question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
ចូរបង្ហាញអំពីភាពខុសគ្នារវាងលិង្គរបស់នាម និងភេទនៅក្នុងភាសាខ្មែរដោយផ្តល់ឧទាហរណ៍មកបញ្ជាក់ផង។ | បង្ហាញពីភាពខុសគ្នារវាង លិង្គរបស់នាម និងភេបទនៅក្នុងភាសាខ្មែរដោយផ្តល់ឧទាហរណ៍មកបញ្ជាក់ៈ
ភេទរបស់នាមៈ
នៅក្នុងភាសាខ្មែរយើង នាមភាគច្រើនជាពាក្យអភេទ។ នាមមួយអាចជាភេទប្រុសឬស្រីបានអាស្រ័យទៅនឹងពាក្យសម្រាប់បញ្ជាក់ភេទដែលប្រើប្រាស់ជាមួយវា។ វាអាចស្គាល់ភេទរបស់នាមមួយជាភេទប្រុស ឬស្រីបានតាមរយៈពាក្យបញ្ជាក់ភេទ។ ពាក្យបញ្ជាក់ភេទទាំងនោះគឺស្រី ប... | geography |
តើអាកាសយានដ្ឋានសំខាន់ៗនៃព្រះរាជាណាចក្រកម្ពុជាមានប៉ុន្មាន? ចូរប្រាប់ឈ្មោះនិងបង្ហាញពីសារប្រយោជន៍នៃការដឹកជញ្ជូនតាមផ្លូវអាកាស។ | អាកាសាយានដ្ឋានសំខាន់ៗនៃព្រះរាជាណាចក្រកម្ពុជាមាន៖
- អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)
- អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប
- អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ
ការដឹកជញ្ជូនតាមផ្លូវអាកាសផ្តល់សារប្រយោជន៍ដូចជា៖
- សម្រួលការធ្វើទំនាក់ទំនងបណ្តាប្រទេសនានាខាងនយោបាយសេដ្ឋកិច្ច
- សម្រួលដល់ការធ្វើទំនាក់ទំនងក្នុងស្រុក រដ្... | geography |
តើទេសចរណ៍កម្ពុជាជាទេសចរណ៍វប្បធម៌ និងធម្មជាតិ។ ចូរពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់។ | ទេសចរណ៍កម្ពុជាជាទេសចរណ៍វប្បធម៌ និងធម្មជាតិ។
ពន្យល់៖ទេសចរណ៍កម្ពុជាមានការលូតលាស់ជាលំដាប់បានប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងតំបន់ ពិសេសយើងមានប្រាង្គប្រាសាទជាច្រើន មរតកវប្បធម៌ដទៃទៀត រួមទាំងភោគទ្រព្យធម្មជាតិដ៏សម្បូរបែប។
ឧទាហរណ៍ផ្នែកវប្បធម៌៖
- ប្រាសាទអង្គរវត្ត
- ប្រាសាទព្រះវិហារ
- ប្រាសាទសំបូរព្រៃគុក
- សារមន្... | geography |
តើព្រៃឈើជាប្រភពភោគទ្រព្យធម្មជាតិដែលកើតឡើងវិញ។ ចូរពន្យល់លដោយលើកឧទាហរណ៍មកបញ្ជាក់។ | ព្រៃឈើជាប្រភពភោគទ្រព្យធម្មជាតិកើតឡើងវិញ អាស្រ័យលើលក្ខខណ្ឌ៖
- អាកាសធាតុ៖ ប្រទេសកម្ពុជាស្ថិតនៅតំបន់ត្រូពិច ទទួលឥទ្ធិពលខ្យល់់មូលសុង មានលក្ខណៈក្តៅហើយសើមមានភ្លៀងធ្លាក់កន្លះឆ្នាំ ខ្សត់ភ្លៀងកន្លះឆ្នាំ (លក្ខខណ្ឌអាកាសធាតុមិនប្រែប្រួល) អនុគ្រោះដល់ការលូតលាស់នៃរុក្ខជាតិនិងដំណាំគ្រប់ប្រភេទ
- បើមានភារកិច្ចការពារ និងគោរពច្បាប់បានល្អន... | geography |
ចូររៀបរាប់ពីភោគទ្រព្យទេសចរណ៍ប្រវត្តិសាស្រ្ត និងវប្បធម៌របស់កម្ពុជា។ | រៀបរាប់ពីភោគទ្រព្យលទេសចរណ៍ប្រវត្តិសាស្រ្ត និងវប្បធម៌មាន៖
- ប្រាសាទបុរាណនានា៖ អង្គរវត្ត បន្ទាយស្រី បាយ័ន ព្រះវិហារ សំបូរព្រៃគុក...
- សារមន្ទីរជាតិ៖ ព្រះបរមរាជវាំង ជើងឯក ទួលស្លែង វត្តភ្នំ...
- មហោស្រព៖ របាំបុរាណ ល្ខោនបាសាក់ យីកេ ស្បែកធំ ស្បែកតូច...
- វត្តអារាម ព្រះពុទ្ធសាសនា...
- សិប្បកម្ម៖ ចម្លាក់ឈើ ថ្ម ស្បែក...
- តម្បា... | geography |
ចូររាប់ឈ្មោះរាជធានី និងខេត្តរបស់ប្រទេសកម្ពុជាមានប៉ុន្មានអ្វីខ្លះ? | រាជធានីមាន១ គឹរាជធានីភ្នំពេញ។ ខេត្តមានចំនួន ២៣ គឺ ខេត្តកណ្តាល កំពង់ចាម ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កំពត កោះកុង កំពង់ធំ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ ស្ទឹងត្រែង ក្រចេះ រតនៈគិរិ មណ្ឌលគិរី ប៉ៃលិន ព្រះសីហនុ និងខេត្តកែប។ | geography |
តើក្នុងពេលបច្ចុប្បន្នប្រទេសកម្ពុជាមានខេត្តចំនួនប៉ុន្មាន? តើខេត្តណាខ្លះដែលមានក្រុងពីរ? ក្រុងនោះឈ្មោះអ្វីខ្លះ? | ក្នុងពេលបច្ចប្បន្នប្រទេសកម្ពុជាមានខេត្តចំនួន២៣ ខេត្ត។ ខេត្តដែលមានក្រុងពីរគឹៈ
- ខេត្តកំពង់ចាម មានក្រុងកំពង់ចាម និង ក្រុងសួង
- ខេត្តបន្ទាយមានជ័យ មានក្រុងសិរីសោភ័ណ្ឌនិងក្រុងប៉ោយប៉ែត
- ខេត្តស្វាយរៀងមានក្រុងស្វាយរៀង និងក្រុងបាវិត។ | geography |
ចូរនិយាយអំពីសក្តានុពលផ្នែកទេសចរណ៍នៅកម្ពុជា? | សក្តានុពលផ្នែកទេសចរណ៍នៅកម្ពុជាយើងមានដូចជា៖
- ប្រទេសយើងសំបូរភោគទ្រព្យទេសចរណ៍ធម្មជាតិ វប្បធម៌ប្រវត្តិសាស្រ្ត និងកែច្នៃ
- ប្រជាជនមានភាពរួសរាយ រាក់ទាក់
- មានសណ្ឋាគារ ផ្ទះសំណាក់ ភោជនិយដ្ឋាន កន្លែងកម្សាន្ត ទីលានកូនគោល និងសេវាដឹកជញ្ជូន សម្រាប់បំពេញតម្រូវការអ្នកទេសចរណ៍...
- មានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន... | geography |
តើសក្តានុពលផ្នែកកសិកម្មនៅកម្ពុជា មានយ៉ាងដូចម្តេចខ្លះ? | សក្តានុពលផ្នែកកសិកម្មនៅកម្ពុជា មានដូចជា៖
- ជាតំបន់ដែលអនុគ្រោះដល់ការងារស្រែចម្ការ ផ្ទៃដីមានជីជាតិ សម្បូរត្រី និងការចិញ្ចឹមសត្វ
- ជាតំបន់ដែលអាចបញ្ចូលទឹកដែលអាចទាក់ទាញការធ្វើការវិនិយោគ និងអាចបន្សល់ផលសម្រាប់កែច្នៃនិងនាំចេញ
- ការយល់ដឹងរបស់ប្រជាកសិករយើងលើការធ្វើជម្រើសពូជការប្រើប្រាស់ជី បច្ចេកទេសដាំដុះ ការការពារ និងការថែទាំ...... | geography |
តើប៉ូលកំណើន (ប៉ូលសេដ្ឋកិច្ច) សំខាន់ៗមាននៅខេត្តណាខ្លះ? | ប៉ូលកំណើន (ប៉ូលសេដ្ឋកិច្ច) សំខាន់ៗមាននៅតាមខេត្តដួចជា៖
- រាជធានីភ្នំពេញជាប៉ូលទី១
- ខេត្តព្រះសីហនុជាប៉ូលទី២
- ខេត្តសៀមរាបជាប៉ូលទី៣។ | geography |
តើប្រទេសកម្ពុជាអាចមានសក្តានុពលសេដ្ឋកិច្ច លើផ្នែកអ្វីខ្លះ? | ប្រទេសកម្ពុជាអាចមានសក្តានុភាពសេដ្ឋកិច្ចលើផ្នែក៖
- សក្តានុពលផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម
- សក្តានុពលផ្នែកកសិកម្ម
- សក្តានុពលផ្នែកទេសចរណ៍
- សារៈសំខាន់ផ្នែកការដឹកជញ្ជូន (សក្តានុភាពផ្នែកគមនាគមន៍)។ | geography |
តើគេអាចរៀបចំឋានានុក្រមខេត្តក្រុងនៅកម្ពុជាជាប៉ុន្មានប្រភេទ អ្វីខ្លះ? | គេរៀបចំឋានានុក្រមខេត្តក្រុងនៅកម្ពុជា ៧ប្រភេទដាច់ដោយឡែកពីគ្នាមានដូចជា៖
- ខេត្ត. ក្រុងប្រភេទទី១៖ ខេត្តក្រុងទាំងឡាយណាដែលមានសេដ្ឋកិច្ចរឹងមាំ និងមានចំនួនប្រជាជនច្រើនជាងគេមានដូចជា៖ កំពងចាម ក្រុងភ្នុំពេញ ព្រោះមានសេដ្ឋកិច្ចរឹងមាំ ជាមជ្ឈមណ្ឌលទាក់ទាញខ្ពស់ខាងសេដ្ឋកិច្ច (វិនិយោគទុនជាតិ និងអន្តរជាតិ)
- ខេត្តរឹងមាំ៖ ខេត្តទាំងឡាយណាដែ... | geography |
តើទីក្រុងនិងខេត្តមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច? | ទីក្រុង និងខេត្តមានទំនាក់ទំនងទៅវិញទៅមកគឺ៖
