question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើក្លរ៉ូអ៊ីតជាអ្វី? ហើយមានលក្ខណៈដូចម្តេច?
ក្លរ៉ូអ៊ីត គឺជាស្រទាប់កណ្តាលនៃគ្រាប់ភ្នែក។ ស្រទាប់ក្លរ៉ូអ៊ីតមានលក្ខណៈស្តើងមានពណ៌ត្នោតចាស់ និងសម្បុរដោយសរសៃឈាម។ ស្រទាប់ក្លរ៉ូអ៊ីតមាននាទីដឹកនាំសារធាតុចិញ្ចឹម និងអុកស៊ីសែនទៅផ្គត់ផ្គង់ឱ្យទៅស្រទាប់រេទីន និងរក្សាលំនឹងសីតុណ្ហភាពនៅក្នុងភ្នែក។ វាក៏មាននាទីការពារការជះត្រលប់មកវិញនៃពន្លឺផងដែរ។
biology
តើគេបែងចែកខួរក្បាលជាប៉ុន្មានផ្នែក? អ្វីខ្លះ? មាននាទីដូចម្តេចខ្លះ?
ខួរក្បាលមាន ៣ផ្នែកគឺ ខួរធំ ខួរតូច និងខួរកញ្ចឹងក។ ផ្នែកនីមួយៗមានតួនាទីដូចជាៈ - ខួរធំៈ មាននាទីត្រួតពិនិត្យនាទីជាច្រើនដូចជា សតិបញ្ញា ប្រឌិតញាណ ពិចារណា។ ក្រៅពីនេះវាទទួលបានព័ត៌មានសរីរាង្គវិញ្ញាណទាំង៥។ - ខួរតូចៈ មាននាទីត្រួតពិនិត្យចលនាឆន្ទៈទាំងអស់ និងចលនាអឆន្ទៈមួយចំនួន។ វាក៏មាននាទីរក្សានូវតុល្យភាពរបស់សារពាង្គកាយផងដែរ។ - ខួរក...
biology
តើវិស្មកម្មស៊ីនេទិចផ្តល់ផលអាក្រក់ដល់មនុស្សជាតិដូចម្តេចខ្លះ?
ផលអាក្រក់រួមមានៈ គ្រោះថ្នាក់ចំពោះបរិស្ថាន - សម្លាប់សត្វដែលរស់នៅលើរុក្ខជាតិ GMដែលធ្វើឱ្យស្លាប់ដល់ជីវៈចម្រុះលើផែនដី។ - ធ្វើឱ្យសត្វល្អិតមួយចំនួនអាចស៊ាំ និងបង្កើតភាពធន់នឹងសារធាតុពុលផ្សេងៗ។ - បង្កើនភាពអារដល់រុក្ខជាតិដោយមិនឱ្យផលិតគ្រាប់លំអងសម្រាប់បង្កាត់ពូជ។ គ្រោះថ្នាក់ចំពោះសេដ្ឋកិច្ចៈ - ក្រុមហ៊ុនផលិតគ្រាប់ GM ការពារយ៉ាងស្រប...
biology
ហេតុអ្វីបានគេថាអាស៊ីតអាមីនេជាសារធាតុចំណូលទឹក?
ពីព្រោះវារលាយក្នុងទឹក ហើយវាអាចឆ្លងកាត់ភ្នាស់កោសិកាបាន។
biology
ឱ្យនិយមន័យអាស៊ីតអាមីនេស្តង់ដារ និងមិនស្តង់ដារ។
អាស៊ីតអាមីនេស្តង់ដារ វាគឺជាអាស៊ីតអាមីនេទាំង ២០ ប្រភេទដែលមានធាតុបង្ករបស់ប្រូតេអ៊ីនគឺវាមានកម្រសេនេទិចសម្រាប់កំណត់ អាស៊ីតអាមីនេមិនស្តង់ដារ វាគឺអាស៊ីតអាមីនេដែលមាននាទីចាំបាច់ក្នុងមេតាប៉ូលីស ប៉ុន្តែវាមិនមែនជាសារធាតុបង្ករបស់ប្រូតេអ៊ីនទេ។
biology
អាំងភ្លុចប្រសាទគឺជាអ្វី?
អាំងភ្លុចប្រសាទ គឺជាព័ត៌មានប្រសាទដែលដឹកនាំតាមបណ្តោយណឺរ៉ូនជាព៧ត៌មានដែលណឺរ៉ូនដឹកនាំ។
biology
ចូរពន្យល់ពីដំណើរអាំងភ្លុចប្រសាទដែលបានកើតឡើងនៅពេលមានសូរសម្លេងរោទិ៍របស់ទូរស័ព្ទ។
ដំណើរអាំងភ្លុចប្រសាទពេលមានសម្លេងទូរស័ព្ទរោទិ៍ៈ ក្នុងករណីនេះមានណឺរ៉ូន ៣ប្រភេទចូលរួមគឺៈ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្ជាប់ និងណឺរ៉ូនចលករ។ - ណឺរ៉ូនវិញ្ញាណនាំៈ នៅពេលលឺសំលេងទូរស័ទ្ទ ធ្មួលវិញ្ញាណនៅក្នុងត្រចៀកចាប់បានរំញោចសម្លេងហើយបង្កើតបានជអាំងភ្លុចប្រសាទ។ អាំងភ្លុចប្រសាទធ្វើដំណើរចេញពីដង់ឌ្រីតមួយនៃណឺរ៉ូនវិញ្ញាណនាំ ចូលទៅក្នុងតួកោសិ...
biology
តើគេសង្គេតឃើញពណ៌អ្វីដែលកើតឡើង?
គេសង្កើតឃើញមានពណ៌ស្វាយកើតឡើង។
biology
តើគេប្រើសូ ១០% នៃ NaOH និង ០.៥% នៃ CuSO4 ដើម្បីអ្វី?
ដើម្បីបញ្ជាក់ថាមានវត្តមានប្រូតេអ៊ីន។
biology
ហេតុអ្វីបានជានុយក្លេអូទីតមានតែ ៤ ប្រភេទតែអាចបង្កើតម៉ូលេគុល AND ខុសគ្មានច្រើន?
ព្រោះម៉ូលេគុល AND នីមួយៗកើតឡើងពីនុយក្លេអូទីតច្រើន ដែលតម្រៀបគ្នាទៅតាមតំណលំដាប់ជាក់លាក់។ ម៉ូលេគុល AND នីមួយៗខុសគ្នាដោយសារចំនួននុយក្លេអូទីត ប្រភេទនុយក្លេអូទីត និងទីតាំងរបស់នុយក្លេអូទីត។
biology
ក្រពេញញើសមាននាទីដូចម្តេច?
ក្រពេញញើសមានបញ្ចេញញើសដើម្បីតម្រូវសីតុណ្ហភាពក្នុងសារពាង្គកាយ។
biology
អង់ទីប្យូទិចជាអ្វី?
អង់ទីប្យូទិច ជាសាធាតុសាំញ៉ាំដែលផលិតដោយមីក្រូសារពាង្គកាយសម្រាប់ព្យាបាលជម្ងឺដែឡបង្កឡើងដោយបាក់តេរី។
biology
ដូចម្តេចដែលហៅថា ចំណងប៉ិចទីត?
ចំណងប៉ិបទិតគឺជាចំណងដែលភ្ជាប់ពីអាស៊ីតអាមីនេ មួយទៅអាស៊ីតអាមីនេមួយទៀត ដើម្បីបង្កើតបានជាម៉ូលេគុលប្រូតេអ៊ីន។
biology
តើសំបកខួរមាននាទីអ្វីខ្លះ?
សំបកខួរមាននាទីជាច្រើន មានសតិ បញ្ញា ប្រឌិតញាណ ពិចារណា។ ក្រៅពីនេះវាទទូលព័តមានពីសរីរាង្គវិញ្ញាណទាំងប្រាំ មានស្បែក ត្រចៀក ភ្នែក ច្រមុះនិងអណ្ដាត។
biology
តើកត្តាអ្វីខ្លះដែលអាចធ្វើអោយប្រូតេអ៊ីន បាត់បង់គុណភាពបាន?
កត្តាដែលធ្វើឱ្យប្រូតេអ៊ីនខូចគុណភាពមានដូចជា កត្តាអាស៊ីតខ្លាំង បាសខ្លាំង សាប៊ូ អំបិល លោហៈធាតុធ្ងន់ សីតុណ្ហភាព និង ចលនាមេកានិចនិងកត្តាផ្សេងៗទៀត។
biology
ហេតុអ្វីបានជា គេនិយាយថា អស់ស៊ីមជាប្រូតេអ៊ីនយថាប្រភេទ?
