question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើខ្មែរក្រហមបែងចែកសត្រូវជាប៉ុន្មាន ប្រភេទ? អ្វីខ្លះ? | ខ្មែរក្រហមបែងចែកសត្រូវជាពីរ ប្រភេទ៖
ក. សត្រូវខាងក្នុង
- អ្នករដ្ឋការរបស់របបសាធារណៈរដ្ឋខ្មែរ
- ក្រុមជនជាតិភាគតិច
- ជនជាតិភាគតិចតំបន់ភ្នំ
- ជនជាតិខ្មែរឥស្លាម
- ជនជាតិភាគតិចវៀតណាម
- បញ្ញាវន្ត
- ជនក្បត់ជាតិដទៃ។
ខ.សត្រូវខាងក្រៅ
- សហរដ្ឋអាមេរិក
- ប្រទេសវៀតណាម
- ប្រទេសសៀម
- អតីតសហភាពសូវៀត។ | general |
តើរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានរំដោះប្រជាជន និងទឹកដីដូចម្តេច? | រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានរំដោះប្រជាជន និងទឹកដី ដូចតទៅ៖
- ថ្ងៃ ៣០ ធ្នូ ១៩៧៨ រំដោះបានលំផាត់ ទីរួមខេត្តក្រចេះ វ៉ឺនសៃ ទន្លេបិទ
- ថ្ងៃ ០៣ មករា ១៩៧៩ រំដោះខេត្តស្វាយរៀង
- ថ្ងៃ ០៤ មករា ១៩៧៩ បានខេត្ត ស្ទឹងត្រែង
- ថ្ងៃ ០៥ - ០៦ មករា ១៩៧៩ បានអ្នកលឿង និងកំពង់ចាម
- ថ្ងៃ ០៧ មករា ១៩៧៩ បានខេត្ត តាកែវ កំពង់សោម ភ្នំពេញ ម៉ោង ១... | general |
ហេតុអ្វីបានជាគេបង្កើតក្រុមប្រឹក្សា? | បានជាគេបង្កើតក្រុមប្រឹក្សារាជានុសិទ្ធិពីព្រោះ៖
ក្រុមប្រឹក្សារាជសម្បត្តិ មិនអាចជ្រើសរើសបេក្ខជនណាមួយ ឲ្យឡើងសោយរាជ្យជាមហាក្សត្រថ្មីបាន។ ក្រុមប្រឹក្សារាជានិសិទ្ធិ មាននាទីបំពេញការងារជួសព្រះមហាក្សត្រ ជាបណ្តោះអាសន្ន។ | general |
ចូរនិយាយពីស្ថានភាពប្រជារាស្រ្តខ្មែរក្រោយថ្ងៃរំដោះ ៧ មករា១៩៧៩? | ស្ថានភាពប្រជារាស្រ្តខ្មែរក្រោយថ្ងៃរំដោះ ៧ មករា១៩៧៩ រួមមាន៖
- ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ប្រជារាស្រ្តខ្មែរបានរួចផុតពី របបប្រល័យពូជសាសន៍នាំគ្នាវិលត្រឡបមកកាន់ស្រុកកំណើតវិញ
- អ្នកខ្លះអស់សង្ឃឹមនឹងរស់នៅស្រុកខ្មែរ បាននាំគ្នាភៀសខ្លួនទៅកាន់ជំរុំជនភៀសខ្លួននៅព្រំដែនថៃ
- មកដ់ល់ស្រុក កំណើត អ្នកខ្លះបានជួបជុំបងប្ងូន ឬ ឪពុកម្តាយ អ្នកខ្... | general |
ចូរនិយាយពីស្ថានភាពសេដ្ឋកិច្ច នៅកម្ពុជា។ | និយាយពីស្ថានភាពសេដ្ឋកិច្ច នៅកម្ពុជា គឺ៖
- ប្រជារាស្រ្តខ្មែរ ៩០% បានប្រកបរបធ្វើស្រែចម្ការ ហើយដំណាំកសិកម្មដែលសមខាន់គឹ ដំណាំស្រូវ
- ការផលិតស្បៀង មានវិធានការ ៣យ៉ាងគឺ ពង្រីកផ្ទៃដីកសិកម្ម បង្កើនរដូវដាមដុះ និងប្រពលវប្បកម្ម
- ចម្ការកៅស៊ូនៅខេត្តរតនគិរី កំពង់សោម កំពង់ចាម ក្រចេះ ដែលទុកចោលខ្វះការថែទាំត្រូវបានរដ្ឋស្តារឡើងវិញ និងដាំ... | general |
សន្ធិសិទ្ធក្រុងយ៉ាល់តា៖តើមានមហាអំណាចណាខ្លះចូលរួម? | សន្ធិសិទ្ធក្រុងយ៉ាល់តា៖
សន្និសិទ្ធ ក្រុងយ៉ាល់តាប្រារព្ធឡើង នៅថ្ងៃទី ១១ ដល់ទី ១៤ ខែកុម្ភៈ ឆ្នាំ ១៩៤៥ នៅទីក្រុងយ៉ាល់តាប្រទេសសូវៀត។ មហាអំណាចចូលរួមមាន៖
- សហភាពសូវៀត (លោក ស្តាលីន)
- ចក្រភពអង់គ្លេស (លោក ឆឺឈីល)
- សហរដ្ឋអាមេរិក (លោក រ៉ូស្វែល)។ | general |
សន្ធិសិទ្ធក្រុងយ៉ាល់តា៖សន្និសិទ្ធនេះប្រារព្ធឡើងដើម្បីអ្វី? | សន្នីសិទ្ធក្រុងយ៉ាល់តា ប្រារព្ធឡើងដើម្បី៖
- កំណត់ជោគវាសនា ប្រទេសអាល្លឺម៉ង់ក្រោយសង្រ្គាមលោក
- ផ្តាចសរសៃឈាមប្រទេសអាល្លឺម៉ង់ គឺកុំឲ្យមានឳកាសបង្កសង្រ្គាមសារជាថ្មី។ | general |
សន្ធិសិទ្ធក្រុងយ៉ាល់តា៖សន្និសិទ្ធនេះមានទិសដៅដូចម្តេច? ឬបង្កើតគ្រោងអ្វីខ្លះ? | សន្និសិទ្ធ ក្រុងយ់ាល់តាមានទិសដៅ៖
- រៀបចំប្រទេសអាល្លឺម៉ង់ជា ៤តំបន់ សម្រាប់ត្រួត្រា
- សហភាពសូវៀតបង្ខិតព្រំដែន ចូលក្នុងប្រទេសប៉ូឡូញ ហើយប៉ូឡូញលើកព្រំដែនចូលប្រទេសអាល្លឺម៉ង់
- សូវៀតសន្យាថា នឹងជួយវាយជប៉ុនឲ្យបរាជ័យក្រោយពីអាល្លឺម៉ង់ចុះចាញ់ចំនួន៣ខែ
- គ្រោងកោះអញ្ជើញ ឲ្យមានសន្និសិទ្ធនៅទីក្រុងសាន់ប្រាន់ស៊ីស្កូ ដើម្បីរៀបចំអង្គការសហប... | general |
ហេតុហេតុអ្វីបានជាសេរីភាពនៃសារព័ត៌មាននៅក្នុងសង្គមប្រជាធិបតេយ្យ មានសារៈសំខាន់? | បានជាសេរីនៃសារព័ត៌មាននៅក្នុងសង្គមប្រជាធិបតេយ្យ មានសារៈសំខាន់ព្រោះ៖
- ដើម្បីជួយផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍នានានិងក្រៅប្រទេសដល់ប្រជាពលរដ្ឋ
- ដើម្បីជួយផ្សព្វផ្សាយនូវគំនិត ការបញ្ចេញមិត
- ដើម្បីជួយផ្តល់ព័ត៌មាន និងបទពិសោធនានាដល់ថ្នាក់ដឹកនាំ
- ដើម្បីជួយដល់ការអភិវឌ្ឍផ្នែកនយោបាយ និងវិទ្យាសាស្ត្រ
- ដើម្បីឱ្យប្រជាពលរដ្ឋមា... | general |
ក្នុងលទ្ធិប្រជាធិបតេយ្យ តើការមានគណបក្សនយោបាយច្រើននាំមកនូវសារៈសំខាន់អ្វីខ្លះ ចំពោះសង្គមជាតិ? | ក្នុងលទ្ធិប្រជាធិបតេយ្យ ការមានគណបក្សនយោបាយច្រើននាំមកនូវសារៈសំខាន់ព្រោះរបបពហុបក្សេសមាជិកទាំងអស់ដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យត្រូវតែផ្សារភ្ជាប់នឹងទទស្សនៈពហុបក្ស ហើយទទួលស្គាល់ថាបុគ្គល ឬក្រុមខុសគ្នាៗរមែងមានទស្សនៈ និងយោបល់ខុសៗគ្នា។ លើសពីនេះ ពួកគេត្រូវតែទទួលស្គាល់ថាទស្សនៈសម្តែងចេញមកមិនមែនត្រឹមត្រូវទាំងអស់នោះទេ។ ម៉្យាងទៀតកា... | general |
ក្នុងសង្គមប្រជាធិបតេយ្យ តើអំណាចសំខាន់ៗមានប៉ុន្មាន? ហេតុអ្វីបានជាអំណាចនៃការគ្រប់គ្រងរដ្ឋទាមទារឱ្យមានការបែងចែកអំណាចដាច់ដោយឡែកពីគ្នា? | ក្នុងប្រទេសអនុវត្តលទ្ធិប្រជាធិបតេយ្យអំណាចសំខាន់ៗមាន ៣។ ការគ្រប់គ្រងរដ្ឋទាមទារឱ្យមានការបែងចែកអំណាចដាច់ពីគ្នា អំណាចទាំង ៣ នោះមានការបែងចែកដាច់ពីគ្នា គឺ៖
- អំណាចនីតិបញ្ញត្តិ (រដ្ឋសភាព ព្រឹទ្ធសភា)៖ មាននាទីតាក់តែងច្បាប់ និងអនុម័តច្បាប់។
- អំណាចនីតិប្រតិបត្តិ (រដ្ឋាភិបាល)៖ មាននាទីជាអ្នកអនុវត្តច្បាប់និងក្រិត្យ។
- អំណាចតុលាការ ... | general |
ក្នុងសង្គមប្រជាធិបតេយ្យគេបានបែងចែកអំណាចសំខាន់ៗ ជា៣។ តើអំណាចទាំងនោះមានបៀបលើគ្នាដូចម្តេចខ្លះ? ចូរបញ្ជាក់។ | ក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ គេបែងចែកអំណាចសំខាន់ៗ ជា៣ គឺ អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ឬអំណាចនីតិវិនិច្ឆ័យ។
