question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
ដូចម្តេចដែលហៅថាសុខភាពល្អ?តើអ្នកមានអារម្មណ៍ដូចម្តេចនៅពេលអ្នកមានសុខភាពល្អ?
សុខភាពល្អគឺជាភាពមានសេចក្តីសុខពេញលេញផ្នែកកាយសម្បទា ផ្លូវចិត្តនិងផ្នេកសង្គមមិនមែនគ្រាន់តែជាសភាពគ្មានជំងឺ ឬពិការឡើយ។ នៅពេលដែលខ្ញុំមានសុខភាពល្អខ្ញុំមានអារម្មណ៍ដួចតទៅ៖ - សុខទាំងកាយសប្បាយទាំងចិត្ត - មានអារម្មណ៍ស្រស់ស្រាយ - គំណិតប្រកបដោយបញ្ញា ស្មារតីខ្ពស់ - មាសមត្ថភាពបំពេញការងារ - អាចដោះស្រាយបញ្ហាបានល្អនុងប្រសើរ - មានសេរីភាពប...
general
តើមានវិធីឬមធ្យោបាយអ្វីខ្លះដើម្បីផ្លាស់ប្តូរផ្នត់គំនិតនឹងការប្រព្រឹត្តរបស់គ្រួសាទាក់ទងនឹងយេនឌ័រ?
វីធីឬមធ្យោបាយក្នុងការជុំរុញឲ្យមានការផ្លាស់ប្តូរផ្នត់គំណិតរបស់បុគ្គលគ្រួសាឬការជំរុញឲ្យមានភាពយេនឌ័រ៖ - ការផ្សព្វផ្សាយអប់រុំបណ្តុះបណ្តាលមនុស្សគ្រប់វ័យអំពីយេនឌ័រដើម្បីផ្លាស់ប្តូរឥរិយាបថនិងផ្នត់គំណិត - ការជំរុញឲ្យក្មេងឲ្យក្មេងស្រីមានឳកាសក្នុងការទទួលការសិក្សា តាំងពីឋថមសិក្សាដល់ឧត្តមសិក្សា - ការផ្សព្វនៃជោគជ័យស្នាដៃរបស់កុមារី ...
general
តើការើសអើងជាអ្វី?
ការរើសអើងគឺជាអំពើដែលបង្ហាញអំពីការប្រកាន់ ការបែងចែក ការវិនិច្ឆ័យទៅលើអ្នកណាម្នាក់ដោយមិនផ្អែកទៅលើបុគ្គលលក្ខណះផ្ទាលើខ្លួនរបស់គេនិងជាអំពើទាំងឡាយណាដែលមានភាពលម្អៀងទៅលើអាយុ សមត្ថភាព ខាងផ្លួវកាយ ភេទ ពូជសាសន៍ និងសាសនា។
general
តើការធ្លាក់ទឹកចិត្តជាអ្វី?តើមនុស្សដែលមានការធ្លាក់ទឹកចិត្តមានអាការះដូចម្តេចខ្លះ?
ការធ្លាក់ទឹកចិត្តគឺជាការធ្លាក់ចុះនៃអារម្មណ៍ដែលនាំឲ្យមានភាពក្រៀមក្រំ បាត់បង់ភាពសប្បាយ និងបាត់បង់ចំណាប់អារម្មណ៍ទៅលើអ្វៅៗនៅជុំវិញខ្លួន។ មនុស្សដែលមានការផ្លាក់ទឹកចិត្តមានអការះដូចតទៅ៖ - អស់សង្ឃឹម - ចូលចិត្តនៅឯកោ - គេងមិនលក់ - មិនឃ្លានបាយ - អសកម្មក្នុងការសិក្សាឬការងារ - ឆេវឆាវក្នុងការងារជាដើម។
general
ដូចម្តេចដែលហៅថាមិត្តភាព?ការយល់ចិត្ត?សមានចិត្ត?
ពន្យល់ដូចខាងក្រោម៖ មិត្តភាព គឺជាទំនាក់ទំនងរវាងមនុស្សម្នាក់និងមនុស្សម្នាក់ទៀតដែលពួកគេចូលចិត្តនិយាយជាមួយដើរជា មួយ ប្រឡងប្រជែង ជាមួយរួមសុក្ខទុកជាមួយ ប្រាប់អាថកំបាងផ្សេងៗដល់គ្នា ជាពិសេសគឺទិកចិត្តលើគ្នា។ ការយល់ចិត្ត គឺជាការស្វែងយល់ឬជាសមត្ថភាពក្នុងការយល់ចិត្ត គំណិតសេចក្តីត្រូវការ អារម្មណ៍របស់មិត្រភក្តិឬអ្នកដទៃទោះបីជាមិននិយាយ...
general
តើការការពារជាអ្វី?ការទុកចិត្ត?ភាពស្មោះត្រង់?
ពន្យល់សេចក្តីខាងក្រោម៖ ការការពារ គឺជាការរារាំង ការឃាត់ឃាំង ឬទប់ស្កាត់សកម្មភាព ឬបញ្ចៀសអំពើអ្វីកយួយ ឬហេតុកាណ៍អ្វីមួយមិនឲ្យកើតមានបានក្នុងគោលបំណងរក្សាសិវត្ថិភាពផ្ទាល់ខ្លួននិងអ្នកដទៃរក្សាកិត្តិយស ភាពថ្លៃថ្នួរនិងការពិត។ ការទុកចិត្ត គឺជាការផ្ជាប់ជំនឿ ឬការជឿលើមិត្រឬនណារម្នាក់។ការទុកចិត្តចំពោះមិត្រជាការចាំបាច់ប្រសិនបើយើងចង់ឲ្យម...
general
តើមិត្រមិនល្អមានលក្ខណះយ៉ាងដូចម្តេច?
មិត្រមិនល្អមានលក្ខណះដូចតទៅ៖ ក.មនុស្សគិតតែពីខាងបាន - គិតតែប្រយោជន៍ផ្ទាល់ខ្លួនម្នាក់ឯង - ពេលមានភ័យទើបរត់ទៅរកជំនួយពីមិត្រ - សេពគប់មិត្រព្រោះចង់បានប្រយោជន៍។ ខ.មនុស្សបានតែខាងនិយាយឥតប្រយោជន៍ - ច្រើននិយាយពាក្យឥតបានការ - ពេលមិត្រមានធុរះមិនជួយយកលេសរវល់ គ.មនុស្សអេបអបបញ្ជោរ - ពេលមិត្រធ្វើខុសក៍សាទរ - នៅមុខមិត្រនិយាយសរសើរ ក្រោយខ្នង...
general
ចូររៀបរាប់អំពីសិទ្ធិនយោបាយឱ្យយ៉ាងតិច៧អ្វីខ្លះ?
សិទ្ធិនយោបាយទាំង ៧ គឺ៖ - សិទ្ធិនយោបាយមតិដោយសេរីរួមទាំងសេរីភាពសារព៍ត៌មានផងដរាបណាមិនប៉ះពាល់អ្នកដទៃ - សិទ្ធិរួមប្រជុំដោយសេរី - សិទ្ធិបង្កើតសមាគមដោយសេរី - សិទ្ធិបោះឆ្នោត - សិទ្ធិចូលរួមក្នុងឆាកនយោបាយ - សិទ្ធិបោះឆ្នោតដោយសេរីនិងទៀតទាត់ - សិទ្ធិមានលទ្ធភាពស្មើគ្នាចំពោះសេវាកម្មសាធារណៈ។
general
តើសុភមង្គលយ៉ាងដូចម្តេច?
សុភមង្គលមានន័យថាមង្គលល្អគ្រោះល្អ សេចក្តីសុខសេចក្តីចម្រើន។ចំណែកឯសុភមង្គលគ្រួសារគឺគ្រួសារមានសេចក្តីសុខសេចក្តីចម្រើន។
general
តើការបោះឆ្នោតជាអ្វី?តើការបោះឆ្នោតមានគោលបំណងអ្វីខ្លះ?
ការបោះឆ្នោតគឺជាពេលដែលអ្នកបោះឆ្នោតចេញទៅបោះឆ្នោតជ្រើសរើសបេក្ខជនឲ្យធ្វើជាតំណាងឬអ្នកដឹកនាំរបស់ខ្លួន។ ការបោះឆ្នោតមានគោលបំណងដូចតទៅ៖ - ជ្រើសរើសអ្នកដឹកនាំតាមការពេញចិត្តនិងតាមឆន្ទះ - ផ្លាស់ប្តូរអ្នកដឹកនាំដោយសន្តិវិធីនិងផ្តល់អំណាចឲ្យអ្នកដឹកនាំតាមរយះសំឡេងភាគច្រើន - ជំរុញឲ្យអ្នកដឹកនាំមានការទទួលស្គាល់ខុសត្រូវចំពោះមុខអ្នកឈ្នះឆ្នោត។
general
តើតំណាងសិស្សជានរណា?ចូររៀបរាប់ពីតួនាទីនិងភារកិច្ចរបស់តំណាងសិស្ស តំណាងសិស្ស (ប្រធានថ្នាក់) គឺជាអ្នកតំណាងឲ្យសិស្សទាំងអស់នៅក្និងថ្នាក់រៀននិងជាអ្នកជួយបំពេញកាងារផ្សេងៗដល់លោកគ្រូលោកអ្នកគ្រូ។
រៀបរាប់ពីតួនាទីនិងភារកិច្ចរបស់តំណាងសិស្ស (ប្រធានថ្នាក់)៖ - ថែរក្សាឲ្យមានទំនាក់ទំនងល្អរវាងសិស្សនីក្នុងថ្នាក់រៀនទាំងងស់ - ពិនិត្យតាមដានវត្តមាន អត្តមានមិត្ររួមថ្នាក់និងរកមូលហេតុនៃអវត្តមាន - លើកទឹកចិត្តមិត្ររួមថ្នាក់ឲ្យចួលរួមសម្អាតថ្នាក់រៀន សាលារៀន ឲ្យមានបរិស្ថានស្អាត - ក្រើនរំឮកចំពោះសិស្សណាដែលមិនគោរពវិន័យសាលារៀន - ធ្វើជាគ...
general
អ្វីទៅជាកាបោះឆ្នោតដោយចំហ?ការបោះឆ្នោតដោយសម្ងាត់?
