question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើក្លិននិងរសជាតិមានទំនាក់ទំនងគ្នាដូចម្ដេច?
ជាធម្មតាអាហារតែងតែបញ្ចេញក្លិនឈ្ងុយ។ នៅពេលម៉ូលេគុលក្លិនហើរទៅប៉ះជាមួយគ្នានៅក្នុងរន្ធច្រមុះបណ្ដាលអោយរសជាតិកាន់តែប្រសើរឡើង។
biology
តើអរម៉ូនប៉ិបទីតមានអំពើទៅលើគោលតាមវិធីអ្វី? ចូរសង្ខេប?
អរម៉ូនប៉ិបទីតអាចភ្ជាប់ទៅនិងភ្នាសកោសិកាគោលដៅ ដោយសារធ្មូលនៅលើភ្នាសមានទម្រង់ត្រូវជាមួយនិងអរម៉ូន។ ចំណងភ្ជាប់ជាមួយអរម៉ូនធ្មូល ធ្វើអោយអង់ស៊ីមដែលភ្ជាប់លើផ្ទៃខាងក្នុងរបស់ភ្នាសកោសិកាសកម្មឡើង។ បន្ទាប់មកអង់ស៊ីមអាដេនីលស៊ីភ្នាសបំប្លែង ATP ទៅជាវត្តម៉ូលេគុល AMP។ វដ្ដម៉ូលេគុល AMP សាយចេញពីភ្នាសកោសិកា ចូលក្នុងស៊ីតូប្លាសកោសិកាគោលដៅ ហើយចង...
biology
ចូរប្រៀបធៀបអរម៉ូន ប៉ិបទីត និងស្ករ៉ូអ៉ីត?
ប្រៀបធៀបអរម៉ូន ប៉ិបទីត និងស្កររ៉ូអ៊ីត៖ ចំណុចដូចគ្នា៖ ភ្ជាប់ទៅនិងធ្មូលកោសិកាគោលដៅ មានឥទ្ធិលើកោសិកាគោលដៅ បំប្លែងនាទីរបស់កោសិកាគោលដៅ។ ចំណុចខុសគ្នា៖ - អរម៉ូន ប៉ិបទីត - ម៉ូលេគុលប្រូតអ៊ីនធំៗ - មិនឆ្លងកាត់ភ្នាសកោសិកា - សកម្មភាពកើតឡើងនៅក្នុងស៊ីតូប្លាស - ធ្វើសកម្មភាពលឿន - មានឥទ្ធិពលលើកោសិកាគោលដៅរយះពេលខ្លី - អរម៉ូនស្ដេរ៉ូអ៊ីន - ...
biology
តើសារពាង្គកាយត្រូវការបរិមាណអរម៉ូនច្រើន ឬ អ្វី? ប្រសិនបើសារពាង្គកាយមានបរិមាណអរម៉ូនច្រើនឬតិចជាងបរិមាណកំណត់ តើសារពាង្គកាយឥតមានបញ្ហាអ្វីដែរ?
សារពាង្គកាយត្រូវការអរម៉ូនក្នុងបរមាណតិចតូចប៉ុណ្ណោះ ហើយបរិមាណនេះត្រូវតែថេជានិច្ច។ ក្នុងសារពាង្គកាយមានដំណើរការមិនប្រក្រតីដែលបណ្ដាលអោយសារពាង្គកាយមានជំងឺ ហើយអាចនិងធ្ងន់ធ្ងរ។
biology
ដូចម្ដេចដែលហៅថាតំណបត្រឡប់អវិជ្ជមាន?
តំណបត្រឡប់អវិជ្ជមានកើតឡើងនៅពេលកំណើននៃសារធាតុមួយ បង្អាក់ដំណើរការដែលដឹកនាំអោយមានកំណើននោះ។
biology
ចូរបកស្រាយសកម្មភាពតំណបត្រឡប់របស់អរម៉ូនADH?
សកម្មភាពរបស់អរម៉ូនADHទាក់ទងទៅនិងកំហាប់ឈាម។ នៅពេលឈាមខាប់ កោសិកាប្រសាទដែលរូសទៅនិងសម្ពាធអូស្មូស ភ្ញោចអោយបញ្ចេញអរម៉ូនADHពីផ្នែកចុងអាក់សូន ក្នុងអ៊ីប៉ូភីសក្រោយទៅក្នុងចរន្តឈាម។ ADH ភ្ញោចតម្រងនោមអោយស្រូបទឹកពីបំពង់ប្រមូលផ្ដុំ។ នៅពេលឈាមត្រឡប់ជារាវវិញ អរម៉ូនត្រូវបានបញ្ចាប់ មិងអោយបញ្ចេញទៀតទេ។
biology
ចូរពណ៍នាពីអរម៉ូនលូតលាស់?
អរម៉ូនលូតលាស់មានឥទ្ធិពលលើការលូតលាស់កម្ពស់គឺ ទៅលើការលូតលាស់ឆ្អឹងខ្ចីនិងឆ្អឹង។ ក្នុងវ័យកុមារភាពបើការផលិតGH តិចពេកកុមារនោះនិងក្លាយជាមនុស្សក្រិន។ ប្រសិនបើច្រើនពេក កុមារនិងក្លាយជាមនុស្សដំឡោក។ ជាពិសេសGH មានឥទ្ធិពលផ្ទាល់លើមេតាប៉ូលីសប្រូតេអ៊ីន គ្លុយស៊ីត និងលីពីត។
biology
តើអរម៉ូនណាខ្លះដែលមានឥទ្ធិពលទៅលើក្រពេញអង់ដូគ្រីនផ្សេងៗ? ចូរពណ៍នា?
អ៊ីប៉ូភីសមុខផលិតអរម៉ូនមួយចំនួនដែលមានឥទ្ធិពលទៅលើការបញ្ចេញអរម៉ូនរបស់ក្រពេញអង់ដូគ្រីនផ្សេងៗទៀត។ អរម៉ូនទាំងនោះមាន អរម៉ូនទីរ៉េអូស្ទីមុយលីនឬ TSH ដែលភ្ញោចក្រពេញករតិចលើតម្រងនោមអោយផលិតអរម៉ូនករទីសូលអររម៉ូនកូណាដូស្ទីមុយលីន (FSHនិងLH) ភ្ញោចសរីរាង្គភេទ (អូវែ និង ពងស្វាស) អោយបញ្ចេញអរម៉ូនភេទ។
biology
តើក្រពេញអង់ដូគ្រីនមនុស្សមានអ្វីខ្លះ?
ក្រពេញអង់ដូគ្រីនមនុស្សមា៖ អ៊ីប៉ូឡាមុស អ៊ីប៉ូភីស ក្រពេញទីរ៉ូអ៊ីត ក្រពេញប៉ារ៉ាទីរ៉ូអ៊ីត ក្រពេញលើតម្រងនោម លំពែង ក្រពេញភេទ ក្រពេញទីមុស ក្រពះ និង ពោះវៀន។
biology
តើអរម៉ូនស្ករ៉ូអ៉ីតធ្វើសកម្មភាពដូចម្ដេចនៅលើកោសិកាគោលដៅ? ចូរសង្ខេប?
នៅពេលអរម៉ូនស្ករ៉ូអ៊ីតជ្រាបចូលទៅក្នុងកោសិកា វាបានភ្ជាប់ទៅនិងធ្មូលនៅក្នុងស៊ីតូប្លាសកោសិកាហើយបង្កើតបានជាម៉ូលេគុលចម្រុះ អរម៉ូន ធ្មូល។ បន្ទាប់មកចម្រុះនេះ បានភ្ញោចសែនយថាប្រភេទមួយអោយចម្លងក្រមជា Aram ចេញពីណ្វៃយ៉ូទៅក្នុងស៊ីតូប្លាស ហើយដឹកនាំការសំយោគប្រូតេអ៊ីនយថាប្រភេទមួយ។ សង្ខេបសកម្មភាពអរម៉ូនស្ករ៉ូអ៊ីត៖ អរម៉ូនស្ករ៉ូអ៊ីត ទៅ ក្នុង...
biology
តើធ្មូលវិញ្ញាណនៅក្នុងរន្ធច្រមុះហៅថាអ្វី? ហេតុអ្វីបានជានៅពេលផ្ដាសាយអ្នកមិនអាចដឹងក្លិន និងរសជាតិបាន?
