question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើរដ្ឋមាននយោបាយសេដ្ឋកិច្ចសំខាន់ៗអ្វីខ្លះ?
រដ្ឋមាននយោបាយសេដ្ឋកិច្ចសំខាន់ៗដូចជា៖ - ជំរុញអភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស័យ ពិសេសនៅតំបន់ដាច់ស្រយ៉ាល - ដោះស្រាយមធ្យោបាយផលិតផល ការពារថ្លៃផលិតផលជូនកសិករ សប្បករ និង ស្វែងរកទីផ្សារផង - យកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ ជួយប្រជាពលរដ្ឋឲ្យមានជីវភាពបានសមរម្យ។
law
តើនីតិវិធីព្រហ្មទណ្ឌគឺជាអ្វី?
នីតិវិធីព្រហ្មទណ្ឌ គឺជាវិធានគ្រប់គ្រងលើដំណើរការរឿងក្តីព្រហ្មទណ្ឌ ចាប់តាំងពីការស៊ើបអង្កេតការចោទប្រកាន់ ការស៊ើបសួរ ការជំនុំជម្រះក្តី រហូតដល់ការអនុវត្តនូវទណ្ឌកម្ម។
law
តើពិន័យស៊ីវិលសំដៅដល់អ្វី?
ពិន័យស៊ីវិល សំដៅដល់ទណ្ឌកម្មមួយប្រភេទ ដែលកំណត់ឲ្យអ្នកប្រព្រឹត្តខុសនឹងបញ្ញត្តិនៃច្បាប់រដ្ឋប្បវេណី បង់ប្រាក់ពិន័យ តាមចំនួនណាមួយជាកំណត់។
law
តើព្យាកុលភាពសំដៅដល់អ្វី?
ព្យាកុលភាព សំដៅដល់មធ្យោបាយរំលត់កាតព្វកិច្ច ដែលជនម្នាក់ប្រមូលឲ្យមូលមកលើដៃខ្លួនតែម្នាក់នូវគុណភាពជាម្ចាស់បំណុលផង និងកូនបំណុលផង។
law
តើប្រទេសកម្ពុជាបច្ចុប្បន្នប្រកាន់របបនយោបាយអ្វី? ដោយសារមូលហេតុអ្វី?
ប្រទេសកម្ពុជាបច្ចុប្បន្នប្រកាន់របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដោយមូលហេតុ គោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ ២៣ ខែ តុលា ឆ្នាំ១៩៩១ ដើម្បីបញ្ចប់ជំលោះរវាងខ្មែរនិងខ្មែរជាងបីទសវត្ស កន្លងមក។
law
តើរដ្ឋសភាជាអ្វី? កើតឡើង និង មានភារកិច្ចយ៉ាងដូចម្តេច?
រដ្ឋសភា ជាក្រុមប្រឹក្សារបស់ប្រជាពលរដ្ឋនិងជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិក្នុងការបង្កើត និងអនុម័តច្បាប់ - កើតឡើងដោយការបោះឆ្នោតជ្រើសរើសពីប្រជាពលរដ្ឋធ្វើជាតំណាងរបស់ខ្លួននៅក្នុងមណ្ឌលហៅថា«តំណាងរាស្ត្រ» តាមល័ក្ខការណ៍ទាំង៥ជាសកល សេរី ស្មើភាព ចំពោះ និងសំងាត់។ - មានអាណត្តិរយៈពេល៥ឆ្នាំបោះឆ្នោតជ្រើសតាំងម្តងពីប្រជាពលរដ្ឋទូទាំងប្...
law
តើភតិកៈសំដៅដល់អ្វី?
ភតិកៈ សំដៅដល់ភាគីម្ខាងនៃភតិសន្យា ដែលសន្យាថានឹងបង់ថ្លៃឈ្នួលដើម្បីជាថ្នូរនឹងការទទួលបាននូវសិទ្ធិប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយរបស់ភតិបតី។
law
តើភារធារីសំដៅដល់អ្វី?
ភារធារី សំដៅដល់សមាជិកបេសកកម្មការទូតទទួលបន្ទុកទទួលខុសត្រូវ ជាប្រមុខបេសកកម្មការទូតស្តីទីក្នុងករណីអវត្តមានរបស់ប្រមុខបេសកកម្មការទូត។
law
តើរដ្ឋមានវិធានការណ៍អ្វីខ្លះក្នុងផ្នែកអប់រំ វប្បធម៌ និង សង្គមកិច្ច?
រដ្ឋមានវិធានការណ៍ក្នុងផ្នែកអប់រំ វប្បធម៌ និង សង្គមកិច្ចដូចជា៖ - ការពារលើកស្ទួយសិទ្ធិពលរដ្ឋក្នុងវិស័យទាំងបីខាងលើ - ផ្តល់ការអប់រំឥតបង់ថ្លៃដល់ពលរដ្ឋគ្រប់រូបភាពនៅថ្នាក់មធ្យមសិក្សាកំរិត១ និង ២ - ថែរក្សា និង ពង្រីកវប្បធម៌ជាតិ - ការពារ និងពង្រីកភាសាខ្មែរ - ការពារ ថែរក្សាប្រាសាទបូរាណ វត្ថុសិល្បៈបូរាណ រមណីយ៍ដ្ឋានប្រវត្តិសាស្ត្រ...
law
តើភតិបតីសំដៅដល់អ្វី?
ភតិបតី សំដៅដល់ភាគីម្ខាងនៃភតិសន្យា ដែលសន្យាថាឲ្យភតិកៈប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយដោយយកថ្លៃឈ្នួល។
law
តើភតិសន្យាសំដៅដល់អ្វី?
ភតិសន្យា សំដៅដល់កិច្ចសន្យាមួយដែលភាគីម្ខាងឲ្យភាគីម្ខាងទៀតប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយដោយយកថ្លៃឈ្នួល។
law
តើភាគបម្រុងសំដៅដល់អ្វី?
ភាគបម្រុង សំដៅដល់ភាគនៃទ្រព្យសម្បត្តិរបស់មតកជន ដែលបច្ឆាញាតិផ្ទាល់ ឬឪពុក ម្តាយ ឬជីដូន ជីតា និងសហព័ទ្ធរបស់មតកជននោះ អាចទាមទារបានតាមការកំណត់របស់ច្បាប់។
law
តើមតកសាសន៍សំដៅដល់អ្វី?
មតកសាសន៍ សំដៅដល់លិខិតបណ្តាំ ដែលបុគ្គលម្នាក់បានធ្វើឡើងតាមទម្រង់ ដែលកំណត់ដោយច្បាប់ ដើម្បីសំដែងឆន្ទៈចុងក្រោយ អំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួនជាអាទិ៍បន្ទាប់ពីមរណភាព។
law
តើមូលហេតុគតិយុត្តសំដៅដល់អ្វី?
មូលហេតុគតិយុត្ត សំដៅដល់មូលដ្ឋានដែលធ្វើឲ្យសកម្មភាពជាក់លាក់ណាមួយ មានភាពត្រឹមត្រូវតាមច្បាប់។ ឧទាហរណ៍ សិទ្ធិជួល គឺជាមូលហេតុគតិយុត្តនៃការកាន់កាប់របស់ភតិកៈ។
law
តើមោឃភាពសំដៅដល់អ្វី?
