question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
ចូរនិយាយពីដីល្បាប់? | ដីល្បាប់ជាប្រភេទដីល្បាយឬពណ៏ត្នោត ដែលមានទម្រង់ជាស្រទាប់វិវត្តខ្សោយនៅលើច្រាំងទន្លេ និងជម្រាលនៃច្រាំង។ ដីនេះកើតមាននៅតាមមាត់ទន្លេ និងខ្នងជម្រាលទំនាបក្រោយតំបន់មាត់ទន្លេ។ ដីនេះភាគច្រើនមាននៅខេត្តកណ្ដាល ព្រៃវែង ក្រចេះ ស្ទឹងត្រែង និងរាជធានីភ្នំពេញ។ ក្រៅពីដំណាំស្រូវ ដីនេះគេប្រើសម្រាប់ដាំបន្លែ ដំណាំហូបផ្លែ និងដំណាំផ្សេងៗទៀត។ | geography |
ចូរនិយាយពីដីល្បាយដីឥដ្ឋ? | ដីល្បាយដីឥដ្ឋ ជាប្រភេទដីដែលមាននៅតាមទំនាបទាបៗ ដែលរងនៅទឹកជំនន់ក្នុងរយះពេលខ្លីពីទន្លេ ឬបឹងដែលនៅក្បែរនោះ។ ដីប្រភេទនេះតែងនៅប៉ែកខាងត្បូង ប្រទេសដូចជា ខេត្តព្រៃវែង ស្វាយរៀង កណ្ដាល និងតាកែលដែលជាដីស្រែ។ | geography |
ចូរនិយាយពីដីខ្សាច់? | ដីខ្សាច់ ជាប្រភេទដីដែលវិវត្តមកពីល្បាប់ចាស់នៅខ្ពង់រាបជិតជើងភ្នំ។ វាមានកម្ពស់ខ្ពស់ជាងនីវ៉ូទឹកស្ទឹង បឹងបូរនារដូវទឹកឡើងប៉ុន្តែវាអាចនិងលិចទឹកក្នុងរយះពេលខ្លី កាលណាមានទឹកជំនន់ខុសពីធម្មតា។ ដីនេះភាគច្រើននៅខេត្តពោធ៏សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងសៀមរាប។ | geography |
ចូរនិយាយពីដីក្រហម ឬដីសិលាបាសាល់? | ដីក្រហម ឬដីសិលាបាសាល់ ជាប្រភេទដីដែលទទូលរងការពុកផុយពីសិលាបាសាល់ ហើយមានពណ៏ក្រហម។ ដីប្រភេទនេះមានជីជាតិល្អណាស់សម្រាប់ដំណាំគ្រប់ប្រភេទដូចជា កៅស៊ូ កម្បាស ការផែ តែ សណ្ដែក និងដំណាំហូបផ្លែ។ ដីក្រហមស្និតនៅខ្ពង់រាបៗក្នុងខេត្តកំពង់ចាម និងក្រចេះ ក្រៅពីនេះឃើញមាននៅប៉ៃលិន ខ្ពង់រាបបរកែវ និងឆ្លូងលើ។ | geography |
ចូរនិយាយពីដីសិលាក្រែលាយខ្សាច់? | ដីសិលាក្រែលាយខ្សាច់ ជាប្រភេទដីដែលគ្របដណ្ដប់នីតំបន់ប្រជុំភ្នំ តំបន់មាត់សមុទ្រ និងភាគខាងកើតនៃទន្លេមេគង្គ រហូតដល់ខ្ពង់រាបឆ្លូង។ ដីប្រភេទនេះមានផលប្រយោជន៏ដល់ការលូតលាស់នៃព្រៃឈើ។ ហេតុនេះហើយបានជាតំបន់ភ្នំនៅប្រទេសកម្ពុជាមានរុក្ខជាតិដុះទ្រុបទ្រុល។ | geography |
តើដីប្រភេទមួយណាដែលអនុគ្រោះដល់ដំណាំកៅស៊ូ និងដំណាំហូបផ្លែ? ហើយដីប្រភទនេះមាននៅក្នុងខេត្តណាខ្លះ? | ដីដែលអនុគ្រោះដល់ដំណាំកៅស៊ូ និងដំណាំហូបផ្លែគឺ ដីក្រហម ឬដីបាសាល់។ ដីប្រភេទនេះនៅក្នុងខេត្តកំពង់ចាម ក្រចេះ រតនះគីរី ស្ទឹងត្រែង ព្រះវិហារ និងប៉ៃលិន។ | geography |
តើការសិក្សាទម្រង់ដីបង្ហាញឲ្យយើងដឹងពីអ្វី? ហើយវាមានឥទ្ធិពលយ៉ាងដូចម្ដេច? | ការសិក្សាទម្រង់ដីបង្ហាញឲ្យយើងដឹងពីលំដាប់តម្រៀមនៃចុណ្ណភាគដី។ ហើយវាមានឥទ្ធិពលលើជម្រាបទឹក និងលទ្ធភាពដែលអាចឲ្យឬសរបស់រុក្ខជាតិចូលទៅក្នុងដីបាន។ | geography |
តើកម្រិតpH របស់ដីជាអ្វី? | កម្រិតpHរបស់ដីគឺជាកម្រិតអាស៊ីតរបស់ដី ដែលមានឥទ្ធិពលទៅលើដំណាំ និងសារពាង្គកាយមានជីវិតផ្សេងៗទៀតនៅក្នុងដី។ ដីភាគច្រើនមានកម្រិត pH ក្នុងចន្លោះពី ៤ ទៅ ៨។ រុក្ខជាតិមានឥទ្ធិពលលើអន្តរកម្មរវាងសារធាតុចិញ្ចឹមនានា ដែលអាស្រ័យទៅនិងកម្រិតនៃ Ph។ ឧទាហណ៏៖ កម្រិត pH ទាបនាំឲ្យេជីជូរ (កម្រិតអាស៊ីតច្រើន) នាំឲ្យសមាសធាតុដែករលាយប៉ុន្តែសមាសធាតុផូ... | geography |
តើប្រភពនៃការបំពុលខ្យល់មានអ្វីខ្លះ? ចូររៀបរាប់។ | ប្រភពនៃការបំពុលខ្យល់មានពីគឺ៖
- ប្រភពពីធម្មជាតិ
- ភ្នំភ្លើងព្រោះផេះ អាស៊ីតអព័្ទ អ៊ីដ្រូសែនស៊ុលភីត និងឧស្ម័នពុលផ្សេងៗទៀត។
- ការពុករលូយរុក្ខជាតិ ជាប្រភពប្រតិកម្មសារធាតុស៊ុលផួក្នុងអាកាស។
- ភ្លើងឆេះព្រៃ បង្កើតបានជាពពក ផ្សែងគ្របដណ្ដប់ទ្វីប។
