question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើកាកសំណល់សមាសធាតុអាសូតរបស់សត្វរស់នៅក្នុងទឹកមានអ្វីខ្លះ? | កាកសំណល់សមាសធាតុអាសូតរបស់សត្វរស់នៅក្នុងទឹក គឺបញ្ចេញចោលនូវ NH3 ដែលជាកាកសំណល់មានធាតុពុលខ្លាំង ទៅក្នុងទឹក។ | biology |
តើប្រូតេអ៉ីនមានសារៈសំខាន់ចំពោះសារពាង្គកាយដូចម្ដេចខ្លះ? | ប្រូតេអ៉ីនមានសារៈសំខាន់ចំពោះសារពាង្គកាយដូចជា ប្រូតេអ៉ីនជាសមាសធាតុគ្រឹះនៃជីវិតដែលបង្កើតនូវរាល់សមាសភាពនៃសារពាង្គកាយ។ ក្នុងដំណើរប្រព្រឹត្តទៅនៃសារពាង្គកាយប្រុតេអ៉ីន មាននាទីជាកាតាលីករ ជាអរម៉ូន ជាអង់ស៊ីម ជាអង់ទីករ ជាប្រូតេអ៉ីនទម្រង់ ជាអ្នកដឹកនាំ និងជាអ្នកធ្វើចលនា។ | biology |
តើអរម៉ូន LH និងអរម៉ូន FSH គឺផលិតដោយអ្វី? ហើយវាមានទំនាក់ទំនងជាមួយនឹងអ្វី? | អរម៉ូន LH និងអរម៉ូន FSH គឺផលិតដោយប្រពេញអ៉ីប៉ូភីសមុខ។ វាមានទំនាក់ទំនងជាមួយក្រពេញភេទដូចជា៖
+ ចំពោះអូវេ ឬ ក្រពេញភេទញី
- អរម៉ូន LH ធ្វើឪ្យកោសិកាផូលេគុលដឺក្រាបផ្ទុះបែក និងបញ្ចេញអូវុល។ ផូលេគុលផ្ទុះបែកនេះក្លាយជាអង់លឿងហើយក៏បញ្ចេញអរម៉ូនប្រូតេស្ដេរ៉ូន និងអរម៉ូនអឺស្រ្ដូសែន។
- អរម៉ូន FSH ភ្ញោចកោសិកាផូលេគុលនៃអូវែឪ្យបញ្ចេញអរម៉ូនអឺ... | biology |
តើរោគអេដស៍អាចឆ្លងតាមរបៀបណាខ្លះ? | មេរោគអេដស៍អាចឆ្លងតាមរបៀបៈ
ការចាក់ថ្នាំដោយប្រើម្ជុលរួមគ្នា
ការបញ្ចូលឈាម
ការរួមភេទ
ពីម្តា់យទៅកូននៅក្នុងផ្ទៃឬទៅទារកដោយការបំបៅ ដោះ។ | biology |
តើសកម្មភាពណាខ្លះ ដែលបណ្តាលឲ្យឆ្លងជំងឺអេដស៍? | សកម្មភាពដែលមិនបណ្តាលឲ្យឆ្លងជំងឺអេដស៍មានដូចជាៈ ការឳបរិត ឬចាប់ដៃអ្នកជំងឺ ឬការប្រើប្រាស់បន្ទប់ទឹក ឬបង្គន់រួមគ្នា ឬការប៉ះទង្គិចគ្នានៅពេលលែងកីឡាផ្សេងៗ។ | biology |
តើដោយផ្អែកតាមនាទីរបស់វា ណឺរ៉ូនមានប៉ុន្មានប្រភេទ? អ្វីខ្លះ? មាននាទីដូចម្ដេចខ្លះ? | ដោយផ្អែកតាមនាទីរបស់វា ណឺរ៉ួនមាន ៣ ប្រភេទ គឺ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនចលករ និងណឺរ៉ូនភ្ជាប់។
- ណឺរ៉ូនវិញ្ញាណនាំ មាននាទីដឹកនាំព័ត៌មានចេញពីធ្មូលវិញ្ញាសាទៅកាន់មណ្ឈមណ្ឌលប្រសាទ
- ណឺរ៉ូនចលករ មាននាទីដឹកនាំត័ព៌មានពីមជ្ឈមណ្ឌលប្រសាទទៅកាន់សរីរាង្គប្រតិកម្មដូចជាសាច់ដុំឬក្រពេញ។
- ណឺរ៉ូនភ្ជាប់ ស្ថិតនៅចន្លោះណឺរ៉ូនវិញ្ញាសានាំនិងណឺរ៉ូនចលករ... | biology |
តើអត្រាអ៊ុយរ៉េកើតឡើងក្នុងសារពាង្គកាយរបៀបដូចម្តេចដែរ? | អត្រាអ៊ុយរ៉េកើតឡើងក្នុងសារពាង្គកាយៈ អាស៊ីតអាមីនេដែលលើសពីសេចក្តីត្រូវការ ត្រូវបំបែកក្នុងថ្លើម។ នៅទីនោះបណ្តុំអាមីនត្រូវ ផ្តាច់ចេញ ហើយបំប្លែងជាឧស្ម័នអាម៉ូញាក់។ បន្ទាប់មកទៀតថ្លើមប្លែងឧស្ម័នអាម៉ូញាក់និងកាបូនឌីអុកស៊ីតទៅជាអ៊ុយរ៉េ។ ឈាមដឹកអ៊ុយរ៉េចេញពីថ្លើមទៅតម្រង់នោម។ | biology |
តើអត្រាអ៊ុយរ៉េខ្ពស់ក្នុងឈាមអាចមានបុព្វហេតុមកអំពីអ្វី? | អត្រាអ៊ុយរ៉េខ្ពស់ក្នុងឈាមអាចមានបុព្វហេតុមកអាស៊ីតអាមីនេលើសពីតម្រូវការបំប្លែងទៅជាអ៊ុយរ៉េនៅក្នុងថ្លើម។ | biology |
តើហេតុអ្វីបានជាអត្រាអ៊ុយរ៉េខ្ពស់ក្នុងសារពាង្គកាយបណ្តាលឲ្យស្លាប់? | បានជាអត្រាអ៊ុយរ៉េខ្ពស់ក្នុងសារពាង្គកាយបណ្តាលឲ្យស្លាប់ព្រោះវាជាកាកសំណល់ដែលជាសារធាតុពុល។ | biology |
តើចំពោះរុក្ខជាតិអង់ស្យូស្ដែម តើអូវុលជាម៉ែតឬទេ? ចូរបញ្ជាប់ពំអំណះអំណាង។ | ចំពោះរុក្ខជាតិអង់ស្យូមស្ដែមអូវុលមិនមែនជាម៉ែតឈ្មោលទេ។ ពីព្រោះតែអូវុលជាទម្រង់ពហុកោសិកា ដែលផ្ទុកកោសិកាមួយ ហើយកោសិកាមេនេះ ធ្វើមេយ៉ូស និងបន្ដពួជដើម្បីបង្កើតបានជាថង់កំណដែលមានកោសិកា ៧ ហើយក្នុងនោះមានអូវុលស៊្វែមួយដែលជាកោសិកាបន្ដពូជញី។ ដូចនេះអូវុលជាទម្រង់មួយដែលនឹងក្លាយជាគ្រាប់រុក្ខជាតិក្រោយការបង្កកំណើត។ | biology |
តើអាហារចែកជាប៉ុន្មានយ៉ាង? អ្វីខ្លះ? | អាហារចែកជាបី គឺអាហារថាមពល អាហារស្ថាបនារាងកាយអាហាររាងកាយ។ | biology |
តើថ្លើមនិងតម្រងនោមមាននាទីដូចម្តេចក្នងការបញ្ចេញចោល? | ក្នុងសារពាង្គកាយចោលថ្លើមមាននាទីប្លែងបណ្តុំអាមីនេនៃអាស៊ីតអាមីនឲ្យទៅជាអ៊ុយរ៉េ បន្សាបធាតុពុលនិងបញ្ចេញទឹកប្រមាត់។ រីឯតម្រង់នោមមាននាទីទាញយកអ៊ុយរ៉េពីក្នុងឈាម។ ម៉្យាងទៀតកាកសំណល់ផ្សេងៗទៀតក៏ចេញពីឈាមចូលតម្រង់នោមដែរ។ | biology |
