question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
ហេតុអ្វីបានជាជីវៈវិទូធ្វើចំណែកថ្នាក់? | បានជាជីវៈវិទូធ្វើចំណែកថ្នាក់ពីព្រោះដើម្បីស្គាល់ច្បាស់ ភាវរស់ទាំងនោះដឹងពីភាពប្លែកៗគ្នារបស់ភាវរស់ និងងាយស្រូលក្នុងការហៅឈ្មោះរបស់ពួកវា។ | biology |
ការធ្វើអត្តសញ្ញាណសារពាង្គកាយដោយឈ្មោះវិទ្យាសាស្រ្ដមានអត្ថប្រយោជន៍អ្វី? | ការធ្វើអត្តសញ្ញាណសារពាង្គកាយដោយឈ្មោះវិទ្យាសាស្រ្ដមានអត្ថប្រយោជន៍ដូចជា៖
- បានស្គាល់ពីឈ្មោះវិទ្យាសាស្រ្ដរបស់ប្រភេទនីមួយៗដែលកំណតត់អត្តសញ្ញាណរបស់ភាវរស់។
- ស្គាល់ពីពួក និងប្រភេទរបស់ភាវរស់ ពីព្រោះឈ្មោះរបស់ភាវរស់មួយកំណត់ដោយពួក និងប្រភេទ។
- ងាយស្រួលហៅឈ្មោះរបស់ភាវរស់ទៅតាមអត្តសញ្ញារបស់វា។
- បង្កភាពងាយស្រួលក្នុងការធ្វើចំណែកថ្នាក់... | biology |
តើលក្ខណៈអ្វីខ្លះ ដែលសំគាល់ថាជារុក្ខជាតិស្មៅម៉ូណូកូលេដូន? | លក្ខណៈដែលសំគាល់ថាជារុក្ខជាតិស្មៅម៉ូណូកូទីលេដូនៈ មានកោសិកាប៉ារ៉ង់ស៊ីម។ បាច់សរសៃនាំមានស៊ីឡែមនិងផ្លូអែមស្ថិតនៅរាត់រាយពាសពេញជាមួយកោសិកាប៉ារ៉ង់ស៊ីមដែលជាហេតុធ្វើឲ្យយើងពិបាកបែងចែកសំបកឬសាច់ឈើ។ ស្រទាប់អេពីឌែមមានរន្ធតូចៗជាច្រើនហៅថា ស្តូម៉ាត។ រន្ធតូចៗទាំងនេះអាចឲ្យជាលិកាខាងក្នុងនិងបរិយាកាសខាងក្រៅធ្វើបណ្តូរឧស្ម័នបាន។ នៅខាងក្រោមអេពី... | biology |
តើណឺរ៉ូនប៉ុន្មានប្រភេទ? | ណឺវ៉ូនមាន ៣ ប្រភេទគឺ៖
+ បើពាក់ព័ន្ធនិងពន្លយដែលចេញពីតួកោសិកា (ពន្លយស៊ីតូប្លាស)
- ណឺរ៉ូនឯកប៉ូល
- ណឺរ៉ូនទ្វេប៉ូល
- ណឺរ៉ូនពហុប៉ូល
+ បើផ្អែកទៅលើនាទី
- ណឺរ៉ូនវិញ្ញាណនាំ
- ណឺរ៉ូនភ្ជាប់
- ណឺវ៉ូនចលករ។ | biology |
តើផ្នែកផ្សេងៗ របស់ផ្កាមានអ្វីខ្លះ? | ផ្នែកផ្សេងៗរបស់ផ្ការួមមាន ត្របក ស្រទាប់ កញ្ចុំកេសឈ្មោល (ទងកេសឈ្មោល និងប្លោកលម្អង) និងកញ្ចុំកេសញី (ស្ទិចម៉ាត កកេសញី បំពង់លម្អង និងអូវែផ្ទុកអូវុល)។ | biology |
តើកោសិកាប៉ារ៉ង់ស៊ីមមាននៅផ្នែកណាខ្លះនៃរុក្ខជាតិ? ហើយមាននាទីអ្វីខ្លះ? | កោសិកាប៉ារ៉ង់ស៊ីមមាននៅគ្រប់ផ្នែកទាំងអស់នៃសរីរាង្គរុក្ខជាតិដូចជា ដើម ឬស ស្លឹក និងផ្លែ។ វាមាននាទីក្នុងការស្តុកស្តុរ អាមីដុង និង សារធាតុបម្រុងដទៃទៀត។ | biology |
តើគេសំគាល់ឈើស្រាយ និងឈើខ្លឹមបានដោយសារអ្វី? | គេសំគាល់ឈើស្រាយ និងឈើខ្លឹមបានដោយសារ៖
ឈើស្រាយៈ ស៊ីឡែមរស់មានពណ៌ភ្លឺថ្លាស្ថិតនៅជាប់និងស្រទាប់មេក្នុង។ ពីមួយឆ្នាំទៅមួយឆ្នាំឈើស្រាយមានកម្រាស់ថេរ។
ឈើខ្លឹមៈ នៅខាងក្នុងមានពណ៌ក្រម៉ៅគឺជា តំបន់ស៊ីឡែមចាស់ៗ។ ស្រទាប់ឈើខ្លឹមចេះតែកើតឡើថ្មីៗទៀត ទើបឈើខ្លឹមកាន់តែកើនច្រើនឡើងៗ។ | biology |
តើមជ្ឈដ្ឋានខាងក្នុងនៃរាងកាយជាអ្វី? | មជ្ឈដ្ឋានខាងក្នុងនៃរាងកាយជាកោសិកាត្រូវបានព័ទ្ធជុំវិញដោយជាលិការាវ។ | biology |
ដូចម្តេចហៅថា ថេរលំនឹង? | ដែលលហៅថា ថេរលំនឹងជាការរក្សាមជ្ឈដ្ឋានខាងក្នុងសារពាង្គកាយឲ្យនៅនឹងមិនប្រែប្រួល។ | biology |
ហេតុអ្វីបានជាគេនិយាយថាតំណលំដាប់អាស៊ីតអាមីនេកំណត់ទម្រង់និងនាទីរបស់ប្រូតេអ៉ីន? | បានជាគេនិយាយថាតំណលំដាប់អាស៊ីតអាមីនេកំណត់ទម្រង់ និងនាទិរបស់ប្រូតេអ៉ីន ពីព្រោះតែប្រូតេអ៉ីន ជាប៉ូលីសមែននៃអាស៊ីអាមីនេ ហើយតំណលំដាប់នៃការតម្រៀអាស៊ីតអាមីនេក្នុងម៉ូលេគុលប្រូតេអ៉ីន ធ្វើឪ្យម៉ូលេគុលនោះមានទម្រង់ខុសៗគ្នាដែលទម្រង់ទាំងនោះជាអ្នកកំណត់នាទីរបស់ប្រូតេអ៉ីន។ | biology |
តើកោសិកាឈាមប្រភេទណាដែលបង្កើតអង់ទីករ? | កោសិកាឈាមដែលបង្កើតអង់ទីករ គឺគោលិកាស។ | biology |
ដូចម្តេចហៅថាអង់ទីករ? អង់ទីសែន? | អង់ទីករជាសារធាតុដែលត្រូវបានផលិតឡើងនៅពេលមានមេរោគឬសារធាតុចម្លែកជ្រៀតចូលក្នុងសារពាង្គកាយ។ អង់ទីសែនជាសារធាតុដែលបង្កឲ្យមានតំណបសុំា។ | biology |
តើកោសិកាល្បាតមានមុខងារដូចម្តេច? | កោសិកាល្បាតមានមុខងារនាទីការពារជាលិកាផ្នែកខាងក្នុងរបស់រុក្ខជាតិ ការពារជាលិកាខាងក្នុងទល់និងការប៉ះទង្គិចផ្សេងៗ និងការពារការបាត់បង់ទឹកព្រមទាំងការជ្រៀតចូលនៃមេរោគ។ | biology |
តើបរិមណ្ឌលសរសៃរប្រសាទមានអ្វីខ្លះ? | បរិមណ្ឌលសរសៃរប្រសាទមាន៖
- សរសៃរប្រសាទលលាក៏ក្បាល ១២គូ ដែលបែកចេញពីរខួរឆ្អឹងខ្នង