- ព្យុះនៅក្នុងតំបន់ស្ងួតហែង បង្កើតបានជាពពក ធូលី រាប់ម៉ឺនតោនដឹកនាំចូលទៅក្នុងអាកាស។
- អ... | geography |
តើការសិក្សាពីវាយភាពដីមានសារះសំខាន់ដែរឬទេ? | ការសិក្សាពីវាយភាពដីមានសារះសំខាន់ណាស់ ក្នុងការកំណត់ភាពសមស្របសម្រាប់ការប្រើប្រាស់ណាមួយជាក់លាក់។ | geography |
តើវាយភាពដីអាស្រ័យទៅនិងអ្វី? | វាយភាពដីអាស្រ័យទៅនិងសមាមាត្រធៀបនៃចុណ្ណភាគ ខ្សាច់ ល្បាប់ម៉ដ្ឋ និងដីឥដ្ឋ។
*ចំណាំ
- ដីឥដ្ឋ៖ ពី ០,000 ទៅ 0,002ម.ម
- ល្បាប់ម៉ដ្ឋ៖ ពី 0,002 ទៅ 0,020ម.ម
- ខ្សាច់ម៉ដ្ឋ៖ ពី 0,020 ទៅ 0,020 ទៅ 0,2ម.ម
- គ្រួស៖ ពី 0,2 ទៅ 2ម.ម | geography |
តើសកម្មភាពអ្វីខ្លះដែលនាំឲ្យមានសំណឹកដី? | សកម្មភាពដែលនាំឲ្យកើតមានសំណឹកដីរួមមាន៖ ការកាប់បំផ្លាញព្រៃឈើ ការវាតព្រៃយកដីដាំដំនាំ និងសកម្មភាពផ្សេងៗទៀត។ | geography |
តើសំណឹកដីផ្ដល់នូវផលប៉ះពាល់អ្វីខ្លះ? | សំណឹកដីផ្ដល់នៅផលប៉ះពាល់ដូចជា៖ កំនើនកម្ទេចកំណនីតាម ទន្លេ បឹង ដែលជាហេតុនាំឲ្យមានផលប៉ះពាល់ដល់គុណភាពទឹក និងសារពាង្គរស់នៅក្នុងទឹក។ | geography |
តើភ្នាក់ងារសំណឹកមានអ្វីខ្លះ? សំណឹកនៅតំបន់នីមួយៗទាក់ទងទៅនិងកត្តាអ្វីសំខាន់ជាងគេ? | ភ្នាក់ងារសំណឹកមានដូចជា ព្រះអាទិត្យ សំណក ទឹកភ្លៀង ទំនាញ ទឹកហូរ ផែនទឹកកក រលក និងខ្យល់។ល។ សំណឹកនៅតំបន់និមួយៗទាក់ទងទៅនិងកត្តាសំខាន់ជាងគេគឺអាកាសធាតុ។ | geography |
តើភ្នាក់ងារសំណឹកណាមួយដែលមានល្បឿនលឿនជាងគេ? | ភ្នាក់ងារសំណឹកដែលមានល្បឿនលឿនជាងគេគឺ ទំនាញទឹកហូរ។ ឧទាហរណ៏៖ ការហូរនៃភក់។ | geography |
ដូចម្ដេចដែលហៅថាស្វ៊ែមេឃ? | ស្វ៊ែមេឃគឺជាគំរួមួយនៃមេឃ ដែលគេប្រឌិតឡើងដើម្បីងាយស្រូលក្នុងការពណ៏នាពីទីតាំង និងចលនានៃអង្គនៅលើមេឃ។ | geography |
គេសង្គេតឃើញទីតាំងព្រះអាទិត្យម្ដងស្ថិតនៅទិសខាងជើង និងម្ដងស្ថិតនៅទិសខាងត្បូង។ តើបណ្ដាលមកពីមូលហេតុអ្វីខ្លះ? | គេសង្គេតឃើញព្រះអាទិត្យម្ដងស្ថិតនៅទិសខាងជើង និងម្ដងស្ថិតនៅទិសខាងត្បូង។ មូលហេតុនេះបណ្ដាលមកពីមានការប្រែប្រូលពីទីតាំងគន្លងព្រះអាទិត្យ ប្រវែងនៃគន្លងប្រះអាទិត្យការប្រែប្រូលតាមរដូវ និងការប្រែប្រូលនៃរយះទទឹង។ | geography |
កាំរស្មីព្រះអាទិត្យចាំងមកពីលើផែនដី មានលក្ខណះស្ទើរស្របគ្នា។ ហេតុអ្វីបានជាកាំរស្មីព្រះអាទិត្យចាំងប៉ះផ្ទៃផែនដីនៅមុំខុសៗគ្នា? វាជះឥទ្ធិពលអ្វីមកលើផែនដី? | បានជាកាំរស្មីព្រះអាទិត្យចាំងប៉ះផ្ទៃផែនដីនៅមុំខុសៗគ្នា ពីព្រោះផ្ទៃផែនដីមានរងកោង។ វាធ្វើឲ្យផ្ទៃផែនដីទទូលបរិមាណកម្ដៅមិនស្មើគ្នា។ | geography |
ហេតុអ្វីបានជាចម្ងាយពីផែនដីទៅព្រះអាទិត្យមានចម្ងាយមិនស្មើគ្នា? | បានជាចម្ងាយពីផែនដីទៅព្រះអាទិត្យមានចម្ងាយមិនស្មើគ្នាពីព្រោះ គន្លងរបស់ផែនដីមានរាងអេលីបសុអ៊ីត (រងស្ទើរមូល ឬរាងពងក្រពើ)។ | geography |
តើចលនារង្វិលជុំរបស់ផែនដីបង្កើតឲ្យមានបាតុភូតអ្វីកើតឡើង? | ចលនារង្វិលជុំរបស់ផែនដីបង្កើតឲ្យមានរដូវនៅលើផែនដី។ | geography |
តើចលនារង្វិលខ្ញាល់របស់ផែនដីបង្កើតឲ្យមានឥទ្ធិពលអ្វីខ្លះ? | ចលនារង្វិលខ្ញាល់របស់ផែនដីបង្កើតឲ្យមានឥទ្ធិបលពីរគឺ បាតុភូតថ្ងៃ និងយប់នៅលើផែនដី និងឥទ្ធិពលកូរីយ៉ូលីស។ | geography |
តើចលនារង្វិលខ្ញាល់របស់ផែនដីមានទិសដូចម្ដេច? | ចលនារង្វិលខ្ញាល់របស់ផែនដីមានទិសដៅពីលិច ទៅកើត។ | geography |
តើអ្ស័ករង្វិលខ្ញាល់របស់ផែនដីជាអ្វី? អ្ស័កនេះទ្រេតក្នុងកម្រិតប៉ុន្មានដឺក្រេ? | អ្ស័ករង្វិលខ្ញាល់ គឺជាខ្សែប្រឌិតមួយកាត់ផ្ចិតរបស់ផែនដីពិជើងទៅត្បូង។ អ្ស័កទ្រេតក្នុងកម្រិតមុំ 23អង្សា27។ | geography |
