question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
អត្រាកំនើនធម្មជាតិប្រជាជនថៃ ២.៦% ឯអត្រាកំនើនធម្មជាតិប្រជាជនកម្ពុជាមាន ២.៤។ តើគ្រួសារថៃ ឬគ្រួសារកម្ពុជាមានកូនច្រើន? | គ្រួសារកម្ពុជាមានកូនច្រើនជាងគ្រួសារថៃ។ | geography |
ភូមិភាគណានៃប្រទេសថៃសំបូរពួកកុលសម្ព័ន្ធ? | ភូមិភាគដែលសំបូរកុលសម្ព័ន្ធរស់នៅច្រើនគឺ តំបន់ភ្នំតាមព្រំដែន។ | geography |
បញ្ហាបរិស្ថាននៅទីក្រុងបាងកក ដែលគួរចាប់អារម្មណ៍ជាងគេគឺអ្វី? | បរិស្ថាននៅទីក្រុងបាងកក ចំនុចចាប់អារម្មណ៍ជាងគេគឺស្ទះចរាចរណ៍។ | geography |
តើមានអ្វីខ្លះអាចទាក់ទាញភ្ញៀវទេសរចទៅកំសាន្តនៅសិង្ហបុរី? | ហាងទំនិញ ភោជនីយដ្ឋាន ផ្លូវទឹក ឧស្យានកំសាន្ត សួនសត្វជាអ្នកទាក់ទាញភ្ញៀវទេសរចណ៍។ | geography |
ពាណិជ្ជកម្មជាផ្នែកមួយសំខាន់ជាងគេ ក្នុងសេដ្ឋកិច្ចនៅសិង្ហបុរីមែនឬទេ? | ពាណិជ្ជកម្មជាអ្នកដើរតួសំខាន់ជាងគេក្នុងសេដ្ឋកិច្ចសិង្ហបុរី។ | geography |
តើកំពងផែសិង្ហបុរីមានសកម្មភាពយ៉ាងដូចម្តេច? | កំពង់ផែសិង្ហបុរីមានសកម្មភាពយ៉ាងមមាញឹកក្នុងពិភពលោក។ | geography |
បុព្វបុរសខ្មែរតែងប្រៀនប្រដៅយើងឱ្យចាប់អារម្មណ៍លើគុណ ៦ យ៉ាង គឺគុណអ្វីខ្លះ? | បុព្វបុរសខ្មែរតែងប្រៀនប្រដៅយើងឱ្យចាប់អារម្មណ៍លើគុណ ៦ យ៉ាងគឺ៖
- គុណឪពុករួមមានឪពុកបង្កើត ឪពុកក្មេក ឪពុកចិញ្ចឹម អាណាព្យាបាលប្រុស។
- គុណម្ដាយរួមមានម្ដាយបង្កើត ម្ដាយក្មេក ម្ដាយចិញ្ចឹម អាណាព្យាបាលស្រី។
- គុណបង គុណព្រះមហាក្សត្រ គុណអ្នកដឹកនាំដែលឃុំគ្រងរក្សាយើង។
- គុណគ្រូបាធ្យាយដែលបានផ្ដល់ចំណេះដឹងសព្វសារពើស្របតាមគតិបណ្ឌិតរបស់យើ... | geography |
តើសិល្បៈខ្មែរចែកចេញជាប៉ុន្មានប្រភេទ? | សិល្បៈខ្មែរចែកចេញជា ៧ ប្រភេទគឺ៖
- សិល្បៈស្ថាបត្យកម្មសិល្បៈប្រភេទនេះបានដល់ការសាងសង់ផ្ទះ រមនីយដ្ឋាន អាគារ និងប្រាសាទ។
- សិល្បៈចម្លាក់សិល្បៈប្រភេទនេះបានដល់ការសូនរូបស្មិត ជាងទង គឺការយកសម្ភារៈផ្សេងៗដូចជា ឈើ លោហធាតុ ដី… មកកែច្នៃជារូបផ្សេងៗដែលគេចង់បានដូចជា រូបមនុស្ស សត្វ ឬការធ្វើឱ្យចេញជារូបផ្សេងៗ។
- សិល្បៈគំនូរសិល្បៈប្រភេទនេះ... | geography |
តើការសិក្សាចំណេះដឹងទូទៅ ផ្តល់សារប្រយោជន៍ដូចម្តេចខ្លះចំពោះអ្នកសិក្សា? | ការសិក្សាចំណេះដឹងទូទៅផ្តល់សារប្រយោជន៍៖
- ចេះច្នៃប្រឌិតវប្បធម៌បរទេស ស្របចំណូលចិត្តខ្មែរ និងបណ្តុះនូវមនោសញ្ចេតនា ថែរក្សាការពារសម្បត្តិជាតិ។
- មានទុនសម្រាប់ការបកស្រាយពន្យល់មហាជន និងផ្សារភ្ជាប់នូវវប្បធម៌ជាតិ និងអន្តរជាតិក្នុងការងារអប់រំទូទៅ។
- ស្គាល់ច្បាស់ប្រភពលក្ខណៈ វប្បធម៌ជាតិរួមគ្នាលើកតម្កើង និងចេះផ្សព្វផ្សាយ វប្បធម៌ខ្ម... | geography |
តើវប្បធម៌បរទេសបានជះឥទ្ធិពល ដូចម្តេចចំពោះយុវជនខ្មែរ? ក្នុងនាមជាគ្រូបង្រៀន ចូរបង្ហាញពីវិធានការទប់ស្កាត់? | ឥទ្ធិពលវប្បធម៌បរទេសចំពោះយុវជនខ្មែរមាន៖
- តន្ត្រីញាក់ញ័រខុសពីខ្មែរ និងសម្ភារៈបរទេសនិយម។
- ភាពយន្តអាសអាភាស ឆក់ប្លន់កាប់ចាក់ ឃោរឃៅ ល្បិចកល់ ដ៏អាក្រក់។
- មូតសក់ សម្លៀកបំពាក់ស៊ីវិល័យហួសហេតុ។
- ឫកពារ មាយាទបរទេស (ចាប់ដៃ ញាក់ចិញ្ចើម លើកដៃ និងដើរលោតៗ។
- អត្តចរិត ទំនៀមទម្លាប់ ឥរិយាបថបរទេសខុសពីខ្មែរ។
វិធានការទប់ស្កាត់វប្បធម៌បរទេស... | geography |
តើសង្គមធម៌ជាអ្វី? | គេអាចឲ្យនិយមន័យសង្គមធម៌ប្លែកៗដូចខាងក្រោម៖
សង្គមធម៌ > សង្គម + ធម៌
ពាក្យសង្គមសំដៅយកធម្មជាតិមនុស្សរស់នៅរួមគ្នា មានទីលំនៅ មានមុខរបររកស៊ី មានរបៀបបែបបទរស់នៅទាក់ទងគ្នាក្នុងស្រុក ដែលជារដ្ឋ។ ឯពាក្យសង្គមធម៌សំគាល់ធម៌ទាំងឡាយណាដែលជាធាតុវិធី របៀបរៀបចំសង្គមមនុស្សឲ្យមានសភាពទំរង់ និង លក្ខណៈចំរើន លូតលាស់។ បានន័យថា រៀបចំសង្គមឲ្យរស់នៅបានស... | geography |
តើអធិបតេយ្យមានន័យដូចម្ដេច? | អធិបតេយ្យមានន័យថា អំណាចនយោបាយឯករាជ្យ និងជាន់ខ្ពស់ ឬមានន័យថា រដ្ឋឯករាជ្យផ្នែកនយោបាយ។ | geography |
តើអធិបតេយ្យរបស់រដ្ឋមួយស្ថិតនៅលើមូលដ្ឋានអ្វីខ្លះ? | អធិបតេយ្យរបស់រដ្ឋមួយ ស្ថិតនៅលើមូលដ្ឋានចំនួន ៤ យ៉ាងគឺ៖
- មានទឹកដី
- មានប្រជាជន
- រដ្ឋាភិបាលឯករាជ្យ
- មានសមត្ថភាពក្នុងការធ្វើទំនាក់ទំនងអន្តរ ជាមួយសហគមន៍នានា។ | geography |
តើអ្នកត្រូវធ្វើដូចម្ដេចខ្លះ ដើម្បីថែរក្សាអធិបតេយ្យរបស់ជាតិ? | ដើម្បីថែរក្សាអធិបតេយ្យរបស់ជាតិ យើងត្រូវ៖
- ខិតខំរៀនសូត្រ
- រក្សាការពារអត្តសញ្ញាណជាតិ វប្បធម៌ជាតិ
- ស្រលាញ់ និងការពារបូរណភាពទឹកដីជាតិ ដោយចូលបម្រើជួរកងទ័ពក្នុងពេលចាំបាច់
- រួមចំណែកការពារសុខុមាលភាពប្រជាជន ដោយមិនចោលសម្រាមក្នុងទីសាធារណៈ និងក្នុងទីកន្លែងដែលមិនគួរចោល
