file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_2167.txt | លោកស្រី ហ៊ីឡារី គ្លីនតុន បានទទួលជ័យជម្នះបន្តបន្ទាប់នៅ នៅថ្ងៃសៅរ៍កោះ Virgin Islandsនិងនៅទឹកដីអាមេរិក « Puerto Rico»នៅថ្ងៃនៅអាទិត្យទៀត។ ជ័យជម្នះនេះធ្វើឲ្យលោកស្រីកាន់តែមានសង្ឃឹមក្នុងការដណ្តើមការតែងតាំងពីបក្ស។ ប៉ុន្តែ គេរង់ចាំមើលលទ្ធផលបោះឆ្នោតនៅកាលីហ្វរនីញ៉ាដែលជារដ្ឋសំខាន់មួយ... | លទ្ធផលបោះឆ្នោតសាកល្បងក្នុងបក្សប្រជាធិបតេយ្យនៅកោះ Virgin Islandsនិង ទឹកដីអាមេរិក Puerto Rico បង្ហាញថា លោកស្រី ហ៊ីឡារី គ្លីនតុនបានផ្តួលគូប្រជែងលោក ប៊ែនី សេនដឺ។ ជ័យជម្នះរបស់លោកស្រីចំនួនពីរដងក្នុងមួយសប្តាហ៍នេះ បង្ហាញកាន់តែច្បាស់ថា លោកស្រីមានលទ្ធភាពច្រើនក្នុងការក្លាយជាបេក្ខជនប្រធាធិបត... |
article_2168.txt | យោងតាមសារព័ត៌មានអង់គ្លេស BBC ប្រជាជនអង់គ្លេសជាង ១៤លាននាក់បោះឆ្នោតគាំទ្រការបន្តស្ថិតនៅរបស់អង់គ្លេសជាសមាជិកសហភាពអឺរ៉ុប។ តែលទ្ធផលគាំទ្រការចាកចេញនោះកើនឡើងរហ័សនាំមុខ ដោយមានចំនួនសរុបជាង ១៥លាននាក់ឯនោះ។ ក្នុងចំណោមតំបន់ទាំងអស់ ៣៨២ នៅសល់តែ៣៧ តំបន់ដែលមិនទាន់បញ្ចេញលទ្ធផលនៃការបោះឆ្នោត។ អ្នក... | អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com) |
article_2169.txt | ចុងក្រោយក្រុងប៉ារីសផ្ទេរនាវាដឹកឧទ្ធម្ភាគចក្រប្រយុទ្ធ មីស្ត្រាល់ (Mistral)ដែលសង់សម្រាប់ទ័ពជើងទឹករុស្ស៊ី មួយគ្រឿងទៅឲ្យអេហ្ស៊ីបនៅកំពង់ផែ Saint Nazaire កាលពីថ្ងៃព្រហស្បតិ៍ ទី ២ខែមិថុនា។ នាវានឹងចាកចេញទៅអេហ្ស៊ីសប្តាហ៍ក្រោយ ប៉ុន្តែតម្លៃនាវានេះមិនត្រូវបានគេទម្លាយឲ្យដឹងឡើង។ នេះបើយោងត... | នាវាដឹកឧទ្ធម្ភាគចក្រមួយគ្រឿងក្នុងចំណោមនាវាមីស្ត្រាល់របស់បារាំងពីរគ្រឿងត្រូវបានផ្ទេរជាផ្លូវការឲ្យកងទ័ពជើងទឹកអេហ្ស៊ីបរួចរាល់ហើយ។ការប្រគល់នាវានេះត្រូវបានធ្វើឡើងនៅកំពង់ផែបារាំង Saint Nazaire ហើយនាវាដែលដំបូងឡើងសាងសង់ឡើយដើម្បីលក់ឲ្យក្រុងម៉ូស្គូនេះនឹងចាកចេញពីកំពង់ផែននេះទៅអេ... |
article_217.txt | ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី២៨ ខែវិច្ឆិកា បានបញ្ជាក់ពីការយល់ព្រមបញ្ឈប់ជនអន្តោប្រវេសន៍ចូលអាម៉េរិកពីភាគីម៉ិកស៊ិក ក្រោយកិច្ចសន្ទនាជាមួយមេដឹកនាំម៉ិកស៊ិកលោកស្រី Claudia Sheinbaum។ កាណាដា ត្រៀមដាក់ពន្ធតបតលើទំនិញអាម៉េរិកផងដែរ ក្រោយការព្រមានលោក ត្រាំ។ | អត្ថបទទាក់ទង ម៉ិកស៊ិក ព្រមានដាក់ពន្ធលើទំនិញអាម៉េរិកវិញ បើលោកត្រាំដំឡើងពន្ធលើទំនិញខ្លួន បន្ទាប់ពីប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum ព្រមានដាក់ពន្ធតបត និងបញ្ហាអតិផរណា នៅថ្ងៃទី២៦ ខែវិច្ឆិកា ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពីកិច្ចសន្ទនារបស់លោក ជាមួយលោកស្រី Sheinbaum។ ពីបណ្តាញសង្គម Truth S... |
article_2170.txt | សមាជិកព្រឹទ្ធបក្សសាធារណរដ្ឋលោក Marco Rubio ពន្យល់ថា មនុស្សមិនប្រាកដប្រជាដូចបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ មិនគួរមានសិទ្ធិស្គាល់លេខកូតសម្ងាត់កាំជ្រួចនុយក្លេអ៊ែរឡើយនៅពេលជាប់ឆ្នោតឡើយ។ ដើមឡើយលោកធ្លាប់សរសើរ សេដ្ឋីអចលនទ្រព្យនេះដែរមុនពេលចាកចេញពីការប្រជែងក្នុងបក្ស។ | ក្នុងបទសម្ភាសន៍ជាមួយ The Weekly Standard លោក Marco Rubio សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ បានរិះគន់លោក ដូណាល់ត្រាំ ពេញៗមាត់ចំពោះសកម្មភាពនិងពាក្យសម្តីក្រឡិចក្រឡុចរបស់លោក។ លោកពន្យល់ថា មនុស្សដូចសេដ្ឋី ដូណាល់ ត្រាំ មិនអាចជឿជាក់បានឡើយ បើមានលេខកូដសម្ងាត់កាំជ្រួចនុយក្លេអ៊ែរ។ យោងតាមសារព័ត៌មាន... |
article_2171.txt | លោកប្រធានាធិបតីត្រៀមកាន់តំណែងហ្វីលីពីន Rodrigo Duterte បានបង្ហាញពីគម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាក់ទងនឹងបទបញ្ញត្តិវិនិយោគ ដើម្បីបើកចំហរការវិនិយោគ មកហ្វីលីពីនកាន់តែច្រើន។ គម្រោងនេះ លេចឡើង ក្រោយតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នៃការបង្ហាញលទ្ធផលថា លោកអភិបាលក្រុង Duterte អាចសង្គ្រោះតំណែងប្រធា... | លោកប្រធានាធិបតីត្រៀមកាន់តំណែង Rodrigo Duterte ចង់កែប្រែរដ្ឋធម្មនុញ្ញ ដើម្បីដកចេញច្បាប់ ដែលមានការរឹតបន្តឹងទៅលើវិនិយោគបរទេស ដែលវាជាផ្នែកមួយនៃផែនការរបស់លោក ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះការអះអាងរបស់លោក Carlos Dominguez ជំនួយការជាន់ខ្ពស់របស់ លោក Rodrigo Duterte ទៅកាន់អ្នកសារព័ត៌មាននៅ... |
article_2172.txt | ក្រសួងការបរទេសវៀតណាមនិយាយថា ខ្លួនស្វាគមន៍អាមេរិក ចំពោះការពន្លឿនការលុបចោលការហាមឃាត់ពាណិជ្ជកម្មអាវុធ ដែលដាក់មកលើខ្លួនអស់រយៈពេលជាយូរមកហើយនោះ។ ប្រសិនបើពិតជាមានការលុបចោលមែន ទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក នឹងកាន់តែប្រសើរឡើង ខណៈលោក អូបាម៉ា នឹងមកដល់វៀតណាមនៅចុងខែឧសភានេះ។ | នៅថ្ងៃទី១២ ខែឧសភា ក្រសួងការបរទេសវៀតណាមលើកឡើងថា ការលុបចោលការហាមឃាត់ការលក់អាវុធឲ្យខ្លូន នឹងជួយសម្រួលដល់ទំនាក់ទំនងវៀតណាមនិងអាមេរិក ក៏ដូចជាពង្រឹងដល់វិស័យការពារជាតិរបស់វៀតណាមផងដែរ។ វៀតណាម ពិតជាស្វាគមន៍ ប្រសិនបើអាមេរិក ពិតជាលុបការហាមប្រាមនេះចោលមែននោះ។ ឆ្លើយតបនឹងសំណួររបស់ទីភ្នាក់ង... |
article_2173.txt | រដ្ឋាភិបាលក្រុងប៉េកាំង បានទទូចឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគោរពតាមគោលការណ៍ «ចិនតែមួយ» ខណៈ តៃវ៉ាន់ នឹងមានការផ្ទេរអំណាចពីលោកប្រធានាធិបតី Ma Ying-jeou ទៅមេដឹកនាំគាំទ្រការប្រកាសឯករាជ្យលោកស្រី Tsai Ing-wen នៅក្នុងសបា្តហ៍នេះ។ | រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី បានថ្លែងប្រាប់សមភាគីលោក ចន ឃើរី តាមរយៈទូរសព្ទនៅថ្ងៃទី១៦ ខែ ឧសភា ម្សិលមិញ ថា ចិន សង្ឃឹមថា អាមេរិក នឹងគោរពគោលនយោបាយចិនតែមួយ និង សេចក្តីថ្លែងការណ៍រួមទាំងបីរវាងចិន និងអាមេរិក និងដោះស្រាយបញ្ហាតៃវ៉ាន់ដោយសមរម្យផងដែរ។ នេះបើយោងតាមភ្នាក់ងារព័ត៌មាន Xinhua។ ឆ្លើ... |
article_2174.txt | ប្រព័ន្ធប្រឆាំងមីស៊ីលតម្លៃ ៨០០លានដុល្លារអាមេរិកនោះត្រូវបានក្រុងវ៉ាស៊ីនតោនដាក់ឲ្យដំណើរការហើយនៅក្នុងប្រទេសរ៉ូម៉ានីនាថ្ងៃព្រហស្បតិ៍ទី ១២ ឧសភានេះ។ ការដាក់ឲ្យដំណើរការនូវប្រព័ន្ធប្រឆាំងមីស៊ីលនេះផ្នែកមួយនៃនយោបាយសន្តិសុខអាមេរិកនិងណាតូដើម្បីការពារតំបន់អឺរ៉ុប ជាពិសេសទប់ស្កាត់មី... | ដើម្បីជួយការពារសន្តិសុខដល់បណ្តាសម្ព័ន្ធមិត្តនៅអឺរ៉ុប សហរដ្ឋអាមេរិកចាប់ផ្តើមដាក់ប្រព័ន្ធប្រឆាំងមីស៊ីលដែលមានតម្លៃសរុប ៨០០លានដុល្លារដំណើរការនៅថ្ងៃព្រហស្បតិ៍នេះក្នុងប្រទេសរ៉ូម៉ានី។ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក Robert Work និងអគ្គលេខាធិការអង្គការណាតូលោក Jen Stoltenberg ជាអ្នកដែលមា... |
article_2175.txt | មនុស្សច្រើនជាង១៤៨នាក់ បានបាត់បង់ជីវិតក្នុងការបំផ្ទុះគ្រាប់បែកជាច្រើនលើកនៅឯទីក្រុងមាត់សមុទ្រចំនួនពីររបស់ស៊ីរី ដែលគ្រប់គ្រងដោយកងកម្លាំងរដ្ឋាភិបាលប្រធានាធិបតីលោក បាសសារ អាល់អាសាដ។ ការវាយប្រហារនេះ ត្រូវបានគេមើលឃើញថា ជាការសងសឹករបស់ក្រុមរដ្ឋឥស្លាម ដែលកំពុងរងសម្ពាធយ៉ាងខ្លាំងពីការគាបសង្... | ក្រុមជ្រុលនិយមរដ្ឋឥស្លាមបានប្រកាសទទួលខុសត្រូវលើការបំផ្ទុះគ្រាប់បែកជាច្រើនលើកក្នុងទីក្រុងJableh និងTartus សម្លាប់មនុស្សច្រើនជាង១៤៨នាក់ និងជាច្រើននាក់ទៀតរងរបួស។ ក្រុមជ្រុលនិយមបានបង្កៃគ្រាប់បែកនៅមន្ទីរពេទ្យ ស្ថានីយ៍រថយន្ត និងនៅតាមទីតាំងស៊ីវិលផ្សេងទៀត ក្នុងទីក្រុងមាត់សមុទ្រភាគពាយព្យរ... |
article_2176.txt | មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចូលរួមក្នុងព្យុហយាត្រាដ៏ធំមួយនៅថ្ងៃទី១០ ខែឧសភានេះ នៅឯទីលានគីម អ៊ីលស៊ុង កណ្ដាលក្រុងព្យុងយ៉ាង។ ព្យុហយាត្រាដ៏ធំនេះ គឺធ្វើឡើងបន្ទាប់ពីសមាជដ៏កម្ររបស់បក្សពលករកូរ៉េខាងជើង ក្នុងរយៈពេលជិត៤០ឆ្នាំមកនេះ។ | សមាជបួនថ្ងៃរបស់បក្សពលករកូរ៉េខាងជើង បានបិទបញ្ចប់ទៅហើយ ដោយមានការធ្វើព្យុហយាត្រាយ៉ាងធំសម្បើមក្នុងទីក្រុងព្យុងយ៉ាង។ មេដឹកនាំវ័យក្មេងលោក គីម ជុងអ៊ុន ដែលទើបត្រូវតែងតាំងជាប្រធានបក្សពលករក្នុងសមាជ ក៏ចូលរួមក្នុងពិធីដ៏ធំនេះដែរ រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត។ ជាធម្មតា ព្យុហយាត្រាយ... |
article_2177.txt | ស្ថាបនិកបក្សកុម្មុយនីសហ្វីលីពីន និងមេឧទ្ទាមហ្វីលីពីន បានប្រកាសពីការត្រៀមខ្លួនក្នុងការចូលតុចរចា សន្តិភាពឡើងវិញដើម្បីបញ្ចប់ការប៉ះទង្គិចគ្នារវាងក្រុមឧទ្ទាមឬទាហានឯករាជ្យជាមួយនឹងកងកម្លាំងរដ្ឋា ភិបាល។ សេចក្តីថ្លែងការណ៍នេះ គឺជាលទ្ធផលផ្លែផ្កាមួយនៃការបើកខៀវរបស់លោកប្រធានាធិបតីត្រៀម កាន់ត... | លោក Luis Jalandoni ប្រធានចរចាសន្តិភាពរបស់ក្រុមឧទ្ទាមដែលកំពុងរស់នៅនិរទេសក្រៅប្រទេស បានប្រាប់ស្ថានីយ៍វិទ្យុម៉ានីលតាមរយៈទូរសព្ទថា ក្រុមឧទ្ទាមពិតជាសាទរចំពោះគម្រោង និងកម្មវិធី ដែលប្រកាសដោយលោកប្រធានាធិបតី ត្រៀមកាន់តំណែង រ៉ូឌ្រីហ្គី ឌើទើតេ ហើយក្រុមឧទ្ទាមជឿជាក់ ថា គោលការណ៍នេះ នឹងក្លាយជាក... |
article_2178.txt | នាយករដ្ឋមន្ត្រីមហាអំណាចអាស៊ីខាងត្បូងឥណ្ឌាលោក នារិន្ទ្រា ម៉ូឌី (Narendra Modi) នឹងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកខែមិថុនាខាងមុខ ហើយលោកក៏នឹងផ្តល់សុន្ទរកថាក្នុងសភាអាមេរិកដែរ។ ដំណើរទស្សនកិច្ច លើកទី៤ និងការអញ្ជើញលោក នារិន្ទ្រា ម៉ូឌីមកផ្តល់សុន្ទរកថាក្នុងសភានឹះបង្ហាញច្បាស់ពីការវិវត្ត... | លោក នារិន្ទ្រា ម៉ូឌី នឹងឡើងថ្លែងសុន្ទរកថានៅក្នុងសភាអាមេរិកដែលមានសភាទាំងពីរជាន់ចូលរួមនៅខែក្រោយនេះ។ ក្រៅពីផ្តល់កិត្តិយសថ្លែងសុន្ទរកថា លោកនឹងជួបជជែកពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ផងដែរ។ក្នុងពេលដែលលោកជួបជាមួយប្រធានាធិបតី បារ៉ាក់ អូបាម៉ា លោក នារិន្ទ្រាម៉ូ... |
