question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
ថ្នាក់ដឹកនាំដែលមានការទទួលខុសត្រូវស្គាល់បញ្ហាជាចម្បងអ្វីខ្លះ?
ថ្នាក់ដឹកនាំត្រូវមានការទទួលខុសត្រូវ ត្រូវស្គាល់គោលការណ៍ជាចម្បង ៥ យ៉ាង៖ - ស្គាល់គោលការណ៍ដែលត្រូវដឹកនាំ - ស្គាល់ដំណើរការដែលត្រូវទៅ - ស្គាល់បែបផែនការដឹកនាំ តាមរបៀបណា - ស្គាល់សមត្ថភាពខ្លួនក្នុងការដឹកនាំ - ស្គាល់មនុស្សដែលខ្លួនដឹកនាំ មានលក្ខណៈយ៉ាងណា។
general
តើអ្នកយល់ថាច្បាប់នេះផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះអង្គការវិជ្ជាជីវៈនិងទីផ្សារការងារកម្ពុជា? ចូរពន្យល់។
កន្លងមកវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបានខិតខំពង្រឹងគុណភាព ឲ្យមានលក្ខណៈឆ្លើយតបតាមតម្រូវការរបស់ទីផ្សារ និងប្រកខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជាប៉ុន្តែនៅមានជួបបញ្ហាប្រឈមមួយចំនួនដូចជា៖ - គុណភាពនៅមានកម្រិតដោយពុំអាចឆ្លើយតបទាំងស្រុងទៅនឹងតម្រូវការទីផ្សារការងារព្រមទាំងខ្វះខាតហេដ្ឋារចនាសម្ព័ន្ធឧបករណ៍សម្ភារបណ្តុះបណ្តាល និង...
general
តើធ្វើដូចម្តេចដើម្បីពង្រឹងសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ?
រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥.២០២៥ ដែលត្រូវអនុវត្តដោយគ្រប់ដណ្តប់លើវិសាលភាពសំខាន់ៗដូចជា៖ - ជំរុញការអភិវឌ្ឍន៍វិស័យកម្មន្តសាល និងឧស្សាហកម្មកែច្នៃកសិផល តាមរយៈការលើកទឹកចិត្ត ការវិនិយោគផ្ទាល់ពីបរទេសនិងក្នុងស្រុកព្រមទាំងកលើកកម្ពស់សហគ្រាសធុនតូចមិនមធ្យមទាំងក្នុងស្រុកនិងបរទេស។ - សមាហរណកម្មទៅនឹងបណ្ត...
general
តាមជំនឿរបស់ខ្មែរយើងមួយចំនួនថា ព្រះបាទធម្មិក មកជួយស្រោចស្រង់ប្រទេសខ្មែរអោយបានសុខ។ តើពាក្យថា “ព្រះបាទធម្មិក” នោះមានន័យពិតប្រាកដដូចម្តេចខ្លះ?
ពាក្យថា “ព្រះបាទធម្មិក” គឺសំដៅយកព្រះរាជា ឬ ថ្នាក់ដឹកនាំណា ដែលប្រកាន់គោលការណ៍៣ យ៉ាង៖ - យកធម៌ ឬ យកច្បាប់ជាធំ - គោរពធម៌ គឺ គោរពច្បាប់ - តម្កល់ធម៌ជាមាត្រដ្ឋាន គឺយកច្បាប់ជាទីតាំងសម្រាប់វាស់សេចក្កីសុខទុក្ខរបស់រាស្ត្រ
general
តើមានបញ្ហាប្រឈមអ្វីខ្លះដែលរារាំងមិនឲ្យវិស័យនេះអាចពង្រឹងឧត្តមភាពរបស់ខ្លួនបានពេញលេញ?
កន្លងមកវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបានខិតខំពង្រឹងគុណភាព ឲ្យមានលក្ខណៈឆ្លើយតបតាមតម្រូវការរបស់ទីផ្សារ និងប្រកខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជាប៉ុន្តែនៅមានជួបបញ្ហាប្រឈមមួយចំនួនដូចជា៖ - គុណភាពនៅមានកម្រិតដោយពុំអាចឆ្លើយតបទាំងស្រុងទៅនឹងតម្រូវការទីផ្សារការងារព្រមទាំងខ្វះខាតហេដ្ឋារចនាសម្ព័ន្ធឧបករណ៍សម្ភារបណ្តុះបណ្តាល និង...
general
រាជរដ្ឋាភិបាលមានមហិច្ឆតាក្នុងប្រែក្លាយប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មកាន់តែខ្លាំងក្លា។ តើការអភិវឌ្ឍន៍វិស័យឧស្សាហកម្មត្រូវពតឹងផ្អែកលើកត្តាគន្លឹះអ្វីខ្លះ? ចូរបកស្រាយ?
រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥.២០២៥ ដែលត្រូវអនុវត្តដោយគ្រប់ដណ្តប់លើវិសាលភាពសំខាន់ៗដូចជា៖ - ជំរុញការអភិវឌ្ឍន៍វិស័យកម្មន្តសាល និងឧស្សាហកម្មកែច្នៃកសិផល តាមរយៈការលើកទឹកចិត្ត ការវិនិយោគផ្ទាល់ពីបរទេសនិងក្នុងស្រុកព្រមទាំងកលើកកម្ពស់សហគ្រាសធុនតូចមិនមធ្យមទាំងក្នុងស្រុកនិងបរទេស។ - សមាហរណកម្មទៅនឹងបណ្ត...
general
ហេតុអ្វីក៏ត្រូវអោយមានទំនាក់ទំនងរវាងអ្នកដឹកនាំ និង ប្រជាពលរដ្ឋ?
អ្នកដឹកនាំត្រូវតែមានទំនាក់ទំនងជាមួយប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនៅទូទាំងប្រទេសអោយបានញឹកញាប់ និង ស្និទ្ធស្នាលដើម្បីពន្យល់ប្រជាពលរដ្ឋអោយយល់អំពីកម្មវិធីនយោបាយ គំរោងការរបស់ខ្លួនទើបប្រជាពលរដ្ខចូលរួម និង គាំទ្រ។
general
តាមទស្សនៈរបស់ពុទ្ធសាសនា មានសំដែងអំពីលក្ខណៈរបស់អ្នកដឹកនាំដូចម្តេចខ្លះ?
ក្នុងគម្ពីសុត្តន្តបិដក មានសំដែងអំពីព្រះរាជា ឬ ថ្នាក់ដឹកនាំដែលប្រកបដោយធម៌ មានន័យដូចតទៅនេះ៖ “ពេលណាព្រះរាជា ឬ ថ្នាក់ដឹកនាំប្រកបដោយធម៌ ពេលនោះពួកខ្ញុំរាជការប្រេកបដោយធម៌ដែរ។ កាលណាខ្ញុំរាជការប្រកបដោយធម៌ ហើយប្រជារាស្ត្រទាំងអស់ក៏ប្រកបដោយធម៌។
general
ប្រធាន អនុប្រធាន និង សមាជិក សភាទាំងអស់ បានធ្វើសច្ចាប្រណិធាននៅចំពោះ ព្រះភ័ក្រ ព្រះមហាក្សត្រ ព្រះភ័ក្រ នៃសម្តេចសង្ឃរាជនិងទេវតារក្សាស្វេតច្ឆ័ត្រ។ តើសច្ចាប្រណិធាននោះមានសេចក្កីដូចម្តេចខ្លះ?
ឧបស័ម្ពន្ធទី ៥ នៃធម្មនុញ្ញមានសេចក្កីថា៖ សច្ចាប្រណិធាន ទូលព្រះបង្គំយើងខ្ញុំ ប្រធាន អនុប្រធាន និងសមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការសច្ចាប្រណិធាន នៅចំពោះព្រះភ័ក្រព្រះមហាក្សត្រ ព្រះភ័ក្រនៃសម្តេចព្រះសង្ឃរាជនិងទេវតារក្សាស្វេតច្ឆ័ត្រដូចតទៅ៖ ក្នុងពេលប្រតិបត្តិការតាមមុខដំណែងខ្លួន និងក្នុងការបំពេញបេសកកម្ម ដែលប្រជារា...
general
ព្រះមហាក្សត្រទ្រង់ព្រះប្រទានព្រះសច្ចាប្រណិធានលើរដ្ឋធម្មនុញ្ញ។ តើសច្ចាប្រណិធាននោះមានសេចក្កីដូចម្តេចខ្លះ?
ព្រះមហាក្សត្រព្រះប្រទានព្រះសច្ចាប្រណិធានលើរដ្ឋធម្មនុញ្ញថា៖ ខ្ញុំតាំងសច្ចាថានិងប្រព្រឹត្តតាមរដ្ឋធម្មនុញ្ញ និង ច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា ហើយនិងតាំងចិត្តធ្វើផលប្រយោជន៍ដល់រដ្ឋ និង ប្រជាពលរដ្ឋ។
general
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានបុព្វកថានេះមានសេចក្កីដូចម្តេចខ្លះ?
