question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើបដិរូបកាកបាទក្រហមជាអ្វី? គោលការណ៍ជាមូលដ្ឋានមានអ្វីខ្លះ? | + រូបកាកបាទក្រហម គឺសញ្ញាកាកក្រហមលើផ្ទៃពណ៍ស នៅប្រទេសម៉ូស្លីមវិញ គេប្រើសញ្ញាអឌ្ឍចន្ទ ក្រហមលើផ្ទៃសគឺនៅផ្ទៃពណ៍សមាន ចំនិតរូបលោកខែក្រហម។ តែបដិទាំងពីរខុសតែរូបរីអត្តន័យក៏ដូចគ្នា។
+ រីឯគោលការណ៏ជាមូលដ្ឋានរបស់ (I.C.R. C) មាន៧ប្រការគឺ៖
១. ភាពមនុស្សធម៌
២. ភាពមិនលំអៀង
៣. ភាពអព្យាក្រិត
៤. ឯករាជ្យភាព
៥. ការបំរើដោយស្មគ្ត័ចិត្ត
៦. ឯកភាព... | general |
តើកាកបាទក្រហមអន្តជាតិ ចាប់បដិសន្ធិនៅពេលណា ហើយអ្នកផ្តើមគំនិតឈ្មោះអ្វី? ជនជាតិណា? | កាកបាទក្រហមអន្តរជាតិចាប់បដិសន្ធិឡើងនៅថ្ងៃទី ០៨ ឧសភា ឆ្នាំ១៨៦៣។ អ្នកផ្តួតផ្តើមគំនិតនូវអង្គការនេះ គឺលោកហង់រីឌុយណង់ (HENRY DUNANT) អតីតជាពាណិជ្ជករ ហើយលោកជាជនជាតិស្វីល។ | general |
ហេតុអ្វីបានជាប្រាក់រៀលមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចកម្ពុជា? | ការប្រើប្រាស់ប្រាក់រៀលគឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះប្រាក់រៀលបានជួយលើកស្ទួយអត្ត សញ្ញាណជាតិ។ ប្រាក់រៀលកសាងជំនឿទុកចិត្ត ជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និង ស្មារតីជាតិនិយមនៅក្នុងប្រទេស។
ក្នុងន័យសេដ្ឋកិច្ច ចរាចរប្រាក់រៀលកាន់តែច្រើននឹងជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ។ ធនាគារជាតិនៃកម្ពុជានឹងមានលទ្ធភាពកាន់តែច្រ... | general |
ហេតុអ្វីបានជាប្រាក់ដុល្លារអាមេរិកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា? | ការប្រើប្រាស់ប្រាក់ដុល្លារយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា បណ្តាលមកពីកត្តា ៤ យ៉ាង គឺ៖ កត្តាប្រវត្តិសាស្រ្ត កត្តានយោបាយ កត្តាសេដ្ឋកិច្ច និងកត្តាសង្គម។ ក្នុងអំឡុងរបបខ្មែរក្រហម រូបិយវត្ថុត្រូវបានលុបបំបាត់ចោល ពោលគឺគ្មានទីផ្សារ គ្មានពាណិជ្ជកម្ម និងគ្មានសេរីភាពគ្រប់យ៉ាង។ ក្រោយរបបខ្មែរក្រហមត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ... | general |
តើសាធារណជនអាចប្តូរប្រាក់នៅឯធនាគារជាតិនៃកម្ពុជាបានឬទេ? | អ្នកអាចប្តូរប្រាក់រៀល ឬកាសនៅធនាគារជាតិនៃកម្ពុជាបាន។ ធនាគារជាតិនៃកម្ពុជា នឹងធ្វើការផ្លាស់ ប្តូរជូនអ្នកដោយមិនគិតកម្រៃសេវា នូវក្រដាសប្រាក់រៀលដែលចាស់ឬរហែក ឬអ្នកអាចប្តូរពីក្រដាស ប្រាក់ ដែលមានចំនួនទឹកប្រាក់ធំទៅជាក្រដាសប្រាក់ដែលមានចំនួនទឹកប្រាក់តូចជាងមុន ឬពីតូចទៅធំ ទៅតាមតម្រូវការរបស់អ្នក។ ធនាគារជាតិនៃកម្ពុជាអាចធ្វើការបដិសេធ ម... | general |
តើធនាគារជាតិនៃកម្ពុជាផ្តល់ប្រាក់កម្ចីដល់សាធារណជនដែរឬទេ? | ធនាគារជាតិនៃកម្ពុជាមិនមែនជាអ្នកផ្តល់ប្រាក់កម្ចីសម្រាប់សាធារណជនទេ ប៉ុន្តែជាអ្នកត្រួតពិនិត្យលើប្រព័ន្ធធនាគារ ដែលមានដូចជា ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អាជីវករប្តូរបា្រក់ ជាដើម។ ដូច្នេះ ធនាគារជាតិនៃកម្ពុជាមិនផ្តល់ប្រាក់កម្ចីដល់ សាធារណជនទេ ពោលគឺគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នកដើរតួនាទីក្នុងការ... | general |
តើធនាគារជាតិនៃកម្ពុជាអនុវត្តគោលនយោបាយរូបិយវត្ថុយ៉ាងដូចម្តេចខ្លះ? | កម្រិតដុល្លារូបនីយកម្មខ្ពស់ក្នុងសេដ្ឋកិច្ចកម្ពុជា បានដាក់កម្រិតលើការអនុវត្តគោលនយោបាយរូបិយវត្ថុ។ ធនាគារជាតិនៃកម្ពុជា បានអនុវត្តនូវរបបអត្រាប្តូរប្រាក់អណ្តែតមានការគ្រប់គ្រង ដើម្បីធានាថាកម្រិត ប្រែប្រួលនៃអត្រាប្តូរប្រាក់គឺស្ថិតក្នុងរង្វង់ដែលធនាគារជាតិនៃកម្ពុជាអាចគ្រប់គ្រងបាន។ ទន្ទឹមនេះ អន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ក៏ត្រូ... | general |
តើធនាគារជាតិនៃកម្ពុជាគ្រប់គ្រងដោយអ្នកណា? | ក្រុមប្រឹក្សាភិបាលជាគណៈគ្រប់គ្រង ដែលមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចលើផែនការ និងគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា នៅធនាគារជាតិនៃកម្ពុជា។ ក្រុមប្រឹក្សាភិបាលកំពូលមានសមាសភាពចំនួន ៧ រូប ដែលមានទេសាភិបាលជាប្រធាន និងមានតួនាទីជានាយកប្រតិបត្តិនៃធនាគារជាតិនៃកម្ពុជា ជាអ្នករាយការណ៍ជូនក្រុមប្រឹក្សាភិបាល និងជាអ្នកទទួលខុសត្រូវអនុវត្... | general |
តើធនាគារជាតិនៃកម្ពុជាជាផ្នែកមួយនៃរដ្ឋាភិបាលដែរឬទេ? | ធនាគារជាតិនៃកម្ពុជាជាស្ថាប័នស្វយ័តសាធារណៈ ដែលទទួលសិទ្ធិអចិន្ត្រៃយ៍ពីរាជរដ្ឋាភិបាល មាន ស្វ័យភាពក្នុងការគ្រប់គ្រង តែត្រូវធ្វើរបាយការណ៍ស្តីពីការអនុវត្តភារកិច្ច និងលទ្ធផលដែលសម្រេចបាន ជូនរដ្ឋសភានិងរាជរដ្ឋាភិបាល។ ធនាគារកណ្តាលកំណត់ និងអនុវត្តគោលនយោបាយរូបិយវត្ថុ ដើម្បី រក្សានិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ដោយពិគ្រោះយោបល់ជាមួយរាជរ... | general |
តើធនាគារជាតិនៃកម្ពុជាបង្កើតឡើងនៅពេលណា? ហើយមានប្រវត្តិដូចម្តេចខ្លះ? | ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៥៤ បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង និងក្រោយពីវិទ្យាស្ថានបោះប្រាក់ឥណ្ឌូចិន ត្រូវបានបិទទ្វារ ហើយប្រាក់រៀលក៏ត្រូវបានបោះផ្សាយ និងដាក់ឱ្យចរាចរនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៥៥ ផងដែរ។ នៅ ឆ្នាំ១៩៦៤ ក្រោមរបបសង្គមរាស្រ្តនិយម ធនាគារជាតិនៃកម្ពុជាត្រូវប... | general |
តើធនាគារជាតិនៃកម្ពូជាមានតួនាទីចម្បងអ្វីខ្លះ? | ធនាគារជាតិនៃកម្ពុជា គឺជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា។ ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ធនាគារជាតិនៃកម្ពុជាមានសិទ្ធិផ្តាច់មុខក្នុងការបោះផ្សាយប្រាក់រៀលដែលជារូបិយវត្ថុជាតិ។ ធនាគារជាតិនៃកម្ពុជាជាអ្នករក្សាស្ថិរភាពរូបិយវត្ថុ។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជាជាអ្នករៀបចំតាក់តែងអនុវត្ត និងត្រួតពិនិត្យគោល... | general |
តើហេតុអ្វីបានជាប្រទេសកម្ពុជាសម្បូរទៅដោយប្រាង្គប្រាសាទ? | បានជាប្រទេសកម្ពុជាសម្បូរប្រាង្គប្រាសាទសីលាច្រើនមកពី៖
- បុព្វហេតុសាសនាសម័យនោ” ពិធីទេវរាជពុទ្ធរាជ”
- បុព្វហេតុសង្រាម
- ការផ្លាស់ប្តូររាជធានី
- បុព្វហេតុកិត្តិយស ឬមហិរិទ្ធិរបស់ព្រះរាជាមួយអង្គៗ
- បុព្វហេតុប្រវត្តិសាស្រ្ត
- បុព្វហេតុទម្លាប់ “បន្តស្នាដៃ”
- បុព្វហេតុវិសាលភាពអំណាច។ | general |