article_2179.txt | នៅចន្លោះខែឧសភា ឬមិថុនានេះ មជ្ឈត្តការនៃតុលាការអន្តរជាតិ នឹងប្រកាសមជ្ឈត្តវិនិច្ឆ័យលើសំណុំ រឿងសមុទ្រចិនខាងត្បូងដែលប្តឹងដោយហ្វីលីពីនប្រឆាំងនឹងចិនហើយ។ ស្របជាមួយគ្នានេះ រដ្ឋាភិបាល ក្រុងប៉េកាំង បានអះអាងថា ចិនមានគាំទ្រជាច្រើនពីសហគមន៍អន្តរជាតិលើគោលជំហររបស់ខ្លួនក្នុងការ មិនខ្វាយខ្វល់ពី... | មន្ត្រីការជាន់ខ្ពស់នៃក្រសួងការបរទេសចិន នៅថ្ងៃទី១២ ខែឧសភានេះ បានបញ្ជាក់ថា ចិនមានការគាំ ទ្រជាច្រើននៅក្នុងសហគមន៍អន្តរជាតិលើការសម្រេចរបស់ខ្លួនដែលមិនចាត់ការអ្វីទាំងអស់ជាមួយ សំណុំរឿងផ្នែកច្បាប់ដែលប្តឹងដោយហ្វីលីពីនប្រឆាំងចិនលើការទាមទារនៅក្នុងសមុទ្រចិនខាងត្បូង។ មន្ត្រីជាន់ខ្ពស់រូបនោះ ថា... |
article_218.txt | អ៊ុយក្រែន នៅថ្ងៃទី១០ ខែវិច្ឆិកា បានប្រើដ្រូនវាយប្រហារយ៉ាងតិច៣៤គ្រឿង លើក្រុងម៉ូស្គូ ក្រោយរុស្សី បានប្រើដ្រូន១៤៥គ្រឿងវាយប្រហារអ៊ុយក្រែននៅថ្ងៃទី៩ ខែវិច្ឆិកា។ នេះជាហេតុការណ៍ប្រើដ្រូនវាយប្រហារគ្នាដ៏ធំមិនធ្លាប់មាន ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ | អត្ថបទទាក់ទង Reuters៖ លោក ត្រាំ ហាមលោក ពូទីន មិនឱ្យពង្រីកសង្គ្រាមនៅអ៊ុយក្រែន អ៊ុយក្រែន បានប្រើដ្រូនរាប់សិបគ្រឿង វាយប្រហារចូលទីក្រុងម៉ូស្គូដែលបង្ករបួសពលរដ្ឋ ខូចខាតផ្ទះសម្បែង និងបានវាយប្រហារក្នុងតំបន់ផ្សេងទៀតនៅភាគខាងលិចរុស្សី។ ក្រសួងការពារជាតិរុស្សី បានឱ្យដឹងថា អ៊ុយក្រែន បានវាយប្រហារក្រុងម៉ូស្គូ ប្រមាណ៣៤ដ្រូន ដែលបង្ករបួ... |
article_2180.txt | ចុងក្រោយ អភិបាលក្រុងចាស់វស្សាលោក Rodrigo Duterte ទទួលបានជ័យជម្នះលើការបោះឆ្នោត ប្រធានាធិបតីហ្វីលីពីនថ្មីដូចទៅនឹងការរំពឹងទុក។ នេះបើយោងតាមសារព័ត៌មាន Striate Times ដែលបានដកស្រង់ពីស្ថាប័នចម្រុះជាច្រើនដែលចុះផ្សាយទិន្នន័យនៃសន្លឹកឆ្នោតដែលរាប់ហើយនៅព្រឹកថ្ងៃទី១០ ខែឧសភានេះ។ | បើគិតត្រឹមម៉ោង១០ព្រឹកនេះ បេក្ខជនប្រធានាធិបតីលោក Rodrigo Duterte បានទទួលនូវសំឡេងគាំទ្រ ពី ប្រជាពលរដ្ឋជាង១៥លានសំឡេងនៃចំនួនសន្លឹកឆ្នោតសរុបដែលបានរាប់ហើយជិត៩០ភាគរយ។ សំឡេងនេះ បានបង្ហាញយ៉ាងច្បាស់ហើយថាលោកបាននាំមុខគូប្រជែងរបស់លោកបួននាក់ផ្សេងទៀត និង សង្គ្រោះតំណែងប្រធានាធិបតីបានហើយ។ លើ... |
article_2181.txt | កងកម្លាំងស៊ីរី នឹងពន្យារបទឈប់បាញ់រយៈពេល៤៨ម៉ោងសម្រាប់ទីក្រុង Aleppo ដោយចាប់ផ្ដើមពីថ្ងៃទី១០ ខែឧសភា បន្ទាប់ពីភាគីទាហានរដ្ឋាភិបាល និងក្រុមឧទ្ទាមប្រយុទ្ធគ្នានៅក្បែរទីក្រុងAleppo កាលពីថ្ងៃទី៩ ខែឧសភា។ ការវាយប្រយុទ្ធគ្នានៅក្បែរក្រុងAleppo ជាសញ្ញាបង្ហាញថា បទឈប់បាញ់ស៊ីរីកាន់តែផុយស្រួយទ... | លោក តន ចាន់រិទ្ធារ៉ាលម្អិតព័ត៌មាននេះ ខណៈដែលការប្រយុទ្ធគ្នាចេះតែបន្តនៅតំបន់ជុំវិញទីក្រុងAleppo ទាហានស៊ីរីប្រកាសពន្យារបទឈប់បាញ់នៅទីក្រុងនេះរយៈពេល៤៨ម៉ោងទៀត ក្រោយពេលដែលអាមេរិក និងរុស្សីព្រមព្រៀងគ្នាបង្កើតបទឈប់បាញ់មួយសម្រាប់ទីក្រុងនេះនៅថ្ងៃទី៥ ខែឧសភា រួចមក។ ការប្រយុទ្ធបង្ហូរឈាមនៅសម... |
article_2182.txt | រដ្ឋមន្ត្រីនិងអតីតរដ្ឋមន្ត្រីស្ត្រីជាច្រើននាក់របស់បារាំងបានចេញមុខថ្កោលទោសសកម្មភាពរុកគួន និងបៀតបៀនផ្លូវភេទប្រឆាំងស្ត្រីពីសំណាក់បុរស។ ការថ្កោលទោសជាប្រព័ន្ធនេះកើតឡើង ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយតុលាការចាប់ផ្តើមបើកការស៊ើបអង្កេតលើករណីរឿងអាស្រូវផ្លូវភេទរបស់អតីតអនុប្រធានសភាបារាំង។ | ចុងសប្តាហ៍កន្លងទៅនេះ គេឃើញបណ្តារដ្ឋមន្ត្រី និងអតីតរដ្ឋមន្ត្រីស្ត្រីរបស់បារាំង ៧រូបបានចេញមុខរួមគ្នាដើម្បីថ្កោលទោសករណីបៀតបៀនផ្លូវភេទនេះ។ក្នុងចំណោមអ្នកនយោបាយស្ត្រីទាំងនោះមានទាំងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងនាយិការមូលនីធិរូបីយវត្ថុ អន្តរជាតិ Christine Lagarde ក៏ដូចជាអតីតរដ្ឋមន្ត្រីសុខ... |
article_2183.txt | ប្រជាជនហ្វីលីពីនប្រហែល ៥៥ លាននាក់ចេញទៅបោះឆ្នោតនៅថ្ងៃចន្ទ ទី ៩ ខែឧសភានេះ ស្របពេលដែលគេ ព្រួយបារម្ភថាមានហិង្សាធ្ងន់ធ្ងរកើតមានឡើងក្នុងថ្ងៃបោះឆ្នោតដែរ។ តែបញ្ហាធំមួយទៀត ដែលបានចាក់ ឫសជ្រៅក្នុងសង្គមហ្វីលីពីននោះគឺ ការទិញ-លក់សន្លឹកឆ្នោត។ បញ្ហានេះជារឿងពិបាកដោះស្រាយបំផុត ហើយបើចង់ដោះស្រាយ... | ការទិញនិងលក់សន្លឹកឆ្នោតនៅតែជាបញ្ហាប្រឈមធំបំផុតសម្រាប់ប្រទេសហ្វីលីពីននាពេលបច្ចុប្បន្ន។ ទោះបីមានការរឹតបន្តឹងសន្តិសុខខ្លាំងក្នុងពេលបោះឆ្នោតក្តី ការលុបបំបាត់បញ្ហាមិនប្រក្រតីដូចជាការទិញលក់សន្លឹកឆ្នោតនោះនៅតែមិនអាចធ្វើទៅបានដែរ។ អ្នកនយោបាយហ្វីលីពីនបានចំណាយលុយច្រើនសន្ធឹករៀងរាល់ការបោះឆ្ន... |
article_2184.txt | រដ្ឋាភិបាលរបបសឹកថៃ សម្រេចដកបម្រាមនៃការធ្វើដំណើរទៅក្រៅប្រទេសលើអ្នកនយោបាយ និង ក្រុមសកម្មជនមួយចំនួនដើម្បីបង្ហាញពីលក្ខណៈល្អប្រសើរនៃស្ថានភាពនយោបាយ និងសិទ្ធិមនុស្ស។ តែបម្រាមនោះ នៅតែបន្តអនុវត្តទៅលើជនទាំងឡាយដែលកំពុងតែស្ថិតនៅក្នុងការចោទប្រកាន់ដែល រួមបញ្ចូលទាំងអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី... | ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ថៃ ដែលមាននាយករដ្ឋមន្ត្រីលោក ឧត្តមសេនីយ៍ប្រាយុទ្ធ ច័ន្ទ អូចាជាប្រធាន នៅថ្ងៃទី២៩ ខែឧសភា ម្សិលមិញ បានព្រមព្រៀងក្នុងការដកចេញនូវការហាមឃាត់ការធ្វើដំណើរទៅក្រៅប្រទេសលើក្រុមអ្នកនយោបាយ និងសកម្មជន លើកលែងតែអ្នកដែលកំពុងជាប់ពិរុទ្ធ និង ត្រូវបានហាមឃាត់... |
article_2185.txt | នៅប៉ុន្មានខែទៀតប៉ុណ្ណោះ លោក បារ៉ាក់ អូបាម៉ា នឹងចាកចេញពីតំណែងជាផ្លូវការហើយ ក្រោយកាន់តំណែងអស់២ អាណត្តិមកនោះ។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងពេលនេះ គឺជីវិតក្រោយចាកចេញពីសេតវិមានរបស់ប្រធានាធិបតីអូបាម៉ា។ កន្លងមកលោក អូបាម៉ា បានទម្លាយពីផែនការជីវិតសាមញ្ញរបស់លោកនិងក្រុមគ្រួសារក្រោយពេល... | សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ លោក បារ៉ាក់ អូបាម៉ា នឹងចាកចេញពីសេតវិមាននៅក្នុងខែមករាឆ្នាំ ២០១៧ ខាងមុខនេះ ក្រោយប្រជាជនអាមេរិករកឃើញមេដឹកនាំថ្មី។ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថាតើ មេដឹកនាំថ្មីដែលនឹងស្នងតំណែងលោក បារ៉ាក់ អូបាម៉ា ជាអ្នកណា? តិចជាលោកដូណាល់ត្រាំ ទេដឹង? ... |
article_2186.txt | យន្តហោះដឹកអ្នកដំណើរអេហ្ស៊ីប MS 804 ផ្ទុកមនុស្សដែលបានធ្លាក់នោះអាចបណ្តាលមកពីការវាយប្រហាររបស់ក្រុមភេវជន។ នេះជាការលើកឡើងរបស់ ប្រធានស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី លោក ALEXANDER BORTNIKOV ដែលស្រង់សម្តីដោយសារព័ត៌មានរដ្ឋរុស្ស៊ី TASS។ | មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីដែលទទួលបន្ទុកកិច្ចការសន្តិសុខសហព័ន្ធបានលើកឡើងថា ចលនាភេរវកម្មអាចជាមូលហេតុនៅពីក្រោយការធ្លាក់នៃយន្តហោះរបស់ក្រុមហ៊ុន អេហ្ស៊ីប MS804 នាថ្ងៃព្រហស្បតិ៍នេះ។ យន្តហោះមានផ្ទុកមនុស្ស ៦៦នាក់ ហើយវាបានធ្លាក់ពេលហោះហើរពីបារាំងទៅកាន់ប្រទេសអេហ្ស៊ីប។ លោក ALEXANDER BO... |
article_2187.txt | សហរដ្ឋអាមេរិកបានប្រកាសដកទណ្ឌកម្មសេដ្ឋកិច្ចលើមីយ៉ាន់ម៉ា ដែលបានដាក់អស់ពេលជាយូរមកហើយនោះ។ ការដកទណ្ឌកម្មនេះត្រូវគេមើលឃើញថា ជាការគាំទ្រដល់ដំណើរការប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា នៅក្រោយការបោះឆ្នោតដែលបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យទទួលជោគជ័យ និងដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្មប្រទេសទ... | សូមស្ដាប់ព័ត៌មានលម្អិត៖ ក្រសួងរតនាគារអាមេរិក នៅថ្ងៃទី១៧ ខែឧសភា បានចេញសេចក្ដីប្រកាសកែសម្រួលការរឹតត្បឹតសេដ្ឋកិច្ចលើមីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសនេះរៀបចំការបោះឆ្នោតជោគជ័យដែលបង្ហាញពីដំណើរការទៅមុខនៃលទ្ធិប្រជាធិបតេយ្យ។ ការដកការរឹតត្បឹតនេះ នឹងជួយដល់ការកែទម្រង់របស់រដ្ឋាភិបាលថ្មីមីយ៉ាន់... |
article_2188.txt | រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅថ្ងៃទី១៤ខែឧសភាម្សិលមិញ បានបដិសេធដាច់ខាតលើការចោទប្រកាន់របស់អ្នកជំនាញអង្គការសហប្រជាជាតិពីការបំពាក់សព្វាវុធដែលផលិតដោយកូរ៉េខាងជើងដែលបានបំពានទៅនឹងបម្រាមរបស់អង្គការសហប្រជាជាតិនោះ។ | « វាគឺជារឿងមិនពិតនោះទេ។ វាមិនមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលគិនស្ហាសានិងរដ្ឋាភិបា លក្រុងព្យុងយ៉ាងនោះទេគិតតាំងពីការស្លាប់របស់លោក Laurent Kabila នៅឆ្នាំ២០០១មក»។ នេះគឺ ជាការអះអាងរបស់អ្នកនាំពាក្យរដ្ឋាភិបាលលោក Lambert Mende ទៅកាន់ភ្នាក់ងារព័ត៌មាន AFP។លោក Laurent Kabila គឺជាឳព... |
article_2189.txt | រដ្ឋាភិបាលក្រុងប៉េកាំង បានប្រតិកម្មទៅនឹងសុន្ទរកថារបស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដែលបានថ្លែងនៅក្នុងមជ្ឈមណ្ឌលសន្និបាតជាតិវៀតណាមនៅថ្ងៃម្សិលមិញលើបញ្ហាជម្លោះដែនសមុទ្រ នៅក្នុងតំបន់។ ក្រុងប៉េកាំង ក៏បានទទូចឲ្យរដ្ឋខាងក្រៅគោរពបទដ្ឋាននៅក្នុងតំបន់នៃជម្លោះសមុទ្រចិនខាងត្បូង ដ្បិត... | «ប្រទេសខាងក្រៅនៃតំបន់ គួរតែគោរពកិច្ចប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ក្នុងការរក្សាសន្តិភាព និងស្ថិរភាព ហើយគោរពនូវបទដ្ឋាននៅក្នុងតំបន់ និងសណ្តាប់ធ្នាប់ដែលបានបង្កើតឡើងដោយប្រទេសក្នុងតំបន់ក្រោមច្បាប់អន្តរជាតិ»។ នេះគឺជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying នាឱកាសស... |