នៅពេលដង្ហើមចេញ តើហេតុអ្វីបានជាខ្យល់ចេញពីសួតបាន? | នៅពេលដង្ហើមចេញ បានជាខ្យល់ចេញពីសួតបានព្រោះពេល ដង្ហើមចេញសាច់ដុំដែលទាញឆ្អឹងជំនីរក៏រលាមកវិញ ធ្វើឲ្យឆ្អឹងជំនីរស្រុតចុះ ឯសន្ទះទ្រូងក៏ងើបឡើងវិញដែរ។ ពេលនោះប្រអប់ទ្រូង និងសួតរួមទំហំមកវិញ ដែលបណ្តាលឲ្យខ្យល់ចេញពីសួត។ | biology |
ហេតុអ្វីបានជាគេថា ជាលិកានាំជួយផ្តល់ភាពរឹងមាំដើមរុក្ខជាតិ? | បានជាគេថា ជាលិកានាំជួយផ្តល់ភាពរឹងមាំដល់ដើមរុក្ខជាតិព្រោះ វាមាននៅគ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិ។ | biology |
ហេតុអ្វីបានជាគ្លុយកូសមានសារៈសំខាន់ចំពោះកោសិការុក្ខជាតិ? | បានជាគ្លុយកូសមានសារៈសំខាន់ចំពោះកោសិការុក្ខជាតិព្រោះគ្លុយកូសជាប្រភេទថាមពលដ៏សំខាន់សម្រាប់ប្រើប្រាស់ក្នុងគ្រប់សកម្មភាពទាំងអស់របស់កោសិកា។ | biology |
តើណេប្រុងនិងថង់សួតមានលក្ខណៈដូចគ្នាត្រង់ណា? | ណេប្រុងនិងថង់សួតមានលក្ខណៈដូចគ្នាត្រង់វារុំព័ទ្ធដោយសរសៃប្តូរ។ | biology |
ក្នុងបណ្តូរឧស្ម័ន តើថង់សួតមាននាទីដូចម្តេចខ្លះ? | ក្នុងបណ្តូរឧស្ម័ន ថង់សួតមាននាទីធ្វើឪ្យបណ្តូរឧស្ម័នប្រប្រឹត្តទៅយ៉ាងងាយដោយកូនថង់សួតមានផ្ទៃប៉ះយ៉ាងធំធេងជាមួយសរសៃប្តូរឈាម ហើយភ្នាសកូនថង់សួតនិងភ្នាសសរសៃប្តូរមានកម្រាស់ស្តើងណាស់ (មិនលើសពី ០.៥ មីក្រូម៉ែត្រទេ)។ | biology |
តើឈាមចេញពីសរីរាង្គមានពណ៌អ្វី? ពីព្រោះអ្វី? តើឈាមចេញពីសួតមានពណ៌អ្វី? ពីព្រោះអ្វី? | ឈាមចេញពីសរីរាង្គមានពណ៌ក្រម៉ៅ ពីព្រោះក្នុងសរសៃប្តូរនៃសរីរាង្គអុកស៊ីអេម៉ូក្លូប៊ីនបំបែក ហើយរំដោះអុកស៊ីសែន។ ឈាមចេញពីសួតមានពណ៌ក្រហមស្រស់ ពីព្រោះនៅក្នុងសរសៃប្តូរនៃសួត អេម៉ូក្លូប៊ីនផ្សំជាមួយអុកស៊ីសែន ហើយបង្កើតបានជាអុកស៊ីសែនអេម៉ូក្លូប៊ីនដែលមានពណ៌ក្រហមស្រស់។ | biology |
តើដំណើរលំអងមានប៉ុន្មាន? អ្វីខ្លះ? ចូររៀបរាប់។ | ដំណើរលំអងមាន២ បែបគឺ៖ ដំណើលំអងកាត់ និង ស្វ័យដំណើរលំអង។
- ដំណើលំអងកាត់ គឺជាការផ្ទេរគ្រាប់លំអងនៃផ្កាលំអងនៃផ្ការុក្ខជាតិទៅកាន់ស្ទិចម៉ាតនៃផ្ការុក្ខជាតិមួយទៀត។ វាប្រព្រឹត្តទៅបានដោយសារ ទឹក ខ្យល់ និងសត្វ។
- ស្វ័យដំណើរលំអង គឺជាការបន្ទេរគ្រាប់លំអងពីប្លោកលំអងទៅកាន់ស្ទិចម៉ាតនៃរុក្ខជាតិតែមួយ។ | biology |
ចូររៀបរាប់ពីជំងឺមិនឆ្លងមួយចំនួន។ | ជំងឺមិនឆ្លងរួមមានៈ ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឹមហារីក......។ | biology |
តើហេតុអ្វីបានជាគោលិកាក្រហមអាចដឹកនាំអុកស៊ីសែនបាន? | បានជាគោលិកាក្រហមអាចដឹកនាំអុកស៊ីសែនបាន ព្រោះនៅក្នុងគោលិកាក្រហមមានអេម៉ូក្លូប៊ីន ដែលជាប្រូតេអ៊ីនមានធាតុដែក។អាតូមដែកអាចភ្ជាប់ទៅនិងម៉ូលេគុលអុកស៊ីសែន។ | biology |
ហេតុអ្វីបានជាមនុស្សម្នាក់មិនមានកើតជំងឺអ្វីមួយ ក្រោយពេលគាត់បានចាក់វ៉ាក់សាំងការពារជំងឺនោះ? | បានជាមនុស្សម្នាក់មិនមានកើតជំងឺអ្វីមួយ ក្រោយពេលគាត់បានចាក់វ៉ាក់សាំងការពារជំងឺនោះ ពីព្រោះវាភ្ញោចប្រព័ន្ធសុំាឲ្យសកម្មក្នុងការសម្លាប់ ឬធ្វើឲ្យមេរោគចុះខ្សោយ។ | biology |
តើរុក្ខជាតិស្មៅនិងរុក្ខជាតិឈើខុសគ្នាដូចម្តេច? | រុក្ខជាតិស្មៅនិងរុក្ខជាតិឈើខុសគ្នា
រុក្ខជាតិស្មៅៈ មានដើមទន់ពណ៌បៃតង់ ហើយមានទឹកដម។ តាមធម្មតារុក្ខជាតិស្មៅមានអាយុពីមួយឆ្នាំទៅពីរឆ្នាំ។ បាច់សរសៃរបស់រុក្ខជាតិស្មៅម៉ូណូកូទីលេដូន មានស៊ីឡែម ផ្លូអែម និងស្រទាប់មេក្នុងនៅចន្លោះស៊ីឡែមនិងផ្លូអែម។
រុក្ខជាតិឈើ់ៈ ភាគច្រើនសុទ្ធតែជាឌីកូទីលេដូន។ វាមានដើមរឹងមាំព្រោះមានស៊ីឡែមច្រើន។ ដើមនិងឬស... | biology |
ដូចម្ដេចដែលហៅថាស្ប៉រ៉ូភីត? កាម៉ែតូភីត? | ដែលហៅថាស្ប៉រ៉ូភីត ជាទម្រង់នៃរុក្ខជាតិដែលផលិតស្ប៉អាប្លូអ៉ីត។ កាម៉ែតូភីតជាទម្រង់នៃតរុក្ខជាតិដែលមាននាទីផលិតកាម៉ែត។ | biology |
តើកាកសំណល់សមាសធាតុអាសូតមានអ្វីខ្លះ? | កាកសំណល់សមាសធាតុអាសូតមាន អាម៉ូញ៉ាក់ អ៊ុយរ៉េ និងអាស៊ីត អ៊ុយរិច។ | biology |
ចូរឪ្យនិយមន័យអាស៊ីតអាមីនេស្ដង់ដារ និងមិនស្ដង់ដារ? | អាស៊ីតអាមីនេស្ដង់ដារវាងគឹជាអាស៊ីតអាមីនេទាំង២០ ប្រភេទដែលមាន ធាតុបង្ករបស់ប្រូតេអ៉ីនគឺវាមានកម្រសេនេទិចសម្រាប់កំណត់។ អាស៊ីតអាមីនេមិនស្ដង់ដារគឺជាអាស៊ីតអាមីនេដែលមាននាទីចាំបាច់ក្នុងមេតាប៉ូលីស ប៉ុន្ដែវាមិនមែនជាសារធាតុបង្ករបស់ប្រូតេអ៉ីនទេ។ | biology |
