question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើអាជ្ញាសាលាសំដៅដល់អ្វី?
អាជ្ញាសាលា សំដៅដល់មន្រ្តីជំនួយតុលាការទទួលបន្ទុកអនុវត្តកិច្ចការលក់ដោយបង្ខំ អនុវត្តសិទ្ធិប្រាតិភោគ អនុវត្តលក់ដោយបង្ខំ អនុវត្តសិទ្ធិប្រាតិភោគ អនុវត្តដោយបង្ខំ អនុវត្តការបញ្ជូនផ្អែកតាមការសម្រេចសេចក្តី ច្បាប់ ឬបទដ្ឋានគតិយុត្តផ្សេងទៀត។
law
តើចំណុចវិវាទសំដៅដល់អ្វី?
ចំណុចវិវាទ សំដៅដល់ចំណុចនៃទំនាស់ដែលត្រូវបំភ្លឺ ដើម្បីចេញសាលក្រម។ ចំណុចវិវាទអាចជាចំណុចវិវាទលើអង្គហេតុ ឬចំណុចវិវាទលើអង្គច្បាប់។
law
តើក្នុងករណីណាខ្លះដែលរដ្ឋាភិបាលដឹកនាំតែកិច្ចការប្រចាំថ្ងៃ?
ក្នុងពេលដែលរាជរដ្ឋាភិបាលត្រូវបានទំលាក់២ដងក្នុងរយៈពេល១២ខែ។ ក្នុងរយៈពេលរើសរដ្ឋសភាថ្មី៦០ថ្ងៃយ៉ាងយូរពីថ្ងៃរំលាយមកបន្តតាមនីតិកាលចាស់១ឆ្នាំម្តង តាមសំណើព្រះមហាក្សត្រ សំរេចដោយមតិយល់ព្រម២/៣នៃសមាជិករដ្ឋសភាទាំងមូល។
law
តើអ្នកជំនាញសំដៅដល់អ្វី?
អ្នកជំនាញ សំដៅដល់អ្នកឯកទេសដែលចៅក្រមសុំឲ្យផ្តល់មតិអំពីរឿងហេតុអ្វីមួយ ដែលតម្រូវឲ្យមានការយល់ដឹងបច្ចេកទេស និងការស្រាវជ្រាវយ៉ាងពេញលេញ។
law
តើសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានវិសមិតភាពដែរឬទេ?
មានវិសមិតភាពជាមួយមុខងារសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ចៅក្រមក្នុងតំណែងតំណែងណាមួយក្នុង មុខងារសាធារណៈ ប្រធាន ឬ អនុប្រធានគណបក្សនយោបាយ ប្រធាន ឬ អនុប្រធានសហជីព។
law
តើការចាត់ចែងជាបណ្តោះអាសន្នមានប៉ុន្មានប្រភេទ?
ការចាត់ចែងជាបណ្តោះអាសន្នមានពីរប្រភេទ គឺការចាត់ចែងជាបណ្តោះអាសន្នចំពោះវត្ថុ និងជាកម្មវត្ថុនៃវិវាទ និងការចាត់ចែងជាបណ្តោះអាសន្ន ដែលកំណត់ឋានៈជាបណ្តោះអាសន្ន។
law
តើការចាត់ចែងរក្សាការពារសំដៅដល់អ្វី?
ការចាត់ចែងរក្សាការពារ សំដៅដល់វិធានការដែលតុលាការចាត់ចែងជាបណ្តោះអាសន្នតាមពាក្យសុំរបស់បុគ្គលណាមួយ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់បុគ្គលនោះ។
law
តើការចាត់ចែងរក្សាការពារមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
ការចាត់ចែងរក្សាការពារមានបីប្រភេទ គឺការរឹបអូសជាបណ្តោះអាសន្ន ការចាត់ចែងជាបណ្តោះអាសន្ន ចំពោះវត្ថុដែលជាកម្មវត្ថុនៃវិវាទ និងការចាត់ចែងជាបណ្តោះអាសន្នដែលកំណត់ឋានៈ (ស្ថានភាព) ជាបណ្តោះអាសន្ន។
law
ក្នុងការប្រជុំដោះស្រាយបញ្ហាអធម្មនុញ្ញភាព ឬវិវាទបោះឆ្នោត បើមានអវត្តមាននៃសមាជិកណាមួយនៃក្រុមប្រឹក្សាធម្មនុញ្ញ តើនឹងមានចំណាត់ការបែបណា?
ការប្រជុំក្រុមប្រឹក្សាធម្មនុញ្ញ កូរ៉ុមលើសពីពាក់កណ្តាល គឺស្មើនឹង ៥រូប អាចប្រជុំបានហើយ។ ដូច្នេះ បើសមាជិកណាមួយអវត្តមានក៏មិនអីដែរឱ្យតែគ្រប់កូរ៉ូម។
law
តើការរួមជួរអន្តរាគមន៍សំដៅដល់អ្វី?
ការរួមជួរអន្តរាគមន៍ សំដៅដល់នីតិវិធីដែលអនុញ្ញាតឲ្យតតិយជនដែលមានទំនាក់ទំនង និងមានផលប្រយោជន៍តាមផ្លូវច្បាប់ចូលរួមក្នុងបណ្តឹង ដើម្បីជួយភាគីណាមួយក្នុងគោលបំណងការពារផលប្រយោជន៍របស់ខ្លួន។
law
តើការចាត់ចែងបណ្តោះអាសន្នសំដៅដល់អ្វី?
ការចាត់ចែងបណ្តោះអាសន្ន សំដៅដល់ប្រភេទមួយនៃការចាត់ចែងរក្សាការពារ ដើម្បីធានាសិទ្ធិលើបំណុល ដែលគ្មានគោលបំណងសងជាប្រាក់។
law
តើការជំនុំជម្រះសាជាថ្មីសំដៅដល់អ្វី?
ការជំនុំជម្រះសាជាថ្មី សំដៅដល់ការជំនុំជម្រះសាឡើងវិញតាមការប្តឹងទាមទារចំពោះសាលក្រម ឬសាលដីកាស្ថាពរដោយមូលហេតុថា នីតិវិធីនៃសេចក្តីវិនិច្ឆ័យនោះមានកង្វះខាត ឬមិនប្រក្រតី។
law
តើការទាញហេតុផលដោយផ្ទាល់មាត់សំដៅដល់អ្វី?
ការទាញហេតុផលដោយផ្ទាល់មាត់ សំដៅលើការបង្ហាញអំពីមធ្យោបាយតទល់ ឬការពារខ្លួនអំពីអង្គសេចក្តីដោយផ្ទាល់មាត់ ធ្វើឡើងដោយភាគីនៅចំពោះមុខតុលាការ ក្នុងសវនាការសាធារណៈ។ ការទាញហេតុផលដោយផ្ទាល់មាត់ ជានីតិវិធីចាំបាច់ដែលត្រូវតែធ្វើមុននឹងតុលាការសម្រេចសេចក្តីដោយចេញសាលក្រម។
law
តើក្រុមប្រឹក្សាធម្មនុញ្ញជាអ្វី? មានភារកិច្ចអ្វីខ្លះ?
ក្រុមប្រឹក្សាធម្មនុញ្ញ ជាអង្គការត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់ និងដោះស្រាយវិវាទការបោះឆ្នោតអាចហៅថាជា “តុលាការធម្មនុញ្ញ”។ មានភារកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និង ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់រួចហើយ ពិនិត្យ និង សំរេចអំពីករណីវិវាទកម្មទាក់ទងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ...
law
តើការបង្អង់នីតិវិធីបណ្តឹងសំដៅដល់អ្វី?