- ទីក្រុងបម្រើឲ្យខេត្តដោយផ្តល់មុខទំនិញគ្រប់បែបយ៉ាង ពិសេសផលិតផលឧស្សាហកម្ម និងសេវាកម្ម
- ខេត្តបម្រើឲ្យទីក្រុងដោយផ្តល់ផលិតផលកសិកម្មសំខាន់ជាច្រើន (ដើមនៅឯស្រែផ្លែនៅឯក្រុង)។ | geography |
អ្វីទៅជា សេដ្ឋកិច្ចតំបន់? | សេដ្ឋកិច្ចតំបន់ គឹជាសកម្មភាពផលិតកម្មនិងសេវាកម្មនានាដែលកើតមានដោយផ្ទាល់នៅតាមតំបន់នីមួយៗ។ | geography |
តើក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានផែនការដូចម្តេចទៅលើនគររូបនីយកម្មនៅកម្ពុជានាពេលអនាគត? | ក្រសួងរៀបចំដែនដី នគរូបនីកយកម្ម និងសំណង់ និងដឹកនាំការរៀបចំផែនការប្រើប្រាស់ដីធ្លូជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈដំណាក់ការនានារូមមាន ការពិគ្រោះយោបល់ ជាមួយអ្នកពាក់ព័ន្ធ ការប្រមូលទិន្នន័យមូលដ្ឋានពីរូបថតពីលើអាកាសនិងរូវភាពពីផ្កាយរណប ដោយធ្វើការងារនៅការដ្ឋានផ្ទាល់ ធ្វើការវាស់វែងនិងធ្វើការប៉ាន់ប្រមាណសង្គមជាតិសេដ្ឋកិច្ចប្រជាសាស្រ្ត ... | geography |
ដូចម្តេចហៅថា កន្សោមមានធ្នាក់? តើកន្សោមមានធ្នាប់មានតួនាទីអ្វីខ្លះ នៅក្នុងល្បះ? ចូរពន្យល់ និងរៀបរាប់ដោយផ្តល់ ឧទាហរណ៍មកបញ្ជាក់ផង? | កន្សោមនាមមានធ្នាក់ គឺជាកន្សោមពាក្យដែលអាចប្រើបានមុខងារជាកម្មបំពេញបទរបស់កន្សោមនាម និងជាកម្មបទមិនផ្ទាល់ កម្មទេសកាល ឬកម្មភ្នាក់ងាររបស់កន្សោមកិរិយា។ កន្សោមនាមមានធ្នាក់មានមុខងារជាៈ
- ជាកម្មរងមិនផ្ទាល់របស់នាម។ ឧ.គាត់ហែកសៀវភៅរបស់លោកគ្រូ។
- ជាកម្មរងមិនផ្ទាល់របស់គុណនាម។ ឧ.គាត់ឆ្កួតនឹងគ្រឿងញៀន។
- ជាកម្មរងមិនផ្ទាល់របស់កិរិយា។ ឧ. ក... | geography |
តើតំបន់ណាខ្លះដែលត្រូវរៀបចំជាបន្ទាន់នៅផែនការប្រើប្រាស់ដីធ្លី? | តំបន់ទាំងនោះមានតំបន់ទេសចរណ៍ ដែលមានការអភិវឌ្ឍឆាប់រហ័សដូចជា ភ្នំគូលេន បួកគោ គិរីរម្យ បានលុង តំបន់ឆ្នេរ តំបន់ព្រំប្រួទល់អូស្មាច់ ប៉ោយប៉ែត កោះកុង ប៉ែលិន...។ | geography |
ចូរនិយាយអំពីសារៈសំខាន់នៃការអនុវត្តគោលនយោបាយបែងចែកដីធ្លីនៅកម្ពុជា។ | សារៈសំខាន់នៃការអនុវត្តគោលនយោបាយបែងចែកដីធ្លីនៅកម្ពុជា មានដូចជា៖
- នាំទៅរកការកាត់បន្ថយភាពក្រីក្រដោយផ្ទាល់
- អាចឲ្យគេប្រើប្រាស់ដី និងកម្លាំងពលកម្មដែលនៅទំនេរប្រកបដោយប្រសិទ្ធិភាព
- រួមចំណែកក្នុងការកាត់បន្ថយវិវាទដីធ្លី
- កាត់បន្ថយបន្ទុកផ្នែករដ្ឋបាល និងតុលាការ
- ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងសង្គមនៅថ្នាក់មូលដ្ឋាន។ | geography |
ហេតុអ្វីបានជាគេនិយាយថា នគរូបនីយកម្មសម័យខ្មែរក្រហមមានលក្ខណៈបញ្ជ្រាសទិស? | គេនិយាយថា នគរូបនីយកម្មសម័យខ្មែរក្រហមានលក្ខណៈបញ្ជ្រាសទិសព្រោះ៖
- ពួកមេដឹកនាំខ្មែរក្រហមបានជំលៀសប្រជាជនពីទីក្រុងភ្នំពេញ ២លាននាក់ដោយបង្ខំឲ្យចាកចេញពីលំនៅស្ថានក្នុងរយៈពេល៤៨ម៉ោង
- ការជំលៀសប្រជាជនទៅកាន់ទីជនបទដើម្បីធ្វើការបង្កបង្កើនផលទិសស្លោក (មានស្រូវ គឺមានអ្វីៗទាំងអស់)
- ទីក្រុងគ្មានមនុស្ស ស្ងាត់ជ្រងំដូចទីក្រុងខ្មោច។ល។ | geography |
ហេតុអ្វីបានជានគរូបនីយកម្ម នៅកម្ពុជាឈប់ដំណើរការចាប់ពីដំណាច់ទសវត្សរ៍ឆ្នាំ ១៩៦០មក? | បានជានគរូបនីយកម្មនៅកម្ពុជាឈប់ដំណើរការ ចាប់ពីដំណាច់ទសវត្សរ៍ឆ្នាំ ១៩៦០ មកព្រោះ៖
- កម្ពុជាជាប់ពាក់ព័ន្ធបន្តិចម្តងៗក្នុងសង្គ្រាមវៀតណាម
- ចាប់ពីឆ្នាំ ១៩៦៩.១៩៩១ មានព្រឹត្តការណ៍ជាច្រើនដូចជា ចម្បាំងក្នុងស្រុក ការឈ្លានបានពីបរទេស
- នយោបាយមហាលោតផ្លោះរបស់ខ្មែរក្រហម បានបំផ្លិចបំផ្លាញមាតុភូមិកម្ពុជានិងប្រជារាស្រ្តខ្មែរយ៉ាងធ្ងន់ធ្ងរ។ | geography |
តើសម័យសង្គមរាស្រ្តនិយមប្រទេសយើងមានលក្ខណៈដូចម្តេច? | នៅក្នុងសម័យសង្គមរាស្ត្រនិយម ប្រទេសកម្ពុជាយើងមានសុខសន្តិភាព និងវឌ្ឍភាពលើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ចកើតមានស្របគ្នានិងសកម្មភាពអភិវឌ្ឍនគរូបនីយកម្ម។ | geography |
ចូរបង្ហាញពីនគរូបនីយកម្ម ពីសម័យអាណានិគមបារាំង។ | នគរូបនីយកម្មពីសម័យអាណានិគមបារាំងមានដូចជា៖
- ចន្លោះឆ្នាំ ១៩០០.១៩៣០ គេបានកេណ្ណប្រជាសាស្រ្តខ្មែរយកទៅកសាងផ្លូវថ្នល់បានចម្ងាយ ៩០០០គីឡូម៉ែត្រ
- ការចែកជាតំបន់ដាច់ដោយឡែកៗពីគ្នានៅទីក្រុងភ្នំពេញ ត្រូវបានសម្រាច់ឡើងនៅឆ្នាំ ១៩០៨. (តំបន់ជាជាតិបារាំង ចិន និងខ្មែរ)
- ក្រោយឆ្នាំ ១៩២០ មានផ្លូវថ្នល់ ខេត្តដែលកសាងដោយពួកអាណានិគម
- នៅឆ្នាំ១៩... | geography |
តើប្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំងមានលក្ខណៈលេចធ្លោ និងរីកចម្រើនផ្នែកអ្វីខ្លះ? | កម្ពុជាមានការលេចធ្លោលើការស្តារសន្តិសុខ នយោបាយ និងកំណែលម្អវិស័យរដ្ឋបាល ពិសេសផ្អែកពន្ធដារ។ នៅចុងសតវត្សទី១៩ កម្ពុជាបានទទួលបានការរីកចម្រើនមួយកម្រិតលើវិស័យសេវាកម្ម មានគមនាគមន៍ ពាណិជ្ជកម្ម និងរដ្ឋបាល ដែលជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច។ | geography |
ចូរបង្ហាញថា ដូនតាយើងជំនាន់ដើមមានទេពកោសល្យខ្ពស់ លើការងារនគរូបនីយកម្ម។ | ដូនតាយើងជំនាន់មុន មានទេពកោសល្យខ្ពស់លើការងារនគរូបនីយកម្មដូចជា៖
- ខ្មែរជំនាន់ដើមរស់នៅជាក្រុម សង់ផ្ទះលើជន្ទល់ខ្ពស់ផុតពីដី
- ការកសាងទីក្រុងលង្វែក ដែលមានគុម្ពឬស្សីជាកំពែងការពារដ៏រឹងមាំ
- ខ្មែរមានកំពង់ផែសម្រាប់ការដឹកជញ្ជូន និងពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស
- ចេះគ្រប់គ្រង និងរៀបចំដែនដី បង្កើតឲ្យមានភូមិ ឃុំ ស្រុកខេត្ត ទីក្រុង រ... | geography |
ដូចម្តេចដែលហៅថា នគរូបនីយកម្ម? | នគរូបនីយកម្ម គឺជាការពង្រីក និងរៀបចំទីក្រុងឲ្យមានរបៀបរៀបរយ ស្របទៅតាមភាពរីកចម្រើននៃសេដ្ឋកិច្ច និងសង្គមរដ្ឋ ឬប្រទេសមួយ៕ | geography |
តើផ្នែកឯកជន ជាកម្លាំងដ៏សំខាន់សម្រាប់ការវិនិយោគ និងកំណើនក្នុងប្រទេស៕ ចូរពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់។ | ផ្នែកឯកជនជាកម្លាំងដ៏មសំខាន់សម្រាប់ការវិនិយោគ និងកំណើនក្នុងប្រទេស។
ពន្យល់៖
- កម្ពុជាបានអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី
- ធ្វើកំណែទម្រង់ពីសហគ្រាសរដ្ឋឲ្យក្លាយជាកម្មសិទ្ធិឯកជន
- សេដ្ឋកិច្ចទីផ្សារសេរី នាំឲ្យអ្នករកស៊ីចូលចិត្តមករកស៊ី និងដាក់ទុនវិនិយោគនៅ....
