question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានវិធានការអ្វីខ្លះ ដែលនឹងជួយពង្រឹងបន្ថែមទៀតនៅបណ្តាញទំនាក់ទំនងរវាងមជ្ឈមណ្ឌលការងារទាំងអស់នៅក្នុងប្រទេស? | វិធានការនានាដើម្បីឲ្យសេវាការងារប្រកបដោយប្រសិទ្ធភាព ធ្វើឲ្យទីផ្សារការងារដំណើរការបានល្អនោះគឺ៖
- ពង្រឹងការផ្តល់សេវាការងារ
- ពង្រឹងការតម្រង់ទិសដល់ក្រុមគោលដៅអំពីគន្លងការងារ (អាជីពការងារ និងវិជ្ជាជីវៈ) ដោយសហការជាមួយភាគីពាក់ព័ន្ធ
- សម្របសម្រួលលការផ្គត់ផ្គង់តម្រូវការងាររវាងនិយោជិកនិងអ្នកស្វែងរកការងារនៅក្នុងអនុវិស័យជាអាទិភាព
- ... | general |
របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពមានតាវកាលិកអ្វីខ្លះ? ចូររៀបរាប់ពីតាវកាលិកនីមួយៗ? | របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពមានតាវកាលិកមានដូចជា៖
១. សេវាព្យាបាលថែទាំវេជ្ជសាស្រ្ត
- ការព្យាបាលដោយសម្រាកក្នុងមន្ទីរពេទ្យ និងសេវាពិគ្រោះជំងឺក្រៅមានជាអាទី៍៖ សេវាព្យាបាលថែទាំតាមបច្ចេកទេសវិជ្ជាជីវៈសាស្រ្ត សេវាធ្វើរោគវិនិច្ឆ័យ សេវាមន្ទីរពិសោធន៍ និងសេវាពីនិត្យវេជ្ជសាស្រ្តផ្សេងទៀត ឧបករណ៍ផ្នែកសល្យសាស្រ្ត និងសម្ភារបរិក្ខាផ្នែ... | general |
តើក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានវិធានការអ្វីខ្លះ សម្រាប់ពង្រឹងកិច្ចការខាងលើ? | ព័ត៌មានទីផ្សារការងារជួយាកាត់បន្ថយឬលុបបំបាត់គម្លាតលរវាងតម្រូវការនិងការផ្គត់ផ្គងការងារដែលកើតចេញពីការបណ្តុះបណ្តាលជំនាញនិងភាពខុសគ្នានៃទីតាំងភូមិសាស្រ្ត។ ប្រព័ន្ធព័ត៌មានទីផ្សារការងារដែលដំណើរការល្អទាមទារឲ្យមានការប្រមូល ការវិភាគ ការចងក្រង និងការផ្សព្វផ្សាយស្ថិតិ ដែលតំណាងឲ្យថ្នាក់ជាតិ និងប្រភេទទិន្នន័យពាក់ព័ន្ធឯទៀត។ គោលការណ៍នេ... | general |
តើត្រូវមានសកម្មភាពអ្វីខ្លះ ដើម្បីសម្រេចបាននូវសកម្មភាពអាទិភាពនេះ? | ដើម្បីសម្រេចបាននូវសកម្មភាពអាទិភាព ក្រសួងបានដាក់ចេញនូវវិធានការនិងសកម្មភាពដូចខាងក្រោម៖
- ពង្រឹងពណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុភូតគ្រប់មុខសញ្ញាគ្រប់ជាន់ថ្នាក់។ ពង្រឹងលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុភូតដើម្បីប្រចាំការត្រៀមខ្លួនចូលដោះស្រាយនិងផ្សះផ្សារវិវាទ នៅរៀងរាល់ពេលម៉ោងធ្វើការងាររបស់បងប... | general |
តើត្រូវមានវិធានការ បែបណាខ្លះឆ្លើយតបតម្រូវការខាងលើ? | ដើម្បីឆ្លើយតបតម្រូវការជំនាញនៅក្នុងវិស័យនានា ដែលមានការវិនិយោគខ្នាតធំ នាពេលបច្ចុប្បន្ននិងទៅពេលអនាគតទាមទារលឲ្យមានការបង្កើតយន្តការសម្រាប់ឲ្យកម្លាំងពលកម្ម មានឱកាសទទួលបានជំនាញពាក់ព័ន្ធឹងការងារដោយមានការចូលរួមនិងគាំទ្រពីនិយោជក ត្រូវមានវិធានការដូចខាងក្រោម៖
- រៀបចំអភិក្រមតាមវិស័យសម្រាប់កម្មវិធីអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេសនិ... | general |
តើរាជរដ្ឋាភិបាលកម្ពុជាបានមានវិធានការអ្វីខ្លះ? | ដោយពិនិត្យឃើញពីសារៈសំខាន់និងស្ថានភាពអំណោយផលនៃវិស័យឧស្សាហកម្មនៅកម្ពុជារាជរដ្ឋាភិបាលកម្ពុជា បានរៀបចំមកនិងដាក់ចេញនូវ«គោលនយោបាយអភិវឌ្ឍន៍ស្សាហកម្មកម្ពុជាឆ្នាំ ២០១៥. ២០២៥» ដើម្បីជាមគ្គុទេស ជម្រុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការបន្តរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពនិងបរិយាប័ន្នតាមរយៈការធ្វើពិធកម... | general |
តើក្រុមអធិការកិច្ចតែមួយនេះមានសមាសភាពមកពីអង្គភាពណាខ្លះ? | សមាសភាពក្រុមអធិការកិច្ចការងារ តែមួយរួមមានមន្រ្តីអធិការកិច្ចការងារពី៖
- នាយកដ្ឋានអធិការកិច្ចការងារ
- នាយកដ្ឋានវិវាទការងារ
- នាយកដ្ឋានមុខរបរនិងហត្ថពលកម្ម
- នាយកដ្ឋានការងារកុមារ
- នាយកដ្ឋានពេទ្យការងារ
- បេឡាជាតិរបបសន្តិសុខសង្គម
- នាយកដ្ឋានព័ត៌មានទីផ្សារការងារ
- អគ្គលេខាធិការនៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុភូតន... | general |
តើអ្វីខ្លះមិនត្រូវរាប់បញ្ចូលជាមួយប្រាក់ឈ្នួល? | ចំណុចដែលមិនត្រូវជាមួយប្រាក់ឈ្នួលរួមមាន៖ ការព្យាបាលសុខភាពកវិភាជន៍គ្រួសារតាមច្បាប់សោហ៊ុយធ្វើដំណើរអត្ថប្រយោជន៍ដែលប្រយោជន៍ដែលផ្តល់ឲ្យជាពិសេសចំពោះកម្មករនិយោកជិកដើម្បីសម្រួលដល់ការបំពេញមុខងារ។ | general |
តើមន្រ្តីមានសមត្ថកិច្ចអនុវត្តកាតព្វកិច្ចអ្វីខ្លះល់សហគ្រាស គ្រឹះស្ថាន និងកម្មករ និយោជិក? | ការលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរមន្រ្តីមានសមត្ថកិច្ចអនុវត្តកាតព្វកិច្ចអនុវត្តកាតព្វកិច្ចដូចខាងក្រោម៖
- ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ
- ពង្រឹងអធិការកិច្ចការងារតាមរយៈការបង្កើតក្រុមកអធិការកិច្ចចម្រុះ
- រៀបចំរបបអធិការកិច្ចឲ្យបានទៀងទាត់ និងជាប្រចាំដោយកំណត់យ៉ាងតិច ១០០គោលដៅរោងចក្រសហគ្រាសគ្រឹះស្ថានក្នុង១ឆ្នាំ
- រៀបចំបញ... | general |
តើការប្រព្រឹត្តខុសមេបាមានប៉ុន្មានបែប? អ្វីខ្លះ? | ការប្រព្រឹត្តខុសមេបាមាន ៣បែបគឺ៖
ក. មេបាចាស់ទុំ
បងប្អូនទាំងប្រាំពីរសណ្តានក្នុងការទាស់ទែងខ្វែងគំនិតគ្នាហើយបើមានខុសនឹងមានគ្រួសារមួយណាមានជំងឺឈឺថ្កាត់ក្នុងគ្រួសារមានបញ្ហា។
ខ. ខុសមេបាក្រមុំ កំលោះ៖ សំដៅលើការបំពានរបស់ក្រមុះកំលោះក្នុងផ្នែកសីលធម៌ ដូចជាការលួចទាក់ទងគ្នាប្រព្រឹត្តខុសប្រពៃណីដែលឪពុកម្តាយមិនបានដឹង។
គ. ខុសមេបាផ្កាប់មុខ... | general |
តើអ្វីជាកំណាព្យ? ហើយកំណាព្យខ្មែរមានប៉ុន្មានកាព្យ? | កំណាព្យ ជាកំរង់ពាក្យសំដីដែលមានការចាប់ចុងជួនពិរោះរណ្តំមានឃ្លា ប្រយោគ មានល្បះ និងមានកំរិតចំនួនព្យាង្គជាកំណត់។ កំណាព្យរបស់ខ្មែរមានបទ ១៣កាព្យគឺ៖
- បទពាក្យ ៤
- បទពំនោល
- បទពាក្យ៧
- បទថ្យាវត្ត
- បទបន្ទោលកាក
- កាកគតិ
- បទពាក្យ៨
- បទភុជង្គលីលា
- បទពាក្យ៩
- បទព្រហ្មគិតិ
- បទពាក្យ៦
- បទពាក្យ១០
- បទពាក្យ១១។ | general |
តើគេបែងចែកវប្បធម៌ជាប៉ុន្មានប្រភេទ? | គេបែងចែកវប្បធម៌ជា៥ប្រភេទ៖
- សិល្បកម្ម សំដៅលើភាសាវណ្ណកម្ម ល្ខោននាដកម្ម តន្ត្រីស្ថាបត្យកម្មការសម្តែងផ្សេងៗ
- មនុស្សសាស្រ្ត សំដៅលើ គុណធម៌ ចរិយាធម៌ ទំនៀមទំលាប់ច្បាប់ការគ្រប់គ្រងប្រវត្តិសាស្រ្តសាសនា
- ហត្ថកម្ម សំដៅលើការដេរប៉ាក់ ការឆ្លាក់ ការត្បាញការធ្វើគ្រឿងប្រាក់
- កីឡា និងការកំសាន្ត សំដៅលើការប្រដាល់សេរី គុណដំបងល្បែងប្រជាប... | general |
