question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើកត្តាអ្វីខ្លះ ដែលជាប្រភពជំរុញឲ្យមានការសាងប្រព័ន្ធដឹកនាំពិភពលោកតែមួយ (សាកលភាវូបនីយ៍កម្ម)?
កត្តា ដែលជាប្រភពជំរុញឲ្យមានការសាងប្រព័ន្ធដឹកនាំពិភពលោកតែមួយគឺ៖ ក. កម្លាំងចលករនៃប្រព័ន្ធសេដ្ឋកិច្ចសាកលលោកដែលជំរុញឲ្យកាន់តែលេចឡើងនូវអស្ថិរភាព និងផលវិបាកចំពោះបញ្ហាផ្ទៃក្នុងក្នុងប្រទេសនិងទំនាក់ទំនង់រវាងប្រទេសលើពិភពលើក ខ. កំណើនយ៉ាងខ្លាំង នូវបម្លាស់ប្តូរទីកន្លែងរបស់ប្រជាពលរដ្ឋនៅលើសាកលលោក គ. ការរីកចម្រើនយ៉ាងខ្លាំងនូវប្រព័ន្ធទ...
general
២១. វិស័យឧស្សាហកម្មនៅកម្ពុជា នាសម័យសង្គមរាស្រ្តនិយមមានការរិកចម្រើនយ៉ាងខ្លាំងក្រោមការជួយជំរុញរបស់សម្តេច នរោត្តមសីហនុ។ តើរោងចក្រនៅសម័យនោះមានរួមមានអ្វិខ្លះ?
រោងចក្រនៅសម័យនោះមានរួមមាន៖ - រោងចក្រក្រដាស់ នៅឆ្លុង ខេត្តក្រចេះ - រោងចក្រក្តារបន្ទះ នៅដីឥដ្ឋ ខេត្តកណ្តាល - រោងចក្រស្ករស នៅកំពង់ត្រាំ ខេត្តកំពង់ស្ពឹ - រោងចក្រចម្រាញ់ប្រេងកាត នៅខេត្តព្រះសីហនុ - រោងចក្រតម្លើងតម្លើងត្រាក់ទ័រ ខេត្តព្រះសីហនុ - រោងចក្រកែវ នៅខេត្តកណ្តាល - រោងចក្រស៊ីម៉ង នៅខេត្តកំពត - រោងចក្របៅក្រចៅ ខេត្តបាត់ដំប...
general
ហេតុអ្វីបានជាបារាំងយល់ព្រមប្រគល់ឯករាជ្យឲ្យប្រទេសកម្ពុជា?
បានជាបារាំងយល់ព្រមប្រគល់ឯករាជ្យឲ្យប្រទេសកម្ពុជាវិញពីព្រោះ៖ - ភាពទន់ខ្សោយ របស់មហាអំណាចអាណានិគមបារាំង នៅក្រោយសង្គ្រាមលោកលើកទី២ ចលនារំដោះជាតិមាននៅទ្វីបអាហ្រិ្វក ទ្វីបអាស៊ី ទ្វីបអាមេរិកឡាទីន - ធម្មនុញ្ញរបស់អង្កការសហប្រជាតិ ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងសហភាពសូវៀតប្រឆាំងនឹងនយោបាយអាណានិគម - ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ដឹក...
general
ក្នុងសង្គមអេស៊ីបបុរាណ គេចែកមនុស្សជាវណ្ណៈអ្វីខ្លះ?
ក្នុងសង្គមអេស៊ីបបុរាណ គេចែកមនុស្សជាវណ្ណៈជាច្រើនរួមមាន៖ - ព្រះចៅផារ៉ាអុង ព្រះអង្គមានវណ្ណៈខ្ពង់ខ្ពស់បំផុត ដោយមានជំនឿថាព្រះអង្គជាបុត្ររបស់អាទិទេព។ ព្រះចៅផារ៉ាអុងជាងវតា ឬជាតំណាងព្រះអាទិទេពពីរអង្គគឺ ព្រះអាទិទេពហូរុស និង ព្រះអាទិទេព រ៉ា។ - បុព្វជិត បុព្វជិត ជាអ្នកធ្វើការទាក់ទង់រវាងអាទិទេព និងព្រះចៅផារ៉ាអុង។ប្រជារាស្រ្តទូទៅក៏...
general
តើអេស៊ីបបុរាណមានជំនឿទៅលើអ្វីខ្លះ? ចូរបន្យល់?
អេស៊ីបបុរាណមានជនឿទៅលើ៖ - អាទិទេព សាសនាអេស៊ិបបុរាណ ជាសាសនាពហុទេពនិយម។ ជនជាតិអេស៊ីបបុរាណមានការគោរពទៅលើអាទិទេពជាច្រើន រហូតដល់ទីក្រុងនីមួយៗក៏័មានអាទិទេពរបស់ខ្លួនដែរ។ ជនជាតិអេស៊ីបរៀបចំពិធីបុណ្យផ្សេងៗនៃសាសនារបស់គេនៅក្នុងវិហារ។ - វិហារ វិហារ ជាលំនៅឋានរបស់អាទិទេព។ សាធារណៈជនទូទៅមិនអាចចូល ទៅក្នុងវិហារបានទេ មានតែពួកបុព្វជិត មានឋា...
general
តើតំបន់មេសូប៉ូតាមីមានទីតាំងភូមិសាស្រ្តដូចម្តេច?
តំបន់មេសូប៉ូតាមី គឺជាទំនាបស្ថិតនៅចន្លោះទន្លេទីក (Tigre) និងទន្លេអឺប្រាត (Euphrate) មានព្រំប្រទល់ខាងជើង ជាប់ទៅនឹងភ្នំងាមេនី (Armenie) ខាងត្បូងជាប់នឹងឈូងសមុទ្រពែក។ ខាងលិចតំបន់នេះជាវាលខ្សាច់អារ៉ាប៊ី។ នៅខាងកើតមានប្រទេសអៀរ៉ង ដែលខណ្ឌតំបន់មេសូប៉ូតាមី និងអាស៊ីកណ្តាល។ មេសូប៉ូតាមីមានអាកាសធាតុក្តៅស្ងួត ពុំសូវមានភ្លៀង ធ្លាក់ជោគជាំ...
general
ចូររៀបរាប់ពីរដ្ឋផ្សេងៗនៅក្នុងតំបន់មេសូប៉ូតាមី។
រដ្ឋផ្សេងៗនៅក្នុងតំបន់មេសូប៉ូតាមី៖ ក. រដ្ឋស៊ុយមែ (Sumer) អរិយធម៌ស៊ុយមែ បានចាប់កំណើតតាំងពី ៣០០០ ឆ្នាំមុនគ.ស នៅជិតឈូងសមុទ្រពែក។ នៅចន្លោះឆ្នាំ២៧០០ . ២០០០មុនគ.ស គេបានចាត់ទុកអរិយធម៌ស៊ុយមែ ជាអរិយធម៌ដែលចំណាស់ជាងគេក្នុងពិភពលោក ពីព្រោះតែអរិយធម៌នេះបានលូតលាស់យ៉ាងត្រចះត្រចង់តាំងពី ៣០០០ឆ្នាំមុនគ.ស មកម្ល៉េះ។ ជនជាតិស៊ុយមែបានឃើញរបៀបបា...
general
តើជនជាតិហេប្រឺមានប្រវត្តិរស់នៅបែបណា? ហើយមានប្រទេសពិតដែរឬទេ?
ជនជាតិហេប្រឺមានប្រវត្តិរស់នៅដូចតទៅ៖ រាប់ពាន់ឆ្នាំមកហើយហេប្រឺ (អ៊ីស្រាអែល ឬជ្វីប) ជាកុលសម្ព័ន្ធរស់នៅជាចរកជនចឹញ្ចឹមជីវិតដោយចិញ្ជឹមចៀម និងអូដ្ឋតាមតំបន់វាលខ្សាច់ស៊ីរីនៅត្រើយខាងស្តាំនៃទន្លេអឺប្រាត។ ជនជាតិនេះរស់នៅក្រោមឳវាទចៅវាយម្នាក់ដែលមានអំណោយទូលំទូលាយហៅថា ព្រឹទ្ធាចារ្យ។ នៅសត្សវត្សទី៥ មុនគ.ស ជនជាតិហេប្រឹរស់នៅតំបន់មួយហៅថា ប៉...
general
ចូររៀបរាប់ពីទីតាំងភូមិសាស្រ្តនៃរដ្ឋផេនីស៊ី។
ទីតាំងភូមិសាស្រ្តនៃរដ្ឋផេនីស៊ី៖ រដ្ឋផេនីស៊ី មានទីតាំងនៅចន្លោះប្រទេសលីបង់សព្វថ្ងៃ និងសមុទ្រមេឌីទែរ៉ាណេ មានទទឹងតូចចង្អៀតហើយសម្បូរទៅដោយជួរភ្នំ។ តំបន់វាលទំនាបមានតិចតួច ហើយស្ថិតនៅតាមឆ្នេរសមុទ្រជាប់នឹងកំពង់ផែសំខាន់ៗរួមមាន កំពង់ផែតៀ (Tyr) ប៊ីប្លូស (Byblos) និងស៊ីដុង (Sidon)។ កំពង់ផែទាំងនោះជាទីក្រុង និងជាមជ្ឈមណ្ឌលដែលមាននិន្នាក...
general
ចូរបង្ហាញអំពីទីតាំងភូមិសាស្រ្តនៃប្រទេសក្រិច។
បង្ហាញអំពីទីតាំងភូមិសាស្រ្តនៃប្រទេសក្រិច ដូចខាងក្រោម៖ ក្រិចជាប្រទេសមួយនៅជាប់សមុទ្រមេឌីទែរ៉ាណេភាពខាងត្បូងនៃទ្វីបអឺរ៉ុបមានទំហំប្រមាណនិងពួកការីយាង (Cariens) ដែលជាបក្សសម្ព័ន្ធប្រកបអាជីវកម្មខាងនេសាទ និងប្រម៉ាញ់។ ឯរបរកសិកម្មពុំសូវមានការលូតលាស់ឡើយ។ នៅរវាងសតវត្សទិ១៥ មុនគ.ស ប្រទេសក្រិចត្រូវបានលុកលុយរាតត្បាតពីក្រុមបក្សសម្ព័ន្ធចុ...
