question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
ការបោះបង់ចោលអង្គរនៅឆ្នាំណា?ដោយព្រះមហាក្សត្រអង្គណា? ចូរបង្ហាញពីមូលហេតុនៃការបោះបង់ចោលនោះ? | ការចាកចាញទីក្រុងអង្គរនៅឆ្នាំ១៤៣១ ដោយព្រះបាទចៅពញាយ៉ាត។
មូលហេតុនៃការចាកក្រុងអង្គេរមានដូចតទៅ៖
- ការឆ្លាក់ចុះនៃសម័យអង្គរ ដែលពុំអាចទប់ទល់និងខ្មាំងសត្រូវបាន ប្រសិនបើខ្មាំងសត្រូវវាយចូលមកដល់ក្រុងអង្គរម្តងទៀត។ ដើមឡើយក្រុងអង្គរជាទីក្រុងស្ថិតនៅចំកណ្តាលប្រទេស តែដោយរបុករបានរបស់ជនជាតិថៃនិងការណ្តើមយកទឹកដីជាបន្តបន្ទាប់ ដែលខ្មែរត្រូវបា... | general |
តើមូលហេតុអ្វីដែលធ្វើអោយសម័យអង្គរចុះអន់ថយវិញ? | សម័យអង្គរចុះដុនដាបចាប់ពីសតវត្សទី១៣មក រហូតដល់ចាកចោលអង្គរនៅពាក់កណ្តាលសតវត្សទី១៥។
ឆ្លាក់ចុះដុនដាបដោយសារមូលហេតុច្រើនយ៉ាង៖
- ការឆ្លាក់ចុះនៃពិធីទេវរាជ៖ ដើម្បីឡើងពិធីទេវរាជជាកំលាំងមួយដ៏សំខាន់ក្នុងការបង្រួបបង្រួមជាតិ និងចំរុញអោយសម័យរុងរឿង តែចាប់ពីចុងសតវត្សទី១២មក ពិធិទេវរាជ ត្រូវឆ្លាក់ចុះអានុភាពរបស់ខ្លួនបន្តិចម្តងៗដោយមូលហេតុ ពិ... | general |
តើកត្តាអ្វីខ្លះ ដែលធ្វើអោយសម័យអង្គររុងរឿងបំផុតនៃប្រវត្តិសាស្ត្រខ្មែរ។ | កត្តាដែលធ្វើអោយសម័យអង្គររុងរឿង មានច្រើនយ៉ាង៖
- ពិធីទេវរាជ៖ ជាពិធីមួយធ្វើអោយប្រជាពលរដ្ឋមានឯកភាពជាតិ មានចំនុកទុកចិត្ត និង គោរពចំពោះមហាក្សត្រ។ ព្រះមហាក្សត្រ គឺជាអាទិទេព អាទិទេពគឺជាស្តេច។ រាល់បទបញ្ហាទាំងឡាយរបស់ព្រះមហាក្សត្រ ជាបទបញ្ជារបស់អាទិទេព។ នេះជាកត្តាមួយដ៏សំខាន់ ដែលព្រះមហក្សត្រមានលទ្ធភាពក្នុងការគ្រប់គ្រង និងកសាងប្រាសា... | general |
តើរបាំណាខ្លះដែលមានលក្ខណៈសាមញ្ញហើយត្រូវប្រជាពលរដ្ឋនិយមជាងគេ? | របាំដែលមានលក្ខណៈសាមញ្ញ ហើយត្រូវបានប្រជាពបងលរដ្ឋនិយមជាងគេគឺ របាំរាំវង់។ របាំនេះមានលក្ខណៈសាមញ្ញព្រោះរបាំនេះពុំទៀមទារឧបករណ៍ភ្លេងច្រើនប៉ុន្មានទេ សូម្បីតែស្គរដីមួយ គួបផ្សំ និងបទចំរៀងក៏គេអាចរាំរបាំបានដែរហើយរបាំនេះបានបង្កការសប្បាយរីករាយេដល់ប្រជាពលរដ្ឋនៅពេលទំនេរពីការងារ ក្នុងពេលបបុណ្យចូលឆ្នាំ ពេលជប់លៀង ពេលអាពាហ៍ពិពាហ៍ រឺ ក្នុង... | general |
ហេតុដូចម្តេចបានជាគេថាអក្សរសិល្ប៍ក្នុងសម័យឧដ្ុង្គ បានចូលដល់យុគមាសរបស់ខ្លួន? ចូរពន្យល់។ | តាមប្រវត្តិសាស្រ្តនៃការរីកចំរើនរបស់ខ្លួន អក្សរសិល្ប៍ក្នុងសម័យឧត្តុង្គ មានការរីកចំរើនជាងគេបង្អស់ សូម្បីតែសព្វថ្ងៃនេះក៏ពុំអាចមានកំរិតស្មើរនិងសម័យឧត្តុង្គបានឡើយ។ អាស្រ័យហេតុនេះ ទើបអ្នកសិក្សា អក្សរសិល្ប៍បានឯកភាពគ្នា និងកំណត់ថាអក្សរសិល្ប៍ក្នុងសម័យឧត្តុង្គ បានចូលទៅដល់យុគមាសរបស់ខ្លួន។ បានជាអ្នកសិក្សាបានកំណត់ថា អក្សរ -សិល្ប៍ក្... | general |
ក្បាច់ចម្លាក់ព្រះពុទ្ធបដិមាខ្មែរនៅសម័យនគរភ្នំគ្មានគ្រឿងអលងា្ករទេ ហើយច្រើនមានកាយវិការ ”មុទ្រៈ ឬមុទ្រា”ប្លែកៗគ្នា។ តើពាក្យនេះមានអត្ថន័យដូចម្តេច? | ព្រះពុទ្ធរូបនៅសម័យនគរភ្នំ គ្មានគ្រឿងអល្លងា្ករហើយច្រើនមានការវិការ “មុទ្រៈឬមុទ្រា” មានន័យថាការសំគាល់បែបបទលើរាងកាយ៖
- ឈានមុទ្រៈ ព្រះពុទ្ធរូបគង់ភ្នែនមាននាគប្រកពីលើ បាតព្រះហស្ថ ទាំងពីរលា ហើយដាក់លើក្បាលជង្គង់ហើយសុំយ៉ុងចង្អុលព្រះហស្ថទៅរកដីគឺកាលវិការយកព្រះធរណីធ្វើសម្មាធិ។
- ភូមិស្បសិមុទ្រៈ ព្រះពុទ្ធរូបគង់ភ្នែន ព្រហត្ថឆ្វេងដាក់... | general |
បុព្វបុរសខ្មែរសម័យអង្គរបានកសាងប្រាសាទជាច្រើនទុកឱ្យកូនខ្មែរជំនាន់ក្រោយ។ កេរដំណែលទាំងនេះបានបន្សល់ទុករហូតបច្ចុប្បន្ន។ តើស្ថាបត្យកម្មទាំងនេះកសាងដើម្បីអ្វី? | ប្រសាទទាំងអស់ដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរយើងបានបន្សល់ទុករហូតដល់បច្ចុប្បន្ននេះពុំមែនជានៅស្ថានឬវាំងរបស់ស្តេចទេ។ ទោះបីប្រាសាទទាំងនោះសាងលើភ្នំ ឬនៅលើដីរាបក៏ដោយគឺដើម្បី៖
- ឳទ្ទិសថា្វយអទិទេពផ្សេងៗក្នុងសាសនាព្រាហ្មព្រះឥសូរ ព្រះនរាយណ៍ជាដើម
- ឳទ្ទិសថ្វាយពោធិសត្វក្នុងព្រះពុទ្ធសាសនាមានលោសូរ “ជាពោធិសត្វក្នុងពុទ្ធសាសនាមហាយាន”
- ឳ... | general |
ខ្មែរយើងតែងយល់ថា”អ្នកបួសជាមនុស្សប្រសើរ”យ៉ាងនេះហើយទើបគេហៅបព្វជ្ជាបេក្ខៈ និងឧបសម្បទារបេក្ខៈថា” នាគ ឬបំបួសនាគ” គឺបំបួសមនុស្សប្រសើរ។ តើពាក្យនេះមានប្រវត្តិដូចម្តេច? | ការឱ្យកូនទៅបួសរៀននៅក្នុងព្រះពុទ្ធសាសនា ខ្មែរយើងមានទម្លាប់តាំងពីបុរាណកាលមក នៅក្នុងពិធីបួសជាសង្ឃនេះគេហៅថា”នាគ ឬបំបួសនាគ” តើពាក្យនេះមានប្រវត្តិដូចម្តេច?
