក់ពីថ្ងៃខែឆ្នាំផង។ | ប្រទេសដែលជាសមាជិកអាស៊ានទាំងអស់មាន ១០ គឺ៖
- ប្រទេសថៃ ចូលនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ១៩៦៧
- ប្រទេសម៉ាលេស្យា ចូលនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៦៧
- ប្រទេសឥណ្ឌូនេស៊ី ចូលនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៦៧
- ប្រទេសភីលីពីន ចូលនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៦៧
- ប្រទេសសិង្ហបុរី ចូលនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៦៧
- ប្រទេសព្រុយណេ ចូលនៅថ្ងៃទី ៨ ខែម... | general |
ចូររៀបរាប់ឈ្មោះទីក្រុងនៃប្រទេសដែលជាសមាជិកអាស៊ានទាំង១០ព្រមទាំងបញ្ជាក់ពីផ្ទៃដីរបស់ប្រទេសទាំងនោះផង។ | ឈ្មោះទីក្រុង និងផ្ទៃដីរបស់ប្រទេសដែលជាសមាជិកអាស៊ានទាំង១០មាន៖
- ប្រទេសថៃ៖ ទីក្រុង បាងកក មានផ្ទៃដី ៥១៣ ០០០ គីឡូម៉ែត្រការេ
- ប្រទេសម៉ាលេស្យា៖ ទីក្រុង កូឡាឡាំពូ មានផ្ទៃដី ៣២៩៧៥៨ គីឡូម៉ែត្រការេ
- ប្រទេសឥណ្ឌូនេស៊ី៖ ទីក្រុង ចាកាតា មានផ្ទៃដី ១៩០០ ០០០ គីឡូម៉ែត្រការេ
- ប្រទេសសិង្ហបុរី៖ ទីក្រុង សាំងហ្គាពូ មានផ្ទៃដី ៦៤៦.១ គីឡូម៉ែត្... | general |
តើអង្គការសមាគមអាស៊ានមានគោលបំណងដូចម្តេចខ្លះ? | អង្គការសមាគមអាស៊ានមានគោលបំណងដូចតទៅ៖
- ថែរក្សា និងលើកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពរ និងពង្រឹងបន្ថែមទៀតនូវតម្លៃឆ្ពោះទៅរកសន្តិភាពក្នុងតំបន់។
- លើកកម្ពស់រឹងមាំនៃតំបន់តាមរយៈការជំរុញឱ្យកាន់តែខ្លាំងថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយសន្តិសុខនិងសង្គមវប្បធម៌។
- រក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងគ្... | general |
តើច្បាប់ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អាស៊ានបានចែងយ៉ាងដូចម្តេច? | អាស៊ានមានសិទ្ធិទទួលបានបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិនៅក្នុងទឹកដីនៃរដ្ឋសមាជិកតាមភាពចាំចាច់សម្រាប់ការបំពេញគោលបំណងរបស់ខ្លួន។បុព្វសិទ្ធិនិងអភ័យឯកសិទ្ធិនេះត្រូវកំណត់នៅក្នុងកិច្ចព្រមព្រៀងដោយឡែករវាងអាស៊ាន និងរដ្ឋសមាជិកជាម្ចាស់ផ្ទះ។ | general |
តើច្បាប់ស្តីពីគោលការណ៍ទូទៅក្នុងការដោះស្រាយជម្លោះអាស៊ានបានចែងយ៉ាងដូចម្តេច? | គោលការណ៍ទូទៅក្នុងការដោះស្រាយជម្លោះរបស់អាស៊ាន៖
- រដ្ឋសមាជិកអាស៊ានត្រូវខិតខំប្រឹងប្រែងដោះស្រាយជម្លោះទាំងឡាយដោយសន្តិវិធីឱ្យទាន់ពេលវេលាតាមរយៈកិច្ចសន្យា ការប្រឹក្សាយោបល់ និងចរចារ។
- អាស៊ានត្រូវរក្សានិងបង្កើតយន្តការដោះស្រាយជម្លោះលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការរបស់ខ្លួន។ | general |
