question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើវិធីសំខាន់ៗនៅសហសម័យនេះមានអ្វីខ្លះ? ចូរពន្យល់? | វិធីសំខាន់ៗនៅសហសម័យនេះមាន៦ គឺ៖
1- អនុមានរួម៖ ជាវិចារមួយបែបដែលចេញពីភាពដោយឡែក ទៅរកភាពរួម។
ឧទាហរណ៍ៈ
- ម៉ុក ស្លាប់
- ម៉ៅ ស្លាប់
- ម៉ែន ស្លាប់
- ម៉ុក ម៉ៅ ម៉ែន ជាមនុស្ស។
ដូចនេះ មនុស្សទាំងអស់ត្រូវតែស្លាប់។
2- អនុមានញែក៖ ជាវិចារមួយបែបទៀតដែលចេញពីភាពរួម ទៅភាពដោយឡែក។
ឧទាហរណ៍ៈ
- លោហៈទាំងអស់សុទ្ធតែចំលងអគ្គិសនី។
- Cu ជាលោហៈ
ដូចនេះ C... | general |
តើរបបប្រជាធិបតីបែបសភានិយមមានលក្ខណៈបែបណា? | ក្នុងរបបសភានិយម ពលរដ្ឋបោះឆ្នោតថ្នាក់ជាតិ តែមួយលើកដើម្បីជ្រើសរើសសមាជិតសភា។ ហើយសមាជិតសាភាក្នុងបក្សឈ្នះ ជ្រើសរើសនាយករដ្ឋមន្ត្រីអោយបង្កើតរដ្ឋាភិបាលនិងធ្វើជាប្រមុខរដ្ឋាភិបាល។ របបនេះគ្មានប្រធានាធិបតិទេ។ ក្នុងរបបនេះអំណាចនីតិប្រតិបត្តិ ជាផ្នែកមួយនៃអំណាចនីតិបញ្ញត្តិ។ អំណាចពីរមិននៅដាច់ដោយឡែកពីគ្នាដូចរបបប្រធានាធិបតីនិយម។ | general |
តើរបបប្រជាធិបតេយ្យបែបប្រធានាធិបតីនិយម មានលក្ខណៈយ៉ាងណា? | ក្នុងរបបប្រធានាធិបតីនិយម ពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើកផ្សេងពីគ្នា។ មួយគឺបោះឆ្នោតរើសសមាជិតសភាអោយបង្កើតជាក្រុមនីតិបញ្ញត្តិ សំរាប់តាក់តែងច្បាប់។ មួយទៀត គឺបោះឆ្នោតរើសប្រធានាធិត អោយបង្កើតរដ្ឋាភិបាលនិងធ្វើជាប្រមុខរដ្ឋាភិបាល សំរាប់ប្រតិបត្តិតាមច្បាប់របស់សភា។ ប្រធានាធិបតី ជាប្រមុខរដ្ឋាភិបាលផង ជាតំណាងប្រទេសជាតិផង។ របបនេះគ្មានន... | general |
លទ្ធិប្រជាធិបតេយ្យមានបីបែប។ តើរបបទាំងនោះគឺអ្វីខ្លះ? រកឧទាហរណ៏បញ្ជាក់? | លទ្ធិប្រជាធិបតេយ្យមានបីបែប របបទាំងនោះមាន
- របបប្រធានាធិបតីនិយម ដូចជាប្រទេសអាមេរិច។
របបប្រធានាធិបតីនិយម ដូចជាប្រទេសអាមេរិច។
- របបសភានិយម ដូចជាប្រទេសអង់គ្លេស និង អូស្រ្តាលី។
របបសភានិយម ដូចជាប្រទេសអង់គ្លេស និង អូស្រ្តាលី។
- របបចំរុះ គឺ សភានិយមពាក់កណ្តាល ប្រធានាធិតីពាក់កណ្តាល ដូចប្រទេសបារាំង។
របបចំរុះ គឺ សភានិយមពាក់កណ្តាល ... | general |
តើវិធីទស្សនវិជ្ជាជាអ្វី? មានប៉ុន្មានជំហាន? អ្វីខ្លះ? | វិធីទស្សនវិជ្ជា គឺជាវិធីមួយដែលត្រូវបានគេបង្កើតឡើង ដើម្បីធ្វើ ការឆ្លុះបញ្ចាំងបញ្ហាផ្សេងៗក្នុងគោលបំណងស្វែងរកសច្ចភាព។មាន៧ជំហានគឺ៖
- ការយល់ដឹងអំពីបញ្ហា ឬ ការកំណត់បញ្ហា
- ការប្រមូលទិន្នន័យ
- ការរៀបចំ និង វាយតម្លៃទិន្នន័យដែលប្រមូលបាន
- ការស្នើឡើងជាសម្មតិកម្ម ឬ ដំណោះស្រាយ
- ការអង្កេតពិនិត្យទៅលើសម្មតិកម្ម
- ការរកឃើញនូវសច្ចភាព
... | general |
បទចំរៀងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និពន្ធដោយនរណា? ខ្លឹមសារនៃបទចំរៀងនោះមានអត្តន័យយ៉ាងណា? | បទចំរៀងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជនិពន្ធរបស់សម្តេចព្រះសង្ឃរាជ ជួនណាត។ បទចំរៀងនេះមានអត្តន័យដួចតទៅ៖
- ផ្នែកទី១៖គឺបណ្កុះចិត្តគំនិតរាស្ត្រ អោយគោរពស្រឡាញ់ដោយស្មោះស្ម័គ្រចំពោះព្រះមហាក្សត្រខ្មែរ ដែលព្រះអង្គរតែងតែមានទឹកព្រះទ័យស្រឡាញ់ ថែរក្សាប្រជាស្ត្រ ការពារជាតិ និងធ្លាប់បានកសាងនូវអរិធម៌ដ៏រុងរឿងទុកជា កេរិ៏ដំណែ... | general |
តើទស្សនវិជ្ជា និង វិទ្យាសាស្ត្រ មានលក្ខណៈប្រហាក់ប្រហែល គ្នានិងខុសគ្នាត្រង់ណាខ្លះ? ចូរពន្យល់? | ទស្សនវិជ្ជា និង វិទ្យាសាស្ត្រ មានលក្ខណៈប្រហាក់ប្រហែល និង ខុសគ្នាដូចខាងក្រោម៖
- វិទ្យាសាស្រ្ត គឺជាអង្គពុទ្ធិដែលបានផ្ទៀងផ្ទាត់ និង មាន លក្ខណៈជាប្រព័ន្ធ។ វិទ្យាសាស្ត្រផ្តោតយកចិត្តទុកដាក់ជា សំខាន់ទៅលើរបកគំហើញ នៃសច្ចភាព។
- ទស្សនវិជ្ជា គឺជាវិទ្យាសាស្ត្រមួយ ពីព្រោះវិធីទស្សនវិជ្ជាមាន លក្ខណៈជាប្រព័ន្ធ និង ប្រកបដោយវិចារណញាណទៀត ផ... | general |
ហេតុអ្វីបានជាគេនិយាយថា សកម្មភាពមនុស្ស ជាកត្តានាំឱ្យមានតំហយគុណភាពដី? | បានជាគេនិយាយថាសកម្មភាពមនុស្សជាកត្តានាំឱ្យទៅជាកត្តានាំឱ្យមានតំហាយគុយភាពព្រោះ៖
- ឯកវប្បកម្ម ធ្វើឱ្យដីខ្សោះជីជាតិ ដីអាចសំដឹលកណ្តាលវាលងាយរងសំណឹក
- ដំណាំឥតស្រោចទឹក ងាយរងសំណឹកដោយសារខ្យល់
- ការភ្ជួររាស់ដីតាមទិសចំណោត ដែលជាហេតុធ្វើឱ្យដីងាយរងសំណឹក
- អាជីវកម្មព្រៃឈើគ្រប់រូបភាព និងអាណាធិបតេយ្យ
- បន្ស៊ីស្មៅសត្វលើសកម្រិត។ | general |
ហេតុអ្វីបានទឹកសមុទ្រមានរសជាតិប្រៃ? ចូរបញ្ជាក់។ | សមុទ្រជាឃ្លាំងអំបិលខនិជរលាយនៃពិភពលោក។ ក្នុងទឹកសមុទ្រមួយគីឡូម៉ែត្រគូបមានអំបិលខនិជរលាយចំនួន ៣៩ តោនជាមធ្យម។ រសជាតិប្រៃនេះបណ្តាលមកពីសារធាតុអំបិលច្រើន ដែលរលាយក្នុងទឹកសមុទ្រ។ សូដ្យូមក្លរួ មានច្រើនជាងគេបង្អស់ក្នុងទឹកសមុទ្រទឹកមួយលើត្រមានអំបិល១៥ ក្រាមជាមធ្យម។ នៅក្នុងទឹកគេបានរកឃើញអង្គធាតុទោលចំនួនប្រមាណ ៥០ ក្នុងចំណោមអង្គធាតុទោសដែ... | general |
តើអំបិលដែលរលាយក្នុងទឹកសមុទ្របានមកពីប្រភពណាខ្លះ? | អំបិលដែលរលាយក្នុងទឹកសមុទ្របានមកពីប្រភពផ្សេងគឺ៖
- ប្រភពពីទ្វីប៖ ផលនៃរបេចមេកានិច និងគីមីនៅលើទ្វីបត្រូវបានផ្លលូវទឹកតូចធំទាំងអស់នាំមកចាក់ក្នុងសមុទ្រ ធ្វើឱ្យសមុទ្រមានរសជាតិប្រៃ។
- ប្រភពក្នុងសមុទ្រមានរសជាតិប្រៃ៖ ក្នុងពេលភ្នំភ្លើងផ្ទុះ ផ្សែងភ្នំនិងអង្គធាតុផ្សេងៗទៀត រលាយក្នុងទឹកធ្វើឱ្យសមុទ្រប្រៃ។ ម៉្យាងទៀតរបេចមេកានិច និងគីមីលើ... | general |
តើប្រាសាទមួយណាដែលមានរូបសំណាកព្រះព្រហ្មតើព្រះព្រហ្មតំណាងឱ្យអ្វីខ្លះ? | ប្រាសាទបាយ័នដែលមានរូបតំណាកព្រះព្រហ្ម គឺតំណាងឱ្យព្រហ្មវិហារធម៌ទាំងបួនមាន មេត្តា ករុណា មុទិតា និងឧបេក្ខា។ ម៉្យាងទៀតតំណាងឱ្យទិសធំទាំងបួនគឺ ឧត្តរ ទក្សិណ បូព៌ា និងបស្ចិម។ | general |