តាមទំនៀមការបំបួសនាគនេះមានទាក់ទងនឹងរឿង បុរាណមួយដំណាលថា៖ កាលដែលព្រះសម្មាសម្ពុទ្ធគង់នៅវត្តជេតពន់ មាននាគរាជ ១មានមហិទ្ធិឬទ្ធិ មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាចង់បួសជាភិក្ខុ... | general |
នៅក្នុងពិធីមង្គលការគេរៀបចំមានផ្កាស្លា៣ចំណែកទៅតាមទំនៀម តើរឿងនេះមានប្រវត្តិដូចម្តេច? | នៅក្នុងពិធីរៀមង្គលការ គេរៀបមានផ្កាស្លា៣ចំណែកយកតាមរឿងមួយដែលបានដំណាលថា៖ កាលពីព្រេងនាយមានកុមារកំព្រា៤នាក់រៀនវិជ្ជាសីល្ប៍៤យ៉ាង។ ម្នាក់ចេះផ្នែកហោរា ម្នាក់ចេះបាញ់ត្រង់ម្នាក់ចេះមុជទឹក ម្នាក់ទៀតចេះប្រស់មនុស្ស សត្វស្លាប់ឱ្យរស់ឡើងវិញ។ ក្រោយពីរៀនសិល្ប៍ចេះចប់អស់ ហើយក៏បានសុំលាលោកគ្រូត្រឡប់ទៅលំនៅរៀងៗខ្លួន។ លុះដើរទៅដល់សមុទ្រមួយធំរកទូ... | general |
តាមទំនៀមដាក់ ផ្កា ទៀន ធូបនៅក្នុងដៃខ្មោចតើមានប្រវត្តិដូចម្តេចខ្លះ? | កាលពីកន្លងជាយូរយារណាស់មកហើយមានភិក្ខុមួយរួមមានឈ្មោះមិនពិតប្រាកដ។ ញោមប្រុស (ឪពុក) របស់លោកជាព្រានព្រៃសម្លាប់សត្វច្រើនណាស់តាំងពីក្មេងរហូតដល់ចាស់។ លុះវេលាជិតនឹងស្លាប់ គាត់ភ្លឺកស្មារតីទៅឃើញសត្វដែលខ្លួនបានសម្លាប់ដោយអកុសលចិត្ត ក៏ស្រកប្រាប់ភិក្ខុជាកូនឱ្យជួយ។ ភិក្ខុជាកូនដឹងថាញោមមានកម្មច្រើន ទើបចាត់ឱ្យមនុស្សរកផ្កា ចូរញោមខំសំឡឹងមើ... | general |
តើការកាន់ដាវសំពះការនិងរាំសាកន្ទេលក្នុងពិធីមង្គលការមានប្រវត្តិដូចម្តេចខ្លះ? | នៅក្នុងពិធីមង្គលការ ឬអាពាហ៍ពិពាហ៍កូនកម្លោះកូនក្រមុំ តាមប្រពៃណីខ្មែរមានវត្តខ្លះនៃពិធីយកលំនាំតាមរឿងព្រេង ដូចជាពេលសំពះផ្ទឹមកូនកម្លោះកាន់ដាវ និងរាំសាកន្ទេលជាដើម។ តាមប្រវត្តិរឿងបានតំណាលថា៖ កាលពីព្រេងនាយមានអាមាត្រម្នាក់ជារាជបំរើចេញទៅបង្រ្កាបពួកបះបោរនៅទីជនបទ ទៅដល់ស្រុកមួយអាមាត្រនោះបានចូលស្តីដណ្តឹងកញ្ញាម្នាក់ជាកូនអ្នកស្រុកនៅទី... | general |
តើរបាំរាំវង់ និងទាញព័ត្រមានប្រភពមកពីណា? | របាំរាំវង់មានប្រភពដើមពីប្រជាជនខ្មែរនៅជិតព្រំដែនលាវ ប្រជាជននៅទីនោះចេះច្រៀង ចេះរាំមុនគេដោយធ្លាប់ទាក់ទងចេញចូលទៅមក ឬជាប់ពូជពង្សសាច់ញ្ញាតិគ្រួសារជាមួយលាវ។ មានរបៀបតែងខ្លួន ដូចជាស្រ្តីស្លៀកពាក់សំពត់ស៊ីងជាដើម បន្ទាប់មកខ្មែរនៅព្រំដែនសៀមក៏មានទំនាក់ទំនងដូចគ្នានេះដែរ ការឆ្លងតាមរយៈព្រំដែនសៀមទើបតែមានក្នុងឆ្នាំ១៩៤៦ ដល់ ១៩៤៧ ប៉ុណ្ណោះ។... | general |
ចូរបង្ហាញខ្លឹមសារ និងអត្ថន័យនៃរបាំគោះអង្រែង។ | របាំគោះអង្រែជារបាំប្រពៃណីមួយរបស់ខ្មែរ ដែលមានកំណើតចេញពីជនជាតិគួយ។ ឯកសារខ្លះបានបញ្ជាក់ថាអ្នកស្រុកនៅស្រុកសូត្រនិគមក្នុងខេត្តសៀមរាបបានហៅរបាំនេះថា “របាំគួយ ឬរាំគួយ” គឺហៅយកតាមឈ្មោះពួកជនជាតិភាគតិចនោះតែម្តង។ នៅក្នុងអត្ថន័យរបាំនេះបានបញ្ជាក់ពី៖
- ការសប្បាយរីករាយរបស់ប្រជាជន ក្រោយពីប្រមូលភោគរាល់កសិកម្មរួច។ គេរួមគ្នាលេងរបាំនេះដើម្ប... | general |
តាមការស្រាវជ្រាវបង្ហាញថា របាំស្នែងទន្សោយកើតឡើងពីជនជាតិភាគតិចមួយក្រុមជាសាសន៍ព័រ។ តាមទស្សនៈខ្មែរយើងខ្លះថារបាំស្នែងសន្សោយនេះសំដែងក្នុងវាំងក្នុងពិធីបុណ្យចូលឆ្នាំប៉ុណ្ណោះ។ តើរឿងនេះមានប្រវត្តិដូចម្តេច? | របាំស្នែងទន្សោងពេលគេសំដែងតម្រូវពាក់ស្នែងនៅលើក្បាលហើយគេធ្វើកាយវិការគ្រាប់តាមសត្វទន្សោង។ តាមប្រវត្តិរឿងមានសេចក្តីជាអាទិ៍ថា៖ កាលនោះមានព្រានព្រៃម្នាក់ឈ្មោះព័របានទទួលរាជបញ្ជាពីព្រះរាជាឱ្យបាញ់ទន្សោង។ ទីបំផុតព្រាននោះត្រឡប់មកគាប់ស្តេចវិញដោយដៃទទេ ហើយរៀបរាប់ប្រាប់ព្រះរាជាថាខ្លួនបានជួយទន្សោយញី ឈ្មោលមួយគូចេះរាំយ៉ាងល្អប្លែកនាំឱ្យខ្... | general |
ប្រជាជនកម្ពុជាយើងមានរបាំជាច្រើនប្រភេទដោយឡែកមានរបាំមួយគេហៅថារបាំក្រដិ។ តើរបាំនេះសំដែងបាននៅពេលណាខ្លះ? តើមានទាក់ទងនឹងពុទ្ធប្រវត្តិដូចម្តេចខ្លះ? | របាំក្រដិជារបាំប្រជាប្រិយមួយបែបដែលគេនិយមលេងតែរោលចូលឆ្នាំខ្មែរ ដើម្បីផ្តាច់ឆ្នាំចាស់ចូលទៅឆ្នាំថ្មីនិងដើម្បីប្រសិទ្ធិពរសព្ទសាធុការពរជូនដល់អ្នកស្រុក ក្នុងឳកាសចូលឆ្នាំថ្មីនោះផង ប៉ុន្តែតាមទំលាប់អ្នកស្រុក ជួរកាលគេលេងរបាំនេះម្តងៗ ដែរនៅពេលបន់ស្រន់សុំទឹកភ្លៀងដោយអាកាសធាតុពេលនោះមានការរាំងស្ងួតជាយូរមកហើយ។ សព្វថ្ងែនេះគេប្រទះឃើញរបាំ... | general |
នៅពេលមានពិធីតំកល់សព ហែសព បូជាសពគេបានប្រគំបទភ្លេងក្លងខែកកំដរ។ អ្នកខ្លះបដិសេធឈ្មោះនេះទៅវិញ។ តើឈ្មោះត្រឹមត្រូវហៅអ្វី? មានប្រវត្តិដូចម្តេច? | នៅក្នុងពេលធ្វើពិធីហែសព តំកល់សព និងបូជាសពភ្ញៀវដែលចូលរួមពិធីត្រូវបង្ហាញទឹកមុខយ៉ាងណាដើម្បីរួមចំណែករំលែកទុក្ខដល់គ្រួសារនៃសព។ ចំណែកបទភ្លេងទៀតសោតដែលគេប្រគំក្នុងពិធីមានសំនៀងកាន់តែធ្វើអោយបរិយាកាសស្រងះស្រងោចលន្លង់លន្លោចថែមទៀត។ បទភ្លេងនោះខ្មែរយើងភាគច្រើននិយមហៅថាភ្លេងក្លងខែក តាមពិតពាក្យនេះជាឈ្មោះរបស់សៀមទេដល់អានន័យថាភ្លេងស្គរជ្វា។... | general |
យើងធ្លាប់ស្គាល់រួចហើយអំពីវង់ភ្លេងឆៃយុំា។ ពេលគេប្រគំម្តងៗ២ចង្វាក់ភ្លេងមានលក្ខណៈលោកៗនិងភ្ជាក់ៗម្តងតិចម្តងខ្លាំង តើវង់ភ្លេងនេះមានប្រវត្តិដូចម្តេច? គេប្រគុំនៅពេលណាខ្លះ? | គេប្រគំភ្លេងឆៃយុំាក្នុងពិធីបុណ្យដែលរីករាយដូចជាលេងកំដរបុណ្យកឋិន បុណ្យផ្កា បុណ្យបំបួសនាគជាដើម។ ភ្លេងឆៃយុំាជាភ្លេងរំភើប សប្បាយ រស់រវើកប្លែកពីភ្លេងឯទៀត។ ប៉ុន្តែពេលគេប្រគំម្តងៗចង្វាក់ភ្លេងមានលក្ខណៈលោតៗភ្ញាក់ៗត្រម៉ាន់ត្រមើមគួរចង់សើចមានអ្នកខ្លះយល់ថាវង់ភ្លេងនេះមានកំណើតចេញពីមនុស្សជំនាន់ដើមចង្វាក់ភ្លេងមានលក្ខណៈភ្ញាក់ផ្អើលប្រៀបបា... | general |
តើសិល្បៈបានចែកចេញជាប៉ុន្មានទំរង់? ទំរង់នីមួយៗ មានសិល្បៈណាខ្លះ? | សិល្បៈមានច្រើនទំរង់ផ្សេងៗគ្នា ដែលអាស្រ័យទៅតាមលក្ខណៈរបស់វា។ រហូតមកដល់សព្វថ្ងៃ គេបាន ចែកសិល្បៈជា៧ទំរង់ដូចខាងក្រោម៖
- ទំរង់ទី១៖ សិល្បៈស្ថាបត្យកម្ម បានដល់សិល្បៈ សាងសង់ផ្សេងៗ មានប្រាសាទ អគារ រមណីដ្ឋាន ផ្ទះសំបែង....ដែលប្រកបដោយសោភ័ណ។
- ទំរង់ទី២៖ សិល្បៈចំលាក់ បានដល់សិល្បៈសូន្យរូប សិល្បៈស្មិត សិល្បៈជាងពុម្ព សិល្បៈជាងទង ដែលគេអោយ... | general |
តើវប្បធម៌នេះមានលក្ខណៈសំខាន់ៗដូចម្តេចខ្លះ? | វប្បធម៌អូស្រ្តូអាស៊ីដែលជាវប្បធម៌ដើមរបស់ជនជាតិនៅអាស៊ីខាងត្បូងចមានក្ខណៈសំខាន់ៗដូចតទៅ៖
- ក្នុងវិស័យការប្រើប្រាស់សំភារៈ៖
+ ចេះធ្វើស្រែវស្សា
+ ចេះវិធីបញ្ចេញបញ្ចូលទឹកក្នុងស្រែ
+ ចេះប្រើគោក្របី និង ប្រដាប់ធ្វើស្រែខ្លះ
+ ចេះស្ទួចលោហធាតុ
+ ស្ទាត់ជំនាញខាងនាវាចរណ៍
- ក្នុងវិស័យសង្គមកិច្ច៖
គេចាត់ទុកស្រ្តីជាធំនៅក្នុងគ្រួសារ និង នៅក... | general |
ក្បាច់ចម្លាក់ខ្មែរបុរាណមាន៣យ៉ាងគឺចម្លាក់លិប ចម្លាប់លៀន ចម្លាក់លោត។ តើក្បាច់ចម្លាក់នីមួយៗមានតួនាទីនិងអត្ថន័យដូចម្តេចខ្លះ? | ចម្លាប់លិប ឬចម្លក់រាក់៖ ជាក្បាច់ដែលគេឆ្លាក់នៅលើផ្ទាំងថ្មលូកចូលទៅក្នុងផ្ទៃថ្មមិនជ្រៅ មិនសូវឃើញខ្ពស់ឬផុសចេញខ្លាំងពីផ្ទៃថ្មទេ។ គេច្រើនធ្វើក្បាច់បែបនេះនៅតាមជញ្ជាំងប្រាសាទ។ ដូចជានៅតាមថែវជាន់ទឹកមួយនៃប្រាសាទអង្គរវត្តជាដើម។
ចម្លាក់លៀន ឬចម្លាក់ជ្រៅ៖ ជាក្បាច់ដែលគេឆ្លាក់លៀនចេញខ្ពស់ពីផ្ទៃថ្ម ដោយគេដាប់សាច់ថ្មឱ្យជ្រៅ មើលទៅរូបចម្លាក់... | general |
