question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
ការរកស៊ីដែលប្រពន្ធជាអ្នកគ្រប់គ្រង និងឈរឈ្មោះ តើប្ដីត្រូវប្រកាសពីចំណូលនៃការរកស៊ីនេះដូចម្តេច?
ករណីនេះប្តីមិនចាំបាច់ប្រកាសពីចំណូល ដែលបានមកពីការរកស៊ីនេះទេ។ ចំណូលនេះជាទ្រព្យសម្បត្តិរបស់ប្រពន្ធ។
law
តើកម្មវត្ថុនៃនីតិព្រហ្មទណ្ឌគឺជាអ្វី?
កម្មវត្ថុនៃនីតិព្រហ្មទណ្ឌ គឺបទល្មើស។
law
តើយុទ្ធសាស្រ្តដុតឲ្យខ្លោចរោចឲ្យឆៅសំដៅដល់អ្វី?
យុទ្ធសាស្រ្តដុតឲ្យខ្លោចរោចឲ្យឆៅ សំដៅដល់យុទ្ធសាស្ត្ររបស់អ្នកនយោបាយ ដែលរុញឬបង្អាក់បញ្ហាណាមួយឲ្យឲ្យបរាជ័យហើយ បង្ហាញបញ្ហានោះឲ្យសាធារណៈជនមើលឃើញ ដើម្បីឆក់យកអំណាចឬយកប្រៀបខាងនយោបាយ។ ម្យ៉ាងវិញទៀត ដើម្បីចាប់កំហុសឬទម្លាក់នរណាម្នាក់ចេញពីតំណែង គេក៏ប្រើវិធីនេះផងដែរ។
law
ក្នុងករណីដែលញាតិសន្តាននៅបរទេសតាំងឱ្យឈរឈ្មោះទិញដី ឬផ្ទះ តើការប្រកាសទ្រព្យសម្បត្តិត្រូវធ្វើដូចម្តេច?
ក្នុងករណីនេះតម្រូវឱ្យបុគ្គលដែលបានឈរឈ្មោះនោះត្រូវប្រកាស ហើយគ្រាន់តែធ្វើការបញ្ជាក់ពីប្រភពថាបានមកពីញាតិសន្តានដែលផ្តល់លុយឱ្យបុគ្គលនោះទិញជំនួស និងឈរឈ្មោះឱ្យ។
law
តើភាគីសំដៅដល់អ្វី?
ភាគី សំដៅដល់បុគ្គលដែលស្នើសុំឲ្យតុលាការ ដោះស្រាយវិវាទរបស់ខ្លួននឹងបុគ្គលម្ខាងទៀត ដែលមានការពាក់ព័ន្ធ។ ឧទាហរណ៍ នៅសាលាដំបូង ភាគីជាដើមចោទ ឬចុងចម្លើយ។ នៅសាលាឧទ្ធរណ៍ ភាគីជាដើមបណ្តឹងឧទ្ធរណ៍ ឬចុងបណ្តឹងឧទ្ធរណ៍។
law
តើនីតិព្រហ្មទណ្ឌទូទៅសិក្សាទៅលើអ្វី?
នីតិព្រហ្មទណ្ឌទូទៅសិក្សាទៅលើចំនុចបីគឺ៖ - បទល្មើស - ការទទួលខុសត្រូវ និងការមិនទទួលខុសត្រូវព្រហ្មទណ្ឌ - ទោស
law
តើលំដាប់សិទ្ធិអាទិភាពត្រូវបានកំណត់យ៉ាងដូចម្តេច?
លំដាប់សិទ្ធិអាទិភាពត្រូវបានកំណត់ដូចតទៅ៖ - ស្លាកសញ្ញាចរាចរណ៍មានសិទ្ធិអាទិភាពលើបទប្បញ្ញត្តិចរាចរណ៍។ - ភ្លើងសញ្ញាចរាចរណ៍ មានសិទ្ធិអាទិភាពលើស្លាកសញ្ញាចរាចរណ៍។ - សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍មានសិទ្ធិអាទិភាពលើភ្លើងសញ្ញាចរាចរណ៍គំនូសសញ្ញាចរាចរណ៍នៅលើទ្រូងផ្លូវស្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវនិងបទប្បញ្ញត្តិចរាចរណ៍ទាំងឡាយ។ឯកសារយោង...
law
តើមុខងារនៃនីតិព្រហ្មទណ្ឌចែកចេញជាប៉ុន្មាន? អ្វីខ្លះ? ចូលនិយាយពីមែកធាងនៃនីតិព្រហ្មទណ្ឌ?
មុខងារនៃនីតិព្រហ្មឺទល្មៀចែកចេញជា ៣គឺ៖ - បង្ការ - បង្ក្រាប - អប់រំ មែកធាងនៃនីតិព្រហ្មទណ្ឌមានដូចជា៖ - នីតិព្រហ្មទណ្ឌទូទៅ - នីតិព្រហ្មទណ្ឌ - នីតិព្រហ្មទណ្ឌពិសេស - នីតិព្រហ្មទណ្ឌអនីតិជន - ឧក្រឹដ្ឋវិទ្យា - ឧក្រឹដ្ឋនិច្ឆ័យ - ពន្ធនាគាសាស្រ្ត....។
law
តើទម្រង់ប្រកាសទ្រព្យសម្បត្តិ និងបំណុល អាចវាយកុំព្យូទ័រឡើងវិញបានឬទេ?
សាមីខ្លួនអាចវាយជាកុំព្យូទ័រនូវឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តែត្រូវធានាឱ្យបាននូវទម្រង់ និងខ្លឹមសារដើមដែលផ្តល់ជូនដោយអង្គភាពប្រឆាំងអំពើពុករលួយ។
law
បើតាមទ្រឹស្ដី តើដំណាក់កាលនៃការប្រព្រឹត្តបទល្មើសជាទូទៅមានប៉ុន្មានដំណាក់កាល? ហើយតើដំណាក់កាលនិមួយៗមានអ្វីខ្លះ? ចូលរៀបរាប់បញ្ជាក់?
បើតាមទ្រឹស្តីជាទូទៅ ដំណាក់កាលនៃការប្រព្រឹត្តបទល្មើសត្រូវចែកចេញជា ៤ដំណាក់កាល ដែលដំណាក់កាលនិមួយៗមានដូចជា៖ - ដំណាក់កាលនៃការគិត និងការសម្រេចចិត្តប្រព្រឹត្តបទល្មើស៖ គឺជាដំណាក់កាលមួយ ដែលជនល្មើសបានគិត បានពិចារណា យ៉ាងច្បាស់លាស់មុននឹងសម្រេចចិត្តប្រព្រឹត្តបទល្មើសមួយទៅលើអ្នកដទៃ។ នៅក្នុងដំណាក់កាលនេះ ប្រសិនបើជនល្មើសបានត្រឹមតែគិតពិច...
law
តើខ្លឹមសារនៃមាត្រា២០ និងមាត្រា៣៩ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយមានលក្ខណៈទាក់ទងគ្នាដូចម្តេចដែរ?
មាត្រា ២០ បានចែងថាឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវរក្សាទុកជាការសម្ងាត់ខ្ពស់បំផុត ចំណែកឯមាត្រា ៣៩ បានចែងថាបុគ្គលណាដែលធ្វើឱ្យធ្លាយនូវប្រភពព័ត៌មានស្តីអំពីអំពើពុករលួយនឹងត្រូវបានផ្តន្ទាទោស។
law
តើនៅពេលយើងមិនព្រមទទួលសំណូក តើយើងអាចប្តឹងអ្នកសូកបានឬទេ?
ករណីនេះយើងអាចប្តឹងបាន និងត្រូវចូលរួមសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។ អង្គភាពរិះរកគ្រប់មធ្យោបាយ ដើម្បីការពារសុវត្ថិភាពរបស់អ្នកចូលរួមផ្តល់ព័ត៌មានពាក់ព័ន្ធនឹងអំពើពុករលួយ។
law
អ្នកដែលមិនទាន់មានសិទ្ធិប្រកាសក្នុងឆ្នាំ២០១១នេះ តើការប្រកាសរបស់គាត់នៅពេលបន្ទាប់ចាត់ទុកថាជាការប្រកាសលើកដំបូង ដែរឬទេ?