តើនរណារកឃើញ ស្រាវជ្រាវប្រាសាទអង្គរវត្តមុនគេបង្អស់? ឆ្នាំណា? | អ្នកដែលរកឃើញប្រាសាទអង្គរវត្តមុនគេ គឺ ជនជាតិលិចនៃពិភពលោក ជាជនជាតិ ព័រទុយហ្គរ ឈ្មោះលោក ឌីយេហ្កោដូគូតូដែលមករុករកស្រាវជ្រាវក្នុងឆ្នាំ១៥៥១។ | general |
តើព្រះពុទ្ធសាសនាបានអប់រំមនុស្សដូចម្តេចខ្លះ? | ព្រះពុទ្ធសាសនាបានអប់រមមនុស្សដូចជា៖
- មនុស្សខ្មែរនិងជនជាតិដទៃទៀត ឲ្យជឿលើបុណ្យបាបកម្មផល មានពៀរវេរាក្នុងបច្ចុប្បន្នជាតតិ និងអនាគតជាតិបន្តបន្តាប់។
- ឲ្យមានការគោរពនូវសីលធម៌ ធម្មវិន័យ តាមពុទ្ធវចនៈ ទាំង៨៤០០០ធម្មក្ខន្ធ័
- ពុទ្ធិ ចំណេះដឹងរបស់មនុស្ស ទោះជាកម្រិតណាក៏ដោយពិតជាកើតចេញពីការសន្សំ ព្យាយាម បន្តិចម្តងៗរបស់មនុស្ស មិនមែនជាអំ... | general |
តើមូលហេតុអ្វីខ្លះដើម្បីទប់ស្កាត់ការបំពុលបរិយាកាសនៅទីប្រជុំជន? | ដើម្បីទប់ស្កាត់ការបំពុលបរិយាកាសនៅទីប្រជុំជនយើងត្រូវ៖
- ទប់ស្កាត់ការប្រើប្រាស់ធនធានធម្មជាតិហួសកម្រិត
- កាត់បន្ថយការប្រើប្រាស់យានយន្តពិសេសគឺយានយន្តចាស់ៗ
- ប្រើប្រាស់តែប្រេងសាំងណា ដែលគ្មានជាតិសំណឬប្រើផលិតផលប្រេងកាតដែលមានជាតិស្ពាន់ធ័រទាប
- រាល់លំនៅឋាន សាលារៀន ភោជនីយដ្ឋាន ឬកន្លែងក្មេងលេងមិនត្រូវធ្វើនៅជាប់ផ្លូវដែលមានចរាចរណ៍ម... | general |
តើមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យមានភាពកខ្វក់ក្នុងខ្យល់អាកាស? តើខ្យល់បរិយាកាសមាននាទីអ្វីខ្លះ? | មូលហេតុដែលបណ្តាលឱ្យមានភាពកខ្វក់ក្នុងខ្យល់អាកាសមាន៖
- ការដុតអុសនិងលាមកសត្វនិងសំណល់ពីដំណាំសម្រាប់ដាំស្ល
- ឧបករណ៍បំភ្លឺ ឬយកកម្តៅ
- ការដុតព្រៃឈើ ឬស្មៅ ដើម្បីយកដី ដាំដំណាំ
- ការចិញ្ចឹមសត្វ
- ធូលី (អាម៉្ញង់ សំរាម និងធូលីដី)
- ផ្សែងដែលចេញពីផ្លូវមិនទាន់ជាន់កៅស៊ូ និងយានយន្តចាស់ៗគ្រប់ប្រភេទនិងម៉ាស៊ីនភ្លើង
- ការប្រើប្រាស់ជីគីមី ន... | general |
ហេតុអ្វីបានជាពេលបច្ចុប្បន្ននេះពិភពលោកយកចិត្តទុកដាក់ថែរក្សា ការពារនិងអភិរក្សធនធានធម្មជាតិ? | បានជាពេលបច្ចុប្បន្ននេះពិភពលោកយកចិត្តទុកដាក់ថែរក្សាការពារនិងអភិរក្សធនធានធម្មជាតិព្រោះធម្មជាតិប្រភពមួយសំខាន់សម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាជន និងជាប្រភពធនធានសេដ្ឋកិច្ចយ៉ាងសំខាន់របស់មនុស្សជាតិ។ ទឹក ដី ស្ទឹង បឹងបួ ទន្លេ សមុទ្រ សត្វព្រៃឈើដែលនៅជុំវិញខ្លួនយើងមានការពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលទៅនឹងជីវិតរបស់យើង។ មនុស្សនិងធម្មជ... | general |
ដើម្បីឱ្យសហគមន៍របស់អ្នកមានការរីកចម្រើនជានិច្ច តើអ្នកមានវិធានការដូចម្តេចខ្លះក្នុងការថែរក្សា និងការពារធនធានធម្មជាតិក្នុងសហគមន៍របស់អ្នកកុំឱ្យមានការខូចខាត និងវិនាស? | ដើម្បីឱ្យសហគមន៍មានការរីកចម្រើនជានិច្ច វិធានការ ក្នុងការថែរក្សានិងការពារធនធានធម្មជាតិកុំឱ្យមានការខូចខាតវិនាសមានដូចជា៖
- បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ
- ចូលរួមថែរក្សា និងការពារបរិស្ថាន
- កាត់បន្ថយការប្រើប្រាស់ជីគីមី ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថាន
- ចូលរួមដាំដើមឈើបន្ថែម
- ស្វែងយល់ឱ្យបានច្បាស់ពីផលវិបាកដែលកើតមកពីការបំពុលបរិស្ថាន
... | general |
ហេតុអ្វីបានជាគេថាវិស័យទេសចរណ៍ ជាឧស្សាហកម្មគ្មានផ្សែង? | បានជាគេថាវិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែងព្រោះចំណូលដែលបានមកពីទេសចរណ៍ត្រូវបានបញ្ចូលភ្លាមៗទៅក្នុងចរន្តសេដ្ឋកិច្ចជាតិរួមចំណែកជំរុញកំណើនផលិតតផលស្រុកសរុបនិងធ្វើឱ្យមានលំនឹងផ្នែកជញ្ជីងពាណិជ្ជកម្ម។ ហេតុនេះហើយបានជារដ្ឋាភិបាលប្រទេសនានានៅលើពិភពលោកខិតខំអភិវឌ្ឍវិស័យនេះយ៉ាងខ្លាំងក្លា។ ក្នុងវិន័យនេះហើយបានជាគេហៅ វិស័យទេសចរណ៍ថា “ឧស្ស... | general |
ដូចម្តេចដែលហៅថាឧស្សាហកម្មគ្មានផ្សែង? តើប្រភេទឧស្សាហកម្មនេះសំដៅលើវិស័យអ្វី? ចូររៀបរាប់ពីវិស័យនោះព្រមទាំងឧទាហរណ៍បញ្ជាក់ផង។ | ឧស្សាហកម្មគ្មានផ្សែងជាប្រភេទឧស្សាហកម្មទាំងឡាយណាដែលអាចរកប្រាក់ចំណូលច្រើនដោយមិនចាំបាច់បញ្ចេញនូវថាមពលឬប្រេងឥន្ធនៈឡើយ។ ប្រភេទឧស្សាហកម្ម សង្កត់ធ្ងន់ទៅលើវិស័យទេសចរណ៍ដែលជាមុខព្រួញសេដ្ឋកិច្ចទី៣ នៅកម្ពុជាបន្ទាប់ពីឧស្សាហកម្ម។ ឧទាហរណ៍
- ទេសចរណ៍ធម្មជាតិ៖ ព្រៃភ្នំ ទន្លេ បឹងបួរ សមុទ្រ កោះ។
- ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្ត៖ វាំង ស... | general |
តើយើងត្រូវមានវិធានការដូចម្តេចដើម្បីបន្តនិរន្តភាពនៃព្រៃឈើ? | ម្ចាស់ការនាំគ្នាដាំដើមកូនឈើឡើងវិញ
- អប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីសារសំខាន់នៃព្រៃឈើនិងផលវិបាកនៃការបាត់បង់ព្រៃឈើ
- បណ្តុះស្មារតីដល់ប្រជាជនឱ្យមានការចូលរួមជួយអភិរក្ស ថែរក្សាព្រៃឈើ
- រដ្ឋាភិបាលគួរបង្កើតច្បាប់ការពារព្រៃឈើ និងផាកពិន័យ ដាក់ទោសចំពោះជនល្មើសព្រៃឈើឱ្យបានធ្ងន់ធ្ងរនិងប្រកបដោយប្រសិទ្ធិភាព
- បង្កើតទិវារុក្ខទិវា ហើយបំផុស... | general |
តើការបាត់បង់ព្រៃឈើនាំមកនូវផលវិបាកសំខាន់ៗអ្វីខ្លះ? | ការបាត់បង់ព្រៃឈើនាំផលវិបាកយ៉ាងច្រើនដូចជា៖
- អាកាសធាតុប្រែប្រួល (ឡើងកំដៅផែនដី)
- មានការកើនឡើងនូវសំណឹកដី (គ្មានគំរបការពារ)
- បាត់បង់ជម្រកសត្វព្រៃ
- ភ្លៀងធ្លាក់មិនទៀងទាត់
- កំណើនលំដាប់នៃនីវ៉ូទឹកសមុទ្រ
- ធ្វើឱ្យមានកំណើន (ឧស្ម័នកាបូនឌីអុកស៊ីត)
- មានទឹកជំនន់
- ភាពរាំងស្ងូត
- ផលិតផលស្រូវថយចុះ
- សត្វ និងរុក្ខជាតិវិនាសហិនហោចដោយ... | general |
តើការបាត់បង់ព្រៃឈើបណ្តាលមកពីមូលហេតុសំខាន់ៗអ្វីខ្លះ? | កត្តាដែលធ្វើឱ្យបាត់បង់ព្រៃឈើ មាន៖
ក. កត្តាមនុស្ស ជាង ៩០%៖
- បញ្ហាសង្រ្គាម បន្ទុះគ្រាប់ បាញ់បញ្ឆេះព្រៃបំផ្លាញសត្រូវ
- ការធ្វើអាជីវកម្មព្រៃឈើក្នុងទ្រង់ទ្រាយធំបែបអនាធិបតេយ្យ
- កំណើនប្រជាជននាំឱ្យមានតម្រូវការផ្សេងៗដូចជា រានព្រៃធ្វើលំនៅស្ថាន និងរៀបចំហេដ្ឋានរចនាសម្ព័ន្ធ ផ្លូវស្ពាន
- តម្រូវការប្រើប្រាស់ ធ្វើអុស ធ្យូងដុត
- តម្រ... | general |
ដូចម្តេចហៅថា “បដិវត្តន៍បៃតង”? តើបដិវត្តន៍បៃតងមានឥទ្ធិពលដូចម្តេចខ្លះ? | បដិវត្តន៍បៃតងគឺជាបំលែងលក្ខខណ្ឌផលិតកម្មកសិកម្មក្នុងន័យធ្វើអតិផលកម្មដែលកើតមានឡើងនៅប្រទេសកំពុងអភិវឌ្ឍនៅបណ្តាឆ្នាំ ១៩៦០ និង១៩៧០។
ឥទ្ធិពលវិជ្ជមាននៃបដិវត្តន៍បៃតង៖
- បដិវត្តន៍បៃតងបង្កើនផលិតកម្មអាហារក្នុងកម្រិតមួយខ្ពស់អាចបំពេញតម្រូវការស្រូវនៅលើពិភពលោក អាចរត់ទាន់ល្បឿនកំណើនប្រជាជន។
- បដិវត្តន៍បៃតងអាចបដិសេធចំពោះគំនិតទុទិដ្ឋនិយមដែ... | general |
