question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើដើម្បីទទួលបាននូវការផ្តន្ទាទោសលើបុគ្គលណាម្នាក់ អយ្យការត្រូវធ្វើដូចម្តេច?
ដើម្បីទទួលបាននូវការផ្តន្ទាទោសលើបុគ្គលណាម្នាក់ អយ្យការត្រូវ៖ - ចង្អុលអត្ថបទច្បាប់ ដែលជាមូលដា្ឋននៃការចោទប្រកាន់ (ធាតុនិត្យានុកូល) - បង្ហាញឲ្យឃើញនូវការចូលរួមពិតប្រាកដរបស់បុគ្គលនោះ នៅក្នុងការសម្រេចអំពីដែលចាត់ទុកជាបទល្មើស (ធាតុសម្ភារៈ) - បង្ហាញពិរុទ្ធភាពរបស់ជនជាប់ចោទ (ធាតុអត្តនោម័ត)។ ប៉ុន្តែវិធាននេះមានការលើកលែងមួយ ពីព្រោះថា...
law
តើបរិហារកេរ្តិ៍សំដៅដល់អ្វី?
បរិហារកេរ្តិ៍ សំដៅដល់ការលើកឡើងនូវទឡីករណ៍ ឬការទម្លាក់កំហុសដោយអសុទ្ធចិត្ត ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស ឬដល់កិត្តិស័ព្ទនៃបុគ្គល ឬស្ថាប័នដោយសំដី ទោះជាប្រភេទណាក៏ដោយ ដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងពេលប្រជុំសាធារណៈ ឬតាមលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយ ដែលផ្សព្វផ្សាយនៅក្នុងសាធារណជន ឬដាក់តាំងឲ្យសាធារណជនមើល ឬតាមគ្រប់មធ្យោបាយគមនាគមន៍...
law
ចុះបើ ទ្រព្យសម្បត្តិ ដែលត្រូវរឹបអូសដល់ពេលលក់ឡាយឡុងទៅវាអត់គ្រប់បំណុលនោះ តើគេធ្វើយ៉ាងម៉េច?
ករណីនេះយើងមានទ្រឹស្តីមួយចែងថា បើអ្នកនោះក្បាលគាត់ត្រងោល តើមានថៃមកពីណាដូច្នេះគេទុកឲ្យគាត់ដុះសក់សិនក្រែងលោបុគ្គលនោះមានថៃ។ មានន័យថា បើបុគ្គលនោះអស់ត្រឹមលក់ទ្រព្យសម្បត្តិហើយតើឲ្យគាត់ទៅរកលុយមកពីណាទៀត។ បើយកគាត់ទៅដាក់ពន្ធនាគារក៏អត់មានអីទៀតដែរ ប៉ុន្តែរឿងរដ្ឋប្បវេណី គឺអត់មានបង្ខំដាក់គុកបានទេច្បាប់ហាមឃាត់។ គេឲ្យរឹបអូសតែទ្រព្យសម្បត...
law
តើបេតិកភណ្ឌវប្បធម៌សំដៅដល់អ្វី?
បេតិកភណ្ឌវប្បធម៌ សំដៅដល់រាល់ស្នាដៃរបស់មនុស្ស និងរាល់ផលិតផលរបស់ធម្មជាតិ ដែលមានចរិតវិទ្យាសាស្ត្រ ប្រវត្តិសាស្រ្ត សិល្បៈ ឬសាសនា ដែលឆ្លុះបញ្ចាំងនូវដំណាក់កាលនៃការវិវត្តរបស់អរិយធម៌ ឬរបស់ធម្មជាតិ។
law
សំណួរសួរថា ចុះបើនៅពេលគេបិទអាជីវកម្មទៅ តើកូនបំណុលនោះនឹងរួចខ្លួនទេ?
បញ្ហានេះគឺកូនបំណុលនោះមិនរួចខ្លួនទេ ការជំពាក់លុយគេ គឺសំណងនៅតែសងជំពាក់នៅតែជំពាក់ដដែល ចំពោះការបិទអាជីវកម្មនោះ គឺគ្រាន់តែជាការទប់ស្កាត់សកម្មភាពមិនឲ្យបន្តតែប៉ុណ្ណោះ។ បញ្ហានេះអាចជាការដាក់ពិន័យដែលមានន័យថា បើយើងនៅបន្តសកម្មភាពហេតុអ្វីបានជាគ្មានប្រាក់សងគេ។ នេះនិយាយពីការជំពាក់លុយកាក់ទាក់ទងនឹងកិច្ចសន្យាទាក់ទងនឹងការធ្វើអាជីវកម្មជាដ...
law
តើតែងតាំងសំដៅដល់អ្វី?
តែងតាំង សំដៅដល់ឲ្យមុខការ ឲ្យគុណភាព ផ្តល់ឋានៈនាទី។ ឧទាហរណ៍ ឈ្មោះ “ក” បានតែងតាំងឈ្មោះ “ខ” ជាទាយាទរបស់ខ្លួន។
law
តើប្រតិទិនសុរិយគតិសំដៅដល់អ្វី?
ប្រតិទិនសុរិយគតិ សំដៅដល់បញ្ជី ឬតារាងចុះចំនួន និងឈ្មោះ ថ្ងៃ ខែ សម្រាប់ប្រើក្នុងមួយឆ្នាំ ដោយគិតតាមដំណើរនៃព្រះអាទិត្យ។
law
តើសច្ចានុមតិសំដៅដល់អ្វី?
សច្ចានុមតិ សំដៅដល់ការទទួលស្គាល់របស់ភាគីចំពោះសកម្មភាពបណ្តឹង ដែលបានធ្វើឡើងដោយបុគ្គលដែលខ្វះសិទ្ធិតំណាងដោយអាណត្តិ ហើយការទទួលស្គាល់នោះត្រូវមានអានុភាពប្រតិសកម្មតាំងពីពេលដែលសកម្មភាពនោះបានធ្វើឡើង។
law
តើបុគ្គលឯកជនសំដៅដល់អ្វី?
បុគ្គលឯកជន សំដៅដល់បុគ្គលដែលមានសិទ្ធិ និងកាតព្វកិច្ចនៅក្នុងទំនាក់ទំនងគតិយុត្ត និងដែលត្រូវគ្រប់គ្រងដោយនីតិឯកជន។
law
តើបញ្ញើបន្តសំដៅដល់អ្វី?
បញ្ញើបន្ត សំដៅដល់កិច្ចសន្យាដែលភាគីម្ខាងជាអ្នកទទួលបញ្ញើបន្ត សន្យាទទួលយកវត្ថុបញ្ញើពីភាគីម្ខាងទៀត ដែលជាអ្នកផ្ញើ និងជាអ្នកទទួលបញ្ញើក្នុងកិច្ចសន្យាបញ្ញើមួយផ្សេងទៀតមករក្សាទុក។
law
តើបញ្ជីគណនីសំដៅដល់អ្វី?
បញ្ជីគណនី តាមក្រមរដ្ឋប្បវេណី មានន័យថា តារាង ឬរបាយការណ៍ ដែលកត់ត្រានូវចលនាចំណូល ចំណាយ ប្រាក់ចំណេញ ឬខាតនៅក្នុងអំឡុងពេលកំណត់ណាមួយ។
law
តើឈប់និងចតមានភាពខុសគ្នាយ៉ាងដូចម្តេច?
