question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
ឆ្នាំ១៩៩២ប្រជាជនម៉ាលេស្យាមានប៉ុន្មានលាននាក់?ហើយឆ្នាំ ១៩៩៨មានប៉ុន្មានលាននាក់?
ឆ្នាំ១៩៩២ប្រជាជនម៉ាលេស៊ីមាន ១៤លាននាក់។ ឆ្នាំ ១៩៩៨មាន២១.៥០លាននាក់។
geography
មូលហេតុអ្វីដែលធ្វើអោយជនជាតិចិនមានឥទ្ធិពលខ្លាំងក្នុងម៉ាលេស៊ី?
បានជាជនជាតិចិនមានឥទ្ធិពលខ្លាំងនៅម៉ាលេស៊ី ដោយសារជនជាតិចិនមានតួនាទីក្នុងសេដ្ឋកិច្ច ពិសេសពាណិជ្ជកម្ម។
geography
តាមយោបល់របស់អ្នកប្រទេសមួយដែលមានទីតាំងដាច់ពីគ្នា តើមានផលវិបាកដូចម្តេចចំពោះប្រជាជន?
ប្រទេសមួយដែលមានទីតាំងដាច់ពីគ្នា លំបាកក្នុងការទំនាក់ទំនងគ្នាទៅមក។
geography
សាសនាអ្វីដែលធំជាងគេនៅសហព័ន្ធម៉ាលេស្យា?
នៅសហព័ន្ធម៉ាលេស្យាមានសាសនាអ៊ីស្លាមធំជាងគេ។
geography
បុរសគ្រប់លក្ខណ៍ត្រូវប្រកបដោយល្ខណៈប៉ុន្មានយ៉ាង? អ្វីខ្លះ?
បុរសដែលប្រកបដោយលក្ខណៈ ២៦ យ៉ាងហៅថាប្រុសគ្រប់លក្ខណ៌គឺៈ ១. ឧស្សាហ៍ខ្នះខ្នែងធ្វើការរៀនសូត្រមិនប្រកាន់ខ្លួន ២. មិនចេះលួចប្លន់កេងកិបឆរបោក ៣. មិនឈ្លានពានចំពោះកូនប្រពន្ធអ្នកដទៃ ៤. មិនរំភើបញាប់ញ័រ ភ័យអរផ្តេសផ្តាស ៥. មិនកុហកភូតភរ ឲលើសពីការពិត ៦. មិននិយាយត្រាប់ឲអៀនខ្មាស់ ៧ . បានឮដំណឹងហើយវិនិច្ឆ័យសិន ទើបជឿជាក្រោយ ៨. ធ្វើការមិនរួសរ...
geography
ស្ត្រីគ្រប់លក្ខណ៍ត្រូវប្រកបដោយល្ខណៈប៉ុន្មានយ៉ាង? អ្វីខ្លះ?
ស្រ្តីដែលប្រកបដោយលក្ខណៈ៣១យ៉ាងហៅថាស្រីគ្រប់លក្ខណ៍ៈ ១. មិនចេះអេចអូចនិយាយដើមគេ។ ២. ចេះគួរសមក្រោកទទួលមាតាបិតានិងស្វាមី។ ៣. ដឹងគុណ តបគុណ មាតាបិតាញាតិសន្តាន ទាំងពីរខាង។ ៤. មិនចេះដេកថ្ងៃ។ ៥. មិនភ្លីភ្លើភ្លេចមុខភ្លេចក្រោយ។ ៦. ចេះថែទាំរបស់ទ្រព្យ។ ៧. មិនផិតក្បត់ស្វាមី។ ៨. មិនចេះប្រច័ណ្ឌស្វាមី។ ៩. គ្មានកលមាយា។ ១០. មិនរំសាយសក់ឲគេឃ...
geography
ចូរបង្ហាញពីរង្វាស់រង្វាល់ខ្មែរ។
ក. រង្វាស់ប្រវែង ១២ ធ្នាប់ = ១ ចំអាម ២ ចំអាម = ១ ហត្ថ ១ ព្យាម = ៤ ហត្ថ ២០ ព្យាម = ១ សិន ៤០០ សិន = ១ យោជន៍ ខ. រង្វាស់ចំណុះ (ស្រូវ) ១ កន្តាំង = ២ កូនល្អី ១ តៅ = ២ កន្តាំង ១ ថាំង = ២ តៅ គ. រង្វាស់ទម្ងន់ ១ ជី = ១០ ហ៊ុន ១ ដំឡឹង = ១០ ជី ១ នាលិ = ១៦ ដំឡឹង (៦០០ក្រាម) ១ ចុង = ៥០ នាលិ (៣០ គ.ក្រ) ១ ហាប = ២ ចុង ឃ. រង្វាស់ផ្លែឈើ ១ ...
geography
តើរបៀបសំពះខ្មែរមានប៉ុន្មានយ៉ាង? ចូរពន្យល់ពីរបៀបសំពះនីមួយៗ។
របៀបសំពះខ្មែរមាន៥គឺ៖ ១.កម្ពស់ត្រឹមទ្រូង៖ សម្រាប់សំពះ វ័យ ឋានៈស្មើគ្នា ឬ មិត្តភក្តិ។ ២.កម្ពស់ត្រឹមមាត់៖ សម្រាប់សំពះ វ័យចាស់ជាង ឋានៈធំជាង ឬ ចៅហ្វាយនាយ។ ៣.កម្ពស់ចុងច្រមុះ៖ សម្រាប់សំពះ មាតាបីតា ជីដូនជីតា ឬ គ្រូបាអាចារ្យ។ ៤.កម្ពស់ត្រឹមចិញ្ចើម៖ សម្រាប់សំពះ ព្រះមហាក្សត្រ ព្រះសង្ឃ ឬ វត្ថុស័ក្តិសិទ្ធិ សក្ការៈ។ ៥.កម្ពស់ចិញ្ចើមឡើ...
geography
បុព្វបុរសខ្មែរតែងប្រៀនប្រដៅយើងឱ្យចាប់អារម្មណ៍លើគុណ ៦ យ៉ាង គឺគុណអ្វីខ្លះ?