ចូរនិយាយទំនាក់ទំនងរបស់កម្ពុជាជាមួយអាស៊ាន។ | កម្ពុជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសមាជិកអាស៊ានក្នុងការងារសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដូចមានតាមលំដាប់លំដោយ៖
- មានស្ថានទូតប្រទេសជាសមាជិកអាស៊ាននៅកម្ពុជា
- ទទួលវិនិយោគទុនពីបណ្តាប្រទេសសមាគមន៍អាស៊ានផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្ម
- បង្កើតក្រុមហ៊ុនអាហ័រណនីហ័រណទំនិញរវាងកម្ពុជានិងអាស៊ាន
- វិនិយោគទុនអាស៊ានសម្រាប់ធនាគារសំ... | general |
តើអាស៊ានបានសម្រេចឯកសារជាមួយមូលដ្ឋានអ្វីខ្លះ? | ឯកសារមូលដ្ឋានដែលអាស៊ានបានសម្រេចកន្លងមកមាន៖
- សេចក្តីប្រកាសទីក្រុងបាងកក ០៨ សីហា ១៩៦៧
- សេចក្តីប្រកាសតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹត ឬសេចក្តីប្រកាសទីក្រុងកូឡាំពូ ២៨ វិច្ឆិកា ១៩៧១
- សេចក្តីប្រកាសការព្រមព្រៀងអាស៊ាន ទីក្រុងបាលីឥណ្ឌូនេស៊ី ២៤ កុម្ភៈ ១៩៧៦
- ពិធីសារវិសោធនកម្មសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេ... | general |
តើដូចម្តេចហៅថា “ច្បាប់អន្តោប្រវេសន៍”? ហេតុអ្វីបានជាប្រទេសយើងបង្កើតឱ្យមានច្បាប់អន្តោប្រវេសន៍? | ច្បាប់អន្តោប្រវេសន៍ជាច្បាប់មួយប្រទេសដែលមានគោលដៅគ្រប់គ្រងជនបរទេសគ្រប់រូបដែលស្នាក់នៅ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ បានជាប្រទេសយើងបង្កើតឱ្យមានច្បាប់អន្តោប្រវេសន៍ព្រោះ៖
- ដើម្បីគ្រប់គ្រងឱ្យបាននូវជនបរទេសទាំងឡាយដែលចូលមកកម្ពុជាដោយស្របច្បាប់ ក្នុងករណីស្នាក់នៅរយៈពេលយូរ ឬប្រកបរបរវិជ្ជាជីវៈ ឬការធ្វើពាណិជ្ជកម្ម សេវាកម្ម កសិកម្ម ... | general |
តើប្រាសាទព្រះវិហារជាកេរដំណែលខ្មែរ តាំងពីសម័យអង្គរដ៏រុងរឿង ហើយជាមរតកវប្បធម៌របស់ជាតិទៀតផង។ | ប្រាសាទព្រះវិហារជាកេរដំណែលខ្មែរតាំងពីសម័យដ៏រុងរឿងត្រូវប្រទេសជិតខាងរំលោភយកដោយអយុត្តិធម៌ បណ្តោយឲ្យកើតរឿងក្តី នៅលក្នុងតុលាការអន្តជាតិនៅដើមពាក់កណ្តាលទី២ នៃសតវត្សទី២០។ | general |
ចូរប្រាប់ពីតាំងនៃប្រាសាទព្រះវិហារ? | ប្រាសាទព្រះវិហារ មានទីតាំងនៅលើគែមខ្ពង់រាបនៃជួរភ្នំដងរែក (ដែលពីដើម ស្ថិតនៅក្នុងខេត្តកំពង់ធំ តែក្រោយមកស្ថិតនៅក្នុងខេត្តព្រះវិហារ)។ | general |
ចូរប្រាប់ឈ្មោះព្រះមហាក្សត្រខ្មែរដែលបានកសាងនិងកាលសម័យដែលបានសាង? | ប្រាសាទព្រះវិហារ សាងក្នុងរជ្ជកាលមហាក្សត្រខ្មែរមួយអង្គរព្រះនាម “ ព្រះបាទសូរ្យវរ្ម័នទី១នៅក្នុងអំឡុងឆ្នាំ ១០១២-1050 ”។ | general |
ហេតុអ្វីកាលនោះ ប្រទេសកម្ពុជា មិនប្រើកំលាំង? | កាលនោះប្រទេសកម្ពុជាមិនរំដោះស្រាយបញ្ហាដោយប្រើកំលាំងទ័ពទេ ដោយយោងទៅលើមូលហេតុពីរយ៉ាងគឺ៖
- សៀមជាប្រទេសជិតខាងមានភូមិផងរបងជាមួយគូរដោះស្រាយដោយធម៌អហិង្សា គឺគ្រាន់រាប់គ្នាជាមិត្ត។ ចង់ឲ្យប្រទេសបានសុខ ដំបូងគឺសន្សំមិត្តភក្តិឲ្យបានច្រើន ពិសេសមិត្តភក្តិដែលមានព្រំប្រទល់ជាប់ជាមួយគ្នា។
សៀមជាប្រទេសជិតខាងមានភូមិផងរបងជាមួយគូរដោះស្រាយដោយធម៌... | general |
តើបណ្តាប្រទេសអាស៊ានណាខ្លះ ជាប្រទេសដែលរួចផុតពីអាណានិគមបរទេស? | ប្រទេសបណ្តាអាស៊ានដែលរួចផុតពីអាណានិគមគឺ មានតែប្រទេសថៃ តែមួយគត់។ | general |
ព្រះសិវលិង្គដែលគេតតម្កល់នៅក្នុងប្រាសាទភ្នំដូចជាប្រាសាទបាគង បាខែងជាដើម ជរូបតំណាងលទ្ធិទេវរាជមិនមែនតំណាងព្រះឥសូរនោះទេ។ តើមានរូបមនុស្សសំគាល់ឥសូរដែរឬទេ? អ្វីខ្លះ? | រូបមនុស្សសំគាល់ព្រះឥសូរមាន៖
- រូបឥសីមានផ្នួងសក់ធំ ហើយមានខ្សែផ្គាំនៅក ឬនៅដៃ
- រូបមហាក្សត្រគង់លើបល្លង្កមានគ្រឿងអលង្ការគ្រប់មុខ
- រូបដូចគ្រូរបាំ
- រូបមនុស្សមានផ្នួងស់លំអដោយចំណិតព្រះចន្ទរាងដូចកណ្តៀវនៅពីមុខ
- រូបមនុស្សមានភ្នែក៣ ភ្នែកពីរដូចមនុស្ស ឯភ្នែកទី៣នៅចំកណ្តាលថ្ងាស
- រូបមនុស្សមានមុខ១ដៃ២ ជួនកាលបែងភាគជាមុខដៃ១០ហើយមានកេតនភ... | general |
តើអាស៊ានបូក១ មានន័យដូចម្តេច? | អាស៊ានបូក១ មានន័យថា៖ ប្រទេសអាស៊ានទាំង ១០ បូកជាមួយប្រទេសឥណ្ឌា។ អាស៊ានបូក១ បង្កើតឡើងដើម្បី ធ្វើសហការគ្នាលើវិស័យជាច្រើន ជាពិសេសលើវិស័យសេដ្ឋកិច្ ច។ យើងដឹងហើយថា ប្រទេសឥណ្ឌាជាប្រទេសមាន ប្រជាជនច្រើលលំដាប់ទី២ នៅលើពិភពលោក ហើយមានការអភិវឌ្ឍន៍លើវិស័យមួយចំនួនផងដែរ ជាពិសេសវិស័យ បច្ចេកវិទ្យា ដូចនេះបច្ចេកវិទ្យា និងទីផ្សារដ៏ធំរបស់ឥណ្ឌា... | general |
តើប្រទេសកម្ពុជាធ្លាប់ធ្វើប្រធានអាស៊ានប៉ុន្មានលើក? ចូររៀបរាប់? | ប្រទេសកម្ពុជាធ្លាប់ធ្វើប្រធានអាស៊ាន ២ លើក
- លើកទី ១ ថ្ងៃទី០៤ខែ០៤ឆ្នាំ២០០២ (លើកទី ៣៥)
- លើកទី ២ ថ្ងៃទី០៤ខែ០៤ឆ្នាំ២០១២ (លើកទី ៤៥)៕ | general |
តាមទស្សនៈពុទ្ធនិយមបានយល់ឃើញថាបញ្ហាកម្មផលមានទំនាក់ទំនងទៅនិងការវិលកើតស្លាប់ នៃសត្វលោក។ តើទស្សសនៈនេះមានអត្ថន័យដូចម្តេច? ហើយទ្រឹស្តីកម្មផលនេះសមស្របនិងវិទ្យាសាស្រ្តស្យង់ដែរឬទេ? ព្រោះអ្វី? | - នៅក្នុងលទ្ធិព្រាហ្មណ៍ៈ ភាវៈកើតឡើងដោយអទិទេពជាអ្នកបង្កើត។ ចំណែកនៅក្នុងលទ្ធិព្រះពុទ្ធភាវៈកើតឡើងដោយខ្លួនឯង តាមច្បាប់ធម្មជាតិ។ មនុស្សឬសត្វធាតុដែលនាំឲ្យកើតគឺខន្ធទាំងុំ៥»រូបខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខាខន្ធ និងវិញ្ញាខន្ធ» ពោលគឺធាតុទាំងឡាយបានគួបផ្សំប៉ះទង្គិចគ្នាហើយកកើតជាសភាវៈថ្មីឡើង។ ភាវៈដែលកើតឡើងបែបនេះរមែងមានកការប្រែប្រួលធ... | general |
អរិសច្ចៈដែលព្រះពុទ្ធអង្គរកឃើញមាន៤ប្រការហៅថាអរិយសច្ចៈឬចតុរារិយសច្ចៈ។ អរិយសច្ចៈណានិយាយពីទុក្ខធំៗទំាងឡាយ២គឹ តណ្ហា និងអវិជ្ជាសុំបញ្ជាក់ឲ្យច្បាស់? | អរិយសច្ចៈទាំង៤គឹ៖
- ទុក្ខអរិយសច្ចៈ
- និរោធអរិយសច្ចៈ
- សមុទយអរិយសច្ចៈ
- មគ្គអរិយសច្ចៈ
សមុទយអរិយសច្ចៈបានបង្ហាញថាឫសគល់នៃទុក្ខពិតប្រាកដធំទាំងពីរគឺ៖ «តណ្ហា និងអវិជ្ជា»។ អវិជ្ជាគឺសេចក្តីល្ងង់ខ្លៅ ឬដឹងដែលមិនយល់នូវហេតុដែលនាំឲ្យមានទុក្ខ។ អវិជ្ជានេះនាំអោយកើតតណ្ហាឡើង។ តណ្ហាគឺសេចក្តីស្រេកឃ្លាន សេចក្តីប្រាថ្នា សេចក្តីលោភចង់បានចង់បា... | general |
ព្រះសទ្ធោថ៍សព្វព្រះរាជហឫទ័យចង់ដោះស្រាយបញ្ហាជីវីតដោយជម្រើសយកព្រះផ្នួសជាមធ្យោយបាយដើម្បីសំរេចព្រះសម្មាសម្ពោធិញ្ញាណ។ តើដំណើរសាងផ្នួសព្រះផ្នួសរហូតត្រាស់ដឹងមានប្រវត្តិដូចម្តេច? | ដំណើរសាងផ្នួស
- នៅក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសទ្ធោថ៍មានការនឿយហត់ក្នុងជីវភាពរស់នៅនិងសេចក្តីខ្ពើម រអើងលោកសន្និវាសនេះកាន់តែខ្លាំងឡើង។
- ព្រះអង្គសព្វថ្ងៃព្រះរាជហឫទ័យចង់ដោះស្រាយបញ្ហាជីវីតនិង ជ្រើសរើសការសាងផ្នួស ដើម្បីសំរេចព្រះសម្មាសម្ពោធិញ្ញណ។