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានបុព្វកថាដ៏មានខ្លឹមសារក្រៃលែង។ បុព្វកថានេះមានសេចក្កីថា៖ យើងប្រជារាស្រ្តខ្មែរ ដែលធ្លាប់មានអារ្យធម៌ឧត្តុងឧត្តមប្រទេសជាតិស្តុកស្តុម ធំទូលាយ ថ្កុំថ្កើងរុងរឿង កិត្យានុភាព ខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រពណ្ណរាយ បានធ្លាប់ខ្លួនដ៏សែនរន្ធត់ ក្នុងអំឡុងពីទសសវត្សចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោកវិនាស...
general
ក្នុងនាមជាគ្រូបង្រៀនម្នាក់ តើអ្នកត្រូវធ្វើដូចម្តេចដើម្បីឱ្យសិស្សបានសំរេច បាននូវសសរស្តម្ភទាំងបួនស្តីពីវប្បធម៌? ចូរពន្យល់។
ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវអប់រំអំពីផលប្រយោជន៍នៃការសិក្សាវប្បធម៌ ដើម្បីឱ្យសិស្សបានសំរេច បាននូវសសរស្តម្ភទាំងបួន៖ ក. ចំណេះដឹង - បើកទូលាយនូវចំណេះដឹងទូទៅឱ្យបានទូលំទូលាយបន្ថែមទៀត - ស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិ និងព្រលឹងជាតិ - យល់ដឹងកាន់តែច្បាស់អំពីអ្វីដែលខ្លួនមានដែលល្អហើយគេស្រលាញ់ និងទទួលស្គាល់តាំងពីបុរាណ ខ. ចំណេះធ្...
general
ក្នុងនាមជាបេក្ខជនប្រលងជ្រើសរើសគ្រូបង្រៀនម្នាក់ តើអ្នកយល់ថាយុវជនល្អនិងពលរដ្ឋល្អត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ?
ក្នុងនាមជាបេក្ខជនប្រលងជ្រើសរើសគ្រូបង្រៀនម្នាក់ខ្ញុំយល់ថាលក្ខណៈសម្បត្តិរបស់យុវជនល្អនិងពលរដ្ឋល្អត្រូវមាន៖ - ចំណេះធ្វើ (បំនិន)៖ ល្អត្រឹមត្រូវប្រកបដោយបទពិសោធខ្ពស់ - ស្វ័យសិក្សាស្រាវជ្រាវជាប់ជានិច្ច និងមានឥរិយាបទល្អត្រឹមត្រូវ - សីលសម្បទាន៖ មានសីលធម៌រស់នៅល្អគុណធម៌ជឿនលឿន - ចេះរួមរស់ក្នុងសន្តិភាព និងចុះសំរុងគ្នា - គោរពសិទ្ធិមន...
general
តើនៅក្នុងសង្គមប្រជាធិបតេយ្យ តើប្រជាពលរដ្ឋមានលក្ខណៈអ្វីខ្លះ?
ប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យត្រូវមាន៖ ក. សិទ្ធិ ដូចនេះអនាគតស្រទាប់យុវជន ដែលចាត់ទុកជាទំពាំងស្នងឬស្សីនោះពុំមាន លទ្ធភាពបន្តជំនាន់មនុស្សល្អបានទេ។ សង្គមត្រូវធ្លាក់ចុះសង្គមប្រៀបដូចមនុស្សកើតជំងឺមហារីក។ ខ. សន្និដ្ឋាន ចំពោះវិបត្តិនេះទាំងឪពុកម្តាយអាណាព្យាបាលនិងអាជ្ញាធរមានសមត្ថកិច្ចមិនត្រូវមើលស្រាលត្រូវមានវិធានការដាក់ទណ្ឌ...
general
ចូរបង្ហាញពីមូលហេតុនិងផលវិបាកនៃសង្គមខ្មែរទៅអនាគតអំពីគ្រឿងញៀនការរំលោភសេពសន្ធវៈកុមារ ការជួយដូរមនុស្សនិងអំពើពាលាវ៉ាសែផ្សែងៗទៀត។
ក. មូលហេតុ - គ្មានវិធានការដើម្បីទប់ស្កាត់ (អ្នកមានសម្ថកិច្ច) - ប្រទេសយើងស្ថិតនៅជីកតំបន់ត្រីកោណមាស (កន្លែងដាំអាភៀន) - ភាពក្រីក្រអាចឱ្យគេបណ្តាលអូសទាញមនុស្សបានតាមចិត្ត - អំពើចាប់រំលោភ បណ្តាលមកពីការបញ្ចាំង នាំឱ្យអ្នកមើល (ក្មេងៗ) ចង់សាក់ល្បង - ល្បែងស៊ីសងគ្រប់កន្លែងបង្កើតឱ្យមានការឆក់ប្លន់កាប់សំលាប់ជាដើម - ដោយសារគ្រឿងញៀនឪពុកម...
general
ការតែងតាំង ឬ ដកហូតគណៈរដ្ឋមន្ត្រី ឬ នាយករដ្ឋមន្ត្រី មានទាក់ទងដល់អាជ្ញាភាពរបស់ព្រះមហាក្សត្រដែរឬទេ?
នៅក្នុងមាត្រាទី១៦ ចែងថា “ព្រះមហាក្សត្រទ្រង់គង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ” និងមាត្រាទី២៤ ចែងថា “ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតីនៃឧត្តមក្រុមប្រឹក្សាការពារជាតិដែលនិងត្រូវបង្កើតឡើងដោយច្បាប់មួយ”។ ព្រះមហាក្សត្រទ្រង់ប្រកាសសង្រ្គាមក្រោយពីការអនុម័តពីរដ្ឋសភា។
general
តើច្បាប់ត្រង់ណាដែលការពារបូរណភាពរូបកាយ អាយុជីវិត និង កត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល?
ច្បាប់ដែលការពារបូរណភាព អាយុជីវិត និង កត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល មានចែងនៅត្រង់មាត្រាទី ៣៨ ថា “ច្បាប់រ៉ាប់រងមិនអោយមានការរំលោភលើរូបរាងកាយ បុគ្គល អាយុជីវិត កត្តិយស និង សេចក្កីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ”។ ការចោទប្រកាន់ ការឃាត់ខ្លួន ការចាប់ខ្លួននិងអាចធ្វើទៅបាន លុះត្រាតែអនុវត្តត្រឹមត្រូវតាមច្បាប់។ ការបង្ខិតបង្ខំ ការធ្វើ...
general
ដើម្បីទប់ស្កាត់ជំងឺអេដស៍តើអ្នកត្រូវអប់រំយុវជនដូចម្តេចខ្លះ?
ដើម្បីទប់ស្កាត់ជំងឺអេដស៍តើអ្នកត្រូវអប់រំយុវជនដូចតទៅ៖ - សិក្សាស្វែងយល់ពីជំងឺអេដស៍ - ការពារដើម្បីកុំឱ្យឆ្លងជំងឺនេះតាមរយៈ - ជួយឱ្យគេចេះការពារខ្លួនកុំឱ្យឆ្លង - ពន្យល់គេកុំឱ្យឆាប់ប្រលូកក្នុងរឿងនេះ - បង្ហាញឱ្យឃើញំពីតំលៃស្នេហាស្មោះត្រង់មួយទប់នឹងមួយ - ចេះប្រើស្រោមអនាម័យត្រឹមត្រូវពេលរួមភេទជាមួយដៃគូខាងក្រៅ - ឱ្យគេចៀសវាងប្រើសំភារ...
general
តើចំណុចត្រង់ណាខ្លះដែលចែងពីសេរីភាពក្នុងភាពក្នុងការធ្វើដំណើរ និង បូរណភាពខាងលំនៅឋាន និង អាថ៍កំបាំងផ្ទាល់ខ្លួន?
ចំណុចដែលចែងពីសេរីភាពក្នុងការធ្វើដំណើរ និងណ បូរណភាពខាងលំនៅឋាន និង អាថ៍កំបាំងផ្ទាល់ខ្លួនគឺនៅត្រង់មាត្រាទី ៤០ ថា “សេរីភាពក្នុងការដើរឆ្ងាយជិត និងតាំងលំនៅដ្ឋានស្របច្បាប់របស់ពលរដ្ឋ ត្រូវបានគោរព”។ ប្រជាពលរដ្ឋអាចចេញដំណើរទៅតាំងទីលំនៅនៅប្រទេសក្រៅ និង វិលត្រឡប់មកវិញបាន។ ការរក្សាសិទ្ធិ មិនរំលោភលើលំនៅដ្ឋានអាថ៍កំបាំងនៃការឆ្លើយឆ្លងលិ...
general
តើអ្នកជាគ្រូបង្រៀនត្រូវអនុវត្តសិទ្ធិសេរីភាពយ៉ាងណាខ្លះក្នុងមុខរបរវិជ្ជាជីវៈក្នុងគ្រួសារនិងសង្គមជាតិ?
គ្រូបង្រៀនត្រូវអនុវត្តសិទ្ធិសេរីភាពក្នុងមុខរបរវិជ្ជាជីវៈក្នុងគ្រួសារនិងសង្គមជាតិ។ ផ្សព្វផ្សាយវប្បធម៌ជាតិដល់បណ្តាលប្រទេសនានា។ រាល់ទង្វើនិងសកម្មភាពត្រូវស្តែងឱ្យសមស្របតាមលក្ខណៈនៃវប្បធម៌ជាតិ។
general
អ្នកជាគ្រូបង្រៀនមួយរូប តើអ្នកមានលក្ខណៈសម្បត្តិយ៉ាងណានិងត្រូវមានសកម្មភាពអ្វីខ្លះ សំរាប់ការបណ្តុះបណ្តាលធនធានមនុស្ស?
