question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើសញ្ញាចរាចរណ៍ផ្លូវគោកមានប៉ុន្មាន? អ្វីខ្លះ?
សញ្ញាចរាចរណ៍ផ្លូវគោកថ្មី (២០១៥) មាន៤គឺ៖ - ភ្លើងសញ្ញាចរាចរណ៍ - គំនូសចរាចរណ៍នៅលើផ្លូវ - សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ - សញ្ញាផ្សេងៗទៀត។
general
តើរបបប្រជាធិបតេយ្យមានប៉ុន្មានប្រភេទ? រៀបរាប់ផង?
របបប្រជាធិបតេយ្យមាន៣ប្រភេទគឺ៖ - របបប្រធានាធិបតីនិយម ក្នុងរបបប្រធានាធិបតីនិយម ពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើកផ្សេងៗគ្នា។ក្នុងរបបនេះអំណាច នីតិប្បញ្ញត្តិនិងអំណាចនីតិប្រតិបត្តិនៅដាច់ដោយឡែកពីគ្នា។ ឧទាហរណ៍ៈ សហរដ្ឋអាមេរិច,ប្រទេសអេហ្ស៊ីប, ប្រទេសឥណ្ឌូណេស៊ី។ - របបសភានិយម ក្នុងរបបសភានិយម ពលរដ្ឋបោះឆ្នោតតែមួយលើកដើម្បីជ្រើសរើសសមាជិកស...
general
តើសមត្ថភាពរបស់បុគ្គលម្នាក់ៗអាចកើតមានពីមូលដ្ឋានអ្វីខ្លះ?
សមត្ថភាពរបស់បុគ្គលម្នាក់ៗ អាចកើតមានពីមូលដ្ឋានដូចខាងក្រោម៖ - អំណោយធម្មជាតិពីកំណើត - កំលាំងចិត្ត - ក្នុងបរិយាកាសដែលអំណោយផលល្អ - កល្យាណមិត្ត - ការរៀនសូត្រ ត្រិះរិះ សាកល្បង ចងចាំច្រើន - ការវ៉ឺកហាត់អប់រំ - ពិសោធន៌ក្នុងកិច្ចការ។
general
តើស្រ្តីមានផ្ទៃពោះនៅវ័យក្មេងពេកអាចមានគ្រោះថ្នាក់អ្វីខ្លះ?
ស្រ្តីមានផ្ទៃពោះនៅវ័យក្មេងពេក អាចមានគ្រោះថ្នាក់ដូចតទៅ៖ - ស្រ្តីក្មេងមានឆ្អឹងត្រគាកនៅមិនទាន់បញ្ចប់ការលូតលាស់កំលាំងមិនទាន់គ្រប់គ្រាន់ កង្វះឈាមក្រហម សម្ពាធឈាមខ្ពស់ ជាហេតុធ្វើអោយស្រ្តីក្មេងៗ មិនអាចពពោះបានជោគជ័យ ហើយទារកអាចកើតមុនពេលកំណត់។ - ស្រ្តីដែលមានអាយុ ១៥ ឆ្នាំអាចជួបនឹងគ្រោះថ្នាក់នៅពេលពពោះ និងសំរាលកូន ច្រើនជាងស្រ្តីមានអ...
general
តើយុវជនដែលរៀបអាពាហ៍ពិពាហ៍ ពីវ័យក្មេងពេក វាកើតមានផលអាក្រក់អ្វីខ្លះ?
យុវជនដែលរៀបអាពាហ៍ពិពាហ៍ពីវ័យក្មេងពេក បង្កើតអោយមានផលអាក្រក់ដូចតទៅ៖ - គ្រួសារនោះនឹងអាចឆាប់បែកបាក់អាស្រ័យដោយសារម្នាក់ៗពុំទាន់មានសមត្ថភាពពេញលេញក្នុងការគ្រប់គ្រងគ្រួសារ គេហដ្ឋាន ចិញ្ចឹមថែរក្សាកូន។ - ជួបនូវរឿងរកាំកូសជាច្រើនលើកច្រើនសានិងញឹកញាប់ព្រោះតែម្នាក់ៗពុំមានគំនិតចាស់ទុំ ទូលំទូលាយ ដែលអាចស្វែងយល់ពីសុខទុក្ខបំនងប្រាថ្នាទៅវិ...
general
តើអ្នកត្រូវបំពេញលក្ខ័ខណ្ឌអ្វីខ្លះមុនពេលរៀបការ?
ដើម្បីឲជីវិតអាពាហ៏ពិពាហ៏មានតម្លៃយើងត្រូវ៖ + មានសុខភាពល្អ កាយសម្បទានមាំមួន + មានមុខរបរ មានធនធាន មានកម្រិតវប្បធម៏ចុះសម្រុងនិងសង្គម + ចេះយល់ចិត្តគ្នា + មានការទទួលស្គាល់ពីឪពុកម្តាយទាំងសងខាង + បំពេញកិច្ចសន្យាចំពោះសង្គមតាមផ្លូវច្បាប់ + សន្យាមិនប្រើអំពីហិក្សាដដោយគោរពសិទ្ធិទៅវិញទៅមក + ស្មោះត្រង់ រួមសុខទុក្ខជាមួយគ្នា + មិនចម្លង...
general
តើកត្តាណាខ្លះ ដែលមានឥទ្ធិពល ទៅលើការអភិវឌ្ឍ វិស័យទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា?
កត្តាដែលមានឥទ្ធិពលទៅការអភិវឌ្ឍទៅនិងវិសស័យទេសចរណ៏មាន៖ - កត្តាអចលនា + ភូមិសាស្រ្ត (មិនល្អ ឬមិនអំណោយផល) + អាកាសធាតុ (មិនល្អ ឬមិនអំណោយផល) + សម្បត្តិធម្មជាតិគ្មានអ្វីគួរឲចាប់អារម្មរណ៏ + វប្បធម៌អន់ថយ + ប្រវត្តិសាស្រ្តជូរចត់ទៅ ដោយអំពើឃោឃៅ ឃាតកម្ម + ជំនឿសាសនាអនថយឬកាចសាហាវ + បេតិភណ្ឌជាតិគ្មានអ្វីគួរឲចាប់អារម្មណ៍ + ទេសភាពមិនល្អស...
general
គេតែងពោលថា”ខ្វះការអប់រំ ខ្វះការអភិវឌ្ឍ” ចូរអ្នកបកស្រាយ។
ពាក្យថា«កង្វះការអប់រំ កង្វះការអភិវឌ្ឍ»មានន័យថា៖ ការអប់រំគឺជា ការធ្វើសកម្មភាពទៅលើបុគ្គលដែលមានគោលបំណងច្បាស់លាស់ ក្នុងការប្រើប្រាស់ចិត្តគំនិតរបស់មនុស្ស (បម្រែបម្រួលបុគ្គលិកលក្ខណះរបស់មនុស្ស)។ ការអប់រំគឺជា ការណែនាំនៃការប្រព្រឹត្តទៅ ពេញមួយជិវិតរបស់មនុស្សក្នុងសស្ថានភាពផ្សេងៗគ្នា។ ការអភិវឌ្ឍគី ការធ្វើឪ្យប្រែប្រួលឆ្ពោះទៅរកការរី...
general
តើអ្នកត្រូវស្គាល់អ្វីខ្លះពីខ្លួនឯងដើម្បីទទួលបានជោគជ័យក្នុងការប្រលង?
ដើម្បីទទួលបានជោគជ័យក្នុងការប្រលងខ្ញុំត្រូវស្គាល់ខ្លួនឯងពី៖ + សមត្ថភាពលើមុខវិជ្ជានីមួយៗ ដែលទាក់ទងនិងការប្រលង + បំប៉នបន្ថែមនូវមុខវិជ្ជាណា ដែលដឹងថាខ្លួនឯងខ្សោយ + ស្គាល់ច្បាស់អំពីតួនាទី និងភារកិច្ចជាបេក្ខជន។
general
ដូចម្តេចដេលហៅថា ព្រះត្រៃបិដក? ព្រះត្រៃបិដក ចែកចេញជាគម្ពីអ្វីខ្លះ? ហើយគម្ពីនីមួយៗ មានលក្ខណះដូចម្តេចខ្លះ?
បានជាគេនិយាយថា “ការស្គាល់ខ្លួនឯងច្បាស់ជាប្រភពថាមពលដែលជំរុញបុគ្គលឪ្យទទូលបានជោគជ័យក្នុងជិវិត” ព្រោះ៖ - ស្គាល់ខ្លួនឯងគឺស្គាល់ចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួន ស្គាល់សមត្ថភាព ទំនោរ កំលាំងកាយ កំលាំងស្មារតី ស្គាល់ទីតាំងភូមិសាស្រ្ត... - ស្គាល់ការងារសមស្របតាមសមត្ថភាព កំលាំងកាយបញ្ញាចេះប្រមាណ ចេះកំណត់ខ្លួនឯង - ចេះរៀបចំគំរោងផែងការ ...
general
តើក្នុងការរស់នៅរបស់មនុស្សម្នាក់ៗត្រូវមានសីលធម៌ប៉ុន្មានយ៉ាង?គឺអ្វីខ្លះ?
ការរស់នៅមនុស្សត្រូវមានសីលធម៏ប្រាំងយ៉ាងគឺ៖ + សីលធម៏ផ្ទាល់ខ្លួនៈ ដឹងខុសដឹងត្រូវ ល្អអាក្រក់ ក្លាហាន ហ៊ានទទួលខុសត្រូវលើអំពើរបស់ខ្លួន តាំងជាម្ចាស់នៃចិត្តរបស់ខ្លួនបាន។ + សីលធម៏ក្នុងគ្រួសារៈ ស្គាល់នូវកាតព្វកិច្ចរបស់ខ្លួនជាឪពុកម្តាយ។ - ចិញ្ចឹមកូនមិនគិតពីការតបគុណវិញ ធ្វើឪ្យមានភាពសុខដុម។ - ស្រលាញ់និងឧបត្ថម្តកូនស្មើរៗគ្នា អប់រំ...
general
សិល្បះខ្មែរបុរាណ (សម័យនគរភ្នំ ចេនឡា និងអង្គរ ចែកចេញជាប៉ុន្មានរចនាបថ? ចូររៀបរាប់ដោយសង្ខេបពីរចនាបថនីមួយៗ ដោយលើកយកការបរិច្ឆក និងឈ្មោះមកបញ្ចាក់ផង។
សិល្បះខ្មែរបុរាណ (សម័យនគរភ្នំ ចេនឡា និងអង្គរ) ចែកចេញជា១៣រចនាបថ។ រចនាបថសម័យមុនអង្គរចែកចេញជា៤រចនាបថ។ សម័យអង្គរចែកចេញជា៩រចនាបថ។ ក.រចនាបថសម័យមុនអង្គរចែកចេញជា៤រចនាបថ៖ ១. ចនាបថភ្នំដា (ស.វ.ព) - ស្ថាបត្យកម្មៈ សង់ពីឥដ្ធ ថ្មបាយក្រៀម ថ្មភក់និងឈើ មួយទៀតចោះភ្នំតែម្តង។ - បដិមាសាស្រ្តៈ មានពីរ (ពុទ្ធដិមា ព្រហ្មញ្ញបដិមា) ដែលធ្វើពីថថ្មន...
general
អ្វីហៅថា សីលញ្ញាណ?សីលធម៏? គុណធម៏?