តើពិធីចូលឆ្នាំប្រារព្ធធ្វើឡើងក្នុងគោលបំណងអ្វី? | ពិធីចូលឆ្នាំប្រារព្ធធ្វើឡើងក្នុងគោលបំណង៖
- ដើម្បីឧទ្ទិសកុសលជូនដលវិញ្ញាណក្ខន្តបុព្វបុរសខ្លួន ដែលស្លាប់បាត់បង់ជីវិតទៅហើយ សូមឱ្យបានសេចក្តីសុខចម្រើន។
- ដើម្បីធ្វើបុណ្យកុសលជូនបុព្វបុរសដែលកំពុងមានជីវិតរស់នៅសូមឱ្យលោកបានសេខក្តីសុខ។ ម៉្យាងទៀតជាឳកាសល្អបានធ្វើម្ហូបអាហាដែលមានឪជារស់ឆ្ងាញ់ពិសា និងយកភស្តុភារជូនព្រមទាំង ទឹកថ្លាត្រជាក់... | general |
អ្វីជាបុណ្យអុំទូក និងអកអំបុក? ហើយមានអត្ថន័យសំខាន់ៗអ្វី? | បុណ្យអុំទូកនិងអកអំបុកជាបុណ្យជាតិមួយដែលប្រជាជនខ្មែរយើងតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ អត្ថន័យសំខាន់ៗមាន៖
- នឹកគុណព្រះគង្គាដែលបានឡើងមកស្រោចស្រពដំណាំ និងនាំដីល្បាប់ដ៏មានជីវជាតិដែលធ្វើឱ្យដំណាំលូតលាស់បានល្អ
- នឹកគុណពលយោធោជើងទឹក នៅពេលដែលព្រះបាទជ័យវរ្ម័នទី៧ ដឹកនាំទ័ពតាមទន្លេដើម្បីប្រយុទ្ធជាមួយចាម
- នឹកគុណនិងសុំទោស ចំពោះព្រះធ... | general |
តើការស្គាល់ខ្លួនឯងមានសារៈសំខាន់ណាស់ដូចម្តេច? | ការស្គាល់ខ្លួនឯងមានសារៈសំខាន់ណាស់ដូចជា៖
- ចេះធ្វើជាម្ចាស់លើខ្លួនឯង
- ចេះប្រមាណ គឺមិនមានអំណួតពេក ឬបន្ថោកខ្លួនឯងពេកមិនចង់បានអ្វីហួសពីសមត្ថភាពខ្លួន
- ចេះយកសមត្ថភាពផ្ទាល់ខ្លួនដើម្បីអភិវឌ្ឍន៍សង្គមជាតិ បង្កើនការរស់នៅឱ្យកាន់តែមានលក្ខណៈកាន់តែប្រសើរ សង្គមមានសណ្តាប់ធ្នាប់ របៀបរបបល្អ មានតម្លាភាព យុត្តិធម៌ការគោរពសិទ្ធិមនុស្ស និងវឌ... | general |
តើយុវជនល្អត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ? | យុវជនល្អត្រូវមានលក្ខណៈសម្បត្តិ៖
- កាយសម្បទា មានសុខភាពមាំមួន អវយវៈគ្រប់គ្រាន់ មិនពិការភាព មានភាពឈ្លាសវៃ
- បញ្ញសម្បទា មានចំណេះដឹងទូលំទូលាយ ត្រូវចេះទាំងចំណេះសង្គម និងបច្ចេកទេសវិទ្យាសាស្រ្ត។ ត្រូវមានបំនិនច្បាស់លាស់ត្រឹមត្រូវ មានបទពិសោធន៍ល្អ និងស្វ័យសិក្សាជានិច្ច។
- សីលសម្បទា ត្រូវមានសីលធម៌ និងគុណធម៌ក្នុងការរស់នៅល្អ
- ចេះរួ... | general |
ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានជំនាញសមស្របទៅនឹងតម្រូវការទីផ្សារការងារ តើត្រូវមានវិធានការអ្វីខ្លះជំរុញឲ្យមានការពង្រឹងគុណភាព នៃការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ? | ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានជំនាញសមស្របទៅនឹងតម្រូវការទីផ្សារការងារ ទាមទារឲ្យមានវិធានការក្នុងការពង្រឹងគុណភាពនៃការអប់រំនិងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដូចជា៖
- លើកកម្ពស់ស្តង់ដារជាតិសមត្ថភាព ការធ្វើតេស្តបញ្ជាក់សមត្ថភាពនិងប្រព័ន្ធផ្តល់វិញ្ញាបនបត្រឲ្យស្របតាមស្តង់ដារវិស័យឯកជននិងឧស្សាហកម្ម ដោយយកស្តង់ដារអាស៊ានជាគោល
- ព... | general |
តើបេឡាជាតិរបបសន្តិសុខសង្គមស្ថិតនៅក្រោមអាណាព្យាបាល ក្រសួងណាខ្លះ? ហើយសមាសភាពក្រុមប្រឹក្សាភិបាលមានតំណាងមកពីក្រសួង ស្ថាប័ន ឬអង្គភាពណាខ្លះ? | បេឡាជាតិរបបសន្តិសុខសង្គមស្ថិតនៅក្រោមអាណាព្យាបាល របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជាអាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអាណាព្យាបាលហិរញ្ញវត្ថុ។
ក្រុមប្រឹក្សាភិបាលរបស់បេឡាជាតិរបបសន្តិសុខសង្គមមានសមាសភាពត្រីភាគីដែលមានសមាជិក ៩រូប៖
+ តំណាងរាជរដ្ឋាភិបាល ៥រូប
- តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ... | general |
តើអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមមានអ្វីខ្លះ? | អត្ថប្រយោជន៍របបសន្តិសុខសង្គមរួមមាន៖
- ធានាកម្រិតជីវភាពគ្រួសាររបស់កម្មករនិយោជិក នៅពេលដែលរងហានិភ័យសង្គមនានា
- លើកម្ពស់គុណភាពបរិមាណផលិតផលសហគ្រាស តាមរយៈការជឿជាក់លើការងារ
- រួមចំណែកលើកកម្ពស់សុខភាពកម្មករនិយោជិកតាមរយៈការូលរួមភាគទានសង្គម
- លើកស្ទួយសមធម៌ សាមគ្គីធម៌ និងិយុត្តិធម៌ក្នុងសង្គម តាមរយៈការរំលែកហានិភ័យ
- ធានាសិទ្ធិជាមូល... | general |
តើអ្នកយល់យ៉ាងណាចំពោះនយោបាយរបស់រាជរដ្ឋាភិបាលដែលបង្កើតរបបសន្តិសុខសង្គម? | ចំពោះទស្សនៈរបស់ខ្ញុំផ្ទាល់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបង្កើតរបបសន្តិសុខសង្គមនោះគឺជាការមួយដែលត្រឹមត្រូវ ព្រោះថារាជរដ្ឋាភិបាលបានធ្វើដើម្បីការពារចំពោះប្រជាពលរដ្ឋរបស់ខ្លួនណា ដែលមិនមានលទ្ធភាពរកប្រាក់ចំណូល ឬដែលកំពុងប្រឈមនឹងការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុដោយសារមហានិភ័យសង្គមតាមរយៈការផ្តល់នូវធនធានខាងហិរញ្ញវត្ថុ វត្ថុប្រើ... | general |
ហេតុអ្វីបានជាអ្នកចង់ក្លាយជាគ្រូបង្រៀន? | ពីព្រោះចង់៖
- ចង់ឱ្យយុវជន ជាអ្នកបន្តវេណពីមនុស្សចាស់ធ្វើការអភិវឌ្ឍខ្លួនជាពលរដ្ឋល្អ ដែលជាទីសង្ឃឹម និងសរសទ្រងប្រទេសជាតិ
- អប់រំឱ្យមានចំណេះដឹងទូលំទូលាយអប់រំឱ្យមានសីលធម៌ល្អនិងគុណធម៌ល្អ
- អប់រំឱ្យមានលក្ខណៈវិទ្យាសាស្ត្រនិងបច្ចេកទេសជឿនលឿន
- អប់រំឱ្យមានការគោរពសិទ្ធិគ្នាទៅវិញទៅមកមានលក្ខណៈប្រធិបតេយ្យ
- អប់រំឱ្យមានមនសិការខ្ពស់ចំពោ... | general |
ហេតុអ្វីបានជាត្រូវយកចិត្តទុកដាក់ចំពោះជនជាតិភាគតិច? | បានជាត្រូវយកចិត្តទុកដាក់ចំពោះជនជាតិភាគតិចដោយហេតុថា ជនជាតិភាគតិចក៏ជាមនុស្ស ជនភាគតិចក៏ជាមនុស្សអ្នកទាំងអស់នោះសុទ្ធតែមានទេពកោសល្យ ចំពោះដឹងដោយឡែកៗ ដែលមានប្រយោជន៏ដល់សង្គម ហើយគេក៏ចង់អោយសង្គមយកចិត្តទុកដាក់ចំពោះគេវិញដែរ។ បើសិនជាយើងមិនយកចិត្តទុកដល់ជនជាតិភាគតិចទេ ជនជាតិភាគច្រើននោះក៏មិនអាចមានសន្តិភាពផ្ទៃក្នុងបានដែរ។ ការមិនទុកចិត្ត... | general |
ស្នាដៃសិល្បៈចម្លាក់ខ្មែរក៏ដូចជាសិល្បៈសំណង់ដែរតែងមានវិវត្តន៍ពីសម័យមួយទៅសម័យមួយមិនឈប់ឈរតើរចនាបថភ្នំដាមានលក្ខណសំគាល់បដិមាដូចម្តេចខ្លះ? | រចនាបថភ្នំ គេសង្កេតឃើញពុទ្ធបដិមា “ព្រាហ្មណ៍សាសនា”ជាច្រើននៅអង្គរបុរី កំពត់ស្តី ឧត្គុង។ ដោយខ្លាចលំរូបបដិមានៅសសម័យនោះសុទ្ធតែមានទំរ ឬទំនប់មានរាងជាក្រចកសេះរាងមូលទ្រវែង ជួនកាលទៀត គេយកកេតនភណ្ឌឬជាយសំពត់ របស់រូបបដិមាទល់រួចចម្លាក់នោះតែម្តង។ ជាទូទៅរូបបដិមានៅសម័យនោះឈរមិនត្រង់ទេ គឺមានរាងកាច់ចង្កេះ និងមានសំលៀកបំពាក់ដូចឥណ្ឌា។ | general |
តើពាក្យគរុនិស្សិតមានន័យដូចម្តេច? តើអ្នកត្រូវប្រកាន់អាកប្បកិរិយាបែបណាក្នុងពេលបណ្តុះបណ្តាលនៅមហាវិទ្យាល័យគរុកោសល្យ? | គរុ=គ្រូ=គំរូ
- និស្សិត= អ្នករៀនដែលនៅក្នុងការគ្រប់គ្រងនៃគ្រូឬអ្នករៀនមានកម្រិតយល់ដឹងខ្ពស់