គ្រូបង្រៀនត្រូវមានលក្ខណៈសម្បត្តិនិងសកម្មភាពដូចតទៅ៖ ក. លក្ខណៈសម្បត្តិ រូបសម្បត្តិ - រូបរាងសមរម្យ - សុខភាពល្អ - កាយសម្បទានមាំមួន។ ចរិយាសម្បត្តិ - ចំណេះដឹងទូទៅ (ទូលំទូលាយ) - ចំណេះដឹងឯកទេសច្បាស់លាស់មានលក្ខណៈវិទ្យាសាស្ត្រ - គរុកោសល្យមានចំណេះដឹងគ្រប់គ្រាន់លើវិធីសាស្រ្តបង្រៀន (គោលការណ៍សិស្ស មជ្ឈមណ្ឌល) - សុខភាពល្អ - កាយសម្បទាន...
general
តើអ្នកជាគ្រូបង្រៀនត្រូវមានភារកិច្ចយ៉ាងណាដើម្បីទប់ស្កាត់បញ្ហាទាំងនេះ?
ស្ថិតនៅចំពោះមុខបញ្ហាទាំងនេះ គ្រូបង្រៀនត្រូវមានភារៈកិច្ចនិងអាកប្បកិរិយា ដូចតទៅ៖ - ត្រូវគោរពច្បាប់សង្គមឱ្យបានភ្ជាប់ខ្លួនដើម្បីក្លាយជាពលរដ្ឋល្អរបស់សង្គមជាតិ - រស់នៅត្រូវមានសីលធម៌ល្អ គោរពឪពុកម្តាយបងប្អូន គ្រូចាស់ព្រឹទ្ធាចារ្យ ដើម្បីឱ្យសក្តិសមជាកូនល្អ សិស្សល្អ - ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែដើម្បីយកចំណេះដឹងមកចិញ្...
general
នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន មានយុវជនសិស្សមួយចំនួនកំពុងប្រឈមមុខ ទៅនឹងបញ្ហាអសកម្ម (ស្រី ស្រា ល្បែង គ្រឿងញៀន)។ តើបញ្ហាទាំងនេះបណ្តាលមកពីបញ្ហាអ្វីខ្លះ?
នៅក្នុងសង្គមជីវភាពរស់នៅប្រចាំថ្ងៃយុវជនមួយចំនួនកំពុងប្រឈមមុខទៅ និងបញ្ហាអសកម្ម (ស្រី ស្រា ល្បែងគ្រឿងញៀន..)៖ ក. បណ្តាលមកពីកត្តាគ្រួសារ៖ - គ្រួសារមានជីវភាពក្រីក្រដែលងាយអូសទាញយុវជន - គ្រួសារខ្លះមធ្យមរឺមានប៉ុន្តែបណ្តែតបណ្តោយអោយកូនខ្វះការអប់រម រឺក៏ទំរើសកូន - រវល់និងការប្រកបមុខរបររកស៊ី រឺរវល់ក្នុងការងារជាមន្រ្តីរាជការដោយមិនបាន...
general
តើចំណុចត្រង់ណាដែលចែងពីការមិនរើសអើងរវាងបុរស និង នារី?
ចំណុចដែលចែងពីការមិនរើសអើងរវាងបុរស និង នារី គឺនៅត្រង់មាត្រាទី ៣៥ ដែលបានចែងពីសិទ្ធិស្មើគ្នាក្នុងការងារសេដ្ឋកិច្ច សង្គមកិច្ច និង នយោបាយរបស់សង្គមជាតិ។ មាត្រាទី ៣៦ បានចែងថា “ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិជ្រើសរើសមុខរបរដោយស្មើរភាពគ្នា ដោយផ្អែលើសមត្ដភាព និង ទទួលប្រាក់បៀវត្ស៍ស្មើនិងបុរសដែរ”។ កិច្ចការផ្ទះមានតម្លៃស្មើនិងចំណូលមកព...
general
ក្រោយការបណ្តុះបណ្តាលនៅមហាវិទ្យាល័យគរុកោសល្យ តើអ្នកមានភារកិច្ច ដូចម្តេចខ្លះដើម្បីបំពេញតួនាទីជាគ្រូល្អ?
ភារកិច្ចនិងតួនាទីជាគ្រូល្អ៖ - បណ្តុះបណ្តាលអោយមានចំណេះដឹងទំលំទូលាយ - កសាងធនធានមនុស្សតាមផែនការអភិវឌ្ឍន៍ សង្គមកិច្ចរបស់ជាតិ - អោយមានចំណេះដឹងផ្នែកវិធីសាស្រ្តបង្រៀនខ្ពសទាន់សម័យទំនើប - បណ្តុះបណ្តាលតាមភាពជាក់ស្តែងនៃសេដ្ឋកិច្ចទីផ្សារ និងរីកចំរើនខាងការសិក្សា - កសាងធនធានមនុស្សដើម្បីបំពេញតំរូវការរបស់សង្គមនិងសហគមន៍ - បង្ហាត់បង្រៀន...
general
តើវប្បធម៌ឈរលើគោលការសម្រេចរបស់សង្គមមានន័យដូចម្តេច?
វប្បធម៌ឈរលើគោលការសម្រេចរបស់សង្គមមានន័យថា ការចំនាយពេលយូរណាស់មកហើយហើយក្នុងការស្វែងយល់អំពីវប្បធម៌ របស់សង្គមៗជាមួយសង្គម១ ទៀត។ នៅពេលដែល មានចំណេះដឹងពួកគេមានកាប់ឆ្ការព្រៃដើម្បីប្រកបរបរ ហើយបន្ទាប់មកពួកគេបាន សម្លាប់សត្វ និង ចាប់សត្វ យកចិញ្ចឹម ក្នុងកំឡុងពេលដំណើរការកុលសម្ព័ន្ធរបស់គេមានសមាជិកច្រើនរៀងៗខ្លួន។ វប្បធម៌ គឺមានទំនាក់ទំនង...
general
តើមូលហេតុអ្វីខ្លះដែលមនុស្សត្រូវស្វ័យវាយតម្លៃរាល់សកម្មភាពរបស់ខ្លួនឯង?
មូលហេតុដែលមនុស្សត្រូវស្វ័យវាយតម្លៃរាល់សកម្មភាពរបស់ខ្លួនឯងព្រោះ៖ - មនុស្សម្នាក់ៗមានចំណុចខ្លាំង និងចំណុចខ្សោយ មានសមត្ថភាពលទ្ធភាពបទពិសោធន៍ខុសៗគ្នា - រកអោយឃើញនូវចំណុចខ្វះខាតរបស់ខ្លួនហើយស្វ័យអភិវឌ្ឍកែប្រែខ្លួន - ស្គាល់ខ្លួនឯងច្បាស់មុខស្គាល់អ្នកដទៃ - ចង់បង្កើតប្រសិទ្ធិភាពការងារត្រូវបង្កើតគុណសម្បត្តិនិងទទួលខុសត្រូវ។
general
ហេតុអ្វីបានជាគេនិយាយថាការស្គាល់ខ្លួនឯងច្បាស់ជាប្រភពថាមពលដែលជំរុញបុគ្គល អោយទទួលបានជោគជ័យក្នុងជីវិតព្រោះអ្វីខ្លះ?
បានជាគេនិយាយថាការស្គាល់ខ្លួនឯងច្បាស់ជាប្រភពថាមពលដែលជំរុញបុគ្គល អោយទទួលបានជោគជ័យក្នុងជីវិតព្រោះ៖ - ស្គាល់ខ្លួនឯងគឺ ស្គាល់ចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួន (ស្គាល់សមត្ថភាព លទ្ធភាព ទនោរ កំលាំងកាយស្មារតី ទីតាំង)។ - ការងារសមស្របតាមសមត្ថភាព កំលាំងកាយ បញ្ញា ចេះប្រមាណចេះកំណត់ ខ្លួនឯង និងធ្វើម្ចាស់លើខ្លួនឯង។ - ចេះរៀបចំផែនការងារសម...
general
ដូចម្តេចដែលហៅថា ព្រហ្មមុខ៤ នៃប្រាសាទបាយ័ន?
ព្រហ្មមុខ៤ នៃប្រាសាទបាយ័ន៖ - តំណាងព្រហ្មវិហារធម៌ (មេត្តា ករុណា មុទិតា ឧបេក្ខា) - ជាមុខរបស់ព្រះពោធិសត្វ លោកេស្វរៈ រឺអវលោកេស្វរៈ តំណាងអោយព្រះ បាទជ័យវរ្ម័នទី៧ - មុខ៤៖ វង់ភក្រ្ត័ញញឹម ប្រិយប្រីយ៍ ភ្នែកបិទព្រឹមៗសំលឹងចុះក្រោម - ញញឹម ក្នុងក្តីសង្ឃឹមប្រកបដោយភាពអាថ៌កំបាំងតាមរយៈបបូរមាត់ ព្រោះ ពោធិសត្វបានស្ថិតនៅលើ ជីវិត របស់សត្វលោ...
general
តើការអប់រំចំណេះទូទៅមូលដ្ឋាននៅក្នុងកម្ពុជាមានរយៈពេលប៉ុន្មាន?
