question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើព្យុះម៉ាញេទិចបណ្ដាលឲ្យមានផលប៉ះពាល់អ្វីខ្លះនៅលើផែនដី? | ព្យុះម៉ាញេទិចបណ្ដាលឲ្យមានផលប៉ះពាល់នៅលើផែនដីដូចជា រំខានដល់រលកវិទ្យុ ទូរទស្សន៏ ទូរស័ព្ទ ថាមពលអគ្គិសនី និងអាចជះឥទ្ធិពលដល់តារារណបផងដែរ។ | geography |
ចូរឲ្យឈ្មោះទម្រង់ក្នុង និងបរិយាកាសព្រះអាទិត្យចេញពីផ្នែកខាងក្នុងមកផ្នែកខាងក្រៅ? | ទម្រង់ក្នុងព្រះអាទិត្យមាន
- ស្នូលព្រះអាទិត្យ
- តំបន់រំភាយរស្មី
- តំបន់រង្វល់
បរិយាកាសព្រះអាទិត្យមាន
- មណ្ឌលហ្វូតូ
- មណ្ឌលក្រូម៉ូ
- កូរ៉ូណា។ | geography |
តើពន្លឺព្រះអាទិត្យចំណាយរយះពេលប៉ន្មានដើម្បីមកដល់ផែនដី? | ដើម្បីធ្វើដំណើរមកដល់ផែនដី ពន្លឺព្រះអាទិត្យត្រូវចណាយរយះពេលអស់៨.៣នាទី។ | geography |
តើថាមពលដែលផលិតបាននៅក្នុងស្នូលព្រះអាទិត្យប្រើពេលប៉ុន្មាន ដើម្បីឡើងមកដល់ផ្ទៃលើព្រះអាទិត្យ? | ថាមពលដែលផលិតបាននៅក្នុងស្នូលព្រះអាទិត្យប្រើពេលអស់រាប់លានឆ្នាំដើម្បីឡើងមកដល់ផ្ទៃលើព្រះអាទិត្យ។ | geography |
តើព្រះអាទិត្យអាចបញ្ចេញពន្លឺបានដោយសារអ្វី? | ព្រះអាទិត្យអាចបញ្ចេញពន្លឺបានដោយសារការលាយនុយក្លេអ៊ែនៃអាតូមអ៊ីដ្រូសែន ទៅជាអាតូមអេល្យូមនៅក្នុងស្នូលរបស់ព្រះអាទិត្យ។ | geography |
តើព្រះអាទិត្យបញ្ចេញពន្លឺមកលើផែនដីអស់រយះពេលប៉ុន្មាន? | ព្រះអាទិត្យបញ្ចេញពន្លឺមកលើផែនដីអស់រយះពេលប្រហែល៤៦០០លានឆ្នាំហើយ។ | geography |
ចូរនិយាយពីខ្យល់ព្រះអាទិត្យ? | អណ្ដាតភ្លើងព្រះអាទិត្យបញ្ចេញនៅភាគល្អិតដ៏ច្រើនពីព្រះអាទិត្យ។ ភាគល្អិតទាំងនោះមានអន្តរអំពើជាមួយបរិយាកាសខាងលើរបស់ផែនដី ហើយបណ្ដាលឲ្យមានពន្លឺដ៏ស្រស់ស្អាតឈ្មោះថា សំរ៉ាងប៉ូល នៅប៉ូលខាងជើង និងប៉ូលខាងត្បូង។ ភាគល្អិតនៃខ្យល់ព្រះអាទិត្យមានឥទ្ធិពល ដល់ដែនម៉ាញេទិចរបស់ផែនដីបង្កឲ្យមានខ្យល់ព្យុះម៉ាញេទិច។ | geography |
និយាយពីអណ្ដាតភ្លើងព្រះអាទិត្យ? | ជួនកាល រង្វង់នៅក្នុងតំបន់ស្នាមអុចភ្ជាប់គ្នា ហើយបញ្ចេញម៉ាសមាឌថាមពលម៉ាញេទិចដ៏ច្រើន។ ថាមពលនេះដុតកម្ដៅឧស្ម័នលើព្រះអាទិត្យរហូតដល់រាប់លានអង្សាសេ ហើយផ្ទុះទៅក្នុងលំហុ។គេហៅបន្ទុះនេះថា អណ្ដាតភ្លើងព្រះអាទិត្យ។ | geography |
ចូរនិយាយពីប្រូមីនីនព្រះអាទិត្យ? | ជាទូទៅ ស្នាមអុចៗកើតឡើងជាក្រុម។ រង្វង់ឧស្ម័នធំៗពណ៏ក្រហមហៅថាប្រូមីនីន តែងមានទំនាក់ទំនងជាមួយនិងតំបន់ស្នាមអុចៗ។ នៅពេលក្រុមនៃស្នាមអុចៗស្ថិតនៅក្បែរគែមព្រះអាទិត្យ (សង្កេតពីព្រះអាទិត្យ) យើងមើលឃើញរង្វង់នេះស្ថិតនៅលើគែមជុំវិញព្រះអាទិត្យ។ | geography |
ប្រសិនបើការរលាយនុយក្លេអ៊ែក្នុុងស្នូលព្រះអាទិត្យ បានបញ្ចាប់ភ្លាមនៅថ្ងៃនេះ តើមេឃនិងងងឹតនៅថ្ងៃស្អែកឬទេ? ហេតុអ្វី? | ប្រសិនបើការរលាយនុយក្លេអ៊ែក្នុងស្នូលព្រះអាទិត្យបានបញ្ចាប់ភ្លាមនៅថ្ងៃនេះ នោះមេឃមិនទាន់ងងឹតនៅថ្ងៃស្អែកទេ ពីព្រោះថាមពលដែលស្នូលព្រះងអាទិត្យផលិត ត្រូវចំណាយពេលរាប់លានឆ្នាំដើម្បីមកដល់ផ្ទៃលើព្រះអាទិត្យ។ ដូចនេះផែនដីនិងនៅតែមានពន្លឺរយះពេលរាប់លានឆ្នាំទៀត។ | geography |
ចូរនិយាយពីស្នាមអុចៗនៅលើព្រះអាទិត្យ? | ចលនារបស់ឧស្ម័ននៅក្នុងព្រះអាទិត្យ បង្កើតឲ្យមានដែនម៉ាញេទិចលាតសន្ធឹងទៅក្នុងលំហ។ ប៉ុន្តែដែនម៉ាញេទិចនេះទំនងជាបន្ថយសកម្មភាពក្នុងតំបន់រង្វល់ បណ្ដាលឲ្យតំបន់ខាងលើមណ្ឌលហ្វូតូត្រជាក់ជាងតំបន់ជុំវិញ។ តំបន់ទាំងនេះបង្ហាញជាស្នាមអុចៗនៅលើព្រះអាទិត្យ។ ស្នាមអុចៗ ជាចំនុចងងឹត និងត្រជាក់។ | geography |
ចូរនិយាយអំពីមណ្ឌលកូរ៉ូណា? | កូរ៉ូណា គឺជាបរិយាកាសខាងក្រៅរបស់ព្រះអាទិត្យ និងលានសន្ធឹងក្នុងចម្ងាយពី១០ទៅ២០ដងនៃអង្កត់ផ្ចិតព្រះអាទិត្យ។ ឧស្ម័នក្នុងមណ្ឌលនេះមានកម្រាស់ស្ដើងណាស់អាចមើលឃើញបានតែពេលមានសូរ្យគ្រាសពេញប៉ុណ្ណោះ។ | geography |
ចូរនិយាយអំពីមណ្ឌលក្រូម៉ូ? | មណ្ឌលក្រូម៉ូ គឺជាតំបន់ស្ដើងស្ថិតនៅពីក្រោមកូរ៉ូណាមានកម្រាស់ ៣០០០km។ មណ្ឌលក្រូម៉ូមានពណ៏ក្រហមស្លេកមើលស្ទើរពុំឃើញប្រសិនបើគ្មានសូរ្យគ្រាសពេញទេ។ | geography |
ចូរនិយាយអំពីតំបន់រង្វល់? | តំបន់រង្វល់ មានកម្រាស់ប្រហែល ២០០ ០០០km ជាកន្លែងដែលមានឧស្ម័នធ្វើចលនាវិលវល់ក្នុងលក្ខណះជាចរន្ដរង្វល់។ ឧស្ម័នក្ដៅស្ទុះឡើងលើ ចំណែកឯឧស្ម័នត្រជាក់លិចចុះក្រោម។ | geography |