ចូរនិយាយពីប្រវត្តិកំណើតរបស់ព្រះបាទនរោត្តម សីហនុ។ | ប្រវត្ថិកំណើតរបស់ព្រះបាទនរោត្តមសីហនុ ទ្រង់ប្រសូត្រនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩២២ វេលាម៉ោង ១៩ គត់ នៅ រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ | general |
តើព្រះបាទនរោត្តមសីហនុបានបង្កើតចលនាតស៊ូ “រណសិរ្សរួបរួមជាតិកម្ពុជាហៅថាកាត់ ផុង” នៅថ្ងៃខែឆ្នាំណា? | ព្រះបាទនរោត្តមសីហនុបង្កើតចលនាតស៊ូ “រណសិរ្សរួបរួមជាតិកម្ពុជាហៅថាកាត់ថា ផុង” គឺនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ១៩៧០ នៅទីក្រុងប៉េកាំង។ | general |
តើព្រះបាទនរោត្តមសីហនុឡើងគ្រងរាជ្យសម្បត្តិបន្តពីព្រះរាជាអង្គណា? នៅឆ្នាំណា? | ព្រះអង្គសោយរាជ្យសម្បត្តិបន្តពីព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស នៅថ្ងៃទី ២៣ ខែមេសា ខែតុលា ឆ្នាំ១៩៤១ ក្នុងព្រះជន្មាយុ ១៩ ព្រះវស្សា។ | general |
តាមទ្រឹស្តីបដិច្ចសមុប្បាទបានពន្យល់ថា មនុស្សកើតស្លាប់ ក្នុងវាលវដ្តសង្សារ ដោយអវិជ្ជា។ ចូរពន្យល់ន័យអវិជ្ជាតាមពុទ្ធសាសនា។ | តាមទ្រឺស្តីបដិសច្ចសមុប្បាទ បានពន្យល់ថា មនុស្សកើតស្លាប់ ក្នុងវាលវដ្តសង្សារដោយអវិជ្ជា ជាប្រភពធំបំផុត។
អវិជ្ជា តាមន័យធម្មតាពន្យល់ថា គ្មានពុទ្ធិ គ្មានចំណេះដឹង។ តែតាមទស្សនៈព្រះពុទ្ធសាសនាពន្យល់ថា អវិជ្ជាសំដៅលើការដែលនៅមានតណ្តា លោកៈ ទោសៈ មោឃៈ។ ប្រសិនបើមានចំណេះដឹង និងមានសញ្ញាបត្រធំប៉ុនណាក៏ដោយ តែបើនៅមានតណ្តា លោកៈ ទោសៈ...គឺនៅតែស្... | general |
ទានបារមីរបស់ព្រះវេស្សន្តបានញុំាងឱ្យផែនដីកក្រើកចំនួន៦លើក តើនៅពេលណាខ្លះ? | ទានបារមីរបស់ព្រះវេស្សន្តបោនញុំាងឱ្យផែនដីកក្រើកចំនួន៦លើក គឺនៅពេលព្រះអង្គ
- ប្រកាសបរិច្ចាកអជ្ឍកិ្តកទាន (ទានខាងក្នុង)
- ព្រះអង្គបរិច្ចាកចេញផុតពីរាជរាំង
- ព្រះអង្គធ្វើភរិយាបរិច្ចាក
- ព្រះអង្គបរិច្ចាកសត្តសតកមហាទាន។ | general |
តើកូនប្រុសកូនស្រីត្រូវមានវិន័យ និងឥរិយាបថដូចម្តេចខ្លះ ក្នុងគ្រួសារ? | នៅក្នុងគ្រួសារកូនប្រុសស្រីត្រូវមានវិន័យ និងឥរិយាបថដូចតទៅ៖
- គោរពស្តាប់ដំបូន្មាន មាតាបិតា
- កតញ្ញូកតវេទី ចំពោះអ្នកមានគុណ
- ជួយសម្រាលបន្ទុកការងារមាតាបិតា
- ស្រឡាញ់បងប្អូន មានសាមគ្គីភាពផ្ទៃក្នុងល្អ
- ចេះជួយទុក្ខធុរៈក្នុងគ្រួសារ
- ថែរក្សាសុខភាព និងបរិស្ថានភាពគ្រួសារ
- រក្សាវង្សត្រកូល និងកិត្តិយសគ្រួសារ
- មានសម្តី កាយវិការទ... | general |
ដូចម្តេចដែលហៅថា អរិយធម៌សច្ចៈ ៤? | ក្រោយពេលបានសំរេចសម្មាធិញ្ញាណ ព្រះពុទ្ធអង្គបានរកនូវសច្ចធម៌ ៤ ប្រការ ដែលហៅថា អរិធម៌សច្ចបួន រឺ ហៅថា ចតុរារិសច្ចៈ ដែលជាសច្ចៈដ៏ប្រសើរខ្ពង់ខ្ពស់ រឺសេចក្តីពិតដ៏ប្រសើរ។
+ ទុក្ធសច្ចៈ គឺ ទុក្ធជាសេចក្តីពិតដែលកើ់ត មានដល់រូបរាងកាយមនុស្សសត្វគ្រប់រូប។
+ សមុទយសច្ជៈ គឺហេតុដែលនាំអោយកើតទុក្ខ ជាសេចក្តីពិតបានដល់តណ្តាបីប្រការគឺ កាមតណ្តា ភវត... | general |
សង្គមខ្មែរបុរាណដែលមិនទាន់មានសាលារៀនចំពោះទូទៅ។ តើដូនតាយើងអប់រំកូនតាមរបៀបណាខ្លះ? ចូររៀបរាប់ពន្យល់។ | សង្គមខ្មែរបុរាណមានប្រពៃណីអប់រំកូនកូនប្រុសតាមរយៈការបួសរៀននិងអប់រំកូនស្រីតាមរយៈការចូលម្លប់។
ក. ការបួសរៀន
- ក្មេងប្រុសដឹងក្តីត្រូវបានបញ្ជូនឱ្យទៅបម្រើព្រះសង្ឃ ឬក្មេងប្រុស ពេញវ័យត្រូវបានបញ្ជូនឱ្យរៀនធម៌បួស។
- ស្របពេលបម្រើព្រះសង្ឃ ក្មេងប្រុសត្រូវបានព្រះសង្ឃបង្រៀនអក្សរលេខនព្វន្ត និងបង្រៀនសូត្រធម៌ផង។ ចំពោះក្មេងប្រុសពេញវ័យត្រូវរ... | general |
ដើម្បីសំរេចបរមសុខ តើមនុស្សត្រូវដើរតាមមាគ៌ា ណា? | ដើម្បីសំរេចបរមសុខ មនុស្សត្រូវដើរតាមមាគ៌ាមជ្ឈឹមបដិបទា ៨ ប្រការ៖
+ សម្មាទិដ្ឋិ យល់ក្នុងផ្លូវត្រូវ យល់ត្រូវ។
+ សម្មាសង្កប្បៈ ត្រិះរិះក្នុងផ្លូវត្រូវ ត្រិះរិះត្រូវ។
+ សម្មាវាចា និយាយក្នុងផ្លូវត្រូវ និយាយត្រូវ។
+ សម្មាកម្មន្ត ប្រកបការងារក្នុងផ្លូវត្រូវ ការងារត្រូវ
+ សម្មាអាជីវៈ ចិញ្ចឹមជិវិតក្នុងផ្លូវត្រូវ ចិញ្ចឹមជិវិតត្រូវ។... | general |
តើខេត្តណាខ្លះដែលមានទីតាំងស្ថិតនៅជាប់នឹងតំបន់សមុទ្រ? តើខេត្តទាំងនោះមានភោគទ្រព្យធម្មជាតិអ្វីខ្លះដែលទាក់ទាញភ្ញៀងវទេសចរសំខាន់ជាងគេ? | ខេត្តដែលមានទីតាំងស្ថិតនៅជាប់ និងតំបន់មាត់សមុទ្រមានខេត្តកែបកំពត កោះកុង និងព្រះសីហនុ។ ខេត្តទាំងនោះមានភោគទ្រព្យ ទេសចរណ៍ធម្មជាតិទាក់ទាញភ្ញៀវទេសចរណ៍សំខាន់ៗជាងគេគឺ ឆ្នេរសមុទ្រខ្យល់អាកាសបរិសុទ្ធ ព្រៃភ្នំ ព្រៃកោងកាង ទឹកធ្លាក់។ | general |
ចូរបង្ហាញពីត្រៃលក្ខណ៍តាមទស្សនៈនៃពុទ្ធនិយម? | ត្រៃលក្ខណ៍ រឺ គេហៅថាលក្ខណៈបីយ៉ាងនៃ ធម្មជាតិ។ ទស្សនៈនៃពុទ្ធលទ្ធិបានអាងថា មនុស្សសត្វក្តី ធម្មជាតិក្តី លោកៈក្តី ..សុទ្ធតែស្ថិត នៅក្នុងលក្ខណៈ ៣យ៉ាងគឺ៖
+ អនិច្ចំ ប្រែថាមិនទៀងទាត់ មិនស្ថិតស្ថេរ។
+ ទុក្ខំ ជាទុក្ខលំបាកវេទនាពិបាកនិងទ្រាំទ្រ។
+ អនត្តា ពុំស្តាប់បង្គាប់ មិនមែនជារបស់ខ្លួន។ | general |
តើអ្នកធ្លាក់ទៅកំសាន្តនៅរមណីដ្ឋានទឹកធ្លាក់ដែរឬទេ? នៅខេត្តណាខ្លះ? ចូររៀបរាប់និងពន្យល់។ | ខ្ញុំធ្លាប់បានទៅកម្សាន្តនៅមរណីដ្ឋានទឹកធ្លាក់ភ្នំគូលែន នៅខេត្តសៀមរាប ទឹកធ្លាក់ប៊ូស្រា នៅខេត្តមណ្ឌលគិរី ទឹកធ្លាក់ជ្រៃធំ នៅខេត្តមណ្ឌលគិរី។ រមណីដ្ឋាននេះមានល្បាក់ទឹកធ្លាក់លើថ្មដា យ៉ាងស្រស់ស្អាត ទេសភាពព្រៃព្រឹក្សាយ៉ាងខៀវស្រងាត់ ខ្យល់អាកាសបរិសុទ្ធ និងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទិញវត្ថុអនុស្សាវរីយ៍រួមទាំងផ្លែឈើ របស់ជនជាត... | general |
តើឥទ្ធិពលនៃគ្រួសារមានទៅលើការសម្រេចចិត្តរបស់កូនលើចំណែកណាខ្លះ? | ក្នុងសង្គមខ្មែរសម័យដើម ម្តាយឪពុកមានសិទ្ធិចាត់ចែង និងសម្រេចចិត្តគ្រប់បែបយ៉ាងលើជោគវាសនាកូនចៅរបស់ខ្លួន។ ជាទូទៅឪពុកម្តាយមានសិទ្ធិចាត់ចែងរឿងជំនួសកូនដោយពុំបានសួរយោបល់កូនឡើយ។ ឪពុកម្តាយមាននាទីអប់រំកូនចៅប្រុសស្រីឱ្យចេះដឹងគុណអ្នកដែលធ្វើអំពើល្អមកលើខ្លួនដូចជា ជីដូនជីតា អាណាព្យាបាល បងប្អូន ប្រុសស្រី គ្រូបាអាចារ្យ មិត្តភក្តិ សាច់ញាត... | general |
ចូរបង្ហាញពីបញ្ហា ពុទ្ធិ ភាវៈ សុខៈ នៅក្នុងពុទ្ធសាសនា។ | តាមទស្សនៈ នៃព្រះពុទ្ធសាសនា៖
- បញ្ហាពុទ្ធិ៖ គឺចំណេះដឹង យល់ស្គាល់ កើតមកអំពី ការសិក្សា ពិចារណា ការស្តាប់ ការរៀនគិត ពិសោធន៍របស់មនុស្ស។ ពុទ្ធិដ៏ខ្ពង់ខ្ពស់ រឺ ដ៍ប្រសើរហៅថា សម្មាធិ បានដល់វិជ្ជា៣ប្រការ គឺ៖
+ បុព្វេនិវាសានុស្សកិវិជ្ជា វិជ្ជានាំអោយរលឹកនឹកឃើញនូវកំណើតរបស់អ្នកខ្លួនឯងង និង អ្នកដទៃដែលបានកន្លងច្រើនជាតិរួចមកហើយ។
+ ចុតូ... | general |
ចំពោះការប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស តើច្បាប់ព្រហ្មទណ្ឌឆ្នាំ ២០០៩ មានចែងដូចម្តេចខ្លះ? | ការប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ
- តាមមាត្រា ២៩៧ នៃច្បាប់ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ ចែងថា (បទស្រវឹងជាក់ស្តែង) បុគ្គលណាមិនស្ថិតក្នុងស្ថានភាពស្រវឹងជាក់ស្តែងលើផ្លូវសាធារណៈ ត្រូវផ្តន្ទាទោស បើពិន័យជាប្រាក់ពី ៥០០០រៀល (ប្រាក់ពាន់រៀល) ទៅ១០០០០រៀល (ដប់ពាន់រៀល)។