ភាពខុសគ្នារវាងឈប់និងចតគឺ៖ - ឈប់គឺជាការនៅស្ងៀមនៃយានជំនិះលើទ្រូងផ្លូវមួយរយៈពេលចាំបាច់ដែលមានអ្នកបើកបរស្ថិតនៅជាប់នឹងចង្កូតឬក្បែរយានជំនិះខ្លួនដើម្បីឲ្យអ្នកដំណើរឬយានជំនិះដទៃទៀតឆ្លងកាត់ឬដើម្បីអែបខាងដាក់ទំនិញឬអ្នកដំណើរឡើងចុះ។ - ចតគឺជាការទុកឲ្យយានជំនិះនៅស្ងៀមក្នុងរយៈពេលយូរឬឆាប់ដែលអ្នកបើកបរអាចដើរចោលយានជំនិះរបស់ខ្លួនបាន។ឯកសារយោងK...
law
តើនវកម្មសំដៅដល់អ្វី?
នវកម្ម សំដៅដល់កិច្ចសន្យារវាងម្ចាស់បំណុល និងកូនបំណុល ដែលរំលត់កាតព្វកិច្ចដើម និងបង្កើតកាតព្វកិច្ចថ្មីជំនួសកាតព្វកិច្ចដើមនោះ។
law
តើដីកាចាត់ឲ្យស៊ើបសួរជំនួសគឺជាអ្វី?
ដីកាចាត់ឲ្យស៊ើបសួរជំនួស គឺជាប្រតិភូកម្មនៃអំណាចដែលចៅក្រមស៊ើបសួរប្រគល់ឲ្យទៅ ចៅក្រមផ្សេង ឬមន្ត្រីនគរបាលយុត្តិធម៌ ឬអង្គភាពនគរបាល ដើម្បីអនុវត្តកិច្ចស៊ើបសួរមួយ ឬច្រើនដែលចៅក្រមស៊ើបសួរកំណត់ (មាត្រា១៧៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ)។
law
ដូចម្តេចដែលហៅថា ព្រះរាជអាជ្ញារង?
ព្រះរាជអាជ្ញារង គឺជាអ្នកដែលបំពេញភារកិច្ចជំនួសព្រះរាជអាជ្ញា។
law
តើឯកសិទ្ធិសំដៅដល់អ្វី?
ឯកសិទ្ធិ សំដៅដល់សិទ្ធិដែលទទួលបាននូវការសងទ្រព្យ ដែលជាកម្មវត្ថុនៃឯកសិទ្ធិដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត។
law
តើឯកសារត្រៀមសំដៅដល់អ្វី?
ឯកសារត្រៀម សំដៅដល់ឯកសារដែលសរសេរអំពីមធ្យោបាយតទល់ ឬការពារខ្លួនដែលភាគីយកទៅអះអាងចំពោះមុខតុលាការ។
law
នៅពេលដែលបទប្បញ្ញត្តិណាមួយតម្រូវឲ្យព័ត៌មានធ្វើឡើងក្នុងទម្រង់បែបបទណាមួយ លក្ខខណ្ឌតម្រូវនោះត្រូវជំនួសដោយការផ្តល់ព័ត៌មានតាមទម្រង់អេឡិចត្រូនិកបាន ប្រសិនបើទម្រង់អេឡិចត្រូនិកនោះ តើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?
នៅពេលដែលបទប្បញ្ញត្តិណាមួយតម្រូវឲ្យព័ត៌មានធ្វើឡើងក្នុងទម្រង់បែបបទណាមួយ លក្ខខណ្ឌតម្រូវនោះត្រូវជំនួសដោយការផ្តល់ព័ត៌មានតាមទម្រង់អេឡិចត្រូនិកបាន ប្រសិនបើទម្រង់អេឡិចត្រូនិកនោះ ត្រូវបំពេញលក្ខខណ្ឌដូចជា៖ - ព័ត៌មានដែលមាននៅក្នុងទំនាក់ទំនងអេឡិចត្រូនិកនោះអាចចូលប្រើប្រាស់បាន និងសម្រាប់យកទៅប្រើប្រាស់នាពេលអនាគត។ - ទំនាក់ទំនងអេឡិចត្រូន...
law
តើមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍសំដៅដល់អ្វី?
មូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍ សំដៅដល់សំណុំនៃថវិកាទាំងឡាយដែលប្រើប្រាស់ ដើម្បីទ្រទ្រង់និងលើកកម្ពស់ដល់ការកសាងសមត្ថភាព និងស្រាវជ្រាវនិងការអភិវឌ្ឍក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។
law
តើក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិស្មើរដ្ឋសភា ឬព្រឹទ្ធសភាដែរឬទេ?
មិនដឹងពន្យល់យ៉ាងម៉េចទេ បើនិយាយពីសិទ្ធិស្ថាប័ន និងស្ថាប័ន ដូចពិបាកនិយាយ បើសិទ្ធិពលរដ្ឋ ដូចស្រួលនិយាយជាង។ បើនិយាយពីសមត្ថកិច្ចអាចនិយាយបានសមត្ថកិច្ចមិនដូចគ្នាទេ រដ្ឋសភាធ្វើច្បាប់ក្រុមប្រឹក្សាធម្មនុញ្ញធានាការពារការគោរពរដ្ឋធម្មនុញ្ញ ដោះស្រាយវិវាទទាក់ទងនិងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភ...
law
តើនីតិបុគ្គលសាធារណៈសំដៅដល់អ្វី?
នីតិបុគ្គលសាធារណៈ សំដៅដល់ស្ថាប័ន ដែលត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយច្បាប់សាធារណៈ ដែលមានសិទ្ធិអំណាចក្នុងការអនុវត្តកិច្ចការរដ្ឋបាល។
law
តើនីតិឯកជនសំដៅដល់អ្វី?
នីតិឯកជន សំដៅដល់វិធានទាំងឡាយ ដែលគ្រប់គ្រងទំនាក់ទំនងគតិយុត្ត រវាងបុគ្គលឯកជន និងបុគ្គលឯកជន ហើយមិនឋិតក្រោមនីតិសាធារណៈទេ។
law
តើសេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រផ្នែកហានិភ័យការងារសម្រាប់បុគ្គលនៃវិស័យសាធរណៈមានអ្វីខ្លះ?
សេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រផ្នែកហានិភ័យការងារសម្រាប់បុគ្គលនៃវិស័យសាធរណៈមានដូចជា៖ - ការព្យាបាលនិងថែទាំមុខរបួស ឬជំងឺដែលបណ្តាលមកពីហានិភ័យការងារតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្ត្រ រហូតជាសះស្បើយ ទោះអ្នករងគ្រោះសម្រាកឬមិនសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលក្តី - ការផ្តល់សេវាសង្រ្គោះបន្ទាន់ - ការផ្គត់ផ្គង់ឱសថសម្រាប់ការព្យាប...
law
អ្វីទៅជា ព្រះរាជអាជ្ញា?
ព្រះរាជអាជ្ញា គឺជាអ្នកដែលផ្តួចផ្តើមធ្វើបណ្តឹងអាជ្ញាក្នុងការចោទប្រកាន់បទល្មើសណាមួយ ទៅលើជនណាម្នាក់អោយតុលាការផ្ដន្ទាទោស។
law
អ្វីទៅជាចៅក្រមអង្គុយ ឬចៅក្រមជំនុំជម្រះ?
ចៅក្រមអង្គុយ ឬចៅក្រមជំនុំជម្រះ គឺជាចៅក្រមដែលមានសមត្ថិកិច្ចជំនុំជម្រះវិវាទ ដោយសារមានបណ្ដឹងមកតុលាការ។
law
អ្វីទៅជាចៅក្រម? ហើយចៅក្រមចែកចេញជាប៉ុន្មាន? អ្វីខ្លះ?
