question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
ក្នុងចំណោមទីក្រុងទាំងអស់នៅអាស៊ាន តើទីក្រុងណាដែលធំជាងគេ? | ទីក្រុងដែលធំជាងគេនៅអាស៊ានគឺទីក្រុង “ចាកាតា” នៃប្រទេសឥណ្ឌូនេស៊ី។ | general |
តើប្រទេសណាខ្លះក្នុងចំណោមប្រទេសអាស៊ានដែលនៅមានរបបស្តេចនៅឡើយ? | ប្រទេសអាស៊ានទាំងអស់ ប្រទេសដែលនៅមានរបបស្តេចនៅឡើយមាន ប្រទេសកម្ពុជា ថៃ ប្រ៊ុយណេ ម៉ាឡេស៊ី។ | general |
ក្នុងចំណោមប្រទេសអាស៊ាន តើប្រទេសណាដែលមានកោះច្រើនជាងគេ? | ប្រទេសដែលមានកោះច្រើនជាងគេ គឺប្រទេសឥណ្ឌូនេស៊ី មានកោះចំនួន ១៧.៥០០។ | general |
តើប្រទេសណាដែលមានផ្ទៃដីធំជាងគេ? ហើយប្រទេសណាដែលមានផ្ទៃដីតូចជាងគេក្នុងចំណោមប្រទេសអាស៊ាន? | ក្នុងចំណោមប្រទេសអាស៊ាន៖
- ប្រទេសដែលមានផ្ទៃដីធំជាងគេគឺឥណ្ឌូនេស៊ី
- ប្រទេសដែលមានផ្ទៃដីតូចជាងគេគឺសិង្ហបុរី។ | general |
តើអាស៊ានធ្លាប់មានវិបត្តិសេដ្ឋកិច្ចប៉ុន្មានមកហើយ? តើវាផ្តល់ផលវិបាកអ្វីខ្លះ? | អាស៊ានធ្លាប់មានវិបត្តិសេដ្ឋកិច្ចពីរលើកមកហើយគឺ៖
- លើកទី១៖ ចន្លោះឆ្នាំ ១៩៨៨ដល់១៩៨៩ ប្រទេសសមាជិកភាគច្រើនជួបវិបត្តិប្រេងកាត សំណនឹងកៅស៊ូចុះថោក។ វិបត្តិនេះធ្វើឱ្យបាត់បង់តុល្យភាពសង្គមនិងមនុស្សឥតការងារធ្វើរហូតដល់ធ្វើឱ្យមានវិបត្តិនយោបាយផ្ទៃក្នុងនៅតាមប្រទេសនីមួយៗ។
- លើកទី២៖ ចន្លោះឆ្នាំ១៩៩៧ដល់១៩៩៨បណ្តាឱ្យមានវិបត្តហិរញ្ញវត្ថុដែលប៉... | general |
តើរបបមាតាធិបតេយ្យជាអ្វី? | មាតាធិបតេយ្យចេញមកពីពាក្យបីម៉ាត់គឺ៖
មាតាធិបតេយ្យ < មាតា + អធិបតី + ណេយ្យ
- មាតា = ម៉ែ មេ ម្តាយ
- អធិបតី = ម្ចាស់លើគេ ប្រមុខ ប្រធាន ចៅហ្វាយ អ្នកធំ
- ណេយ្យ = ឯយ្យ (បច្ច័យ) = ភាវៈភាព។ | general |
តើមានរឿងព្រេងអ្វីខ្លះដែលឱ្យតម្លៃទៅលើស្រ្តី? | រឿងព្រេងដែលឱ្យតម្លៃទៅលើស្រ្តី ដូចជាក្នុងរឿងឪពុកក្មេករើសកូនប្រសា រឿងភ្នំប្រុស ភ្នំស្រី។ | general |
ដើម្បីឱ្យអ្នកដទៃស្រលាញ់រាប់អានគ្នា តើអ្នកត្រូវធ្វើដូចម្តេចខ្លះចំពោះអ្នកដទៃវិញ? | ដើម្បីឱ្យអ្នកដទៃស្រលាញ់រាប់អានយើងត្រូវ៖
- ចេះផ្តល់ទ្រព្យសម្បត្តិ ផ្តល់ឳកាសនិងកម្លាំងចិត្តដល់អ្នកដទៃ ដើម្បីគេមានលទ្ធភាពរស់នៅជាមួយយើងបាន។
- ការចេះជួយសង្រ្គោះអ្នកដទៃនៅពេលមានអាសន្ន ទុក្ខលំបាក ឬជួបប្រទះនូវបញ្ហាស្មុគ្រស្មាញទាំងឡាយ។
- ភាពមិនមើលងាយ មិនគំរាមកំហែង មិនប្រើអំពើហិង្សាផ្សេងៗចំពោះអ្នកដទៃ។
- ភាពស្មោះត្រង់ជានិច្ច មិនជិ... | general |
ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម តើបុគ្គលនីមួយៗ ទទួលនូវការអប់រំផ្នែកតម្លៃតាមកត្តាណាខ្លះ? | ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អក្នុងសង្គមបុគ្គលនីមួយៗត្រូវទទួលនូវការអប់រំផ្នែកតម្លៃតាមកត្តាមួយចំនួនដូចជា៖
ក. គ្រួសារ គឺជាប្រភពដំបូងនៃការកកើតតម្លៃ ដោយហេតុថា គ្រួសារមានតួនាទីមូលដ្ឋានក្នុងការអប់រំសីលធម៌ របៀបរបប ជំនឿ និងវប្បធម៌សង្គម។
ខ. សង្គម គឺផ្តល់នូវការអប់រំជាចម្បងដោយហេតុថា បរិយាកាសនៅជុំវិញខ្លួនយើងបានបង្ហាញជាក់ស្តែងនូវចិត្ត... | general |
តើពាក្យថា”ជដិល” មានន័យដូចម្តេច? | ជដិល គឺជាជនអាក្រាត ព្រោះការលះបង់ កិលេសជ្រុលហួសហេតុពេក។ | general |
តើរម្មណីយដ្ឋាន “ឋានសួគ៌បូកគោ” ត្រូវបានសម្ពោធនៅថ្ងៃខែឆ្នាំណា? ក្រោមអធិបតីភាពលោកណា? ផ្លូវឡើងភ្នំចម្ងាយប៉ុន្មាន? ផ្លូវនោះឈ្មោះអ្វី? | រម្មណីយដ្ឋាន “ឋានសួគ៌បូកគោ” ត្រូវបានសម្ពោធនៅថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ ២០១២ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីរុក្ខវិថីតេជោ។ | general |
តើទិវាកាកបាទក្រហមកម្ពុជាឆ្នាំ ២០១២ នេះជាការប្រារព្ធខួបលើកទីប៉ុន្មាន? ក្រោមប្រធានបទអ្វី? | ទិវាកាកបាទក្រហមកម្ពុជាបានត្រូវបង្កើតឡើងនៅថ្ងៃទី ១៨ កុម្ភៈ ឆ្នាំ ១៩៥៥។ | general |
តើទិវាមច្ឆាជាតិកម្ពុជាប្រព្រឹត្តទៅនៅថ្ងៃខែឆ្នាំណា? ផ្តល់អត្ថន័យយ៉ាងដូចម្តេច? | ទិវាមច្ឆាជាតិកម្ពុជាប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១២។ ទិវានេះបានផ្តល់នូវអត្ថន័យដូចជា៖
- ដាស់ ពញ្ញាក់ រំលឹកដល់ប្រជាជនខ្មែរឱ្យចូលរួមការពារនិងអភិរក្សលើមច្ឆាជាតិ
- ជាការបញ្ជាក់ដល់ប្រជាជនទាំងអស់ឱ្យយល់ដឹងពីផលប្រយោជន៍ និងផលប៉ះពាល់ដល់មច្ឆាជាតិ
- រក្សាបាននូវមច្ឆាជាតិឱ្យនៅគង់វង្ស និងជាការហាមប្រាមដល់ប្រជានេសាទទូទៅឱ្យយល់ដ... | general |
កាលណាគេនិយាយពីកំណើននគរូបនីយកម្ម តើគេនិយាយពីបញ្ហាអ្វីខ្លះ? | កំណើននគរូបនីយកម្មត្រូវនិយាយពីបញ្ហា៖
- កង្វក់អាកាស៖ ផ្សែងរោងចក្រ ម៉ាស៊ីនភ្លើងពីរថយន្ត និងចូលបណ្តាលមកពីផ្លូវថ្នល់ មិនក្រាលកៅស៊ូ
- ការរំខានដោយសូរសម្លេង៖ ចេញពីរោងចក្រ ម៉ាស៊ីនភ្លើងរថយន្តពេលមានពិធីបុណ្យ ឬរៀបអាពាហ៍ពិពាហ៍
- បញ្ហាកាកសំស្អុយ៖ ដែលចេញពីការធ្វើប្រព្រឹត្តកម្មនៃរោងចក្រមុនបញ្ចេញចោល
- ប្រព័ន្ធលូចាស់ទ្រុឌទ្រេមដែលពេលភ្លៀ... | general |
នៅក្នុងអាពាហ៍ពិពាហ៍ខ្មែរគេតែងនិយាយថា “មេបា” “ម្លូស្លា”។ ចូររៀបរាប់ពន្យល់អត្ថន័យនៃពាក្យ “មេបា” “ម្លូស្លា”។ | នៅក្នុងអាពាហ៍ពិពាហ៍ខ្មែរគេតែងនិយាយថា “មេបា” “ម្លូស្លា”។ ពន្យល់អត្ថន័យនៃពាក្យ “មេបា” “ម្លូស្លា”៖
- មេ គឺគេកំណត់យកស្រ្តីជាធំ ជាងបរុស គឺប្រកាន់យករបបមាតាធិបតេយ្យ ឬសង្គមមត្តេយ្យការ។ មានកំណើតតាំងពីសម័យបុរេប្រវត្តិកំឡុងស.វទី ១ មកម៉្លេះ ពេលព្រះនាងលីវយីសោយរាជ្យលើទឹកដីកោះគោកធ្លកមកម្ល៉េះ។
- ចំណែក បា សំដៅលើមនុស្សប្រុស បាមានន័យថាឥណ... | general |
ចូរអ្នកស្រាវជ្រាវពិធីចូលម្លប់តាមប្រពៃណីខ្មែរយើង។ | នៅសង្គមខ្មែរទោះជាវិធីចូលម្លប់នេះមានការលំបាកស្មុកស្មាញយ៉ាងណាក៏ដោយ និងចំណាយអសស់ធនធានច្រើនក៏ដោយចាស់បុរាណនៅតែខិតខំបំពេញភារកិច្ច ដើម្បីប្តូរយកគុណធម៌ពិសេសឱ្យកូនស្រីខ្លួន មានចរិយាល្អ ពិសេសក្លាយស្រ្តីមេផ្ទះពេញលក្ខណៈ។
ពិធីនេះធ្វើឡើងក្នុងគោលបំណង បួនយ៉ាងគឺ៖
- ប្រកាសភាពពេញក្រមុំឱ្យកូនស្រី
- បន្ទុំសម្បុរ និងអប់រំរូបកាយឱ្យកូនស្រី
- ... | general |