- ស្រលាញ់ថែរក្សា និងការពារសម្បត្តិវប្បធម៌ជាតិ (សម្បត្តិធម្ម... | geography |
តើជំរឿនក្នុងប្រទេសកម្ពុជាធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំម្ដង? តើជំរឿនចុងក្រោយក្នុងប្រទេសកម្ពុជាធ្វើឡើងពីថ្ងៃណា ដល់ថ្ងៃណា? | ជំរឿនក្នុងប្រទេសកម្ពុជាធ្វើឡើងក្នុងរយៈពេល១០ឆ្នាំម្ដង។
ជំរឿនចុងក្រោយក្នុងប្រទេសកម្ពុជាធ្វើឡើងចាប់ពីថ្ងៃទី ០៣ ដល់ ១៣ ខែ មីនា ឆ្នាំ ២០០៨។ | geography |
តើការធ្វើជំរឿនបានផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់ប្រទេសជាតិ? | ការធ្វើជំរឿនបានផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសជាតិ ដូចខាងក្រោម៖
- ប្រមូលទិន្នន័យដើម្បីស្វែងយល់ពីទិដ្ឋភាពប្រជារាស្ត្រ (អត្រាកំណើត អត្រាភាពក្រីក្រ មរណៈ តំហយចុះ អត្រាអនក្ខរជន..) បញ្ហាសេដ្ឋកិច្ច និងសង្គមកិច្ច នៅក្នុងសង្គមជាតិ នាពេលបច្ចុប្បន្ន និងបណ្ដាមូលហេតុផ្សេងទៀតដែលពាក់ព័ន្ធ។
- ចង្អុលបង្ហាញ ជាមូលដ្ឋាន វិភាគលើស្ថានភាពសេដ្ឋកិច... | geography |
តើរមណីយដ្ឋាននៅប្រទេសកម្ពុជាចែកចេញជាប៉ុន្មានប្រភេទ? គឺអ្វីខ្លះ? | នៅក្នុងប្រទេសកម្ពុជា រមណីយដ្ឋានត្រូវបានបែងចែកជា ៤ ប្រភេទគឺ៖
- រមណីយដ្ឋាន ប្រវត្តិសាស្ត្រ
- រមណីយដ្ឋាន វប្បធម៌
- រមណីយដ្ឋាន ធម្មជាតិ
- និងរមណីយដ្ឋាន កែច្នៃ។ | geography |
តើកិច្ចប្រជុំកំពូលអាស៊ានត្រូវធ្វើប៉ុន្មានដងក្នុងមួយឆ្នាំ? | កិច្ចប្រជុំកំពូលអាស៊ានត្រូវរៀបចំឡើង២ដងក្នុងមួយឆ្នាំក្នុងរដ្ឋសមាជិកដែលទទួលបន្ទុក ជាប្រធានអាស៊ាន និងក្នុងករណីចាំបាច់ ត្រូវរៀបចំកិច្ចប្រជុំ ឬកិច្ចប្រជុំអាត់ហុក (adhoc) ក្រោមអធិ បតីភាពនៃរដ្ឋសមាជិកដែលទទួលបន្ទុកជាប្រធានអាស៊ាននៅទីកន្លែងនៃកិច្ចប្រជុំ ដែលកំណត់ តាមឯកសារពីរដ្ឋសមាជិកអាស៊ានទាំងអស់។ | geography |
តើអាស៊ានប្រារព្ធទិវារបស់ខ្លួនជារៀងរាល់ឆ្នាំនៅថ្ងៃ ខែ ណា? | ថ្ងៃដែលកំណត់ជាទិវាអាស៊ានគឺថ្ងៃទី០៨ ខៃសីហា។ | geography |
តើភាសាអ្វីដែលអាស៊ានយកមកប្រើប្រាស់ជាផ្លូវការ? | ភាសាដែលប្រើប្រាស់ជាផ្លូវការក្នុងអាស៊ានគឺភាសាអង់គ្លេស។ | geography |
ដើម្បីចូលជាសមាជិកអាស៊ាន តើប្រទេសនីមួយៗត្រូវគោរពលក្ខខណ្ឌអ្វីខ្លះ? | លក្ខខណ្ឌសម្រាប់សមាជិកភាពក្នុងសមាគមអាស៊ានគឺ៖
- ប្រទេសនោះត្រូវស្ថិតនៅក្នុងតំបន់អាស៊ីអគ្នេយ៍
- ជារដ្ឋអធិបតេយ្យភាពពិតប្រាកដ ហើយត្រូវផ្តល់សច្ចប័នដោយអង្ការនីតិបញ្ញត្តិ។
- ត្រូវមានស្ថានទូតនៅគ្រប់បណ្តារប្រទេសសមាជិកសមាគមអាស៊ាន។
- ទទួលស្គាល់ យល់ព្រមចុះហត្ថលេខា និងគោរពតាមរាល់សន្ធិសញ្ញា កិច្ចព្រមព្រៀង និងអនុស្សារណៈ ដែលមានកន្លងមក ន... | geography |
តើអាស៊ានបានសម្រេចឯកសារជាមូលដ្ឋានអ្វីខ្លះ? | ឯកសារជាមូលដ្ឋានដែលអាស៊ានបានសម្រេចកន្លងមកមាន៖
- សេចក្តីប្រកាសទីក្រុងបាងកក ០៨ សីហា១៩៦៧។
- សេចក្តីប្រកាសតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹត ឬសេចក្តីប្រកាសទីក្រុងកូឡាឡាំពួ ២៨ វិច្ឆិកា ១៩៧១។
- សេចក្តីប្រកាសការព្រមព្រៀងអាស៊ានទីក្រុងបាលី ឥណ្ឌូនេស៊ី ២៤ កុម្ភៈ ១៩៧៦។
- សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអគ្នេយ៍ នៅកោះបាល... | geography |
តើការបង្កើតអាស៊ានមានបុព្វហេតុចំបងអ្វីខ្លះ? | បុព្វហេតុនៃការបង្កើតអាស៊ានមានពីរធំៗគឺ៖
- បុព្វហេតុសេដ្ឋកិច្ច
- បុព្វហេតុនយោបាយ
ក-បុព្វហេតុសេដ្ឋកិច្ច
- ដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចកំពុងតែធ្វើដំណើរយ៉ាងលឿនឆ្ពោះទៅរកមជ្ឈឹមបូព៌ា។
- ប្រទេស (អឺរ៉ុប) គេមានសមាគមសេដ្ឋកិច្ច (អឺរ៉ុប) ដែលជារួមដ៏សំខាន់តាំងពិឆ្នាំ១៩៥១មកម្ល៉េះ។
- ប្រមូលផ្កុំទីផ្សារអាស៊ីអគ្នេយ៍ដើម្បីការអភិវឌ្ឍរួមនិងការប្... | geography |
ចូរនិយាយពីអត្ថន័យនៃនិមិត្តសញ្ញាអាស៊ាននិងទង់អាស៊ាន។ | និមិត្តសញ្ញាអាស៊ាន និងទង់អាស៊ានតំណាងឲ្យសមាគមអាស៊ានមួយ ដែលមានស្ថិរភាព សន្តិភាព រួបរួមគ្នា និងប្រកបដោយថាមពល។
- ពណ៌របស់និមិត្តសញ្ញា និងទង់អាស៊ានមានពណ៌ ខៀវ ក្រហម ស និងពណ៌លឿង ដែលពណ៌ទាំងអស់នេះតំណាងឲ្យពណ៌សំខាន់ៗនៃទង់ជាតិរបស់ប្រទេសសមាជិកទាំងអស់។ អត្ថន័យនៃពណ៌នីមួយៗគឺ៖
- ពណ៌ខៀវៈ តំណាងឲ្យសន្តិភាព និងស្ថិរភាព។
- ពណ៌ក្រហមៈ តំណាងឲ្យ... | geography |
តើអាស៊ានមានបាវចនាដូចម្តេច? | បាវចនាអាស៊ានគឺៈ ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ។ “One Vision, One Identity, One Community” | geography |
តើសេចក្តីថ្លែងការណ៍របស់អាស៊ាន នៅទីក្រុងបាងកកថ្ងៃទី ៨ សីហា ១៩៦៧ បានប្រកាសដូចម្ដេចខ្លះ? | សេចក្ដីថ្លែងការណ៍របស់អាស៊ាននៅទីក្រុងបាងកកថ្ងៃទី ៨ សីហា ១៩៦៧ បានប្រកាសថាៈ