ចៅក្រម គឺជាអ្នកច្បាប់ដែលសម្រេចសេចក្តី ហើយមានតួនាទីជាអាជ្ញាកណ្តាល។ ចៅក្រមចែកចេញជាពីរគឺដូចជា៖ - ចៅក្រមអង្គុយ ឬចៅក្រមអយ្យកា - ចៅក្រមឈរ ឬចៅក្រមអយ្យការ
law
តើមន្រ្តីបំពេញការងារនៅសាលាជម្រះក្តីរួមមាននរណាខ្លះ?
មន្ត្រីបំពេញការងារនៅសាលាជម្រះក្តីរួមមានដូចជា៖ - ចៅក្រម - ព្រះរាជអាជ្ញា - ព្រះរាជអាជ្ញារង - តំណាងអយ្យកា - ក្រឡាបញ្ជីនាយក - ក្រឡាបញ្ជី
law
ឧទាហរណ៍ថាបុគ្គលម្នាក់ជំពាក់ប្រាក់គេ និងត្រូវម្ចាស់បំណុលទារ តែគាត់មិនព្រមសងហើយម្ចាស់បំណុលគំរាមថាបើគាត់មិនសងលុយត្រូវបិទអាជីវកម្ម។ ករណីនេះប្រសិនបើម្ចាស់បំណុលបិទអាជីវកម្ម កូនបំណុលហើយសួរថា កូនបំណុលអាចរួចខ្លួនបានទេ?
ទាក់ទងនឹងការបិទអាជីវកម្មវាទាក់ទងនឹងលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណដែលជាក្រុមហ៊ុនធ្វើអាជីវកម្មណាមួយវាសុទ្ធតែទាក់ទងនឹងផ្លូវច្បាប់។ ចំពោះថា ករណីគេបិទអាជីវកម្មរបស់កូនបំណុលណាមួយលុះណា តែគេរកឃើញថាក្រុមហ៊ុន ឬអាជីវកម្មណាមួយនោះគាត់ធ្វើខុសច្បាប់។ អាហ្នឹងអ្នកដែលគេផ្តល់អាជ្ញាប័ណ្ណឲ្យនោះគឺមានសិទ្ធិបិទ។ អាហ្នឹងយើងនិយាយពីការបិទក្រុមហ៊ុន ឬអ...
law
តើនរណាជាអ្នកបង្កើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣?
អ្នកបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺសភាធម្មនុញ្ញ ជាអ្នករៀបរៀងនិងអនុម័តក្នុងសំលេង២/៣ ដែលមានសមាជិក១២០រូប រួចប្រកាសឲ្យប្រើដោយព្រះមហាក្សត្រ។
law
តើប្រាក់ប្រដាប់ក្តីភាគីសំដៅដល់អ្វី?
ប្រាក់ប្រដាប់ក្តីភាគី សំដៅដល់ប្រាក់ប្រដាប់ក្តីមួយប្រភេទ ដែលកំណត់ដោយតុលាការសម្រាប់ថ្លៃធ្វើលិខិតបណ្តឹង លិខិតពាក្យសុំសោហ៊ុយធ្វើដំណើរ ឬសោហ៊ុយផ្សេងៗ។
law
តើអាជ្ញាយុកាលសំដៅដល់អ្វី?
អាជ្ញាយុកាល សំដៅដល់អំឡុងពេលមួយដែលកំណត់ដោយច្បាប់។ ការកន្លងហួសនៃអំឡុងពេលនេះ បង្កើតឲ្យមានអានុភាពនៃលទ្ធកម្ម ឬការរលត់សិទ្ធិណាមួយ។
law
តើរាជរដ្ឋាភិបាលអាចចាប់បដិសន្ធិឡើងយ៉ាងដូចម្តេច?
រាជរដ្ឋាភិបាលអាចចាប់បដិសន្ធិឡើងបានគឺ៖ - រដ្ឋសភាជាអ្នកបង្កើតរដ្ឋាភិបាល តាមសេចក្តីស្នើពីប្រធានរដ្ឋសភា ដោយឯកភាពពីអនុប្រធានទាំង២ ព្រះមហាក្សត្រចាត់តាំងវរជនម្នាក់នៃតំណាងរាស្ត្រគណបក្សឈ្នះឆ្នោតឲ្យបង្កើតរដ្ឋាភិបាល។ - វរជនដែលចាត់តាំងនាំសហការីជាតំណាងរាស្រ្តឬសមាជិកគណបក្សមានតំណាងក្នុងរដ្ឋសភាដែលផ្តូរផ្គងឲ្យកាន់តំណែង ក្នុងរដ្ឋាភិបាលទ...
law
តើបទអាជ្ញាសំដៅដល់អ្វី?
បទអាជ្ញា សំដៅដល់អំពើ ដែលនាំឲ្យខូចសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសង្គម ដែលបញ្ញត្តដោយច្បាប់ព្រហ្មទណ្ឌ។
law
តើបុគ្គលអសមត្ថភាព ឬអសមត្ថជនសំដៅដល់អ្វី?
បុគ្គលអសមត្ថភាព ឬអសមត្ថជន សំដៅដល់បុគ្គលដែលមិនអាចធ្វើសកម្មភាពតាមផ្លូវច្បាប់ពេញលេញដោយខ្លួនឯងបាន។ តាមក្រមនីតិវិធីរដ្ឋប្បវេណី មានន័យថា បុគ្គលដែលខ្វះសមត្ថភាពក្នុងការធ្វើសកម្មភាពបណ្តឹង។
law
តើប្រាតិភោគលើប្រាក់ប្រដាប់ក្តីសំដៅដល់អ្វី?
ប្រាតិភោគលើប្រាក់ប្រដាប់ក្តី សំដៅដល់ការដាក់ទ្រព្យដើម្បីធានាប្រាក់ប្រដាប់ក្តីតាមការស្នើសុំរបស់ចុងចម្លើយដោយមូលហេតុដើមចោទមិនមានលំនៅឋាន ទីស្នាក់ការ ឬទីកន្លែងអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា។
law
តើអ្នកចូលនិវត្តត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកទី២ដែរឬទេ?
បុគ្គលនេះមិទប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកទី២ទេ បើបុគ្គលនេះចូលនិវត្តមុនកាលបរិច្ឆេទនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកទី២នោះ។
law
តើប្រាក់ប្រដាប់ក្តីតុលាការសំដៅដល់អ្វី?
ប្រាក់ប្រដាប់ក្តីតុលាការ សំដៅដល់ប្រាក់ប្រដាប់ក្តីមួយប្រភេទ ដែលភាគីត្រូវបង់នូវចំនួនចាំបាច់ ដើម្បីឲ្យតុលាការធ្វើការពិនិត្យភស្តុតាង បញ្ជូនឯកសារ ឬធ្វើសកម្មភាពផ្សេងៗ តាមនីតិវិធីក្នុងបណ្តឹង។
law
តើស្តុកផលិតផលរួមមានអ្វីខ្លះ?
ស្តុកផលិតផលរួមមាន៖ - ផលិតផលពាក់កណ្តាលសម្រេច - ផលិតផលសម្រេច - កាកសំណល់។
law
តើគណៈរដ្ឋមន្ត្រីអាចហៅបានថាជារដ្ឋាភិបាលដែរឬទេ? ចូរបញ្ជាក់ពីសមាសភាព?
គណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលកម្ពុជា មានសមាសភាពដូចខាងក្រោម៖ - ដឹកនាំដោយនាយករដ្ឋមន្ត្រីម្នាក់ - អមដោយ ឧបនាយករដ្ឋមន្ត្រី - ទេសរដ្ឋមន្ត្រី - រដ្ឋលេខាធិការ។
law
តើភស្តុតាងសំដៅដល់អ្វី?
ភស្តុតាង សំដៅដល់តឹកតាងជាលាយលក្ខណ៍អក្សរ ឬមិនមែនជាលាយលក្ខណ៍អក្សរ ដែលជាមូលដ្ឋាននៃការសម្រេចសេចក្តីរបស់តុលាការ។
law
តើចំណុចនៃមតកសាសន៍សំដៅដល់អ្វី?
ចំណុចនៃមតកសាសន៍ គឺសំដៅដល់ខ្លឹមសារដែលមាននៅក្នុងមតកសាសន៍មួយ។ ក្រមរដ្ឋប្បវេណីបានកំណត់នូវចំណុចមួយចំនួន ដែលអាចត្រូវបានដាក់បញ្ជូលនៅក្នុងមតកសាសន៍ ហេតុនេះក្នុងករណីដែលមតកជន ឬម្ចាស់បណ្តាំបានសរសេរចំណុចផ្សេងៗទៀត ក្រៅពីចំណុចដែលច្បាប់បានកំណត់នោះចំណុចទាំងនេះនឹងពុំមានអានុភាពតាមផ្លូវច្បាប់ឡើយ។
law
តើមជ្ឈត្តកម្មសំដៅដល់អ្វី?
មជ្ឈត្តកម្ម សំដៅដល់វិធីដោះស្រាយវិវាទដោយមជ្ឈត្តករ ហើយសេចក្តីសម្រេចរបស់មជ្ឈត្តករចងភាគីឲ្យអនុវត្តតាម (ម.ព. មជ្ឈត្តករ)។
law
តើមជ្ឈត្តករសំដៅដល់អ្វី?
មជ្ឈត្តករ សំដៅដល់បុគ្គល ដែលជាអាជ្ញាកណ្តាលទទួលភារកិច្ចតាមកិច្ចសន្យា ដើម្បីដោះស្រាយវិវាទតាមរយៈមជ្ឈត្តកម្ម។
law
តើយុទ្ធសាស្រ្តព្រួញមួយបាញ់បានសត្វពីរសំដៅដល់អ្វី?
យុទ្ធសាស្រ្តព្រួញមួយបាញ់បានសត្វពីរ សំដៅដល់ភាពប៉ិនប្រសប់របស់អ្នកនយោបាយក្នុងការដោះស្រាយបញ្ហាអ្វីមួយ ដោយប្រើមធ្យោបាយតែមួយហើយអាចដោះស្រាយបញ្ហាពីរឬច្រើន ឬផ្តួលគូប្រជែងពីរឬច្រើនបាន។
law
តើឋានៈរបស់ម្ចាស់ចម្លើយដែលសរសេរក្នុងកំណត់ហេតុមាននរណាខ្លះ? ចូលរៀបរាប់បញ្ជាក់?
ឋានៈរបស់ម្ចាស់ចម្លើយដែលសរសេរក្នុងកំណត់ហេតុមានដូចជា៖ - ដើមបណ្តឹងរដ្ឋប្បវេណី - តំណាងដើមបណ្តឹងរដ្ឋប្បវេណី - ជនរងគ្រោះ - តំណាងជនរងគ្រោះ - អ្នកអាណាព្យាបាល - អ្នកទទួលខុសត្រូវខាងរដ្ឋប្បវេណី - សាក្សី - ជនសង្ស័យ - ពិរុទ្ធជន - ជនជាប់ចោទ - ទណ្ឌិត។
law
តើប្រាក់ពិន័យសំដៅដល់អ្វី?
ប្រាក់ពិន័យ សំដៅដល់ទណ្ឌកម្មជាប្រាក់ ដែលបញ្ញត្តិឡើងដោយច្បាប់រដ្ឋប្បវេណី ឬនីតិវិធីរដ្ឋប្បវេណី ហើយដែលត្រូវប្រកាសឡើងដោយតុលាការផ្នែករដ្ឋប្បវេណីនៅក្នុងករណី ដែលមានការបំពានច្បាប់នេះ។
law
តើមធ្យោបាយការពារសំដៅដល់អ្វី?
មធ្យោបាយការពារ សំដៅដល់ការលើកអំពីអង្គហេតុ ឬអង្គច្បាប់ និងការដាក់ភស្តុតាងដោយចុងចម្លើយ (ឬចុងបណ្តឹងឧទ្ធរណ៍) ដើម្បីជាសំអាងដល់ការពាររបស់ខ្លួន។
law
សូមឯកឧត្តម លោកជំទាវ ជួយបកស្រាយមាត្រា ៧ នៃរដ្ឋធម្មនុញ្ញ ជាពិសេសកថាខ័ណ្ឌទី២ បានចែងថា ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋអស់មួយជីវិត?
ត្រង់នេះដូចជាច្បាស់លាស់ហើយ មានន័យថា រដ្ឋធម្មនុញ្ញថ្វាយសិទ្ធិដល់ព្រះមហាក្សត្រយើង គឺលោកអាចគ្រងរាជសម្បត្តិរហូតដល់ព្រះអង្គសោយទិវង្គត ច្បាប់គោល គឺអ៊ីចឹង។ តែមានច្បាប់មួយទៀតស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិ ក្នុងច្បាប់នោះបានចែងថា ព្រះមហាក្សត្រមានព្រះរាជសិទ្ធិ ចូលនិវត្តន៍ ច្បាប់បានចែងច្បាស់ហើយ។
law
តើការបោះឆ្នោតកញ្ចប់ដែលបង្កើតរដ្ឋាភិបាលអាណត្តិទី៣ បានរំលោភលើរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដែរឬទេ?
សំណួរនេះកើតនៅឆ្នាំ២០០៤ តាមពិតធ្វើនីតិវិធីបោះឆ្នោតបង្កើតក្បាលម៉ាស៊ីនរដ្ឋសភាអាណត្តិទី៣ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តរាជរដ្ឋាភិបាលអាណត្តិទី៣ គឺធ្វើទៅតាមច្បាប់ធម្មនុញ្ញបន្ថែមទាំងអស់ ច្បាប់ធម្មនុញ្ញបន្ថែមនេះវាជារដ្ឋធម្មនុញ្ញបន្ថែម។ ដូច្នេះមិនមានរឿងអ្វីទៅរំលោភលើរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនោះទេ។
law
សមាជិកមួយរូបៗនៃរាជរដ្ឋាភិបាល អាចទទួលទណ្ឌកម្មដែលខ្លួនបានប្រព្រឹត្តក្នុងការបំពេញមុខងាររបស់ខ្លួនដែរឬទេ?
សមាជិកម្នាក់ៗនៃរាជរដ្ឋាភិបាល ត្រូវទទួលទណ្ឌកម្មដែលខ្លួនបានប្រព្រឹត្តក្នុងការបំពេញមុខងាររបស់ខ្លួន។ ករណីធ្ងន់ធ្ងររដ្ឋសភាអាចប្តឹងទៅតុលាការមានសមត្ថកិច្ច ដោយបោះឆ្នោតជាសំងាត់តាមមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល។
law
តើមាននរណាខ្លះអាចផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបាន? មានអ្វីធ្វើជាលិខិតូបករណ៍នៃវិសោធនកម្មនេះ?