បានជាគេនិយាយថា អង់ស៊ីមជាប្រូតេអ៊ីនយថាប្រភេទពីព្រោះ គ្រប់អំពើទាំងអស់របស់ អង់ស៊ីមទាំងអស់មិនមែនជាប្រូតេអ៊ីននោះទេ។ ម៉្យាងវិញទៀតអង់ស៊ីមនីមួយៗ មានអំពើទៅលើប្រតិកម្មមួយជាក់លាក់។
biology
តើការបង្កកំណើតរបស់រុក្ខជាតិមានផ្កាប្រព្រឹត្តទៅដូចម្ដេច?
ស្ពែម៉ាតូសូអ៊ីតមួយក្នុងចំណោមស្ពែម៉ាតូសូអ៊ីតពីរ បង្កកំណើតជាមួយកាម៉ែតញី ឬអូអូស្វ៊ែ បង្កើតបានស៊ីកូតឌីប្លូអ៊ីតមួយ ដែលនិងលូតលាស់ជាអំប្រ៊ីយ៉ុង។ ស្ពែម៉ាតូសូអ៊ីតមួយទៀត រលាយជាមួយណ្វៃយ៉ូប៉ូលែរ បង្កើតបានជាអាល់ប៊ុយមែនែសារធាតុបម្រុងនៃគ្រាប់។
biology
តើអាល់ប៊ុយមែនមានក្រូម៉ូសូមចំនួនប៉ុន្មាន? ដូចម្ដេចដែលហៅថាបង្កកំណើត? ទ្វេ?
អាល់ប៊ុយមែនមាន23n ក្រូម៉ូសូម។ ការបង្កកំណើតទ្វេជាការបង្កកំណើត 2ដងក្នុងពេលតែមួយ។
biology
តើអំប្រ៊ីយ៉ុងរបស់រុក្ខជាតិមានអ្វីខ្លះ? តើអង់ដូស្ពែមមានសារះសំខាន់អ្វីខ្លះចំពោះរុក្ខជាតិ?
អំប្រ៊ីយ៉ុងរបស់រុក្ខជាតិមានតួនាទីលេដុង ពន្លកដើមនងពន្លកឬស។ អង់ដូស្ពែមស្ដុកអាហារសម្រាប់ចិញ្ចឹមអំប្រ៊ីយ៉ុងរហូតដល់អំប្រ៊ីយ៉ុងអាចផលិតអាហារ ដោយខ្លួនឯងបាន។
biology
តើគ្រាប់នីមួយៗមានប៉ុន្មានផ្នែក?អ្វីខ្លះ?
គ្រាប់នីមួយៗមានបីផ្នែកគឺ សំបកគ្រាប់ អំប្រ៊ីយ៉ុង និងអង់ដូស្ពែម។
biology
ចូរប្រៀបធៀបរុក្ខជាតិម៉ូណូកូទីលេដូន និងឌីកូទីលេដូន?
ប្រៀបធៀបរុក្ខជាតិម៉ូណូកូទីលេដូន និងឌីកូទីលេដូន ម៉ូណូកូទីលេដូន - គ្រាប់មានកូទីលេដូន១ - ស្លឹកវែងមានទ្រនុងស្រប - ផ្កាមានបីស្រទាប់ - ឬសជាឬសស្ញែ។ - បាច់សរសៃនាំស្ថិតនៅរាយប៉ាយ ឌីកូទីលេដូន - គ្រាប់មានកូទីលេដូន២ - ទ្រនុងស្លឹកបែកមែក - ផ្កាមានស្រទាប់បួន ឬប្រាំ - ឬសជាឬសកែវ - បាច់សរសៃនាំស្ថិតនៅជារង្វង់។
biology
តើប្រូទីសជាអ្វី? ចូរកំណត់និយមន័យប្រូទីសសត្វនិងអោយឧទាហរណ៍? ហើយប្រូទីសទាំងនេះរស់នៅកន្លែងណា?
ប្រូទីសជាសារពាង្គកាយឯកកោសិកាឬពហុកោសិកាអឺការីយ៉ូត។ ប្រូទីសសត្វជាសារពាង្គកាយឯកកោសិកាដែលមានរូបផ្ដុំងាយ។ ប្រូទីសសត្វមានអាមីប ប៉ារ៉ាមេស៊ី...។ វារស់នៅក្នុងទឹកសាប ទឹកប្រៃ ដីសើម លើសត្វឬរុក្ខជាតិ។
biology
អ៊ីតមានខួរក្បាលឬទេ? តើប្រព័ន្ធប្រសាទរបស់វាមានលក្ខណះដូចម្ដេច?
គ្មាន។ ណឺរ៉ូនភ្ជាប់គ្នាពីមួយទៅមួយហើយបង្កើតបានជាបណ្ដាញប្រសៃប្រសាទដែលគ្រាប់ដណ្ដាប់ពាសពេញសារពាង្គេកាយអ៊ីត។
biology
តើដំណុះគ្រាប់លំអងមានលក្ខណះដូចម្ដេច?
នៅពេលធ្លាក់ទៅលើស្ទិចម៉ាត គ្រាប់លំអងក៏ដុះពន្លកឡើង ហើយពន្លកខ្លួនចាក់ចូលទៅក្នុងកេរសញីរហូតដល់អូវុល។ ណ្វៃយ៉ូទាំងពីរធ្វើដំណើរក្នុងបំពង់លំអង។ ណ្វៃយ៉ូទី១រលាយបាត់ទៅវិញ ឯណ្វៃយ៉ុទី២ ចែកខ្លួនតាមមីតូស បង្កើតបានស្ពែម៉ាតូសូអ៊ីតពីរ។
biology
ចូរប្រៀបធៀបខួរក្បាលថ្នាក់ទាំងប្រាំនៃសត្វឆ្អឹងកង?
ចំពោះសត្វឆ្អឹងកង ខួរក្បាល (អឌ្ឍគោលខួរ និងខួរតូច) មានការលូតលាស់យ៉ាងខ្លាំងនិងមានសរីរាង្គវិញ្ញាណយ៉ាងច្រើន។ ទំហំនិងលក្ខណះស្មុគស្មាញរបស់អឌ្ឍគោលខួរ និងខួរតូចរីកចម្រើនពីថ្នាក់ត្រី ដល់ថនិកសត្វ។ ចំពោះសត្វថ្នាក់ខ្ពស់ អឌ្ឍគោលខួរជាកន្លែងទទូលបកស្រាយ និងកំណត់នៅការឆ្លើយតបទៅនិងព៍តមានរបស់សរីរាង្គវិញ្ញាណ។ ចំពោះ ត្រី កង្កែប និងល្មូនអឌ្ឍគ...
biology
ចូរប្រៀបធៀបប្រព័ន្ធប្រសាទសត្វឥតឆ្អឹងកង និងសត្វឆ្អឹងកង?
ប្រៀបធៀបប្រព័ន្ធប្រសាទសត្វឥតឆ្អឹងកង និងសត្វឆ្អឹងកង សត្វឥតឆ្អឹងកង - មានសរីរាង្គវិញ្ញាណតិច (កណ្ដូប) - ខួរក្បាលមានទំហំតូចនិងមានលក្ខណះសាមញ្ញ - គ្មានអឌ្ឍគោលខួរនិងខួរតូចទេ សត្វឆ្អឹងកង - មានសរីរាង្គវិញ្ញាណច្រើន - ខួរក្បាលមានទំហំធំហើយមានលក្ខណះស្មុគស្មាញជាពិសេសថ្នាក់ថនិកសត្វ - អឌ្ឍគោលខួរជាកន្លែងទទូលបកស្រាយនិងកំណត់កំណបទៅនិងព័តមា...
biology
តើណឺរ៉ូនមាននាទីដូចម្ដេច? ចូរពណ៍នាពីផ្នែកផ្សេងៗនៃណឺរ៉ូន?