ដូចម្ដេចដែលថាចលនារង្វិលខ្ញាល់? មានរយះពេលប៉ុន្មាន? ហៅថាអ្វី? | រង្វិលខ្ញាល់គឺ ជាចលនារបស់ភពផែនដី ធ្វើដំណើរជុំវិញអ្ស័កខ្លូនឯង។ ផែនដីធ្វើដំណើរជុំវិញខ្លូនឯងមួយជុំ ប្រើរយហពេលអស់២៤ម៉ោង ហោថាមយយថ្ងៃនៅលើភពផែនដី។ | geography |
ដូចម្ដេចដែលហៅថាចលនារង្វិលជុំ? មានរយះពេលប៉ុន្មាន? ហៅថាអ្វី? | រង្វិលជុំគឺជាចលនារបស់ផែនដី ធ្វើដំណើរជុំវិញព្រះអាទិត្យ។ ផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យមួយជុំ ប្រើរយះពេលអស់៣៦៥ថ្ងៃ និង៦ម៉ោង ហៅថាមួយឆ្នាំនៅលើភពផែនដី។ | geography |
តើផែនដីមានចលនាប៉ុន្មាន? អ្វីខ្លះ? | ផែនដីមានចលនាពីរគឺ៖ ចលនារង្វិលជុំ និងចលនារង្វិលខ្ញាល់។ | geography |
តើតារានិករជាអ្វី? ចូរឲ្យឧទាហរណ៏ | តារានិករ គីជាបណ្ដុំនៃតារាជាច្រើនដែលផ្ដុំគ្នាបង្កើតបានជារាងផ្សេងៗគ្នា ខ្លះមានរាងដូចសត្វ ខ្លះដូចវិត្ថុប្រើប្រាស់ និងខ្លះទៀតមានរាងដូចមនុស្ស។ ឧទាហរណ៏៖ តារានិករខ្យាដំរីព្រានប្រមាញ់ តារានិករសិង្ហ តារានិករកូនភ្លោះ...។ | geography |
តើភពផែនដីជាអ្វី? ឬ ដូចម្ដេចដែលហៅថាភពផែនដី? | ភពផែនដីគឺជាអង្គរមូលមានពណ៏ខៀវ គ្រាបដណ្ដប់ទៅដោយពពកពណ៏ស និងហ៊ុំព័ទ្ធដោយលំហពណ៏ខ្មៅដែលមើលទៅគូរឲ្យស្រស់ស្អាត។ វាគឺជាភបតែមួយគត់ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមានទឹក និងបរិយាកាសសម្បូរដោយអុកស៊ីសែនមានសារះសំខាន់សម្រាប់ទ្រទ្រង់ជីវិតនានា។ | geography |
តើនៅក្នុងប្រប័ន្ធព្រះអាទិត្យមានអ្វីខ្លះ? | នៅក្នុងប្រព័ន្ធព្រះអាទិត្យមាន ប្រះអាទិត្យ ភពទាំង៨ តារារណប ផ្កាយព្រះគ្រោះ និងផ្កាយដុះកម្ទុយ ដែលធ្វើដំណើរជុំវិញ ដោយសារដែននៃទំនាញ។ | geography |
ចូរនិយាយពីសំណឹកដោយសារទឹកកក? | ចលនានៃផែនទឹកកក ធ្វើឲ្យសណ្ឋានដីដែលនៅក្បែរវាផ្លាស់ប្ដូរទម្រង់។ ផែនទឹកកកលើដី ដឹកេជញ្ជួនសិលាមេទៅជាមួយ។ សិលាជាច្រើនដែលនៅផ្នែកក្រោមផែនទឹកកកត្រូវបានផែនទឹកកកទាញកោសបាតដីទោជាមួយ ដែលធ្វើឲ្យកកិតមានស្នាមឆ្នូតលើសិលាមេ។ ទោះបីផែនទឹកកកធ្វើសក្មភាពយឺតៗ ក៏វាជាកម្លាំងដ៏ខ្លាំងមួយនៃសំណឹកដែរ។
ទម្លាប់ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត នាំឲ្យយើងមា... | geography |
ដីឡឹសកើតឡើងយ៉ាងដូចម្ដេច? វាផ្ដល់ផលប្រយោជន៏អ្វីខ្លះ? | ធូលី និងខ្សាច់ដែលត្រូវប៉ើងបានដោយសារខ្យល់ ហើយរសាត់រាប់ពាន់គីឡូម៉ែត្រ និងធ្លាក់ចុះកាលណាវាប៉ះនិងតំបន់សើម។ ប៉ុន្តែ ក្រាប់ដែលម់ដ្ឋជាងគេអាចរសាត់បានឆ្ងាយជាងគ្រាប់ឯទៀត។ ការទម្លាក់ និងការចាក់បង្គរនៃគ្រាប់ម៉ដ្ឋនេះបង្កើតបានជាល្បាប់ម្យ៉ាងហៅថាដីឡឹស។ វាបានផ្ដល់ផលប្រយោជន៏យ៉ាងច្រើនសម្រាបការដាំដុះក្នុងវិស័យកសិកម្ម។ | geography |
ដូចម្ដេចដែលហៅថាដីឡឹស? វាមាននៅតំបន់ណាខ្លះ? | ដីឡឹស គឺជាប្រភេទដីល្បាប់ម្យ៉ាងដែលកើតឡើងដោយសារធូលី និងក្រាប់ខ្សាច់ម៉ដ្ឋបំផុត។ ដីឡឹសសម្បូរនៅ ភាគខាងជើងនៃប្រទេសចិន អឺរ៉ុបកណ្ដាលនិងជើងសងខាងទន្លេមីស៊ីស៊ីពី ប្រទេសអាសង់ទីន និងសេឡង់ថ្មី។ | geography |
ដូចម្ដេចដែលហៅថាផ្នូកខ្សាច់បង្គរ? | ផ្នូកខ្សាច់បង្គរ គឺជាផ្នូកខ្សាច់ដែលមានកំណកំណើតមកពីការចាក់បង្គរគ្រាប់ខ្សាច់ក្រោយឧបសគ្គណាមួយដូចជាថ្មផុស ឬគុម្ពរុក្ខជាតិ។ | geography |
តើការចាក់បង្គរដោយសារខ្យល់បង្កើតបានជាអ្វី? | លទ្ធផលនៃសំណឹក និងការចាក់បង្គរដោយសារខ្យល់បង្កើតបានជា ផ្នូកខ្សាច់បង្គរ និងដីឡឹស។ | geography |
តើសំណឹកដោយសារខ្យល់កើតឡើងយ៉ាងដូចម្ដេច? | សំណឹកដោយសារខ្យល់កើតឡើងពីការប៉ើង និងការសឹក។