ដើម្បីបញ្ចប់សង្គ្រាមរវាងជាតិនិងជាតិ និងដើម្បីផ្សះផ្សាជាតិ តាមទស្សនពុទ្ធសាសនាមនុស្សម្នាក់ៗត្រូវអប់រំចិត្តក្នុងគុណធម៌អ្វីខ្លះ? | មនុស្សត្រូវអប់រំចិត្តឲ្យបានល្អ ដូចគ្នាទាំងអស់ក្នុងព្រហ្មវិហារធម៌៤យ៉ាងគឺ៖
- មេត្តាៈ អាណិតស្រឡាញ់ចង់ឲ្យគេបានសុខឲ្យដូចជាសេចក្តីសុខដែលខ្លួនចង់បាន
- ករុណាៈ ជួយសង្គ្រោះឲ្យគេរយចផុតពីសេចក្តីទុក្ខដែលកើតពីវិបត្តិផ្សេងៗ
- មុទិតាៈ មានចិត្តត្រេកអរនៅពេលដែលគេបានសុខហើយ
- ឧបេក្ខាៈ តាំងចិត្តទៀងត្រង់ជាកណ្តាលប្រាសចាកអគតិធម៌ទាំងឡាយ។ | general |
ពាក្យថាប្រធាន និងប្រធានាធិបតីជាអ្នកថ្នាក់ដឹកនាំកំពូលនៃស្ថាប័ន ឬប្រទេសមួយ។ តើក្នុងពុទ្ធសាសនាមានបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ប្រធានដូចម្តេចខ្លះ? | លក្ខណៈសម្បត្តិរបស់ប្រធានមាន៤ចំណុចគឺ៖
- មានវិធានការទប់ស្កាត់បញ្ហានានា រួមមានអំពើអាក្រក់ជាដើមកុំឲ្យកើតឡើងបាន (សំវរបធាន)
- ព្យាយាមកំចាត់ចោលអំពើអាក្រក់ ដែលបានកើតឡើងហើយឲ្យអស់អស់ទៅវិញ (មហានបធាន)
- ព្យាយាមបង្កើតអំពើល្អដែលមិនទាន់កើតឡើងឲ្យកើតឡើង (ភាវនាបធាន)
- ព្យាយាមគ្រប់គ្រងសេចក្តីសុខ ដែលមានលហើយក្តីកំពុងកើតឡើងក្តីឲ្យនៅគង់វង្ស ... | general |
តាមជំនឿរបស់ខ្មែរយើងមួយចំនួនថាមានព្រះបាទធម្មិកមកជួយស្រោចស្រង់ប្រទេសខ្មែរឲ្យបានសុខតើពាក្យថា«ព្រះបាទធម្មិក»នោះមានន័យពិតប្រាកដដូចម្តេចខ្លះ? | ពាក្យថាព្រះបាទធម្មិកគឺសំដៅយកព្រះរាជាឬថ្នាក់ដឹកនាំណាក ដែលប្រកាន់គោលការណ៍៣យ៉ាង៖
- យកធម៌ ឬយកច្បាប់ជាធំ (ធម្មាធិបតេយ្យ)
- គោរពធម៌ គឺគោរពច្បាប់
- តម្កល់ធម៌ជាមាត្រាដ្ឋាន គឺយកច្បាប់ជាទីតាំងសសំរាប់វាស់សេចក្តីរបស់រាស្រ្ត។ | general |
តើរូបសង្ហារនៃព្រះរាជាណាចក្រកម្ពុជាមានចំណុចសំខាន់ៗ៥គឺ៖1. ពន្លឺពណ៌រង្សីនៅពីលើគេ 2. ស្វេតច្ឆត្រទាំងពីរ 3. ព្រះខ័ណនៅពីក្រោមមកុដរាជ្យ 4. រាជសីហ៍ទាំងពីរ 5. ពាក្យ«ព្រះចៅក្រុងម្ពុជា»តើចំនុចនីមួយៗមានអត្ថន័យដូចម្តេច? | - ពន្លឺរង្សីនៅពីលើគេ តំណាងឲ្យអរ្យធម៌ខ្មែរ
- ស្វេតច្ឆត្រទាំងពីរ តំណាងព្រះមហាក្សត្រ និងព្រះមហាក្សត្រីយានីជាអ្នករក្សាប្រជារាស្រ្ត
- ព្រះខ័ណ្ឌនៅពីក្រោមមកុដរាជ្យជានិម្មិតរូបនៃអំណាចនឹងយុត្តិធម៌
- រាជសីហ៍ទាំងពីរកម្លាំងទ័ពរបស់ប្រជានុរាស្រ្តខ្មែរនៅជុំវិញព្រះរាជបល្ល័ង្គ
- ពាក្យ«ព្រះចៅក្រុងកម្ពុជា»តំណាងឲ្យអធិបតេយ្យភាពនៃព្រះរាជាណា... | general |
ប្រទេសកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃ ខែ ឆ្នាំណា? | ប្រទេសកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិថ្ងៃ ១៤ ខែធ្នូ ឆ្នាំ ១៩៥៥។ | general |
តើរដ្ឋធម្មនុញ្ញទាក់ទងទៅនឹងច្បាប់អន្តរជាតិអ្វីខ្លះ? | រដ្ឋជាភាគីដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ធិសញ្ញានានា ត្រូវធ្វើច្បាប់រដ្ឋរបស់ខ្លួនឲ្យស្របទៅនិងអត្ថន័យទាំងឡាយដែលខ្លួនបានសន្យាថាគោរពតាមខ្លឹមសារនៃឯកសារដែលបានចុះហត្ថលេខានោះ។ | general |
តើធាតុអ្វីដែលបង្កើតបានជារដ្ឋ? | រដ្ឋកើតឡើងដោយធាតុធំៗ៣គឺភូមិសាស្រ្ត (ដី ទឹក អាកាស) ស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋ។ | general |
តើអំណាចសំរាប់គ្រប់គ្រងរដ្ឋមានប៉ុន្មាន? | អំណាចគ្រប់គ្រងរដ្ឋមាន៣គឺ៖
- នីតិបញ្ញត្តិ (តំណាងរាស្ត្រ១២០រូប) សំរាប់ធ្វើច្បាប់
- នីតិប្រតិបត្តិ (គណរដ្ឋមន្រ្តី) សំរាប់អនុវត្តច្បាប់
- អំណាចតុលាការ (អង្គចៅក្រម) សំរាបជំនុំជំរះក្តី និងរក្សាយុត្តិធម៌ជូនសង្គម។ | general |
ការអប់រំពលរដ្ឋវិជ្ជា អាចជះឥទ្ធិពលអ្វីខ្លះទៅលទ្ធិប្រជាធិបតេយ្យ? | ប្រសិទ្ធិភាពនៃលទ្ធិប្រជាធិបតេយ្យ អាស្រ័យប្រជាពលរដ្ឋចេះដឹងច្រើន ទើបប្រជាធិបតេយ្យមានដំណើរការបានល្អ។ ដើម្បីសំរេចគោលដៅនេះមនុស្សទាំងអស់ ទាំងរាស្ត្រទាំងមន្ត្រី ត្រូវនៅក្រោមច្បាប់និងគោរពច្បាប់ជានិច្ច។ | general |
តើច្បាប់ត្រង់ណាដែលការពារបូរណភាពរូបកាយអយុជីវីត និងកិត្តិយសសេចក្តីថ្លៃថ្នូររបស់បុគ្គល? | មាត្រាទី៣៨ចែងថា«ច្បាប់រ៉ាប់រង់មិនឲ្យមានការរំលោភលើរូប រាងបុគ្គល អាយុជីវីត កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋ។ ការចោទប្រកាន់ ការឃាត់ខ្លួនការចាប់ខ្លួននឹងអាចធ្វើទៅបានលុះត្រាតែអនុវត្តត្រឹមត្រូវតាមច្បាប់។ ការបង្ខិតបង្ខំ ការធ្វើបាបលើរូបកាយ ឬប្រព្រឹត្តកម្មណាមួយបន្ថែមទម្ងន់ទៅលើអ្នកជាប់ឃុំណឃាំង ឬអ្នកទោសត្រូវហាមឃាត់ជាដា... | general |
តើចំណុចណាខ្លះដែលបញ្ជាក់ពីតួនាទីទទួលខុសត្រូវរបស់ព្រះមហាក្សត្រចំពោះប្រជាពលរដ្ឋ? | មាត្រាទី៧ ជំពូកទី២ វាក្យខ័ណ្ឌទី២ចែងថា«ព្រះមហាក្សត្រទ្រង់ជាប្រមុខរដ្ឋអស់មួយជីវីត។ មាត្រា៨ជំពូក ព្រះមហាក្សត្រទ្រង់ជានិម្មិតរូបនៃការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិឯកភាពជាតិ និងនិរន្តិរភាពជាតិ។ ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យ ការគោរពកសិទ្ធិមនុស្ស សេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសិទ្ធិសញ្ញាអន្តរជាតិ។ មាត្រាទី៩ជំពូក២បានចែ... | general |
នៅក្នុងរដ្ឋធម្មនុញ្ញតើចំណុចណាដែលបញ្ជាក់ពីគោលជំហរនយោបាយរបស់ខ្មែរ? | មាត្រា១ ជំពូក១ ត្រង់វាក្យខ័ណ្ឌទី២«ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ» និងមាត្រាទី៥១ វាក្យខ័ណ្ឌទី១ ជំពូក៥ដែលចែងថា«ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋអនុវត្តរបបនយោបាយពហុបក្ស។ | general |
ក្រៅពីគណៈកម្មការអចិន្រ្តៃយ៍អង្គលសភាមានគណៈកម្មការ៩ទៀត តើគណៈកម្មការអ្វីខ្លះ? | គណៈកម្មការទាំង៩នោះគឺ៖
- គណៈកម្មការការពារសិទ្ធិមនុស្សនិងទទួលពាក្យបណ្តឹង
- គណៈកម្មការហិរញ្ញវត្ថុ និងធនាគារ
- គណៈកម្មការសេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្មអភិវឌ្ឍន៍ជនបទ និងបរិស្ថាន
- គណៈកម្មការមហាផ្ទៃ ការពារជាតិ អង្កេត និងការបោសសំអាត
- គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន
- គណៈកម្មការនីតិកម្ម... | general |
ចូរប្រៀបធៀបសិន្ធិមនុស្សអន្តរជាតិ និងសីល៥តាមទស្សនៈរបស់ខ្មែរ? | - មិនសម្លាប់ជីវីតសត្វលោកគឺ គោរពសិទ្ធិរស់រានមានជីវីត
- មិនលួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃ គឺគោរពសិទ្ធិមានកម្មសិទ្ធិ
- មិនផឹកគ្រឿងស្រវឹង គឺគោរពសិទ្ធិមានសន្តិសុខផ្ទាល់ខ្លួន និងគោរពសិទ្ធិមានសន្តិសុខសង្គម
- មិនប្រព្រឹត្តខុសក្នុងកាម គឺគោរពសិទ្ធិបុគ្គល និងសិទ្ធិសង្គម
- មិននិយាយកុហក ឬបង្កាច់បង្ខូចគឺគោរពសិទ្ធិមានសេចក្តីថ្លៃថ្នូររ... | general |
ទឹកដីខ្មែរដែលបាត់បង់ទៅលើប្រទេសថៃមានទំហំប៉ុន្មានគីឡូមែត្រការេ ហើយមានឈ្មោះអ្វីខ្លះ? | មានផ្ទៃ ៦០ ០០០គីឡូមែត្រការេ ហើយមានឈ្មោះ៖
- នគររាជ
- ធនបុរី
- ច័ន្ទបុរី
- ត្រាច
- បុរីរម្យ
- សិរីសាកេត
- គោខណ្ឌ
- សង្គិន
- សូរិន្ទ
- ស្ទឹងជ្រៅ
- បស្ចឹមបុរី
- អ៊ូប៊ុន។ | general |
វង្សវរ្ម័នបានផុតរលត់នៅសតវត្សទី១៤។ ចូរបង្ហាញពីមូលហេតុដែលនាំឲ្យប្រទេសកម្ពុជាចុះខ្សោយ? | មូលហេតុដែលនាំឲ្យប្រទេសកម្ពុជាចុះខ្សោយគឺ៖
- មានការឈ្លានពានប្រកបដោយមហិច្ឆតាពីប្រទេសជិតខាងជានិច្ច
- អ្នកដឹកនាំបាត់បង់នូវព្រលឹងជាតិរបស់ខ្លួនដោយការញុះញុងពីបរទេស និងប្រទេសជិតខាង
- បែកបាក់សាមគ្គីផ្ទៃក្នុង ដោយការរំលោភអំណាចហើយ់បង្កើតសង្រ្គាមរវាងគ្នាឯងក្នុងស្រុក
- ភាពអវិជ្ជានៃក្សត្រសោយរាជ្យ វិបត្តិវិធានការការពារនិងខ្វះទិសពិធរាជធ... | general |
ព្រះមហាក្សត្រខ្មែរទាំងបីព្រះអង្គគឺព្រះជ័យវរ្ម័នទី២ព្រះបាទសុសិយវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧តើក្សត្រណាដែលមានកិត្តិនាមល្បីល្បាញជាងគេក្នុងការកសាងប្រទេសនិងលើកដំកើងវប្បធម៌ខ្មែរ? | ព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាក្សត្រប្រកបដោយទសពិតរាជធម៌។ ក្រៅពីកសាងប្រាសាទធំៗ ទ្រង់បានសាងសាលាដំណាក់ចំនួន ១២១និងមន្ទីរពេទ្យចំនួន១០២ទៀត។ ព្រះអង្គបានយកព្រះទ័យទុកដាក់ពង្រីកវិស័យនយោបាយ យោធាសង្គមកិច្ច និងវប្បធម៌ខ្មែរឲ្យរីកចម្រើន។ | general |
ហេតុអ្វីបានជាមានអនុសញ្ញាស្តីពី«សិទ្ធិកុមារ»បន្ថេមលើកតិកាសញ្ញានិងបន្ថែមលើសេចក្តីថ្លែងការណ៍ជាសកល? | សេចក្តីថ្លែងការណ៍ជាសកលគ្រាន់តែជាសម្តែងឆន្ទៈរួមរបស់សហគមន៍ពិភពលោកតែប៉ុណ្ណោះ ពុំទាន់ក្លាយជាឧបករណ៍ច្បាប់ទេ។ ចំណែកឯកតិកាកសញ្ញាគឺកម្រងច្បាប់គ្រប់លដណ្តប់លើវិស័យធំៗ មិនទាន់លំអិតឲ្យបានសមស្របតាមជំពូកនីមួយៗទេ។ ការបង្កើតឲ្យមានអនុសញ្ញាស្តីពីសិទ្ធិកុមារ គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់កុមារ ដើម្បីគេក្លាយទៅជា... | general |
ហេតុអ្វីបានជាយកចិត្តទុកដាក់លើកុមារ? | - កុមារជាទំពាំងដែលនឹងត្រូវស្នងឫស្សីនៅក្នុងពេលអនាគត់
- វ័យកុមារជាវ័យដែលត្រូវការសិទ្ធិច្រើនជាងករណីយកិច្ច
- កុមារត្រូវលការចំណេះដឹងឲ្យបានពេញលេញ ដើម្បីត្រៀមទទួលខុសត្រូវចំពោះឆាកជីវីត
- វ័យនេះជាវ័យដែលថ្លា ប្រាជ្ញាសោតក៏កំពុងពេញលូតលាស់ ដូច្នេះបើយើងផ្តល់អ្វីដែលល្អទៅដល់គេ គេនិងទៅជាមនុស្សល្អ។ តែបើយើងមិនបានផ្តល់អ្វីដែលល្អទៅគេទេ គេន... | general |
រូបសញ្ញាសិទ្ធិមនុស្សអង្គការសហប្រជាជាតិមានភ្លើងទៀនកំពូលប្រាំ ពណ៌ស ហើយនិងកម្រងស្លឹកឈើព័ទ្ធជុំវិញខាងក្រោម។ តើរូបសញ្ញាបែបនេះមានអត្ថន័យយ៉ាងដូចម្តេច? | រូបសញ្ញានេះមានន័យថា៖
- ភ្លើងទៀនគឺផ្តល់វិជ្ជាដែលជាពន្លឺកំចាត់បង់នូវភាពល្ងិតល្ងង់
- ពណ៌ស តំណាងឲ្យសន្តិភាព
- កំពូលប្រាំតំណាងឲ្យទ្វីបលោកទាំងប្រាំ
- កម្រងស្លឹកឈើព័ទ្ធពីក្រោមតំណាងឲ្យប្រទេសទាំងឡាយជាសមាជិកអង្គការសហប្រជាជាតិ។ | general |
សិទ្ធិជាមូលដ្ឋាន៥ប្រការរបស់ជនភៀសខ្លួន? | - ជនភៀសខ្លួនមានសិទ្ធិត្រូវបានគេទទួលស្គាល់ និងការពារតាមផ្លូវច្បាប់
- ជនភៀសខ្លួនមានសិទ្ធិស្វ័យសំរេចក្នុងការវិលត្រឡប់ឬមិនវិលត្រឡប់ទៅមាតុប្រទេសវិញ
- ជនភៀសខ្លួនមានសិទ្ធិក្នុងការជួបជុំគ្រួសារឡើងវិញ
- ជនភៀសខ្លួនមានសិទ្ធិការការពារសិទ្ធិមនុស្សជាមូលដ្ឋាន
- ជនភៀសខ្លួនមានសិទ្ធិមិនឲ្យគេបង្ខំឲ្យចេញទៅប្រទេសណាផ្សេងដែលពួកគេយល់ថានឹងមានក... | general |
ប្រទេសកម្ពុជាបានចុះហត្ថលេខាចូលជាភាគីនៃអនុសញ្ញាស្តីពីការបំបាត់រាល់ទំរង់នៃការរើសអើងប្រឆាំងនិងនារីភេទនៅថ្ងៃទី២២ ខែកញ្ញាឆ្នាំ១៩៩២។តើសិទ្ធិពិសេស៦បែបរបស់នារីនៅក្នុងឯកសារនោះគឺអ្វីខ្លះ? | សិទ្ធិពិសេសរបស់នារីទាំង៦គឺំ៖
- សិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នានឹងបុរស គឺកិច្ចការស្មើគ្នាត្រូវឲ្យកំរៃស្មើគ្នា
- សិទ្ធិមានសមភាពខាងផ្លូវភេទ គឺភេទណាក៏ដូចភេទណា អាចធ្វើអ្វីៗបានតាមសមត្ថភាព
- សិទ្ធិមានសមភាពរវាងប្តីនឹងប្រពន្ធ គឺភាពជាប្រពន្ធមានតំលៃស្មើនឹងប្តី
- សិទ្ធិទទួលកិច្ចការពារពីការកេងប្រវ័ញ្ច គឺសង្គម និងរដ្ឋមានកាតព្វកិច្ចកា... | general |
សិទ្ធិនយោបាយមានយ៉ាងតិច៧ចំនុច តើមានអ្វីខ្លះ? | សិទ្ធិនយោបាយទាំង៧មាន៖
- សិទ្ធិបញ្ចេញមតិ ដោយសេរីរួមទាំងសេរីភាពសារព័ត៌មានផង ដរាបណាមិនប៉ះពាល់ដល់អ្នកដទៃ
- សិទ្ធិរួមប្រជុំដោយសេរី
- សិទ្ធិបង្កើតសមាគមន៍ដោយសេរី
- សិទ្ធិបោះឆ្នោត
- សិទ្ធិចូលរួមក្នុងឆាកនយោបាយ
- សិទ្ធិបោះឆ្នោតដោយសេរី និងទៀងទាត់
- សិទ្ធិមានលទ្ធភាពស្មើគ្នា ចំពោះសេវាកម្មសាធារណៈ។ | general |
ពីសិទ្ធិខាងវិស័យនយោបាយ នៅមានសិទ្ធិសំខាន់ៗដទៃទៀតដែលពលរដ្ឋខ្មែរម្នាក់ៗចាំបាច់ត្រូវតែមានដូចជាសិទ្ធិមានការងារធ្វើ សិទ្ធិមានការអប់រំសិទ្ធិមានសុខភាពនិងមានផ្ទះសម្បែងជាដើម។ រីឯសង្គមមនុស្សជារួមក៏ចាំបាច់ត្រូវមានសិទ្ធិអ្វីខ្លះដែរតើសិទ្ធិសំរាប់សង្គមទាំងមូលមានអ្វីខ្លះ? | សិទ្ធិសំរាប់សង្គមទាំងមូល គឺសិទ្ធិមានអាកាសល និងទឹកស្អាតព្រមទាំងមានបរិស្ថានធម្មជាតិដែលផ្តល់សុខភាពដល់យើងទាំងអស់គ្នា។ | general |