ការពិសោធន៍អង់ស៊ីម នៅពេលគេចាត់ទឹកអុកស៊ីសែនទៅក្នុងកែវវជ័រដែលមានដាក់ថ្លើមសត្វរួចជាស្រេច គេពិនិត្យឃើញមានអ្វីកើតឡើងនៅក្នុងកែវជ័រនោះ? ព្រោះអ្វី? | នៅពេលគេចាក់ទឹកអុកស៊ីសែនណេទៅក្នុងកែវជ័រដែលមានដាក់ថ្លើមសត្វរួចជាស្រេច គេពិនិត្យយើញមានពពុះកើតឡើងនៅក្នុងកែវជ័យនោះ ពីព្រោះនៅក្នុងថ្លើមសត្វមានអង់ស៊ីមកាតាឡាសបំបែកទឹកអុកស៊ីសេនណេឪ្យទៅជាអុកស៊ីសែន និងទឹក។ | biology |
តើវិស្វកម្មស៊ីនេទិចផ្ដល់ផលអាក្រក់ដល់មនុស្សជាតិដូចម្ដេចខ្លះ? | វិស្វកម្មស៊ីនេទិចផ្ដល់ផលអាក្រក់ដល់មនុស្សជាតិរួមមាន៖
+ គ្រោះថ្នាក់ចំពោះបរិស្ថាន៖
- សម្លាប់សត្វដែលរស់នៅលើរុក្ខជាតិ GM ដែលធ្វើឪ្យស្លាប់ដល់ជីវៈចម្រុះលើផែនដី។
- ធ្វើឪ្យសត្វល្អិតមួយចំនួនអាចសុំានិងបង្កើតភាពធន់នឹងសារធាតុពុលផ្សេងៗ
- បង្កើតភាពអារដល់រុក្ខជាតិដោយមិនឪ្យផលិតគ្រាប់លំអងសម្រាប់បង្កាត់ពូជ
+ គ្រោះថ្នាក់ចំពោះសេដ្ឋកិច្ច... | biology |
ចូររាប់ឈ្មោះរុក្ខជាតិឌីកូទីលេដូនឪ្យបាន ៦។ | រុក្ខជាតិឌីកូលេដូន មានខ្នុរ ក្រូច ស្វាយ ទាប ត្របែកជាដើម....។ | biology |
ហេតុអ្វីបានគេថាអាស៊ីតអាមីនេជាសារធាតុចំណូលទឹក? | គេថាអាអាស៊ីតអាមីនេជាសារធាតុចំណូលទឹក ហើយវាអាចឆ្លងកាត់ភ្នាស់កោសិកាបាន។ | biology |
តើសូលុយស្យុងទឹកមាត់ផ្ទុកអង់ស៊ីមឈ្មោះអ្វី? និងមាននាទីដូចម្ដេចក្នុងការពិសោធន័នេះ? | គេដាក់សូលុយស្យុងទឹកមាត់ទៅក្នុងកែវជ័រដែលមានដាក់សូលុយស្យុងទឹកមាត់ក្នុងការពិសោធន័អំពីអង់ស៊ីមយថប្រភេទ។ សូលុយស្យុងទឹកមាត់ផ្ទុកអង់ស៊ីមអាមីឡាស ហើយអង់ស៊ីមអាមីឡាស ហើយអង់ស៊ីមអាមីឡាសមាននាទីបំបែកអាមីដុង។ | biology |
ពេលលឺទូរសព្ធរោទិ៍ អ្នកលើកទូរស័ព្ទឡើងដើម្បីឆ្លើយតប។ ក្នុងករណីនេះ តើមានណឺរ៉ូនអ្វីខ្លះ ដែលចូលរួម? រៀបរាប់ពីនាទីរបស់វាផង។ | ក្នុងករណីនេះមានណឺរ៉ូន ៣ ប្រភេទចូលរួមគឺ ណឺរ៉ូនវិញ្ញាននាំ ណឺរ៉ូនភ្ជាប់ និងណឺរ៉ូនចលករ។
+ តួនាទីរបស់វា៖
- ណឺរ៉ូនវិញ្ញាណនាំ មាននាទីចេញពីធ្មូលវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទ (ខួរក្បាល)។
- ណឺរ៉ូនភ្ជាប់ មាននាទីបញ្ជូនបន្ដនូវព័ត៌មានពីណឺរ៉ូនវិញ្ញាណនាំទៅណឺរ៉ូនចលករក្រោយការបកស្រាយអាំងភ្លុចប្រសាទពីខួរក្បាល។
- ណឹរ៉ូនចលករ មាននាទីដឹកនាំ... | biology |
ហេតុអ្វីបានជាគេនិយាយថាប្រូតេអ៉ីនជាអ្នកការពារ? | ប្រូតេអ៉ីនជាអ្នកការពារ ព្រោះវាអាចការពាររាងកាយប្រឆាំងនឹងការជ្រៀតចូលនៃមេរោគពេលមានរបួសការពារបាត់បង់ឈាមពេលដាច់សរសៃរឈាមធ្វើឪ្យឈាមកក។ | biology |
ចូរពន្យល់ពីដំណើរអាំងភ្លុចប្រសាទដែលបានកើតឡើងនពេលមានសូរសម្លេងរោទិ៍របស់ទូរស័ព្ទ។ | ដំណើរអាំងភ្លុចប្រសាទពេលមានសម្លេងទូរស័ព្ទរោទិ៍៖
+ ក្នុងករណីនេះមានណឺរ៉ូន ៣ប្រភេទចូលរួមគឺ៖ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្លាប់ និងណឺរ៉ូនចលករ។
- ណឺរ៉ួនវិញ្ញាណនាំ នៅពេលលឺសម្លេងទូរស័ព្ទរោទិ៍ ធ្មួលវិញ្ញាណនៅក្នុងត្រចៀកចាប់បានរំញោច សម្លេងហើយបង្កើតបានអាំងភ្លុចប្រសាទ។ អាំងភ្លុចប្រសាទធ្វើដំណើរចេញពីដង់ឌ្រីតមួយនៃណឺរ៉ូនវិញ្ញាណនាំ ចូលទៅក្ន... | biology |
តើអង់ទីប្យូទិចជាអ្វី? | អង់ទីប្យូទិចជាសារធាតុសាំញុំាដែលផលិតដោយមីក្រូសារពាង្គកាយសម្រាប់ព្យាបាលជម្ងឺដែលបង្កឡើងដោយបាត់តេរី។ | biology |
ហេតុអ្វីបានជានុយក្លេអូទីតមានតែ ៤ ប្រភេទតែអាចបង្កើតម៉ូលេគុល AND ខុសគ្នាច្រើន? | បានជានុយក្លេអូទីតមានតែ ៤ ប្រភេទតែអាចបង្កើតព្រោះម៉ូលេគុល AND នីមួយៗកើតឡើងពីនុយក្លេអូទីតច្រើន ដែលតម្រៀបគ្នាទៅតាមតំណលំដាប់ជាក់លាក់។ ម៉ូលេគុល AND នីមួយៗខុសគ្នាដោយសារចំនួននុយក្លេអូទីត ប្រភេទនុយក្លេអូទីតនិង ទីតាំងរបស់នុយក្លេអូទីត។ | biology |
ដូចម្ដេចដែលហៅថាក្រពេញប៉ារ៉ាទីរ៉ូអ៉ីត? | ជាក្រពេញរាងពងក្រពើតូចៗចំនួន៤ ដែលបង្កប់ក្នុងផ្នែកខាងក្រោយនៃក្រពេញទីរ៉ូអ៉ីត វាមាននាទីបញ្ចេញផលិតអរម៉ូនប៉ារ៉ាទីរ៉ូអ៉ីត។ | biology |
ដូចម្ដេចដែលហៅថាក្រពេញប៉ារ៉ាទីរ៉ូអ៉ីត? | ដែលហៅថាក្រពេញប៉ារ៉ាទីរ៉ូអ៉ីតជាក្រពេញរាងពងក្រពើតូចៗចំនួនបួនដែលបង្កប់ក្នុងផ្នែកខាងក្រោយនៃក្រពេញទីរ៉ូអ៉ីតវាមាននាទីបញ្ចេញផលិតអរម៉ូនប៉ារ៉ាទីរ៉ូអ៉ីត។ | biology |
