question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
ដូចម្តេចដែលហៅថាសំណល់ពុល? | សំណល់ពុល គឺជាសំណល់ដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរកងពេលខ្លី និងក្នុងរយៈពេលវែង ទៅលើសារពាង្គកាយមានជីវិតដែលបន្តឥទ្ធិពលរហូតដល់កូនចៅជំនាន់ក្រោយ។ | geography |
តើសំណល់ពុលមានឥទ្ធិពលអ្វីខ្លះ? តើឥទ្ធិពលទាំងនោះផង តាមរយៈអ្វី? | សំណល់ពុលមានឥទ្ធិពលអាចធ្វើឲ្យមនុស្សកើតជំងឺ ដូចជា ជំងឺរមាស់ ក្អួត ខ្វាក់ភ្នែក ការស្លាប និងជំងឺផ្សេងៗទៀត។ ឥទ្ធិពលទាំងនេះឆ្លងតាមរយៈ ការប៉ះពាល់ដោយផ្ទាល់ និងការសំដិលត្រូវមិនផ្ទាល់ជាមួយសំណល់។ | geography |
តើគេអាចបង្កើនទន្និផលកសិកម្មបានដោយវីធីណា? | គេអាចបង្កើនទន្និផលកសិកម្មបានដោយ៖
- ប្រើជី មានលាកមសត្វ រុក្ខជាតិរលួយ ហៅថាជីកំប៉ុស
- ប្រើជីគីមី មានជីផូស្វាត ជីប៉ូតាស
- ជ្រើសរើសពូជ
- ធ្វើប្រព័ន្ធសាធាសាស្រ្ដឪ្យបានគ្រុប់គ្រាន់ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់កសិករ។ | geography |
តើកត្តាធម្មជាតិដែលទ្រទ្រង់កសិកម្មមានអ្វីខ្លះ? | កត្តាធម្មជាតិដែលទ្រទ្រង់កសិកម្ម មាន៖
- កត្តាសណ្ឋានដី (ជ្រលងភ្នំ ដីទំនាប)
- កត្តាអាកាសធាតុ (តំបន់ក្ដៅ ឬ ត្រជាក់បង្អូរ)
- កត្តាទឹក (សំណើម)។ | geography |
តើយើងមានមធ្យោបាយអ្វីខ្លះ? | ឧបសគ្គដែលពាក់ព័ន្ធនឹងទឹកនៅកម្ពុជា មានឈូងសមុទ្រថៃ ទន្លេមេគង្គ និងបឹងស្ទឹង ព្រែកនានា។ ដូចនេះ ដើម្បីជំនះឧបសគ្គទាំងនោះគឺត្រូវធ្វើកប៉ាល់ទៅតាមប្រភេទ (ទេសចរណ៍ ដឹកទំនិញ) ធ្វើកំពង់ផែ និងកសាងសង់ស្ពានកាត់ទន្លេជាដើម។ | geography |
តើអ្វីជាឧបសគ្គនៃដីគោក? តើត្រូវធ្វើដូចម្ដេច ដើម្បីជំនះឧបសគ្គទាំងនោះ? | ឧបសគ្គចំពោះដីគោកមាន៖
- ដីមានតម្លៃខ្ពស់ ការកកស្ទះចរាចរណ៍
- ដីសន្ទះដ៏តូចចង្រ្អៀតដែលបង្កឪ្យមានភាពលំបាកដល់ការធ្វើគមនាគមន៍។
មធ្យោបាយដើម្បីជំនះឧបសគ្គទាំងនោះមាន៖
- ស្ថាបនាផ្លូវថ្នល់សម្រាប់ធ្វើទំនាក់ទំនងភ្ជាប់ទៅផ្នែកទាំងឡាយនៃប្រទេសនីមួយៗ
- ចំពោះប្រទេសណា ដែលពុំសូវសំបូរដី វិស្វករមានគំនិតស្ថាបនាផ្លួវរទេះភ្លើងក្រោមដី ហៅថា មេត្រួ
-... | geography |
ហេតុអ្វីបានជាគេត្រូវរៀបចំលំហនៅតំបន់ភ្នំ? | បានជាគេត្រូវរៀបចំលំហនៅតំបន់ភ្នំ ព្រោះដើម្បីងាយស្រួលទំនាក់ទំនងគ្នា ងាយស្រួលក្នុងការធ្វើចរាចរណ៍ ពិសេសចំណេញពេលវេលា។ | geography |
ហេតុអ្វីបានជាជីកព្រែកប៉ាណាម៉ា? | បានជាជីកព្រែកប៉ាណាម៉ាព្រោះដើម្បីងាយស្រួលធ្វើដំណើរពីមហាសមុទ្រអាត្លង់ទិចនិងមហាសមុទ្រប៉ាស៊ីភិច និងចំណេញពេលវេលាធ្វើដំណើរ។ ពោលគឺបានបញ្ចៀសការធ្វើដំណើរដ៏ឆ្ងាយនិងផ្សងព្រេងនៃនាវាទាំងឡាយតាមជ្រោយហ៊ន។ | geography |
តើមនុស្សត្រូវធ្វើដូចម្ដេចដើម្បីជំនះរបាំងរូប? | ដើម្បីជំនះរបាំងរូបមនុស្សបានប្រើមធ្យោបាយនិងវិធីសាស្រ្ដដូចខាងក្រោម៖
- របាំងភ្នំ រៀបចំលំហតំបន់ដោយស្ថាបនាផ្លូវតប់បែបតាមចង្គេះភ្នំ កសាងផ្លូវរូងភ្នំ ផ្លូវដែក និងផ្លូវយន្ដបថ...។
- ផ្លូវគោក ធ្វើផ្លូវរទេះភ្លើង ផ្លូវដែក ផ្លូវថ្នល់ និងយន្ដបថ។
- ផ្លូវទឹក ធ្វើស្ពានធ្វើកប៉ាល់គ្រប់ប្រភេទ ផ្លូវរូងក្រោមសមុទ្រ។
- ផ្លូវអាកាស យន្ដហោះ ឧទ្ធ... | geography |
តើរបាំងរូបជាអ្វី? ចូរលើឧទាហរណ៍បញ្ជាក់។ | របាំងរូបគឺជា ឧបសគ្គធម្មជាតិមានដូចជាជួរភ្នំធំៗ លំហដ៏ធំល្វីងល្វើយផ្ទាំងទ្វីប មហាសមុទ្រ រួមទាំងលំហអាកាសផង។ | geography |
ហេតុអ្វីពួកអឺរ៉ុបខ្លាំងជាងពួកអាស៊ី? | ស្វែងយល់ពីមូលហេតុដែល ពួកអឺរ៉ុបខ្លាំងជាពួកអាស៊ី... | geography |
ភូមិសាស្រ្តនយោបាយដ៏ស្មុគស្មាញនៅតំបន់អាស៊ីអាគ្នេយ៍? | តោះ... ស្តាប់ការរៀបរាប់អំពីភូមិសាស្ត្រនយោបាយតំបន់អាស៊ានដោយ RFI។ | geography |
ចូររៀបរាប់ពីស្ថានភាពនៃការគ្រប់គ្រងសំណល់រឹងនៅកម្ពុជា? | ការគ្រប់គ្រងសំណល់រឹងនៅកម្ពុជាមាន៖
- ការប្រមូល និងការដឹកជព្វានការកំណត់ទីតាំងចាក់សំណល់នៅតាមទីក្រុង ខេត្ត និងតំបន់មួយចំនួន។
- ការធ្វើកំប៉ុសកម្មខ្លះៗ កំនៃច្នៃជាថ្មីនៃសំណល់តាមរយៈការលក់ និងការទិញរបស់អេតចាយ។ | geography |
តើអូសូនជាឧស្ម័នពុលដែរឬទេ? អូសូនកើតមកពីណា? | អូសូន ជាឧស្ម័នពុលខ្លាំង មានសកម្មភាពគឺមីខ្ពស់។ នៅក្នុងបរិយាកាសផែនដី អូសូនកកើតឡើងពីការផ្សំគ្នារវាងអាតូមអុកសែន ជាមួយនឹងម៉ូលេគុលអុកស៊ីសែន ក្រោមអំពើនៃការ
ស្វាយអ៊ុលត្រារបស់ព្រះអាទិត្យ។ | geography |
តើកន្លែងចាក់សំណល់នៅកម្ពុជាផ្តល់ផលគ្រោះថ្នាក់ដល់បរិស្ថាន និងមនុស្សដូចម្តេចខ្លះ? | កន្លែងចាក់សំណល់នៅកម្ពុជាផ្តល់ផលគ្រោះថ្នាក់ដល់បរិស្ថាននិងមនុស្សដូចខាងក្រោម៖