ព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភាតាមការស្នើររបស់តំណាងរាស្រ្ត ១/៤ នៃសមាជិកសភាទាំងមូល (មាត្រា១៣២រន) ធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយដែលអនុម័តតាមមតិភាគច្រើន ២/៣នៃសមាជិករដ្ឋសភាទាំងមូល (មាត្រា១៥១រន)។
law
តើសមាជិករាជរដ្ឋាភិបាលមានការទទួលខុសត្រូវរួមគ្នា ឬខុសគ្នាអំពីនយោបាយទូទៅរបស់ខ្លួន?
សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរួមគ្នាអំពីនយោបាយទូទៅរបស់រាជរដ្ឋាភិបាល។ សមាជិកម្នាក់ៗនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរៀងខ្លួនចំពោះមុខនាយករដ្ឋមន្ត្រី និងរដ្ឋសភាអំពីការដែលខ្លួនបានប្រព្រឹត្ត។
law
តើនីតិវិធីដាស់តឿនសំដៅដល់អ្វី?
នីតិវិធីដាស់តឿន សំដៅដល់នីតិវិធីពិសេសមួយនៃនីតិវិធីរដ្ឋប្បវេណី ដែលអនុញ្ញាតឲ្យម្ចាស់បំណុលអាចទទួលបាននូវលិខិតអនុវត្ត។
law
តើព្រះមហាក្សត្រអាចបន្ធូរបន្ថយទោស លើកលែងទោសឱ្យមេដឹកនាំខ្មែរក្រហមបានដែរឬទេ ក្រោយពីការកាត់ទោស?
មិនទាន់មានចម្លើយទេ ទាល់តែចាំមើលទាំងអស់គ្នា។ យើងទាំងអស់គ្នានៅទីនេះ ប្រហែលទទួលរងគ្រោះពីរបបនោះទាំងអស់គ្នាហើយ ដូច្នេះយើងចាំមើលទាំងអស់គ្នា តើមានអ្វីកើតឡើង។
law
តើនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលសំដៅដល់អ្វី?
នីតិវិធីត្រៀមសម្រាប់ការទាញហេតុផល សំដៅដល់ដំណាក់កាលមួយនៃនីតិវិធីរដ្ឋប្បវេណី ដែលក្នុងនោះតុលាការត្រូវរៀបចំសេចក្តីអះអាងរបស់គូភាគី ដែលបំភ្លឺចំណុចវិវាទនៃរឿងក្តី និងរៀបចំភស្តុតាងដែលទាក់ទងនឹងចំណុចវិវាទនៃរឿងក្តីនោះ។
law
តើបណ្តឹងឧបាស្រ័យសំដៅដល់អ្វី?
បណ្តឹងឧបាស្រ័យ សំដៅដល់បណ្តឹងតវ៉ារបស់ភាគី ដែលពុំយល់ស្របជាមួយសេចក្តីសម្រេចណាមួយ (សាលក្រម សាលដីកា ដីកាសម្រេច) របស់ចៅក្រម ឬតុលាការ ដើម្បីទាមទារឲ្យលុបចេល ឬផ្លាស់ប្តូរសេចក្តីសម្រេចដើម។
law
តើសមាជិករាជរដ្ឋាភិបាលមានវិសមិតភាពទៅនឹងមុខងារផ្សេងៗដូចសមាជិកសភាដែរ ឬទេ?
មានវិសមិតភាពជាសកម្មភាពខាងវិជ្ជាជីវៈផ្នែកពាណិជ្ជកម្ម ឬ ឧស្សាហ៍កម្ម និងការកាន់តំណែងណាមួយក្នុងមុខងារ សាធារណៈ។
law
តើនីតិវិធីសង្ខេបសំដៅដល់អ្វី?
នីតិវិធីសង្ខេប សំដៅដល់នីតិវិធីមួយសម្រាប់ដោះស្រាយវិវាទឲ្យបានឆាប់រហ័សចំពោះរឿងក្តី ដែលមានទឹកប្រាក់តិច (ទឹកប្រាក់តិចជាងមួយលានរៀល)។
law
តើបណ្តឹងដិតចិត្តសំដៅដល់អ្វី?
បណ្តឹងដិតចិត្ត សំដៅដល់បណ្តឹងសុំមិនឲ្យចៅក្រម ឬក្រឡាបញ្ជីណាម្នាក់អនុវត្តមុខការរបស់ខ្លួនក្នុងករណីមានកាលៈទេសៈ ដែលអាចបណ្តាលឲ្យមានការលម្អៀលរបស់ចៅក្រម ឬក្រឡាបញ្ជីនោះ។
law
តើបណ្តឹងតបសំដៅដល់អ្វី?
បណ្តឹងតប សំដៅដល់បណ្តឹងសាត្រឡប់របស់ចុងចម្លើយចំពោះដើមចោទ។ ជាទូទៅ ចុងចម្លើយអាចប្តឹងតបរហូតដល់ពេលចប់ការទាញហេតុផល ដោយផ្ទាល់មាត់បាន លុះត្រាតែកម្មវត្ថុនៃបណ្តឹងទបនោះទាក់ទងនឹងការទាមទារ ដែលជាកម្មវត្ថុនៃបណ្តឹងដើម ឬជាមធ្យោបាយការពារខ្លួនសម្រាប់បណ្តឹងជាដើម។
law
តើបណ្តឹងទាមទារប្រមូលបំណុលសំដៅដល់អ្វី?
បណ្តឹងទាមទារប្រមូលបំណុល សំដៅដល់បណ្តឹងរបស់ម្ចាស់បំណុលដាក់ជូនទៅតុលាការទាមទារឲ្យកូនបំណុលទី៣ផ្តល់តាវកាលិក ដែលទាក់ទងទៅនឹងសិទ្ធិលើបំណុល ដែលត្រូវបានរឹបអូសក្នុងករណីដែលកូនបំណុលទី៣មិនព្រមសងតាមការប្រមូលបំណុលរបស់ម្ចាស់បំណុលនៃការអនុវត្ត។
law
តើបណ្តឹងផាត់ចោលសំដៅដល់អ្វី?
បណ្តឹងផាត់ចោល សំដៅដល់ផ្លូវតវ៉ាដែលបើកសិទ្ធិឲ្យភាគីប្តឹងផាត់ចោលមិនឲ្យអ្នកជំនាញណាមួយ ធ្វើកោសលវិច័យ ដោយមានមូលហេតុរារាំងសច្ចភាពនៃការធ្វើកោសលវិច័យ។
law
តើបណ្តឹងឧទ្ធរណ៍បន្ទាប់បន្សំសំដៅដល់អ្វី?
បណ្តឹងឧទ្ធរណ៍បន្ទាប់បន្សំ សំដៅដល់ពាក្យសុំរបស់ចុងបណ្តឹងឧទ្ធរណ៍ ដែលប្តឹងជាមួយនឹងបណ្តឹងឧទ្ធរណ៍របស់ដើមបណ្តឹងឧទ្ធរណ៍ ដើម្បីផ្លាស់ប្តូរសាលក្រមនៃការជំនុំជម្រះលើកទៅ១សម្រាប់ជាផលប្រយោជន៍របស់ខ្លួន ទោះបីជាសិទ្ធិឧទ្ធរណ៍របស់ខ្លួនបានរលត់ហើយក៏ដោយ។
law
តើនីតិវិធីនៃការអនុវត្តសិទ្ធិលើការបញ្ជាំដោយសង្ខេបសំដៅដល់អ្វី?