general
ចូរនិយាយអំពីជំនឿ និងសាសនារបស់ក្រិច។
ជំនឿ និងសាសនារបស់ក្រិចគឺ៖ ជនជាតិក្រិច ជាអ្នកជឿសាសនាដ៏មោះមុតហើយគោរពទេវៈជាច្រើន (ពហុទេពនិយម)។ ទេវៈនីមួយៗមួយឋានៈ មានមុខងារខុសៗគ្នា។ ទេវៈសំខាន់ៗទាំងអស់មានបីអង្គរួមមាន៖ ក. សឺស (Zeus) ជាទេវៈធំជាងគេសោយរាជ្យ លើមហាមេឃហើយត្រួតត្រាលើបណ្តាទេវៈទាំងអស់។ ខ.ប៉ូសេអ៊ីដុង (Poseidon) ជាទេវៈសោយរាជ្យលើមហានគរទាំងមូល។ គ. ហាដែស (Hades) ជាទេវៈខ...
general
ចូរនិយាយអំពិស្ថានភាពភូមិសាស្រ្តអ៊ិតាលីបុរាណ។
និយាយអំពិស្ថានភាពភូមិសាស្រ្តអ៊ិតាលីបុរាណ៖ ក. ស្ថានភាពភូមិសាស្រ្ត ប្រទេសអ៊ីតាលីដូចជាប្រទេសក្រិចដែរគឺជា ឧបទ្វីបមួយនៃសមុទ្រមេឌីទែរ៉ាណេប៉ុន្តែប្រទេសអ៊ីតាលីនាសម័យបុរាណមានទំហំតូចជាងស្ថានពេលបច្ចុប្បន្ន។ កោះស៊ីស៊ីល (Sicile) ត្រូវបានរាប់បញ្ចូលក្នុងផែនទីអ៊ិតាលីតាំងពីដើមមក។ ប្រទេសនេះចែកសមុទ្រមេឌីទែរ៉ណេ ជាអាងទឹកពីរមានស្ថានភាពដូចជា...
general
ចូរបង្ហាញពីទីតាំងស្ថានីយ៍បុរេប្រវត្តិសាស្រ្តខ្មែរ។
បង្ហាញពីទីតាំងស្ថានីយ៍បុរេប្រវត្តិសាស្រ្តខ្មែរ៖ តាមការសិក្សាស្រាវជ្រាវ របស់ជនជាតិខ្មែរនិងពិសេសជនជាតិបរទេសបានឲ្យយើងរកឃើញស្ថានីយ៍បុរេប្រវត្តិសាស្រ្តខ្មែរជាច្រើន នៅពាសពេញអតីតចក្រភបខ្មែរ និងពិសេសនៅព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ ដែលបានបញ្ជាក់ឲ្យដឹងថា ខ្មែរបានរស់នៅលើទឹកដីនូវតាំងពីយុគថ្មបំបែកមកម្ល៉េះ។ ក. យុគថ្មបំបែក (៦០០០០០ - ...
general
តើនគរភ្នំមានទីតាំងភូមិសាស្រ្តដូចម្តេច? មានដើមកំណើតតាំងពីពេលណា។
នគរភ្នំមានទីតាំងភូមិសាស្រ្តដូចតទៅ៖ អាណាចក្រភ្នំ ឬហ្វូណន (Funan) ស្ថិតនៅភាគអាគ្នេយ៍នៃនគរលីនយី (ចាម្ប៉ា) ដែលមានចម្ងាយ ៣០០០លី (១លី=៥៧៦ម៉ែត្រ)។ នគរភ្នំស្ថិតនៅខាងត្បូងរដ្ឋតុងកឹង (ដោយវៀត) លាតសន្ធឹងតាមបណ្តោយទន្លេមេគង្គរហូតដល់ឈូងសមុត្រខ្មែរ និងឧបទ្វីបម៉ាឡាយូខាងលិចជាប់និងប្រទេសភូមា (មីយ៉ាន់ម៉ា) សព្វថ្ងៃ។ តាមទស្សនៈលោក ប៉ូលពីល្យូ...
general
តើអាណាចក្រចេនឡាមានទីតាំងនៅឯណា? រៀបរាប់ពីទីតាំងភូមិសាស្រ្ត។
ចេនឡាដើមឡើយជាសាមន្តរដ្ឋរបស់អាណាចក្រភ្នំ ស្ថិតនៅត្រង់វាលទំនាបកណ្តាលនៃទន្លេមេគង្គ ក្នុងតំបន់បាសាក់នៃប្រទេសឡាវសព្វថ្ងៃ និងតំបន់ខាងត្បូងខ្ពង់រាបកូរ៉ាត់ប្រទេសទល់ទន្លេមេណាម និងវាលទំនាបទន្លេមេគង្គខាងជើងត្រង់តំបន់ប៉ាក់សេវត្តភូ (រាជធានីភវបុរៈ) ទឹកដីឡាវ។ អាណាចក្រចេនឡាចែកភូមិសាស្រ្ត និងទឹកដីជាពីរគឺ៖ ក. ខាងជើង ចាប់ពីជួរភ្នំដងរ៉ែក ...
general
តើទីតាំងត្រង់ណានៃប្រទេសចិន ដែលគេរកឃើញសំណល់ឆ្អឹងនៃមនុស្សជំនាន់ដើម។
ទីតាំងត្រង់ណានៃប្រទេសចិន ដែលគេរកឃើញសំណល់ឆ្អឹងនៃមនុស្សជំនាន់ដើម គឺ៖ ប្រទេសចិនមានប្រវត្តិសាស្រ្ត ចំនួនបួនពាន់ឆ្នាំមកហើយ។ ឯតំបន់ទន្លេលឿង ឬហ៊ងហឺល្បីជាកន្លែងមួយដែលមនុស្សរស់នៅមុនគេ លើពិភពលោក។ ក្នុងភូមិភាគប៉េកាំងឆ្នាំ ១៩២៤ បុរាណវត្ថុវិទូបានកកាយឃើញសំណល់ នៃឆ្អឹងមនុស្សដើម រមនុស្សពានរ ស៊ីណង់ត្រូប ដែលមានជីវិតប្រហែលក្នុងរវាង ៥០០ ០០...
general
ចូរបង្ហាញទីតាំងភូមិសាស្រ្តប្រទេសឥណ្ឌា។ អ្នកស្រុកដើមមានឈ្មោះអ្វី?
បង្ហាញទីតាំងភូមិសាស្រ្តប្រទេសឥណ្ឌាដូចជាខាងក្រោម៖ ប្រទេសឥណ្ឌាស្ថិតនៅអាស៊ីខាងត្បូង ដែលសម្បូរទៅដោយភ្នំខ្ពស់ៗ ធំៗ និងវែងអន្លាយទៀតផងដូចជាភ្នំហិមាល័យ ខណ្ឌប្រទេសចិន និងឥណ្ឌាមានបណ្តោយប្រមាណ ២០០ គីឡូម៉ែត្រ និងភ្នំអេវ៉ីរែសខ្ពស់ជាងគេលើពិភពលោកកម្ពស់ ៨៨៤៨ ម៉ែត្រ។ នៅខាងកើតជាប់នឹងឈូងសមុទ្របេងកាល់ខាងត្បូង គឺមហាសមុទ្រឥណ្ឌា និងខាងលិចសមុ...
general
ហេតុអ្វីបានជាព្រះបាទនរោត្តមបង្កើតអង្គការសង្គមរាស្រ្តនិយមឡើង?
បានជាព្រះបាទនរោត្តមបង្កើតអង្គការសង្គមរាស្រ្តនិយមឡើងពីព្រោះ៖ - ដើម្បីរៀបចំសង្គមកម្ពុជាថ្មី ក្រោយពីររបបអាណានិគម - រៀបចំសេដ្ឋកិច្ចឲ្យរីកចម្រើន (បរទេស រដ្ឋមូលដ្ឋាន សហករណ៍) - កសាងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល - អភិវឌ្ឍវិស័យវប្បធម៌ (សាលារៀន កីឡា មន្ទីរពេទ្យ វត្តអារាម) - បង្កើតសមាជជាតិ (សភា មន្រ្តីរាជការ ប្រជារាស្រ្ត បំបាត់អំពើពុ...
general
តើកំណែទម្រង់ប៉េរ៉េស្រ្តយការជាអ្វី? អ្នកណាជាអ្នកបង្កើត? តើកំណែទម្រង់ប៉េរ៉េស្រ្តយការ ផ្តល់ផលប៉ះពាល់អ្វីខ្លះ ដល់ប្រទេសនៅទ្វីបអឺរ៉ុប?
កំណែទម្រង់ប៉េរ៉េស្រ្តយការ គឺជានយោបាយស្តារឡើងវិញ។ កំណែទម្រង់នេះផ្តោតទៅលើវិស័យ៖ ក. វិស័យសេដ្ឋកិច្ច បើកឲ្យមានអ្នកវិនិយោគទុនពីក្រៅ និងឲ្យមានការប្រកួតប្រជែងតាមតម្រង់ទីផ្សារសេរី។ ខ.វិស័យនយោបាយ បើកឲ្យពួកប្រឆាំងធ្វើការរិះគន់ជាចំហរដល់របបមុន និងផ្តល់ឲ្យមានរបបប្រជាធិតេយ្យ។ កំណែទម្រង់ប៉េរ៉េស្រ្តយការ បង្កើតដោយលោក ហ្គោបាឆេវ នៅសហភាពស...
general
តើកត្តាអ្វីខ្លះដែលជំរុញឲ្យបារាំងធ្វើកំណែទម្រង់ឆ្នាំ ១៨៧៧?
កត្តា ដែលជំរុញឲ្យបារាំងធ្វើកំណែទម្រង់ឆ្នាំ ១៨៧៧៖ ក. កត្តាសេដ្ឋកិច្ច ចង់ឲ្យប្រទេសកម្ពុជាក្លាយជាទិផ្សាររបស់ខ្លួននិងទាញយកផលចំណេញពីកសិកម្ម វត្ថុធាតុដើម។ ខ. កត្តាពាណិជ្ជកម្ម ចង់ឲ្យប្រជារាស្រ្តកម្ពុជាអនុវត្តុសេដ្ឋកិច្ចទិផ្សារសេរី។ គ.កត្តានយោបាយ ចង់ពង្រីកអំណោយគ្រប់គ្រង់នៅឥណ្ឌូចិន។
general
អ្វីទៅជាអច្ឆរយៈក្នុងតួអង្គ?
អច្ឆរយៈក្នុងតួអង្គគឺជា ភាពអស្ចារ្យដែលបានបង្កើតតួអង្គ ឲ្យមានលក្ខណៈខ្ពស់អស្ចារ្យខុសប្លែកពីមនុស្សធម្មតា រួមមានទេវៈ អារក្ស អ្នកតា ធម្មជាតិ ព្រលឹងអរូបីយ ជាដើម។ ឧទាហរណ៍៖ - ព្រះរាមលើកធ្នូ... - ដើមឈើចេះនិយាយ... - ផ្ការាំទឹករាំ.... - ក្របីធ្វើសង្គា្រម... - ក្រពើវេទមន្ត... - ហនុមានប្រែដំណែងខ្លួន...។
general
តើក្នុងអក្សរសល្ប៍គេចែកអច្ឆរិយៈជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
គេចែកអច្ឆរិយៈជា៣ ប្រភេទរួមមាន៖ ក. អច្ឆរិយៈក្នុងតួអង្គ ខ. អច្ឆរយៈក្នុងពេលវេលា គ. អច្ឆរិយៈក្នុងទីកន្លែង។
general
តើអ្វីទៅហៅថា អច្ឆរិយៈ?