- ការប៉ើង៖ កាលណាខ្យល់បក់លើផ្ទៃដីរាយដុចដិច្សាច់ជាដើមខ្យល់ប៉ើងកម្ទេចល្អិតៗហើយស្រាលជាងគេ ឲ្យហុយទៅឆ្ងាយ។ នៅតំបន់ដែលទទូលសកម្មភាពបមប៉ើងដោយខ្យល់ កម្ទេចម៉ដ្ឋដែលជាការបំបែកធាតុមេកានិច ឬការបំបែកធាតុគីមី តែងតែត្រូវខ្យល់នាំយកទៅជានិច្ច។
- ការសឹក៖ ខ្យល់មិនមែនមាននាទីត្រឹមតែបក់នាំគ្រាប់ខ្សាច់ន... | geography |
តើការបេះនៃផ្ទាំងថ្មកើតឡើងដោយសារអ្វី? | ការបេះនៃផ្ទាំងថ្មកើតឡើងនៅលើចំណោត ដែលបណ្ដាលមកពីវិនាសកម្មមេកានិច ដុំថ្ម ផ្ទាំងថ្មធំៗជម្រាលតាមចំណោត ធ្លាក់ផ្ដុំគ្នានៅជើងភ្នំ។ | geography |
តើចលនាសំណឹកនៅលើចំណោទមានអ្វីខ្លះ? | ចលនាសំណឹកនៅលើចំណោទរួមមាន ការបេះនៃផ្ទាំងថ្ម ការហូរនៃភក់ រំកិលដី និងរបេះដី។ | geography |
ចូររៀបរាប់ពីវដ្តសំណឹក និងការចាក់បង្គរ? | សំណឹក និងការចាក់បង្គរធ្វើសកម្មភាពគ្រប់ទីកន្លែងនៅផែនដី។ សំណឹកកើតឡើងនៅពេលមានកំណកំណើតភ្នំ។ កម្លាំងសំណឹកធ្វើឲ្យភ្នំរេចរិល ហើយបុំពេញេជ្រលងដោយកម្ទេចកំណ។ សំណេកនិងការចាក់បង្គររួមគ្នាធ្វើឲ្យផ្ទៃដីរាបស្មើនៅពេលមានដ្ឋានដីថ្មីកើតឡើង វដ្តសមណឹកបានផ្ដើមលើងម្ដងទៀត។ | geography |
តើរូបធាតុដែលកើតមកពីសំណឹកបង្ករបានជាសិលាអ្វី? | រូបធាតុដែលកើតមកពីសំណឹកបង្ករបានជាសិលាកម្ទេចកំណ។ | geography |
ដូចម្ដេចដែលហៅថាភព? | ភពគឺជាអង្គមួយយដែលគ្មានពន្លឺដោយខ្លូនឯងទេ ទទូលពន្លឺពី (ព្រះអាទិត្យ)។ | geography |
ដូចម្ដេចដែលហៅថាជំនោរប្រទាញកែង? វាតែងកើតមាននៅថ្ងៃណា? | ជំនោរប្រទាញកែង គឺជាប្រភេទជំនោរសមុទ្រ ដែលកើតឡើងនៅខណះពេលព្រះអាទិត្យ និងព្រះចន្ទស្ថិតនៅកែងជាមួយគ្នាពុំមានកម្លាំងទំនាញខ្លាំងប៉ុន្មានមកលើផ្ទៃផែនដី ជាហេតុនាំឲ្យជំនោរ និងលំនាចពុំមានភាពខុសគ្នាខ្លាំងឡើយ។វាតែងកើតមាននៅថ្ងៃ៨កើត និង៨រោច។ | geography |
តើលោកកាលីឡេអូ ហៅតំបន់ងងឹតរាបស្មើរនៅលើផ្ទៃព្រះចន្ទថាដូចម្ដេច? ហេតុអ្វី? តាមពិតតំបន់នេះជាអ្វី? | លោកកាលីឡេអូ ហៅតំបន់ងងឹតរាបស្មើរនៅលើផ្ទៃព្រះចន្ទថាម៉ារីយ៉ា។ លោកកាលីឡេអូហៅថាដូច្នេះព្រោះគាត់យល់ខុសថាម៉ារីយ៉ា គឺជាសមុទ្រ។ តាមពិតម៉ារយ៉ាពុំមែនជាសមុទ្រទេ។ | geography |
ចូររៀបរាប់ពីលក្ខណះពិសេសនៅលើផ្ទៃព្រះចន្ទដោយសង្ខេប? | ផ្ទៃលើរបស់ព្រះចន្ទមានលក្ខណះដូចជា៖
- ម៉ារីយ៉ា គឺជាសិលាកករឹងដែលកើតឡើងពីលំហូរនៃម៉ាក់ម៉ាដ៏ច្រើនកាលពី៣ទៅ៤លានឆ្នាំមុន។
- មាត់ភ្នំភ្លើង គឺជារណ្ដៅធំៗជាច្រើនដែលគេបានរកឃើញនៅលើផ្ទៃរបស់ព្រះចន្ទ។
- ដីខ្ពស់ គឺជាផ្ទៃភ្លឺដែលគេអាចមើលឃើញនៅលើផ្ទៃព្រះចន្ទ។ | geography |
តើផ្កាយដុះកន្ទុយមានប្រភពមកពីអ្វី? | ផ្កាយដុះកន្ទុយមានប្រភពដើមចេញមកពីប្រព័ន្ធព្រះអាទិត្យខាងក្រៅដែលត្រជាក់។ | geography |
តើកន្ទុយរបស់ផ្កាយដុះកន្ទុយជាអ្វី? | កន្ទុយរបស់ផ្កាយដុះកន្ទុយគឺជាឧស្ម័ន និងធូលី ហើយជូនកាលជាអ៊ីយ៉ុង ដែលកើតឡើងដោយ រំភាយរស្មីព្រះអាទិត្យកម្ដៅទឹកកកនៅពេលដែលផ្កាយដុះកន្ទុយធ្វើដំណើរទៅជិតព្រះអាទិត្យ។ | geography |
ដូចម្ដេចដែលហៅថាផ្កាយដុះកន្ទុយ? | ផ្កាយដុះកន្ទុយ គឺជាអង្គតូចមួយដែលផ្សំឡើងពីទឹកកក សិលានិងធូលីទៅក្នុងលំហខាំភ្ជាប់គ្នាយ៉ាងណែន។ | geography |
ក្រៅពីភព និងភពរណបនានា តើប្រព័ន្ធព្រះអាទិត្យនៅមានអ្វីទៀត? តើវាមានសារះសំខាន់ឬទេ? ព្រោះអ្វី? | ក្រៅពីភព និងភពរណបនានា ប្រព័ន្ធព្រះអាទិត្យនៅមានអង្គផ្សេងៗជាច្រើនទៀតរួមមាន ផ្កាយដុះកន្ទុយផ្កាយព្រះគ្រោះ និងអាចម៏ផ្កាយ។ អង្គទាំងនេះមានសារះសំខាន់ណាស់ ព្រោះវាបានផ្ដល់គន្លឹះដើម្បីសិក្សាពីកំណកំណើតប្រព័ន្ធព្រះអាទិត្យ។ | geography |
