question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើឆ្នេរសមុទ្រកម្ពុជាយើងអនុគ្រោះដល់សកម្មភាពសេដ្ឋកិច្ចសម្រាប់ផ្នែកណាខ្លះ?
ឆ្នេរសមុទ្រកម្ពុជាយើង អនុគ្រោះដល់សកម្មភាពសេដ្ឋកិច្ច សម្រាប់ផ្នែកទេសចរណ៍ គមនាគមន៍ ដឹកជញ្ជនឧស្សាហកម្ម ពាណិជ្ជកម្ម...។
geography
តើវិស័យទេសចរណ៍បានផ្ដល់នូវសារៈសំខាន់សេដ្ឋកិច្ចអ្វីខ្លះ?
វិស័យទេសចរណ៍បានផ្ដល់នូវសារៈសំខាន់សេដ្ឋកិច្ចនិងត្រូវបានចាត់ទុកជាឧស្សាហកម្មគ្មានផ្សែងផងដែរដែលផលប្រយោជន៍ទាំងនោះរួម មាន៖ - ផ្ដល់នូវរូបិយប័ណ្ណច្រើនយ៉ាង - បង្កើតការងារសម្រាប់ប្រទេសជាតិ - ធ្វើឪ្យជីវភាពប្រជាជនមានភាពធូរស្រាល - ទាក់ទាញវិនិយោគទុនបរទេសឪ្យមកបណ្ដាក់ទុន - ធ្វើឪ្យប្រទេសមានកេរិ៍ឈ្មោះនិងភាពមល្បីល្បាយលើឆាកអន្ដរជាតិ...។
geography
ក្រៅពីតំបន់មេឌីទែរ៉ានេទាំងពីរ តើមានតំបន់ទេសចរណ៍ណាខ្លះទៀត?
ក្រៅពីតំបន់មេឌីទែរ៉ានេទាំងពីរ មានតំបន់ទេសចរណ៍ដទៃទៀតមានដូចជា នៅឆ្នេរនៃប្រទេសលោកខាងត្យូង ដែលមានឈ្មោះល្បីៗនៅអាស៊ី (ស្រីលង្កា ថៃ ភីលីពីន) នៅអាព្រិច (សេនេកាល កេនីញ៉ា តង់សានី) ឬ មហាសមុទ្រឥណ្ឌា (កោះសេលែល កោះម៉ូរីស)។
geography
ចូរនិយាយអំពីសកម្មភាពទេសនៅតំបន់មេឌីទែរ៉ានេអឺរ៉ុបនិងតំបន់មេឌីទែរ៉ានេអាមេរិច។
សកម្មភាពទេសចរនៅ៖ - តំបន់មេឌីទែរ៉ានេអឺរ៉ុប ជាតំបន់ឆ្នេរខ្សាច់ធំជាងគេនៅទ្វីបអឺរ៉ុប ដោយរាប់បញ្ជូលទាំងកោះទាំងឡាយក្នុងសមុទ្រជាយផង (ក្នុងសមុទ្រអាឌ្រីតយ៉ាទិច សមុទ្រអេសេ សមុទ្រខ្មៅ)។ទឹកសមុទ្រក្ដៅឧណ្ឌៗវស្សានរដូវក្ដៅ និងស្ងួតទេសភាពច្រើនពណ៌គួបផ្សំជាមួយតំបន់ប្រវត្តិសាស្រ្ដ និងសិល្បៈផងនោះបានទទួលស្រូបយកភ្ងៀវទេសចរយ៉ាងហូរហៀរលើឆ្នេរ។ -...
geography
ពាក្យ ” 4S “ ប្រើសម្រាប់សម្គាល់អ្វី? ចូរពន្យល់។
ពាក្យ ” 4S “ ប្រើសម្រាប់សម្គាល់លើទេសភាពពិសេសម្យ៉ាងនៅតំបន់ឆ្នេរ។ ពាក្យនេះបានប្រសិទ្ធនាមដោយពួកអង់គ្លោសាក់សុង គឺ ” 4S “ (sea សមុទ្រ, sum ព្រះអាទិត្យ, sand ខ្សាច់, surf រលក)។
geography
តើឧស្សាហកម្មកំពង់ផែធ្វើសកម្មភាពលើផ្អឺកណាខ្លះ? ចូររៀបរាប់។
ឧស្សាហកម្មកំពងផែធ្វើសកម្មភាពលើផ្អែក៖ - ឧស្សាហកម្មធុនធ្ងរច្រើនជាងគេ គឺរោងចក្រដែកថែបលើទឹកមានកាវ៉ាសាគី (តូក្យូ) នៅផុសសូមែ នៅដង់គែក។ - ឧស្សាហកម្មគីមីនិងគីមីប្រេងកាត គឺលាតសន្ធឹងលើជាយទ្វីបដូចជានៅផុតសូមែ-ឡាវ៉ឺរ៉ា នៅហាវ រ៉ូទែដាំ នៅអង់វែ នៅសិង្ហបុរី នៅសហរដ្ឋអាមេរិច។ - សំណងមេរិកានិច (រថយន្ដ សំណងនាវា) មានវានៅភូមិភាគខាងត្បូងប្រទេស...
geography
ហេតុអ្វីបានជាប្រទេសឧស្សាហកម្មលូតលាស់ដទៃទៀត បានប្ដូរទីតាំងរោងចក្រពីំមណ្ឌលរ៉ែ មកកាន់ឆ្នេរដូចគ្នានឹងប្រទេសជប៉ុនដែរ?
បានជាប្រទេសឧស្សាហកម្មលូតលាស់ដទៃទៀត បានប្ដូរទីតាំងរោងចក្រពីំមណ្ឌលរ៉ែ មកកាន់ឆ្នេរដូចគ្នានឹងប្រទេសជប៉ុន ពីព្រោះ៖ - នៅទីនោះគេបានរូបធាតុដើមមានតម្លៃថោកជាង - សន្ដិសុខផ្លូវសមុទ្រអន្ដរជាតិមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចពិភពលោក - បន្ថយតម្លៃផលិតកម្ម។
geography
តើអាជីវកម្មរ៉ែនៅលើទ្វីបនិងក្នុងសមុទ្រជួបការលំបាកអ្វីខ្លះ?
អាជីវកម្មរ៉ែនៅលើទ្វីបក្នុងសមុទ្រជួបការលំបាក ដូចជា៖ - ផ្ទៃទ្វីបនិងផ្ទៃសមុទ្រមានវិសាលភាពធំធេងនាំឪ្យមានការលំបាកក្នុងការស្រាវជ្រាវ - ទឹកសមុទ្រជ្រៅដែលនាំឪ្យមានការលំបាកក្នុងជំនីកយករ៉ែ - ទាមទារឪ្យប្រើបច្ចេកទេកថ្មីៗ - ចំណាយទុនច្រើន...។
geography
តើតំបន់ប្អូនរស់នៅ បរិស្ថានមានលក្ខណៈដូចម្ដេច?
តំបន់ខ្ញុំមានបរិស្ថានបរិសុទ្ធ គួរចង់ឪ្យរស់នៅណាស់។
geography
តើអ្វីខ្លះជាប្រភពធ្វើឪ្យបរិស្ថានមិនល្អ?
ប្រភពធ្វើឪ្យបរិស្ថានមិនល្អ មាន៖ - កំណើតប្រជាជន - កំណើតនគរូបនីយកម្ម - បាត់បង់ព្រៃឈើ - កាបំពុលដោយសំឡេង - កង្វក់អាកាស...។
geography
តើគេមានវិធានការដូចម្ដេចខ្លះ? ចូរបញ្ជាក់។
វិធានការទាំងនោះមាន៖ - ត្រូវប្រើប្រាស់ឥន្ធនៈដែលមានគុណភាពខ្ពស់អាចជួយកាត់បន្ថយការបញ្ចេញផ្សែងបំពុល - ប្រើប្រាស់រថយន្ដទាំងឡាយដែលមិនបង្កឪ្យមានកង្វក់អាកាស - ជៀសវាងបំរើបំរាស់គ្រឿងឆេះផូស៊ីលដូចជា ធ្យូងថ្ម ប្រេងកាត ឧស្ម័នធម្មជាតិ ដែលបញ្ចេញជាតិស្ពាន់ធ័រ និងអាសូត - ជៀសវាងការដុតសំរាម ព្រោះការភាយឧស្ម័នចេញអាចបណ្ដាលឪ្យមានគ្រោះថ្នាក់ - ...
geography
តើបរិមាណទឹកសាបនិងទឹកប្រៃ មួយណាមានតិចជាងគេ? ចូរបញ្ជាក់។
បរិមាណទឹកសាបមានតិចជាងប្រៃ។ យោងតាមអ្នកស្រាវជ្រាវផ្នែកបរិសា្ថនបានបញ្ជាក់ថា នៅពិភពលោកមានទឹកសាបតែ ៣% ប៉ុណ្ណោះ ហើយ ៩៧% ទៀត ជាទីប្រៃនៅតាមសមុទ្រនិងមហាសមុទ្រនានា។
geography
តើប្រទេសនាំចូលប្រេងកាតធំៗ ប្រឈមមុខនឹងវិបត្តិប្រេងកាតយ៉ាងដូចម្ដេច?
ប្រទេសនាំចូលប្រេងកាតធំៗ ប្រឈមមុខនឹងវិបត្តិប្រេងកាតដូចជា៖ - នាំឪ្យមានបម្រែបម្រួលពាណិជ្ជកម្ម - តម្លៃប្រេងកើននាំឪ្យប្រទេសទាំងនោះកាត់បន្ថយការនាំចូលប្រេងកាត - ប្រទេសដទៃទៀតមានតម្រូវការប្រេងកាតផងដែរ នាំឪ្យមានការប្រកូតប្រជែងគ្នា - បាត់បង់អំណាចគ្រប់គ្រងបណ្ដូរនិងទីផ្សារប្រងកាត់ដ៏ជាប់លាបរបស់ខ្លួន - ពេលប្រេងកាតលើសតម្រូវការ តម្លៃធ្...
geography
តើអ្វីទៅដែលធ្វើឪ្យពិភវូបនីយកម្មផលិតផលឧស្សាហកម្មកើនឡើង?