បុព្វបុរសខ្មែរតែងប្រៀនប្រដៅយើងឱ្យចាប់អារម្មណ៍លើគុណ ៦ យ៉ាងគឺ៖ ១-គុណឪពុករួមមានឪពុកបង្កើត ឪពុកក្មេក ឪពុកចិញ្ចឹម អាណាព្យាបាលប្រុស។ ២-គុណម្ដាយរួមមានម្ដាយបង្កើត ម្ដាយក្មេក ម្ដាយចិញ្ចឹម អាណាព្យាបាលស្រី។ ៣-គុណបងគុណព្រះមហាក្សត្រ គុណអ្នកដឹកនាំ ដែលឃុំគ្រងរក្សាយើង។ ៤-គុណគ្រូបាធ្យាយដែលបានផ្ដល់ចំណេះដឹងសព្វសារពើស្របតាមគតិបណ្ឌិតរបស់យើ...
geography
តើអ្វីទៅជានីតិរដ្ឋ? តើប្រទេសមាននីតិរដ្ឋ មានលក្ខណៈសំខាន់ៗប៉ុន្មានយ៉ាង? អ្វីខ្លះ?
នីតិរដ្ឋជារដ្ឋ ឬ ប្រទេសដែលប្រកាន់យកច្បាប់ជាគោល។ ប្រទេសមាននីតិរដ្ឋមានលក្ខណៈសម្គាល់បួនយ៉ាងគឺ: - រដ្ឋអំណាចមានគតិយុត្តិធម៌: (ប្រកាន់យុត្តិធម៌ស្របឆន្ទៈរាស្ត្រ)។ - ការអនុវត្តច្បាប់គិតពីសិទ្ធិពលរដ្ឋ: (ទាក់ទងសេរីភាណ ;មានឧត្តម-គតិបម្រើប្រយោជន៍រាស្ត្រ មានស្ថាប័នទ្រង់មិនបំបិទសិទ្ធិតវ៉ា)។ - ប្រព័ន្ធយុត្តិធម៌: (ការផ្សព្វផ្សាយច្...
geography
គំនិតទស្សនវិជ្ជា មានលក្ខណៈពិសេសប៉ុន្មានយ៉ាង? អ្វីខ្លះ? ចូរបញ្ជាក់គំនិតទាំងនោះ។
គំនិតទស្សនវិជ្ជា មានលក្ខណៈពិសេសពីរយ៉ាងគឺ៖ ក. គំនិតរិះគិត ខ. គំនិតអធ្យាស្រ័យ ក.គំនិតរិះគិត៖ជាគំនិតដែលព្យួរទុកសិននូវវិនិច្ឆ័យ ដើម្បីទុកពេលពិចារណា។ ជាគំនិតមួយ ដែលមិនទទួលស្គាល់ភ្លាមៗនូវការមួយដោយពុំបានគិតពិចារណានោះឡើយ។ ក.គំនិតអធ្យាស្រ័យ៖ជាគំនិតដែលមិនចាត់ទុកថា មានតែខ្លួនម្នាក់ឯងទេដែលត្រូវ ហើយគំនិតគេឯងដទៃទៀតក៏ត្រូវដែរ ជាគំនិត...
geography
ពាក្យថា "បាត់បង់អត្តសញ្ញាណជាតិ" មានន័យដូចម្តេច? តើកត្តាអ្វីខ្លះដែលធ្វើឱ្យបាត់បង់អត្តសញ្ញាណជាតិ?
ពាក្យថា "បាត់បង់អត្តសញ្ញាណជាតិ" មានន័យថា៖ បាត់បង់លក្ខណៈសម្គាល់របស់ជាតិមួយ ពោលគឺ បាត់បង់ប្រវត្តិសាស្ត្រទឹកដី ជាតិកំណើត ភាសា វប្បធម៍ ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈ មនោសញ្ចេតនា រួមរបស់ជាតិ។ កត្តាដែលបណ្តាលឱ្យបាត់បង់អត្តសញ្ញាណជាតិមានពីរគឺ៖ ១. កត្តាខាងក្រៅ៖ - ការហូរចូលនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់.... របស់បរទេសច្រើន។ - បរទេ...
geography
ក្នុងសហព័ន្ធម៉ាលេស្យាមានជនជាតិសំខាន់ៗអ្វីខ្លះ?
ក្នុងសហព័ន្ធម៉ាលេស្យាមានជនជាតិម៉ាលេ ៦១.៧% ឥណ្ឌា ៨.១% ចិន ២៩.៧%។
geography
ទីក្រុងកូឡាឡុំពួមានទីតាំងស្ថិតនៅត្រង់ណា?
ទីក្រុងកូឡាឡុំពួមានទីតាំងស្ថិតនៅលើឧបទ្វីបម៉ាលេស៊ី (ម៉ាលេស៊ីខាងលិខ)។
geography
រាជធានីកូឡាឡុំពួ មានទិដ្ឋភាពដូចម្តេច?
រាជធានីកូឡាឡុំពួ ស្អាតតែចង្អៀត។
geography
សហព័ន្ធម៉ាលេស្យាមានរបាយប្រជាជនដូចម្តេច? ម៉ាលេស្យាប៉ែកខាងណាមានដង់ស៊ីតេខ្ពស់?
របាយប្រជាជនសហព័ន្ធម៉ាលេស្យាមានមិនស្មើរគ្នាទេតាមតំបន់។ ម៉ាលេស្យាខាងលិខមានដង់ស៊ីតេប្រជាជនខ្ពស់។
geography
រ៉ែសំខាន់ៗនៅសហព័ន្ធម៉ាលេស្យាមានអ្វីខ្លះ?