មោឃភាព សំដៅដល់ទណ្ឌកម្មដែលប្រកាសដោយចៅក្រមលុបបំបាត់ចោលជាប្រតិសកម្មនូវលិខិតគតិយុត្ត មិនបានបំពេញលក្ខខណ្ឌដែលច្បាប់កំណត់ ឬសកម្មភាពណាមួយដែលផ្ទុយពីនីតិវិធីនៃច្បាប់។
law
តើមានច្បាប់ចំនួនប៉ុន្មានហើយដែលរដ្ឋសភាបានអនុម័ត? អ្វីខ្លះ?
ខ្ញុំសូមជម្រាបតែអ្វីដែលខ្ញុំបានដឹងទេ ពីព្រោះនេះគឺជាសមត្ថកិច្ចរបស់រដ្ឋសភាទៅវិញទេ។ ក្នុងអាណត្តិទី១ ឆ្នាំ១៩៩៣-១៩៩៨ រដ្ឋសភាបានអនុម័ត ៩០ច្បាប់ អាណត្តិទី២ ឆ្នាំ១៩៩៨-២00៣ បានអនុម័ត ៨៨ច្បាប់ អាណត្តិទី៣ ឆ្នាំ២០០៣-២០០៨ បានអនុម័ត ១៤៥ច្បាប់ អាណត្តិទី៤ ឆ្នាំ២០០៨-២០១៣ ខ្ញុំពុំមានតួលេខនៅឡើយទេ ប៉ុន្តែរដ្ឋសភាបានអនុម័តច្បាប់សំខាន់ៗមួយចំ...
law
តើរូបិយវត្ថុសំដៅដល់អ្វី?
រូបិយវត្ថុ សំដៅដល់ឧបករណ៍កំណត់ដោយច្បាប់ ដែលប្រើប្រាស់ជាមធ្យោបាយសម្រាប់ដោះដូរ។ ឧទាហរណ៍ ប្រាក់រៀល ជារូបិយវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា។
law
តើលក្ខន្តិកៈសំដៅដល់អ្វី?
លក្ខន្តិកៈ សំដៅដល់លិខិតបង្កើតនីតិបុគ្គល ដែលមានចុះនិទ្ទេសចាំបាច់ ខ្វះមិនបានអំពីចំណុចសំខាន់ៗដូចជា គោលបំណង នាមករណ៍ ទីតាំងនៃទីស្នាក់ការកណ្តាល។ល។
law
តើផ្លាកលេខសម្គាល់យានជំនិះប្រភេទទី៨ សម្រាប់យានជំនិះជារបស់ម្ចាស់កម្មសិទ្ធិយានជំនិះជារូបវន្តបុគ្គល នីតិបុគ្គល ឬសហកម្មសិទ្ធិយានជំនិះ សម្រាប់ប្រើប្រាស់ជាលក្ខណៈឯកជន ដែលលេខចុះបញ្ជីចែកជាប៉ុន្មានចង្កោម?
ផ្លាកលេខសម្គាល់យានជំនិះប្រភេទទី៨ សម្រាប់យានជំនិះជារបស់ម្ចាស់កម្មសិទ្ធិយានជំនិះជារូបវន្តបុគ្គល នីតិបុគ្គល ឬសហកម្មសិទ្ធិយានជំនិះ សម្រាប់ប្រើប្រាស់ជាលក្ខណៈឯកជន ដែលលេខចុះបញ្ជីចែកជាបីចង្កោមគឺ៖ - ចង្កោមទី១៖ លេខចុះបញ្ជីធម្មតា - ចង្កោមទី២៖ លេខចុះបញ្ជីពិសេស - ចង្កោមទី៣៖ លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន។
law
តើអង្គភាពប្រឆាំងអំពើពុករលួយមានរចនាសម្ព័ន្ធអ្វីខ្លះ?
អង្គភាពប្រឆាំងអំពើពុករលួយមានរចនាសម្ព័ន្ធដូចជា៖ - អគ្គនាយកដ្ឋានរដ្ឋបាល និងសន្តិសុខ - អគ្គនាយកដ្ឋានប្រតិបត្តិការ - ផ្នែកស៊ើបអង្កេតផ្ទៃក្នុង - ការិយាល័យប្រឆាំងអំពើពុករលួយរាជធានី ខេត្ត - ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ។
law
តើមានប្រការ និងមាត្រាណាខ្លះនៃរដ្ឋធម្មនុញ្ញ ដែលមិនអាចធ្វើវិសោធនកម្មបាន?
ប្រការ និងមាត្រាណាខ្លះនៃរដ្ឋធម្មនុញ្ញ ដែលមិនអាចធ្វើវិសោធនកម្មបានមានដូចជា៖ - មាត្រា ៧ នៃរដ្ឋធម្មនុញ្ញ - មាត្រា ១៧ នៃរដ្ឋធម្មនុញ្ញ - ការបន្ថយប្រាក់ចំណូលសាធារណៈ ឬ បន្ថែមបន្ទុកលើប្រជាពលរដ្ឋ - ការកែប្រែកាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
law
ពាក្យថានិមិត្តរូបនៃឯកភាពជាតិ និង និរន្តភាពជាតិនៃអង្គព្រះមហាក្សត្រ មានន័យយ៉ាងដូចម្តេច? ចូរពន្យល់។
យោងតាមប្រវត្តិសាស្ត្រប្រទេសកម្ពុជា ចាប់តាំងពីសម័យបូរាណមកមានព្រះមហាក្សត្រគ្រប់គ្រងប្រទេសទ្រង់ជាតំណាងឲ្យជាតិខ្មែរទាំងមូល។ លើគ្រប់វិស័យព្រះមហាក្សត្រដឹកនាំរ៉ាប់រងទាំងផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ សាសនា សង្គមកិច្ច កសាង ហេដ្ឋារចនាសម្ព័ន្ធ និង ពង្រីកទឹកដី រក្សាបានគង់វង្សដល់បច្ចុប្បន្ននិងទៅអនាគត។ល។ ទីណាមានព្រះមហាក្សត្រ ទីនោះម...
law
ហេតុអ្វីបានជាអង្គព្រះមហាក្សត្រមិនអាចរំលោភបំពានបាន? ចូរពន្យល់។
បានជាអង្គព្រះមហាក្សត្រមិនអាចរំលោភបំពានបាន ព្រោះព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយទ្រង់ជាប្រមុខរដ្ឋអស់មួយជីវិត។ ទ្រង់មិនពាក់ព័ន្ធនឹងរឿងនយោបាយ កិច្ចការដឹកនាំរដ្ឋទេ ទ្រង់ពុំមានកំហុសឆ្គងក្នុងការដឹកនាំរដ្ឋដែរ ហេតុនេះទ្រង់ពុំអាចទទួលការរិះគន់ ឬមានការរំលោភបំពានឡើយទាំងរូបកាយ និង កេរ្តិ៍ឈ្មោះ។ ទ្រង...
law
តើការផ្សាយពាណិជ្ជកម្មសំដៅដល់អ្វី?