- សរសៃប្រសាទឆ្អឹងខ្នង ៣១គូ ដែលបែកចេញពីរឆ្អឹងខ្នង។ | biology |
តើការត្រួតពិនិត្យថេរលំនឹងចាំបាច់ត្រូវមានអ្វីខ្លះ? | ការត្រួតពិនិត្យថេរលំនឹងចាំបាច់ត្រូវរក្សាសីតុណ្ហភាព កម្រិត pH និងប៉ូតង់ស្យែលទឹកឲ្យបានត្រឹមត្រូវ។ | biology |
ចូរបង្ហាញពីមុខងាររបស់ស៊ីឡែមនិងផ្លូអែម។ | មុខងាររបស់ស៊ីឡែមនិផ្លូអែម
ផ្លូអែមៈ ដឹកនាំសារធាតុសរីរាង្គដែលជាផលនៃដំណើររស្មីសំមយោគទៅគ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិដើម្បីចិញ្ចឹមផ្នែកទាំងនោះ។
ស៊ីឡែមៈ ដឹកនាំទឹកនិងសារធាតុខនិជពីឬសទៅកាន់ស្លឹក។ | biology |
តើកង្វះវីតាមីន A បណ្តាលឲ្យមនុស្សយើងកើតជំងឺអ្វីខ្លះ? | កង្វះវីតាមីន A បណ្តាលឲ្យកើតជំងឺខ្វាក់ មាន់។ | biology |
តើសរសៃឈាមប្រភេទណាមួយមានប្រឹស? តើប្រឹសមាននាទីដូចម្តេច? | វ៉ែនជាសរសៃឈាមដែលមានប្រឺស។ ប្រឺសមាននាទីបង្ការឈាមហូរថយក្រោយ។ | biology |
តើសរសៃឈាមនីមួយៗមាននាទីដូចម្តេច? | នាទីរបស់សរសៃឈាមនីមួយៗ
អាកទែៈ ដឹកនាំឈាមពីបេះដូងទៅកាន់ជាលិកាផ្សេងៗរបស់សារពាង្គកាយ។ គ្រប់សរសៃអាកទែទាំងអស់ដឹកនាំឈាមសម្បូរ O2 លើកលែងតែអាកទែសួត។
វ៉ែនៈ ជាសរសៃឈាមដែលដឹកនាំឈាមពីជាលិការបស់សារពាង្គកាយត្រឡប់ចូលបេះដូងវិញ។
សរសៃប្តូរៈ មានបណ្តូររូបធាតុផ្សេងៗរវាងឈាមនិងកោសិការបស់សារពាង្គកាយ។ | biology |
តើសរសៃឈាមរបស់មនុស្សមានប៉ុន្មានប្រភេទ? អ្វីខ្លះ? | សរសៃឈាមរបស់មនុស្សមានបីប្រភេទ គឺ អាកទែ វ៉ែន និងសរសៃប្តូរ។ | biology |
តើវីតាមីនមានប៉ុន្មានបែប? អ្វីខ្លះ? | វីតាមីនមានពីរបែបគឺ វីតាមីនរលាយក្នុងទឹកនិង វីតាមីនរលាយក្នុងខ្លាញ់។ | biology |
ចូរកលក្ខណៈខុសគ្នារវាងអេពីឌែមលើនិងអេពីឌែមក្រោម។ តើរុក្ខជាតិស្មៅនិងរុក្ខជាតិឈើខុសគ្នាដូចម្តេចខ្លះ? | លក្ខណៈខុសគ្នារវាងអេពីឌែមលើនិងអេពីឌែមក្រោម
អេពីឌែមលើ
មានឈ្មោះថាមេសូភីសប៉ាលីសាត
កើតពីកោសិកាមួយឬពីរស្រទាប់
កើតពីកោសិកាវែងៗស្ថិតនៅកៀកជិតគ្នាយ៉ាងខ្លាំង។
អេពីឌែមក្រោម
មានឈ្មោះថាមេសូភីលស្ពោត
កើតពីកោសិកាជាច្រើន ដែលមានទ្រង់ទ្រាយមិនទៀងទាត់
នៅចន្លោះកោសិកាទាំងនេះមានប្រហោងធំៗ។ | biology |
ហេតុអ្វីបានជាសីតុណ្ហភាពភាពទាបពេក ឬខ្ពស់ពេកអាចធ្វើឪ្យអង់ស៊ីមបាត់បង់គុណភាព? | បានជាសីតុណ្ហភាពទាបពេកឬខ្ពស់ពកអាចធ្វើឪ្យអង់ស៊ីមបាត់បង់ភាពពីព្រោះតែអង់ស៊ីមគឺជាប្រតេអ៉ីន។ កាលណាសីតុណ្ហភាពខ្ពស់ពេកឬទាបពេកចំណងប៉ិបទីតរលាយហើយសម័្ពន្ធអ៉ីដ្រូសែនត្រូវផ្ដាច់ដែលជាមួយហេតុធ្វើឪ្យទម្រង់របស់ប្រូតេអ៉ីនប្រែប្រួលគឺមិនអាចមានសកម្មភាពជាកាតាលីករបាន។ | biology |
តើធាតុបង្ករបស់ឈាមមានអ្វីខ្លះ? តើធាតុបង្កនីមួយៗមាននាទីដូចម្តេច? | ធាតុបង្ករបស់ឈាមមានប្លាស្មានិងកោសិកាឈាម។ ប្លាស្មាមានប្រហែល ៥៥% នសចំណុះឈាមទាំងអស់ហើយ៤៥%ដែលនៅសល់គឺជាកោសិកាឈាម។ ធាតុបង្កនីមួយៗមាននាទីសំខាន់នៅក្នុងតំហែររក្សាថេរលំនឹងនៅក្នុងសារពាង្គកាយ។ | biology |
តើស្ពែម៉ាតមាននាទីធ្វើអ្វីខ្លះ? | ស្តូម៉ាត់ជាកន្លែងធ្វើបណ្តូរឧស្ម័នរវាងជាលិកា និងមជ្ឈដ្ឋានក្រៅព្រមទៅរំភាយចំហាយទឹកផងដែរ។ | biology |
តើនិយ័តកម្មនៃកំហាប់គ្លុយកូសប្រព្រឹត្តទៅដូចម្តេច? | និយ័តកម្មនសកំហាប់គ្លុយកូសប្រព្រឹត្តទៅដូចខាងក្រោមក្លុយគូសជាស្ករសំខាន់ដែលដឹកនាំតាមឈាម។ ប្រសិនបើកម្រិតជាតិស្ករទាបពេកសរិរាង្គផ្សេងៗពិសេសខួរក្បាលនិងបេះដូងត្រូវបានបាត់បង់នូវប្រភពថាមពលដ៨សំខាន់របស់ពួកវា។ ប្រសិនបើកម្រិតជាតិស្ករខ្ពស់ពេកវាបណ្តាលឲ្យជាលិកាបាត់បង់ទឹកតាមអូស្មូស។ ដូចនេះទឹក ចាកចេញពីឈាម | biology |
ចូរសង្ខេបពីថេរលំនិងរបស់តម្រង់នោម។ | សង្ខេបពីថេរលំនឹងរបស់តម្រងនោមគឺ តម្រងនោមចាសរីរាង្គសំខាន់នៃថេរលំនឹង។ វាសម្រួបសម្រួលបរិមាណទឹកនៅក្នុងឈាមដោយតម្រូវនូវបរិមាណទឹកនោមដែលវាផលិត។ ប្រសិនបើយើងប្រើប្រាស់ធាតុរាវច្រើននោះ ក្នុងឈាមនឹងមានទឹកយ៉ាងច្រើន។ ពេលនោះតម្រងនោមនឹងផលិតទឹកនោមយ៉ាងរាវហើយច្រើនដើម្បីបំបាត់ចោលទឹកដែលលើស។ ប្រសិនបើរាងកាយប្រើប្រាស់ទឹកតិច តម្រងនោមនិងផលិតបរិមាណ... | biology |