តើរយះពេលរង្វិលជុំរបស់ភពមួយណាឆាប់ជាងគេ និងភពមួយណាយូរជាងគេ? ហេតុអ្វី? | រយះពេលរង្វិលជុំរបស់ភពពុធឆាប់ជាងគេ (៨៨ថ្ងៃ) ព្រោះវាស្ថិតនៅជិតព្រះអាទិត្យជាងគេ មានគន្លងតូចជាងគេ មានទំនាញខ្លាំងនាំឲ្យមានល្បឿនលឿនជាងគេ។
រយះពេលរង្វិលជុំរបស់ភពណិបទួនយូរជាងគេ (១៦៣ឆ្នាំ ២៦៥ថ្ងៃ) ព្រោះវាមានទីតាំងស្ថិតនៅឆ្ងាយពីព្រះអាទិត្យជាងគេ គន្លងធំជាង មានទំនាញខ្សោយនាំឲ្យមនល្បឿនយឺត។ | geography |
តើអក្ស័រង្វិលខ្ញាល់របស់ភពអ៊ុយរ៉ានុសមានភាពដូចម្ដេច? | អ័ក្សរង្វិលខ្ញាល់របស់ភពអ៊ុយរ៉ានុសមានភាពទ្រេតស្ទើរ ៩០ដឺក្រេ និងស្ថិតនៅស្ទើរស្របជាមួយគន្លង។ | geography |
ហេតុអ្វីបានជាសមាសធាតុផ្សំរបស់ភពសិលា ខុសពីសមាសធាតុផ្សំរបស់ភពឧស្ម័ន? | បានជាសមាសធាតុផ្សំរបស់ភពសិលា ខុសពីសមាសធាតុផ្សំរបស់ភពឧស្ម័នពីព្រោះ៖
- ភពក្នុងមានទំហំតូចហាប់ណែន និងមានផ្ទៃជាសិលាដោយសារ វាមានទំនាញខ្សោយ។
- ភពក្រៅមានទំហំធំ និងមានផ្ទៃផ្សំឡើងភាគច្រើនពីឧស្ម័នព្រោះវាមានទំនាញខ្លាំង។ | geography |
តើភពឧស្ម័នយក្សខុសពីភពសិលាដូចម្ដេចខ្លះ? | ភាពខុសគ្នារវាងភពឧស្ម័នយក្ស និងភពសិលា
ភពសិលា (ភពក្នុង)
- ភពក្នុងស្ថិតនៅជិតៗគ្នាជាងភពក្រៅ។
- ភពក្នុងមានទំហំតូច ហាប់ណែន និងមានផ្ទៃជាសិលា។
ភពឧស្ម័នយក្ស (ភពក្រៅ)
- ភពក្រៅស្ថិតនៅឆ្ងាយៗពីគ្នាជាងភពក្នុង។
- ភពក្រៅមានទំហំធំ និងមានផ្ទៃផ្សំឡើងភាគច្រើនពីឧស្ម័ន។ | geography |
ភពពុធគឺជាភពដែលនៅជិតព្រះអាទិត្យជាងគេ ប៉ុន្តែភពសុក្រមានសីតុណ្ហភាពផ្ទៃលើខ្ពស់ជាង។ ចូរពន្យល់ពីមូលហេតុដែលធ្វើឲ្យភពសុក្រមានសីតុណ្ហភាពខ្ពស់ជាងគេដច្នេះ? | បានជាភពសុក្រ មានសីតុណ្ហភាណផ្ទៃលើខ្ពស់ជាង សីតុណ្ហភាពផ្ទៃលើរបស់ភពពុធ ពីព្រោះបរិយាកាសរបស់ភពសុក្រសម្បូរទៅដោយឧស្ម័នកាបូនិច ដែលអាចចាប់យកថាមពលកម្ដៅពីព្រះអាទិត្យក្នុងលំហនៅក្នុងលំនាំមួយហៅថាផលប៉ះកញ្ចក់ ជាមូលហេតុធ្វើឲ្យផ្ទៃលើរបស់ភពសុក្រមានសីតុណ្ហភាពខ្ពស់។ | geography |
ចូររាយភាពខុសគ្នាបីយ៉ាង និងភាពដូចគ្នាបីយ៉ាងរវាងភពសុក្រនិងភពផែនដី? | ភាពដូចគ្នាបីយ៉ាងរវាងភពសុក្រ និងភពផែនដី គឺ៖ ទំហំ ម៉ាស និងដង់ស៊ីតេ។
ភាពខុសគ្នាបីយ៉ាងរវាងភពសុក្រ និងភពផែនដី គឺ៖
ភពសុក្រ
- ព្រះអាទិត្យរះនៅទិសខាងលិចហើយលិចទៅវិញនៅទិសខាងកើត។
- ចលនារង្វិលខ្ញាល់ស្របទ្រនិចនាឡិកា។
- បរិយាកាសមានដង់ស៊ីតេខ្ពស់ជាងផែនដី៩០ដង។
ភពផែនដី
- ព្រះអាទិត្យរះនៅទិសខាងកើតហើយលិចទៅវិញនៅទិសខាងលិច។
- ចលនារង្វិលខ្ញាល់ច... | geography |
ចូរធ្វើចំណាត់ថ្នាក់ភពក្នុង និងភពក្រៅ? | គេចែកភពនៅក្នុងប្រព័ន្ធព្រះអាទិត្យជាពីរក្រុមគឺ ភពក្នុង និងភពក្រៅ។
- ភពក្នុងមាន៤គឺ ភពពុធ ភពសុក្រ ភពផែនដី និងភពអង្គារ។
- ភពក្រៅមាន៤គឺ ភពព្រហស្បតិ៏ ភពសៅរិ៏ ភពអ៊ុយរ៉ានុស និងភពណិបទូន។ | geography |
តើនិយមន័យរបស់ភពចែងថាដូចម្ដេច? | និយមន័យថ្មីរបស់ភពចែងថា “ភពត្រូវតែធ្វើដំណើរតាមគន្លងជុំវិញព្រះអាទិត្យ (ពុំមែនជាភពរណប) មានម៉ាសគ្រប់គ្រាន់សម្រាប់ទំនាញរបស់វា ដើម្បីថែរក្សារាង្គឲ្យមូល និងមានទំហំធំល្មមក្នុងការគ្រប់គ្រងគន្លងរបស់វា”។ | geography |
តើភពព្លូយតូ ត្រូវបានធ្លាក់ពីចំណាត់ថ្នាក់ជាភពនៅខែឆ្នាំណា? ដោយអ្នកណា? តាមរយះអ្វី? | ភពព្លូយតូ ត្រូវបានធ្លាក់ពីចំណាត់ថ្នាក់ជាភពនៅខែសីហា ឆ្នាំ២០០៦ ដោយសហព័ន្ធតារាសាស្រ្តអន្តរជាតិ តាមរយះនិយមន័យថ្មីរបស់ភព។ | geography |
