question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
វិញ្ញាសាមុខវិជ្ជាជីវៈវិទ្យា (វិញ្ញាសាទី៦)
សំនួរ ១. ដូចម្តេចដែលហៅថាការបង្កកំណើតក្រៅ? ការបង្កកំណើតក្នុង? ២.ដូចម្តេចដែលហៅថា ម៉ូរុលឡា? តើវាកើតនៅពេលណា? ៣. ចូរពណ៌នាពីការលូតលាស់របស់ប្លាស្ទូឡា? ៤. តើស្រទាប់ខ្នងទាំងបីនៅក្នុងហ្កាសស្រ្ទូឡាជាអ្វីខ្លះ? ចម្លើយ ១. ដែលហៅថាការបង្កកំណើតក្រៅ គឺអូវុលនិងស្ពែម៉ាតូសូអ៊ីតជួបគ្នាក្រៅសារពាង្គកាយញី។ ឧទាហរណ៍ៈ ការបង្កកំណើតរបស់ត្រីកង្កែប។ ...
biology
តើវិស្វកម្មស៊ីនេទិចផ្តល់ផលអាក្រក់ដល់មនុស្សជាតិដូចម្តេចខ្លះ?
ផលអាក្រក់រួមមានៈ គ្រោះថ្នាក់ចំពោះបរិស្ថានៈ - សម្លាប់សត្វដែលរស់នៅលើរុក្ខជាតិ GM ដែលធ្វើឲ្យស្លាប់ដល់ជីវៈចម្រុះលើផែនដី - ធ្វើឲ្យសត្វល្អិតមួយចំនួនអាចសុំានិងបង្កើតភាពធន់និងសារធាតុពុលផ្សេងៗ - បង្កើនភាពអាវដល់រុក្ខជាតិដោយមិនឲ្យផលិតគ្រាប់លំអងសម្រាប់បង្កាត់ពូជ។ គ្រោះថ្នាក់ចំពោះសេដ្ឋកិច្ចៈ - ក្រុមហ៊ុមផលិតគ្រាប់ GM ការពារយ៉ាងស្របច...
biology
ក្រោយពេលបរិភោគអាហារ តើសារធាតុចិញ្ចឹមដែលជ្រាបចូលទៅក្នុងឈាមមានអ្វីខ្លះ?
ក្នុងនោះរូមមានៈ គ្លុយកូស អាស៊ីតអាមីនេ អំបិលខនិជ វីតាមីន អាស៊ីតខ្លាញ់ និងគ្លីសេរ៉ូល។
biology
តើប្រេងនិងខ្លាញមានលក្ខណៈខុសគ្នាដូចម្តេច?
លក្ខណៈខុសគ្នារវាងប្រេងនិងខ្លាញ់ៈ - ប្រេងគឺជាលីពីតកើតពីអាស៊ីតខ្លាញ់មិនឆ្អែត។ - ខ្លាញ់គឺជាលីពីតកើតពីអាស៊ីតខ្លាញ់ឆ្អែត។
biology
ចូរប្រៀបធៀបអាមីដុងនិងគ្លីកូសែន?
ប្រៀបធៀបអាមីដុង និងគ្លីកូសែនៈ - អាមីដុងៈ ជាកាបូអ៊ីដ្រាតបង្កឡើងដោយម៉ូលេគុលគ្លុយកូសពីរាប់រយទៅរាប់ពាន់ដែលប្រើជាម៉ូលេគុលអាហារបំរុងដោយរុក្ខជាតិ។ - គ្លីកូសែនៈជាកាបូអ៊ីដ្រាតដែលកើតឡើងពីម៉ូលេគុលគ្លុយកូសនិងត្រូវបានប្រើជាម៉ូលេគុលអាហារបំរុងដោយសត្វ។
biology
ដូចម្តេចដែលហៅថាអាមីណូអាស៊ីតគ្រឹះ? ហេតុដូចម្តេចបានជាយើង ត្រូវហូបបន្លែច្រើនប្រភេទចម្រុះគ្នា?
ដែលហៅថាអាមីណូអាស៊ីតគ្រឹះ ជាអាមីណូអាស៊ីតប្រហែល១០ ប្រភេទដែលសារពាង្គកាយយើងមិនអាចសំយោគបាន គឺត្រូវយកពីរបបអាហារប្រចាំថ្ងៃ។ បានជាយើងត្រូវហូបបន្លែច្រើនប្រភេទចម្រុះគ្នាព្រោះអាហាររុក្ខជាតិតែមួយប្រភេទមិនអាចផ្តល់អាមីណូអាស៊ីតគ្រឹះទាំងអស់ទេ។
biology
តើវិតាមីនមាននាទីអ្វីខ្លះ?តើការបរិភោគវីតាមីននិមិត្ត (ផលិតដោយមនុស្ស) ច្រើនធ្វើឲ្យសារពាង្គកាយយើងលូតលាស់ឬទេ?តើវិតាមីនធម្មតាមាននៅឯណា?
វីតាមីនមាននាទីសរីរៈយ៉ាងសំខាន់ក្នុងនាទីជាកាតាលីករ ដែលជួយអង់ស៊ីមក្នុងប្រតិកម្មគីមីផ្សេងៗ។ ការបរិភោគវីតាមីននិមិត្ត (ផលិតដោយមនុស្ស) ច្រើនមិនអាចជួយធ្វើឲ្យសារពាង្គកាយយើងលូតលាស់ហើយរឹងមាំបានទេ។ វីតាមីនធម្មតាមាននៅក្នុងរបបអាហារ ជាពិសេសនៅក្នុងផ្លែឈើស្រស់ បន្លែបៃតង គ្រាប់ធម្មញ្ញជាតិ ត្រី សាច់ ស៊ុត ថ្លើម។
biology
តើត្រូវធ្វើដូចម្តេច ដើម្បីឲ្យសារពាង្គកាយមានតុល្យភាពនិងមានសុខភាពល្អ?
ដើម្បីឲ្យសារពាង្គកាយមានតុល្យភាពនិងមានសុខភាពល្អយើងត្រូវប្រើប្រាស់អាហារ៦ក្រុមៈ - ប្រេង ខ្លាញ់ ស្ករ - សាច់ - ទឹកដោះគោ - ផ្លែឈើ - បន្លែ - គ្រាប់ធញ្ញជាតិ។
biology
ចូរប្រៀបធៀបការបំបែកអាហារតាមបែបមេកានិចនិងគីមី?
ប្រៀបធៀបការបំបែកអាហារតាមបែបមេកានិចនិងគីមីៈ តាមបែបមេកានិចៈ គឺជាការបំបែកដោយប្រើធ្មេញនិងអណ្តាតធ្មេញបំបែកអាហារធំៗឲ្យទៅជាដុំតូចៗ។ អណ្តាតជាសរីរាង្គវិញ្ញាណសម្រាប់ដឹងរសជាតិអាហារ និងប្រមូលអាហារឲ្យចូលទៅកន្លែងខាំឬទំពារ។ តាមបែបគីមីៈ ក៏ធ្វើឡើងព្រមគ្នាជាមួយមេកានិចដែរ។ បញ្ចេញទឹកមាត់ផ្សើមអាហារធ្វើឲ្យមហារអិលទន់និងបំបែកអាហារ។
biology
ចូរសង្ខេបការបំបែកអាហារតាមបែបគីមី?
សង្ខេបការបំបែកអាហារតាមបែបគីមីៈ មាត់ៈ វាបញ្ចេញទឹកមាត់ផ្សើមអាហារធ្វើឲ្យអាហាររអិលទន់និង បំបែកអាហារ ព្រោះទឹកមាត់មានអង់ស៊ីមអាមីឡាសដែលបំបែកអាមីដុង។ ក្រពេះ ក្រពេះមានក្រពេញបីប្រភេទដែលបញ្ចេញរសក្រពេះ។ កាលណាអាហាររធ្លាក់ដល់ក្រពេះវាភ្លោចក្រពេះទាំងនោះឲ្យមានសកម្មភាព។ ក្រពេញទី១ បញ្ចេញអាស៊ីតក្លរីឌ្រីច បំបែកអាហារក្រពេញទី២ បញ្ចេញអង់ស៊ីមប...
biology
តើបាតុភូតប៉ូលីប្លូអ៊ីឌីមានអត្ថប្រយោជន៍ដូចម្តេចដែរ ចំពោះរុក្ខជាតិ?
បាតុភូតប៉ូលីប្លូអ៊ីឌីមានអត្ថប្រយោជន៍ចំពោះរុក្ខជាតិ គឺដើម្បីបង្កើតពូជរុក្ខជាតិដែលផ្តល់ទិន្នផលខ្លួន។
biology
ហេតុអ្វីបានជាជ្រាំងពោះវៀនបង្កើនផ្ទៃសសម្រូបអាហារ?