ការបង្អង់នីតិវិធីបណ្តឹង សំដៅដល់ការតម្កល់មួយអន្លើនូវនីតិវិធីនៃបណ្តឹង ដោយសារមានមូលហេតុមួយចំនួនដូចជា សង្រ្គាម គ្រោះមហន្តរាយធម្មជាតិ រឿងក្តីព្រហ្មទណ្ឌ ដែលបង្អង់រឿងក្តីរដ្ឋប្បវេណីជាដើម។
law
តើការផ្តល់ជំនួយសង្គ្រោះលើបណ្តឹងសំដៅដល់អ្វី?
ការផ្តល់ជំនួយសង្គ្រោះលើបណ្តឹង សំដៅដល់វិធានការអនុគ្រោះ ដែលតុលាការអនុញ្ញាតដោយដីកាឲ្យពន្យាពេលបង់ ឬអនុគ្រោះមិនបាច់ឲ្យបង់ប្រាក់ប្រដាប់ក្តី តាមពាក្យសុំរបស់បុគ្គលដែលពុំមានលទ្ធភាពបង់។
law
តើក្រុមប្រឹក្សាធម្មនុញ្ញបង្កើតឡើង និងបញ្ចប់យ៉ាងដូចដូចម្តេច?
សមាជិកមានចំនួន៩រូប សំរាប់អាណត្តិ៩ឆ្នាំ ដែលជ្រើសតាំងដោយព្រះមហាក្សត្រចំនួន៣រូប ដោយរដ្ឋសភាចំនួន៣រូប និងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន៣រូប ដែលសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ១/៣ត្រូវផ្លាស់ថ្មីក្នុងរយៈពេល៣ឆ្នាំ ម្តងៗ។ សមាជិកជាឥស្សរជនជ្រើសរើស មានសញ្ញាប័ត្រចាប់ពីឧត្តមសិក្សាផ្នែកច្បាប់ រដ្ឋបាល កាទូត សេដ្ឋកិច្ច មានពិសោធន៍ ក...
law
តើការផ្អាកនីតិវិធីនៃបណ្តឹងសំដៅដល់អ្វី?
ការផ្អាកនីតិវិធីនៃបណ្តឹង សំដៅដល់ការព្យួរមួយគ្រាសិននូវនីតិវិធីនៃបណ្តឹង ដោយសារមានហេតុការណ៍មួយចំនួនដូចជា មរណភាព ការបាត់បង់សមត្ថភាពរបស់ភាគីជាអាទិ៍ ក្នុងគោលបំណងធានាសិទ្ធិរបស់ភាគីចំពោះនីតិវិធី។
law
តើការទទួលបន្តនូវនីតិវិធីនៃបណ្តឹងសំដៅដល់អ្វី?
ការទទួលបន្តនូវនីតិវិធីនៃបណ្តឹង សំដៅដល់ដំណើរការនីតិវិធីនៃបណ្តឹង ដោយអ្នកទទួលបន្តដែលមានលក្ខណសម្បត្តិបន្ទាប់ពីមានការផ្អាក ឬព្យួរនីតិវិធីនៃបណ្តឹង។
law
តើការលក់ដោយបង្ខំសំដៅដល់អ្វី?
ការលក់ដោយបង្ខំ សំដៅដល់វិធានដែលប្រើប្រាស់ក្នុងនីតិវិធីនៃការអនុវត្តដោយបង្ខំ ដើម្បីលក់វត្ថុដែលរឹបអូសយកប្រាក់ទៅសងម្ចាស់បំណុល តាមលិខិតអនុវត្ត សាលក្រម សាលដីកា លិខិតយថាភូតរបស់សារការីជាអាទិ៍ (ម.ព ការអនុវត្តដោយបង្ខំ និងលិខិតអនុវត្ត)។ ការលក់ដោយបង្ខំត្រូវសម្រេច ដោយដីកាសម្រេចរបស់តុលាការអនុវត្តតាមពាក្យសុំរបស់ម្ចាស់បំណុល ក្នុងករណីដែ...
law
តើនរណាខ្លះអាចបញ្ហាច្បាប់ដែលអនុម័តរួចទៅក្រុមប្រឹក្សាធម្មនុញ្ញ មុនច្បាប់នោះប្រកាសឲ្យប្រើ?
មានព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តំណាងរាស្រ្ត១/១០ ប្រធានព្រឹទ្ធសភា ឬ សមាជិកព្រឹទ្ធសភា១/៤ ត្រូវសំរេចក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ។
law
តើឧបាទេសកម្មសំដៅដល់អ្វី?
ឧបាទេសកម្ម សំដៅដល់ឋានៈមួយដែលបុគ្គលម្នាក់ទទួលជំនួសបុគ្គលណាមួយតាមផ្លូវច្បាប់ (ឧបាទេសកម្មអាចសំដៅទៅលើវត្ថុផងដែរ)។
law
តើអាណត្តិសំដៅដល់អ្វី?
អាណត្តិ សំដៅដល់កិច្ចសន្យាមួយដែលភាគីម្ខាង ហៅថា អាណត្តិទាយកប្រគល់សិទ្ធិអំណាចទៅឲ្យភាគីម្ខាងទៀត ហៅថា អាណត្តិគាហកធ្វើការចាត់ចែងកិច្ចការ ដើម្បីអាណត្តិទាយក។
law
តើអាណាព្យាបាលសំដៅដល់អ្វី?
អាណាព្យាបាល សំដៅដល់ការគ្រប់គ្រងបីបាច់ថែរក្សាទ្រព្យសម្បត្តិ រូបកាយរបស់អនីតិជន ដែលគ្មានអ្នកអនុវត្តអំណាចមេបា ឬរបស់អសមត្ថជន។
law
តើអានុភាពសំដៅដល់អ្វី?
អានុភាព សំដៅដល់ផលគតិយុត្តដែលកើតចេញពីលិខិតគតិយុត្ត ដូចជា កិច្ចសន្យា ច្បាប់ សេចក្តីសម្រេចរបស់តុលាការ សេចក្តីសម្រេចរបស់រដ្ឋបាល។ល។
law
តើក្រមព្រហ្មទណ្ឌប្រកាសអោយប្រើដោយអ្វី? ចុះថ្ងៃ ខែ ឆ្នាំណា? ហើយតើក្រមនេះមានប៉ុន្មានមាត្រា? ប៉ុន្មានគន្លឹះ? អ្វីខ្លះ?
ក្រមព្រហ្មទណ្ឌត្រូវបានប្រកាសអោយប្រើដោយព្រះរាជក្រម លេខ នស/ រកម/១១០៩/០២២ ចុះថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ ២០០៩។ ក្រមព្រហ្មទណ្ឌមាន ៦៧ មាត្រា ចែកចេញជា ៦គន្លឹះ ដែលមានរៀបរាប់ដូចខាងក្រោមនេះ៖ - គន្លឹះទី ១ បទប្បញ្ញត្តិទូទៅ មាន ១៨២ មាត្រា (ចាប់ពីមាត្រា ១-១៨២) - គន្លឹះទី ២ បទល្មើសប្រឆាំងនឹងបុគ្គល មាន ១៧០ មាត្រា (ចាប់ពី ១៨៣-៣៥២) - គន...
law
តើកម្រៃដែលបានមកពីការធ្វើជាទីប្រឹក្សានៅកន្លែងផ្សេងតម្រូវឱ្យប្រកាសដែរឬទេ?