ហេតុបានជាគេថាមិនបញ្ចូលព្លូយតូថាជាភព? | បានជាគេមិនបញ្ចូលព្លូយតូថាជាភព ពីព្រោះព្លូយតូមិនមានទំហំធំល្មមនៅក្នុងការគ្រប់គ្រងរបស់វា។ | geography |
តើភពរណប ដែលធំជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យ មានឈ្មោះអ្វី? វាមានទំហំប៉ុន្មាន? | ភពរណបដែលធំជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យ គឺ ភពឆាវ៉ូនដែលជាភពរណបរបស់ភពព្លូយតូ។ ភពឆាវ៉ុនមានទំហំធំជាងពាក់កណ្ដាលភពព្លូយតូ។ | geography |
តើភពរណបរបស់ភពព្លុយតូមានឈ្មោះអ្វី? វាមានទំហំប៉ុន្មាន? | ភពរណបរបស់ភពព្លូយតូមានឈ្មោះថា ភពឆាវ៉ុន។ ភពឆាវ៉ុនមានទំហំធំជាងពាក់កណ្ដាលភពព្លូយតូ។ | geography |
តើភពណាដែលស្ថិតនៅជិតព្រះអាទិត្យជាងគេបំផុត? | ភពដែលស្ងិតនៅជិតព្រះអាទិត្យជាងគេបំផុតគឺភពពុធ។ | geography |
តើភពណាដែលស្ថិតនៅឆ្ងាយពីព្រះអាទិត្យជាងគេបំផុត? | ភពដែលស្ថិតនៅឆ្ងាយពីព្រះអាទិត្យជាងគេបំផុតគឺភពព្លូយតូ។ | geography |
តើអ្នកវិទ្យាសាស្រ្តយល់ឃើញដូចម្ដេច ចំពោះភាពទ្រេតនៃអក្ស័របស់អ៊ុយរ៉ានុស? | ចំពោះភាពទ្រេតនៃអក្ស័របស់ភពអ៊ុយរ៉ានុស អ្នកវិទ្យាសាស្រ្តគិតថា កាលពីមុនភពអ៊ុយរ៉ានុស បានបុកទង្គិចជាមូយអង្គដ៏ធំមួយជាហេតតុធ្វើឲ្យវាទៅជាទ្រេតដូចបច្ចុប្បន្ន។ | geography |
តើលក្ខណះពិសេសរបស់ភពអ៊ុយរ៉ានុសគឺអ្វី? | លក្ខណះពិសេសរបស់ភពនេះគឺអក្ស័រង្វិលខ្ញាល់ស្ទើរ៩០ដឺក្រេ និងស្ថិតនៅស្ទើរស្របគន្លង។ ប៉ូលម្ខាងរបស់វាចង្អុលទៅព្រះអាទិត្យ ឯម្ខាងទៀតស្ថិតនៅផ្នែកងងឹត វានិងបញ្រ្ចាសមកវិញនៅពេលវាធ្វើដំណើរដល់ទីតាំងឈមក្នុងគន្លងរបស់វា។ | geography |
តើភពអ៊ុយរ៉ានុសមានមាឌ និងមានម៉ាសយ៉ាងដូចម្ដេច បើប្រៀបធៀបជាមួយផែនដី? | ភពអ៊ុយរ៉ានុសមានមាឌ ធំជាងមាឌផែនដី៦៣ដង និងមានម៉ាសធំជាងម៉ាសរបស់ផែនដី១៥ដង។ | geography |
តើបរិយាកាសភពអ៊ុយរ៉ានុស ភាគច្រើនផ្សំឡើងពីឧស្ម័នអ្វីខ្លះ? | បរិយាកាសភពអ៊ុយរ៉ានុស ភាគច្រើនផ្សំឡើងពីឧស្ម័នអ៊ីដ្រូសែន និងមេតាន ដែលស្រូបយកផ្នែកក្រហមនៃពន្លឺព្រះអាទិត្យ។ | geography |
តើគេអាចមើលឃើញភពអ៊ុយរ៉ានុសមានពណ៏បៃតងខៀវតាមរយះអ្វី? | គេអាចមើលឃើញភពអ៊ុយរ៉ានុស មានពណ៏បៃតងខៀវ តាមរយះឧបករណ៏តេឡេទស្សន៏។ | geography |
ហេតុអ្វីបានជាគេចាត់ទុកផ្កាយដុះកន្ទុយជាអង្គគំរូនៃប្រព័ន្ធព្រះអាទិត្យនៅពេលដំបូង? | បានជាគេចាត់ទុកផ្កាយដុះកន្ទុយ ជាអង្គគំរូនៃប្រព័ន្ធព្រះអាទិត្យនៅពេលដំបូង ពីរព្រោះផ្កាយដុះកន្ទុយជាអង្គសំណល់ដែលសល់ពីដំណើរនៃការកកើតភព។ | geography |
តើកន្ទុយរបស់ផ្កាយដុះកន្ទុយបង្ហាញឲ្យឃើញនៅពេលណា? | កន្ទុយរបស់ផ្កាយដុះកន្ទុយបង្ហាញឲ្យឃើនៅពេលផ្កាយដុះកន្ទុយធ្វើដំណើរទៅជិតព្រះអាទិត្យ រំភាយរស្មីព្រះអាទិត្យកម្ដៅទឹកកក ធ្វើឲ្យផ្កាយដុះកន្ទុយបញ្ចេញឧស្ម័ននិងធូលីទម្រង់ជាកន្ទុយយ៉ាងវែង។ ជូនកាល ផ្កាយដុះកន្ទុយមួយមានកន្ទុយពីរមួយជាកន្ទុយអ៊ីយ៉ុង និងមួយទៀតជាកន្ទុយធូលី។ | geography |
តើកន្ទុយអ៊ីយ៉ុងមានពណ៏អ្វី? កន្ទុយធូលីមានពណ៏អ្វី? | កន្ទុយអីយ៉ុងមានពណ៏ខៀវ។ កន្ទុយធូលីមានពណ៏លឿង។ | geography |
តើស្នូលរបស់ផ្កាយដុះកន្ទុយមានអង្កត់ផ្ចិតប៉ុន្មាន? | ស្នូរបស់ផ្កាយដុះកន្ទុយមានអង្កត់ផ្ចិតចាប់ពីតូចជាង ៥០០ម៉ែត្ររហូតដល់ធំជាង១០០០គីឡូម៉ែត្រ។ | geography |
តើទ្រឹស្ដីណេប៊ុយឡាអះអាងថាដូចម្ដេច? | ទ្រឹស្ដីណេប៊ុយឡាអះអាងថា ប្រព័ន្ធព្រះអាទិត្យចាប់ផ្ដើមកកើតឡើងពីធូលី និងឧស្ម័នដ៏ធំដែលហៅថា ណេប៊ុយឡា។ បន្ទាប់មក ពពក ធូលី និងឧស្ម័ននេះហាប់ណែន ហើយបង្កើតបានជាព្រះអាទិត្យ និងពពកទាំងប្រាំបួនក្នុងប្រព័ន្ធព្រះអាទិត្យ។ | geography |