ហេតុអ្វីបានជាគេចាត់ទុកក្រពះ និងពោះវៀនតូចជាក្រពេញអង់ដូគ្រីន? | បានជាគេចាត់ទុកក្រពះ និងពោះរៀនតូចជាក្រពេញអង់ដូគ្រីន ព្រោះវាជាក្រពេញដែលផលិតអរម៉ូនហើយបញ្ចេញទៅ ក្នុងចរន្ដឈាមដោយផ្ទាល់៖
- ក្រពះផលិតអរម៉ូនកាស្រ្ទីន
- ពោះវៀនតូចផលិតអរម៉ូនសេក្រទីន។ | biology |
ចូរពិពណ៌នាពីស៊ីមណូស្ដែមទាំងបួនក្រុម? | ពិពណ៌នាស៊ីមណូស្ដែមទាំងបួនក្រុម៖
- ប្រង់ (Cycard) វាមានរូបរាងបួនដើម ត្នោតម្យ៉ាងដែលមានស្លឹកផ្ដុំនៅកំពូលខាងចុង តែផលិតកោន។
- កូនីភែ (Conifers) មានស្លឹកដូចជាម្ជុល (ស្រល់) ដែលអាចឪ្យការពារ ការបាត់បង់ជាតិទឹកនិងអាចឪ្យបន្សាំទៅនិងអាកាសធាតុស្ងួត។ ស្លឹករបស់កូនីភែមានពណ៌បៃតងពេញមួយឆ្នាំ។
- គីងកូ (Gingoes) មានកំណើតតាំងពីរាប់រយលានឆ្នាំម... | biology |
តើកោនជាអ្វី? ក្នុងការបន្ដពូជរបស់ស៊ីមណូស្ដែមតើកោនមាននាទីជាអ្វី? | កោនគឺជា សរីរាង្គបន្ដពូជរបស់រុក្ខជាតិស៊ីមណូស្ដែម កោនមាននាទីជាអ្នកផ្ទុកកោសិកា បន្ដពូជ (ស្តែម៉ាតូសូអ៉ីតចំពោះកោនឈ្មោល ឯអូអូស្វ៊ែចំពោះកោនញី)។ | biology |
តើអាំងភ្លុចប្រសាទគឺជាអ្វី? | អាំងភ្លុចប្រសាទគឺជាព័ត៌មានប្រសាទដែលដឹកនាំតាមបណ្ដោយណឺរ៉ួន ជាព័ត៌មានដែលណឺរ៉ូនដឹកនាំ។ | biology |
តើគេបែងចែកខួរក្បាលជាប៉ុន្មានផ្នែក? អ្វីខ្លះ? មាននាទីដូចម្ដេចខ្លះ? | ខួរក្បាលមាន ៣ ផ្នែក គឺខួរធំ ខួរតូច និងខួរកញ្ចឹងក។ ផ្នែកនីមួយៗមានតួនាទីដូចតទៅ៖
- ខួរធំ មាននាទីត្រួតនាទីជាច្រើនដូចជា សតិបញ្ញា ប្រឌិតញាណ ពិចារណា។ ក្រៅពីនេះវាទទួលបានព័ត៌មានពីសរីរាង្គវិញ្ញាណទាំង ៥។
- ខួរតូច មាននាទីត្រួតពិនិត្យចលនាទាំងអស់ និងចលនាអឆន្ទៈមួយចំនួន។ វាក៏មាននាទីរក្សានូវតុល្យភាពរបស់សារពាង្គកាយផងដែរ។
- ខួរកញ្ចឹងក វា... | biology |
តើក្លរ៉ូអ៉ីតជាអ្វី? ហើយមានលក្ខណៈដូចម្ដេច? | ក្លរ៉ូអ៉ីតគឺជាស្រទាប់កណ្ដាលនៃគ្រាប់ភ្នែក។ ស្រទាប់ក្លរ៉ូអ៉ីតមានលក្ខណៈស្ដើងមានពណ៌ត្ដោតចាស់ និងសម្បូរដោយសរសៃរឈាម។ ស្រទាប់ក្លរ៉ូអ៉ីតមាននាទីដឹកនាំសារធាតុចិញ្ចឹម និងអុកស៊ីសែនទៅផ្ដត់ផ្គង់ឪ្យទៅស្រទាប់រេទីន និងរក្សាលំនឹងសីតុណ្ហភាពនៅក្នុងភ្នែក។ វាក៏មាននាទីការពារជះត្រលប់មកវិញនៃពន្លឺផងដែរ។ | biology |
តើលំពែកផលិតអរម៉ូនមានអ្វីខ្លះ? ហើយមានតួនាទីអ្វីខ្លះ? | លំពែកផលិតអរម៉ូនគឺជាអាំងស៊ុយលីន និងអរម៉ូនគ្លុយកាកុង។ តូនាទីរបស់វា៖
- អរម៉ូនអាំងស៊ុយលីន មាននាទីកាត់បន្ថយកម្រិតក្លុយកូសនៅឈាម។
- អរម៉ូនគ្លុយកាកុង មាននាទីបង្កើតកម្រិតគ្លុយកួសនៅក្នុងឈាម។ | biology |
តើការបញ្ចេញចោលជាអ្វីំ? | ការបញ្ចេញចោលជាដំណើរនៃការបំបាត់កាកសំណល់មេតាបូលីសពីសារពាង្គកាយ។ | biology |
តើថង់សួតមានលក្ខណៈពិសេសដូចម្តេចខ្លះ ក្នុងបណ្តូរឧស្ម័ន? | ថង់សួតមានលក្ខណៈពិសេស គឺកូនថង់សួតមានផ្ទៃប៉ះយ៉ាងធំធេងជាមួយសរសៃប្តូរឈាម។ ម៉្យាងទៀតភ្នាសកូនថង់សួតនិងភ្នាសសរសៃរប្តូរមានកម្រាស់ស្តើងណាស់ (មិនលើសពី ០.៥ មីក្រូម៉ែត្រទេ)។ លក្ខណៈទាំងពីរនេះធ្វើឲ្យបណ្តូរឧស្ម័នប្រព្រឹត្តទៅយ៉ាងងាយ។ | biology |
ចំពោះមនុស្ស តើបណ្តូរឧស្ម័នប្រព្រឹត្តទៅនៅកន្លែងណាខ្លះ? | ចំពោះមនុស្សបណ្ពូរឧស្ម័នប្រព្រឹត្តទៅរវាងខ្យល់ក្នុងកូនថង់សួតនិងឈាមក្នុងសរសៃប្តូរ។ កូនថង់សួតដែលបង្កើតជាផ្ទៃប៉ះយ៉ាងធំមួយជាសរសៃឈាម។ បណ្តូរឧស្ម័ននេះប្រព្រឹត្តទៅលុះត្រាតែមានចលនាដង្ហើមដែលផ្ទាស់ប្តូរខ្យល់ក្នុងសួតនិងដំណើររបត់ឈាមដែលដឹកនាំឧស្ម័នដង្ហើម។ | biology |
រកលក្ខណៈខុសគ្នារវាងរុក្ខជាតិស្មៅម៉ូណូទីលេដូននិងរុក្ខជាតិស្មៅឌីកូទីលេដូន។ | លក្ខណៈខុសគ្នារវាងរុក្ខជាតិស្មៅម៉ូណូកូទីលលេដូននិងរុក្ខជាតិស្មៅឌីកូទីលេដូន
រុក្ខជាតិស្មៅម៉ូណូកូទីលេដូន
- មានកោសិកាប៉ារ៉ង់ស៊ីម
- បាច់សរសៃនាំមានស៊ីឡែមនិងផ្លូអែមសស្លិតនៅរាត់រាយពាសពេញជាមួយយើងពិបាកបែងចែកសំបក ឬសាច់ឈើ។
រុក្ខជាតិស្មៅឌីកូទីលេដូន
- ដើមរុំព័ទ្ធដោយស្រទាប់អេពីឌែម សម្រាប់ការពារ។
- សំបកកើតឡើងពីកោសិកាប៉ារ៉ង់ស៊ីម និង កូឡ... | biology |