- មាត្រា ២៩៨ បទហៅអ្នកដទៃនៅទីសាធារណៈបុគ្គលណាដែលហៅអ្នកដទៃនៅទីសាធារណៈដើម្បីញ... | general |
តើការសំពះរបស់ខ្មែរបានបង្ហាញពីខ្លឹមសារអ្វីខ្លះ? | ការសំពះគ្នាជាមត៌កដ៏ថ្លៃថ្លាតាំងពីដូនតាយូរលង់ណាស់មកដែលមានខ្លឹមសារបបញ្ជាក់ពីចរិតថ្លៃថ្នូរ សុភាពរាបសាររបស់ជនជាតិខ្មែរក្នុងបំណងសំដែងនូវ៖
- ការចេះដឹងគោរពគួរសមនិងយកចិត្តទុកដាក់
- ការគោរពគារវកិច្ចរវាងគ្នាតាមទីសាធារណៈ
- ការគោរពដឹងគុណចំពោះនរណាម្នាក់
- ការគោរពតបស្នងសងគុណ ម្តាយឪពុក គ្រូបាធ្យាយ
- ការទទួលរាក់ទាក់ស្វាគមន៍គ្នា
- ការគ... | general |
តើពរ៨ប្រការដែលព្រះវេស្សន្តសុំពីព្រះឥន្ទ្រធិរាជមានអ្វីខ្លះ? | ពរ៨ប្រការដែលព្រះវេស្សន្តសុំពីព្រះឥន្ទ្រធាធិរាជមាន៖
- សូមឱ្យព្រះរាជបិតា ស្តេចមកអញ្ជើញយើងខ្ញុំត្រឡប់ទៅគ្រងរាជវិញ
- សូមឱ្យមានអំណាច អាចដោះស្រាយទុក្ខទោសរបស់សត្វទាំងឡាយឱ្យផុតពីក្តីស្លាប់
- សូមឱ្យជួយសង្គ្រាះដល់ទុរគតកម្សត់ទូទៅឱ្យផុតពីក្តីក្រលំបាកតោកយ៉ាក
- សូមកុំឱ្យយើងខ្ញុំមានចិត្តត្រេកត្រអាលខាងផ្លូវតាមគណជាអកុសល
- សូមឱ្យចៅជាលី ... | general |
តើការសំពះរបស់ខ្មែរទាំងប្រាំបបែបផ្តល់អត្ថន័យយ៉ាងដូចម្តេចខ្លះ? | របៀបសំពះទាំងប្រាំបែបនេះជាការផ្តល់តម្លៃគុណធម៌ដែលផ្តល់ឱ្យគ្នាទៅវិញទៅមកនិងការដឹងគុណចំពោះអ្នកមានគុណ អ្នកសាងមានសីលធម៌ល្អបរិសុទ្ធ។ ម៉្យាងទៀតវាក៏បានបង្ហាញពីអត្តសញ្ញាណរបស់ជនជាតិខ្មែរ និងអត្តចរិតផ្ទាល់ខ្លួនរបស់កូនខ្មែរផងដែរ។ | general |
តើការប្រើប្រាស់គ្រឿងយន្តកសិកម្ម (គោយន្ត ត្រាក់ទ័រម៉ាស៊ីនស្ទូង ម៉ាស៊ីច្រូតកាត់ ម៉ាស៊ីនបោកបែន) ជាការចាំបាច់ដែរឬទេនៅប្រទេសកម្ពុជាបច្ចុប្បន្ន? ចូរពន្យល់។ | ការប្រើប្រាស់គ្រឿងយន្តកសិកម្ម (គោយន្ត ត្រាក់ទ័រ ម៉ាស៊ីន ស្ទូង ម៉ាស៊ីនបោកបែន) ជាការចាំបាច់នៅកម្ពុជាបច្ចុប្បន្នពីព្រោះបើយើងក្រលេកទៅមើលប្រជាជនកម្ពុជាបច្ចុប្បន្ន៨៥ភាគរយជាកសិករហើយសេដ្ឋកិច្ចប្រទេសយើងពឹងផ្អែកលើវិស័យកសិកម្មជាចម្បងដូចនេះយើងត្រូវប្រើប្រាស់ឧបករណ៍ទំនើបដើម្បីជួយសម្រាលការងារកសិកម្មដែលនាំឱ្យ ចំនេញពេលវេលា និងបង្កើនទិន... | general |
តើលក្ខណៈពិសេសនៃមុខងារសាធារណៈមានប៉ុន្មានយ៉ាង? ចូរបកស្រាយ? | លក្ខណៈពិសេសនៃមុខងារសាធារណៈមាន៣យ៉ាង៖
- . បេសកកម្មរបស់មុខងារសាធារណៈ ជាបេសកកម្មសេវាសាធារណៈហើយមន្រ្តីរាជការត្រូវគោរពគោលការណ៍ទាំងឡាយក្នុងការបំរើសេវាសាធារណៈ ព្រុមទាំងចេះសម្របសម្រួលក្នុងក្របខណ្ឌច្បាប់ មានភាពទន់ភ្លន់និងប្រកបដោយសីលធម៌វិជ្ជាជីវៈ៩ចំពោះប្រជាពលរដ្ឋ។ បេសកម្មម៉្យាងទៀតគឺជាការធ្វើឲ្យសម្រេចជោគជ័យនូវនយោបាយដែលអ្នកបញ្ជាដឹក... | general |
តើប្រទេសកម្ពុជាប្រកាន់យកប្រព័ន្ធវិជ្ជាជីវៈអ្វី? ហើយមូលហេតុអ្វីដែលនាំឲ្យប្រទេសកម្ពុជាទទួលយកប្រព័ន្ធនេះមកអនុវត្តក្នុងការគ្រប់គ្រងមន្រ្តីរាជការ? | ព្រះរាជណាចក្រកម្ពុជាបានប្រកាន់យកប្រព័ន្ធវិជ្ជាជីវៈ មុខងារសាធារណៈក្របខណ្ឌតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជានាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៩៤។ មូលហេតុមួយចំនួន ដែលនាំឲ្យប្រទេសកម្ពុជាទទួលលយកប្រព័ន្ធនវមកអនុវត្តរួមមាន៖
- ប្រទេសកម្ពុជា គឺធ្លាប់ស្ថិតនៅក្រោមអាណានិគមបារាំង ជិតមួយសតវត្ស (១៨៦៣. ១៩៩៣)។ ហើយប្រទេសកម្ពុជា យើងក៏ធ្លាប់អនុ... | general |
តើគោលការណ៍មុខងារសាធារណៈមានប៉ុន្មាន? ចូរបកស្រាយ? | គោលការណ៍មុខងារសាធារណៈមាន៣ល យ៉ាងគឺ៖
១. បំរើផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សាធារណៈត្រូវផ្សារភ្ជាប់នឹងផលប្រយោជន៍របស់ក្រសួងនីមួយៗដែរពោលគឺមិនត្រូវប្រឆាំងនិងផលប្រយោជន៍របស់ក្រសួងនីមួយៗឡើយ។ មុខងារសាធារណៈមិនគ្រប់គ្រងមន្រ្តីរាជការតាមក្រសួងផ្ទាល់នោះទេគឺគ្រាន់តែធ្វើការសម្របសម្រួលក្របខណ្ឌរចនាសម្ព័ន្ធនៅក្នុងក្រសួងនីមួយៗ ឲ្យមានដំណើរការល... | general |
តើទណ្ឌកម្មវិន័យមន្រ្តីរាជការមានប៉ុន្មានវិន័យ? ចូររៀបរាប់? | ទណ្ឌកម្មវិន័យមន្រ្តីរាជការមាន ២វិន័យដូចតទៅ៖
ក. ទណ្ឌកម្មវិន័យទីមួយ
- ស្តីបន្ទោស
- ស្តីបន្ទោសដោយមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន
- ផ្លាស់ដោយបង្ខំវិធានការវិន័យ
- លុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្កិ ឬថ្នាក់
ខ. ទណ្ឌកម្មវិន័យទី២
- ស្តីបន្តោសជាទម្ងន់បណ្តាលឲ្យលុបចេញពីរាតាងឡើងឋានន្តរសិក្កិ ឬថ្នាក់ បើសិនជាមានចុះឈ្មោះហើយឬធ្វើឲ្យ... | general |
ចូរររៀបរាប់ពីឋានុក្រមមុខតំណែងក្នុងក្រសួង ស្ថាប័ននិងមុខតំណែងរាជធានី ខេត្ត? | ឋានុក្រមមុខតំណែងក្នុងក្រសួងស្ថាប័ន មិនមុខតំណែងថ្នាក់រាជធានី ខេត្តរួមមាន៖
ក. ក្រសួង ស្ថាប័ន (ថ្នាក់កណ្តាល)
- អគ្គលេខាធិការ
- អគ្គនាយក
- អគ្គលេខាធិការរង
- អគ្គនាយករង
- ប្រធាននាយកដ្ឋាន
- អនុប្រធាននាយកដ្ឋាន
- ប្រធានការិយាល័យ
- អនុប្រធាននារិយាល័យ
ខ. ថ្នាក់រាជធានី ខេត្ត
- កអភិបាលរាជធានី ខេត្ត
- អភិបាលរងរាជធានី ខេត្ត
- អភិបាល... | general |
ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ស្តីពីគោលការណ៍រួមនៃការៀបចំមុខងារសាធារណៈរបស់រដ្ឋថ្មី តើក្របខណ្ឌមន្រ្តីរាជការចែកចេញជា ប៉ុន្មានប្រភេទ? មានអ្វីខ្លះ? ចូររៀបរាប់អំពីឋានន្តរស័ក្កិនិងថ្នាក់នៃប្រភេទក្របខណ្ឌនីមួយៗ? | ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១០១៤.១១៧៥ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋថ្មី ក្របខណ្ឌមន្ត្រីរាជការចែកចេញជា៣ប្រភេទ គឺប្រភេទក្របខណ្ឌ«ក» ប្រភេទក្របខណ្ឌ «ខ»និងប្រភេទក្របខណ្ឌ «គ»។
១.ប្រភេទក្របខណ្ឌ «ក» មានឋានន្តរស័ក្កិនិងថ្នាកដូចខាងក្រោម៖ក.៣.៤,ក.៣.៣,ក.៣.២,ក.៣.១
- ក.២.៤,ក.២.៣,ក.២.២,ក.២.១
- ក.១.៦,ក.១.៥,ក.១... | general |
តើនិយមន័យមន្រ្តីរាជការស៊ីវិលមានប៉ុន្មាន? ចូររៀបរាប់អំពីនិយមន័យទាំងនោះ? | និយមន័យមន្រ្តីរាជការមាន៥ ដូចខាងក្រោម៖
ក. និយមន័យទី១៖ មន្រ្តីរាជការ គឺជាបុគ្គលដែលតែងតាំងនៅក្នុងមុខតំណែងអចិន្ត្រៃយ៍ និងតាំងស៊ប់ក្នុងមុខតំណែងក្នុងឋានន្តរស័ក្កិតាមឋានានុក្រម។
ខ. និយមន័យទី២៖ មន្រ្តីរាជការ គឺសំដៅលើបុគ្គលដែលតែងតាំងក្នុងការងារអចិន្ត្រៃយ៍ និងត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌនៃឋានានុក្រមរដ្ឋបាលរបស់រដ្ឋឬគ្រឹះស្ថានសាធ... | general |
តើទម្រងលិខិតរដ្ឋបាលចែកចេញជាប៉ុន្មានផ្នែក? គឺអ្វីខ្លះ? ចូររៀបរាប់។ | ទម្រង់លិខិតរដ្ឋបាលចែកចេញជា៣ផ្នែកក្បាល (ដើមឬសេចក្តីផ្តើម) ផ្នែកអត្ថបទ (កណ្តាលឬតួសេចក្តី) និងផ្នែកបញ្ចប់ (បញ្ចប់ឬសេចក្តីបញ្ចប់)។
ក. ផ្នែកក្បាល (ដើមឬសេចក្តីផ្តើម) មានៈ
- របបនយោបាយ
- បាវចនា
- សញ្ញាសំគាល់ក្រសួងស្ថាប័នឬអង្គភាព
- ប្រភពលិខិត
- លេខលិខិតនិងអក្សរសំគាល់លិខិត
- ទីកន្លែងធ្វើនិងកាលបរិច្ឆេទ
ខ. ផ្នែកអត្ថបទ (កណ្តាលឬតួសេ... | general |