ពន្យល់សេចក្តីខាងលើ៖ - ការបោះឆ្នោតដោយចំហ គឺជាការបោះឆ្នោតដោយអ្នកអង្គអ្នកបោះឆ្នោតម្នាក់ៗសម្តែងការគាំទ្រ ដល់ការជ្រើសរើសបេក្ខជនតាមការសម្រេចចិត្តនិងតាមគោលបំណងរបស់ខ្លួនតាមរយះលើកដៃដោយមិនប្រើសន្លឹកឆ្នោតទេ។ - ការបោះឆ្នោតដោយសម្ងាត់ គឺជាការធានាអាថ៌កំបាងនៃការសម្រេចចិត្តរបស់អង្គធ្នកបោះឆ្នោតម្នាក់ៗនៅលើសន្លឹកឆ្នោត។
general
តើគេត្រូវមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីអាចឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសដំណាងសិស្សបាន?
ដើម្បីអាចឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសដំណាងសិស្សបានគេត្រូវ៖ - ដាក់ពាក្យឈរឈ្មោះជាបេក្ខជន ដោយមានបញ្ជាក់អំពីប្រវត្តិរបស់ខ្លួនឲ្យបានច្បាស់លាស់ - មានសមត្ថភាព សីលធម៌ សុជីវធម៌ និងសុខភាពល្អ - ចេះអធ្យាស្រ័យ ចំពោះមិត្តរួមថ្នាក់ - ឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់ទាំងការរៀនសូត្រ ទាំងការគោរពវិន័យសាលារៀន - មករៀនទៀងទាត់ យកចិត្តទុកដាក់...
general
តើអ្វីទៅហៅថាការបោះឆ្នោតត្រឹមត្រូវ?
ការបោះឆ្នោតត្រឹមត្រូវគឺ៖ - អ្នកបោះឆ្នោតម្នាក់ៗមានសិទ្ធបោះឆ្នោតតែមួយសន្លឹក និងបោះបានតែម្តងគត់ ហើយត្រូវបោះដោយខ្លួនឯងផ្ទាល់។ ការបោះឆ្នោតត្រូវធ្វើជាការសម្ងាត់ - អ្នកបោះឆ្នោតមានសេរីភាពក្នុងការសម្រេចចិត្ត បោះឆ្នោតតាមឆន្ទៈ គ្មានការបង្ខិតបង្ខំការគំរាមកំហែង ការលួងលោម ការលួច បន្លំ និងការរារាំង - អ្នកបោះឆ្នោតបានគោរព តាមបទបញ្ជានៃក...
general
ដើម្បីឲ្យការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ មានលក្ខណៈត្រឹមត្រូវគេត្រូវធ្វើដូចម្តេច?
ដើម្បីឲ្យការសម្រេចចិត្តរបស់មនុស្សម្នាក់ៗមានលក្ខណះត្រឹមត្រូវគេត្រូវចេះ៖ - កំណត់បញ្ហាឲ្យបានច្បាស់លាស់ លើកឡើងឲ្យបានច្បាស់លាស់ អំពីបញ្ហាដែលទាមទារឲ្យធ្វើការសម្រេចចិត្ត។ - ពិចារណារកវិធីដោះស្រាយឲ្យបានច្រើន សរសេរឲ្យបានសមស្រប សម្រាប់ដោះស្រាយបញ្ហាឲ្យបានច្រើននិងធ្វើការសម្រេចចិតឲ្យបានច្រើនតាមដែលអាចធ្វើបាន។ - ពិចារណាទៅលើតម្លៃ តម្លៃ...
general
តើសេចក្តីប្រាថ្នារបស់មនុស្សមានប៉ុន្មានប្រភេទ?អ្វីខ្លះ?
សេចក្តីប្រាថ្នារបស់មនុស្សមាន២ប្រភេទ៖ - បំណង់ គឺជាសភាពផ្លូវចិត្តរបស់មនុស្សដែលមនុស្សដឹងខ្លួននៅពេលដែលគេប្រទះឃើញរបស់អ្វីមួយដែលហាក់ដូចជាមានប្រយោជន៍សំខាន់ចំពោះខ្លួនគេ។ - ចំណង គឺជាសេចប្រាថ្នាឬអារម្មណ៍ខ្លាំក្លាក្នុងការចង់បានឬចង់ធ្វើអ្វីមួយដែលបង្ហាញឲ្យឃើញច្បាស់លាស់ជាបង្គួរ។
general
ដូចម្តេចដែលហៅថាបាតុភូតចិត្ត?សភាពចិត្ត?លក្ខណៈចិត្ត?រ៉េផ្លិច?
ពន្យល់សេចក្តីខាងក្រោម៖ ក.បាតុភូតចិត្តគឺជាបាតុភូតទាំងឡាយណាដែលមាននិងប្រព្រឹត្តទៅក្នុងខួរក្បាលមនុស្សហលយស្តែងចេញមកក្រៅតាមរយះ៖ - ទឹកមុខ - កែវភ្នែក - ពាក្យសម្តី - ស្នាមញញឹម - អកប្បកិរិយា - កាយវិការ - សកម្មភាពផ្សេងៗ ខ.សភាពចិត្តគឺជាបាតុភូតចិត្តដែលកើតឡើងដោយយកលំនាំចិត្តជបង្អែកដើម្បីឆ្លុះបញ្ចាំងវត្ថុពីរឲ្យបានច្បាស់លាស់វាស្ថិតនៅក្...
general
សញ្ញាណអ្វីខ្លះដែលមានន័យស្រដៀងនឹងគុណធម៌?ចូររៀបរាប់និងឲ្យឧទាហរណ៍បញ្ចាក់ សញ្ញាដែលមានន័យស្រដៀងនឹងគុណធម៌៖
- ស្រុក្រឹតភាពតាមឬសគល់នៃពាក្រសុក្រឹតភាពសម្តៅដល់អ្វីដែលគេធ្វើបានដោយសព្វគ្រប់ឬដែលគេពុំអាចបន្ថែមអ្វីទៀតបាន។ឧទាហរណ៍៖សម្តេចព្រះសង្ឃរាជជួនណាតជោត្តញ្ញណោបានបង្កើតនូវវចនានុក្រមខ្មែរប្រកបដោយសុក្រឹតភាពមានន័យថាគឺព្រះអង្គតែមួយអង្គគត់ជាអ្នកបង្កើតនូវវចនានុក្រមខ្មែរនេះ។ - គុណូបការះ គឺជាគុណបំណាច់ដ៍វិសេសវុសាលដែលមិនអាចកាត់ថ្លៃបាន។ ឧទាហរណ...
general
តើប្រជាពលរដ្ធក្នុងសង្គមប្រជាអធិបតេយ្យមានសិទ្ធ កាតព្វកិច្ចនិងស្មារតីយ៉ាងណាខ្លះ?
ប្រជាពលរដ្ធក្នុងសង្គមប្រជាធិប្បតេយ្យមានសិទ្ធ កាតព្វកិច្ចនិងស្មារតីដូចខាងក្រោម៖ ក.ចំពោះសិទ្ធ - មានសិទ្ធក្នុងការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន - មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ - ក្នុងការបង្កើតគណះបក្សនយោបាយ - ក្នុងការបង្កើតសមាគមផ្សេងៗ - មានសិទ្ធធ្វើបាតុកម្មដោយអហឹង្សា...។ ខ.ចំពោះកាតព្វកិច្ច - គោរពតាមច្បាប់រដ្ធធម្មន...
general
តើវិសយ័ទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាចែកចេញជាប៉ុន្មានផ្នែក?ចូររៀបរាប់ឲ្យបានក្បោះក្បាយផង។
វិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាចែកចេញជា៥ផ្នែក៖ - ទេសចរណ៍វប្បធម៌ការធ្វើដំណើរកម្សាន្តនៅតាមតំបន់ដែលមានប្រាសាទបុរាណ វត្តអារាម ទីក្នលែងសការះបូជា ទំនៀមទម្លាប់ បវេណី ល្បែងប្រជាប្រិយ របាំប្រជាប្រិយគ្រឿងតុបតែង ចម្លាក់សម្លៀកបំពាក់ជាដើម - ទេសចរណ៍ធម្មជាតិ ការធ្វើតំណើរកម្សាន្តនៅតាមតំបន់ដែលមានសម្រស់ធម្មជាតិទូរទៅបរិស្ថាននៃតំបន់ដែ...
general
តើសមាសភាពណាខ្លះដែលត្រូវហាមឃាត់មិនឲ្យចូលក្នុងគណះកម្មាធិការជាតិរៀបចំការបោះឆ្នោត?
សមាសភាពដែលត្រូវហាមឃាត់មិនឲ្យចូលក្នុងកម្មាធិកាជាតិបោះឆ្នោត៖ - ព្រះមហាក្សត្រ - ក្រុមប្រឹក្សារដ្ធធម្មនុញ - ស្ថាបន័នីតិប្បញ្ញត្តិ (រដ្ធសភា និងព្រឹទ្ធភា) - ស្ថាបន័រាជរដ្ធាភិបាល - ស្ថាបន័តុលាកា - មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ - បុព្វជិតខាងសាសនា (ព្រះសង្ឃអាចារ្យ) - ក្រុមប្រឹក្សាឃុំសង្កាត់ - សមាជិកគ្រប់គណះបក្ស - អ្នកគ្មាន...
general
ចូរពន្យល់ពីដំណើរការដំបូងនៃបណ្តឹងរដ្ធប្បវេណី។
ពន្យល់ពីដំណើការដំបូងនៃបណ្តឹងរដ្ធប្បវេណីមាន៥ដំណាក់កាលគឺ៖ - ដំណាក់កាលទី១. ការដាក់ពាក្យបណ្តឹងគឺត្រូវធ្វើឡើងនៅការិយាល័យទទួយ ពាក្យបណ្តឹងនៃតុលាការរាជធានីខែត្រ - ដំណាក់កាលទី២ ដំណាក់ការផ្សះផ្សាជាដំណាក់ការមួយដែលតុលាការទទួលភារះជួយភាគគីបណ្តឹង - ដំណាក់ការទី៣ ការចុះបញ្ចីបណ្តឹងនិងការប្រាក់ប្រដាប់ក្តីគឺនៅពេលដែលដើមបណ្តឹងដាក់សំអាងរបស់ខ...
general
តើសមាជិកគ្រួសារម្នាក់ៗមានតួនាទីអ្វីខ្លះ?