កម្រៃនេះត្រូវប្រកាស កុំឱ្យតែមុខងារជាទីប្រឹក្សានេះមានទំនាស់ផលប្រយោជន៍ជាមួយមុខងារបច្ចុប្បន្នជាមន្ត្រី។ ឧទាហរណ៍ មន្ត្រីនគរបាលមិនអាចបើកកុងស៊ីទទួលបញ្ចាំបានទេ។ ចំណូលដែលបានមកពីមុខងារខាងលើ ត្រូវបង់ពន្ធតាមច្បាប់កំណត់ ដើម្បីឱ្យចំណូលនេះក្លាយទៅជាចំណូលស្របច្បាប់។
law
តើអានុភាពប្រតិសកម្មសំដៅដល់អ្វី?
ដែលហៅថាអានុភាពប្រតិសកម្ម សំដៅដល់ឥទ្ធិពលទៅលើសកម្មភាពពីអតីតកាល ដោយសកម្មភាពស្របតាមលក្ខខណ្ឌគតិយុត្ត។
law
តើឧបាទេសិកសំដៅដល់អ្វី?
ឧបាទេសិក សំដៅដល់ជនដែលទទួលស្នងសិទ្ធិតាមផ្លូវច្បាប់ ឬទទួលស្នងការទាមទាររបស់បុគ្គលម្នាក់ទៀតតាមរយៈឧបាទេសកម្ម។
law
តើសមាជជាតិគឺជាអ្វី? នរណាជាអ្នករៀបចំឡើង និងធ្វើជាអធិបតី?
សមាជជាតិ ជាការបើកអង្គប្រជុំដ៏ធំរវាងថ្នាក់ដឹកនាំជាតិ ជាមួយប្រជាពលរដ្ឋលើកិច្ចការដែលជាប្រយោជន៍ជាតិបញ្ហា និង សំណូមពរទាំងឡាយរបស់ប្រជារាស្រ្តជូនរដ្ឋអំណាចដោះស្រាយ។ សមាជជាតិប្រព្រឹត្តទៅក្រោមអធិបតីភាពនៃព្រះមហាក្សត្រ នៅរៀងរាល់ឆ្នាំនៃដើមខែធ្នូ តាមការកោះរបស់នាយករដ្ឋមន្ត្រី។
law
តើអំណាចមេបាសំដៅដល់អ្វី?
អំណាចមេបា សំដៅដល់សិទ្ធិនិងករណីយកិច្ចក្នុងការបីបាច់ថែរក្សាកូន ដែលជាអនីតិជន និងគ្រប់គ្រងលើទ្រព្យសម្បត្តិរបស់កូននោះ។
law
តើនរណាខ្លះអាចបញ្ជូនច្បាប់ដែលអនុម័តរួចទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្រោយច្បាប់នោះប្រកាសប្រើរួចហើយ?
មានព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តំណាងរាស្រ្ត១/១០ ប្រធានព្រឹទ្ធសភា ឬ សមាជិកព្រឹទ្ធសភា១/៤ ឬ តុលាការ អាចសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពនៃច្បាប់នោះ។ ប្រជារាស្ត្រមានសិទ្ធិប្តឹងអំពីធម្មនុញ្ញភាពនៃច្បាប់តាមរយៈតំណាងរាស្ត្រ ឬ ប្រធានរដ្ឋសភា ឬ សមាជិកព្រឹទ្ធសភា ឬ ប្រធានព្រឹទ្ធសភា ព្រះមហាក្សត្រ នាយករដ្...
law
តើចំណាត់ថ្នាក់ទៅតាមសភាពនៃអំពើមានអ្វីខ្លះ?
ចំណាត់ថ្នាក់ទៅតាមសភាពនៃអំពើមានដូចជា៖ - បទល្មើសជាក់ស្តែង - បទល្មើសមិនជាក់ស្តែង។
law
តើអំពើអនីត្យានុកូលសំដៅដល់អ្វី?
អំពើអនីត្យានុកូល សំដៅដល់អំពើដែលបំពានដោយខុសច្បាប់លើសិទ្ធិ ឬផលប្រយោជន៍អ្នកដទៃ ដោយកំហុសចេតនា ឬអចេតនា។
law
តើឧបកម្មសិទ្ធិអវិភាគសំដៅដល់អ្វី?
ឧបកម្មសិទ្ធិអវិភាគ សំដៅដល់ស្ថានភាពដែលបុគ្គលច្រើននាក់មានសិទ្ធិលើទ្រព្យសម្បត្តិ ដែលក្រៅពីកម្មសិទ្ធិ។ ឧទាហរណ៍ ផលុបភោគ សិទ្ធិប្រើប្រាស់ និងអាស្រ័យនៅ សិទ្ធិជួលអចិន្ត្រៃយ៍ជាអាទិ៍ របស់បុគ្គលច្រើននាក់។
law
តើអ្នកគាំទ្រនយោបាយសំដៅដល់អ្វី?
អ្នកគាំទ្រនយោបាយ សំដៅដល់ពលរដ្ឋទាំងឡាយណាដែលចូលរួមគាំាំទ្រ ហើយផ្ទាល់ក្តីដោយប្រយោលក្តី ទាំងផ្នែកស្មារតីនិងសម្ភារៈចំពោះគណបក្សនយោបាយណាមួយដែលខ្លួនពេញចិត្ត។
law
តើអាហារកាតព្វកិច្ចសំដៅដល់អ្វី?
អាហារកាតព្វកិច្ច សំដៅដល់កិច្ចដែលត្រូវតែបំពេញតាមច្បាប់ ឬតាមសេចក្តីសម្រេចរបស់តុលាការ ដែលតម្រូវឲ្យបុគ្គលម្នាក់ ឬច្រើននាក់ផ្តល់នូវប្រាក់ ឬទ្រព្យដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅដល់បុគ្គលផ្សេងទៀត ដែលមានទំនាក់ទំនងញាតិនឹងគ្នា។
law
តើការលក់សរុបសំដៅដល់អ្វី?
ការលក់សរុប សំដៅដល់វិធាននៃការលក់អចលវត្ថុដែលរឹបអូស។ វិធាននេះប្រើប្រាស់ក្នុងនីតិវិធីអនុវត្តដោយបង្ខំ សម្រាប់ការលក់ឲ្យស្រេចតែម្តងនូវអចលនវត្ថុរឹបអូស ដែលមានច្រើនក្នុងគោលបំណងលក់ឲ្យបានថ្លៃខ្ពស់ ដើម្បីជាផលប្រយោជន៍ដល់ម្ចាស់បំណុលផង និងកូនបំណុលផង។
law
តើចំណាត់ថ្នាក់ទៅតាមប្រភេទជាសម្ភារៈមានអ្វីខ្លះ?
ចំណាត់ថ្នាក់ទៅតាមប្រភេទជាសម្ភារៈមានដូចជា៖ - បទល្មើសសកម្ម - បទល្មើសអកម្ម
law
តើការលក់ឡាយឡុងសំដៅដល់អ្វី?
ការលក់ឡាយឡុង សំដៅដល់ការលក់ដោយដេញថ្លៃនូវវត្ថុដែលរឹបអូស។ តាមរយៈការលក់នេះ បុគ្គលគ្រប់រូបអាចក្លាយជាលទ្ធករនៃវត្ថុដែលដាក់លក់ឡាយឡុង កាលណាគេបានឲ្យថ្លៃខ្ពស់ជាងគេ ក្នុងកាលបរិច្ឆេទនៃការលក់ឡាយឡុង។ នៅក្នុងក្រមនីតិវិធីរដ្ឋប្បវេណី ការលក់ឡាយឡុងអាចធ្វើឡើងដោយស្រោមសំបុត្រ ឬដោយផ្ទាល់មាត់។
law
តើជននៅក្រោមអាណាព្យាបាលទូទៅសំដៅដល់អ្វី?