ការផ្សាយពាណិជ្ជកម្ម សំដៅដល់ការផ្សព្វផ្សាយជាសាធារណៈ ឬការផ្សព្វផ្សាយទៅកាន់ក្រុមណាមួយក្នុងចំណោមសាធារណជនទោះតាមទម្រង់ណាក៏ដោយ ក្នុងគោលបំណងជម្រុញការផ្គត់ផ្គង់ទំនិញ ឬសេវា ឬការលក់ ឬការផ្តល់សិទ្ធិប្រត្យក្សលើអចលនទ្រព្យ។
law
តើព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិមានអាណត្តិឬទេ? បើគ្មានចូរពន្យល់។
យោងតាមមាត្រា៧នៃរដ្ឋធម្មនុញ្ញចែងថា “ព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ ទ្រង់ជាប្រមុខរដ្ឋអស់មួយជីវិត។ ទ្រង់មិនអាចមាននរណារំលោភបំពានបានឡើយ “។
law
តើអត្តាធីនភាពសំដៅដល់អ្វី?
អត្តាធីនភាព សំដៅដល់ស្ថានភាពមួយដែលផ្តល់ឲ្យអនីតិជនបានរួចផុតពីអាណាព្យាបាលសម្រាប់អនីតិជន ឬរួចផុតពីអំណាចមេបា ហើយមានសមត្ថភាពដូចនីតិជនដែរ។
law
តើអត្រានុកូលដ្ឋានសំដៅដល់អ្វី?
អត្រានុកូលដ្ឋាន សំដៅដល់ចំណងរួមភ្ជាប់សញ្ជាតិទៅនឹងរដ្ឋ និងឋានៈនៅក្នុងគ្រួសារ ហើយដែលបង្កើតឲ្យមានសិទ្ធិ និងករណីយកិច្ច។
law
តើអឌ្ឍសិទ្ធិសំដៅដល់អ្វី?
អឌ្ឍសិទ្ធិ សំដៅដល់ស្ថានភាពនៃជនដែលមានកម្មសិទ្ធិលើដីជាប់គ្នា មានកម្មសិទ្ធិរួម ដោយមានភាពអវិភាគលើជញ្ជាំង ឬកំពែងដូចជា ស្នាមភ្លោះ ភ្លឺ របងជាអាទិ៍ ដែលនៅត្រង់ព្រំខ័ណ្ឌដី ឬអាគារលើដីនោះ។
law
តាមទ្រឹស្តីនៃនីតិរដ្ឋធម្មនុញ្ញ តើផ្អែកលើមូលដ្ឋានអ្វីទើបអាចចាត់ទុកថាជាការរំលោភលើអធិបតេយ្យរបស់កម្ពុជា?
ប្រទេសកម្ពុជាជារដ្ឋឯករាជ្យ មានអធិបតេយ្យភាព បូរណភាពដែនដីតាំងពីដើមរៀងមក មានការទទួលស្គាល់ជាអន្តរ ជាតិ ជាសមាជិកនៃអង្គការសហប្រជាតិ មានតំកល់នូវភាពស្របច្បាប់ជាអន្តរជាតិរួចជាស្រេចផង។ តាមគោលការណ៍ អន្តរជាតិរដ្ឋសមាជិកទាំងឡាយមិនអាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ដទៃទេ មិនអាចរំលោភបំពានគ្នាលើកិច្ចការ ដឹកនាំរដ្ឋ និងដែនដីទឹកគ្រប់គ្រ...
law
តើអធិការសំដៅដល់អ្វី?
អធិការ តាមក្រមរដ្ឋប្បវេណី មានន័យថា បុគ្គលដែលតុលាការជ្រើសតាំងតាមការទាមទាររបស់អភិបាល ដើម្បីធ្វើការស្រាវជ្រាវអំពីទ្រព្យសម្បត្តិ ដែលជាវិភាគទានក្រៅពីប្រាក់ ឬទ្រព្យសម្បត្តិដែលបុគ្គលណាម្នាក់បានសន្យានៅក្នុងលក្ខន្តិកៈនៃការបង្កើតនីតិបុគ្គល ថានឹងធ្វើអនុប្បទានទៅឲ្យនីតិបុគ្គលនោះ ក្រោយពីការបង្កើតនីតិបុគ្គល។
law
បើមានការសើរើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កែប្រែរបបប្រជាធិបតេយ្យសេរីពហុបក្ស និង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញស្នើឡើងដោយព្រះមហាក្សត្រ ឬនាយករដ្ឋមន្ត្រី ឬតំណាងរាស្ត្រ ឬប្រជាពលរដ្ឋ តើអាចធ្វើបានដែរឬទេ? ព្រោះអ្វី? ចូរពន្យល់។
មិនអាចធ្វើបានឡើយកាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
law
តើអនុប្បទានសំដៅដល់អ្វី?
អនុប្បទាន សំដៅដល់ការផ្ទេរសិទ្ធិ ឬទ្រព្យសម្បត្តិរបស់បុគ្គលណាម្នាក់ ដែលជាអនុប្បទាយីទៅឲ្យបុគ្គលម្នាក់ទៀតដែលជាអនុប្បទានិក។
law
តើចៅហ្វាយឡើងបុណ្យខុនឡើងសក្តិសំដៅដល់អ្វី?
ចៅហ្វាយឡើងបុណ្យខុនឡើងសក្តិ សំដៅដល់ការឡើងបុណ្យ ឬឥទ្ធិពលតាមរយៈចៅហ្វាយនាយរបស់ខ្លួន។ ជាធម្មតា កាលណាចៅហ្វាយនាយឡើងបុណ្យ ខុនដែលជាមន្ត្រីធ្វើការក្រោមឱវាទតែងតែឡើងសក្តិតាមឋានៈខ្លះៗ ឬយ៉ាងហោចណាស់ក៏បានទទួលឥទ្ធិពលពីមេខ្លះៗដែរ។
law
តើមាននរណាខ្លះ អាចផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបាន? មានអ្វីធ្វើជាលិខិតតូបករណ៍នៃវិសោធនកម្មនេះ?
ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភាតាមការស្នើរបស់តំណាងរាស្ត្រ១/៤នៃសមាជិកសភាទាំងមូល។ ធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយដែលអនុម័តតាមមតិភាគច្រើន២/៣នៃសមាជិករដ្ឋសភាទាំងមូល។
law
ក្នុងចន្លោះសម័យប្រជុំរបស់ខ្លួន តើរដ្ឋសភាធ្វើការយ៉ាងដូចម្តេច?
- គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបំពេញភារកិច្ចចាត់ចែងជំនួសរដ្ឋសភាទាំងមូល (មាត្រា ៨៤រន) - អគ្គលេខាធិការដ្ឋានសភា ជាសេនាធិការបំរើធានាការងារប្រចាំថ្ងៃជូនរដ្ឋសភា (មាត្រា៨៤រន)។
law
ប្រទេសកម្ពុជា ព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ តើមានន័យដូចម្តេច? ចូរពន្យល់។
របបប្រជាធិបតេយ្យប្រជាពលរដ្ឋជាម្ចាស់អំណាចនិងវាសនារបស់ខ្លួន ដោយប្រើប្រាស់សិទ្ធិអំណាចតាមរយៈតំណាង បង្កើតជាអំណាចរដ្ឋឡើងតាមការបោះឆ្នោតរើសអង្គការនីតិបញ្ញត្តិ បង្កើតជាអង្គការនីតិប្រតិបត្តិ និងតុលាការដែលអំណាចទាំងបីត្រូវបែងចែកដាច់ពីគ្នាតាមគោលការណ៍នៃការបែងចែកអំណាច។ ផ្អែកតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសប្រទេសបារាំងថ្ងៃ ២៣ ខែ តុលា ឆ្...
law
តើអច្ឆ័យទានសកលសំដៅដល់អ្វី?
អច្ឆ័យទានសកល សំដៅដល់ប្រទានកម្មដែលម្ចាស់បណ្តាំធ្វើទៅឲ្យមនុស្សម្នាក់ ឬច្រើននាក់នូវទ្រព្យសម្បត្តិទាំងអស់ ឬមួយផ្នែកដែលកំណត់ទៅតាមភាគតាមរយៈមតកសាសន៍។
law
ព្រះមហាក្សត្រខ្មែរ ទ្រង់គ្រងរាជសម្បត្តិតែមិនកាន់អំណាច។ តើព្រះអង្គមានព្រះរាជតួនាទីដែរឬទេ? អ្វីខ្លះ? សំអាងលើអ្វី?
យោងតាមរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រទ្រង់មានព្រះរាជតួនាទីដូចជា៖ - ជានិម្មិតរូបឯកភាពជាតិ-និរន្តភាពជាតិ - ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និង បូរណភាពទឹកដី - ជាអ្នកធានាការគោរពសិទ្ធិ និង សេរីភាពប្រជាពលរដ្ឋ - ជាអ្នកធានាការគោរពសន្ធិសញ្ញាអន្តរជាតិ - ជាអាជ្ញាកណ្តាលដើម្បីធានាការប្រព្រឹត្តិទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់ - តែងតាំង...
law
តើហ៊ីប៉ូតែកធានាបំណុលអណ្តែតសំដៅដល់អ្វី?
ហ៊ីប៉ូតែកធានាបំណុលអណ្តែត សំដៅដល់ហ៊ីប៉ូតែកមួយប្រភេទដែលអាចបង្កើតដើម្បីធានាកាតព្វកិច្ចមិនកំណត់ ដែលកើតមានឡើងរវាងម្ចាស់បំណុល និងកូនបំណុល ដោយសារការជួញដូរជានិរន្តរ៍ ដែលមានប្រភេទជាកំណត់ក្នុងកម្រិតនៃចំនួនអតិបរមា។
law
តើអ្វីជាមូលដ្ឋានគ្រឹះនៃការបង្កើតរដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្ន?
មូលដ្ឋានគ្រឹះនៃការបង្កើតរដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្នមានដូចជា៖ - នយោបាយបង្រួបបង្រួមជាតិរបស់គ្រប់គូភាគីជំលោះនៃបក្សខ្មែរទាំងបួន នរោត្តម សីហនុ, ស៊ីន សាន, ប៉ុល ពត និង ភាគីគ្រប់គ្រងប្រទេសរបស់របប “សាធារណៈរដ្ឋប្រជាមានិតកម្ពុជា ឬ សម័យរដ្ឋកម្ពុជា”។ - ស្រះស្រលរួមគ្នាបង្កើតកិច្ចព្រមព្រៀងនយោបាយរួមមួយ នៅទីក្រុងប៉ារីសប្រទេសបារាំងន...
law
តើសារការីសំដៅដល់អ្វី?
សារការី សំដៅដល់មន្រ្តីសាធារណៈដែលមានមុខងារធ្វើលិខិតយថាភូតបញ្ជាក់អំពីលក្ខណៈពិតប្រាកដត្រឹមត្រូវ ធានារ៉ាប់រងអំពីកាលបរិច្ឆេទតម្កល់ រក្សាទុក និងចេញសេចក្តីចម្លងយថាភូតនៃលិខិតទាំងឡាយដែលត្រូវតែឲ្យមានការបញ្ជាក់។
law
តើសិទ្ធិឃាត់ទុកសំដៅដល់អ្វី?
សិទ្ធិឃាត់ទុក សំដៅដល់សិទ្ធិប្រាតិភោគប្រត្សមួយប្រភេទរបស់អ្នកកាន់កាប់វត្ថុអ្នកដទៃ ដែលមានសិទ្ធិលើបំណុល ក្នុងការឃាត់ទុកវត្ថុនោះ រហូតដល់ពេលដែលខ្លួនបានទទួលការសងចំពោះសិទ្ធិលើបំណុល។
law
តើសិទ្ធិប្រើប្រាស់សំដៅដល់អ្វី?
សិទ្ធិប្រើប្រាស់ សំដៅដល់សិទ្ធិអាស្រ័យផលលើអចលវត្ថុ ត្រឹមកម្រិតនៃសេចក្តីត្រូវការរបស់ម្ចាស់សិទ្ធិ និងគ្រួសាររបស់ខ្លួន។
law
តើមានចំណុចសំខាន់អ្វីខ្លះ ដែលអាចបញ្ជាក់ថា កម្ពុជាមានការធានានូវសិទ្ធិមនុស្ស? ការធានានោះមានអ្វីខ្លះ?
មានចំណុចដូចខាងក្រោមដែលអាចបញ្ជាក់ថា កម្ពុជាមានការធានានូវសិទ្ធិមនុស្ស៖ - រដ្ឋធម្មនុញ្ញកម្ពុជាបានទទួលស្គាល់និងគោរពសិទ្ធិមនុស្សចែងក្នុងសេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កតិកាសញ្ញា អនុសញ្ញានានាទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង កុមារ។ - ប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ មានសិទ្ធ...
law
តើសិទ្ធិលើការបញ្ចាំសំដៅដល់អ្វី?
សិទ្ធិលើការបញ្ចាំ សំដៅដល់សិទ្ធិកាន់កាប់វត្ថុដែលបានពីកូនបំណុល ឬតតិយជនដើម្បីធានាសិទ្ធិលើបំណុលរបស់ខ្លួន និងទទួលសំណងចំពោះសិទ្ធិលើបំណុលរបស់ខ្លួនពីវត្ថុនោះ ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត។
law
តើសិទ្ធិអាស្រ័យនៅសំដៅដល់អ្វី?
សិទ្ធិអាស្រ័យនៅ សំដៅដល់សិទ្ធិកាន់កាប់មួយចំណែកនៃអគារត្រឹមកម្រិតនៃសេចក្តីត្រូវការ សម្រាប់ការរស់នៅរបស់ម្ចាស់សិទ្ធិអាស្រ័យនៅ និងគ្រួសាររបស់ខ្លួន។
law
តើសេវភាពសំដៅដល់អ្វី?