ចូរនិយាយអំពីតំបន់រំភាយរស្មី? | តំបន់រំភាយរស្មី គឺជាតំបន់ហាប់ណែន មានកម្រាស់ប្រហែល៣០០ ០០០km។ ពន្លឺត្រូវប្រើពេលរាប់លានឆ្នាំដើម្បីឆ្លងកាត់តំបន់នេះដោយសារអាតូមទាំងឡាយចងសម្ព័ន្ធគ្នាយ៉ាងណែន។ | geography |
ចូរនិយាយអំពីស្នូលព្រះអាទិត្យ? | ស្នូល ស្ថិតនៅកណ្ដាលព្រះអាទិត្យ ជាកន្លែងផលិតថាមពល មានកាំប្រវែង២០០ ០០០km និងសីតុណ្ហភាពជិត ១៥ ០០០ ០០០អង្សា។ | geography |
តើស្រទាប់ណាមួយ ក្នុងចំណោមស្រទាប់ទាំងបីនៃបរិយាកាសរបស់ព្រះអាទិត្យមានសីតុណ្ហភាពខ្ពស់ជាងគេ? | ក្នុងចំណោមស្រទាប់ទាំងបី នៃស្រទាប់បរិយាកាសព្រះអាទិត្យ ស្រទាប់ដែលមានសីតុណ្ហភាពខ្ពស់ជាងគេគឺ ស្រទាប់កូរ៉ូណា ដែលជាស្រទាប់ក្រៅបង្អស់របស់ព្រះអាទិត្យ។ វាមានសីតុណ្ហភាព១ ៧០០ ០០០អង្សា។ | geography |
តើបរិយាកាសព្រះអាទិត្យមានអ្វីខ្លះ? | បរិយាកាសព្រះអាទិត្យមាន មណ្ឌលហ្វូតូ មណ្ឌលក្រូម៉ូ និងកូរ៉ូណា។ | geography |
តើទម្រង់ក្នុងព្រះអាទិត្យមានអ្វីខ្លះ? | ទម្រង់ក្នុងព្រះអាទិត្យមាន ស្នូលព្រះអាទិត្យ តំបន់ភាយរស្មី និងតំបន់រង្វល់។ | geography |
តើគេចែកព្រះអាទិត្យជាប៉ុន្មានផ្នែកធំៗ? អ្វីខ្លះ? | គេចែកព្រះអាទិត្យជាពីរផ្នែកធំៗ៖ ទម្រង់ក្នុងព្រះអាទិត្យ និងបរិយាកាសព្រះអាទិត្យ។ | geography |
ហេតុអ្វីបានជាព្រះអាទិត្យអាចទាញភពទាំងឡាយ និងអង្គផ្សេងៗទៀតនៅក្នុងប្រពន័្ទព្រះអាទិត្យឲ្យស្ថិតនៅក្នុងគន្លង? | បានជាព្រះអាទិតអាចទាញយកភពទាំងឡាយ និងអង្គផ្សេងៗទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យឲ្យស្ថិតនៅក្នុងគន្លងពីព្រោះព្រះអាទិត្យមានម៉ាសធំ គឺស្មើរនិង៩៩.៨%នៃប្រព័ន្ទព្រះអាទិត្យទាំងមូលដែលធ្វើឲ្យព្រះអាទិត្យមានថាមពលខ្លាំងទំនាញក្លា អាចទាញភពទាំងឡាយ និងអង្គផ្សេងៗឲ្យស្ថិតនៅលើក្នុងគន្លង។ | geography |
តើព្រះអាទិត្យមានចលនាឬទេ? | ព្រះអាទិត្យមានចលនាដែរ គឺវិលជុំវិញចំណុចកណ្ដាលនៃកាឡាក់ស៊ីមីលគីរ៉េ។ | geography |
តើស្នាមអុចៗនៅលើផ្ទៃព្រះអាទិត្យជាអ្វី? | ស្នាមអុចៗនៅលើផ្ទៃព្រះអាទិត្យ គឺជាតំបន់ងងឹតនិងត្រជាក់នៅលើផ្ទៃព្រះអាទិត្យ។ ស្នាមអុចៗទាំងនេះមានទំនាក់ទំនងនិងបម្រែបម្រូលលក្ខណះដែនម៉ាញេទិចរបស់ព្រះអាទិត្យ។ | geography |
តើព្រះអាទិត្យថ្មីក្លាយទៅជាតារានៅពេលណា? | នៅពេលដែលដង់ស៊ីតេ និងសីតុណ្ហភាពនៃព្រះអាទិត្យថ្មី ឈានដល់កម្រិតមួយពិតប្រាកដ កម្លាំងទំនាញបង្ករឲ្យអាតូមអ៊ីដ្រូសែនរលាយក្នុងអាតូមអេល្យ៉ូម។ បន្ទុះនុយក្លេអ៊ែ ភាយចេញពីបរិមាណ និងពន្លឺខ្លាំង។ នៅពេលនោះ ព្រះអាទិត្យថ្មីបានក្លាយទៅជាតារា។ | geography |
តើព្រះអាទិត្យមានសារះសំខាន់ដូចម្ដេច? | ព្រះអាទិត្យមានសារះសំខាន់បំផុត ចំពោះជីវិតទាំងអស់នៅលើផែនដីរបស់យើង។
- ផ្ដល់ជីវិត និងជីវភាពរស់នៅរបស់មនុស្សសព្វថ្ងៃ
- ផ្ដល់ជីវិត និងការរស់នៅរបស់សត្វ (សត្វស្រុក និងសត្វព្រៃ)
- ផ្ដល់ជីវិត និងការដុះលូតលាស់នៃដំណាំ និងព្រៃឈើ។ | geography |
ដើម្បីវាស់ចម្ងាយនៅក្នុងលំហ តើអ្នកវិទ្យាសាស្រ្តប្រើវិធីអ្វីខ្លះ? | ដើម្បីវាស់ចម្ងាយនៅក្នុងលំហ អ្នកវិទ្យាសាស្រ្តប្រើវិធីពីរយ៉ាងគឺ ដោយការប្រើខ្នាតតារាសាស្រ្ត និងដោយប្រើចម្ងាយដែលពន្លឺដាលក្នុងពេលវេលាជាក់លាក់មួយ។ | geography |
តើភពសៅរ៏ជាអ្វី? | ភពសៅរ៏ គឺជាភពធំជាងគេទីពីរនៅក្នុងប្រព័ន្ធព្រះអាទិត្យ មានមាឌធំជាងផែនដីប្រហែល៧៦៤ដង និងមានម៉ាសធំជាង៩៥ដង។ | geography |
ហេតុអ្វីបានជាភពព្រហស្បត៏មានការំភាយថាមពលទៅក្នុងលំហច្រើនជាងទទូលថាមពលពីព្រះអាទិត្យ? | បានជាភពព្រហស្បត៏ មានការំភាយថាមពលទៅក្នុងលំហច្រើនជាងទទូលថាមពលពីព្រះអាទិត្យ ពីព្រោះការបញ្ជួនថាមពល ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ពីខាងក្នុងភព ទៅកាន់ស្រទាប់ខាងក្រៅបរិយាកាសខាងក្រៅ។ | geography |
តើស្នាមអុចៗពណ៏ក្រហមធំៗនៅលើភពព្រហស្បត៏ជាអ្វី? | ស្នាមអុចៗពណ៏ក្រហមធំៗនៅលើភពព្រហស្បត៏ គឺជាប្រព័ន្ធខ្យល់ព្យុះដំវែង មានអង្កត់ផ្ចិតផែនដី។ | geography |
តើផ្នែកខាងក្រៅនៃបិរយាកាសភពព្រហស្បត៏ផ្សំឡើងពីអ្វី? | ផ្នែកខាងក្រៅនៃបរិយាកាសភពព្រហស្បត៏ ផ្សំឡើងដោយស្រទាប់ពពកទឹក មេតាន និងអាម៉ូញ៉ាក់។ | geography |