- ទឹកលេចចេញ និងទឹកភ្លៀងដែលរងការបំពុលដៅធាតុគីមី ពុំបានប្រមូល ហើយហូរចូលទៅក្នុងប្រព័ន្ធទឹកដី និងទឹកលើផ្ទៃដី។
- កសិករដាំដំនាំនៅក្បែរកន្លែងចាក់សំរាមដែលមានដីការបំពុល ដោយសារធាតុគីមីៗពីកន្លែងចាក់សំណល់។
- ភ្លើងឆេះកន្លែងចាក់សំណល់មានជាប្រចាំ ហើយបញ្ចេញឧស្ម័... | geography |
ចូរនិយាយអំពីអត្ថប្រយោជន៍នៃដំនុតសំណល់? | ដំនុតសំណល់ ជាបច្ចេកទេសធ្វើប្រព្រឹត្តកម្មសំណល់ ឬសំរាមនានាដោយការដុតកម្តៅបន្ថយមាឌ និងទម្ងន់របស់សំណល់។ វិធីនេះគេធ្វើនៅក្នុងឡពិសេស ក្រោមលក្ខខណ្ឌត្រួតពិនិត្យកំណត់មួយ។ ថាមពលដែលគេទាញបានពីការដុតសំណល់ ត្រូវបានគេប្រើប្រាស់ និងផលិតអគ្គិសនី។ | geography |
ចូររៀបរាប់ពីវិធីធ្វើកំប៉ុសកម្ម? | កំប៉ុសកម្ម គឺជាវិធីមួយទាក់ទងនឹងការញែកសំណល់អសរីរាង្គចេញពីសំណល់សរីរាង្គ បន្ទាប់មកទុកឱ្យសំណល់សរីរាង្គទាំងនោះបំបែកធាតុ។ ដូចនេះកំប៉ុសកម្ម គឺការបំបែកធាតុជីវៈនៃសំណល់សរីរាង្គនានា ដូចជាសំណល់ក្នុងផ្ទះបាយ សំណល់កសិកម្ម ក្រោមការត្រួតពិនិត្យ និងដោយមានវត្តមានខ្យល់ដើម្បីបំលែងឱ្យទៅជាកំប៉ុស។កំប៉ុសកម្មប្រព្រឹត្តទៅនៅសីតុណ្ហភាព 45°c ហើយក្ន... | geography |
តើកំណែច្នៃជាថ្មីផ្ដល់ផលប្រយោជន៍អ្វីខ្លះ? | កំណែជាថ្មីផ្ដល់ផលប្រយោជន៍ដូចជា៖
- កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានដោយមានការថយចុះបរិមាណកាកសំណល់។
- កាត់បន្ថយថ្លៃបោះចោលកាកសំណល់ដោយការប្រាក់ចំណូលដែលអាចបានពីរូបធាតុកែច្នៃជាថ្មី និងផលិតផលរបស់វា។
- ពន្យារយះពេលនៃកន្លែងចាក់សំណល់ និងលើកនកម្ពស់ការគ្រប់គ្រងកន្លែងចាក់សំណល់។
- ថែរក្សាធនធានធម្មជាតិនិងសន្សំសំចៃក្នុងការផលិតវិត្ថុប្រើប្រា... | geography |
ដើម្បីចៀសវាងផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន តើយើងត្រូវគ្រប់គ្រងសំណល់រឹងយ៉ាងដូចម្ដេច? | ដើម្បីចៀសវាងផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន យើងត្រូវគ្រប់គ្រងសំណល់រឹងដោយមានការរៀបចំផែនការ និងអនុវត្តវិធានការនានា សំដៅថែរក្សាគុណភាពបរិស្ថានពីការបំពុលដោយសារសំណល់រឹង។ ការរៀបចំគោលនយោបាយការតាក់តែងស្តង់ដាបរិស្ថាន ការរៀបចំវិធានការច្បាប់ពាក់ព័ន្ធនឹងការអង្កេត តាមដានពីគុណភាពខ្យល់ ទឹក និងដី។ក្រៅពីនេះទទួលយកការផ្ដល់យោបល់ពីឧស្... | geography |
តើការគ្រប់គ្រងសំណល់រឹងនៅកម្ពុជាអនុវត្តតាមបច្ចេកទេស ឬទៅ ហេតុអ្វី? | ការគ្រប់គ្រងសំណល់រឹងនៅកម្ពុជា ពុំទាន់អនុវត្តតាមបច្ចេកទេសទេ ពីព្រោះមានកត្តាជាច្រើនដែលបណ្តាលឱ្យមានភាពទន់ខ្សោយក្នុងការគ្រប់គ្រងសំណល់រឹងនៅកម្ពុជា ដូចជា ការខ្វះខាតថវិកា សម្ភារៈ មធ្យោបាយដឹកជញ្ជូន ការប្រមូល និងស្តុកសំណល់ ច្បាប់និងការអនុវត្តន៍ច្បាប់ទន់ខ្សោយ និងគ្មានផែនគ្រប់គ្រងត្រឹមត្រូវ។ ដំណើរការដឹកជព្វាន និងប្រមូលសំណល់មានភាព... | geography |
តើបច្ចេកទេសនៃការគ្រប់គ្រងសំណល់រឹងនៅប្រទេសកម្ពុជា មានលក្ខណៈដូចម្តេច? | បច្ចេកទេសទី១ នៃការគ្រប់គ្រងសំណល់រឹងនៅកម្ពុជាគឺ ការប្រមូល និងដឹកជញ្ជូនដោយប្រើកម្លាំងពលកម្មមនុស្សសម្រាប់កើបសំរាមដាក់ក្នុងរថយន្តដឹកជញ្ជូន។ ការបោះសំរាមមានចំនួនច្រើន និងខ្វះសណ្តាប់ធ្នាប់គួបផ្សំការប្រមូលពុំបានសព្វគ្រប់ និងការហៀរកំពប់សំរាម ធ្លាក់ពីលើរថយន្តតាមផ្លូវក្នុងទីក្រុង និងភាពមិនទៀតទាត់ក្នុងការប្រមូល បណ្តាលឱ្យមានសំណល់សល... | geography |
តើការគ្រប់គ្រងសំណល់រឹងនៅកម្ពុជាប្រព្រឹត្តទៅតាមបច្ចេកទេសបែបណា? | ការគ្រប់គ្រងសំណល់រឹង នៅកម្ពុជាពុំទាន់ប្រព្រឹត្តទៅតាមបច្ចេកទេសគ្រប់គ្រងសំណល់រឹងឱ្យបានសមស្របនៅឡើយទេ គឺគ្រាន់តែធ្វើការប្រមូល ដឹកជញ្ជូនយកទៅចាក់តាមទីកន្លែងចាក់សំណល់ និងមានការធ្វើកំប៉ុសកម្មតែបន្តិចបន្តួចតែប៉ុណ្ណោះ។ | geography |
បច្ចេកទេសនៃការគ្រប់គ្រងសំណល់រឹងមានបួនយ៉ាង។ តើបច្ចេកទេសនីមួយៗមានអត្ថប្រយោជន៍ដូចម្តេចខ្លះ? | អត្ថប្រយោជន៍របស់បច្ចេកទេសគ្រប់គ្រងសំណល់រឹងមាន៖
- បច្ចេកទេសកំនែច្នៃសំណល់រឹង៖ ជាវិធីល្អប្រសើរក្នុងការគ្រប់គ្រងសំណល់រឹង ពោលគឺរួមចំនែកក្នុងការកាត់បន្ថយសំណល់រឹង និងរួមចំនែកសន្សំសំចៃថាមពល និងធនធានផ្សេងទៀត។ ឧទាហរណ៍៖ គេត្រូវការថាមពលតែ95%ដើម្បីកែច្នៃអាលុយមីញ៉ូមចេញពីអាលុយមីញ៉ូមប្រើប្រាស់ហើយតិចជាងការទាញយកអាលុយមីញ៉ូមពីរ៉ែបុកសី
- ក... | geography |
តើគេប្រើបច្ចេកទេសអ្វីខ្លះ ដើម្បីគ្រប់គ្រងសំណល់រឹង? | គេប្រើបច្ចេកទេស 4 យ៉ាងដើម្បីគ្រប់គ្រងសំណល់រឹងគឺ៖ កំណែច្នៃសំណល់ជាថ្មី កំប៉ុសកម្ម ការដុតសំណល់ និងការរកទីកន្លែងទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ។ | geography |