សេវភាព សំដៅដល់សិទ្ធិប្រត្យក្សមួយប្រភេទសំដៅទៅលើសិទ្ធិប្រើប្រាស់ដីរបស់អ្នកដទៃសម្រាប់ជាប្រយោជន៍ដល់ដីរបស់ខ្លួន ដោយយោងតាមគោលបំណង ដូចបានកំណត់នៅក្នុងកិច្ចសន្យាបង្កើត។
law
តើព្រះមហេសីនៃព្រះមហាក្សត្រ មានព្រះរាជសិទ្ធ-តួនាទីធ្វើអ្វីខ្លះ?
បំរើប្រយោជន៍សង្គម មនុស្សធម៌ សាសនា ជួយព្រះមហាក្សត្រផ្នែកពិធីការ និង ការទូត។
law
តើមានព្រះរាជបច្ឆាញាតិនៃរាជវង្សានុវង្សណាខ្លះដែលអាចជ្រើសរើសជាព្រះមហាក្សត្រខ្មែរបាន? មានព្រះជន្មប៉ុន្មាន?
មានព្រះរាជបញ្ញាញាតិនៃរាជវង្សានុវង្ស ដែលមានព្រះជន្មយ៉ាងតិច ៣០ ព្រះវស្សា ដូចជា៖ - អង្គឌួង - នរោត្តម - ស៊ីសុវត្ថិ។
law
តើស្មុំកូនធម្មតាសំដៅដល់អ្វី?
ស្មុំកូនធម្មតា សំដៅដល់ការសុំកូនដែលកូននោះអាចជាអនីតិជន ឬនីតិជនដោយមិនកាត់ផ្តាច់ញាតិភាពពីឪពុកម្តាយបង្កើត ហើយការសុំនេះត្រូវសម្រេចដោយតុលាការ។
law
តើស្មុំកូនពេញលេញសំដៅដល់អ្វី?
ស្មុំកូនពេញលេញ សំដៅដល់ការសុំអនីតិជន ដែលមានអាយុក្រោម៨ឆ្នាំយកធ្វើជាកូនសុំ ដោយបញ្ចប់ញាតិភាពជាមួយនឹងញាតិលោហិតនៃឪពុកម្តាយបង្កើត ហើយការសុំនេះត្រូវសម្រេចដោយតុលាការ។
law
ដូចម្តេចដែលហៅថាគោលការណ៍ឋានានុក្រមនៃសេវាសាធារណៈ?
ដែលហៅថាគោលការណ៍ឋានានុក្រមនៃសេវាសាធារណៈ គឺត្រូវគោរពទៅតាមគោលការណ៍ (ពីក្រោមទៅលើ និងពីលើចុះមកក្រោម) ហើយបញ្ជារបស់ថ្នាក់ដឹកនាំមានសិទ្ធិលុបចោលនូវការងាររបស់ថ្នាក់ក្រោមជាតិគ្រប់ពេលវេលា ឬគាត់មានសិទ្ធិក្នុងការសម្រេចចិត្តដកយកកិច្ចការងារពីថ្នាក់ក្រោមឲ្យទៅអ្នកផ្សេងទៀតធ្វើជំនួសក៏បាន។
law
នៅពេលរាជបាល្ល័ង្គទំនេរ តើនរណាជាប្រមុខរដ្ឋស្តីទី និង នរណាអ្នកជ្រើសរើសព្រះមហាក្សត្រថ្មី? ចូរប្រាប់ពីសមាសភាព។
ប្រធានព្រឹទ្ធសភាបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទីជំនួសក្នុងឋានៈជាព្រះរាជានុសិទ្ធិក្នុងរយៈពេល ៧ ថ្ងៃយ៉ាងយូរត្រូវមានព្រះមហាក្សត្រថ្មី ជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិមានសមាសភាព៖ - ប្រធានព្រឹទ្ធសភា - ប្រធានរដ្ឋសភា - នាយករដ្ឋមន្ត្រី - សម្តេចសង្ឃរាជទាំងពីរគណៈ - អនុប្រធានទី១ ទី២ ព្រឹទ្ធសភា - អនុប្រធានទី១ ទី២ រដ្ឋសភា។
law
តើហិតូបត្ថម្ភសំដៅដល់អ្វី?
ហិតូបត្ថម្ភ សំដៅដល់ការគ្រប់គ្រងលើជនដែលមានសមត្ថភាពតិចតួចពេកក្នុងការយល់ដឹង និងវិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួន ដោយសារមានវិបត្តិផ្នែកបញ្ញាស្មារតី។
law
តើសាខាញាតិសំដៅដល់អ្វី?
សាខាញាតិ សំដៅដល់ញាតិដែលបែកចេញជាមែកធាងពីអ្នកបង្កើតរួម ដូចជា បងប្អូនបង្កើត មីង មា ក្មួយ បងប្អូនជីដូនមួយ។
law
តើផលស៊ីវិលសំដៅដល់អ្វី?
ផលស៊ីវិល សំដៅដល់ប្រាក់ ឬវត្ថុផ្សេងៗដែលទទួលជាផ្លូវចំពោះការប្រើវត្ថុណាមួយ។ ឧទាហរណ៍ ការប្រាក់ ឬឈ្នួលផ្ទះជាដើម។
law
តើទណ្ឌកម្មសំដៅដល់អ្វី?
ទណ្ឌកម្ម តាមក្រមរដ្ឋប្បវេណី មានន័យថា សិទ្ធិប្រៀនប្រដៅកូនក្នុងគោលបំណងអប់រំ ដោយព្រហ្មវិហារធម៌របស់អ្នកមានអំណាចមេបា។
law
តើប្រទានកម្មសំដៅដល់អ្វី?
ប្រទានកម្ម សំដៅដល់កិច្ចសន្យាដែលភាគីម្ខាងបង្ហាញឆន្ទៈផ្តល់ឲ្យទៅភាគីម្ខាងទៀត នូវទ្រព្យសម្បត្តិ ដោយមិនយកថ្លៃ ហើយភាគីម្ខាងទៀតយល់ព្រមទទួល។
law
តើនរណាខ្លះដែលមានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់?
- សមាជិកព្រឹទ្ធសភា - សមាជិករដ្ឋសភា - នាយករដ្ឋមន្រ្តី។ (មាត្រា ៩១រន)។
law
តើតារាងតុល្យការសំដៅដល់អ្វី?
តារាងតុល្យការ សំដៅដល់តារាងដែលឆ្លុះបញ្ចាំងអំពីស្ថានភាពបច្ចុប្បន្ននៃទ្រព្យសម្បត្តិ (ទ្រព្យអកម្មនិងទ្រព្យសកម្ម) របស់នីតិបុគ្គល។
law
ករណីលិខិតបទដ្ឋាន សារាចរ ប្រកាសនានាមានបដិវាទកម្ម ឬបដិបញ្ញត្តិនឹងច្បាប់មានឋានានុក្រមធំជាង តើករណីនេះទាក់ទងនឹងសមត្ថកិច្ចណា?