ជននៅក្រោមអាណាព្យាបាលទូទៅ សំដៅដល់នីតិជនដែលស្ថិតនៅក្នុងស្ថានភាពខ្វះសមត្ថភាពក្នុងការយល់ដឹង និងវិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួនជានិរន្តរ៍ ដោយសារមានវិបត្តិផ្នែកបញ្ញាស្មារតី ហើយត្រូវបានប្រកាសដាក់ឲ្យស្ថិតនៅក្រោមអាណាព្យាបាលទូទៅ។
law
តើជវលេខសំដៅដល់អ្វី?
ជវលេខ សំដៅដល់ការសរសេររហ័ស វិធីប្រើសញ្ញា ឬគំនូសសម្រាប់កត់ត្រា ឬសរសេរឲ្យបានរហ័សតាមទាន់សំដីដែលគេបាននិយាយ។
law
ចូរនិយាយពីឯករាជ្យភាពនៃអង្គការតុលាការ?
ការនិយាយពីឯករាជ្យភាពនៃអង្គការតុលាការគឺ៖ - តុលាការមានអំណាចឯករាជ្យ - គ្របដណ្តប់លើរឿងក្តីទាំងអស់ រួមទាំងក្តីរដ្ឋបាលផង - អំណាចប្រគល់ឲ្យតុលាការកំពូល សាលាជំរះក្តីគ្រប់ផ្នែក និង គ្រប់ជាន់ថ្នាក់ - អំណាចជំរះក្តីធ្វើឡើងក្នុងនាមប្រជាពលរដ្ឋខ្មែរ - មានតែចៅក្រមទេទើបមានសិទ្ធិជំរះក្តី - គ្មានអង្គការណាមួយនៃអំណាចនីតិបញ្ញត្តិ ឬ នីតិប្រតិ...
law
តើបណ្តឹងរដ្ឋប្បវេណីមានគោលបំណងអ្វី?
បណ្តឹងរដ្ឋប្បវេណី មានគោលបំណងធ្វើឲ្យបានជួសជុលការខូចខាត ដែលបណ្តាលមកពីអំពើល្មើសដល់ភាគីរងគ្រោះ ហើយក្នុងគោលបំណងនេះ ឲ្យអ្នករងគ្រោះបានទទួលសំណងជម្ងឺចិត្តធួនល្មម និងព្យសនកម្មដែលខ្លួនបានទទួល (មាត្រា២ និងមាត្រា៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧)។
law
តើសមាជិកព្រឹទ្ធសភាជ្រើសតាំង និងមានអាណត្តិយ៉ាងដូចម្តេច?
- សមាជិកព្រឹទ្ធសភាសមាមាត្រទៅនឹងមពាក់កណ្តាលនៃសមាជិករដ្ឋសភាទាំងមូល (មាត្រា ៩៩ រន) - សមាជិកមានអាយុយ៉ាងតិច៥០ឆ្នាំ ជ្រើសតាំងឡើងដោយការចាត់តាំងខ្លះ និងដោយការបោះឆ្នោតអសកលខ្លះ (មាត្រា ៩៩រន) - ចាត់តាំងដោយព្រះមហាក្សត្រចំនួន២រូប ជ្រើសតាំងចំនួន២រូបដោយមតិភាគច្រើននៃរដ្ឋសភា (មាត្រា ១០០រន) - ក្រៅពីការជ្រើសតាំងខាងលើ សមាជិកនានាកើតឡើងដោយក...
law
តើសិទ្ធិតំណាងសំដៅដល់អ្វី?
សិទ្ធិតំណាង សំដៅដល់សិទ្ធិដែលអ្នកតំណាងអាចធ្វើកិច្ចការជំនួសម្ចាស់សិទ្ធិ ហើយបង្កើតអានុភាពចំពោះម្ចាស់សិទ្ធិ។
law
តើអាចារ្យដែលតែងតាំងដោយអនុក្រឹត្យ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ?
បើការតែងតាំងនេះ មិនមែនជាងារ តែជាមុខងារសាធារណៈ បុគ្គលនោះត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលជាធម្មតា។
law
បើមានការរំលោភអំណាចតុលាការ ដោយអង្គការនីតិប្រតិបត្តិឬនីតិបញ្ញត្តិ តើនរណាជាអ្នកធានានៃអំណាចឯករាជ្យរបស់តុលាការ?
បើមានការរំលោភអំណាចតុលាការដោយអង្គការនីតិប្រតិបត្តិឬនីតិបញ្ញត្តិ ព្រះមហាក្សត្រ ជាអ្នកធានានូវឯករាជ្យភាពនៃអំណាចតុលាការ មានឧត្តមក្រុមប្រឹក្សាអង្គចៅក្រមជាអ្នកជួយការងារព្រះមហាក្សត្រ។
law
ចូរនិយាយពីតុល្យភាពនៃអំណាចរវាងអង្គការនីតិប្រតិបត្តិនិងអង្គការនីតិបញ្ញត្តិរបស់កម្ពុជាបច្ចុប្បន្ន?
ការនិយាយពីតុល្យភាពនៃអំណាចរវាងអង្គការនីតិប្រតិបត្តិ និងអង្គការនីតិបញ្ញត្តិរបស់កម្ពុជាបច្ចុប្បន្ន៖ - សមាជិកម្នាក់ៗនៃរាជរដ្ឋាភិបាល ត្រូវទទួលទណ្ឌកម្មដែលខ្លួនបានប្រព្រឹត្តក្នុងការបំពេញមុខងាររបស់ខ្លួន - ករណីធ្ងន់ធ្ងរ រដ្ឋសភាអាចប្តឹងទៅតុលាការមានសមត្ថកិច្ច ដោយបោះឆ្នោតជាសំងាត់តាមមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល។ - សមាជិ...
law
តើដីកាកោះសំដៅដល់អ្វី?
ដីកាកោះ សំដៅដល់លិខិតបង្គាប់របស់តុលាការ ដែលតម្រូវឲ្យបុគ្គលណាមួយ ត្រូវតែមកបង្ហាញខ្លួននៅតុលាការតាមកាលបរិច្ឆេទដែលបានកំណត់។
law
សូមឯកឧត្ដមមេត្តាជួយបំភ្លឺ ជំពូកទី៥ អំពីសេដ្ឋកិច្ច មាត្រា ៦០ ចែងថា ពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរី។ ការតម្រូវឱ្យលក់ផលិតផលជូនរដ្ឋ ឬការយកភោគផល ឬទ្រព្យសម្បត្តិឯកជនទៅប្រើប្រាស់ ទោះបីមួយរយៈពេលក៏ដោយត្រូវហាមឃាត់ វៀរលែងតែក្នុងករណីពិសេស ដែលមានច្បាប់អនុញ្ញាត។
ជាគោលការណ៍មានច្បាប់គោល ប៉ុន្តែមានបដិប្បញ្ញត្តិបន្តិច វៀរលែងតែក្នុងករណីពិសេសដែលច្បាប់អនុញ្ញាត ពេលសង្គ្រាម ពេលបរទេសឈ្លានពាន ពេលត្រូវកំណែន។
law
តើដីកាសម្រេចសំដៅដល់អ្វី?
ដីកាសម្រេច សំដៅដល់ការសម្រេចសេចក្តីដែលតុលាការ ឬចៅក្រមអាចធ្វើដោយមិនចាំបាច់ឆ្លងកាត់តាមការទាញហេតុផលដោយផ្ទាល់មាត់ ហើយមិនមែនជាសាលក្រមទេ។
law
តើតម្លៃលក់អប្បបរមាសំដៅដល់អ្វី?