article_219.txt | អ្នកទោស វ័យ២២ឆ្នាំម្នាក់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារជំងឺបេះដូង និងខ្វះអុកស៊ីសែន ទៅចិញ្ចឹមខួរក្បាល អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ នេះបើតាមលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ចេញថ្ងៃទី២៣ មីនា។ | ការចេញលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងការស្លាប់ពិរុទ្ធជនខាងលើ ដោយសារ មានអ្នកប្រើប្រាស់មួយចំនួន ចោទជាចម្ងល់ លើមន្ត្រីពន្ធនាគារ មិនព្រមបញ្ជូនអ្នកទោសដែលមានជំងឺទៅមន្ទីរពេទ្យ ទុករហូតដល់ឈឺធ្ងន់ធ្ងរ។ ភាគីពន្ធនាគារខេត្ត អះអាងថា រយៈពេលជាងមួយឆ្នាំ ដែលពិរុទ្ធជន ខាងលើជាបឃុំ ពុំធ្លាប់មានជំងឺឡើយ។ យ៉ាងណាក្ដី នៅថ... |
article_2190.txt | ខណៈលោក បារ៉ាក់ អូបាម៉ា នៅវៀតណាមនៅឡើយ រឿងរ៉ាវទាក់ទងនឹងការទម្លាក់គ្រាប់នុយក្លេអ៊ែរពីអតីតកាលនៅតែជាប្រធានបទក្ដៅដដែលនៅប្រទេសជប៉ុន។ ប្រមុខការទូតជប៉ុនលោក Fumio Kishida បានចាត់ទុកការទម្លាក់គ្រាប់នុយក្លេអ៊ែរនៅហ៊ីរ៉ូស៊ីម៉ានិងណាហ្គាសាគី ជារឿងសោកស្ដាយបំផុត ខណៈលោក អូបាម៉ា ក៏បានប្រាប់ហើ... | រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida បានហៅការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដោយអាមេរិកលើទីក្រុងរបស់ជប៉ុន ថា ជារឿងគួរឲ្យសោកស្ដាយបំផុត។ ការលើកឡើងរបស់លោក Kishida គឺស្របពេលដែលប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នឹងមកកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ាដែលរងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរកាលពី... |
article_2191.txt | មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងនៅថ្ងៃទី២៣ ខែឧសភា ម្សិលមិញ បានថ្លែងថា សំណើរបស់បេក្ខជនប្រធានាធិបតីអាមេរិកបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ដែលចង់ជួបមេដឹកនាំកំពូលលោក គីម ជុងអ៊ុន គឺគ្រាន់តែជា «ការឃោសនា ឬផ្សាយពាណិជ្ជកម្ម» ដើម្បីទាក់ទាញការគាំទ្របោះឆ្នោតប៉ុណ្ណោះ។ | នៅសបា្តហ៍មុន លោក ដូណាល់ ត្រាំ បានផ្តល់សម្ភាសន៍នៅក្រុងញូវយ៉ក ហើយលោក បានអះអាងថា ខ្លួនមានចេតនាក្នុងការជជែកជាមួយមេដឹកកំពូលកូរ៉េខាងជើង ដើម្បីព្យាយាមបញ្ចុះបញ្ចូលឲ្យក្រុងព្យុងយ៉ាង បញ្ឈប់កម្មវិធីនុយក្លេអ៊ែរ។ ការលើកឡើងរបស់បេក្ខជននាំមុខបក្សសាធារណរដ្ឋរូបនេះ បានបង្ហាញពីការផ្លាស់ប្តួរគោលនយោបាយ... |
article_2192.txt | នៅថ្ងៃទី០៦ខែឧសភា កន្លងទៅ គណបក្សកាន់អំណាចពលករកូរ៉េខាងជើងដែលមានលោកប្រធានាធិបតី គីម ជុងអុន ជាលេខាធិការបក្ស បានបើកសមាជជាលើកដំបូងក្នុងរយៈពេលជិត៤ទស្សវតរ៍ចុងក្រោយ នេះ។ សមាជបក្សកុម្មុយនីសនេះ បានបង្ហាញពីចំណុចវិជ្ជមាននៃគោលនយោបាយការបរទេសជាច្រើន របស់រដ្ឋឯកោកូរ៉េខាងជើងមកកាន់សហគមន៍អន្តរជាត... | « បើទោះជាប្រទេសមួយចំនួន ធ្លាប់ជាសត្រូវក៏ដោយ ព្យុងយ៉ាង នឹងពង្រឹង និងធ្វើឲ្យធម្មតាឡើង វិញនូវទំនាក់ទំនងជាមួយនឹងប្រទេសទាំងនោះដែលគោរពអធិបតេយ្យកូរ៉េខាងជើង និងស្វាគមន៍ ចំពោះវត្តមាននោះជានិច្ច»។ នេះគឺជាលើកឡើងរបស់លោកប្រធានាធិបតីកូរ៉េខាងជើង និងជាប្រមុខបក្សពលករ គីម ជុងអ៊ុន នាឱកាសនៃសមាជបក្សដែល... |
article_2193.txt | អូស្ត្រាលីបានបង្ហាញការគាំទ្រដល់អាមេរិក ចំពោះការបញ្ជូននាវាពិឃាដចូលសមុទ្រចិនខាងត្បូង ដែលអាមេរិកអះអាងថា ជាសេរីភាពនាវាចរណ៍។ វត្តមាននៃនាវាពិឃាដនេះ បានធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងប្រតិកម្មយ៉ាងខ្លាំង ហើយថែមទាំងប្តេជ្ញាចាត់វិធានការសមស្របដើម្បីការពារអធិបតេយ្យទឹកដីខ្លួនទៀតផង។ | សូមស្ដាប់ព័ត៌មានលម្អិត៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Julia Bishop នៅថ្ងៃទី១២ ខែឧសភា និយាយគាំទ្រសកម្មភាពថ្មីៗរបស់អាមេរិកនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ជាពិសេសការបញ្ជូននាវាពិឃាដចូលទីនោះនៅថ្ងៃទី៩ ខែឧសភា។ អាមេរិកចាត់ទុកនេះ ជាសកម្មភាពនៃប្រតិបត្តិការសេរីភាពនាវាចរណ៍ ប៉ុន្តែចិនខឹង... |
article_2194.txt | ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបដិសេធចោលសំណើសុំចរចាពីសំណាក់យោធាកូរ៉េខាងជើង ដោយទាមទារឲ្យកូរ៉េខាងជើងត្រូវបោះបង់អាវុធនុយក្លេអ៊ែរជាមុនសិន។ សំណើរបស់ក្រុងព្យុងយ៉ាងធ្វើឡើងតាមរយៈសុន្ទរកថារបស់មេដឹកនាំកំពូលលោក គីម ជុងអ៊ុន នៅក្នុងសមាជបក្សពលករកូរ៉េ ដែលទើបតែបញ្ចប់កាលពីដើមខែឧសភាកន្លងទៅ។ | យោធាកូរ៉េខាងជើងបានបញ្ជូនសំណើមួយទៅភាគីកូរ៉េខាងជើង ដើម្បីបើកផ្លូវចរចាឡើងវិញរវាងបងប្អូនកូរ៉េខាងទាំងពីរ។ ប៉ុន្តែក្រសួងការពារជាតិកូរ៉េខាងត្បូងបានទាត់ចោលសំណើនេះ នឹងដាក់លក្ខខណ្ឌឲ្យកូរ៉េខាងជើងបោះបង់មហិច្ឆតានុយក្លេអ៊ែររបស់ខ្លួនជាមុនសិន។ ក្រោយមក ក្រុងព្យុងយ៉ាងក៏ទាមទារឲ្យក្រុងសេអ៊ូលទទួលស... |
article_2195.txt | រដ្ឋបាលអាមេរិកនៅបន្តពិចារណាសិនថា គួរដកការហាមឃាត់ការលក់អាវុធឲ្យវៀតណាមឬអត់។ តែក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ទៅកាន់ប្រទេសវៀតណាមប៉ុន្មានថ្ងៃខាងមុខ នឹងអាចមានការសម្រេចចិត្តចុងក្រោយមួយពាក់ព័ន្ធបញ្ហា។ មុនផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា គួរប្រើរយៈពេលចុងក្... | សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ ការឈានទៅដកការហាមលក់អាវុធប្រឆាំងវៀតណាមក្លាយជាប្រធានបទសំខាន់ក្នុងការជជែកដេញដោលគ្នាក្នុងចំណោមអ្នកនយោបាយអាមេរិក។ នេះក៏ដោយ លោកបារ៉ាក់ អូបាម៉ា ត្រូវទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមចុងសប្តាហ៍នេះ។ ពេលជួបជជែកជាមួយមេដឹកនាំវៀតណាម ភាគីវៀតណាមប្រ... |
article_2196.txt | អ្នកតំណាងពិសេសអាមេរិកទៅកាន់សហគមន៍ម៉ូស្លីមលោក Shaarik Zafar បានពន្យល់ថា ភាពជាដៃគូរវាងអាមេរិកនិងសហគមន៍ម៉ូស្លីមអាស៊ីអាគ្នេយ៍មានសារសំខាន់ដែលជួយឲ្យនយោបាយ អាមេរិកត្រលប់មកតំបន់អាស៊ីមានភាពរឹងមាំនិងឆ្ពោះទៅរកភាពជោគជ័យ។ ហើយលោកសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរមេដឹកនាំអាមេរិកនឹងមិនមានផលប៉ះពាល់... | ក្រោមក្របខណ្ឌនៃគោលនយោបាយត្រលប់មកកាន់តំបន់អាស៊ីរបស់អាមេរិក ការពង្រឹងទំនាក់ទំនងជាមួយសហគមន៍ប្រជាជនម៉ូស្លីមក្នុងតំបន់ជារឿងមិនអាចខ្វះបាន។ ហើយភាពរឹងមាំនៃភាពជាដៃគូនេះក៏រួមចំណែកសំខាន់ក្នុងការជួយគាំទ្រនិងលើកស្ទួយឲ្យគោលនយោបាយអាមេរិកឈានឆ្ពោះទៅរកជោគជ័យដែរ។ នេះជាការលើកឡើងរបស់ អ្នកតំ... |
article_2197.txt | យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុន EgyptAir បានបាត់ខ្លួនពីរ៉ាដាលើទីតាំងសមុទ្រម៉េឌីទែរ៉ានេក្នុងដែនអាកាសអេហ្ស៊ីប។ យន្តហោះនេះធ្វើដំណើរពីទីក្រុងប៉ារីសទៅក្រុងគែរ ជាមួយនឹងអ្នកដំណើរ៥៦នាក់ ព្រមទាំងបុគ្គលិកលើយន្តហោះមួយចំនួនទៀត។ | យន្តហោះដឹកអ្នកដំណើរប្រភេទAirbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិអេហ្ស៊ីប បានបាត់ចេញពីរ៉ាដា ខណៈដែលហោះចូលដែនអាកាសអេហ្ស៊ីបនៅថ្ងៃទី១៩ ខែឧសភានេះ។ យ៉ាងណាក្ដី គេមិនទាន់ដឹងថា យន្តហោះនេះស្ថិតនៅកន្លែងណានោះទេ តែមន្ត្រីរបស់អាកាសចរណ៍នេះ និងនាយកដ្ឋានអាកាសចរណ៍អេហ្ស៊ីប ប្រាប់សារព័ត៌មានReuters ... |
article_2198.txt | បន្ទាប់ពីកសាងកោះសិប្បនិម្មិតរួចរាល់នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ក្រុងប៉េកាំងនឹងចាប់ផ្តើមពង្រឹងកម្លាំងយោធាវិញម្តង។ នេះជាការវាយតម្លៃរបស់ក្រុងវ៉ាស៊ីនតោនពាក់ព័ន្ធនឹងយុទ្ធសាស្ត្រវាតទីយកដែនទឹកជម្លោះរបស់ចិនក្នុងរយៈពេលវែងនាពេលអនាគត។ | ក្រុងវ៉ាស៊ីនតោនអះអាងនៅថ្ងៃសុក្រ ទី ១៣ ឧសភា ម្សិលមិញ ថា ក្រោយពេលសម្រេចជោគជ័យក្នុងការសាងសង់កោះសិប្បនិម្មិតនៅក្បែរកោះស្ព្រាត់លីដែលជាតំបន់ជម្លោះសមុទ្រចិនខាងត្បូង ចិននឹងចាប់ផ្តើមពង្រឹងអំណាចនិងសមត្ថភាពយោធារបស់ខ្លួនវិញម្តង។ យោងតាមទីភ្នាក់ងារ Reuters មន្ត្រីមន្ទីរប៉ង់តាហ្កូនពន្យល់ថា ក... |
article_2199.txt | ក្រុងប៉េកាំងបានបញ្ចេញសារព្រមានមួយទៅរដ្ឋាភិបាលថ្មីរបស់តៃវ៉ាន់ ដែលនឹងចូលកាន់តំណែង ដោយនិយាយថា តៃវ៉ាន់នឹងត្រូវទទួលខុសត្រូវចំពោះបញ្ហាដែលអាចកើតមាន។ នេះជាការដាក់សម្ពាធលើបក្សកាន់អំណាច ប្រជាធិបតេយ្យជឿនលឿន ដែលឈ្នះការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ និងតែងតែមានទំនោរទៅរកការប្រកាសឯករាជ្យ។ | នៅថ្ងៃទី១១ ខែឧសភា ក្រុងប៉េកាំងបានដាក់សម្ពាធរដ្ឋាភិបាលថ្មីកោះតៃវ៉ាន់ ដែលនឹងត្រូវដឹកនាំដោយគណបក្សប្រជាធិបតេយ្យជឿនលឿនរបស់លោកស្រី Tsai Ing-wen។ ក្រុងប៉េកាំងនិយាយថា តៃវ៉ាន់នឹងរងការស្ដីបន្ទោស នៅពេលដែលបញ្ហាកើតឡើងក្នុងពេលរដ្ឋាភិបាលថ្មីដែលគាំទ្រការប្រកាសឯករាជ្យ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភា។... |
article_220.txt | មេដឹកនាំអឺរ៉ុបសន្យាថា នឹងគាំទ្រអ៊ុយក្រែនដល់ទីបញ្ចប់ ប៉ុន្តែសម្ពាធក្នុងស្រុក និងសេណារីយ៉ូរបស់លោក ដូណាល់ ត្រាំ នៃការវិលត្រឡប់ទៅកាន់សេតវិមានអាចរារាំងការប្តេជ្ញាចិត្តនេះ។ | អាម៉េរិកកាលពីសប្តាហ៍មុនបានប្រកាសថា ក្រុមប្រទេសឧស្សាហកម្មលូតលាស់ទាំង៧ (G7) បានប្តេជ្ញាផ្តល់កញ្ចប់ប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារដល់អ៊ុយក្រែនដោយផ្អែកលើប្រាក់ចំណេញដែលទទួលបានពីទ្រព្យបង្កករបស់រុស្ស៊ីដោយលោកខាងលិច។ ក្នុងនោះ ក្រុងវ៉ាស៊ីនតោនផ្តល់ថវិកាចំនួន ២០ពាន់លានដុល្លារ។ លោកប្រធានាធិបតី ចូ បៃឌិន បាននិយាយថា ៖« អ៊ុយក... |
article_2200.txt | ជាថ្មីម្តងទៀត នាវាល្បាតអាមេរិក បានប្រតិបត្តិការនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូងក្បែរសំណង់ ដែលចិន កំពុងតែសាងសង់។ វត្តមាននេះ បានធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងប្រតិបត្តិកម្មយ៉ាងខ្លាំង និង ថែមទាំងប្តេជ្ញាចាត់វិធានការសមស្របដើម្បីការពារអធិបតេយ្យខ្លួន។ | អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាំង នៅថ្ងៃទី១០ ខែឧសភា ម្សិលមិញបានអះអាងថា នាវាល្បាតអាមេរិក ប្រភេទ USS William P. Lawrence បានចូលទៅក្នុងដែនសមុទ្ររបស់ចិនដោយខុសច្បាប់ ហើយ នាវានោះ ក៏ទទួលបានការព្រមានពីកម្លាំងល្បាតរបស់ចិនឲ្យចាកចេញពីតំបន់នោះ ភ្លាមៗផងដែរ។ លោក លូ បានបន្ថែមថា សកម្មភាពរបស់ អ... |
