question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើប្រជាជនក្រីក្រនៅសហរដ្ឋអាមេរិកភាគច្រើនជាជនជាតិមានដើមកំណើតមកពីទ្វីបណា? | ប្រជាជនក្រីក្រភាគច្រើនមានដើមកំណើតពីទ្វីប៖
- ទ្វីបអាហ្រ្វិច (ស្បែកខ្មៅ)
- ទ្វីបអឺរ៉ុប (ជនជាតិអេស្ប៉ាញ)
- ទ្វីបអាស៊ី។ | geography |
សហរដ្ឋអាមេរិកជាប្រទេសមហាអំណាចទី១ ក្នុងពិភពលោកហេតុអ្វីបានជាសហរដ្ឋអាមេរិកនៅមានប្រជាជនមួយចំនួនរស់នៅក្នុងភាពក្រីក្រនៅឡើយ? | បានជាសហរដ្ឋអាមេរិចនៅមានប្រជាជនមួយចំនួនរស់នៅក្នុងភាពក្រីក្រព្រោះ៖
- ប្រជាជនភាគតិច (ជនជាតិដើម)
- ជាប្រជាជនគ្មានការងារធ្វើ
- មានការងារមិនជាប់លាប់
- ប្រជាជនមិនបានទទួលការអប់រំ ឬអប់រំបានតិចតួច។ | geography |
នៅកម្ពុជាតើតំបន់ណាដែលមានប្រជាជនរស់នៅច្រើននិងតំបន់មានប្រជាជនរស់នៅតិចបង្កការលំបាកយ៉ាងណាខ្លះ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច? តើមានវិធានការយ៉ាងណាខ្លះដើម្បីដោះស្រាយបញ្ហានេះ? | តំបន់មានប្រជាជនរស់នៅច្រើន និងតំប្រជាជនរស់នៅតិចបង្កការលំបាកចំពោះការអភិវឌ្ឍសេដ្ឋកិច្ច៖
តំបន់ប្រជាជនរស់នៅច្រើន
- បរិស្ថាន
- ចរាចរណ៍
- សុខភាព អប់រំ
- សង្គម កង្វះលំនៅ កង្វះអាហារ
- កង្វះដីកសិកម្ម
តំបន់ប្រជាជនរស់នៅតិច
- កង្វះកម្លាំងពលកម្ម
- កង្វះធនធានមនុស្ស
- សល់ដីកសិកម្ម
- កង្វះហេដ្ឋរចនាសម្ព័ន្ធ
វិធានមការដើម្បីដោះស្រាយបញ្ហាន... | geography |
តើកត្តាអ្វីខ្លះដែលធ្វើឲ្យទម្រង់ប្រជាសាស្រ្តនេះតែងតែប្រែប្រួលខុសៗគ្នាពី សម័យកាលមួយ ទៅសម័យកាលមួយទៀត? | កត្តាដែលធ្វើឲ្យទម្រង់ប្រជាសាស្រ្តប្រែប្រួលទៅតាម៖
- សម័យកាលនីមួយៗ
- ស្ថានភាពសង្គម
- សេដ្ឋកិច្ច
- នយោបាយ
- កម្រិតអភិវឌ្ឍផ្នែកវេជ្ជសាស្រ្ត
- វប្បធម៌របស់ប្រទេស។ | geography |
នៅក្នុងការសិក្សាអំពីទម្រង់ប្រជាសាស្រ្តកម្ពុជា តើគេសិក្សាទៅលើចំណុចអ្វីខ្លះ? តើចំណុចនីមួយៗមានខ្លឹមសារយ៉ាងណាខ្លះ? | ការសិក្សាអំពីទម្រង់ប្រជាសាស្រ្តកម្ពុជាទៅលើចំណុច៖
- ដង់ស៊ីតេប្រជាជន
- អត្រាភេទ
- ទម្រង់តាមភេទនិងអាយុ
- ប្រជាជនសកម្ម និងក្រុមទន់ខ្សោយ
- ប្រជាជនទីប្រជុំ និងជនបទ
ចំណុចនីមួយៗមានខ្លឹមសារ៖
- ផលធៀបរវាងចំនួនប្រជាជន ទៅនឹងផ្ទៃដី
- ផលធៀបរវាងមនុស្សប្រុស ទៅនិងមនុស្សស្រី១០០នាក់
- សិក្សាពីទម្រង់ចាស់ និងទម្រង់ក្មេង
- អតុល្យភាពរវាងប្រជា... | geography |
ចូររៀបរាប់ពីសារៈសំខាន់នៃការអនុវត្តនយោបាយបែងចែកដីធ្លីនៅកម្ពុជា? | សារៈសំខាន់នៃការអនុវត្តគោលនយោបាយបែងចែកដីធ្លីនៅលកម្ពុជាគឹ៖
- ធ្វើឲ្យប្រជាជនទទួលបានកម្មសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ដីធ្លីិ
- ងាយស្រួលក្នុងការធ្វើអាជីវកម្មៈ ដំណាំឧស្សាហកម្ម កសិកម្ម
- រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រដោយផ្ទាល់
- ប្រើប្រាស់កម្លាំងពលកម្មដែលនៅទីនេះប្រកបដោយប្រសិទ្ធភាព
- រួមចំណែកកាត់បន្ថយវិវាទដីធ្លី
- កាត់... | geography |
ហេតុអ្វីជាគេថា វិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង? | វិស័យទេសចរណ៍ ជាឧស្សាហកម្មគ្មានផ្សែងព្រោះវិស័យនេះបង្កើការងារដល់ប្រជាជន៖
- សណ្ឋាគារ និងផ្ទះសំណាក់
- ផ្ទះសម្បែងប្រជាជនតាមមូលដ្ឋានបែបប្រពៃណី
- មធ្យោបាយដឹកជញ្ជូនធម្មតា៖ រថយន្ត កង៣ ម៉ូតូឌុប កប៉ាល់ រថភ្លើង...
- មធ្យោបាយដឹកជញ្ជូនបែបបុរាណ៖ កង រទេះគោ រទេះសេះ ដំរី
- ភោជនីយដ្ឋាន
- ការលក់ដូរវត្ថុអនុស្សាវរីយ៍
- មគ្គុទេសក៍ទេសចរ
- ជំរ... | geography |
តើយុទ្ធនាការឃោសនាផ្សព្វផ្សាយ និងចលនាប្រលបប្រឆាំងអ្វីខ្លះដែលបានជំរុញឲ្យវិស័យទេសចរណ៍កម្ពុជាមានការរីកចម្រើន? | យុទ្ធនាការឃោសនាផ្សព្វផ្សាយ និងចលនាប្រឡងប្រណាំងដែលបានជួយជំរុញឲ្យវិស័យទេសចរណ៍កម្ពុជាមានការរីកចម្រើនមាន៖
- យុទ្ធនាការឃោសនាផ្សព្វផ្សាយៈ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ»
- ចលនាប្រលងប្រណាំងៈ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ»។ | geography |
តើគេបែងចែកប្រភេទរាជធានី ខេត្ត នៅកម្ពុជាដោយផ្នែកលើអ្វីខ្លះ? មានប៉ុន្មានប្រភេទ? | គេបែងចែកប្រភេទរាជធានី ខេត្តនៅកម្ពុជាដោយផ្នែកលើ៖
សារៈសំខាន់នៃសេដ្ឋកិច្ច
ចំនួនប្រជាជនមាន៧ប្រភេទ
- ខេត្តក្រុងប្រភេទទី១
- ខេត្តរឹងមាំ
- ខេត្តក្រុងផ្សារភ្ជាប់និងកំពង់ផែ
- ខេត្តផ្សារភ្ជាប់នឹងសេដ្ឋកិច្ចព្រំដែន
- ខេត្តដែលមានកម្លាំងសេដ្ឋកិច្ចខ្សោយ
- ខេត្តដាច់ស្រយោល។ | geography |
តើមានមូលហេតុសំខាន់អ្វីខ្លះ ដែលនាំឲ្យសិស្សស្រ្តីនៅកម្ពុជាមិនអាចសម្រេចការសិក្សាដល់ទីបញ្ចប់បាន? | មូលហេតុមានដូចជា៖
- កង្វះសន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួន
- បញ្ហា្កកង្វះជីវភាព
- បន្ទុកការងារច្រើន
- ទំនៀមមទម្លាប់ប្រពៃណី
- សាលារៀនស្ថិតនៅឆ្ងាយពីផ្ទះ
- សាលារៀនមិនគ្រប់កម្រិតថ្នាក់។ | geography |
តើទារកដែលកើតនៅសម័យកម្ពុជាប្រជាធិបតេយ្យមានអាយុប៉ុន្មានហើយនៅឆ្នាំ២០០៧នេះ? តើអ្វីដែលហៅថាជម្ងឺពិសអាចម៍កុក? | ទារកដែលកើតនៅសម័យកម្ពុជានប្រជាធិបតេយ្យមានអាយុពី២៩ ទៅ៣០ឆ្នាំ។ ជម្ងឺពិសអាចម៍កុកគឺមជាជម្ងឺខ្វះជីវជាតិ (ខ្វះចំណីអាហារ)។ | geography |
តើការខ្វះទឹកស្អាត និងការខ្វះបង្គន់អនាម័យនៅតាមសាលារៀន ផ្តល់ផលប៉ះពាល់អ្វីខ្លះចំពោះសិស្ស? | ដូចជា៖
កង្វះទឹកស្អាតប៉ះពាល់
- ប៉ះពាល់សុខភាព
- ជម្ងឺរាគរូស អាសន្នរោគ
- ជម្ងឺគ្រុនចាញ់
- ជម្ងឺឆ្លងផ្សេងៗ
កង្វះបង្គន់អនាម័យ