តម្លៃលក់អប្បបរមា សំដៅដល់តម្លៃ ដែលកំណត់ដោយអ្នកវាយតម្លៃសម្រាប់ជាមូលដ្ឋាននៃការដេញថ្លៃ ក្នុងការលក់ដោយបង្ខំ។
law
តើតុលាការជាន់ខ្ពស់សំដៅដល់អ្វី?
តុលាការជាន់ខ្ពស់ សំដៅដល់តុលាការដែលមានអំណាចវិនិច្ឆ័យលើបណ្តឹងឧបាស្រ័យ ដែលមិនសុចចិត្តនឹងសេចក្តីសម្រេចរបស់តុលាការជាន់ទាប។
law
តើតុលាការមានអំណាចយ៉ាងណា?
តុលាការមានអំណាចដូចជា៖ - អំណាចឯករាជ្យ - ធានារក្សាអនាគតិ និង ការពារសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ - គ្របដណ្តប់លើរឿងក្តីទាំងអស់ ទាំងក្តីរដ្ឋបាលផង - អំណាចប្រគល់ឲ្យលើ តុលាការកំពូល សាលាជំរះក្តីគ្រប់ផ្នែក និង គ្រប់ជាន់ថ្នាក់ - អំណាចជំរះក្តីធ្វើឡើងក្នុងនាមប្រជាពលរដ្ឋខ្មែរតាមនីតិវិធីនិងច្បាប់ជាធរមាន - មានតែចៅក្រមទេទើបមានសិទ្ធិជំ...
law
តើបេសកកម្មការទូតសំដៅដល់អ្វី?
បេសកកម្មការទូត សំដៅដល់ស្ថានតំណាងផ្លូវការរបស់ប្រទេសមួយប្រចាំនៅធានីនៃប្រទេសមួយទៀត ហើយបេសកកម្មនេះអាចបង្កើតឡើងបាន លុះត្រាតែមានការព្រមព្រៀងគ្នាជាមុនរវាងប្រទេសទាំងពីរ។
law
តើជននៅក្រោមហិតូបត្ថម្ភសំដៅដល់អ្វី?
ជននៅក្រោមហិតូបត្ថម្ភ សំដៅដល់ជនដែលមានសមត្ថភាពតិចតួចក្នុងការយល់ដឹង និងវិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួន ដោយាសារមានវិបត្តិផ្នែកបញ្ញាស្មារតី ហើយត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការថែទាំដោយហិតូបត្ថម្ភកៈ។
law
តើឆន្ទានុសិទ្ធិសំដៅដល់អ្វី?
ឆន្ទានុសិទ្ធិ សំដៅដល់អំណាចដែលច្បាប់ប្រគល់ដល់ចៅក្រមឲ្យរើសយកមធ្យោបាយណាមួយ តាមការវាយតម្លៃរបស់ខ្លួនមកដោះស្រាយបញ្ហាណាមួយ។
law
តើការអនុវត្តជាបណ្តោះអាសន្នសំដៅដល់អ្វី?
ការអនុវត្តជាបណ្តោះអាសន្ន សំដៅដល់មធ្យោបាយមួយដែលតុលាការអនុញ្ញាតឲ្យដើមចោទ ដែលឈ្នះក្តីអាចទទួលបានឆាប់នូវផលប្រយោជន៍លើទ្រព្យសម្បត្តិ ដែលសន្មតថាជាកម្មសិទ្ធិរបស់ខ្លួន ទោះបីជាសាលក្រម ឬសាលដីកាពុំទាន់ចូលជាស្ថាពរក៏ដោយ។
law
តើការអនុវត្តជំនួសសំដៅដល់អ្វី?
ការអនុវត្តជំនួស សំដៅដល់វិធានការនៃការអនុវត្តដោយបង្ខំ ដែលតុលាការអនុវត្តចេញដីកាសម្រេច អនុវត្តឲ្យតតិយជនបំពេញសកម្មភាពជំនួសកូនបំណុលដោយ ប្រើសោហ៊ុយរបស់កូនបំណុល តាមពាក្យសុំរបស់ម្ចាស់បំណុល។
law
នៅពេលដែលចៅក្រមឬព្រះរាជអាជ្ញាប្រព្រឹត្តខុស តើមាននរណាជាអ្នកមានសិទ្ធិដាក់វិន័យបាន?
មានតែឧត្តមក្រុមប្រឹក្សាអង្គចៅក្រមទេ ដែលអាចសំរេចដាក់វិន័យលើចៅក្រមប្រព្រឹត្តខុស។ ត្រូវប្រជុំក្រោមអធិបតីភាពនៃប្រធានតុលាការកំពូល ឬអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ករណីទាក់ទងចៅក្រមឬ ព្រះរាជអាជ្ញា។ ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមត្រូវស្ថិតក្រោមព្រះអធិបតីភាពព្រះមហាក្សត្រ ដោយព្រះរាជតំណាងម្នាក់របស់ព្រះអង្គឲ្យធ្វើជាអធិបតី។
law
តើការអនុវត្តដោយបង្ខំសំដៅដល់អ្វី?
ការអនុវត្តដោយបង្ខំ សំដៅដល់នីតិវិធីមួយដែលអនុញ្ញាតឲ្យបុគ្គលដែលមានសិទ្ធិទាមទារសិទ្ធិប្រាតិភោគ ដែលបានកំណត់ក្នុងក្រមរដ្ឋប្បវេណី ឬច្បាប់ផ្សេងទៀតធ្វើការទាមទារឲ្យសម្រេចសិទ្ធិនោះ ដោយការអនុញ្ញាតដោយបង្ខំ។ ការអនុវត្តដោយបង្ខំត្រូវធ្វើឡើងដោយតុលាការអនុវត្ត ឬដោយអាជ្ញាសាលា។
law
តើលក្ខខណ្ឌបង្កើតអានុភាពគឺជាអ្វី?
លក្ខខណ្ឌបង្កើតអានុភាព គឺជាលក្ខខណ្ឌដែលមានខ្លឹមសារដែលថា តើហ៊ីប៉ូតែកត្រូវបំពេញលក្ខខណ្ឌ ឬតាមទម្រង់បែបណាទើបមានអានុភាពរវាងម្ចាស់សិទ្ធិ និងអ្នកបង្កើត ឬតតិយជន។ ហ៊ីប៉ូតែកនឹងត្រូវបានបង្កើតឡើង ដោយការព្រមព្រៀងគ្នារវាងម្ចាស់បំណុល និងកូនបំណុល ឬតតិយជនដែលយកអចលនវត្ថុរបស់ខ្លួនមកដាក់ជាប្រាតិភោគប៉ុណ្ណោះ (មាត្រា៨៤៤ នៃក្រមរដ្ឋប្បវេណី)។ ហេតុ...
law
តើអ្នកតំណាងដែលច្បាប់បានកំណត់សំដៅដល់អ្វី?
អ្នកតំណាងដែលច្បាប់បានកំណត់ សំដៅដល់បុគ្គលដែលទទួលសិទ្ធិតំណាងកំណត់ដោយច្បាប់ដូចជា អ្នកមានអំណាមេបា ឬអ្នកអាណាព្យាបាលជាដើម។
law
តើកូនបំណុលនៃការអនុវត្តដោយបង្ខំសំដៅដល់អ្វី?
កូនបំណុលនៃការអនុវត្តដោយបង្ខំ សំដៅដល់បុគ្គលដែលទ្រព្យសម្បត្តិរបស់ខ្លួនជាកម្មវត្ថុនៃការអនុវត្តដោយបង្ខំ (ម.ព. ការអនុវត្តដោយបង្ខំ)។
law
តើកោសលវិច័យសំដៅដល់អ្វី?