ដើម្បីចៀសវាងផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន តើគេត្រូវគ្រប់គ្រងសំណល់រឹងដូចម្តេច? | ដើម្បីចៀសវាងផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថានទាំងមូល យើងចាំបាច់ត្រូវគ្រប់គ្រង និងទុកដាក់សំណល់រីងឱ្យមានលក្ខណៈត្រឹមត្រូវ និងល្អជាទីបំផុត។ | geography |
តើសំណល់រឹងមានលើសុខភាពមនុស្ស និងបរិស្ថាន តាមរយៈអ្វី? | សំណល់រឹងមានឥទ្ធិពលលើសុខភាពមនុស្ស និងបរិស្ថានតាមរយៈការស្តុក ការប្រមូល និងការបោះបង់ចោលនូវការកាកសំនល់មិនបានត្រឹមត្រូវ។ ផលប៉ះពាល់ខ្លាំងជាងគេ គឺការបំពុលទឹក ដី ខ្យល់ និងការចំលងជំងឺរាតត្បាតផ្សេងៗដល់មនុស្ស។ ឥទ្ធិពលសំណល់រឹងនោះគឺបានបញ្ចេញសារធាតុពុលជ្រាបចូលទៅក្នុងទឹក ធ្វើឱ្យកង្វក់ទឹក និងជ្រាបចូលទៅក្នុងដីធ្វើឱ្យដីខូចគុណភាព និងកង្វ... | geography |
តើការកំណត់ទីកន្លែងចាក់សំណល់មានអត្ថប្រយោជន៍ឬទេ? | ការកំណត់ទីកន្លែងចាក់សំណល់ ជាវិធីសាមញ្ញបំផុត។ ទីកន្លែងទុកដាក់សំណល់គឺសម្រាប់ទុកដាក់សំណល់ដែលចេញពីលំនៅដ្ឋាន សំណល់រុក្ខជាតិ សំណល់ឧស្សាហកម្ម សំណល់ពាណិជ្ជកម្ម និងសំណល់ផ្សេងៗទៀត ហើយគេត្រូវសិក្សាវិភាគតាមលក្ខណៈបច្ចេកទេសមុននឹងសម្រេចជ្រើសរើស។ | geography |
តើផ្ទៃដីដាំដុះបាននៅលើពិភពលោក ស្ថិតនៅក្នុងទ្វីបណាខ្លះ តើទ្វីបណាមានផ្ទៃដីដាំដុះធំជាងគេនៅលើថពិភពលោក? | ផ្ទៃដីដាំដុះបាននៅលើពិភពលោក ស្ថិតនៅក្នុងទ្វីបអាមេរិកខាងជើង ខាងត្បូង ទ្វីបអាព្រិច ទ្វីបអាស៊ី និងទ្វីបអូស្រ្ដាលី។ ទ្វីបដែលមានផ្ទៃដីដាំដុះធំជាងគេគឺទ្វីបអាស៊ី។ | geography |
តើស្រទាប់អូសូនមានតួនាទីដូចម្ដេចក្នុងបរិយាកាសផែនដី? | ស្រទាប់អូសូនមានតួនាទីជាខែលក្នុងបរិយាកាសផែនដី។ ពោលគឺជារបាំងទប់ស្កាត់កាំរស្មីស្វាយអ៊ុលត្រារបស់ព្រះអាទិត្យបានចំនួន (20%)។ | geography |
តើអូសូនជាអ្វី? | អូសូនគឺជាស្រទាប់ឧស្ម័នពណ៍ខៀវខ្ចី ដែលមានម៉ូលេគុលផ្សំពីអាតូមអុកស៊ីសែនបី ហើយមានរូបមន្តគីមីO3។ | geography |
បើយើងផឹកទឹកដែលមានមីក្រុប តើវាបង្ករជំងឺអ្វីខ្លះដលសារពាង្គកាយយើង? | បើយើងផឹកទឹកដែលមានមីក្រុប វានិងបង្ករជំងឺយ៉ាងធ្ងន់ធ្ងរដល់យើងដូចជា៖ ជំងឺគ្រុនពោះវៀន អាសន្នរោគ រាគមូល ជំងឺថ្លើម រលាកពោះវៀន និងជំងឺត្រាកូមជាដើម។ | geography |
តើប្រភពសំខាន់ៗនៃការបំពុលទឹកក្រោមដីមានអ្វីខ្លះ? | ប្រភពសំខាន់ៗនៃការបំពុលទឹកក្រោមដីមានដូចជា៖
- ជ្រាបពីលូទឹកសំអុយក្រោមដី និងបំពង់បង្ហូរប្រេង ឬឧស្ម័នក្រោមដី។
- ជ្រាបពីអាងស្តុកប្រេងសាំង ម៉ាស៊ូត។
- ជ្រាបពីកន្លែងចាក់កាកសំណល់ពុល និងសំណល់ផ្សេងៗទៀត
- ជ្រាបពីអាងទទូលទឹកលូសំអុយតាមផ្ទះ។
- ជ្រាបចេញពីសំណល់សត្វ។
- ជ្រាបចេញពីជីគីមី និងថ្នាំសម្លាប់សត្វចង្រៃ។
- ជ្រាបចេញពីការហៀតកំពប់ប្រេ... | geography |
ដូចម្ដេចដែលហៅថាប្រភពបំពុលចំនុច? | ដែលហៅថាប្រភពបំពុលចំនុចគឺជាប្រភពដែលបញ្ចេញសំណលល់ ចូលទៅក្នុងបរិយាកាស តាមរយះបំពង់បង្ហូរលូឬប្រឡាយ ពីទីតាំងប្រភពតែមួយ ដូចជារោងចក្រឧស្សាហកម្ម ឬរោងចក្រប្រព្រឹត្តកម្មសំណល់រាវ។ | geography |
តើប្រភពនៃការបំពុលទឹកមានអ្វីខ្លះ? តើប្រភពណាដែលបង្ករគ្រោះថ្នាក់ដល់ការបំពុលទឹកខ្លាំងជាងគេ? | ប្រភពនៃការបំពុលទឹកមាន២គឺ៖ ប្រភពចំនុច និងប្រភពរាយប៉ាយ។
ក្នុងចំណោមប្រភពទាំងពីរនេះ ប្រភពដែលបង្ករគ្រោះថ្នាក់ដល់ការបំពុលខ្លាំងជាងគេគឹ ប្រភពរាយប៉ាយ ពីព្រោះវាមានធាតុពុលច្រើនកន្លែងហូរចូលទៅក្នុងទឹក ហើយពិបាកក្នុងការត្រូតពិនិត្យណាស់។ | geography |
ដូចម្ដេចដែលហៅថាការបំពុលទឹក? ដូចម្ដេដែលហៅថាទឹកពុល? | ដែលហៅថាការបំពុលទឹកគឺជាការធ្វើឲ្យទឹកខូចគុណភាព បណ្ដាលមកពីបង្ហូរសំណល់នានាចូលទៅក្នុងទឹក ដោយាមានសារធាតុពុលនិងមីក្រូសារពាង្គកាយដទៃទៀតដូចជា បាក់តេរី ឬវីរុស សារធាតុចិញ្ចឹម (ប៉ូតាស្យូម ផូស្វាត នីត្រាត) ប្រេងលោហះធ្ងន់ កំណល្បាប់ កម្ដៅ សារធាតុគីមីសំយោគ និងសារធាតុវិទ្យុសកម្ម ជាដើម។
ទឹកពុលគឺជាលក្ខណះសរីសាស្រ្ដ ជីវសាស្រ្ដរបស់សារធាតុគី... | geography |
តើគេប្រើប្រាស់ធនធានទឹកសម្រាប់ធ្វើអ្វី? | គេប្រើប្រាស់ធនធានដែលមានសារះប្រយោជន៍ក្នុងការប្រើប្រាស់ដូចជា៖ បម្រើបម្រាស់ក្នុងគេហដ្ឋាន បម្រើបម្រាស់ក្នុងកសិកម្ម បម្រើបម្រាស់ក្នុងឧស្សាហកម្ម បម្រើបម្រាស់សម្រាប់ការទាញយកថាមពល បម្រើបម្រាស់សម្រាប់គមនាគមន៍ និងបម្រើបម្រាស់សម្រាប់វិស័យទេសចរណ៍។ | geography |
ហេតុអ្វីបានជាទឹកកកអណ្ដែតនៅលើផ្ទៃទឹក? | បានជាទឹកកកអណ្ដែតនៅលើផ្ទៃទឹកពីព្រោះ នៅពេលទឹកកកបានប្រែប្រូល ដែលមានដង់ស៊ីតេតូចជាង១ គឺស្រាលជាងទឹកនៅក្នុងរូបធាតុរាវដែលមានដង់ស៊ីតេស្មើ១ ដូចនេះទឹកកកត្រូវអណ្ដែតនៅលើផ្ទៃទឹក។ | geography |
តើទឹករីកមាឌនៅពេលណា? | ទឹករីកមាឌនៅពេលកក។ | geography |