article_2201.txt | ជម្លោះសមុទ្រចិនខាងត្បូង ក៏បានស្ថិតនៅក្នុងរបៀបវារៈនៃដំណើរទស្សនកិច្ចបីថ្ងៃរបស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នៅក្នុងទីក្រុងហាណូយ។ លោក បារ៉ាក់ អូបាម៉ា បានទទូចឲ្យភាគីពាក់ព័ន្ធ នៃជម្លោះដោះស្រាយបញ្ហាដោយសន្តិវិធី ហើយរដ្ឋធំៗ គួរតែគោរពរដ្ឋតូចៗផងដែរ។ | « រដ្ឋធំៗ មិនគួររំលោភបំពានរដ្ឋតូចៗនោះទេ ហើយជម្លោះ គួរតែដោះស្រាយដោយសន្តិវិធី»។ នេះគឺ ជាការលើកឡើងមួយរបស់លោកបារ៉ាក់ អូបាម៉ាដែលសំដៅលើជម្លោះដែនសមុទ្រក្នុងតំបន់ ក្នុងសុន្ទរ កថានៅចំពោះមុខអ្នកចូលរួមប្រមាណពីរពាក់នាក់ ក្នុងក្រុងហាណូយនារសៀលថ្ងៃទី២៤ ខែឧសភានេះ។ ដោយមិនបានបញ្ជាក់ពីបញ្ហាជ... |
article_2202.txt | អតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក ថេន សេន បានប្រាប់សមាជិកគណបក្សសហភាព រួបរួម និងអភិវឌ្ឍន៍ ឲ្យកែទម្រង់ខ្លួនឯង ដើម្បីឈានទៅរកជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០២០។ ការប្រកាសនេះ គឺជាសញ្ញាខ្លាំងមួយបញ្ជាក់ថា លោក ថេន សេន កំពុងតែព្យាយាមវាយកយកជ័យជម្នះត្រលប់មកវិញ បន្ទាប់ចាញ់គណបក្សសម្ព័ន្ធជាតិដើម្បីប... | ប្រមុខគណបក្សសហភាព រួបរួម និងអភិវឌ្ឍន៍ លោក ថេន សេន បានទទូចឲ្យសមាជិកបក្សលោក ត្រូវកែប្រែទម្លាប់ពីមុន ដើម្បីដណ្ដើមជោគជ័យក្នុងអាណត្តិក្រោយ។ លោក ថេន សេន ទើបតែត្រលប់មកទទួលខុសត្រូវការងារបក្សវិញ បន្ទាប់ពីផ្ទេរអំណាចប្រធានាធិបតី ទៅឲ្យលោក ធិន ច មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដែលឈ្នះកា... |
article_2203.txt | លោកស្រី Ko Yong Suk ជាម្ដាយមីងលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង កំពុងតែបើកហាងបោកអ៊ុតនៅក្រុងញូវយ៉ក បន្ទាប់ពីលោកស្រីរត់ភៀសខ្លួនមកទីនេះ តាំងពីឆ្នាំ១៩៩៨។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លោកស្រី ជាអ្នកមើលថែលោក គីម កាលពីលោករស់នៅ និងរៀនសូត្រ នៅប្រទេសស្វ៊ីស។ | ជារឿងដែលគួរភ្ញាក់ផ្អើល ដែលមីងរបស់មេដឹកនាំវ័យក្មេងកូរ៉េខាងជើង កំពុងតែបើកហាងបោកអ៊ុត និងរស់នៅយ៉ាងលាក់កំបាំងលើទឹកដីអាមេរិកជាសត្រូវរបស់ក្មួយប្រុសនោះ។ លោកស្រី ជាប្អូនស្រីរបស់ម្ដាយលោក គីម ជុងអ៊ុន ហើយលោកស្រីនេះហើយ ដែលទទួលខុសត្រូវលើជីវិតប្រចាំថ្ងៃរបស់លោក គីម នៅពេលរស់នៅប្រទេសស្វ៊ីសក្នុង... |
article_2204.txt | ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានបញ្ជាក់ថា មេដឹកនាំក្រុមតាលីបង់ Mullah Akhtar Mansour ពិតជាបានស្លាប់ក្នុងការវាយប្រហារដែនអាកាសនៅប៉ាគីស្ថាន។ ការសា្លប់របស់លោក Mullah Akhtar Mansour ពិតជាជួយដល់ការនាំយកសន្តិភាពទៅអាហ្វហ្គានីស្ថាន ដែលកំពុងបាក់បែក។ | ក្នុងសេចក្ដីប្រកាសនៅថ្ងៃទី២៣ ខែឧសភា ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូប៉ាម៉ា និយាយថា ការវាយប្រហារដែនអាកាសរបស់ខ្លួនបានសម្លាប់ប្រមុខតាលីបង់ Mullah Akhtar Mansour។ លោក អូបាម៉ា បានអបអរការបាត់បង់ជីវិតរបស់មេដឹកនាំកំពូលតាលីបង់ ដោយលោកចាត់ទុកជា ជំហានដ៏មានសារៈសំខាន់ក្នុងការស្វែងរកសន្តិភាពក្ន... |
article_2205.txt | ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ព្រមានរុស្ស៊ីជុំវិញការបង្កើនសកម្មភាពយោធានៅអឺរ៉ុបខាងកើត ។ លោកក៏ប្រកាសរក្សាជំហរអាមេរិកក្នុងការរក្សាសន្តិសុខមិត្តនៅអឺរ៉ុបប្រឆាំងការគំរាមកំហែងពីសំណាក់រុស្ស៊ីផង។ ការបញ្ជាក់បែបនេះកើតឡើងក្នុងជំនួបជាមួយរវាងលោក ជាមួយមេដឹកនាំតំបន់ Nordic ថ្ងៃ ១៣ឧសភា... | មហាអំណាចរុស្ស៊ី និងអាមេរិកចាប់ផ្តើមចោទគ្នាជាថ្មីជុំវិញការពង្រឹងកម្លាំងយោធា។ ហើយការចោទប្រកាន់នេះ ធ្វើឲ្យមានភាពតានតឹង រហូតដល់មានសង្គ្រាមពាក្យសម្តីរវាងមេដឹកនាំប្រទេសទាំងពីរផង។ ហើយអ្វីដែលសំខាន់ ប្រមុខរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានចេញមុខព្រមានរបបដឹកនាំក្រេមឡាំងជាថ្មីជុំវិញសកម្ម... |
article_2206.txt | ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃទី១៧ ខែឧសភា ម្សិលមិញ បានសាទរប្រធានាធិបតីត្រៀមកាន់តំណែងហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌើទេតេ លើជ័យជម្នះនៃការបោះឆ្នោតសកលដែលទើបតែបញ្ចប់នៅថ្ងៃទី០៩ ខែឧសភាកន្លងទៅ។ | យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន លោក អូបាម៉ា និងលោក ឌើទើតេ បានឆ្លើយឆ្លងគ្នាជា លើកដំបូងតាមរយៈទូរសព្ទ។ នាកិច្ចសន្ទនានោះ លោក អូបាម៉ា បានលើកពីការកើនឡើងនៃចំនួនអ្នក បោះឆ្នោត ថាជាសញ្ញាមួយនៃភាពល្អប្រសើរនៃលទ្ធិប្រជាធិបតេយ្យហ្វីលីពីន។ លោកប្រធានាធិបតីអាមេរិកជិតអាណត្តិរូបនោះ ក៏បានបញ្ជ... |
article_2207.txt | ប្រធានាធិបតីវៀតណាមកោតសរសើរ សហរដ្ឋអាមេរិកដែលសម្រេចដកទណ្ឌកម្មអាវុធប្រឆាំងវៀតណាមដែលមានរយៈពេលជាង៤ទសវត្សរ៍មកហើយនោះ។ ការដកទណ្ឌកម្មនេះមានន័យថា អាមេរិកបើកភ្លើងខៀវឲ្យ ក្រុងហាណូយនាំអាវុធធុនធ្ងន់ពីអាមេរិក ដើម្បីពង្រឹងវិស័យការពារជាតិខ្លួនបាន។ តែលោក អូបាម៉ា តែការសម្រេចលក់អាវុធឲ្យវៀតណាមក... | ចុងក្រោយ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានប្រកាសដកការហាមឃាត់ការលក់អាវុធឲ្យវៀតណាមពេញលេញ និងជាផ្លូវការក្នុងសន្និសីទសារព័ត៌មានជាមួយប្រមុខរដ្ឋវៀតណាមនៅក្រុងហាណូយនាថ្ងៃចន្ទនេះ។ ក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីវៀតណាម លោក Tran Dai Quang បានថ្លែងអំ... |
article_2208.txt | លោក ដូណាល់ ត្រាំ (Donald Trump) ប្រកាសថាលោកបានក្លាយជាបេក្ខជនតំណាងបក្សសាធារណរដ្ឋដែលនឹងត្រូវប្រជែងយកតំណែងប្រធានាធិបតីក្នុងការបោះឆ្នោតនាខែវិច្ឆិកាខាងមុខ។ ការប្រកាសជ័យជម្នះនេះកើតឡើងក្រោយពេលដែលក្រុមអ្នកតំណាងឯករាជ្យ (Unbound Delegates) ១៥នាក់ ប្តេជ្ញាថានឹងបោះឆ្នោតគាំទ្រសេដ្ឋីអចលនទ្រព្យក្ន... | នៅថ្ងៃព្រហស្បតិ៍ទី ២៦ ឧសភា ម្សិលមិញនេះ ប្រព័ន្ធផ្សព្វផ្សាអាមេរិកជាច្រើនបានវាយតម្លៃជាមុនថា លោក ដូណាល់ ត្រាំ បានក្លាយជាបេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋជាផ្លូវការ ដោយលោកអាចរកចំនួនអ្នកតំណាងបានគ្រប់ឬអាចលើស ១២៣៧នាក់ ថ្វីបើការបោះឆ្នោតសាកល្បងមិនទាន់បញ្ចប់ក្តី។ យោងតាមសារព័ត៌មាន Polit... |
article_2209.txt | សមាជបក្សពលករកូរ៉េខាងជើង ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ សម្រេចបានទាំងគោលនយោបាយបក្ស គោលនយោបាយអភិវឌ្ឍន៍ជាតិ និងគោលនយោបាយការបរទេសផងដែរ។ នាឱកាសនោះ លោក គីម ជុងអ៊ុន ក៏ត្រូវបានតែងតែជាលេខាធិការបក្សពលករជាផ្លូវការ ដែលតំណែងថ្មីនេះ ក៏ទទួលបានសាទរពីលោកប្រធានាធិបតី និងជាលេខាបក្សកម្មុយនីសចិ... | លេខាធិការបក្សកម្មុយនីសចិន លោក ស៊ី ជិនពីង នៅថ្ងៃទី០៩ ខែឧសភា បានសាទរលោក គីម ជុងអ៊ុន ដែលត្រូវបានជ្រើសរើសជាប្រធានបក្សពលករកូរ៉េ ដែលជាបក្សតែមួយកំពុងកាន់អំណាចកូរ៉េខាងជើង។ ប្រមុខបក្សកុម្មុយនីសចិន ក៏បានសង្ឃឹមថា ប្រជាជនកូរ៉េខាងជើង នឹងសម្រេចបាននូវសមិទ្ធផលថ្មី ក្នុងការកសាងរបបសង្គមនិយម ... |
article_221.txt | ការវិវដ្តនៃស្ថានភាពនៅសមុទ្រចិនខាងត្បូងតាំងពីដើមឆ្នាំមក បានបង្ហាញថា ទីក្រុងប៉េកាំងបានបង្កើនភាពតានតឹង និងបន្តការប៉ះទង្គិចជាមួយទីក្រុងម៉ានីល ខណៈបែរជាមានភាពស្ងប់ស្ងាត់ជាមួយទីក្រុងហាណូយជុំវិញជម្លោះដែនសមុទ្ររ៉ាំរ៉ៃនេះទៅវិញ។ | ជាពិសេស ឆ្មាំឆ្នេរសមុទ្រចិនបន្តយាយី និងរារាំងនាវាកងទ័ពជើងទឹកហ្វីលីពីន និងការទាមទារនូវកប៉ាល់ដែលកងទ័ពជើងទឹកហ្វីលីពីនមានចេតនាទុកឲ្យជាប់គាំងនៅតំបន់ Second Thomas Shoal ឡើងវិញ។ ការប៉ះទង្គិចគ្នាខ្លាំងមួយកើតឡើងនៅថ្ងៃទី១៧ ខែមិថុនា នៅពេលដែលឆ្មាំឆ្នេរសមុទ្រចិនបានលោតពីលើនាវាផ្គត់ផ្គង់ហ្វីលីពីនដោយកាន់កាំបិតបណ្តាលឲ្យទាហានហ្វីលីពីនម... |
article_2210.txt | ភ្លាមៗនៃការបញ្ចេញរបាយការណ៍យោធារបស់ក្រុងវ៉ាស៊ីនតោនទាក់ទងនឹងសកម្មភាពរបស់រដ្ឋាភិបាល ក្រុងប៉េកាំងលើតំបន់ជម្លោះសមុទ្រចិនខាងត្បូង ចិន បានថ្កោលទោសយ៉ាងខ្លាំង និងទាំងចាត់ទុករបាយការណ៍នោះថា ជាការបំផ្លើសពីសកម្មយោធារបស់ចិនទៅវិញនោះទេ។ | អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Yang Yujun នៅថ្ងៃទី១៤ ខែឧសភា ម្សិលមិញបានសម្តែង ការខកចិត្តជាខ្លាំង និងប្រឆាំងជាដាច់ខាតចំពោះរបាយការណ៍របស់មន្ទីរបញ្ចកោណនៃសហអាមេរិក ដែលលោក បានចាត់ទុកថាការយល់ខុសពីការអភិវឌ្ឍនៃកងទ័ពរបស់ចិន។ លោក Yang Yujun បានបកស្រាយថា ចិន ការអនុវត្តគោលនយោបាយការពារជាតិរបស់... |
article_2211.txt | បើទោះបីជាសហរដ្ឋអាមេរិក បានប្រកាសដកទណ្ឌកម្មលើមីយ៉ាន់ម៉ាក៏ដោយ ការដកនោះ គឺគ្រាន់តែជា ការបន្ធូរបន្ថយមួយចំនួនប៉ុណ្ណោះ ពោលគឺទណ្ឌកម្មនៅតែបន្តនៅលើមីយ៉ាន់ម៉ាដដែល។ តែទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានអះអាងថា មីយ៉ាន់ម៉ា មានលទ្ធភាព និងមធ្យោយក្នុងការដោះស្រាយរាល់ឧបសគ្គ។ | ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃពុធទី១៨ ខែឧសភា បានអះអាងថាការបន្តទណ្ឌកម្មរបស់អាមេរិកលើ មីយ៉ាន់ម៉ា មិនប៉ះពាល់ដល់ប្រទេសនោះទេ។ សេចក្តីថ្លែងការណ៍លើកដំបូងលើបញ្ហាទណ្ឌកម្មនេះ ធ្វើឡើងនាឱកាសនៃសន្និសីទកាសែតរួមជាមួយនឹងរដ្ឋមន្ត្រីការបរទេសសិង្ហបុរី... |
article_2212.txt | ជប៉ុន នឹងស្នើឲ្យប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ចាត់វិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មដែលបង្កកងទ័ពអាមេរិកដែលមានមូលដ្ឋាននៅលើកោះអូគីណាវ៉ា ដែលជាបញ្ហារសើបមួយក្នុងទំនាក់ទំនងរវាងជប៉ុននិងអាមេរិក។ ដោយសារបញ្ហានេះហើយ ទើបលេចឡើងគម្រោងផ្លាស់ប្ដូរមូលដ្ឋានទ័ពអាមេរិកលើកោះអូ... | ខណៈលោក បារ៉ាក់ អូបាម៉ា នឹងទៅដល់ជប៉ុនក្នុងពេលខ្លីខាងមុខ ជប៉ុននឹងឆ្លៀតពេលនៃដំណើរទស្សនកិច្ចនេះ ដើម្បីដាក់សម្ពាធឲ្យអាមេរិករឹតបន្តឹងវិន័យទាហានអាមេរិក ដែលជារឿយៗបង្កឧក្រិដ្ឋកម្មលើជនជាតិជប៉ុន។ សំណើនេះធ្វើឡើង បន្ទាប់ពីមានការចាប់ខ្លួនបុគ្គលិករបស់បន្ទាយទាហានអាមេរិក ពាក់ព័ន្ធនឹងករណីឃាតកម... |
