question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
ចូរនិយាយពីតារាណឺត្រុង? | តារាណឺត្រុងគឺជា ការកើតឡើងពីរូបធាតុដែលនៅសេសសល់បន្ទាប់ពីតារាមានម៉ាសធំៗផ្ទុះ (តារាស្ដេចយក្ស)។ តារណឺត្រុងមានម៉ាសតូច និងហាប់ណែនជាងតារាក្រិសពណ៍ស។ តារាណឺត្រុងមានម៉ាសច្រើនជាងព្រះអាទិត្យ៣ដង ប៉ុន្តែវាមានអង្កត់ផ្ចិតត្រឹមតែ២៥Km ប៉ុណ្ណោះ។ | geography |
ដូចម្ដេចដែលហៅថាតារាណឺត្រុង? តើតារាណឺត្រុងជាអ្វី? | តារាណឺត្រុងគឺជាតារាដែលមានម៉ាសតូច និងហាប់បន្ទាប់ពីស៊ុបពែណូវ៉ា ឬជាសំណល់នៃតារាធំៗ។ | geography |
ដូចម្ដេចដែលហៅថាស៊ុបពែណូវ៉ា? តើស៊ុបពែណូវ៉ាជាអ្វី? | ដែលហៅថាស៊ុបពែណូវ៉ាគឺជាបន្ទុះនៃតារាដែលបញ្ចេញពន្លឺខ្លាំងជាងសព្វដងរាប់លានដងក្នុងរយះពេលខ្លី។ បន្ទុះនេះកើតមានបន្ទាប់ពីតារាធំៗអស់ឥន្ទនះ។ | geography |
ចូរនិយាយពីតារាក្រិសពណ៍សតូចៗ? | តារាក្រិសពណ៍ស មានទំហំប្រហែលប៉ុនផែនដី ប៉ុន្តែវាមានម៉ាសច្រើនដូចព្រះអាទិត្យ។ តារាទាំងនោះពុំមានឥន្ទនះទេ ប៉ុន្តែវាឆេះព្រឿងៗដោយសារថាមពលដែលនៅសេសសល់។ | geography |
ដូចម្ដេចដែលហៅថាតារាក្រិសពណ៍សតូចៗ? | តារាក្រិសពណ៍សតូចៗ គឺជាតារាដែលបញ្ចេញពន្លឺពណ៍សហើយត្រជាក់។ | geography |
ចូរនិយាយពីវដ្ដជីវិតតារានឹង? | ចូរឆ្លើយចម្លើយនៃសំណួរទី ៣៦៩ ៣៧០ និង ៣៧១ បន្តគ្នា។ | geography |
តើតារាដែលក្ដៅបំផុតមានសីតុណ្ហភាពប៉ុន្មាន? មានពណ៍អ្វី? | តារាដែលក្ដៅបំផុតមានសីតុណ្ហភាពប្រហែល ២០ ០០០អង្សាសេ។ វាបញ្ចេញពន្លឺពណ៍ខៀវ-ស។ | geography |
ចូរនិយាយពីការបាត់បង់ជីវិតនៃតារានឹង? | នៅពេលតារានឹងអស់ថាមពល ស្នូលរបស់វារួញ ហើយផ្នែកខាងក្រៅរីក។ តារានឹងក្លាយជាយក្សពណ៍ក្រហម ឬស្ដេចយក្សអាស្រ័យលើម៉ាសរបស់វា។ នៅពេលតារានឹងប្រើឥន្ទនះអស់ វានិងក្លាយជាតារាក្រិសពណ៍ តារាណឺត្រុង ឬប្រហោងខ្មៅ។ | geography |
តើតារានឹងកកើតឡើងយ៉ាងដូចម្ដេច? | តារានឹង កកើតឡើងពីផ្នែកនៃណេប៊ុយឡា (ពពក ឧស្ម័ន និងធូលី)។ ទំនាញបានទាញឧស្ម័ន និងធូលីផ្ដុំគ្នានៅក្នុងផ្នែកហាប់ណែនជាងគេនៃណេប៊ុយឡា។ តារាចាប់កំណើតឡើងនៅពេលបន្សំនេះ ឈានដល់ទំហំមួយល្មមគ្រប់គ្រាន់បង្កើតឲ្យមានការរលាយនុយក្លេអ៊ែ។ | geography |
តើវដ្តជីវិតតារានឹងជាអ្វី? | វដ្តជីវិតតារានឹងជា បម្រែបម្រូលរបស់តារានឹងតាំងពីកកើតឡើងរហូតដល់ស្លាប់ទៅវិញ។ | geography |
តើពន្លឺមើលឃើញជាអ្វី? ពន្លឺជាក់ស្ដែងជាអ្វី? | ពន្លឺមើលឃើញជា ពន្លឺដែលគេមើលឃើញពីផែនដី។
ពន្លឺជាក់ស្ដែងគឺជាពន្លឺពិតប្រាកដ ពេលវាស្ថិតឆ្ងាយពីផែនដី។ | geography |
តើពន្លឺតារាមើលពីផែនដីអាស្រ័យនិងអ្វី? | ពន្លឺតារាមើលពីផែនដីអាស្រ័យនិង ចម្ងាយ និងពន្លឺពិតប្រាកដរបស់វា។ | geography |
តើពន្លឺ (ពិតប្រាកដ) និងតារានឹងអាស្រ័យលើអ្វីខ្លះ? | ពន្លឺនៃតារានឹងអាស្រ័យលើ ទំហំ និងសីតុណ្ហភាពរបស់វា។ | geography |
តើស្ពិចពណ៍ជាអ្វី? | ស្ពិចពណ៍គឺជាលំដាប់នៃប្រវែងរលកអេឡិចត្រូម៉ាញ៉េទិច។ | geography |
តើស្ពិចទស្សន៍ជាអ្វី? | ស្ពិចទស្សន៍ជាឧបករណ៍បំបែកពណ៍ទៅជាពណ៍ និងបង្កើតរូបភាពជាស្ពិចពណ៍។ | geography |
តើតារាវិទូកំណត់សមាសធាតុផ្សំនៃតារាដោយប្រើអ្វី? | តារាវិទូកំណត់សមាសធាតុផ្សំនៃតារាដោយប្រើឧបករណ៍ម្យ៉ាងហៅថា”ស្ពិចទស្សន៍”។ | geography |
តើសមាសធាតុផ្សំរបស់តារាមានអ្វីខ្លះ? | សមាសធាតុផ្សំរបស់តារាភាគច្រើនមាន អ៊ីដ្រូសែន៧៣% អេល្យ៉ូម២៥% និងមានធាតុផ្សេងៗចំនួន២%។ | geography |
ដូចម្ដេចដែលហៅថាតារាស្ដេចយក្ស? | តារាយក្ស គឺជាតារាដែលមានទំហំធំជាងគេបង្អស់។ វាមានទំហំធំជាងព្រះអាទិត្យពី ១០ទៅ ១០០ ដង។ | geography |
តើតារាក្រិសឬតារាតូចៗមានលក្ខណះដូចម្ដេច? | តារាក្រិសឬតារាតូចៗមានទំហំតូចជាងព្រះអាទិត្យ គឺមានទំហំប្រហែលប៉ុនផែនដី។ | geography |