មនុស្សចាស់មានសិទ្ធិអ្វីខ្លះ លើសពីសិទ្ធិយើងទាំងអស់គ្នា? | - សិទ្ធិរួចផុតពីទោសប្រហារជីវីត គឺទោសធ្ងន់បំផុតត្រឹមលជាប់គុកអស់មួយជីវីត
- សិទ្ធិដើម្បីមាននិរភ័យសង្គមគឺរដ្ឋ និងសហគមន៍ត្រូវមានកម្មវិធីសមរម្យសំរាប់ជួយមនុស្សចាស់។ | general |
នៅប្រទេសដែលអនុវត្តទោសប្រហារជីវីតមានមនុស្សបីជំពូកដែលមិនត្រូវទទួលទោសប្រហារជីវីតជាដាច់ខាតតើមនុស្សទាំងបីប្រភេទនោះជានរណាខ្លះ? | មនុស្សទាំងបីប្រភេទនោះគឺ៖ កុមារ ស្រ្តីមានផ្ទៃពោះនិងមនុស្សចាស់។ | general |
តើសន្និសិទភូមិភាគឆ្នាំ១៩៩៥ស្តីពីហិង្សាក្នុងគ្រួសារត្រូវបានគេប្រារព្ធធ្វើឡើងនៅប្រទេសណាហើយសេចក្តីថ្លែងការណ៍ដែលកើតចេញពីសន្និសីទនោះមានឈ្មោះដូចម្តេច? | - សន្និសីទភូមិភាគឆ្នាំ១៩៩៥ស្តីពីហិង្សាក្នុងគ្រួសារត្រូវបានគេប្រារព្ធធ្វើឡើងនៅប្រទេសកម្ពុជា។
- សេចក្តីថ្លែងការណ៍ដែលកើតចេញពីសន្និសីទនោះមានឈ្មោះថាសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ។ | general |
ទង់ជាតិខ្មែរមានបីពណ៌គឺពណ៌ខៀវ ក្រហមនិងប្រាសាទពណ៌ស។ តើពណ៌នីមួយៗមានអត្ថន័យយ៉ាងណា? | - ពណ៌ខៀវ តំណាងព្រះមហាក្សត្រ
- ពណ៌ក្រហម តំណាងប្រជារាស្ត្រ ឬជាតិ
- ពណ៌ស រូបប្រាសាទ តំណាងសាសនាទង់ជាតិទាំងមូលមានខ្លឹមសារស្របគ្នានឹងបាវចនារបស់ព្រះរាជាណាចក្រកម្ពុជាមានសេចក្តីថា៖ ជាតិសាសនាព្រះមហាក្សត្រ។ | general |
ប្រាសាទព្រះវិហារបានត្រូវបរទេសរំលោភយកពីឆ្នាំណាហើយតុលាការអន្តរជាតិក្រុងឡាអេបានកាត់ក្តីតម្រូវឲ្យប្រគល់មកជូនប្រទេសកម្ពុជាវិញនៅថ្ងៃខែឆ្នាំណា? | - រំលោភយកពីឆ្នាំក១៩៤៩
- ប្រគល់ឲ្យមកកម្ពុជាវិញនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៦២។ | general |
លក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យមានអ្វីខ្លះ? | លក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យមាន៖ សិទ្ធិនិងសេរីភាពរបស់បុគ្គល សេរីភាពសារពត៌មាន មានគណបក្សនយោបាយច្រើន ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ពហុនិយម និងការអធ្យាស្រ័យការផ្ទេរអំណាចឲ្យគណបក្សឈ្នះឆោយដោយសន្តិចវិធី រដ្ឋាភិបាលអព្យាក្រឹត្យផ្នែកនយោបាយ ការបែងចែកអំណាចទាំងបីទំនាក់ទំនងល្អរវាងអ្នកដឹកនាំ និងប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ឲ្យបានញឹ... | general |
ដូចម្តេចបានជាលទ្ធិប្រជាធិបតេយ្យត្រូវការឲ្យមានពហុភាព? | លទ្ធិប្រជាធិបតេយ្យត្រូវការឲ្យមានពហុភាពព្រោះថា មនុស្សយើងតែមានជំនឿ និងគំនិតប្លែកៗពីគ្នា។ មនុស្សដែលរស់នៅក្នុងសង្គមប្រជាធិតេយ្យ មិនត្រូវគិតថាមានតែក្រុមខ្លួនទេដែលឈ្នះរហូត ឬថាមានតែក្រុមខ្លួនដែលមានគំនិតល្អលើសគេនោះទេ ពោលគឺត្រូវតែគិតថានៅមានក្រុមដទៃទៀត អាចនឹងឈ្នះខ្លួននៅពេលក្រោយហើយនូវមានគំនិតនៃក្រុមដទៃទៀតដែលអាច ដែលល្អជាងយើងផងដែរ។... | general |
តើគណបក្សកាន់អំណាចចាញ់ឆ្នោតត្រូវប្រគល់អំណាចឲ្យគណបក្សឈ្នះឆ្នោតតឬ? | គណបក្សចាញ់ឆ្នោតត្រូវតែប្រគល់អំណាចឲ្យគណបក្សឈ្នះឆ្នោតជាដាច់ខាត ព្រោះថាប្រគល់អំណាចឲ្យនោះគ្រាន់តែជាការប្រគល់ឲ្យបណ្តោះអាសន្នតែប៉ុណ្ណោះ។ ថ្ងៃក្រោយគណបក្សចាញ់អាចមានឱកាសត្រឡប់មកកាន់អំណាចវិញនៅពេលបោះឆ្នោតលើកក្រោយ។ | general |
តើចំណុចត្រង់ណាដែលចែងពីការមិនរើសអើងរវាងបុរស និងនារី? | មាត្រា៣៥ដែលបានចែងពីសិទ្ធិស្មើគ្នាក្នុងការងារសេដ្ឋកិច្ចនិងនយោបាយរបស់សង្គមជាតិ។ មាត្រា៣៦បានចែងថា«ប្រជាពលរដ្ឋទាំងពីរភេទ មានសិទ្ធិជ្រើសរើសមុខរបរដោយស្មើភាពគ្នាដោយផ្អែកលើសមត្ថភាពនិងទទួលប្រាក់បៀវត្សរ៍ស្មើគ្នានិងបុរសដែរ»។ កិច្ចការផ្ទះមានតម្លៃស្មើនឹងចំណូលមកពីក្រៅផ្ទះនិងមាត្រា៤៥ចែងថា«ការរើសអើងភេទត្រូវបំបាត់ចោលការធ្វើអាជីវកម្មលើក... | general |
ពលរដ្ឋវិជ្ជាមានអត្ថប្រយោជន៍អ្វីខ្លះដល់មនុស្សជាតិ? | មានអត្ថប្រយោជន៍ដល់មនុស្សដូចតទៅ៖
ក. ស្គាល់សិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន និងរបស់អ្នកដទៃ
ខ. ស្គាល់តម្លៃសិទ្ធិសេរីភាព ភាពរភាព សមភាពជាមូលដ្ឋានរបស់មនុស្ស។ | general |
សិទ្ធិមានសមភាពរវាងបុរស និងស្រ្តីតើឃ្លានេះមានន័យដូចម្តេច? | គឺមានន័យថាឲ្យតែមានសមត្ថភាពស្រី ឬប្រុសអាចសិក្សាឬបំពេញកិច្ចការអ្វីៗបានដូចគ្នា។ | general |
ចូរបំភ្លឺពាក្យសិទ្ធិមានកំរិតជីវភាពរស់នៅសមរម្យ? | មនុស្សធ្វើការពេញពេលត្រូវមានប្រាក់កម្រៃគ្រប់គ្រាន់កសំរាប់រស់សមរម្យក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស។ | general |
តើសិទ្ធិពិសេសជាអប្បបរមាសំរាប់អ្នកទោសស្រ្តីមានអ្វីខ្លះ? | សិទ្ធិពិសេសជាអប្បរមាសំរាប់អ្នកទោសស្រ្តីមាន៖
- សិទ្ធិនៅដាច់ដោយឡែកពីអ្នកទោសបុរស
- សិទ្ធិមានតែភ្នាក់ងារនារីតែប៉ុណ្ណោះចូលត្រួតពិនិត្យ
- សិទ្ធិមានសេវាកម្មពេទ្យសំរាប់អនាម័យស្ត្រីភេទ។ | general |
តើសិទ្ធិជាមូលដ្ឋានបីប្រការរបស់ជនបរទេសមានសិទ្ធិអ្វីខ្លះ? | សិទ្ធិជាមូលដ្ឋាន៣ប្រការរបស់ជនបរទេសមាន៖
- សិទ្ធិសុំការជ្រកកោន
- សិទ្ធិរួចផុតពីការនិទេស (មិនត្រូវគេនិរតេសឲ្យទៅរស់នៅប្រទេសមួយដែលជីវីត ឬសេរីភាពផ្ទាល់ឥខ្លួនត្រូវទទួលគ្រោះថ្នាក់ដោយសារតែរឿងពូជសាសន៍ សញ្ជាតិសាសនា ឋានៈសង្គម ឬការបញ្ចេញមិតខាងនយោបាយ)។
- សិទ្ធិដើម្បីជួបជុំគ្រួសារឡើងវិញ (សិទ្ធិជួបជុំគ្រួសារដែលបែកខ្ញែកគ្នា)។ | general |
តើប្រភេទនៃអត្ថបទច្បាប់មានអ្វីខ្លះ? | ប្រភេទនៃអត្ថបទច្បាប់ជារួមមាន៖ ច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលបន្ទាប់មកមានច្បាប់ធម្មតាៈ ក្រឹត្យច្បាប់ អនុក្រឹត្យ សេចក្តីសំរេច សារាចរ សេចក្តិប្រកាស។ល។ | general |
