question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
កម្ពុជាប្រជាធិបតេយ្យដឹកនាំអោយនរណា? | កម្ពុជាប្រជាធិបតេយ្យដឹកនាំ ប៉ុពត។ | general |
របបសាធារណៈរដ្ឋខ្មែរឆ្នាំ១៩៧០ដល់១៩៧៥គាំទ្រដោយប្រទេសណា? | របបសាធារណៈរដ្ឋខ្មែរឆ្នាំ១៩៧០ដល់១៩៧៥គាំទ្រដោយប្រទេសសហរដ្ឋអាមេរិក។ | general |
អង្គការនយោបាយសង្គមរាស្រ្តនិយមត្រូវបានបញ្ចប់នៅឆ្នាំណា? | អង្គការនយោបាយសង្គមរាស្រ្តនិយមត្រូវបានបញ្ចប់នៅឆ្នាំ១៩៧០។ | general |
ខ្សែស្រឡាយស្តេចដែលចូលរួមធ្វើរដ្ឋប្រហារគឺនរណា? | ខ្សែស្រឡាយស្តេចដែលចូលរួមធ្វើរដ្ឋប្រហារ សិរីមតៈ។ | general |
ចូរប្រៀបធៀបបញ្ញាមនុស្ស និងសត្វ។ | ប្រៀបធៀបបញ្ញាមនុស្សនិងសត្វ៖
ក. បញ្ញាមនុស្ស
- គ្មានព្រំដែនកំណត់
- មានសម្បទានក្នុងការបង្កើតឧបករណ៍
- មានការវិវត្តឥតឈប់ឈរ
- មានគោលការណ៍អប់រំសីលធម៌
- មានវិចារណញាណ បញ្ហាទ្រឹស្តី។
ខ. បញ្ញាសត្វ
- បែបអព្ភន្តរញាណ និងរូបី
- មានព្រំដែនកំណត់
- គ្មានសម្បទា
- តាមទម្លាប់
- គ្មានការបង្កើតអ្វីដែលថ្មីទេ។ | general |
តាមទស្សនៈគរុកោសល្យគុណសម្បត្តិរបស់គ្រូបង្រៀន ឬសាស្រ្តចារ្យមានប៉ុន្មានយ៉ាង? យ៉ាងដូចម្តេចខ្លះ? | បើតាមទស្សនៈគរុកោសល្យគុណសម្បត្តិរបស់គ្រូបង្រៀន ឬសាស្រ្តចារ្យមាន៦យ៉ាងគឺ៖
- គុណសម្បត្តិខាងចិត្ត គរុកោសល្យ
- គុណសម្បត្តិខាងវិធីសាស្រ្តបង្រៀន
- គុណសម្បត្តិខាង ផ្នែកកម្រិតវប្បធម៌
- គុណសម្បត្តិខាងបទពិសោធក្នុងការបង្រៀន
- គុណសម្បត្តិខាង សេចក្តីព្យាយាម និងការអត់ធ្មត់
- គុណសម្បត្តិខាង ផ្នែកសិល្បៈគរុកោសល្យក្នុងការបង្រៀន និងការអប់រ... | general |
តើពួកខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជានៅថ្ងៃខែឆ្នាំណា? | ពួកខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ | general |
“បើសង្គមណាយកវិសមភាពមកជាមូលដ្ឋាននោះសេរីភាពមុខជាត្រូវរលាយបាត់អស់ទៅវិញជាចាំបាច់” ជាទ្រឹស្តីរបស់អ្នកណា? | “បើសង្គមណាយកវិសមភាពមកជាមូលដ្ឋាននោះសេរីភាពមុខជាត្រូវរលាយបាត់អស់ទៅវិញជាចាំបាច់” ជាទ្រឹស្តីរបស់លោក ហារ៉ុលឡាស្តី។ | general |
តើកិច្ចចរចាសន្តិភាពទីក្រុងផែអង់តាដីន័របានប្រព្រឹត្តទៅនៅថ្ងៃខែឆ្នាំណា? | កិច្ចចរចាសន្តិភាពទីក្រុងផែអង់តាដីន័របានប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៨៧។ | general |
ស្ទើរតែរាល់ពេលប្រារព្ធពិធីផ្សេងៗតែងតែមានព្រះសង្ឃសូត្រធម៌ជយន្តោប្រសិទ្ធពរជ័យ។ ចូរសរសេរខ្លឹមសារទាំងស្រុងរបស់ធម៌ជយន្តោជបាឡីភាសា និងប្រែជាខេមរភាសា។ | សរសេរជាភាសាបាឡី៖ ជយន្តោ ពោធិយា មូលេ សក្យានំ នន្ទិវឌ្ឍនោ ឯវំ ត្វំ វិជយោហោហិ ជយស្សុ ជយមង្គលេ អបរាជិតបល្លង្គេ សីសេបឋវិបោក្ខរេ អភិសេកេ សព្វពុទ្ធានំ អគ្គប្បត្តោ បមោទតិសុខក្ខត្តំ សុមង្គលំ សុបភាតំ សុហិដ្ឋតំ សុខណោ សុមុហុ ត្តោច សុយិដ្ឋំ ព្រហ្មចារិសុ បទក្ខិណំ កាយកម្មំ វាចាកម្មំ បទក្ខិណំ បទក្ខិណំ មនោកម្មំ បណិធីតេ បទក្ខិណ បទក្ខិណា... | general |
តើអដ្ឋង្គិកមគ្គទាំងប្រាំបី រួមមានអ្វីខ្លះ? ចូរពន្យល់។ | អដ្ឋង្គិកមគ្គទាំង៨រួមមាន៖
- សម្មាទិដ្ឋិ៖ ការយល់ឃើញត្រូវ ដឹងច្បាស់នូវទុក្ខ សមុទ្ចយសច្ចៈនិរោធសច្ចៈ មគ្គសច្ចៈ ពេញចិត្តនឹងយកនិញ្វនជាគោលដៅ ហើយយល់ព្រម ប្រព្រឹត្តតាមផ្លូវត្រូវទាំង៨យ៉ាងនេះដើម្បីកម្ចាត់ឱ្យអស់នូវអវិជ្ជា និងតណ្ហា។
- សម្មាសង្កប្បៈ៖ ការត្រិះរិះត្រូវ បានដល់ការត្រិះរិះគិតបំពេញ សីលទានចម្រើនូវមេត្តាភាវនា រិះគិតកម្ចាត់ក... | general |
ដូចម្តេចដែលហៅថាអព្ភន្តរញាណ? អព្ភន្តរញាណចែកចេញជាអ្វីខ្លះ? ចូររៀបរាប់។ | អព្ភន្តរញាណ គឺជាពុទ្ធិ ដែលបានមក ពីការចង់បានផ្ទាល់និងភ្លាមៗ ដោយមានលក្ខណៈជាចំណេះដឹងផ្ទាល់ភា្លមៗជាវិចារណភាព គ្មានតិចនិច គ្មានវិធីទាក់ទងទៅនឹងមនុស្សម្នាក់ៗដែលជាប្រធានវិស័យភាពនោះឡើយ។ អព្ភន្តរញាណ ចែកចេញជា៤ប្រភេទរួមមាន៖
- អព្ភន្តរញាណចិត្តវិទ្យា គឺជាការដឹងគុណក្នុងចិត្តរបស់មនុស្សម្នាក់ៗ។
- អព្ភន្តរញាណឥន្ទ្រីយ៍ ជាចំពោះដឹងដែលទទួលត... | general |
ដើម្បីឱ្យការសម្រេចចិត្តរបស់មនុស្សម្នាក់ៗមានលក្ខណៈត្រឹមត្រូវគេត្រូវធ្វើដូចម្តេច? | ដើម្បីឱ្យការសម្រេចចិត្តរបស់មនុស្សម្នាក់ៗមានលក្ខណៈត្រឹមត្រូវគេត្រូវចេះ៖
- កំណត់បញ្ញាឱ្យបានច្បាស់លាស់ លើឡើងឱ្យបានច្បាស់លាស់ អំពីបញ្ហាដែលទាមទារឱ្យធ្វើការសម្រេចចិត្ត។
- ពិចារណារកវិធីដោះស្រាយឱ្យបានច្រើន សរសេរវិធីសមស្របសម្រាប់ ដោះស្រាយបញ្ហាឱ្យបានច្រើននិងធ្វើការ សម្រេចចិត្តឱ្យសមស្រប។
- ពិចារណាលើផលវិបាកចំពោះវិធីនីមួយៗ សរសេរលទ្... | general |
តើនៅក្នុងការបង្កើតថ្មីគេតែជួបឧបសគ្គអ្វីខ្លះ? | នៅក្នុងការបង្កើតថ្មីគេតែជួបឧបសគ្គដូចជា៖
- កង្វះនូវដើមទុន (ថវិការ) ក្នុងការបង្កើត
- កង្វះនូវធនធានមនុស្ស (អ្នកមានចំណេះ)
- កង្វះសម្ភារ ឧបករណ៍ បច្ចេកទេស
- កង្វះទីផ្សារនាំចេញ
- គ្មានភាពជឿជាក់លើខ្លួនឯង (ឆន្ទៈ)
- កង្វះគំនិចច្នៃប្រឌិតបន្ថែម
- កង្វះកម្លាំងជម្រុញ (ឳកាស) ជាដើម។ | general |
ហេតុអ្វីបានជាអ្នកចង់ក្លាយជាគ្រូបង្រៀន? ព្រោះអ្វី? | មូលហេតុដែលចង់ក្លាយជាគ្រូបង្រៀន៖
- ចង់អោយកុមារកុមារី យុវជនជាអ្នកបន្តវេនពីមនុស្សចាស់ធ្វើការអភិវឌ្ឍន៍ ខ្លួនដើម្បីក្លាយជាពលរដ្ឋល្អដែលមានប្រយោជន៍ជាទីសង្ឃឹមនិងជាសរសេរទ្រូងប្រទេសជាតិ
- អប់រំអោយមនុស្សមានចំណេះដឹងទូលំទូលាយ
- អប់រំអោយមានសីលធម៌ និងគុណធម៌ល្អ
- អប់រំអោយមានលក្ខណៈវិទ្យាសាស្ត្រ និងបច្ចេកទេសជឿនលឿន
- អប់រំអោយមានការគោរពគ្... | general |