ធ្មូលវិញ្ញាណនៅក្នុងរន្ធច្រមុះហៅថា កោសិកាឃានវិញ្ញាណ។ បានជានៅពេលផ្ដាសាយយើងមិនអាចដឹងក្លិននិងរសជាតិបាន ពីព្រោះស្រទាប់ស្លេស្មរនៅក្នុងរន្ធច្រមុះក្លាយជាខាប់ដែលធ្វើអោយកោសិកាឃានវិញ្ញាណគ្មានលទ្ធភាពបំពេញនាទីបានត្រឹមត្រូវ។
biology
តើក្រពេញញើសមានលក្ខណះដូចម្ដេច? ហើយហេតុដូចម្ដេចបានជាសីតុណ្ហភាពនៃសារពាង្គកាយថេរ?
ក្រពេញញើសមានទម្រងអង្កូញរាងមូល ហើយមានរាងជាបំពង់ឆ្មាៗ ដែលបើកចំហលើផ្នែកស្បែកតាមរន្ធញើស។ បានជាសីតុណ្ហភាពសារពាង្គកាយថេរ ដោយសារកម្ដៅលើស ត្រូវបានបញ្ចេញតាមរំហូតទឹក ដោយការបែកញើស។
biology
តើតំបន់ឃានវិញ្ញាណមានទម្រង់ដូចម្ដេច? តើស្រទាប់កោសិកានីមួយៗមាននាទីដូចម្ដេច?
តំបន់ឃានវិញ្ញាណជាស្រទាប់សើម ដែលកើតឡើងពីកោសិកាបីស្រទាប់៖ ស្រទាប់កោសិកាទ្រទ្រង់ កោសិកាមូលដ្ឋាន និងកោសិកាឃានវិញ្ញាណ។ ស្រទាប់កោសិកានីមួយៗមាននាទី៖ កោសិកាទ្រទ្រង់ ផ្ដល់សារធាតុចិញ្ចឹមដល់កោសិកាឃានវិញ្ញាណ និងធ្វើអោយស្លេសនៅក្នុងរន្ធច្រមុះមានពណ៍លឿងភ្លាវ។ កោសិកាមូលដ្ឋាន ជាស្រទាប់បាតសម្រាប់ទ្រទ្រង់ផ្នែកដែលពាក់ព័ន្ធនិងឃានវិញ្ញាណជាធ្...
biology
តើផ្ទៃរបស់ខួរតូចមានលក្ខណះដូចម្ដេច? តើខួរតូចពិនិត្យចលករអ្វីខ្លះ?
ខួរតូចចែកចេញជាអឌ្ឍគោលខួរចំនួនពីចំហៀង។ ស្រទាប់ខាងក្រៅរបស់ខួរតូចមានផ្នាត់ជ្រៅជាច្រើនដែលកើតឡើងពីសារធាតុប្រផេះ ឯផ្នែកខាងក្នុងសារធាតុស ដូចនៅក្នុងខួរធំ ដែរ។ ខួរធំត្រូតពិនិត្យចលនាឆន្ទះទាំងអស់ និង ចលនាអឆន្ទះមួយចំនួន។
biology
តើខួរឆ្អឹងខ្នងស្ថិតនៅកន្លែងណា? ហើយខួរឆ្អឹងខ្នងការពារដោយអ្វីខ្លះ?
ខួរឆ្អឹងខ្នងស្ថិតនៅប្រហោងឆ្អឹងកងខ្នង។ ខួរឆ្អឹងខ្នងការពារដោយឆ្អឹងខ្នងស្រោមខួរ និង ទឹកខួរ។
biology
តើខួរឆ្អឹងខ្នងមានទំនាក់ទំនងជាមួយខួរក្បាលយ៉ាងដូចម្ដេច?
ព័តមានផ្នែកវិញ្ញាណ និងចលករ ឆ្លងកាត់ពីខួរក្បាលទៅផ្នែកផ្សេងៗទៀតនៃសារពាង្គកាយ តាមរយះខួរឆ្អឹងខ្នង។ ម្យ៉ាងទៀតសរសៃប្រសាទវិញ្ញាណនាំ និងចលករទាំងអស់ ដែលស្ថិតក្រោមកញ្ចឹងក ត្រូវតែឆ្លងកាត់ខួរឆ្អឹងខ្នងទៅកាន់ខួរក្បាល។
biology
តើសរសៃប្រសាទលលាដ៍ក្បាលបែកចេញពីណា? ហើយពាក់ព័ទ្ធទៅទីណា?
សរសៃប្រសាទលលាដ៍ក្បាលបែកចេញពីខួរក្បាល។ មួយភាគធំ វាភ្ជាប់ទៅផ្នែកផ្សេងៗនៅក្នុងក្បាលនិងផ្ទៃមុខ ដូចជា សាច់ដុំដែលធ្វើអោយភ្នែក និងអណ្ដាតមានចលនា។
biology
តើណឺរ៉ូនចលករនៃបរិមណ្ឌលប្រសាទមានអ្វីខ្លះ? តើប្រព័ន្ធប្រសាទទាំងពីនេះមានសកម្មភាពដូចម្ដេច?
ណឺរ៉ូនចលករនៃបរិមណ្ឌលប្រសាទមានពីក្រុម៖ ប្រព័ន្ធប្រសាទសូម៉ាទិចនិងប្រព័ន្ធប្រសាទស្វ័យប្រវត្តិ។ ណឺរ៉ូនចលករនៃប្រព័ន្ធប្រសាទសូម៉ាទិច ភ្ជាប់មជ្ឈមណ្ឌលប្រសាទទៅនិងសាច់ដុំឆ្នូត ឬសាច់ដុំឆន្ទះ។ ប្រព័ន្ធសូម៉ាទិចត្រូតពិនិត្យនិងសម្របសម្រូលសកម្មភាពឆន្ទះនៃសារពាង្គកាយ ដូចជាការត់ ការសរសេរ...។ ណឺរ៉ូនចលករនៃប្រព័ន្ធប្រសាទស្វ័យប្រវត្តិភ្ជាប់ម...
biology
តើប្រព័ន្ធប្រសាទស្វ័យប្រវត្តិមានប៉ុន្មានផ្នែក? តើផ្នែកនីមួយៗមានលក្ខណះដូចម្ដេច?
ប្រព័ន្ធប្រសាទស្វ័យប្រវត្តិ ចែកជាពីរផ្នែក៖ ប្រព័ន្ធសាំប៉ាទិច និងប្រព័ន្ធប្រសាទប៉ារ៉ាសាំប៉ាទិច។ ប្រព័ន្ធប្រសាទសាំប៉ាទិចមានសកម្មភាព កាលណាមានសកម្មភាពតានតឹង ឧទាហរណ៍នៅពេលមានអាសន្ន ដូចជាឆ្កែដេញខាំ អាំងភ្លុចប្រសាទបញ្ជាអោយបេះដូងដើរលឿន និងសម្ពាធឈាមខ្ពស់។ កាលណាកម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចផ្ដល់ថាមពលច្រើន ដូចនេះគេអាចគេចចេញេពីឆ្...
biology
តើរន្ធប្រស្រីជាអ្វី? ហើយវារីកធំឬរួមតូចនៅពេលណា?
រន្ធប្រស្រីជារន្ធចំហមួយ នៅចំកណ្ដាលប្រស្រីភ្នែក។ វារីកធំ ឬរួមតូចនៅពេល៖ - មានពន្លឺស្រទន់ រន្ធប្រស្រីភ្នែករីកធំដែលអាចអោយពន្លឺចូលទៅភ្នែកបានច្រើន - មានពន្លឺថ្ងៃភ្លឺខ្លាំង រន្ធប្រស្រីរួមតូច ដែលអាចអោយពន្លឺចាំងចូលក្នុងភ្នែកបានតិចតូច។
biology
តើរេទីនមានលក្ខណះដូចម្ដេច? ហើយនៅលើប្រទាប់រេទីនមានចំណុចអ្វីខ្លះគូរកត់សម្កាល់?