- ប៉ះពាល់បរិស្ថាន
- ជម្ងឺឆ្លងផ្សេងៗ
- ប៉ះពាល់ដល់សុខភាព។ | geography |
តើពាក្យថាសេដ្ឋកិច្ចនិងធនធានសេដ្ឋកិច្ចមានន័យដូចម្តេច? | សេដ្ឋកិច្ចគឹជាការសិក្សាអំពីវិធីសាស្រ្ត របៀបប្រើប្រាស់ធនធាន ដើម្បីបំពេញបំណងគ្មានព្រំដែនរបស់មនុស្សដែលមានប្រព័ន្ធទាក់ទិន និងប្រព័ន្ធផលិតកម្ម (ផ្នែកសេដ្ឋកិច្ច និងឧស្សាហកម្ម) ប្រព័ន្ធបែងចែក (ផ្នែកពាណិជ្ជកម្ម) និងប្រព័ន្ធប្រើប្រាស់ទំនាក់ទំនងសេដ្ឋកិច្ច (ផ្នែកអតិថិជន គមនាគមន៍ និងដឹកជញ្ជូន)។
ធនធានសេដ្ឋកិច្ចគឹជាវត្ថុទាំងឡាយដែលប្... | geography |
អ្នកទេសចរណ៍ម្នាក់ធ្វើដំណើរ ដោយរថយន្តពីភ្នំពេញទៅសៀមរាប (អង្គរវត្ត) គាត់ធ្វើដំណើរកាត់តាមផ្លូវជាតិណាខ្លះ? គាត់ធ្វើដំណើរកាត់ខេត្តណាខ្លះទីរួមខេត្តណាខ្លះ៕ ឆ្លងកាត់ស្ទឹងនិងទន្លេណាខ្លះ? | គាត់ធ្វើថំណើរពីភ្នំពេញទៅសៀមរាប កាត់តាមផ្លូវជាតិលេខ ៦៤ និងលេខ៦។ គាត់ធ្វើដំណើរកាត់ខេត្តកណ្តាល កំពង់ចាម កំពង់ធំ សៀមរាប ឆ្លងកាត់ទីរួមខេត្ត កំពង់ធំ សៀមរាប។ឆ្លងកាត់ទន្លេសាប ស្ទឹងជនិត ស្ទឹងសែន ស្ទឹងស្ទោង ស្ទឹងជីក្រែង និងស្ទឹងសៀមរាប។ | geography |
តើជម្ងឺអេដស៍ចាប់ពីពេលចាប់ផ្តើមផ្ទុកវីរុសហ៊ឺវ វិវត្តន៍ទៅជម្ងឺអេដស៍អស់រយៈពេលប៉ុន្មានឆ្នាំ។ តើវិធានការការពារអេដស៍មានប្រសិទ្ធិភាពមានអ្វីខ្លះ? | ការវិវត្តនំ៍នេះមានរយៈពេល១០ឆ្នាំ ឬតិចជាង១០ឆ្នាំ នាពេលបច្ចុប្បន្ន។វិធានការការពារជម្ងឺអេដស៍ដ៏មានប្រសិទ្ធភាពទៅបានមានសដូចជា៖
- យល់ដឹងពីជម្ងឺអេដស៍ (រៀនពីជម្ងឺអេដស៍)
- ពិនិត្យឈាមមុនពេលរៀបការ
- គ្មានឱសថព្យាបាល
- ពីហ៊ឺវទៅអេដស៍ មានរយៈពេល១០ឆ្នាំ (ស្លាប់)
- ត្រូវប្រើស្រោមអនាម័យ
- មានគូស្នេហ៍ មួយទល់និងមួយ
- ជម្ងឺអប្រិតនាំមកនូវភាពអា... | geography |
ដូចម្តេចដែលហៅថាជម្ងឺអេដស៍? ជម្ងឺនេះមានឱសថព្យាបាលដ៏មានប្រសិទ្ធិភាពដែរឬទេ ព្រោះអ្វី? | អេដស៍ជាជម្ងឺរាតត្បាត ជាជម្ងឺកាមរោគ ឆ្លងរាលដាលពេញពិភពលោកជម្ងឺអេដស៍ជាដំណាក់ចុងក្រោយនៃការបង្ករោគដោយហ៊ឺវ។ជម្ងឺនេះពុំមានវិទ្យាសាស្រ្តណាឬមន្ទីរពិសោធន៍ប្រទេសណាមួយ រកឃើញឱសថដ៏មានប្រសិទ្ធិភាពនៅឡើយទេ គឹមានតែឱសថសម្រាប់ពន្យាពេលនៃ ការរស់ឲ្យបានយូរបន្តិចតែប៉ុណ្ណោះ។ | geography |
តើមានវិធានការយ៉ាងណាខ្លះដើម្បីជៀសផុតពីជម្ងឺគ្រុនចាញ់? | ដូចជា៖
- ដេកក្នុងមុងទាំងយប់ទាំងថ្ងៃ
- ប្រើប្រាស់ទឹកដាំពុះ និងមានអនាម័យជានិច្ច
- លេបថ្នាំការពារជម្ងឺគ្រុនចាញ់ ដូចជា គីនីន ក្លររ៉ូគីន
- កម្ចាត់សំបុកមូសដែកគោល។ | geography |
ដូចម្តេចដែលហៅថាជម្ងឺគ្រុនចាញ់? អ្នកណាជាមេចម្លង? បង្កផលវិបាកអ្វីខ្លះដល់មនុស្ស? | ជម្ងឺគ្រុនចាញ់ជាជម្ងឺដែលស្ថិតនៅក្នុងប្រទេសក្តៅ ក្នុងតំបន់ត្រូពិចតាមរយៈមូសដែកគោលខាំ ដោយបញ្ចូលប្លាស្មូដ្យូម ចូលក្នុងឈាមមនុស្ស។ មូសដែកគោលជាមេចម្លងព្រោះវាពាំនាំបា្លស្មូដ្យូម ចូលក្នុងឈាមមនុស្ស។ ផលវិបាកមានដូចជា ធ្វើឲ្យមនុស្សឈឺក្បាលក្តៅខ្លួនខ្លាំង គ្រុនយ៉ាងខ្លាំង អស់ជាតិទឹក គ្រុនញាក់អាចបណ្តាលឲ្យស្តាប់បាន។ | geography |
តើនៅកម្ពុជាចាប់ពីឆ្នាំ ១៩៩៩មក គេសង្កេតឃើញកំណើនទេសចរណ៍អន្តរជាតិជាបន្តបន្ទាប់។ ចូរបញ្ជាក់អំពីមូលហេតុនៃកំណើនទេសចរណ៍នេះ។ | នៅកម្ពុជាចាប់ពីឆ្នំា ១៩៩៩ មកគេសង្កេតឃើញកំណើនទេសចរន៍អន្តរជាតិជាបន្តបន្ទាប់ មូលហេតុនៃកំណើនទេសចរណ៍ព្រោះ៖
- ប្រទេសកម្ពុជាជាប្រទេសមានសន្តិភាព សុវត្តិភាពសង្គម នយោបាយបើកុំចំហជើងមេឃរបស់រាជរដ្ឋាភិបាល
- ទំនាក់ទំនងផ្សព្វផ្សាយវិស័យទេសចរណ៍ទៅក្នុងពិភពលោក ដើម្បីទាក់ទាញភ្ញញៀវទេសចរណ៍ពិភពលោក
- អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍យ៉ាងប្រណិ... | geography |
តើគេត្រូវធ្វើដូចម្តេចដើម្បីបង្កើនទិន្នផលស្រូវនៅកម្ពុជាដែលធានាបានទាំងផ្នែកបរិមាណ និងគុណភាព សម្រាប់ការនាំចេញទៅក្រៅប្រទេស? | ដើម្បីបង្កើនទិន្នផលស្រូវនៅកម្ពុជា ដែលធានាបានទាំងផ្នែកបរិមាណនិងគុណភាពសម្រាប់ការនាំចេញទៅក្រៅប្រទេសគេត្រូវ៖
- អនុវត្តកសិកម្មវិទ្យាសាស្រ្ត (អតិផល)
- ធ្វើការកែប្រែគុណភាពដី
- ការជ្រើសរើសពូជ
- ប្រើជីធម្មជាតិ និងជីគីមី
- ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត
- ការរៀបចំប្រព័ន្ធធារាសាស្រ្ត
- ប្រើប្រាស់គ្រឿងយន្ត
- តំហែទាំ
- ប្រពលវប្បកម... | geography |
តើប្រជាជនសកម្មមានអត្ថន័យដូចម្តេច? | ប្រជាជនសកម្ម គឹជាប្រជាជនដែលចូលរួមប្រឡូកក្នុងផលិតកម្មសង្គម ដូចជាកសិករ កម្មករ ពាណិជ្ជករ ធានាគាររិក មន្រ្តីរាជការ...។ល។
រីឯព្រះសង្ឃមនុស្សចាស់ជរា សិស្ស...។ល។មិនមែនជាប្រជាជនសកម្មទេ។ | geography |
តើរបាយប្រជាជននៅកម្ពុជាស្មើគ្នាដែរឬទេ? ព្រោះអ្វី? | របាយប្រជាជនកម្ពុជាមិនស្មើគ្នាទេ ពីតំបន់មួយទៅតំបន់មួយដូចជា៖
- តំបន់វាលរាប មានដង់ស៊ីតេប្រជាជន ២៣៥នាក់ក្នុង១គីឡូម៉ែត្រការ៉េ
- តំបន់ឆ្នេរសមុទ្រ មានដង់ស៊ីតេប្រជាជន ៤៩នាក់ក្នុង១គីឡូម៉ែត្រការ៉េ
- តំបន់ទន្លេសាប មានដង់ស៊ីតេប្រជាជន៤២នាក់ក្នុង១គីឡូម៉ែត្រការ៉េ
- តំបន់ភ្នំ និងខ្ពង់រាប មានដង់ស៊ីតេប្រជាជន ១៧នាក់ក្នុង១គីឡូម៉ែត្រការ៉េ។ | geography |
តើវិស័យទេសចរណ៍ បានផ្តល់ការងារអ្វីខ្លះដល់ប្រជាជនកម្ពុជា? | វិស័យទេសចរណ៍ផ្តល់ការងារដល់ប្រជាជនកម្ពុជាដូចជា៖
- មគ្គុទេសក័ទេសចរណ៍
- ភោជនីយដ្ឋាន
- ផ្ទះសំណាក់
- ភ្នាក់ងារទេសចរណ៍
- យន្តការ ចលនាភូមិមួយផលិតផលមួយ
- ការរៀបចំផ្ទះ សម្បែងរបស់ពលរដ្ឋនៅតាមមូលដ្ឋាន
- សេវាដឹកជញ្ជូន សាមញ្ញ រទេះគោ រទេះសេះ...