អច្ឆរិយៈ គឺសម្តៅទៅលើភាពអស្ចារ្យប្រសើរ ខ្ពង់ខ្ពស់ហួសពីការស្មានដែលមនុស្សធម្មតានៅលើផែនដីពុំអាំចធ្វើទៅបាន។ ចំណែកឯអច្ឆរិយៈនៅក្នុងកំណាព្យ ឬស្នាដៃអក្សរសិល្ប៍គឺសម្តៅទៅលើភាពអស្ចារ្យ ហួសពីការពិតជាក់ស្តែងដែលមនុស្សពុំដែលធ្លាប់បានជួបប្រទះ។
general
ដូចម្តេចដែលហៅថាបញ្ញារូបារម្មណ៍?
ដែលហៅថាបញ្ញារូបារម្មណ៍ គឺជារូបារម្មណ៍ដែលកើតចេញអំពីការត្រិះរិះពិចារណា សង្កេត វិភាគ ទៅលើបញ្ហាដោយការប្រើបញ្ញានិងស្មារតីភ្ងាក់រឮក។ ឬជារូបារម្មណ៍ដែលទាក់ទង់យ៉ាងជិតស្និទ្ធជាមួយនឹងប្រធានអារម្មណ៍។
general
តើអ្នកណាខ្លះមានសិទ្ធិបង្កើតគ្រឹះស្ថានសិក្សា?
អ្នកដែលមានសិទ្ធិបង្កើតគ្រឹះស្ថានសិក្សាគឺ៖ - នីតិបុគ្គលសាធារណៈ - នីតិបុគ្គលឯកជន - រូបវ័ន្តបុគ្គល។
general
តើសិទ្ធិសេរីភាពខាងជំនឿសាសនាមានន័យយ៉ាងណា?
សិទ្ធិសេរីភាពខាងជំនឿសាសនាមានន័យថា៖ មានន័យថារដ្ឋផ្តល់សិទ្ធិឱ្យអ្នកសិក្សាទាំងអស់នៅគ្រប់គ្រឹះស្ថានសិក្សាមានសេរីភាពជឿលើសាសនាណាក៏បានដែលក្នុងសាលារៀនយើងមិនអាចបង្ខំឱ្យគេគោរពសាសនាឬចូលរួមក្នុងសកម្មសាសនាឬប្រតិបត្តិសាសនាណាមួយឡើយ។ ប៉ុន្តែការមិនគោរពសាសនានេះមិនត្រូវធ្វើឱ្យប៉ះពាល់សិទ្ធិអ្នកដទៃខុសពីររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា...
general
តើសកម្មភាពនយោបាយក្នុងស្ថាប័នអប់រំគ្រឹះស្ថានសិក្សាដែលមានចែងក្នុងមាត្រា ៣៤ នៃច្បាប់ស្តីពីការអប់រំមានយ៉ាងណា?
សកម្មភាពនយោបាយក្នុងស្ថាប័នអប់រំគ្រឹះស្ថានភាពសិក្សាដែលមានចែងក្នុងមាត្រា ៣៤ នៃច្បាប់ស្តីពីការអប់រំគឺ៖ មានន័យថាគ្រឹះស្ថាប័នអប់រំទាំងអស់ គិតទាំងក្រសួងអប់រំយុវជននិងកីឡា មន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តការិយាល័យអប់រំយុវជននិងកីឡាស្រុកខណ្ឌ និងគ្រឹះស្ថានសិក្សាត្រូវគោរពគោលការណ៍អព្យាក្រឹតភាព គឺមិនលម្អៀង ឬស្រឡាញ់គណៈបក្សនយោបាយណា...
general
តើបុគ្គលិកអប់រំមានសិទ្ធិអ្វីខ្លះ?
បុគ្គលិកអប់រំមានសិទ្ធិ៖ - សិទ្ធិទទួលតម្លៃវិជ្ជាជីវៈសេចក្តីថ្លៃថ្នូរនិងការយកចិត្តទុកដាក់ពីសង្គម - សិទ្ធិអភិវឌ្ឍវិជ្ជាជីវៈ - សិទ្ធិបង្កើត ឬចូលរួមក្នុងសមាគមបុគ្គលិកអប់រំ ឬសមាគមវិជ្ជាជីវៈផ្សេងៗតាមច្បាប់កំណត់ជាធរមាន - សិទ្ធិរៀបចំប្រជុំលើការងារអប់រំសាធារណៈ - សិទ្ធិរួមក្នុងកិច្ចនយោបាយតាមច្បាប់កំណត់ - សិទ្ធិចូលរួមយ៉ាងសកម្ម និង...
general
តើទណ្ឌកម្មមានប៉ុន្មានប្រភេទអ្វីខ្លះ?
ទណ្ឌកម្មមានបួនប្រភេទគឺ៖ ១. ទណ្ឌកម្មរដ្ឋបាល (ស្ថាប័ន) ២. ទណ្ឌកម្មរដ្ឋប្បវេណី (សំណង) ៣. ទណ្ឌកម្មព្រហ្មទណ្ឌ (បទលហុ បទមជ្ឈិម និងបទឩក្រិដ្ឋ) ៤. ទណ្ឌកម្មអន្តរកាល។
general
តើទណ្ឌក្នុងច្បាប់ស្តីពីការអប់រំមានអ្វីខ្លះ?
ទណ្ឌកម្មក្នុងច្បាប់ស្តីពីការអប់រំមាន៖ - ការបង្កើតគ្រឹះស្ថានសិក្សាដោយគ្មានអាជ្ញាប័ណ្ណ ពិន័យអន្តរការណ៍ ២ លានទៅ ១០លាន (មិនរាងចាលទ្វេដង) ប្រើប្រាស់ប្រភេទគ្រឹះស្ថានសិក្សាមិនសមស្របដូចគ្នាពិន័យ អន្តរកាល ១លានដល់៥លាន (មិនរាងចាលទ្វេដង) ឬត្រូវព្យួរបណ្តោះអាសន្ន ឬដកហូតអាជ្ញាប័ណ្ឌអប់រំ - បទលើសពាក់ព័ន្ធនិងការផ្តល់វិញ្ញាប័នបត្រឬសញ្ញាប...
general
ដូចម្តេចដែលហៅថា គ្រូបង្រៀន?
ដែលហៅថា គ្រូបង្រៀនគឺ៖ - គ្រូបង្រៀនសំដៅដល់ បុគ្គលិកបង្រៀននៃបុគ្គលិកអប់រំនៅគ្រឹះស្ថានសិក្សាសាធារណៈនិងគ្រឹះស្ថានសិក្សាឯកជនដែលមានអាជ្ញាប័ណ្ណអប់រំត្រឹមត្រូវ - សំដៅដល់មន្ត្រីដែលកំពុងបម្រើការក្នុងវិស័យអប់រំ និងបានឆ្លងកាត់ការបណ្តុះបណ្តាលគរុកោសល្យទទួលស្គាល់ដោយក្រសួងទទួលបន្ទុកវិស័យអប់រំ និងសាស្រ្តាចារ្យដែលបម្រើការនៅឩត្តមសិក្សា។
general
ដូចម្តេចដែលហៅថា សីលធម៌វិជ្ជាជីវៈ?
ដែលហៅថា សីលធម៌វិជ្ជាជីវៈ គឺជាសីលធម៌ដោយឡែកសម្រាប់អ្នកដែលត្រូវចូលរួមបំពេញមុខងារអ្វីមួយក្នុងសង្គម។ នៅក្នុងសង្គមនីមួយៗមានសីលធម៌ដោយឡែកៗសម្រាប់សង្គមនោះ។ ឯក្នុងមុខរបរនីមួយៗក៏មានសីលធម៌ពិសេសសម្រាប់មុខរបរនោះដែរ។ ដូចនេះមន្រ្តីរាជការដែលប្រកបមុខរបរអ្វីមួយត្រូវតែមានការយល់ដឹងពីសីលធម៌ដែលទាក់ទងដល់មុខរបរនោះ។
general
ដើម្បីឱ្យគ្រូបង្រៀន ឬបុគ្គលិកអប់រំមានមនសិការវិជ្ជាត្រូវមានគុណសម្បត្តិអ្វីខ្លះ?
ដើម្បីឱ្យគ្រូបង្រៀន ឬបុគ្គលិកអប់រំមានមនសិការវិជ្ជាជីវៈត្រូវមានគុណសម្បត្តិដូចខាងក្រោម៖ - មាននិយ័តភាពក្នុងការងារ - មានភាពវាងវៃនិងគំនិតច្នៃប្រឌិត - គំនិតចង់ធ្វើឱ្យមានការរីកចម្រើននិងកាន់តែល្អជាមុន - មានចិត្តចង់បំពេញការងារ - មិនខ្ជីខ្ជាធ្វើឱ្យតែរួចពីដៃ។
general
ក្នុងនាមជាគ្រូបង្រៀនម្នាក់ ចាំបាច់ត្រូវមានសមត្ថភាពគរុកោសលល្យដូចម្តេចខ្លះ?
ក្នុងនាមជាគ្រូបង្រៀនម្នាក់ចាំបាច់ត្រូវមានសមត្ថភាពគរុកោសល្យ៖ - មានសមត្ថភាពក្នុងការបង្ហាត់បង្រៀន - មានសមត្ថភាពក្នុងការគ្រប់គ្រងថ្នាក់រៀន - មានសមត្ថភាពក្នុងការអប់រំ - មានសមត្ថភាពក្នុងការយល់ដឹងពីលក្ខណៈដោយឡែករបស់សិស្ស - មានសមត្ថភាពឈរលើភាពយុត្តិធម៌និងសមត្ថភាពម្ចាស់ការ - មានសមត្ថភាពបង្កបរិយាកាសរីករាយក្នុងសាលារៀន - មានសមត្ថភាព...
general
ក្នុងនាមជាគ្រូបង្រៀនម្នាក់ ចាំបាច់ត្រូវមានគុណសម្បត្តិដូចម្តេចខ្លះ?