ណឺរ៉ូនជាកោសិកាឯកទេសនៃប្រព័ន្ធប្រសាទ វាមាននាទីបញ្ជូនព័តមាន ទៅពាសពេញសារពាង្គទាំងមូល។ ផ្នែកផ្សេងៗនៃណឺរ៉ូន៖ ដងឌ្រីតជាសរសៃឆ្មារៗហើយខ្លីដែលបែកចេញពីតូកោសិកា។ ដងឌ្រីតមានចំនួនច្រើនតួកោសិកា៖ ណឺរ៉ូនមានកោសិកាធំរាងទ្រវែង ហើយ បែកចេញពីតួកោសិកាមានសរសៃឆ្មារៗជាច្រើន ហើយខ្លីដែលជាដងឌ្រីត និងសរសៃវែងមួយជាអាក់សូន។ តួកោសិកាមានផ្ទុកណ្វៃយ៉ូ និង...
biology
តើធាតុបង្កតូចបំផុតរបស់ប្រព័ន្ធប្រសាទជាអ្វី? ចូរពណ៍នាពីនាទីប្រភេទណឺរ៉ូននីមួយៗ?
ធាតុបង្កតូចបំផុតរបស់ប្រព័ន្ធប្រសាទគឺ ជាកោសិកាប្រសាទឬណឺរ៉ូន។ តាមនាទីរបស់ណឺរ៉ូនមានបីប្រភេទ៖ 1.ណឺរ៉ូនវិញ្ញាណនាំ ជាណឺរ៉ូនឯកប៉ូល។ វាមាននាទីដឹកនាំព័តមានចេញពីធ្មួលវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទ។ 2.ណឺរ៉ូនចលករ ជាណឺរ៉ូនពហុប៉ូល។ វាស្ថិតនៅចន្លោះណឺរ៉ូនវិញ្ញាណនាំនិងណឺរ៉ូនចលករ ដូចនេះវាមាននាទីបញ្ជូនបន្តនូវព័តមានរវាងណឺរ៉ូនវិញ្ញាណនាំនិងណឺ...
biology
តើណឺរ៉ូនមួយភ្ជាប់និងណឺរ៉ូនមួយទៀតយ៉ាងដូចម្ដេច?
ណឺរ៉ូនមួយភ្ជាប់ទៅណឺរ៉ូនមួយទៀតដោយអាំងភ្លុចប្រសាទធ្វើដំណើរពីដង់ឌ្រីតចុះតាមតួកោសិកា ហើយបន្តទៅអាក់សូន។ ដូចនេះអាក់សូនរបស់ណឺរ៉ូនមួយអាចភ្ជាប់ទៅនិងដង់ឌ្រីតឬតួកោសិការបស់ណឺរ៉ូនបន្ទាប់។ តែការតភ្ជាប់រវាងណឺរ៉ូនទាំងពីមិនប៉ះពាល់ជាមួយគ្នាទេ។
biology
តើស៊ីណាប់ជាអ្វី?
ស៊ីណាប់ជាលំហតូចមួយដែលស្ថិតនៅចន្លោះអាក់សូនរបស់ណឺរ៉ូនមួយ ទៅនិងដង់ឌ្រីត ឬ តួកោសិកានៃណឺរ៉ូនបន្ទាប់។
biology
តើអាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់ដូចម្ដេចដែរ?
នៅចុងអាក់សូនមានថង់តូចៗជាច្រើន ដែលផ្ទុកសារធាតុគីមី (ឬណឺរ៉ូនបញ្ចូនសារ) ពេលអាំងភ្លុចទៅដល់ចុងអាក់សូន ថង់ទាំងនោះផ្ទុះបែក ហើយបញ្ចេញនៅណឺរ៉ូនបញ្ជូនសារ នេះ បង្កើតអាំភ្លុចប្រសាទនៅក្នុងដង់ឌ្រីតរបស់ណឺរ៉ូនបន្ទាប់ ដែលធ្វើដំណើរតាមតួកោសិកា និងចុះតាមអាក់សូន។
biology
តើទឹកខួរមាននាទីអ្វីខ្លះ?
ទឹកខួរទាញយកអុកស៊ីសែន គ្លុយកូស គោលិកាស និង អរម៉ូនពីឈាមទៅចិញ្ចឹមកោសិកាប្រសាទ។ ក្រៅពីនេះវាជាកំណល់ដែលការពារខួរក្បាលពីការប៉ះទង្គិចផ្សេងៗ។
biology
ចូរប្រៀបធៀបប្រព័ន្ធប្រសាទ អ៉ីត ជន្លេន និងកណ្ដូប?
សត្វឆ្អឹងកងក៏មានប្រព័ន្ធប្រសាទដែរដែលទទូលបានព័តមានពីមជ្ឈដ្ឋានខាងក្រៅនិងបញ្ចូនពព័តមាន ទៅសាច់ដុំដើម្បីធ្វើសកម្មភាពឆ្លើយតប។ ចំពោះអ៊ីតប្រព័ន្ធប្រសាទមានលក្ខណះសាមញ្ញគ្រាន់តែជាបណ្ដាញប្រសាទដែលភ្ជាប់កោសិកាធ្មូលទៅក្នុងភ្នាសនៃសារពាង្គកាយទៅនិងសាច់ដុំឬកោសិកាក្រពេញ។ ចំណែកជន្លេន និងកណ្ដូប ប្រព័ន្ធប្រសាទមានកាអភិវឌ្ឍន៍ជងអ៊ីត គឺវាមានមជ្ឈ...
biology
តើសត្វល្អិតអាចនាំគ្រាប់លំអងដោយរបៀបណា?
សត្វល្អិតអាចនាំគ្រាប់លំអងដោយការទាក់ទាញរបស់ផ្កា។ ពេលបានឃើញផ្កាមានពណ៍ស្រស់និងក្លិនក្រអូប សត្វល្អិតនៅទំលើផ្កា ដោយត្រដុសនិងប្លោកលំអងហើយក៏ត្រូវគ្រាប់លំអងរោយពាសពេញខ្លួន។ ពេលសត្វទំលើផ្កាមួយទៀត គ្រាប់លំអងដែលជាប់និងសត្វល្អិតក៏ធ្លាក់លើស្ទិចម៉ាតរបស់ផ្កានោះ។
biology
តើនៅក្នុងស្លឹកនៃរុក្ខជាតិអង់ស្យូស្ពែមមានស្រទាប់អ្វីខ្លះ? តើស្រទាប់នីមួយៗមាននាទីអ្វីខ្លះ?
នៅក្នុងស្លឹកមានស្រទាប់ប៉ាលីសាត និងស្រទាប់ស្ពោត។ ស្រទាប់ប៉ាលីសាតមានក្លូរ៉ប្លាសដែលផ្ទុកក្លរ៉ូភីល។ មានមាននាទីសំខាន់ក្នុងដំណើររស្មីសំយោគ ដើម្បីបង្កើតសារធាតុសរីរាង្គ។ ស្រទាប់ស្ពោតផ្ដុំកសរសៃស៊ីឡែម / ផ្លូអែមនិងត្រងខ្យល់។
biology
តើកោនជាអ្វី? ក្នុងការបន្តពូជរបស់ស៊ីមណូស្ពែម តើកោនមាននាទីជាអ្វី?
កោនជា សរីរាង្គបន្តពូជ។ ក្នុងការបន្តពូជរបស់ស៊ីមណូស្ពែម កោនមាននាទីដូចជា ផលិតកាម៉ែតញីនិងកាម៉ែតឈ្មោល។ កោនញីជាកន្លែងកាម៉ែតញីនិងកាម៉ែតឈ្មោលភ្ជាប់គ្នា ហើយលូតលាស់ជាអំប្រ៊ីយ៉ុង ដែលជាផ្នែកមួយនៃគ្រាប់។
biology
ចូរបកស្រាយពីចលនាការស្វ័យដំឡើងទ្វេ ADN?
