file_name
stringlengths 13
17
| summary
stringlengths 1
1.09k
| full_article
stringlengths 5
22k
|
|---|---|---|
article_1154.txt
|
អតីតស្ត្រីទីមួយសហរដ្ឋអាមេរិក អ្នកស្រី មីឈែល អូបាម៉ា នឹងចាប់ផ្ដើមអាជីពថ្មី ដែលធ្វើជាពិធីការិនីវិទ្យុ (podcaster) នៅលើប្រព័ន្ធផ្សព្វផ្សាយ Spotify ។ ក្នុងកម្មវិធីនេះ អ្នកស្រី នឹងលើកពិភាក្សា ដើម្បីដោះស្រាយបញ្ហាទំនាក់ទំនងស្នេហានិងសុខភាព។
|
«សម្រាប់រដូវកាលទី១ ខ្ញុំនឹងជជែកពិភាក្សាជាមួយមនុស្សមួយចំនួនដែលជិតស្និទ្ធខ្ញុំ ដូចជា ម្ដាយខ្ញុំ បងប្អូនប្រុសខ្ញុំ មិត្តខ្ញុំ មិត្តរួមការងារខ្ញុំ និងអ្នកដទៃទៀត»។ អ្នកស្រី អូបាម៉ា សរសេរបែបនេះ នៅលើបណ្ដាញសង្គម Instagram ។ ក្នុងសំណេរដដែល ស្ត្រីវ័យ៥៦ឆ្នាំរូបនេះ បន្តថា ក្នុងវគ្គនីមួយៗ អ្នកស្រី នឹងពិភាក្សាអំពីមិត្តភាព ទំនាក់ទំនងស្នេហា សុខភាព និងបញ្ហាដែលមនុស្សទូទៅជួបប្រទះជារៀងរាល់ថ្ងៃ។ ការចេញផ្សាយលើកដំបូងរបស់កម្មវិធីអ្នកស្រី មីឈែល នឹងចាប់ផ្ដើមនាថ្ងៃទី ២៩ ខែកក្កដា ហើយគ្រប់គ្នាអាចបើកស្ដាប់បានដោយប្រើប្រាស់កម្មវិធី Spotify ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ អ្នកស្រី មីឈែល អូបាម៉ា ដែលបានជាភរិយារបស់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា គឺជាបុគ្គលល្បីល្បាញបំផុតមួយរបស់សហរដ្ឋអាមេរិក។ ជាមនុស្សពូកែនិយាយជាសាធារណៈ អ្នកស្រីក៏បានសរសេរសៀវភៅលក់ដាច់បំផុតមួយ ចំណងជើង «Becoming» ដែលលក់ដាច់ជាង១១,៥លានក្បាល់នៅទូទាំងពិភពលោក ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1155.txt
|
អាជ្ញាធរចិន នៅថ្ងៃទី២៧ ខែកក្កដា បានចូលគ្រប់គ្រងកុងស៊ុលអាមេរិកនៅទីក្រុងឆឹងទូ ខេត្តស៊ីឈ័ន។ កុងស៊ុលនេះ ត្រូវបានបិទតាមការបញ្ជារបស់រដ្ឋាភិបាលចិន ជាការសងសឹកអាមេរិកដែលបញ្ជាឲ្យចិនបិទកុងស៊ុលនៅរដ្ឋតិចសាស់។ ។ ចំណែកស្ថានកុងស៊ុលចិនប្រចាំទីក្រុងហ៊ូស្តុនឯណោះ បានបិទរួចហើយតាមការកំណត់របស់រដ្ឋាភិបាលអាមេរិក។
|
នៅម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែកក្កដា កុងស៊ុលអាមេរិកនៅឆឹងទូ ត្រូវបានបិទតាមសំណើភាគីចិន។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសចិន។ ក្នុងការប្រកាសថ្ងៃទី២៧ ខែកក្កដា ក្រសួងការបរទេសចិនបន្តថា អាជ្ញាធរចិនក៏បានចូលក្នុងកុងស៊ុលតាមទ្វារមុខ ហើយគ្រប់គ្រងអាគារទាំងមូល។ នៅព្រឹកថ្ងៃដដែល ទង់ជាតិរបស់អាមេរិក ត្រូវបានបង្ហូតទម្លាក់ ដែលនេះជាសញ្ញានៃការឈានទៅដល់ការបិទកុងស៊ុលអាមេរិក។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV ។ កាលពីថ្ងៃទី២៥ ខែកក្កដា សញ្ញាជាតិរបស់អាមេរិកដែលមានរូបឥន្ទ្រី ត្រូវបានដកទុកផងដែរ។ នៅថ្ងៃទី២៤ ខែកក្កដា ចិនទុកពេលឲ្យអាមេរិក៧២ម៉ោងដើម្បីបិទស្ថានបេសកកម្មមួយនេះ។ អត្ថបទទាក់ទង សងសឹកវិញ! ចិន បញ្ជាឲ្យបិទកុងស៊ុលអាមេរិកប្រចាំទីក្រុងឆឹងទូ ខេត្តស៊ីឈ័ន លោក ត្រាំ ថា លទ្ធភាពតែងតែមានក្នុងការបិទកុងស៊ុលចិននៅអាមេរិកបន្ថែមទៀត អាមេរិក បញ្ជាឲ្យចិនបិទកុងស៊ុលនៅ Houston ទីភ្នាក់ងារព័ត៌មាន AFP ផ្សាយថា ផ្លូវឆ្ពោះទៅកាន់អាគារកុងស៊ុលអាមេរិកនេះ ត្រូវបានបិទ ហើយប៉ូលិសចិន បានក៏បានបិទការធ្វើចរាចរណ៍ផងដែរ។ នៅចុងសប្ដាហ៍មុន អាមេរិក ចាប់ផ្ដើមដឹកជញ្ជូនឥវ៉ាន់ចេញពីកុងស៊ុលរបស់ខ្លួនមុនកាលកំណត់៧២ម៉ោងមកដល់។ ទូកុងតឺន័រ ដែលទំនងជាសម្ភារសំខាន់ ត្រូវបានដឹកចេញជាបន្តបន្ទាប់។ ទីក្រុងប៉េកាំង ចាត់ទុកការបិទកុងស៊ុលអាមេរិកនេះ ជាការសិទ្ធិស្របច្បាប់របស់ខ្លួន និងជាការឆ្លើយតបចាំបាច់ទៅនឹងទីក្រុងវ៉ាស៊ីនតោនដែលបញ្ជាឲ្យបិទកុងស៊ុលចិនប្រចាំទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់។ កុងស៊ុលរបស់ចិន បានបិទរួចរាល់អស់ហើយ តែការផ្លោងសម្ដីក៏កើតមាន។ ក្រសួងការបរទេសចិននៅថ្ងៃទី២៥ ខែកក្កដា បានរិះគន់មន្ត្រីអាមេរិកដែលគាស់ទ្វារទម្លុះចូលកុងស៊ុលរបស់ខ្លួន ដោយចាត់ទុកជាការខុសច្បាប់អន្តរជាតិ ព្រោះទីនោះនៅតែជាដែនអធិបតេយ្យរបស់ចិននៅឡើយ។ ការបិទស្ថានកុងស៊ុលនៅឆឹងទូ ត្រូវបានគេឃើញថា ជាវិធានការទន់ភ្លន់របស់ចិនដែលមិនចង់ឲ្យទំនាក់ទំនងជាមួយអាមេរិកកាន់តែយ៉ាប់យ៉ឺន។ កុងស៊ុលអាមេរិកមួយនេះ មិនសូវសំខាន់ប៉ុន្មានឡើយ ហើយមានទំហំតូចបើប្រៀបធៀបកុងស៊ុលអាមេរិកឯទៀតដូចជានៅសៀងហៃ ឬគ័ងចូវជាដើម ខណៈកុងស៊ុលចិននៅហ៊ូស្តុនដែលអាមេរិកចោទថា ជាទីតាំងលួចកម្មសិទ្ធិបញ្ញាអាមេរិកនោះ ក៏មិនសូវធំដុំដែរ។ ក្រសួងការបរទេសចិនអះអាងថា មន្ត្រីកុងស៊ុលអាមេរិកនៅឆឹងទូ ធ្វើសកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើឲ្យប៉ះពាល់សន្តិសុខរបស់ខ្លួន។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានបង្ហើបដែរថា អាមេរិកអាចនឹងបិទកុងស៊ុលចិនបន្ថែមទៀត។ ក្រៅពីហ៊ូស្តុន ចិនមានកុងស៊ុលញូវយ៉ក ឡូសអែនជែលេស ឈីកាហ្គោ និងសាន់ហ្វ្រាន់ស៊ីស្កូ បន្ថែមពីលើស្ថានទូតនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1156.txt
|
មន្ត្រីក្រសួងការបរទេសម្នាក់របស់សហរដ្ឋអាមេរិក បានលាចេញពីដំណែងកាលពីថ្ងៃព្រហស្បតិ៍ដោយសារតែការឆ្លើយតបរបស់ប្រធានាធិបតី ត្រាំ ដល់ភាពតានតឹងខាងជាតិសាសន៍ទូទាំងប្រទេសអំពីការសម្លាប់បុរសស្បែកខ្មៅដោយប៉ូលិស។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Washington Post។
|
កាសែត Washington Post បានរាយការណ៍ទៀតថា លោកស្រី Mary Elizabeth Taylor ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកកិច្ចការច្បាប់ បាននិយាយនៅក្នុងលិខិតលាចេញពីដំណែងរបស់លោកស្រីថា «ចំណាត់ការរបស់លោកប្រធានាធិបតី ត្រាំ ជាការផ្ទុយទៅនឹងតម្លៃនិងជំនឿរបស់ខ្ញុំ»។ លោកស្រីមានអាយុ៣០ឆ្នាំជាមនុស្សក្មេងបំផុតដែលបានកាន់កាប់ដំណែងនេះ ហើយលោកស្រីក៏ជាស្ត្រីស្បែកខ្មៅលើកទី១ដែលកាន់កាប់ការងារនេះដែរ។ លោកស្រី Taylor បាននិយាយនៅក្នុងលិខិតលាចេញពីដំណែងរបស់លោកស្រីដែលបានផ្ញើរជូនលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលបានទទួលដោយកាសែត Washington Post ថា «អត្ថាធិប្បាយនិងចំណាត់ការរបស់លោកប្រធានាធិបតីជុំវិញយុត្តិធម៌ពូជសាសន៍និងពលរដ្ឋអាមេរិកាំងស្បែកខ្មៅជាការផ្ទុយទៅនឹងតម្លៃនិងជំនឿរបស់ខ្ញុំ។ ខ្ញុំ ត្រូវតែធ្វើទៅតាមមនសិការរបស់ខ្ញុំហើយលាចេញពីដំណែងជាឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការច្បាប់នេះ»។ ការលាចេញពីដំណែងរបស់លោកស្រី Taylor កើតមានឡើងបន្ទាប់ពីការចលាចលជាច្រើនសប្តាហ៍នៅទូទាំងសហរដ្ឋអាមេរិកក្រោយពីការសម្លាប់លោក George Floyd ដោយប៉ូលិសស្បែកសនៅក្នុងទីក្រុងមីនីអាប់ប៉ូលីស។ ពួកបាតុករ បានទាមទាររកយុត្តិធម៌ឲ្យលោក Floyed និងជនស្បែកខ្មៅដែលស្លាប់ផ្សេងទៀត រួមជាមួយការធ្វើកំណែទម្រង់ដើម្បីដោះស្រាយភាពព្រៃផ្សៃរបស់ប៉ូលិស បានធ្វើឲ្យមានការតវ៉ានៅតាមផ្លូវ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1157.txt
|
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានទទូចឲ្យប្រជាជនថៃគ្រប់គ្នាបដិសេធនយោបាយស្អប់ខ្ពើម និងបំបែកបំបាក់ ហើយប្រឹងធ្វើការរួមគ្នាដោះស្រាយបញ្ហាសេដ្ឋកិច្ចអាសន្ន ដែលប៉ះពាល់ជីវភាពពលរដ្ឋនៅទូទាំងប្រទេស។ លោក អះអាងថា នយោបាយបំបែកបំបាក់ជាវប្បធម៌ជំនាន់មុន ដែលពុំគួរយកមកប្រើនៅសម័យបច្ចុប្បន្នឡើយ។
|
ក្នុងសុន្ទរកថា ចាក់ផ្សាយតាមទូរទស្សន៍ នៅថ្ងៃទី ១៣ ខែសីហា នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា បញ្ជាក់ដូច្នេះថា៖«យើងមានអាទិភាពដ៏ធំមួយនៅចំពោះមុខយើង ហើយមួយនេះគឺលើសពីសង្គ្រាមប៉ាកកា និងនយោបាយទៅទៀត»។ ត្រង់នេះលោកសង្កត់ធ្ងន់ថា ហើយនេះគឺជាជីវភាពរបស់ប្រជាជនរាប់លាននាក់ ដែលរងគ្រោះដោយសារវិបត្តិជំងឺរាតត្បាតសកល COVID-19 ។ តាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍ លោក ប្រាយុទ្ធ អំពាវនាវឲ្យប្រជាជនថៃទាំងអស់និយាយថា «ទេ» ចំពោះនយោបាយស្ពប់ខ្ពើមនិងបំបែកបំបាក់ និងនយោបាយដែលសាយភាយជំងឺប្រកាន់បក្ខពួកនិយម ដូចជា «ក្មេង និង ចាស់» ឬ «អ្នកមាន និង អ្នកក្រ» ឬឥរិយាបថបំបែកបំបាក់គ្រប់រូបភាព ដែលអាចជ្រៀតចូលក្នុងសង្គមថៃ។ បើតាមលោកនាយករដ្ឋមន្ត្រី នយោបាយបំបែកបំបាក់ ពុំគួរយកប្រើនៅសម័យនេះឡើយ ព្រោះវាជានយោបាយដឹកនាំរបស់មនុស្សជំនាន់ចាស់។ លោកពន្យល់បែបនេះ៖«វា (នយោបាយបំបែកបំបាក់) គ្មានកន្លែងក្នុងពិភពលោកបច្ចុប្បន្នយើងឡើយ។ មនុស្សដែលនិយាយថា ខ្ញុំនឹងមិនស្ដាប់គាត់ ព្រោះគាត់មានការយល់ឃើញមិនដូចខ្ញុំ ឬខ្ញុំនឹងមិនជួបគាត់ព្រោះគាត់ជឿគំនិតខុសខ្ញុំ គឺជាវប្បធម៌ពីសម័យមុន»។ យ៉ាងណាមិញ លោកបន្តថា៖«អនាគតប្រទេសជាតិជារបស់យុវជន ហើយអនាគតយើងក៏ស្ថិតក្នុងកណ្ដាប់ដៃពួកគេដែរ។ ដូច្នេះទុកឲ្យពួកក្មេងៗដឹកនាំមាគ៌ានេះចុះ […]»។ តួយ៉ាង លោកបានណែនាំឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុទើបតែងតាំងថ្មី អញ្ជើញអ្នកពូកែៗជាឈាមថ្មី ចូលរួមចែករំលែកការយល់ឃើញពួកគេលើវិធីសាស្ត្រដោះស្រាយបញ្ហាសេដ្ឋកិច្ចប្រទេស។ លោក ប្រាយុទ្ធ លើកជាយោបល់ថា អ្នកខ្លាំងៗទាំងនោះ គួរតែជាមនុស្សដែលធ្លាប់បម្រើរដ្ឋាភិបាលមុន ឬអ្នកដែលមាននិន្នាការនយោបាយខុសៗគ្នាជាដើម។ ការលើកឡើងរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ មិនខុសប្លែកអ្វីនឹងឧត្តមសេនីយ៍ Apirat Kongsompong មេទ័ពជើងគោកថៃ ដែលរិះគន់ខ្លាំងលើជំងឺស្ពប់ខ្ពើមជាតិឯង។ កាលពីថ្ងៃទី ៥ ខែសីហាកន្លងទៅ លោកឧត្តមសេនីយ៍ដ៏មានឥទ្ធិពលរូបនេះ និយាយថា៖«ជំងឺ COVID-19 អាចព្យាបាលជាសះស្បើយ តែជំងឺដែលពុំអាចព្យាបាលជា គឺ ការស្ពប់ខ្ពើមជាតិឯង»។ សម្រាប់លោក ដូច្នេះហើយទើបជំងឺនេះ ជាការគំរាមកំហែងធំជាងជំងឺ COVID-19 ទៅទៀត។ នេះមិនមែនជារឿងចៃដន្យទេដែលប្រមុខកងទ័ពជើងគោករូបនេះនិយាយធ្ងន់ៗបែបនេះ ដោយលោកចង់សំដៅលើចលនាទាមទារប្រជាធិបតេយ្យក្នុងប្រទេសថៃបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បាតុករភាគច្រើន ជាយុវជនដែលទាមទារឲ្យរដ្ឋាភិបាលរំលាយសភាចោល បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើក្រុមអ្នករិះគន់ និងក្រុមអ្នកប្រឆាំង ហើយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ទាក់ទិនដល់ការធ្វើបាតុកម្មជាបន្តបន្ទាប់របស់ក្រុមនិស្សិតថៃ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ក៏បានចុចដេញដោលរកប្រភពហិរញ្ញវត្ថុរបស់ពួកគេ។ ថ្លែងទៅកាន់សារព័ត៌មានក្រោយប្រជុំគណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី ១៣ ខែសីហា លោក និយាយ លោកមើលឃើញសកម្មភាពបាតុកម្មជាច្រើនកើតឡើងក្នុងមួយរយៈចុងក្រោយ ហើយវាត្រូវចាយលុយច្រើន។ តាមបាងកកប៉ុស្តិ៍ លោកចោទសួរត្រង់ៗដូច្នេះថា៖«តើលុយទាំងនោះបានមកពីណា? នេះគឺត្រូវត្រួតពិនិត្យយ៉ាងល្អិតល្អន់»។ ពាក់ព័ន្ធរឿងនេះ លោកប្រាយុទ្ធអះអាង មន្ត្រីលោក កំពុងស៊ើបអង្កេតលើបញ្ហានេះហើយ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1158.txt
|
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឱ្យប្រទេសក្នុងតំបន់មេគង្គ-ឡាងឆាង ជឿជាក់គ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធនឹងសត្រូវរួម នៃការរីករាលដាលជំងឺកូវីដ-១៩។ សម្ដេចថ្លែងបែបនេះ នៅក្នុងប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ ពាក់ព័ន្ធនឹងការ«ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ សីហានេះ។
|
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងរួមគ្នានេះ គឺដើម្បីធានាថាជំងឺកូវីដ-១៩នេះ នឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈហើយ ថែមទាំងជំរុញការធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ និងប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគីនិយម។ នាយករដ្ឋមន្រ្តីចិន លោក លី ខឹឈាំង បានប្រកាសថា ចិននឹងផ្ដល់វ៉ាក់សាំងឱ្យប្រទេសតាមដងទន្លេមេគង្គមុនគេ នៅពេលដែលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ត្រូវបានរកឃើញនោះ។ នាយករដ្ឋមន្ត្រីចិនរូបនេះ ក៏បានបញ្ជាក់ថា ចិនក៏បានបង្កើតមូលនីធិពិសេសមួយ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ ក្នុងក្របខណ្ឌសហប្រតិបត្តិការមេគង្គ-ឡាងឆាង ។ ជាពិសេសបន្តការគាំទ្រផ្ដល់បច្ចេកទេស និងសម្ភារៈ បរិក្ខាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់បណ្ដាប្រទេសតាមដងទន្លេមេគង្គទៀតផង។ «ការសហការ និងសាមគ្គីគ្នា គឺមានសារៈសំខាន់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសកល។ ចិនប្ដេជ្ញាធ្វើការជាមួយប្រទេសតំបន់ទន្លេមេគង្គ ដើម្បីគាំទ្រកិច្ចការងាររបស់អង្គការសុខភាពពិភពលោក»។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្ត្រីចិន នៅក្នុងប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ ។ សម្ដេច ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះចិន ក្នុងការផលិតវ៉ាក់សាំង និងការប្តេជ្ញាចិត្តផ្តល់វ៉ាក់សាំងនេះ ក្នុងថ្លៃមួយសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ មេដឹកនាំក្នុងកិច្ចប្រជុំទាំងអស់ គាំទ្រចិន ដែលបានប្រកាសបង្កើតមូលនិធិពិសេសសម្រាប់វិស័យសុខភាពសាធារណៈ នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលគាំទ្រគម្រោងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាពសាធារណៈនៃប្រទេសសមាជិកនេះ។ ថ្នាក់ដឹកនាំមេគង្គ-ឡាងឆាង ក៏មើលឃើញពីផលវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសជាសមាជិក ក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ដោយឈរលើស្មារតីសាមគ្គីភាព ,ការគាំទ្រនិងជួយគ្នាទៅវិញទៅមក ,ការចែករំលែកព័ត៌មានទាន់ពេលវេលាអំពីការផ្ទុះឡើងនៃជំងឺ និងគោលការណ៍ណែនាំបច្ចេកទេសសម្រាប់ការបង្ការ គ្រប់គ្រង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល។ ថ្នាក់ដឹកនាំ បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងការដោះស្រាយផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ ក៏ដូចជាដោះស្រាយបញ្ហាផ្សេងៗ ទាំងក្នុងកម្រិតតំបន់ និងសកល សំដៅធានាឱ្យងើបឡើងវិញនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ប្រកបដោយក្តីសង្ឃឹមខ្ពស់ ក្រោយពីវិបត្តិនេះត្រូវបានបញ្ចប់៕ Relate អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1159.txt
|
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង នៅថ្ងៃអង្គារនេះ បានស្នើទៅលោកស្រីប្រធានាធិបតី Halimah Yacob ឲ្យរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតថ្មី។
|
ក្នុងសុន្ទរកផ្សាយផ្ទាល់តាមទូរទស្សន៍ លោក លី បានលើកឡើងថា ការបោះឆ្នោតពេលនេះ នឹងផ្តល់ឲ្យរដ្ឋាភិបាលថ្មី នូវអាណត្តិ៥ឆ្នាំថ្មី ដែលផ្តោតលើរបៀបវារៈជាតិ និងការសម្រេចចិត្តដ៏លំបាកផ្សេងៗនាកាលៈទេសៈកូវីដ-១៩នេះ។ នៅមុនការរៀបចំនីតិវិធីផ្សេងៗសម្រាប់ការបោះឆ្នោត លោក លី បានមានប្រសាសន៍ថា លោកនឹងធានាឲ្យបាននូវបញ្ហាពីរ គឺអ្នកបោះឆ្នោតអាចបោះឆ្នោតដោយសុវត្ថិភាព និងគណបក្សនយោបាយអាចធ្វើយុទ្ធនាការដោយប្រសិទ្ធភាព។ ក្រោយការស្នើរបស់លោក លី លោកស្រី Halimah ក៏បានប្រកាសរំលាយសភាភ្លាម និងកំណត់ថ្ងៃទី៣០ ខែមិថុនា ជាថ្ងៃប្រកាសបេក្ខជនចូលរួមការបោះឆ្នោត។ ការបោះឆ្នោតនឹងធ្វើនៅថ្ងៃទី១០ ខែកក្កដាខាងមុខ។ ក្រោយការប្រកាសបេក្ខជន បក្សនយោបាយទាំងអស់ នឹងចាប់ផ្ដើមយុទ្ធនាការរកសំឡេងឆ្នោត។ ថ្ងៃទី៩ ខែកក្កដា ជាថ្ងៃស ដែលមិនអនុញ្ញាតឲ្យមានសកម្មភាពនយោបាយអ្វីឡើយ។ គិតត្រឹមថ្ងៃទី២៣ ខែមិថុនា នេះ សិង្ហបុរី មានករណីឆ្លង COVID-19 ជាង៤២០០០ករណី ស្លាប់២៦នាក់ និងសះស្បើយជាង៣៥០០០នាក់៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_116.txt
|
ចិនគ្រោងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ចិនលើពិភពលោកលើតំបន់ខ្ពង់រាបទីបេ ដែលបណ្តាលឲ្យប្រទេសជិតខាងនៅភាគខាងក្រោមតាមដងទន្លេដូចជាឥណ្ឌា និងបង់ក្លាដែសមានការព្រួយបារម្ភខ្លាំងអំពីផលប៉ះពាល់បរិស្ថាន។
|
រដ្ឋាភិបាលចិនកាលពីថ្ងៃទី២៥ ខែធ្នូ បានអនុម័តជាផ្លូវការនូវគម្រោងទំនប់វារីអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោកនៅខាងក្រោមទន្លេ Yarlung Zangbo ក្នុងតំបន់ទីបេ ដែលឥណ្ឌាហៅថាទន្លេ Brahmaputra គ្រោងនឹងការចំណាយសរុបដែលរំពឹងទុករហូតដល់ ១៣៧ពាន់លានដុល្លារ។ នៅពេលបញ្ចប់ការសាងសង់ គម្រោងវារីអគ្គិសនីនេះអាចផលិតអគ្គិសនីបាន ៣០០ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ដែលមានទំហំធំជាង ៣ដងនៃសមត្ថភាពផលិតអគ្គិសនី ៨៨,២ ពាន់លានគីឡូវ៉ាត់ម៉ោងនៃទំនប់ Three Gorges នៅចិនដែលជាទំនប់វារីអគ្គិសនីធំបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ ភ្លាមៗបន្ទាប់ពីចិនអនុម័តគម្រោង ឥណ្ឌា និងបង់ក្លាដែសដែលជាប្រទេសខាងក្រោមដងទន្លេពីរមានប្រតិកម្មព្រួយបារម្ភខ្លាំងអំពីគម្រោងទំនប់វារីអគ្គិសនីទំនើបរបស់ចិននេះ។ ប្រទេសអាស៊ីខាងត្បូងទាំងពីរនេះយល់ថា ទំនប់នេះនឹងផ្លាស់ប្តូរជាមូលដ្ឋាននូវលំហូរទឹក ដែលជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាននៅតំបន់ខាងក្រោម។ លើសពីនេះ ឥណ្ឌាមានការព្រួយបារម្ភថា បន្ទាប់ពីសាងសង់រួចរាល់ ទំនប់នេះនឹងអនុញ្ញាតឱ្យចិនគ្រប់គ្រងធនធានទឹក ជាពិសេសក្នុងរដូវវស្សា ដែលវានឹងធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់ផលប្រយោជន៍របស់ឥណ្ឌា។ ទន្លេ Yarlung Zangbo ហូរកាត់ខ្ពង់រាបទីបេនៃប្រទេសចិនភ្ជាប់ជាមួយទន្លេ Brahmaputra ហូរទៅភាគខាងត្បូងកាត់តាមរដ្ឋឥណ្ឌា Arunachal Pradesh និង Assam ហើយហូរទៅដល់សមុទ្រនៅឈូងសមុទ្រ Bengal ក្នុងប្រទេសបង់ក្លាដែស។ បច្ចុប្បន្ន ឥណ្ឌាក៏កំពុងសាងសង់ទំនប់វារីអគ្គិសនីនៅលើទន្លេនេះដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1160.txt
|
កូរ៉េខាងត្បូង នឹងដឹកពលកររបស់ខ្លួន ដែលកំពុងធ្វើការនៅអ៊ីរ៉ាក់ មកមាតុប្រទេសវិញនៅសប្តាហ៍ក្រោយ។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោកChung Sye-kyun បានលើកឡើងបែបនេះ នៅថ្ងៃទី១៧ ខែកក្កដា។ ការប្រកាសរបស់នាយករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងខណៈដែលកូរ៉េខាងត្បូងមានករណី COVID-19 នាំចូលច្រើន ហើយភាគច្រើននៃករណីឆ្លង គឺមកពីបណ្តាប្រទេសតំបន់អារ៉ាប់ដែលមានករណីឆ្លងហក់ឡើងខ្លាំង។
|
តាមរយៈជើងហោះហើរពិសេស ពលករសំណង់កូរ៉េខាងត្បូង ដែលត្រលប់មកពីអ៊ីរ៉ាក់ យ៉ាងហោចណាស់៣៤នាក់ ក្នុងចំណោម១០០នាក់ បានឆ្លងកូរ៉ូណាវីរុស នៅដើមសប្តាហ៍នេះ។ តាមការប៉ាន់ប្រមាណរបស់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ករណីឆ្លងកូរ៉ូណាវីរុសលើពលករកូរ៉េខាងត្បូង ដែលត្រលប់មកពីអ៊ីរ៉ាក់ នឹងកើនឡើងថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ ដោយផ្អែកតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) អ៊ីរ៉ាក់ បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ២០០០ករណី នៅថ្ងៃទី១៦ ខែកក្កដា។ តួលេខ COVID-19 សរុបមានចំនួន៨៣៨៦៧ករណី ខណៈអ្នកស្លាប់មានចំនួន ៣៤៣២នាក់។ ដើម្បីការពារប្រជាជនខ្លួន និងមានការស្នើសុំពីពលករកូរ៉េខាងត្បូងផងនោះ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានសម្រេចបញ្ជូនយន្តហោះទៅអ៊ីរ៉ាក់នៅសប្តាហ៍ក្រោយ ដើម្បីដឹកអ្នកទាំងនោះត្រលប់មកមាតុប្រទេសវិញ។ ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការឆ្លើយតបនឹងCOVID-19 លោក Chung Sye-kyun នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានលើកឡើងយ៉ាងដូច្នេះថា៖ «ដើម្បីជួយពលករសំណង់កូរ៉េខាងត្បូងឲ្យត្រលប់មកប្រទេសបានឆាប់រហ័ស រដ្ឋាភិបាលបានសម្រេចបញ្ជូនយន្តហោះទៅនៅសប្តាហ៍ក្រោយ»។ បើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រី កូរ៉េខាងត្បូង នឹងបញ្ជូនយន្តហោះទៅដឹកប្រជាជនខ្លួន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដាខាងមុខ។ គិតមកត្រឹមថ្ងៃទី១៧ ខែកក្កដានេះ ប្រជាជនកូរ៉េខាងត្បូង មានចំនួនប្រមាណ ៨០០នាក់ ដែលកំពុងមានវត្តមាននៅអ៊ីរ៉ាក់។ ពលករយ៉ាងហោចណាស់ ២០០នាក់ បានស្នើឲ្យមានការដឹកជញ្ជូនពិសេសបែបនេះ។ សម្រាប់ស្ថានភាពនៅក្នុងប្រទេសវិញ កូរ៉េខាងត្បូងមានករណីឆ្លងកូរ៉ូណាវីរុសកើនឡើងប្រមាណ ៦០ករណី ក្នុងរយៈពេល ២ថ្ងៃជាប់គ្នា។ នៅថ្ងៃទី១៧ ខែកក្កដា កូរ៉េខាងត្បូងមានករណីឆ្លង ៦០ករណី និងស្លាប់ ២នាក់។ ភាគច្រើននៃករណីឆ្លងថ្មី គឺជាករណីនាំចូលមកពីបរទេស។ តួលេខCOVID-19 សរុបរបស់កូរ៉េខាងត្បូងមានចំនួន ១៣៦៧២ករណី អ្នកស្លាប់មានចំនួន ២៩៣នាក់ ចំណែកអ្នកជាសះស្បើយមានចំនួន ១២៤៦០នាក់៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1161.txt
|
នាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្ទដ្រា ម៉ូឌី នៅថ្ងៃទី ១៥ ខែសីហា បានព្រមានចិនជាថ្មីពាក់ព័ន្ធបញ្ហាតានតឹងនៅព្រំដែនប្រទេសទាំងពីរ ដោយសន្យាពង្រឹងកម្លាំងយោធាកាន់តែខ្លាំងថែមទៀត។
|
ខណៈការចរចារឿងព្រំដែនជាមួយចិនបន្តជាប់គាំង នាយករដ្ឋមន្ត្រី ម៉ូឌី ប្រកាសនៅបុណ្យឯករាជ្យជាតិខ្លួនថា អធិបតេយ្យភាពរបស់ឥណ្ឌា គឺខ្ពស់បំផុត ហើយថា ទំនាក់ទំនងជាមួយប្រទេសជិតខាង អាស្រ័យលើសន្តិសុខ និងការជឿជាក់។ នៅចំពោះមុខអ្នកចូលរួមជាង៤ពាន់នាក់ នៅទីលាន Red Fort ក្នុងទីក្រុង ញ៉ូវ ដេលី លោក ម៉ូឌី បានសង្កត់ធ្ងន់ពីការប្រឈមមុខដាក់គ្នាជាមួយប្រទេសប៉ាគីស្ថាន និងចិន លើព្រំដែនដែលកំពុងមានជម្លោះរបស់ពួកគេ ដោយពុំនិយាយចំៗឈ្មោះប្រទេសទាំងពីរឡើយ។ «អ្នកណាដែលហ៊ានចោលភ្នែកទៅលើដែនអធិបតេយ្យរបស់ប្រទេសយើង កងទ័ពយើងនឹងឆ្លើយតបទៅពួកគេ ដោយប្រើភាសាពួកគេផ្ទាល់តែម្ដង»។ លោកនាយករដ្ឋមន្ត្រី និយាយបញ្ឆិតបញ្ឆៀងបែបនេះ ដោយចង់មានន័យថា បើនរណាហ៊ានប្រើកម្លាំងដាក់ឥណ្ឌា ឥណ្ឌានឹងប្រើកម្លាំងតបវិញ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក បញ្ជាក់ទៀតថា៖«បូរណភាពទឹកដីរបស់ឥណ្ឌាគឺខ្ពស់បំផុតសម្រាប់យើង។ អ្វីដែលយើងអាចធ្វើបាន អ្វីដែលកងទ័ពយើងអាចធ្វើបាន គ្រប់គ្នាបានមើលឃើញហើយក្នុងតំបន់ Ladakh»។ លោកសំដៅលើការប៉ះទង្គិចព្រំដែនជាមួយកងទ័ពចិន ក្នុងតំបន់ Ladakh លើជួរភ្នំ ហិមពាន្ត កាលពីថ្ងៃទី ១៥ ខែមិថុនា។ ក្នុងសុន្ទរកថាដដែល លោក ម៉ូឌី លើកឡើងថា ឥឡូវនេះ ទំនាក់ទំនងជាមួយប្រទេសជិតខាង គឺជាប់ពាក់ព័ន្ធនឹង សន្តិសុខ ដំណើរការ និងការជឿជាក់។ លោកថា៖«ប្រទេសជិតខាង គឺមិនគ្រាន់តែជាប្រទេសមួយដែលមានព្រំដែនជាប់គ្នាប៉ុណ្ណោះទេ តែជាអ្នកដែលចែករំលែកបេះដូងផងដែរ។ ទំនាក់ទំនងកាន់តែកក់ក្ដៅ កាលណាចេះគោរពគ្នាទៅវិញទៅមក»។ ម្យ៉ាងវិញទៀត លោកនាយករដ្ឋមន្ត្រី អះអាងថា កងទ័ពសកម្មឥណ្ឌាទាំង១,៤លាននាក់ នឹងត្រូវពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងថែមទៀត។ លោកអះអាងដូច្នេះថា បន្ថែមពីការតាំងចិត្តរឿងសន្តិសុខខ្លួន និងពង្រឹងសមត្ថភាពយោធា ប្រទេសឥណ្ឌាក៏ចង់បានសន្ដិភាពនិងភាពសុខដុមដែរ។ សូមបញ្ជាក់ថា កងទ័ពឥណ្ឌា២០នាក់ ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នានោះ ដែលកងទ័ពនៃប្រទេសទាំងពីរប្រយុទ្ធ ដោយប្រើដំបងព័ទ្ធលួស ដុំថ្ម និងដៃទទេរ។ ខាងចិនក៏បានទទួលស្គាល់ថាកងទ័ពស្លាប់ក្នុងហេតុការណ៍នេះ តែពុំបានបញ្ចេញតួលេខឡើយ។ ភាគីទាំងពីរបានចោទគ្នាទៅវិញទៅមក ហើយកងទ័ពចិននិងឥណ្ឌារាប់ពាន់នាក់ត្រូវបានបញ្ជូនទៅកាន់តំបន់ជម្លោះនោះ។ បញ្ហាព្រំដែនមិនទាន់ដាច់ស្រាច់នេះ កើតឡើងតាំងពីឆ្នាំ១៩៦២មកម្ល៉េះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1162.txt
|
ទោះជាមានការប្រឆាំងពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចំពោះមហិច្ឆិតារបស់ចិនក្នុងការដឹកនាំពិភពលោកដើម្បីបង្កើតបច្ចេកវិទ្យាទំនើបថ្មីៗ ដូចជាបណ្តាញ 5G យ៉ាងណាក្តី ក៏រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងខែសីហាបានចាប់ផ្តើមនូវកិច្ចប្រឹងប្រែងជាសាកលមួយក្នុងការអភិវឌ្ឍបច្ចេកវិទ្យា blockchain ដែលជាបណ្តាញផ្ទុកទិន្នន័យមួយសម្រាប់ចែកចាយព័ត៌មាន ហើយអ្នកជំនាញនិយាយថា អាចនឹងធ្វើឱ្យផ្លាស់ប្តូរការធ្វើអាជីវកម្មនៅជុំវិញពិភពលោក។
|