តើអ្នកដែលបាត់បង់មនសិការរមែងតែងនាំមកនូវបញ្ហាអ្វីខ្លះចំពោះខ្លួនឯង? | អ្នកដែលបាត់បង់មនសិការរមែងតែងនាំមកនូវសេចក្តីវិនាសចំពោះខ្លួនឯង៖
- បាត់បង់ការសិក្សា កិត្តិយស និងសេរីភាព
- ការសិក្សា ការងារ សមត្ថភាព ឧទាហរណ៍ យុវជនបោះបង់ការសិក្សានាំឱ្យប្រើគ្រឿងញៀន។
- កិត្តិយស ឧទាហរណ៍ គេមើលងាយមិនរាប់រករស់នៅឯការតែឯង
- សេរីភាព (សុវត្ថិភាព សន្តិសុខ) ឧទាហរណ៍ មិនហ៊ានផ្តាច់ខ្លួនពីបក្សពួកអាក្រក់ព្រោះខ្លាចគ្រោះថ្នា... | general |
តើបុព្វហេតុនាំអោយអ្នកដាក់ពាក្យប្រលងចូលនិងមកប្រលងចូលក្របខណ្ឌ័ក្រសួង អប់រំយុវជននិងកីឡាមកពីអ្វី? តើអ្នកស្រឡាញ់មុខរបរវិជ្ជាជីវៈជាគ្រូបង្រៀនដែរឬទេ? | បុព្វហេតុនាំអោយខ្ញុំដាក់ពាក្យប្រលងចូលនិងមកប្រលងរកក្របខណ្ឌ័ក្រសួង អប់រំយុវជននិងកីឡាមកពីខ្ញុំស្រឡាញ់មុខរបរវិជ្ជាជីវៈជាគ្រូបង្រៀនព្រោះ៖
- ជាមុខរបរមួយថ្លៃថ្នូរឧត្តុងឧត្តមនិងមានសារៈប្រយោជន៍ចំពោះជាតិមាតុភូមិ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដើម្បើអភិវឌ្ឍន៍សង្គមជាតិដូចមានពាក្យឃ្លាបានលើកឡើងថា “ដាំក្នុងសាលាផ្លែផ្កាក្នុងសហគមន៍។
- ... | general |
តើប្រជាពលរដ្ឋខ្មែរជួប “កង្វះការអប់រំកង្វះការអភិវឌ្ឍន៍” អ្វីខ្លះ? | ប្រជាពលរដ្ឋខ្មែរជួប “កង្វះការអប់រំកង្វះការអភិវឌ្ឍន៍” ការអប់រំគឺជាការធ្វើសកម្មភាពទៅលើបុគ្គលដែលមានគោលបំណងច្បាស់លាស់ ក្នុងការប្រើប្រាស់ចិត្តគំនិតរបស់មនុស្ស (បំរែបំរួលបុគ្គលិកលក្ខណៈរបស់មនុស្ស)។ ការអប់រំគឺជាលំនាំនៃការប្រព្រឹត្តទៅពេញមួយជីវិតរបស់មនុស្សក្នុងស្ថានភាពផ្សេងៗគ្នា។ ឧទាហរណ៍ ការអប់រំខាងផ្នែក វិជ្ជាពេទ្យ ខាងគ្រូបង្រៀន... | general |
តើការសិក្សានោះសារៈសំខាន់យ៉ាងណាខ្លះដល់ប្រជាពលរដ្ឋខ្មែរ? | សារៈសំខាន់នៃការសិក្សាវប្បធម៌ទូទៅបណ្តុះមនោសញ្ចេតនា ថែរក្សាការពារនូវអ្វីៗ ដែលជារបស់ជាតិមរតកវប្បធម៌ជាតិ ពោលគឺវប្បធម៌ អរិយធម៌រុងរឿងរបស់បុព្វបុរសដែលបានបន្សល់ទុកឱ្យ។
- ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៌អរិយធម៌របស់ជាតិខ្លួនតាមរយៈ ឥរិយាបថៈ ដេក ដើរ ឈរ អង្គុយ ទំនៀមទំលាប់ប្រពៃណី ជំនឿសាសនា សិល្បៈ។
- ចេះយកអ្វីៗដែលមិនមែនជាតិខ្លួនទៅ... | general |
តើការសិក្សាពីវប្បធម៌ ចំណេះដឹងទូទៅត្រូវសិក្សាអ្វីខ្លះ? | ការសិក្សាពីវប្បធម៌ ចំណេះដឹងទូទៅត្រូវសិក្សា៖
- ចំណេះដឹង ជំនឿសាសនា ចំណេះវិជ្ជា វិទ្យាសាស្ត្របច្ចេកទេសភាសា អក្សរ សញ្ញា អក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ពត័មានទំនៀមទំលាប់ប្រពៃណី ការសិក្សា ការអប់រំ សីលធម៌ គុណធម៌ ចរិយាធម៌ ច្បាប់ទូន្មាន កីឡា លែងកំសាន្ត ច្បាប់នានា មធ្យោបាយបច្ចេកទេស បច្ចេកវិទ្យាទំនើប ការបង្កបង្កើនផលការដើរហើរ មុខ... | general |
តើពុទ្ធសាសនានិងព្រហ្មសាសនាខុសគ្នាដូចម្តេចខ្លះ? ចូររៀបរាប់។ | ពុទ្ធសាសនានិងព្រហ្មសាសនាខុសគ្នាត្រង់៖
ក. ពុទ្ធសាសនា
- វិញ្ញាណក្ខន័្ធទាំង៥ បូករួមនិងធាតុបន្សំបង្កើយដតរូបរាងសារជាថ្មីហៅថាជីវិតថ្មី
- ជីវិតថ្មីទទួលចំហាយកម្មផលចាស់
- ក្ខន័្ធទាំង៥បើមិនជួបនិងធាតុបន្សំនាំអោយគ្មានរូបគ្មានទុកគ្មានកំណើតនាំឱ្យសូន្យ នាំអោយនិពាន្ត
- ជីវិតចាស់មានទំនាក់ទំនងនឹងជីវិតថ្មី
- ជីវិតចាស់នឹងជីវិតថ្មីដូចគ្នាផ... | general |
តើប្រាសាទបាយ័នកសាងនៅឆ្នាំណា? ដោយព្រះអង្គណា? | ប្រាសាទបាយ័នកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ស្ថិតនៅពាក់កណ្តាលោចុងគ.ស ១១៨១ ដល់១២១៩ ស.វទី១២ និងដើមស.វទី១៣។ | general |
តើបារាំងចូលគ្រប់គ្រងប្រទេសកម្ពុជាជាដំបូងក្នុងរជ្ជកាលព្រះរាជាខ្មែរអង្គណា? | បារាំងចូលគ្រប់គ្រងប្រទេសកម្ពុជាជាដំបូងក្នុងរជ្ជកាលព្រះរាជាខ្មែរអង្គនរោត្តម។ | general |
តើរឿងកែបមាត់សមុទ្ទនិពន្ធដោយនរណា? | រឿងកែបមាត់សមុទ្ទនិពន្ធ លោកតូច សឹងហន។ | general |
តើអក្សរសិល្ប៍ខ្មែររឿងទឹកទន្លសាបនិពន្ធនៅឆ្នាំណា? | អក្សរសិល្ប៍ខ្មែររឿងទឹកទន្លសាបនិពន្ធលោក គឹម ហាក់។ | general |
តើលោកគ្រីស្តុបកូឡុំ មានការយល់ឃើញដូចម្តេចចំពោះលើកយើងនេះ? | លោកគ្រីស្តុបកូឡុំ មានការយល់ឃើញថាផែនដីមានសណ្ឋានមូល។ | general |
ដូចម្តេចហៅថាវប្បធម៌? | វប្បធម៌គឺជាជារបៀបរបបនៃការរស់នៅ និង ជាវិធិរុបនូវរាល់គ្រប់អ្វីៗ (អរូបីយ និង រូបិយ) ដែលមនុស្សនៃសង្គមនីមួយៗបានបង្កើតរួមគ្នា ហើយបានផ្ទេរពីជំនាន់មួយទៅជំនាន់មួយ តាមរយៈការអ្វីអន្តរកម្មរវាងបុគ្គលនៅក្នុងក្រុម ឬសង្គមមួយជាមួយគ្នា។ | general |
តើនៅក្នុងសង្គមគេបែងចែកជាប៉ុន្មានស្ថាប័ន? អ្វីខ្លះ? | នៅក្នុងសង្គមគេបែងចែកជា៥ស្ថាប័ន ដូចជា៖
- ស្ថាប័នគ្រួសារ
- ស្ថាប័នអប់រំ
- ស្ថាប័ននយោបាយ
- ស្ថាប័នសាសនា
- ស្ថាប័នសេដ្ឋកិច្ច | general |
តើមានកត្តាអ្វីខ្លះដែលនាំអោយកើតមានប្រព័ន្ធស្រទាប់សង្គម? | កត្តាដែលនាំឪ្យកើតមាន ប្រព័ន្ធស្រទាប់សង្គមមានដូចជា៖
- តំណរមុខរបរពីដូនតា
- ខ្វះខាតការត្រួតពិនិត្យលើឯកភាពរបស់រដ្ឋ
- ជឿលើគោលការណ៍កម្មផល ក្នុងចាប់ជាតិជាថ្មី
- ឯកកោផ្នែកភូមិសាស្ត្រ
- ការដាក់និមត្រួតត្រាដោយបរទេស។ | general |
តើគេបែងចែកដំណើរការសង្គមជាប៉ុន្មានប្រភេទ? អ្វីខ្លះ? | គេបែងចែកដំណើរការសង្គមជា ២ ប្រភេទគឺ៖
- ដំណើរការដែលបង្កើតអោយមានការឯកភាព សាមគ្គីភាព និងការសមារណកម្មសង្គម។
- ដំណើរការដេលប្រឆាំងគ្នា មិនមានសាមគ្គីភាពនិងមិនការធ្វើសមាហរណ៍កម្មទេ។ | general |
ដូចម្តេចដែលហៅថាដំណើរការសង្គម? | ដំណើរការសង្គមគឺជាទម្រង់នៃឥរិយាបថដដែលៗបាន កើតឡើងនៅក្នុងក្នុងជិវិតសង្គម (Horton and Hunt 1968៖53)។ | general |