ការប្រកាសទ្រព្យសម្បត្តិ និងបំណុលឆ្នាំ២០១១ ជាការប្រកាសលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងរយៈពេលរាប់ពាន់ឆ្នាំមកហើយ មិនដែលធ្លាប់បានអនុវត្ត។ ឯការប្រកាសក្រោយឆ្នាំ២០១១ គឺជាការប្រកាសលើកទី១ មិនចាត់ទុកជាការប្រកាសលើកដំបូងទេ។
law
តើអង្គភាពប្រឆាំងអំពើពុករលួយបានបង្កើតឡើងនៅថ្ងៃណាខែណាឆ្នាំណា? ហើយអ្នកណាជាអ្នកធ្វើច្បាប់នេះ?
អង្គភាពប្រឆាំងរាល់សកម្មភាពពុករលួយត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៨ បន្ទាប់មករាជរដ្ឋាភិបាលបានបង្កើតអង្គភាពប្រឆាំងអំពើពុករលួយនៅ២០០៦ បន្តអនុវត្តការងារពីអង្គភាពមុន។ ក្រោយពីច្បាប់ប្រឆាំងអំពើពុករលួយបានប្រកាសឱ្យប្រើនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១០ រាជរដ្ឋាភិបាលមានភារកិច្ចរៀបចំស្ថាប័នប្រឆាំងអំពើពុករលួយ (ក្រុមប្រឹក្សាជាតិប្រឆាំងអំព...
law
ជំនួយការ និងទីប្រឹក្សាគ្រាន់តែជាភ្នាក់ងារជាប់កិច្ចសន្យាតែប៉ុណ្ណោះ ពេលចប់កិច្ចសន្យាគឺចប់ភារកិច្ច ចុះហេតុអ្វីបានជាតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល?
ទីប្រឹក្សា និងជំនួយការត្រូវបានកំណត់ដោយច្បាប់ជាអ្នករាជការសាធារណ: ដែលតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចមានចែងក្នុងចំណុចទី៤ មាត្រា១៧ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
law
ដូចម្តេចដែលហៅថា ទោស? តើទោសចែកចេញជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
ទោស គឺជាទណ្ឌកម្មផ្តន្ទាដោយសង្គមតាមរយៈច្បាប់ទៅលើជនដែលប្រព្រឹត្តបទល្មើស។ ទោសត្រូវបានកំណត់ឡើងនៅក្នុងគោលដៅការពារផលប្រយោជន៍សាធារណៈ ដែលជាផលប្រយោជន៍របស់សង្គមទាំងមូល។ បើផ្អែកតាមបទបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩ ទោសចែកចេញជាបីប្រភេទគឺ៖ - មូលទោស - ទោសបន្ថែម - ទោសជំនួស
law
តើអ្នកណាជាតំណាងជនរងគ្រោះ?
តំណាងជនរងគ្រោះ គឺជាឪពុកម្តាយ ឬសាច់ញាតិរបស់ជនរងគ្រោះ ឬជាអ្នកការពារសិទ្ធិស្របច្បាប់របស់ជនទទួលរងនូវការខូចខាតផ្ទាល់។
law
បើប្ដីមានភារកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ហើយប្រពន្ធក៏មានភារកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរ ប៉ុន្តែប្រពន្ធនៅបរទេស សូមមេត្តាពន្យល់ក្នុងករណីទ្រព្យសម្បត្តិរួមគ្នា?
ក្នុងករណីនេះប្ដី និងប្រពន្ធត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចគ្នា ទោះបីប្រពន្ធកំពុងស្ថិតនៅឯបរទេសក៏ដោយ ក៏ត្រូវប្រកាសដែរ។ ទ្រព្យសម្បត្តិរួមត្រូវប្រកាសដូចគ្នា (បើអ្នកប្រកាសជាប្ដីត្រូវដាក់ឈ្មោះប្រពន្ធជាសហកម្មសិទ្ធិករ បើអ្នកប្រកាសជាប្រពន្ធត្រូវដាក់ឈ្មោះប្តីជាសហកម្មសិទ្ធិករ)។
law
តើអច្ឆ័យទានមានកំណត់សំដៅដល់អ្វី?
អច្ឆ័យទានមានកំណត់ សំដៅដល់ប្រទានកម្មដែលកំណត់ទ្រព្យសម្បត្តិជាក់លាក់ទៅឲ្យមនុស្សម្នាក់ ឬច្រើននាក់តាមរយៈមតកសាសន៍។
law
តើអង្គភាពប្រឆាំងអំពើពុករលួយ មានអំណាចលើស្ថាប័នអ្វីខ្លះ? ឧទាហរណ៍ ដូចជា ស្ថាប័នព្រះមហាក្សត្រ?
ព្រះមហាក្សត្រជាបុគ្គលដែលមិនអាចរំលោភបានជាដាច់ខាត (ស្មារតីរដ្ឋធម្មនុញ្ញ)។ តាមគោលការណ៍ការអនុវត្តជាសកលនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយច្បាប់នេះ អនុវត្តចំពោះអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ គ្រប់បុគ្គលបម្រើការក្នុងស្ថាប័ននីតិប្បញ្ញត្តិ ស្តាប័ននីតិប្រតិបត្តិ និងអំណាចតុលាកា...
law
តើអ្វីទៅជាព្រះរាជសារ?
ព្រះរាជសារ គឺជាលិខិតរបស់ព្រះមហាក្សត្រសម្រាប់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភា។
law
បើពេលប្រកាសទ្រព្យសម្បត្តិ និងបំណុល អ្នកប្រកាសមិនទាន់មានរថយន្ត តែក្រោយពេលប្រកាសបានទិញ រថយន្ត ដោយទទួលបានលុយនោះតាមរយៈដេញតុងទីន។ តើលុយនោះជាលុយស្របច្បាប់ដែរឬទេ?
ចំណូលពីតុងទីនមិនមែនជាចំណូលខុសច្បាប់ទេ បើលុយសម្រាប់ទិញឡានពីលុយតុងទីន លុយនេះក៏ស្របច្បាប់ដែរ។ តុងទីនមិនត្រូវបានច្បាប់ហាមឃាត់មិនឱ្យលេងនោះទេ។
law
យើងបានចូលហ៊ុន (ដាក់ហ៊ុន) ទៅក្នុងក្រុមហ៊ុនឯកជនមួយ (មិនមែនជាអគ្គនាយកក្រុមហ៊ុនទេ) តើទ្រព្យសម្បត្តិដែលបានចូលហ៊ុននេះ ត្រូវបានលើកយកមកប្រកាសដែរឬទេ?
ចំណូលនេះជាចំណូលស្របច្បាប់។ តែត្រូវពិនិត្យមើលថាការចូលហ៊ុនក្នុងក្រុមហ៊ុនមួយត្រូវបានហាមឃាត់ដោយច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ឬច្បាប់ដទៃទៀតឬទេ បើមិនមានការហាមឃាត់ យើងអាចប្រកាសពីទ្រព្យសម្បត្តិដែលបានចូលភាគហ៊ុន។
law
ករណីនៃការចូលហ៊ុនគ្នាទិញដីមួយកន្លែង ហើយដីនេះបានដាក់ឈ្មោះយើង ជាម្ចាស់កម្មសិទ្ធិដីធ្លីមួយកន្លែងនោះ។ តើក្នុងករណីនេះ តើយើងត្រូវប្រកាសដែរឬទេ? ហើយប្រសិនបើគេត្រូវឱ្យប្រកាសតើត្រូវប្រកាសដោយរបៀបណា?