កាលពីថ្ងៃទី១០ ខែសីហា ប្រទេសចិនបានចាប់ផ្តើមសម្ពោធបណ្តាញ blockchain របស់ខ្លួនសម្រាប់អន្តរជាតិ ដែលត្រូវបានគេហៅថា បណ្តាញសេវាកម្ម Blockchain ឬហៅកាត់ថា BSN។ បណ្តាញនេះជាមធ្យោបាយមួយសម្រាប់អ្នកសរសេរកម្មវិធីកុំព្យូទ័រដើម្បីអាចប្រើប្រាស់បច្ចេកវិទ្យា blockchain តាមរយៈមជ្ឈមណ្ឌលទិន្នន័យនៅក្រៅប្រទេសរបស់ BSN ដើម្បីអនុញ្ញាតឱ្យពួកគេអាចបង្កើតកម្មវិធីសម្រាប់អាជីវកម្ម និងទីក្រុងដើរដោយបច្ចេកវិទ្យាទំនើបឬហៅថា «ទីក្រុងឆ្លាតវៃ» (smart cities)។ ស្ថាប័នឈ្មោះ «សម្ព័ន្ធភាព BSN» បានប្រកាសនៅក្នុងសៀវភៅសកាលពីឆ្នាំមុនថា៖ «នៅពេលដែលបណ្តាញ BSN មានវត្តមាននៅជុំវិញពិភពលោក វានឹងក្លាយជាបណ្តាញហេដ្ឋារចនាសម្ព័ន្ធសាកលតែមួយគត់ដែលបង្កើតឡើងដោយប្រទេសចិន ដែលការចេញចូលបណ្តាញនេះគឺត្រូវបានគ្រប់គ្រងដោយប្រទេសចិន»។ បច្ចេកវិទ្យា Blockchain គឺជាបណ្តាញទិន្នន័យពង្រាយនៅច្រើនកន្លែង ដែលមានការកត់ត្រាប្រកបដោយទំនុកចិត្ត ដែលធ្វើឱ្យរូបិយប័ណ្ណឌីជីថលដូចជា bitcoin និងផលិតផលប្រភេទថ្មីៗដូចជាអត្តសញ្ញាណឌីជីថល អាចនឹងដំណើរការបាន។ បច្ចេកវិទ្យានេះមានសក្តានុពលដើម្បីបង្កើតបណ្តាញឌីជីថលកាន់តែមានតម្លាភាព និងមានលក្ខណៈវិមជ្ឈការ។ លោក Bill Foster តំណាងរាស្ត្រអាមេរិកដែលមានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែករូបវិទ្យា និងជាមេដឹកនាំនៃក្រុមអ្នកតំណាងរាស្ត្រអាមេរិកាំងមួយក្រុមដែលសិក្សាលើបច្ចេកវិទ្យាទំនើបមួយនេះ។ លោកបានហៅបច្ចេកវិទ្យា blockchain នេះថាជា «បច្ចេកវិទ្យាដែលដ៏មានឥទ្ធិពល ហើយនឹងផ្លាស់ប្តូររបៀបយើងធ្វើអាជីវកម្មនៅក្នុងស្ទើរតែគ្រប់វិស័យ»។ បច្ចេកវិទ្យា Blockchain អាចបង្កើតការកត់ត្រាដែលកាន់តែមានតម្លាភាពជាមួយនឹងលេខកូដមានការអនុញ្ញាតដើម្បីបង្កើតបណ្តាញទិន្នន័យប្រកបដោយទំនុកចិត្ត។ ប៉ុន្តែប្រព័ន្ធ blockchain របស់ចិនគឺជាប្រព័ន្ធមានលក្ខណៈមជ្ឈការ ដែលគ្រប់គ្រងដោយសម្ព័ន្ធភាព BSN។ សម្ព័ន្ធភាពនេះគឺជាបណ្តុំនៃក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ ដែលបង្កើតបច្ចេកវិទ្យាឌីជីថលរបស់ខ្លួន និងរក្សាការគ្រប់គ្រងលើបណ្តាញទិន្នន័យទាំងនោះ។ ប្រទេសចិនសង្ឃឹមថា បណ្តាញគ្រប់គ្រងមួយនេះ ដែលខ្លួននិយាយថា នឹងផ្តល់ការធ្វើអន្តរកម្មរវាងកុំព្យូទ័រកាន់តែប្រសើរ និងមានតម្លៃទាបជាងបច្ចេកវិទ្យាប្រកួតប្រជែងផ្សេងទៀត នឹងក្លាយជាជម្រើសជាទីពេញចិត្តសម្រាប់អាជីវកម្ម និងរដ្ឋាភិបាលនានាដែលកំពុងសាកល្បងប្រើប្រាស់បច្ចេកវិទ្យានេះ។ ដោយមានការគាំទ្រពីរដ្ឋាភិបាលចិន បណ្តាញ BSN បានក្លាយទៅជាប្រព័ន្ធអេកូឡូស៊ី blockchain ធំជាងគេបំផុតនៅក្នុងពិភពលោក ដែលត្រូវបានគេរំពឹងថា នឹងដើរតួជាឆ្អឹងខ្នងសម្រាប់ការភ្ជាប់ទំនាក់ទំនងទៅវិញទៅមកដ៏មហិមាទាំងនៅក្នុងប្រទេស និងជុំវិញពិភពលោក។ បណ្តាញនេះមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅក្នុងទីក្រុងជាង១០០រួចទៅហើយ និងស្ថិតនៅក្នុងទ្វីបចំនួន៦។ បណ្តាញនេះសង្ឃឹមថា នឹងដាក់ពង្រាយទៅកាន់ទីក្រុងរហូតដល់ជាង២០០បន្ថែមទៀតនៅត្រឹមឆ្នាំនេះ។ អាទិភាពថ្នាក់ជាតិរបស់ចិន ដូចការពង្រីកអំណាចប្រទេសក្នុងកម្រិតអន្តរជាតិយ៉ាងពុះកញ្ជ្រោលទៅលើបច្ចេកវិទ្យាទំនើបថ្មីសំខាន់ៗផ្សេងទៀត ដូចជា 5G និងបញ្ញានិម្មិត AI ដែរ ប្រទេសចិនបានប្រកាសថាបណ្តាញ blockchain ជាបច្ចេកវិទ្យាមានអាទិភាពថ្នាក់ជាតិនៅក្នុងឆ្នាំ២០១៦។ បច្ចេកវិទ្យានេះត្រូវបានលើកឡើងពីរដងនៅក្នុងផែនការសេដ្ឋកិច្ចរយៈពេលប្រាំឆ្នាំលើកទី១៣របស់ក្រុមប្រឹក្សារដ្ឋចិន ដែលត្រូវបានចេញផ្សាយនៅក្នុងឆ្នាំនោះ។ លោក Kevin Werbach សាស្ត្រាចារ្យនៅសាលា Wharton នៃសាកលវិទ្យាល័យ Pennsylvania បានប្រាប់ VOA ថា៖ «ប្រទេសចិនគឺជារដ្ឋាភិបាលថ្នាក់ជាតិដ៏ធំមួយដែលមានភាពសកម្មបំផុតនៅក្នុងពិភពលោកក្នុងការអភិវឌ្ឍបច្ចេកវិទ្យា blockchain។ ប្រទេសចិនជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចដែលចាត់ទុកបច្ចេកវិទ្យា blockchain ជាបច្ចេកវិទ្យាទំនើបថ្មីបែបយុទ្ធសាស្ត្រ រួមជាមួយនឹងបច្ចេកវិទ្យាផ្សេងៗទៀតដូចជា បញ្ញានិម្មិត និងបណ្តាញឥតខ្សែ 5G»។ នៅពេលនេះ ប្រទេសចិនមានគម្រោងប្រើប្រាស់បច្ចេកវិទ្យា blockchain ជាង៧០០គម្រោងដែលបានចុះឈ្មោះតាំងពីឆ្នាំមុនជាមួយនឹងរដ្ឋបាលអ៊ីនធឺណិតរបស់ប្រទេសចិន។ បច្ចេកវិទ្យា blockchain ដែលមានចរិតលក្ខណៈចិន បណ្តាញ BSN ត្រូវបានបង្កើតឡើងកាលនៅដើមឆ្នាំ២០២០នេះ នៅពេលពិភពលោកកំពុងប្រឈមមុខដោះស្រាយបញ្ហាប្រឈមផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមដ៏ស្មុគស្មាញដែលបង្កឡើងដោយការរាតត្បាតនៃជំងឺកូវីដ១៩។ ជាផ្នែកនៃយុទ្ធសាស្ត្រមេរបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីដឹកនាំការផ្លាស់ប្តូរផ្នែកឌីជីថលនៃសេដ្ឋកិច្ចពិភពលោក ផែនការគឺត្រូវបង្កើតបណ្តាញមួយដែលមានប្រសិទ្ធភាព និងតម្លៃទាប ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ស្ទើរផ្តាច់មុខនូវសេវាផ្ទុកទិន្នន័យកុំព្យូទ័រដោយប្រើប្រាស់បច្ចេកវិទ្យា blockchain។ លោក Werbach ដែលធ្លាប់បម្រើការជាអ្នកប្រឹក្សាយោបល់ឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA លើកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យាបាននិយាយថា៖ «ក្តីបារម្ភគឺថា ការផ្តោតអារម្មណ៍របស់អ្នកបង្កើតកម្មវិធីកុំព្យូទ័រ និងអ្នកប្រើប្រាស់នឹងផ្លាស់ប្តូរទៅកាន់កម្មវិធីរបស់ចិន ហើយចិននឹងជំរុញឱ្យមានស្តង់ដារបច្ចេកទេសដើម្បីឆ្លុះបញ្ចាំងពីជំហរនៃគោលនយោបាយរបស់ខ្លួន»។ លោក Werbach បាននិយាយថា នេះជាមូលហេតុដែលវាជារឿងសំខាន់ចំពោះរដ្ឋាភិបាលចិន ដែលប្រព័ន្ធបច្ចេកវិទ្យា blockchain សាកលនេះមានភាពខុសគ្នាពីគំរូចំហដែលសង្កត់ធ្ងន់លើវិមជ្ឈការ។ លោក Werbach ដែលបានសរសេររបាយការណ៍យ៉ាងច្រើនអំពីបច្ចេកវិទ្យាទំនើបថ្មីៗ ដូចជាblockchain បានអះអាងថា ផលប៉ះពាល់ខាងភូមិសាស្ត្រនយោបាយនៃបច្ចេកវិទ្យានេះគឺអាស្រ័យលើថាតើអ្នកណាជាអ្នកបង្កើត និងអនុវត្តបច្ចេកវិទ្យានោះ។ លោក Werbach បានសរសេរនៅក្នុងអ៊ីមែលមកកាន់ VOA ថា៖ «ប្រទេសចិនផ្តោតអារម្មណ៍ជាងលើបច្ចេកវិទ្យា blockchains ដែលមានការអនុញ្ញាតសម្រាប់ការប្រើប្រាស់សម្រាប់សហគ្រាស និងនៅលើកម្មវិធីចិន ដែលមានលទ្ធភាពក្នុងការត្រួតពិនិត្យ និងគោរពតាមការទាមទាររបស់រដ្ឋាភិបាលចិន»។ សៀវភៅសថ្មីមួយដែលនិពន្ធរួមគ្នាដោយក្រុមហ៊ុនអាមេរិក Amazon Web Services ក្រុមហ៊ុន IBM ក្រុមហ៊ុន Deloitte និងអ្នកស្រាវជ្រាវផ្សេងទៀតបានអះអាងនៅក្នុងខែឧសភាថា យោធាអាមេរិកកំពុងចាញ់ប្រទេសចិន និងរុស្ស៊ី នៅក្នុងការប្រកួតប្រជែងខាងបច្ចេកវិទ្យា blockchain។ លោក Werbach បាននិយាយថា ប្រសិនបើអ្នកតាក់តែងគោលនយោបាយ និងក្រុមហ៊ុនអាមេរិកាំងមិនប្រកួតប្រជែងសម្រាប់អាជីវកម្មបច្ចេកវិទ្យា blockchain នោះទេ «បច្ចេកវិទ្យា blockchain ដែលមានចរិតលក្ខណៈចិននឹងកាន់តែមានភាពពេញនិយម»។ ផ្ទុយទៅវិញ អ្នកវិភាគមួយចំនួននៅតែមិនជឿថា ប្រទេសចិននឹងដឹកនាំពិភពលោកលើផ្នែកបច្ចេកវិទ្យានោះទេ។ លោក Larry Wortzel សមាជិកនៃគណៈកម្មការពិនិត្យមើលសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិននៃសភាជាតិសហរដ្ឋអាមេរិកបានសរសេរនៅក្នុងអ៊ីមែលមកកាន់ VOA ថា ក្រុមហ៊ុន IBM និងក្រុមហ៊ុនអាមេរិកាំងផ្សេងទៀតមានបច្ចេកវិទ្យានេះ និងប្រើប្រាស់វារួចហើយ។ លោកបណ្ឌិត Wortzel បាននិយាយថា៖ «ខ្ញុំមិនជឿថា សហរដ្ឋអាមេរិកកំពុងចាញ់ក្នុងការប្រកួតប្រជែងលើបច្ចេកវិទ្យា Blockchain នោះទេ»។ នៅក្នុងបញ្ជី «ក្រុមហ៊ុន blockchain កំពូលចំនួន៥០» ដែលចងក្រងដោយទស្សនាវដ្តី Forbes កាលពីឆ្នាំមុន ក្រុមហ៊ុន Amazon របស់អាមេរិកជាប់ចំណាត់ថ្នាក់លេខ១ ហើយក្រុមហ៊ុន Ant Financial ដែលជាផ្នែកនៃមហាក្រុមហ៊ុន Alibaba របស់ចិនជាប់លេខ២។ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង៥ ក្រុមហ៊ុន២ជាក្រុមហ៊ុនអាមេរិកាំង ២ជាក្រុមហ៊ុនចិន និង១ជាក្រុមហ៊ុនរបស់អង់គ្លេស។ លោក Martin Chorzempa អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិបានប្រាប់ VOA ថា ប្រាក់ភាគច្រើនដែលចិនកំពុងចំណាយនៅក្នុងពិភពលោកនឹងត្រូវខ្ជះខ្ជាយ។ លោកបាននិយាយថា៖ «ដូចយើងបានឃើញពីការប្រឆាំងជាសាកលនាពេលថ្មីៗទៅលើក្រុមហ៊ុន Huawei ជាពិសេសនៅអូស្ត្រាលី និងអឺរ៉ុបនោះ ខ្ញុំមិនយល់ថា វាអាចទៅរួចនោះទេ ដែលថាពិភពលោកនឹងពឹងផ្អែកលើបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធ blockchain របស់ចិននោះ»៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1163.txt
|
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រីJacinda Arden នៅថ្ងៃទី១៧ សីហានេះបានប្រកាសថានឹងលើកការបោះឆ្នោត រយៈពេល៤សប្តាហ៍ គឺរហូតដល់ថ្ងៃទី១៧ តុលា។ មុនការប្រកាសរបស់លោកស្រី Jacinda Arden នូវែលសេឡង់ត្រូវបោះឆ្នោតសាកលនៅថ្ងៃទី១៧ កញ្ញា។
|
«ទីបំផុតទៅ ថ្ងៃទី១៧ តុលាផ្តល់ពេលវេលាគ្រប់គ្រាន់ ដល់គណបក្សនយោបាយក្នុងការរៀបយុទ្ធនាការឃោសនាបោះឆ្នោត នៅចំពោះមុខស្ថានការណ៍(COVID-19)»។ នេះជាការលើកឡើង របស់លោកស្រី Arden នៅក្នុងសន្នីសិទសារព័ត៌មាន។ ការសម្រេចពន្យារពេលបោះឆ្នោតនេះ ធ្វើឡើងដោយមានការពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្សជាច្រើន និងគណៈកម្មការបោះឆ្នោត។ប៉ុន្តែលោកស្រី អះអាងថាលោកស្រីនឹងមិនលើកពេលបោះឆ្នោតជាថ្មីឡើយ ទោះបីជាស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ។ ការសម្រេចចិត្តនេះនាំឲ្យគណបក្សនយោបាយ មានពេល៩សប្តាហ៍ក្នុងការធ្វើយុទ្ធនាការ និងផ្តល់ពេលគណៈកម្មការបោះឆ្មោតនូវពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំបោះឆ្នោត។ ការព្រួយបារម្ភបានកើតឡើងសារជាថ្មី នៅនូវែលហ្សេឡង់ បន្ទាប់ពីប្រទេសនេះរកឃើញករណីCOVID-19 ជាថ្មីក្រោយគ្មានករណីឆ្លងរយៈពេល១០២ថ្ងៃ។ ករណីឆ្លងថ្មីជាពិសេសនៅទីក្រុងAuckland នេះ បានក្លាយជាសម្ពាធទាមទារឲ្យលោកស្រីនាយករដ្ឋមន្ត្រីផ្អាកការបោះឆ្នោត។ ការជោគជ័យក្នុងការទប់ស្កាត់ជំងឺឆ្លងនៅក្នុងប្រទេសនូវែលហ្សេឡង់ នាំឲ្យលោកស្រីArden បានប្រជាប្រិយភាពយ៉ាងខ្លាំង។ គេរំពឹងថា គណបក្សពលកររបស់លោកស្រីនឹងឈ្នះឆ្នោតបង្កើតរដ្ឋាភិបាលបាន ដោយមិនចាំបាច់រកសម្លេងជាមួយគណបក្សតូចៗរួមមានគណបក្ស Greens និង New Zealand First ដូចក្នុងអាណត្តិនេះ។ គណបក្ស Greens និង New Zealand First ដែលស្ថិតក្នុងរដ្ឋាភិបាលសុទ្ធតែគាំទ្រការពន្យារពេលនេះ ខណៈបក្សប្រឆាំង National Party បានទាមទារឲ្យផ្អាកការបោះឆ្នោតរហូតដល់ចុងខែវិច្ឆិការ ឬឆ្នាំក្រោយ៕ការទាមទាររបស់បក្សប្រឆាំងត្រូវបាន សហប្រធានបក្សGreens ចោទថា ចង់ចំណេញនយោបាយ ដោយសង្ឃឹមថាផលប៉ះពាល់ពីជំងឺឆ្លងCOVID-19 លើសេដ្ឋកិច្ចនឹងធ្វើឲ្យប្រជាប្រិយភាពរដ្ឋាភិបាលបច្ចុប្បន្នធ្លាក់ចុះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1164.txt
|
លោក ដូណាល់ ត្រាំ បានបើកជាផ្លូវការយុទ្ធនាការការពារកៅអីប្រធានាធិបតីរបស់ខ្លួន បន្ទាប់ពីត្រូវបានបក្សសាធារណរដ្ឋតែងតាំងជាបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតខែវិច្ឆិកាខាងមុខ។ អំឡុងសន្និបាតបក្សដែលចាប់ផ្ដើមនៅថ្ងៃទី២៤ ខែសីហា លោក ត្រាំ មិនភ្លេចរិះគន់បក្សប្រជាធិបតេយ្យថា ព្យាយាមលួចសន្លឹកឆ្នោតរបស់លោកតាមរយៈជំរុញឲ្យបោះឆ្នោតតាមសំបុត្រ។ ម្ដងជាពីរដង លោក ត្រាំ ចោទថា ការបោះឆ្នោតតាមនេះ មិនផ្ដល់លទ្ធផលត្រឹមត្រូវឡើយ។
|
នៅថ្ងៃទីមួយនៃសន្និបាតបក្សសាធារណរដ្ឋដែលធ្វើឡើងបួនថ្ងៃ ប្រតិភូបក្សមកពីបណ្ដារដ្ឋ និងដែនដីអាមេរិកបានបោះឆ្នោតគាំទ្រលោក ដូណាល់ ត្រាំ ជាផ្លូវការឲ្យធ្វើជាបេក្ខជនតំណាងបក្សចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។ លោក ត្រាំ ត្រូវតទល់ជាមួយលោក ចូ បៃឌិន បេក្ខភាពតំណាងបក្សប្រជាធិបតេយ្យ។ មិនទុកយូរឡើយ មិនប៉ុន្មាននាទីក្រោយត្រូវបានតែងតាំងជាផ្លូវការ លោក ត្រាំ ក៏ឡើងឆាកកាន់ម៉េក្រូក្នុងពិធីដែលធ្វើនៅទីក្រុង Charlotte ក្នុងរដ្ឋ North Carolina ហើយនិយាយជិតមួយម៉ោង។ ជាធម្មតា បេក្ខជនប្រធានាធិបតី នឹងចេញមុខនៅថ្ងៃចុងក្រោយនៃសន្និបាតដើម្បីទទួលយកការតែងតាំងជាផ្លូវការ។ បក្សប្រជាធិបតេយ្យ និងការអនុញ្ញាតឲ្យបោះឆ្នោតតាមសំបុត្រ ជាមុខសញ្ញាដែលលោក ត្រាំ រិះគន់មិនប្រណីមាត់អ្វីឡើយ។ ពីនាទីដំបូង លោក ត្រាំ ប្រាប់ប្រតិភូបក្សឲ្យប្រយ័ត្នពីផែនការរបស់បក្សប្រជាធិបតេយ្យដែលជំរុញឲ្យបោះឆ្នោតតាមសំបុត្រក្រោមហេតុផលបារម្ភពីជំងឺ COVID-19 ។ «ពួកគេព្យាយាមលួចការបោះឆ្នោតនេះ។ វិធីតែមួយគត់ដែលពួកគេអាចយកការបោះឆ្នោតពីយើងបាន គឺការបោះឆ្នោតនេះត្រូវរៀបចំជាស្រេច។» នេះជាការលើកឡើងរបស់លោក ត្រាំ ទៅកាន់សមាជិកបក្សសាធារណរដ្ឋដែលភាគច្រើនចូលរួមសន្និបាតនេះតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។ ខណៈបក្សប្រជាធិបតេយ្យលើកយក COVID-19 ដើម្បីការពារការបោះឆ្នោតតាមសំបុត្រ លោក ត្រាំ ចង់ឲ្យអ្នកបោះឆ្នោតទាំងអស់ទៅបោះឆ្នោតដោយផ្ទាល់វិញ សំដៅធានាសុក្រឹត្យភាព។ មានម្ដងនោះ លោក ត្រាំ និយាយថា បើពលរដ្ឋអាមេរិកចូលរួមបាតុកម្មបាន ពួកគេក៏អាចទៅបោះឆ្នោតដោយផ្ទាល់បានដែរ។ ទាំងបក្សប្រជាធិបតេយ្យ ទាំងក្រុមប្រឆាំងលោក ត្រាំ ចាត់ទុកការជំទាស់របស់លោកប្រធានាធិបតីទៅនឹងការពង្រីកលទ្ធភាពបោះឆ្នោតតាមសំបុត្រ ជាការគាបសង្កត់ចំនួនអ្នកទៅបោះឆ្នោត ខណៈការបោះឆ្នោតរបៀបនេះត្រូវបានអនុវត្តយ៉ាងទូលាយនៅអាមេរិករួចទៅហើយ។ ម្យ៉ាង គេក៏ជឿថា លោក ត្រាំ កំពុងរៀបក្រឡាទុកមុនដើម្បីតវ៉ា បើលោកចាញ់ឆ្នោតខែវិច្ឆិកាមែននោះ។ លទ្ធផលស្ទង់មតិកន្លងមកបង្ហាញថា លោក បៃឌិន នឹងឈ្នះលោក ត្រាំ ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1165.txt
|
រដ្ឋាភិបាលចិន តាមរយៈក្រសួងការបរទេស បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងចាត់ទុកប្រជាជនចិនទាំង១,៤ពាន់លាននាក់ជាសត្រូវ បើក្រុងវ៉ាស៊ីនតោនរឹងរូសបន្តផែនការហាមសមាជិកបក្សកាន់អំណាចចិនទាំងអស់ចូលទឹកដីអាមេរិក។ ប៉េកាំងបន្តថា ទង្វើនេះក៏ប្រឆាំងនឹងឆន្ទៈប្រជាជនផងដែរ។
|
រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានរាយការណ៍កំពុងត្រួតពិនិត្យលើគម្រោងការមួយ ដែលនឹងហាមឃាត់ការធ្វើដំណើរចូលទឹកដីសហរដ្ឋអាមេរិកពីសំណាក់សមាជិកបក្សកុម្មុយនីស្តចិន (CPC) ។ យ៉ាងណា ទាក់ទិនដំណឹងនេះ ទីក្រុងប៉េកាំង បានហៅទង្វើរបស់ក្រុងវ៉ាស៊ីនតោនថាគួរឲ្យអស់សំណើច។ «ប្រសិនបើរបាយការណ៍នេះ គឺជាការពិតមែននោះ សហរដ្ឋអាមេរិកកំពុងជ្រើសរើសជំហរប្រឆាំងនឹងប្រជាជនចិនទាំង ១,៤ពាន់លាននាក់»។ អ្នកនាំពាក្យក្រសួងការបរទសចិន អ្នកស្រី Hua Chunying បញ្ជាក់បែបនេះ នៅថ្ងៃទី ១៧ ខែកក្កដាក្នុងសន្និសីទព័ត៌មាន ដែលដកស្រង់ចុះផ្សាយដោយកាសែតហុងកុង South China Morning Post ។ អ្នកស្រី បន្តថា៖«នេះនឹងប្រឆាំងចំពោះឆន្ទៈរបស់ប្រជាជននៃប្រជាជាតិទាំងពីរ ហើយប្រឆាំងនឹងចរន្តនៃសតវត្សរ៍ទី២១ផងដែរ។ វាគឺជារឿងគួរឲ្យអស់សំណើចបំផុត»។ មែនទែនទៅ ការហាមឃាត់នេះ មានន័យថា សមាជិកជិត ៩២លាននាក់របស់បក្សកុម្មុយនីស្តដែលមានអាយុកាល៩៩ឆ្នាំនេះ នឹងលែងអាចចូលទឹកដីអាមេរិកបានតទៅទៀតហើយ។ មន្ត្រីបក្សទាំងនេះ គឺមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលរាប់ចាប់តាំងពីមន្ត្រីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់កំពូល។ ក្នុងសន្និសីទព័ត៌មានដដែល អ្នកស្រីអ្នកនាំពាក្យ Hua ពន្យល់ថា បក្សកុម្មុយនីស្ត គឺចាក់ឫសយ៉ាងជ្រៅទៅក្នុងសង្គមចិន ហើយបានរួមចំណែកយ៉ាងសំខាន់សម្រាប់ភាពជោគជ័យរបស់ប្រជាជាតិមួយនេះ។ ត្រង់ចំណុចនេះ អ្នកស្រីនិយាយដូច្នេះថា៖«ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ត ប្រជាជនចិនទទួលបានឯករាជ្យ សេរីភាព និងការរំដោះ។ ផ្លូវឆ្ពោះទៅកាន់លទ្ធិសង្គមនិយមរបស់ចិន ពុំគ្រាន់តែជួយប្រជាជនចិនងើបផុតពីភាពក្រីក្រប៉ុណ្ណោះទេ តែវាក៏បានធ្វើវិភាគទានយ៉ាងធំធេងដល់វឌ្ឍនភាពរបស់មនុស្សជាតិផងដែរ»។ កាលពីសប្តាហ៍មុន ក្រសួងការបរទេសអាមេរិក បានប្រកាសថា ខ្លួននឹងដាក់បម្រាមលើទិដ្ឋាការរបស់មន្ត្រីជាន់ខ្ពស់មួយចំនួនរបស់បក្សកុម្មុយនីស្តចិន ដែលខ្លួនចាត់ទុកថា ទទួលខុសត្រូវលើការរំលោភសិទ្ធិមនុស្សប្រឆាំងជនមូស្លីមក្នុងតំបន់ស្វយ័ត Xinjiang ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1166.txt
|
បាតុករថៃប្រមាណ២៥០០នាក់ បានចេញតវ៉ាតាមដងផ្លូវទីក្រុងបាងកកនៅយប់ថ្ងៃទី១៨ ខែកក្កដា ដោយទាមទារឲ្យរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា លាលែង និងរំលាយសភាចោល។ ការធ្វើបាតុកម្មអំឡុងពេលវិបត្តិ COVID-19នេះ ត្រូវបានចាត់ទុកជាការតវ៉ាតាមដងផ្លូវធំបំផុតមួយ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤មក។
|
ក្រុមបាតុករថៃ បានប្រមូលផ្ដុំគ្នានៅក្បែរវិមានប្រជាធិបតេយ្យក្នុងទីក្រុង បាងកក ដោយតវ៉ាប្រឆាំងរដ្ឋាភិបាលស៊ីវិលអាយុ១ឆ្នាំរបស់លោក ប្រាយុទ្ធ ចន្ទអូចា ដែលជាអតីតមេរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់កាលពី៦ឆ្នាំមុន។ អ្នករៀបចំបាតុកម្មនេះ បានដាក់ចេញការទាមទារចំនួន៣ រួមមាន រំលោយសភាចោល បញ្ចប់ការបៀតបៀនលើអ្នករិះគន់រដ្ឋាភិបាល និងធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញដែលរៀបរៀងដោយយោធា ដែលគេជឿថាជួយឲ្យបក្សលោកប្រាយុទ្ធឈ្នះការបោះឆ្នោតកាលពីឆ្នាំមុន។ នេះ សំដៅលើនីតិវិធីតែងតាំងសមាជិកព្រឹទ្ធសភាថៃ។ យ៉ាងណាមិញ ក្រុមប៉ូលិសថៃ នៅឈរប្រចាំការនៅទីនោះ ប៉ុន្តែសម្រេចមិនធ្វើសកម្មភាពអ្វីដើម្បីបញ្ឈប់បាតុកម្មនេះឡើយ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាតុកម្មបានចាប់ផ្ដើមដោយសិស្សមួយក្រុម តែអំឡុងពេលល្ងាច មនុស្សរាប់រយនាក់ទៀតបានចូលរួម ដែលបង្កើនតួលេខដល់ ២៥០០នាក់។ នេះបើតាមការប៉ាន់ស្មានរបស់អ្នករៀបចំ ហើយប៉ាន់ស្មានដោយអ្នកព័ត៌មាននៅកន្លែងកើតហេតុ។ ការតវ៉ានេះ បានបំបែកនៅពាក់កណ្ដាលយប់ តែក្រុមអ្នករៀបចំបាតុកម្ម បានអះអាងថា ពួកគេនឹងវិលត្រលប់មកតវ៉ាតាមដងផ្លូវទៀតក្នុងពេល២សប្តាហ៍ ប្រសិនបើការទាមទារពួកគេមិនសម្រេចជោគជ័យទេនោះ។ មែនទែនទៅ រដ្ឋាភិបាលលោកប្រាយុទ្ធ រងការរិះគន់ខ្លាំងឡើងៗពីសំណាក់សាធារណជនថៃក្នុងពេលរយៈពេលប៉ុន្មានខែចុងក្រោយ។ ចាប់តាំងពីប្ដូរពីរដ្ឋាភិបាលសឹកទៅស៊ីវិលរួច តុលាការក្រុងបាងកក បានរំលាយបក្សប្រឆាំងធំទី២ ដែលផ្ដល់អំណាចឲ្យបក្សលោកប្រាយុទ្ធកាន់តែខ្លាំងក្នុងសភា។ ដោយសារទំនាស់ផ្ទៃក្នុង សមាជិកគណៈរដ្ឋមន្ត្រីថៃមួយចំនួនដែលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច បានលាលែងពីតំណែង កាលពីក្នុងសប្តាហ៍នេះ ដែលធ្វើឲ្យបញ្ហាសេដ្ឋកិច្ចដោយបង្កឡើងដោយ COVID-19 កាន់តែពិបាកគ្រប់គ្រង៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1167.txt
|
ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១៨ ខែសីហា បាននិយាយវាយប្រហារមិនសំចៃមាត់លើអតីតស្រ្តីទីមួយ មីឈែល អូបាម៉ា ភរិយាអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បន្ទាប់ពីអ្នកស្រីបានរិះគន់ខ្លាំងៗលើលោក ត្រាំ ។ ថ្លែងក្នុងយប់ទីមួយនៃសន្និបាតបក្សប្រជាធិបតេយ្យនៅថ្ងៃទី១៧ ខែសីហា អ្នកស្រី មីឈែល និយាយត្រង់ៗថា លោក ត្រាំ មិនមែនជាប្រជាធិបតេយ្យសមស្របរបស់អាមេរិកឡើយ។ លោក ត្រាំ បានឆ្លើយវិញថា លោកអាចជាន់សេតវិមាន ក៏ព្រោះតែលោក អូបាម៉ា ដែរ។
|
ក្នុងវីដេអូដែលបង្ហោះនៅយប់ថ្ងៃទី១៧ ខែសីហា (ម៉ោងអាមេរិក) អ្នកស្រី មីឈែល អូបាម៉ា បានរិះគន់មិនដោយលាក់លៀមលើប្រធានាធិបតី ដូណាល់ ត្រាំ មកពីបក្សសាធារណរដ្ឋ។ អ្នកស្រី បានហៅលោក ត្រាំ ជាប្រធានាធិបតីដែលខ្វះសមត្ថភាព ចរិតលក្ខណៈ និងសុភាវធម៌សម្រាប់ការកាន់តំណែងនេះ។ អ្នកស្រី ថែមទាំងនិយាយថា៖ «លោក ត្រាំ ជាប្រធានាធិបតីមិនប្រពៃសម្រាប់អាមេរិក។ លោកមានពេលវេលាដើម្បីបង្ហាញសមត្ថភាព តែបែរជាធ្វើរឿងហួសទៅវិញ។» នេះជារឿងកម្រមួយដែលអតីតស្ត្រីទីមួយ និយាយវាយប្រហារប្រធានាធិបតីអាមេរិកបច្ចុប្បន្នបែបនេះ។ មិនទុកយូរឡើយ លោក ត្រាំ ក៏បានប្រតិកម្មតបទៅអ្នកស្រី មីឈែល វិញ។ ប្រាប់អ្នកសារព័ត៌មាននៅសេតវិមាននៅថ្ងៃទី១៨ ខែសីហា លោក ត្រាំ ចាត់ទុកសុន្ទកថារបស់ភរិយាលោក បារ៉ាក់ អូបាម៉ា ជាសម្ដីនាំឲ្យការបែងចែកខ្លាំងមែនទែន។ លោក ត្រាំ ក៏ថែមទាំងចំអកវិញទៀតថា បើគ្មានលោក អូបាម៉ា ធ្វើប្រធានាធិបតីទេ ក៏គ្មានវត្តមានលោកនៅសេតវិមានដែរ។ កន្លងទៅ លោក ត្រាំ ក៏ធ្លាប់រិះគន់លោក អូបាម៉ា ជាមនុស្សគ្មានសមត្ថភាពផងដែរ។ ការរិះគន់លើលោក ត្រាំ ធ្វើឡើង ស្របពេលដែលបក្សប្រជាធិបតេយ្យ កំពុងរៀបចំសន្និបាតបក្សរបស់ខ្លួន មុនការបោះឆ្នោតខែវិច្ឆិកា។ អ្នកស្រី មីឈែល គឺជាបុគ្គលសំខាន់ម្នាក់ក្នុងចំណោមអ្នកនយោបាយបក្សនេះដែលត្រូវថ្លែងអំឡុងសន្និបាត ដែលធ្វើឡើងតាមអនឡាញព្រោះតែជំងឺ COVID-19 មិនទាន់ស្រាកស្រាន្ត។ អតីតប្រធានាធិបតី អូបាម៉ា ជីមី កាទ័រ និងលោក ប៊ីល គ្លីនតុន ក៏មានឈ្មោះថ្លែងសុន្ទរកថាដែរ។ នៅយប់ថ្ងៃទី១៨ ខែសីហា លោក ចូ បៃឌិន ត្រូវបានស្នើធ្វើជាបេក្ខភាពជាផ្លូវការ។ លោក បៃឌិន នឹងប្រកាសទទួលយកការតែងតាំងនេះនៅថ្ងៃទី២០ ខែសីហា ដែលជាថ្ងៃចុងក្រោយនៃសន្និបាតបក្ស ហើយក៏ថ្លែងសុន្ទរកថាគន្លឹះផងដែរ។ លោក បៃឌិន វ័យ៧៧ឆ្នាំ ត្រូវតទល់ជាមួយលោក ត្រាំ ដែលជាបេក្ខជនតំណាងបក្សសាធារណរដ្ឋនៅថ្ងៃទី៣ ខែវិច្ឆិកា៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1168.txt
|
ឥណ្ឌា គួរតែផ្តោតលើចង្វាក់ផលិតកម្មក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធទូរគមនាគមន៍ និងការផ្គត់ផ្គង់សម្ភារពេទ្យរបស់ចិន។ ប្រមុខការទូតអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានលើកឡើងបែបនេះ នៅថ្ងៃទី២២ ខែកក្កដា។ ការបញ្ជាក់របស់លោកប្រមុខការទូតអាមេរិករូបនេះ ធ្វើឡើងស្របពេលទំនាក់ទំនងអាមេរិក-ចិន កំពុងតែមានសភាពអាប់អួរយ៉ាងខ្លាំង។
|
ថ្លែងនៅក្នុងវេទិកាគំនិតឥណ្ឌា (India Ideas) របស់ក្រុមប្រឹក្សាជំនួញឥណ្ឌា-អាមេរិកតាមប្រព័ន្ធអនឡាញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានអះអាងថា ឥណ្ឌាមានឱកាស ក្នុងការប្តូរចង្វាក់ផលិតកម្មរបស់ខ្លួនចេញពីចិន និងកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនចិននៅក្នុងវិស័យមួយចំនួនដូចជា ប្រព័ន្ធទំនាក់ទំនង ការផ្គត់ផ្គង់សម្ភារពេទ្យរបស់ចិន និងវិស័យផ្សេងទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ជាមួយគ្នានេះ លោកប៉ុមប៉េអូ បានសរសើរឥណ្ឌាថា អាចរកបានទំនុកចិត្តពីបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក ជាពិសេសអាមេរិកទៀតផង។ ក្នុងន័យនេះ លោកប្រមុខការទូតអាមេរិកទំនងជាចង់ឌឺដងដាក់ចិន ដែលមានប្រទេសមួយចំនួនមិនទុកចិត្តសូម្បីតែអាមេរិក។ ដ្បិតជាមហាអំណាចមួយដែរ ឥណ្ឌាពឹងលើចិនច្រើនវិស័យ។ បន្ទាប់ពីមានការប៉ះទង្គិចតាមព្រំដែនរវាងឥណ្ឌា-ចិន ដែលបង្កឲ្យមានទាហានឥណ្ឌាស្លាប់យ៉ាងហោចណាស់២០នាក់ ទីក្រុងញូវដែលីបានហាមឃាត់កម្មវិធីទូរសព្ទចិនជាច្រើន ក្នុងនោះរួមមានកម្មវិធី TikTok ផងដែរ។ លើសពីនេះ ឥណ្ឌា ដែលជាប្រទេសផ្គត់ផ្គង់ថ្នាំពេទ្យដ៏ធំមួយសម្រាប់ពិភពលោក បែរពឹងផ្អែកលើវត្ថុធាតុដើមរបស់ចិនប្រមាណជា ៧០ភាគរយ ក្នុងការផលិតថ្នាំសង្កូវរបស់ខ្លួនទៅវិញ។ សូមបញ្ជាក់ថា ទំនាក់ទំនងចិន និងអាមេរិក គឺមានសភាពល្អក់កករយ៉ាងខ្លាំង ដោយរាប់ចាប់ពីបញ្ហាពាណិជ្ជកម្ម សមុទ្រចិនខាងត្បូង ហុងកុង តៃវ៉ាន់ ដើមកំណើត COVID-19 និងការបិទកុងស៊ុល។ ជាមួយគ្នានេះ ចិន និងឥណ្ឌា ក៏មិនត្រូវគ្នាដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1169.txt
|
មន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូង និងអាមេរិក បានជួបចរចាគ្នានៅទីក្រុងសេអ៊ូលនៅថ្ងៃទី៨ ខែកក្កដា ដើម្បីរកផ្លូវចាប់ផ្ដើមការចរចានុយក្លេអ៊ែរជាមួយកូរ៉េខាងជើងឡើងវិញ ទោះជារបបទីក្រុងព្យុងយ៉ាងប្រកាសជំហរមិនចរចាម្ដងជាពីរដងក្ដី។ វិបត្តិ COVID-19 ដែលមិនដឹងថ្ងៃចប់ គួបផ្សំនឹងជំហរដាច់ខាតនៅពេលបច្ចប្បន្នរបស់កូរ៉េខាងជើង ទំនងធ្វើឲ្យការចរចារវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ផ្ដោតខ្លាំងលើបញ្ហាទូទៅក្នុងទំនាក់ទំនងទ្វេភាគីផងដែរ។
|
រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ស្តេហ្វិន ប៊ីហ្កាន់ (Stephen Biegun) ដែលទៅដល់ទីក្រុងសេអ៊ូលនៅថ្ងៃទី៧ ខែកក្កដា បានចាប់ផ្ដើមការងាររបស់ខ្លួនដោយជួបមន្ត្រីការទូតកូរ៉េខាងត្បូងជាបន្តបន្ទាប់ សំដៅរកមធ្យោបាយក្នុងការបន្តការចរចារឿងនុយក្លេអ៊ែរជាមួយកូរ៉េខាងជើងឡើងវិញ។ ការចរចារវាងអាមេរិក និងកូរ៉េខាងជើង មិនដំណើរជាច្រើនខែមកហើយ ហើយទំនាក់ទំនងដែលធ្លាប់ល្អប្រសើក្រោយឆ្នាំ២០១៨ ក៏ប្រែទៅជាល្អក់កករវិញ។ លោក ប៊ីហ្កាន់ បានជួបដំបូងជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង កាង ឃ្យុងវ៉ា នៅថ្ងៃទី៨ ខែកក្កដា។ នាជំនួបគួរសមនោះ មន្រ្តីជាន់ខ្ពស់លំដាប់ទីពីររបស់ក្រសួងការបរទេសអាមេរិក បានលើកឡើងពីស្ថានភាពស្មុគស្មាញដែលកំពុងកើតឡើង។ ចំណែកលោកស្រី កាង វិញប្រាប់លោក ប៊ីហ្កាន់ ថា ទស្សនកិច្ចរបស់លោក ធ្វើឡើងចំពេលការវិវត្តនយោបាយនៅកូរ៉េខាងត្បូងក្រោយពេលលោក មូន ចេអ៊ីន ដោះដូរមន្រ្តីទទួលបន្ទុកកិច្ចការសន្តិសុខ។ បើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap ក្រោយជួបលោកស្រី កាង មន្រ្តីការទូតអាមេរិករូបនេះក៏បើកកិច្ចសន្ទនាយុទ្ធសាស្រ្តជាមួយសមភាគីកូរ៉េខាងត្បូង ឆូ សេយ៉ុង (Cho Sei-young) ។ ប្រធានបទនានាទំនាក់ទំនងទ្វេភាគី ត្រូវបានលើកឡើងក្នុងជំនួបនេះ។ វិភាគទានរបស់កូរ៉េខាងត្បូងសម្រាប់យោធាអាមេរិក ក៏ជារឿងក្ដៅមួយដែរ ខណៈទីក្រុងវ៉ាស៊ីនតោនចង់ឲ្យសេអ៊ូលបង្កើនការចំណាយរបស់ខ្លួន ប៉ុន្តែសេអ៊ូលនៅរារែក។ លោក ប៊ីហ្កាន់ ក៏បានជួបជាមួយលោក លី ដូហ៊ុន តំណាងកូរ៉េខាងត្បូងលើបញ្ហាកូរ៉េខាងជើងផងដែរ។ ការបង្កើតបរិយាកាសសមស្របដើម្បីឈានដល់ការចរចាជាមួយកូរ៉េខាងជើង គឺជាប្រធានធំ។ យ៉ាងណាមិញ កូរ៉េខាងជើង បានប្រកាសម្ដងហើយម្ដងទៀតថា ខ្លួនគ្មានបំណងចូលតុចរចាជាថ្មីឡើយ។ អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង ឆេ ស៊ុនហ៊ី និយាយកាលពីសប្ដាហ៍មុនថា កូរ៉េខាងជើងមិនចរចាដើម្បីឲ្យអាមេរិកកេងចំណញផ្នែកនយោបាយក្នុងស្រុករបស់ខ្លួនឡើយ។ ការចរចាចុងក្រោយរវាងក្រុមការងារអាមេរិក និងកូរ៉េខាងជើង មានតាំងពីខែតុលា ឆ្នាំ២០១៩ មក។ ភាគីទាំងពីរនៅតែមិនយល់ស្របលើការរំសាយនុយក្លេអ៊ែរ និងការដកទណ្ឌកម្ម។ កូរ៉េខាងជើងចង់ឲ្យអាមេរិកធ្វើសម្បទានកាន់តែច្រើន តែអាមេរិកចង់ឲ្យកូរ៉េខាងជើងរំសាយនុយក្លេអ៊ែរជាដុំកំភួនសិនទើបខ្លួនអាចព្យួរទណ្ឌកម្មដែលដាក់កន្លងមក។ ប៉ុន្តែលោក ប៊ីហ្កាន់ ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបជាមួយលោក លី ថា លោកត្រៀមខ្លួនជួបតំណាងចរចាមកពីកូរ៉េខាងជើងគ្រប់ពេល៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_117.txt
|
រដ្ឋមន្ត្រីការបរទេសហុងគ្រី Péter Szijjártó នៅថ្ងៃទី៨ ខែមករា បានបញ្ចេញប្រតិកម្មយ៉ាងម៉ឺងម៉ាត់ចំពោះសេចក្តីព្រាងច្បាប់ដែលផ្តួចផ្តើមឡើងដោយសមាជិកសភាចំនួន១៨រូប មកពីបក្សសាមគ្គីអឺរ៉ុបដាក់ជូនសភាអ៊ុយក្រែន ដែលស្នើឲ្យហាមឃាត់ការដឹកជញ្ជូនប្រេង និងឧស្ម័នរបស់រុស្ស៊ី ឆ្លងកាត់ទឹកដីអ៊ុយក្រែន អំឡុងពេលធ្វើច្បាប់អាជ្ញាសឹក។
|
ថ្លែងទៅកាន់សារព័ត៌មាន រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Péter Szijjártó បានលើកឡើងថា គ្រប់ប្រទេសទាំងអស់ មានសិទ្ធិក្នុងការសម្រេចចិត្តដោយស្វ័យភាពនូវទីកន្លែង និងរបៀបទទួលថាមពលដែលត្រូវការ ដើម្បីធានាសកម្មភាពសេដ្ឋកិច្ច គ្មានប្រទេសណាមួយមានសិទ្ធិដាក់ប្រភពថាមពលថ្លៃជាងលើប្រទេសដទៃនោះទេ។ បើតាមលោក Szijjárto កាតព្វកិច្ចរបស់អ៊ុយក្រែនក្រោមកិច្ចព្រមព្រៀងសមាគមជាមួយសហភាពអឺរ៉ុប (EU) គឺដើម្បីរួមចំណែកក្នុងការធានាសន្តិសុខថាមពលរបស់សហភាពអឺរ៉ុបតាមរយៈការផ្តល់ផ្លូវដឹកជញ្ជូន។ ដូច្នេះ ការបិទផ្លូវដឹកជញ្ជូនឧស្ម័ន ឬប្រេងគឺមិនអាចទទួលយកបាន និងផ្ទុយពីការរំពឹងទុកដែលទាក់ទងនឹងដំណើរការសមាហរណកម្មសហភាពអឺរ៉ុប។ លោក Szijjárto ក៏បានព្រមានអំពីលទ្ធភាពដែលហុងគ្រីអាចនឹងបិទផ្លូវរបស់អ៊ុយក្រែនក្នុងការចូលជាសមាជិកសហភាពអឺរ៉ុប ហើយបានសង្កត់ធ្ងន់ថា តាមពិតទៅ ដើម្បីទទួលស្គាល់សមាជិកថ្មី គ្រប់ប្រទេស EU ត្រូវតែបោះឆ្នោតជាឯកច្ឆ័ន្ទ។ កន្លងមក សមាជិកសភាចំនួន១៨រូប មកពីគណបក្សសាមគ្គីអឺរ៉ុប រួមទាំងលោក Petro Poroshenko អតីតប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញសេចក្តីព្រាងច្បាប់មួយទៅកាន់សភាអ៊ុយក្រែន ក្នុងគោលបំណងទប់ស្កាត់ការដឹកជញ្ជូនប្រេង និងឧស្ម័នរបស់រុស្ស៊ី ឆ្លងកាត់ទឹកដីរបស់ខ្លួន ក្រោមច្បាប់អាជ្ញាសឹក។ បច្ចុប្បន្ន អ៊ុយក្រែនបន្តដឹកជញ្ជូនប្រេងរបស់រុស្ស៊ីទៅអឺរ៉ុបតាមទឹកដីខ្លួនតាមរយៈបំពង់បង្ហូរ Druzhba។ កិច្ចសន្យាបច្ចុប្បន្នមានសុពលភាពរហូតដល់ដំណាច់ឆ្នាំ ២០២៩។ ទន្ទឹមនេះ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ អ៊ុយក្រែនបានសម្រេចចិត្តបញ្ឈប់ការបន្តកិច្ចព្រមព្រៀងដើម្បីបញ្ជូនឧស្ម័នរុស្ស៊ីឆ្លងកាត់ទឹកដីរបស់ខ្លួនជាមួយក្រុមហ៊ុន Gazprom។ អ្នកជំនាញលើកឡើងថា ការសម្រេចចិត្តរបស់អ៊ុយក្រែនក្នុងការបញ្ឈប់កិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ីអាចប៉ះពាល់ដល់រុស្ស៊ីតិចឬច្រើន ប៉ុន្តែនឹងធ្វើឱ្យមានការបែកបាក់ និងការខ្វែងគំនិតគ្នាកាន់តែខ្លាំងនៅក្នុងសហភាពអឺរ៉ុប៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1170.txt