ទី១: បង្កើតសមាគមមួយសម្រាប់ធ្វើសហប្រតិបត្តិការ ក្នុងរង្វង់ប្រទេសនៃតំបន់អាស៊ីអគ្នេយ៍ ដែលគេហៅថាសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ “ អាស៊ាន “។
ទី២: ទិសដៅ និងគោលបំណងរបស់សមាគម គឺៈ
- ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចវប្បធម៌ក្នុងតំបន់ដោយឈរលើស្មារតីសមភាពនិង ស... | geography |
តើអង្គការសមាគមអាស៊ានមានគោលបំណងដូចម្តេចខ្លះ? | អង្គការសមាគមអាស៊ានមានគោលបំណងដូចតទៅ៖
- ថែរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខនិងស្ថិរភាព និងពង្រីកបន្ថែមទៀតនូវតម្លៃឆ្ពោះទៅរកសន្តិភាពក្នុងតំបន់។
- លើកកម្ពស់ភាពរឹងមាំតំបន់តាមរយៈការជំរុញឲ្យកាន់តែខ្លាំងថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សន្តិសុខ និងសង្គម វប្បធម៌។
- រក្សាតំបនអាស៊ីអគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរនិងគ្... | geography |
តើប្រទេសណាខ្លះដែលបានចូលជាសមាជិកអាស៊ានជាបន្តបន្ទាប់មកទៀត? | ប្រទេសដែលបានចូលជាសមាជិកអាស៊ាន ជាបន្តបន្ទាប់មកទៀតមាន៖
- ប្រទេស ព្រុយនេ សមាជិកទី៦ ចូលថ្ងៃទី ០៨ ខែមករា ឆ្នាំ ១៩៨៤។
- ប្រទេស វៀតណាម សមាជិកទី៧ ចូលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥។
- ប្រទេស ឡាវ សមាជិកទី៨ ចូលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ១៩៩៧។
- ប្រទេស មីយ៉ាន់ម៉ា (ភូមា) សមាជិកទី៩ ចូលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ១៩៩៧។
- ប្រទេស កម្ពុជា សមា... | geography |
តើអាស៊ានមានផ្ទៃដីប៉ុន្មាន គីឡូម៉ែត្រក្រឡា? | អាស៊ានមានផ្ទៃដី ៤.៤៦៤.៣២២ គីឡូម៉ែត្រក្រឡា។ | geography |
តើការប្រកាន់ធម៌អធ្យាស្រ័យ និងធម៌សណ្តោសផ្ដល់ប្រយោជន៍អ្វីខ្លះ? | ការប្រកាន់ធម៌អធ្យាស្រ័យ និងធម៌សណ្តោសផ្ដល់ប្រយោជន៍ដូចជា៖
- ធ្វើឲ្យយើងមានសេចក្ដីស្ងប់នៅក្នុងចិត្ត
- មិនមួម៉ៅ ក្ដៅក្រហាយ
- ធ្វើឲ្យអ្នកដទៃមានទំនាក់ទំនងល្អជាមួយខ្លួន
- ចេះគោរពសិទ្ធិអ្នកដទៃ
- គ្មានអំពើហិង្សា ការកាប់ចាក់
- មានសេចក្ដីសុខដល់មនុស្សគ្រប់រូប
- សង្គមមានការរីកចម្រើន និងការអភិវឌ្ឍន៍ | geography |
ដូចម្តេចដែលហៅថាសិទ្ធិ?សេរីភាព? ចូរបង្ហាញពីការអនុវត្តនៅក្នុងសង្គម និងព្រំដែនរបស់វា? | - សិទ្ធិ ជាអ្វីៗដែលជាតម្រូវការដ៏សំខាន់ក្នុងការរស់នៅក្នុងសង្គម ដែលប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុភមង្គល។
- សេរីភាព ជាភាពដែលត្រូវធ្វើ អ្វីៗបានតាមចិត្តតាំងពីកំណើត ដោយគ្មានព្រំដែនកំណត់។
ក្នុងការអនុវត្តយើងត្រូវចេះប្រើប្រាស់សិទ្ធិរបស់ខ្លួន ស្ថិតក្នុងព្រំដែនច្បាស់លាស់ ដើម្បីកុំក្លាយជាការរំលោភសិទ្ធិ។
- ព្រំដែននៃសិទ្ធិគឺច្បាប់។
... | geography |
អំណាចគ្រប់គ្រងរដ្ឋមានប៉ុន្មាន? ការបែងចែកអំណាចទាំងនេះដើម្បីអ្វី? | អំណាចគ្រប់គ្រងរដ្ឋមានបី គឺ៖
- នីតិបញ្ញត្តិ (រដ្ឋសភាតំណាងរាស្រ្ត ១២០ រូប សម្រាប់ធ្វើច្បាប់
- នីតិប្រតិបត្តិ (គណៈរដ្ឋមន្រ្តី) សម្រាប់អនុវត្តច្បាប់)
- អំណាចតុលាការ (អង្គចៅក្រម) សម្រាប់ជុំនុំជម្រះក្តី និងរក្សាយុត្តិធម៌ជូនសង្គម។
ហើយការបែងចែកអំណាច សម្រាប់គ្រប់គ្រងរដ្ឋបែបនេះដើម្បីអោយមានការទប់ទល់គ្នាទៅវិញទៅ មក ជៀសវាងការប្រើអំណ... | geography |
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចូលជាធរមាននៅពេល ដែលព្រះមហាក្សត្រ ទ្រង់ឡាយ ព្រះហស្ថលេខាប្រកាសអោយប្រើជាផ្លូវការ នៅថ្ងៃ ខែ ឆ្នាំណា? តើក្នុងជំពូកនិមួយៗមានចំណងជើង ដូចម្តចខ្លះ? | រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា ប្រកាសអោយ ប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣។ ជំពូកទាំង ១៤ នៃរដ្ឋធម្មនុញ្ញមានដូចតទៅៈ
- ជំពូក ១. អំពីអធិបតេយ្យ
- ជំពូក ២. អំពីព្រះមហាក្សត្រ
- ជំពូក ៣. អំពីសិទ្ធិ និង ករណីយ៍កិច្ចរបស់ប្រជាពលរដ្ឋខ្មែរ
- ជំពូក ៤. អំពីរបបនយោបាយ
- ជំពូក... | geography |
តើនៅក្នុងផ្សែងបារីមានសារធាតុគីមីសំខាន់ៗអ្វីខ្លះ? | នៅក្នុងផ្សែងបារីមានសារធាតុគីមីសំខាន់ៗ ៤ ក្រុមដូចជា៖
- សារធាតុនីកូទីន- គឺជាសារធាតុដែលបណ្ដាលឲ្យញៀន និងបណ្ដាលឲ្យកើតជំងឺបេះដូង និងជំងឺសរសៃឈាម។
- សារធាតុកាបូនមូណូអុកស៊ីត- គឺជាវាកាត់បន្ថយបរិមាណអុកស៊ីសែន ដែលទៅចិញ្ចឹមជាលិកាដោយសារធាតុនេះ ភ្ជាប់ខ្លួនទៅកាន់គោលិកាបានខ្លាំងជាង។
- សារធាតុជ័រ- គឺជាសារធាតុគីមីដែលបណ្ដាលឲ្យកើតជំងឺមហារីក... | geography |
គេថា ខ្វះការអប់រំ ខ្វះការអភិវឌ្ឍ។ ចូរពន្យល់? | ខ្វះការអប់រំ ខ្វះការអភិវឌ្ឍព្រោះថា៖