ក. អំណាចនីតិបញ្ញត្តិ (រដ្ឋសភា ព្រឹទ្ធសភា)៖ មាននាទីតាក់តែងច្បាប់ និងអនុម័តច្បាប់។
- អំណាចនីតិប្រតិបត្តិ (រដ្ឋាភិបាល)៖ មាននាទីជាអ្នកអនុវត្តច្បាប់ និងក្រិត្យ។
- អំណាចតុលាការ ឬអំណាចនីតិវិនិច្ឆ... | general |
ហេតុអ្វីបានជាប្រទេសភាគច្រើននិយមជ្រើសរើសយកការដឹកនាំប្រទេសតាមលទ្ធិប្រជាធិបតេយ្យ? | បានជាប្រទេសភាគច្រើននិយមជ្រើសរើសយកការដឹកនាំត្រូវបានជ្រើសរើសដោយប្រជាពលរដ្ឋ។ | general |
តើការធ្វើកូដកម្ម និងបាតុកម្មអហិង្សាជាសិទ្ធិអ្វី? ហេតុអ្វីចាំបាច់ត្រូវអនុញ្ញាតក្នុងការធ្វើបាតុកម្មអហិង្សា? | ការធ្វើកូដកម្ម និងបាតុកម្មអហិង្សា ជាសិទ្ធិនយោបាយ។ បានជាចាំបាច់ត្រូវមានច្បាប់អនុញ្ញាតក្នុងការធ្វើបាតុកម្មអហិង្សា ព្រោះ
- ដើម្បីបង្ហាញពីសេរីភាពខាងផ្នែកនយោបាយរបស់ប្រទេស
- ដើម្បីបង្ហាញពីលទ្ធិប្រជាធិបតេយ្យ។ | general |
តើលទ្ធិប្រជាធិបតេយ្យមានប្រភពតាំងពីពេលណាមក? ចូរលើកពីទស្សនៈ ប្រជាធិបតេយ្យរបស់ទស្សនវិទូ មួយចំនួន។ | ក. លទ្ធិប្រជាធិបតេយ្យ មានតាំងបុរាណសម័យមកម្ល៉េះដូចជាសម័យព្រះពុទ្ធជាដើម។
ខ. ទស្សនៈ ប្រជាធិបតេយ្យរបស់ទស្សនវិទូ មួយចំនួន៖
- ព្រះពុទ្ធផ្តល់នូវមូលដ្ឋាន ៥ ប្រការ ក្នុងដំណើរការប្រជាធិបតេយ្យគឺ៖
+ អត្តាហិ គឺការជួយខ្លួនឯង និងគោរពខ្លួនឯង
+ សង្គបៈ គឺជាការគោរពទស្សនៈរបស់អ្នកដទៃ
+ កម្មន្តៈ គឺប្រព្រឹត្តសកម្មភាពត្រូវ
+ វន្ទាគារវៈ គឺជាកា... | general |
តើរដ្ឋធម្មនុញ្ញឆ្នាំ ១៩៨៩ ចែងពីអ្វីខ្លះ? | រដ្ឋធម្មនុញ្ញឆ្នាំ ១៩៨៩ ចែងពី៖
ក. ថ្ងៃទី ៣០ មេសា១៩៨៩ ប្តូរឈ្មោះសាធារនរដ្ឋប្រជាមានិតកម្ពុជា ទៅរដ្ឋកម្ពុជាហើយបានប្តូរទង់ជាតិ និងភ្លេងជាតិ។
ខ. លុបបំបាត់ច្បាប់ប្រហារជីវិត
គ. ទទួលស្គាល់នូវព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ
ឃ. ច្បាប់ការពារកម្មសិទ្ធិឯកជន និងទីផ្សារសេរីត្រូវបានបង្កើត
ង. រដ្ឋធម្មនុញ្ញចែងថាប្រទេសកម្ពុជាជាប្រទេសអព្យា... | general |
តើអ្នកសិក្សាមានករណីយកិច្ចអប់រំដូចម្តេចខ្លះ? | អ្នកសិក្សាមានករណីយកិច្ចអប់រំ៖
- គោរពបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា
- គោរពនិងយកចិត្តទុកដាក់លើតម្លៃខាងសមធម៌យេនឌ័រ
- អនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវនិងគោរពសិទ្ធិអ្នកដទៃ
- ខិតខំសិក្សាឱ្យអស់ពីលទ្ធភាពរបស់ខ្លួន ដើម្បីទទួលបានអភិវឌ្ឍចំណេះដឹងជំនាញ សមត្ថភាពបញ្ញានិងសេចក្តីថ្លៃថ្នូរ។ | general |
តើអ្នកសិក្សាមានសិទ្ធិអ្វីខ្លះ? | អ្នកសិក្សាមានសិទ្ធិ៖
- សិទ្ធិទទួលការអប់រំប្រកបដោយគុណភាព
- សិទ្ធិចុះឈ្មោះចូលសិក្សានៅថ្នាក់ទី១ នៅអាយុ៦ឆ្នាំ
- សិទ្ធិសេរីភាពខាងជំនឿសាសនាក្នុងការអប់រំ
- សិទ្ធិបញ្ចេញទស្សនៈដោយសេរី
- សិទ្ធិមានសេរីភាពខាងការសិក្សា
- សិទ្ធិប្រមូលផ្តុំជាក្រុមនិងក្លឹបអ្នកសិក្សាក្នុងគោលបំណងអប់រំ
- សិទ្ធិពិនិត្យមើល និងចម្លងកំណត់ត្រាផ្ទាល់ខ្លួនស្តីព... | general |
តើបច្ចុប្បន្នក្នុងវិស័យអប់រំមានគោលនយោបាយ គោលការណ៍ផែនការយុទ្ធសាស្រ្តអប់រំដូចម្តេចខ្លះ? ចូររៀបរាប់។ | បច្ចុប្បន្នក្នុងវិស័យអប់រំមានគោលនយោបាយ គោលការណ៍ផែនការយុទ្ធសាស្រ្តអប់រំដូចខាងក្រោម៖
- ផែនការអប់រំសម្រាប់ទាំងអស់គ្នា
- ផែនការយុទ្ធសាស្រ្តវិស័យអប់រំ
- កម្មវិធីគាំទ្រវិស័យអប់រំ
- គោលនយោបាយអប់រំក្រៅប្រព័ន្ធ
- គោលនយោបាយអប់រំកម្រិតសមមូល
- គោលនយោបាយគាំពារនិងអភិវឌ្ឍកុមារតូចៗ
- គោលនយោបាយអេដស៍នៅកន្លែងធ្វើការ
- គោលនយោបាយបច្ចេកវិទ្... | general |
ដើម្បីដោះស្រាយបញ្ហាជនភៀសខ្លួន តើអង្គការ UNHCR មានគោលបំណង គោលការណ៍អ្វីខ្លះ? | អង្គការ UNHCR មានគោលការណ៍៣គឺ
១. ការស្មត្រ័ចិត្តធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួនទៅកាន់កន្លែងដើម
២. ធ្វើសមាហរណ៍កម្មក្នុងប្រទេសដែលគេសុំសិទ្ធិជ្រុកកោន
៣. បញ្ជូនពួកគេទៅកាន់ប្រទេសទីបី ៣ ដែលគេចង់ទៅ។ | general |
ក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣.១០.១៩៩១ អង្គការ UNHCR បានជួបអ្វីខ្លះដល់ជនភៀសខ្លួនកម្ពុជា? | ក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣.១០.១៩៩១ អង្គការ UNHCR បានជួបដល់ជនភៀសខ្លួនកម្ពុជាដូចជា៖
- ជួយឩបត្ថម្ភដល់ជនភៀសខ្លួន ដែលផ្លាស់ទីលំនៅ
- អង្គការ UNHCR បានធ្វើការសំរបសំរួល និងអង្គការក្រៅរដ្ឋាភិបាល ដូចជា អង្គការកាកបាទក្រហមសហព័ន្ធអន្តរជាតិ កាកបាទក្រហមកម្ពុជាកម្មវិធីស្បៀងអាហារពិភពលោក អង្គការសុខភាពពិភពលោកជាដើម។ | general |
នៅឆ្នាំ ១៩៩៦.១៩៩៧ ស្នងការជាន់ខ្ពស់សហប្រជាជាតិសំរាប់ជនភៀសខ្លួនបានរៀបចំគោលការណ៍អ្វីខ្លះ? | នៅឆ្នាំ ១៩៩៦.១៩៩៧ ស្នងការជាន់ខ្ពស់សហប្រជាជាតិសំរាប់ជនភៀសខ្លួនបានរៀបចំគោលការណ៍ដូចជា៖
- មាតុភូមិនិវត្តន៍នៃជនភៀសខ្លួនស្មត្រ័ចិត្តពីតំបន់ផ្សេងៗដូចជា ឥណ្ឌូណេស៊ី ថៃ ហុងកុង ម៉ាលេស្យា វៀតណាម។
- កិច្ចការងារអន្តរជាតិចំពោះអ្នកស្វែងរកសិទ្ធិជ្រកកោន
- កិច្ចវិធីនៃជនភៀសខ្លួនត្រូវវិលទៅស្រុកកំណើតនិងជនផ្លាស់ទីលំនៅក្នុងប្រទេស
- កិច្ចសង្គ្... | general |
រដ្ឋាភិបាលរបស់ប្រទេសមួយនិងដោះស្រាយអំពីបញ្ហាជនភៀសខ្លួនដែលជ្រកកោននៅក្នុងប្រទេសរបស់ខ្លួនដូចម្តេចខ្លះ? | រដ្ឋាភិបាលរបស់ប្រទេសមួយនិងដោះស្រាយអំពីបញ្ហាជនភៀសខ្លួនដែលជ្រកកោននៅក្នុងប្រទេសរបស់ខ្លួនដូចជា៖
- រកទីកន្លែងដែលមានសុវត្ថិភាព អនាម័យ ជំរក ផ្តល់គ្រឿងឩបភោគ
- ផ្តល់ថ្នាំពេទ្យ បរិភោគ សាលារៀន
- ក្នុងការបញ្ជូនជនភៀសខ្លួនទៅប្រទេសដើមវិញរឺប្រទេសទី៣ ដែលពួកគេចង់ទៅតាមលទ្ធភាពជាក់ស្តែង។ | general |