ចូរពន្យល់ពីដំណើរដែលធ្វើឲ្យណេប៊ុយឡាមានតុល្យភាព? | ពពក ធូលី និងឧស្ម័នសុទ្ធតែមានម៉ាស ព្រោះពូកវាមានផ្ទុករូបធាតុ ដូចនេះវាត្រូវទទូលរងនៅឥទ្ធិពលដោយសារកម្លាំងទំនាញ។ ប៉ុន្តែដោយសារតែរូបធាតុនៅក្នុងណេប៊ុយឡាបែកចេញ ធ្វើឲ្យទំនាញរវាងភាគល្អិត ធូលី ឧស្ម័នមានកម្លាំងខ្សោយ។ ដោយសារមានសីតុណ្ហភាពខ្ពស់ជាងសូន្យ នាំឲ្យម៉ូលេគុលឧស្ម័នធ្វើចលនា ជូនកាលពូកវាទង្គិចគ្នា ដែលបង្កើតឲ្យមានសម្ពាធចេញពីភាគល្អ... | geography |
តើណេប៊ុយឡាមានតុល្យាភាពដោយសារកម្លាំអ្វី? ឬតើកម្លាំងអ្វីដែលធ្ចើឲ្យណេប៊ុយឡាមានតុល្យភាព? | កម្លាំងដែលធ្វើឲ្យណេប៊ុយមានតុល្យភាព គឺកម្លាំងផ្ទុយគ្នារវាងទំនាញ និងសម្ពាធ។ | geography |
តើណេប៊ុយឡាមានផ្ទុកឧស្ម័នអ្វីខ្លះ? | ណេប៊ុយឡាមានផ្ទុកឧស្ម័នអ៊ីដ្រូសែន និងអេល្យ៉ូម។ | geography |
តើសីតុណ្ហភាពគឺជាអ្វី? | សីតុណ្ហភាព គឺជារង្វាស់នៃល្បឿនភាគល្អិតក្នុងមួយធ្វើចលនា។ | geography |
តើណេប៊ុយឡាព្រះអាទិត្យជាអ្វី? | ណេប៊ុយឡាព្រះអាទិត្យជា ឈ្មោះរបស់ណេប៊ុយឡា ដែលបង្កើតបានជាប្រព័ន្ធព្រះអាទិត្យ។ | geography |
តើណេប៊ុយឡាជាអ្វី? | ណេប៊ុយឡាជា បណ្ដុំធូលី និងឧស្ម័នដែលបង្ខាំជាប់គ្នាបង្កើតបានជាពពកអន្តរតារា។ | geography |
ហេតុអ្វីបានជាកាបុកទង្គិចនៅលើផ្ទៃព្រះចន្ទច្រើនជាងនៅលើផ្នែកភពផែនដី? | បានជាកាបុកទង្គិចនៅលើផ្ទៃព្រះចន្ទច្រើនជាងនៅលើផ្ទៃផែនដី ពីរព្រោះភពផែនដីមានបរិយាកាស ដែលជារបាំងការពារការប៉ះទង្គិចផ្សេងៗ។ ចំណែកឯនៅភពព្រះចន្ទវិញគ្មានបរិយាកាសដូចនេះ គឺពុំមានអ្វីអាចបញ្ឈប់អង្គតូចៗដែលធ្លាក់មកបានឡើយ។ | geography |
តើភ្លៀងទេពច្យុតកើតមាននៅពេលណា? | ភ្លៀងទេពច្យុតកើតមាននៅពេលណា ភពផែនដីធ្វើដំណើរឆ្លងកាត់កម្ទេចកម្ទីធូលីដែលនៅសេសសល់ក្នុងគន្លងនៃផ្កាយដុះកន្ទុយ។ | geography |
តើភ្លៀងទេពច្យុតជាអ្វី? | ភ្លៀងទេពច្យុត គឺជាបណ្ដុំនៃទេពច្យុតយ៉ាងច្រើនដែលធ្លាក់ចុះមកក្នុងបរិយាកាសផែនដីក្នុងពេលព្រមគ្នា។ | geography |
តើយើងអាចមើលឃើញទេពច្យុតនៅពេលណា? | យើងអាចមើលឃើញទេពច្យុត នៅពេលយប់ ក្នុងកន្លែងងងឹតគ្មានពន្លឺរំខាន។ | geography |
តើភពអ៊ុយរ៉ានុសត្រូវបានគេរកឃើញដោយតារាវិទូឈ្មោះអ្វី? ជនជាតិអ្វី? រកឃើញនៅឆ្នាំណា? | ភពអ៊ុយរ៉ានុសត្រូវបានគេរកឃើញដោយតារាវិទូឈ្មោះ វីលៀមហឺឆែល ជនជាតិអង់គ្លេសនៅឆ្នាំ១៧៨១។ | geography |
តើទេពច្យុតជាអ្វី? កើតមាននៅពេលណា? | ទេពច្យុត គឺជាស្នាមពន្លឺស្រស់ស្អាត កើតឡើងពីចំហេះនៃអាចម៏ផ្កាយ ឬធូលីផ្កាយដុះកន្ទុយក្នុងបរិយាកាស។
ទេពច្យុត កើតមាននៅពេលដែលអាចម៏ផ្កាយធ្លាក់ចុះមកក្នុងបរិយាកាសផែនដី ធ្វើដំណើរយ៉ាងលឿន នាំឲ្យផ្ទៃលើរបស់វាឡើងក្ដៅហើយរលាយ។ នៅពេលវាឆេះ វាមានពណ៏ក្រហម និងពន្លឺភ្លឺបើរមើលពីផ្ទៃផែនដី។ | geography |
តើគេចែកអាចម៏ផ្កាយជាប៉ុន្មានប្រភេទធំៗ? អ្វីខ្លះ? | គេចែកអាចម៏ផ្កាយជាបីប្រភេទធំៗគឺ៖ អាចម៏ផ្កាយដុំថ្ម អាចម៏ផ្កាយលោហះ និងអាចម៏ផ្កាយដែក។ | geography |
តើអាចម៏ផ្កាយជាអ្វី? | អាចម៏ផ្កាយគឺជាអង្គសិលាតូចៗដែលធ្វើដំណើរជុំវិញព្រះអាទិត្យ។ វាមានលក្ខណះស្រដៀងនិងផ្កាយព្រះគ្រោះដែរ ប៉ុន្តែវាមានទំហំតូចជាង។ | geography |
តើផ្កាយព្រះគ្រោះមានសមាសធាតុផ្សំយ៉ាងដូចម្ដេចខ្លះ? | ផ្កាយព្រះគ្រោះមានសមាសធាតុផ្សំខុសៗគ្នា អាស្រ័យលើទីតាំងដែលពួកវាស្ថិតនៅក្នុងក្រវ៉ាត់ផ្កាយព្រះគ្រោះ។
- នៅតំបន់ក្រៅបំផុតនៃក្រវ៉ាត់ផ្កាយព្រះគ្រោះ ផ្ទៃលើរបស់វាមានពណ៏ខ្មៅ បង្ហាញថាសម្បូររូបធាតុសរីរាង្គ។