តើសង្គមជាអ្វី? | សង្គមជាប្រព័ន្ធម៉ាក្រូដែលមានទំនាក់ទំនង និង មានផ្នែកមីក្រូជាច្រើនដែលពឹងពាក់គ្នាទៅវិញទៅមក។ | general |
តើវប្បធម៌ និង បុគ្គលភាពមានទំនាក់ទំនងគ្នាដូចគ្នា? | វប្បធម៌និងបុគ្គលភាពមានទំនាក់ទំនងគ្នាត្រង់ថា៖ វប្បធម៌ត្រូវផ្តល់ជាលក្ខណៈដូចនិងដំណើរនិងគោលដៅសម្រាប់ ឆាកជីវិតរបស់បបុគ្កលៗនៅក្នុងសង្គម ប៉ុន្តែនេះមិនអាចនិយាយបានថា រាល់កត្តាទាំងអស់ ត្រូវកំណត់ដោយវប្បធម៌នោះទេ។ (k. Young) បានផ្តល់អត្តន័យនៃការទាក់ទងគ្នារវាងវប្បធម៌ និង បុគ្គលគឺមានភាពស្មុគស្មាញ ហើយច្របូកច្របល់រវាងកត្តាទាំងពីរនេះ។ ប... | general |
តើវប្បធម៌ផ្តល់តម្លៃយ៉ាងដូចម្តេច? | វប្បធម៌បានផ្តល់តម្លៃតែមួយទៅនិងសង្គម។ តាមទស្សនៈ លោកMACIVER និង PAGE បានថាវប្បធម៌គឺជាតម្លៃចុងបញ្ចាប់ ហើយមនុស្សត្រូវតែបកស្រាយពីភពលោកទាំងមូលដែលរួម បញ្ចូលទាំងការផ្លាល់ប្តូរមានផ្នែកបច្ចេកវិទ្យា និង អំនាចនៅក្នុងការទាក់ទងទៅនិងតម្លៃរបស់ពួកគេ។ គ្រប់មនុស្សទាំងអស់មានអត្តចរិកទៅតាមអ្វី ដែលមើលឃើញរឺជួបប្រទះ ដែលចរិកលក្ខណៈនេះមិនមានបញ្ហា... | general |
តើវប្បធម៌សន្តិភាពមានអត្ថប្រយោជន៍ដូចម្តេចខ្លះចំពោះសង្គមខ្មែរយើង? ព្រោះអ្វី? | វប្បធម៌សន្តិភាពមានអត្ថប្រយោជន៍យ៉ាងធំធេងណាស់ចំពោះសង្គមខ្មែរព្រោះ៖ វប្បធម៌សន្តិភាព ជាភាវៈទ្រទ្រង់នូវការសាបព្រួសបណ្តុះបណ្តាលមានតម្លាភាពដោយបង្កើតនូវចរិយាធម៌ចេះគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាព យុត្តិធម៌ សាមគ្គីភាព រវាងមនុស្សនិងមនុស្ស ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងលទ្ធិព្រះពុទ្ធសាសនា។ អត្ថប្រយោជន៍នោះបានផ្អែកលើខ្លឹមសារ... | general |
តើសិទ្ធិកាតព្វកិច្ចនិងស្មារតីរបស់ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យយ៉ាងណា? | ក. សិទ្ធិ
- បោះឆ្នោត និងឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោត
- ចូលរួម ឬបង្កើតគណៈបក្សបោះឆ្នោត
- ទាមទារឱ្យរដ្ឋាភិបាលធ្វើតាមឆន្ទៈរបស់ខ្លួន
ខ. ស្មារតី
- អត់ធ្មត
- អនុគ្រោះ
- សំរបសំរួល
- សហការ
- ជជែកវែកញែក
គ. កាតព្វកិច្ច
- គោរពប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានា
- គោរពសិទ្ធិមនុស្ស
- ចូលរួមបោះឆ្នោត ដឹងលឺចូលរួមចំណែកក្នុងកិច្ចកា... | general |
ហេតុអ្វីបានមនុស្សគ្រប់រូបត្រូវស្វែងរកយល់អំពីជំងឺអេដស៍? | ជំងឺអេដស៍ជាសង្គម (ឆ្លង)
- អេដស៍ជាជំងឺកាចសាហាវ កើតហើយត្រូវតែស្លាប់ព្រោះគ្មានថ្នាំព្យាបាល
- អេដស៍ឆ្លងពីបុគ្គលម្នាក់ទៅបុគ្គលទៀតតាមរយៈការរួមការប៉ះពាល់ឈាម របស់អ្នកជំងឺដោយគ្មានការប្រុងប្រយ្នត័ការប្រើម្ជុលចាក់ថ្នាំតែមួយ ការបំបៅកូនដោះ ពីម្តាយទៅកូន។
- ជំងឺអេដស៍ជាជំងឺបំផ្លាញ សេដ្ឋកិច្ចបុគ្គល គ្រួសារសង្គមជាតិទាំងមូល។
ក. យុវជនសិក្... | general |
ហេតុអ្វីបានជាអ្នកចង់ក្លាយជាគ្រូបង្រៀន?ព្រោះអ្វី? | មូលហេតុដែលចង់ក្លាយជាគ្រូបង្រៀន៖
- ចង់អោយកុមារកុមារី យុវជនជាអ្នកបន្តវេនពីមនុស្សចាស់ធ្វើការអភិវឌ្ឍន៍ ខ្លួនដើម្បីក្លាយជាពលរដ្ឋល្អដែលមានប្រយោជន៍ជាទីសង្ឃឹមនិងជាសរសេរទ្រូងប្រទេសជាតិ
- អប់រំអោយមនុស្សមានចំណេះដឹងទូលំទូលាយ
- អប់រំអោយមានសីលធម៌ និងគុណធម៌ល្អ
- អប់រំអោយមានលក្ខណៈវិទ្យាសាស្ត្រ និងបច្ចេកទេសជឿនលឿន
- អប់រំអោយមានការគោរពគ្... | general |
តើអរិយធម៌ខ្មែរមានលក្ខណៈពិសេសដូចម្តេចខ្លះ? ចូរបកស្រាយ។ | លក្ខណៈជាតិជាលក្ខណៈស្ថិតស្ថេរ របស់ប្រជាជនខ្មែរមានទំនៀមទំលាប់ ប្រពៃណី ភូមិសាស្រ្ត ទឹកដី ភាសា សិល្បៈ អក្សរសិល្ប៍។ ឥទ្ធិពលដែលមិនសមស្រប តាមវប្បធម៌ អរិយធម៌ខ្មែរយើងមិនអាចទទួលយកបានឡើយ។ លក្ខណៈសំយោគជាលក្ខណៈបទបែនទៅតាមប្រទេសរីកចំរើននានា ដែលមាន លក្ខណៈវិទ្យាសាស្រ្តទំនើបហេតុនេះអ្វីដែលខ្មែរទទួលបាន ពីឥទ្ធិពលចំណង់ចំណូលចិត្តរបស់ប្រជាជាតិ... | general |
ចូររៀបរាប់ពីវិធីសម្លាប់នៅមន្ទីរស ២១? | វិធីសម្លាប់នៅមន្ទីរស ២១គឺ៖
- យកប្លាសិ្ទចរុំឱ្យថប់ដង្ហើម
- យករុំពាត់វាយរហូតដល់បែកឈាម
- ដកក្រចកដៃ ក្រចកជើង
- យកឈើឆ្កិះដំបៅជនរងគ្រោះ។ | general |
តើសមហរណកម្មវប្បធម៌ក្នុងសង្គមជាលើអ្វី? | វប្បធម៌គឺជាការបង្រួបបង្រួមឥទ្ធិពលយ៉ាងសំខាន់ ក្នុងចំណោមឥទ្ធិពលផ្សេងទៀត ហើយជំរុញឪ្យមានការបង្កើតទម្រង់ អស្ចារ្យសម្រាប់មនុស្សហៅថាសង្គមមនុស្ស។ ដើម្បីធ្វើអោយ វប្បធម៌មានសមហរណកម្ម មនុស្សត្រូវបញ្ជូលអន្តរកម្មដែលជា បុគ្កលិកលក្ខណៈ ជាច្រើនរបស់មនុស្ស និងមានការអភិវឌ្ឍតាមបែបផែនការនៃទិដ្ខភាពវា។ ចំពោះការយកវប្បធម៌ដទៃមក ធ្វើសមារណកម្មនាំឪ្... | general |
ចូរប្អូនៗអធិប្បាយអំពីទំនាក់ទំនងរវាងតន្រ្តីនិងពិធីបុណ្យផ្សេងៗក្នុងព្រះពុទ្ធសាសនាដោយលើកយកឈ្មោះភ្លេងចំនួន៤មកបង្ហាញ។ | ទំនាក់ទំនងរវាងតន្រ្តីនិងពិធីបុណ្យផ្សេងៗក្នុងព្រះពុទ្ធសាសនាមានដូចជា៖
- ព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ
- ប្រជាពលរដ្ឋខ្មែរស្ទើរតែ ១០០% ជាអ្នកកាន់ព្រះពុទ្ធសាសនា
- ប្រជាជនខ្មែរតែងប្រារព្ធពិធីបុណ្យផ្សេងៗ ដែលមានទំនាក់ទំនងទៅនឹងព្រះពុទ្ធ សាសនានៅតាមវត្តអារាមទីធ្លាសារធារណៈរឺតាមគេហដ្ឋានរៀងៗខ្លួនផងដែរ។... | general |
ម្នាក់តែងតែនិយាយថា “ខ្លួនស្នេហាជាតិ” តើអ្នកស្នេហាជាតិពិតប្រាកដត្រូវប្រកបដោយគុណសម្បត្តិបែបណាខ្លះ? ចូរលើកឧទាហរណ៍តាមរយៈអក្សរសិស្ប៍មកបញ្ជាក់។ | គុណសម្បត្តិអ្នកស្នេហាជាតិ
ក. ត្រូវបំពេញវិរៈសកម្មភាពដើម្បីជាតិ
- ហ៊ានលះបង់ជីវិត និងអ្វីៗទាំងអស់ដើម្បីជាតិ ផលប្រយោជន៍និងប្រជាជន