- ខ្វះធនធានមនុស្ស សម្រាប់ការពារ និងការកសាងជាតិ។
- មានអនក្ខរជន ទុគ៌តជន ភាពក្រីក្រ ខូចបរិស្ថានដោយខ្វះចំណេះ។
- កើតមានជំងឺឈឺថ្កាត់ អំពើអសកម្ម (ចោរកម្ម ឃាតកម្ម ហិង្សា…។
- ខ្វះគំនិតច្នៃប្រឌិត គ្មានការត្រិះរិះពិចារណា រស់នៅដូចសត្វធាតុ។
- គ្មានគំនិតបង្កើតស្នាដៃ គ្មានសាមគ្គីភាព ភាតរភាព ឯកភាព ស... | geography |
ហេតុអ្វីបានជាគេថា ការស្គាល់ខ្លួនឯងជាប្រភពថាមពលដែលជំរុញឲ្យទទួល ជោគជ័យ? | បានជាគេថាការស្គាល់ខ្លួនឯង ជាប្រភពថាមពលដែលជំរុញឲ្យទទួលជោគជ័យ ព្រោះ ស្គាល់ខ្លួនឯងគឺស្គាល់៖
- ចំណុចខ្លាំង ចំណុចខ្សោយ សមត្ថភាព លទ្ធភាព ទំនោរ កម្លាំងចិត្តកាយ ស្មារតី ស្គាល់ទីតាំងភូមិសាស្ត្របានច្បាស់លាស់។
- ស្គាល់ការងារស្របសមត្ថភាព កម្លាំងកាយប្រាជ្ញា ចេះកំណត់ និងធ្វើជាម្ចាស់លើខ្លួនឯង។
- ចេះរៀបចំគំរោងផែនការការងារសមស្រប។
- ចេះ... | geography |
តើការបាត់បង់មនសិការ បង្កវិនាសកម្មដូចម្តេចខ្លះចំពោះខ្លួនឯងគ្រួសារ និងសង្គមជាតិ? | ការបាត់បង់មនសិការ បង្កវិនាសកម្មជាច្រើនចំពោះ៖
- ខ្លួនឯង៖ បាត់បង់ការសិក្សា ការងារ កិត្តិយសរងការមើលងាយរស់នៅឯកោ បាត់បង់សេរីភាពគ្មានសុវត្ថិភាព ស្ថិរភាព។
- គ្រួសារ៖ បាត់បង់ទ្រព្យសម្បត្តិ ខូចកេរ្តិ៍ឈ្មោះ កិត្តិយស។
- សង្គមជាតិ៖ បាត់បង់ធនធានមនុស្ស សេដ្ឋកិច្ចកិត្យានុភាពប្រទេសសន្តិសុខសង្គម សេរីភាព យុត្តិធម៌ មនុស្សធម៌ បាត់ប្រជាធិប... | geography |
ហេតុអ្វីបានជាយើងត្រូវស្វ័យវាយតម្លៃសកម្មភាពរបស់ខ្លួន? | បានជាយើងត្រូវស្វ័យវាយតម្លៃសកម្មភាពរបស់ខ្លួនព្រោះថា៖
- ស្គាល់កាន់តែច្បាស់ពីចំណុចខ្លាំង ចំណុចខ្សោយ សមត្ថភាព លទ្ធភាព និងបទពិសោធរបស់ខ្លួន។
- រកឲ្យឃើញចំណុចខ្វះខាត និងកែលម្អ ស្វ័យអភិវឌ្ឍខ្លួនជាប្រចាំ។
- ត្រូវស្គាល់ខ្លួនឯងសិន មុនស្គាល់អ្នកដទៃ។
- ចង់បង្កើនប្រសិទ្ធភាពការងារ គុណសម្បត្តិ និងការទទួលខុសត្រូវ របស់ខ្លួន។ | geography |
តើវិធីបង្កើតពាក្យនៅក្នុងភាសាខ្មែរមានប៉ុន្មាន? គឺអ្វីខ្លះ? | វិធីបង្កើតពាក្យនៅក្នុងភាសាខ្មែរមាន ៤ ដូចខាងក្រោម៖
- វិធីកម្លាយ
- វិធីបន្សំ
- វិធីកម្ចី
- វិធីសំនួនវោហារសព្ទ។ | geography |
តើអាស៊ានទ្រ័រកាមានគោលបំណង និងគោលការណ៍ដូចម្ដេច? | អាស៊ានទ្រ័រកាមានគោលបំណង និងគោលកាណ៍ដូចតទៅ៖
- គោលបំណងរបស់អាស៊ានទ្រ័រកាគឺ ដើម្បីបង្កលទ្ធភាពឲ្យអាស៊ានអាចឆ្លើយតបបាន ទាន់ពេលវេលាបន្ទាន់ និងយ៉ាងសំខាន់ចំពោះក្ដីព្រួយបារម្ភអំពីបញ្ហា និងស្ថានការណ៍នយោបាយ និងសន្ដិសុខនៅក្នុងតំបន់ដែលអាចរំខានដល់សន្ដិភាព និងសុខដុមរម្យនាក្នុងតំបន់។ ក្នុងការជួយឲ្យអាស៊ាន អាចមានលទ្ធភាពឆ្លើយតបទៅនឹងកំណើននៃក... | geography |
តើសេចក្ដី ស្ដីអំពីការព្រមព្រៀងរួមជាមួយគ្នានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទី២ ធ្វើឡើងនៅទីណា? ថ្ងៃ ខែ ឆ្នាំណា? | សេចក្ដី ស្ដីអំពីការព្រមព្រៀងរួមជាមួយគ្នានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទី២ធ្វើឡើងនៅកោះបាលី នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៣។ | geography |
តើសេចក្ដីប្រកាសស្ដីពីក្រមសីលធម៌នៃភាគីពាក់ព័ន្ធនឹង សមុទ្រចិនខាងត្បូងធ្វើឡើងនៅទីណា? ថ្ងៃ ខែ ឆ្នាំណា? | សេចក្ដីប្រកាសស្ដីពីក្រមសីលធម៌នៃភាគីពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងធ្វើឡើងនៅទីក្រុងភ្នំពេញ នៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០០២។ | geography |
សេចក្ដីប្រកាសអាស៊ាន២០០១ ស្ដីពីសកម្មភាពរួមគ្នាដើម្បីប្រឆាំងអំពើភារវកម្មធ្វើឡើងនៅទីណា? ថ្ងៃ ខែ ឆ្នាំណា? | សេចក្ដីប្រកាសអាស៊ាន២០០១ ស្ដីពីសកម្មភាពរួមគ្នាដើម្បីប្រឆាំងអំពើភារវកម្មធ្វើឡើងនៅប្រទេសព្រុយនេ ដារូស្សាឡឹម នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០០១។ | geography |
តើវិធានការនៃនីតិវិធីរបស់ឧត្តមក្រុមប្រឹក្សានៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ធ្វើឡើងនៅទីណា? ថ្ងៃ ខែ ឆ្នាំណា? មានប៉ុន្មានជំពូក? ប៉ុន្មានវិធាន? | វិធានការនៃនីតិវិធីរបស់ឧត្តមក្រុមប្រឹក្សានៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ធ្វើឡើងនៅទីក្រុងហាណូយ ថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០០១។ វិធានការនេះមាន១៩ជំពូក និង ២៥វិធាន។ | geography |
តើអាស៊ានមានន័យដូចម្តេច? ពាក្យនេះមកពីពាក្យថាដូចម្តេច? | អាស៊ានមានន័យថា “សមាគមប្រជាជាតិអាស៊ីអគ្នេយ៍”។ អាស៊ាន ជាពាក្យកាត់ភាសាអង់គ្លេសដែលមកពីពាក្យពេញថា“ ASEAN = Association osfs South East Asian Nation។ | geography |
