question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
ចូរប្រៀបលក្ខខណ្ឌធម្មជាតិកូរ៉េខាងត្បូងនិងកម្ពុជា។ | លក្ខខណ្ឌធម្មជាតិកូរ៉េខាងត្បូងនិងកម្ពុជា៖
លក្ខខណ្ឌធម្មជាតិកូរ៉េ
- ប្រទេសកូរ៉េស្ថិតនៅខាងត្បូងនៃឧបកូរ៉េ ខាងលិចជាប់សមុទ្រលឿន ខាងកើតជាប់សមុទ្រជប៉ុន (សមុទ្រខាងកើត) ខាងត្បូងជាប់ច្រកកូរ៉េ និងមសមុទ្រកើត។ ប្រទេសកូរ៉េមានផ្ទៃដីសរុប ៩៩៦៧៨ km2។
- អាកាសធាតុកូរ៉េខាងត្បូងបង្កើតឪ្យមានរដូវបួនច្បាស់លាស់។ និទាឃរដូវនិងសរទេរដូវមានរយៈពេលខ្លី។... | geography |
តើកូរ៉េខាងត្បងមានលក្ខខណ្ឌអនុគ្រោះអភិវឌ្ឍសេដ្ឋកិច្ចជាតិដែរឬទេ? ចូរពន្យល់។ | កូរ៉េត្បូងមានត្យូងមានលក្ខខណ្ឌធម្មជាតិអនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រោះ៖ ប្រទេសនេះស្ថិតនៅភាគត្បូងនៃទ្វីបកូរ៉េ ខាងលិចជាប់សមុទ្រលឿន ខាងកើតជាប់សមុទ្រជប៉ុន (សមុទ្រខាងកើត) ខាងត្បូងជាប់ច្រកកូរ៉េនិងសមុទ្រខាងកើត។ ប្រទេសកូរ៉េមានផ្ទៃដីសរុប ៩៩៩៦៧៨ Km២
ទូទៅទន្លេសំខាន់ៗនៃកូរ៉េខាងត្បូងរួចហូរចាក់ទៅក្នុងសមុទ្រកូរ៉េ នៅតាមអាងទន្ល... | geography |
តើអតិផលកសិកម្មនៅតាមជ្រលងនៃទ្វីបអាស៊ីផ្អែកលើលទ្ធភាពអ្វីខ្លះ? | អតិផលកសិកម្មនៅតាមជ្រលងនៃទ្វីបអាស៊ីផ្អែកលើការដាំដុះតាមជ្រលងទន្លេនិងវាលទំនាបល្បាប់ធំៗ ដែលអាចឪ្យគេទទួលបានហូរនាំដីទិន្នផលខ្ពស់និងអាចអូសបន្លាយភាពទាំងនោះ។ ភ្លៀងមូសុងជាអំណាយផលមួយទៀតដល់ការបង្កបង្កើនផលរបស់កសិករអាស៊ី។ ប៉ុន្ដែផលិតកម្មកសិករទាមទារការងារកែលំអច្រើនទៀត មានការរៀបចំលំហកសិកម្មពិសេសការធ្វើទំនប់ការពារទឹកជំនន់។ | geography |
នៅកម្ពុជាយើង តើមានដំណាំចម្ការធំៗ បែបពាណិជ្ជកម្មដែរឬទេ? ចូរពន្យល់និងបញ្ជាក់ដោយឧទាហរណ៍។ | នៅកម្ពុជាយើង មានដំណាំចម្ការធំៗ បែបពាណិជ្ជកម្ម។ វាជាមរតកនៃដំណាំចម្ការដែលបន្សល់ទុកពួកអាណានិគមបារាំង គឺដំណាំកៅស៊ូនៅខេត្តកំពង់ចាម ដែលពូជទាំងនោះត្រូវបាននាំចូលមកពីប្រទេសប្រេស៊ីលកាលឆ្នាំពីឆ្នាំ ១៩២០។ បច្ចុប្បន្នដំណាំនេះ កំពុងត្រូវបានស្ដារឡើងវិញ និងមានដាំដុះបន្ថែមទៀតដោយក្រុមហ៊ុនឯកជន។ ទន្ទឹមនឹងនេះក៏គេឃើញមានដំណាំកៅស៊ូមួយចំនួន ជា... | geography |
ចូរបង្ហាញផលិតភាពការងារកសិកម្មរបស់កសិករអឺរ៉ុប អាស៊ី ឬ អាព្រិច រូស៊ី និងអាមេរិច។ | ផលិតផលការងារកសិកម្មរបស់កសិករអឺរ៉ុប ឬ អាព្រិច រូស៊ី និងអាមេរិច គឺ៖
- អឺរ៉ុប ១០-១៥ នាក់
- អាស៊ី ២ នាក់
- អាព្រិច ២នាក់
- រូស៊ី ២០នាក់
- អាមេរិច ៨០ នាក់។ | geography |
ក្នុងការកសាងសេដ្ឋកិច្ច តើកោះតៃពឹងផ្អែកលើកត្តាសំខាន់ៗអ្វីខ្លះ? | ក្នុងការកសាងសេដ្ឋកិច្ចកោះតៃវ៉ានពឹងផ្អែកលើកត្តាសំខាន់ៗដូចជា៖
- ឯកទេសភាពមូលធននិយមចិន (តៃវ៉ាន) ដែលថ្នឹកនឹងផ្អែកអេឡិចត្រូនិច បាននាំមកនូវធនធានមនុស្សរបស់ខ្លួនពីគ្រប់ទលក្នុងពិភពលោក
- ប្រជាជនតៃវ៉ាន ជាពាណិជ្ជករផងនិងឧស្សាហកណ៍ផងសហគ្រិនតៃវ៉ានប្រៀបបានទៅនឹងត្រីក្នុងទឹក ក្នុងការបែងចែកការងារអន្ដរជាតិ
- សហរដ្ឋអាមេរិច ជប៉ុន និងសិង្ហបុរី... | geography |
តើចាប់ពីដើមទសវត្សរ៍ឆ្នាំ ១៩៨០ មក តើរដ្ឋាភិបាលសិង្ហបុរីជួបនឹងបញ្ហាអ្វីខ្លះ? | ចាប់ពីដើមទសវត្សរ៍ឆ្នាំ ១៩៨០ មក តើរដ្ឋាភិបាលសិង្ហបុរីជួបនឹងបញ្ហាដូចជា៖
- បញ្ហាជាតិសាសន៍មួយធ្ងន់ធ្ងរបំផុតរវាងជនជាតិចិនភាគច្រើន និងជនជាតិម៉ាឡេស៊ីភាគតិចដែលយល់ថាគេមិចសូវឪ្យតម្លៃ
- បញ្ហាកំណើនទទួលបានការលើកទឹកដោយរដ្ឋាភិបាលដែលព្រួយបារម្ភពីការធ្លាក់ចុះអត្រាជាតិប្រមាណក្នុងេពេលថ្មីៗនេះ ជនជាតិចិនមានអត្រានេះទាបជាងជនជាតិម៉ាឡេស៊ី និងឥ... | geography |
ចូរសាងល្បងបកស្រាយតំណាំងទីឧស្សាហកម្មនៅប្រទេសបារាំងរវាងឆ្នាំ ១៩៣០។ | នៅប្ររទេសបារាំងឆ្នាំ ១៩៣០ តំណាំងទីឧស្សាហកម្មបានរីករលូតលាស់ដោយអភិវឌ្ឍរោងចក្រឧស្សាហកម្មក្បែររូបធាតុដើម ឆ្នេរសមុទ្រ ថាមពល។ ជាពិសេសបានកែប្រែវិធីផ្សេងៗ ដោយប្រមូលផ្ដុំ បង្កើតរចនាសម័្ពន្ធឧស្សាហកម្មដែលមានវិបត្តិ តាមមធ្យោបាយស្វ័យប្រវត្តិកម្ម។ វាជាបដិវត្តន៍បច្ចេកទេស (គ្រឿងយន្ដ ជំនួសឧបករណ៍) និងនៅពេលនោះគេឃើញមានតំណាំងរួមគ្នាតែម្ដង)... | geography |
ហេតុអ្វិបានជាគេពោលថា “ ជំនួញទ្វេភាគីក្លាយជាឧបករណ៍យុទ្ធសាស្រ្ដរបស់មហាអំណាច “។ | “ ជំនួញទ្វេភាគីក្លាយជាឧបករណ៍យុទ្ធសាស្រ្ដរបស់មហាអំណាច “ ដោយប្រទេសមហាជួយប្រទេសកំពុងអភិវឌ្ឍ គឺគេតែងតែគិតពីផលចំណេញទៅថ្ងៃអនាគត។ ម៉្យាងវិញទៀតតាមរយៈជំនួយនេះវាអាចជិះឥទ្ធិពលដល់ប្រទេសអ្នកទទួលជំនួញផងដែរ ហើយប្រទេសទាំងនោះ នឹងក្លាយទីផ្សារជំនួញជាក់ជាមិនខាន។ | geography |
តើក្បាលដីជាអ្វី? មានកំណកំណើនដូចម្ដេច? | - ក្បាលដី គឺជាផ្ទៃដីធំធេងដែលត្រូវបានគេរៀបចំបែងចែកឪ្យទៅជាភាគតូចៗសម្រាប់ដាំដំណាំ
- ក្បាលដីកើតយូរយារណាស់មកហើយប្រហែលតាំងពីរាប់រយៈពាន់ឆ្នាំផងក៏មិនដឹង នៅប្រទេសចិន ប្រទេសអេស៊ីប នៅទ្វីបអាមេរិច ដែលជាពិភពថ្មីនៅក្នុងប្រទេសដែលទើបទទួលនិគមកម្មថ្មីៗ ក្បាលដីទើបតែមានកំណើតក្នុងពេលបច្ចុប្បន្ននេះទេ។ | geography |
តើស្នាដៃក្នុងការកែប្រែធម្មជាតិរបស់ពួកចរជនពួកកុលសម្ព័ន្ធនិងពួកកសិករមានដូចម្ដេចខ្លះ? | ពួករកជនដែលតែងតែផ្លាស់លំនៅស្ថានតាមហ្វូនសត្វ ពួកកុសសម្ព័ន្ធដែលកាប់ឆ្ការព្រៃបោះ ពួកនេះកែប្រែធម្មជាតិតែបន្ដិចបន្ដូចទេ ប៉ុន្ដែពួកកសិករទេដែលកែប្រែធម្មជាតិខ្លាំងជាងគេ។
ស្នាដៃសំខាន់របស់ពួកគេមាន៖