- សេវាចំណីអាហារ
- ការលក់វត្ថុអនុស្សាវរីយ៍ (សិប្បកម្ម កសិកម្ម)
- សេវាកម្មផ្សេងៗទៀត។ | geography |
តើប្រព័ន្ធផលិតស្រូវនៅកម្ពុជាមានលក្ខណៈខុសប្លែកគ្នា។ ចូររៀបរាប់។ | ប្រព័នផលិតស្រូវនៅលកម្ពុជាមានលក្ខណៈខុសប្លែកគ្នាដូចខាងក្រោម៖
- ស្រូវវស្សាត្រូវបានគេដាំនៅទូទាំងប្រទេស ចាប់ពីខែឧសភា ដល់ខែតុលាលើផ្ទអៃដីពី ៨៥% ទៅ៩០%នៃផ្ទៃដីដាំដុះ។ ទិន្នផលមធ្យម២.៥៤ តោនក្នុង១ហត្ថ (២០០៨) (នៅកម្ពុជាក៏មានដាំស្រូវចម្ការដែរ)។
- ស្រូវប្រាំងធ្វើនៅតំបន់ក្បែរមាត់បឹង ទន្លេ ស្ទឹង ព្រែក ដោយវិធីស្ទូងនិងបាចទឹកបញ្ចូលនៅរដូវ... | geography |
ចូរពន្យល់ពីភាពវិជ្ជមាន និងភាពអវិជ្ជមាននៃវិស័យទេសចរណ៍។ | វិស័យទេសចរណ៍មាន៖
ភាពវិជ្ជមាន៖
- បង្កើតឱកាសការងារ
- លើកកម្ពស់ជីវភាពប្រជាជន
- កាត់បន្ថយភាពក្រីក្រ
- កាត់បន្ថយការធ្វើចំណាក់ស្រុក
- ធ្វើឲ្យមាន កំណើនសេដ្ឋកិច្ចជាតិ (បង្កើនប្រាក់ចំណូលជាតិ)
- ផ្សព្វផ្សាយពីវប្បធម៌ជាតិលើឆាកអន្តរជាតិ
- បង្កើនសមត្ថភាពភាសាបរទេស
- ជំរុញសុវត្ថិភាព ស្ថេរភាពសង្គម
- ជំរុញឲ្យវិស័យទេសចរណ៍កាន់តែរីកចម្រើន
... | geography |
ចូររៀបរាប់ផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ | ផែនការសកម្មភាព សុវត្ថិភាពច្បាប់ចរាចរណ៍ផ្លូវគោកកមាន៖
- អប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍
- ខិតខំពង្រឹងច្បាប់ចរាចរណ៍ តាំងពីពាក់មួកសុវត្ថិភាពទាំយប់ទាំងថ្ងៃ...
- បន្តរឹតបន្តឹង ការអនុវត្តច្បាប់
- ពង្រឹងគុណភាពសាលាបង្រៀនបើកបរ
- ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត១០០%
- សវនកម្ម សុវត្ថិភាពចរាចរណ៍នៅតំបន់ ដែលមានគ្រោះថ្នាក់ញឹក... | geography |
តើកង្វះអាហាររូបត្ថម្ភ បណ្តាលមកពីក្តាអ្វីខ្លះ? | កង្វះអាហាររូបត្ថម្ភបណ្តាលមកពី៖
- ខ្វះការយល់ដឹងរបស់មាតា បិតា អាណាព្យាបាល
- កត្តាជិវភាពគ្រួសារ ជួបការលំបាក (សេដ្ឋកិច្ច ភាពក្រីក្រ)
- កង្វះសេវាសុខភាព ខ្វះទឹកស្អាត
- អាហារខ្វះសារធាតុចិញ្ចឹមសរីរាង្គ
- កង្វះអនាម័យ និងខ្វះបង្គន់អនាម័យ។ | geography |
តើអត្រាចូលរួមសកម្មភាពសេដ្ឋកិច្ចនៅតំបន់ជនបទខ្ពស់ជាងនៅទៅប្រជុំជន។ ចូរពន្យល់ពីមូលហេតុ។ | អត្រាចូលរួមសកម្មភាពសេដ្ឋកិច្ចនៅតំបន់ជនបទខ្ពស់ជាងនៅទីប្រជុំជនមូលហេតុ៖
- ការចូលរួមកម្លាំងពលកម្មក្នុងការងារស្រែចម្ការ មានកម្រិតខ្ពស់
- សមាមាត្រនៃការចូលរួមនៅតំបន់ជនបទមានអត្រាទាប។ | geography |
តើផ្លូវថ្នល់ចែកចេញជាបួនប្រភេទអ្វីខ្លះចូរពន្យល់ប្រភេទនីមួយៗ។ | ផ្លូវថ្នល់ចែកចេញជា៤ប្រភេទគឺ៖
- ផ្លូវជាតិ
- ផ្លូវខេត្ត
- ផ្លូវលំ
- ផ្លូវរុក្ខបាល
ពន្យល់់៖
- ផ្លូវជាតិ៖ ស្ថាបនានិងថែរក្សាដោយថវិកាជាតិហើយចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា
- ផ្លូវខេត្ត៖ ជាផ្លូវដែលកាត់ផ្លូវជាតិ ឬចេញពីទីប្រជុំជន ក្រុងទៅទីប្រជុំជន មួយទៀត ហើយស្ថាបនានិងថែរក្សាដោយថវិការខេត្ត
- ផ្លូវលំ៖ ជាផ្លូវតូចៗ គ្មានក្រាលថ្ម... | geography |
តើប្រទេសកម្ពុជាបានអនុវត្តន៍ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីចាប់ពីឆ្នាំ ១៩៩៣។ ចូរពន្យល់ពីអត្ថប្រយោជន៍នៃការអនុវត្តសេដ្ឋកិច្ចទីផ្សារសេរីនេះ។ | អត្ថប្រយោជន៍នៃការអនុវត្តសេដ្ឋកិច្ចទីផ្សារសេរីមាន៖
- ទំនាក់ទំនងល្អជាមួយបរទេស តាមរយៈការធ្វើពាណិជ្ជកម្មក្រៅប្រទេស
- ក្លាយជាសហគ្រាសសេរី
- មានការប្រកួតប្រជែងលើទីផ្សារ
- បង្កើតការងារដល់ប្រជាជននិងកាត់បន្ថយភាពក្រីក្រ
- បង្កើនផលិតកម្មក្នុងស្រុកនិងលំនាំចេញផលិតផលក្រៅប្រទេស
- ធ្វើឲ្យមានកំណើនសេដ្ឋកិច្ច។ | geography |
តើការបែងចែកដីធ្លីមានចំណងដ៏រឹងមាំរវាងភាពគ្មានដី និងភាពក្រីក្រ។ចូរពន្យល់ឲ្យបានក្បោះក្បាយ។ | គេបែងចែកដីធ្លីមានចំណងដ៏រឹងមាំរវាភាពគ្មានដីនិងភាពក្រីក្រអាស្រ័យលើ៖
- ប្រជាជនមានដីសង់លំនៅដ្ឋាននិងធ្វើអាជីវកម្ម
- កាត់បន្ថយវិវាទដីធ្លី
- កាត់បន្ថយបន្ទុករដ្ឋាភិបាលនិងបន្ទុកតុលាការ
- ធ្វើឲ្យមានភាពល្អប្រសើរឡើងនូវទំនាក់ទំនងថ្នាក់មូលដ្ឋាន
- កាត់បន្ថយការធ្វើចំណាក់ស្រុក។ | geography |
តើដង់ស៊ីតេប្រជាជនខ្ពស់ជាងគេ និងទាបជាងញេនៅតំបន់ណាខ្លះនៃប្រទេសព្រោះអ្វី? | តំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេ គឹរាជធានីភ្នំពេញ ៣៤៤៨ នាក់ក្នុង១គីឡូម៉ែត្រការ៉េ និងទាបជាងគេគឺតំបន់ភ្នំនិងខ្ពង់រាប ១៧នាក់ក្នុង១គីឡូម៉ែត្រការ៉េ។
តំបន់ដង់ស៊ីតេខ្ពស់ជាងគេ៖ក្រុងភ្នំពេញ ពីព្រោះ៖
- ជាមជ្ឈមណ្ឌលនយោបាយ (អំណាចនីតិបញ្ញត្តិ (សភា ព្រឹទ្ធសភា), អំណាចនីតិប្រតិបត្តិ (រាជរដ្ឋាភិបាល), អំណាចតុលាការ (តុលាការជាន់ខ្ពស់... | geography |
តើបណ្តាលគមនាគមន៍ដ៏រីកចម្រើន ជាមូលដ្ឋានក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍? ចូរពន្យល់និងលើកឧទាហរណ៍មកបញ្ជាក់ន ចំពោះវិស័យនីមួយៗនៅកម្ពុជា? | វិស័យគមនាគមន៍ កម្ពុជាមានផ្លូវថ្នល់ (ជាតិ) ផ្លូវខេត្ត ផ្លូវរុក្ខបាន ផ្លូវដែក (២ខ្សែ= ៦៥១ គម) ផ្លូវទឹក (ទន្លេមេគង្គ និងដែនសមុទ្រ ផ្លួវអាកាស (អាកាសយានដ្ឋានអន្តរជាតិពោធិចិនតុង (ភ្នំពេញ) និងខេត្តនានា)។
គមនាគមន៍រីកចម្រើន ជួយសម្រួលដល់ការដឹកជញ្ជូនភ្ញៀវទេសចរណ៍ ផលិតផលកសិកម្ម និងឧស្សាហកម្ម វត្ថុធាតុដើម ទំនិញនាំចេញនាំចូលរហ័សសំខាន់... | geography |
តើកត្តាអ្វីខ្លះដែលធ្វើឲ្យផលិតផលឧស្សាហកម្មរបស់ជប៉ុនទទួលបានជោគជ័យក្នុងការទាក់ទាញអតិថិជនក្នុងពិភពលោក? | កត្តាដែលធ្វើឲ្យផលិតផលឧស្សាហកម្ម របស់ប្រទេសជប៉ុនទទួលបានជោគជ័យក្នុងការទាក់ទាញអតិថិជនក្នុងពិភពលោកមាន៖
- ផលិតផលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ
- ឧស្សាហកម្មមានលក្ខណៈទំនើបកម្ម នៃបច្ចេកវិទ្យាថ្មីៗនិងផលិតកម្មច្រើន
- សម្បូរអ្នកជំនាញ
- ធ្វើវិនិយោគទុននៅបន្តាប្រទេសកំពុងអភិវឌ្ឍ
- ផលិតផលជប៉ុនឆ្លើយតប និងតម្រូវការពិភពលោក។ | geography |
តើប្រព័ន្ធផលិតស្រូវនៅកម្ពុជាមានលក្ខណៈខុសប្លែកគ្នា? ចូររៀបរាប់។ | ប្រព័ន្ធផលិតស្រូវនៅកម្ពុជាមានលក្ខណៈខុសគ្នាដូចខាងក្រោម៖
- ស្រូវវស្សាត្រូវបានគេដាំនៅទូទាំងប្រទេស ចាប់ពីខែឧសភា ដល់ខែតុលាលើផ្ទៃដីពី ៨៥% ទៅ៩០% (នៅកម្ពុជាក៏មានសាំស្រូវចម្ការដែរ)
- ស្រូវប្រាំងធ្វើនៅតំបន់ក្បែរមាត់បឹង ទន្លេ ស្ទឹង ព្រែក ដោយវិធីស្ទូងនិងបាចទឹកបញ្ចូលនៅពេលរដូវទឹកស្រក។ ទិន្នផលមធ្យម ៤.០៣ ក្នុង១ហិត្ថា (២០០៨)
- ស្រូវឡើង... | geography |
តើព្រះរាជាណាចក្រកម្ពុជាមានរាជធានី ខេត្តចំនួនប៉ុន្មាននៅឆ្នាំ២០១៧? | នៅក្នុងឆ្នាំ២០១៧ព្រះរាជាណាចក្រកម្ពុជាមានរាជធានី ខេត្តចំនួន២៥ (រាជធានី១ និងខេត្ត ២៤)។ | geography |