តើទឹកលើផ្ទៃដី និងទឹកក្នុងដីមានលក្ខណះដូចម្ដេច? | ទឹកលើផ្ទៃដីគឺជាកំណកអាកាសដែលធ្លាក់មកលើដីក្នុងទម្រង់ជាភ្លៀង ភ្លៀងលាយព្រិល ព្រិលដែលចូលទៅក្នុងដី និងមិនត្រឡប់ចូលទៅក្នុងបរិយាកាសវិញតាមរយះរំហួតនិងរំភាយចំហាយទឹក។
ទឹកក្នុងដីគឺជាកំណកអាកាសដែលធ្លាក់មកលើផ្ទៃដី ហើយចូលទៅក្នុងដី ទៅបំពេញចន្លោះឬប្រហោងក្នុងដី ស្នាមប្រេះនៃសិលានៅក្នុងសំបកផែនដី រួចស្តុកទុកនៅក្នុងប្រហោង និងស្នាមប្រេះទាំងនោះ... | geography |
តើប្រភពទឹកមានប៉ុន្មានប្រភេទ? អ្វីខ្លះ? | ប្រភពទឹកមានពីប្រភេទគឺ៖ ទឹកលើផ្ទៃដី និងទឹកក្នុងដី។ | geography |
តើទឹកប្រភេទណាដែលគេចាត់ទុកជាធនធានទឹក? | ទឹកដែលគេចាត់ទុកជាធនធានទឹក គឺមានទឹកគ្រប់ប្រភេទទាំងអស់រួមមាន៖ ទឹកលើដី (សមុទ្រស្ទឹងទន្លេ…) ទឹកក្នុងដី ចំហាយទឹកក្នុងបរិយាកាស ផែនទឹកកកនៅតំបន់ប៉ូលស្រទាប់ព្រិល។ល។ | geography |
តើនៅលើផែនដីមានទឹកប៉ុន្មានភាគរយ? ផ្ទៃដីមានប៉ុន្មានភាគរយ? | នៅលើផ្ទៃដីគ្រប់ដណ្ដប់ដោយទឹកប្រហែល៧០%។ហើយមានផ្ទៃដីប្រហែល៣០%។ | geography |
តើទឹកជាធនធានដូចម្ដេច? | ទឹកជាធនធានធមក្មជាតិកើតឡើងវិញ។ វាជាធនធានធម្មជាតិដែលមានសារះសំខាន់បំផុតសម្រាប់ជីវិតមនុស្សសត្វនិងរុក្ខជាតិ។ ប្រសិនបើពុំមានទឹកនោះទេជីវិតទាំងអស់និងពុំមានអតិ្តភាពបានឡើយ។ | geography |
តើមានអ្វីកើតឡើងនៅពេលដែលមានស្មូកផូតូគីមី? | នៅពេលដែលស្មូកផូតូគីមីកើតឡើងវាមានឥទ្ធិពលធ្វើឲ្យយើងពិបាកដកដង្ហើមនិងមិនអាចមើលឃើញឆ្ងាយបាន។ | geography |
តើស្មូកផូតូគីមីកើតមាននៅពេលណា? | ស្មូកផូតូគីមី កើតមាននៅពេលដែលខ្យល់ស្ងប់ មានពន្លឺព្រះអាទិត្យក្រោមអាកាសធាតុស្មូតនិងមានវត្តមាននៃអុកស៊ីតអាសូតនិងអ៊ីដ្រូកាបូដែលភាតចេញពីយានយន្ត។ | geography |
តើស្មូកផូតូគីមីគឺជាអ្វី? | ស្មូកផូតូគីមីគឺជា សារធាតុបំពុលខ្យល់ចម្បង ដែលកើតមាននៅក្នុងទីក្រុង នៅពេលដែលមានការផ្សំគ្នានៃផ្សែងពុលនានាក្រោមអំពើពន្លឺព្រះអាទិត្យក្នុងលក្ខណ្ឌប្រកបមួយ។ | geography |
តើពីឆ្នាំណាដល់ឆ្នាំណា ដែលបណ្ដាប្រទេសសហគមន៍អ៊ឺរុបបានដាក់បញ្ជាឲ្យកាត់បន្ថយសារធាតុពុល SO2? | បណ្ដាប្រទេសសហគមន៍អឺរុប បានចេញបញ្ជឲ្យកាត់បន្ថយសារធាតុស្ពាន់ធ័រឌីអុកស៊ីត (SO2) ពីឆ្នាំ 1994 ដល់ឆ្នាំ 1996 ដោយកាត់បន្ថយស្ពាន់ធ័រឌីអុកស៊ីតនៅក្នុងប្រេងម៉ាស៊ូតពី 30%ដល់80%។ | geography |
តើអង្គការសហប្រជាជាតិប្រកាសឲ្យបណ្ដាប្រទេសចុះហត្ថលេខា លើពិធីការស្ដីពីការហត្ថលេខាការបញ្ចេញចោលសារធាតុNO នៅក្នុងឆ្នាំណា? តើមានប្រទេសប៉ុន្មានចូលរួមចុះហត្ថលេខា? | អង្គារសហប្រជាជាតិប្រកាសឲ្យបណ្ដាប្រទេសចុះហត្ថលេខាល់ពិធីការស្ដីពី ការកាត់បន្ថយាការបញ្ចេញចោលសារធាតុអាសូតអុកស៊ីត (NO) នោក្នុងឆ្នាំ1988-1989។ មានប្រទេសចំនួន 27 បានចូលរួមចុះហត្តលេខាលើពិធីការនេះ។ | geography |
ដើម្បីកាត់បន្ថយភ្លៀងអាស៊ីត តើយើងត្រូវមានវិធានការអ្វីខ្លះ? | ដើម្បីកាត់បន្ថយភ្លៀងអាស៊ីត យើងត្រូវមានវិធានការ កាត់បន្ថយការបញ្ចេញផ្សែងពុលទៅក្នុងបរិយាកាស ដូចជា ស្ពាន់ធ័រអុកស៊ីត អាសូតអុកស៊ីតជាដើម។ | geography |
ភ្លៀងអាស៊ីតបង្ករផលប៉ះពាល់អ្វីខ្លះដល់ភាវះរស់ក្នុងទឹក និងលើគោក? | ភ្លៀងអាស៊ីតបង្ករផលប៉ះពាល់ដល់ភាវះរស់ក្នុងទឹក និងលើគោកដូចជា៖
- ភ្លៀងអាស៊ីតបានរំដោះអាលុយមីញ៉ូមពីក្នុងដី ធ្វើឲ្យសារអធាតុផ្សេងៗទៀតថយចុះដូចជា ម៉ាញ៉េស្យូម និងកាល់ស្យូមជាដើម។
- អាលុយមីញ៉ូមអាចចូលទៅក្នុងទឹកបឹង ស្ទឹង ទន្លេ រួចផ្គុំគ្នានៅក្នុងស្រកីត្រី ដែលធ្វើឲ្យរាំងស្ទះដល់ដណកដង្ហើមរបស់ត្រី។
- អាលុយមីញ៉ូមក៍បំពុលមនុស្សតាមរយះទឹកផងដែ... | geography |
តើមានមធ្យោបាយអ្វីខ្លះ ដើម្បីកាត់បន្ថយការបំពុលអាកាស? | មធ្យោបាយដើម្បីកាត់បន្ថយការបំពុលអាកាសមាន៖
- ប្រើប្រាស់ប្រេងសាំងដែលគ្មានជាតិសំណ
- ប្រើប្រាស់ប្រេងដែលមានជាតិស្ពាន់ធ័រតិច
- បន្ថយចំនួនយានយន្តឯកជនតាមផ្លូវ និងលើកទឹកចិត្តប្រជាជនឲ្យប្រើប្រាស់ទោចក្រយានយន្ត ឬថ្មើរជើង។
- ដាំដើមឈើនៅតាមបណ្ដោយផ្លូវដែលមានចរាចរណ៍មមារញឹក និងកាត់បន្ថយសូរសព័្ទ
- តំបន់ឧស្សាហកម្ម និងទីលានចាក់សំរាមត្រូវនៅឲ... | geography |
តើការបំពុលអាកាសប៉ះពាល់អ្វីខ្លះដល់សុខភាពរបស់មនុស្ស? | ការបំពុលអាកាសអាចប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ ជាពិសេសចំពោះកុមារ និងមនុស្សចាស់ដែលងាយទទូលរងឥទ្ធិពលពីការបំពុលអាកាសជាងគេដូចជា បណ្ដាលឲ្យមានជំងឺរលាកទងសួត ជំងឺហឺត ជំងឺមហារីកសួត ជំងឺខូរក្បាល និងជំងឺផ្លូវដង្ហើម……។ | geography |
តើមូលហេតុអ្វីខ្លះដែលនាំឲ្យមានការបំពុលអាកាសនៅប្រទេសកម្ពុជា? | មូលហេតុដែលនាំឲ្យមានការបំពុលអាកាសនៅប្រទេសកម្ពុជាគឺ៖