- នៅតំបន់ជិតផ្ទៃព្រះអាទិត្យផ្ទៃលើរបស់វាមានពណ៏ប្រផេះ បង្ហាញថាសម្បូរកាបូន។
- នៅតំបន់ក្នុងបំផុតនៃក្រវ៉ាត់ផ្កាយព្រះគ្រោះ ផ្ទៃលើរបស... | geography |
ដូចម្ដេចដែលហៅថាក្រវ៉ាត់ផ្កាយព្រះគ្រោះ? | ក្រវ៉ាត់ផ្កាយព្រះគ្រោះ គឺជាតំបន់ធំទូលាយមានរាងថាស ដែលស្ថិតនៅគន្លងភពអង្គារ និងគន្លងភពព្រហស្បតិ៏។ | geography |
តើផ្កាយព្រះគ្រោះភាគច្រើនធ្វើដំណើរនៅតំបន់ណា? | ផ្កាយព្រះគ្រោះភាគច្រើន ធ្វើដំណើរជុំវិញព្រះអាទិត្យនៅក្នុងតំបន់ក្រវ៉ាត់ផ្កាយព្រះគ្រោះ។ | geography |
តើផ្កាយព្រះគ្រោះមានរាង្គដូចម្ដេច? | ផ្កាយព្រះគ្រោះមានរាង្គមិនទៀងទាត់ទេ ប៉ន្តែផ្កាយធំៗមានរាង្គស្វ៊ែដែរ។ | geography |
តើផ្កាយព្រះគ្រោះជាអ្វី? វាមានអង្កត់ផ្ចិតប៉ុន្មាន? | ផ្កាយព្រះគ្រោះគឺជា អង្គសិលាតូចៗនៅក្នុងគន្លងជុំវិញព្រះអាទិត្យ។ វាជារូបធាតុដែលនៅសេសសល់បន្ទាប់ពីការកកើតប្រព័ន្ធព្រះអាទិត្យដូចផ្កាយដុះកន្ទុយដែរ។ | geography |
តើក្រវ៉ាត់ឃីភើជាអ្វី? | ក្រវ៉ាត់ឃីភើជា តំបន់មួយស្ថិតនៅក្រៅគន្លងរបស់ភពណិបទួន។ | geography |
តើកន្ទុយធូលីរបស់ផ្កាយដុះកន្ទុយមានទំនោរដូចម្ដេច? | កន្ទុយធូលីរបស់ផ្កាយដុះកន្ទុយ មានទំនោរស្ថិតនៅស្របគ្នានិងគន្លងរបស់ផ្កាយដុះកន្ទុយ និងមិនតម្រង់ទៅព្រះអាទិត្យទេ កន្ទុយរបស់វាអាចលាតសន្ធឹងទៅក្នុងលំហរាប់លានគីឡូម៉ែត្រ។ | geography |
ហេតុអ្វីបានជាកន្ទុយអីយ៉ុងរបស់ផ្កាយដុះកន្ទុយ តែងតែតម្រង់ចេញពីព្រះអាទិត្យ? | បានជាអ៊ីយ៉ុងរបស់ផ្កាយដុះកន្ទុយ តែងតែតម្រង់ចេញពីព្រះអាទិត្យ ពីរព្រោះឥទ្ធិពលនៃខ្យល់ព្រះអាទិត្យដែលមានផ្ទុកអ៊ីយ៉ុងដែរ។ | geography |
តើគន្លងរបស់ផ្កាយដុះកន្ទុយមានរាង្គដូចម្ដេច? | គន្លងរបស់ផ្កាយដុះកន្ទុយមានរាង្គពងក្រពើខ្លាំង។ | geography |
តើអ្នកវិទ្យាសាស្រ្ដប្រើប្រាស់ដុំអាចម៏ផ្កាយដើម្បីអ្វី? | អ្នកវិទ្យាសាស្រ្ដប្រើប្រាស់ដុំអាចម៏ផ្កាយ ដើម្បីសិក្សាពីប្រព័ន្ធព្រះអាទិត្យ ព្រោះអាចម៏ផ្កាយគឺជាដុំសំណង់នៃភពមួយចំនូនដូចជាផ្កាយដុះកន្ទុយ និងផ្កាយព្រះគ្រោះដែរ។ | geography |
តើកងរង្វង់របស់ភពសៅរ៏លាតសន្ធឹងពីណាដល់ណា? និងមានកម្រាស់ប៉ុន្មាន? | កងរង្វង់របស់សៅរ៏លាតសន្ធឹងចាប់ពីផ្ទៃលើបំផុតនៃបរិយាកាសា ដល់ចម្ងាយ១៣៦០០០km ប៉ុន្តែវាមានកម្រាស់ត្រឹមតែ២០០-៣០០mប៉ណ្ណោះ។ | geography |
តើភពសៅរ៏មានកងរង្វង់ប៉ុន្មាន? ហើយកងរង្វង់នោះជាអ្វី? | ភពសៅរ៏មានកងរង្វង់ចំនូន៧ ហើយកងរង្វង់នោះជាទឹកកក។ | geography |
តើសមាសធាតុផ្សំរបស់ភពសៅរ៏មានអ្វីខ្លះ? | សមាសធាតុផ្សំទូទៅរបស់ភពសៅរ៏គឺ ភាគច្រើនផ្សំឡើងពីអ៊ីដ្រូសែន និងអេល្យូម និងមានមេតាន អាម៉ូញ៉ាក់ និងអេតាននៅក្នុងបរិយាកាសខាងលើ។ | geography |
តើព្រះអាទិត្យផលិតថាមពលដូចម្ដេច? | ព្រះអាទិត្យផលិតថាមពល ដោយសាររលាយនុយក្លេអ៊ែនៅក្នុងព្រះអាទិត្យ។ នៅលក្ខខណ្ឌធម្មតា ស្នូលរបស់អាតូមអ៊ីដ្រូសែនមិនអាចភ្ជាប់គ្នាបានទេ ដោយសារពួកវាមានបន្ទុកអគ្គសនីវិជ្ជមានច្រានគ្នាចេញ។ នៅចំកណ្ដាលព្រះអាទិត្យ មានសីតុណ្ហភាពខ្ពស់ និងសម្ពាធខ្លាំងព្រោះមានបរិមាណរូបធាតុច្រើន។ ជាលទ្ធផល ស្នូលអាតូមអ៊ីដ្រូសែនមានថាមពលគ្រប់គ្រាន់ដើម្បីរលាយចូលគ្... | geography |
តើថាមពលព្រះអាទិត្យត្រូវបានផលិតនៅឯណា? | ថាមពលព្រះអាទិត្យ ត្រូវបានផលិតនៅផ្នែកស្នូលនៃព្រះអាទិត្យ ដោយដំណើរការមួយហៅថា “ការរលាយនុយក្លេអ៊ែ”។ | geography |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.