ហេតុអ្វីជាចលនាចំណាកស្រុកនៅរបបខ្មែរក្រហមដួលរលំ? | បានជាចលនាចំណាក់ស្រុកនៅរបបខ្មែរក្រហមដួលរលំ ព្រោះដោយសារកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានផ្តួលរលំរបបខ្មែរក្រហម។ ក្រោយថ្ងៃទី០៧ ខែ មករា ឆ្នាំ ១៩៧៩ របបថ្មីបានកើតឡើង គឹសាធារណៈរដ្ឋប្រជាមានិតកម្ពុជាដែលប្រជាជនមានសេរីភាពក្នុងការធ្វើដំណើរមិនមានបញ្ហាអ្វីរាំងស្ទះ ដូចកាលសម័យ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ឡើយ។ ប្រជាជនដែលបានបែកបាក់គ្នាបាន... | geography |
តើជំរឿនជាអ្វី? ហេតុអ្វីបានជារាជរដ្ឋាភិបាលចាំបាច់ធ្វើជំរឿន? | ជំរឿន គឹជាការរាប់ចំនួនមនុស្ស ប្រុស ស្រី ក្មេងចាស់ ទាំងខ្មែរទាំងបរទេស ដែលកំពុងរស់នៅលើទឹកដីកម្ពុជាតាមកាលបរិច្ឆេទកំណត់មួយ។ រាជរដ្ឋាភិបាលចាំបាច់ធ្វើជំរឿន ដើម្បីទទួលបានទិន្នន័យពីប្រជាជន ព្រោះទិន្នន័យបានពីជំរឿនមានលក្ខណៈងាយស្រួលឲ្យរាជរដ្ឋាភិបាលបានរៀបចំធ្វើផែនការអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានត្រឹមត្រូវ និងលើកស្ទួយសុខមាសភាពដល់ប្រជាព... | geography |
តើកសិកម្មនៅកម្ពុជាយើងមានលក្ខណៈបែបណា? ហើយមានសារៈសំខាន់ដូចម្តេចខ្លះចំពោះសេដ្ឋកិច្ចជាតិ? | កសិកម្មនៅកម្ពុជាយើងមានលក្ខណៈជាយថាផល។
សារៈសំខាន់ចំពោះសេដ្ឋកិច្ចជាតិគឺ៖
- ប្រជាកសិករមានការងារធ្វើ
- ផ្តល់ជាស្បៀងអាហារ
- ផ្តល់ផលិតផលបំពេញតម្រូវការក្នុងស្រុក និងនាំចេញដើម្បីប្តូរយករូបិយប័ណ្ណបរទេស។ | geography |
ហេតុអ្វីបានជាគេថា វិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង? | បានជាគេថា វិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែងព្រោះ៖
- បានរួមចំណែកកសាងសេដ្ឋកិច្ចសង្គម
- បង្កើនឱកាសការងារ
- បង្កើនប្រាក់ចំណូល
- លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន
- កាត់បន្ថយភាពក្រីក្រ
- ប្រាក់ចំណូលជំរុញផលិតផលក្នុងស្រុក
- ធ្វើឲ្យមានលំនឹងជញ្ជីងពាណិជ្ជកម្ម។ | geography |
តើជប៉ុនដោះស្រាយបញ្ហាសេដ្ឋកិច្ចយ៉ាងដូចម្តេច? | ជប៉ុនបានដោះស្រាយបញ្ហាសេដ្ឋកិច្ចដោយ៖
- រៀបចំឡើងវិញនូវឧបករណ៍ផលិតកម្ម
- ពង្រឹង និងបង្កើនការនាំចេញ
- ទីតាំងនៅក្រៅប្រទេស
- អភិវឌ្ឍន៍ទីផ្សារក្នុងស្រុក។ | geography |
តើវត្តមានកងទ័ពវៀតណាម នៅលើទឹកដីកម្ពុជា និងការដេកកងទ័ពវៀតណាម ចេញពីកម្ពុជានៅថ្ងៃខែឆ្នាំណា? មានបញ្ហាអ្វីខ្លះកើតឡើង? | វត្តមានកងទ័ពវៀតណាមនៅលើទឹកដីកម្ពុជាៈ ៧ មករា ១៩៧៩
- កងទ័ពវៀតណាមដកចេញពីទឹកដីកម្ពុជា ១ កញ្ញា ១៩៨៩
- នៅពេលកងទ័ពវៀតណាមដកចេញទៅ គេសង្កេតឃើញមានការរីកចម្រើនរវាងកងទ័ពរដ្ឋាភិបាលនិងកងទ័ពតស៊ូ។ | geography |
កិច្ចព្រមព្រៀងសន្តិភាពនាទីក្រុងប៉ារីស ប្រព្រឹត្តឡើងនៅថ្ងៃខែ ឆ្នាំណា? កិច្ចព្រមព្រៀងនេះ រៀបចំឡើងដើម្បីអ្វី? ចូរពន្យល់? | កិច្ចព្រមព្រៀងសន្តិភាពនាទីក្រុងប៉ារីស ប្រព្រឹត្តឡើងនាថ្ងៃទី២៣ ខែ តុលា ឆ្នាំ ១៩៩១
- កិច្ចព្រមព្រៀងនេះរៀបចំឡើង ដើម្បីផ្តល់លទ្ធភាពដល់ការ វិលត្រឡប់មកវិញ ដោយស្ម័គ្រចិត្ត នៃជនភៀសខ្លួនពីជំរុំដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិក្នុងប្រទេសថៃ មានការបោះឆ្នោតឆ្នាំ ១៩៩៣
- កម្មវិធីនេះរៀបចំឡើងដោយអង្គការ UNDP និងអង្គការ UNHCR ដែលជួយឧបត្... | geography |
តើចលនាបម្លាស់លំនៅឆ្នាំ ១៩៧០ និងឆ្នាំ ១៩៧៩ មានលក្ខណៈខុសគ្នាដូចម្តេច? | ឆ្នាំ ១៩៧០
- មានទំនាក់ទំនងខ្លាំងទៅហ្នឹងប្រជាជនរស់នៅជនបទ
- ជាចលនាម្ចាស់លំនៅដោយស្មគ្រចិត្ត
- ប្រជាជនផ្លាស់ទីលំនៅពីជនបទ ទៅកាន់ទីក្រុង
- ដើម្បីជ្រកកោន ស្វែងរកការងារធ្វើនិងរៀនសូត្របន្ត
ឆ្នាំ១៩៧៥
- មានទំនាក់ទំនងខ្លាំងទៅហ្នឹងប្រជាជនរស់នៅទីក្រុង
- ជាចលនាបំលាស់លំនៅដោយបង្ខំ
- ប្រជាជនផ្លាស់ទីលំនៅពីទីក្រុងទៅកាន់ជនបទដាច់ស្រយោលដើម្ប... | geography |
ហេតុអ្វីទើបគេនិយាយថា បម្លាស់ប្តូរទីលំនៅជាបាតុភូតសកល? ចូររៀបរាប់ពីមូលហេតុដែលធ្វើអោយកើតមានចលនាបម្លាស់លំនៅនៅកម្ពុជា? | បម្លាស់ប្តូរទីលំនៅជាបាតុភូតសកល ដោយសារចលនាបម្លាស់លំនៅនេះពាក់ព័ន្ធទៅនឹងវិបត្តិផ្សេងៗដែលកើតមានក្នុង និងក្រៅប្រទេសដែលបណ្តោយមកពីវិបត្តិនយោបាយសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស។
បាតុភូតនេះផ្តល់ផលប៉ះពាល់ដល់ទំហំនិងសមាសភាពនៃប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរៈ។
មូលហេតុនៃចលនាបម្លាស់លំនៅកម្ពុជាៈ
- សង្គ្រាម
- គ្រោះធម្មជាតិ (រាំងស្ងួត និងទឹកជំន... | geography |
តើប្រព័ន្ធសម្បទានព្រៃឈើមានប្រសិទ្ធិភាពប៉ុណ្ណាក្នុងការសំរេចគោលដៅ អភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយក្រីក្រ? | ប្រព័ន្ធសម្បទានព្រៃឈើមានប្រសិទ្ធិភាពប៉ុណ្ណាក្នុងការសំរេចគោលដៅអភិវឌ្ឍនជនបទ និងការកាត់បន្ថយភាពក្រីក្រៈ
- ការកើនឡើងភាពក្រីក្រនៅជនបទ ដោយសារប្រព័ន្ធព្រៃសម្បទានៈ ក្នុងវិធីសាស្រ្តនៃការគ្រប់គ្រងតាមបែបសម្បទានក្នុងពេលបច្ចុប្បន្នសម្បទានិកកាន់កាប់សិទ្ធិផ្តាច់មុខលើធនធានព្រៃឈើ។ សិទ្ធិរបស់សហគមន៍ជនបទទៅលើទ្រព្យសម្បត្តិរួម មិនត្រូវបានទទ... | geography |
តើការនេសាទតាមវាលស្រែមានសារៈសំខាន់ប៉ុណ្ណាចំពោះជីវភាពជនបទ ហើយតើវាមានផលប៉ះពាល់ អ្វីខ្លះចំពោះការអភិវឌ្ឍន៍នូវកសិកម្ម និងនេសាទ? | ប្រភេទនៃការនេសាទតាមវាលស្រែ គឺសំដៅទៅលើការប្រមូលផលត្រី និងធនធានវារីវប្បកម្មផ្សេងទៀតដូចជា ក្តាម កំពឹស និងកង្កែបដែលស្ថិតនៅក្នុងវាលស្រែ។ នៅក្នុងរដូវទឹកឡើង គេចាប់ឡើងគេចាប់ត្រីនៅពេលវាចូលទៅក្នុងតំបន់លិចទឹកដែលមាន ទាំងវាលស្រែផង។ យោងតាមតួលេខប៉ាន់ស្មាននេការនេសាទប្រចាំឆនាំ ការនេសាទតាមវាលស្រែតំណាងឲ្យប្រហែល ២០% នៃផលនេសាទត្រីទឹកសាបសរុ... | geography |
តើអ្វីខ្លះជាតួនាទីសមស្របសំរាប់សម្បទាននៅក្នុងការអភិវឌ្ឍន៍កសិកម្មផារួមនៅកម្ពុជា? តើសម្បទានដីកសិកម្មផារួមនៅកម្ពុជា? តើសម្បទានដីកសិកម្មមានប្រសិទ្ធិភាពប៉ុណ្ណាក្នុងការលើកកំពស់ជីវភាពជនបទ? | នៅក្នុងខណៈដែលប្រទេសកម្ពុជាស្វែងរកគំរូសមស្របមួយ ដើម្បីអភិវឌ្ឍន៍ផលិតកម្មដំណាំស្រូវ នោះគេអាចរៀនសូត្របានយ៉ាងច្រើនដោយដកស្រង់បទពិសោធន៍ពីប្រទេសជិតខាងរបស់ខ្លូនអំពីំទំនាក់ទំនង និងការផ្តោះប្តូរពាណិជ្ជកម្ម ក្នុងចំណោមផលិតកម្មប្រាក់ចំណេញ និងសន្តិសុខស្បៀង។ បច្ចុប្បន្ននេះ លក្ខណៈផលិតកម្មស្រូវនៅក្នុងប្រទេសកម្ពុជា ស្រដៀងគ្នាបំផុតទៅនឹងប្... | geography |
តើអ្វីទៅជាលំហជនបទ? តើកត្តាអ្វីខ្លះដែលបង្កើតរចនាសម្ព័ន្ធជនបទ? អ្វីទៅជាហេដ្ឋារចនាសម្ព័ន្ធជនបទ? | ការរៀបចំលំហជនបទ ស្រុកស្រែចំការ គឺអាស្រ័យទៅដោយកត្តាដែលរួមផ្សំឡើងបង្កើតបានជា រចនា សម្ព័ន្ធ ឬជាទំរង់របស់វា។ ដែលកត្តាទាំងនោះរួមមានៈ កត្តាធម្មជាតិដែលសំដៅទៅលើទេសភាពធម្មជាតិ ភូមិសណ្ឋាន អាកាសធាតុនិងធនធានធម្មជាតិដែលមានក្នុងតំបន់ កត្តាសង្គម (មានកត្តាប្រជាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ ប្រភេទ លំនៅដ្ឋាន ទំរងភូមិ កត្តាសេដ្ឋកិច្ចតំបន់ ក... | geography |