ក.សីលញាណៈ គឺជាសំលេងមួយដែលស្ថិតនៅក្នុងខ្លួនយើង ហើយមានមុខងារជាអ្នកសង្កេត ពិនិត្យវិនិច្ឆ័យ សរសើរ ដាក់ ទណ្ឌកម្ម នូវរាល់អំពើ ដែលយើងបានប្រព្រឺត្តកន្លងទៅ។ ខ.គុណធម៏ៈ ជាតំលៃល្អ ដែលស្តែងចេញតាមរយះកាយវាចា ចិត្ត និងសកម្មភាពរបស់មនុស្ស។ គ.សីលធម៏ៈ ជាធម៏ដែលនាំមនុស្សឪ្យឆ្ពោះទៅរកអំពើដែលជាកិសល ឬជាគន្លងនៃចរិយារបស់មនុស្សដែលរស់ប្រកបដោយគុណធម៏...
general
គោលដៅនៃជិវិតរបស់មនុស្ស មិនគ្រាប់តែជាការរស់រានមានជិវិតប៉ុណ្ណោះទេ តែត្រូវរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរផងដែរ។
គោលដៅនៃជិវិតមនុស្ស មិនគ្រាន់តែជាការរស់រានមានជិវិតប៉ុណ្ណោះ តែត្រូវរស់ដោយសេចក្តីថ្លៃថ្នូរផងដែរ។ ក. បកស្រាយគំនិត - មិនរស់ដើម្បីរស់ មិនរស់ដើម្បីហូប - ត្រូវចេះរស់ - រស់ចុះសំរង់ជាមួយអ្នកដទៃ - រស់ប្រកបដោយកិត្តិយស រស់មានប្រយោជន៏ដល់សង្គមជាតិ គ្រួសារ ខ្លួនឯង ជាដើម។ ខ. ដើម្បីរស់ឲបានថ្លៃថ្នូរត្រូវ៖ - មានសីលធម៍ គុណធម៍រស់នៅល្អ - គោរ...
general
តើវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាចែកចេញជាប៉ុន្មាន?ចូររៀបរាប់ឲបានក្បោះក្បាយ?
វិស័យទេសចរណ៏នៅព្រះរាជាណាចក្រកម្ពុជាចែកចេញជា៥ផ្នែកគឺ ក. ទេសចរណ៍វប្បធម៏ៈ ការធ្វើដំណើរកំាំសាន្តតាមតំបន់ ដែលមានប្រាសាទបុរាណ វត្តអារាម ទីកន្លែងសក្ការៈបូជា ប្រណីទំនៀមទំលាប់ ល្បែងប្រជាប្រិយរបាំងប្រិយ សំលៀកបំពាក់ជាដើម។ ខ. ទេសចរណ៏ធម្មជាតិៈ ការធ្វើដំណើរកំសាន្តតាមតំបន់ដែលមានសម្រស់ធម្មជាតិទូទៅ បរិស្ថានតំបន់ដែលបានការពារសត្វព្រៃ មច្...
general
ដូចម្តេចដែលហៅថា ពាក្យកម្រងកែវ? ចូរផ្តល់ឧទាហរណ៍បញ្ជាក់។
ពាក្យកម្រង់កែវ គឺជាពាក្យសម្តីចាប់ចុងចួន រំលេចពាក្យពេចន៍ ប្រទាក់ក្រឡាវោហាសព្ទ ស្តាប់ទៅពីរោះរណ្តំ ចំដួងចិត្ត ដ្បិតរលូនចួនណែងណង អ្នកផងគាប់ដួងចិត្តអាល័យចង់ស្តាប់នោះ ហើយដែលហៅថាពាក្យកម្រង់កែវ។ ឧទាហរណ៍ៈ ព្រឹកព្រាងរៀងរះ ជះរស្មីពណ៌ដ៏ត្រចេះត្រចង់ ច្បាស់ផូរផង់តម្រង់ត្រង់ចូលដល់យល់ពន្លឺភ្លឺថ្លា នាទឹកដីអង្គរ បវរល្អឆើតឆាយត្រសាយត្រសុំ...
general
ចូររៀបរាប់ពីសម្បត្តិវប្បធម៌ខ្មែរដែលបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកឲ្យត្រឹមត្រូវ។
រៀបរាប់ពីសម្បត្តិវប្បធម៌ខ្មែរដែលចុះបញ្ជីបេតិកភ័ណ្ឌពិភពលោក៖ - តំបន់អង្គរវត្ត ចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៩២ - របាំព្រះរាជទ្រព្យ ចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ៧ ខែ វិចិ្ឆកា ឆ្នាំ ២០០៣ - ល្ខោនស្រមោលស្បែកធំ ចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០០៥ - ប្រាសាទព្រះវ...
general
តើរាជធានីភ្នំពេញមានប៉ុន្មានខណ្ឌ? អ្វីខ្លះ?
រាជធានីភ្នំពេញមាន១២ខណ្ឌរួមមាន៖ - ខណ្ឌ៧មករា - ខណ្ឌទួលគោក - ខណ្ឌមានជ័យ - ខណ្ឌដង្កោ - ខណ្ឌពោធិ៍សែនជ័យ - ខណ្ឌច្បារអំពៅ - ខណ្ឌជ្រោយចង្វារ - ខណ្ឌព្រែកព្នៅ - ខណ្ឌឬស្សីកែវ - ខណ្ឌចំការមន - ខណ្ឌសែនសុខ - ខណ្ឌដូនពេញ។
general
តើកត្តាទាំងនេះបណ្តាលមកពីខ្លៈ?
- នៅក្នុងសង្គមជីវិភាពរស់នៅប្រចាំថ្ងៃ យុវជនមួយចំនួនកំពុងប្រឈមមុខទៅបញ្ហាអសកម្ម (ស្រី ស្រា ល្បែង គ្រឿងញៀន...) ១. កត្តាទាំងនេះបណ្តាលមកពីកត្តា៖ ក. កត្តាគ្រូសារ៖ + ភាពក្រីក្រដែលងាយនឹងអូសតាមយុវជនឲដើរទៅចូលផ្លូវខុស + គ្រូសារខ្លះមធ្យម ឬក៏ធូរធារប៉ុន្តែបណ្តាយកូនឲខ្វះការអប់រំ ឬក៏ទំរើសកូន + ឪពុកម្តាយរវល់នឹងការប្រកបមុខរបរ ការងារមន្រ្...
general
ក្នុងនាមជាគ្រូបង្រៀនម្នាក់ តើអ្នកត្រូវធ្វើដូចម្តេចដើម្បីឲ្យសិស្ស សម្រេចបាននូវសសរស្តម្ភបួនពីវប្បធម៌? ចូរពន្យល់ឲ្យបានក្បោះក្បាយ
ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវអប់រំអំពីផលប្រយោជន៍នៃការសិក្សាវប្បធម៌ ដើម្បីឲ្យសម្រេចបាននូវសរសរស្តម្ភទាំងបួនគឺ៖ ក. ចំណេះដឹង - បើកទូលាយនូវចំណេះដឹងឲ្យបានទូលំទូលាយបន្ថែមទៀត - ស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិនិងព្រលឹងជាតិ - យល់ដឹងកាន់តែច្បាស់អំពីអ្វីដែលខ្លួនមាន ដែលល្អហើយគេស្រឡាញ់និងទទួលស្គាល់តាំងពីបុរាណមក។ ខ. ចំណេះធ្វើ - បណ...
general
មតិអ្នកអប់រំមួយរូបបានពោលថា" ការសិក្សាវប្បធម៌ អរិយធម៌ ជាការអប់រំបណ្តុះនូវស្មារតីគំណិតឧត្តមគតិ អត្តសញ្ញាណជាតិខ្មែរដល់កូនខ្មែរ"។ ចូរបកស្រាយ។
មតិអ្នកអប់រំមួយរូបបានពោលថា«ការសិក្សាវប្បធម៌ អរិយធម៌ ជាការអប់រំបណ្តុះនូវស្មារតីគំណិតឧត្តមគតិ អត្តសញ្ញាណជាតិខ្មែរដល់កូនខ្មែរ«បកស្រាយដូចខាងក្រោម៖ ការសិក្សាវប្បធម៌ អរិយធម៌ខ្មែរ គឺធ្វើឲ្យកូនខ្មែរយើងស្គាល់ ប្រភពលក្ខណៈជាតិ និងតម្លៃរបស់ព្រលឹងជាតិខ្មែរបានកាន់តែច្បាស់។ ការដឹងការស្គាល់អំពីតម្លៃអរិយធម៌ជាតិពិសេសពិតជា នាំឲ្យកូនខ្មែរ...
general
ហេតុអ្វីបានជាយើងសិក្សាទស្សនវិជ្ជាសីលធម៌?
បានជាយើងសិក្សាទស្សនវិជ្ជាសីលធម៌ពីព្រោះ (តាមទស្សនៈលោកធីថឺស)៖ - ទស្សនវិជ្ជាសីលធម៌ ប្រាប់់យើងយ៉ាងច្បាស់ថាហេតុអ្វីបានជាអំពើមួយល្អប្រសើរជាងអំពើមួយទៀត។ - ទស្សនវិជ្ជាសីលធម៌ ស្វែងរកគោលការណ៍នៃការប្រព្រឹត្តប្រកបដោតបញ្ញារឺគោលការណ៍នានា ដែលធ្វើអោយជីវីតរស់នៅប្រកបដោយសីលកុលខ្ពស់បំផុត។ - ទស្សនវីជ្ជាសីលធម៌ រួមចំណែកក្នុងការរិះគន់និងវាយតម...
general
តើសាកលភាវូបនីយកម្មមានឥទ្ធិពលអ្វីខ្លះ ទៅលើសិស្សានុសិស្សនិងគ្រូបង្រៀន? តើយើងត្រូវធ្វើអ្វីខ្លះ?
សាកលភាវូបនីយកម្មមានឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើសិស្សានិសិស្សនិងគ្រូបង្រៀន ដូចខាងក្រោម៖ ជាដំបូងដើម្បីងាយយល់ប្រធានបទខាងលើនេះ យើងគូរគប្បីយល់នូវពាក្យ«សាកលភាវូបនីយកម្មឬភាវូបនីយកម្ម«មានន័យថាទំនាក់ទំនងទូលំទូលាយ នៅលើសាកលលោកទាំងមូលដូចជាការៀនត្រូវឲ្យមានគុណភាព។ ឧទាហរណ៍៖ សិស្សពូកែអក្សរសាស្រ្តខ្មែរប្រឡងតាមអ៊ីនធើណេត (Internet) ស្រាវជ្រ...
general
តើពាក្យថា " កាកសំណល់វិទ្យុសកម្ម " មាននយ៉ាងដូចម្តេច?