រេទីនជាស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែក។ នៅលើស្រទាប់រេទីន មានកោសិការូសនិងពន្លឺពីរបែប គឺកោសិកាកោន និងកោសិកាដំបង។ អ្វីដែលកត់សម្កាល់នោះគឺ នៅលើស្រទាប់រេទីន មានស្នាមលឿងនិងចំណុចខ្វាក់ហើយដែល ស្នាមលឿងនេះ ជាផ្នែករូសនិងពន្លឺជាងគេនិងអាចអោយយើងមើលឃើញពណ៍។ ចំណុចខ្វាក់ជាកន្លែងដែលសរសៃឈាម និងសរសៃប្រសាទភ្ជាប់និងគ្រាប់ភ្នែក ហើយនៅចំណុចខ្វាក...
biology
តើកោសិកាកោន និងដំបងរូសនិងពន្លឺអ្វីខ្លះ? តើគំហើញពណ៍នៃកោសិកាទាំងពីរនេះបានដោយសារអ្វី?
កោសិកាកោនរូសនិងពណ៍ តែត្រូវមានពន្លឺខ្លាំង ទើបអាចញែកអោយឃើញពណ៍បានច្បាស់។ កោសិកាដំបងរូសនិងបន្លឺខ្សោយ។ វាអាចអោយមនុស្សមើលឃើញក្នុងពន្លឺខ្សោយ ដែលជាគំហើញពណ៍ខ្មៅ និង ស។ គំហើញពណ៍នៃកោសិកាទាំងពីរនេះបានដោយសារម៉ូលេគុល រ៉ូដុបស៊ីន (rhodopsin)។
biology
ចូរពណ៍នាពីដំណឹងការបង្កើតអាំងភ្លុចប្រសាទនៅក្នុងភ្នែក?
នៅលើកោសិកាកោន និងដំបង ម៉ូលេគុលប្រូតេអ៊ីនផ្សំជាមួយជាតិពណ៍នៃស្រទាប់រេទីនដែលបង្កើតបានម៉ូលេគុល រ៉ូដុបស៊ីន (rhodopsin)។ នៅពេលពន្លឺប៉ះជាមួយកោសិកាកោននិងដំបង វាបំបែកសម្ព័ន្ធគីមីនៅក្នុងម៉ូលេគុល រ៉ូដុបស៊ីន។ ការបំបែកសម្ព័ន្ធគីមីនេះ បង្កើតបានជាអាំងភ្លុចប្រសាទដែលធ្វើដំណើរចេញពីកោសិកាកោនឬដំបងតាមសរសៃអុបទិចទៅកាន់ខួរក្បាល។ បន្ទាប់មកខួរក...
biology
តើឃ្លុបគ្រាប់ភ្នែកមានសារធាតុរាវអ្វីខ្លះ? តើសារធាតុរាវនីមួយៗមាននាទីដូចម្ដេច?
ឃ្លុបគ្រាប់ភ្នែកមានសារធាតុរាវពីរបែប គឺ អ៊ុយម័រទឹក និងអ៊ុយម័រខន់។ អ៊ុយម័រទឹកមាននាទីរក្សាលំនឹងនៅក្នុងឃ្លុបនៃគ្រាប់ភ្នែក។ អ៊ុយម័រខន់មាននាទីផ្ដល់ទ្រង់ទ្រាយមាំអោយគ្រាប់ភ្នែក និងបង្កាភ្នែកពីសម្ពាធខាងក្រៅ។
biology
តើភាពមិនប្រក្រតីនៃភ្នែកមានប៉ុន្មានប្រភេទ? គឺអ្វីខ្លះ? ចូរបកស្រាយប្រភេទនីមួយៗ?
ភាពមិនប្រក្រតីនៃភ្នែកមានពីរប្រភេទគឺ ភ្នែកម្ង៉ូប និងភ្នែកអ៊ីពែបម្រូប។ - ភ្នែកម្ង៉ូប៖ មើលវិត្ថុនៅឆ្ងាយមិនច្បាស់។ ចម្ងាយអប្បបរមានៃគំហើញច្បាស់គឺខ្លីជាងភ្នែកធម្មតា។ ចំពោះវិត្ថុនៅឆ្ងាយ រូបភាពកើតឡើងនៅខាងមុខរេទីន គឺ ប្រព័ន្ធអុបទិចភ្នែកបង្រូមខ្លាំងពេក ដូចនេះត្រូវតែកែភ្នែកម្ង៉ូបនេះ ដោយពាក់វែនតាឡង់ទីពង្រីកដើម្បីទាញរូបភាពអោយមកកើតន...
biology
តើផ្នែកនីមួយៗនៃត្រចៀកមានលក្ខណះពិសេសអ្វីខ្លះ?
ត្រចៀកក្រៅមានស្លឹកត្រចៀក និងបំពង់សោតវិញ្ញាណ ឬ រន្ធត្រចៀក។ ត្រចៀកកណ្ដាលមានក្រដាសត្រចៀក ឆ្អឹងតូចៗបី និងបង្អូចរាងពងក្រពើ។ ត្រចៀកក្នុងមានបំពង់រាងគូទខ្យងអោយកាន់តែខ្លាំង។
biology
តើអណ្ដាតមានលក្ខណះដូចម្ដេច? តើអញ្ច្រាញជាអ្វី? ពន្លកជីវ្ហាវិញ្ញាណជាអ្វី? ហើយវាស្ថិតនៅកន្លែងណា?
អណ្ដាតមានលក្ខណះដូចជាបន្ទះសេរសៃឆ្មារៗនៅពាសពេញអណ្ដាត ជាពិសេសផ្នែកកណ្ដាលនៃអណ្ដាតមានកន្ទូលតូចៗជាច្រើន។ អញ្រ្ចាញកន្ទូលតូចៗដែលមានបង្កប់ពន្លកជីវ្ហាវិញ្ញាណ។ ពន្លកជីវ្ហាវិញ្ញាណ ជាធ្មូលវិញ្ញាណរសជាតិ។ ភាគច្រើនវាស្ថិតនៅលើផ្ទៃអណ្ដាត ប៉ុន្តែវាក៍មាននៅលើផ្ទៃក្រអូមមាត់ ដើមក និងកន្លើតផងដែរ។
biology
តើពន្លកជីវ្ហាវិញ្ញាណមានទម្រង់ដូចម្ដេចដែរ?
ពន្លកជីវ្ហាវិញ្ញាណមានទម្រង់ដូចជា រាងពងក្រពើ ដែលស្ថិតនៅតាមបណ្ដោយផ្ទៃជញ្ជាំងនៃអញ្រ្ចាញនីមួយៗ។ អញ្ច្រាញមួយមានពន្លកជីវ្ហាវិញ្ញាណច្រើន។ ពន្លកជីវ្ហាវិញ្ញាណនីមួយៗកើតពីកោសិការាងទ្រវែង គឺកោសិកាទ្រទ្រង់ និងកោសិកាពន្លកជីវ្ហាវិញ្ញាណដែលបញ្ចាប់ដោយរន្ធល្អិតៗ។ រន្ធល្អិតៗទាំងនេះ បើកចំហទៅរកផ្ទៃនៃអណ្ដាត នៅក្នុងរន្ធរសជាតិមួយ។ នៅក្នុងកោសិក...
biology
តើអាំងភ្លុចប្រសាទកើតមាននៅកន្លែងណា?
អាំងភ្លុចប្រសាទកើតមាននៅពេលពន្លកជីវ្ហាវិញ្ញាណត្រូវបានភ្ញោច កោសិកាវិញ្ញាណរសជាតិបង្កើតអាំងភ្លុចប្រសាទដែលត្រូវបានបញ្ចូនទៅកាន់ខួរក្បាល ត្រង់កំពកសៀតផ្កា តាមសរសៃប្រសាទវិញ្ញាណនាំ។ បន្ទាប់មកសំបកខួរ បកប្រែអាំងភ្លុចនេះអោយទៅជារសជាតិ។
biology
ដែលអាចចាប់ក្លិនបាននៅក្នុងរន្ធច្រមុះនីមួយៗមានផ្ទៃក្រឡាប៉ុន្មាន?