|
ព្រឹទ្ធសភាអាមេរិក នៅថ្ងៃទី២៥ ខែមិថុនា បានអនុម័តជាឯកច្ឆន្ទលើសេចក្តីស្នើច្បាប់មួយ ដែលអាចដាក់ទណ្ឌកម្មលើមន្រ្តីចិនមួយចំនួន ជុំវិញសេចក្តីស្នើច្បាប់សន្តិសុខជាតិហុងកុង។ សេចក្តីស្នើច្បាប់នេះ ត្រូវរង់ចាំការអនុម័តរបស់សភាតំណាងរាស្រ្តអាមេរិកបន្តទៀត មុននឹងធ្លាក់ទៅលើតុរបស់ប្រធានាធិបតីអាមេរិក។
|
Relate អំឡុងពេលចិន កំពុងតាក់តែងសេចក្តីព្រាងច្បាប់សន្តិសុខជាតិហុងកុង ព្រឹទ្ធសភាអាមេរិក បានអនុម័តសេចក្តីស្នើច្បាប់មួយ ដែលអាចនឹងដាក់ទណ្ឌកម្មលើមន្រ្តីចិនមួយចំនួនដែលចូលរួមដកសិទ្ធិសេរីភាពរបស់ប្រជាជនហុងកុង។ នីតិវិធីបន្ទាប់ សេចក្តីស្នើច្បាប់នេះ នឹងធ្លាក់ទៅរដ្ឋសភាអាមេរិក។ ទាក់ទិននឹងបញ្ហានេះ លោកChris Van Hollen សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាធិបតេយ្យ បានលើកឡើងថា ចិន កំពុងតែបន្តនីតិវិធីនៃសេចក្តីព្រាងច្បាប់សន្តិសុខជាតិហុងកុង ដែលនឹងដកហូតសិទ្ធិសេរីភាពរបស់ប្រជាជនហុងកុង។ ក្នុងន័យនេះ លោក Chris បានបន្តថា ការអនុម័តរបស់ព្រឹទ្ធសភាអាមេរិក គឺមិនទាន់គ្រប់គ្រាន់ទេ ដើម្បីចាត់វិធានការលើក្រុងប៉េកាំង។ ចិន ត្រូវតែផ្តល់សំណង ប្រសិនបើចិនហ៊ានដកហូតសិទ្ធិសេរីភាពរបស់ប្រជាជនហុងកុង។ បើតាមការអះអាងរបស់សមាជិកព្រឹទ្ធសភារូបនេះ វាគឺពិតជាសំខាន់ណាស់ ក្នុងការធ្វើអ្វីមួយ ដើម្បីបង្ហាញថា រដ្ឋាភិបាលចិន ត្រូវតែផ្តល់សំណង ប្រសិនបើទីក្រុងប៉េកាំងនៅតែបន្តនីតិវិធីធ្វើសេចក្តីស្នើច្បាប់ ដែលឈានទៅរកការដកហូតសិទ្ធិសេរីភាពរបស់ប្រជាជនហុងកុងនោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ គេរំពឹងថា សេចក្តីស្នើច្បាប់នេះ ក៏អាចត្រូវរដ្ឋសភាអាមេរិក អនុម័តច្បាប់នេះដែរ។ ចំណែកប្រធានាធិបតី ដូណាល់ ត្រាំ វិញ ក៏អាចនឹងចុះហត្ថលេខាពេលនីតិវិធីនៅស្ថាប័ននីតិបញ្ញត្តិត្រូវបញ្ចប់។ នេះក៏ព្រោះកន្លងមក លោក ត្រាំ ធ្លាប់បានប្រកាសថា ទីក្រុងហុងកុង នឹងមិនអាចទទួលបានសិទ្ធិអនុគ្រោះពិសេសមួយចំនួន ក្នុងការរកស៊ីជាមួយអាមេរិកដូចមុនទៀតឡើយ។ សូមបញ្ជាក់ថា ប្រសិនគ្មានការប្រែប្រួលទេ គណៈអចិន្រ្តៃយ៍នៃសភាប្រជាជនចិន នឹងបើកកិច្ចប្រជុំម្តងទៀត នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា។ សេចក្តីស្នើច្បាប់សន្តិសុខជាតិហុងកុង ក៏ទំនងជាត្រូវអនុម័តនៅពេលនេះដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1171.txt
|
ភ្នាក់ងារជំនាញផ្នែកចំណីអាហាររបស់អង្គការសហប្រជាជាតិ នៅថ្ងៃ១៩ មិថុនាកន្លងទៅ បានព្រមានពីការផ្អាកប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ទៅកាន់ប្រទេស និងប្រជាជន ដែលកំពុងតែជួបការលំបាកខ្លាំងរបស់ពិភពលោក ដោយសារតែកង្វះជំនួយមូលនិធិទ្រទ្រង់ពីភាគីពាក់ព័ន្ធ។
|
អ្នកនាំពាក្យរបស់កម្មវិធីចំណីអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (UNWFP)លោកស្រី Elisabeth Byrs បានអះអាងថា ប្រសិនបើមូលនិធិសម្រាប់ទ្រទ្រង់ WFP មិនត្រូវផ្តល់ជូនគ្រប់គ្រាន់ត្រឹមដើមខែកក្កដានោះទេ ប្រតិបត្តិការដឹកជញ្ជូនចំណីអាហារទៅកាន់បណ្តាប្រទេសប្រមាណ១៣២ នឹងត្រូវរងផលប៉ះពាល់ និងប្រឈមនឹងការផ្អាកជាក់ជាពុំខាន។ តាមការចុះផ្សាយរបស់់មជ្ឈមណ្ឌលព័ត៌មានអង្គការសហប្រជាជាតិ កន្លងមកជាទូទៅ ភ្នាក់ងារជំនាញរបស់កម្មវិធីចំណីអាហារពិភពលោក ត្រូវដឹកជញ្ជូនជំនួយមនុស្សធម៌ផ្សេងទៅកាន់បណ្តាប្រទេសមានការលំបាកតាមរយៈជើងហោះហើរបន្ទាន់។ ក៏ប៉ុន្តែដោយសារវិបត្តិ Covid-19 ជើងហោះហើរត្រូវបានហាមឃាត់ និងការចូលរួមវិភាគទានពីបណ្តាភាគីពាក់ព័ន្ធមិនគ្រប់គ្រាន់ផង បានធ្វើឲ្យប្រតិបត្តិការរបស់ WFP កាន់តែប្រឈមមុខខ្លាំង ។ បើតាម លោកស្រីអ្នកនាំពាក្យរបស់ WFP វា នឹងបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនប្រតិបត្តិការនេះ ត្រូវបានផ្អាក ឬបញ្ឈប់។ ជាក់ស្តែង មន្ទីរពេទ្យនៅតាមបណ្តាប្រទេសកំពុងតែអភិវឌ្ឍន៍ នឹងត្រូវប្រឈមនឹងកង្វះសម្ភារវេជ្ជសាស្ត្រ ក៏ជាសម្ភារផ្សេងដើម្បីបម្រើការ និងផ្តល់សេវាជូនប្រជាជនដែលខ្វះខាត និងត្រូវការជំនួយបន្ទាន់ដើម្បីសង្គ្រោះអាយុជីវិតរបស់ពួកគេ។ ដើម្បីឲ្យការប្រតិបត្តិការដឹកជញ្ជូនទៅកាន់គោលដៅគ្រប់គ្រាន់រហូតដល់ចុងឆ្នាំនោះ លោកស្រី Elisabeth Byrs បានអះអាងថា WFP ត្រូវថវិការាប់ពាន់លានដុល្លារឯណោះ ក៏ប៉ុន្តែមកទល់ពេលនេះ WFP ទទួលជំនួយបានត្រឹមតែ១៤ភាគរយប៉ុណ្ណោះនៃថវិកា ដែលត្រូវការ។ ដូច្នេះភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិមួយនេះ គ្មានជម្រើសអ្វីក្រៅពីផ្អាកប្រតិបត្តិការរបស់ខ្លួននោះទេ ប្រសិនបើគ្មានជំនួយទ្រទ្រង់នោះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1172.txt
|
ករណីឆ្លង COVID-19 នៅទូទាំងពិភពលោក បានកើនដល់ ១៤លានករណីហើយ គិតត្រឹមថ្ងៃទី ១៧ ខែកក្កដា ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។ ហើយនេះជាលើកដំបូងដែលវាហក់ឡើងរហូតដល់១លានករណីត្រឹម១០០ម៉ោង ឬជាង៤ថ្ងៃប៉ុណ្ណោះ។
|
ករណីឆ្លង COVID-19 ទី១ ត្រូវបានរាយការណ៍ក្នុងប្រទេសចិន កាលពីដើមខែមករា ហើយវាត្រូវការពេលរហូតជាង៣ខែ ទើបឈានដល់១លានករណី។ ផ្ទុយទៅវិញ វាត្រូវការពេលត្រឹម៤ថ្ងៃប៉ុណ្ណោះ ដែលករណី COVID-19 សរុបនៅទូទាំងពិភពលោកកើនដល់ ១៤លានករណី ពីចំនួន១៣លានករណី កាលពីថ្ងៃទី ១៣ ខែកក្កដា។ សហរដ្ឋអាមេរិក ដែលបច្ចុប្បន្នមានករណីឆ្លងសរុបជាង ៣,៦លានករណី នៅតែបន្តហក់ឡើងខ្ពស់ក្នុងរលកឆ្លងទី១របស់ខ្លួនដដែល។ តួយ៉ាង អាមេរិកនៅតែរាយការណ៍ឆ្លងច្រើនប្រចាំថ្ងៃ ដោយកាលពីថ្ងៃទី ១៦ ខែកក្កដា មានជាង៧៧ ០០០ករណី។ បើតាមអង្គការសុខភាពពិភពលោក (WHO) តួលេខឆ្លង COVID-19 នៅទូទាំងសកលលោក គឺកើន៣ដងលើសតួលេខអ្នកជំងឺផ្ដាសាយធ្ងន់ធ្ងរប្រចាំឆ្នាំ ។ បច្ចុប្បន្ន ជំងឺរាតត្បាតសកល COVID-19 បានសម្លាប់មនុស្សជាង ៥៩ម៉ឺននាក់ហើយក្នុងពេលជិត៧ខែ ។ ករណីស្លាប់ដំបូងបានរាយការណ៍កាលពីថ្ងៃទី ១០ ខែមករា ក្នុងទីក្រុង វូហាន ប្រទេសចិន មុនពេលករណីឆ្លងរាលដាលខ្លាំងក្នុងតំបន់អឺរ៉ុប ហើយក្រោយមកសហរដ្ឋអាមេរិក។ បើតាម Reuters ដែលផ្អែកលើរបាយការណ៍រដ្ឋាភិបាល ជំងឺ COVID-19 មានល្បឿនឆ្លងលឿនរហ័សខ្លាំងក្នុងតំបន់អាមេរិក ដែលគ្របដណ្ដប់ជាងពាក់កណ្ដាលនៃករណីឆ្លងសរុបរបស់ពិភពលោក និងពាក់កណ្ដាលនៃករណីស្លាប់។ ជាក់ស្តែង ក្នុងប្រទេស ប្រេស៊ីល មនុស្សជាង២លាននាក់ បានឆ្លង COVID-19 ក្នុងនោះក៏មាន ប្រធានាធិបតី Jair Bolsonaro ផងដែរ ហើយមនុស្សជាង៧៦ ០០០នាក់បានបាត់បង់ជីវិតដោយជំងឺនេះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1173.txt
|
ការទាមទារ របស់រដ្ឋាភិបាលថៃទៅលើក្រុមហ៊ុន Facebook ឲ្យដកចេញការផ្សព្វផ្សាយដែលប៉ះពាល់ព្រះមហាក្សត្រ មហា វជិរាលង្ករណ៍ ធ្វើឡើង បន្ទាប់ពីមានបាតុកម្មសឹងតែរៀងរាល់ថ្ងៃដែលរៀបចំដោយយុវជនដែលប្រឆាំងទៅនឹងរដ្ឋាភិបាល និងទាមទារឲ្យមានកំណែទម្រង់របបរាជានិយមដែលជារឿងកម្រមានពីមុនមក។
|
បើតាមទីភ្នាក់ងារព័ត៌មាន Reuters គ្រុបនៅក្នុងបណ្តាញសង្គម
|
article_1174.txt
|
នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី១៦ ខែកក្កដា បានបង្ហើបពីគម្រោងរុះរើរដ្ឋាភិបាលរបស់លោក បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីម្នាក់ និងរដ្ឋមន្ត្រីសំខាន់ៗដែលទាក់ទងវិស័យសេដ្ឋកិច្ចលាលែងពីតំណែងរៀងៗខ្លួន។ ក្រៅពីមន្ត្រីក្នុងជួរបក្សកាន់អំណាចកម្លាំងប្រជារាស្ត្រ លោក ប្រាយុទ្ធ ក៏សម្លឹងមើលបេក្ខជនខាងក្រៅដើម្បីបំពេញសមាសភាពរដ្ឋាភិបាលថ្មី ស្របពេលរដ្ឋាភិបាលរបស់លោកកំពុងរកផ្លូវអូសថៃចេញពីវិបត្តិ COVID-19 ។
|
ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ច Somkid Jatusripitak, រដ្ឋមន្ត្រីហិរញ្ញវត្ថុ Uttama Savanaya, រដ្ឋមន្ត្រីថាមពល Sontirat Sontijirawong, រដ្ឋមន្ត្រីឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ Suvit Maesincee និងអគ្គលេខាធិការរងការិយាល័យនាយករដ្ឋមន្ត្រី Kobsak Pootrakul បានលាលែងពីតំណែងជាបន្តបន្ទាប់នៅថ្ងៃទី១៥ និងទី១៦ ខែកក្កដា។ ឧបនាយករដ្ឋមន្ត្រី Somkid និងរដ្ឋមន្ត្រីទាំងបី ត្រូវបានចាត់ទុកជាក្រុមការងារសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ ពីខេត្តស៊ីសាកេត នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានទទួលយកលាលែងពីតំណែងរបស់ថ្នាក់ក្រោមលោក។ លោកអះអាងថា លោកមិនមានសម្ពាធអ្វីឡើយក្នុងការរៀបចំសមាសភាពរដ្ឋាភិបាលថ្មី ហើយលោកគ្រោងបញ្ចេញបញ្ជីឈ្មោះថ្មីនៅខែក្រោយ។ បើតាមកាសែតបាងកកប៉ុស្តិ៍ លោកក៏សារភាពថា បានទាក់ទងបុគ្គលជាច្រើនដើម្បីបំពេញបញ្ជីក្រុមការងារសេដ្ឋកិច្ចជាថ្មីក្នុងការស្រោចស្រង់ប្រទេសពីជំងឺ COVID-19 ព្រមទាំងសមាសភាពរដ្ឋមន្ត្រីឯទៀត។ «ការដោះដូរនឹងធ្វើឡើងឆាប់ៗ។ បញ្ជីឈ្មោះអាចរួចរាល់នៅខែក្រោយ។ ខ្ញុំបានទាក់ទងមនុស្សមួយចំនួនឲ្យចូលរួមក្នុងរដ្ឋាភិបាល ប៉ុន្តែពួកគេមិនទាន់ផ្ដល់ចម្លើយតបវិញឡើយ។» នេះជាការលើកឡើងរបស់លោក ប្រាយុទ្ធ ដែលបង្ហាញការសោកស្ដាយចំពោះការចាកចេញរបស់មន្ត្រីរបស់លោកដែលធ្វើការជាមួយគ្នា។ បើតាមមេដឹកនាំថៃរូបនេះ ការលាលែងរបស់មន្ត្រីគ្រាក់ៗនេះ ផ្ដើមចេញពីរឿងនយោបាយតែម្ដង។ តាមពិតទៅ ការលាលែងរបស់រដ្ឋមន្ត្រីខាងលើ ធ្វើឡើងក្រោយការរុះរើក្បាលម៉ាស៊ីនដឹកនាំបក្សកម្លាំងប្រជារាស្ត្រដែលមានសំឡេងច្រើនក្នុងសម្ព័ន្ធភាពចម្រុះដឹកនាំរដ្ឋាភិបាល។ ដ្បិតបក្សនេះមានសមាសភាពអ្នកនយោបាយមកពីក្រុមផ្សេងគ្នា ការបង្កើតក្បាលម៉ាស៊ីនដឹកនាំថ្មីក៏នាំឲ្យមានការលាលែងពេលនេះដើម្បីបើកផ្លូវឲ្យសមាជិកបក្សមកពីក្រុមផ្សេងទៀតដឹកនាំរដ្ឋាភិបាលម្ដង។ សព្វថ្ងៃ ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខ ប្រាវីត វង្សសុវណ្ណ ជាមេបក្សជំនួសលោក Uttama។ ក្នុងសន្និសីទសារព័ត៌មានក្រោយដាក់ពាក្យលាលែង លោក Uttama លើកឡើងថា ក្រុមរបស់លោកឃើញពេលវេលានេះជាចំណុចសក្តិសមត្រូវដើរចេញ ដើម្បីឲ្យថៃឆ្ពោះទៅមុខ និងបន្ធូរសម្ពាធនយោបាយខ្លះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1175.txt
|
រដ្ឋាភិបាលតៃវ៉ាន់់ នៅថ្ងៃទី១៤ ខែសីហា បានបិទបញ្ចប់កិច្ចសន្យាបញ្ជាទិញយន្តហោះចម្បាំង F-16 ដ៏ទំនើបពីក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិក។ ប្រភពមួយបានបញ្ជាក់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ ដោយបន្ថែមថា កិច្ចសន្យារយៈពេល១០ឆ្នាំនេះ គិតជាទឹកប្រាក់រហូតដល់ ៦២ពាន់លានដុល្លារ។
|
ដោយទទួលស្គាល់ពីភាពរសើបនៃការទិញដូរយន្តហោះចម្បាំងនេះ មន្ទីរបញ្ចកោណអាមេរិក បានប្រកាសកិច្ចសន្យានេះ ដោយមិនបញ្ជាក់អ្នកទិញនោះឡើយ ។ ក៏ប៉ុន្តែ ប្រភពដែលដឹងឮអំពីរឿងនេះ បានបញ្ជាក់ប្រាប់AFPថា អ្នកទិញនោះគឺជា កោះតៃវ៉ាន់។ កោះ តៃវ៉ាន់ ដែលរដ្ឋាភិបាលចិនចាត់ទុកជាផ្នែកមួយនៃដែនអធិបតេយ្យខ្លួន កាលពីឆ្នាំមុន ទទួលបានភ្លើងបៃតងពីក្រុងវ៉ាស៊ីនតោនសម្រាប់ការបញ្ជាទិញយន្តហោះចម្បាំងជំនាន់ថ្មី F-16 សរុប ៦៦គ្រឿង ។ ការទិញនេះ នឹងអនុញ្ញាតឲ្យតៃវ៉ាន់អាចធ្វើទំនើបកម្មវិស័យយោធាខ្លួននៅចំពោះមុខការគំរាមកំហែងរបស់ចិន ។ តៃវ៉ាន់ក៏ធ្លាប់បញ្ជាទិញយន្តហោះ F-16 ម្ដងរួចហើយ ក្នុងឆ្នាំ១៩៩២។ រដ្ឋាភិបាល ប៉េកាំង បន្តប្រកាន់ជំហររឹងត្អឹងថា កោះ តៃវ៉ាន់ ដែលមានប្រជាជន២៣លាននាក់ គឺផ្នែកមួយនៃដែនអធិបតេយ្យខ្លួន ហើយប្តេជ្ញាឆ្លើយតបជាមួយកម្លាំងយោធា ប្រសិនបើរដ្ឋាភិបាលក្រុង តៃប៉ិ ហ៊ានប្រកាសឯករាជ្យជាផ្លូវការនោះ។ ក្រុងវ៉ាស៊ីនតោន ដែលប្ដូរការទទួលស្គាល់ការទូតពីតៃប៉ិទៅប៉េកាំង ក្នុងឆ្នាំ១៩៧៩ នៅតែជាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលបំផុតរបស់កោះតៃវ៉ាន់ ហើយក៏ជាប្រទេសផ្គត់ផ្គងអាវុធដ៏ធំសម្រាប់ដែនកោះនេះផងដែរ។ កិច្ចសន្យារបស់ក្រុមហ៊ុនអាមេរិក Lockheed នេះ កើតឡើងខណៈរដ្ឋាភិបាលក្រុងប៉េកាំងសម្ងែងសាច់ដុំក្នុងទីក្រុង ហុងកុង ដោយដាក់អនុវត្តច្បាប់សន្តិសុខជាតិថ្មីលើមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិនេះ ។ ទង្វើនេះ គឺបង្កជាក្តីកង្វល់ដល់រដ្ឋាភិបាលតៃវ៉ាន់។ ម្យ៉ាងទៀត កិច្ចសន្យាទិញយន្តហោះចម្បាំងនេះ ក៏កើតឡើង២ថ្ងៃក្រោយទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ពីសំណាក់គណៈប្រតិភូជាន់ខ្ពស់មួយក្រុមរបស់អាមេរិក រាប់ចាប់តាំងពីឆ្នាំ១៩៧៩មក ។ ទស្សនកិច្ចនេះ ធ្វើឲ្យចិនខឹងសម្បារថែមទៀត ខណៈចំណងទាក់ទងរវាងមហាអំណាចទាំងពីរកំពុងល្អក់កករទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សិទ្ធិមនុស្ស និងជំងឺរាតត្បាតសកល COVID-19 ជាដើម៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1176.txt
|
ក្រុមប្រឹក្សាអាហ្វហ្គានីស្ថាននឹងជួបប្រជុំក្រុមជំនុំនៅថ្ងៃសុក្រនេះ ដើម្បីសម្រេចថានឹងត្រូវធ្វើយ៉ាងណាចំពោះឧបសគ្គចុងក្រោយមុននឹងការចរចាសន្តិភាពអាចចាប់ផ្តើម។ ឧបសគ្គនោះគឺការដោះលែងអ្នកទោសក្រុមតាលីបានចំនួន៤០០នាក់។
|
ក្រុមអ្នកចរចាសហរដ្ឋអាមេរិកនិងតាលីបាន បានព្រមព្រៀងគ្នាកាលពីដើមឆ្នាំនេះថា ការចរចាសន្តិភាពអាចប្រព្រឹត្តទៅបានក្រោមលក្ខខណ្ឌថា រដ្ឋាភិបាលក្រុងកាប៊ុលដោះលែងអ្នកទោសរបស់ក្រុមតាលីបានចំនួន៥.០០០នាក់ហើយក្រុមតាលីបានដោះលែងអ្នកទោសរបស់រដ្ឋាភិបាលចំនួន១.០០០នាក់ដែលក្រុមសកម្មប្រយុទ្ធបានចាប់ធ្វើជាចំណាប់ខ្មាំង។ រដ្ឋាភិបាលបានដោះលែងអ្នកទោសចំនួន៤.៦០០នាក់រីឯក្រុមតាលីបាន បានដោះលែងអ្នកទោសទាំងអស់ហើយ។ លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថានបានថ្លែងថា បទល្មើសរបស់អ្នកទោសនៃក្រុមតាលីបានដែលនៅសេសល់មានកម្រិតធ្ងន់ធ្ងរខ្លាំងពេកដែលទាមទារឲ្យមានការសម្រេចពីក្រុមប្រឹក្សាទំនៀមទម្លាប់ដែលរួមមានមេដឹកនាំចាស់ទុំមកពីក្រុមកុលសម្ព័ន្ធផ្សេងៗ ក្រុមនិងបក្សពួកនៃជាតិពន្ធុនានា។ លោកMike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា៖ «យើងទទួលស្គាល់ថាការដោះលែងអ្នកទោសទាំងនេះមិនសូវមានប្រជាប្រិយ៍ភាពទេ។ ប៉ុន្តែសកម្មភាពដ៏លំបាកនេះនឹងនាំទៅសម្រេចបានលទ្ធផលដ៏សំខាន់ក្នុងរយៈពេលវែងដែលពលរដ្ឋអាហ្វហ្គានីស្ថាននិងមិត្តភក្តិអាហ្វហ្គានីស្ថានចង់បាន នោះគឺការកាត់បន្ថយហិង្សានិងការចរចាដោយផ្ទាល់ដែលនឹងសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពនិងការបញ្ចប់សង្គ្រាម»៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1177.txt
|
ដូចបណ្តាប្រទេសស្ទើរតែទូទាំងពិភពលោក សិង្ហបុរី ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សកម្ម និងលេចធ្លោបំផុតមួយក្នុងតំបន់ បានរងការគំរាមកំហែងធ្ងន់ធ្ងរពីវីរុសរាតត្បាត Covid-19។ ទាំងប្រជាជន និងសេដ្ឋកិច្ច សុទ្ធតែរងផលប៉ះពាល់ខ្លាំងពីវីរុសនេះ។ ក៏ប៉ុន្តែរដ្ឋាភិបាលសិង្ហបុរី បានរៀបចំផែនការអាទិភាពមួយចំនួនរួចរាល់ហើយដើម្បីស្តាឡើងវិញនូវស្ថានភាពរបស់ប្រទេស ជាពិសេសនោះលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មតែម្តង។
|
លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរី Heng Swee Keat តាមរយៈវេទិកាស្តីពីផែនការស្តាប្រទេសឡើងវិញនៅថ្ងៃ២០ មិថុនា បានឲ្យដឹងថា រដ្ឋាភិបាលសិង្ហបុរី បានត្រៀមអនុវត្តផែនការសកម្មភាពអាទិភាពចំនួនបី ដែលរដ្ឋាភិបាលយល់ថាសំខាន់ និងចាំបាច់បំផុត ក្នុងការស្តាស្ថានភាពរបស់ប្រទេសទៅរកភាពដើម និងល្អប្រសើរឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី Today Online។ តាមអះអាងរបស់លោកឧបនាយករដ្ឋមន្ត្រី កិច្ចការអាទិភាពទាំងបី ដែលរដ្ឋាភិបាលសិង្ហបុរី ត្រូវធ្វើនោះរួមមានធ្វើឲ្យកាន់តែសកម្មលើលំហូរសេរីនៃទំនិញ និងសេវាកម្ម, វិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ និងសម្រួចការប្រកួតប្រជែងលើវិស័យស្រាវជ្រាវ និងនវានុវត្តន៍។ លោកគូសបញ្ជាក់ថា ដើម្បីទទួលភាពជោគជ័យពីការងើបចេញពីវិបត្តិ Covid-19 សិង្ហបុរី ត្រូវតែសម្រួចគោលនយោបាយរបស់ខ្លួនឆ្ពោះទៅកាន់សេដ្ឋកិច្ចសកលតាមរយៈការរៀបចំឡើងវិញលើការផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ចរបស់ខ្លួន។ សម្រាប់កិច្ចការអាទិភាពទី១ លោក Heng Swee Keat ដែលត្រូវបានគេស្គាល់ថាជាអ្នកបន្តវេនជំនាន់ក្រោយបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Lee Hsein Loong នោះបានពន្យល់ថា សិង្ហបុរី នឹងខិតខំស្វែងរកមធ្យោបាយឲ្យកាន់តែសម្បូរបែបដើម្បីសម្រួលដល់លំហូរសេរីនៃទំនិញ សេវាកម្ម មូលធន និងទិន្នន័យផ្សេងៗជាដើម។ ក្នុងនោះ ក៏បន្តបើកចំហរប្រទេសសម្រាប់ទទួលវិនិយោគ និងពាណិជ្ជកម្មក៏ស្ថិតនៅក្នុងចំណែកនេះដែរ។ រីឯកិច្ចការអាទិភាពទី២វិញ មូលហេតុដែលសិង្ហបុរីត្រូវផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនោះគឺដើម្បីធ្វើឲ្យសិង្ហបុរី អាចតភ្ជាប់ជាមួយនឹងពិភពលោក ក៏ដូចជាធ្វើឲ្យការធ្វើដំណើរនៅក្នុងប្រទេសិង្ហបុរីកាន់តែឆាប់រហ័ស ងាយស្រួល និងជាកន្លែងដ៏ស្រស់ស្អាតពោរពេញដោយធម្មជាតិបៃតង។ ចំណុចនេះ មិនត្រឹមតែធ្វើឲ្យប្រជាជនក្នុងស្រុករស់នៅប្រកបដោយសុខមាលភាពប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែក៏ជួយទាក់ទាញវិនិយោគទៅកាន់សិង្ហបុរីកាន់តែច្រើនទៀតផង។ ការស្រាវជ្រាវ និងបង្កើតគំនិតច្នៃប្រឌិតថ្មី គឺជាការងារអាទិភាពទីបី ដែលសិង្ហបុរីត្រូវយកចិត្តទុកដាក់។ បើតាមការគូសបញ្ជាក់របស់លោក Heng Swee Keat រដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាសម្រាប់ជ្រោមជ្រែងការងារស្រាវជ្រាវដើម្បីស្វែងរកដំណោះស្រាយថ្មី និងមានប្រសិទ្ធភាពបំផុត ដែលអាចយកទៅអនុវត្តក្នុងបញ្ហាប្រឈមរួមរបស់ពិភពលោក ក៏ដូចជាសិង្ហបុរីផ្ទាល់តែម្តង។ អមជាមួយនឹងផែនការនេះ រដ្ឋាភិបាលនៃមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់មួយនេះ ក៏បានបង្កើតឲ្យមានយន្តការមួយចំនួនដើម្បីប្រមូលផ្តុំគ្រប់ភាគី និងមជ្ឈដ្ឋានពាក់ព័ន្ធរបស់ប្រទេស ក្នុងការពិគ្រោះយោបល់ស្វែងរកដំណោះស្រាយធ្វើឲ្យប្រទេសកាន់តែរឹងមាំលើគ្រប់វិស័យ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1178.txt
|
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ទេរអំណាចដើម្បីចាត់ចែងការងារប្រទេសឲ្យប្អូនស្រីរបស់ខ្លួន និងមនុស្សជំនិតមួយចំនួន។ នេះបើតាមការអះអាងរបស់ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង នៅថ្ងៃទី២០ ខែសីហា។ ការផ្ទេរអំណាចទៅតាមវិស័យនេះមានគោលដៅកាត់បន្ថយការទទួលខុសត្រូវ និងសម្ពាធរបស់លោក គីម ដែលកាន់អំណាចពេញដៃតែឯង ហើយម្យ៉ាងក៏ដើម្បីចៀសផុតពីការទទួលខុសត្រូវក្នុងករណីការអនុវត្តគោលនយោបាយណាមួយបរាជ័យផង។
|
នៅក្នុងកិច្ចប្រជុំបិទទ្វារនៅសភាជាតិ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានអះអាងថា លោកស្រី គីម យ៉ូចុង ដែលសព្វថ្ងៃជានាយករងទីមួយនៃនាយកដ្ឋានចំណុះគណៈមជ្ឈិមរបស់បក្សពលករកូរ៉េខាងជើង និងត្រូវជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កំពុងកាន់ចង្កូតកិច្ចការរដ្ឋខ្លះៗ ក្រោយត្រូវបានបងប្រុសខ្លួនផ្ទេរអំណាចឲ្យ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ បន្ថែមពីលើនេះ លោកស្រី គីម ក៏ទទួលបន្ទុកគោលនយោបាយរបស់ប្រទេសលើទំនាក់ទំនងកូរ៉េខាងត្បូង អាមេរិក និងបញ្ហាផ្សេងទៀតផងដែរ។ ត្រង់ចំណុចនេះ កន្លងទៅ លោកស្រី គីម បានចេញសេចក្ដីថ្លែងការណ៍ជាហូរហែទាក់ទងបញ្ហាជាមួយកូរ៉េខាងត្បូង និងការចរចាជាមួយអាមេរិកជាដើម។ បើទោះបីជាផ្ទេរអំណាចខ្លះឲ្យប្អូនស្រីរបស់ខ្លួន លោកគីម នៅតែកាន់កាប់អំណាចកំពូលដដែល។ ការផ្ទេរអំណាចទៅឲ្យលោកស្រី គីម ដើម្បីចាត់ចែងការងារមួយចំនួននេះ គឺធ្វើឡើងបន្តិចម្តងៗ។ ទីភ្នាក់ងារព័ត៌មានសម្ងាត់កូរ៉េខាងត្បូង បានលើកឡើងបែបនេះ ដោយបន្ថែមថា មេដឹកនាំកូរ៉េខាងជើង មិនត្រឹមតែចែករំលែកអំណាចខ្លះដល់ប្អូនស្រីរបស់ខ្លួនទេ ប៉ុន្តែក៏បានផ្តល់ប្រគល់អំណាចខ្លះមួយចំនួនទៀតឲ្យមនុស្សជំនិតរបស់ខ្លួនផងដែរ។ បើតាមទីភ្នាក់ខាងលើ លោក Pak Pong-ju ដែលអនុប្រធាននៃគណៈកម្មការកិច្ចការរដ្ឋ និងលោក Kim Tok-hun ដែលទើបត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មី នឹងទទួលខុសត្រូវវិស័យសេដ្ឋកិច្ច។ ចំណែក លោក Choe Pu-il មន្ត្រីផ្នែកកិច្ចការយោធា និងលោក Ri Pyong-chol អនុប្រធានគណៈកម្មការយោធាមជ្ឈិមនៃបក្សពលករ នឹងមើលការខុសត្រូវវិស័យយោធា។ ទាក់ទងមូលហេតុវិញ ចារកម្មជាតិកូរ៉េខាងត្បូវលើកឡើងថា ការផ្ទេរអំណាចឲ្យលោក គីម ទៅឲ្យប្អូនស្រី និងមនុស្សជំនិតរបស់ខ្លួន គឺដើម្បីកាត់បន្ថយសម្ពាធ និងការទទួលខុសត្រូវ នៅពេលការអនុវត្តគោលនយោបាយទាំងនោះទទួលបរាជ័យ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1179.txt
|
ឃុំ Brenon ដែលស្ថិតនៅដេប៉ាតឺម៉ង់ Var តំបន់ Provence-Alpes-Cote d’Azur នៃប្រទេសបារាំង ដោយដឹកនាំដោយមេឃុំ និងសមាជិកក្រុមប្រឹក្សា៦នាក់ទៀតដែលមកពីក្រុមគ្រួសារតែមួយ។
|
ការបោះឆ្នោតកន្លងមក អាសនៈឃុំចំនួន៧ បានទៅលើគ្រួសារតែមួយ។ ក្រោយមក លោក Armand Rouvier បានជាប់ឆ្នោតសារជាថ្មី កាលពីថ្ងៃទី២៣ ខែឧសភា ដោយក្នុងចំណោមអ្នកជាប់ឆ្នោតទាំង៦នាក់ផ្សេងទៀត លោកបានជ្រើសរើសលោក Jean-Luc Rouvier អាយុ៥៩ឆ្នាំ ដែលជាបងជីដូនមួយសម្រាប់តំណែងជាជំទប់ទី១ និង Amelie Rouvier អាយុ៣៤ឆ្នាំ ដែលជាកូនស្រីសម្រាប់តំណែងជាជំទប់ទី២។ Gaëlle Rouvier អាយុ២៧ឆ្នាំ, Laurent Rouvier អាយុ៣៤ឆ្នាំ, Lucie Rouvier អាយុ៣០ឆ្នាំ និង Morgane Rouvier អាយុ២៧ឆ្នាំ ដែលជាកូន និងក្មួយរបស់លោក Armand Rouvier ផងដែរនោះ មានតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ។ ឃុំ Brenon ដ៏តូចដែលមានពលរដ្ឋតែជាង៧០នាក់នោះ បានគ្រប់គ្រងដោយគ្រួសារ Rouvier តាំងពីឆ្នាំ១៩៥៩មក ហើយលោក Armand បច្ចុប្បន្នអាយុ៥៩ឆ្នាំ បានជាប់ឆ្នោតបន្តពីឪពុកចាប់ពីឆ្នាំ១៩៩៥មក។ តាមការផ្សាយរបស់ Var-Matin ដែលជាសារព័ត៌មានប្រចាំតំបន់ លោក Armand បានអះអាងថា សម្រាប់ឃុំដ៏តូចរបស់លោក មិនមានបញ្ហាចោទអ្វីនោះឡើយក្នុងការធ្វើការងារជាលក្ខណៈគ្រួសារ។ បច្ចុប្បន្ន បណ្តាឃុំតូចៗនៅបារាំង មិនសូវចង់មានអ្នកឈរឈ្មោះប្រកួតប្រជែងដណ្តើមអាសនៈនោះឡើយ។ លោក Armand ក៏បានអះអាងថា ពលរដ្ឋនៅក្នុងឃុំក៏ត្រូវបានចាត់ទុកជាគ្រួសារដ៏ធំមួយរបស់លោកផងដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_118.txt
|
ព្រឹត្តិការណ៍វាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើអុីស្រាអែល បានកែប្រែតំបន់មជ្ឈឹមបូព៌ាដែលធ្លាប់តែមានភាពស្ងប់ស្ងាត់បានមួយរយៈ ក្លាយទៅជាតំបន់សង្គ្រាមបង្ហូរឈាមសារជាថ្មី។ ចាប់តាំងពីព្រឹត្តិការណ៍នេះកើតឡើង តំបន់កាហ្សា ទឹកដីលីបង់ខាងកើត អ៊ីរ៉ង់ ស៊ីរី និងជាពិសេសអុីស្រាអែល សុទ្ធតែក្លាយជាទីតាំងបង្ហូរឈាមគ្នា។ ជាក់ស្ដែង មានព្រឹត្តិការណ៍ និងការវិវត្តសំខាន់ៗមួយចំនួន ដែលបានកើតឡើងក្នុងរយៈពេល១ត្រីមាសចុងក្រោយនៃឆ្នាំ២០២៤នេះ។
|