បើក្នុងអំណាចនីតិប្រតិបត្តិ គឺរាជរដ្ឋាភិបាលដោះស្រាយនៅក្នុងគណៈរដ្ឋមន្ត្រី។
law
អំណាចតុលាការ ធានារក្សាអនាគត និង ការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ហេតុអ្វីបានជាចៅក្រមជម្រះក្តីមិនយុត្តិធម៌ ហើយចៅក្រមមិនអាចត្រូវគេដកមុខងារបានដោយសារអ្វី?
ចៅក្រមសម្រេចសេចក្តីដោយមានហេតុផលភស្តុតាង និងច្បាប់ជាសម្អាង ហើយអ្នកដែលការពារក្តីគឺមានមេធាវី ហ្នឹងគឺដំណើរការតាមនីតិវិធីច្បាប់ ដល់ទៅចោទចៅក្រមថា អយុត្តិធម៌ តើអយុត្តិធម៌ត្រង់ណា? ខុសច្បាប់ចំណុចណា? ព្រោះម្នាក់ៗត្រូវមានសម្អាង។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាអ្នកដាក់ពិន័យចៅក្រម។
law
តើតាវកាលិកសំដៅដល់អ្វី?
តាវកាលិក សំដៅដល់វត្ថុ ឬសកម្មភាពដែលជាទីតាំង (ឬជាកម្មវត្ថុ) នៃកាតព្វកិច្ច។ ឧទាហរណ៍ តាវកាលិករបស់អ្នកទិញ គឺបង់ថ្លៃទៅឲ្យអ្នកលក់ ឯតាវកាលិករបស់អ្នកលក់ គឺប្រគល់វត្ថុទៅឲ្យអ្នកទិញ។
law
អ្វីទៅជា ក្រឡាបញ្ជីនាយក?
ក្រឡាបញ្ជីនាយក ឬនាយកក្រឡាបញ្ជី គឺជាអ្នកមើលការខុសត្រូវពីលើក្រឡាបញ្ជីបន្ថែមទៀត ទាំងការគ្រប់គ្រងរដ្ឋបាលទាំងការគ្រប់គ្រងបច្ចេកទេស។
law
តើក្រឡាបញ្ជីគឺជាអ្វី?
ក្រឡាបញ្ជី គឺជាលេខាធិការដែលទុកដាក់កំណត់ត្រាតុលាការ ជាជំនួយការរបស់ចៅក្រម ព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារង។
law
តើទាយកសំដៅដល់អ្វី?
ទាយក សំដៅដល់ភាគីម្ខាងនៃកិច្ចសន្យាប្រទានកម្ម ដែលបង្ហាញឆន្ទៈផ្តល់ឲ្យភាគីម្ខាងទៀត នូវទ្រព្យសម្បត្តិដោយមិនយកថ្លៃ។
law
អ្វីទៅជាតំណាងអយ្យការ?
តំណាអយ្យការ គឺសំដៅទៅលើព្រះរាជអាជ្ញារងដែលចូលរួមនៅពេលសវនាការជំនុំជម្រះ។
law
តើការកំណត់នូវវិធីបែងចែកមត៌ក (មាត្រា ១១៨៣ ក.រ) មានអ្វីខ្លះ?
ការកំណត់នូវវិធីបែងចែកមត៌ក (មាត្រា ១១៨៣ ក.រ) មានដូចជា៖ - មតកជនអាចកំណត់អំពីវិធីបែងចែកមត៌កតាមមតកសាសន៍ ឬអាចប្រគល់អាណត្តិឲ្យតតិយជនកំណត់វិធីនោះបាន។ ប៉ុន្តែសហសន្តតិជនមិនត្រូវបានអនុញ្ញាតឲ្យទទួលអាណត្តិជាអ្នកកំណត់នូវវិធីបែងចែកមត៌កឡើយ។ - មតកជនអាចហាមឃាត់មិនឲ្យបែងចែកមត៌កក្នុងអំឡុងពេល ០៥ឆ្នាំ គិតពីពេលចាប់ផ្តើមសន្តតិកម្មបាន។ ដោយហេតុថ...
law
តើទីស្នាក់ការកណ្តាលសំដៅដល់អ្វី?
ទីស្នាក់ការកណ្តាល សំដៅដល់ទីតាំងដែលបញ្ជាក់ក្នុងលក្ខន្តិកៈរបស់នីតិបុគ្គល និងដែលត្រូវកំណត់ថាជាការិយាល័យចម្បងរបស់នីតិបុគ្គល។
law
តើទីស្នាក់ការសាខាសំដៅដល់អ្វី?
ទីស្នាក់ការសាខា សំដៅដល់ការិយាល័យនៃនីតិបុគ្គលនានា ដែលជាសាខាធ្វើសកម្មភាពក្រោមការណែនាំ ឬបញ្ជារបស់ទីស្នាក់ការកណ្តាល។
law
តើម្ចាស់បំណុលនៃការអនុវត្តអាចធ្វើសំណើទិញបានដែរ ឬទេ?
ក្រមនីតិវិធីរដ្ឋប្បវេណីមិនបានហាមឃាត់ម្ចាស់បំណុលនៃការអនុវត្តក្នុងការធ្វើសំណើទិញ ទេ។ ហេតុនេះ ប្រសិនបើពុំមានការហាមឃាត់នៅក្នុងបញ្ញត្តិផ្សេងទៀតទេ នោះម្ចាស់បំណុលនៃការអនុវត្តអាចធ្វើសំណើទិញបាន។ ក្នុងករណីដែលម្ចាស់បំណុលនៃការអនុវត្តបានធ្វើសកម្មភាពមិនសមរម្យ ដោយរំខានក្នុងការដាក់ពាក្យស្នើសុំទិញរបស់ជនដែលមានបំណងទិញជាអាទិ៍ នោះអាជ្ញាសាល...
law
តើទំនាក់ទំនងគតិយុត្តសំដៅដល់អ្វី?
ទំនាក់ទំនងគតិយុត្ត សំដៅដល់ចំណងកើតឡើងរវាងបុគ្គលពីរនាក់ ឬច្រើននាក់ តាមរយៈកិច្ចគតិយុត្ត ឬបញ្ញត្តិច្បាប់។
law
តើទីសំណាក់សំដៅដល់អ្វី?
ទីសំណាក់ សំដៅដល់ទីស្ថាន ដែលបុគ្គលម្នាក់ស្នាក់អាស្រ័យនៅ ឬអាស្រ័យនៅជាក់ស្តែងក្នុងរយៈពេលជាកំណត់ណាមួយដែលមិនមែនជាលំនៅឋាន។
law
តើទ្វេពន្ធភាពសំដៅដល់អ្វី?
ទ្វេពន្ធភាព សំដៅដល់ភាពនៃបុគ្គលម្នាក់ ដែលពុំទាន់រំលាយចំណងអាពាហ៍ពិពាហ៍មុនផង ហើយរៀបអាពាហ៍ពិពាហ៍ថ្មីទៀត ឬភាពមានប្រពន្ធពីរ ឬប្តីពីរ។
law
តើតតិយជនសំដៅដល់អ្វី?