- គរុនិស្សិត =ជាអ្នករៀនផ្នែកច្បាប់គរុកោសល្យ
- ជាអ្នករៀនមុខវិជ្ជាជីវៈផ្នែកខាងគ្រូបង្រៀន ក្នុងពេលបណ្តុះបណ្តាល យើងត្រូវប្រកាន់អាកប្បកិរិយាដូចជា៖ យកចិត្តទុកដាក់តាមដានគិតសង្កេតត្រិះរិះពិចារណាវិភាគធ្វើសំយោគ លើប្រធានបទនីមួយៗដែលលោកសាស្រ្តច... | general |
មូលដ្ឋានច្បាប់ទាក់ទងនិងសិទ្ធិមនុស្សនៅប្រទេសខ្មែរ មានអ្វីខ្លះ? | មូលដ្ឋានច្បាប់ទាក់ទងនិងសិទ្ធិមនុស្សនៅប្រទេសខ្មែរមាន៖
- កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅថ្ងៃ២៣ ខែ តុលា ឆ្នាំ១៩៩១។
- កម្រងអនុសញ្ញា និង កតិកាសសញ្ញាស្តីពីមនុស្សទាំង ១៥ ដែលខ្មែរយើងបានចុះហត្ថលេខា
- រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃ ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣។ | general |
ហេតុអ្វីបានជាអ្នកជ្រើសរើសមុខរបរវិជ្ជាជីវៈជាគ្រូបង្រៀន? | ព្រោះ៖គ្រូបង្រៀនជាមុខរបស់មួយថ្លៃថ្នូរឧត្តុង្គឧត្តមហើយមានប្រយោជន៍ចំពោះជាតិមាតុភូមិក្នុងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីអភិវឌ្ឍ។
- គ្រូបង្រៀនជាវិស្វករនៃព្រលឹង
- ជាអ្នកកសាងសតិបញ្ញារបស់ជាតិ
- ជាអ្នកចង្អុលបង្ហាញពីសេចក្តីសុខសុវត្ថិភាពរបស់សង្គម
- ជាគ្រូពេទ្យព្យាបាលរោគល្ងង់ខ្លៅរបស់ប្រជាជនលើផែនដី
- ជាអ្នកចង្អុលបង្ហាញផ្លូវដ៏ភ្លឺ... | general |
តើសុជីវធម៌ ៦ប្រការមានអ្វីខ្លះ? | សុជីវធម៌ ៦ប្រការមាន៖
- ការស្តាប់ហេតុផលគួរមិនគួរ
- ការស្គាល់ឋានៈខ្លួន និងអ្នកដទៃ
- ការស្គាល់ប្រមាណជីវភាព
- ការស្គាល់កាលសម័យ
- ការស្គាល់ប្រជុំជន និងទីប្រជុំ
- ការស្គាល់មិត្តសំឡាញ់។ | general |
តើសារៈសំខាន់នៃអត្តសញ្ញាណជាតិរបស់ប្រទេសខ្មែរមានអ្វីខ្លះ? | សារៈសំខាន់នៃអត្តសញ្ញាណជាតិរបស់ប្រទេសខ្មែរមាន៖
- ការស្គាល់ពីប្រភពលក្ខណៈនិងតម្លៃនៃព្រលឹងជាតិឱ្យបានច្បាស់លាស់ជាហេតុឈានទៅស្គាល់ពីអរិយធម៌ខ្មែរ និងអាចឱ្យខ្មែរមានមោទនភាពមនសិការ ជាតិខ្ពស់ដែលជាប្រយោជន៍របស់ជាតិនិងប្រជាជន។
- ការចេះរក្សា ការពារ អត្តសញ្ញាណជាតិរបស់ខ្លួន និងមានវិធាការការណ៍ទប់ស្កាត់នូវរាល់ភាពអសកម្មដែលនាំឱ្យប៉ះពាល់ដល់ជ... | general |
ចូររាប់ពិធីបុណ្យដែលមានលក្ខណៈចំរុះ? | ពិធីបុណ្យដែលមានលក្ខណៈចំរុះមាន៖
- បុណ្យចម្រើនព្រះបរិត្ត ពិធីច្រត់ព្រះនង្គ័ល ពិធីសូត្រមន្តរំដោះគ្រោះ សូត្រមន្តរំដោះកម្មផល បុណ្យភ្ជុំ ពិធីបូជាសព ពិធីដង្ហែរសពបុណ្យចូលឆ្នាំខ្មែរ។ | general |
ចូររាប់ពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាសុទ្ធសាធ? | ពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាសុទ្ធសាធមាន៖ បុណ្យចូលវស្សានិងចេញវស្សា
,បុណ្យពិសាខបូជា, មាឃបូជា, កឋិនទាន, បុណ្យផ្កា, បុណ្យបច្ច័យបួន, បុណ្យឆាកមហាបង្សុកូល, បុណ្យទេសនាមហាជាតក។ | general |
តើច្បាប់និងសិទ្ធិមនុស្សខុសគ្នាដូចម្តេច? ចូរផ្តល់អំណះអំណាង។ | ច្បាប់
- កើតឡើងដោយសារមនុស្សជាអ្នកបង្កើត
- ជនណាម្នាក់ប្រព្រឹត្តល្មើសនឹងច្បាប់អ្នកនោះត្រូវមានទោស
- មនុស្សគ្រប់ជាតិសាសន៍ត្រូវគោរពច្បាប់សង្គម
- ដើម្បីឱ្យអាពាហ៍ពិពាហ៍ស្របទៅតាមផ្លូវច្បាប់ គឺគូស្វាមីភរិយាត្រូវនាំគ្នាទៅចុះអត្រានុកូលដ្ធាន។
ឧទាហរណ៍៖លោក អ្នកមិនអាចនេសាទនៅរដូវត្រីពង។
សិទ្ធិមនុស្ស
- មនុស្សគ្រប់រូបចាស់ឬក្មេង ធំឬតូច ប... | general |
មតិភាគច្រើនយល់ថា «ការខិតខំបំពេញការងារនិងទទួលបានប្រាក់បៀវត្សរ៍ច្រើនគឺជាការគ្រប់គ្រាន់សម្រាប់ជីវីតការងាររបស់បុគ្កលម្នាក់ៗ»។ តើអ្នកយល់យ៉ាងណាដែរ? | គោលដៅរបស់មនុស្សភាគច្រើន គឺរំពឹងចង់បានការងារ ដែលខ្លួនចូលចិត្តហើយរកប្រាក់ចំណូលបានច្រើនសម្រាប់បំពេញតម្រូវការផ្ទាល់ខ្លួន និងការរស់នៅប្រចាំថ្ងៃ។ យើងមិនបដិសេធទេថាប្រាក់ឲឬធនធាន គឺជាមធ្យោបាយដ៏សំខាន់ក្នុងការធានានូវតម្រូវការមូលដ្ឋានចាំបាច់មនុស្ស រាប់ទាំងចំណីអាហារសម្លៀកបំពាក់ទីជម្រកសុខភាពអនាម័យ និងការអប់រំជាដើម។ ប៉ុន្តែយើងក៏ត្រូវ... | general |
មានមតិជាច្រើនក្នុងសង្គមខ្មែរបច្ចុប្បន្នយល់ថា ការសិក្សាផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈហាក់មិនមានឧត្តមភាពសម្រាប់ការងារ ឬឋានៈសង្គមដូចការសិក្សាផ្នែកឧត្តមសិក្សានោះទេ។ ចូរបកស្រាយ។ | ប្រទេសកម្ពុជាបានបែងចែកការអប់រំជា២ច្រកគឺ៖ ការអប់រំឧត្តមសិក្សា និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជិវៈ។ កន្លងមកស្ថិតិរបស់ក្រសួងអប់រំលយុវជន និងកីឡា បានបង្ហាញថាអត្រាចូរៀនរបស់សិស្សកម្រិតបរិញ្ញបត្រភាគច្រើនប្រមូលផ្តុំលើមុខវិជ្ជាឯកទេសផ្នែកសង្គម សេដ្ឋកិច្ចនិងការគ្រប់គ្រងធុរកិច្ច ភាសាបរទេស និងព័ត៌មានវិទ្យាជាដើម។ ចំណែកមុខវិ... | general |
តើក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងអ្វី? | ដើម្បីធានានិងទទួលស្គាល់គុណភាពអប់រំ ដែលប្រកបដោយសង្គតិភាពរវាងការអប់រំឧត្តមសិក្សា និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ក្របខ័ណ្ឌគុណវឌ្ឍិជាតិកម្ពុជាត្រូវបានបង្កើតឡើងក្នុងគោលបំណងដូចខាងក្រោម៖
- ផ្តល់នូវការទទួលស្គាល់លើលទ្ធផលសិក្សា ដែលបានបញ្ចប់តាមកម្រិតគុណវឌ្ឍិនីមួយៗ ប្រកបដោយសង្គតិភាពជាតិ
- ជួយបង្កើតច្រកបត់បែនបាន... | general |
តើគោលការណ៍គាំពារសុខភាពមានអ្វីខ្លះ? | គោលការណ៍គាំពារសុខភាពមានដូចជា៖ វិសាលភាពគ្របដណ្តប់ប្រជាជនជាសាកល វិសាលភាពបញ្ចប់តាវកាលិកជាសាកល វិសាលភាពគ្របដណ្តប់ការគាំពារហិញ្ញវត្ថុជាសាកល សមភាពហិរញ្ញប្បទាន សមភាពក្នុងការប្រើប្រាស់ ចីរភាពហិរញ្ញវត្ថុ ភាពសក្តិសិទ្ធិក្នុងការគ្រប់គ្រងទូទៅនៃការគាំពារសុខភាពសង្គម និងគុណភាពសេវាថែទាំ។ | general |
តើគោលការណ៍គំាពារសង្គមមានអ្វីខ្លះ? | គោលការណ៍គាំពារសង្គមមានដូចជា៖
- មូលនិធិសាមគ្គីធម៌ៈ សាមមគ្គីភាព គឺជាតម្លៃមូលដ្ឋានដ៏សំខាន់ នៃការគាំពារសង្គម។ ចំពោះការរអនុវត្តន៍វាគឺជាយន្តការដូចៗគ្នា សំរាប់បែងចែងជាថ្មី នៃប្រាក់ចំណូល ចំពោះជនទាំងឡាយណា ដែលជាគ្រួសារកជនពិការមានកូនក្នុងបន្ទុក។ តាមរយៈការយោគយល់នេះ កម្មករនិយោជិកត្រុវតែងរំលែកកនូវកំរិតដូចគ្នា នៃការប្រឈមនឹងគ្រោះថ្នាក... | general |
ដើម្បីធ្វើឲ្យរបបសន្តិសុខសង្គមយល់ដឹងដល់ក្រុមជនគោលដៅ តើត្រូវមាននយោបាយយ៉ាងណា? | ដើម្បីធ្វើឲ្យរបបសន្តិសុខសង្គមយល់ដឹងដល់ក្រុមជនគោលដៅ ត្រូវមានគោលការណ៍ដូចជា៖
