question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើបញ្ហាបរិស្ថានសំខាន់ៗនៅលើពិភពលោកមានអ្វីខ្លះ?
បញ្ហាបរិស្ថានសំខាន់ៗនៅលើពិភពលោកមានដូចជា៖ កំណើនប្រជាជន ការដុតឥន្ទនះផូស៊ីល ការបំផ្លាញព្រៃឈើការបំពុលខ្យល់ ការបំពុលទឹក ការបំពុលដី ការចាក់សំណល់ចោល និងការបាត់បង់ប្រភេទសត្វ និងរុក្ខជាតិនានា។
geography
តើរុក្ខជាតិស្រូបយកផូស្វរដូចម្ដេច?
រុក្ខជាតិស្រូបយកផូស្វរដោយផ្ទាល់ពីដី ក្នុងទម្រង់ជាអំបិលផូស្វាត។
geography
ចូរនិយាយពីវដ្ដនៃផូស្វរ?
រុក្ខជាតិអាចស្រូបយកផូស្វរដោយផ្ទាល់ពីដី ក្នុងទម្រង់ជាអំបិលផូស្វាត ហើយត្រូវបានបញ្ចួនបន្តតាមរយះបណ្ដាញអាហារ។ នៅពេលរុក្ខជាតិ និងសត្វងាប់ សាកសពរបស់វាត្រូវបានបំបែកធាតុដោយអ្នកបំបែក ហើយផូស្វរក៏ត្រឡប់ចូលទៅក្នុងដីវិញបន្ទាប់មកត្រូវបានប្រើប្រាស់ឡើងវិញដោយរុក្ខជាតិ។
geography
តើផូស្វាតមាននាទីដូចម្ដេចនៅក្នុងជីវសាស្រ្ដ?
ផូស្វាតមាននាទីនៅក្នុងជីវសាស្រ្ដគឺជាសមាសភាគមួយនៃនុយក្លេអូទីត ដែលប្រើជាបន្ទុកថាមពលក្នុងកោសិកា ឬនៅពេលវាភ្ជាប់គ្នាក្នុងទម្រង់ អាស៊ីនុយក្លេអ៊ីច (AND និង ARN)។
geography
តើការប្រើប្រាស់ជីផូស្វាតក្នុងកសិកម្ម អាចមានផលប៉ះពាល់ដល់បរិស្ថានដែរឬទេ?
ការប្រើប្រាស់ជីផូស្វាតពុំត្រឹមត្រូវក្នុងកសិកម្ម អាចធ្វើឲ្យមានផលប៉ះពាល់ដល់បរិស្ថាន ដែលបង្កើតឲ្យមានសារាយកម្មប្រភពទឹក និងការបំពុលទឹកក្នុងដី។
geography
ចូររាប់ឈ្មោះឥន្ទនៈផូស៊ីល រឹង រាវ និងឧស្ម័ន?
ឥន្ធនៈផូស៊ីលមាន - ឥន្ធនៈផូស៊ីលរឹង គឺ ធ្យូងថ្ម - ឥន្ធនៈផូស៊ីលរាវ គឺប្រេងឆៅ - ឥន្ធនៈផូស៊ីលឧស្ម័ន គឺឧស្ម័នធម្មជាតិ។
geography
តើបម្រើបម្រាស់ឥនួនះផុស៊ីលផ្តល់គុណសម្បត្តិ និងគុណវិបត្តិ ដូចម្តេចខ្លះ?
បម្រើបម្រាស់ផូស៊ីលឥន្ធនៈផ្តល់គុណសម្បត្តិ និងគុណវិបត្តិ៖ គុណសម្បត្តិ៖ ជាប្រភពថាមពលដ៏សំខាន់សម្រាប់ជីវភាពរស់ នៅប្រចាំថ្ងៃដូចជា ការចំអិនអាហារ ការដឹកជញ្ជូនកំដៅ ឬធ្វើឱ្យត្រជាក់ បម្រើបម្រាស់នៅក្នុងរោងចក្រ ការដាំដំណាំ។ គុណវិបត្តិ៖ បញ្ចេញសារធាតុពុលជាច្រើននៅក្នុងបរិយាកាស ក្នុងទឹកបំផ្លាញជីវិតសត្វ រុក្ខជាតិ និងធ្វើឱ្យខូចសុខភាព របស...
geography
តើការទាញយករ៉ែធ្យូងថ្ម និងចំហេះធ្យូងថ្មមានគ្រោះថ្នាក់អ្វី? ដល់បរិស្ថាន និងមនុស្ស?
ការទាញយករ៉ែធ្យូងថ្ម និងចំហេះធ្យូងថ្មផ្តល់គ្រោះថ្នាក់ដល់បរិស្ថានដូចជា៖ - ផលវិបាកបានមកពីការទាញយករ៉ែធ្យូងថ្ម i. ការជីកយករ៉ែធ្យូងថ្ម វាក្តៅ ហើយកខ្វក់ ii. អណ្តូងរ៉ែក្រោមដីត្រូវបានបាក់ស្រុត អគ្គីភ័យ និងជាកន្លែង ប្រមូលផ្ដុំឧស្ម័នពុល (កាបូនម៉ូណូអុកស៊ីតកាបូនឌីអុកស៊ីត មេតាន អ្វីដ្រូសែនស៊ុលផូ...)។ iii. ការបំពុលទឹកដោយសារធាតុខនិជ ដ...
geography
ហេតុអ្វីបានជាបច្ចុប្បន្ន មនុស្សបានកាត់បន្ថយការប្រើប្រាស់ ធ្យូងថ្ម?
បច្ចុប្បន្នមនុស្សបានកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម ពីព្រោះថ្មបានផលិតឧស្ម័នបំពុលបរិយាកាសក្នុងចំនួនដ៏ច្រើន និងដោយសារមនុស្ស បានរកឃើញ ធនធានថាមពលដែលប្រើប្រាស់ល្អជាងនេះ។
geography
តើគេប្រើប្រាស់ធ្យូងថ្មសម្រាប់ធ្វើអ្វីខ្លះ?
គេប្រើប្រាស់ធ្យូងថ្មសម្រាប់កម្តៅនិងប្រើប្រាស់ក្នុងគមនាគមន៍។
geography
តើធ្យូងថ្មកើតឡើងយ៉ាងដូចម្តេច?
ធ្យូងថ្ម គឺជាឥន្ធនៈផូស៊ីលរឹង កកើតឡើងរាប់លានឆ្នាំមកហើយ នៅក្នុងសំបកផែនដី។
geography
តើធ្យូងថ្មជាអ្វី?
ធ្យូងថ្ម គឺជាឥន្ធនៈផូស៊ីលរឹង កកើតឡើងរាប់លានឆ្នាំមកហើយ នៅក្នុងសំបកផែនដី។
geography
តើគេប្រើប្រាស់ឧស្ម័នធម្មជាតិសម្រាប់ធ្វើអ្វី? ចូររកឧទាហរណ៍ បញ្ជាក់។
គេប្រើប្រាស់ឧស្ម័នធម្មជាតិសម្រាប់ កម្ដៅ និងសម្រាប់ម៉ាស៊ីនភ្លើង។ឧទាហរណ៍៖ - នៅតាមផ្ទះបាយ ភាគច្រើនប្រើចង្ក្រានឧស្ម័នសម្រាប់ចំអិន អាហារ។ - រថយន្តមួយចំនួនបានប្រើឧស្ម័នសម្រាប់ធ្វើដំណើរ។
geography
តើប្រេងឆៅដែលបានពីឥន្ធនៈផូស៊ីល ត្រូវបានបែងចែកជា ផលិតផលអ្វីខ្លះ?