រ៉ែសំខាន់ៗនៅសហព័ន្ធម៉ាលេស្យាមាន សំនប៉ាហាំង ដែក បុកស៊ីត ប្រេងកាត ឧស្ម័នធម្មជាតិ។
geography
ហេតុបានជាសហព័ន្ធម៉ាលេស៊ីសំបូរព្រៃឈើ និងសត្វព្រៃ?
បានជាសហព័ន្ធម៉ាលេស្យាសំបូរព្រៃឈើ និងសត្វព្រៃដោយសារអាកាសធាតុក្តៅសើម ដែលប្រហាក់ប្រហែលនិងអាកាសធាតុអេក្វាទ័រ។
geography
ហេតុអ្វីបានជាសហព័ន្ធម៉ាលេស្យាសំបូរភ្លៀងពេញមួយឆ្នាំ?
បានជាសហព័ន្ធម៉ាលេស្យាសំបូរភ្លៀងពេញមួយឆ្នាំព្រោះប្រទេសនេះ - ស្ថិតនៅក្បែរអេក្វាទ័រ - ជាកោះ - ស្ថិតនៅក្រោមឥទ្ធិពលអាកាសធាតុសមុទ្រ និងឥទ្ងិពលខ្យល់មូសុង។
geography
តើដំនាំអ្វីខ្លះសំខាន់ជាងគេនៅម៉ាលេស្យា?
ដំនាំដែលសំខាន់ជាងគេនៅម៉ាលេស្យាគឺដំនាំដូងប្រេង។
geography
ឧស្សាហកម្មធុនស្រាលរបស់ម៉ាលេស្យាមានអ្វីខ្លះ? ធុនធ្ងន់?
ឧស្សាហកម្មធុនស្រាលម៉ាលេស៊ីមានៈ រោងចក្រផលិតជ័រ ក្តារបន្ទះ បារី។ ឧស្សាហកម្មធុនធ្ងន់មានៈ រោងចក្រស្លដែក រោងចក្រផលិតគ្រឿងយន្ត សំនង់នាវា រោងចក្រស៊ីម៉ង់។
geography
តើជញ្ជីងពាណិជ្ជកម្មមានតុល្យភាពដែរឬទេ? ហេតុអ្វី?
ជណ្ជីងពាណិជ្ជកម្មម៉ាលេស្យាមានតុល្យភាពចាប់ពីឆ្នាំ ១៩៩៣មក ព្រោះលំនាំចេញច្រើនជាងលំនាំចូល។
geography
ហេតុអ្វីបានជាជនជាតិលម៉ាលេមិនចិញ្ជឹមជ្រូក?
ជនជាតិម៉ាលេមិនចិញ្ចឹមជ្រូកព្រោះដោយហេតុសាសនាដែលហាមប្រាមមិនអោយអ៊ីស្លាមសាសនិកបរិភោគសាច់ជ្រួក។
geography
គេថាប្រទេសសិង្ហបុរីមានប្រជាជនក្រុង១០០%។ ហេតុអ្វី?
បានជាគេថាប្រទេសសិង្ហបុរីមានប្រជាជនក្រុង ១០០% ព្រោះប្រទេសសិង្ហបុរីគឺជាទីក្រុងមួយប៉ុននោះ។
geography
តើសិង្ហបុរីនៅក្រោមអាណានិគមរបស់ប្រទេសណា?
ប្រទេសសិង្ហបុរីធ្លាប់នៅក្រោមអាណានិគមរបស់ប្រទេសអង់គេ្លស។
geography
តើសិង្ហបុរីមានប្រជាជនប៉ុន្មាននាក់ និងដង់ស៊ីតេដូចម្តេច?
សិង្ហបុរីមានប្រជាជន ៣.០៥លាន់នាក់ឆ្នាំ១៩៩៨ និងដង់ស៊ីតេ ៤៩២៩នាក់ក្នុងមួយគីឡូម៉ែការ៉េ។
geography
ភាសាអ្វីខ្លះដែលគេប្រើនៅសិង្ហបុរី?
ភាសាដែលគេប្រើនៅសិង្ហបុរីមានៈ អង់គ្លេស ចិន ម៉ាលេ និងភាសាដើមតាមិល។
geography
ចូរនិយាយពីសមាសភាពប្រជាជនសិង្ហបុរី?
សមាសភាពប្រជាជនសិង្ហបុរីមាន ចិន ម៉ាលេ ឥណ្ឌា និងជនជាតិដទៃទៀត។
geography
តើពួកអ្នកមិនគោរពសាសនាមានប៉ុន្មានភាគរយ?
ពួកអ្នកនិយមមិនគោរពសាសនាមាន ១៤.៥%។
geography
រៀបរាប់អ្នកគោរពសាសនានានៅសិង្ហបុរី។
សិង្ហបុរីមានអ្នកគោរពសាសនាព្រះពុទ្ធ គ្រិស្ត អ៊ីស្លាម តាវ ហិណ្ឌូ។
geography
ហេតុអ្វីបានជារដ្ឋាភិបាលសិង្ហបុរីធ្វើនយោបាយទប់ស្កាត់កំនើនប្រជាជន?
បានជារដ្ឋាភិបាលសិង្ហបុរីធ្វើនយោបាយទប់ស្កាត់កំនើនប្រជាជន ដើម្បីផ្តល់អត្ថប្រយោជន៍ជាច្រើនដល់គ្រួសារមានកូនតិច។
geography
កត្តាអ្វីខ្លះដែលធ្វើអោយប្រទេសសិង្ហបុរីសំបូរព្រៃឈើ?
កត្តាដែលធ្វើអោយប្រទេសសិង្ហបុរីសំបូរព្រៃឈើគឺ កំដៅសំនើម។
geography
ហេតុអ្វីបានជាប្រទេសសិង្ហបុរីមានភ្លៀងច្រើន?
បានជាប្រទេសសិង្ហបុរីមានភ្លៀងច្រើន ព្រោះមានទីតាំងនៅជិតអេក្វាទ័រ។
geography
ចូរនិយាយពីភាពអនុគ្រោះរបស់អាកាសធាតុសិង្ហបុរី?