ចូរនិយាយពីសេចក្តីប្រកាសនឹងគោលការណ៍ទូទៅសិទ្ធិមនុស្សអាស៊ាន? | ក. សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន
យើងជាប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ដែលតទៅនេះហៅកាត់ថា”អាស៊ាន”) រួមមានប្រទេសប្រ៊ុយណេដារ៉ូសាឡឹម ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ីសាធារណរដ្ឋសហភាពមីយ៉ាន់ម៉សាធារណរដ្ឋហ្វីលីពីនសាធារណរដ្ឋសិង្ហបុរី ព្រះរាណ... | general |
តើកុមារប្រភេទណាដែលត្រូវការនូវកិច្ចការពារពិសេស និងបន្ទាន់? | កុមារប្រភេទដែលត្រូវការនូវកិច្ចការពារពិសេស និងបន្ទាន់គឺ
- កុមារកំព្រា អនាថា ឬក្រីក្របំផុតដែលងាយរងគ្រោះ
- កុមារដែលទទួលការរំលោភបំពានឬការកែងប្រវ័ញ្ចផ្លូវភេទ
- កុមារដែលធ្វើពលកម្មធ្ងន់ធ្ងរ
- កុមារជាជនភៀសខ្លួន
- កុមារដែលទទួលរងនូវអំពើហិង្សាក្នុងគ្រួសារ
- កុមារពិការ (កុមារពិការភ្នែកគថ្លង់ពិការអាវៈយវៈ ពិការខួរក្បាលនិងកុមារបាត់បង... | general |
ហេតុអ្វីបានជាកុមារខ្លះដល់អាយុកំណត់ ហើយបែរជាមិនចូលរៀន? | បានជាកុមារខ្លះដល់អាយុកំណត់ហើយមិនបានចូលរៀនព្រោះ៖
ក. កត្តាផ្ទាល់ខ្លួន
- ចូលចិត្តដើរលេងសប្បាយ ភ្លើតភ្លើនក្រៅសាលា
- សេពគប់មិត្តភក្រ្ត មិនល្អ ដែលមានចូលសាលា
- គ្មានចិត្តចង់រៀន
- គិតថាការសិក្សាជារឿងមួយដែលពិបាក ហើយមិនសំខាន់ (មិនយល់ពីតម្លៃនៃការសិក្សា)
- ជាក្មេងទំនើង
- ជាក្មេងអនាថា គ្មានទីពឹង
- គ្មានគោលដៅនៃជីវិត
- ជាក្មេងអស់សសង្... | general |
តើអ្នកយល់ថាកុមារជានរណា? មនុស្សនៅលើពិភពលោកបានផ្តោតការយកចិត្តទុក ដាក់នៅលើកុមារហេតុអ្វីបានជាអង្គការអន្តរជាតិបង្កើតនូវមូលនីធិ UNICEF សម្រាប់កុមារ? | យោងតាមមាត្រា ១ នៃអនុសញ្ញាអង្គការសហប្រជាជាតិ (អ.ស.ប) ស្តីពីសិទ្ធិកុមារ “កុមារ” គឺជាមនុស្សគ្រប់រូបដែលមានអាយុតិចជាង ១៨ឆ្នាំលើកលែងតែអាយុពេញវ័យត្រូវបានកំណត់រហ័សជាងនេះនៅក្នុងច្បាប់នៃប្រទេសនីមួយៗ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា សិទ្ធិនិងការទទួលខុសត្រូវជាច្រើនរបស់មនុស្សពេញវ័យមានចាប់តាំងពីគេមានអាយុ ១៨ ឆ្នាំដូចជា៖
- មាត្រា ៣៤: ... | general |
តើអនុសញ្ញាស្តីពីសិទ្ធិមនុស្សជាអ្វី? | អនុសញ្ញាស្តីពីសិទ្ធិកុមារ ជាកិច្ចព្រមព្រៀងមួយរបស់អង្គការសហប្រជាតិដែលបាន កំណត់ពីសិទ្ធិនានារបស់កុមារ ហើយកុមារនៅគ្រប់ទិសទីមានឱកាសទទួលបានសិទ្ធិទាំងនោះគ្រប់ៗគ្នានិងស្មើៗគ្នា។ | general |