តំបន់មជ្ឈិមបូព៌ា ជាទីតាំងជម្លោះបង្ហូរឈាមដ៏ក្ដៅគគុកមួយក្នុងពិភពលោក នាពេលបច្ចុប្បន្ន ជាពិសេសបន្ទាប់ពីព្រឹត្តិការណ៍វាយប្រហារលើអុីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ពីសំណាក់ក្រុមហាម៉ាស។ តួយ៉ាង ព្រឹត្តិការណ៍ថ្ងៃទី៧ ខែតុលា បានបង្កឱ្យតំបន់នេះ ក្លាយជាទីតាំងជម្លោះដ៏ធំ ដែលបង្កឱ្យមានវិនាសកម្ម ជម្លោះប្រដាប់អាវុធ ការព្រាត់ប្រាស និងភាពចលាចលផ្នែកនយោបាយពាសពេញតំបន់។ ជម្លោះអុីស្រាអែល ទល់នឹងអ៊ីរ៉ង់ និងក្រុមហេសប៉ូឡា សុទ្ធតែមានដើមហេតុចេញពីព្រឹត្តិការណ៍នេះ។ ខាងក្រោមនេះ ជាព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដែលបានកើតឡើងក្នុងតំបន់មួយនេះ ក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២៤នេះ៖ ព្រឹត្តិការណ៍ផ្ទុះឧបករណ៍ Pager នៅលីបង់ ដែលបញ្ឆេះជម្លោះរវាងហេសប៉ូឡា និងអុីស្រាអែល នៅថ្ងៃទី១៧ ខែកញ្ញា ក្រុមហេសប៉ូឡា បានចោទប្រកាន់អុីស្រាអែល ថាបានបញ្ជាបំផ្ទុះឧបករណ៍ទាក់ទង Pager របស់ក្រុមខ្លួននៅលីបង់ ដែលបណ្ដាលឱ្យមនុស្សស្លាប់៩នាក់និងរបួស២៧៥០នាក់។ ហេសប៉ូឡា បានប្រកាសក្ដែងៗថានឹងសងសឹកវិញ។ ហេតុការណ៍ស្រដៀងគ្នានេះបានបន្តកើតជាលើកទី២ ទៅលើភាគខាងត្បូងលីបង់ជាប់ព្រំដែនខាងជើងអុីស្រាអែល ដែលបណ្ដាលឱ្យមនុស្សស្លាប់២០នាក់ និងរបួស៤៥០នាក់។ ការផ្ទុះលើកទី២នេះ រួមទាំងទូរស័ព្ទ ប្រព័ន្ធសូឡា និង ឧបករណ៍ស្កែនក្រយៅដៃ។ ហេតុការណ៍បំផ្ទុះឧបករណ៍ទាក់ទងទាំងនេះ បានបញ្ឆេះកំហឹងក្រុមហេសប៉ូឡា ដោយក្រុមនេះ បានបាញ់មីស៊ីលចូលទឹកដីអុីស្រាអែល នៅថ្ងៃទី១៨ ខែកញ្ញា សម្លាប់ទាហាន២នាក់ និងរបួស៩នាក់ ជាការសងសឹក។ ក្មេងស្រីដើរនៅក្បែរអគារបាក់បែក ក្នុងតំបន់កាហ្សា។ រូបភាព AFP ក្រោយការវាយប្រហាររបស់ហេសប៉ូឡា អុីស្រាអែល បានបើកប្រតិបត្តិការទាហាននៅលីបង់ភាគខាងត្បូង និងវាយប្រហារទីតាំងមីស៊ីលក្រុមហេសប៉ូឡា តាមដែនអាកាស។ អុីស្រាអែលប្រើយន្តហោះទម្លាក់គ្រាប់កម្ទេចប្រព័ន្ធបាញ់រ៉ុក្កែតរបស់ក្រុមហេសប៉ូឡាជាង១០០គ្រាប់នៅភាគខាងត្បូងលីបង់ ក្នុងថ្ងៃទី១៩ ខែកញ្ញា។ អុីស្រាអែលបានបន្តបាញ់ប្រហារទីតាំងក្រុមហេសប៉ូឡាក្នុងទឹកដីលីបង់ ដែលធ្វើឱ្យមនុស្សស្លាប់ប្រមាណ ៤៩២នាក់ របួសជាង១ពាន់នាក់ និងភៀសខ្លួនរាប់ម៉ឺននាក់ ក្នុងថ្ងៃទី២៣ ខែកញ្ញា ។ ជម្លោះជាមួយក្រុមហេសប៉ូឡា រាលដាលដល់ក្រុមនៅអ៊ីរ៉ាក់ អ៊ីរ៉ង់ និងកងកម្លាំងអង្គការសហប្រជាជាតិ ខណៈដែលអុីស្រាអែលកំពុងតែជាប់ដៃក្នុងប្រតិបត្តិការកម្ទេចហេសប៉ូឡាក្នុងទឹកដីលីបង់ភាគខាងត្បូង ក្រុមតស៊ូនៅអ៊ីរ៉ាក់ បានឆ្មក់បាញ់ដ្រូនពិឃាតលើផែនៅក្រុង Eilat ជាប់សមុទ្រក្រហមរបស់អុីស្រាអែល ក្នុងថ្ងៃទី ២៥ ខែកញ្ញា។ បន្តពីនេះ អ៊ីរ៉ង់ដែលជារដ្ឋសត្រូវធំបំផុតរបស់អុីស្រាអែល បានបាញ់មីស៊ីលជិត២០០គ្រាប់ចូលក្នុងដីភាគកណ្ដាល និងភាគខាងត្បូងអុីស្រាអែលក្នុងថ្ងៃទី១ ខែតុលា។ លោក នេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិអុីស្រាអែល លោក Yoav Gallant សុទ្ធតែបានបង្ហាញជំហមុតស្រួចក្នុងការសងសឹងលើទង្វើអ៊ីរ៉ង់។ ការណ៍នេះ បង្កឱ្យកងទ័ពអុីស្រាអែល បានបាញ់ប្រហារបីលើក ចូលទីតាំងរោងចក្រផលិតមីស៊ីល និងកន្លែងផ្សេងទៀត ក្នុងភាគខាងលិចខេត្ត Ilam និង Khuzestan និងក្បែរទីក្រុង តេហេរ៉ង់ របស់អ៊ីរ៉ង់ នៅថ្ងៃទី២៦ ខែតុលា។ ប្រតិបត្តិការអុីស្រាអែល បានប៉ះពាល់លើកងសន្តិភាពអង្គការសហប្រជាជាតិប្រចាំលីបង់ (UNIFIL)ផងដែរ។ UNIFIL ក្នុងថ្ងៃទី១០ ខែតុលា បានចោទប្រកាន់ទង្វើអុីស្រាអែល ថាបានបាញ់ចូលទីតាំងរបស់ខ្លួន ដែលធ្វើឱ្យយោធិន២នាក់របួស។ មេដឹកនាំអុីស្រាអែល លោក នេតាន់យ៉ាហ៊ូ បានប្រកាសឱ្យកងកម្លាំង UNIFIL ចាកចេញពីកន្លែងជម្លោះជាបន្ទាន់ ប៉ុន្តែប្រមុខកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ លោក Jean-Pierre Lacroix បានប្រកាស ក្នុងថ្ងៃទី១៤ ខែតុលា ថាកងកម្លាំង UNIFIL គឺត្រូវបន្តតាមទីតាំងរៀងខ្លួនដដែលលើទឹកដីលីបង់។ ទោះជាយ៉ាងណាក្ដី ទាហានអុីស្រាអែល បន្តបាញ់ប្រហារក្រុមហេសប៉ូឡានៅភាគខាងត្បូងទីក្រុង Sidon លីបង់ ក្នុងថ្ងៃទី៧ ខែវិច្ឆិកា ដែលបង្ករបួសដល់កងរក្សាសន្តិភាពអង្គការសហប្រជាជាតិម៉ាឡេស៊ី៦នាក់ និងយោធាលីបង់៣នាក់។ កាលសម្លាប់មេដឹកនាំហេសប៉ូឡា និងហាម៉ាស ជាបន្តបន្ទាប់ ខណៈដែលបើកប្រតិបត្តិការយោធាទាំងនៅកាហ្សា និងលីបង់ភាគខាងត្បូងស្របពេលជាមួយគ្នា អុីស្រាអែល ក៏បានតាមប្រម៉ាញ់មេដឹកនាំក្រុមហាម៉ាស និងហេសប៉ូឡា ផងដែរ។ អុីស្រាអែល បានបាញ់មីស៊ីលចូលទឹកដីលីបង់ និងបានសម្លាប់មេទាហានជាន់ខ្ពស់ក្រុមហេសប៉ូឡា លោក Ibrahim Qubaisi ក្នុងថ្ងៃទី២៤ ខែកញ្ញា។ បន្ថែមពីនេះ អុីស្រាអែល បានប្រកាសថាមេដឹកនាំក្រុមហាម៉ាស លោក Yahya Sinwar ត្រូវបានស្លាប់ក្រោមស្នាដៃទាហានខ្លួន អំឡុងប្រតិបត្តិការមួយនៅទីក្រុង Rafah នៃតំបន់កាហ្សាភាគខាងត្បូង ក្នុងថ្ងៃទី១៦ ខែតុលា។ មេដឹកនាំអង្គភាព៤៤០០ ថ្មី និងមិនបញ្ចេញឈ្មោះម្នាក់ ដែលជាអ្នកទទួលខុសត្រូវលើផ្នែកជំនួយ និងប្រតិបត្តិហិរញ្ញវត្ថុរបស់ហេសប៉ូឡា ត្រូវបានសម្លាប់នៅទឹកដីស៊ីរី។ នេះបើតាមអ្នកនាំពាក្យកងទ័ពអុីស្រាអែល លោក Daniel Hagari។ នៅថ្ងៃទី២៤ ខែតុលា អុីស្រាអែល ថាទាហានខ្លួន បានសម្លាប់មេបញ្ជាការហាម៉ាសម្នាក់ឈ្មោះ Muhammad Abu Attawi ដែលធ្វើការជាមួយទីភ្នាក់ងារជួយសង្គ្រោះអង្គការសហប្រជាជាតិ (UNRWA) ក្នុងតំបន់កាហ្សា។ អុីស្រាអែល រងគំនាប និងការរិះគន់ពីអន្តរជាតិ អង្គសន្និបាតអង្គការសហប្រជាជាតិ (UNGA) ចេញសេចក្ដីសម្រេចក្នុងថ្ងៃទី១៨ ខែកញ្ញា ទទូចឱ្យអុីស្រាអែលបញ្ចប់ការត្រួតត្រាទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល១២ខែ។ សេចក្ដីប្រកាសធ្វើឡើងបន្ទាប់ពីជោគជ័យការបោះឆ្នោតដំណោះស្រាយមិនជាប់ចំណងផ្លូវច្បាប់(Non-binding)លើបញ្ហាអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ បន្ថែមពីនេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានរិះគន់សកម្មភាពយោធាអុីស្រាអែល ដែលវាយលុកចូលភាគខាងត្បូងលីបង់ ក៏ដូចជាប្រកាសឈប់ផ្ដល់អាវុធ។ ការរិះគន់នេះ បង្កឱ្យមានការឆ្លើយតបវិញ ពីនាយករដ្ឋមន្ត្រីអុីស្រាអែល បេនចាមិន នេតាន់យ៉ាហ៊ូ។ យ៉ាងណាមិញ បារាំង នៅតែបន្តរិះគន់អុីស្រាអែល ដោយ លោក ម៉ាក្រុង ក្នុងថ្ងៃទី១៥ ខែតុលា បានរម្លឹក លោក នេតាន់យ៉ាហ៊ូ ថាកុំមើលរំលងសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។ ក្រៅពីបារាំង អ៊ីតាលី និងអេស្ប៉ាញ នៅថ្ងៃទី១០ ខែតុលា ក៏បានថ្កោលទោសអុីស្រាអែល ផងដែរ លើការបាញ់ប្រហារលើទីតាំង UNIFIL ដោយចោទអុីស្រាអែល ថាល្មើសច្បាប់អន្តរជាតិ និងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។ ក្នុងករណីស្រដៀងគ្នានេះ អង្គការសិទ្ធិមនុស្សដ៏ធំរបស់ពិភពលោក Amnesty នៅថ្ងៃទី៥ ខែធ្នូ បានចោទប្រកាន់សកម្មភាពយោធារបស់អុីស្រាអែលក្នុងតំបន់កាហ្សា ថាជាការព្យាយាមប្រព្រឹត្តិអំពើប្រល័យពូជសាសន៍លើប្រជាជនប៉ាឡេស្ទីន ចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើម។ សូម្បីតែអាម៉េរិក ក៏មិនអាចទទួលយកសកម្មភាពអុីស្រាអែលបានដែរ។ ក្នុងថ្ងៃទី១៥ ខែតុលា អាម៉េរិក បានដាស់តឿនអុីស្រាអែល ឱ្យប្រញ៉ាប់ដោះស្រាយស្ថានភាពមនុស្សធម៌របស់ពលរដ្ឋនៅតំបន់កាហ្សា ក្នុងរយៈពេល១ខែ និងគំរាមបិទការនាំចូលអាវុធទៅប្រទេសមួយនេះ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីអុីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ចេញដីកាចាប់ខ្លួនទៀតផង លើបទឧក្រិដ្ឋកម្មសង្គ្រាម។ អាម៉េរិក ចូលដៃជួយអុីស្រាអែល ដូចសព្វមួយដង អាម៉េរិក បានប្រកាស ក្នុងថ្ងៃទី១៣ ខែតុលា ពីការផ្ដល់ប្រព័ន្ធការពារដែនអាកាសចម្ងាយឆ្ងាយ(THAAD) រួមទាំងបញ្ជូនទាហានអាម៉េរិក ទៅកាន់អុីស្រាអែល។ ការឧបត្ថម្ភ ធ្វើឡើងក្នុងផែនការការពារដែនអាកាសអុីស្រាអែល ដើម្បីការពារពីការយាយីរបស់អីរ៉ង់។ ការបាញ់មីស៊ីល និងដ្រូន ពីសំណាក់ក្រុមហេសប៉ូឡា អ៊ីរ៉ង់ និងក្រុមឧទ្ទាមផ្សេងៗទៀតចូលទឹកដីអុីស្រាអែល ត្រូវបានប្រព័ន្ធយោធាការពារអាម៉េរិក រួមចំណែកបាញ់ទម្លាក់ជាច្រើនដង។ លើសពីនេះ អាម៉េរិក បានប្រើសិទ្ធិវេតូជំទាស់ដំណោះស្រាយបទឈប់បាញ់នៅកាហ្សារបស់ UN ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ(UNSC) នៅថ្ងៃទី២០ ខែវិច្ឆិកា ក្រុមហេតុផលមិនជាប់ទាក់ទងនឹងការដោះលែងចំណាត់ខ្មាំងដែលក្រុមហាម៉ាស បានចាប់យកទៅ។ ផ្លូវទៅរកការចរចាបញ្ចប់ជម្លោះអុីស្រាអែល-ហេសប៉ូឡា មេដឹកនាំហេសប៉ូឡាថ្មីលោក Naim Qassem បានអះអាង នៅថ្ងៃទី៣០ ខែតុលា ថាក្រុមខ្លួន អាចនឹងយល់ព្រមចរចាបង្កើតកិច្ចព្រមព្រៀងជាមួយអុីស្រាអែល ដោយផ្អែកតាមលក្ខខណ្ឌមួយចំនួន។ យោងតាមទូរទស្សន៍អ៊ីស្រាអែល Channel 12 មេដឹកនាំអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ បានជជែកជាមួយរដ្ឋមន្ត្រីខ្លួន នៅថ្ងៃទី២៩ ខែតុលា ពីការទាមទាររបស់ខ្លួនលើកិច្ចព្រមព្រៀងនេះ ដូចជាការដកក្រុមហេសប៉ូឡាទៅខាងជើងស្ទឹង Litani និងជំនួសដោយការពង្រាយទ័ពលីបង់តាមព្រំដែន។ ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំលីបង់លោកស្រី Lisa Johnson បានផ្ដល់សំណើនៃបទឈប់បាញ់ក្នុងទឹកដីលីបង់ ទៅប្រមុខរដ្ឋសភាលីបង់លោក Nabih Berri។ លីបង់ និងហេសប៉ូឡា បានយល់ព្រមជាមួយនឹងសំណើឈប់បាញ់។ នេះបើយោងតាមសមាជិករដ្ឋសភាលីបង់លោក Ali Hassan Khalil ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែវិច្ឆិកា។ នៅថ្ងៃទី២៦ ខែវិច្ឆិកា ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន បានប្រកាសពីសេចក្ដីសម្រេចនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងអុីស្រាអែល និងហេសប៉ូឡា ក្រោយការបោះឆ្នោតសម្រេចរបស់គណរដ្ឋមន្ត្រីអុីស្រាអែល ដោយបទឈប់បាញ់ គិតចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា។ យ៉ាងណាក្ដី បទឈប់បាញ់ មិនមានប្រសិទ្ធិភាពភ្លាមៗឡើយ។ ហេសប៉ូឡា នៅថ្ងៃទី២៨ ខែវិច្ឆិកា បានចោទប្រកាន់អុីស្រាអែល បន្តវាយប្រហារ ដោយទាហានអុីស្រាអែល បានបាញ់ចូលទីតាំងរ៉ុក្កែត និងរថយន្តសង្ស័យរបស់ក្រុមហេសប៉ូឡា នៅលីបង់ភាគខាងត្បូង ដោយចោទក្រុមនេះ បំពានបទឈប់បាញ់។ ស៊ីរី ជួបរបត់នយោបាយថ្មី ក្រោយរដ្ឋាភិបាល លោក Bashar al-Assad ដួលរលំ អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad ចុះចេញពីតំណែង និងនាំគ្រួសារគេចខ្លួន និងទទួលសិទ្ធិជ្រកកោនក្នុងទីក្រុងមូស្គូ របស់រុស្ស៊ី ខណៈក្រុមឧទ្ទាមប្រដាប់អាវុធដែលប្រឆាំងរដ្ឋាភិបាល បានកាន់កាប់ទីក្រុង ដាម៉ាស។ នាយករដ្ឋមន្ត្រីស៊ីរីអន្តរកាលថ្មី លោក Mohammed al-Bashir នៅថ្ងៃទី១០ ខែធ្នូ បានប្រកាសថា នេះជាពេលវេលាដែលត្រូវគិតគូរលើស្ថិរភាព និងភាពស្ងប់ស្ងាត់ ក្នុងប្រទេស។ លោក al-Bashir ត្រូវបានតែងតាំងជាប្រមុខរដ្ឋាភិបាលស៊ីរីអន្តរកាលដែលនឹងកាន់តំណែងនេះរហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។ ការបង្កើតរដ្ឋាភិបាលថ្មីនេះ បានធ្វើឡើងក្រោយកិច្ចពិភាក្សារវាង លោក Abu Mohammed al-Jolani ដែលជាមេដឹកនាំក្រុមឧទ្ទាម Hayat Tahrir al-Sham និងនាយករដ្ឋមន្ត្រី លោក Mohammed al-Jalali នៅថ្ងៃទី៩ ខែធ្នូ ដោយបានព្រមព្រៀងគ្នាលើការផ្ទេរអំណាច។ ទោះជាមានរដ្ឋាភិបាលអន្តរកាលក៏ពិតមែន បេសកជនពិសេសអង្គការសហប្រជាជាតិ(UN) ប្រចាំនៅស៊ីរី លោក Geir Pedersen បានព្រមានក្នុងថ្ងៃទី១៧ ខែធ្នូ ថាជម្លោះនៅស៊ីរី គឺមិនទាន់រលត់ផុតនោះទេ ដោយសារ ការប៉ះទង្គិចប្រដាប់អាវុធរវាងក្រុមកងទ័ពជាតិស៊ីរី(SNA) និងក្រុមកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) នៅតែបន្ត។ គួរបញ្ជាក់ថា ក្រុមប្រយុទ្ធ SNA គាំទ្រដោយតួគីយេ ចំណែកក្រុមប្រយុទ្ធ SDF ជាក្រុមដឹកនាំដោយពួកជនជាតិ ឃឺដ និងគាំទ្រដោយអាម៉េរិក។ សប្ដាហ៍មុន ក្រុម SNA បានដណ្ដើមភាគខាងជើងទីក្រុង Manbij ពីក្រុម SDF៕ ក្មេងស្រីដើរនៅក្បែរអគារបាក់បែក ក្នុងតំបន់កាហ្សា។ រូបភាព AFP អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1180.txt
|
គម្រោងវារីអគ្គិសនីហ្លួងព្រះបាង កំពុងស្ថិតលើដំណើរឆ្ពោះទៅកាន់ការលេចជារូបរាងក្នុងឆ្នាំ២០២០ បើទោះជាប្រទេសជាប់ដងទន្លេមេគង្គបីមានថៃ កម្ពុជា និងវៀតណាម ស្នើឲ្យឡាវសិក្សាឲ្យកាន់តែស៊ីជម្រៅថែមទៀតពីផលប៉ះពាល់ឆ្លងព្រំដែន និងដាក់ចេញវិធានការទប់ស្កាត់ផលប៉ះពាល់។ គណៈកម្មការទន្លេមេគង្គ (MRC) ក៏បានស្នើឲ្យរដ្ឋាភិបាលទីក្រុងវៀងចន្ទន៍គិតគូរសំណើប្រទេសទាំងបីឲ្យបានល្អិតល្អន់។
|
វារីអគ្គិសនីហ្លួងព្រះបាង ជាទំនប់ទីបីនៅតាមដងទន្លេមេគង្គ តែជាទំនប់ធំជាងគេដែលអាចផលិតថាមពលអគ្គិសនីដល់ទៅ១៤០០មេហ្កាវ៉ាត់។ ឡាវគ្រោងចាប់ផ្ដើមការដ្ឋានសាងសង់ទំនប់នេះនៅឆ្នាំ២០២០នេះ បន្ទាប់ពីការផ្ដល់យោបល់រួចរាល់នៅក្នុងគណៈកម្មការទន្លេមេគង្គ។ ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី១ ខែកក្កដា MRC និយាយថា នីតិវិធីប្រឹក្សាយោបល់ដែលមានរយៈពេល៦ខែលើគម្រោងវារីអគ្គិសនីរបស់ឡាវមួយនេះ បានបញ្ចប់នៅដំណាច់ខែមិថុនា។ អំឡុងនេះ កម្ពុជា ថៃ និងវៀតណាម បានបញ្ចេញយោបល់រៀងៗខ្លួនជុំវិញគម្រោងសាងសង់ទំនប់កាត់អាងទន្លេមេគង្គក្នុងទឹកដីឡាវ។ បើតាម MRC ស្របគ្នានឹងបង្ហាញក្ដីបារម្ភ ប្រទេសទាំងបីនេះសុទ្ធតែស្នើឲ្យឡាវពិចារណាឲ្យម៉ត់ចត់ពីផលប៉ះពាល់របស់គម្រោងនៅហ្លួងព្រះបាង។ «ការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងព្រំដែន គួរតែធ្វើឡើង ដោយពិចារណាលើផែនការ និងវិធានការទប់ស្កាត់ដែលត្រឹមត្រូវ និងមានប្រសិទ្ធភាព។» នេះជាជំហររបស់កម្ពុជាអំឡុងពេលនីតិវិធីផ្ដល់ប្រឹក្សារបស់ MRC ។ ចំណែកឯវៀតណាមវិញបានស្នើថា ផលប៉ះពាល់ជាបន្តបន្ទាប់នៃគម្រោងវារីអគ្គីសនីហ្លួងព្រះបាង និងគម្រោងវារីអគ្គិសនីនៅតាមទន្លេមេគង្គទាំងអស់ គួរតែត្រូវបានវាយតម្លៃយ៉ាងទូលំទូលាយ ខណៈថៃស្នើឲ្យឡាវ និងម្ចាស់គម្រោងបង្កើតកញ្ចប់មូលនិធិពិសេស ដែលទំនងជាដើម្បីទុកដោះស្រាយបញ្ហាប៉ះពាល់។ ក្នុងសេចក្ដីប្រកាសដដែល MRC ក៏បានប្រកាសជំហររបស់ខ្លួនដោយស្នើឲ្យរដ្ឋាភិបាលឡាវពិចារណា និងដោះស្រាយអនុសាសន៍ដែលត្រូវបានលើកឡើងក្នុងរបាយការណ៍ត្រួតពិនិត្យបច្ចេកទេស ក៏ដូចជាការព្រួយបារម្ភរបស់ប្រទេសបីទៀត។ ក្នុងការឆ្លើយតបផ្លូវការរបស់ខ្លួន រដ្ឋាភិបាលឡាវ បានសង្កត់ធ្ងន់ពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាប្រឈមអវិជ្ជមានដែលត្រូវបានលើកឡើង និងជំរុញប្រសិទ្ធភាពគម្រោងវារីអគ្គិសនីនេះ។ តាមពិតទៅ ក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ឡាវមានសិទ្ធិអនុវត្តគម្រោងវារីអគ្គិសនីក្នុងទឹកដីរបស់ខ្លួន ហើយកម្ពុជា ថៃ និងវៀតណាម ក៏គ្មានសិទ្ធិទៅហាមឃាត់ដែរ។ ប៉ុន្តែនាពេលកន្លងមក គណៈកម្មការទន្លេមេគង្គតែងរៀបចំវេទិកាផ្ដល់យោបល់ដើម្បីឲ្យប្រទេសពាក់ព័ន្ធបញ្ចេញមតិយោបល់របស់ពួកគេ។ យ៉ាងណា វាក៏នៅតែជាប្រឹក្សាយោបល់ដែលគ្មានចំណងផ្នែកច្បាប់ត្រូវតែអនុវត្តឡើយ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1181.txt
|
រដ្ឋាភិបាលក្រុងហ្សាការតា បានទទូចឲ្យរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលញូដេលី ថយមួយជំហានមកវិញហើយត្របល់មកតុចរចាដោយសន្តិវិធី ខណៈការប្រឈមមុខគ្នារវាងភាគីទាំងពីរនៅតំបន់ព្រំដែន នឹងផ្តល់ត្រឹមតែការខាតបង់ទាំងសងខាង ក៏ដូចជាបង្កជាអស្ថិរភាពក្នុងតំបន់ផង។ ក្រុងហ្សាការតា ចង់ឃើញប៉េកាំង និងញូដេលី ចាប់ដៃគ្នាដើម្បីផ្តល់ប្រយោជន៍ដល់គ្នា និងគ្រប់ប្រទេសក្នុងតំបន់ផង។
|
តាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Retno Marsudi ឥណ្ឌូណេស៊ី បានទទូចឲ្យចិន និងឥណ្ឌាបន្ធូរបន្ថយភាពតានតឹង និងសាកល្បងបង្កើតលក្ខខណ្ឌនានាដើម្បីឈានដល់ការបើកកិច្ចសន្ទនា និងដោះស្រាយវិវាទតាមសន្តិវិធីវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី Jakarta Globe នៅថ្ងៃ១៩ មិថុនា។ ប្រមុខការទូតឥណ្ឌូណេស៊ីរូបនេះ បានគូសបញ្ជាក់ថា ទំនាក់ទំនងល្អ និងផ្លែផ្ការវាងចិន និងឥណ្ឌា គឺជាសមិទ្ធផលមួយដ៏សំខាន់បំផុតសម្រាប់គ្រប់ប្រទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិក និងពិភពលោក។ លោកស្រី បានទទួលស្គាល់ថា បញ្ហាព្រំដែនរវាងភាគីទាំងពីរ មានប្រវត្តិយូរណាស់មកហើយ ក៏ប៉ុន្តែក្នុងនាមជាមិត្តជិតស្និទ្ធទាំងចិន និងឥណ្ឌា ឥណ្ឌូណេស៊ី ចង់ឃើញភាគីទាំងពីររក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ គួរជម្រាបបន្តិចថា ថ្មីៗនេះ កងទ័ពចិន និងឥណ្ឌា បានប៉ះទង្គិចគ្នាប្រដាប់អាវុធ នៅតាមបណ្តោយព្រំដែន Himalayas ដោយបានបណ្តាលឲ្យទាហានទាំងសងខាងបាត់បង់អាយុទៀតផង។ តាមការអះអាងពីភាគីចិន ការប៉ះទង្គិចនេះ ផ្តើមចេញបន្ទាប់ពីទាហានឥណ្ឌាបីរូប បានឆ្លងចូលព្រំដែនរបស់ចិន ហើយទាហានឥណ្ឌា ក៏បានមានចេតនាបង្ករឿងឲ្យមានការប៉ះទង្គិចគ្នាទៀតផង។ តាមពិតទៅ នេះ មិនមែនជាលើកទីមួយឡើយ ដែលកងទ័ពចិន និងឥណ្ឌាបានប៉ះទង្គិចគ្នា នៅតាមព្រំដែនមានវិវាទ រហូតដល់បណ្តាលឲ្យមានអ្នកស្លាប់នោះ។ តាម Jakarta Globe ក្នុងឆ្នាំ១៩៦២ ភាគីទាំងធ្លាប់មានការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំមួយ នៅតំបន់វិវាទនេះ ដោយបានបណ្តាលឲ្យទាហានឥណ្ឌា ជាង ១៣០០នាក់ និងទាហានចិន ៧២២ នាក់បានស្លាប់៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1182.txt
|
យ៉ាងហោចណាស់បាតុករថៃ១ម៉ឺននាក់ បានជួបជុំគ្នាធ្វើបាតុកម្មដ៏ធំបំផុតតាំងតែពីរដ្ឋប្រហារយោធាឆ្នាំ២០១៤ ដោយទាមទារឲ្យមានកំណែទម្រង់នយោបាយ។ បាតុកម្មនេះ ធ្វើឡើងនៅថ្ងៃទី១៦ សីហា ដោយរៀបចំដោយចលនាយុវជន និងនិស្សិតប្រឆាំងរដ្ឋាភិបាល និងប្រជាធិបតេយ្យនិយមដែលមានឈ្មោះថា Free People។ នេះយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
|
«ការបំផុសគំនិតតែមួយគត់របស់ Free People គឺសេចក្តីសង្ឃឹម ក្នុងការសម្រេចឲ្យបាននូវប្រទេសថៃដែលមានរដ្ឋាភិបាលប្រជាធិបតេយ្យ ដោយមានរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញពិតប្រាកដ»។ នេះជាការលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមយុវជន។ នៅក្នុងបាតុកម្មនេះ ក្រុមបាតុករបានដាក់សំណើរទាមទារឲ្យរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចារ រំលាយរដ្ឋសភា វិសោធនកម្មរដ្ឋធម្មនុញ្ញ និងបញ្ឈប់ការបំពានដោយមន្ត្រីរដ្ឋាភិបាល។ បន្ថែមពីនេះ ក្រុមបាតុករក៏បានដាក់ចេញនូវលក្ខខណ្ឌផ្សេងទៀតចំនួន២ ដែលទាមទារមិនឲ្យមានរដ្ឋប្រហារយោធា និងមិនឲ្យមានរដ្ឋាភិបាលរួបរួមជាតិឡើយ។ ក្រៅតែពីនេះ ក៏មានផងដែរការរទាមទារឲ្យមានកំណែទម្រង់របបរាជានិយមចំនួន១០ចំណុច ដែលរួមមានការកាត់បន្ថយអំណាចព្រះមហាក្សត្រ។ ក្រុមបាតុករបានទាមទាឲ្យបញ្ឈប់ការប្រើមាត្រា១១២ នៃក្រមព្រហ្មទណ្ឌថៃដែលដាក់ទោសដល់ទៅ១៥ឆ្នាំចំពោះអ្នកបរិហារ ប្រមាថ ឫគម្រាមព្រះមហាក្សត្រ មហាក្សត្រិយានី និងទាយាទ។ បាតុកម្មនេះចាប់ផ្តើមនៅរសៀលថ្ងៃទី១៦ សីហា ដោយធ្វើការជួបជុំនៅជិតវិមានប្រជាធិបតេយ្យ ខណៈបាតុករចូលរួមនាំគ្នាឈរបន្តរហូតដល់រុក្ខវិថីRatchadamnoen។ បាតុកម្មនេះ ធ្វើឡើងអស់រយៈពេល៨ម៉ោងនិងបានរំសាយនៅពេលយប់ដោយសន្តិវិធី ប៉ុន្តែលោក Tattep Ford Ruangprapaikitseree អ្នកដឹកនាំយុវជនបានអះអាងថា បើសិនជាគ្មានការកែប្រែពីរដ្ឋាភិបាលទាក់ទងនឹងការទាមទាររបស់ពួកគេត្រឹមខែកញ្ញាទេ គេនឹងពង្រីកសកម្មភាពរបស់គេ និងជួបជុំគ្នាជាថ្មីម្តងទៀតនៅវិមានប្រជាធិបតេយ្យ។ សូមរំលឹកផងដែរថា ជាង១ខែមកហើយ បាតុកម្មដឹកនាំដោយក្រុមនិស្សិតបានផ្ទុះឡើងនៅជុំវិញប្រទេសដើម្បីប្រឆាំងទៅនឹងរដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ក៏ដូចជាច្បាប់ការពារព្រះមហាក្សត្រថៃ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1183.txt
|
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ ពាក់ព័ន្ធនឹងការ«ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ សីហានេះ។ លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ដ្រីឡាវ ដែលជាសហប្រធានកិច្ចប្រជុំជាមួយលោក លី ខឺឈាំង នាយករដ្ឋមន្ត្រីចិនដឹកនាំកិច្ចប្រជុំ។
|
មូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម»នេះ គឺថ្នាក់ដឹកនាំពាក់ព័ន្ធ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានស្របតាមទិសដៅនៃសេចក្ដីថ្លែងការណ៍សាន់យ៉ាឆ្នាំ២០១៦ ,សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) រួមទាំងការកំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។ បើតាមក្រសួងការបរទេសកម្ពុជា ថ្នាក់ដឹកនាំទាំងអស់ ក៏នឹងផ្តោតការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩។ «កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣នេះ នឹងគូសបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងនៅតំបន់មេគង្គ-ឡានឆាង ក៏ដូចជា ការលើកកម្ពស់សន្តិសហវិជ្ជមាន ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង»។ នេះបើតាមក្រសួងការបរទេស៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1184.txt
|
ឥណ្ឌា និងចិន នៅថ្ងៃទី២០ ខែមិថុនា បានផ្ដោះផ្ដងសម្តីឌឺដងគ្នារឿងបំពានព្រំដែន ដែលកាលពីដើមសប្ដាហ៍នេះបានក្លាយជាទីតាំងប៉ះទង្គិចគ្នាដែលមានករណីស្លាប់ច្រើនបំផុតមួយក្នុងពេលកន្លះសតវត្សរ៍ចុងក្រោយរវាងយក្សអាវុធនុយក្លេអ៊ែរអាស៊ីទាំងពីរ។ ខាងឥណ្ឌា រាយការណ៍ទាហានស្លាប់២០នាក់ និងរបួស៧០នាក់ តែខាងចិនវិញ សម្រេចមិនបញ្ចេញរបាយការណ៍។
|
ក្នុងសេចក្តីថ្លែងការណ៍ នាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី បានស្តីបន្ទោសភាគីចិនថាចង់ផ្លាស់ប្ដូរទម្រង់ដើមនៃព្រំដែនរបស់ប្រទេសទាំងពីរ ដោយឆ្លងកាត់ខ្សែបន្ទាត់ខណ្ឌចែកព្រំដែន Line of Actual Control ខណៈបន្ទាត់ខណ្ឌសីមារវាងប្រទេសទាំងពីរ ត្រូវទទួលស្គាល់។ ម្យ៉ាងលោកសង្កត់ធ្ងន់៖«ចិនក៏បានបដិសេធសំណើឥណ្ឌាឲ្យបញ្ឈប់ទង្វើនេះផងដែរ»។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោកនាយករដ្ឋមន្ត្រី អះអាងទៀតថា ឥណ្ឌានឹងមិនអនុញ្ញាតការផ្លាស់ប្តូរឯកតោភាគីណាមួយចំពោះព្រំដែនដែលកំពុងមានជម្លោះឡើយ។ នៅថ្ងៃសៅរ៍ដដែល រដ្ឋាភិបាលចិន តាមរយៈក្រសួងការបរទេសខ្លួន បានចោទប្រកាន់កងទ័ពឥណ្ឌាថាប្រព្រឹត្តសកម្មភាពបង្ករឿងដោយចេតនាក្នុងតំបន់ Himalayan ដែលកំពុងតានតានស្រាប់។ ក្នុងបណ្ដាញសង្គម
|
article_1185.txt
|
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានលើកឡើងថា អាវុធនុយក្លេអ៊ែរ នឹងរក្សាការពារសន្តិសុខជាតិកូរ៉េខាងជើងជារៀងរហូត ហើយបញ្ចៀសសង្រ្គាមមិនឲ្យកើតឡើងផងដែរ។ លោកនិយាយបែបនេះក្នុងពិធីរំលឹកខួបទី៦៧ឆ្នាំនៃការបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េពីឆ្នាំ១៩៥០-១៩៥៣។
|
«យើងបានក្លាយទៅជាប្រទេសដែលអាចការពារខ្លួនឯងប្រឈមទៅនឹងសម្ពាធគ្រប់បែបយ៉ាង និងការគំរាមដោយយោធាពីប្រទេសចក្រពត្តិនិយម និងកម្លាំងអមិត្ត»។ នេះជាការលើកឡើងរបស់លោក គីម ជុងអ៊ុន ក្នុងពិធីថ្នាក់ជាតិរំឭកដល់ការចុះហត្ថលេខាបទឈប់បាញ់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ ដែលបានបញ្ចប់ការប្រយុទ្ធគ្នានៅឧបទ្វីបកូរ៉េ ដែលឆាបឆេះតាំងពីឆ្នាំ១៩៥០។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ប្រមុខដឹកនាំកូរ៉េខាងជើងរូបនេះបានបន្ថែមទៀតថា ក្នុងកាលៈទេសៈបច្ចុប្បន្ន គ្មានប្រទេសណាហ៊ានមើលស្រាលកូរ៉េខាងជើងទៀតឡើយ ហើយបើសិនជាមាន ប្រទេសនោះនឹងត្រូវខាតបង់យ៉ាងសម្បើម។ លោក គីម បានអះអាងថា សម្ពាធពីប្រទេសដទៃ ជាហេតុផលដែលកូរ៉េខាងជើងស្វះស្វែងបង្កើតកម្មវិធីនុយក្លេអ៊ែរ ហើយដែលលោកជឿថា ពេលនេះវាបានជួយកូរ៉េខាងជើងពីការប្រឈមមុខការឈ្លានពានពីខាងក្រៅ។ «ដោយសារសមត្ថភាពអាវុធនុយក្លេអ៊ែរដែលអាចជឿទុកចិត្តបាន និងមានប្រសិទ្ធភាព គ្មានទៀតឡើយសង្រ្គាមនៅលើទឹកដីនេះ ហើយអនាគត និងសន្តិសុខជាតិរបស់យើង ត្រូវបានធានាអចិន្ត្រៃយ៍។» នេះជាការបញ្ជាក់របស់លោក គីម ដែលផ្សាយដោយ KCNA ។ សុន្ទរកថារបស់លោក គីម នៅថ្ងៃបញ្ចប់ជម្លោះដែលមានទាំងការអួតអាងអាវុធនុយក្លេអ៊ែរនេះ ធ្វើឡើងក្នុងបរិបទមួយដែលដំណើរការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅនឹងថ្កល់។ ជំនួបបីដងរវាងលោក គីម និងប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ មិនបានដោះស្រាយបញ្ហារ៉ាំរ៉ៃមួយនេះឡើយ។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើងបានបន្តធ្វើតេស្តមីស៊ីលរយៈចំងាយមធ្យម និងមីស៊ីលបាញ់ចេញពីនាវាមុជទឹកជាច្រើនលើកច្រើនសារផងដែរ។ បន្ថែមពីនេះ ទំនាក់ទំនងរវាងកូរ៉េប្រទេសកូរ៉េទាំងពីរ ក៏កំពុងត្រដាប់ត្រដួសដោយសារតែបញ្ហាបាចខិត្តបណ្ណដែលឈានដល់ការបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េ។ សូមបញ្ជាក់ផងដែរថា បទឈប់បាញ់នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ១៩៥៣ ត្រូវបានចុះហត្ថលេខាដោយមានអាមេរិកដែលតំណាងកងទ័ពអង្គការសហប្រជាជាតិ កូរ៉េខាងជើង និងចិន។ បន្ថែមពីលើការផ្អាកការប្រយុទ្ធ បទឈប់បាញ់នេះ ក៏រាប់បញ្ចូលការដោះដូរអ្នកទោស និងការប្ដេជ្ញាចិត្តចរចាដើម្បីសម្រេចឲ្យបានសន្ធិសញ្ញាបញ្ចប់សង្រ្គាម។ មកទល់ពេលនេះ គ្មានសន្ធិសញ្ញាបញ្ចប់សង្រ្គាមជាផ្លូវការឡើយ។បានន័យថា កូរ៉េទាំង២កំពុងតែស្ថិតក្នុងស្ថានភាពសង្គ្រាមជាមួយគ្នាដដែល៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1186.txt
|
នាយករដ្ឋមន្ត្រីរដ្ឋសិង្ហបុរី លី សៀនឡុង បានសរសេរលិខិតមួយផ្ញើដែលចែងពីបញ្ញត្តិនានាឲ្យសមាជិកសភាបក្សសកម្មភាពប្រជាជនទាំងអស់។ ក្នុងលិខិតផ្សាយនៅដើមខែសីហានេះ លោក លី ដែលជាអគ្គលេខាធិការបក្សផង បានរៀបរាប់ពីសកម្មភាពទាំងឡាយដែលសមាជិកសភាបក្សកាន់អំណាចទាំងអស់ ត្រូវធ្វើ ឬមិនត្រូវធ្វើពេលកំពុងកាន់តំណែង។ ការរក្សាភាពស្អាតស្អំ ស្មោះត្រង់ សុចរឹត ជាគោលការណ៍ដែលសមាជិកសភាទាំងអស់ត្រូវអនុវត្តឲ្យម៉ត់ចត់។
|
ជាទម្លាប់ នាយករដ្ឋមន្ត្រីសិង្ហបុរី តែងចេញបទបញ្ញត្តិមួយសម្រាប់សមាជិកសភាបក្សអំណាចអនុវត្តក្រោយការបោះឆ្នោត។ សម្រាប់អាណត្តិថ្មីដែលកើតចេញពីការបោះឆ្នោតថ្ងៃទី១០ ខែកក្កដា លោក លី សៀនឡុង បានចេញលិខិតមួយដែលចែងពីបញ្ញត្តិទាំងឡាយដែលសមាជិកសភាបក្សសកម្មភាពប្រជាជន អនុវត្តក្នុងអាណត្តិរបស់ខ្លួន។ សារព័ត៌មានថ្មីៗ សូមរំលេចចំណុចសំខាន់ «៣មិន» សម្រាប់សមាជិកសភាបក្សកាន់អំណាច។ ១. មិនប្រើតួនាទីដើម្បីប្រយោជន៍ខ្លួន បក្ខពួក លោក លី និយាយថា អំឡុងពេលកាន់អំណាច សមាជិកសភាប្រាកដជាជួបបុគ្គលជាច្រើនប្រភេទ។ អ្នកខ្លះនឹងចង់ជួយដោយមិនចង់បានមកវិញ តែក៏មានអ្នកដែលសម្លឹងឃើញលាភសក្ការៈផងដែរ។ លោកព្រមានថា ពួកគេនឹងប្រើវិធីសាស្ត្រគ្រប់យ៉ាងដើម្បីអូសទាញសមាជិកសភាឲ្យធ្វើតាម ឬលើកជាគោលនយោបាយទៅកាន់រដ្ឋាភិបាលដែលផ្ដល់ប្រយោជន៍ឲ្យពួកគេវិញ។ លោក លី ប្រាប់សមាជិកសភទាំងអស់ កុំប្រើប្រាស់តួនាទីដើម្បីប្រយោជន៍ខ្លួន ឬបុគ្គលប្រភេទនេះ។ លោក ដាស់តឿនថា សមាជិកសភា ជាអ្នកបម្រើប្រជាជន មិនមែនជាម្ចាស់ឡើយ ដូចនេះពួកគេត្រូវស្ដាប់ប្រជាជនសិង្ហបុរី ជួយពួកគេក្នុងពេលលំបាក ហើយបំពេញតួនាទីឲ្យបានត្រឹមត្រូវ។ ២. មិនទទួលវត្ថុអនុស្សាវរីយ៍ជាវត្ថុ ឬលុយកាក់ លោក លី ក៏រំឭកជាមុនដែរថា ក្នុងនាមជាសមាជិកសភា ពួកគេអាចត្រូវបានអញ្ជើញដោយមិត្តភក្តិ មេដឹកនាំថ្នាក់ក្រោម ឬអ្នកជំនួញឲ្យចូលរួមកាត់ខ្សែបូរចាប់ផ្ដើមការរកស៊ីណាមួយ ហើយនឹងត្រូវបានផ្ដល់លុយកាក់ត្រឡប់មកវិញក្នុងទម្រង់ការបរិច្ចាគចូលក្នុងមូលនិធិរបស់មណ្ឌលបោះឆ្នោត ឬកម្មវិធីសប្បុរសធម៌ជាដើម។ លោក លី ប្រាប់សមាជិកបក្សថា មិនត្រូវទទួលយការអញ្ជើញឡើយ។ ចំណែកវត្ថុអនុស្សាវរីយ៍ ក៏មិនអាចទទួលបានដែរ បើវានាំឲ្យពួកគេធ្វើខុសកាតព្វកិច្ច។ បើទទួលយកមែន សមាជិកសភានោះ ត្រូវជូនដំណឹងទៅកាន់មន្ត្រីសភា។ ៣. មិនត្រូវបាត់មុខពីកម្មវិធីផ្លូវការដោយគ្មានមូលហេតុ ក្រៅពីការបំពេញតួនាទីដោយតម្លាភាព សុចរឹត មិនពុករលួយ លោក លី ក៏ប្រាប់សមាជិកសភាទាំងអស់ឲ្យមានមុខនៅក្នុងកម្មវិធីសំខាន់របស់ជាតិដែរ។ កម្មវិធីខ្លះដូចជា ទិវាបុណ្យជាតិ ឬកម្មវិធីប្រគល់មេដាយ តែងមានវត្តមានថ្នាក់ដឹកនាំសំខាន់ទាំងនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ ដូចនេះ សមាជិកសភាដែលទទួលបានការអញ្ជើញ ត្រូវតែបង្ហាញមុខ ព្រោះអវត្តមាន នឹងធ្វើឲ្យកៅអីរបស់ពួកគេទំនេរចោល ដែលរឿងនេះមិនល្អឡើយសម្រាប់មុខមាត់ពួកគេផ្ទាល់ ឬសូម្បីតែបក្សផង៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1187.txt
|
អ៊ីរ៉ង់កំពុងឃ្លាំមើលសកម្មភាពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស។ ប៉ុន្តែសកម្មភាពរបស់អ៊ីរ៉ង់បែបនេះ នឹងមិនបង្កជម្លោះណាមួយ នៅក្នុងតំបន់ឡើយ។ នេះបើតាមការបញ្ជាក់របស់ប្រមុខរដ្ឋមន្ត្រីអ៊ីរ៉ង់ ហាសាន់ រូហានី នាថ្ងៃទី២៥ ខែមេសា។ នៅក្នុងបរិបទដែលអ៊ីរ៉ង់ និងអាមេរិក កំពុងប្រឈមភាពតានតឹងជាថ្មី នៅក្នុងឈូងសមុទ្រនេះ។
|