បើមានឈ្មោះយើងជាម្ចាស់ដីសហកម្មសិទ្ធិ យើងត្រូវប្រកាស ហើយត្រូវបញ្ចូលឈ្មោះសហកម្មសិទ្ធិករទាំងអស់ក្នុងករណីឯកសារបញ្ជាក់ដីធ្លីអ្នកទាំងនោះមានឈ្មោះបុគ្គល ដែលបានចូលភាគហ៊ុនក្នុងការទិញដីធ្លីខាងលើ។
law
អំពីព័ត៌មានស្វាមី ឬភរិយា និងកូន តើកូនប្រសាដែលពុំនៅក្នុងបន្ទុកអាចសរសេរក្នុងព័ត៌មានបានដែរឬទេ? (នៅស្រោមសំបុត្រខាងក្រៅ)
បុគ្គលប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវផ្តល់ព័ត៌មានត្រឹមតែសហព័ទ្ធ និងកូនតែប៉ុណ្ណោះ។ ចំពោះកូនប្រសាដែលនៅក្នុងបន្ទុក ឬក្រៅបន្ទុកមិនត្រូវក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលនោះទេ។
law
ក្រោយពេលប្រកាសទ្រព្យសម្បត្តិហើយ មានលុយយកទៅដាក់ធនាគារ តើនេះមានការពាក់ព័ន្ធយ៉ាងដូចម្តេច?
ធនាគារជាកន្លែងស្របច្បាប់ក្នុងការទទួលបញ្ញើប្រាក់គ្រប់ប្រភេ។ ការរកលុយដាក់នៅធនាគារធ្វើមានទុនសម្រាប់ការវិនិយោគ ដែលធ្វើឱ្យសេដ្ឋកិច្ចមានការអភិវឌ្ឍ។ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល មានទិសដៅមួយដើម្បីឱ្យបុគ្គលគ្រប់រូបយកប្រាក់របស់ខ្លួនទៅធនាគារ។ ការរក្សាទុកលុយនៅផ្ទះមិនមានផលប្រយោជន៍ដល់ការអភិវឌ្ឍប្រទេសជាតិឡើយ។
law
ប្រពន្ធជាប្រធាន ឬម្ចាស់ក្រុមហ៊ុន ក្រោយពេលប្រកាសទ្រព្យសម្បត្តិ និងបំណុលមានអចលនទ្រព្យថ្មីទៀត រួមគ្នាជាមួយប្រពន្ធដែលទ្រព្យនេះបានពីចំណូលរបស់ប្រពន្ធ តើយើងត្រូវប្រកាសយ៉ាងដូចម្តេច?
ទ្រព្យសម្បត្តិរបស់ប្រពន្ធសុទ្ធសាធមិនអាចប្រកាសបានទេ តែមានឈ្មោះយើងជាសហកម្មសិទ្ធិដែរត្រូវប្រកាស។ បើកំណើនអចលនទ្រព្យកើតមានក្រោយការប្រកាស ដែលជាទ្រព្យរបស់ប្រពន្ធ យើងត្រូវបញ្ជាក់ក្នុងចំណុចប្រភពហិរញ្ញប្បទានថាទ្រព្យនេះបានមកពីការរកស៊ីរបស់ប្រពន្ធ។
law
តើអ្វីទៅជាព្រះរាជក្រឹត្យ?
ព្រះរាជក្រឹត្យ គឺជាលិខិតបទដ្ឋានគតិយុត្តដែលចេញដោយព្រះមហាក្សត្រ។ បើនិយាយតាមន័យចង្អៀត ព្រះរាជក្រឹត្យ គឺជាសេចក្តីសម្រេចដែលចេញដោយព្រះមហាក្សត្រសម្រាប់តែងតាំងមន្ត្រីជាន់ខ្ពស់ ឬសម្រាប់កំណត់ ដែលសមត្ថកិច្ចអ្វីមួយ ឬផ្តល់គ្រឿងឥស្សរយស ឬសម្រាប់ផ្តល់បរងារអ្វីមួយ តាមការស្នើរបស់រដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ឬឧត្តមក្រុមប្រឹក្សានៃអង្គចៅក...
law
តើអ្នកលាឈប់ពីតំណែងដែលបានការឯកភាពពីអង្គភាពហើយ តែមិនទាន់បានការយល់លិខិតកាត់ចេញពីថ្នាក់លើ ត្រូវប្រកាសឬទេ?
បើត្រឹមតែការឯកភាពត្រឹមអង្គភាព គាត់ត្រូវប្រកាសជាធម្មតា ព្រោះមិនទាន់មានការឯកភាពចុងក្រោយពីថ្នាក់លើ និងមានលិខិតកាត់ចេញជាស្ថាពរ។
law
ជំនួយការ និងទីប្រឹក្សានៅពេលចប់អាណត្តិ តើត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលបន្តទៀតទេ (លើកទី២) ?
ការចប់អាណត្តិរបស់ជំនួយការ និងទីប្រឹក្សាត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល។ បុគ្គលទាំងនោះត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ៣០ថ្ងៃយ៉ាងយូរ មុនការបញ្ចប់អាណត្តិ។
law
ដូចម្តេចដែលហៅថា ទោសដាក់ពន្ធនាគារ?
ទោសដាក់ពន្ធនាគារ គឺជាទោសគុកដែលបំបាត់សេរីភាព ដោយមានកំណត់កាលដែលត្រូវផ្តន្ទាទោសដោយការដាក់ពន្ធនាគារ។ នៅក្នុងការដាក់ពន្ធនាគាច្បាប់តែងតែកំណត់អប្បរមា និងអតិបរមានៃទោស។ ក្រមព្រហ្មទណ្ឌទោសដាក់ពន្ធនាគារអាចជាទោសដាក់ពន្ធនាគារអស់មួយជីវិត ឬទោសដែលកំណត់អតិបរមានគឺ ៣០ ឆ្នាំ (មាត្រា៤៦ នៃក្រមព្រហ្មទណ្ឌ)។
law
តើការកំណត់ចំណែកមត៌កមានអ្វីខ្លះ?
ការកំណត់ចំណែកមត៌កមានដូចជា៖ - មតកជនអាចធ្វើការកំណត់ចំណែកមត៌កនៃសហសន្តិជនដោយមតកសាសន៍បាន។ ចំណែកមត៌ករបស់សន្តតិជន ដែលមតកជនបានកំណត់នេះអាចហៅថា “ចំណែកមត៌កតាមការកំណត់”។ ចំណុចនេះបង្ហាញអំពីការកំណត់ចំណែកមត៌កដោយមតកជន ដែលអាចផ្សេងពីការកំណត់ចំណែកមត៌កតាមច្បាប់។ - នៅក្នុងការកំណត់ចំណែកមត៌ក មតកជនអាចបង្ហាញឆន្ទៈផ្ទុយនឹងមាត្រា១១៦៣ ក.រ (ចំណែកមត...
law
អ្វីទៅជាទោសជំនួស? មានអ្វីខ្លះ?
ទោសជំនួស គឺអាចត្រូវបានតុលាការយកមកប្រើប្រាស់ជំនួសទោសចំពោះការប្រព្រឹត្តបទល្មើសណាមួយ។ ក្នុងករណីនេះតុលាការមិនអាចប្រកាសទោសដាក់ពន្ធនាគារ ឬពិន័យជាប្រាក់បានទេ (មាត្រា ៩៨ នៃក្រមព្រហ្មទណ្ឌ)។ ទោសជំនួសមានពីរប្រភេទ (មាត្រា ៧២ ដល់៧៦ នៃក្រមព្រហ្មទណ្ឌ) គឺ៖ - ទោសការងារសហគមន៍ - ទោសស្តីបន្ទោស
law
ការទិញការដូរជូនថ្នាក់ដឹកនាំក្នុងថ្ងៃចូលឆ្នាំខ្មែរ ហើយយកលុយអង្គកាពមកប្រើ តើជាអំពើពុករលួយឬទេ?
ការចំណាយក្នុងថ្ងៃបុណ្យប្រពៃណីដែលមិនមានតម្លៃច្រើន ជាទំនៀមទម្លាប់របស់គ្រប់ជាតិសាសន៍ គឺមិនមែនជាអំពើពុករលួយទេ។ ចំពោះអំណោយដល់អង្គភាព គឺមិនខុសច្បាប់ទេ តែអំណោយចំពោះបុគ្គលនៅក្នុងអង្គភាព គឺខុសច្បាប់។
law
ដូចម្តេចដែលហៅថា ទោសជំនួស?
ទោសជំនួស គឺអាចត្រូវបានតុលាការយកមកប្រើប្រាស់ជំនួសទោស ចំពោះការប្រព្រឹត្តបទល្មើសណាមួយ។ ក្នុងករណីនេះ តុលាការមិនអាចប្រកាសទោសដាក់ពន្ធនាគារឬពិន័យជាប្រាក់បានទេ (មាត្រា ៩៨ នៃក្រមព្រហ្មទណ្ឌ)។
law
អង្គភាពសុំសក្តិ គ្រឿងឥស្សរិយយស តែតែងតាំងមានការទាមទារប្រាក់ តើជាការពុករលួយឬទេ?