ពាក្យថា«កាកសំណល់វិទ្យុសកម្ម «មានន័យលថាជាធាតុមានសារជាតិ ឬឆ្លងដោយជាតិវិទ្យុសកម្មខាប់ ឬមានសកម្មភាពលើសពីការកម្រិតអនុញ្ញាតដោយ ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (International Atomic Energy Agency) ហើយដែលគ្មានគម្រោងយកប្រើទៅថ្ងៃក្រោយឡើយ។
general
ក្នុងនាមជាមន្រ្តីរាជការស៊ីវិលម្នាក់ តើត្រូវមានលក្ខណៈសម្បត្តិប៉ុន្មានយ៉ាង? ចូររៀបរាប់។
ក្នុងនាមជាមន្រ្តីរាជការស៊ីវិលម្នាក់ ត្រូវមានលក្ខណៈសម្បត្តិ៤យ៉ាងដូចតទៅ៖ ក.ឆន្ទៈម្ចាស់ការ - មានទឹកចិត្តស្រឡាញ់ការងារខ្លួន - មានគំនិតផ្តើចផ្តើម (ការច្នៃប្រឌិតខ្ពស់) - ការបំពេញកាតព្វកិច្ចក្នុងស្មារតីជាក្រុម - ត្រូវមានស្មារតីឈ្មួសស្មុលនិងការងារ - មានការជម្នះគ្រប់ឧបសគ្គទាំងឡាយ។ ខ. ភក្តិភាព - ការយល់ដឹងអំពីសភាពការណ៍ - មានភក្តិ...
general
ហេតុយ៉ាងដូចម្តេចបានជាអ្នកមកដាក់ពាក្យសុំប្រឡងយកក្របខណ្ឌរបស់ ក្រសួងអប់រំ យុវជន និងកីឡា? ចូរពន្យល់ឲ្យបានច្បាស់លាស់។
បានជាអ្នក មកដាក់ពាក្យសុំប្រឡង យកក្របខណ្ឌរបស់ក្រសួងអប់រំ យុវជននិងកីឡាព្រោះ៖ - ជាមុខរបរមួយដែលថ្លៃថ្នូរឧដុង្គឧត្តមនិងមានគុណប្រយោជន៍ចំពោះជាតិមាតុភូមិក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍សង្គមជាតិ ដូចពាក្យស្លោកមួយពោលថា«ដាំក្នុងសាលាផ្លែផ្កាក្នុងសង្គម« - គ្រូបង្រៀនជាបណ្ណាល័យនៃគំនិត - គ្រូបង្រៀនជាអ្នកកសាងគ្រឹះជីវីតរ...
general
ចូរបង្ហាញអំពីបាវចនានិងភ្លេងជាតិប្រចាំរដ្ឋជាសមាជិកអាស៊ាន។
បង្ហាញអំពីបាវចនានិងភ្លេងជាតិប្រចាំរដ្ឋជាសមាជិកអាស៊ាន៖ ក. ព្រះរាជាណាចក្រកម្ពុជា - បាវចនាៈ ជាតិ សាសនា ព្រះមហាក្សត្រ - ភ្លេងជាតិៈ បទនគររាជ ខ. ព្រះរាជាណាចក្រស្យាម (ថៃ) - បាវចនាៈ ជាតិ សាសនា មហាក្សត្រ - ភ្លេងជាតិៈ បទសានសៀនផ្រាបារ៉ាមី គ. ព្រុយណេដារូសាឡាម - បាវចនាៈ នៅចាំបម្រើក្រោមឱវាទព្រះជាម្ចាស់ស៊ុលតង់ - ភ្លេងជាតិៈ បទអាឡាស់ ប...
general
តើនៅក្នុងគោលដៅជាមូលដ្ឋានទាំង៩ នៃគោលដៅអភិវឌ្ឍន៍សហវត្សរបស់ព្រះរាជាណាចក្រកម្ពុជា មានប៉ុន្មានដូចម្តេចខ្លះ?
នៅក្នុងគោលដៅជាមូលដ្ឋានទាំង ៩នៃគោលដៅអភិវឌ្ឍន៍សហសវត្សរបស់ព្រះរាជាណាចក្រកម្ពុជា មាន៩ដូចតទៅ៖ - គោលដៅទី១ លុបបំបាត់ភាពក្រីក្រ (Poverty) និងភាពអត់ឃ្លានធ្ងន់ធ្ងរ - គោលដៅទី២ សម្រេចឲ្យបានជាទូទៅ ការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ - គោលដៅទី៣ កាត់បន្ថយអត្រាមរណភាពកុមារ - គោលដៅទី៤ លើកកម្ពស់សុខភាពមាតា - គោលដៅទី៥ ប្រយុទ្ធប្រឆាំងនិងមេរោគអេដស៍...
general
តើគុណភាពនៃនៃការអប់រំពឹងផ្អែកុំលើកត្តាសំខាន់ៗ អ្វីខ្លះ? ចូរលើកយកកត្ដាសំខាន់ៗទាំងនោះដោយមានឧទាហរណ៍មកបញ្ជាក់ផង។
គុណភាពនៃការអប់រំត្រូវពឹងផ្អែកទៅលើកត្តាសំខាន់ៗបីយ៉ាងគឺ៖ - គុណភាពសាស្រ្តាចារ្យ ត្រូវមានចំណេះដឹងឯកទេសផ្នែកគរកោសល្យ ផ្នែកបច្ចេកវិទ្យាទាក់ទងនឹងការអប់រំ ផ្នែកភាសាបរទេសណាមួយមានមនសិការវិជ្ជាជីវៈនិងមានបុគ្គលិកលក្ខណៈភាពល្អ។ - គុណភាពកម្មវិធីសិក្សា ត្រូវធ្វើការវិភាគ លើស្ថានភាពទូទៅដោយផ្តោតទៅលើទីតាំង បរិយាកាសនៅជំរុញចំនូនសិស្សនិន្នាក...
general
នៅពេលវាយតម្លៃដាក់ពិន្ទុទៅលើកិច្ចការសិក្សារបស់សិស្ស គ្រូបង្រៀនឬសាស្រ្តាចារ្យត្រូវឈរលើមូលដ្ឋានណាខ្លះ?
នៅពេលវាយតម្លៃដាក់ពិន្ទុទៅលើកិច្ចការសិក្សា របស់សិស្សគ្រូបង្រៀនឬសាស្រ្តចារ្យត្រូវឈរលើមូលដ្ឋានដូចតទៅ៖ - ធ្វើឲ្យខ្លឹមសារនៃមេរៀនមានលក្ខណៈសម្បូរបែប - ជ្រើសរើសឯកសារឬសៀវភៅសិក្សាតាមកម្មវិធីជាផ្លូវការ - ធ្វើវិភាគស៊ីជម្រៅឲ្យបានគ្រប់ជ្រុងជ្រោយ ទៅលើខ្លឹមសារមេរៀន - ត្រិះរិះពិចារណាលើវិធីនិងល្បិចបង្រៀន ដើម្បីឲ្យសិស្សក្តាបមេរៀនបាន - ត្...
general
តើកត្តាអ្វីខ្លះដែលធ្វើឲ្យបុគ្គលិកសិក្សា ក្នុងសាលារៀនមួយបែកបាក់សាមគ្គីគ្នាបាន?
កត្តាដែលធ្វើឲ្យបុគ្គលិកសិក្សា ក្នុងសាលារៀនមួយបែកបាក់សាមគ្គីគ្នាបានរួមមាន៖ - ការខ្វែងគំណិតគ្នា - ការមិនចុះសម្រុងនិងគ្នា - ការមិនទុកចិត្តរវាងគ្នានិងគ្នា - ការច្រណែនឈ្នានីសគ្នា - ការនិយាយដើមអាក្រក់រវាងគ្នានិងគ្នា - ការគុំគួន គំនុំព្យាបាទនិងគ្នា - ការខ្វះនូវសេចក្តីថ្លៃថ្នៃរនៅក្នុងខ្លួន - ការបន្តុះបង្អាប់ដាក់គ្នា - ការអួតអា...
general
តើយានយន្តណាខ្លះ ដែលមានសិទ្ធិអាទិភាពក្នុងការបំពេញភារកិច្ច?
យានយន្ត ដែលមានសិទ្ធិអាទិភាពក្នុងការបំពេញភារកិច្ចតាមលំដាប់ដូចតទៅ៖ - យានពន្លត់អគ្គិភ័យ - យានសង្រ្គោះរបស់មន្ទីរពេទ្យ - យាននគរបាល យោធា កងរាងអាវុធហត្ថ ក្បួនគណៈប្រតិភូ ក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់ ឬក្បួនយានដែលមាននគរបានចរាចរណ៍ផ្លូវគោកនាំមុខ។
general
គ្រូបង្រៀនក៏ដោយសាស្ត្រាចារ្យក៏ដោយត្រូវតែប្រកាន់ឥរិយាបថយ៉ាងដូចម្តេចខ្លះ ដើម្បីចៀសវាងកុំឲ្យមានទំនាស់ក្នុងសាលារៀននិងក្នុងមជ្ឈដ្ឋានសង្គម?
ដើម្បីចៀសវាងកុំឲ្យមានទំនាស់ក្នុងសាលារៀននិងមជ្ឈដ្ឋានសង្គម បុគ្គលិកសិក្សាត្រូវ៖ - មានទំនាក់ទំនងល្អជាមួយសហសេវិក - មានទំនាក់ទំនងយ៉ាងប្រសើរ ជាមួយថ្នាក់ដឹកនាំសាលាគណៈនាយកដោយមិនប្រកាន់ឋានៈ វណ្ណៈ ឬតួនាទី - ចេះជួយយកអាសាគ្នាទៅវិញទៅមកស្រឡាញ់ រាប់អានគ្នាជាភារតភាពនិងប្រកបដោយសេចក្តីថ្លៃថ្នូរ ព្រមទាំងចេះអត់ធ្មត់មានសន្តានចិត្តល្អជានិច្...
general
តើអាស៊ានទ្រ័រកា (Troika) បង្កើតឡើងនៅថ្ងៃខែឆ្នាំណា? នៅទីក្រុងនៃប្រទេសណា? មានគោលបំណង និងគោលការណ៍យ៉ាងដូចម្តេច?
អាស៊ានទ្រ័រកា (Troika) បង្កើតឡើងនៅថៃទី ២៤ ខែវិចិ្ឆកា ឆ្នាំ ១៩៩៩ នៅរាធានីបាងកក ប្រទេសថៃ។ មានគោលបំណង និងគោលការណ៍ដូចខាងក្រោម៖ ដើម្បីបង្កលទ្ធភាពឲ្យអាស៊ានអាចឆ្លើយតបបានទាន់ពេលវេលា បន្ទាប់និងយ៉ាងសំខាន់ចំពោះក្តីព្រួយបារម្ភអំពីបញ្ហានិងស្ថាប័ននយោបាយ និងសន្តិសុខនៅក្នុងតបន់ដែលអាចរំខាន់ដល់សន្តិភាពនិងសុខដុមរមនាក្នុងតំបន់។ ក្នុងការជួ...
general
តើគោលខន្តីសំខាន់ៗដែលត្រូវប្រកាន់មានអ្វីខ្លះ
តាមទ្រឹស្តីនៃព្រះពុទ្ធសាសនាបានកំណត់ថា” មនុស្សដែលអាចធ្វើមេដឹកនាំដ៏ល្អត្រូវឈរលើខន្តីនិយមជានិច្ច”។ គោលខន្តីសំខាន់ៗដែលត្រូវប្រកាន់មាន៖ ១.ខន្តីចំពោះសេចក្តីលំបាក គីការអត់ធន់ចំពោះការលំបាករបស់ការងារ មិនរុញចំពោះឧបគ្គល ការនឿយហត់ សេចក្តីស្រេកឃ្លាន ក្តៅត្រជាក់ជាដើម។ ២. ខន្តីចំពោះទុក្ខវេទនា ដូចជាការឈឺចាប់ ជំងឺតម្កាត់ ភាពសោកសៅ ការព្...
general
តើយុវជន ត្រូវស្វែងរកការថែរក្សាជីវិតឲ្យល្អប្រសើរតាមវិធី ឬលក្ខណះអ្វីខ្លះ?
វិធីឬលក្ខណះដែលយុវជន ត្រូវស្វែងរកការរក្សាជីវិតឲបានល្អប្រសើរ៖ ១. ត្រូវចេះរៀបចំផែនការគ្រូសារ ២. មិនត្រូវរៀបការនៅវ័យក្មេងពេក និងការរួមភេទដោយគ្មានពិចារណា ដែលនាំឲទទួលផលវិបាកធ្ងន់ធ្ងរ។ ៣. ត្រូវសំរេចចិត្តឲបានត្រឹមត្រូវ មុននិងរៀបអាពាហ៍ពិពាហ៍ព្រោះជាជំរើសនៃសុភមង្គល។ ៤. ចៀសវាងការមានផ្ទៃពោះឆាប់ ញឹកញាប់ច្រើនដងពេក ព្រោះនាំឲគ្រោះថ្នាក...
general
សីល្បះជាអ្វី?