អាកាសធាតុសិង្ហបុរីសំបូរកំដៅ និងសំនើមអនុគ្រោះដល់ការលូតលាស់នៃព្រៃឈើ។
geography
សណ្ធានដីរដ្ឋសារ៉ាវ៉ាក់ និងសាបាមាទំរង់ដូចម្តេច?
សណ្ធានដីរដ្ឋសារ៉ាវ៉ាក់ពីឆ្នេរទៅព្រំដែនឥណ្ឌូនេស៊ីសណ្ឌាដីងើបឡើងជាបីផ្នែក។
geography
តើប្រទេសសិង្ហបុរីបានទទួលខ្យល់មូសុងដែរឬទេ?
ប្រទេសសិង្ហបុរីបានទទួលឥទ្ធិពលអាកាសធាតុអេក្វាទ័រពង្រឹងដោយខ្យល់មូសុង។
geography
ប្រទេសសិង្ហបុរីជាកោះឬដីគោក?
ប្រទេសសិង្ហបុរីជាដីកោះ។
geography
ប្រទេសសិង្ហបុរីស្ថិតនៅក្បែរត្រូពិច ឬអេក្វាទ័រ?
ប្រទេសសិង្ហបុរីស្ថិតនៅក្បែរអេក្វាទ័រ។
geography
ហេតុអ្វីបានជារដ្ឋាភិបាលសិង្ហបុរីបង្កើតនិងថែរក្សាបរិស្ថានថ្មី?
បានជារដ្ឋាភិបាលសិង្ហបុរីបង្កើត និងថែរក្សាបរិស្ថានថ្មី ព្រោះដើម្បីទាក់ទាញទេសចរណ៍។
geography
អាកាសធាតុប្រទេសសិង្ហបុរីមានលក្ខណៈដូចម្តេច?
ប្រទេសសិង្ហបុរីមានលក្ខណៈក្តៅសើម។ សីតុណ្ហភាពមធ្យមប្រចាំឆ្នាំ ២៦C កំពស់ទឹកប្រចាំឆ្នាំ ២.៣៥២ម៉ែត។
geography
ប្រទេសិង្ហបុរីមានទីតាំងនៅត្រង់ណា?
ប្រទេសសិង្ហបុរីជាកោះតាំងនៅត្រង់ចុងខាងត្បូងនៃឧបទ្វីបម៉ាលេស្យា។
geography
តើប្រទេសណាខ្លះ ជាដៃគូរពាណិជ្ជកម្មរបស់ម៉ាលេស៊ី?
ដៃគូពាណិជ្ជកម្មរបស់សហព័ន្ធម៉ាលេស៊ីមានប្រទេសអាមេរិច ចិន ឥណ្ឌា អូស្រ្តាលី ជប៉ុន អាឡឺម៉ង់ និងប្រទេសជាសមាជិកអាស៊ាន។
geography
តើសេដ្ឋកិច្ចប្រទេសម៉ាលេស្យាពឹងផ្អែកលើវិស័យអ្វីខ្លះ?
សេដ្ឋកិច្ចប្រទេសម៉ាលេស្យាពឹកផ្អែកលើវិស័យកសិកម្ម និងឧស្សាហកម្ម។
geography
តើបរិស្ថានម៉ាលេស្យាស្ថិតក្នុងស្ថានភាពដូចម្តេច?
ដោយសារការយកចិត្តទុកដាក់របស់រដ្ឋាភិបាលម៉ាលេស្យា បរិស្ថានប្រទេសម៉ាលេស្យាស្ថិតនៅក្នុងប្រក្រតីភាពឡើងវិញ។
geography
នៅឆ្នាំណារដ្ឋាភិបាលម៉ាលេស្យាចាប់ត្រួតពិនិត្យរថយន្តប្រើប្រេងម៉ាស៊ូត?
រដ្ឋាភិបាលម៉ាលេស៊ីាចាប់ផ្តើមត្រួតពិនិត្យរថយន្តប្រើប្រាស់ប្រេងម៉ាស៊ូតនៅឆ្នាំ ១៩៩៤។
geography
តើទេសចរនៅប្រជាទេសម៉ាលេស៊ីមានប្រភពមកពីប្រទេសណាខ្លះ?
ទេសចរបរទេសដែលបានចូលមកទស្សនាម៉ាលេស្យាមកពីអាព្រិច អូស្ត្រាលី ឥណ្ឌា ជប៉ុន អង់គ្លេស ហុងកុង អាមេរិច បារាំង។
geography
តើចំនួនទេសចរចូលមកទស្សនាម៉ាលេស្យាក្នុងឆ្នាំ ១៩៩៤ មានប៉ុន្មាននាក់?
នៅឆ្នាំ ១៩៩៤ ម៉ាលេស្យាទទួលទេសចរបាន ៧.២លាននាក់។
geography
សិង្ហបុរីនៅដាច់ពីឥណ្ឌូនេស៊ី និងឧបទ្វីបម៉ាលេស្យាដោយសារអ្វី?
ប្រទេសសិង្ហបុរីនៅដាច់ពីឥណ្ឌូនេស៊ី និងឧបទ្វីបម៉ាលេស្យាដោយសារច្រកម៉ាឡាកា ឬច្រកសិង្ហបុរី និងច្រកយោហូ។
geography
ឧស្សាហកម្មអ្វីខ្លះមានកំនើនខ្ពស់?
ឧស្សាហកម្មដែលមានកំនើនខ្ពស់មានគ្រឿងចក្រ សង្ហារឹម ក្រដាស ម្ហូបអាហារ ភេសជ្ជៈ ប្លាស្ទិច ម៉ាស៊ីនត្រជាក់ សំភារៈកំព្យូទ័រ ត្រាក់ទ័រ សំភារដឹកជញ្ជូន ចំរាញ់ប្រេងកាត ឧស្ម័ន..។
geography
សហព័ន្ធម៉ាលេស្យាមានទីតាំងនៅត្រង់ណានៃទ្វីបអាស៊ី?