មិនមានការអនុញ្ញាតស្របច្បាប់ ការទាមទារប្រាក់ទោះក្នុងរូបភាពណាក៏ដោយ ជាការខុសច្បាប់ និងក៏ជាអំពើពុករលួយ។
law
តើគោ ក្របី ជ្រូក មាន់ ទា តម្រូវឱ្យប្រកាសឬទេ?
គោ ក្របី ជ្រូក មាន់ ទា មិនតម្រូវឱ្យប្រកាសទេ តែចំណូលដែលបានមកពីការលក់សត្វទាំងនោះ ត្រូវប្រកាសក្នុងចំណុចចំណូលសម្រាប់ជាប្រយោជន៍របស់អ្នកប្រកាស។
law
ដូចម្តេចដែលហៅថា មូលទោស? ហើយចែកចេញជាប៉ុន្មាន? អ្វីខ្លះ?
មូលទោស គឺជាទោលដែលចៅក្រមអាចយកទៅសម្រេចដាច់តែឯង បានដោយមិនចាំបាច់បញ្ចូលនូវទោសបន្ថែម ឬទោសជំនួសក៏បានដែរ ពោលគឺជាទោសដែលសំខាន់ជាងគេ។ គ្រប់បទល្មើសទាំងអស់សុទ្ធតែត្រូវផ្តន្ទាទោស យ៉ាងហោចណាស់ដោយមូលទោសមួយ។ វាជាទោស ដែលភ្ជាប់ជាចាំបាច់ទៅនឹងបទល្មើសមួយ។ នៅក្នុងក្រមព្រហ្មទណ្ឌ មូលទោសចែកចេញជាពីរប្រភេទគឺ៖ - ទោសដាក់ពន្ធនាគា - ទោសពិន័យ
law
តើលេខកូដម៉ាស៊ីនទូរស័ព្ទនីមួយៗ ត្រូវប្រកាសដែរ ឬទេ?
លេខកូដនៃម៉ាស៊ីនទូរស័ព្ទ មិនប្រកាសទេ ប្រកាសតែលេខទូរស័ព្ទប្រើប្រាស់ ដែលក្រុមហ៊ុនផ្តល់ឱ្យបុគ្គលនីមួយៗ។
law
តើព្រះរាជវង្សានុវង្ស ដែលមានតួនាទីជាទីប្រឹក្សា តែមិនមានតួនាទីអ្វីសំខាន់ទេ និងតែងតាំងដោយព្រះរាជក្រឹត្យ គ្រាន់តែជាកិត្តិយស តើប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ?
បើតួនាទីទីប្រឹក្សាគ្រាន់តែជាកិត្តិយស ទោះបីតួនាទីតែងតាំងដោយព្រះរាជក្រឹត្យក៏ដោយ ក៏មិនតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលទេ ព្រោះតួនាទីនេះគ្រាន់តែជាការតែប៉ុណ្ណោះ។
law
បើយើងដឹងថា ចៅក្រមស៊ីសំណូក ហើយគាត់កាត់ក្តីដោយលំអៀង (អយុត្តិធម៌) តើអាចប្តឹង ទៅអង្គភាពប្រឆាំងអំពើពុករលួយបានដែរឬទេ?
ការសម្រេចសេចក្តីរបស់ចៅក្រមឱ្យភាគីណាមួយចាញ់ ឬឈ្នះ ជាសិទ្ធិអំណាចរបស់ចៅក្រម អង្គភាពប្រឆាំងអំពើពុករលួយមិនមានសិទ្ធិត្រតពិនិត្យលើការសម្រេចរបស់ចៅក្រមឡើយ។ ផ្ទុយទៅវិញ បើការសម្រេចសេចក្តីរបស់ចៅក្រមដោយលម្អៀងបណ្តាលមកអំពីការទទួលសំណូក អង្គភាពប្រឆាំងអំពើពុករលួយមានសិទ្ធិគ្រប់គ្រាន់ នឹងស៊ើបអង្កេតករណីនេះ។
law
ដូចម្តេចដែលហៅថា ទោសបន្ថែម? ចែកចេញប៉ុន្មាន?
ទោសបន្ថែម គឺជាទោសដែលចៅក្រមមិនអាចយកទៅសម្រេចដាក់តែឯងបានទេ ពោលគឺថាចៅក្រមនឹងសម្រេចទោសបន្ថែមណាមួយបានលុះត្រាតែបានសម្រេចមូលទោសណាមួយសិន ពីព្រោះទោសបន្ថែមគ្រាន់តែជាកម្មវិបាករបស់មូលទោសតែប៉ុណ្ណោះ។ និយាយម្យ៉ាងទៀតថា ទោសបន្ថែមជាទោសដែលតុលាការប្រកាសបន្ថែមលើមូលទោស និងមានចែងយ៉ាងជាក់លាក់ដោយបញ្ញត្តិដែលបង្ក្រាបបទល្មើស (មាត្រា ៥៣ និង ៥៥ នៃក្...
law
ដូចម្តេចដែលហៅថា ទោសពិន័យ?
ទោសពិន័យ គឺជាទោសតម្រូវឲ្យទណ្ឌិតបង់ចំនួនប្រាក់កំណត់ដោយច្បាប់។ ទឹកប្រាក់នេះ ត្រូវកំណត់ជាប្រាក់រៀល។ ប្រាក់ជាផលនៃការពិន័យ ត្រូវបានជាប្រាក់ចំនួលសម្រាប់តម្កល់ក្នុងថវិការជាតិ ដោយត្រូវយកទៅទុកក្នុងរតនាគាជាតិ។
law
ទ្រព្យសម្បត្តិជាកេរ្តិ៍ ប៉ុន្តែអ្នកទទួលកេរ្តិ៍ ត្រូវបានកាត់ឈ្មោះចេញពីបញ្ជីគ្រួសារស្នាក់នៅ តើអ្នកទទួលកេរ្តិ៍អាចប្រកាសទ្រព្យសម្បត្តិ ដែលជាកេរ្តិ៍នោះបានដែរឬទេ?
ការកាត់ស្មោះចេញពីបញ្ជីគ្រួសារ មិនមានន័យជាបុគ្គលនោះមិនមានសិទ្ធិទទួលបាននូវកេរ្តិ៍មរតក ដែលឪពុកម្តាយប្រគល់ជូន បុគ្គលនោះត្រូវប្រកាសអំពីកេរ្តិ៍ដែលទទួលបានខាងលើចូលក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល។
law
តើអាចសុំ soft copy ដែលពាក់ព័ន្ធនឹងបទបង្ហាញនៃឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលបានរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយបានដែរទេ?
អាចសុំ soft copy ដែលពាក់ព័ន្ធនឹងបទបង្ហាញនៃឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលបានរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយបាន នៅពេលមានការស្នើសុំ។
law
ឡានវាយកូនកូល ស្ដីជិះលើទឹក ម៉ាស៊ីនថតរូប ម៉ាស៊ីនភ្លើង កុំព្យូទ័រ ម៉ាញ៉េ និងវិទ្យុ តើត្រូវប្រកាស ឬទេ?
ប្រកាសតែឡានវាយកូនកូល និងស្ដីជិះលើទឹក ចំណែកម៉ាស៊ីនថតរូប ម៉ាស៊ីនភ្លើង កុំព្យូទ័រ ម៉ាញ៉េ និងវិទ្យុ មិនតម្រូវឱ្យប្រកាសទេ។
law
អ្វីទៅជាបណ្តឹងសាទុក្ខ?
បណ្តឹងសាទុក្ខ គឺជាវិធី ឬរបៀបនៃការសុំតវ៉ាបដិសេធនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍។
law
អចលនវត្ថុ (ដីធ្លី) ទិញនៅខេត្តឆ្ងាយ ហើយដាក់ឈ្មោះបងប្អូនដែលស្នាក់នៅតំបន់នោះ តើយើងគួរប្រកាសដូចម្តេច?