ចូរនិយាយពីជីវិតតារានឹង? | និយាយពីជីវិតតារានឹងគឺជារយះពេលដែលតារានឹងអាចរស់បាន គឺអាស្រ័យទៅនិងម៉ាសរបស់វា។ តារាដែលមានម៉ាសតូចប្រើប្រាស់ឥន្ទនះតិចជាងតារាធំ នាំឲ្យវាមានអាយុយូរជាងតារាធំដែរ។ ជាទូទៅតារាដែលមានម៉ាសតូចជាងព្រះអាទិត្យ ប្រើប្រាស់ឥន្ទនះក្នុងរយះពេលយូរនិងអាចរស់បានរហូតដល់ ២០០ ០០០ ០០០ ០០០ ឆ្នាំ ហើយព្រះអាទិត្យជាតារាដែលមានម៉ាសមធ្យមអាចរស់បានប្រហែល ១០ ០០០... | geography |
ចូររៀបរាប់ភស្ដុងតាងពីរយ៉ាងដែលគាំទ្រទ្រឹស្ដីប៊ិកបាង? | ភស្ដុងតាងពីរយ៉ាងដែលគាំទ្រទ្រឹស្ដីប៊ិកបាងគឺ៖ ចលនាកាឡាក់ស៊ី និងរំភាយរស្មីក្នុងលំហ។ | geography |
តើឥន្ទនៈផូស៊ីលកើតឡើងពីអ្វី? ត្រូវបានគេប្រើប្រាស់សម្រាប់ ធ្វើអ្វីខ្លះ? | ឥន្ធនៈផូស៊ីលកើតឡើងពី៖
- ធ្យូងថ្ម៖ កើតឡើងពីសំណល់រុក្ខជាតិ ដែលបានកប់នៅក្រោម ខ្សាច់ និងភក់រាប់លានឆ្នាំមកហើយ។ ធ្យូងថ្មត្រូវបានគេប្រើ ប្រាស់នៅក្នុងម៉ាស៊ីនចំហាយនៃរថភ្លើង។
- ប្រេងនិងឧស្ម័នធម្មជាតិ៖ កើតឡើងពីសាកសពសត្វ និង កម្ទេចល្អិតៗនៃរុក្ខជាតិ។
- ប្រេង និងឧស្ម័នធម្មជាតិ ត្រូវបានគេ ប្រើប្រាស់សម្រាប់ម៉ាស៊ីន និងរថយន្តផ្សេងៗ។ | geography |
តើបរិស្ថានជាអ្វី? | បរិស្ថានជាអ្វីៗទាំងអស់ដែលនៅជុំវិញខ្លួនយើង។ | geography |
ចូរពណ៌នាពីមធ្យោបាយពីរយ៉ាង ដើម្បីប្រើប្រាស់ថាមពល កម្ដៅដី? | ដើម្បីប្រើប្រាស់ថាមពលកម្ដៅដី គេមានមធ្យោបាយពីរយ៉ាងគឺ៖
- ការចាប់យកចំហាយទឹកក្តៅដែលចេញពីផែនដីតាមរយៈទឹកក្តៅផុសពីដី។
- តាមវិធីសិលាស្ងួត និងក្តៅ ជាមធ្យោបាយមួយដើម្បីទាញយក ថាមពលកម្តៅពីដី។
- ចំហាយ និងទឹកក្តៅត្រូវបានគេបញ្ជូនទៅកាន់ជនិតាអគ្គិសនី ក្នុងរោងចក្រដើម្បីផលិតអគ្គិសនី។ | geography |
តើការប្រើប្រាស់ថ្មពិលព្រះអាទិត្យមានលក្ខណៈដូចម្តេច? | ការប្រើប្រាស់ថ្មពិលព្រះអាទិត្យគឺការបំលែងថាមពលព្រះអា ទិត្យទៅជាថាមពលអគ្គិសនី វាមានលក្ខណៈស្មុគ្រស្មាញ តម្លៃ ខ្ពស់ និងអគ្គិសនីខ្សោយ ហើយប្រើបានតែនៅតំបន់ដែលមាន ពន្លឺព្រះអាទិត្យច្រើន ដូចជាតំបន់អេក្វាទ័រ និងតំបន់ត្រូពិច។ | geography |
ចូររៀបរាប់ពីប្រព័ន្ធផ្តល់កម្ដៅព្រះអាទិត្យតាមបែបសកម្ម? | ប្រព័ន្ធនេះ គេប្រើឧបករណ៍ចាប់យកពន្លឺព្រះអាទិត្យ បំលែងទៅ ជាកម្តៅ ហៅថាកូឡិចទ័រព្រះអាទិត្យ ដែលមានប្រអប់ស៊ីសូឡង់ស្រូបកម្តៅទុក។ លក្ខណៈប្រអប់នោះខាងក្នុងមានលាបពណ៌ខ្មៅ ខាងលើមានកញ្ចាក់ និងបំពង់អាលុយមីញ៉ូម ដែលមានទឹកធ្វើចលនាចុះឡើង ឯទឹកក្តៅនេះប្រើសម្រាប់កម្ដៅលំនៅដ្ឋាន និងដើម្បីធ្វើឲ្យទឹកក្តៅ។ | geography |
ចូររៀបរាប់ពីប្រព័ន្ធផ្តល់កម្ដៅព្រះអាទិត្យតាមបែបអសកម្ម? | ប្រព័ន្ធនេះគេធ្វើផ្ទះដែលមានបង្អួច ឬទ្វារ ឬដំបូលកញាក់បែរទៅរកព្រះអាទិត្យ ដើម្បីស្រូបយកកម្តៅពីព្រះអាទិត្យ បម្រើឲ្យអាគារ លំនៅដ្ឋាន ដោយគ្មានការបូម ឬបក់ឡើយ។ បើផ្ទះធ្វើពីឥដ្ឋ ឬចាក់បេតុងផ្តល់កម្ដៅបានល្អ ទោះជាតំបន់នោះមានអាកាសធាតុត្រជាក់ក៏ដោយ។ វិធីនេះមានលក្ខណៈសាម័ញ្ញ ហើយមាន តម្លៃថោក។ | geography |
ដើម្បីទាញយកថាមពលពីព្រះអាទិត្យ តើគេប្រើមធ្យោបាយ អ្វីខ្លះ? | ដើម្បីទាញយកថាមពលពីព្រះអាទិត្យ គេប្រើមធ្យោបាយបីបែបគឺ៖
- ប្រព័ន្ធផ្តល់កម្តៅព្រះអាទិត្យតាមបែបអសកម្ម
- ប្រព័ន្ធផ្តល់កម្តៅព្រះអាទិត្យតាមបែបសកម្ម
- ថ្មពិលព្រះអាទិត្យ | geography |
តើថាមពលព្រះអាទិត្យជាអ្វី? | ថាមពលព្រះអាទិត្យគឺជាថាមពលដែលបានមកពីព្រះអាទិត្យ មានលក្ខណៈស្អាត គ្មានគ្រោះថ្នាក់កើតឡើងវិញហើយអាចកាត់បន្ថយបម្រើបម្រាស់ផូស៊ីលឥន្ធនៈបាន។ | geography |
តើព្រះអាទិត្យផ្តល់សារៈសំខាន់អ្វីខ្លះដល់ជីវិតនៅលើផែនដី? | ព្រះអាទិត្យផ្ដល់សារះសំខាន់ដល់ជីវិតនៅលើផែនដីដូចជា៖
I. ផ្ដល់ពន្លឺ បង្កើតឲ្យមានពេលថ្ងៃ។
ii. ថាមពលកម្ដៅប្រើប្រាស់ដោយមិនបង្កឲ្យមានកង្វក់ដល់បរិស្ថាន។
iii. ផ្តល់ថាមពលសម្រាប់ដំណើរការរស្មីសំយោគរបស់រុក្ខជាតិ បៃតង។
iv. ប្រភពថាមពលថ្មីប្រសើរបំផុតសម្រាប់ការងារប្រតិបត្តិផ្សេងៗ។ | geography |
តើថាមពលអ្វីដែលអាចជំនួសផូស៊ីលឥន្ទនៈ និងថាមពលនុយក្លេអ៊ែបាន? | ថាមពលដែលអាចជំនួសផូស៊ីលឥន្ធនៈ និងថាមពលនុយក្លេអ៊ែ បានគឺ ថាមពលព្រះអាទិត្យ។ | geography |