តើកូនត្រូវមានភារកិច្ចអ្វីខ្លះក្នុងការបម្រើ និងថែរក្សាឪពុកម្តាយ? ចូរលើកឩទាហរណ៍បញ្ជាក់។ | កូនមានភារកិច្ចក្នុងការបម្រើនិងថែទាំឪពុកម្តាយ ដូចជាស្រលាញ់ និងគោលលោកទាំងពីរជាពិសេសការផ្គត់ផ្គង់តាមសេចក្តីត្រូវការរបស់លោកទាំងពីរ។ ឩទាហរណ៍ នៅពេលមានការងារធ្វើកូនត្រូវមានភារកិច្ចចិញ្ចឹមបីបាច់ថែរក្សាឪពុកម្តាយ។ | general |
តើឥទ្ធិពលនៃគ្រួសារមាននៅលើការសម្រេចចិត្តរបស់កូនលើចំណែកណាខ្លះ? | ក្នុងសង្គមខ្មែរសម័យដើម ម្តាយឪពុកមានសិទ្ធិចាត់ចែងនិងសម្រេចចិត្តគ្រប់បែបយ៉ាងលើជោគវាសនាកូនចៅរបស់ខ្លួន។ ជាទូទៅឪពុកម្តាយមានសិទ្ធិចាត់ចែងរឿងជំនួសកូនដោយពុំបានសូរយោបល់កូនឡើយ។ ឪពុកម្តាយមាននាទីអប់រំកូនចៅប្រុសស្រីឱ្យចេះដឹងគុណអ្នកដែលធ្វើអំពើល្អមកលើខ្លួនដូចជា ជីដូនជីតា អាណាព្យាបាល បងប្អូនប្រុសស្រី គ្រូបាអាចារ្យ មិត្តភក្តិ សាច់ញាតិជ... | general |
ក្នុងនាមអ្នកជាកូន តើអ្នកត្រូវមានសីលធម៌ចំពោះឪពុកម្តាយដូចម្តេចខ្លះ? | ក្នុងនាមខ្ញុំជាកូន ត្រូវមានសីលធម៌ចំពោះឪពុកម្តាយដូចតទៅ
- ត្រូវគោរពឪពុកម្តាយ ដែលជាអ្នកមានគុណ
- ត្រូវស្តាប់ដំបូន្មានឪពុកម្តាយ ដើរតាមគន្លងធម៌
- ខិតខំសិក្សារៀនសូត្រ និងជួយធ្វើការងារផ្ទះជំនួសដៃជើងឪពុកម្តាយ
- ត្រូវថែរក្សាកេរ្តិ៍ឈ្មោះពូជរាង្សវង្សត្រកូល
- ត្រូវចេះថែរក្សាកេរមរតក ដែលម្តាយឪពុកបានបន្សល់ទុកឱ្យ
- ត្រូវចេះអាណិតអាសូរឪព... | general |
ក្នុងនាមអ្នកជាម្តាយឪពុក តើអ្នកត្រូវមានសីលធម៌ចំពោះកូនដូចម្តេចខ្លះ? | ក្នុងនាមជាឪពុកម្តាយ ត្រូវមានសីលធម៌ចំពោះកូនដូចតទៅ
- ត្រូវចិញ្ចឹមបីបាច់ថែរក្សា ថ្នាក់ថ្នមកូនៗឱ្យមានភាពកក់ក្តៅ
- ផ្គត់ផ្គង់ជាថវិកា សម្ភារៈផ្សេងៗសម្រាប់កូនសិក្សា ឬប្រកបការងារអ្វីមួយ
- ត្រូវចេះអប់រំកូនៗឱ្យដើរផ្លូវល្អ សុចរិត ទៀងត្រង់
- ត្រូវចេះស្រលាញ់កូនៗឱ្យស្មើៗគ្នា មានព្រហ្មវិហារធម៌ចំពោះកូន
- ត្រូវចេះធ្វើគំរូល្អដល់កូនៗ ព្រ... | general |
ដូចម្តេចដែលហៅថា កុមារ? | កុមារ គឺជាជនដែលមានអាយុតិចជាង ១៨ឆ្នាំ លើកលែងតែច្បាប់នៃប្រទេសខ្លះបានកំណត់អាយុតិចជាងនេះ។ | general |
តើសិទ្ធិកុមារជារួមមានប៉ុន្មានមាត្រា? តើសិទ្ធិធំៗរបស់កុមារមានអ្វីខ្លះ? ចូររៀបរាប់និងពន្យល់។ | សិទ្ធិកុមារជារួមមាន ៥៤មាត្រា។ សិទ្ធិធំៗរបស់កុមារ ៤ ដូចជា៖
- សិទ្ធិរស់រានមានជីវិត (សិទ្ធិមានឈ្មោះ មានសញ្ជាតិ សិទ្ធិទទួលបានសេវាសុខភាព និងសិទ្ធិទទួលបានការប្រើប្រាស់ទឹកស្អាត អនាម័យ ទីជម្រក និងមានម្ហូបអាហារគ្រប់គ្រាន់ និងសិទ្ធិទទួលបានការថែទាំជាពិសេស)។
- សិទ្ធិក្នុងការអភិវឌ្ឍ (សិទ្ធិទទួលបានអប់រំដោយឥតបង់ថ្លៃនៅសាលាសាធារណៈ ក្នុ... | general |