សាមីខ្លួនប្រកាសដីធ្លីទាំងឡាយណា ដែលមានឈ្មោះផ្ទាល់របស់ខ្លួន បើឈ្មោះរបស់អ្នកដទៃមិនប្រកាសទេ ទោះបីខ្លួនជាចំណាយប្រាក់ដើម្បីទទួលបាននូវដីធ្លីនេះក៏ដោយ។
law
ការប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវចាត់ទុកជាការសម្ងាត់ខ្ពស់បំផុត ប៉ុន្តែបើព័ត៌មាននៃទ្រព្យសម្បត្តិនេះត្រូវលេចចេញទៅជាសាធារណៈ តើស្ថាប័នណាទទួលខុសត្រូវ? ហើយសាមីជនរងគ្រោះមានសិទ្ធិប្តឹងទារសំណងបានដែរឬទេ?
ច្បាប់តម្រូវឱ្យអង្គភាពប្រឆាំងអំពើពុករលួយរក្សាសំណុំឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលទុកជាការសម្ងាត់ខ្ពស់បំផុត។ រូបវន្តបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តិបទល្មើសនឹងទទួលទោសតាមច្បាប់កំណត់។
law
តើចំណូលបានមកពីកម្រៃជើងសារ (គុកជេរ) ជាចំណូលស្របច្បាប់ដែរឬទេ?
ចំណូលបានមកពីកម្រៃជើងសារ (គុកជេរ) ចំណូលប្រភេទនេះជាចំណូលស្របច្បាប់ ឱ្យតែចំណូលនេះមានប្រភពមកពីសកម្មភាពស្របច្បាប់។
law
តើចំណាត់ថ្នាក់ទៅតាមរយៈពេលប្រព្រឹត្តបទល្មើសមានអ្វីខ្លះ?
ចំណាត់ថ្នាក់ទៅតាមរយៈពេលប្រព្រឹត្តបទល្មើសមានបីគឺ៖ - បទល្មើសភ្លាមៗ - បទល្មើសបន្តរៀងហូរហែ - បទល្មើសអូសបន្លាយ
law
តើចំណូលដែលបានមកពីការលេងតុងទីន និងចំណូលពីការប្រាក់ ត្រូវប្រកាសដែរឬទេ? ហើយចំណូលទាំងពីរនេះមានការបង់ពន្ធឬយ៉ាងណា?
ចំណូលទាំងនេះប្រកាសក៏បាន មិនប្រកាសក៏បាន។ ឯការយកពន្ធលើចំណូលទាំងនេះ វាជាសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
law
តើព័ត៌មានស្តីពីកូន ចុះតែកូននៅក្នុងបន្ទុកឬយ៉ាងណា?
ទោះកូនក្នុងបន្ទុកក្ដីឬក្រៅបន្ទុកក្តី មានគ្រួសារក្តីឬគ្មានគ្រួសារក្តី ក្នុងស្រុកក្តីឬនៅបរទេសក្តី កូនបង្កើតក្ដីឬកូនចិញ្ចឹមក្តី គ្រប់កម្រិតអាយុទាំងអស់ ត្រូវតែចុះក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលទាំងអស់។ កូនធម៌មិនតម្រូវឱ្យប្រកាសក្នុងឯកសារនេះទេ។
law
តើចំណូលដែលទទួលបានមិនទៀងទាត់ ប្រកាសយ៉ាងដូចម្តេច?
ចំណូលដែលទទួលបានមិនទៀងទាត់ ចំណូលប្រភេទនេះ យើងអាចប្រកាសជាលក្ខណៈប៉ាន់ស្មានបាន និងយកទិន្នន័យពីឆ្នាំមុនមកធ្វើការប្រកាស។
law
តើអ្វីទៅជានីតិនិយម?
នីតិនិយម មានន័យថា ការកំណត់យកតាមច្បាប់ សេចក្តីស្មោះត្រង់ចំពោះច្បាប់រាជការសម្រាប់រដ្ឋ។
law
អ្វីទៅជានីតិប្បញ្ញត្តិ?
នីតិប្បញ្ញត្តិ មានន័យថា បញ្ញត្តិរបស់ច្បាប់ ការតែងតាំងច្បាប់ ការបង្គាប់ឱ្យធ្វើតាមច្បាប់។ ឧទាហរណ៍ នីតិប្បញ្ញត្តិជាភារៈរបស់សភា។
law
តើភារកិច្ចរបស់ក្រុមជនបង្គោលនៅតាមក្រសួង ស្ថាប័នមានអ្វីខ្លះ?
ភារកិច្ចទាំងមាន១០ចំណុចរបស់ក្រុមជនបង្គោលនៅតាមក្រសួង ស្ថាប័ន មានដូចជា៖ - ទំនាក់ទំនង និងសហការដោយផ្ទាល់ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការអប់រំ បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើពុករលួយប្រចាំ (ក្រសួង ស្ថាប័ន)។ - ទទួលបន្ទុករាល់ការងារពាក់ព័ន្ធនឹងការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដូចជាធ្វើបញ្ជីឈ្មោះអ្នកត្រូវប្រកាសទ្រព្យសម្បត...
law
តើប្រព័ន្ធស្វ័យប្រវត្តិកម្មមានអ្វីខ្លះ?ផ្តល់ផលប្រយោជន៍អ្វីចំពោះប្រជាពលរដ្ឋ?
ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនមាន៖ ការបញ្ជាទិញលេខរថយន្ត (ស្លាកលេខ), ការចុះបញ្ជីយានយន្ត (ធ្វើកាតគ្រី), ត្រួតពិនិត្យលក្ខណៈយានជំនិះ (ឈៀក), ប្រលងនិងចេញបណ្ណបើកបរយានយន្ត (ពាក់មី) រួមជាមួយកម្មវិធីលើទូរស័ព្ទស្មាតហ្វូន (Apps) ដើម្បីយល់ដឹងពីទ្រឹស្តីបើកបន្ថែមទៀត។ ប្រព័ន្ធស្វ័យប្រវត្តិកម្មមានផលប្រយោជន៍ចំ...
law
តើអ្វីទៅជានីតិ?
នីតិ មានន័យថា ច្បាប់ ឧបាយជាគ្រឿងណែនាំ បែបផែន ទំនឹមទំនៀម ប្រពៃ។
law
តើប្រទេសណាខ្លះដែលបានបង្កើតអាស៊ាន?នៅទីណា?ឆ្នាំណា?
ប្រទេសដែលបានបង្កើតអាស៊ានមានចំនួន ៥ប្រទេសគឺ ប្រទេសឥណ្ឌូនេស៊ី,ប្រទេសម៉ាលេស៊ី, ប្រទេសហ្វីលីពីន, ប្រទេសសិង្ហបុរី,និងប្រទេសថៃ នៅទីក្រុងបាងកក ប្រទេសថៃ ហើយត្រូវបានបង្កើតនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧។ឯកសារយោងKnowledge For Success
law
បណ្តាប្រទេសអាស៊ានតើប្រទេសណាមានព្រះមហាក្សត្រ?
បណ្តាប្រទេសអាស៊ានទាំងអស់ប្រទេសដែលមានព្រះមហាក្សត្រមានប្រទេសកម្ពុជាប្រទេសថៃ ប្រ៊ុយណេនិងម៉ាលេស៊ី។Knowledge For Success
law
តើផ្លាកសញ្ញាចរាចរណ៍មានប៉ុន្មាន?អ្វីខ្លះ?
ផ្លាកសញ្ញាចរាចរណផ្លូវគោកមានចំនួន១០គឺ៖ - ផ្លាកសញ្ញាគ្រោះថ្នាក់ - ផ្លាកសញ្ញាប្រាប់ដំណឹង - ផ្លាកសញ្ញាបន្ថែម - ផ្លាកសញ្ញាសិទ្ធិអាទិភាព - ផ្លាកសញ្ញាបំរាម - ផ្លាកសញ្ញាបញ្ជា - ផ្លាកបង្ហាញទិសដៅ - ផ្លាកសញ្ញាបណ្តោះអាសន្ន - ផ្លាកសញ្ញាប្រាប់ឈ្មោះតំបន់។ឯកសារយោងKnowledge For Success
law
តើពាក្យ”បាត់បង់អត្ថសញ្ញាជាតិ”មានន័យដូចម្តេច?តើកតា្កអ្វីដែលធ្វើឲ្យបាត់បង់អត្តសញ្ញាជាតិ?