ពិភវូបនីយកម្មផលិតផលឧស្សាហកម្មកើនឡើង ព្រោះ៖ - តម្រូវការរបស់មនុស្សកាន់តែកាន់កើនឡើង - ពិភពលោកមានសុខសន្ដិភាព - វិទ្យាសាស្រ្ដរីកចម្រើន - ទីផ្សារសេរីក្នុងពិភពលោកមានដំណើរការល្អ - ការប្រើប្រាស់ឧបករណ៍ទំនើបៗក្នុងការផលិត - ដំណឹកជញ្ជូនមានរីកចម្រើន...។
geography
តើប្រទេសឧស្សាហកម្មហូបនីយកម្មប្រឈមមុខនឹងតម្រូវការរូបធាតុដើមយ៉ាងដូចម្ដេច?
គេសង្គេតឃើញថាប្រទេសកំពុងអភិវឌ្ឍជាអ្នកផ្គត់ផ្គងរូបធាតុដើមដ៏ធំ និងដោយតម្លៃទាប។ ប្រទេសឧស្សាហកម្មមួយ ធននិយមជាអ្នកលក់ និងជាអ្នកទិញក្នុងលំដាប់លេខមួយ។ ទីផ្សាររូបធាតុដើមត្រូវគ្រប់គ្រងដោយប្រទេសនៃសហភាពអឺរ៉ុបដែលជាអ្នកទិញដ៏ធំជាងគេបំផុត។ ប្រទេសមូលធនិយមស្រូបយកអស់ជីត ៦០% នៃការលក់ពីប្រទេសកំពុងអភិវឌ្ឍ។ ដូចនេះប្រទេសឧស្សាហូបនីយកម្មមុខនឹង...
geography
តើភ្លុចធញ្ញជាតិអាចដោះស្រាយបញ្ហាអត់ឃ្លាននៅក្នុងពិភពលោកបានដែរឬទេ?
ភ្លុចធញ្ញជាតិអាចដោះស្រាយបញ្ហាអត់ឃ្លាននៅក្នុងពិភពលោកបានទេ ព្រោះក្នុងប្រទេសកំពុងអភិវឌ្ឍមានប្រជាជនចំនួន ២/៣ ទទួលបានការការហូបចុកមិនត្រឹមត្រូវឬ មិនគ្រប់គ្រងនៅឡើយ។
geography
តើភ្លុចធំអ្វីខ្លះដែលដាក់ឪ្យទីផ្សារទំនិញពិភពលោកដំណើរការ?
ភ្លុចធំៗ មាន៖ - ភ្លុចរូបធាតុដើម - ភ្លុចផលិតផលថាមពល - ភ្លុចចំណីអាហារ - ភ្លុចគ្រឿងសំណងឧស្សាហកម្ម។
geography
“ បដិវត្តន៍ដំណឹកជញ្ជូនជាហេតុ និងផលនៃសំទុះសេដ្ឋកិច្ចពិភពលោក “។ ចូរពន្យល់អំណះអំណាងនេះ។
“ បដិវត្តន៍ដំណឹកជញ្ជូនជាហេតុ និងផលនៃសំទុះសេដ្ឋកិច្ចពិភពលោក “ មានន័យថាសេដ្ឋកិច្ចពិភពលោករីកចម្រើនអាស្រ័យលើដំណឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ជាដើម។ ពាណិជ្ជកម្មអន្ដរជាតិ បានជំរុញមធ្យោបាយគមនាគមន៍ឪ្យមានការរីកចម្រើនផ្នែកបច្ចេកទេសមានលឿន ការស្រាវជ្រាវ ជាសុកភាព និងសុវត្ថិភាព ឯកទេសកម្មនៃមធ្យោបាយដឹកជញ្ជូន (សំណងបណ្ដោញបំពងប...
geography
តើបណ្ដូរទៅជាបាតុភូតសាកលបានយ៉ាងដូចម្ដេច?
បណ្ដូរក្លាយទៅជាបាតុភូតសាកលបាន ដោយសារបណ្ដូរទំនិញមានការរីកចម្រើនយ៉ាងរហ័សទាំងទម្ងន់ ទាំងតម្លៃ។ ក្នុងនោះលំនាំចេញក្នុងពិភពលោកមានកំណើតទ្វេដងនៅចន្លោះឆ្នាំ ១៩៧០ និងឆ្នាំ ២០០០ គឺពី ១៧% ដល់ ២១%នៃផលិតផលក្នុងស្រុកសរុបលើពិភពលោក។ បណ្ដូររូបធាតុដើមនៅតែរបស់វាក្នុងកម្រិតខុសៗគ្នា (ឧទាហរណ៍ ថាមពលផលិតផលកសិកម្ម...)។ ផលិតផលសម្រេចមានប្រៀបជាងគេ...
geography
“ បណ្ដូរអន្ដរជាតិជាមូលដ្ឋាននៃពិភវូបនីយកម្មសេដ្ឋកិច្ច “ ចូរពន្យល់អំណះអំណាងនេះ។
“ បណ្ដូរអន្ដរជាតិជាមូលដ្ឋាននៃពិភវូបនីយកម្មសេដ្ឋកិច្ច “ព្រោះបណ្ដូរទំនិញមានការរីកចម្រើនយ៉ាងរហ័សទាំងទម្ងន់ ទាំងតម្លៃ។ រីកចម្រើននេះ នាំឪ្យកំណើនបណ្ដូរលឿនជាងកំណើនផលទុនក្នុងពិភពលោក។
geography
តើបណ្ដូរអន្ដរជាតិមានការវិវត្តដូចម្ដេច?
បណ្ដូរទំនិញមានការរីកចម្រើនយ៉ាងរហ័សទាំងទម្ងន់ទាំងតម្លៃ ការរីកចម្រើននេះ នាំឪ្យមានកំណើតសេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំងក្លា។ កំណើនតម្លៃនៃបណ្ដូរលឿនជាងកំណើនផងទុកក្នុងពិភពលោក។ ម៉្យាងវិញទៀត ពាណិជ្ជកម្មនៃបណ្ដាប្រទេសទាំងអស់ មិនមែនសុទ្ធតែរីកចម្រើនតាមចង្វាក់ដូចៗគ្នានោះទេ ប៉ុន្ដែក៏គ្មានប្រទេសណាមួយ អាចផ្លាស់ប្ដូរខ្លួនផុតពីលូតលាស់ទូទៅនៃច...
geography
តើការគ្រប់គ្រងសំរាមមិនអាចបានត្រឹមត្រូវ នាំមកនូវផលប៉ះពាល់អ្វីខ្លះ? ចូរបញ្ជាក់។
ការគ្រប់គ្រងសំរាមមិនបានត្រឹមត្រូវ នាំមកនូវផលប៉ះពាល់ដូចខាងក្រោម៖ - ការគ្រប់គ្រងសំរាមមិនអាចបានល្អ បណ្ដាលឪ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុង ឬ ប្រទេសជាតិ និងគូណភាពបរិស្ថានក៏ដូចជាសុខភាពមនុស្សផងដែរ។ ការប៉ះពាល់ទៅលើសោភ័ណភាពទីក្រុង ឬ ប្រទេសជាតិដោយសារសំរាម បានធ្វើឪ្យបាត់បង់នូវប្រយោជន៍សេដ្ខកិច្ចសង្គម ពិសេសវិស័យទេសចរណ៍។ - សំរាមជាលនៅស្ថា...
geography
នៅប្រទេសកម្ពុជា តើអាជ្ងាធរមានវិធានការបែបចំពោះបញ្ហាសំរាមសព្វថ្ងៃ?
នៅប្រទេសកម្ពុជាអាជ្ងាធរមានវិធានចំពោះបញ្ហាសំរាមដូចខាងក្រោម៖ - ប្រជាជនទាំងអស់ត្រូវប្រើប្រាស់កាកសំណល់ឪ្យអស់លទ្ធភាពមុននឹងចោល - កុំចោលកាកសំណល់ក្រៅពីធុងសំរាម - អប់រំប្រជាជនឪ្យស្គាល់ច្បាស់ពីបរិស្ថាននិងកំហូចបរិស្ថានដោយសំរាម - បញ្ចូលតាមកម្មវិធីសិក្សាបឋមសិក្សារហូតដលឧត្តមសិក្សា - សាលាក្រុងត្រុវជំរុញឪ្យការដឹកជញ្ជូន ដែលជាកត្តាសំខាន...
geography
តើនៅក្នុងទឹកសមុទ្រនិងក្នុងដីក្រោមបាតសមុទ្រ សម្បូរ៉ែដូចនៅលើទ្វីបដែរឬទេ?
នៅក្នុងទឹកសមុទ្រនិងក្នុងក្រោមបាតសមុទ្រសម្បូររ៉ែដូចនៅលើទ្វីបដែរ។
geography
តើនៅប្រទេសអភិវឌ្ឍ គេគ្រប់គ្រងសំរាមដូចម្ដេច?