តតិយជន សំដៅដល់ជនទីបី ឬជនដែលមិនមែនជាភាគីនៅក្នុងទំនាក់ទំនងគតិយុត្ត។ ជនដែលមិនមែនជាភាគីក្នុងរឿងក្តីរដ្ឋប្បវេណី។
law
តើញាតិលោហិតខ្សែផ្ទាល់សំដៅដល់អ្វី?
ញាតិលោហិតខ្សែផ្ទាល់ សំដៅដល់ញាតិដែលមានឈាមជ័រជាមួយគ្នា ហើយកើតតគ្នាពីមួយទៅមួយតាមលំដាប់ គឺ ឪពុក ម្តាយ កូន ចៅ ចៅទួត។
law
តើក្ស័យធនសំដៅដល់អ្វី?
ក្ស័យធន សំដៅដល់ស្ថានភាពដែលកូនបំណុលមិនអាចសងកាតព្វកិច្ច ចំពោះម្ចាស់បំណុលទាំងឡាយបាន ដោយសារការដួលរលំនូវសេដ្ឋកិច្ចរបស់ខ្លួន ដែលត្រូវបានប្រកាសដោយតុលាការ។
law
តើអហេតុកផល (សេចក្តីចម្រើនដោយឥតហេតុ) សំដៅដល់អ្វី?
អហេតុកផល (សេចក្តីចម្រើនដោយឥតហេតុ) សំដៅដល់ការទទួលផលប្រយោជន៍ដោយសារទ្រព្យសម្បត្តិ ឬពលកម្មរបស់អ្នកដទៃដោយគ្មានមូលហេតុ តាមផ្លូវច្បាប់ ហើយធ្វើឲ្យកើតមានការបាត់បង់ផលប្រយោជន៍ដល់អ្នកដទៃដោយសារការទទួលផលនោះ។
law
តើឯកសារចម្លងយថាភូតសំដៅដល់អ្វី?
ឯកសារចម្លងយថាភូត សំដៅដល់ឯកសារចម្លងមួយប្រភេទដែលចម្លងចេញពីឯកសារយថាភូត ដែលជាច្បាប់ដើមដែលត្រូវធ្វើឡើង ដោយបុគ្គលដែលមានអំណាចតាមបញ្ញត្តិនៃច្បាប់ ឬបទដ្ឋានគតិយុត្ត។
law
តើអ្នកនយោបាយអស្តង្គតសំដៅដល់អ្វី?
ដែលហៅថាអ្នកនយោបាយអស្តង្គត សំដៅដល់ឥស្សរជននយោបាយទាំងឡាយណាដែលទទួលជោគជ័យក្នុងនយោបាយ ហើយក៏បរាជ័យទៅវិញ។
law
តើទ្រព្យសម្បត្តិមានតម្លៃស្មើប៉ុន្មានពាន់ដុល្លារដែលច្បាប់តម្រូវឱ្យប្រកាស?
មានតែគ្រឿងអលង្ការ និងនាឡិកាតែប៉ុណ្ណោះដែលកំណត់តម្លៃទៅពេលទទួលបានចាប់ពី៤លានរៀល ក្រៅពីនេះ ទោះបីក្នុងពេលទទួលបានមានតម្លៃប៉ុណ្ណាក៏ដោយ ដូចជាអចលនវត្ថុយានយន្ត និងគ្រឿងចក្រ ព្រមទាំងចំណុចផ្សេងទៀត គឺតម្រូវឱ្យប្រកាស។
law
តើចៅក្រមស៊ើបសួរមានតួនាទីអ្វីខ្លះ?
ចៅក្រមស៊ើបសួរមានតួនាទីដូចជា៖ - ស្រាវជ្រាវសំណុំរឿងក្តីដែលបានត្រូវបានប្តឹងមកខ្លួនតាមរយៈដីការសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួររបស់ព្រះរាជអាជ្ញា - ស៊ើបសួរស្វែងរកភស្តុតាងដាក់បន្ទុក និងភស្តុតាងដោះបន្ទុក - សម្រេចសេចក្តី ដោយដោះស្រាយការលំបាកខាងផ្នែកវិវាទដែលអាចកើតមានឡើង។
law
ចំណូលដែលមិនបានបង់ពន្ធជូនរដ្ឋ តើត្រូវប្រកាសឬទេ?
ច្បាប់តម្រូវឱ្យបង់ពន្ធលើប្រភេទចំណូលដែលបានកំណត់ ដូចជា ពន្ធលើបៀវត្ស ពន្ធលើផលចំណេញ ពន្ធលើការប្រាក់នៃប្រាក់ក្នុងធនាគារ...។ ចំពោះចំណូលទាំងឡាយណាដែលច្បាប់មិនទាន់តម្រូវឱ្យបង់ពន្ធ ក៏អាចត្រូវប្រកាសក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល។
law
តើប្រតិបត្តិករទេសចរណ៍រួមទាំងភ្នាក់ងារ និយោជិត និងអ្នកជាប់កិច្ចសន្យាទាំងអស់ត្រូវមានកាតព្វកិច្ចអ្វីខ្លះ?
ប្រតិបត្តិករទេសចរណ៍រួមទាំងភ្នាក់ងារ និយោជិត និងអ្នកជាប់កិច្ចសន្យាទាំងអស់ត្រូវមានកាតព្វកិច្ចដូចជា៖ - អនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដែលពាក់ព័ន្ធនឹងស្តង់ដារ ក្រមប្រតិបត្តិវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងលក្ខខណ្ឌនានានៃអាជ្ញាបណ្ណទេសចរណ៍។ - អនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិទាំងឡាយ ដែលប៉ះពាល់ទៅលើ ឬទទួលរងការប៉ះពាល់...
law
អ្វីទៅជា អ្នកអាណាព្យាបាល?
អ្នកអាណាព្យាបាល គឺជាអ្នកគ្រប់គ្រងបីបាច់ថែរក្សាទ្រព្យសម្បត្តិ រូបការរបស់អនីតិជនដែលគ្មានអ្នកអនុវត្តអំណាចមេបា ឬរបស់អសមត្ថជន។
law
តើជម្រះបញ្ជីសំដៅដល់អ្វី?
ជម្រះបញ្ជី សំដៅដល់ប្រតិបត្តិការបឋម ដើម្បីសម្រួលនូវទំនាក់ទំនង ទ្រព្យសម្បត្តិក្នុងករណី ដែលនីតិបុគ្គល ឬក្រុនហ៊ុនត្រូវបានរំលាយ។
law
តើញាតិពន្ធខ្សែផ្ទាល់សំដៅដល់អ្វី?
ញាតិពន្ធខ្សែផ្ទាល់ សំដៅដល់ញាតិលោហិតផ្ទាល់ខាងសាច់ថ្លៃ ដែលកើតតពីមួយទៅមួយតាមលំដាប់ដូចជា ជីដូនជីតាក្មេក ឪពុកម្តាយក្មេក កូនបង្កើតរបស់សហព័ន្ធម្ខាងទៀត។
law
តើសន្និធិគយបណ្តោះអាសន្នគឺជាអ្វី?