- កាលណាផ្នែកឯកជនរឹងមាំ អាចជួយបំពេញបន្ថែមលើវិនិយោគសាធារណៈ ក្នុងវិស័យសេដ្ឋ... | geography |
ចូរពន្យល់បាតុភូត «ចំណាក់ស្រុកស្រែ» និងបាតុភូត «ចំណោលស្រុកស្រែ»។ | បាតុភូត «ចំណាក់ស្រុកស្រែ» គឺជាចលនាចំណាក់ស្រុក របស់ប្រជាជន ទៅកាន់ទីតាំងតំបន់ផ្សេងៗពិសេសទីក្រ្ងនិងទីប្រជុំជននានា។
- បញ្ហាជីវភាព
- គ្រោះធម្មជាតិ
- ស្វែងរកការងារធ្វើ
- បន្តការសិក្សា
- វិបត្តិនយោបាយ
បាតុភូត «ចំណាក់ស្រុកស្រែ» គឺជាចលនារបស់ប្រជាជនចាកចេញពីស្រុកស្រែ ទៅរកការងារជាអចិន្ត្រៃយ៍នៅទីប្រជុំជនទីក្រុង តែមិនត្រឡប់មកវិញទេ។ ... | geography |
តើគោលនយោបាយដីធ្លីជារួមមានអ្វីខ្លះចូររៀបរាប់។ | គោលនយោបាយដីធ្លីជារួមមាន រដ្ឋបាលដីធ្លី ការរៀបចំដែនដី និងការបែងចែកដីធ្លិ៖
- រដ្ឋបាលដីធ្លី៖ គឹជាប្រព័ន្ធមួយដែលអនុវត្តដោយរដ្ឋដើម្បីគ្រប់គ្រងសិទ្ធិទាំងឡាយលើដីធ្លី ដែលមានជាអាទិ៍ ដំណើរការកត់ត្រា និងចុះបញ្ជីសិទ្ធិស្របច្បាប់លើទ្រព្យ កត់ត្រា ចុះបញ្ជី និងផ្សព្វផ្សាយ ការផ្ទេរសិទ្ធិទាំងឡាយលើទ្រព្យ គ្រប់គ្រងសារពើពន្ធពាក់ព័ន្ធនិងសិទ្... | geography |
តើប្រទេសកម្ពុជាចែកជាប៉ុន្មានតំបន់សំខាន់ៗ? ហើយតំបន់នីមួយៗមានប្រជាជនចំនួនប៉ុន្មាន? | ប្រទេសកម្ពុជាចែកជា៤តំបន់គឺៈ
- តំបន់វាលរាបៈ មានរាជធានីភ្នំពេញ កណ្តាល កំពង់ចាម ស្វាយរៀង ព្រៃវែង និងតាកែវ ហើយប្រមូលផ្តុំប្រជាជនចំនួន ៦៥៤៧៩៥៣ នាក់ ស្មើនឹង៤៨.៨៨%។
- តំបន់ទន្លេសាបៈ មានខេត្តកំពង់ធំ សៀមរាប បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ និងប៉ៃលិន ហើយប្រមូលផ្តុំប្រជាជនចំនួន ៤៣៥៦៧០៥ នាក់ស្មើនឹង ៣២.៥២។
- តំបន់ឆ្នេរសមុ... | geography |
តើសម្ពន្ធវិទ្យា សិក្សាអំពីអ្វីខ្លះ?ចូរពន្យ់។ | បើតាមសៀវភៅ វចនវិទ្យានិងវេយ្យាករណ៍វិទ្យា (ឯកសារប្រើអង្គលីលេខ) របស់លោកសាស្រ្តចារ្យ អុក ចូន នាឆ្នាំ១៩៨៧ ទំព័រទី៣៤គាត់បានសរសេរថា «សំព័ន្ធវិទ្យា គឹជាផ្នែកមួយនៃភាសាវិទ្យា ជាផ្នែកមួយសំខាន់របស់វេយ្យាករណ៍ ដែលសិក្សាពីក្បួនបន្សំពាក្យក្នុងបណ្តាអង្គធាតុ«ឯកតា» ភាសាទូលំទូលាយជាងពាក្យ បានសេចក្តីក្បួនបន្សំឯកតាពាក្យ ក្នុងកន្សោមពាក្យ និងល... | geography |
ក្នុងវេយ្យាករណ៍ភាសាខ្មែរនាមត្រូវបានគេបែងចែកជាប៉ុន្មានប្រភេទ? | ចូរបង្ហាញអំពីភាពខុសគ្នារវាងលិង្គរបស់នាម និងភេទនៅក្នុងភាសាខ្មែរដោយផ្តល់ឧទាហរណ៍មកបញ្ជាក់ផង។ | geography |
តើព្រៃឈើជាប្រភពភោគទ្រព្យធម្មជាតិដែលកើតឡើងវិញ។ ចូរពន្យល់លដោយលើកឧទាហរណ៍មកបញ្ជាក់។ | ព្រៃឈើជាប្រភពភោគទ្រព្យធម្មជាតិកើតឡើងវិញ អាស្រ័យលើលក្ខខណ្ឌ៖
- អាកាសធាតុ៖ ប្រទេសកម្ពុជាស្ថិតនៅតំបន់ត្រូពិច ទទួលឥទ្ធិពលខ្យល់់មូលសុង មានលក្ខណៈក្តៅហើយសើមមានភ្លៀងធ្លាក់កន្លះឆ្នាំ ខ្សត់ភ្លៀងកន្លះឆ្នាំ (លក្ខខណ្ឌអាកាសធាតុមិនប្រែប្រួល) អនុគ្រោះដល់ការលូតលាស់នៃរុក្ខជាតិនិងដំណាំគ្រប់ប្រភេទ
- បើមានភារកិច្ចការពារ និងគោរពច្បាប់បានល្អន... | geography |
តើទេសចរណ៍កម្ពុជាជាទេសចរណ៍វប្បធម៌ និងធម្មជាតិ។ ចូរពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់។ | ទេសចរណ៍កម្ពុជាជាទេសចរណ៍វប្បធម៌ និងធម្មជាតិ។
ពន្យល់៖ទេសចរណ៍កម្ពុជាមានការលូតលាស់ជាលំដាប់បានប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងតំបន់ ពិសេសយើងមានប្រាង្គប្រាសាទជាច្រើន មរតកវប្បធម៌ដទៃទៀត រួមទាំងភោគទ្រព្យធម្មជាតិដ៏សម្បូរបែប។
ឧទាហរណ៍ផ្នែកវប្បធម៌៖
- ប្រាសាទអង្គរវត្ត
- ប្រាសាទព្រះវិហារ
- ប្រាសាទសំបូរព្រៃគុក
- សារមន្... | geography |
តើអាកាសយានដ្ឋានសំខាន់ៗនៃព្រះរាជាណាចក្រកម្ពុជាមានប៉ុន្មាន? ចូរប្រាប់ឈ្មោះនិងបង្ហាញពីសារប្រយោជន៍នៃការដឹកជញ្ជូនតាមផ្លូវអាកាស។ | អាកាសាយានដ្ឋានសំខាន់ៗនៃព្រះរាជាណាចក្រកម្ពុជាមាន៖
- អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)
- អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប
- អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ
ការដឹកជញ្ជូនតាមផ្លូវអាកាសផ្តល់សារប្រយោជន៍ដូចជា៖
- សម្រួលការធ្វើទំនាក់ទំនងបណ្តាប្រទេសនានាខាងនយោបាយសេដ្ឋកិច្ច
- សម្រួលដល់ការធ្វើទំនាក់ទំនងក្នុងស្រុក រដ្... | geography |
តើប្រទេសកម្ពុជាមានផ្លូវដែកចំនួនប៉ុន្មានខ្សែ? ចូររៀបខ្សែផ្លូវដែកដោយបញ្ជាក់ពីរាជធានី ខេត្តដែលត្រូវឆ្លងកាត់។ តើការស្តារនិងការអភិវឌ្ឍផ្លូវដែកមានសារប្រយោជន៍អ្វីខ្លះ? | ប្រទេសកម្ពុជាមានផ្លូវដែកពីរខ្សែគឺ៖
- ខ្សែទី១៖ ចេញពីភ្នំពេញទៅអូរាំងឪ កាត់ខេត្តនិងរាជធានីៈ រាជធានី ភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ មានប្រវែង ៣៨៥ គូឡូម៉ែត្រ។
- ខ្សែទី២៖ ចេញពីភ្នំពេញទៅក្រុងព្រះសីហនុកាត់ ភ្នំពេញ កណ្តាល តាកែវ កំពត កែប និងក្រុងព្រះសីហនុ ប្រវែង២៦៦គីឡូម៉ែត្រ។
ការស្តរនិងអភិវឌ... | geography |
តើកម្ពុជាជាប្រទេសមួយដែលពឺងផ្អែកលើកសិកម្មជាសំខាន់។ ចូរពពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់។ | ប្រទេសកម្ពុជាជាប្រទេសមួយដែលពឹងផ្អែកលើវិស័យកសិកម្មជាសំខាន់។ ពន្យល់កសិកម្មជាវិស័យសំខាន់ជាងគេព្រោះ៖
- ជាប្រភពផ្តល់ប្រភពស្បៀងអាហារសម្រាប់ប្រជាជនគ្រប់រូប
- ជាប្រភពផ្តល់វត្ថុធាតុដើមសម្រាប់ផ្គត់ផ្គងនិងអភិវឌ្ឍកសិកម្មក្នុងស្រុក
- ជាប្រភពចំណូលមួយសំខាន់សម្រាប់សេដ្ឋកិច្ចជាតិដែលទទួលបានពីផលិតកម្មនិងការនាំចេញ
- ជួយដោះស្រាយការងារជូនប្... | geography |
ចូរពន្យល់ប្រជាជនសកម្មលើវិស័យសេដ្ឋកិច្ច។ | ប្រជាជនសកម្មវិស័យសេដ្ឋកិច្ច គឺជាបុរស ស្រ្តីដែលធ្វើការលើវិស័យទាំងបីដែលមានអាយុចាប់ពី៧ឆ្នាំឡើងទៅ៖
- វិស័យកសិកម្ម៖ មានចំនួនច្រើនជាងគេគឺ ៧០% នៅឆ្នាំ២០០៨
- វិស័យសេវាកម្ម៖ មានចំនួនច្រើនបន្ទាប់១៩.១៦% នៅឆ្នាំ២០០៨
- វិស័យឧស្សាហកម្ម៖ មានចំនួនតិចជាងគេគឺ ៨.៥៤%នៅឆ្នាំ២០០៨តែបច្ចុប្បន្នមាននិន្នាការកើនឡើង។ | geography |
តើបណ្តាញគមនាគមន៍នៅប្រទេសកម្ពុជាមានប៉ុន្មានប្រភេទអ្វីខ្លះ? | បណ្តាញគមនាគមន៍នៅកម្ពុជាមានបីប្រភេទគឺ៖
- ផ្លូវគោក (ផ្លូវថ្នល់ និងផ្លូវដែក)
- ផ្លូរទឹក
- ផ្លូវអាការ។
ការអភិវឌ្ឍន៍ផ្លូវថ្នល់គឹកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនពីព្រោះវិស័យនេះបានជួយអភិវឌ្ឍន៍ វិស័យផ្សេងៗ ទៀតដូចជា៖
- កសិកម្ម ដឹកជញ្ជូនកសិផល
- ឧស្សាហកម្ម ដឹកជញ្ជូន វត្ថុធាតុដើម និងផលិតផលសម្រេច
- ពាណិជ្ជកម្ម បម្រើឲ្យការនាំចេញនាំចូល... | geography |
ចូររៀបរាប់អំពីទីផ្សារសំខាន់ៗរបស់កម្ពុជា។ តើទីផ្សារណាដែលមានបរិមាណ ទឹកប្រាក់ច្រើនជាងគេ ហេតុអ្វី? | ទីផ្សារសំខាន់ៗរបស់កម្ពុជា៖
- ទ្វីបអាមេរិច
- សហគមន៍អឺរ៉ុប
- ទ្វីបអាហ្រ្វិក
- ទ្វីបអាស៊ី និងអូសេអានី
- សាធារណៈរដ្ឋនិងសង្គមនិយមវៀតណាម
ទីផ្សារកម្ពុជាមានទឺកប្រាក់ច្រើនជាងសហរដ្ឋអាមេរិកព្រោះ៖
- ការអនុគ្រោះពន្ធនាំចូល