នៅប្រទេសអភិវឌ្ឍគេគ្រប់សំរាមដូចជា៖ - យកទៅដុតក្នុងឡូ ដើម្បីយយកថាមពល - យកទៅកែច្នៃ សម្រាប់ប្រើប្រាស់ជាជី - យកទៅកប់នៅវាលដាក់សំរាម ដើម្បីទាញយកឧស្ម័នសម្រាប់ប្រើប្រាស់តាមតម្រួវការ។ ដោយឡែក សំណល់សល់ពីការដុតក្នុងឡូនិងការផុយរលួយក៏ត្រូវយកទៅដាក់កន្លែងកប់សំរាមដែរ។ - កន្លែងដាក់សំរាមត្រូវចំប្រព័ន្ធការពារឪ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទ...
geography
តើសំរាមទាំងនោះមានផលប៉ះពាល់អ្វីខ្លះ? ចូរបញ្ជាក់។
សំរាមទាំងនោះមានផលប៉ះពាល់ដូចខាងក្រោម៖ - ការគ្រប់គ្រងសំរាមមិនបានល្អ បណ្ដាលឪ្យប៉ះពាល់ដល់សោភ័ណការទីក្រុង ឬ ប្រទេសជាតិនិងគុណភាពបរិស្ថានក៏ដូចជាសុខភាពមនុស្សដែរ។ ការប៉ះពាល់ទៅលើសោភ័ណភាពទីក្រុង ឬប្រទេសជាតិដោយសារសំរាមបានធ្វើឪ្យបាត់បង់នូវប្រយោជន៍សេដ្ឋកិច្ចសង្គម បានធ្វើឪ្យបាត់បង់នូវប្រយោជន៍សេដ្ឋកិច្ចសង្គម ពិសេសវិស័យទេសចរណ៍។ - សំរាប...
geography
តើប្រភពសំរាមសំខាន់មានអ្វីខ្លះ?
ប្រភពលោកសំរាមសំខាន់ៗមានដូចជា៖ - សំណល់ពីលំនៅស្ថាន ភោជនីយដ្ឋាន ទីផ្សារដូលក់ សណ្ឋាគារ ហាងលក់ទំនិញ អ្នកលក់តាមផ្លូវ សួនសាធារណៈ មណ្ឌលទេសចរណ៍។ ល។ សំណល់ទាំងនោះរួមមាន ជាតិប្លាស្ទិច ជ័រ កៅស៊ូ អំបែងកញ្ចក់ ដែក កំណត់សំពត់ ក្រដាស អាហារប្រអប់កាតុង និងសំរាម ដែលផ្សំឡើងពីជាតិសែលុយឡូស ដូចជា សំណល់ផ្លែឈើ បន្លែ ស្លឹក និងដើមរុក្ខជាតិ គ្រប់ប្...
geography
តើសំរាមគឺជាអ្វី? មានអ្វីខ្លះ? ចូរបញ្ជាក់។
សំរាមគឺ ជាសំណល់ដែលគេបោះបង់ចោល ឬ ចាក់ចោលនៅទីកន្លែងផ្សេងៗគ្នា ដោយសារតែគេលែងត្រូវការវាទៀត។ សំរាមគឺជាកាកសំណល់គ្រប់ប្រភេទដែលសល់ពីបម្រើបម្រាស់ ប្រចាំថ្ងៃ ហើយត្រូវបញ្ចេញចោលតាមសកម្មភាពសព្វបែបយ៉ាងពីប្រភពផ្សេងៗ។ សំរាមអាចចែកជា ៤ ប្រភេទ គឺ សំណល់លំនៅសស្ថាន សំណល់ទីផ្សារ សំណល់ឧស្សាហកម្ម និងសំណល់មន្ទីរពេទ្យ។
geography
តើកំណើនបរិមាណសំរាមបណ្ដាលមកពីអ្វី?
កំណើនបរិមាណបណ្ដាលមកពីកំណើនចំនួនប្រជាជនកំណើនកម្រិតជីវភាពរស់នៅ កំណើននគរូបនីយកម្ម និងឧស្សាហកម្ម។
geography
តើត្រូវធ្វើដូចម្ដេច ដើម្បីការពារកុំឪ្យរំខានដោយសំឡេង?
ដើម្បីការពារកុំឪ្យមានការរំខានដោយសំឡេង ត្រូវមានវិធានដូចខាងក្រោម៖ - អប់រំប្រជាជនឪ្យស្គាល់ពីការរំខានដោយសំឡេង - ត្រូវផ្សផ្សាយពីផលិតផលប៉ះពាល់ នៃការរំខានដោយសំឡេងតាមប្រព័ន្ធឃោសនា និងប្រព័ន្ធអប់រំនៅតាមសាលារៀន - ណែនាំអប់រំដល់ម្ចាស់ឧស្សាហកម្ម សិប្បកម្មសហគ្រាស ក្រុមហ៊ុន ភោជនីយដ្ឋាន...ឪ្យសង់រោងដាក់ម៉ាស៊ីននិងធ្វើបំពងការពារសំឡេង - ប...
geography
តើរាជភិបាលមានទិសដៅដូចម្ដេច អំពីបញ្ហាផ្គត់ផ្គងទឹក?
ចំពោះរាជរដ្ឋាភិបាលមានទិសដៅយុទ្ធសាស្រ្ដសម្រាប់រយៈពេលវែង ដើម្បីគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធិភាពនិងមាននិរន្ដភាពដោយមនុស្សគ្រន់រូបត្រូវបានទទួលទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់និងត្រូវបានរួចផុតពីការគំរាមកំហែង ដោយសារតែគ្រោះថ្នាក់បណ្ដាលមកពីបញ្ហាខ្វះទឹកស្អាតនិងបរិស្ថានទឹកមិនត្រូវបានបំពុល ដើម្បីជួយទ្រព្យខ្វះទឹកស្អាតនិងបរិស្ថានទឹកមិន...
geography
តើការត្រួតពិនិត្យកង្វក់ទឹកជាភារកិច្ចរបស់អ្នកណា?
ការត្រួតពិនិត្យកង្វក់ទឹកជាភារកិច្ចរបស់យើងគ្រប់រូប និងជាការងារចាំបាច់របស់រដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថានផ្ទាល់ដែលត្រូវយកចិត្តរទុកដាក់ខ្លាំងដល់ការការពារប្រភពធនធានទឹកទាំងអស់ ដោយលើកទិសដៅនិងវិធានការសម្រាប់អនុវត្តចំពោះមុខក៏ដូចទៅថ្ងៃអនាគត។
geography
តើកង្វក់ទឹកមានផលអាក្រក់អ្វីខ្លះ?
កង្វក់ទឹកមានផលអាក្រក់ ដូចខាងក្រោម៖ - ធ្វើឪ្យប្រជាជនយ៉ាងហោចណាស់ ២៥ លាននាក់ នៅក្នុងនោះ ៦០% ជាកុមារ ត្រូវស្លាប់ជារៀងរាល់ឆ្នាំ - បណ្ដាលឪ្យកើតរោគងងឹតភ្នែក បង្កដោយជំងឺត្រាកូម ជំងឺគ្រុនពោះវៀន គ្រុនចាញ់ អាសន្នរោគ រលាកថ្លើម ដោយបរាសិតម្យ៉ាងឈ្មោះ Schistosomiasis។ - បាត់បង់ជីវសាស្រ្ដចម្រុះក្នុងទឹក...។
geography
តើប្រភពបំពុលទឹកដែលធ្វើឪ្យប្រទេសជឿនលឿនមានចំណាប់អារម្មណ៍ខ្លាំងគឺអ្វី? ចូរបញ្ជាក់។
ប្រភពបំពុលទឹកដែលធ្វើឪ្យប្រទេសជឿនលឿន មានចំណាយអារម្មរណ៍ខ្លាំងគឺកាកសំណង់ឧស្សាហកម្ម និងបន្ទាប់មកពីបម្រើបម្រាស់ជីគីមីនិងថ្នាំសម្លាប់សត្វល្អិតនៅក្នុងវិស័យកសិកម្ម។
geography
តើទីក្រុងនិងជនបទមានកង្វក់ទឹកដូចគ្នាដែរឬទេ? ហេតុអ្វី?
ទីក្រុងនិងជនបទមានកង្វក់ទឹកដូចគ្នាព្រោះទីក្រុងក្ដី និងជនបទក្ដីសុទ្ធតែមានមនុស្ស និងសត្វរស់នៅដូចគ្នា ហើយមនុស្ស និងសត្វសុទ្ធតែធ្វើសកម្មភាពដូចៗគ្នា។ ដូចនេះនៅទីក្រុងនិងជនសុទ្ធតែមានកង្វក់ដូចគ្នា ខុសគ្នាត្រង់ថាមានកង្វក់តិចកង្វក់ច្រើនតែប៉ុណ្ណោះទេ។
geography
តើកង្វក់បណ្ដាលមកពីអ្វីខ្លះ?
កង្វក់ទឹកបណ្ដាលមកពី៖ - កាកសំណង់ឧស្សាហកម្ម - បម្រើបម្រាស់ជីគីមីនិងថ្នាំសម្លាប់សត្វល្អិតនៅក្នុងវិស័យ កសិកម្ម - នៅទីប្រជុំជននានាដែលដមានទីតាំងតាមមាត់ទឹក កំពង់ចម្លងកំពង់ផែ តាមផ្ទះទឹក ប្រជាជននៅតំបន់ទាំងនោះតែងបានបោះចោលកាកសំណង់ កម្ទេចកំទី ខ្មោចសត្វ បន្ទោបង់ចូលក្នុងទឹក។ ល។ - ដំណឹងជញ្ជូនប្រេងតាមផ្លូវទឹក ការធ្លាយនាវាប្រេង ការរលាង...
geography
តើសំណល់ទាំងនោះគេអាចឪ្យយកទៅកែច្នៃបានដែរ ឬ ទេ? ចូរបញ្ជាក់។
- សំណល់ទាំងនោះគេអាចយកទៅប្រើប្រាស់ឡើងវិញដើម្បីធ្វើជាកែវនិងដប - រូបធាតុសរីរាង្គ ត្រូវគេយកទៅប្រើប្រាស់ចិញ្ចឹមសត្វឬ ធ្វើជាជី - លោហៈ ត្រូវគេជ្រើសរើសដោយម៉ត់ចត់តាមប្រភេទ រួចយកទៅប្រើប្រាសឡើងវិញ។ - ក្រដាសចាស់ៗ គេយកទៅប្រើប្រាស់ឡើងវិញ - ប្លាស្ទិច ត្រូវគេយកទៅកែច្នៃ រួចប្រើប្រាស់ឡើងវិញ - របស់ឯទៀត មិនអាចប្រើប្រាស់ឡើងវិញបាន ក៏បានគេយក...
geography
ហេតុបានជាគេពោលថាមហាសមុទ្រមាន “ជំងីនេសាទហួសហេតុ”?