ចូរអ្នកបង្ហាញរូបរាងបែបនៃល្បះខ្មែរ និងផ្តល់ឧទាហរណ៍បញ្ជាក់ឲ្យបានត្រឹមត្រូវ។ | រូបរាងនៃល្បះខ្មែរ៖
១. ល្បះបញ្ជាក់មាន ៣ទម្រង់គឺៈ
- ល្បះបញ្ជាក់ស្របនឹងល្បះបញ្ជាក់មិនស្រប។ ឧទាហរណ៍ៈ ខ្ញុំទៅលេងងស្រុកកំណើត។
- ល្បះបញ្ជាក់ប្រើក្នុងល្បះកត្តុនិងល្បះកម្ម។ ឧទាហរណ៍
ៈ ឆ្កែខាំខ្ញុំ។
- ល្បះបញ្ជាក់ធម្មតា និងល្បះបញ្ជាក់សង្កត់។ ឧទាហរណ៍ៈ ខ្ញុំធ្លាប់ដាស់តឿនឯកច្រើនលើកហើយអោយខំថែសុខភាព។
២. ល្បះបញ្ជាក់ចែកចេញជា២ទម្រង់ គឺទម្... | geography |
ក្នុងសៀវភៅលោក អុក ចួន ត្រូវបានបែងចែកប្រភេទវេយ្យាករណ៍ជាមូលដ្ឋានប៉ុន្មានយ៉ាង? អ្វីខ្លះ? ចូររៀបរាប់។ | ក្នុងសៀវភៅលោក អុក ចួន ត្រូវបានបែងចែកប្រភេទវេយ្យាករណ៍ជាមូលដ្ឋាន ៤យ៉ាងគឺៈ
- ប្រភេទវេយ្យាករណ៍របស់ពាក្យ ឬថ្នាកវេយ្យាករណ៍របស់ពាក្យ
ប្រភេទវេយ្យាករណ៍របស់ពាក្យគឺជាប្រភេទដែលប្រាប់សញ្ញារួមណាមួយនោះថ្នាក់ពាក្យណាមួយដូចជាៈ នាម កិរិយា បុរស ភេទស្រ្តី អភេទ ក្នុងភាសាឥណ្ឌូអឺរ៉ុប....។
- ប្រភេទវេយ្យាករណ៍ប្រាប់ទម្រង់ផ្លាស់ប្តូររបស់ពាក្យ
ប្រ... | geography |
ចូរអ្នកបង្ហាញបញ្ញត្តិវេយ្យាករណ៍។ ក. ហេតុអ្វីបានជាអ្នកត្រូវសិក្សាវេយ្យាករណ៍? ខ. អ្វីទៅជាគោលបំណងនៃវេយ្យាករណ៍? | បង្ហាញបញ្ញត្តិវេយ្យាករណ៍ៈ
វេយ្យាករណ៍គឺជាការសំដៅនៃការបង្កើតរកឬសគលរបស់ភាសាណាមួយ។ រួមទាំងបែបផែននៃការបង្កើតពាក្យអង្គធាតុនៃការផ្សំបណ្តាធាតុសមាស ដែលលេចចេញឲ្យឃើញនូវធាតុពាក្យសព្ទ។ បើតាមលោក អុត ចូនបានពន្យល់ថាវេយ្យាករណ៍ជាផ្នែកមួយសំខាន់របស់ភាសាវិទ្យាដែលសិក្សាអំពីប្រព័ន្ធវេយ្យាករណ៍ សំនុំក្បួន សកម្មភាពរបស់បណ្តាអង្គធាតុ។ ឯកតាភាសាដែល... | geography |
ជាមូលដ្ឋានតើសម្ពន្ធល្បះខ្មែរមានទម្រង់ដូចម្តចខ្លះ? ចូរពន្យល់ និងផ្តល់ឧទាហរណ៍មកបញ្ជាក់ឲ្យបានត្រឹមត្រូវ។ | ជាមូលដ្ឋានសម្ពន្ធល្បះខ្មែរមាន៣សំខាន់គឺល្បះទោល ល្បះក្រង និងល្បះផ្សំ។
ទម្រង់ល្បះទោលៈ ល្បះទោលពេញលេញមានទម្រង់ដូចខាងក្រោមៈ
- ល= ក.ន.ប្រ + កិ + អកម្ម ឧទាហរណ៍ៈ គាត់ច្រៀងពិរោះណាស់
- ល = ក.ន.ប្រ + កិ .ចំណង + គុ.ប្រ ឧទាហរណ៍ៈ កញ្ញាជាសិល្បករឆ្នើម
- ល= ក.ន.ប្រ + កិ + សកម្ម + កមធ ឧទាហរណ៍ៈ ខ្ញុំឃើញគោផឹកទឹកត្រពាំង
- ល = ក.ន.ប្រ + កិ .... | geography |
ចូរអ្នកធ្វើការប្រៀបធៀប នាមករណ៍និងនាមការណ៍តាមលក្ខណៈវិនិច្ឆ័យរូបនិយមដោយផ្អែកលើ រូប សម្ពន្ធ និងន័យនិយម។ | ប្រៀបធៀបនាមករណ៍ និងនាមការក៏តាមលក្ខណៈវិនិច្ឆ័យរូបនិយម ដោយផ្អែកលើរូប សម្ពន្ធនិងន័យនិយម៖
- នាមករណ៍ ឬករណ៍នាមគឺជានាមដែលសម្តែងអំពីសភាព ឬសកម្មភាពរបស់អំពើ
- នាមការណ៍ឬការកនាម គឺជានាមដែលសម្តែងអំពីឬអ្នកមានសភាពលក្ខណៈបែបណាមួយ។
តាមលក្ខណៈវិនិច្ឆ័យរូបនិយមៈ
លក្ខណៈដូចគ្នារវាងនាមករណ៍និងនាមការណ៍ៈ
- មានប្រភពចេញពីពាក្យឬសដូចគ្នា ពោលគឺនាមទាំង... | geography |
តើគោលនយោបាយដីធ្លីជារួមមានអ្វីខ្លះ?ចូររៀបរាប់។ | គោលនយោបាយដីធ្លីរួមមាន រដ្ឋបាលដីធ្លី ការរៀបចំដែនដីនិងការបែងចែកដីធ្លី៖
- រដ្ឋបាលដីធ្លី៖ គឹជាប្រព័ន្ធមួយដែលអនុវត្តន៍ដោយរដ្ឋដើម្បីគ្រប់គ្រងសិទ្ធិទាំងឡាយលើដីធ្លីដែលមានជាអាទិ៍ដំណើរការកត់ត្រា និងចុះបញ្ជីសិទ្ធិស្របច្បាប់លើទ្រព្យកត់ត្រាចុះបញ្ជីផ្សព្វផ្សាយការផ្ទេរសិទ្ធិទាំងឡាយលើទ្រព្យគ្រប់គ្រងសារពើពន្ធពាក់ព័ន្ធនឹងសិទ្ធិលើទ្រព្យន... | geography |
ចូរបង្ហាញអំពីភាពខុសគ្នារវាងលិង្គរបស់នាម និងភេទនៅក្នុងភាសាខ្មែរដោយផ្តល់ឧទាហរណ៍មកបញ្ជាក់ផង។ | បង្ហាញពីភាពខុសគ្នារវាង លិង្គរបស់នាម និងភេបទនៅក្នុងភាសាខ្មែរដោយផ្តល់ឧទាហរណ៍មកបញ្ជាក់ៈ
ភេទរបស់នាមៈ
នៅក្នុងភាសាខ្មែរយើង នាមភាគច្រើនជាពាក្យអភេទ។ នាមមួយអាចជាភេទប្រុសឬស្រីបានអាស្រ័យទៅនឹងពាក្យសម្រាប់បញ្ជាក់ភេទដែលប្រើប្រាស់ជាមួយវា។ វាអាចស្គាល់ភេទរបស់នាមមួយជាភេទប្រុស ឬស្រីបានតាមរយៈពាក្យបញ្ជាក់ភេទ។ ពាក្យបញ្ជាក់ភេទទាំងនោះគឺស្រី ប... | geography |
តើខេត្តនៅតំបន់ទន្លេសាបមានចំនួនប៉ុន្មាន? ខេត្តជាប់ទន្លេសាបមានប៉ុន្មាន? | ខេត្តនៅតំបន់ទន្លេសាបមានចំនួន ៨គឺ៖ ខេត្តកំពង់ធំ, សៀមរាប, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង, បន្ទាយមានជ័យ, ឧត្តរមានជ័យ និងប៉ែលិន។
ខេត្តជាប់ទន្លេសាបមាន៖ ខេត្តកណ្តាល (ស្រុលពញាឮ), កំពង់ឆ្នាំង, ពោធិ័សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, និងរាជធានីភ្នំពេញ (ខណ្ឌឫស្សីកែវ)។ | geography |
តើរបាយប្រជាជនកម្ពុជាមិនស្មើគ្នាទេ ទៅតាមតំបន់ធំៗណាខ្លះនៅ២០០៨? | ខេត្តនៅតំបន់ទន្លេសាបមានចំនួន ៨គឺ៖ ខេត្តកំពង់ធំ, សៀមរាប, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង, បន្ទាយមានជ័យ, ឧត្តរមានជ័យ និងប៉ែលិន។
ខេត្តជាប់ទន្លេសាបមាន៖ ខេត្តកណ្តាល (ស្រុលពញាឮ), កំពង់ឆ្នាំង, ពោធិ័សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, និងរាជធានីភ្នំពេញ (ខណ្ឌឫស្សីកែវ)។ | geography |
តើប្រទេសកម្ពុជាតាំងពីសម័យអាណានិគម រហូតសព្វថ្ងៃបានធ្វើជំរឿនប្រជាជនបានប៉ុន្មានដងហើយ? | ប្រទេសកម្ពុជាតាំងពីសម័យអាណានិគមបារាំង រហូតសព្វថ្ងៃបានធ្វើជំរឿនប្រជាជនបាន ៥ដងហើយគឺនៅឆ្នាំ ១៩៣១, ១៩៦២, ១៩៩៨ និង ២០០៨ (២ ដង សម័យបារាំង ១ដង ហើយសង្គ្មមរាស្រ្តនិយម និង២ ដងនៅឆ្នាំ ១៩៧៩.២០០៧)។ | geography |
តើខេត្តណាមានប្រជាជនច្រើនជាងគេនិងតិចជាងគេនៅឆ្នាំ២០០៨? | ខេត្តមានប្រជាជនច្រើនជាងគេគឺ ខេត្តកំពង់ចាម ១៦៧ ៩៩២ នាក់
- ខេត្តមានប្រជាជនតិចជាងគេ គឺ ខេត្តកែប ៣៥ ៧៥៣ នាក់
- ខេត្តដែលមានប្រជាជនតិចៗគឺ៖ ខេត្តកែប មណ្ឌលគិរី រតនៈគិរីនិងខេត្តប៉ៃលិន។ | geography |
ចូរពន្យល់ពីភាពវិជ្ជមាន និងភាពអវិជ្ជមាននៃវិស័យទេសចរណ៍? | វិស័យទេសចរណ៍មាន៖
ភាពវិជ្ជមាន
- បង្កើតឱកាសការងារ
- លើកកម្ពស់ជីវភាពប្រជាជន
- កាត់បន្ថយភាពក្រីក្រ
- កាត់បន្ថយការធ្វើចំណាក់ស្រុក
- ធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ (បង្កើនប្រាក់ចំណូលជាតិ)
- ផ្សព្វផ្សាយពីវប្បធម៌ជាតិលើឆាកអន្តរជាតិ
- បង្កើនសមត្ថភាពភាសាបរទេស
- ជំរុញសុវត្ថិភាព ស្ថេរភាព សង្គម
- ជំរុញឲ្យវិស័យទេសចរណ៍កាន់តែរីកចម្រើន
-... | geography |
ចូររៀបរាប់ពីផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក? | ផែនការសកម្មភាព សុវត្ថិភាពច្បាប់ចរាចរណ៍ផ្លូវគោកមាន៖
- អប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍
- ខិតខំពង្រឹងច្បាប់ចរាចរណ៍ តាំងពីពាក់មួកសុវត្ថិភាពទាំងយប់ទាំងថ្ងៃ...