ពាក្យថា “បាត់បង់អត្តសញ្ញាណជាតិ”មានន័យថា៖បាត់បង់លក្ខណៈសម្គាល់របស់ជាតិមួយពោលគឺបាត់បង់ប្រវត្តិសាស្ត្រទឹកដីជាតិកំណើតភាសា វប្បធម៌ ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈមនោសញ្ចេតនារួមរបស់ជាតិ។កត្តាដែលបណ្តាលឲ្យបាត់បង់អត្តសញ្ញាណជាតិមាន២គឺ៖ - កត្តាខាងខាងក្រៅ៖ ការហូរចូលនូវវប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់បរទេសច្រើន។ បរទេសឈ្លានពានទឹកដីដោយត្...
law
បើមិនមានឯកសារបញ្ជាក់ជាក់លាក់ណាមួយលើតម្លៃគ្រឿងអលង្ការ តើត្រូវដាក់យ៉ាងណា?
បើតម្លៃនៅពេលទទួលបានគ្រឿងអលង្ការនោះចាប់ពី ៤លានរៀល ត្រូវប្រកាស បើមិនមានឯកសារបញ្ជាក់ ឬមិនចាំតម្លៃច្បាស់លាស់ត្រូវដាក់ក្នុងតម្លៃប៉ាន់ស្មាន។
law
ដូចម្តេចដែលហៅថា បទល្មើសចេតនា នឹងបទល្មើស អចេតនា?
ចំពោះការបែងចែកបទល្មើសចេតនា ឬអចេតនា ជាគោលការណ៍ពុំមានបទល្មើសទេ ប្រសិនបើគ្មានចេតនាប្រព្រឹត្ត (មាត្រា ៤នៃក្រមព្រហ្មទណ្ឌ)។ ប៉ុន្តែក្នុងករណីដែលច្បាប់ចែងទុកជាមុន បទល្មើសអាចកើតមានឡើងដោយមិនប្រុងប្រយ័ត្នការខ្ជីខ្ជា ការធ្វេសប្រហែស ឬការមិនគោរពកាតព្វកិច្ចដោយឡែកណាមួយ។ ក្នុងករណីនេះគេរាប់បញ្ចូលថា ជា បទល្មើសដោយអចេតនា។ - បទល្មើសដោយចេតនា...
law
២០ឆ្នាំមុន តម្លៃតិចជាង៤លាន ឥឡូវលើសពី៩លាន សម្រាប់អចលនទ្រព្យ តើត្រូវប្រកាសដែរឬទេ?
២០ឆ្នាំមុន តម្លៃតិចជាង៤លាន ឥឡូវលើសពី៩លាន សម្រាប់អចលនទ្រព្យ ទោះក្នុងតម្លៃណាក៏ដោយឱ្យតែជាប្រភេទអចលនទ្រព្យត្រូវប្រកាសជាដាច់ខាត។
law
ប្រធាននាយកដ្ឋាននៅតាមស្ថាប័នសាធារណៈ ដែលមិនតែងតាំងដោយអនុក្រឹត្យ តើត្រូវប្រកាសដែរឬទេ?
បុគ្គលនេះត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រោះគាត់មានបៀវត្ស និងបុព្វសិទ្ធិដូចប្រធាននាយកដ្ឋាននៅតាមក្រសួង ស្ថាប័នដទៃទៀតដែរ។
law
តើមន្ត្រីរាជការនៃក្រសួងធម្មការ និងសាសនា មានវិសមិតភាពជាមួយនឹងការបំពេញការងារអ្វីខ្លះ?
ករណីនេះ ក្រុមជនបង្គោលរបស់ក្រសួងធម្មការ និងសាសនាជាអ្នកកំណត់។ ឧទាហរណ៍ តើមន្រ្តីរាជការនៃក្រសួងនេះអាចបំពេញតួនាទីជាអាចារ្យតាមវត្តអារាមបានដែរឬទេ? ក្រុមជនបង្គោលជាអ្នកកំណត់ថា តើការងារប្រភេទណា ដែលមន្ត្រីរាជការនៃក្រសួងនេះអាចបំពេញបាន និងតើការងារប្រភេទណាខ្លះទៀត ដែលមិនអាចបំពេញបាន។
law
តើសាច់ប្រាក់ចំនួន ២០លានរៀល តម្រូវឱ្យប្រកាសដែរឬទេ?
សាមីខ្លួនអាចប្រកាសក៏បាន និងមិនប្រកាសក៏បាន។ ការប្រកាសសាច់ប្រាក់នេះច្បាប់មិនតម្រូវឱ្យប្រកាសដាច់ខាតទេ វាជាករណីស្ម័គ្រចិត្តរបស់បុគ្គលនីមួយៗ។
law
តើបណ្តឹងតវ៉ាសាមញ្ញមានអ្វីខ្លះ?
បណ្តឹងតវ៉ាសាមញ្ញអាចបែងចែកមានដូចជា៖ - បណ្តឹងទាស់ - បណ្តឹងឧទ្ធរណ៍។
law
ដូចម្តេចដែលហៅថា ការព្យួរទោស? ហើយចែកចេញជាប៉ុន្មានប្រភេទ?
ការព្យួរទោស គឺការអនុញ្ញាតឲ្យជនជាប់ពិរុទ្ធ ដែលត្រូវតុលាការផ្តន្ទាទោស អាចមិនអនុវត្តទោសនេះបាន ប្រសិនបើមិនប្រព្រឹត្តល្មើសថ្មីទៀត ក្នុងរយៈពេលដែលបានកំណត់ណាមួយ។ នៅក្នុងក្រមព្រហ្មទណ្ឌខ្មែរ ទោសដែលអាចព្យួរបាន គឺមានទាំងទោសពន្ធនាគារ និងទោសពិន័យជាប្រាក់ ហើយការព្យួរទោសត្រូវចែកជា០២ (ពីរ) ប្រភេទ គឺ៖ - ការព្យួរទោសធម្មតា ប្រសិនបើជនល្មើស...
law
តើមន្ត្រីអធិការកិច្ច និងសវនកម្មនៃក្រសួង ស្ថាប័ន អាចជាក្រុមជនបង្គោលបានដែរឬទេ?
មន្ត្រីទាំងនេះអាចបម្រើការជាក្រុមជនបង្គោលបាន។ ប្រធានក្រសួង ស្ថាប័ននីមួយៗមានសិទ្ធិគ្រប់គ្រាន់ក្នុងការកំណត់យកបុគ្គលណាមួយឱ្យបម្រើការជាក្រុមជនបង្គោលបាន និងទទួលនូវទំនុកចិត្ត ព្រមទាំងមិនមានទំនាស់ផលប្រយោជន៍។
law
មន្ត្រីរាជការមួយរូបដែលបើកប្រាក់ខែពីរកន្លែងផ្សេងគ្នា តើជាអំពើពុករលួយដែរឬទេ?
មន្ត្រីរាជការមួយរូបដែលបើកប្រាក់ខែពីរកន្លែងផ្សេងគ្នា វាពិតជាអំពើពុករលួយ។ បុគ្គលមួយរូបអាចបើកប្រាក់ខែតែមួយកន្លែង។
law
ឡាន ឬលេខទូរស័ព្ទដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណរបស់យើង តែយើងមិនបាននិងកំពុងប្រើប្រាស់ទេ តើត្រូវប្រកាសដែរឬទេ?
ឡាន ឬលេខទូរស័ព្ទដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណរបស់យើង តែយើងមិនបាននិងកំពុងប្រើប្រាស់ទេ ករណីនេះយើងមិនចាំបាច់ប្រកាសទេ។ យើងប្រកាសតែឡាន ឬលេខទូរស័ព្ទដែលកំពុងប្រើប្រាស់តែប៉ុណ្ណោះ។
law
ការបើកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលដោយចិត្តឯង តើខុសច្បាប់ដែរឬទេ?