តើអនុសញ្ញាស្តីពីសិទ្ធិកុមារជាអ្វី? ចូរនិយាយពីប្រវត្តិនៃការកំណត់អនុញ្ញាស្តីពីសិទ្ធិកុមារ? | អនុសញ្ញាស្តីពីសិទ្ធិកុមារជានិច្ចព្រមព្រៀងមួយរបស់អង្គការសហប្រជាតិដែលបាន កំណត់ពីសិទ្ធិនានារបស់កុមារ ហើយកុមារនៅគ្រប់ទិសទីមានឳកាសទទួលបានសិទ្ធិទាំងនោះគ្រប់ៗគ្នា និងស្មើៗគ្នា។ ប្រវត្តិនៃការកំណត់អនុសញ្ញាស្តីពីសិទ្ធិកុមារ ដោយមានព្រឹត្តិការណ៍ឩក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃ និងសោកនាដកម្មនៅថ្ងៃទី ១០ ខែ មិថុនាឆ្នាំ ១៩៤២ ដែលពួកហ្វាស៊ីស... | general |
ដើម្បីសម្រេចបានសិទ្ធិទទួលការអប់រំរបស់កុមារ តើសាមីខ្លួនកុមារ និងស្ថាប័នពាក់ព័ន្ធមានភារកិច្ចដូចម្តេចខ្លះ? | ក. សាមីខ្លួនកុមារ
- ត្រូវខិតខំរៀនសូត្រ
- ត្រូវគោរពបទបញ្ជា និងវិន័យរបស់សាលា
- ស្តាប់តាមការទូន្មានប្រៀបប្រដៅរបស់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ
- ត្រូវមានគោលដៅ ឆន្ទៈខ្ពស់ក្នុងការរៀនសូត្រ
- ត្រូវចេះថែទាំសុខភាព អនាម័យល្អជានិច្ច
- ត្រូវចេះស្វែងយល់ និងដកស្រង់បទពិសោធល្អៗ ពីមនុស្សជំនាន់មុន
- ត្រូវចេះស្វ័យសិក្សាស្រាវជ្រាវ ឬបង្កើតក្ល... | general |
ចូរសរសេរជា បី កថាខណ្ឌបកស្រាយពន្យល់គំនិតគួរពិចារណាមួយដែបានលើកឡើងថា “កុមារ ជាទំពាំងងស្នងឫស្សី”។ | - ឫស្សី ជាប្រភេទរុក្ខជាតិបន្តពូជដោយពន្លកថ្មី គឺទំពាំងមិនមែនដោយសារការបណ្តុះគ្រាប់ដូចចរុក្ខជាតិដទៃមួយចំនួនធំឡើយ។ ពន្លកថ្មីឬត្រពាំង ដែលដុះចេញពីគល់ឫស្សីនោះនឹងត្រូវជំនួសឫស្សីវិញក្រោយពីវាលូតលាស់ពេញលេញរួចហើយ។ ទំពាំងអាចលូតលាស់បានហើយអាចនឹងក្លាយជាអ្នកស្នងឫស្សីបានលុះត្រាតែមានឫស្សីស្រ ករមុនការពារពីការបោរកបក់នៃខ្យល់ ពោលគឺ ទំពាំងគង់... | general |
តើមូលហេតុអ្វីខ្លះ ដែលនាំឱ្យកុមារភាគច្រើនចូលចិត្តប្រព្រឹត្តសារធាតុញៀន? កត្តាសំខាន់គឺអ្វី? | មូលហេតុដែលនាំឱ្យកុមារខ្លះចូលចិត្តប្រព្រឹត្តគ្រឿងញៀនគឺ
- ខ្វះភាពកក់ក្តៅពីមាតាបិតាអាណាព្យាបាល
- ឪពុកម្តាយពុំបានយកចិត្តទុកដាក់អប់រំកូន ឬតាមដានសកម្មភាពរបស់កូនឱ្យបានដិតដល់
- សេព្វគប់មិត្តមិនល្អ
- ទទួលការគាបសង្កត់ គំរាមកំហែងពីពួកបងធំ
- ត្រូវគេចាប់បង្ខំឱ្យប្រព្រឹត្តដើម្បីទុកធ្វើជាអាយ៉ងរបស់ពួកគេ
- រៀនខ្សោយ រៀនមិនចូល ចេញក្រៅសាល... | general |
តើនិយោជនអាចឱ្យកុមារម្នាក់ដែលមានអាយុ ១៥ឆ្នាំធ្វើការងារអ្វីខ្លះនៅក្នុងសិប្បកម្ម ឬរោងចក្ររបស់ខ្លួន? ចូររកឩទាហរណ៍។ | និយោជកអាចឱ្យកុមារម្នាក់ដែលអាយុ១៥ឆ្នាំធ្វើការងារនៅក្នុងសិប្បកម្មរោងឬចក្ររបស់ខ្លួននូវការងារណាដែលមិនប៉ះពាល់ដល់សុខភាព និងការសិក្សាឡើយ។ | general |