article_2213.txt | ចុងក្រោយនេះ រុស្ស៊ី បាននិងកំពុងតែងាកមកបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធឡើងវិញជាមួយនឹង បណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍។ ដើម្បីទាញយកឱកាសនេះ ក្រសួងការពារជាតិមីយ៉ាន់ម៉ាក៏គ្រោងនឹងចុះកិច្ចព្រមព្រៀងការពារជាតិថ្មីមួយជាមួយរុស្ស៊ី បន្ទាប់ពីទទួលបានការអនុញ្ញាតពីសភា។ | ក្រសួងការពារជាតិមីយ៉ាន់ម៉ា កំពុងតែដាក់សំណើទៅកាន់សភាសហភាពដើម្បីអនុម័តយល់ព្រមសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិជាមួយនឹងរុស្ស៊ី។ សំណើ នេះធ្វើឡើង ក្រោយតែប៉ុន្មានថ្ងៃប៉ុណ្ណោះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងអាស៊ាននៅក្នុងក្រុង មូស្កូនៃប្រទេសរុស្ស៊... |
article_2214.txt | ប្រធានាធិបតីជិតផុតអាណត្តិ ហ្គីណេអេក្វាទ័រ (Equatorial Guinea)លោក Teodoro Obiang Nguema Mbasogo រំពឹងថា លោកនឹងឈ្នះការបោះឆ្នោតប្រធាធិបតីដែលរៀបចំឡើងនៅថ្ងៃចន្ទនេះ។ បើសិនលោកឈ្នះឆ្នោតមែន លោកនៅតែអាចរក្សាតំណែងជាមេដឹកនាំក្រាញអំណាចលេខរៀងទី១នៅអាហ្វ្រិក ព្រោះលោកកាន់តំណែងអស់៣៧ឆ្នាំហើយ ក្រ... | មេដឹកនាំកាន់តំណែងយូរជាងគេនៅអាហ្វ្រិក លោក Teodoro Obiang Nguema Mbasogo ដែលជាប្រធានាធិបតីហ្គីណេអេក្វាទ័រ នោះរំពឹងថាលោកនឹងឈ្នះឆ្នោតជាថ្មីទៀតនៅក្នុងបោះឆ្នោតថ្ងៃចន្ទនេះ។ បើសិនជាលោក Teodoro Obiang ឈ្នះឆ្នោត លោកនឹងបន្តកាន់តំណែងជាប្រធានាធិបតីក្នុងអាណត្តិថ្មីដែលមានរយៈពេល ៧ឆ្នាំទៀត ខណៈដែលលោកប... |
article_2215.txt | ដំណើរទស្សនកិច្ចផ្លូវការក្នុងតំបន់អាស៊ីអាគ្នេយ៍របស់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានបញ្ចប់នៅថ្ងៃទី០៦ខែឧសភាម្សិលមិញហើយ។ វត្តមានរដ្ឋមន្ត្រីការបរទេសរូបនេះ បាននាំមកនូវផល ប្រយោជន៍ដែលជាកិច្ចសហប្រតិបត្តិការ និងជំនួយជាច្រើនមកកាន់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជាប្រទេសមេគង្គក្រោម... | រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានវិលត្រលប់ទៅកាន់ជប៉ុនវិញហើយបន្ទាប់ពីលោក បានបិទបញ្ចប់ទស្សនកិច្ចផ្លូវការមកកាន់ចិន និងប្រទេសអាស៊ីអាគ្នេយ៍រួមមានថៃ មីយ៉ាន់ម៉ា ឡាវ និង វៀតណាម។ ដំណើរទស្សនកិច្ចមុនពេលនៃកិច្ចប្រជុំកំពូលនៃក្រុម G7 ក្នុងក្រុងតូក្យូនេះ បានធ្វើឲ្យរដ្ឋអាស៊ានដែលស្ថិ... |
article_2216.txt | គណបក្សពលករកូរ៉េខាងជើង បានចាប់បើកសមាជលើកទី៧ ជាលើកដំបូងក្នុងរយៈពេល៣៦ឆ្នាំនៅថ្ងៃ ម្សិលមិញ ក្រោមអធិបតីភាពរបស់ប្រធានាធិបតីវ័យក្មេងកូរ៉េខាងជើង និងជាប្រមុខបក្សកាន់អំណាច លោកគីម ជុងអ៊ុន។ នាថ្ងៃចាប់ផ្តើមនៃសមាជបក្សនោះផ្តោតសំខាន់លើយុទ្ធសាស្ត្រធ្វើឲ្យប្រទេសរឹងមាំ និងសមិទ្ធផលអាវុធបរមាណូ។ | នៅចំពោះមុខសមាជិកបក្សប្រមាណ៣០០០នាក់នៃសមាជថ្ងៃទី០៦ខែឧសភាលេខាធិការបក្សពលករលោកគីម ជុងអ៊ុន បានថ្លែងបើកកម្មវិធីដោយផ្តោសំខាន់សមិទ្ធផលនៃការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ។ លោក ថ្លែងថាសមិទ្ធផលនៃការបាញ់នុយក្លេអ៊ែរនៅដើមឆ្នាំ២០១៦ បានបង្ហាញយ៉ាងច្បាស់ទៅកាន់ពិភពលោកថាទណ្ឌកម្ម និងសម្ពាធពីខាងក... |
article_2217.txt | ខណៈស្ថានភាពកំពុងតានតឹងស្រាប់ យន្តហោះយោធាចិន បានចុះចតនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូងដែលជាកោះសិប្បនិម្មិតដែលចិនបានសាងសង់។ វត្តមាននេះ បានធ្វើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រតិកម្មយ៉ាងខ្លាំង និងថែមទាំងទទូចជាថ្មីឲ្យរដ្ឋាភិបាលក្រុងប៉េកាំងធានាឲ្យនូវការមិនមែនវត្តមានយោធានៅក្នុងតំប... | រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៨ ខែមេសា ម្សិលមិញ បានប្រតិកម្មយ៉ាងខ្លាំងចំពោះវត្តមាននៃ យន្តហោះយោធារបស់ចិនដែលចុះចតនៅតំបន់ថ្មប៉ប្រះទឹកដែលជាកោះសិប្បនិម្មិតរបស់ចិនក្នុងតំបន់ ជម្លោះសមុទ្រចិនខាងត្បូង ដែលចិនថាជាប្រតិបត្តិការមនុស្សធម៌នោះ។ « យើងបានដឹងថាយន្តហោះយោធាចិន បានចុះចតនៅឯតំ... |
article_2218.txt | ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានបដិសេធចោលសំណើរបស់កូរ៉េខាងជើងដែលស្នើឲ្យអាមេរិក បញ្ឈប់ការធ្វើសមយុទ្ធយោធាជាមួយកួរ៉េខាងត្បូង ជាថ្នូរមកវិញ កូរ៉េខាងជើងនឹងបញ្ឈប់ការសាកល្បងអាវុធរបស់ខ្លួន។ លោក អូបាម៉ា ឆ្លើយតបថា ក្រុងព្យុងយ៉ាងត្រូវធ្វើអ្វីឲ្យបានច្រើនជាងសំណើនេះ ដែលធ្វើឡើងបន្ទាប... | ឆ្លៀតពេលដំណើរនៅអាល្លឺម៉ង់ លោក បារ៉ាក់ អូបាម៉ា បានច្រានចោលសំណើរបស់កូរ៉េខាងជើង ដែលស្នើឲ្យអាមេរិកនិងកូរ៉េខាងត្បូងបញ្ឈប់សមយុទ្ធប្រចាំឆ្នាំរួមគ្នា ហើយខ្លួននឹងឈប់សាកល្បងអាវុធនុយក្លេអ៊ែរដូចគ្នា។ លោក អូបាម៉ា បញ្ជាក់ថា លោកមិនយកចិត្តទុកដាក់នឹងសំណើនេះទេ ហើយអាមេរិកនឹងបន្តជួយកូរ៉េខាងត្បូងដ... |
article_2219.txt | ក្រុមប្រទេសផលិតប្រេងធំៗបរាជ័យឈានដល់សម្រេចបានកិច្ចព្រមព្រៀងដើម្បីកាត់បន្ថយការផលិតប្រេងឆៅ និងបង្កើនតម្លៃប្រេងដែលកំពុងតែធ្លាក់ចុះ។ ប្រទេសផលិតប្រេងដែលជាសមាជិក OPEC និងមិនមែន OPEC មិនបានឯកភាពគ្នាលើបរិមាណផលិតកម្មប្រេងនោះទេ ស្របពេលដែលប្រទេសផលិតប្រេងធំៗដូចជាអ៊ីរ៉ង់មិនបានទៅប្រជុំដែលធ្... | លោក តន ចាន់រីទ្ធធារ៉ា លម្អិតព័ត៌មាន កិច្ចប្រជុំនៃអង្គការប្រទេសនាំចេញប្រេង (OPEC) បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងសំដៅកាត់បន្ថយបរិមាណប្រេងឆៅដែលត្រូវផលិត ខណៈអង្គការនេះកំពុងតែព្យាយាមបង្កើនតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ តាមរយៈការទម្លាក់បរិមាណផ្គត់ផ្គង់។ ប្រទេសជាច្រើនដែលចូលរួមកិច្ចប្រជុ... |
article_222.txt | ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី២១ ខែវិច្ឆិកា បានតែងតាំងអតីតអគ្គរដ្ឋអាជ្ញាប្រចាំនៅរដ្ឋ Florida លោកស្រី Pam Bondi ជារដ្ឋមន្រ្តីរបស់ក្រសួងយុត្តិធម៌អាម៉េរិក ជំនួយលោក Matt Gaetz។ លោក Matt Gaetz បានលាលែងពីបេក្ខជនអគ្គរដ្ឋអាជ្ញារបស់រដ្ឋបាលលោក ត្រាំ ដ្បិតមានរឿងអាស្រូវជួញដូរ និងបំពានផ្លូវភេទ ។ | មិនទាន់ទាំងបានចូលកាន់តំណែងផ្លូវការផង លោក Matt Gaetz បានចុះចេញពីតួនាទីអគ្គរដ្ឋអាជ្ញា មានឋានៈជារដ្ឋមន្រ្តីយុត្តិធម៌។ ក្រោយការលាលែងពីតំណែង ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំ បានរើសបេក្ខជនថ្មីមកកាន់តំណែង។ លោក ត្រាំ បានតែងតាំងលោកស្រី Pam Bondi មកកាន់តំណែងអគ្គរដ្ឋអាជ្ញាអាម៉េរិក ជំនួសលោក Gaetz។ «ខ្ញុំមានកិត្តិយស ... |
article_2220.txt | សន្ធានកម្មនោះនឹងត្រូវបានប្រព្រឹត្តឡើងក្រោមអំណាចនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS)។ | គិតចាប់ពីទទួលបានឯករាជ្យ ទីម័រខាងកើត និងអូស្ត្រាលី ធា្លប់បានចុះកិច្ចព្រមព្រៀងជាមួយគ្នាលើ បញ្ហាព្រំដែនមួយចំនួនផងដែរ តែកិច្ចព្រមព្រៀងទាំងនោះ មិនបានកំណត់ពីព្រំដែនអចិន្ត្រៃយ៍នោះទេ ។ ក្នុងឆ្នាំ២០០២ ទីម័រខាងកើត បានចុះហត្ថលេខាជាមួយនឹងអូស្ត្រាលីលើសន្ធិសញ្ញាសមុទ្រទីម័រ ដែលក្នុងកិច្ចព្រមព្... |
article_2221.txt | ការបន្តសកម្មភាពដ៏គឃ្លើននៃបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងបាននិងកំពុងតែគម្រាមកំហែងដល់សន្តិសុខនៅក្នុងតំបន់ ជាពិសេសនោះ ប្រទេសជិតខាងដែលរួមមានជប៉ុន និងកូរ៉េខាងត្បូង។ ស្របជាមួយបញ្ហានេះ រដ្ឋាភិបាលក្រុងតូក្យូ និងក្រុងវ៉ាស៊ីនតោន បានព្រមព្រៀងគ្នា ក្នុងការពង្រឹងកិច្ចសហប្... | ជប៉ុន និងអាមេរិក នៅថ្ងៃទី១៨ ខែមេសានេះ បានព្រមព្រៀងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការចាត់វិធានការឆ្លើយតបទៅនឹងសកម្មភាព និងមហិច្ឆតារបស់កូរ៉េខាងជើងក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងឱកាសនៃជំនួបក្នុងក្រុងតូក្យូរវាងអនុរដ្ឋមន្ត្រីការបរទេសជប៉ុន Akitaka Saiki ន... |
article_2222.txt | ក្រោយថេត គ្រុស (Ted Cruz) និង ចន កាសិក (John Kasich) ដកខ្លួន លោក ដូណាល់ ត្រាំ (Donald Trump) ក្លាយជាអ្នកតំណាងគណបក្សសាធារណរដ្ឋដោយសន្មត់។ ប៉ុន្តែជ័យជម្នះនិងការក្លាយជាតំណាងបក្សរបស់សេដ្ឋីរូបនេះមិនបានធ្វើឲ្យអ្នកសាធារណរដ្ឋពេញចិត្តឡើយ ហើយក្នុងបក្សទាំងមូលកំពុងបែកខ្ញែកគ្នានៅឡើយ។ សូម្បីតែអតី... | សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ ការប្រកួតប្រជែងក្នុងបក្សសាធារណរដ្ឋឈានដល់ទីបញ្ចប់ ក្រោយបេក្ខជនពីរនាក់ប្រកាសដកខ្លួនចេញ ដោយទុកឲ្យសេដ្ឋី ដូណាល់ ត្រាំ ក្លាយជាបេក្ខជនតំណាងបក្សជាស្វ័យប្រវត្តិ។ ប៉ុន្តែ ជ័យជម្នះធំធេងរបស់លោក ដូណាល់ ត្រាំ នេះ កំពុងធ្វើឲ្យគណបក្សសាធារណរដ្ឋប្រឈមបញ្ហា... |
article_2223.txt | សកម្មជនប្រឆាំងនឹងទាសភាពលោកស្រី Harriet Tubman នឹងក្លាយជាជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកដំបូងគេ ដែលនឹងត្រូវដាក់លើក្រដាសប្រាក់របស់អាមេរិក នៅពេលដែលរូបលោកស្រីនឹងត្រូវដាក់លើក្រដាសប្រាក់ ២០ដុល្លារជំនួសរូបអតីតប្រធានាធិបតីលោក Andrew Jackson។ លោកស្រីក៏ក្លាយជាស្ត្រីទីមួយដែលត្រូវដាក់លើក្រដាសប្... | ក្រសួងរតនាគារអាមេរិកនិយាយថា ស្ត្រីស្បែកខ្មៅ Harriet Tubman នឹងត្រូវដាក់លើផ្នែកខាងមុខនៃក្រដាសប្រាក់២០ដុល្លារជំនួសលោក Andrew Jackson ហើយលោកJackson នឹងត្រូវដាក់នៅផ្នែកខាងក្រោយវិញ។ លោកស្រី Harriet Tubman ជាទាសករម្នាក់ដែលកើតនៅសតវត្សរ៍១៩ ខណៈដែលអតីតប្រធានាធិបតីJackson ជាម្ចាស់ទាសករជំនាន់ន... |