- បន្តរឹតបន្តឹង ការអនុវត្តច្បាប់
- ពង្រឹងគុណភាពសាលារៀនបង្រៀនបើកបរ
- ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ១០០%
- សវនកម្មសុវត្ថិភាពចរាចរណ៍នៅតំបន់ ដែលមានគ្រោះថ្នាក់... | geography |
តើកង្វះអាហាររូបត្ថម្ភ បណ្តាលមកពីកត្តាអ្វីខ្លះ? | កង្វះអាហាររូបត្ថម្ភបណ្តាលមកពី៖
- ខ្វះការយល់ដឹងរបស់មាតា បិតា អាណាព្យាបាល
- កត្តាជីវភាពគ្រួសារ ជួបការលំបាក (សេដ្ឋកិច្ច ភាពក្រីក្រ)
- កង្វះសេវាសុខភាព ខ្វះទឹកស្អាត
- អាហារខ្វះសារធាតុចិញ្ចឹមសរីរាង្គ
- កង្វះអនាម័យ និងកង្វះបង្គន់អនាម័យ។ | geography |
តើកុមារខ្វះសាធាតុចិញ្ចឹមមានលក្ខណៈដូចម្តេចខ្លះ? | កុមារខ្វះសារធាតុចឹញ្ចឹមគឹមានលក្ខណៈស្គម ស្បែកដណ្តប់ឆ្អឹង សាប់ទប់ជ្រាយ ជ្រីវជ្រួញ ចុះទម្ងន់ រាករួសញឹកញាប់។ | geography |
តើកុមារខ្វះអាហាររូបត្ថម្ភ មានន័យដូចម្តេច? | កុមារខ្វះអាហាររូបត្ថម្ភមានន័យថា មិនគ្រាន់តែបណ្តាលមកពី កង្វះចំណីអាហារប៉ុណ្ណោះទេតែក៏អាចបណ្តាលមកពី កង្វះខាតការថែទាំ សេវាសុខភាព បង្គន់អនាម័យ ការប្រើប្រាស់ទឹកស្អាតនិងកង្វះអនាម័យ។ | geography |
តាមស្ថិតិ២០០៨អត្រាមរណទារកមានប៉ុន្មាន? អត្រាកុមារអាយុ៥ឆ្នាំ? អត្រាមរណមាតា? | តាមស្ថិតិ២០០៨៖
- អត្រាមរណទារកមាន ៥៨ លើទារកទើបកើត ១០០០ (ក្រុង ៣៤% ជនបទ ៦២%)
- កុមារមានអាយុ ៥ឆ្នាំមាន៤៤% (ក្រុង២២% ជនបទ៤៨%)
- មរណភាព ៤៦១ក្នុងកំណើតទារករបស់ ១០.០០០០ក្រុង ២៨៧ ជនបទ ៤៩០។ | geography |
តើមនុស្សប្រភេទណាខ្លះដែលចាត់ទុកជាក្រុមទន់ខ្សោយ? ហេតុអ្វី? | មនុស្សដែលចាត់ទុកជាក្រុមទន់ចខ្សោយគឹស្រ្តីមេម៉ាយ និងជនពិការ ព្រោះ៖
- មិនបានចូលរួមសកម្មក្នុងវិសល័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម
- មានកម្លាំងទន់ខ្សោយ គ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការងារធ្ងន់។ | geography |
តើកត្តាសំខាន់ៗអ្វីខ្លះ ដែលធ្វើឲ្យអត្រាស្លាប់របស់កុមារខ្ពស់នៅកម្ពុជា? | កត្តាសំខាន់ៗដែលធ្វើឲ្យអត្រាស្លាប់របស់កុមារខ្ពស់នៅកម្ពុជាគឺ៖
- កង្វះអាហាររូបត្ថម្ភ
- កង្វះការថែទាំពីមាតាបិតា
- សេវាកម្មសុកភាព
- កង្វះអានាម័យ
- ការប្រើប្រាស់ទឹកមិនស្អាត
- ខ្វះបង្គន់អនាម័យ។ | geography |
ហេតុអ្វីបានជាការបរិភោគ មិនគ្រប់គ្រាន់បញ្ហាចោទ ចំពោះប្រទេសកំពុងអភិវឌ្ឍន៍? | បានជាការបរិភោគ មិនគ្រប់គ្រាន់ជាបញ្ហាចោទយ៉ាងខ្លាំង ចំពោះប្រទេសកំពុថអភិវឌ្ឍន៍ព្រោះប្រទេសនេះពឹងផ្អែកលើកម្លាំងពលកម្មឬប្រជាជន មានជំងឺទ្រុឌទ្រោមបាត់កម្លាំងពលកម្ម។ ប្រទេសនវមានប្រជាជនច្រើនលើសលុប ត្រូវការកំណើនផលិតកម្មខ្ពស់។ | geography |
អ្វីទៅជាអាហារមូលដ្ឋានសម្រាប់ប្រជាជនកម្ពុជា? | អាហារមូលដ្ឋានសម្រាប់ប្រជាជនកម្ពុជា គឺបាយដែលបានពីស្រូវ បន្លែ និងត្រីសាច់ សម្រាប់ការលូតលាស់សរីរាង្គ។ | geography |
តើវិស័យទេសចរណ៍ បានផផ្តល់ការងារអ្វីខ្លះដល់ប្រជាជនកម្ពុជា? | វិស័យទេសចរណ៍ផ្តល់ការងារដល់ប្រជាជនកម្ពុជាដូចជា៖
- មគ្គទ្ទេសក៏ទេសចរណ៍
- ភោជនីយដ្ឋាន
- ផ្ទះសំណាក់
- ភ្នាក់ងារទេសចរណ៍
- យន្តការ ចលនាភូមិមួយផលិតផលមួយ
- ការរៀបចំផ្ទះសម្បែងរបស់ពលរដ្ឋនៅតាមមូលដ្ឋាន
- សេវាដឹកជញ្ជូន សាមញ្ញ រទេះគោ រទេះសេះ...