បានជាជ្រំាងពោះវៀនបង្កើនផ្ទៃសម្រូបអាហារ ព្រោះផ្ទៃខាងក្នុងនៃពោះវៀនតូចមានភាពរដិតរដុបផុសឡើងច្រើនដូចម្រាមដៃ។
biology
តើរសរំលាយអាហារនិងអង់ស៊ីមខុសគ្នាដូចម្តេច?
រសរំលាយអាហារនិងអង់ស៊ីមខុសគ្នាត្រង់ៈ រសរំលាយអាហារៈ គឺបញ្ចេញដោយក្រពេញរំលាយអាហារ (ក្រពេញទឹកមាត់ ថ្លើម លំពែង និងពោះវៀនតូច) សម្រាប់រំលាយអាហារ។ អង់ស៊ីមៈ ជាប្រូតេអ៊ីន មួយប្រភេទជួយបង្កើនល្បឿនប្រតិកម្មរំលាយអាហារ។
biology
ចូរប្រៀបធៀបពោះវៀនធំនិងពោះវៀនតូច?
ប្រៀបធៀបពោះវៀនធំនិងពោះវៀនតូចៈ ពោះវៀនធំ - ជាសរីរាង្គចុងក្រោយនៃប្រដាប់រំលាយអាហារ។ វាមានរាងជាបំពង់វែងប្រហែល ១. ៥ ម និងអង្កត់ផ្ចិត ធំជាងអង្កត់ផ្ចិតពោះរៀនតូចពី២ ទៅ៣ ដង។ - ក្នុងពោះវៀនធំគ្មានការ បំបែកអាហារអ្វីទាំងអស់។ ពោះវៀនតូច - ជាសរីរាង្គចុងក្រោយដែលបំបែកអាហារ។ ក្នុងពោះវៀនតូចការបំបែកតាមបែបគីមី ប្រព្រឹត្តទៅយ៉ាងសកម្មក្រោមអំពើរ...
biology
វិញ្ញាសាមុខវិជ្ជាជីវៈវិទ្យា (វិញ្ញាសាទី៥៨)
សំណួរ ១. ចូរពន្យល់ថាហេតុអ្វីបានជាសណ្តែកព័រជម្រើសយ៉ាងល្អសម្រាប់ការពិសោធរបស់ម៉ង់ដែល។ ២. ចូរពន្យល់ពាក្យស្វ័យបង្កកំណើត បង្កកំណើតកាត់ សែន អាឡែល លក្ខណៈលុប លក្ខណៈអន់ អូម៉ូស៊ីកូត អេតេរ៉ូស៊ីកូត។ ៣. ក្នុងករណីម៉ូណូអ៊ីប្រ៊ីឌីស តើអ៊ីប្រ៊ីត F1 មានសេណូទីបដូចម្តេច? តើវាបង្កកាម៉ែតប៉ុន្មានបែប? ព្រោះអ្វី? ៤. ក្នុងករណីម៉ូណូអ៊ីប្រ៊ីឌីស នៅជ...
biology
Blog វិញ្ញសាមុខវិជ្ជាជីវៈវិទ្យា (វិញ្ញសាទី ១១)
សំនួរ ១. ឲ្យពំនោលច្បាប់របស់ម៉ងដែល។ ២. ចូរពន្យល់ពាក្យពហុអាឡែល ពហុសែន។ ឲ្យឧទាហរណ៍បញ្ជាក់។ ៣. ក្នុងករណីឌីអ៊ីប្រ៊ីឌីស ហេតុអ្វីបានជាជំនាន់ទី២ (F2) មានលេចឡើងផេណូទីបថ្មីខុសពីមេបា។ ចម្លើយ ១. ពំនោលច្បាប់របស់ម៉ងដែលៈ - ច្បាប់ឯកសណ្ឋានភាពនៃអ៊ីប្រ៊ីតជំនាន់ទី១៖ បើមេបាជាពូជសុទ្ធអ៊ីប្រ៊ីតជំនាន់ទី១ មានលក្ខណៈដូចគ្នាទាំងអស់។ - ច្បាប់ការផ្...
biology
Blog វិញ្ញសាមុខវិជ្ជាជីវៈវិទ្យា (វិញ្ញសាទី១២)
សំនួរ ១. ហេតុអ្វីបានជាគេប្រើកុលស៊ីស៊ីន ក្នុងការធ្វើការីយ៉ូទីប? ២. ហេតុអ្វីបានជាក្រូម៉ូសូមមិនលេចជារូបរាងនៅចន្លោះវគ្គ? ៣. តើក្រូម៉ូសូមលេចជារូបរាងនៅពេលណា?ពីព្រោះអ្វី? ៤. តើក្រូម៉ូសូមបាត់រូបរាងទៅវិញនៅពេលណា? ពីព្រោះអ្វី? ៥. តើនៅវគ្គណាដែលក្រូម៉ូសូមលេចរូបរាងច្បាស់ជាងគេ?ពីព្រោះអ្វី? ចម្លើយ ១. បានជាគេប្រើកុលស៊ីស៊ីនក្នុងការធ្វើក...
biology
តើកោសិកាអេពីឌែមរបស់ជាលិការល្បាតមាននាទីអ្វីខ្លះ?
កោសិកាអេពីឌែមរបស់ជាលិកាល្បាតមាននាទីការពាររុក្ខជាតិនិងបន្ថយការបាត់បង់ទឹក។
biology
Blog វិញ្ញសាមុខវិជ្ជាជីវៈវិទ្យា (វិញ្ញសាទី១៣)
សំនួរ ១. តើភេទនៃឯកត្តៈមួយត្រូវកំណត់ឡើងនៅពេលណា? ២. អ្វីជាជំងឺតពូជ? ៣. ក្នុងករណីណាទើបកូនស្រីអាចកើតជំងឺងងឹតពណ៌បាន? ៤. អ្វីជាមុយតាស្យុង? តើបុព្វហេតុអ្វីដែលបណ្តាលឲ្យមានមុយតាស្យុង? ៥. អ្វីជាទ្រីសូមីទី២១? ចូរពន្យល់ថាហេតុអ្វីបានជាក្មេងអាចកើតទ្រីសូមីទី២? ៦. តើបាតុភូតប៉ូលីប្លូអ៊ីឌីមានអត្ថប្រយោជន៍ដូចម្តេចដែរ ចំពោះរុក្ខជាតិ? ចម្លើ...
biology
ចូរពណ៌នាពីទម្រង់ជ្រាំងពោះវៀន?
ទម្រង់ជ្រាំងពោះវៀនៈ ជ្រាំងពោះវៀននីមួយៗពាសដោយស្រទាប់ជាលិកាអេពីតេល្យូមមួយស្រទាប់សរសៃប្តូរ (អាកទែវ៉ែន) និងសរសៃទឹករងៃ។
biology
អ្វីជាទ្រីសូមីទី២១? ចូរពន្យល់ថាហេតុអ្វីបានជាក្មេងអាចកើតទ្រីសូមីទី២?
មុយតាស្យុងគឺជាកំណែប្រែសំភារៈសេនេទិច គឹកំណែប្រែសែនឬកំណែប្រែចំនួននិងទម្រង់ក្រូម៉ូសូម។ បុព្វហេតុ ដែលបណ្តាលឲ្យមានមុយតាស្យុង គឹបណ្តាលមកពីបម្រែបម្រួលទម្រង់ក្រូម៉ូសូមឬចំនួនក្រូម៉ូសូម។
biology
អ្វីជាមុយតាស្យុង? តើបុព្វហេតុអ្វីដែលបណ្តាលឲ្យមានមុយតាស្យុង?
មុយតាស្យុងគឺជាកំណែប្រែសំភារៈសេនេទិច គឹកំណែប្រែសែនឬកំណែប្រែចំនួននិងទម្រង់ក្រូម៉ូសូម។ បុព្វហេតុ ដែលបណ្តាលឲ្យមានមុយតាស្យុង គឹបណ្តាលមកពីបម្រែបម្រួលទម្រង់ក្រូម៉ូសូមឬចំនួនក្រូម៉ូសូម។
biology
ក្នុងករណីណាទើបកូនស្រីអាចកើតជំងឺងងឹតពណ៌បាន?