កោសលវិច័យ សំដៅដល់ប្រតិបត្តិការរបស់អ្នកជំនាញដូចជា គ្រូពេទ្យលេខនាករ (អ្នកជំនាញខាងអក្សរសរសេរដៃ) ជាអាទិ៍ ដែលតុលាការបានចាត់ចែង ដើម្បីពិនិត្យពិចារណាមួយក្នុងគោលបំណងបំភ្លឺតុលាការ។
law
តើអង្គការណាដែលមានសិទ្ធិតែងតាំងចៅក្រម និង ព្រះរាជអាជ្ញាអមសាលាជំរះក្តីទាំងអស់បាន?
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំងចៅក្រម និង ព្រះរាជអាជ្ញាទាំងអស់។
law
តើនរណា ទើបអាចធ្វើជាអធិបតីភាពនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម?
ព្រះមហាកត្រ ធ្វើជាអធិបតីភាពនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
law
តើកំណត់ស្តីពីការសះជាសំដៅដល់អ្វី?
កំណត់ស្តីពីការសះជា សំដៅដល់លិខិតដែលកត់ត្រាអំពីលទ្ធផលនៃការផ្សះផ្សា ដែលភាគីបានព្រមព្រៀងគ្នា និងនាំឲ្យមានការបញ្ចប់រឿងក្តី។ កំណត់ហេតុស្តីពីការសះជាមានអានុភាពដូចគ្នានឹងសាលក្រមស្ថាពរដែរ។
law
តើក្រឡាបញ្ជីសំដៅដល់អ្វី?
ក្រឡាបញ្ជី សំដៅដល់មន្ត្រីតុលាការដែលបំពេញមុខងារធានានូវដំណើរការ នៃលេខាធិការដ្ឋានរបស់យុត្តាធិការ។ ក្រឡាបញ្ជីមានតួនាទីច្រើនយ៉ាង តែគេអាចប្រមូលផ្តុំជាពីប្រភេទគឺ៖ - ក្នុងឋានៈជាជំនួយការរបស់តុលាការ ក្រឡាបញ្ជីជួយការងារចៅក្រម និងចូលរួមក្នុងគ្រប់កិច្ចនៃនីតិវិធី។ - ក្នុងឋានៈជាអ្នកថែរក្សាឯកសារ ក្រឡាបញ្ជីជាអ្នកគ្រប់គ្រងថែរក្សាឯកសាររប...
law
តើក្រុមប្រឹក្សាជំនុំជម្រះសំដៅដល់អ្វី?
ក្រុមប្រឹក្សាជំនុំជម្រះ សំដៅដល់ក្រុមចៅក្រមដែលជំនុំជម្រះរឿងក្តីណាមួយនៅតាមសាលាជម្រះក្តី។ ឧទាហរណ៍ ជាគោលការណ៍ ការជម្រះក្តីនៅសាលាឧទ្ធរណ៍ត្រូវធ្វើឡើង ដោយក្រុមប្រឹក្សាជំនុំជម្រះ ដែលមានចៅក្រម៣នាក់។
law
តើគោលការណ៍ចំពោះមុខសំដៅដល់អ្វី?
គោលការណ៍ចំពោះមុខ សំដៅដល់គោលការណ៍ជាមូលដ្ឋាននៃដំណើរការរបស់តុលាការ ដែលទាមទារឲ្យមានការជម្រះក្តីដោយធ្វើការកោះហៅ និងសាកសួរជាចាំបាច់។ ក្នុងករណីណាក៏ដោយ តុលាការត្រូវគោរពគោលការណ៍ចំពោះមុខនៅគ្រប់កាលៈទេសៈ។
law
តើចៅក្រមដែលទទួលបញ្ជាសំដៅដល់អ្វី?
ចៅក្រមដែលទទួលបញ្ជា សំដៅដល់ចៅក្រមជាសមាជិកនៃក្រមប្រឹក្សាជំនុំជម្រះដែលទទួលបានភារកិច្ចពីប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដើម្បីបំពេញកិច្ចការអ្វីមួយក្នុងនាមក្រុមប្រឹក្សាជំនុំជម្រះនោះ។
law
ករណីដីភូមិ ឬដីស្រែចម្ការឪពុកចែកឱ្យ តែមិនទាន់មានបណ្តាំមរតក តើអាចប្រកាសបានដែរឬទេ?
បណ្តាំមរតកកើតចេញពីការបន្សល់ទុកទ្រព្យសម្បត្តិរបស់សន្តតិជនផ្ដល់ឱ្យមរតកជន។ ក្នុងករណីមិនទាន់មានឈ្មោះរបស់អ្នកប្រកាសក្នុងឯកសារបណ្តាំមរតក បុគ្គលនោះមិនអាចប្រកាសអំពីទ្រព្យដែលជាដីស្រែចម្ការនោះបានទេ។
law
តើអ្នកទទួលខុសត្រូវខាងរដ្ឋប្បវេណីជាអ្នកណា?
អ្នកទទួលខុសត្រូវខឹងរដ្ឋប្បវេណី គឺសំដៅទៅលើអ្នកដែលប្រព្រឹត្តអំពើល្មើសប៉ះពាល់ដល់ប្រយោជន៍ជនរងគ្រោះ ដែលអ្នកទាំងនោះត្រូវតែទទួលសង ឬទទួលខុសត្រូវខាងសំណងរដ្ឋប្បវេណី។
law
តើយើងអាចផ្តិតមេដៃនៅគ្រប់ទំព័រទាំងអស់នៃខ្លឹមសារខាងក្នុងនៃទម្រង់ប្រកាសទ្រព្យសម្បត្តិ និងបំណុលបានដែរឬទេ?
បុគ្គលប្រកាសទ្រព្យសម្បត្តិ និងបំណុលអាចផ្តិតមេដៃបាននៅគ្រប់ទំព័រនៃឯកសារខាងក្នុង ដើម្បីធានាឱ្យបាននូវការទុកចិត្ត និងសិទ្ធិសេរីភាពរបស់បុគ្គល។
law
តើកូនបំណុលដែលមានកាតព្វកិច្ចចម្បងសំដៅដល់អ្វី?
កូនបំណុលដែលមានកាតព្វកិច្ចចម្បង សំដៅដល់កូនបំណុលដែលត្រូវអនុវត្តកាតព្វកិច្ចដើម ហើយកាតព្វកិច្ចនោះត្រូវបានធានាដោយកិច្ចសន្យាធានា។
law
តើមន្ត្រីរាជការក្រសួងពាណិជ្ជកម្មអាចប្រកបមុខរបរជាលក្ខណៈពាណិជ្ជកម្ម ឬលក់ចាប់ហួយបានដែរឬទេ?
គ្រូពេទ្យអាចបើកគ្លីនិកឯកជនផ្ទាល់ខ្លួនបាន។ គ្រូបង្រៀនអាចបើកសាលាឯកជន។ មន្ត្រីរាជការនៃក្រសួងកសិកម្មអាចធ្វើស្រែចម្ការ និងមុខរបរកសិកម្មដទៃទៀត។ មន្ត្រីគយមានវិសមិតភាពចំពោះសេវាកម្មនីហរ័ណ អាហរ័ណ។ ដូច្នេះក្រុមជនបង្គោលនៃក្រសួងពាណិជ្ជកម្ម នឹងកំណត់ថាមុខរបរអ្វីខ្លះ ដែលមន្ត្រីរាជការនៃក្រសួងរបស់ខ្លួនធ្វើបាន ឬមិនអាចធ្វើបាន និងធានាបានថា...
law
តើក្រមព្រហ្មទណ្ឌត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃ ខែ ឆ្នាំណា? នាសម័យប្រជុំរដ្ឋសភាលើកទីប៉ុន្មាន? និតិកាលទីប៉ុន្មាន? ហើយត្រូវបានព្រឹទ្ធសភាយល់ស្របទាំងស្រុងដោយគ្មានការកែប្រែ នៅ ថ្ងៃ ខែ ឆ្នាំណា? នាសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទីប៉ុន្មាន? នីតិកាលទីប៉ុន្មាន?