តើរដ្ឋធម្មនុញ្ញាចែងអំពីការការពារកុមារដូចម្តេចខ្លះ? | មាត្រា៤៨នៃរដ្ឋធម្មនុញ្ញបានចែងថារដ្ឋធានរក្សាការពារសិទ្ធិរបស់កុមារដែលមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារជាពិសេសសសិទ្ធិកុមារមានជីវិតរស់នៅសិទ្ធិទទួលការអប់រំរៀនសូត្រសិទ្ធិត្រូវបានទទួលការគាំពារក្នុងស្ថានការណ៍មានសង្រ្គាមនិងការការពារប្រឆាំងនឹងអាជីវកម្មសេដ្ឋកិច្ចឬកាមគុណលើកុមារ។រដ្ឋគាំពារប្រឆាំងនឹងការងារទាំងឡាយដែលអាចធ្វើឱ្យខូចដ... | general |
តើកុមារត្រូវធ្វើដូចម្តេចដើម្បីការពារសិទ្ធិរបស់ខ្លួន? | ដើម្បីការពារសិទ្ធិរបស់ខ្លួនកុមារត្រូវស្តាប់ការទូន្មានរបស់ឪពុកម្តាយ ត្រូវគោរពច្បាប់ និងត្រូវចេះការពារខ្លួនប្រឆាំងនឹងអំពើជួញដូរមនុស្សនិងកុំប៉ះពាល់គ្រឿងញៀន។ | general |
តើកិច្ចប្រជុំកំពូលអាស៊ានលើកទី២៣ប្រារព្ធឡើងជាផ្លូវការនៅពេលណា? តើប្រទេសណាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំនេះ? ហើយបានរៀបចំឡើងនៅទីណា? កិច្ចប្រជុំនេះផ្តោតសំខាន់លើខឹមសារអ្វីខ្លះ? ចូរបញ្ជាក់។ | កិច្ចប្រជុំកំពូលអាស៊ានលើកទី២៣ប្រារព្ធឡើងជាផ្លូវការនៅព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៣ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិនៃទីក្រុង បាន់ដាស៊េរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេដារុយសាឡឹម។ បន្ទាប់ពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអគ្គលេខាធិការអាស៊ាន ត្រូវបានការធ្វើគារវកិច្ចយ៉ាងសិ្នទ្ធស្នាលរាក់ទាក់បំផុត ពីសំណាក់ព្រះចៅស៊ុលតង់ ហាជីហាស់ សិណាន... | general |
តើអ្វីខ្លះដែលជាប្រភពនៃគ្រោះថ្នាក់កើតតាមមានឡើងចំពោះកុមារបច្ចុប្បន្ន? | ប្រភពនៃគ្រោះថ្នាក់កើតតាមមានឡើងចំពោះកុមារបច្ចុប្បន្នមាន
- ឩស្សាហនីយកម្ម៖ការរីកចម្រើនខាងសណ្ឋាគារការកំសាន្តការផ្សាយពាណិជ្ជកម្មដែលអាច ជំរុញឱ្យមានការភ្លើតភ្លើនបាន
- សន្តិសុខ៖ ប្រើកុមារក្នុងជម្លោះប្រដាប់អាវុធ
- ឩក្រិដ្ឋកម្ម៖ ឩក្រិដ្ឋជនប្រើកុមារជួញដូរគ្រឿងញៀន ឆក់ ប្លន់
- ការរើសអើង៖ មនុស្សចាស់ច្រើនរំលោភបំពានលើកុមារ
- បញ្ហាមីន៖... | general |
តើប្រភេទសារធាតុញៀនមានបារី ស្រា កាហ្វេ កញ្ឆ អាភៀនថ្នាំបាញ់ កាវ ថ្នាំជក់ ថ្នាំបំបាត់ការឈឺចាប់ ថ្នាំបាយបាន ថ្នាំងងុយដេក។ | ដើម្បីទប់ស្កាត់បម្រើបម្រាស់ សារធាតុញៀនគេត្រូវមានវិធាបការដូចតទៅ៖
- ផ្សព្វផ្សាយឱ្យបានទូលាយគ្រប់ប្រពន្ធផ្សព្វផ្សាយៀទាំងអស់អំពីគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំញៀន។