តាមទស្សនៈពុទ្ធនិយមតើលក្ខណៈគំនិតរបស់មនុស្សដូចគ្នានិងខុសគ្នាត្រង់ណាខ្លះ? នៅឆ្នាំ ១៩៩៦ មានប្រទេសណាខ្លះដែលបានចូលរួមវិភាគទានដល់អង្គការ UNHCR? | ១៩៩៦ ប្រទេសចូលរួមវិភោគទានធំៗដល់ UNHCR មាន សហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន ស៊ុយអ៊ែត ដាណឺម៉ាក់ ហូឡង់ ចក្រភពអង់គ្លេស ណូវែស ស្វីស អាល្លឺម៉ង់។ | general |
តើកុមារដែលមានម្តាយឪពុកផ្តល់តំរូវការគ្រប់គ្រងគឺជាកុមារដូចម្តេច? | កុមារដែលមានម្តាយឪពុកផ្តល់តំរូវការគ្រប់គ្រងគឺជាកុមារមានសំណាងខ្ពស់កុមាររាប់លាននាក់នៅលើពិភពលោកកំពុងរងការឈឺចាប់ដោយសារតែបាត់បង់មា្តយឪពុក។ | general |
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះស្ថានភាពកុមារដែលបានរៀបរាប់ខាងលើ? | - នៅត្រង់ទិដ្ឋភាពនៃការរស់នៅរបស់កុមាររមែងជួបប្រទះការរើសអើង
- ការរំលោភបំពាននិងគេងប្រវ័ញគ្រប់បែបយ៉ាងពីមនុស្សចាស់ៗ
- កុមារមួយចំនួនកើតជំងឺអេដស៍និងត្រូវកែនចូលធ្វើទាហាន
- ដូចនេះសេចក្តីថ្លៃថ្នូរ អត្តសញ្ញាណនិងតំលៃផ្ទាល់ខ្លួនរបស់កុមារត្រូវគេជាន់ឈ្លីដោយគ្មានអាណិតអាសូរពិសេសក្មេងស្រី (ការរំលោភផ្លូវភេទ)។ | general |
តើស្ថានភាពកុមារនៅកម្ពុជាមានដូចម្តេចខ្លះ? តើអ្នកអាចជួយពួកគេដោយវិធីណា? | ក្រោយសង្គ្រាមក្នុងស្រុកអស់ជាងម្ភៃឆាំ្នកន្លងមក
- កម្ពុជាប្រឈមមុខនឹងភាពក្រីក្រ ពលរដ្ឋពឹងលើខ្លួនឯងទាំងស្រុង
- កុមារកំព្រា នឹងមានជីវភាពខ្សត់ខ្សោយ ងាយនឹងរងគ្រោះថ្នាក់
- បង្ខំកុមារអោយធ្វើស្រីពេស្យាចារ និងធ្វើទាហាន
- កុមារអនាថារស់នៅតាមចិញ្ចើមថ្នល់ ខ្វះការអប់រំបោះបង់ការសិក្សា
- កុមារប្រើគ្រឿងញៀននិងការសង្កត់ពីបងធំធ្វើអំពើផ្តេសផ... | general |
តើកាតព្វកិច្ចនេះត្រូវធ្លាក់លើនរណាខ្លះ? | ដើម្បីអោយកុមារគ្រប់រូបមាននឳកាសរៀនសូត្រមានកាតព្វកិច្ចនេះត្រូវធ្លាក់លើក៖
ក. មាតាបិតា
- ត្រូវបញ្ជូនកូនប្រុសស្រីទាំងអស់ទៅសាលារៀន ការបញ្ឈប់កូនមិនអោយរៀនតទៅទៀតគឺ ជាការរំលោភសិទ្ធិកុមារ។
ខ. សាលារៀន
- មានលក្ខណៈសមស្របនិយាមគរុកោសល្យ ដើម្បីជួយក្មេងអោយបាននូវចំណេះដឹង
គ. រដ្ឋាភិបាល
- រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងផ្តល់ទីកន្លែងសមស្របសំ... | general |
ចូរសរសេរជាបីកថាខណ្ឌបកស្រាយពន្យល់គំនិតគួរពិចារណាមួយដែលបានលើកឡើងថា “កុមារជាទំពាំងស្នងឬស្សី”។ | + សំនេរកថាខណ្ឌ
ក. ឬស្សីជាប្រភេទរុក្ខជាតិបន្តពូជដោយពន្លកថ្មីគឺទំពាំងមិនមែនដោយសារការបណ្តុះគ្រាប់ដូចរុក្ខជាតិដទៃមួយចំនួនធំឡើយ។ ពន្លកថ្មីរឺត្រពាំងដែលដុះចេញពីគល់ឬស្សីនោះ និងត្រូវជំនួសឬស្សីវិញក្រោយពីវាបានលូតលាស់ពេញលេញរួចហើយ។ ទំពាំងអាចលូតលាស់បានហើយអាចក្លាយជាអ្នកស្នងឬស្សីបាន លុះត្រាតែមានឬស្សីស្រករមុនការពារពីការបោកបក់នៃខ្យល់ ពោ... | general |
តើយុវជនដែលជាសសរទ្រូងប្រទេសជាតិ ត្រូវចូលរួមជួយអភិវឌ្ឍសហគមន៍និងសង្គមដូចម្តេចខ្លះ? | យុវជនដែលជាសសរទ្រូងប្រទេសជាតិ ត្រូវចូលរួមជួយអភិវឌ្ឍសហគមន៍និងសង្គមដូចជា៖
- រៀបចំខ្លួនខិតខំស្វែងរកចំនេះដឹង ជំនាញ
- មានអាកប្បកិរិយាថ្លៃថ្នូរ សីលធម៌រស់នៅស្អាតល្អ និងធ្វើអ្វីៗស្របតាមច្បាប់សង្គម ទំនៀមទំលាប់ប្រពៃណីខ្មែរ
- ចូលរួមសហការគ្នា ក្នុងការធ្វើអ្វីមួយអោយអស់ពីកំលាំងកាយចិត្ត បញ្ញា ថាមពល មានសកម្មភាពជានិច្ច
- ជួយថែរក្សាអ្វីគ... | general |
ក្នុងនាមអ្នកជាមនុស្សខ្មែរមួយរូប តើអ្នកត្រូវធ្វើដូចម្តេចខ្លះ ដើម្បីការពារនិងថែរក្សាសម្បត្តិវប្បធម៌ខ្មែរយើងឲ្យនៅគង់វង្ស? | ដើម្បីការពារនិងថែរក្សាសម្បត្តិវប្បធម៌ខ្មែរយើងឲ្យនៅគង់វង្ស ក្នុងនាមយើងជាមនុស្សខ្មែរមួយរូបយើងត្រូវធ្វើ៖
- បណ្តុះគំនិតស្នេហាវប្បធម៌ជាតិ និងទទួលស្គាល់វប្បធម៌ណាដែលល្អ
- ជួយផ្សព្វផ្សាយវប្បធម៌ជាតិ
- ថែរក្សាការពារព្រៃឈើ សត្វព្រៃកុំឲ្យវិនាស
- បញ្ចាប់សង្រ្គាមស៊ីវិល
- ចេះរាយការណ៍ឲ្យអជ្ញាធរដែនដីដែលមានការពាក់ព័ន្ធដឹងឭពីចំណែកវប្បធម៌... | general |
តើកត្តាណាខ្លះ ដែលធ្វើឲ្យអារម្មណ៍របស់មនុស្សមិននឹងនរ? តើយើងត្រូវជួយខ្លួនយើងតាមវវិធីណាខ្លះ? | កត្តា ដែលធ្វើឲ្យអារម្មណ៍របស់មនុស្សមិននឹងនរមានដូចជា៖
- សុខភាពមិនសូវល្អ ឧស្សាហ៍ឈឺញឹកញាប់
- ជីវភាពក្នុងគ្រួសារជួបការលំបាក
- អស់សង្ឃឹម ជួបនិងភាពតក់ស្លុត
- ភាពច្រណែនឈ្នានីស
- កើតមានអំពើលោភលន់ គុំគួនចងអាឃាត។
ដូចនេះយើងត្រូវយកបញ្ញាប្រាជ្ញាមកដោះស្រាយ។ | general |
តើគេចែកអំពើពុករលួយ ជាប៉ុន្មានដំណាក់កាល? អ្វីខ្លះ? ចូររៀបរាប់។ | គេចែកអំពើពុករលួយ ជា៣ ដំណាក់កាលខុសៗគ្នាគឺ៖
- ដំណាក់កាលទី១ គឺជាដំណាក់កាលដែលអំពើពុករលួយកើតនៅក្នុងមជ្ឈដ្ឋានលើ ឬកំពូលនៃរដ្ឋាភិបាលនិងក្រុមហ៊ុនជំនួញធំៗ។
- ដំណាក់កាលទី២ គឺជាដំណាក់សាយភាយគ្រប់ទីកន្លែង ហើយកើតឡើងគ្រប់ពេលវេលា។ មកដល់ដំណាក់កាលនេះអ្នកណាក៏ស៊ី អ្នកណាក៏សូក។
- ដំណាក់កាលទី៣គឺជា ដំណាក់កាលស៊ីរូងដល់ឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិដ... | general |
នៅក្នុងសង្គមដែលមានអំពើពុករលួយ តើមានចំណោទសង្គមអ្វីខ្លះ កើតមានឡើង? ហើយត្រូវធ្វើដូចម្តេចដើម្បីទប់ស្កាត់អំពើពុករលួយ? | នៅក្នុងសង្គមដែលមានអំពើពុករលួយ មានចំណោទសង្គមដូចជា៖
- ទំនិញឡើងថ្លៃលើសកម្រិត
- ការគ្រប់គ្រងគ្មាប្រសិទ្ធិភាព
- អំពើពុករលួយឆាប់រាលដាលដូចជំងឺឆ្លងហើយអាចបង្កើតបានជំងឺច្រើនយ៉ាងដូចជា ទង្វើចោរកម្ម និងឧក្រិដ្ឋកម្មផ្សេងៗទៀត
- ច្បាប់ត្រូវជនពុករលួយបំផ្លាញ និងជាន់បង្កប់ចោល
- គ្មានប្រសិទ្ធិភាពក្នុងការបំពេញការងារ និងមានភាពច្របូកច្របូលក្... | general |
ដើម្បីបង្កើនថវិកាចំណូលរបស់រដ្ឋក្រៅពីពន្ធដារ តើរដ្ឋបានប្រមូលប្រាក់ចំណូលតាមរបៀបណាខ្លះ? | ដើម្បីបង្កើនថវិកាចំណូលរបស់រដ្ឋក្រៅពីពន្ធដារ រដ្ឋបានប្រមូលប្រាក់ចំណូលតាមរបៀបផ្សេងៗដូចជា៖