ក្រមព្រហ្មទណ្ឌត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០០៩ នាសម័យប្រជុំរដ្ឋសភាលើកទី ៣ នីតិកាលទី៤។ ក្រមនេះត្រូវបានព្រឹទ្ធសភាយល់ព្រមតាមទម្រង់ និងគតិច្បាប់ទាំងស្រុង ដោយគ្មានការកែប្រែអ្វីឡើយ កាលពីថ្ងៃទី ១៧ ខែវិច្ឆិការ ឆ្នាំ២០០៩ នាសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី ៦ នីតិកាលទី២។
law
ដី និងផ្ទះទិញនៅឆ្នាំ ១៩៩៧ ក្នុងតម្លៃ ៧តម្លឹង ហើយនៅឆ្នាំ២០០៥ ត្រូវបានជួសជុលឡើងវិញអស់តម្លៃ ១៥ម៉ឺនដុល្លា តើត្រូវប្រកាសតម្លៃយ៉ាងដូចម្តេច?
ដី និងផ្ទះទិញនៅឆ្នាំ ១៩៩៧ ក្នុងតម្លៃ ៧តម្លឹង ហើយនៅឆ្នាំ២០០៥ ត្រូវបានជួសជុលឡើងវិញអស់តម្លៃ ១៥ម៉ឺនដុល្លា ចំពោះតម្លៃត្រូវរាយការណ៍តាមការជាក់ស្តែងដែលបានរៀបរាប់ខាងលើ។
law
តើធ្វើចំណាត់ថ្នាក់លើកដំបូងគឺជាអ្វី?
ធ្វើចំណាត់ថ្នាក់លើកដំបូង គឺជាការធ្វើចំណាត់ថ្នាក់លើកដំបូងទៅលើក្បាលដីរបស់រដ្ឋ ដែលមិនទាន់បានចុះបញ្ជីទាល់តែសោះ ដើម្បីកំណត់នូវប្រភេទដីរដ្ឋ (ព្រំប្រទល់ ទំហំ ភូមិសាស្ត្រ ទីតាំង...) ឲ្យបានច្បាស់លាស់ក្នុងការគ្រប់គ្រងដីរដ្ឋ។ ចំណាត់ថ្នាក់លើកដំបូងនេះ យើងចាប់ផ្តើមធ្វើនៅពេល ដែលរដ្ឋបានបង្កើតរបបកម្មសិទ្ធិសាជាថ្មី ចាប់តាំងពីឆ្នាំ១៩៨៩មក...
law
តើអ្នកសូកនៃបទល្មើសពុករលួយដែលអ្នករាយការណ៍ជូនអង្គភាពប្រឆាំងអំពើពុករលួយអាចទទួលបានការលើកលែងទោសដែរឬទេ?
បើបុគ្គលនោះមិនព្រមផ្ដល់សំណូក តែផ្ដល់ការសហការជាមុនប្រឆាំងអំពើពុករលួយមកអង្គភាពប្រឆាំងអំពើពុករលួយ បុគ្គលនោះនឹងទទួលបានការធានាសុវត្ថិភាព និងមិនត្រូវបានចោទប្រកាន់ពីបទល្មើសពុករលួយនោះទេ។ ផ្ទុយទៅវិញបើបុគ្គលនោះបានសូករួចទៅហើយនោះ ច្បាប់តម្រូវឱ្យទទួលទោស និងមិនអាចលើកលែងទោសបានទេ។
law
តើប្រជាពលរដ្ឋអាចមានភារកិច្ចប្រឆាំងអំពើពុករលួយដែរឬទេ?
បុគ្គលគ្រប់រូបមានសិទ្ធិចូលរួមលើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។ អង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការការពារសុវត្ថិភាពផ្ទាល់ខ្លួនចំពោះប្រភពដែលបានសហការ និងផ្តល់ព័ត៌មានស្តីពីសកម្មភាពពាក់ព័ន្ធទៅនឹងអំពើពុករលួយ។
law
នាឡិកាមួយគ្រឿងមានតម្លៃតែ ៣,២លានរៀល តើត្រូវប្រកាសដែរឬទេ?
មិនថាឡើយនាឡិកាមួយគ្រឿងតម្លៃ ៣,២ លានរៀល បើនាឡិកាមួយគ្រឿងនេះមានតម្លៃមិនគ្រប់ ៤លានរៀល មិនតម្រូវឱ្យប្រកាសទេ។
law
ការងារគួកជេរដីមានទំនាស់ផលប្រយោជន៍ទៅនឹងមុខងារមន្ត្រីរាជការដែរឬទេ?
ចំណូលគួកជេរដី និងផ្ទះ ជាចំណូលស្របច្បាប់ តែការបំពេញការងារគូកជេរនេះមិនត្រូវធ្វើយ៉ាងណាពាក់ព័ន្ធនឹងបទល្មើសជំនួញឥទ្ធិពលអកម្ម។
law
យោធិនដែលជាប់ដៃនៅសមរភូមិ ដូចករណីកងពលធំអន្តរាគមន៍លេខ៣ សព្វថ្ងៃជាប់រវល់នៅសមរភូមិមុខ តើអាចពន្យារពេលប្រកាសទ្រព្យសម្បត្តិ និងបំណុលបានដែរឬទេ?
ច្បាប់តម្រូវឱ្យបុគ្គលគ្រប់រូបគោរព និងអនុវត្ត។ មិនអនុវត្តតែបុគ្គលនេះ លើកលែងបុគ្គលនោះទេ។ បើផ្តល់ការពន្យារពេលជូនយោធិននៃកងពលធំនេះ ក្រសួង ស្ថាប័នផ្សេងៗទៀត និងទាមទារនូវការអនុគ្រោះដូចគ្នានេះដែរ។ អង្គភាពប្រឆាំងអំពើពុករលួយយោគយល់ចំពោះបុគ្គលប្រកាសទ្រព្យសម្បត្តិ និងបំណុលទាំងឡាយណាដែលជួបប្រទះនូវការយឺតយ៉ាវ ដែលបណ្តាលមកពីការដឹកជញ្ជូន ឬ...
law
ការទិញឡានមួយជាមួយប្រពន្ធ តែដាក់ឈ្មោះខ្ញុំ តើត្រូវប្រកាសដែរឬទេ?
បើមានឈ្មោះយើងផ្ទាល់ ទោះសម្បត្តិនោះជាសម្បត្តិរួមក៏ដោយត្រូវប្រកាសទ្រព្យសម្បត្តិ។ ករណីនេះយើងត្រូវប្រកាសពីឡាននេះ ពីព្រោះមានឈ្មោះយើង។
law
ចំពោះនាយទាហានទៅរៀននៅក្រៅប្រទេសយូរឆ្នាំ តើអាចមិនប្រកាសទ្រព្យសម្បត្តិ និងបំណុលបានឬទេ?
គាត់ត្រូវប្រកាស ដោយមានជំនួយពីក្រុមជនបង្គោល។ ប្រសិនបើគាត់ប្រកាសនេះវាមានប្រយោជន៍សម្រាប់គាត់។ ជនបង្គោលត្រូវផ្តល់ការយកចិត្តទុកដាក់ដល់អ្នករៀននៅក្រៅទាំងនេះ។
law
ទឹកប្រាក់ដែលបងប្អូនផ្ញើពីក្រៅប្រទេស តើប្រកាសឬយ៉ាងណា?