ក្នុងករណីដែលកូនស្រីអាចកើតជំងឺងងឹតពណ៌បានលុះត្រាតែមានអាឡែលអន់ពីរកំណត់ជំងឺ។ នេះជាករណីកម្រកើតមាន។
biology
វិញ្ញសាមុខវិជ្ជាជីវៈវិទ្យា (វិញ្ញាសាទី ៨)
សំនួរ ១. ពណ៌នាពីដំណាក់កាលទាំងបីនៃការលូតលាស់ដំបូងរបស់សារពាង្គកាយ។ ២. តើស្រទាប់ខ្នងទាំងបីដែលជាលទ្ធផលនៃហ្កាសស្រ្ទូស្យុងជាអ្វីខ្លះ? ៣. ពណ៌នាពីទម្រង់របស់ស្ពែម៉ាតូសូអ៊ីត។ ៤. ចូរពណ៌នាសង្ខេបពីស្ពែម៉ាតូសូអ៊ីតដែលចេញពីពងស្វាសរហូតដល់ចាកចេញពីរាងកាយ។ ៥. តើអឺស្រ្តូសែនមាននាទីអ្វី? ចម្លើយ ១. ដំណាក់កាលលូតលាស់ដំបូងនៃសារពាង្គកាយៈ - ការកាច...
biology
វិញ្ញសាមុខវិជ្ជាជីវៈវិទ្យា (វិញ្ញសា ៩)
សំនួរ ១. ចូរពណ៌នាសង្ខេបពីដំណើរប្រព្រឹត្តទៅនៃស៊ុតមិនបង្កកំណើតចាប់ពីផូលីគុលដើមរហូតដល់វាចាកចេញពីរាងកាយ? ២. ចូរបកស្រាយពីដំណើរលូតលាស់របស់ស៊ីកូត ដោយចាប់ផ្តើមពីការបង្កកំណើតរហូតដល់ការកាច់សំបុក? ៣. ពន្យល់ពីសារៈសំខាន់នៃស្រទាប់ខ្នដំបូង? ចម្លើយ ១.សង្ខេបពីដំណើរប្រព្រឹត្តទៅនៃស៊ុតមិនបង្កកំណើតចាប់ពីផូលីគុលដើមរហូតដល់វាចាកចេញពីរាងកាយដំណ...
biology
ចូរពន្យល់ថាហេតុអ្វីបានជាសណ្តែកព័រជម្រើសយ៉ាងល្អសម្រាប់ការពិសោធរបស់ម៉ង់ដែល។
បានជាសណ្តែកព័រជាជម្រើសយ៉ាងល្អសម្រាប់ការពិសោធន៍របស់ម៉ងដែលព្រោះ៖ - សណ្តែកព័រជារុក្ខជាតិបន្តពូជដោយភេទ។កាម៉ែតញី និងកាម៉ែតឈ្មោលនៅក្នុងផ្កាតែមយយ។ - ផ្ការបស់វាមានទម្រង់ពិសេសគឺមានស្រទាប់ស្នូកព័ទ្ធជុំវិញកេសញីនិងកេសឈ្មោល។ លក្ខណៈពិសេសនេះនាំឲ្យសណ្តែកព័រមានតែស្វ័យបង្កកំណើត។ ដូចនេះទើបគេងាយ និងបានសណ្តែកពូជសុទ្ធ។ - សណ្តែកព័រជារុក្ខជាត...
biology
ចូរពន្យល់ពាក្យស្វ័យបង្កកំណើត បង្កកំណើតកាត់ សែន អាឡែល លក្ខណៈលុប លក្ខណៈអន់ អូម៉ូស៊ីកូត អេតេរ៉ូស៊ីកូត។
ពន្យល់ពាក្យ៖ - ស្វ័យបង្កកំណើតៈ ជាការរលាយចូលគ្នានៃកាម៉ែតញីឈ្មោលដែលមាននៅក្នុងឯកត្តៈ តែមួយឬនៅក្នុងផ្កាតែមួយ។ - បង្កកំណើតកាត់ៈជាការរលាយចូលគ្នារវាងកាម៉ែតញី ឈ្មោលដែលមាននៅក្នុងឯកត្តៈផ្សេងគ្នា។ - សែនៈ អង្កត់ ADN ស្ថិតនៅត្រង់កន្លែងកំណត់មួយនៃក្រូម៉ូសូម។ វាមានផ្ទុកព័ត៌មានសម្រាប់កំណត់លក្ខណៈមួយរបស់ភាវៈរស់។ - អាឡែលៈទំរង់ខុសគ្នានៃសែន...
biology
ក្នុងករណីម៉ូណូអ៉ីប្រ៊ីឌីស តើអ៊ីប្រ៊ីត F1 មានសេណូទីបដូចម្តេច? តើវាបង្កកាម៉ែតប៉ុន្មានបែប? ព្រោះអ្វី?
ក្នុងករណីម៉ូណូអ៊ីប្រ៊ីឌីស អ៊ីប្រ៊ីត F1 មានសេណូទីបពីរបែបគឺ AA, Aa។ - ចំពោះ AA វាបង្កើតកាម៉ែតតែមួយបែបគឺ A គេហៅឯកត្តៈនោះថាអេតេរ៉ូស៊ីកូតស៊ីកូត ព្រោះវាមានអាឡែលពីរដូចគ្នាគឺ AA។ - ចំពោះAa វាបង្កើតកាម៉ែត ២បែបគឺ A និង a គេហៅថាឯកត្តៈនោះថាអេតេរ៉ូស៊ីកូតព្រោះវាមានអាឡែលពីរខុសគ្នាគឺ Aa។
biology
ក្នុងករណីម៉ូណូអ៉ីប្រ៊ីឌីស នៅជំនាន់ទី២ តើម៉ង់ដែលទទួលលទ្ធផលដូចម្តេច?
ក្នុងករណីម៉ូណូអ៊ីប្រ៊ីឌីស នៅជំនាន់ទី២ ម៉ង់ដែលទទួលលទ្ធផលបានទាំងលក្ខណៈលុបនិងលក្ខណៈអន់តាមសមាមាត្រ ៣/១។
biology
ក្នុងករណីឌីអ៉ីប្រ៊ីឌីស តើអ៉ីប្រ៊ីត F1 មានសេណូទីបដូចម្តេច? វាបង្កើតកាម៉ែតប៉ុន្មានបែប? ពីព្រោះអ្វី?
ក្នុងករណីឌីអ៊ីប្រ៊ីឌីស អ៊ីប្រ៊ីត F1មានសេណូទីបគឺ AaBb វាបង្កើតកាម៉ែតបាន៤បែប ព្រោះការផ្តាច់ចេញដោយឯករាជ្យនៃគូអាឡែល។
biology
ឲ្យពំនោលច្បាប់របស់ម៉ងដែល។
ពំនោលច្បាប់របស់ម៉ងដែលៈ - ច្បាប់ឯកសណ្ឋានភាពនៃអ៊ីប្រ៊ីតជំនាន់ទី១៖ បើមេបាជាពូជសុទ្ធអ៊ីប្រ៊ីតជំនាន់ទី១ មានលក្ខណៈដូចគ្នាទាំងអស់។ - ច្បាប់ការផ្តាច់ចេញនៃគូអាឡែលៈ នៅពេលកំណកាម៉ែត គូអាឡែលផ្តាច់ចេញពីគ្នា កាម៉ែតទទួលបានអាឡែលតែមួយក្នុងចំណោមអាឡែលមួយគូ។ - ច្បាប់នៃការផ្តាច់ចេញដោយ ឯករាជ្យនៃគូសលក្ខណៈកាលណាគេបង្គាត់មេបាខុសគ្នាដោយលក្ខណៈច្រើ...
biology
ចូរពន្យល់ពាក្យពហុអាឡែល ពហុសែន។ ឲ្យឧទាហរណ៍បញ្ជាក់។
ពន្យល់ - ពហុអាឡែលៈជាសភាពសែនមួយដែលមានអាឡែលលើសពី២។ ឧទាហរណ៍ៈ លក្ខណៈពណ៌រោមសត្វ ក្រុមឈាម ABO ជាដើម។ - ពហុសែនៈជាតំណពូជនៃលក្ខណៈមួយដែលកំណត់ដោយសែនមួយក្រុម ឧទាហរណ៍ៈ សម្បុរស្បែកមនុស្ស ពណ៌ភ្នែករបស់មនុស្ស។
biology
ក្នុងករណីឌីអ៉ីប្រ៊ីឌីស ហេតុអ្វីបានជាជំនាន់ទី២ (F2) មានលេចឡើងផេណូទីបថ្មីខុសពីមេបា។
ក្នុងករណីឌីអ៊ីប្រ៊ីឌីសបានជានៅជំនាន់ទី២ (F2) មានលេចឡើងផេណូទីបថ្មីខុសពីមេបា ព្រោះមេបាជាពូជសុទ្ធឯកត្តៈ នៅជំនាន់ទី១ (F1) មានលក្ខណៈដូចគ្នាវាទាំងអស់។
biology
ហេតុអ្វីបានជាគេប្រើកុលស៊ីស៊ីន ក្នុងការធ្វើការីយ៉ូទីប?
បានជាគេប្រើកុលស៊ីស៊ីនក្នុងការធ្វើការីយ៉ូទីបព្រោះ វាជាសារធាតុគីមីបំផ្លាញមិនឲ្យមានកំណត្រយ៉ូងអាក្រូម៉ាទិចដែលកើតមានឡើងដើម្បីបង្អាក់ចំណែកកោសិកាកនៅវគ្គមេតាផាស។
biology
ហេតុអ្វីបានជាក្រូម៉ូសូមមិនលេចជារូបរាងនៅចន្លោះវគ្គ?