ចួរឪ្យនិយមន័យការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ។ | ការបង្កាត់ជិតគឺជាការបង្កាត់រវាងសត្វចេញពីមេបាមួយគូ ឬ មេបានឹងកូនរបស់វា។ ការបង្កាត់ឆ្ងាយគឺជាការបង្កាត់រវាងពូជខុសគ្នា មានខ្សែស្រឡាយខុសគ្នា ឬ ប្រភេខុសគ្នា។ | biology |
ចូរពណ៌នាអំពីផ្លូវដង្ហើមរបស់មនុស្ស។ | ពិណ៌នាអំពីផ្លូវដង្ហើមរបស់មនុស្សៈ ខ្យល់ចូលតាមរន្ធច្រមុះហើយឆ្លងកាត់ផ្លូវដង្ហើមដែលមាន៖
រូងច្រមុះដែលពាសដោយភ្នាសសើម។ លើភ្នាសសើមមានរោម។
ដើមកជាកន្លែងដែលផ្លូវដង្ហើមនិងផ្លូវរំលាយអាហារប្រសព្វគ្នា។
បំពង់សំឡេងជាប្រអប់ឆ្អឹងខ្ចីមមួយដែលលយចេញមកលើបំពង់កហៅថាគ្រាប់ពោន (ឃើញចំពោះបុរស) ក្នុងប្រអប់នេះខ្សែសំឡាយដែលអាចញ័រហើយបង្កើតមានជាសំឡេង។
បំ... | biology |
ចំពោះសត្វល្អិត តើសរីរាង្គអ្វីខ្លះដែលរ៉ាប់រង់ដំណើរដង្ហើម? | ចំពោះសត្វល្អិតសរីរាង្គដែលរាប់រងដំណោះរដង្ហើម គឺនៅផ្នែកចំហៀងទាំងសងខាងខ្លួនមានរុនតូចៗគឺជារន្ធខ្យល់។ តពីរន្ធទាំងនេះគឺជាបំពង់ខ្យល់តូចៗ។ បំពង់ខ្យល់បែកមែកសាខាជាបំពង់ល្អិតៗចូលទៅក្នុងសរីរាង្គទាំងឡាយ។ | biology |
តើគេសំគាល់រុក្ខជាតិស្មៅឌីកូទីលេដូនដោយសារលក្ខណៈអ្វីខ្លះ? | គេសំគាល់រុក្ខជាតិស្មៅឌីកូទីលេដូនដោយសារលក្ខណៈ
- ដើមរុំព័ទ្ធដោយស្រទាប់អេពីឌែមសម្រាប់ការពារ។
- សំបកកើតឡើងពីកោសិកាប៉ារ៉ង់ស៊ីមនិងកូឡង់ស៊ីម។
- នៅកណ្តាលដើមឬបណ្តូរមានកោសិកាប៉ារ៉ង់ស៊ីមដែលមានផ្ទុកសារធាតុបម្រុង។ | biology |
តើការឆ្លាស់កំណើតនៃស្ប៉រ៉ូភីតនិងកាម៉ែតូភីតនិងកាម៉ែតូភីតឆ្លងកាត់វគ្គអ្វីខ្លះ? ចូររៀបរាប់វគ្គនីមួយៗ។ | ការឆ្លាស់កំណើតនៃស្ប៉រ៉ូភីត និងកាម៉ែតូភីត។ វគ្គនីមួយៗ៖
- វគ្គអាប្លូអ៉ីត ចាប់ផ្ដើមដោយបាតុភូតបង្កកំណើត
- វគ្គឌីប្លូអ៉ីត ចាប់ផ្ដើមដោយបាតុភូតមេយ៉ូស។ | biology |
ហេតុអ្វីបានពេលមានការប៉ះទង្គិច ឬ របួសមុតដាច់ធ្វើឪ្យយើងមានការឈឺចាប់? | បានជាមានការប៉ះទង្គិចឬរបួសដោយមុតដាច់ធ្វើឪ្យមានការឈឺចាប់ដាប់ព្រោះធ្មួលវិញ្ញាណឈឺចាប់លោតសន្ទឹងយ៉ាងច្រើនក្នុងស្រទាប់អេពីឌែមដែលរូសទៅនឹងការឈឺចាប់។ គ្រប់សរសៃរប្រសាទវិញ្ញាណដែលទទួលរំញោចចាប់បញ្ចូនព័ត៌មាននេះទៅកាន់សំបកខូរក្បាលដែលនៅទីនេះព័ត៌មានត្រូវបានវិភាគនិងបកស្រាយ។ | biology |
ចូរប្រៀបធៀបលទ្ធផលនៃការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ។ | ប្រៀបធៀបលទ្ធផលនៃបង្កាត់ជិត និងការបង្កាត់ឆ្ងាយ៖
+ ការបង្កាត់ជិត
- បង្កាត់រវាងកូនដែលកើតពីមេបាតែមួយ ឬ រវាងកូននិងកូនគ្នា វា
- សណ្ដានក្រោយមានកម្លាំងជីវិតខ្សោយលទ្ធផលដែលនឹងនាំទៅរកការផុតពូជ។
+ ការបង្កាត់ឆ្ងាយ
- បង្កាត់រវាងពូជខុសគ្នា ឬ មានខ្សែស្រឡាយខុសគ្នា ឬ ប្រភេទខុសគ្នា
- អ៊ីប្រ៊ីត (កូនចៅ) មានលក្ខណៈល្អ លូតលាស់ឆាប់បានផល ទិ... | biology |
តើលំពែងផលិតអរម៉ូនគ្លុយកាកុងនៅពេលណា? | លំពែងផលិតអរម៉ូនគ្លុយកាកុងនោពេកកម្រិតគ្លុយកូសនៅក្នុងឈាមធ្លាក់ចុះក្រោមដល់កម្រិតកំណត់។ វាបញ្ចេញអរម៉ូនគ្លុយកាកុងដើម្បីដំឡើងបរិមាណគ្លុយកូសក្នុងឈាមឪ្យដល់កម្រិតកំណត់ឡើងវិញ។ | biology |
តើពោតរុក្ខជាតិម៉ូណូកូទីលេដូន រឺ ឌីកូទីលេដូន? ពីព្រោះអ្វី? | ពោតរុក្ខជាតិម៉ូណូកូទីលេដូនពីព្រោះ៖
- គ្រាប់មានកូទីលេដុងមួយ
- ស្លឹកវែងមានទ្រនុងស្រប
- ផ្កាមាន ៣ ស្រទាប់ ពហុគុណនៃ ៣
- ឬសជាឬសស្ញែ
- ដើមមានចាច់សរសៃរនាំស្ថិតនៅរាយប៉ាយ។ | biology |
តើខួរក្បាលនិងខួរខ្នងមានទំនាក់ទំនងគ្នាយ៉ាងដូចម្ដេចក្នុងបញ្ចូលព័ត៌មាន? | ខួរក្បាលនិងខួរឆ្អឹងខ្នងមានទំនាក់ទំនងគ្នាក្នុងការបញ្ចូនព័ត៌មានដោយ៖ ព័ត៌មានផ្នែវិញ្ញាណនាំ និងចលករឆ្លងកាត់ពីខួរក្បាលទៅផ្នែកផ្សេងៗទៀតអស់ដែលស្ថិតនៅក្រោមកញ្ចឹងកត្រូវតែឆ្លងកាត់តាមខួរឆ្អឹងខ្នងទៅកាន់ខួរក្បាល ទៅកាន់សរីរាង្គផ្សេងៗ។ | biology |
តើប្រព័ន្ធប្រសាទមនុស្សមានមុខងារប៉ុន្មានយ៉ាង? អ្វីខ្លះ? ពន្យល់ពីមុខងាររបស់វាផង។ | ប្រព័ន្ធប្រសាទមនុស្សមានមុខងារ ៣ យ៉ាងគឺ ទទួលព័ត៌មាន ឆ្លើយតបទៅនឹងព័ត៌មាន និងតំហែរក្សាថេរលំនឹង។
- ការទទួលព័ត៌មាន ប្រព័ន្ធប្រសាទជួយយើងឪ្យដឹងពីអ្វីដែលកើតមាននៅក្នុងមជ្ឈដ្ឋានជុំវិញតាមរយៈសរីរាង្គវិញ្ញាណ។ ឧទាហរណ៍៖ ភ្នែករបស់អ្នកចាំទីទទួលបានព័ត៌មានមួយគឺបាល់កំពុងបោះពួយមករកគាត់។
- ការឆ្លើយតបទៅនឹងព័ត៌មាន នៅពេលយើងទទួលបានសញ្ញា រឺការប្... | biology |