ទឹកប្រាក់នេះត្រូវប្រកាស ដោយបញ្ជាក់ថាលុយនេះត្រូវបានបងប្អូនជាអ្នកផ្ញើជូន។ មិនប្រកាស យើងមិនអាចយកមកសំអាងសម្រាប់ការចំណាយផ្សេងៗបានទេ។
law
ការប្រកាសទ្រព្យសម្បត្តិជាអចលនវត្ថុ (ដី) ដែលជាទ្រព្យរួមប្ដី ប្រពន្ធ តើត្រូវប្រកាសទ្រព្យសម្បត្តិផ្ទាល់ខ្លួននេះដោយរបៀបណា?
ទោះជាសហកម្មសិទ្ធិករនោះជាប្តី ឬប្រពន្ធ សាច់ញាតិ មិត្តភក្ត្រ ឬអ្នកដទៃក៏ដោយ ក៏តម្រូវឱ្យប្រកាសពីអចលនវត្ថុនោះ និងបញ្ជាក់ឈ្មោះសហកម្មសិទ្ធិករឱ្យបានច្បាស់លាស់។
law
ទ្រព្យសម្បត្តិរបស់ប្រពន្ធ តើប្រកាសក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលឬទេ?
ទ្រព្យសម្បត្តិដែលជារបស់ប្រពន្ធមិនតម្រូវឱ្យប្រកាសទេ លើលែងតែទ្រព្យសម្បត្តិដែលជាអចលនទ្រព្យ ដីធ្លី និងផ្ទះសំបែងដែលមានឈ្មោះរបស់យើង (សហកម្មសិទ្ធិករ) ដែលជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល។
law
បើច្បាប់ដែលព្រះមហាក្សត្រមិនព្រមឡាយព្រះហស្ថលេខា តើច្បាប់នោះអាចយកទៅអនុវត្តបានដែរឬទេ?
ឥតមានព្រះហស្ថលេខា និង ព្រះរាជបញ្ជក់ររបស់ព្រះមហាក្សត្រ ធ្វើម្ដេចអាចប្រើបានពីព្រោះ ពាក្យថាច្បាប់ត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រម។ ព្រះមហាក្សត្រ ព្រះអង្គឡាយព្រះហស្ថលេខាលើព្រះរាជក្រម បើព្រះអង្គមិនឡាយផងធ្វើម៉េចទៅជាច្បាប់បាន។ ប៉ុន្តែករណីបែបនេះមិនមានទេ ពីព្រោះព្រះមហាក្សត្រកម្ពុជា ព្រះអង្គពុំមានព្រះរាជសិទ្ធិវេ៉តូ (veto) ទេ។
law
ដីធ្លីដែលទទួលបានតាំងពីឆ្នាំ១៩៧៩ តែគ្មានលិខិតបញ្ជាក់ពីភូមិឬ ឃុំ តើត្រូវប្រកាសឬទេ?
ទោះមានឯកសារ ឬមិនប្រកាសបញ្ជាក់ពីភូមិឬឃុំ ក៏ដោយ ក៏ត្រូវប្រកាស ដោយដីធ្លីនេះជាទ្រព្យសម្បត្តិរបស់យើង។
law
តើក្រមព្រហ្មទណ្ឌបានចូលជាធរមាន នៅថ្ងៃ ខែ ឆ្នាំណា?
ក្រមព្រហ្មទណ្ឌចូលជាធរមានបន្ទាប់ពីការប្រកាសអោយប្រើដោយព្រះរាជក្រម លេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី ៣០ ខែ វិច្ឆិការ ឆ្នាំ ២០០៩។ សម្រាប់រយៈពេល ១០ថ្ងៃ បន្ទាប់ពីការប្រកាសអោយប្រើ ដោយព្រះរាជក្រមត្រូវចូលជាធរមាននៅរាធានីភ្នំពេញ ក្នុងថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០០៩ និងរយៈពេល ២០ថ្ងៃសម្រាប់ការចូលជាធរមាននៅទូទាំងប្រទេស ក្នុងថ្ងៃទី ២១ ខែ ធ្ន...
law
តើកតិការភេទសំដៅដល់អ្វី?
កតិការភេទ សំដៅដល់កិរិយាបដិសេធកិច្ចសន្យាណាមួយ ដោយមកពីកិច្ចសន្យានោះមានវិការៈដល់ឬសគល់នៃការព្រមព្រៀងគ្នា។ ក្នុងទីនោះកតិកាភេទបានន័យថា បដិសេធកិច្ចសន្យាលក់ចោល ដោយមកពីលក់អចលវត្ថុមានវិការៈអាថ៌កំបាំង។
law
តើមន្ត្រីរាជការយកម៉ោងការងារទៅបម្រើការងារឯកជន តើជាប់ពីបទពុករលួយដែរ ឬទេ?
មន្ត្រីរាជការយកម៉ោងការងារទៅបម្រើការងារឯកជន គឺក្រុមជនបង្គោលជាអ្នកកំណត់ថាជាអំពើពុករលួយ ឬមិនពុករលួយ។
law
តើអចលនវត្ថុគឺជាអ្វី?
អចលនវត្ថុ គឺសំដៅទៅលើ និងវត្ថុជាប់លើដីហើយមិនអាចផ្លាស់ទីកន្លែងបាន ដូចជាអគារ ដំណង់ ដំណាំ រុក្ខជាតិ (មាត្រា ១២០ កថាខណ្ឌទី២)។
law
គ្រូបង្រៀនដែលយកសាលារៀន និងម៉ោងរដ្ឋទៅបង្រៀនក្រៅម៉ោង តើជាអំពើពុករលួយដែរឬទេ?
គ្រូបង្រៀនដែលយកសាលារៀន និងម៉ោងរដ្ឋទៅបង្រៀនក្រៅម៉ោង ក្រុមជនបង្គោលជាអ្នកកំណត់ថាជាអំពើពុករលួយ ឬមិនពុករលួយ។
law
ការប្រកាសទ្រព្យសម្បត្តិលើកដំបូងមិនបញ្ជាក់ពីប្រភព តើមូលហេតុអ្វីបានជាមិនឱ្យបញ្ជាក់?
ការប្រកាសទ្រព្យសម្បត្តិលើកដំបូងមិនបញ្ជាក់ពីប្រភព មានមូលហេតុដូចជា៖ - មូលហេតុទី១៖ គឺគោលការណ៍មិនប្រតិសកម្មនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ច្បាប់នេះមិនបានគ្របដណ្តប់លើសកម្មភាព ឬទ្រព្យសម្បត្តិទាំងឡាយណាដែលកើតមានមុនការប្រកាសឱ្យប្រើនៃច្បាប់នេះ។ - មូលហេតុទី២៖ គឺខ្លឹមសារនៃមាត្រា៣៦ នៃច្បាប់ស្តីពីការការប្រឆាំងអំពើពុករលួយ ដែលចែ...
law
តើប្រធានមន្ទីរតាមបណ្តារាជធានី ខេត្ត តម្រូវឱ្យប្រកាសដែរឬទេ?
ក្នុងដំណាក់ដំបូងនេះមន្ត្រីរាជការ ដែលត្រូវបានតែងតាំងដោយប្រកាសមិនតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលទេ។ ប្រធានមន្ទីរ ក៏ដូចជាមន្ត្រីឯទៀតដែលតែងតាំងដោយប្រកាស និងអាចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលពេលក្រោយ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។
law