ក្នុងនាមជាគ្រូបង្រៀនម្នាក់ ចាំបាច់ត្រូវមានគុណសម្បត្តិដូចជា៖ - គុណសម្បត្តិរូបរាងកាយ ឬកាយសម្បទាគ្រប់គ្រាន់សមរម្យ - គុណសម្បត្តិសីលធម៌ ឬសីលសម្បត្តិ និងគរុកោសល្យ - គុណសម្បត្តិផ្នែកបញ្ញា និងចិត្តវិទ្យា។
general
ក្នុងនាមជាគ្រូបង្រៀនម្នាក់ តើត្រូវមានករណីយកិច្ចមិនប្រតិបត្តិចំពោះខ្លួនឯងដូចម្តេចខ្លះ?
ក្នុងនាមជាគ្រូបង្រៀនម្នាក់ ត្រូវតែមានករណីយកិច្ចមិនប្រតិបត្តិចំពោះខ្លួនឯងដូចជា៖ - ធ្វើប្រជាភិថុតចំពោះអ្នកសិក្សាឡើយ (មាត្រា១១) - ផ្សព្វផ្សាយអំពីការវិនិច្ឆ័យ វិន័យរដ្ឋបាលបុគ្គល នៅក្នុងមជ្ឈដ្ឋានអប់រំក៏ដូចជាក្នុងមជ្ឈដ្ឋានសាធារណៈឡើយ (មាត្រា១១) - ផ្សំគំនិតប្រព្រឹត្តអំពើទាំងឡាយណាដែលធ្វើឱ្យខូចប្រយោជន៍អ្នកសិក្សាក្នុងសេវាអប់រំឡើយ...
general
តើក្រមសីលធម៌វិជ្ជាជីវៈជាអ្វី?
ក្រមសីលធម៌វិជ្ជាជីវៈ គឺជាវិធាន ឬជាបទបញ្ជាសម្រាប់ឱ្យបុគ្គលិកអប់រំទាំងអស់មានសេចក្តីស្មោះត្រង់ សេចក្តីថ្លៃថ្នូរ ការតាំងខ្លួនធ្វើជាម្ចាស់លើខ្លួនឯង ភាពទន់ភ្លន់សុភាពរាបសារ ការឱ្យតម្លៃគ្នាទៅវិញទៅមក។
general
តើបារាំងធ្វើកំណែទម្រង់លើវិស័យអ្វីខ្លះ? ហើយទទួលលទ្ធផលដូចម្តេច?
បារាំងធ្វើកំណែទម្រង់លើវិស័យ៖ ក.វិស័យរដ្ឋបាល - កំណែទម្រង់លើប្រព័ន្ធពន្ធដារ រដ្ឋបាល - ការពង្រឹងច្បាប់កម្មសិទ្ធិដីធ្លី - លុបបំបាត់របបទាសភាព - ការចុះបញ្ជីដីធ្លី - ផ្លាស់ប្តូរប្រពៃណី ទំនៀមទម្លាប់បុរាណ - បង្កើតកម្មសិទ្ធិលើដិធ្លីថ្មី - បង្កើតប្រព័ន្ធច្បាប់។ ខ. វិស័យពាណិជ្ជកម្ម - មានការទិញដូរអចនវត្ថុ - ការធ្វើជំនួញស្រូវ អង្ករន...
general
តើហេតុអ្វីបានជាត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ?
ដើម្បីលើកកម្ពស់សីលធម៌របស់គ្រូបង្រៀន គេត្រូវ៖ - លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន - លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំ (គ្រូដើរតាមក្រម) - លើកកម្ពស់បៀវត្សគ្រូបង្រៀន...។
general
តើក្នុងនាមជាគ្រូបង្រៀនម្នាក់ ត្រូវមានករណីយកិច្ចត្រូវប្រតិបត្តិចំពោះខ្លួនឯងដូចម្តេចខ្លះ?
ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានករណីយកិច្ចត្រូវប្រតិបត្តិចំពោះខ្លួនឯងដូចខាងក្រោម៖ - គោរពជីវិត រាងកាយ ចិត្ត និងសេចក្តីថ្លៃថ្នូររបស់មនុស្សក្នុងពេលប្រកបវិជ្ជាជីវៈ (មាត្រា៥) - គ្រូបង្រៀនប្រកាន់ខ្ជាប់សីលធម៌ក្នុងការប្រកបវិជ្ជាជីវៈ (មាត្រា៥) - រក្សាការសម្ងាត់វិជ្ជាជីវៈក្នុងលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់និងបទបញ្ញត្តិនានាដើម្បី...
general
តើក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានករណីយកិច្ចចំពោះអ្នកសិក្សា និងអាណាព្យាបាយ ដូចម្តេចខ្លះ?
ក្នុងនាមជាគ្រូបង្រៀនម្នាក់ ត្រូវមានករណីយកិច្ចចំពោះអ្នកសិក្សា និងអាណាព្យាបាលដូចជា៖ - យកចិត្តទុកដាក់ក្នុងការពន្យល់ ការបកស្រាយនិងសម្របសម្រួលដល់អ្នកសិក្សានូវចំណេះដឹងនានាស្របតាមមុខវិជ្ជា ឬឯកទេសរបស់ខ្លួន - ជួយអ្នកសិក្សាជួយបង្រៀនបន្ថែមដល់អ្នកសិក្សារៀនយឺតដោយមិនរើសអើង - ដឹកនាំសកម្មភាពសិក្សាក្នុងថ្នាក់ និងក្រៅថ្នាក់ និងលើកទឹកចិត...
general
តើក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានទំនាក់ទនងជាមួយអ្នកណាខ្លះ?
ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានទំនាក់ទនងជាមួយ៖ - ទំនាក់ទំនងជាមួយអ្នកសិក្សា - ទំនាក់ទំនងជាមួយបុគ្គលិកសិក្សាអប់រំតាមឋានានុក្រម - ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន - ទំនាក់ទំនងជាមួយមាតាបិតា ឬអាណាព្យាបាល។
general
តើក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានការប្រកបវិជ្ជាជីវៈយ៉ាងដូចម្តេចខ្លះ?
ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានការប្រកបវិជ្ជាជីវៈដូចជា៖ - មិនត្រូវធ្វើឱ្យប៉ះពាល់ ឬខូចខាតដល់គុណភាពអប់រំក្នុងការបំពេញការងារ ទោះបីតាមរូបភាពណាក៏ដោយ - គ្រូបង្រៀននៅគ្រឹះស្ថានភាពសាធារណៈមានសិទ្ធិបង្រៀនជាលក្ខណៈឯកជនក្រៅម៉ោងធ្វើការ - មិនត្រូវធ្វើឱ្យបាត់បង់មនសិការវិជ្ជាជីវៈក្នុងការបំពេញករណីយកិច្ច និងកាតព្វកិច្ចរបស់ខ្លួនឡើយ ក្នុ...
general
តើយុទ្ធសាស្រ្តចម្បងក្នុងចំណោមយុទ្ធសាស្រ្តសំខាន់ៗទាំងឡាយនៃយុទ្ធសាស្រ្តចតុកោណគឺអ្វី?
យុទ្ធសាស្រ្តចម្បងមួយក្នុងចំណោមយុទ្ធសាស្រ្តសំខាន់ៗទាំងឡាយនៃយុទ្ធសាស្រ្តចតុកោណគឺ៖ - ការកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្ស - ការពង្រឹងសមត្ថភាពអប់រំ - យកចិត្តទុកដាក់លើការអប់រំកម្រិតមូលដ្ឋាន ក្រោយកម្រិតមូលដ្ឋាន និងឩត្តមសិក្សា - ពង្រឹងភាពជាដៃគូរវាងផ្នែកសាធារណៈផ្នែកឯកជនក្នុងការកៀរគរ និងប្រើប្រាស់ធនធាន។
general
តើបច្ចុប្បន្ននេះក្រសួងអប់រំ យុវជន និងកីឡាមានចក្ខុវិស័យអ្វីខ្លះ?
បច្ចុប្បន្ននេះក្រសួងអប់រំ យុវជននិងកីឡាមានចក្ខុវិស័យដូចជា៖ - កសាងនិងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតគ្រប់ផ្នែក - កសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើនផ្នែកមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតគ្រប់ផ្នែក - កសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើនផ្នែកចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន។
general
ដូចម្តេចដែលហៅថា ឃានរូបារម្មណ៍?
ដែលហៅថា ឃានរូបារម្មណ៍គឺជា រូបបារម្មណ៍ដែលអ្នកនិពន្ធនាំឲ្យអ្នកអាន អ្នកសតាប់ឲ្យហាក់ដូចជាទទួលបាននូវក្លិនអ្វីមួយដោយផ្ទាល់នឹងច្រមុះផ្ទាល់។ (តាមការរៀបរាប់របស់អ្នកនិពន្ធ)។ ឧទាហរណ៍៖ - ក្រអូបប្រហើរនៃកម្រងផ្កាម្លិះ... - ទឹកអប់ក្រអូបឆួល... - ក្លិនថ្ពាល់ស្រីក្រអូបឈ្ងុយឈ្ងុប់... - ត្រីនេះមានក្លិនឆ្អាបណាស់... - ក្លិនស្អុយអសោកនៃសាកសព....
general
ដូចម្តេចដែលហៅថា ជីវ្ហារូបារម្មណ៍?
ដែលហៅថា ជីវ្ហារូបារម្មណ៍ គឺជារូបារម្មណ៍របស់អ្នកនិពន្ធនាំឲ្យអារម្មណ៍អ្នកអាន អ្នកស្តាប់ឲ្យហាក់បីដូចជាកំពុងទទួលយករស់ជាតិ បែបណាមួយដោយផ្ទាល់អណ្តាតតាមរយៈការរៀបរាប់របស់អ្នកនិពន្ធ។ ឧទាហរណ៍៖ - គ្រាប់ស្លែងតែងល្វីងណាស់... - ម្ទេសនេះហិរណាស់... - នំនេះផ្អែមឡើងខះក... - សម្លប្រៃឡមៗ... - ស៊ុបនេះរាងភ្លាវ... - សា្រនេះល្វីងៗ... - ខ្វិតខ្...
general
ដូចម្តេចដែលហៅថា កាយរូបារម្មណ៍?
ដែលហៅថា កាយរូបារម្មណ៍ គឺជារូបារម្មណ៍ដែលកើតចេញពីពាក្យពេចន៍ ឃ្លោងឃ្លា ប្រយោគ របស់អ្នកនិពន្ធទាក់ទង់ជាមួយនឹង តួកាយសម្ជស្ស សាច់ស្បែកដោយបញ្ជូននូវលក្ខណៈសិល្បៈរស់រវើកធ្វើឲ្យអ្នកអាន អ្នកស្តាប់មានអារម្មណ៍ហាក់ដូចជារូបរាងរបស់ខ្លនកំពុងតែទទួលរងការប៉ះពាល់ផ្លូវកាយនោះដោយផ្ទាល់។ ឧទាហរណ៍៖ អង្អែលត្រង់ណា រំភើបមំសា ព្រឺព្រួចឆ្លើយឆ្លង ទន់ភ្ល...
general
ដូចម្តេចដែលហៅថា កាមរូបារម្មណ៍?