- ត្រូវផ្សព្វផ្សាយតាមរយៈនិយោជក ឬអ្នកតំណាងដើម្បីផ្តល់ព័ត៌មានទៅដល់កម្មករនិយោជិក
- ត្រូវបណ្តោះបណ្តាលជនបង្គោល របស់សហគ្រាសគ្រឹះស្ថានឬតំណាងកម្មករនិយោជិកដើម្បីផ្សព្វផ្សាយ
- ផ្សព្វផ្សាយតាមរយៈប្រព័ន្ធអប់រំដោយផ្ទាល់ តាមរយៈពន្យល់ដល់ក្រុងជនគោលដៅ
- ផ្សព្វផ្សា... | general |
កាតព្វកិច្ចរបស់កម្មករនិយោជិក ឬសិទ្ធិវន្តជាមួយនិយោជិក និងបេឡាជាតិរបបសន្តិសុខសង្គមទាក់ទងនឹងគ្រោះថ្នាក់ការងារ? | នៅពេលជនរងគ្រោះថ្នាក់ការងារដែលកើតឡើងនៅពេលដែលកំពុងធ្វើការ ការធ្វើដំណើរពីលំនៅស្ថានទៅកន្លែងធ្វើការ និងត្រលប់មកវិញ ឬជំងឺវិជ្ជាជីវៈ កម្មករនិយោជិក ឬសិទ្ធិវន្តត្រូវរាយការណ៍ទៅនិយោជន អំពីគ្រោះថ្នាក់ការងារដែលធ្លាក់មកលើខ្លួន ហើយនឹងត្រៀមឯកសារមួយចំនួនតាមរយៈនិយោជកដើម្បីដាក់ជូនបេឡាជាតិរបបសន្តិសុខសង្គមពិនិត្យ និងសម្រេច។ ឯកសារនោះមានជាអា... | general |
កាតព្វកិច្ចរបស់នយោជិក ជាមួយបេឡាជាតិរបបសន្តិសុខសង្គម ទាក់ទងនឹងគ្រោះថ្នាក់ការងារលើកម្មករនិយោជិករបស់ខ្លួន? | ក្រោយពីកម្មករនិយោជិកទទួលរងគ្រោះថ្នាក់ការងារ ឬក្រោយពីបានទទួលដំណឹងពីកម្មករនិយោជិក ឬសិទ្ធវន្តរបស់កម្មករនិយោជិកអំពីព័ត៌មានទាក់ទងនឹងគ្រោះថ្នាក់ការងារ និយោជកត្រូវរៀបចំឯកសារ លិខិតបញ្ជូនអមជាមួយៀជនរងគ្រោះជូនទៅមូលដ្ឋានកសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាជាមួយ ប.ស.ស។ ក្នុងរយៈពេល ៤៨ម៉ោងយ៉ាងយូរនៃមថ្ងៃធ្វើការ និយោជកត្រូវផ្ញើររបាការណ... | general |
តើសេវាស្តាស្តីនីតិសម្បទាមានអ្វីខ្លះ? | សេវាស្តានីតិសម្បទាមាន ៣ចំណុចសំខាន់៖
១. សេវាកែលំអកាយសម្បទា មានជាអាទិ៍ បង្វឹកបង្ហាត់ធ្វើយ៉ាងណាឲ្យជនរងគ្រោះអាចរស់នៅប្រកបការងារនិងជីវភាពសង្គមបាន ដោយការព្យាយាមតាមរយៈការធ្វើចលនា ការផ្តល់អវៈយវៈសប្បនិមិត្ត និងការសម្រួលធ្វើចលនា នានាដូចជារទេះរុញ ឬរទេះស្វ័យប្រវត្តិដែលអាចឲ្យជនរងគ្រោះបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយបាន។ បង្វឹកជនរងគ្... | general |
តើបេឡាជាតិរបបសន្តិសុខសង្គម មានបុព្វសិទ្ធិនៃអំណាចសាធារណៈអ្វីខ្លះ? | បេឡាជាតិរបបសន្តិសុខសង្គម មានបុព្វសិទ្ធិនៃអំណាចសាធារណៈក្នុងការប្រមូលចំណូល ការឲ្យលសងបំណុលនិងការការពារទ្រព្យសម្បត្តិ។ បុព្វសិទ្ធនេះអាចអនុវត្តនៅពេលដែលសហគ្រាស គ្រឹះស្ថាន ក្ស័យធន ឬត្រូវបានជម្រះបញ្ជីដោយតុលាការ បន្ទាប់ពីកាលបរិច្ឆេទនៃការចេញសាលក្រមរបស់តុលាការ។ នីតិវិធី នៃការទារបំណុលរបស់បេឡាជាតិរបបសន្តិសុខសង្គម ត្រូវកំណត់ដោយប្រកា... | general |
តើអ្នកគិតថារបបសន្តិសុខសង្គមជួយអ្វីខ្លះដល់អ្នក? | របបសន្តិសុខសង្គមនីមួយៗបានជួយដល់ខ្ញុំបាទឬនាងខ្ញុំដូចជា៖
ជាទូទៅរបបសន្តិសុខសង្គមនេះនូវបណ្តាលប្រទេសនានាលើពិផពលោកគេតែងតែអនុវត្តហើយទទួលបានជោគជ័យដល់ប្រជាពលរដ្ឋរបស់គេ ទោះបីជាច្បាប់តម្រូវឲ្យមានការបង់ភាគទានក៏ដោយ ប៉ុន្តែអត្រាបង់ភាគទាននេះមានចំនួនតិចតួច បើធៀបទៅនឹងការចំណាយគំហុគរបស់បុគ្គលម្នាក់ៗនៅពេលដែលយើងជួបហានិភ័យសង្គមនានា។ ហើតសម្រ... | general |
ចូររៀបរាប់់ភារកិច្ចសំខាន់របស់បេឡាជាតិរបបសន្តិសុខសង្គម? | បេឡាជាតិរបបសន្តិសុខសង្គមមានភារកិច្ចដូចខាងក្រោម៖
- គ្រប់គ្រងរបបសន្តិសុខសង្គម ដោយអនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិលនៃច្បាប់ស្តីពីការងារ
- ធានាឲ្យបានសមស្របនូវតាវកាលិកទាំងឡាយ សម្រាប់សមាជិកនៃប.ស.ស ក្នុងគោលដៅជួយសម្រាលការលំបាកនានានៅពេលជរាភាពទុព្វលភាព មរណភាព ហានិភ័យការងារ ឬពេលជួបប... | general |
ដូចម្តេចដែលហៅថា ជំងឺវិជ្ជាជីវៈ? | ជំងឺវិជ្ជាជីវៈគឺជាជំងឺដែលបណ្តាលមកពីវិជ្ជាជីវៈ ក៏ត្រូវចាត់ទុកជាហានិភ័យការងារដែរ។ រដ្ឋមន្រ្តីក្រសួងទទួលបន្ទុកវិស័យរបបសន្តិសុខសង្គម និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលត្រូវចេញប្រកាសរួមស្តីពីការកំណត់បញ្ជីជំងឺវិជ្ជាជីវៈដោយមានភ្ជាប់មកជាមួយនូវបញ្ជី នៃមុខរបរដែលប៉ះពាល់ដោយជាតិពុល និងមុខរបរដែលត្រូវអនុវត្តនៅក្នុងលក្ខខណ្ឌឬតំបន់មានលក្ខណៈម... | general |
ដើម្បីទទួលបានតាវកាលិកឧត្តរជីវី តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ? | ដើម្បីទទួលបានតាវកាលិកឧត្តរជីវី ត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖
+ ប្តី ឬប្រពន្ធដែលបានរៀបអាពាហ៍ពិពាហ៍ដោយមានចុះអត្រានុកូលដ្ឋាន មុនពេលមានគ្រោះថ្នាក់ការងារឬមុនពេលទទួលមរណៈភាពដោយគ្រោះថ្នាក់ការងារនៃប្តីឬប្រពន្ធដែលជាសមាជិកនៃប.ស.ស។ ក្នុងករណីដែលឧត្តរជីវីជាប្រពន្ធ ឬប្តីរៀបអាពាហ៍ពិពាហ៍ថ្មីទោះជាមាន ឬគ្មានសំបុត្រអាពាហ៍ពិពាហ៍ក្តីត្រូវផុត... | general |
តើឧត្តរជីវីតគឺជាជនប្រភេទណាខ្លះ? ចូរឲ្យឧទាហរណ៍? | ឧត្តរជីវី គឺអ្នកនៅរស់រាន្តមានជីវីតដែលជាសហព័ទ្ធ កូន និងឪពុកម្តាយ (ប្តីឬប្រពន្ធ) ឬជនចាស់ជរាដែលទទួលរងហានិភ័យការងាររហូតដល់បាត់បង់ជីវីតហើយមានលក្ខណៈសម្បត្តិ និងបានបំពេញលក្ខខណ្ឌដូចខាងក្រោម៖
- ប្រពន្ធ ឬប្តីមានការលែងលះគ្នាឬបែកបាក់គ្នា បានរៀបការពេញច្បាប់ដោយមានចុះបញ្ជីងអត្រានុកូលដ្ឋាន មុនពេលមានគ្រោះថ្នាក់ឬមុនពេលជនរងគ្រោះបាត់បង់ជី... | general |
ចូររៀបរាប់ពីប្រភពធនធានរបស់បេឡាជាតិរបបសន្តិសុខសង្គម? | ប្រភពធនធាន នៃបេឡាជាតិរបបសន្តិសុខសង្គម មានដូចខាងក្រោម៖
- ធនធានដំបូងដែលរដ្ឋផ្តល់សម្រាប់ការបង្កើតក បេឡាជាតិរបបសន្តិសុខសង្គម
- ការផ្ទេរក្នុងលក្ខណៈអន្តរាគមន៍សាធារណៈដែលមានចែងក្នុងថវិការដ្ឋ ដូចជាឧបត្ថម្ភសម្រាប់ដំណើរការ និងឧបត្ថម្ភធនជាមូលធន
- ភាគទានរបស់សមាជិកនៃបេឡាជាតិរបបសន្តិសុខសង្គម និងនិយោជិកដែលទុកសម្រាប់ហិរញ្ញិប្បទានលើផ្នែ... | general |
ចូររៀបរាប់ពីទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ ២០១៦ របស់បេឡាជាតិរបបសន្តិសុខសង្គម? | ទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ ២០១៦របស់បេឡាជាតិរបបសន្តិសុខសង្គម មានដូចជា៖
- ពង្រឹង ពង្រីក និអភិវឌ្ឍន៍ផ្នែកហានិភ័យការងារ ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត
- បន្តរៀបចំបែបបទ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីដាក់ឲ្យដំណើរការ ផ្នែកថែទាំសុខភាពនៅឆ្នាំ២០១៦នេះ
- រៀបចំបែបបទ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីដាក់ឲ្យដំណើរការ ... | general |