- ជួលឬលក់ទ្រព្យសម្បត្តិជាតិដូចជា រោងចក្រ សហគ្រាស ដី អាជីវកម្មព្រៃឈើ ឬរ៉ែ...។
- យកពន្ធដារលើការប្រើប្រាស់ផ្លូវថ្នល់ ស្ពាន អាកាសយាន្តដ្ឋាន និងប្រៃសណីយ៍ទូរគមនាគមន៍
- យកកម្រៃពីទង្វើលិខិតស្នាមផ្សេងៗពីប្រជាពលរដ្ឋដូចជា លារសុំច្បាប់រៀបអាពាហ៍... | general |
នៅក្នុងប្រទេសកម្ពុជា តើស្រ្តីបានចូលរួមចំណេក ឬមានភារកិច្ចក្នុងការកសាងជាតិយ៉ាងដូចម្តេច? | នៅក្នុងប្រទេសកម្ពុជា ស្រ្តីបានចូលរួមចំណែក ឬមានភារកិច្ចក្នុងការកសាងជាតិដូចជា៖
- ក្នុងវិស័យសេដ្ឋកិច្ចៈ ស្រ្តីចូលរួមក្នុងការងារបង្កបង្កើនផល ធ្វើស្រែចម្ការ ច្បារដំណាំធ្វើស្រែប្រាំង ស្រែវស្សា និងចិញ្ចឹមសត្វ
- ក្នុងវិស័យការងារៈ ស្រ្តីខ្មែរបានចូលរួមក្នុងសកម្មភាពនៃការងារសង្គម ការងាររាជការស្ទើរតែគ្រប់លំដាប់ថ្នាក់ ដូចជាបុរសដែរ
-... | general |
ចូររៀបរាប់សិទ្ធិនានារបស់ពលរដ្ឋកម្ពុជា? | ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិគឺ៖ - សិទ្ធិនយោបាយៈ ប្រជាពលរដ្ឋម្នាក់ៗមានសេរីភាពក្នុងការនិយាយស្តី ដើរហើរ ក្នុងប្រជុំក្នុងការប្តឹងតវ៉ា មានសិទ្ធិបោះឆ្នោត ឈរឈ្មោះឲ្យគេបោះឆ្នោតសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ - សិទ្ធិសេដ្ឋកិច្ចៈ មានសិទ្ធិផ្ទាល់ខ្លួន សិទ្ធិលក់ដូរទ្រព្យសម្បត្តិស្របច្បាប់របស់ខ្លួន សិទ្ធិជ្រើសរើសការងារសមស្រប... | general |
តើហេតុអ្វីបានជាមនុស្សមានការខ្វែងគំនិតគ្នា? ហើយដើម្បីដោះស្រាយវិវាទទាំងនោះប្រកបដោយសុវត្ថិភាព តើអ្នកត្រូវធ្វើយ៉ាងដូចម្តេច? | មូលហេតុដែលបង្ហាញពីការវិវាទឬខ្វែងគំនិតគ្នារួមមានៈ
- ការបរិហាកេរ្តិ៍គ្នា
- ការរំំលោភលើផ្លូវភេទ
- ការវាយតប់គ្នាដោយមូលហេតុផ្សេងៗ
- ការលែងលះប្តីប្រពន្ធ
- ជម្លោះដែលនាំឲ្យមានរបួសស្នាម
- ការវាយដណ្តើមស្រីញីគ្នា
- អំពើចោរកម្ម
- ការកាប់សម្លាប់គ្នា
- ការលេងល្បែងស៊ីសង់
- ការមិនគោរពសម្តី ឬគោរពពាក្យសច្ចៈ
- ជម្លោះទៅលើដីធ្លី
- ការមិនចេ... | general |
តើជនជាតិណា ដែលបានរុករកស្រាវជ្រាវអង្គរវត្តមុនគេបង្អស់? | ជនជាតិ ដែលបានរុករកស្រាវជ្រាវអង្គរវត្តមុនគេបង្អស់ គឺជាជនជាតិព័រទុយកាល់
លោកឌីហ្គោលដូគូតូ ដែលបានមករុករកស្រាវជ្រាវក្នុងឆ្នាំ ១៩៥១។ | general |
តើចម្លាក់បូរាណខ្មែរមានប៉ុន្មានបែប? ចូរបង្ហាញ? | ចម្លាក់បូរាណខ្មែរមាន៣បែប គឺ៖
- ចម្លាក់លិបៈ ជាចម្លាក់ដេលគេឆ្កៀលសាច់ថ្មឲ្យកើតចេញជាចម្លាក់់
- ចម្លាក់លានៈ ជាចម្លាក់ដែលគេធ្លាប់លាតខ្ពស់ចេញពីផ្ទៃថ្ម
- ចម្លាក់លោតៈ ជាចម្លាក់ដែលគេឆ្លាក់លោតចេញពីផ្ទៃ ថ្មហាក់ដូចជាឥតជាប់និងផ្ទៃថ្ម។ | general |
ហេតុអ្វីបានជាខ្មែរដើមជឿលើព្រលឹង? | បានជាខ្មែរដើមជឿលើព្រលឹងព្រោះថា៖ កាលដើមឡើយពួកគររស់នៅជាកុលសម្ព័ន្ធជាអ្នកដឹកនាំ ជាអ្នកទទូលខុសត្រូវ លើវាសនាកូនលើកុលសម្ពន្ធ័នៅបេលមានអាសន្នអន់ក្រ មេក្រុមកុលសម្ព័ន្ធ គឺជាអ្នកការពារសុខសុវត្ថិភាពឲ្យកូនក្រុមកុលសម្ព័ន្ធ ឬជាអ្នករកយុត្តិធម៌សព្វបែបយ៉ាងទាំងអស់ អំពើល្អរបស់មេក្រុមសម្ព័ន្ធនេះឯងធ្វើឲ្យជាប់នូវខួរក្បាលគ្រប់ៗគ្នារបស់កូនក្រុ... | general |
ចូរបញ្ចាក់ពីគុណភាពសម្បត្តិរបស់អ្នកស្នហាជាតិ និងមានវីរៈសកម្មភាពយ៉ាងណាខ្លះ? | ជាតិបានន័យថាកំណើត ការរកកើត។ ស្នេហា គឺជាការស្រឡាញ់សិទ្ធិ ស្រឡាញ់ជាប់ចិត្ត។លក្ខណៈរួមរបស់ជាតិមាន ទឹកដី ប្រជាជន នយោបាយ និងវប្បធម៌អរិយធម៌របស់ជាតិ។
ស្នេហាជាតិ ជាសកម្មភាពពលកម្មផ្នែកខួរក្បាល និងរូបរាងកាយរបស់មនុស្ស ដែលប្រកបដោយសុឆន្ទៈ ដើម្បីជាតិបុព្វហេតុជាតិដែលស្តែងឡើងតាមរយៈសមត្ថភាព និងគុណធម៌របស់មនុស្ស។ ផ្ទុយទៅវិញបើសកម្មភាពនាំឲ្... | general |
តើព្រះពុទ្ធសាសនាបានអប់រំទូន្មានប្រៀនប្រដៅដល់ពុទ្ធិសាសនិកជនកម្ពុជា ដើម្បីចូលរួមកសាងប្រទេសកម្ពុជាយ៉ាងដូចម្តេចខ្លះ? | ព្រះពុទ្ធសាសនាបានអប់រំទូន្មានប្រៀនប្រដៅដល់ពុទ្ធិសាសនិកជនកម្ពុជា ដើម្បីចូលរួមកសាងប្រទេសកម្ពុជាដូចជា៖
- អប់រំទូន្មានពុទ្ធសាសនិកឲ្យប្រព្រឹត្តតែអំពើល្អ
- តាំងចិត្តឲ្យស្អាតផូរផង់
- ដឹកនាំជីវិតដោយសន្តិភាព
- ប្រកាន់ធម៌អហិង្សាតាមរយៈសីលប្រាំ និងសីលប្រាំបី
ហើយព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមព្រោះ៖
- ព្រះសង្ឃជួយប្... | general |
តើល្បិចនៃពុទ្ធិចែកចេញជាប៉ុន្មានប្រភេទអ្វីខ្លះ? | ល្បិចនៃពុទ្ធិចែកចេញជា ២ប្រភេទគឺ៖
- វិភាគៈ ជាការបំបែកអង្គធាតុមួយឲ្យទៅជាធាតុផ្សំផ្សេងៗឬបំបែកអ្វីមួយដែលសាំញុំាឲ្យទៅជាការងាយស្រួល។
ហើយវិភាគចែកចាញជា២ផ្នែកគឺ៖
- វិភាគពិតជាការបំបែកធាតុផ្សំដែលមានស្រាប់ដែលមាននៅក្នុងអង្គវត្ថុភាវះឬបាតុភូតមួយដោយពឹងផ្អែកទាំងស្រុងលើគោលការណ៍ពិសោធន៍និងការពិចារណា។
- វិភាគក្នុងគំនិតជាការបំបែកក្នុងកត្តាផ... | general |
ដូចម្តែចដែលហៅថាអព្ភន្តរញាណ? តើវាមានគុណសម្បត្តិ និងគុណវិបត្តិដូចម្តចខ្លេះ? | ដែលហៅថា អព្ភន្តរញាណគឺជាពុទ្ធិឬចំណេះដឹងដែលកើតឡើងដោយចំណាប់ផ្ទាល់ភ្លាមៗដោយមិនចាំបាច់ឆ្លងកាត់វិចារ។
គុណសម្បត្តិរបស់អព្ភន្តរញាណគឺ៖
- ចំណេញពេលព្រោះវាគ្មានស្ពានកណ្តាលអាចប្រព្រឹត្តទៅបានលឿនជាងវិចារ។
- ពុំផ្តល់ដល់ការនឿយហត់ដល់អ្នកប្រព្រឹត្តព្រោះអ្នកមិនបាច់ខំប្រមើលមើល ឬសញ្ជឹងគិត
- អាចជៀសពីកំហុសបានច្រើនព្រោះជាគំហើញផ្ទាល់មិនចំាបាច់ប... | general |
គុណសម្បត្តិផ្នែកបញ្ញាស្យង់មានអ្វីខ្លេះ? | គុណសម្បត្តិផ្នែកបញ្ញារបស់ស្យង់មាន៖
- ការស្រលាញ់សច្ចភាពៈ ជាគុណសម្បត្តិចម្បងរបស់អ្នកប្រាជ្ញនិងអ្នករុករក
- ចំណង់ដឹងៈ ជាសន្ទុះអមតះរបស់គំនិតដែលហាក់នៅតែមិនទាន់ពេញចិត្តពុទ្ធិដែលធ្លាប់មានពីមុនមកព្រោះស្យង់ជាកូនរបស់ចម្ងល់។