ដូចម្ដេចដែលហៅថាដំណើរលំអងកាត់? | ដែលហៅថាដំណើរលំអងកាត់គឺជាការផ្ទេរគ្រាប់លំអងពីប្លោកលំអងរុក្ខជាតិមួយទៅលើស្ទិចម៉ាតនៃផ្ការុក្ខជាតិផ្សេងទៀត។ | biology |
តើជាលិកាសំខាន់ៗរបស់រុក្ខជាតិមានសរសៃនាំមានប៉ុន្មានប្រភេទ? អ្វីខ្លះ? | ជាលិកាសំខាន់ៗរបស់រុក្ខជាតិមានសរសៃនាំមានបួនប្រភេទគឺ មេជាលិកាជាលិកាល្បាត ជាលិកាបាច់សរសៃនាំ និងជាលិកាគ្រឹះ។ | biology |
តើតំណបសុំាតាមរយះអង់ទីករនិងតាមរយះកោសិការមានលក្ខណះដូចម្តេចខ្លះ? | លក្ខណៈខុសគ្នាតំណបសុំាតាមរយៈអង់ទីករនិងតាមរយៈកោសិកាគឺ
តំណបសុំាតាមរយៈអង់ទីករគឺឡាំផូស៊ីត B
តំណបសុំាតាមរយៈកោសិកាគឺឡាំផូស៊ីត T។ | biology |
មនុស្សម្នាក់ដែលមានចំនួនគោលិការក្រហមតិច ធ្វើការឆាប់ហត់នៀយ។ចូរពន្យល់។ | មនុស្សម្នាក់ដែលមានចំនួនគោលិកាក្រហមតិច ធ្វើការឆាប់ហត់នឿយ ពីព្រោះចំនួនគោលិកាក្រហមរបស់គាត់តិច មិនអាចដឹកនាំអុកស៊ីសែនបានគ្រប់គ្រាន់។ | biology |
គោលិការក្រហមពេញវ័យ (ទុំ) របស់មនុស្សគ្មានណ្វៃយ៉ូទេ។តើលក្ខណះបែបនេះផ្តល់អត្ថប្រយោជន៍ដូចម្តេចដែរ? | គោលិកាក្រហមពេញវ័យ (ទុំ) របស់មនុស្សគ្មានណ្វៃយ៉ូទេ។ លក្ខណៈបែបនេះផ្តល់អត្ថប្រយោជន៍គឺ ជួយសម្រួលនៅពេលវាឆ្លងកាត់ភ្នាសសរសៃប្តូរ (អាចបត់បែនបាននិងរមួលបានងាយស្រួល) និងបង្កើនសមត្ថភាពរបស់វា ក្នុងការភ្ជាប់ជាមួយអុកស៊ីសែន។ | biology |
ប្រសិនបើប្រឹសនៅក្នុងសសៃវ៉ែនសំខាន់ៗមិនដំណើរការតើនឹងមានអ្វីកើតឡើង? | ប្រសិនបើប្រឺសនៅក្នុសរសៃវ៉ែនសំខាន់ៗមិន ដំណើរគឺអាចធ្វើឲ្យឈាមហូរច្រាស់ត្រឡប់ ទៅបេះដូងវិញ។ | biology |
អ្វីជាកូឡេស្តេរ៉ូល? | កូឡេស្តេរ៉ុល ជាលីពីតកើតឡើងពីបន្សំរវាងស្តេរ៉ូអ៊ីត និងអាល់កុល ហើយសំយោគដោយសារពាង្គកាយ និងបានមកពីអាហារ។ | biology |
កោសិការសាច់ដុំបេះដូងសម្បូរមីតូកុងឌ្រី។ចូរពន្យល់ពីអត្ថប្រយោជន៍របស់មីតូកុងឌ្រី? | កោសិកាសាច់ដុំបេះដូងសម្បូរមីតូកុងឌ្រី។ អត្ថប្រយោជន៍របស់មីតូកុងឌ្រី ព្រោះមីតូកុងឌ្រីផលិតថាមពលសម្រាបបេះដូងធ្វើសកម្មភាព។ | biology |
ចូរប្រៀបធៀបរបត់ឈាមសួតនិងរបត់ឈាមទូទៅ? | ប្រៀបធៀបរបត់ឈាមសួតនិងរបត់ឈាមទូទៅ៖
របត់ឈាមសួត
បន្ថែម O2 និងដកយក CO2 ពីឈាម។
ឈាមនេះចូលទៅក្នុងថតក្រោមស្តាំ។
ថតក្រោមស្តាំរុញឈាមនេះតាមសរសៃអាកទែសួតចូលទៅសួត។
របត់ឈាមទូទៅ
ចេញពីថតឆ្វេង ឈាមចូលហូរចូលថតក្រោមឆ្វេងនៃបេះដូង។
ចេញពីថតក្រោមឆ្វេង ឈាមត្រូវបានរុញចូលទៅក្នុងអាកអក។ | biology |
តើរោគស្ពឹកបណ្តាលមកពីអ្វី? | រាគស្ពឹកបណ្តាលមកពីកង្វះវីតាមីន B។ | biology |
តើស្បែកត្រួតពិនិត្យសីតុណ្ហភាពរាងកាយដូចម្តេចដែរ? | ស្បែកត្រួតពិនិត្យសិតុណ្ហភាពរាងកាយគឺ៖
ប្រសិនបើរាងកាយទទួលកម្តៅខ្លាំង សរសៃប្តូររីកធំ ឈាមហូរច្រើនក្បែរផ្ទៃស្បែកហើយបញ្ចេញកម្តៅទៅក្រៅយ៉ាងច្រើន។ ក្រពេញញើសបញ្ចេញ្ញើសច្រើន។ ញើសហួតហើយកម្តៅនៃរាងកាយធ្លាក់ចុះ។ នៅពេលរាងកាយត្រជាក់ហួតសរសៃប្តូរក្រោមស្បែកកន្រ្ទាក់រួមតូច ឈាមហូរតិច បន្ថយការបាត់បង់កម្តៅ។ ការកន្រ្ទាក់របស់សាច់ដុំផលិតកម្តៅ យ៉... | biology |
តើអង់ស៊ីមគឺជាអ្វី? ហេតុអ្វីបានជានៅក្នុងកោសិកានៃសារពាង្គមានអង់ស៊ីមច្រើនប្រភេទ? | អង់ស៊ីមគឺជាកាតាលីករគីមីជីវៈដែលជួយពន្លឿនល្បឿប្រតិកម្មគីមីជីវៈផ្សេងៗ។ បានជានៅក្នុងកោសិកានៃសារពាង្គមានអង់ស៊ីមច្រើនប្រភេទពីព្រោះនៅក្នងកោសិកានៃសារពាង្គកាយមានប្រតិកម្មច្រើនប្រភេទខុសគ្នាហើយអង់ស៊ីមមួយមានអំពើទៅលើប្រតិកម្មបានតែមួយប្រភេទប៉ុណ្ណោះ។ | biology |
ចូរប្រៀបធៀបទម្រងរបស់អេពីឌែមនិងឌែម? | ប្រៀបធៀបទម្រង់របស់អេពីឌែមនិងឌែម៖
អេពីឌែម
អេពីឌែមកើតឡើងពីស្រទាប់កោសិកាងាប់និងកោសិការស់។ ស្រទាប់ លើជាស្រទាប់កោសិកាងាប់រាងសំប៉ែតដែលត្រូវជម្រុះចោលបន្តបន្ទាប់ កោសិកាងាប់ផ្ទុកកេរ៉ាទីនដែលធ្វើឲ្យស្បែកស្ងួតក្រិនមិនជ្រាបទឹក និងការពារកោសិការស់នៃស្រទាប់ក្រោម។ កោសិការស់ចែកតាមមីតូស ដោយបង្កើតកោសិកាថ្មីៗដើម្បីជំនួសកោសិកាងាប់នៃស្រទាប់ល... | biology |
ចូរពិពណ៌នាពីនាទីរបស់ ARNt ក្នុងចលនាសំយោគប្រូតេអ៉ីន។ | ពិពណ៌នាពីនាទីរបស់ ARNt ក្នុងចលនាសំយោគប្រូតេអ៉ីន៖ ក្នុងការសំយោគប្រូតេអ៉ីន ARNt មាននាទីដឹកអាស៊ីតអាមីនេពីស៊ីតប្លាសចូលទៅក្នុងរីបូសូម និងទទួលស្គាល់កូដុងរបស់ម៉ូលេគុល ARNt ដោយអង់ទីកូដុងដើម្បីចូលរួមបកប្រែព័ត៌មានសេនេទិចទៅជាប្រូតេអ៉ីន។ | biology |