បានជាក្រូម៉ូសូមមិនលេចជារូបរាងនៅចន្លោះវគ្គ ព្រោះនៅក្នុងចន្លោះវគ្គក្រូម៉ូសូមជាភីឡាម៉ងឆ្មារៗនិងមិនអាច មើលឃើញ។
biology
តើក្រូម៉ូសូមលេចជារូបរាងនៅពេលណា?ពីព្រោះអ្វី?
ក្រូម៉ូសូមលេចជារូបរាងនៅពេលកោសិកាធ្វើចំណែក គឺនៅពេលដែលក្រូម៉ាទីនរួញខ្លីព្រោះពេលកោសិកាចែកខ្លួន ក្រូម៉ាទីនរួញខ្លីក្លាយជាក្រូម៉ូសូម។
biology
តើក្រូម៉ូសូមបាត់រូបរាងទៅវិញនៅពេលណា? ពីព្រោះអ្វី?
ក្រូម៉ូសូមបាត់រូបរាងទៅវិញនៅវគ្គមេតាផាស ព្រោះក្រូម៉ូសូមរលាយហើយក្លាយជាក្រូម៉ាទីន។
biology
តើនៅវគ្គណាដែលក្រូម៉ូសូមលេចរូបរាងច្បាស់ជាងគេ?ពីព្រោះអ្វី?
នៅវគ្គមេតាផាស គឺជាវគ្គដែលក្រូម៉ូសូមលេចរូបរាងច្បាស់ជាងគេព្រោះក្រូម៉ូសូមទាំងអស់ប្រមូលផ្តុំនៅអេក្វាទ័រ នៃត្រយ៉ូងអាក្រូម៉ាទិចក្នុងប្លង់តែមួយបង្កើតបានជាផ្លាកអេក្វាទ័រ។
biology
តើភេទនៃឯកត្តៈមួយត្រូវកំណត់ឡើងនៅពេលណា?
ភេទនៃឯកត្តៈមួយត្រូវកំណត់ឡើងតាំងពីនៅជាស៊ីកូតនៅពេលបង្កកំណើតពេលការម៉ែតឈ្មោល និងការម៉ែតញីរលាយចូលគ្នា។
biology
អ្វីជាជំងឺតពូជ?
ជំងឺតពូជ ជាជំងឺត្រូវបានបញ្ចូលផ្ទាល់ពីឪពុកម្តាយឲ្យទៅកូនពុំមានការរំលងជំនាន់ទេ។
biology
Blog វិញ្ញសាមុខវិជ្ជាជីវៈវិទ្យា (វិញ្ញាសារទី១៤)
សំនួរ ១. តើប្រេងនិងខ្លាញមានលក្ខណៈខុសគ្នាដូចម្តេច? ២. ចូរប្រៀបធៀបអាមីដុងនិងគ្លីកូសែន? ៣ ដូចម្តេចដែលហៅថាអាមីណូអាស៊ីតគ្រឹះ? ហេតុដូចម្តេចបានជាយើង ត្រូវហូបបន្លែច្រើនប្រភេទចម្រុះគ្នា? ៤. តើវិតាមីនមាននាទីអ្វីខ្លះ?តើការបរិភោគវីតាមីននិមិត្ត (ផលិតដោយមនុស្ស) ច្រើនធ្វើឲ្យសារពាង្គកាយយើងលូតលាស់ឬទេ?តើវិតាមីនធម្មតាមាននៅឯណា? ៥. តើត្រូវ...
biology
តើគេបែងចែកខួរក្បាលជាប៉ុន្មានផ្នែក? អ្វីខ្លះ? មាននាទីដូចម្តេចខ្លះ?
ខួរក្បាលមាន ៣ផ្នែកគឺ ខួរធំ ខួរតូច និងខួរកញ្ចឹងក។ ផ្នែកនីមួយៗមានតួនាទីដូចតទៅៈ - ខួរធំៈ មាននាទីត្រួតពិនិត្យនាទីជាច្រើនដូចជា សតិបញ្ញា ប្រឌិតញាណ ពិចារណា។ ក្រៅពីនេះវាទទួលបានព័ត៌មានពីសរីរាង្គវិញ្ញាណទាំង៥ - ខួរតូចៈ មាននាទីត្រួតពិនិត្យចលនាសន្លោះទាំងអស់ និងចលនាអឆន្ទៈមួយចំនួន។ វាក៏មាននាទីរក្សានូវតុល្យភាពរបស់សារពាង្គកាយផងដែរ - ខួ...
biology
Blog វិញ្ញាសាមុខវិជ្ជាជីវៈវិទ្យា (វិញ្ញសាទី១៥)
សំនួរ ១. ចូរប្រៀបធៀបការបំបែកអាហារតាមបែបមេកានិចនិងគីមី? ២.ចូរសង្ខេបការបំបែកអាហារតាមបែបគីមី? ៣. ហេតុអ្វីបានជាជ្រាំងពោះវៀនបង្កើនផ្ទៃសសម្រូបអាហារ? ៤. ចូរពណ៌នាពីទម្រង់ជ្រាំងពោះវៀន? ៥. តើរសរំលាយអាហារនិងអង់ស៊ីមខុសគ្នាដូចម្តេច? ៦. ចូរប្រៀបធៀបពោះវៀនធំនិងពោះវៀនតូច? ចម្លើយ ១. ប្រៀបធៀបការបំបែកអាហារតាមបែបមេកានិចនិងគីមីៈ តាមបែបមេកាន...
biology
តើសរីរាង្គបន្តពូជឈ្មោល និងសរីរាង្គបន្តពូជញីចែកចេញជាប៉ុន្មានផ្នែក? អ្វីខ្លះ?
សរីរាង្គបន្តពូជឈ្មោលគឺជា កេសរឈ្មោល មាន២ផ្នែកគឺ ទងកេសរឈ្មោល និងប្លោកលំអងដែលផ្ទុកគ្រាប់លំអង។ សរីរាង្គបន្តពូជញីគឹជា កេសរញី មាន៣ផ្នែកគឺ ស្ទិចម៉ាត កេសរញី និងអូវែ ដែលផ្ទុកអូវុល (មួយ ឬច្រើន)។
biology
ប្រសិនបើស៊ីណាប់ជាច្រើនរាំងស្ទះមិនឲ្យសារធាតុគីមីជាច្រើនឆ្លងកាត់បាន តើនឹងមានបញ្ហាអ្វីកើតឡើង?
ប្រសិនបើស៊ីណាប់ជាច្រើនរាំងស្ទះមិនឲ្យសារធាតុគីមីច្រើនឆ្លងកាត់បាន នោះធ្វើឲ្យសារធាតុគីមី (ណឺរ៉ូនបញ្ចូនសារ) ជាច្រើនដែលបញ្ជូនអាំងភ្លុចប្រសាទនឹងគ្មានសមត្ថភាពធ្វើការនេះទេ ដូចនេះអំាងភ្លុចប្រសាទទាំងនេះនឹងមិនត្រូវបានភ្ញោចឡើយ។
biology
តើភ្នាសគ្រាប់ភ្នែកមានប៉ុន្មានស្រទាប់? អ្វីខ្លះ?
ភ្នាសគ្រាប់ភ្នែក មាន៣ស្រទាប់ គឺស្រទាប់ក្លេរ៉ូទិច ក្លរ៉ូអ៊ីត និងរេទីន។
biology
តើផ្នែកណានៃគ្រាប់ភ្នែកដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែក?
រន្ធប្រសី្រ ជាផ្នែកមួយនៃគ្រាប់ភ្នែកដែលតម្រូវបរិមាណនៃពន្លឺទៅក្នុងភ្លែក ពីព្រោះប្រស្រីភ្នែកជាសាច់ដុំដែលអាចធ្វើឲ្យរន្ធប្រស្រីភ្នែករីកធំឬរួមតូច៕ នៅពេលមានពន្លឺស្រទន់ ឬងងឹត រន្ធប្រស្រីរីកធំដែលអាចធ្វើឲ្យពន្លឺចូលទៅក្នុងភ្នែកបានច្រើន។ នៅពេលមានពន្លឺខ្លាំង រន្ធប្រស្រីរួមតូច ដែលអាចឲ្យពន្លឺចូលទៅក្នុងភ្នែកបានតិចតួច។
biology
តើត្រចៀកចាប់យករំញោចអ្វី? តើត្រចៀកមានផ្នែកអ្វីខ្លះ? តើផ្នែកណាដែលទាក់ទងនឹងតំហែររក្សាលំនឹង?
ត្រចៀកចាប់យករំញោចសួរ។ ត្រចៀកមាន៣ផ្នែកគឺ ត្រចៀកក្រៅ ត្រចៀកកណ្តាល និងត្រចៀកក្នុង។ ត្រចៀកក្នុង មាននាទីក្នុង តំហែររក្សាលំនឹង នៃសារពាង្គកាយ។
biology
តើធ្មួលវិញ្ញាណណាខ្លះ ដែលចាប់យករសជាតិនិងក្លិន?