- នៅទីបំផុតព្រះអង្គលះបង់គ្រប់យ៉ាងលួចរត់ទៅសាងផ្នួសទាំងកណ្តាលរាត្រីស្ងាត់ ទោះបីមានការ... | general |
ក្រោយអភិសេក និងនាងពិម្ពាយសោធារាក្នុងសម័យថ្ងៃមួយដោយអផ្សុកខ្លាំងពេកព្រះសុទ្ធោថ៍បានចេញក្រសាលឧទ្យានស្ថិតនៅក្នុងព្រះបរមរាជវាំង ក្នុងខណៈនោះតើព្រះអង្គទតឃើញទេពនិម្មិតប៉ុន្មានយ៉ាងអ្វីខ្លះ? ចាប់ប្រទ័យអ្វីជាងគេ? | ក្រោយពីបានចេញទៅក្រសាលឧទ្យាននៅក្នុងព្រះបរមរាជវាំងព្រះអង្គទតឃើញទេពនិម្មិត៤យ៉ាងគឺ៖
- លើកទី១ ឃើញមនុស្សកចាស់ជរា
- លើកទី២ ឃើញមនុស្សឈឺ
- លើកទី៣ ឃើញមនុស្សស្លាប់
- លើកទី៤ ឃើញអ្នកបួស (បព្វជិត)។ មនុស្ស៤ប្រភេទនេះធ្វើឲ្យព្រះអង្គកើតក្តីសង្វេកហើយយល់ច្បាស់ពីបញ្ហាសត្វលោក។ និម្មិតប្រភេទទី៤ធ្វើឲ្យព្រះអង្គចាប់ព្រះទ័យសោមស្សចង់សាងផ្នួស។ | general |
ព្រះពុទ្ធមានប្រវត្តិ និងកំនើតនៅឯណា? | - ព្រះពុទ្ធប្រសូតនៅស្រុក កបិលពស្តុ ទ្រង់មានព្រះនាមថា ព្រះសទ្ធោថ៍ ឬសទ្ធិតក្នុងរាជវង្សគោតម (Gotama)
- ព្រះបិតាព្រះនាមសុទ្ធោទនៈ ព្រះមាតាព្រះនាមសិរីមហាមាយា បុត្រីមហាក្សត្រនៃបក្សសម្ពន្ធកោឌ្យៈនៅនគរ ទេវទហៈ នៅជាប់ព្រំដែននគរកបិលពស្តុ
- បានរៀបអភិសេក និងនាង ពិម្ពាយសោធរា បុត្រីស្តេចសុប្បពុទ្ធក្នុងជន្មាយុ១៦វស្សា
- បញ្ហាជីវីតបានធ្វើ... | general |
ព្រះពុទ្ធសាសនាបានចែកជាពីរនិកាយគឺនិកាយហឺនយាន និងនិកាយហីនយាន។ តើនិកាយនីមួយៗមានអត្ថន័យដូចម្តេច? ចូរពន្យល់ដោយលើកឧទាហរណ៍? | ព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទេសឥណ្ឌាក្នុងសតវត្សទី៦ មុនគ.ស ប្រហែលគ្នានិងកំណើតព្រាហ្មនិយម«សម័យទី២នៃលទ្ធិសាសនាព្រាហ្មណ៍»ដែរ។ លុះក្រោយមកនៅសតវត្សទី១ នៃគ.ស ព្រះពុទ្ធសាសនាក៏បែងចែកជាពីរនិកាយគឺ៖
- និកាយហីនយាន (Litle vchiele) ជាយានតូចចង្អៀតតាមន័យប្រៀបធៀប «ផ្ទុកសត្វលោកទៅកាន់និព្វានបានចំនួនតិច ពោលគឺបានសម្រេចនិព្វានព្រោះវិន័យតឹងត... | general |
តាមទស្សនៈពហុទេវៈនិយមគេបានអោយតម្លៃទៅលើអាទិទេពធំបីអង្គ «ព្រហ្ម វិស្ណុ សិវៈ» នៅក្នុងសាសនាព្រាហ្ម។ តើអាទិទេពទាំងបីអង្គមានតួនាទីអ្វីខ្លះ? ពន្យល់? | - ព្រះព្រហ្ម (Brahma) ជាអាទិទេពតុបតែងបង្កើតលើក (The Creating the world) ប្រៀបបានទៅនឹងវិស្វករ ឬស្ថាបត្យូករ។ កាលដើមឡើយព្រះព្រហ្មជាសភាវធម៌គ្មានរូបគ្មានប្រពន្ធកូន តំណាងអោយភាពស្អាតស្អំបរិសុទ្ធ គ្មានជំពាក់និងគ្រឿងសៅហ្មងផ្សេងៗឡើយ។ ក្រោយមកដោយមានការនិយមចូលចិត្តរបស់ប្រជាជនគេបានសាងរូបឡើងមានព្រះភ័ក្រ្ត៤ អាចក្រលេកមើលទិសទាំង៤ក្នុងខណ... | general |
ក្នុងសម័យវេទនិយមមានទេវៈសំខាន់ៗជាច្រើន តើទេវៈទាំងនោះមានមុខងារ និងតួនាទីអ្វីខ្លះ? | ក្នុងសម័យវេទនិយមមានទេវៈសំខាន់ៗជាច្រើន ទេវៈទាំងនោះមានមុខងារ និងតួនាទីមានដូចជា៖
- ព្រះឥន្រ្ទជាទេវៈតំណាងផ្គររន្ទៈ
- ព្រះអគ្គីតំណាងភ្លើងជាសាក្សីនៃអំពើល្អនៃមនុស្ស
- ព្រះវរុណតំណាងទីកបង្កើតភ្លៀងជាការឃ្លាំងមើលសេចក្តីល្អអាក្រក់របស់មនុស្សលោក។ កាលណាគ្មានទឹកធ្វើស្រែចំការ អ្នកមានជំនឿទៅលើព្រះវរុណតែងបន់ស្រន់លបួងសួងសុំទឹកភ្លៀងអំពីទេវៈ... | general |
មានទស្សនជាច្រើនឲ្យតម្លៃទៅលើវប្បធម៌ និងអរិយធម៌។ តើទស្សនៈទាំងនេះឲ្យតម្លៃដូចម្តេចខ្លះ? | ទស្សនៈទាំងនោះគឺ៖
- វប្បធម៌ជាបុព្វហេតុនៃការជឿនលឿនរបស់មនុស្ស
- មិនមែនវប្បធម៌ទេដែលជឿនលឿនគឺមនុស្សធម៌ទៅវិញទេ
- មានតែការទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងវប្បធម៌ និងសង្គមធម៌ធម៌ទេទើបប្រទេសជាតិអាចសំរេចបានអរិយធម៌ដ៏ប្រសើរ
- តាមទស្សនៈបរទេស«អរិយធម៌គឺសំដៅយកការចំរើនលូតលាស់របស់ជនជាតិណាមួយដែលផ្ទុកពីសភាពព្រៃផ្សៃ»។
ដូចនេះទស្សនៈនេះសំអាងលើការលូ... | general |
តើវប្បធម៌ចែកចេញជាប៉ុន្មានផ្នែក? អ្វីខ្លះ? | វប្បធម៌ចែកចេញជា៤គឺ៖
ក. វប្បធម៌បុរេប្រវត្តិៈ តាំងពីកំណើតទឹកដីរហូតទល់និងស.វ នៃគ.ស
ខ. វប្បធម៌មុនអង្គរៈ ពីសតវត្សទី១ ដល់ស.វទី៨នៃគ.ស
គ.វប្បធម៌អង្គរៈ ពីសតវត្សទី៨ដល់ស.វ១៣នៃគ.ស
ឃ. វប្បធម៌ក្រោយពី សតវត្សទី១៣.១៤ដល់ស.វ១៩។ | general |
គេថាខ្មែរទទួលវប្បធម៌ អរិយធម៌ឥណ្ឌា តើទស្សនៈនេះមានអត្ថន័យយ៉ាងណា? | ជាបឋមយើងត្រូវស្គាល់ន័យនៃវប្បធម៌
(Culture) វប្បធម៌ = វប្ប + ធម៌
វប្បៈ សំណាបព្រោះអោយលូតលាស់រីកចម្រើន
ធម៌ៈ ទ្រឹស្តីឆ្ពោះទៅរកអនុវត្តយ៉ាងសកម្ម
ដូចនេះវប្បធម៌សំដៅយកធម៌ទាំងឡាយណាដែលធ្វើឲ្យមានការលូតលាស់រីកចម្រើនក្នុងសង្គមដោយការសិក្សាអប់រំ និងអនុវត្តន៍។ ចំនែកតាមន័យវចនានុក្រមខ្មែរវប្បធម៌សំគាល់នូវការ ផ្សាំការបណ្តុះចំណេះវិជ្ជា និងប្... | general |
តើប្រជាជនក្រីក្រនៅកម្ពុជាមានប៉ុន្មានភាគរយ? | ប្រជាជនកម្ពុជា ៣៦%រស់នៅក្រោមបន្ទាត់ក្រីក្របំផុត។ | general |
ក្នុងចំនោមប្រទេសទាំង១២ជាសមាជិកអង្គការ OPECតើប្រទេសណាដែលផលិតប្រេងកាតច្រើនជាងគេ? រាប់អោយបានបីដាក់តាមលំដាប់។ | ប្រទេសដែលផលិតប្រេងកាតច្រើនជាងគេក្នុងពិភពលោកគឺ ប្រទេសអារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ និងកូវ៉ែត។ | general |
បុណ្យពិសាខបូជាគឺពិធីបូជាយ៉ាងធំដែលពុទ្ធបរិស័ទ្ធប្រារព្ធធ្វើឡើងរាល់ឆ្នាំ ដោយកំនត់យកថ្ងៃពេញបូរណ៌មី១៥កើតខែពិសាខ។ ហេតុអ្វីគេប្រារព្ធធ្វើបុណ្យនេះ? តាមទំនៀមវិធីបុណ្យនេះប្រព្រឹត្តទៅដូចម្តេច? | ពិសាខបូជាជាវិធីបូជាយ៉ាងធំ ដែលពុទ្ធបរិស័ទ្ធប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់ព្រះពុទ្ធគោតម។ ចំពោះការកំនត់យកថ្ងៃ ១៥កើតពេញបូរម៌ណីខែពិសាខគឺត្រូវនិងថ្ងៃដែលព្រះអង្គទ្រង់ប្រសូតត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណនិងទ្រង់រលត់ខន្ធចូលបរិនិព្វានសុទ្ធតែក្នុងថ្ងៃពេញបូរណ៌មី ១៥កើតខែពិសាខខុសគ្នាតែឆ្នាំប៉ុណ្ណោះ តាមទំនៀមពីធីបុណ្យពិសាខបូជានេះប្រព្រឹ... | general |
តើអង្គការ OPEC (Organization of Petroleum Exprorting Countries) មានន័យដូចម្តេច? បង្កើតឡើងនៅឆ្នាំណា? មានប្រទេសណាខ្លះចូលរួម? | OPEC មានន័យថា អង្គការប្រទេសនាំប្រេងកាតចេញបានបង្កើតឡើងនៅឆ្នាំ ១៩៦០ ដែលមានសមាជិក ១២ប្រទេសគឺអាល់ស៊េរី កាបុង ឥណ្ឌូនេស៊ី អ៊ីរ៉ង់ អ៊ីរ៉ាក់ កូវ៉ែត លីប៊ី នីស៊េរីយ៉ា កាតា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម វេណេស៊ុយអេឡា (ប្រទេសអេក្វាឌ័រចូលក្នុងឆ្នាំ ១៩៧៣ ហើយចេញវិញនៅឆ្នាំ១៩៩២) អង្គការ OPECមានទីតាំងនៅទីក្រុងព្យែនប្រទេសអូទ្រីស។ | general |