មួយរយៈចុងក្រោយនេះ ទំនាក់ទំនងអាមេរិក និងអ៊ីរ៉ង់ មានភាពរកាំរកូសជាថ្មី។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានបើកដៃឲ្យកប៉ាល់ទ័ពជើងទឹករបស់ខ្លួន ដែលមានវត្តមាននៅឈូងសមុទ្រពែរ្ស មានសិទ្ធិបាញ់កាណូតកងទ័ពអ៊ីរ៉ង់ ដែលបើកចូលមកកៀកខ្លួន។ ការបញ្ជារបស់ប្រធានាធិបតីអាមេរិកបែបនេះ កើតឡើងបន្ទាប់ពីកាណូត ១១គ្រឿងរបស់កងទ័ពអ៊ីរ៉ង់ បានធ្វើដំណើរជិតខ្លាំងនឹងកប៉ាល់ចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកនៅតំបន់ឈូងសមុទ្រពែរ្សកាលពីថ្ងៃទី២១ ខែមេសាកន្លងទៅ។ តាមរយៈកិច្ចសន្ទនាតាមទូរសព្ទជាមួយលោក Emir Sheikh Tamim bin Hamad Al Thani ប្រមុខរដ្ឋកាតា លោក រូហានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សាធារណរដ្ឋអ៊ីរ៉ង់ កំពុងឃ្លាំមើលសកម្មភាពអាមេរិកយ៉ាងម៉ត់ចត់បំផុត, ប៉ុន្តែសកម្មភាពបែបនេះ នឹងមិនបង្កឲ្យក្លាយជាជម្លោះ និងអស្ថេរភាពនៅក្នុងតំបន់ឡើយ»។ នេះបើតាមការស្រង់សម្តីដោយសារព័ត៌មានរដ្ឋអ៊ីរ៉ង់ នាថ្ងៃទី២៥ ខែមេសា។ ការលើកឡើងរបស់ប្រមុខរដ្ឋអ៊ីរ៉ង់បែបនេះ ទំនងជាចង់សំដៅដល់កាណូតចំនួន ១១គ្រឿងរបស់ខ្លួន ដែលបើកទៅកៀកកប៉ាល់របស់អាមេរិក គឺគ្រាន់តែដើម្បីពិនិត្យមើលសកម្មភាពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រតែប៉ុណ្ណោះ ប៉ុន្តែវាមិនមែនជាសកម្មភាពចង់បង្កឲ្យមានជម្លោះអ្វីទេ។ មុខថ្ងៃប្រកាសរបស់លោកត្រាំ ឲ្យកងទ័ពជើងទឹកអាមេរិកមានសិទ្ធិបាញ់កាណូតកងទ័ពអ៊ីរ៉ង់ ១ថ្ងៃ មេបញ្ជាការឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ លោក Hossein Salami បានទាមទារឲ្យអាមេរិកផ្តោតសំខាន់លើកងទ័ពជើងទឹករបស់ខ្លួនកើត ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ជាជាងបង្កជម្លោះ និងភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា ក៏ដូចជាឈូងសមុទ្រ។ សូមបញ្ជាក់ថា ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ មានភាពធូរស្រាលបន្តិច ចាប់តាំងពីមានករណីផ្ទុះ COVID-19 មក ព្រោះប្រទេសទាំងពីរ កំពុងជាប់ដៃដោះស្រាយជំងឺឆ្លងសកលមួយនេះ។ ប៉ុន្តែភាពចម្រូងចម្រាស់បានកើតឡើងជាថ្មី បន្ទាប់កាណូតកងទ័ពអ៊ីរ៉ង់ចំនួន ១១គ្រឿង បានបើកទៅកៀកកប៉ាល់របស់អាមេរិក៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1188.txt
|
រដ្ឋាភិបាលក្រុងហ្សាការតា ត្រៀមបញ្ចេញថវិការដ្ឋមួយភាគ ដើម្បីបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវៈខ្លីៗ សម្រាប់ប្រជាពលរដ្ឋ។ គោលនយោបាយនេះ គឺជាចំណាត់ការមួយដើម្បីទប់ស្កាត់អត្រាអ្នកការងារធ្វើ ស្របពេលដែលតំបន់ ក៏ដូចជាពិភពលោក កំពុងតែជួបវិបត្តិការងារដោយសារតែការរាតត្បាតនៃវីរុស COVID-19។
|
បើមិនមានការប្រែប្រួលនោះទេ ចាប់ពីខែមីនាតទៅ រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងចាប់ផ្តើមអនុវត្តគោលនយោបាយពង្រឹងជំនាញតាមរយៈការបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋប្រមាណ២លាននាក់ ដែលនឹងត្រូវចាយថវិការដ្ឋប្រមាណ ៧១៩,៥៧ លានដុល្លារ។ នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកស្រី Sri Mulyani Indrawati នៅថ្ងៃ២៧ កុម្ភៈ កន្លងទៅ។ តាមការចុះផ្សាយរបស់សារព័ត៌មាន The Jakarta Post លោកស្រីរដ្ឋមន្ត្រី បានបញ្ជាក់ថា នេះ គឺជាគោលនយោបាយមួយរបស់លោកប្រធានាធិបតី Joko Widodo ដើម្បីធានាឲ្យបាននូវអាត្រាខ្ពស់នៃភាពមានការងារធ្វើរបស់ប្រជាជន ក៏ដូចជាដើម្បីបង្កើនសមត្ថភាពប្រជាជនឲ្យស្របនឹងការផ្លាស់ប្តូរឥតឈប់ឈរនៃសេដ្ឋកិច្ចឌីជីថល និងការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មដោយម៉ាស៊ីន។ តាមលោកស្រីរដ្ឋមន្ត្រី នេះ គឺជាផ្នែកមួយដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ពីវីរុស COVID-19 ដែលកំពុងតែធ្វើឲ្យចរន្តការងារ ជាពិសេសលើការងាររបស់កម្មករមួយចំនួនត្រូវជួបបញ្ហា។ ពោលគឺ ឥណ្ឌូណេស៊ី កែប្រែឱកាសនៃវិបត្តិនេះ ដើម្បីពង្រឹងសមត្ថភាពកម្លាំងពលកម្មឲ្យកាន់តែរឹងមាំ ។ ក្រៅពីការជួយស្រោចស្រង់លើសមត្ថភាព និងជំនាញរបស់ប្រជាជន លោកស្រីរដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះ បានឲ្យដឹងផងដែរថា រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បានត្រៀមថវិកាដើម្បីឧបត្ថម្ភបំពេញបន្ថែមដល់ភ្នាក់ងារអាកាសចរណ៍ និងទេសចរណ៍ ដើម្បីទាក់ទាញដល់អ្នកទស្សនាបរទេសតាមរយៈការបញ្ចុះតម្លៃលើសេវាកម្មដែលភ្នាក់ងារទាំងនេះ ផ្តល់ជូន។ គួរជម្រាបថា វីរុស COVID-19 ដែលអង្គភាពសុខភាពពិភពលោក ចាត់ទុកថាជាវិបត្តិមួយដ៏ធ្ងន់ធ្ងររបស់ពិភពលោក បានធ្វើឲ្យបណ្តាប្រទេសមួយចំនួនរបស់ពិភពលោកជាពិសេសចិន តែម្តងត្រូវផ្អាក និងបញ្ឈប់ចរន្តការងារមួយរយៈ។ អត្រាអ្នកអត់ការងារធ្វើ ក៏ចាប់ផ្តើមងើបឡើង ដោយសារតែក្រុមហ៊ុន និងរោងចក្រ ត្រូវផ្អាក ឬបិទដំណើរការ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1189.txt
|
បង់ក្លាដែស បានសម្រេចប្រហារជីវិតអតីតមេបញ្ជាការកងទ័ពបង់ក្លាដែសម្នាក់ ដែលទើបចាប់ខ្លួនបាន ក្រោយរត់គេចអស់២៥ឆ្នាំ ពីបទសម្លាប់បិតាឯករាជ្យជាតិ លោក Sheikh Mujibur Rahman កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៥។ នេះបើយោងតាមការផ្សាយរបស់ AFP។
|
Relate លោក Sheikh Mujibur Rahman ឪពុករបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស អ្នកស្រី Sheikh Hasina ត្រូវបានឃាតករសម្លាប់ អមជាមួយសមាជិកគ្រួសារគាត់មួយចំនួនធំក្នុងរដ្ឋប្រហារយោធាមួយ កាលពីថ្ងៃ ១៥ ខែសីហា ឆ្នាំ១៩៧៥ ពោលគឺជិត៤ឆ្នាំបន្ទាប់ពីលោកបានដឹកនាំប្រទេសបង់ក្លាដែសទាមទារឯករាជ្យពីប៉ាគីស្ថាន។ កាលពីឆ្នាំ១៩៩៨ Abdul Majed ត្រូវបានកាត់ប្រហារជីវិត ដោយកំបាំងមុខ ជាមួយមន្ត្រីយោធាជាច្រើននាក់ទៀត ក្រោមបទឃាតកម្មលើអតីតបិតាឯករាជ្យជាតិ។ តុលាការកំពូលបង់ក្លាដែសបានអនុវត្តសាលដីកាកាលពីឆ្នាំ២០០៩ ដោយបានប្រហារជីវិតឃាតកយ៉ាងហោចណាស់៥នាក់រួចទៅហើយ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_119.txt
|
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ធ្វើទស្សនកិច្ចផ្លូវការនៅវៀតណាមចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៥ ខែមករា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការនៃវិស័យសំខាន់ៗ ជាពិសេសវិស័យថាមពលនុយក្លេអ៊ែរ និងឧស្សាហកម្ម។
|
ប្រមុខរដ្ឋារដ្ឋាភិបាលរុស្ស៊ី លោក Mikhail Mishustin ធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃ ទៅទីក្រុងហាណូយ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការថាមពល។ អំឡុងទស្សនកិច្ចរយៈពេល២ថ្ងៃនេះ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី គ្រោងនឹងជួបប្រមុខបក្សកុម្មុយនីសវៀតណាម លោក តូ ឡិម ក៏ដូចជាជួបនឹងនាយករដ្ឋមន្ត្រី លោក ផាក មិញជិញ។ «ពួកគេ(មេដឹកនាំប្រទេសទាំងពីរ) ត្រូវបានរំពឹងថា នឹងពិភាក្សាលើគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងឧស្សាហកម្ម...បង្កើតសម្ទុះដើម្បីគាំទ្រទំនាក់ទំនងរវាងវៀតណាម និងរុស្ស៊ី»។ កាសែតរដ្ឋវៀតណាម បានចុះផ្សាយបែបនេះ នៅថ្ងៃទី១៤ ខែមករា។ អគ្គនាយកក្រុមហ៊ុនថាមពលនុយក្លែអ៊ែរ Rosatom លោក Alexey Likhachev បានមកដល់វៀតណាមនៅថ្ងៃទី១៣ ខែមករា និងបានសន្យាជួយវៀតណាម កសាងប្រព័ន្ធថាមពលនុយក្លេអ៊ែរ។ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលវៀតណាម។ រដ្ឋាភិបាលក្រុងហាណូយ ព្យាយាមស្ដារប្រព័ន្ធថាមពលនុយក្លេអ៊ែរឡើងវិញ ដើម្បីបំពេញតម្រូវការប្រើប្រាស់ ខណៈដែលតម្រូវការថាមពលកាន់តែធំ និងរីកដុះដាលទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ ក្រៅពីវិស័យថាមពល រុស្ស៊ី ជាដៃគូពាណិជ្ជកម្មសព្វាវុធរបស់វៀតណាមដ៏ធំអស់ជាច្រើនឆ្នាំមកហើយ។ ៨០ភាគរយនៃអាវុធដែលវៀតណាមនាំចូលចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០២៣ គឺជាផលិតផលរុស្ស៊ី។ យ៉ាងណាមិញ ការបញ្ជាទិញពីភាគីវៀតណាម ហាក់ធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្មានខែមុនការមកដល់របស់លោក Mishustin លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានធ្វើទស្សនកិច្ចនៅទីក្រុងហាណូយរួចម្ដងហើយ។ កាលនោះ លោក ពូទីន និងភាគីវៀតណាម មិនមានចុះកិច្ចព្រមព្រៀងផ្នែកទិញដូរអាវុធនោះឡើយ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1190.txt
|
រដ្ឋមន្ត្រីសុខាភិបាលតាហ្ស៊ីគីស្ថានលោក Nasim Olimzoda ត្រូវបានបញ្ចប់ពីតំណែងរបស់ខ្លួន នៅថ្ងៃទី៥ ខែឧសភា បន្ទាប់ពីករណីឆ្លងជំងឺ COVID-19 នៅប្រទេសតំបន់អាស៊ីកណ្ដាលមួយនេះ ឡើងជិតដល់៣០០ករណី ក្នុងរយៈពេលត្រឹមមួយសប្ដាហ៍ ក្រោយការប្រកាសករណីឆ្លងដំបូង។ មុនការផ្ទុះឡើងករណីឆ្លងនេះ អាជ្ញាធរតាហ្ស៊ីគីស្ថាន តែងទាត់ចោលក្ដីបារម្ភ ពីការរាលដាល និងមិនសូវអើពើ ក្នុងការចាត់វិធានការទប់ស្កាត់ខ្លាំងក្លាឡើយ។
|
តាហ្ស៊ីគីស្ថាន បានប្រកាសពីករណីឆ្លង COVID-19 ដំបូងនៅថ្ងៃទី៣០ ខែមេសា ដោយមាន១៥ករណីតែម្ដង បន្ទាប់ពីអះអាងថា ខ្លួនមិនមានករណីឆ្លង COVID-19 ពីមុនឡើយ។ មួយសប្ដាហ៍បន្ទាប់ ករណីឆ្លងក៏បានកើនឥតឈប់ឈរ។ នៅថ្ងៃទី៥ ខែឧសភា ករណីឆ្លង COVID-19 ក្នុងប្រទេសនេះ បានហក់ឡើងដល់២៩៣នាក់ និងស្លាប់៥នាក់។ ជាមួយនឹងការកើនឡើងលឿនបែបនេះ ប្រធានាធិបតីតាហ្ស៊ីគីស្ថាន Emomali Rakhmon ក៏ប្ដូររដ្ឋមន្ត្រីសុខាភិបាលតែម្ដង។ ការិយាល័យលោក Rakhmon បញ្ជាក់ថា លោក Nasim Olimzoda ត្រូវបានដាក់ជំនួសដោយវេជ្ជបណ្ឌិតម្នាក់ទៀត ក្នុងតំណែងជារដ្ឋមន្ត្រីសុខាភិបាល។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ ការិយាល័យប្រធានាធិបតីតាហ្ស៊ីគីស្ថាន មិនបានបញ្ជាក់ហេតុផល នៃការផ្លាស់ប្ដូរនេះទេ ដោយបានត្រឹមបញ្ជាក់ថា លោក Olimzoda ត្រូវកាន់តំណែងថ្មី។ យ៉ាងណាមិញ លោក Olimzoda អស់តំណែងបែបនេះ ដោយទទួលខុសត្រូវចំពោះការឆ្លងរាលដាលយ៉ាងរហ័ស របស់ជំងឺ COVID-19 ក្នុងប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ក្នុងចំណោមអ្នកឆ្លងមានអ្នកជំនួញ មន្ត្រីយោធា អ្នកនយោបាយជាន់ខ្ពស់ ប៉ុន្តែទិន្នន័យនេះ មិនត្រូវបានរាយការណ៍ជាផ្លូវការឡើយ។ តាហ្ស៊ីគីស្ថាន ដែលត្រូវចាត់ទុកជាប្រទេសផ្ដាច់ការ ដែលមានព្រំដែនជាប់ចិន បានចាត់វិធានការតាំងពីដើមខែកុម្ ភៈដើម្បីទប់ទល់ COVID-19 ។ ទាំងជនជាតិតាហ្ស៊ីគីស្ថាន ទាំងជនបរទេស ត្រូវនៅដោយឡែកពេលចូលប្រទេសនេះ។ នៅអាស៊ីកណ្ដាល ដែលជាទឹកដីអតីតសហភាពសូវៀត នៅសល់តែតួកមេនីស្ថានមួយប៉ុណ្ណោះ ដែលមិនទាន់រាយការណ៍ពីករណីឆ្លង COVID-19 ។ តួកមេនីស្ថាន ក៏ស្ថិតក្នុងចំណោមប្រទេសតិចតួចបំផុតដែរ ដែលមិនទាន់មានករណីឆ្លងជំងឺផ្លូវដង្ហើមនេះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1191.txt
|
ចិន នៅថ្ងៃទី១ ខែមិថុនា បានលើកឡើងថាបាតុកម្ម កុបកម្ម និងចលាចលដែលបណ្តាលមកពីការស្លាប់របស់បុរសស្បែកខ្មៅ George Floyd បង្ហាញឲ្យឃើញពីការរើសអើងពូជសាសន៍ និងអំពើហិង្សាពីសំណាក់ប៉ូលិសដែលមានលក្ខណៈធ្ងន់ធ្ងរនៅក្នុងសង្គមអាមេរិក។
|
ដោយនិយាយសំដៅលើការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ដោយអំពើព្រៃផ្សៃរបស់នគរបាលនៅរដ្ឋមីនីសូតា លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរេទសចិនបាននិយាយថា ជីវិតរបស់មនុស្សស្បែកខ្មៅ ក៏ជាជីវិតដែរ ហើយសិទ្ធិរបស់ពួកគាត់ត្រូវតែទទួលការការពារ។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១ ខែមិថុនា លោក Zhao បន្ថែមថា៖« ការរើសអើងប្រកាន់ពូជសាសន៍ ប្រឆាំងជនជាតិភាគតិច នៅអាមេរិក ជាជំងឺរ៉ាំរ៉ៃក្នុងសង្គម»។ ក្រោយការផ្ទុះបាតុកម្មនៅអាមេរិក អ្នកការទូត ក៏ដូចជាសារព័ត៌មានរដ្ឋចិន បានចាប់យកឱកាសចលាចលហិង្សានៅអាមេរិក បណ្តាលមកពីការស្លាប់របស់បុរសស្បែកខ្មៅ ដើម្បីចោទប្រកាន់ពីពុតត្បុតរបស់អាមេរិក និងប្រៀបធៀបបាតុករនៅអាមេរិក ទៅនឹងកុបករនៅហុងកុង។ អ្នកនាំពាក្យក្រសួងការបរទេសចិនខាងលើ ក៏ឆ្លៀតភ្ជាប់ការរើសអើងពូជសាសន៍នេះ ទៅនឹងបាតុកម្មនៅហុងកុងផងដែរ។ លោក Zhao និយាយថា ការឆ្លើយតបរបស់រដ្ឋាភិបាលអាមេរិកទៅនឹងបាតុកម្ម គឺជាឧទាហរណ៍ជាក់ស្តែង នូវការអនុវត្តស្តង់ដារពីរ។ លោក Zhao លើកជាសំណួរថា ហេតុអ្វីបានការធ្វើបាតុកម្មនៅហុងកុង ត្រូវបានលើកតម្កើងជាសកម្មជន និងជាវីរជន ប៉ុន្តែហៅអ្នកធ្វើបាតុកម្ម ប្រឆាំងនឹងការរើសអើងពូជសាសន៍នៅអាមេរិក ជាកុបករ។ តាំងតែពីមានការផ្ទុះបាតុកម្មនៅហុងកុងមក រដ្ឋាភិបាលចិន តែងតែបន្ទោសទៅលើកម្លាំងបរទេស ចំពោះចលាចលទាំងឡាយ ដោយហៅអ្នកបាតុកម្មរាប់លាននាក់នៅហុងកុង ថាជាកុបករ ដោយហេតុតែមានការ ប៉ះទង្គិចជាមួយប៉ូលិស តាំងតែពីខែមិថុនាឆ្នាំ២០១៩មក។ ការប៉ះទង្គិចជាមួយបាតុករ និងការបង្ក្រាបពីសំណាក់រដ្ឋាភិបាលចិន ជារឿងដែលរដ្ឋាភិបាលបស្ចិមប្រទេស ជាពិសេសអាមេរិក ប្រើប្រាស់ជាឧបករណ៍រិះគន់រដ្ឋាភិបាលចិន និងដែលធ្វើឲ្យចិនក្តៅក្រហាយរាល់លើក៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1192.txt
|
ចលនាបាតុកម្មប្រែក្លាយជាកុបកម្មដោយមានការប៉ះទង្គិចគ្នាន់តែខ្លាំងឡើងរវាងក្រុមបាតុករទាមទារយុតិ្តធម៌ដល់បុរសស្បែកខ្មៅម្នាក់ នៅយប់ថ្ងៃសៅរ៍ថ្ងៃ ៣០ខែឧសភា នៅតាមបណ្តាទីក្រុងធំជាពិសេសនៅក្រុង Minneapolis នៃរដ្ឋមីនីសូតាដែលជាទីតាំងដែលករណីរើសអើងពូជសាសន៍ពណ៌សម្បុរស្បែកថ្មីបំផុត មួយក្នុងប្រវត្តិសាស្ត្រអាមេរិកបានកើតឡើងកាលពីដើមសប្តាហ៍កន្លងទៅ។
|
ករណីបែបនេះនៅតែកើតឡើងបាន បើទោះជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា រដ្ឋបាលលោក នឹងប្រើប្រាស់ កម្លាំងបញ្ឈប់រាល់ចលនាហិង្សាដែលបង្កភាពចលាចល និងបំផ្លាញសណ្តាប់ធ្នាប់សាធារណៈក៏ដោយ។ «យើងមិនអាច និងមិនត្រូវអនុញ្ញាតឲ្យក្រុមឧក្រិដ្ឋជនមួយក្តាប់តូចនេះបំផ្លាញទីក្រុង និងកម្ទេចសហគមន៍របស់យើងទេ»។ លោក ត្រាំ ថ្លែងបែបនេះ ដោយឆ្លៀតបន្ទោសក្រុមនយោបាយឆ្វេងនិយមជ្រុលថាជាអ្នកដែលបង្កឲ្យហិង្សានិងភាពចលចលនេះកើតឡើងដែរ។ «រដ្ឋបាលខ្ញុំនឹងបញ្ឈប់បាតុកម្មហិង្សា។ យើងក៏នឹងបញ្ឈប់ភ្លាមៗតែម្តង»។ ត្រាំ សង្កត់ធ្ងន់ដូច្នេះ បើតាមទីភ្នាក់ងារព័ត៌មាន AFP។ ទីក្រុងធំៗដែលគេសង្កេតឃើញថាមានចលនាបាតុកម្មលាយឡំនឹងអំពើហិង្សាទាមទារការបញ្ឈប់ការរើសអើងពូជសាសន៍និងទទួលខុសត្រូវចំពោះទង្វើព្រៃផ្សៃរបស់អាជ្ញាធរប៉ូលិសលើជនស្លូតត្រង់ដើមកំណើតអាហ្វ្រិកកើតឡើងមានដូចជា ទីក្រុង Los Angeles, Atlanta និងទីក្រុង Philadelphia។ ដោយសារមាន ការប្រើប្រាស់ហិង្សានៅទីក្រុង Los Angeles គេឃើញអាជា្ញធរបានប្រកាសដាក់បម្រាមគោចរដែល រឹតត្បិតការធ្វើដំណើរ ពីម៉ោង ប្រាំបីយប់ថ្ងៃសៅរ៍ រហូតដល់ម៉ោងប្រាំ កន្លះព្រឹកថ្ងៃអាទិត្យ ខណៈដែលក្រុង Atlanta ដាក់កំហិតពីម៉ោង ប្រាំបួន យប់រហូតដល់ថ្ងៃរះ។ ចំណែកនៅរដ្ឋមីនីសូតាដែលជាកន្លែងរឿងហេតុចាប់ផ្តើមនោះ អភិបាលរដ្ឋលោក Tim Walz បានបញ្ជាឲ្យពង្រាយកងឆ្មាំការពារជាតិបន្ថែមពីថ្ងៃសៅរ៍ ដោយសារចលនាបាតុកម្មនេះឈានដល់ថ្ងៃទីប្រាំ ហើយអភិបាល រដ្ឋរូបនេះឆ្លៀតព្រមានកម្ទេចក្រុមបង្កចសន្តិសុខថែមទៀត ដ្បិតថា ចលនាហិង្សា ផ្ទុះខ្លាំងឡើង នៅទីនោះចាប់តាំងពីយប់ថ្ងៃសុក្រម្ល៉េះ។ តាមពិតទៅដើមហេតុដែលដុតកំហឹងប្រជាជនឲ្យចូលរួមចលនាបាតុកម្មទ្រង់ទ្រាយធំប្រឆាំងសមត្ថកិច្ចអំឡុងពេលដែលសហរដ្ឋអាមេរិកកំពុងរងគ្រោះដោយសារមេរោគរាតត្បាតកូរ៉ូណានេះគឺ ផ្តើមចេញពីករណីស្លាប់ដ៏អយុត្តិធម៌មួយរបស់បុរសអាមេរិកអភ័ព្វម្នាក់ឈ្មោះ ចច ហ្វ្លយ (George Floyd) ដែលមានដើមកំណើតអាហ្វ្រិកកាលពីថ្ងៃ ២៥ ខែឧសភា។ ហេតុអ្វីការស្លាប់របស់ ចច ហ្វ្លយ បញ្ឆេះកំហឹងប្រជាជនអាមេរិកនិងអង្រួនអារម្មណ៍មនុស្ស ពាសពេញពិភពលោក? ស្ថិតក្នុងវ័យ ៤៦ឆ្នាំ ចច ហ្ល្វយ បានប្តូរលំនៅពីទីក្រុង Houston នៃរដ្ឋតិចសាស មករស់នៅក្រុង Minneapolis នៃរដ្ឋមីនីសូតារយៈពេលប្រហែលពីរទៅបីឆ្នាំប៉ុណ្ណោះ មុនមានរឿងហេតុកើតឡើង។ ពេលរស់នៅទីកន្លែងថ្មី បុរសរូបនេះប្រកបការងារជាជាសន្តិសុខ។ ប៉ុន្តែលោកមានវាសនាមិនខុសពីប្រជាជនអាមេរិកជាង ៤០ លាននាក់ផ្សេងទៀតទេ ដោយបានបាត់បង់ការងារ និងប្រាក់ចំណូល ព្រោះតែមេរោគរាតត្បាតកូវីដ ១៩កន្លងមក។ ត្រឡប់មកសាច់រឿងសំខាន់ដែលបណ្តាលឲ្យហ្វ្លយស្លាប់បាត់បង់ជីវិតវិញម្តង។ ដើមហេតុចម្បងគឺ ផ្តើមចេញពីលុយក្រដាស ២០ ដុល្លារមួយសន្លឹកដែល ហ្វ្លយប្រើប្រាស់ដើម្បីទិញបារីនៅហាង មួយកាលពីល្ងាចថ្ងៃចន្ទ។ បុគ្គលិកនៅក្នុងហាងបានរាយការណ៍ និងសុំអន្តរាគមន៍ប៉ូលិស ដោយសង្ស័យថា ហ្វ្លយ ប្រើប្រាស់លុយក្លែងក្លាយ។ បើតាមសម្តីរបស់បុគ្គលិកដែលបាននិយាយក្នុងពេលទំនាក់ទំនងទៅកាន់លេខ ៩១១ ដើម្បីសុំអន្តរាគមន៍ ពីសមត្ថកិច្ច បុគ្គលិកហាងបានទាមទារ យកបារីមកវិញដោយឲ្យលុយដែលខ្លួន សង្ស័យថា ក្លែងក្លាយ ត្រឡប់ទៅវិញ ប៉ុន្តែហ្វ្លយបដិសេធ។ បុគ្គលិកខាងលើថែមទៀតបន្ថែមទៀតថា៖ ហ្វ្លយហាក់ ស្ថិត«ក្នុងស្ថានភាពស្រវឹង និងបាត់ម្ចាស់ការ» ថែមទៀតផង។ បន្តិចក្រោយមក ប៉ូលិសពីរនាក់មកដល់ហាងដើម្បីអន្តរាគមន៍ ដោយប៉ុនប៉ងចាប់ហ្វ្លយដាក់ខ្នោះដៃ ប៉ុន្តែហ្វ្លយព្យាយាមរើបម្រះមិនឲ្យប៉ូលិសដាក់ខ្នោះដៃខ្លួនឡើយ។ យ៉ាងណាក៏ដោយ ប៉ូលិសនៅអាច ដាក់ខ្នោះហ្វ្លយបាន ហើយអះអាងថា ការចាប់ខ្លួនធ្វើឡើងដោយសារហ្វ្លយប្រើប្រាស់លុយក្លែងក្លាយ។ បន្ទាប់មកទៀត ប៉ូលិសព្យាយាមរុញបុរសស្បែកខ្មៅក្នុងឡាន ប៉ុន្តែហ្វ្លយដួលទ្រោប នឹងដីដោយ ប្រាប់បូលីសថា ខ្លួនកើតជំងឺភ័យខ្លាចទីកន្លែងដែលចង្អៀតបិទជិត។ បន្តិចក្រោយមក មន្ត្រីប៉ូលិសម្នាក់ទៀតដែលជាជនល្មើសដែលបង្កឲ្យហ្វ្លយស្លាប់ Darek Chauvin អមជាមួយមន្ត្រីប៉ូលិសផ្សេងទៀត មកដល់ដើម្បីជួយអន្តរាគមន៍។ ប៉ូលិសទាំងនោះព្យាយាមចាប់ហ្វ្លយដែលដៃជាប់ខ្នោះបញ្ចូលក្នុងឡាន រហូតធ្វើឲ្យ បុរសនេះធ្លាក់ពោបទៅលើដីជាថ្មីទៀត ដែលពេលនោះហើយដែលហេតុការណ៍ ដ៏អាក្រក់នេះ ចាប់ផ្តើមឡើង។ យោងតាមខ្សែអាត់វីដេអូដែលថតនិងចែកចាយពាសពេញបណ្តាញសង្គមដោយ សាក្សីជាច្រើននាក់ នៅកន្លែងកើតហេតុផ្ទាល់ មន្ត្រីប៉ូលិស ស្បែកស Chauvin ដាក់ជង្គង់ឆ្វេងពីលើក្បាល និងក របស់ហ្វ្លយដែលធ្វើឲ្យហ្វ្លយដកដង្ហើមមិនរួច។ «ខ្ញុំមិនអាចដកដង្ហើមបានឡើយ»។ ហ្វ្លួយប្រាប់ទៅកាន់ប៉ូលិស Chauvin ម្តងហើយម្តងទៀត ដោយអមជាមួយពាក្យទទូចអង្វរករជាបន្តបន្ទាប់ឲ្យប៉ូលិសរូបនេះដកជង្គង់ចេញ។ យ៉ាងណាមិញ ពាក្យអង្វរងោចៗសុំតែរស់របស់ស្បែកខ្មៅដែលដៃកំពុងជាប់ខ្នោះឡើយនេះ មិនបានទាក់ទាញក្តីអាណិត ឬសណ្តោសប្រណីណាមួយពីមន្ត្រីប៉ូលិសខាងលើឡើយ។ ប្រាំបីនាទី និង ៤៦ វិនាទីគត់ ដែល Chauvin ផ្អឹបជង្គង់ខ្លួនលើករបស់ហ្វ្លយ ហើយវាលើសពីល្មមដែលធ្វើឲ្យមនុស្សម្នាក់ដាច់ដង្ហើមបាន។ ក្រោយលែងដឹងខ្លួនបាត់មាត់បាត់ក ហ្វ្លុយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ប៉ុន្តែ មួយម៉ោងក្រោយមក ខាងពេទ្យបានប្រកាសថា បុរសរូបនេះស្លាប់បាត់ទៅហើយ។ ដោយឡែក ថ្លែងប្រាប់សារព័ត៌មានអាមេរិក CNBC ម្ចាស់ហាងខាងលើឈ្មោះ Mike Abumayyaleh ដែលស្គាល់ហ្វ្លយ បាន ពិព៌ណនាថាបុរសដើមកំណើតអាហ្វ្រិកនេះជាអតិថិជនម្នាក់ដែលរស់រាយរាក់ទាក់ និងសុភាពរាបមិនធ្លាប់បង្កបញ្ហាអ្វីឡើយកន្លងមក។ ប៉ុន្តែជាអកុសលថ្ងៃដែលកើតហេតុ ម្ចាស់ហាងខាងលើ មិនបានមកបំពេញការងារដូចសព្វមួយដងឡើយ ដូច្នេះហើយបានរឿងហេតុកើតឡើងធ្ងន់ធ្ងររហូតមានការលូកដៃពីសមត្ថកិច្ចបែបនេះ។ មិត្តភក្តិជិតស្និទ្ធបំផុតម្នាក់របស់ ហ្វ្លយ លោក Christopher Harris បានថ្លែងប្រាប់សារព័ត៌មាន BBC ថា មួយយប់មុនថ្ងៃស្លាប់ លោកបានប្រាប់មិត្តសម្លាញ់ខ្លួនឲ្យទាក់ទងភ្នាក់ងារផ្តល់ការងារបណ្តោះអាសន្ន ដើម្បីអាចរកមានចំណូលសម្រាប់ផ្គត់ផ្គង់ជីវិតរស់នៅប្រចាំថ្ងៃ។ សម្រាប់ Harris ការបោកប្រាស់ ឬប្រើលុយក្លែងក្លាយជារឿងមិនអាចកើតឡើងទៅរួចទេសម្រាប់មនុស្សដូចហ្វ្លួយ។ «ដើមហេតុដែលធ្វើឲ្យមិត្តខ្ញុំស្លាប់គឺឥតហេតុផលបន្តិចសោះ។ គ្នាបានទទូចសុំតែរស់ និងសុំអង្វរករឲ្យបានបន្តជីវិតរស់នៅប៉ុណ្ណោះ»។ លោក Harris ថ្លែងបែបនេះដោយបន្ថែមថា ប្រព័ន្ធ សង្គមអាមេរិកមិនបានបង្កើតឡើងសម្រាប់ប្រជាជនស្បែកខ្មៅឡើយ ហើយការពឹងផ្អែកលើច្បាប់ដើម្បីបានយុត្តិធម៌នោះពិបាកកើតឡើងណាស់។ តាមពិតទៅ បុរសអាមេរិកដើមកំណើតអាហ្វ្រិកវ័យ ៤៦ឆ្នាំ ចច ហ្វ្លយ មិនខុសពីប្រជាជនអាមេរិកដើម កំណើតអាហ្វ្រិកផ្សេងទៀតទេដូចជានៅក្នុងករណីដែលកើតឡើងនៅ Ferguson និង នៅ Baltimore សុទ្ធតែក្លាយជាជនរងគ្រោះដោយសារកម្អែលនៃការរើសអើងពូជសាសន៍ ដែលដក់ជាប់ក្នុងស្ថាប័នដឹកនាំជាពិសេសប្រព័ន្ធអនុវត្តច្បាប់មកដល់បច្ចុប្បន្ន។ កាសែត Washington Post ចុះផ្សាយវិចារណាកថា មួយកាលពីឆ្នាំ ២០១៨ ដោយមាន ទិន្នន័យមួយចំនួនដែលបង្ហាញឲ្យឃើញច្បាស់ ពីការរើសអើងសម្បុរស្បែកក្នុងប្រព័ន្ធយុត្តិធម៌ ខ្លាំងជាងគេដែល កើតមាន ឡើងតាំងពីដំណើរនៃការចាប់ចងដល់ការកាត់ទោសនិងដាក់ពន្ធធនាគារផង។ ក្នុងនោះគេរកឃើញថា ប្រជាជ នស្បែកខ្មៅច្រើនជាងប្រជាជនស្បែកសរហូតដល់ ពីរដងដែលត្រូវប៉ូលិស ចាប់អូស ទាញចេញពីរថយន្ត ពេលឈប់ភ្លើងស្តុបក្រោមហេតុផលល្មើសច្បាប់ចរាចរណ៍។ រឿងមួយទៀតគឺ ករណី ចោទប្រកាន់តាមផ្លូវ ច្បាប់ពាក់ព័ន្ធគ្រឿងញៀន។ ប្រជាជនអាមេរិកដើមកំណើត អាហ្វ្រិកប្រឈមខ្លាំងនឹង ការចាប់ខ្លួន និង ត្រូវរងការចោទប្រកាន់ទាក់ទិនបទល្មើសគ្រឿងញៀន ថ្វីបើ បរិមាណ គ្រឿងញៀនដែល ប្រើប្រាស់រវាងប្រជាជន ស្បែក ខ្មៅនិងស្បែកសមិនខុសគ្នាប៉ុន្មានក៏ដោយ។ ចុងក្រោយគឺ រយៈពេលនៃ ការជាប់ទោស។ គេរកឃើញថា ប្រជាជនស្បែកខ្មៅប្រឈមនឹងការ ជាប់ទោស ដែលមានរយៈ ពេលយូរលើស ប្រជាជនស្បែកស ២០ភាគរយ ទោះជាពួកគេត្រូវបានកាត់ទោស ក្រោមបទល្មើស ដូចគ្នាក្តី។ ស្លេះរឿងរើសអើងពូជសាសន៍ក្នុងវិស័យយុត្តិធម៌អាមេរិកត្រឹមនេះចុះ ក្រោយករណីស្លាប់ដ៏អយុត្តិធម៌របស់បុរសដើមកំណើតអាហ្វ្រិកនេះ មន្ត្រីប៉ូលិសដែលជាជនបង្កត្រូវបានចាប់ខ្លួន និងរងបទចោទ «ឃាតកម្ម»។ ថ្វីបើជនបង្កត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងរងទោសទណ្ឌក៏ដោយចុះ វាមិនគ្រប់គ្រាន់ល្មមអាចរំងាប់កំហឹងរបស់ប្រជាជនទូទៅបានឡើយ។ ដរាបណាគ្មានការកែទម្រង់ស៊ីជម្រៅ និងលុបបំបាត់ករណីរើសអើងឬធ្វើទុក្ខបុកម្នេញមនុស្សផ្អែកលើពូជសាសន៍ទេ រឿងដដែលនេះនឹងបន្តកើតឡើងនៅពេលខាងមុខ។ ដូច្នេះហើយ ទើបប្រជាជន ជាច្រើនចាប់ផ្តើមចូលរួមចលនាទាមទារ ស្វែងរកយុត្តិធម៌សម្រាប់ ហ្វ្លយ និង ជនរងគ្រោះផ្សេងទៀត ក៏ដូចជា ទប់ស្កាត់កុំឲ្យបញ្ហាអយុត្តិធម៌បែប នេះកើតឡើងលើមនុស្សដទៃជាពិសេសជនដែល ងាយរងគ្រោះដូចជាប្រជាជនស្បែកខ្មៅដើមកំណើតអាហ្វ្រិកទាំងនោះផង៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1193.txt
|
រដ្ឋាភិបាលទីម័រខាងកើត នៅយប់ថ្ងៃ២៨ មីនា បានសម្រេចដាក់ប្រទេសក្នុងភាពអាសន្នជាផ្លូវការ ដើម្បីផ្តល់លទ្ធភាពដល់រដ្ឋាភិបាលចាត់វិធានការតាមការចាំបាច់ក្នុងកិច្ចការទប់ស្កាត់ និងការពារការរីករាលដាលជំងឺផ្លូវដង្ហើម Covid-19។ សេចក្តីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីទីម័រខាងកើត រកឃើញមានករណីឆ្លង Covid-19 តែមួយករណីប៉ុណ្ណោះ។
|
តាមសំណើរបស់លោកប្រធានាធិបតី Francisco Guterres Lú-Olo ដែលទើបតែអនុម័តដោយឯកច្ឆន្ទពីសភាទីម័រខាងកើត ការដាក់ប្រទេសក្រីក្រជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងភាពអាសន្នដើម្បីជាផ្នែកមួយនៃការទប់ស្កាត់ និងការពាររីករាលដាលរបស់ជំងឺ Covid-19 នឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី២៦ ខែមេសា ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Asia Pacific Report។ គួរជម្រាបបន្តិចថា គិតត្រឹមថ្ងៃ២៨ មីនា ទីម័រខាងកើត បានរកឃើញករណីឆ្លងជំងឺ Covid-19 តែមួយករណីប៉ុណ្ណោះ ហើយករណីដំបូងនេះ គឺជាពលរដ្ឋបរទេសនោះទេ។ យ៉ាងណាក៏ដោយ ការណ៍ដែលទីម័រខាងកើត ត្រូវសម្រេចដាក់ប្រទេសក្នុងភាពអាសន្នក្នុងពេលដែលប្រទេស មិនទាន់មានករណីឆ្លងច្រើន ធៀបនឹងបណ្តាប្រទេសក្នុងតំបន់ក៏ដោយ ក៏ព្រោះតែ នេះ ជាវិធានការទប់ស្កាត់ការរីករាលខ្លាំង ខណៈប្រជាជនទីម័រខាងកើត ក៏ចាប់ផ្តើមវិលត្រលប់ពីបរទេស ដែលមានករណីឆ្លងច្រើន។ តាមអះអាងរបស់រដ្ឋមន្ត្រីសុខាភិបាលស្តីទីទីម័រខាងកើត អាជ្ញាធរ នឹងប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីជំរុញឲ្យអនុវត្ត ការនៅឆ្ងាយពីគ្នា ជាពិសេសក្នុងកន្លែងសម្រាប់ដាក់អ្នកដែលឆ្លង ឬអ្នកសង្ស័យឆ្លង Covid-19។ ក៏ប៉ុន្តែរដ្ឋមន្ត្រីស្តីទីរូបនេះ ក៏បានសារភាពផងដែរថា បច្ចុប្បន្នរដ្ឋាភិបាល កំពុងតែខ្វះគ្រែ និងបន្ទប់ សម្រាប់អ្នកដែលត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ខណៈចំនួនប្រជាជន ដែលកំពុងវិលត្រលប់ចូលស្រុកវិញកាន់តែច្រើន។ កន្លងមកក្នុងពេលដែលវិបត្តិ Covid-19 ទើបតែផ្ទុះឡើង នាយករដ្ឋមន្ត្រីទីម័រខាងកើត ក៏ធ្លាប់សារភាព និងទទួលស្គាល់ថា ប្រទេសរបស់ខ្លួន មិនទាន់មានប្រព័ន្ធសុខាភិបាលរឹងមាំនៅឡើយនោះទេ ដែលពេលនោះ ទីម័រខាងកើត ក៏បានស្នើជំនួយពីឥណ្ឌូណេស៊ី ដើម្បីជួយគាំពារ ដល់ពលរដ្ឋរបស់ខ្លួន ដែលទើបត្រលប់ពីចិនផងដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1194.txt
|
លោក Bernie Sanders បានប្រកាសដកខ្លួនចេញពីបេក្ខភាពប្រជែងតំណែងប្រធានាធិបតីអាមេរិកពីខាងគណបក្សប្រជាធិតេយ្យ។ នេះបើតាមការផ្សាយរបស់ CNN។
|
ការដកខ្លួនរបស់អ្នកនយោបាយវ័យ៧៨ឆ្នាំរូបនេះ មានន័យថា អតីតអនុប្រធានាធិបតីអាមេរិក Joe Biden តែម្នាក់គត់ដែលត្រូវត្រៀមខ្លួនប្រជែងជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ពីគណបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1195.txt
|
អាមេរិក នឹងអាចមានវ៉ាក់សាំងការពារជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) នៅចុងឆ្នាំ២០២០។ នេះបើតាមការលើកឡើងដោយមានទំនុកចិត្តរបស់ប្រធានាធិបតីអាមេរិក ដូណាស់ ត្រាំ នៅថ្ងៃទី៣ ខែឧសភា។
|
មកទល់ពេលនេះ អាមេរិកមាន COVID-19 សរុបចំនួនជាង ១,១លានករណី អ្នកស្លាប់ជិត ៧ម៉ឺនករណី និងអ្នកជាសះស្បើយប្រមាណជិត ១៨ម៉ឺននាក់។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកស្រាវជាវអាមេរិក កំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការស្វែងរកវ៉ាក់សាំងការពារ ក៏ដូចជាថ្នាំព្យាបាលជំងឺឆ្លងសកលមួយនេះ។ យ៉ាងណាក៏ដោយ អាមេរិកសង្ឃឹមថា នៅចុងឆ្នាំ២០២០នេះ ខ្លួននឹងមានវ៉ាក់សាំងការពារកូរ៉ូណាវីរុស។ «យើងមានទំនុកចិត្តយ៉ាងខ្លាំង ដែលថាយើងនឹងមានវ៉ាក់សាំងនៅចុងឆ្នាំ២០២០ ឬបញ្ចប់ឆ្នាំ»។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយបែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Fox News។ ជាមួយគ្នានេះ លោកត្រាំ បានបន្ថែមទៀតថា លោកក៏សប្បាយចិត្តដែរ ប្រសិនបើប្រទេសណាមួយ មានលទ្ធភាពរកឃើញវ៉ាក់សាំងមុនអាមេរិក។ ក្នុងន័យនេះ ប្រមុខរដ្ឋអាមេរិក បានបញ្ជាក់ថា៖ «ខ្ញុំមិនខ្វល់អ្វីទាំងអស់ ខ្ញុំចង់បានវ៉ាក់សាំង ដែលការពារមនុស្សបាន»។ ការលើកឡើងរបស់លោកត្រាំ ជុំវិញរយៈពេលរកឃើញវ៉ាក់សាំងការពារបែបនេះ គឺគ្រាន់តែជាយោបល់ និងការគិតរបស់លោកតែប៉ុណ្ណោះ ពោលគឺលោកមិនបានសាកសួរអ្នកជំនាញណាមួយ មុនធ្វើកិច្ចសម្ភាសនេះឡើយ។ ក្រៅពីនេះ លោក ត្រាំ ក៏ត្រូវបានគេសួរសំណួរជុំវិញបុគ្គល ដែលយកទៅធ្វើតេស្តសាកល្បងវ៉ាក់សាំងផងដែរ។ ជាការឆ្លើយតប ប្រធានាធិបតីអាមេរិកទី៤៥រូបនេះ បានលើកឡើងថា អ្វីទាំងអស់គឺធ្វើឡើង ដោយផ្អែកទៅតាមការស្ម័គ្រចិត្ត ហើយបុគ្គលទាំងនោះក៏ដឹងពីអ្វីដែលនឹងត្រូវចាក់បញ្ចូលដែរ។ សូមបញ្ជាក់ថា អាមេរិក ក៏ដូចជាប្រទេសផ្សេងទៀតដូចជា ចិន អាល្លឺម៉ង់ អូស្ត្រាលីជាដើម កំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការស្រាវជ្រាវស្វែងរកវ៉ាក់សាំងការពារCOVID-19 ។ អ្វីដែលត្រូវធ្វើនៅពេលនេះ គឺត្រូវស្រាវជ្រាវរកវ៉ាក់សាំង ឲ្យបានកាន់តែឆាប់កាន់តែល្អ ដើម្បីការពារអ្នកស្លាប់ និងអ្នកឆ្លងពីជំងឺថ្មីនេះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1196.txt