សហព័ន្ធម៉ាលេស្យាមានទីតាំងស្ថិតនៅអាស៊ីអាគ្នេយ៍។
geography
ក្នុងវិស័យទេសចរណ៍ឥណ្ឌូនេស៊ីមានសក្តានុពលកំរិតណា?
ប្រទេសឥណ្ឌូនេស៊ីមានសក្តានុពលយ៉ាងខ្លាំងក្នុងវិស័យទេសចរណ៍។ រដ្ឋាភិបាលខឹតខំធ្វើសហប្រតិបត្តិការជាមួយអន្តរជាតិក្នុងការពង្រីករមណីដ្ឋាននានាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ ក្នុងឆ្នាំ ១៩៩៣ មានទេសចរណ៍ចំនួន ៣ ០៦៤ ១៣៨នាក់ និងទទួលបានប្រាក់ចំនូលចំនួន ៣៩៥៩.៥លានដូល្លា។
geography
ប្រទេសថៃមានធនធានរ៉ែច្រើនដែរឬទេ? តំបន់ណាសំបូរធនធានរ៉ែច្រើនជាងគេ?
ប្រទេសថៃមានរ៉ែបង្គួរ។ ធនធានរ៉ែសំខាន់ៗមានសំនប៉ាហាំង និងតង់ស្តែន។ តំបន់ដែលសំបូររ៉ែជាងគេគឺមាននៅភូមិភាគខាងជើង ដូចជាប្រេងកាត ធ្យូងថ្ម ផូស្វាត បុកស៊ីត មាស សង្ក័សី ទង់ដែង។
geography
ប្រទេសថៃមានព្រំប្រទល់ជាប់នឹងប្រទេសណាខ្លះ?
ប្រទេសថៃមានព្រំប្រទល់ៈ - ខាងកើតជាប់នឹងប្រទេសកម្ពុជា និងឡាវ - ខាងត្បួងជាប់នឹងឈូងសមុទ្រថៃ និងប្រទេសម៉ាលេស៊ី - ខាងលិច និងខាងជើងជាប់នឹងប្រទេសមីយ៉ានម៉ា។
geography
គោលការណ៍ផ្សេងៗរបស់អាស៊ានក្រោយបានបង្កើតឆ្នាំ ១៩៦៧មានអ្វីខ្លះ?
គោលការណ៍ផ្សេងៗរបស់អាស៊ានមានៈ - ការបង្កើតតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹតភាព - ការបង្កើតសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ - ការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន - ការបង្កើតវេទិកាតំបន់អាស៊ាន។
geography
ជាដំបូងអាស៊ានបង្កើតឡើងដោយប្រទេសណាខ្លះ? នៅទីណា? នៅថ្ងៃខែឆ្នាំណា?
អាស៊ានត្រូវបានចុះហត្ថលេខាបង្កើតឡើងដោយប្រទេស ៥ នៅទីក្រុងបាងកក ដែលរួមមានប្រទេស ឥណ្ឌូនេស៊ី ម៉ាលេស៊ី ភីលីពិន សិង្ហបុរី និងថៃ កាលពីថ្ងៃទី ៨ ខែសីហាឆ្នាំ ១៩៦៧។
geography
អាស៊ានមានន័យដូចម្តេច?
អាស៊ានមានន័យថា “សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍” ហៅកាត់ថា ASEAN “Association of South East Asia Nation”។
geography
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មានប៉ុន្មានប្រទេស?
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មាន១០ប្រទេស។
geography
ហេតុអ្វីបានជាពាណិជ្ជកម្មក្រៅប្រទេសកម្ពុជាមានឱនភាពជានិច្ចកាល?
ព្រោះផលិតផលក្នុងស្រុកនៅខ្សោយ នាំអោយមានការនាំចូលលើសការនាំចេញ។
geography
សព្វថ្ងៃប្រទេសកម្ពុជានាំចេញ និងនាំចូលផលិតផលអ្វីខ្លះ?
សព្វថ្ងៃប្រទេសកម្ពុជាៈ - នាំចេញដូចជា កសិផល (ពោត សណ្តែក កៅស៊ូ..) សំលៀកបំពាក់។ - នាំចូល ប្រេងឥនន្ធ បារី គ្រឿងយន្ត..។
geography
តើយើងអាចអភិវឌ្ឃន៍វិស័យទេសចរណ៍បានដែរឬទេ?
យើងអាចអភិវឌ្ឃវិស័យទេសចរណ៍បានដោយរៀបចំអោយមានសន្តិសុខ និងបរិស្ថានបានល្អ។
geography
ចំនួនអ្នកទេសចរណ៍ដែលបានមកទស្សនាប្រទេសកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ មានកំនើនដែរឬទេ?
ចំនួនអ្នកទេសចរណ៍ដែលបានមកទស្សនាប្រទេសកម្ពុជាឆ្នាំ ១៩៩៦ មានកំនើនលើសពីឆ្នាំ ១៩៩៥។
geography
តើប្រទេសកម្ពុជាសំបូរតំបន់ទេសចរណ៍ដែរឬទេ?
ប្រទេសកម្ពុជាសំបូររមណីដ្ឋានទេសចរណ៍ ដូចជា ទឹកជ្រោះ ព្រៃព្រឹក្សា បឹងឆ្នេរសមុទ្រ ប្រាសាទបុរាណ សារមន្ទីរជាតិ។
geography
ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អោយបានចំនួនច្រើនយើងត្រូវរៀបចំបរិស្ថានប្រទេសជាតិយ៉ាងដូចម្តេច?
ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អោយបានចំនួនច្រើន យើងត្រូវរៀបចំបរិស្ថានរបស់ប្រទេសយើងអោយបានល្អ ទាំងបរិស្ថានធម្មជាតិ ទាំងបរិស្ថានសង្គម។
geography
ហេតុអ្វីបានជាគេចាត់ទុកវិស័យទេសចរណ៍ជាឧស្សាហកម្មមួយប្រភេទដែរ?