ប្រេងឆៅដែលបានពីឥន្ធនៈផូស៊ីលត្រូវបានបែងចែកជាច្រើន ប្រភេទ និងផលិតផលផ្សេងៗទៀតពីក្នុងរោងចក្រស្លរប្រេង ដូច ជា សាំង ម៉ាស៊ូត ប្រេងកាត ប្រេងម៉ាស៊ីន...។ល។
geography
តើប្រេងឆៅគឺជាអ្វី? ឬដូចម្តេចដែលហៅថាប្រេងឆៅ?
ប្រេងឆៅ គឺជាល្បាយនៃសមាសធាតុសរីរាង្គដែលងាយឆេះ បានមកពីឥន្ធនៈផូស៊ីលរាវ និងផលិតផលផ្សេងៗទៀតដូចជា កៅស៊ូ។
geography
តើអាងប្រេងភាគច្រើនស្ថិតនៅឯណា? ឧស្ម័នធម្មជាតិស្ថិតនៅ ឯណាដែរ?
អាងប្រេងច្រើនមាននៅក្នុងស្រទាប់ថ្មកែ្រ និងថ្មភាជន៍ ហើយ ឧស្ម័នធម្មជាតិច្រើនស្ថិតនៅជាមួយ ឬនៅក្បែរអាងប្រេង។
geography
ចូររាប់ឈ្មោះបញ្ហាបីសំខាន់ៗដែលបណ្តាលមកពីចំហេះ ឥនួនះផូសីល?
ចំហះឥន្ធនៈផូស៊ីល បានបញ្ចេញកម្តៅ និងផ្សែងយ៉ាងខ្លាំង ដែលបង្កឲ្យមានបញ្ហាសំខាន់ៗបីគឺ៖ - ចំហេះផូស៊ីលឥន្ធនៈ បានបញ្ចេញ CO ដែលនាំឲ្យមានកង្វក់ និងធ្វើឲ្យអាកាសធាតុប្រែប្រួល។ - ចំហេះស៊ីលឥន្ធនៈ បានបញ្ចេញ s ដែលអាចអណ្តែតទៅ ក្នុងអាកាសផ្សំគ្នាជាមួយ 02បង្កើតបានជាឧស្ម័នពុលស្ពាន់ធ័រ អុកស៊ីត ដែលមានប្រតិកម្មជាមួយចំហាយទឹកក្នុងបរិយា កាសបង្កើ...
geography
តើប្រេងឆៅ និងឧស្ម័នធម្មជាតិជាអ្វី? វាច្រើនស្ថិតនៅកន្លែងណា?
ប្រេងឆៅ និងឧស្ម័នធម្មជាតិ គឺជាប្រភេទអ៊ីដ្រូកាបូដ៍សំខាន់ដែលបានរកឃើញនៅតាមរន្ធ និងស្នាមប្រេះនៃស្រទាប់សិលា។ អ៊ីដ្រូកាបូ និងឧស្ម័នស្រាលអាចផ្លាស់ទីកន្លែង ពីសិលាកម្ទេចកំណ ទៅនៅតាមស្នាមប្រេះ និងរន្ធនៃស្រទាប់សិលាឆ្អែតទឹកផ្សេងទៀត។ វាកាន់តែកើនឡើតនៅក្រោមស្រទាប់ថ្មភាជន៍ ថ្មក្រែ និងកម្ទេចកំណមិនជ្រាបទឹក ជាពិសេស នៅកន្លែងដែលមានពំនើងផ្នា...
geography
ហេតុអ្វីបានជាគេចាត់ទុក ធ្យូងថ្ម ឧស្ម័ន និងប្រេងធម្មជាតិជាឥន្ទនះផូស៊ីល?
បានជាគេចាត់ទុកថា ធ្យូងថ្ម ឧស្ម័ន និងប្រេងធម្មជាតិជាផូស៊ីលឥន្ទនះពីព្រោះ វាកកើតឡើងពីការពុកផុយនៃសំណល់សារពាង្គកាយមានជីវិត ដែលស្លាប់រាប់លានឆ្នាំមកហើយ។ វាជាសមាសធាតុដែលមានថាមពលខ្លាំង។
geography
តើផូស៊ីលឥន្ទនះមានសារះសំខាន់យ៉ាងណាខ្លះសម្រាប់ជីវភាពរស់នៅ?
ផូស៊ីលឥន្ទនះមានសារះសំខាន់សម្រាប់ជីវភាពរស់នៅដូចជា វិស័យឧស្សាហកម្ម គមនាគមន៍ ការប្រើប្រាស់ក្នុងគេហដ្ឋាន ការកម្ដៅ ការចំអិនអាហារការបំភ្លឺ ការផលិតថាមពល អគ្គសនី.......។ល។
geography
តើឥន្ទនះផូស៊ីលមានប៉ុន្មានប្រភេទ? អ្វីខ្លះ? ឬតើឥន្ទនះផូស៊ីលមានអ្វីខ្លះ?
ឥន្ទនះផូស៊ីលមានបីប្រភេទដូចជា៖ - ផូស៊ីលឥន្ទនះរឹង (ធ្យូងថ្ម) - ផូស៊ីលឥន្ទនះរាង (ប្រេងឆៅ) - ផូស៊ីលឥន្ទនះឧស្ម័ន (ឧស្ម័នធម្មជាតិ)។
geography
តើឥន្ទនះផូស៊ីលមានកំណកំណើតដូចម្ដេច? ឬ តើឥន្ទនះផូស៊ីលកើតពីអ្វី?
ឥន្ទនះផូស៊ីលមានកំណកំណើតពីការពុកផុយនៃរុក្ខជាតិ ឬ សត្វដែលស្លាប់កប់នៅក្នុងសំបកផែនដី ឬក្នុងសិលាអស់រយះពេលរាប់លានឆ្នាំ។
geography
តើធនធានថាមពលកើតឡើងវិញ និងមិនកើតឡើងវិញមានអ្វីខ្លះ?
ធនធានថាមពលកើតឡើងវិញមាន ថាមពលព្រះអាទិត្យ ទឹក ខ្យល់ កម្ដៅដី.............។ ធនធានថាមពលមិនកើតឡើងវិញមាន ធ្យូងថ្ម ប្រេង ឧស្ម័ន ធម្មជាតិ................។
geography
ហេតុអ្វីបានជាគេចាត់ទុកថាឥន្ទនះផូស៊ីលជាធនធានថាមពលមិនកើតឡើងវិញ?
បានជាគេចាត់ទុកថាឥន្ទនះផូស៊ីលជាធនធានថាមពលមិនកើតឡើងវិញ ពីព្រោះ វាជាធនធានធម្មជាតិដែលអាចប្រើប្រាស់អស់ទាំងស្រុង ឬវាកើតឡើងយ៉ាងយឺតក្នុងរយះពេលរាប់លានឆ្នាំ។
geography
តើឥន្ទនះផូស៊ីលជាអ្វី?