សីល្បះ ជាជំនាញ ឬចំណេះដឹងហត្ថកម្មគ្រប់យ៉ាងដូចជា ឆ្លាក់ គូរ ការរចនាវិចិត្រ ការតុបបតែង ចម្រៀងតន្រី្ត របាំ....ជាដើម។ + ជាអ្វីៗដែលជាស្នាដៃរបស់មហាជន បង្ហាញពីអត្តសញ្ញាណជាតិ។ + ជាការងារដោយផ្ទាស់រវាងមនុស្សនិងមនុស្ស មនុស្សនិងធម្មជាតិ មនុស្សនិងវាសនាអនាគតរបស់ខ្លួន។ + ជាទ្រង់ទ្រាយរបស់សញ្ញាណសង្គម។ + ជាភស្តុតាងដែលមនុស្សស្គាល់ពីធម្មជា...
general
មូលហេតុអ្វីខ្លះដែលបណ្តាលអោយស្រ្តីមានផ្ទៃពោះនៅវ័យក្មេងពេក?
មូលហេតុដែលបណ្តាលអោយស្រ្តីមានផ្ទៃពោះនៅវ័យក្មេងគឺ៖ - កំព្រាអនាថា រស់នៅតាមចិញ្ចឹមថ្នល់ គ្មានទីពំនាក់អាស្រ័យ - ម្តាយឪពុកបង្ខំអោយរៀបការនៅវ័យក្មេង - ត្រូវឈ្មួញកណ្តាល រឺជនខិលខូចចាប់ពង្រត់។ អ្នកជិតខាង រឺសង្សារយកទៅលក់ រឺចាញ់បោកគេដោយគេភូតភរថាជួយរកការងារអោយធ្វើ។ - គ្មានការរៀបសូត្រចេះដឹង គ្មានការងារធ្វើ និងមានមិត្តគ្រួសារ។ - មើលកា...
general
ដើម្បីអនាគតល្អប្រសើររបស់ខ្លួន តើយុវជនត្រូវសំរេចចិត្តក្នុងជំរើសនៃការបន្តពូជដូចម្តេច?
ដើម្បីអនាគតដ៏ល្អប្រសើររបស់ខ្លួន យើងត្រូវចេះសំរេចចិត្ត និងទំនួលខុសត្រូវខ្ពស់ ដើម្បីធានាអោយមានជីវិតមួយប្រសើរ និងរីករាយ។ យើងត្រូវយល់ថា ការបន្តពូជជាការកិច្ចធម្មជាតិមួយរបស់មនុស្ស។ ដូចនេះយើងត្រូវសំរេចចិត្តថា យើងចង់បានកូនប៉ុន្មាន និងរយៈពេលគំលាតពីកូនមួយទៅកូនមួយទៀតចំនួនប៉ុន្មានឆ្នាំ។ ការសំរេចចិត្តរវាងប្តីប្រពន្ធជាបញ្ហាសំខាន់ ដើ...
general
តើយុវជនអាចស្វែងរកតំហែររក្សាជីវិតល្អប្រសើរដោយវិធីណា?
យុវជនអាចស្វែងរកតំហែរក្សាជីវិតល្អប្រសើរដោយវិធីខាងក្រោម៖ - ត្រូវចេះរករៀបចំផែនការគ្រួសារ - មិនត្រូវរៀបការនៅវ័យក្មេងពេក និងការរួមភេទដោយគ្មានការពិចារណា ដែលកំហុសមួយដ៏ធ្ងន់ធ្ងរបំផុត - ត្រូវសំរេចចិត្តអោយបានត្រឹមត្រូវមុននឹងរៀបអាពាហ៍ពិពាហ៍ ព្រោះថាជំរើសយកប្តី រឺប្រពន្ធសុខម្តង ខុសមួយជីវិត - មានទំនួលខុសត្រូវច្បាស់លាស់អំពីចំនួនកូននិ...
general
តើខឹ្លមសារពិតប្រាកដនៃពីធីមង្គលការខ្មែរមានលក្ខណៈដូចម្តេចខ្លះ?
ខឹ្លមសារពិតប្រាកដនៃពិធីមង្គលការរបស់ខ្មែរយើងគឺ៖ - ដើម្បីប្រកាសប្រាក់ជាផ្លូវការដល់សាច់សារលោហិតញាតិមិត្តនៃគូសាមី ភរិយាថ្មី ថាគេបានក្លាយខ្លួនជាគូស្រករហើយ។ - បង្កើតនូវអនុស្សាវរីយ៍ដ៏ស្អិតរមួត សំរាប់គូស្រករអោយចេះរួមរស់ជាមួយគ្នាយូរអង្វែង ចាស់ព្រឹទ្ធ ចាស់ព្រេង។ - ជាការតប់ស្នងឧបការគុណមាតាបិតាទាំងសងខាងដែលបានចិញ្ចឹមបីបាច់ថែរក្សាកូ...
general
នៅក្នុងសង្គមមនុស្ស ដើម្បីភ្ជាប់ចំនងស្នេហារវាងស្រីម្នាក់ ប្រុសម្នាក់បាននោះ តើម្នាក់ៗត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះជាចាំបាច់? លក្ខខណ្ឌនីមួយៗគឺទាមទារអោយភាគីម្ខាងៗម្នាក់អ្វីខ្លះជាមូលដ្ឋាន?
ដើម្បីភ្ជាប់ចំណងស្នេហារវាងស្រ្តីម្នាក់ប្រុសម្នាក់លុះត្រាតែភាគីម្នាក់ៗមានការយល់ព្រមបំពេញលក្ខខណ្ឌចាំបាច់មួយចំនួន។ លក្ខខណ្ឌនីមួយៗ វាទាមទារអោយភាគីនីមួយៗមានលក្ខណៈដូចតទៅ៖ - លក្ខខណ្ឌសំភារៈតំរូវអោយម្នាក់ៗមានសុខភាពគ្រប់គ្រាន់មានមុនរបរចិញ្ចឹមជីវិតរៀងៗខ្លួន មានធនធានប្រាក់កាសគ្រប់គ្រាន់ ដើម្បីធ្វើជាទុនរកស្រី កូនប្រុសត្រូវមានភាពវាង...
general
ចូរសរសេរអក្សរពេញរបស់ស្ថាប័នរបស់អាស៊ាន ដូចខាងក្រោម៖ ALCO, AFTA, ARF, AMM, ASCOE, ASF, COST, COSD, SLOM, AUNP, ASEANAPOL, និង IDEA។
សរសេរអក្សរពេញរបស់ស្ថាប័នដូចខាងក្រោម៖ - ពាក្យពេញនៃAICO គម្រោងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម ASEAN Industrial Cooperation Scheme - ពាក្យពេញនៃAFTA តំបន់ពាណិជ្ជកម្មសេរីអាស៊ាន ASEAN Free Trade Area - ពាក្យពេញនៃARF វេទិកាតំបន់អាស៊ាន ASEAN Regional Forum - ពាក្យពេញនៃ AMM កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ASEAN Ministerial ...
general
តើផ្លូវដែកសិង្ហបុរី គុណមិញឆ្លងកាត់ប្រទេសណាខ្លះ?
ផ្លូវដែកសិង្ហបុរី គុណមិញឆ្លងកាត់ប្រទេស៖ - ប្រទេសសិង្ហបុរី - ប្រទេសម៉ាឡេស៊ី - ប្រទេសថៃ - ប្រទេសមីយ៉ាន់ម៉ា - ប្រទេសកម្ពុជា - ប្រទេសវៀតណាម - ប្រទេសឡាវ - ខេត្តគុណមិញ ប្រទេសចិន។
general
តើអង្គភាពលទ្ធកម្មនៃក្រសួងសាធារណការនិងដឹកជញ្ជូនមានភារកិច្ចយ៉ាងដូចម្តេច?
អង្គភាពលទ្ធកម្ម បំពេញមុខងារជាសេនាធិការស្ថិតក្រោមប្រធានស្ថាប័នផ្ទាល់របស់ក្រសួងសាធារណការនិងដឹកជញ្ជូននិងមានភារកិច្ចដូចតទៅ៖ - រៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំនិងផែនការកែតម្រូវក្នុងករណីចាំបាច់ - រៀបចំឯកសារនិងនីតិវិធីពាក់ព័ន្ធនិងកិច្ចការដេញថ្លៃសម្រាប់ប្រភេទលទ្ធកម្មនីមួយៗ ផ្អែកតាមគំរូឯកសារដេញថ្លៃនិងគោលការណ៍ណែនាំនានាដែលកំណត់ដោយក...
general
តើច្បាប់ស្តីពីផ្លូវថ្នល់មានប៉ុន្មានជំពូក ហើយបែងចែកជាប៉ុន្មានមាត្រា។
ច្បាប់ស្តីពីផ្លូវថ្នល់មានទាំងអស់១៣ចំពូក និង៨១មាត្រា។ អធិប្បាយ៖ - ចំពូកទី១៖ បទបញ្ញត្តិទូទៅ - ចំពូកទី២៖ សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ - ចំពូកទី៣៖ ប្រភេទឈ្មោះ និងចំណាយថ្នាក់ផ្លូវថ្នល់ - ចំពូកទី៤៖ ការអភិវឌ្ឍន៍និងការថែទាំផ្លូវថ្នល់ - ចំពូកទី៥៖ អង្គភាពបច្ចេកទេសនិងបទបញ្ញត្តិបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ - ចំពូកទី៦៖ ក...
general
តើប្រាសទាណាខ្លះ ដែលបានស្ថាបនានៅក្នុងសម័យអង្គរ?
ប្រាសាទដែលបានស្ថាប័នឡើងនៅក្នុងសម័យអង្គររួមមាន៖ - ប្រាសាទភ្នំគូលែន - ប្រាសាទបាគង - ប្រាសាទអកយំ - ប្រាសាទព្រះគោ - ប្រាសាទប្រែរូប - ប្រាសាទបាខែង - ប្រាសាទមេបុណ្យ - ប្រាសាទបាពួន - ប្រសាទព្រះវិហារ - ប្រាសាទភ្នំជីសូរ - ប្រសាទព្រះខាន់ - ប្រាសាទអង្គរវត្ត - ប្រាសាទវត្តភូ - ប្រាសាទកោះកេរ - ប្រាសាទបក្សីចាំក្រុង - ប្រាសាទភ្នំក្រោម...
general
តើ «មង្គលសូត្រ» មានន័យយ៉ាងដូចម្តេច? ចូររៀបរាប់បញ្ជាក់ផង។
មង្គលសូត្រ គឺជាឈ្មោះព្រះសូត្រមួយ ជាសុភាសិតសម្តែងអំពីមង្គល៣៨ប្រការពួកពុទ្ធសាសនិក តែងសូត្រក្នុងវេលាធ្វើកិច្ចជាមង្គល (អាវាហ៍វិវាហ៍) ណាមួយ។ មង្គលសូត្រមាន៣៨ប្រការគឺ៖ - មង្គលទី១៖ មិនសេពគប់ បុគ្គល ពាល - មង្គលទី២៖ សេពគប់ បុគ្គល ជាបណ្ឌិត - មង្គលទី៣៖ បូជាចំពោះបុគ្គលដែលគួរគោរពប្រតិបត្តិបូជា - មង្គលទី៤៖ រស់នៅក្នុងទីកន្លែងដ៏សមគួរប្...
general
តើផ្លូវថ្នល់នៅក្នុងប្រទេសកម្ពុជា ត្រូវបានបែងចែកជាប៉ុន្មានប្រភេទ?