- រៀបចំដែងចែកផ្ទៃដ៏ធំធេងឪ្យទៅជាភាគតូចៗ សម្រាប់ដំណាំហៅថាក្បាលដី
- បង្កើតឪ្យមានលំនៅជនបទ ដូចជាភូមិ ឬកសិកម្ម
- សង់គេហដ្ឋានជនបទ។ | geography |
តើមនុស្សរៀបចំផ្ទៃដាំដុះដដោយរបៀបណាខ្លះ? | មនុស្សរៀបចំផ្ទៃដីដាំដុះដោយបានកែប្រែសាចុះសាឡើងនូវទិដ្ឋដី ដូចជាវាលរុក្ខជាតិមុនក្លាយជាទីចម្ការ ជាវាលចិញ្វឹមសត្វ។ ពញរៃឈើរាប់លាន់ហិចតាត្រូវបានកាប់ឆ្ការ វាលស្ថិបដ៏ធំធេង អ្វាស៊ីល... ត្រុវបានទទលការរៀបចំសម្រាប់ដំណាំ។ សូម្បីតំបន់ងាយរងទទួលរងគ្រោះធម្មជាតិ ដូចជាតំបន់ភ្នំភ្លើង ឬ នៅនើជាយទ្វីប (ដីប៉ុលឌែ) ក៏ត្រូវទទួលការរៀបចំឪ្យមានដំណាំ... | geography |
តើបញ្ហាសំខាន់ៗរបស់ទីក្រុងមានអ្វីខ្លះ? តើគេអាចដោះស្រាយដោយវិធីណាខ្លះ? | បញ្ហាសំខាន់របស់ទីក្រុងមាន៖
- បញ្ហាដំណឹកជញ្ជូន
- បញ្ហាស្បៀង
- បញ្ហាលំនៅដ្ឋាន ឧស្ម័ន អគ្គិសនី កម្ដៅ
- បញ្ហាអនាម័យ បណ្តល់ទឹកស្អាត ឧស្ម័ន អគ្គិសនី កម្ដៅ បញ្ហាបញ្ចេញសំរាមនិងទឹកសំណល់
- បញ្ហាសន្ដិសុខ
- បណ្ហាបរិស្ថាន...។ | geography |
តើមុខងារក្រុងមានម្ដេចខ្លះ?ចូររៀបរាប់។ | មុខងារក្រុងមានបី គឺ
- មុខងាររួម ទោះបីក្រុងតូចឬធំក៏ដោយ ក៏ត្រូវមានមុខងារជំនួញ។ មុខងារជំនួញជាមុខងារសម្រាប់ឆ្លើយតបគ្រប់តម្រូវការរបស់ប្រជាជនក្នុងក្រុងនិងប្រជាជនដែលរស់ក្នុងតំបន់ជិតខាងក្រុង។
- មុខងារឯកទេស មានមុខងាររៀងៗខ្លួន ដូចជា ទីក្រុងរ៉ែទីក្រុងធ្យូង ទីក្រុង លោហកម្មនិងវាយនភ័ណ្ឌ…។
- មុខងារចម្រុះ អតីតក្រុងរ៉ែនិងឧស្សាហកម្មមួយច... | geography |
តើលក្ខណៈពិសេសៗនៃទីក្រុងប្រទេសកំពុងអភិវឌ្ឍមានដូចម្ដេចខ្លះ? | លក្ខណៈពិសេសៗនៃទីក្រុងប្រទេសកំពុងអភិវឌ្ឍមាន៖
- ក្នុងសង្កាត់ស្នាក់នៅថ្មីៗ មានអគារធំៗស្កឹមស្កៃដុះឡើងវិមានធូរធារស់នៅក្នុងផ្ទះប្រណីត ឯអ្នកកររស់នៅក្នុងសង្កត់់ក្រីក្រ ជម្រកមិនសមរម្យ
- នៅតំបន់ជាយក្រុងមានលំនៅស្ថានតូចអនាធិបតេយ្យសាងសង់ដោយម្ចាស់កម្មសិទ្ធដីឡូ។ ទីនេះរក្សាបាននូវទិដ្ឋភាពជនបទ ព្រោះមានទាំងដំណាំឈើហូបផ្លែនិងដំណាំ។ | geography |
តើលក្ខណៈពិសេសៗនៃទីក្រុងនៅអាមេរិចខាងជើងមានអ្វីខ្លះ? | លក្ឋណៈពិសេសៗនៃទីក្រុងនៅអាមេរិចខាងជើង មានភាពផ្ទុកគ្នារវាងកណ្ដាលក្រុងនិងជាយក្រុង ផ្ទុយទាំងសង្គមនិងជាតិសាសន៍។
- កណ្ដាលទីក្រុងសម្រាប់ជនជាតិស្បែកខ្មៅនិងជនចំណូលសុ្រកលួកលាក់ថ្មីៗ
- ជាយក្រុងមានដង់ស៊ីតេប្រជាជនតិចសម្រាប់ប្រជាជនស្បែកស ពិសេសពួកអង់គ្លោសាសុងប្រតេស្ដង់
- ជាក្រុងជាលំហំធំទូលលាយសម្បូរទេសភាពពណ៌បៃតងមានភូមិគ្រឹះប្រណីតៗឃ្លា... | geography |
ដូចម្ដេចហៅថា “ បន្ទុះបាតុភូតក្រុង “? | បនុះបាតុភូតក្រុង គឺការកើនឡើងនៃចំនួនប្រជាជនទីក្រុងយ៉ាងឆាប់រហ័ស ផលនៃការរីកចម្រើនផ្នែកឧស្សាហកម្ម ផ្នែកសកម្មភាពចំណាត់ចំណែង និងសកម្មភាពទីផ្សារទីផ្សារតែងកើនយ៉ាងលឿន ហើយរឹតតែខ្លាំងឡើង។ | geography |
តើទីក្រុងមានកំណត់កំណើតដូចម្ដេចខ្លះ? | កំណើតទីក្រុងទាកទងទៅនឹងដំណើរលូតលាស់នៃសកម្មភាពផ្សេងៗពីកសិកម្ម ដូចជាសកម្មភាពជំនួញ ឧស្សាហកម្ម រដ្ឋបាល ជាដើម។ ទន្ទីមនឹងនោះកំណើតក្រុងត្រូវតែបង្កើតយ៉ាងហូរហៀរនូវគ្រឿងឧបភោគ រូបធាតុដើមសម្រាប់ឧស្សាហកម្ម កម្មថាមពលនានា ដើម្បីផ្ដល់ដល់ទីក្រុងការចិញ្ចឹមអ្នកក្រុងនិងការងារឪ្យអ្នកទាំងនោះធ្វើ។ | geography |
ដូចម្ដេចដែលហៅ “ ទីក្រុង”? | ទីក្រុងគឺមានលក្ខណៈខុសប្លែកពីស្រុកស្រែចម្ការ ហើយមានសកម្មភាពមមាញឹកដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម គមនាគមន៍ រដ្ឋាបាល នយោបាយ...។ | geography |
ចូរនិយាយអំពីវិបត្តិប្រេងកាតនៅមជ្ឈបូព៌ា។ | វិបតិ្តប្រេងកាតនៅមជ្ឈិមបូព៌ា គឺពីឆ្នាំ ១៩៧៣ ដល់ ១៩៧៩ វិបត្តិប្រេងកាតពីរលើកបានធ្វើឪ្យតម្លៃប្រេងឡើងពី ២៥ ទៅ៣៥ ដុល្លារក្នុងមួយបារីស។ ចំណែកវិបត្តិប្រេងកាត លើកទីបី គឺ កាផ្ដល់ប្រេងបែរជាលើសតម្រូវការ តម្លៃបានធ្លាប់ចុះរហូតដល់ ១០ ដុល្លារក្នុងមួយបារីស។ ទីបំផុត OPEC ហាក់ដូចជាបាត់បង់អំណាចគ្រប់គ្រងបណ្ដូរនិងទីផ្សារប្រេងដ៏ជាប់លាប់របស់... | geography |
ចូរកំណត់ន័យនៃពាក្យ ពិភវូបនីយកម្មនៃបណ្តូរ ពហុធាតុ និងបណ្ដូរសេរី។ | កំណត់ន័យពាក្យ
- ពិភវូបនីយកម្មនៃបណ្ដូរ គឺជាសំទុះនិងការពង្រីកបណ្ដូរថ្នាក់ពិភពលោកដែលមានទំនាក់ទំនងទៅនឹងបច្ចេកទេស និងនយោបាយបើកចំហ ដែលមានចែកក្នុងស្ថាប័នអន្ដរជាតិ
- ពហុជាតិ គឺជាសហគ្រាសមួយដែលធ្វើសកម្មភាពនៅក្នុងប្រទេសជាច្រើន ដោយផ្ទាល់ឬតាមរយៈសាខារបស់ខ្លួន និងមានយុទ្ធសាស្រ្ដថ្នាក់ពិភពលោក
- បណ្ដូរសេរី គឺជាផ្ដោះប្ដូរទំនិញតាមរយៈប្រព... | geography |
តើភ្លុចទេសចរណ៍មានតួនាទីសេដ្ឋកិច្ចនិងសង្គមអ្វីខ្លះ ក្នុងប្រព័ន្ធពិភពលោកបច្ចុប្បន្ន? | ភ្លុចទេសចរណ៍មានតួនាទីសេដ្ឋកិច្ចនិងសង្គមក្នុងពិភពលោកបច្ចុប្បន្ន គឺ៖
- ផ្ដល់នូវរូបិយវត្ថុ
- ផ្ដល់ការងារដល់ប្រជាពលរដ្ឋ
- ផ្ដល់នូវសោភ័ណភាពទីក្រុង ដូចជាមានការបំពាក់គ្រឿងបរិក្ខារថ្លៃៗ ប្រព័ន្ធដឹកជញ្ជូន សណ្ឋាគារថ្នាក់ផ្ដាយប្រាំ ការស៊ីណូ ធនាគារ និងភ្នាក់ងារគ្រប់លំដាប់
- បង្កើតបានជាជំរំប្រមូលផ្ដុំទេសចរដែលបង្ហាញឪ្យឃើញពីភាពខុសគ្ន... | geography |
ប៉ូលទេសចរណ៍ពិភពលោកសំខាន់ៗមាននៅកន្លែងណាខ្លះ? | ប៉ូលទេសចរណ៍ពិភពលោកសំខាន់ៗ មាននៅ ទ្វីបអឺរ៉ុប សហរដ្ឋអាមេរិច កាណាដា ម៉ិចស៊ិច ចិន។ ល។ | geography |