តើចំណុចណាខ្លះដែលក្រុមហ៊ុនស៊ីនទ្រី បានធ្វើអោយប្រសើរឡើងចំពោះប្រព័ន្ធប្រមូលសំរាមនៅទីក្រុងភ្នំពេញ? | ក្រុមហ៊ុនស៊ីនទ្រីបានធ្វើអោយប្រសើរឡើងនូវចំណុចមួយចំនួនដូចខាងក្រោមចំពោះប្រព័ន្ធប្រមូលសំរាម៖
- ពង្រីកវិសាលភាពសេវាកម្មប្រមូលសំរាមទៅដល់តំបន់ទាំងឡាយដែលពីមុនមិនដែលមានសេវា។ ដើម្បីសំរេចការងារនេះក្រុមហ៊ុនបានប្រើប្រាស់ប្រព័ន្ធមួយដោយមានលក្ខណៈច្នៃប្រឌិត គឺប្រមូលសំរាមពីបណ្តាលផ្លូវតូចៗដែលឡានសំរាមធម្មតាមិនអាចចូលបាន។
- ដាក់ធុងសំរាមថ្មីន... | general |
តើសំរាមនាំអោយមានផលប៉ះពាល់អ្វីខ្លះ? | សំរាមបណ្តាលអោយប៉ះពាល់ដល់សោភណភាពទីក្រុងប្រទេសជាតិ និងគុណភាពបរិសា្ថន ក៏ដូចជាសុខភាពមនុស្សផងដែរ បើយើងគ្រប់គ្រងមិនបានល្អ។ សំរាមកបានប៉ះពាល់ដល់ផលប្រយជន៍សេដ្ឋកិច្ច និងសង្គម ពិសេសវិស័យទេសចរណ៍ និងជាប្រភពជំងឺឆ្លង ដូចជាជំងឹផ្តាសាយ រលាកសួតគ្រុនពោះវៀន រាករូស អាសន្នរោគ ប៉ែសជាដើម។ សំរាមដែលចាក់ចូលក្នុងប្រភពទឹក រឺទីតាំងមិនសមស្រប ធ្វើអោយ... | general |
ដើម្បីការពារកុំអោយមានការរំខានដោយសំលេង យើងត្រូវធ្វើដូចម្តេច? | ដើម្បីការពារកុំអោយមានការរំខានដោយសំលេង យើងមិនត្រូវស្រែក រឺប្រលែងគ្នាដោយសំលេងខ្លាំងៗ។ អប់រំប្រជាជន រឺបងប្អូនយើងអោយយល់ពីការរំខានដោយសំលេង និងផលអាក្រក់របស់វា។ ត្រូវហ៊ានប្តឹងដល់រដ្ឋអំណាចពេលឃើញមានកើតឡើងនូវការរំខាន់ដោយសំលេង។ មិនត្រូវធ្វើអ្វីដែលមានសំលេងខ្លាំងៗរំខានដល់អ្នកជិតខាងឡើយ។ | general |
តើការរំខានដោយសំលេងមានផលអាក្រក់អ្វីខ្លះ? | ការរំខានដោយសំលេង បានធ្វើអោយមនុស្សក្លាយទៅជាថ្លង់ បន្សល់ទុកសំលេងងំក្នុងត្រចៀក សំពាធឈាមឡើងខ្ពស់ សាច់ដុំទាញសន្ធឹង បេះដូងលោតកាន់តែញាប់ ឈឺក្បាលដំបៅក្រពះ ដេកមិនលក់ មានអារម្មណ៍មិនល្អ បង្កភាពអាប់អួក្នុងសង្គម។ | general |
តើការរំខានដោយសារសំលេងបណ្តាលមកពីមូលហេតុអ្វីខ្លះ? | សូរសំលេងតែងតែកើតឡើងពីគ្រឿងម៉ាស៊ីន និងយានយន្តគ្រប់ប្រភេទ។ ម៉ូតូដែលដោះតំរងការពារសំលេងចេញ។ ម៉ាស៊ីនភ្លើងដាក់កណ្តាលវាលគ្មានបំពង់ការពារសំលេងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ការបំពងសំលេងដោយឧឃោសនស័ព្ទក្នុងពិធីផ្សេងៗ ពិសេសនៅទីក្រុង និងទីប្រជុំជន។ ការបញ្ចាំងវីដេអូតាមហាងកាផែ ការ៉ាអូមខេ ម៉ាញេ ទូរទស្សន៍ វិទ្យុគ្មានម៉ោងសំរាក។ កត្តាទាំង... | general |
តើមានវិធានការអ្វីខ្លះ ដើម្បីទប់ស្កាត់កុំអោយមានកង្វក់ទឹក? | វិធានការនានាសំរាប់អនុវត្តចំពោះមុន៖
- ប្រជាជនគ្រប់រូប គប្បីប្រើប្រាស់ទឹកដោយស្មារតីសន្សំសំចៃខ្ពស់
- កុំចោលកាកសំណល់ទាំងឡាយណា ដែលនាំអោយមានកង្វក់ទឹក
- កុំប្រើប្រាស់ថ្នាំពុល និងជីគីមីក្នុងវិស័យកសិកម្ម
- ត្រូវអនុវត្ត និងពង្រីកវិស័យកសិកម្មតាមកម្មវិធីអោយ ភីអ៊ឺម វិធានការចំរុះថែទាំដំណាំ ដោយមិនប្រើប្រាស់ថ្នាំពុល
- ត្រូវអប់រំប្រជាជ... | general |
តើការកង្វក់ទឹកមានផលអាក្រក់អ្វីខ្លះ? | ការកង្វក់ទឹកមានផលអាក្រក់យ៉ាងខ្លាំង គឺទឹកមិនអាចប្រើប្រាស់បាន តែយើងប្រើប្រាស់ និងបរិភោគវា បណ្តាលអោយកើតជំងឺរាតត្បាតផ្សេងៗដូចជា គ្រុនពោះវៀន គ្រុនចាញ់ រលាកថ្លើម រាករូស។ ម៉្យាងទៀតកង្វក់ទឹកជាហេតុនាំអោយបាត់បង់ជីវសាស្រ្តចំរុះក្នុងទឹក។ | general |
តើកង្វក់ទឹកនៅប្រទេសកម្ពុជាយើងបណ្តាលមកពីមូលហេតុអ្វីខ្លះ? | កង្វក់ទឹកនៅប្រទេសកម្ពុជាយើងបណ្តាលមកពីទីប្រជុំជននានា ដែលមានទីតាំងតាមមាត់ទឹក កំពង់ចំលង កំពង់ផែ សំណង់ផ្ទះទឹក បានបោះចោលកាកសំនល់ កំទេចកំទី ខ្មោចសត្វហើយបន្ទោរបង់ចូលក្នុងទឹក ឯការដឹកជញ្ជូនប្រេងកាមផ្លូវទឹកការលាងធុងប្រេង សិប្បកម្ម អាជីវកម្ម និងបំរើបំរាស់ជីគីមីនិងថ្នាំសំលាប់សត្វល្អិត ក៏បណ្តាលអោយកង្វល់ទឹកដែរ។ ម៉្យាងទៀត បណ្តាលមកប្រ... | general |
តើមានមធ្យោបាយអ្វីខ្លះ ដើម្បីកាត់បន្ថយការបំពុលអាកាស? | ដើម្បីកាត់បន្ថយការបំពុលអាកាស យើងត្រូវមានមធ្យោបាយដូចតទៅ៖
- ប្រើប្រាស់យានយន្តទាំងឡាយដែលមិនបង្កអោយមានកង្វក់អាកាស
- ពង្រីកប្រេងសាំងគ្មានជាតិសំណ ជាប្រការល្អប្រសើរ
- កែច្នៃឧស្ម័នដែលចេញពីបំពង់ផ្សែង ដើម្បីកាត់បន្ថយជាតិពុល
- និយមការជិះកង់ រឺថ្មើរជើងចំពោះដំណើរជិតៗ
- ដាំដើមឈើ ដើម្បីអោយស្រូបយកធូលី និងកាបូនឌីអុកស៊ីត
- ចៀសវាងការដុតស... | general |
ចូររៀបរាប់ពីសារធាតុបំពុលអាកាស និងប្រភពរបស់វា។ | សារធាតុបំពុលអាកាស និងប្រភពរបស់វាមានដូចតទៅ៖
- កាបូនម៉ូណូអុកស៊ីត៖ កើតពីផ្សេងម៉ាស៊ីនយានយន្ត រោងចក្រឧស្សាហកម្ម ផ្សែងបារី។
- អាសូតអុកស៊ីត៖ កើតពីចំហេះឥន្ធនៈនៅក្នុងរថយន្តរោងចក្រអគ្តិសនី ឧស្សាហកម្មប្រើប្រាស់ចំហាយទឹក។
- ស្ពាន់ធ័រឌីអុកស៊ីត៖ កើតពីចំហេះផូស៊ីលឥន្ធនៈ ដែលភាយចេញពីចំហេះធ្យូងថ្ម និងប្រេងកាតដែលមានស្ពាន់ធ័រ។
- ភាគល្អិត (អ... | general |
តើអ្វីខ្លះដែលធ្វើអោយប៉ះពាល់ដល់គុណភាពខ្យល់? | ខ្យល់កខ្វក់បណ្តាលមកពីផ្សេង ដែលពាក់ព័ន្ធទៅនឹងម៉ាស៊ីនភ្លើង យានយន្តនានា (ពិសេសយានយន្តចាស់) ការចំអិនអាហារ រោងចក្រ ឧស្សាហកម្ម សិប្បកម្ម រោងចក្រចំរាញ់ប្រេង ភ្លើងឆេះព្រៃ បន្ទុះភ្នំភ្លើង ការដុតសំរាម និងកង្វក់ដោយសារធូលី ដែលពាក់ព័ន្ធទៅនឹងផ្លូវថ្នល់គ្មានក្រាលកៅស៊ូនិងរញ្ជួយដី។ ម៉្យាងទៀតបណ្តាលមកពីសំរាមតាមចិញ្ចើមថ្នល់ដែលបញ្ចេញឧស្ម័ន... | general |
តើមិត្តល្អដែលគួររាប់រកមានលក្ខណៈដូចម្តេចខ្លះ? ចូររៀបរាប់។ | មិត្តល្អ ៤ប្រភេទមានលក្ខណៈសំរាប់សំគាល់ដូចតទៅ៖
ក. មិត្តមានឧបការៈ គឺមិត្តមានការទំនុកបំរុង
- ត្រេកអរនឹងមិត្តមកលេង
- ពេលមិត្តប្រមាថ ក៏ជួយរក្សា
- ពេលមិត្តភ័យ ក៏យកខ្លួនអោយជាទីពឹងរបស់មិត្តបាន
- ពេលមិត្តមានការចំាបាច់ តែងជួយផ្គត់ផ្គង់តាមលទ្ធភាព
- មានអធ្យាស្រ័យល្អ ចេះលើកលែងកំហុសចំពោះមិត្តដែលបានប្រព្រឹត្តខុស។
ខ. មិត្តរូបសុខទុក្ខ (... | general |
តើគេអាចសំគាល់មិត្តអាក្រក់មានលក្ខណៈដូចម្តេចខ្លះ? | មិត្តអាក្រក់មាន ៤ប្រភេទ ដែលមានលក្ខណៈសំរាប់សំគាល់ដូចតទៅ៖
ក. មនុស្សគិតតែពីខាងបាន
- គិតយកសំរាប់តែម្នាក់ឯង
- ព្រមខូចប្រយោជន៍តែបន្តិចបន្តួច និងតែងចង់បានតែពីខាងច្រើន
- ពេលខ្លួនមានភ័យ ទើបស្ទុះទៅជួយធ្វើកិច្ចការរបស់មិត្ត
- សេពគប់មិត្ត ព្រោះសំលឹងឃើញប្រយោជន៍។
ខ. មនុស្សបានតែខាងនិយាយ
- ពូកែរំលឹកយករឿងដែលអស់ហើយមកនិយាយ
- ពូកែលើកយករឿងដ... | general |
ចូររាប់ប្រទេសផលិតកៅស៊ូធម្មជាតិ ច្រើនជាងគេអោយបានបីដាក់តាមលំដាប់។ | ប្រទេសដែលផលិតផលកៅស៊ូធម្មជាតិច្រើនជាងគេគឺ៖ ប្រទេសម៉ាលេស្យា ប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ។ | general |