- គ្រួសារនីមួយៗត្រូវមានវិធានការតាមដានសកម្មភាពរបស់កូនអប់រំណែនាំកូនឱ្យចៀសវាងដាច់ខាត និងទប់ស្កាត់ទាន់ពេលវេលា។
- រៀបចំបង្កើតគណៈកម្មការទប់ស្កាត់កាត់បន្ថយបម្រើបម្រាស់ថ... | general |
ដើម្បីសម្រេចបាននូវសិទ្ធិមានចំណេះដឹងរបស់កុមារតើស្ថាប័នព័ន្ធនីមួយៗ ត្រូវមានកាតព្វកិច្ចអ្វីខ្លះ? | ដើម្បីសម្រេចបាននូវសិទ្ធិមានចំណេះដឹងរបស់កុមារ ស្ថាប័នពាក់ព័ន្ធនីមួយៗមានកាតព្វកិច្ចដូចខាងក្រោម៖
ក. មាតាបិតា ឬអាណាព្យាបាលត្រូវ
- ចិញ្ចឹមបីបាច់ ថែរក្សាកុមារឱ្យបានល្អ (ផ្គត់ផ្គង់អាហារហូបចុកឱ្យបានគ្រប់គ្រាន់ និងប្រកបដោយវីតាមីនគ្រប់មុខ ជួយសម្អាតអនាម័យ ចំពោះកូន)
- នាំកូនឱ្យចូលរៀន ផ្គត់ផ្គង់ថវិកា សម្ភារៈនិងជួយកាមដានការសិក្សាដល់... | general |
តើចលនាបីល្អរបស់យុវជន និងកុមារមានអ្វីខ្លះ? | ចលនា បីល្អរបស់យុវជន និងកុមារ មាន៖
កូនល្អ៖ (គ្រួសារ) ក្នុងគ្រួសារ យុវវ័យ គឺជាក្តីសង្ឃឹមរបស់ឪពុកម្តាយទាំងបច្ចុប្បន្ន និងទៅអនាគត។ ហេតុនេះយុវជន និងកុមារត្រូវ៖
- មានអត្តចរិតស្លូតបូត សុភាពរាបសារ ទន់ភ្លន់ ស្តាប់ដំបូន្មានឪពុកម្តាយ គោរពកោតខ្លាចចាស់ទុំ ព្រឹទ្ធាចារ្យ ព្រះសង្ឃ និងពោរពេញទៅដោយជីវចលនិយម
- ជួយមើលថែទាំប្អូនតូចៗ
- ជួយរំ... | general |
ដូចម្តេចដែលហៅថាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ? | ដែលហៅថាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ គឺជាសកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ផ្នែករាងកាយបញ្ញាសា្មរតី សព្ចោតនា និងសុខសុវត្ថិភាពរបស់កុមារ។ | general |
តើកិច្ចការណាខ្លះ ដែលអាចចាត់ទុកថាជាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ? | កិច្ចការ ដែលអាចចាត់ទុកថា ជាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ មានដូចជា៖
- កុមារធ្វើការងារជាកម្មករសំណង់ ជញ្ជូនឥដ្ឋ ថ្ម គ្រូស
- កុមារធ្វើការងារជាកម្មករស្រែអំបិល លីសែង
- កុមារធ្វើការងារជាកម្មករទូកនេសាទ
- កុមារធ្វើការងារជាកម្មករចម្ការកៅស៊ូ
- កុមារធ្វើការងារជាកម្មករសេវាកម្មតាមផ្ទះ
- កុមារធ្វើការងារជាកម្មករក្នុងការដ្ឋានឡឥដ្ឋ
- កុម... | general |
តើហេតុអ្វីបានជាអង្គការប្រជាជាតិជំរុញឱ្យបង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ? | មូលហេតុដែលជំរុញឱ្យបង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ៖
- នៅក្នុងសង្គមជាច្រើន គេពុំទាន់មានច្បាប់ឬរចនាសម្ព័ន្ធសង្គមជាក់លាក់សម្រាប់ធានាដល់សិទ្ធិរបស់កុមារ
- ការអភិវឌ្ឍកុមារ គឺជាផ្នែកមួយដ៏សំខាន់នៃអនាគតរបស់ប្រទេសនីមួយៗ