តើតំបន់សំខាន់ៗមានភាពតានតឹងខាងយោធានៅឯណា? តើមានផលវិបាលអ្វីខ្លះ? | តំបន់សំខាន់ៗមានភាពតានតឹងខាងយោធាគឺនៅទ្វីបអាព្រិច។ មានផលវិបាកដូចជា ខ្វះទីជម្រក ខ្វះស្បៀងអាហារ ព្រាត់ប្រាស់សាច់ញាតិ គ្រួសារ ស្រុកកំណើតនិងបាត់បងទ្រព្យសម្បត្តិ។ | geography |
តើប្រទេសសំខាន់ៗណាខ្លះមានចំណាតស្រុតនិងចំណូលស្រុកច្រើន? | ប្រទេសសំខាន់ៗ ដែលមានចំណាតស្រុក និងចំណូលស្រុកច្រើន គឺសហភាពអឺរ៉ុបសហរដ្ឋកិច្ចនិងប្រទេសទាំងឡាយនៅមជ្ឈបូព៌ា។ | geography |
តើបំលាស់នៅដ៏ធំធេងនៃពលករជនភៀសខ្លួន និងជនដែលត្រូវបណ្ដេញចេញពីស្រុក? | បំលាស់នៅដ៏ធំធេងនៃពលករជនភៀសខ្លួន និងជនដែលត្រូវបណ្ដេញចេញពីស្រុក គឺបំលាស់ទៅដោយទីដោយបង្ខំដែលបណ្ដាលមកពីទំនាស់នយោបាយ ឬ យោធា កើតមានឡើងក្នុងកម្រិតមួយធំធេង។ មនុស្សជាង ១០ លាននាក់មានការព្រួយបារម្ភ ពីជីវិតរបស់ខ្លួន បានរបស់ខ្លួន បានរត់គេចពីប្រទេស ដើម្បីស្វែងរកជម្រកបណ្ដោះអាសន្ននិងមិនទៀតទាត់នៅក្នុងប្រទេសជីតខាង។ ជនជាតិប៉ាកេស្ទីនរត់គេច... | geography |
តើមានទម្រង់លំហចលភាពនៅក្នុងបណ្ដាប្រទេសលោកខាងត្បូងដែរឬទេ? | មានទម្រង់លំហចលភាពនៅក្នុងបណ្ដាលប្រទេសលោកខាងត្បូង ដោយសារមានប្រជាជនចិនរាប់លាននាក់ បានធ្វើបន្លាស់លំនៅទៅកាន់ប្រទេសដទៃទៀតនៃលោកខាងត្បូង។ | geography |
តើចលនាមនុស្សរីកលូតលាស់ក្នុងសង្គមទំនើបយ៉ាងដូចម្ដេច? | ចលនាភាពមនុស្សក្នុងសង្គមទំនើប មានការលូតលាស់យ៉ាងខ្លាំង ដោយសារកម្រិតអភិវឌ្ឍសេដ្ឋកិច្ច និងនគរនីយកម្មរបស់ប្រទេសមួយៗ។ តែចលនាបំណល់ទីទាំងអស់មិនដូចៗគ្នា នោះទេ។ នៅចំណាច់សតវត្សទី ២០ បន្លាស់ទីប្រព្រឹត្តទៅតាមគញរប់រូបភាព និងគ្រប់ទំហំ ពីកម្រិតក្នុងស្រុកដល់ថ្នាក់ពិភពលោក មានចំណោលស្រុកស្រែ ចលនាទៅមកប្រចាំថ្ងៃរបស់អ្នកក្រុងបន្លាស់រវាងតំបន់... | geography |
តើទីប្រជួបនៃព៏ត៌មាននិងភ្លុចមូលធនមាននៅទីណាខ្លះ? | ទីប្រជួបនៃព៏ត៌មាននិងភ្លុចមូលធនមាននៅ សហភាពអឺរ៉ុប អាមេរិច និងជប៉ុន។ | geography |
តើភូមិវិទ្យាភ្លុចមូលធនមានវិវត្តន៍បែបណា? | ភូមិវិទ្យាភ្លុចមូលធនមានកំណែប្រែយ៉ាងស៊ីជជ្រៅ។ ទស្សនៈរូបិយវត្ថុរងនូវបន្ទុះដោយសារឥទ្ធិពលនៃវិបត្តិជាបន្តបន្ទាប់។
- វិបត្តិរូបិយវត្ថុ
- វិបត្តិបច្ចេកទេសនិងបទបញ្ជា
- វិបត្តិផ្ទួនៗនៃល្បើសហិរញ្ញវត្ថុនិងតម្រូវការបណ្ដល់ហិរញ្ញវត្ថុមានធំធេងណាស់។ | geography |
តើលំហមូលធនពិភពលោកត្រូវបានបង្កើតឡើង ដោយរបៀបណា? | គេសង្កេតឃើញមានការរីកសាយដ៏អស្ចារ្យនៃមូលធននិមហិរញ្ញវត្ដុអន្ដរជាតិមួយ។ កាលពីឆ្នាំ ១៩៧៩ ទំហំនៃកិច្ចការជំនួញរូបិយប័ណ្ណតាងបាន ប្រាំមួយដងនៃទំហហិរញ្ញវត្ថុអន្ដរជាតិ និងនៅឆ្នាំ ១៩៨១ កើនបានម្ភៃដងច្រើនជាង។ ម៉្យាងទៀតលំហហិរញ្ញវត្ថុអន្ដរជាតិធ្វើសមាហរណកម្មក្រុមហ៊ុន ធនាគារ និង ឧស្សាហកម្មធំៗយ៉ាងណែន។ សហគ្រានឧស្សាហកម្មធំៗបង្កើតបានជាបណ្ដាញ... | geography |
តើគេអាចឪ្យនិយមន័យនៃពាក្យភ្លុចមូលធនបានយ៉ាងដូច? | ភ្លុចមូលធន គឺជាឈាមមើលមិនឃើញនៃសេដ្ឋកិច្ចពិភពលោក។ សញ្ញាណនៃភ្លុចមូលធនរួមបញ្ចូលទាងការបណ្ដាក់ទុនទាំងការចាត់ចែងឥណទាន និងការឪ្យខ្ចីប្រាក់ផងដែរ។ | geography |
តើផ្ទៃដីដាំដុះ ឬ ក្បាលដីមានលក្ខណៈតូចៗ ច្រើនមាននៅតំបន់ណាខ្លះ? | ផ្ទៃដីដាំដុះ ឬ ក្បាលដីមានលក្ខណៈតូចៗ ច្រើនមាននៅតំបន់ដីមានជីជាតិច្រើន មានមនុស្សរស់នៅកុះករដូចជាដីសណ្ដក្នុងអាស៊ីមូសូង (ទន្លេមេគង្គ ទន្លេក្រហម) ទីទំនាបនៅកោះជ្វាខាងជើង ដីប៉ុលឌែនៅប្រទេសហូឡង់។ | geography |
ដូចម្ដេចហៅស្រែវាល? ស្រែចំណារ? និងកសិដ្ឋាន? | ស្រែវាល គឺ តំបន់ដែលមានក្បាលដីចំហគ្មានបងព័ន្ធជុំវិញ។ ស្រែចំណារ គឺតំបន់ដែលមានចម្ការ ឬស្រែបិទ្ធបាំងដោយរបងដែលទាំងនោះអាចមានច្រើនយ៉ាង ជួនកាលធ្វើអំពីថ្មជួនកាលធ្វើអំពីឈើ ជួនកាលធ្វើអំពីរុក្ខជាតិស្រស់។ កសិដ្ឋានគឺតំបន់ដែលគេប្រលប្រាស់គេប្រើប្រាស់សម្រាប់ចិញ្ចឹម ឬ ធ្វើកសិកម្ម។ | geography |
ហេតុអ្វីបានអត្រាកសិករនៅប្រទេសអភិវឌ្ឍមានការថយចុះយ៉ាងខ្លាំង ឧទាហរណ៍ពី ៥០% នៅឆ្នាំ១៩៦០ មកឆ្នាំ ១៥% នាពេលបច្ចុប្បន្ននៅប្រទេសបារាំង? | បានជាអត្រាកសិករនៅប្រទេសអភិវឌ្ឍមានការថយចុះយ៉ាងខ្លាំងព្រោះបច្ចុប្បន្ននេះគ្រឿងចក្របានចូលមកជំនួសកម្លាំងមនុស្ស។ | geography |
តើលំនៅស្ថានជនមានរបាយដូចម្ដេចខ្លះ? | របាយលំនៅស្ថានជណបទ គឺ៖
- លំនៅស្ថានផ្ដុំ ជាលំនៅស្ថានដែលមានគេហដ្ឋានទាំងអស់សង់ផ្ដុំគ្នាជាក្រុមៗ ហៅថាភូមិ ហើយគ្មានផ្ទះតែឯងដាច់ស្រយាលទេ
- លំនៅស្ថានរាត់រាយ កសិដ្ឋាននិងគេហដ្ឋានទាំងអស់ជួបកាលមួយៗឆ្ងាយពីគ្នា ជួនកាលនៅផ្ដុំគ្នាជាបណ្ដុំតូចមានកសិដ្ឋានបីបួន។ ភូមិអាចមានតែស្ថានរដ្ឋបាល សាលារៀន វត្ត និងហាងទំនិញបន្ដិបន្ទួច។ | geography |
តើជំនួញស្បៀងអាហារដល់ប្រទសកំពុងអភិវឌ្ឍមានឥទ្ធិពលបែបណាខ្លះ? | ជំនួញចំណីអាហារសារៈសំខាន់ព្រោះអាចធានាការរស់រាបនរបស់ប្រជាជន និងរដ្ឋខ្លះសម្រាប់ពេលមួយជាពិសេសអាព្រិចក្បែរសាហារ៉ាដែលអត់ឃ្លាន។ | geography |
តើតំហយចុះនៃទម្ងន់ឧស្សាហកម្មអាចនាំឪ្យបាត់បង់សក្តានុភាពសេដ្ឋកិច្ចដែរឬទេ? ចូរពន្យល់។ | តំហយចុះនៃទម្ងន់ឧស្សាហកម្មមិនអាចនាំឪ្យបាត់បង់សក្តានិភាព សេដ្ឋកិច្ចទេ។ ព្រោះទោះបីទម្ងន់ឧស្សាហកម្មលើផ្អែកការងារមិនតម្លៃបន្ថែមឧស្សាកម្មនៅក្នុងប្រទេស ឬ តំបន់ជាច្រើនមានការថយចុះក៏ដោយ ក៏ ឧស្សាហកម្មនៅក្នុងសកម្មភាពសំខាន់នៃជីវិដតសេដ្ឋកិច្ចដដែល ព្រោះវាជាមជ្ឈមណ្ឌលប្រមូលផ្ដុំរបៀបបញ្ជូបច្ចេកវិទ្យាថ្មីៗហើយជះឥទ្ធិពលទៅលើផ្ទែកផ្សេងៗទៀត ជ... | geography |