សមាជិកគ្រួសារម្នាក់ៗមានតួនាទីដូចតទៅ៖ ក.តួនាទីរបស់ម្តាយឪពុកចំពោះកូន - ស្រឡាញ់ថ្នាក់ថ្នមនិងយោគយល់ដល់កូនទាំងអស់ស្មើៗគ្នា - ពង្រីកការអប់រំខាងប្រាជ្ញា ស្មារតី សីលធម៌ វិន័យផ្ទាល់ខ្លួននិងសាសនា - ត្រួតពិនិត្យរាល់សកម្មភាពនិងការកម្សាន្ត - អប់រំកូនឲ្យឧស្សាហ៍ព្យាយាមអត់ធ្មត់ សន្សំសម្ចៃនិងមានជំនឿលើខ្លួនឯង - ជួយជំរុញលើកទឹកចិត្តធ្វើកិ...
general
តើវិធីពន្យាកំណើតដោយរំលូតកូនចោលមានទោសដែរឬទេ?
ដោយសារតែជីវភាពរបស់ប្រជាជនមានការលំបាកមានមនុស្សមួយចំនួនបានប្រើពន្យាកំណើតដោយរំលូតកូនចោល។ ការរំលូតកូន (ឬពន្លូតកូន) គឺជាការបំផ្លាញដោយចេតនានូវជីវិតកូនក្នុងផ្ទៃពោះស្រ្តីឬការធ្វើឱ្យគភ៌របូតចេញពីផ្ទៃពោះមុនពេលវេលាប្រសូតដោយចេតនា។ អ្នកប្រព្រឹត្តត្រូវមានទោសព្រហ្មទណ្ឌ។ ប្រសិនបើការរំលូតកូនធ្វើឡើងដើម្បីសង្រ្គោះជីវិតម្តាយដោយគ្រូពេទ្យនោះ...
general
ប្រទេសកម្ពុជាបានចុះហត្ថលេខាចូលជាភាគនៃកតិកាសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌នៅថ្ងៃទី ២០ មេសា ១៩៩២។ ក្នុងនោះមានសិទ្ធិសំខាន់ៗយ៉ាងតិច ១៥ អ្វីខ្លះ?
សិទ្ធិសំខាន់ៗទាំង១៥ គឺ៖ - សិទ្ធិមានការងារធ្វើ គឺសង្គម និងរដ្ឋមានភារកិច្ចបង្កបង្កើតការងារសម្រាប់ពលរដ្ឋធ្វើដើម្បីចិញ្ចឹមជីវិត បើពលរដ្ឋគ្មានការងារធ្វើកំហុសត្រូវធ្លាក់លើសង្គមនិងរដ្ឋ - សិទ្ធិជ្រើសរើសការងារ គឺមិនបង្ខំឱ្យធ្វើការងារដោយផ្ទុយនឹងឆន្ទៈឬផ្ទុយនឹងមុខជំនាញឡើយ - សិទ្ធិមានទ្រព្យសម្បត្តិកម្មសិទ្ធិ ការដាក់ជាសម្បត្តិរួមដូច...
general
សិទ្ធិមនុស្សគឺជាគោលការណ៍មូលដ្ឋាននៃច្បាប់។ ចុះបើមានច្បាប់ហើយមិនយកទៅអនុវត្តឬអនុវត្តមិនត្រឹមត្រូវ តើការអនុវត្តច្បាប់មិនត្រឹមត្រូវមានន័យយ៉ាងដូចម្តេច?
ការអនុវត្តច្បាប់មិនត្រឹមត្រូវមានន័យថា ជាការរំលោភសិទ្ធិ។
general
ចូររកសុភាសិតមួយដែលមានអត្តន័យលើកតំកើនតួនាទីស្រ្តីភេទ ឱ្យបានយ៉ាតតិច ៥ឃ្លា។
សំណេរសុភាសិត - សំណេរយោងដី ស្រីយោប្រុស - ស៊ូស្លាប់បា កុំឱ្យស្លាប់មេ ស៊ូលេចទូកណ្តាលទន្លេ កុំឱ្យតែភ្លើងឆេះផ្ទះ - សម្លឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿងត្បិតភរិយាជា - ស្រ្តីជាឆ្អឹងខ្នងរបស់ប្រទេសជាតិ - ស្រ្តីជាមាតានៃពិភពលោក។
general
តើសិទ្ធិពិសេសជាអប្បបរមាសម្រាប់អ្នកទោសស្រ្តីមានអ្វីខ្លះ?
សិទ្ធិពិសេសជាអប្បបរមាសម្រាប់អ្នកទោសស្រ្តីមានដូចជា៖ - សិទ្ធិនៅដាច់ដោយឡែកពីអ្នកទោសបុរស - សិទ្ធិមានតែភ្នាក់ងារនារីតែប៉ុណ្ណោះចូលត្រួតពិនិត្យ - សិទ្ធិមានសេវាកម្មពេទ្យសម្រាប់អនាម័យស្រ្តីភេទ។
general
សិទ្ធិនារីក្នុងការទទួលកិច្ចការពារពីការកេងប្រវ័ញ្ចសូមបកស្រាយ។
សង្គមនិងរដ្ឋមានកាតព្វកិច្ចការពារមិនឱ្យមានការកេងប្រវ័ញ្ចគ្រប់វ័យគ្រប់បែបលើស្រ្តីភេទតាមគ្រប់មធ្យោបាយ។
general
ការងារក្នុងផ្ទះ (មេផ្ទះ) មិនបានប្រាក់កម្រៃ និងការងារក្រៅផ្ទះបានប្រាក់កម្រៃ តើការងារទាំងពីរនេះមានតម្លៃដូចគ្នាឬខុសគ្នា? ហេតុអ្វី?
ទោះការងារក្នុងផ្ទះ (មេផ្ទះ) មិនបានប្រាក់កម្រៃ និងការងារក្រៅផ្ទះបានប្រាក់កម្រៃក្តី ក៏សុទ្ធតែមានតម្លៃដូចគ្នា។ ព្រោះការងារទាំងនោះសុទ្ធតែប្រើកម្លាំងដូចគ្នា។ ព្រោះការងារទាំងនោះសុទ្ធតែប្រើកម្លាំងដូចគ្នា (កម្លាំងកាយឬប្រាជ្ញា) គឺមានការនឿយហត់ដូចគ្នា។ ដូចនេះ យើងមិនត្រូវប្រកាន់គ្នាឡើយ។
general
តើស្រ្តីប្រកបអាជីវកម្មផ្លូវភេទនិងជួញដូរផ្លូវភេទខុសច្បាប់ដែរឬទេ?
ស្រ្តីប្រកបអាជីវកម្មផ្លូវភេទជួញដូរផ្លូវភេទគឺជាទង្វើខុសច្បាប់និងបន្ទាបបន្ថោកប្រពៃណីជាតិរបស់ខ្លួន។ - មាត្រា៤៦នៃរដ្ឋធម្មនុញ្ញបានចែងថាអំពើលក់ដូរមនុស្សអំពើធ្វើអាជីវកម្មផ្នែកបេស្យាកម្មនិងអំពើអាសអាកាសដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារីត្រូវហាមឃាត់។
general
តើរដ្ឋធម្មនុញ្ញបានចែងដូចម្តេចអំពីការការងារមេផ្ទះ?ចូរឱ្យឩទាហរណ៍បញ្ជាក់។
បើប្រពន្ធនៅធ្វើកិច្ចការផ្ទះដូចជាមើលថែទាំកូនដាំស្លឯប្តីទៅធ្វើការរកស៊ីនៅខាងក្រៅផ្ទះប្រាក់កម្រៃដែលបានមកត្រូវចែកគ្នាស្មើ។ ដោយសារហេតុនេះទើបនៅក្នុងអាពាហ៍ពិពាហ៍ស្តីពីការលែងលះបានចែងថាទ្រព្យសម្បត្តិសហព័ទ្ធត្រូវបែងចែកស្មើគ្នា។មាត្រា៣៦នៃរដ្ឋធម្មនុញ្ញបានចែងថាការងារមេផ្ទះមានតម្លៃស្មើគ្នានឹងកម្រៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។
general
តើ”យេនឌ័រ”ជាអ្វី? ចូរឱ្យឩទាហរណ៍បញ្ជាក់។ ហេតុអ្វីបានជារាជរដ្ឋាភិបាលយកចិត្តទុកដាក់លើកកម្ពស់បញ្ហា”យេនឌ័រ” នៅកម្ពុជា?
យេនឌ័រ គឺជាគោលគំនិតផ្នែកសេដ្ឋកិច្ចសង្គមក្នុងការវិភាគ លើតួនាទីទំនួលខុសត្រូវឩបសគ្គឱកាសនិងតម្រូវការរបស់បុរស និងស្រ្តី នៅគ្រប់បរិបទ (វិស័យមជ្ឈដ្ឋាន) ទាំងអស់។ ឩទាហរណ៍ ស្ត្រី និងបុរស អាចធ្វើជាគ្រូបង្រៀន វិស្វករ កម្មករ។ ស្រ្តីបុរស អាចមើលថែកូន និងមនុស្សចាស់។ បានជារាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើកកម្ពស់”យេនឌ័រ” ព្រោះ - ដើម្...
general
តើអាពាហ៍ពិពាហ៍ជាអ្វី? ហេតុអ្វីបានជាសង្គមតម្រូវឱ្យបុរស និងស្រ្តីចាំបាច់ត្រូវរៀអាពាហ៍ពិពាហ៍?