|
រដ្ឋាភិបាលក្រុងម៉ានីល បានបង្ហាញការជឿជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងគោរពពាក្យសន្យាដោយមិនធ្វើសកម្មភាពខុសច្បាប់ ឬឯកតោភាគីនៅក្នុងសមុទ្រចិនខាងត្បូងឡើយ។ សេចក្តីថ្លែងការណ៍ធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយពីការបង្កើតតំបន់ថ្មីរបស់ក្រុងប៉េកាំងនៅក្នុងដែនជម្លោះសមុទ្រចិនខាងត្បូងនាពេលថ្មីៗនេះ។
|
អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque នៅថ្ងៃ២៣ មេសាកន្លងទៅ បានឲ្យដឹងថា ចិន ធ្លាប់បានសន្យាជាមួយនឹងហ្វីលីពីន ថា នឹងមិនធ្វើសកម្មភាពបន្ថែមនៅក្នុងសមុទ្រចិនខាងត្បូងទៀតឡើយ ជាពិសេសលើតំបន់ដែលហ្វីលីពីនបានទាមទារគ្រប់គ្រងជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានហ្វីលីពីន Philstar។ តាមប្រភពព័ត៌មានដដែល ជាមួយនឹងការរម្លឹកពីការសន្យាទ្វេភាគីជាមួយនឹងគ្នា ថ្មីៗនេះ ក្រសួងការបរទេសហ្វីលីពីន ក៏បានធ្វើកំណត់ទូតតវ៉ាទៅកាន់ស្ថានទូតចិនប្រចាំរដ្ឋធានីម៉ានីលពីរដងរួចផងដែរ បន្ទាប់ពីមានរបាយការណ៍ថា មានសកម្មភាពមិនគប្បីរបស់កងទ័ពចិនទៅកាន់នាវាទាហានជើងទឹករបស់ហ្វីលីពីន និងសកម្មភាពមួយចំនួនក្នុងអធិបតេយ្យរបស់ហ្វីលីពីន ដែលក៏ជាផ្នែកមួយស្ថិតនៅខេត្តហៃណានរបស់ចិន។ គួរកត់សម្គាល់ផងដែរនោះ សេចក្តីថ្លែងការណ៍ការទូតតវ៉ារបស់ហ្វីលីពីន ធ្វើឡើងក្រោយតែមួយសប្តាហ៍ប៉ុណ្ណោះ នៃការបង្ហាញពីភាពជិតស្និទ្ធរវាងហ្វីលីពីន និងចិនរបស់ហ្វីលីពីន បន្ទាប់ពីចិន បានផ្តល់សម្ភារវេជ្ជសាស្ត្រដល់ហ្វីលីពីន សម្រាប់ការការពារ និងទប់ស្កាត់វីរុស Covid-19។ ហ្វីលីពីន ថែមទាំងទើបតែបានពណ៌នា និងចាត់ទុក ចិន ជា «មិត្តជិតស្និទ្ធជាអមត (BFF) » ទៀតផង។ គួរជម្រាបថា សមុទ្រចិនខាងត្បូង គឺជាសមុទ្រមានជម្លោះអធិបតេយ្យមួយដែលមានរដ្ឋអាស៊ានជាប់ពាក់ព័ន្ធដូចជា ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីនិ និងវៀតណាម ជាមួយនឹងចិន។ ទោះបីជាតំបន់កំពុងតែប្រឈមនឹងការគំរាមកំហែងពីវីរុសរាតត្បាត Covid-19 ក៏ដោយ គេសង្កេតឃើញថា ចិន នៅតែមានសកម្មភាពវាតទីនៅក្នុងតំបន់មានជម្លោះរហូតដល់ការបង្កើតតំបន់រដ្ឋបាលផ្សេងៗទៀតផង៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1197.txt
|
ធនាគារពិភពលោក នៅថ្ងៃ២៩ ឧសភា បានសម្រេចអនុម័តផ្តល់ការគាំទ្រហិរញ្ញវត្ថុលើគម្រោងឆ្លើយតបបន្ទាន់នឹងវីរុស Covid-19 របស់ឥណ្ឌូណេស៊ី ក្នុងទំហំទឹកប្រាក់ ២៥០លានដុល្លារ។ គម្រោងកម្ចីដ៏ធំនេះ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍន៍សម្ភារសុខាភិបាល និងប្រព័ន្ធតាមដាន ដែលជាផ្នែកមួយនេះ នៃការទប់ស្កាត់វីរុសឆ្លងនានារបស់ឥណ្ឌូណេស៊ី ជាពិសេសលើករណីវីរុស Covid-19 តែម្តង។
|
តាមការអះអាងរបស់ រដ្ឋមន្ត្រីហិញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី Mulyani Indrawati ឥណ្ឌូណេស៊ី នឹងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីការពារ និងទប់ស្កាត់ផលប៉ះពាល់ ដែលបណ្តាលមកពីវីរុស Covid-19។ លោកស្រី បន្តថា តាមរយៈកម្ចីនេះឥណ្ឌូណេស៊ីប្តេជ្ញាពង្រឹងការទប់ស្កាត់, ការតេស្ត, ការព្យាបាល និងប្រព័ន្ធព័ត៌មានវិទ្យា ក៏ដូចជាការពារបុគ្គលិកសុខាភិបាលឲ្យបានល្អ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Globe។ តាមរយៈគម្រោងនេះ លោកស្រីរដ្ឋមន្ត្រី ជឿជាក់ថា មនុស្សចាស់ជរាដែលមានជំងឺប្រចាំកាយ អ្នកជំងឺដែលបានឆ្លងវីរុស Covid-19 ក៏ដូចជាបុគ្គលិកសុខាភិបាល នឹងទទួលបានផលប្រយោជន៍ច្រើន។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះ ក៏នឹងជួយឥណ្ឌូណេស៊ីក្នុងការត្រៀមលក្ខណៈទុកជាមុនដើម្បីការពារ និងទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗ ដែលអាចកើតមាននាពេលខាងមុខ តាមរយៈប្រព័ន្ធផ្តល់ដំណឹងល្អប្រសើរ។ ជុំវិញការអនុម័តកម្ចីដ៏ធំនេះដែរ នាយកប្រតិបត្តិធនាគារពិភពលោកប្រចាំឥណ្ឌូណេស៊ី Satu Kahkonen បានថ្លែងថា ធនាគារពិភពលោក មានមោទកភាពក្នុងការជួយគាំទ្រឥណ្ឌូណេស៊ីក្នុងការឆ្លើយតបវីរុស Covid-19 ក៏ដូចជាកិច្ចប្រឹងប្រែងនានាដើម្បីកាត់បន្ថយឲ្យនៅអប្បបរមាបំផុតនៃផលប៉ះពាល់នៃវីរុសរាតត្បាតនេះក្នុងប្រទេស។ ហើយនេះ ក៏ជាផ្នែកមួយក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងការការពារធនធានមនុស្សផងដែរ។ គួរជម្រាបផងដែរថា គិតត្រឹមថ្ងៃ៣១ ឧសភា ឥណ្ឌូណេស៊ី បានមានករណីឆ្លងវីរុស Covid-19 សរុប ២៥ ៧៧៣ ករណីហើយ ដែលក្នុងនោះ មានអ្នកជំងឺបានជាសះស្បើយវិញ ៧ ០១៥ ករណី និងបានស្លាប់រហូត ១ ៥៧៣ករណីផងដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1198.txt
|
សហភាពអឺរ៉ុប (EU) គួរប្ដឹងចិនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងទីក្រុងឡាអេ ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំងដាក់ប្រើច្បាប់សន្តិសុខថ្មីលើទីក្រុងហុងកុង។ សភាអឺរ៉ុបបានបោះឆ្នោតអនុម័តបែបនេះ នៅថ្ងៃទី១៩ ខែមិថុនា ហើយក៏ស្នើឲ្យប្លុកប្រទេសទាំង២៧នេះប្រើឥទ្ធិពលសេដ្ឋកិច្ចគំរាមប្រឆាំងចិនទៀតផង។
|
រដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប បានបង្ហាញកង្វល់ធ្ងន់ធ្ងរជុំវិញច្បាប់សន្តិសុខរបស់ចិនសម្រាប់ទីក្រុងហុងកុង ដែលសកម្មជនប្រជាធិបតេយ្យ អ្នកការទូត និងអ្នកជំនួញខ្លះ អះអាងថា វានឹងប៉ះពាល់ដល់ឋានៈពាក់កណ្ដាលស្វយ័តរបស់ទីក្រុងនេះ និងតួនាទីរបស់វាក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកលមួយ។ ក្នុងសេចក្តីសម្រេចមួយ សភាអឺរ៉ុប បានបោះឆ្នោតក្នុងសំឡេងគាំទ្រ៥៦៥ប្រឆាំងនឹង៣៤សំឡេង និងមានសំឡេងអនុបវាទចំនួន៦២ ដោយទាមទារឲ្យប្រឆាំងចំពោះច្បាប់សន្តិសុខនេះ ដែលអឺរ៉ុប អូស្ត្រាលី និងសហរដ្ឋអាមេរិក អះអាងថា វានឹងប៉ះពាល់ដល់គោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ»។ គោលការណ៍ពិសេសដែលមានតាំងពីឆ្នាំ១៩៩៧មក គ្រប់គ្រងស្វយ័តភាពរបស់ទីក្រុងហុងកុង។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។ ត្រង់ចំណុចនេះ សភាអឺរ៉ុបបានទទូចឲ្យ EU និងរដ្ឋជាសមាជិកខ្លួនពិចារណាប្ដឹងចិនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីច្បាប់សន្តិសុខថ្មីត្រូវបានអនុវត្តសម្រាប់ទីក្រុងហុងកុង។ ICJ គឺស្ថាប័នច្បាប់ខ្ពស់បំផុតរបស់អង្គការសហប្រជាជាតិ និងមានមូលដ្ឋាននៅទីក្រុង ឡាអេ ប្រទេស ហូឡង់ ។ យ៉ាងណាមិញ សេចក្តីសម្រេចរបស់សភា EU ពុំមានលក្ខណៈចាប់បង្ខំឲ្យរដ្ឋជាសមាជិកទាំងអស់ត្រូវដាច់ខាតគោរពតាមទេ (non-binding) ក៏ប៉ុន្តែសញ្ញានយោបាយដែលពួកវាផ្ដល់ អាចមានឥទ្ធិពលគោលនយោបាយបាន។ ម្យ៉ាងវិញទៀត សេចក្តីសម្រេចសភាអឺរ៉ុបដដែល ក៏បានស្នើឲ្យ EU ពិចារណាទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងចិនផងដែរ។ ត្រង់ចំណុចនេះ សេចក្តីសម្រេចដដែលសរសេរបែបនេះ៖«សភាជឿជាក់ថា EU គួរប្រើអំណាចសេដ្ឋកិច្ចដាក់គំនាបលើការបង្ក្រាបរបស់ចិនលើសិទ្ធិមនុស្ស ដោយមធ្យោបាយសេដ្ឋកិច្ច»។ ទោះជាចេញសេចក្តីសម្រេចបែបនេះ ថ្នាក់ដឹកនាំនៃស្ថាប័ន EU និងនាយករដ្ឋមន្ត្រីចិន លី ខឹឈាង គ្រោងជួបពិភាក្សាតាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី ២២ ខែមិថុនា ខាងមុខ។ សូមបញ្ជាក់ថា សភាប្រជាជនចិន កាលពីថ្ងៃទី២៨ ខែឧសភា បានអនុម័តលើសេចក្តីសម្រេចច្បាប់សន្តិសុខជាតិហុងកុងហើយ។ ការអនុម័តនេះ នឹងបើកផ្លូវឲ្យគណៈកម្មការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន តាក់តែងច្បាប់សន្តិសុខជាតិហុងកុងឡើង៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1199.txt
|
កូរ៉េខាងត្បូង សម្រេចដាក់សហរដ្ឋអាមេរិក អេមីរ៉ាអារ៉ាប់រួមត និងឥណ្ឌូណេស៊ី ជាប្រទេសអាទិភាពដែលទទួលសម្ភារវេជ្ជសាស្ត្រដែលក្នុងនោះរួមមានឧបករណ៍ធ្វើតេស្តជំងឺ COVID-19 ផងដែរ។
|
អត្ថបទទាក់ទង លោក ត្រាំ ស្នើកូរ៉េខាងត្បូងផ្ដល់ជំនួយគ្រឿងបរិក្ខារពេទ្យដើម្បីទប់ទល់ COVID-19 នៅថ្ងៃសុក្រ ទី ២៧ មីនា ទីភ្នាក់ងារព័ត៍មានកូរ៉េ Yonhap ដោយដកស្រង់សម្តីមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងថាមានប្រទេសចំនួន១២០ហើយ បានព្យាយាមចង់បានសម្ភារវេជ្ជសាស្ត្រដែលផលិតនៅប្រទេសកូរ៉េខាងត្បូង។ យ៉ាងណាមិញ មន្ត្រី មន្ត្រីរូបនេះ សង្កត់ធ្ងន់ដូច្នេះថា៖««សហរដ្ឋអាមេរិកជាប្រទេសដែលយើងផ្តល់អាទិភាពខ្ពស់ជាងគេ ដោយហេតុថាមានការឆ្លងនៅទីនោះ បន្ថែមពីនេះលោកប្រធានាធិបតី ដូណាល់ត្រាំ បានស្នើសុំពួកយើងដោយផ្ទាល់។ សហរដ្ឋអាមេរិកមិនបានហាមមិនឲ្យពលរដ្ឋកូរ៉េចូលទឹកដីរបស់ខ្លួន មិនតែប៉ុណ្ណោះយើងបានសម្រចកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណគ្នាទៅវិញមក»។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសកូរ៉េខាងត្បូងបានជួបប្រជុំជាមួយ ក្រុមការងារអន្តរភ្នាក់ងារ ដើម្បីស្វែងរកលំនឹងរវាងការប្រើប្រាស់ក្នុងស្រុក និងការនាំចេញឧបករណ៍វេជ្ជសាស្ត្រក្នុងក្របខណ្ឌមនុស្សធម៍។ គិតមកដល់ពេលនេះ មានប្រទេសចំនួន១១៧ហើយដែលព្យាយាម នាំចូលឧបករណ៍ធ្វើតេស្តCOVID-19 ឫសម្ភារៈដទៃទៀតក្នុងក្របខណ្ឌមនុស្សធម៍ តាមរដ្ឋាភិបាល ឫវិស័យឯងជន។ ចំពោះអេមីរ៉ាអារ៉ាប់រួមវិញ ក៏ស្ថិតនៅក្នុងបញ្ជីអាទិភាពដែរ ដោយសារប្រទេសទាំងពីមានកិច្ចសហប្រតិបត្តិការនឹងគ្នាលើវិស័យជាច្រើន ខណៈឥណ្ឌូណេស៊ីវិញ ក៏សម្រេចដាក់ក្នុងបញ្ជីអាទិភាពផងដែរ ដោយហេតុថាប្រទេសនេះជាដៃគូក្នុងគោលនយោបាយទិសខាងត្បូងរបស់ទីក្រុងសេអ៊ូល និងដើម្បីពង្រឹងទំនាក់ទំនងជាមួយអាស៊ាន។ បើតាម Yonhap មន្ត្រីកូរ៉េខាងត្បូងដដែល បានឲ្យដឹងទៀតថា ការសម្រេចចិត្តនាំចេញបរិក្ខារវេជ្ជសាស្ត្រទាំងអស់នោះក្រោយពីមានការធានាថានឹងគ្មានកង្វះខាតក្នុងស្រុកឡើយ។ ក្រុមការងារអន្តរភ្នាក់ងារនេះ ធ្វើសេចក្តីសម្រចចិត្តផ្អែកលើយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្រុងសេអ៊ូលដែលនេះមានបំណងផលិតឧបករណ៍វេជ្ជសាស្ត្រCOVID-19 ក្នុងស្រុកក៏ដូចជាពង្រឹងផលប្រយោជន៍សេដ្ឋកិច្ច និងការទូតរបស់ខ្លួនផងដែរ។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោមប្រទេស១១៧ដែលចង់នាំចូលឧបករណ៍វេជ្ជសាស្ត្រ COVID-19 មាន៣១ ប្រទេសដែលទាក់ទងដោយផ្ទាល់ទៅរដ្ឋាភិបាលកូរ៉េខាងត្បូង និង៣០ប្រទេសទៀតស្នើសុំក្រោមក្របខណ្ឌមនុស្សធម៍។ បន្ថែមពីនេះមាន ប្រទេសចំនួន២០ទៀត ដែលសង្ឃឹមនាំចូលឧបករណ៍ទាំងនោះ និងទទួលជាជំនួយមនុស្សធម៍ ខណៈ៣៦ប្រទេសទៀតតាមរយៈកិច្ចសហប្រតិបត្តិការក្នុងវិស័យស៊ីវិល៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_120.txt
|
ប្រធានាធិបតីចិនលោក ស៊ី ជិនភីង បានសង្កត់ធ្ងន់ថា ចិននិងអឺរ៉ុបមិនមានជម្លោះជាមូលដ្ឋាននៃផលប្រយោជន៍ ឬជម្លោះភូមិសាស្ត្រនយោបាយ ហើយភាគីទាំងពីរអាចក្លាយជាដៃគូសហប្រតិបត្តិការដែលអាចទុកចិត្តបានរបស់គ្នាទៅវិញទៅមក។
|
នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa នៅថ្ងៃទី១៤ ខែមករា ប្រធានាធិបតីចិនលោក ស៊ី ជិនភីង បានសង្កត់ធ្ងន់ថា ចិន និងសហភាពអឺរ៉ុប (EU) គឺជាអ្នកការពាររបបពាណិជ្ជកម្មពហុភាគី និងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំ។ ចិនរំពឹងថា EU អាចក្លាយជាដៃគូសហប្រតិបត្តិការដ៏គួរឱ្យទុកចិត្តរបស់ខ្លួន។ អំឡុងការសន្ទនាតាមទូរស័ព្ទ លោក ស៊ី បានអបអរសាទរចំពោះលោក Antonio Costa ដែលបានចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាអឺរ៉ុប ដោយលើកឡើងថា ឆ្នាំនេះ គឺជាខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងសហភាពអឺរ៉ុប ដែលជាឆ្នាំដ៏សំខាន់មួយជាឆ្នាំដែលទទួលមរតកពីអតីតកាល និងបើកអនាគត។ ប្រធានាធិបតីចិនរូបនេះបន្តថា ដរាបណាភាគីទាំងពីរគោរពគ្នាទៅវិញទៅមក ប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកដោយស្មើភាព និងមានការសន្ទនាដោយស្មោះត្រង់នោះ ពួកគេអាចជំរុញកិច្ចសហប្រតិបត្តិការ និងសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យ។ ប្រការសំខាន់គឺគោរពរបបសង្គម និងមាគ៌ាអភិវឌ្ឍន៍ដែលជ្រើសរើសដោយប្រជាជននៃភាគីនីមួយៗ និងគោរពផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់គ្នាទៅវិញទៅមក។ បើតាមលោក ស៊ី ភាគីទាំងពីរគួរតែរួមគ្នាសង្ខេបបទពិសោធនៃការអភិវឌ្ឍន៍ទំនាក់ទំនងចិន-EU ទាញមេរៀន រួមគ្នាការពារមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនង និងជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងចិន-EU ដែលនាំមកនូវផលប្រយោជន៍កាន់តែច្រើន ប្រជាជនចិន និងអឺរ៉ុប រួមចំណែកបង្កើតស្ថិរភាព និងភាពប្រាកដប្រជាក្នុងស្ថានភាពអន្តរជាតិដែលប្រែប្រួល។ ប្រមុខដឹកនាំចិនរូបនេះសង្កត់ធ្ងន់ថា ចិន និងអឺរ៉ុប មិនមានទំនាស់ផលប្រយោជន៍ ឬជម្លោះភូមិសាស្ត្រនយោបាយជាមូលដ្ឋានទេ។ នៅពេលដែលស្ថានការណ៍អន្តរជាតិកាន់តែស្មុគស្មាញ ចិន និងសហភាពអឺរ៉ុបត្រូវតែរក្សានូវបំណងដើមរបស់ខ្លួនក្នុងការបង្កើតទំនាក់ទំនងការទូត ពង្រឹងការតភ្ជាប់ជាយុទ្ធសាស្ត្រ បង្កើនទំនុកចិត្តជាយុទ្ធសាស្ត្រ និងតស៊ូក្នុងការកំណត់ទីតាំងភាពជាដៃគូរបស់ពួកគេ។ បន្ថែមពីនេះ ចិនជឿជាក់និងសង្ឃឹមថា EU អាចក្លាយជាដៃគូដ៏គួរឲ្យទុកចិត្តរបស់ចិន។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប មានគុណសម្បត្តិបំពេញបន្ថែម ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ។ ភាគីទាំងសងខាងជាអ្នកការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ហើយបានបង្កើតជាសមូហភាពសេដ្ឋកិច្ចដ៏រឹងមាំ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa បានវាយតម្លៃថា ឆ្នាំ២០២៥ ជាឆ្នាំដ៏សំខាន់សម្រាប់សហភាពអឺរ៉ុប និងចិន។ សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយចិនក្នុងការប្រារព្ធខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូត ការពង្រឹងកិច្ចសន្ទនា បង្កើនទំនុកចិត្តជាយុទ្ធសាស្រ្ត ការពង្រឹងភាពជាដៃគូ និងការបើកអនាគតនៃការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ក្នុងពេលជាមួយគ្នាប្រកបដោយភាពពេញចិត្តក្នុងការដោះស្រាយភាពខុសគ្នាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយចិនតាមរយៈ ការសន្ទនា និងការពិគ្រោះយោបល់។ លោក Costa បញ្ជាក់ថា យុគសម័យបច្ចុប្បន្នពោរពេញដោយបញ្ហាប្រឈម ពិភពលោកត្រូវការអឺរ៉ុប និងចិនសហការយ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសាកល ដូចជាការប្រែប្រួលអាកាសធាតុ និងដើម្បីរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍពិភពលោក។ ប្រធានាធិបតីចិន ស៊ី ជិនភីង និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាអ៊ុយក្រែន ហើយបានបញ្ជាក់យ៉ាងច្បាស់ពីជំហរជាគោលការណ៍របស់ចិនក្នុងការជំរុញការចរចាសន្តិភាព៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1200.txt
|
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នាថ្ងៃទី១៣ ខែមេសា បានប្រកាសបន្ថែមរយៈពេលបិទប្រទេសរហូតដល់ថ្ងៃទី១១ ខែឧសភា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។
|
ថ្លែងតាមកញ្ចក់ទូរទស្សន៍ដើម្បីជូនជាដំណឹងដល់ប្រជាជនបារាំងទូទាំងប្រទេស លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានអះអាងថា ថ្ងៃទី១១ ខែឧសភា បារាំង នឹងអាចមានលទ្ធភាពធ្វើតេស្តលើបុគ្គលគ្រប់រូបចេញរោគសញ្ញា។ ចំណែកសាលារៀន និងសាលាមតេ្តយ្យ ក៏អាចបើកឡើងវិញ ក្នុងពេលនោះដែរ។ តាមរយៈសារប្រាប់ដល់ប្រជាជនបារាំងនេះ លោក ម៉ាក្រុង បានទទួលស្គាល់ថា បារាំង មិនបានត្រៀមខ្លួនទុកជាមុនឡើយនាពេលដំបូង ក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19។ ការធ្វេសប្រហែសនេះ ទាមទារឲ្យប្រទេសអឺរ៉ុបមួយនេះ ត្រូវមានចំណាត់ការរឹតត្បិតដ៏ខ្លាំងមួយ ដើម្បីទប់ស្កាត់ជំងឺឆ្លងប្រភេទថ្មីនេះ។ បើតាមលោកប្រធានាធិបតី ពេលនេះស្ថានភាពឆ្លង COVID-19 គឺបានធូរស្រាលហើយ ដោយសារវិធានការបិទប្រទេស និងបម្រាមការធ្វើដំណើរផងដែរ។ ប្រមុខរដ្ឋបារាំងរូបនេះ បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលចូលរួមជាមួយរដ្ឋាភិបាល។ ក្នុងពេលដដែលនេះ លោកម៉ាក្រុងក៏ឆ្លើយតបទៅនឹងសំណួររបស់ប្រជាជន ជុំវិញបញ្ហាបើកប្រទេសឡើងវិញដែរ។ ក្នុងនោះលោកម៉ាក្រុង បានលើកឡើងថា លោកពិតជាយល់នូវសំណួររបស់ប្រជាជន ដែលចង់ធ្វើការឡើងវិញ ប៉ុន្តែបារាំងមិនទាន់មានចម្លើយច្បាស់លាស់ទេ ជុំវិញបញ្ហាបើកប្រទេសឡើងវិញនេះ។ គេ ត្រូវតែមើលកាលៈទេសៈ និងស្ថានភាព COVID-19 ប្រសិនបើវានៅតែមានចំនួនច្រើន បារាំង នឹងចាត់វិធានការបន្ថែម ឬពន្យារពេលបើកប្រទេសឡើងវិញបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ នេះ គឺជាការបន្ថែមរយៈពេលបិទប្រទេសជាលើកទី៣ហើយរបស់បារាំង ចាប់តាំងពីថ្ងៃទី១៧ ខែមីនាកន្លងមក បន្ទាប់ពីសុពលភាពនៃការបិទប្រទេសលើកទីពីរ ត្រូវអស់នៅថ្ងៃទី១៥ ខែមេសា។ ការបិទប្រទេសនេះ បានធ្វើឲ្យអត្រាឆ្លងCOVID-19 នៅក្នុងប្រទេសធ្លាក់ចុះ អ្នកជំងឺនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ក៏ថមថយផងដែរ។ មកទល់ពេលនេះ បារាំងមាន COVID-19 សរុបចំនួនជាង ១៣ម៉ឺនករណី អ្នកស្លាប់មានប្រមាណ ១៤០០០ករណី និងអ្នកជាសះស្បើយចំនួនលើសពី ២ម៉ឺនករណី៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1201.txt
|
ចិននៅថ្ងៃទី៥ ខែឧសភា បានបង្ហោះរ៉ុក្កែតអវកាស និង យានអវកាសគំរូសាកល្បងបានយ៉ាងជោគជ័យ។ ការបាញ់បង្ហោះនេះ ត្រូវបានចាត់ទុកជាការធ្វើតេស្តដ៏សំខាន់ ដើម្បីវាស់ស្ទង់សមត្ថភាពរបស់ចិន ក្នុងការធ្វើប្រតិបត្តិការស្ថានីយអវកាសអចិន្ត្រៃយ៍ និងការបញ្ជូនអវកាសយានិកទៅព្រះចន្ទ។
|
យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua រ៉ុក្កែត Long March-5B បានហោះចេញពីមូលដ្ឋានបង្ហោះយានអវកាសខាងត្បូងកោះហៃណាន ហើយ៨នាទីបន្ទាប់មក យានអវកាសគំរូសាកល្បងបានផ្តាច់ចេញពីរ៉ុក្កែតយ៉ាងជោគជ័យ ដោយបានហោះចូលគន្លងដែលបានត្រៀមទុក។ មិនតែប៉ុណ្ណោះ ផ្នែកផ្ទុកសម្ភារសាកល្បង ក៏បានផ្តាច់ចេញពីយានអវកាសដោយជោគជ័យផងដែរ។ នេះជាការសាកល្បងដ៏ធំមួយរបស់ចិន ដើម្បីសម្លឹងឃើញលទ្ធភាព នៃថ្ងៃខាងមុខដែលយានអវកាសរបស់ចិន នឹងដឹកជញ្ជូនអវកាសយានិកទៅកាន់ទីលំហ ក្រោយពេលដែលស្ថានីយអវកាសរបស់ចិនរួចរាល់នៅឆ្នាំ២០២២ ខណៈឋានព្រះចន្ទ ជាទីគោលដៅបន្ទាប់របស់ចិន។ យានអវកាសរបស់ចិននេះ នឹងមានសមត្ថភាពផ្ទុកអវកាសយានិកចំនួន៦រូប។ ដកស្រង់សម្តី្ដដោយទីភ្នាក់ងារព័ត៌មាន Xinhua កាលពីខែមីនា លោក Yang Qing ដែលជាអ្នករចនាយានអវកាសនៅសភាបច្ចេកវិទ្យាអវកាសចិន និយាយថា បេសកកម្មបង្ហោះយាន គឺជាការធ្វើតេស្តបច្ចេកវិទ្យាសំខាន់ រួមមានការចូលបរិយាកាសផែនដីវិញ ការការពារកម្តៅ និងបច្ចេកវិទ្យាស្វែងរក។ គិតមកដល់ពេលនេះ អាមេរិកជាប្រទេសតែមួយគត់ ដែលបានបញ្ជូនមនុស្សទៅព្រះចន្ទ ប៉ុន្តែចិនក៏មានមហិច្ឆតាចង់តាមឲ្យទាន់អាមេរិកដែរ។ ជាក់ស្តែង តាំងតែពីឆ្នាំ១៩៩៩ មកចិនបានបង្ហោះយានអាវកាសជាច្រើនដង បញ្ជូនអាវកាសយានិកទៅក្នុងលំហ បង្ហោះផ្កាយរណប និងជាប្រទេសដំបូងបង្អស់ដែលបញ្ជូនយានរុករក ទៅជ្រុងងងឹតរបស់ព្រះចន្ទ ក្នុងឆ្នាំ២០១៩ ។ ចិនក៏មានគម្រោងបញ្ជូនអវកាសយានិក ទៅព្រះចន្ទនៅ១០ ឆ្នាំខាងមុខ និងបង្កើតមូលដ្ឋាននៅទីនោះ។ បន្ថែមពីនេះ ចិនចាប់ផ្តើមផ្គុំស្ថានីយអវកាស Tiangong ដែលមានន័យថាវិមានឋានសួគ៌ នៅឆ្នាំ២០២០ នេះ និងបញ្ចប់នៅឆ្នាំ២០២២។ ស្ថានីយអវកាសនេះ នឹងមាន៣ផ្នែក ដែល១ផ្នែកសម្រាប់ការស្នាក់នៅ និងធ្វើការ រីឯ២ផ្នែកទៀតសម្រាប់ពិសោធន៍វិទ្យាសាស្ត្រ។ ផែនការធំបន្ទាប់របស់ចិន គឺការបញ្ជូនយានទៅភពអង្គារ ដែលរំពឹងថា នឹងចាប់ផ្តើមនៅឆ្នាំនេះផងដែរ។ លោកChen Lan អ្នកវិភាគឯករាជ្យជំនាញ លើកម្មវិធីអវកាសចិន និយាយថា ចិននឹងមានសមត្ថភាពនាំមុខជប៉ុន និងអឺរ៉ុបក្នុងការដឹកជញ្ជូនមនុស្សទៅអវកាស។ លោកបន្ថែមថា ចិន បានតាមទាន់អាមេរិកក្នុងវិស័យអវកាសខ្លះ ដូចជាការសង្កេតភពផែនដី និងការកំណត់ទីតាំងបង្ហោះយាន ប៉ុន្តែគម្លាតរវាងចិន និងអាមេរិកនៅឆ្ងាយណាស់ ក្នុងរុករកអវកាស និងការដឹកជញ្ជូណមនុស្សទៅអវកាស៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1202.txt
|
ក្រុមប្រទេសសេដ្ឋកិច្ចនាំមុនទាំង ២០ (G20) នាថ្ងៃទី២៦ ខែមីនា សន្យាចាក់បញ្ចូលទឹកប្រាក់ជាង ៥ពាន់លានដុល្លារ ចូលទៅក្នុងសេដ្ឋកិច្ចពិភពលោក ដើម្បីជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចសកល ដែលកំពុងតែប្រឈមជាមួយជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ។ ក្រុមប្រទេសមួយនេះ ក៏បានសន្យារួមគ្នាប្រយុទ្ធប្រឆាំងជាមួយ COVID-19 ផងដែរ។
|
គិតត្រឹមថ្ងៃទី២៦ ខែមីនា COVID-19 បានរីកសាយភាយ ទៅប្រទេស និងតំបន់ជាច្រើនលើពិភពលោក និងមានមនុស្សជាច្រើនម៉ឺននាក់បានឆ្លង និងស្លាប់ដោយសារកូរ៉ូណាវីរុស។ ដើម្បីទប់ស្កាត់ជំងឺឆ្លងមួយនេះរដ្ឋាភិបាលជាច្រើន បានចាប់ផ្តើមចាត់វិធានការជាបន្តបន្ទាប់ ។ វិធានការបិទប្រទេសទាំងស្រុង ឬមួយផ្នែក ត្រូវបានរដ្ឋាភិបាលប្រទេសមួយចំនួនអនុវត្តជាបន្តបន្ទាប់។ បញ្ហានេះ បានបង្កឲ្យមនុស្សជា១ ភាគ៣ នៃប្រជាជនសកល ត្រូវស្នាក់នៅផ្ទះបណ្តោះអាសន្ន បូករួមទាំងអត្រាអត់ការធ្វើកាន់តែកើនខ្ពស់ កន្លែងការងារមួយចំនួន ត្រូវបិទ ឬផ្អាកជាដើម។ តាមរយៈកិច្ចប្រជុំជា Video Conference ប្រមុខរដ្ឋាភិបាល ប្រមុខរដ្ឋ នៃក្រុមប្រទេស G20 បានជួបគ្នា ដើម្បីពិភាក្សាពីបញ្ហាសេដ្ឋកិច្ចសកល ដែលកំពុងប្រឈម ដោយសារ COVID-19។ តាមរយៈសេចក្តីថ្លែងការណ៍រួម ក្រុមប្រទេស G20 បានសន្យាចាក់បញ្ចូលទឹកប្រាក់ជាង ៥ទ្រីលានដុល្លារ ទៅក្នុងសេដ្ឋកិច្ចសកល ដើម្បីបញ្ចៀសវិបត្តិផ្សេងៗ។ ទឹកប្រាក់ដ៏ច្រើនបែបនេះ គឺជាផ្នែកមួយនៃគោលនយោបាយសារពើពន្ធ វិធានការសេដ្ឋកិច្ច និងការធានាលើការប៉ះពាល់សេដ្ឋកិច្ចដោយសារ COVID-19។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ បន្ថែមពីលើនេះ មេដឹកនាំ G20 ក៏បានសន្យារួមគ្នាជាធ្លុងមួយ ដើម្បីប្រយុទ្ធប្រឆាំងCOVID-19 និងជួយសង្គ្រោះប្រទេសកំពុងអភិវឌ្ឍផងដែរ ក្នុងការប្រយុទ្ធជាមួយវីរុសថ្មីនេះ។ តាមរយៈកិច្ចសន្ទនារយៈពេល ៩០នាទី មេដឹកនាំទាំងអស់ បានយល់ព្រមថា៖ « យើងប្តេជ្ញារួមគ្នាជាធ្លុងមួយ ប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងរួមគ្នា (COVID-19) មួយនេះ»។ ជាមួយគ្នានេះដែរ ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខទាំង២០ ក៏មានបញ្ហាព្រួយបារម្ភលើតំបន់មួយចំនួនផងដែរ ដែលកំពុងតែមានបញ្ហា ប្រព័ន្ធសុខាភិបាលចុះខ្សោយ មានប្រពន្ធនយោបាយ និងសេដ្ឋកិច្ចមិនរឹងមាំ ដូចជាបណ្តាប្រទេសមួយចំនួន នៅទ្វីបអាហ្វ្រិកជាដើម។ កិច្ចប្រជុំ G20 ដែលមានអារ៉ាប៊ី សាអូឌីតជាម្ចាស់ផ្ទះ ធ្វើឡើងក្នុងអំឡុងពេលមតិសាធារណៈ បានរិះគន់ថា ក្រុមប្រទេស G20 មានការឆ្លើយតបយឺត ជុំវិញការរាតត្បាត COVID-19 នៅជុំវិញពិភពលោក។ សូមបញ្ជាក់ថា អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានព្រមានក្រុមប្រទេសG20 ថា COVID-19 កំពុងមានល្បឿនរីកសាយភាយយ៉ាងលឿន ដែលនេះទាមទារឲ្យប្រទេសនាំមុខទាំងអស់ ពន្លឿនការផលិតសម្ភារវេជ្ជសាស្ត្រ សម្ភារការពារមួយចំនួន និងហាមរឹតត្បិតការនាំចេញសម្ភារទាំងនេះទៅបរទេស៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1203.txt
|
ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយដោយឥតលាក់លៀមថា ប្រជាជនអាមេរិកច្រើនថែមទៀត នឹងបាត់បង់ជីវិត ក្រោយសហរដ្ឋអាមេរិកសម្រេចបើកសេដ្ឋកិច្ចឡើងវិញ។ ប៉ុន្តែមេដឹកនាំរូបនេះ ចចេសមើលស្រាលគំរាមកំហែងនៃជំងឺ COVID-19 ដោយបដិសេធពាក់ម៉ាស់ការពារ ទោះបីជាលោកបានធ្វើទស្សនកិច្ច នៅរោងចក្រផលិតម៉ាស់ក៏ដោយក្តី។
|
ឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន នៅថ្ងៃទី៥ ខែឧសភា លោក ដូណាល់ ត្រាំ ទទួលស្គាល់ថា ការដកហូតចំណាត់ការគម្លាតសុវត្ថិភាព និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញ នឹងបង្កឲ្យមានករណីស្លាប់ដោយសារCOVID-19កើនឡើងខ្ពស់។ លោកនិយាយដូច្នេះថា៖«វាអាចទៅរួច។ វានឹងមានខ្លះ ព្រោះតែអ្នកនឹងលែងត្រូវបានចាក់សោទុកក្នុងផ្ទះ ឬអាផាតមិន បន្តទៀត»។ លោក ត្រាំ លើកឡើងបែបនេះ អំឡុងទស្សនកិច្ចលើកដំបូងនៅរោងចក្រផលិតម៉ាស់មួយកន្លែង ក្នុងរដ្ឋ Arizona ចាប់តាំងពីការបិទប្រទេស COVID-19 បានចាប់ផ្ដើម។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោកទទួលស្គាល់ថា ប្រជាជនអាមេរិកខ្លះ នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ក៏ប៉ុន្តែការបើកប្រទេសឡើងវិញ គឺជារឿងចាំបាច់។ បុគ្គលិកនៃរោងចក្រនេះម្នាក់ៗ សុទ្ធតែពាក់ម៉ាស់ការពារ ដោយអនុវត្តតាមអនុសាសន៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងវិន័យក្រុមហ៊ុនពួកគេ ដែលបានដាក់ស្លាកបិទលើបង្ហាញយ៉ាងច្បាស់ថា «សូមពាក់ម៉ាស់គ្រប់ពេល»។ យ៉ាងណាមិញ ប្រធានាធិបតី ដូណាល់ ត្រាំ និងមន្ត្រីហែហម ពុំត្រូវមើលឃើញពាក់ម៉ាស់ការពារឡើយ អំឡុងទស្សនកិច្ចក្នុងរោងចក្រផលិតម៉ាស់នេះ។ ទង្វើលោក ត្រាំ នៅរដ្ឋ Arizona នេះ កើតឡើងក្រោយពីអនុប្រធានាធិបតីលោក គឺលោក ម៉ៃ ផេន រងការរិះគន់កាលពីសប្តាហ៍មុន ដោយលោកពុំបានពាក់ម៉ាស់ អំឡុងទស្សនកិច្ចក្នុងមន្ទីរពេទ្យមួយកន្លែង ក្នុងរដ្ឋ Minnesota ។ ក្រោយមក លោក ផេន បានចេញមុខសារភាពកំហុសជាសាធារណៈ។ គិតត្រឹមថ្ងៃទី៦ ខែឧសភា សហរដ្ឋអាមេរិក មានករណីឆ្លងសរុប១,២៣លានករណី ខណៈអ្នកស្លាប់មាន៧២ ២៧១នាក់។ បើតាមវេបសាយ worldometers អ្នកជំងឺដែលជាសះស្បើយមានសរុប២០ម៉ឺននាក់ ខណៈអ្នកជំងឺធ្ងន់ធ្ងរមាន១៦ ១៧៩នាក់៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1204.txt
|
គម្រោងវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន ទទួលបានការគាំទ្រខ្លាំងពីសំណាក់សមាជិកសភាជាន់ទាប។ កាន់តែភ្ញាក់ផ្អើលនោះ សមាជិកម្នាក់ថែមទាំងស្នើឲ្យកែរដ្ឋធម្មនុញ្ញដែលនឹងបើកផ្លូវឲ្យលោក ពូទីន អាចឈរឈ្មោះក្នុងការបោះឆ្នោតឆ្នាំ២០២៤ បានទៀតផង។ លោក ពូទីន ដែលតាមច្បាប់បច្ចុប្បន្នមិនអាចចូលរួមការបោះឆ្នោតឆ្នាំ២០២៤ បាននោះ ក៏មិនជំទាស់នឹងគំនិតអ្វីដែរ។
|