តើសំណងរថយន្ដអាចចាត់ជាឧស្សាហកម្មប្រទេសណាខ្លះ? | សំណង់រថយនយ្តអាចចាត់ទុកឧស្សាហកម្មប្រភេទ ឧស្សាហកម្មសំភារៈបរិក្ខារ និងគ្រឿងបរិភោគ។ | geography |
តើឧស្សាហកម្មជីកគាស់ជាឧស្សាហកម្មធុនធ្ងន់ ឬ ធុនស្រាល? ចូរពន្យល់។ | ឧស្សាកម្មជីកគាល់ធុនធ្ងន់ ព្រោះដោយវាផ្ដើមចេញពីរូបធាតុដើម ឬ ផលិតផលពាក់កណ្តាល សម្រេចតាមមធ្យោបាយបច្ចេកទេសក្នុងរចនាសម័្ពន្ធពិសេសមួយគឺរោចក្រ។ | geography |
ចូរពិនិត្យរូបរោងចក្រ។ តើលក្ខណៈត្រង់ណាដែលបង្ហាញថាវាជារោងចក្រ។ | លក្ខណៈដែលបង្ហាញវាជារោងចក្រ គឺ៖
- ការបង្កើតផលិតតផលក្នុងបរិមាណច្រើនិងសម្បូរបែប ដើម្បីបំពេញតម្រូវការរបស់មនុស្ស
- ផ្ដើមចេញពីវត្ថុធាតុដើម ឬ ពាក់កណ្ដាលសម្រេច
- មានចំនួនកម្មករច្រើន។ | geography |
ចូរធ្វើការបកស្រាយតារាងចំណែកថ្នាក់ឧស្សាហកម្ម។ | តាមតារាងចំណែកឧស្សាហកម្ម គេបានចែកជាចំណែកថ្នាក់ខាងក្រាម៖
សម្ភារៈច្នៃបន្ដ មាន៖
- ឧស្សាហកម្មដែក និងលោហៈក្រៅពីដែក
- គីមីមូលដ្ឋាន
សម្ភារៈបរិក្ឋារ មាន៖
- យន្តូបករណ៍ សំណង់គ្រឿងយន្ដ
- សម្ភារៈសំណង់
- ឧស្សាហកម្មកែវ
- រូបធាតុបា្កស្ទិច
- សំណង់បរិផ្ខារអគ្គិសនីនិងអេឡិចត្រូនិច
- អគារនិងសាធារណការ
គ្រឿងឧបភោគបរិភោគ
- រថយន្ដ
- វាយបភ័ណ្ឌ ស... | geography |
តើគេអាចប្រើកម្រិតឧស្សាហូនីយកម្ម សម្រាប់វាស់វិសមភាពនៃការអភិវឌ្ឍបានយ៉ាងដូចម្តេច? | គេអាចប្រើកម្រិតឧស្សាហូនីយកម្ម សម្រាប់វាស់វិសមភាពនៃការអភិវឌ្ឍបានដោយ៖
- ភាគរយនៃប្រជាជនសកម្មដែលបម្រើការក្នុងឩស្សាហកម្ម កម្មន្តសាល (លើកលែងផ្នែករ៉ែ និងថាមពលចេញ)។
- តម្លៃបន្ថែមសម្រាប់មនុស្សម្នាក់ៗ
- GNP សម្រាប់មនុស្សម្នាក់ក៏ដូចជា IHD ដែលសុទ្ធតែបង្ហាញពីស្ថានភាពជាតិនីមួយៗ និងពីវិសមភាពសង្គម ឬវិសមភាពតំបន់នៅក្នុងប្រទេសណាមួយនោះ។ | geography |
តើសូចនាករសំខាន់ៗប្រើសម្រាប់វាស់វែងវិសមភាពនៃការអភិវឌ្ឍមានអ្វីខ្លះ?ចូរកំណត់ន័យនៃ ពាក្យទាំងនោះឱ្យបានច្បាស់លាស់។ | សូចនាករសំខាន់ៗប្រើសម្រាប់វាស់វែងវិសមភាពនៃការអភិវឌ្ឍមាន GNP GDPឬ IHD។
- GNP មានន័យថា ផលិតផលជាតិសរុប។
- GNP មានន័យថា ផលិតផលក្នុងស្រុកសរុប។
- IHD មានន័យថា ប្រើសម្រាប់វាស់កម្រិតនៃការអភិវឌ្ឍរបស់មនុស្ស ដោយរួមបញ្ចូលសន្ទស្សន៍ជាច្រើន ដូចជាសង្ឃឹមរស់ពីកំណើនអក្ខរភាពមនុស្សពេញវ័យ មុខរបរផលិតកម្ម និងសេវាកម្មរបស់ប្រជាជននិងផលិតផលក្នុងស្... | geography |
តើពាក្យ “លោកខាងជើង” និង “លោកខាងត្បូង” មានដំណើរប្រែប្រួលមកពីខាងដើមៗអ្វីខ្លះ? | ពាក្យ “លោកខាងជើង” មានដំណើរប្រែប្រួលមកពីពាក្យប្រទេសអភិវឌ្ឍ ឬបរិមណ្ឌល។ ពាក្យ “លោកខាងត្បូង” មានដំណើរប្រែប្រួលមកពីពាក្យប្រទេសមិនទាន់អភិវឌ្ឍ ប្រទេសតតិយលោក ប្រទេសកំពុងស្ថិតក្នងមាគ៌ាអភិវឌ្ឍ ប្រទេសកំពុងអភិវឌ្ឍ ឬមជ្ឈមណ្ឌល។ | geography |
តើមានសូចនាករសង្គមនិងសេដ្ឋកិច្ចអ្វីខ្លះសម្រាប់បញ្ជាក់ពីវិសមភាពនៃការអភិវឌ្ឍ? | សម្រាប់បញ្ជាក់ពីវិសមភាពនៃការអភិវឌ្ឍ មានសូចនាករសង្គមនិងសេដ្ឋកិច្ចជាច្រើន ដូចជា កំណើនប្រជាសាស្ត្រមួយខ្ពស់នៅឡើយនៅក្នុងប្រទេសក្រីក្របំផុត ការវាយតម្លៃទាបចំពោះស្រ្តីភេទ ភាពទន់ខ្សោយនៃវណ្ណៈមធ្យមនិងផលិតភាពទាបនៃការរងារនៅទីជនបទ សមត្ថភាពទាបផ្នែកបច្ចេកវិទ្យា ភាពចំណុះគេផ្នែកហិរញ្ញវត្ថុ ដោយមិនត្រូវបំភ្លេចចោលពីការមិនគោរពសិទ្ធិមនុស្សនិ... | geography |
ចូរលើកឧទាហរណ៍បញ្ជាក់វិសមភាពចំពោះសេវាសុខាភិបាលនិងអប់រំនៅក្នុងពិភពលោក។ | ឧទាហរណ៍ពីវិសមភាពចំពោះសេវាសុខាភិបាលនិងអប់រំ នៅក្នុងពិភពលោក
- សុខាភិបាល ចំពោះក្របខណ្ឌវេជ្ជសាស្រ្តនិងាការចំណាយទៅលើសសេវាសុខភិបាល មានភាពខុសគ្នាខ្លាំងរវាងប្រទេសនីមួយៗ។ ប្រទេសលោកខាងលិច ជាមធ្យមគ្រូពេទ្យម្នាក់ទទួលបន្ទុកព្យាបាលមនុស្ស ៧០០នាក់ ប៉ុន្តែនៅប្រទេសភាគច្រើននៃទ្វីបអាព្រិច និងអាស៊ីទទួលបន្ទុក ៣០០០នាក់ និងដល់ទៅ ២០០ ទៅ ៧០០ ដុ... | geography |
ចូរសាកល្បងបកស្រាយតំណាំងទីឧស្សាហកម្មនៅប្រទេសបារាំងឆ្នាំ ១៧៨០។ | នៅស.វទី១៨ ផលិតកម្មគ្រឿងសម្ភារៈ ក្រៅពីឧបករណ៍កសិកម្ម តែងតេជួយការលំបាកភាពអន់ថយផ្អែកគមនាគមន៍ ភាពក្រខ្សត់និងតម្លៃខ្ពស់នៃធាតុជម្រុញឪ្យកសិករផលិតឧបករណ៍ប្រើប្រាស់ដោយខ្លួនឯង។ គេឃើញមានការតាំងទីរោងក្រធ្យូងថ្ម លោហកម្មវៃ អំបោះនិងតម្បាញ ឡែន និង កប្បាស់។ | geography |
ចូរលើកឧទាហរណ៍បញ្ជាក់ពីវិសមភាពក្នុងការរស់រាននិងមរណភាព។ | ឧទាហរណ៍ពីវិសមភាពក្នុងការរស់រាន និងមរណភាពគឺនៅសៀរ៉ាលេអូន សង្ឃឹមរស់មានត្រឹម ៤២ឆ្នាំ ចំណែកនៅប្រទេសចិនមាន ៧០ឆ្នាំ និងនៅប្រទេសបារាំងមាន ៧៧ឆ្នាំ។ អត្រាមរណភាពកុមារ ជាមធ្យមនៅប្រទេសលោកខាងលិចមាន៤ដងទាបជាងអាព្រិច និងអាស៊ី។ នៅអឺរ៉ុបខាងលិច អត្រានេះធ្លាក់មកនៅទាបជាង ១% រីឯនៅប្រទេសម៉ាលីមានលើសពី ១៦.៥%។ | geography |
តើជំនួយចំណីអាហារមានសារៈសំខាន់ដែរឬទេ? ចូរពន្យល់។ | ជំនួយចំណីអាហារមានសារៈសំខាន់ណាស់ ព្រោះអាចធានាការរស់រានរបស់ប្រជាជន និងរដ្ឋខ្លះសម្រាប់ពេលមួយជាពិសេសអាព្រិចក្បែរសាហារ៉ាដែលអត់់ឃ្លាន។ | geography |
“ជំនួយទ្វេភាគឺក្លាយជាឧបករណ៍យុទ្ធសាស្រ្តរបស់មហាអំណាច”។ ចូរពន្យល់។ | “ជំនួយទ្វេភាគឺក្លាយជាឧបករណ៍យុទ្ធសាស្រ្តរបស់មហាអំណាច”។ ដោយប្រទេសអំណាចជួយប្រទេសកំពុងអភិវឌ្ឍ គឺគតែងតែគិតពីផលចំណេញទៅថ្ងៃអនាគត។ ម៉្យាងវិញទៀតតាមរយៈជំនួយនេះវាអាចជះឥទ្ធិពលដល់អ្នកទទួលជំនួយដែរហើយប្រទេសទាំងនោះ នឹងក្លាយជាទីផ្សារនៃប្រទេសម្ចាស់ជំនួយជាក់ជាមិនខាន។ | geography |