នៅក្នុងសំបកខួរក្បាល មជ្ឈមណ្ឌលឃានវិញ្ញាណនៅត្រង់កំពកសៀតផ្កា។ តំបន់ដែលអាចចាប់ក្លិនបាននៅក្នុងរន្ធច្រមុះនីមួយៗមានផ្ទៃក្រឡាប្រហែល 10cm2។
biology
តើអរម៉ូនទីរ៉ូស៊ីនបង្ករឡើងពីម៉ូលេគុលអ្វីខ្លះ? ហើយវាមាននាទីអ្វីខ្លះ?
អរម៉ូនទីរ៉ុកស៊ីនកើតឡើងពីអាស៊ីតអាមីនេទីរ៉ុកស៊ីនពីរដោយមានភ្ជាប់អាតូមអ៊ីយ៉ូតចំនួនបួន។ វាមាននាទីបង្កើនអត្រាមេតាប៉ូលីសប្រូតេអ៊ីន គ្លុយស៊ីត និង ខ្លាញ់។
biology
តើអ៉ីប៉ូឡាមុសស្ថិតនៅកន្លែងណា? តើវាមាននាទីដូចម្ដេច?
អ៊ីប៉ូឡាមុសស្ថិតនៅកន្លែងផ្នែកបាតនៃខួរធំ ខាងក្រោមតាឡាមុស។ វាមាននាទីត្រួតពិនិត្យការស្រែកឃ្លាន តំហែរក្សាសីតូណ្ហភាណ តុល្យភាពទឹក និងសម្ពាធឈាម។ បន្ថែមពីនេះ អ៊ីប៉ូតាឡាមុសមាននាទីបង្កើតឬភ្ញោចបញ្ចេញអរម៉ូនរបស់ក្រពេញអ៊ីប៉ូភីស។
biology
ចូរពណ៍នាពីផលវិបាកដែលបណ្ដាលមកពីការបញ្ចេញបរិមាណទីរ៉ុកស៊ីនច្រើនពេក និងតិតពេក?
ទីរ៉ុកស៊ីនកំណត់អត្រាមេតាប៉ូលីសនៅក្នុងសារពាង្គកាយ។ កំណើនកម្រិតទីរ៉ុកស៊ីនបណ្ដាលអោយមានកំណើនអត្រាដង្ហើមកោសិកា មានន័យថា កោសិកាផលិតថាមពលច្រើនហើយក្លាយជាសកម្មខ្លាំង តំហយកម្រិតទីរ៉ុកស៊ីន បណ្ដាលអោយមានតំហយអត្រាដង្ហើមកោសិកា។ កោសិកាផលិតថាមពលតិចតូចហើយក្លាយជាមិនសូវសកម្ម៖ - បរិមាណទីរ៉ុកស៊ីនតិចពេកនៅពេលពេញវ័យ បណ្ដាលអោយមានជម្ងឺសីមីដែម ដែ...
biology
តើជម្ងឺពពក កើតឡើងបណ្ដាលមកពីអ្វី? ហើយគេអាចបង្ការវាបានដូចម្ដេច?
ជម្ងឺពពក កើតឡើងបណ្ដាលមកពីកង្វះជាតិអ៊ីយ៉ូតនៅក្នុងរបបអាហារដែលធ្វើអោយក្រពេញទីរ៉ូអ៊ីតប៉ោងធំ។ គេអាចបង្ការវាបានដោយបរិភោគអាហារដែលមានជាតិអ៊ីយ៉ូត។
biology
តើអូវៃផលិតអរម៉ូនអ្វី ហើយអរម៉ូនទាំងនេះមាននាទីដូចម្តេច?
អូវែផលិតអរម៉ូនអឺស្រ្តូសែន និង ប្រូសរស្តេរ៉ូន។ អរម៉ូនទាំងនេះមាននាទី ដូចតទៅ៖ - អ៊ីស្រ្តូសែនត្រូវបានផលិតចេញពីកោសិកាផូលីគុលនៃអូវែ ដោយឆ្លើយតបនឹងការភ្ញាចរបស់FSH។អំពើរបស់វាធ្វើឲ្យស្រទាប់ភ្នាសសើមក្បួនឡើងក្រាស់ដោយបង្កើនចំណែកមីតូសនៃកោសិកា។វាក៏មានឥទ្ធិពលទៅលើលក្ខណៈភេទបន្ទាប់របស់មនុស្សស្រីដែរ។ក្នុងរយៈពេលមានផ្ទៃពោះ សុកជាអ្នកបញ្ចេញអរ...
biology
ហេតុអ្វីបានជាគ្រប់សកម្មភាពទាំងអស់របស់កោសិកាត្រូវការប្រូតេអ៉ីនជាចាំបាច់?
ត្រូវការប្ររកអ៊ីនច្រើនប្រភេទដែលមានមុខងារផ្សេងៗគ្នា។បើគ្មានប្រូត្រូអ៊ីនទេសកម្មភាពរកាសិកាមិនអាចប្រព្រឹត្តទៅបានជាហេតុធ្វើឲ្យសារពាង្គកាយត្រូវស្លាប់។
biology
តើសារធាតុងាយដែលបង្កឡើងជាប្រូតេអ៉ីនគឺអ្វី? ក្នុងកោសិកានៃសារពាង្គកាយមនុស្សតើមានអាស៊ីតអាមីនប្រហែលប៉ុន្មានប្រភេទ?
សារធាតុងាយដែលបង្កជាប្រូតេអ៊ីនគឺអាស៊ីតអាមីនេមាន (aa) ប្រហែល20ប្រភេទ។
biology
នៅកម្រិត pH= 7 តើកាបុកស៊ីលនិងបណ្តុំអាមីនបំបែកទៅជាអ្វី?
នៅកម្រិត pH 7 បណ្ដុំកាបុកស៊ីលបំបែកទៅជាទម្រង់បាស ឯទម្រង់អាមីន។បំបែកទៅជាទម្រង់អាស៊ី2ត។
biology
តើចំណងប៉ិបទីតកើតឡើងដោយសារអ្វី?
ចំណងប៉ិបទីតជាការភ្ជាប់រវាងបណ្តើកាបុកស៊ីលរបស់អាស៊ីតអាមីនេមួយ នឹងបណ្ដុំអាមីនេរបស់អាស៊ីតអាមីនេមួយរទៀតដោយដកមួយម៉ូលេគុលទឹក។
biology
ដូចម្តេចដែលហៅថាប៉ិបទីត? ចំណងប៉ិបទីត?
ប៉ិបទីតជាការភ្ជាប់រវាងអាស៊ីតអាមីរន2 ឬច្រើន។ចំណងប៉ិបទីតជាការភ្ជាប់រវាងបណ្តើកាបុកស៊ីលរបស់អាស៊ីតអាមីនេមួយ នឹងបណ្ដុំអាមីនរបស់អាស៊ីតអាមីនេមួយទៀតដោយបាត់បង់ម៉ូលេគុលទឹក។
biology
ហេតុអ្វីបានជាគេនិយាយថា អាស៊ីតអាមីនជាសារធាតុចំណូលទីក?
បានជាគេនិយាយថា អាស៊ីតអាមីនជាសារធាតុចំណូលទឹក ព្រោះវារលាយក្នុងទីកហើយអាចជ្រាបតាមភ្នាសកោសិកាបាន។
biology
តើក្រពេញភេទមាននាទីដូចម្តេច?
ក្រពេញភេទមាននាទីផលិតកាម៉ែត និងអរម៉ូតភេទ ជួយក្នុងការលូតលាស់ប្រដាប់បន្តពូជ។
biology
ហេតុអ្វីបានជាគេនិយាយថា តំណលំដាប់ (AA) កំណក់ទម្រង់និងនាទីប្រកអី?
បានជាគេនិយាយថា កំណលំដាប់ (aa) កំណត់ទម្រង់និងនាទីរបស់ប្រូតេអ៊ីនព្រោះលំដាប់តំរៀប (aa) ក្នុងម៉ូលេគុលប្រូអ៊ីនធ្វើឲ្យម៉ូលេគុលនោះមានទម្រង់ខុសៗគ្នាហើយទម្រង់នោះជាអ្នកកំណត់នាទីរបស់ប្រតេអ៊ីន។
biology
តើប្រូតេអ៉ីនមាននាទីដូចម្តេចខ្លះក្នុងដំណើរប្រព្រឹត្តទៅនៃសារពាង្គកាយ?