article_2224.txt | ប្រព័ន្ធការពារដែនអាកាសឬប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះរុស្ស៊ីស៊េរីទំនើប S-500 នឹងបង្ហាញខ្លួននៅពេលឆាប់ៗនេះ។ ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ S-500 នឹងក្លាយជាប្រព័ន្ធការពារអាកាសទំនើបនិង មានសមត្ថភាពខ្ពស់បំផុតមួយ ហើយសូម្បីតែយន្តហោះចម្បាំងបំបាំងកាយដូចជា F-35 , F-22 និងយន្តហោះទម្លាក់គ្រាប់B... | ទាហានរុស្ស៊ីសង្ឃឹមថានឹងអាចទទួលបានប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះស៊េរីទំនើបនិងចុងក្រោយបំផុតម៉ាក S-500 នៅពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីមិនបានបញ្ជាក់ច្បាស់ទេថា ថ្ងៃណាឬខែណាដែលសព្វាវុធនេះត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការនោះ។ យោងតាមសារព័ត៌មាន Rossiya-24 លោកឧត្តមសេ... |
article_2225.txt | ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានស្នើឲ្យមន្ត្រីបក្សកុម្មុយនីស្តចិនឲ្យសកម្មក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតដើម្បីស្វែងយល់ពីតម្រូវការប្រជាជននិងដោះស្រាយបញ្ហាលំបាករបស់ពួកគេឲ្យទាន់ពេលវេលា។ យោបល់របស់លោកធ្វើឡើងស្របពេលដែលប្រជាជនចិនបារម្ភពីការធ្លាក់ចុះនៃសេដ្ឋកិច្ចចិនផង។ | លោក ស៊ី ជិនពីង បានប្រាប់ឲ្យបណ្តាមន្ត្រីបក្សកុម្មុយនីស្តប្រើប្រាស់អ៊ីនធឺណែតដើម្បីយល់ដឹងពីតម្រូវការរបស់ពលរដ្ឋចិន ហើយឈានទៅដោះស្រាយបញ្ហាប្រឈមនានារតាមការ សំណូមពររបស់ពលរដ្ឋទាំងនោះផង។ ហើយក្រៅពីនោះគេក៏ចាំបាច់ត្រូវប្រើប្រាស់ អ៊ីនធឺណែតដើម្បីកែតម្រូវគំនិតយោបល់របស់ពលរដ្ឋដែលខុសឆ្... |
article_2226.txt | អត្ថបទរួមរបស់លោកជំទាវ Federica Mogherini តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខ ព្រមទាំងជាអនុប្រធានគណៈកម្មការសហភាពអឺរ៉ុប និង ឯកឧត្តម Miguel Arias Cañete ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការអាកាសធាតុ និងថាមពល។ | ការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ និងជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអនុវត្តដំណោះស្រាយដំបូងគេបង្អស់ចំពោះបញ្ហាបំរែបំរួលអាកាសធាតុនៅលើពិភពលោក។ មានបណ្ដាប្រទេសជាច្រើនដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែល... |
article_2227.txt | ក្រុមឧទ្ទាមប្រឆាំងស៊ីរីបានស្នើទៅកាន់អង្គការសហប្រជាជាតិឲ្យផ្អាកដំណើរការចរចាសន្តិភាពនៅទីក្រុងហ្សឺណែវ ដើម្បីរង់ចាំឲ្យរដ្ឋាភិបាលក្រុងដាម៉ាស់បង្ហាញពីការយកចិត្តទុកដាក់លើដំណើរការសន្តិភាពជាមុន។ ការផ្អាកនេះ ទំនងជាសញ្ញានាំដល់ការដួលរលំការចរចាសន្តិភាពដែលគាំទ្រដោយអង្គការសហប្រជាជាតិ សម្រាប់... | ការចរចាសន្តិភាពនៅស៊ីរីបានឈានមកដល់ចំណុចបរាជ័យ បន្ទាប់ពីគណៈកម្មាធិការចរចាជាន់ខ្ពស់ ដែលជាក្រុមឧទ្ទាមប្រឆាំងនៅស៊ីរី ស្នើផ្អាកការពិភាក្សាដែលធ្វើនៅស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។ ក្រុមប្រឆាំងចង់បានភាពប្រាកដប្រជាពីរបបលោកប្រធានាធិបតី បាសសា អាល់អាសាដ ចំពោះការចរចាសន្តិភាព និង... |
article_2228.txt | ក្នុងកម្មវិធីខួបរំលឹកជ័យជម្នះរបស់ម៉ិចស៊ីកូ លើកងទ័ពបារាំង «Cinco de Mayo» នាថ្ងៃ ៥ឧសភាកន្លងទៅ អ្នកគាំទ្រលោក បារ៉ាក់ អូបាម៉ា បាននាំគ្នាស្រែកបន្ទរច្រើនដងសុំឲ្យលោកធ្វើជាប្រធានាធិបតី ៤ឆ្នាំទៀត។ លោក អូបាម៉ា ឆ្លើយតបវិញភ្លាមៗបែបកំប្លែងថា «ក្រៅពីការហាមឃាត់ដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញអ... | «បួនឆ្នាំទៀតៗ» ជាសំឡេងរបស់ក្រុមអ្នកគាំទ្រលោក បារ៉ាក់ អូបាម៉ា ដែលស្រែកឡើងព្រមគ្នាពេលដែលលោក បារ៉ាក់ អូបាម៉ា ត្រៀមថ្លែងសុន្ទរកថាក្នុងពីធីបុណ្យរំលឹកខួបនៃជ័យជម្នះរបស់ម៉ិចស៊ីកូលើទាហានបារាំង« Cinco de Mayo» ដែលគេប្រារព្ធឡើងរាល់ថ្ងៃ ៥ឧសភា។ ខណៈត្រៀមចាប់ផ្តើមថ្លែងសុន្ទរកថាទៅហើ... |
article_2229.txt | បេក្ខជននាំមុខបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានផ្តួលគូប្រជែងលោកស្រី លោក ប៊ែនី សេនដឺ (Bernie Sanders) ក្នុងការបោះឆ្នោតនៅថ្ងៃអង្គារទី ១៩ មេសា ម្សិលមិញនៅញូវយ៉ក។ ចំណែកក្នុងបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) នៅតែអាចដណ្តើមយកជ័យជម្នះបានទៀត។ | លោកស្រី ហ៊ីឡារី គ្លីនតុន បានទទួលជ័យជម្នះក្នុងការបោះឆ្នោតនៅ ញូវយ៉កថ្ងៃអង្គារទី ១៩ មេសាម្សិលមិញនេះ។ លោកស្រីបានទទួលសំឡេងគាំទ្ររហូតដល់ ៥៧.៦ភាគរយ ខណៈដែលសមាជិកព្រឹទ្ធសភារដ្ឋ Vermontលោក ប៊ែនី សេនដឺបានទទួល ៤២.៧ភារគរយប៉ុណ្ណោះ។ គេវាយតម្លៃជាមុនហើយថា លោកស្រីគ្លីនតុន មានលទ្ធភាពក្នុងការទទួ... |
article_223.txt | ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន សុកយ៉ល នៅថ្ងៃទី២៥ ខែវិច្ឆិកា បានព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម លើកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត ដោយផ្ដោតលើឧស្សាហកម្មសព្វាវុធ។ មេដឹកនាំទាំងពីរ បានជជែកពីវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា និងក្ដីបារម្ភលើកូរ៉េខាងជើង។ | ក្នុងជំនួបទ្វេភាគី នៅទីក្រុងសេអ៊ូល មេដឹកនាំកូរ៉េខាងត្បូងលោក យូន សុកយ៉ល និងមេដឹកនាំម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានយល់ព្រមលើកិច្ចព្រមព្រៀងឧស្សាហកម្មសព្វាវុធ ដោយផ្ដោតលើកិច្ចការពារជាតិ។ ទាំងលោក យូន និងលោក អាន់វ៉ា បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការឧស្សាហកម្មអាវុធ ដែលជាតំណាងនៃការជឿជាក់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ក្រ... |
article_2230.txt | សភាជាតិឡាវ នៅថ្ងៃទី២០ ខែមេសាកន្លងទៅ បានប្រកាសក្បាលម៉ាស៊ីនរដ្ឋាភិបាលថ្មីសម្រាប់អាណត្តិទី៨ដែលក្នុងនោះលោកអគ្គលេខាធិការបក្សកុម្មុយនីស្តឡាវ Bounnhang Vorachit បានកាន់តំណែងជាប្រធានាធិបតីខណៈអតីតរដ្ឋមន្ត្រីការបរទេសលោក Thongloun Sisoulith ឡើងកាន់តំណែងនាយករដ្ឋមន្ត្រី។ ហើយប្រាកដណាស់សម្រាប់ប្រទេសដែ... | តែអ្វីដែលគួរកត់សម្គាល់នោះ ការចាប់ផ្តើមនៃដំណើរការក្បាលម៉ាស៊ីនថ្មីរបស់ឡាវនេះ បានកើតឡើងស្របជាមួយនឹងសំណុំរឿងចាស់ដ៏ចម្រូងចម្រាសរបស់អាស៊ានកំពុងតែប្រទាញប្រទង់ និងវិវត្តទៅរកដំណាក់មួយដ៏គួរឲ្យព្រួយបារម្ភ។ សំណុំរឿងនោះ គឺ «ជម្លោះសមុទ្រចិនខាងត្បូង»។ នេះ មានន័យថា មេដឹកនាំថ្មីឡាវ នឹងត្រូវទទួល... |
article_2231.txt | ខណៈដែលណាតូប្រកាសផែនការពង្រាយទ័ពនៅតំបន់អឺរ៉ុបខាងកើត និងតំបន់បាល់ទិក រុស្សីបានឆ្លើយតបវិញថា ខ្លួននឹងចាត់វិធានការចាំបាច់ដើម្បីទប់ទល់នឹងការពង្រាយនេះ ជាមួយការបង្កើតអង្គភាពយោធាថ្មីមួយចំនួន។ សម្ព័ន្ធយោធាណាតូ មានគម្រោងពង្រាយកងទ័ពប្រមាណបួនពាន់នាក់នៅតំបន់ព្រំដែនខាងលិច និងខាងត្បូង សម... | មន្ត្រីក្រសួងការបរទេសរុស្សីលោក Andrei Kelin និយាយនៅថ្ងៃទី៤ ខែមេសាថា រុស្សីនឹងឆ្លើយតបនឹងផែនការរបស់បក្សសម្ព័ន្ធណាតូលើការពង្រាយកងកម្លាំងចំនួនបួនវរសេនាតូច នៅតាមព្រំដែនប្រទេសប៉ូឡូញ និងប្រទេសតំបន់បាល់ទិក។ រុស្សីចាត់ទុកផែនការពង្រាយនេះ ជាប្រភពនៃការព្រួយបារម្ភរបស់ក្រុងមូស្គូ ហើយរុស្ស... |
article_2232.txt | រដ្ឋាភិបាលជប៉ុនបានត្រៀមថវិកា ៤.៥ ពាន់លានដុល្លារអាមេរិក សម្រាប់ជួសជុល និងស្តារឡើងវិញ នូវតំបន់ដែលខូចខាតដោយសារគ្រោះមហន្តរាយរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ កាលពីប៉ុន្មានសប្តាហ៍មុន។ គ្រោះមហន្តរាយនេះ បានសម្លាប់មនុស្សមនុស្សជិត ៥០នាក់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ជាពិសេសហេរដ្ឋារចនាសម្ព័ន្ធ... | រដ្ឋាភិបាលក្រុងតូក្យូង កំពុងត្រៀមថវិកាបន្ថែមដែលមានទំហំច្រើនជាង ៤.៥ពាន់លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់សម្រាប់កសាង និងស្តារឡើងវិញនូវតំបន់ដែលរងការវាយប្រហារដោយគ្រោះមហន្តរាយរញ្ជួយដី ស្ថិតនៅភាគខាងត្បូងប្រទេស។ គ្រោះមហន្តរាយនេះធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន រាប់ចាប់ពីឆ្នាំ ២០១១ នៅពេលដែ... |
article_2233.txt | លេខាបក្សកុម្មុយនីស្តឡាវលោក ប៊ុនញ៉ាង វរ៉ាជិត (Bounnhang Vorachith) កំពុងតែបំពេញទស្សនកិច្ចនៅវៀតណាម នៅក្រោយប៉ុន្មានថ្ងៃក្រោយដែលលោកត្រូវបាន ជ្រើសតាំងជាប្រធានាធិបតីថ្មីឡាវ។ ទស្សនកិច្ចនេះ គឺជាការពង្រឹងទំនាក់ទំនាក់ប្រទេសទាំងពីរបន្ទាប់ពីមានការផ្លាស់ប្ដូរដ៏ធំក្នុងក្បាលម៉ាស៊ីនដឹកនាំនៃភាគីន... | លេខាបក្សកុម្មុយនីស្តវៀតណាមលោក ង្វៀន ភូជុង (Nguyen Phu Trong) បានជួបជាមួយលេខាបក្សកុម្មុយនីស្តឡាវលោក ប៊ុនញ៉ាង វរ៉ាជិត ដែលកំពុងទស្សនកិច្ចបីថ្ងៃ ពីថ្ងៃទី២៥ដល់ទី២៧ខែមេសានេះ។ លោក ប៊ុនញ៉ាង ជួបជាមួយលោក ង្វៀន នៅថ្ងៃទី២៥ នៅរដ្ឋធានីហាណូយ ក្នុងដំណើរ ដែលគេមើលឃើញថា ជាការណែនាំខ្លួនរបស់មេដឹកន... |
article_2234.txt | ជម្លោះអធិបតេយ្យសមុទ្រចិនខាងត្បូងមិនត្រឹមតែក្លាយជាបញ្ហារវាងចិន និងរដ្ឋសមាជិកអាស៊ានប៉ុណ្ណោះនោះទេ តែវា ក៏បានក្លាយជាបញ្ហាមួយដែលរុញច្រានឲ្យអាមេរិកដែលជារដ្ឋខាងក្រៅចេញមុខប្រឈមជាមួយនឹងចិនដែលជាភាគីទាមទារធំជាងគេនោះ។ ចុងក្រោយនេះ ចិននិងអាមេរិកកំពុងតែប្រទាញប្រទង់គ្នាខ្លាំងក្រោយពីហ្វីលីព... | ក្រសួងការពារជាតិចិននៅថ្ងៃទី១៤ ខែមេសា កន្លងទៅ បានប្រតិកម្មទៅនឹងការវិវត្តសន្តិសុខនារយៈចុងក្រោយក្នុងតំបន់ ដោយបានសង្កត់ធ្ងន់ថាកិច្ចសហប្រតិបត្តិការយោធារវាងអាមេរិក និងហ្វីលីពីន មិនត្រូវដាក់ទិសដៅទៅលើភាគីទីបី ឬបំពានផលប្រយោជននៃភាគីទីបីឡើយ។ ប្រតិបត្តិកម្មនេះ ធ្វើឡើងក្រោយតែមួយថ្ងៃនៃការលើក... |