- សេវាចំណីអាហារ
- ការលក់វត្ថុអនុស្សាវរីយ៍ (សិប្បកម្ម កសិកម្ម)
- សេវាកម្មផ្សេងៗទៀត។ | geography |
តើដូចម្តេចដែលហៅថា «វិសមភាពសំពោះសុខភាព»? | ដែលហៅថា វិសមភាពចំពោះសុខភាព គឺជាចំណីអាហារល្អ ជាមូលដ្ឋាននៃសុខភាព។ អ្នករស់នៅទីក្រុង ឬទីប្រជុំជន ទទួលទានអាហារមានកាឡូរីទាបជាងជនបទ (២១៥៣ កាឡូរីក្នុងមួយថ្ងៃ) សម្រាប់មនុស្សម្នាក់។ អ្នកជនបទ ២៣៣០ កាឡូរីក្នុងមួយថ្ងៃ រីឯអ្នកក្រជាងគេទទួលទាន២១០០ កាឡូរីក្នុងមួយថ្ងៃដូចគ្នា។ | geography |
តើចាប់ពីឆ្នាំ ១៩៩០ កម្មវិធីអភិវឌ្ឍន៍ អ.ស.ប (UNDP) បានបង្កើតសទ្ទស្សន៍ អភិវឌ្ឍន៍មនុស្ស (IHD = Index Human Development) ផ្អែកលើមូលដ្ឋាន៣គឺអ្វីខ្លះ? | ចាប់ពីឆ្នាំ ១៩៩០ កម្មវិធីអភិវឌ្ឍន៍ អ.ស.ប (UNDP) បានបង្កើតសទ្ទស្សន៍ អភិវឌ្ឍន៍មនុស្ស (IHD = Index Human Development) ផ្អែកលើមូលដ្ឋាន៣គឺ៖
- សង្ឃឹមរស់ពីកំណើត
- អក្ខរភាពមនុស្សពេញវ័យ
- និងផលិតផលក្នុងស្រុកសរុប GDP (gross Domestic Product)។ | geography |
តើពាក្យ «អភិវឌ្ឍន៍» មានន័យដូចម្តេច? | ពាក្យ «អភិវឌ្ឍន៍» មានន័យថាលទ្ធភាពអាចរស់នៅបានយូរ អង្វែងប្រកបដោយសុខភាព ទទួលការអប់រំនិងលទ្ធភាពទទួលបានធនធានចាំបាច់សម្រាប់ការរស់នៅសមរម្យ។ | geography |
តើខេត្តណាដែលស្ថិតនៅភាគអាស៊ីអាគ្នេយ៍នៃប្រទេសកម្ពុជា? | រូបភាពបំលាស់លំនៅ ដែលនាំឲ្យមានបញ្ហាដល់នគររូបនីយកម្ម គឹការបំកាស់ទីពីជនបទទៅកាន់ទីក្រុង (សម័យ លន់ នល់ ១៩៧០.១៩៧៥)។ | geography |
តើរួបភាពបំលាស់លំនៅដែលនាំឲ្យមានបញ្ហាដល់នគរូបនីយកម្មរូបភាពអ្វី? | រូបភាពបំលាស់លំនៅ ដែលនាំឲ្យមានបញ្ហាដល់នគររូបនីយកម្ម គឹការបំកាស់ទីពីជនបទទៅកាន់ទីក្រុង (សម័យ លន់ នល់ ១៩៧០.១៩៧៥)។ | geography |
តើមូលហេតុអ្វីបានជាតំបន់ខ្ពង់រាប និងតំបន់ភ្នំប្រជាជនកើនឡើងចាប់ពីដើមសតវត្សទៅ២១? | បានជាតំបន់ខ្ពង់រាប និងតំបន់ប្រជាជនលកើនឡើង ចាប់ពីដើមសតវត្សទី២១ ព្រោះដីមានជីវជាតិសម្បូរព្រៃឈើ និងសត្វព្រៃ សព្វថ្ងៃផ្លូវគមនាគមន៍ល្អ ងាយស្រួលប្រកបមុខរបរ មានផ្ទៃដីធំទូលាយងាយស្រួលធ្វើកសិកម្ម។ | geography |
តើត្រូវធ្វើដូចម្តេច ដើម្បីឲ្យប្រជាជនចូលចិត្តរស់នៅតំបន់ខ្ពង់រាប និងតំបន់ភ្នំ? | ត្រូវអភិវឌ្ឍន៍តំបន់ទាំង២ឲ្យមានភាពប្រសើរ កសាងប្រព័ន្ធធារាសាស្រ្ត និងបង្កើតហេដ្ឋារចនាសម្ព័ន្ធសង្គម (សាលារៀន, មន្ទីរពេទ្យ,សាលារៀន, វត្តអារាម,ផ្សារ,ផ្លូវថ្នល់,ស្ពាន) រួមទាំងប្រព័ន្ធអគ្គិសនី ព្រមទាំងប្រព័ន្ធទឹកស្អាត។ | geography |
ហេតុអ្វីបានជាតំបន់ទន្លេសាប និងវាលទំនាបមានមនុស្សរស់នៅច្រើនកុះករ? | បានជាតំបន់ទន្លេសាប និងវាលទំនាបមានមនុស្សរស់នៅច្រើនកុះករ ព្រោះសម្បូរដោយដីមានជីជាតិសម្បូរចំណីអាហារ ត្រីសាប បន្លែ ផ្លែឈើគ្រប់មុខ គមនាគមន៍ (ផ្លូវគោក ផ្លុវទឹក ល្អប្រសើរ ដោយស្រួលធ្វើដំណើរដឹកជញ្ជួនទំនិញមានភាពងាយស្រួល) និងធ្វើកសិកម្ម ឧស្សាហកម្ម មានលក្ខខណ្ឌល្អប្រសើរ។ | geography |
តើបណ្តាលរាជធានីខេត្ត មានដង់ស៊ីតេប្រែប្រួលពីប៉ុន្មានទៅប៉ុន្មាន? | ខ្ពស់នៅភ្នំពេញ (៤ ៥១៦ នាក់ក្នុង១គីឡូម៉ែត្រការ៉េ)។និងទាបនៅមណ្ឌលគិរី (៤ នាក់ ក្នុង១គីឡូម៉ែត្រការ៉េ។ | geography |
តើប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ប្រទេសណាដែលមានដង់ស៊ីតេខ្ពស់ជាងគេ និងទាបជាងគេ? | ប្រទេសដែលមានដង់ស៊ីតេខ្ពស់ជាងគេគឺ សឹង្ហបុរី (៧ ០៥៣ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ)។ ប្រទេសដែលមានសដង់ស៊ីតេទាបជាងគេគឺ ឡាវ (២៨ នាក់ ក្នុង១គីឡូម៉ែត្រការ៉េ។ | geography |
តើយ៉ាងដូចម្តេចដែលហៅថា ដង់ស៊ីតេប្រជាជន? កំណើតប្រឆាំឆ្នាំ? | ដែលហៅថា សង់ស៊ីតេគឹជាចំនួនប្រជាជនក្នុងផ្ទៃដី ១.គីឡូម៉ែត្រ។ (ឆ្នាំ ២០០៨ ប្រទេសកម្ពុជាមានដងស៊ីតេប្រជាជន ៧៥ ក្នុង១គីឡូម៉ែត្រ។ កំណើតប្រចាំឆ្នាំ ១.៥%។ | geography |
តើសង្ឃឹមរស់ពីកំណើត មានន័យដូចម្តេច? | សង្ឃឹមរស់ពីកំណើតមាន ន័យថា រស់បានយូរដោយផ្អែកលើ សុខភាព ផ្លូវកាយ ដែលអាចវាស់វែងបានតាមរបបអាហារ ដែលជាកត្តាសំខាន់។ | geography |
តាមឯកសាររបស់អង្គការអភិវឌ្ឍន៍ប្រជាជន នៃអង្គកានរសហប្រជាជាតិឆ្នាំ ១៩៩៧ កុមារកម្ពុជាដ៏ច្រើន បម្រើក្នុងការងារ (២៩.៣% នៅជនបទ ១១.៣%នៅទីក្រុង) និងធ្វើជាស្រ្តីពេស្យា អនីតិជន (៥៣%)។ តើអ្នកយល់យ៉ាងដូចម្តេចចំពោះបញ្ហាខាងលើនេះ? | ខ្ញុំយល់ថា.
- កុមារជាទំពាំងស្នងឬស្សី
- កុមារជាកម្លាំងប្រទេសជាតិ ទៅថ្ងៃអនាគត
- កុមារធ្វើជាស្រ្តីពេស្យា ខូចសុខភាព មិនបានចូលរៀន អនាគតជាម្តាយមិនល្អ
- កុមារបម្រើការងារសង្គម បាក់កម្លាមង មិនបានចូលរៀន នាំឲ្យខ្វះធនធានមនុស្ស
- រដ្ឋាភិបាលត្រូវមានវិធានមការទប់ស្កាត់ឲ្យខានតែបាន ព្រោះប្រឆាំងនិងសិទ្ធិកកុមារ។ | geography |
តើរូបភាពបំលាស់លំនៅនៃប្រជាជនកម្ពុជាច្រើនកើតឡើងពីណាទៅណា? | រូបភាពបំលាស់លំនៅនៃកម្ពុជាច្រើនជាងគេ គឺពីជនបទទៅជនបទ ជាពិសេសសម័យខ្មែរក្រហម។ | geography |
តើការប្រើប្រាស់អុស និងប្រភពថាមពលជីវម៉ាសឯទៀតផ្តល់ផលវិបាកយ៉ាងណាខ្លះដល់បរិស្ថាន? | ផ្តល់ផលវិបាក២យ៉ាងគឺ៖
- ការហិនហោច ការបាត់បង់ព្រៃឈើ ដែលបណ្តាលមកពីការបាត់បង់ព្រឈើ
- ការបំពុលលំនៅស្ថាន ដែលបណ្តាលមកពីការដុតជីវម៉ាស ដើម្បីចម្អិនអាហារ។ | geography |
តើបណ្តាញគមនាគមន៍កម្ពុជា មានតួនាទីជា «ក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ច»៕ ចូរពន្យល់ដិយលើកឧទាហរណ៍មកបញ្ជាក់។ | បណ្តាញគមនាគមណ៍កម្ពុជាមានតួនាទីជា «ក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ច» ដោយបណ្តាញគមនាគមន៍មាន៖
- ផ្លូវគោក៖ ផ្លូវដែក ផ្លូវជាតិ ផ្លូវលំ និងផ្លូវរុក្ខបាល
- ផ្លូវទឹក៖ មាន ស្ទឹង បឹង ព្រែក ទន្លេ និងសមុទ្រ
- ផ្លូវអាកាស៖ មានអាកាសយានដ្ឋានក្នុងស្រុក និងអាកាសយានដ្ឋានអន្តរជាតិ។
+ ក្បាលរថភ្លើងមានតួនាទី សណ្តោងទូររថភ្លើងជាច្រើនដែលស្ថិតនៅពីក្... | geography |
តើការដឹកជញ្ជូនជាសកម្មភាពមួយដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ ចូរពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់។ | ការដឹកជញ្ជូន ជាសកម្មភាពមួយដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
- ដោយសណ្ឋានដី ប្រទេសកម្ពុជា....អនុគ្រោះជាច្រើន (គ្មានរបាំងរូបមាំទាំទេ)
- រួមទាំងមានជំនួយបច្ចេកទេស និង... វត្ថុពីសហគមន៍អន្តរជាតិផងនោះគេ...មានសំណាងស្ពាន ថ្នល់ ជាច្រើនបាន...
- ម្យ៉ាងទៀតសំណង់ផ្លូវថ្នល់ ផ្លូវដែកម មានសារសំខាន់ក្នុងការដឹកជញ្ជូន...ផ... | geography |
តើផ្នែកឯកជន ជាកម្លាំងដ៏សំខាន់សម្រាប់ការវិនិយោគ និងកំណើនក្នុងប្រទេស៕ ចូរពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់។ | ផ្នែកឯកជនជាកម្លាំងដ៏មសំខាន់សម្រាប់ការវិនិយោគ និងកំណើនក្នុងប្រទេស។
ពន្យល់៖
- កម្ពុជាបានអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី
- ធ្វើកំណែទម្រង់ពីសហគ្រាសរដ្ឋឲ្យក្លាយជាកម្មសិទ្ធិឯកជន
- សេដ្ឋកិច្ចទីផ្សារសេរី នាំឲ្យអ្នករកស៊ីចូលចិត្តមករកស៊ី និងដាក់ទុនវិនិយោគនៅ....