តើវេទិកាតំបន់អាស៊ាន (Asean Regional Forum = ART) បង្កើនឡើងនៅឆ្នាំ? មានគោលបំណងអ្វី? | វេទិកាតំបន់អាស៊ានបង្កើនឡើងនៅឆ្នាំ១៩៩៤ ហើយមានគោលបំណងដូចតទៅ៖
- លើកស្ទួយឱ្យមានការកសាងជំនឿទុកចិត្តឱ្យមានការការពារតាមផ្លូវទូតហើយ និងមានដំណោះស្រាយទំនាស់ក្នុងតំបន់។
- ប្រទេសចូលរួមទាំងអស់ក្នុង ARF នេះមាន អូស្រ្តាលីពុ្រយណេ កម្ពុជាកាណាដា ចិន ឥណ្ឌា សហគមន៍អឺរ៉ុប ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េ ឡាវ ម៉ាឡស៊ី ភូមា ម៉ុងហ្គោលីនូវែសឡង់ ប៉ាពូអាញូហ... | general |
តើអាស៊ានមានវិវាទទៅលើបញ្ហាអ្វីខ្លះ? | អាស៊ានមានវិវាទលើបញ្ហា៖
- នយោបាយ
- សន្តិសុខ
- សេដ្ឋកិច្ច
- មនុស្សធម៌ក្នុងការគ្រប់គ្រង។ | general |
តើត្រូវប្រតិបត្តិក្នុងព្រះពុទ្ធសាសនាមានអ្វីខ្លះ? | ត្រូវ ប្រតិបត្តិក្នុងព្រះពុទ្ធសាសនា សំរាប់ពុទ្ធសាសនិកទាំងបុព្វជិត ទាំងគ្រហស្ថ គោរពប្រតិបត្តិមានបីយ៉ាង៖
- គោរពព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទុកជា ត្រៃសារណគមន៍ រឺ ព្រះរតនត្រៃ។
- ព្យាយាមសិក្សារៀនសូត្រ ពុទ្ធវចនៈ ធម៌វិន័យ អោយបានចេះចាំពិតប្រាកដ ហើយប្រតិបត្តិតាម ដើម្បីបានជាមធ្យោបាយសាងខ្លួនអោយបានល្អ។
- បំពេញទាន ធ្វើសីលសមាធិបញ្ញា ... | general |
មូលហេតុអ្វីបានជាព្រះពុទ្ធសាសនាត្រូវបានចែកចេញជាពីរនិកាយ? ហើយនិកាយនីមួយៗ ខុសគ្នាដូចម្តេចខ្លះ? | ព្រះពុទ្ធសាសនា ត្រូវបានចែងចេញជាពីរនិកាយ គឺកាយមហាយាន និងនិកាយហីនយាន។ មូលហេតុនៃការបែងចែកនិកាយទាំងពីរនេះ មានដូចតទៅ៖
ក. ក្រោយព្រះពុទ្ធបរិនិញ្វនបានពីររយឆ្នាំ មានការប៉ះទង្គិចគ្នារវាងព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា។ ព្រះពុទ្ធសាសនាមានវិន័យតឹងតែង ដែលអ្នកសិក្សាបួសរៀន បានសំរេចបំណងដោយកំរ។ ឯព្រហ្មញ្ញសាសនាវីញ ឃើញថាឆាប់បានដល់គោលដៅជ... | general |
ព្រះពុទ្ធសាសនាបានចែកចេញជាប៉ុន្មាននិកាយ? ហើយនិកាយនីមួយៗ ត្រូវបានផ្សព្វផ្សាយនៅប្រទេស ណាខ្លះ? | ព្រះពុទ្ធសាសនាបានចែកចេញជា២និកាយ គឺ និកាយមហាយាន និង និកាយហីនយាន។ និកាយមហាយាន រឺ ហៅថាឧត្តរនិកាយ រឺអាចរិយវាទនិកាយ ដែលបានផ្សព្វផ្សាយនៅប្រទេសចិន កូរ៉េ ជប៉ុន និងវៀតណាម។ ចំណែត និកាយ ថេរវាទ រឺ និកាយហីនយាន រឺ ទក្សិននិកាយបានមកផ្សព្វផ្សាយនៅប្រទេសស្រីសង្កា ភូមា ថៃ កម្ពុជា និង ឡាវ។ | general |
នៅសម័យនគរភ្នំ ទន្ទឹមគ្នានិងមានការគោរពលទ្ធិសាសនាព្រាហ្មណ៍ តើមានការគោរពព្រះពុទ្ធសាសនានិកាយអ្វី? | នៅសម័យនគរភ្នំ ទន្ទឹមគ្នានិងមានការគោរពលទ្ធិសាសនាព្រាហ្មណ៍ ក៏មានការគោរពព្រះពុទ្ធសាសនានិកាយថេរវេទដែរ ពោលគឺមានអ្នកខ្លះគោរពសាសនាព្រាហ្មណ៍ និងមានអ្នកខ្លះគោរពពុទ្ធសាសនា។ | general |
បុណ្យចូលឆ្នាំថ្មីខ្មែរយើងពីព្រេងនាយគេប្រារព្ធធ្វើនៅខែណា? ហើយក្រោយមកធ្វើនៅខែណា? ព្រោះអ្វី? | បុណ្យចូលឆ្នាំខ្មែរយើងកាលពីដើម គេប្រារព្ធធ្វើ នៅខែ ១ របស់ជនជាតិខ្មែរយើង។ តែក្រោយមក ដោយខែមិគសិរនេះប្រជាពលរដ្ឋខ្មែរយើងពុំទាន់ច្រូតកាត់ ប្រមូលផលអស់ពីក្នុងស្រែ គេក៏បានលើកពងិធីបុណ្យចូលឆ្នាំ ពីខែមិគសិរ ទៅធ្វើនៅខែចេត្រវិញ ដែលជាខែមួយគ្មានភ្លៀង ហើយប្រជាពលរដ្ឋទំនេរ ក្រោយពីការបោកបែនប្រមូលផលស្រូវដាក់ជង្រុក។ ម៉្យាងទៀតខែចេត្រនេះ ជាខែ... | general |
តើពិធីបុណ្យភ្ជុំបិណ្ឌ មានអត្តន័យដូចម្តេច? | បុណ្យភ្ជដុំបិណ្ឌ ជាប្រពៃណីមួយមានលក្ខណៈប្រជាប្រិយ៍ ដែលជនជាតិខ្មែរគ្រប់រូបនិយមធ្វើគ្រប់គ្នាក្នុងមួយឆ្នាំម្តង។ ពិធីបុណ្យនេះ បានធ្វើក្នុង រយះពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច រៀងទៅដល់ថ្ងៃ ១៥រោច ខែភទ្របទ។
តាមពិធីគម្ពីនានានៃព្រះពុទ្ធសាសនាបានចែងថា មនុស្សដែលស្លាប់ទៅ តែងកើតក្នុងភពផ្សេងៗ តាមកម្មរបស់ខ្លួន។ មនុស្សចិត្តអាក្រក់ ដែលបានធ្វើអំ... | general |
តើអ្នកបានស្គាល់ពិធីបុណ្យអ្វីខ្លះ ដែលខ្មែរយើងបាននិយម? ហើយបុណ្យណាខ្លះដែលប្រជាពលរដ្ឋខ្មែរ ទូរទាំងប្រទេស ធ្វើទាំងអស់គ្នាក្នុងពេលតឺមួយ? | បុណ្យប្រពៃណីរបស់ខ្មែរយើង មានច្រើនដូចជា៖ បុណ្យភ្ជុំបិណ្ឌ បុណ្យពិសាទបូជា បុណ្យមាឃបូជា បុណ្យចូលឆ្នាំ បុណ្យចូលវស្សា បុណ្យចេញវស្សា បុណ្យផ្កា បុណ្យកឋិនទាន បុណ្យបច្ច័យបួន បុណ្យចំរើនព្រះជន្ម...។ល។ ពិធីបុណ្យដែលប្រជាពលរដ្ឋខ្មែរយើងនិយម ធ្វើទាំងអស់គ្នាក្នុងពេលតែមួយ គឺបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំ។ | general |
តើបច្ចុប្បន្នស្ត្រីត្រូវបានគេយកចិត្តទុកដាក់ដូចម្តេចខ្លះ? | បច្ចុប្បន្នស្រីត្រូវយកចិត្តទុកដាក់លើកតម្កើងក្នុងសង្គមមានសេរីភាព សមត្ថភាពចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិដូចបរុសដែរ។ ស្រ្តីត្រូវបានគេផ្តល់ឳកាសឱ្យចូលរៀនទទួលការអប់រំគ្រប់កម្រិតថ្នាក់ និងគ្រប់ប្រភេទសិក្សា។ ស្រ្តីបានកាន់តំណែងខ្ពស់ៗចូលរួមក្នុងជីវភាពនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និងវប្បធម៌ប្រទេសជាតិរបស់ខ្លួនក្នុងលក្ខណៈស្មើរភាព និង... | general |
នៅក្នុងសមាគមន៍អាស៊ានមានកីឡាមួយប្រភេទ តើកីឡានេះមានឈ្មោះអ្វី? តើកីឡាស៊ីហ្គែមបង្កើតឡើងនៅឆ្នាំណា? នៅទីក្រុងអ្វី? ប្រទេសណា? | កីឡានេះមានឈ្មោះថាស៊ីហ្គែម។ (SEA games = South-East Asian Games) កីឡានេះមានរយៈពេលពីរឆ្នាំទើបគេប្រកួតម្តង។ កីឡាស៊ីហ្គែមបង្កើតឡើងនៅឆ្នាំ ១៩៥៩ នៅទីក្រុងបាងកកប្រទេសថៃ។ | general |
តើមានបញ្ហាប្រឈមអ្វីខ្លះក្នុងពេលបង្កើនអាស៊ាន? | ពេលបង្កើនអាស៊ានមានបញ្ហាប្រឈមទៅលើ៖
- បញ្ហាប្រឈមខាងវប្បធម៌
- បញ្ហាប្រឈមខាងប្រវត្តិសាស្រ្ត
- បញ្ហាប្រឈមខាងភូមិសាស្រ្ត។ | general |
តើគម្រោងអនុគ្រោះពន្ធគយរួម (CAEPT) ជាអ្វី? | គម្រោងអនុគ្រោះពន្ធគយរួម (CEPT) គឺជាការព្រមព្រៀងរួមគ្នាមួយរវាងបណ្តាប្រទេសសមាជិកអាស៊ានដែលនឹងកាត់បន្ថយពន្ធគយក្នុងតំបន់និងលុបបំបាត់របាំងមិនមែនពន្ធគយក្នុងអំឡុងពេល ១៥ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី ១០ មករា ១៩៩៣។ គោលដៅគម្រោងនេះគឺដើម្បីកាត់បន្ថយពន្ធគយលើបណ្តាមុខទំនិញកម្មន្តសាលទាំងអស់មកត្រឹម ០.៥% នៅឆ្នាំ ២០០៨។ គម្រោងCEPTគឺជាឧបករណ៍ដ៏ស... | general |