- តម្រូវការចាំបាច់ជាច្រើនរបស់កុមារពុំទាន់មានចែងនៅក្នុងអនុសញ្ញាផ្សេងៗនៃសិទ្ធិមនុស្ស
- ផលប្រយោជ... | general |
នៅឆ្នាំ ២០១២ តើទិវាកុមារអន្តរជាតិ និងទិវាកុមារ កម្ពុជា ១ មិថុនាឆ្នាំនេះ ជាការរំលឹកខួបលើកទីប៉ុន្មាន? ក្រោមប្រធានបទអ្វី? | នៅឆ្នាំ ២០១២ ឆ្នាំនេះ ការប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១ មិថុនា ជាការរំលឹកខួបលើកទី៦៣។ ក្រោមប្រធានបទ “លើកកម្ពស់សមធម៌ សេវាកម្ម និងបង្កើនការយកចិត្តទុកដាក់ថែទាំកុមារក្នុងគ្រួសារ និងសហគមន៍ “។ | general |
នៅឆ្នាំ ២០១៣ តើទិវាកុមារអន្តរជាតិ និងទិវាកុមារ កម្ពុជា ១ មិថុនាឆ្នាំនេះ ជាការរំលឹកខួបលើកទីប៉ុន្មាន? | នៅឆ្នាំ ២០១៣ ឆ្នាំនេះ ការប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ជាការរំលឹកខួបលើកទី ៦៤។ | general |
នៅឆ្នាំ ២០១២ តើទិវាពិភពលោកប្រឆាំងនឹងពលកម្ម កុមារ១២ មិថុនា ឆ្នាំនេះជាការរំលឹកខួបលើកទីប៉ុន្មាន? ក្រោមប្រធានបទអ្វី? | នៅឆ្នាំ ២០១២ទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ១២ មិថុនាឆ្នាំនេះជាការរំលឹកខួបលើកទី១១។ ក្រោមប្រធានបទ “រួមគ្នាលុបបំបាត់ពលកម្មកុមារដើម្បីសិទ្ធិមនុស្ស និងយុត្តិធម៍សង្គម”។ | general |
នៅឆ្នាំ ២០១៣ តើទិវាពិភពលោកប្រឆាំងនឹងពលកម្ម កុមារ ១២ មិថុនា ឆ្នាំនេះជាការរំលឹកខួបលើកទីប៉ុន្មាន? | នៅឆ្នាំ ២០១៣ ទិវាពិភពលោកប្រឆាំងនឹងពលកម្ម កុមារ ១២មិថុនា ឆ្នាំនេះជាការរំលឹកខួបលើកទី១២។ | general |
ដូចម្ដេចដែលហៅថាការរើសអើងប្រឆាំងនារីភេទ? | ការរើសអើងប្រឆាំងនារីភេទគឺបានចែក ការផាត់ចេញឬ ការកំហិតណាមួយដែលធ្វើឡើងលើមូលដ្ឋានភេទហើយដែលបង្កឡើង ឬ ដែលមានទិសដៅធ្វើឪ្យស្រ្ដីខូចខាត ឬ បាត់បង់ នូវការទទួល ស្គាល់ ការទទួលបានឬ ការប្រើប្រាស់សិទ្ធិនឹងសេរីភាពជាគ្រឹះរបស់ស្រ្ដីរបស់នៅក្នុងវិស័យនយោបាយ វិស័យ សេដ្ឋកិច្ច វប្បធម៌ពលរដ្ឋ ឬ ក្នុងវិស័យផ្សេងៗទៀតលើមូលដ្ឋានស្មើភាពរវាងបុរស និង ស្... | general |
ចូរបង្ហាញទំនាក់ទំនងរវាងសិទ្ធី សេរីភាព និងច្បាប់ដោយលើកឧទាហរណ៍មកបញ្ជាក់ផង? | ទំនាក់ទំនងរវាងសិទ្ធី សេរីភាព និងច្បាប់ត្រូវមានសិទ្ធិនឹងសេរីភាពស្មើគ្នា ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀតឡើយ។ រីឯច្បាប់ជានិយាមជាកាតព្វកិច្ចសំខាន់បំផុតរបស់មនុស្សសម្រាប់ការពារសិទ្ធិ និងសេរីភាពដែលធម្មជាតិ បានសម្អិតសម្អាងឡើងដើម្បីជិវិតរស់នៅក្នុងសង្គម។ ដូ... | general |