ផ្លូវថ្នល់នៅប្រទេសកម្ពុជា ត្រូវបានបែងចែកដូចតទៅ៖ - ផ្លូវល្បឿនលឿន - ផ្លូវជាតិ - ផ្លូវខេត្ត - ផ្លូវជនបទ - ផ្លូវរាជាធានី ផ្លូវក្រុង និងផ្លូវទីប្រជុំជនជននានាក្នុងខេត្ត - ប្រភេទផ្លូវផ្សេងៗទៀត ដែលកំណត់ដោយរាជរដ្ឋាភិបាល។
general
ចូរនិយាយអំពីសមត្ថកិច្ចដែលគ្រប់គ្រងផ្លូវថ្នល់។
សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ រួមមាន៖ - ក្រសួងសាធារណការនិងដឹកជញ្ជូន មានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវល្បឿនលឿន ផ្លូវជាតិផ្លូវខេត្ត និងផ្លូវផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ - រដ្ឋបាលថ្នាក់ក្រោមជាតិ មានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវរាជធានី ផ្លូវក្រុង ផ្លូវទីប្រជុំជននានាក្នុងខេត្ត ដែលត្រូវបានកសាងជួសជុលថែទាំ ដោយប្រើប្រាស់ថវិការបស់...
general
តើប្រទេសកម្ពុជាបានទទួលផលពីកសាង ស្ពាន ថ្នល់ដើម្បីកាត់បន្ថយភាពក្រីក្រដូចម្តេចខ្លះ?
គោលនយោបាយកសាង ស្ពាន ថ្នល់ បានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាដូចតទៅ៖ - កាត់បន្ថយប្រាក់ចំណាយ ក្នុងការធ្វើដំណើរអស់ជាច្រើនដំណាក់រួមមាន ឆ្លងស្រឡាង ឆ្លងដ ទូក កាណូត ជាដើម - ចំណេញពេលវេលាឆាប់ដល់គោលដៅប្រជាជនអាចទៅប្រកបរបរដើម្បីរកប្រាក់ - កាត់បន្ថយការចំណាយទៅលើការជួសជុលយានជំនិះដែលបណ្តាលមកពីផ្លូវមិនល្អ យានយន្តងាយខូច ដែ...
general
តើអ្នកបើកបរត្រូវបន្ថយល្បឿននៅក្នុងករណីណាខ្លះ?
អ្នកបើកបរត្រូវបន្ថយល្បឿននៅក្នុងករណីដូចខាងក្រោម៖ - នៅពេលជៀសគ្នានៅលើផ្លូវ - នៅពេលជៀសគ្នាឬជែង រថយន្តដឹកជញ្ជូនអ្នកដំណើរឬរថយន្តដឹកជញ្ជូនកុមារ ដែលកំពុងឈប់ដាក់អ្នកដំណើរឬកុមារឡើងចុះ - ពេលនៅជិតដល់ស្ពានឬជិតដល់ផ្លូវរថភ្លើងឆឆ្លងកាត់ - នៅពេលអាកាសធាតុមិនល្អដែលមិនអាចមើលឃើញបានឆ្ងាយនិងច្បាស់ - នៅត្រង់បត់ផ្លូវបត់ ផ្លូវកោង ផ្លូវរអិល ផ្លូ...
general
ចូរឲ្យនិយមតាមច្បាប់ចរាចរណ៍នូវពាក្យថា «ផ្លូវថ្នល់ផ្លូវប្រសព្វ ផ្លូវរង្វង់មូល ផ្លូវសាធារណៈ ផ្លូវឯកជន ផ្លូវលំ»។
ឲ្យនិយមន័យ៖ - ផ្លូវថ្នល់ (ឬហៅថា ផ្លូវ) គឺជាទំហំទាំងមូលនៃទ្រូងផ្លូវ រួមជាមួយជាយផ្លូវឬចិញ្ចើមផ្លូវ។ - ផ្លូវប្រសព្វ គឺជាទីកន្លែងប្រសព្វនៃផ្លូវពីរឬច្រើន ដែលមានផ្ទៃរាបតែមួយ និងមិនកំណត់មុំនៃអក្ស័ររបស់ទ្រូងផ្លូវឡើយ។ ផ្លូវប្រសព្វអាចមានរាងជា + X T Y ឬរង្វង់មូលជាដើម។ - ផ្លូវរង្វង់មូល គឺជាទីកន្លែងប្រសព្វនៃផ្លូវពីរឬច្រើន ហើយដែលនៅច...
general
តើក្រសួងសាធារណការនិងដឹកជញ្ចូនមានមុខងារនិងភារកិច្ចយ៉ាងដូចម្តេចខ្លះ?
ក្រសួងសាធារណារនិងដឹកជញ្ជូន មានមុខងារនិងភារកិច្ចដូចខាងក្រោម៖ - រៀបចំ អនុវត្ត និងតាមដានការអនុវត្តគោលនយោបាយនិងផែនការយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់អភិវឌ្ឍន៍វិស័យសាធារណការនិងដឹកជញ្ជូន - រៀបចំផែនការមេ បណ្តាញដឹកជញ្ជូនតាមផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែឬតាមបណ្តាផ្សេងៗទៀតដែលអនុញ្ញាតដោយរាជរដ្ឋាភិបា...
general
តើអគ្គធិការដ្ឋាននៃក្រសួងសាធារណការនិងដឹកជញ្ជូនមានភារកិច្ចធ្វើអ្វីខ្លះ?
អគ្គាធិការដ្ឋាននៃក្រសួងសាធារណការនិងដឹកជញ្ជូនមានភារកិច្ចដូចតទៅ៖ - ធ្វើអធិការប្រចាំទៅលើគ្រប់អង្គភាពក្រោមឱវាទក្រសួងនិងស្ថាប័នឯកជនដៃគូ - ទទួលនិងពិនិត្យដោះស្រាយរាល់ឱវាទនិងពាក្យបណ្តឹងឬ អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងនិងស្ថាប័នឯកជនជាដៃគូ - តាមដានការអនុវត្តច្បាប់និងរាល់កិច្ចកសន្យាទាំងឡាយដែលគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងន...
general
តើអគ្គនាយកដ្ឋានសាធារណនៃក្រសួងសាធារណការនិងដឹកជញ្ចូនមាននាយកដ្ឋានចំណុះប៉ុន្មាន? ចូររៀបរាប់។
អគ្គនាយកដ្ឋានសាធារណនៃក្រសួងសាធារណការនិងដឹកជញ្ចូនមាននាយកដ្ឋានចំណុះមាន៤ដូចតទៅ៖ - នាយកដ្ឋានផ្លូវល្បឿនលឿន ស្ពានធំៗ និងវិនិយោគ - នាយកដ្ឋានសំណង់ប្រព័ន្ធចម្រោះទឹកកខ្វក់ - នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវ - នាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់។
general
តើអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសាធារណការនិងដឹកជញ្ជូនមាននាយកដ្ឋានចំណុះអ្វីខ្លះ?
អគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសាធារណការនិងដឹកជញ្ជូនមាននាយកដ្ឋានចំណុះ៖ - នាយកដ្ឋានផ្លូវថ្នល់ - នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ - នាយកដ្ឋានបច្ចេកទេសសាធារណៈការនិងដឹកជញ្ជូន វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសសាធារណការនិងដឹកជញ្ជូន។
general
តើអគ្គនាយកដ្ឋានផែនការនិងគោលនយោបាយនៃក្រសួងសាធារណការនិងដឹកជញ្ជូនមាននាយកដ្ឋានចំណុះប៉ុន្មាន?
អគ្គនាយកដ្ឋានផែនការនិងគោលនយោបាយ មាននាយកដ្ឋានចំណុះ៤រួមមាន៖ - នាយកដ្ឋានផែនការ - នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រង - នាយកដ្ឋានពិនិត្យ តាមដាននិងវាយតម្លៃ។
general
តើអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងសាធារណការនិងដឹកជញ្ជូនមាននាយកដ្ឋានចំណុះប៉ុន្មាន? អ្វីខ្លះ?
អគ្គនាយកដ្ឋានរដ្ឋបាលនិងងហិរញ្ញវត្ថុ មាននាយកដ្ឋានចំណុះ៥រួមមាន៖ - នាយកដ្ឋានរដ្ឋបាល - នាយកដ្ឋានបុគ្គលិក - នាយកដ្ឋានហិរញ្ញវត្ថុ - នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ - នាយកដ្នាននីតិកម្ម។
general
តើក្រសួងសាធារណការនិងដឹកជញ្ជូន មានរចនាសម្ព័ន្ធដូចម្តេច?
ក្រសួងសាធារណនិងការដឹកជញ្ជូន មានរចនាសម្ព័ន្ធដូចតទៅ៖ ក. អង្គភាពថ្នាក់កណ្តាល - ខុឧ្ទកាល័យរដ្ឋមន្រ្តី - អគ្គនាយកដ្ឋានផែនការនិងហិរញ្ញវត្ថុ - អគ្គនាយកដ្ឋានផែនការនិងគោលនយោបាយ - អគ្គនាយកដ្ឋានបច្ចេកទេស - អគ្គនាយកដ្ឋានសាធារណការ - អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក - អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក - អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្ល...
general
តើក្រសួងសាធារណនិងដឹកជញ្ចូនបង្កើតឡើងនៅថ្ងៃខែឆ្នាំណា?
ក្រសួងសាធារណនិងការដឹកជញ្ជូន មានរចនាសម្ព័ន្ធដូចតទៅ៖ ក. អង្គភាពថ្នាក់កណ្តាល - ខុឧ្ទកាល័យរដ្ឋមន្រ្តី - អគ្គនាយកដ្ឋានផែនការនិងហិរញ្ញវត្ថុ - អគ្គនាយកដ្ឋានផែនការនិងគោលនយោបាយ - អគ្គនាយកដ្ឋានបច្ចេកទេស - អគ្គនាយកដ្ឋានសាធារណការ - អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក - អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក - អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្ល...
general
ដូចម្តេចដែលហៅថាការអប់រំ? ហើយមានអត្តប្រយោជន៏ដូចម្តេចខ្លះចំពោះបុគ្គលម្នាក់ៗ?
អត្ថន័យនៃការដឹកនាំ៖ ចំពោះបញ្ញត្តិនៃពាក្យអប់រំមានអត្តន័យខុសៗគ្នា ទៅតាមទស្សនះមនុស្សម្នាក់ៗ។ គេសន្មត់អត្ថន័យប្រៀបបានទៅនិងគ្រាប់ពេជ្រមួយគ្រាប់ ដែលមើលឃើញពីទិសខុសៗគ្នា។ ពោលគឺអត្ថន័យនៃពាក្យអប់រំខុសគ្នាទៅតាមធម៌ជាតិរបស់មនុស្ស បរិស្ថានមនុស្ស ភាពខុសគ្នានៃការរស់នៅ ភាពខុសគ្នានៃទ្រឹស្តី និងការអនុវត្ត តែគេរកឃើញន័យរួមនៃអត្ថន័យនៃពាក្យ ...
general
យុវជនដែលក្លាយជា មេដឹកនាំបានទៅអនាគតត្រូវមានលក្ខណះសម្បត្តិដូចម្តេចខ្លះ?