- កំណើនចរាចរណ៍ និងយានយន្តតាមផ្លូវ
- រថយន្ត និងទោចក្រយានយន្តចាស់ៗដែលពុំមានការថែទាំល្អ ប្រើប្រាស់ឥន្ទនះមិនស្អាត (ប្រេងសាំងមានជាតិសំណ)
- ប្រើប្រាស់គ្រឿងចក្រហួសសម័យនៅក្នុងឧស្សាហកម្ម
- កំណើនបម្រើបម្រាស់ថាមពល
- គ្មានបំណែងចែកតំបន់ឧស្សាហកម្មច្បាស់លាស់
- គ្មានច្បាប់បរិស្ថានគ្រប... | geography |
ដើម្បីគ្រប់គ្រងនិងកែលំអទឹក តើយើងត្រូវធ្វើដូចម្ដេច? | ដើម្បីគ្រប់គ្រង និងកែលំអទឹក យើងត្រូវ៖
- សិក្សាស្វែងយល់ពីសារធាតុនានា ដែលហូរចូលទៅក្នុងទឹកលើផ្ទៃដី និងក្នុងដី។
- ត្រូតពិនិត្យមីក្រូបង្កររោគក្នុងទឹក។
- ត្រូតពិនិត្យ និងថែរក្សាបរិមាណអុកស៊ីសែនក្នុងទឹក។
- ត្រូតពិនិត្យកម្ទេចកម្ទីដែលហូរចូលក្នុងទឹក។
- ត្រូតពិនិត្យសំណល់រាវផ្សេងៗ ដែលហូរចូលទៅក្នុងទឹក។ | geography |
ហេតុអ្វីបានជាយើងត្រូវគ្រប់គ្រង និងកែលំអទឹក? | បានជាយើងត្រូវគ្រប់គ្រង និងកែលំអទឹកពីព្រោះការគ្រប់គ្រង និងកែលំអទឹកជាមធ្យោបាយតែមួយគត់ ដែលអាចធានាបានទាំងបរិមាណ និងគុណភាពទឹកសម្រាប់ការប្រើប្រាស់បានយូរអង្វែង។ | geography |
សណល់រាវដែលចេញពីលូរទឹកសំអុយ តើគេអាចកែច្នៃបានឬទេមុននិងយកទៅស្រោចស្រពដំណាំ? បើបាន តើបានដោយវិធីណ? | គេអាចកែច្នៃសំណល់រាវដែលហូរចេញពីលូរទឹកសំអុយ មុននិងយកទឹកនោះប្រើប្រាស់សម្រាប់ទៅស្រោចស្រពដំណាំ។ វិធីកែច្នៃទឹកលូមុននិងយកទៅប្រើប្រាស់គឺ យកទឹកលូសំអុយនោះទៅធ្វើប្រព្រឹត្តកម្មជាមុនសិន។ | geography |
តើទឹកសាបសម្រាប់កាប្រើប្រាស់នៅលើពិភពលោកទទូលរងការបំពុលដូចម្ដេច? | ទឹកសាបដែលយើងប្រើប្រាស់បាននៅលើពិភពលោកមានចំនួនតិចតូចណាស់ (០.០០៣%) នៃបរិមាណទឹកសាបនៅលើផែនដី ហើយសព្វថ្ងៃនេះកំពុងទទូលរងនៅការបំពុលពីសំណល់ផ្សេងៗ ដែលចេញពីសកម្មភាពមនុស្សដូចជា សំណល់ឧស្សាហកម្ម សំណល់គីមី ទឹកលូសំអុយ សំណល់កសិកម្ម កំណល្បាប់ សំណល់ប្រេង លោហះធ្ងន់ សារធាតុគីមីសំយោគ សារធាតុវិទ្យុសកម្ម។ ក្រោយមកសារធាតុពុលទាំងនេះបានប្រមូលផ្ដុ... | geography |
ដើម្បីថែរក្សាដីកុំឲ្យបាត់បង់គុណភាព តើគេមានវិធីអ្វីខ្លះ? | ដើម្បីថែរក្សាដីកុំឱ្យបាត់បង់គុណភាព គេមានវិធីមួយចំនួនដូចជា៖
- បម្លាស់ដំណាំ (ផ្លាស់ប្តូរដំណាំលើដីមួយកន្លែងរៀងរាល់ឆ្នាំ)
- ចំការល្បាក់ និងដំណាំតាមជម្រាល
- កសិកម្ម
- បម្រើបម្រាស់ដីសមស្រប និងការប្រើប្រាស់ជី (ជីសរីរាង្គ និងជីអសរីរាង្គ)។ | geography |
តើកំណថ្មបាយក្រៀមមានលក្ខណៈដូចម្តេច? ចូរពន្យល់ | កំណថ្មបាយក្រៀម គឺជាដំណើរដែលដីប្រែក្លាយទៅជារឹងដូចសិលា។ដីប្រភេទនេះមានពណ៌ក្រហម ឬលឿង ហើយមានសមាសធាតុដែក និងអាលុយមីញ៉ូម ដែលមិនងាយហូរច្រោះដូចសារធាតុខនិជដទៃទៀតឡើយ។ ដីថ្មបាយក្រៀមអាចកាត់ជាដុំបានក្រោយពេលហាលថ្ងៃឱ្យស្ងួត។គេប្រើវានៅក្នុងសំណង់។ | geography |
តើកំណថ្មបាយក្រៀមជាអ្វី? | កំណថ្មបាយក្រៀម គឺជាដំណើរដែលដីប្រែក្លាយទៅជារឹងដូចសិលា។ | geography |
ដូចម្តេចដែលហៅថាម៉ាក្រូធាតុ? | ម៉ាកធាតុ គឺជាសារធាតុចិញ្ចឹមខនិជដែលសារពាង្គកាយមានជីវិត ត្រូវការបរិមាណច្រើនសម្រាប់ការទ្រទ្រង់ការលូតលាស់ដូចជា កាបូន អីដ្រូសែន អុកស៊ីសែន ផូស្វ័រ ស្ពាន់ធ័រ ប៉ូតាស្យូម និងកាល់ស្យូម។ | geography |
ដូចម្តេចដែលហៅថាមីក្រូក្នុងធាតុ? | មីក្រូធាតុ គឺជាសារធាតុចិញ្ចឹមខនិជដែលសារពាង្គកាយមានជីវិត ត្រូវការក្នុងបរិមាណតិចតូចបំផុត សម្រាប់ការទ្រទ្រង់ការលូតលាស់ដូចជា៖ ដែក សង្កសី ទង់ដែង ក្លរ ម៉ង់កាណែសជាដើម។ | geography |
ដូចម្តេចដែលហៅថាសារធាតុចិញ្ចឹម? | សារធាតុចិញ្ចឹម គឺជាសារធាតុដែលសារពាង្គកាយត្រូវការចាំបាច់សម្រាប់ការរស់នៅ ការលូតលាស់ និងសំរាប់ការបន្តពូជដែលរួមមានម៉ាក្រូធាតុ និងមីក្រូធាតុ។ | geography |
តើវដ្តសារធាតុចិញ្ចឹមក្នុងស្ថានប្រព័ន្ធមានលក្ខណៈដូចម្តេច? | នៅក្នុងស្ថានប្រព័ន្ធធម្មជាតិ សារធាតុចិញ្ចឹមសំខាន់ៗ ធ្វើចលនាពីដី ទៅកាន់សារពាង្គកាយមានជីវិត ហើយត្រឡប់មកដីវិញនៅពេលដែលសារពាង្គកាយមានជីវិតទាំងនោះពុកផុយរលួយ។ | geography |
តើសំនឹកដីផ្ដល់នូវផលប៉ះពាល់អ្វីខ្លះ? | សំនឹកដីផ្ដល់នូវផលប៉ះពាល់ដូចជា៖ កំនើនកំទេចកំណនៅតាមទន្លេ បឹង ដែលជាហេតុនាំឱ្យមានផលប៉ះពាល់ដល់គុណភាព ទឹក និងសារពាង្គកាយរស់នៅក្នុងទឹក។ | geography |
តើសកម្មភាពអ្វីខ្លះដែលនាំឱ្យមានសំនឹកដី? | សកម្មភាពដែលនាំឱ្យកើតមានសំនឹកដីរួមមាន៖ ការកាប់បំផ្លាញព្រៃឈើ ការវាតព្រៃយកដីដាំដំនាំ និងសកម្មភាពផ្សេងៗ។ | geography |