ដូចម្តេចដែលហៅថា ហានិភ័យសង្គម? ចូររៀបរាប់? មានគោលការណ៍គ្រឹះប៉ុន្មានចំណុច? | ហានិភ័យសង្គម គឺជាសំណុំនៃព្រឹត្តិការណ៍ដែលអាចនឹងកើតឡើងនាពេលអនាគតដោយឥតព្រៀងទុកជាមុនធ្វើឲ្យោប៉ះពាល់ដល់សន្តិសុខសេដ្ឋកិច្ចរបស់បុគ្គល។ ហានិភ័យសង្គមមានគោលការណ៍គ្រឹះ៥ចំណុចគឺ៖
១. កត្តាធម្មជាតិ
ក. ទាក់ទងទៅនឹងភូគព្ភសាស្រ្ត ដូចជាការរញ្ជូយផែនដី បន្ទុះភ្នំភ្លើង រលកយក្ស ដែលបណ្តាលមកពីការរញ្ជួយផែនដីនៅបាតសមុទ្រ ការហូតច្រោះដីដែលបណ្តាលមកពី... | general |
តើនៅក្នុងពិធីបញ្ចេញម្លប់មានពិធីអ្វីខ្លះ? | ក្នុងពិធីបញ្ចេញម្លប់មានពិធី៖
- ពិធីធ្វើធ្មេញបំពេញលក្ខណ៍
- ពិធីកាត់ស្លឹក
- ពិធីសូត្រមន្តឬស្រោចទឹក
- ពិធីបុកល័ក
- ពិធីជីកខ្មែរ
- ពិធីបញ្ចូលខ្មោចដំរីសារ។ | general |
ដើម្បីឱ្យប្រទេសជាតិមានភាពរីកចម្រើនគេត្រូវយកចិត្តទុកដាក់លើវិស័យអ្វីខ្លះ? | ដើម្បីឱ្យប្រទេសជាតិមានភាពរីកចម្រើនគេត្រូវយកចិត្តទុកដាក់លើវិស័យដូចជា៖
ក. វិស័យវប្បធម៌មាន
- ចំណេះដឹង៖ ជំនឿ សាសនា វិជ្ជា វិទ្យាស្យង់
- ផ្សព្វផ្សាយ៖ ភាសា អក្សរ សញ្ញា អក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈព័ត៌មាន
- អនុវត្តន៍៖ ទំនៀមទំលាប់ ប្រពៃណី ការសិក្សា អប់រំ កីឡា ល្បែងកំសាន្ត ច្បាប់។
ខ. វិស័យសង្គមមាន
- គ្រឿងសង្គម៖ លំនៅដ្ឋាន ចំណ... | general |
ហេតុអ្វីបានជារាជរដ្ឋាភិបាលចាត់ទុក វិស័យឯកជនជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍន៍វិស័យឯកជននិងការងារនៅកម្ពុជាដូចដែលបានចែងក្នុងយុទ្ធសាស្រ្តចតុកោណសំណាក់កាលទី៣? | វិស័យឯកជនមានតួនាទីគន្លឹះក្នុងការជំរុញកំណើន និងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចតាមរយៈការចូលរួមចំណែកធ្វើឲ្យសម្រេចនូវគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម ការបញ្ចូនបច្ចេកវិទ្យាទំនើប និងគំនិតច្នៃប្រឌិតសំដៅបង្កើនប្រសិទ្ធភាព និងពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិព្រមទាំងការបង្កើតការងារ ដើម្បីកាត់បន្ថយភាពក... | general |
តើអ្វីជាគុណធម៌? | គុណធម៌ជាតម្លៃល្អ ដែលស្តែងចេញតាមរយៈការវាចាចិត្តនិងសកម្មភាពរបស់មនុស្ស។ | general |
តើក្នុងសង្គមមនុស្ស និង សង្គមទាំងមូល ត្រូវមានសិទ្ធិអ្វីខ្លះ? | សិទ្ធិក្នុងសង្គមមនុស្ស និង សង្គមទាំងមូល គឺសិទ្ធិមានអាកាស និង ទឹកស្អាត ព្រមទាំងមានបរិស្ថានធម្មជាតិ ដែលផ្តល់សុខភាពដល់យើងទាំងអស់គ្នា។ | general |
កាលពីសម័យ UNTAC ក្រុមបឹក្សាជាតិជាន់ខ្ពស់ ក្រោមព្រះអធិបតីភាពនៃសម្តេចព្រះ នរោតមសីហនុ នៅ មហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំបានចុះហត្ថលេខា ចូលជាភាគីក្នុងអនុសញ្ញា និង កតិកាសញ្ញាចំនួន៧។ តើអនុសញ្ញា និង កតិកាសញ្ញាទាំងនោះមានអ្វីខ្លះ?ង | អនុសញ្ញា និង កតិសញ្ញាទាំងនោះមានដូចជា៖
- កតិសញ្ញាអន្តជាតិស្តីពលរដ្ឋ និង សិទ្ធិនយោបាយ
- កតិកាសសញ្ញាអន្តជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គម និង វប្បធម៌
- អនុសញ្ញាអន្តជាតិស្តីពីសិទ្ធិកុមារ
- សិទ្ធិនារី
- សិទ្ធិជនភៀសខ្លួន
- ពិធីសារស្តីពីឋានៈនៃជនភៀសខ្លួន និង
- អនុសញ្ញាប្រឆាំងនិងទារុណកម្ម | general |
អនុសញ្ញាស្តីពីការបង្ការ និង ផ្តន្ទាទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ត្រូវបានប្រទេសកម្ពុជាចូលជាភាគីកាលពីថ្ងៃ ខែ ឆ្នាំណា? ហើយអ្នកណាជាអ្នកចុះហត្ថលេខា? | អនុសញ្ញាស្តីពីការបង្ការ និង ផ្តន្ទាទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ត្រវបានប្រទេសកម្ពុជាចូលជាភាគីកាលពី ថ្ងៃ ១៩ ខែ សីហា ឆ្នាំ ១៩៥០ ដោយសម្តេចបវរសេដ្ឋា សឺន សាន។ | general |
តើសិទ្ធិពិសេស ជាអប្បបរមា សំរាប់អ្នកទោសស្រ្តីមានអ្វីខ្លះ? | សិទ្ធិពិសេសជាអប្បបរមាសំរាប់អ្នកទោសស្ត្រីមាន៖
- សិទ្ធិនៅដាច់ដោយឡែកពីអ្នកទោសបុរស
- សិទ្ធិមានតែភ្នាក់ងារនារីតែប៉ុណ្ណោះចូលត្រួតពិនិត្យ
- សិទ្ធិមានសេវាកម្មពេទ្យសំរាប់អនាម័យស្រ្តីភេទ | general |
មនុស្សបីជំពូកដែលមិនត្រូវទទូលទោសប្រហារជិវិតជាដាច់ខានមានមនុស្សប្រភេទណាខ្លះ? | មនុស្សដែលត្រូវទទួលទោសប្រហារជិវិតាជាដាច់ខាតនោះមានបីប្រភេទគឺ កុមារ ស្រ្តីមានផ្ទៃពោះ និង មនុស្សចាស់។ | general |
ការឲ្យសច្ចាប័នលើកកម្រងឯកសារសិទ្ធិមនុស្សដែលជាកតិកាសញ្ញា និង អនុសញ្ញាអន្តជាតិទាំងនោះ បានន័យថា ប្រទេសកម្ពុជាមានភាតព្វកិច្ចត្រូវធ្វើអ្វីខ្លះ? | កាតព្វកិច្ចដែលប្រទេសកម្ពុជាត្រូវធ្វើគឺ ព្រមប្តេជ្ញាគោរពតាមបញ្ញត្តិនានានៃកតិកាសញ្ញា និង អនុសញ្ញាអស់ទាំងនោះហើយច្បាប់ទាំងឡាយរបស់ប្រទេសកម្ពុជា មិនត្រូវផ្ទុយនិងខ្លឹមសារនៃឯកសារអស់ទាំងនោះឡើយ។ | general |
តើកតិកាសសញ្ញា និង អនុសញ្ញាទាំងនោះមានឈ្មោះអ្វី? | កតិសញ្ញា និង អនុសញ្ញានោះមានដូចតទៅ៖
- អនុសញ្ញាស្តីពីការបង្ការ និង ផ្តន្ទាទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍
- អនុសញ្ញាអន្តជាតិស្តីពីការបញ្ឈប់ និង ការផ្តន្ទាទោស ឧក្រិដ្ខកម្ម (ប្រកាន់ពណ៍សម្បុរ) អាប៉ាថេត។
- អនុសញ្ញាអន្តជាតិស្តីពីការបំបាត់ចោលសព្វបែបយ៉ាងនៃការប្រកាន់ពូជសាសន៍
- កតិការសញ្ញាអន្តជាតិ ស្តីពីសិទ្ធិពលរដ្ឋ និង សិទិ្ធនយោបា... | general |
តើសេចក្កីបំណងចំបងក្នុងការបង្រៀនសិទ្ធិមនុស្សគឺដើម្បីអ្វី? | បច្ចុប្បន្ន រាជរដ្ឋាភិបាលបានបញ្ជូនការបង្រៀនវិជា្ជសិទ្ធិមនុស្សទៅក្នុងកម្មវិធីសិក្សានៃក្រសួងអប់រំជាតិហើយ។ នេះជាសេចក្កីបំណងរបស់អង្គរការសហប្រជាជាតិ ក៏ដូចជាប្រទេសនានាក្នុងពិភពលោកដែរដូចជា៖
- គឺបង្រៀនមនុស្សអោយស្រលាញ់សន្តិភាព អហិង្សា
- និងការប្រើអាវុធ ព្រមទាំងបង្រៀនអំពីអភិវឌ្ឍន៏
- អោយមនុស្សយកចិត្តទុកដាក់បរិស្ថាន។ | general |
ជនជាតិណាដែលបានបង្កើតកីឡាអូឡាំពិកមុនគេ? កើតឡើងនៅឆ្នាំណា? ដើម្បីអ្វី? លក្ខណៈពិសេសនៃល្បែងកីឡា? | ជនជាតិដែលបានបង្កើតល្បែងកីឡាអូឡាំពិកមុនគេ គឺជនជាតតិក្រិច នៅឆ្នាំ៧៧៦ មុនគ.ស ដើម្បីជាកិត្តិយសដល់ទេវៈសិល។ លក្ខណៈពិសេសនៃកីឡាអូឡាំពិកគឺលេង៤ ឆ្នាំម្តង ពេលលេងកីឡារាល់ទំនាស់ ឬសង្គ្រាមត្រូវបញ្ឈប់សកម្មភាព។ | general |
តើសម័យមុនអង្គរ និងសម័យអង្គរ បុព្វបុរសខ្មែរបានស្ថាបនាប្រាសាទនិយមគោរពទេវៈអ្វីខ្លះ? | សម័យមុនអង្គរ (ឥទ្ធិពលសិវនិយម)
- សម័យសំបូរ៖ ប្រាសាទសំបូរព្រៃគុក ប្រាសាទភ្នំធំ
- សម័យកំពង់ព្រះ៖ ប្រាសាទកំពង់ព្រះ ប្រាសាទភូមិប្រាសាទ
- សម័យព្រៃក្មេង៖ ប្រាសាទព្រៃក្មេង ប្រាទអណ្តែត។
សម័យអង្គរ៖