ធ្មួលវិញ្ញាណ ដែលចាប់យករសជាតិ និងក្លិនគឺធ្មូលពន្លកជីវ្ហាវិញ្ញាណ និងធ្មួលឃានវិញ្ញាណ។
biology
ចូរបង្ហាញពីទីតាំងនៃធ្មួលកាយវិញ្ញាណទាំង៥របស់ស្បែក។
មួលកាយវិញ្ញាណទាំង៥របស់ស្បែកមានៈ - ធ្មូលវិញ្ញាណបំណះទង្គិច មាននៅចុងម្រាមដៃជាត្របកភ្នែកបបូរមាត់ចុងអណ្តាតនិងបាតដៃ។ - ធ្មូលវិញ្ញាណសម្ពាធ នៅត្រង់សំបនសន្លាក់ជាលិកាសាច់ដុំ បាត់ដៃ ម្រាមដៃនិងបាតជើង។ - ធ្មួលវិញ្ញាណឈឺចាប់ លាតសន្ធឹងនៅក្នុងស្រទាប់ក្រោមរបស់អេពីឌែម។ - ធ្មួលវិញ្ញាណត្រជាក់ ស្ថិតនៅជិតផ្ទៃស្បែក។
biology
ក្រពេញអង់ដូគ្រីនមនុស្សមានអ្វីខ្លះ?
ប្រព័ន្ធអង់ដូគ្រីនមនុស្ស កើតឡើងពីក្រពេញអង់ដូគ្រីនទំាងក្នុងខ្លួនមនុស្ស ព្រមទាំងសកម្មភាពនៃអរម៉ូនដែលវាបញ្ចេញ។ ក្នុងចំណោមក្រពេញទាំងនោះ ក្រពេញខ្លះមាននាទីជាក្រពេញអង់ដូគ្រីនផងនិងជាក្រពេញអិចសូគ្រីនផង។
biology
តើទម្រង់អ្វីខ្លះ ដែលទាក់ទងក្នុងលំនាំរ៉េផ្លិច?
ទម្រង់ដែលទាក់ទងនិងរ៉េផ្លិច មានធ្មួលវិញ្ញាណ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្ជាប់ ណឺរ៉ូនចលករ និងសរីរាង្គប្រតិកម្ម (សាច់ដុំ ឬក្រពេញ)។
biology
ចូររាប់ឈ្មោះក្រពេញអង់ដូគ្រីន សំខាន់ៗរបស់មនុស្ស។
ក្រពេញអង់ដូគ្រីន សំខាន់ៗរបស់មនុស្សមានអ៊ីប៉ូតាឡាមុស អ៊ីប៉ូភីស ទីរ៉ូអ៊ីត ប៉ារ៉ាទីរ៉ូអ៊ីត ទីមុស ក្រពេញលើតម្រងនោម លំពែង ក្រពេញភេទ ក្រពះ និងពោះវៀនតូច។
biology
តើលំពែង ផលិតអរម៉ូនអ្វីខ្លះ? តើអរម៉ូននីមួយៗមាននាទីដូចម្តេច?
លំពែងផលិតអរម៉ូនអាំងស៊ុយលីន និងគ្លុយកាកុង។ អរម៉ូនអាំងស៊ុយលីនមាននាទីបន្ថយកំណើតកម្រិតគ្លុយកូសក្នុងឈាម។ អរម៉ូនគ្លុយកាកុង មាននាទីបង្កើនកម្រិតគ្លុយកួសក្នុងឈាម។
biology
តើមជ្ឈមណ្ឌលប្រាសាទមាននាទីអ្វីខ្លះ?
ក្នុងប្រព័ន្ធប្រសាទ មជ្ឈមណ្ឌលប្រសាទមាននាទីទទួល ស្តុកទុក បកស្រាយ ព័ត៌មាន និងបញ្ហាសកម្មភាពទៅគ្រប់ផ្នែកនៃសារពាង្គកាយ។
biology
តើផ្នែកនៃខួរធំ មានទំនាក់ទំនង ជាមួយបញ្ញាដូចម្តេចដែរ?
ផ្នត់ជាច្រើននៃសំបកខួរធំ បង្កើនផ្ទៃសារធាតុប្រេះយ៉ាងធំធេងដែលមានទំនាក់ទំនងទៅនឹងការបង្កើនបំណិនគិត (ពាក់ព័ន្ធនឹងបញ្ញា)។
biology
នៅពេលធ្មួលវិញ្ញាណក្លិនត្រូវបានភ្ញោច តើមានអ្វីកើតឡើង?
នៅពេលដែលម៉ូលេគុលក្លិន ត្រូវបានស្រូបចូលទៅក្នុងរន្ធចម្រុះ តាមខ្យល់ដង្ហើមវារលាយទៅក្នុងស្រទាប់ស្លេស្មរបស់ចម្រុះ។ នៅពេលនោះ រោមញ័រនៃកោសិកាឃានវិញ្ញាណ (ធ្មួលវិញ្ញាណក្លិន) ត្រូវបានភ្ញោចដោយសារធាតុគីមីរលាយនេះ ហើយបង្កើតបានជាអាំងភ្លុចប្រសាទដែលត្រូវបានដឹកនាំទៅកាន់ខួរក្បាលតាមសរសៃប្រសាទឃានវិញ្ញាណ ដើម្បីបកស្រាយដោយមជ្ឈមណ្ឌលឃានវិញ្ញាណ។
biology
តើធាតុរាវ និងរោមញ័រក្នុងបំពងរាងគូថខ្យងនៃត្រចៀកក្នុងមាននាទីអ្វី?
ធាតុរាវ និងរោមញ័រក្នុងបំពង់រាងគូទខ្យងនៃត្រចៀកក្នុងមាននាទី ក្នុងការបង្កើតអាំងភ្លុចប្រសាទ។ នៅពេលធាតុរាវនៃបំពងរាងគូទខ្យងញ័រ បណ្តាលឲ្យរោមល្អិតនៃកោសិកាធ្មួលក្នុងបំពង់រាងគូទខ្យងញ័រ។ បន្ទាប់មកកោសិកាធ្មួល ប្តូរលំញ័រឲ្យ។
biology
ចូរសង្ខេបពីប្រភពព័ត៌មានដែលសរីរាង្គវិញ្ញាណទទួលបាន។
គំហើញ ជាការឆ្លើយតបទៅនិងពន្លឺ។ - ល្បីអាស្រ័យនិងរលកសួរ ចំណែកតំហែរក្សាលំនឹង អាស្រ័យនិងចលនារបស់ធាតុរាវនៅក្នុងបំពងពាក់កណ្តាលរង្វង់ ក្នុងត្រចៀកក្នុង។ - បំណះទង្គិច ឆ្លើយតបទៅនិងថាមពលមេតានិច។ - រសជាតិ និងក្លិនឆ្លើយតបនិងសារធាតុគីមី។
biology
តើក្លរ៉ូអ៊ីតជាអ្វី? ហើយមានលក្ខណៈដូចម្តេច?
ក្លរ៉ូអ៊ីតគឺជាស្រទាប់កណ្តាលនៃគ្រាប់ភ្នែក។ ស្រទាប់ក្លរ៉ូអ៊ីតមានលក្ខណៈស្តើងមានពណ៌ត្នោតចាស់ និងសម្បូរដោយសរសៃឈាម។ ស្រទាប់ក្លរ៉ូអ៊ីតមាននាទីដឹកនាំសារធាតុចិញ្ចឹម និងអុកស៊ីសែនទៅផ្គត់ផ្គង់ឲ្យទៅស្រទាប់រេទីន និងរក្សាលំនឹងសីតុណ្ហភាពនៅក្នុងភ្នែក។ វាក៏មាននាទីការពារការជះត្រលប់មកវិញនៃពន្លឺផងដែរ។
biology
តើក្រពេញអ៉ីប៉ូភីស ចែកជាប៉ុន្មានផ្នែក? ផ្នែកនីមួយៗផលិតអរម៉ូនអ្វីខ្លះ?
អ៊ីប៉ូភីស មានពីរផ្នែក។ អ៊ីប៉ូភីសក្រោយ ស្តុក និងបញ្ចេញអរម៉ូន អង់ទីឌីអ៊ុយរេទិច និងអុកស៊ីតូស៊ីន។ អ៊ីប៉ូភីសមុខផលិតអរម៉ូន ៦ប្រភេទគឺៈ - អរម៉ូនលូតលាស់ឬ សូម៉ាតូត្រូពីន (GH) - អរម៉ូនប្រូឡាក់ទីន (PRL) - អរម៉ូនមេឡាណូអ៊ីតស្ទីមុយឡង់ (MSH) - អរម៉ូនទីរ៉េអូស្ទីមុយលីន (TSH) - អរម៉ូនអាដ្រេណូករទីកូត្រូប (ACTH) - អរម៉ូនកូណាដូស្ទីមុយលីន (G...
biology
តើរ៉េផ្លិចជាអ្វី? រ៉េផ្លិចមាននាទីអ្វី?