យុវជន ដែលអាចក្លាយជាមេដឹកនាំបានទៅអនាគតត្រូវមានលក្ខណៈសម្បត្តិដូចតទៅ៖ + មានសុខភាពល្អ កាយសម្បទានមាំមួន មិនពិការអវៈយវៈណាមួយឡើយ គ្មានជំងឺប្រចាំកាយ ធ្ងន់ធ្ងរ និងគ្មានបញ្ហាខាងសសៃប្រសាទនោះទេ + មានបញ្ហាសម្បទានល្អអាចបំពេញកិច្ចការស្រាជ្រាវបានគ្រប់មធ្យោបាយតាមផ្លូវចិត្ត បញ្ហា និងសម្ភារទៅតាមលទ្ធភាព + មានភាពឈ្លាតវៃ ចេះស្គាល់កាលៈទេលៈ ក...
general
ដូចម្តេចហៅថាលទ្ធិប្រជាធិតេយ្យ? តើលទ្ធិនេះមានគោលសំខាន់ៗអ្វីខ្លះ?
លទ្ធិប្រជាធិបតេយ្យគឺ ជាលទ្ធិគ្រប់គ្រងរដ្ឋប្រជាពលរដ្ឋមានន័យថា រាស្រ្តជាម្ចាស់នៃអំនាច ឬ ម្ចាស់នៃប្រទេសជាតិ។ លទ្ធិនេះត្រូវបានបែងចែកអំនាចរបស់រដ្ឋាជាបីដាច់ពីគ្នា ដែលមានតុល្យភាពលើកាពិនិត្យគ្នាទៅវិញទៅមករវាងអំណាចទាំងបីនោះ ហើយអំនាចទាំងបីនោះមាន៖ + អំនាចនីតិបញ្ញាតិ្ត + អំនាចនីតិប្រតិបត្តិ + អំនាចនីតិតិលាការ លទ្ធិនេះមានគោលសំខាន់ៗម...
general
ក្នុងនាមជាយុវជនល្អ តើត្រូវមានភារកិច្ច និង អាកប្បកិរិយាបែបណាចំពោះសីល្បះវប្បធម៌ជាតិ?
ក្នុងនាមជាយុវជនល្អ ត្រូវមានភារកិច្ច និង អាកប្បកិរិយាចំពោះសិល្បះ វប្បធម៌ជាតិដូចតទៅ៖ + ទប់ស្កាត់នូវវប្បធម៌បរទេសដែលអន់ថយ តាមគ្រប់រូបភាព + ថែរក្សា និងគោរពបូជាចំពោះអត្តសញ្ញាណសិល្បះវប្បធម៌ជាតិ
general
តើតម្លៃពិតរបស់សីល្បះវប្បធម៌ជាតិស្ថិតនៅត្រង់ណា?
តម្លៃពិតរបស់សិល្បះវប្បធម៌ជាតិស្ថិតនៅត្រង់៖ ១. ស្ថិតនៅលើសោកភ័ណភាព ទឹកដៃ គំនិតច្នៃប្រឌិត ទេពកោសល្យ របស់សីល្បះករ អ្នកនិពន្ធ។ ២. ស្ថិតនៅលើខ្លឹមសារ ទៅលើអត្ថរស សីលធម៌ គុណធម៌ គតិធម៌ ឧត្តមគតិ។ ៣. ស្ថិតនៅត្រង់បង្ហាញពីអត្តសញ្ញាណជាតិពិតប្រាកដ។ ៤. ស្ថិតនៅត្រង់ចំណង់ចំណូលចិត្តនិងការគោរពបូជារបស់មហាជន។ ឧទាហរណ៏ ប្រាសាទបាយ័នមានមុខបួន តំ...
general
តើចម្រៀងជាតិនៃព្រះរាជាណាចក្រកម្ពុជាមានអត្ថន័យនិងខ្លឹមសារយ៉ាងមិច?
ចម្រៀងជាតិនៃព្រះរាជាណាចក្រកម្ពុជាមានអត្ថន័យនិងខ្លឹមសារដូចតទៅ៖ - វគ្គទី១៖ ការបួងសួងដល់ទេវតា សូមជួយថែរក្សាអង្គព្រះមហាក្សត្រខ្មែរប្រកបដោយបារមីខ្លាំងក្លា មានទសពិធរាជធម៌ដែលបានដឹកនាំ កសាងប្រាសាទអង្គរនិងគ្រប់គ្រងផែនដីខ្មែរតាំងពីបុរាណកាលមកដោយរុងរឿង។ - វគ្គទី២៖ ប្រាសាទថ្មនៅកណ្តាលព្រៃធ្វើឲ្យរូបយើង ស្រមៃឃើញសម័យមហានគរដ៏រុងរឿងជនជាត...
general
ប្រទេសដ៏សមគួរសម្តៅដល់ប្រទេសដែលមានអ្វីខ្លះ?
ប្រទេសដ៏សមគួរសម្តៅដល់ប្រទេសដែលមាននូវ៖ - ការគោរពច្បាប់ - រក្សាការពារនូវប្រព័ន្ធបរិស្ថាន - ប្រជាពលរដ្ឋមានទីលំនៅសមរម្យ - មានអាហារបរិភោគគ្រប់គ្រាន់ - ការមិនប្រៀតបៀនគ្នា - ថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ - មានមណ្ឌលសុខភាព មន្ទីរពេទ្យ - បង្កើតនូវសាលារៀនគ្រប់កម្រិតគ្រប់កន្លែង - មានសន្តិសុខ សុវត្ថិភាព និងស្ថេរភាព - មិនមានអំពើពុករល...
general
តើអ្នកយល់ថាសីលធម៌និងប្រពៃណីផ្សេងៗរបស់ខ្មែរមានលក្ខណៈកសាងនិងអភិវឌ្ឍន៍សង្គមដែរឬទេ?
សីលធម៌និងប្រពៃណីខ្មែរមានលក្ខណៈកសាងអភិវឌ្ឍន៍សង្គមយ៉ាងប្រពៃ ដូចនេះយើងត្រូវការពាររវាងឲ្យបានល្អព្រោះថា៖ ក. សីលធម៌ - សីលធម៌ក្នុងព្រះពុទ្ធសាសនាបង្រៀនមនុស្ស ឲ្យចេះអត់ឱនឲ្យគ្នាទៅវិញទៅមក - បង្រៀនមនុស្សឲ្យចេះទទួលខុសត្រូវ - មិនឲ្យរើសអើងវណ្ណៈដែលជាកត្តាធ្វើឲ្យសង្គមមានបរិយាកាសរីករាយសុខសាន្ត - អាពាហ៍ពិពាហ៍រៀបចំឡើងតាមការព្រមព្រៀងរវាងឪ...
general
ដើម្បីធ្វើឲ្យសហគមន៍មានការអភិវឌ្ឍន៍ល្អ តើអ្នកដឹកនាំសហគមន៍ត្រូវធ្វើដូចម្តេចខ្លះ?
ដើម្បីធ្វើឲ្យសង្គមមានការអភិវឌ្ឍន៍អ្នកដឹកនាំសហគមន៍ត្រូវ ធ្វើដូចតទៅ៖ - សហការជិតស្និទ្ធលជាមួយមហាជន - ចេះរៀបចំចាត់ចែង បែងចែកការងារឲ្យល្អ - មានគំនិតផ្តួចផ្តើមរៀបចំគោលដៅ - បើកឱកាសឲ្យមហាជន សាកសួរ ផ្តល់មតិ - ចេះជម្រុញឲ្យមានមនុស្សក្នុងសហគមន៍ចង់ចេះ - ចង់ដឹងនិងបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួន - ចេះផ្តល់បទពិសោធន៍ឲ្យគ្នាទៅវិញទៅមក - ចេះគ្...
general
តើការដាក់បញ្ចូល ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក តើកម្ពុជាមានបានទទួលប្រយោជន៏អ្វីខ្លះ?
ការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកកម្ពុជាបានទទួលប្រយោជន៍ដូចជា៖ - លើកដំកើងកេរ្ដិ៍ឈ្មោះប្រទេសខ្មែរឲ្យកាន់តែច្រើនតែល្បីល្បាញខាងផ្នែកស្ថាបត្យកម្មក្នុងចំនោមស្ថាបត្យកម្មពីភពលោក។ - អង្គរការសហប្រជាជាតិជួយការពារ និងជួសជុលឡើងវិញធ្វើឲ្យភ្ញៀវ អង្គរការសហប្រជាជាតិជួយការពារ និងជួសជុលឡើងវិញធ្វើឲ្យភ្ញៀវ - បង្កើតប្រាក់ចំណូល...
general
តើគេកសាងប្រាសាទព្រះវិហារដើម្បីឧទ្ទិសថ្វាយដល់អ្វី?
គេកសាងប្រាសាទព្រះវិហារដើម្បីឧទ្ទិសដល់ព្រះសិវៈឬព្រះឥសូរនិងបារមីនៅទីនោះដែលមានព្រះនាមថា “ព្រះសិខរេស្វរៈ”។ប្រាសាទនេះក៏ឧទ្ទិសផងដែរចំពោះអាទិទេពទាំងអស់ក្នុងព្រះពុទ្ធសាសនា។
general
តើព្រះគោរមងាថ្មីរបស់សម្តេចទាំង៣មានអ្វីខ្លះ? ហើយព្រះរាជក្រឹត្យនោះប្រកាសឲ្យប្រើនៅថ្ងៃ ខែ ឆ្នាំណា?
ព្រះគោរមងារថ្មីរបស់សម្តេចទាំងបីមាន៖ - សម្តេច អគ្គមហាធម្មពោធិសាល ជាស៊ីម សម្តេច អគ្គមហាធម្មពោធិសាល ជាស៊ីម - សម្តេច អគ្គមហាពញ្ចក្រី ហេង សំរិន សម្តេច អគ្គមហាពញ្ចក្រី ហេង សំរិន - សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសរាជក្រឹត្យនៅថ្ងៃ សុក្រ ទី ១២ ខែ តុលា ឆ្នាំ ២០០៧។
general
តើប្រាសាទព្រះវិហារបានដាក់ចូលជាបេតិកភណ្ឌពិភពលោក នៅថ្ងៃ ខែ ឆ្នាំណា? នៅឯណា?
ប្រាសាទព្រះវិហារបានដាក់ជាបេតិកភណ្ឌភិភពលោក នៅ ថ្ងៃទី ០៧ ខែកក្តដា ឆ្នាំ២០០៨។ នៅទីក្រុង កេប៊ិច ប្រទេសកាណាដា។
general
តើស្ពានព្រែកក្តាមសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃ ខែ ឆ្នាំណា? តើស្ពាននេះមានបណ្តោយប៉ុន្មានម៉ែត្រ ហើយចាប់ផ្តើមកសាងតាំងពីឆ្នាំណា តើចំណាយទឹកប្រាក់អស់ប៉ុន្មានដុល្លារ?
ស្ពានព្រែកក្តាមសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០០៧។ ស្ពាននេះមានបណ្តោយ៨៧៥ម៉ែត្រ ហើយចាប់ផ្តើមកសាងតាំងពីឆ្នាំ២០០៧។ចំណាយទឹកប្រាក់អស់២០លានដុល្លារ។
general
តើពោធិសត្វមានលក្ខណប្លែកៗគ្នាដូចម្តេចខ្លះ?