ចលនាស្វ័យដំឡើងទ្វេ ADN ប្រព្រឹត្តិទៅដូចជាៈ - ដំបូងច្រវ៉ាក់ទាំងពីររបស់ម៉ូលេគុល ADN ចាប់ផ្តើមរលា - ការផ្តាច់សម្ព័ន្ធ អ៊ីដ្រូសែនធ្វើអោយច្រវ៉ាក់ទាំងពីរ ឃ្លាតគ្នាក្រោមអំពើរបស់អង់ស៊ីម ADN ប៉ូលីមេរ៉ាស។ - នុយក្លេអូទីតសេរីនៅក្នុងណ្វៃយ៉ូរត់ចូលមកបំពេញតាមច្រវ៉ាក់នីមួយតាមគោលការណ៍បាស A-T និង C-G។ ច្រវ៉ាក់នីមួយៗរបស់ម៉ូលេគុល ADN មេធ្វ...
biology
ចូរប្រៀបធៀប ADN និង ARNm។
ប្រៀបធៀប ADN និង ARNm៖ - ម៉ូលេគុល ADN កើតចេញពីច្រវ៉ាក់នុយក្លេអូទីតពីរខ្សែរស្របគ្នា មាននុយក្លេអូទីត ប្រភេទ T ស្ករ ប្រភេទដេអុកស៊ីតអាមីនេនៅក្នុងម៉ូលេគុលប្រូតេអ៊ីន។ - ម៉ូលេគុល ARNm ជាច្រវ៉ាក់នុយក្លេអូទីតទោលមាននុយក្លេអូទីតប្រភេទ U ស្ករប្រភេទរីបូសប្រវែងខ្លីសំយោគនៅក្នុងណ្វៃយ៉ូហើយដឹកនាំមកកាន់ស៊ីតូប្លាស។
biology
ចូរពណ៌នាពីនាទី ADN, ARNm, ARNt, ARNr ក្នុងចលនាសំយោគប្រូតេអ៊ីន។
ពណ៌នាពីនាទី ADN, ARNm, ARNt, ARNr ក្នុងចលនាសំយោគប្រូតេអ៊ីន៖ - ADN មាននាទីស្តុកព័ត៌មានចាំបាច់សំរាប់សំយោគប្រូតេអ៊ីនច្រើនយ៉ាង។ - ARNm មាននាទីចម្លងក្រមពីច្រវ៉ាក់ម្ខាងរបស់ ADN ហើយដឹកនាំច្រវ៉ាក់នុយក្លេអូទីតទោលនេះទៅកាន់ស៊ីតូប្លាស។ - ARNt មាននាទីដឹកនាំកូដុងរបស់ ARNm ពីស៊ីតូប្លាសដោយអង់ទីកូដុងរបស់វាទៅកាន់រីបូសូមដើម្បីសំយោគប្រូតេ...
biology
តើវិស្វកម្មសេនេទិចផ្តល់ប្រយោជន៍អ្វីដល់មនុស្ស?
វិស្វកម្មសេនេទិចផ្តល់ប្រយោជន៍ដល់មនុស្សដូចជា៖ - ចំពោះវិស័យសុខាភិបាលៈ ផលិតសារធាតុមួយចំនួនដូចជា អរម៉ូន វ៉ាក់សាំង អាំងស៊ុយលីន អាំងទែផេរ៉ូន អាំងទែឡីគីន អង់ទីប្យូទិច... - ចំពោះវិស័យកសិកម្មៈ គេធ្វើឱ្យរុក្ខជាតិមានផ្លែផ្លាធន់នឹងជម្ងឺ ធន់នឹងអាកាសធាតុ ថ្នាំសំលាប់សត្វល្អិត និងស្មៅ...។ - ក្នុងវិស័យស្បៀងអាហារៈ ផលិតអាហារដូចជាការផលិតទ...
biology
តើបង្គួយនៅអាមេរិកខាងត្បូង និង បង្គួយនៅលើកោះកាឡាប៉ាកូសខុសគ្នាដូចម្តេចខ្លះ?
បង្គួយនៅអាមរិកខាងត្បូង និង បង្គួយនៅលើកោះឡាប៉ាកូស ខុសគ្នាត្រង់ៈ បង្គួយនៅអាមេរិកខាងត្បូងមានក្រំញាំតូចៗ ដែលធ្វើអោយវាអាចឡើងដើមឈើបាន។ ចំនែកឯបង្គួយនៅលើកោះកាឡាប៉ាកូសវិញមានក្រញាំជើងធំៗ ដែលអាចអោយវាតោងថ្ម រអិលតាមឆ្នេរសមុទ្របាន។
biology
តើភាវៈរស់អាចបន្សល់អ្វីខ្លះទុកជាផូស៊ីល?
ភាវៈរស់ អាចបន្សល់ទុកដូចជាសំបកសារពាង្គកាយ ជាពុម្ពខាងក្នុង ឬខាងក្រៅហើយអាចជាសារពាង្គកាយទាំងមូលដែលកប់ក្នុងជ័រ ឬក្នុងទឹកកកដែលជាកំណត់ត្រាផូស៊ីល។
biology
តើផូស៊ីលជាអ្វី?
ផូស៊ីលគឺ ជាស្នាម ឬសំណល់ភាវៈរស់ដែលមានជីវិតរស់នៅកាលពីជំនាន់មុនយូរមកហើយ។
biology
តើផូស៊ីលមានសារៈសំខាន់អ្វីខ្លះ?
ផូស៊ីល មានសារៈសំខាន់ដូចជាៈ ធ្វើឱ្យគេអាចស្គាល់ពិប្រវត្ថិនៃការកកើតភាវៈរស់ នៅលើផែនដីស្គាល់ពីកកើតការរីកចម្រើន និង ការរលត់ផុតពូជនៃប្រភេទភាវរស់ខ្លះ។
biology
តើគេប្រើវិធីអ្វីខ្លះដើម្បីកំណត់អាយុផូស៊ីល?
ដើម្បីកំណត់អាយុផូស៊ីលគេប្រើវិធីដូចជាៈ - ការកំណត់តាមស្រទាប់សិលាៈ ផូស៊ីល ដែលមានអាយុច្រើនជាងគេ ស្ថិតនៅស្រទាប់សិលាក្រោមគេ ហើយផូស៊ីលដែលមានអាយុតិចជាងគេ ស្ថិតនៅក្នុងស្រទាប់សិលាលើគេ។ - ការកំណត់តាមសារធាតុវិទ្យុសកម្មៈ វិធីនេះដោយប្រើប្រាស់ធាតុវិទ្យុសកម្មC14 ចំពោះផូស៊ីលដែលមានអាយុ ៧០០០ ឆ្នាំ តែចំពោះផូស៊ីលដែលមានអាយុច្រើនជាងនេះ ឬរាប់...
biology
តើស៊ីមណូស្ពែមមានកំណើតនៅលើផែនដីចាប់ពីពេលណា?
ស៊ីមណូស្ពែមមានកំណើតនៅលើផែនដីតាំងពីសម័យកាលស៊ីលុយរ្យាង និងដេរ៉ូញាងនៃពាក់កណ្ដាលស័កទី ១។
biology
ហេតអ្វីបានជាគេចូលចិត្តដាំគីងកូ ក្នុងសួនច្បារឬនៅតាមដងផ្លូវក្នុងទីក្រុង?
ព្រោះវាធុញនិងបរិយាកាសកខ្វក់ហើយជួយសម្អាតបរិស្ថានអោយមានខ្យល់បរិសុទ្ធ។
biology
តើកោសិកាបន្តពូជឈ្មោលឈ្មោះអ្វី? តើគ្រាប់លំអងត្រូវបានផលិតនៅកន្លែងណា?
កោសិកាបន្តពូជឈ្មោលឈ្មោះថា មីក្រូស្ប៉ ឬ គ្រាប់លំអង។ គ្រាប់លំអងត្រូវបានផលិតដោយមីក្រូស្ប៉រ៉ង់ ដែលស្ថិតនៅក្នុងស្រកា។
biology
តើសរីរាង្គបន្តពូជញីមានលក្ខណះដូចម្ដេច? តើស្រកាកេសញីមានរាង្គដូចម្ដេច?
មានរូបផ្គុំប្រែប្រូល។ ជូនកាលវាបង្ករជាស្រកាដែលផ្ទុកអូវុល ជូនកាលវា រួញក្លាយជាអូវុលននល។ បើកចំហជានិច្ចគ្មានអ្វីសម្រាប់ការពារអូវុលទេ។
biology
តើវដ្តកោសិការបស់ស៊ីមណូស្ពែមមានប៉ុន្មានដំណាក់កាល? ចូរពិពណ៍នាដោយសង្ខេបនូវដំណាក់កាលនីមួយៗ?
វដ្ដជីវិតស៊ីមណូស្ពែមចែកជាពីដំណាក់កាល៖ ដំណាក់កាលទី១ ចាប់ផ្ដើមពីការលូតលាស់របស់អំប្រ៊ីយ៉ុងនៅក្នុងគ្រាប់។ អំប្រ៊ីយ៉ុងលូតលាស់បានជាស្ប៉រ៉ូភីតដែលក្រោយមកបង្កើតកោនញី និងកោនឈ្មោល។ កោនញីបញ្ចេញអូវុលដែលផ្ទុកអូអូស្វ៊ែកោនឈ្មោលបញ្ចេញគ្រាប់លំអងដែលក្រោយមកក្លាយជាស្ពែម៉ាតូសូអ៊ីត។ ដំណាក់កាលទី ២ ចាប់ផ្ដើមកាមេតូភីត ផលិតបានកាម៉ែត ស្ពែម៉ាតូសូអ...
biology
ចូរពណ៍នាពីការបន្តពូជរបស់ស៊ីមណូស្ពែម?