តើពិធីសារធ្វើវិសោធនកម្មលើកទី២ស្ដីពីសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ធ្វើឡើងនៅទីណា? ថ្ងៃ ខែ ឆ្នាំណា? | ពិធីសារធ្វើវិសោធនកម្មលើកទី២ស្ដីពីសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ធ្វើឡើងនៅទីក្រុងម៉ានីលនៅថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ១៩៩៨។ | geography |
តើសេចក្តីថ្លែងការណ៍របស់អាស៊ានស្តីពីសមុទ្រចិនខាងត្បូងធ្វើឡើងនៅថ្ងៃ ខែ ឆ្នាំណា? នៅទីណា? | សេចក្តីថ្លែងការណ៍របស់អាស៊ានស្តីអំពីសមុទ្រចិនខាងត្បូងធ្វើឡើងនៅទីក្រុងម៉ានីលថ្ងៃទី ២២ ខែកក្តដា ១៩៩២។ | geography |
តើសេចក្តីថ្លៃងការណ៍ស្តីអំពីការព្រមព្រៀងរួមរស់ជាមួយគ្នានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ធ្វើឡើងនៅថ្ងៃ ខែ ឆ្នាំណា? នៅទីណា? សេចក្តីថ្លែងការណ៍នេះបានប្រកាសយ៉ាងដូចម្តេច? | សេចក្តីថ្លែងការណ៍ស្តីអំពីការព្រមព្រៀងរួមរស់ជាមួយគ្នានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ធ្វើឡើងនៅកោះបាលី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៦។
សេចក្តីថ្លែងការណ៍នេះបានប្រកាសថាៈ កិច្ចសហប្រតិបត្តិការរបស់អាស៊ានត្រូវយកចិត្ត ទុកដាក់លើគោលបំណងនិងគោលការណ៍នានាដូចខាងក្រោមនេះក្នុងការស្វែងរកស្ថិរភាពនយោបាយ៖
- ស្ថិរភាពនៃរដ្ឋជាសមាជិកអាស៊ាននិមួយៗនិងនៅ... | geography |
តើសេចក្តីថ្លែងការណ៍ស្តីពីតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹត របស់អាស៊ានធ្វើឡើងនៅថ្ងៃ ខែ ឆ្នាំណា? នៅទីណា? | សេចក្តីថ្លែងការណ៍ស្តីពីតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹតរបស់អាស៊ានធ្វើឡើង នៅទីក្រុងកូឡាឡាំពួ នៅថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ១៩៧១។ | geography |
តើច្បាប់ស្តីអំពីការអនុវត្តទំនាក់ទំនងក្រៅតំបន់របស់អាស៊ានបានចែងដូចម្តេច? | ច្បាប់ស្តីអំពីការអនុវត្តទំនាក់ទំនងក្រៅតំបន់របស់អាស៊ានបានចែងដូចខាងក្រោម៖
- អាស៊ានត្រូវអភិវឌ្ឍទំនាក់ទំនងជាមិត្តភាព និងកិច្ចសន្ទនាដែលបានផ្តល់ផលប្រយោជន៍ទៅ វិញទៅមកក្នុងកិច្ចសហប្រតិបត្តិការ និងជាដៃគូជាមួយបណ្តាប្រទេស និងអនុតំបន់ និងអង្គការអន្តរជាតិ និងស្ថាប័នដទៃទៀត
- ទំនាក់ទំនងក្រៅតំបន់របស់អាស៊ានត្រូវប្រកាន់ខ្ជាប់នូវគោលបំណងទំ... | geography |
តើច្បាប់ស្តីពីគោលការណ៍ទូទៅក្នុងការដោះស្រាយជម្លោះអាស៊ានបានចែងយ៉ាងដូចម្តេច? | គោលការណ៍ទូទៅក្នុងការដោះស្រាយជម្លោះរបស់អាស៊ានៈ
- រដ្ឋសមាជិកអាស៊ាន ត្រូវខិតខំប្រឹងប្រែងដោះស្រាយជម្លោះទំាងឡាយ ដោយសន្តិវិធីឲ្យទាន់ពេលវេលាតាមរយៈកិច្ចសន្យា ការប្រឹក្សាយោបល់ និងចរចា។
- អាស៊ានត្រូវរក្សា និងបង្កើតយន្តការដោះស្រាយជម្លោះលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិ ការរបស់ខ្លួន។ | geography |
តើអំពើហិង្សាក្នុងគ្រួសារផ្ដល់ផលប៉ះពាល់អ្វីខ្លះ? | អំពើហិង្សាក្នុងគ្រួសារផ្ដល់ផលប៉ះពាល់ដូចខាងក្រោម៖
- ផ្លូវកាយ- របួសស្នាម ពិការ បាត់បង់ជីវិត បាត់បង់ធនធានមនុស្ស
- ផ្លូវចិត្ត - ភ័យខ្លាច បាក់ស្បាត អារម្មណ៍មិនហ្នឹងនរ អស់សង្ឃឹម ឡប់សតិ វិកលវរិក អាចធ្វើអត្តឃាត
- ផ្លូវសេដ្ឋកិច្ច- ខូចខាតទ្រព្យសម្ភារៈ វិបត្តិជីវភាពគ្រួសារ បង់ខាតលើការចំណាយលើការព្យាបាលរបួស ចំណាយលើការជួសជុល ឬ ទិញរប... | geography |
តើរូបភាពនៃអំពើហិង្សាក្នុងគ្រួសារមានអ្វីខ្លះ? | រូបភាពនៃអំពើហិង្សាក្នុងគ្រួសារមានដូចជា៖
- ផ្លូវកាយ- ការវាយដំ បង្ករឲ្យមានរបួសស្នាម
- ផ្លូវចិត្ត - បង្ករការឈឺចាប់ បញ្ឈឺ មានៈ រឹងតឹង ជេរបញ្ចោរ ដផមដាម ប្រមាថ រើសអើង
- ផ្លូវសេដ្ឋកិច្ច- វាយបំផ្លាញទ្រព្យសម្បត្តិ សម្ភារៈ លួចរបស់របរក្នុងផ្ទះយកទៅលក់ បង្ខាំងមិនឲ្យចេញទៅប្រកបមុខរបរ
- ផ្លូវភេទ- បង្ខំចាប់រំលោភផ្លូវភេទ មិនរវល់ផ្លូវភេទ... | geography |
តើមានមូលហេតុអ្វីខ្លះដែលនាំឲ្យមាន អំពើហិង្សាក្នុងគ្រួសារ? | មូលហេតុដែលនាំឲ្យមានអំពើហិង្សាក្នុងគ្រួសារមានដូចជា៖
- ភាពអវិជ្ជា- អនក្ខរជន ភាពល្ងង់ខ្លៅ ដែលគ្មានការពិចារណា
- ភាពក្រីក្រ - ទីទ័លក្រ ធ្វើឲ្យមានភាពមួម៉ៅ ខឹងអ្នកដទៃ
- សេពគ្រឿស្រវឹង- ធ្វើឲ្យភ្លេចភ្លាំងស្មារតី ប្ដូរចរឹតពី ស្លូត ទៅជា កាច
- និងការរើសអើង។
កត្តាដែលបង្កឲ្យមានអំពើហិង្សាក្នុងគ្រួសារមានដូចជា៖
- កត្តាធម្មជាតិ៖ ស្ត្រីម... | geography |
តើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានប៉ុន្មានជំពូក? ប៉ុន្មានមាត្រា? ប៉ុន្មានឧបសម្ព័ន្ធ? ហើយនៅក្នុងឧបសម្ព័ន្ធទាំងនោះចែងពីអ្វីខ្លះ? | នៅក្នុងរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាមាន៖