តើភពព្រហស្បត៏ផ្សំដោយសមាសធាតុអ្វីខ្លះ? | សមាសាធាតុផ្សំភាគច្រើនរបស់ភពព្រហស្បត៏គឺ អ៊ីដ្រូសែន និងអេល្យូម ដូចគ្នាទៅនិងព្រះអាទិត្យដែរ។ | geography |
ហេតុអ្វីបានជាគេហៅភពព្រហស្បត៏ថាជាភពយក្ស? | បានជាគេហៅថាភពព្រហស្បត៏ថាជា ភពយក្ស ពីព្រោះវាជាភពដែលមានទំហំធំជាងគេបង្អស់ក្នុងប្រព័ន្ធព្រះអាទិត្យ ហើយវាមានភពរណបចំនួន១៦។ | geography |
តើភពឧស្ម័នយក្សជាអ្វី? ដូចម្ដេចដែលហៅថាភពឧស្ម័នយក្ស? | ភពឧស្ម័នយក្ស គឺជាភពធំៗដែលពុំមានផ្ទែលើរឹងដោយសារបរិយាកាសវាច្របល់ចូលគ្នាស្មើសាច់ ទៅជាស្រទាប់ដែលហាប់ណែនហ៊ុំព័ទ្ធជុំវិញស្នូល។ | geography |
តើភពអង្គារមានកាតឹបទឹកកកប៉ុន្មាន? កាតឹបទឹកកកនោះផ្ទុកដោយអ្វីខ្លះ? | តាមការសិក្សាបានឲ្យដឹងថា ភពអង្គារមានការតឹមទឹកកកចំនួនពីរ។ ការតឹបទឹកកកផ្ទុកទៅដោយទឹកកក និងឧស្ម័នកាបូនិចកក។ | geography |
តើមូលហេតុអ្វីខ្លះ ដែលធ្វើឲ្យភពអង្គារជាភពត្រជាក់? | ភពអង្គារជាភពត្រជាក់ ពីព្រោះភពនេះជាភពស្ដើងនិងមានចម្ងាយឆ្ងាយពីព្រះអាទិត្យ។ | geography |
ហេតុអ្វីបានជាគេហៅភពអង្គារថា ជាភពក្រហម? ឬហេតុអ្វីបានជាភពអង្គារមានពណ៏ក្រហម? | ពីព្រោះ ភពអង្គារសម្បូរដោយសមាសធាតុដែក។ នៅពេលដែលសមាសធាតុដែកទាំងនោះទទូលរងនៅអុកស៊ីតកម្ម ធ្វើឲ្យវាប្រែទៅជាច្រែះដែលយើងមើលឃើញមានពណ៏ក្រហម។ | geography |
ហេតុអ្វីបានជាភពផែនដី មានលក្ខណះពិសេសសម្រាប់ជីវិត ជាងភពពីទៀតដែលនៅក្បែរវា (ភពសុក្រ និងភពអង្គារ៏)? | បានជាភពផែនដីមានលក្ខណះពិសេសសម្រាប់ជីវិតជាងភពសុក្រ និងភពអង្គារពីព្រោះផែនដីជាភពតែមួយគត់ដែលស្ថិតនៅទីតាំងសមស្របជាមួយនិងព្រះអាទិត្យ ដែលអំណោយផលធ្វើភពផែនដីមានទឹក និងបរិយាកាសសម្បូរដោយអុកស៊ីសែន ដែលមានសារះសំខាន់សម្រាប់ទ្រទ្រង់ជីវិត។ | geography |
តើពភពចម្លែកៗនៅក្នុងសកល ត្រូវបានរកឃើញនៅសតវត្សណា? ដោយអ្នកណា? ប្រើឧបករណ៏អ្វី? | ពិភពចម្លែកៗនៅក្នុងសកលត្រូវបានរកឃើញនៅសតវត្សទី១៧ដោយតារាវិទូជនជាតិអ៊ីតាលី ឈ្មោះកាលីឡេអូ ដោយប្រើប្រាស់ឧបករណ៏ទេឡេទស្សន៏ដើម្បីសិក្សាអំពីភព និងតារា។ | geography |
ក្នុងចំណោមភពទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យ តើភពណាដែលមានសីតុណ្ហភាពខ្ពស់ជាងគេ? មានសីតុណ្ហភាពប៉ុន្មាន? | ក្នុងចំណោមភពទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យ ភពដែលមានសីតុណ្ហភពខ្ពស់ជាងគេគឺ ភពសុក្រ ដែលមានសីតុណ្ហភាពរហូតដល់៤៦៤អង្សាសេ។ | geography |
ហេតុអ្វីបានជានៅលើភពសុក្រ ព្រះអាទិត្យរះនៅទិសខាងលិចហើយលិចទៅវិញនៅទិសខាងកើតខុសពីផែនដី? | បានជានៅលើភពសុក្រ ព្រះអាទិត្យរះនៅទិសខាងលិច ហើយលិចវិញនៅទសខាងកើតខុសពីផែនដី ពីព្រោះភពសុក្រមានចលនារង្វិលខ្ញាល់ក្នុងទិសដៅផ្ទុយនិងរង្វិលខ្ញាល់របស់ផែនដី។ | geography |
ហេតុអ្វីបានជាមួយឆ្នាំនៅលើភពពុធមានរយះពេលស្មើនិង៨៨ថ្ងៃនៅលើភពផែនដី ឬស្មើនិង១.៥ថ្ងៃនៅលើភពពុធ? | រយះពេលមួយឆ្នាំនៅលើភពមួយ ត្រូវបានកំណត់ដោយរយះពេលដែលភពមួយធ្វើដំណើរជុំវិញព្រះអាទិត្យបានមួយជុំ។ ដោយសារភពពុធ ធ្វើចលនារង្វិលជុំមួយជុំ ចំណាយរយះពេលអស់តែ៨៨ថ្ងៃនៃភពផែនដី ឬប្រហែល១.៥ថ្ងៃនៃភពពុធ ដូចនេះមួយឆ្នាំនៅលើភពពុធគឺមានរយះពេល៨៨ថ្ងៃនៅលើផែនដី ឬ១.៥ថ្ងៃនៅលើភពពុធខ្លួនឯង។ | geography |
ហេតុអ្វីបានជាមួយផ្ទៃនៅលើភពពុធស្មើនិង៥៩ថ្ងៃនៅលើភពផែនដី? | រយះពេលមួយថ្ងៃត្រូវបានកំណត់ដោយរយះពេលដែលភពមួយធ្វើដំណើរជុំវិញខ្លួនឯង។ ដោយសារភពពុធធ្វើចលនារង្វិលខ្ញាល់ប្រើរយះពេលអស់៥៩ថ្ងៃដូចនេះមួយថ្ងៃនៅលើភពពុធគឺមានរយះពេល៥៩ថ្ងៃនៅលើភពផែនដី។ | geography |
ហេតុអ្វីបានជានៅលើភពពុធ អ្នកមានទំងន់ត្រឹមតែ៣៨%នៃទំងន់នៅលើភពផែនដី? | បានជានៅលើភពពុធ ទម្ងន់របស់អ្នកមានត្រឹមតែ៣៨%នៃផែនដី ពីព្រោះទម្ងន់ដែលអ្នកមាននៅលើភពផែនដីអាស្រ័យនិងទំនាញផ្ទៃលើ ដែលធ្វើឲ្យអ្នកមានទម្ងន់ស្រាលជាងនៅលើភពដែលមានទំនាញខ្សោយ។ ភពពុធមានទំនាញខ្សោយជាងភពផែនដី៣៨ដង។ | geography |
ហេតុអ្វីបានជាគេហៅថាភពក្រៅជាភពឧស្ម័ន? | បានជាគេហៅភពក្រៅថា ជាភពឧស្ម័ន ពីរព្រោះពួកវាមានទំហំធំនិងមានផ្ទៃផ្សំឡើងភាគច្រើនពីឧស្ម័ន។ | geography |
ហេតុអ្វីបានជាគេហៅភពក្នុងថាជាភពសិលា? | បានជាគេហៅភពក្នុងថា ជាភពសិលាពីព្រោះពួកវាមានទំហំតូចហាប់ណែន និងមានផ្ទៃជាសិលាដូចភពផែនដីដែរ។ | geography |