ឥន្ទនះផូស៊ីល គឺជាធនធានថាមពលមិនកើតឡើងវិញ មាននៅក្នុងសំបកផែនដីតាំងពីរាប់លានឆ្នាំមុន ហើយកើតឡើងពីសាកសពសារពាង្គកាយមានជីវិតពុកផុយឫរលួយកប់ទៅក្នុងដី។
geography
ចូររៀបរាប់ពីគុណសម្បត្តិនិងគុណវិបត្តិនៃផូស្វរ?
គុណសម្បត្តិនិងគុណវិបត្តិនៃផូស្វរ - គុណសម្បត្តិ៖ វាជាធាតុគីមីយ៉ាងសំខាន់សម្រាប់ការលូតលាស់នៃសត្វ និងរុក្ខជាតិ និងជាធាតុបង្ករនៃប្រូតេអ៊ីនជាលឹកា ប្រសាទ ឆ្អឹង និងធ្មេញ។ ក្រៅពីនេះ គាប្រើវាសម្រាប់ផលិតអាស៊ីតផូស្វរិចប្រើនៅក្នុងភេសជ្ជះ ធ្វើជាឈើគូស ថ្នាំបំពុលកណ្ដុរ និងជីគីមី។ល។ - គុណវិបត្តិ៖ ចំហាយនៃផូស្វរជាសារធាតុពុល។
geography
តើសកម្មភាពមនុស្សបានជះឥទ្ធិពលអ្វីខ្លះទៅលើវដ្ដអាសូត?
សកម្មភាពមនុស្សជះឥទ្ទិពលទៅលើវដ្ដអាសូតដូចជា៖ - មនុស្សបានបញ្ជួនឧស្ម័នអាសូតពីផែនដីទៅក្នុងបរិយាកាស និងពីផ្ទៃដីទៅក្នុងប្រព័ន្ធទឹក តាមចំហេះជីវម៉ាស គោ ក្របី ចំណីសត្វ និងប្រភពឧស្សាហកម្មផ្សេងៗទៀត។ - ឌីអាសូតម៉ូណូអុកស៊ីត (N2O) មានផលប៉ះពាល់យ៉ាងខ្លាំងដល់មណ្ឌលអាកាសស្ងប់នៅពេលដែលវាបំប្លែងខ្លួន ហើយក្លាយជាកាតាលីករមួយក្នុងការបំផ្លាញអូសូនក...
geography
ចូរពន្យល់ពីវដ្ដអុកស៊ីសែននៅក្នុងមណ្ឌលជីចនៃផែនដី?
វដ្ដអុកស៊ីសែននៅក្នុងមណ្ឌលជីវនៃផែនដី ចាប់ផ្ដើមដោយរុក្ខជាតិអាចប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីបំលែងកាបូនឌីអុកស៊ីត និងទឹក ឲ្យទៅជាគ្លុយស៊ីតនិងអុកស៊ីសែន។ សត្វ ស្រូបយកអុកស៊ីសែន ហើយរុក្ខជាតិ និងសត្វប្រើប្រាស់ស្ករសម្រាប់ថាមពល។ តាមដំណើរមេតាប៉ូលីស ស្ករបានបំប្លែងទៅជាទឹក និងកាបូនឌីអុកស៊ីត បន្ទាប់មកវដ្ដអុកស៊ីសែនក៏បានចាប់ផ្ដើម...
geography
តើវដ្តទឹកមានឥទ្ធិពលអ្វីខ្លះទៅលើវដ្ដជីវភូគព្ភគីមី?
វដ្ដទឹកមានឥទ្ធិពលទៅលើវដ្ដជីវភូគព្ភគីមីដូចជា - លំហូរទឹកលើផ្ទៃដី និងក្នុងដីបាននាំយកកម្ទេចកំណ ផូស្វរភាគច្រើនពីដីទៅក្នុងទឹក។ - លំហូរទឹកលើដី និងក្នុងដីមានតួនាទីដឹកនាំអាសូតពីលើទៅក្នុងទឹក។ - ទឹកលើផ្ទៃដីក៏មាននាទីជាផ្នែកមួយនៃវដ្ដកាបូនដែរ។
geography
តើប្រេងឆៅ និងឧស្ម័នធម្មជាតិកើតឡើងយ៉ាងដូចម្ដេច?
ប្រេងឆៅ និងឧស្ម័នធម្មជាតិកើតឡើងពីសាកសពនៃមីក្រូសារពាង្គកាយដែលបានស្លាប់ ហើយធ្លាក់ទៅបាតសមុទ្រ ទទូលរងការបំបែកធាតុ និងក្លាយជាផ្នែកមួយនៃកម្ទេចកំណបាតសមុទ្រក្នុងកំឡុងពេលដ៍យូរ កម្ទេចកំណបានក្លាយជាសិលាយឺតៗ ហើយចាប់យកសាកសពបំបែកធាតុទាំងនោះ។ ឆ្លងតាមការប្រែប្រូល និងគីមីរាប់លានឆ្នាំក្រោយមក សាកសពទាំងនេះបានក្លាយទៅជាប្រេងឆៅ និងឧស្ម័នធម្មជ...
geography
តើភពថ្មីមានកំណកំណើតយ៉ាងដូចម្ដេច?
ភពថ្មីមានកំណកំណើតនៅពេល ឧស្ម័ន និងរូបធាតុផ្សេងៗទៀតដែលនៅជុំវិញព្រះអាទិត្យថ្មីដែលទើបនិងកកើត បានបន្តការវិលជុំវិញព្រះអាទិត្យនេះ។ ឧស្ម័ន និងរូបធាតុបានចាប់ផ្ដើមផ្ដុំចូលគ្នា មុនដំបូងតូច រួចកាន់តែរីកធំឡើងៗ ហើយបណ្ដុំដែលធំជាងគេក្លាយទៅជាភពថ្មី។
geography
តើភពរណបរបស់ផែនដីគឺអ្វី?
ភពរណបរបស់ផែនដីគឺព្រះចន្ទ។
geography
ចូរពិពណ៏នាអំពីកំណកំណើតព្រះអាទិត្យ?
ព្រះអាទិត្យមានកំណកំណើតពីឧស្ម័ននៅក្នុងណេប៊ុយឡា ដែលបានប្រមូលផ្ដុំចូលគ្នា ធ្វើឲ្យណេប៊ុយឡារួមតូច។ នៅពេលណាណេប៊ុយរួមតូច វាវិលកាន់តែលឿន ពេលនោះវាមានរូបរាងដូចជាថាសមួយយ៉ាងធំ ដែលមានអង្កត់ផ្ចិតប្រហែល ១០ ០០០ លានគីឡូម៉ែត្រ ពេលនោះព្រះអាទិត្យថ្មីចាប់ផ្ដើមមានរូបរាង។ ឧស្ម័ននៅក្នុងណេប៊ុយឡាកន្ត្រាក់ចូលគ្នាឥតឈប់ឈរ ម៉ាស ដង់ស៊ីតេ សីតុណ្ហភាពន...
geography
តើអេលីបជាអ្វី?