តើប្រទេសកូរ៉េខាងត្បូងមាននាមផ្លូវការថាដូចម្តេច? មានទីតាំងស្ថិតនៅត្រង់ណា? មានផ្ទៃដីសរុបប៉ុន្មាន? ចែកជាប៉ុន្មានតំបន់? | ប្រទេសកូរ៉េខាងត្បូងមាននាមផ្លូវការថា” សារធារណរដ្ឋកូរ៉េ” មានទីតាំងស្ថិតនៅភាគខាងត្បូងនៃឧបទ្វីបកូរ៉េ ខាងលិចជាប់សមុទ្រលឿង ខាងកើតជាប់សមុទ្រជប៉ុន (សមុទ្រខាងកើត) ខាងត្បូងជាប់ច្រកកូរ៉េ និងសមុទ្រចិនខាងកើត។ ប្រទេសកូរ៉េមានផ្ទៃដីសរុប ៩៩៦៧៨គីឡូម៉ែត្រ រួមទាំងកោះប្រហែល ៣០០ផង និងចែកជាបួនតំបន់គឺ៖
- តំបន់ភាគខាងកើត សម្បូរជូភ្នំខ្ពស់ៗ និងទ... | general |
តើមនុស្សដូចម្តេចដែលគេចាត់ទុកជាកុមារ? តើបុព្វហេតុអ្វីខ្លះ ដែលនាំឱ្យកើតមានអនុសញ្ញាស្តីពីសិទ្ធិកុមារ? | កុមារសម្តៅលើមនុស្សគ្រប់រូបដែលមានអាយុស្ថិតនៅក្រោម ១៨ ឆ្នាំលើកលែងតែអាយុពេញវ័យត្រូវបានកំណត់រហ័សជាងនេះនៅក្នុងច្បាប់នៃប្រទេសខ្លះ។ បុព្វហេតុដែលនាំកើតមានអនុសញ្ញាស្តីពីកុមារ៖
- នៅក្នុងសង្គមជាច្រើនពុំទាន់មានច្បាប់ឬរចនាសម្ព័ន្ធសង្គមជាក់លាក់សម្រាប់ធានាដល់សិទ្ធិរបស់កុមារនៅឡើយ។
- ការអភិវឌ្ឍរបស់កុមារជាផ្នែកមួយដ៏សំខាន់បំផុតនៃអនាគតរបស... | general |
តើសន្តតិវង្ស សម័យអង្គរមានប៉ុន្មានខ្សែ? តើខ្សែនីមួយៗ មានក្សត្រប៉ុន្មានអង្គរមានប៉ុន្មានអង្គសោយរាជ្យ? ចូរបង្ហាញ។ | សន្តិវង្សសម័យអង្គរមាន៣ខ្សែគឺ៖
- សន្តិវង្សជ័យវរ្ម័នទី ២ មាន ១៦អង្គ
- សន្តិវង្សជ័យវរ្ម័នទី ៦ មាន ១៤ អង្គ
- សន្តិវង្សត្រសក់ផ្អែម មាន៩អង្គ។
ក. សន្តិវង្សជ័យវរ្ម័ទី២
- ជ័យវរ្ម័នទី២ (៨០២-៨៥៤)
- ជ័យវរ្ម័នទី៣ (៨៥៤-៨៧៧)
- ឥន្ទ្រវរ្ម័នទី ១ (៨៧៧-៨៨៩)
- យសោវរ្ម័នទី១ (៨៨៩-៩០០)
- ហស៌វរ្ម័នទី១ (៩០០-៩២២)
- ឥតទានវរ្ម័នទី២ (៩២២-៩២៨)
- ជ័... | general |
ហេតុដូចម្តេចបានជាក្រោយមនុស្ស ស្លាប់ គេត្រូវធ្វើបុណ្យ ៧ថ្ងៃ? ១០០ថ្ងៃ? | ក្រោយពេលមនុស្សស្លាប់ ទំនៀមទំលាប់ខ្មែរយើង គេធ្វើបុណ្យ ៧ថ្ងៃ និងធ្វើបុណ្យ១០០ថ្ងៃ។ ពីធីបុណ្យនេះបានប្រព្រឹត្តិទៅតាមជំនឿដែលខ្មែរយើងមានជំនឿងថា មនុស្សស្លាប់ទៅ គំរប់ ៧ថ្ងៃ ព្រលឹងរបស់អ្នកស្លាប់ពុំទាន់ទៅណាទេ ហើយថែមទាំងដឹងខ្លួនថា ខ្លួនបានលាចាកលោកទៀងផង។ កូនចៅបានធ្វើបុណ្យ ៧ថ្ងៃ ១០០ថ្ងៃនេះ ដើម្បីអោយព្រលឹងអ្នកដែលស្លាប់ទៅបានឃើញថា កូនច... | general |
តើ “នាគទាំងបួន” ជាអ្វី? មានប្រទេសណាខ្លះ? | “នាគទាំងបួន”ជាកន្សោមពាក្យសម្រាប់សម្គាល់ប្រទេសឧស្សាហកម្មថ្មីនៃអាស៊ីដែលបានរួមចំណែកធ្វើឱ្យឆ្នេរប៉ាស៊ីភិចក្លាយជាតំបន់ទទួលបានបំលែងគួរឱ្យស្ញប់ស្ញែងបំផុត។ នាគទាំងបួននោះគឺ ប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ ហុងតុង និងប្រទេសសិង្ហបុរី។ | general |
ចូរសរសេរពាក្យផ្តើមដោយ “មេ” ឱ្យបាន ១០ ពាក្យ។ | ពាក្យផ្តើមដោយពាក្យ “មេ” មាន មេផ្ទះ មេស្រុក មេឃុំ មេការ មេវត្ត មេបញ្ជាការ មេបក្ស មេប្រយោគ មេបា មេធាវី។ | general |
ក្នុងពិធីស្តីដណ្តឹងចំណុចត្រង់ណាដែលបុព្វបុរសយើងឱ្យតម្លៃសាច់ញាតិខាងស្រ្តី? | ក្នុងពិធីស្តីដណ្តឹងចំណុចដែលបុព្វបុរសយើងឱ្យតម្លៃសាច់ញាតិខាងស្ត្រី គឺអ្នកផ្លូវចៅមហាត្រូវតែជា សាច់ញាតិខាងស្រី ដូចនេះកូនប្រុសត្រូវស៊ើបសួររកសាច់ញាតិខាងស្រីឱ្យបាន។ | general |
តើតំបន់ពាណិជ្ជកម្មសេរីអាស៊ាន មានគោលដៅអ្វីខ្លះ? | វត្ថុបំណងសំខាន់បំផុតរបស់ AFTA គឺដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងរបស់អាស៊ានដែលជាមូលដ្ឋានផលិតកម្មមួយសម្រាប់ទីផ្សារពិភពលោក។ ជំហានដ៏សំខាន់នៅក្នុងទិសដៅនេះគឺសេរីភាវូបនីយកម្មពាណិជ្ជកម្មនៅក្នុងតំបន់តាមរយៈការលុបបំបាត់របាំងមិនមែនពន្ធគយក្នុងតំបន់។ កិច្ចការនេះនឹងជះឥទ្ធិពលដល់ការធ្វើវិស័យផលិតកម្មអាស៊ានកាន់តែមានប្រសិទ្ធភាពនិងបង្កើនកា... | general |
តើការពង្រីកការចិញ្ចឹមត្រីនិងសត្វនៅកម្ពុជាជាការល្អប្រសើរដែរឬទេ? ចូរពន្យល់។ | ការពង្រីកការចិញ្ចឹមត្រី និងសត្វនៅកម្ពុជាជាការល្អប្រសើរ ព្រោះជាប្រភពចំណូលរបស់កសិករបន្ថែមលើប្រាក់ដែលបានមកពីការដាំដុះ។ កាត់បន្ថយទៅលើការចំណាយម្ហូបអាហារ និងធ្វើឱ្យធនធានត្រីក្នុងប្រទេសកើនឡើងវិញ ដោយសារបង្វែរពីការនេសាទខុសច្បាប់មកចិញ្ចឹមត្រី ជាពិសេសបង្កើនប្រាក់ចំណូលជាតិ តាមរយៈការនាំចេញទៅក្រៅប្រទេស។ | general |
តើបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិរួមមានអ្វីខ្លះ? ចូរបកស្រាយ? | បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន៖
- បុគ្គលិកដែលត្រូវបានជ្រើសរើសនិងតែងតាំងដោយក្រុមប្រឹក្សា៖ បុគ្គលិកទាំងនេះគឺជាបុគ្គលិកដែលត្រូវបានជ្រើសរើស និងតែងតាំងដោយក្រុមប្រឹក្សានៅពេលមានតម្រូវការធនធានមនុស្សដើម្បីបំពេញភារកិច្ច និងករណីកិច្ចឆ្លើយតបទៅនឹងតម្រូវការងារដែលក្រុមប្រឹក្សាត្រុវអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
- បុគ្គលិកដ... | general |
តើរូបចម្លាក់ព្រះនរាយណ៍គេសំគាល់ទៅលើចំណុចអ្វីខ្លះតំណាងអវតាអ្វីខ្លះ? | រូបមនុស្សច្រើនមានដៃ៤មានកេតនភណ្ឌផ្សេងៗគឺ ថាស ខ្យងស័ង្ខ មោងដុំមូល»ផែនដី» ឬ«ផ្កាឈូក» និយមនៅស្រុកឥណ្ឌា «មកុដមូលវែង» គេច្រើនសាងព្រះនារាយណ៍ទ្រង់ឈរ។ នៅតាមក្បាច់លិបនៃប្រាសាទអង្គរវត្តគេប្រទះឃើញព្រះនារាយណ៍ជិះសត្វគ្រុឌ។ ជួនកាលគេឆ្លាក់រូបព្រះនារាយណ៍ជិះសត្វគ្រុឌ។ ជួនកាលគេឆ្លាក់រូបព្រះនារាយណ៍ផ្ទុំលើពស់ឈ្មោះសេសនៅកណ្តាលសមុទ្រមានដើមឈូក... | general |
តើព្រះព្រហ្មមានលក្ខណសំគាល់អ្វីខ្លះ? | លក្ខណសំគាល់ព្រះព្រហ្មមាន៖
- ព្រះភត្រ៤
- ព្រហស្ថកាន់គម្ពីរវេទ ឬផ្កាឈូក
- កេតនភណ្ឌៈ ប៉ាន់ ឬថូ ថាស ស្ថាបព្រា រាជពិធីខ្សែផ្គាំ....។
- យានជំនិះ សត្វហង្ស
- មហេសី សរស្វតី
- បុត្រ៣ ទករ ភគ៌ុ សន្ធិយា។ | general |
តើមានសារះសំខាន់របស់អត្តសញ្ញាណជាតិមានអ្វីខ្លះ? | សារះសំខាន់របស់អត្តសញ្ញាណជាតិរួមមាន៖
+ ស្គាល់ពីប្រភពលក្ខណះ និងតម្លៃរបស់ប្រលឹងជាតិបានច្បាស់លាស់ ក៏ដូចឈានទៅស្គាល់ អរិធម៌ជាតិខ្មែរ ជាហេតុនាំឲមនុស្សខ្មែរមានមោទនភាព មនសិការជាតិ ពិសេសស្គាល់ពីប្រយោជន៏របស់ជាតិ និងប្រជាជន។