បានជាគេពោលថាមហាសមុទ្រមាន “ជំងឺនេសាទហួស” ព្រោះបច្ចុប្បន្ន នេសាទធុនធំប្រមូលផ្ដុំនាវានេសាទរហូតដល់ ៣.៥លានគ្រឿងដែលកំពុងរាតត្តាតពាសពេះផ្ទៃមហាសមុទ្រ។
geography
ចូរនិយាយពីសកម្មភាពនេសាទត្រីរបស់ “នាវា-រោងចក្រ” មួយ។
សកម្មភាពនេសាទត្រីរបស់ “នាវា-រោងចក្រ” គឺ បច្ចុប្បន្នគេប្រើ “នាវា-រោងចក្រ” ធំៗផ្ទុកកម្មករនេសាទឧបករណ៍នេសាទដោយធ្វើការនេសាទផង រក្សាត្រីក្នុងបន្ទប់ត្រជាក់ផង និងផ្ទៃផលិតផលត្រីជាអាហារកំប៉ុង ជាម្សៅត្រីជាដើម។ នាវាប្រភេទនេះអាចនៅលំហសមុទ្របានច្រើនសបា្តហ៍ដោយមិនបាច់ចូលមកកំពង់ផែននៅលើទ្វីប។ គេប្រើអួនឡាក់ធំៗសម្រាប់អួសដល់បាតសមុទ្រ គេប្រើ...
geography
តើលំដាប់នៃការចាប់ត្រីក្នុងមហាសមុទ្រសព្វថ្ងៃ មានភាគរយដូចម្ដេចខ្លះ?
លំដាប់នៃការចាប់ត្រីក្នុងមហាសមុទ្រសព្វថ្ងៃ គឺតំបន់ប៉ាស៊ីភិចស្ថិតនៅខ្ពស់ឆ្ងាយយ៉ាងខ្លាំងពីតំបន់អាត្លង់ទិច និងសមុទ្រឥណ្ឌាគឺ ប៉ាស៊ីភិច ៦០% អាត្លង់ទិច ៣០% និងឥណ្ឌា១០%។
geography
តើគេធ្វើថ្នាក់នៅទីណា? មានសារៈសំខាន់អ្វីខ្លះ?
គេធ្វើស្រែថ្នាក់នៅតំបន់ភ្នំ ដែលមានមនុស្សរស់នៅច្រើន ដូចជា ប្រទេសចិន ភីលីពីន ឥណ្ឌូនេស៊ីជាដើម។ មានសារៈសំខាន់ៗគឺ ផ្ដល់ដីដល់កសិករដែលអាចរក្សាជីជាតិ និងជួយទប់សំណឹកដោយបង្ខាំទឹកដែលលើសទុក។
geography
ហេតុអ្វីបានជាចាំបាច់ត្រូវធ្វើបន្លាស់ដំណាំ?
បានជាចាំត្រូវធ្វើបន្លាស់ដំណាំ ដើម្បីចៀសវាងកុំឪ្យដំណាំស្រូបយកសារធាតុដដែលពីដី នាំឪ្យមានតំហយគុណភាពដី។
geography
តើមធ្យោបាយកាត់បន្ថយតំហយគុណភាពដីមានអ្វីខ្លះ? ចូររៀបរាប់។
មធ្យោបាយកាត់បន្ថយតំហយគុណភាពដីមាន៖ - បន្លាស់ដំណាំ គឺជាវិធីដាំណាំច្រើនមុខ នៅលើទីដីតែមួយដោយប្ដូរវេនគ្នា។ - ដំណាំតាមជម្រាលកូនភ្នំ ឬ ទីទួលមួយ គឺតម្រូវឪ្យកសិករភ្ជូរាស់តាមខ្សែកម្ពស់កាត់កែងទៅនឹងចំណោតតាមវ័ណ្ឌសណ្ឋានដី។ - ស្រែថ្នាក់ ឬ ចម្ការល្បាក់ ជាវិធីមួយដ៏ល្អដែលគេបានប្រើប្រាស់តាំងយូរណាស់មកហើយនៅតំបន់ភ្នំដែលមានមនុស្សរស់នៅច្រើន ដ...
geography
ហេតុអ្វីបានជាគេនិយាយថាសកម្មភាពមនុស្សជាកត្តានាំឪ្យមានតំហយគុណភាពដី?
បានជាគេនិយាយថាសកម្មភាពមនុស្សជាកត្តានាំឪ្យមានតំហយគុណភាពដីព្រោះ៖ - ការដាំដំណាំតែមួយមុខធ្វើឪ្យដីខ្សោះជីជាតិ ដំណាំលូតលាស់មិនល្អ ដីអាចសំដិលកណ្ដាលវាល ងាយរងសំណឹក - ដំណាំឥតស្រោចទឹកនៅតំបន់ស្ងួតហែងនិងតំបន់ស្ទើរស្ងួតងហែងដែលមានលក្ខណៈខ្សត់ភ្លៀងនិងភាពរាំងស្ងួតខ្លាំង ធ្វើឪ្យដីងាយរងសំណឹកដោយសារខ្យល់បក់។ - កសិករមួយចំនួនដោយកង្វះខាតការយល់...
geography
តើកត្តាធម្មជាតិនៃសំណឹកដីមានអ្វីខ្លះ? ចូររៀបរាប់។
កត្តាធម្មជាតិនៃសំណឹកដីមាន៖ - ទឹកភ្លៀង ដែលហូរប្រសាចលើផ្ទៃដី បង្កើនបានជាខ្សែទឹកតូចៗ ហូរតាមចំណោត ទម្រង់ទៅកាន់ទីទំនាប ដោយបានច្រោះយកចុណ្ណភាគដីទៅជាមួយផង។ - ទឹកច្រោះ ឬស្ទឹង ជាភ្នាក់ងារសំណឹកសំខាន់មួយទៀតដោយបានរចនាភ្នេននិងច្រាំងទន្លេ បង្កើតបានជាត្រើយលយ ត្រើយឆក និងកោះរកេតតាមពោះទន្លេ។ - ទឹកសមុទ្រ កឺជាកត្តាបំផ្លាយដីមួយយ៉ាងខ្លាំងក្ល...
geography
ចូរកំណត់ន័យនៃពាក្យ តំហយគុណភាពដី សំណឹក កំណថ្មបាយក្រៀម អំបិលកម្ម កសិរុក្ខកម្ម។
កំណត់ន័យនៃពាក្យ - តំហយគុណភាពដី គឺជាដំណើរអស់ជីជាតិនៃដី ធ្វើឪ្យដីដាំដុះមិនបានល្អ។ - សំណឹក គឺជាបាតុភូតធម្មជាតិមួយ ដែលផ្ទៃលើនៃសំបក ផែនដីត្រូវរេចរឹ់លទៅៗ។ - កំណថ្មបាយក្រៀម គឺជាក្លាយទៅជាកាំ្តងរឹងដូចសសីលា។ - កសិរុក្ខកម្ម ជាដំណាំចម្រុះមួយបែប ដោយមានដាំដើមឈើ ចុល្លព្រឹក្យ ដំណាំចម្រុះមួយបែប ដោយមានដាំដើម សត្វផងដែរ។
geography
ហេតុអ្វីបានជាព្រៃឈើតំបន់ត្រូពិចទទួលការគំរាមកំហែង?
បានជាព្រៃឈឈើតំបន់ត្រូពិចទទួលការគំរាមកំហែង ព្រោះគេបានធ្វើអាជីវកម្មយ៉ាងខ្លាំងដើម្បីបំពេញតម្រូវការផ្អែកសំណង់នានាគ្រឿងសង្ហារិម រូបិយប័ណ្ណ និងការនាំចេញដោយខ្វះការត្រួតពិនិត្យឪ្យបានម៉ត់ចត់។
geography
ហេតុអ្វីបានជាគេនិយាយថា មនុស្សទទួលខុសត្រូវមួយផ្នែកធំនៅក្នុងបញ្ហាភ្លើងឆេះព្រៃ?
បានជាគេនិយាយថា មនុស្សទទួលខុសត្រូវមួយផ្នែកធំនៅក្នុងបញ្ហាភ្លើងឆេះព្រៃ ព្រោះភ្លើងឆេះព្រៃ ៩០% បណ្ដាលមកពីសកម្មភាពមនុស្ស ដូចជាចោលកន្ទុយបារីមិនបានពន្លត់ទៅលើគុម្ពោត បន្លាស្ងួតហួតហែងពេលធ្វើដំណើរកាត់ព្រៃ។ ដុតព្រៃដោយចេតនា ដើម្បីពង្រីកផ្ទៃដីដាំដុះ ដំដៅបង្កើនផលិតកម្មចិញ្ចឹមកាន់តែច្រើន។ កសិកម្មពនេចដ៏សាមញ្ញនិងបុរសបំផុតក៏ជាមូលហេតុសំខា...
geography
តើការបាត់បង់ព្រៃឈើនៅកម្ពុជាយើង បណ្ពាលមកពីមូលហេតុសំខាន់ៗអ្វីខ្លះ? នាំមកនូវផលប៉ះពាល់អ្វីខ្លះ?