តើអាស៊ីតអាមីនេបង្កើតឡើងដោយធាតុអ្វីខ្លះ? | អាស៊ីតអាមីនេបង្កើតឡើងដោយធាតុគីមី ៤ ប្រភេទគឺ C, H, O, N។ | biology |
តើអ្នកវិទ្យាសាស្រ្ដបានប្រើវិស្វកម្មសេនេក្នុងវិស័យសំខាន់ៗអ្វីខ្លះ? ហើយវិស័យនីមួយៗគេផលិតបានផលិតអ្វីខ្លះ? | អ្នកវិទ្យាសាស្រ្ដបានប្រើវិស្វកម្មសេនេទិចក្នុងវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម វិស័យឧស្សាហកម្មផលិតស្បៀង និងវិស័យសុខាភិបាល។ | biology |
តើប្រដាប់របត់ឈាមបិទខុសពីប្រដាប់របត់ឈាមបើកដូចម្តេច? | ប្រដាប់របត់ឈាមបិទខុសពីប្រដាប់របត់ឈាមបើកៈ
ប្រដាប់របត់ឈាមបិទៈ ជាទូទៅឈាមត្រូវស្ថិតនៅក្នុងសរសៃឈាមរបស់សារពាង្គកាយ។ ឈាមស្ថិតនៅក្រោមសម្ពាធ។ សម្បាធបែបនេះបណ្តាលឲ្យឈាមរបស់សារពាង្គកាយធ្វើចលនាលឿន។
ប្រដាប់របត់ឈាមបើកៈ ឈាមមិនស្ថិតនៅក្នុងសរសៃឈាមបិទជិតទេ។ ផ្ទុយទៅវិញឈាមហូរចេញស្រោចស្រព្វដោយផ្ទាល់ទៅលើជាលិកាដែលស្ថិតនៅក្នុងលំហនៃរាងកាយ។ ចលនា... | biology |
តើស្លឹករាងម្ជុលរបស់កូនីកែមានសារៈសំខាន់អ្វីខ្លះចំពោះរុក្ខជាតិ? | ស្លឹករាងម្ជុលរបស់កូនីកែមានសារៈសំខាន់ដូចជា វាអាចជួយបង្ហារការបាត់បង់ទឹក និងជួយឪ្យរុក្ខជាតិបន្សុំាជីវិតទៅនឹងអាកាសធាតុស្ងួត។ | biology |
តើប្រដាប់របត់ឈាមទោលខុសពីប្រដាប់របស់ឈាមទ្វេដូចម្តេច? | ប្រដាប់របត់ឈាមទោលខុសពីប្រដាប់របស់ឈាមទ្វេៈ
ប្រដាប់របត់ឈាមទោលៈ ចំពោះត្រីប្រើប្រាស់ស្រកីសម្រាប់ដកដង្ហើមមានដំណើររបត់ឈាមទោល។របត់ឈាមទោលជារបត់ឈាមងាយដែលបេះដូងមានពីរថត ថតលើជាអ្នកទទួលឈាម O2 ពីសារពាង្គកាយហើយថតក្រោមជាអ្នកជំរុញទៅស្រកីបន្ទាប់មកទៅសារពាង្គកាយទាំងមូល។
ប្រដាប់របត់ឈាមទ្វេៈ ចំពោះសត្វឆ្អឹងកងដែលប្រើប្រាស់សួតសម្រាប់ដកដង្ហើមម... | biology |
ហេតុអ្វីបានជាត្រចៀកមានជំងឺឆ្លងមានបញ្ហាទាក់ទងនឹងតុល្យភាពថេរលំនឹង? | បានជាត្រចៀកមានជំងឺឆ្លងមានបញ្ហាទាក់ទងនឹងតុល្យភាពថេរលំនឹងព្រោះមេរោគបង្កជំងឺឆ្លងបណ្ដាលឪ្យត្រចៀកឡើងហើមដែលធ្វើឪ្យធាតុរាវនៅក្នុងត្រចៀកដាក់សម្ពាទៅលើបំពង់ពាក់កណ្ដាលរង្វង់និងបណ្ដាលឪ្យរោមល្អិតៗនៅលើកោសិកាធ្មួលនៅក្នុងបំពង់នេះឪ្យសញ្ញានៃវិញ្ញាណតុល្យភាពនៅក្នុងខួរក្បាលមិនត្រឹមត្រូវ។ | biology |
ក្នុងសារពាង្គកាយមនុស្សមានរបាំងការពារប្រឆាំងនិងភ្នាក់ងារបង្កជំងឺប៉ុន្មានយ៉ាង? អ្វីខ្លះ? | ក្នុងសារពាង្គកាយមនុស្ស មានរបាំងការពារភ្នាក់ងារបង្កជំងឺចំនួនបីគឺៈ របាំងការពារពីខាងក្រៅ តំណបសុំាមេរោគនិងតំណបរលាក។ | biology |
តើជំងឺឆ្លងអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈអ្វីខ្លះ? | ជំងឺអាចឆ្លងតាមរបៀបច្រើនយ៉ាងៈ ឆ្លងពីមនុស្ស សត្វ តាមចំណីអាហារ ទឹក និងតាមវត្ថុមិនស្អាត។ | biology |
ដូចម្ដេចដែលហៅថាដើមឈើមែកធាងពូជអម្បូរ? | ដើមឈើមែកធាងពូងអម្បូរជាប្រវត្តិននៃការវិវត្តិរបស់ពាង្គកាយមួយប្រភេទ ឬ មួយក្រុម។ | biology |
ដូចម្តេចដែលហៅថា ជំងឺឆ្លង? ជំងឺមិនឆ្លង? | ដែលហៅថា ជំងឺឆ្លងជាជំងឺដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈភ្នាក់ងារបង្កជំងឺ។
ដែលហៅថា ជំងឺមិនឆ្លងជាជំងឺដែលមិនបណ្តាលមកពីភ្នាក់ងារបង្កជំងឺក្នុងសារពាង្គកាយទេ។ | biology |
តើឬសមានប៉ុន្មានប្រភេទ? អ្វីខ្លះ? | ឬសមានពីប្រភេទ គឺឬសស្នឹង និងឬសស្ងែ។ | biology |
ដូចម្តេចដែលហៅថា ល្យែស? តើល្យែសរបស់រុក្ខជាតិមាននាទីអ្វីខ្លះ? | ដែលហៅថាល្យែស ជាប្រភេទជាលិកាងាប់ដែលគ្រប់ដណ្តប់លើផ្ទៃដើមនិងឬសរបស់រុក្ខជាតិ។ ល្យែសរបស់រុក្ខជាតិមាននាទីការពារជាលិកាខាងក្នុងទល់នឹងការប៉ះទង្គិចផ្សេងៗ និងការពារបាត់បង់ទឹកព្រមទាំងការជ្រៀតចូលនៃមេរោគ។ | biology |
តើកោសិកាក្លេរ៉ង់ស៊ីមមានផ្ទុកសារធាតុអ្វី? តើសារធាតុនោះមានប្រយោជន៍អ្វីដែរចំពោះរុក្ខជាតិ? | កោសិកាក្លេរ៉ង់ស៊ីមមានផ្ទុកសារធាតុម៉្យាងហៅថា លីញីន។ សារធាតុលីញីននោះមានប្រយោជន៍ចំពោះរុក្ខជាតិ គឺធ្វើឲ្យឈើរឹងមាំ។ | biology |
តើតំបន់ទាំងបីរបស់ឬសដែលលូតលាស់មានអ្វីខ្លះ? | តំបន់ទាំងបីរបស់ឬសដែលលូតលាស់មាន មួក តំបន់មេជាលិកា តំបន់លូតវែង។ | biology |