អាពាហ៍ពិពាហ៍ជា = អាពាហ៍ + ពិពាហ៍ អាពាហ៍ នាំកូនប្រុសទៅរៀបការនៅផ្ទះកូនស្រី។ ពិពាហ៍ នាំកូនស្រីទៅរៀបការនៅផ្ទះកូនប្រុស។ ហេតុនេះអាពាហ៍ពិពាហ៍ គឺជាការផ្សំផ្គុំយ៉ាងឱឡារិកជាផ្លូវការរវាងបុរសម្នាក់ និងស្រីម្នាក់ ដើម្បីបង្កើតគ្រួសារថ្មីមួយទៀត។ បានជាសង្គមតម្រូវឱ្យបុរស និងស្រ្តីចាំបាច់ត្រូវរៀបអាពាហ៍ពិពាហ៍ព្រោះដើម្បីឱ្យត្រឹមត្រូវតាមផ្...
general
បុរសនិងស្រ្តីមុននឹងឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ តើគេគួរតែគោរពតាមលក្ខខណ្ឌដូចម្តេចខ្លះ?
បុរសនិងស្រ្តីមុននឹងឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ គេគួរតែគោរពតាមលក្ខខណ្ឌដូចតទៅ៖ ក. លក្ខខណ្ឌសម្ភារៈ - ត្រូវមានទ្រព្យសម្បត្តិ ធនធាន - ត្រូវមានសុខភាពល្អ គ្មានជំងឺឆ្លងផ្សេងៗ ឬជំងឺសូពូជ - ត្រូវមានចំណេះដឹង សមត្ថភាពវិជ្ជាជីវៈ - មានមុខរបរ អាជីវកម្ម ឬការងារផ្សេងៗ - ត្រូវមានទីជំរកត្រឹមត្រូវ ខ. លក្ខខណ្ឌវេទនា ឬសញ្ចេតនា - ត្រូវស្គាល់ចិ...
general
តើមានលក្ខខណ្ឌអ្វីខ្លះដែលបុរស និងស្រ្តីមិនអាចរៀបអាពាហ៍ពិពាហ៍បាន?
លក្ខខណ្ឌដែលបុរស និងស្រ្តីមិនអាចរៀបអាពាហ៍ពិពាហ៍បានមាន៖ - បុគ្គលមានភេទដូចគ្នា - បុគ្គលគ្មានពលានុភាពនៃលិង្គ - បុគ្គលមានជំងឺឃ្លង់ របេង មហារីកកាមរោគ ដែលមិនទាន់ព្យាបាលជាដាច់ ជាពិសេសជម្ងឺមហារីក និងជម្ងីអេដស៍ - ជនវិកលចរិត ឬជនមិនដឹងខុសត្រូវ - បុគ្គលមានចំណងអាពាហ៍ពិពាហ៍ពីមុន - បុគ្គលដែលជាប់ចំណងញាតិពន្ធលោហិត ឬញាតិពន្ធក្នុងខ្សែផ្ទា...
general
ដើម្បីឱ្យអាពាហ៍ពិពាហ៍ពលរដ្ឋកម្ពុជានិងជនបរទេសប្រព្រឹត្តទៅតាមផ្លូវច្បាប់ តើគេត្រូវធ្វើឡើងតាមរបៀបដូចម្តេចខ្លះ?
ដើម្បីឱ្យអាពាហ៍ពិពាហ៍ពលរដ្ឋកម្ពុជានិងជនបរទេសប្រព្រឹត្តទៅតាមផ្លូវច្បាប់គេត្រូវប្រព្រឹត្តទៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាននៃស្ថានទូត នៃប្រទេសទាំងពីរ។
general
តើអ្វីទៅហៅថា ចំណងអាពាហ៍ពិពាហ៍? តើចំណងអាពាហ៍ពិពាហ៍អាចត្រូវរលាយបានក្នុងករណីណាខ្លះ?
ដែលហៅថាចំណងអាពាហ៍ពិពាហ៍ គឺជាកិច្ចសន្យាដ៏ឩឡារីកមួយធ្វើឡើងដោយបុរសម្នាក់ និងស្រ្តីម្នាក់ដែលប្តេជ្ញាថារួមសមគ្គសង្វាសជាមួយគ្នាតាមបញ្ញត្តិច្បាប់ ហើយដែលមិនអាចរំលាយទៅវិញ បានតាមទំនើងចិត្តរបស់ខ្លួន។ ចំណងអាពាហ៍ពិពាហ៍ត្រូវរលាយក្នុងករណីណាមួយដូចខាងក្រោម៖ - សហពទ្ធ័ណាមួយស្លាប់ - មានសេចក្តីសម្រេចរំលោយចំណងអាពាហ៍ពិពាហ៍ជាស្ថាពររបស់តុលាការ...
general
ចូររៀបរាប់ពីអានុភាពនៃការលែងលះ។
អានុភាពនៃការលែងលះ៖ - ក្នុងការលែងលះនេះ ទ្រព្យសម្បត្តិត្រូវបែងចែកទៅតាម ការព្រមព្រៀងនៃភាគីទាំងសងខាង។ បើគ្មានការព្រមព្រៀងសហព័ទ្ធម្នាក់ៗត្រូវយកតែទ្រព្យសម្បត្តិផ្ទាល់របស់ខ្លួនដែលមានមុនពេលរៀបការ និងទ្រព្យសម្បត្តិដែលខ្លួនបានទទួលជាមរតកក្តីជា អំណោយក្តីក្នុងរយៈពេលមានចំណងអាពាហ៍ពិពាហ៍ប៉ុណ្ណោះ។ ក្រៅពីនេះសហព័ទ្ធ ម្នាក់ៗមានសិទ្ធិត្រូវ...
general
ចូររៀបរាប់ពីមូលហេតុនៃការលែងលះគ្នា។
មូលហេតុនៃការលែងលះគ្នាមានជាអាទិ៍គឺ៖ - ការចុះចោលលំនៅសង្វាសដោយឥតមូលហេតុត្រឹមត្រូវហើយឥតមានផ្គត់ផ្គង់ស្បៀងអាហារនិងទំនុកបម្រុងគ្រួសារ - វាយដំឃោរឃៅធ្វើទុក្ខបុកម្នេញប្រមាថមើលងាយធ្ងន់ធ្ងរចំពោះសហព័ទ្ធឬចំពោះបុព្វញាតិរបស់សហព័ទ្ធ - មានចរិតផ្ទុយពីសីលធម៌ឬប្រព្រឹត្តអនាចារ - អពលានុភាពនៃលឹង្គ - បែកគ្នាអស់រយៈពេលជាងមួយឆ្នាំ។
general
ចូររៀបរាប់ពីនីតិវិធីនៃការលែងលះ។
នីតិវិធីនៃការលែងលះការសម្រេចអំពីការលែងលះគ្នា - ការសម្រេចអំពីការលែងលះគ្នាជាសមត្ថកិច្ចរបស់តុលាការខេត្ត ក្រុងខាងលំនៅរបស់ចុងចម្លើយបន្ទាប់ពីការផ្សះផ្សាររបស់អាជ្ញាធរដែនដីឃុំ សង្កាត់និងការព្យាយាមផ្សះផ្សាសម្រុះសម្រួលរបស់តុលាការខេត្ត ក្រុងចំនួនបីលើកមិនបានសម្រេច។ - ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធ្វើការផ្សះផ្សាក្នុងរយៈពេល១៥ថ្ងៃក្រោ...
general
តើអាយុរៀបការស្របច្បាប់របស់បុរសស្រ្តីគឺអាយុប៉ុន្មាន? បើក្រោមអាយុនេះតើបុរសស្រ្តីអាចរៀបការស្របច្បាប់បានដែរឬទេ? បើបានដោយហេតុផលអ្វី? បើមិនបានដោយហេតុផលអ្វី?
អាយុរៀបការស្របច្បាប់របស់បុរសចាប់ពីអាយុ ២០ ឆ្នាំ យ៉ាងតិច រីឯនារីចាប់ពីអាយុ ១៨ឆ្នាំ យ៉ាងតិច។អាយុក្រោមពីនេះបុរសស្រ្តីក៏អាចរៀបការបានតែក្នុងករណីភាគីខាងស្រីមានផ្ទៃពោះហើយមានការយល់ព្រមពីមាតាបិតាឬអាណាព្យាបាល។
general
តើដំណើរប្រព្រឹត្តរបស់អាពាហ៍ពិពាហ៍ផ្លូវច្បាប់ដូចម្តេចខ្លះ?
គ្មានការបង្ខិតបង្ខំគ្មានការរារាំងមានសិទ្ធិសម្រេចពេញលេញការរៀបការដោយស្ម័ត្រចិត្តទាំងសងខាង។ - បុរសចាប់ពីអាយុ២០ឆ្នាំ ឡើងនារីចាប់ពីអាយុ ១៨ឆ្នាំឡើង។ក្នុងករណីក្រោមអាយុនេះអាចរៀបការបានលុះត្រាតែនារីមានផ្ទៃពោះហើយមានការអនុញ្ញាតពីឪពុកម្តាយឬអាណាព្យាបាល - មុនពេលរៀបការអនាគតប្តីប្រពន្ធត្រូវប្តឹងអាជ្ញាធរដែនដីឃុំសង្កាត់ខាងលំនៅរបស់នារីដោយ...
general
តើប្រព្រឹត្តកម្មណាខ្លះដែលនាំឱ្យប៉ះពាល់សុភមង្គលគ្រួសារនិងត្រូវមានទោសកម្រិតណាខ្លះ?
ការបោះបង់គ្រួសារមិនព្រមបង់អាហារកិច្ចតាមសាលាក្រមតុលាការការប៉ះពាល់ដល់ការថែរក្សាអនីតិជនការបោះបង់អនីតិជនការប៉ះពាល់ដល់បុគ្គលភាពការបង្អត់ការថែទាំឬអាហារដល់អនីតិជនអំពើអាសអាភាសប្រព្រឹត្តលើអនីតិជនការមិនបញ្ជូនកូនឱ្យទៅសាលារៀនការជម្រុញឱ្យអនីតិជនប្រើគ្រឿងញៀនដឹកជញ្ជូនថែរក្សាគ្រឿងញៀនការឱ្យប្រើប្រាស់ជាប្រចាំនិងយ៉ាងច្រើននូវគ្រឿងស្រវឹងកា...
general
បើមានគេបង្ខិតបង្ខំឱ្យធ្វើអ្វីមួយដូចជាប្រើថ្នាំញៀននិងប្រាប់គេថាការប្រើប្រាស់គ្រឿងញៀនឬរួមភេទតើអ្នកត្រូវធ្វើដូចម្តេច?