តើមានវិធីអ្វីខ្លះដើម្បីទាញយកថាមពលពីទឹកសមុទ្រ? | ដើម្បីទាញយកថាមពលពីទឹកសមុទ្រគេប្រើវិធី៖
- បម្រើបម្រាស់ចលនាទឹកដើម្បីផលិតអគ្គិសនី (ជំនោរសមុទ្រ)
- បម្លាស់ប្តូរថាមពលកម្តៅសមុទ្រ ដែលអាចប្រើប្រាស់បម្រែ បម្រួលសីតុណ្ហភាពទឹកសមុទ្រដើម្បីបង្វិលជនិតាអគ្គិសនី។ | geography |
នៅក្នុងប្រទេសកម្ពុជាយើង តើកន្លែងណាខ្លះដែលអាចសាងសង់ទំបន់វារីអគ្គិសនីបាន? | នៅប្រទេសកម្ពុជា កន្លែងដែលអាចសាងសង់ទំនប់វារីអគ្គិសនី បានមានដូចជា៖
- សំបូរ (ខេត្តក្រចេះ) គេអាចសាងសង់ទំនប់ដែលផ្តល់ថាមពល អគ្គិសនីបាន140លានKW/Hឆ្នាំ។
- ខោន (ខេត្តស្ទឹងត្រែង) គេអាចសាងសង់ទំនប់ដែលផ្តល់ថាម ពលអគ្គិសនីបាន2-2,5KW/Hលានឆ្នាំ។
- ព្រែកត្នោត (ខេត្តកណ្តាល)
- គិរីរម្យ (ខេត្តកំពង់ស្ពឺ)
- អូរជុំ (ខេត្តរតនគិរី)
- កំចាយ (ខេត... | geography |
តើទំនប់វារីអគ្គិសនីផ្តល់គុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ? | ទំនប់វារីអគ្គិសនីផ្តល់គុណសម្បត្តិ និងគុណវិបត្តិ
- គុណសម្បត្តិ
i. ផ្តល់អគ្គិសនីមានតម្លៃថោក
ii. មិនមានការបំពុលអាកាស ឬសំណល់ពុល
iii. ផ្ដល់ទីកន្លែងសម្រាប់ការកំសាន្ត
iv. ផ្តល់ទឹកសម្រាប់ប្រើប្រាស់
- គុណវិបត្តិ
i. ទឹកធ្លាក់ពីទំនប់ខ្ពស់ អាចទទួលបានអាសូតដែលអាច សម្លាប់ជីវិតត្រីបាន
ii. បឹងដែលកើតឡើងនៅក្រោយទំនប់អាចលិច គ្របដណ្តប់ លើដី... | geography |
តើទឹកដែលប្រមូលផ្តុំនៅក្នុងទំនប់ដើម្បីបង្កើតវារីអគ្គិសនី បាន មកពីណា? | ទឹកដែលប្រមូលផ្ដុំនៅក្នុងទំនប់ដើម្បីបង្កើតវារីអគ្គិសនី បានមក ពីទឹកភ្លៀង។ | geography |
ដូចម្តេចដែលហៅថាថាមពលវារីអគ្គិសនី? | ថាមពលវារីអគ្គិសនី គឺជាថាមពលដែលបានមកពីការបំលែង ថាមពលទឹកហូរ ឬទឹកធ្លាក់ដោយប្រើប្រាស់ចរន្តទឹកដើម្បីបង្វិល តួប៊ីន ហើយតួប៊ីនបង្វិលជនិតាអគ្គិសនីបន្តទៀត។ | geography |
តើគេទាញយកថាមពលពីទឹកតាមវិធីអ្វី? | គេទាញយកថាមពលពីទឹកតាមរយៈការធ្វើទំនប់វារីអគ្គិសនី។ | geography |
ចូរពិពណ៌នាពីមធ្យោបាយប្រើប្រាស់ខ្យល់ដើម្បីផលិតថាមពល? | ខ្យល់អាចត្រូវបានគេប្រើប្រាស់ដើម្បីផលិតថាមពលអគ្គិសនី។ គេអាចចាប់យកថាមពលអគ្គិសនីបាន ដោយប្រើជាមួយទូប៊ីន ដែលតភ្ជាប់ទៅនឹងជនិតាអគ្គិសនី។ បច្ចេកវិទ្យាជនិតាប្រើដោយ កម្លាំងខ្យល់ត្រូវបានអភិវឌ្ឍន៍ឡើងយ៉ាងល្អប្រសើរ។ នៅពេល ខ្យល់មានល្បឿនយ៉ាងតិច 1,3 គ.ម/ម៉ោង ហើយមានចលនា ថេរមិនប្រែប្រួល វានឹងបង្កើតអគ្គិសនី។ | geography |
តើថាមពលខ្យល់ត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើអ្វីខ្លះ? | ថាមពលខ្យល់ត្រូវបានគេប្រើប្រាស់សម្រាប់ ជួយរុញនាវា ឬទូក ក្ដោងឱ្យមានចលនាទៅមុខ។ ថាមពលខ្យល់ត្រូវបានគេប្រើប្រាស់នៅក្នុងម៉ាស៊ីនកិនស្រូវ ឬពោត និងក្នុងម៉ាស៊ីនបូមទឹក ថាមពលខ្យល់។ | geography |
តើបម្រើបម្រាស់ជីវម៉ាសផ្តល់គុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ? | បម្រើបម្រាស់ជីវម៉ាសផ្តល់គុណសម្បត្តិ និងគុណវិបត្តិដូចជា៖
គុណសម្បត្តិ
i. ជាប្រភពថាមពលមួយយ៉ាងសំខាន់សម្រាប់ប្រើប្រាស់
ii. ផលិតអគ្គិសនី
គុណវិបត្តិ
i. ចំហេះជីវម៉ាសផលិតកាបូនឌីអុកស៊ីត និងបញ្ចេញផ្សែង ពុល ដែលធ្វើឱ្យកង្វក់បរិយាកាស
ii. ការប្រើសំណល់ជីវម៉ាស (លាមកសត្វ) ដើម្បីទាញយកថាម ពលដោយមិនដាក់ជីលាមកសត្វទៅក្នុងដីនាំឲ្យមានការ ថយចុះន... | geography |
តើគេអាចយកអ្វីបានពីជីវម៉ាស? តាមវិធីអ្វីខ្លះ? | គេអាចទាញយកថាមពលបានពីជីវម៉ាតាមវិធីដូចជា៖
- ការដុតអុសជាប្រភពសម្រាប់កម្ដៅ និងចំអិន
- ការដុតសំណល់សត្វស្ងួត (សំណល់ជីវម៉ាស)។ | geography |
ដូចម្តេចដែលហៅថាជីវម៉ាស? | ជីវម៉ាស គឺជារូបធាតុសរីរាង្គដែលមាននៅក្នុងផលិតផលរបស់ ធម្មជាតិដូចជា សត្វ ឬរុក្ខជាតិ។ | geography |
តើឥន្ទនៈជីវម៉ាសមានអ្វីខ្លះ? | ឥន្ទនៈជីវម៉ាសមានដូចជា ឈើ អង្កាម ស្លឹកឈើស្ងួត និងលាមក សត្វ។ | geography |