- គំនិតវិភាគ៖គំនិតដែលខិតខំបំបែកបម្រាប់រូបីផ្សេងៗដែលសុំាញុំាឲ្យយទៅជាហេតុងាយនិងទូទៅ។
- គំនិតវិជ្ជមានៈ ជាគំនិត... | general |
តើស្នងការជាន់ខ្ពស់សហប្រជាជាតិសំរាប់ជនភៀសខ្លួនចាប់ដំណើរការនៅពេលណា? ទីស្នាក់ការនៃអង្គការនេះស្ថិតនៅឯណា? គោលបំណងអ្វី? | ស្នងការជាន់ខ្ពស់សហប្រជាជាតិសំរាប់ជនភៀសខ្លួនចាប់ដំណើរការនៅ ១៩៥១។ ទីស្នាក់ការនៅទីក្រុង សឺណែវនៃប្រទេសស្វីស។ គោលបំណងជួយផ្តល់ជនភៀសខ្លួនដែលផ្លាស់ទីលំនៅផ្តល់ជាអាហារ ទឹកស្អាត ជំរក តំហែទាំងសុខភាព។ | general |
តើបញ្ហាមាតុភូមិនិវត្តន៏ជំនួយមនុស្សធម៌ចលនាឆ្លងកាត់ព្រំដែននិងជំនួយដទៃទៀតបានត្រូវសំរួបសំរួមដោយអង្គការណា? | បញ្ហាមាតុភូមិនិវត្តន៏ជំនួយមនុស្សធម៌ចលនាឆ្លងកាត់ព្រំដែននិងជំនួយដទៃទៀតបានត្រូវសំរួបសំរួមដោយស្នងការជាតិជាន់ខ្ពស់សហប្រជាជាតិសំរាប់ជនភៀសខ្លួន ១៩៨០។ | general |
ស្ថានភាពប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញនាថ្ងៃ ១៧ មេសា ១៩៧៥តើអាចចាត់ទុកថាជាជនភៀសខ្លួនរឺទេ? | ១៧ មេសា ១៩៧៥ ក្នុងរបបខ្មែរក្រហមគឺចាត់ទុកជាជនភៀសខ្លួនព្រោះខ្មែរក្រហមបានបណ្តេញចេញពីផ្ទះលំបែងទៅជនបទ។ | general |
តើមានមធ្យោបាយអ្វីខ្លះក្នុងការជួយជនភៀសខ្លួន? | - ក្រុមកាកបាទក្រហមអន្តរជាតិ និងកាកបាទក្រហមនៃប្រទេសដែលគេសុំជកកោន
- ត្រូវរកទីជំរកអោយជនភៀសខ្លួនស្នាក់នៅ
- ត្រូវរកដី មុខរបរផ្គត់ផ្គង់អាហារ ថ្នាំពេទ្យ សំលៀកបំពាក់
- ត្រូវបណ្តុះបណ្តាលវិជ្ជាជីវៈអោយពួកគេ
- អោយពួកគេរស់នៅយ៉ាងសមរម្យថ្លៃថ្នូរសមជាមនុស្សក្នុងសង្គម។ | general |
ដូចម្តេចដែលហៅថា មនុស្សថ្លៃ? | ដែលហៅថា មនុស្សថ្លៃគឺជា មនុស្សទាំងឡាយណាដេលមានគុណធម៌ ឬគុណណូបការៈសំខាន់ ឬខ្ពស់ជាងគេ។ ហើយមនុស្សថ្លៃគេបានបែងចែកជា៣ផ្នែកធំៗគឺ៖
- បណ្ឌិត
- វីរបុរស
- និងសន្តបុគ្គល។ | general |
ដូចម្តេចដែលហៅថា បណ្ឌិត? | ដែលហៅថា បណ្ឌិតគឺជា មនុស្សចំណង់ះទាញប្រកបដោយបញ្ញានិយម មានរបៀបជីវិតប្រកបដោយលំនិង មានឥរិយាបថធម្មជាតិស្របនិងវិវត្តន៍របស់ធម្មជាតិ មានឥរិយាបថឥន្ទ្រីយភាពមិនរំភើបហួសហេតុមានបឥរិយាបថចំពោះអ្នកដទៃប្រកបដោយ បុគ្គលនិយមមិនគិតប្រយោជន៍ផ្ទាល់ខ្លួន ហើយប្រកាន់ឡើងថាគុណធម៌ជារង្វាន់ផ្ទាល់ខ្លួនរបស់បណ្ឌិត។ | general |
ដូចម្តេចដែលហៅថាគុណធម៌ពិត? | ដែលហៅថាគុណធម៌ពិតគឺជា សីលតម្លៃរបស់បុគ្គល ដែលមានមនោសញ្ចេតនារស់។ | general |
ដូចម្តេចដែលហៅថា សញ្ញាណនៃគុណធម៌? | ដែលហៅថា សញ្ញាណនៃគុណធម៌គឺជា ការប្រាប់ភាពពិតនៃគុណធម៌ គឺការចង្អុលប្រាប់ពីរលក្ខណៈពិតនៃគុណធម៌ ឬក៏ជាលក្ខណៈសច្ចៈពិតនៃគុណធម៌ក៏បាន។ | general |
ដូចម្តេចដែលហៅថា កម្លាំងគុណធម៌? | ដែលហៅថា កម្លាំងគុណធម៌គឺជា កម្លាំងនៃចិត្តមនុស្ស ដែលញុំាងឲ្យកសាងកុសល។ | general |
តើគុណធម៌មានលក្ខណៈដូចគ្នាដែរឬទេ? ហើយចែកចេញជាប៉ុន្មាន? ចូររៀបរាប់។ | គុណធម៌របស់មនុស្សមានច្រើនចែបច្រើនយ៉ាងណាស់ ហើយមានលក្ខណៈពុំដូចគ្នាទាំងអស់ទេ។ ហើយគេអាចចែកគុណធម៌ជា ២ពួកផ្សេងៗគ្នាគឺ៖
- គុណធម៌សាមញ្ញាៈ គឺគុណធម៌ដែលបានមកពីការហឹ្វកហ្វឺន និងការអប់រំ។ ឧទាហរណ៍ការទៀងពេល ការចេះប្រមាណមិនឲ្យហួសភក្តីភាព ភាពខ្ជាប់ខ្ជួន និងការគួរសមជាដើម។
- គុណធម៌កំណើតៈគឺជាគុណធម៌ដែលមនុស្សបានទទួលមរតកកពីក្នុងពោះមាតារបស់ខ្ល... | general |
ដូចម្តេចដែលហៅថា សីលគុណធម៌? | ដែលហៅថា សីលគុណធម៌ គឹជា គុណធម៌ដែលមាននៅក្នុងទម្លាប់ដែលចេះគ្រប់សង្កត់លើសម្ទុះជម្រុញវិចារណញាណ និងក្នុងទម្លាប់ប្រព្រឹត្តឪ្យសមរម្យត្រឹមត្រូវ ទោះជាស្ថានភាពណាក៏ដោយ។
ឧទាហរណ៍ៈ សេចក្តី ក្លាហាន ការចេះប្រមាណ យុត្តិធម៌ និងគតិបណ្ឌិត។ | general |
ដូចម្តេចដែលហៅថា ជីវិតផ្ទាល់ខ្លួន? | ដែលហៅថា ជីវិតផ្ទាល់ខ្លួនគឺជា គុណធម៌របស់បុគ្គលម្នាក់ៗចំពោះសង្គម ដែលខ្លួនរស់នៅ។គុណធម៌នេះមានតម្លៃសម្រាប់តែមនុស្សទាំងឡាយណាដែលមានមនោសសញ្ចេតនាប្រកបដោយកុសល។ | general |
ដូចម្តេចដែលហៅថា ទំនួលខុសត្រូវ? | ដែលហៅថា ទំនួលខុសត្រូវគឺជា ការធានារ៉ាប់រងលើអំពើទាំងឡាយ ដែលខ្លួនបានប្រព្រឹត្តមានការទទួលសារភាព ហ៊ានទទួលវិបាកវិនិច្ច័យជាដើម។ | general |
តើគោលការណ៍ ១០ប្រការសម្រាប់មេដឹកនាំមានអ្វីខ្លះ? | គោលការណ៍ ១០ប្រការសម្រាប់មេដឹកនាំមានៈ
- ជំនាញឯកទេសច្បាស់លាស់សម្រាប់ការងារខ្លួន និងការងារបុគ្គលិក
- ទទួលខុសត្រូវ ទាំងត្រូវកុំបន្ទោសអ្នកដទៃ
- វិភាគស្ថានការណ៍
- ប្រឹងប្រែងជាថ្មី
- ធ្វើជាគំរូល្អ
- ស្គាល់បុគ្គលិក រាក់ទាក់សិ្នទ្ធស្នាលជាមួយបុគ្គលិក
- ផ្តល់ព័ត៌មាន ទាំងបុគ្គលិក និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់
- បណ្តុះស្មារតីទទួ... | general |
តើទឹកដីខ្មែរ ដែលបានបាត់បង់ដោយសារប្រទេសសៀមមានចំនួនប៉ុន្មានខេត្ត? អ្វីខ្លះ? | ទឹកដីខ្មែរ ដែលបានបាត់បង់ដោយសារប្រទេសសៀមមានចំនួន ១២ខេត្តគឺ៖
- នគររាជ
- បុរីរម្យ
- ធនបុរី
- ត្រាច
- ច័ន្ទបុរី
- សិរីសាកេត
- គោកខ័ណ្ឌ
- សង្ខិត
- សុរិន្ទ
- ស្ទឹងជ្រៅ
- បស្ចឹមបុរី
- និង អ៊ូប៊ុន។ | general |
តើអ្នកដឹកនាំល្អ តែងតែមានការរីកចម្រើនតាមអ្វីខ្លះ? | អ្នកដឹកនាំល្អ តែងតែមានការរីកចម្រើនតាមរយៈខាងក្រោម៖
- ការរៀនសូត្រដោយខ្លួនឯង
- ការអប់រំ
- ការបណ្តុះបណ្តាលជាបន្តបន្ទាប់
- ការដកស្រង់បទពិសោធន៍
- អ្នកដឹកនាំល្អមិនមែនមានមកពីកំណើតទេ។ | general |
តើទឹកដីខ្មែរ ដែលបានបាត់បង់ដោយសារបារាំងកាត់ឲ្យប្រទេសវៀតណាមមានចំនួនប៉ុន្មានខេត្ត?អ្វីខ្លះ? | ទឹកដីខ្មែរ ដែលបានបាត់បង់ដោយសារបារាំងកាត់ឲ្យប្រទេសវៀតណាមមានចំនួន២១ខេត្តគឺ៖
- កំពង់ស្រកាត្រី
- រោងដំរី
- ព្រៃនគរ
- ផ្សំអំបិល
- មេស
- គោះគង
- ព្រែកឬស្សី
- លុងហោ
- ព្រះត្រពាំង
- ផ្សារដែក
- មាត់ជ្រូក