ដូចម្ដេចដែលហៅថាណឺរ៉ូន? | ដែលហៅថាណឺរ៉ូនគឺជាកោសិកាឯកទេសនៃកោសិកាប្រាសាទដែលមាននាទីបញ្ចូនព័ត៌មានទៅពាសពេញសារពាង្គកាយ។ | biology |
តើតើស្បែកមានប៉ុន្មានផ្នែក? អ្វីខ្លះ មានប៉ុន្មានផ្នែក? អ្វីខ្លះ | ស្បែកមានពីរផ្នែកសំខាន់គឹ ផ្នែកក្រៅស្តើងជាអេពីឌែម និងផ្នែកខាងក្នុងក្រាស់ជាឌែម។ | biology |
ម៉ូលេគុល AND និងប្រូតេអ៉ីនមានលក្ខណៈដូចម្ដេចអ្វីខ្លះ? | លក្ខណៈដូចគ្នារបស់ ADNនិងប្រូតេអ៉ីនគឺ៖
- ជាម៉ាក្រូម៉ូលេគុល
- ម៉ូលេគុលនីមួយៗ ជាច្រវាក់ម៉ូលេគុលតូចៗដែលជាម៉ូណូមេ
- ម៉ូលេគុលនីមួយៗមានតំណលំដាប់នុយក្លេអូទីត ឬ តំណលំដាប់អាស៊ីតអាមីនេជាក់លាក់។ | biology |
តើរេទីនគឺជាអ្វី? | រេទីនគឺជា ស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែកហើយនៅលើស្រទាប់រេទីនមានកោសិការូសនឹងពន្លឺពីរបែបគឺ កោសិកាកោន និង កោសិកាដំបូង។ | biology |
ចូរពីពណ៌នាអំពីអត្ថប្រយោជន៍របស់ពពួកស្រល់។ | សារៈប្រយោជន៍ពពួកស្រល់មានដូចជា៖
- ជាជម្រកពពួកសត្វ
- ដើមត្រូវបានគេយកទៅធ្វើជាគ្រឿងសង្ហារឹម និងផលិតជាក្រដាស
- ជាអុសសម្រាប់ដុត
- ជាឳសថសម្រាប់ព្យាបាលជម្ងឺ និងគ្រឿងក្រអូប។ | biology |
តើធាតុបង្កណាមួយនៃឈាមដែលមាននាទីដឹកនាំអុកស៊ីសែន? កាបូនឌីអុកស៊ីត? | ធាតុបង្កនៃឈាមដែលមាននាទីដឹកនាំអុកស៊ីសែនគឺអេម៉ូក្លូប៊ីនកាបូនឌីអុកស៊ីត គឺប្លាស្មា។ | biology |
តើផ្នែកណានៃគ្រាប់ភ្នែក ដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែក? | ផ្នែកដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែកគឺ ស្រទាប់រេទីនដែលមានកោសិកាពីរគឺ៖
- កោសិកាដំបង រស និងពន្លឺខ្សោយហើយចាប់យកចលនាតែមិនចាប់យមពណ៌នោះទេ។
- កោសិការាងកោន នឹងពណ៌ហើយត្រូវការពន្លឺខ្លាំង។ | biology |
ដូចម្តេចដែលហៅថា ក្រុមប្រូស្តេទិច? ចូរឲ្យឧទាហរណ៍ក្រុមប្រូស្តេទិច ឲ្យបានបី។ | ក្រុមប្រូស្តេទិច ផ្នែកមួយនៃប្រូតេអ៊ីនសាំញុំា (អេតេរ៉ូប្រូតេអ៊ីន) ដែលមិនមែនជាអាស៊ីតអាមីនេ ហើយមានតួនាទីសំខាន់ក្នុងសកម្មភាពរបស់ប្រូតេអ៊ីន។ ឧ. កាបូអ៊ីដ្រាត ជាផ្នែកមួយនៃគ្លីគូប្រួតេអ៊ីន។ លីពិត ជាផ្នែកមួយនៃលីប៉ូប្រួតេអ៊ីត។ ផូស្វាត ជាផ្នែកមួយនៃផូស្វរប្រួតេអ៊ីន។ | biology |
តើកត្តាអ្វីខ្លះធ្វើឲ្យ ប្រួតេអ៉ីនបាត់បង់គុណភាព ចូរបញ្ជាក់។ | កត្តាដែលធ្វើឲ្យប្រូតេអ៊ីន បាត់បង់គុណភាពមានៈ
- អាស៊ីត ឬបាសខ្លាំងៈ ធ្វើឲ្យកើតឬបាត់បង់អ៊ីយ៉ុងអាស៊ីតអាមីនេក្នុងច្រវាក់ប៉ូលីប៉ិបទីត និងធ្វើឲ្យសម្ព័ន្ធអ៊ីដ្រូសែនត្រូវបង្អាក់។
- អង្គធាតុរំលាយៈ បង្អាក់ការជ្រាបចួលរបស់ទឹក
- សាប៊ូៈ បង្អាក់ភាពបត់បែនរបស់ប្រូតេអ៊ីន ហើយធ្វើឲ្យរលាច្រវ៉ាក់ប៉ិបទីត
- អ៊ុយរេៈ បង្អាក់សម្ព័ន្ធអ៊ីដ្រូសែន និង... | biology |
ហេតុអ្វីបានជាសាប៊ូអាចធ្វើឲ្យច្រវាក់ប៉ូលីប៉ិបទីតរលា? | បានជាសាប៊ូអាចធ្វើឲ្យច្រវាក់ប៉ូលីប៉ិបទីតរលា ព្រោះសាប៉ូ បង្អាក់ភាពបត់បែនរបស់ប្រួតេអ៊ីនហើយធ្វើឲ្យរលាច្រវាក់ប៉ិបទីត។ | biology |
កំណត់និយមន័យនៃពាក្យ អង់ស៊ីម។ | អង់ស៊ីម ជាកាតាលីករជីវៈដែលជួយជំរុញល្បឿនប្រតិកម្មគីមីជីវៈផ្សេងៗក្នុងសារពាង្គកាយ។ | biology |
តើគេធ្វើចំណែកថ្នាក់ឈ្មោះអង់ស៊ីមរបៀបដូចម្តេច? | ធ្វើចំណែកថ្នាក់ឈ្មោះអង់ស៊ីមដោយផ្អែកលើកត្តា ២យ៉ាងគឺៈ
- លើ យថាប្រភេទនៃកាតាលីករដែលជំរុញល្បឿនប្រតិកម្ម
- លើ ឈ្មោះស៊ុបស្រ្តាតដែលបញ្ចាប់ដោយពាក្យ «អាស»។ | biology |
តើគេធ្វើចំណែកថ្នាក់អង់ស៊ីមជាប៉ុន្មានក្រុម? អ្វីខ្លះ? | គេធ្វើចំណែកថ្នាក់អង់ស៊ីមជា ៦ក្រុមធំៗគឺ អុកស៊ីដូរេដុតាស ត្រង់ស្វ៊ែរ៉ាស អ៊ីដ្រូឡាស លីយ៉ាស អ៊ីសូមេរ៉ាស និងលីហ្កាស។ | biology |
ហេតុអ្វីបានជាគេនិយាយថា អង់ស៊ីមជាប្រួតេអ៊ីនយថាប្រភេទ? | អង់ស៊ីមជាប្រួតេអ៊ីនយថាប្រភេទ ព្រោះអង់ស៊ីមនីមួយៗមានអំពើតែទៅលើស៊ុនស្រា្តតតែមួយប៉ុណ្ណោះ។ | biology |