ក្នុងដំណើរប្រព្រឹត្តទៅនៃសារពាង្គកាយ ប្រតអ៊ុនមាននាទីទម្រង់កាតាលីករ ជាអរម៉ូនជាអ្នកការពារ និងជាអ្នកដឹកនាំ។
biology
តើផ្នត់ស្រប និងមិនស្របគ្នាដូចម្តេច? ហេតុអ្វីបានជាផ្នត់មិនស្របរឹងមាំជាងផ្នត់ស្រប?
ផ្នត់ស្របនិងមិនស្របខុសគ្នាត្រង់ច្រវាក់ប៉ូលីប៉ិបទីតរបស់ផ្នត់ស្របតម្រៀបទៅតាមទិសតែមួយ ឯច្រវាក់ប៉ូលីប៉ិបទីតរបស់ផ្នត់មិនស្របតម្រៀបក្នុងទិសដៅផ្សេងៗគ្នា។បានជាផ្នត់មិនស្របរឹងមាំជាងផ្នត់ស្រប់ព្រោះទិសដៅតម្រេបរបស់ ច្រវាក់ប៉ូលីប៉ិបទីតធ្វើឱ្យទំរង់កាន់តែសាំញ៉ាំ។
biology
តើទម្រង់ទី៣មានលក្ខណៈដូចម្តេច?
ទម្រង់ទី៣មានលក្ខណៈបត់បែនជាច្រើន ឬក់ប៊ីអាយអាស៊ីតអាមីនដែលកវាស្ថិតនៅជាប់គ្នាវិញ។ដោយសារភាពបែនបត់ជាច្រើន ឬក់ វា ក្លាយជាប្រូតេអ៊ីនគ្រាប់ដែលអាចឲ្យទឹកជ្រាបចូលបាន ហើយមាននាទីជាយថាប្រភេទ។
biology
ហេតុអ្វីបានជាថាប្រូតេអ៉ីនជាកាតាលីករ?
បានជាថាប្រូតេអ៊ីនជាកាតាបើករព្រោះប្រូតេអ៊ីនចូលរួមក្នុងលំនានៃការរំលាយអាហារដោយបង្កើតល្បឿនប្រតិកម្មគីមីប៊ុយឡូពីផូស្វាត។
biology
តើប្រតេអ៉ីនដែលចូលរួមក្នុងការភ្ជាប់អាសូតមានឈ្មោះអ្វី? តើប្រូតេអ៉ីនដែលចូលរួមក្នុងរស្មីសំយោគឈ្មោះអ្វី?
ប្រភេអ៊ីនចូលរួមនៅក្នុងការភ្ជាប់អាសូនរឈ្មោះ នីត្រូសែណាស។ ប្រូតេអ៊ីនដែលចូលរួមក្នុងដំណើររស្មីសំយោគឈ្មោះ ប៊ុយឡូពីផូស្វាត។
biology
ហេតុអ្វីបានជាថាប្រូតេអ៊ីនជាអ្នកទ្រទ្រង់សារពាង្គកាយ?
បានជាថាប្រូតេអ៊ីនជាអ្នកទ្រទ្រង់សារពាង្គកាយព្រោះប្រូតេអ៊ីនជាសាមាសធាតុចម្បងក្នុងការភ្ជាប់ជាលិកាក្នុងសារពាង្គកាយមានភាពយឺត។
biology
តើប្រូភេអ៊ីនក្នុងជាលិកាសន្ធាន់ឈ្មោះអ្វី? តីប្រូតេអ៊ីនដែលធ្វើឲ្យសារពាង្គកាយមានភាពយឺតឈ្មោះអ្វី?
ប្រតេអ៊ុនក្នុងជាបើកសន្ធានឈ្មោះ កូឡាសែន។ ប្រូតេអ៊ីនដែលធ្វើអោយសារពាង្គកាយមានភាពយឺតឈ្មោះ អេឡាស្ទីន។
biology
តើប្រូតេអ៉ីនមានសារៈសំខាន់ដូចម្តេចចំពោះសារពាង្គកាយ?
ប្រូតេអ៊ីនជាសមាសធាតុនៃជីវិតដែលបង្កើតនូវរាល់សមាសភាពនៃសារពាង្គកាយនិងជាសំភារៈទ្រទ្រង់រាងកាយរបស់ភាវរស់។
biology
តើក្រពេញភេទមនុស្សប្រុសជាអ្វី? ចុះមនុស្សស្រីវិញជាអ្វីដែរ?
ក្រពេញភេទមនុស្សប្រសជា ពងស្វាស និងមនុស្សស្រីជា អូវែ។
biology
ចូរពណ៌នាពីសកម្មភាពរបស់គ្លុយកាកុង?
តាមធម្មតាឥទ្ធិពលនៃគ្លុយកាកុងលើមេតាបូលីសគ្លុយកូស ផ្ទុយនឹងអាងស៊ុយលីន។នៅពេលអាំងស៊ុយលីនបន្ថយកម្រិតគ្លុយកូសក្នុងឈាម គ្លុយកាកុងក៏តំឡើងកម្រិតក្លុយកូស។នៅពេលកំហាប់គ្លុយកូសក្នុងឈាមធ្លាក់ក្រោមកម្រិតកំណត់មួយ កាសិកាអាល់ របស់លំពែង ត្រូវបានភ្ញាចឲ្យបញ្ចេញក្លុយកាកុង។ នៅក្នុងថ្លើម ក្លុយកាកុងធ្វើឲ្យគ្លីកូសែនប្លែងជាគ្លុយកូស។ បន្ទាប់មកត្លុ...
biology
តើនៅពេលណា លំពែងផលិតអរម៉ូនគ្លុយកាកុង?
នៅពេលកម្រិតគ្លុយកូសក្នុងឈាមធ្លាក់ចុះ ក្រោមកម្រិតកំណត់លំពែងបញ្ចេញស្អុយកាកុង ដើម្បីតំឡើងបរិមាណគ្លុយកូសក្នុងឈាមឲ្យដល់កម្រិតកំណត់វិញ។
biology
ចូរពន្យល់ដោយសង្ខេបពីតំណបត្រឡប់អវិជ្ជមាននៃអរម៉ូនទីរ៉ុកស៊ីន?
នៅក្នុងអ៊ីប៉ូតាឡាមុសដឹងថា កម្រិតទីរ៉ុកស៊ីនក្នុងឈាមចុះទាប វាក៏ផលិតអរម៉ូនទីរ៉ូអ៊ីតបញ្ចេញ (TRH) ដែលភ្ញោចក្រពេញអ៊ីប៉ូភីសខាងមុខអោយបញ្ចេញ (TSH)។ (TSH) ភ្ញោចការផលិតទីរ៉ុកស៊ីន។ កំណើនកម្រិត TSH និងទីរ៉ុកស៊ីន បង្អាក់ការផលិត (TRH) នៃអ៊ីប៉ូតាឡាមុស។ ដូចនេះបញ្ចាក់ថាកម្រិតអរម៉ូនទីរ៉ុកស៊ីនក្នុងរាងកាយត្រួតពិនិត្យដោយតំណបត្រឡប់អវិជ្ជមាន។
biology
តើអរម៉ូនប៉ារ៉ាទីរ៉ូអ៉ីតមាននាទីដូចម្ដេច?
អរម៉ូនប៉ារ៉ាទីរ៉ូអ៊ីតមាននាទីតម្រូវមេតាប៉ូលីសកាល់ស្យូមនិងផូស្វាតនៅក្នុងសារពាង្គកាយ។
biology
តាមធម្មតាតើបរិមាណ ca2+ក្នុងឈាមមានប៉ុន្មាន? ហើយ ca2+មាននាទីដូចម្ដេចក្នុងសារពាង្គកា?
តាមធម្មតាបរិមាណ ca2+ក្នុងឈាមមាន0,1mgក្នុងឈាម 1ml។ កាល់ស្យូមមាននាទីលូតលាស់ត្រឹមត្រូវ សុខភាពឆ្អឹងនិងធ្មេញ កំណកឈាម លំនាំប្រសាទ និងការកន្ត្រាក់សាច់ដុំ។
biology
តើក្រពេញខូរលើតម្រងនោមផលិតអរម៉ូនអ្វីខ្លះ?