ដូចម្តេចដែលហៅថា ប្រព័ន្ធគ្រប់គ្រងគុណផល? | ដែលផហៅថាប្រព័ន្ធគ្រប់គ្រងគុណផល គឺសំដៅដល់ការប្រមូលផ្តុំនូវសមាសធាតុសំខាន់ៗ ដែលរៀបចំឡើងដើម្បីសំរេចបាននូវគោលបំណងរួមរបស់ក្រសួង ស្ថាប័ន អង្គភាព ក្រុមការងារ និងមន្រ្តីរាជការ មានដូចជា ការបង្កើតវត្ថុបំណងនិងទិសដៅការងារពិពណ៌នាមុខតំណែង ផែនការការងារប្រចាំឆ្នំា ការព្រមព្រៀងអនុវត្តការងារប្រចាំឆ្នាំរបស់មន្រ្តីរាជការ ដែលទាំងអស់នេះជាការ... | general |
ហេតុអ្វីបានជាត្រូវយកចិត្តទុកដាក់ចំពោះកុមារ? | បានជាត្រូវយកចិត្តទុកដាក់ចំពោះកុមារព្រោះ៖
- កុមារជាទំពាំងដែលនិងត្រូវស្នងឬស្សីនៅក្នុងពេលវេលាអនាគត
- វ័យកុមារជាវ័យដែលត្រូវការសិទ្ធិច្រើនជាងករណីកិច្ច
- កុមារត្រូវការចំណេះដឹងអោយបានពេញលេញដើម្បីត្រៀមទទួលខុសត្រូវចំពោះឆាកជីវិត
- វ័យនេះជាវ័យដែលត្រូវស្រស់ថ្លា បា្រជ្ញសោតក៏កំពុងពេញលូតលាស់ ដូច្នេះបើយើងផ្តល់អ្វីដែលល្អទៅដល់គេ គេនិងទៅជ... | general |
ដូចម្តេចដែលហៅថា ក្របខណ្ឌគតិយុត្តអន្តរកាល? | ដែលហៅថាក្របខណ្ឌគតិយុត្តអន្តរកាល គឺសំដៅដល់ការបង្កើតឡើងនូវគោលការណ៍ណែនាំ ឬនីតិវិធីជាបណ្ណោះអាសន្ននានា ដើម្បីគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នៅមុនពេលដែលក្របខណ្ឌគតិយុត្តអចិន្ត្រៃយ៍សម្រាប់គ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានរៀបចំនិងអនុម័តជាផ្លូវការ។ | general |
ដូចម្តេចដែលហៅថា ការពិពណ៌នាមុខតំណែង? | ដែលហៅថាការពិពណ៌មុខតំណែងគឺសំដៅ ដល់ការកំនត់នូវកាតព្វកិច្ច និងការទទួលខុសត្រូវរបស់មុខតំណែងនីមួយៗ។ ការពិពណ៌នាមុខតំណែង នឹងត្រូវរៀបចំឡើងដំបូងលសម្រាប់មុខតំណែង ចាប់ពីថ្នាក់អគ្គនាយកថ្នាក់អគ្គលេខាធិការ ដល់ថ្នាក់ប្រធានការិយាល័យ។ | general |
ចូររៀបរាប់អំពីរបៀបសំពះក្នុងប្រពៃណីខ្មែរ។ | របៀបសំពះក្នុងប្រពៃណីខ្មែរយើងមាន ៥ បែបដូចខាងក្រោម៖
- ចុងម្រាមកណ្តាលត្រឹមដើមទ្រូង៖ ផ្តុំបាតដៃជាសណ្ឋានផ្កាឈូកក្រពុំដាក់។ ចុងម្រាមកណ្តាលត្រឹមដើមទ្រូងជាការសំពះអ្នកដែលមានឋានៈប្រហាក់ប្រហែលគ្នា ឬមិត្តភក្តិជាដើម និងសម្រាប់អ្នកដែលមានវ័យចាស់ជាង ដែលត្រូវសំពះតបវិញចំពោះអ្នកមានវ័យក្មេងជាង។
- ចុងម្រាមកណ្តាលត្រឹមមាត់ផ្គុំបាតដៃជាសណ្ឋានផ... | general |
តើវត្តអារាមមានតួនាទីដូចម្តេចខ្លះ នៅក្នុងសង្គមខ្មែរ? | វត្តអារាមនៃព្រះពុទ្ធសាសនា មានតួនាទី សំខាន់ក្នុងសង្គមខ្មែរយើង។
- គឺជាកន្លែងអប់រំមនុស្សអោយធ្វើល្អ ក្នុងការពិសោធន៍គ្នាទៅវិញទៅមក ក្នុងការងារផលិតកម្ម រឺក្នុងការកសាងជាតិ
- គឺជាកន្លែងផ្ទុកនូវសម្បត្តិវប្បធម៌ និងបច្ចេកទេសរស់ជាតិ។ នៅក្នុងសម័យអាណានិគមបារាំង វប្បធម៌ អក្សរសាស្រ្តជាតិត្រូវបានរត់ទៅជ្រកកោណនៅទីវត្ត។
- ក្នុងសម័យលង្វែក ន... | general |
តើរាជធានីភ្នំពេញត្រូវបានកសាងឡើងដោយស្តេចអង្គណា? នៅសតវត្សទីប៉ុន្មាន? ហេតុដូចម្តេចបានជាមានឈ្មោះដូចនេះ? ព្រះអង្គបានបន្សល់ទុកស្នាព្រះហស្តអ្វីខ្លះដល់កូនខ្មែរជំនាន់ក្រោយ? | រាជធានីភ្នំពេញត្រូវបានកសាងឡើងដោយព្រះបាទពញាយ៉ាតក្នុងសតវត្សទី១៥ (១៤៣៤)។
- បានជាមានឈ្មោះដូចនេះពីព្រោះដោយសារ ដូនពេញបានពូនភ្នំ ដើម្បីតំកល់ព្រះពុទ្ធរូប ដែលយកបានពីក្នុងដើមគគីអណ្តែតទឹក
- ព្រះពញាយ៉ាតបានបន្សល់ទុលនូវស្នាព្រះហស្តជាច្រើនដល់កូនខ្មែរសម័យក្រោយដូចជា៖
- លើកដីចាក់បន្ថែមលើភ្នំដូនពេញឱ្យកាន់តែខ្ពស់
- សង់ចេតិយ និងព្រះវិហារថ្... | general |
តើឥទ្ធិពលវប្បធម៌បរទេសទៅលើឥរិយាបថនៃសង្គមខ្មែរក្នុងពេលបច្ចុប្បន្នដូចម្តេចខ្លះ? | ឥទ្ធិពលវប្បធម៌បរទេសមកលើឥរិយាបថនៃសង្គមខ្មែរក្នុងពេលបច្ចុប្បន្នមានដូចជា៖
- ចាប់ដៃគ្នា នៅពេលជួបគ្នានិងបែកគ្នា
- លើកដៃរាចុះឡើងពេលលាគ្នា
- ស្លៀកពាក់បែបស៊ីវិល័យ សំពត់ខ្លីជាដើម
- ម៉ូតសក់បែបបរទេស ហាយឡាយ
- ញាក់ចិញ្ចើម សាក់ចិញ្ចើម។ | general |
តើព្រះបាទនរោត្តម សីហនុបានសិក្សាទៅសាលាណាខ្លះ? | បន្ទាប់ពីព្រះបាទនរោត្តម សីហនុ ដាក់រាជ្យថ្វាយព្រះបិតាព្រះអង្គ (ព្រះបាទនរោត្តម សុរាម្រឹត) ព្រះបិតាព្រះអង្គទ្រង់បានប្រទានព្រះបរមងារជាសម្តេចព្រះឧបយុវរាជនៃព្រះរាជាណាចក្រកម្ពុជាដល់ព្រះបាទនរោត្តម សីហនុ។ | general |
តើបច្ចុប្បន្នប្រទេសកូរ៉េទាំងពីរកំពុងមានបញ្ហាប្រឈមមុខគ្នាអ្វីខ្លះ? | បច្ចុប្បន្នប្រទេសកូរ៉េទាំងពីរកំពុងមានបញ្ហាប្រឈមមុខគ្នាដូចជា៖
- ផ្នែកឧស្សាហកម្ម (បរិមាណូ)
- រឿងកប៉ាល់ទឹកកូរ៉េខាងត្បូងដែលត្រូវកូរ៉េខាងជើងកំទេច។ | general |
តើទំនាក់ទំនងកូរ៉េទាំងពីរមានអ្វីខ្លះ? | ទំនាក់ទំនងនៃកូរ៉េទាំងពីរមាន៖
- រួបរួមគ្នាប្រឆាំងនឹងជប៉ុនដើម្បដណ្តើមឯករាជ្យ
- វិស័យឧស្សាហកម្ម
- វិស័យសេដ្ឋកិច្ច។ | general |
តើប្រទេសកូរ៉េទាំងពីរនេះ មានគោលនយោបាយដូចម្តេចខ្លះ? | ប្រទេសកូរ៉េទាំងពីរនេះមានគោលនយោបាយ៖
ក. ប្រទេសកូរ៉េខាងត្បូង (ក្រុងសេអ៊ូល) ប្រទេសកូរ៉េខាងត្បូង ជាសាធារណរដ្ឋដែលមានរដ្ឋាភិបាលឡើងកាន់អំណាចជ្រើសរើសសេរីភាពរបស់ប្រជាពលរដ្ឋ។
- ប្រធានាធិបតីជាអ្នកដឹកនាំប្រទេសគឺជាប្រមុខរដ្ឋាភិបាលដែលជ្រើសរើសតាំងដោយការបោះឆ្នោតមានអាណត្តិ ៥ឆ្នាំ បុគ្គលិកម្នាក់ពុំអនុញ្ញាតឱ្យឈរឈ្មោះ ២ដងសម្រាប់តំណែងប្រធាន... | general |
តើត្រូវរៀបចំផែនការដូចម្តេច និងចាប់ផ្តើមពីពេលណាដើម្បីឲ្យយុវជនកម្ពុជាដណ្តើមបានការងារធ្វើតាមកម្រិតកជំនាញប្រកួតប្រជែងក្នុងតំបន់អាស៊ាន? | ដើម្បីសម្រេចបាននូវវគោលនយោបាយចតុកោណទី៣ ក្នុងអាណត្តិទី៤នេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត ផ្តោតជាចម្បងលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍន៍គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាពនិងជំនាញឲ្យយុវជនដណ្តើមបានការងារធ្វើតាមកម្រិតជំនាញក្រតួតប្រជែកក្នុងតំបន់អាស៊ាននា... | general |
បច្ចុប្បន្ននេះ បញ្ហាជំនាញគឺកំពុងតែកើតឡើងសម្រាប់អភិវឌ្ឍវិស័យសេដ្ឋកិច្ច តើក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានយន្តការអ្វីបន្ថែមទៀត ដើម្បីពង្រីងការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មថ្មីពិសេសយុវជន? | ការអភិវឌ្ឍន៍ជំនាញ និងការងារសមរម្យដែលស្របបានតាមលបទដ្ឋានស្តង់ដារអន្តរជាតិ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងតាមរយៈការអប់រំបណ្តុះបណ្តាលដោយចូលរួមផ្ទាល់ពីស្ថាប័នអប់រំវិស័យឯកជន និងអង្គការជាតិនិងអន្តរជាតិ។ បច្ចុប្បន្ននេះបញ្ហាជំនាញគឺកំពុងកតែកើតមានឡើងសម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ដូចនេះហើយដើម្បីពង្រឹងការបណ្តុះបណ្តា... | general |
តើរាជរដ្ឋាភិបាលមានវិធានការយ៉ាងណាខ្លះ លើវិស័យការងារសម្រាប់យុវជន ដែលបោះបង់ចោលការសិក្សា? | រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយុវជន ដែលបានបោះបង់ចោលការសិក្សា នឹងចាត់ទុកយុវជនគឺជាជនងាយរងគ្រោះ។ ហើយដើម្បីគាំពារដល់យុវជនរាជរដ្ឋាភិបាល ក៏បានកដាក់ចេញនូវយុទ្ធសាស្រ្តដូចជា៖
- យុទ្ធសាស្រ្តជាតិគាំពារសង្គម សម្រាប់កជនក្រីក្រ និងជនងាយរងគ្រោះ (២០១១. ២០១៥) របស់រាជរដ្ឋាភិបាលបានបង្កើតនូវកម្មវិធីបណ្តុះបណ្តាលជំនាញដល់យុវជ... | general |