ដូចម្តេចដែលហៅថាអ៉ីដ្រូឡាស? ចូររកឧទាហរណ៍ ឲ្យបានបី? | អ៊ីដ្រូឡាស ជាអង់ស៊ីមដែលចូលរួមក្នុងប្រតិកម្មផ្តាច់សម្ព័ន្ធគីមី ដោយការភ្ជាប់អ៊ីយ៉ុង នងិអ៊ីយ៉ុង ដែលបានមកពីម៉ូលេគុលទឹក (ប្រតិកម្មអ៊ីដ្រូលីស)។ ឧ. កាបូអ៊ីដ្រាស ប្រូតេអាស លីប៉ាស អេស្ទែរ៉ាស ផូស្ទាតាស។ | biology |
ហេតុអ្វីបានជាសីតុណ្ហភាពខ្ពស់ពេកឬទាបពេក ធ្វើឲ្យអង់ស៊ីមបាត់បង់គុណភាព? | សីតុណ្ហភាព ខ្ពស់ពេកឬទាបពេក ធ្វើឲ្យអង់ស៊ីមបាត់បង់គុណភាពព្រោះ អង់ស៊ីម ជាប្រូតេអ៊ីន។ កាលណាសីតុណ្ហភាព ខ្ពស់ពេកសម្ព័ន្ធអ៊ីដ្រូសែនត្រូវរលាធ្វើឲ្យប្រួតេអ៊ីនខូចទ្រង់ទ្រាយជាហេតុធ្វើឲ្យអង់ស៊ីមត្រូវបាត់បង់គុណភាព។ | biology |
ដូចម្តេចដែលហៅថា អង់ដូស៊ីតូស? អ៉ីចសូស៊ីតូស? | អង់ដូស៊ីតូស ជាការដឹកនាំសារធាតុចូលក្នុងកោសិកាដោយថង់ស៊ីតូប្លាស។ អ៊ិចសូស៊ីតូស ជាការដឹកនាំសារធាតុចេញពីកោសិកាដោយថង់ស៊ីតូប្លាស។ | biology |
តើអង់ស៊ីម មានលក្ខណៈសម្បត្តិអ្វីខ្លះ? | អង់ស៊ីម មានលក្ខណៈសម្បត្តិៈ
- អង់ស៊ីមទាំងអស់ ជាប្រួតេអ៊ីនមានអំពើយថាប្រភេទ
- អង់ស៊ីម មានសកម្មភាពខ្លាំងគឺ អង់ស៊ីមមួយចំនួនតូចអាចបង្កើនល្បឿននប្រតិកម្មបានមួយចំនួនធំ
- អង់ស៊ីម ប្រែប្រួលទម្រង់និងនាតីទៅតាមសីតុណ្ហភាពឥទ្ធិពល PH និងកំហាប់ស៊ុបស្ត្រាត
- អង់ស៊ីមជាកាតាលីករដែលមានប្រតិកម្មបញ្ច្រាសទៅវិញទៅមក
- អង់ស៊ីមខ្លះ ត្រូវការកូអង់ស៊ី... | biology |
ដូចម្តេចដែលហៅថាក្រពេញអង់ដូគ្រីន? ចូររៀបរាប់ឈ្មោះ ក្រពេញទំាងនោះឲ្យបាន ៤ប្រភេទ។ | ក្រពេញអង់ដូគ្រីន គឺជាក្រពេញបញ្ចេញក្នុង ដែលគ្មានបំពងនាំហើយវាបញ្ចេញអរម៉ូនឬផលិតផលរបស់វាទៅក្នុងចរន្តឈាមដោយផ្ទាល់។ ក្រពេញអង់ដូគ្រីនមមានដូចជាៈ
- ក្រពេញអ៊ីប៉ូភីស
- ក្រពេញអ៊ីបរ៉ូអ៊ីត
- ក្រពេញលើតតម្រងនោម
- ក្រពេញអ៊ីប៉ូតាឡាមុស។ | biology |
តើរេទីនជាអ្វី? | រេទីន គឺជាស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែក ហើយនៅលើស្រទាប់រេទីនមានកោសិការរួសនិងពន្លឺពីរបែបគឺកោសិកាកោន និងកោសិការដំបូង។ | biology |
ហេតុអ្វីបានជាច្រវ៉ាក់ពីរនៃកោសិការ ADN ដែលភ្ជាប់គ្នាដោយសម្ព័ន្ធអ៉ីដ្រូសែនខ្សោយជាច្រវ៉ាក់រឹងមាំ? | បានជាច្រវ៉ាក់ពីរនៃកោសិកា ADN ដែលភ្ជាប់គ្នាដោយសម្ព័ន្ធអ៊ីដ្រូសែនខ្សោយជាច្រវ៉ាក់រឹងមាំ ព្រោះម៉ូលេគុល ADN មាននុយក្លេអូទីតរាប់ម៉ឺន ទៅរាប់លានហើយនុយក្លេអូទីតច្រវ៉ាក់ម្ខាងៗភ្ជាប់ដោយគ្នាដោយសម្ព័ន្ធអ៊ីដ្រូសែន A ភ្ជាប់ T ដោយសម្ព័ន្ធពីរជាន់និង C ភ្ជាប់ G ដោយសម្ព័ន្ធបីជាន់នោះវាធ្វើឲ្យសម្ព័ន្ធអ៊ីដ្រូសែនច្រើនដែលជាហេតុផលនាំឲ្យម៉ូលេគុ... | biology |
ដូចម្តេចដែលហៅថា ដំណើរលំអងកាត់? | ដំណើរលំអងកាត់ គឺជាការផ្ទេរគ្រាប់លំងពីប្លោកលំអងនៃផ្ការុក្ខជាតិមួយទៅលើស្ទិចម៉ាត់នៃផ្ការុក្ខជាតិមួយផ្សេងទៀត។ | biology |
ដូចម្តេចដែលហៅថា ណឺរ៉ូន? | ណឺរ៉ូន គឺជាកោសិកាឯកទេស នៃកោសិកាប្រាសាទដែលមានតួនាទីបញ្ចូនព័ត៌មានទៅពាសពេញសាពាង្គកាយ។ | biology |
តើអង់ស៊ីមជាអ្វី? ហេតុអ្វីបានជានៅក្នុងកោសិកានៃសាពាង្គកាយមានអង់ស៊ីមច្រើនប្រភេទ? | អង់ស៊ីមគឺជា កាតាលីករគីមីជីវៈដែលជួយពន្លឿនល្បឿនប្រតិកម្មគីមីជីវៈផ្សេងៗ។ បានជានៅក្នុងកោសិកានៃសាពាង្គកាយមានអង់ស៊ីមច្រើនប្រភេទ ពីព្រោះនៅក្នុងកោសិកានៃសាពាង្គកាយមានប្រតិកម្មច្រើនប្រភេទខុសគ្នា ហើយអង់ស៊ីមមួយមានអំពើលើប្រតិកម្មបានតែមួយប្រភេទតែប៉ុណ្ណោះ។ | biology |
តើស្លឹករាងម្ជុលរបស់កូនីភែ មានសារៈសំខាន់អ្វីខ្លះចំពោះរុក្ខជាតិ? | ចំពោះរុក្ខជាតិស្លឹករាងម្ជុលរបស់កូនីភែមានសារៈសំខាន់ដូចជា វាអាចជួយបង្ការការបាត់បង់ទឹក និងជួយឲ្យរុក្ខជាតិបន្សាំជីវីតទៅនឹងអាកាសធាតុស្ងួត។ | biology |
ហេតុអ្វីបានជាគេនិយាយថា លំពែងជាក្រពេញអង់ដូគ្រីនផង និងអ៉ិចសូគ្រីនផង? | បានជាគេនិយាយថា លំពែងជាក្រពេញអង់ដូគ្រីនផង និងអ៊ិចសូគ្រីនផងព្រោះ៖
- ជាក្រពេញអង់ដូគ្រីន លំពែងបានបញ្ចេញអរម៉ូនទៅក្នុងចរន្តឈាមដោយផ្ទាល់ ហើយវាមានអំពើទៅលើមេតាប៉ូលីសគ្លុយកូស។
- ជាក្រពេញអ៊ិចសូគ្រី លំពែងបានបញ្ចេញរំលាយអាហារទៅក្នុងបំពង់លំពែង។ | biology |
តើបរិមណ្ឌលសរសៃប្រសាទមានអ្វីខ្លះ? | បរិមណ្ឌលសរសៃប្រសាទរួមមានៈ