- ១៤ ជំពូក
- ១៣៩ មាត្រា
- ៦ ឧបសម្ព័ន្ធ
ឧបសម្ព័ន្ធទាំង ៦ មាន៖
- ឧបសម្ព័នមួយចែងអំពី ” ទង់ជាតិ”
- ឧបសម្ព័នពីរចែងអំពី ” ភ្លេងជាតិ” (បទនគររាជ)
- ឧបសម្ព័ន្ធបីចែងអំពី ” សញ្ញាជាតិ” (ព្រះសង្ហា)
- ឧបសម្ព័ន្ធបួនចែងអំពី ” សច្ចាប្រណិធាននៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា”
- ឧបសម្ព័ន្... | geography |
ដូចម្តេចដែលហៅថាលទ្ធិប្រជាធិបតេយ្យ? ចូរបង្ហាញពីសារៈសំខាន់និងការអនុវត្ត របស់វា? | លទ្ធិប្រជាធិបតេយ្យជាលទ្ធិដែលផ្តល់អំណាចដល់ប្រជាជនជាធំ ក្នុងការសម្រេចជោគ វាសនាប្រទេសជាតិ ឲ្យស្របតាមតម្រូវការ ឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន។ លទ្ធិប្រជាធិបតេយ្យមានសារៈសំខាន់ ជាច្រើនដូចជា៖
- ផ្តល់សិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការជ្រើសរើសតំណាងខ្លួនមានសិទ្ធិបង្កើតសមាគម ក្រុមហ៊ុន មូលនិធិ ឬអង្គការសង្គមផ្សេងៗ ដើម្បីបម្រើដល់ប្រ... | geography |
ច្បាប់ជាអ្វី? សិទ្ធិជាអ្វី? ព្រំដែនរវាងសិទ្ធិ និងច្បាប់នៅត្រង់ណា? | - ច្បាប់៖ គឺជានិយមកតព្វកិច្ច ចំាបាច់បំផុតរបស់មនុស្សសំរាប់ការពារសិទ្ធិ និងសេរីភាពដែលធម្ម ជាតិបានសំអិតសំអាងឡើង ដើម្បីជីវិតរស់នៅនៃសត្វលោកទូទៅ។
- សិទ្ធិ៖ តាមលោកកង់បានអោយនិយមន័យថា គឺជាលក្ខខ័ណ្ឌទាំងអស់ដែលអនុញ្ញាត្តអោយ សេរីភាពនៃជនម្នាក់ៗ ស្របជាមួយនឹងសេរីភាពនៃជនទាំងអស់។
- ព្រំដែនរវាងសិទ្ធិ និងច្បាប់នៅត្រង់អ្វីដែលមិនបានចែងនៅក្ន... | geography |
តើទស្សនៈវិស័យអាស៊ានឆ្នាំ២០២០ធ្វើឡើងនៅទីណា? ថ្ងៃ ខែ ឆ្នាំណា? | ទស្សនៈវិស័យអាស៊ានឆ្នាំ២០២០ធ្វើឡើងនៅកូឡាឡាំពួ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៧។ | geography |
តើវ័យនៃជីវិតមនុស្សមានប៉ុន្មានប្រការ? រួមមានអ្វីខ្លះ? (សង្គមខ្មែរ) | វ័យនៃជីវិតមាន១០ប្រការគឺ៖
១.មន្តទសកៈ (ពី ១ ដល់ ១០ឆ្នាំ) = វ័យស្រួល។
២.ខិឌ្ឌទសកៈ (ពី ១១ ដល់ ២០ឆ្នាំ) = វ័យល្បែង។
៣.វណ្ណទសកៈ (ពី ២១ ដល់ ៣០) = វ័យល្អ។
៤.ពលទសកៈ (ពី ៣១ ដល់ ៤០) = វ័យខ្លាំង។
៥.បញ្ញាទសកៈ (ពី ៤១ ដល់ ៥០) = វ័យពិចារណា។
៦.ហានិទសកៈ (ពី ៥១ ដល់ ៦០) = វ័យធន់។
៧.បព្ភារទសកៈ (ពី ៦១ ដល់ ៧០) = វ័យជរា។
៨.វង្កាទសកៈ (ពី ៧១ ដល... | geography |
តើប្រភេទកីឡាអ្វីខ្លះដែលបុព្វបុរសខ្មែរយើងបានបង្កើតឡើង ដើម្បីសុខភាពនិងប្រយុទ្ធការពារខ្លួននោះ? ប្រាប់ពីទម្រង់នៃការប្រកួតកីឡាប្រភេទនីមួយៗ។ | ប្រភេទកីឡាដែលបុព្វបុរសខ្មែរជំនាន់ដើមបានបង្កើតឡើង ដើម្បីអប់រំសុខភាព និងសម្រាប់ប្រយុទ្ធការពារខ្លួនមានដូចតទៅ៖
- កីឡាបោកចំបាប់: ខ្មែររៀបចំប្រកួតកីឡានេះ គឺដើម្បីថ្វាយអ្នកតាចាស់ស្រុក ថ្វាយវត្ថុសក្តិសិទ្ធិជួយឱ្យអ្នកជំងឺបានធូរស្រាល ឬដើម្បីកំដរកម្សាន្តសប្បាយពេលបុណ្យចូលឆ្នាំម្តងៗ។ កឺឡាករដែលចាត់ទុកថាឈ្នះ គឺពេលនរណាម្នាក់ចាប់លើកគូ... | geography |
តើគោលការណ៍គ្រឹះនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិមានអ្វីខ្លះ? ចូរបង្ហាញអត្តន័យនៃគោលការណ៍នីមួយៗផង។ អ្នកណាបង្កើតអង្គការកាកបាទក្រហមមុនគេបង្អស់? បង្កើតនៅពេលនោះក្នុងទិសដៅអ្វីខ្លះ? ប្រាប់ពាក្យស្លោកឆ្នាំ ១៩៩៩ និង ២០០០។ | គោលការណ៍គ្រឹះកាកបាទក្រហមមាន ៧យ៉ាងគឺ៖
១. ភាពមនុស្សធម៌: គឺចលនាការពារអាយុជីវិត និងសុខភាពមនុស្សជាតិដោយមិនរើសអើង ធានាឱ្យមានការគោរពក្នុងឋានៈជាមនុស្សផងគ្នា, យោគយល់គ្នា, សហការជួយគ្នាបង្កើតមិត្តភាព ដើម្បីធ្វើឱ្យសង្គមមនុស្សលើសកលលោក មានសន្តិភាពយូរអង្វែង។
២. ភាពមិនលំអៀង: គឺអង្គការនេះបំពេញភារកិច្ចមិនប្រកាន់ សញ្ជាតិ ពូជសាសន៍ ជំនឿ ... | geography |
គេថាប្រទេសព្រុយនេជាប្រទេសអ្នកមាន។ ហេតុអ្វី? | បានជាគេថាប្រទេសព្រុយនេជាប្រទេសអ្នកមាន ព្រោះសំបូរធនធានធម្មជាតិ (ប្រេងកាត ព្រៃ) ហើយប្រជាជនតិច។ | geography |
ប្រទេសព្រុយនេមានទីតាំងនៅកន្លែងណា? | ប្រទេសព្រុយនេជាប្រទេសមួយនៃអាស៊ីអាគ្នេយ៍ ស្ថិតនៅលើឆ្នេរនៃកោះបនេអូ ភាគពាយព្យ ជាប់រដ្ឋសាបា និងសារ៉ាវ៉ាក់នៃសហព័ន្ធម៉ាលេស្យា។ | geography |
តើកោះមួយណាដែលមានដំនាំដូងច្រើនបំផុត? | កោះលូសុនមានដំនាំដូងច្រើនជាងបំផុត។ | geography |
តើភីលីពីនមានផលិតផលស្រូវប្រចាំឆ្នាំមានប៉ុន្មាន? | ផលិតផលស្រូវប្រចាំឆ្នាំមានប្រមាណ ៩ ៣១០ ០០០តោន។ | geography |
ដៃគូពាណិជ្ជកម្មរបស់ភីលីពីនមានប្រទេសណាខ្លះ? | ដៃគូពាណិជ្ជកម្មរបស់ភីលីពីនមានៈ សហរដ្ឋអាមេរិច ជប៉ុន អាឡឺម៉ង់ សិង្ហបុរី អង់គ្លេស ហូឡង់ ហុងកុង កូរ៉េខាងត្បូង តៃវ៉ាន់។ | geography |