រ៉េផ្លិច ជាតំណបស្វ័យប្រវត្តិទៅនឹងរំញោចដែលជាលទ្ធផលនៃការភ្ជាប់កោសិកាប្រសាទ រវាងសរីរាង្គធ្មួល និងសរីរាង្គចលករ តាមរយៈណឺរ៉ូនភ្ជាប់ ដូចនេះវាគ្មានការទាក់ទងដល់ខួរក្បាលទេ។ រ៉េផ្លិច មាននាទីការពារសារពាង្គកាយពីការទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរ។
biology
តើបរិមណ្ឌលប្រសាទមានសរសៃប្រសាទអ្វីខ្លះ?
បរិមណ្ឌលប្រសាទ មានសរសៃប្រសាទលលាដ៏ក្បាល ១២គូ បែងចែកពីខួរក្បាល និងសរសៃប្រសាទឆ្អឹងខ្នង ៣១គូ បែងចេញពីខួរឆ្អឹងខ្នង។
biology
តើខួរក្បាលបង្កឡើងពីផ្នែកអ្វីខ្លះ?
ខួរក្បាលមានផ្នែកសំខាន់ៗ៣គឺ ខួរធំ ខួរតតូច និងខួរកញ្ចឹងក។
biology
តើបាច់សរសៃនាំរបស់រុក្ខជាតិមានអ្វីខ្លះ? បាច់សរសៃទាំងនោះមានតួនាទីដូចម្តេច?
បាច់សរសៃនាំរបស់រុក្ខជាតិមានពីរប្រភេទគឺ ស៊ីឡែមនិងផ្លូអែម។ បាច់សរសៃទាំងនោះមានតួនាទីៈ - ស៊ីឡែម មាននាទីដឹកនាំទឹក និងអំបិលខនិជ ពីឬសទៅស្លឹករុក្ខជាតិ។ - ផ្លូអែមមាននាទីដឹកនាំអាហារពីស្លឹកទៅកាន់ផ្នែកផ្សេងៗរបស់រុក្ខជាតិ។
biology
ដូចម្តេចដែលហៅថា រុក្ខជាតិឌីកូទីលេដូន? តើរុក្ខជាតិឌីកូទីលេដូន មានលក្ខណៈសំគាល់ដូចម្តេចខ្លះ?
រុក្ខជាតិកូទីលេដូន ជារុក្ខជាតិដែលមានគ្រាប់មានកូទីលេដុងពីរ។ រុក្ខជាតិកូទីលេដូន មានលក្ខណៈសំគាល់ដូចជាៈ មានកូទីលេដុងពីរ ផ្ការបស់វា មានស្រទាប់៤ឬ៥ ឬពហុគុណនៃ៤ ឬ៥, ស្លឹកមានទ្រុនុងបែងខ្នែង, ដើមបែកមែកសាខា និងមានបាច់សរសៃនាំស្ថិតនៅជារង្វង់ និងមានឬសជាឬសកែវ។ ឧ. សណ្តែកបាយ ល្មុត ក្រូច។
biology
តើរុក្ខជាតិអង់ស្យូស្ពែមមានប្រយោជន៍អ្វីខ្លះ? ចូរលើកឧទាហរណ៍ឲ្យបានបី។
រុក្ខជាតិអង់ស្យូស្ពែមមានប្រយោជន៍ដូចជាៈ - ជាអាហាររបស់មនុស្ស និងសត្វ - ជាគ្រឿងសង្ហារឹម - ជាឱសថសម្រាប់ព្យាបាលជំងឺ - ធ្វើជាកំណាត់ឬ សរសៃអំបោះ - ធ្វើជាកង់រថយន្ត។ ឧ. - ជ័រកៅស៊ូ យកទៅស្លក្នុងរោងចក្រធ្វើជាកង់រងយន្ត - កប្បាសច្នៃធ្វើជាសរសៃអំបោះ - ឈើបេង នាងនួន ធ្វើជាគ្រឿងសង្ហារឹម។
biology
តើផ្នែកណារបស់ផ្កាដែលមានដំណើរលំអង?
ផ្នែករបស់ផ្កាដែលមានដំណឹងលំអងគឺ គ្រាប់លំអង។
biology
តើផ្ការបស់រុក្ខជាតិអង់ស្យូស្ពែមមាននាទីអ្វី?
ផ្ការបស់រុក្ខជាតិអង់ស្យូស្ពែម មាននាទីបង្កើតកោសិកាបន្តពូជញី និងកោសិកាបន្តពូជឈ្មោល។
biology
តើលក្ខណៈពិសេសពីរយ៉ាងរបស់អង់ស្យូស្ពែម មានអ្វីខ្លះ?
លក្ខណៈពិសេសពីរយ៉ាងរបស់អង់ស្យូស្ពែម គឹ ផ្កាជាសរីរាង្គភេទ និងគ្រាប់ការពារដោយសំបក (ឬ គ្រាប់ស្ថិយនៅក្នុងផ្លែ)។
biology
ចូរពណ៌នាដោយខ្លីៗ ពីការបន្តពូជរបស់រុក្ខជាតិអង់ស្យូស្ពែម (ពីដំណើរលំអង ដល់ការពង្រាយគ្រាប់)។
ក្នុងប្លោកលំអង មីក្រូស្ប៉រ៉ូស៊ីត លូតលាស់ទៅជាគ្រាប់លំអងដែលមានណ្វៃយ៉ូ ២គឺ ណ្វៃយ៉ូលូតលាស់ និងណ្វៃយ៉ូបន្តពូជ។ អូវុលស្ថិតនៅក្នុងអូវែ។ មេហ្កាស្ប៉រ៉ូស៊ីតក្នុងអូវុល រងចំណែកមេយ៉ូសបង្កើតបានមេហ្កាស្ប៉៤។ មេហ្កាស្ប៉បី ត្រូវងាប់នៅសល់មេហ្កាស្ប៉មួយធ្វើមីតូស៣ដងបន្តបន្ទាប់គ្នា បង្កើតបានថង់កំណដែលមាន កោសិកា៧ ហើយមានណ្វៃយ៉ូ៨ ក្នុងនោះមានអូអូ...
biology
តើគេចែកអង់ស្យូស្ពែមជាប៉ុន្មានថ្នាក់? ដោយផ្អែកលើអ្វីថ្នាក់ទាំងនោះមានអ្វីខ្លះ?
គេចែកអង់ស្យូស្ពែម ជា២ផ្នែកដោយផ្អែកលើចំនួនកូទីលេដុងរបស់គ្រាប់។ ថ្នាក់ទាំងពីរនោះគឹ រុក្ខជាតិម៉ូណូកូទីលេដូន ដែលមានកូទីលេដុងមួយ និងរុក្ខជាតិឌីកូទីលេដូន ដែលមានកូទីលេដុងពីរ។
biology
រុក្ខជាតិមួយដើម ស្លឹកមានទ្រនុងស្របផ្ការបស់វាមានស្រទាប់៦ តើរុក្ខជាតិនេះស្ថិតនៅក្រុមណា?
រុក្ខជាតិនេះ ជារុក្ខជាតិម៉ូណូកូទីលេដូន។
biology
ចូរពណ៌នាពីរូបផ្គុំប្រព័ន្ធប្រសាទសត្វឆ្អឹងកង?
រូបផ្តុំប្រព័ន្ធប្រសាទសត្វឆ្អឹងកងមាន២ផ្នែកគឺៈ - មជ្ឈមណ្ឌលប្រសាទ រួមមានខួរក្បាលនិងខួរឆ្អឹងខ្នង។ - បរិមណ្ឌលប្រសាទ និងសរសៃប្រសាទវិញ្ញាណនាំ និងសរសៃប្រសាទចលករ - សរសៃប្រសាទវិញ្ញាណនាំ ដឹកនាំព័ត៌មានចេញពីសរីរាង្គទាំង៥ ទៅកាន់មជ្ឈមណ្ឌលប្រសាទ - សរសៃប្រាសាទចលករ ចែកចេញជា៣ ប្រព័ន្ធគឺ ប្រព័ន្ធប្រសាទឆន្ទៈ ដែលបញ្ជាសាច់ដុំជាប់ឆ្អឹង, ប្រព...
biology
តើប្រព័ន្ធប្រសាទមនុស្សមាននាទីដូចម្តេច? ចូរពន្យល់ពីនាទីនីមួយៗ ដោយលើកឧទាហរណ៍មកបញ្ជាក់។
ប្រព័ន្ធប្រសាទមាននាទី៣គឺៈ - ការទទួលព័ត៌មានៈ ការដឹងថាមានអ្វីៗកើតឡើងជុំវិញខ្លួនយើង។ ឧ. បាល់កំពុងបោះពួយសំដៅមកសំឡេងមូសកំពុងកំពុងហើរ... - ការឆ្លើយតបនិងព័ត៌មានៈ ប្រតិកម្មតបរបស់សារពាង្គកាយទៅនឹងសញ្ញា ឬការប្រែប្រួល (រំញោច)។ ឧ. ការចាប់បាល់ឬទះបាលចេញ ទះមូស.... - តំហែររក្សាលំនឹងៈ ការបញ្ជាឲ្យសារពាង្គកាយ ធ្វើសកម្មភាពមួយចំនួនសមស្របនិង...
biology
ដោយផ្អែកលើភាពពន្លយស៊ីតូប្លាស តើគេចែកណឺរ៉ូន ជាប៉ុន្មានប្រភេទអ្វីខ្លះ? ហើយណឺរ៉ូននីមួយៗមានលក្ខណៈដូចម្តេច?