ដែលហៅថា កាមរូបារម្មណ៍ គឺជារូបារម្មណ៍ដែលមាននៅក្នុងអត្ថបទកំណាព្យក្តី ប្រលោមលោកក្តី ឬចម្រៀងក្តីដោយអ្នកនិពន្ធបានប្រើប្រាស់នូវពាក្យពេចន៍ ឃ្លាប្រយោគធ្វើឲ្យអ្នកអាន អ្នកស្តាប់មានអារម្មណ៍ព្រឺព្រួច ស្រើបស្រាលក្នុងផ្លូវកាម តាមការរៀបរាប់របស់អ្នកនិពន្ធ។
general
តើកាមរូបបារម្មណ៍មានប៉ុន្មានប្រភេទ? អ្វីខ្លះ?
កាមរូបបារម្មណ៍មាន៣ ប្រភេទ រួមមាន៖ ក. កាមរូបបារម្មណ៍ដែលកើតចេញតាមរយៈការប្រើប្រាស់ពាក្យសម្តីពីរោះថ្នាក់ថ្នម ឧទាហរណ៍៖ ឮ - អូនសម្លាញ់ - មាសស្នេហ៍ - ម្ចាស់ចិត្ត - ប្រុសបណ្តូលចិត្ត - នួនល្អង - ប្រុសពន្លក - ព្រលឹងថ្លើមថ្លៃ - ឆោមស្នេហ៍ - ពៅព្រលឹង - មាសមេ - ព្រលឹងមាសអើយ - កំពូលជីវិត...។ ខ. កាមរូបារម្មណ៍ដែលកើតចេញតាមរយៈការរៀបរាប់ព...
general
ដូចម្តេចដែលហៅថា វេទនា ឬចេតនារូបារម្មណ៍?
ដែលហៅថា វេទនា ឬចេតនារូបារម្មណ៍ គឺជារូបារម្មណ៍ ដែលកើតចេញពីការប្រើប្រាស់នូវពាក្យពេចន៍ ឃ្លា ប្រយោគរៀបរាប់ ដើម្បីធ្វើការបង្ហាញអំពីមនោសញ្ចេតនារំភើបសប្យាយរីករាយ ទុក្ខ សោក កម្សត់ ព្រាត់ប្រាស់ បំណងប្រាថ្នា ភាពអស់សង្ឃឹម ការខកចិត្តអ្វីមួយជាដើម។
general
តើចេតនារូបារម្មណ៍ក្នុងអត្ថបទអក្សរសិល្ប៍ចែកចេញជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
ចេតនារូបារម្មណ៍ក្នុងអត្ថបទអក្សរសិល្ប៍ចែកចេញជា៣ ប្រភេទគឺ៖ ក. ចេតនាឬវេទនារូបារម្មណ៍ដែលស្តែងចេញពីមនោសញ្ចេតនាទូទៅ។ ខ. ចេតនា ឬវេទនារូបារម្មណ៍ដែលស្តែងចេញពីមនោសញ្ចេតនាចំពោះសង្គម។ គ. ចេតនា ឬវេទនារូបារម្មណ៍ ដែលស្តែងចេញ ពីការមានជំនឿយ៉ាងមុតមំាទៅលើអ្វីមួយ។
general
តើក្រមសីលធម៌វិជ្ជាជីវៈអនុវត្តចំពោះអ្នកណាខ្លះ?
ជនទាំងឡាយណាដែលកំពុងប្រកបរបរវិជ្ជាជីវៈជាគ្រូបង្រៀននៅព្រះរាជាណាចក្រកម្ពុជា លើកលែងតែគ្រូបង្រៀនខាងសាសនា បច្ចេកទេសយុទ្ធសាស្រ្តយោធានិងសន្តិសុខ ផ្នែកគ្រប់គ្រងរដ្ឋបាលដែនដី (ឯកលេខនារដ្ឋបាល ឬបែបបទគ្រប់គ្រងអង្គភាព) ផ្នែកភូមិន្ទរដ្ឋបាលនិងផ្នែកវិជ្ជាជីវៈតុលាការ។
general
តើមាតាបិតាឬអ្នកអាណាព្យាបាល អ្នកសិក្សាមានសិទ្ធិដូចម្តេចខ្លះ ចំពោះអនីតិជន ដែលស្ថិតនៅក្នុងបន្ទុករបស់ខ្លួន?
មាតាបិតា ឬអ្នកអាណាព្យាបាល អ្នកសិក្សាមានសិទ្ធិចំពោះអនីតិជន ដែលស្ថិតនៅក្នុងបន្ទុករបស់ខ្លួន គឺ៖ - សិទ្ធិក្នុងការជ្រើសរើសកម្មវិធីអប់រំ និងគ្រឹះស្ថានសិក្សាសម្រាប់សិក្សាឱ្យចូលរួមសិក្សា - សិទ្ធិទទួលបានព័ត៌មាននិងរបាយការណ៍នៃការសិក្សាពីគ្រឹះស្ថានសិក្សារបស់អ្នកសិក្សា ដែលស្ថិតក្នុងបន្ទុក - សិទ្ធិចូលរួមយ៉ាងសកម្មនិងពេញលេញនៅក្នុងការអ...
general
តើខ្មែរក្រហមមានគោលការណ៍ដូចម្តេចក្រោយថ្ងៃ ១៧ មេសា ១៩៧៥?
ខ្មែរក្រហមមានគោលការណ៍ គឺ៖ - ជំលៀសប្រជាជន ឲ្យចេញពីទីក្រុងភ្នំពេញទាំងអស់ - លុបបំបាត់ទីផ្សារ - លុបបំបាត់ការប្រើប្រាស់និងចរាចរណ៍រូបិយបណ្ណ - ផ្សឹកព្រះសង្ឃក្នុងសំណាក់ព្រះពុទ្ធសាសនាទាំងអស់ឲ្យធ្វើស្រែចម្ការ នៅតំបន់មូលដ្ឋានជនបទ - ប្រហារជីវិតមេដឹកនាំរបស់របបលន់នល់ - បង្កើតសហករណ៍័កម្រិតខ្ពស់ទូទាំងប្រទេស - បណ្តេញជនជាតិភាគតិចវៀតណាមឲ...
general
ចូរសរសេរចម្រៀងជាតិសម័យសាធារណៈរដ្ឋខ្មែរ។
បទចម្រៀងជាតិសម័យសាធារណៈរដ្ឋខ្មែរមានដូចខាងក្រោម៖ ១. ជនជាតិខ្មែរល្បីពូកែមួយក្នុងលោក មានជ័យជោគកសាងប្រាសាទសិលា អារ្យធម៌ខ្ពស់បវរជាតិសាសនា កេរ្តិ៍ដូនតាទុកលើភពផែនដី។ ២. ខ្មែរក្រោកឡើង ខ្មែរក្រោកឡើង ខ្មែរក្រោកឡើង ស៊ូតម្កើងសាធារណរដ្ឋ ខ្មាំងលុកចូលខ្មែរប្រយុទ្ធមិនតក់ស្លុតយកជ័យបំផុតជូនជាតិខេមរាឯករាជ្យភ្លឺថ្លាជាមហាប្រទេសតទៅ។
general
តើមាត្រា៣៤ថ្មី ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថាដូចម្តេច?
មាត្រា៣៤ថ្មី ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា៖ - ប្រជាពលរដ្ឋខ្មែរ ទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត។ - ប្រជាពលរដ្ឋទាំងពីរភេទដែលមានអាយុយ៉ាងតិច១៨ឆ្នាំ មានសិទ្ធិទៅបោះឆ្នោត។ - ប្រជាពលរដ្ឋទាំងពីរភេទដែលមានអាយុយ៉ាងតិច២៥ ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសរើសតាំងជាតំណាងរាស្ត្រ - ប្រជាពលរដ្ឋ...
general
ចូរបង្ហាញអំពីទំនាក់ទំនងរវាងសិទ្ធិ សេរីភាព និងច្បាប់ដោយលើកឩទាហរណ៍មកបញ្ជាក់ផង។
ទំនាក់ទំនងរវាងសិទ្ធិ សេរីភាព និងច្បាប់មនុស្សត្រូវមានសិទ្ធិ និងសេរីភាពស្មើគ្នា ដោយឥតប្រកាន់ពូជសាសន៍ពណ៍សម្បុរ ភេទ ភាសា ជំនឿនិន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ រីឯ ច្បាប់ ជានិយាមជាកាតព្វកិច្ចបំផុតរបស់មនុស្សសម្រាប់ការពារសិទ្ធិនិងសេរីភាពដែលធម្មជាតិបានសម្អិតសម្អាងឡើងដើម្បីជីវិតរស់នៅក្នុងសង្គម។ ដូច្...
general
ដើម្បីមានឈ្មោះថាជារដ្ឋមួយ តើត្រូវមានធាតុផ្សំសំខាន់ៗប៉ុន្មាន? គឺអ្វីខ្លះ?