តើភពក្នុងមានប៉ុន្មាន? អ្វីខ្លះ? | ភពក្នុងមាន៤គឺ ភពពុធ ភពសុក្រ ភពផែនដី និងភពអង្គារ៏ឬភពក្រហម។ | geography |
តើភពក្នុងនិងភពក្រៅមានលក្ខណះខុសគ្នាអ្វីខ្លះ? | ភពខុសគ្នារវាងភពក្នុង និងភពក្រៅ៖
- ភពក្នុង
- ភពក្នុងស្ថិតនៅជិតៗគ្នាជាងភពក្រៅ។
- ភពក្នុងមានទំហំតូចហាប់ណែន និងមានផ្ទៃជាសិលា។
- ភពក្រៅ
- ភពក្រៅស្ថិតនៅឆ្ងាយៗជាងភពក្នុង។
- ភពក្រៅមានទំហំធំ និងមានផ្ទៃផ្សំឡើងភាគច្រើនពីឧស្ម័ន។ | geography |
តើនៅក្នុងប្រព័ន្ធព្រះអាទិត្យមានភពប៉ុន្មាន? អ្វីខ្លះ? | នៅក្នុងប្រព័ន្ធព្រះអាទិត្យមានភពចំនូន៨ គឺ ភពពុធ ភពសុក្រ ភពផែនដី ភពអង្គារ៏ ភពព្រហស្បតិ៏ ភពសៅរិ៏ ភពអ៊ុយរ៉ានុស និងភពណិបទូន។ | geography |
តើចម្ងាយនៅក្នុងចន្លោះតារាត្រូវបានគេវាស់គិតជាអ្វី? | ចម្ងាយនៅចន្លោះតារាត្រូវបានគេវាស់គិតជាឆ្នាំពន្លឺ។ | geography |
តើពន្លឺដាលនៅក្នុងលំហមានល្បឿនប៉ុន្មាន? | ពន្លឺដាលនៅក្នុងលំហមានល្បឿន ៣០០ ០០០km/s។ | geography |
ហេតុអ្វីបានជាផ្ទៃលើរបស់ភពសុក្រមានសីតុណ្ហភាពខ្ពស់ខ្លាំង? | បានជាផ្ទៃលើរបស់ភពសុក្រមានសីតុណ្ហភាពខ្ពស់ខ្លាំង ពីព្រោះបរិយាកាសភពសុក្រសម្បូរទៅដោយឧស្ម័នកាបូនិច ដែលចាំយកថាមពលកម្ដៅ ពីព្រះអាទិត្យក្នុងលំហ នៅក្នុងលំនាំមួយហៅថាផលផ្ទះកញ្ចក់។ | geography |
តើការបំពុលខ្យល់ភាគច្រើនបណ្ដាលមកពីអ្វី? | ការបំពុលខ្យល់ភាគច្រើនបណ្ដាលមកពី បម្រើបម្រាស់យានយន្ត រោងហចក្រ និងរោងចក្រអគ្គសនី ដែលប្រើប្រាស់ធ្យូងថ្ម និងប្រេងឥន្ទនះ។ | geography |
តើ”លោកខាងជើង” គ្រប់សង្កត់ឯងយ៉ាងដូចម្តេច? | “លោកខាងជើង” គ្របសង្កត់គេឯងដោយលក់ផលិតឩស្សាហកម្មក្នុងតម្លៃខ្ពស់ ហើយទិញផលិតផលដើមក្នុងតម្លៃថោក។ | geography |
ចូររៀបរាប់ពីសារធាតុបំពុលអាកាស និងប្រភពរបស់វា? | សារធាតុបំពុលអាកាស និងប្រភពរបស់វា៖
- កាបូនអុកស៊ីត (CO2) កើតចេញពីផ្សែងយានយន្ត រោងចក្រឧស្សាហកម្ម ផ្សែងបារី។
- អាសូតអុកស៊ីត (NO2) កើយចេញពីចំហេះឥន្ទនះនៅក្នុងរថយន្ត រោងចក្រអគ្គិសនី ឧស្សាហកម្មប្រើប្រាស់ដោយចំហាយទឹក។
- ស្ពាន់ធ័រឌីអុកស៊ីត (SO2) ភាយចេញពីចំហេះធ្យូងថ្ម និងប្រេងកាតដែលមានស្ពាន់ធ័រ។
- ភាគល្អិត (អព្ទ័ ធូលី ផេះ សំណ ម្រែ... | geography |
តើកសិកម្មអឺរ៉ុបសព្វថ្ងៃទទួលបានកំណែប្រែអ្វីខ្លះ? ចូរពន្យល់។ | កំណែប្រែកសិកម្មអឺរ៉ុបសព្វថ្ងៃនេះ គឺ៖
- នៅក្នុងប្រទេសអឺរ៉ុបមួយចំនួនការធ្វើសមាហរណកម្មដីធ្លីអនុគ្រោះដល់ការពង្រីកនិងការធ្វើទំនើបកម្មអាជីវកម្ម។ ចំនួនកសិដ្ឋានកាន់តែថយចុះ ប៉ុន្ដែទំហំកសិកម្មនីមួយៗកាន់តែរីកធំឡើង។ ចំនួនកសិករកាន់តែតិចទៅៗ ផលិតភាពកាងារកើនឡើងយ៉ាងសម្បើមដោយសាសការប្រើប្រាស់ជីនឹងថ្នាំការពារដំណាំការធ្វើជម្រៀចសពូជសត្វ និង... | geography |
ដូចម្ដេចហៅថា “កសិកម្មចិញ្ចឹមពោះ “? តើកសិកម្មចិញ្ចឺមបោះដែលមានលក្ខណៈយថាផលបំផុតនោះគឺជាកសិកម្មអ្វី? ចូរបង្ហាញ។ | កសិកម្មចិញ្ចឹមពោះគឺជាកសិកម្មដែលទទួលលបានផលតិចតួចសម្រាប់ចិញ្ចឹមក្នុងគ្រួសារ តែមិនអាចនាំចេញទោះលក់លើទីផ្សារក្នុងក្រៅស្រុកបាន។ កសិកម្មចិញ្ចឹមពោះដែរមានលក្ខណៈយថាផលបំផុតនោះ គឺកសិកម្មព្រៃដុត។ របៀបធ្វើដំណាំព្រៃដុត ជាដំបូងការឆ្ការព្រៃរួចដុតដើម្បីបានដីសម្រាប់ដាំដុះ។ ការសំខាន់ៗដែលដីឪ្យគ្រួសារនីមួយៗហើយដុតព្រៃទាំងនោះនៅបន្ទាប់មកធ្វើរប... | geography |
ហេតុអ្វីបានជាកសិកម្មនៅតាមជ្រលងភ្នំទ្វីបអាស៊ីមានលក្ខណៈអតិផល? | ជាកសិកម្មនៅជ្រលងភ្នំទ្វីបអាស៊ីមានលក្ខណៈអតិផល ព្រោះគេដាំដុះតាមជ្រលងទន្លេនិងវាលទំនាប់ល្បាប់ធំៗ ដែលអាចឪ្យគេទទួលបានទិន្នផលខ្ពស់ និងអាចអូសបន្លាយភាពហឹរនៃដី ព្រោះទឹកទន្លេបានហូរនាំដីល្បាប់ថ្មីមកបន្ថែមជារៀងរាល់ឆ្នាំដល់ដីលិចទឹកទាំងនោះ។ ភ្លៀងមូសុងជាអំណាចផលមួយទៀតដល់ការបង្កើនផងរបស់កសិកម្មអាស៊ី។ ប៉ុន្ដែផលិតកម្មសិកម្មទារទារការងារកែលំ... | geography |
តើកំណើននៃឧស្សាហកម្ម នាំមកនូវផលប៉ះពាល់អ្វីខ្លះដល់បរិស្ថាន? | កំណើននៃឧស្សាហកម្ម នាំមកនូវផលប៉ះពាល់ដល់បរិស្ថាន ដូចខាងក្រោម ឧស្សាហកម្មរីកដុះដាលកាន់តែខ្លាំង ផលវិបាកក៏មានកាន់រីកច្រើនដែរ។ ឧស្សាហកម្មដែលដើរដោយចំហេះឥន្ធនៈផូស៊ីល បង្កឪ្យមានឧស្ម័នផ្សេងៗជា ច្រើនទៅក្នុងបរិយាកាស ពិសេសកាបូនឌីអុកស៊ីតដែលឧស្ម័នដែលជាស្វ័នផ្ទុះកព្ចាក់ដ៏សំខាន់មួយ រួមចំណែកក្នុងការធ្វើឪ្យផែនដីឡើងកម្ដៅ។ ឧស្សាហកម្មដើរដោយច... | geography |