ការបាត់បង់ព្រៃឈើនៅកម្ពុជាយើង បណ្ពាលមកពីមូលហេតុសំខាន់ៗដូចជាខាងក្រោម៖ - កំណើនប្រជាជន នាំឪ្យមានកំណើនតម្រូវការឈើប្រើប្រាស់ក្នុងស្រុក មានសំណង់លំនៅស្ថាន គ្រឿងសង្ហារិម (តុ ទូ កៅអី...) អុស និងធ្យូងជាដើម។ - កំណើនតម្រូវការដីដាំដុះ ពិសេសនៅតំបន់ឦសានដែលអនុវត្តកសិកម្មព្រៃដុត - កំណើនតម្រូវការដីចម្ការដំណាំធំៗ ដូចជា កៅស៊ូ ដូងប្រង កាផែ ...
geography
តើមានកិច្ចព្រមព្រៀងអ្វីខ្លះ ស្ដីពីព្រៃឈើក្នុងពិភពលោក? ព្រោះអ្វី?
មានកិច្ចព្រមព្រៀង ស្ដីពីព្រៃឈើក្នុងពិភពលោកមានជាច្រើន ដូចជាធម្មនុញ្ញអំពីផែនដីឡើងកម្ដៅ សេចក្តីថ្លែងការណ៍ស្ថីពីការណ៍ព្រៃឈើ អនុសញ្ញាស្ដីពីការប្រែប្រួលអាកាសធាតុ...។
geography
តើការបាត់បង់ព្រៃឈើបណ្ដាលមកពីមូលហេតុសំខាន់ៗអ្វីខ្លះ?
ការបាត់បង់ព្រៃឈើបណ្ដាលមកពីមូលហេតុសំខាន់ៗដូចជា៖ - ការកាប់ព្រៃឈើធ្វើលំនៅដ្ឋាន គ្រឿងសង្ហារិម អុស និងធ្យូងជាដើម - ទន្រាព្រៃឈើដើម្បីធ្វើកសិកម្ម ការធ្វើកសិកម្មព្រៃដុត - ការធ្វើអាជីវកម្មក្នុងទ្រង់ទ្រាយធំបែបអនាធិបតេយ្យ - សំណងរោងចក្រ - ជំនីកយករ៉ែ - ការកាប់ព្រៃឈើដើម្បីធ្វើដើម្បីធ្វើផ្លូវថ្នល់ ផ្លូវដែក - ភ្លើងឆេះព្រៃ...។
geography
ចូរនិយាយពីបាតុភូត Dust Bowl (ការឈ្លានពាននៃខ្សាច់) ទៅលើកសិដ្ឋាននៅសហរដ្ឋអាមេរិច។
នៅសហរដ្ឋអាមេរិច បាតុភូត Dust Bowl (ការឈ្លានពាននៃខ្សាច់) បានកើតមាននៅបណ្ដាឆ្នាំ ១៩៣០។ បន្ទាប់ពីអាជីវភាពហួសហេតុនិងការមកដល់នៃវដ្ដភាពស្ងួតមួយដីប្រមាណ ៤០០០០ ហិតាត្រូវគ្រប់ដណ្ដប់ដោយខ្សាច់។ កសិដ្ឋាននៅរដ្ឋអូក្លាម៉ាបានរងនូវផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ បាតុភូតនេះបានកើតមានជាថ្មីៗទៀតនៅឆ្នាំ ១៩៥០ និង ១៩៨៨។ ទោះបីក្នុងចំនួនដីខូចខាតទាំងអសដ...
geography
ចូរនិយាយអំពី “ បញ្ហាសុវត្តិភាពស្បៀង “ នៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត។
វាលលំហអារ៉ាបប៊ីសាអ៊ូឌីត ផលិតបានស្រូវសាលីាងពីរលានតោន ដោយការប្រើប្រាស់ដុណ្លរប្រេងកាត និងបច្ចេកវិទ្យា។ អារ៉ាបប៊ីសាអ៊ូឌីតជាអ្នកនាំចេញចស្រូវសាលីនិងជាអ្នកស័្វយគ្រប់គ្រាន់ខាងបន្លែនិងផ្លែឈើ ស៊ុតនិងផលិតផលទឹកដោះ នាពេលសត្វថ្ងៃនេះ។ តំបន់វាលលំហផ្ទៃដីបង្កបង្កើនផលិតកសិកម្មមានតម្លៃណាស់ ទឹកដោះមួយលីត្រថ្ងៃបីដង នៃតម្លៃនៅអឺរ៉ុប។ ប្រជាជនអា...
geography
តើប្រទេសឥណ្ឌាអាចបញ្ចប់គ្រោះអត់ឃ្លានបានយ៉ាងដូចម្ដេច? រីនៅប្រទេសកម្ពុជា តើបញ្ហាគ្រោះអត់ឃ្លានមានចោទឡើងដែរឬ ទេ? ព្រោះអ្វី? ចូរពន្យល់។
ប្រទេសឥណ្ឌាអាចបញ្ចប់គ្រោះអត់ឃ្លានបាន ដោយអនុវត្តបៃតង នៅឆ្នាំ ១៩៨៨ ឥណ្ឌាផលិតស្រូវបាន៣ ដងលើសឆ្នាំ ១៩៦៦ ហើយបានប្រែក្លាយពីប្រទេសធ្លាប់តែជួបប្រទះនឹងកង្វះខាតស្បៀង បានក្លាយទៅជាអ្នកនាំចេញស្រួវសាលីមួយយ៉ាងចម្លែក។ នៅកម្ពុជា បញ្ហាអត់ឃ្លាននៅតែចោទនៅឡើយ ដោយសារប្រទេសយើងអនុវត្តកសិកម្មថាផលនៅឡើយ ពោលគឺនៅប្រើឧបករណ៍បែបបុរាណ មិនទាន់មានបច្ចេកទ...
geography
តើគេអាចជំនះរបាំងទឹកបានដោយមធ្យោបាយណាខ្លះ? ចូររៀបរាប់មធ្យោបាយណាខ្លះ? ចូររៀបរាប់មធ្យោបាយទាំងនោះមួយមុខៗឪ្យបានប្រាំយ៉ាងតិច?
នៅប្រទេសកម្ពុជាយើង គេអាចជំនះរបាំងទឹកបានដោយ - សាងសង់ស្ពាន មានស្ពានជ្រាយចង្វា ស្ពានព្រះមុនីវង្ស ស្ពានគីសូណា ស្ពានព្រែកតាម៉ាក់ ស្ពានព្រែកក្ដាម។ - ធ្វើកប៉ាលគ្រប់ប្រភេទ និងសង់កំពង់ចម្លងនានាដើម្បីសម្រួលដល់ការធ្វើដំណើរ...។
geography
តើការរៀបចំដីសើមផ្ដល់ផលប្រយោជន៍អ្វីខ្លះ?
ការរៀបចំដីសើមផ្ដល់ផលប្រយោជន៍សម្រាប់សេដ្ឋកិច្ច តំបន់ កសិកម្ម ឧស្សាហកម្ម លំនៅដ្ឋាន រមណីយដ្ឋាន...។
geography
តើវាលភក់ដែលគេស្គាល់ច្បាស់ជាងគេ ក្នុងតំបន់ត្រូពិចមានឈ្មោះអ្វី?
វាលភក់ដែលគេស្គាល់ច្បាស់ជាងគេ ក្នុងតំបន់ត្រូពិចមានពីរគឺ អេវ័រក្លាដត និងប៊ិចសៃប្រែសស្វាំ (រដ្ឋផ្លូរីត) សហរដ្ឋអាមេរិច។
geography
ចូរនិយាយអំពីបច្ចេកទេសដណ្ដើមដីភក់ធ្វើប៉ុលឌែមកម្មនិងធ្វើដីលើក។
បច្ចេកទេសដណ្ដើមដីភក់ធ្វើប៉ុលឌែមកម្មនិងធ្វើដីលើក គឺ៖ - បច្ចេកទេសធ្វើប៉ុលឌែកកម្ម ដំបូងគេសាងទំនប់ រួចបូមទឹកព្រៃចេញ ហើយគេលាងដីដោយទឹកសាប ដើម្បីយកជាតិអំបិលចេញ បន្ទាប់មកគេបូមទឹកនោះចេញដើម្បីទុកដីឪ្យស្ងួត ហៅថា “ ប៉ុលឌែកម្ម “។ ដីដែលទទួលបានគឺ “ ប៉ុលឌែ “។ - បច្ចេកទេសធ្វើដីលើក គេសាងសង់ទំនប់ដូចគ្នា រួចចាក់ដីបំពេញ។ ដីដែលទទួលបានហៅថា “...
geography
តើការធ្វើប៉ុលឌែកម្មនៅកម្ពុជាយើងជាការរចាំបាច់ដែរឬទេ? ព្រោះអ្វី? ចូរេពន្យល់។
ក្នុងពេលបច្ចុប្បន្ននេះ ការធ្វើប៉ុលឌែកម្មនៅកម្ពុជាយើងមិនមែនជាជាការរចាំបាច់នោះទេ ព្រោះសព្វថ្ងៃនេះប្រទេសយើងនៅខ្វះធនធានមនុស្សដែលមានជំនាញ ហើយឧបករណ៍មិនទាន់ទំនើបនិងមិនសូវបែបផងដែរ។
geography
តើតំបន់ដីសើមនៅកម្ពុជា ផ្ដល់ផលិតផលនិងសេវាអ្វីខ្លះ ដល់ប្រជាជនយើង?