ដើម្បីមានឈ្មោះថា ជារដ្ឋមួយ ត្រូវមានធាតុផ្សំសំខាន់ៗ ចំនួន៤ ដែលមិនអាចខ្វះបានគឺ៖ - ដែនដី ឬទឹកដី៖ ដែនដី ដែនទឹកដែលជាសមត្ថកិច្ចរបស់រដ្ឋ មានទីតាំងច្បាស់លាស់ ព្រំប្រគល់ អធិបតេយ្យភាពជាតិ។ - ប្រជាជន ប្រជារាស្ត្រ៖ មានមនុស្សរស់នៅទោះច្រើនឬតិច មានវប្បធម៌ សាសនា ភាសា ពូជសាសន៌ - អំណាចគ្រប់គ្រងរដ្ឋ ឬរដ្ឋាភិបាល៖ មានរចនាសម្ព័ន្ធគ្រប់គ្រងរ...
general
ចូរនិយាយអំពីប្រព័ន្ធគ្រប់គ្រងរដ្ឋាបាលតាមបែបមជ្ឈការ និងវិមជ្ឈការ។
រដ្ឋទាំងអស់មានប្រព័ន្ធគ្រប់គ្រងរដ្ឋបាលដាច់ដោយឡែកពីគ្នា រវាងមជ្ឈការ និង វិមជ្ឈការ ក. មជ្ឈការ (អំណាចមជ្ឈិម ឬអំណាចកណ្តាល)៖ - គ្មាននីតិបុគ្គល (បុគ្គល គឺជាក្រុមមនុស្ស) - រាល់ការសម្រេច បញ្ជាទាំងអស់ចេញពីអំណាចកណ្តាលតែមួយគត់ គឺមនុស្សម្នាក់ដែលធំជាងគេ - មានឋានន្តរស័ក្តិពីធំ ដល់តូច - អង្គភាពមជ្ឈការដែលធំជាងគេ គឺរាជរដ្ឋាភិបាលមាន៖ + ...
general
ចូររៀបរាប់ឈ្មោះក្របខណ្ឌ ប្រភេទក្របខណ្ឌនិង ឋានន្តរស័ក្តិ នៃក្របខណ្ឌស៊ីវិល។
ឈ្មោះក្របខណ្ឌ ប្រភេទក្របខណ្ឌនិង ឋានន្តរស័ក្តិថ្នាក់នៃក្របខណ្ឌស៊ីវិល៖ ១. ក្របខណ្ឌរដ្ឋបាលទូទៅ៖ - មន្ត្រីគ្រប់គ្រងរដ្ឋបាល + ឩត្តមមន្ត្រី មាន៦ថ្នាក់ + វរៈមន្រ្តី មាន១០ថ្នាក់ + អនុមន្ត្រី មាន១៤ថ្នាក់ - មន្ត្រីក្រមការ + នាយក្រមការ មាន៦ថ្នាក់ + ក្រមការដើមខ្សែ មាន១០ថ្នាក់ + ក្រមការ មាន១៤ថ្នាក់ - លេខាធិការរដ្ឋបាល + នាយលេខាធិក...
general
ចូររៀបរាប់ប្រភេទគ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា។
ប្រភេទគ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជាមាន ៤ប្រភេទគឺ ១. ប្រភេទ មាតុប្រទេស គឺសម្រាប់ផ្តល់ជូនវរៈជនដែលមានគុណូបការ ដ៏ឩត្តុង្គឩត្តម ជូនមាតុប្រទេស ដើម្បីជាបុព្វហេតុក្នុងការសាមគ្គីភាពឯករាជ្យជាតិ និងសន្តិភាព។ មេដាយនេះមាន៣ដូចខាងក្រោម៖ ១. មេដាយជាតូបការ ២.មេដាយព្រះរាជាណាចក្រកម្ពុជា មាន៥គឺ - មេដាយ មហាសេរីវឌ្ឍន៍ - មេដាយ ធិបឌិន...
general
តើគោលនយោបាយជាយុទ្ធសាស្រ្តសំខាន់៤នៃវិស័យអប់រំមានអ្វីខ្លះ?
គោលនយោបាយជា យុទ្ធសាស្ត្រសំខាន់ៗទាំង៤ នៃវិស័យអប់រំមាន៖ - សកលកម្មអប់រំ ចំណេះទូទៅមូលដ្ឋាន ៩ឆ្នាំ និងអភិវឌ្ឍន៍អក្ខរកម្មវិជ្ជាជីវៈ និងបំពេញវិជ្ជា - ទំនើបកម្ម និងកំណែលម្អគុណភាពអប់រំតាមរយៈកំណែទម្រង់ដ៏មានប្រសិទ្ធភាព - ការផ្សារភ្ជាប់ការអប់រំបណ្តុះបណ្តាលទៅនឹងតម្រូវការទីផ្សារពលកម្ម និងសង្គម - ការស្តារ និងអភិវឌ្ឍការងារយុវជន និងកីឡ...
general
តើការអប់រំចំណេះទូទៅ មានគោលដៅអប់រំសិស្សដូចម្តេចខ្លះ?
ការអប់រំចំណេះទូទៅ មានគោលដៅអប់រំសិស្ស៖ - មានចំណេះដឹង និងបំណិនក្នុងចំណេះដឹងទូទៅហើយមានសមត្ថភាពអនុវត្តចំណេះដឹង និងបំណិនទៅតាមស្ថានភាពជាក់ស្តែងនៃសង្គម - មានទំនុកចិត្តលើខ្លួនឯង ចេះដោះស្រាយបញ្ហាក្នុងគ្រួសារ និងសង្គម ចេះសម្រេចចិត្ត និងលើកផែនការ ដើម្បីជោគជ័យក្នុងការរស់នៅ - មានអធ្យាស្រ័យ ទទួលស្គាល់ផលប្រយោជន៍អ្នកដទៃ និងចេះជួយអ្នកដ...
general
តើគោលនយោបាយជាយុទ្ធសាស្ត្រសំខាន់៤នៃវិស័យអប់រំមានអ្វីខ្លះ?
គោលនយោបាយជាយុទ្ធសាស្រ្តសំខាន់ៗទាំង៤នៃវិស័យអប់រំមាន៖ - សកលកម្មអប់រំ ចំណេះទូទៅមូលដ្ឋាន៩ឆ្នាំ និងអភិវឌ្ឍន៍អក្ខរកម្មវិជ្ជាជីវៈនិងបំពេញវិជ្ជា។ - ទំនើបកម្ម និងកំណែលម្អគុណភាពអប់រំតាមរយៈកំណែទម្រង់ដ៏មានប្រសិទ្ធភាព - ការផ្សារភ្ជាប់ការអប់រំបណ្តុះបណ្តាលទៅនឹងតម្រូវការទីផ្សារពលកម្ម និងសង្គម - ការស្តារ និងអភិវឌ្ឍការងារយុវជន និងកីឡា។
general
គោលវិធីសិស្សមជ្ឈមណ្ឌលជាអ្វី?
គោលវិធីសិស្សមជ្ឈមណ្ឌលជា របៀបមួយនៃការបង្រៀន និងរៀន ដែលគ្រូផ្តល់ឱកាសឱ្យសិស្សធ្វើសកម្មភាពដោយផ្ទាល់។ រួមមាន៖ អន្តរកម្មរវាងគ្រូ និងសិស្ស អន្តរកម្មរវាងសិស្សនិងសិស្ស។
general
តើតួនាទីរបស់សហគមន៍មានអ្វីខ្លះ?
តួនាទីរបស់សហគមន៍មានដូចជា គណៈកម្មការសាងសង់ និងឩបត្ថម្ភគាំទ្រសាលារៀន។
general
តើភារកិច្ចរបស់សហគមន៍គឺជាអ្វី?
ភារកិច្ចរបស់សហគមន៍ គឺប្រមូលកុមារឱ្យចូលរៀនស្វែងរកចំណូលថវិកា គ្រប់គ្រងថវិកា ថែរក្សាទ្រព្យសម្បត្តិសាលារៀន ចូលរួមសាងសង់ ជួសជុលសាលារៀនបំផុសកូនចៅឱ្យទៅសាលារៀនតាមដានការសិក្សារៀនសូត្ររបស់សិស្ស ចូលរួមតាមដានត្រួតពិនិត្យការអនុវត្តរបស់សាលារៀន ពង្រឹងពង្រីកសមត្ថភាពយល់ដឹងអំពីាការអភិវឌ្ឍសាលារៀន។ ក. ការប្រមូលកុមារឱ្យចូលររៀន - គ្រួសារនីម...
general
តើគេអាចរៀនតាមបែបណាខ្លះ?
គេអាចរៀនតាមបែប ដូចជា៖ ស្តាប់ អាន សរសេរ មើល/សង្កេត ត្រាប់ ប្រតិបត្តិ លេងល្បែង សំយោក ទស្សនកិច្ចសិក្សា វិភាគ ពិសោធ ប្តូរយោបល់ សហការ ត្រិះរិះពិចារណា។
general
ដូចម្តេចដែលហៅថា “ភេទ”?
ភេទ សំដៅលើភាពខុសគ្នាផ្នែកជីវសាស្ត្រ ដែលបានកំណត់រវាង បុរស និងស្រ្តីជាទូទៅ។ ពាក្យ “ភេទ” ត្រូវបានប្រើប្រាស់ នៅពេលណាចង់សំដៅទៅលើបុរស និងស្រ្តី ដែលមានសរីរាង្គកាយផ្សេងពីគ្នាតាមលក្ខណៈរូបសាស្រ្ត។
general
ដូចម្តេចដែលហៅថា “យេនឌ័រ”?
យេនឌ័រ គឺជាលក្ខណៈ (តម្លៃ ឥរិយាបថ អាកប្បកិរិយា /សកម្មភាព) របស់បុរស និងស្រ្តី (ភាពជាបុរសនិងភាពជាស្រ្តី) ដែលកំណត់ដោយសង្គម)។
general
តើតួនាទី”យេនឌ័រ” មានប៉ុនា្មនយ៉ាង?
តួនាទីយេនឌ័រមានបីយ៉ាង គឺ - តួនាទីមានកម្រៃ - តួនាទីមិនមានកម្រៃ - តួនាទីចាត់ចែងសហគមន៍។
general
តើសមភាពយេនឌ័រគឺជាអ្វី?
សមភាពយេនឌ័រ មានន័យថា គ្មានការរើសអើងរវាងបុរស និងស្រ្តី មានលក្ខខណ្ឌ និងទទួលបាននូវសិទ្ធិស្មើៗគ្នា គឺជាការឱ្យតម្លៃដោយសង្គមទៅលើភាពដូចគ្នានិងភាពខុសគ្នាដូចគ្នា៖ - ភេទទាំងពីរត្រូវបានគេផ្តល់ឱកាសឱ្យស្មើគ្នា - ភេទទាំងពីរត្រូវបានទទួលផលប្រយោជន៍ស្មើគ្នា ទោះបីជាមានភាពខុសគ្នាផ្នែកជីវសាស្ត្រ យ៉ាងណាក៏ដោយ។
general
តើកែវឆ្លុះយេនឌ័រមានលក្ខណៈសម្គាល់ពិសេសអ្វីខ្លះ?
កែវឆ្លុះយេនឌ័រមានលក្ខណៈសម្គាល់ពិសេស៖ - ជាកម្រងសំណួរ - ការអង្កេត - បញ្ជីលក្ខណៈវិនិច្ឆ័យ - រៀបចំពាក្យពេចន៍ឬរូបភាពងាយយល់ងាយប្រើប្រាស់ - អង្គភាពត្រូវរក្សាកែវឆ្លុះយេនឌ័រយ៉ាងតិចបំផុត២ច្បាប់ដើម្បីឱ្យបុគ្គលិកប្រើប្រាស់ - កែវឆ្លុះយេនឌ័រជាធម្មតាមានយ៉ាងតិច ១០ ចំណុច - ចំណុចនីមួយៗសង្កត់ធ្ងន់លើលក្ខណៈខុសគ្នារវាងបុរសនិងស្ត្រី - កែវឆ្ល...
general
តើត្រូវបញ្ជ្រាបយេនឌ័រទៅក្នុងការកសាងផែនការអភិវឌ្ឍយ៉ាងដូចម្តេចខ្លះ?