- កម្ពុជាជាសមាជិក WTO។ | geography |
តើកំណើននគរូបនីយកម្មមានកម្រិតខ្ពស់នៅកម្ពុជា។ ចូររៀបរាប់ពីកត្តាដែលនាំឲ្យមានកំណើននេះ? | កំណើននគរូបនីយកម្មមានកម្រិតខ្ពស់នៅកម្ពុជាមកពីកត្តា៖
- កំណើនប្រជាជនមានកម្រិតខ្ពស់
- ប្រជាជនជនបទផ្លាស់ទីចូលក្នុងទីក្រុងដើម្បីរកការងារធ្វើ
- ការកើនឡើងនៃតម្រូវការ សេវា សាធារណៈ
- ការររៀបចំទីក្រុង តាមស្តងដារ អន្តរជាតិ
- មានស្ថេរភាព នយោបាយ សន្តិសុខសង្គម
- គោលនយោបាយ ការរៀបចំទីក្រុង
- គោលនយោបាយដីធ្លី៕ | geography |
តើវិសមភាពចំពោះការអប់រំទាក់ទងទៅនិងអ្វីខ្លះ? | វិសមភាពចំពោះការអប់រំទាក់ទង៖
តាមភេទ
ចាប់ពីកម្រិតថ្នាក់មធ្យមសិក្សាឡើងទៅសិស្សប្រុសច្រើនជាងសិស្សស្រី
- ជួយការងារផ្ទះ
- ឆាប់រៀបការ
- ឲ្យកូនរៀនធ្វើការជួយជីវភាពគ្រួសារ
ទីប្រជុំជននិងជនបទ
- ទីប្រជុំជន
- អាណាព្យាបាលមានការយល់ដឹងពីតម្លៃការសិក្សាជាង
- មានជីវភាពធូធារ
- សាលារៀនមានគ្រប់កម្រិត
- មានសម្ភារៈសិក្សាសម្បូរបែប
- មានសុវត្ថិភា... | geography |
តើការចាក់ចោលកាកសំណល់រឹង នៅកណ្តាលវាលបណ្តាលឲ្យមានគ្រោះថ្នាក់ដូចម្តេចខ្លះ? | ការចាក់ចោលកាកសំណល់រឹង នៅកណ្តាលវាយបណ្តាលឲ្យមានគ្រោះថ្នាក់ដូចជា៖
- ក្លិនអសោចិ៍នៃសំរាមទៅលើអ្នករស់នៅជុំវិញ
- កើតមានសត្វរុយ ជាភ្នាក់ងារចម្លងជម្ងឺ ជាពិសេសរាករូសនិងអាសន្នរោគ
- ខ្យល់អាកាសមិនបរិសុទ្ធដោយសារការដុតសំរាមនិងធូលីហុយ
- ប្រឈមមុខជម្ងឺផ្លូវដង្ហើម និងមហារីកដោយសារការដុតសំរាម
- មេរោគនិងសារធាតុពុល ហូរតាមទឹកជ្រាបចូលទឹកក្រោមដី... | geography |
តើអ្នកយល់ដូចម្តេចចំពោះការទុកដាក់សំណល់រឹងនិងរាវនៅកម្ពុជាសព្វថ្ងៃ? | ការទុកដាក់សំណល់រឹង និងរាវនៅកម្ពុជាសព្វថ្ងៃៈ
- មិនទាន់មានកន្លែងទុកដាក់កាកសំណល់
- ខ្វះខាតបច្ចេកទេសគ្រប់គ្រងកាកសំណល់
- មិនបានធ្វើប្រព្រឹត្តកម្មទឹកសំអុយ មុនបង្ហូរចូលទន្លរ ស្ទឹង បឹង។ | geography |
ចូរនិយាយអំពីរបៀបគ្រប់គ្រងសំណល់រាវនៅក្នុងទីក្រុង។ | របៀបគ្រប់គ្រងសំណល់រាវនៅទីក្រុងភ្នំពេញ៖ សំណល់រាវត្រូវបង្ហូរតាមបណ្តាញលូកប់ក្នុងដី ឬប្រឡាយយកទៅស្តុកទុកក្នុងអាងដែលជាបឹងធម្មជាតិ។ បន្ទាប់មកគេបូមទឹកស្អុយទាំងនោះទម្លាក់ទៅក្នុងទន្លេ និងបឹងនានា ដោយមិនបានធ្វើប្រព្រឹត្តកម្មទឹកសំអុយនោះជាមុនទេ។ នៅភ្នំពេញមានបណ្តាញលូបង្ហូរទឹកស្អុយ។ ស្ថានីយ៍បូមទឹក ៩កន្លែង និងអាងស្តុកទឹកមួយចំនួនទៀតដែលត... | geography |
តើបញ្ហាបរិស្ថានដែលបណ្តាលមកពីកំណើននគរូបនីយកម្មមានអ្វីខ្លះ? ចូររៀបរាប់។ | បញ្ហាបរិស្ថានដែលបណ្តាលមកពីកំណើននគរូបនីយកម្មមាន៖
- កង្វក់អាកាសៈ បណ្តាលពីធូលី ផ្សែងម៉ាស៊ីនភ្លើង និងយានយន្តគ្រប់ប្រភេទ ក្លិនសំរាមរលួយ លូទឹកស្អុយនិងស្ថានីយ៍បូមទឹកស្អុយ ឧស្ម័នពុលចេញពីគ្រឿងបរិក្ខារចាស់ៗ
- ការរំខានដោយសំលេងៈ ទាក់ទងនឹងម៉ាស៊ីនភ្លើង និងយានយន្តគ្រប់ប្រភេទ (ជាពិសេសគ្រឿងយន្តចាស់ៗ) ការប្រើប្រាស់ឧគ្ឃោសនស័ព្ទ សម្លេងយន្... | geography |
តើសក្តានុពលភាពផ្នែកកសិកម្មនៅកម្ពុជាមានយ៉ាងដូចម្តេចខ្លះ? | សក្តានុពលភាពផ្នែកកសិកម្មនៅកម្ពុជាមានដូចជា៖
- ជាតំបន់ដែលអនុគ្រោះដល់ការងារស្រែចម្ការ ផ្ទៃដីមានជីជាតិ សម្បូរត្រី និងការចិញ្ចឹមសត្វ
- ជាតំបន់ដែលអាចបញ្ចូលទឹកដែលអាចទាក់ទាញការធ្វើវិនិយោគ និងអាចបន្សល់ផលសម្រាប់កែច្នៃ និងនាំចេញ
- ការយល់ដឹងរបស់ប្រជាកសិករយើងលើការធ្វើជម្រើសពូជការប្រើប្រាស់ជី បច្ចេកទេស ដាំដុះ ការការពារ និងការថែទាំ..... | geography |
តើប៉ូលកំណើន (ប៉ូលសេដ្ឋកិច្ច) សំខាន់ៗមាននៅខេត្តណាខ្លះ? | ប៉ូលកំណើន (ប៉ូលសេដ្ឋកិច្ច) សំខាន់ៗមាននៅតាមខេត្តដូចជា៖
- រាជធានីភ្នំពេញជាប៉ូលទី១
- ខេត្តព្រះសីហនុជាប៉ូលទី២
- ខេត្តសៀមរាបជាប៉ូលទី៣។ | geography |
តើប្រទេសកម្ពុជាអាចមានសក្តានុពលសេដ្ឋកិច្ចលើផ្នែកអ្វីខ្លះ? | ប្រទេសកម្ពុជាអាចមានសក្តានុពលសេដ្ឋកិច្ចលើផ្នែក៖
- សក្តានុពលផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម
- សក្តានុពលផ្នែកកសិកម្ម
- សក្តានុពលផ្នែកទេសចរណ៍
- សារៈសំខាន
- ផ្នែកការដឹកជញ្ជូន (សក្តានុពលផ្នែកគមនាគមន៍)។ | geography |
តើគេរៀបចំឋានានុក្រមខេត្តក្រុងនៅកម្ពុជាជាប៉ុន្មានប្រភេទ?អ្វីខ្លះ? | គេរៀបចំឋានានុក្រមខេត្តក្រុងនៅកម្ពុជា ៧ប្រភេទដាច់ដោយឡែកពីគ្នាមានដូចជា៖
- ខេត្ត ក្រុងប្រភេទទី១៖ ខេត្តក្រុងទាំងឡាយណាដែលមានសេដ្ឋកិច្ចរឹងមាំ និងមានចំនួនប្រជាជនច្រើនជាងគេមានដូចជាៈ កំពង់ចាម ក្រុងភ្នំពេញ ព្រោះមានសេដ្ឋកិច្ចរឹងមាំ ជាមជ្ឈមណ្ឌលទាក់ទាញខ្ពស់ខាងសេដ្ឋកិច្ច (វិនិយោគទុនជាតិ និងអន្តរជាតិ)
- ខេត្តរឹងមាំ៖ ខេត្តទាំងឡាយណាដែល... | geography |
តើទីក្រុងនិងខេត្តមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច? | ទីក្រុង និងខេត្តមានទំនាក់ទំនងទៅវិញទៅមកគឺ៖
- ទីក្រុងបម្រើឲ្យខេត្តដោយផ្តល់មុខទំនិញគ្រប់បែបយ៉ាង ពិសេសផលិតផលឧស្សាហកម្ម និងសេវាកម្ម
- ខេត្តបម្រើឲ្យទីក្រុងដោយផ្តល់ផលិតផលកសិកម្មសំខាន់ជាច្រើន (ដើមនៅឯស្រែផ្លែនៅឯក្រុង)។ | geography |
ហេតុអ្វីបានជាគេថា តំបន់ទំនាបកណ្តាលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់បំផុត។ | ព្រោះតំបន់នេះមានសកម្មភាពខ្លាំងក្លាទៅលើ៖
- ការធ្វើដំណាំស្រូវ
- ការនេសាទតាមប្រព័ន្ធទន្លេសាប និងទន្លេមេគង្គ
- ដំណាំមចម្ការតាមដងទន្លេមានឈើហូបផ្លែ និងបន្លែបង្ការច្រើនមុខ
- គមនាគមន៍និងការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស
- ពាណិជ្ជកម្មតាមទីផ្សារនៅទីក្រុង ទីប្រជុំជន
- ក្រុមហ៊ុននាំចេញនាំចូល និងទេសចរណ៍តាមរមណីយដ... | geography |
អ្វីទៅជា សេដ្ឋកិច្ចតំបន់? | សេដ្ឋកិច្ចតំបន់ គឺជាសកម្មភាពផលិតកម្ម និងសេវាកម្មនានា ដែលកើតមានដោយផ្ទាល់នៅតាមតតំបន់នីមួយៗ។ | geography |
ចូរពន្យល់បាតុភូត «ចំណាក់ស្រុកស្រែ» និងបាតុភូត «ចំណោលស្រុកស្រែ»។ | បាតុភូត «ចំណាក់ស្រុកស្រែ» គឺជាចលនាចំណាក់ស្រុក របស់ប្រជាជន ទៅកាន់ទីតាំងតំបន់ផ្សេងៗពិសេសទីក្រ្ងនិងទីប្រជុំជននានា។
- បញ្ហាជីវភាព
- គ្រោះធម្មជាតិ
- ស្វែងរកការងារធ្វើ
- បន្តការសិក្សា
- វិបត្តិនយោបាយ
បាតុភូត «ចំណាក់ស្រុកស្រែ» គឺជាចលនារបស់ប្រជាជនចាកចេញពីស្រុកស្រែ ទៅរកការងារជាអចិន្ត្រៃយ៍នៅទីប្រជុំជនទីក្រុង តែមិនត្រឡប់មកវិញទេ។ ... | geography |
តើផ្នែកឯកជន ជាកម្លាំងដ៏សំខាន់សម្រាប់ការវិនិយោគ និងកំណើនក្នុងប្រទេស៕ ចូរពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់។ | ផ្នែកឯកជនជាកម្លាំងដ៏មសំខាន់សម្រាប់ការវិនិយោគ និងកំណើនក្នុងប្រទេស។
ពន្យល់៖
- កម្ពុជាបានអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី
- ធ្វើកំណែទម្រង់ពីសហគ្រាសរដ្ឋឲ្យក្លាយជាកម្មសិទ្ធិឯកជន
- សេដ្ឋកិច្ចទីផ្សារសេរី នាំឲ្យអ្នករកស៊ីចូលចិត្តមករកស៊ី និងដាក់ទុនវិនិយោគនៅ....