- សម័យគូលែន៖ ប្រាសាទដំរីក្រាប ប្រាសាទខ្ទឹងស្លាប់ប្រាសាទរូបអារក្ស ប្រាសាទថ្មដាប់ ប្រាសាទគគី ប្រាសាទអ្នកតា
- សម័យព្រះគោ (សិវនិយម)៖ ប្រ... | general |
តើព្រះពុទ្ធសាសនានិកាយហីនយាន និងមហាយានមានអត្ថន័យបែបណា? ខុសគ្នាដូចម្តេច? | ព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទេសឥណ្ឌាក្នុងស.វទី ៦មុនគ.សប្រហែលគ្នានិងកំណើតព្រាហ្មនិយម (សម័យទី២នៃលទ្ធិសាសនាព្រាហ្ម) ដែរ។ លុះក្រោយមកក្នុងរជ្ជកាលព្រះកនិស្កៈប្រមាណក្នុងស.វទី១នៃគ.សព្រះពុទ្ធសាសនាចែកចេញជា២និកាយ គឺនិកាយមហាយាននឹងនិកាយហីនយាន។
- និកាយហីនយាន៖ ចែកចេញនៅទិសខាងត្បូងនៃប្រទេសឥណ្ឌា (ទក្សិណនិកាយ) ជាយានតូចចង្អៀត (ន័យប្រៀបធ... | general |
ការស្វែងរកសុខ ឬប្រាថ្នាចង់បានព្រះនិព្វាននោះតើមានអត្ថន័យដូចម្តេច? | កាលណាគេបានសំរេចមគ្គ (មគ្គ ឬផ្លូវទៅកាន់ការរំលត់ទុក្ខមានអង្គ៨) គេអាចធ្វើដំណើរឆ្ពោះទៅរកព្រះនិព្វានក្តីការធ្វើដំណើរតាមតម្រាយផ្លូវនៃនិញ្វនក៏បានសំរេចសុខដែរ។ ពុទ្ធបរិស័ទ ឬពុទ្ធសាសនិកជនមើលឃើញថាជីវិតលាកិយមិនទៀងទាត់អ្វីៗមិនស្ថិតស្ថេរ សេចក្តីសុខ ការសប្បាយ ទ្រព្យសម្បត្តិ កិត្តិយស សេចក្តីរុងរឿង ជីវិតនិងរូបកាយតែងប្រែប្រួល ឬវិនាសទៅវិ... | general |
ដើម្បីបង្ហាញអំពីការគោរពបូជាចំពោះព្រះពុទ្ធសាសនា។ តើពុទ្ធសាសនិកជនត្រូវធ្វើដូចម្តេចខ្លះ? | តាមការបរិច្ចាគជាបច្ច័យ ឬម្ហូបអាហារ ឬការឧបត្ថម្ភតាមកំលាំងកាយកំលាំងចិត្តដល់មនុស្ស សត្វគ្រប់ប្រភេទពិសេសអ្នក ដែលើប្រតិបត្តិសាសនាយ៉ាងខ្ជាប់ខ្លួនការអនុវត្តព្រះធម៌ ប្រៀបប្រដៅដែលព្រះ ពុទ្ធអង្គបានសម្តែងទុកមក ឬអាចប្រកាន់ខ្ជាប់សីល៥ ឬសីល៨ ឬសីល១០ ដើម្បីឱ្យជីវិតបានសុខស្ងប់ និងវៀរចាករាល់អំពើសៅហ្មងទាំងឡាយមានកាយ វាចា និងចិត្តជាដើម។ | general |
តើសីលប្រាំក្នុងព្រះពុទ្ធសាសនាមានការវៀរចាកប៉ុន្មានយ៉ាង? អ្វីខ្លះ? | សីលប្រាំក្នុងព្រះពុទ្ធសាសនាមានការវៀរចាក៥យ៉ាង៖
- បាណាតិបាតា = វៀរចាកការសម្លាក់ជីវិតសត្វ
- អទិន្ទាទានា = វៀរចាកការលួចទ្រព្យរបស់គេ
- កាមេសុមិច្ឆាចារា = វៀរចាកការលួចកូនប្រពន្ធគេ
- មុសាវាទា = វៀរចាកការពោលពាក្យកុហក
- សុរាមេរយមជ្ជប្បទាទដ្ឋានា = វៀរចាកការផឹកទឹក ស្រវឹង សុរា។ | general |
តើធម្មទេសនារបស់ព្រះពុទ្ធផ្តល់សារប្រយោជន៍អ្វីខ្លះដល់ពុទ្ធសាសនិកជន ឬ ពុទ្ធបរិស័ទ? | ធម្មទេសនា (ការសម្តែងធម៌) របស់ព្រះពុទ្ធជាពាក្យប្រៀបប្រដៅមានអត្ថន័យនិងខ្លឹមសារពេញលេញល្អបរិសុទ្ធ។ ពាក្យទូន្មានប្រៀបប្រដៅរបស់ព្រះពុទ្ធមានលក្ខណៈ៤យ៉ាង៖
- មានខ្លឹមសារល្អ
- អាចទទួលយកបានដោយរីករាយ
- ស្របនឹងជីវិតរស់នៅរបស់មនុស្ស
- មានភាពពិតប្រាកដ។ ការទូន្មាននៃផ្លូវមកនូវសេចក្តីសុខទាំងឡាយ៖
- ការគោរពជីវិតរស់នៅរបស់មនុស្ស និងមិនរំលោភបំ... | general |
គេដឹងថាសិល្បៈសំណង់ប្រាសាទបុរាណខ្មែរមានតាំងពីសម័យហ្វួណនមកហើយស្នាដៃសិល្បៈនេះចេះតែវិវត្តន៍ហូរហែរហូតដល់សម័យបាយ័ន។ ដើម្បីសំរួលការសិក្សាតើគេដាក់ឈ្មោះថារចនាបថអ្វីខ្លះ? ចែកចេញដូចម្តេច? | គេចែកសិល្បៈជារចនាបថដោយយកឈ្មោះប្រាសាទសំខាន់ៗមកដាក់នៃរចនាបថទាំងនោះដូចតទៅ៖
- រចនាបថភ្នំដា (ស.វទី១ដល់៦)
- រចនាបថភ្នំសំបូរ (ពាក់កណ្តាលទី១នៃស.វទី៧)
- ព្រៃក្មេង (ពាក់កណ្តាលទី២នៃស.វទី៧)
- រចនាបថកំពង់ព្រះ (ស.វទី៨)
- គូលែន (ពាក់កណ្តាលទី១នៃស.វទី៩)
- ព្រះកោ (១/៤ចុងក្រោយនៃស.វទី៩)
- បាខែង (ចុងស.វទី៩ ដើមស.វទី១០)
- កោះកែ (១/៤ទី២នៃស.វទ... | general |
តើវង់ភ្លេងអាយ៉ៃមានប្រវត្តិដូចម្តេចខ្លះ? មានអត្ថន័យបែបណា? ចូរពន្យល់។ | ប្រវត្តិនៃវង់ភ្លេងអាយ៉ៃ៖វង់ភ្លេងអាយ៉ៃគឺយកតាមឈ្មោះអ្នកបង្កើតវង់ភ្លេងនេះមកដាក់តែម្តងគឺតាយ៉ៃ។ គាត់កើតនៅឆ្នាំ១៨៧៨នៅឈើនាងខ្ពស់ឃុំព្រះពុទ្ធនិញ្វនស្រុកគងពិសី ខេត្តកំពង់ស្តី គាត់ស្លាប់នៅឆ្នាំ១៩៥៨។
- កាលពីជំនាន់តាយ៉ៃ៖ វង់ភ្លេងនេះមានទ្រខ្សែ៣មួយប៉ីដងវែង១ ប៉ីអ១ ខ្លុយ១ ស្គរដៃ១ និងក្រាប់១គូ។
- នៅជំនាន់តាម៉ុក តាមសង្ហផន៖ វង់ភ្លេងនេះប្... | general |
បច្ច័យ៤ជាពិធីបុណ្យប្រពៃណីមួយដែលប្រជាជនយើងនិយមធ្វើ។ តើគេប្រារព្ធធ្វើបុណ្យនេះឡើងដើម្បីអ្វី? | អត្ថន័យក្នុងពិធី៖ បុណ្យបច្ច័យ៤គេប្រារព្ធធ្វើឡើងសំរាប់ជូនអ្នកមានគុណពេលោកចាស់ជរា ដើម្បីឱ្យអ្នកមានគុណបានឃើញផ្ទាល់ត្រេកអរ ជ្រះថ្លាក្នុងកុសល។ ម៉្យាងទៀតគេធ្វើក្នុង បំនងបញ្ចូនកុសលទៅដល់មាតាបិតាជីដូនជីតាដែលបានចែកឋានទៅលោកខាងមុខ។ គេប្រារព្ធធ្វើបុណ្យនេះនៅពេលណាក៏បានស្រេចលើសាមីដើមបុណ្យកំណត់ ឬពេលមានឳកាសល្អ។ នៅក្នុងពិធីបុណ្យនេះគេត្រូវ... | general |
នៅថ្ងៃ៣០មេសាកន្លងទៅនេះប្រជាជនកម្ពុជាបានប្របារព្ធពិធីបុណ្យប្រពៃណីជាតិមួយនៅទីវាលព្រះបេរុ៍។ តើពិធីនេះឈ្មោះអ្វី? មានអត្ថន័យដូចម្តេច? | ប្រជាជនបានប្រារព្ធធ្វើពិធីបុណ្យច្រត់ព្រះនង្គ័ល។ ការប្រារព្ធធ្វើពិធីនេះគឺគេប្រមើលមើលក្នុង់ឆ្នាំខាងមុខលើការសាបព្រោះដាំដុះរបស់ប្រជាជនថាតើភោគផលកសិកម្មទទួលបានលទ្ធផលដូចម្តេចទទួលបានបរិបូណ៌ ឬខ្វះខាតយ៉ាងណា។ បុណ្យនេះគេប្រារព្ធធ្វើរៀងរាល់ថ្ងៃ៤រោច ខែពិសាខរាល់ឆ្នាំ។ | general |
នៅក្នុងព្រះពុទ្ធសាសនាពាក្យ “ត្រៃរត្ននិងព្រះត្រៃបិដក” សំរាប់សំគាល់អ្វី? | ត្រៃរត្ឋ ត្រៃរ័ត្ឋ ឬត្រ័យរត្ត = រត្ឋត្រយ តិរតន ឬរតនត្តយ = រ័ត្ឋ៣ រត្តន៣ ឬប្រជុំនៃរ័ត្ឋ៣ = ការួបរួមនៃរតនៈ ៣គឺព្រះពុទ្ធរ័ត្ឋ ព្រះធម៌រ័ត្ឋ ព្រះសង្ឃរ៏ត្ឋ។ ត្រៃបិដក ឬត្រ័យបិដក ឬតេបិដក “ល្អីបី ប្រជុំនៃល្អឺបី” ប្រជុំនៃព្រះធម្មវិន័យពុទ្ធសាសនា៣ចំណែកគឺ៖
- វិន័យបិដក (ច្បាប់ទូន្មាន) ដែលព្រះសព្វញ្ញុពុទ្ធ ទ្រង់ត្រាស់បញ្ញាត និងអនុញ្ញ... | general |
ឆ្លងតាមការសិក្សាបានបង្ហាញថាព្រះពុទ្ធសាសនាត្រូវគេបោះបង់ចោលអស់ នៅស.វទី៧។ តើការបោះបង់ចោលនេះបណ្តាលពីបុព្វហេតុអ្វីខ្លះ? ព្រះពុទ្ធសាសនាមានជីវិតឡើយវិញនៅពេលណា? | នៅក្នុងវិស័យសាសនាសិលាចារឹកបានឱ្យដឹងថា មានការគោរពបូជាចំពោះគណៈផ្សេងៗដែលបានរួមរស់ជាមួយគ្នា។ មុនដំបូងប្រជាជននគរភ្នំពេញចិត្តព្រះពុទ្ធសាសនាជាខ្លាំង ព្រោះជាសាសនារំលាយវណ្ណៈក្នុងសង្គម។ ប៉ុន្តែក្រោយមកគេបោះបង់ចោលព្រះពុទ្ធសាសនាបន្តិចម្តងៗរហូតអស់នៅស.វទី៧ ហើយបែរទៅគោរពសាសនាផ្សេងៗជំនួសវិញ។ បុព្វហេតុនៃការបោះបង់នេះបណ្តាលមកពី៖
- ព្រះមហាក... | general |
ប្រជាជនកម្ពុជាភាគច្រើនកាន់ព្រះពុទ្ធសាសនានិយមធ្វើបុណ្យទានផ្សេងៗដោយនិមន្តព្រះសង្ឃសូត្រមន្ត។ តើពិធីសូត្រមន្តមានប៉ុន្មានបែប? សូត្រមន្តដើម្បីអ្វី? | ពិធីសូត្រមន្តមានពីរបែប៖