អ្នកត្រូវនិយាយប្រាក់គេពីទោសនៃការប្រើប្រាស់ថ្នាំញៀននិងប្រាប់គេថាការប្រើប្រាស់គ្រឿងញៀនគឺខុសច្បាប់ហើយអាចជាគឺខុសច្បាប់ហើយអាចជាប់ពន្ធនគារពី១ខែទៅ១ឆ្នាំបើរំលោភសេពសន្ថវៈវិញនឹងត្រូវជាប់ពន្ធនាគារពី៥ឆ្នាំទៅ១៥ ឆ្នាំ។
general
តើការសុំកូនគេមកចិញ្ចឹមដោយស្របច្បាប់ ត្រូវធ្វើឡើងយ៉ាងដូចម្តេច?
ការសុំកូនគេមកចិញ្ចឹមដោយស្របច្បាប់ ត្រូវធ្វើឡើងដោយមានសាលក្រមបញ្ជាក់ពីតុលាការ។ មានតែតុលាការទេទើបអាចមានសិទ្ធិឱ្យកូនទៅនរណាម្នាក់ចិញ្ចឹមបើពុំនោះទេការសុំកូនចិញ្ចឹមនឹងប្រឈមមុនច្បាប់នៃការជួញដូរមនុស្ស។
general
តើការរើសអើងជាអ្វី? តើអនុសញ្ញាស្តីពីការលុបបំបាត់រាល់ការរើសអើងប្រឆាំងនឹងនារីភេទ ត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិនៅថ្ងៃខែឆ្នាំណា?
ក.ការរើសអើងជាអំពើដែលបង្ហាញអំពីការប្រកាន់ការបែងចែកការវិនិច្ឆ័យទៅលើអ្នកណាម្នាក់ដោយមិនផ្អែកទៅលើបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់គេនិងជាអំពើខាងទាំងឡាយណាដែលមានភាពលម្អៀងទៅលើអាយុ សមត្ថភាពខាងផ្លូវកាយ ភេទពូជសាសន៍និងសាសនា។ ខ.អនុសញ្ញាស្តីពីការលុបបំបាតរាល់ការរើសអើងប្រឆាំងនឹងនារីភេទជាញឹកញាប់ត្រូវបានគេពណ៍នាថាជាកម្រងសិទ្ធិស្រ្តីអន្តរជាតិ...
general
តើអ្វីទៅហៅថា ច្បាប់ឯកពន្ធភាព? មានប្រយោជន៍អ្វីខ្លះ?
ក. តាមមាត្រា ៣ ឯកពន្ធភាព ជាចំណងអាពាហ៍ពិពាហ៍ ដែលបុរសមានប្រពន្ធតែមួយ ឯស្រ្តីមានប្តីតែមួយ។ ខ. មានប្រយោជន៍៖ - ធ្វើឱ្យប្តីប្រពន្ធមានភាពកក់ក្តៅ មានជំនឿចិត្តលើគ្នាទៅវិញទៅមក - ធ្វើឱ្យប្តីប្រពន្ធមានភាពលក្ខណៈពេញលេញក្នុងផ្លូវច្បាប់ - រក្សាបាននូវវប្បធម៌ប្តីមួយ ដែលជាវប្បធម៌ខ្មែរ - រក្សាបាននូវសុខសុវត្ថិភាព ស្ថេរភាពសង្គម - កាត់បន្ថយភ...
general
តើច្បាប់ឯកពន្ធភាពមានសារៈប្រយោជន៍អ្វីខ្លះដល់សង្គម?
ច្បាប់ឯកពន្ធភាពមានសារៈប្រយោជន៍ដូចជា ការពារសេចក្តីថថ្លៃថ្នូរ ពង្រឹងសុខុមាលភាព និងសុមង្គលក្នុងគ្រួសារ។
general
ចូរនិយាយពីច្បាប់ឯកពន្ធភាពមាត្រា ៦។
មាត្រា ៦ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទស្មន់៖ - បុរស និងស្រ្តីដែលជាប់ចំណងជាញាតិលោហិត ឬញាតិពន្ធក្នុងខ្សេផ្ទាល់គ្រប់ថ្នាក់ ទោះចំណងនោះមានខាន់ស្លាក្តី ឥតខាន់ស្លាក្តីឬជាសាច់ចិញ្ចឹមក្តីបានរួមសេវនកិច្ចជាមួយគ្នា - បុរស និងស្រ្តីដែលជាប់ចំណងសាខាញាតិនឹងគ្នានោះមានខាន់ស្លាក្តី ឥតខាន់ស្លាក្តី ចិញ្ចឹមក្តី រួមម្តាយក្តី រួមឪពុកក្តី ជាញ...
general
ចូរនិយាយពីច្បាប់ឯកពន្ធភាពមាត្រា ៧។
មាត្រា៧ត្រូវចាត់ទុកថាផិតគឺការរួមសេវនកិច្ចរវាងបុរសដែលមានបំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយជាមួយស្រ្តីដទៃក្រៅពីប្រពន្ធរបស់ខ្លួនឬការរួមសេវនកិច្ចរវាងស្រ្តីដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រលាយជាមួយបុរសដទៃក្រៅពីប្តីរបស់ខ្លួន។ ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទផិត - បុរសណាដែលាមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយហើយទៅសេវនកិច្ចជាមួយស្រ្...
general
ទោសប្បញ្ញាតិ ក្នុងមាត្រា ១០ នៃច្បាប់ឯកពន្ធគាព។
មាត្រា ១០ជនណាប្រព្រឹត្តល្មើសនឹងមាត្រា៦និងមាត្រា៧នៃច្បាប់នេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ខែដល់១ឆ្នាំនិងផ្តន្ទាទោសពិន័យជាប្រាក់ពី២០០០០០រៀលដល់១០០០០០០រៀលឬផ្តន្ទាទោសណាមួយនៃទោសទាំងពីរ។
general
តើច្បាប់ស្តីពីការរំលូតកូននៃសភាជាតិកម្ពុជាអនុម័តនៅថ្ងៃខែឆ្នាំណា? ហើយច្បាប់អនុញ្ញាតឱ្យមានការរំលូតកូនបានក្នុងករណីណាខ្លះ?
សភានៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តច្បាប់រំលូតកូននៅថ្ងៃទី៦ ខែតុលា ឆ្នាំ ១៩៩៧ នាសម័យប្រជុំសភាលើកទី៨នីតិកាលទី ១។ ច្បាប់នេះបានអនុញ្ញាតឱ្យមានការរំលូតកូនពីគ្រូពេទ្យ ដែលមានវិជ្ជាជីវៈត្រឹមត្រូវក្នុងករណី៖ - ទារកក្នុងផ្ទៃមានអាយុក្រោម១២អាទិត្យ - ទារកក្នុងផ្ទៃលូតលាស់ធំមិនត្រឹមត្រូវអាចបង្កគ្រោះថ្នាក់ដល់ជីវិតម្តាយ - ទារកក្នុងផ្ទៃមា...
general
តើការអប់រំ បានជះឥទ្ធិពលឱ្យស្រ្តីអាចធ្វើការអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ និងសង្គមជាតិដូចម្តេចខ្លះ? ចូររៀបរាប់ពន្យល់ពីសារៈប្រយោជន៍នៃការអប់រំស្រ្តី។
ការអប់រំ ការសិក្សាបានជះឥទ្ធិពលធ្វើឱ្យស្រ្តីអាចកសាងខ្លួន ឬអភិវឌ្ឍឯង គ្រួសារ និងសង្គមជាតិដូចតទៅ៖ ក. អភិវឌ្ឍន៍ខ្លួនឯង - ធ្វើជាម្ចាស់លើខ្លួនឯង - ម្ចាស់ការលើការងារ មានការទទួលខុសត្រូវ - ចេះថែទាំសុខភាពរបស់់ខ្លួន - ចេះត្រិះរិះពិចារណាមានហេតុផល - មានអធ្យាស្រ័យល្អ គំនិតទូលំទូលាយ (សុទិដ្ឋិនិយម) - យល់ដឹងពីតួនាទី និងសិទ្ធិអំណាច - ចេ...
general
ហេតុដូចម្តេចបានជាកូនស្រីមិនបានចូលរៀន និងមិនបានបន្តការសិក្សានៅថ្នាក់ខ្ពស់?
មូលហេតុ ដែលកូនស្រីមិនបានចូលរៀន និងមិនបានបន្តការសិក្សានៅថ្នាក់ខ្ពស់បាននោះ គឺដោយសារ៖ ក. កត្តាទំនៀមទម្លាប់ - កូនស្រីត្រូវនៅជួយកិច្ចការមេផ្ទះ (ការងារផ្ទះបាយ) - កូនស្រីត្រូវធានារ៉ាប់រងជីវភាពគ្រួសារ (លក់ដូរ) ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ - រ៉ាប់រងកិច្ចការសព្វសារពើជំនួសមាតាបិតា ដូចជា ថែទាំប្អូនៗឬចាត់ចែងការងារផ្សេងៗ។ ខ....
general
តើសេចក្តីថ្លែងការណ៍ជាសកលមានប៉ុន្មានមាត្រា? មាត្រាណាខ្លះដែលពាក់ព័ន្ធនឹងសិទ្ធិនារី? ចូររៀបរាប់។
សេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សពាក់ព័ន្ធនឹងសិទ្ធិនារីមាន ៣០ មាត្រា។ មាត្រាដែលពាក់ព័ន្ធនឹងសិទ្ធិនារីមានដូចខាងក្រោម - មាត្រា ១៖ មនុស្សទាំងអសស់កើតមានសេរីភាព និងសមត្ថភាពក្នុងផ្នែកសេចក្តីថ្លៃថ្នូរនិងសិទ្ធិ មនុស្សមានវិចារណញ្ញាណ និងសតិសម្យជញ្ជៈ ហើយគប្បីប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកក្នុងស្មារតីភាតរភាព - មាត្រា ៣៖ បុគ្គ...
general
ហេតុអ្វីបានជាមានកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិលើអនុសញ្ញាស្តីពីការបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ? ចូររៀបរាប់អត្ថន័យនៃមាត្រានីមួយៗទាក់ទងនឹងនារីភេទ។
បានជាមានកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិលើអនុសញ្ញាស្តីពីការបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ ព្រោះបើតាមលក្ខណៈធម្មជាតិនារីភេទ ជាមនុស្សទន់ខ្សោយដែលងាយរងគ្រោះ និងទទួលរងនូវការគម្រាមកំហែងជាពិសេសពីសំណាក់មនុស្សប្រុស។ ការរើសអើងប្រឆាំងនឹងនារីភេទ គឺជាការរំលោភទៅលើគោលការណ៍នៃសិទ្ធិស្មើគ្នានឹងគោលការណ៍ស្តីពីការគោរពចំពោះភាព...
general
សិទ្ធិរស់រានមានជីវិតមានន័យថាដូចម្តេច?