ឯកសារដែលតម្កល់នៅអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានរក្សាទុកជាការសម្ងាត់ខ្ពស់បំផុត។ ឯកសារដែលនៅសាមីខ្លួន សាមីខ្លួនអាចមានសិទ្ធិគ្រប់យ៉ាងថាបើកមើល ឬមិនបើកមើល ហើយក៏គ្មានទោសដែរ។
law
តើអ្វីទៅជានីតិក្រម?
នីតិក្រម មានន័យថា លំដាប់នៃច្បាប់ ទម្រង់ការរបស់ច្បាប់ គឺរបៀបដែលចៅក្រមត្រូវធ្វើក្នុងការអង្កេត ពិនិត្យសាក សួរពីបទល្មើសផ្សេងៗ។
law
តើអ្វីទៅជានីតិកោសល?
នីតិកោសល មានន័យថា អ្នកឈ្លាសក្នុងច្បាប់ដែលវាងវៃខាងច្បាប់។
law
តុងទីនមិនទាន់ដេញ តើត្រូវប្រកាសដែរឬទេ?
លុយពីការលេងតុងទីនជាប្រភពចំណូលមួយដែលមិនត្រូវបានកំណត់ដោយច្បាប់ថាជាចំណូលមិនស្របច្បាប់។ យើងអាចប្រកាសបានក្នុងលក្ខខណ្ឌប៉ាន់ស្មាននៃចំនួនចំណូលនេះ ព្រោះវាជាចំណូលរបស់យើងស្របច្បាប់។
law
អំណោយប្រគេនព្រះសង្ឃ តើអាចចាត់ទុកជាអំពើពុករលួយដែរឬទេ?
អំណោយប្រគេនព្រះសង្ឃ មិនមែនជាអំពើពុករលួយទេ ព្រោះមិនមានការផ្តល់មកវិញជាថ្នូរនឹងផលប្រយោជន៍អ្វីឡើយ។
law
មន្ត្រីរាជការតំណាងឱ្យរដ្ឋជាម្ចាស់អចលនទ្រព្យ តើត្រូវប្រកាសអចលនទ្រព្យដែរឬទេ?
អចលនទ្រព្យនេះមិនមែនជាទ្រព្យសម្បត្តិផ្ទាល់របស់បុគ្គលនោះទេ ដូច្នេះមិនតម្រូវឱ្យប្រកាសក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលទេ។
law
ទាក់ទងនឹងមាត្រា២៥ កថាខណ្ឌទី៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ តើទាំងតំណាងអយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌ដទៃទៀត អាចបញ្ជូនសំណុំរឿងបទល្មើសពុករលួយទៅអង្គភាពប្រឆាំងអំពើពុករលួយ?
អាចបញ្ចូន។ ច្បាប់តម្រូវឱ្យអង្គភាពទាំងឡាយដែលដឹងពីហេតុការណ៍នៃរឿងពុករលួយ ត្រូវរាយការណ៍ជូនអង្គភាព ឬការិយាល័យប្រឆាំងអំពើពុករលួយរាជធានី-ខេត្ត។
law
លេខទូរស័ព្ទដែលមានឈ្មោះយើងជាអ្នកទិញ តែត្រូវបានឈប់ប្រើប្រាស់ តើត្រូវប្រកាសដែរឬទេ?
មិនទាមទារឱ្យប្រកាសទេ ព្រោះលេខទូរស័ព្ទនេះមិនបានប្រើប្រាស់ យើងប្រកាសតែលេខទូរស័ព្ទណាដែលកំពុងប្រើប្រាស់តែប៉ុណ្ណោះ។
law
ដើម្បីអភិវឌ្ឍសង្គមតើគេត្រូវការមនុស្សមានលក្ខណៈសម្បត្តិបែបណា?
ដើម្បីឲ្យអភិវឌ្ឍសង្គមគេត្រូវការមនុស្សមានលក្ខណដូចជា៖ - មានចំណេះដឹងប្រកបដោយលក្ខណៈវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿន - ពង្រឹង ពង្រីកបង្កើត ចំណេះដឹងឲ្យបានទូលំទូលាយ - មានសីលធម៌ ចរិយាធម៌និងគុណធម៌ - មានស្មារតីស្រលាញ់ ថែរក្សាការពារសិទ្ធិ លទ្ធិប្រជាធិបតេយ្យនិងបរិស្ថាន - មានមនសិកាការងារសាមគ្គីភាព គ្មានទស្សនៈចង្អៀតចង្អុល - មានទេព្យកោសល...
law
តើវប្បធម៌សន្តិភាពផ្តល់ផលប្រយោជន៍អ្វីចំពោះសង្គមខ្មែរ?
វប្បធម៌សន្តិភាពផ្តល់ផលប្រយោជន៍ចំពោះសង្គមខ្មែរដូចជា៖ - វប្បធម៌សន្តិភាពជាភាវៈទ្រទ្រង់នូវការសាបព្រោះបណ្តុះបណ្តាលភាពស្ងប់ចិត្តបង្កើតចរិយាធម៌ ចេះគោរពសិទ្ធិមនុស្សស្របតាមប្រជាធិបតេយ្យនិងលទ្ធិពុទ្ធសាសនា។ - អប់រំមនុស្សឲ្យគោរពជីវិតសព្វយ៉ាងលើកកម្ពស់សេចក្តីថ្លៃថ្នូរនិងលុបបំបាត់ការរើសអើងដោយមិនប្រកាន់អ្វីទាំងអស់។ - អប់រំមនុស្សឲ្យប្រ...
law
តើការបែងចែកចំណាត់ថ្នាក់នៃបទល្មើសនេះ ទទួលបានផលប្រយោជន៍អ្វីខ្លះ?
ផលប្រយោជន៍នៃការបែងចែកចំណាត់ថ្នាក់នៃបទល្មើសនេះគឺ៖ - ផលប្រយោជន៍ទាក់ទងនឹងអាជ្ញាយុកាល ជារយៈពេលមួយកំណត់ដោយច្បាប់ ដែលផុតរយៈពេលនេះបុគ្គលម្នាក់អាចបាត់បង់សិទ្ធិណាមួយរបស់ខ្លួន ឬអាចទាមទារសិទ្ធិណាមួយជាប្រយោជន៍របស់ខ្លួនឯង។ នៅក្នុងច្បាប់ព្រហ្មទណ្ឌអាជ្ញាយុកាលមានពីប្រភេទគឺ៖ - អាជ្ញាយុកាលនៃបទល្មើស (អាជ្ញាយុកាលនៃបណ្តឹងអាជ្ញា) ជារយៈពេលមួ...
law
គ្រឿងអលង្ការដែលរក្សាទុកនៅប្រពន្ធ ហើយបានពាក់ម្តងម្កាល តើត្រូវប្រកាសដែរឬទេ?
ប្រពន្ធគ្រាន់តែជាអ្នករក្សាទុកទ្រព្យទាំងនោះទេ តែសាមីខ្លួន (ប្តី) ជាម្ចាស់ពិតប្រាកដនៃទ្រព្យ ដូច្នេះត្រូវប្រកាសជាធម្មតា។
law
ដីមួយកន្លែងជាដីសហកម្មសិទ្ធិរបស់បុគ្គល A និង B, បុគ្គល B មានផ្ទះ តើត្រូវប្រកាសយ៉ាងណា?
ការប្រកាសអំពីដីនេះត្រូវអនុវត្តតាមការលើកឡើងខាងលើ។ បុគ្គល A និង B ជាសហកម្មសិទ្ធិនៃដី។ មានតែបុគ្គល B ជាម្ចាស់កម្មសិទ្ធិលើផ្ទះ។
law
បើតាមមាត្រា ២ វក្យខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌបានបែងចែកបទល្មើសជាប៉ុន្មានថ្នាក់? អ្វីខ្លះ?
បើតាមមាត្រា ២ វាក្យខណ្ឌ២ នៃក្រមព្រហ្មទណ្ឌបានបែងចែកបទល្មើសជាបីថ្នាក់គឺ៖ - បទឧក្រិដ្ឋ - បទមជ្ឈឹម - បទលហុ
law
លេខទូរស័ព្ទដែលនឹងត្រូវប្រើថ្ងៃក្រោយ ក្រោយការប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកដំបូង តើត្រូវប្រកាសយ៉ាងដូចម្តេច?