តើសំនឹកដីកើតឡើងមានលក្ខណៈយ៉ាងដូចម្តេច? | សំនឹកដីកើតឡើងនៅពេលមានភ្លៀងធ្លាក់ធ្លាក់ជោគជាំ ឬមានខ្យល់បក់បោកខ្លាំង ធ្វើឱ្យដឹងាយបាក់ដាច់ចេញពីគ្នា និងហូរតាមទឹក ឬរសាត់តាមខ្យល់បក់ទៅកាន់ទីឆ្ងាយ ហើយនាំឲ្យដីបាត់បង់ជីជាតិដោយសារការហូរនាំសារធាតុចិញ្ចឹម ទៅកាន់ទីផ្សេង។ | geography |
ដូចម្តេចដែលហៅថាសំនឹកដី? | សំនឹកដី គឺជាការច្រោះយកដី និងសារធាតុចិញ្ចឹមដោយសារទឹកឬខ្យល់។ | geography |
តើឧស្ម័នអូសូនស្ថិតនៅក្នុងមណ្ឌលណាខ្លះនៃបរិយាកាស? | ឧស្ម័នអូសូនស្ថិតនៅក្នុងមណ្ឌលនៃបរិយាកាសស្ងប់ (99%) និងស្ថិតនោក្នុងមណ្ឌលអាកាសរចល់ (10%)។ | geography |
តើបញ្ហាចម្បងទាំងនេះកើតឡើងដោយសារអ្វី? | បញ្ហាចម្បងទាំងនេះកើតឡើងដោយសារសកម្មភាពមនុស្ស។ | geography |
បើសិនមានកំនើនប្រជាជនកាន់តែច្រើន តើនឹងមានឥទ្ធិពល អ្វីខ្លះដល់បម្រើបម្រាស់ធនធានដី? | ប្រសិនបើកំនើនប្រជាជនកាន់តែច្រើន វានឹងអាចមានឥទ្ធិពលដល់បម្រើបម្រាស់ដីដូចជា៖
- តម្រូវការដីសម្រាប់សាងសង់លំនៅដ្ឋានកាន់តែច្រើន
- តម្រូវការដីសម្រាប់ដាំដំណាំ និងតម្រូវការផ្សេងៗទៀតកាន់តែច្រើន។ | geography |
តើសកម្មភាពអ្វីខ្លះដែលនាំឲ្យមានកង្វក់ដី? ចូរពន្យល់។ | សកម្មភាពដែលនាំឲ្យមានកង្វក់ដីមានដូចជា៖
- ទឹកស្រោចស្រពមានជាតិអំបិលផ្សេងៗរលាយក្នុងនោះពេលអាកាសធាតុក្ដៅ ទឹកត្រូវបានហួតឡើងក្នុងទម្រង់ជា ចំហាយទឹក ដូចនេះវាបានបន្សល់ទុកនៅកំហាប់អំបិលខ្ពស់ដូចជាអំបិលសូដ្យូមក្លរួ នៅក្នុងដីស្រទាប់លើ។
- បម្រើបម្រាស់ជីគីមី អាចនាំអោយមានកង្វក់ដី ពីព្រោះវាងាយជ្រាបចូលទៅក្នុងទឹក ឬក្នុងដី ឬហូរតាមចនរ្តទឹកលើផ... | geography |
តើបម្រើបម្រាស់ធនធានដីក្នុងទម្រង់បែបណាខ្លះ ដែលធ្វើអោយមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ដី? | បម្រើបម្រាស់ដីដែលនាំអោយមានផលប៉ះពាល់ដល់ដីមាន៖
- ការកាប់បំផ្លាញព្រៃឈើ៖ ប្រែក្លាយដីដែលមានជីវជាតិ ទៅជាដីខ្សត់ជីវជាតិ។
- ការសាងសង់រោងចក្រឧស្សាហកម្មនុយក្លេអ៊ែ។
- ការជីកយករ៉ែពុំសមស្រប ធ្វើឲ្យដីក្រហូងបាត់គុណភាព។ | geography |
តើគេប្រើប្រាស់ដីសម្រាប់ធ្វើអ្វី? | គេប្រើប្រាស់ដីសម្រាប់ធ្វើ៖
- ការសាងសង់ទីក្រុង ភូមិករ ទីប្រជុំជន ប្រព័ន្ធគមនាគមន៍ រោងចក្រ ឧស្សាហកម្ម និងសាងសង់សិប្បកម្ម។
- ដីសម្រាប់ការដាំដុះ ដំណាំស្បៀង និងដំណាំឧស្សាហកម្ម និងដីសម្រាប់ចិញ្ចឹមសត្វ។
- ដីសម្រាប់ព្រៃឈើដែលជាស្ថានប្រព័ន្ធធម្មជាតិចាំបាច់សម្រាប់ការធ្វើរស្មីសំយោគ និងជម្រកសត្វ។
- ដីទុកសម្រាប់ការទាញយករ៉ែផ្សេងៗ។ | geography |
ហេតុអ្វីបានជាគេចាត់ទុកថា ដីជាធនធានធម្មជាតិមានតម្លៃ? | បានគេចាត់ទុកថា ដីជាធនធានធម្មជាតិមានតម្លៃព្រោះគ្រប់អ្វីៗទាំងអស់ដែលរស់នៅលើផែនដី រួមទាំងមនុស្សផងដែរគឺអាស្រ័យដោយផ្ទាល់ទៅលើដី។ | geography |
តើដីកើតឡើងយ៉ាងដូចម្ដេច? | ដីកើតឡើងដោយលទ្ធផល នៃអំពើបផ្លាញដោយធម្មជាតិរវាងសិលា ឬរូបធាតុទាំងឡាយ ជាមួយអាកាសធាតុដោយល្បឿនយឺត ឈានទៅរកការបាក់បែកប្រេះស្រាំនិងការរិចរិលនៃសិលា។ | geography |
តើទិវាទឹកស្អាតពិភពលោក ត្រូវបានគេប្រារព្ធធ្វើជារៀងរាល | ឆ្នាំនៅថ្ងៃ ខែណា? ហើយប្រទេសកម្ពុជាមានប្រារព្ធធ្វើដែរឬទេ?
ជារៀងរាល់ឆ្នាំពិភពលោកបានកំណត់យកថ្ងៃ ២២ ខែមិនាសម្រាប់ប្រារព្ធពិធីទិវាទឹកស្អាតពិភពលោក។ នៅប្រទេសកម្ពុជាយើង ក៍បានប្រារព្ធធ្វើទិវាទឹកស្អាតពិភពលោកនេះជារៀងរាល់ឆ្នាំដែរ ដោយមានក្រសួងធនធានទឹក និងឧតុនិយមជាអ្នកទទូលខុសត្រូវ។ | geography |
នៅក្នុងប្រទេសកម្ពុជា តើការគ្រប់គ្រងទឹក និងការផ្គត់ផ្គង់ទឹកប្រព្រឹត្តទៅដូចម្ដេច? | នៅក្នុងប្រទេសកម្ពុជា ការគ្រប់គ្រងទឹក និងការផ្គត់ផ្គង់ទឹកប្រព្រឹត្តទៅដូចជា៖
- នៅតាមទីក្រុង និងទីប្រជុំជនខេត្តនានា រដ្ឋបានផ្ដល់សេវាផ្គត់ផ្គង់ទឹក និងធានាគុណភាពទឹក។
- តាមទីជនបទ រដ្ឋបានជម្រុញអោយមានការប្រើប្រាស់ទឹកអណ្ដូងស្រះ ត្រពាំងប្រកបដោយអនាម័យ។ ទឹកទន្លេ ស្ទឹង ព្រែក ដែលពុំទាន់មានអនាម័យត្រឹមត្រូវ ត្រូវធ្វើប្រព្រឹត្តកម្មជាមុ... | geography |
នៅប្រទេសកម្ពុជា តើមានក្រសួងណាខ្លះដែលមានតួនាទីក្នុងការគ្រប់គ្រងទឹក? | នៅប្រទេសកម្ពុជា មានក្រសួង ៤ ដែលមានតួនាទីក្នុងការគ្រប់គ្រងទឹកមានដូចជា៖
- ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល មានតួនាទីផ្គត់ផ្គង់ ទឹកនៅតំបន់ទីក្រុង និងទីប្រជុំជននៅតាមខេត្ត។
- ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មាននាទីជា អ្នកជម្រុញអោយមានការប្រើប្រាស់ទឹកលើផ្ទៃដី និងទឹកក្នុងដីសម្រាប់ស្រោចស្រពដំណាំ។
- ក្រសួងអភិវឌ្ឍន៍ជនបទ មាននាទ... | geography |
តើការបំពុលចេញពីប្រភពចំនុច និងប្រភពរាយប៉ាយមានលក្ខណះដូចម្ដេច? | ប្រភពចំនុចគឺជាប្រភពដែលបញ្ចេញសំណល់ ចូលទៅក្នុងបរិស្ថាន តាមរយះបំពង់បង្ហូរលូ ឬប្រឡាយ ពីទីតាំងប្រភពតែមួយដូចជា រោងចក្រឧស្សាហកម្ម ឬរោងចក្រប្រព្រឹត្តកម្មសំណល់រាវ។