+ ស្គាល់ពីតម្លៃអរិធម៌ជាតិ
+ ស្គាល់អត្តចរិយពិតរបស់ជាតិ
+ ចេះរក្សា ការពារ អត្តសញ្ញាណជាតិខ្មែរ
+ ចេះទប់ស្គាត់រ... | general |
ក្នុងនាមជាបេក្ខជនប្រលងជ្រើសរើសគ្រូបង្រៀនម្នាក់ តើយុវជនត្រូវមានលក្ខណះសម្បត្តិយ៉ាងណាខ្លះ? | ក្នុងនាមជាបេក្ខជនប្រលងជ្រើសរើសគ្រូបង្រៀនម្នាក់ ខ្ញុំយល់ថាលក្ខណះសម្បត្តិរបស់យុវជនត្រូវមាន៖
+ កាយសម្បទាៈ សុខភាពល្អ រហ័សរហួន ឈ្លានវៃ រឹងមាំ។
+ បញ្ញាសម្បទាៈ ចំណេះដឹងទូលំទូលាយ បច្ចេកទេស វិទ្យាសាស្ត្រទំនើប។
+ ចំណេះធ្វើៈ ល្អត្រឹមត្រូវប្រកបដោយបទពិសោធន៏ខ្ពស់។
+ ស្វ័យសិក្សាស្រាវជ្រាវជាប់ជានិច្ច និងឥរិយាបថល្អត្រឹមត្រួវ
+ សីលសម្បទ... | general |
តើប្រជាពលរដ្ឋក្នុងសង្គមប្រជាធិតេយ្យ មានសិទ្ធិកាតកិច្ច និងស្មារតីយ៉ាងណាខ្លះ? ចូរបង្ហាញ។ | ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិតេយ្យ មាន៖
- សិទ្ធិ៖
+ បោះឆ្នោះ និងឈរឈ្មោះជាបេក្ខជនឲគេបោះឆ្នោះ
+ ចូលរួម ឬបង្កើតគណបក្សនយោបាយ
+ ចូលរួម ឬបង្កើតសមាគមន៏ផ្សេងៗ
+ ទាមទារឲរដ្ឋាភិបាលធ្វើតាមធន្ទៈរបស់ខ្លួន។
- កាតកិច្ច៖
+ គោរពប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានា
+ គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិតេយ្យ
+ ចូលរួមដឹងលឺ និងររួមចំណែកគ្... | general |
គេតែងពោលថា “ខ្វះការអប់រំ ខ្វះការកអភិវឌ្ឍ”។ | គេពោលថា “ខ្វះការអប់រំ ខ្វះការអភិវឌ្ឃ”
ការអប់រំៈ គឺជាសកម្មភាពទៅលើបុគ្គល ដែលមានគោលបំណងច្បាស់លាស់ ក្នុងការប្រើប្រាស់ចិត្តគំនិតរបស់មនុស្ស
ការអប់រំ គឺជាលំនាំនៃការប្រព្រឹត្តទៅពេលមួយជីវិតរបស់មនុស្សក្នុងស្ថានភាពផ្សេងៗគ្នា។
ការអភិវឌ្ឍៈ គឺជាការធ្វើឲប្រែប្រួលធ្ពោះទៅរកការរីកចំរើន។
ប្រជាពលរដ្ឋជួបប្រទះកង្វះខាតការអភិវឌ្ឃ
+ ខ្វះធនធានម... | general |
តើការសិក្សានោះមានសារះសំខាន់យ៉ាងណាសខ្លះដល់ពលរដ្ឋខ្មែរ? | ការសិក្សានោះមានសារះសំខាន់ណាស់ដល់ពលរដ្ឋខ្មែរដូចតទៅ៖
+ បណ្តុះមនោសញ្្ជាតនា ថែរក្សាការពារនូវអ្វីៗដែលជារបស់ជាតិ មរតកនៃវប្បធម៌ជាតិ ពោលគឺវប្បធម៌ អរិយធម៌ រុងរឿងរបស់បុព្វបុរស ដែលបានបន្សល់ទុកឲ។
+ ស្គាល់ច្បាស់ នូវប្រភពលក្ខណះនៃវប្បបធម៌ អរិធម៌របស់ជាតិខ្លួន តាបរយះឥរិយាបថ ដេក ដើរ ឈរ អង្គុយ ទំនៀមទំលាប់ ប្រពៃណី ជំនឿ សាសនា សិល្បៈ។
+ ចេះ... | general |
តើការសិក្សាពីវប្បធម៌ ចំណេះដឹងទូទៅត្រូវសិក្សាពីអ្វីខ្លះ? | - ការសិក្សាពីវប្បធម៌ ចំណេះដឹងទូទៅត្រូវសិក្សាពីសិល្បៈ ជំនឿ ទំនៀមទំលាប់ ប្រពៃណី សាសនា។
គ្រឿងសម្ឡាល់ទាំងនេះមានលក្ខណះសម្គាល់ខុសគ្នាដូចទៅ៖
ក. សិល្បៈសំដៅទៅលើទេពកោសល្យ ឬភាពប្រសប់របស់មនុស្ស ក្នុងការច្នៃប្រឌិតផ្សេងៗ ដើម្បីបំរើសេចក្កីរស់នៅប្រចាំថ្ងៃ។ សិល្បៈសំខាន់ៗមានសិល្បៈស្ថាបត្យកម្ម ចម្លាក់ គំនូរ របាំ តន្ត្រី អក្សរសិល្ប៏ និងភា... | general |
តើអ្នកត្រូវប្រកាន់អាកប្បកិរិយាបែបណា ក្នុងរយះពេលបណ្តុះបណ្តាលនៅមហាវិទ្យាល័យគរុកោសល្យ? | ក្នុងរយះពេលបណ្តុះបណ្តាលនៅមហាវិទ្យាល័យគរុកោសល្យត្រូវប្ររកាន់អាកប្បកិរិយាដូចតទៅ៖
+ យកចិត្តទុកដាក់គោរពវិន័យ និងបទបញ្ជារបស់មហាវិទ្យាល័យ
+ យកចិត្តតាមដាន គិត សង្កេត ត្រិះរិះពិចារណា វិភាគធ្វើសំយោគប្រៀបធៀបលើប្រធានបទនីមួយៗ ដែលលោកសាស្ត្រចារ្យដាក់ឲ។
+ ខិតខំយោលបល់ស្តាប់មតិអ្នកដទៃ ស្តាប់ការណែនាំរបស់គណៈគ្រប់គ្រងមហាវិទ្យា ស្តាប់ការណែ... | general |
តើពាក្យគរុនិស្សិតមានអត្តន័យយ៉ាងដូចម្តេច? | ពាក្យគរុនិស្សិតមកពីពាក្យ គរុ+ និស្សិត
- គរុៈ គ្រូ គំរូ
- និស្សិតៈ គឺជាអ្នករៀនដែលស្ថិតនៅក្នុងការគ្រប់គ្រងនៃគ្រូ។
គឺអ្នករៀនដែលស្ថិតនៅក្រោមកំរិតការយល់ដឹងខ្ពស់។
- គរុនិស្សិតៈ ជាអ្នករៀនផ្នែកច្បាប់គរុកោសល្យ
ជាអ្នករៀនមុខវិជ្ជាជីវះផ្នែកខាងគ្រូបង្រៀន។ | general |
ហេតុអ្វីបានជាអ្នកជ្រើសរើសមុខវិជ្ជាជីវះជាគ្រូបង្រៀន? | បានជាខ្ញុំជ្រើសរើសមុខវិជ្ជាជីវះជាគ្រូបង្រៀនព្រោះ៖
+ ជាមុខរបរមួយថ្លៃថ្នូរឧត្តុងឧត្តម និងមានគុណប្រយោជន៏ ចំពោះជាតិមាតុភូមិ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអភិវឌ្ឍសង្គមជាតិដូច មានជាពាក្យស្លោកមួយឃ្លាបានលើកឡើងថា” ដាំក្នុងសាលាផ្លែផ្កាក្នុងសង្គម”។
+ ជាអ្នកកសាងគ្រិះរបស់ជិវិតមនុស្សលោក
+ ជាវិស្វករនៃដួងប្រលឹង
+ ជាអ្នកកសាងសតិ... | general |
ក្នុងនាមជាបុគ្គលសិក្សាមួយរូបតើអ្នកត្រូវមានវិធានការបែបណា ដើម្បីទប់ស្គាត់វប្បធម៌ពាលាអាវាសែទាំងនេះ? | ក្នុងនាមខ្ញុំ ជាបុគ្គលិកសិក្សាមួយរូបខ្ញុំត្រូវមានវិធានការ ដើម្បីទបើស្កាត់វប្បធម៌ពាលាអាវាសែទាំងនោះដូចតទៅ៖
+ បណ្តុំស្មារតីស្រលាញ់សិល្បៈជាតិ ឲចូលជ្រៅក្នុងស្រទាប់យុវជន
+ ផ្សព្វផ្សាយសិល្បៈនិងវប្បធម៌បរទេស នៅគ្រិៈស្ថានសិក្សានានានិងនៅទីសាធារណះ។
+ ទប់ស្គាត់វប្បធម៌បរទេសណាដែលមិនផ្តល់ជាប្រយោវជន៏ដល់ផ្តល់ជាប្រយោជន៏ដល់សង្គមជាតិខ្មែរ
... | general |
បច្ចុប្បន្នវប្បធម៌បរទេសបានហូរចូលមកកម្ពុជាច្រើនណាស់។តើវប្បធម៌ទាំងរនោះជះឥទ្ធិពលយ៉ាងណាខ្លះចំពោះយុវជនខ្មែរ? | បច្ចប្បន្នវប្បធម៌បរទេសបានហូរចូរមកកម្ពុជាច្រើនណាស់។
វប្បធម៌ទាំងនោះជះឥទ្ធិពល ចំពោះយុវជនកម្ពុជាខ្មែរគឺ៖
+ តន្រ្តីញាក់ញ័រខុសពីលក្ខណះជាតិខ្មែរ
+ ភាពយន្តអាសអាភាស កាប់សម្លាប់ ឆក់ប្លន់ ល្បិចកល ខ្មៅងងឹត
+ សំលៀកបំពាក់ស៊ីវិល័យ ហួសហេតុហួរពីបរទេស
+ ម៉ូតសក់ ឬកពារកិរិយាមារយាទ បរទេស “ចាប់ដៃ ញាក់ចិញ្ចឹម លើកដៃ ដំណើរលោត”
+ អត្តចរិកទំនៀមទ... | general |
ប្រទេសជាតិអភិវឌ្ឍទៅបានអាស្រ័យដោយធនធានមនុស្ស? ចូរបកស្រាយបំភ្លីឲបានកក្បោះក្បាយ។ | ប្រទេសជាអភិវឌ្ឍទៅបានអាស្រ័យដោយធនធានមនុស្ស
១. សេចក្កីផ្ដើម
ធនធានមនុស្សជា ប្រភពថាមពលមនុស្សដ៏សំខាន់ក្នុងកិច្ចអភិវឌ្ឍសង្គមជាតិ។
២. បកស្រាយគំនិតប្រធាន
ទាមទារនូវគំនិតអប់រំ៤យ៉ាងគឺ
+ ការបណ្តុះបណ្តាលនូវបញ្ញាស្មារតី ទាក់ទងទៅនឹងការត្រិះរិះពិចារណា ចេះថ្លឹងថ្លែងវែកញែកបណ្តាចំនេះវិជ្ជានានា គួរផ្សំឪសីលធម៌ គុណធម៌សង្គម ពោលគឺមានទំនាក់ទំន... | general |