ចូរបង្ហាញឃើញថាមានលោកខាងជើងច្រើន ហើយលោកខាងត្បូងមានច្រើនដែរ។ | ប្រទេសលោកខាងត្បូងជានិច្ចកាល ត្រូវគ្របសង្កត់ផ្នែកពាណិជ្ជកម្មពីសំណាក់ប្រទេសលោកខាងជើងតាំងពីរយូរយារមកហើយ។ ប៉ុន្តែដោយមានការអភិវឌ្ឍ លោកខាងជើងក៏ត្រូវរងនូវការប្រកួតប្រជែងយ៉ាងខ្លាំង ក្លាពីសំណាក់ប្រទេសខ្លះនៃលោកខាងត្បូងលើមុនទំនិញ វាយនភ័ណ្ឌ ដែកថែប រថយន្ត ម៉ាញេ តូមស្កូប និងអាវុធដែរ។ កត្តានៅនាំឱ្យបរទេសលោកខាងជើងមានចំនួនច្រើន។ ដូចគ្នា... | geography |
តើវិសមភាពនៃបណ្តូរមានដូចម្តេចខ្លះ? | វិសមភាពនៃបណ្តូរកើតឡើងដោយកត្តាពីរយ៉ាង គឺលើតម្លៃនិងទម្ងន់។ ដោយប្រទេសអភិវឌ្ឍមានកម្លាំងខ្លាំងក្លាលើទម្ងន់សេដ្ឋកិច្ច បច្ចេកវិទ្យា ហិរញ្ញវត្ថុ និងវប្បធម៌ផងដែរនិងភាពម្ចាស់ការលើមធ្យោបាយដឹកជញ្ជូននិងទីផ្សារ។ | geography |
តើ”លោកខាងត្បូង” ត្រូវគេគ្រប់សង្កត់របៀបណា? | លោកខាងជើង” គ្រប់សង្កត់ដោយប្រទេសកំពុងអភិវឌ្ឍតែង លក់ផលិតដើម (គ្រឿងបរិភោគកសិកម្មផលិតផលរ៉ែ ឬថាមពល) ទៅឱ្យប្រទេសអភិវឌ្ឍដោយតម្លៃថោកនិងទិញមកវិញនូវផលិតផលឧស្សាហកម្មដោយតម្លៃខ្ពស់។ ម៉្យាងទៀត ប្រទេសលោកខាងត្បូងជានិច្ចកាលត្រូវគ្របសង្កត់ផ្នែកពាណិជ្ជកម្មពីសំណាក់ប្រទេសលោកខាងជើងតាំងពីយូរយារមកហើយ។ | geography |
ចូរបង្ហាញពីភាពខុសប្លែកគ្នាក្នុងក្រុមប្រទេសលោកខាងត្បូង។ | ភាពខុសប្លែកគ្នាក្នុងក្រុមប្រទេសលោកខាងត្បូង គឹប្រទេសខ្លះបានជ្រើសរើសយកមាគ៌ាអភិវឌ្ឍតាមបែបលោកខាងលិច (ឥណ្ឌា ប្រេស៊ីល ម៉ិចស៊ិច) ខ្លះទៀតប្រកាន់យករបបគ្រប់តាមបែបកុំមុយនីស (ចិន គុយបាវ) ប្រទេសច្រើនទៀតស្ថិតនៅជាអាណាចកក្រ (ម៉ារ៉ុក អារ៉ាប៊ីសាអ៊ូឌីត) និងចុងក្រោយមួយចំនួនផ្សេងទៀតបានរំដោះខ្លួនចេញយ៉ាងលំបាកពីរបបផ្តាច់ការ (អាកសង់ទីន ភីលីពីន... | geography |
ព្រំដែនកំណត់រវាងលោកខាងជើង និងលោកខាងត្បូងមិនអាចស្ថិតនៅដោយមិនប្រែប្រួលនោះទេ។ ចូរពន្យល់។ | ព្រំដែនកំណត់រវាងលោកខាងជើង និងលោកខាងត្បូងមិនអាចសស្ថិតនៅដោយមិនប្រែប្រួលនោះទេ មានន័យថា ការអភិវឌ្ឍនៅបណ្តាប្រទេសលោកខាងជើង និងខាងត្បូងមិននៅស្ថិតស្ថេរទេ។ កត្តានេះជាហេតុនាំឱ្យមានការដកចេញ និងដាក់បញ្ចូលប្រទេសខ្លះក្នុងចំណោមលោកពីរនេះ ដែលនាំឱ្យព្រំដែនកំណត់រវាងលោកខាងត្បូងមានការប្រែប្រួល។ ឩទាហរណ៍ ដោយព្រំដែនប្រពៃណីរវាងលោកខាងជើងនិងលោកត... | geography |
តើ”លោកខាងជើង”និង”លោកខាងត្បូង” ប្រើសម្រាប់សម្គាល់អ្វីខ្លះ? | លោកខាងជើង ជាពាក្យប្រើសម្រាប់សម្គាល់ក្រុមប្រទេសអភិវឌ្ឍ ប្រទេសឩស្សាហកម្ម ប្រទទេសអ្នកមាន និយាយរួមគឺជាក្រុមប្រទេសដែលប្រជាជនភាគច្រើនរស់នៅដោយសម្បូរសប្បាយ។ លោកខាងត្បូង ជាពាក្យប្រើសម្រាប់សម្គាល់ក្រុមប្រទេសដែលមានការអភិវឌ្ឍកម្រិតទាប ទុរគតខ្លាំង។ | geography |
ផ្ទុយពីជនបទប្រពៃណី តើជនបទស្រែចម្ភារទំនើបមានទិដ្ឋភាពដូចម្តេចខ្លះ? | ផ្ទុយពីជនបទប្រពៃណី ជនបទស្រែចម្ភារទំនើបមានសកម្មភាពក្រៅពីកសិកម្មមាន សិប្បកម្ម រោងចក្រ ទេសចរណ៍។ ក្នុងជនបទប្រភេទនេះ គេប្រទះឃើញទីក្រុងតូចៗជាច្រើន។ គេអាចនិយាយបានថាជនបទស្រែចម្ភារសព្វថ្ងៃនេះមានពហុមុនងារ។ | geography |
តើទីក្រុងភ្នំពេញយើងបានបំពេញមុខងារអ្វីខ្លះដែរ? | ទីក្រុងភ្នំពេញយើងបានបំពេញមុខងងាររួម ដោយក្នុងនោះយើងសង្កេតឃើញមានការធ្វើជំនួញ ដែលមានហាងទំនិញធំៗទីផ្សារទំនើបៗ ធនាគារ មុខងាររដ្ឋបាល ជាដើម។ ចំពោះមុខងារឯកទេស និងមុខងារចម្រុះ ទីក្រុងងភ្នំពេញមិនទាន់មានទេ។ | geography |
តើមុខងារទីក្រុងមានអ្ីវូខ្លះ? ចូរបង្ហាញនិងបញ្ជាក់ដោយឧទាហរណ៍។ | មុខងារទីក្រុងមាន ៣គឺ
- មុខងារឬួម ទោះបីក្រុងតូចឬធំក៏ដោយ ក៏ត្រូវមានមុនងារជំនួញ។ មុខងារជំនួញជាមុនងារសម្រាប់ឆ្លើយតតបត្រូវតម្រូវការរបស់ប្រជាជនក្នុងក្រុងនិងប្រជាជនដែលរស់នៅក្នុងតំបន់ជិតខាងក្រុង។
- មុខខាងឯកទេស៖ មានមុខងាររៀងៗខ្លួន ដូចជា ទីក្រុងរ៉ែ ទីក្រុងធ្យូង ទីក្រុង លោហកម្មនិងវាយនភ័ណ្ឌ។
- មុខងារចម្រុះ អតីតក្រុងរ៉ែនិងឩស្សាហកម្... | geography |
ដើម្បីសម្រេចបាននូវការអភិវឌ្ឍមួយមិនសូវខុសគ្នាខ្លាំង តើប្រទេសទាំងអស់ក្នុងពិភពលោកត្រូវធ្វើដូចម្តេច? | ដើម្បីសម្រេចបាននូវការអភិវឌ្ឍមួយមិនសូវខុសគ្នាខ្លាំង ប្រទេសទាំងអស់ក្នុងពិភពលោកត្រូវ៖
- អង្គការសហប្រជាតិបានខិតខំបង្កើត “ទស្សនៈសេដ្ឋកិច្ចថ្មី” មួយជាអន្តរជាតិសំដៅបង្កើនតម្លៃលក់រូបធាតុដើមរបស់ប្រទេសកំពុងអភិវឌ្ឍ។
- ជួយដល់ឧស្សាហូបនីយកម្មនិងកំណែទម្រង់រូបិយវត្ថុមួយដែលផ្តល់ភាពអនុគ្រោះជាង។
- ប្រទេសអភិវឌ្ឍអនុញ្ញាតឱ្យប្រទេសកំពុងអភិវឌ... | geography |
តើរបបនយោបាយនិងសេដ្ឋកិច្ចរបស់ហុងកុង និងតៃវ៉ានមានលក្ខណៈដូចម្ដេចខ្លះ? | របបនយោបាយនិងសេដ្ឋកិច្ចរបស់ហុងកុង និងតៃវ៉ានមានលក្ខណៈដូចជា៖
- របបនយោបាយនិងសេដ្ឋកិច្ចរបស់ហុងកុង គឺនយោបាយបើកទ្វារចំហរបស់ប្រទេសចិននៅដំណាច់ ឆ្នាំ ១៩៧៨ នាំមកនូវការប៉ះទង្គិចមួយដល់ក្រុងហុងកុងដែលជាឃ្លាំងស្កុតទំនិញកាលពីដើម។ ជាថ្មីម្ដងទៀតមួយភាគធំនៃពាណិជ្ជកម្មរបសដ់ទឹកដីអាណានិគម បានប្រព្រឹត្តទៅជាប្រទេសចិនក្នុងលក្ខខណ្ឌផ្សេងៗពីឆ្នាំ ១... | geography |
តើមាគ៌ាអភិវឌ្ឍន៍សេដ្ឋកិច្ចបែបកូរ៉េខាងត្បូងផ្អែកលើកត្តាអ្វីខ្លះ? | មាគ៌ាអភិវឌ្ឍន៍បែបកូរ៉េខាងត្បូង ផ្អែកលើកត្តាដូចជា៖
- ភាពសម្បូរក្រុមហត្ថពលករនៅវ័យក្មេង ប្រកបដោយជំនាញបំពេញការងារបានល្អ និងព្រមទទួលយកប្រាក់ខែទាប ម៉ោងការងារច្រើន។