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ទំនងអាចចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០២៤ បាន បន្ទាប់ពីសមាជិកសភាជាន់ទាប បានស្នើឲ្យកែរដ្ឋធម្មនុញ្ញដើម្បីរាប់កាលបរិច្ឆេទការកំណត់អាណត្តិប្រធានាធិបតីឡើងវិញ។ បើតាមរដ្ឋធម្មនុញ្ញរុស្ស៊ី បុគ្គលម្នាក់ មិនអាចកាន់តំណែងប្រធានាធិបតីម្ដងលើសពីពីរអាណត្តិឡើយ តែអាចកាន់តំណែងនេះច្រើនលើក។ អាណត្តិប្រធានាធិបតីរុស្ស៊ី មានរយៈពេល៦ឆ្នាំ ជ្រើសរើសតាមការបោះឆ្នោត។ អ្នកស្រី Valentina Tereshkova សមាជិកសភារុស្ស៊ី និងជាស្ត្រីដំបូងធ្វើដំណើរឡើងទីអវកាស ជាអ្នកលើកសំណើកែចំណុចខាងលើដោយបញ្ចូលទៅក្នុងគម្រោងកែរដ្ឋធម្មនុញ្ញដែលប្រកាសដោយលោក ពូទីន កាលពីខែមករា។ អ្នកស្រី ចង់ឲ្យគិតការបោះឆ្នោតឆ្នាំ២០២៤ ជាការបោះឆ្នោតថ្មីមួយដែលលោក ពូទីន ក៏អាចចូលរួមបាន។ ពោល គឺលោក ពូទីន នឹងក្លាយជាមនុស្សថ្មីដែលគ្មានប្រវត្តិកាន់តំណែងប្រធានាធិបតី ព្រោះអាណត្តិមុនៗរបស់លោក នឹងមិនត្រូវបានរាប់បញ្ចូលទៀតឡើយ។ ទាក់ទងរឿងនេះ លោក ពូទីន ក៏មិនជំទាស់អ្វីដែរ តែត្រូវឆ្លងកាត់តុលាការជាន់ខ្ពស់សិន។ ភ្លាមៗក្រោយសមាជិកសភាលើកសំណើកែរដ្ឋធម្មនុញ្ញ លោក ពូទីន ក៏ធ្វើដំណើរទៅកាន់សភា។ ថ្លែងទៅកាន់សមាជិកសភាទាំងអស់ ប្រធានាធិបតីរូបនេះនិយាយថា៖ «ការកែរដ្ឋធម្មនុញ្ញត្រង់ចំណុចចែងពីការកំណត់អាណត្តិប្រធានាធិបតីនេះ អាចទៅរួច ប្រសិនបើតុលាការធម្មនុញ្ញសម្រេចថា វាមិនផ្ទុយពីរដ្ឋធម្មនុញ្ញទេនោះ។» យ៉ាងណាមិញ លោក ពូទីន មិនយល់ស្របឡើយលើការលុបចោលការកំណត់អាណត្តិប្រធានាធិបតីម្ដងច្រើនជាងពីរអាណត្តិឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ សេចក្ដីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងត្រូវអនុម័តដោយសភាជាន់ទាប រួចឆ្លងសភាជាន់ខ្ពស់ មុននឹងដាក់ឲ្យប្រជាជនរុស្ស៊ីសម្រេចចិត្តចុងក្រោយក្នុងប្រជាមតិ។ មេដឹកនាំប្រឆាំងរុស្ស៊ី Alexei Navalny បានរិះគន់យ៉ាងខ្លាំងលើសំណើដែលមានន័យស្មើនឹងការអនុញ្ញាតឲ្យលោក ពូទីន ចាប់ផ្ដើមកាន់អំណាចសារឡើងវិញដូច្នោះដែរ។ លោក Navalny បានសរសេរលើ
|
article_1205.txt
|
គម្រប់ពេលពីរសប្ដាហ៍មកហើយ ក្រោយពីមានរបាយការណ៍នៃការចាប់ពង្រត់លោក Wanchalearm Satsaksit សកម្មជនអាវក្រហមថៃពីទីតាំងក្បែរខុនដូរបស់លោក ក្នុងរាជធានីភ្នំពេញនោះ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកសន្ដិសុខរបស់កម្ពុជា នៅតែមិនអាចផ្ទៀងផ្ទាត់រកឃើញតម្រុយអ្វីឈានទៅបញ្ជាក់ពីការបាត់ខ្លួន និងស្វះស្វែងរករូបលោកនៅឡើយទេ។
|
សាក្សីដែលបានអះអាងថាឃើញករណីចាប់ពង្រត់នេះក្រុមគ្រួសារ និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានលើកឡើងថា លោក Wanchalearm Satsaksit បានរត់គេចចេញពីប្រទេសថៃមករស់នៅក្នុងខុនដូ «វិមានមេគង្គ» ក្នុងខណ្ឌជ្រោយចង្វារ តាំងពីឆ្នាំ ២០១៤ មក ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយពីរបបយោធាថៃ។ អ្នកដែលអះអាងថាបានឃើញហេតុការណ៍ បានប្រាប់ VOA ភ្លាមៗក្រោយពេលកើតហេតុថា ពួកគេបានឃើញលោក Wanchalearm Satsaksit ដែលពាក់អាវផ្កាស្លៀកខោខ្លីត្រូវបានជនមិនស្គាល់មុខបីនាក់វាយដំ និងចាប់បញ្ចូលរថយន្ត ខណៈលោកកំពុងអង្គុយទិញប្រហិតទ ទួលទាននៅមុខខុនដូរបស់លោក កាលពីអំឡុងម៉ោង ៤ រសៀល ថ្ងៃទី៤ ខែមិថុនា។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា បានឱ្យដឹងកាលពីព្រឹកថ្ងៃសុក្រនេះថា សមត្ថកិច្ចបានរកឃើញថា ទិដ្ឋាការ (Visa) រស់នៅកម្ពុជារបស់លោក Wanchalearm Satsaksit បានផុតកំណត់ តាំងពីឆ្នាំ ២០១៧ និងមិនបានសុំពន្យារថ្មីទេ ហើយទីស្ថានខុនដូដែលសមត្ថកិច្ចបានសាកសួរ ក៏មិនបានបង្ហាញថា មានឈ្មោះលោករស់នៅដែរ។ លោកបានប្រាប់ VOA តាមទូរស័ព្ទថា៖ «អត់មានតម្រុយថ្មីអីទេ ដល់តែអ្នកខុនដូថាអត់មាននៅក្នុងបញ្ជី។ សំខាន់ថាអត់មាននៅក្នុងបញ្ជីហើយ ទៅរកឯណាទៅ?» មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះបានបន្ថែមថា ការស៊ើបអង្កេតរបស់សមត្ថកិច្ចកម្ពុជាក៏មិនអាចកំណត់រកឃើញអត្តសញ្ញាណ និងទីតាំងទិសដៅនៃរថយន្តម៉ាក Toyota Highlander ពណ៌ក្រម៉ៅដែលកាមេរ៉ាសុវត្ថិភាពថ តបាននៅក្បែរទីតាំងខុនដូ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នោះនៅឡើយ។ លោកបានប្រាប់ VOA ថា៖«អ៊ីចឹងយើងសន្និដ្ឋានបានថា មនុស្សនេះ [Wanchalearm Satsaksit] មិនដឹងបាត់ពីថ្ងៃណាឆ្នាំណា ឬក៏យ៉ាងណា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃនៅតែស្វាគមន៍ចំពោះរាល់សាក្សី ឬក៏ព័ត៌មានទាំងឡាយណា ដែលបញ្ជាក់អំពីការពិតនេះ។ តើឈ្មោះនេះនៅទីណា»។ សេចក្ដីសន្និដ្ឋាននេះត្រូវបានបញ្ជូនជាដំណឹងត្រឡប់ទៅវិញស្ថានទូត និងរដ្ឋាភិបាលថៃរួចហើយ តែលោក ខៀវ សុភ័គ មិនបានបញ្ជាក់ថាត្រូវបានបញ្ជូនតាំងពីថ្ងៃណានោះទេ។ លោកបានបន្ថែមថាព័ត៌មានពីការសាកសួរសាក្សីដែលលោកមិនបញ្ជាក់ចំនួន និងអត្តសញ្ញាណនោះ មិនទាន់អាចបញ្ជាក់អំពីករណីចាប់ពង្រត់ និងបាត់ខ្លួននេះបាននៅឡើយទេ។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះបានប្រកាសថា អ្នកដែលមានដឹងដំណឹង ឬមានតម្រុយអំពីករណីចាប់ពង្រត់ និងបាត់ខ្លួននោះ អាចចូលមកផ្ដល់ព័ត៌មានបង្ហាញខ្លួនប្រាប់សមត្ថកិច្ចនៅរាល់ប៉ុស្ដិ៍ ឬការិយាល័យនគរបាលដែលនៅជិត ឬ «បើសិនជាចាំបាច់ អញ្ជើញមកអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីរាយការណ៍ផ្ទាល់តែម្ដង»។ ករណីនៃការបាត់ខ្លួនលោក Wanchalearm Satsaksit ក្នុងពេលពីរសប្ដាហ៍នេះ ក៏ត្រូវបានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនៃការបាត់ខ្លួនដោយបង្ខំរបស់អង្គការសហប្រជាជាតិ លើកសំណើកាលពីថ្ងៃទី១០ ខែមិថុនា សុំការបំភ្លឺនិងការស្រាវជ្រាវពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ អ្នកស្រី Vivian Kwok អ្នកនាំពាក្យនៃការិយាល័យឧត្ដមស្នងការ អ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្សបានបញ្ជាក់ប្រាប់ VOA ថា សំណុំរឿងលោក Wanchalearm Satsaksit ពិតជាត្រូវបានចុះបញ្ជីជា «ករណីបន្ទាន់» ដែលតម្រូវឱ្យរដ្ឋភាគី «ស៊ើបអង្កេត...កំណត់ទីតាំងនិងស្វែងរក» អ្នកដែលបានបាត់ខ្លួនដោយបង្ខំ។ អ្នកស្រីបដិសេធមិនអត្ថាធិប្បាយបន្ត។ លោក ខៀវ សុភ័គ បានអះអាងថាចម្លើយតបទៅ អ.ស.ប. ក៏នឹងមិនមានអ្វីខុសប្លែកពីចម្លើយផ្ញើជូនស្ថានទូតថៃនោះដែរ។ ក្រសួងការបរទេសថៃនៅបាងកក មិនបានឆ្លើយតបនឹងសារអេឡិចត្រូនិក របស់ VOA ស្នើសុំការបំភ្លឺទេ គិតត្រឹមល្ងាចថ្ងៃសុក្រនេះ។ លោក Phil Robertson អនុប្រធានផ្នែកកិច្ចការតំបន់អាស៊ីនៃក្រុមឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រាប់ VOA ថា បើសិនជារថយន្តក្នុងរូបភាពពិតជាពាក់ស្លាកលេខក្លែងក្លាយ ដែលមិនឃើញមានក្នុងបញ្ជីមែននោះ នោះកិច្ចប្រឹងប្រែងស៊ើបអង្កេតគួរតែត្រូវបង្កើនសន្ទុះទ្វេដងថា អ្នកណាកំពុងប្រើលេខនេះ។ លោកបន្ថែមថាកាមេរ៉ាសុវត្ថិភាពរាប់រយកន្លែងក្នុងទីក្រុងភ្នំពេញ គួរតែត្រូវបានត្រួតពិនិត្យតាមដានដំណើរទិសដៅរថយន្តនោះចេញពីណាទៅណា។ លោក Phil Robertson បានរិះគន់ចំណាត់ការរបស់ក្រសួងមហាផ្ទៃកម្ពុជាថា ជា «ទង្វើព្យាយាមបិទបាំង» (Cover-Up) ហើយដែលតាំងពីដើមដំបូងមក «ពិតជាមិនដែល» ចង់ស៊ើបអង្កេតរឿងនេះនោះទេ។ សកម្មជនការពារសិទ្ធិមនុស្សរូបនេះបានប្រាប់ VOA តាមសារអេឡិចត្រូនិក កាលពីថ្ងៃសុក្រថា៖ «ការស៊ើបអង្កេតនេះគ្រាន់តែជាឆាកកំប្លែង។ ពួកគេ (អាជ្ញាធរកម្ពុជា) គ្រាន់តែចង់រកលេស ដើម្បីបិទបញ្ចប់រឿងនេះឱ្យផុតលឿនបំផុត តាមដែលអាចធ្វើបាន ហើយអាចដើរចេញដោះខ្លួនគេពីសំណុំរឿងនេះ»។ កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជាធ្លាប់រងសម្ពាធម្ដងរួចមកហើយ បន្ទាប់ពីមានសេចក្ដីរាយការណ៍របស់កាសែតហុងកុង The South China Morning Post ថា អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra បានគេចខ្លួនចេញពីការធ្វើទុក្ខតាមផ្លូវច្បាប់មានចរិតនយោបាយ នៅប្រទេសថៃ ឆ្លងកាត់ប្រទេសកម្ពុជា និងកាន់លិខិតឆ្លងដែនកម្ពុជាទៀតផង។ ទោះមិនបានបញ្ជាក់សុក្រឹតភាពនៃសេចក្ដីរាយការណ៍ខាងលើ កាលពីឆ្នាំ២០១៩ ដដែល រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការបញ្ឈប់ការចេញលិខិតឆ្លងដែនផ្លូវការ និងការទូតដល់បណ្ដាទីប្រឹក្សា និងជំនួយការរដ្ឋាភិបាលកម្ពុជា ដែលមានសញ្ជាតិបរទេស។ កាលពីឆ្នាំ២០១៧ ព្រឹត្តិប័ត្របោះពុម្ពផ្សាយឈ្មោះ The Southeast Asia Globe ធ្លាប់បានរាយការណ៍ថា មានសមាជិកសកម្មជនអាវក្រហមថៃមួយចំនួនដែលស្មោះស្ម័គ្រ និងមានសមានចិត្តជាមួយនឹងអតីតនាយករដ្ឋមន្ត្រីថៃ Thaksin Shinawatra បានភៀសខ្លួនមកជ្រកកោននៅប្រទេសកម្ពុជា ព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានមិត្តភាពកម្រិតបុគ្គលជាមួយនឹងលោក Thaksin Shinawatra។ អំឡុងមានបញ្ហាប្រឈមមុខគ្នាដោយប្រដាប់អាវុធ នៅតំបន់ក្បែរប្រាសាទព្រះវិហារ កាលពីមួយទសវត្សរ៍មុន លោក Thaksin Shinawatra ត្រូវបានតែងតាំងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលជាកាយវិការនាំឱ្យក្រុមរដ្ឋាភិបាលបដិបក្ខរបស់លោក នៅក្រុងបាងកក ដឹកនាំដោយលោក Abhisit Vejjajiva ខឹងសម្បារជាខ្លាំង។ លោក Thaksin Shinawatra ខ្លួនឯងនាគ្រានោះក៏ត្រូវបានផ្ដល់ការអនុញ្ញាតឱ្យចេញចូលប្រទេសកម្ពុជា និងធ្លាប់ជួបជុំក្រុមអាវក្រហមរាប់ម៉ឺននាក់ ដែលឆ្លងពីថៃមកជំនុំលេងបុណ្យចូលឆ្នាំ នៅខេត្តសៀមរាប កាលពីឆ្នាំ ២០១២ ថែមទៀតផង។ នៅឆ្នាំ ២០១៣ កូនស្រីលោកអតីតនាយករដ្ឋមន្ត្រីថៃ Somchai Wongsawat ដែលត្រូវជាក្មួយស្រីបង្កើតរបស់លោក Thaksin បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងកូនប្រុសលោក សៀង ណាំ មនុស្សដ៏មានឥទ្ធិពលប្រចាំខេត្តសៀមរាប ជំនិតនឹងលោក ហ៊ុន សែន។ តែក្រោយពីរដ្ឋប្រហារយោធា ឆ្នាំ ២០១៤ នៅបាងកក ទម្លាក់រដ្ឋាភិបាលបក្ស Pheu Thai ដែលមានលោក Thaksin Shinawatra នៅពីក្រោយនោះ រដ្ឋាភិបាលទីក្រុងភ្នំពេញបន្តិចម្ដងៗ បានកសាងទំនាក់ទំនងយ៉ាងសកម្មជាមួយនឹងរដ្ឋាភិបាលយោធាថៃ ដែលស្និទ្ធនឹងព្រះបរមរាជវាំង និងយោធាថៃ។ ក្រុមការពារសិទ្ធិមនុស្សបានរាយការណ៍អំពីករណីដែលរដ្ឋាភិបាលថៃបានជួយចាប់បញ្ជូនមកវិញនូវសកម្មជនកម្ពុជា ដែលរត់ភៀសខ្លួនពីការតាមចាប់ចងនៅកម្ពុជា រួមមានលោក រ៉ាត់ រ័ត្នមុនី អ្នកបកប្រែនៃភាពយន្តឯកសារដ៏ចម្រូងចម្រាសរបស់ទូរទស្សន៍រដ្ឋរុស្ស៊ី RT និងមេដឹកនាំសហជីពអ្នកស្រី សម សុខា ជាដើម។ រដ្ឋាភិបាលលោក Prayut Chan-o-cha កាលពីខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ក៏បានបដិសេធមិនឱ្យលោក សម រង្ស៊ី មេដឹកនាំបក្សជំទាស់នៅកម្ពុជា ចូលសំចតនៅប្រទេសថៃ ដើម្បីឆ្លងចូលមកកាន់ប្រទេសកម្ពុជាវិញដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1206.txt
|
លោកនាយករដ្ឋមន្ត្រីឡាវ ថុងលួន ស៊ីសូលីត បានក្រើនរម្លឹកឲ្យអាជ្ញាធរឡាវទាំងអស់បន្តរឹតបន្តឹងចលនាប្រជាជន ដើម្បីធានាឲ្យបានការមិនឆ្លងបន្តនៃវីរុសរាតត្បាត Covid-19។ លោកនាយករដ្ឋមន្ត្រី មានការព្រួយបារម្ភ ពីរលកទី២ នៃវីរុស Covid-19 ដែលបានផ្ទុះឡើងនៅក្នុងបណ្តាប្រទេសអាស៊ាន ថាអាចកើតឡើងនៅឡាវដូចគ្នាផងដែរ ប្រសិនបើប្រជាជនភ្លេចខ្លួនមិនការពារ។
|
គិតត្រឹមថ្ងៃ២៥ មេសា ប្រទេសអាស៊ាន ឡាវ មិនបានរកឃើញករណីឆ្លងថ្មីនៃវីរុសរាតត្បាត Covid-19 នោះទេ។ នេះ ក៏ជាថ្ងៃទី១២ ផងដែរ ដែលប្រទេសគ្មានព្រំដែនជាប់សមុទ្រនៅអាស៊ីអាគ្នេយ៍មួយនេះ មិនមានអ្នកឆ្លងថ្មីនៅក្នុងប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times។ យ៉ាងណាក៏ដោយ តាមរយៈកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំខែមេសា លោកនាយករដ្ឋមន្ត្រី ថុងលួន ស៊ីសូលីត បានទទូចឲ្យអាជ្ញាធរបន្តរឹងបន្តឹងលើការអនុវត្តវិធានការទប់ស្កាត់ និងគ្រប់គ្រងការរីករាលរបស់វីរុស Covid-19។ លោក សង្កត់ធ្ងន់ថា ការអវត្តមាននៃករណីថ្មី គឺជាសញ្ញាល្អមួយ ក៏ប៉ុន្តែប្រទេសមួយចំនួន បានប្រឈមនឹងការឆ្លងថ្មីនៃរលកទីពីររបស់វីរុស ដែលចំណុចនេះ តម្រូវឲ្យប្រជាជនមិនត្រូវភ្លេចខ្លួនឡើយ។ ជាមួយនឹងការក្រើនរម្លឹកនេះ ប្រមុខរដ្ឋាភិបាលឡាវ បានស្នើវិធានការថ្មីដោយឲ្យគណកម្មការទប់ស្កាត់ និងគ្រប់គ្រងវីរុស Covid-19 របស់ប្រទេស វាយតម្លៃ និងកំណត់តំបន់ ដែលមានហានិភ័យនៃការឆ្លងវីរុស ទាប មធ្យម និងខ្ពស់ ដើម្បីជាផ្នែកមួយក្នុងការជូនដំណឹងដល់ប្រជាជន និងងាយស្រួលសម្រាប់អាជ្ញាធរគ្រប់គ្រងផងដែរ។ ដោយសារតែអវត្តមាននៃការឆ្លងករណីថ្មី លោកនាយករដ្ឋមន្ត្រី បានឯកភាពលើការពិចារណាបន្ធូរបន្ថយការរឹតត្បិតលើការឲ្យបើកដំណើរការឡើងវិញនៃអាជីវកម្មមួយចំនួន ដែលមានឥទ្ធិពលលើសេដ្ឋកិច្ចជាតិ និងមិនសូវមានហានិភ័យខ្ពស់នៃការឆ្លង។ ការសម្រេចពិចារណានេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល បរាជ័យក្នុងការអនុម័តបទបញ្ជាថ្មីក្នុងការបន្ធូរបន្ថយពន្ធលើតម្លៃទឹក និងអគ្គិសនី ដោយសារតែរដ្ឋមានឱនភាពនៃចំណូល ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1207.txt
|
នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី៧ ខែមេសា បានប្រកាសដាក់ជប៉ុន ក្នុងភាពអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។ បន្ថែមពីលើនេះ ជប៉ុនក៏បានបញ្ចេញទឹកប្រាក់គាំទ្រសេដ្ឋកិច្ចជិត ១ទ្រីលានដុល្លារផងដែរ។
|
តាមសេចក្តីប្រកាសមួយ លោកស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសថា ភាពអាសន្ន មានគោលដៅលើផ្នែកខ្លះ មិនមែនជប៉ុនទាំងមូលឡើយ។ តំបន់ ដែលស្ថិតក្នុងភាពអាសន្ននេះ រួមមានទីក្រុងតូក្យូ ទីក្រុងអូសាកា និងខេត្តចំនួន ៥ផ្សេងទៀតរបស់ជប៉ុន។ បើធៀបទៅនឹងចំនួនប្រជាជនជប៉ុនសរុប គឺស្មើនឹង ៤៤ភាគរយ។ បើសិនគ្មានការប្រែប្រួលទេ ការដាក់រដ្ឋក្នុងភាពអាសន្ននេះ នឹងធ្វើឡើងរយៈពេល ១ខែ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Kyodo។ នេះគឺជាការប្រកាសអាសន្នលើកទីមួយជប៉ុន ដែលអាចរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាជន។ យ៉ាងណាក៏ដោយ ការប្រកាសអាសន្ននេះ គឺមិនតឹងរឹងដូចចិន ឬបារាំងខ្លាំងពេកទេ ព្រោះវាគ្មានការដាក់ពិន័យទៅលើប្រជាពលរដ្ឋជប៉ុន។ ម្យ៉ាងអភិបាលក្រុង ឬអាជ្ញាធរមានសិទ្ធិត្រឹមតែអំពាវនាវឲ្យប្រជាជនស្នាក់នៅផ្ទះ និងឲ្យជំនួញមួយចំនួន បិទបណ្តោះអាសន្នតែប៉ុណ្ណោះ។ ប៉ុន្តែការចាប់បង្ខំឲ្យគោរព អាចនឹងធ្វើឡើងនៅពេលក្រោយ ប្រសិនបើប្រជាជននៅតែមិនគោរព។ ថ្លែងនៅក្នុងសភា លោកអាបេ បានលើកឡើយយ៉ាងដូច្នេះថា៖ «ខ្ញុំបានសម្រេចប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ដោយសារយើងឈានដល់ចំណុច ជំងឺឆ្លងបានរាតត្បាតលឿង និងសាយភាយនៅទូទាំងប្រទេស និងកំពុងគំរាមកំហែងជីវិតមនុស្ស និងសេដ្ឋកិច្ច»។ បន្ថែមពីលើការដាក់ប្រទេសក្នុងភាពអាសន្ន រដ្ឋាភិបាលជប៉ុន ក៏បានបញ្ចេញកញ្ចប់ថវិការគាំទ្រប្រមាណជា ៩៩០ពាន់លានដុល្លារ ដែលស្មើនឹង ២០ភាគរយនៃទំហំសេដ្ឋកិច្ចសរុបរបស់ជប៉ុន ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចរបស់ខ្លួន ដែលកំពុងតែរងគ្រោះដោយសារ COVID-19។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ជប៉ុនមានករណី COVID-19 សរុប ៤១១១ករណី អ្នកស្លាប់ ៩៧ករណី និងអ្នកជាសះស្បើយមានចំនួន ៥១៤ករណី។ ទីក្រុងតូក្យូមានចំនួនអ្នកឆ្លងច្រើនជាងគេនៅជប៉ុន រហូតដល់ប្រមាណជា ១២០០ករណី៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1208.txt
|
ក្រុមសភាសំឡេងភាគតិចមីយ៉ាន់ម៉ា ដែលរួមមានទាំងក្រុមសភាកូតាយោធា និងក្រុមបក្សប្រឆាំង បានប្រមែប្រមូលញ្ញត្តិដើម្បីធ្វើសំណើដកប្រធានសភា ដោយចោទប្រកាន់ថាប្រធានអង្គភាពនីតិបញ្ញត្តិរូបនេះ បំពានអំណាច ក្នុងចេតនាកែរដ្ឋធម្មនុញ្ញខុសនីតិវិធី។ នេះ គឺជាចម្រូងចម្រាសថ្មីបន្ថែមទៀត ខណៈសភាមីយ៉ាន់ម៉ា កំពុងតែស្ថិតនៅក្នុងនីតិវិធីនៃការចរចាគ្នាក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញស្រាប់។
|
តំណាងរាស្ត្របក្សសហភាពរួបរួម និងអភិវឌ្ឍន៍មីយ៉ាន់ម៉ាលោក Sai Tun Sein បានអះអាងថាតំណាងរាស្ត្រដែលមានសមាភាពមកពីបក្ស សហភាពរួបរួម និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា, តំណាងរាស្ត្រកូតាយោធាក្នុងសភា និងតំណាងរាស្ត្រជនជាតិភាគតិចផ្សេងទៀតសរុប ១១០រូប បានដាក់បណ្តឹងមួយទៅសភាដើម្បីស្នើដកតំណែងប្រធានសភាពាក់ព័ន្ធនឹងការបំពានអំណាច។ នេះបើយោងតាមការចុះផ្សាយរបស់ Myanmar Times។ តាមប្រភពព័ត៌មានដដែល ក្រុមតំណាងរាស្ត្រទាំងជាង១០០រូប បានចោទប្រកាន់ប្រធានសភាមីយ៉ាន់ម៉ា លោក T Khun Myat ថា បានអនុញ្ញាតឲ្យសមាជិកសភាមួយរូប ដាក់សំណើបន្ទាន់មួយដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយពុំបានឆ្លងកាត់នីតិវិធីត្រឹមត្រូវ ក៏ដូចជាបំពាននឹងបទបញ្ជារបស់សភាក្នុងការអនុម័តការបង្កើតគណៈកម្មការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទៀតផង។ ក្រុមសភាភាគតិច បានអះអាងថា ប្រធានសភា ព្យាយាមកែរដ្ឋធម្មនុញ្ញដោយមិនអនុវត្តគោលការណ៍របស់រដ្ឋធម្មនុញ្ញ។ អ្វីដែលគួរឲ្យសម្គាល់នោះ ដើម្បីឲ្យសំណើ ឬបណ្តឹងនេះអាចទទួលបានជោគជ័យ តាមនីតិវិធីរបស់មីយ៉ាន់ម៉ាទាមទារឲ្យមានគាំទ្រពីសភាទាំងមូលយ៉ាងហោចណាស់ ពីរភាគបី នៃសំឡេងទាំងអស់របស់សភា តាមរយៈការបោះឆ្នោតដោយសម្ងាត់។ ជុំវិញបញ្ហានេះដែរ ក្រុមតំណាងរាស្ត្រនៃបក្សអំណាចរបស់ លោកស្រី អ៊ុង សានស៊ូជី ដែលជាអ្នកបោះឆ្នោតតែងតាំងប្រធានសភារូបនេះ ក៏មិនបាននៅស្ងៀមដែរ។ លោក Aung Kyi Nyunt សមាជិកគណៈកម្មាធិការកណ្តាលរបស់បក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានអះអាងថា ក្រុមតំណាងសំឡេងភាគច្រើនក្នុងសភារបស់លោក នឹងឈរនៅខាងប្រធានសភា T Khun Myat ។ លោក បានគូសបញ្ជាក់ថា លោក T Khun Myat បានបំពេញតួនាទីយ៉ាងល្អក្នុងនាមជាប្រធានសភាមីយ៉ាន់ម៉ារួចទៅហើយ។ សម្រាប់មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចរូបនេះ ការណ៍ដែលក្រុមតំណាងរាស្ត្រសំឡេងភាគតិចក្នុងសភាធ្វើបែបនេះ គឺមានចេតនាបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រធានសភា ជាជាងការចង់ដកតំណែងរបស់លោក។ លោក យល់ថា នេះ ជារឿងនយោបាយច្រើនជាង។ គួរជម្រាបផងដែរថា ក្តីបំណងធំមួយរបស់បក្សលោកស្រី អ៊ុងសាន ស៊ូជី ក្នុងពេលកាន់តែអំណាច គឺកែប្រែរដ្ឋធម្មនុញ្ញ ដែលធ្វើដោយក្រុមយោធាកន្លងមក ឲ្យស្របតាមលក្ខខណ្ឌប្រជាធិបតេយ្យវិញ។ ក៏ប៉ុន្តែមកពេលនេះ រដ្ឋាភិបាលរបស់លោកស្រី ក៏ដូចជាក្រុមសភាសំឡេងភាគច្រើនរបស់លោកស្រី នៅតែមិនទាន់អាចធានាបាននូវការធ្វើវិសោធនកម្មបន្ថយអំណាចយោធាក្នុងនយោបាយបានឡើយ ដ្បិតក្រុមទាំងនេះ នៅតែបន្តជំទាស់ ក្នុងនីតិវិធីផ្សេងៗក្នុងការសម្រេចកែប្រែ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1209.txt
|
ប៉ូលិសបានចាប់ឃាត់ខ្លួនរដ្ឋមន្ត្រីសុខាភិបាលស៊ីមបាវ៉េ លោក Obadiah Moyo នៅថ្ងៃទី១៩ ខែមិថុនា ក្រោមបទចោទប្រព្រឹត្តអំពើពុករលួយលើការចុះកង់ត្រាទិញបរិក្ខារពេទ្យទំហំទឹកប្រាក់ជិត៦០លានដុល្លារ។ កាសែតក្នុងស្រុកស៊ីមបាវ៉េមួយ ឈ្មោះថា Daily News ចុះផ្សាយបែបនេះ ដោយដកស្រង់ចុះផ្សាយដោយ Reuters ។
|
បន្ថែមពីកាសែតខាងលើ បណ្ដាញព័ត៌មានស៊ីមបាវ៉េ និងអាហ្វ្រិកខាងត្បូងដទៃទៀត ក៏បានរាយការណ៍ពីការចាប់ខ្លួននេះផងដែរ។ យ៉ាងណាមិញ ទីភ្នាក់ងារព័ត៌មាន Reuters ពុំទាន់អាចសុំការបញ្ជាក់ពីចាប់ខ្លួននេះពីសំណាក់អាជ្ញាធរក្រុងហារ៉ារ៉េបាននោះឡើយ។ រឿងហេតុរហូតដល់ថ្នាក់ចាប់ខ្លួនប្រមុខសុខាភិបាលស៊ីមបាវ៉េ កើតឡើងក្រោយពីអ្នកតំណាងចែកចាយក្នុងស្រុករបស់ក្រុមហ៊ុនលក់ថ្នាំពេទ្យអន្តរជាតិមួយ ឈ្មោះថា Drax International លោក Delish Nguwaya ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងកុងត្រាតម្លៃរាប់លានដុល្លារនេះ។ ក្រុមហ៊ុនអន្តរជាតិនេះគឺជាអ្នកផ្គត់ផ្គង់បរិក្ខារពេទ្យដល់រដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីមបាវ៉េ។ ចាប់ពីពេលនោះមក ប្រធានាធិបតី Emmerson Mnangagwa ដែលបានកាន់តំណែងបន្តពីអតីតមេដឹកនាំផ្ដាច់ការ Robert Mugabe ក្រោយរដ្ឋប្រហារឆ្នាំ២០១៧ បានសម្រេចលុបចោលកិច្ចព្រមព្រៀងទិញសម្ភារពេទ្យនេះវិញ។ សូមបញ្ជាក់ថា បន្ថែមពីលើជំងឺ COVID-19 ដែលចម្លងមនុស្សជិត៥០០នាក់ និងស្លាប់៤នាក់ ប្រទេសក្នុងតំបន់អាហ្វ្រិក ស៊ីមបាវ៉េ កំពុងប្រឈមវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតក្នុងពេលជាង១០ឆ្នាំចុងក្រោយ ហើយនេះកំពុងធ្វើឲ្យពលរដ្ឋឆេះកំហឹងកាន់តែខ្លាំងរឿងពុករលួយស៊ីរូងក្នុងរបស់រដ្ឋាភិបាលនេះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_121.txt
|
រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី៨ ខែមករា បានបដិសេធលើគំនិតដែលលោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ចង់ក្រសោបកោះ Greenland របស់ដាណាម៉ាក យកមកកាន់កាប់ ដោយចាត់ទុកជារឿងមិនអាចកើតឡើង។
|
បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានប្រកាសពីមហិច្ឆតាដណ្ដើមយកកោះ Greenland មកកាន់កាប់ ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន បានចេញមុខបំភ្លឺ។ ក្នុងសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី៨ ខែមករា លោក ប្លីងខិន បានចេញមុខបដិសេធលើគំនិតលោក ដូណាល់ ត្រាំ ដែលចង់ប្រើកម្លាំងយោធាដើម្បីដណ្ដើមដែនកោះដ៏ធំ Greenland យកមកគ្រប់គ្រងជារដ្ឋចំណុះអាម៉េរិក និងប្រកាសថាជារឿងមិនអាចកើតឡើងទេ។ «វាជាគំនិតមិនល្អទេ។ វាប្រាកដណាស់ថា គឺជារឿងដែលមិនអាចកើតឡើង ដូច្នេះយើងប្រហែលជាមិនគួរចំណាយពេលឥតប្រយោជន៍ពិភាក្សាទេ។»។ លោក អាន់តូនី ប្លីងខិន បាននិយាយដូចនេះ ដោយសំដៅដល់សម្ដីលោក ត្រាំ ចង់បានកោះ Greenland។ គួរជម្រាបថា លោក ត្រាំ បានបង្ហាញមហិច្ឆតា ចង់យកទឹកដី Greenland ដែលជាកោះស្វយ័តរបស់ដាណាម៉ាក ចូលជាទឹកដីអាម៉េរិក ក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី៧ ខែមករា។ លោក បានបន្ថែមដែរថា ការប្រើកម្លាំងយោធា គឺអាចនឹងកើតឡើង។ Greenland មិនត្រឹមតែជាទឹកដីរបស់ដាណាម៉ាកប៉ុណ្ណោះទេ តែជាដែនដីនៃសម្ព័ន្ធណាតូផងដែរ។ កោះនេះ ជាតំបន់យុទ្ធសាស្ត្រសំខាន់សម្រាប់យោធាអាម៉េរិក និងប្រព័ន្ធមីស៊ីលផ្សេងៗ ហើយម្យ៉ាងទៀត ជាដែនដីដែលជាប់នឹងខ្សែនាវាចររវាងអាម៉េរិកខាងជើង និងអ៊ឺរ៉ុប។ ក្រៅពីលោក ប្លីងខិន ប្រមុខការទូតដាណាម៉ាក លោក Lars Lokke Rasmussen បានចេញមុខជំទាស់គំនិតលោក ត្រាំ ស្រដៀងគ្នា។ លោក Rasmussen ថាការប្រកាសឯករាជ្យភាពរបស់ទឹកដី Greenland អាចនឹងទៅរួច ប៉ុន្តែការចាត់បញ្ចូលជាទឹកដីអាម៉េរិក គឺមិនអាចកើតឡើងទេ។ បន្ថែមពីនេះ បុគ្គលមួយចំនួន បានបង្ហាញការហួសចិត្តលើសម្ដីលោក ត្រាំ។ ទាំងប្រមុខការទូតបារាំង និងអធិការបតីអាល្លឺម៉ង់ សុទ្ធតែបង្ហាញការភ្ញាក់ផ្អើល និងបដិសេធរាល់ការវាទីទឹកដីនានា។ ពលរដ្ឋដាណាម៉ាក ឈ្មោះ Jeppe Finne Sorenson បានសម្ដែងការហួសចិត្ត និងគិតថាជារឿងដែលមិនគោរពចំពោះសម្ព័ន្ធមិត្តខ្លួនឯង៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1210.txt
|
ទីភ្នាក់ងារអវកាសរុស្ស៊ី បានផ្ញើសារអបអរសាទរទៅកាន់អាមេរិកដែលបាញ់យានអវកាសផ្ទុកមនុស្សទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិនៅថ្ងៃទី៣០ ខែឧសភា។ នេះជាការបាញ់យានអវកាសលើកដំបូងចេញពីទឹកដីអាមេរិកក្នុងរយៈពេល៩ឆ្នាំមកនេះ។ កាន់តែចាប់អារម្មណ៍ យានអវកាសនេះ ជាកម្មសិទ្ធិក្រុមហ៊ុនឯកជនទៅទៀត។
|
យាន Falcon 9 របស់ក្រុមហ៊ុន Space X របស់មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ត្រូវបានបាញ់ចេញពីជើងទម្រនៃមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លរីដាកាលពីថ្ងៃទី៣០ ខែឧសភា។ វា គឺជាយានទីមួយដែលបាញ់ចេញពីទឹកដីអាមេរិកក្នុងរយៈពេល៩ឆ្នាំ និងលើកដំបូងបំផុតសម្រាប់ក្រុមហ៊ុនឯកជន។ អវកាសយានិកពីរនាក់ ជិះយាននេះក្នុងដំណើរទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) ។ ទីភ្នាក់ងារអវកាសរុស្ស៊ី បានសាទរសមភាគីអាមេរិកចំពោះការបាញ់នេះ។ លោក Sergei Krikalev នាយកប្រតិបត្តិកម្មវិធីអវកាសនៃទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos និយាយក្នុងសារវីដេអូថា៖«ខ្ញុំចង់សាទរសហការីអាមេរិក។ ជោគជ័យនៃបេសកកម្មនេះ នឹងផ្ដល់យើងនូវឱកាសបន្ថែមទៀតដែលមានប្រយោជន៍សម្រាប់កម្មវិធីអវកាសអន្តរជាតិទាំងមូល។» Falcon 9 ដែលដឹកអវកាសយានិកពីររូបគឺ Robert Behnken និង Douglas Hurley កំពុងស្ថិតក្នុងដំណើររយៈពេល១៩ម៉ោងទៅកាន់ស្ថានីយ៍អន្តរជាតិ។ ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានទស្សនាដោយផ្ទាល់ការបាញ់នេះ ដែលចូលរួមដោយអង្គការណាសាផងដែរ។ ថ្លែងទៅកាន់បុគ្គលិកណាសា និង SpaceX លោក ត្រាំ ចាត់ទុកការបាញ់នេះ ជាថ្ងៃពិសេសមួយ។ ប្រធាន SpaceX លោក Musk វិញ បង្ហាញក្ដីរំភើបចំពោះការរីកចម្រើនរបស់ក្រុមហ៊ុនដែលបង្កើតនៅឆ្នាំ២០០២ ។ លោកសង្ឃឹមថា ការបាញ់នេះ គឺជាការចាប់ផ្ដើមជំហានដំបូងនៃដំណើរឆ្ពោះទៅកាន់អរិយធម៌លើភពអង្គារ។ មុនការបាញ់របស់អាមេរិក រុស្ស៊ីជាប្រទេសតែមួយគត់ដែលមានសមត្ថភាពនាំមនុស្សទៅកាន់ស្ថានីយ៍អន្តរជាតិដែលស្ថិតនៅទីលំហ។ យាន Soyuz របស់រុស្ស៊ី ជាយានតែមួយគត់ដែលទទួលខុសត្រូវដឹកមនុស្សទៅកាន់ ISS ចេញពីជើងទម្រ Baikonur ក្នុងទឹកដីកាហ្សាក់ស្ថាន។ ISS ក៏ជាកម្មវិធីអន្តរជាតិមួយ ដែលរុស្ស៊ី និងអាមេរិកបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនសូវល្អនោះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1211.txt
|
កូរ៉េខាងជើង នាថ្ងៃទី១៤ ខែមេសា បានបាញ់មីស៊ីលប្រដេញ ជាច្រើនគ្រាប់សំដៅទៅសមុទ្រខាងកើត ឬសមុទ្រជប៉ុន។ ការបាញ់នេះ គឺធ្វើឡើងនៅចំថ្ងៃបុណ្យខួបអតីតមេដឹកនាំកូរ៉េខាងជើង Kim Il-sung និងកៀកថ្ងៃបោះឆ្នោតសភានៅកូរ៉េខាងត្បូង។
|
នេះគឺជាលើកទី៥ ហើយរបស់កូរ៉េខាងជើង ដែលបានបាញ់សាកល្បងអាវុធរបស់ខ្លួននៅក្នុងឆ្នាំ ២០២០។ ការបាញ់នេះ ធ្វើឡើងនៅចំខួបអាយុ ១០៨ឆ្នាំ នៃអតីតមេដឹកនាំកូរ៉េខាងជើង គីម អ៊ីលស៊ុង (Kim Il-sung) និងមុនថ្ងៃបោះឆ្នោតសភាកូរ៉េខាងត្បូង ដែលត្រូវរៀបចំឡើងនាថ្ងៃទី១៥ ខែមេសា។ បើតាមការអះអាងរបស់នាយសេនាធិការចម្រុះកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលពីរប្រភេទសំដៅទៅសមុទ្រជប៉ុន។ ប្រភេទទី១ គឺជាមីស៊ីលប្រឆាំងនឹងនាវាបាញ់ចេញពីដីគោក (surface-to-ship cruise missiles) ដែលត្រូវបានបាញ់នៅក្នុងអំឡុងម៉ោង៧ព្រឹក ពីតំបន់មួយក្បែរក្រុង Munchon ។ មីស៊ីលប្រភេទនេះ ហោះបានចម្ងាយ ១៥០គីឡូម៉ែត្រមុននឹងធ្លាក់ចូលទៅក្នុងសមុទ្រខាងកើត។ ប្រភេទទី២ គឺជាមីស៊ីលបាញ់ពីលើអាកាសទៅដី (air-to-ground missiles) ដែលបាញ់ចេញពីយន្តហោះចម្បាំងSukhoi និងយន្តហោះចម្បាំង MiG។ មីស៊ីលប្រភេទចុងក្រោយនេះ កូរ៉េខាងជើងបានបាញ់ជាច្រើនគ្រាប់ចេញពីក្រុង Wonsan សំដៅទៅសមុត្រខាងកើត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ ការបាញ់មីស៊ីលលើកនេះ គឺធ្វើក្រោយកិច្ចប្រជុំសភា និងកិច្ចប្រជុំការិយាល័យនយោបាយនៃគណៈមជ្ឈិមបក្សពលករកូរ៉េខាងជើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ការបាញ់មីស៊ីលប្រដេញចុងក្រោយរបស់កូរ៉េខាងជើង គឺធ្វើឡើងនៅក្នុងឆ្នាំ ២០១៧។ ពេលនោះកូរ៉េខាងជើង បានសាកល្បងមីស៊ីលប្រដេញប្រភេទ Kumsong-3 នៅក្រុងWonsan ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1212.txt