- ទង្វើទាំងឡាយប្រកបដោយសីលធម៌ខ្ពស់ ស្រលាញ់កេរ្តិ៍ឈ្មោះកិត្តិយស និងសេចក្តីថ្លៃថ្នូរ ជាជាងទ្រព្យសម្បត្តិរបស់ខ្លួន។
ខ. វិចារណៈញាន
- មានអត្តសញ្ញាណជាតិ ស្រលាញ់ជាតិ ឧទាហរណ៍ រឿងរាមកេរ្តិ៍ខ្មែរ ព្រះរាម ព... | general |
តើសីលធម៌៥ប្រការនិងគុណធម៌៥ប្រការរបស់ខ្មែរយើងមានអ្វីខ្លះ? ចូរពន្យល់។ | សីលធម៌ ជាធម៌ដែលនាំមនុស្សឆ្ពោះទៅរកអំពើដែលជាកុសលរឺជាគន្លងនៃចរិយា របស់មនុស្សដែលរស់នៅប្រកបដោយគុណធម៌ដើម្បីរស់នៅសមរម្យក្នុងសង្គមរឺទ្រឹស្តី ពាក្យទូន្មានទាំងឡាយណាដឹកនាំមនុស្សទៅរកផ្លូវល្អ។
- សីលធម៌ផ្ទាល់ខ្លួន ដឹងខុសត្រូវ ល្អ អាក្រក់ ក្លាហាន ហ៊ានទទួលខុសត្រូវលើអំពើ របស់ខ្លួនតាំងជាម្ចាសនៃចិត្តរបស់ខ្លួនបាន។
- សីលធម៌ក្នុងគ្រួសារ ស្គ... | general |
ចូរបង្ហញពីវប្បធម៌មានទំនាក់ទំនងរវាង មនុស្ស និង ប្រវត្តិសាស្ត្រ | វប្បធម៌មានទំនាក់ទំនងរវាងមនុស្ស និង ប្រវត្តិសាស្ត្រ៖ វប្បធម៌បានបង្ហាញនូវអ្វី ដែលបទពិសោធន៍ជ័យជំនះចំណុចអវិជ្ជាមាន និង ចំណុចវិជ្ជាមានទំនាក់ទំនង មនុស្សជាមួយប្រវត្តិសាស្ត្រ និង អាចបង្ហាញពី ជំនាន់១ទៅជំនាន់មួយទៀតតាមរយះការតស៊ូនៃជីវិតមនុស្ស។ ដូច្នោះវប្បធម៌អាចភ្ជាប់ទំនាក់ទំនងជាមួយ យើងតាំងពីអតីតកាលរហូតដល់អនាគតមានទាំងការរស់នៅការហូប... | general |
មនុស្សគ្រប់រូបសុទ្ធតែចង់បានសេចក្តីសុខ។ តើសេចក្តីសុខមានប៉ុន្មានយ៉ាង? ចូររៀបរាប់ដើម្បីសំរេចបាននូវសេចក្តីសុខទាំងអស់នេះតើម្នាក់ៗត្រូវធ្វើអ្វីខ្លះ? | សេចក្តីសុខទាំង៥ប្រការដែលមនុស្សគ្រប់រូបចង់បានគឺ៖
- សេចក្តីសុខព្រោះតែមានមាសប្រាក់ និងទ្រព្យសម្បត្តិ
- សេចក្តីសុខព្រោះតែមានសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិ
- សេចក្តីសុខព្រោះតែគ្មានជំពាក់បំណុលគេ
- សេចក្តីសុខព្រោះតែពុំដែលមានទោស និងជំងឺឈឺថ្កាត់
- សេចក្តីសុខព្រោះតែមានសន្តិសុខ និងគ្មានសង្រ្គាម ដើម្បីសំរេចបាននូវសេចក្តីសុខ... | general |
តើបទពំនោលមានកំណើតពីពេលណា? | បទពំនោលមានកំណើតពីពេលសម័យអង្គរ។ | general |
តើវិធីបង្ហាញតួអង្គក្នុងរឿងល្ខោនមានប៉ុន្មានបែប? | វិធីបង្ហាញតួអង្គក្នុងរឿងល្ខោនមាន៤បែប។ | general |
តើល្ខោនបាសាក់ដំបូងឡើងគេហៅថាអ្វី? | ល្ខោនបាសាក់ដំបូងឡើងគេហៅថា ល្ខោនទ្រើងឃ្លោក។ | general |
តើអ្នកភិរម្យភាសាអ៊ូ (ហៅង៉ុយ) កើតនៅឆ្នាំណា? | អ្នកភិរម្យភាសាអ៊ូ (ហៅង៉ុយ) កើតនៅឆ្នាំ១៨៦៥។ | general |
តើពាក្យ “អភិរូហ៍” មានន័យថាយ៉ាងដូចម្តេច? | ពាក្យ “អភិរូហ៍” មានន័យថា សេចក្តីចម្រុងចម្រើន។ | general |
ពាក្យ”ICOMOS” មានន័យជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យ”ICOMOS"មានន័យជាខេមរភាសាថាក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាង្គប្រាសាទនិងរមណីយដ្ឋាន។ | general |
“ទំហៀបដោយគ្មានប្រើសំនួនធៀបរូរូហាន ដូចដូចជាគឺជា”ហៅថាអ្វី? | “ទំហៀបដោយគ្មានប្រើសំនួនធៀបរូរូហាន ដូចដូចជាគឺជា”ហៅថា មេតាផ័រ។ | general |
“ន័យបង្ហាញដោយចំត្រង់ៗ មិនបញ្ឆិតបញ្ឆៀង” ហៅថាអ្វី? | “ន័យបង្ហាញដោយចំត្រង់ៗ មិនបញ្ឆិតបញ្ឆៀង” ហៅថា អត្ថានុរូប។ | general |
តើនាមករណ៍មានកំណើតមកពីណា? | នាមករណ៍មានកំណើតមកពីកិរិយាសព្ទនិងគុណនាម។ | general |
តើព្រះវិស្ណុមានអវតាចំនួនប៉ុន្មាន? ចូររៀបរាប់។ | អវតារបស់ព្រះវិស្ណុ ឬព្រះនរាយណ៍រួមមាន៖
- កល្កិន៖ គឺជាមនុស្សមានក្បាលជាសេះ ជាអវតា ទៅអនាគត និងចុះមកជួយកាត់ទោសមនុស្ស ដែលប្រព្រឹត្តអាក្រក់ហើយផ្តល់វង្វាន់មនុស្សណាដែលប្រព្រឹត្តអំពើល្អ។
- នរសិងហ៖ គឺជាមនុស្សមានក្បាលជា សិង្ហបានសម្លាប់ យក្សដែលជាប្អូនរបស់ហិរណៈយក្សព្រោះយក្សនេះ បានដើររាតត្បាតពួកទេវៈនិងមនុស្សតាមចិត្ត។
- ក្រឹស្ណៈ៖ គឺជា... | general |
ការសិក្សាវប្បធម៌ អរិយធម៌ខ្មែរគឺការបណ្តុះបណ្តាលនូវគំនិតឧត្តមគតិ និងអត្តសញ្ញាណជាតិខ្លួន ឱ្យដល់កូនខ្មែរ។ ចូរពន្យល់? | ការសិក្សាវប្បធម៌ អរិយធម៌ខ្មែរគឺធ្វើឱ្យកូនខ្មែរយើងបានស្គាល់ពីប្រភពលក្ខណៈ និងតម្លៃពីវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិខ្មែរបានច្បាស់លាស់។ ឧត្តមគតិជាតិ ជាទឹកចិត្តដ៏ខ្ពង់ខ្ពស់ ដ៏ល្អប្រពៃដែលផុសចេញពីបេះដូងរបស់មនុស្ស ម្នាក់ៗ។ អត្តសញ្ញាណជាតិ សំដៅទៅលើអ្វីៗដែលមានលក្ខណៈសំគាល់ ជារបស់ជាតិខ្មែរ ដូចជា ឈ្មោះមនុស្ស ទីកន្លែង ទឹកដី ភាសាខ្មែរ ... | general |
ហេតុអ្វីបានជាត្រូវបង្កើតក្រសួង និងរដ្ឋលេខាធិការដ្ឋាន? | បានជាត្រូវបង្កើតក្រសួងនិងរដ្ឋលេខាធិការដ្ឋានព្រោះថា៖
- ដើម្បីសម្រួលដល់កិច្ចការងាររដ្ឋបាល
- ដើម្បីជួយដល់ការងាររដ្ឋភិបាល
- ដើម្បីងាយស្រួលដល់ការគ្រប់គ្រងនិងពង្រីកវិស័យនានា
- ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃប្រទេសជាតិ (ផ្នែកអប់រំ យោធា សេដ្ឋកិច្ច អភិវឌ្ឍ)
- ដើម្បីឱ្យសមស្របទៅនឹងកាលៈទេសៈ ដែលតម្រូវឱ្យស្របនឹងស្ថានភាពរីកចម្រើន និងតម... | general |
ជនជាតិភាគតិចមានសិទ្ធិអ្វីខ្លះដែរ? | ជនជាតិភាគតិចមានសិទ្ធិដូចជា៖
- សិទ្ធិមានវត្តមាន
- សិទ្ធិអោយមានការគោរពដល់សញ្ញាណជាតិ និង សញ្ញាណវប្បធម៌
- សិទ្ធិស្វ័យសំរេច
- សិទ្ធិរួចផុតពីអំពើប្រល័យពូជសាសន៍
- សិទ្ធិប្រើប្រាស់សម្បត្តិ និង ធនធានធម្មជាតិ
- សិទ្ធិរួចចំណែកក្នុងការលូតលាស់នៃបច្ខេកវិជ្ជា និង វិទ្យាសាស្ត្រអន្តជាតិ
- សិទ្ធិដើម្បីមានវប្បធម៌ រួចមានការប្រើភាសា និង សេ... | general |