article_2235.txt | បេក្ខជននាំមុខបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ ចាប់ផ្តើមវាយប្រហារបេក្ខជនបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីឡារី គ្លីនតុនកាន់តែខ្លាំងក្រោយជ័យជម្នះថ្ងៃអង្គារក្នុងការបោះឆ្នោតក្នុងរដ្ឋចំនួន ៥។ លោកថា ហ៊ីឡារី គ្លីនតុន បានទទួលការគាំទ្រច្រើនដោយសារតែគាត់ជាមនុស្សស្រី ហើយលោកស្រីនៅសល់ត្រឹមតែ «សន្លឹកប... | ក្រោយទទួលបានជ័យជម្នះនៅរដ្ឋចំនួន ៥ កាលពីថ្ងៃអង្គារ លោក ដូណាល់ ត្រាំ បេក្ខជននាំមុខបក្សសាធារណរដ្ឋចាត់ទុកខ្លួនឯងជាអ្នកតំណាងបក្សដែលត្រូវប្រជែងជាមួយបេក្ខជនបក្សប្រជាធិបតេយ្យនៅថ្ងៃ ៨ខែវិច្ឆិកាឆ្នាំ ២០១៦ទៅហើយ។ លោកឈប់វាយប្រហារគូប្រជែងក្នុងបក្ស តែចាប់ផ្តើមងាកមកវាយប្រហារលោកស្រី ហ៊ីឡារី គ... |
article_2236.txt | ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា និយាយថា លោកនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ចម្រូងចម្រាសរវាងអាមេរិក និងអឺរ៉ុប នៅពេលលោកចប់អាណត្តិដែលនៅសល់ជាង៨ខែទៀតប៉ុណ្ណោះ។ ប៉ុន្តែបើតាមលោក អូបាម៉ា ពេលវេលាដូចជាខើចខ្លីទៅហើយ។ | កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងអឺរ៉ុបដែលកំពុងចរចា ក្លាយជារបៀបវារៈសំខាន់ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទៅកាន់អាល្លឺម៉ង់។ នៅថ្ងៃទី២៤ ខែមេសា លោក អូបាម៉ា បានជួបអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នៅទីក្រុងHannover ដោយភាគីទាំងពីរជំរុញសម្រេចឲ្យបានក... |
article_2237.txt | មកទល់ពេលនេះ បាតុភូតឡើងកម្តៅខ្លាំង « El Nino » បាននិងកំពុងតែបន្តវាយប្រហារទៅលើតំបន់ជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឆ្លើយតបញ្ហានេះ រដ្ឋាភិបាលហ្វីលីពីន កំពុងតែដាក់ពង្រាយយន្តហោះ ដ្រូន (Drone) ដើម្បីពិនិត្យតំបន់ដែលរងគ្រោះរាំងស្ងួត និងងាយរងគ្រោះដើម្បីអាចកាត់បន្ថយការខាតបង់នោះ។ | ហ្វីលីពីន បាននិងកំពុងតែពង្រាយយន្តហោះដ្រូនជាច្រើន ដើម្បីស្វែងរកទីកន្លែងកសិកម្ម ដែលកំពុងតែ រងនូវហានិភ័យខ្ពស់បំផុត ពីគ្រោះមហន្តរាយធម្មជាតិ និងវាយតម្លៃពីខាតបង់ដោយសារបាតុភូតនេះ។ នេះបើយោងតាមអះអាងរបស់ អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ( FAO) នៅថ្ងៃទី ២៥ ខែមេសា។ ហ្វីលីពីន ... |
article_2238.txt | មកទល់ពេលនេះ មានអស់រយៈពេល៤១ឆ្នាំមកហើយដែលសង្គ្រាមវៀតណាមត្រូវបានបញ្ចប់ ប៉ុន្តែអ្វីដែលនៅតែបន្តជាបញ្ហានោះ គឺគ្រាប់មិនទាន់ផ្ទុះរាប់លានគ្រាប់ ដែលទម្លាក់ដោយទាហានអាមេរិកលើទឹកដីឡាវ។ ជាមួយនឹងចំនួនសន្ធឹកសន្ធាប់នេះ គ្រាប់មិនទាន់ផ្ទុះតិចជាងមួយភាគរយប៉ុណ្ណោះ ដែលត្រូវបានដោះ និងកម្ទេច។ | ដោយសារតែមានភូមិសាស្ត្រជាប់នឹងវៀតណាម ឡាវរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងពីសំណាក់កងទ័ពអាមេរិក ដែលព្យាយាមកម្ចាត់ក្រុមកុម្មុយនីស្ត លាក់ខ្លួនលើទឹកដីឡាវ។ គ្រាប់បែកជាច្រើនលានតោន ត្រូវបានទម្លាក់ ដែលបន្សល់ទុកនូវសោកនាដកម្មច្រើនអនេកដល់ប្រជាជនឡាវ នោះគឺសំណល់គ្រាប់មិនទាន់ផ្ទុះ រាយប៉ាយពេញទឹកដី... |
article_2239.txt | អតីតប្រធានសភាអាមេរិក លោក John Boehner ប្រកាសថាលោកនឹងចូលរួមក្នុងសមាជបក្សសាធារណរដ្ឋ ខែកក្កដាដែលនឹងត្រូវរៀបចំឡើយនៅ Cleveland។ លោកទំនងជានឹងបោះឆ្នោតគាំទ្រលោក ដូណាល់ ត្រាំ ទោះជាអ្នកសាធារណរដ្ឋខ្លះមិនគាំទ្រក៏ដោយ។ តែប្រធានសភាបច្ចុប្បន្នលោក Paul Ryan ថាលោក មិនទាន់ត្រៀមលក្ខណៈប្រកាសគាំទ្រលោកឡើ... | អ្នកសាធារណរដ្ឋកំពុងតែខ្វែងគំនិតគ្នាជុំវិញជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក្នុងការក្លាយជាតំណាងរបស់គណបក្សដែលត្រូវចូលរួមក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ។ ខ្លះថា ខ្លួនមិនគាំទ្រលោក ដូណាល់ ត្រាំ ឡើយ ។ តែអ្នកសាធារណរដ្ឋខ្លះទៀតថា គេនឹងចូលរួមក្នុងសមាជដើម្បីគាំទ្រលោក ដូណាល់ ត្រាំ។ ក្នុងចំ... |
article_224.txt | លោកប្រធានាធិបតី ចូ បៃឌិន និងលោក ដូណាល់ ត្រាំ បានជួបគ្នានៅសេតវិមានជាលើកដំបូងចាប់តាំងពីការបោះឆ្នោត ហើយបានពិភាក្សាអំពីការផ្ទេរអំណាចនាពេលខាងមុខ។ | លោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បាននិយាយទៅកាន់លោក ដូណាល់ ត្រាំ នៅពេលពួកគេចាប់ផ្តើមកិច្ចប្រជុំនៅសេតវិមានកាលពីថ្ងៃទី១៣ ខែវិច្ឆិកាថា ៖« លោកប្រធានាធិបតីជាប់ឆ្នោត អតីតប្រធានាធិបតី ត្រាំ ។ សូមអបអរសាទរ និងស្វាគមន៍ការត្រឡប់មកវិញ» ។ លោក ត្រាំ បានថ្លែងអំណរគុណ និងបានឆ្លើយតបថា នយោបាយគឺពិបាកណាស់ ហើយពេលខ្លះមិនល្អខ្លាំងនោះទេ។ លោក ត្... |
article_2240.txt | ភាគីជម្លោះស៊ូដង់ខាងត្បូងចាប់ផ្តើមទទួលស្គាល់កំហុសខ្លួន ដែលធ្វើឲ្យជម្លោះប្រដាប់អាវុធកើតមានឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយពួកគេបានអរគុណប្រជាជនដែលរក្សាភាពអត់ធ្មត់ចំពោះស្ថានភាពប្រទេសជាតិ។ គេឃើញ អាមេរិកព្រមានដាក់ទណ្ឌកម្មភាគីជម្លោះម្ខាងគ្រប់គ្រងរដ្ឋាភិបាល និង ម្ខាងមេដឹកនាំក្រុមឧទ្ទ... | ១. សាវតានៃជម្លោះប្រដាប់អាវុធស៊ូដង់ខាងត្បូង សង្គ្រាមស៊ីវិល ស៊ូដង់ខាងត្បូងផ្ទុះឡើងក្នុងឆ្នាំ ២០១៣ មិនដល់២ឆ្នាំក្រោយប្រទេសនេះប្រកាសឯករាជ្យពីប្រទេសស៊ូដង់។ សង្គ្រាមនេះកើតឡើងដោយសារជម្លោះនយោបាយដណ្តើមអំណាចរវាងភាគីប្រធានាធិបតី Salva Kiir និង ម្ខាងទៀតលោកអនុប្រធានាធិបតី Riek Machar។ រឿងដំបូង... |
article_2241.txt | លោក ស៊ីនហ្សូ អាបេ រំពឹងថា ជំនួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន ខាងមុខ នឹងជួយឲ្យការពិភាក្សាលើការបង្កើតកិច្ចព្រមព្រៀងសន្តិភាពក្រោយសង្គ្រាមលោកលើកទី២ និងការដោះស្រាយជម្លោះកោះរវាងប្រទេសទាំងពីរនោះវិវត្តទៅមុខ។ តែបញ្ហាពិភពលោកច្រើនដែលភាគីនៅខ្វែងគំនិតគ្នាក្នុងនោះមានសង្គ្រាមស៊ីរី វិបត្តិអ៊ុយក្រែ... | នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ជួបជាមួយប្រមុខរដ្ឋរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រទី ៦ខែឧសភានេះ នៅតំបន់លំហែរកាយនាសមុទ្រខ្មៅ ក្នុងទីក្រុង Sochi។ ជំនួបជាប្រវត្តិសាស្ត្រនេះនឹងក្លាយជាពេលវេលាសំខាន់មួយសម្រាប់មេដឹកនាំទាំងពីរជជែកពិភាក្សានិងស្វែងរកដំណោះស្រាយសម្រាប់ជម្លោះដ... |
article_2242.txt | អ្នកសម្របសម្រួលការចរចាសន្តិភាពសម្រាប់ស៊ីរីលោក Staffan di Mistura បានស្នើដល់មេដឹកនាំសហរដ្ឋអាមេរិក និងរុស្សី ដើម្បីស្រោចស្រង់បទឈប់បាញ់ដែលជិតអស់ជីវិត។ លោកក៏ទទូចឲ្យមហាអំណាចទាំងពីរគិតគួរដល់ដំណើរការចរចាសន្តិភាពស៊ីរីដែលកំពុងតែផុយស្រួយ។ | តំណាងអង្គការសហប្រជាជាតិសម្រាប់ការចរចាសន្តិភាពស៊ីរីលោក Staffan di Mistura បានអំពាវនាវដល់ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា និងប្រធានាធិបតីរុស្សីលោក វ្ល៉ាឌីមៀរ ពូទីន ឲ្យជួយសង្គ្រោះបទឈប់បាញ់ពីរខែដែលត្រូវបានគោរព និងឈានដល់បរាជ័យទៅហើយ។ ក្នុងការអំពាវនាវនៅថ្ងៃទី២៨ ខែមេសា លោក Staffan ... |
article_2243.txt | មកទល់ពេលនេះ ស្ថានភាពនៅក្នុងឧបទ្វីបកូរ៉េ បាននិងកំពុងតែស្ថិតនៅក្នុងភាពប្រទាញប្រទង់គ្នាមួយ។ ភាគីនីមួយៗ បានបង្ហាញសាច់ដុំសម្ញែងដាក់គ្នាតាមរយៈសមយុទ្ធយោធានិងការបាញ់សាកល្បងមីស៊ីល និងអាវុធនុយក្លេអ៊ែរ។ ទោះបីស្ថានភាពតានតឹងបែបនេះក៏ដោយ ចិន សន្យា ថាមិនឲ្យឧបទ្វីបកូរ៉េធ្លាក់ចូលសង្គ្រាមនោះទេ។ | ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានថ្លែងថា ចិន នឹងមិនអនុញ្ញាតឲ្យសន្តិសុខនៅក្នុងឧបទ្វីកូរ៉េវិវត្ត ទៅរកស្ថានភាពកាន់តែអាក្រក់នោះទេ។ ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងនាឱកាសនៃកិច្ចប្រជុំសន្តិសុខនៅថ្ងៃព្រហស្បតិ៍ទី២៨ ខែមេសានេះ ដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសពីបណ្តាប្រទេសនៅក្នុងអាស៊ីផងដ... |
article_2244.txt | កម្តៅនៃការប្រឈមមុខគ្នានៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូងដែលជាផ្នែកមួយបណ្តាលមកពីគោល នយោបាយវាតទីឯកតោភាគីរបស់ចិន បានធ្វើឲ្យហ្វីលីពីន ពង្រឹងយុទ្ធសាស្ត្រលើវិស័យការពារជាតិ ដើម្បីទប់ទល់និងប្រឆាំងនឹងចិន។ ហើយចុងក្រោយនេះ ហ្វីលីពីន ក៏ទទួលបានការយល់ព្រមសំណើសុំ ជួលយន្តហោះពីជប៉ុនដើម្បីការពារដែ... | ជប៉ុន បានយល់ព្រមជួលយន្តហោះស្វ័យការពារប្រភេទ TC-90 ទៅកាន់ហ្វីលីពីនចំនួនប្រាំគ្រឿងដែល នេះគឺជាលើកដំបូងហើយដែលជប៉ុនព្រមជួលសម្ភារយោធាទៅកាន់ប្រទេសខាងក្រៅ។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងតាមរយៈកិច្ចសន្ទនាទូរសព្ទរវាងរដ្ឋមន្ត្រីការពារជាតិជប៉ុនលោកឧត្តមសេនីយ៍ Nakatani និង រដ្ឋមន្ត្រីការពារជាតិហ្វី... |
article_2245.txt | លេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានាធិបតីថ្មីឡាវ លោក Bounnhang Vorachit បានទៅដល់ទីក្រុងប៉េកាំងកាលពីថ្ងៃម្សិលមិញ ក្នុងដំណើរទស្សនកិច្ចផ្លូវការតាមការអញ្ជើញរបស់សមភាគីចិនលោកប្រធា នាធិបតី ស៊ី ជិនពីង។ ភាគីទាំងពីរ បានបង្ហាញគោលជំហរវិជ្ជមានជាមួយគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទ្វេភាគីផងដែរ។ | លោក Bounnhang Vorachit កំពុងតែបំពេញទស្សនកិច្ចសុឆន្ទៈផ្លូវការរយៈពេលបីថ្ងៃជាលើកដំបូងទៅកាន់ប្រទេសចិនក្នុងនាមជាប្រមុខដឹកនាំឡាវ។ ដំណើរទស្សនកិច្ចនេះដែរ គឺជាទិសដៅក្រៅប្រទេសទីពីរហើយដែលប្រមុខដឹកនាំថ្មីឡាវរូបនេះ បានទៅដល់បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចនៅក្នុងប្រទេសវៀតណាមដែលសុទ្ធសឹងតែជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ឡាវ។ ក្នុងជំនួបជាលើ... |
article_2246.txt | សហរដ្ឋអាមេរិក និងរុស្សី ឯកាភាពគ្នាលើការពង្រីកបទឈប់បាញ់ដែលនឹងលាតសន្ធឹងដល់ទីក្រុងAleppo ស្របពេលដែលមានការអំពាវនាវឲ្យមហាអំណាចទាំងពីររួមគ្នា បញ្ឈប់ការវាយប្រយុទ្ធគ្នារវាងកងម្លាំងរដ្ឋាភិបាលលោក អាសាដ និងក្រុមឧទ្ទាមប្រឆាំង។ សមរភូមិAleppo នេះមានការវាយតទល់គ្នាដ៏ខ្លាំងក្លា ដែលបណ្ដាលឲ្យ... | សហរដ្ឋអាមេរិកនិយាយ នៅថ្ងៃទី៤ ខែមេសាថា ខ្លួននឹងរុស្សីព្រមព្រៀងលើបទឈប់បាញ់នៅក្រុងAleppo ដែលមានការប្រយុទ្ធគ្នាយ៉ាងតឹងតែងរវាងទាហានរដ្ឋាភិបាលលោកប្រធានាធិបតី បាសសា អាល់អាសាដ និងក្រុមឧទ្ទាម។ ហើយក្រសួងការបរទេសអាមរិកបញ្ជាក់ថា បទឈប់បាញ់នឹងមានប្រសិទ្ធភាពចាប់ពីម៉ោង១២ ព្រឹក ម៉ោងនៅក្នុងទីក្... |