តំបន់ដីសើមកម្ពុជា ផ្តល់ផលិតផលននិងសេវាកម្ម ដល់ប្រជាជនយើងដូចជា បង្កើតឪ្យមានមរណីយដ្ឋាននានាដូចជា សំបុកសត្វកំពង់ភ្លុក ជំរំព្រៃរាំង ភូមិអ្នកនេសាទ ឡូត៍នេសាទ... ដែលអាចទាក់ទាញភ្ងៀវទេសចរឪ្យចូលមកលេងកំសាន្ដ ឬ សិក្សាស្រាវជ្រាវបាន។ ចំណែកប្រជាជនដែលរស់នៅឆ្ងាយពីតំបន់ដីសើម ក៏ទទួលបានផលប្រយោជន៍ពីទីនោះដែរ ដូចជាការត្រួតពិនិត្យទឹកជំនន់ ការផ្...
geography
តើតំបន់វាលភក់នៅកម្ពុជាយើងត្រូវរងនូវគំរាកំហែងដែរ ឬ ទេ? ចូរពន្យល់។
តំបន់វាលភក់នៅកម្ពុជាយើងត្រូវរងនូវគំរាកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសារនយោបាយខុសឆ្លងរបស់ពួកខ្មែរក្រហមដែលថា “ មានស្រូវគឺមានអ្វីទាំងអស់ “ បានដាក់បញ្ជាផ្ដាច់ការឪ្យប្រជាជនកាប់ឆ្ការព្រៃនាមគ្រប់ទិសទីក្នុងប្រទេសអស់យ៉ាងច្រើនដើម្បីយកដីបង្កបង្កើន ផលកសិកម្ម ជាពិសេសដំណាំស្រូវ។ ម៉្យាងទៀតឆាប់រហ័សនៃប្រជាជនបង្កើតបានជាសម្ពាធជំរុញឪ្យប្រជាជនសម្រុ...
geography
តើរុំាសាជាអ្វី? ហេតុអ្វីបានជាប្រទេសកម្ពុជាយើងសុំចូលជាសមជិករុំាសា?
រុំាសា គឺជាអនុសញ្ញាស្ដីពីតំបន់ដីសើមអន្ដរជាតិ ជាសន្ធិសញ្ញាអន្តររដ្ឋាភិបាលដែលផ្ដល់នូវក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការអន្ដរជាតិ ស្ដីអំពីការអភិវឌ្ឍ និងប្រើប្រាស់ធនធានតំបន់ដីសើម និងទីជម្រក។ បានជាប្រទេសសុំចូលជាសមាជិករុំាជា ព្រោះដើម្បីចូលរួមក្នុងអភិរក្ស ការពារនិងការទប់ស្កាត់ការបំផ្លាញធនធានតំបន់ដីសើម និងទីជម្រក។
geography
ចូរកំណត់នៃពាក្យ វាលភក់ ប៉ុលឌែនិងដីលើក។
កំណត់ន័យនៃពាក្យ - វាលភក់ ជាតំបន់ដីសើមដែលមានព្រៃលិចទឹកហើយមានដីឆ្អែតទឹក ឬ លិចទឹកតាមរដូវ - ប៉ុឌែ ជាដីមួយផ្នែកតូចដែលដណ្ដើមបានពីសមុទ្រ ដោយសារការសង់ទំនប់ រួចបូម ទឹកព្រៃញ ហើយគេលាងដោយទឹកសាខប ដើម្បីមក អំបិលចេញ បន្ទាប់មកគេបូម ទឹកនោះចេញដើម្បីទុកដីទុកដីឪ្យស្ងួត - ដីលើក ជាដើមដែលទទួលបានដោយសារការសង់ទំនប់រួចបូមទឹកចេញ រួចចាក់ដីបំពេញ។
geography
នៅកម្ពុជា តើបញ្ហាអត់ឃ្លានបានចោទឡើងដែរ ឬ ទេ? ព្រោះអ្វី? ចូរពន្យល់។
នៅកម្ពុជា បញ្ហាអត់ឃ្លាននៅតែចោទនៅឡើយ ដោយសារប្រទេសយើងអនុវត្តកសិករថាផលនៅឡើយ ពោលគឺនៅប្រើឧបករណ៍បែបបុរណ មិនទាន់មានបច្ចេកទេសទំនើបការប្រើប្រាស់ជី ជំរើសពូជនៅឡើយ។ ម៉្យាងទៀតរដោយសារប្រទះ នូវសង្រ្គាមស៊ីវិលរាំរ៉ៃជាច្រើនឆ្នាំ ដែលនាំឪ្យខឿនសេដ្ឋកិច្ចប្រទេសយើងនៅមានភាពអន់ថយ។ តែទោះបីជាយ៉ាងនេះក្ដីក៏រដ្ឋាភិបាលយើងសព្វថ្ងៃបាន និងកំពុងស្ថាបនាផ...
geography
តើការធ្វើប៉ុលឌែកម្មនៅកម្ពុជាយើងការចាំបាច់ដែរឬ ទេ នៅពេលបច្ចុប្បន្ននេះ? ព្រោះអ្វី? ចូរពន្យល់។
ក្នុងពេកបច្ចុប្បន្ននេះ ការធ្វើប៉ុនឌែកម្មនៅកម្ពុជាយើង មិនមែនជាការចាំបាច់នោះទេ ព្រោះសព្វថ្ងៃនេះប្រទេសយើងមានដីគ្រប់គ្រាន់សម្រាប់សសាង់សង់លំនៅ អាគារ និងសំណង់ផ្សេងៗទៀត ឬ ធ្វើកសិកម្ម។ ម្យ៉ាងទៀតសព្វថ្ងៃនេះប្រទេសយើងនៅខ្វះធនធានមនុស្សដែលមានជំនាញ ហើយឧបករណ៍ក៏មិនទាន់ទំនើបនិងមិនសូវសំបូរបែបផងដែរ។
geography
តើអ្នកយល់ឃើញដូចម្ដេច ចំពោះជំនួញអាវុធនៅលើពិភពលោកបច្ចុប្បន្ននេះ?
ចំពោះជំនួញអាវុធទោះបីស្របច្បាប់ក្ដីឬលួចលាក់ក្ដីបានបង្ហាញដោយលំបាកក្នុងសិ្ថតិជាតិ។ ក្រុមអតិថិជនផ្នែកនេះមិនស្ថិតស្ថេរទេ។ ឈ្មួញអាវុធធំៗមានប្រទេសដែលមានអភិវឌ្ឍការស្រាវជ្រាវនិងមានបច្ចេកទេសវិទ្យាមួយដ៏ស្រួចស្រាល មានសហរដ្ឋអាមេរិច រូស៊ី បារាំង អាណាចក្ររួម ចិន និងអាឡឺម៉ង់។ ចំណែកអ្នកនាំចូលសំខាន់ៗ គឺប្រទេសឧស្សាហកម្មហូបនីយកម្មមានមជ្ឈិ...
geography
តើរដ្ឋាភិបាលសហរដ្ឋអាមេរិចប្រឈមមុននឹងបញ្ហាឈ្លានពាន ពីសំណាក់ខ្សាច់ទៅលើកសិដ្ឋានដោយវិធីណា? ចូរបង្ហាញ។
រដ្ឋាភិបាលសហរដ្ឋអាមេរិចប្រឈមមុននឹងបញ្ហាឈ្លានពាន ពីសំណាក់ខ្សាច់ទៅលើកសិដ្ឋានដោយ អនុម័តច្បប់ការពារដីដ៍ធំមួយនៅឆ្នាំ ១៩៣៥ “ ច្បាប់ស្ដីអំពីការបែងចែកដីក្នុងស្រុកនិងកិច្ចអភិរក្សធនធានដី “។ ម៉្យាងទៀតអំណាចសាធារណៈបានសន្យាថា ស្ថាបនារបាំងរុក្ខជាតិដែលមានកម្រាស់ ២៥០ ម និងបណ្ដោយ ១៥០០ គ.ម ពីភាគខាងជើងទំនាយកណ្ដាល ព្រំដែនកាណាទៅរដ្ឋតិចសាល់ ...
geography
តើវាលមានលក្ខណៈសំគាល់សំខាន់ៗអ្វីខ្លះ?
វាលលំហមានលក្ខណៈសំគាល់សំខាន់ៗដូចជា៖ - គ្មានរដូវភ្លៀងជាក់លាក់ទេ (ភ្លៀងខ្សោយមិនទៀតទាត់រំហូតខ្លាំង) - ផ្ទៃមេឃពណ៌ខៀវស្រងាត់ - រដូវប្រាំងសន្ធឹងស្ទើរតែពេញមួយឆ្នាំ - ខ្សត់រុក្ខជាតិនិងសត្វ - របបទន្លេខុសប្លែកពីគេ។
geography
តើអ្នកស្គាល់ខ្សែសំខាន់ៗអ្វីខ្លះ? ជំនួបខ្សែទឹកទាំងនោះផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?
ខ្សែទឹកសំខាន់ៗមាន ខ្សែទឹកត្រជាក់ និងខ្សែទឹកក្ដៅ។ ជំនួបខ្សែទឹកទាំងនោះផ្ដល់ប្រយោជន៍ ដូចជា បានបង្កើតជាខ្សែទឹកចម្រុះដែលសីតុណ្ហភាពនិងជាតិប្រៃខុសៗគ្នា ដែលត្រី ចូលចិត្តរស់នៅ នឹងក្លាយជាកន្លែងនេសាទដ៏ប្រសើរបំផុតលើពិភពលោក។
geography
ហេតុអ្វីបានជាទឹកសមុទ្រមានដង់ស៊ីតេខ្ពស់ជាងទឹកសាប?
បានជាទឹកសមុទ្រមានដង់ស៊ីតេខ្ពស់ជាងទឹកសាប ព្រោះដោយសារភាគអំបិលដ៏សំខាន់ដែលមាននៅក្នុងទឹក។
geography
ហេតុអ្វីបានជាទឹកសមុទ្រមានរសជាតិប្រៃ? ចូរបញ្ជាក់។
បានជាទឹកអំបិលមានរស់ជាតិប្រៃ ព្រោះបណ្ដាលមកពីមានសារធាតុអំបិលច្រើនយ៉ាងរលាយក្នុងទឹកសមុទ្រ។
geography
ហេតុអ្វីបានជាគេថា សមុទ្រជាឃ្លាំងអំបិលនៃពិភពលោក?
បានជាគេថា សមុទ្រជាឃ្លាំងអំបិលនៃពិភពលោកពីព្រោះក្នុងទឹកសមុទ្រមួយគីឡូម៉ែត្រគូប មានអំបិលខនិជរលាយចំនួន ៣៩តោនជាមធ្យម។
geography
តើគេអាចដឹងពីសណ្ឋានដីបាតសមុទ្របានដោយសារអ្វី?