តើចតុកោណ និងមុំណាខ្លះនៃយុទ្ធសាស្រ្តចតុកោណនោះដែលពាក់ព័ន្ធនិងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ? | យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ជារបៀបវារៈ ក្នុងអាណត្តិទី៥ នៃនីតិកាលរដ្ឋសភាពាក់ព័ន្ធនឹងការចូលរួមអនុវត្តដោយក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមាន៖
- ចតុកោណទី៣ មុំទី៣៖ ការអភិវឌ្ឍន៍ទីផ្សារការងារ
- ចតុកោណទី៤ មុំទី១៖ ការពង្រឹង និងការលើកកម្ពស់វិស័យអប់រំវិទ្យាសាស្រ្តបច្ចេកវិទ្យាព្រមទាំងការបណ្តុះបណ្តាលបច្ចេកទេស។
- ចតុកោណទី៤ ... | general |
តើអក្សរសិល្ប៍ខ្មែរនាសម័យអង្គរមានការរីកចំរើនដួចម្តេច? ហើយអ្នកបានស្គាល់អ្នកនិពន្វសំខាន់ៗ ណាខ្លះ? | អក្សរសិល្ប៍នាសម័យអង្គរ មានការរីកចំរើនជាងសម័យមុនអង្គរ។ ក្រៅពីការសរសេរឆ្លាក់នៅលើ ផ្ទាំងថ្ម ដែលគេនិយាយពីមុនមក គេបានចាប់ផ្តើមសរសេរដោយដៃនៅលើស្បែកសត្វដោយដីសបំពង។ តែអត្តបទអក្សរសិល្ប៍ដែលសរសេរនៅលើស្បែកសត្វនោះ ពុំអាចស្ថិតស្ថេរ រហូតមកដល់សព្វថ្ងៃនេះទេ ព្រោះពុំអាចធន់នឹងធម្មជាតិ ដូចជាទឹកភ្លៀង ខ្យល់ កំដៅ.... និងបំផ្លាញរបស់សត្វល្អិតបា... | general |
ដើម្បីអភិវឌ្ឍន៍មុខរបរការងារ តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានវិចារណកម្មអ្វីខ្លះ? | ការអភិវឌ្ឍន៍មុខរបរ និងការងារសមរម្យ ដែលស្របតាមបទដ្ឋានស្តង់ដារអន្តរជាតិត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការខិតខំទាក់ទាញទុនវិនិយោគពីវិស័យឯកជនក្នុងស្រុក និងក្រៅស្រុកដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងបានផ្ទេរកម្លាំងពលកម្មពីវិស័យកសិកម្មនិងសេដ្ឋកិច... | general |
តើនៅសម័យមុនអង្គរអក្សរសិល្ប៍ខ្មែរបានរីកចំរើនដូចម្តេច? | មុនសម័យអង្គរ អក្សរសិល្ប៍ខ្មែរពុំរទាន់មានការរីកចំរើនដែលមានលក្ខណៈគ្រប់គ្រាន់ ជាអក្សរសិល្ប៍នៅឡើយទេ ដោយឯកសារដែលគេឃើញជាសិលាចារឹក សរសេរជាសំស្រ្តឹត តែងជាពាក្យកាព្យ និងចាប់មានសរសេរជាភាសាខ្មែរតែងជាពាក្យរាយតាំងពីដើមសតវត្សទី៧ (សិលាចារឹកអង្គរបុរី៦១១)។ សិលាចារឹកទាំងអស់នាពេលនោះ ពុំទាន់បានលើកយកបញ្ហាមនុស្សមកចោទ និងដោះស្រាយទេ តែជាអត្តប... | general |
តាមប្រវត្តិសាស្រ្តនៃការរីកចំរើនរបស់ខ្លួន តើអក្សរសិល្ប៍ខ្មែរ ត្រូវបានបែងចែកជាប៉ុន្មានដំណាក់កាល? ចូរបញ្ជាក់តាមដំណាក់នីមួយៗ។ | តាមប្រវត្តិសាស្ត្រនៃការរីកចំរើនរបស់ខ្លួន អក្សរសិល្ប៍ខ្មែរ ត្រូវបានបែងចែកជាដ៧ដំណាក់កាល ដោយយកសម័យអង្គរធ្វើជាគោល៖
- អក្សរសិល្ប៍ក្នុងដំណាក់កាលមុនសម័យអង្គរ
ចាប់ពីសតវត្សទី១ ដល់ឆ្នាំ៨០២ ក្នុងដំណាក់កាលនេះត្រូវបានបែងចែកជាពីរសម័យទៀតគឺ៖
+ សម័យនគរភ្នំ ចាប់ពីសតងវត្សទី១ ដល់ពាក្យកណ្តាលសតវត្សទី៦។
+ សម័យចេនឡា ពីពាក្យកណ្តាលសតវត្សទី៦ ដល់... | general |
ចូរអធិប្បាយលើខ្លឹមសារសម្រាប់ការអភិវឌ្ឍន៍ការអប់រំមកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ? | ការគោរពលក្ខខណ្ឌការងារនិងសុខដុមមនីយកម្មនៃទុំនាក់ទំនងវិជ្ជាជីវៈ គឺជាយុទ្ធសាស្រ្តមួយដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ឪាងមុតមាំ ហើយបានអនុវត្តនូវគោលនយោបាយផ្សាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ ដែលមានតែប្រទេសកម្ពុជាមួយគត់ហ៊ានអនុវត្តនូវគោលនយោបាយនេះ ដើម្បីធានាថាសិទ្ធិសេរីភាព និងលក្ខខណ្ឌការងារនៅប្រទេ... | general |
ចូរអធិប្បាយលើខ្លឹមសារសម្រាប់ការអភិវឌ្ឍន៍លក្ខខណ្ឌការងារ និងសុខដុមនីយកម្មកនៃទំនាក់ទំនងវិជ្ជាជីវៈ? | ការគោរពលក្ខខណ្ឌការងារនិងសុខដុមមនីយកម្មនៃទុំនាក់ទំនងវិជ្ជាជីវៈ គឺជាយុទ្ធសាស្រ្តមួយដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ឪាងមុតមាំ ហើយបានអនុវត្តនូវគោលនយោបាយផ្សាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ ដែលមានតែប្រទេសកម្ពុជាមួយគត់ហ៊ានអនុវត្តនូវគោលនយោបាយនេះ ដើម្បីធានាថាសិទ្ធិសេរីភាព និងលក្ខខណ្ឌការងារនៅប្រទេ... | general |
តើយុវជនគួរត្រៀមខ្លួនបែបណាដើម្បីធ្វើសមាហរណកម្មខ្លួនទៅក្នុងទីផ្សារការងារទាំងក្នុងស្រុក និងក្រៅស្រុក និងបញ្ហាប្រឈមចំពោះយុវជនដែលរាជរដ្ឋាភិបាល ត្រូវដោះស្រាយនៅពេលសមាហរណកម្មកត្រូវបានបង្កើតឡើង? | ក្នុងពេលធ្វើសមាហរណកម្មមអាស៊ានយុវជន នឹងមានឱកាសមការងារក្នុងស្រុកតាមរយៈការវិនិយោគពីបរទេសនិងឱកាសការងារនៅក្រៅប្រទេស តាមរយៈការអនុញ្ញតឲ្យមានលំហូរដោយសេរីនៃកម្លាំងពលកម្មជំនាញដូច្នេះយុវជនគួរត្រៀមលក្ខណៈដូចខាងក្រោម៖
- កសាងសមត្ថភាពប្រកបដោយគុណភាព និងភាពប្រកួតប្រជែងតាមរយៈការអប់រំនិងបណ្តុះបណ្តាលជំនាញ (ជំនាញបច្ចេកទេសនិងជំនាញទន់) ដែលមាន... | general |
តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានបេសកកម្មចម្បងៗអ្វីខ្លះ?។ចូររៀបរាប់? | ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានបេសកម្មចម្បងៗដូចខាងក្រោម៖
- ពង្រឹងនិងការជំរុញការអនុវត្តច្បាប់មបទប្បញ្ញត្តិ និងអនុសញ្ញាអន្តរជាតិបាក់ព័ន្ធ ដើម្បីធានាបាននូវនូវលក្ខខណ្ឌការងារល្អប្រសើរ និងរក្សាបាននូវភាពសុខដុមរមនានៃទំនាក់ទំនង វិជ្ជាជីវៈ។
- ពង្រឹងសុខភាព លនិងសុវត្ថិភាពការងារនៅនឹងកន្លែងធ្វើការ ការពារទប់ស្កាត់ការប្រើប្... | general |
ដើម្បីឲ្យយុវជនកម្ពុជាដណ្តើមបានការងារធ្វើតាមកម្រិតជំនាញប្រកួតប្រជែងក្នុងតំបន់អាស៊ាន តើក្រសួងគួររៀបចំផែនការយ៉ាងដូចម្តេច? | ដើម្បីឲ្យយុវជនកម្ពុជាដណ្តើមបានការងារធ្វើតាមកម្រិតជំនាញប្រកួតប្រជែងក្នុងតំបន់អាស៊ាន ក្រសួងបាន៖
- ផ្តោតការយកចិត្តទុកដាក់លើការសម្របសម្រួលឲ្យស៊ីចង្វាក់គ្នារវាងវិស័យ អប់រំនិងវិស័យបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