អេលីបគឺជាខ្សែកោងបិទជិត ដែលមានផលបូកនៃចម្ងាយណាមួយ ពីខ្សែកោង ទៅចំណុចពីនៅក្នុងអេលីបតែងតែស្មើគ្នាជានិច្ច។
geography
ហេតុអ្វីបានជាទំនាញ មិនទាញភពទាំងអស់ ឲ្យទង្គិចជាមួយព្រះអាទិត្យ និងមិនឲ្យហោះចេញទៅក្នុងលំហ?
បានជាទំនាញមិនទាញភពទាំងអស់ ឲ្យទង្គិចជាមួយព្រះអាទិត្យ និងមិនឲ្យហោះចេញទៅក្នុងលំហ ពីព្រោះ កម្លាំងទំនាញរវាងព្រះអាទិត្យ និងភពទាំងអស់នោះ បានរក្សាភពទាំងឲ្យធ្វើដំណើរតាមគន្លងរៀងៗខ្លួននៅក្នុងប្រព័ន្ធព្រះអាទិត្យ។
geography
តើមានអ្វីទប់ភពឲ្យស្ថិតនៅក្នុងគន្លង?
អ្វីដែលទប់ភពឲ្យនៅក្នុងគន្លង គឺកម្លាំងទំនាញសកល។
geography
តើចលនារបស់ភពធ្វើដំណើរជុំវិញអក្ស័ហៅថាអ្វី? វាបង្កើតឲ្យមានបាតុភូតអ្វី?
ចលនារបស់ភពធ្វើដំណើរជុំវិញអក្ស័ហៅថារង្វិលខ្ញាល់ដែលបង្កើតឲ្យមានបាតុភូតថ្ងៃ និងយប់នៅលើភពនោះ។
geography
តើប្រព័ន្ធព្រះអាទិត្យមានអាយុប៉ុន្មាន?
ប្រព័ន្ធព្រះអាទិត្យមានអាយុប្រហែល ៤៦០០លានឆ្នាំ។
geography
តើតារាវិទូបច្ចុប្បន្នធ្វើការសង្កេតមេឃដោយប្រើឧបករណ៏អ្វីខ្លះ?
តារាវិទូបច្ចុប្បន្ន ធ្វើការសង្កេតមេឃដោយប្រើឧបករណ៏ដូចជា៖ តេលេទស្សន៏ដាក់តាំងនៅលើផ្ទៃផែនដី តេឡេទស្សន៏បង្ហោះទៅក្នុងលំហ។ ក្រៅពីនេះអ្នកវិទ្យាសាស្រ្ដបានបញ្ចួនអវកាសយាន្ដនិកទៅព្រះចន្ទ និងបានបង្ហោះយានជាច្រើនទៀតឲ្យសិក្សានៅអង្គផ្សេងៗក្នុងប្រព័ន្ធព្រះអាទិត្យ។
geography
តើលោកឃីព្ល័របានរកឃើញអ្វីដែលទាក់ទងនិងគន្លងរបស់ភព?
លោកឃីព្ល័របានរកឃើញថា គន្លងរបស់ភពនីមួយៗមានរាងអេឡីប ឬពងក្រពើ។
geography
តើលោកការលីលេអូបានរកឃើញអ្វីខ្លះ ដែលគំទ្រដល់គំរូព្រះអាទិត្យនៅចំកណ្ដាល? តាមរយះឧបករណ៏ឈ្មោះអ្វី?
លោកកាលីឡេអូបានរកឃើញ ព្រះចន្ទបួនធ្វើដំណើរជុំវិញភពព្រហស្បត្តិ។ ភពសុក្រតែងតែរះនៅជិតព្រះអាទិត្យ និងឆ្លងកាត់វគ្គដូចព្រះចន្ទ ប៉ុន្តែវាពុំឆ្លងកាត់ពេញវគ្គទេ។ ក្រៅពីនេះ គាត់នៅបានសង្កេតកាឡាក់ស៊ីមីគីរ៉េ និងបានរកឃើញថា នៅមានតារាជាច្រើនទៀតនៅក្នុងសកល។ តាមរយះឧបករណ៏តេឡេទស្សន៏។
geography
តើគំរូរបស់កូពែនិក និងគំរូរបស់លោកតូលេមីអំពីសកលខុសគ្នាដូចម្ដេចខ្លះ?
គំរូរបស់លោកកូពែនិក និងគំរូរបស់លោកតូលេមីអំពីសកលខុសគ្នាត្រង់៖ គំរូរបស់លោកកូពែនិកចែងថា ភពផែនដី និងភពដ៏ទៃទៀតធ្វើដំណើរជុំវិញព្រះអាទិត្យ ឯគំរូរបស់លោកតូលេមីចែងថា ភពទាំងឡាយ និងតារានានាកំពុងធ្វើដំណើរជុំវិញផែនដី។
geography
តើគំរូប្រព័ន្ធព្រះអាទិត្យនៅចំកណ្ដាល ត្រូវបានបង្កើតឡើងនៅឆ្នាំណា? ដោយតារាវិទូជនជាតិអ្វី? ឈ្មោះអ្វី? មានន័យដូចម្ដេច?
គំរូប្រព័ន្ធព្រះអាទិត្យនៅចំកណ្ដាល ត្រូវបានបង្កើតឡើងនៅឆ្នាំ១៥៤៣ ដោយសារតារាវិទូជនជាតិប៉ូឡូញ មានឈ្មោះថា នីកូឡាស កូពែនិក។ គំរូនេះមានន័យថា “ផែនដី និងភពដ៏ទៃទៀតធ្វើដំណើរជុំវិញព្រះអាទិត្យ”។
geography
តើគំរូរបស់លោកតូលេមីត្រឹមត្រូវឬទេ? ហើយគំរូនេះត្រូវបានគេទទូលស្គាល់ដល់ឆ្នាំណា?
គំរូរបស់លោកតូលេមី មិនត្រឹមត្រួវ។ ត្រូវបានគេទទូលស្គាល់រហូតដល់ទសវត្សឆ្នាំ ១៥០០។
geography
ចូរនិយាយពីរគំរូរបស់លោកតូលេមី?
គំរូរបស់លោកតូលេមីចែងថា ភពធ្វើដំណើរនៅលើគន្លងរង្វងពីតូចទៅធំបន្តបន្តាប់គ្នា។ ចលនាដើរថយក្រោយកើតឡើងចំពោះភពណា ដែលមានគន្លងតូច ឲ្យធ្វើចលនា ក្នុងទិសដៅបញ្រ្ជាស។
geography
តើគំរូប្រព័ន្ធព្រះអាទិត្យនៅចំកណ្ដាលជាអ្វី?
គំរូប្រព័ន្ធព្រះអាទិត្យនៅចំកណ្ដាល គឺជាគំរូមួយដែលអ្នកវិទ្យាសាស្រ្ដយល់ឃើញថា ភពផែនដី និងភពដ៏ទៃធ្វើដំណើរជុំវិញព្រះអាទិត្យ។
geography
តើគំរូប្រព័ន្ធផែនដីនៅចំកណ្ដាលជាអ្វី?
គំរូប្រព័ន្ធផែនដីនៅចំកណ្ដាល គឺជាគំរូមួយដែលអ្នកវិទ្យាសាស្រ្ដយល់ឃើញថា ភពទាំងឡាយ និងតារានានាកំពុងធ្វើដំណើរជុំវិញផែនដី។
geography
ហេតុអ្វីបានជាយើងមិនអាចមើលឃើញបាតុភូតសូរ្យនិងចន្ទគ្រាសបានជារៀងរាល់ខែ?