តើប្រភពថាមពលចម្បងៗមានអ្វីខ្លះ? | ប្រភពថាមពលចម្បងៗមានដូចជា ឥន្ទនៈផូស៊ីល ឥន្ធនៈជីវម៉ាស ខ្យល់ ទឹក ព្រះអាទិត្យ សារធាតុវិទ្យុសកម្ម និងថាមពលកម្តៅដីជាដើម។ល។ | geography |
តើថាមពលមានទម្រង់ដូចម្តេចខ្លះ? | ថាមពលមានទម្រង់ផ្សេងៗគ្នាដូចជា ថាមពលកម្ដៅថាមពល សម្លេង ថាមពលពន្លឺ ថាមពលគីមី ថាមពលអគ្គិសនី និងថាមពលនុយក្លេអ៊ែ។ | geography |
តើថាមពលមានសារៈសំខាន់ដែរឬទេ? | ថាមពលមានសារៈសំខាន់ណាស់សម្រាប់ភាវៈមានជីវិតនៅលើ ផែនដី។ | geography |
ដូចម្តេចដែលហៅថាថាមពលនុយក្លេអ៊ែ? | ថាមពលនុយក្លេអ៊ែ ឬថាមពលបរមាណូ គឺជាថាមពលដែល ស្ថិតនៅក្នុងអាតូម។ នៅពេលដែលភាគល្អិតតូចៗនៃស្នូលអា ភូមបំបែកនោះ បរិមាណដ៏ខ្លាំងក្លានៃថាមពលត្រូវបានភាយចេញ។ លំនាំដែលស្នូលអាតូមត្រូវបានបំបែកនេះហៅថាការបំបែកនុយក្លេអ៊ែ។ | geography |
ដូចម្តេចដែលហៅថាការបំបែកនុយក្លេអ៊ែ? | ការបំបែកនុយក្លេអ៊ែ គឺជាការបែកចេញជាផ្នែកៗនៃស្នូលអាតូម ហើយបញ្ចេញបរិមាណថាមពលយ៉ាងខ្លាំងក្លា។ | geography |
ដូចម្តេចដែលហៅថាការរលាយនុយក្លេអ៊ែ? | ការរលាយនុយក្លេអ៊ែ គឺជាការរលាយស្នូលអាតូមស្រាល រួមគ្នាបង្កើតបានស្នូលអាតូមធ្ងន់មួយ ដោយមានការភាយចេញបរិមាណថាមពលដ៏ខ្លាំងក្លា។ | geography |
តើមានអ្វីកើតឡើងនៅពេលមានការផ្ទុះបំបែកនុយក្លេអ៊ែ? | នៅពេលមានការផ្ទុះបំបែកនុយក្លេអ៊ែ បរិមាណដ៏ខ្លាំងក្លានៃថាមពលត្រូវបានភាយចេញជាកម្តៅ។ កម្តៅនេះត្រូវបានយកទៅប្រើប្រាស់ដើម្បីដាំទឹកក្នុងសីតុណ្ហភាពមួយយ៉ាងខ្ពស់ដោយបង្កើតបានជាចំហាយទឹកដែលអាចប្រើសម្រាប់ទាញជនិតាអគ្គិសនី។ | geography |
ហេតុអ្វីបានជាកំណើនប្រជាជនខ្លាំងជាងគេក្នុងប្រទេសកំពុងអភិវឌ្ឍន៍? | បានជាកំណើនប្រជាជនខ្លាំងជាងគេក្នុងប្រទេសកំពុងអភិវឌ្ឍន៍ព្រោះ៖
- កត្តាប្រពៃណីគ្រួសារ (ទម្លាប់យកកូនច្រើន)
- កត្តាសាសនា (មិនពន្យាកំណើតខ្លាចមានកម្មពៀរ)
- កម្រិតវប្បធម៍នៅមានកម្រិត (មិនមានផែនការកំណត់ចំនួនសមាជិកក្នុងគ្រួសារ)
- ខ្វះការយល់ដឹងពីផលវិជ្ជមានពីការមានកូនតិច ការផ្សព្វផ្សាយ និងការទទូលយកបច្ចេកទេសពន្យាកំណើតនៅមានកម្រិត។ | geography |
ចូររៀបរាប់ពីសកម្មភាពដែលផ្ដល់និងនិរន្តភាពដល់ពិភពលោក? | សកម្មភាពដែលអាចផ្ដល់និរន្តភាពដល់ពិភពលោកមាន៖
- ត្រូវការពារជម្រកសត្វ
- សម្រាម ឬសំណល់ត្រូវកែច្នៃជាសារធាតុគ្មានគ្រោះថ្នាក់
- ធនធានធម្មជាតិកើតឡើងត្រូវការបានប្រើដោយសន្សំសំចៃ និងមានប្រសិទ្ធិភាពបំផុត
- ធនធានធម្មជាតិមិនកើតឡើងវិញ ប្រើមិនអាចឲ្យល្បឿនជាងអ្វីដែលអាចយកមកជំនួសបាន
- របៀបប្រើធនធានជម្រើសនានាធ្វើឡើងដោយមានការស្រាវជ្រាវ និងចូ... | geography |
ចូរពន្យល់ពីវិបត្តកំណើនប្រជាជន និងវិបត្តនៃការប្រើប្រាស់? តើក្រុមប្រទេសមួយដែលទទូលឥន្ធិពលពីវិបត្តិនីមួៗនេះច្រើនជាងគេ? | វិបត្តិកំណើនប្រជាជន គឺកំណើនចំនួនប្រជាជនយ៉ាងឆាប់រហ័សពេកធ្វើឲ្យមានផលប៉ះពាល់ដល់បរិស្ថាន។
វិបត្តិនៃការប្រើប្រាស់ គឺការប្រើប្រាស់របស់មនុស្សកាន់តែច្រើនឡើង និងខ្ចះខ្ចាយ ឬបំពុលធនធានធម្មជាតិលឿនជាងធនធានធម្មជាតិកើតឡើងជាថ្មី។
ក្រុមប្រទេសដែលទទូលរងនូវឥទ្ធិពលពីវិបត្តិនីមួយៗនេះច្រើនជាងគេគឺក្រុមប្រទេសក្រីក្រ និងក្រុមប្រទេសកំពុងអភិវឌ្ឍន... | geography |
តើភពរណប ឬព្រះច័ន្ធកើតមាននៅពេលណា? | ភពរណប ឬព្រះច័ន្ធកើតមាននៅពេលដែលភពថ្មីៗចុះត្រជាក់ មានបណ្ដុំរូបធាតុតូចៗ កើតឡើងនៅជុំវិញវា ហើយបណ្ដុំទាំងនោះក្លាយជាភពរណប ឬព្រះច័ន្ធ។ | geography |
តើមានវិធីអ្វីខ្លះ ដើម្បីកាត់បន្ថយល្បឿនកំណើនកម្ដៅផែនដី? | ដើម្បីកាត់បន្ថយល្បឿនកំណើនកម្ដដៅផែនដីមានវិដូចជា៖
- ការពារព្រៃឈើដែលមានស្រាប់នៅលើផែនដី និងដាំដើមឈើបន្ថែមឲ្យបានច្រើន ព្រោះព្រៃឈើអាចទាញយកកាបូនឌីអុកស៊ីតពីបរិយាកាស។ (ដើមឈើ ១០០លានដងអាចទាញយកកាបូនប្រហែល ១៨លានតោនក្នុងទម្រង់ជាកាបូនឌីអុកស៊ីតពីក្នុងបរិយាកាស)។