- សរសៃប្រសាទលលាដ៏ក្បាល ១២គូ ដែលបែកចេញពីខួរក្បាល
- សរសៃប្រសាទឆ្អឹងខ្នង ៣១គូ ដែលបែកចេញពីខួរឆ្អឹងខ្នង។ | biology |
តើប្រូតេអ៉ីនគ្រាប់ និងប្រួតេអ៉ីនសរសៃខុសគ្នាដូចម្តេចខ្លះ? | ប្រូតេអ៊ីមគ្រាប់ ជាម៉ូលេគុលតូចៗរលាយក្នុងទឹក។ វាមាននាទីជា អង់ស៊ីម និងដឹកនាំ។ ប្រូតេអ៊ីនរសៃជាម៉ូលេគុលវែងមិនរលាយក្នុងទឹកហើយស្វិត។ | biology |
តើប្រូតេអ៉ីនមាននាទីអ្វីខ្លះ? | ប្រួតេអ៊ីនមាននាទីជា ប្រូតេអ៊ីនទម្រង់ ជាកាតាលីករ ជាអរម៉ូន ជាអ្នកការពារ ជាអ្នកធ្វើចលនា និងជាអ្នកដឹកនាំ។ | biology |
ដូចម្តេចដែលហៅថាប្រូតេអ៉ីនងាយ? ប្រូតេអ៉ីនសាំញុំា? | ប្រួតេអ៊ីនងាយ ជាប្រូតេអ៊ីនដែលកើតពីអាស៊ីតអាមីនេសុទ្ធ។ ប្រូតេអ៊ីនសាំញុំា ជាប្រួតេអ៊ីនដែលកើតពីអាស៊ីតអាមីនេ រួមជាមួយក្រុមប្រូស្តេទិច។ | biology |
ហេតុអ្វីបានជានិយាយថា តំណលំដាប់អាស៊ីតអាមីនេកំណត់ទម្រង់និងនាទីរបស់ប្រូតេអ៊ីន? | បានជាគេនិយាយថា តំណលំដាប់អាស៊ីតអាមីនេកំណត់ទម្រង់ និងនាទីរបស់ប្រូតេអ៊ីនព្រោះតំណលំដាប់អាស៊ីតអាមីនេ ក្នុងម៉ូលេគុលប្រួតេអ៊ីន ធ្វើឲ្យម៉ូលេគុលនោះមានទម្រង់ខុសៗគ្នាហើយទម្រង់នោះជាអ្នកកំណត់នាទីរបស់ប្រូតេអ៊ីន។ | biology |
តើមជ្ឈមណ្ឌល ប្រសាទមាននាទីអ្វីខ្លះ? | ក្នុងប្រព័ន្ធប្រសាទ មជ្ឈមណ្ឌលប្រសាទមាននាទីទទួល ស្តុកទុក បកស្រាយ ព័ត៌មាន និងបញ្ហាសកម្មភាពទៅគ្រប់ផ្នែកនៃសារពាង្គកាយ។ | biology |
តើអណ្តាត រួសនិងរសជាតិមូលដ្ឋានប៉ុន្មាន? អ្វីខ្លះ? ហើយមានទីតាំងនៅកន្លែងណាខ្លះ? | អណ្តាតរួសនឹងរសជាតិមូលដ្ឋាន បួនគឺ ផ្អែម ប្រៃ និង ល្វីង។
- ផ្នែកខាងចុងអណ្តាត រួសនឹងរសជាតិផ្អែម
- ផ្នែកចំហៀងសងខាងអណ្តាតពាក់កណ្តាលមុខ រួសនិងរស់ជាតិប្រៃ
- ផ្នែកចំហៀងសងខាងអណ្តាតពាក់កណ្តាលខាងក្រោយ រួសនិងរស់ជាតិជូរ
- ផ្នែកគល់អណ្តាត រួសនិងរសជាតិល្វីង។ | biology |
តើផ្នែកនៃខួរធំ មានទំនាក់ទំនង ជាមួយបញ្ញាដូចម្តេចដែរ? | ផ្នត់ជាច្រើននៃសំបកខួរធំ បង្កើនផ្ទៃសារធាតុប្រេះយ៉ាងធំធេងដែលមានទំនាក់ទំនងទៅនឹងការបង្កើនបំណិនគិត (ពាក់ព័ន្ធនឹងបញ្ញា)។ | biology |
នៅពេលធ្មួលវិញ្ញាណក្លិនត្រូវបានភ្ញោច តើមានអ្វីកើតឡើង? | នៅពេលដែលម៉ូលេគុលក្លិន ត្រូវបានស្រូបចូលទៅក្នុងរន្ធចម្រុះ តាមខ្យល់ដង្ហើមវារលាយទៅក្នុងស្រទាប់ស្លេស្មរបស់ចម្រុះ។ នៅពេលនោះ រោមញ័រនៃកោសិកាឃានវិញ្ញាណ (ធ្មួលវិញ្ញាណក្លិន) ត្រូវបានភ្ញោចដោយសារធាតុគីមីរលាយនេះ ហើយបង្កើតបានជាអាំងភ្លុចប្រសាទដែលត្រូវបានដឹកនាំទៅកាន់ខួរក្បាលតាមសរសៃប្រសាទឃានវិញ្ញាណ ដើម្បីបកស្រាយដោយមជ្ឈមណ្ឌលឃានវិញ្ញាណ។ | biology |
តើធាតុរាវ និងរោមញ័រក្នុងបំពងរាងគូថខ្យងនៃត្រចៀកក្នុងមាននាទីអ្វី? | ធាតុរាវ និងរោមញ័រក្នុងបំពង់រាងគូទខ្យងនៃត្រចៀកក្នុងមាននាទី ក្នុងការបង្កើតអាំងភ្លុចប្រសាទ។ នៅពេលធាតុរាវនៃបំពងរាងគូទខ្យងញ័រ បណ្តាលឲ្យរោមល្អិតនៃកោសិកាធ្មួលក្នុងបំពង់រាងគូទខ្យងញ័រ។ បន្ទាប់មកកោសិកាធ្មួល ប្តូរលំញ័រឲ្យ។ | biology |
ចូរសង្ខេបពីប្រភពព័ត៌មានដែលសរីរាង្គវិញ្ញាណទទួលបាន។ | គំហើញ ជាការឆ្លើយតបទៅនិងពន្លឺ។
- ល្បីអាស្រ័យនិងរលកសួរ ចំណែកតំហែរក្សាលំនឹង អាស្រ័យនិងចលនារបស់ធាតុរាវនៅក្នុងបំពងពាក់កណ្តាលរង្វង់ ក្នុងត្រចៀកក្នុង។
- បំណះទង្គិច ឆ្លើយតបទៅនិងថាមពលមេតានិច។
- រសជាតិ និងក្លិនឆ្លើយតបនិងសារធាតុគីមី។ | biology |
នៅពេល អ្នកគ្រុនផ្តាសាយ ហេតុអ្វីបានជាអ្នកពិបាកក្នុងការភ្លក់រសជាតិអាហារ? | រសជាតិអាហារទាក់ទងទៅនឹងវិញ្ញាណរសជាតិផង និងវិញ្ញាណក្លិនផង។ នៅពេលគ្រុនស្រទាប់ស្លេស្មក្នុងរន្ធចម្រុះ ក្លាយជាខាប់ដែលនាំឲ្យធ្មួលឃានវិញ្ញាណបំពេញនាទីមិនបានត្រឹមត្រូវ។ ដូចនេះពេលបរិភោគអាហារ យើងពិបាកដឹងរសជាតិណាស់។ | biology |
ចូរពន្យល់ថា តើភ្នែករបស់អ្នកចាប់យកពន្លឺដូចម្តេច? | ភ្នែកចាប់យកពន្លឺបាន ដោយសារនៅលើស្រទាប់រេទីន មានកោសិការួសនឹងពន្លឺ ពីរបែបគឺកោសិកាកោននិងកោសិកាដំបង ដែលមានផ្ទុកម៉ូលេគុលជាតិពណ៌រួសនឹងពន្លឺរ៉ូដុបស៊ីន។ ពេលពន្លឺប៉ះនិងកោសិកាទាំងពីរ វាបំបែកសម្ព័ន្ធគីមីនៅក្នុងម៉ូលេគុលរ៉ូដុបស៊ីន។ ការបំបែកសម្ព័ន្ធគីមីនេះបង្កើតឲ្យមានអាំងភ្លុចប្រសាទ ដែលធ្វើដំណើរចេញពីកោសិកាកោន ឬកោសិកាដំបង តាមសរសៃប្រសា... | biology |