បានជាយើងមិនអាចមើលឃើញបាតុភូតសូរ្យគ្រាស និងចន្ទគ្រាសបានជារៀងរាល់ខែពីព្រោះ គន្លងរបស់ព្រះចន្ទជុំវិញភពផែនដីទ្រេតប្រហែល ៥ដឹក្រេ ពីគន្លងបង្កើតដោយផែនដីជុំវិញព្រះអាទិត្យ។ ការទ្រេតនេះគឺល្មមគ្រប់គ្រាន់ឲ្យទីតាំងព្រះចន្ទចេញពីស្រមោលរបស់ផែនដីនៅពេលខែពេញវង់ និងភពផែនដីចេញពីស្រមោលរបស់ព្រះចន្ទនៅពេលខែដាច់។
geography
តើបាតុភូតចន្ទគ្រាសកើតឡើងនៅពេលណា?
បាតុភូតចន្ទគ្រាស កើតឡើងនៅពេលភពផែនដីស្ថិតនៅចន្លោះព្រះអាទិត្យ និងព្រះចន្ទ ហើយស្រមោលនៅភពផែនដីចោលមកលើព្រះចន្ទ។
geography
ដូចម្ដេចដែលហៅថាសូរ្យបាំងឆត្រ័? សូរ្យគ្រាសនេះកើតឡើងនៅពេលណា?
សូរ្យគ្រាសបាំងឆ័ត្រ គឺជាសូរ្យគ្រាសដែលយើងអាចមើលឃើញគន្លងរង្វង់ស្ដើងនៃពន្លឺព្រះអាទិត្យបង្ហាញនៅជុំវិញគែមខាងក្រៅនៃព្រះចន្ទ។ សូរគ្រាសបាំងឆ័ត្រកើតឡើងដោយសារតែ គន្លងរបស់ព្រះចន្ទមិនមានរូបរាងមូល ជូនកាលព្រះចន្ទស្ថិតនៅឆ្ងាយពីភពផែនដីជាងពេលផ្សេងទៀត។
geography
តើបាតុភូតសូរ្យគ្រាសកើតឡើងនៅពេលណា?
បាតុភូតសូរ្យគ្រាស កើតឡើងនៅពេលដែលព្រះចន្ទស្ថិតនៅចន្លោះភពផែនដី និងព្រះអាទិត្យ ហើយស្រមោលនៃព្រះចន្ទចោលមកលើផ្នែកណាមួយនៃភពផែនដី។
geography
តើបាតុភូតគ្រាសកើតឡើងនៅពេលណា?
បាតុភូតគ្រាស កើតឡើងនៅពេលស្រមោលនៃអង្គមួយ ចោលស្រមោលទៅលើអង្គមួយទៀត។
geography
នៅថ្ងៃ២១មីនា និងថ្ងៃ២៣កញ្ញា នៅរយះពេលថ្ងៃ និងរយះពេលយប់ស្មើគ្នា គេហៅថាថ្ងៃអ្វី?
នៅថ្ងៃ២១មីនា និងថ្ងៃ២៣កញ្ញា រយះពេលថ្ងៃ និងរយះពេលយប់មានរយះពេលស្មើគ្នា គេហៅថ្ងៃនោះថាជាថ្ងៃ សមរាត្រីនិខាឃរដូវ និងសមរាត្រីសរទរដូវ ដែលមានន័យថា នៅពេលនិខាឃរដូវ និងសរទរដូវ”យប់ ថ្ងៃស្មើគ្នា”។
geography
នៅថ្ងៃ២១ខែធ្នូ រយះកម្ពស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់ឈប់ថយចុះ ដូច្នេះគេហៅថ្ងៃនោះជាថ្ងៃអ្វី?
នៅថ្ងៃ២១ខែធ្នូ រយះកម្ពស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់ឈប់ថយចុះ គេហៅថ្ងៃនោះថា ស៊ុលស្ទីសសិសិរដូវ មានន័យថាសិសិរដូវ “ព្រះអាទិត្យឈប់”។
geography
នៅថ្ងៃទី២១មិថុនា រយះកម្ពស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់ឈប់កើនឡើង ដូចនេះគេហៅថ្ងៃនោះជាថ្ងៃអ្វី?
នៅថ្ងៃទី២១មិថុនា រយះកម្ពស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់ឈប់កើនឡើង គេហៅថ្ងៃនោះថាជាស៊ុលស្ទីសវស្សាន្តរដូវ មានន័យថាវស្សានរដូវ “ព្រះអាទិត្យឈប់”។
geography
ដូចម្ដេចដែលហៅថាសមរាត្រី? ស៊ិលស្ទីស? សេនីត?
សមរាត្រី គឺជារយះពេលថ្ងៃ និងពេលយប់ស្មើគ្នា។ ស៊ុលស្ទីស គឺជារយះពេលថ្ងៃ និងយប់មិនស្មើគ្នា។ សេនីត គឺជារយះពេលនៃព្រះអាទិត្យកាត់កែងផែនដីចំមុំ90អង្សា។
geography
ដូចម្ដេចដែលហៅថាអក្ស័គោល? ឬតើអក័្សគោលជាអ្វី?
អក្ស័គោលគឺជាប្រវែងអតិបរមានៃអេលីប។
geography
ដូចម្ដេចដែលហៅថាអក្ស័ពាក់កណ្ដាលគោល? ឬអក្ស័ពាក់កណ្ដាលគោជាអ្វី?
អក្ស័ពាក់កណ្ដាលគោល គឺជាចំណុចពាក់កណ្ដាលនៃប្រវែងអក្ស័គោល ដែលជាធម្មតាគេត្រូវបានគេប្រើដើម្បីរកទំហំអេលីប។ ឧទាហរណ៏៖ អក្ស័ពាក់កណ្ដាលគោលរបស់គន្លងផែនដីស្មើនិង១៥០លានគីឡូម៉ែត្រ។
geography
ចូរនិយាយពីច្បាប់ទី១របស់លោឃីព្ល័រ?
ច្បាប់ទី១របស់លោកឃីព្ល័រចែងថា “ភពទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យ មិនធ្វើចលនាតាមគន្លងរាងរង្វង់ជុំវិញព្រះអាទិត្យទេគឺវាធ្វើចលនាជាងរាងពងក្រពើឬអេលីប”។
geography
ចូរនិយាយពីច្បាប់ទី២របស់លោកឃីព្ល័រ?
ច្បាប់ទី២របស់លោកឃីព្ល័រចែងថា “ភពទាំងអស់ធ្វើចលនាលឿន នៅពេលពួកវាខិតទៅជិតព្រះអាទិត្យ និងធ្វើដំណើរកាន់តែយឺត នៅពេលពួកវាឃ្លាតកាន់តែឆ្ងាយពីព្រះអាទិត្យ”។
geography
តើគេចែកជំនោរសមុទ្រជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
គេចែកជំនោរសមុទ្រជាពីរប្រភេទគឺ ជំនោរប្រទាញឈម និងជំនោរប្រទាញកែង។
geography
ដូចម្ដេចដែលហៅថាលំនាចសមុទ្រ?