ការអប់រំចំណេះទូទៅមូលដ្ឋាននៅក្នុងកម្ពុជាមានរយៈពេល៩ឆ្នាំ។
general
តើសម្តេចព្រះសង្ឃរាជជួនណាតទ្រង់ប្រសូត្រនៅខែត្រណា?
សម្តេចព្រះសង្ឃរាជជួនណាតទ្រង់ប្រសូត្រនៅខែត្រកណ្តាល។
general
តើអង្គការសេអាតូបង្កើតឡើងនៅឆ្នាំណា?
អង្គការសេអាតូបង្កើតឡើងនៅឆ្នាំ១៩៥៤។
general
តាមរយៈផែនការម៉ាសាល់ តើសហរដ្ឋអាមេរិកជំនួយសេដ្ឋកិច្ចដល់ទ្វីបអីរ៉ុបនៅឆ្នាំណា?
តាមរយៈផែនការម៉ាសាល់ សហរដ្ឋអាមេរិកជំនួយសេដ្ឋកិច្ចដល់ទ្វីបអីរ៉ុបនៅឆ្នាំ១៩៤៩។
general
តើបក្សកុំមុយនីស្តឥណ្ឌូចិនដែលដឹកនាំដោយហូជីមិញបង្កើតឡើងនៅឆ្នាំណា?
បក្សកុំមុយនីស្តឥណ្ឌូចិនដែលដឹកនាំដោយហូជីមិញបង្កើតឡើងនៅថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ១៩៣០។
general
តើផ្លិតទាំងប្រាំ (ចាមរ បៃមន់ ភូតាន់ សែនត្វាន់ និងវីជនី) ដែលជារបស់តំណាងមង្គល ក្នុងចំណោមរបស់មង្គលទាំង១០៨ដែលព្រះពុទ្ធលោកបានចែងមានខ្លឹមសារដូចម្តេចខ្លះ?
ផ្លិតទាំង៥រួមមាន៖ - ចាមរ ជាផ្លិតតំណាងនូវមង្គលសម្រាប់សម្គាល់ និងតំណាងរាជរបស់ព្រះមហាក្សត្រ។ ជាទូទៅនាគ្រាឡើងគ្រងរាជ្យនិងអភិសេកជាព្រះមហាក្សត្រគឺតម្រូវឱ្យមានរាជកធុភណ្ឌទាំង៥។ ចាមរ អាចយកមកប្រើជំនួសឱ្យស្វេតច្ឆត្របាន បើសិនគេរកស្វេតច្ឆត្រមិនបាន ដូចជាក្នុងគ្រាប្រទេសមានសង្គ្រាម។ - ភូតាន់ ជាផ្លិតស្លឹកត្នោត ជាផ្លិតមង្គល។ ដើមត្នោតបាន...
general
តើបរិស្ថានជាអ្វី? បរិស្ថានចែកចេញជាប៉ុន្មានផ្នែក? អ្វីខ្លះ?
បរិស្ថាន គឺជាមជ្ឈដ្ឋាន ដែលនៅជុំវិញខ្លួនយើង ឬជារបស់របរវត្ថុ ដែលនៅលោកព័ទ្ធយើង ហើយមានឥទ្ធិពលដល់ជីវិត និងការលូតលាស់របស់បណ្តាភាវៈ។ បរិស្ថានចែកចេញជា៣ផ្នែកគឺ៖ - បរិស្ថានធម្មជាតិ រួមមានបរិស្ថានគ្មានជីវិត (ទឹក ដី ភ្លើង ខ្យល់ ភ្នំ ព្រៃឈើ) និងបរិស្ថានមានជីវិត មនុស្សសត្វ និងរុក្ខជាតិ។ - បរិស្ថានមនុស្សជាសំណុំលក្ខខណ្ឌរូបសាស្ត្រ គីមី...
general
តើអ្នកតែងនិពន្ធមានប៉ុន្មានប្រភេទ? ចូរបញ្ជាក់ពីប្រភេទនីមួយៗ។ តើការតែងនិពន្ធ ឬនិពន្ធរឿងមានប៉ុន្មានជំហាន? ចូរបញ្ជាក់ខ្លះៗនៃជំហាននីមួយៗ ដែលអាចយល់បាន។
អ្នកតែងនិពន្ធ មាន៣ប្រភេទគឺ៖ - ប្រភេទទី១ សរសេរដើម្បីប្រយោជន៍ផ្ទាល់ខ្លួន - ប្រភេទទី២ សរសេរដើម្បីអាជីពដែលខ្លួនស្រលាញ់ - ប្រភេទទី៣ សរសេរដើម្បីសង្គមជាតិនិងមនុស្សជាតិ។ ការតែងនិពន្ធមាន៧ជំហានគឺ៖ - ជំហានទី១ ការជ្រើសរើស ប្រធានបទក្នុងការសរសេរ ព្រោះថាការសរសេររបស់យើង ទទួលបានជោគជ័យឬមិនទទួលបានជោគជ័យ វាអាស្រ័យទៅលើការចេះលើប្រធានបទមកសរស...
general
ចូររាប់ឈ្មោះបទភ្លេងបុរាណ ដែលគេប្រគំនៅក្នុងនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរ?
ឈ្មោះបទភ្លេងបុរាណក្នុងរឿងរាមកេរ្តិ៍ខ្មែររួមមាន៖ - បទក្រាវណក - បទច្រំតែង - បទច្រះ - បទច្រះជុក - បទច្រះរាម - បទហើយច្រំតែង - បទជើត - បទជើតច្រំតែង - បទបិនណកឱត - បទជើតស្តេចចេញ - បទជើតហើយច្រះ - បទសំណាខម - បទសំណាខរ - បទសំណាសៀមសុទ្ធ - បទសំណាមន - បទសំណាស្តេលេលា - បទបម្រើហើយសំរោង - បទថាពែនហើយពាតដែក - បទថាប្រៀនប្រាក្រាប - បទថាព្រ...
general
តើ “អរិយបុគ្គល” មានន័យដូចម្តេច? ចូរពន្យល់ផង។
អរិយបុគ្គល ជាអ្នកដែលបានសម្រេចនូវគុណវិសេសក្នុងលោកុត្តរធម៌។ អរិយបុគ្គលចែកចេញជា៤ គឺ៖ - សោតាបន្ន អ្នកដែលបានសម្រេចនូវមគ្គ និងផលថ្នាក់ទី១ ឈប់ទៅកើតនៅក្នុងអបាយភូមិទាំង ៤ទៀតហើយទៅកើតនៅក្នុងមនុស្សលោក និងទេវលោកយ៉ាងយូរត្រឹម៧ជាតិទៀត។ - សកទាគាមី អ្នកដែលបានសម្រេចមគ្គនិងផលថ្នាក់ទី២ហើយនៅក្នុងសុគតិកាមលោកតែ១ជាតិដទៃទៀត។ - អនាគាមី អ្នកដែលបា...
general
នៅក្នុងព្រះពុទ្ធសាសនា ពុំបានណែនាំឱ្យជឿនូវជំនឿឥតសមហេតុផលទេ។ ព្រះពុទ្ធទ្រង់បានទេសនាទុកនៅក្នុងកាលាមសូត្រមានសេចក្តីយ៉ាងដូចម្តេចខ្លះ?
ព្រះពុទ្ធទ្រង់បានទេសនាក្នុងកាលាមសូត្រ ដែលមានសេចក្តីថា៖ - អនុស្សវា៖ កុំប្រកាន់ជឿអ្វីដែលឮតៗគ្នាមិនមានហេតុផល។ - បរម្បរា៖ កុំប្រកាន់ជឿអ្វីដែលគេធ្វើមកតៗគ្នា។ - ឥតិកិរ៖ កុំប្រកាន់ជឿអ្វីដោយអាងថាបានឮគេនិយាយមក។ - បិដកសម្បទាន៖ កុំប្រកាន់ជឿតាមក្បួនរបស់ខ្លួន។ - នយហេតុ៖ កុំប្រកាន់ជឿដោយអាងហេតុនិងស្មានយក។ - តក្កហេតុ៖ កុំប្រកាន់ជឿដោយអ...
general
ចូររៀបរាប់ឈ្មោះវត្តអារាមនៅក្នុងខែត្រកំពត។
រៀបរាប់ឈ្មោះ វត្តក្នុងខែត្រកំពតគឺ៖ - វត្តជុំគ្រៀល - វត្តក្បាលរមាស - វត្តពិជ័យឧដុង្គ - វត្តអង្គរជ័យ - វត្តក្រាំងដូង - វត្តដីក្រហម - វត្តក្រាំងស្នាយ - វត្តស្ពោរ - វត្តដងទង់ - វត្តអង្គមុនីវន្ត - វត្តត្រើយកោះ - វត្តប្រាសាទ - វត្តពន្លឺ - វត្តគាថាវង្ស - វត្តអង្គរំចេក - វត្តដងទង - វត្តកំពូលមាស - វត្តស្រែជា - វត្តអង្គចក - វត្ត...
general
ចូររាប់ឧបករណ៍ភ្លេងបុរាណខ្មែរឱ្យបានត្រឹមត្រូវ។
ឧបករណ៍ភ្លេងបុរាណខ្មែររួមមាន៖ - ត្រែ - ស្រឡៃ - តាខេ - ឃឹម - ទ្រអ៊ូ - រនាតឯក - ខ្លុយ - គងមន - ចាប៉ីដងវែង - ស្គរតូច - ស្គរធំ - ស្គរ - ប៉ី - ទ្រសោ - រនាតធុង - គងធំ - គងតូច - ពិណ - ស្គរយីកេ។
general
ប្រលោមលោកស្ថិតនៅក្នុងទម្រង់សិល្បៈបែបណា?