- សូត្រមន្តចំណាប់ផ្តើមពិធីបុណ្យប្រពៃណីជាតិផ្សេងៗ
- សូត្រមន្តបណ្តេញឧបទ្រុពចង្រៃ ឬរដោះគ្រោះយោងគ្រោះប្រទាក់ស្មាព្រហ្មរួចរៀបចំលើករាសី។
ពិធីសូត្រមន្តទាំងនេះធ្វើឡើងដើម្បី៖
- ចំរើនសិរីសួស្តី និងជាការបើកកម្មវិធីបុណ្យដើម្បីជាការគោរពបូជាចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រមទាំងប្រកាសចំពោះទេវតា ម្ចាស់ទឹកដីថ... | general |
នៅក្នុងគ្រួសារខ្មែរចាត់ទុកពិធីបុណ្យខ្មោចឬបូជាជាសងជាករណីកិច្ចមួយដែលគ្រួសារត្រូវបំពេញ។ តើអ្នកយល់យ៉ាងណាចំពោះបញ្ហាដែលបានលើកឡើងបែបនេះ? | នៅក្នុងគ្រួសារខ្មែរមិនខុសពីគ្រួសារនៃជាតិសាសន៍ដទៃឡើយ កាលណាបើមានមនុស្សស្លាប់ គេតែងរៀបចំធ្វើបុណ្យជូនដំណឹងខ្មោចនោះតាមទំនៀមទំលាប់ដែលប្រែប្រួលទៅតាមសម័យកាល និងប្លែកខ្លះៗ ទៅតាមតំបន់នីមួយៗ។ នៅក្នុងគ្រួសារខ្មែរយើងចាត់ទុកពិធីបុណ្យខ្មោចឬបូជាសពនេះជាភារកិច្ច និងកាតព្វកិច្ចគ្រួសារត្រូវតែបំពេញ។ កាលណាគេរំលងប្រពៃណីនេះដោយទុកឱ្យឪពុក ម្តាយ... | general |
តាមការសង្កេតក្នុងពិធីមង្គលការខ្មែរយើងមានទំនាក់ទំនងជាច្រើនទៅនឹងរឿងព្រេង។ តើមានទាក់ទងទៅនឹងរឿងអ្វីខ្លះ? | តាមការសង្កេតក្នុងពិធីមង្គលការខ្មែរយើងមានទំនាក់ទំនងជាច្រើនទៅនឹងរឿងព្រេងដូចជា៖
- ការតោងជាយស្បៃកូនស្រីចូលបន្ទប់ទាក់ទងទៅនឹងរឿងព្រះថោង នាងនាគ
- ការកាន់ដាវសំពះការ និងការរាំសាកន្ទេលទាក់ទងទៅនឹងរឿងអាមាត្រម្នាក់ដែលចូលស្តីដណ្តឹងកូនស្រីអ្នកស្រុកហើយបានសម្លាប់គូដណ្តឹងថ្មីរបស់នាងនោះនៅពេលកំពុងរៀបការ
- ការដោតផ្កាស្លាបីយ៉ាង ទាក់ទងនឹងអ្ន... | general |
មុនពេលរៀបចំអាពាហ៍ពិពាហ៍កូនប្រុសកូនស្រីតាមទំនៀមទំលាប់ខ្មែរពីបុរាណត្រូវចូលស្តីដណ្តឹងជាមុនសិន។ តើពិធីដណ្តឹងត្រូវប្រព្រឹត្តដូចម្តេចខ្លះ? | ក្រោយពីបានចាត់មនុស្សឱ្យទៅចែចូវដឹងថាខាងស្រីបើកផ្លូវ ឱ្យចូលហើយខាងប្រុសត្រូវរៀបចំគិតគូរចូលស្តីថ្ងៃណាត្រូវប្រាប់ខាងស្រីឱ្យដឹងជាមុនសិន។ ពិធីដណ្តឹងត្រូវប្រព្រឹត្តទៅ៣ដងពិធីចែចូវដែរ។ មនុស្សដែលមានភារៈទៅស្តីដណ្តឹងកូនស្រីគេនោះហៅថា “អ្នកផ្លូវចៅមហា” ចំណែកអ្នកតំណែងគ្រួសារខាងស្រីហៅថា “មេបា”៖
- លើកទី១៖ នៅថ្ងៃដែលបានកំណត់មកដល់មនុស្ស៣នាក... | general |
តើគុណធម៌មានប៉ុន្មានយ៉ាងអ្វីខ្លះ? | គុណធម៌មាន៥យ៉ាងគឺ៖
- គោរពមាតាបិតា ចាស់ទុំ គឺស្គាល់នូវអំពើល្អ និងអាក្រក់សុចរឹត ស្មោះត្រង់ យុត្តិធម៌
- គោរពសិទ្ធិមនុស្ស គឺមិនរើសអើងភេទ ពណ៌សំបូរ ពូជសាសន៍ សាសនា
- ព្រហ្មវិហារធម៌ទាំង៤ (មេត្តា ករុណា មុទិតា ឧបេក្ខា)
- សីល ៥ មានមិនសំលាប់ មិនលួចទ្រព្យអ្នកដទៃ មិនលួចប្រពន្ធកូនគេ មិនភូតកុហក មិនសេព គ្រឿងស្រវឹង
- ទសពិធរាជធម៌ទាំង ១០ប្... | general |
បច្ចុប្បន្នពិធីរៀបអាពាហ៍ពិពាហ៍គោរពតាមទំនៀមទំលាប់ពីបុរាណដែរ ឬទេ? ព្រោះអ្វី? | ពិធីអាពាហ៍ពិពាហ៍មិនបានគោរពតាមទំនៀមទំលាប់ បុរាណទេពីព្រោះ៖
- ពិធីមង្គលពីបុរាណវែងឆ្ងាយពេក និងចំណាយប្រាក់ច្រើន
- ស្រុកទេសយើងឆ្លងកាត់សង្រ្គាមច្រើនដំណាក់ពេកប្រជាជនភាគច្រើនមានជីវភាពក្រក្សត់
- ស្រុកទេសយើងជួបគ្រោះធម្មជាតិ ដូចជារាំងស្ងួត ទឹកជំនន់ ដោយហេតុនេះគេច្រើនធ្វើពិធីកាត់ៗ ដោយជ្រើសយកតែចំណុចសំខាន់ៗ មកអនុវត្តតែប៉ុណ្ណោះ។ ទោះបីព... | general |
មានពិធីជាច្រើនមុន និងឈានដល់ថ្ងៃរៀបការតាមទំនៀមខ្មែរពីបុរាណត្រូវឆ្លងកាត់ពិធីស៊ីស្លាដក់ស៊ីស្លាកន្សែង ស៊ីស្លាបញ្ចាប់ពាក្យ។ តើចំណែកស៊ីស្លាកំណត់វិញតាមទំនៀមគេធ្វើអ្វីខ្លះ? | តាមទំនៀមពិធីស៊ីស្លាកំណត់នេះ គឺឈានដល់ការកំណត់ថ្ងៃខែរៀបការ។ ចំពោះខែរៀបមង្គលការដែលគេបានជ្រើសរើសនិងគន់គូរយ៉ាងហ្មតចត់ណាស់ “គេមិនជ្រើសយកខែដែលមាន២៩ថ្ងៃ (ខែឈ្មោល) ឬខែដែលព្រះសង្ឃចូលវស្សាទេ” ពេលរើសបានហើយត្រូវយកទៅចុះក្នុងក្រដាសមួយសន្លឹកហើយត្រូវរៀបរណ្តាប់កំដរដៃផង មានស្លាម្លូ ចេកទុំរងស្លាដែលដាក់គ្រឿងសព្វគ្រប់។ រួចអ្នកផ្លូវត្រូវយកក្... | general |
មុនពេលរៀបអាពាហ៍ពិពាហ៍កូនប្រុសស្រីតាមទំនៀមទំលាប់ខ្មែរត្រូវចូលស្តីដណ្តឹងជាមុនសិន។ តើពិធីដណ្តឹងប្រព្រឹត្តទៅដូចម្តេចខ្លះ? | ក្រោយពីបានចាត់មនុស្សឱ្យទៅចែចូវដឹងថាខាងស្រីបើកផ្លូវ ឱ្យចូលហើយខាងប្រុសត្រូវរៀបចំគិតគូរចូលស្តីថ្ងៃណាត្រូវប្រាប់ខាងស្រីឱ្យដឹងជាមុនសិន។ ពិធីដណ្តឹងត្រូវប្រព្រឹត្តទៅ៣ដងពិធីចែចូវដែរ។ មនុស្សដែលមានភារៈទៅស្តីដណ្តឹងកូនស្រីគេនោះហៅថា “អ្នកផ្លូវចៅមហា” ចំណែកអ្នកតំណែងគ្រួសារខាងស្រីហៅថា “មេបា”៖
- លើកទី១៖ នៅថ្ងៃដែលបានកំណត់មកដល់មនុស្ស៣នាក... | general |
ដើម្បីសំរេចបាននូវសុភមង្គល តើត្រូវមានអ្វីជាចាំចាច់? | ដើម្បីសំរេចបាននូវសុភវមង្គល យើងត្រូវ៖
- សន្តិភាព អហិង្សា និង ការអនុគ្រោះគ្នា
- អភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គម
- បរិស្ថាន | general |
សិទ្ធិនយោបាយមានយ៉ាងតិច៧ តើមានអ្វីខ្លះ? | សិទ្ធិនយោបាយមានយ៉ាងតិច ៧ រួមមាន៖
- សិទ្ធិបញ្ចេញមតិដោយសេរី រួមទាំងសេរីភាពសារពត៌មានផង ដរាបណាមិនប៉ះពាំល់អ្នកដទៃ
- សិទ្ធិរួមប្រជុំដោយសេរី
- សិទ្ធិបង្កើតសមាគមន៍ដោយសេរី
- សិទ្ធិបោះឆ្នោត
- សិទ្ធិចូលរួមក្នុងឆាកនយោបាយ
- សិទ្ធិឋបោះឆ្នោតដោយសេរី និង ទៀងទាត់
- សិទ្ធិមានលទ្ធភាពស្មើគ្នា ចំពោះសេវាកម្មសាធារណៈ។ | general |
នៅក្នុងសម័យរុងរឿងនៃអាណាចក្រខ្មែរ គេឃើញមានប្រាសាទជាច្រើនដែលជាស្នាដៃរបស់បុព្វបុរសខ្មែរជំនាន់មុន។ តើបុព្វហេតុអ្វីខ្លះនាំឱ្យស្ថាបនាប្រាសាទច្រើនយ៉ាងនេះ? | ប្រាសាទខ្មែរនីមួយៗមានទំនាក់ទំនងទៅនឹងសាសនា។ ការស្ថានាប្រាសាទទាំងនោះពុំមែនជាព្រះរាជដំណាក់សំរាប់មហាក្សត្រស្នាក់នៅនោះទេ។ ប៉ុន្តែជាបូនីយដ្ឋានសំរាប់គោរពបូជាពេលមានពិធីម្តងៗ។ ក្រៅពីនេះមានបុព្វហេតុជាច្រើនដែលមានទំនាក់ទំនងទៅនឹងការស្ថាបនាប្រាសាទទាំងនោះគឺ៖
- បុព្វហេតុសាសនាការកាន់សាសនាខុសគ្នាបានធ្វើឱ្យស្តេចខ្មែរពុំព្រមគោរពបូជាប្រាសា... | general |
តើមនុស្សដែលមានវប្បធម៌ពេញលេញ ត្រូវមានលក្ខណៈសម្បត្តិដូចម្តេច? | មនុស្សដែលមានវប្បធម៌ពេញលេញ ត្រូវមានលក្ខណៈសម្បត្តិដូចទៅ៖
- មានចំណេះដឹងផ្នែកវប្បធម៌ទូទៅមុខជំនាញច្បាស់លាស់និងចំណេះដឹងផ្នែកបច្ចេកទេសវិទ្យា
- សាស្រ្តទំនើប
- មានចំណេះដឹងខាងផ្នែកសីលធម៌ ផ្នែកអាកប្បកិរិយា និយាយជារួមត្រូវមានសីលធម៌ គុណធម៌ របៀបរបបរស់នៅតាមច្បាប់ ទំនៀមទំលាប់របស់សង្គម