មុនដំបូង គ្រាប់លំអងធ្លាក់ពីកោនឈ្មោល ទៅលើកោនញី។ កាម៉ែតញី និងកាម៉ែតឈ្មោលភ្ជាប់គ្នានៅក្នុងកោនញី។ ស្រកាបិទ ការបង្ករកំណើតប្រព្រឹត្តទៅនៅក្នុងអូវុលនីមួយៗ។ នៅក្នុងស្រការបស់កោនញី ស៊ុតលូតលាស់ជា អំប្រ៊ីយ៉ុងដែលជាផ្នែកមួយនៃគ្រាប់។
biology
ចូរពីពណ៍នាពីស៊ីមណូស្ពែមទាំងបួនក្រុម?
ប្រង់៖ ច្រើនមាននៅតំបន់ត្រូពិច ជាប្រភេទដែលមានច្រើនជាងគេ។ ប្រង់មានទម្រង់និងលក្ខណះដូចដើមត្នោត មានស្លឹកផ្ដុំនៅខាងចុង។ កូនីភែ៖ មានក្រុមច្រើនជាងគេ ហើយភាគច្រើនមានស្លឹករាង្គដូចម្ជុល។ កូនីភែ មានស្លឹកពណ៍បៃតងពេញមួយឆ្នាំ ហើយអាចរស់បានពី 1-14ឆ្នាំ។ គ្រាប់របស់កូនីភែជាអាហាររបស់សត្វករកេរ។ គីងកូ៖ មាននៅក្នុងប្រទេស ចិន ជប៉ុន និងកូរ៉េ។ ជាប...
biology
តើរុក្ខជាតិស៊ីមណូស្ពែមច្រើនដុះនៅកន្លែងណាខ្លះ?
រុក្ខជាតិស៊ីមណូស្ពែមច្រើនដុះនៅតំបន់ត្រូពិច តំបន់ក្បែរត្រូពិច តំបន់ត្រជាក់ លើភ្នំតំបន់វាលខ្សាច់មានធាតុអាកាសក្ដៅ តំបន់ព្រៃត្រូពិចមានភ្លៀង។
biology
គេធ្វើចំណែកថ្នាក់របស់ អស់ស៊ីម ដោយរបៀបណា?
គេធ្វើចំណែកថ្នាក់របស់ អង់ស៊ីម តាមរយៈតួនាទីរបស់អង់ស៊ីមនោះ។
biology
សត្វដែលមានជីវិតក្រាំងតែងតែបរិភោគអាហារដែលមានកម្រិតខ្លាញ់ខ្ពស់មុនដូចប្រាំង។ តើវាមានប្រយោជន៍ដូចម្តេចចំពោះសត្វនោះ?
សត្វដែលមានជីវិតក្រាំងតែងតែបរិភោគអាហារដែលមាន កម្រិតខ្លាញ់ខ្ពស់មុនរដូវប្រាំង។វាមានប្រយោជន៍ចំពោះ សត្វនោះគឺវាជាសារធាតុចិញ្ចឹម។ ខ្លាញ់ជួយសម្រួលមុខងារផ្សេងៗក្នុងសារពាង្គកាយឲ្យប្រសើរឡើង ដូចជាការស្តុកថាមពល រំលាយវីតាមីន និងបង្កើតប្រូតូប្លាស។ ស្រទាប់ខ្លាញ់នៅក្រោមស្បែកជួយការពារស្បែក ប្រឆាំងនិងបំលាស់ប្តូរសីតុណ្ហភាពក្នុងបរិស្ថាន។
biology
ប្រូតេអ៊ីនជាអ្វី? ម៉ូលេគុលប្រូតេអ៊ីនដែលទាបជាងគេបំផុតហៅថាអ្វី?
ប្រូតេអ៊ីនជាប៉ូលីមែនៃអាស៊ីតអាមីនេដែលបង្កឡើងដោយច្រវាក់ប៉ូលីប៉ិបទីមួយឬច្រើន។ ម៉ូលេគុលប្រូតេអ៊ីនដែលទាបជាងគេបំផុតហៅថា ប៉ិបទីត ឬប៉ូលីប៉ិបទីត។
biology
ចូរពណ៌នាអំពីទម្រង់ស្រកីរបស់ត្រី។ ចូរពណ៌នាអំពីបណ្តូរឧស្ម័នរបស់ត្រី។
ទម្រង់ស្រកីរបស់ត្រីៈ ស្រកីកើតឡើងពីបន្ទះពីរបន្ទះនីមួយៗមានសសៃស្រកីជាច្រើន។ បន្ទះស្រកីទាំងពីរនេះភ្ជាប់ទៅនឹងឆ្អឹងមានរាងកោងដូចធ្នូរ។ ស្រកីជាជាលិការស្តើងដែលសម្បូរសដោយសសៃឈាម។ស្រកីនីមួយៗមានសសៃស្រកីជាច្រើនដូចនេះស្រកី ទាំងអស់បង្កើតបានជផ្ទៃដ៍អំទូលាយសម្រាប់បណ្តូរឧស្ម័ន។ បណ្តូរឧស្ម័នរបស់ត្រីៈ គឺត្រីដកដង្ហើមដោយទឹកហូរចូលក្នុងមាត់ស្រោ...
biology
ចូរប្រៀបធៀប មជ្ឈមណ្ឌលប្រាសាទ និងបរិមណ្ឌលប្រាសាទ?
ប្រៀបធៀប មជ្ឈមណ្ឌលប្រាសាទ និងបរិមណ្ឌលប្រាសាទៈ - មជ្ឈមណ្ឌលប្រាសាទៈ ជាអ្នកទទួលព័ត៌មានទាំងឡាយ ដែលបញ្ចូនពីបរិមណ្ឌល ហើយធ្វើការវិភាគ។ ស្ថិតនៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង - បរិមណ្ឌលប្រាសាទៈ ជាអ្នកទទួលរំញោចអ្នកបញ្ចូនព័ត៌មានទៅអោយខួរក្បាល។ មានគ្រប់សេរីរាង្គទាំងអស់ នៃសារពាង្គកាយរួមទាំងសរសៃប្រាសាទខួរក្បាល ១២គូ និងខួរឆ្អឹងខ្នង ៣១គ...
biology
តើដង់ឌ្រីតមាននាទីអ្វីខ្លះ?
ដង់ឌ្រីតមាននាទីដូចជាៈ - ភ្ជាប់ទៅនឹងសរីរាង្គចលករ ឬសរីរាង្គទទួលរំញោច - បញ្ជូនព័ត៌មានទៅកាន់តួរកោសិកា និងអាក់សូន - តភ្ជាប់អាក់សូនដើម្បីទទួលព័ត៌មានបញ្ជូនទៅកាន់មជ្ឈមណ្ឌលប្រាសាទ ដើម្បីធ្វើការវិភាគ។
biology
តើរេទីនជាអ្វី? តើវាត្រូវបានភ្ញោចដូចម្តេច?
រេទីន ជាស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែកដែលមានធ្មួលសេនឹងពន្លឺ។ រេទីនត្រូវបានភ្ញោចដោយពន្លឺ ដែលមានអំពើទៅលើកោសិការាងកោណ និងផូវា ដែលស្ថិតនៅលើស្រទាប់រេទីនដែលធ្វើអោយយើងអាចមើលឃើញពណ៌។
biology
ចូរប្រៀបធៀប ណឺរ៉ូនវិញ្ញាណនាំ និង ណឺរ៉ូនចលករ។
ប្រៀបធៀប ណឺរ៉ូនវិញ្ញាណនាំ និងណឺរ៉ូនចលកៈ - ណឺរ៉ូនវិញ្ញាណនាំៈ ដឹកនាំព័ត៌មានពីធ្មួលវិញ្ញាណទៅកាន់ខួរក្បាល - ណឺរ៉ូនចលករៈ នាំព័ត៌មានដែលវិភាគហើយមកសរីរាង្គប្រតិកម្ម។
biology
ដូចម្តេចដែលហៅថាប្រូតេអ៉ីនងាយ? ប្រូតេអ៉ីនសាំញុំា?