- រដ្ឋាអំណាចមួយដែលមាននៅគ្រប់ទីកន្លែង នៅបណ្ដាប្រទេសទាំងមូលធននិយមជាការពិតផែនការកម្មមានលក្ខណៈប្រិតប្រៀនបំផុត ហើយការបង្កើតសហគ្រានសាធារណៈបានដាក់ឪ្យដំណើរការរោងចក្រធំៗ។ ... | geography |
តើកំណើនទាប់នៃប្រជាជនពិភពលោកនៅមុនឆ្នាំ ១៦៥០ បណ្ដាលមកពីមូលហេតុអ្វីខ្លះ? | កំណើនទាប់នៃប្រជាជនពិភពលោកនៅមុនឆ្នាំ ១៦៥០ បណ្ដាលមកពីមរណប្រមាណខ្ពស់ ពេលគឺកុមារចំនួន ១/៣ បានស្លាបើនៅក្នុងអាយុក្រោមមួយឆ្នាំ ហើយសង្ឃឹមរស់មានមិនលើសពី៣០ ឆ្នាំឡើយ។ | geography |
ប្រព័ន្ធផលិតស្រូវនៅកម្ពុជាមានលក្ខណៈខុសប្លែកគ្នា។ ចូររៀបរាប់។ | ប្រព័ន្ធផលិតស្រូវនៅកម្ពុជាមានលក្ខណៈខុសប្លែកគ្នាដូចខាងក្រោមៈ
- ស្រូវវស្សាត្រូវបានគេដាំនៅទូទាំងប្រទេស ចាប់ពីខែឧសភាដល់ខែតុលាលើផ្ទៃដីពី ៨៥% ទៅ ៩០% នៃផ្ទៃដីដាំដុះ។ ទិន្នផលមធ្យម ២.៥៤តោន ហត (២០០៨) (នៅកម្ពុជាក៏មានដាំស្រូវចម្ការដែរ)។
- ស្រូវប្រាំងធ្វើនៅតំបន់ក្បែរមាត់បឹង ទន្លេ ស្ទឹង ព្រែក ដោយវិធីស្ទូង និងបាចទឹកបញ្ចូនៅរដូវទឹកស្រ... | geography |
ចូរពន្យល់ពីភាពវិជ្ជមាន និងអវិជ្ជមាននៃវិស័យទេសចរណ៍? | ភាពវិជ្ជមាន និងអវិជ្ជមាននៃវិស័យទេសចរណ៍ៈ
ក. ភាពវិជ្ជមាន
- បង្កើតឱកាសការងារ
- លើកកម្ពស់ជីវភាពប្រជាជន
- កាត់បន្ថយភាពក្រីក្រ
- កាត់បន្ថយការធ្វើចំណាកស្រុក
- ធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ (បង្កើនប្រាក់ចំណូលជាតិ)
- ផ្សព្វផ្សាយពីវប្បធម៌ជាតិលើឆាកអន្តរជាតិ
- បង្កើនសមត្ថភាពភាសាបរទេស
- ជំរុញសុវត្ថិភាព ស្ថេរភាពសង្គម
- ជំរុញឲ្យវិស័យ... | geography |
ចូរអ្នករៀបរាប់ពីផែនការសកម្មភាពសុវត្ថិភាពច្បាប់ចរាចរណ៍ផ្លូវគោក? | ផែនការសកម្មភាពសុវត្ថិភាព ច្បាប់ចរាចរណ៍ផ្លូវគោកមានៈ
- អប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍
- ខិតខំពង្រឹងច្បាប់ចរាចរណ៍ តាំងពីការពាក់មួកសុវត្ថិភាពទាំងថ្ងៃទាំងយប់
- បន្តរឹតបន្តឹងការអនុវត្តច្បាប់
- ពង្រឹងគុណភាពសាលារៀនបើកបរ
- ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ១០០%
- សវនកម្មសុវត្ថិភាពចរាចរណ៍នៅតំបន់ដែលមានគ្រោះថ្នាក់ញឹកញាប់
... | geography |
តើកង្វះអាហាររូបត្ថម្ភ បណ្តាលមកពីកត្តាអ្វីខ្លះ? | កង្វះអាហាររូបត្ថម្ភបណ្តាលមកពីៈ
- ខ្វះការយល់ដឹងរបស់មាតាបិតា អាណាព្យាបាល
- កត្តាជីវភាពគ្រួសារជួបការលំបាក (សេដ្ឋកិច្ច ភាពក្រីក្រ)
- កង្វះសេវាសុខភាព ខ្វះទឹកស្អាត
- អាហារខ្វះសារធាតុចិញ្ចឹមសរីរាង្គ
- កង្វះអាហារ និងខ្វះបង្គន់អនាម័យ។ | geography |
កុមារខ្វះសារធាតុចិញ្ចឹមមានលក្ខណៈដូចម្តេចខ្លះ? | កុមារខ្វះសារធាតុចិញ្ចឹមគឺមានលក្ខណៈស្គម ស្បែកដណ្តប់ឆ្អឹងសាច់ទន់ជ្រាយ ជ្រ័វជ្រួញ ចុះទម្ងន់រាករួសញឹកញាប់។ | geography |
តើមនុស្សប្រភេទណាខ្លះ ដែលចាត់ទុកជាក្រុមទន់ខ្សោយ? ហេតុអ្វី? | មនុស្សដែលចាត់ទុកជាក្រុមទន់ខ្សោយ គឺស្ត្រីមេម៉ាយ និងជនពិការព្រោះ៖
- មិនបានចូលរួមសកម្ម ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម
- មានកម្លាំងទន់ខ្សោយ គ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការងារធ្ងន់ៗ។ | geography |
កត្តាសំខាន់ៗអ្វីខ្លះ ដែលធ្វើឲ្យអត្រាស្លាប់របស់កុមារខ្ពស់នៅកម្ពុជា? | កត្តាសំខាន់ៗដែលធ្វើឲ្យអត្រាស្លាប់របស់កុមារខ្ពស់នៅកម្ពុជាគឺៈ
- កង្វះអាហាររូបត្ថម្ភ
- កង្វះការថែទាំពីមាតាបិតា
- សេវាកម្មសុកភាព
- កង្វះអនាម័យ
- ការប្រើប្រាស់ទឹកមិនស្អាត
- ខ្វះបង្គន់អនាម័យ។ | geography |
ហេតុអ្វីបានជាការបរិភោគ មិនគ្រប់គ្រាន់ជាបញ្ហាចោទចំពោះប្រទេសកំពុងអភិវឌ្ឍន៍? | បានការបរិភោគ មិនគ្រប់គ្រាន់ជាបញ្ហាចោទយ៉ាងខ្លាំង ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ព្រោះប្រទេសនេះពឹងផ្អែកលើកម្លាំងពលកម្មប្រជាជន មានជំងឺទ្រុឌទ្រោម បាត់កម្លាំងពលកម្ម។ ប្រទេសនេះមានប្រជាជនច្រើនលើសលុប ត្រូវការកំណើនផលិតកម្មខ្ពស់។ | geography |
អ្វីជាអាហារមូលដ្ឋានសម្រាប់ប្រជាជនកម្ពុជា? | អាហារមូលដ្ឋានសម្រាប់ប្រជាជនកម្ពុជា គឺបាយដែលបានពីស្រូវ បន្លែ និងត្រីសាច់ សម្រាប់ការលូតលាស់សរីរាង្គ។ | geography |
យ៉ាងដូចម្តេច ដែលហៅថា «វិសមភាពចំពោះសុខភាព? | ដែលហៅថា «វិសមភាពចំពោះសុខភាព» គឺជាចំណីអាហារល្អ ជាមូលដ្ឋាននៃសុខភាព។ អ្នករស់នៅទីក្រុង ឬទីប្រជុំជន ទទួលទានអាហារមានកាឡូរីទាបជាងជនបទ (២១៥៣ កាឡូរីក្នងមួយថ្ងៃ) សម្រាប់មនុស្សម្នាក់។ អ្នកជនបទ ២៣៣០ កាឡូរីក្នុងមួយថ្ងៃ រីឯអ្នកក្រជាងគេ ទទួលទាន ២១០០កាឡូរី ក្នុងមួយថ្ងៃដូចគ្នា។ | geography |
កង្វះអាហារនាំឲ្យមានគ្រោះថ្នាក់អ្វីខ្លះ? | កង្វះអាហារនាំឲ្យមានគ្រោះថ្នាក់ ព្រោះរាងកាយទ្រុឌទ្រោម ជំងឺគ្រប់ប្រភេទរាគត្បាតបានទាំងអស់សង្គមមិនអាចអភិវឌ្ឍន៍ទៅបានទេ។ | geography |
«សង្ឃឹមរស់ពីកំណើត «មានន័យដូចម្តេច? | «សង្ឃឹមរស់ពីកំណើត» មានន័យថា រស់បានយូរដោយផ្អែកលើសុខភាពផ្លូវកាយ ដែលអាចវាស់វែងបានតាមរបបអាហារ ដែលជាកត្តាសំខាន់។ | geography |
ចាប់ពីឆ្នាំ ១៩៩០ កម្មវិធីអភិវឌ្ឍអ.ស.ប (UNDP) បានបង្កើតទន្ទស្សន៍ អភិវឌ្ឍន៍មនុស្ស (IHD= Index of Human Development) ផ្អែកលើមូលដ្ឋានគឺអ្វីខ្លះ? | ចាប់ពីឆ្នាំ ១៩៩០កម្មវិធីអភិវឌ្ឍន៍ អ.ស.ប (UNDP) បានបង្កើតសន្ទស្សន៍មនុស្ស (IHD= Index of Human Development) ផ្អែកលើមូលដ្ឋាន៣គឺៈ