ដោយផ្អែកលើភាពពន្លយស៊ីតូប្លាស គេចែកណឺរ៉ូនជា៣ប្រភេទគឺៈ - ណឺរ៉ូនឯកប៉ូលៈ ណឺរ៉ូនដែលមានពន្លយខ្លីមួយបែកចេញពីតួកោសិកា។ - ណឺរ៉ូនទ្វេប៉ូលៈ ណឺរ៉ូនដែលមានពន្លយពីរចេញពីតួកោសិកាគឺមួយជាដង់ឌ្រីត ទៀតជាអាក់សូន។ - ណឺរ៉ូនពហុប៉ូលៈ ណឺរ៉ូនដែលមានពន្លយច្រើនចេញពី តួកោសិកា។ ពន្លយខ្លីៗ ឆ្មារៗ ជាច្រើនជាដងឌ្រីត ហើយពន្លយធំ និងវែងជាងគេមានតែមួយជាអាក់សូ...
biology
ដោយផ្អែកលើនាទី តើគេចែកណឺរ៉ូនជាប៉ុន្មានប្រភេទ?
ផ្អែកលើនាទីគេចែកណឺរ៉ូនជា៣ប្រភេទគឹ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនចលករ និងណឺរ៉ូនភ្ជាប់ ឬអន្តរណឺរ៉ូន។
biology
តើអាំងភ្លុចប្រាសាទជាអ្វី?
អាំងភ្លុចប្រសាទ ជាព័ត៌មានដែលណឺរ៉ូនដឹកនាំ។
biology
ក្នុងណឺរ៉ូន តើអាំងភ្លុចប្រសាទ មានទិសដៅពីណាទីណា?
ក្នុងណឺរ៉ូនអាំងភ្លុចប្រសាទធ្វើដំណើរចាប់ផ្តើមចេញពីចុងដង់ឌ្រីត ចូលទៅតួកោសិកាហើយចុះតាមអាក់សូនរហូតដល់ចុងអាក់សូន។
biology
តើអាំងភ្លុចប្រសាទមានទិសដៅពីសរីរាង្គណាទីសរីរាង្គណា? ឆ្លងកាត់ណឺរ៉ូនណាខ្លះ?
អាំងភ្លុចប្រសាទមានទិសដៅពីសេរីរាង្គវិញ្ញាណ ទៅសរីរាង្គចលករ ដោយឆ្លងកាត់ណឺរ៉ូនវិញ្ញណនាំ រួចណឺរ៉ូនភ្ជាប់ បន្ទាប់មកណឺរ៉ូនចលករ។
biology
តើខួរក្បាលនិងខួរឆ្អឹងខ្នងការពារដោយអ្វី?
ខួរក្បាលការពារដោយ ឆ្អឹងលលាក៏ក្បាល។ នៅក្រោមឆ្អឹងលលាដ៏ក្បាល មានស្រោមខួរ។ នៅចន្លោះស្រទាប់ក្នុងបង្អស់ និងស្រទាប់ក្រៅបង្អស់ជាស្រទាប់កណ្តាលដែលពេញដោយទឹកខួរ។ ក៏ដូចខួរក្បាលដែលខួរឆ្អឹងខ្នងត្រូវបានការពារដោយឆ្អឹង ស្រោមខួរ និងទឹកខួរ។
biology
តើផ្នែកផ្សេងៗរបស់ផ្កាមានអ្វីខ្លះ?
ផ្នែកផ្សេងៗរបស់ផ្កាមាន ត្របកផ្កា ស្រទាប់ផ្កា កញ្ចុំកេសរញី និងកញ្ចុំកេសសរឈ្មោល។
biology
ហេតុអ្វីបានជាគេថាអាស៊ីតអាមីនេជាសារធាតុចំណូលទឹក?
ពីព្រោះវារលាយក្នុងទឹក ហើយវាអាចឆ្លងកាត់ភ្នាស់កោសិកាបាន។
biology
តើកោសិកាណាខ្លះដែលស្ថិតក្នុងជាលិកាគ្រឹះ?ហើយមាននាទីយ៉ាងដូចម្តេច?
កោសិការដែលស្ថិតក្នុងជាលិកាគ្រឹះ គឺប៉ារ៉ងស៊ីម កូឡង់ស៊ីម និងក្លេរ៉ងស៊ីម។ - ប៉ារ៉ងស៊ីមៈ វាមាននាទីក្នុងការស្តុកស្ករ អាមីដុង និងសារធាតុបម្រុងដ៏ទៃទៀត។ - កូឡង់ស៊ីមៈ វាមាននាទីពង្រីងនិងទ្រទ្រង់។ - ក្លេរ៉ង់ស៊ីមៈ វាមាននាទីទ្រទ្រង់ផ្នែកចាស់ៗរបស់រុក្ខជាតិ។
biology
តើគេបែងចែកខូរក្បាលជាប៉ន្មានផ្នែក? អ្វីខ្លះ? មាននាទីដូចម្តេចខ្លះ?
ផលអាក្រក់រួមមានៈ គ្រោះថ្នាក់ចំពោះបរិស្ថានៈ - សម្លាប់សត្វដែលរស់នៅនៅលើរុក្ខជាតិ GM ដែលធ្វើឲ្យស្លាប់ដល់ជីវៈចម្រុះលើផែនដី - ធ្វើឲ្យសត្វល្អិតមួយចំនួនអាចសុំានិងបង្កើតភាពធន់នឹងសារធាតុ ពុលផ្សេងៗ - បង្កើនភាពអារដល់រុក្ខជាតិដោយមិនឲ្យផលិតគ្រាប់លំអងសម្រាប់បង្កាត់ពូជ គ្រោះថ្នាក់ចំពោះសេដ្ឋកិច្ចៈ - ក្រុមហ៊ុនផលិតគ្រាប់ GM ការពារយ៉ាងស្រ...
biology
ចូរពន្យល់ថាខ្យល់អាចចូលក្នុងសួតបានរបៀបដូចម្តេច?
ខ្យល់អាចចូលក្នុងសួតបាន ព្រោះនៅពេលដកដង្ហើមចូល សាច់ដុំដង្ហើមកន្រ្ទាក់ ហើយទាញឆ្អឹងជំនីរឲ្យប៉ោងឡើង ឯសាច់ដុំសន្ទះទ្រូងក៏ស្រុតចុះ ធ្វើឲ្យប្រអប់ទ្រូងប៉ោងឡើង។ ពេលនោះសួតដែលមានសភាពយឺត ហើយជាប់យ៉ាងជិតស្និតទៅនឹង ផ្ទៃប្រអប់ទ្រូងដោយស្រោមសួតក៏រីកមាឌតាមប្រអប់ទ្រូង។ ការរីកមាឌនេះបណ្តាលឲ្យខ្យល់ចូលទៅក្នុងសួត។
biology
តើប្រូតេអ៉ីនជាអ្វី? ម៉ូលេគុលប្រូតេអ៉ីនដែលទាបជាងគេបំផុតហៅថាអ្វី?
ប្រូតេអ៉ីនគឺជាប៉ូលីមែនៃអាស៊ីតអាមីនេដែលបង្កឡើងដោយច្រវាក់ប៉ូលីប៉ិបទីមួយឬច្រើន។ ម៉ូលេគុលប្រូតេអ៊ីនដែលទាបជាងគេបំផុតហៅថា ប៉ិបទីត ឬ ប៉ូលីប៉ិបទីត។
biology
ហេតុអ្វីបានជាភាវៈរស់ត្រូវតែធ្វើបណ្តូរឧស្ម័ន?
បានជាភាវៈរស់ត្រូវតែធ្វើបណ្តូរឧស្ម័ន ព្រោះភាវៈរស់ស្ទើរតែទាំងអស់មិនអាចរស់ដោយមិនដកដង្ហើមទេ។ សារពាង្គកាយត្រូវការស្រូបយកអុកស៊ីសែននិងបញ្ចេញកាបូនឌីអុកស៊ីតទៅមជ្ឈដ្ឋានវិញ សម្រាប់ដំណើរប្រព្រឹត្តទៅនៃគ្រប់សរីរាង្គទាំងអស់។
biology
ដូចម្តេចដែលហៅថា ភាពសុំាសកម្ម? ភាពសុំាអសកម្ម?