- កាលណាផ្នែកឯកជនរឹងមាំ អាចជួយបំពេញបន្ថែមលើវិនិយោគសាធារណៈ ក្នុងវិស័យសេដ្ឋ... | geography |
តើការដឹកជញ្ជូនជាសកម្មភាពមួយដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ ចូរពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់។ | ការដឹកជញ្ជូន ជាសកម្មភាពមួយដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
- ដោយសណ្ឋានដី ប្រទេសកម្ពុជា....អនុគ្រោះជាច្រើន (គ្មានរបាំងរូបមាំទាំទេ)
- រួមទាំងមានជំនួយបច្ចេកទេស និង... វត្ថុពីសហគមន៍អន្តរជាតិផងនោះគេ...មានសំណាងស្ពាន ថ្នល់ ជាច្រើនបាន...
- ម្យ៉ាងទៀតសំណង់ផ្លូវថ្នល់ ផ្លូវដែកម មានសារសំខាន់ក្នុងការដឹកជញ្ជូន...ផ... | geography |
តើបណ្តាញគមនាគមន៍កម្ពុជា មានតួនាទីជា «ក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ច»៕ ចូរពន្យល់ដិយលើកឧទាហរណ៍មកបញ្ជាក់។ | បណ្តាញគមនាគមណ៍កម្ពុជាមានតួនាទីជា «ក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ច» ដោយបណ្តាញគមនាគមន៍មាន៖
- ផ្លូវគោក៖ ផ្លូវដែក ផ្លូវជាតិ ផ្លូវលំ និងផ្លូវរុក្ខបាល
- ផ្លូវទឹក៖ មាន ស្ទឹង បឹង ព្រែក ទន្លេ និងសមុទ្រ
- ផ្លូវអាកាស៖ មានអាកាសយានដ្ឋានក្នុងស្រុក និងអាកាសយានដ្ឋានអន្តរជាតិ។
+ ក្បាលរថភ្លើងមានតួនាទី សណ្តោងទូររថភ្លើងជាច្រើនដែលស្ថិតនៅពីក្... | geography |
ចូរអ្នកបែងចែកប្រភេទពាក្យទាំងបួនខាងក្រោមនេះ ដោយសិក្សាវិភាគតាមរយៈលក្ខណៈវិនិច្ឆ័យរូប សម្ព័ន្ធនិងន័យនិយម។ | សិក្សាបែងចែកប្រភេទពាក្យទាំងបួន ទំនិញ ប្រដាល់ ថ្មើរ កញ្ចាស់ ដោយសិក្សាវិភាគតាមរយៈ លក្ខណៈវិនិច្ច័យរូបសម្ពន្ធ និងន័យនិយម។
ទំនិញ
លក្ខណៈវិនិច្ឆ័យរូប សម្ពន្ធ
- ទំនិញ > ទិញ + [-អ៊ ម/ ន -] ទម្រង់ [-ពសព/ ព -]
- ទំនិញ > បានមកពីកម្លាយនៃពាក្យឬស ទិញ ដែលមានថ្នាក់ពាក្យជាកិរិយាសព្ទ។ ហើយកាលណាដែលពាក្យ ទំនិញ វាចូលរួមនៅក្នុងសម្ពន្ធវាអាចមាន... | geography |
ដូចម្តេចដែលហៅថាសូរស្រៈ សូរព្យញ្ជានៈ? តើតាមលក្ខណៈទីបន្លឹនៅក្នុងភាសាខ្មែរ តើព្យញ្ជនៈត្រួវបានគេចែកចេញជាប៉ុន្មាន? អ្វីខ្លះ? ចូររៀបរាប់។ | សូរស្រៈគឺជាសូរសំឡេងដែលកើតឡើងមកពីសំណើរខ្យល់ តាមបំពង់សំឡេងបន្លឺឡើងដោយគ្មានទំនប់ប្រកបដោយភាពច្បាស់លាស់។
ឬសូរស្រៈមានន័យថាសុទ្ធ ឬសូរសំឡេងដែលមានលក្ខណៈសំខាន់ៗ ទៅតាមការបញ្ចេញសំឡេង ពេលគឺទៅតាមភាពរំពង ជួនកាលពីប្រហោងមាត់ (ស្រៈមាត់) ជួនកាលពីប្រហោងមាត់និងប្រហោងច្រមុះព្រមគ្នា (ស្រៈច្រមុះ) ហើយបំពង់សម្លេងនៅតែបើកបន្តិចទុកអោយខ្យល់ចេញ ដើម្... | geography |
ឆ្លងតាមការសិក្សារបស់ប្អូន តើគេអាចធ្វើការកត់ចំណាំពាក្យកម្ចីសំស្ក្រឹត បាលី ដោយសារលក្ខណៈអ្វីខ្លះ? | គេអាចសម្គាល់ពាក្យខខីពីបាលីសំស្រ្កឹតដោយសង្គមមើលលក្ខណៈសំណេរដូចតទៅៈ
- មិនប្រើកន្ត្រក់
- មិនប្រើលេខទោ
- ប្រើទណ្ឌឃាត
- ប្រើសំយោគសញ្ញា
- ប្រើរបាទ
- ប្រើយុគលពិន្ទុ
- ប្រើស្រៈពេញតួ
- ប្រើព្យញ្ជនៈប្រកប «កខគឃ ចជ ដឌឍណ តថទធន បផពភម យលវសឡ
- ប្រើព្យញ្ជនៈ (ឋ)
- ប្រព្យញ្ជនៈ (ឍ)
- មើលវនានុក្រម
- ប្រើស្រ
ៈ «ិ» នៅលើព្យញ្ជន
ៈប្រកប
- ប្រើជើ... | geography |
តើការប្រើប្រាស់ន័យពាក្យសព្ទ និងន័យវេយ្យាករណ៍មានលក្ខណៈខុសគ្នាដូចម្តេចខ្លះ? ចូរពន្យល់និងផ្តល់ឧទាហរណ៍មកបញ្ជាក់តែមិនបានច្បាស់លាស់។ | ការប្រើប្រាស់ន័យពាក្យសព្ទ និងន័យវេយ្យាករណ៍មានលក្ខណៈខុសគ្នាដូចតទៅៈ
- ន័យពាក្យសព្ទ គឺជាន័យដោយឡែករបស់ពាក្យ គឺជាន័យពិសេសដោយឡែករបស់ពាក្យនីមួយៗជាប្រាកដដាច់ខាត។ មានន័យថាន័យពាក្យសព្ទ គឺជាន័យង្ហាញឲ្យឃើញពីអត្ថន័យរបស់ពាក្យណាមួយ ឬក៏អាចនិយាយបានថាជាសេចក្តីពន្យល់របស់ពាក្យណាមួយ។ ន័យពាក្យសព្ទ ជាន័យដែលកើតឡើងដោយសន្មត ពោលគឺឃើញយ៉ាងម៉េចពន្យ... | geography |
ចូរពន្យល់ពីសំណេរ និងសំណូរនៅក្នុងពាក្យដែលមានប្រកបនឹងព្យញ្ជានៈ «រ»។ តើមានការប្រើប្រាស់ដូចម្តេចខ្លះនៅក្នុងភាសាខ្មែរសព្វថ្ងៃ? | ពន្យល់អំពីសំណេរនិងសំណូរនៅក្នុងពាក្យដែលមានប្រកបនឹងព្យព្ជានៈ «រ»។
ក្នុងភាសាខ្មែរមានការប្រើប្រាស់ដូចជាៈ
- ពាក្យប្រកប រ អាន ល៖ តាមការគត់សម្គាល់យើងឃើញថាក្នុងសំណូររបស់ខ្មែរចំពោះពាក្យមួយចំនួនដែលមានការប្រកបរវាងស្រៈ និងតួ «រ» តែងប្រកបសូរតូ «ល» ទៅវិញ។ ឧទាហរណ៍
ៈ កណ្តុរ (ល) ខ្នុរ (ល) បង្អុរ (ល) សម្បុរ (ល) ហឹរ (ល) ក្រូចឆ្មារ (ល)...... | geography |
ចូរអ្នកបង្ហាញនិយមន័យអំពីអញ្ញត្រសព្ទ។ ក្នុងចំណោមអញ្ញត្រសព្ទទាំងនោះយើងសង្កេតឃើញលក្ខណៈ ពិសេសប៉ុន្មានយ៉ាង? | និយមន័យអញ្ញត្រសព្ទ
- អញ្ញត្រ (និ.បា,សំ.អន្យត្រ) ទីទៃ ទីទៃផ្សេងពីគ្នា ដោយឡែក ផ្សេងដោយឡែក។
- អញ្ញត្រសព្ទ ជាសព្ទដោយឡែក គឹជាពាក្យដែលគេសរសេរខុសពីសំឡេងនិយាយ (ដើម្បីរក្សាបែបដើមឲ្យគង់នៅ) ឬសូរអានឮផ្សេងពីសំឡេងអក្សរខ្មែរ។
- អញ្ញត្រសព្ទប្រើតាមទម្លាប់ចាស់ព្រេងនាយសរសេរយ៉ាងនេះគេស្តីឲ្យក្លាយសូរសព្ទឃ្លានឆ្ងាយពីការសរសេរ
- ពាក្យអញ្ញត្រសព... | geography |
តើឯកត្តាបង្កើតពាក្យក្នុងភាសាខ្មែរមានអ្វីខ្លះ? ចូរពន្យល់ និងផ្តល់ឧទាហរណ៍មកបញ្ជាក់ឲ្យបានច្បាស់លាស់។ | ឯកតាបង្កើតពាក្យក្នុងភាសាខ្មែរមានៈ មូលសព្ទ វចនសព្ទ រូបសព្ទ បូរណសព្ទ សទ្ទតា។
១. សទ្ទតា គឺជាឯកតាតូចបំផុតនៃសូរ អាចប្តូរន័យនៃពាក្យមួយដោយគ្រាន់តែផ្លាស់ប្តូររាបន្តិចប៉ុណ្ណោះ ហើយពុំមានន័យដោយខ្លូនឯងទេ។ ឧ. ពាក្យ «ចាន» កាលណាយើងយកព្យញ្ជនៈ «រ» មកជំនួសព្យញ្ជនៈ «ន» នោះយើងបានពាក្យថា ចារ ឬពាក្យបានមកពីសទ្ទតា (ច + ា + ន)។
២. រូបសព្ទ ជាកា... | geography |
ដើម្បីបង្កើតកន្សោមមួយ តើត្រូវមានសារធាតុសំខាន់ៗអ្វីខ្លះចូលរួម? | ដើម្បីបង្កើនកន្សោមនាមមួយ ត្រូវមានធាតុសំខាន់២ចូលរួម គឺធាតុកំណត់ និងធាតុពង្រីក។
- ធាតុកំណត់ គឺជាធាតុដែលបន្សំជាមួយធាតុបង្គោល (វចនាសព្ទ) ទាំងនេះមានដូចជាៈ កិរិយាសព្ទ គុណនាម នាមនាម សព្វនាម ជាដើមហើយធាតុកំណត់ទាំងនេះអាចមានមុខងារដូចជាៈ គុណបទ ឧបបទ កំណត់ (ចំនួន រនាប់ ចង្អុល) គុណវិសេសន៍...។ បង្កើតបានជាកន្សោមនាមមួយនៅក្នុងល្បះដែលមានម... | geography |