- សង្ឃឹមរស់ពីកំណើត
- អក្ខរភាពមនុស្សពេញវ័យ
- និងផលិតផលក្នុងស្រុកសរុប GDP (Gross Domestic Product)។ | geography |
ពាក្យថា «អភិវឌ្ឍន៍» មានន័យដូចម្តេច? | ពាក្យថា «អភិវឌ្ឍន៍» មានន័យថាលទ្ធភាពអាចរស់នៅយូរ អង្វែងប្រកបដោយសុខភាព ទទួលការអប់រំនិងលទ្ធភាពទទួលបានធនធានចាំបាច់សម្រាប់ការរស់នៅសមរម្យ។ | geography |
ខេត្តណាដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា? | ខេត្តដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា គឺខេត្តស្វាយរៀង។ | geography |
រូបភាពបំលាស់លំនៅដែលនាំឲ្យមានបញ្ហាដល់នគរូបនីយកម្មគឺជារូបភាពអ្វី? | រូបភាពបំលាស់លំនៅ ដែលនាំឲ្យមានបញ្ហាដល់នរូបនីយកម្ម គឺការបំលាស់ទី ពីជនបទចូលទៅកាន់ទីក្រុង (សម័យ លន់ ណុល ១៩៧០.១៩៧៥)។ | geography |
តើត្រូវធ្វើដូចម្តេច ដើម្បីឲ្យប្រជាជនចូលចិត្តរស់នៅតំបន់ខ្ពង់រាប និងតំបន់ភ្នំ? | ត្រូវអភិវឌ្ឍន៍តំបន់ទាំង២ ឲ្យមានភាគប្រសើរ កសាងប្រព័ន្ធធារាសាស្រ្ត និងបង្កើតហរដ្ឋារចនាសម្ព័ន្ធសង្គម (សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម ផ្សារ ស្ពាន) រួមទាំងប្រព័ន្ធអគ្កិសនី ព្រមទាំងប្រព័ន្ធទឹកស្អាត។ | geography |
ហេតុអ្វីបានជាតំបន់ទន្លេសាប និងវាលទំនាបមានមនុស្សរស់នៅច្រើនកុះករ? | បានជាតំបន់ទន្លេសាប និងវាលទំនាបមានមនុស្សរស់នៅច្រើនកុះករ ព្រោះសម្បូរដោយដ៏មានជីជាតិសម្បូរចំណីអាហារ ត្រីសាច់ បន្លែ ផ្លែឈើគ្រប់មុខ គមនាគមន៍ (ផ្លូវគោក ផ្លូវទឹក ល្អប្រសើរងាយស្រូលធ្វើដំណើរ ការដឹកជញ្ជូនទំនិញមានភាពងាយស្រួល) ការធ្វើកសិកម្ម ឧស្សាហកម្មមានលក្ខខណ្ឌល្ងប្រសើរ។ | geography |
យ៉ាងដូចម្តេចដែលហៅថា កម្រិតលទ្ធភាពបង្កកំណើត? | ដែលហៅថា កម្រិតលទ្ធភាពបង្កកំណើត គឺជាចំនួនកូនមធ្យម ដែលស្រ្តីម្នាក់អាចបង្កើតកូនបានក្នុងតំណាក់កាលបន្តពូជ (១៥. ៤៤ឆ្នាំ) ឆ្នាំ២០០៨ លទ្ធភាពបង្កកំណើត ៣.១នាក់ (បន្លោះពី ២.៧នាក់ ទៅ ៣.៤នាក់) នៅទីប្រជុំជន ២.១នាក់ នៅជនបទ ៣.៣នាក់។ | geography |
ខេត្តណាខ្លះមានដង់ស៊ីតេថេរក្នុងរយៈពេល ១០ឆ្នាំក្រោយ (១៩៩៨.២០០៨)? | ខេត្តដង់ស៊ីតេថេរក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ (១៩៩៨.២០០៨) គឹខេត្តព្រៃវែង ១៩៤នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ និងខេត្តកោះកុង ១២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ | geography |
បណ្តារាជធានីខេត្ត មានដង់ស៊ីតេប្រែប្រួលពីប៉ុន្មានទៅប៉ុន្មាន? | ខ្ពង់នៅភ្នំពេញ (៤ ៥១៦ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ)។ និងទាបនៅមណ្ឌលគិរី (៤ នាក់គីឡូម៉ែត្រការ៉េ)។ | geography |
យ៉ាងដូចម្តេចដែលហៅថា ដង់ស៊ីតេប្រជាជន? កំណើតប្រចាំឆ្នាំ? | ដែលហៅថា ដង់ស៊ីតេ គឺជាចំនួនប្រជាជនក្នុងផ្ទៃដី ១គីឡូម៉ែត្រការ៉េ។ (ឆ្នាំ ២០០៨ ប្រទេសកម្ពុជាមានដង់សីតេប្រជាជន ៧៥ គីឡូម៉ែត្រការ៉ែ)។ កំណើតប្រចាំឆ្នាំ ១.៥%។ | geography |
តើខេត្តណាមានប្រជាជនច្រើនជាងគេ និងតិចជាងគេនៅឆ្នាំ ២០០៨? | ខេត្តមានប្រជាជនច្រើនជាងគេគឺ ខេត្តកំពង់ចាម ១៦៧ ៩៩២ នាក់។ ខេត្តមានប្រជាជនតិចជាងគេគឺ ខេត្តកែប ៣៥ ៧៥៣ នាក់។ ខេត្តដែលមានប្រជាជនតិចៗគឺ ខេត្តកែប មណ្ឌលគិរី រតនៈគិរី និងខេត្តប៉ៃលិន។ | geography |
តើវិស័យទេសចរណ៍បានផ្តល់ការងារអ្វីខ្លះ? | វិស័យទេសចរណ៍ផ្តល់ការងារដល់ប្រជាជនដូចជាៈ
- មគ្គុទ្ទេសក៏ទេសចរ
- ភោជនីយដ្ឋាន
- ផ្ទះសំណាក់
- ភ្នាក់ងារទេសចរណ៍
- យន្តការចលនាភូមិមួយ ផលិតផលមួយ
- ការរៀបចំផ្ទះសម្បែររបស់ពលរដ្ឋនៅតាមមូលដ្ឋាន
- សេវាដឹកជញ្ជូនសាមញ្ញ រទេះគោ រទេះសេះ...
- សេវាចំណីអាហារ
- ការលក់វត្ថុអនុស្សាវរីយ៍ (សិប្បកម្ម កសិកម្ម)
- សេវាកម្មផ្សេងៗទៀត។ | geography |
តើមានយុទ្ធនាការឃោសនាផ្សព្វផ្សាយ និងចលនាប្រឡងប្រណាំងអ្វីខ្លះ ដែលបានជួយជំរុញឲ្យវិស័យទេសចរណ៍កម្ពុជាមានការរីកចម្រើន? | យុទ្ធនាការឃោសនា ផ្សព្វផ្សាយនិងចលនាប្រឡងប្រណាំងដែលបានជួយជំរុញឲ្យវិស័យទេសចរណ៍នៅកម្ពុជាមានការរីកចម្រើនមានៈ
- យុទ្ធនាការឃោសនាផ្សព្វផ្សាយ «កម្ពុជា ព្រះរាជាណាចក្រកម្ពុជាអច្ឆរិយៈ»
- ចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ»។ | geography |
ការបែងចែកដីធ្លីមានចំណងដ៏រឹងមាំរវាងភាពគ្មានដី និងភាពក្រីក្រ។ ចូរពន្យល់ឲ្យបានក្បោះក្បាយ។ | គេបែងចែកដីធ្លីមានចំណងុំដ៏រឹងមាំរវាងភាពគ្មានដី និងភាពក្រីក្រអាស្រ័យលើៈ
- ប្រជាជនមានដីសង់លំនៅដ្ឋាន និងធ្វើអាជីវកម្ម
- កាត់បន្ថយវិវាទដីធ្លី
- កាត់បន្ថយបន្ទុករដ្ឋាភិបាល និងបន្ទុកតុលាការ
- ធ្វើឲ្យមានភាពល្អប្រសើរឡើងនូវទំនាក់ទំនងថ្នាក់មូលដ្ឋាន
- ប្រើប្រាស់កម្លាំងដែលទំនេរ បង្កើនជីវភាពគ្រួសារ
- កាត់បន្ថយការធ្វើចំណាកស្រុក។ | geography |
ប្រទេសកម្ពុជាបានអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ សេរីចាប់ពីឆ្នាំ ១៩៩៣។ ចូរពន្យល់ពីអត្ថប្រយោជន៍នៃការអនុវត្តសេដ្ឋកិច្ចទីផ្សារសេរីនេះ។ | អត្ថប្រយោជន៍នៃការអនុវត្តសេដ្ឋកិច្ចទីផ្សារសេរីមានៈ
- ទំនាក់ទំនងល្អជាមួយបរទេសនិងអន្តរជាតិតាមរយៈការធ្វើពាណិជ្ជកម្មក្រៅប្រទេស
- ការវិនិយោគទុកជាតិ និងអអន្តរជាតិកើនឡើងជាបន្តបន្ទាប់
- ក្លាយទៅជាសហគ្រាសសេរី
- មានការប្រកួតប្រជែងនៅលើទីផ្សារ