បានជាគេចាត់ទុកវិស័យទេសចរណ៍ជាឧស្សាហកម្មមួយប្រទេសដែរ ព្រោះទេសចរណ៍រកចំនូលបានច្រើនដូចឧស្សាហកម្មដែរ។
geography
អាកាសយានដ្ឋានអន្តរជាតិនៃប្រទេសកម្ពុជា មាននៅកន្លែងណាខ្លះ?
អាកាសយានដ្ឋានអន្តរជាតិនៃប្រទេសកម្ពុជាមាននៅពោធិ៍ចិនតុង និងសៀមរាប។
geography
កំពុងផែសមុទ្រកម្ពុជាមាននៅកន្លែងណាខ្លះ?
កំពង់ផែសមុទ្រនៅប្រទេសកម្ពុជាមានកំពង់ផែក្រុងព្រះសីហនុ កំពង់ផែរាម កំពង់ផែកោះកុង។
geography
នៅកម្ពុជាផ្លូវទឹកណាខ្លះអាចធ្វើនាវាចរណ៍បាន?
នៅកម្ពុជាផ្លូវទឹកដែលអាចធ្វើនាវាចរណ៍បាន តាមទន្លេមេគង្គពីក្រចេះទៅដល់សមុទ្រ តាមទន្លេសាប បឹងទន្លេសាត ទន្លេបាសាក់ និងដៃទន្លេខ្លះទៀត។
geography
ផ្លូវគោកប្រទេសយើងចែកចេញជាផ្លូវអ្វីខ្លះ?
ផ្លូវគោកប្រទេសយើងចែកចេញជាៈ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវរុក្ខបាល និងផ្លូវលំ។
geography
តើគមនាគមន៍ប្រទេសកម្ពុជាមានប៉ុន្មានប្រភេទ?
គមនាគមន៍ប្រទេសកម្ពុជាមាន៣ប្រភេទគឺៈ ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។
geography
សព្វថ្ងៃវិស័យឧស្សាហកម្មយើងមានកំរិតរីកចំរើនបែនណា? ស្មើកំរិតអភិវឌ្ឃន៍កាលពីមុនសង្គ្រាមហើយឬនៅ?
វិស័យឧស្សាហកម្មប្រទេសយើងសព្វថ្ងៃមានការលូតលាស់មួយកំរិត ប៉ុន្តែមិនទាន់សម័យមុនឆ្នាំ ១៩៧០នៅឡើយ។
geography
សិប្បកម្ម និងឧស្សាហកម្មខុសគ្នាយ៉ាងដូចម្តេច?
សិប្បកម្ម និងឧស្សាហកម្មខុសគ្នាដោយៈ - សិប្បកម្មៈ ប្រើកំលាំងមនុស្សតិចគ្មានម៉ាស៊ីន ឬម៉ាស៊ីនពាក់កណ្តាលស្វ័យប្រវត្តិ ដែលនាំអោយផលិតផលទទួលបានតិចតួច និងគុណភាពទាប។ - ឧស្សាហកម្មៈ ប្រើកំលាំងមនុស្សច្រើន និងមានជំនួយកំលាំងម៉ាស៊ីន (ស្វ័យប្រវត្តិ) ផលិតបានច្រើន និងគុណភាពខ្ពស់។
geography
តើសប្បកម្មមានសារៈសំខាន់អ្វីខ្លះក្នុងសង្គម សេដ្ឋកិច្ចយើងបច្ចុប្បន្ន?
ក្នុងសង្គមសេដ្ឋកិច្ចយើងបច្ចុប្បន្ន សិប្បកម្មនៅតែមានសារៈសំខាន់ជានិច្ច ដោយផលិតសំភារៈផ្សេងៗ បំរើតំរូវការក្នុងស្រុក និងផ្គត់ផ្គង់ការងារអោយប្រជាពលរដ្ឋបានមួយចំនួនដែរ។
geography
តើសប្បកម្មអ្វីខ្លះកំពុងដំណើរការសព្វថ្ងៃ?
សិប្បកម្មដែលកំពុងដំនើរការសព្វថ្ងៃ មានសិប្បកម្មតំបាញហូលផាមួង សិប្បកម្មក្អមឆ្នាំង សិប្បកម្មគ្រឿងឈើ សិប្បកម្មគ្រឿងលោហៈ..
geography
នៅពេលឧស្សហកម្មរីកលូតលាស់ខ្លាំង តើសិប្បកម្មត្រូវបញ្ឃប់សកម្មភាពដោយឯកឯងឬទេ? ព្រោះអ្វី?
ទោះបីមានការប្រកួតប្រជែងពីផលិតផលឧស្សាហកម្ម ក៏សិប្បកម្មយើងខ្លះនៅតែមានសកម្មភាពជាប្រក្រតីនៅឡើយដែរ ព្រោះឧស្សាកម្មពុំអាចធ្វើកើតដូចជាគ្រឿងចំលាក់ តំបាញហូល ផាមួង..។
geography
ចូរប្រៀបធៀបកំពស់ទឹកភ្លៀងប្រចាំឆ្នាំនៅប្រទេសថៃ និងប្រទេសកម្ពុជា។
ប្រៀបធៀបកំពង់ទឹកភ្លៀងប្រចាំឆ្នាំរវាង កម្ពុជា ថៃ - របបខ្យល់មូសុង - របបខ្យលមូសុង - មានទំនាក់ទំនងនិងសណ្ធានដី- មានទំនាក់ទំនងនឹងសណ្ធានដី - កំពស់ទឹកភ្លៀងមិនស្មើគ្នា- មិនស្មើគ្នាតាមតំបន់ទេ - ធ្នូ ឧសភា ១៨០មីលីម៉ែត (ភ្នំពេញ) - ឧសភា ២៣៨មីលីម៉ែត - ឧសភា វិច្ឆកា ១២១៧មីលីម៉ែត (ភ្នំពេញ) - សីហា ១៦៦មីលីម៉ែត (បាងកក)
geography
នៅប្រទេសថៃ តើភូមិភាគណាទទួលទឹកភ្លៀងច្រើនជាងគេ?