ដើម្បីកាត់បន្ថយការចំណាយច្រើនរបស់ពលករកម្ពុជា ក្នុងការស្វែងរកការងារធ្វើនៅក្រៅប្រទេសរាជរដ្ឋាភិបាលបានចេញពីកសេចក្តីសម្រេចយកតែតម្លៃសេវាថតរូបសម្រាប់ធ្វើលិខិតឆ្លងដែន។ តើគោលការណ៍នយោបាយនៃការផ្តល់លិខិតឆ្លងដែនតម្លៃ៤ដុល្លារ ជះឥទ្ធិពលអ្វីខ្លះដល់ទីផ្សារការងាររបស់យុវជន? | រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ការងារ និងឱកាសការងារក្នុងប្រទេសដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ពិសេសយុវជន។ ទន្ទឹមលនឹងនេះរាជរដ្ឋាភិបាលក៏បានខិតខំស្វែងរកទីផ្សារការងារល្អៗនៅបរទេសជូនយុវជន ដើម្បីទទួលបានប្រាក់ឈ្នួលខ្ពស់ និងជំនាញវិជ្ជាជីវៈកក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
លើសពីនេះទៀត ដើម្បីទប់ស្... | general |
នៅពេលប្អូនៗក្លាយជាមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តើត្រូវធ្វើដូចម្តេចើដើម្បីបង្កើនការងារដល់យុវជនកុំឲ្យមានចំណាកស្រុកច្រើន? | ធ្វើការចំណាកស្រុកដោយស្របច្បាប់ សុវត្ថិភាពនិងតម្លាភាពគឺជាចំណុចវិជ្ជមានមួយ ដែលសេដ្ឋកិច្ចវិទូជាច្រើនបានយល់ស្រប។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការរក្សាបាននៅកម្លាំងពលកម្មនៅក្នុងស្រុកសំដៅបង្កើនកភាពទាក់ទាញផ្តល់ទុនវិនិយោគថ្មី និងសុវត្ថិភាពខ្ពស់ចំពោះកម្លាំងពលកម្មដែលទទួលការបណ្តុះបណ្តាលទាបកក៏ជាចំណុចមួយដែលរាជរដ្ឋាភិបាល ត្រូវយកចិត្តទុក... | general |
តើលក្ខខណ្ឌហាមឃាត់ក្នុងការតែងតាំងឬ ប្រគល់ភារកិច្ចមានអ្វីខ្លះ? ចូររៀបរាប់។ | ការតែងតាំង ឬប្រគល់ភារកិច្ចក្នុងមុខងារសាធារណៈនឹងមិនត្រូវបានអនុញ្ញាតក្នុងករណីដូចខាងក្រោម៖
- អ្នកដែលគ្មានឈ្មោះក្នុងក្របខណ្ឌមុខងារសាធារណៈ
- អ្នកដែលកំពុងបំពេញកម្មសិក្សា ពុំទាន់តាំងស៊ប់ក្នុងក្របខណ្ឌ
- ការតែងតាំងថ្នាក់ស្មើក្នុងមុខតំណែង ដែលគ្មានក្នុងរចនាសម្ព័ន្ធ នៃការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន
- ការតែងតាំងបន្ថែម... | general |
តើលក្ខខណ្ឌនៃការតែងតាំង ឬប្រគល់ភារកិច្ចមន្រ្តីរាជការស៊ីវិលនៅតាមក្រសួងស្ថាប័នមានអ្វីខ្លះ? | លក្ខខណ្ឌនៃការតែងតាំង ឬប្រគល់ភារកិច្ចមន្រ្តីរាជការស៊ីវិលនៅតាមក្រសួង ស្ថាប័នមាន៖
- ការតែងតាំងឬប្រគល់ភារកិច្ចឲ្យកាន់មុខតំណែងណាមួយនៅក្នុងមុខងារសាធារណៈរបវស់ក្រសួងស្ថាប័នជាគោលការណ៍ត្រូវមអនុវត្តចំពោះមន្រ្តីរាជការក្របខណ្ឌ នៃក្រសួង ស្ថាប័ននោះ។
- ការតែងតាំង ទប្រគល់ភារកិច្ចត្រូវផ្អែកលើសំណូមពរភារកិច្ចជាក់ស្តែង សញ្ញាបត្រជំនាញ បទពិស... | general |
ប្រធានស្ថាប័នមានអំណាចក្នុងការតែងតាំង ផ្លាស់ប្តូរបញ្ចាប់ភារកិច្ចមន្រ្តីរាជការក្រោមឱវាទបែបណា? | ប្រធានស្ថាប័នមានអំណាចក្នុងការតែងតាំង ផ្លាស់ប្តូរបញ្ចាប់ភារកិច្ចមន្រ្តីរាជការក្រោមឱវាទ តាមបែបបទនីតិវិធីជាធរមាន ដោយបប្រកាសម្រាប់មន្រ្តីរាជការ ដែលមានឋានៈចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋាន និងថ្នាក់ប្រហាក់ប្រហែលចុះក្រោម។
មុខដំណែងក្នុងការងារសាធារណៈ ដែលត្រូវតែងតាំងឬប្រគល់ភារកិច្ចដោយប្រកាសរួមមានៈ អនុប្រធាននាយកដ្ឋាន អភិបាលរងក្រុង ... | general |
តើការតែងតាំង ឬប្រគល់ភារកិច្ចដោយប្រធានស្ថាប័នមានអ្វីខ្លះ? ចូររៀបរាប់។ | នាយករដ្ឋមន្រ្តីអាចតែងតាំង ផ្លាស់ប្តូរបញ្ចប់ភារកិច្ចដោយអនុក្រឹត្យនូវមន្រ្តីជាន់ខ្ពស់ស៊ីវិល យោធាមន្រ្តីការទូតនិងអភិបាលរងលរាជធានី ខេត្ត អភិបាលក្រុង ស្រុក ខណ្ឌ និងមន្រ្តីរាជកាចាប់ពីប្រធាននាយកដ្ឋាន វេសនីយ៍ឯក និងថ្នាក់ប្រហាក់ប្រហែលឡើងទៅ តាមសំណើររបស់ប្រធានស្ថាប័ន។
មុខតំណែងក្នុងមុខងារសាធារណៈដែលត្រូវតែងតាំងកឬប្រគល់ភារកិច្ចដោយអន... | general |
តើការតែងតាំង ឬប្រគល់ភារកិច្ចដោយព្រះមហាក្សត្រ ក្នុងមុខតំណែងមុខងារសាធារណៈមានអ្វីខ្លះ? | ការតែងតាំង ឬប្រគល់ភារកិច្ចដោយព្រះមហាក្សត្រក្នុងមុខតំណែងមុខងារសាធារណៈដែលតែងតាំងដោយព្រះរាជក្រឹត្យមានៈ អគ្លេខាធិការ ឬអគ្គលេខាធិការរង រាជរដ្ឋាភិបាល អគ្គលេខាធិការក្រសួង អគ្គនាយក អគ្គធិការសាកលវិទ្យាធិការ អភិបាលរាជធានី ខេត្ត ឯកអគ្គរាជទូត ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព និងមុខតំណែងឯទៀតដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើ និងមាននៅក្... | general |
តើអក្សរខ្មែរយើង មានប្រភពមកពីអក្សរអ្វី? អក្សរនេះនាំចូលមកប្រទេសកម្ពុជាតាមរយះនរណា? | អក្សរខ្មែរយើងនាពេលសព្វថ្ងៃនេះ មានប្រភពមកពីអក្សរសំស្ត្រឹត តែត្រូវបានខ្មែរយើងរៀបចំទ្រង់ទ្រាយ ធ្វើអោយមានការវិវត្តន៍ជាលំដាប់លំដោយ រហូតដល់មានទ្រង់ទ្រាយដូចសព្វថ្ងៃនេះ។ អក្សរសំស្ត្រឹតត្រូវបាននាំចូលមកតាមរយះលទ្ធិសាសនាព្រាហ្មណ៍ និង ព្រះពុទ្ធសាសនាមហាយាន។ | general |
តើហេតុអ្វីបានជាប្រទេសកូរ៉េត្រូវបែងចែកជាពីរ? តើហេតុអ្វីបានជាប្រទេសកូរ៉េឈ្លោះគ្នាហើយបែកជាពីរ? ចូរពន្យល់។ | បានជាប្រទេសកូរ៉េឈ្លោះគ្នា ហើយបែកជាពីរព្រោះ៖
- ជប៉ុនបានត្រួតត្រាកូរ៉េនៅឆ្នាំ១៨៩៥រួចបញ្ចូលប្រទេសកូរ៉េជាផ្នែកមួយនៃប្រទេសរបស់ខ្លួននៅឆ្នាំ ១៩១០។
- លុះដល់សង្រ្គាមលោកលើកទី២ជប៉ុនបានចាញ់សង្គ្រាមលោកទើបមហាអំណាចទាំងពីរបានចូលលុកលុយប្រទេសករ៉េដែលជាដែនដីអាណានិគមរបស់ប្រទេសជប៉ុន។
- សហភាពសូវៀតបានត្រួតត្រាកូរ៉េផ្នែកខាងជើងនៃឧបទ្វីបចំណែកសហរ... | general |
អក្សរខ្មែរដែលគេបានរកឃើញសរសេរមុនគេបង្អស់នៅសិលាចារីកណា? នាសតវត្សទីប៉ុន្មាន? | អក្សរខ្មែរយើង ដែលគេបានរកឃើញសរសេរមុនគេបង្អស់នៅសិលាចារីកអង្គរបុរីនៅដើមសតវត្សទី៧ គឺនៅឆ្នាំ៦១១។ | general |
តើសង្រ្គាមកូរ៉េមានរយៈពេលប៉ុន្មានឆ្នាំ?មានផលវិបាកអ្វីខ្លះ? | សង្គ្រាមកូរ៉េមានរយៈពេល ៣ឆ្នាំ គឺបានផ្ទុះឡើងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ ហើយបញ្ចប់ទៅវិញទៅនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៥៣។ ផលវិបាក ប្រជាជនកូរ៉េខាងត្បូងប្រហែល១លាននាក់បានស្លាប់និងជាច្រើនលាននាក់ទៀតបានបាត់បង់ទីជម្រក។ ការខូចខាតនៅលើសមរភូមិមានទំហំធំធេងមិនចាញ់សង្គ្រាមលោកលើកទី១ឡើយ។ សហរដ្ឋអាមេរិកបានបាត់បង់យន្តហោះជាង ២០០០ គ្រឿងដោយ... | general |
ចូររាប់វិធានការនានា ដើម្បីទប់ស្កាត់កុំមានកង្វក់ទឹក? | វិធានការនានាដើម្បីទប់ស្កាត់កុំឱ្យមានកង្វក់ទឹកប្រជាពលរដ្ឋគ្រប់រូបត្រូវសហការគ្នាដើម្បីទប់ស្កាត់កុំឱ្យមានកង្វក់ទឹករួមមានចំណុចសំខាន់ៗដូចខាងក្រោម៖
- ប្រជាជនគ្រប់រូបគប្បីប្រើប្រាស់ទឹកដោយស្មារតីសន្សំសំចៃខ្ពស់
- កុំចោលកាកសំណល់ទាំងឡាយណាដែលនាំឱ្យមានកង្វក់ទឹក
- កុំប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនិងជីគីមីព្រោះជីគីមីពុលមួយចំនួនអាចជ... | general |
តើនៅសម័យនគរភ្នំ ជនជាតិខ្មែរយើងបានអក្សរសរសេររឺទេ? ចូរបញ្ជាក់។ សិលាចារីកមុនគេបង្អស់នៅឯណា? សរសេរជាភាសាអ្វី? | នៅសម័យនគរភ្នំ ជនជាតិខ្មែរមានអក្សរសំរាប់សរសេរដោយយោលទៅលើកំណត់ហេតុរបស់កាំងថៃ និង ជូយីង ដែលបានមកទស្សនានគរភ្នំ ដែលបានសរសេរថា៖ នគរភ្នំមានបណ្ណាល័យសំរាប់ដំកល់ឯកសារ។ តាមកំណត់ហេតុនេះ យើងអាចសន្និដ្ឋានថា បើមានបណ្ណាល័យ ច្បាស់ជាមានឯកសារ ហើយច្បាស់ជាមានអក្សរសំរាប់សរសេរកត់ត្រា តែយើងពុំទាន់ហ៊ានអះអាងថា អក្សរដែលគេសរសេរនេះ ជាអក្សរសំស្ត្រឹត... | general |