នីតិវិធីនៃការអនុវត្តសិទ្ធិលើការបញ្ជាំដោយសង្ខេប សំដៅដល់វិធានការមួយនៃនីតិវិធីអនុវត្តដោយបង្ខំ ដែលអនុញ្ញាតឲ្យម្ចាស់សិទ្ធិលើការបញ្ជាំចលនវត្ថុដាក់ពាក្យសុំឲ្យសាលាដំបូង ដែលមានសមត្ថកិច្ចនៃទីកន្លែង ដែលត្រូវអនុវត្តកាតព្វកិច្ច ចេញដីកាសម្រេច អនុញ្ញាតឲ្យយកវត្ថុបញ្ជាំនោះមកសងផ្ទាល់តែម្តង។
law
តើមធ្យោបាយតទល់សំដៅដល់អ្វី?
មធ្យោបាយតទល់ សំដៅដល់ការលើកអំពីអង្គហេតុ ឬអង្គច្បាប់ និងការដាក់ភស្តុតាងដោយដើមចោទ (ឬដើមបណ្តឹងឧទ្ធរណ៍) ដើម្បីជាសំអាងដល់ការពាររបស់ខ្លួន។
law
តើមូលប្បទានបត្រសំដៅដល់អ្វី?
មូលប្បទានបត្រ សំដៅដល់មូលបត្រជួយដូរបានមួយប្រភេទ ដែលតាមនោះបហារ័ក (អ្នកចាញ់បញ្ជា) ចុះហត្ថលេខាបញ្ជាដោយឥតលក្ខខណ្ឌទៅធនាគារ (បហារិត) ឲ្យផ្តល់ទឹកប្រាក់ជាក់លាក់មួយចំនួនទៅអ្នកកាន់មូលបត្រនោះ។
law
តើអត្តសញ្ញាណសំដៅដល់អ្វី?
អត្តសញ្ញាណ សំដៅដល់សញ្ញាណទាំងអស់នៃជនម្នាក់ៗ ឬវត្ថុនីមួយៗ ដែលជាគ្រឿងសម្គាល់កុំឲ្យភាន់ច្រឡំនឹងជនម្នាក់ទៀត ឬវត្ថុផ្សងទៀត។
law
បើតំណាងរាស្ត្រម្នាក់១ រដ្ឋធម្មនុញ្ញមិនបានចែងពីកម្រិតសញ្ញាបត្រទេ តើគាត់មានសមត្ថភាពខាងធ្វើច្បាប់ដែរឬទេ? នៅពេលដែលគាត់ចូលកាន់តំណែងជាតំណាងរាស្ត្រក្នុងរដ្ឋសភា?
ពាក់ព័ន្ធនឹងរឿងតំណាងរាស្ត្រនេះ គឺជាសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ កាលណាលោកពេញចិត្តនឹងបុគ្គលណា លោកនឹងបោះឆ្នោតឱ្យ ដូច្នេះគេមិននិយាយអំពីសញ្ញាបត្រទេ ប៉ុន្តែពុំមែនមានន័យថាសញ្ញាបត្ររបស់តំណាងរាស្រ្តមិនសំខាន់នោះទេ កាលដែលមិនមានចែងអំពីសញ្ញាបត្រនេះវាគឺជាស្មារតីរបស់ច្បាប់។ ម្យ៉ាងទៀត អ្នកតំណាងរាស្ត្រ គឺជាអ្នកនយោបាយ លោកមិនមែនស្ថិតក្នុងក...
law
តើសាលក្រមរបៀបសំដៅដល់អ្វី?
សាលក្រមរបៀប សំដៅដល់សេចក្តីសម្រេចមុនអង្គសេចក្តីរបស់តុលាការនៅក្នុងដំណាក់កាលណាមួយនៃនីតិវិធី ដែលសម្រេចអំពីវិវាទ ឬហេតុណាមួយ (បញ្ហាបឋម ឬបន្ទាន់បន្សំ) ក្នុងគោលដៅសម្រួលនីតិវិធីនៃបណ្តឹង។
law
តើសិទ្ធិតំណាងដោយអាណត្តិសំដៅដល់អ្វី?
សិទ្ធិតំណាងដោយអាណត្តិ សំដៅដល់សិទ្ធិរបស់អ្នកតំណាង ដែលទទួលបានតាមកិច្ចសន្យាអាណត្តិ ដើម្បីធ្វើសកម្មភាពក្នុងនីតិវិធីចំពោះមុខតុលាការក្នុងនាមម្ចាស់សិទ្ធិ។
law
តើសិទ្ធិប្រត្យក្ស ឬសិទ្ធិភណ្ឌិកសំដៅដល់អ្វី?
សិទ្ធិប្រត្យក្ស ឬសិទ្ធិភណ្ឌិក សំដៅដល់សិទ្ធិគ្រប់គ្រងដោយចំពោះលើវត្ថុ ដែលអាចអះអាងចំពោះបុគ្គលដទៃទៀតបាន។
law
តើនរណាខ្លះ អាចកោះហៅរាជរដ្ឋាភិបាលមកបំភ្លឺចំពោះមុខរដ្ឋសភាបាន?
អ្នកដែលអាចកោះហៅរាជរដ្ឋាភិបាលមកបំភ្លឺចំពោះមុខរដ្ឋសភាបានគឺ តំណាងរាស្រ្ត និងគណៈកម្មាធិការនានារបស់រដ្ឋសភា។
law
តើត្រូវធ្វើដូចម្តេចទើបអាចទទួលបាននូវលិខិតបញ្ជាក់អំពីការបញ្ជូន?
មុនពេលដាក់ពាក្យសុំអនុវត្តហ៊ីប៉ូតែក ឯកសារចម្លងដែលមានសេចក្តីបញ្ជាក់ ឬ ឯកសារចម្លងយថាភូតនៃលិខិតអនុវត្តត្រូវបញ្ជូនទៅកូនបំណុលនៃការអនុវត្ត។ ម្យ៉ាងទៀត ក្នុងករណីដែលបានផ្តល់រូបមន្តអនុវត្តពិសេស នោះរូបមន្តអនុវត្ត និងឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃឯកសារដែលម្ចាស់បំណុលនៃការអនុវត្តបានដាក់ ដើម្បីទទួលបានរូបមន្តអនុវត្តពិសេស ក៏ត្រូវបញ្ជូ...
law
តើសាលក្រមចុងក្រោយសំដៅដល់អ្វី?
សាលក្រមចុងក្រោយ សំដៅដល់សេចក្តីសម្រេចបញ្ចប់ការវិនិច្ឆ័យដល់អង្គសេចក្តីទាំងមូល ឬមួយផ្នែកដោយផ្អែកលើលទ្ធផលនៃការទាញហេតុផលដោយផ្ទាល់មាត់ និងការពិនិត្យភស្តុតាង។ នៅក្នុងក្រមនីតិវិធីរដ្ឋប្បវេណីសាលក្រមចុងក្រោយមានច្រើនប្រភេទ ដូចជា សាលក្រមលើកចោលពាក្យបណ្តឹង សាលក្រមច្រានចោលការទាមទារ សាលក្រមទទួលស្គាល់ការទាមទារជាអាទិ៍។
law
តើសេចក្តីថ្លែងការណ៍សំដៅដល់អ្វី?
សេចក្តីថ្លែងការណ៍ សំដៅដល់សេចក្តីអះអាងដោយវាចាក្តី ដោយលាយលក្ខណ៍អក្សរក្តី ដែលរៀបរាប់អំពីអង្គហេតុ អំពីគោលបំណងណាមួយ។
law
តើកម្មសិទ្ធិសំដៅដល់អ្វី?