លំនាច គឺជាចលនានៃទឹកសមុទ្រស្រកចុះទៅវិញបន្ទាប់ពីមានជំនោរសមុទ្រ។
geography
ដូចម្ដេចដែលហៅថាជំនោរសមុទ្រ?
ជំនោរសមុទ្រ គឺជាចលនានៃទឹកសមុទ្រឡើងសន្សឹមៗពន្លិចឆ្នេរក្នុងរយះពេលខ្លីមួយ។
geography
ចូររៀបរាប់ពីបាតុភូតជំនោរ និងលំនាចសមុទ្រ?
បាតុភូតជំនោរ និងលំនាចសមុទ្រកើតឡើងនៅពេលផែនដីវិលជុំវិញអក្ស័របស់វា ទីតាំងដែលស្ថិតនៅស្របជាមួយព្រះចន្ទមានលក្ខណះប៉ោង។ នៅពេលតំបន់ណាមួយធ្វើចលនាមកដល់ចំណុចប៉ោងនេះ នាំឲ្យទឹកសមុទ្យឡើង ហៅថា ជុំនោរសមុទ្រហើយនៅពេលតំបន់នោះផ្លាស់ទីចេញពីផ្នែកប៉ោង ទឹកសមុទ្យចាប់ស្រកចុះហៅថា លំនាចសមុទ្រ។ ជំនោរ និងលំនាចសមុទ្រកើតឡើងពីរដងក្នុងមួយថ្ងៃ ព្រោះមានផ្...
geography
ហេតុអ្វីបានជាមានជំនោរ និងលំនាចទឹកសមុទ្រ?
ជំនោរ និងលំនាចទឹកសមុទ្រ កើតឡើងជារៀងរាល់ថ្ងៃ ដោយសារកម្លាំងទំនាញរបស់ព្រះចន្ទ និងព្រះអាទិត្យ មកលើផ្ទៃផែនដី។
geography
ចូរនិយាយអំពីកំណកំណើតព្រះចន្ទ?
ព្រះចន្ទកើតឡើងដោយ ការបុកទង្គិចរវាងអង្គមានទំហំប៉ុនភពអង្គារមួយជាមួយភពផែនដីនៅខណះពេលផែនដីកំពុងកកើត។ ការបុកទង្គិចនេះមានកម្លាំងមហិមា ធ្វើផ្នែកម៉ង់តូរបស់ផែនដីខ្លាតចេញទៅក្នុងគន្លងជុំវិញផែនដីវា។ រយះពេលពីទៅបីម៉ោងបន្ទាប់ពីការបុកទង្គិចគ្នា កម្ទេចកំទីដែលផ្សំពីរូបធាតុម៉ង់តូផែនដីនិងអង្គដែលទង្គិចជាមួយវា ចាប់ផ្ដើមប្រមូលផ្ដុំចូលគ្នាបង្ក...
geography
តើដីខ្ពស់របស់ផ្ទៃព្រះចន្ទជាអ្វី?
ដីខ្ពស់ គឺជាផ្ទៃភ្លឺដែលអាចមើលឃើញនៅលើផ្ទៃព្រះចន្ទ។
geography
ហេតុអ្វីបានជា ផ្ទៃព្រះចន្ទ មានការប្រែប្រូលតិចបំផុត នៅរយះពេលរាប់លានឆ្នាំនេះ?
បានផ្ទៃព្រះចន្ទ មានការប្រែប្រូលតិចបំផុតនៅរយះពេលរាប់លានឆ្នាំនេះ ពីរព្រោះផ្ទៃចន្ទពុំមានទឹករាវ និងគ្មានបរិយាកាស។
geography
តើមាត់ភ្នំភ្លើងដែលធំជាងគេមានឈ្មោះអ្វី? វាកើតឡើងពីអ្វី? វាមានអង្គត់ផ្ចិតប៉ុន្មានម៉ែត្រ?
មាត់ភ្នំភ្លើងដែលធំជាងគេមានឈ្មោះថា “កូពែនិក”។ វាកើតឡើងពីការបុកទង្គិចនៃអាចម៏ផ្កាយធ្លាក់មកពីលំហ។ មាត់ភ្នំភ្លើងនេះមានអង្កត់ផ្ចិតប្រហែល៩១km។
geography
តើមាត់ភ្នំភ្លើងជាអ្វី?
មាត់ភ្នំភ្លើង គឺជារណ្ដៅធំៗជាច្រើនដែលគេបានរកឃើញនៅលើផ្ទៃរបស់ព្រះចន្ទ។
geography
តើម៉ារីយ៉ាជាអ្វី?
ម៉ារីយ៉ា គឺជាសិលាកករឹង ដែលកើតឡើងពីលំហូរនៃម៉ាក់ម៉ាដ៏ច្រើនកាលពី៣ទៅ៤ពាន់លានឆ្នាំ្មមុន។
geography
ដើម្បីរករយះកម្ពស់របស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់ ត្រង់ទីតាំងណាមួយតើគេត្រូធ្វើដូចម្ដេច?
ដើម្បីរករយះកម្ពស់របស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់ ត្រង់ទីតាំងណាមួយ គេត្រូវរកភាពខុសគ្នារបស់រយះទទឹងនៃទីតាំងនោះ និងរយះទទឹងនាំព្រះអាទិត្យស្ថិតនៅចំពីលើក្បាល។ បន្ទាប់មក ចូរធ្វើផលដករវាង90អង្សានិងចំនូនភាពខុសគ្នានោះ។
geography
តើផ្ទៃលើរបស់ព្រះចន្ទមានលក្ខណះពិសេសអ្វីខ្លះ?
ផ្ទៃលើរបស់ព្រះចន្ទមានលក្ខណះពិសេសដូចជា៖ ម៉ារីយ៉ា មាត់ភ្នំភ្លើង និងដីខ្ពស់។
geography
តើតារារណបគឺជាអ្វី?
តារារណបគឺជាអង្គធម្មជាតិ ឬអង្គសិប្បនិម្មិតដែលវិលជុំវិញអង្គដែលធំជាងគេ។
geography
នៅពេលយានអវកាសហោះនៅក្នុងគន្លងយើងឃើញអវកាសយានិកអណ្ដែតពេលពួកគេធ្វើការ។ មនុស្សជាច្រើននិយាយថាមជ្ឈដ្ឋាននោះគ្មានទំនាញ។ តើមតនេះត្រឹមត្រូវឬទេ? ចូរពន្យល់ពីមូលហេតុរបស់អ្នក។
មតិនេះមិនត្រឹមត្រូវទេ ពីព្រោះ ប្រសិនបើមជ្ឈដ្ឋាននោះគ្មានទំនាញទេនោះ អវកាសយានិកនិងត្រូឃ្លាតចេញពីមជ្ឈដ្ឋាននោះទៅក្នុងលំហ។ ដូចនេះមានន័យថានៅមជ្ឈដ្ឋាននោះមានទំនាញ ប៉ុន្តែទំនាញនៅមជ្ឈដ្ឋាននោះមានកម្លាំងខ្សោយជាហេតុធ្វើឲ្យអវកាសយានិកមិនអាចឈរនឹងបាន។
geography
ឧបមាថាភពមួយមានព្រះចន្ទ័ពីរ ហើយព្រះចន្ទ័មួយស្ថិតនៅឆ្ងាយជាងព្រះចន្ទឬ័មួយទៀតពីរដង តើព្រះចន្ទមួយណាវិលបានមួយជុំភពនោះមុនគេ? ចូរពន្យល់?