អរម៉ូនអេពីណេព្រីន ឬ អាដ្រេណាលីន និង ណូអេពីណេព្រីន។
biology
ប្រសិនបើប្អូនរបូតដៃ ហៀបនិងធ្លាក់ពីលើដើមឈើខ្ពស់ តើប្អូនមានអារម្មណ៍ដូចម្ដេច?
ភិតភ័យចង្វាក់បេះដូងញាប់ ហើយស្ថិតក្នុងសកម្មភាពប្រុងប្រយ័ត្ននិងទប់ទល់ឬរត់ចេញ។
biology
នៅពេលប្អូនឃើញឆ្កែមួយយ៉ាងធំព្រុសកំញើញរកខាំប្អូន តើប្អូនមានអារម្មណ៍ដូចម្ដេចដែរ?
ចលនាបេះដូងលោតញាប់ ហើយស្ថិតក្នុងសកម្មភាពប្រុងប្រយ័ត្ននិងទប់ទល់ឬរត់ចេញ។
biology
តើជម្ងឺពពកបណ្ដាលមកពីមូលហេតុអ្វីខ្លះ?
កង្វះជាតិអ៊ីយ៉ូតនៅក្នុងរបបអាហារ។
biology
តើគេអាចបង្ការជម្ងឺពពកតាមវិធីណា?
បរិភោគអាហារដែលមានជាតិអ៊ីយ៉ូត។
biology
ពេលប្អូនជូបប្រទះនូវស្ថានភាពគ្រោះថ្នាក់មួយចំនួនដូចជាឃ្មុំដេញទិចឬឆ្កែដេញខាំតើអរម៉ូនមួយណាដែលត្រូវបញ្ចេញនៅពេលនោះ?
អរម៉ូនអាដ្រេណាលីន។
biology
តើក្រពេញខូរលើតម្រងនោមចែកជាប៉ុន្មានផ្នែក? អ្វីខ្លះ?
មានពីរផ្នែកគឺក្រពេញខូរលើតម្រងនោមនិងក្រពេញតិចលើខួរតម្រងនោម។
biology
តើក្រពេញលើតម្រងនោមផលិតអរម៉ូនអ្វីខ្លះ?
វាផលិតអរម៉ូនអេពីណេព្រីននិងណូអេពីណេព្រីន។
biology
តើអរម៉ូនទាំងពីរនេះ មានតួនាទីដូចម្ដេចនៅក្នុងសារពាង្គកាយ?
អរម៉ូនករទីសូលជូយជម្រុញអ៊ីដ្រូលីសប្រូតេអ៊ីននិងទ្រីគ្លីសេរីតអោយទៅជាអាស៊ីតអាមីនេនិងអាស៊ីតខ្លាញ់ (គ្លីសេរ៉ូល)។ បន្ទាប់មកនៅក្នុងថ្លើមបំប្លែងទៅជាគ្លុយកូសដូចនេះវាបង្កើនកម្រិតគ្លុយកូសនៅក្នុងឈាម។ អរម៉ូនអាល់ដូស្តេរ៉ូន តម្រូវកម្រិតអ៊ីយ៉ុងសូដ្យូម (Na+) និងអ៊ីយ៉ុងប៉ុតាស្យូម (K+) ក្នុងឈាមនៅត្រង់តម្រងនោម។
biology
តើអរម៉ូនករទីសូល ស្ថិតនៅក្រោមឥទ្ធិពលរបស់ក្រពេញណាខ្លះ?
អ៊ីប៉ូតាឡាមុសផលិតអរម៉ូនដែលទៅភ្ញោចអ៊ីប៉ូភីសមុខអោយបញ្ចេញអរម៉ូន ACTH។បន្ទាប់មក ACRTH ក៏ទៅភ្ញោចក្រពេញករតិចលើតម្រងនោមអោយបញ្ចេញអរម៉ូនករទីសូល។
biology
ក្រៅពីតាំងនៅលើតម្រងនោម តើរវាងតម្រងនោម និងក្រពេញលើតម្រងនោមមានទំនាក់ទំនងជាមួយគ្នាបែបណាដែរ?
ក្រពេញករតិចលើតម្រងនោមបញ្ចេញអរម៉ូនអាល់ដូស្តេរ៉ូនដែលតម្រូវការជ្រាបចេញនៃអ៊ីយ៉ុងសូដ្យូមនិងបញ្ចេញអ៊ីយ៉ុងប៉ូតាស្យូមពីតម្រងនោម។
biology
តើអរម៉ូនអាល់ដូស្តេរ៉ូនស្ថិតនៅក្រោមឥទ្ធិពលនៃអ៉ីប៉ូភីសមុខដែរឬទេ?
ការបញ្ចេញអរម៉ូនអាល់ដូស្តេរ៉ូនមិនស្ថិតក្រោមការបញ្ចេញនៃក្រពេញអ៊ីប៉ូភីសមុខទេប៉ុន្តែកំហាប់សូដ្យូមក្នុងឈាម តម្រូវអោយមានការបញ្ចេញអរម៉ូនអាល់ដូស្តេរ៉ូន។
biology
ចូរពណ៌នាពីសកម្មភាពរបស់អរម៉ូនអាំងស៊ុយលីនក្នុងការបន្ថយកំរិកគ្លុយកូសក្នុង?
នៅពេលកម្រិតគ្លុយកូសឡើងខ្ពស់ អាំងស៊ុយលីនភ្ញាចកោសិកាគោលដៅ (មានកោសិកាថ្លើម កោសិកាសាច់ដុំជាប់ឆ្អឹង និងជាលិកាខ្លាញ់) ឲ្យចាប់គ្រូយកូសប្រើប្រាស់ជាប្រភពថាមពលសំរាប់សកម្មភាពរផ្សេងៗ។ក្រៅពីនេះចំពោះម៉ូរលគុលផួយកូសដែលនៅសល់អាំងស៊ុយលីនបំរំប្លងឲ្យទៅជាគ្លីកូសែន ហើយស្តុកទុកក្នុងកោសិកាថ្លើម និងសាច់ដុំជាប់ឆ្អឹង។ម្យ៉ាងទៀត គ្លុយកូសក៏ត្រូវបានប...
biology
ក្រៅពីអាំងស៊ូលីន តើលំពែងផលិតអរម៉ូនអ្វី?
អរម៉ូនគ្លុយកាកុង។
biology
តើក្រពេញទីរ៉ូអ៊ីតផលិតអរម៉ូនអ្វីទៀត ក្រៅពីអរម៉ូនទីរ៉ុកស៊ីន?
ក្រៅពីអរម៉ូនទីរ៉ុកស៊ីន ក្រពេញទីរ៉ូអ៊ីតផលិតអរម៉ូនកាល់ស៊ីតូនីន ហើយកាល់ស៊ីតូនីនតម្រូវកម្រិតកាល់ស្យូមនៅក្នុងឈាម។
biology
ពោតជារុក្ខជាតិម៉ូណូកូទីលេដូន ឬ ឌីកូទីលេដូន? ពីព្រោះអ្វី?
ពោតជារុក្ខជាតិម៉ូណូកូនីលេដូនពីព្រោះ - គ្រាប់មានកូទីលេដុងមួយ - ស្លឹងវែងមានទ្រនុងស្រប - ផ្កាមាន ៣ស្រទាប់ ពហុគុណនៃ៣។ - រឹសជារឹសស្ញែ - ដើមមានបាច់សរសៃនាំស្ថិតនៅរាយប៉ាយ។
biology
តើតាឡាមុសជាអ្វី? តើវាមាននាទីដូចម្ដេច?
តាឡាមុសជាស្ថានីយ៍បញ្ជូនបន្ត។ វាមាននាទីចាប់យកអាំងភ្លុចពីណីរ៉ូនវិញ្ញាណនាំហើយបញ្ចូនទៅកាន់ផ្នែកត្រឹមត្រូវវានៅក្នុងសំបកខួរ ដែលនិងត្រូវបកស្រាយ។ ក្រៅពីនេះវាមាននាទី ជ្រើសរើសរំញោច ដើម្បីបង្ការ បន្ទុកច្រើនហូស ផ្នែកវិញ្ញាណ។
biology
តើខួរធំបង្ករឡើងពីសារធាតុអ្វីខ្លះ?