កម្មសិទ្ធិ សំដៅដល់សិទ្ធិពេញលេញជាម្ចាស់លើទ្រព្យ។ សិទ្ធិនេះរួមបញ្ជូលទំាងសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែងលើទ្រព្យ។
law
ចូរនិយាយអំពីតុល្យភាពអំណាចរវាងអង្គការនីតិបញ្ញត្តិ និង នីតិប្រតិបត្តិ ដោយឈរលើខ្លឹមសាររដ្ឋធម្មនុញ្ញបច្ចុប្បន្នជា មូលដ្ឋាន? (អធិប្បាយពីការកោះហៅគណៈរដ្ឋមន្ត្រីមកបំភ្លឺចំពោះមុខរដ្ឋសភា)
ការនិយាយអំពីតុល្យភាពអំណាចរវាងអង្គការនីតិបញ្ញត្តិ និង នីតិប្រតិបត្តិ ដោយឈរលើខ្លឹមសាររដ្ឋធម្មនុញ្ញបច្ចុប្បន្នជាមូលដ្ឋានគឺ៖ - តំណាងរាស្ត្រមានសិទ្ធិដាក់សំណួរទៅនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ជាលាយល័ក្ខណ៍អក្សរជូនទៅប្រធានរដ្ឋសភា ឲ្យមកបំភ្លឺដោយផ្ទាល់មាត់ ឬលាយល័ក្ខណ៍អក្សរលើករណីពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលយ៉ា...
law
អ្វីទៅជានីតិកាល?
នីតិកាល មានន័យថា កាលរបស់នីតិ រយៈកាលរបស់សភាអ្នកតែងច្បាប់។ ឧទាហរណ៍៖ នីតិកាលនៃសភា ទាំងពីរមានកំណត់តែត្រឹម ៤ ឆ្នាំ។
law
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន ៣រូប ដែលជ្រើសតាំងដោយរដ្ឋសភានោះ តើជ្រើសចេញពីតំណាង ឬយ៉ាងណា? បើមិនមែនជ្រើសចេញពីណា? បើមែនតើតំណាងរាស្រ្តជ្រើសចេញនោះមានតំណាងរាស្ត្រថ្មីមកជំនួសឬ?
អាស្រ័យទៅតាមស្ថាប័ននីមួយៗ អាចថាសមាជិកចេញពីរដ្ឋសភា អាចមិនមែនអ្នកនៅរដ្ឋសភា ប៉ុន្តែត្រូវបានសមាជិករដ្ឋសភា ១៣នាក់ ឧទ្ទេសនាមមកស្របទៅតាមលក្ខខណ្ឌកំណត់។ ផ្អែកលើច្បាប់បោះឆ្នោត សមាជិករដ្ឋសភារូបណាម្នាក់ចេញ បេក្ខជនលេខរៀងបន្ទាប់ត្រូវមកជំនួស។
law
តើការធ្វើចំណាត់ថ្នាក់ឡើងវិញគឺជាអ្វី?
ការធ្វើចំណាត់ថ្នាក់ឡើងវិញ គឺជាការធ្វើចំណាត់ថ្នាក់សារឡើងវិញ ក្រោយពេលបានធ្វើចំណាត់ថ្នាក់ដីលើកដំបូងរួចមក រដ្ឋពិនិត្យឃើញថា ដីជាក់ស្តែងមិនដូចនឹងអ្វីដែលបានកំណត់ ដោយមានការកែប្រែនូវ ស្ថានភាពដី (ដូចជា ការប្រមូលព័ត៌មានមិនច្បាស់លាស់ ទីតាំងដីនោះប្រជាពលរដ្ឋបានចូលទៅកាន់កាប់ដីរបស់រដ្ឋ ដីរដ្ឋនោះលែងមានព្រៃឈើតទៅទៀត...) និងរដ្ឋបានធ្វើអនុ...
law
តើកំជាប់ពាក្យសំដៅដល់អ្វី?
កំជាប់ពាក្យ សំដៅដល់ពិធីតាមទំនៀមទម្លាប់ប្រពៃណី ដែលច្បាប់ទទួលស្គាល់ ដែលតាមរយៈពិធីនេះ បុរស និងនារីសន្យាថានឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានាពេលអនាគត។
law
តើសំណើទិញសំដៅដល់អ្វី?
សំណើទិញ សំដៅដល់ការស្នើជាតម្លៃ ដែលធ្វើឡើងដោយអ្នកចូលរួមដេញថ្លៃ ក្នុងការលក់ឡាយឡុង (អ្នកស្នើទិញ)។
law
តើសាលក្រមកំបាំងមុខសំដៅដល់អ្វី?
សាលក្រមកំបាំងមុខ សំដៅដល់សាលក្រមដែលតុលាការសម្រេច ដោយគ្មានវត្តមានរបស់ភាគីដើមចោទ ឬភាគីចុងចម្លើយ ឬអ្នកតំណាងស្របច្បាប់របស់ដើមចោទ ឬចុងចម្លើយ។
law
តើសមូហវិធីសំដៅដល់អ្វី?
សមូហវិធី សំដៅដល់ការធ្វើឡើងនៅពេលតែមួយ និងដោយប្រមូលផ្តុំ។ ឧទាហរណ៍ ការសាកសួរសាក្សី ឬគូភាគីអាចធ្វើតាមរបៀបសមូហវិធីបាន។
law
តើសមត្ថភាពភាគីសំដៅដល់អ្វី?
សមត្ថភាពភាគី សំដៅដល់សិទ្ធិនិងកាតព្វកិច្ចតាមបញ្ញត្តិនៃក្រមនីតិវិធីរដ្ឋប្បវេណី និងច្បាប់ផ្សងៗទៀត ដែលបានកំណត់ឲ្យបុគ្គលណាមួយអាចជាដើមចោទ ឬចុងចម្លើយ។
law
តើអ្វីគោលដៅយុទ្ធសាស្ត្រនៃអភិបាលកិច្ច?
គោលដៅយុទ្ធសាស្ត្រនៃអភិបាលកិច្ច គឺការធ្វើទំនើបកម្មស្ថាប័នរដ្ឋ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ទ សមធម៌ និងយុត្តិធម៌ តាមរយៈអនុវត្តសិទ្ធិអំណាចរដ្ឋខាងផ្នែកនយោបាយ សេដ្ឋកិច្ច និងរដ្ឋបាល ក្នុងការដឹកនាំ គ្រប់គ្រង និងចាត់ចែងកិច្ចការរបស់ប្រទេសជាតិ ជាពិសេសការធានានិរន្តរភាពនៃតួនាទី និងដំណើរការរដ្ឋបាលសាធារណៈដោយយកចិត្តទុកដាក់នៅលើអត្ថប្...
law
តើរូបមន្តអនុវត្តសំដៅដល់អ្វី?
រូបមន្តអនុវត្ត សំដៅដល់រូបមន្តដែលចុះលើឯកសារចម្លងយថាភូតនៃលិខិតអនុវត្ត ដែលអនុញ្ញាតឲ្យបុគ្គលដែលមានផលប្រយោជន៍ធ្វើការទាមទារការអនុវត្តដោយបង្ខំ។
law
តើរូបមន្តអនុវត្តពិសេសសំដៅដល់អ្វី?