ព្រះចន្ទ័ដែលស្ថិតនៅភពនោះ ធ្វើចលនាវិលបានមួយជុំភពនោះមុនគេ ពីរព្រោះ ព្រះចន្ទ័ដែលស្ថិតនៅជិតភព មានទំនាញខ្លាំងជាងព្រះចន្ទ័ដែលស្ថិតនៅឆ្ងាយ ជាហេតុធ្វើឲ្យវាមានចលនាលឿនជាង (ច្បាប់ចលនាទី២របស់ឃីព្ល័រ)។
geography
តើច បានរក្សាភពមួយឲ្យធ្វើចលនាដូចម្ដេចនៅក្នុងគន្លងព្រះអាទិត្យ?
ទំនាញបានរក្សាភពមួយ ឲ្យធ្វើចលនានៅក្នុងគន្លងជុំវិញព្រះអាទិត្យក្នុងរាងជាអេលីប។
geography
តើល្បឿនរបស់ភព ឬផ្កាយដុះកន្ទុយ និងប្រែប្រូលដូចម្ដេចនៅពេលដែលវាស្ថិតនៅជិត ឬឆ្ងាយពីព្រះអាទិត្យ? ចូរពន្យល់។
នៅពេលភពឬផ្កាយដុះកន្ទុយទាំងអស់ ខិតទៅជិតព្រះអាទិត្យវាធ្វើចលនាកាន់តែលឿនពីព្រោះនៅពេលដែលភព ឬផ្កាយដុះកន្ទុយស្ថិតនៅជិតព្រះអាទិត្យនោះ ទំនាញនិងមានកាន់តែខ្លាំងជាហេតុធ្វើឲ្យភព ឬផ្កាយដុះកន្ទុយធ្វើចលនាលឿន។ ផ្ទុយទៅវិញ នៅពេលពួកវាខ្លាតកាន់តែឆ្ងាយពីព្រះអាទិត្យ វាធ្វើចលនាកាន់តែយឺត ពីព្រោះកម្លាំងទំនាញកាន់តែខ្សោយ។
geography
តើកម្លាំងទំនាញរវាងវិត្ថុពីរអាស្រ័យនិងលក្ខណះអ្វីខ្លះ?
កម្លាំងទំនាញរវាងវិត្ថុពីរអាស្រ័យនិងលក្ខណះពីរគឺ ម៉ាសសរុបនៃវិត្ថុទាំងពីរនោះ និងចម្ងាយរវាងវិត្ថុទាំងពីរនោះ។
geography
តើទំនាញផ្ទៃលើមានឥទ្ធិពលអ្វីទៅលើអង្គ?
ទំនាញផ្ទៃលើឥទ្ធិពលពីរយ៉ាងគឺ កំណត់រូបរាង្គរបស់អង្គ និងរក្សាបរិយាកាសរបស់អង្គនោះ។
geography
ដូចម្ដេចដែលហៅថាម៉ាស? ឬតើម៉ាសជាអ្វី?
ម៉ាសគឺជារង្វាស់បរិមាណនៃរូបធាតុ ដែលវិត្ថុមួយផ្ទុក ហើយមានលក្ខណះថេរ។
geography
ដូចម្ដេចដែលហៅថារង្វាស់កម្លាំងទំនាញ?
រង្វាស់កម្លាំងទំនាញគឺជាសំទុះនៅលើម៉ាសដែលបង្កើតឡើងដោយកម្លាំងទំនាញនៅចំណុចនោះ។
geography
តើច្បាប់ទំនាញសកលត្រូបានរកឃើញដោយអ្នកណា?
ច្បាប់ទំនាញសកលត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្រ្ដឈ្មោះអ៊ីហ្សាក់ញូតុន។
geography
ចូរនិយាយពីច្បាប់ទី៣របស់លោកឃីព្ល័រ?
ច្បាប់ទី៣របស់លោកឃីព្ល័រ គឺការប្រៀបធៀបពេលវេលានៃរង្វិលជុំរបស់ភពមួយ ជាមួយនិងអក្ស័ពាក់កណ្ដាលគោលរបស់វា។ តាមការគណនាបែបគណិតវិទ្យា បើគាត់ដឹងរយះពេលរង្វិលជុំរបស់ភពួយ គាត់អាចគណនាចម្ងាយរវាងភពមួយទៅព្រះអាទិតបាន។
geography
តើព្រះចន្ទមានសមាសធាតុផ្សំខុសពីផែនដីដោយសារអ្វី?
ព្រះចន្ទមានសមាសធាតុផ្សំខុសពីព្រះចន្ទដោយសារ ដង់ស៊ីតេរបស់វាទាបជាងផែនដី។
geography
ដូចម្ដេចដែលហៅថាជំនោរប្រទាញឈម?វាតែងកើតមាននៅថ្ងៃណា?
ជំនោរប្រទាញឈម គឺជាប្រភេទជំនោរសមុទ្រ ដែលកើតឡើងនៅខណះពេល ព្រះចន្ទ ព្រះអាទិត្យ និងផែនដីស្ថិតនៅលើបន្ទាត់តែមួយ ហើយផ្ដុំកម្លាំងគ្នាបង្កើតបានជាជំនោរខ្ពស់បំផុតនិងលំនាចទាបបំផុត។ វាតែងកើតមាននៅពេលខែដាច់ និងខែពេញវង់។
geography
តើគេប្រើប្រាស់តារានិករសម្រាប់ធ្វើអ្វី?
គេប្រើប្រាស់តារានិករ សម្រាប់ទស្សន៏ទាយព្រឹត្តិការណ៏នានាដែលមានសារះសំខាន់សម្រាប់ការរស់នៅលើផែនដី។ ឧទាហរណ៏៖ ប្រសិនបើគេឃើញតារានិករសិង្ហ មានន័យថា រដូវដាំដុះនិងចូលមកដល់។ តារានិករខ្យាដំរី បញ្ជាក់ថា វាគឺជាវស្សានរដូវ។ បើតារានិករព្រានប្រមាញ់ បញ្ជាក់ថា វាគឺជាសិលារដូវ។
geography
តើប៉ូលមេឃខាងជើងផ្ដល់សារះសំខាន់អ្វីខ្លះ?
ប៉ូលមេឃខាងជើងផ្ដល់សារះសំខាន់ ក្នុងការជួលអ្នកដែលធ្វើដំណើរតាមផ្លូវទឹក លើគោក ពិសេសតារាវិទូបានប្រើប៉ូលខាងជើង ដើម្បីកំណត់ទីតាំងរបស់តារានៅលើមេឃដូចគ្នានិងអ្នកធ្វើការប្រើប្រាស់ប៉ូលខាងជើង និងខាងត្បូងរបស់ផែនដីដើម្បីសម្គាល់ទីតាំងរបស់ផែនដី។
geography
ដូចម្ដេចដែលហៅថាសំណឹកដី?
សំណឹកដីគឺជាការច្រោះយកដី និងសារធាតុចិញ្ចឹមដោយសារទឹកឬខ្យល់។
geography
ដូចម្ដេចដែលហៅថាសំណឹក?