សន្និធិគយបណ្តោះអាសន្ន គឺសំដៅលើសន្និធិទំនិញ ដែលស្ថិតក្រោមការត្រួតពិនិត្យគយ នៅទីកន្លែងដែលបានទទួលាការអនុញ្ញត ដើម្បីរង់ចាំការបំពេញបែបបទបញ្ចេញទំនិញពីគយ។
law
តើអ្នកណាជាជនរងគ្រោះ?
ជនរងគ្រោះ គឺជាបុគ្គលដែលទទួលរងនូវការខូចខាត ឬទទួលរងនៅព្យសនកម្មពីជនល្មើស ដែលបានប្រព្រឹត្តមកលើខ្លួន។
law
អ្វីទៅជា តំណាងដើមបណ្ដឹងរដ្ឋប្បវេណី?
តំណាងដើមបណ្តឹងរដ្ឋប្បវេណី គឺជាបុគ្គលដែលភាគីទាមទារសំណងរដ្ឋប្បវេណី បានស្នើសុំអោយជួយការពារក្តី ឬជាតំណាងរបស់ដើមបណ្តឹងរដ្ឋប្បវេណី ក្នុងករណីដែលជនម្នាក់នេះបានពឹងពាក់អោយធ្វើជាអ្នកតំណាងរបស់ខ្លួន។
law
តើជនដែលមាននិស្ស័យពិសេសសំដៅដល់អ្វី?
ជនដែលមាននិស្ស័យពិសេស សំដៅដល់បុគ្គលដែលមិនមែនជាសន្តតិជន តែមានជីវភាពរស់នៅជាមួយគ្នានឹងមតកជន ឬជាបុគ្គលដែលបានខិតខំមើលព្យាបាលមតកជនជាអាទិ៍។
law
តើទ្រព្យសម្បត្តិជាមូលដ្ឋានសំដៅដល់អ្វី?
ទ្រព្យសម្បត្តិជាមូលដ្ឋាន សំដៅដល់ចំនួនជាក់លាក់នៃទ្រព្យសម្បត្តិ ដែលនីតិបុគ្គលទទួលខុសត្រូវមានកម្រិត និងនីតិបុគ្គលមូលនិធិត្រូវមានតាមការកំណត់របស់ច្បាប់។
law
តើទ្រព្យសម្បត្តិដោយឡែកសំដៅដល់អ្វី?
ទ្រព្យសម្បត្តិដោយឡែក សំដៅដល់ទ្រព្យសម្បត្តិ ដែលសហព័ទ្ធម្ខាងមាននៅមុនពេលរៀបអាពាហ៍ពិពាហ៍ និងបានទទួលដោយប្រទានកម្ម សន្តិតកម្ម អច្ច័យទាន នៅក្នុងអំឡុងពេលមានចំណងអាពាហ៍ពិពាហ៍។
law
តើទ្រព្យសម្បត្តិរួមសំដៅដល់អ្វី?
ទ្រព្យសម្បត្តិរួម សំដៅដល់ទ្រព្យសម្បត្តិទាំងលាយ ដែលប្តីប្រពន្ធទាំងសងខាង ឬតែម្ខាងទទួលបាននៅក្នុងអំឡុងពេលមានចំណងអាពាហ៍ពិពាហ៍ លើកលែងតែទ្រព្យសម្បត្តិដោយឡែក។
law
តើអ្វីទៅជាបទល្មើសពុករលួយ?
បទល្មើសពុករលួយ គឺជាបទល្មើសព្រហ្មទណ្ឌទាំងអស់ដែលមានចែងនៅក្នុងជំពូកទី០៦នៃច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ។
law
តើមូលបត្រសំដៅដល់អ្វី?
មូលបត្រ សំដៅដល់ប័ណ្ណដែលតំណាងឲ្យសិទ្ធិលើកម្មសិទ្ធិរបស់ម្ចាស់ប័ណ្ណនោះទៅលើក្រុមហ៊ុន។ (ឧទាហរណ៍ ប័ណ្ណហ៊ុន) តំណាងឲ្យទំនាក់ទំនងផ្នែកឥណទេយ្យ រវាងម្ចាស់ប័ណ្ណនោះ និងក្រុមហ៊ុន ឬរដ្ឋាភិបាល (ឧទាហរណ៍ ប័ណ្ណរតនាគារ) ឬតំណាងឲ្យសិទ្ធិផ្សេងទៀតរបស់ម្ចាស់ប័ណ្ណនោះ។
law
តើបដិគ្គាហក ឬបដិគ្គាហកៈសំដៅដល់អ្វី?
បដិគ្គាហក ឬបដិគ្គាហកៈ សំដៅដល់អ្នកទទួលយកទាន (អំណោយ)។ តាមក្រមរដ្ឋប្បវេណី មានន័យថា ភាគីម្ខាងនៃកិច្ចសន្យាប្រទានកម្ម ដែលយល់ព្រមទទួលយកនូវទ្រព្យសម្បត្តិពីទាយក ដោយមិនផ្តល់តម្លៃតបស្នង។
law
តើបដិទានសំដៅដល់អ្វី?
បដិទាន សំដៅដល់ការស្តារឡើងវិញនូវស្ថានភាពដើម ឬការប្រគល់ត្រឡប់វិញ។ ឧទាហរណ៍ ការបង្វិលសងវត្ថុ ដែលកូនបំណុលបានប្រគល់ ឬសងប្រាក់ដែលកូនបំណុលបានបង់ ឬបង្វិលសងវត្ថុ ដែលម្ចាស់បំណុលកំពុងប្រើប្រាស់ ឬថែរក្សាគ្រប់គ្រង ទៅកូនបំណុលវិញ ឬការបង្វិលសងវិញនូវទ្រព្យមរតក ដែលអ្នកគ្មានសិទ្ធិខាងសន្តតិកម្មបានទទួលជាដើម។
law
ករណីនេះបើម្ចាស់បំណុលមិនសុខចិត្ត ហើយប្តឹងទៅតុលាការតើបានទេ?
តុលាការ គឺជាស្ថាប័នសម្រាប់ដោះស្រាយរកយុត្តិធម៌បើភាគីម្ខាងមិនសុខចិត្តទេ គឺគាត់ត្រូវប្តឹងទៅតុលាការ ថាតើគេមករឹបអូសយកទ្រព្យសម្បត្តិតើវាត្រឹមត្រូវដែរឬអត់? អាហ្នឹងហើយដែលត្រូវតុលាការដោះស្រាយ ព្រោះធម្មតាអ្នកជំពាក់លុយមួយចំនួន គាត់ថាគាត់បានសងលុយខ្លះទៅម្ចាស់បំណុល ហើយចុះហេតុអ្វីបានជាគាត់ទារទាំងដើមទាំងការទៀត។ បើគាត់មិនសុខចិត្តបែបនេះ...
law
តើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់សំដៅដល់អ្វី?
ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ សំដៅដល់លិខិតដែលមានរូបមន្តយថាភូត ចេញដោយអាជ្ញាធរមានសមត្ថកិច្ចសម្រាប់បញ្ជាក់អំពីសិទ្ធិកាន់កាប់របស់បុគ្គល ឬក្រុមណាមួយ។
law