រូបមន្តអនុវត្តពិសេស សំដៅដល់រូបមន្តអនុវត្តដែលត្រូវបានផ្តល់ក្នុងករណី ដែលលក្ខខណ្ឌនៃការអនុវត្តដោយបង្ខំត្រូវបានបំពេញ ឬពេលកំណត់មិនពិតប្រាកដនៃការអនុវត្តដោយបង្ខំបានមកដល់ ដើម្បីធ្វើការអនុវត្តដោយបង្ខំ ដោយបុគ្គលផ្សេងក្រៅពីភាគីដែលត្រូវបានសរសេរលើលិខិតអនុវត្តធ្វើជាម្ចាស់បំណុលនៃការអនុវត្ត ឬម្ចាស់បំណុលនៃការអនុវត្តត្រូវទទួលការផ្តល់រូបម...
law
តើរូបិយាណត្តិសំដៅដល់អ្វី?
រូបិយាណត្តិ សំដៅដល់មូលបត្រមួយប្រភេទ ដែលហារ័កប្រើប្រាស់បង្គាប់បញ្ជាទៅបហារិតឲ្យផ្តល់ទឹកប្រាក់ជាក់លាក់មួយចំនួន នៅក្នុងកាលបរិច្ឆេទណាមួយទៅបុគ្គលទី៣ដែលហៅថា គាហកៈ។
law
តើការឆ្លើយថាប្រពន្ធឱ្យលុយចុះមូលដ្ឋានចាត់ទុកជារឿងត្រឹមត្រូវ និងស្របច្បាប់ដែរឬទេ?
ការឆ្លើយនេះជារឿងមួយដែលត្រឹមត្រូវ និងស្របច្បាប់ ហើយអង្គភាពមិនមានសិទ្ធិស៊ើបអង្កេតលុយ ដែលប្រពន្ធផ្តល់ឱ្យនោះទេ។
law
តើអត្តពន្ធភាពនៃសាលក្រមសំដៅដល់អ្វី?
អត្តពន្ធភាពនៃសាលក្រម សំដៅដល់ចំណងផ្លូវច្បាប់ចំពោះតុលាការ ដែលបានចេញសាលក្រមរួចហើយមិនឲ្យលុប ឬកែប្រែសាលក្រមនោះ។
law
តើរដ្ឋសភា និង ព្រឹទ្ធសភា អាចប្រជុំរួមគ្នាបានដែរឬទេ? ក្នុងករណីអ្វី?
រដ្ឋសភានិងព្រឹទ្ធសភា អាចបើកសមាជប្រជុំរួមគ្នាបានក្នុងការដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ ក្នុងនីតិកាលទី១រដ្ឋសភានិងព្រឹទ្ធសភាធ្វើជាសហប្រធានអង្គប្រជុំរួមគ្នា។
law
តើលិខិតអនុវត្តសំដៅដល់អ្វី?
លិខិតអនុវត្ត សំដៅដល់ឯកសារផ្លូវការ ដែលជាមូលដ្ឋាននៃការអនុវត្តដោយបង្ខំមាន សាលក្រម ឬសាលដីកា និងដីកាសម្រេច អនុវត្តសេចក្តីសម្រេចរបស់មជ្ឈត្តករជាដើម។
law
តើវិធានការបណ្តោះអាសន្នសំដៅដល់អ្វី?
វិធានការបណ្តោះអាសន្ន សំដៅដល់វិធានការដែលមានគោលដៅការពារសិទ្ធិរបស់ភាគី ក្នុងករណីមនាការបារម្ភថា ការអនុវត្តដោយបង្ខំនិងមិនអាចធ្វើបាន ឬនិងមានការលំបាកយ៉ាងខ្លាំងក្នុងការអនុវត្តដោយបង្ខំដោយសារមានហេតុដូចខាងក្រោម៖ - មានការប្រែប្រួលស្ថានភាពបច្ចុប្បន្ននៃទ្រព្យសម្បត្តិរបស់កូនបំណុលនៃការអនុវត្ត។ - អាចនឹងមានកាខូចខាតធ្ងន់ធ្ងរ ឬគ្រោះថ្នាក់...
law
តើការចរចាការទូតអាចធ្វើឡើងតាមរយៈវិធីសាស្ត្រប៉ុន្មានយ៉ាង?
ការចរចាការទូតអាចធ្វើឡើងតាមរយៈវិធីសាស្ត្រ២យ៉ាងគឺ៖ - ការចរចាដោយផ្ទាល់ - ការចរចាដោយប្រយោល។
law
តើវិធានបង្ខំដោយប្រយោលសំដៅដល់អ្វី?
វិធានបង្ខំដោយប្រយោល សំដៅដល់វិធានការនៃការអនុវត្តដោយបង្ខំ ដែលតុលាការអនុវត្តចេញដីកាសម្រេចបង្គាប់ឲ្យកូនបំណុលនៃការអនុវត្តបង់ប្រាក់ធានាការអនុវត្តកាតព្វកិច្ច តាមពាក្យសុំរបស់ម្ចាស់បំណុល។
law
តើសមាជិកព្រឹទ្ធសភាជ្រើសតាំងនិងមានអាណត្តិយ៉ាងដូចម្តេច?
សមាជិកព្រឹទ្ធសភាសមាមាត្រទៅនឹងពាក់កណ្តាលនៃសមាជិករដ្ឋសភាទាំងមូល - សមាជិកមានអាយុយ៉ាងតិច៤០ឆ្នាំ ជ្រើសតាំងឡើងដោយការចាត់តាំងខ្លះ និង ដោយការបោះឆ្នោតអសកលខ្លះ។ - សមាជិកមានអាយុយ៉ាងតិច៤០ឆ្នាំ ជ្រើសតាំងឡើងដោយការចាត់តាំងខ្លះ និងដោយការបោះឆ្នោតអសកលខ្លះ។ - ចាត់តាំងដោយព្រះមហាក្សត្រចំនួន២រូប ជ្រើសតាំងចំនួន២រូបដោយមតិភាគច្រើននៃរដ្ឋសភា - ក...
law
តើអ្វីទៅជាព្រឹទ្ធសភា? បំពេញភារកិច្ចយ៉ាងដូចម្តេច?
ព្រឹទ្ធសភា ជាអង្គការដែលមានអំណាចនីតិបញ្ញត្តិដូចរដ្ឋសភាដែរ បំពេញភារកិច្ចដូចជា៖ - នីតិវិធីប្រជុំការងារ និង កូរ៉ុមសំឡេងសំរាប់រដ្ឋសភាអនុម័តយល់ព្រមមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ត្រូវយកមកប្រើសំរាប់ ព្រឹទ្ធសភាផងដែរ។ - មានភារកិច្ចសំរបសំរួលការងាររដ្ឋសភា និង រដ្ឋាភិបាល - ពិនិត្យរួចឲ្យយោបល់លើសេចក្តីស្នើឬព្រាងច្បាប់យ៉ាងយូរ១ខែ ឬប្រញាប់...
law
តើសច្ចានមតិសំដៅដល់អ្វី?
សច្ចានមតិ សំដៅដល់ការទទួលស្គាល់របស់ភាគីចំពោះសកម្មភាពបណ្តឹង ដែលត្រូវបានធ្វើឡើងដោយបុគ្គលដែលខ្វះសិទ្ធិតំណាងដោយអាណត្តិ ហើយការទទួលស្គាល់នោះ ត្រូវមានអានុភាពប្រតិសកម្មតាំងពីពេលដែលសកម្មភាពនោះបានធ្វើឡើង។
law
តើសមត្ថកិច្ចផ្តាច់មុខសំដៅដល់អ្វី?
សមត្ថកិច្ចផ្តាច់មុខ សំដៅដល់អំណាចដែលផ្តល់ឲ្យតុលាការណាមួយជាកំណត់ក្នុងការទទួលបណ្តឹងវិនិច្ឆ័យរឿងក្តីចេញសាលក្រម ឬសាលដីកា។
law