សំណឹកគឺជាលំនាំនៃកម្លាំងធម្មជាតិ ដែលធ្វើឲ្យសិលានិងដីពុកផុយ ហើយផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត។
geography
ដូចម្ដេចដែលហៅថាម៉ាក្រូធាតុ?
ម៉ាក្រុធាតុគឺជាសារធាតុចិញ្ចឹមខនិជដែលសារពាង្គកាយមានជិវិតត្រូវការបរិមាណច្រើនសម្រាប់ការទ្រទ្រង់ការលូតលាស់ដូចជាកាបូន អ៊ីដ្រូសែន អុកស៊ីសែន ផូស្វ័រ ស្ពាន់ធ័រ ន៉ូតាស្យូម និងកាល់ស្យូម។
geography
ដូចម្ដេចដែលហៅថាមីក្រូធាតុ?
មីក្រូធាតុគឺជាសារធាតុចិញ្ចឹមខនិជដែលសារពាង្គកាយមានជីវិត ត្រូវការបរិមាណតិចតួចបំផុត សម្រាប់ការទ្រទ្រង់ការលូតលាស់ដូចជា៖ដែង សង្កសី ទង់ដែង ក្លរ ម៉ង់ការណែសជាដើម។
geography
ដូចម្ដេចដែលហៅថាសារធាតុចិញ្ចឹម?
សារធាតុចិញ្ចឹមគឺជាសារធាតុដែលសារពាង្គកាយត្រូវការចាំបាច់សម្រាប់ការស់នៅការលូតលាស់និងសម្រាប់ការបន្តពូជដែលរួមមានម៉ាក្រូធាតុ និងមីក្រូធាតុ។
geography
តើវដ្តសារធាតុចិញ្ចឹមក្នុងស្ថានប្រព័ន្ធមានលក្ខណះដូចម្ដេច?
នៅក្នុងស្ថានប្រព័ន្ធ សារធាតុចិញ្ចឹមសំខាន់ៗ ធ្វើចលនាពីដី ទៅកាន់សារពាង្គកាយមានជីវិតហើយត្រលប់មកដីវិញនៅពេលដែលសារពាង្គកាយមានជីវិតទាំងនោះពុកផុយរលូយ។
geography
តើបម្រើបម្រាស់ធនធានដីក្នុងទំរង់បែបណាខ្លះ ដែលធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ដី?
បម្រើបម្រាស់ដីដែលនាំឲ្យមានផលប៉ះពាល់ដល់ដីមាន៖ - ការកាប់បំផ្លាញព្រៃឈើ៖ ប្រែក្លាយដីដែលមានជីជាតិ ទៅជាដីដែលមានជីជាតិ។ - ការសាងសង់រោងចក្រដែលមានឧស្សាហកម្មនុយក្លេអ៊ែ - ការជីកយករ៉ែពុំសមស្រប ធ្វើឲ្យដីក្រហូងបាតើគុណភាព។
geography
ប្រសិនបើមានកំណើនប្រជាជនកាន់តែច្រើន តើនិងមានឥទ្ធិពលអ្វីខ្លះដល់បម្រើបម្រាស់ដី?
ប្រសិនបើមានកំណើនប្រជាជនកាន់តែច្រើន និងអាចមានឥទ្ធិពលដល់បម្រើបម្រាស់មានដូចជា៖ - តម្រូវការដីសម្រាប់សាងសង់លំនៅដ្ឋានកាន់តែច្រើន - តម្រូវការដីសម្រាប់ដាំដំណាំ និងតម្រូវការដីផ្សេងៗទៀត កាន់តែច្រើន។
geography
តើគេប្រើប្រាស់ដីសម្រាប់ធ្វើអ្វីខ្លះ?
គេប្រើប្រាស់ដីសម្រាប់៖ - ការសាងសង់ទីក្រុង ភូមករ ទីប្រជុំជន ប្រព័ន្ធគមនាគមន៏ រោងចក្រ ឧស្សាហកម្ម និងសាងសង់សិប្បកម្ម។ - ដីសម្រាប់ការដាំដុះ ដំនាំស្បៀង និងដំនាំឧស្សាហកម្ម និងដីសម្រាប់ចិញ្ចឹមសត្វ។ - ដីសម្រាប់ព្រៃឈើដែលជាស្ថានប្រព័ន្ធធម្មជាតិចាំបាច់សម្រាប់ធ្វើរស្មីសំយោគ និងជម្រកសត្វ។ - ដីទុកសម្រាប់ការទាញយករ៉ែផ្សេងៗ។
geography
ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិរបស់ជីសរីរាង្គ និងជីអសរីរាង្គ? តើជីណាមួយប្រសើរជាង? ព្រោះអ្វី?
ជីសរីរាង្គ៖ - សម្បត្តិ៖ ជយយបង្កើតសមត្តិភាពស្រុបយកទឹកពិដី មានឥទ្ធិពលទៅជីវិតសារពាង្គកាយរស់ក្នុងដី។ - គុណវិបត្តិ៖ ផ្ដល់សារធាតុចិញ្ចឹមយឺត ធ្វើឲ្យរុក្ខជាតិដុះយឺត។ ជីអសរិរាង្គ៖ - គុណសម្បត្តិ៖ ផ្ដល់សារធាតុចិញ្ចឹមភ្លាមៗដល់រុក្ខជាតិ ធ្វើឲ្យរុក្ខជាតិលូតលាស់រហ័សទាន់ចិត្ត។ - គុណវិបត្តិ៖ សារធាតុខ្លះរុក្ខជាតិស្រូបមិនអស់ សារធាតុខ្លះរ...
geography
ចូររៀបរាប់ពីវិធិថែរក្សាដីកុំឥ្យបាត់បង់គុណភាព?
ដើម្បីថែរក្សាដីកុំឥ្យបាត់បង់គុណភាព គេប្រើវិធីដូចខាងក្រោម៖ - វិធីបម្លាស់ដំណាំ៖ ដំណាំខ្លះផ្ដល់សារធាតុចិញ្ចឹមឲ្យដី (ដំណាំសណ្ដែក) ឯដំនាំខ្លះទៀតស្រូបយកសារធាតុចញ្ចឹមបីដីវិញ (ពោត)។ ដូចនេះគេត្រូវផ្លាស់ប្ដូរដំនាំលើដីមួយកន្លែងរៀងរាល់ឆ្នាំ។ វិធីនេះអាចរក្សាសារធាតុចញ្ចឹមនៅក្នុងដី នៅពេលប្រើប្រាស់ហើយ និងអាចឲ្យដីសម្រាកដោយពុំចាំបាច់ទុក...
geography
ដើម្បីថែរក្សាកុំឲ្យបាត់បង់គុណភាព តើគេមានវិធីអ្វីខ្លះ?
ដើម្បីថែរក្សាដីកុំអោយបាត់បង់គុណភាព គេមានវិធិមួយចំនូនដូចជា៖ - បម្លាស់ដំណាំ (ផ្លាស់ប្ដូរដំណាំលើដីមួយកន្លែងរៀងរាល់ឆ្នាំ) - ចំការល្បាក់ និងដំណាំតាមជម្រាល - កសិកម្ម - បម្រើបម្រាស់ដីសមស្រប និងការប្រើប្រាស់ជី (ជិសរីរាង្គ និងជីអសរីរាង្គ)
geography