- មិនត្រូវសម្លាប់ជាដាច់ខាតនិង - ចាំបាច់ត្រូវធ្វើអ្វីៗ ទាំងអស់ដើម្បីទ្រទ្រង់ជីវិតមនុស្ស។
general
សិទ្ធិរស់រានមានជីវិតមានន័យថាមិនត្រូវស្លាប់។ ប្រទេសកម្ពុជាយើងបានគោរពតាមខឹ្លមសារនេះដោយលប់បំបាត់ចោលនូវទោសប្រហារជីវិត។ តើអំពើដ៏ប្រពៃណីនេះបានប្រព្រឹត្តឡើងក្នុងសម័យណាហើយនៅឆ្នាំណា?
នៅសម័យរដ្ឋកម្ពុជាក្នុងឆ្នាំ ១៩៩២។
general
សិទ្ធិស្មើគ្នាចំពោះមុខច្បាប់មានន័យដូចម្តេច?
- ច្បាប់ការពារមនុស្សស្មើៗគ្នា - ច្បាប់ផ្តន្ទាទោសជនល្មើសច្បាប់ដោយមិនរើសអើងវណ្ណៈឬពូជសាសន៍ឡើយ។
general
សិទ្ធិស្មើគ្នាចំពោះមុខច្បាប់មានន័យថាច្បាប់ការពារមនុស្សស្មើៗគ្នា។ ចុះបើច្បាប់ត្រូវគរយកទៅអនុវត្តមិនស្មើគ្នា តើមានន័យយ៉ាងដូចម្តេចទៅវិញ?
ការអនុវត្តច្បាប់មិនស្មើគ្នាគឺជាការរំលោភសិទ្ធិ។
general
ចូរពន្យល់ពាក្យសិទ្ធិរួចផុតពីទារុណកម្ម?
ទារុណកម្មគ្រប់ប្រភេទមិនត្រូវឱ្យមានដាច់ខាត។
general
សិទ្ធិឱ្យមានច្បាប់ការពារមានន័យដូចម្តេច?
ត្រូវមានច្បាប់គ្រប់គ្រាន់ដើម្បីការពារមនុស្សគ្រប់រូបលើគ្រប់វិស័យ។
general
សិទ្ធិបញ្ចេញមតិដោយសេរីមានន័យដូចម្តេច?
មនុស្សអាចនិយាយស្តីដោយសេរី ប៉ុន្តែមិនត្រូវឱ្យប៉ះពាល់ដល់អ្នកដទៃឡើយ។
general
សិទ្ធិមានលទ្ធភាពក្នុងការសិក្សា តើឃ្លានេះមានន័យយ៉ាងដូចម្តេច?
- មនុស្សគ្រប់រូបទាំងក្មេងទាំងចាស់ត្រូវតែរៀនសូត្រឱ្យចេះដឹងហើយ - សង្គមនិងរដ្ឋមានកាតព្វកិច្ចបង្កលក្ខណៈតាមគ្រប់មធ្យោបាយឱ្យមនុស្សគ្រប់គ្នាមនាចំណេះដឹង។
general
សិទ្ធិមានសមភាពរវាងបុរសនិងស្រ្តី តើឃ្លានេះមានន័យយ៉ាងដូចម្តេច?
ឱ្យតែមានសមត្ថភាព ស្រីឬប្រុសអាចសិក្សាឬបំពេញកិច្ចការអ្វីៗបានដូចគ្នា។
general
ហេតុដូចម្តេចបានជាគេនិយាយថា សេចក្តីថ្លៃថ្នូររបស់មនុស្សជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស?
បានជានិយាយថា សេចក្តីថ្លៃថ្នូររបស់មនុស្សជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សព្រោះ មនុស្សកើតមកត្រូវការជីវិត សេរីភាព និងសុភមង្គល។ បើជីវិតសេរីភាព សុភមង្គល ត្រូវគេបំបិទ ដកហូត វាផ្ទុយពី សំណូមពររបស់មនុស្ស។ លក្ខខណ្ឌទាំងបីនេះជាសេចក្តីថ្លៃថ្នូរនិងជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស។
general
តើព្រះរាជាណាចក្រកម្ពុជាបានឱ្យសច្ចាប័នអ្វីខ្លះទៅលើកតិកាសញ្ញា និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ?
ព្រះរាជាណាចក្រកម្ពុជាបានឱ្យសច្ចាប័នទៅលើកតិកាសញ្ញា និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន ១០ ដែលមានជាអាទិ៍ - កតិកាសញ្ញាអន្តរជាតិសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ចុះហត្ថលេខាឆ្នាំ ១៩៩២ - កតិសញ្ញាអន្តរជាតិសិទ្ធិសេដ្ឋកិច្ចសង្គម និងវប្បធម៍ ឆ្នាំ ១៩៩២ - អនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្មឆ្នាំ ១៩៩២ - អនុញ្ញាស្តីពីការបង្ការនិងផ្តន្ទ...
general
ចូរនិយាយពីមនុស្សទាំងអស់មានសិទ្ធិស្មើគ្នាចំពោះច្បាប់សីលធម៌។
និយាយពីមនុស្សទាំងអស់មានសិទ្ធិស្មើគ្នាចំពោះច្បាប់សីលធម៌។ ច្បាប់សីលធម៌ ជាច្បាប់មួយដែលឱ្យមនុស្សគ្រប់រូបប្រព្រឹត្តល្អដោយកាយ វាចារឱ្យមានរបៀបរៀបរយ ឬកិរិយាមាយាទ ឬមានសណ្តាប់ធ្នាប់។ ម៉្យាងទៀត ច្បាប់សីលធម៌ ជាដំបូន្មានដែលនាំមនុស្សឱ្យវៀចាកនូវអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អ។
general
តើមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសសេចក្តីថ្លៃងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សនៅថ្ងៃខែឆ្នាំណា?
ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៩៤៨។
general
ការរំលោភសិទ្ធិមានពីរប្រភេទ។ ចូររៀបរាប់ប្រភេទទាំងពីរនេះ។
ការរំលោភសិទ្ធិមានពីរប្រភេទ គឺ - ការរំលោភដោយអំពើ - ការរំលោភដោយមិនបំពេញតាមកាតព្វកិច្ច។
general
តើសិទ្ធិជាមូលដ្ឋានដែលមនុស្សមានតាំងពីកំណើតមកគឹអ្វី?
មានជីវិត និងសេរីភាព។
general
តើព្រហ្មវិហារធម៌ទាំងបួនក្នុងពុទ្ធសាសនាត្រូវគ្នានឹងទស្សនៈសិទ្ធិមនុស្សត្រង់ចំណុចណាខ្លះ?
ព្រហ្មវិហារធម៌ទាំងបួនក្នុងពុទ្ធសាសនាត្រូវគ្នានឹងទស្សនៈសិទ្ធិមនុស្សត្រង់ចំណុច៖ - សិទ្ធិមនុស្សបានណែនាំមនុស្សឱ្យចេះស្រលាញ់រាប់អានគ្នាជាបងប្អូន (មេត្តា) - សិទ្ធិមនុស្សណែនាំមនុស្សឱ្យចេះត្រេកអរចំពោះសេចក្តីសុខរបស់អ្នកដទៃ (មុទិតា) - សិទ្ធិមនុស្សណែនាំមនុស្សឱ្យចេះគោរពសិទ្ធិគ្នា គោរពច្បាប់របស់ប្រទេសស្រឡាញ់យុត្តិធម៌ (ឩបេក្ខា)។
general
ដើម្បីសម្រេចបាននូវសិទ្ធិទទួលការអប់រំចំណេះដឹងទូទៅមូលដ្ឋាន ៩ ឆ្នាំ តើសាមីខ្លួន និងអ្នកពាក់ព័ន្ធ (បុគ្គល ឬស្ថាប័ន) នីមួយៗមានករណីកិច្ចដូចម្តេចខ្លះ?
ករណីកិច្ចរបស់សាមីខ្លួននិងអ្នកពាក់ព័ន្ធក្នុងការសម្រេចសិទ្ធិអប់រំចំណេះដឹងទូទៅមូលដ្ឋាន ៩ឆ្នាំមាន៖ ក. ចំពោះសាមីខ្លួនផ្ទាល់ - ខិតខំព្យាយាមរៀនសូត្រ ស្វ័យសិក្សា សិ្វយស្រាវជ្រាវ - យកចិត្តទុកដាក់ រាល់កិច្ចការដែលគ្រួសារសាលារៀនដាក់ឱ្យធ្វើ - គោរព អនុវត្ត វិន័យបទបញ្ជាផ្ទៃក្នុងសាលារៀន និងច្បាប់សង្គម ឬនិយ័តភាពសិក្សាទៀងទាត់ - គោរព និង...
general
អ្វីជាកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌?
កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ គឺជាកិច្ចព្រមព្រៀងមួយដែលតភ្ជាប់កាតព្វកិច្ចភអនុវត្តដែលផ្តល់អានុភាពគតិយុត្តិពេញលេញដល់សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ដូចមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។ ដូចនេះ កតិកាសញ្ញានេះជាសមាសភាគីនៃកតិកាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយក្...
general
កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌មានសារៈសំខាន់អ្វីខ្លះ?
កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌មានសារៈសំខាន់ណាស់ដូចជា៖ - ទទួលបានសិទ្ធិស្មើគ្នារវាងបុរស និងស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិ - សិទ្ធិប្រើប្រាស់ធនធានដែលខ្លួនមាន - សិទ្ធិទទួលបានការងារតាមលក្ខខណ្ឌសមស្រប តាមសមត្ថភាព - សិទ្ធិទទួលបានវិជ្ជាជីវៈរបស់ខ្លួន - សិទ្ធិទទួលបានសន្តិសុខផ្ទាល់ខ្លួន - សិទ្ធិម...
general
ចូររៀបរាប់ពីការអនុវត្តកតិកាសញ្ញាអន្តរជាតិតាមទស្សនវិស័យព្រះពុទ្ធសាសនា។
ការអនុវត្តកតិកាសញ្ញាអន្តរជាតិតាមទស្សនវិស័យព្រះពុទ្ធសាសនាបែងចែកជាពីរគឺ ទស្សនវិស័យសេដ្ឋកិច្ច ទស្សនវិស័យកិច្ចរបស់ព្រះពុទ្ធសាសនា បានចែកចេញជាពីរផ្នែកគឺ ១.ផ្នែកសេដ្ឋកិច្ចជាន់ទាប់ជាការទាក់ទងជាមួយសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗឬគ្រួសារទូទៅដូចជា៖ + ការតាំងខ្លួននៅក្នុងឋានៈមាំទាំតាមផ្លូវសេដ្ឋកិច្ចប្រកបដោយអង្គ ៤ប្រការ - កា...
general
តើករណីយកិច្ចជាអ្វី? សិទ្ធិនិងករណីយកិច្ចមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ? ចូរលើកឩទាហរណ៍ពីទំនាក់ទំនងរវាងសិទ្ធិ និងករណីយកិច្ច។
ក. ករណីយកិច្ច ជាលក្ខណៈដែលតម្រូវមកលើកំណត់ចិត្តដោយសេរីភាពរបស់មនុស្ស។ គេអាចនិយាយម៉្យាងទៀតថាករណីយកិច្ច ជាភារកិច្ច ឬការងារដែលត្រូវធ្វើ។ សិទ្ធិ ជាអំណាចដែលមនុស្សទទួលបានពីធម្មជាតិ និងអ្វីៗ ដែលមនុស្សត្រូវតែមានជាចាំបាច់សម្រាប់រស់នៅឱ្យបានសមរម្យ និងមានសេចក្តីថ្លៃថ្នូរជាមនុស្ស។ ខ. ទំនាក់ទំនងរវាងសិទ្ធិ និងករណីយកិច្ច - សិទ្ធិ និងករណី...
general
បើមានគេបង្ខិតបង្ខំឱ្យធ្វើអ្វីមួយដូចជាប្រើថ្នាំញៀនឬរួមភេទតើអ្នកត្រូវធ្វើដូចម្តេច?
អ្នកត្រូវនិយាយប្រាក់គេពីទោសនៃការប្រើប្រាស់ថ្នាំញៀននិងប្រាប់គេថាការប្រើប្រាស់គ្រឿងញៀនគឺខុសច្បាប់ហើយអាចជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំបើរំលោភសេពសន្ថវៈវិញនឹងត្រូវជាប់ពន្ធនាគារពី៥ឆ្នាំទៅ១៥ឆ្នាំ។
general
តើនៅពេលដែលប្តីយកទ្រព្យសម្បត្តិរួមរបស់គ្រួសារចាយវាយសប្បាយជាមួយស្រ្តីខាងក្រៅអាចជាទម្រង់នៃអំពើហិង្សាក្នុងគ្រួសារដែរឬទេ?
អំពើនេះជាទម្រង់នៃអំពើហិង្សាក្នុងគ្រួសារព្រោះមាត្រា៦នៃច្បាប់ស្តីអំពីការទប់ស្តាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះបានចែងថាអំពើទារុណកម្មឬអំពើឃោរឃៅរួមមាន - ការធ្វើទុកបុកម្នេញបង្កឱ្យមានការឈឺចាប់ផ្លូវចិត្តសតិអារម្មណ៍បញ្ញាស្មារតីដល់រូបវន្តបុគ្គក្នុងគ្រួសារ។ - ការធ្វើឱ្យប៉ះទង្គិចលើផ្លូវចិត្តនិងលើរូបកាយដែលប្រព្រឹត្ត...
general
តើប្រជាពលរដ្ឋត្រូវមានកាតព្វកិច្ចអ្វីខ្លះចំពោះសង្គមជាតិ?
ប្រជាពលរដ្ឋម្នាក់ៗ ត្រូវមានភារកិច្ច និងកាតព្វកិច្ចចាំបាច់ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងការកសាងប្រទេសជាតិទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយរបស់ប្រទេសឱ្យបានខ្លាំងក្លាដូចជា - បង់ពន្ធជូនរដ្ឋ - គោរពច្បាប់រដ្ឋ - បង្កបង្កើនផល - រក្សាប្រពៃណីទំនៀមទម្លាប់ល្អរបស់ជាតិ - រក្សាការពារបរិស្ថាន និងសម្បត្តិវប្បធម៌ជាតិ - ចូល...
general
តើការធ្វើកូដកម្ម និងបាតុកម្មអហិង្សាជាសិទ្ធិអ្វី? ហេតុអ្វីចាំបាច់ត្រូវមានច្បាប់អនុញ្ញាតក្នុងការធ្វើបាតុកម្មអហិង្សា?
ការធ្វើកូដកម្ម និងបាតុកម្មអហិង្សាជាសិទ្ធិនយោបាយ។ បានចាំបាច់ត្រូវមានច្បាប់អនុញ្ញាតក្នុងការធ្វើ បាតុកម្មអហិង្សា បាតុកម្មអហិង្សា ព្រោះ៖ - ដើម្បីបង្ហាញពីសេរីភាពខាងផ្នែកនយោបាយរបស់ប្រទេស - ដើម្បីបង្ហាញពីលទ្ធិប្រជាធិបតេយ្យ។
general
តើសិទ្ធិនារីអន្តរជាតិត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅពេលណា? គ្រប់ស្ថាប័ន ក្រសួង មន្ទីររដ្ឋនិងឯកជនតើបានរៀបចំដូចម្តេចខ្លះ?
ទិវាសិទ្ធិនារី ត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺនៅថ្ងៃទី ៨ មីនា មិនដែលខានឡើយ។ គ្រប់ស្ថាប័នក្រសួង មន្ទីររដ្ឋនិងឯកជន ត្រូវ៖ - រៀបចំចងបដារ ពាក្យស្លោក (ពាក់ព័ន្ធនឹងការលើកកម្ពស់ស្រ្តី) - មានការចែកអំណោយ ឬពិធីជប់លៀងជូនស្រ្តី ឬជនអំណោយដល់អ្នកម្តាយ - មានការរៀបចំពិធីសូតមន្ត លើករាសី (ជំនឿសាសនា) - លេងល្បែងប្រជាប្រិយតាមអង្គភាពផ...
general
តើសិទ្ធិពិសេសរបស់នារីមានប៉ុន្មានយ៉ាង? គឺអ្វីខ្លះ?
សិទ្ធិពិសេសរបស់នារីមាន ៦យ៉ាងគឺ៖ - សិទ្ធិមានសមភាពខាងផ្លូវភេទ គឺភេទណាក៏ដូចណាអាចធ្វើអ្វីៗបានតាមសមត្ថភាព - សិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នានឹងបុរស គឺកិច្ចការស្មើគ្នាឱ្យកម្រៃស្មើគ្នា - សិទ្ធិមានសមភាពរវាងប្តីប្រពន្ធ គឺភាពជាប្រពន្ធមានតម្លៃស្មើគ្នានឹងប្តី - សិទ្ធិទទួលកិច្ចការពារពីការកេងប្រវ័ញ្ច គឺសង្គមនិងរដ្ឋមានកាតព្វកិច្ចការពារ...
general
តើសិទ្ធជាអ្វី? សិទ្ធិនារីមានន័យដូចម្តេច?
សិទ្ធិ គឺជាអ្វីៗដែលមនុស្សត្រូវតែមានជាចាំបាច់សម្រាប់រស់នៅឱ្យបានសមរម្យ និងមានសេចក្តីថ្លៃថ្នូរជាមនុស្ស។ សិទ្ធិនារី គឺជាការទាមទារអ្វីៗ ដែលនារីត្រូវមានជាចាំបាច់ ជាពិសេសគឺដើម្បីឱ្យមានលក្ខណៈស្មើភាពនឹងបុរសដែរ។
general
តើcនៅថ្ងៃខែឆ្នាំណា? នៅទីណា? មានប្រទេសប៉ុន្មានចូលរួម? ក្នុងគោលបំណងអ្វី?
អង្គការសហប្រជាជាតិបង្កើតឡើងនៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ១៩៤៥ ដោយអនុវត្តលោមតាមធម្មនុញ្ញនៃទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ ដែលមានប្រទេសចូលរួមចំនួន ៥០។ ក្នុងគោលបំណង - ធានាសន្តិភាព រិះរកវិធានការកាត់បន្ថយ និងរំសាយគ្រឿងសព្វាវុធ - ប្រឆាំងនឹងការប្រកាន់ពូជសាសន៍ - បង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់វិស័យរវាងប្រជាជាតិនានានៅលើសកល...
general
តើភ្នំពេញទៅប្រាសាទអង្គរ (ផ្លូវជាតិលេខ៦) មានចម្ងាយប៉ុន្មានគីឡូម៉ែត្រ? តាមផ្លូវនេះដល់ភូមិកំពង់ក្តីមានស្ពានបុរាណមួយ។ តើស្ពាននោះឈ្មោះអ្វី?
ភ្នំពេញទៅប្រាសាទអង្គរ (ផ្លូវជាតិលេខ៦) មានចម្ងាយ ៣២០ គីឡូម៉ែត្រ។ ស្ពាននោះឈ្មោះស្ពានព្រះផ្ទិស (ឬប្រាប់ទិស ឬស្ពានកំពង់ក្តី ឬបុព្វទិស)។
general
តើព្រះសង្ឃដែលចាប់រំលោភនារីនិងយុវជនដែលចាប់រំលោភនារីមានកំហុសដូចគ្នាឬទេ?