ប្រតេអ៊ីនងាយជា ប្រូតេអ៊ីនដែលកើតឡើងពីអាស៊ីតអាមីនេសុទ្ធ។ ប្រូតេអ៊ីនសាំញុំាជាប្រភេទប្រូតេអ៊ីនដែលមានទាំងប្រូតេអ៊ីនងាយ និងសារធាតុដែលមិនមែនជាប្រួតេអ៊ីន។
biology
ដូចម្តេចដែលហៅថា ចំណងប៉ិបទីត?
ចំណងប៉ិបទីតគឺជា ចំណងដែលភ្ជាប់ពីអាស៊ីតអាមីនេ មួយទៅអាស៊ីតអាមីនេមួយដើម្បីបង្កើតបានជាម៉ូលេគុលប្រូតេអ៊ីន។
biology
តើកត្តាអ្វីខ្លះ ដែលអាចធ្វើអោយប្រូតេអ៉ីន បាត់បង់គុណភាពបាន?
កត្តាដែលធ្វើអោយប្រូតេអ៊ីនខូចគុណភាពមានដូចជា កត្តាអាស៊ីតខ្លាំង បាសខ្លាំង សាប៊ូ អំបិល លោហៈធាតុធ្ងន់ បម្រែបម្រួល សីតុណ្ហភាព និងចលនាមេកានិច និងកត្តាផ្សេងៗទៀត។
biology
តើធ្មួលវិញ្ញាណទាំងប្រាំប្រភេទរបស់ស្បែកជាអ្វី?
ធ្មួលវិញ្ញាណទាំងប្រាំប្រភេទរបស់ស្បែកគឺ ការប៉ះទង្គិចស្រាល ប៉ះទង្គិចខ្លាំង ការឈឺចាប់កម្តៅ និងភាពត្រជាក់។
biology
គេធ្វើចំណែកថ្នាក់របស់ អង់ស៊ីម ដោយរបៀបណា?
គេធ្វើចំណែកថ្នាក់របស់ អង់ស៊ីម តាមរយៈតួនាទីរបស់អង់ស៊ីមនោះ។
biology
ចូរប្រៀបធៀប ADN និង ARNm។
ប្រៀបធៀប ADN និង ARNm៖ - ម៉ូលេគុល ADN កើតចេញពីច្រវ៉ាក់នុយក្លេអូទីតពីរខ្សែស្របគ្នា មាននុយក្លេអូទីត ប្រភេទ T ស្ករ ប្រភេទដេអុកស៊ីរីបូសមានប្រវែងវែងស្ថិតនៅក្នុងណ្វៃយ៉ូតំណលំដាប់ នុយក្លេអូទីតជាអ្នកកំណត់តំណលំដាប់អាស៊ីតអាមីនេនៅក្នុងម៉ូលេគុលប្រូតេអ៊ីន។ - ម៉ូលេគុល ARNmជាច្រវាក់នុយក្លេអូទីតទោលមាននុយក្លេអូទីតប្រភេទ U ស្ករប្រភេទរីបូ...
biology
ចូរពណ៌នា នាទី ADN, ARNm, ARNt, ARNr ក្នុងចលនាសំយោគប្រូតេអ៉ីន។
ពណ៌នាពីនាទីរបស់ ADN, ARNm, ARNt, ARNr ក្នុងចលនាសំយោគប្រូតេអ៊ីនៈ - ADN មាននាទីស្តុកព័ត៌មានចំាបាច់សំរាប់សំយោគប្រូតេអ៊ីនច្រើនយ៉ាង - ARNm មាននាទីចម្លងក្រមពីច្រវាក់ម្ខាងរបស់ ADN ហើយដឹកនាំដឹកនាំច្រវ៉ាក់នុយក្លេអូទីតទោលនេះទៅកាន់ស៊ីតូប្លាស - ARNt មាននាទីដឹកនាំកូដុងរបស់ ARNm ពីស៊ីតូប្លាសដោយអង់ទីកូដុងរបស់វាទៅកាន់រីបូសូមដើម្បីសំយោ...
biology
តើវិស្វកម្មសេនេទិចផ្តល់ប្រយោជន៍អ្វីដល់មនុស្ស?
វិស្វកម្មសេនេទិចផ្តល់ប្រយោជន៍ដល់មនុស្សដូចជាៈ - ចំពោះវិស័យសុខាភិបាលៈ ផលិតសារធាតុមួយចំនួនដូចជា អរម៉ូន វ៉ាក់សាំង អាំងស៊ុយលីន អាំងទែផេរ៉ូន អាំងទែឡឺគីន អង់ទីប្យួទិច... - ចំពោះវិស័យកសិកម្មៈ គេធ្វើអោយរុក្ខជាតិមានផ្លែផ្កា ធន់នឹង ជម្ងឺធ់និងអាកាសធាតុ ថ្នាំសំលាប់សត្វល្អិតនិងស្មៅ... - ក្នុងវិស័យសៀវភៅអាហារៈ ផលិតអាហារដូចជាការផលិតទឹក...
biology
តើបង្គួយនៅអាមេរិកខាងត្បួង និងបង្គួយនៅលើកោះកាឡាប៉ាកូសខុសគ្នាដូចម្តេចខ្លះ?
បង្គួយនៅអាមេរិកខាងត្បូង និងបង្គួយនៅលើកោះកាឡាប៉ាកូស ខុសគ្នាត្រង់ៈ បង្គួយនៅអាមេរិកខាងត្បូងមានក្រញំាតូចៗ ដែលធ្វើអោយវាអាចឡើងដើមឈើបាន។ ចំណែកឯបង្គួយនៅលើកោះកាឡាប៉ាកូសវិញមានក្រញំាជើងធំៗ ដែលអាចអោយវាតោងថ្ម រអិលតាមឆ្នេរសមុទ្របាន។
biology
តើភាវៈរស់អាចបន្សល់អ្វីខ្លះទុកជាផូស៊ីល?
ភាវៈរស់ អាចបន្សល់ទុកដូចជាសំបកសារពាង្គកាយជាពុម្ភខាងក្នុង ឬខាងក្រៅហើយអាចជាសារពាង្គកាយទាំងមូលដែលកប់ក្នុងជ័រ ឬក្នុងទឹកកកដែលជាកំណត់ត្រាផូស៊ីល។
biology
តើផូស៊ីលជាអ្វី?
ផូស៊ីល គឺជាស្នាម ឬសំណល់ភាវៈរស់ដែលមានជីវីតរស់នៅកាលពីជំនាន់មុនយូរមកហើយ។
biology
តើផូស៊ីលមានសារៈសំខាន់អ្វីខ្លះ?
ផូស៊ីលមានសារៈសំខាន់ដូចជាៈ ធ្វើអោយគេអាចស្គាល់ពីប្រវត្តិនៃការកកើតភាវៈរស់ នៅលើផែនដីស្គាល់ពីការកកើតការរីកចម្រើន និងការលក់ផុតពូជនៃប្រភពភាវៈរស់ខ្លះ៕
biology
ដូចម្តេចដែលហៅថាអ៉ីដ្រូឡាស? ចូររកឧទាហរណ៍អ៉ីដ្រូឡាសអោយបានបី។
ដែលហៅថាអ៊ីដ្រូឡាសគឺ ជាអង់ស៊ីមដែលចូលរួមប្រតិកម្មផ្តាច់សម្ព័ន្ធគីមី ដោយភ្ជាប់ អ៊ីយ៉ុង និង អ៊ីយ៉ុង ដែលបានមកពីម៉ូលេគុលទឹក ឬយើងអាចហៅប្រតិកម្មនេះបានថា «ប្រតិកម្ម អ៊ីដ្រូលីស»។
biology
តើផ្នែកណានៃគ្រាប់ភ្នែក ដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែក?
ផ្នែកដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែកគឺ ស្រទាប់រេទីនដែលមានកោសិកាពីរគឺៈ - កោសិកាសំបង រស និង ពន្លឺខ្សោយហើយចាប់យកចលនាតែមិនចាប់យកពណ៌នោះទេ - កោសិការាងកោន រស នឹងពណ៌ហើយត្រូវការពន្លឺខ្លាំង។
biology
តើបរិមណ្ឌលប្រាសាទមានសរសៃប្រាសាទអ្វីខ្លះ?