- កាលណាផ្នែកឯកជនរឹងមាំ អាចជួយបំពេញបន្ថែមលើវិនិយោគសាធារណៈ ក្នុងវិស័យសេដ្ឋ... | geography |
ចូរពន្យល់បាតុភូត «ចំណាក់ស្រុកស្រែ» និងបាតុភូត «ចំណោលស្រុកស្រែ»។ | បាតុភូត «ចំណាក់ស្រុកស្រែ» គឺជាចលនាចំណាក់ស្រុក របស់ប្រជាជន ទៅកាន់ទីតាំងតំបន់ផ្សេងៗពិសេសទីក្រ្ងនិងទីប្រជុំជននានា។
- បញ្ហាជីវភាព
- គ្រោះធម្មជាតិ
- ស្វែងរកការងារធ្វើ
- បន្តការសិក្សា
- វិបត្តិនយោបាយ
បាតុភូត «ចំណាក់ស្រុកស្រែ» គឺជាចលនារបស់ប្រជាជនចាកចេញពីស្រុកស្រែ ទៅរកការងារជាអចិន្ត្រៃយ៍នៅទីប្រជុំជនទីក្រុង តែមិនត្រឡប់មកវិញទេ។ ... | geography |
តើព្រៃឈើជាប្រភពភោគទ្រព្យធម្មជាតិដែលកើតឡើងវិញ។ ចូរពន្យល់លដោយលើកឧទាហរណ៍មកបញ្ជាក់។ | ព្រៃឈើជាប្រភពភោគទ្រព្យធម្មជាតិកើតឡើងវិញ អាស្រ័យលើលក្ខខណ្ឌ៖
- អាកាសធាតុ៖ ប្រទេសកម្ពុជាស្ថិតនៅតំបន់ត្រូពិច ទទួលឥទ្ធិពលខ្យល់់មូលសុង មានលក្ខណៈក្តៅហើយសើមមានភ្លៀងធ្លាក់កន្លះឆ្នាំ ខ្សត់ភ្លៀងកន្លះឆ្នាំ (លក្ខខណ្ឌអាកាសធាតុមិនប្រែប្រួល) អនុគ្រោះដល់ការលូតលាស់នៃរុក្ខជាតិនិងដំណាំគ្រប់ប្រភេទ
- បើមានភារកិច្ចការពារ និងគោរពច្បាប់បានល្អន... | geography |
តើទេសចរណ៍កម្ពុជាជាទេសចរណ៍វប្បធម៌ និងធម្មជាតិ។ ចូរពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់។ | ទេសចរណ៍កម្ពុជាជាទេសចរណ៍វប្បធម៌ និងធម្មជាតិ។
ពន្យល់៖ទេសចរណ៍កម្ពុជាមានការលូតលាស់ជាលំដាប់បានប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងតំបន់ ពិសេសយើងមានប្រាង្គប្រាសាទជាច្រើន មរតកវប្បធម៌ដទៃទៀត រួមទាំងភោគទ្រព្យធម្មជាតិដ៏សម្បូរបែប។ | geography |
តើអាកាសយានដ្ឋានសំខាន់ៗនៃព្រះរាជាណាចក្រកម្ពុជាមានប៉ុន្មាន? ចូរប្រាប់ឈ្មោះនិងបង្ហាញពីសារប្រយោជន៍នៃការដឹកជញ្ជូនតាមផ្លូវអាកាស។ | អាកាសាយានដ្ឋានសំខាន់ៗនៃព្រះរាជាណាចក្រកម្ពុជាមាន៖
- អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)
- អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប
- អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ
ការដឹកជញ្ជូនតាមផ្លូវអាកាសផ្តល់សារប្រយោជន៍ដូចជា៖
- សម្រួលការធ្វើទំនាក់ទំនងបណ្តាប្រទេសនានាខាងនយោបាយសេដ្ឋកិច្ច
- សម្រួលដល់ការធ្វើទំនាក់ទំនងក្នុងស្រុក រដ្... | geography |
តើប្រទេសកម្ពុជាមានផ្លូវដែកចំនួនប៉ុន្មានខ្សែ? ចូររៀបខ្សែផ្លូវដែកដោយបញ្ជាក់ពីរាជធានី ខេត្តដែលត្រូវឆ្លងកាត់។ តើការស្តារនិងការអភិវឌ្ឍផ្លូវដែកមានសារប្រយោជន៍អ្វីខ្លះ? | ប្រទេសកម្ពុជាមានផ្លូវដែកពីរខ្សែគឺ៖
- ខ្សែទី១៖ ចេញពីភ្នំពេញទៅអូរាំងឪ កាត់ខេត្តនិងរាជធានីៈ រាជធានី ភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ មានប្រវែង ៣៨៥ គូឡូម៉ែត្រ។
- ខ្សែទី២៖ ចេញពីភ្នំពេញទៅក្រុងព្រះសីហនុកាត់ ភ្នំពេញ កណ្តាល តាកែវ កំពត កែប និងក្រុងព្រះសីហនុ ប្រវែង២៦៦គីឡូម៉ែត្រ។
ការស្តរនិងអភិវឌ... | geography |
តើកម្ពុជាជាប្រទេសមួយដែលពឺងផ្អែកលើកសិកម្មជាសំខាន់។ ចូរពពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់។ | ប្រទេសកម្ពុជាជាប្រទេសមួយដែលពឹងផ្អែកលើវិស័យកសិកម្មជាសំខាន់។ ពន្យល់កសិកម្មជាវិស័យសំខាន់ជាងគេព្រោះ៖
- ជាប្រភពផ្តល់ប្រភពស្បៀងអាហារសម្រាប់ប្រជាជនគ្រប់រូប
- ជាប្រភពផ្តល់វត្ថុធាតុដើមសម្រាប់ផ្គត់ផ្គងនិងអភិវឌ្ឍកសិកម្មក្នុងស្រុក
- ជាប្រភពចំណូលមួយសំខាន់សម្រាប់សេដ្ឋកិច្ចជាតិដែលទទួលបានពីផលិតកម្មនិងការនាំចេញ
- ជួយដោះស្រាយការងារជូនប្... | geography |
ចូរពន្យល់ប្រជាជនសកម្មលើវិស័យសេដ្ឋកិច្ច។ | ប្រជាជនសកម្មវិស័យសេដ្ឋកិច្ច គឺជាបុរស ស្រ្តីដែលធ្វើការលើវិស័យទាំងបីដែលមានអាយុចាប់ពី៧ឆ្នាំឡើងទៅ៖
- វិស័យកសិកម្ម៖ មានចំនួនច្រើនជាងគេគឺ ៧០% នៅឆ្នាំ២០០៨
- វិស័យសេវាកម្ម៖ មានចំនួនច្រើនបន្ទាប់១៩.១៦% នៅឆ្នាំ២០០៨
- វិស័យឧស្សាហកម្ម៖ មានចំនួនតិចជាងគេគឺ ៨.៥៤%នៅឆ្នាំ២០០៨តែបច្ចុប្បន្នមាននិន្នាការកើនឡើង។ | geography |
ចូរបង្ហាញថា ដូនតាយើងជំនាន់ដើមមានទេពកោសល្យខ្ពស់ លើការងារនគរូបនីយកម្ម។ | ដូនតាយើងជំនាន់មុន មានទេពកោសល្យខ្ពស់លើការងារនគរូបនីយកម្មដូចជា៖
- ខ្មែរជំនាន់ដើមរស់នៅជាក្រុម សង់ផ្ទះលើជន្ទល់ខ្ពស់ផុតពីដី
- ការកសាងទីក្រុងលង្វែក ដែលមានគុម្ពឬស្សីជាកំពែងការពារដ៏រឹងមាំ
- ខ្មែរមានកំពង់ផែសម្រាប់ការដឹកជញ្ជូន និងពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស
- ចេះគ្រប់គ្រង និងរៀបចំដែនដី បង្កើតឲ្យមានភូមិ ឃុំ ស្រុកខេត្ត ទីក្រុង រ... | geography |
តើបណ្តាញគមនាគមន៍នៅប្រទេសកម្ពុជាមានប៉ុន្មានប្រភេទអ្វីខ្លះ? | បណ្តាញគមនាគមន៍នៅកម្ពុជាមានបីប្រភេទគឺ៖
- ផ្លូវគោក (ផ្លូវថ្នល់ និងផ្លូវដែក)
- ផ្លូរទឹក
- ផ្លូវអាការ។
ការអភិវឌ្ឍន៍ផ្លូវថ្នល់គឹកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនពីព្រោះវិស័យនេះបានជួយអភិវឌ្ឍន៍ វិស័យផ្សេងៗ ទៀតដូចជា៖
- កសិកម្ម ដឹកជញ្ជូនកសិផល
- ឧស្សាហកម្ម ដឹកជញ្ជូន វត្ថុធាតុដើម និងផលិតផលសម្រេច
- ពាណិជ្ជកម្ម បម្រើឲ្យការនាំចេញនាំចូល... | geography |
ចូររៀបរាប់អំពីទីផ្សារសំខាន់ៗរបស់កម្ពុជា។ តើទីផ្សារណាដែលមានបរិមាណ ទឹកប្រាក់ច្រើនជាងគេ ហេតុអ្វី? | ទីផ្សារសំខាន់ៗរបស់កម្ពុជា៖
- ទ្វីបអាមេរិច
- សហគមន៍អឺរ៉ុប
- ទ្វីបអាហ្រ្វិក
- ទ្វីបអាស៊ី និងអូសេអានី
- សាធារណៈរដ្ឋនិងសង្គមនិយមវៀតណាម
ទីផ្សារកម្ពុជាមានទឺកប្រាក់ច្រើនជាងសហរដ្ឋអាមេរិកព្រោះ៖
- ការអនុគ្រោះពន្ធនាំចូល
- កម្ពុជាជាសមាជិក WTO។ | geography |
តើកំណើននគរូបនីយកម្មមានកម្រិតខ្ពស់នៅកម្ពុជា។ ចូររៀបរាប់ពីកត្តាដែលនាំឲ្យមានកំណើននេះ? | កំណើននគរូបនីយកម្មមានកម្រិតខ្ពស់នៅកម្ពុជាមកពីកត្តា៖
- កំណើនប្រជាជនមានកម្រិតខ្ពស់
- ប្រជាជនជនបទផ្លាស់ទីចូលក្នុងទីក្រុងដើម្បីរកការងារធ្វើ
- ការកើនឡើងនៃតម្រូវការ សេវា សាធារណៈ
- ការររៀបចំទីក្រុង តាមស្តងដារ អន្តរជាតិ
- មានស្ថេរភាព នយោបាយ សន្តិសុខសង្គម
- គោលនយោបាយ ការរៀបចំទីក្រុង
- គោលនយោបាយដីធ្លី៕ | geography |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.