- រៀបចំក្របខណ្ឌស្តង់ដារនៃការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអាចទទួលស្គាល់ឆ្លងពីគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈទ... | general |
សូមបកស្រាយរកដំណោះស្រាយប្រឈម ចំពោះទីផ្សារការងាររបស់យុវជននាពេលបច្ចុប្បន្ននិងក្នុងសមាហរណកម្មអាស៊ាន? | ការធ្វើសមាហរណកម្មអាស៊ាននឹងនាំមកនូវបញ្ហាប្រឈម និងឱកាសសម្រាប់យុវជន៖
១.ចំណុចប្រឈមសម្រាប់យុវជន
+ ការងារនៃមុខរបរវិជ្ជាជីវៈឯកទេសទាំង៨រួមមាន៖
- សេវាកម្មគណនេយ្យ
- គ្រូពេទ្យ
- ទន្តពេទ្យ
- សេវាកម្មវិស្វកម្ម
- សេវាកម្មគិលានុបដ្ឋាកយិកា
- សេវាកម្មស្ថាបត្យកម្ម
- ការវាស់ស្ទង់ដីលក
- មគ្គទេសក៍ទេសចរណ៍
នឹងមានការប្រកួតប្រជែងក្រោយឆ... | general |
ក្នុងឱកាសដែលរាជរដ្ឋាភិបាល បាននិងកំពុងកខិតខំបង្កើតឱកាសការងារដល់យុវជន តើយុវជនត្រូវមានកាតព្វកិច្ចអ្វីខ្លះ ដើម្បីអភិវឌ្ឍន៍ខ្លួនឯង? | ដើម្បីសំរេចឲ្យបានទីផ្សារការងារសម្រាប់យុវជន រាជរដ្ឋាភិបាលក៏ដូចជាក្រសួង និងបណ្តុះបណ្តាលវិជ្ជាជីវៈបានយកចិត្តទុកដាក់ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត ផ្តោយជាចម្បងលើការកបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍន៍គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដើម្បីបង្កើនសមត្ថភាព និងជំនាញឲ្យយុវជនដណ្តើមបានការងារធ្វើតាមកម្រិតជំនាញប្រ... | general |
តើអ្វីខ្លះ ជាកត្តារាំងស្ទះដល់ទីផ្សារការងាររបស់យុវជន? (ចំណេះដឹង ជំនាញ កការផ្សព្វផ្សាយ ព័ត៌មាន តម្លៃពលកម្ម...) តើត្រូវដោះស្រាយដោយរបៀបណា? ដើម្បីដោះស្រាយនូវបញ្ហានេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងចាត់វិធានការអ្វីខ្លះ? | មានកត្តាជាច្រើនដែលរាំងស្ទះដល់ទីផ្សារការងាររបស់យុវជន ក្នុងនោះរួមមានទាំងកត្តាយុវជនខ្លួនឯងផងដែរ។ កត្តាទាំងនោះរួមមាន៖
+ តម្រូវការទីផ្សារការងារ
- គម្រោងវិនិយោគដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៣ភាគច្រើនគឺនៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មត្រូវការកម្លាំងពលកម្មជំនាញជិត ៨សែនកន្លែង។
- ឱកាសការងារមា... | general |
នៅសម័យក្រោយអង្គរ តើអក្សរសិល្ប៍ខ្មែរមានការរីកចំរើន និង មាននិន្នាការដូចម្តេច? ព្រោះអ្វី? | សម័យក្រោយអង្គរ អក្សរសិល្ប៍ខ្មែរ ត្រូវបានចែកចេញជាពីរដំណាក់កាល៖
- អក្សរសិល្ប៍ក្នុងដំណាក់កាលសម័យលង្វែក (ចាប់ពីសតវត្សទី១៥ ដល់ដើមសតវត្សទី១៧)
- អក្សរសិល្ប៍ក្នុងដំណាក់កាលសម័យឧត្តុង្គ (ចាប់ពីសតវត្សទី១៧ ដល់សតវត្សទី១៩)
ក្នុងដំណាក់កាលសម័យលង្វែក អក្សរសិល្ប៍ ពុំសូវមានការរីកចំររើនទេ។ គេសង្កេតឃើញស្នាដៃអក្សរសិល្ប៍តិចណាស់ស្ទើរតែគ្មាន។ ... | general |
កន្លងមកមានខ្មែយើងមួយចំនួនបានភាន់ច្រឡំថាវង់ភ្លេងពិណពាទ្យថាជាភ្លេងសៀមទៅវិញ។ តើភ្លេងនេះមានប្រភពមកពីណា? ប្រើបាននៅពេលណាខ្លះ? | គេហៅភ្លេងពិណពាទ្យកាលពីដើមគេនិយមពិណពាទ្យចេញផ្តើមមុនគេ។ កន្លងមកខ្មែរយើងមួយចំនួនបានបានភាន់ច្រឡំថាភ្លេងសៀម។ តាមពិតសៀមយកពីខ្មែរទៅវិញទេ។ តាមប្រវត្តិសាស្រ្តបញ្ជាក់ថាភ្លេងពិណពាទ្យមានដើមកំណើតនៅឥណ្ឌាតាំងពីសតវត្សទី១នៃគ្រិស្តសករាជ លុះមកដល់សម័យក្រោយខ្មែរក៏បានកែច្នៃ ផ្លាស់ប្តូរថែមឧបករណ៍ភ្លេងឱ្យក្លាយជារបស់ខ្មែរ។ សព្វថ្ងៃនេះគេបានរៀបចំ... | general |
អរិសច្ចៈដែលព្រះពុទ្ធអង្គរកឃើញមាន៤ប្រការហៅថាអរិយសច្ចៈឬចតុរារិយសច្ចៈ។ តើអរិយសច្ចៈទាំង៤នោះមានអ្វីខ្លះ? អរិយសច្ចៈណានិយាយពីទុក្ខធំៗទាំងឡាយ២គឺតណ្ហា និងអវិជ្ជាសុំបញ្ជាក់ឱ្យច្បាស់? | អរិយសច្ចៈទាំង៤គឺ
- ទុក្ខអរិយសច្ចៈ
- សមុទយអរិយសច្ចៈ
- និរោធអរិយសច្ចៈ
- មគ្គអរិយសច្ចៈ
- សមុទយអរិយសច្ចៈ បានបង្ហាញថាឬសគល់នៃទុក្ខពិតប្រាកដធំទាំងពីរគឺ៖ “តណ្ហា និងអវិជ្ជា”។ អវិជ្ជាគឺសេចក្តីល្ងង់ខ្លៅ ឬដឹងដែលមិនយល់នូវហេតុដែលនាំឱ្យមានទុក្ខ។ អវិជ្ជានេះនាំឱ្យកើតតណ្ហាឡើយ។ តណ្ហាគឺសេចក្តីស្រេកឃ្លាន សេចក្តីប្រាថ្នា សេចក្តីលោភចង់បានចង់... | general |
ព្រះសទ្ធាថ៍សព្វព្រះរាជហប្ញទ័យចង់ដោះស្រាយបញ្ហាជីវិតដោយជម្រើសយកព្រះផ្នួសជាមធ្យោបាយដើម្បីសំរេចព្រះសម្មាសម្ពោធិញ្ញាណ។ តើដំណើរសាងព្រះផ្នួសរហូតត្រាស់ដឹងមានប្រវត្តិដូចម្តេច? | ដំណើរសាងផ្នួសនៅក្នុងព្រះជន្ម២៩ឆ្នាំព្រះសទ្ធាថ៍មានការនឿយហត់ក្នុងជីវភាពរស់នៅនឹងសេចក្តីខ្ពើម រអើមលោកសន្និវាសនេះកាន់តែខ្លាំងឡើង។
- ព្រះអង្គសព្វព្រះរាជហប្ញទ័យចង់ដោះស្រាយបញ្ហាជីវិតនិងជ្រើសរើសការសាងផ្នួស ដើម្បីសំរេចព្រះសម្មាសម្តោធិញ្ញាណ។
- នៅទីបំផុតព្រះអង្គលះបង់ គ្រប់យ៉ាងលួចរត់ទៅសាងផ្នួសទាំងកណ្តាលរាត្រីស្ងាត់ ទោះបីមានការរាំងរ... | general |
ក្រោយអគិសេក និងនាងពិម្ពាយសោធារាក្នុងសម័យថ្ងៃមួយដោយអផ្សុកខ្លាំងពេកព្រះសុទ្ធោថ៍បានចេញក្រសាលឧទ្យានសិ្ថតនៅក្នុងព្រះបរមរាជវាំងក្នុងខណៈនោះ តើព្រះអង្គទតឃើញទេពនិម្មិតប៉ុន្មានយ៉ាងអ្វីខ្លះ? ចាប់ប្រទ័យអ្វីជាងគេ? | ក្រោយបានចេញទៅក្រសាលឧទ្យាននៅក្នុងព្រះបរមរាជវាំងព្រះអង្គទតឃើញទេពនិមិ្មត ៤យ៉ាងគឺ៖
- លើកទី១ ឃើញមនុស្សចាស់ជរា
- លើកទី២ ឃើញមនុស្សឈឺ
- លើកទី៣ ឃើញមនុស្សស្លាប់
- លើកទី៤ឃើញអ្នកបួស (បព្វជិត)។ មនុស្ស៤ប្រភេទនេះធ្វើឱ្យព្រះអង្គកើតក្តីសង្វេកហើយយល់ច្បាស់ពីបញ្ហាសត្វលោក។ និម្មិតប្រភេទទី៤ ធ្វើឱ្យព្រះអង្គចាប់ព្រះទ័យសោមស្សចង់សាងព្រះផ្នួស។ | general |