បុណ្យមាឃបូជា ពុទ្ធសាសនិកជនយើងតែងប្រារព្ធធ្វើឡើងនៅថ្ងៃពេញបូរណ៌មីខែមាឃរាល់ឆ្នាំ។ ហេតុអ្វីពុទ្ធសាសនិកនាំគ្នាប្រារព្ធធ្វើពិធីបុណ្យនេះ? តាមទំនៀមពិធីបុណ្យនេះប្រព្រឹត្តទៅដូចម្តេច? | បុណ្យមាឃបូជា ពុទ្ធសាសនិកខ្មែរយើងតេងប្រារព្ធធ្វើឡើងនៅ ថ្ងៃពេញបូរណ៌មី ខែមាឃដើម្បីរំលឹកដល់សវកសន្និបាត«ការប្រជុំសាវ័ក» នៃព្រះសម្ពុទ្ធដែលហៅថា ចតុរង្គសន្និបាត «ការប្រជុំមាន៤អង្គ»គឺ៖
១. ថ្ងៃនោះព្រះចន្ទ្រចរចូលដល់មានមាឃនក្សត្រ (ថ្ងៃពេញបូរន៌មី ខែមាឃ)
២. ព្រះភិក្ខុសង្ឃចំនួន១២៥០រូប ឥតបានកំណត់ពេលគ្នាជាមុនសោះក៏ស្រាប់តែមកប្រជុំព្រមគ្... | general |
ពិធីបុណ្យភ្ជុំបិណ្ឌតាមទំនៀមប្រព្រឹត្តទៅដូចម្តេច? ហេតុអ្វីប្រជាជនខ្មែរនិងនិយមធ្វើបុណ្យភ្ជុំបិណ្ឌក្នុងរនោចខែភត្របទជារៀងរាល់ឆ្នាំ? | តាមទំនៀមទម្លាប់ប្រជាជនខ្មែរធ្វើពិធីបុណ្យកាន់បិណ្ឌចំនួន១៥ថ្ងៃ។ ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោចជាថ្ងៃកាន់បិណ្ឌ ឬ១៥ថ្ងៃ។ ពីថ្ងៃ១៥ រោចថ្ងៃភ្ជុំបិណ្ឌ ព្រោះថ្ងៃនេះអ្នកស្រុកមកប្រជុំគ្នាធ្វើនៅវត្តគ្រប់ៗគ្នា។ ពាក្យថា «បិណ្ឌ» មានន័យថាពំនូតបាយដែលគេឧទ្ទិសដល់ ខ្មោចដែលបានស្លាប់ទៅ។ បាយបិណ្ឌគឺពុំនូតបាយដំណើបចំអិនជាមួយខ្ទិះដូងហើយលាយជាមួយគ្រឿងផ្ស... | general |
ពិធីបុណ្យចូលឆ្នាំខ្មែរមានរយៈពេល៣ថ្ងៃជារៀងរាល់ឆ្នាំតាមជំនឿប្រជាជនខ្មែរលយល់ថាទេវតាឆ្នាំចាស់ត្រូវផ្លាស់ទទួលទេវតាឆ្នាំថ្មី រីឯការចូលឆ្នាំទៀតសោធគេបានដឹងពីថ្ងៃទី ម៉ោងនាទីយ៉ាងច្បាស់តើគេគោរពលើក្បួនអ្វី? តាមទំនៀមតើពីធិនេះប្រព្រឹត្តទៅដូចម្តេចខ្លះ? | មនុស្សគ្រប់ជាតិសាសន៍ តែងប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំថ្មី។ គេនិយមកំណត់ពេលវេលា និងរៀបចំធ្វើពិធីបុណ្យនេះប្លែកៗគ្នា សមស្របទៅតាមជំនឿទំនៀមទម្លាប់និងប្រពៃណីរបស់ជាតិគេ។
ប្រជាជនខ្មែរយើងខ្លះមានជំនឿថាក្នុងរវាងមួយឆ្នាំក្នុងឆ្នាំចាស់ជួនកាលជួបឧបទ្រពចង្រៃជួនមានជំងឺប្រចាំកាយ ជួនកាលទៀតបានប្រព្រឹត្តអំពើអាក្រក់សៅហ្មងផ្សេងៗជាដើម។ លុះផុតឆ... | general |
តើអាស៊ានមានគោលដៅដូចម្តេចខ្លះ? | គោលដៅបង្កើតអាស៊ាន គឺ ធ្វើសហប្រតិបត្តិការក្នុងតំបន់ដោយឈរលើស្មារតីភាពលើវិស័យ៖
- សេដ្ឋកិច្ច (កសិកម្ម ឧស្សាហកម្ម គមនាគមន៍ ទេសចរណ៍ ពាណិជ្ចកម្ម)។
- វិទ្យាសាស្ត្រ បច្ចេកទេស វប្បធម៌ និង ការងាររដ្ឋបាល។
- តំហែរក្សា សន្តិភាពក្នុងតំបន់តាមរយៈការគោរពដ៏ខ្ជាប់ខ្ជួននូវយុត្តិធម៌ និង គោលការណ៍ច្បាប់ទាំងឡាយរវាងប្រទេសក្នុងតំបន់ និង ប្រកា់ន់... | general |
តើអាស៊ានបង្កើតឡើងដំបូងដោយប្រទេសណាខ្លះ? នៅទីណា? នៅថ្ងៃ ខែ ឆ្នាំណា? | អាស៊ានបង្កើតឡើងដំបូងមាន៥ ប្រទេសដូចជា៖
- ប្រទេសឥណ្ឌូនេស៊ី
- ប្រទេសម៉ាឡេស៊ី
- ប្រទេសភីលីពីន
- ប្រទេសសិង្ហិបូរី
- ប្រទេសថៃ
នៅទីក្រុងបាំងកកប្រទេសថៃ។ អាស៊ានបង្កើតឡើងនៅថ្ងៃទី០៨ខែសីហាឆ្នាំ១៩៦៧។ អាស៊ានជាមហាអំណាចទី ០៧ ផ្នេកសេដ្ឋកិច្ច៕ | general |
តើសមាហរណកម្មអាស៊ាន ប្រព្រឹត្តទៅនៅថ្ងៃ ខែ ឆ្នាំណា? | សមាហរណកម្មអាស៊ាន ប្រព្រឹត្តទៅនៅថ្ងៃទី ៣១ខែ ធ្នូ ឆ្នាំ ២០១៥៕ | general |
ចូរនិយាយពីអត្ថន័យនៃនិមិត្តសញ្ញាអាស៊ាន និង ទង់អាស៊ាន? | + និមិត្តសញ្ញាអាស៊ាន និង ទង់អាស៊ានតំណាងអោយសហគមន៍អាស៊ានមួយដែលមានស្ថិរភាព សន្តិភាព រួបរួមគ្នា និង ប្រកបដោយថាមពល។
+ ពណ៌របស់និមិត្តសញ្ញា និង ទង់អាស៊ានមានពណ៌ ខៀវ ក្រហម ស និង ពណ៌លឿង ដែលមានពណ៌ទាំងអស់នេះតំណាងអោយពណ៌សំខាន់ៗនៃទង់ជាតិរបស់ប្រទេសសមាជិកទាំងអស់៕
+ អត្ថន័យនៃពណ៌នីមួយៗគឺ៖
- ពណ៌ខៀវ តំណាងអោយសន្តិភាព និង ស្ថេរភាព។
- ពណ៌ក្... | general |
របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពមានតាវកាលិកអ្វីខ្លះ? ចូររៀបរាប់ពីតាវកាលិកនីមួយៗ។ | របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពមានតាវកាលិកដូចជា៖
+ សេវាព្យាបាលថែទាំវេជ្ជសាស្រ្ដការព្យាបាលដោយសម្រាកក្នុងមន្ទីរពេទ្យនិងសេវាពិគ្រោះជម្ងឺក្រៅមានជាអាទិ៍៖
- សេវាព្យាបាលថែទាំតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្ដ្រ សេវាធ្វើរោគ វិនិឆ្ឆ័យ សេវាមន្ទីរពិសោធន៍ និងសេវាវេជ្ជសាស្រ្ដផ្សេងទៀត ឧបករណ៍ផ្នែកសល្យសាស្ត្រ និងសម្ភារផ្នែកវេជ្ជសាស្រ្... | general |
ចូររៀបរាប់ពីវិសាលភាព និងដែនអនុវត្តនៃច្បាប់ស្ដីពីរបបសន្ដិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ? | ជនដែលត្រូវដាក់បញ្ចូលឲ្យនៅក្នុងរបបសន្ដិសុខសង្គមតាមច្បាប់នេះ ដោយមិនមានបែងចែកពីពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿសាសនា គំនិតនយោបាយ ដើម កំណើតសង្គម ការចូលជាសមាជិកសហជីពកម្មករនិយោជិត ឬធ្វើសកម្មភាពក្នុងសហជីពគឺ៖
- កម្មករនិយោជិតទាំងអស់ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ប្រសិនបើជនទាំងនោះធ្វើសកម្មភាពការងារនៅក្នុងទឹកដីព្រះរា... | general |
ដូចម្ដេចដែលហៅថា ហានិភ័យការងារ (គ្រោះថ្នាក់ការងារ)? | ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារ គឺជាគ្រោះថ្នាក់ដែលធ្លាក់លើរូបរាយកាយកម្មករនិយោជិត ដោយធ្វើការ ឬពេលធ្វើការ ទោះដោយហេតុយ៉ាងណាក៏ដោយ ហើយទោះមានកំហុសពីកម្មករនិយោជិត ឬគ្មានក៏ដោយ។ ម្យ៉ាងវិញទៀត ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារដែរ ចំពោះគ្រោះថ្នាក់ដែលធ្លាក់លើរូបកាយកម្មករនិយោជិតក្នុងពេលដែលសាមីខ្លួនធ្វើដំណើរពីលំនៅស្ថានខ្លួនត្រង់ឆ្ពោះទៅ... | general |
យោងតាមច្បាប់ស្ដីពីរបបសន្ដិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្ដីពីការងារ តើតាវកាលិកហានិភ័យការងារមានអ្វីខ្លះ? | យោងតាមច្បាប់ស្ដីពីរបបសន្ដិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្ដីពីការងារ តាវកាលិកហានិភ័យការងារមាន៖
- ការថែទាំនិងព្យាបាលមុខរបួស ដែលបណ្ដាលមកពីគ្រោះថ្នាក់ការងារ ឬគ្រោះថ្នាក់ពេលធ្វើដំណើរឬជម្ងឺវិជ្ជាជីវៈ ទោះបីជាគ្រោះថ្នាក់នោះបណ្ដាលឲ្យមានការ អាក់ខានធ្វើការក្ដី ឬគ្មានក្ដី។
- ការផ្ដល់ប្រាក់បំណាច់ប្រចាំថ្... | general |
តើតាវកាលិកសំខាន់ៗមានប៉ុន្មាន យោងតាមអនុសញ្ញាអន្ដរជាតិលេខ ១០២ ស្ដីពីរបបសន្ដិសុខសង្គមរបស់អង្គការអន្ដរជាតិខាងការងារ (ILO) ចូររៀបរាប់ពីតាវកាលិកនីមួយៗ។ | របបសន្ដិសុខសង្គមមានតាវកាលិក ៩សំខាន់ៗគឺ៖
- តាវកាលិកជរាភាព
- តាវកាលិកទុព្វលភាព
- តាវកាលិកមរណៈភាព
- តាវកាលិកហានិភ័យការងារ
- តាវកាលិកព្យាបាលនិងថែទាំវេជ្ជសាស្រ្ដ
- តាវកាលិកជម្ងឺ
- តាវកាលិកមាតុភាព