គេអាចដឹងពីសណ្ឋានដីបាតសមុទ្រចានដោយប្រើប្រាស់ប្រដាប់បញ្ចាំងពន្លឺ។ បច្ចុប្បន្ន គេស្ទង់បាតសមុទ្រដោយប្រើឧបករណ៍ទំនើប គឺប្រើសូរសំឡេង ជាពិសេសសូរអ៊ុលត្រា និងប្រើតារារណប។
geography
តើសណ្ឋានដីបាតសមុទ្រមានលក្ខណៈដូចម្ដេច?
សណ្ឋានដីបាតសមុទ្រមិនអាចអ្វីខុសប្លែកពីសណ្ឋានដីនៅលើទ្វីបទេ។ គេប្រទះឃើញវាលទំនាប ខ្ពង់រាប ភ្នំប្រជុំភ្នំ ជួរភ្នំ ជ្រោះ ជ្រលងទន្លេ ភ្នំភ្លើងរស់ ភ្នំផ្លើងងាប់ បាតុភូតរញ្ជួយដី... ព្រមជាមួយនេះរុក្ខជាតិមានដុះផងដែរ។
geography
តើមហាសមុទ្រណាមួយដែលមានទំហំធំជាងគេនិងតូចជាងគេ?
- មហាសមុទ្រដែលមានទំហំធំជាងគេ គឺមហាសមុទ្រប៉ាស៊ីភិច។ - មហាសមុទ្រដែលមានទំហំតូចជាងគេ គឺមហាសមុទ្រទឹកកកអាកទិច។
geography
តើផ្ទៃទឹកសមុទ្រទាំងអស់ចែកចេញជាអ្វីខ្លះ? ចូររៀបរាប់។
ផ្ទែទឹកសមុទ្រទាំងអស់ចែកចេញជាមហាសមុទ្រនិងសមុទ្រ។ មហាសមុទ្រទាំងអស់មានមហាសមុទ្រប៉ាស៊ីភីច មហាសមុទ្រអាត្លង់ទិច មហាសមុទ្រឥណ្ឌា និងមហាសមុទ្រទឹកកកសមុទ្រអាកទិច។ ចំណែកសមុទ្រសំខាន់ៗមានមេឌីទែរ៉ានេ សមុទ្រចិន សមុទ្រការ៉ាអ៊ីប សមុទ្រក្រហម សមុទ្របាល់ទិច...។
geography
តើផ្ទៃទ្វីបនិងផ្ទៃទឹកមួយណាមានផ្ទៃធំជាងគេ?ចូរបញ្ជាក់។
ផ្ទៃទ្វីបនិងផ្ទៃទឹកគឺផ្ទៃទឹកធំជាង ដោយសាគរវិទូបានប៉ាន់ស្មានថា មហាសមុទ្រនិងសមុទ្រមានវិសាលភាពធំធេងណាស់ស្មើរនឹង ៧០% នៃផ្ទៃផែនដី រីឯផ្ទៃទ្វីបវិញមានតែ ៣០% ប៉ុណ្ណោះ។
geography
តើកត្តាសំខាន់ៗនៃវាលលំហកម្ម មានអ្វីខ្លះ? តើគេអាចកាត់បន្ថយទំហំនៃវាលលំហកម្មបានដោយមធ្យោបាយណា?
វាលលំហមានលក្ខណៈសំគាល់សំខាន់ៗដូចជា៖ - មានភាពស្ងួតហែង (វាលលំហក្ដៅ) - គ្មានរដូវភ្លៀងជាក់លាក់ទេ (ភ្លៀងខខ្សោយមិនទៀងទាត់រំហួតខ្លាំង) - ផ្ទៃមេឃពណ៌ខៀវស្រងាត់ - រដូវប្រាំងលាតសន្ធឹងស្មើរតែពេញមួយឆ្នាំ - ខ្សត់រុក្ខជាតិនិងសត្វ - របបទន្លេខុសប្លែកពីគេ។ គេអាចទប់ទល់នឹងបាតុភូតវាលលំហកម្មបាន ដោយត្រូវការចាំបាច់នូវកាបង្កើតគម្របព្រៃឡើងវិញ កា...
geography
ចូរនិយាយពីបាតុភូត” ឈ្លានពាននៃដីខ្សាច់ “ (Dust Bowl) ទៅលើកសិដ្ឋាននៅសហរដ្ឋអាមេរិច។
នៅសហរដ្ឋអាមេរិចបាតុភូត Dust Bowl (ការឈ្លានពាននៃដីខ្សាច់) បានកើតមាននៅបណ្ដាឆ្នាំ ១៩៣០។ បន្ទាប់ពីអាជីវកម្ម ហួសហេតុនិងការមកដល់នៃវដ្ដភាពវដ្ដភាពរាំងស្ងួតមួយដីប្រមាណ ៤០០០០ ហិតាកត្រូវគ្រប់ដណ្ដប់ដោយខ្សាច់។ កសិដ្ឋាននៅរដ្ឋអូក្លាម៉ាបានរងនូវផងប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ បាតុភូតនេះបានកើតមានថ្មីៗទៀតនៅឆ្នាំ ១៩៥០ និង ១៩៨៨។ ទោះបីក្នុងចំនួនដូ...
geography
តើវាលលំហមានកំណកំណើតដូចម្ដេចដូច?
វាលលំហកើតឡើងដោយសារមណ្ឌលអាកាសធាតុក្ដៅស្ងួត និងត្រជាក់ខ្លាំងដនៅលើភពផែនដី និងដោយសារទីតាំងនៃមជ្ឈមណ្ឌលសម្ភាធខ្ពស់ក្បែរត្រូពិច។
geography
តើភាពក្រីក្រប្រជាជន និងបញ្ហាបរិស្ថានមានទំនាក់ទំនងគ្នាដូចម្ដេចខ្លះ?
ភាពក្រីក្ររបស់ប្រជាជន បង្កឪ្យមានបញ្ហាជាច្រើនចំពោះបរិស្ថាន។ ជាពិសេសការអនុវត្តច្បាប់នៅបណ្ដាលប្រទេសកំពុងអភិវឌ្ឍមានភាពធូររលង់ដោយសារភាពក្រីក្រ ការលំបាកក្នុងជីវភាពរបស់ប្រជាជន បណ្ដាលឪ្យមានការប្រព្រឹត្តលើសច្បាប់រដ្ឋាជាច្រើន ដូចជាមានលួចកាប់ព្រៃឈើ នេសាទ បរបាញ់ ឬក៏ស៊ីឈ្មួល ប្រត្រឹត្តបទលើ្មទាំងនោះ។ ដូចនេះការរអនុវត្តច្បាប់ស្ដីពីបរិ...
geography
តើការសិក្សាពីកត្តាធម្មជាតិនៃការសិក្សាបាត់បង់់ប្រភេទសត្វ និងរុក្ខជាតិត្រូវពឹងផ្អែកលើវិទ្យាសាស្រ្ដអ្វីខ្លះ?
ការសិក្សាពឹកកត្តាធម្មជាតិនៃការសិក្សាបាត់បង់់ប្រភេទសត្វ និងរុក្ខជាតិត្រូវពឹងផ្អែកលើវិទ្យាសាស្រ្ដគឺ បុរេប្រវត្តិសាស្ដ្រ ធរណីវិទ្យា និងជីវវិទ្យា។
geography
តើការសិក្សាស្រាវជ្រាវប្រភេទសត្វ និងរុក្ខជាតិនៅប្រទេសយើងមានលក្ខណៈដូចម្ដេច? ទទួលបានលទ្ធផលអ្វីខ្លះ?
ការសិក្សាស្រាវជា្រវប្រភេទសត្វ និងរុក្ខជាតិនៅប្រទេសយើងមានលក្ខណៈអន់ថយនៅឡើយ ដោយប្រទេសយើងនៅខ្វះខាតអ្នកជំនាញផ្នែករុក្ខសាស្រ្ដនិងសត្ដសាស្រ្ដច្រើនណាស់ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបាននឹងកំពុងចូលកមធ្វើការសិក្សាស្រាវជ្រាវ។ លទ្ធផលទទួលបានគឺ គេជឿថាមាននិកសត្វចំនួន ២១២ប្រភេទ បក្សីចំនួន ៧២០ប្រភេទ ល្មូន ២៤០ ប្រភេទ និងរុក្ខជាតិសរសៃល...
geography
ហេតុអ្វីបានជារបាយប្រភេទមានលក្ខណៈកើនពីប៉ូលទៅអេក្វាទ័រ?
បានជារបាយប្រភេទមានលក្ខណៈកើនពីប៉ូលទៅអេក្វាទ័រ ព្រោះតំបន់អេក្វាទ័រមានអាកាសធាតុនេះ មានអំណាយផលដល់ការរស់នៅ មានព្រៃក្រាស់ សំបូរសត្វគ្រប់ប្រភេទ។ ផ្ទុយទៅវិញ តំបន់ប៉ូល ជាវាលលំហទឹកកក (ត្រជាក់ខ្លាំង) មិនអំណាយផលដល់ការរស់នៅ ខ្សត់មនុស្ស សត្វ និងរុក្ខជាតិ។
geography
ចូរឪ្យនិយមនៃពាក្យប្រភេទ ប្រភេទផុតពូជប្រភេទរងការគំរាមកំហែង ប្រភេទជិតផុតពូជ ប្រភេទកម្រ ឧទ្យានជាតិ តំបន់ការពារធម្មជាតិ តំបន់ការពារទេសភាព និងតំបន់ប្រើប្រាស់ច្រើនយ៉ាង។
កំណត់ន័យនៃពាក្យប្រភេទ៖ - ប្រភេទ គឺជាសំណុំភាវៈរស់ដែលមានលក្ខណៈរាងរៅស្រដៀងគ្នា អាចបង្កាត់ជាមួយប្រភេទដទៃ ទៀតបានឡើយ។ - ប្រភេទផុតពូជ ជាប្រភេទណាមួយដែលបាត់បង់ទាំងស្រុងពីផែនដី។ - ប្រភេទរងការគំរាមកំហែង ជាប្រភេទដែលរស់នៅក្នុងជម្រកធម្មជាតិ អាចក្លាយទៅជាជិតផុតពូជ បើមិនទប់ស្កាត់ការបំផ្លិចបំផ្លាញជីវិតឬ រុក្ខជាតិទាំងនោះទេ។ - ប្រភេទកម្រ ...
geography
តើបាតុភូតវាលលំហកម្មអាចទប់ទល់តាមមធ្យោបាយណាខ្លះ?