តើស៊ីណាប់ជាអ្វី? | ស៊ីណាប់គឺជា លំហតូចមួយដែលស្ថិតនៅចន្លោះចុងអាក់សូនរបស់ណឺរ៉ូនមួយទៅនឹងដង់ឌ្រីត ឬ តូកោសិការបស់ណឺរ៉ូនបន្ទាប់។ | biology |
តើគេសម្គាល់រុក្ខជាតិឌីលេដូនបានដោយសារអ្វី? | គេសម្គាល់រុក្ខជាតិឌីលេដូនបានដោយសារ៖
- គ្រាន់មានកូទីលេដុង ២
- ឬសជាឬសកែវ
- ស្លឹកមានទ្រនុងបែកខ្នែង
- ដើមមានបាច់សរសៃរនាំស្ថិតនៅជារង្វង់។ | biology |
តើជាលិកាអេពីឌែមរបស់ជាលិកាល្បាតមាននាទីអ្វីខ្លះ? | កោសិកាអេពីឌែមរបស់ជាលិកាលល្បាតមាននាទីការពាររុក្ខជាតិនិងបន្ថយការបាត់បង់ទឹក។ | biology |
តើជាលិកាសរសៃនាំមាននាទីដូចម្តេចខ្លះ? | ជាលិកាសរសៃនាំមានពីប្រភេទ គឺស៊ីឡែមនិងផ្លូអែម
ស៊ីឡែម មាននាទីដឹកនាំទឹកនិងសារធាតុខនិជពីឬសទៅកាន់ស្លឹក។
ផ្លូអែម មាននាទីដឹកនាំសារធាតុសរីរាង្គ ដែលជាផលនៃដំណើររស្មីសំយោគទៅគ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិដើម្បីចិញ្ចឹមផ្នែកទាំងនោះ។ | biology |
តើជំងឺបេះដូងបណ្តាលមកពីអ្វី? | ជំងឺបេះដូងបណ្តាលមកពីកូឡេស្តេរ៉ុលអាក្រក។ | biology |
ហេតុអ្វីបានជាច្រវ៉ាក់ពីរនៃម៉ូលេគុល AND ដែលភ្ជាប់គ្នាដោយសម្ព័ន្ធអ៉ីដ្រូសែនខ្សោយជាច្រវ៉ាក់រឹងមាំ? | បានជាច្រវ៉ាក់ពីរនៃម៉ូលេគុល AND ដែលភ្ជាប់គ្នាដោយសម្ព័ន្ធអ៉ីដ្រូសែនខ្សោយជាច្រវ៉ាក់រឹងមាំព្រោះ ម៉ូលេគុល AND មាននុយក្លេអូទីតរាប់ម៉ឺនទៅរាល់លានហើយនុយក្លេអូទីតច្រវ៉ាក់ម្ខាងៗភ្ជាប់គ្នាដោយសារសម័្ពន្ធអ៉ីដ្រូសែន A ភ្ជាប់ T ដោយសម្ព័ន្ធ ២ ជាន់ និង C ភ្ជាប់ G ដោយសម្ព័ន្ធ ៣ ជាន់នោះវាធ្វើឪ្យមានចំនួនចំនួនសម័្ពន្ធអ៉ីដ្រូសែនច្រើនដែលជាហេត... | biology |
ដូចម្ដេចដែលហៅថាក្រពេញអង់ដូគ្រីន? រៀបរាប់ឈ្មោះក្រពេញនោះឪ្យបាន ៤ ប្រភេទ។ | ក្រពេញអង់ដូគ្រីនគឺជាក្រពេញបញ្ចេញក្នុង ដែលគ្មានបំពង់នាំហើយវាបញ្ចេញអរម៉ូន ឬ ផលិតផលរបស់វាទៅក្នុងចរន្ដឈាមដោយផ្ទាល់។ រៀបរាប់ឈ្មោះ ក្រពេញអង់គ្រីនឪ្យបាន ៤៖
- ក្រពេញអ៉ីប៉ូភីស
- ក្រពេញទីរ៉ូអ៉ីត
- ក្រពេញលើតម្រង់នោម
- ក្រពេញអ៉ីប៉ូតាឡាមុស។ | biology |
តើរង្វង់ឆ្នាំកើតឡើងយ៉ាងដូចម្តេច? | រង្វង់ឆ្នាំកើតឡើងដោយស្រទាប់មេក្នុងបង្កើតវង់ស៊ីឡែមនិងផ្លូអែមថ្មីៗជារៀងរាល់ឆ្នាំ។ ការលូតលាស់របស់ស៊ីឡែមថ្មីៗ បង្កើតជារង្វង់ឆ្នាំ។ ក្នុងរយៈបេលលូតលាស់ ទំហំរង្វង់ឆ្នាំ អាចប្រែប្រួល ទៅតាមអាកាសធាតុ។ ក្នុងករណីលក្ខខណ្ឌជិវិតសមស្របរង្វង់ឆ្នាំនិងលូតធំឆាប់រហ័ស។ | biology |
តើកោសិកាណាខ្លះ ដែលស្ថិតក្នុងជាលិកាគ្រឹះ? ហើយមាននាទីយ៉ាងដូចម្តេច? | កោសិកាដែលស្ថិតក្នុងជាលិកាគ្រឹះ គឺប៉ារ៉ង់ស៊ីម កូឡង់ស៊ីម និងក្លេរ៉ងស៊ីម។
ប៉ារ៉ងស៊ីមៈ វាមាននាទីក្នុងការស្តុកស្ករ អាមីដុង និងសារធាតុបម្រុងដ៏ទែទៀត។
កូឡង់ស៊ីមៈ វាមាននាទីពង្រឹងនិងទ្រទ្រង់។
ក្លេរ៉ង់ស៊ីមៈ វាមាននាទីទ្រទ្រង់ផ្នែកចាស់ៗរបស់រុក្ខជាតិ។ | biology |
តើក្នុងករណីណាដែលមនុស្សម្នាក់កើតជំងឺទឹកនោមផ្អែម? | ករណីមានជំងឺទឹកនោមផ្អែម លំពែងគ្មានសមត្ថភាពក្នុងការផលិតអាំងស៊ុយលីនឲ្យបានត្រឹមត្រូវ។ករណីនេះក្នុងឈាមឬក្នុងទឹកនោមអ្នកកើតជំងឺទឹកនោមផ្អែមមានបរិមាណគ្លុយកូសច្រើន។ | biology |
តើឬសមានមុខងារអ្វីខ្លះ? | ឬសមានមុខងារសំខាន់ក្នុងការស្រូបទឹក និងសារធាតុខនិជរលាយក្នុងដី។ | biology |
ដូចម្តេចដែលហៅថា ឬសប្រយោង? ចូរឪ្យឧទាហរណ៍រុក្ខជាតិឬសព្រយោងឲ្យបានពីរ។ | ដែលហៅថា ឬសព្រយោងគឺជា ឬសដែលមិនដុះចេញពីឬសកែវ ឬ ឬសរយោងទេ ប៉ុន្តែវាលូតចេញពីមែកដើម ឬថ្នាំងនៃដើម។ ប៉ុន្តែវាក៏អាចលូតលាស់ចាក់ចូលទៅក្នុងដីបានដែរ។ ឧទាហរណ៍រុក្ខជាតិដែលមានឬសព្រយោង គឺឬសពោធិ៍ ឬសជ្រៃ។ | biology |
តើវិសកម្មស៊ីនេទិចផ្តល់ផលអាក្រក់ដល់មនុស្សជាតិដូចម្តេចខ្លះ? | ផលអាក្រក់រួមមានៈ
គ្រោះថ្នាក់ចំពោះបរិស្ថានៈ
- សម្លាប់សត្វដែលរស់នៅនៅលើរុក្ខជាតិ GM ដែលធ្វើឲ្យស្លាប់ដល់ជីវៈចម្រុះលើផែនដី
- ធ្វើឲ្យសត្វល្អិតមួយចំនួនអាចសុំានិងបង្កើតភាពធន់នឹងសារធាតុ ពុលផ្សេងៗ
- បង្កើនភាពអារដល់រុក្ខជាតិដោយមិនឲ្យផលិតគ្រាប់លំអងសម្រាប់បង្កាត់ពូជ
គ្រោះថ្នាក់ចំពោះសេដ្ឋកិច្ចៈ
- ក្រុមហ៊ុនផលិតគ្រាប់ GM ការពារយ៉ាងស្រ... | biology |
រកលក្ខណៈខុសគ្នារវាងឬសម៉ូណូកូទីលេដូន និងឌីកូទីលេដូន? | លក្ខណៈខុសគ្នារវាងឬសម៉ូណូកូទីលេដូន និងឌីកូទីលេដូន