នៅប្រទេសថៃភូមិភាគដែលទទួលទឹកភ្លៀងច្រើនជាងគេគឺចំនោតខ្ពង់រាបនគរាជ។
geography
ចូររាប់ផ្លូវទឹកសំខាន់ៗ ដែលមាននៅក្នុងប្រទេសថៃ?
ផ្លូវទឹកសំខាន់នៅថៃគឺ ទន្លេថាជីន ទន្លេចៅផ្រះយ៉ា។ ទន្លេចៅផ្រះយ៉ា មានដៃ៣ គឺទន្លេណយ ទន្លេចៅផ្រះយ៉ាខ្លូនឯង និងទន្លេលពបុរី។ ទន្លេមេគង្គជាព្រំដែនរួមជាមួយប្រទេសឡាវ។
geography
ឈូងសមុទ្រណាខ្លះជាប់នឹងប្រទេសថៃ?
ឈូងសមុទ្រដែលជាប់នឹងប្រទេសថៃមាន ឈូងសមុទ្រថៃ និងឈូងសមុទ្របេងកាល់។
geography
ដំនឹកជញ្ជូនក្នុង និងក្រៅប្រទេសឈានដល់កំរិតណានៅឥណ្ឌូនេស៊ី?
នៅប្រទេសឥណ្ឌូនេស៊ី ផ្នែកដឹកជញ្ជួនទាំងក្នុង និងក្រៅប្រទេសមានសកម្មភាពខ្លាំងក្លា ដោយប្រព្រឹត្តទៅតាមនាវាសមុទ្រ ក្រុមហ៊ុនអាកាសចរណ៍ពីរសំរាប់ហោះហើរក្នុងនិងក្រៅប្រទេស។ ចំពោះផ្លូវគោកប្រទេសនេះមានផ្លូវថ្នល់ប្រវែង ២៥០ ៣១៤ គីឡូម៉ែត និងផ្លូវដែក ៦៥៨គីឡូម៉ែត។
geography
ក្រោយឯករាជ្យ តើឧស្សាហកម្មឥណ្ឌូនេស៊ីមានស្ថានភាពដូចម្តេច?
ក្រោយឯករាជ្យឧស្សាហកម្មឥណ្ឌូនេស៊ីមានការលូតលាស់។
geography
នៅឥណ្ឌូនេស៊ីសាសនាអ្វីធំជាងគេ ហើយភាសាផ្លូរការឈ្មោះអ្វី?
នៅឥណ្ឌូនេស៊ីសាសនាអ៊ីស្លាមច្រើនជាងគេ ហើយភាសាផ្លូវការគឺ ភាសាបាហាសាឥណ្ឌូនេស៊ី ឯភាសាអង់គ្លេសជាភាសាយាន។
geography
តើជនជាតិណាមានចំនួនច្រើនជាងគេនៅឥណ្ឌូនេស៊ី? ប្រកបរបរអ្វី?
ជនជាតិឥណ្ឌូនេស៊ីមានចំនួនច្រើនជាងគេគឺ ៩៨.១១% ប្រកបរបរកសិកម្ម ពាណិជ្ជកម្ម នេសាទ និងជាអ្នករដ្ឋការ។
geography
សព្វថ្ងៃប្រជាជនឥណ្ឌូនេស៊ីមានប៉ុន្មាននាក់? ដង់ស៊ីតេមធ្យមមានប៉ុន្មាននាក់ក្នុងមួយគីឡូម៉ែតការ៉េ? កោះណាខ្លះដែលមានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេ?
ប្រជាជនឥណ្ឌូនេស៊ីសព្វថ្ងៃមាន ២០៦.៥០លាន់នាក់ (១៩៩៨) ដង់ស៊ីតេមធ្យមមាន ១០៨នាក់ក្នុង១គីឡូម៉ែតការ៉េ។ កោះជ្វា កោះម៉ារ៉ា និងកោះបាលី មានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេគឺពី ៥០០ ដល់ ២០០០នាក់ ក្នុង១គីឡូម៉ែតការ៉េ។
geography
ជនជាតិឥណ្ឌូនេស៊ីភាគច្រើនមានប្រភពកំនើតជាជនជាតិអ្វី?
ជនជាតិឥណ្ឌូនេស៊ីភាគច្រើន មានប្រភពកំនើតជាជនជាតិអាស៊ីដីគោក។
geography
រ៉ែសំខាន់ៗឥណ្ឌូនេស៊ីមានអ្វីខ្លះ?
រ៉ែសំខាន់ៗឥណ្ឌូនេស៊ីមានរ៉ែមាស ប្រេងកាត ឧស្ម័នធម្មជាតិ ធ្យូងថ្ម សំនប៉ាហាំង នីកែល ទង់ដែង បុកស៊ីត ស្ពាន់ធ័រ ម៉ង់កាណែស។
geography
ទន្លេវែងៗក្នុងប្រទេសឥណ្ឌូនេស៊ីស្ថិតនៅកន្លែងណា?
ទន្លេវែងៗក្នុងប្រទេសឥណ្ឌូនេស៊ីស្ថិតនៅលើកោះធំៗ ដូចជាកោះលីម៉ាន់តាន់ (ទន្លេអ៊ីត្រាជីវី ទន្លេរីជាន់) កោះអ៊ីរីយ៉ន់-ជ្វា (ទន្លេម៉បបើរ៉ាមូ និងទន្លេឌីគីល) កោះជ្វា (ទន្លេជីកាន់ឌូ)។
geography
ហេតុអ្វីបានជាប្រទេសឥណ្ឌូនេស៊ីសំបូរព្រៃឈើ?