ការបញ្ជ្រាបយេនឌ័រទៅក្នុងការកសាងផែនការអភិវឌ្ឍ៖ - ការវាយតម្លៃប៉ាន់ប្រមាណ - ការអភិវឌ្ឍគោលដៅ និងវត្ថុបំណង - ការកំណត់មុខសញ្ញា - គោលនយោបាយ យុទ្ធសាស្ត្រ និងសកម្មភាព។
general
តើហេតុអ្វីចាំបាច់ត្រូវស្វែងរកការគាំទ្រ?
ហេតុដែលត្រូវមានការស្វែងរកការគាំទ្រដើម្បីធ្វើឱ្យមាន៖ - ការផ្លាស់ប្តូរឥរិយាបថ ឬកែលម្អ - ការចូលរួមគាំទ្រ និង សហការ - យុទ្ធសាស្ត្រយកប្រៀបលើការប្រឈម ឬប្រឆាំងតវ៉ា។
general
តើអាំងឌីកាទ័រ និងស្ថិតិ ខុសគ្នាត្រង់ណាខ្លះ?
ក.ស្ថិតិជាបច្ចេកទេសវិទ្យាសាស្ត្រមួយដែលប្រើប្រាស់តួលេខជាមូលដ្ឋានអធិប្បាយនូវបាតុភូតអ្វីមួយដែលបានកើតមានឡើងនៅទីកន្លែងណាមួយ ក្នុងពេលវេលាមួយជាក់លាក់។ ខ. អាំងឌីកាទ័រ ជាផ្នែកមួយនៃទិន្នន័យដែលសង្ខេបព័ត៌មានជាច្រើនបញ្ចូលគ្នា។
general
តើ “កែវឆ្លុះគឺជាអ្វី”?
កែវឆ្លុះយេនឌ័រគឺជាឩបករណ៍ដែលរាជរដ្ឋាភិបាលអង្គការក្រៅរដ្ឋាភិបាលប្រើប្រាស់នៅក្នុងការប្រតិបត្តិការការងារ។
general
ហេតុអ្វីបានជាពុទ្ធបរិស័ទខ្មែរនាំគ្នាវេចនំអន្សមនំគមដូចៗគ្នាក្នុងពិធីបុណ្យភ្ជុំ?
បានជាពុទ្ធបរិស័ទខ្មែរនាំគ្នាវេចនំអន្សមនំគមដូចៗគ្នាក្នុងពិធីបុណ្យភ្ជុំ ព្រោះ៖ បើយើងពិនិត្យប្រវត្តិដើមនៃការអនុវត្តន៍ជំនឿរបស់ជនជាតិខ្មែរតាំងពីសម័យដើមមកយើងឃើញថាជនជាតិខ្មែរធ្លាប់បានប្រកាន់ជំនឿតាមការគោរពព្រលឹងដូនតា ឬគោរពវត្ថុធម្មជាតិដូចជា ទន្លេ ភ្នំ រុក្ខជាតិ ធ្លាប់កាន់ជំនឿនៃលទ្ធិព្រាហ្មណ៍ (សព្វថ្ងៃហៅថា ហិណ្ឌូ) ធ្លាប់ប្រកាន់...
general
ចូរកំណត់ន័យនៃពាក្យ “ប្រេត”?
ប្រេត អានថា ប្រេត តាមលំនៀងខ្មែរ គឺជាពាក្យខ្ចីមកពីភាសាសំស្រឹ្កត ចំណែកពាក្យខ្ចីមកពីភាសាបាលីវិញ ហៅថា “បេត” អានថា “ ប៉េតៈ “។ អត្ថន័យដើមរបស់ពាក្យ ប្រេត គឺជាមនុស្សស្លាប់ ឬព្រលឹងខ្មោច។ នៅក្នុងវចនានុក្រមខ្មែរ ប្រេត ប្រែថា សត្វកើតក្នុង អបាយភូមិពួកមួយ ឩទាហរណ៍ ពួកប្រេតមានន័យថា (អ្នក) ដែលធ្វើមរណកាលទៅកាន់បរលោហើយ។ ក្រោយមកពុទ្ធសាសនាម...
general
តើប្រភេទប្រេតចែកចេញជាប៉ុន្មានពួក? គឺអ្វីខ្លះ? ចូរបញ្ជាក់ពីប្រភេទនៃប្រេតនៃប្រេតនីមួយៗ។
ប្រភេទប្រេត ក្នុងសំយុត្តនិកាយនិទានវគ្គ ប្រេតមាន ១២ ពួក។ យោងតាមជំនឿនិងការរៀបរាប់ តំណាលតៗមកការតាំងឈ្មោះប្រេតទាំងនោះ គឺអាស្រ័យមកពីអំពើបាបកម្ម ដែលខ្លួនបានសាងពីជាតិមុនមក។ ម៉្យាងវិញទៀតប្រេតខ្លះ ក៏មានរូបសញ្ញាផ្ទាល់របសស់ខ្លួនដែរ។ បើតាមគម្ពីរព្រះពុទ្ធសាសនាបានចែងថា មនុស្សដែលស្លាប់ទៅតែងទៅកើតទីផ្សេងៗតាមកម្មរបស់ខ្លួន។ មនុស្សចិត្តអា...
general
តើបទស្មូត “និទំនួញប្រេត” ពន្ធដោយកវីខ្មែររូបណា? មានខ្លឹមសារអប់រំដូចម្តេច? គេសូត្របទនេះនៅពេលណា?
បទស្មូត “ទំនួញប្រេត” និពន្ធដោយលោក ពេជ្រ សុខា ជាចម្រៀងរៀបរាប់សុខទុក្ខបុណ្យបាបរបស់ឪពុកម្តាយ ដែលបានកើតទៅជាប្រេតក្រោយពេលស្លាប់។ ទំនួញប្រេតមានអត្ថន័យអប់រំកូនចៅ ដែលនៅកំពុងរស់នៅ ឱ្យស្គាល់ភារកិច្ច និងកិច្ចដែលត្រូវធ្វើពេលភ្ជុំបិណ្ឌ។ ប្រជាជនខ្មែរមានជំនឿថា នៅរដូវភ្ជុំបិណ្ឌ ជាពេលដែលពួកយមបាល បើកទ្វារនរកអនុញ្ញាតឱ្យប្រេតមានឳកាសឡើងមកទ...
general
ចូររៀបរាប់អំពីពិធីបុណ្យទាក់ទងនឹងប្រេត។
ពិធីបុណ្យទាក់ទងនឹងប្រេត នៅក្នុងគម្ពីរធម្មបទដ្ឋកថា បាននិយាយពីរឿងពួកប្រេតរបស់ព្រះរាជាព្រះនាមពិម្ពិសារមួយក្រុមបានបំពេញទានមានវត្ថុមិនស្អាតបរិសុទ្ធ ពោលគឺស៊ីបាយមុនលោក លុះធ្វើមរណកាលទៅបានទៅកើតក្នុងបេតវិស័យ “កើតជាប្រេត” សោយទុក្ខវេទនាអស់កាលដ៏យូរអង្វែង គឺតាំងពីមុនភទ្ទកប្បយើងនេះទៅទៀត។ លុះមកដល់ភទ្ទកប្បយើងនេះមានព្រះពុទ្ធត្រាស់ដឹងធម៌...
general
ដូចម្តេចដែលហៅថាការរើសអើងប្រឆាំងនារីភេទ? រកឩទាហរណ៍មកបញ្ជាក់។
ការរើសអើងប្រឆាំងនារីភេទគឺបានចែកការផាត់ចេញ ឬការកំហិតណាដែលធ្វើឡើងលើមូលដ្ឋានភេទហើយដែលបង្កឡើង ឬដែលមានទិសដៅធ្វើឱ្យស្រ្តីខូចខាត ឬបាត់បង់នូវការទទួលស្គាល់ ការទទួលបានឬការប្រើបា្រស់សិទ្ធិនិងសេរីភាពជាគ្រឹះរបស់ស្រ្តីនៅក្នុងវិស័យនយោបាយ វិស័យសេដ្ឋកិច្ច វប្បធម៌ពលរដ្ឋ ឬក៏ក្នុងវិស័យផ្សេងៗទៀតលើមូលដ្ឋានស្មើភាពរវាងបុរសនិងស្រ្តី។
general
តើជនជាតិភាគតិចមានសិទ្ធិដូចម្តេចខ្លះ?
ជនជាតិភាគតិចមានសិទ្ធិដូចជា៖ - សិទ្ធិមានវត្ត - សិទ្ធិឱ្យមានការគោរពដល់សញ្ញាណជាតិ និងសញ្ញាណវប្បធម៌ - សិទ្ធិស្វ័យសម្រេច - សិទ្ធិរួចផុតពីអំពើប្រល័យពូជសាសន៍ - សិទ្ធិប្រើប្រាស់សម្បត្តិ និងធនធានធម្មជាតិ - សិទ្ធិរួមចំណែកក្នុងការលូតលាស់នៃបច្ចេកវិទ្យា និងវិទ្យាសាស្ត្រអន្តរជាតិ - សិទ្ធិដើម្បីវប្បធម៌រួមមានការប្រើភាសា និងសេរីភាពខាងវ...
general
ដូចម្តេចដែលហៅថាអំពើហិង្សាក្នុងគ្រួសារ?
អំពើហិង្សាក្នុងគ្រួសារ គឺជាអំពើទាំងឡាយណាដែលកើតមានទៅលើប្តី ឬប្រពន្ធ កូនក្នុងបន្ទុក ឬជនទាំងឡាយដែលរស់នៅក្រោមដំបូលផ្ទះ និងក្នុងបន្ទុកគ្រួសារ។
general
ចូរពន្យល់ន័យពាក្យនិងកន្សោមពាក្យខាងក្រោម៖ សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ សិទ្ធិសញ្ញា កតិកាសញ្ញា ពិធីសារ ការសម្រុះសម្រួល សេរីភាព តម្រូវការ ការផ្តល់សច្ចាប័ន។
ន័យពាក្យនិងកន្សោមពាក្យខាងក្រោម៖ - សិទ្ធិមនុស្ស គឺជាអ្វីៗទាំងអស់ដែលមនុស្សត្រូវការជាចាំបាច់សម្រាប់ឱ្យមនុស្សបានក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស។ ឬជាអំណាចខាងសីលធម៌ ឬជាអំណាចដែលមិនត្រូវគេរំលោភបានក្នុងការកាន់កាប់ធ្វើឬការទាមទារអ្វីមួយពីនរណាម្នាក់។ - សិទ្ធិពលរដ្ឋ គឺជាសិទ្ធិរបស់មនុស្សក្នុងការរស់នៅក្នុងការការពារខ្លួនស្របច្បាប់តាមវប្...
general
ចន្លោះឆ្នាំ ១៩១៧ - ១៩៩១ សហព័ន្ធរុស្សីមានឈ្មោះយ៉ាងដូចម្តេច? ក. របបនោះប្រកាន់យករបបនយោបាយអ្វី? ខ. ចន្លោះឆ្នាំ១៩១៧ - ១៩៩១ នរណាជាប្រធានាធិបតី?