- តាវកាលិកនិកម្មវេលានិង
- តាវកាលិកគ្រួសារ។
+ តាវកាលិករបបសន្ដិសុខសង្គមនីមួយៗមានដូចតទៅ៖
- តាវកាលិកជរាភាព ផ្ដល់ជូនចំពោះអ្នកដែលបានបំ... | general |
តើច្បាប់ស្ដីពីរបបសន្ដិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារមានសារៈសំខាន់ដូចម្ដេចខ្លះសម្រាប់កម្មករនិយោជិត? | ច្បាប់ស្ដីពីរបបសន្ដិសុខសង្គម គឺជាយន្ដការដែលមានសារៈសំខាន់បំផុត ហើយត្រូវបានរៀបចំ គ្រប់គ្រង និងចាត់ចែងឡើងដោយរដ្ឋ ដើម្បីធានានូវសន្ដិសុខប្រាក់ចំណូល នៅពេលជួបហានិភ័យសង្គមនានាដោយទទួលបានតាវកាលិកជរាភាព តាវកាលិកទុព្វលភាព តាវកាលិកមរណៈភាព តាវកាលិកហានិភ័យការងារ តាវកាលិកថែទាំព្យាបាលវេជ្ជសាស្រ្ដ តាវកាលិកជម្ងឺ តាវកាលិកគ្មានការងារធ្វើ ន... | general |
ដូចម្តេចដែលហៅថាអាករលើតម្លៃបន្ថែម? | អាករលើតម្លៃបន្ថែម គឺជាអាករកំណត់ទៅលើការចំណាយទិញរបស់អ្នកប្រើប្រាស់ អាករនេះត្រូវប្រមូលពីការ ប្រកបអាជីវកម្ម និងការនាំចូល។ | general |
ក្រោយការចូលជាសមាជិកអាស៊ាន តើប្រទេសកម្ពុជាទទួលបាននូវគុណសម្បត្តិ និងគុណសម្បត្តិអ្វីខ្លះ? | កម្ពុជាចូលជាសមាជិកអាស៊ានទទួលបានគុណសម្បត្តិនិងគុណវិបត្តិ៖
ក. គុណសម្បត្តិផ្នែកនយោបាយក្រោយពេលកម្ពុជាចូលជាសមាជិកអាស៊ានកម្ពុជាទទួលបាន៖
- កម្ពុជាលែងព្រួយបារម្ភចំពោះរឿងគំរាមកំហែងផ្នែកសន្តិសុខនិងលែងនៅឯកការទៀត
- កម្ពុជាមានសន្តិភាពសេរីភាពក្នុងតំបន់ព្រមទាំងអាចដោះស្រាយបញ្ហារួមជាមួយអាស៊ានបញ្ហាព្រំដែននិងបញ្ហានយោបាយប្រចាំតំបន់ដោយសន្ត... | general |
ចូរនិយាយដោយសង្ខេបអំពីដំណើរចូលជាសមាជិកអាស៊ានរបស់កម្ពុជា។ | ក. កម្ពុជាទទួលបានឋានៈជាភ្ញៀវពិសេសអាស៊ាន (១៩៩៣ដល់១៩៩៤) ក្រោយការបោះឆ្នោតនៅថ្ងៃទី២៣ដល់ ២៨ ឧសភា ១៩៩៣ មករដ្ឋាភិបាលចម្រុះមួយបានត្រូវបង្កើតឡើងហើយគោលនយោបាយថ្មីស្រឡាងសម្រាប់រដ្ឋាភិបាលនេះក៏ត្រូវអនុម័តដោយសភាជាតិពេលនោះប្រជាជនកម្ពុជាគ្រប់រូបបានទទួលរបបថ្មីមួយដែលមានជីវិតរហូតដល់សព្វថ្ងៃគឺរបបប្រជាធិបតេយ្យសេរីពហុបក្ស។ គោលនយោបាយក្រៅប្រទេ... | general |
ពិធីបុណ្យចូលឆ្នាំខ្មែរមានកម្មវិធីឆ្លងភ្នំខ្សាច់។ ចូរបង្ហាញអត្តន័យនៃភ្នំខ្សាច់។ | ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរមានរយៈពេល៣ថ្ងៃ។ ក្នុងពិធីនេះមានពិធីភ្ជាប់ពិធីបុណ្យព្រះពុទ្ធសាសនា គឺពិធីពូនភ្នំខ្សាច់ជាកិច្ចបង្ហើយបុណ្យ។
- ភ្នំខ្សាច់តំណាងឱ្យមហាបរពិត្រនៃលោកធាតុប្រចាំប្រទេសឥណ្ឌាគឺមានកំពូល៥ ដែលភ្នំកណ្តាលតំណាងឱ្យភ្នំព្រះសុមេរុ និងកំពូល៤ទៀត តំណាងឱ្យទ្វីបទាំង ៤ជាសត្តបរិព័ទ្ធ ព័ទ្ធព័ន្ធជាបរិវារជុំវិញភ្នំព្រះសុមេ... | general |
បច្ចុប្បន្ននៅកម្ពុជា តើគេជ្រើសរើសមេឃុំតាមរបៀបណា? | បច្ចុប្បន្ននៅកម្ពុជាគេជ្រើសរើសមេឃុំដោយសារការបោះឆ្នោតជាសាកល និងតាមប្រព័ន្ធបោះឆ្នោតសមាមាត្រ ដើម្បីជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ដែល៖
- ប្រធានក្រុមប្រឹក្សា ឃុំ សង្កាត់ ជាមេឃុំ ឬចៅសង្កាត់។
- អនុប្រធានក្រុមប្រឹក្សាឃុំសង្កាត់ ជាជំទប់លេខ ១ ជំទប់លេខ២ ទៅសង្កាត់រងទី១ ចៅសង្កាត់រងទី២។
- សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់មានចំនួនពី៥ ... | general |
តើច្បាប់ចរាចរណ៍កម្ពុជាមានប៉ុន្មានជំពូក? ប៉ុន្មានមាត្រា? | ច្បាប់ចរាចរណ៍កម្ពុជាមាន ១២ ជំពូក និង៩៥ មាត្រា។ | general |
ចូរនិយាយពីទម្រង់នៃរដ្ឋាភិបាលរបស់ប្រទេសមួយចំនួន។ | ទម្រង់នៃរដ្ឋាភិបាលក្នុងប្រទេសមួយចំនួន៖
- រាជាធិបតេយ្យ៖ គីជាទម្រង់នៃការដឹកនាំមួយដែលអំណាចសម្រេចខ្ពស់បំផុតនឹងអំណាចសម្រេចចុងក្រោយនៅក្នុងកណ្តប់ដៃព្រះរាជាតែមួយអង្គឯងគត់ អ្នកគ្រប់គ្រងប្រើប្រាស់ផ្តាច់ការ ហើយអំនាចគ្មានព្រំដែនឡើយ។ ព្រះរាជាជាប្រធាននៃអំណាចទាំងបី គឺអំណាចនីតិបញ្ញាត្តិនីតិប្រតិបត្តិនិងតុលាការអ្នកដឹកនាំបន្តគឺតាមខ្សែរា... | general |
ដើម្បីឱ្យកុមារមានការអភិវឌ្ឍពេញលេញ និងសមស្របតាមបុគ្គលិកលក្ខណៈតើគ្រួសារ សាលារៀន និងសមត្ថកិច្ចសាធារណៈត្រូវយកចិត្តទុកដាក់និងទទួលខុសត្រូវដូចម្តេចខ្លះ? | ដើម្បីសម្រេចបានសិទ្ធិទទួលបានការអប់រំរបស់កុមារសាមីខ្លួនកុមារនិងស្ថាប័នពាក់ព័ន្ធត្រូវមានភារកិច្ចដូចជា៖
ក. សាមីខ្លួនកុមារ
- ត្រូវខិតខំរៀនសូត្រ
- ត្រូវគោរពបទបញ្ជា និងវិន័យសាលា
- ស្តាប់តាមការទូន្មានប្រៀបប្រដៅរបស់ឪពុកម្តាយលោកគ្រូ អ្នកគ្រូ
- សេពគប់មិត្តភក្រ្តល្អៗ
- មិនប្រើប្រាស់គ្រឿងញៀន។
ខ. ស្ថាប័នដែលពាក់ព័ន្ធ
- មាតាបិតា៖ មាត... | general |
ចូរនិយាយពីគោលការណ៍នៃភូមិ សង្កាត់មានសុវត្ថិភាព។ | គោលការណ៍នៃភូមិ សង្កាត់មានសុវត្ថិភាព មានចំណុចសំខាន់ ៩គឺ៖
- គ្មានសកម្មភាពលួច ឆក់ ប្លន់ គ្រប់ប្រភេទ
- គ្មានអំពើអនាចារ ការជួញដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ
- គ្មានការផលិត ការបែងចែក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់
- គ្មានក្មេងទំនើង
- គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្ម... | general |
ដើម្បីឱ្យសហគមន៍របស់អ្នកមានការរីកចម្រើនជានិច្ចតើអ្នកមានវិធានការដូចម្តេចខ្លះ ក្នុងការថែរក្សា និងការពារធនធានធម្មជាតិ ក្នុងសហគមន៍របស់អ្នកកុំឱ្យមានការខូចខាតនិងវិនាស? | ដើម្បីឱ្យសហគមន៍មានការរីកចម្រើនជានិច្ច វិធានការ ក្នុងការថែរក្សា និងការពារធនធានធម្មជាតិកុំឱ្យមានការខូចខាតនិងវិនាសមានដូចជា៖
- បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ
- ចូលរួមថែរក្សា និងការពារបរិស្ថាន
- កាត់បន្ថយការប្រើប្រាស់ជីគីមី ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថាន
- ចូលរួមដាំដើមឈើបន្ថែម
- ស្វែងយល់ឱ្យបានច្បាស់ពីផលវិបាកដែលកើតមកពីការបំពុលបរិស្... | general |
ហេតុអ្វីបានជាប្រជាជនកម្ពុជាចូលចិត្តរស់នៅច្រើនកុះករក្នុងតំបន់ទំនាបកណ្តាល ជាងនៅតំបន់ឯទៀត? | ប្រជាជនចូលចិត្តរស់នៅតំបន់ទំនាបកណ្តាកគឺ៖
- សំបូរដីមានជីជាតិ ងាយស្រួលក្នុងការប្រកបរបរកសិកម្ម
- សំបូរផ្លូវទឹក ងាយស្រួលក្នុងការងារធ្វើដំណើរ និងដឹកជញ្ចូនទំនិញងាយស្រួលប្រកបរបរ កសិកម្ម ឧស្សាហកម្ម
- ងាយស្រួលក្នុងការប្រកបរបរនេសាទ
- ផ្តល់លក្ខខណ្ឌល្អប្រសើរដល់ការរស់នៅរបស់ប្រជាជន។ | general |
កាលណាគេនិយាយពីកំណើននគររូបនីយកម្ម តើគេនិយាយពីបញ្ហាអ្វីខ្លះ? | កាលណាគេនិយាយពីកំណើននគររូបនីយកម្មត្រូវនិយាយពីបញ្ហា៖
- កង្វក់អាកាស៖ ផ្សែងរោងចក្រម៉ាស៊ីនភ្លើងពីររថយន្តនិងចូលបណ្តាលមកពីផ្លូវថ្នល់មិនក្រាលកៅស៊ូ។