ហេតុអ្វីបានជាតំបន់ឆ្នេរសមុទ្រជាកន្លែងដ៏ល្អសម្រាប់តំណាំងទីឧស្សាហកម្ម? | តំបន់ឆ្នេរសមុទ្រជាកន្លែងដ៏ល្អសម្រាប់តំណាំងទីឧស្សាហកម្មព្រោះវាងាយទាក់ទងមកកាន់ទីប្រជុំជនក្នុងប្រទេសតាមបណ្ដោផ្លូវថ្នាក់ ផ្លូវទឹក និងផ្លូវដែក ដែលជាកត្តាទាក់ទាញឧស្សាហកម្មផងនិងរួមចំណែកពង្រីកអានុភាពតំបន់ឆ្នេរសមុទ្រផង។ | geography |
តើសព្វថ្ងៃតំណាំងទីឧស្សាហកម្មថ្មី ស្ថិតនៅកន្លែងណាខ្លះ? | តំណាងទីឧស្សាហកម្មថ្មី ស្ថិតនៅក្បែរប្រភពលោកថាមពល និងរូបធាតុដើមនិងកម្លាំងពលកម្ម ហើយគេឪ្យតម្លៃដកាន់តែខ្ពស់ទៅលើលក្ខណៈទីតាំងណាដែលងាយផ្គតផ្គងទឹក ងាយបញ្ចេញកាកសំណល់។ | geography |
តើពីដើមគេនិយមតាំងទីរោងចក្រឧស្សាហកម្មនៅទីណាខ្លះ? | តាំងពីរោងចក្រឧស្សាហកម្មនៅក្បែរប្រភពថាមពល និងរូបធាតុដើមចំណែកឧស្សាហកម្មកម្មន្ដសាលមានទីតាំងនៅជិតទីផ្សារប្រើប្រាស់ និងកន្លែងសម្បូរហត្ថពលករ។ | geography |
ចូរម្ដេចហៅថា កត្តាតំណាំងទី? ស្រុកផ្សេងធ្យូង? | កត្តាតំណាំងទី គឺគ្រប់ការជ្រើសរើសទីតាំង តែងបានមកពីសេចក្ដីសម្រេចរបស់សហគ្រិនណាម្នាក់ទៅតាមលក្ខណៈវិនិច្ឆ័យផ្សេងៗ។ ស្រុកផ្សែងធ្យូងគឺជាតំបន់ខាងជើងប្រទេសបារាំង តំបន់់កណ្ដាលនិងនិរតីប្រទេសអង់គ្លេស តំបន់ភ្នំអាប៉ាឡាសនៅបារាំង តំបន់ដូណិតនៅរូស៊ី និងតំបន់រូនៅប្រទេសអាឡឺម៉ង់ ដោយឧស្សាហកម្មបានប្រើប្រាស់ថាមពលធ្យូងថ្មដែលបញ្ចេញផ្សែងខ្មួលខ្មា... | geography |
ហេតុអ្វីបានតំបន់ត្រូពិចខ្លះទទួលការរីកចម្រើនខ្លាំងខាងកសិកម្ម? | តំបន់ត្រូពិចខ្លះទទួលការរីកចម្រើនខាងកសិកម្ម ព្រោះគេដាំដុះនៅលើទឹកដីដែលមានលក្ខណៈអំណាយផលបំផុត ជាមួយនឹងការអនុវត្តបច្ចេកទេសកសិកម្មជឿនលឿនផងនោះ ធ្វើឪ្យគេទទួលបានភោគផលយ៉ាងច្រើន ដូចជានៅរដ្ឋផ្លូរីត (តំបន់ក្បែរត្រូពិច) និងអូស្រ្ដាលីជាដើម។ | geography |
តើតំបន់ត្រូពិចអាចរងការខូចខាតដោយរបៀបណា? | តំបន់ត្រូពិចអាចរងការខូចខាតដោយ ភ្លៀងធ្លាកខ្លាំងហូរនាំសារធាតុចិញ្ចឹមពីដីទៅអស់ ឬ ធ្វើឪ្យមានដំណឹកដី (ការហូរច្រោះ) កម្ដៅខ្លាំងនាំឪ្យមានរំហួតខ្លាំង ហើយពពួកអុកស៊ីតក៏ហើមមកផ្ទៃខាងលើ ធ្វើឪ្យដីដែលគ្មានគម្របរុក្ខជាតិ ក្ដាំងរឹងក្លាយទៅជាដីថ្មបាយក្រៀមអស់ជីជាតិ មិនអាចដាំដុះបានឡើយ។ | geography |
ចូរពន្យល់ពាក្យ “ ដំណាំគ្មាន-ដី និង ចិញ្ចឹមសត្វក្រៅ-ដី។ | ពន្យល់ពាក្យ
- ដំណាំគ្មាន-ដី ការដឹកដំណាំផ្កាក្នុ្ងស៊ែ នៅលើប៉ុលឌែ។
- ចិញ្ចឹមសត្វក្រៅ-ដី ការចិញ្ចឹមសត្វដាក់ក្នុងទ្រុង នៅក្នុងអាគារ និងផ្ដល់ចំណីចេញពីរោងចក្រ ឬ ដាក់សត្វក្នុងឧទ្យាន។ | geography |
តើកសិកម្មមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចដូចម្ដេចខ្លះ? | កសិកម្មមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចដូចជា៖
- ផ្ដល់ស្បៀងអាហារបានគ្រប់គ្រាន់
- ទិន្នផលអាចយកមកផ្គត់ផ្កងគ្រួសារ ឬ នាំចេញយកទៅលក់
- កាត់បន្ថយភាពក្រីក្រ
- ផលិតផលជម្រុញឪ្យសេដ្ឋកិច្ចរីកចម្រើន (កសិកម្ម ឧស្សាហកម្ម)។ | geography |
តើកសិកម្មប្រពៃណីដែលមានលក្ខណៈអន់ថយជាងគេ គឺជាកសិកម្មប្រភេទណា? ចូរពន្យល់។ | កសិកម្មប្រពៃណីដែលមានលក្ខណៈអន់ថយជាងគេ គឺកសិកម្មចិញ្ចឹមសត្វពនេចរ ឬ ពាក់កណ្ដាលពនេចរ ព្រោះវាផ្តល់ផលតិចតូច អាចចិញ្ចឹមប្រជាជនបានតិច តែអាចប្រព្រឹត្តទៅក្នុងមជ្ឈដ្នាន ពិបាករស់នៅនៃវាលលំហ ឬ ពាក់កណ្ដាលវាលលំហ។ | geography |
តើមានកត្តាសំខាន់អ្វីដែលនាំឪ្យកសិកម្មប្រពៃណីក្លាយទៅជាកសិកម្មទំនើប? | កត្តាសំខាន់ៗដែលនាំឪ្យកសិកម្មប្រពៃណីក្លាយទៅជាកសិកម្មទំនើបគឺ៖
- បដិវត្តន៍ដំណើរជញ្ជូន ជាកត្តាមួយនៃទំនើបកម្មកសិកម្ម កសិករក្លាយជាផលិតករ កសិផលលើសតម្រូវការអាចនាំចេញទៅលក់ដូរបានគ្រប់ទិសទី។
- កំណើនឆាប់រហ័សនៃប្រជាជនពិភពលោក ជាកត្តាសំខាន់ទៀតនៃទំនើបកម្ម។ តែនៅប្រទេសកំពុងអភិវឌ្ឍខ្លះ បាតុភូតនេះជាផលនៃកំណែទម្រង់នយោបាយនិងសង្គមមនុស្ស។ | geography |
តើកត្តានៃតំណាំងទីឧស្សាហកម្មចាស់មានអ្វីខ្លះ? ចូររៀបរាប់។ | កត្តានៃតំណាំងទីឧស្សាហកម្មចាស់ មាន នៅក្បែរប្រភពថាមពលនិងរូបធាតុដើម។ | geography |