- បន្ថយការប្រើប្រាសផូស៊ីលឥន្ទនះ ដោយការប្រើប្រាស់ថាមពលផ្សេងៗទៀត (ថាមពលព្រះអ... | geography |
តើកាំរស្មីស្វាយអ៊ុលត្រាជាអ្វី? | កាំរស្មីស្វាយអ៊ុលត្រាជា កាំរស្មីដែលកើតដោយចំហេះព្រះអាទិត្យ។ កាំរស្មីស្វាយអ៊ុលត្រាមួយផ្នែកដែលស្រូបដោយស្រទាប់អូសូន្យ ជាកាំរស្មី ដែលផ្ដល់គ្រោះថ្នាក់ខ្លាំង ដល់ស្បែក និងភ្នែក។ | geography |
តើកាំរស្មីក្រហមអាំងប្រាជាអ្វី? | កាំរស្មីក្រហមអាំងប្រាជា កាំរស្មីដែលផ្ទុកកម្ដៅ វាជាប្រភេទកាំរស្មីដែលភ្នែករបស់មនុស្សមិនអាចមើលឃើញបានទេ។ | geography |
ចូរពន្យល់ផែនដីឡើងកម្ដៅអាចនាំឲ្យមានទឹកជំនន់ និងភាពរាំងស្ងួត? | កំហាប់ឧស្ម័នផ្ទះកញ្ចក់ នៅក្នុងមណ្ឌលអាកាសរចល់ កានតែកើនឡើង នាំឲ្យកាំរស្មីក្រហមអាំងក្រាដែលភាយចេញពីផែនដីទៅកាន់បរិយាកាសវិញក៍កាន់តែតិចដែរ។ បាតុភូតនេះនាំឲ្យមានកំណើនកម្ដៅនៅលើពភពលោក។ ប្រសិនបើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីសកម្មភាពមនុស្សទៅក្នុងម្ដលអាកាសរចល់ នៅបន្តនោះ កំណើនកម្ដៅនៅលើពិភពលោកនិងកាន់តែកើនឡើងក្នុងអត្រាមួយខ្ពស់។ កំណើនកម្ដៅ... | geography |
តើមូលហេតុសំខាន់ៗអ្វីខ្លះ ដែលបង្ករឲ្យមានកំណើនកាបូនឌីអុកស៊ីតក្នុងបរិយាកាស? | មូលហេតុសំខាន់ដែលបង្ករឲ្យមានកំណើនកាបូនឌីអុកស៊ីតក្នុងបរិយាកាសគឺ៖
- ចំហេះនៃផូស៊ីលដូចជា ប្រេងកាត ធ្យូងថ្ម ឧស្ម័ន ធម្មជាតិឈើ……។
- ការជីកយក ការកែច្នៃ ការដឹកជញ្ជូន និងការចែកចាយផូស៊ីលឥន្ទនះ។
- ការបាត់បង់ព្រៃឈើ
- ម៉ាស៊ីនចំហេះក្នុងប្រភពបឋមនៃការបញ្ចេញការបូនឌីអុកស៊ីតទៅក្នុងបរិយាកាស។ | geography |
ហេតុអ្វីបានជាអាកាសធាតុនៅផ្ទះកញ្ចក់ក្ដៅជាងអាកាសធាតុនៅខាងក្រៅ? | បានជាអាកាសធាតុនៅក្នុងផ្ទះកញ្ចក់ក្ដៅជាងអាកាសធាតុនៅខាងក្រៅ ពីព្រោះ នៅពេលពន្លឺព្រះអាទិត្យចាំងចូលក្នុងផ្ទះតាមកញ្ចក់ វិត្ថុផ្សេងៗនៅក្នុងផ្ទះបានស្រូបយកពន្លឺថ្ងៃ ហើយបំលែងទៅជាថាមពលកម្ដៅ។ តាមពលកម្ដៅនេះមិនអាចឆ្លងកាត់កញ្ចក់ចេញមកក្រៅវិញដូចពន្លឺព្រះអាទិត្យបានឡើយ ជាហេតុនាំឲ្យអាកាសនៅក្នុងផ្ទះកញ្ចក់ក្ដៅជាងអាកាសនៅខាងក្រៅ។ | geography |
តើកំណើនផលផ្ទះកញ្ចក់ផ្តល់ផលវិបាកអ្វីខ្លះដល់បរិស្ថាន និងសង្គម? | កំណើនផលផ្ទះកញ្ចក់ផ្តល់ផលវិបាកដល់បរិស្ថាន និងសង្គមដូចជា
កំណើននីវ៉ូទឹកសមុទ្រ
- ការរលាយទឹកកកនៅតំបន់ប៉ូលទាំងពីរ និងទឹកកកតាមតំបន់ភ្នំខ្លះ ធ្វើឲ្យកើតមានកំណើននីវ៉ូទឹកសមុទ្រ ដែលធ្វើឲ្យកោះ និងភូមិភាគទាបៗមួយចំនួនត្រូវប្រឈមមុខ នឹងការលិចបាត់ទៅវិញ គឺត្រូវគ្របដណ្តប់ដោយទឹកសមុទ្រ។
ii. កំណើនកម្តៅផែនដី បង្កឲ្យមានបម្រែបម្រួលនៅក្នុងចរន្តទ... | geography |
ដូចម្តេចដែលហៅថាថាមពល? ឱ្យឧទាហរណ៍បញ្ជាក់។ | ថាមពល គឺជាសមត្ថភាពដែលធ្វើឱ្យវត្ថុទាំងឡាយមានដំណើរការ ឬធ្វើចលនា (កម្មន្ត)។ ឧទាហរណ៍៖ រាងកាយមនុស្សធ្វើចលនាបានអាស្រ័យលើថាមពលដែលបានមកពីចំហេះអាហារ។ | geography |
ចូរប្រាប់ឈ្មោះនិងរូបមន្តនៃឧស្ម័នផ្ទះកញ្ចក់សំខាន់ៗរបស់ផែនដី? | ឈ្មោះ និងរូបមន្តនៃឧស្ម័នផ្ទះកញ្ចក់សំខាន់ៗរបស់ផែនដីមាន៖
+ កាបូនឌីអុកស៊ីត (CO)
+ អាសូតអុកស៊ីត (NO)
+ មេតាន (CH)
+ ក្លរ៉ូភ្លាយអរ៉ូកាបូន (CFC)។ | geography |
តើឧស្ម័នផ្ទះកញ្ចក់សំខាន់ៗមានអ្វីខ្លះ? ក្នុងចំណោមឧស្ម័នផ្ទះកពាក់ទាំងនោះ តើឧស្ម័នមួយណាដែលមានសមត្ថភាពស្រូបយកកម្តៅខ្សោយជាងគេ? | ឧស្ម័នផ្ទះកញ្ចក់សំខាន់ៗមានដូចជា ឧស្ម័នកាបូនិច មេតាន អាសូតអុកស៊ីត និងឧស្ម័នក្លរ៉ូភ្លុយអរ៉ូកាបូន។ ក្នុងចំណោមឧស្ម័នផ្ទះកញ្ចក់ទាំងនោះ ឧស្ម័នកាបូនិចមានសមត្ថភាពស្រូបយកកម្ដៅខ្សោយជាងគេ។ | geography |
បើគ្មានផលផ្ទះកញ្ចក់ទេ តើផែនដីទទួលកម្តៅដូចម្តេច? | បើគ្មានផលផ្ទះកញ្ចក់ទេ ផែនដីនឹងទទួលរងនូវភាពត្រជាក់ប្រហែល10ocក្រោមសូន្យ (-10oc)។ | geography |
តើវត្តមានតាមធម្មជាតិនៃកំហាប់ឧស្ម័នផ្ទះកញ្ចក់ក្នុងមណ្ឌលអាកាសរចល់មានសារៈសំខាន់យ៉ាងដូចម្តេច? | វត្តមានតាមធម្មជាតិ នៃកំហាប់ឧស្ម័នផ្ទះកញ្ចក់ក្នុងមណ្ឌលអាកាសរចល់ មានសារៈសំខាន់ក្នុងការរក្សាឲ្យមានលំនឹងសីតុណ្ហ