ប្រភពរាយប៉ាយគឺជាប្រភពដែលបង្កឲ្យមានការបំពុលដោយសារធាតុបំពុលពីច្រើនកន្លែងដូចជា លំហូរកសិកម្មសំណល់ចេញពីលំនៅដ្ឋាន សំណល់អាជីវកម្មរ៉ែ និងកម្ទេចកម្ទីពីការដ្ឋានសំណង់ជាដើម ហើយស... | geography |
តើការបំពុលទឹកនៅក្នុងកម្ពុជាប្រព្រឹត្តទៅតាមរូបភាពបែបណាខ្លះ? | ការបំពុលទឹកនៅកម្ពុជា មានចេញពីប្រភពរាយប៉ាយផង និងប្រភពបំពុលចំនុចផង៖
- ប្រភពរាយប៉ាយ៖ ភាគច្រើននៃទឹកលូសំអុយ និងទឹកភ្លៀងត្រូវបានគេបង្ហូរតាមប្រឡាយចំហ ចូលទៅក្នុងស្រះ ឬបឹងក្បែរលំនៅដ្ឋានប្រជាជន។ប្រព័ន្ធលូបានភ្ជាប់ទៅនិងការបង្ហូរចេញពីលំនៅដ្ឋាននានា ដែលមានសំណល់រាវចេញពីបង្គន់ ឬសំណល់ផ្ទះបាយជាដើម។ លូបង្ហូរទាំងនោះមិនបានហូរចូលទៅក្នុងប្រព... | geography |
តើបញ្ហាចម្បងៗចំពោះដីលើពិភពលោកមានអ្វីខ្លះ? | បញ្ហាចម្បងៗចំពោះដីលើពិភពលោកមានដូចជា៖ សំណឹកដីការបាត់បង់សារធាតុចិញ្ចឹមកំណថ្មបាយក្រៀម និងកង្វក់ដី
ដោយសារវត្តមានអំបិល ទឹក និងសារធាតុគីមីច្រើនហួសកម្រិត។ | geography |
ហេតុអ្វីបានជាត្រូវពង្រឹកផ្ទៃដីដាំដុះ? | បានជាត្រូវពង្រីកផ្ទៃដីដាំដុះ ព្រោះបច្ចុប្បន្នដីដែលដាំដុះមានមិនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំណីអាហាររបស់ប្រជាជនដែលកើតឡើងយ៉ាងលឿនបែបនេះ។ ដូចនេះគេត្រូវបង្កើនផ្ទៃដីដាំដុះ និងបង្កើនផ្ទៃដីដាំដុះ និងបង្កើនទិន្នផលដំណាំ។ | geography |
ដូចម្ដេចហៅថា “ បដិវត្តន៍បៃតង “? តើបដិវត្តន៍បៃតងមានឥទ្ធិពលដូចម្ដេចខ្លះ? | បដិវត្តន៍បៃតង គឺជាបំលែងលក្ខខណ្ឌផលិតកម្មកសិកម្ម ក្នុងន័យធ្វើអតិផលកម្មដែលកើតមានឡើងនៅប្រទេសកំពុងអភិវឌ្ឍនៅបណ្ដាឆ្នាំ ១៩៦០ និង ១៨៧០
ឥទ្ធពលនៃបដិវត្តន៍បៃតងមានពីរ គឺ
ក. ឥទ្ធពលវិជ្ជមាន
- បដិវត្តន៍បៃតងបង្កើតផលិតកម្មអាហារក្នុងកម្រិតមួយខ្ពស់អាចបំពេញតម្រូវការស្រូវនៅលើកពិភពលោក អាចរត់ទាន់ល្បឿនប្រជាជន
- បដិវត្តន៍បៃតងអាចបដិសេធចំពោះគំនិ... | geography |
តើប្រទេសឥណ្ឌាអាចបញ្ចប់គ្រោះអត់ឃ្លានបានយ៉ាងដូចម្ដេច? | ប្រទេសឥណ្ឌាអាចបញ្ចប់ពញរោះអត់ឃ្លានបាន ដោយអនុវត្តបដិវត្តន៍បៃតង នៅឆ្នាំ ១៩៨៨ ឥណ្ឌាផលិតស្រូវបាន៣ ដងលើសឆ្នាំ ១៩៦៦ហើយបានប្រែក្លាយពីប្រទេសធ្លាប់តែជួបប្រទះនឹងកង្វះខាតស្បៀង បានក្លាយទៅជាអ្នកនាំចេញស្រួវសាលីមួយយ៉ាងចម្លែក។ | geography |
តើរដ្ឋាភីបាលនិងប្រជាពលរដ្ឋត្រូវមានវិធានការដូចម្ដេច ដើម្បីឪ្យប្រទេសយើងស្ថិតក្នុងបរិស្ថានមួយបរិសុទ្ធ? | រដ្ឋាភិបាលនិងប្រជាពលរដ្ឋត្រូវមានវិធានការដូចម្ដេច ដើម្បីឪ្យប្រទេសយើងស្ថិតក្នុងបរិស្ថានមួយបរិសុទ្ធក្រោម៖
- ត្រូវប្រើប្រាស់ឥន្ធនៈដែលមានគុណភាពខ្ពស់អាជួយការបន្ថយកាបញ្ចេញផ្សែងពុល។
- ប្រើប្រាស់រថយន្ដទាំងឡាយដែលមិនបង្កឪ្យមានកង្វក់អាកាស
- ជៀងវាងបំរើបំរាស់គ្រឿងឆេះផូស៊ីលដូចជា ធ្យូថ្ម ប្រេងកាត ឧស័ន្មធម្មជាតិ ដែលបញ្ចេញជាតិសំអាតផ្សែង... | geography |
តើកង្វក់អាកាសបណ្ដាលឪ្យមានផលអាក្រក់អ្វីខ្លះ? | កង្វក់អាកាសបណ្ដាលឪ្យមានផលអាក្រក់អដូចជា៖
- ធ្វើឪ្យប៉ះពាល់សុខភាពមនុស្សតាមរយៈដង្ហើមដែលយើងស្រូបខ្យល់ចូលទៅសួត
- បន្ថយសមត្ថភាពឈាមក្នុងការចាប់យកអុកស៊ីសែន ជាហេតុបន្ដាលឪ្យមានការឈឺក្បាល វិលមុខ ក្អួតចង្អារ
- ករណីធ្ងន់ធ្ងរបំផុត គឺវាអាចមានការប៉ះពាល់ដល់បេះដូងនិងខួរក្បាល
- កម្ទេចធូលីអណ្ដែតក្នុងខ្យល់ អាចធ្វើឪ្យយើងមានជំងឺរលាកទងសួក ហឺត ... | geography |
តើគេអាចកម្រិតកង្វល់អាកាសបានដែរឬទេ? ដោយមធ្យោបាយណា? | គេអាចកម្រិតកង្វល់អាកាសបាន ដោយមធ្យោបាយដូចខាងក្រោម៖
- ត្រូវប្រើប្រាស់ឥន្ធនៈដែលមានគុណភាពខ្ពស់អាចជួយកាត់បន្ថយការបញ្ចេញផ្សែងពុល
- ប្រើប្រាស់រថយន្ដទាំងឡាយដែលមិនបង្កឪ្យមានកង្វក់អាកាស
- ជៀងវាងបំរើបំរាស់គ្រឿងឆេះផូស៊ីលដូចជា ធ្យូងថ្ម ប្រេងកាត ឧស្ម័នធម្មជាតិ ដែលបញ្ចេញជាតិស្ពាន់ធ័រ និងអាសូត
- ជ្រៀសវាងការដុតសំរាម ព្រោះការភាយឧស្ម័នចេ... | geography |
តើប្រភពសំខាន់ៗនៃកង្វក់អាកាសមានអ្វីខ្លះ? | ប្រភពលោកសំខាន់ៗនៃកង្វក់អាកាសបណ្ដាលមកពី យានយន្តទាំងឡាយ៥១% (កាបូនឌីអុកស៊ីត ស៊ុលផួ និងកម្ចេចល្អិតៗ អណ្ដែតក្នុងខ្យល់) ការដុតចម្អិតអាហារតាមផ្ទះ ១៦% ឧស្សាហកម្ម ១៤% សំរាម ៤% បន្ទុះភ្នំភ្លើងនិងភ្លើងឆេះព្រៃ ទាំងអស់នេះជាភ្នាក់ងារបំពុលអាកាស។ | geography |
តើកង្វក់អាកាសបណ្ដាលមកពីអ្វីខ្លះ? | កង្វក់អាកាសបណ្ដាលមកពី៖
កត្តាមនុស្ស
- កំណើនប្រជាជន
- ឧស្សាហកម្ម
- ទង្វើកសិកម្មដោយប្រើជីគីមីនិងថ្នាំសម្លាប់សត្វល្អិត
- បម្រើបម្រាស់យានយន្ដមិនបានត្រួត (មានផ្សែងខ្លាំងឪ្យត្រឹមត្រូវតាមបច្ចេកទេស...។