ហេតុអ្វីបានជាដំនឹកជញ្ជួនផ្លូវទឹកមានសកម្មភាពខ្លាំង? | បានជាដំនឹកជញ្ជួនផ្លូវទឹកមានសកម្មភាពខ្លាំង ព្រោះភីលីពីនមានកោះច្រើន។ | geography |
ភីលីពីនពង្រីកឧស្សាហកម្មចាប់ពីទស្សវត្សណាមក? | ភីលីពីនពង្រីកឧស្សាហកម្មរបស់ខ្លួនចាប់តាំងពីទសវត្សទី ៧០ ម៉្លេះ។ រោងចក្រមូលផ្តុំនៅភាគខាងកើតនៃប្រទេស។ | geography |
ចូររាប់ឈ្មោះកំពង់ផែសំខាន់ៗ | កំពង់ផែសំខាន់ៗមាន កំពង់ផែម៉ានីល សេប៊ូ អ៊ីឡូអ៊ីឡូ សាមបួងកា។ | geography |
អាកាសធាតុអាប់អួរនៅទីក្រុងម៉ានីលបណ្តាលមកពីអ្វី? | អាកាសធាតុអាប់អួរនៅទីក្រុងម៉ានីលបណ្តាលមកពីបំរើបំរាស់យានយន្តចាស់ៗ យានយន្តប្រើម៉ាស៊ូត។ | geography |
តើភីលីពីនមានឧស្សាហកម្មអ្វីខ្លះ? ឧស្សាហកម្មសំខាន់ជាងគេ? | ភីលីពីនមានឧស្សាហកម្មជំនីកយករ៉ែ ស៊ីម៉ង់ ស្ករស បារី ឈើ តំបាញ។ ឧស្សាហកម្មជំនីកយករ៉ែសំខាន់ជាងគេ។ | geography |
ក្រៅពីស្រូវ តើប្រទេសភីលីពីនមានដំនាំអ្វីទៀត? | ក្រៅពីស្រូវភីលីពីនមានដាំដំឡូង អំពៅ ដូង ចេក ពោត។ | geography |
តួនាទីព្រះមហាក្សត្រព្រុយនេ និងព្រះមហាក្សត្រកម្ពុជា មានភាពខុសគ្នាដូចម្តេចខ្លះ? | តួនាទីរបស់ស្តេចព្រុយនេ និងស្តេចកម្ពុជាខុសគ្នាត្រង់ចំនុចមួយចំនួនៈ
- ស្តេចកម្ពុជាសោយរាជ្យតែពុំក្តាប់អំនាច។
- សេ្តចព្រុយនេសោយរាជ្យ ហើយក្តាប់អំនាច។ | geography |
ប្រជាជនភីលីពីនមានប៉ុន្មានលាននាក់? ដង់ស៊ីតេមធ្យមប៉ុន្មាន? | ប្រជាជនភីលីពីនមានចំនួន ៧២.២០លាននាក់ ហើយដង់ស៊ីតេមធ្យម ២៤០នាក់ក្នុងមួយគីឡូម៉ែតការេ។ | geography |
តើភីលីពីនសព្វថ្ងៃប្រកាន់របបនយោបាយអ្វី? | ប្រទេសភីលីពីនប្រកាន់របបសាធារណរដ្ឋនិយម។ | geography |
តើវប្បធម៍អ្វីខ្លះដែលមានឥទ្ធិពលមកលើវប្បធ៍ភីលីពីន ហើយប្រជាជនភីលីពីនកាន់សាសនាអ្វីខ្លះ? | វប្បធម៍ចិន និងបស្ចិមប្រទេសមានឥទ្ធិពលលើវប្បធម៍ភីលីពីន។ ប្រជាជនភីលីពីន កាន់សាសនាគ្រិស្ត អ៊ីស្លាម និងអ្នកគ្មានសាសនា។ | geography |
ប្រទេសភីលីពីនមានធនធានរ៉ែអ្វីខ្លះ? | ប្រទេសភីលីពីនសំបូរធនធានរ៉ែដូចជាៈ ទង់ដែង ក្រូម ដែក ធ្យូងថ្ម ម៉ង់កាណែង អ៊ុយរ៉ាញ៉ូម។ | geography |
ហេតុអ្វីបានជាប្រទេសភីលីពីនមានព្រៃឈើតិច? | បានជាប្រទេសភីលីពីនមានព្រៃឈើតិច ព្រោះកំនើនប្រជាជនច្រើននាំអោយមានការកាប់ឆ្ការព្រៃដើម្បីយកដីដាំដំនាំ។ | geography |
ហេតុអ្វីបានជាផ្លូវទឹកប្រទេសភីលីពីនមានបណ្តោយខ្លីៗ? | បានជាផ្លូវទឹកភីលីពីនមានបណ្តោយខ្លីៗ ព្រោះប្រទេសនេះជាកំរងកោះ។ | geography |
តើភូមិភាគណាដែលរងគ្រោះដោយខ្យល់ទិផុងខ្លាំងក្លាជាងគេបំផុត? | តំបន់ខាងជើងរងគ្រោះដោយខ្យល់ទីផុងខ្លាំងក្លាជាងគេ ពិសេសលើកោះលូសុន និងវិសាយ៉ាល | geography |
អាកាសធាតុភីលីពីនមានលក្ខណៈដូចម្តេច? | ប្រទេសភីលីពីនទទួលឥទ្ធិពលអាកាសធាតុត្រូពិចក្តៅសើម។ | geography |
ហេតុអ្វីបានជាប្រទេសភីលីពីនសំបូររញ្ជួយដី និងបន្ទុះភ្នំភ្លើង? | បានជាប្រទេសភីលីពីនសំបូររញ្ជួយដី និងបន្ទុះភ្នំភ្លើង ព្រោះស្ថិតនៅទីតាំងសំបកផែនដីស្តើង។ | geography |
កោះភីលីពីនទាំងអស់ចែកជាប៉ុន្មានក្រុមធំៗ? អ្វីខ្លះ? | កោះភីលីពីនចែកជាបីក្រុមធំៗគឺៈ ក្រុមកោះលូសុន ក្រុមកោះវិសាយ៉ាស ក្រុមកោះមិនដាណាវ។ | geography |
រដ្ឋាភិបាលសិង្ហបុរីមានវិធានការដូចម្តេចខ្លះ ដើម្បីថែរក្សាបរិស្ថាន។ | ដើម្បីថែរក្សាបរិស្ថានរដ្ឋាភិបាលសិង្ហបុរីមានវិធានការក្នុងការគ្រប់គ្រងបរិស្ថានដូចតទៅៈ
- ត្រួតពិនិត្យបំរើបំរាស់ដីធ្លី
- ត្រួតពិនិត្យបំរើបំរាស់យានយន្ត
- រៀបចំប្រព័ន្ធបង្ហូរទឹកស្អុយ និងទុកដាក់កាកសំនល់
- មានវិធានការអោយប្រជាជនប្រើរថយន្តថ្វី
- បង្កើតឧស្សាហកម្មគីមីដើម្បីបំបាត់ជាតិពុល
- ការបង្កើតឧស្យានធំៗសំរាប់កំសាន្ត។ | geography |
តើអ្នកទេសរចភាគច្រើនមកពីប្រទេសណាខ្លះ? | អ្នកទេសរចភាគច្រើនមកពី អាស៊ាន អូស្រ្តាលី តៃវ៉ាន់អាមេរិច និងអង់គេ្លស។ | geography |
ហេតុអ្វីបានជាប្រជាជនភីលីពីនភាគច្រើននិយាយភាសាអង់គ្គេស? | បានជាប្រជាជនភីលីពីនភាគច្រើនចេះភាសាអង់គ្លេស ព្រោះប្រទេសនេះស្ថិតក្រោមឥទ្ធិពលអាមេរិកាំងចាប់ពីក្រោមសង្គ្រាមលោកលើកទីពីរមក។ | geography |
រោងចក្រអ្វីខ្លះមានដំនើរការមមាញឹកក្នុងពេលសព្វថ្ងៃ? | រោងចក្រដែលមានការមមាញឹកក្នុងពេលសព្វថ្ងៃគឺ រោងចក្រស្របៀអង្គរ រោងចក្រស្រាបៀថាយគ័រ រោងចក្រកាត់ដេរ រោងចក្រទឹកកក ទឹកក្រូច និងទឹកបរិសុទ្ធ។ | geography |
ហេតុអ្វីបានជាអ្នកទេសចរចូលចិត្តទៅទស្សនាប្រទេសព្រុយនេ? | បានជាអ្នកទេសចរចូលចិត្តទៅលេងព្រុយនេ ពីព្រោះជាប្រទេសតូច ប៉ុន្តែល្បីល្បាញខាងសំបូរសម្បត្តិធម្មជាតិ និងមានសន្តិសុខ។ | geography |