ប្រលោមលោកស្ថិតនៅក្នុងទម្រង់សិល្បៈបែបពាក្យសម្តី។
general
តើសម្បត្តិបេតិកភណ្ឌពិភពលោករបស់ខ្មែរមានប៉ុន្មាន? អ្វីខ្លះ?
សម្បត្តិបេតិកភណ្ឌពិភពលោករបស់ខ្មែរមាន៖ - ប្រាសាទអង្គរវត្ត ថ្ងៃទី១៤ ធ្នូ ១៩៩២ (បេតិកភណ្ឌពិភពលោក) - ប្រាសាទព្រះវិហារ ថ្ងៃទី០៧ កក្កដា ២០០៨ (បេតិកភណ្ឌពិភពលោក) - ល្ខោនស្រមោលស្បែកធំ ថ្ងៃទី២៥ វិច្ឆិកា ២០០៥ (បេតិកភណ្ឌវប្បធម៌អរូបី) - របាំព្រះរាជទ្រព្យ ថ្ងៃទី០៧ វិច្ឆិកា ២០០៣ (បេតិបភណ្ឌវប្បធម៌អរូបី) - បណ្ណសារឧក្រិដ្ឋប្រល័យពូជសាសន៍...
general
ព្រះសង្ឃតែងតែសូត្រធម៌ “សីលេនសុគតិយន្តិ សីលេនភោគសម្បទា សីលេននិព្វុតឹ យន្តិ តស្មា សីលំ វិសោធយេ” តើមានសេចក្តីប្រែយ៉ាងដូចម្តេច?
សេចក្តីគឺ៖ សីលេន សុគត៌ យន្តិ សីលេន ភោគសម្បទា សីលេន និព្វុតឹ យន្តិ តស្មា សីលំ វិសោធយេ។ ប្រែថា៖ សត្វទាំងឡាយទៅកាន់ស្ថានសួគ៌បានក៏ព្រោះសីលសត្វទាំងឡាយបានបរិបូណ៌ដោយភោគៈក៏ព្រោះសីល សត្វទាំងឡាយបានទៅកាន់ទីរំលត់ទុក្ខពោលគឺព្រះនិព្វានក៏ព្រោះសីល ហេតុដូចនោះ បុគ្គលជាសប្បុរស គប្បីជម្រះនូវសីលឱ្យបរិសុទ្ធកុំឱ្យមានសៅហ្មង។
general
តើពាក្យ “ឱម” មានអត្ថន័យដូចម្តេច? ចូរពន្យល់។
ឱម គឺជាពាក្យ សង្ខេបជាបទសន្ធិនៃអក្ស៣តួគឺ៖ អ.ឧ.ម (អ + ឧ > ឱ +ម >ឱម ឬឱ.ម)។ ពន្យល់តាមបែប៖ តាមព្រហ្មសាសនា “ឱម” សម្តៅដល់ ព្រះត្រីមូរ្តិ ដែលមានគឺ - អ៖ ព្រះវិស្ណុ ឬព្រះនរាយណ៍ - ឧ៖ ព្រះសិវ ឬព្រះឥសូរ - ម៖ ព្រះព្រហ្ម។ តាមព្រះពុទ្ធសាសនា “ឱម” សម្តៅទៅព្រះរតនត្រ័យដែលមាន៖ - អ៖ អរហំ គឺព្រះពុទ្ធអង្គ - ឧ៖ ឧត្តមធម្ម គឺព្រះធម៌ដ៏ខ្ពង់ខ្ពស់ ...
general
ចូររាប់ខែតាមចន្ទគតិឱ្យបានត្រឹមត្រូវ។
រាប់ខែតាមចន្ទគតិឱ្យបានត្រឹមត្រូវ៖ - មិគសិរ - បុស្ស - មាឃ - ផល្គុន - ចេត្រ - ជេស្ឋ - អាសាធ - ស្រាពណ៌ - ភទ្របទ - អស្សុជ - ពិសាខ - កត្តិក។
general
ព្រះតេមិយ ស្ថិតក្នុងជាតិកំណើតទី១ របស់ព្រះសម្មាសម្ពុទ្ធត្រូវបានព្រះបិតាធ្វើការពិសោធ។ តើការពិសោធន៍ នោះរួមមានអ្វីខ្លះ?
ការពិសោធន៍នោះរួមមាន១៦យ៉ាង៖ - ពិសោធន៍នំចំណី - ពិសោធន៍ផល្លានុផល - ពិសោធន៍គ្រឿងកីឡា - ពិសោធន៍ភោជន - ពិសោធន៍ភ្លើង - ពិសោធន៍ដំរីចុះប្រេង - ពិសោធន៍ពស់ - ពិសោធន៍មហោស្រព - ពិសោធន៍គ្រឿងសាស្ត្រវុធ - ពិសោធន៍សូរសព្ទត្រែស័ង្ខ - ពិសោធន៍ពន្លឺភ្លើងប្រទីប - ពិសោធន៍រុយ - ពិសោធន៍គ្រឿសំអុយ - ពិសោធន៍ដុតភ្លើងឆ្អើរ - ពិសោធន៍មាតុគ្រាម (ស្រីរូ...
general
តើអ្នកស្គាល់”ត្រី”ដែរឬទេ? តើត្រីជាប្រភេទសត្វដូចម្តេច? ចូរអ្នករាប់ឈ្មោះត្រីឱ្យបាន ៤០ ប្រភេទ។
ខ្ញុំស្គាល់ច្បាស់ណាស់។ ត្រីនៅក្នុងទីនេះ គឺសម្តៅសត្វវារិជជាតិ (សត្វទឹក) ក្នុងពួកសត្វមានទ្រនុងខ្នង ដកដង្ហើមដោយសារស្រកី ខ្លះមានស្រកា ខ្លះឥតស្រកា។ រាប់ឈ្មោះត្រីឱ្យបាន៥០ ប្រភេទគឺ៖ - ត្រីរៀល ត្រីស្លាបមាន់ - ត្រីឆ្លាំង ត្រីប៉ាស៊ីអ៊ី - ត្រីក្អែក ត្រីអណ្តែង - ត្រីពោ ត្រីផ្ទក់ - ត្រីឆ្ពិន ត្រីចេកទុំ - ត្រីឆ្ពោ ត្រីស្លឹកឬស្សី ...
general
ហេតុអ្វីបានជា យើងត្រូវដឹងពីភាពខ្លាំងនិងភាពខ្សោយរបស់យើង?
យើងត្រូវដឹងពីភាពខ្លាំងនិងភាពខ្សោយរបស់យើងពីព្រោះថាមនុស្សយើងម្នាក់ៗតែងតែមានចំណុចខ្លាំង និងចំណុចខ្សោយជាប្រចាំ។ ដឹងពីភាពខ្លាំង និងភាពខ្សោយរបស់យើងបានយើងត្រូវចំណាយ យើងត្រូវចំណាយពេលវិភាគឱ្យបានច្បាស់លាស់។ ដូចនេះយើងត្រូវចេះពង្រីកភាពខ្លាំងរបស់ខ្លួនឱ្យបានកម្រិតខ្ពស់និងអភិវឌ្ឍភាពខ្សោយក្នុងគោលបំណងក្លាយខ្លួនជាបុគ្គលល្អប្រសើរសម្រាប់ខ...
general
តើរាជបណ្ឌិតសភាពកម្ពុជាមានមុខងារ និងភារកិច្ច អ្វីខ្លះ?