តាមនិយមន័យសិទ្ធិមនុស្សគឺអ្វីៗទាំងអស់ដែលមនុស្សត្រូវការជាចាំបាច់ សំរាប់ឲ្យមនុស្សរស់បានក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស។ ក្នុងក្របខ័ណ្ឌនេះគឺជាអ្វី? | ក្នុងក្របខ័ណ្ឌកនេះ ច្បាប់គឺអ្វីៗដែលមនុស្សត្រូវតែប្រតិបត្តិតាមដាច់ខាត ដើម្បីឲ្យមនុស្សអាចរស់បានជាមួយគេឯងក្នុងសង្គម។ ពោលគឺច្បាប់ជាមាគ៌ាប្រតិបត្តិរបស់មនុស្ស។ | general |
ជនជាតិភាគតិចមានសិទ្ធិអ្វីខ្លះ ដែរ? | - សិទ្ធិមានវត្តមាន
- សិទ្ធិឲ្យមានការគោរពោដល់ោសញ្ញាជាតិ និងសញ្ញាវប្បធម៌
- សិទ្ធិស្វ័យសម្រេច
- សិទ្ធិរួចផុតពីអំពើប្រល័យពូជសាសន៍
- សិទ្ធិប្រើប្រាស់សម្បត្តិ និងធនធានធម្មជាតិ
- សិទ្ធិរួមចំណែកក្នុងការលូតលាស់នៃបច្ចេកវិជ្ជានិងវិទ្យាសាស្រ្តអន្តរជាតិ
- សិទ្ធិដើម្បីមានវប្បធម៌រួមមានការប្រើភាសា និងសេរីភាពខាងវប្បធម៌
- សិទ្ធិរក្សាការ... | general |
ក្នុងសង្គមប្រជាធិបតេយ្យមន្រ្តីថ្នាក់ណាខ្លះដែលត្រូវជ្រើសរើសតាមការបោះឆ្នោត? | មន្រ្តីដែលត្រូវជ្រើសរើសតាមការបោះឆ្នោត៖
អភិបាលភូមិ អភិបាលឃុំ (អភិបាលសង្កាត់) អភិបាលស្រុក (អភិបាលខណ្ឌ) អភិបាលខេត្ត (អភិបាលក្រុង) ព្រមទាំងសមាជិកក្រុមប្រឹក្សានានា ឬប្រធាននាយកដ្ឋាន ឬអង្គភាពនានា ភាគច្រើនត្រូវជ្រើសរើសតាំងមកការបោះឆ្នោតដែរ។ | general |
តើគោលការណ៍ចម្បងប្រាំប្រការនៃការលើកស្ទួយសិទ្ធិមនុស្សនៅក្នុងសង្គមប្រជាធិបតេយ្យមានអ្វីខ្លះ? | គោលការណ៍ចម្បងទាំងប្រាំប្រការនោះគឺ៖
- ត្រូវមានច្បាប់ល្អ និងសណ្តាប់ធ្នាប់ល្អ
- មិនត្រូវឲ្យមាននីរទណ្ឌភាព ពោលគឺជនល្មើសត្រូវតែវមានទណ្ឌកម្ម
- ត្រូវមានការទទួលខុសត្រូវពេញលេញ
- មិនត្រូវឃុំឃាំងអ្នកទោសនយោបាយហើយមិនត្រូវដោះលែងជនល្មើស
- ស្មើភាពគ្នាគ្នាចំពោះមុខច្បាប់។ | general |
ក្នុងសង្គមប្រជាធិបតេយ្យមនុស្សទាំងអស់ត្រូវយកច្បាប់ជាតិជាធំ។ តើសមាជិកបក្សនយោបាយដែលជាបុគ្គលិករាជការគោរពច្បាប់ជាតិមុនច្បាប់បក្សឬគោរពច្បាប់បក្សមុនច្បាប់ជាតិ? | ដោយបក្សនយោបាយស្ថិតនៅក្រោមច្បាប់ជាតិសមាជិកនយោបាយត្រូវគោរពច្បាប់ជាតិមុនច្បាប់បក្ស។ នេះបានន័យថា សមាជិកបក្សនយោបាយដែលជាបុគ្គលិករាជការមិនអាចយកម៉ោងពេលរបស់ក្រសួងទៅធ្វើអ្វីដែលជាប្រយោជន៍សំរាប់បក្សបានឡើយ។ ការប្រព្រឹត្តបែបនេះគឺជាការរំលោភច្បាប់។ | general |
ប្រជាពលរដ្ឋតែងអនុវត្តសីលធម៌បីប្រការក្នុងជីវភាពប្រចាំថ្ងៃក្នុងសង្គមប្រជាធិបតេយ្យ។ តើលសីលធម៌បីប្រការនេះមានអ្វីខ្លះ? | សីលធម៌បីប្រការដែលមនុស្សក្នុងសង្គមប្រជាធិបតេយ្យតែងតែប្រតិបត្តិគឺ៖
- សុំទោស (មានមោនទភាពនឹងទទួលកំហុសកែលំអខ្លួន)
- អរគុណ (ទទួលស្គាល់មោទភាពដោយចេះសម្តែងអំណរ)
- សរសើរ (ផ្តល់មោទនភាពតាមការលើកទឹកចិត្តចំពោះអ្នកធ្វើល្អ)។ | general |
ប្រជាធិបតេយ្យទាមទារឲ្យមនុស្សក្នុងសង្គមមានអត្តចរិតល្អនិងចេះអត់ឱនគ្នាទៅវិញទៅមក។ ដើម្បីឲ្យមានដំណើរការល្អគេប្រៀបដូចឡានកង់៤។ កង់១ជារដ្ឋធម្មនុញ្ញល្អប្រណីតររបស់យើងប្រកាន់យកនយោបាយប្រជាធិបតេយ្យសេរី ពហុបក្សតើកង់៣ទៀតជាអ្វី? | កង់បីទៀតគឺ៖
- ឯករាជ្យភាពនៃអង្គចៅក្រម
- បណ្តាញផ្សព្វផ្សាយពត៌មានសេរីប្រាកដនិយម និងឯករាជ្យ
- បក្សជំទាស់ក្នុងសភាជាតិតំណាងឲ្យសម្លេងភាគច្រើន។ | general |
តើរបបប្រជាធិបតេយ្យ បែបចម្រុះមានលក្ខណៈយ៉ាងណា? | ក្នុងរបបប្រជាធិបតេយ្យបែបចម្រុះ ដូចជានៅប្រទេសបារាំងជាដើម ពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើក។ មួយគឺបោះឆ្នោតរើសសមាជិកសភា ហើយសមាជិកសភាបក្សឈ្នះជ្រើសរើស នាយករដ្ឋមន្រ្តីឲ្យបង្កើតករដ្ឋាភិបាលនិងជាប្រមុខរដ្ឋាភិបាល។មួយទៀតពលរដ្ឋបោះឆ្នោតរើសប្រធានាធិបតីឲ្យតំណាងប្រទេសជាតិទាំងមូល។របបនេះមាននាយករដ្ឋមន្រ្តីផង មានប្រធានាធិបតីផង។ | general |
ប្រទេសកម្ពុជាបានចុះហត្ថលេខាចូលជាភាគីនៃកតិការសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធ៌នៅថ្ងៃ២០មេសា ១៩៩២។ ក្នុងនោះមានសិទ្ធិសំខាន់យ៉ាងតិច១៥តើអ្វីខ្លះ? | - សិទ្ធិមានការងារធ្វើគឺសង្គម និងរដ្ឋមានភារកិច្ចបង្កបង្កើតការងារសំរាប់ពលរដ្ឋធ្វើដើម្បីចិញ្ចឹមជីវីត។ បើពេលរដ្ឋគ្មានការងារធ្វើកំហុសត្រូវធ្លាក់លើសង្គម និងរដ្ឋ។
- សិទ្ធិជ្រើសរើសការងារ គឺមិនបង្ខំឲ្យធ្វើការងារដោយផ្ទុយនិងឆន្ទៈឬផ្ទុយនឹងមុខជំនាញឡើយ។
- សិទ្ធិការពារទ្រព្យសម្បត្តិកម្មសិទ្ធិ ការដាក់ជាសម្បត្តិរួមដូចសម័យខ្មែរក្រហមគឺជា... | general |
ហេតុអ្វីបានជាគេត្រូវយកចិត្តទុកដាក់ចំពោះជនជាតិភាគតិច? | ដោយហេតុថាជនជាតិភាគតិចក៏ជាមនុស្ស ជនភាគច្រើនក៏ជាមនុស្សអ្នកទាំងអស់នោះសុទ្ធតែមានទេពកោសល្យ ចំណេះដឹងដោយឡែកៗដែលមានប្រយោជន៍ដល់សង្គម ហើយគេចង់ឲ្យសង្គមយកចិត្តទុកដាក់ចំពោះគេវីញដែរ។ បើសិនជាយើងមិនយកចិត្តទុកដាក់ពីជនភាគចិតទេ ជនភាគច្រើននោះក៏ពុំមានសន្តិភាពផ្ទៃក្នុងបានដែរ។ ការមិនទុកចិត្តគ្នាអំពើញុះញុង ជាតិចេះតែកើតមាននិង រីកដុះដាលហើយអ្នកជ... | general |
នៅថ្ងៃ១០ធ្នូដែលជាថ្ងៃរំលឹកសិទ្ធិមនុស្ស តើយើងទាំងអស់គ្នាគួរធ្វើអ្វីខ្លះ ជាពិសេសគឺស្ថាប័នរដ្ឋនិងសាលារៀនចំណេះដឹងទូទៅ? | នៅលើពិភពលោកលទាំងមូលប្រជាជនផ្តោតអារម្មណ៍ទៅលើសិទ្ធិគ្រប់យ៉ាងរបស់ខ្លួន ហើយបានកំណត់យកថ្ងៃទី១០ធ្នូរៀងរាល់ឆ្នាំចារិកទុកជា«ទិវាអន្តរជាតិ»សំរាប់មនុស្ស ទាំងអស់រំឮកឡើងវិញនូវគុណសម្បត្តិដែលគេបានប្រតិបត្តិលើមនុស្សជាតិផងគ្នា។ ដូចនេះថ្ងៃទី១០ធ្នូ បានញុំាងឲ្យយើងគ្រប់គ្នាពិចារណាឡើងវិញដើម្បីបង្កើននូវការគោរពសិទ្ធិមនុស្សឲ្យកាន់តែល្អប្រសើរថ... | general |
សិទ្ធិជាមូលដ្ឋាន៤ប្រការរបស់ជនជាតិភាគតិចមានអ្វីខ្លះ? | - ជនជាតិភាគតិចមានសិទ្ធិត្រូវបានការពារដោយច្បាប់ និងវិធានការសង្គម ដើម្បីទទួលបាននូវសេចក្តីត្រូវការជាចាំបាច់សំរាប់រស់នៅក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស
- ជនជាតិភាគតិចមានសិទ្ធិស្មើគ្នាស្របច្បាប់ក្នុងដំណើរការនយោបាយ សេដ្ឋកិច្ច និងវប្បធម៌
- ស្រ្តិជនជាតិភាគតិចមានសិទ្ធិ ទទួលបាននូវកិច្ចការពារទល់នឹងអំពើហឹង្សា និងការរំលោភបំពានខាងផ្លូវ... | general |
សិទ្ធិមានលទ្ធភាពក្នុងការសិក្សាតើមានន័យដូចម្តេច? | - មនុស្សគ្រប់រូបទាំងក្មេងទាំងចាស់ត្រូវរៀនសូត្រឲ្យចេះដឹង
- សង្គម និងរដ្ឋមានកាតព្វកិច្ចមង្គលលក្ខណៈតាមគ្រប់មធ្យោបាយឲ្យមនុស្សគ្រប់គ្នាមានចំណេះដឹង។ | general |
សិទ្ធិបោះឆ្នោតមានន័យយ៉ាងដូចម្តេច? | សិទ្ធិបោះឆ្នោតមានន័យថា៖
ត្រូវតែមានការបោះឆ្នោតតាមកាលកំណត់ដដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយគឺការបោះឆ្នោតសម្ងាត់ដោយសេរី និងយុត្តិធម៌។ | general |
សិទ្ធិរស់រានមានជីវីតមានន័យដូចម្តេច? | សិទ្ធិរស់រានមានជីវីតមានន័យថា៖
- មិនត្រូវសម្លាប់សត្វជាដាច់ខាត
- ចាំបាច់ត្រូវធ្វើអ្វីៗទាំងអស់ដើម្បីទ្រទ្រង់ជីវិតមនុស្ស។ | general |
ការរំលោភសិទ្ធិមាន២ប្រភេទ ចូររៀបរាប់ប្រភេទទាំងពីរនេះ? | ការរំលោភសិទ្ធិមាន២ប្រភេទគឺ៖
- ការរំលោភដោយអំពើ
- ការរំលោភដោយមិនបំពេញតាមកាតព្វកិច្ច។ | general |
ដើម្បីសំរេចសុភមង្គលតើត្រូវមានអ្វីជាចាំបាច់? | ដើម្បីសំរេចបានសុភមង្គលត្រូវមាន៖
- សន្តិភាព អហិង្សា និងការអនុគ្រោះគ្នា
- អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម
- បរិស្ថាន។ | general |
សិទ្ធិជាមូលដ្ឋានបីប្រការរបស់ជនបរទេសមានអ្វីខ្លះ? | សិទ្ធិជាមូលដ្ឋានបីប្រការសំរាប់ជនបរទេសគឺ៖
- សិទ្ធិសុំការជ្រកកោន
- សិទ្ធិរួចផុតពីការនីរទេសៈ មិនត្រូវគេនិរទេសឲ្យរស់នៅប្រទេសណាមួយ ដែលជីវីតឬសេរីភាពផ្ទាល់ខ្លួនត្រូវទទួលគ្រោះថ្នាក់ដោយសារតែរឿងពូជសាសន៍ សញ្ជាតិ សាសនា ឋានៈសង្គមឬការបញ្ចេញមតិខាងនយោបាយ។
- សិទ្ធិដើម្បីជួបជុំគ្រួសារឡើងវិញដែលបែកខ្ញែកគ្នា។ | general |
សិទ្ធិជាមូលដ្ឋានធំបំផុតសំរាប់មនុស្សគ្រប់រូបគឺអ្វី? | សិទ្ធិមូលដ្ឋានធំបំផុតសំរាប់មនុស្សគ្រប់រូបគឺ៖
- ជីវីត
- សេរីភាព
- ការស្វះស្វែងរកសុភមង្គល។ | general |
តើការតែងតាំង ឬដកហូតគណៈមន្រ្តីឬនាយករដ្ឋមន្រ្តីមានទាក់ទងដល់អាជ្ញាភាពរបស់ព្រះមហាក្សត្រដែរឬទេ? | មាត្រាទី១៦ចែងថា«ព្រះមហាក្សត្រទ្រង់គង់ជាមេបញ្ជាការកំពូលនៃកងយោធាខេរភូមិន្ទ» និងមាត្រាទី២៤«ព្រះមហាក្សត្រទ្រង់គង់នៅជាព្រះអធិបតីនៃឧត្តមក្រុមប្រឹក្សាការពារជាតិដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយ»។ ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយពីការអនុម័តពីរដ្ឋសភា។ | general |
ហេតុអ្វីអ្នកដឹកនាំត្រូវមានទំនាក់ទំនងនិងប្រជាលរដ្ឋ? | អ្នកដឹកនាំត្រូវមានទំនាក់ទំនងនឹងប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតនៅទូទាំងប្រទេសឲ្យបានញឹកញាប់និងស្និទ្ធស្នាលដើម្បីពន្យល់ប្រជាពលរដ្ឋឲ្យយល់អំពីកម្មវិធីនយោបាយគំរោងការរបស់ខ្លួន ទើបប្រជាពលរដ្ឋចូលរួមនិងគាំទ្រ។ | general |
លទ្ធិប្រជាធិបតេយ្យមានបីរបប។ តើរបបទាំងនោះគឺអ្វីខ្លះ? | - របបប្រធានាធិបតេយ្យ ដូចប្រទេសអាមេរិច
- របបសភានិយម ដូចប្រទេសអង់គ្លេស និងអូស្រ្តាលី
- របបចម្រុះ គឺសភានិយមពាក់កណ្តាល ប្រធានធិបតីនិយមពាក់កណ្តាល ដូចប្រទេសបារាំង។ | general |
ចូររៀបរាប់មណ្ឌលរ៉ែទាំងអស់នៅប្រទេសកម្ពុជា។ តើមណ្ឌលរ៉ែណាមួយដែលសព្វថ្ងៃមានសកម្មភាពខ្លាំងក្លាជាងគេ។ ចូររាប់ឈ្មោះក្រុមហ៊ុនដែលកំពុងដំណើរការផ្នែកនេះ។ | មណ្ឌលលរ៉ែទាំងអស់នៅប្រទេសកម្ពុជាមាន ៦មណ្ឌល ដូចខាងក្រោម៖
- មណ្ឌលប៉ៃលិន៖ មានត្បូងមានតម្លៃគឺ ទទឹម កណ្តៀង និងត្បូងមានតម្លៃផ្សេងទៀត។
- មណ្ឌលពោធិ៍សាត់៖ មានរ៉ែថ្មកែវនៅភ្នំតាសាយ។
- មណ្ឌលកំពង់ធំ៖ មានរ៉ែដែកនៅភ្នំដែកនិងរ៉ែមាសកប់ក្នុងដីល្បាប់សំណប៉ាហាំង ពិសេសនៅជុំវិញភ្នំជី និងភ្នំលឿង និងត្បូងសម្រាប់ធ្វើគ្រឿងអលង្ការ។
- មណ្ឌលកំពត៖ មាន... | general |
នៅមុនសម័យអង្គរគេបានសាងរូបបដិមាហិរហរៈដោយរូបអាទិទេព២គឺឥសូរ និងវិស្ណុ។ តើទេវៈទាំង២គេសំគាល់ដោយលក្ខណៈពិសេសអ្វីខ្លះ? | គេសំគាល់រូបទេវៈទាំង២នេះដោយ៖
- ព្រះឥសូរៈ មុខនៅចំហៀងខាងស្តាំ កេតនភណ្ឌឬសក់រួញផ្នត់ៗ។
- ព្រះវិស្ណុៈ មុខនៅចំហៀងខាងឆ្វេង មានមកុដមូលវែងរូបបដិមាហរិហរៈមាននៅប្រាសាទអណ្តែតជាដើម។ | general |
តើគេចែកតម្លៃសំខាន់ៗរបស់មនុស្សជាប៉ុន្មានយ៉ាង? គឺអ្វីខ្លះ? | គេចែកតម្លៃសំខាន់ៗរបស់មនុស្សជា ៦យ៉ាងគឺ៖
- តម្លៃផ្ទាល់ខ្លួន បានដល់ការស្គាល់តម្លៃខ្លួនឯង និងការឱ្យតម្លៃខ្លួនឯង ការគោរពខ្លួនឯង ការថែទាំសុខភាព ភាពស្ងប់ស្ងាត់ខាងផ្លូវចិត្ត សមត្ថភាព ការចេះច្នៃប្រឌិត ការចេះគ្រប់គ្រងខ្លួនឯងស្នាដៃដែលខ្លួនធ្វើអ្វីមួយបានសម្រេច។
- តម្លៃគ្រួសារ មានការខិតខំរក និងថែរក្សាទ្រព្យសម្បត្តិសន្សំសំចៃ ទំនាក់ទ... | general |
តើភោគទ្រព្យទេសចរណ៍នៅកម្ពុជាមានអ្វីខ្លះ? ចូររៀបរាប់។ | ភោគទ្រព្យទេសចរណ៍នៅកម្ពុជាមាន៖
- ភោគទ្រព្យទេសចរណ៍ធម្មជាតិ៖ មានព្រៃឈើ សត្វព្រៃ ភ្នំ ជ្រលងភ្នំ ទឹកជ្រោះ ទឹកផុស ទឹកពុះ (តេទឹកពុះ នៅខេត្តកំពង់ស្តី) ដងទន្លេសាបទន្លេមេគង្គ។
- ភោគទ្រព្យទេសចរណ៍ប្រវត្តិសាស្រ្តនិងវប្បធម៌៖ មណ្ឌលអង្គរ មានប្រាសាទអង្គរវត្ត អង្គរធំ និងប្រាសាទដទៃទៀត ជាតំបន់ទាក់ទាញទេសចរណ៍យ៉ាងសំខាន់ជាងគេនៅកម្ពុជា។ ប្រាសា... | general |
តើកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរួមអាស៊ានជាអ្វី? | កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរួមអាស៊ានគឺជាកិច្ចប្រជុំក្រោមអធិបតីរួមនៃរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន។ កិច្ចប្រជុំនេះត្រូវបានបង្កើតឡើងដោយសន្និសីទកំពូលលើកទី៣ នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន នាឆ្នាំ ១៩៨៧ ហើយត្រូវជួបជុំគ្នានៅពេលណាចាំបាច់ដើម្បីសម្របសម្រួលទំនាក់ទំនងវិស័យមួយទៅនឹងវិស័យទៀត និងការពិគ្រោះគ្នាស្តី... | general |
តើកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច AMM អាស៊ានជាអ្វី? | កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានគឺជាកិច្ចប្រជុំប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន។ កិច្ចប្រជុំនេះត្រូវបានបង្កើតឡើងនៅក្នុងសន្និសីទកំពូលអាស៊ានលើកទី២។ | general |
តើទិវាអូសូនបរិស្ថានអន្តរជាតិ តែងប្រារព្ធធ្វើឡើងនៅថ្ងៃទី និងខែណា? | ទិវាអូសូនបរិស្ថានអន្តរជាតិតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៦ ខែកញ្ញា និងទិវាអនាម័យបរិស្ថានជារៀងរាល់ឆ្នាំ ដើម្បីរំលឹក មនុស្សជាតិឱ្យចេះស្រឡាញ់ការពារ និងអភិរក្សបរិស្ថានឱ្យមានភាពស្រស់បំព្រងជានិរន្តរ៍។ | general |
តើទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោកតែងប្រារព្ធធ្វើនៅថ្ងៃទី និងខែណា? | ប្រជាជននៅលើពិភពលោកតែងតែប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនៅថ្ងៃទី ១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ។ | general |
ដើម្បីកាត់បន្ថយនិងទប់ស្កាត់ការបំពុលបរិស្ថាន និងកំណើនកម្តៅផែនដីលើពិភពលោក តើយើងត្រូវធ្វើដូចម្តេចខ្លះ? | ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការបន្ថយបរិស្ថាន និងកំណើតកម្តៅផែនដីលើពិភពលោកយើងត្រូវ៖
- នាំគ្នាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្តូរទៅប្រើប្រាស់ប្រភពថាមពលផ្សេងទៀតជំនួសវិញ (ថាមពលព្រះអាទិត្យឱ្យបានច្រើន)។
- បង្កើនការអភិរក្សថាមពល និងធ្វើការលប់បំបាត់ការកាប់បំផ្លាញព្រៃឈើ។
- នាំគ្នាខិតខំដាំព្រៃឈើឡើងវិញការស្តារដីវាលស្មៅ
- បង្កើត... | general |
តើវិស័យទេសចរណ៍បានផ្តល់នូវសារៈសំខាន់់សេដ្ឋកិច្ចអ្វីខ្លះ? | វិស័យទេសចរណ៍បានផ្តល់នូវសារៈសំខាន់សេដ្ឋកិច្ច ដូចជា៖
- ផ្តល់ឳកាសការងារដល់ប្រជាពលរដ្ឋ
- ប្រជាពលរដ្ឋមានជីវភាពធូរធារជាមុន
- កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន
- ទាក់ទាញអ្នកវិនិយោគទុនបរទេសឱ្យចូលមកវិនិយោគនៅក្នុងស្រុកខ្មែរ ធ្វើឱ្យមានកំណើន សេដ្ឋកិច្ចក្នុងប្រទេស
- បង្កើនសមត្ថភាពការយល់ដឹងរបស់ប្រជាជន (ភាសាបរទេស) ក៏ដូចជាសមត្ថភាពជំនាញ (... | general |
តើមជ្ឈមណ្ឌលនេសាទធំៗ នៅលើពិភពលោកមាននៅទីណាខ្លះ? | កត្តាធម្មជាតិកត្តាសេដ្ឋកិច្ចបង្កើតឱ្យមានមជ្ឈមណ្ឌលនេសាទធំៗក្នុងពិភពលោកដូចមានខាងក្រោម៖
- មជ្ឈមណ្ឌលនេសាទអឺរ៉ុបខាងលិច៖ ធ្វើសកម្មភាពចាប់ពីប្រទេសណរវែសខាងត្បូងរហូតដល់ប្រទេសអេស្ប៉ាញ។
- មជ្ឈមណ្ឌលនេសាទអាស៊ីខាងកើត៖ ធ្វើសកម្មភាពពីខាំឆាត់ការហូតទៅដល់កម្រងកោះប៉ាស៊ីភិចខាងលិច។
- មជ្ឈមណ្ឌលនេសាទទាំងពីរខាងលើនេះ មានលក្ខណៈធម្មជាតិល្អៗ ជាច្រ... | general |
តើមហាសមុទ្រចែកចេញជាប៉ុន្មាន? អ្វីខ្លះ? ចូរបញ្ជាក់ពីប្រភេទនៃមហាសមុទ្រនីមួយៗ។ | មហាសមុទ្រទាំងអស់មានចំនួន៤ គឺ៖
- មហាសមុទ្រប៉ាស៊ីភិច មានទីតាំងស្ថិតនៅចន្លោះទ្វីបអាស៊ីទ្វីបអាមេរិក និងអូស្រ្តាលីមានផ្ទៃ ១៨០លានគីឡូម៉ែត្រការ៉េ ទទឹងត្រង់អេក្វាទ័រ ១៧០០ គីឡូម៉ែត្រ និងមានជម្រៅទឺកមធ្យម ៣៩៤០ម៉ែត្រ។ ផ្នែកខាងជើងអេក្វាទ័រ គឺប៉ាស៊ីភិចខាងជើង ផ្នែកខាងត្បូងអេក្វាទ័រ គឺប៉ាស៊ីភិចខាងត្បូង
- មហាសមុទ្រអាត្លង់តិច មានទីតាំងស... | general |
តាមទំនៀមទំលាប់នៃជនជាតិខ្មែរយើង តើគេធ្វើពិធីរំលាយសពប៉ុន្មានយ៉ាង? | តាមទំនៀមទំលាប់ប្រពៃណីខ្មែរយើង គេធ្វើពិធីរំលាយសពដោយវិធី៤យ៉ាងគឺ៖
- គេយកសពទៅបូជាដោយភ្លើង
- គេយកសពទៅកប់ក្នុងព្រៃ
- គេយកសពទៅបណ្តែកចោល តាមខ្សែទឹកហូរនៃទន្លេរឺស្ទឹង។
- គេយកសពទៅទុកចោលនៅព្រៃស្មសាន ដើម្បីសត្វស៊ី។
តែសព្វថ្ងៃនេះ នៅសល់តែពិធី២យ៦យ៉ាងប៉ុននេះ គឺ គេយកសពទៅបូជាដោយភ្លើង និងយកទៅកប់ក្នុងដី។ | general |
ពេលរៀបមង្គលការ គេតែងតែអោយពរដល់កូនប្រុស ស្រីថា “សូមអោយត្រជាក់ត្រជុំដូចទឹកអង្គបំពង់ខ្ចី” ចូរពន្យល់។ | ក្នុងពេលរៀបមង្គលការ ដូនតាតែងតែអោយពរដល់កូនប្រុសស្រី “ សូមអោយរកស៊ីមានបាន ត្រជាក់ត្រជុំ ដូចទឹកអង្ករបំពុងខ្ចី “។ ពរនេះ ជាពរមួយប្រសើរ ដើម្បីអោយគូរស្វាមីភរិយាថ្មី រកស៊ីមានបាន និងប្រកបដោយសុភមង្គល។
ពរនេះ បានផ្សារភ្ជាប់ទៅនិងជំនឿនៃអតីតកាលរបស់ដូនតាយើង។ កាល់ជំនាន់ដើមដូនតាយើង បានគោរពលិទ្ធិព្រហ្មញ្ញសាសនា ដែលគេតែងតែគោរពដល់លិង្គព្រះឥស... | general |
តើផលិតកម្មក្នុងវិស័យកសិកម្មអាចបម្រើឱ្យផលប្រយោជន៍វិស័យទេសចរណ៍ដែរ ឬទេ? ហេតុអ្វី? | ផលិតកម្មក្នុងវិស័យកសិកម្មអាចបម្រើឱ្យផលប្រយោជន៍វិស័យទេសចរណ៍តាមរយៈយន្តការនិងចលនា“ភូមិមួយផលិតផលមួយ”បានធ្វើឱ្យចលនាផលិតនូវផលិតផលកសិកម្មមានសកម្មភាពផុលផុស។ ផលិតផលដាំដុះបន្លែបង្ការផ្លែឈើដែលមិនប្រើជីគីមីសាច់និងស៊ុតសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មទេសចរណ៍មានដូចជា ប៉េងប៉ោះ ត្រលក់ក្រូចថ្លុង ត្រសក់ស្រូវ ស្រកានាគ សាវម៉ាវមង្ឃុត ទុរេន ស្... | general |
តើឧទ្យានជាតិនៅកម្ពុជាមានប៉ុន្មានកន្លែង? អ្វីខ្លះ? | នៅកម្ពុជាឧទ្យានជាតិមានចំនួន ៧កន្លែងគឺ៖
- ឧទ្យានជាតិព្រះកុសមៈ (គិរីរម្យ)៖ ខេត្តកំពង់ស្តី
- ឧទ្យានជាតិព្រះវិរជ័យ (ទឹកធ្លាក់)៖ ខេត្តរតនគិរី
- ឧទ្យានជាតិភ្នំគូលែន (ទឹកធ្លាក់)៖ សៀម
- ឧទ្យានជាតិព្រះបុទុមសាគរ៖ ខេត្តកោះកុង
- ឧទ្យានជាតិព្រះសីហនុរាជ (រាម)៖ ក្រុងព្រះសីហនុ
- ឧទ្យានជាតិព្រះមុនីវង្ស៖ បូកគោ
- ឧទ្យានជាតិកែប (ទឹកធ្លាក់... | general |
ផ្តើមចេញពីការប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា តើពុទ្ធសាសនិកទទួលបានអ្វីខ្លះ? | ផ្តើមចេញពីការប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា ពុទ្ធសាសនិកអាចទទួលបាន៖