ខួរធំជាផ្នែកធំជាងគេនៃខួរក្បាល។ ស្រទាប់ក្រៅ ឬ សំបកខួរជាផ្នែកសំខាន់ ដែលបង្កឡើងពីសារធាតុប្រផេះ។ សារធាតុនេះកើតឡើងពីតួកោសិកានៃណឺរ៉ូនចលករ និងណឺរ៉ូនភ្ជាប់។ ស្រទាប់ក្នុងជាសារធាតុស កើតពីភីបប្រសាទ។
biology
ហេតុអ្វីបានជាគេចាត់ទុកក្រពះ និងពោះវៀនតូចជាក្រពេញអង់ដូគ្រីន?
ព្រោះវាជាក្រពេញដែលផលិតអរម៉ូនហើយបញ្ចេញទៅ ក្នុងចរន្តឈាមដោយផ្ទាល់ - ក្រពះផលិតអរម៉ូនកាស្ទ្រីន - ពោះវៀនតូចផលិតអរម៉ូនសេក្រទីន។
biology
ចូរពិពណ៌នាពីស៊ីមណូស្ពែមទាំងបួនក្រុម?
ពិពណ៌នាពីស៊ីមណូស្ពែមទាំងបួនក្រុម៖ - ប្រង់ (Cycard) វាមានរូបរាងដូចដើមត្នោតម៉្យាងដែលមានស្លឹកផ្តុំនៅកំពូលខាងចុង តែវាផលិតកោន។ កោនពេញវ័យមាន រូបរាងដូចបាល់។ - កូនីភែ (Conifers) មានស្លឹកដូចម្ជុល (ស្រស់) ដែលអាចអោយការពារការបាត់បង់ជាតិទឹក និង អាចអោយបន្សាំទោនឹងអាកាសធាតុស្ងួត។ ស្លឹករបស់កូនីភែមានពណ៌បៃតងពេញមួយឆ្នាំ។ - គីងកូ (Gingoes)...
biology
តើកោនជាអ្វី? ក្នុងការបន្តពូជរបស់ស៊ីមណូស្ពែម តើកោនមាននាទីជាអ្វី?
កោន គឺជាសរីរាង្គបន្តពូជរបស់រុក្ខជាតិស៊ីមណូស្ពែម កោនមាននាទីជាអ្នកផ្ទុកកោសិកា បន្តពូជា (ស្ពែម៉ាតូសូអ៊ីតចំពោះកោនឈ្មោល ឯអូអូស៊្វែចំពោះកោនញី)។
biology
ចូរពីពណ៌នាអំពីអត្ថប្រយោជន៍ពពួកស្រល់។
សារៈប្រយោជន៍ពពួកស្រល់មានដូចជាៈ - ជាជម្រកពពួកសត្វ - ដើមត្រូវបានគេយកទៅធ្វើជាគ្រឿងសង្ហារឹម និង ផលិតជក្រដាស - ជាអុសសម្រាស់ដុត - ជាឱសថសម្រាប់ព្យាបាលជម្ងឺ និង គ្រឿងក្រអូប។
biology
រុក្ខជាតិអង់ស្យូស្ពែមមានប្រយោជន៍អ្វីខ្លះ?
រុក្ខជាតិអង់ស្យូស្ពែមមានប្រយោជន៍ដូចជាៈ - ធ្វើជាគ្រឿងសង្ហារឹម (តុ ទូ ផ្ទះ...) ឈើប្រណិតបេងនាងនួន - ជាឱសថសម្រាប់ព្យាបាលជម្ងឺ - ផលិតផលឧស្សាហកម្ម ឧ.ជ័រដើមកៅស៊ូ និង ជ័រដើមឈើទាល - ផ្លែឈើមួយចំនួនធំអាចយកបរិភោគបាន - ផលិតអុកស៊ីសែនសំរាប់ការដកដង្ហើមរបស់មនុស្ស និង សត្វ។
biology
តើលក្ខណៈពិសេសពីរយ៉ាងរបស់រុក្ខជាតិអង់ស្យូស្ពែមមានអ្វីខ្លះ?
នាទីសំខាន់បីយ៉ាងរបស់ស្លឹក៖ - បំភាយចំហាយទឹក និង អុកស៊ីសែនទៅក្នុងបរិយាកាស - ស្រូបយកឧស្ម័នកាបូនិចដើម្បីធ្វើរស្មីសំយោគ - ផលិតកាបូនអ៊ីដ្រាត (ស្ករ) ដើម្បីទ្រទ្រង់ដល់ការលូតលាស់សារពាង្គកាយរបស់រុក្ខជាតិ និងដល់អ្នកប្រើប្រាស់ទូទៅ (សត្វ)។
biology
តើបរិមណ្ឌលប្រាសាទមានសរសៃប្រាសាទអ្វីខ្លះ?
បរិមណ្ឌលប្រសាទមានសរសៃប្រាសាទទាំងអស់ លើកលែងតែខួរក្បាល និង ខួរឆ្អឹងខ្នង។ សរសៃប្រសាទទាំងនោះមានដូចជា សរសៃប្រសាទចេញពីខួរក្បាលទាំង១២ សរសៃប្រសាទ ចេញពីខួរឆ្អឹងខ្នងទាំង៣១គូ រួមទាំងសរសៃប្រាសាទផ្សេងៗ ទៀតដែលមាននៅ ក្នុងសារពាង្គកាយ។
biology
ដូចម្តេចដែលហៅថាពន្លកជីវ្ហាវិញ្ញាណ? រៀបរាប់ទីតាំងនៃរសជាតិរបស់វា។
ពន្លកវិញ្ញាណគឺជា ធ្មូលវិញ្ញាណគីមីដែលរសនឹងរសជាតិ។ ទីតាំងរសជាតិៈ - រសជាតិផ្អែមស្ថិតនៅផ្នែកចុងអណ្តាត - រសជាតិប្រៃស្ថិតនៅចំហៀងអណ្តាត - រសជាតិប្រៃស្ថិតនៅចំហៀងសងខាង - រសជាតិល្វីងស្ថិតនៅគល់អណ្តាត។
biology
តើផ្នែកណានៃគ្រាប់ភ្នែក ដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែក?
ផ្នែកដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែកគឺ ស្រទាប់រេទីនដែលមានកោសិកាពីរគឺ៖ - កោសិកាដំបង រស នឹងពន្លឺខ្សោយហើយចាប់យកចលនាតែមិនចាប់យកពណ៌នោះទេ។ - កោរសិការាងកោន រស នឹងពណ៌ហើយត្រូវការពន្លឺខ្លាំង។
biology
តើត្រចៀកចាប់យករំញោចអ្វី? តើត្រចៀកមានផ្នែកអ្វីខ្លះ? តើផ្នែកណាខ្លះដែលទាក់ទងនឹងរក្សាលំនឹង?
ត្រចៀកយករំញោចល្បឺ ឬ ទទួលនូវសំលេង។ ត្រចៀកចែកចេញជាបីផ្នែកគឺ ត្រចៀកក្រៅ កណ្តាល និង ត្រចៀកក្នុង ត្រចៀកក្នុង និង ខួរតួចមាននាទីក្នុងការរក្សាលំនឹង។
biology
តើធ្មូលវិញ្ញាណទាំង៥ប្រភេទរបស់ស្បែកជាអ្វី?
ធ្មូលវិញ្ញាណទាំង៥ប្រភេទរបស់ស្បែកគឺ ការប៉ះទង្គិតស្រាល ប៉ះទង្គិចខ្លាំង ការឈឺចាប់ កម្តៅ និង ភាពត្រជាក់។
biology
ចូរប្រៀបធៀប មជ្ឃមណ្ឌលប្រាសាទ និង បរិមណ្ឌលប្រាសាទ។
ប្រៀបធៀប មជ្ឃមណ្ឌលប្រាសាទ និង បរិមណ្ឌលប្រាសាទ៖ - មជ្ឃមណ្ឌលប្រាសាទៈ ជាអ្នកទទួលព័ត៌មានទាំងឡាយដែលបញ្ជូនពីបរិមណ្ឌល ហើយធ្វើកាវិភាគ។ ស្ថិតនៅក្នុងខួរក្បាល និង ខួរឆ្អឹងខ្នង។ - បរិមណ្ឌលប្រាសាទៈ ជាអ្នកទទួលរំញោចអ្នកបញ្ជូនព័ត៌មានទៅអោយខួរក្បាល។ មានគ្រប់សរីរាង្គទាំងអស់នៃសារពាង្គកាយរួមទាំងសរសៃប្រាសាទ ខួរក្បាល ១២គូ និង ខួរឆ្អឹងខ្នង ៣១...
biology
តើដង់ឌ្រីតមាននាទីអ្វីខ្លះ?