ព្រះពុទ្ធមានប្រវត្ថិ និងកំណើតនៅឯណា? | ព្រះពុទ្ធប្រសូតនៅស្រុកកបិលពស្តុទ្រង់មានព្រះនាមថាព្រះសទ្ធាថ៍ ឬសិទ្ធតក្នុងរាជវង្សកោតម។ ព្រះបិតាព្រះនាមសុទ្ធោទនៈ ព្រះមាតាព្រះនាមសិរីមហាមោយា បុត្រីមហាក្សត្រនៃបក្សសម្ព័ន្ធកោឌ្យៈនៅនគរទេវទហៈនៅជាប់ព្រំដែននគរកបិលពស្តុ។ បានរៀបអភិសេក និងនាង ពិម្ពាយសោធរាបុត្រីពីស្តេចសុប្បពុទ្ធក្នុងជន្មាយុ ១៦វស្សា។ បញ្ហាជីវិតបានធ្វើឱ្យទ្រង់យល់ពីការ... | general |
ព្រះពុទ្ធសាសនាបានចែងជាពីរនិកាយគឺនិកាយហឺនយាននឹងនិកាយមហាយាន។ តើនិកាយនីមួយៗមានអអត្ថន័យដូចម្តេច? ចូរពន្យល់ដោយលើកឧទាហរណ៍? | ព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទេសឥណ្ឌាក្នុងសតវត្សទី៦មុនគ.ស ប្រហែលគ្នានឹងកំណើតព្រាហ្មនិយម “សម័យទី២នៃលទ្ធិសាសនាព្រាហ្មណ៍” ដែរ។ លុះក្រោយមកនៅសតវត្សទី១ នៃគ.ស ព្រះពុទ្ធសាសនាក៏បែងចែកជាពីរនិកាយគឺ៖
- និកាយហីនយាន ជាយានតូចចង្អៀតតាមន័យប្រៀបធៀប “ផ្ទុកសត្វលោកទៅកាន់និញ្វនបានចំនួនតិច ពោលក្របានសំរេចនិញ្វន ព្រោះវិន័យតឹងតែងហ្មត់ចត់។ ម៉្យ... | general |
តាមទស្សនៈពហុមទេវៈនិយមគេបានអោយតំលៃទៅលើអាទិទេពធំបីអង្គ “ព្រហ្ម វិស្ណុ សិវៈ” នៅក្នុងសាសនាព្រាហ្ម។ តើអាទិទេពទាំងបីអង្គមានតួនាទីអ្វីខ្លះ? ពន្យល់។ | ព្រះព្រហ្ម ជាអាទិទេពតុបតែងបង្កើតលោក ប្រៀបបានទៅនឹងវិស្វករ ឬស្លាបត្យករ។ កាលដើម្បីឡើយព្រះព្រហ្មជាសភាវធម៌គ្មានរូបគ្មានប្រព័ន្ធកូន តំណាងអោយភាពស្អាតស្អំបរិសុទ្ធ គ្មានជំពាក់ និងគ្រឿងសៅហ្មងផ្សេងៗឡើយ។ ក្រោយមកដោយមានការនិយមចូលចិត្តរបស់ប្រជាជនគេបាសាងរូបឡើងមានព្រះភ័ក្រ្ត៤ អាចក្រលេកមើលទិសទាំង៤ក្នុងខណៈព្រមគ្នាបាន។ ព្រះវិស្ណុ ជាអាទិទេ... | general |
ក្នុងសម័យវេទនិយមមានទេវៈសំខាន់ៗជាច្រើន តើទេវៈទាំងនោះមានមុខងារនិងតួនាទីអ្វីខ្លះ? | - ព្រះឥន្ទ្រជាទេវៈតំណាងើផ្គររន្ទះ
- ព្រះអគ្គី តំណាងភ្លើងជាសាក្សីនៃអំពើល្អនៃមនុស្ស
- ព្រះវរុណតំណាងទឹកបង្កើតភ្លៀងជាការឃ្លាំមើលសេចក្តីល្អអាក្រក់របស់មនុស្សលោក។ កាលណាគ្មានទឹកធ្វើស្រែចំការ អ្នកមានជំនឿទៅលើព្រះវរុណតែងបន់ស្រន់បួងសួងសុំទឹកភ្លៀងអំពីទេវៈនេះ។
- ព្រះសូរ្យជាទេវៈបង្កើតកំដៅ និងពន្លឺជាចៅក្រមកាត់សេចក្តីឱ្យមនុស្សលោក និងរក... | general |
តើព្រហ្មញ្ញសាសនាចែកជាប៉ុន្មានសម័យកាលអ្វីខ្លះ? | ព្រហ្មញ្ញសាសនាចែកជាបីសម័យកាលធំៗគឺ៖
- សម័យទេវៈនិយម១៥០០ឆ្នាំ ដល់៥៥០០ឆ្នាំមុនគ.ស
- សម័យព្រហ្មនិយម៥៥០០មុនគ.សដល់ស.វទី១០នៃគ.ស
- សម័យឥណ្ឌូនិយមស.វ ១០រហូតមក។ | general |
មានទស្សនៈជាច្រើនឱ្យតំលៃទៅលើវប្បធម៌ និងអរិយធម៌។ តើទស្សនៈទាំងនេះឱ្យតំលៃដូចម្តេចខ្លះ? | ទស្សនៈទាំងនោះគឺ៖
- វប្បធម៌ជាបុព្វហេតុនៃការជឿនលឿនរបស់មនុស្ស
- មិនមែនវប្បធម៌ទេដែលជឿនលឿនគឺមនុស្សធម៌ទៅវិញទេ
- មានតែការទំនាក់ទំនងដ៏សិ្នទ្ធិស្នាលរវាងវប្បធម៌ និងសង្គមធម៌ទេ ទើបប្រទេសជាតិអាចសំរេចបានអរិយធម៌ដ៏ប្រសើរ
- តាមទស្សនៈបរទេស “អរិយធម៌គឺសំដៅយកការចំរើនលូតលាស់របស់ជនជាតិណាមួយដែលផ្ទុយពីសភាព្រៃផ្សៃ”។ ដូចនេះទស្សនៈនេះសំអាងលើការលូត... | general |
តើវប្បធម៌ចែកចេញជាប៉ុន្មានផ្នែកអ្វីខ្លះ? | វប្បធម៌ខ្មែរចែកចេញជា៤ គឺ៖
- វប្បធម៌បុរេប្រវត្តិ៖ តាំពីកំណើតទឹកដីរហូតដល់ទល់ និង ស.វទី១ នៃគ.ស។
- វប្បធម៌មុនអង្គរ៖ ពីសតវត្សទី១ដល់ស.វទី៨នៃគ.ស។
- វប្បធម៌អង្គរ៖ ពីសតវត្សទី៨ដល់ស.វ១៣នៃគ.ស។
- វប្បធម៌ក្រោយ៖ ពីសតវត្សទី១៣ ដល់ ១៤ ដល់ ស.វ១៩ ត.ស។ | general |
ចូររៀបរាប់អំពីសមិទ្ធផលនៅសម័យសង្គមរាស្រ្តនិយម។ | រៀបរាប់អំពីសមិទ្ធផលសង្គមរាស្រ្តនិយមមានដូចជា៖
ក. វិស័យកសិកម្ម
- ផលស្រូវនៅឆ្នាំ១៩៥៥ ទទួលបាន ១៤៨៤ ០០០តោនហើយនៅឆ្នាំ ១៩៦៨ ទទួលបាន ៣ ២៥ ០០០តោន។
- ផលកប្បាសនៅឆ្នាំ ១៩៦៤ ទទួលបាន ៥០០០តោនក្នុងនោះ២០០តោន បម្រើរោងចក្រតម្បាញក្នុងស្រុកហើយ ៣០០០តោនទៀតនាំចេញទៅក្រៅប្រទេស។
- ផលចិញ្ចឹមសត្វ៖ សត្វស្លាបនៅឆ្នាំ ១៩៥៧ទទួលបាន ៣ ៧៣០ ០០០ក្បាល ហើយនៅឆ... | general |
តើព្រះបាទ នរោត្តមើ សីហនុ មានស្នាព្រះហស្ថអ្វីខ្លះ? សម្រាប់សង្គមខ្មែរ? | ព្រះបាទនរោត្តម សីហនុ មានស្នាព្រះហស្ថដ៏ថ្លៃថ្លាបំផុតសម្រាប់សង្គមខ្មែរ ដូចជា៖
- ការពារជាតិ៖ ព្រះអង្គបានការពារប្រទេសជាតិមិនឱ្យ ប្រទេសជិតខាងរំលោភបំពានលើទឹកដីខ្មែរ។ ក្រៅពីនេះព្រះអង្គបានទាមទារដាច់ខាតមកវិញនូវខេត្ត៤របស់កម្ពុជា ដែលនេះរាជាណាចក្រកម្ពុជាថៃឡង់បានយកក្នុងអំឡុងសង្រ្គាមលោកលើកទី២ គឺខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តសៀមរាប... | general |
តើព្រះបាទនរោត្តម សីហនុ មានព្រះគោរមងារដូចម្តេច? | ព្រះបាទ នរោត្តម សីហនុ មានព្រះគោរមងារថាជា “ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ”។ | general |
បុណ្យពិសាខបូជាគឺពិធីបូជាយ៉ាងធំដែលពុទ្ធបរិស័ទ្ធប្រារព្ធធ្វើឡើងរាល់ឆ្នាំដោយកំនត់យកថ្លៃពេញបូរណ៌មី១៥កើតខែពិសាខ។ ហេតុអ្វីគេប្រារព្ធធ្វើវិធីបុណ្យនេះ? តាមទំនៀមវិធីបុណ្យនេះប្រព្រឹត្តទៅដូចម្តេច? | ពិសាខបូជាជាវិធីបូជាយ៉ាងធំ ដែលពុទ្ធបរិស័ទ្ធប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់ព្រះពុទ្ធគោតម។ ចំពោះការកំណត់យកថ្ងៃ១៥កើតពេញបូរណ៌មីខែពិសាខគឺត្រូវនិងថ្ងៃដែលព្រះអង្គទ្រង់ប្រសូតត្រាស់ដឹងនូវសម្មាសម្តោធិញ្ញាណនិងទ្រង់រលត់ខន្ធចូលបរិនិញ្វនសុទ្ធតែក្នុងថ្ងៃពេញបូរណ៌មី១៥កើតខែពិសាខខុសគ្នាតែឆ្នាំប៉ុណ្ណោះ តាមទំនៀមពិធីបុណ្យពិសាខបូជានេះប្រព្រឹត្ត... | general |
តើព្រះបាទនរោត្តមសីហនុ បានលាលែងពីប្រធាននៃរដ្ឋកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃខែឆ្នាំណា? | ព្រះបាទនរោត្តមសីហនុ បានលាលែងពីប្រធាននៃរដ្ឋកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃខែទី២ ខែ មេសា ឆ្នាំ ១៩៧៦។ | general |