បានជាប្រទេសឥណ្ឌូនេស៊ីសំបូរព្រៃឈើ ព្រោះប្រទេសនពមានទីតាំងនៅអមសងខាងខ្សែអេក្វាទ័រ ហើយមានអាកាសធាតុក្តៅហើយសើម។
geography
ហេតុអ្វីបានជាប្រទេសឥណ្ឌូនេស៊ីសំបូរភ្នំភ្លើង និងរញ្ជួយដី?
បានជាប្រទេសឥណ្ឌូនេស៊ីសំបូរភ្នំភ្លើង និងរញ្ជួយដី ព្រោះទីតាំងប្រទេសនពស្ថិតនៅត្រង់សំបកផែនដីស្តើង គឺតំបន់ខ្សែក្រវាត់ភ្នំភ្លើងនៃមហាសមុទ្រប៉ាស៊ីភិច។
geography
កំរងកោះឥណ្ឌូនេស៊ីមានផ្ទៃប៉ុន្មានគីឡូម៉ែតការ៉េ? មានកោះទាំងអស់ប៉ុន្មាន?
កំរងកោះឥណ្ឌូនេស៊ីមានកោះទាំងអស់ចំនួន ១៧ ៥០០។ ផ្ទៃដីសរុបមាន ១.៩លានគីឡូម៉ែតការ៉េ។
geography
ហេតុអ្វីបានជាជញ្ញីងពាណិជ្ជកម្មឥណ្ឌូនេស៊ីបច្ចុប្បន្នបាត់តុល្យភាព?
ជញ្ជីងពាណិជ្ជកម្មឥណ្ឌូនេស៊ីបាត់តុល្យភាពយ៉ាងខ្លាំងដោយសារមានវិបត្តិហិរញ្ញវត្ថុចាប់ពីឆ្នាំ ១៩៩៧ មក។
geography
ចូររាប់ឈ្មោះរបស់កោះសំខាន់ៗរបស់ឥណ្ឌូនេស៊ី។
កោះសំខាន់ៗរបស់ប្រទេសឥណ្ឌូនេស៊ីមាន កោះកាលីម៉ាន់តាន់ កោះអ៊ីរីយ៉ន់ -ជ្វា កោះស៊ូម៉ាត្រា កោះជ្វា កោះម៉ាឌូរ៉ា។
geography
តើបរិស្ថាននៅប្រទេសថៃមានស្ថានភាពយ៉ាងណាដែរ?
បរិស្ថាននៅប្រទេសថៃមានបញ្ហាចោទច្រើន ដូចជាកង្វល់អាកាស កង្វក់ទឹក លំញ័រ ស្ទះចរាចរណ៍។
geography
តើប្រទេសណាខ្លះមានទំនាក់ទំនងជាមួយប្រទេសថៃ?
ប្រទេសដែលមានទំនាក់ទំនងសេដ្ឋកិច្ច ជាមួយប្រទេសថៃមាន ជប៉ុន សងគមន៍រ៉ុប សហរដ្ឋអាមេរិច និងបណ្តាប្រទេសអាស៊ាន។
geography
តើផលិតផលអ្វីខ្លះ ប្រទេសថៃនាំចូល? នាំចេញ?
ផលិតផលនាំចូលមានកំរិតទាបដូចជា ផលិតផលសំរេច ផលិតផលនាំចេញមានៈ ស្រូវ កៅស៊ូ សំនប៉ាហាំង ទូរទស្សន៍ កុំព្យូទ័រ គ្រឿងបន្លាស់រថយន្ត ឈើម៉ៃសាក់ និងសំលៀកបំពាក់។
geography
តើរមណីដ្ឋានរបស់ថៃមានអ្វីខ្លះ?
រមណីដ្ឋានរបស់ថៃមាន ៧០០ កន្លែងដូចជា សារមន្ទីរ ឆ្នេរសមុទ្រ ទឹកជ្រោះ គុហា...។
geography
តើវិស័យទេសចរណ៍ប្រទេសថៃមានការរីកចំរើនដែរឬទេ? ហេតុអ្វី?
វិស័យទេសចរណ៍ប្រទេសថៃមានការលូតលាស់តាំងពីឆ្នាំ ១៩៨០ មកដោយសារកិច្ចប្រឹងប្រែងរបស់ប្រទេស មានសន្តិភាព និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល (ភ្ញៀវវទេសចរណ៍មាន ៦.១៦លាននាក់ក្នុងឆ្នាំ ១៩៩៤.
geography
តើឧស្សាហកម្មនៅប្រទេសថៃមានការរីកចំរើនដែរឬទេ? ព្រោះអ្វី?
ឧស្សាហកម្មប្រទេសថៃ មានការរីកចំរើនបង្គួរ (ជាកូនខ្លានៅអាស៊ីអាគ្នេយ៍)។
geography
តើដំនាំសំខាន់ៗនៅប្រទេសថៃមានអ្វីខ្លះ? ហើយមាននៅកន្លែងណាខ្លះ?
នៅប្រទេសថៃដំនាំដែលសំខាន់ជាងគេគឺស្រូវ។ ហើយវាមានដាំច្រើននៅតាមទំនាបកណ្តាល (ពិសេទំនាប ចៅផ្រះយ៉ា)។
geography
ចូរនិយាយសង្ខេបពីរបបនយោបាយប្រទេសថៃ?
ប្រទេសថៃកាន់របបរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ។ គោរពលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។ ព្រះមហាក្សត្រសោយរាជ្យ គ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ឯអំណាចពិតប្រាកដស្ថិតនៅលើនាយករដ្ឋមន្ត្រី (អំនាចនីតិប្រតិបត្តិ) សភា (អំនាចនីតិបញ្ញាត្តិ) និងតុលាការ។
geography
តើបញ្ហាអ្វីខ្លះកើតមាននៅក្នុងសង្គមថៃ?
ក្នុងសង្គមថៃមានបញ្ហាជាច្រើនដូចជាៈ ប្រើប្រាស់គ្រឿងញៀន ពេស្យាចារ អេដស៍ ពលកម្មកុមារ..។
geography