ដង់ឌ្រីតមាននាទីដូចជា៖ - ភ្ជាប់ទៅនឹងសរីរាង្គចលករ ឬសរីរាង្គទទួលរំញោច។ - បញ្ជូនព័ត៌មានទៅកាន់តួរកោសិកា និង អាក់សូន - តភ្ជាប់អាក់សូនដើម្បីទទួលព័ត៌មានបញ្ជូនទៅមជ្ឃមណ្ឌលប្រាសាទ ដើម្បីធ្វើការវិភាគ។
biology
តើរេទីនជាអ្វី? តើវាត្រូវបានភ្ញោចដូចម្តេចខ្លះ?
រេទីន ជាស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែកដែលមានធ្មួលរសនឹងពន្លឺ។ រេទីនត្រូវបានភ្ញោចដោយពន្លឺ ដែលមានអំពើទៅលើកោសិការាកោណ នឹងផូវ (fovea) ដែលស្ថិតនៅលើស្រទាប់រេទីនដែលធ្វើឱ្យយើងអាចមើលឃើញពណ៌។
biology
ចូរប្រៀបធៀប ណឺរ៉ូនវិញ្ញាណនាំ និង ណឺរ៉ូនចលករ។
ប្រៀបធៀប ណឺរ៉ូនវិញ្ញាណនាំ និង ណឺរ៉ូនចលករ - ណឺរ៉ូនវិញ្ញាណនាំៈ ដឹកនាំព័ត៌មានពីធ្មូលវិញ្ញាណទៅកាន់ខួរក្បាល - ណឺរ៉ូនចលករៈ នាំព័ត៌មានដែលវិភាគហើយមកសរីរាង្គប្រតិកម្ម
biology
ដូចម្តេចដែលហៅថាប្រូតេអ៊ីនងាយ ប្រូតេអ៊ីនសាំញ៉ាំ?
ប្រូតេអ៊ីនងាយជា ប្រូតេអ៊ីនដែលកើតឡើងពីអាស៊ីតអាមីនេសុទ្ធ។ ប្រូតេអ៊ីនសាំញ៉ាំជាប្រភេទប្រូតេអ៊ីនដែលមានទាំងប្រូតេអ៊ីនងាយ និង សារធាតុដែលមិនប្រែប្រួលជាប្រូតេអ៊ីន។
biology
តើគ្រាប់ភ្នែកមានភ្នាសប៉ុន្មានស្រទាប់? អ្វីខ្លះ?
គ្រាប់ភ្នែកមាន បីប្រភេទគឺ ក្លេរ៉ូទិច កូរូអ៊ីត និង រេទីន។
biology
ផ្នែកសំខាន់ៗនៃប្រព័ន្ធប្រសាទសត្វឆ្អឹងកងមានអ្វីខ្លះ?
រូមមាន២ផ្នែកគឺៈ មជ្ឃមណ្ឌលប្រសាទ និង បរិមណ្ឌលប្រសាទ - មជ្ឃមណ្ឌលប្រសាទៈ មានខួរក្បាល និង ខួរឆ្អឹងខ្នង - បរិមណ្ឌលប្រសាទៈ មានផ្លូវប្រសាទវិញ្ញាណនាំ និង ផ្លូវប្រសាទចលករ។
biology
រៀបរាប់ពីសារៈសំខាន់នៃស្វ័យតម្លើងទ្វេ ADN។
សារៈសំខាន់មានដូចជាៈ - រក្សាចំនួនក្រូម៉ូសូមឱ្យនៅដដែលពេលកោសិកាចែក - នៅចំណែកមីតូស កោសិកាមេនិងកោសិកាកូនមាន ADN ដូចគ្នា - រ៉ាប់រងចំនួននិងរូបរាងក្រម៉ូសូមឱ្យនៅដដែលក្រោយចំណែកកោសិកា - រ៉ាប់រងនិងតំហែរក្សាព៏ត៌មានសេនេទិចឱ្យនៅថេរដោយឆ្លងកាត់ជំនាន់។
biology
ដូចម្តេចដែលហៅថាប៉ារ៉ាទីរ៉ូអ៊ីត?
ជាក្រពេញរាងពងក្រពើតូចៗចំនួន៤ ដែលបង្កប់ក្នុងផ្នែកខាងក្រោយនៃក្រពេញទីរ៉ូអ៊ីត វាមាននាទីបញ្ចេញផលិតអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត។
biology
តើខួរក្បាលនិងខួរឆ្អឹងខ្នងមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចក្នុងការបញ្ចូលព័ត៌មាន?
ខួរក្បាលនិងខួរឆ្អឹងខ្នង មានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចក្នុងការបញ្ចូលព័ត៌មានដោយៈ ព័ត៌មានផ្នែកវិញ្ញាណនាំ និងចលករឆ្លងកាត់ពីខួរក្បាលទៅផ្នែកផ្សេងៗទៀតនៃសារពារង្គកាយតាមរយៈខួឆ្អឹងខ្នង។ ម៉្យាងទៀតសរសៃភ្នែកវិញ្ញាណនាំនិងចលករទាំងអស់ដែលស្ថិតនៅក្រោមកញ្ចឹងកត្រូវតែឆ្លងកាត់តាមខួរឆ្អឹងខ្នងទៅកាន់ខួរក្បាល ទៅកាន់សរីរាង្គផ្សេងៗ។
biology
ប្រព័ន្ធប្រសាទមនុស្សមានមុខងារប៉ុន្មានយ៉ាង? អ្វីខ្លះ? ពន្យល់ពីមុខងាររបស់វាផង។
ប្រព័ន្ធប្រសាទមនុស្សមានមុខងារ ៣ យ៉ាងគឺ ទទួលព័ត៌មាន ឆ្លើយតបទៅនឹងព័ត៌មាន និងតំហែរក្សាថេរលំនឹង។ - ការទទួលព័ត៌មានៈ ប្រព័ន្ធប្រសាទជួយយើងឱ្យដឹងពីអ្វីដែលកើតមាននៅក្នុងមជ្ឃដ្ឋានជុំវិញតាមរយៈសរីរាង្គវិញ្ញាណ។ ឧទាហរណ៍ៈ ភ្នែករបស់អ្នកចាំទីទទួលបានព័ត៌មានមួយគឺបាល់កំពុងបោះពួយមករកគាត់ - ការឆ្លើយតបទៅនឹងព័ត៌មានៈ នៅពេលយើងទទួលបានសញ្ញា ឬការប្...
biology
តើលំពែងផលិតអរម៉ូនគ្លុយកាកុងនៅពេលណា?
លំពែងផលិតអរម៉ូនគ្លុយកាកុងនៅពេលកម្រិតគ្លុយកូសនៅក្នុងឈាមធា្លក់ចុះក្រោមដល់កម្រិតកំណត់។ វាបញ្ចេញអរម៉ូនកាកុងដើម្បីដំឡើងបរិមាណគ្លុយកូសក្នុងឈាមឱ្យដល់កម្រិតកំណត់ឡើងវិញ។
biology
អាស៊ីតអាមីនេបង្កើតឡើងដោយធាតុអ្វីខ្លះ?
អាស៊ីតអាមីនេបង្កើតឡើងដោយធាតុគីមី៤ប្រភេទគឺ C, H, O, N។
biology
រាប់ឈ្មោះរុក្ខជាតិឌីកូទីលេដូនឱ្យបាន៦។
រុក្ខជាតិឌីកូទីលេដូន មាន ខ្នុរ ក្រូច ស្វាយ ទាប ត្របែកជាដើម។
biology