ភាពមធ្យមនៃផ្ទៃផែនដីនៅត្រឹម 16°cដែលប្រការនេះមានសារៈ
សំខាន់ណាស់ក្នុងការធានាលក្ខខណ្ឌអាកាសធាតុ ដែលអាច
ទ្រទ្រង់ជីវិតនៅលើផែនដីក្នុងសភាពដូចសព្វថ្ងៃ។ | geography |
តើឧស្ម័នផ្ទះកញ្ចក់ ដែលមានវត្តមានដោយធម្មជាតិនៅក្នុងមណ្ឌលអាកាសរចល់មានអ្វីខ្លះ? តើវាមាននាទីអ្វី? | នៅក្នុងមណ្ឌលអាកាសរចល់ មានឧស្ម័នផ្ទះកញ្ចក់មួយចំនួន
ដែលមានវត្តមានដោយធម្មជាតិដូចជា ទឹក ឧស្ម័នកាបូនិច ឌីអា
សូតម៉ូណូអុកស៊ីត មេតាន អូសូន និងក្លរ៉ូភ្លុយអរ៉ូកាបូន។
ឧស្ម័នផ្ទះកញ្ចក់ទាំងអស់នេះមាននាទីស្រូបយកនូវកាំរស្មី
ក្រហម អាំងប្រាមួយភាគដែលភាយចេញពីដី ហើយបញ្ចេញ
កម្ដៅ ជាហេតុនាំឲ្យកើនកម្តៅនៅក្នុងមណ្ឌលអាកាសរចល់
ហើយទីបំផុតផ្ទៃផែនដីក... | geography |
តើផលផ្ទះកញ្ចក់កើតឡើងដោយសារអ្វី? | ផលផ្ទះកញ្ចក់កើតឡើងដោយសារការបំលែងកាំរស្មីស្វាយ
អ៊ុលត្រាទៅជាកាំរស្មីក្រហមអាំងប្រា ដែលភាគច្រើនភាយ
ចេញពីផែនដី មិនអាចឆ្លងកាត់បរិយាកាសវិញបានទេ វាត្រូវ
ស្រួបដោយចំហាយទឹក និងឧស្ម័នកាបូនិច ព្រមទាំងឧស្ម័នផ្សេង
ៗទៀតដែលស្ថិតនៅក្នុងស្រទាប់បរិយាកាសក្រោម ហើយ
ហៅថា”ផលផ្ទះកញ្ចក់”។ | geography |
ដូចម្តេចដែលហៅថាផលផ្ទះកញ្ចក់? | ផលផ្ទះកញ្ចក់ គឺជាបាតុភូតធម្មជាតិ ដែលបរិយាកាសចាប់យកថាមពលព្រះអាទិត្យមួយចំនួន ដើម្បីកម្តៅផែនដី ធ្វើឲ្យផែនដីមានកម្ដៅគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវិត។ | geography |
ក្នុងងចំណោមស្រទាប់បរិយាកាសទាំងអស់ តើស្រទាប់ណាខ្លះដែលមានសារៈសំខាន់ជាងគេ? ហេតុអ្វី? | ក្នុងចំណោមស្រទាប់បរិយាកាសទាំងអស់របស់ផែនដី ស្រទាប់ដែលមានសារៈសំខាន់ជាងគេគឺ មណ្ឌលអាកាសរចល់ និង
មណ្ឌលអាកាសស្ងប់។ ពីព្រោះ នៅក្នុងមណ្ឌលទាំងពីរនេះមាន
ផ្ទុកនូវឧស្ម័នផ្ទះកញ្ចក់ ដែលអាចស្ទាក់យកនូវថាមពលក្រហម
អាំងប្រា ដើម្បីកម្ដៅផ្ទៃផែនដី។ | geography |
តើបរិយាកាសផែនដីចែកចេញជាប៉ុន្មានស្រទាប់? អ្វីខ្លះ? | បរិយាកាសផែនដីចែកចេញជាបួនស្រទាប់គឺ៖
- មណ្ឌលអាកាសរចល់
- មណ្ឌលអាកាសស្ងប់
- មណ្ឌលកណ្តាល
- មណ្ឌលកម្តៅ។ | geography |
តើបរិយាកាសជាអ្វី? វាផ្តល់សារៈសំខាន់អ្វីខ្លះដល់ជីវិតនៅផែនដី? | បរិយាកាស គឺជាស្រទាប់ឧស្ម័នព័ទ្ធជុំវិញផែនដី ដែលមាននាទីជារបាំងការពារផែនដី។
បរិយាកាសមានសារៈសំខាន់ដូចជា៖
- ជួយទ្រទ្រង់ជីវិតនៅលើផែនដី ដោយផ្តល់ឧស្ម័ន CO, សម្រាប់រុក្ខជាតិ និងអុកស៊ីសែនសម្រាប់ការដកដង្ហើម។
- ការពារផែនដីពីគ្រោះថ្នាក់នៃលំហខាងក្រៅ ដោយស្រូបយកកាំរស្មីគ្រោះថ្នាក់ និងការពារភាវៈរស់ឲ្យចៀសផុតពីឥទ្ធិពលកាំរស្មីទាំងនោះ។ | geography |
ចូររៀបរាប់ដោយសង្ខេប ពីមធ្យោបាយនៃការប្រើប្រាស់ថាមពលព្រះអាទិត្យ? | សង្ខេបពីរបាយការណ៍នៃការប្រើប្រាស់ថាមពលព្រះអាទិត្យ៖
- មានប្រព័ន្ធផ្តល់កម្តៅព្រះអាទិត្យតាមបែបអសកម្ម
- ប្រព័ន្ធផ្តល់កម្តៅព្រះអាទិត្យតាមបែបសកម្ម
- ថ្មពិលព្រះអាទិត្យ។
- ប្រព័ន្ធនេះគេធ្វើផ្ទះដែលមានបង្អួច ឬទ្វារ ឬដំបូលកញាក់បែរទៅរកព្រះអាទិត្យ ដើម្បីស្រូបយកកម្តៅពីព្រះអាទិត្យ បម្រើឲ្យអាគារ លំនៅដ្ឋាន ដោយគ្មានការបូម ឬបក់ឡើយ។ បើផ្ទះ... | geography |
ចូររៀបរាប់ពីភាពខុសគ្នារវាងការផ្ទុះបំបែក និងការរលាយនុយក្លេអ៊ែរ? | ភាពខុសគ្នារវាងការផ្ទះបំបែក និងការរលាយនុយក្លេអ៊ែ៖
ការផ្ទុះបំបែកនុយក្លេអ៊ែ
- គឺជាភាគល្អិតតូចៗនៃស្នូលអាតូមបំបែកជាផ្នែកៗ ហើយបញ្ចេញថាមពលដ៏ខ្លាំងក្លា
ការរលាយនុយក្លេអ៊ែ
- គឺជាស្នូលអាតូមស្រាលរួមផ្សំគ្នា ឬរលាយចូលគ្នា បានជាអាតូម ធ្ងន់មួយដោយភាយចេញនូប បរិមាណថាមពលយ៉ាងខ្លាំងក្លា។ | geography |
នៅក្នុងមណ្ឌលអាកាសរចល់ តើឧស្ម័នផ្ទះកញ្ចក់ដែលមានចំនួនច្រើនជាងគេ ហើយសំខាន់ជាងគេគឺអ្វី? | នៅក្នុងមណ្ឌលអាកាសរចល់ ឧស្ម័នផ្ទះកញ្ចាក់ដែលមានចំនួនច្រើនជាងគេ ហើយសំខាន់ជាងគេគឺ កាបូនឌីអុកស៊ីត (CO)។ | geography |