យោលតាម អនុក្រឹត្យលេខ ៤៤ អន.ក្រ.បក ចុះថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០០០ បានកំណត់មុខងារ និងភារកិច្ចរាជបណ្ឌិតសភាកម្ពុជាដូចតទៅ៖ - ការគ្រប់គ្រង និងពង្រីកការស្រាវជ្រាវខេមរវិទ្យា និងគ្រប់មុខជំនាញនៅក្នុងប្រទេស - ការស្ថាបនាទំនាក់ទំនងសហប្រតិបត្តិការផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិដែលមានគោលបំណងដូចគ្នា - ការ...
general
តើអំពើហិង្សាក្នុងគ្រួសារកើតឡើងពីមូលហេតុអ្វីខ្លះ? ចូររៀបរាប់។
មូលហេតុដែលនាំឱ្យកើតឡើងអំពើហិង្សាក្នុងគ្រួសារគឺ៖ - ស្រវឹង៖ ធ្វើឱ្យភ្លេចភ្លាំងស្មារតី បាត់សតិប្តូរអត្តចរិតពីស្លូតទៅឈ្លើយ ឬសាហាវ។ - ភាពក្រីក្រ៖ មានភាពទ័លច្រក ខឹងសំបាមួម៉ៅ មានលក្ខណៈសុញគំនិត។ - និកម្មភាព៖ ការបណ្តេញចេញ ពីការងារដោយធ្វើការមិនបានល្អ គ្មានប្រាក់ចំណូល។ - ភាពអវិជ្ជា៖ អនក្ខរជន ល្ងង់ខ្លៅ មិនចេះពិចារណាថ្លឹងថ្លែងមានគំ...
general
ដូចម្តេចដែលហៅថា “អក្សរសិល្ប៍ពុទ្ធនិយមក្លាយ”?
អក្សរសិល្ប៍ពុទ្ធនិយមក្លាយ គឺជាប្រភទអក្សរសិល្ប៍ដែលពុំមាននៅក្នុងគម្ពីរព្រះត្រៃបិតកទេ តែទាក់ទងទៅនឹងទស្សនៈទ្រឹស្តីក្នុងព្រះពុទ្ធសាសនា។ រឿងនោះគេហៅថា “បញ្ញាសជាតក” ដែលរួមមានទាំងអស់ ៥០ រឿង៖ - ទី១៖ រឿងព្រះសមុទ្ទឃោស - ទី២៖ រឿងសិរិចូឌាមណី - ទី៣៖ រឿងវត្តង្គុលីរាជ - ទី៤៖ រឿងរថសេន - ទី៥៖ រឿងព្រះសុធន - ទី៦៖ រឿងព្រះចន្ទរាជ - ទី៧៖ រឿងប...
general
ចូរនិយាយអំពីស្ថានភាពភូមិសាស្រ្តអ៉ីតាលីបុរាណ។
និយាយអំពីស្ថានភាពភូមិសាស្រ្តអ៊ីតាលីបុរាណ៖ ក. ស្ថានភាពភូមិសាស្រ្ត ប្រទេសអ៊ីតាលី ដូចជាប្រទេសក្រិចដែរ គឺជាឧបទ្វីបមួយនៃសមុទ្ទមេឌីទែរ៉ាណេ ប៉ុន្តែប្រទេសអ៊ីតាលីនាសម័យបុរាណមានទំហំតូចជាងស្ថានពេលបច្ចុប្បន្ន។ កោះស៊ីស៊ីលត្រូវរាប់បញ្ចូលក្នុងផែនទីអ៊ីតាលីតាំងពីដើមមក។ ប្រទេសនេះចែកសមុទ្ទមេឌីទែរ៉ាណេជាអាងទឹកពីរមានស្ថានភាពដូចជាស្ពានមួយដែល...
general
តើតំបន់មេសូប៉ូតាមីមានទីតាំងភូមិសាស្រ្តដូចម្តេច?
តំបន់មេសូប៉ូតាមី គឺជាទំនាបស្ថិតនៅចន្លោះទន្លេទីកនិងទន្លេអឺប្រាត មានព្រំប្រទល់ខាងជើងជាប់ទៅនឹងភ្នំអាមេនី ខាងត្បូងជាប់នឹងឈូងសមុទ្ទពែក។ ខាងលិចតំបន់នេះជាវាលខ្សាច់អារ៉ាប៊ី។ នៅខាងកើតមានប្រទេសអៀរ៉ង់ ដែលខណ្ឌតំបន់មេសូប៉ូតាមីនិងអាស៊ីកណ្តាល។ មេសូប៉ូតាមី មានអាកាសធាតុក្តៅស្ងួត ពុំសូវមានភ្លៀងធ្លាក់ជោគជាំទេ តែដីនៅតាមដងទន្លេអឺប្រាត និងដ...
general
តើកត្តាអ្វីខ្លះដែលជាប្រភពជំរុញឱ្យមានការកសាងប្រព័ន្ធដឹកនាំពិភពលោកតែមួយ (សាកលភាវូបនីយ៍កម្ម)?
កត្តាដែលជាប្រភពជំរុញឱ្យមានការកសាងនូវប្រព័ន្ធដឹកនាំពិភពលោកតែមួយគឺ៖ ក. កម្លាំងចលករនៃប្រព័ន្ធសេដ្ឋកិច្ចសាកលលោកដែលជំរុញឱ្យកាន់តែលេចឡើងនូវអស្ថិរភាព និងផលវិបាកចំពោះបញ្ហាផ្ទៃក្នុងប្រទេស និងទំនាក់ទំនងរវាងប្រទេសលើពិភពលោក។ ខ. កំណើនយ៉ាងខ្លាំងនូវបម្លាស់ប្តូរទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋនៅលើសាកលលោក។ គ. ការរីកចម្រើនយ៉ាងខ្លាំងនូវប្រព័...
general
តើភាសាវិទ្យាមានមែកធាងអ្វីខ្លះ?
ភាសាវិទ្យាមានមែកធាងដូចតទៅ៖ ក. សួរវិទ្យា (Phonetics) ជាមុខវិជ្ជាមួយ ដែលសិក្សាអំពីសូរសំឡេងរបស់ពាក្យ។ ខ. សទ្ទវិទ្យា (Phonology) គឺជាមុខវិជ្ជាមួយ ដែលសិក្សាអំពីប្រព័ន្ធសូរសំឡេងនិងធាតុអរូបីកម្មនៃសូរសំឡេង។ គ. រូបសព្ទវិទ្យា (Morphology) គឺជាការសិក្សាពីរូបរាងរបស់ពាក្យ ដែលប្រែប្រួលទៅតាមលិង្គ វចនៈ បុរសិៈ កាល និងមុខងារ របស់ពាក្យក្...
general
តើគ្រឿងរណ្តប់រាជ (រាជកកធុភណ្ឌ) មានប៉ុន្មាន? អ្វីខ្លះ?
គ្រឿងរណ្តប់រាជ (រាជកកធុភណ្ឌ) មាន៖ - មកុដរាជ - ព្រះខន្ធរាជ - ស្វេតឆត្រ - សុពណ៌បាទ - វាលវិជនី។
general
តើពាក្យពេញរបស់អង្គការ “UNFPA“ ជាខេមរភាសាយ៉ាងដូចម្តេច?
ពាក្យពេញរបស់អង្គការ “UNFPA“ ជាខេមរភាសាមូលនីធិសហប្រជាជាតិសម្រាប់ប្រជាជន។
general
ការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៥មានគណៈបក្សជាប់ឆ្នោតចំនួនប៉ុន្មាន?
ការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៥មានគណៈបក្សជាប់ឆ្នោតចំនួន២។
general
តើឥស្លាមសាសនាមានដើមកំណើតនៅប្រទេសណា?
ឥស្លាមសាសនាមានដើមកំណើតនៅប្រទេសអារ៉ាប៊ីសាអូឌីត។
general
តើប្រទេសតុងហ្គោ (Togo State) ប្រើប្រាស់ភាសាផ្លូវការអ្វី?
ប្រទេសតុងហ្គោ (Togo State) ប្រើប្រាស់ភាសាផ្លូវការបារាំង។
general
ដូចម្តេចដែលហៅថា ការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល?
ការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល គឺសំដៅដល់ការធ្វើកម្មសិក្សាការី ការតាំងស៊ប់ក្នុងក្របខណ្ឌ ការតែងតាំងការដំឡើងថ្នាក់ ការដំឡើងឋានន្តរស័ក្កិជាថ្មី ការផ្លាស់ប្តូរកន្លែងធ្វើការ ការផ្ទេរក្របខណ្ឌ ការដាក់ឲ្យទៅក្រៅក្របខណ្ឌដើម ការដាក់ឲ្យ ស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស ការបញ្ឈប់ពីការងារ ការបណ្តេញចេញពីការងារការចូលនិវត្តន៍ ការបន្ថយឋានន្ត...
general
តើចក្រភពអង់គ្លេសប្រើប្រាស់រូបិយបណ្ណអ្វី?
ចក្រភពអង់គ្លេសប្រើប្រាស់រូបិយបណ្ណផោន។
general
តើទិវារុក្ខវាកម្ពុជាតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទីខែណា?
ទិវារុក្ខវាកម្ពុជាតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី០៩ ខែកក្កដា រៀងរាល់ឆ្នាំ។
general
តើប្រទេសស៊ូដង់ខាងត្បូង (South Sudan) បានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃខែឆ្នាំណា?
ប្រទេសស៊ូដង់ខាងត្បូង (South Sudan) បានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១១។
general
តើប្រភេទធារណរដ្ឋប៉ារ៉ាហ្កាយមានរដ្ឋធានីឈ្មោះអ្វី?