ការយោគយល់ ការសន្តោសប្រោសប្រណីរវោងមនុស្សនិងមនុស្សបានផ្តល់ផលប្រយោជន៏អ្វីដល់សង្គមជាតិ? | ការយោគយល់ ការសន្តោសប្រោសប្រណីរវាងមនុស្សនិងមនុស្សបានផ្តល់ប្រយោជន៏ដល់សង្គមជាតិដូចជា
+ សុខសុវត្ថិភាពផ្ទាល់ខ្លួននិងសង្គម និងមានសាមគ្កីភាពល្អ
+ សេចក្កីថ្លៃថ្នូរ កិត្តិយសខ្ពង់ខ្ពស់ឧត្តុងឧត្តម
+ ពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ
+ សង្គមមានការអភិវឌ្ឍ។ | general |
ចូរពន្យល់ពីលក្ខណះពិសេសរបស់របស់អរិយធម៌ខ្មែរ។ | ពន្យល់ពីលក្ខណះពិសេសរបស់អរិយធម៌មានច្រើនយ៉ាង៖
ក. លក្ខណះជាតិៈ ជាលក្ខណះស្ថិតស្ថេររបស់ប្រជាជនខ្មែរ មានទំនៀមទំលាប់ ប្រពៃណី ភូមិសាស្ត្រ ទឹកដី។
ឥទ្ធិពលណាដែលមិនសមស្របតាមវប្បធម៌ខ្មែរ អរិធម៌ខ្មែរ យើងមិនអាចទទួលយកបានឡើយ។
ខ. លក្ខណះសំយោគៈ ជាលក្ខណះបត់បែនទៅតាមប្រទេសរីកចំរើននានា មានលក្ខណះវិទ្យាសាស្ត្រទំនើប។ អ្វីដែលមិនមែនជារបស់ជាតិខ្លួន ... | general |
តើអ្នកត្រូវធ្វើអ្វីខ្លះ ដើម្បីបង្ហាញថា អ្នកស្រលាញ់មនុស្សដទៃដូចស្រលាញ់ខ្លួនឯង? | ដើម្បីបង្ហាញថា អ្នកស្រលាញ់មនុស្សដទៃដូចស្រលាញ់ខ្លួនឯងត្រូវ៖
+ គោរពសិទ្ធិប្រជាធិតេយ្យ
+ កាពារសេចក្កីថ្លៃថ្នូររបស់មនុស្ស
+ ប្រកាន់ព្រហ្មវិហារធម៌
+ អប់រំណែនាំអ្នកដទៃឲមករកផ្លូវល្អ | general |
ហេតុដូចម្តេចបានជាគេនិយាយថា” ការស្គាល់ខ្លួនឯងច្បាស់ជាប្រភពថាមពល ដែលជុំរុញបុគ្គលឲទទួលជោគជ័យក្នុងជីវិត"? | បានជាគេនិយាយថា “ការស្គាល់ខ្លួនឯងច្បាស់ជាប្រភពថាមពលដែលជំរុញបុគ្គលឲ្យទទួលជោគជ័យក្នុងជិវិតព្រោះថា៖
+ ស្គាល់ខ្លួនឯងគឺស្គាល់ចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួន ស្គាល់សមត្ថភាព ទំនោរ កំលាំងកាយកំលាំងស្មារតី ស្គាល់ទីតាំងភូមិសាស្រ្ត...។
+ ស្គាល់ការងារសមស្របតាមសមត្ថភាព កំលាំងកាយបញ្ញាចេះប្រមាណ ចេះកំណត់ខ្លួនឯង។
+ ចេះរៀបចំគំរោងផែនការ កា... | general |
អ្នកដែលបាត់បង់មនសិការមែងតែងតែនាំមកនូវសេចចក្កីវិនាសដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។តើការបាត់បង់មនសិការបង្កវិនាសកម្មដូចម្តេចខ្លះ?ចំពោះសង្គមខ្លួនឯង ចំពោះគ្រួសារ និងសង្គមជាតិទាំងមូល? | អ្នកដែលបាត់បង់មនសិការរមែងតែងតែនាំមកនូវសេចក្កីវិនាសដល់ខ្លួនឯង និងសង្គមជាតិទាំងមូល។ ការបាត់បង់មនសិការបង្កវិនាសកម្ម ចំពោះខ្លួន ចំពោះគ្រួសារ និងសង្គមជាតិទាំងមូល៖
- ចំពោះខ្លូនឯងៈ បាត់បង់ការសិក្សា កិត្តិយស និងសេរីភាព។
+ ការសិក្សានិងការងារ (សមត្ថភាព) ឧទាហរណ៏ យុវជនបោះបង់ការសិក្សាអាចទៅរកគ្រឿងញៀន....។
+ កិត្តិយស ឧទាហរណ៏ គេមើលងាយ... | general |
ហេតុយ៉ាងដូចម្តេចបានជាប្អូនៗ មកដាក់ពាក្យសុំប្រលងចូលក្របខ័ណ្ឌ របស់ក្រសួងអប់រំ យុវជន និងកីឡា ចូលពន្យល់។ | ហេតុនាំឲខ្មុំមកដាក់ពាក្យសុំការប្រលងចូលយកក្របខណ្ឌ័ របស់ក្រសួងអប់រំ យុវជន និងកីឡា មកពីខ្ងុំស្រលាញ់មុខរបរវិជ្ជាជីវះជាគ្រូបង្រៀនព្រោះ៖
+ ជាមុខរបរមួយថ្លៃថ្នូរឧត្តុងឧត្តម និងងមានគុណ ប្រយោជន៏ ចំពោះប្រទេសជាតិមាតុភូមិ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអភិវឌ្ឍន៏សង្គមជាតិដូចជាមានជាពាក្យស្លោកមួយឃ្លា បានលើកឡើងថា “ដាំក្នុងសាលាផ្... | general |
ការស្គាល់វប្បធម៌ អរិយធម៌របស់ខ្មែរបានច្បាស់លាស់ តើមានមកនូវអត្តប្រយោជន៏ចំពោះ សង្គមជាតិដូចម្តេច? | ការស្គាល់វប្បធម៌ អរិយធម៌របស់ខ្មែរបានច្បាស់លាស់ វានាំមកនូវប្រយោជន៏ចំពោះសង្គមជាតិ៖
ក. ខ្លឹមសារនៃវប្បធម៌ អរិយធម៏មានដូចជា៖
+ វប្បធម៌ៈ ន័យនៃវប្បធម៌ត្រូវបានគេបានច្រើនប្រភេទ ទៅតាមទស្សនៈអ្នកស្រាវជ្រាវម្នាក់ៗ ប៉ុន្តែគេកំណត់ទៅរកន័យរួមមួយការ ដែលទាក់ទងជាមួយការ បណ្តុះបណ្តាលសិក្សារៀនសូត្រពីជំនាន់មួយទៅជំនាន់មួយទៀត តាមរយះការពង្រីកវប្ប... | general |
តើលក្ខណៈរបស់ស្រ្តីដែលចង់ ចែចង់បុរសមានប៉ុន្មានយ៉ាង? អ្វីខ្លះ? | លក្ខណៈរបស់ស្រីដែលចង់ ចែចង់បុរសមាន ៤០ យ៉ាងដូចខាងក្រោម៖
- កាច់រាង
- កែក្រាយ
- យកក្រចកផ្ទាត់ក្រចក
- យកឈើគូសដីលេង
- លើកបីកូនក្មេងយកមកពរអោប
- អោយកូនក្មេងលើកខ្លួនលេង
- លេងបន្លែងនឹងក្មេង
- អោយកូនក្មេងលេងនឹងខ្លួន
- ថើបកូនក្មេង
- ញុំាងអោយកូនក្មេងថើបខ្លួន
- ញុំាម្ហូបចំណីលេង
- ញុំាងអោយកូនក្មេងញុំា
- អោយវត្ថុទៅក្មេងលេង
- សុំលួងលោម... | general |
តើលក្ខណៈភរិយាដែលខូច រឺប្រុងនឹងខូចមានប៉ុន្មានយ៉ាង? អ្វីខ្លះ? | លក្ខណៈភរិយាដែលដូច រឺប្រុងនឹងខូចមាន ២៩ យ៉ាងដូចតទៅ៖
- ស្រីសរសើរពីការនៅឃ្លាតគ្នាអំពីប្តី
- មិននឹកស្រណោះរំលឹកប្តីដែលនៅឃ្លាតគ្នា
- មិនត្រេកអរនឹងប្តីដែលទើបមកដល់
- ពោលទោសពីប្តីរបស់ខ្លួន ប្រទូស្តនឹងប្តី
- មិននិយាយសរសើរគុណពីប្តីខ្លួន
- ប្រព្រឹត្តនូវសេចក្តីវិនាសដល់ប្តី
- មិនប្រព្រឹត្តសេចក្តីចំរើនដល់ប្តី
- ធ្វើអំពើដែលមិនគួរធ្វើដល... | general |
តើលក្ខណៈដែលអាចសង្ស័យថា ស្រីនឹងខូចមានដូចម្តេចខ្លះ? | មានលក្ខណៈ ៩យ៉ាងដែលអាចសង្ស័យថា ស្រីនឹងខូចដូចខាងក្រោម៖
- នាងតែងតែធ្វើដំណើរទៅកាន់សួនច្បារជាញឹកញាប់ ទោះបីជាមិនមែនពេលដែលគួរនឹងទៅក៏ដដោយ
- នាងតែងធ្វើដំណើររទៅកាន់សួនឧទ្យានធំៗ ជាញឹកញាប់
- ឧទ្យានបានដល់ព្រៃធំៗ ដែលគេទុកអោយដល់ជនដើរលេងលំហែចិត្ត
- នាងតែងទៅកាន់ផ្ទះញាតិរបស់ខ្លួនណាមួយជារឿយៗ
- នាងតែងទៅកាន់ផ្ទះអ្នកដទៃជារឿយៗ
- គិតតែពីឆ្លុះ... | general |
តើចំណុចខ្សោយរបស់ស្វាមីមានអ្វីខ្លះ? | ចំណុចខ្សោយរបស់ស្វាមី មាន ១០ យ៉ាងដូចខាងក្រោម៖
- ជាមនុស្សក្រ មិនមានទ្រព្យសម្បត្តិអ្វីសោះ។ ក្រនេះអាចរួមដល់ការក្រគំនិត ក្របញ្ញា
- ជាមនុស្សដែលមានជំងឺជាប់ជានិច្ច ជំងឺរុំារ៉ៃ មួយថ្ងៃកាត់មួយថ្ងៃកោរ រកថ្ងៃជានោះតិច បន្តិចឈឺ
- ជាមនុស្សចាស់គ្រាំគ្រា ទុព្វលភាព រាងកាយមិនមាំមួន ចាស់ជរា ចូលតម្រាតាជូជក និងនាងអមិត្តធីតា ធ្វើអ្វីមិនកើតត្... | general |
តើចំពោះភរិយាវិញ បុព្វបុរសយើងចងក្រងទុកជាប៉ុន្មានជំពូកដែរ? អ្វីខ្លះ? | ចំពោះភរិយា បុព្វបុរសយើងបានចងក្រងទុកជា ៧ជំពូក ដូចស្វាមីដែរគឺ៖
- ភរិយាដូចពិជ្ឈឃាត
- ភរិយាដូចចៅហ្វាយ