ហេតុអ្វីបានជាប្រទេសមហាអំណាចជួបនឹងវិបត្តិឧស្សាហកម្ម? តើគេប្រើយុទ្ធសាស្រ្ដអ្វីខ្លះ ក្នុងការដោះស្រាយវិបត្តិនេះ? | វិបត្តិឧស្សាហកម្មនៅប្រទេសមហាអំណាចបណ្ដាលមកពីតំហយចុះនៃបរិមាណផលិតផលឧស្សាហកម្មដោយសារតម្រូវការរបស់ទីផ្សាររួមតូចនិងតម្លៃខ្ពស់ខ្លាំងនៃផលិតតផលដូច សំណង់នាវា ផលិតកម្មដែក គីមីមូលដ្ឋានជាដើម។ ពេលខ្លះ ផ្នែកវាយភ័ណ្ឌមិនអាចទប់ទល់នឹងការប្រជែងពិសំណាក់ប្រទេសកំពុងអភិវឌ្ឍន៍ដែលមានតម្លៃពលកម្មថោកជាង។ សម្ភារៈបរិក្ខារ ពិសេសរថយន្ដជាផលិតផលដែលមានកា... | geography |
តើអ្វីខ្លះដែលជាកត្តាអនុគ្រោះដល់ឧស្សាហូបនីយកមនៅប្រទេសចំនួនដូចជា ឥណ្ឌូនេស៊ី ថៃ ចិន ជាដើម? | កត្តាដែលអនុគ្រោះ ដល់ឧស្សាហូបកនីយកម្មនៅប្រទេសមួយចំនួន ដូចជា ឥណ្ឌូនេស៊ី ថៃ ចិនជាដើម គឺតម្លៃពលកម្មទាប។ | geography |
តើវិបត្តិឧស្សាហកម្មនៅប្រទេសមហាអំណាចបណ្ដាលមកពីមូលហេតុអ្វីខ្លះ? តើគេដោះស្រាយមធ្យោបាយណាខ្លះ? | វិបត្តិឧស្សាហកម្មនៅប្រទេសមហាអំណាចបណ្ដាលមកពីមូលពី តំហយចុះនៃបរិមាណផលិតផលឧស្សាហកម្ម ដោយសារតម្រូវការរបស់ទីផ្សាររួមតូចនិងតម្លៃខ្ពស់ខ្លាំងនៃផលិតផល ដូចជា សំណង់នាវា ផលិតកម្មដែក គីមី មូលដ្ឋានជាដើម។ ពេលខ្លះ ផ្នែកវាយនភ័ណ្ឌមិនអាចទប់ទល់នឹងការប្រជែងពីសំណាក់ប្រទេសកំពុងអភិវឌ្ឍដែលមានតម្លៃពលកម្មថោកជាង។ សម្ភារៈបរិមារ ពិសេសរថយន្ដជាផលិតផលដ... | geography |
ដូចម្ដេចដែលហៅថា ឧស្សាហបនីយកម្ម? | ឧស្សាហូបនីយកម្មគឺជាការធ្វើឪ្យទៅជាឧស្សាហកម្ម។ | geography |
តើលំហឧស្សាហកម្មបច្ចុប្បន្នមានទម្រង់ដូចម្ដេចខ្លះ? | តាំងពីជាង ៤០ ឆ្នាំកមហើយឧស្សាហកម្មទទួលបានផលចំណេញច្រើនពីបំណែកចែកលំហថាមពល និងទទួលបានបំណស់ប្ដូរបច្ចេកទេសយ៉ាងជ្រាលជ្រៅ (ស្វ័យប្រវត្តបនីយកម្ម មនុស្សយន្ដបនីយកម្ម ផលិតផលថ្មី)។ ឧស្សាហកម្ម ហាក់ដូចជាលែងទាក់ទិនទៅនឹងសង្កាត់កម្មករទៀតហើយ។ មណ្ឌលឧស្សាហកម្មផ្សេងៗគ្នា ត្រូវបានរៀបចំនៅនឹងសង្គាត់កម្មករទៀតហើយ។ មណ្ឌលឧស្សាហកម្មផ្សេងៗគ្នាត្រូវប... | geography |
តើបណ្ដុំឧស្សាហកម្មនៅសតវត្សទី ១៩ កើតឡើងដោយសារកត្តាអ្វីខ្លះ? | បណ្ដុំឧស្សាហកម្មនៅសតវត្សទី ១៩ កើតឡើងដោយសារកត្តា៖
- បម្រើបម្រាស់ថាមពលធ្យូងថ្ម ធ្វើឪ្យតំបន់អាចធ្យូងមានការរីកចម្រើនដោយបានប្រមូលផ្ដុំកម្មករនិងឧស្សាហកម្ម (ឧស្សាហកម្មដែក ឧស្សាហកម្មវាយនភ័ណ្ឌ)
- បម្រើបម្រាស់អគ្គីសនីបានរីកសាយភាពហើយម៉ាស៊ីនផ្ទុះដែលដើរដោយថាមពលប្រេងកាតក៏បានបង្កើតឡើង
- រោងចក្រអគ្គិសនីបានទាក់ទាញឧស្សាហកម្មឪ្យមកតាំងទីន... | geography |
តើសកម្មភាពឧស្សាហកម្មមុនសតវត្សទី ១៨ មានការវិវត្តដូចម្ដេច? | តាំងពីសម័យបុរេប្រវត្តិមកដល់សតវត្សទី ១៨ ផលិតកម្មគ្រឿងសម្ភារៈក្រៅពីឧបករណ៍កសិកម្មតែងជួបការលំបាក ភាពអន់ថយផ្នែកគមនាគមន៍ភាពក្រខ្សត់និងតម្លៃខ្ពស់នៃរូបធាតុដើម ជំរុញឪ្យកសិករផលិតផលឧបករណ៍ប្រើប្រាស់ដោយខ្លួនឯង។ បន្ដិចក្រោយមក ការងារសិប្បកម្មក៏លេចរូបរាងឡើងពិសេសនៅទីក្រុងដែលប្រព្រឹត្តិទៅក្នុងរោងជាងគ្រួសារ ហើយបានប្រមូលផ្ដុំនិងចងក្រងជាសម... | geography |
ហេតុអ្វីបានជាគេចាត់ទុកទេសនេះ ជាគំរូនៃអាងឧស្សាហកម្មបុរាណមួយ? | បានជាគេចាត់ទុកថាទេសភាពនេះ ជាគំរូនៃអាឧស្សាហកម្មបុរាណ ព្រោះការរៀបរយបែបនេះធ្វើឡើងទេសភាពឧស្សាហកម្មមានទេសភាពប្លែកៗ ពីគ្នាទៅតាមតំបន់នីមួយៗ។ | geography |
តើកសិកម្មអឺរ៉ុបបានទទួលការបណ្ដុះបណ្ដាលយ៉ាងដូចម្ដេច? | កសិកម្មអឺរ៉ុបវីជ្ជាជីវៈបានទទួលបណ្ដុះបណ្ដាលវិជ្ជាជីវៈមានភាពកាន់តែប្រសើរឡើង កសិករម្នាក់ជាអ្នក ក្សេត្សាស្រ្ដផង ពាណិជ្ជករផង និងគណនេយ្យករផង។ ការប្រើប្រាស់សេវាព័ត៌មានវិទ្យាបានជៀតចូលទៅក្នុងកសិដ្ឋាន។ ការគាំទ្រខាងេជើងទុកជាឪសថលើកកម្លាំងសម្រាប់ធ្វើឪ្យការងារកសិកម្មកោរបានដោយឥតអាក់។ | geography |
ចូរកំណត់ន័យនៃពាក្យ ស្រែចំណារ ស្រែវាល កសិ-អាហារ កសិ-ឧស្សាហកម្ម កសិ-ពាណិជ្ជកម្ម។ | កំណត់ឪ្យនៃពាក្យ៖
- ស្រែចំណារ គឺជាផ្ទៃដីដែលមានទំហំតូចៗ
- ស្រែវាល ជាផ្ទៃដីដែលមានទេសភាព ទម្រង់ដើមជាគ្នាៗ ហើយផ្ទៃដីធំធេងមើលដាច់កន្ទុយភ្នែក
- កសិ-អាហារ ការធ្វើកសិកម្មដើម្បីអាហារ។
- កសិ-ឧស្សាហកម្ម គឺការធ្វើកសិកម្មមានលក្ខណៈឧស្សាហកម្ម (ការអនុវត្តដំណាំអតិផល និងចិញ្ចឹមសត្វបែបវិទ្យាសាស្រ្ដ)។
- កសិ-ពាណិជ្ជកម្មការធ្វើកសិកម្មដើម្បីជ... | geography |