- ការដោះស្រាយបញ្ហាជាច្រើនក្នុងងជីវិតដោយសន្តិវិធី ឬដោយអហិង្សាមានការតស៊ូ និងព្យាយាមធ្វើអំពើល្អ
- មានសតិសម្បជញ្ញៈប្រកាន់ខ្ជាប់នូវសច្ចធម៌ សុចរិតធម៌ យុត្តិធម៌
- ចេះជួយសង្គ្រោះគ្នាទៅវិញទៅមក
- ជឿលើសសមត្ថភាពរបស់ខ្លួន ប្រកាន់ខ្ជាប់គោលការណ៍ខ្លួនទីពឹងខ្លួនសុខ ឬទុក្ខ... | general |
តើកិច្ចប្រជុំថ្នាក់មន្ត្រីសេដ្ឋកិច្ចអាស៊ាន (SOM) ជាអ្វីខ្លះ? | ជាកិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ានសម្រាប់ពិភាក្សាលើចំណុចទាំងឡាយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន។ កិច្ចប្រជុំនេះត្រូវជួបគ្នាយ៉ាងទៀតទាត់ជារៀងរាល់និងរាយការណ៍ជូនកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន។ SOM ជាយន្តការមួយនៃអាស៊ានបង្កើតឡើងដោយសន្និសីទកំពូលលើកទី៣នាទីក្រុងម៉ានីល ដែលមានភារកិច្ចសហប្រតិបត្តិការសេដ្ឋក... | general |
ពេលផ្ទឹមរួច កូនប្រុសត្រូវ តោងស្បៃកូនស្រីចូល ទៅក្នុងបន្ទប់ តើទំនៀមទំលាប់នេះមកពីណា? | ក្រោយពេលផ្ទឹមពពិលរួចហើយ កូនប្រុសត្រូវតោងស្បៃកូនស្រីចូលទៅក្នុងបន្ទប់។ ទំនៀមទំលាប់នេះ គេបានយកតាមរាប់តាមនៃរឿងព្រេនខ្មែរ គឺ ព្រះថោងនាងនាគ។ រឿងនេះ បានតំនាលថា ក្រោយរៀបមង្គលការ ព្រះថោង បានតោងកន្ទុយនាងនាគ ទៅឋានភុជង្គនាគ ដែលជាកន្លែងស្នាក់នៅរបស់សស្តេចនាគ។
ដើម្បីជាចំនងដៃដល់កូនស្រីប្រុស ស្តេចភុជង្គនាគ បានបូមទឹកសមុទ្រចេញ ដើម្បីបង្ក... | general |
តើប្រទេសកម្ពុជានឹងមានការប្រជុំកំពូលអាស៊ាននៅខែឆ្នាំណា? | ប្រទេសកម្ពុជាយើងនឹងមានការប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះ។ | general |
ដូចម្តេចដែលហៅថាកិច្ចប្រជុំកំពូលអាស៊ាន? | កិច្ចប្រជុំកំពូលអាស៊ាន គឺជាកិច្ចប្រជុំធំបំផុតរបស់អាស៊ានដែលមានការចូលរួមដោយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ានទាំងអស់។ ប្រទេសកម្ពុជាយើងនឹងមានការប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះ។ | general |
តើអ្នកយល់ថាយ៉ាងណាចំពោះបទភ្លេងខ្មែរ ដែលលេងក្នុងពិធីរៀបមង្គលការ? | ពេលរៀបមង្គលការតាមរបៀបជនជាតិខ្មែរយើង ត្រូវតែមានភ្លេងជានិច្ច ពុំអាចអត់បានទេ។ បើគ្មានភ្លេងនោះ ការរៀបឆការពុំពេញលក្ខណៈ តាមប្រពៃណីរបស់ជនជាតិខ្លួនបានឡើយ។
បទភ្លេងខ្មែរ ដែលគេលេងនៅពិធីរៀបមង្គលការមានអត្តន័យថា៖
- គឺជាលក្ខណៈមួយ ឆ្លើយតបទៅនិងទឹកចិត្តប្រពៃណីជាតិរបស់ខ្លួន។
- គឺជាការដាសសតិស្មារតី អោយរំលឹកឃើញ នូវប្រវត្តិសាស្រ្តទឹកដីរបស់ខ... | general |
ចូរបង្ហាញពីប្រវត្តិកំណើតពាក្យនិងទីកន្លែងរបស់វានៅលើទឹកដីខ្មែរឱ្យបានចំនួន ១៥ពាក្យ។ | ប្រវត្តិកំណើតពាក្យនិងទីកន្លែងរបស់វាចំនួន ១៥ ពាក្យគឺ៖
- ក្អមសំណ៖ មកពីក្អមធ្វើសំណ នៅស្រុកលើកដែក ខេត្តកណ្តាល
- កំពត៖ មកពីកំប៉ូត ឬកំពុត ខេត្តកំពត
- កំពង់ចាម៖ មកពីកំពង់ចាំ ខេត្តកំពង់ចាម
- កំពង់ហួង៖ មកពីកំពង់បានទទួលបានហ្លូងនៅឧដុង្គ ខេត្តកណ្តាល
- ជ្រោយចង្វា៖ មកពីជ្រោយលក់ត្រីចង្វា សង្កាត់លេខ៧ ក្រុងភ្នំពេញ
- ជ្រោយអាឌិត៖ មកពីជ្រ... | general |
នៅពេលទៅរៀបមង្គលការម្តងៗគេតែងនិយាយថា “ខាងលើ និង ខាងក្រោម “ តើមានអត្តន័យយ៉ាងណា? | នៅពេលរៀបមង្គលការម្តងៗ គេតែនិយាយថា “ខាងលើ និង ខាងក្រោម” ដូចជាភ្ញៀវខាងលើ និងភ្ញៀវខាងក្រោមជាដើម។ ខាងលើមានន័យថាខាងស្រី គឺខាងលើផ្ទះ ការខាងកូនស្រី។ ចំណែកខាងក្រោមមានន័យថា ខាងប្រុស ព្រោះថាកុនប្រុសត្រូវនៅខាងរោងផ្កាស្លា ដែលសង់នៅផ្ទាល់ដី។ តាមរយះសំដីនេះ ក៏យើងអាចយល់ពីទស្សនៈ របស់ជនជាតិខ្មែរយើង ដែលអោយតម្លៃចំពោះស្រ្តី ដោយចាត់ទុកស្រ្តី... | general |
មូលហេតុដែលគេត្រូវទៅរៀបមង្គលការ នៅផ្ទះខាងកូនក្រមុំ? | បានជាគេទៅរៀបមង្គលការនៅផ្ទះខាងកូនក្រមុំ ដោយយោលទៅតាមទស្សនៈខ្មែរយើងដែលអោយតម្លៃទៅលើស្រ្តី ដោយចាត់ទុកស្រ្តីជាធំក្នុងគ្រួសារ នៅក្នុងសង្គមជាតិ ខុសប្លែកពីការរៀបអាពាហ៍ពិពាហ៍របស់ប្រពៃណីចិន ដែលគេរៀបមង្គលការនៅផ្ទះខាងស្រីផងខាងប្រុសផង តែទីបំផុតត្រូវនាំស្រី ទៅនៅខាងប្រុស ទៅតាមទស្សនះរបស់គេ ដែលអោយតម្លៃទៅលើកូនប្រុស។ ហើយបើការរៀបមង្គលការរប... | general |
ដូចម្តេចដែលហៅថា ទំនៀមទំលាប់ប្រពៃណី? តើជនជាតិខ្មែរយើងមានទំនៀមទំលាប់អ្វីខ្លះ?ចូររៀបរាប់។ | ទំនៀម មកពីពាក្យទាម។ ទំនៀមគូរសរសេរទំនាមទើបត្រឹមត្រូវជាង។ ទាមមានន័យថា ការជប់ជាប់ រឺ ថ្ពក់ជាប់ ដែលនៅជាប់មិនងាយយកចេញ ដូចជាឈ្លើងទាមជាដើម។ វចនាក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា ទំនៀម គឺ បរណី. ធម្មតា. សណ្តាប់. សណ្តាប់ធ្នាប់ បែបបទ។ ទំលាប់ រឺ ទម្លាប់ មានន័យថា ការដែធ្លាប់លំអាន ដែលធ្លាប់តែមានមក។ ដូចនេះទំនៀមទំលាប់មានន័... | general |
តើទំនៀមទម្លាក់ច្រត់ព្រះនង្គ័លមានតាំងពីណា? | ពិធីច្រត់ព្រះនង្គ័លនេះ គឺមកតាំងពីសម័យនគរភ្នំ (សវ.ទី១ ដល់ទី៦) មកម្ល៉េះ។ តាមរយៈឯកសារចិនក៏បានបញ្ជាក់ផងដែរនៅសម័យនគរភ្នំនេះមានព្រះមហាក្សត្រព្រះនាមព្រះបាទកៅណ្ឌិន្យ បានធ្វើដំណើរពីប្រទេសឥណ្ឌាឬដោយម៉ាឡាយូមកកាន់ប្រទេសភ្នំនៅស.វទី១នៃគ.ស។ ការចូលមកលើទឹកដីនគរភ្នំរបស់ព្រះបាទកៅណ្ឌិន្យ នេះបាននាំមកនូវ វប្បធម៌ អរិយធម៌ឥណ្ឌាមកជាមួយ។ នៅពេលជាម... | general |
តើព្រះស្រែជាអ្វី? | ពាក្យថា “ព្រះស្រែ” មានអត្ថន័យច្រើនណាស់៖
- អត្ថន័យធម្មតា “ស្រែ” សំដៅទៅលើស្រែដែលជាទីកន្លែងសម្រាប់ប្រជាកសិករធ្វើស្រែ ដើម្បីទទួលបាននូវផលស្រូវក្នុងការចិញ្ចឹមជីវិត។
- តាមន័យម៉្យាងទៀត “ព្រះស្រែ” គឺជាស្រែដែលព្រះមហាក្សត្រទ្រង់ច្រត់ព្រះនង្គ័លជារៀងរាល់ឆ្នាំនៃពិធីច្រត់ព្រះនង្គ័ល។
- ម៉្យាងទៀត តាមរយៈសិលាចារឹតជាច្រើនទាំងសម័យមុនអង្គរ ... | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.