- ភរិយាដូចឪពុក
- ភរិយាដូចបងប្រុស
- ភរិយាដូចមិត្តភក្តិ
- ភរិយាដូចទាសា។ | general |
តើជំពូកនីមួយៗមានអត្ថន័យដូចម្តេច? | បុព្វបុរសយើងបានចងក្រងប្រភេទស្វាមី ៧ជំពូកដូចតទៅ៖
- ស្វាមីដូចពេជ្ឈឃាត រង់ចាំតែការរករឿងវាយតប់និងសំលាប់ភរិយាខ្លួន ចិត្តមិនត្រាប្រណី ដូចជាពេជ្ឈឃាត ដែលមិនដែលត្រាប្រណីចំពោះអ្នកទោសរបស់ខ្លូន។
- ស្វាមីដូចចោរ មិនត្រង់នឹងភរិយាខ្លួន ចាំតែលួចបំបាត់ទ្រព្យសម្បត្តិ រឺលាក់លាមរឿងអ្វីៗនឹងប្រពន្ធ ដូចជាចោរដែលចាំតែលួចទ្រព្យគេ និងលាក់បំបាត់រឿ... | general |
ស្រ្តីដែលជាម្តាយមានសារប្រយោជន៍ដូចម្តេចខ្លះក្នុងការបំបៅកូន? | ការបំបៅកូនមានសារប្រយោជន៍ចំពោះស្រ្តីដែលជាម្តាយដូចតទៅ៖
- ធ្វើអោយទឹកដោះចេះតែកើតមានឡើង
- ធ្វើអោយម្តាយមានកូនរង្វើល
- ស្រ្តីជាម្តាយឆាប់ជាសះស្បើយ នូវសរីរាង្គផ្សេងៗក្នុងខ្លួនពេលសំរាលកូន
- អាចអោយកូនមានសុខភាពល្អងាយថែទាំចិញ្ចឹម ពិសេសកូនមានក្តីស្រលាញ់ មានចិត្តកក់ក្តៅចំពោះស្រ្តីដែលជាម្តាយ។ | general |
តើមនុស្សបានអោយតំលៃទៅលើ “ដុំបាយ សេរីភាព” ក្នុងពេលដែលប្រទេសជាតិស្ថិតក្នុងស្ថានភាពបែបណា? | ការអោយតំលៃរបស់មនុស្សលើដុំបាយ លើសេរីភាពក្នុងស្ថានភាពប្រទេសដូចខាងក្រោម៖
- អោយតំលៃលើ “ដុំបាយ” ខ្លាំងនៅពេលដែលប្រទេសជាតិជួបនូវភាពវឹកវរ ទុរភិក្ស សង្រ្គាម។ ពេលនោះមនុស្សចាត់ទុកថា សេរីភាពគ្មានតំលៃសំរាប់ពួកគេទេ។ គេហ៊ានធ្វើអ្វីៗ ទាំងអស់ដើម្បីក្រពះ។
- អោយតំលៃលើ“សេរីភាព”ខ្លាំងនៅពេលដែលប្រទេសជាតិមានសន្តិភាពសំបូរសប្បាយ។ ពេលនោះមនុស្សត្... | general |
តើកម្មវិធីបំបួសនាគមានលក្ខណៈដូចម្តេចខ្លះតាមការនិយមរបស់ខ្មែរយើង? | កម្មវិធីបំបួសនាគ មានលក្ខណៈដូចតទៅ៖
- ពេលរសៀលធ្វើពិធីចំរើនព្រះបរិត្ត និងទេសនា គឺអោយនាគទៅអង្គុយជិតបាយសីខ្វាន់នាគ (បាយសីតំណាងអោយព្រលឹង រឺសិរីមង្គលដល់អ្នកបួស) ជាមួយក្រុមគ្រួសារញាតិមិត្តដោយកោរសក់ផង។
- រៀបចំពិធីហៅព្រលឹងនាគ អាចារ្យកាន់អំពៅខ្មៅមួយដើមទុនស្លឹកពីរ រឺបីសន្លឹកសំរាប់ចងអោយមានទំនងដូចចំពុះបក្សី។ គាត់បង្វែរចំពុះនោះទៅគ្រប... | general |
ហេតុអ្វីបានជាអ្នកចង់ក្លាយជាគ្រូបង្រៀន? ព្រោះអ្វី? | បានជាខ្ញុំចង់ក្លាយជាគ្រួបង្រៀន៖
+ ចង់ឲកុមារាកុមារី យុវជនជាអ្នកបន្តវេនពី មនុស្សចាស់ធ្វើការអភិវឌ្ឍខ្លួន ដើម្បីក្លាយជាពលរដ្ឋល្អ ដែលមានប្រយោជន៏ជាទីសង្ឃឹម និងជាសសរទ្រូងប្រទេសជាតិ។
+ អប់រំឲមានចំណេះដឹងទូលំទូលាយ
+ អប់រំឲមានសីលធម៌ និងគុណធម៌ល្អ
+ អប់រំឲមានលក្ខណះវិទ្យាសាស្រ្តនិងបច្ចេកទេសជឿនលឿន
+ អប់រំឲមានវការគោរពសិទ្ធិមនុស្ស និងល... | general |
ចូរអ្នកនិយាយពីប្រវត្ថិដែលនាំអោយហៅថាយុវជនដែលជាអ្នកចូលខ្លួនសាងផ្មួសថាជា “នាគ”។ | ប្រវត្ថិដែលនាំអោយហៅយុវជន ដែលចូលខ្លួនសាងផ្នួសថាជា ”នាគ” គឺមកពី៖
រឿងមួយបានតំនាលថា នៅសម័យព្រះពុទ្ធអង្គ មានសត្វនាគមួយឈ្មោះ “កាឡនាគ” មានប្ញទ្ធីខ្លាំង មហសា្ចរ្យ ហើយមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ក៏បានតំនែងខ្លួនជាមនុស្សមកសាងផ្នួស។ ថ្ងៃមួយពេលកំពុងលង់លក់ក្នុងដំនេកស្កប់ស្កល់ សភាវគតិបានគ្របមកសំរួលឥរិយាបថដើម។ ពេលនោះមានភាពឈូឆរ... | general |
ម្នាក់ៗតែងតែនិយាយថា “ខ្លួនស្នេហាជាតិ” តើអ្នកស្នហាជាតិពិតប្រាកដត្រូវប្រកបដោយគុណសម្បត្តិបែបណា? លើកឧទារហណ៏តាមរយះអក្សរសិល្ប៏បញ្ជាក់ផង។ | ម្នាក់ៗតែងតែនិយាយថា”ខ្លួនស្នហាជាតិ”។
+ ជាតិៈ កំណើត ការកកើត
+ ជាតិៈ មានលក្ខណះរួម ទឹកដី ប្រជាជន ភូមិសាសស្ត្រ សេដ្ឋកិច្ច នយោបាយ វប្បធម៌។
+ ស្នេហាជាតិៈ ជាសកម្មភាពពលកម្មផ្នែករូបរាងនិងខួរក្បាលរបស់មនុស្ស ប្រកបដោយឆន្ទៈដើម្បីជាតិ បុព្វហេតុជាតិដែលស្តែងឡើងតាមរយះសកម្មភាព គុណធម៌របស់មនុស្ស។
អ្នកស្នេហាជាតិពិតប្រាកដត្រូវប្រកបដោយគុណសម្... | general |
អ្នកចង់ធ្វើជាគ្រូបង្រៀន តើអ្នកបានត្រៀមលក្ខណះសម្បត្តិដូចម្តេចខ្លះ ដើម្បីក្លាយជាគ្រូបង្រៀនដ៏ល្អក្នុងពេលវេលាអនាគត? | ត្រូវមានលក្ខណះសម្បត្តិដូចតទៅ៖
+ កាយសម្បទានៈ សុខភាពល្អ រហ័សរហួន ឈ្លានវៃ រឹងមាំ
+ ចំណេះធ្វើៈ ល្អត្រឹមត្រូវ ប្រដោយបទ ពីសោធន៏ខ្ពស់
ស្វ័យសិក្សាជានិច្ច និងមានឥរិយាបថត្រឹមត្រូវ។
+ សីលធម៏ៈ មានសីលធម៏រស់នៅល្អ គុណធម៌ ជឿនលឿន
+ គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
+ មានមនសិកាជាតិ សាមគ្គីល្អ គតិយុត្តិធម៌ រហ័សរហួន ឈ្លាវៃ។
សរុបសេចក្... | general |
ចូរនិយាយអំពីគំនិតសំខាន់ៗ ក្នុងការកំណត់គោលដៅមនុស្សម្នាក់ៗ។ | និយាយអំពីគំនិតសំខាន់ៗ ក្នុងការកំណត់គោលដៅមនុស្សម្នាក់ៗគឺ៖
- ត្រូវកំណត់គោលដៅដែលយើងចង់ធ្វើ
- ធ្វើតាមធនធាននិងលទ្ធភាពដែលអាចធ្វើបាន
- ធ្វើតាមចំណងចំណូលចិត្តនិងជំនាញរបស់ខ្លួនទើបអាចឈានទៅរកការសម្រេចគោលដៅ
- ថែរក្សាសុខភាពនិងប្រមាណកម្លាំងថាមពលរបស់ខ្លួន
- ត្រូវតស៊ូព្យាយាមជម្នះរាល់ឧបសគ្គ ដែលបានជួបប្រទះក្នុងការងារ។ | general |
តើអ្នកដឹកនាំមានមុខងារយ៉ាងដូចម្តេច? | អ្នកដឹកនាំមានមុខងារ ដូចតទៅ៖
- មុខងារធ្វើផែនការ គឺជាការកំណត់សកម្មភាពសំខាន់ៗ ដើម្បីអនុវត្តតាមទិសដៅដែកបានកំណត់ទុក។
- មុខងារចាត់ចែង គឺទាមទារឲ្យអ្នកដឹកនាំត្រូវយល់ពីភារកិច្ចនិងកិច្ចការឲ្យបានល្អិតល្អន់ ក្នុងការចាត់ចែងកិច្ចការទាំងមូល
- មុខងារដឹកនាំ គឺបង្ហាញឲ្យឃើញពីសមត្ថភាពអ្នកដឹកនាំចូលរួមផ្ទាល់ ជំរុញការងារណែនាំសកម្មភាពនៅក្រោមប... | general |
តើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា៤៨បានចែងយ៉ាងដូចម្តេចខ្លះ? | រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា៤៨ បានចែងថាប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាកមន៍គណបក្សនយោបាយ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជនជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិនិងសណ្តាប់ធ្នាប់សង្គម។ | general |
តើប្រភពនៃតម្លៃរបស់មនុស្សកើតចេញពីកត្តាអ្វីខ្លះ? | ប្រភពនៃតម្លៃមនុស្សកើតចេញពី៖