article_2247.txt | បេក្ខជនបក្សសាធារណរដ្ឋ និងជាអភិបាលរដ្ឋ Ohio លោក ចន កាសិក (John Kasich) បានប្រកាសដកខ្លួនចេញពីការប្រកួតប្រជែងក្នុងបក្សនៅថ្ងៃ ៤ឧសភាម្សិលមិញនេះ។ ការដកខ្លួនរបស់លោកកើតឡើងមួយថ្ងៃក្រោយលោក ថេត គ្រុស (Ted Cruz) សម្រេចដកខ្លួនដែរ ហើយលោក ដូណាល់ ត្រាំ (Donald Trump) ក៏ក្លាយជាតំណាងបក្សជាស្វ័យប្រវត្តិ... | ចុងក្រោយ អភិបាលរដ្ឋ Ohio លោក ចន កាសិក ក៏ប្រកាសដើរចេញពីការប្រកួតប្រជែងក្នុងការបោះឆ្នោតក្នុងបក្សដែរ។ ការសម្រេចចិត្តនេះកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះក្រោយលោក ថេត គ្រុស ថាលោកបញ្ចប់យុទ្ធនាការបោះឆ្នោតរបស់លោក។ ការដកខ្លួនចេញរបស់អ្នកទាំងពីរ ជួយឲ្យលោក ដូណាល់ ត្រាំ ក្លាយជាអ្នកតំណាងរបស់បក្សសាធារ... |
article_2248.txt | ប្រមុខគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី ប្រកាសថា លោកស្រីជំរុញឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ដែលតាក់តែងដោយក្រុមយោធា។ គោលបំណងនៃវិសោធនកម្មគឺការកសាងប្រជាធិបតេយ្យពេញលេញនៅមីយ៉ាន់ម៉ា ដែលទើបតែងើបចេញពីការគ្រប់គ្រងរបស់យោធា។ ប៉ុន្តែនេះមិនមែនជារឿងងាយស្រួលសម... | លោកស្រី អ៊ុងសាន ស៊ូជី និយាយថា លោកស្រីនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលក្រុមយោធាសរសេរក្នុងឆ្នាំ២០០៨ ដើម្បីធ្វើឲ្យមីយ៉ាន់ម៉ាមានប្រជាធិបតេយ្យពិតប្រាកដ។ លោកស្រីថ្លែងដូចនេះ នៅចំពេលដែលគណបក្សរបស់លោកស្រីឈ្នះឆ្នោតឆ្នាំ២០១៥ ហើយមនុស្សជំនិតរបស់លោកស្រីគឺលោក ធិន ច (Htyn Kyaw) ក៏ក្លាយជាប្រធាន... |
article_2249.txt | ទណ្ឌកម្មដែលភាគច្រើនជាសេដ្ឋកិច្ច ត្រូវបានប្រើជាញឹកញយសម្រាប់ដាក់លើប្រទេសដែលល្មើសនឹងការសម្រេចរបស់អង្គការសហប្រជាជាតិ។ មហាអំណាចពិភពលោកពឹងផ្អែកលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីចាប់បង្ខំរដ្ឋាភិបាលប្រទេសមួយចំនួនបញ្ឈប់កម្មវិធីអភិវឌ្ឍអាវុធ បញ្ឈប់ការវាយប្រហារលើប្រជាជន ឬឲ្យគោរពលទ្ធផលឆ្... | មកទល់ពេលនេះ ប្រទេសចំនួនយ៉ាងតិច១៦ ត្រូវបានដាក់ឲ្យស្ថិតក្រោមទណ្ឌកម្ម។ ទណ្ឌកម្មត្រូវបានប្រើលើប្រទេសដែលមិនគោរព ឬល្មើសបំពានច្បាប់អន្តរជាតិ ដើម្បីបង្ខំឲ្យប្រទេសទាំងនោះងាកមកដើរតាមបទបញ្ញត្តិអន្តរជាតិវិញ។ យ៉ាងណាមិញ ទណ្ឌកម្មទាំងនោះមិនមែនសុទ្ធតែមានប្រសិទ្ធភាពនោះទេ ដ្បិតប្រទេសដែលរងទណ្ឌកម្... |
article_225.txt | ការិយាល័យនាយករដ្ឋមន្ត្រីអុីស្រាអែល នៅថ្ងៃទី២៧ ខែវិច្ឆិកា បានប្រកាសថា អុីស្រាអែល បានផ្ដល់ដំណឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ដើម្បីតទល់នឹងដីកាចាប់ខ្លួនលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ។ ក្រុង Tel Aviv បានបដិសេធសេចក្ដីសម្រេច ICC និងសុំពន្យារដីកានេះ។ | អត្ថបទទាក់ទង ប្រទេសមួយចំនួនខ្វែងគំនិតគ្នាលើដីកា ICC ចាប់ខ្លួនមេដឹកនាំអុីស្រាអែល ខណៈនាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ កំពុងរងដីកាចាប់ខ្លួនពីតុលាការព្រហ្មទណ្ឌអន្តរជាតិ អុីស្រាអែល នៅថ្ងៃទី២៧ ខែវិច្ឆិកា បានប្រកាសជំហរការពារក្ដី និងតតាំងលើសេចក្ដីសម្រេចមួយនេះ។ ក្រៅពីច្រានចោលសេចក្ដីសម្រេច ICC និងបដិសេធលើឧក្រិដ្ឋកម្មសង្គ... |
article_2250.txt | អស់រយៈពេល៥ឆ្នាំមកហើយ ក្រោយពេលដែលប្រមុខដឹកនាំអាល់កៃដា អូសាម៉ា ប៊ិនឡាដិន ត្រូវបានសម្លាប់ដោយកងកម្លាំងពិសេសអាមេរិកក្នុងទឹកដីប៉ាគីស្ថាន។ បន្ទាប់ពីនេះ ក្រុមភេរវករ អាល់កៃដា ហាក់ដូចជាធ្លាក់ដៃបាត់ឥទ្ធិពលទៅលើក្រុមជ្រុលនិយមឥស្លាមមួយទៀតគឺក្រុមរដ្ឋឥស្លាម។ ប៉ុន្តែក្រុមអាល់កៃដា មិនមែនអ... | សហរដ្ឋអាមេរិកបានសងសឹកបានសម្រេចលើក្រុមអាល់កៃដា ដែលនៅពីក្រោយការវាយប្រហារថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០១ ដោយបានសម្លាប់មេដឹកនាំ អូសាម៉ា ប៊ិនឡាដិន ក្នុងប្រតិបត្តិការសម្ងាត់លើទឹកដីប៉ាគីស្ថាន។ ការបាត់បង់ អូសាម៉ា ប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមជ្រុលនិយមអាល់កៃដា ដែលតែងធ្វើសកម្មភាពភេរវកម្មនៅស្ទើរ... |
article_2251.txt | ថ្មីៗនេះ មានរបាយការណ៍បែកធ្លាយមួយ បង្ហាញថាប្អូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីថៃប្រាយុទ្ធ ច័ន្ទ អូចា ដែលមានតំណែងជាមន្ត្រីយោធាជាន់ខ្ពស់ បានតែងតាំងកូនប្រុសរបស់ខ្លួនក្នុងតំណែងជាន់ខ្ពស់យោធាផងដែរ។ បញ្ហានេះ ត្រូវបានលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ច័ន្ទ អូចា ចេញមុខការពារដោយលោកថាវាមិនមានពាក់ព័ន្ធ... | លោកនាយករដ្ឋមន្ត្រីរដ្ឋប្រហារយោធា ប្រាយុទ្ធ ច័ន្ទ អូចា នៅថ្ងៃទី១៩ ខែមេសា ម្សិលមិញបានចេញមុខការពារប្អូនប្រុសរបស់លោក ដែលរងពីការចោទនៃគ្រួសារនិយមនៅក្នុងតំណែងកងទ័ព។ ប្រតិកម្ម នេះ ធ្វើឡើងក្រោយពីមានការបែកធា្លយឯកសារសំងាត់ដែលបង្ហាញថាលោកឧត្តមសេនីយ៍ ប្រ៊ីចា ច័ន្ទ អូចា ដែលជាប្អូនប្រុសលោក ប្រ... |
article_2252.txt | នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានថ្កោលទោសខ្លាំងចំពោះក្រុមអាប៊ូ សាយ៉ាហ្វ ដែលកាត់ក្បាលចំណាត់ខ្មាំងជនជាតិកាណាដានៅកោះJolo នៃប្រទេសហ្វីលីពីន។ លោក Trudeau ចាត់ទុកការកាត់ក្បាលនេះជា «ឃាតកម្មឈាមត្រជាក់»។ | នៅថ្ងៃទី២៥ ខែមេសា នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ប្រកាសថា ចំណាត់ខ្មាំងជនជាតិកាណាដាម្នាក់ត្រូវបានសម្លាប់ដោយកាត់ក្បាលក្រោមថ្វីដៃក្រុមអាប៊ូ សាយ៉ាហ្វ នៅកោះដាច់ស្រយាលមួយនៃប្រទេសហ្វីលីពីន។ លោក Trudeau បានថ្កោលទោសចំពោះការកាត់ក្បាលលោក John Ridsdel ដោយលោកចាត់ទុកថានេះជាសកម្មភាពឈាម... |
article_2253.txt | កូនស្រីច្បងរបស់ប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា Malia Obama នឹងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Harvard ក្នុងឆ្នាំសិក្សា ២០១៧ ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។ Malia ដើរតាមម្តាយឪពុកនាងព្រោះអ្នកទាំងពីរសុទ្ធតែបានបញ្ចប់ការសិក្សាផ្នែកច្បាប់ពីសាលាដ៏ល្បីនេះ។ | ថ្ងៃអាទិត្យ ទី ១ ឧសភា ម្សិលមិញសេតវិមានបានប្រកាសថា កូនស្រីច្បងរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា Malia Obama សម្រេចថានឹងសិក្សានៅសាកលវិទ្យាល័យ Harvard សម្រាប់ការឆ្នាំសិក្សា ២០១៧ ក្រោយពេលនាងបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។ ដែលវាមានន័យថានាងចាប់ផ្តើមឆ្នាំសិក្សាពេញលេញក្រោយពេលដែលឪពុករបស់នាងចប... |
article_2254.txt | ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស្វ័រ ហូឡង់ (Francois Hollande) និយាយថា បារាំងនឹងបដិសេធកិច្ចព្រមព្រៀងអន្តរអាត្លង់ទិក TTIP រវាងអាមេរិក និងអឺរ៉ុប ប្រសិនបើកិច្ចព្រមព្រៀងនេះប៉ះពាល់ដល់វិស័យកសិកម្មរបស់ខ្លួន។ កិច្ចព្រមព្រៀង TTIP ដែលផ្ដួចផ្ដើមដោយអាមេរិក កំពុងស្ថិតក្រោមការចរចា ប៉ុន្តែក៏រងការរិះគន់... | ប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រ ហូឡង់ នៅថ្ងៃទី១ ខែឧសភា បានបង្ហាញការព្រួយបារម្ភចំពោះកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគអន្តរអាត្លង់ទិក (TTIP) លើវិស័យកសិកម្មរបស់បារាំង ដោយលោកព្រមានថា បារាំងនឹងមិនចូលរួមក្នុងកិច្ចព្រមព្រៀងនេះទេ។ ជាមួយគ្នានេះ បារាំងក៏ទាមទារឲ្យមានការធានាពីក... |
article_2255.txt | នាវាចម្បាំងចិនពីរគ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័ត ខេត្តព្រះសីហនុនៅចន្ទទី២១ខែកុម្ភៈនេះ ហើយ។ នេះ គឺជាដំណើរទស្សនកិច្ចសុឆន្ទៈរបស់កងទ័ពជើងទឹកចិនដែលនឹងត្រូវចំណាយពេលរយៈពេល៥ថ្ងៃផងដែរ។ | ក្នុងឱកាសនៃពិធីស្វាគមន៍ លោកឧត្តមសេនីយ៍ទោ Yu Manjiang ដែលអ្នកដឹកនាំក្នុងដំណើរទស្សនកិច្ចចិននេះ បានបញ្ជាក់ថា ចិន និងកម្ពុជា គឺជាដៃគូ និងមិត្តភក្តិល្អនឹងគ្នា។ នេះបើយោងតាមភ្នាក់ងារ ព័ត៌មាន Xinhua ដែលបានដកស្រង់សម្តីលោកដែលថា តាមរយៈទស្សនកិច្ចនេះ នឹងជួយបង្កើននូវ ទំនុកចិត្តរួមគ្នា និងទំនាក់ទ... |
article_2256.txt | អ្នកជំនាញចិន ជឿជាក់ថា ផែនការប្រាំឆ្នាំរំកិលនៃអាណត្តិរដ្ឋាភិបាលចិនលើក១៣ ដែលត្រូវពិភាក្សានៅក្នុងសមាជប្រចាំឆ្នាំ នឹងបន្តផ្តោសំខាន់លើគោលនយោបាយនៃការកែទម្រង់ ដ្បិតសកម្មភាពក្នុងការកែ ទម្រង់ស៊ីជម្រៅនេះ ពិតជាបានធ្វើឲ្យប្រទេសទទួលបានអត្ថប្រយោជន៍ពិតប្រាកដ។ | ផែនការប្រាំឆ្នាំរំកិលលើកទី១៣ ដែលជាផែនការមេសម្រាប់ការអភិវឌ្ឍពីឆ្នាំ២០១៦រហូតដល់២០២០ គឺជាបញ្ហា ដែលត្រូវផ្តោតសំខាន់នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃសមាជប្រជាជនថ្នាក់ជាតិ(NPC) និងមហាសន្និបាតក្រុមប្រឹក្សានយោបាយប្រជាជនចិន (CPPCC)។អ្នកវិភាគ ជឿជាក់ថាការបន្តនូវគោលនយោបាយកំណែទម្រង់នឹងផ្តល់នូវក... |
article_2257.txt | Rancho-Mirage៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន អាមេរិកនៅ កន្លែងកម្សាន្ត Sunnylands នាយករដ្ឋមន្ត្រីវៀតណាម ង្វៀង តាន់ស៊ុង បានឆ្លៀតឱកាសស្នើសុំត្រង់ៗ ឲ្យប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ប្រើប្រាស់សំឡេងខ្លាំងជាងមុន និងធ្វើសកម្មភាពច្រើន ដើម្បីបញ្ឈប់រាល់សកម្មភាពយោធា និងវាតទីរបស់រដ្ឋខ្លះ នៅ... | ដូចការរំពឹងទុកមែនមេដឹកនាំវៀតណាម ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាមេរិក អាស៊ាននៅ Rancho Mirage បានទទូចសុំឲ្យអាមេរិក ចេញមុខឲ្យកាន់តែខ្លាំងជាមុន ដើម្បីទប់ស្កាត់រាល់សកម្មភាពរំលោភដែនអធិបតេយ្យសមុទ្រចិនខាងត្បូង ជាពិសេសសកម្មភាពកសាងកម្លាំងទ័ព និងវាតទីតាមរយៈការសង់កោះសិប្បនិម្មិតជាដើម។... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.