- ការរំខានដោយសូរសំឡេង៖ ចេញពីរោងចក្រ ម៉ាស៊ីនភ្លើងរថយន្តពេលមានពិធីបុណ្យ ឬរៀបអាពាពិពាហ៍។
- បញ្ចេញកាកសំណល់សម្អុយ៖ ដែលចេញពីការធ្វើប្រព្រឹត្តកម្មនៃរោងចក្រមុនបញ្ចេញចោល។
- ប្រព័ន្ធលូចាស់ទ្... | general |
ចូររៀបរាប់បទល្មើសដែលទាក់ទងនឹងទំនួលខុសត្រូវផ្នែករដ្ឋប្បវេណីឱ្យបានចំនួន៥និងផ្នែកព្រហ្មទណ្ឌឱ្យបាន១០។ | បទល្មើសដែលទាក់ទងនឹងទំនួលខុសត្រូវផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌគឺ៖
ក. ទំនួលខុសត្រូវផ្នែករដ្ឋប្បវេណី
- ទំនួលខុសត្រូវផ្នែករដ្ឋប្បវេណីនៅពេលជនល្មើសត្រូវបានច្បាប់បង្ខំឱ្យសងការខូតខាត ជំងឺចិត្តចំពោះអំពើដែលខ្លួនប្រព្រឹត្តទៅលើអ្នកដទៃរំលោភកិច្ចសន្យា។
- មិនបានបំពេញកាតព្វកិច្ចរបស់ខ្លូនត្រូវច្បាប់បង្ខំឱ្យបំពេញកិច្ចការឡើងវិញតាមកិច្ចស... | general |
តើស្ពានអាកាសរបស់ប្រទេសកម្ពុជាដែលរាជរដ្ឋាភិបាលបានកសាងឡើងដើម្បីសម្រួលដល់គមនាគមន៍ផ្លូវគោកមានប៉ុន្មានខ្សែ បើគិតមកដល់ឆ្នាំ ២០១២? គឺអ្វីខ្លះ? | ស្ពានអាកាសរបស់ប្រទេសកម្ពុជាដែលរាជរដ្ឋាភិបាលបានកសាងឡើងដើម្បីសម្រួលដល់គនាគមន៍ផ្លូវគោកមាន ២ខ្សែ បើគិតមកដល់ឆ្នាំ ២០១២ គឺ៖
- ស្ពានអាកាសក្បាលថ្នល់
- ស្ពានអាកាសពេទ្យលោកសង្ឃឬស្ពាន ៧មករា
- ស្ពានអាកាសស្ទឹងមានជ័យ (កំពុងសាងសង់)។ | general |
ប្រជាជនកម្ពុជាយើងមានរបាំងជាច្រើនប្រភេទដោយឡែកមានរបាំមួយគេហៅថា របាំក្រុដិ។ តើរបាំនេះសំដែងបាននៅពេលណាខ្លះ? តើមានទាក់ទងនឹងពុទ្ធប្រវត្តិដូចម្តេចខ្លះ? | របាំត្រុដិជារបាំប្រជាប្រិយមួយបែបដែលគេនិយមលេងតែពេលចូលឆ្នាំខ្មែរ ដើម្បីផ្តាច់ឆ្នាំចាស់ហចូលទៅឆ្នាំថ្មីនិងដើម្បីប្រសិទ្ធពរសព្ទសាធុការពរជូនដល់អ្នកស្រុក ក្នុងឱកាសចូលឆ្នាំថ្មីនោះផង ប៉ុន្តែតាមទំលាប់អ្នកស្រុក ជួនកាលគេលេងរបាំនេះម្តងៗដែរនៅពេលបន់ស្រន់សុំទឹកភ្លៀងដោយអាកាសកធាតុពេលនោះមានការរាំងស្ងួតជាយូរមកហើយ។ សព្វថ្ងៃនេះគេប្រទះឃើញរបា... | general |
នៅពេលសំដែងក្បាច់ប្រដាល់សេរីខ្មែរបុរាណម្តងៗ គេបានប្រគំបទភ្លេងមានសំនៀងញាប់រន្ធើន។ តើបទភ្លេងនោះឈ្មោះអ្វី? ពីបុរាណគេប្រើនៅពេលណាខ្លះ? | បទភ្លេងដែលគេប្រគំពេលសំដែងលក្បាច់ប្រដាល់សេរីខ្មែរបុរាណឈ្មោះលថាភ្លេងស្គរយោល។ ពីបុរាណកេប្រើស្គរ យោលជាវង់ភ្លេងកងទ័ពក្នុងពេលមានចម្បាំង ឬចេញច្បាំងតតាំងនឹងសត្រូវម្តងៗ គេព្យួរនៅលើខ្នងដំរី។ លុះមកដល់សម័យបច្ចុប្បន្ន គេយកមកប្រគំកំដរពិធីបុណ្យសព និងកំដរល្បែងកីឡាប្រដាល់សើរខ្មែរនេះឯង។ | general |
នៅពេលមានពិធីតំកល់សព ហែលសព បូជាសពគេបាននេះទៅវិញ។ តើឈ្មោះត្រឹមត្រូវហៅអ្វី? មានប្រវត្តិដូចម្តេច? | នៅក្នុងពេលធ្វើពិធីហែសព តំកល់លសព និងបូជាសពភ្ញៀវដែលចូលរួមពិធីត្រូវបង្ហាញទឹកមុខយ៉ាងណាដើម្បីរូមចំណែករំលែកទុក្ខដល់គ្រួសារនៃសព។ ចំណែកបទភ្លេងទៀតសោតដែលគេប្រគុំក្នុងពិធីមានសំនៀងកាន់តែធ្វើអោយបរិយាកាសស្រងេះស្រងោចលន្លង់លន្លោចថែមទៀត។ បទភ្លេងនោះខ្មែរយើងភាគច្រើននិយមហៅថា ភ្លេងក្លងខែក តាមពិតពាក្យនេះជាឈ្មោះរបស់សៀមទេ ដែលមានន័យថាភ្លេងស្គរ... | general |
យើងធ្លាប់ស្គាល់រួចមកហើយអំពីវង់ភ្លេងឆៃយុំា។ ពេលគេប្រគំម្តងៗចង្វាក់ភ្លេងមានលក្ខណៈលោតៗនិងភ្ញាក់ម្តងតិចម្តងខ្លាំង តើវង់ភ្លេងនេះមានប្រវត្តិដូចម្តេច? គេប្រគុំនៅពេលណាខ្លះ? | គេប្រគំភ្លេងឆៃយុំាក្នុងពិធីបុណ្យដែលរីករាយដូចជាលេងកំដរបុណ្យកឋិន បុណ្យផ្កា បុណ្យបំបួសនាជាដើម។ ភ្លេងឆៃយុំាជាភ្លេងរំភើបសប្បាយ រស់រវើកប្លែកពីភ្លេងឯទៀត។ ប៉ុន្តែពេលគេប្រគំម្តងៗចង្វាក់ភ្លេងមានលក្ខណៈលោតៗ ភ្ញាក់ៗច្រម៉ាច់ត្រមើមគួរចង់សើចមានអ្នកខ្លះយល់ថាវង់ភ្លេងនេះមានកំណើកចេញពីមនុស្សជំនាន់ដើមចង្វាក់ភ្លេងមានលក្ខណៈភ្ញាក់ផ្អើលប្រៀបបាន... | general |
កន្លងមកមានខ្មែរយើងមួយចំនួនបានភាន់ច្រឡំថា វង់ភ្លេងពិណពាណ្យថាជាភ្លេងសៀមទៅវិញ។ តើភ្លេងនេះមានប្រភពមកពីណា? ប្រើបាននៅពេលណាខ្លះ? | គេហៅភ្លេង ពិណពាណ្យកាលពីដើមគេនិយមពិណចេញផ្តើមមុនគេ។ កន្លងមកខ្មែរយើងមួយចំនួនបានភាន់ច្រឡំថាភ្លេងសៀម។ តាមពិតសៀមយកពីខ្មែរទៅវិញទេ។ តាមប្រវត្តិសាស្រ្តបញ្ជាក់ថា ភ្លេងពិណពាណ្យមានដើមកំណើតនៅឥណ្ឌាតាំងពីសតវត្សទី១នៃគ្រិស្តសករាជ លុះមកដល់សម័យក្រោយខ្មែរ៏បានកែច្នៃ ផ្លាស់ប្តូរថែមថយឧបករណ៍ភ្លេងឲ្យក្លាយជារបស់ខ្មែរ។
សព្វថ្ងៃនេះគេបានលរៀបចំភ្លេ... | general |
តើមានប្រទេសណាខ្លះដែលបានចូលជាសមាជិកអាស៊ានជាបន្តបន្ទាប់មកទៀត? | ប្រទេសដែលបានចូលរួមជាសមាជិកអាស៊ានជាបន្តបន្ទាប់មកទៀតមាន៖
- ប្រទេសព្រុយនេ សមាជិកទី៦ ចូលថ្ងៃទី ០៨ ខែ មករា ឆ្នាំ ១៩៨៤។
- ប្រទេសវៀតណាម សមាជិកទី៧ ចូលថ្ងៃទី ២៨ ខែ កក្តដា ឆ្នាំ ១៩៩៤។
- ប្រទេសឡាវ សមាជិកទី៨ ចូលថ្ងៃទី ២៤ ខែ កក្តដា ឆ្នាំ ១៩៩៧។
- ប្រទេសមីយ៉ាន់ម៉ា (ភូមា) សមាជិកទី៩ ចូលថ្ងៃទី ២៤ ខែ កក្តដា ឆ្នាំ ១៩៩៧។
- ប្រទេសកម្ពុជា សម... | general |
ដូចម្តេចដែលហៅថា វប្បធម៌សេវាសាធារណៈ? | វប្បធម៌សេវាសាធារណៈគឺសំដៅដល់ការផ្តល់សេវាកម្មសាធារណៈរបស់បុគ្គលិកមន្រ្តីរាជការដែលត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ចំបងៗដូចជា៖
- ការផ្លាស់ប្តូរឥរិយាបថរបស់មន្រ្តីរាជការពី «អ្នកត្រួតត្រាទៅជាអ្នកផ្តល់សេវា»
- ជាអ្នកផ្តល់សេវាដែលផ្តោតទោលើសេចក្តីត្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់សេវា និងត្រូវឆ្លើយតបប្រកបដោយមនសិការវិជ្ជាជីវៈនិងសេចក្ត... | general |
ហេតុដូចម្តេចបានជាមនុស្សត្រូវស្វ័យវាយតម្លៃរាល់សកម្មភាព របស់ខ្លួន? | បានជាមនុស្សត្រូវស្វ័យវាយតម្លៃរាល់សកម្មភាព របស់ខ្លួនព្រោះ៖
+ មនុស្សម្នាក់ៗមានចំណុចខ្លាំង និងចំណុចខ្សោយ មានសមមត្ថភាព លទ្ធភាព បទពីសោធន៏ខុសៗ
គ្នា
+ រកឲឃើញនូវចំណុចខ្វះខាតរបស់ខ្លួន ហើយស្វ័យអភិវឌ្ឍកែប្រែខ្លូន
+ ស្គាល់ខ្លួនឯងច្បាស់មុនស្គាល់អ្នកដទៃ
+ ចង់បង្កើតប្រសិទ្ធិភាពការងារ ត្រូវបង្កើតគុណសម្បត្តិនិងទទួលខុសត្រូវ។ | general |
តើបញ្ហាប្រឈមសំខាន់ៗក្នុងរដ្ឋបាលសាធារណៈបច្ចុប្បន្នជួបប្រទះបញ្ហាអ្វីខ្លះ? | បញ្ហាប្រឈមសំខាន់ៗក្នុងរដ្ឋបាលសាធារណៈបច្ចុប្បន្នរួមមាន៖
- នីតិវិធីមួយចំនួនក្នុងការផ្តល់សេវាសាធារណៈនៅមានភាពស្មុគស្មាញ ប្រមូលផ្តុំការិយាល័យធិបតេយ្យ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ក្នុងរដ្ឋបាលសាធារណៈនៅមានកម្រិត ហើយការរៀបចំនិងការដាក់ឲ្យអនុវត្តមួយចំនួនមានលក្ខណៈដាច់ដោយដុំ មិនមានលក្ខណៈជាប្រព័ន្ធ។
- រំហួតការងា... | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.