តើអ្វីខ្លះមិនត្រូវរាប់បញ្ចូលជាមួយប្រាក់ឈ្នួល? | ចំណុចដែលមិនត្រូវជាមួយប្រាក់ឈ្នួលរួមមាន៖ ការព្យាបាលសុខភាពកវិភាជន៍គ្រួសារតាមច្បាប់សោហ៊ុយធ្វើដំណើរអត្ថប្រយោជន៍ដែលប្រយោជន៍ដែលផ្តល់ឲ្យជាពិសេសចំពោះកម្មករនិយោកជិកដើម្បីសម្រួលដល់ការបំពេញមុខងារ។ | general |
តើវប្បធម៌អូស្រ្តអាស៊ីមានប្រភពនៅឯណា? | វប្បធម៌អូស្រ្តអាស៊ី គឺ ជាវប្បធម៌ដើមរបស់បណ្តាលជនជាតិអាស៊ីខាងត្បូង ដោយរាប់ចាប់ពីប្រទេសឥណ្ឌា រហូតដល់នូវ៉ែលគីណេ ដោយរាប់បញ្ចូលទាំងប្រទេសចិនខាងត្រូវ ចាប់ពីទន្លេយ៉ងសេចុះក្រោម។ គេបាននិយាយម៉្យាងទៀតថាវប្បធម៌អូស្រ្តូអាស៊ី គឺ ជាវប្បធម៌ខ្យល់រដូវ។ វប្បធម៌ដើមរបស់ជនជាតិខ្មែរយើង មុនការចូលមកដល់របស់វប្បធម៌បរទេស ក៏មានវប្បធម៍ដើមរបស់ខ្លួន ដ... | general |
ព្រះសិវលិង្គដែលគេតម្កល់នៅក្នុងប្រាសាទភ្នំដូចជាប្រាសាទបាគង បាខែងជាដើម ជារូបតំណាងលទ្ធិទេវរាជមិនមែនតំណាងព្រះឥសូរនោះទេ។ តើមានរូបមនុស្សសំគាល់ឥសូរដែរឬទេ? អ្វីខ្លះ? | រូបមនុស្សសំគាល់ព្រះឥសូរមាន៖
- រូបឥសីមានផ្នួងសក់ធំ ហើយមានខ្សែផ្គាំនៅក ឬនៅដៃ
- រូបមហាក្សត្រគង់លើបល្លង្កមានគ្រឿងអលង្ការគ្រប់មុខ
- រូបដូចចគ្រូរបាំ
- រូបមនុស្សមានផ្នួងសក់លំអដោយចំណិតព្រះចន្ទរាងដូចកណ្តៀវនៅពីមុខ
- រូបមនុស្សមានភ្នែក៣៖ ភ្នែកពីរដូចមនុស្ស ឯភ្នែក៣នៅចំកណ្តាលថ្ងាស
- រូបមនុស្សមានមុខ ១ដៃ២ ជួនកាលបែងភាគជាមុខ៥ដៃ១០ហើយមានកេ... | general |
តើព្រះព្រហ្មមានលក្ខណៈសំគាល់អ្វីខ្លះ? | លក្ខណៈសំគាល់ព្រះព្រហ្មមាន៖
- ព្រះភក្រ៤
- ព្រះហស្ថកាន់គម្ពីរវេទ ឬផ្កាឈូក
- កេតនភណ្ឌ៖ ប៉ាន់ ឬថូ ថាស ស្លាព្រា រាជពិធីខ្សែផ្កាំ
- យានជំនិះ៖ សត្វហង្ស
- មហេសី៖ សរស្វតី
- បុត្រ៣៖ ទករ ភគ៌ុ សន្ធិយា។ | general |
ក្នុងព្រះពុទ្ធសាសនាមហាយានមានពោធិសត្វជាតំណាង។ តើពោធិសត្វមានលក្ខណប្លែកៗគ្នាដូចម្តេចខ្លះ? | លោកេស្វរៈ ជាពោធិសត្វជួយសង្រ្គោះ និងឱ្យសេចក្តីសុខដល់សត្វលោក។ គេឆ្លាក់រូបពោធិសត្វលោកេស្វរៈគង់ឈរលើផ្កាឈូកមានព្រះហស្ថច្រើនទ្រង់កេតនណ្ឌផ្សេៗមានគម្ពីរខ្សែផ្គាំ ដបឬថូផ្កាឈូបជាដើម មានគ្រឿងអល្លង្ការច្រើន មានផ្នួសសក់ធំៗ ហើយនៅលើផ្នួងសក់មានព្រះពុទ្ធរូបមួយឈ្មោះអមិតាមៈ។
- មញ្ជុស្រី ជាពោធិសត្វតុលាការ។ គេធ្វើរូបមនុស្សកាន់សៀភៅមួយ និងព្... | general |
ដូចម្តេចដែលហៅថាកាលវិទ្យា? | កាលវិទ្យា មកពីពាក្យ កាល+វិទ្យា
កាល=ពេលវេលា កាលបរិច្ឆេទ
វិទ្យា=វិជ្ជា ឬ ស្យង់
កាលវិទ្យា គឺជាវិជ្ជាស្យង់ដែលសិក្សាពីកាលបរិច្ឆេទ នៃព្រឹត្តការណ៍ ឬរឿងរ៉ាវណាមួយ អោយបានច្បាស់លាស់ ពោលគឺជាការសិក្សា ពីកាលចាប់ផ្តើម និងបញ្ចាប់ នៃ ព្រឹត្តការណ៍នីមួយៗ គឺ៖
- ងាយស្រួលក្នុងការប្រៀបធៀបព្រឹត្តការណ៍មួយ ទៅនិង ព្រឹត្តការណ៍មួយទៀត
ងាយស្រួលក្នុង... | general |
ដូចម្តេចហៅថាប្រវត្តិសាស្ត្រ? ប្រវត្តវិទ្យា? វាខុសគ្នាត្រង់ណា? | ប្រវត្តិសាស្ត្រ៖ គឺជារឿងរ៉ាវ រឺ ជាព្រឹត្តការណ៍ទាំងឡាយ ដែលទាក់ទងទៅនិងអតីតកាលរបស់មនុស្សជាតិ ពោលគឺទា់ទងទៅនិងសេដ្ឋកិច្ច នយោបាយ ទំនៀមទំលាប់ ច្បាប់ សិល្បៈ ហើយពិសេសនិយាយពីការ ជឿនលឿននៃកំរិតប្រាជ្ញរបស់មនុស្សជាតិ។ឧទាហរណ៍ ប្រវត្តិបុរេសម័យ នវសម័យ សហសម័យ ប្រវត្តិនយោបាយ ប្រវត្តិសេដ្ឋកិច្ច ប្រវត្តិសាសនា ប្រវត្តិនៃទស្សនៈវិជ្ជា។ ល។
ប្រ... | general |
ស្រីមានន័យដូចម្តេច? | ស្រី៖ សំគាល់មនុស្សជាភេទស្រី ដែលធម្មជាតិផ្តល់មកជាគូនិងបុរស។
ស្រី៖ គឺសិរីសួស្តី មានកិត្តិយស ជោគជ័យ មានសុភមង្គល។
ឧទាហរណ៍ ដូចជាពាក្យបន្ទាយស្រី ជាបន្ទាយមានជ័យជំនះលើខ្មាំងសត្រូវ មិនមែនកន្លែងប្រមូលផ្តុំទ័ពស្រ្តីភេទទេ។ | general |
តើព្រឹត្តការណ៍របស់តាត្រសក់ផ្អែមមានអត្តន័យដូចម្តេច? | តាត្រសក់ផ្អែមមានដើមកំណើតជាប្រជារាស្ត្រសុទ្ធសាទ តែត្រូវបានឡើងសោយរាជ្យជាព្រះមហាក្សត្រនៅចុង សម័យអង្គរសតវត្សទី១៤។
តាមរឿងដំណាលថា តាត្រសក់ផ្អែមជាអ្នកដាំត្រសក់ផ្អែមហើយជានិច្ចជាកាល តាបានយកផ្លែត្រសក់ យកទៅថ្វាយស្តេច។ ព្រះមហាក្សក្សត្របានប្រគល់លំពែងមួយទៅអោយតាដើម្បីការពារចំការត្រសក់។ យប់មួយព្រះមហាក្សត្របានចូលទៅសាកល្បងបេះផ្លែត្រសក់។... | general |
ចូរប្រាប់ពីអត្តន័យរបស់ពាក្យ”ស្លាកន្សែង, ស្លាជម, ស្លាត្រួយ, ស្លាធម៌” រួចបង្ហាញថាខ្មែរយើងប្រើវាក្នុងពិធីអ្វី? | អត្តន័យ និងពិធីទាក់ទងនិងពាក្យ៖
- ស្លាកន្សែង៖ គឺជាម្លូស្លាដែលវេទនិងកន្សែងធំៗ ប្រើក្នុងពិធីដណ្តឹងកូនស្រីអោយកូនប្រុស។
ស្លាកន្សែង៖ គឺជាម្លូស្លាដែលវេទនិងកន្សែងធំៗ ប្រើក្នុងពិធីដណ្តឹងកូនស្រីអោយកូនប្រុស។
- ស្លាជម៖ គឺជាកំណត់ដើមចេកស្រស់ដែលចិតប៉ែកខាងលើបំផុតអោយមានរាងជ្រលម ហើយមូរស្លឹកម្លូដោតកន្លាស់ខ្ទាស់បង្កោងបន្តិចជាបីជ្រុង ឬ ជាប... | general |
ពិធីសែនមេបាក្នុងសង្គមខ្មែរបានប្រារព្ធធ្វើឡើងពេលដែលកូនប្រព្រឹត្តខុសឆ្គងគឺខុសអ្វីខ្លះ?ការប្រារព្ធស្មាលាទោស គឺ ត្រូវអនុវត្តតាមលក្ខខ័ណ្ឌដូចម្តេចខ្លះ? | ពិធីមេបា ខ្មែរតែងប្រារព្ធធ្វើ កាលណាកូនចៅប្រព្រឹត្តខុសសីលធម៌សង្គមគ្រួសារដូចតទៅ៖
- ខុសមេបាចាស់ទុំ៖ ដោយកូនចៅបងប្អូនញាត្តិប្រាំពីរសន្តាន (ញាត្តិប្រាំពីរគិតខាងលើ៣ “ ម្តាយឪពុក ជីដូនជីតា យាយទួតតាទួត “ ខាងក្រោម៣ “ កូនចៅ ចៅទួត ចៅលួត ចៅលា “។ ដូចនេះបងប្អូនទាំងប្រាំពីរសន្តានត្រូវជូបសែនព្រេនមេបាដោយសន្យាថា អោយអ្នកឈឺបានជាសៈស្បើយចុះ ព... | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.