- បារាជ
- ឃ្លាំង
- ពាម
- ក្រមួនស
- ពលលាវ
- ពាមបារាជ
- ទួលតាមោក
- ព្រះសួគ៌ា
- អូកាប់
- ឈ្មោះថ្មី។ | general |
តើសីលគុណសម្បត្តិរបស់ស្យង់មានអ្វីខ្លេះ? | សីលគុណសម្បត្តិរបស់ស្យង់កើតពីគុណសម្បត្តិផ្នែកបញ្ញារបស់ស្យង់ដែលរួមមាន៖
- ការមិនគិតប្រយោជន៍ៈ ព្រោះស្យង់គ្មានបំណងត្រូវការទ្រព្យ សម្បត្តិកិតិ្តនាមឬផលប្រយោជន៏ផ្ទាល់ខ្លួនទេ ប៉ុន្តែសច្ចភាពដែលជាបំណងរបស់ស្យង់។
- ភាពទៀងត្រង់ក្នុងគំនិតៈ អ្នកប្រាជ្ញស្យង់មិនត្រូវបកស្រាយការផ្សេងៗតម្រូវទៅតាមទ្រឹស្តីរបស់ខ្លួនឡើយ តែត្រូវការមធ្យោបាយពិសោធ... | general |
មេដឹកនាំជាមនុស្ស ដែលមានឥទ្ធិពល។ តើប្រភពដែលធ្វើឲ្យអ្នកដឹកនាំមានឥទ្ធិពល និងមានប្រសិទ្ធិភាពមានអ្វីខ្លះ? | ប្រភពដែលធ្វើឲ្យអ្នកដឹកនាំមានឥទ្ធិពលមាន៖
- ចាត់តាំងពីថ្នាក់លើ ឬពីប្រជាជន
- ចំណេះដឹង និងមានជំនាញប្រាកដ
- ពេញចិត្ត និងមានទំនាក់ទំនងល្អជាមួយអ្នកដទៃ
- ផ្ទេរអំណាចឲ្យខាងក្រោម ដែលយល់ពីភារកិច្ច និងការរីកចម្រើន
- អំណាចដាក់ទណ្ឌកម្ម
- ផ្តល់រង្វាន់លើកទឹកចិត្ត
- ភាពស្មោះត្រង់ គោរព ការកោតសរសើរ។ | general |
តើបញ្ញាមានលក្ខណៈដូចម្តេច និងស្តែងចេញយ៉ាងណា? | បញ្ញាមានលក្ខណៈទន់ភ្លន់ បត់បែនផ្លាស់ប្តូរប្រែប្រួលទៅតាមកាលៈទេសៈអាចដោះស្រាយបញ្ហាថ្មីៗ ហើយបើទោះជាបញ្ហាដដែលក៏អាចប្រើល្បិចផ្សេងៗគ្នាប្រើមធ្យោបាយប្លែកៗ ប្រើវិធីសាស្រ្តប្លែកៗសម្រាប់ទៅតាមសភាពការណ៍ដែរ។
បញ្ញាស្តែងចេញតាមរយៈ ការយល់ដឹងតាមរយៈសកម្មភាពទន់ភ្លន់នៃការគិតច្នៃប្រឌិត បង្កើត ថ្មីទាំងទ្រឹស្តី និងទាំងការអនុវត្តន៍។ ហើយវាជាមូលដ្... | general |
តើសភាវៈគតិ ទម្លាប់ និងបញ្ញាដូចគ្នា និងខុសគ្នាត្រង់ណាខ្លះ? | ក .លក្ខណៈដូចគ្នារវាងសភាវគតិ ទម្លាប់ និងបញ្ញាៈ ទាំងបីនេះសុទ្ធតែនៅក្រោមអំណាចត្រួតត្រារបស់តណ្ហាតាំងពីកំណើតមក
ខ .លក្ខណៈខុសគ្នារវាងសភាវគតិ ទម្លាប់ និងបញ្ញាៈ
- សភាវគតិ និង ទម្លាប់ ខុសគ្នាត្រង់ទម្លាប់ជាចំណេះមានឬជាបញ្ញាកើតឡើងពីការហ្វឹកហាត់ ឯសភាវគតិ ជាចំណេះធ្វើពីកំណើតដោយមិនចាំបាច់គិតពិចារណា។
- បញ្ញាខុសពីទម្លាប់ត្រង់បញ្ញាដោះស្រា... | general |
តើបញ្ញារបស់មនុស្សមានប៉ុន្មាន បែប បង្រួមមានប៉ុន្មានប្រភេទ និង ប៉ុន្មានកម្រិត? | បញ្ញារបស់មនុស្សមានពីរ បែបគឺ៖
- បញ្ញាខាងវោហា
- បញ្ញាខាងគិតគូរ
- បញ្ញាខាងការងារ
- បញ្ញាខាងប៉ាន់ប្រមាណ
- បញ្ញាខាងការចង់ចាំ
- បញ្ញាខាងគិត និងដោះស្រាយ
- បញ្ញាខាងទទួលស្គាល់
បញ្ញាទាំងពីរចែកចេញជា ២ប្រភេទគឺ៖
- បញ្ញាប្រតិបត្តិៈ សម្បទាចាប់បាននូវទំនាក់ទំនងរវាងវត្ថុក្នុងតថៈរូបីនៃបច្ចុប្បន្នភាព
- បញ្ញាទ្រឹស្តីៈ សម្បទាចាប់បាននូវទំនាក... | general |
តើបញ្ញាមានលក្ខណៈពិសេសអ្វីខ្លះ? | បញ្ញាមានលក្ខណៈពិសេស ២គឺ៖
- បញ្ញាត្រិះរិះ មានតែចំពោះមនុស្ស ពុំមានចំពោះសត្វឡើយ។ បញ្ញាននេះដឹកនាំដោយគំនិត និងវិចារណញាណ ដែលធ្វើឲ្យមនុស្សចេះប្រមើលមើលឃើញនូវហេតុ នច្ច័យ និងអាចឲ្យមនុស្សយល់ចេះវិនិច្ច័យ ចេះវាយតម្លៃ និងចេះត្រិះរិះពិចារណា។
- បញ្ញាមិនត្រិះរិះ គឺមានចំពោះសត្វ។ បញ្ញានេះកើតឡើងដោយមិនរិះគិតអ្វីទេ ពោលគឺ សត្វពុំបានពិចារណារក... | general |
មតិមួយពោលថា «មនុស្សជាភាវៈចម្ងាយ«ចូរពន្យល់។ | មនុស្សជាភាវៈចម្ងាយមានន័យថា មនុស្សអាចគ្រប់គ្រង់ពេលបាន មនុស្សអាចដកខ្លួនចេញផុតពីតថរូបីនៃបច្ចុប្បន្នភាពពោលគឺ មនុស្សអាចរំឭកអនុស្សាវរីយ៍ពី អតីតកាល យកមកជាបទពិសោធន៍នៃ បច្ចុប្បន្នកាល និងអាចធ្វើគម្រោងផែនការនៅអនាគត់ ឬយ៉ាងហោចណាស់ក៏អាចប្រមើលមើលឃើញនូវអ្វី ដែលនិងអាចកើតមានឡើងនៅអនាគត់ដែលនិងមកដល់ដែរ។ | general |
តើអ្វីជារបកគំហើញ? | របកគំហើញគឺជា ការរកឃើញអ្វីៗដែលមានរួចមកហើយមានលក្ខណៈអាថ៌កំបាំង ដែលគេរកពុំទាន់ឃើញ ហើយរបកគំហើញតែងនាំមកនូវទស្សនៈថ្មីលើវត្ថុទាំងឡាយ។ | general |
ដូចម្តេចដែលហៅថា រេផ្លិច? រេផ្លិចមានប៉ុន្មានយ៉ាង? អ្វីខ្លះ? | ដែលហៅថា រេផ្លិចគឺឃាសកម្មភាពបប៉ះទង្គិចដោយចៃដន្យរវាងសរីរាង្គឥន្រ្ទីយ៍ និងវត្ថុហើយសកម្មភាពពុំបានឆ្លងកាត់ខួរក្បាលទេ។
រេផ្លិចគឺជា សកម្មភាពឆ្លើយតបចំពោះ ពិភពក្រៅវិញ ដោយមានបញ្ជាពីខួរឆ្អឹងខ្នង។
រេផ្លិចមាន ២យ៉ាងគឺ៖
- រេផ្លិចមានលក្ខខណ្ឌៈគឺជា រេផ្លិចដែលមានងន្តរការីមានអ្វីជាកណ្តាល នាំឲ្យធ្វើសកម្មដដែលៗ។ រេផ្លិចនេះអាចកើតមានពីការធ្លាប... | general |
តើឥន្រ្ទីយារម្មណ៍ មានចំណុចពិសេសដូចម្តេចខ្លះ? | ឥន្រ្ទីយារម្មណ៍ មានចំណុចពិសេស២គឺ៖
- ជាអ្នកណែនាំ និងផ្លាស់ប្តូរជីវភាព ជិវិតក្នុងរបស់មនុស្ស វាជាការណ៍វេទនាកើតឡើងដោយរំញោចលើសរីរាង្គឥន្រ្ទីយ៍មួយ ហើយផ្តល់នូវការត្រេកត្រអាល ការរន្ធត់ការឈឹចាប់ជាដើម។
- ជាពុទ្ធិលើតឡើងដោយរំញោចលើសរីរាង្គឥន្រ្ទីយ៍មួយ។ | general |
តើមានពុទ្ធមានប៉ុន្មានប្រការ?អ្វីខ្លះ? តើមាននីមួយៗមានអត្តន័យអប់រំដូចម្តេចខ្លះ? | ១. អាយុ ត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ដើម្បីរក្សាការពារអាយុជីវិតគង់វង្ស ពិសេសពេលបើកបរ មិនត្រូវប្រមាថចំពោះគ្រោះថ្នាក់
២. វណ្ណៈ ត្រូវរក្សាអនាម័យខ្លួនប្រាណជាប្រចាំ ថែរក្សាបរិស្ថាន
៣. សុខៈ បុគ្គលម្នាក់ៗត្រូវស្ងប់ចិត្តអារម្មណ៍ មិនត្រូវប្រើអំពើហិង្សា បុគ្គលស្ងប់គ្រួសារក៏ស្ងប់ រឺឯសង្គមជាតិក៏មានសន្តិសុខនាំដល់ពិភពលោកម... | general |
តើលក្ខណៈគំនិតរបស់មនុស្សដូចគ្នានិងខុសគ្នាត្រង់ណាខ្លះ? | លក្ខណៈដូចគ្នារបស់គំនិតមនុស្ស
- លោភៈសេចក្តីលោភលន់
- ទោសៈ សំនៀងព្រោះស្ងប់ (ខឹង)
- មោហៈ សំនៀងព្រោះល្ងង់ (ល្ងង់ខ្លៅ) រឺចង់បានសេចក្តីសុខមានកិត្តិយស អំណាច ចង់មានទ្រព្យសម្បត្តិ បញ្ញា។
លក្ខណៈគំនិតរបស់មនុស្សខុសគ្នា
សីល
- សម្មាវាចារ៖និយាយត្រូវ
- សម្មាកម្មន្ត៖ ការងារត្រូវ
- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ
បញ្ញា
- សម្មាទិដ្ឋិ៖ កា... | general |
តើលក្ខណៈនៃចិត្តគំនិតរបស់មនុស្សដូចគ្នានិង ខុសគ្នាត្រង់ណាខ្លះ? ចូររៀបរាប់។ | លក្ខណៈនៃចិត្តគំនិតរបស់មនុស្សដូចគ្នានិង ខុសគ្នាដូចជា៖
ក. លក្ខណៈដូច
- ស្រលាញ់ជីវិតចង់រស់ ខ្លាចស្លាប់ អត្តទត្ថបុគ្គល
- ស្រលាញ់កិត្តិយស មុខមាត់ អំណាច
- ចង់បានសេរីភាព ឯករាជ្យ ឥស្សរភាព
- ចង់មាន ចង់បាន ខ្លាចក្រ
- ចង់បានអ្វីដែលងាយៗចង់ស្រណុក ចង់ស្រួល ខ្លាចលំបាក
ខ. លក្ខណៈខុសគ្នា
ផ្នែកវិជ្ជមាន
- ចិត្តសប្បុរស ចិត្តទូលាយ
- ស្មោះត្រ... | general |
យោងតាមសិ្ថតិក្នុងតារាងនៅទំព័រទី ១០២ តើអ្នកអាចនិយាយបានដូចម្តេចចំពោះបញ្ហាជនផ្លាស់ទីលំនៅក្នុងប្រទេសនិង ជនភៀសខ្លួន? | ចំពោះបញ្ហាជនផ្លាស់ទីលំនៅក្នុងប្រទេសនិង ជនភៀសខ្លួន ដូចជា៖
- មានការព្រួយបារម្ភភ័យខ្លាចពីបញ្ហាសន្តិសុខ
- គ្រួសារខ្វះទីជំរក ខ្វះសាលារៀន ខ្វះម្ហូបអាហារ ខ្វះទឹកស្អាត ខ្វះសំលៀក
- ជនទាំងនោះបាត់បង់អស់សេចក្តីថ្លៃថ្នូរជាមនុស្ស
- ព្រោះទ្រព្យសម្បត្តិ ទីលំនៅរបស់ខ្លួនត្រូវរលាយអស់។ | general |
តើជនភៀសខ្លួនភាគច្រើនមកពីទ្វីបណា? | ជនភៀសខ្លួនភាគច្រើនមកពីទ្វីបអាស៊ី អាព្រិច និងអឺរ៉ុប។ | general |
តើទស្សនៈវិជ្ជាចាំបាច់ដែរឬទេ សម្រាប់ជីវិតរស់នៅរបស់មនុស្ស? | បើក្រឡេកមួយភ្លែត ទស្សនៈវិជ្ជាហាក់បីដូចមិនចាំបាច់ណាស់ចំពោះជីវិតមនុស្សទេ។ តែបើពិចារណាឲ្យដិតដល់ទៅវិញ យើងឃើ់ញថាទស្សនវិជ្ជាចាំបាច់ណាស់ចំពោះជីវិតមនុស្សកាលណាយើងចង់ធ្វើខ្លួនឲ្យទៅជាមនុស្សប្រកបដោយវិចារណញាណ និងគតិវិញ្ញូនោះព្រោះថាទស្សនវិជ្ជាជួយយើងឲ្យស្គាល់ខ្លួនឯង ឲ្យស្គាល់លោកនេះ ពិសេសឲ្យចេះរៀបចំអាកប្បកិរិយាឲ្យសមស្របសំដៅដឹកនាំខ្លួន... | general |
តើវត្ថុវិសយ័ភាពជាអ្វី? | វត្ថុវិស័យភាពគឺជាភាពដែលមានលក្ខណះស្របទៅនិងតថភាពខាងក្រៅផ្សាភ្ជាប់ទៅនិងធម្មជាតិមានលក្ខណះទូទៅស្របក្រិតក្រមធម្មជាតិមិនចំណុះឲ្យបុគ្គលណាមួយឡើយ មាននយ័ថាជាលក្ខណះសត្យាជានុមត័ជាក់ស្តែងដូចជាស្យង់ជាដើម ព្រោះស្យង់តែងប្រមូលនូវរាល់ទ្រឹស្តីទាំងអស់មកពិចារណាដោយពុំប្រកាន់ថាជាទ្រឹស្តីអ្វីឡើយ។ | general |
តើប្រធានវិស័យភាពជាអ្វី? | ប្រធានវិស័យភាពជា សភាពចំណុះឲ្យបុគ្គលម្នាក់ៗមិនចំណុះឲ្យបាតុភូតខាងក្រៅ មិនចំណុះក្រិត្យក្រមធម្មជាតិផ្តាច់ខ្លួនចេញពីធម្មជាតិមានលក្ខណះជាអត្តនោម័តដូចជា តិចនិចជាដើមព្រោះតិចនិចតែងប្រប្រឹត្តតាមល្បិចមធ្យោបាយផ្ទាល់តាមបុគ្គល។ | general |
ក្នុងកិច្ចអភិវឌ្ឍសហគមន៏យុវជន គឺជាកត្តាសំខាន់បំផុតតើយិវជនត្រូវមានតួនាទីដូចម្តេច? | ក្នុងអភិវឌ្ឍសហគមន៍យុវជនជាកត្តាសំខាន់បំផុតយុវជនត្រូវមានតួនាទីដូចតទៅ៖
- បង្កឪកាសចូលរួមអភិវឌ្ឍសហគមន៏
- គិតគូរដល់កិច្ចអភិវឌ្ឍសហគមន៍
- រៀបចំខ្លួនត្រៀមដឹកនាំសហគមន៏
- ចូលរួមលប់បំបាត់បាតុភូតអវិជ្ជមានក្នុងសហគមន៏
- បង្កើតភាពក្លាហាន និងឆន្ទះមុះមុត
- បង្កើនសមត្ថភាពផលិតភាព
- ខិតខំរៀនសូត្រស្វែងរកចំណេះដឹង បំណិនប្រសប់ ចំណេះធ្វើចេះរួមរ... | general |
ក្រៅពីភាសា និងអក្សរតើអាចសំដែងន័យតាមរយៈរឿងអ្វីទៀត? ចូរពន្យល់និងលើកឧទាហរណ៍។ | ក្រៅពីភាសា និងអក្សរគេអាចសំដែងន័យតាមរយៈកាយវិការ ឬសញ្ញា។
ភាសា និងអក្សរគឺជា មធ្យោបាយដ៏ល្អដែលមនុស្សប្រើសម្រាប់ទំនាកទំនងគ្នា ពីសហគមន៍មួយទៅសហគមន៍មួយ ដើម្បីសំដែងនូវចិត្តគំនិត និងមនោសញ្ចេតនា។ ពួកគេក៏បានប្រើនូវកាយវិការសម្រាប់ទាក់ទង់គ្នាផង ដែលនៅពេលណាដែលភាសា និងអក្សរមិនអាចធ្វើនៅបាន។ ករណីដូចជាមនុស្សគ ដែលមិនបាននិយាយនិងសរសេរបាន គឺគេ... | general |
តើការទិញ និងទំនិញជានាមសព្ទដែលកើតឡើងដោយវិធីណា? ចូរពន្យល់ពីតួនាទីនៃបុរេបទ ការ និងផ្នត់ជែក [-អម/ន-] ក្នុងការបង្កើតនាមសព្ទ។ | ការទិញ និងទំនិញជានាមសព្ទដែលកើតឡើងដោយ៖
ការទិញគឹកើតឡើងដោយបុរេបទ ការ និងកិរិយាសព្ទ ទិញ ដើម្បីបង្កើតនាមសព្ទ ការទិញដែលមានទម្រង់ដូចនេះ [ការ] + ទិញ > ការទិញ
ទំនិញគឹកើតឡើង
ដោយវិធីកម្លាយតាមរយះផ្នត់ជែក [-អ៊ម/ណ-] ឬ [-អ៊ម/ន-] ជាមួយកិរិយាសព្ទទិញ ដើម្បីបង្កើតនាមសព្ទ ទំនិញដែលមានទម្រង់ដូចនេះ [-អ៊ម/ន-] + ទិញ > ទំនិញ
- តួនាទីបុរេបទ កា... | general |
តើបុព្វបុរសខ្មែរយើងបានរចនាអក្សរខ្មែរគឺធ្វើឲ្យព្យញ្ជានៈមានសក់ តើសក់នោះមានប្រយោជន៍យ៉ាងណាដែរ? | យើងសង្កេតឃើញថាព្យញ្ជានៈខ្មែរភាគច្រើនសុទ្ធតែមានសក់ ហើយយើងបានឃើញគេលាវឍសក់ ៊ អ្នកខ្លះហៅថា ក ដែលមានសណ្ឋានដូចជាលេខ៣ ដែលភាសាបាលី ហៅថាត្រីសព្ទ មកប្រើដាក់លើព្យញ្ជានៈពួក អ ប ស ហ ឲ្យទៅជាព្យញ្ជានៈពួក អ៊ ប៊ ស៊ ហ៊ វិញ។ សក់និងព្យញ្ជានៈឯទៀតពុំឃើញមកប្រើផងទេ។ យើងយល់ថាការធ្វើឲ្យព្យញ្ជានៈមានសក់ពុំមែនជាការគិតបប្រយោជន៍ឡើយ ផ្ទុយទៅវិញសក់ព្យញ... | general |
ចូរបង្ហាញអំពីរូបធាតុ និងកិច្ចការចាំបាច់របស់ភាសាវិទ្យា។ | រូបធាតុនៃភាសាវិទ្យា និងកិច្ចការចាំបាច់របស់ភាសាវិទ្យារួមមាន៖
ក. រូបធាតុនៃភាសាវិទ្យា
បានកើតឡើងជាដបូង តាមរយៈការសមដែងចេញគ្រប់យ៉ាងនៃភាសារបស់មនុស្ស ទាំងមនុស្សក្នុងព្រៃ ទាំងមនុស្សក្នុងសង្គម រីកលូតលាស់គ្រប់សម័យកាលទាំងសម័យបុរាណ ទាំងសម័យទំនើប ហើយមិនមែនចំពោះតែភាសាត្រឹមត្រូវ ឬភាសាសម្រិតសម្រាំងទេ តែចំពោះគ្រប់ទម្រង់ទាំងអស់នៃការសំដែង... | general |
ហេតុអ្វីបានជាគេថាភាសាជាប្រព័ន្ធសញ្ញាពិសេស។ | មុននឹងឈានចូលទៅដល់ការបកស្រាយសំណួរខាងលើ យើងត្រូវយល់នូវពាក្យមួយចំនួនដូចជា៖
ក. ប្រព័ន្ធ (System)
ជាសំណុំមួយ ដែលមានធាតុចាប់ពីបីរឡើងទៅ ហើយធាតុទាំងនេះ មានទំនាក់ទំនងគ្នាទៅវិញទៅមក។
ឧទាហរណ៍៖ ប្រព័ន្ធផ្លូវទឹក ប្រព័ន្ធភ្លើង អគ្គិសនី ប្រព័ន្ធសេដ្ឋកិច្ច ប្រព័ន្ធគ្រួសារ...។