សាមីខ្លួនប្រកាសលេខទូរស័ព្ទណាដែលកំពុងប្រើប្រាស់។ លេខទូរស័ព្ទដែលប្រើប្រាស់ក្រោយការប្រកាសលើកដំបូង ត្រូវប្រកាសពេលប្រកាសលើកក្រោយ។
law
ចូលនិយាយពីភាពខុសគ្នា រវាងបទល្មើសព្រហ្មទណ្ឌ និងអំពើល្មើសផ្នែកវិន័យ?
ភាពខុសប្លែកគ្នារវាង បទល្មើសព្រហ្មទណ្ឌ និងអំពើល្មើសផ្នែកវិន័យ៖ + បទល្មើព្រហ្មទណ្ឌ - ប្រភព៖ មានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌហើយមានលក្ខណ្ឌច្បាស់លាស់ ពោលគឺបើពុំមានច្បាប់ចែងនោះទេ ពុំចាត់ទុកជាបទល្មើសព្រហ្មទណ្ឌឡើយ ដោយផ្អែកតាមគោលការណ៍នីត្យានុកូលភាពនៃបទល្មើស។ - លទ្ធផល៖ ជាអំពើដែលប៉ះពាល់ដល់សង្គមជាទូទៅ។ - ទណ្ឌកម្ម៖ ជាសមត្ថកិច្ចរបស...
law
តើប្រវត្តិក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានអ្វីខ្លះ?
ប្រវត្តិក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានដូចជា៖ - ប្រវត្តិក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ពុំដែលប្រព័ន្ធត្រួតពិនិត្យធម្មនុញ្ញភាពទេ។ រដ្ឋធម្មនុញ្ញថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៤៧ ដែលបានកែប្រែបន្តបន្ទាប់រហូតដល់ថ្ងៃទី៣១ ខែមីនា ១៩៦៤ ក៏បាននិយាយនៅក្នុងមាត្រា ១១៩ តែពីសិទ្ធិបកស្រាយអត្ថបទធម្មនុញ្ញ ហ...
law
ដីដែលទិញលក់មានការទទួលស្គាល់ និងហត្ថលេខាដោយមេឃុំ ឬអភិបាលស្រុក តែជាដីដែលស្ថិតក្នុងទ្រព្យសម្បត្តិរបស់រដ្ឋ តើតម្រូវឱ្យប្រកាសដែរឬទេ?
ដីដែលទិញលក់មានការទទួលស្គាល់ និងហត្ថលេខាដោយមេឃុំ ឬអភិបាលស្រុក តែជាដីដែលស្ថិតក្នុងទ្រព្យសម្បត្តិរបស់រដ្ឋ ដូចគ្នានឹងករណីដីកំពុងមានទំនាស់នៅតុលាការ ត្រូវប្រកាសជាដាច់ខាត។
law
មន្ត្រីដែលជាទីប្រឹក្សា និងជំនួយការអមអគ្គលេខាធិការដ្ឋានរដ្ឋសភាមិនបានតែងតាំងដោយអនុក្រឹត្យ ឬព្រះរាជក្រឹត្យទេ គ្មានឋានៈស្មើអ្វី តែទទួលបៀវត្សស្មើនឹងឋានៈរដ្ឋលេខាធិការប្រមាណ ២លានរៀល ក្នុងមួយខែ តើត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ?
មន្ត្រីជាទីប្រឹក្សា ឬជំនួយការអមអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលតែងតាំងដោយសេចក្តីសម្រេចរបស់ប្រធានរដ្ឋសភា តែទទួលបៀវត្សពីរដ្ឋរហូតដល់ ២លានរៀល ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល។
law
ចូរបង្ហាញអំពីលក្ខខណ្ឌនៃបំណងឧក្រិដ្ឋ?
បំណងឧក្រិដ្ឋ គឺជាឆន្ទៈឆ្ពោះទៅរកការសម្រេចបទល្មើស។ ពោលគឺជាសកម្មភាពដែលកើតចេញពីសតិឧក្រិដ្ឋជនបានសេចក្តីថា នៅពេលប្រព្រឹត្តបទល្មើស ជនល្មើសបានយល់ដឹងច្បាស់លាស់នូវចរិតគ្រោះថ្នាក់ដល់សង្គមនៃអំពើរបស់ខ្លួន។
law
តើការងារត្រួតពិនិត្យនិងបញ្ជាក់សំដៅដល់អ្វី?
ការងារត្រួតពិនិត្យនិងបញ្ជាក់ សំដៅដល់ការតួ្រតពិនិត្យ ការវិភាគ និងការបញ្ជាក់ លើគម្រោងប្លង់ ការគណនា សេចក្តីណែនាំបច្ចេកទេសសម្រាប់ការងារសាងសង់ឬរុះរើ និងប្រតិបត្តិការការងារសាងសង់ឬរុះរើ អំពីអនុលោមភាពតាមបទប្បត្តិបចេ្ចកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀត ដើម្បីធានាសុវត្ថិភាព សុខុមាលភាពក្នុងការសាងសង់ឬរុះរើ និងក្នុងការប្រើប្រាស់...
law
ចូលនិយាយពីភាពខុសប្លែកគ្នារវាងបទល្មើសព្រហ្មទណ្ឌ និងអំពើល្មើសផ្នែករដ្ឋប្បវេណី?
ភាពខុសប្លែកគ្នារវាងបទល្មើសព្រហ្មទណ្ឌ និងអំពើល្មើសរដ្ឋប្បវេណ៖ + បទល្មើសព្រហ្មទណ្ឌ - ប្រភព៖ ត្រូវតែជាអំពើដែលច្បាប់បានចែងយ៉ាងច្បាស់លាស់ថា ជាបទល្មើសព្រហ្មទណ្ឌនៅក្នុងក្រុមព្រហ្មទណ្ឌ។ - លទ្ធផល៖ ពេលខ្លះមានព្យសនៈកម្ម ពេលខ្លះទៀតពុំមានព្យសនៈកម្មទេ តែកើតជាបទល្មើសដូចគ្នា។ - ទណ្ឌកម្ម៖ ទោសពន្ធនាគា និងទោសពិន័យជាប្រាក់ផលប្រយោជន៍បាន...
law
តើមានច្បាប់ណាផ្សេងទៀតដែលអាចយកមកអនុវត្តចំពោះបទល្មើសពុករលួយបាន នៅពេលដែលច្បាប់ព្រហ្មទណ្ឌអន្តរកាលលែងមានអានុភាពអនុវត្ត?
ច្បាប់ព្រហ្មទណ្ឌអន្តរកាលនៅតែបន្តអានុភាពអនុវត្តដរាបណាបញ្ញត្តិនៃបទល្មើស ដែលមានចែងក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយមិនទាន់ត្រូវបានចូលជាធរមាន។
law
តើការដឹងគុណចំពោះអ្នកណាម្នាក់ ឬការជូនជាសារគុណទៅអ្នកណាម្នាក់អាចចាត់ទុកជាអំពើពុករលួយដែរ ឬទេ?
ការដឹងគុណចំពោះអ្នកណាម្នាក់ ឬការជូនជាសារគុណទៅអ្នកណាម្នាក់ ករណីនេះមិនមែនជាអំពើពុករលួយទេ កាលណាមិនមានអត្ថប្រយោជន៍តបស្នងមកវិញ។
law
នៅពេលមានការផ្លាស់ប្តូរ ឬលក់អចលនទ្រព្យដែលបានប្រកាសរួច តើគួរធ្វើរបៀបណា?
សាមីខ្លួនត្រូវប្រកាស តាមការជាក់ស្តែងអំពីការផ្លាស់ប្តូរ ឬលក់ទ្រព្យសម្បត្តិទាំងនោះ នៅពេលប្រកាសបន្ទាប់ទៀត។
law
តើមេធាវីអាចត្រូវបានចោទប្រកាន់ និងជាប់ទោសពីបទល្មើសពុករលួយដែរឬទេ?
បុគ្គលណាក៏ដោយឱ្យតែប្រព្រឹត្តបទល្មើសណាមួយឱ្យតែមានចែង នៅក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ទោះជាបុគ្គលនោះជាមេធាវីក្តី ក៏ត្រូវទទួលរងនូវការចោទប្រកាន់ និងទណ្ឌកម្មនៃបទល្មើសពុករលួយ។
law