ចន្លោះឆ្នាំ ១៩១៧ - ១៩៩១ សហព័ន្ធរុស្សីមានឈ្មោះថា សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត (ស. ស . ស. ស)។ ក. សហភាពសូវៀត ប្រកាន់យករបបសង្គមនិយម (លទ្ធិកុម្មុយនីស្ត) ក្រោមការដឹកនាំដោយបក្សនយោបាយតែមួយពឹងផ្អែក លើកម្លាំងកម្មករ កសិករ។ ខ. ប្រធានាធបតីដំបូងរបស់សហភាពសូវៀតគឺ លោកលេនីន។ ចំណែកឯប្រធានាធបតីចុងក្រោយ គឺលោក មីខាអ៊ីលហ្គោបាឆាវ។
general
ក្រោយសម័យអាណានិគមនិយមបារាំង ប្រទេសកម្ពុជាឆ្លងកាត់របបណាខ្លះ? ចូររៀបរាបព្រមទាំងបញ្ជាក់ពីកាលបរិច្ឆេទ។
ក្រោមសម័យអាណានិគមនិយមបារាំងប្រទេសកម្ពុជា បានឆ្លងកាត់របបជាច្រើនដូចជា៖ - ព្រះរាជាណាចក្រកម្ពុជាទី១ ឆ្នាំ១៩៤៧ ដល់ឆ្នាំ ១៩៧០ - សាធារណរដ្ឋខ្មែរ ឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ - កម្ពុជាប្រជាធិបតេយ្យ ឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ - សាធារណរដ្ឋប្រជាមានិតកម្ពុជា ឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៩ - រដ្ឋកម្ពុជា ឆ្នាំ១៩៨៩ ដល់ឆ្នាំ ១៩៩០ - សម័យអន្តរកាល ឆ្...
general
ព្រះបាទអង្គដួង ជាបុត្ររបស់ព្រះរាជាអង្គណា?
ព្រះបាទអង្គដួងគឺជាបុត្ររបស់ព្រះបាទ អង្គអេង។
general
ព្រះបាទអង្គដួងទ្រង់សោយរាជ្យពីឆ្នាំណាដល់ឆ្នាំណា? នៅឯណា?
ព្រះអង្គដួង សោយរាជ្យពីឆ្នាំ ១៨៤១ - ១៨៦០ នៅរាជវាំងឃ្លាងស្បែក។
general
ព្រះបាទអង្គឌួងធ្វើទំនាក់ទំនង់ជាមួយបារាំងប៉ុន្មានលើក? តាមរយៈអ្នកណា? ទទួលបានលទ្ធផលយ៉ាងដូចម្តេច?
ព្រះអង្គធ្វើទំនាក់ទំនងជាមួយបារាំង ចំនួន៣លើកមកហើយ។ តាមរយៈបុព្ធជិតមើល និងមន្រ្តីខ្មែរ២រូបគឺ កុយដឺម៉ុងតេរ៉ូ និង ប៉ែន។ ជាលទ្ធផលពុំទទួលបានដូចបំណងព្រះអង្គទេ ពីព្រោះបារាំងទទួលស្គាល់ជាដៃគូពាណិជ្ជកម្មប៉ុណ្ណោះ។
general
ព្រះបាទអង្កឌួងមានស្នាព្រះហស្តអ្វីខ្លះ?
ព្រះបាទអង្គដួងមានស្នាព្រះហស្តដូចតទៅ៖ - ទ្រង់យកព្រះទ័យទុកដាក់ក្នុងព្រះពុទ្ធសាសនាដោយមានការកសាងវត្តអារាម ជាច្រើន។ ត្រង់បានលើកទឹកចិត្តដល់បណ្ឌិត កវី បរិញ្ញា អ្នកប្រាជ្ញ ផ្សេងៗ។ ទ្រង់បានបង្កើតសាលារៀននៅតាមវត្តរាម ដោយឲ្យព្រះសង្ឃជាអ្នកបង្ហាត់បង្ហាញកូនខ្មែរ។ ទ្រង់ជាអ្នកអក្សរសាស្រ្ត និងជាអ្នកនិពន្ធដ៏ល្បីដូចជា រឿងចំប៉ាថោង (១៨១០) រ...
general
តើព្រះបាទនរោត្តមសីហនុជាព្រះរាជបុត្រព្រះរាជាអង្គណា?
ព្រះបាទនរោត្តមសីហនុជាព្រះរាជបុត្ររបស់៖ ព្រះបិតានាម៖ ព្រះបាទនរោត្តម សុរាម្រឹត ព្រះមាតានាម៖ ម្ចាស់ក្សត្រីស៊ីសុវត្ថិមុនីវង្សកុសុមៈនារីរ័ត្នសិរីវឌ្ឍនា។
general
ចូរប្រាប់ពីរគោរមងារតាំងបរបស់ព្រះបាទសិហនុ
គោរមងារទាំងបីរបស់ទ្រង់៖ - មុនគ្រងរាជ្យ សម្តេចព្រះឧបយុវរាជ - ពេលគ្រងរាជ្យ ព្រះបាទសម្តេចព្រះនរោត្តមសីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធិពង្ស អគ្គមហាបុរសរតន៍ និករោត្តម ធម្មិកមហារាជធិរាជ បរមនាថបរមនពិត្រព្រះចៅក្រុងកម្ពុជាធិបតី - បច្ឆាមរណៈរាជ្យ ព្រះបរមរតនកោដ្ធ។
general
ចូរនិយាយពីររាជវង្សរបស់ព្រះបាតនរោត្តមសិហនុ
រាជវង្សរបស់ទ្រង់ អ្នកម្នាង ផាត កាញ៉ុល (ឆ្នាំ ១៩២០ - ១៩៦៨) មានបុត្រចំនួន២អង្គ៖ ១. នរោត្តម បុប្ផាទេវី (១៩៤៣ - បច្ចុប្បន្ន) ម្ចាស់ក្សត្រីយ៍ ស៊ីសុវត្តិ ពង្សាមុនី (ឆ្នាំ១៩២៩ - ១៩៧៤) មានបុត្រចំនួន៧អង្គ៖ ១. នរោត្តម យុវនាថ (១៩៤៣ -បច្ចុប្បន្ន) ២. នរោត្តម រាវីវង្ស (១៩៤៤ - ១៩៧៣) ៣.នរោត្តម ចក្រពង្ស (១៩៤៥ - បច្ចុប្បន្ន) ៤. នរោត្តម ...
general
សន្ធិសញ្ញាទីក្រុងប៉ារីសថ្ងៃទី ២៣ តុលា ១៩៩១ តើមានហត្ថលេខាប៉ុន្មានប្រទេស? ចូររៀបរាប់។
សន្ធិសញ្ញាទីក្រុងប៉ារីសថ្ងៃទី ២៣ តុលា ១៩៩១ មានហត្ថលេខាចំនួន ១៨ ប្រទេសរួមមាន៖ - ប្រទេសអូស្រ្តាលី - ប្រទេសព្រុយណេដារ៉ូសាឡាម - ប្រទេសកាណាដា - ប្រទេសចិន - ប្រទេសបារាំង - ប្រទេសឥណ្ឌា - ប្រទេសឥណ្ឌាណេស៊ី - ប្រទេសជប៉ុន - ប្រទេសឡាវ - ប្រទេសម៉ាឡេស៊ី - ប្រទេសហ្វីលីពីន - ប្រទេសសង្ហិបុរី - ប្រទេសថៃឡង់ដ៏ - ប្រទេសរុស្ស៊ី - ប្រទេសអង់គ...
general
តើសហរដ្ឋអាមេរិក មានប្រធានាធិបតីសរុបទាំងអស់ចំនួនប៉ុន្មាន? រាប់មកដល់ លោក បារ៉ាក់អូបាម៉ា។
សហរដ្ឋអាមេរិក មានប្រធានធិបតីទាំងអស់ចំនួន ៤៤រូប៖ - ទី១. លោក ចច វ៉ាស៊ីនតោន (ឆ្នាំ ១៧៣២ - ១៧៩៩) កាន់តំណែងថ្ងៃទី ៣០ មេសា ១៧៨៩ បញ្ចប់អាណត្តិថ្ងៃ ០៤ មីនា ១៧៩៧។ - ទី២ . លោកចន អាដាម (ឆ្នាំ ១៧៣២ - ១៧៩៩) កាន់តំណែងថ្ងៃទី ០៤ មីនា ១៧៩៧ បញ្ចប់អាណត្តិថ្ងៃទី ០៤ មីនា ១៨០១។ - ទី៣ លោក ថូម៉ាស ជេហ្វើសុន (ឆ្នាំ ១៧៤៣ - ១៨២៦) កាន់តំណែងថ្ងៃទី ...
general
ហូលហេតុអ្វីបានជារបបកម្ពុជាប្រជាធិបតេយ្យដួលរំលំ?
បានជារបបកម្ពុជាប្រជាធិបតេយ្យដួលរំលំពីព្រោះ៖ - ប្រជារាស្រ្តកម្ពុជាស្អប់របបដែលដឹកនាំដោយ ប៉ុល ពត ពោលគឺបានកាប់សម្លាប់និងបង្ខិតបង្ខំឲ្យធ្វើការហួសកម្លាំង - វិសុទ្ធកម្ម ខ្មែរក្រហមបានចោទប្រកាន់ប្រជារាស្រ្តពីបទផ្សេងៗ និងកម្មាភិបាលកងទ័ពរបស់ខ្លួនធ្វើឲ្យមាន ការចាប់ដាក់គុក និងសម្លាប់ចោល - ការថ្វើសង្គ្រាមជាមួយវៀតណាម មិនអាចទ្រាំទ្រ ន...
general
តើនរណាខ្លះ ជាអ្នកធ្វើការប្រឆាំងជាមួយពួកខ្មែរក្រហម?
អ្នកធ្វើការប្រឆាំងជាមួយពួកខ្មែរក្រហមរួមមាន៖ - លោក ហ៊ូ នឹម រដ្ឋមន្រ្តីក្រសួងឃោសនាការ - ប្រជារាស្រ្តនៅសៀមរាប - នៅខេត្តបាត់ដំបង - នៅខេត្តកំពងធំ - នៅខេត្តមណ្ឌលកិរី - នៅខេត្តកមពងឆ្នាំ (ចម្ការហ្លួង)។
general