ចូរនិយាយពីប្រវត្តិនៃការកំណត់អនុញ្ញាស្តីពីសិទ្ធិកុមារ។ | ប្រវត្តិនៃការកំណត់អនុសញ្ញាស្តីពីសិទ្ធិកុមារ ដោយមានព្រឹត្តិការណ៍ឧក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃ និងសោកនាដកម្មនៅថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ ១៩៤២ ដែលពួកហ្វាស៊ីស បានសម្លាប់ប្រជាជនជាពិសេស កុមារក្នុងអំឡុងសង្រ្គាមលោកលើកទី២ បានធ្វើឱ្យមនុស្សជាតិស្លុតរន្ធត់និងចងចាំជានិច្ច ហើយត្រូវបានសាធារណមតិទូទាំងសកលលោកថ្កោលទោស និងមូលមតិគ្នាបង្កើតអនុស... | general |
តើអំពើណាខ្លះដែលទាក់ទងនឹងជំនួញគ្រឿងញៀនខុសច្បាប់? ហើយត្រូវមានទោសដូចម្តេច? | អំពើទាក់ទងជំនួញគ្រឿងញៀនខុសច្បាប់រួមមាន៖
- ការផលិត ការដឹកជញ្ជូន
- ការនាំចេញ ការរក្សាទុក ការផ្ទេរសម្បត្តិគ្រឿងញៀនឱ្យគេ
- ការទទួលយក និងការប្រើប្រាស់រុក្ខជាតិមានជាតិញៀន ឬគ្រឿងស្រវឹងអ្នកដែលប្រព្រឹត្តបទល្មើសនេះ និងត្រូវទទួលទោសឩក្រិដ្ឋហើយសារជាតិហាមឃាត់ទាំងអស់ត្រូវរឹបអូស និងបំផ្លាញចោលក្រោយពីបានធ្វើវិភាគរួចហើយ។ | general |
តើឪពុកម្តាយមានកាតព្វកិច្ចអ្វីខ្លះក្នុងការចិញ្ចឹមកូន? ចូរលើកឩទាហរណ៍បញ្ជាក់។ | មាត្រា ១៥ នៃច្បាប់អាពាហ៍ពិពាហ៍បានចែងថាឪពុកម្តាយត្រូវ៖
- ស្រឡាញ់ថ្នាក់ថ្នម និងយោគយល់ដល់កូនទាំងអស់ស្មើៗគ្នា
- ពង្រីកការអប់រំខាងស្មារតី សីលធម៌វិន័យផ្ទាល់ខ្លួន និងសាសនា
- ត្រួតពិនិត្យរាល់សកម្មភាព និងការកំសាន្តរបស់កូន
- អប់រំកូនឱ្យឩស្សាហ៍ព្យាយាមអត់ធ្មត់ សន្សំសំចៃ និងមានជំនឿលើខ្លួនឯង
- អប់រំកូនឱ្យពួកគេមានគំនិតស្នេហាមាតុភូមិ ... | general |
ប្រៀបធៀបទស្សនៈរបស់ទស្សនវិទូមួយចំនួនទាក់ទងនឹងសេរីភាព។ | ទស្សនៈរបស់ទស្សនវិទូជាច្រើនបានបកស្រាយអពីសេរីភាពដូចខាងក្រោម៖
- ហ្សង់ ហ្សាក់រូស បាននិយាយថាមនុស្សខុសពីសត្វត្រង់មនុស្សមានសមត្ថភាពក្នុងការជ្រើសរើសយកសកម្មភាពទាំងឡាយណា ដែលគេអាចធ្វើបានមកអនុវត្ត។
- ដេ កាត សេរីភាព គឺស្ថិតនៅត្រង់ការទទួលស្គាល់ការពិត ព្រោះជនគ្មានសេរីភាពពុំហ៊ានទទួលស្គាល់ការពិតទេ ឃើញអាក្រក់ថា ល្អ ឃើញស ថាខ្មៅ ឃើញបាប ថា... | general |
តើសិទ្ធិ និងការទទួលខុសត្រូវមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ? ចូរឱ្យឧទាហរណ៍។ | សិទ្ធិ និងការទទួលខុសត្រូវមានទំនាក់ទំនងគ្នាទៅវិញទៅមកដូចជា មនុស្សគ្រប់រូបសុទ្ធអាចធ្វើអ្វីៗ បានដោយសេរី។ ប៉ុន្តែគេត្រូវមានការទទួលត្រូវចំពោះសកម្មភាពរបស់ខ្លួនដាច់ខាត។ មនុស្សម្នាក់ៗមានសិទ្ធិនិយាយស្តី តែក៏ត្រូវដឹងថា ការនិយាយស្តីនើមិនត្រូវ ធ្វើឱ្យខូចដល់កិត្តិយស កេរ្តិ៍ឈ្មោះ ឬធ្វើឱ្យខូចប្រយោជន៍របស់អ្នកដទៃ ដោយសារការនិយាយរបស់ខ្លួន... | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.