កត្តាធម្មជាតិ
- បន្ទុះភ្នំភ្លើង
- រញ្ជួយដី
- បាតុភូតភ្លើងឆេះព្រៃ...។ | geography |
តើឆ្នេរសមុទ្រកម្ពុជាយើងអនុគ្រោះ ដល់សកម្មភាពសេដ្ឋកិច្ចសំខាន់ៗផ្នែកណាខ្លះ? | ឆ្នេរសមុទ្រកម្ពុជាយើង អនុគ្រោះដល់សកម្មភាពសេដ្ឋកិច្ច សម្រាប់ផ្នែកទេសចរណ៍ គមនាគមន៍ដឹកជញ្ជូន ឧស្សាហកម្ម ពាណិជ្ជកម្ម...។ | geography |
ហេតុអ្វីបានជាប្រទេសឧស្សាហកម្មសម្រុកតាំងទីរោងចក្ររបស់ខ្លួននៅតំបន់ឆ្នេរ? ចូរពន្យល់និងបញ្ជាក់ដោយឧទាហរណ៍។ | បានជាប្រទេសឧស្សាហកម្មសម្រុកតាំងទីរោងចក្ររបស់ខ្លួននៅតំបន់ឆ្នេរ ព្រោះ៖
- នៅទីនោះគេបានរូបធាតុដើមមានតម្លៃថោក ដូចជាលោកកម្មសហរដ្ឋអាមេរិច ឬ អឺរ៉ុបបានចេញពីទីក្រុងរ៉ែមកឆ្នេរសមុទ្រវិញ
- សន្ដិភាពសុខផ្លូវសមុទ្រជាតិសារៈសំខាន់ខ្លាំងណាស់ សម្រាប់សេដ្ឋកិច្ចពិភពលោក។ ឆកជ្រោយខ្លះនៃសមុទ្រក្លាយជាច្រកយុទ្ធសាស្រ្ដសម្រាប់ដឹកជញ្ជូនពិសេសអ៊ីដ្រួក... | geography |
តើជំនួបរវាងចរន្តទឹកឡាប្រាដរ និង គុលស្រ្ទីម អូយ៉ាស៊ីវ៉ូ និងគូរ៉ូស៊ីវ៉ូ កើតមាននៅជប៉ុនខាងកើតមាននៅទីណា? មួយណាខ្លះជាចរន្ដទឹកក្ដៅ ហើយមួយណាខ្លះជាចរន្ដទឹកត្រជាប់? ហេតុអ្វីខ្លះបានជាតំបន់ជំនួយចរន្ដទឹកទាងនោះ មានអំណោយផលច្រើនដល់នេសាទ? | ជំនួបរវាងចរន្ដទឹក ឡាប្រាដរនិងគុលស្រ្ទីម អូយ៉ាងស៊ីវ៉ូ និងគូរ៉ូស៊ីវ៉ូ កើតមាននៅជប៉ុនខាងកើត។ ចរន្ដទឹកក្ដៅ គឺគុលស្រ្ទីម និងគូរ៉ូស៊ីវ៉ូ និង ចរន្ដទឹកត្រជាត់គឺ ឡាប្រាដរ និងអូយ៉ាស៊ីវ៉ូ។ បានជាតំបន់ជំនួបចរន្ដទឹកទាំងនោះ មានអំណាចផលច្រើនដល់នេសាទ ព្រោះនៅទីនោះសម្បូរប្លង់តុងដែលជាអាហារសំខាន់ៗរបស់ត្រីនិងសត្វសមុទ្រ ធ្វើឪ្យត្រីរស់នៅទីនោះកុ... | geography |
តើប្រភពនៃការបំពុលតំបន់ឆ្នេរមានអ្វីខ្លះ? | ប្រភពនៃការបំពុលតំបន់ឆ្នេរមាន៖
- បណ្ដុំរោងចក្រឧស្សាហកម្ម
- បណ្ដុំប្រជាជនរស់នៅកុះករ
- តំបន់ឆ្នេរជាតំបន់កសិកម្មអតិផល
- សកម្មភាពទេសចរណ៍...។ | geography |
តើគេអាចអភិរក្សធនធានសមុទ្រពិសេសសត្វនិងរុក្ខជាតិសមុទ្រដោយមធ្យោបាយណាខ្លះ? | គេអាចអភិរក្សធនធានសមុទ្រពិសេសសត្វនិងរុក្ខជាតិសមុទ្រដោយ៖
- ទាមទារបង្កើតច្បាប់អន្ដរជាតិកំណែតដែនសមុទ្រជាតិនិងអន្ដរជាតិ តាមរយៈច្បាប់នេះ ៣៦% នៃផ្ទៃសសមុទ្រត្រូវស្មើក្រោមការទទួលខុសត្រូវរបស់ប្រទេសនីមួយៗមួយក្នុងការងារអភិរក្សបរិស្ថាន។
- អង្គការមួយចំនួនរបស់សហប្រជាជាតិ (អ.ស.ប) បានបង្កើតកម្មវិធីអភិរក្សការពារពូជត្រី និងសត្វសមុទ្រប្រភ... | geography |
តើសកម្មភាពនេសាទខ្វះការទទួលខុសត្រូវ នាំកមនូវផលអាក្រក់អ្វីខ្លះ? | សកម្មភាពនេសាទខ្វះការទទួលខុសត្រូវនាំមកនូវផលអាក្រក់ ដូចខាងក្រោម៖
- ប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើការនេសាទទទួលផលប៉ះពាល់ជាងគេ គឺកម្មនេសាទកម្មកររោងចក្របាត់បង់ការងារ បាត់បង់ប្រាក់ចំណូល...។
- សហគ្រាននេសាទ សហគ្រាសឧស្សាហកម្មអាហារសម្រាប់មនុស្សនិងសត្វត្រូវផ្អាកសកម្មភាពឬឈប់ដំណើរការ។
- ប្រជានេសាទនៃប្រទេសក្រីក្រដែលមានចំនួន ៩៥% នៃអ... | geography |
តើបាតុភូតធម្មជាតិអែលនីញ៉ូនាំមកនូវផលប៉ះពាល់អ្វីខ្លះដល់ការនេសាទ? | ផលប៉ះពាល់មកពីបាតុភូតធម្មជាតិអែលនីញ៉ូគឺ វត្តមានអែលនីញ៉ូក្នុងតំបន់រារាំងខ្សែទឹកត្រជាក់មិនឪ្យងើបឡើងបាន ជាហេតុនាំឪ្យមច្ឆាជាតិនិងសត្វសមុទ្រផ្សេងៗខ្លះចំណីអាហារ។ បរិមាណត្រីក៏ថយចុះ ការនេសាទក៏មិនបានទទួលផលល្អ។ បាតុភូតនេះតែងកើតមានជាញឹកញាយរៀងរាល់ ៣ និង ៤ ឆ្នាំម្ដង។ | geography |
តើសមុទ្រ និងមហាសមុទ្រត្រូវរងនូវការបំពុលរាល់ថ្ងៃដោយសារអ្វីខ្លះ? | សមុទ្រនិងមហាសមុទ្រត្រូវរងនូវនូវការបំពុលរាល់ថ្ងៃដោយសារសកម្មភាពមនុស្ស និងកត្តាបាតុភូតធម្មជាតិ។ មនុស្សនិងបាតុភូតធម្មជាតិជាតួអង្គពីរដែលបង្ក្កាការវិនាសធនធានជលផលសមុទ្រ។ ជារឿយៗ គេសង្គេតឃើញថាបាតុភូតធម្មជាតិតែងកើតយូរៗម្ដង។ ផ្ទុយទៅវិញមនុស្សទេដែលបានបំផ្លាញជាប្រចាំតាមរយៈ ការចាប់ត្រីដោយខ្វះវិចារណញ្ញាណ និងបំពុលទឹកសមុទ្រដោយខ្វះមនសិកា... | geography |
តើវិវាទរវាងប្រទេសនេសាទធំៗកើតមាននៅតំបន់ណាខ្លះ? | វិវាទរវាងប្រទេសនេសាទធំៗកើតមាននៅតំបន់៖
- តំបន់អាត្លង់ទិចនិរតី
- តំបន់អាត្លង់ទិចភាគឦសាន
- តំបន់ប្រទេសហុងឌូរ៉ស
- តំបន់ប្រទេសម៉ារ៉ុក
- តំបន់សេនេកាល់
- តំបន់គូរីល។ | geography |
តើបញ្ហាសមុទ្របណ្ដាលមកពីមូលហេតុសំខាន់ៗអ្វីខ្លះ? | បញ្ហាសមុទ្របណ្ដាមកពីមូលហេតុសំខាន់ៗគឺ ការធ្វើអាជីវកម្មហួសហេតុលើមនុស្ស និងមហាសមុទ្រដែលជាបេតិកភណ្ឌរួមរបស់មនុស្សជាតិនៅលើភពផែនដី ការបំពុល និងបញ្ហាកង្វក់បរិស្ថាន។ | geography |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.