គេអាចទប់ទល់នឹងបាតុភូតវាលលំហកម្មបានដោយត្រូវការចាំបាច់នូវការបង្កើតគម្របព្រៃឡើងវិញ ការដាំដុះដើមឈើជាផែនការទប់ដំណើររុលមកមុខនៃខ្សាច់។
geography
តើវាលលំហកម្មអាចនាំកមនូវផលប៉ះពាល់អ្វីខ្លះ?
វាលំហកម្មអាចនាំមកនូវផលប៉ះពាល់ដូចជា៖ - ធ្វើឪ្យកសិកម្មមានលក្ខណៈអន់ថយ - វាលលំហកម្មប៉ះពាល់ដីអស់ ៤៥០០លានហិចតា។ គេប៉ាន់ស្មានថារាល់ឆ្នាំដី ៦ លានហិចតា ត្រូវខាតបង់ដោយមិនអាចកែកើតនិងដី ២១លានហិចតាបន្ថែមទៀតត្រូវខូចខាតរហូតដល់ធ្វើឪ្យផលិតកម្មអាហារទៅជាថ្លៃហួសហេតុ។ - មនុស្សជាច្រើនលាននាក់ទទយលរងគ្រោះដោយវាលលំហកម្ម - បណ្ដាលឪ្យមានកំហាតបង់ផលិ...
geography
ដូចម្ដេចដែលហៅថា “វាលលំហកម្ម”។
វាលលំហកម្ម ជាដំណើររីកធំឡើងនៃវាលលំហ ដែលកត់សម្គាល់ដោយារររលាយបាត់បង់ទៅនៃគម្រប់រុក្ខជាតិ និងចលនារុលមកមុខខ្សាច់ ក្រោមឥទ្ធិពលសម្ពាធសង្គម (កំណើនប្រជាសាស្រ្ដ នគរូបនីយកម្ម...) ទៅលើមជ្ឈដ្ខានមួយដែលងាយរងគ្រោះដោយភាពស្ងួតហែង។
geography
ហេតុបានជាសមុទ្រអារ៉ាល់រួមផ្ទៃ?
បានជាសមុទ្រអារ៉ាលរួមផ្ទៃ គឺដោយសារការធ្វើកំណែប្រែតំបន់វាលលំហ ដោយមានសំណង់ទំនប់ធំៗអាឪ្យគេធ្វើទំនើបកម្មនិងពង្រីកផ្ទៃដីបញ្ចូលទំនប់កម្មនិងពង្រីកផ្ទៃទឹកនៅតាមបណ្ដាលដងទន្លេ។
geography
ចូរកំណត់ន័យនៃពាក្យ អ្វាស៊ីល វើត អ៊ែក និងវ៉ិច។
កំណត់ន័យនៃពាក្យ - អ្វាស៊ីល លំហមួយដែលមានមនុស្សរស់នៅនិងដំណាំបានដោយសារវត្តមាននៃទឹក។ - វើត ជាផ្លូវទឹកវាលលំហ ដែលកើតឡើងដោយសារភ្លៀងព្យុះម្ដងម្ដាល - អ៊ែក ជាផ្លូវខ្សាច់ធំៗ ដូចរលកទឹកសមុទ្រ - វ៉ីច ជាវាលក្រួសនិងថ្ម។
geography
តើទន្លេណាខ្លះដែលហូរកាត់វាលលំហ?
ទន្លេដែលហូរកាត់វាលលំហ មានដូចជា ទន្លេនីល (អេស៊ីប) ទន្លេទីច និងអីប្រាត (អ៊ីរ៉ាក់) ទន្លេឥណ្ឌស (ប៉ាគីស្ថាន) អាមូដារីយ៉ា (អ៊ូបេគីស្ថាន) និងសៀដារីយ៉ា (កាសាក់ស្ថាន)។
geography
តើតំបន់វាលលំហទទួលបានកំហែប្រែអ្វីខ្លះ?
តំបន់វាលលំហទទួលបានកំហែប្រែដូចជា៖ - ធ្វើអាជីវកម្មប្រេងកាតនិងឧស្ម័នធម្មជា - ការបញ្ចូលទឹកតាមបែបទំនើប - រោងចក្រចំរាញ់ប្រេងកាត ពហុដ្ឋានគីមីប្រេងកាតរីកលូតលាស់នៅជំរុញអណ្ដូងប្រេងនិងឧស័្មនដោយបានធ្វើឪ្យលេចឡើងនូវទីក្រុងថ្មីៗដែលព័ន្ធជុំវិញដោយបានធ្វើឪ្យលេចឡើងនូវទីក្រុងថ្មីៗដែលព័ន្ធជុំវិញដោយបទដីបញ្ចូលទឹក - សំណង់ទំនប់ធំៗ អាចឪ្យគេធ្វើ...
geography
តើមនុស្សបានធ្វើអ្វីខ្លះ ទើបគេពោលថា “មនុស្សពង្រីកបាតុភាពមហ្ដរាយ”?
បានជាគេពេលថា “ មនុស្សពង្រីកបាតុភាពមហន្ដរាយ “ គឺមនុស្សជាកត្តាដ៏សំខាន់ដែលជំរុញការបាត់បង់ប្រភេទរុក្ខជាតិ និងសត្វព្រោះកំណើនប្រជាជនបានបង្កើនតម្រូវការរៀបចំនគរូបនីយកម្ម អុស ធ្យូង ឈើសំណង់ ការកាប់ឆ្ការព្រៃ ដើម្បីយកដីដាំដំណាំកាន់តែធំឡើងៗ ការធ្វើឪ្យភ្លើងឆេះព្រៃ កង្វក់អាជីវកម្ម ព្រៃឈើ និងប្រមាញ់អតិផល។
geography
តើដីមានប៉ុន្មានស្រទាប់? ចូររៀបរាប់ស្រទាប់និមួយៗ?
គេចែកស្រទាប់ដីជាបួនគឺ៖ - ស្រទាប់ ០៖ ជាស្រទាប់សម្បូរដោយសារធាតុសរីរាង្គ។សំណល់រុក្ខជាតិ រួមមានស្លឹក ឬមែកឈើងាប់ បន្សល់ទុកនៅក្នុងស្រទាប់នេះ ហើយរលួយបន្តិចម្ដងៗ។ - ស្រទាប់ A៖ ស្ថិតនៅក្រោមស្រទាប់ O។ មានពណ៏ខ្មៅនិងសម្បូរដោយសារសារធាតុសរីរាង្គរលួយ។ ដីស្រទាប់នេះអាចខ្សត់ជីវជាតិ ព្រោះតែការលេញចេញនូវសារធាតុចិញ្ចឹមទៅស្រទាប់ដីជ្រៅខាងក្រោ...
geography
តើដំនាំកៅស៊ូនៅប្រទេសវៀតណាមមាននៅកន្លែងណា?
ដំនាំកៅស៊ូមាននៅតំបន់ខ្ពង់រាបខាងលិច និងអាគ្នេយ៍។
geography
ការវិវត្តន៏ដីដោយបាតុភូតធម្មជាតិធ្វើអោយដីខុសគ្នាពីកន្លែងមួយទៅកន្លែងមួយ។ តើភាពខុសក្នានេះមានលក្ខណះ ដូចម្ដេចខ្លះ?
ការវិវត្តន៏របស់ដីដោយបាតុភូតធម្មជាតិ ធ្វើអោយដីខុសគ្នាពីកន្លែងមួយទៅកន្លែងទៀតទៅតាម ស្រទាប់ដីវាយភាព សារពាង្គកាយក្នុងដី និងកម្រិតអាស៊ីតរបស់ដី (pH)។
geography
ដំនាំដូងប្រេងនៅម៉ាលេស្យាមានការរីកចំរើន។ តើប្រទេសកម្ពុជាអាចអភិវឌ្ឃន៍ដំនាំបនេះបានដែរឬទេ?
នៅប្រទេសកម្ពុជា គេអាចដាំដូងប្រេងបានដូចនៅម៉ាលេស្យាដែរ ព្រោះមានលក្ខណៈដីនិងអាកាសធាតុមាននាំដោយផលដល់ការដាំដុះដំនាំនេះ។
geography
តើផលិតផលក្នុងស្រុកសំរាប់ប្រជាជនម៉ាលេស្យាម្នាក់ៗបានប៉ុន្មានដូល្លាក្នុងមួយឆ្នាំ?
ផលិតផលក្នុងស្រុកសរុបសំរាប់ប្រជាជនម៉ាលេស្យាម្នាក់ៗមាន ៤២២១ ដូល្លាក្នុងមួយឆ្នាំ។
geography
តើប្រជាជនក្នុងក្រុងម៉ាលេស្យាមានប៉ុន្មានភាគរយ?
ប្រជាជនក្រុងមាន ៥៤.%។
geography
មូលហេតុអ្វីធ្វើអោយប្រជាជនម៉ាលេស្យាមានកំនើនលឿនយ៉ាងនេះ?
បានជាកំនើនប្រជាជនម៉ាលេស្យាលឿនយ៉ាងនេះ បណ្តាលមកពីមានចំនួលស្រុកជនជាតិឥណ្ឌា និងជនជាតិចិន។
geography