- គ្រួសារគឺជា ប្រភពដំបូងនៃការកកើតតម្លៃ ដោយហេតុថាគ្រួសារមានតួនាទីមូលដ្ឋាន ក្នុងការអប់រំពីរបៀបរបបបែបផែន ជំនឿ និងវប្បធម៌របស់សង្គមជាតិ
- សង្គមផ្តល់នូវការអប់រំជាប្រចាំដោយហេតុថាបរិយាកាសនៅជុំវិញខ្លួនយើង ដែលគេចង់បានម៉្លោះហើយរូបយើងម្នាក់ៗត្រូវខិតខំសិក្សារៀនសូត្រអំពើល្អពីគ្នាទៅវិញទៅមក ដើម្បីឲ្យខ្លួនមា... | general |
ចូរប្អូនរាប់ច្បាប់នៅក្នុងប្រទេសកម្ពុជាឲ្យបាន១០។ | រាប់ច្បាប់នៅក្នុងប្រទេសកម្ពុជា មាន៖
- ច្បាប់ឯកពន្ធភាព
- ច្បាប់ភូមិបាល
- ច្បាប់ព្រហ្មទណ្ឌ
- ច្បាប់រដ្ឋប្បវេណី
- ច្បាប់ការងារ
- ច្បាប់អាពាហ៍ពិពាហ៍
- ច្បាប់ពាណិជ្ជកម្ម
- ច្បាប់សាធារណៈ
- ច្បាប់ឯកជន
- ច្បាប់ចរាចរណ៍
- ច្បាប់សញ្ជាតិ
- ច្បាប់ប្រឆាំងគ្រឿងញៀន
- ច្បាប់ប្រឆាំងអំពើពុករលួយ
- ច្បាប់វិនយោគទុន
- ច្បាប់ប្រឆាំងការជូញដូរម... | general |
ចូរនិយាយអំពីចរិតលក្ខណៈនៃអ្នកដឹកនាំ? | និយាយអំពីលក្ខណៈនៃអ្នកដឹកនាំ៖
- ស្លូតបូតនិងសុភាពរាបសារ
- មានសមត្ថភាព
- ស្វ័យត្រួតពិនិត្យឬម្ចាស់ការលើខ្លួនឯង
- ជាអ្នកចេះរៀបចំចាត់ចែងការងារ
- មានភាពក្លាហាន ស្វាហាប់
- បង្កើតគំនិតថ្មីៗ ជម្រុញចិត្ត
- មានប្រាជ្ញាអាចដោះស្រាយបញ្ហា
- មានចិត្តសប្បុរស
- មានអាកប្បកិរិយារមទមល្អ
- ហ៊ានធ្វើពលិកម្ម
- ហ៊ានធ្វើការងារដែលលំបាក
- ប្រមើលមើល... | general |
ចូរបង្ហាញអំពីខ្លឹមសារនៃការសំពះរបស់ជនជាតិខ្មែរ។ | បង្ហាញអំពីខ្លឹមសារនៃការុំសំពះរបស់ជនជាតិខ្មែរគឺ៖
- ការចេះគួរសមនិងយកចិត្តទុកដាក់
- ការគោរពគាវៈរវាងគ្នានិងគ្នា
- ការគោរពដឹកគុណចំពោះនរណាម្នាក់
- ការគោរពតបស្នងសងគុណម្តាយឪពុក
- ការទទួលរាក់ទាក់ស្វាគមន៍គ្នា
- ការគោរពកោតខ្លាចឋានៈ បុណ្យសក្តិ តួនាទី អំណាចមហិទ្ធិឬទ្ធិ
- ការគោរពបូជាចំពោះ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងអ្នកមានសីលទាន
... | general |
ដើម្បីឲ្យអ្នកដទៃស្រឡាញ់ រាប់អានអ្នកតើអ្នកត្រូវធ្វើយ៉ាងដូចម្តេចខ្លះ? | ដើម្បីឲ្យអ្នកដទៃស្រឡាញ់ រាប់អានអ្នកត្រូវធ្វើដូចតទៅ៖
- ការចេះផ្តល់ទ្រព្យសម្បត្តិផ្តល់ឱកាសដល់អ្នកដទៃ ដើម្បីឲ្យគេមានលទ្ធភាពរស់នៅជាមួយយើង
- ការចេះជួយសង្គ្រោះអ្នកដទៃ នៅពេលមានអាសន្នឬជួបប្រទះនូវបញ្ហាស្មុកស្មាញទាំងឡាយ
- មានភាពមិនមើលងាយ មិនគំរាមកំហែង មិនប្រើអំពើហិង្សាផ្សេងៗ
- ការប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំងបួនគឺមេត្តា ករុ... | general |
ក្នុងអាណត្តិទី៤ នេះរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចមានអ្វីខ្លះ? | ក្នុងអាណត្តិទី៤ នេះរាជរដ្ឋាភិបាលបានដាក់ចចេញនូវគោលនយោបាយសេដ្ឋកិច្ចមាន៖
- វិស័យកសិកម្ម
- ទឹកនិងប្រព័ន្ធស្រោចកស្រព
- ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន
- អគ្គិសនី
- ការអភិវឌ្ឍន៍ធនធានមនុស្ស
- ឧស្សាហកម្ម អត្តពលកម្ម និងនាំទំនិញចេញ
- វិស័យទេសចរណ៍
- អាជីវកម្មប្រេងកាត ឧស្ម័នធម្មជាតិ ធនធានរ៉ែ
- ព័ត៌មានវិទ្យានិងទូរគមនាគមន៍
- វិស័យពាណិជ្... | general |
តើភាពខុសគ្នារវាងរបបផ្តាច់ការនិងរបបប្រជាធិបតេយ្យ យ៉ាងដូចម្តេចខ្លះ? | ភាពខុសគ្នារវាងរបបផ្តាច់ការនិងររបបប្រជាធិបតេយ្យគឺ៖
ក. របបផ្តាច់ការ
- លក្ខណៈដឹកនាំមានទម្រង់បុគ្គលនិយម
- អត្តនោម័យនិយម
- មិនផ្តល់ឱកាសឲ្យសមាជិកបញ្ចេញមតិ
- អ្នកដឹកនាំជាអ្នកដឹកនាំរាល់ផែនការ
- អំណាចប្រមូលផ្តុំទៅលើស្ថាប័ន
- អ្នកដឹកនាំច្រើនកើតពីពូជ ត្រកូល
- ដណ្តើមអំណាចដោយប្រើកម្លាំងយោធា
- ផ្ទេរអំណាចដោយបង្ហូរឈាម។
ខ. របបប្រជាធិបត... | general |
តើអំពើល្អ១០យ៉ាងតាម កាយ វិចា ចិត្ត គួរប្រតិបត្តិតាមមានអ្វីខ្លះ? | អំពើល្អ១០យ៉ាងតាមកាយ វាចា ចិត្ត គួរប្រតិបត្តិតាមរួមមាន៖
ក. អំពើល្អដោយកាយ
- ការមិនសម្លាប់ជីវិតមនុស្ស សត្វ
- ការមិនលួចបន្លំទ្រព្យសម្បត្តិអ្នកដទៃ
- ការមិនបំពានខុសច្បាប់ លើប្រពន្ធកូនគេ
ខ. អំពើល្អដោយវិចា
- ការមិននិយាយភូតភរ កុហកអ្នកដទៃ
- ការមិនប្រើពាក្យញុះញង់ អុជអាល
- ការមិនប្រើពាក្យទ្រគោះបោះបោក
- ការមិនប្រើពាក្យសម្តីឥតប្រយោជ... | general |
តើឪពុកម្តាយគួរគ្រប់គ្រងកូនរបៀបណា? | ឪពុកម្តាយគួរគ្រប់គ្រងកូនតាមរបៀប៖
- មានទំនាក់ទំនងល្អនិងគ្នាបង្កើតបរិយាកាសសប្បាយរីករាយយល់ពីសេចក្តីត្រូវការរបស់សមាជិកគ្រប់ៗរូប
- យល់ពិធុរៈកិច្ចសសំខាន់នៃការស្រឡាញ់យកចិត្តទុកដាក់ចិញ្ចឹមបីបាច់ថែរក្សាកូនៗឲ្យបានល្អ
- រកប្រាក់ចំណូលឲ្យបានគ្រប់គ្រាន់ដើម្បីទំនុកបម្រុងគ្រួសារ
- ធ្វើការសម្រេចចិត្តដោយផ្អែកលើផលប្រយោជន៍រួមនៅក្នុងគ្រួសា... | general |
តើទសពិធរាជធម៌មានប៉ុន្មាន? អ្វីខ្លះ? | ទសពិធរាជធម៌មាន១០គឺ៖
- ទានៈ ការធ្វើនូវអំណោយ
- សីល ការរក្សាលសីល៥ឬ១០ជានិច្ច
- ខន្តិ/ខន្តី មាននូវសេចក្តីអត់ធន់
- អាជ្ជវៈ មានសេចក្តីទៀងត្រង់
- បរិច្ចាគ ចំណាយទ្រព្យសម្រាប់មាតុភូមិ
- អវិហិង្សា ការមិនបៀតបៀនអ្នកដទៃ
- មទ្ទវៈ មានសេចក្តីទន់ភ្លន់ សុភាព
- អវិរោធនៈ មិនបំពានលើធម៌ លើច្បាប់
- អក្កោធនៈ មិនកម្តៅក្រហាយអ្នកដទៃ
- តបៈ ការកាន់... | general |
មតិមួយពោលថា “ខ្ញុំរៀនជានិច្ច ទោះបីខ្ញុំវ័យចាស់ជរាហើយក្តី។ តើអ្នកមានទស្សនះយ៉ាងណាចំពោះមតិខាងលើនេះ។ | ជាការពិតណាស់ការរៀនសូត្រ គឺមិនបានកំណត់ថាមនុស្សណាម្នាក់ណារៀនបាន ហើយម្នាក់ទៀតរៀនមិនបាននោះទេ ទោះបីពួកគេមានពណ៍សម្បុរខុសគ្នា ឋានះខុសគ្នា ឬអាយុខុសគ្នាក៏ដោយ។
ពាក្យថា”រៀន” គឺបានកើតចំពោះតាំងពីកំណើតមកម្លេះ ហើយវានៅតែបន្តរ៥ហូតដល់
យើងរលត់សង្ខារផងដែរ ដែលយើងតែងនាំគ្នានិយាយថា រៀនហើយរៀនទៀតរៀនពេញមួមយជីវិត។ យើងឃើញថាទារក ទើបនិងកើត រៀនយំមុន... | general |
តើរបៀបសំពះខ្មែរមានប៉ុន្មានបែប? ចូរពន្យល់? | របៀបសំពះខ្មែរមាន៥បែបគឺ៖
- បែបទី១៖ ចុងម្រាមកណ្តាលដើមទ្រូងៈ
មានន័យថាគឺជា ការសំពះអ្នកដែលមានឋានៈប្រហាក់ប្រហែលគ្នាឬមិត្រភក្តិជាដើមនងសម្រាប់ អ្នកដែលមានវ័យចាស់ជាង ដែលត្រូវសំពះតបទៅវិញ ចំពោះអ្នកមានវ័យក្មេងជាង។
- បែបទី២៖ ចុងម្រាមកណ្តាលត្រឹមមាត់
មានន័យថាគឺជា ការសំពះអ្នកដែលមានវ័យចំណាស់ជាងខ្លួន ថៅកែ ឬចៅហ្វាយនាយ។