ប្រភេទធារណរដ្ឋប៉ារ៉ាហ្កាយមានរដ្ឋធានីឈ្មោះ រដ្ឋធានីអាសាន់សិន។
general
ចូរនិយាយអំពីសមត្ថកិច្ចដែលគ្រប់គ្រងផ្លូវថ្នល់។
សមត្ថកិច្ចដែលគ្រប់គ្រងផ្លូវថ្នល់រួមមាន៖ - ក្រសួងសាធារណការនិងដឹកជញ្ជូន មានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខែត្រ និងផ្លូវផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ។ - ក្រសួងអភិវឌ្ឍន៍ជនបទមានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវជនបទនិងផ្លូវផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ។ - រដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថកិច្ចគ្រប់គ្រងលើផ្ល...
general
តើច្បាប់ស្តីពីផ្លូវថ្នល់មានគោលដៅយ៉ាងដូចម្តេចខ្លះ?
ច្បាប់ស្តីពីផ្លូវថ្នល់មានគោលដៅដូចតទៅ៖ - ការពារទ្រព្យសម្បត្តិសាធារណៈ ការពារនិងលើកកម្ពស់គុណភាពផ្លូវថ្នល់ រក្សាសណ្តាប់ធ្នាប់សម្រួលការធ្វើដំណើរនិងការដឹកជញ្ជូនតាមផ្លូវគោក។ - កំណត់គោលនយោបាយ យុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍសម្រាប់សាងសង់ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ព្រមទាំងកំណត់វិធាននិងបទប្បបញ្ញត្តិបច្ចេកទេស។ - ជំ...
general
តើច្បាប់ស្តីពីផ្លូវថ្នល់ត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃខែឆ្នាំណា? ព្រឹទ្ធសភានៅថ្ងៃខែឆ្នាំណា? និងត្រូវប្រមុខរដ្ឋស្តីទីប្រកាសជាច្បាប់នៅថ្ងៃខែឆ្នាំណា?
ច្បាប់ស្តីពីផ្លូវថ្នល់៖ - រដ្ឋសភា អនុម័តកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤នាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាល។ - ព្រឹទ្ធសភា អនុម័តកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ នាសម័យប្រជុំវិសាមញ្ញ នីតិកាលទី៣។ - ប្រមុខរដ្ឋស្តីទី ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤។
general
ចូរពន្យល់ពាក្យ “ស្ថានីយ៍ចំណតរថយន្ត ស្ថានីយ៍ថ្លឹងយានយន្ត បទប្បញ្ញាត្តិបច្ចេកទេស អ្នកជាក់ពាក់ព័ន្ធនឹងផ្លូវថ្នល់ ស្ថានីយ៍សម្រាក ទីតាំងសម្រាកលំហែ ផ្លូវជាន់គ្នា ស្ពាន ស្ពានអាកាស ស្ពានរំលង ផ្លូវរូង សំណៅ។
ពន្យល់ពាក្យដូចតទៅ៖ - ស្ថានីយ៍ចំណតរថយន្ត សម្តៅដល់កន្លែងចតរថយន្ត សម្រាប់សកម្មភាពឡើង ចុះអ្នកដំណើរ និងលើកដាក់ទំនិញ។ - ស្ថានីយ៍ថ្លឹងយានយន្តសម្តៅដល់កន្លែងដែលរៀបចំឡើងសម្រាប់ត្រួតពិនិត្យទម្ងន់យានយន្ត។ - បទប្បញ្ញត្តិបច្ចេកទេស សម្តៅដល់បទដ្ឋានបច្ចេកទេស ស្តង់ដារបច្ចេកទេស និងឯកសារណែនាំលម្អិតបច្ចេកទេសការងារ លក្ខខណ្ឌសុវត្ថិភាពការងារ ...
general
ចូរពន្យល់ពាក្យ “ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវរាជធានី ផ្លូវជនបទ”។
ពន្យល់ពាក្យដូចតទៅ៖ ក. ផ្លូវជាតិ សម្តៅដល់ផ្លូវដែលមានចរាចរណ៍ច្រើន៖ - ផ្លូវភា្ជប់ចេញពីរាជធានីភ្នំពេញ ទៅកាន់ក្រុងនៃខែត្រនីមួយៗនៅទូទាំងប្រទេស - ផ្លូវភ្ជាប់ចេញពីក្រុងនៃខែត្រមួយ ឆ្ពោះទៅកាន់ក្រុងនៃខែត្រមួយទៀត - ផ្លូវភ្ជាប់ចេញពីផ្លូវជាតិ ឆ្ពោះទៅកាន់ផ្លូវជាតិ - ផ្លូវបែកចេញពីផ្លូវជាតិ ឆ្ពោះទៅកាន់ក្រុងនៃខែត្រមួយ - ផ្លូវបែកចេញពីផ្ល...
general
ចូរពន្យល់ពាក្យ “កន្លែងផ្លូវប្រសព្វ កន្លែងផ្លូវប្រសព្វក្នុងលំហទម្ងន់សរុបអនុញ្ញាតអតិបរមារបស់យាន ផ្លូវល្បឿនលឿន អ្នកប្រើប្រាស់ផ្លូវថ្នល់”។
ពន្យល់ពាក្យ៖ - កន្លែងផ្លូវប្រសព្វ សម្តៅដល់កន្លែងប្រសព្វនៃផ្លូវពីរឬច្រើន ដែលមានផ្ទៃរាបតែមួយនិងមិនកំណត់មុំនៃអ័ក្សរបស់ទ្រូងផ្លូវឡើយ។ កន្លែងផ្លូវប្រសព្វមានរាងជា + X Y T ឬរង្វង់មូល។ - កន្លែងផ្លូវប្រសព្វក្នុងលំហ សម្តៅដល់កន្លែងប្រសព្វនៃផ្លូវពីរ ឬច្រើន ដែលមានកម្រិតកម្ពស់ផ្ទៃខុស និងមិនកំណត់មុំនៃអ័ក្សរបស់ទ្រូងផ្លូវឡើយ។ ផ្លូវប្រស...
general
ចូរពន្យល់ពាក្យថា “ផ្លូវថ្នល់” ទ្រូងផ្លូវ គន្លងផ្លូវ ផ្លូវថ្មើរជើង ជាយផ្លូវ ចិញ្ចើមផ្លូវ រង្វង់ផ្លូវ កំពង់ចម្លង និងបរិក្ខាផ្លូវថ្នល់។
ពន្យល់ពាក្យថា “ផ្លូវថ្នល់” ទ្រូងផ្លូវ គន្លងផ្លូវ ផ្លូវថ្មើរជើង ជាយផ្លូវ ចិញ្ចើមផ្លូវ រង្វង់ផ្លូវ កំពង់ចម្លង និងបរិក្ខាផ្លូវថ្នល់៖ - ផ្លូវថ្នល់ សម្តៅលើផ្លូវទាំងមូលដែលរួមមានតួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ ឬចិញ្ចើមផ្លូវ ស្ពាន ស្ពានអាកាស ស្ពានរំលង ផ្លូវរងនិងកំពង់ចម្លងភ្ជាប់ផ្លូវថ្នល់។ - ទ្រូងផ្លូវ សម្តៅដល់ចំនែកនៃផ្លូវ ទុកសម្រា...
general
ប្រទេសកូរ៉េខាងត្បូងមានផ្ទៃដីចំនួនប៉ុន្មានគីឡូម៉ែត្រការ៉េ?
ប្រទេសកូរ៉េខាងត្បូងមានផ្ទៃដីចំនួន៩៨១៨គីឡូម៉ែត្រការ៉េ។
general
តើទិវាមច្ឆជាតិកម្ពុជាតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទីខែណា?
ទិវាមច្ឆជាតិកម្ពុជាតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី០១ ខែកក្កដា រៀងរាល់ឆ្នាំ។
general
ទិវាកាកបាទក្រហមកម្ពុជាឆ្នាំ២០១២ ខួបទី១៤៩បានប្រារព្ធឡើងក្រោមប្រធានបទអ្វី?
ទិវាកាកបាទក្រហមកម្ពុជាឆ្នាំ២០១២ ខួបទី១៤៩បានប្រារព្ធឡើងក្រោមប្រធានបទ យុវជនកំពុងរួមគ្នាធ្វើសកម្មភាព។
general
តើរមណីយដ្ឋានឋានសួគ៌បូកគោត្រូវបានសម្ពោធនៅថ្ងៃខែឆ្នាំណា?
រមណីយដ្ឋានឋានសួគ៌បូកគោត្រូវបានសម្ពោធនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១២។
general
តើបច្ឆាមរណនាមរបស់សម្តេចព្រះនរោត្តមសីហុនមានព្រះនាមថាយ៉ាងដូចម្តេច?
បច្ឆាមរណនាមរបស់សម្តេចព្រះនរោត្តមសីហុនមានព្រះនាមថា បរមរតនកោដ្ឋ។
general
ព្រះយេស៊ូត្រូវបានគេចាប់ឆ្កាងនៅទីក្រុងឈ្មោះអ្វី?
ព្រះយេស៊ូត្រូវបានគេចាប់ឆ្កាងនៅទីក្រុងឈ្មោះ ទីក្រុងសេរុយសាឡឹម។
general
អំពើចេតនាដែលមានគំរោងទុកជាមុន ហៅថាអ្វី?
អំពើចេតនាដែលមានគំរោងទុកជាមុនហៅថា ឆន្ទៈ។
general
ប្រភពពិតប្រាកដនៃតម្លៃគឺស្ថិតនៅលើអ្វី?