បរិមណ្ឌលប្រសាទមានសរសៃប្រាសាទទាំងអស់ លើកលែងតែខួរក្បាល និងខួរឆ្អឹងខ្នង។ សរសៃប្រាសាទទាំងនោះមានដូចជា សរសៃប្រសាទចេញពីខួរក្បាលទាំង១២ សរសៃប្រសាទចេញពីខួរឆ្អឹងខ្នង៣១គូរួមទាំងសរសៃប្រាសាទផ្សេងៗ ទៀតដែលមាននៅ ក្នុងសារពាង្គកាយ។
biology
តើលក្ខណៈពិសេសពីរយ៉ាងរបស់រុក្ខជាតិអង់ស្យូស្ពែមមានអ្វីខ្លះ?
លក្ខណៈពិសេសពីរយ៉ាងរបស់រុក្ខជាតិអង់ស្យូមស្ពែមមានផ្កាដែលជា សរីរាង្គភេទ និងគ្រាប់ដែលការពារដោយសំបក។
biology
តើវិស្វកម្មស៊ីនេទិចផ្តល់ផលអាក្រក់ដល់មនុស្សជាតិដូចម្តេចខ្លះ?
ផលអាក្រក់រួមមានៈ គ្រោះថ្នាក់ចំពោះបរិស្ថានៈ - សម្លាប់សត្វដែលរស់នៅលើរុក្ខជាតិ GM ដែលធ្វើឲ្យស្លាប់ដល់ជីវៈចម្រុះលើផែនដី - ធ្វើឲ្យសត្វល្អិតមួយចំនួនអាចសុំានិងបង្កើតភាពធន់និងសារធាតុពុលផ្សេងៗ - បង្កើនភាពអាវដល់រុក្ខជាតិដោយមិនឲ្យផលិតគ្រាប់លំអងសម្រាប់បង្កាត់ពូជ។ គ្រោះថ្នាក់ចំពោះសេដ្ឋកិច្ចៈ - ក្រុមហ៊ុមផលិតគ្រាប់ GM ការពារយ៉ាងស្របច...
biology
ហេតុអ្វីបានជាគេថាអាស៊ីតអាមីនេជាសារធាតុចំណូលទឹក?
ពីព្រោះវារលាយក្នុងទឹក ហើយវាអាចឆ្លងកាត់ភ្នាស់កោសិកាបាន។
biology
ឲ្យនិយមន័យអាស៊ីតអាមីនេស្តង់ដារ និងមិនស្តង់ដារ។
អាស៊ីតអាមីនេស្តង់ដារវាគឺជាអាស៊ីតអាមីនេទាំង ២០ប្រភេទដែលមាន ធាតុបង្ករបស់ប្រូតេអ៊ីនគឺវាមានកម្រសេនេទិចសម្រាប់កំណត់។ អាស៊ីតអាមីនេមិនស្តង់ដារ គឺជាអាស៊ីតអាមីនេដែលមាននាទីចាំបាច់ក្នុងមេតាប៉ូលីស ប៉ុន្តែវាមិនមែនជាសារធាតុបង្ករបស់ប្រូតេអ៊ីនទេ។
biology
ការពិសោធន៍អង់ស៊ីមៈ នៅពេលគេចាក់ទឹកអុកស៊ីសែនណេទៅក្នុងកែវជ័រដែលមានដាក់ថ្លើមសត្វរួចជាស្រេចគេពិនិត្យឃើញមានអ្វីកើតឡើងនៅក្នុងកែវជ័រនោះ? ព្រោះអ្វី? គេចាក់សូលុយស្យុងទឹកមាត់នៅក្នុងកែវជ័រដែលមានដាក់សូលុយស្យុងអាស៊ីតអាមីដុងក្នុងការពិសោធន៍អំពីអង់ស៊ីមយថាប្រភេទ។ តើសូលុយស្យុងទឹកមាត់ផ្ទុកអង់ស៊ីមឈ្មោះអ្វី? និងមាននាទីដូចម្តេចក្នុងការពិសោធន...
នៅពេលគេចាក់ទឹកអុកស៊ីសែន ណេទៅក្នុងកែវជ័រដែលមានដាក់ផ្លើមសត្វរចជាស្រេច គេពិនិត្យឃើញមានពពុះកើតឡើងនៅក្នុងកែវជ័រនោះ ពីព្រោះនៅក្នុងថ្លើមសត្វមានអង់ស៊ីមកាតាឡាសបំបែកទឹកអុកស៊ីសែនណេឲ្យទៅជាអុកស៊ីសែននិងទឹក។ គេដាក់សូលុយល្យុងទឹកមាត់ទៅក្នុងកែវជ័រដែលមានដាក់សូលុយស្យុងទឹកមាត់ក្នុងការពិសោធន៍អំពីអង់ស៊ីមយថាប្រភេទ។ សូលុយស្យុងទឹកមាត់ផ្ទុកអង់ស៊...
biology
អាំងភ្លុចប្រសាទគឺជាអ្វី?
អាំងភ្លុចប្រសាទគឺជាព័ត៌មានប្រសាទដែលដឹកនាំតាមបណ្តាយណឺរ៉ូន ជាព័ត៌មានដែលណឺរ៉ូនដឹកនាំ។
biology
ចូរពន្យល់ពីដំណើរអំាងភ្លុចប្រសាទដែលបានកើតឡើងនៅពេលមានសូរសម្លេងរោទិ៍របស់ទូរស័ព្ទ?
ដំណើរអាំងភ្លុចប្រសាទពេលមានសម្លេងទូរស័ព្ទរោទិ៍ៈ ក្នុងដំណើរនេះមានណឺរ៉ូន ៣ប្រភេទចូលរួមគឺៈ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្ជាប់ និងណឺរ៉ូនចលករ។ - ណឺរ៉ូនវិញ្ញាណនាំៈ នៅពេលឡឺសម្លេងទូរស័ព្ទរោទិ៍ ធ្មួលវិញ្ញាណនៅក្នុងត្រចៀកចាប់បានរំញោចសម្លេងហើយបង្កើតបានជាអាំងភ្លុចប្រសាទ។ អាំងភ្លុចប្រសាទធ្វើដំណើរចេញពីដង់ឌ្រីតមួយនៃណឺរ៉ូនវិញ្ញាណនាំ ចូលទៅក្ន...
biology
ពេលលឺទូរស័ព្ទ អ្នកលើកទូរស័ព្ទឡើងដើម្បីឆ្លើយតប។ ក្នុងករណីនេះ តើមានណឺរ៉ូនអ្វីខ្លះ ដែលចួលរួម? រៀបរាប់ពីតួនាទីរបស់វាផង។
ណឺរ៉ូននេះមានណឺរ៉ូន ៣ប្រភេទចូលរួមគឺៈ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្ជាប់ និងណឺរ៉ូនចលករ។ នាទីរបស់វាៈ - ណឺរ៉ូនវិញ្ញាណនាំៈ មាននាទីចេញពីធ្មួលវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទ (ខួរក្បាល) - ណឺរ៉ូនភ្ជាប់ៈ មាននាទីបញ្ចូលបន្តនូវព័ត៌មានពីណឺរ៉ូនវិញ្ញាណនាំទៅណឺរ៉ូនចលករក្រោយការបកស្រាយអាំងភ្លុចប្រសាទពីខួរក្បាល - ណឺរ៉ូនចលករៈ មាននាទីដឹកនាំព័ត៌មានគឹ...
biology
ក្រពេញញើសមាននាទីដូចម្តេច?
ក្រពេញញើសមាននាទីបញ្ចេញញើសដើម្បីតម្រូវសីតុណ្ហភាពក្នុងសាពាង្គ។
biology
អង់ទីប្យូទិចជាអ្វី?
អង់ទីប្យូទិចជាសារធាតុសាំញុំដែលោផលិតដោយមីក្រូសារពាង្គកាយសម្រាប់ព្យាបាលជម្ងឺដែលបង្កឡើងដោយបាក់តេរី។
biology
ដូចម្តេចប៉ារ៉ាទីរ៉ូអ៉ីត?
ជាក្រពេញរាងពងក្រពើតូចៗចំនួនបួនដែលបង្កប់ក្នុងផ្នែកខាងក្រោយនៃក្រពេញទីរ៉ូអ៊ីត វាមាននាទីបញ្ចេញផលិតអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត។
biology
រៀបរាប់ពីសារៈសំខាន់នៃស្វ័យតម្លើងទ្វេ ADN។
សារៈសំខាន់ដូចជាៈ - រក្សាចំនួនក្រូម៉ូសូមឲ្យនៅដដែលពេលកោសិកាចែក - នៅចំណែកមីតូស កោសិកាមេនិងកោសិកាកូនមាន ADN ដូចគ្នា - រ៉ាប់រង់ចំនួននិងរូបរាងក្រម៉ូសូមឲ្យនៅដដែលក្រោយចំណែកកោសិកា - រ៉ាប់រងនិងកំហែរក្សាព័ត៌មានសេនេទិចឲ្យនៅថេរដោយឆ្លងកាត់ជំនាន់។
biology
ផ្នែកសំខាន់ៗនៃប្រព័ន្ធប្រសាទសត្វឆ្អឹងកងមានអ្វីខ្លះ?