- បែបទី៣៖ ចុងម្រាមក... | general |
តើគោលការណ៍ប្រជាធិបតេយ្យ មានអ្វីខ្លះ? | គោលការណ៍ប្រជាធិបតេយ្យ រួមមាន៖
- ការចូលរួមចំណែកពីរដ្ឋពល
- ការស្មើភាពគ្នា
- ការអនុគ្រោះគ្នា
- សេរីភាពសារព័ត៌មាន
- ការទទួលខុសត្រូវ
- តម្លាភាព
- ការបោះឆ្នោតសេរីនិងយុត្តិធម៌តាមការកំណត់
- សេរីភាពខាងសេដ្ឋកិច្ច
- យន្តការទប់ស្កាត់ការប្រើអំណាចរំលោភ
- ប្រព័ន្ធពហុបក្ស។ | general |
ចូរនិយាយអំពីភាពអវិជ្ជមានក្នុងពិធីបុណ្យផ្សេងៗ។ | ភាពអវិជ្ជមានក្នុងពិធីបុណ្យផ្សេងៗ៖
- ក្មេងទំនើង (ទម្រើស) តែងតែបង្កសកម្មភាពអុកឡុកធ្វើឲ្យខូចសណ្តាប់ធ្នាប់ពេលបុណ្យទាន
- កើតមាននូវអំពើហិង្សា វាយតបគ្នាទៅវិញទៅមកភាគច្រើនដោយការស្រវឹង
- បង្កើតបទឧក្រិដ្ឋមានការប្តឹងផ្តល់នាំឲ្យខូចប្រយោជន៍
- បង្អាក់ឬធ្វើឲ្យមានការខ្លារអា ក្នុងការធ្វើបុណ្យទានលើកក្រោយៗទៀត
- មានការបែកបាក់សាមគ្គីគ្នា ប្... | general |
តើអង្គរបស់កឋិនមានអ្វីខ្លះ? ហើយបរិវារកឋិនមានអ្វីខ្លះ? | អង្គរបស់កឋិនទានឬត្រៃចីវរមានតែ៣គឹ៖
- អន្តរសក (ស្បង់)
- ឧត្តរាសង្គ (ចីវរ)
- សង្ឃាដិ
បវិវារកឋិន មានច្រើនអនេកគឺ៖
- សម្ពត់
- មុង
- ខ្នើយ
- ពូក
- បាត្រ
- ឈើច្រត់
- ឆ័ត្រ
- ផ្លិត
- កន្ទេល
- ភួយ
- ចានស្រាក់
- សាដក
- គ្រែ
- ក្លស់
- សៀវភៅ
- បច្ច័យជាដើម។ | general |
ចូរនិយាយអំពីសារៈសំខាន់នៃពិធីបុណ្យជាតិ។ | សារៈសំខាន់នៃពិធីបុណ្យជាតិគឺ៖
- ដើម្បីចូលរួមលកសាងសមិទ្ធិផល ក្នងុផ្នែកសាសនានិងលើកកម្ពស់ផ្នែកសាសនា
- ដើម្បីបង្ហាញពីការចេះសាមគ្គីគ្នា រួបរួមគ្នាជាធ្លុងមួយក្នុងការកសាងសហគមន៍
- ដើម្បីលះបង់នូវអំពើអាក្រក់ទាំងឡាយ ហើយលែងប្រព្រឹត្តទៅទៀតដោយខ្លាចបុណ្យបាបទៅជាតិខាងមុខ
- ដើម្បីតបស្នងសងគុណមាតាបិតា
- ដើម្បីរំឮកនិងឧទ្ទិសកុសលជូនបុព្វការីជ... | general |
ដំបូន្មានឪពុកម្តាយ ធ្វើឲ្យកូនទទួលបាននូវជោគជ័យក្នុងជីវីតដូចម្តេចខ្លះ? | ដំបូន្មានឪពុកម្តាយធ្វើឲ្យកូនទទួលបានជោគជ័យក្នុងជីវិតដូចជា៖
- រៀនសូត្របានចេះដឹងក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ
- មានអាកប្បកិរិយា មារយាទត្រឹមត្រូវ
- ចេះគោរព និងឱនលំទោនចំពោះចាស់ទុំ
- មានសេចក្តីមេត្តាចំពោះបុគ្គលដទៃ
- ចេះកសាងក្រុមគ្រួសារមួយ ដែករស់នៅក្នុងសង្គមប្រកបដោយភាពថ្លៃថ្នូររួមចំណែកក្នុងការកសាងសង្គមរបស់ខ្លួន។ | general |
តើការបោះឆ្នោតមានសារសំខាន់ដែរឬទេ? ព្រោះអ្វី? | ចំពោះខ្ញុំការបោះឆ្នោតពិតជាមានសារៈសំខាន់ណាស់ពីព្រោះ៖
- ផ្តល់ ឱកាសឲ្យប្រជាពលរដ្ឋបានប្រើប្រាស់សិទ្ធិនយោបាយស្របច្បាប់របស់ខ្លួន
- ជាការផ្ទេរអំណាចដោយសន្តិវិធីតាមរយៈសន្លឹកឆ្នោត
- ប្រជាពលរដ្ឋគ្រប់រូបអាចសម្តែងនូវឆន្ទៈរបស់ខ្លួន ក្នុងការជ្រើសរើសតំណាងរបស់ខ្លួន
- បង្ហាញអំពីឥទ្ធិពលនៃរាស្រ្ត ដែលជាម្ចាស់របស់ប្រទេសជាតិ
- បង្ហាញនូវសិទ្ធ... | general |
តើទំនាស់មានអត្ថន័យដូចម្តេច? មូលហេតុអ្វីខ្លះបានជាបង្កើតឲ្យមានទំនាស់? | ទំនាស់ មានន័យថាគឺភាពមិនចុះសម្រុង គ្នាការប្រទូសសារ៉ាយរវាងភាគីទាំងឡាយដែលពាក់ព័ន្ធផលប្រយោជន៍ឬធ្វើឲ្យបាត់បង់កេរ្តិ៍ឈ្មោះ គ្រួសារ ឬវង្សត្រកូល។
មូលហេតុនៃទំនាស់រួមមាន៖
- កើតឡើងពីការចង់មានចង់បានហួសហេតុ
- បណ្តាលមកពីការរើសអើង
- បណ្តាប្រទេសមួយ និងប្រទេសមួយ
- ដោយសារបញ្ហាព្រំដែន សីមា
- កាមិនយល់ចិត្តគ្នាទៅវិញទៅមក ជាដើម។ | general |
តើមួកសុវត្ថិភាពផ្តល់ប្រយោជន៍អ្វីខ្លះ ដល់អ្នកធ្វើចរាចរណ៍តាមម៉ូតូ? | មួកសុវត្ថិភាពផ្តល់អត្ថប្ររយោជន៍ដល់អ្នកធ្វើចរាចរណ៍តាមម៉ូតូ ដូចតទៅ៖
- ការពារអាយុជីវីតរបស់អ្នកឬការពារជាមនុស្សឬការពារជីវីតមនុស្ស
- ធ្វើឲ្យមានសុវត្ថិភាពដល់ការធ្វើដំណើរ
- ការពារបានឬចំណេញលុយកាក់
- ការពារពន្លឺថ្ងៃចាំង
- ការពារការហុយដៃ ផ្សែងចូលភ្នែក
- ការពារការប៉ះទង្គិចផ្សេងៗ
- ការពារការខ្ទាតថ្ម ដុំផ្សេងៗ ប៉ះក្បាល...។ | general |
ដើម្បីឲ្យលំនៅដ្ឋានស្អាតនិងមានសុខុមាលភាព តើអ្នកត្រូវធ្វើយ៉ាងដូចម្តេចខ្លះ? | ដើម្បីឲ្យលំដ្ឋានស្អាតនិងមានសុខុមាលភាព យើងត្រូវ៖
- ត្រូវចេះសម្អាតបន្ទប់ផ្សេងៗខាងក្នុងផ្ទះ
- ចេះរៀបចំរបស់របរក្នុងផ្ទះឲ្យមានរបៀប
- ចេះរៀបចំប្រព័ន្ធទឹក ភ្លើង ឲ្យបានត្រឹមត្រូវ
- សំរាមត្រូវទុកដាក់ក្នុងធុងឲ្យល្អ
- រៀបចំប្រព័ន្ធលូ បង្ហូរទឹកស្អុយ
- ចេះរៀឲបចំបង្គន់អនាម័យ ឲ្យបានត្រឹមត្រូវ
- ត្រូវដាំផ្កា ស្មៅ កូនឈើជុំវិញផ្ទះតាមលទ្... | general |
តើសង្គ្រាមបាននាំមកនូវផលអាក្រក់ដល់មនុស្សជាតិ? | ដើម្បីឲ្យលំដ្ឋានស្អាតនិងមានសុខុមាលភាព យើងត្រូវ៖
- ត្រូវចេះសម្អាតបន្ទប់ផ្សេងៗខាងក្នុងផ្ទះ
- ចេះរៀបចំរបស់របរក្នុងផ្ទះឲ្យមានរបៀប
- ចេះរៀបចំប្រព័ន្ធទឹក ភ្លើង ឲ្យបានត្រឹមត្រូវ
- សំរាមត្រូវទុកដាក់ក្នុងធុងឲ្យល្អ
- រៀបចំប្រព័ន្ធលូ បង្ហូរទឹកស្អុយ
- ចេះរៀឲបចំបង្គន់អនាម័យ ឲ្យបានត្រឹមត្រូវ
- ត្រូវដាំផ្កា ស្មៅ កូនឈើជុំវិញផ្ទះតាមលទ្... | general |
តើគ្រូបង្រៀនមានភារកិច្ចអ្វីខ្លះ? ចូរបកស្រាយពន្យល់ | សង្គ្រាមបាននាំមកនូវផលអាក្រក់ដល់មនុស្សជាតិដូចតទៅ៖
- បំផ្លាញនូវជីវីតមនុស្ស សត្វ ព្រៃ ឈើ
- បង្កឲ្យមានការបំផ្លាញនូវប្បធម៌ អរិយធម៌ ប្រពៃណី
- បំផ្លាញនូវទ្រព្យសម្បត្តិរបស់ប្រជាជន
- បង្កឲ្យមានការរំលោភសិទ្ធមនុស្ស
- បំផ្លាញគ្រប់ហេដ្ឋរចនាសម្ព័ន្ធនានា
- ធ្វើឲ្យខឿនសេដ្ឋកិច្ច ខឿនកសិកម្ម ខឿនប្រឡាយទឹក ខ្ចេចខ្ខីទាងស្រុង
- ធ្វើឲ្យសង្គមវ... | general |
នៅក្នុងការថែទាំសណ្តាប់ធ្នាប់និងសន្តិសុខសង្គម តើសិស្សានុសិស្សមានភារកិច្ចដូចម្តេចខ្លះ? | ក្នុងថែទាំសណ្តាប់ធ្នាប់និងសន្តិសុខសង្គម សិស្សានុសិស្សមានភារកិច្ចដូចតទៅ៖
- ខិតខំសិក្សារៀនសូត្រឲ្យពូកែ
- ចេះគោរពឲ្យបានល្អនូវបទបញ្ជាផ្ទៃក្នុងសាលា
- ចេះគោរពតាមដំបូន្មានមាតាបិតា
- ចេះគោរពសិទ្ធគ្នាទៅវិញទៅមក
- គោរពឲ្យតម្លៃឲ្យបានល្អនូវច្បាប់ទាំងឡាយ
- ចូលរួមក្នុងសកម្មភាពយាមកាមសាលារៀន
- ចូលរួមបម្រើរាល់ភារកិច្ចការពារសាលា
- ចូលរួម... | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.