តើរូបធាតុងងឹតជាអ្វី? តើអ្នកវិទ្យាសាស្រ្ដដឹងអំពីវត្តមាននៃរូបធាតុនេះដូចម្ដេច? | រូបធាតងងឹតជារូបធាតុដែលពុំបញ្ចេញរំភាយរស្មីអេឡិចត្រូម៉ាញ៉េទិច។គេពុំសង្កេតឃើញរូបធាតុងងឹតដោយផ្ទាល់បានទេ ប៉ុន្តែអ្នកវិទ្យាសាស្រ្ដ អាចដឹងពីវត្តមាននៃរូបធាតុនេះ តាមរយះឥទ្ធិពលនៃទំនាញរបស់វាទៅលើរូបធាតុផ្សេងៗទៀត។ | geography |
តារាងខាងក្រោមនេះបង្ហាញពីការផ្គត់ផ្គង់ឥនួនៈផូស៊ីលដែល នឹងត្រូវប្រើប្រាស់អស់នាពេលឆាប់ៗ។ តើយើងអាចជួយអ្វីបាន ខ្លះ ដើម្បីរក្សាវាឲ្យប្រើប្រាស់បានក្នុងរយៈពេលយូរ? | ឥន្ធនៈផូស៊ីល៖
- ប្រេងឥន្ធនៈ
- ឧស្ម័នធម្មជាតិ
- ធ្យូងថ្ម
រយៈពេលផ្គត់ផ្គង់ចុងក្រោយ
- ៣០ទៅ៧០ឆ្នាំ
- ៥០ទៅ១២០ឆ្នាំ
- ៣០០ទៅ១៥០០ឆ្នាំ
ដើម្បីរក្សាឥន្ធនៈផូស៊ីលទាំងនេះ ឲ្យប្រើប្រាស់បានក្នុងរយៈពេល យូរយើងត្រូវព្យាយាមកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម ប្រេង និងឧស្ម័នធម្មជាតិ តាមរយៈការស្វែងរកនូវធនធានថាមពល ផ្សេងៗទៀតដែលអាចប្រើប្រាស់ជំនួសឥ... | geography |
តើមានអ្វីខុសគ្នារវាងរូបធាតុសរីរាង្គដែលបង្កើតធ្យូងថ្ម និង ធាតុសរីរាង្គដែលបង្កើតប្រេងឆៅ និងឧស្ម័នធម្មជាតិ? | លក្ខណៈខុសគ្នារវាងរូបធាតុសរីរាង្គដែលបង្កើតធ្យូងថ្ម និងរូប ធាតុសរីរាង្គដែលបង្កើតប្រេងឆៅ និងឧស្ម័នធម្មជាតិគឺ៖
- រូបធាតុសរីរាង្គដែលបង្កើតច្បងថ្ម គឺរុក្ខជាតិ
- រូបធាតុសរីរាង្គដែលបង្កើតប្រេងឆៅ និងឧស្ម័នធម្មជាតិ គឺមី ក្រូសារពាង្គកាយរស់នៅក្រោមបាតសមុទ្រ។ | geography |
តើផូស្វាតជាអ្វី? | ផូស្វរជា សារធាតុចិញ្ចឹមចាំបាច់សម្រាប់ការលូតលាស់នៃរុក្ខជាតិ និងសត្វ និងជាធាតុបង្ករនៃប្រូតេអ៊ីន ជាលិកាប្រសាទ ឆ្អឹង និងធ្មេញ។ | geography |
ចូរនិយាយពីវដ្តនៃអាសូត? | នៅក្នុងរុក្ខជាតិ និងសត្វ អាសូតធ្វើចលនាតាមរយះបណ្ដាញអាហារ ក្នុងទម្រង់ជាប្រូតេអ៊ីន និងសមាសធាតុផ្សេងៗទៀត។ នៅពេលដែលរុក្ខជាតិ និងសត្វងាប់ ហើយបំបែកធាតុ អាសូតត្រូវបំប្លែងជាអាម៉ូញ៉ាក់ ហើយត្រឡប់ចូលទៅក្នុងដីវិញ។ នៅក្នុងដីអាម៉ូញ៉ាក់បានប្លែងជានីត្រាតក្រោមអំពើនៃមីក្រុប ហើយត្រូវបានប្រើប្រាស់ម្ដងទៀតដោយរុក្ខជាតិ និងសត្វ។ | geography |
តើនីត្រាតអាចបាត់បង់ពីស្ពានប្រព័ន្ធដីគោកដោយរបៀបណា? | នីត្រាតអាចបាត់បង់ពីស្ពានប្រព័ន្ធដីគោកដោយរបៀបពីរយ៉ាងគឺ៖ វិនីទ្រីកម្ម (បាក់តេរី ដែលប្លែងនីត្រាតទៅជាអាសូត) និងការដឹកជញ្ជួនតាមទឹកចូលទៅក្នុងស្ពានប្រព័ន្ធទឹក។ | geography |
តើដំណើរដែលបំប្លែងអាសូត ឲ្យទៅជាទម្រង់ដែលរុក្ខជាតិអាចស្រូបយកបានមានប៉ុន្មាន? អ្វីខ្លះ? ចូររៀបរាប់។ | ដំណើរដែលបំប្លែងអាសូត ឲ្យទៅជាទម្រង់ដែលរុក្ខជាតិអាចស្រូបយកបានមានពីរគឺ៖ ការភ្ជាប់អាសូតតាមជីវសាស្រ្ដ និងការភ្ជាប់អាសូតបរិយាកាស។
- បញ្ជាប់អាសូតតាមជីវសាស្រ្ដ៖ មីក្រូសារពាង្គកាយមួយចំនួន (បាក់តេរី សារាយខៀវ បៃតង) ភ្ជាប់អាសូតជាមួយនិងឧស្ម័នអ៊ីដ្រូសែន បង្កើតបានជាអាម៉ូញាក់ (NH2)។ រុក្ខជាតិខ្លះស្រូបយកអាម៉ូញាក់ ហើយបំប្លែងឲ្យទៅជាទម្រង... | geography |
ហេតុអ្វីបានជាគេថាវដ្តអាសូតមានលក្ខណះសាំញាំខ្លាំង? | បានជាគេថាវដ្តអាសូតមានលក្ខណះសាំញាំខ្លាំង ពីព្រោះសត្វនិងរុក្ខជាតិពុំអាចប្រើអាសូតដោយផ្ទាល់ ដើម្បីផលិតប្រូតេអ៊ីននិងសមាសធាតុសំខាន់ៗផ្សេងៗទៀតបាន។ | geography |
តើអាងអាសូតធំជាងគេនៅលើផែនដីនៅឯណា? | អាងអាសូតធំជាងគេនៅលើផែនដីស្ថិតនៅក្នុងបរិយាកាសផែនដី ដែលមានផ្ទុកអាសូតរហូតដល់ ៧៨%។ | geography |
តើឧស្ម័នផ្ទះកញ្ចក់ដែលសំខាន់ជាងគេគឺអ្វី? តើឧស្ម័នផ្ទះកញ្ចក់មានឥទ្ធិពលអ្វីខ្លះទៅលើផែនដី? | ឧស្ម័នផ្ទះកញ្ចក់ដែលសំខាន់ជាងគេនៅលើផែនដីគឺ ឧស្ម័នកាបូនឌីអុកស៊ីត (CO2)។
ឧស្ម័នផ្ទះកញ្ចក់មានឥទ្ធិពលទៅលើផែនដីដូចជា៖
- បើគ្មានឧស្ម័នផ្ទះកញ្ចក់នោះទេ ផែនដីនិងក្លាយទៅជាពិភពត្រជាក់
- ប៉ុន្តែ បើបរិមាណឧស្ម័នផ្ទះកញ្ចក់មានច្រើននៅក្នុងបរិយាកាស វាជាមូលហេតុធ្វើឲ្យផែនដីឡើងកម្ដៅ។ | geography |