ដែលហៅថា ភាពសុំាសកម្ម ជាភាពសុំាដែលប្រព័ន្ធសុំាឆ្លើយតបទៅនិង អង់ទីសែនរបស់វីរុស ដោយការផលិតអង់ទីករដែលប្រយុទ្ធប្រឆាំងនិងមេរោគបង្កជំងឺ។ ដែលហៅថា ភាពសុំាអសកម្ម ជាភាពសុំាមានពីរកំណើតដែលមានរយៈពេលតែពី បីខែ ប៉ុណ្ណោះឬការប្រយុទ្ធប្រឆាំងទៅនិងអង់ទីសែនរបស់វិរុសដោយការចាក់ថ្នាំអង់ទីប្យូទិច។
biology
តើតម្រង់នោមមាននាទីដូចម្តេច?
តម្រងនោមមាននាទីបន្សុទ្ធឈាម តម្រូវបរិមាណទឹក និងអំបិលក្នុងប្លាស្មាឈាម។
biology
ចូរពណ៌នាអំពីណេប្រុងក្នុងតម្រងនោមរបស់មនុស្ស។
ណេប្រុងក្នុងតនៅផ្នែម្រងនោមនីមួយៗរបស់មនុស្សមានណេប្រុងប្រហែលមួយលាន។ ភាពជាសរសៃនៅផ្នែកកណ្តាលនៃតម្រងនោមបណ្តាលមកពីវត្តមាននៃបំពង់តូចៗហៅថាណេប្រុង។ ណេប្រុងនីមួយៗមានប្រដាប់ច្រោះ គឺកន្សោមបូម៉ាន់ បន្តដោយបំពង់វែង។ វារុំព័ទ្ធដោយបណ្តាញសរសៃប្តូរ។
biology
តើករនេរគឺជា? លក្ខណៈកោងនៃករនេមានប្រយោជន៍អ្វី?
ករនេគឺជាផ្នែកមួយដែលស្ថិតនៅផ្នែកខាងមុខនៃគ្រាប់ភ្នែកដែលជាភ្នាសក្លេរ៉ូទិចឡើងថ្លាហើយប៉ោង។ ករនេមានរូបរាកោងជាងទម្រង់របស់ភ្នែកទាំងមូល។ លក្ខណៈកោងនៃករនេមានប្រយោជន៍ដូចជា ជួយពន្លត់កាំស្មើនៃពន្លឺដែលចាំងចូលមកក្នុងកែវភ្នែកឪ្យរួមជួបជាមួយគ្នានៅកន្លែងតែមួយលើភ្នាសរេទីន។
biology
តើរោមជញ្ជក់មានមុខងារអ្វី?
រោមជញ្ជក់មានមុខងារបង្កើនផ្ទៃនៃឬសក្នុងការស្រូបទឹក និងសារធាតុខនិជ ជាពិសេសជួយចង់ភ្ជាប់រុក្ខជាតិយ៉ាងរឹងមាំទៅនិងដី។
biology
តើកត្តាអ្វីខ្លះ ដែលមានឥទ្ធិពលទៅលើការលូតលាស់របស់ស្លឹករុក្ខជាតិ?
កត្តាដែលមានឥទ្ធិពលទៅលើការលូតលាស់របស់ស្លឹករុក្ខជាតិគឺ - ស្រទាប់គុយទីគុលការពារជាលិកាក្នុងសឹក និងបន្ថយការបាត់បង់ទឹកចេញពីស្លឹក និងការពារបណ្តូរឧស្ម័នផងដែរ - លក្ខណៈថ្លារបស់កោសិកាអេពីឌែមអាចឲ្យពន្លឺឆ្លងចូលទៅដល់កោសិកានៅពេលធ្វើរស្មីសំយោគ។ - ស្តូម៉ាតជាកន្លែងដែលធ្វើបណ្តូរឿស្ម័នកាបូននិងអុកស៊ីសែន រវាងជាលិកាខាងក្នុងស្លឹកនិមជ្ឈដ្ឋាន។
biology
ពណ៌នាពីរបៀបផ្សងៗនៃការឆ្លង់ជំងឺព្រមទាំងឲ្យឧទាហរណ៍បញ្ជាក់។
ពណ៌នាពីរបៀបផ្សេងៗនៃការឆ្លងជំងឺ៖ ការឆ្លងជំងឺពីមនុស្សៈ ភ្នាក់ងារបង្កជំងឺតែងតែឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះផ្ទាល់ ដូចជាថើបនិងចាប់ដៃ។ ឧទាហរណ៍ ការប៉ះផ្ទាល់វត្ថុដែលអ្នកជំងឺប្រើប្រាស់ ដូចជាសំលៀកបំពាក់ កន្សែងជូតតខ្លួន កែវទឹក.... (ជំងឺអុតស្វាយ កញ្ជ្រឹល)។ ជំងឺក៏អាចឆ្លងទៅមនុស្សម្នាក់ទៀតដោយប្រយោលផផងដែរ។ ការដកដង្...
biology
តើភ្នាក់ងារបង្កជំងឺមានអ្វីខ្លះ? ចូរឲ្យឧទាហរណ៍បញ្ជាក់ពីជំងឺដែលបណ្តាលមកពីភ្នាក់ងារនីមួយៗ។
ភ្នាក់ងារបង្កជំងឹមានៈ បាក់តេរី វីរុស ផ្សិត និងប្រូទីស។ ឧទាហរណ៍ៈ ជំងឹដែលបណ្តាលមកពីបាក់តេរីគឺ អំបៅអំបែក ការពុលអាហារ របេង គ្រុនពោះវៀន។ ជំងឹដែលបណ្តាលមកពីវីរុសគឺ គ្រុនផ្តាសាយ។ ជំងឺដែលបណ្តាលមកពីប្រូទីសគឺ ជំងឺងងុយដេក ជំងឹរាក មូល។
biology
តើថ្លើមមាននាទីដូចម្តេចខ្លះ?
ថ្លើមមាននាទីប្លែងបណ្តុំអាមីននៃអាស៊ីតអាមីនេ ឲ្យទៅជាអ៊ុយរ៉េបន្សាបធាតុពុល និងបញ្ចេញទឹកមាត់។
biology
ដូចម្តេចដែលហៅថា ជំងឹឆ្លង? ជំងឺមិនឆ្លង?
ដែលហៅថា ជំងឺឆ្លងជាជំងឺដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈភ្នាក់ងារបង្កជំងឺ។ ដែលហៅថា ជំងឺមិនឆ្លងជាជំងឺដែលមិនបណ្តាលមកពីភ្នាក់ងារបង្កជំងឺក្នុងសារពាង្គកាយទេ។
biology
ចូរពណ៌នាអំពីសរីរាង្គបញ្ចេញចោលរបស់សត្វល្អិត។
សរីរាង្គបញ្ចេញចោលរបស់សត្វល្អិតគឺជា បំពង់ម៉ាល់ពីញី។ បំពង់ម៉ាល់ពីញីកើតឡើងពីបំពង់ឆ្មាៗ ហើយវែងដែលភ្ជាប់ទៅនិងពោះវៀន។ អាស៊ីតអ៊ុយរិចដែលជាកាកសំណល់និងទឹកនៃធាតុរាវក្នុងប្រហោងសារពាង្គកាយស្រូបចូលទៅក្នុងបំពង់ម៉ាល់ពីលី រួចហូរចូលទៅក្នុងពោះវៀនផ្នែកខាងក្រោយ រាវ។ នៅទីនេះទឹកនិងសារធាតុមានប្រយោជន៍មួយចំនួនត្រូវបានជ្រាបត្រឡប់ចូលទៅក្នុងធាតុរា...
biology
ចូរពិពណ៌នាពីនាទីរបស់ ARNt និង ARNr ក្នុងចលនាសំយោគប្រូតេអ៉ីន។
នាទីរបស់ ARNt និង ARNr ក្នុងចលនាសំយោគប្រូតេអ៉ីន៖ - ARNt (ARN ដឹកនាំ) មាននាទីដឹកនាំអាស៊ីតអាមីនេពីស៊ីតូប្លាសចូលទៅក្នុងរីបូសូម និងទទួលស្គាល់កូដុងរបស់ម៉ូលេគុល ARNm ដោយអង់ទីកូដុងដើម្បីចូលរួមបកប្រែព័ត៌មានសេនេទិច ឪ្យទៅជាប្រូតេអ៉ីន។ - ARNr (ARN នាំសារ) មាននាទីភ្ជាប់ជាមួយ ARNm សំយោគប្រូតេអ៉ីន។ វាជារោងជាងសាងសង់ប្រូតេអ៉ីន។
biology