តើរាជរដ្ឋាភិបាលមានទិសដៅដូចម្តេចអំពីបញ្ហាផ្គត់ផ្គង់ទឹក? | ជាមួយនេះរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការសម្រេចទិសដៅសម្រាប់រយៈពេលវែងក្នុងការផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋឱ្យទទួលបាននូវទឹកស្អាតសម្រាប់ប្រើប្រាស់ និងអនាម័យបរិស្ថានដល់ប្រជាជនទាំងមូល (NPRS 2002)។ លើបញ្ហាការផ្គត់ផ្គង់ទឹករាជរដ្ឋាភិបាលបានកំពុងបង្ហាញនូវទិសដៅៅយុទ្ធសាស្រ្តសម្រាប់រយៈពេលវែង ដើម្បីគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធិ... | general |
តើការត្រួតពិនិត្យកង្វក់ទឹកជាភារកិច្ចរបស់អង្គណា? ចូរបញ្ជាក់។ | ការងារត្រួតពិនិត្យកង្វក់ទឹកជាភារកិច្ចរបស់យើងគ្រប់រូបៗ និងការងារចាំបាច់របស់រដ្ឋាភិបាលពិសេសក្រសួងបរិស្ថានផ្ទាល់ដែល ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការការពារប្រភពធនធានទឹកទាំងអស់ ដោយលើកទិសដៅ និងវិធានការសម្រាប់អនុវត្តចំពោះមុខក៏ដូចទៅថ្ងៃអនាគត។ | general |
តើជនជាតិណានៅលើសកលលោកដែលបានបង្កើតអក្សរមុនគេបង្អស់? | តាមការសិក្សាស្រាវជ្រាវខាងអក្សរ ជនជាតិនៅលើសកលលោកដែលបានបង្កើតអក្សរមុនគេបង្អស់គឺ ជនជាតិអេហ្ស៊ីប ប្រមាណ៤០០ឆ្នាំមុនគ.ស។ ប៉ុន្តែសញ្ញាតួអក្សរទាំងអស់ពុំមែនជាតួអក្សរដូចសព្វថ្ងៃទេ គឺជាសញ្ញារូបវត្ថុ សត្វ រូប មនុស្ស រូបរុក្ខជាតិ រូបផ្កា...ជាដើ់មដែលគេហៅថាសក្តិ។ | general |
តើកង្វក់ទឹក មានផលអាក្រក់អ្វីខ្លះ? | ការប្រើប្រាស់ទឹកមិនស្អាតអាចបណ្តាលឱ្យកើតរោគងងិតភ្នែកបង្កដោយជំងឺត្រាក់កូម ជំងឺគ្រុនពោះវៀន គ្រុនចាញ់ អាសន្នរោគ រលោកថ្លើម ដោយសារបរាសិតម្យ៉ាងឈ្មោះ Schistosomiasis ធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស ជាហេតុធ្វើឱ្យបាត់បង់ធនធានមនុស្ស បាត់បង់ប្រាក់កាសក្នុងការចំណាយលើការព្យាបាល និងជាហេតុអ្វីឱ្យមានភាពក្រីក្រ។ | general |
ភាសាខ្មែរយើងសព្វថ្ងៃនេះមានប្រភពមកពីភាសាអ្វីខ្លះ? ចូរលើកឧទាហរណ៍បញ្ជាក់ផង។ | ភាសាខ្មែរសព្វថ្ងៃនេះ មានប្រភពមកពីភាសាដើមរបស់ខ្លួនដែលមានតាំងពីដើមមក គួបផ្សំ និងល្បាយភាសាបរទេសនៃចូលមកមួយចំនួន ដែលហូរចូលមកតាមរយះសាសនា កិច្ចការទូត ទេសចរណ៍ ពាណិជ្ជកម្ម សិក្សាអប់រំ...។
- ភាសាដើមរបស់ខ្លួនដូចជា៖ ទឹក ដី ឈើ ខ្ញុំ អញ យើង លើក ដាក់...។
- ភាសាខ្មែរដែលមានប្រភពមកពីបរទេសមាន៖
១. ជាភាសាបាលី និង សំស្ត្រឹត ដែលនាំចូលមកពីប្រ... | general |
តើកង្វក់ទឹកបណ្តាលមកពីអ្វី? | កង្វក់ទឹកបណ្តាលមកពីមូលហេតុជាច្រើនដូចជា៖
ក. សកម្មភាពមនុស្ស៖
- កាកសំណល់តាមលំនៅដ្ឋាន ទីផ្សារបង្ហូរតាមទឹកលូសំអុយ
- ការបង្ហូរកាកសំណល់ឧស្សាហកម្ម
- សំណល់គីមី និងសំណល់វិភាគបង្ករោគ (មន្ទីរពេទ្យ)
- សំណល់វិទ្យុសកម្ម
- កាកសំណល់ពីវិស័យកសិកម្ម (បម្រើបម្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិត)
- ការដឹកជញ្ជូនប្រេងតាមផ្លូវទឹក ការធ្លាយនាវាដ... | general |
តើសកម្មភាពខ្វះការទទួលខុសត្រូវ ចំពោះបញ្ហានេសាទនាំឱ្យមានផលអាក្រក់អ្វីខ្លះ? | សកម្មភាពខ្វះការទទួលខុសត្រូវបែបនេះបាននាំមកនូវផលអាក្រក់មានជាអាទិ៍ដូចតទៅ៖
- ប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើការនេសាទទទួលផលប៉ះពាល់ខ្លាំងជាងគេ គឺកម្មករនេសាទ កម្មកររោងចក្រ បាត់បង់ការងារបាត់បង់ប្រាក់ចំណូល។
- សហគ្រាសនេសាទ សហគ្រាសឧស្សាហកម្មអាហារសម្រាប់មនុស្សនិងសត្វត្រូវផ្អាកសកម្មភាព ឬឈប់ដំណើរការ។
- ប្រជានេសាទនៃប្រទេសក្រីក្រដែលម... | general |
តើភាសារបស់ជនជាតិខ្មែរយើងស្ថិតនៅក្នុងអំបូរភាសាអ្វី? អំបូរភាសានេះមានលក្ខណៈពិសេសរបស់ខ្លួនដូចម្តេចខ្លះ? | ភាសារបស់ជនជាតិខ្មែរយើង ស្ថិតនៅក្នុង អំបូរ ភាសាមន ខ្មែរ។ ភាសានៃអំបូរមន ខ្មែរ ពុំមែនសំគាល់តែទៅលើភាសារបស់ជនជាតិមន និងខ្មែរប៉ុណ្ណោះទេ តែសំរាប់សំគាល់ទាំងបណ្តាភាសានៃជនជាតិភាគតិចដទៃទៀត ដូចជាជនជាតិសេណូយ សេម៉ាង...នៅសហព័ន្ធម៉ាលេស៊ីយ៉ា ជនជាតិបាឡោងវ៉ា...នៅប្រទេសភូមា ជនជាតិអាឡាក់ នៅប្រទេសឡាវ ជនជាតិស្ទៀង កួយ ព័រ ស្អូច ព្នង..នៅប្រទេស... | general |
ចូរនិយាយពីអត្ថន័យនៃការរាប់ដៃតាមបែបបស្ចិមប្រទេស? | គារវកិច្ចចាប់ដៃតាមបែបបស្ចិមប្រទេសនេះគឺ ជាការសម្តែងការគោរពគួរសមពេលជួបគ្នានិងពេលបែកគ្នា។
- ធម្មតាអ្នកតូចត្រូវរង់ចាំអ្នកធំហុចដៃមកជាមុនសិនទើបទទួលចាប់ជាក្រៅកាយ។ រីឯបុរស ត្រូវរង់ចាំស្រ្តីហុចដៃមុនសិន ទើបសុភាពបុរសមានសិទ្ធិចាប់ដៃនាងក្រោយ។ គេប្រើដៃស្តាំសម្រាប់ចាប់ដៃសួរសុខទុក្ខគ្នា។
- ឥរិយាថបគួរសមដែលអ្នកតូច ឋានៈទាបជាង ឬបុរសត្រូវប... | general |
តើរូបចម្លាក់ព្រះនារាយណ៍គេសំគាល់ទៅលើចំណុចអ្វីខ្លះតំណាងអវតាអ្វីខ្លះ? | រូបមនុស្សច្រើនមានដៃ៤មានកេតនភណ្ឌផ្សេងៗគឺថាសខ្យងស័ង្ខ មោងដុំមូល “ផែនដី” ឬ”ផ្កាឈូក” និយាយនៅស្រុកឥណ្ឌា “មកុដមួយវែង” គេច្រើនសាង ព្រះនារាយណ៍ទ្រង់ឈរ។ នៅតាមក្បាច់លិបនៃប្រទេសអង្គរគេប្រទះឃើញព្រះនារាយណ៍ជិះសត្វគ្រុឌ។ ជួនកាលគេឆ្លាក់រូបព្រះនារាយណ៍ផ្តុំ លើពស់ឈ្មោះសេសនៅកណ្តាល សមុទ្រមានដើមឈូកដុះចេញពីផ្ចិត ហើយនៅលើផ្កាឈូកមានរូបព្រះព្រហ្ម... | general |
នៅមុនសម័យអង្គរគេបានសាងរូបបដិមាហរិហរៈដោយរូបអាទិទេព២គឺឥសូរ និងវិស្ណុ។ តើទេវៈទាំងគេសំគាល់ដោយលក្ខណៈពិសេសអ្វីខ្លះ? | គេសំគាល់រូបទេវៈទាំង២នេះដោយ៖
- ព្រះឥសូរៈ មុខនៅចំហៀងខាងស្តាំ កេតនភណ្ឌឬសក់រួញផ្នត់
- ព្រះវិស្ណុ៖ មុខនៅចំហៀងខាងឆ្វេងមានមកុដមូលវែងរួមបដិមាហរិហរៈមាននៅប្រាសាទអណ្តែតជាដើម។ | general |
តើវត្តអារាមពុទ្ធសាសនាមាននាទីចំពោះការអភិវឌ្ឍសហគមន៍ដូចម្តេចខ្លះ? ឬអាចសួរថា តើវត្តអារាមកមានតួនាទីអ្វីខ្លះ ក្នុងផ្នែកអប់រំ និងផ្នែកសង្គម? | វត្តអារាមពុទ្ធសាសនាមាននាទីអភិវឌ្ឍសហគមន៍តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន មានដូចជា៖
ក. ផ្នែកអប់រំ
- ជាកន្លែងប្រៀនប្រដៅអ្នកស្រុកដែលជាពុទ្ធបរិស័ទ
- អប់រំមនុស្សឱ្យប្រព្រឹត្តតែអំពើល្អ
- ជាថ្នាលបណ្តុះនូវចំណេះដឹង និងជំនាញវិជ្ជាជីវៈផ្សេងៗ
- ផ្តល់ជាកន្លែងស្ងប់ស្ងាត់រំងាប់ចិត្ត
- ឃ្លាំងចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរវប្បធម៌អក្សសាស... | general |
តើចម្លាក់នៃសិល្បៈខ្មែរមាន មុខងារប៉ុន្មានយ៉ាង? អ្វីខ្លះ? | នៅក្នុងសិល្បៈខ្មែររូបចម្លាក់បុរាណមានមុខងារ២យ៉ាង៖
- ចម្លាក់សំរាប់បូជា៖ រូបបដិមាព្រះពុទ្ធ ពោធិសត្វសួរ ព្រហ្ម នារាយណ៍ជាដើម។
- ចម្លាក់សំរាប់លំអ៖ រូបចម្លាក់សត្វខ្លះចម្លាក់ក្បាច់ក្បូរផ្សេងៗដូចជាចម្លាក់ភ្ញឺផ្កាជាដើម។ | general |
ចូររៀបរាប់លពីវិសាលភាព និងដែនអនុវត្តនៃច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ? | ជនដែលត្រូវដាក់បញ្ចូលឲ្យនៅក្នុងសង្គមតាមច្បាប់នេះ ដោយមិនមានបែងចែកពី ពូជសាសន៍ពណ៌សម្បុរ ភេទ ជំនឿសាសនា គំនិតនយោបាយ ដើម្បីកំណើតុំសង្គម ការចូលជាសមាជិកសហជីពកម្មករនយោជិក ឬធ្វើសកម្មភាពក្នុងសហជីពគឺ៖