ហេតុអ្វីបានជាត្រចៀកឆ្លងជំងឺ មានបញ្ហាទាក់ទងទៅនឹងតុល្យភាពថេរលំនឹង? | មេរោគបង្កជំងឺ បណ្តាលឲ្យត្រចៀកដាក់សម្ពាធទៅលើបំពង់ពាក់កណ្តាលរង្វង់ និងបណ្តាលឲ្យរោមល្អិតៗនៅលើកោសិកាធ្មួលនៅក្នុងបំពង់នេះ ឲ្យសញ្ញានៃវិញ្ញាណតុល្យភាពនៅក្នុងខួរក្បាលមិនត្រឹមត្រូវ។ | biology |
តើដង់ឌ្រីត មាននាទីអ្វី? | ដង់ឌ្រីត មាននាទីទទួលព័ត៌មាន ហើយបញ្ជូនព័ត៌មានទៅកាន់តួរកោសិកានៃណឺរ៉ូន។ | biology |
ចូរប្រៀបធៀបមជ្ឈមណ្ឌលប្រសាទ និងបរិមណ្ឌលប្រសាទ។ | លក្ខណៈដូចគ្នា មានធាតុបង្កតូចបំផុត ជាណឺរ៉ូន។
លក្ខណៈខុសគ្នា
- មជ្ឈមណ្ឌលប្រសាទ បង្កឡើងពីក្បាល និងខួរឆ្អឹងខ្នង។ វាមាននាទីទទួលព័ត៌មាន បកស្រាយនិងបញ្ជាចេញទៅបរិមណ្ឌលប្រសាទ។
- សាលាបង្រៀនបើកបរអាស៊ានសាខាផ្សារឌុយម៉ិច
- បរិមណ្ឌលប្រសាទ បង្កឡើងពីសរសៃប្រសាទលលាដ៏ក្បាល និងសរសៃប្រសាទឆ្អឹងខ្នង។ វាមាននាទីដឹកនាំព័ត៌មានចូល និងចេញពីមជ្ឈមណ្ឌលប... | biology |
ចូរប្រៀបធៀប ណឺរ៉ូនវិញ្ញាណនាំនិងណឺរ៉ូនចលករ? | លក្ខណៈដូចៈ មាននាទីក្នុងការដឹកនាំអាំងភ្លុចប្រសាទ។
លក្ខណៈខុសគ្នាៈ
ណឺរ៉ូនវិញ្ញាណនាំ
- ដឹកនាំអាំងភ្លុចប្រសាទពីធ្មួលវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទ
- តួកោសិកាស្ថិតនៅក្នុងកង់គ្លីយ៉ុងនៃសរសៃប្រសាទ
- ភាគច្រនជាណឺរ៉ូនឯកប៉ូល
ណឺរ៉ូនចលករ
- ដឹកនាំអាំងភ្លុចប្រសាទពីមជ្ឈមណ្ឌលប្រសាទទៅកាន់សរីរាង្គប្រតិកម្ម
- តួកោសិកាស្ថិតនៅក្នុងខួរក្បាលឬ ខួរ... | biology |
រេទីន ជាអ្វី? វាត្រូវបានភ្ញោចដូចម្តេច? | រេទីន ជាស្រទាប់ក្នុងបង្អស់នៃភ្នាសគ្រាប់ភ្នែក។ នៅពេលពន្លឺប៉ះទៅនិងកោសិកា ធ្មួលពន្លឺ (កោសិកាកោននិងកោសិកាដំបង) វាបង្កើតអាំងភ្លុចប្រសាទ ហើយត្រូវបានដឹកនាំទៅកាន់ខូរក្បាលតាមសរសៃប្រសាទអុបទិច។ | biology |
តើរលកសូរ មានឥទ្ធិពលលើផ្នែកផ្សេងៗនៃត្រចៀកដូចម្តេច? | ស្លឹកត្រចៀកប្រមូលផ្តុំរលកសូរ ហើយបំពងសោតវិញ្ញាណដឹកនាំរលកសូរទៅកាន់ត្រចៀកកណ្តាលដោយឆ្លងកាត់ ក្រដាសត្រចៀក។ ក្រដាសត្រចៀកញ័រ ហើយលំញ័រនេះត្រូវបានដឹកនាំឆ្លងកាត់ត្រចៀកកណ្តាលឆ្អឹងតូចៗ៣។ បន្ទាប់មកឆ្អឹងតូចទី៣ ញ័រផ្ទប់និងភ្នាសស្តើងនៃបង្អួចរាងពងក្រពើ។ លំញ័ររបស់ភ្នាសនេះធ្វើឲ្យធាតុរាវនៃបំពងរាងគូទខ្យងញ័រ ដែលបណ្តាលឲ្យរោមល្អិតៗនៃកោសិកាធ្ម... | biology |
តើវិញ្ញាណក្លិន និងរសជាតិមានទំនាក់ទំនងគ្នាដូចម្តេច? | រសជាតិអាហារទាក់ទងនឹងវិញ្ញាណរសជាតិផង និងវិញ្ញាណក្លិនផង។ ក្លិនឈ្ងុយរបស់អាហារភ្ញោចធ្មួលក្លិនហើយអាហារនៅក្នុងមាត់ភ្ញោចធ្មួលវិញ្ញាណរសជាតិ។ ដូចនេះវិញ្ញាណទាំងពីរមានទំនាក់ទំនងបំពេញគ្នាដើម្បីឲ្យអាហារមានរសជាតិឆ្ងាញ់។ | biology |
នៅក្នុងសារពាង្គកាយ ប្រព័ន្ធសរីរាង្គទាំងអស់ធ្វើការរួមគ្នា ហើយប្រព័ន្ធមួយមានឥទ្ធិពលទៅលើប្រព័ន្ធមូយទៀត។ តើប្រព័ន្ធប្រសាទ និងសរីរាង្គវិញ្ញាណធ្វើការរួមគ្នាយ៉ាងដូចម្តេច? | នៅក្នុងសរីរាង្គវិញ្ញាណទាំងអស់មានធ្មួលសម្រាប់ចាប់យករំញោចទាំងខាងក្នុង និងខាងក្រៅសារពាង្គកាយ។ ធ្មួលទំាងនេះបង្កើតឲ្យមានអាំងភ្លុចប្រសាទដែលបញ្ចូនព័ត៌មានទៅមជ្ឈមណ្ឌលប្រសាទ។ | biology |
តើត្រចៀកចាប់យករំញោចអ្វី? តើត្រចៀកមានផ្នែកអ្វីខ្លះ? តើផ្នែកណាខ្លះដែលទាក់ទងនឹងរក្សាលំនឹង? | ត្រចៀកយករំញោចល្បី ឬ ទទួលនូវសំលែង។ ត្រចៀកចែកចេញជាបីផ្នែក គឺ ត្រចៀកក្រៅកណ្ដាល និងត្រចៀកក្នុង និងខួរតូចមាននាទីក្នុងការរក្សាលំនឹង។ | biology |
ចូរបកស្រាយពីសកម្មភាព តំណបត្រឡប់អវិជ្ជមាននៃអរម៉ូន ADH។ | សកម្មភាពរបស់ ADH ទាក់ទងទៅនឹងកំហាប់ឈាម។ នៅពេលឈាមខាប់ កោសិកាប្រសាទដែលរួសទៅនឹងសម្ពាធអូស្មូស ភ្ញោចឲ្យបញ្ចេញអរម៉ូន ADH ពីផ្នែកចុងអាក់សូនក្នុងអ៊ីប៉ូភីសក្រោយទៅក្នុងចរន្តឈាម។ ADH ភ្ញោចតម្រងនោមឲ្យស្រូបទឹកពីបំពង់ប្រមូលផ្តុំ រួចបញ្ចូលទៅក្នុងឈាមវិញ។ នៅពេលនោះឈាមត្រឡប់ជារាវវិញ អរម៉ូន ADH ត្រូវបានបញ្ឈប់មិនឲ្យបញ្ចេញទៀតទេ។ | biology |