តើស្នាដៃវិសេសៗក្នុងវិស័យកសិកម្មអាមេរិចបានមកពីអ្វី? | ស្នាដៃវិសេសៗក្នុងកសិកម្មអាមេរិចបានមកពីលទ្ធផលនៃការធ្វើទំនើបក្នុងអាជីវកម្មធំៗ (កសិដ្ឋានមានដីជាមធ្យម ១៨០ ហ.ត នៅសហភាពអឺរ៉ុបមានត្រឹមតែ ១៧ ហ.ត) ប្រដាប់ដោយគ្រឿងយន្ដនិងធ្វើសមហរណកម្មជាទីផ្សារក្នុងស្រុកបានយ៉ាងល្អ។ | geography |
ដូចម្ដេចហៅថា “ វង់កសិកម្ម “? នៅសហរដ្ឋអាមេរិចមានវង់កសិកម្មអ្វីខ្លះ? បច្ចុប្បន្ននេះវង់កសិកម្មទាំងនោះ បានទទួឡកំណែប្រៃអ្វីខ្លះ? | វង់កសិកម្ម ជាបង្ហាញឪ្យបង្ហាញឪ្យឃើញទិដ្ឋភាពដំណាំប្លែកគ្នា។ មានវង់ស្រូវសាលី និងវង់ពោត។ កំណែប្រៃ មាន ធ្វើពហុវប្បកម្មរួមជាមួយការចិញ្ចឹាមសត្វ (ពិសេស សត្វ) ត្រូវបានអនុវត្តនៅក្បែរនោះ។ | geography |
ចូរនិយាយអំពីដំណាក់កាលអភិវឌ្ឍឧស្សាហកម្មនៅចុងទសវត្សរ៍ឆ្នាំ១៩៧០។ | តំណាក់កាលអភិវឌ្ឍឧស្សាហកម្ម នៅចុងឆ្នាំទស្សវត្សរ៍ឆ្នាំ១៩៧០គឺការដំឡើងថ្លៃឈ្នួលឪ្យកម្មករដែលទាក់ទងនឹងការលើកម្ពស់ជីវភាពប្រជាជនបង្កើនបញ្ហាដល់ការប្រកួតប្រជងនៃឧស្សាហកម្មហត្ថពលករ (ឧស្សាហកម្មដំឡើងគ្រឿងអេឡិចត្រូនិចវាយនភ័ណ្ឌកាត់ដេរ សម្ភារៈប្រើប្រាស់ទូទៅ...)។ រដ្ឋាភិបាលបានសម្រេចធ្វើ “ បដិវត្តន៍ឧស្សាហកម្ម” មួយសំដៅជំរុញឧស្សាហកម្មបច្ចេ... | geography |
ចូរនិយាយបញ្ហាកំណើនប្រជាជនសិង្ហបុរី។ | បញ្ហាកំណើនប្រជាជនសិង្ហបុរី គឺ៖ ជំរឿនឆ្នាំ ១៩៩០ ប្រជាជនសិង្ហបុរីមាន ២.៧ លាននាក់ និងនៅឆ្នាំ ១៩៩៨ មាន ៣.០៥ លាននាក់ និងមានដង់ស៊ីតេ ៤៧២០នាក់/ គីឡូម៉ែត្រការ៉េ។ នៅឆ្នាំ ២០០៦ អត្រាជាតិប្រមាណមាន ១.០១% អត្រានេះទាប់ណាស់ដែលជាលទ្ធភាពនៃនយោបាយត្រួតពិនិត្យកំណើត ហើយអត្រាមួយទាបបំផុតក្នុងលោកគឺ ០.៤៣%។ កំណើនប្រជាជនសរុបមាន ៤.៤% ស្របគ្នានឹងក... | geography |
តើប្រទេសសិង្ហបុរីដោះស្រាយបញ្ហាខ្វះខាតដីសម្រាប់អភិវឌ្ឍដោយវិធីណា? | ប្រទេសសិង្ហបុរីដោះស្រាយបញ្ហាខ្វះខាតដីសម្រាប់អភិវឌ្ឍ ដោយការវាយដណ្ដើមដីពីសមុទ្រ។ | geography |
តើលក្ខខណ្ឌនៃការអភិវឌ្ឍថ្មីរបស់ហុងកុងមានអ្វីខ្លះ? | លក្ខខណ្ឌនៃការអភិវឌ្ឍថ្មីរបស់ហុងកុង មាន៖
- ការរកឃើញប្រេងកាតនៅតំបន់ជាយទ្វីប
- កាបើកទំនាក់ទំនងពាណិជ្ជកម្មរវាងតៃវ៉ាននិងងប្រទេសចិនដោយ កំណត់យកហុងកុងជាចំណុចភ្ជាប់រវាងប្រទេសទាំងពីរ
- ការររីកចម្រើនរបស់ខេត្តក្វាងទុងដែលជាមូលដ្ឋាននៃឧស្សាហហកម្មធុនស្រាលនិងសហគ្រាស់ពលករ។ | geography |
តើគំរូសេដ្ឋកិច្ចបែបហុងកុងមានលក្ខណៈដូចម្ដេចខ្លះ? | គំរូសេដ្ឋកិច្ចបែបហុងកុងបានជោគជ័យក្នុងការកសាងអំណាចសេដ្ឋកិច្ចឧស្សាហកម្មនិងពាណិជ្ជកម្ម។ផលិតផលជាតិសរុប (GDP) ឡើងដល់ ១០០ ពាន់លានដុណ្លរ ដើរមុខប្រទេសខ្លះ ដូចជាអាកសង់ទីន ក្រិច ឬ ព័ទុយកាល ឈ្នះទាំងតំបន់ម៉ាក្រិបទាំងមូលទៀតផង បើគិតពីធនធានផលិត។ ពាណិជ្ជកម្មក្រៅប្រទេសរីកចម្រើនយ៉ាងសម្បើម ដោយសារលំនៅចេញមួយចំនួនធំរបស់ប្រទេសចិនធ្លាក់ក្នុងក... | geography |
ចូរនិយាយអំពីនាទីសេដ្ឋកិច្ចនៃទីក្រុងហុងកុង។ | តួនាទីសេដ្ឋកិច្ចនៃទីក្រុងហុងកុង គឺជាមជ្ឈមណ្ឌលហរិញ្ញវត្ថុទីបីក្នុងពិភពលោកដោយសារការរីកចម្រើនផ្នែកសារពើពន្ធ។ | geography |
តើកំណើនខ្ពស់នៃប្រជាជនទីក្រុងហុងកុងបានមកពីអ្វី? | កំណើនខ្ពស់នៃប្រជាជនទីក្រុងហុងកុងបានមកពីចលនាបំណងទីលំនៅមកពីកន្លែងដទៃទៀតនៃប្រទេសចិននិងកំណើនប្រជាជនពីធម្មជាតិ។ | geography |
តើអាកាសធាតុហុងកុងនិងអាកាសធាតុកម្ពុជាមានលក្ខណៈខុសប្លែកគ្នាត្រង់ណាខ្លះ? | អាកាសធាតុហុងកុង និងអាកាសធាតុកម្ពុជាមានលក្ខណៈខុសគ្នាត្រង់៖
ហុងកុង
- អាកាសធាតុក្បែរត្រូពិចមូសុង
- កម្ពស់ទឹកភ្លៀង ២១៥៩mm / ឆ្នាំ
- មានរដូវ៣ គឺវស្សារដូវ រដូវសរទរដូវ និងសិសិរដូវ
កម្ពុជា
- អាកាសធាតុស្ថិតនៅតំបន់ត្រូពិច
- កម្ពស់ទឹកភ្លៀង ២៦៨៨/ឆ្នាំ
- មានរដូវ ២ គឺ រដូវប្រាំង និងរដូវវស្សា។ | geography |
តើអាកាសធាតុ ហុងកុងមានលក្ខណៈដូចម្ដេចខ្លះ? | អាកាសធាតុហុងកុង មានលក្ខណៈជាអាកាសធាតុក្បែរត្រូពិចមុសូង។ សីតុណ្ហភាពមធ្យមប្រចាំថ្ងៃមានពី ២៦អង្សា ទៅ ៣១ អង្សា នៅខែកក្កដា មាន១៣ អង្សា ទៅ ១៧ អង្សា នៅខែកុម្ភៈ។ | geography |