- លោកេស្វរៈ ជាពោធិសត្វជួយសង្រ្គោះ និងឲ្យសេចក្តីសុខដល់សត្វលោក។ គេឆ្លាក់រូបពោធិសត្វលោកកេស្វរៈគង់ឈរលើផ្កាឈូកមានព្រះហស្ថច្រើនទ្រង់កេតនភណ្ឌផ្សេងៗមានគម្ពីរ ខ្សែផ្គាំដបឬថូផ្កាឈូកជាដើម មានគ្រឿងអល្លង្ការច្រើន មានផ្នួសសក់ធំៗ ហើយនៅលើផ្នួសសក់មានព្រះពុទ្ធរូបមួយឈ្មោះ អមិតាមៈ - មញ្ជុស្រី ជាពោធិសត្វតុលាការ។ គេធ្វើរូបមនុស្សកាន់សៀវភៅមួយ...
general
ក្បាច់ចម្លាក់ព្រះពុទ្ធបដិមាខ្មែរនៅសម័យនគរភ្នំគ្មានគ្រឿងអល្លង្ការទេហើយ ច្រើនមានកាយវិការ«សមុទ្រ ឬមុទ្រា» ប្លែកៗគ្នា។ តើពាក្យនេះមានអត្ថន័យដូចម្តេច?
ព្រះពុទ្ធរូបនៅសម័យនគរភ្នំ គ្មានគ្រឿងអល្លង្ការហើយច្រើនមានកាយវិកាយ«មុទ្រាៈឬមុទ្រា»មានន័យថាការសំគាល់ បែបបទលើរាងកាយ៖ - ឈានមុទ្រៈ ព្រះពុទ្ធរូបតង់ភ្នែកមាននាគប្រកពីលើ បាតព្រះហស្ថទាំងពីរលាហើយដាក់លើភ្លៅគឺកាយវិកាយកំពុងធ្វើសម្មាធិ។ - ភូមិស្បសិមុទ្រៈ ព្រះពុទ្ធរូបគង់ភ្នែន ព្រហត្ថឆ្វេងដាក់លើភ្លៅ ព្រះហស្ថស្តាំដាក់លើក្បាលជង្គង់ ហើយសំយ...
general
ក្បាច់ចម្លាក់ខ្មែរបុរាណមាន៣យ៉ាងគឺចម្លាក់លិប ចម្លាក់លៀន ចម្លាក់លោត។ តើក្បាច់ចម្លាក់នីមួយៗមានតួនាទីនិងអត្ថន័យដូចម្តេចខ្លះ?
- ចម្លាក់លិប ឬចម្លាក់រាក់ៈ ជាក្បាច់ដែលគេឆ្លាក់នៅលើផ្ទាំងថ្មលូកចូលទៅក្នុងផ្ទៃថ្មមិនជ្រៅ មិនសូវឃើញខ្ពស់ឬផុតចេញខ្លាំងពីផ្ទៃថ្មទេ។ គេច្រើនធ្វើក្បាច់បែបនេះនៅ តាមជញ្ជាំងប្រាសាទ។ ដូចជានៅតាមថែវជាន់ទីមួយនៃប្រាសាទអង្គរវត្តជាដើម។ - ចម្លាក់លៀន ឬចម្លាក់ជ្រៅៈ ជាក្បាច់ដែលគេឆ្លាក់លៀនចេញខ្ពស់ពីផ្ទៃថ្ម ដោយគេដាប់សាច់ថ្មឲ្យជ្រៅ មើលទៅរូបចម...
general
បុព្វបុរសខ្មែរសម័យអង្គរបានកសាងប្រាសាទជាច្រើនទុកឲ្យកូនខ្មែរជំនាន់ក្រោយ។ កេរដំណែលទាំងនេះបានបន្សល់ទុករហូតបច្ចុប្បន្ន។ តើស្ថាបត្យកម្មទាំងនេះសាងដើម្បីអ្វី?
ប្រាសាទទាំងអស់ដែលជានកេរដំណែលរបស់ពុទ្ធបុរស ខ្មែរយើងបានបន្សល់ទុករហូតដល់បច្ចុប្បន្ននេះពុំមែនជាលំនៅស្ថានឬវាំងរបស់ស្តេចទេ។ ទោះបីប្រាសាទទាំងនោះកសាងលើភ្នំ ឬនៅលើដីរាបក៏ដោយគឺដើម្បី៖ - ឧទ្ទិសថ្វាយពោធិសត្វក្នុងព្រះពុទ្ធសាសនាមានលលោកស្វរៈ«ជាពោធិសត្វក្នុងលព្រះពុទ្ធសាសនាមហាយាន» - ឧទ្ទិសថ្វាយអទិទេពផ្សេងៗក្នុងសាសនាព្រាហ្មព្រះឥសូរ ព្រះន...
general
ខ្មែរយើងតែងយល់ថា«អ្នកបួសជាមនុស្សប្រសើរ» យ៉ាងនេះហើយទើបគេហៅបព្វជ្ជាបេក្ខៈ និងឧបសម្បបេក្ខៈថា«នាគ ឬបំបួសនាគ «គឺបំបួសមនុស្សប្រសើរ។ តើពាក្យនេះមានប្រវត្តិដូចម្តេច?
ការឲ្យកូនទៅបួសរៀននៅក្នុងព្រះពុទ្ធសាសនា ខ្មែរយើងមានទម្លាប់តាំងពីបុរាណកាលមក នៅក្នុងពិធីបួសជាសង្ឃនេះគេហៅថា«នាគ ឬបំបួសនាគ» តើពាក្យនេះមានប្រវត្តិដូចម្តេច? តាមទំនៀមការបំបួសនាគនេះមានទាក់ទងនឹងរឿង បុរាណមួយដំណាលថា៖ កាលដែលព្រះសម្ពុទ្ធគង់នៅវត្តជេត ពន់មាននាគរាជ១មានមហិទ្ធិឫទ្ធិ មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាចង់បួសជាភិក្ខុក៏កាឡា...
general
នៅក្នុងពិធីមង្គលការគេរៀបមានផ្កាស្លា៣ចំណែកទៅតាមទំនៀម តើរឿងនេះមានប្រវត្តិដូចម្តេច?
នៅក្នុងពិធីរៀបមង្គលការ គេរៀបមានផ្កាស្លា៣ចំណែកយកតាមរឿងមួយដែលបានដំណាលថា៖ កាលពីព្រេងនាយមានកុមារកំព្រា៤នាក់រៀនវិជ្ជាសិល្ប៍៤យ៉ាង។ ម្នាក់ចេះផ្នែកហោរាម្នាក់ចេះបាញ់ត្រង់ ម្នាក់ចេះមុជទឹកម្នាក់ទៀតចេះប្រស់មនុស្ស សត្វស្លាប់ឲ្យរស់ឡើងវិញ។ ក្រោយមករៀនសិល្ប៍ចេះចប់អស់ហើយក៏បានសុំលាលោកគ្រូត្រឡប់ទៅនៅរៀងៗខ្លួន។ លុះដើរទៅដល់សមុទ្រមួយធំរកទូសំព...
general
តើការកាន់ដាវសំពះការ និងរាំសាកន្ទេលក្នុងពិធីមង្គលការមានប្រវត្តិដូចម្តេចខ្លះ?
នៅក្នុងពិធីមង្គលការ ឬអាពាពិហ៍ពិពាហ៍កូនកម្លោះកូនក្រមុំ តាមប្រពៃណីខ្មែរមានវគ្គខ្លះនៃពិធីយកលំនាំតាមរឿងព្រេង ដូចជាពេលសំពះផ្ទឹមកូនកម្លោះកាន់ដាវ និងរាំសាកន្ទេលជាដើម។ តាមប្រវត្តិរឿងបានតំណាលថា៖ កាលពីព្រេងនាយមានអាមាត្រម្នាក់ជារាជបំរើចេញទៅបង្រ្កាបពួកបះបោរនៅទីជនបទ ទៅដល់ស្រុកមួយអាមាត្រនោះបានចូលស្តីដណ្តឹងកញ្ញាម្នាក់ជាកូនអ្នកស្រុកនៅ...
general
តើរបាំរាំវង់ និងសូត្រព្រ័ត្រមានប្រភពមកពីណា?
របាំរាំវង់មានប្រភពដើមពីប្រជាជនខ្មែរនៅជិតព្រំដែនលាវ ប្រជាជននៅទីនោះចេះច្រៀង ចេះរាំមុនគេដោយធ្លាប់ទាក់ទងចេញចូលទៅមក ឬជាប់ពូជវង្សសាច់ញាតិគ្រួសារជាមួយលាវ។ - មានរបៀបតែងខ្លួន ដូចជាស្រ្តីស្លៀកពាកសំពត់ស៊ីជាដើម បន្ទាប់មកខ្មែរនៅព្រំដែនសៀមក៏មានទំនាក់ទំនងដូចគ្នានេះដែរ ការឆ្លងតាមរយៈព្រំដែនសៀមទើបតែមានក្នុងឆ្នាំ១៩៤៦ .១៩៤៧ ប៉ុណ្ណោះ។ ឯទំន...
general
តើលក្ខណៈសម្បត្តិនៃភូមិ ឃុំមានសុវត្តិភាពមានប៉ុន្មានយ៉ាង? ចូររៀបរាប់។
ភូមិ ឃុំមានសុវត្តិភាព គឺ ភូមិ ឃុំដែលមានលក្ខណៈសម្បត្តិ៥យ៉ាងដូចខាងក្រោម៖ - គ្មានសកម្មភាពលួចប្លន់គ្រប់ប្រភេទ - គ្មានការផលិត ការចែកចាយនិងប្រើប្រាស់គ្រឿនញៀនខុសច្បាប់ - គ្មានអំពើអានាចារ្យ ការជួញដូរស្រ្តី កុមារ និងអំពើហិង្សាក្នុងគ្រួសារ - គ្មានក្មេងទំនើង - គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ ...
general
ចូរបង្ហាញខឹ្លមសារនិង អត្ថន័យនៃរបាំគោះអង្រែ។
របាំគោះអង្រែជារបាំប្រណៃណីមួយរបស់ខ្មែរ ដែលមានកំណើតចេញពីជនជាតិគួយ។ ឯកសារខ្លះបានបញ្ចាក់ថាអ្នកស្រុកនៅស្រុកសូត្រនិងនិគមក្នុងខេត្តសៀមបានហៅ របាំនេះថា«របាំគួយ ឬរាំគួយ» គឺហៅយកតាមឈ្មោះពួកជនជាតិភាគតិចនោះតែម្តង។ នៅក្នុងអត្ថន័យរបាំនេះបានបញ្ចាក់ពី៖ - ការសប្បាយរីករាយរបស់ប្រជាជន ក្រោយពីប្រមូលភោគផលកសិកម្មរួច។គេរួមគ្នាលេងរបាំនេះដើម្បីរំ...
general
តាមការស្រាវជ្រាវបង្ហាញថា របាំស្នែងទន្សោងកើតឡើងពីជនជាតិភាគិតិចមួយក្រុមជាសាសន៍ព័រ។ តាមទស្សនៈខ្មែរយើងខ្លះថារបាំស្នែងទន្សោងនេះសំដែងក្នុងវាំងក្នុងពិធីបុណ្យចូលឆ្នាំប៉ុណ្ណោះ។ តើរឿងនេះមានប្រវត្តិដូចម្តេច?
របាំស្នែងទន្សោងលពេលគេសំដែងតម្រូវពាក់ស្នែងលនៅ លើក្បាលហើយគេធ្វើកាយវិការត្រាប់តាមសត្វទន្សោង។ តាមប្រវត្តិរឿងមានសេចក្តីជាអាទិ៍ថា៖ កាលណោះមានព្រានព្រៃម្នាក់ឈ្មោះព័របានទទួលរាជបញ្ជាពីព្រះរាជាឲ្យបាញ់ទន្សោង។ ទីបំផុតព្រាននោះត្រឡប់មកគាល់ស្តេចវិញដោយដៃទទេហើយរៀបរាប់ប្រាប់ព្រះរាជាថាខ្លួនបានជួបទន្សោងញី ឈ្មោលមួយគូរចេះរាំយ៉ាងល្អប្លែកនាំឲ្...
general
តើការឡើងកម្តៅនៃភពផែនដីអាចជះផលវិបាកអ្វីខ្លះ?