ដៃរបស់អ្នកប៉ះឆ្នាំងអុតក្តៅដោយចៃដន្យ។ បន្ទាប់មកអ្នកដកដៃចេញពីឆ្នាំងអុតយ៉ាងរហ័ស។តើសកម្មភាពបែបនេះ មានឈ្មោះថាអ្វី? តើអ្នកមានអារម្មណ៍ឈឺចាប់ឬទេ មុនពេលអ្នកដកដៃចេញពីឆ្នាំងអ៊ុត។ ចូរពណ៌នា តើមានរឿងអ្វីកើតឡើងនៅក្នុងមជ្ឈមណ្ឌលប្រសាទ ដែលធ្វើឲ្យអ្នកមានប្រតិកម្មតបរហ័សបែបនេះ? | សកម្មភាពនេះហៅថា រេផ្លិច។ មុនពេលយើងដកដៃចេញពីឆ្នាំងអ៊ុតយើងមិនមានអារម្មណ៍ឈឺចាប់ទេ។ នៅពេលដៃប៉ះឆ្នាំងអ៊ុតក្តៅ ធ្មួលវិញ្ញាណកម្តៅបង្កើតអាំងភ្លុចប្រសាទធ្វើដំណើរតាមសរសៃប្រសាទឆ្អឹងខ្នងរួចតាមខ្នែងវិញ្ញាណនាំចូលទៅផ្នែកខ្នងនៃសារធាតុប្រផេះរបស់ខួរឆ្អឹងខ្នង។ អាំងភ្លុចនេះឆ្លងកាត់ណឺរ៉ូនភ្ជាប់នៅក្នុងខួរឆ្អឺងខ្នង រួចេញតាមខ្នែងចលករពីផ្នែកពោ... | biology |
ដូចម្តេចដែលហៅថា ប៉ិបទីត? ចំណងប៉ិបទីត? | ប៉ិបទីត ជាបណ្តុំអាស៊ីតអាមីនេពីរ ឬច្រើនភ្ជាប់គ្នា។ ចំណងប៉ិបទីត ជាសម្ព័ន្ធកូវ៉ាឡង់ដែលភ្ជាប់រវាងបណ្តុំកាបុកស៊ីតរបស់អាស៊ីតអាមីនេមួយទៅនឹងបណ្តុំអាមីនរបស់អាស៊ីតអាមីនេមួយទៀត។ | biology |
ហេតុអ្វីបានជាគេនិយាយថា អាស៊ីតអាមីនេ ជាសារធាតុចំណូលទឹក? | អាស៊ីតអាមីនេ ជាសារធាតុចំណូលទឹកព្រោះវារលាយក្នុងទឹក ហើយអាចជ្រាបតាមភ្នាសកោសិកាបាន។ | biology |
ចូរពិពណ៌នាពីនាទីរបស់ ARN ក្នុងចលនាសំយោគប្រូតេអ៉ីន។ | ក្នុងការសំយោគប្រូតេអ៊ីន ARN មាននាទីដឹកនាំអាស៊ីតអាមីនេពីស៊ីតូប្លាសចូលទៅក្នុងរីបូសូននិងទទួលស្គាល់កូដុងរបស់ម៉ូលេគុល ARN ដោយអង់ទីកូដុងដើម្បីចូលរួមបកប្រែព័ត៌មានសេនេទិចទៅជាប្រូតេអ៊ីន។ | biology |
តើក្រពេញអ៊ីប៉ូភីស ចែកជាប៉ុន្មានផ្នែក? ផ្នែកនីមួយៗផលិតអរម៉ូនអ្វីខ្លះ? | អ៊ីប៉ូភីស មានពីរផ្នែក។
អ៊ីប៉ូភីសក្រោយ ស្តុក និងបញ្ចេញអរម៉ូន អង់ទីឌីអ៊ុយរេទិច និងអុកស៊ីតូស៊ីន។
អ៊ីប៉ូភីសមុខផលិតអរម៉ូន ៦ប្រភេទគឺៈ
- អរម៉ូនលូតលាស់ឬ សូម៉ាតូត្រូពីន (GH)
- អរម៉ូនប្រូឡាក់ទីន (PRL)
- អរម៉ូនមេឡាណូអ៊ីតស្ទីមុយឡង់ (MSH)
- អរម៉ូនទីរ៉េអូស្ទីមុយលីន (TSH)
- អរម៉ូនអាដ្រេណូករទីកូត្រូប (ACTH)
- អរម៉ូនកូណាដូស្ទីមុយលីន (G... | biology |
ម៉ូលេគុល ADN និងប្រូតេអ៉ីនមានលក្ខណៈដូចគ្នាអ្វីខ្លះ? | លក្ខណៈដូចគ្នាម៉ូលេគុល ADN និងប្រូតេអ៊ីនមានៈ
- ជាម៉ាក្រូម៉ូលេគុល
- ម៉ូលេគុលនីមួយៗ ជាច្រវ៉ាក់ម៉ូលេគុលតូចៗដែលជាម៉ូណូមែ
- ម៉ូលេគុលនីមួយៗ មានតំណលំដាប់នុយក្លេអូទី ឬតំណលំដាប់អាស៊ីតអាមីនេជាក់លាក់។ | biology |
ហេតុអ្វីបានជាសីតុណ្ហភាពទាបពេក ឬខ្ពស់ពេកអាចធ្វើឲ្យអង់ស៊ីមបាត់បង់គុណភាព? | បានជាសីតុណ្ហភាពទាបពេក ឬខ្ពស់ពេកអាចធ្វើឲ្យអង់ស៊ីមបាត់បង់គុណភាព ពីព្រោះតែអង់ស៊ីមគឺជាប្រូតេអ៊ីន។ កាលណាសីតុណ្ហភាពទាបពេកឬខ្ពស់ពេក ចំណងប៉ិបទីតរលាយ ហើយអ៊ីដ្រូសែនត្រូវផ្តាច់ដែលជាមូលហេតុធ្វើឲ្យទម្រង់របស់ប្រូតេអ៊ីនប្រែប្រួល គឺមិនអាចមានសកម្មភាពជាកាតាលីករបាន។ | biology |
តើអរម៉ូន LH និងអរម៉ូន FSH ផលិតដោយក្រពេញណា? ហើយមានទំនាក់ទំនងជាមួយក្រពេញភេទដូចម្តេច? ចូរពន្យល់ដោយសង្ខេប។ | អរម៉ូន LH និងអរម៉ូន FSH គឺផលិតដោយក្រពេញអ៊ីប៉ូភីសមុខ។ វាមានទំនាក់ទំនងជាមួយក្រពេញភេទដូចជាៈ
ចំពោះអូវែ ឬក្រពេញភេទញី
- អរម៉ូន LH ធ្វើឲ្យកោសិកាផូលេគុលដីក្រាបផ្ទុះបែក និងបញ្ចេញអូវុល។ ដូលេគុលផ្ទុះបែកនេះក្លាយជាអង់លឿងហើយក៏បញ្ចេញអរម៉ូនប្រូតេសេ្តរ៉ូន និងអរម៉ូនអឺស្រ្តូសែន។
- អរម៉ូន FSH ភ្ញោចកោសិកាផូរលេគុលនៃអូវុលឲ្យបញ្ចេញអរម៉ូនអឺស្រ... | biology |
ចូរពណ៌នាអំពីនាទី របស់ ARN និង ARN ក្នុងចលនាសំយោគប្រូតេអ៉ីន? | នាទីរបស់ ARN និង ARN ក្នុងចលនាសំយោគប្រូតេអ៊ីនៈ
- ARN (ARN ដឹកនាំ) មាននាទីដឹកនាំអាស៊ីតអាមីនេពីស៊ីតូប្លាសចូលទៅក្នុងរីបូសូមនិងទទួលស្គាល់កូដុងរបស់ម៉ូលេគុល ARN ដោយអង់ទីកូដុងដើម្បីចូលរួមបកប្រែព័ត៌មានសេនេទិច ឲ្យទៅជាប្រូតេអ៊ីន។
- ARN (ARN នាំសារ) មាននាទីភ្ជាប់សារជាមួយ ARN សំយោគប្រូតេអ៊ីន។ វាជារោងជាងសាងសង់ប្រូតេអ៊ីន។ | biology |
ដូចម្តេចដែលហៅថាស្ប៉រ៉ូភីត? កាម៉ែតូភីត? | ស្ប៉រ៉ូភីតជាទម្រង់នៃរុក្ខជាតិដែលផលិតស្ប៉អាប្លូអ៊ីត។ ការម៉ែតូភីតជាទម្រង់នៃរុក្ខជាតិដែលមាននាទីផលិតកាម៉ែត។ | biology |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.