ប្រភពពិតប្រាកដនៃតម្លៃគឺស្ថិតនៅលើ មនុស្ស។
general
មនុស្សនិងសត្វមានលក្ខណៈមួយដូចគ្នាត្រង់ណា?
មនុស្សនិងសត្វមានលក្ខណៈមួយដូចគ្នា ចង់រស់ខ្លាចស្លាប់។
general
ដើម្បីមិត្រភាពយូរអង្វែងការសេពគប់មិត្រដើម្បីយកធ្វើជាកល្យាណមិត្រគឺត្រូវយកចិត្តទុក ដាក់ជាចម្បងទៅលើលក្ខណៈខាងអ្វី?
ដើម្បីមិត្រភាពយូរអង្វែងការសេពគប់មិត្រដើម្បីយកធ្វើជាកល្យាណមិត្រគឺត្រូវយកចិត្តទុក ដាក់ជាចម្បងទៅលើលក្ខណៈខាង ចិត្តគំនិត។
general
លក្ខណៈមួយនៃធម្មជាតិដែលផ្តល់ឱ្យមនុស្ស សត្វចំណេះដឹងតាំងពីកំណើតស្លាប់ក្រឡាហៅថាដូចម្តេច?
លក្ខណៈមួយនៃធម្មជាតិដែលផ្តល់ឱ្យមនុស្ស សត្វចំណេះដឹងតាំងពីកំណើតស្លាប់ក្រឡាហៅថា សភាវគតិ។
general
មនុស្សមានលក្ខណៈខុសដាច់ពីសត្វត្រង់ មនុស្សមានសតិពិសេសមួយនាំឱ្យមនុស្សចេះត្រិះរិះពិចារណានោះគឺអ្វី?
មនុស្សមានលក្ខណៈខុសដាច់ពីសត្វត្រង់ មនុស្សមានសតិពិសេសមួយនាំឱ្យមនុស្សចេះត្រិះរិះពិចារណានោះគឺ វិចារណញាណ។
general
បញ្ញាដែលអាចឱ្យមនុស្ស សត្វ (ស្វា) ចេះដោះស្រាយក្នុងលក្ខណៈរូបីនៃបច្ចុប្បនកាលហៅថាអ្វី?
បញ្ញាដែលអាចឱ្យមនុស្ស សត្វ (ស្វា) ចេះដោះស្រាយក្នុងលក្ខណៈរូបីនៃបច្ចុប្បនកាលហៅថាបញ្ញាប្រតិបត្តិ។
general
“តម្លៃមានប្រភពមកពីចំណង់” តើជាទស្សនៈរបស់លោកណា?
“តម្លៃមានប្រភពមកពីចំណង់” ជាទស្សនៈរបស់លោក អេរ៉ង់ហ្វែល។
general
តើសិន្តូសាសនាមានដើមកំនើតនៅប្រទេសណា?
សិន្តូសាសនាមានដើមកំនើតនៅប្រទេសជប៉ុន។
general
តើព្រះពុទ្ធសាសានមានគម្ពីរអ្វីជាគោល?
ព្រះពុទ្ធសាសានមានគម្ពីរព្រះត្រៃបិដក។
general
ចូរនិយាយអំពីរបៀបប្រើប្រាស់ពណ៌សឺមី។
ដើម្បីងាយស្រួលក្នុងការចំណាំអំពីលក្ខណៈនៃកិច្ចការមួយចំនួនដែលត្រូវដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេចនិងចុះហត្ថលេខា។ យើងគួរប្រើពណ៌សឺមី៖ - ពណ៌ក្រប (សឺមី) លក្ខណៈ (ន័យ) - ពណ៌ខៀវ សាមញ្ញ ធម្មតា - ពណ៌ពងក្រសា ឬផ្ទៃមេឃ ប្រញាប់ - ពណ៌បៃតង ប្រញាប់ណាស់ - ពណ៌ក្រហម ប្រញាប់បំផុត - ពណ៌លឿង សម្ងាត់ - ពណ៌លឿងទុំ សម្ងាត់បំផុត ចំពោះកិច្ចការមិនទាន...
general
ហេតុអ្វីបានជាត្រូវមានអនុសញ្ញាស្តីពី “សិទ្ធិកុមារ” បន្ថែមទៅលើកកតិសញ្ញា និង បន្ថែមលើសេចក្តីថ្លែងការណ៍ជាសកល?
បានជាត្រូវមានអនុសញ្ញាស្តីពី “កុមារសិទ្ធិ” បន្ថែមទៅលើកកតិសញ្ញា និង បន្ថែមលើសេចក្តីថ្លែងការណ៍ជាសកលព្រោះ សេចក្តីថ្លែងការណ៍ជាសកល គ្រាន់តែជាការសម្តែងឆន្ទៈរួមរបស់សហគមន៍ពិភពលោកតែប៉ុណ្ណោះ ពុំទាន់ក្លាយទៅជាឧបករណ៍ច្បាប់ទេ។ ចំណែកឯកតិសញ្ញាគឺជាកម្រងច្បាប់គ្របដណ្តប់លើវិស័យធំៗ មិនទាន់លំអិតអោយបានសមស្របតាមជំពូកនីមួយៗទេ។ ការបង្កើតអោយមានអ...
general
ក្នុងនាមជាអ្នកបច្ចេកទេសរដ្ឋបាល តើមានលក្ខណៈអ្វីខ្លះក្នុងការទុកដាក់ឯកសារ?
ក្នុងនាមជាអ្នកបច្ចេកទេសរដ្ឋបាល មានលក្ខណៈ៥យ៉ាងក្នុងការទុកដាក់ឯកសារ៖ ក. លក្ខណៈរឿងតាមកាល គឺជាលក្ខណៈងាយស្រួលបំផុត គឺគេប្រមូលយកឯកសារទាំងឡាយដាក់រៀប តាមកាលបរិច្ឆេទ ឬតាមពេលគេ ធ្វើចេញទៅ។ ការិយាល័យជំនាញនិងការិយាល័យរដ្ឋបាលតែងតែរក្សាឯកសារខ្លួនឯង ដែលទុកនៅក្នុងកាលប្បវត្តិតាមលេខរៀងបញ្ជីការ។ ខ. លក្ខណៈលតាមប្រភេទ ដូចជាការទុកឯកសារដោយឡែកដ...
general
តើធាតុចាំចាច់នៃវប្បធម៌មានអ្វីខ្លះ?
ធាតុចាំចាច់នៃវប្បធម៌មានដូចជា៖ - វប្បធម៌រួមមានធាតុទាំងឡាយ ដែលមនុស្សបានបង្កើតឡើងនិងនៅក្នុងនោះមនុស្សធ្វើអោយមានការកែលំអជាបន្តបន្ទាប់ - ការបញ្ចូលនូវធាតុថ្មី ហើយប្លែកដែលជាការធ្វើនូវវប្បធម៌ កាន់តែសាំញុះនិងធ្វើកាន់តែមានគុណភាព - វប្បធម៌មានប្រាស្រ័យទាក់ទង ពីជំនាន់មួយទៅជំនាន់ មួយទៀតក្នុងទម្រង់រូបនិយម។ - វប្បធម៌ត្រូវបានគេរកឃើញនៅក្...
general
តើប្រទេសសិង្ហបុរីបានចូលជាសមាជិកអាស៊ាននៅថ្ងៃទីខែឆ្នាំណា?
ប្រទេសសិង្ហបុរីបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧។
general
តើពាក្យថា “ផាណិត”មានន័យថាយ៉ាងដូចម្តេច?
ពាក្យថា “ផាណិត”មានន័យថាទឹកអំពៅ។
general
តើនៅក្នុងវចនានុក្រមខ្មែរមានពាក្យខ្មែរសុទ្ធចំនួនប៉ុន្មាន?
នៅក្នុងវចនានុក្រមខ្មែរមានពាក្យខ្មែរសុទ្ធចំនួន ១០៥០០ពាក្យ។
general
នៅក្នុងវចនានុក្រមខ្មែរមានទុនពាក្យសរុបចំនួនប៉ុនា្មន?
នៅក្នុងវចនានុក្រមខ្មែរមានទុនពាក្យសរុបចំនួន ១៧៧៤៦ពាក្យ។
general
អក្សរសិល្ប៍គឺជាមែកធាងមួយនៃសិល្បៈ”គឺជាទស្សនៈរបស់លោក?
“អក្សរសិល្ប៍គឺជាមែកធាងមួយនៃសិល្បៈ”គឺជាទស្សនៈរបស់លោក អែចែនឡា ប្លែកនី។
general
“សញ្ញាវណ្ណយុត្តមួយបែបដែលប្រើសម្រាប់ធ្វើឱ្យស្រះ ដែលមានសំឡេងវែងប្តូរទៅជាសំឡេងខ្លី” ហៅថាអ្វី?
“សញ្ញាវណ្ណយុត្តមួយបែបដែលប្រើសម្រាប់ធ្វើឱ្យស្រះ ដែលមានសំឡេងវែងប្តូរទៅជាសំឡេងខ្លី” ហៅថា រស្សសញ្ញា។
general