- បង្កើតការងារដល់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ
- បង្កើនផលិតកម្មក្នុងស្រុក និងលំនាំចេញផលិត... | geography |
ចូរអ្នកបែងចែកប្រភេទពាក្យទាំងបួនខាងក្រោមនេះ ដោយសិក្សាវិភាគតាមរយៈលក្ខណៈវិនិច្ឆ័យរូប សម្ព័ន្ធនិងន័យនិយម។ | សិក្សាបែងចែកប្រភេទពាក្យទាំងបួន ទំនិញ ប្រដាល់ ថ្មើរ កញ្ចាស់ ដោយសិក្សាវិភាគតាមរយៈ លក្ខណៈវិនិច្ច័យរូបសម្ពន្ធ និងន័យនិយម។
ទំនិញ
លក្ខណៈវិនិច្ឆ័យរូប សម្ពន្ធ
- ទំនិញ > ទិញ + [-អ៊ ម/ ន -] ទម្រង់ [-ពសព/ ព -]
- ទំនិញ > បានមកពីកម្លាយនៃពាក្យឬស ទិញ ដែលមានថ្នាក់ពាក្យជាកិរិយាសព្ទ។ ហើយកាលណាដែលពាក្យ ទំនិញ វាចូលរួមនៅក្នុងសម្ពន្ធវាអាចមាន... | geography |
តើសារពាង្គកាយជាអ្វី? | សារពាង្គកាយក្នុងដីជាប្រភេទសារពាង្គកាយដូចជាពូកបាក់តេរី ផ្សិត ដង្កូវ សត្វល្អិត កណ្ដុរ ពស់ជាដើម។ សារពាង្គកាយទាំងនេះ មានអន្រកម្មនៅក្នុងបណ្ដាញអាហារដ៏ស៊ាំញាំ។ នៅពេលដែលសារពាង្គកាយទាំងនេះងាប់ រលួយ វាចូលរួមចំណែកនៅក្នុងវត្តសារធាតុចិញ្ចឹមនៃស្ថានប្រប័ន្ធ។ បីក្រុសារពាង្គកាយក្នុងដីមាននាទីបំបែកសំណល់រុក្ខជាតិ បង្កើតបានជាមេរោគ ហើយជួយបង... | geography |
បើផ្អែកលើលក្ខណៈវិនិច្ឆ័យរូបនិយម និងលក្ខណៈវិនិច្ឆ័យសម្ពន្ធនិយមតើភាសាខ្មែរគេចាត់ទុកជាភាសាអ្វី? មូលហេតុអ្វីចូរពន្យល់។ | បើផ្អែកតាមលក្ខណៈវិនិច្ឆ័យរូបនិយម និងវិនិច្ឆ័យសម្ព័ន្ធភាសាខ្មែរគេចាត់ទុកជាអវិភក្តិភាសា។
លក្ខណៈវិនិច្ឆ័យរូបនិយមៈ
បើផ្អែកតាមលក្ខណៈវិនិច្ឆ័យរូបនិយម ភាសាខ្មែរខុសពីភាសាដទៃទៀតជាពិសេសភាសាដែលស្ថិតក្នុងអម្បួរឥណ្ឌាអឺរ៉ុបលក្ខណៈខុសគ្នាមានៈ
១. លិង្គ (ភេទ) មាន៣ឥត្ថឹលិង្គ (ភេទស្រី) នបុំសកលិង្គ (អភេទ) និងបុំលិង្គ (ប្រុស)។
យើងបានដឹងរួចហ... | geography |
ដូចម្តេចដែលហៅថាសូរស្រៈ សូរព្យញ្ជានៈ? តើតាមលក្ខណៈទីបន្លឹនៅក្នុងភាសាខ្មែរ តើព្យញ្ជនៈត្រួវបានគេចែកចេញជាប៉ុន្មាន? អ្វីខ្លះ? ចូររៀបរាប់។ | សូរស្រៈគឺជាសូរសំឡេងដែលកើតឡើងមកពីសំណើរខ្យល់ តាមបំពង់សំឡេងបន្លឺឡើងដោយគ្មានទំនប់ប្រកបដោយភាពច្បាស់លាស់។
ឬសូរស្រៈមានន័យថាសុទ្ធ ឬសូរសំឡេងដែលមានលក្ខណៈសំខាន់ៗ ទៅតាមការបញ្ចេញសំឡេង ពេលគឺទៅតាមភាពរំពង ជួនកាលពីប្រហោងមាត់ (ស្រៈមាត់) ជួនកាលពីប្រហោងមាត់និងប្រហោងច្រមុះព្រមគ្នា (ស្រៈច្រមុះ) ហើយបំពង់សម្លេងនៅតែបើកបន្តិចទុកអោយខ្យល់ចេញ ដើម្... | geography |
ឆ្លងតាមការសិក្សារបស់ប្អូន តើគេអាចធ្វើការកត់ចំណាំពាក្យកម្ចីសំស្ក្រឹត បាលី ដោយសារលក្ខណៈអ្វីខ្លះ? | គេអាចសម្គាល់ពាក្យខខីពីបាលីសំស្រ្កឹតដោយសង្គមមើលលក្ខណៈសំណេរដូចតទៅៈ
- មិនប្រើកន្ត្រក់
- មិនប្រើលេខទោ
- ប្រើទណ្ឌឃាត
- ប្រើសំយោគសញ្ញា
- ប្រើរបាទ
- ប្រើយុគលពិន្ទុ
- ប្រើស្រៈពេញតួ
- ប្រើព្យញ្ជនៈប្រកប «កខគឃ ចជ ដឌឍណ តថទធន បផពភម យលវសឡ
- ប្រើព្យញ្ជនៈ (ឋ)
- ប្រព្យញ្ជនៈ (ឍ)
- មើលវនានុក្រម
- ប្រើស្រៈ«ិ» នៅលើព្យញ្ជនៈប្រកប
- ប្រើជើងព្... | geography |
តើការប្រើប្រាស់ន័យពាក្យសព្ទ និងន័យវេយ្យាករណ៍មានលក្ខណៈខុសគ្នាដូចម្តេចខ្លះ? ចូរពន្យល់និងផ្តល់ឧទាហរណ៍មកបញ្ជាក់តែមិនបានច្បាស់លាស់។ | ការប្រើប្រាស់ន័យពាក្យសព្ទ និងន័យវេយ្យាករណ៍មានលក្ខណៈខុសគ្នាដូចតទៅៈ
- ន័យពាក្យសព្ទ គឺជាន័យដោយឡែករបស់ពាក្យ គឺជាន័យពិសេសដោយឡែករបស់ពាក្យនីមួយៗជាប្រាកដដាច់ខាត។ មានន័យថាន័យពាក្យសព្ទ គឺជាន័យង្ហាញឲ្យឃើញពីអត្ថន័យរបស់ពាក្យណាមួយ ឬក៏អាចនិយាយបានថាជាសេចក្តីពន្យល់របស់ពាក្យណាមួយ។ ន័យពាក្យសព្ទ ជាន័យដែលកើតឡើងដោយសន្មត ពោលគឺឃើញយ៉ាងម៉េចពន្យ... | geography |
ចូរពន្យល់ពីសំណេរ និងសំណូរនៅក្នុងពាក្យដែលមានប្រកបនឹងព្យញ្ជានៈ «រ»។ តើមានការប្រើប្រាស់ដូចម្តេចខ្លះនៅក្នុងភាសាខ្មែរសព្វថ្ងៃ? | ពន្យល់អំពីសំណេរនិងសំណូរនៅក្នុងពាក្យដែលមានប្រកបនឹងព្យព្ជានៈ «រ»។
ក្នុងភាសាខ្មែរមានការប្រើប្រាស់ដូចជាៈ
- ពាក្យប្រកប រ អាន ល៖ តាមការគត់សម្គាល់យើងឃើញថាក្នុងសំណូររបស់ខ្មែរចំពោះពាក្យមួយចំនួនដែលមានការប្រកបរវាងស្រៈ និងតួ «រ» តែងប្រកបសូរតូ «ល» ទៅវិញ។ ឧទាហរណ៍ៈ កណ្តុរ (ល) ខ្នុរ (ល) បង្អុរ (ល) សម្បុរ (ល) ហឹរ (ល) ក្រូចឆ្មារ (ល)....... | geography |
ចូរអ្នកបង្ហាញនិយមន័យអំពីអញ្ញត្រសព្ទ។ ក្នុងចំណោមអញ្ញត្រសព្ទទាំងនោះយើងសង្កេតឃើញលក្ខណៈ ពិសេសប៉ុន្មានយ៉ាង? | និយមន័យអញ្ញត្រសព្ទ
- អញ្ញត្រ (និ.បា,សំ.អន្យត្រ) ទីទៃ ទីទៃផ្សេងពីគ្នា ដោយឡែក ផ្សេងដោយឡែក។
- អញ្ញត្រសព្ទ ជាសព្ទដោយឡែក គឹជាពាក្យដែលគេសរសេរខុសពីសំឡេងនិយាយ (ដើម្បីរក្សាបែបដើមឲ្យគង់នៅ) ឬសូរអានឮផ្សេងពីសំឡេងអក្សរខ្មែរ។
- អញ្ញត្រសព្ទប្រើតាមទម្លាប់ចាស់ព្រេងនាយសរសេរយ៉ាងនេះគេស្តីឲ្យក្លាយសូរសព្ទឃ្លានឆ្ងាយពីការសរសេរ
- ពាក្យអញ្ញត្រសព... | geography |
តើឯកត្តាបង្កើតពាក្យក្នុងភាសាខ្មែរមានអ្វីខ្លះ? ចូរពន្យល់ និងផ្តល់ឧទាហរណ៍មកបញ្ជាក់ឲ្យបានច្បាស់លាស់។ | ឯកតាបង្កើតពាក្យក្នុងភាសាខ្មែរមានៈ មូលសព្ទ វចនសព្ទ រូបសព្ទ បូរណសព្ទ សទ្ទតា។
១. សទ្ទតា គឺជាឯកតាតូចបំផុតនៃសូរ អាចប្តូរន័យនៃពាក្យមួយដោយគ្រាន់តែផ្លាស់ប្តូររាបន្តិចប៉ុណ្ណោះ ហើយពុំមានន័យដោយខ្លូនឯងទេ។ ឧ. ពាក្យ «ចាន» កាលណាយើងយកព្យញ្ជនៈ «រ» មកជំនួសព្យញ្ជនៈ «ន» នោះយើងបានពាក្យថា ចារ ឬពាក្យបានមកពីសទ្ទតា (ច + ា + ន)។
២. រូបសព្ទ ជាកា... | geography |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.