ខ. សញ្ញា (singe)
គឺជាអ្វីដែលជំរុញចូលទៅក្នុងខួរក្បាល របស់មនុស... | general |
មូលហេតុអ្វីខ្លះដែលបណ្តាលអោយស្រ្តីមានផ្ទៃពោះនៅវ័យក្មេង? | មូលហេតុដែលបណ្តាលអោយស្រ្តីមានផ្ទៃពោះនៅវ័យក្មេងគឺ៖
- កំព្រាអនាថា រស់នៅតាមចិញ្ចើមថ្នល់ គ្មានទីពំនាក់អាស្រ័យ
- ម្តាយឪពុកបង្ខំអោយរៀបការនៅវ័យក្មេង
- ត្រូវឈ្មួញកណ្តាល រឺជនខិលខូចចាប់ពង្រត់។ អ្នកជិតខាង រឺសង្សារយកទៅលក់ រឺចាញ់បោកៀគេដោយគេភូតភរថាជួយរកការងារអោយធ្វើ
- គ្មានការរៀនសូត្រចេះដឹង គ្មានការងារធ្វើ និងមានវិបត្តិគ្រួសារ
- មើលក... | general |
ដូចម្ដេចដែលហៅថាសិល្យ៍វិទ្យា? | និយមន័យសិល្យ៍វិទ្យារួមមាន៖
សិល្យ៍វិទ្យា គឺជាផ្នែកមួយនៃទស្សនវិជ្ជាសិល្បះដែលកើតចេញតាមរយះអារម្មណ៏ ហើយធ្វើការបកស្រាយតាមលក្ខណះសិល្បះ។ ឬសិល្យ៍វិទ្យា គឺជាការសិក្សាពីសិល្បះដែលមានោឡើងតាមរយះអារម្មណ៏ កាពិចារណារកហេតុផលក្នុងលក្ខណះសិល្បះ និងដោះស្រាយតាមលក្ខណះសិល្បះ។ ឬសិល្ប៍វិទ្យា គឺជាផ្នែកមួយនៃទស្សនវិជ្ជាសិល្បះដែលស្តែងចេញតាមរយះរូបបារ... | general |
តើអ្វីជាកម្មវត្ថុនៃការសិក្សាសិល្ប៍វិទ្យា? | កម្មវត្ថុនៃការសិក្សាសិល្ប៍វិទ្យារួមមាន៖
តាមធម្មតារាល់វិទ្យាសាស្ត្រទាំងឡាយ សិទ្ធតែមានកម្មវត្ថុសិក្សារបស់ខ្លួនចាប់ពី២ឡើងទៅចំណែកឯកម្មវត្ថុសិក្សាសិល្យ៍វិទ្យា ក៏មានច្រើនដែរអាស្រ័យទៅតាមបរិបទ។
ក.ទស្សនះលោកកង់ (Kant)
សិល្យ៍វិទ្យាមានកម្មវត្ថុសិក្សាទៅលើលក្ខណះសិល្បះដែលប្រកបដោយជំនក់ចិត្ត។
ខ.ទស្សនះលោក អេហ្គែល (Agel)
សិល្យ៍វិទ្យា គឺស... | general |
តើអ្វីទៅហៅថាសិល្បារម្មណ៏? | សិល្បារម្មណ>សិល្បះ+អារម្មណ៏៖
ក. សិល្បះ គឺសម្តៅទៅលើអ្វីដែលមានសោភណស្រស់ស្អាត រស់រវើក មានភាពទាក់ទាញ។ល។
ខ. អារម្មណ៏ គឺសម្តៅទៅលើការប្រើក្រសែចិត្តឲ្យនឹកគឹតទៅដល់អ្វីមួយ ដែលចក្ខុពុំបានឃើញដោយល់
ផ្ទាល់។
ដូចនេះសិល្បារម្មណ៏គឺជាការប្រើក្រសែចិត្តនឹកគិតទៅដល់រឿងអ្វីមួយ ដែលមានលក្ខណះសិល្បះ។
ក្នុងវិស័យនេះសិល្យ៍វិទ្យា សិល្បារម្មណ៏គឺកើតចេញ... | general |
តើរូបារម្មណ៍មានប៉ុន្មានប្រភេទ?អ្វីខ្លះ? | រូបារម្មណ៍មានពីរប្រភេទរូមមាន៖
ក.រូបារម្មណ៍ក្នុងអត្ថបទកំណាព្យ
ខ.រូបារម្មណ៍ក្នុងការតែងនិពន្ធ។ | general |
អ្វីទៅហៅថារូបារម្មណ៍នៅក្នុងកំណាព្យ? | រូបារម្មណ៍នីក្នុងកំណាព្យ គឺសម្តៅទៅលើការចងក្រងពាក្យពេចន៏ ឃ្លា ប្រយោគ ឬអត្ថបទទាំងមូលរបស់កំណាព្យ ដែលអ្នកនិពន្ធបានតាក់តែងឡើង ដោយមានការបញ្ចូលនូវសិល្ប៍វិធីដែលអាចទាក់ទាញអារម្មណ៍អ្នកអាន អ្នកទស្សនា អ្នកស្តាប់ឲ្យទទួលបាននូវអារម្មណ៏រំភើពសប្បាយរីករាយ រន្ធត់ តក់ស្លុត កម្សត់ ទុក្ខសោក និវាសព្រាត់ប្រាស ឈឺចាប់ជាដើម។ | general |
តើនៅក្នុងកំណាព្យមានរូបារម្មណ៍អ្វីខ្លះ? | នៅក្នុងកំណាព្យមានរូបារម្មណ៍៤ធំៗគឺ៖
ក.ជីវរូបារម្មណ៍
ខ.រូបារូបិយារម្មណ៍
គ.និមិត្តរូបារម្មណ៍
ឃ.ឧបមានរូបារម្មណ៍។ | general |
អ្វីទៅហៅថាជីវរូបារម្មណ៍? | ជីវរូបារម្មណ៍គឺ ជារូបារម្មណ៍ដែលកើតចេញពីអ្នកនិពន្ធបង្កើតឡើង ធ្វើឲ្យភាវះអ្វីមួយដែលគ្មានជីវិត អវិញ្ញាណ គ្មានរូបរាង គ្មានចលនា ក្លាយទៅជាមានជីវិត មានរូបរាង មានចលនា នៅក្នុងអាម្មណ៍របស់អ្នកអាន អ្នកស្តាប់។ | general |
តើសំណុំពាក្យ ខ្ញុំធ្វើហើយ មានន័យយ៉ាងដូចម្តេចខ្លះ? ចូរបញ្ជាក់ពីបរិបទនៃករណីនីមួយៗ។ | សំណុំពាក្យ ខ្ញុំធ្វើហើយ មានន័យដូចតទៅ៖
ក. បង្ហាញពីអ្វីដែលយើងបានបំពេញរួចរាល់ ឬចប់សព្វគ្រប់ (ធ្វើហើយហើយ)
ឧទាហរណ៍៖
កិច្ចការ ដែលលើកប្រគល់ឲ្យខ្ញុំធ្វើព្រឹកមិញខ្ញុំធ្វើហើយ។
ខ. យល់ព្រមទទួលធ្វើនូវអ្វីមួយ ឬទទួលយកដោយមានលក្ខខណ្ឌ
ឧទាហរណ៍៖
បើលោកព្រមឲ្យប្រាក់ ១០០០០៛ ខ្ញុំធ្វើហើយ
គ. ចាប់ផ្តើមធ្វើ
ឧទាហរណ៍៖
ម៉េចធ្វើវាហើយនៅ! វាធ្វើហើយ។ | general |
ចូរឲ្យពាក្យដែលប្រើដើម្បីបង្កើតជាជីវរូបារម្មណ៍។ | ពាក្យដែលប្រើដើម្បីបង្កើតបានជាជីវរូបារម្មណ៍រួមមាន៖
- ព្យុះរលក
- សំណាញ់ស្នេហ៍
- រលកវាសនា
- រន្ទះវាចា
- សមុទ្ទទឹក
- រលកស្នេហា
- កាមទេពស្នេហ៍
- នាវាតណ្ហា
- សមុទ្ទទឹកភ្នែក
- បិសាចលោកិយ៍
- ផ្កាយជីវិត
- ចិត្តក្រមុំ
- ផលគរលាន់សម្តី
- សង្ឃរាជីវិត...។ | general |
តើអ្វីទៅហៅថានិមិត្តរូបារម្មណ៍?ចូរផ្តល់ឧទាហរណ៍។ | និមិត្តរូបារម្មណ៏៍គឺជារូបារម្មណ៏ដែលអ្នកនិពន្ធបង្កើតឡើងដើម្បីធ្វើការដំណាងធ្វីមួយទៅនឹងអ្វីមួយផ្សេងទៀតដើម្បីសម្រេចបាននូវទស្សនះបែបណាមួយ។
ឧទាហរណ៍៖
- ព្រាបស តំណាងឲ្យសន្តិភាព
- ទន្សាយ តំណាងឲ្យជនមានប្រាជ្ញា
- យក្យ តំណាងឲ្យសភាវះអាក្រក់
- ពន្លឺ តំណាងឲ្យចំណេះដឹង
- សត្វស្រមោច តំណាងឲ្យមនុស្សព្យាយាម
- ផ្កាឈូក តំណាឲ្យការគោរពបូជា។ | general |
តើនិមិត្តរូបារម្មណ៍មានប៉ុន្មានប្រភេទ?អ្វីខ្លះ? | និមិត្តរូបារម្មណ៏មាន៣ប្រភេទគឺ៖
ក.និមិត្តរូបារម្មណ៍ដែលមាននៅក្នុងរឿងព្រេងកថា ល្បើកកថា និទានកថា
ឧទាហរណ៍៖
- រឿងស្រមោច
- រឿងចចក
- រឿងល្បើកជុច និងត្រី
- រឿងក្រពើរមិលគុណ
- រឿងសុភាទន្សាយ
- រឿងស្វាស៊ីបាយរួចលាបមាត់ពពែ
- រឿងជាងកាត់សក់
- រឿងកូនចៀម...។
ខ.និមិត្តរូបារម្មណ៍ដែលមាននៅក្នុងពាក្យស្លោកសុភាសិតច្បាប់ផ្សេងៗ
ឧទាហរណ៍៖
- តក់ៗពេញ... | general |
ដូចម្តេចដែលហៅថាឧបមារូបារម្មណ៍? ផ្តល់ឧទាហរណ៍។ | ឧបមារូបារម្មណ៌គឺជារូបារម្មណ៌ដែលអ្នកនិពន្វបង្កើតឡើងដើម្បីធ្វើការប្រៀបធៀបអ្វីមួយទៅនិងអ្វីមួយផ្សេងទៀត ដោយប្រើពាក្យបច្ច័យ។ឧបមានរូបារម្មណ៌មានច្រើននៅក្នុងអត្ថបទកំណាព្យ និងប្រលោមលោក។
ឧទាហរណ៍៖
- វង់ភក្ត្ររបស់អូនមូលក្រឡង់ ប្រៀបបានទៅនឹងព្រះចន្ទ្រពេញបូរមី។
- ដំណើររបស់នាងទន់ល្វតល្វន់ វិស័យប្រៀបបាននាងអប្សរា។
- រាងរបស់គាត់សង្ហាតែមុខ... | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.