ចូរបង្ហាញពីនិយមន័យកន្សោមសម្ពន្ធ។ កន្សោមសម្ពន្ធក្នុងភាសាខ្មែរត្រូវបានបែងចែកជាប៉ុន្មានយ៉ាង? ចូររៀបរាប់។ | កន្សោមសម្ពន្ធ ជាឯកតារបស់ល្បះ ដែលមិនត្រូវបានយកចិត្តទុកដាក់ទៅលើការវិភាគវេយ្យាករណ៍ទេ។ ការវិភាគទៅលើពាក្យនិង ល្បះត្រូវបានចាត់ទុកថាជាធាតុរបស់កន្សោមសម្ពន្ធ និងមុខងារជាដើម។កន្សោមសម្ពន្ធនៅក្នុងភាសាខ្មែរត្រូវបានបែងចែកជា៥គឺកន្សោមនាម កន្សោមកិរិយា កន្សោមគុណនាម កន្សោមគុណកិរិយា កន្សោមមានធ្នាក់។ | geography |
បង្ហាញពីកត្តាដែលជះឥទ្ធិពលដល់ដង់ស៊ីតេប្រជាជន និងផលខ្លះដែលបានបណ្តាលមកពីដង់ស៊ីតេទាបពេក និងខ្ពស់ពេក។ | កត្តាដែលជះឥទិ្ធពលដល់របាយ និងសង់ស៊ីតេប្រជាជនមានដូចជាៈ
កត្តាភូមិសាស្រ្ត ឬរូបសាស្រ្ត
- អាកាសធាតុ
- សណ្ឋានដី
- គុណភាពដី
- ថាមពល និងធនធានរ៉ែ
កត្តាសង្គម និងកត្តាសេដ្ឋកិច្ច
- ប្រភពនៃសកម្មភាពសេដ្ឋកិច្ច
- គោលនយោបាយ សង្គម
កត្តាប្រជាសាស្រ្ត
- កើត
- ស្លាប់
- បំលាស់លំនៅ
កត្តារូបសាស្រ្ត និងគ្រោះមហន្តរាយនៃសង្គម
- ទឹកជំនន់ ព្យុះ គ្រោះ... | geography |
តើអ្នកនិពន្ធណាខ្លះដែលបានផ្តល់និយមន័យអំពីប្រភេទពាក្យ? សូមអ្នកបង្ហាញនិយមន័យទាំងនោះដោយផ្តល់ឧទាហរណ៍មកបញ្ជក់? | និយមន័យប្រភេទពាក្យៈ
- តាមរយៈលោកសាស្រ្តចារ្យបណ្ឌិត ចន្ទ សំណព្វ ហើយបានឲ្យនិយមន័យថា ប្រភេទពាក្យជាបញ្ញត្តិវេយ្យាករណ៍មួយដែលស្តែងពីវិសាលកម្មរបស់ពាក្យមួយនៅក្នុងបរិបទនៃការប្រើប្រាស់ ហើយដែលវិសាលកម្មនោះអាចឲ្យដឹងថា ពាក្យមួយស្ថិតនៅក្នុងថ្នាក់ពាក្យអ្វី? ប្រភេទនេះមិនស្ថិតនៅក្រៅពាក្យទេ ហើយអាចកើតមានឡើងតែក្នុងទម្រង់នៃការវិភាគសម្ពន្ធនិង... | geography |
កត្តាដែលរួមចំណែកធ្វើអោយចំនួនប្រជាជន និងទំរងប្រជាជនក្នុងពិភពលោកមានការប្រែប្រួលអ្វីខ្លះ? | កត្តាដែលរួមចំណែកធ្វើអោយចំនួនប្រជាជន និងទំរងប្រជាជនក្នុងពិភពលោកមានការប្រែប្រួលៈ
- ការផ្គត់ផ្គង់អាហារៈ ការផ្គត់ផ្គង់អាហារមានភាពប្រសើរឡើង ឬគ្រប់គ្រាន់បានធ្វើអោយ មនុស្សមានសុខភាពល្អ អាចរស់នៅបានយូរ និងធ្វើអោយប្រជាជនកើនឡើងដែរ
- សុខភិបាលៈ ភាពប្រសើរឡើងខាងវិស័យសុខាភិបាលសាធារណៈដោយសារមានភាពប្រសើរឡើងនៃការផ្គត់ផ្គង់អាហារ ថ្នំាពេទ្យ ... | geography |
ហេតុអ្វីបានជាយើងចាំបាច់ត្រូវរៀបចំផែនការ ការប្រើប្រាស់ដីធ្លីនិងធនធានធម្មជាតិ? | ការរៀបចំផែនការ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការធ្វើអ្វីមួយអោយបានជោគជ័យ មានប្រសិទ្ធិភាពនិងសម្រេចទៅតាមគោលបំណង។ ម្យ៉ាងទៀតការរៀបចំផែនការជាត្រីវិស័យមួយសម្រាប់ បង្ហាញឬកែប្រែនូវស្ថានភាពដែលនឹងអាចកើតមានជាយថាហេតុ។ ដូចគ្នានេះដែរសម្រាប់ផែនការនៃការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិគឺយើងចាំបាច់ត្រូវតែធ្វើដោយខានមិនបានដើម្បី៖
- កំណត់ព... | geography |
ដើម្បីវាយតំលៃបានយ៉ាងឆាប់រហ័សពីកំរិតជីវភាពរបស់ប្រជាជនក្នុងតំបន់វិភាគទៅលើអ្វីខ្លះ? | ដើម្បីវាយតំលៃបានយ៉ាងឆាប់រហ័សពីកំរិតជីវភាពប្រជាជនក្នុងតំបន់ យើងត្រូវវិភាគទៅលើៈ
កត្តាធម្មជាតិៈ ធម្មជាតិជាអ្វីដែលកើតឡើងមកដោយឯង។ ហើយវាពិតជាសំខាន់ណាស់ពេល យើងមើលពីកំរិតជីវភាពរបស់ប្រជាជននៅតំបន់ណាមួយ ព្រោះវាអាចឆ្លុះបញ្ចាំងពីលក្ខណៈអំណោយ ផលឬមិនអំណោយផលក្នុងតំបន់។ លក្ខខណ្ឌធម្មជាតិទាំងនោះរួមមានៈ
- ទីតាំងភូមិសាស្ដ្រ អំណោយផលដល់ការរៀប... | geography |
តើអ្វីទៅជាការរៀបចំ? តើការរៀបចំមានលក្ខណៈពិសេសអ្វីខ្លះ? | ការរៀបចំជាសំណុំសកម្មភាពពិគ្រោះគ្នា ក្នុងបំណងធ្វើអោយមានរបៀបរៀបរយនៃការរស់នៅការតាំងទីរបស់មនុស្សរបៀបរៀបរយចំពោះសកម្មភាពសំណង់សំភារៈបរិក្ខារនិងមធ្យោបាយគមនាគមន៍ នៅលើដែនដីណាមួយ។ ការរៀបចំដែនដីមានលក្ខណៈពិសេស និងមានភាពខុសគ្នាតាមសកម្មភាពមិនដូចគ្នានៃដេនដី ដែលបានរៀបចំហើយលក្ខណៈពិសេសទាំងនោះគឺៈ
- ធ្វើអោយមានរបៀបរៀបរយនូវសំណង់អគារ លំនៅឋានន... | geography |
ដើម្បីរៀបចំ និងគ្រប់គ្រងទីក្រុងអោយមានភាពល្អប្រសើរ តាមយោបល់របស់អ្នកថាតើយើងត្រូវមានផែនការយុទ្ធសាស្រ្តអ្វីខ្លះ? ហើយចាំបាច់ត្រូវមានការចូលរួមពីអ្នកណាខ្លះ? | - ការប្រើប្រាស់ដីធ្លី និងលំនៅដ្ឋានៈ ជាទីក្រុងមួយមានប្រព័ន្ធច្បាប់ដីធ្លីត្រឹមត្រូវ ប្លង់គោល សណ្តាប់ធ្នាប់ សោភ័ណភាពល្អ ដែលប្រជាពលរដ្ឋយលើដឹង និងគោរពច្បាប់ក្នុងការអភិវឌ្ឍន៍ដីធ្លី ដែលធ្វើអោយការវិវាទដីធ្លីថយចុះ ហើយគ្រប់ៗគ្នាមានលំនៅដ្ឋានសមរម្យ ប្រកបដោយផាសុកភាព
- បរិស្ថាន និងធនធានធម្មជាតិៈ ជាទីក្រុងមានការអភិវឌ្ឍន៍ប្រកបដោយចិរភា... | geography |
តើការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុង មានគោលបំណងសំខាន់ៗអ្វីខ្លះ? | ការធ្វើអោយប្រសើរឡើងអភិបាលកិច្ចល្អ និងការគ្រប់គ្រង ការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានមានប្រព័ន្ធ និងនិរន្តរភាព ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងទីក្រុង។ | geography |
ចូរបង្ហាញអំពីលក្ខខ័ណ្ឌករកើតតំបន់ទីក្រុង? | ស្នាដៃមនុស្សក្នុងការកែច្នៃធម្មជាតិ មានកំរិតផ្សេងៗគ្នាដែលទាក់ទងទៅនឹងបណ្តុះមនុស្ស តិចនិចបង្កើនផលនិងតំរូវការសំរាប់រស់នៅ។ អស់ពេលជាច្រើនសតវត្សមកហើយដែលការតាំងទីលំនៅរបស់មនុស្សសម័យដើម មានលក្ខណៈរាយប៉ាយស្ថានភាពនេះពុំបាន ផ្តល់នូវអំណោយផលដល់ភាពសុខសាន្តទៅលើការតាំងទីការរស់ នៅនិងទំនាក់ទំនងសេដ្ឋកិច្ចដល់ក្រុមទាំងនោះឡើយ ដំណាក់កាលក្រោយៗមក... | geography |
តើសម័យសង្គមរាស្រ្តនិយមប្រទេសយើងមានលក្ខណៈដូចម្តេច? | នៅក្នុងសម័យសង្គមរាស្ត្រនិយម ប្រទេសកម្ពុជាយើងមានសុខសន្តិភាព និងវឌ្ឍភាពលើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ចកើតមានស្របគ្នានិងសកម្មភាពអភិវឌ្ឍនគរូបនីយកម្ម។ | geography |