ក្នុងមណ្ឌលធរណី តើកាបូនមានទម្រង់ជាអ្វីខ្លះ? ចូររៀបរាប់? | ក្នុងមណ្ឌលធរណី កាបូនមានទម្រង់ជា៖
- កាបូនសរីរាង្គ រួមមាន សំរាម អង្គធាតុសរីរាង្គដែលរកឃើញនៅក្នុងដី។
- កាបូនអសរីរាង្គ រួមមាន ឥន្ទនះផូស៊ីល ដូចជាធ្យូងថ្ម ប្រេង ឧស្ម័នធម្មជាតិ ប្រេងថ្មភាជាន៍ និងសិលាកម្ទេចកំណ ដូចជាថ្មកំបោរ។ | geography |
ចូរនិយាយពីវដ្តនៃកាបូន? | វដ្តនៃកាបូនគឺជាធាតុផ្សំដ៏សំខាន់នៃភាវះរស់ទាំងអស់ ធ្វើដំណើរចេញពីបរិយាកាស ចូលក្នុងបណ្ដាញអាហារ។ រុក្ខជាតិបៃតងចាប់យកឧស្ម័នកាបូនិចពីខ្យល់ ហើយបំលែងឲ្យទៅជាស្ករ។ ស្ករទាំងនេះជាប្រភព សម្រាប់ផលិតសមាសធាតុសរីរាង្គជាច្រើនទៀតដូចជា គ្លុយស៊ីត ខ្លាញ់ និងប្រូតេអ៊ីន។ ភាវះរស់ស្វ័យជីពនិងភាវះរស់បរជីពបំលែងកាបូនមួយផ្នែក ដែលមាននៅក្នុងអាហារ ឲ្យទៅ... | geography |
តើទម្រង់ផ្សេងៗគ្នានៃកាបូនអាស្រ័យទៅលើអ្វី? | នៅក្នុងផែនដីកាបូនមានទម្រង់ផ្សេងៗគ្នា អាស្រ័យលើទីកន្លែងមានដូចជា៖
- នៅក្នុងបរិយាកាស មានទម្រង់ជាឧស្ម័នកាបូនិច
- នៅក្នុងដី មានទម្រង់ជាអង្គធាតុសរីរាង្គ
- នៅក្នុងមណ្ឌលសិលា មានទម្រង់ឥន្ទនះផូស៊ីល
- នៅក្នុងមហាសមុទ្រ មានទម្រង់កាបូនឌីអុកស៊ីសែនរលាយ
- នៅក្នុងសំបក ឬស្នូកនៃសារពាង្គកាយសមុទ្រ មានទម្រង់ជាកាល់ស្យូមកាបូណាត។ | geography |
តើកាបូនជាអ្វី? | កាបូនជាសារធាតុគីមីផ្ស ចម្បងនៃអង្គធាតុសរីរាង្គ ពីឥន្ទនះផូស៊ីល ទៅម៉ូលេគុលស្មុគស្មាញ (AND និង ARN) ដែលគ្រប់គ្រងសេនេទិចបន្តពូជក្នុងសារពាង្គកាយ។ | geography |
តើអាងអុកស៊ីសែនធំបំផុតរបស់ផែនដីនៅឯណា? | អាងអុកស៊ីសែនធំបំផុតរបស់ផែនដីមាននៅក្នុងស៊ីលីកាត និងខនិជអុកស៊ីតនៃសំបកផែនដី និងម៉ងតូផែនដី (99.5%)។ មួយភាគតូចនៃអុកស៊ីសែនសេរី មាននៅក្នុងមណ្ឌលជីវះ (0.01%) និងបរិយាកាស (0.49%) ប៉ុណ្ណោះ។ | geography |
តើសារពាង្គកាយមានជីវិតត្រូវការអុកស៊ីសែនសម្រាប់ធ្វើអ្វី? | សារពាង្គកាយមានជីវិត ត្រូវការអុកស៊ីសែន សម្រាប់ដកដង្ហើម និងផលិតថាមពល។ | geography |
បើគ្មានរំហួតត្រជាក់ទេ តើផ្ទៃផែនដីមានសីតុណ្ហភាពដូចម្ដេច? | បើគ្មានរំហួតត្រជាក់ទេ ផ្ទៃផែនដីមានសីតុណ្ហភាពខ្ពស់រហួតដល់ 67អង្សាសេហើយក្លាយជាភពក្ដៅមួយ។ | geography |
តើរំហួតត្រជាក់ជាអ្វី? | រំហួតត្រជាក់ជាចលនានៃទឹកហួតពីផ្ទៃផែនដី ទៅក្នុងបរិយាកាស ហើយកាត់បន្ថយសីតុណ្ហភាពរបស់ផ្ទៃផែនដី។ | geography |
តើនៅក្នុងសារពាង្គកាយភាវះរស់មានទឹកប៉ុន្មានភាគរយ? | នៅក្នុងសារពាង្គកាយភាវះរស់មានទឹកពី៦៥% ទៅ៨០%ឬលើសពីនេះ។ | geography |
ហេតុអ្វីបានជាគេនិយាយថា ទឹកមានសារះសំខាន់ណាស់ចំពោះជីវិតនៅលើផែនដី? | បានជាគេនិយាយថា ទឹកមានសារះសំខាន់ណាស់ចំពោះជីវិតនៅលើផែនដី ពីព្រោះ ទឹកជាធាតុផ្សំ និងសារធាតុចិញ្ចឹមចាំបាច់នៃសារពាង្គកាយ ហើយក៏មានឥទ្ធិពលទៅលើជីវិតសារពាង្គកាយតាមរយះធាតុអាកាស និងអាកាសធាតុ។ | geography |
តើនៅក្នុងវដ្តទឹកមានដំណើរអ្វីខ្លះ? | នៅក្នុងវដ្តទឹកមានដំណើរបីគឺ៖ រំហួត កំណកពពក និងកំណកទឹក។ | geography |
តើវដ្តទឹកជាអ្វី? | វដ្តទឹកជា ចលនាឥតឈប់ឈរនៃទឹកលើផ្ទៃដី និងទឹកក្រោមដី ដែលគ្មានការចាប់ផ្ដើម និងទីបញ្ចាប់។ | geography |
តើវដ្តជីវភូគព្ភគីមីមានអ្វីខ្លះ? តើវដ្តទាំងប្រាំដែលនៅក្នុងវដ្តជីវភូគព្ភគីមីមានអ្វីខ្លះ? | វដ្តជីភូគព្ភគីមីរួមមានវដ្តចំនួនប្រាំ គឺ វដ្តទឹក វដ្តកាបូន វដ្តអុកស៊ីសែន វដ្តផូស្វរ និងវដ្តអាសូត។ | geography |
តើរស្មីសំយោគជាអ្វី? | រស្មីសំយោគជាដំណើរដែលរុក្ខជាតិប្រើប្រាស់ថាមពលព្រះអាទិត្យ ដើម្បីបំលែងឧស្ម័នកាបូនិច និងទឹក ទៅជាគ្លុយស៊ីតនិងអុកស៊ីសែន។ | geography |
តើសារធាតុសំខាន់ពីរសម្រាប់ទ្រទ្រង់ជីវិតគឺជាអ្វីខ្លះ? | សារធាតុសំខាន់ពីរសម្រាប់ទ្រទ្រង់ជីវិតគឺជា៖ អុកស៊ីសែន និងទឹកដែលជាសារធាតុដ៏សំខាន់ក្នុងដំណើរប្រតិកម្មគីមីជាច្រើនដែលយើងត្រូវការ។ | geography |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.