- កម្មករនិយោជិកទាំងអស់ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ប្រសិនបើជននោះធ្វើសកម្មភាពការងារ នៅក្នុងទឹកដីព្រះរាជាណាចក្រកម្... | general |
របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិក ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារមានតាវកាលិកអ្វីខ្លះ? ចូររៀបរាប់តាវកាលិកនីមួយៗ។ | របបសន្តិសុខសង្គមផ្នែកប្រាក់សោធនមានតាវកាលិកជាអាទិ៍៖
១. សោធនជរាភាពៈ កាលណាសាមីជនដែលមានអាយុ ៥៥ឆ្នាំមានសិទ្ធិទទួលបានប្រាក់សោធនជរាភាពប្រសិនបើជននោះបានបំពេញលក្ខខណ្ឌដូចតទៅ៖
ក. ចុះឈ្មោះក្នុងបញ្ជីនៃបេឡាជាតិរបបសន្តិសុខសង្គមក្នុងរបបសោធនក្នុងថេរវេលាយ៉ាងតិច២០ (ម្ភៃ) ឆ្នាំ
ខ. បានបង់ភាគទានយ៉ាងតិច ៦០ (ហុកសិប) ខែ សម្រាប់របបសន្តតិសុខសង្គម... | general |
ដូចម្តេចដែលហៅថាហានិភ័យការងារ (គ្រោះថ្នាក់ការងារ)? | ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារ គឺគ្រោះថ្នាក់ដែលធ្លាក់លើរូបកាយកម្មករនិយោជិកលដោយធ្វើការ ឬពេលធ្វើការទោះដោយហេតុយ៉ាងណាក៏ដោយ ហើយទោះមានកំហុសពីកម្មករនយោជិក ឬគ្មានក៏ដោយ។ ម៉្យាងវិញទៀត ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារដែរ ចំពោះគ្រោះថ្នាក់ណាដែលធ្លាក់លើរូបកាយកម្មករនិយោជិកក្នុងពេលដែលសាមីខ្លួនធ្វើដំណើរពីលំនៅស្ថានខ្លួនត្រង់ឆ្ពោះទៅកន្លែ... | general |
យោងតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ តើតាវកាលិកហានិភ័យការងារមានអ្វីខ្លះ? | យោងតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារតាវកាលិកហានិភ័យការងារមាន៖
- ការថែទាំនិងព្យាបាលមុខខរបួស ដែលបណ្តាលមកពីគ្រោះថ្នាក់ការងារឬគ្រោះថ្នាក់ពេលធ្វើដំណើរឬលជំងឺវិជ្ជាជីវៈទោះបីជាគ្រោះថ្នាក់នោះបណ្តាលឲ្យមានការអាក់ខានធ្វើការការក្តីឬគ្មានក្តី។
- ការផ្តល់ប្រាក់បំណាចប្រចាំថ... | general |
តើតាវកាលិកសំខាន់ៗមានប៉ុន្មាន យោងតាមអនុសញ្ញាអន្តរជាតិលេខ ១០២ស្តីពីរបបសន្តិសុខសង្គមរបស់អង្គការអន្តរជាតិខាងការងារ (ILO) ចូររៀបរាប់ពីតាវកាលិកនីមួយៗ។ | របបសន្តិសុខសង្គមមានតាវកាលិក ៩សំខាន់ៗគឺ៖
- តាវកាលិកើរាជភាព
- តាវកាលិកទុព្វលភាព
- តាវកាលិកមរណៈភាព
- តាវកាលិកកហានិភ័យការងារ
- តាវកាលិកព្យាបាល និងថែមទាំវេជ្ជសាស្រ្ត
- តាវកាលិកជំងឺ
- តាវកាលិកមាតុភាព
- តាវកាលិកនិកម្មវេលា
- តាវកាលិកគ្រួសារ។
តាវកាលិករបបសន្តិសុខសង្គមនីមួយៗមានដូចតទៅ៖
១. តាវកាលិកជរាភាពៈ ផ្តល់ជូនចំពោះអ្នកដែលបានបំព... | general |
តើច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោបទបញ្ញត្តិនៃច្បាប់ស្តីពីការងារត្រូវបានចូលជាធរមាននៅថ្ងៃខែឆ្នាំណា? អនុក្រឹត្យស្តីពីការបង្កើតបេឡាជាតិរបបសន្តិសុខសង្គមលចូលជាធរមាននៅថ្ងៃខែឆ្នាំណា? បេឡាជាតិរបបសន្តិសុខសង្គមជាអង្គភាពដូចម្តេច? | ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារត្រូវបានចូលជាធរមាននៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០០២។ ហើយអនុក្រឹត្យស្តីពីការបង្កើតបេឡាកជាតិរបបសន្តិសុខសង្គមចូលជាកធរមាននៅថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០០៧។ បេឡាជាតិរបបសន្តិសុខសង្គម គឺជានីតិបុគ្គលសាធារណៈដែលមានស្វ័យភាពផ្នែកហិរញ្ញវត្ថុ ហើយត្... | general |
យុទ្ធសាស្រ្តជាតិកាត់បន្ថយភាពក្រីក្រ បានកំណត់នូវសម្មភាពអាទិភាពដើម្បីដោះស្រាយមូលហេតុចម្បងនៃភាពក្រីក្រ។ បញ្ហាគន្លឹះនៃពលកម្មកុមារ ត្រូវមានការគិតគូរទៅលើទិដ្ឋភាពដូចម្តេចខ្លះដើម្បីលុបបំបាត់ពលកម្មកុមារ សូមអធិប្បាយចំណុចគន្លឹះសំខាន់ៗ? | គន្លឹះក្នុងការលប់បំបាត់ពលកម្មកុមារ គឺជាការផ្តល់ឱកាសអប់រំ ដែលកុមារក្រីក្រអាចទទួលយកបាននិងមានលទ្ធភាពទទួលបាន នូវបរិស្ថានមួយដែលបង្កឲ្យមានការអភិវឌ្ឍន៍ផ្នែកជីវភាព ផ្នែកចិត្តគំនិត ផ្នែករាងកាយ និងផ្នែកសីលធម៌របស់កុមារ។ ប្រសិនបើសាលារៀន សម្ភារៈសិក្សា និងអាហារូបត្ថម្ភមិនមានគ្រប់គ្រាន់ សម្រាប់កុមារនោះតងេការទប់ស្កាត់ពលកម្មកកុមារនឹងក្... | general |
តើមានផលប្រយោជន៍អ្វីខ្លះ ប្រសិនបើនិយោជិក និងនិយោជកធ្វើការសហការគ្នា? | ផលប្រយោជន៍នៃការសហការគ្នា៖
- ជំរុញឲ្យការផលិតមានបរិមាណខ្ពស់ និងមានគុណភាពខ្ពស់
- បង្កើនសេចក្តីទុកចិត្ត និងភាពជឿជាក់
- ជំរុញឲ្យអង្គភាពសម្រេចបាននូវគលដៅខ្លួន ស្របតាមផែនការដែលបានកំណត់
- ធ្វើឲ្យលទ្ធផលការងារប្រព្រឹត្តទៅបានលឿន និងដោតរលូន។ | general |
តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគួរមានវិធានការអ្វីខ្លះ ដើម្បីសម្រេចកិច្ចការខាងលើ? | ការរពង្រឹងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ដែលជាបញ្ហាសំខាន់ក្នុងកជ្រុងមួយ នៃការកាត់បន្ថយភាពក្រីក្រកក្រសួងគួរមានវិធានការរដូចតទៅ៖
- បន្តជំរុញការអនុវត្តផែនការសកម្មភាពជាតិស្តីពី ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកកម្មកុមារឆ្នាំ២០១៤.២០១៨ឲ្យស្របតាមផែនការគៅលដៅសហសវត្សដោយសហការយ៉ាងជិតស្និទ្ធជាមួយ មន្ទីរស្ថាប័ននិងអង្គការដៃគ... | general |
តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគួរមានវិធានការអ្វីខ្លះ? | ការសិក្សាឈានទៅបង្កើតប្រព័ន្ធសេវារបបនិកម្មភាព វាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារកម្មករនិយោជិកនៅពេលដែលមានវិវបត្តិសេដ្ឋកិច្ច ហើយក៏ជាអ្នករក្សាលំនឹងសេដ្ឋកិច្ច។ ដូច្នេះក្រសួងគួរមានវិធានការដូចជា៖
- សិក្សាវាយតម្លៃអំពីលទ្ធភាពបង្កើតប្រព័ន្ធសេវារបបនិកម្មភាព នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រព័ន្ធសន្តិសុខសង្គម
- លើកកម្ពស់ក... | general |
តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គួរមានវិធានការអ្វីខ្លះដើម្បីជំរុញកិច្ចខាងលើឲ្យមានប្រសិទ្ធិភាពខ្ពស់? | ការធ្វើសុខដុមរមណីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងយន្តការកំណត់ប្រាក់ឈ្នួល តាមរយៈចំណាត់ការខាងលើ ក្រសួងគួរមានវិធានការមួយចំនូនដូចខាងក្រោម៖
- ពិនិត្យមើលឡើងវិញនិងវាយតម្លៃលើក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុទ្ធ (រាប់ទាំងច្បាប់ស្តីពីការងារឆ្នាំ១៩៩៧) ដើម្បីធានាឲ្យបាននូវទំនាក់ទំនងវិជ្ជាជីវៈដ៏សុខដម និងតំណាងដោយគ្រប់ភាគីដោយអនុលោមតាម... | general |
តើក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈមានវិធានការអ្វីខ្លះ? | យន្តការតាមដាន ត្រួតពិនិត្យ និងធ្វើនិយ័តកម្មលើលក្ខខណ្ឌការងារតាមរយៈការធ្វើឲ្យប្រសើរឡើងនូវលក្ខខន្ឌការងារ និងការពារកម្មករនិយោជិកមានភាពប្រសើរឡើងហើយនិងបន្តបង្កើនផលិតផលភាពរបស់សហគ្រាសការចំាបាច់ត្រូវដាក់បញ្ចូលនូវកិច្ចគាំពារសង្គម និងវិធានការដូចជា៖
- ពង្រឹងយន្តការអធិការកិច្ចការការងារ
- បង្កើតមូលដ្ឋានទិន្នន័យសហគ្រាស ដែលត្រូវតាមដាន... | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.