តើប្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំងមានលក្ខណៈលេចធ្លោ និងរីកចម្រើនផ្នែកអ្វីខ្លះ? | កម្ពុជាមានការលេចធ្លោលើការស្តារសន្តិសុខ នយោបាយ និងកំណែលម្អវិស័យរដ្ឋបាល ពិសេសផ្អែកពន្ធដារ។ នៅចុងសតវត្សទី១៩ កម្ពុជាបានទទួលបានការរីកចម្រើនមួយកម្រិតលើវិស័យសេវាកម្ម មានគមនាគមន៍ ពាណិជ្ជកម្ម និងរដ្ឋបាល ដែលជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច។ | geography |
ចូរបង្ហាញថា ដូនតាយើងជំនាន់ដើមមានទេពកោសល្យខ្ពស់ លើការងារនគរូបនីយកម្ម។ | ដូនតាយើងជំនាន់មុន មានទេពកោសល្យខ្ពស់លើការងារនគរូបនីយកម្មដូចជា៖
- ខ្មែរជំនាន់ដើមរស់នៅជាក្រុម សង់ផ្ទះលើជន្ទល់ខ្ពស់ផុតពីដី
- ការកសាងទីក្រុងលង្វែក ដែលមានគុម្ពឬស្សីជាកំពែងការពារដ៏រឹងមាំ
- ខ្មែរមានកំពង់ផែសម្រាប់ការដឹកជញ្ជូន និងពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស
- ចេះគ្រប់គ្រង និងរៀបចំដែនដី បង្កើតឲ្យមានភូមិ ឃុំ ស្រុកខេត្ត ទីក្រុង រ... | geography |
ដូចម្តេចដែលហៅថា នគរូបនីយកម្ម? | នគរូបនីយកម្ម គឺជាការពង្រីក និងរៀបចំទីក្រុងឲ្យមានរបៀបរៀបរយ ស្របទៅតាមភាពរីកចម្រើននៃសេដ្ឋកិច្ច និងសង្គមរដ្ឋ ឬប្រទេសមួយ៕ | geography |
តើនៅលើផែនទីប្រើប្រាស់ដី និងធនធានធម្មជាតិអ្នកត្រូវបង្ហាញនូវព័ត៌មានអ្វីខ្លះ? | ផែនទីជារូបសញ្ញាតំណាងបង្ហាញព័ត៌មានផ្សេងៗនៅលើក្រដាសរាបស្មើមួយ។ ផែនទីមានច្រើនប្រភេទណាស់ហើយវាមានអត្ថន័យ និងព័ត៌មានផ្សេងៗគ្នា។ ព័ត៌មាននៅលើផែនទីមានលក្ខណៈរួមដូចជាៈ
- ចំណងជើងផែនទី ប្រាប់យើងពីអ្វីដែលចង់បង្ហាញនៅលើផែនទី ឬប្រាប់យើងប្រធានបទនៃផែនទី
- មាត្រដ្ឋានផែនទី បង្ហាញពីទំនាក់ទំនងរវាងចំហាយនៅលើផែនដី និងចំងាយនៅលើផែនទី
- មាត្រាដ្ឋា... | geography |
តើក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានផែនការដូចម្តេចទៅលើនគរូបនីយកម្មនៅកម្ពុជានាពេលអនាគត? | ក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់ និងដឹកនាំការរៀបចំផែនការប្រើប្រាស់ដីធ្លីជាមួយអាជ្ញាធរមូលដ្ឋានតាមរយៈដំណាក់ការនានារួមមាន ការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធការប្រមូលទិន្នន័យមូលដ្ឋានពីរូបថតថតពីលើអាកាសនិងរូបភាពពីផ្កាយរណបដោយធ្វើការងារនៅការដ្ឋានផ្ទាល់ ធ្វើការវាស់វែងនិងធ្វើការប៉ាន់ប្រមាណសង្គមសេដ្ឋកិច្ចប្រជារាស្រ្ត និងសេដ្... | geography |
តើគេចែកប្រទេសកម្ពុជាជាបួនតំបន់ ដែលតំបន់នីមួយៗមានដង់ស៊ីតេប្រជាជនខុសគ្នាគឺតំបន់បឹងទន្លេសាប តំបន់ឆ្នេរសមុទ្រ តំបន់រាលរាប និងតំបន់ភ្នំនិងខ្ពង់រាប។ តើតំបន់ណាមួយដែលមានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេព្រោះអ្វី? | តំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេ គឹតំបន់វាលរាបព្រោះជាតំបន់ដែលមានលក្ខខណ្ឌល្អប្រសើរកក្នុងការរស់នៅពោលគឺមានសណ្ឋានដីអនុគ្រោះខ្លាំងចំពោះវិស័យកសិកម្ម ងាយស្រួលធ្វើដំណើរដោយមានផ្លូវគមនាគមន៍ល្អប្រសើរគ្រប់ប្រភេទ (ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស) ជាតំបន់ដែលមានសកម្មភាពឧស្សាហកម្ម ពាណិជ្ជកម្ម មានសេវាកម្មរស់រវើក និងមជ្ឈមណ្ឌលរដ្ឋបាល កា... | geography |
តើកត្តាអ្វីខ្លះដែលធ្វើឲ្យប្រជាជនទីក្រុងភ្នំពេញកើនឡើងឆាប់រហ័ស?តើការកើនឡើងយ៉ាងឆាប់រហ័សនេះធ្វើឲ្យមានបញ្ហាចោទអ្វីខ្លះ?តើរដ្ឋាភិបាលមានវិធានការដោះស្រាយដួចម្តេច? | កត្តាដែលធ្វើឲ្យប្រជាជនទីក្រុងភ្នំពេញកើនឡើងឆាប់រហ័សព្រោះ៖
- ជាតំបន់ដែលមានភាពរីកចម្រើនលើគ្រប់វិស័យ
- ចំណូលស្រុកច្រើន
- អត្រាមមរណទាប ឯអត្រាកំណើនខ្ពស់
- ប្រជាជននៅជនបទមកទីក្រុងដើម្បីស្វែងរកការងារអ្វើនិងរៀនសូត្រ។
បញ្ហាចោទ៖
- បញ្ហាសង្គមៈ សេវាកម្មសុខភាព សេវាកម្មសុខាភិបាល អនាម័យ និងសេវាអប់រំ
- បញ្ហាបរិស្ថានៈ ទីផ្សារ ទីសាធារណៈ ផ... | geography |
តើផលិតកម្មកសិកម្មនៅកម្ពុជា មានចែកចេញជាផ្នែកសំខាន់អ្វីខ្លះ?ចូរបញ្ជាក់ពីសារៈសំខាន់សេដ្ឋកិច្ចនៃផ្នែកនីមួយៗ។ | ប្រព័ន្ធផលិតកម្ម កសិកម្មនៅកម្ពុជាចែកចេញជា៖
- ដំណាំស្រូវ និងដំណាំរួមផ្សំ
- ការចិញ្ចឹមសត្វ
- ការនេសាទ
- ព្រៃឈើនិងដំណាំកៅស៊ូ។
សារៈសំខាន់ចំពោះសេដ្ឋកិច្ចក្នុងផ្នែកនីមួយៗ៖
- ដំណាំស្រូវ និងដំណាំរួមផ្សំ៖ បានផ្តល់អាហារយ៉ាងសំខាន់សំរាប់មនុស្ស (៥២.៧%)
- ការចិញ្ចឹមសត្វៈ បានផ្តល់កំលាំងអូសទាញ និងសាច់ជាអាហារ (១៥.៥%)
- ការនេសាទៈ បានបំព... | geography |
តើសេដ្ឋកិច្ចនៅកម្ពុជានចែកចេញជាវិស័យអ្វីខ្លះ?ក្នុងចំនោមវិស័យទាំងនោះតើវិស័យណាមួយដែលផ្តល់ការងារដល់ប្រជាជនបានច្រើនជាងគេនាពេលបច្ចុប្បន្ននេះ ព្រោះអ្វី? | សេដ្ឋកិច្ចនៅកម្ពុជាចែកចេញជាវិស័យ៖
- វិស័យកសិកម្ម
- វិស័យឧស្សាហកម្ម
- វិស័យទេសចរណ៍
- វិស័យពាណិជ្ជកម្ម
- វិស័យកមនាគមន៍។
វិស័យដែលផ្តល់ការងារច្រើនជាងគេគឺវិស័យកសិកម្មព្រោះ៖
- មានប្រជាជន ១,២ ទៅ១,៣ លានគ្រួសារគឺប្រហែល៨០ទៅ៨៥%ជាកសិករ
- សេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម (ការដាំដុះ,ការាចញ្ចឹមសត្វ,នេសាទ,ព្រៃឈើ)
- កសិកម្មបានផ្តល់ការងារពី ... | geography |
តើគេចែកកសិករទាំងនោះជាប៉ុន្មានប្រភេទអ្វីខ្លះ? ចូរពន្យល់។ | គេចែកកសិករកម្ពុជា៥០ប្រភេទគឺៈ
- កសិករផលិតស្រូវឬអ្នកស្រែៈ និយមធ្វើស្រូវប្រាំង ស្រូវវស្សា ស្រូវឡើងទឹក
- កសិករតំបន់ដីខ្ពស់ៈ គេដាំដំនាំជាអចិន្រ្តៃយ៍ (ពោត ដំឡូង សណ្តែក ចេក កៅស៊ូ)
- កសិករធ្វើចំការឬមិនដាំស្រូវៈ គេដាំដំណាំតាមមាត់ទន្លេ ចិញ្ចឹមសត្វ នេសាទ...
- កសិករភូមិភាគឦសានៈ គេធ្វើដំណាំព្រៃដុតមាន ដូចជា ពោត ដំឡូង ស្រូវ រុក្ខជាតិ... | geography |
ហេតុអ្វីបានជាគេនិយាយថា ប្រទេសកម្ពជាជាប្រទេសកសិកម្ម? | បានជាគេនិយាយថា ប្រទេសកម្ពុជាជាប្រទេសកសិកម្មព្រោះមានលក្ខខណ្ឌធម្មជាតិអនុគ្រោះច្រើនដល់វិស័យកសិកម្មនេះដូចជា៖
- សណ្ឋានដីៈ ដីមានជីជាតិល្អ និងសំបូរទំនាបល្បាប់...