- មានចិត្តស្មោះត្រង់ ភក្តីភាព និងមាតុភូមិឥតងាររេ
-... | general |
ដើម្បីទទួលបានជោគជ័យក្នុងការប្រលង អ្នកជាបេក្ខជនត្រូវស្គាល់ខ្លួនឯងពីអ្វីខ្លះ? | ដើម្បីទទួលបានជោគជ័យក្នុងប្រលង អ្នកជាបេក្ខជនត្រូវស្គាល់ខ្លួនឯងពី៖
- សមត្ថភាពលើមុខវិជ្ជានីមួយៗដែលទាក់ទងនឹងការប្រលង
- បំប៉នបន្ថែមមុខវិជ្ជាណា ដែលដឹងថាខ្លួនឯងខ្សោយ
- ស្គាល់ច្បាស់អំពីតួនាទី និងភារកិច្ចជាបេក្ខជន។ | general |
តើអ្វីជាសីលញាណ? | សីលញាណ គឺជាសំឡេងមួយដែលស្ថិតនៅក្នុងខ្លួនយើងហើយមានមុខងារជាអ្នកសង្កេតពិនិត្យ សរសើរ វិនិច្ឆ័យ ដាក់ទណ្ឌកម្ម នូវរាល់អំពើដែលយើងបានប្រព្រឹត្តកន្លងមក។ | general |
ប្រទេសកម្ពុជាបានចុះហត្ថលេខាចូលជាភាគីនៃអនុញ្ញាស្តី ពីការបំបាត់រាល់ទម្រងនៃការរើសអើងប្រឆាំងនិ ងនារីភេទចុះ នៅ ថ្ងៃ ខែ ឆ្នាំណា? តើសិទ្ធិពិសេស៦ បែបរបស់នារីនៅ ក្នុងឯកសារ នោះគឺអ្វីខ្លះ? | អនុសញ្ញាពីការបំបាត់រាល់ទំរង់នៃការរើសអើងប្រឆាំងនិងការនារីភេទបានចុះហត្ថលេខានៅថ្ងៃ ២២ ខែ កញ្ញា ឆ្នាំ ១៩៩២។ សិទ្ធិពិសេសទាំង៦បែបរបស់នារីនៅក្នុងឯកសារនោះគឺ៖
- សិទ្ធិទទួលប្រាក់បំណាច់ស្មើរគ្នានិងបុរស គឺ កិច្ចការស្មើរគ្នាត្រូវអោយកម្រៃស្មើរគ្នា
- សិទ្ធិមានសមត្ថភាពខាងផ្លូវភេទ គឺភេទណាក៏ដូចភេទណាអាចធ្វើអ្វីៗបានតាមសមត្ថភាព
- សិទ្ធិមាន... | general |
តើលទ្ធិប្រជាធិបតេយ្យនេះមានសារៈសំខាន់ដូចម្តេច? | លទ្ធិប្រជាធិបតេយ្យនេះមានសារៈសំខាន់ដូចជា៖
- ប្រជាពលរដ្ឋទូទៅទទួលបានផលប្រយោជន៍ហើយប្រទេសជាតិមានការរីកចម្រើន
- ប្រជាពលរដ្ឋអាចជ្រើសរើសនិងផ្លាស់ប្តូរអ្នកដឹកនាំតាមឆន្ទៈរបស់ខ្លួនដោយសន្តិវិធី
- មានសន្តិភាព សន្តិសុខ ស្ថេរភាពពិតប្រាកដ
- ប្រជាពលរដ្ឋមាន សិទ្ធិសេរីភាពទូលំទូលាយ
- ជំរុញឱ្យមានអភិបាលកិច្ចល្អ ឬមានតម្លាភាព និងអាចទប់ស្កាត់អ... | general |
តើអ្វីជាសីលធម៌? | សីលធម៌ ជាធម៌ដែលនាំមនុស្សឆ្ពោះទៅរកអំពើដែលជាកុសល។ ឬជាគន្លងនៃចរិយារបស់មនុស្សដែល រស់នៅប្រកបដោយគុណធម៌ដើម្បីរស់នៅសមរម្យក្នុងសង្គម។ ឬជាទ្រឹស្តីពាក្យទូន្មានទាំងឡាយណាដឹកនាំមនុស្សទៅរកផ្លូវល្អ។ | general |
ដូចម្តេចដែលហៅថាលទ្ធិប្រជាធិបតេយ្យ? | ដែលហៅថាលទ្ធិប្រជាធិបតេយ្យគឺជាទម្រង់នៃការគ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋហើយអ្វីៗដែលរដ្ឋាភិបាលធ្វើត្រូវស្របតាមច្បាប់ផង និងស្របតាមឆន្ទៈរាស្រ្តផង។ | general |
តើការបង្កើតវប្បធម៌ អរិយធម៌របស់ជាតិ អាស្រ័យទៅលើកត្តាប៉ុន្មានយ៉ាងអ្វីខ្លះ? | ការបង្កើតវប្បធម៌ អរិយធម៌របស់ជាតិ អាស្រ័យទៅលើកត្តា៤យ៉ាង៖
- កត្តាពលកម្ម និងគំនិតច្នៃប្រឌិត សំដៅទៅការធ្វើពលកម្មរបស់មនុស្សនាំឱ្យកើតមាន គំនិតច្នៃប្រឌិត។
- កត្តាភូមិសាស្រ្ត សំដៅទៅលើទឹកដី ភ្លើង ខ្យល់ ធម្មជាតិអាកាសធាតុ ដែលពោលគឺមានការ សម្របខ្លួនដើម្បីរស់នៅនឹងលក្ខណៈភូមិសាស្រ្តទាំងនោះ។
- កត្តាសាសនា ជាផ្នែកមួយនៃវប្បធម៌ (សា្មរតី និ... | general |
ក្នុងនាមជាយុវជនល្អត្រូវមានភារកិច្ច និងអាកប្បកិរិយាដើម្បីការពារសិល្បៈវប្បធម៌ជាតិដូចម្តេច? | ក្នុងនាមជាយុវជនល្អត្រូវមានភារកិច្ច និងអាកប្បកិរិយាដើម្បីការពារសិល្បៈវប្បធម៌ជាតិដូចតទៅ៖
- ទប់ស្កាត់នូវវប្បធម៌បរទេសដែលអន់ថយ តាមគ្រប់រូបភាព
- ថែរក្សានិងគោរពបូជាចំពោះអត្តសញ្ញាណសិល្បៈវប្បធម៌ជាតិ
- រួបរួមគ្នាស្រាវជ្រាវ និងការពារសិល្បៈវប្បធម៌ជាតិ
- បណ្តុះនូវទឹកចិត្តស្រលាញ់សិល្បៈវប្បធម៌ជាតិ
- ផ្សព្វផ្សាយឱ្យបានច្រើនតាមគ្រប់រូបភ... | general |
តើតម្លៃពិសេសរបស់សិល្បៈវប្បធម៌ជាតិស្ថិតនៅត្រង់ណាខ្លះ? | តម្លៃពិសេសរបស់សិល្បៈវប្បធម៌ជាតិស្ថិតនៅត្រង់៖
- ស្ថិតនៅលើសោភ័ណភាព ទឹកដៃ គំនិតច្នៃប្រឌិតដ៏កំពូលទេពកោសល្យរបស់សិល្បករ
- ស្ថិតនៅលើខ្លឹមសារ នៅលើអត្ថរស សីលធម៌ គុណធម៌ គតិធម៌ ឧបសគ្គ
- ស្ថិតនៅត្រង់បង្ហាញពីអត្តសញ្ញាណជាតិពិតប្រាកដ
- ស្ថិតនៅត្រង់ចំណង់ចំណូលចិត្ត និងការគោរពបូជារបស់មហាជន។ ឧទាហរណ៍ ប្រាសាទ បាយ័នមានមុខបួនតំណាងឱ្យព្រហ្មវិ... | general |
តើសិល្បៈជាអ្វី? | សិល្បៈជាសញ្ញាណដ៏ទូលំទូលាយសម្រាប់សំគាល់ទម្រង់នៃការច្នៃប្រឌិតរបស់មនុស្សស្តែងចេញតាមរយៈកាយវិការសូរសំឡេងនិងឧបករណ៍ផ្សេងៗដែលមានបំណងខ្ពស់បំផុតគឺសោ់ភ័ណនិងសុភមង្គលរបស់មនុស្ស។ | general |
តើគោលខន្តីសំខាន់ៗដែលត្រូវប្រកាន់យកអ្វីខ្លះ? | គោលខន្តីសំខាន់ៗដែលត្រូវប្រកាន់យកមាន៖
- ខន្តីចំពោះសេចក្តីលំបាក គឺអត់ធន់ចំពោះការលំបាករបស់ការងារ ឧបសគ្គ
- ខន្តីចំពោះទុក្ខវេទនា គឺអត់ធន់ចំពោះការឈឺចាប់ជំងឺតំកាត់
- ខន្តីចំពោះការឈឺចាប់គឺអត់ធន់ចំពោះអំពើអយុត្តិធម៌ការមួលបង្កាច់
- ខន្តីចំពោះការបដិបត្តិធម៌ ជាការបដិបត្តិតាមទសពិធរាជធម៌ទាំង ១០ ឱ្យត្រឹមត្រូវ
- ខន្តីចំពោះភាពល្ងង់ខ្លៅរ... | general |
ចូរប្អូននិយាយអំពីអត្តសញ្ញាណនៃវប្បធម៌ខ្មែរ? | មានន័យថាជាគ្រឿងសំគាល់ឬជាសញ្ញាសំគាល់ដែលបញ្ជាក់អំពីវប្បធម៌របស់ខ្មែរមានដូចជា សិល្បៈ ជំនឿ ទំនៀមទំលាប់ ប្រពៃណី សាសនា។ ចំណែកទាំងនោះមានលក្ខណៈខុសគ្នាដូចតទៅ៖
- សិល្បៈ៖ សំដៅលើទេពកោសល្យឬភាពប៉ិនប្រសព្វរបស់មនុស្សនៅក្នុងការរស់នៅប្រចាំថ្ងៃ។
- សិល្បៈសំខាន់ៗមានស្ថាបត្យកម្មសិល្បៈចំលាក់ សិល្បៈគំនូរ តន្រី របាំអក្សរសិល្បៈភាពយន្ត។ ជំនឿ សំដៅ... | general |
តើទង់ព្រះពុទ្ធសាសនាមានប៉ុន្មានពណ៌? តំណាងអោយអ្វីខ្លះ? | ទង់ព្រះពុទ្ធសាសនាមាន៦ពណ៌៖
- ពណ៌ខៀវ៖ តំណាងអោយកាលព្រះពុទ្ធយោនកំណើតជាស្តេចស្រីពិរាស្រ្តី មានឥន្ទ្រព្រាហ្មណ៍មកសុំព្រះនេត្យទាំងគួររបស់ព្រះអង្គ ទ្រង់បានខ្វេះឆ្កៀលភ្នែកទាំងគូរនោះដាក់ទានដល់ឥន្ទ្រើព្រាហ្មណ៍។
- ពណ៌លឿង៖ តំណាងកាលព្រះអង្គយោនចូលនិពាន្តមានព្រះឥន្ទ្រនិម្មិតធ្វើជាជាងទងសុំសាច់ពីព្រះអង្គដើម្បីបិទបំពេញរូបពុទ្ធដិមាកដែលខ្វះ... | general |
ដើម្បីចូលរួមចំណែកថែរក្សាបេតិកភណ្ឌលោក តើយុវជនត្រូវធ្វើអ្វីខ្លះ? | មាន៖
- សិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ពីបេតិកភណ្ឌ
- បង្កើតការផ្សព្វផ្សាយពីសារៈប្រយោជន៍
- រួមគ្នាប្រកបដោយសន្និភាពក្នុងការរស់នៅ
- លុបបំបាត់ជំលោះទាំងឡាយដែលធ្វើឱ្យខូចខាត សម្បត្តិបេតិកភណ្ឌ
- បណ្តុះស្មារតីស្រលាញ់ ថែរក្សាការងារ
- ចូលរួមយ៉ាងសកម្មក្នុងការអភិរក្សបេតិកភណ្ឌ
- ស្គាល់តម្លៃបេតិកភណ្ឌជាតិ និងពិភពលោកតាម រយៈការអប់រំឱ្យស្រ... | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.