ឬសម៉ូណូកូទីលេដូនៈ គ្មានឬសកែវទេ គឺមានតែឬសស្ងែ។ ឬសរបស់រុក្ខជាតិមានច្រើនប្រភេទ។ ឬសរុក្ខជាតិភាគច្រើនផ្ទុកសារធាតុបម្រុង។
ឬសឌីកូទីលេដូនៈ តែងមានឬសធំមួយដុះត្រង់ទៅក្រោមហៅថា ឬសកែវ។ ឬសនេះធំហើយមាននាទីស្តុកអាហារទៀតផង។ ឬសកែវដុះចេញឬសថ្មីៗជាច្រើន ឬសទាំងនោះហៅថាឬសរយាង។ | biology |
ដើម្បីឲ្យមានសុខភាពល្អតើយើងត្រូវធ្វើដូចម្តេចខ្លះ? | ដើម្បីឲ្យមានសុខភាពល្អយើងត្រូវធ្វើដូចជាៈ
ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ
គប្បីបរិភោគអាហារឲ្យបានគ្រប់មុខនិងមានអនាម័យ
យើងបរិភោគអាហារមានប្រយោជន៍ក្នុងការចិញ្ចឹមរាងកាយនិងទ្រទ្រង់ជីវិត
យើងត្រុវសម្អាតផ្ទះសម្បែង (ក្នុងនិងក្រៅផ្ទះ) ឲ្យបានស្អាតដើម្បីការពារកុំឲ្យឆ្លងជំងឺដែលបណ្តាលមកពីមេរោគ។ | biology |
តើឬសរុក្ខជាតិនិងមីក្រូសារពាង្គកាយមានទំនាក់ទំនង់គ្នាយ៉ាងដូចម្តេចខ្លះ? | ឬសរុក្ខជាតិនិងមីក្រូសារពាង្គកាយមានទំនាក់ទំនងគ្នាដោយផ្តល់ប្ររយោជន៍ឪ្យគ្នាទៅវិញទៅមក។ ទំនាក់ទំនង់នេះហៅថា ទំនាក់ទំនង់សហប្រាណ។ | biology |
តើដើមរុក្ខជាតិមាននាទីដូចម្តេចខ្លះ? | ដើមរុក្ខជាតិមាននាទីទ្រទ្រង់ស្លឹក។ វាដឹកនាំភារៈពីឬសទៅស្លឹកនិងពីស្លឹកមកឬសវិញ។ | biology |
ហេតុអ្វីបានជាអ្នកវិទ្យាសាស្រ្ដធ្វើចំណែកថ្នាក់? | បានជាអ្នកវិទ្យាសាស្រ្ដធ្វើចំណែកពីព្រោះដើម្បីស្គាល់ច្បាស់ថា តើភាវរស់ទាំងនោះមានលក្ខណៈដូចម្ដេច និងងាយស្រួលក្នុងការហៅឈ្មោះជាពិសេសជួយឪ្យជីវៈវិទូដឹងពីភាពប្លែងៗគ្នារបស់ភាវរស់ទាំងនោះ។ | biology |
តើរុក្ខជាតិស្មៅ និងរុក្ខជាតិឈើខុសគ្នាដូចម្តេចខ្លះ? | រុក្ខជាតិស្មៅ និងរុក្ខជាតិឈើខុសគ្នា
រុក្ខជាតិស្មៅៈ មានដើមទន់ពណ៌បៃតង់ ហើយមានទឹកដម។ តាមធម្មតារុក្ខជាតិស្មៅមានអាយុពីមួយឆ្នាំទៅពីរឆ្នាំ។ បាច់សរសៃនាំរបស់រុក្ខជាតិស្មៅម៉ូណូទីលេដូន មានស៊ីឡែមនិងផ្លូអែមចំពោះរុក្ខជាតិស្មៅឌីកូទីលេដូន បាច់សរសៃនាំមានស៊ីឡែម ផ្លូអែម និងស្រទាប់មេក្នុងនៅចន្លោះស៊ីឡែមនិងផ្លូអែម។
រុក្ខជាតិឈើ់ៈ ភាគច្រើនសុទ... | biology |
ដូចម្តេចដែលហៅថា អាហារថាមពល? អាហារស្ថាបនារាងកាយ? អាហារការពាររាងកាយ? | ដែលហៅថា អាហារថាមពលគឺ អាហារដែលផ្ទុកគ្លុយស៊ីត (កាបូនអ៊ីដ្រាត) និងខ្លាញ់ដែលរាងកាយយើងយកទៅប្រើប្រាស់ដើម្បីផ្តល់ថាមពលសម្រាប់ធ្វើសកម្មភាពផ្សេងៗក្នុងរាងកាយ។
ដែលហៅថាអាហារស្ថាបនារាងកាយ គឺអាហារដែលមានជាតិសាច់ (ប្រូតេអ៊ីន) ដែលរាងកាយយើងយកទៅប្រើប្រាស់សម្រាបប់ការរីកធំធាត់ការលូតលាស់ ការទ្រទ្រង់និងជួសជុលជាលិការបស់យើង។
ដែលហៅថាអាហារកការពា... | biology |
តើភាវរស់ទាំងនោះមានលក្ខណៈដូចម្ដេច និងងាយស្រួលក្នុងការហៅឈ្មោះជាពិសេសជួយឪ្យជីវៈវិទូដឹងពីភាពប្លែងៗគ្នារបស់ភាវរស់ទាំងនោះ។ | នាមវល្លីទ្វេនាមសម្គាល់ដោយពាក្យពីរម៉ាត់គឺពាក្យខាងដើមដោយអក្សរធំមួយសម្គាល់ឈ្មោះពួកឯពាក្យបន្ទាប់ត្រូវផ្ដើមដោយអក្សរតូចសម្រាប់សម្គាល់ប្រភេទ ហើយសរសេរដោយអក្សរទ្រេត។ ឧទាហរណ៍៖ សត្វចចកគឺកានីស លុពុស (Canis lupus)។ | biology |
ដូចម្ដេចដែលហៅថានាមវល្លីទ្វេនាម? | នាមវល្លីទ្វេនាមគឺជាឈ្មោះវិទ្យាសាស្រ្ដ សម្រាប់ហៅឈ្មោះរបស់ភាវរស់នីមួយៗ។ | biology |
តើគេចាត់ទុកភាវៈរស់ទាំងឡាយចូលទៅក្នុងរជ្ជៈណាមួយដោយផ្នែកទៅលើអ្វី? | គេចាត់ទុកភាវរស់ទាំងឡាយចូលទៅក្នុងរជ្ជៈណាមួយដោយផ្នែកទៅលើកោសិកា មានណ្វៃយ៉ូ ឬ អត់ សារពាង្គកាយជាពហុកោសិកា សារពាង្គកាយផលិត អាហារខ្លួនឯង ឬអត់ សារពាង្គកាយផ្លាស់ទី ឬ ទេ។ | biology |
តើអ្នកកើតជំងឺទឹកនោមផ្អែមមានលក្ខណៈសំគាល់ដូចម្តេច? | អ្នកកើតជំងឺទឹកនោមផ្អែមមានលក្ខណៈសំគាល់ដូចជាស្រកទម្ងន់ ខ្សោយនិងឃ្លានគ្រប់ពេល។ | biology |
តើតាក់ណាមីជាអ្វី? | តាក់សូណាជាវិទ្យាសាស្រ្ដនៃការធ្វើចំណែកថ្នាក់និងការហៅឈ្មោះរបស់ភាវរស់។ | biology |
ដូចម្ដេចដែលហៅថាសរីរាង្គអូម៉ូឡូក? សរីរាង្គអាណាឡូក? | ដែលហៅថាសរីរាង្គអូម៉ូឡូកគឺជាសរីរាង្គដែលមានឆ្អឹង ខាងក្នុងប្រហាក់ប្រហែលឬដូចគ្នាស ប៉ុន្ដែមានមុខងារខុសគ្នា។ សរីរាង្គអាណាឡូកគឺជាសរីរាង្គដែលមាននាទីដូចគ្នា តែមានទម្រង់និងលក្ខណៈខុសគ្នា។ | biology |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.