- ផ្លូវទឹកៈ ផ្លូវទឹកខ្វមាត់ខ្វែង ដូចសរសៃឈាមមនុស្ស មងាយស្រួលដល់ការដាំដុះ
- អាការធាតុៈ ទទួលអាកាសធាតុត្រូពិចមូសុង (ក្តៅសើម)
- ប្រជាពលរដ្ឋពី៨០ទៅ៨៥% ជាកសិករ
- កសិកម្មផ្តល... | geography |
ចូររៀបរាប់អំពីទីផ្សារសំខាន់ៗរបស់កម្ពុជា។ តើទីផ្សារណាដែលមានបរិមាណ ទឹកប្រាក់ច្រើនជាងគេ ហេតុអ្វី? | ទីផ្សារសំខាន់ៗរបស់កម្ពុជា៖
- ទ្វីបអាមេរិក
- សហគមន៍អឺរ៉ុប
- ទ្វីបអាហ្រ្វិក
- ទ្វីបអាស៊ី និងអូសេអានី
- សាធារណៈរដ្ឋ សង្គមនិយមវៀតណាម
ទីផ្សារកម្ពុជាមានទឹកប្រាក់ច្រើនជាងសហរដ្ឋអាមេរិកព្រោះ៖
- ការអនុគ្រោះពន្ធនាំចូល
- កម្ពុជាជាសមាជិក WTO។ | geography |
តើកំណើននគរូបនីយកម្មមានកម្រិតខ្ពស់នៅកម្ពុជា។ ចូរររៀបរាប់ពីកត្តាដែលនាំឲ្យមានកំណើននេះ។ | កំណើននគរូបនីយកម្មមានកម្រិតខ្ពស់នៅកម្ពុជាបណ្តាមកពីកត្តា៖
- កំណើនប្រជាជនមានកម្រិតខ្ពស់
- ប្រជាជនជនបទផ្លាស់ទីចូលក្នុងទីចូលក្នុងទីក្រុងដើម្បីរកការងារធ្វើ
- ការកើនឡើងនៃតម្រូវការ សេវា សាធារណៈ
- ការរៀបចំទីក្រុង តាមស្តង់ដារ អន្តរជាតិ
- មានស្ថេរភាព នយោបាយ សន្តិសុខសង្គម
- គោលនយោបាយ ការរៀបចំទីក្រុង
- គោលនយោបាយដីធ្លី។ | geography |
តើវិសមភាពចំពោះការអប់រំ ទាក់ទងទៅនិងអ្វីខ្លះ? | វិសមភាពចំពោះការអប់រំទាក់ទង៖
តាមភេទ
ចាប់ពីកម្រិតថ្នាក់មធ្យមសិក្សាឡើងទៅសិស្សប្រុសច្រើនជាងសិស្សស្រី
- ជួយការងារផ្ទះ
- ឆាប់រៀបការ
- ឲ្យកូនធ្វើការងារជួយជីវភាពគ្រួសារ
ទីប្រជុំជននិងជនបទ
- ទីប្រជុំជន
- អាណាព្យាបាលមានការយល់ដឹងពីតម្លៃការសិក្សាជាង
- មានជីវភាពធូរធារ
- សាលារៀនមានគ្រប់កម្រិត
- មានសម្ភារៈសិក្សាសម្បូរបែប
- មានសុវត្ថិភ... | geography |
ការដាំដុះជីគីមី និងការកាប់បំផ្លាញព្រៃឈើ មានការប៉ះពាល់ដល់មច្ឆជាតិយ៉ាងដួចម្តេច? | ការដាំដុះប្រើជីគីមី ប៉ះពាល់ដល់មច្ឆជាតិដូចជា៖
- ជាតិ ជីគីមីហូរចូលទៅក្នុងទឹក (ស្ទឹង ទន្លេ បឹង ព្រែក) ធ្វើឲ្យខូចបរិស្ថានទឹក
- វិនាសបាត់បង់ពួកមច្ឆជាតិ (មិនអាចបន្តពូជបាន)
ការកាប់បំផ្លាញព្រៃឈើនាំអោយមានការប៉ះពាល់ដល់មច្ឆជាតិដូចជា៖
- បាត់បង់ជំរកត្រីពងកូន និងចំណីរបស់មច្ឆជាតិ
- បង្កភាពរាំងស្ងួត (កំណើនសីតុណ្ហភាព)
- បឹង ស្ទឹង ទន្លេ... | geography |
ចូររៀបរាប់អំពីទំនាក់ទំនងរវាងការដាំដុះ អាជីវកម្មព្រៃឈើ និងនេសាទ។ | ទំនាក់ទំនងរវាងការដាំដុះអាជីវកម្មព្រៃឈើ និងនេសាឬមានអន្តរអំពើលើគ្នាទៅវិញទៅមក ព្រោះថាដើម្បីបំពេញតំរូវការក្នុងផលិតកម្មនិងតំរូវការផ្សេងៗមនុស្សនាំគ្នាកាប់ព្រៃឈើច្រើនដែលជាហេតុធ្វើឲ្យអាកាសធាតុប្រែប្រួលប៉ះពាល់ដល់ជីវីតមនុស្ស សត្វ និងរុក្ខជាតិ។ អិផរណានៃប្រព័ន្ធផលិតកម្ម នាំឲ្យមានកំណើនការប្រែប្រួលថ្នាំសម្លាប់សត្វល្អិតត និងជីគីមី។ ថ... | geography |
តើនៅប្រទេសកម្ពុជាបច្ចុប្បន្នការប្រើប្រាស់ថ្នាំសំលាប់សត្វល្អិត និងជីគីមីក្នុងការដាំដុះផ្តល់ផលល្អនិងផលអាក្រក់ដូចម្តេចខ្លះ?តើយើងត្រួវអនុវត្តន៍បច្ចេកទេសដាំដុះបែបណា ដើម្បីកាត់បន្ថយផលអាក្រក់ទាំងនេះបានផងនិងអាចបង្កើនផលិតផលបានផង? | ផ្តល់ផលល្អដូចជា៖
- ជួយកែលំអរគុណភាពដី (បានរយៈពេលខ្លី)
- ជួយបង្កើនទិន្នផលដំនាំ
- ជួយការពារ និងកំចាត់ពពួកសត្វចង្រៃ
ផ្តល់ផលអាក្រក់ដូចជា៖
- ខូចគុណភាពដី
- ខូចគុណភាពទឹក (ទឹកក្រោមដី និងទឹកលើដី)
- បំផ្លាញសុខភាពមនុស្សសត្វនិងរុក្ខជាតិ។
គេអនុវត្តន៍បច្ចេកទេសដាំដុះដោយ៖
- ប្រើប្រាស់ជីធម្មជាតិ ដោយរួមផ្សំជាមួយជីកំប៉ុស
- ប្រើប្រាស់ថ្នាំ... | geography |
ចូរប្អូននិយាយអំពីតួនាទី ស្រ្តីខ្មែរក្នុងវិស័យកសិកម្ម។ | តួនាទីស្រ្តីខ្មែរក្នុងវិស័យកសិកម្មគឺក្រៅពីការងារគ្រប់គ្រងផ្ទះសំបែង (ដាំបាយ បុកស្រូវ កិនស្រូវ ដងទឹក រកអុស មើលថែរក្សាកូន) ស្រ្តីខ្មែរបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្មមានដូចជា ការដាំដំនាំ ប្រមូលផល និងថែទាំសត្វពាហនៈ ព្រមទាំងលក់ដូរ នៅឯផសារទៀតផង។ | geography |
តើវិធានការអ្វីខ្លះ ដែលអាចនាំអោយផលិតកម្មស្រូវនៅប្រទេសយើងកើនឡើង? | ប្រជាជនយើងចេះតែកើនឡើៀងពីមួយឆ្នាំទៅមួយឆ្នាំដូចនេះផលិតកម្មស្រួវយើងត្រូវតែកើនឡើងជាលំដាប់ដែរដើម្បី ឆ្លើយតបតំរូវាររបស់ប្រជាពលរដ្ឋនិងសំរាប់នីហ័រណផង។
វិធានការបង្កើនផលិយកម្មនោះមានូចជា៖
- ត្រូវបង្កើនទិន្នផលស្រូវ ដោយអនុវត្តន៍ប្រពលវប្បកម្ម
- ត្រូវបង្កើនរដូវដាំដុះគឺធ្វើអោយបាន៣ទៅ៤ដងក្នុងមួយឆ្នាំ
- ត្រូវស្តារដីស្រែចាស់ៗទាំង២,៥លានហិច... | geography |
តើកៅស៊ូមានប្រភពមកពីណា?នាំចូលដោយក្រុមហ៊ុនណា?នៅឆ្នាំណា? នៅបណ្តាលខេត្តណាខ្លះ? ហើយមានសារៈសំខាន់អ្វីខ្លះដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គម? | - កៅស៊ូមានប្រភពនៅប្រទេសប្រេស៊ីល ហើយនាំចូលមកកម្ពុជាដោយក្រុមហ៊ុនបារាំងកាលពីឆ្នាំ ១៩២០។ គេដាំកៅស៊ូនៅតំបន់ដីក្រហមក្នុងខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តព្រះសីហនុ។ ហើយបច្ចុប្បន្នតាមរយៈការវិនិយោគលើដីសម្បទានសេដ្ឋកិច្ច និងការដាំកៅស៊ូជាលក្ខណៈគ្រួសារមាននៅខេត្តស្ទឹងត្រែង មណ្ឌលគិរី សៀមរាប កំពង់ធំ ព្រះវិហារ ពោធិ៍សាត់ បាត់... | geography |
តើផលិតកម្មកសិកម្មនៅកម្ពុជា មានចែកចេញជាផ្នែកសំខាន់អ្វីខ្លះ?ចូរបញ្ជាក់ពីសារៈសំខាន់សេដ្ឋកិច្ចនៃផ្នែកនីមួយៗ។ | ប្រព័ន្ធផលិតកម្ម កសិកម្មនៅកម្ពុជាចែកចេញជា៖
- ដំណាំស្រូវ និងដំណាំរួមផ្សំ
- ការចិញ្ចឹមសត្វ
- ការនេសាទ
- ព្រៃឈើនិងដំណាំកៅស៊ូ។
សារៈសំខាន់ចំពោះសេដ្ឋកិច្ចក្នុងផ្នែកនីមួយៗ៖
- ដំណាំស្រូវ និងដំណាំរួមផ្សំ៖ បានផ្តល់អាហារយ៉ាងសំខាន់សំរាប់មនុស្ស (៥២.៧%)
- ការចិញ្ចឹមសត្វៈ បានផ្តល់កំលាំងអូសទាញ និងសាច់ជាអាហារ (១៥.៥%)
- ការនេសាទៈ បានបំព... | geography |
តើសេដ្ឋកិច្ចនៅកម្ពុជានចែកចេញជាវិស័យអ្វីខ្លះ?ក្នុងចំនោមវិស័យទាំងនោះតើវិស័យណាមួយដែលផ្តល់ការងារដល់ប្រជាជនបានច្រើនជាងគេនាពេលបច្ចុប្បន្ននេះ ព្រោះអ្វី? | សេដ្ឋកិច្ចនៅកម្ពុជាចែកចេញជាវិស័យ៖
- វិស័យកសិកម្ម
- វិស័យឧស្សាហកម្ម
- វិស័យទេសចរណ៍
- វិស័យពាណិជ្ជកម្ម
- វិស័យកមនាគមន៍។
វិស័យដែលផ្តល់ការងារច្រើនជាងគេគឺវិស័យកសិកម្មព្រោះ៖
- មានប្រជាជន ១,២ ទៅ១,៣ លានគ្រួសារគឺប្រហែល៨០ទៅ៨៥%ជាកសិករ
- សេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម (ការដាំដុះ,ការាចញ្ចឹមសត្វ,នេសាទ,ព្រៃឈើ)
- កសិកម្មបានផ្តល់ការងារពី ... | geography |
តើគេចែកកសិករទាំងនោះជាប៉ុន្មានប្រភេទអ្វីខ្លះ? ចូរពន្យល់។ | គេចែកកសិករកម្ពុជា៥០ប្រភេទគឺៈ
- កសិករផលិតស្រូវឬអ្នកស្រែៈ និយមធ្វើស្រូវប្រាំង ស្រូវវស្សា ស្រូវឡើងទឹក
- កសិករតំបន់ដីខ្ពស់ៈ គេដាំដំនាំជាអចិន្រ្តៃយ៍ (ពោត ដំឡូង សណ្តែក ចេក កៅស៊ូ)
- កសិករធ្វើចំការឬមិនដាំស្រូវៈ គេដាំដំណាំតាមមាត់ទន្លេ ចិញ្ចឹមសត្វ នេសាទ...
- កសិករភូមិភាគឦសានៈ គេធ្វើដំណាំព្រៃដុតមាន ដូចជា ពោត ដំឡូង ស្រូវ រុក្ខជាតិ... | geography |
ហេតុអ្វីបានជាគេនិយាយថា ប្រទេសកម្ពជាជាប្រទេសកសិកម្ម? | បានជាគេនិយាយថា ប្រទេសកម្ពុជាជាប្រទេសកសិកម្មព្រោះមានលក្ខខណ្ឌធម្មជាតិអនុគ្រោះច្រើនដល់វិស័យកសិកម្មនេះដូចជា៖
- សណ្ឋានដីៈ ដីមានជីជាតិល្អ និងសំបូរទំនាបល្បាប់...
- ផ្លូវទឹកៈ ផ្លូវទឹកខ្វមាត់ខ្វែង ដូចសរសៃឈាមមនុស្ស មងាយស្រួលដល់ការដាំដុះ
- អាការធាតុៈ ទទួលអាកាសធាតុត្រូពិចមូសុង (ក្តៅសើម)
- ប្រជាពលរដ្ឋពី៨០ទៅ៨៥% ជាកសិករ
- កសិកម្មផ្តល... | geography |
តើភ្នាក់ងារបំផ្លាញកំលាំងពលកម្មនៅកម្ពុជាយើងបច្ចុប្បន្នមានអ្វីខ្លះ? | មាន៖
- កង្វះអាហារ
- មីន
- អេដស៍
- របេង
- គ្រុនចាញ់។ | geography |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.