តើប្រទេសវៀតណាមមានដីសណ្តប៉ុន្មានកន្លែង? ដីសណ្តណាមានផ្ទៃធំជាងគេ? | ប្រទេសរៀតណាមមានដីសណ្ត២កន្លែងដែលមានជីជាតិល្អគឺ ដីសណ្តទន្លេមេគង្គ (៤០ ០០០គីឡូម៉ែតការេ) ធំជាងគេនិងសណ្តទន្លេក្រហម (១៥០០គីឡូម៉ែតការេ)។ | geography |
ក្នុងពិធីឡើងផ្ទះ ព្រឹទ្ធាចារ្យខ្មែរយើងតែងតែបានរៀបចំ រណ្តាប់សម្រាប់ពិធីមង្គលនោះ មានបែបឧបកិច្ចដូចម្តេចខ្លះ? | ពិធីមង្គលនោះមានបែបឧបកិច្ចដូចតទៅ៖
រកស្ត្រីគួរជាទីរាប់អានចំនួន៦នាក់ ហើយប្រសិទ្ធនាមឈ្មោះថ្មីថា
+ នាងស្រីតំណាងឱ្យសិរី និងភាពត្រជាក់ត្រជុំ។
+ ស្រីរតន៍តំណាងឱ្យត្បូង ឬគ្រាប់ពេជ្រគ្រប់ប្រភេទ ឬតំណាងឱ្យអ្នកមុខអ្នកការចរចារាក់ទាក់ពេលភ្ញៀវមកចូលរួមឡើងផ្ទះ។
+ នាងសួស្តីតំណាងឱ្យសិរីសួស្តី ជ័យមង្គល ភាពសុខក្សេមក្សាន្ត។
+ នាងកែវតំណាងឱ្យទ្... | geography |
គុណវិប្បត្តិឬចំណុចខ្សោយរបស់ស្វាមីមានអ្វីខ្លះ? ចូរបំភ្លឺ៕ | ចំណុចខ្សោយ១០យ៉ាងខាងក្រោម អ្នកជាស្វាមីគប្បីដឹងនិងពិនិត្យកែខៃខ្លួនឱ្យបានល្អ និងទាន់ពេលវេលា ព្រោះចំណុចខ្សោយនេះ ជាកត្តាដែលអាចឱ្យភរិយារបស់ខ្លួនមើលងាយ ឬធុញលើខ្លួនបាន៖
១ - ជាមនុស្សក្រ មិនមានទ្រព្យសម្បត្តិអ្វីសោះ។ ក្រនេះអាចរួមដល់ការក្រគំនិត ក្របញ្ញា ឬដូចសម្តេចព្រះសង្ឃរាជលោកតែងជាកាព្យថា "ក្រកិច្ច ក្រកល់ ក្រដឹង ក្រយល់ ក្រវៃ ឆ្នៃ... | geography |
ស្វាមីមានប៉ុន្មានជំពូក? អ្វីខ្លះ? ចូរពន្យល់។ | ស្វាមីមាន៧ជំពូក៖
១ - វធកាស្វាមី៖ស្វាមីដូចពេជ្ឈឃាត រង់ចាំតែរករឿងវាយតប់និងសម្លាប់ភរិយាខ្លួន ចិត្តមិនត្រាប្រណី ដូចជាពេជ្ឈឃាតមិនត្រាប្រណីដល់អ្នកទោសរបស់ខ្លួន។
២ - ចោរស្វាមី៖ស្វាមីដូចចោរ មិនត្រង់នឹងភរិយាខ្លួន ចាំតែលួចបំបាត់ទ្រព្យសម្បត្តិ ឬលាក់លៀមរឿងអ្វីៗនឹងប្រពន្ធ ដូចជាចោរដែលចាំតែលួចទ្រព្យគេ និងលាក់បំបាត់រឿងអាក្រក់របស់ខ្លួនម... | geography |
តើប្រាសាទព្រះវិហារកសាងឡើងនៅក្នុងឆ្នាំណា? ដោយក្សត្រអង្គណា? ដណ្តើមយកពីសៀមមកវិញនៅក្នុងឆ្នាំណា? ដោយប្រើមធ្យោបាយអ្វី ហើយបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំណា? | ប្រាសាទព្រះវិហារមានទីតាំងនៅលើគែមខ្ពង់រាបនៃជួរភ្នំដងរែក (ដែលពីដើមស្ថិតនៅក្នុងខេត្តកំពង់ធំ តែក្រោយមកស្ថិតក្នុងខេត្តព្រះវិហារ)។ សាងក្នុងរជ្ជកាលព្រះមហាក្សត្រខ្មែរមួយអង្គព្រះនាម "ព្រះបាទសូរ្យវរ្ម័នទី១ នៅក្នុងអំឡុងឆ្នាំ ១០១២-១០៥០" (យោងតាមឯកសាររបស់លោក ត្រឹងងា) ប៉ុន្តែមានឯកសារខ្លះដាក់ថា៖ ព្រះបាទសូរ្យវរ័ន្មទី២ កាលបរិច្ឆេត ១១១៣-... | geography |
អ្វីជាល្បែង សុកកូឡាបុងបុង? តើរបៀបលេងមានលក្ខណៈដូចម្តេចខ្លះ? ចូរបង្ហាញនិងបំភ្លឺ។ | ល្បែងសុកកូឡាបុងបុង ជាល្បែងប្រជាប្រិយមួយប្រភេទដែលគេនិយមលេងនៅពេលទំនេរ ឬពេលមានពិធីបុណ្យទានផ្សេងៗ ល្បែងនេះគេលេងច្រើននាក់ជាការល្អ ហើយមិនរើមាឌតូចធំឡើយ គឺសម្រាប់បែងចែកគ្នាទាញយកឈ្នះចាញ់ នៅពេលចេញជាលទ្ធផល។
ន័យនេះបានសេចក្តីថា៖ ជាដំបូងមានកុមារមាឌធំៗពីរនាក់ជាអ្នកនាំអាទិ៍ដោយលើកដៃជ្រោងខ្ពស់កាន់ភ្ជាប់គ្នា ហើយគេសន្មត់រៀងៗខ្លួនថា អ្នកណា... | geography |
រៀតណាមជារដ្ឋសង្គមនិយមតែអនុវត្តសេដ្ឋកិច្ចទីផ្សារ។ ចូរពន្យល់។ | វៀតណាមជារដ្ឋសង្គមនិយម ប៉ុនែ្តអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី បើកចំហចំពោះពិភពលោក ព្រោះការអនុវត្តសេដ្ឋកិច្ចសមូហភាព ពុំអាចធ្វើអោយប្រទេសលូតលាស់បានឡើយ ក្រោយសហភាពសូវៀតដួលរលំ។ | geography |
វៀតណាមនាំចេញ នាំចូលផលិតផលអ្វីខ្លះ? | នាំចូលមាន រូបធាតុដើម ប្រេងឥន្ធនៈ គ្រឿងបន្លាស់ផ្សេងៗ និងគ្រឿងឧបភោគបរិភោគមួយចំនួន។ នាំចេញមាន កំនាត់សំលៀកបំពាក់ វត្ថុសិល្បៈ ប្រេងកាត កៅស៊ូ កាផែ ជលផល រុក្ខផល..។ | geography |
រាប់ឈ្មោះអាកាសយានដ្ឋានអន្តរជាតិរៀតណាមទាំងបី? | អាកាសយានដ្ឋានអន្តរជាតិរបស់ប្រទេសរៀតណាមមាន ៣គឺ ហាណូយ ហូជីមីញ និងដាណាំង។ ឯក្នុងស្រុកមានដល់តំបន់ដាច់ស្រយាលភាគពាយ័ព្យភាគខាងលិច និងកោះក្នុងឈូងសមុទ្រ។ | geography |
ហេតុអ្វីបានជាវៀតណាមសំបូរកំពង់ផែ? | បានជាវៀតណាមសំបូរកំពង់ផែ ព្រោះប្រទេសវៀតណាមមានឆ្នេរវែងចាប់ពីភូមិភាគខាងជើងរហូតដល់ភាគខាងត្បូង។ | geography |
ហេតុអ្វីបានជាវៀតណាមកណ្តាលមិនសូវមានផ្លូវគមនាគមន៍? | បានជាប្រទេសវៀតណាមកណ្តាលមិនសូវមានគមនាគមន៍ ព្រោះតំបន់នេះសំបូរភ្នំ និងខ្ពង់រៀបខ្ពស់ៗ សណ្តូកវែងពីព្រំដែនពា័យព្យដល់ប៉ែកខាងកើតតំបន់ណាមបូ។ | geography |
ប្រទេសវៀតណាមមានឧស្សាហកម្មអ្វីខ្លះ? | ប្រទេសវៀតណាមមានឧស្សាហកម្មសំខាន់ៗដូចជាៈ រោងចក្រគីមី ដែកថែប រោងចក្រថាមពលវារីអគ្គិសនី ចំនីអាហារ។ | geography |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.