រូមមាន ២ផ្នែកគឺ មជ្ឈមណ្ឌលប្រសាទ និងបរិមណ្ឌលប្រសាទ។ - មជ្ឈមណ្ឌលប្រសាទៈ មានខួរក្បាល និងខួរឆ្អឹងខ្នង - បរិមណ្ឌលប្រសាទៈ មានផ្លូវប្រសាទវិញ្ញាណនាំ និងធ្មួលប្រសាទចលករ។
biology
ហេតុអ្វីបានជាគេចាត់ទុកក្រពេះ និងពោះវៀនតូចជាក្រពេញអង់សូគ្រីន?
ព្រោះវាជាក្រពេញដែលផលិតអរម៉ូនហើយបញ្ចេញទៅ ក្នុងចរន្តឈាមដោយផ្ទាល់ៈ - ក្រពះផលិតអរម៉ូនកាស្ទ្រីន - ពោះវៀនតូចផលិតអរម៉ូនសេក្រទីន។
biology
ចូរពិពណ៌នាពីស៊ីមណូស្ពែមទាំងបូនក្រុម?
ពិពណ៌នាពីស៊ីមណូស្ពែមទាំងបួនក្រុមៈ - ប្រង់ វាមានរូបរាងដូចដើមត្នោត ម្យ៉ាងដែលមានស្លឹកផ្តុំនៅកំពូលខាងចុង តែវាផលិតកោន។ កោនពេញវ័យមានរូបរាងដូចជាបាល់ - កូនីភែ មានស្លឹកដូចជាម្ជុល ដែលអាចអោយការការពារ បាត់បង់ ជាតិទឹកនិងអាចអោយបន្សាំទៅនឹងអាកាសធាតុស្ងួត។ ស្លឹករបស់កូនីភែមានពណ៌បៃតងពេញុមួយឆ្នាំ។ - គីងកូ មានកំណើតតាំងពីរាប់រយលាន ឆ្នាំមកហើ...
biology
តើកោនជាអ្វី? ក្នុងការបន្តពូជរបស់ស៊ីមណូស្ពែមតើកោនមានតួនាទីអ្វី?
កោនគឺជា សរីរាង្គបន្តពូជរបស់រុក្ខជាតិស៊ីមណូស្ពែម កោនមាននាទីជាអ្នកផ្ទុកកោសិកា បន្តពូជ (ស្ពែម៉ាតូសូអ៊ីតចំពោះកោនឈ្មោល ឯអូអូស្វ៊ែចំពោះកោនញី)។
biology
ចូរពិពណ៌នាអំពីអត្ដប្រយោជន៍របស់ពពួកស្រល់។
សារៈប្រយោជន៍ពពួកស្រល់មានដូចជាៈ - ជាជម្រកពពួកសត្វ - ដើមត្រូវបានគេយកទៅធ្វើជាគ្រឿងសង្ហារឹម និងផលិតជាក្រដាស - ជាអុសសម្រាប់ដុត - ជាឱសថសម្រាប់ព្យាបាលជម្ងឺ និងគ្រឿងក្រអូប។
biology
តើរុក្ខជាតិអង់ស្យូមស្ពែមមានប្រយោជន៍អ្វីខ្លះ?
រុក្ខជាតិអង់ស្យូស្ពែមមានប្រយោជន៍ដូចជាៈ - ធ្វើជាគ្រឿងសង្ហារឹម (តុ ទូ ផ្ទះ...) ឈើប្រណិតបេងនាងនួន - ជាឱសថសម្រាប់ព្យាបាលជម្ងឺ - ផលិតផលឧស្សាហកម្ម ឧទាហរណ៍ៈ ជ័រដើមកៅស៊ូ និងជ័រដើមឈើទាល - ផ្លែឈើមួយចំនួនធំអាចយកបរិភោគបាន - ផលិតអុកស៊ីសែនសំរាប់ការដកដង្ហើមរបស់មនុស្ស និងសត្វ។
biology
តើគេប្រើវិធីអ្វីខ្លះ ដើម្បីកំណត់អាយុផូស៊ីល?
ដើម្បីកំណត់អាយុផូស៊ីលគេប្រើវិធីដូចជាៈ - ការកំណត់តាមស្រទាប់សិលាៈ ផូស៊ីលដែលមានអាយុច្រើនជាងគេស្ថិតនៅស្រទាប់សិលាក្រោមគេ ហើយផូស៊ីលដែលមានអាយុតិចជាងគេ ស្ថិតនៅក្នុងស្រទាប់សិលា លើគេ។ - ការកំណត់តាមសារធាតុវិទ្យុសកម្មៈ វិធីនេះដោយប្រើប្រាស់ធាតុវិទ្យុសកម្ម C14 ចំពោះផូស៊ីលដែលមានអាយុ ៧០០០ ឆ្នាំ តែចំពោះផូស៊ីលដែលមានអាយុច្រើនជាងនេះ ឬរាប់...
biology
តើគេបែងចែកខួរក្បាលជាប៉ុន្មានផ្នែក? អ្វីខ្លះ? មាននាទីដូចម្តេចខ្លះ?
ខួរក្បាលមាន ៣ផ្នែកគឺ ខួរធំ ខួរតូច និងខួរកញ្ចឹងក។ ផ្នែកនីមួយៗមានតួនាទីដូចតទៅៈ - ខួរធំៈ មាននាទីត្រួតពិនិត្យនាទីជាច្រើនដូចជា សតិបញ្ញា ប្រឌិតញាណ ពិចារណា។ ក្រៅពីនេះវាទទួលបានព័ត៌មានពីសរីរាង្គវិញ្ញាណទាំង៥ - ខួរតូចៈ មាននាទីត្រួតពិនិត្យចលនាសន្លោះទាំងអស់ និងចលនាអឆន្ទៈមួយចំនួន។ វាក៏មាននាទីរក្សានូវតុល្យភាពរបស់សារពាង្គកាយផងដែរ - ខួ...
biology
ដូចម្តេចដែលហៅថាសមាសធាតុសរីរាង្គ? សមាសធាតុអសរីរាង្គ?
ដែលហៅថាសមាសធាតុសរីរាង្គ ជាសមាសធាតុដែលផ្សំឡើងដោយធាតុកាបូន។ សមាសធាតុអសរីរាង្គ ជាសមាសធាតុដែលមិនផ្ទុកធាតុកាបូនទេលើកលែងកាបូនឌីអុកស៊ីតCO2។
biology
តើម៉ូណីសាក់ការីតឌីសាក់ការីត និងប៉ូលីសាក់ការីតខុសគ្នាដូចម្តេចខ្លះ?
ម៉ូណីសាក់ការីត ឌីសាក់ការីត និងប៉ូលីសាក់ការីតខុសគ្នាត្រង់ៈ - ម៉ូណូសាក់ការីតឬហៅថាស្ករងាយ ដែលមានមួយម៉ូលេគុល - ឌីសាក់ការីត ជាសមាសធាតុដែលកើតពីការភ្ជាប់គ្នារវាងម៉ូណូសាក់ការីត ២ ឬស្ករងាយ២ - ប៉ូលីសាក់ការីត ជាសមាសធាតុដែលកើតពីការភ្ជាប់គ្នាជាច្រើននៃម៉ូណូសាក់ការីត។
biology
តើស្រទាប់ខ្នងទាំងបីនៅក្នុងហ្កាសស្រ្ទូឡាជាអ្វីខ្លះ?
ស្រទាប់ខ្នងទាំងបីនៅក្នុងហ្កាសស្រ្ទូឡា គឹអិចតូឌែម មេសូឌែម និងអង់ដូឌែម។
biology
ពណ៌នានាទីរបស់ប្រដាប់បន្តពូជមនុស្សប្រុសនិងស្រី។
ប្រដាប់បន្តពូជមនុស្សប្រុសនិងស្រីមាននាទីផលិតស្តុកទុកចិញ្ចឹមនិងបញ្ចេញកាម៉ែត។
biology