កំហុសដូចគ្នា គឺត្រូវផ្តន្ទាទោសដាក់គុក ពី១០ឆ្នាំទៅ១៥ឆ្នាំ តាមផ្លូវច្បាប់។ តាមផ្លូវទំនៀមទម្លាប់ព្រះសង្ឃដែលចាប់រំលោភនារីមានទោសមួយផ្នែកទៀតគឺទោសធ្វើឱ្យខូចកិត្តិយសពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
general
តើរដ្ឋធម្មនុញ្ញកម្ពុជាមានច្បាប់អ្វីខ្លះសម្រាប់ការពារសិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌របស់ប្រជាពលរដ្ឋ?
រដ្ឋធម្មនុញ្ញកម្ពុជាមានច្បាប់សម្រាប់ការពារសិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌របស់ប្រជាពលរដ្ឋដោយ៖ - មាត្រា ២៣ និយាយអំពីសិទ្ធិក្នុងការពារនិងសិទ្ធិរស់នៅសមរម្យ - មាត្រា ២៦ ចែងអំពីសិទ្ធិទទួលការអប់រំ - មាត្រា ២៧ ចែងអំពីសិទ្ធិចូលរួមចំណែកក្នុងជីវភាពវប្បធម៌នៃសហគមន៍។
general
តើ UNIFEM ជាអ្វី?
UNIFEM ជាឈ្មោះមូលនិធិអភិវឌ្ឍន៍ អង្គការសម្រាប់ស្រ្តី។
general
តើ UNIFEM បង្កើតឡើងនៅឆ្នាំណា? ជាអ្វី?
មូលនិធិអភិវឌ្ឍន៍អង្គការសហប្រជាជាតិសម្រាប់ស្រ្តី (UNIFEM) បានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៦។ ជាមូលនិធិស្ម័គ្រចិត្តមួយសម្រាប់ទសវត្ស អង្គការសហប្រជាជាតិសម្រាប់ស្រ្តី។ ដោយមានមូលដ្ឋាននៅទីក្រុងញូវយ៉ក និងមានការរិយាល័យថ្នាក់តំបន់ចំនួន ១១នៅអាស៊ីប៉ាស៊ីហ្វិកអាស៊ីខាងលិច អាហ្រិចអាមេរិចឡាទីន និងការ៉ាប៊ីនមូលនិធិនេះបានក្លាយទៅជាអង្គការស្វ័យ...
general
តើ UNIFEM បានផ្តល់នូវអ្វីខ្លះ?
UNIFEMបានផ្តល់ដោយផ្ទាល់នូវការឧបត្ថម្ភផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុទៅឲ្យគោលគំនិត ចាប់ផ្តើមផ្សេងៗរបស់ស្រ្តីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ មូលនិធិនេះក៏បានខិតខំអូសទាញស្រ្តីឲ្យចូលមកក្នុងដំណើរនៃផែនការអភិវឌ្ឍន៍ និងការធ្វើសេចក្តីសម្រេចចិត្ត។ UNIFEM បានធ្វើឲ្យប្រសើរឡើង គុណសម្បត្តិនៃការរស់នៅសម្រាប់មនុស្សទាំងអស់ដោយជួយឲ្យស្រ្តី សម្រេ...
general
តើ UNIFEM បានធ្វើការជាចម្បងនៅលើផ្នែកអ្វីខ្លះ?
UNIFEMបានធ្វើការជាចម្បងចម្បងនៅលើផ្នែកកម្មវិធីចំនួនបីគឺ៖ - កសិកម្មនិងសន្តិសុខចំណីអាហារ។ - ពាណិជ្ជកម្ម និងឧស្សាហកម្ម។ - ការបង្កើតនូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងការរៀបចំផែនការជាតិ។
general
តើ UNIFEM បានជម្រុញស្រ្តីដូចម្តេច?
មូលនិធិនេះបានខិតខំជម្រុញស្រ្តីក្នុងការ សូត្រវិទ្យាសាស្រ្ត និងបច្ចេកទេសការទទួលបានកិត្តិយសព័ត៌មាននិងឧបករណ៍ផ្សេងទៀតសម្រាប់ការអភិវឌ្ឍហើយក៏បានភ្ជាប់ស្រ្តីសាមញ្ញទាំងឡាយទៅនឹងអង្គការពិភាក្សាជាសាកលអំពីបញ្ហាផ្សេងៗដូចជាការកាត់បន្ថយភាពក្រីក្រ បរិស្ថាន និងសិទ្ធិមនុស្ស។ UNIFEMគ្រប់គ្រងនូវគម្រោងរាប់រយដែលមានទឹកប្រាក់២០០០ដុល្លារដល់រាប់...
general
តើការឧបត្ថម្ភហិរញ្ញវត្ថុដល់ UNIFEMបានមកពីប្រទេសណា?
ការឧបត្ថម្ភហិរញ្ញវត្ថុដល់ UNIFEMបានមកពីប្រទេសជាសមាជិកអង្គការសហប្រជាជាតិបន្ថែមជាមួយនឹងវិភាគទានពីគណៈកម្មាធិការជាតិទាំង១២របស់ UNIFEMអង្គការស្រ្តី មូលនិធិផ្សេងៗសាជីវកម្មនិងបុគ្គល។
general
តើមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNIFEM) ជាអង្គការដូចម្តេច?
មូលនិធិអង្គការសហប្រជាជាតិសម្រាប់ (UNIFEM) គឺជាអង្គការទោលនៅក្នុងចំណោមអង្គការដែលធ្វើសម្រាប់ការងភិវឌ្ឍន៍ធនធានមនុស្សរយៈពេលវែង និងប្រកបដោយនិរន្តរភាពដែលភ្ជាប់សិទ្ធិអំណាចរបស់ខ្លួនទៅនឹងការរស់រានការការពារនិងការអភិវឌ្ឍន៍កុមារ។ ដោយបានបង្កើតឡើងនៅក្នុឲ្យងឆ្នាំ ១៩៤៦ដើម្បីបំពេញតម្រូវការបន្ទាន់ររបស់កុមារក្នុងរជ្ជកាលក្រោយសង្គ្រាមនៅអឺរ៉...
general
ចូរបកស្រាយអំពីគណៈកម្មាធិការ ការពារបទឧក្រិដ្ឋនិងតុលាការឧក្រិដ្ឋកម្ម។
គណៈកម្មការការពារបទឧក្រិដ្ឋនិងតុលាឧក្រិដ្ឋកម្មគឺជាអង្គការមុខងារមួយរបស់ក្រុមប្រឹក្សា សេដ្ឋកិច្ច និងសង្គមដែលត្រូវបានវង្កើតឡើងនៅក្នុងឆ្នាំ ១៩៩២ក្នុងគោលបំណងពង្រឹងសកម្មភាពអង្គការសហប្រជាជាតិនៅក្នុងផ្នែកនេះគណៈកម្មាធិការនេះមានសមាជិកចំនួន៤០រូប ហើយត្រូវជួបប្រជុំរៀងរាល់ឆ្នាំនៅទីក្រុងវ្យែន។ តាមការផ្តល់អនុសាសន៍របស់គណៈកម្មការនេះសន្និ...
general
តើវិទ្យាស្ថានស្រាវជ្រាវតុលាការ និងឧក្រិដ្ឋកម្មអន្តរតំបន់បង្កើតឡើងនៅឆ្នាំណា? ក្នុងគោលបំណងអ្វី?
វិទ្យាស្ថានស្រាវជ្រាវតុលានិងឧក្រិដ្ឋកម្មអន្តរតំបន់បង្កើតឡើងនៅឆ្នាំ ១៩៦៨ ក្នុងគោលបំណងដើម្បីអនុវត្តនិងជំរុញការស្រាវជ្រាវទំនោរទៅរកសកម្មភាពឆ្ពោះទៅការការពារបទឧក្រិដ្ឋ និងប្រព្រឹត្តកម្មនៃឧក្រិដ្ឋការ។ ដោយមានមូលដ្ឋាននៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីវិទ្យាស្ថាននេះគឺជាអង្គការឯកច្ឆន្ទមួយដែលការប្រតិបត្តិទាំងឡាយ មានលក្ខណៈជាការស្រាវជ្រាវអ...
general
តើសន្ធិសញ្ញាអន្តរជាតិស្តីពីគ្រឿងញៀនមានអ្វីខ្លះ?
សន្ធិសញ្ញអន្តរជាតិទាំងនេះរួមមាន៖ - អនុសញ្ញទោលស្តីពីថ្នាំញៀន (ឆ្នាំ ១៩៦១) ដែលបានលើកយកគោលសំខាន់នៃតម្រូវការក្នុងការព្យាបាលនិងស្តារនីតិសម្បទានៃអ្នកដែលញៀនថ្នាំទាំងនេះ - អនុសញ្ញាអង្គការសហប្រជាជាតិ (ឆ្នាំ ១៩៨៨) ប្រឆាំងនឹងចរាចរណ៍ហាមឃាត់ ក្នុងការជួញដូរគ្រឿងញៀននិងសារធាតុដែលធ្វើឲ្យវង្វេងស្មារតី។ អនុសញ្ញានេះរៀបចំឡើងដើម្បីបង្អាក់អ្...
general
ហេតុអ្វីបានជាគ្រូរៀបចំកិច្ចតែងការបង្រៀន?
បានជាគ្រូរៀបចំកិច្ចតែងការបង្រៀន ពីព្រោះ៖ - កម្មវិធីសិក្សាតម្រូវឪ្យមានចំណេះដឹងមួយទូលំទូលាយ និងប្លែក - ក្នុងការអនុវត្តកម្មវិធីបង្រៀនទំនើបតម្រូវឪ្យមានកិច្ចតែងការមួយយ៉ាងល្អិតល្អន់ - គ្រូបង្រៀនពុំមានលទ្ធភាពបង្រៀន ដោយគ្មានការព្រាងទុកនោះទេ។ បើគ្មានការព្រាងទុកនោះ ការបង្រៀនរបស់យើងនឹងមិនមានភាពច្បាស់លាស់ ចាប់ត្រង់នេះបន្តិច ចាប់ត្...
general