ការឡើងកម្តៅនៃភពផែនដី អាចបង្កនូវផលវិបាកធ្ងន់ធ្ងរ ទាំងចំពោះបរិស្ថាន សុខភាព និងសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល។ - ផលវិបាកទី១ នៅពេលដែលសីតុណ្ហភាពកើនឡើង ប្រទេសដែលមានសីតុណ្ហភាពក្តៅស្រាប់ ដូចជា ប្រទេសកម្ពុជា ជាដើម នឹងកាន់តែក្តៅខ្លាំងថែមទៀត ដែលធ្វើឲ្យពិបាករស់នៅ។ កន្លែងខ្លះទៀត ដែលធ្លាប់តែមានសីតុណ្ហភាពត្រជាក់ ហើយមានធ្លាក់ព្រិល ដូចជា...
general
តើសកម្មភាពអ្វីខ្លះរបស់មនុស្ស ដែលជាដើមហេតុជំរុញឲ្យផែនដីឡើងកម្តៅកាន់តែខ្លាំងបែបនេះ?
នៅក្នុងចំណោមប្រភេទឧស្ម័នផ្ទះកញ្ចក់ ដែលជាដើមហេតុនៃការឡើងកម្តៅផែនដី មានឧស្ម័នមួយចំនួន កើតចេញពីសកម្មភាពរបស់មនុស្ស ជាពិសេស ឧស្ម័នកាបូនិក និងមេតាន។ រាល់គ្រឿងម៉ាស៊ីន ដែលប្រើប្រេង និងធ្យូងថ្ម ដូចជា ម៉ាស៊ីនឡាន ម៉ូតូ ម៉ាស៊ីនរោងចក្រ ឬរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មជាដើម សុទ្ធសឹងជាសកម្មភាព ដែលបំភាយឧស្ម័នកាបូនិកទៅក្នុងបរិយាកាស។ ...
general
តើការប្រែប្រួលអាកាសធាតុបណ្តាលមកពីមូលហេតុអ្វីខ្លះ?
ការប្រែប្រួលអាកាសធាតុ គឺសម្តៅទៅលើការប្រែប្រួលខ្លាំង និងជាលក្ខណៈយូរអង្វែង នៃសីតុណ្ហភាពមធ្យមនៃភពផែនដី។ វាអាចជាការធ្លាក់ចុះ ឬក៏ជាការកើនឡើង នៃសីតុណ្ហភាពមធ្យម ដែលគេវាស់ស្ទង់ក្នុងរយៈពេលច្រើនឆ្នាំជាប់ៗគ្នា។
general
តើអ្វីខ្លះជាដើមហេតុ និងផលវិបាកនៃការប្រែប្រួលអាកាសធាតុ?
អាកាសធាតុចម្លែកៗ នៅអាមេរិក អឺរ៉ុប ក៏ដូចជា នៅអាស៊ី នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានធ្វើឲ្យគេគិតថា វាជាសញ្ញាមួយបន្ថែមទៀត ដែលបញ្ជាក់អំពីភាពធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុនៅលើភពផែនដី។ សហរដ្ឋអាមេរិក ដែលជាប្រទេសបញ្ចេញឧស្ម័នច្រើនជាងគេ ហើយដែលកន្លងមក តែងតែព្យាយាមគេចវេះពីកាតព្វកិច្ចកាត់បន្ថយការបញ្ចេញឧស្ម័ន កំពុងតែព្យ...
general
តើមានការផ្គត់ផ្គង់បែបណាផ្សេងទៀតទេ?
ក្រៅពីការផ្គត់ផ្គង់ជាប់អាករ នៅមានការផ្គត់ផ្គង់មួយចំនួនទៀត ដែលច្បាប់ស្តីពីសារពើពន្ធបានកំណត់ថាជា ការផ្គត់ផ្គង់មិនជាប់អាករ។ លោក/លោកស្រីចាំបាច់ត្រូវដឹងអំពីការផ្គត់ផ្គង់មិនជាប់អាករ ព្រោះវាអាចប៉ះពាល់ ដល់ទឹកប្រាក់អាករលើតម្លៃបន្ថែមនៃទំនិញដែលបានទិញសម្រាប់ប្រកបអាជីវកម្មដែលលោក / លោកស្រីអាច ស្នើសុំជាឥណទាន។ ការផ្គត់ផ្គង់មិនជាប់អាករ...
general
តើអត្រាអាករលើតម្លៃបន្ថែមមានប៉ុន្មាន?
មានអត្រាពីរគឺ អត្រាស្តង់ដា (១០ភាគរយ) និង អត្រាសូន្យ (០ភាគរយ)។
general
តើខ្ញុំនៅតែគិតអាករលើតម្លៃបន្ថែមឬ ប្រសិនបើគ្មានការទូទាត់ប្រាក់?
ក្នុងករណីនេះ លោក / លោកស្រីត្រូវតែគិតអាករលើតម្លៃបន្ថែម លើទំនិញ ឬ សេវាដែលបានផ្គត់ផ្គង់ដូចមាន ចែងក្នុងចំណុចទី៨ខាងលើដោយផ្អែកលើតម្លៃទីផ្សារនៃទំនិញឬសេវា នៅពេលធ្វើការផ្គត់ផ្គង់នោះ។ ក៏ដូចគ្នាដែរ លោក / លោកស្រីត្រូវតែគិតអាករលើតម្លៃបន្ថែមតាមតម្លៃពេញ ចំពោះទំនិញណាមួយដែល លោក / លោកស្រីធ្វើ ការផ្គត់ផ្គង់ហើយទទួលសំណងមកវិញជាទំនិញឬ សេវាជំ...
general
បើសិនជាផលរបររបស់ខ្ញុំទាបជាងកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី តើខ្ញុំអាចចុះបញ្ជីបានទេ?
បើសិនជានៅក្នុងរយៈពេល៣ខែប្រតិទិនផលរបរជាប់អាកររបស់លោក/លោកស្រីទាបជាងកំរិតអប្បបរមា នៃផលរបរត្រូវចុះបញ្ជីលោក/លោកស្រីអាចស្នើសុំចុះបញ្ជីដោយស្ម័គ្រចិត្ត។ លោក/លោកស្រីត្រូវបញ្ជាក់ជូន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារថានឹងគោរពប្រតិទិនឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចរបស់ខ្លួនដើម្បីគោល បំណងនៃអាករលើតម្លៃបន្ថែម។ មុននឹងដាក់ពាក្យស្នើសុំចុះប...
general
ប្រសិនបើខ្ញុំមានបំណងចុះបញ្ជីដោយស្ម័គ្រចិត្ត តើអគ្គនាយកដ្ឋានពន្ធដារអាចបដិសេធការចុះបញ្ជីរបស់ខ្ញុំបានឬទេ?
ការចុះបញ្ជីដោយស្ម័គ្រចិត្ត អាចធ្វើទៅបានអាស្រ័យដោយការសម្រេចរបស់អគ្គនាយកដ្ឋានពន្ធដារ។ អគ្គនាយកដ្ឋានពន្ធដារ អាចបដិសេធការស្នើសុំចុះបញ្ជីរបស់បុគ្គលណាដែល៖ - ពុំមានទីកន្លែងស្នាក់នៅ ឬ កន្លែងអាជីវកម្មជាប់លាប់ - ពុំបានកាន់និងរក្សាទុកបញ្ជីកាគណនេយ្យត្រឹមត្រូវ - មិនបានបើកគណនីធនាគារជាមួយធនាគារណាមួយ - បានចុះបញ្ជីសម្រាប់គោលបំណងអាករលើត...
general
តើខ្ញុំត្រូវធ្វើដូចម្តេចចំពោះលិខិតប្រកាសប្រចាំខែ?
លោក/លោកស្រីត្រូវដាក់លិខិតប្រកាស (ទម្រង់អតប២០០) ជារៀងរាល់ខែ។ រយៈពេលដែលគ្របដណ្តប់ ដោយលិខិតប្រកាសហៅថារយៈពេលជាប់អាករ។ លោក/លោកស្រីត្រូវបំពេញព័ត៌មានលម្អិតអំពីការផ្គត់ផ្គង់ ដែលលោក/លោកស្រីបានធ្វើនិងបានទទួលនៅក្នុងរយៈពេលជាប់អាករ (ខែ) ហើយនិងបង់ប្រាក់អាករជូន អគ្គនាយកដ្ឋានពន្ធដារ ឬធ្វើការស្នើសុំបង្វិលសងឥណទានអាករ។ លោក/លោកស្រីត្រូវដា...
general
តើអាស៊ានមានផ្ទៃដីប៉ុន្មាន គ.ម ការេ?
អាស៊ានមានផ្ទៃដី ៤.៤៦៤.៣២២ គ.ម ក្រឡា។
general
តើប្រទេសអាស៊ានណាខ្លះ ដែលមានទន្លេមេគង្គហូរកាត់?
ប្រទេសបណ្តាអាស៊ានដែលមានទន្លេមេគង្គហូរកាត់រួមមាន កម្ពុជា វៀតណាម ឡាវ ថៃ និង ភូមា។
general
នៅពេលគេធ្វើពិធីបុណ្យទានផ្សេងៗដូចជា៖ បុណ្យផ្កា កឋិន បំបួសនាគកជាដើម។ ខ្មែរយើងតែងយកវង់ភ្លេងអ្វីមកប្រគំកំដរ? ចូរបង្ហាញអត្ថន័យនៃរបាំនេះ?
នៅពេលធ្វើពិធីបុណ្យទានដូចជា៖ បុណ្យកឋិនទាន បំបួសនាគ ជាដើមខ្មែរយើងតែងយកលវង់ភ្លេងកឆៃយុំាមកប្រគំកំដរ។ ក្នុងខ្លឹមសារ និងអត្ថន័យនៃរបាំនេះបានបង្ហាញភាពរស់រវើកនៃសិល្បៈខ្មែរ និងធ្វើឲ្យបរិយាកាសក្នុងពិធីបុណ្យធឹកឡើង ព្រោះចង្វាក់ភ្លេងនៃរបាំនេះមានសន្ទុះហឹកហ៊ាក់ណាស់ស្របតាមកាយវិការលោមតចុះលោតឡើង ញាក់ញក់មាត់ ក្រមាច់ក្រមើមធ្វើឲ្យអ្នកស្តាប់...
general
តើកាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃ ខែ ឆ្នាំណា? ហើយគណៈកម្មាធិការអន្តរជាតិ កាកបាទក្រហមទទួលស្គាល់នៅថ្ងៃ ខែ ឆ្នាំណាដែរ?
កាកបាទក្រហមកម្ពុជា ជាអ្នកជំនួយការដល់រាជរដ្ឋាភិបាលធ្វើសកម្មភាពមនុស្សធម៌ ជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋក្រីក្របំផុត ជនរងគ្រោះដោយគ្រាប់មីន ដោយទំនាស់អាវុធដោយគ្រោះធម្មជាតិដោយជំងឺរាតត្បាតនិងលើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ របស់អាជ្ញធរមូលដ្ឋានស្តីពីច្បាប់មនុស្សធម៌អន្តរជាតិ។កាកបាទក្រហមកម្ពុជាត្រូវបានបង្កើតឡើង នៅថ្ងៃទី១៨ ខ...
general