តើកម្ពុជាអាចមានលទ្ធភាពអភិវឌ្ឍសេដ្ឋកិច្ចដូចកោះតៃវ៉ានបានដែរ ឬ ទេ? ចូរពន្យល់។ | កម្ពុជាមានលទ្ធភាពអភិវឌ្ឍសេដ្ឋកិច្ចដូចកោះតៃវ៉ានបាន គឺប្រទេសយើងមានសក្ដានុភាពខាងសេដ្ឋកិច្ចច្រើន ដូចជាខាងធនធានធម្មជាតិ (វត្ថុធាតុដើម) និងធនធានវប្បធម៌ (វិស័យទេសចរណ៍) ព្រមទាំងតម្លៃពលកម្មថោកដែលជាកត្តាជោគជ័យនៃសេដ្ឋកិច្ចមួយដ៏សម្បើម។ កត្តានេះគឹគ្រាន់តែតម្រូវឪ្យប្រជាជនខ្មែរយើងខិតខំនិងកសាងសមត្ថភាពច្នៃប្រឌិត សាងនូវស្នាដៃប្រកួតប្រជែ... | geography |
ចូរប្រៀបធៀបទំហំផ្ទៃដីនិងចំនួនប្រជាជនតៃវ៉ាននិងកម្ពុជា។ | ប្រៀបធៀបទំហទផ្ទៃនិងចំនួនប្រជាជនតៃវ៉ាននិងកម្ពុជា៖
កោះតៃវ៉ាន
- ទំហំផ្ទៃដីមាន ៣៩០០០ គីឡូម៉ែត្រការ៉េ
- ប្រជាជនចំនួន ២៣ ១៧៤ ២៩៤ នាក់ (២០០៧)
កម្ពុជា
- ទំហំផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ
- ប្រជាជនចំនួន ១២ ២៤១ ៦៤០ នាក់ (២០០៨) | geography |
តើអ្វីខ្លះជាធាតុសំខាន់ៗនៃទេសភាពតំបន់ស្លដែកនេះ? | ធាតុសំខាន់ៗនៃទេសភាពតំបន់ស្លដែក មានលក្ខណៈប្រមូលផ្ដុំឧស្សាហកម្ម តាមបែបឧស្សាហកម្មទាក់ទាញ ឧស្សាហកម្ម ឬ ឧស្សាហកម្មដែលនៅរាយប៉ាយតាមទីក្រុងក្នុងភូមិ តាមបណ្ដោយទន្លេឬក្នុងព្រៃ។ | geography |
“អព្ភូតហេតុសេដ្ឋកិច្ចឆ្នាំ ១៩៦៩-១៩៧០ “ កើនឡើងនៅតៃវ៉ានដោយសារមូលហេតុអ្វី? | “អព្ភូតហេតុសេដ្ឋកិច្ចឆ្នាំ ១៩៦៩-១៩៧០ “ កើនឡើងនៅតៃវ៉ានដោយសារការចាប់ផ្ដើមចេញពីបាត់ដៃទទេ សេដ្ឋកិច្ចតៃវ៉ានបានប្រើប្រាស់នូវអ្វីដែលខ្លួនមាន គឺកម្លាំងពលកម្មដ៏ថ្លៃថ្លារបស់ប្រជាជន។ ឧស្សាហកម្មហត្ថពលករពិសេសវាយភ័ណ្ឌនិងអេឡិច ជាមូលដ្ឋាននៃជោគជ័យរបស់តៃវ៉ាន។ ពេលមួយតៃវ៉ានក៏បានក្លាយជាអាណាចក្រនៃការតម្លើងគ្រឿងអេឡិចត្រូនិច។ | geography |
តើស្រទាប់ជនជាតិតៃវ៉ានណាមួយដែលដើរតួនាទីសំខាន់ក្នុងផ្នែកនយោបាយនិងរដ្ឋបាល? ចូរពន្យល់។ | ស្រទាប់ទីបី គឺពួកចិនជាតិនិយម ម្រាណ ៣ លាននាក់ដែលភ្ញៀវខ្លួនមកកោះតៃ កាលពីឆ្នាំ១៩៤៩។ ពួកមកដល់ថ្មីៗទាំងងនោះនិយាយភាសាម៉ង់ដារុំាង និងកាន់កាប់តួនាទីយ៉ាងសំខាន់ផ្នែកនយោបាយរដ្ឋបាល។ | geography |
តើសណ្ឋានដីបែបនេះ អនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ចតៃវ៉ានបានដូចម្ដេចខ្លះ? | សណ្ឋានដីបែបនេះ អនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ចតៃវ៉ាន ដូចតទៅ៖ សណ្ឋានដីបែបនេះ អនុគ្រោះដល់ារអភិវឌ្ឍសេដ្ឋកិច្ចព្រោះ កោះតៃវ៉ាន ជាទឹកដីមួយដ៏សំខាន់ ដោយសារអនុភាពសេដ្ឋកិច្ចនិងតួនាទីរបស់ខ្លួននៅអស៊ីបូព៌ា ហើយតៃវ៉ាន់មានធនធានធម្មជាតិដូចជាកំណប់រ៉ែមាស និងនៅជួរភ្នំឈុនយ៉ាង និងជួរភ្នំឆ្នេរខាងកើត។ | geography |
ចូរនិយាយអំពីសណ្ឋានដីនៃកោះវ៉ាន់។ | កោះតៃវ៉ាន មានផ្ទៃដីប្រមាណ ៣៦០០០គីឡូម៉ែត្រការ៉េ មានរាងពងក្រពើ សណ្ដូកតាមទិសជើង-ត្បូង លើបណ្ដាយ ៤០០ Km និងទទឹងបំផុត ១២០ Km ជាទឹកដីប្រកបទៅដោយ ទេសភាពប្លែកៗ ទាំងសណ្ឋានដី ទាំងអាកាសធាតុ រុក្ខជាតិ និងសត្វ។ ប៉ែកខាងកើត គ្រប់ដណ្ដប់ដោយជួរភ្នំបូនស្របគ្នា សណ្ដូកតាមទិសជើងត្បូង។ ជួរភ្នំខ្ពស់ជាងគេ មានកម្ពស់ខ្ពស់ជាង ៣៥០០ Km ស្ថិតនៅខាងកើត។... | geography |
តើដំណើរការអភិវឌ្ឍឧស្សាហកម្មខាងត្បូងប្រព្រឹត្តទៅដូចម្ដេច? | ដ៉ណើរការអភិវឌ្ឍកូរ៉េខាងត្បូងប្រព្រឹត្តទៅបីដំណាក់កាល៖ រហូតមកដល់ឆ្នាំ ១៩៧០ គេផលិតផលជាពិសេស តែគ្រឿងសម្ភារៈប្រើប្រាស់ វាយនភ័ណ្ឌ ស៊ីម៉ង់ត៍ ជីអាហារកំប៉ុង...។ ចាប់ពីគម្រោងផែនការរទីបី (ឆ្នាំ ១៩៧២) គេបានអភិវឌ្ឍគីមី ប្រេងកាត ដែកថែប គ្រឿងយន និងនាវា ដែលជារបស់ក្រុមហ៊ុនធំៗ បួន គឺ ហ៊ីយុនដៃ ដេវូ គីមីប្រេងកាតនៅ អ៊ុលសាន និងយេវចុង ដែលផ្ត... | geography |
តើមាគ៌ាអភិវឌ្ឍបែបកូរ៉េខាងត្បូង ផ្អែកលើកត្តាអ្វីខ្លះ? | មាត៌ាអភិវឌ្ឍន៍បែបកូរ៉េខាងត្បូង ផ្អែកលើកត្តាដូចជា៖
- ភាពសម្បូរក្រុមហត្ថពលករនៅវ័យក្មេង៖ ប្រកបដោយជំនាញបំពេញការងារបានល្អ និងព្រមទទួលយកប្រាក់ខែទាប ម៉ោងការងារច្រើន។
- រដ្ឋអំណាចដែលមាននៅគ្រប់កន្លែង នៅបណ្ដាលប្រទេសមូលធននិយម ជាការពិត ផែនការកម្មមានលក្ខណៈប្រិតប្រៀនបំផុត ហើយការបង្កើតសហគ្រាសសាធារណៈបានដាក់ឱ្យដំណើរការរោងចក្រធំៗ។ រដ្ឋាភ... | geography |
ដូចម្ដេចដែលហៅថា ” សេម៉ូស “? | ដែលហៅសេម៉ូយ មានន័យថា សហគមន៍ថ្មី គឺជាបែបបទបំពាក់សីលធម៌សំដៅ បំផុស “ ស្មារតីខ្លួន ទីពឹងខ្លួន និងកិច្ចសហការ “ ដល់មហាជនជនបទនិងទីក្រុង។ | geography |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.