|
សហរដ្ឋអាមេរិក បានចាត់វិធានការតបនឹងការសម្រេចចិត្តរបស់ចិនដែលចងបង្កើតច្បាប់សន្តិសុខជាតិមួយសម្រាប់អនុវត្តនៅទីក្រុងហុងកុង។ នៅថ្ងៃទី២៩ ខែឧសភា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា ទីក្រុងហុងកុង នឹងមិនអាចទទួលបានសិទ្ធិអនុគ្រោះពិសេសមួយចំនួនក្នុងការរកស៊ីជាមួយអាមេរិកដូចមុនទៀតឡើយ។ លើសពីនោះ លោក ត្រាំ បញ្ជាឲ្យហាមឃាត់និស្សិតដែលអាចបង្កការគំរាមកំហែង ចូលអាមេរិកផងដែរ។
|
ពីសន្និសីទសារព័ត៌មាមនៅសេតវិមាននៅថ្ងៃទី២៩ ខែឧសភា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរិះគន់ទីក្រុងប៉េកាំងចំៗចំពោះគម្រោងបង្កើតច្បាប់សន្តិសុខជាតិនៅហុងកុង។ សម្រាប់លោក ត្រាំ សេចក្ដីស្នើច្បាប់នេះ បានបំបាក់មុខមាត់ទីក្រុងហុងកុង និងឋានៈពិសេសដែលគួរឲ្យមានមោទកភាព។ យ៉ាងណាមិញ លោក ត្រាំ មិនបានរិះគន់ដោយចំពោះលើប្រធានាធិបតី ស៊ី ជិនភីង ដែលលោកចាត់ទុកជាមិត្តឡើយ។ ជាការឆ្លើយតបនឹងគម្រោងរបស់ចិន លោក ត្រាំ បានបញ្ជាឲ្យរដ្ឋបាលរបស់លោកចាប់ផ្ដើមដំណើរការលុបចោលគោលនយោបាយដែលផ្ដល់ឲ្យហុងកុងសិទ្ធិ និងឋានៈពិសេស ដែលអាមេរិកមិនមានជាមួយចិនឡើយ។ ប៉ុន្តែ ការអនុគ្រោះខ្លះនឹងត្រូវបានលើកលែង។ កាលពីសប្ដាហហ៍មុន រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ ប្រាប់សភាអាមេរិក ហុងកុងប្រែប្រួលហើយ ហើយស្ថានភាពបច្ចុប្បន្ន មិនសមស្របនឹងការបន្តផ្ដល់ឲ្យសិទ្ធិពិសេសទៀតឡើយ។ «វានឹងប៉ះពាល់ដល់កិច្ចព្រមព្រៀងជាច្រើនចាប់តាំងពីសន្ធិសញ្ញាបត្យាប័នរហូតដល់សនិ្ធសញ្ញាគ្រប់គ្រងការនាំចេញបច្ចេកវិទ្យាប្រើពីរគោលដៅ និងកិច្ចព្រមព្រៀងច្រើនទៀត ដោយមានការលើកលែងតិចតួច។» នេះជាការបញ្ជាក់របស់លោក ត្រាំ ។ មិនមែនតែហុងកុង លោក ត្រាំ ក៏ប្រកាសវិធានការច្រើនទៀតសំដៅសិស្សចិនផងដែរ។ ជាចំណាត់ការដែលនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ លោកបានបញ្ជាឲ្យហាមឃាត់និស្សិតដែលចង់បន្តការសិក្សា ចូលទឹកដីអាមេរិក។ មិនមែនសិស្សចិនទាំងអស់ត្រូវហាមឡើយ គឺរាប់បញ្ចូលតែនិស្សិតថ្នាក់បញ្ចប់ការសិក្សាដែលមានទំនាក់ទំនងជាមួយយោធាចិនប៉ុណ្ណោះ។ អាមេរិកបារម្ភថា និស្សិតទាំងនោះ អាចក្លាយជាឧបករណ៍ប្រមូលព័ត៌មានសម្ងាត់ឲ្យកងទ័ព។ បើតាមលោក ត្រាំ រដ្ឋាភិបាលចិនបានចំណាយពេលច្រើនឆ្នាំហើយក្នុងការលួចព័ត៌មានពីអាមេរិក ពិសេសការសម្ងាត់ទាក់ទងវិស័ហឧស្សាហកម្ម តាមមរយៈជនជាតិខ្លួន។ យ៉ាងណាមិញ បណ្ដាសាកលវិទ្យាល័យអាមេរិក នឹងមិនគាំទ្រវិធានការនេះឡើយ ព្រោះធ្វើឲ្យបាត់ប្រភពចំណូលដ៏ធំ ចំពេលជំងឺ COVID-19 រាលដាលផងនោះ។ មួយទសវត្សរ៍ចុងក្រោយ សិស្សចិន១០ម៉ឺននាក់ រៀននៅអាមេរិក៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1213.txt
|
មេដឹកនាំផ្តាច់ការប៊ូរុនឌី ប្រធានាធិបតី ព្យែរ គុរុនស៊ីសា(Pierre Nkurunziza) បានស្លាប់ដោយសារបញ្ហាគាំងបេះដូងក្នុងវ័យ ៥៥ ឆ្នាំ នៅថ្ងៃអង្គារទី ៩ ខែមិថុន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលដកស្រង់ប្រភពរដ្ឋាភិបាលប៊ូរុនឌី។
|
ប្រភពរដ្ឋាភិបាលប៊ូរុនឌី បានបញ្ជាក់ជាផ្លូវការថា ប្រធានាធិបតី ព្យែរ គុរុនស៊ីសា បានស្លាប់នៅថ្ងៃអង្គារទី ៩មិថុនានេះដោយសារជំងឺគាំងបេះដូង។ «រដ្ឋាភិបាលសាធារណរដ្ឋប៊ូរុនឌីសូមប្រកាសដំណឹងដ៏ក្រៀមក្រំបំផុតមួយគឺ ការស្លាប់របស់ប្រធានាធិបតី ព្យែរ គុរុនស៊ីសា ក្រោយមានបញ្ហាគាំងបេះដូង»។ រដ្ឋាភិបាលរដ្ឋអាហ្វ្រិកនេះប្រកាសដូច្នេះ។ តាមពិតទៅ លោកគ្រងនឹងចុះចេញពីតំណែងនៅខែសីហាខាងមុខ បន្ទាប់ពីសម្ព័នមិត្តរបស់ខ្លួនឈ្នះការបោះឆ្នោតកាលពីថ្ងៃ ២០ខែឧសភាកន្លងទៅ។ សូមទាញការចាប់អារម្មណ៍បន្តិចថា មេដឹកនាំអាហ្វ្រិករូបនេះឡើងកាន់តំណែងតាំងពីឆ្នាំ ២០១៥ និងស្ថិក្នុងគណបក្សកាន់អំណាចក្រុមប្រឹក្សាជាតិដើម្បីការពារប្រជាធិបតេយ្យ និងកម្លាំងដើម្បីការពារប្រជាធិបតេយ្យ (NCDD-FDD) ហើយលោកត្រូវបានគេចាត់ទុកជាមេដឹកនាំផ្តាច់ការមូយរូបនៅអាហ្វ្រិក។ លោកមានឈ្មោះបោះសំឡេងខ្លាំងនៅក្នុងឆ្នាំ ២០១៥ ពេលដែលវិបត្តិនយោបាយ រួមជាមួយរដ្ឋប្រហារបរាជ័យមួយផ្ទុះឡើងដោយសារមហិច្ឆតាបន្តក្តោបក្តាប់អំណាចរបស់ខ្លួន។ អត្ថបទទាក់ទង បុរសខ្លាំងប៊ូរុនឌី យកបញ្ហាភេរវកម្មគំរាមប្រជាជន ក្រោយរដ្ឋប្រហារបរាជ័យ យោធាប៊ូរុនឌីប្រកាសទម្លាក់ប្រធានាធិបតីដែលចង់បន្តកាន់អំណាចអាណត្តិទី៣ ក្នុងពេលនោះ យោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល លោក គុរុនស៊ីសា ត្រូវចុះចេញពីអំណាចក្រោយពេលដែលខ្លួនគ្រប់គ្រងប្រទេសអស់ពីរអាណត្តិហើយ។ យ៉ាងណាមិញ មេដឹកនាំរូបនេះជំទាសដោយឈរឈ្មោះជាថ្មីក្នុងការបោះឆ្នោតដ៏ចម្រូងចម្រាសក្នុងឆ្នាំ ២០១៥ រួមទាំងទាមទារឲ្យមានការកែរដ្ឋធម្មនុញ្ញផង។ ទាំងនេះហើយ ជាដើមហេតុបញ្ឆេះចលនាប្រជាជន និងការអន្តរាគមន៍ពីក្រុមយោធាដូចគ្នា។ បើតាមស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រជាជនប៊ូរុនឌីរាប់រយនាក់បានស្លាប់បាត់បង់ជីវិតក្នុងចលនាតវ៉ាអំឡុងពេលវិបត្តិនយោបាយនេះដែរ។ ប៉ុន្តែសំណាងមិនល្អ រដ្ឋប្រហារបរាជ័យ ហើយមេដឹកនាំរូបនេះមានលទ្ធភាពប្រមូលផ្តុំអំណាចវិសោធនកម្មរដ្ឋធម្មនុញ្ញដែលអនុញ្ញាឲ្យខ្លួនអាចបន្តកាន់អំណាចពីរអាណត្តិទៅមុខទៀតផង ក៏ដូចជាបង្កើនរយៈពេលក្នុងមួយអាណត្តិពីប្រាំឆ្នាំដល់ប្រាំពីរឆ្នាំដែរ ក្នុងការបោះឆ្នោតប្រជាមតិមួយកាលពីឆ្នាំ ២០១៨។ ក្នុងពេលនោះដែរ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺ លោក គុរុនស៊ីសា បានសន្យាមិនបន្តឈរឈ្មោះជាថ្មីទៀតទេ នៅពេលដែលអាណត្តិនយោបាយរបស់លោកបញ្ចប់ក្នុងឆ្នាំ ២០២០។ ដូចការរំពឹងទុក មកដល់ឆ្នាំ ២០២០ លោកបានព្រមព្រៀងចាកចេញពីកៅអីរបស់ខ្លួន បន្ទាប់ពីត្រួសត្រាយផ្លូវសម្រាប់សម្ព័ន្ធមិត្តខ្លួនឧត្តមសេនីយ៍ Évariste Ndayishimiye ឈានទៅឈ្នះឆ្នោត និងកាន់តំណែងបន្តក្នុងការបោះឆ្នោតថ្ងៃ ២០ ឧសភាកន្លងទៅ។ Ndayishimiye ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីមហាផ្ទៃ និងសន្តិសាធារណៈ ហើយលោកក៏ជាមនុស្សស្និទ្ធបំផុតរបស់ប្រធានាធិបតី គុរុនស៊ីសាដែរ។ តាមពិតទៅ ដើម្បីតបស្នងការព្រមពៀងចាកចេញពីតំណែងរបស់មេដឹកនាំរូបនេះ ដែលអាចជួយបញ្ចៀសការផ្ទុះឡើងនៃវិបត្តិនយោបាយជាថ្មីផងនោះ សភាប៊ូរុនឌីបានសម្រេចបោះឆ្នោតអនុម័តច្បាប់មួយកាលពីចុងខែមករាដើម្បីផ្តល់កញ្ចប់ថវិកាចូលនិវត្តប្រហែល ៥៣ ម៉ឺនដុល្លារ និងវីឡាប្រណិតមួយកន្លែងផង ហើយបរមងារ «មេដឹកនាំកំពូល»ក៏ត្រូវបានគេស្នើឡើងដើម្បីផ្តល់ជូនលោកដូចគ្នា។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស BBC ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1214.txt
|
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៩ ខែមិថុនា បានប្រកាសបញ្ចប់ទំនាក់ទំនងរវាងអាមេរិក និងអង្គការសុខភាពពិភពលោក (WHO) ដែលនេះស្មើនឹងការដកអាមេរិកចេញពីអង្គការអន្តរជាតិដ៏ធំមួយនេះ។ ពីសេតវិមាន លោក ត្រាំ នៅតែប្រកាន់ជំហរថា WHO ជាអាយ៉ងរបស់ចិន។ ចំណែកទឹកប្រាក់ដែលអាមេរិកត្រូវផ្ដល់ឲ្យអង្គការនេះ លោក ត្រាំ បញ្ជាក់ថា នឹងត្រូវបង្វែរទៅឲ្យស្ថាប័នផ្សេងដែលមានប្រយោជន៍វិញ។
|
មិនមែនគំរាមដើរចេញតែមាត់ ប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាធ្វើតាមសម្ដីមែន ដោយបានបញ្ចប់ចំណងទាក់ទងរវាងអាមេរិក និងអង្គការសុខភាពពិភពលោក (WHO) ។ ក្នុងសន្និសីទសារព័ត៌មានពីសួន Rose Garden នៃសេតវិមាន លោក ត្រាំ អះអាងថា WHO បរាជ័យក្នុងការធ្វើកំណែទម្រង់តាមការចង់បានរបស់លោកដែលមានក្នុងសំបុត្រថ្ងៃទី១៨ ខែឧសភា ហើយលោកក៏ភ្ជាប់ WHO ទៅនឹងចិនពាក់ព័ន្ធជំងឺ COVID-19 ទៀត។ លោក ត្រាំ និយាយថា ចិនមិនអើពើកាត្វកិច្ចរបស់ខ្លួនដែលត្រូវរាយការណ៍ទៅកាន់ WHO ពីជំងឺ COVID-19 ហើយថែមទាំងដាក់សម្ពាធលើអង្គការនេះឲ្យបន្លំព័ត៌មានទៅកាន់ពិភពលោកពេលរកឃើញវីរុសលើកដំបូងផងដែរ។ លោក ត្រាំ ក៏ឆ្លៀតលើកពីការលម្អៀងរបស់អង្គការនេះទៅកាន់ចិន ទោះចិនផ្ដល់លុយតិចជាងអាមេរិកក្ដី។ «ចិនបានគ្រប់គ្រងពេញលេញលើ WHO ទោះចេញលុយ៤០លានដុល្លារក្នុងមួយឆ្នាំ ធៀបនឹងអាមេរិកចំណាយដល់ទៅប្រមាណ៤៥០លានដុល្លារក្នុងមួយឆ្នាំ។ យើងបានដាក់ចេញការធ្វើកំណែទម្រង់ដែលអង្គការនេះត្រូវធ្វើតាម និងបានទាក់ទងដោយផ្ទាល់ថែមទៀត តែពួកគេបដិសេធធ្វើសកម្មភាព។» នេះជាការលើកឡើងរបស់លោក ត្រាំ ក្នុងសន្និសីទថ្ងៃទី២៩ ខែឧសភា ដោយសំដៅសំបុត្រដែលលោកផ្ញើឲ្យអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ។ ដោយសារមូលហេតុនេះ ទើបលោក ត្រាំ សម្រេចចិត្តផ្ដាច់ទំនាក់ទំនងអាមេរិក និង WHO ហើយផ្ទេរថវិកាដែលអាមេរិកត្រូវបង់នោះទៅឲ្យវិស័យសុខភាពសាធារណៈដែលត្រូវការបន្ទាន់វិញ។ ការផ្ដាច់វិភាគទាន នឹងផ្ដល់ផលប៉ះពាល់ខ្លាំងដល់ WHO ដែលត្រូវការប្រាក់ជួយប្រទេសក្រីក្រដែលកំពុងរងគ្រោះដោយសារជំងឺ COVID-19 និងវិបត្តិសុខាភិបាលដទៃទៀត។ ចាប់តាំងពីចូលកាន់តំណែងប្រធានាធិបតីរហូតដល់ពេលជិតចប់អាណត្តិនេះ លោក ត្រាំ បានដកអាមេរិកចេញពីស្ថាប័នអន្តរជាតិ និងកិច្ចព្រមព្រៀងជាច្រើនដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ យូណេស្កូ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1215.txt
|
មេដឹកនាំពិភពលោកជាច្រើនរូប រួមគ្នាជាមួយអង្គការសុខភាពពិភពលោក (WHO) បានសន្យាពន្លឿនការផលិតថ្នាំព្យាបាល និងវ៉ាក់សាំងការពារជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) នាថ្ងៃទី២៤ ខែមេសា ។ ប៉ុន្តែប្រទេសធំៗដូចជា ចិន អាមេរិក រុស្ស៊ី ឥណ្ឌា មិនបានចូលរួមក្នុងវេទិកា ដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់ WHO នេះឡើយ។
|
តាមរយៈគំនិតផ្តួចផ្តើមរបស់អង្គការសុខភាពពិភពលោក ដែលត្រូវបានគេដាក់ឈ្មោះថា «កិច្ចសហការដ៏សំខាន់» ក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19 ត្រូវបានមេដឹកនាំមកពីបណ្តាប្រទេសធំៗដូចជា ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង,អធិការបតីអាល្លឺម៉ង់ អ្នកស្រី អែនជែឡា មឺហ្គែល និងប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោកCyril Ramaphosa ជាដើម ចូលរួម តាមរយៈ Video Conference។ គំនិតផ្តួចផ្តើមថ្មីនេះ បង្កើតឡើងដើម្បីពន្លឿងដំណើរការអភិវឌ្ឍន៍ផលិតវ៉ាក់សាំង និងថ្នាំពេទ្យឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19 ជាពិសេសដើម្បីធានាពីការទទួលបានវ៉ាក់សាំង និងថ្នាំព្យាបាលស្នើគ្នារវាងប្រទេសអ្នកក្រ និងប្រទេសអ្នកមាន។ នាយក WHO លោក Tedros Adhanom Ghebreyesus បានលើកឡើងនៅក្នុងកិច្ចប្រជុំយ៉ាងដូច្នេះថា៖ «យើងកំពុងប្រឈមមុខការគំរាមកំហែងរួមគ្នាមួយ ដែលយើងអាចជម្នះបានតាមរយៈការដោះស្រាយរួមគ្នា»។ ដោយធ្លាប់មានបទពិសោធន៍កន្លងមក ការទទួលវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺ គឺមិនស្មើគ្នាឡើយរវាងប្រទេសអ្នកមាន និងអ្នកក្រ ដោយប្រទេសអ្នកមានទទួលបានច្រើនជាង។ ដើម្បីដោះស្រាយបញ្ហានេះ លោក Tedros បានសន្យាធានាថា WHO នឹងមិនអនុញ្ញាតឲ្យមានវិសមភាព ក្នុងការផ្តល់វ៉ាក់សាំងទៅប្រទេសក្រីក្រ និងប្រទេសអ្នកមានកើតឡើងម្តងទៀតឡើយ។ «យើងត្រូវតែប្រាកដថាប្រជាជនដែលត្រូវការវ៉ាក់សាំង គឺទទួលបានវា»។ លោក Peter Sands ប្រធានមូលនិធិសកលប្រយុទ្ធប្រឆាំងជំងឺអេដស៍ ជំងឺរបេង និងគ្រុនចាញ់បានលើកឡើងបែបនេះ។ យ៉ាងណាក៏ដោយ កិច្ចប្រជុំនេះ គឺមិនមានភាគីចិន ឥណ្ឌា រុស្ស៊ី និងអាមេរិក ចូលរួមឡើយ។ ចិន ឥណ្ឌា រុស្ស៊ី មិនបានបញ្ជាក់ពីហេតុផលនោះទេ។ ចំណែកអាមេរិក មិនចូលរួមកិច្ចប្រជុំនេះ ដោយសារតែការមិនទុកចិត្តលើ WHO។ គិតមកត្រឹមពេលនេះ ជំងឺរលាកសួតប្រភេទថ្មី បានរីកសាយភាយទៅប្រទេស និងតំបន់លើសពី ២១០ ខណៈអ្នកជំងឺសរុបកើនឡើងជាង២,៨លានករណី។ ក្នុងនោះអ្នកស្លាប់ជិត២០ម៉ឺនករណី និងអ្នកជាសះស្បើយជិត ៨០ម៉ឺនករណី៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1216.txt
|
កាលពីថ្ងៃសៅរ៍ ស.រ.អា.និងពួកតាលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយគួរកត់សម្គាល់ជាប្រវត្តិសាស្ត្រនៅក្នុងក្រុងដូហា នៃប្រទេសកាតា ដោយរៀបចំសម្រាប់ការបញ្ចប់សង្គ្រាមជិត១៩ឆ្នាំមកហើយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងនាំមកផ្ទះវិញនូវក្រុមទាហានអាមេរិកាំងរាប់ពាន់នាក់ដែលបានត្រូវបញ្ជូនទៅកាន់ទីនោះ។
|
លោក Zalmay Khalizad ប្រធានពួកអ្នកធ្វើការចរចាស.រ.អា.និងលោក Mullah Abdul Ghani Baradar អនុប្រធានខាងកិច្ចការនយោបាយរបស់ពួកតាលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅក្នុងពិធីមួយនៅឯសណ្ឋាគារមួយកន្លែងក្នុងរដ្ឋធានីនៃប្រទេសកាតា ដែលនៅទីនោះលោករដ្ឋមន្ត្រីការបរទេសស.រ.អា. Mike Pompeo និងពួករដ្ឋមន្ត្រីការបរទេសនៃប្រទេសមួយចំនួនបានចូលរួមដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយត្រូវចេញផ្សាយនៅក្រោយកិច្ចព្រមព្រៀងជាមួយពួកតាលីបង់បានត្រូវចុះហត្ថលេខា សេតវិមានបានកត់សម្គាល់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើតាមការសន្យារបស់លោកថានឹងយកពួកទាហានស.រ.អា.មកផ្ទះវិញពីសង្គ្រាមនៅឯក្រៅប្រទេសដោយធ្វើការឆ្ពោះទៅកាន់សន្តិភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន។ សេចក្តីថ្លែងការណ៍នេះចែងថា «កិច្ចព្រមព្រៀងមួយបានត្រូវសម្រេចជាមួយពួកតាលីបង់ដែលធានារ៉ាប់រងការប្តេជ្ញាសំខាន់ៗជាចាំបាច់ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នៅពេលមានកិច្ចការឯទៀតៗត្រូវធ្វើការជឿនលឿននេះផ្តល់ឱកាសជាប្រវត្តិសាស្ត្រមួយសម្រាប់ឱ្យមានសន្តិភាព»។ តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងពួកសម្ព័ន្ធមិត្តរបស់ស.រ.អា.សន្យាថានឹងចាប់ផ្តើមដកជាបន្ទាន់នូវកងកម្លាំងយោធាទាំងអស់ចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល១៤ខែពីមូលដ្ឋានប្រាំនៅក្នុងប្រទេសនោះជាថ្នូរនឹងការធានារ៉ាប់រងថាដែនដីអាហ្វហ្គានីស្ថាន នឹងមិនទទួលពួកភេរវជនជាតិសាសន៍ផ្សេងៗឱ្យស្នាក់អាស្រ័យនៅទីនោះឡើយ។ នៅក្នុងរយៈពេល១៣៥ថ្ងៃដំបូង ចំនួននៃក្រុមទាហានអាមេរិកាំងនឹងត្រូវកាត់បន្ថយឱ្យមកនៅត្រឹម៨,៦០០នាក់ពីចំនួនបច្ចុប្បន្ន១៣,០០០នាក់ដែលកំពុងតាំងទីនៅក្នុងប្រទេសនេះ។ ពួកតាលីបង់ក៏បានសន្យាដែរថានឹងធ្វើការចរចាសន្តិភាពជាមួយភាគីទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អំពីកិច្ចឈប់បាញ់គ្នាជាអចិន្ត្រៃយ៍និងការបែងចែកអំណាចនៅពេលក្រោយសង្គ្រាមក្នុងប្រទេសនេះ។ កិច្ចចរចាគ្នារវាងភាគីអាហ្វហ្គានីស្ថានទាំងអស់មានកំណត់នឹងចាប់ផ្តើមធ្វើក្នុងពេល១០ថ្ងៃទៀត។ នៅក្នុងពេលប៉ុន្មានថ្ងៃមុនមានកិច្ចចរចាទាំងនេះ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ត្រូវដោះលែងអ្នកទោសតាលីបង់៥ពាន់នាក់ ចំណែកឯពួកបះបោរនេះត្រូវដោះលែងអ្នកចាប់ឃុំឃាំង១ពាន់នាក់ដែរ។ លោក Pompeo បាននិយាយប្រាប់ពួកអ្នកចូលរួមក្នុងពីធីចុះហត្ថលេខានេះនៅក្រុងដូហា ថា «កិច្ចព្រមព្រៀងនេះនឹងគ្មានន័យទេហើយអារម្មណ៍ល្អនៅថ្ងៃនេះក៏នឹងមិនមានទៀតដែរប្រសិនបើយើងមិនធ្វើសកម្មភាពជាក់ច្បាស់អំពីការប្តេជ្ញានិងការសន្យាដែលយើងបានធ្វើ»៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1217.txt
|
សភាតំណាងអាមេរិក នៅថ្ងៃសុក្រ ២៧ ខែមីនា បានសម្រេចអនុម័តកញ្ចប់ជំនួយប្រមាណ ២,២ទ្រីលានដុល្លារ ដែលធំបំផុតក្នុងប្រវត្តិសាស្ត្រងាមេរិក ។ គោលដៅនៃសំណើច្បាប់នេះ គឺដើម្បីជួយប្រជាជន និងអាជីវកម្មទប់ទល់នឹងការដាំក្បាលចុះនៃសេដ្ឋកិច្ច បង្កឡើងដោយជំងឺរាតត្បាតសាកល COVID-19 ។ ទន្ទឹមនេះ លុយរាប់ពាន់លានដុល្លារ ក៏នឹងផ្ដល់សម្រាប់វិស័យសុខាភិបាលដែលនៅជួរមុខទប់ទល់នឹងការរីករាលដាលវីរុសនេះផងដែរ។
|
ថ្លែងអំឡុងការតស៊ូមតិបិទទ្វាររយៈពេល៣ម៉ោង នៅសភាតំណាង លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាង បញ្ជាក់ដូច្នេះថា៖«ប្រជាជាតិយើង ប្រឈមនឹងអាសន្នសុខាភិបាលនិងសេដ្ឋកិច្ច ដោយសារជំងឺរាតត្បាតសាកល COVID-19 ដែលជាជំងឺរាតត្បាតសាកលអាក្រក់បំផុតក្នុងរយៈពេល ១០០ចុងក្រោយ»។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កញ្ចប់ជំនួយ ២,២ ទ្រីលានដុល្លារនេះ គឺរាប់បញ្ចូល លុយ៥០០ពាន់លានដុល្លារដែលនឹងប្រើជួយដល់ឧស្សាហកម្មរងគ្រោះបំផុត និងលុយ២៩០ពាន់លានដុល្លារទៀត ដែលនឹងប្រើជាជំនួយសាច់ប្រាក់រហូតដល់៣០០០ដុល្លារសម្រាប់ប្រជាជនអាមេរិករាប់លានគ្រួសារ។ បន្ថែមពីនេះ លុយ ៣៥០ពាន់លានដុល្លារ ផ្សេងទៀត នឹងប្រើជាលុយកម្ចីសម្រាប់អាជីវកម្មខ្នាតតូច។ លុយ ២៥០ពាន់លានដុល្លារ នឹងប្រើជាលុយជំនួយសម្រាប់អ្នកអត់ការងារធ្វើ ហើយយ៉ាងតិចណាស់ ១០០ពាន់លានដុល្លារ នឹងផ្ដល់ជូនដល់មន្ទីរពេទ្យ និងប្រព័ន្ធសុខាភិបាលដែលពាក់ព័ន្ធ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាទៅជាច្បាប់ដោយគ្មានបង្អង់យូរឡើយ។ ព្រឹទ្ធសភាអាមេរិក បានអនុវត្តសំណើច្បាប់ជំនួយ COVID-19 ចំនួន២,២ ទ្រីលានដុល្លារ ដោយឯកច្ឆ័ន្ទកាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ។ សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃសៅរ៍ ទី២៨ ខែមីនា សហរដ្ឋអាមេរិក មានករណីឆ្លងCOVID-19 ចំនួន ជាង១០ម៉ឺនករណីហើយ ក្នុងនោះអ្នកជំងឺជិត២៥០០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធរ។ ចំណែក អ្នកស្លាប់ មាន ១៧០៤នាក់ ហើយជាសះស្បើយមាន២៥២៥នាក់ ។ ហើយយ៉ាងហោចណាស់ សមាជិកសភាអាមេរិក ៣នាក់ មានលទ្ធផលតេស្ត COVID-19 វិជ្ជមាន ហើយមួយចំនួនទៀត បានធ្វើចត្តាឡីស័កខ្លួនឯងដើម្បីបន្ថយការរាលដាល៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1218.txt
|
កាលពីថ្ងៃពុធទី ២៧ ខែឧសភាកន្លងទៅនេះ អង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Rights Watch បានចេញផ្សាយរបាយការណ៍ដែលរៀបរាប់អំពីផលប៉ះពាល់ដ៏គួរឲ្យតក់ស្លុតទៅលើកុមារហ្វីលីពីន ដោយសារតែសង្គ្រាមប្រឆាំងគ្រឿងញៀន។
|
របាយការណ៍ដែលមានកម្រាស់ ៤៨ ទំព័រនេះ រៀបរាប់ពីការសម្លាប់កុមារដោយប៉ូលីស ការសម្លុត និងការណ៍ដែលកុមារដែលជាកូនរបស់អ្នកប្រើប្រាស់គ្រឿងញៀន ត្រូវប្រឈមទៅនឹងការមាក់ងាយ ហើយនិងការប៉ះទង្គិចផ្លូវចិត្តចំពោះអ្នកដែលបានឃើញការស្លាប់របស់សមាជិកគ្រួសារ និងភាពក្រីក្រដោយសារតែឪពុកម្តាយ និងអាណាព្យាបាល ត្រូវបានសម្លាប់។ របាយការណ៍របស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Rights Watch នេះមានភាពស្រដៀងគ្នាទៅនឹងរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស Amnesty International ដែរ ដែលបានរៀបរាប់លម្អិតបន្ថែមទៀត អំពីការបំផ្លិចបំផ្លាញដោយគ្រឿងញៀន។ ការបង្ក្រាបយ៉ាងខ្លាំងរបស់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte លើការជួញដូរគ្រឿងញៀនខុសច្បាប់ បានចាប់ផ្តើមនៅពេលដែលលោកឡើងកាន់តំណែងជាប្រធានាធិបតី នៅខែមិថុនា ឆ្នាំ ២០១៦។ យុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក បានទាញចំណាប់អារម្មណ៍អន្តរជាតិ នៅពេលក្រុមតស៊ូមតិផ្នែកសិទ្ធិមនុស្សបានរកឃើញការសម្លាប់រាប់ពាន់ និងការប្រហារជីវិតក្រៅប្រព័ន្ធតុលាការដោយកងកម្លាំងរដ្ឋ និងក្រុមដែលបានតាំងខ្លួនឯងជាតុលាការ។ ក្នុងរយៈពេល ៦ ខែដំបូងនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក Duterte មនុស្សជាង ៧.០០០ នាក់ ដែលគេជឿថាមានជាប់ទាក់ទងនឹងការជួញដូរគ្រឿងញៀននោះ ត្រូវបានសម្លាប់ ដែលនេះមានន័យថា ជាមធ្យមមនុស្ស ៣៤ នាក់ត្រូវបានសម្លាប់ក្នុងមួយថ្ងៃ។ ក្រៅពីណែនាំឲ្យអនុវត្តច្បាប់ ដើម្បីលុបបំបាត់គ្រឿងញៀនចេញពីប្រទេស លោក Duterte បានលើកទឹកចិត្តឲ្យពលរដ្ឋ សម្លាប់អ្នកជួញដូរគ្រឿងញៀន ឬ អ្នកប្រើប្រាស់គ្រឿងញៀន ដោយលោកថា នោះជាផ្នែកមួយនៃកាតព្វកិច្ចរបស់ពួកគេ។ ចាប់តាំងពីពេលនោះមកសកម្មជនហ្វីលីពីន បានចោទប្រកាន់ថា មនុស្សជាង ២៧.០០០ នាក់ ត្រូវបានសម្លាប់នៅក្រោមការគ្រប់គ្រងរបស់លោក Duterte ខណៈដែលរដ្ឋាភិបាលបាននិយាយថា ចំនួនមនុស្សស្លាប់ គឺប្រមាណជា ៦.៦០០ នាក់។ ដោយសារតែការរាយការណ៍ពីចំនួនអ្នកស្លាប់មិនដូចគ្នានេះ ហើយនឹងការកើនឡើងនូវការព្រួយបារម្ភ បានជំរុញឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បើកការស៊ើបអង្កេតមួយទៅលើការសម្លាប់ទាំងនោះ នៅខែកក្កដាឆ្នាំ ២០១៩។ ការបន្តបង្ក្រាបទៅលើការជួញដូរគ្រឿងញៀនរបស់រដ្ឋាភិបាលលោក Duterte បានធ្វើឲ្យពន្ធនាគារនានា កាន់តែចង្អៀតណែន ដែលបង្កើតជាកន្លែងនៃការផ្ទុះរាតត្បាតនៃវីរុសកូរ៉ណា។ ការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅក្នុងពន្ធនាគារដ៏ចង្អៀតណែនមួយចំនួនរបស់ហ្វីលីពីន បានបង្ខំឲ្យប្រទេសនេះ ដោះលែងអ្នកទោសជិត ១ ម៉ឺននាក់ កាលពីខែឧសភាកន្លងទៅនេះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1219.txt
|
ការវាយប្រហាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទៅលើស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ មានប្រសិទ្ធភាពធ្វើឲ្យចុះខ្សោយនូវកិត្តិនាមនៃស្ថាប័ននេះ ហើយធ្វើឲ្យខ្វះឯកភាពគ្នារវាងស្ថាប័នសារព័ត៌មាននៅពេលដែលជំងឺឆ្លងរាតត្បាតកូវីដ១៩ នៅតែបន្តឆក់យកជីវិតពលរដ្ឋអាមេរិកាំងរាប់រយនាក់ក្នុងមួយថ្ងៃៗ។ នេះបើយោងតាមការសិក្សាថ្មីមួយដែលចេញផ្សាយដោយគណៈកម្មាធិការការពារអ្នកកាសែតCommittee to Protect Journalists (CPJ)។
|
អង្គការការពារសេរីភាពសារព័ត៌មានដែលមានមូលដ្ឋានក្នុងទីក្រុងញូវយ៉កនេះ បានកត់ត្រាករណីកើនឡើងនូវការប្តឹងផ្តល់ប្រភពព័ត៌មាន ករណីប្តឹងផ្តល់ពីបទបរិហារកេរ្តិ៍ និងការធ្វើទុក្ខបុកម្នេញអ្នកកាសែតដែលចុះបំពេញការងារ និងនៅតាមច្រកព្រំដែនសហរដ្ឋអាមេរិក។ អង្គការនេះ ក៏បានស្រង់សម្តីដើមរបស់អ្នកកាសែតជាង៤០នាក់ អ្នកជំនាញខាងច្បាប់ស្តីពីប្រព័ន្ធផ្សព្វផ្សាយ អ្នកសិក្សានិងមន្ត្រីរដ្ឋាភិបាលអាមេរិកផងដែរ។ ការសិក្សាដែលពិនិត្យមើលអំពីរបៀបដែលការវាយប្រហារ«បានផ្តល់អំណាចដល់មេដឹកនាំផ្តាច់ការបរទេស ក្នុងការបង្ខូចកិត្តិនាម និងរឹតត្បិតសារព័ត៌មានក្នុងប្រទេសរបស់ពួកគេ» បានសរសេរថា៖ «អ្នកជំនាញមួយចំនួនដែលឃ្លាំមើលការវាយប្រហារនេះ បារម្ភអំពីការគំរាមកំហែងដែលមានស្រាប់ចំពោះសេរីភាពសារព័ត៌មានអាមេរិកាំង»។ អ្នកនិពន្ធរបាយការណ៍សិក្សានេះ គឺលោក Leonard Downie Jr ដែលជាអតីតនិពន្ធនាយកប្រតិបត្តិនៃកាសែត The Washington Post បានប្រាប់ VOAថា៖ «លោកអ្នកបានឃើញស្រាប់ហើយពី គំរូនៃការវាយប្រហារនេះ។ លោកអ្នកមើលឃើញពីរបៀបដែលមេដឹកនាំផ្តាច់ការជាច្រើននៅជុំវិញពិភពលោក កំពុងទៅហួសពីអ្វីដែលលោកត្រាំ បានធ្វើទៅទៀត ដោយដាក់ការរឹតត្បិតទៅលើសារព័ត៌មាន និងចាប់ខ្លួនអ្នកយកព័ត៌មានជាដើម»។ លោក Downie បន្តទៀតថា៖ «ក្នុងករណីជាច្រើន មេដឹកនាំទាំងនោះ បានប្រើប្រាស់ភាសាដូចភាសាលោកត្រាំបេះបិទតែម្តងគឺពួកគេនិយាយអំពី«ព័ត៌មានក្លែងក្លាយ»។ លោក Downie ដែលបច្ចុប្បន្នជាសាស្ត្រាចារ្យសារព័ត៌មាននៃមហាវិទ្យាល័យវិជ្ជាជីវៈសារព័ត៌មាននិងសារគមនាគមន៍មហាជន (Walter Cronkite School of Journalismand Mass Communication) នៃសាកលវិទ្យាល័យArizona State បានបន្ថែមទៀតថា៖ «អ្វីដែលធ្វើឲ្យខ្ញុំព្រួយបារម្ភអំពីប្រទេសទាំងនោះដែលប្រើប្រាស់សហរដ្ឋអាមេរិកជាឧទាហរណ៍ចំពោះអ្វីដែលពួកគេកំពុងតែធ្វើនេះគឺថា នៅសហរដ្ឋអាមេរិក យើងមានវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១ដែលការពារសេរីភាពសារព័ត៌មាន តែប្រទេសទាំងនោះគ្មានទេ»។ ការសិក្សាដែលរួមបញ្ចូលទាំងការស្រាវជ្រាវរបស់លោក Stephanie Sugarsនៃអង្គការឃ្លាំមើលសេរីភាពសារព័ត៌មានសហរដ្ឋអាមេរិក (U.S. Press Freedom Tracker) ដែលជាសម្ព័ន្ធអង្គការសារព័ត៌មានដែលបានចងក្រងការវាយប្រហារនិងការធ្វើទុក្ខបុកម្នេញ លើប្រព័ន្ធផ្សព្វផ្សាយផងដែរនោះ ក៏បានរ៉ាយរាប់លម្អិតអំពីការរឹតត្បិតរបស់រដ្ឋបាលលោកប្រធានាធិបតី ត្រាំ ទៅលើការទទួលបានព័ត៌មានអំពីរដ្ឋាភិបាល។ ការសិក្សានេះ ក៏បានរៀបរាប់អំពីការតទប់ផ្លូវច្បាប់របស់សេតវិមាន ប្រឆាំងនឹងសារព័ត៌មាន និងការអំពាវនាវរបស់លោកត្រាំ ឲ្យកែប្រែច្បាប់ស្តីពីការបរិហារកេរ្តិ៍ និង ការចោទប្រកាន់ថា «លោកប្រធានាធិបតី ប៉ុនប៉ងជ្រៀតជ្រែកចូលក្នុង ឯករាជ្យភាពហិរញ្ញវត្ថុរបស់ម្ចាស់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផងដែរ»។ សេតវិមាន មិនបានឆ្លើយតបនឹងសំណើរសុំអត្ថាធិប្បាយរបស់វីអូអេទេ។ របាយការណ៍នេះ ក៏បានដកស្រង់ករណីអ្នកកាសែតដែលត្រូវរងការគំរាមកំហែងក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ ក្នុងនោះ អ្នកយកព័ត៌មានរបស់ស្ថាប័នកាសែត Boston Globeនិងទូរទស្សន៍CNN បានរងការគំរាមសម្លាប់ ហើយនៅឆ្នាំ២០១៨ មានការផ្ញើគ្រាប់បែកច្នៃ ទៅកាន់ការិយាល័យ CNN ប្រចាំនៅបុរីញូវយ៉ក និងទៅឲ្យមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យ ព្រមទាំងមន្ត្រីផ្សេងៗទៀតផងដែរ។ អតីតនាយកផ្នែកទំនាក់ទំនងនៃសេតវិមានគឺលោក Michael Dubke ក៏ត្រូវបានស្រង់សម្តីនៅក្នុងរបាយការណ៍សិក្សានេះផងដែរ ដោយលោកនិយាយថា លោកប្រធានាធិបតី ព្រលះដោយប្រើពាក្យសម្តីធ្ងន់ធ្ងរដាក់ស្ថាប័នសារព័ត៌មាន ដោយសារតែការរាយការណ៍ព័ត៌មានរបស់ស្ថាប័នទាំងនោះ ជាញឹកញាប់មានលក្ខណៈអវិជ្ជមានពេក។ លោក Dubke ត្រូវបានស្រង់សម្តី ដោយនិយាយថា៖ «គ្មានរឿងណាមួយនិយាយអំពីការរីកចម្រើនដែលលោកប្រធានាធិបតីបានសម្រេចបានខាងផ្នែកសេដ្ឋកិច្ចនិងគោលនយោបាយការបរទេសសោះ»។ លោកបន្ថែមថាការរាយការណ៍រិះគន់ បានធ្វើឲ្យលោកប្រធានាធិបតីភ្ញាក់ផ្អើល ដោយសារលោកត្រាំ «មានទំនាក់ទំនងល្អជាមួយស្ថាប័នសារព័ត៌មានជាយូរណាស់មកហើយ ក្នុងនាមលោកជាអ្នកជំនួញខាងអចលនទ្រព្យក្នុងបុរីញូវយ៉ក»។ លោក Dubke និយាយថា៖ «លោកត្រាំ តែងតែមានពេលនិយាយជាមួយសារព័ត៌មានជានិច្ច»។ ប៉ុន្តែ នៅក្នុងរបាយការណ៍សិក្សាដដែល លោក Dubke ក្រោយមក ក៏បានសម្តែងការព្រួយបារម្ភអំពីមេដឹកនាំផ្តាច់ការ ដែលប្រើប្រាស់«ពាក្យសម្តីរបស់លោកត្រាំ ដើម្បីធ្វើជាសំអាងចំពោះអ្វីដែលពួកគេកំពុងធ្វើ ដាក់អ្នកកាសែតក្នុងប្រទេសរបស់ពួកគេផ្ទាល់»។ លោក Downie ដែលបានសរសេររបាយការណ៍កាលពីឆ្នាំ២០១៣ របស់អង្គការ CPJ ស្តីពីទំនាក់ទំនងរបស់អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ជាមួយស្ថាប័នសារព័ត៌មាន ក៏បានប្រៀបធៀបទៅនឹងរដ្ឋបាលមុនៗផងដែរ។ ការចោទប្រកាន់របស់លោកត្រាំ ទៅលើ មន្ត្រីរដ្ឋាភិបាលចំនួន៨នាក់ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ពីបទធ្វើឲ្យលេចធ្លាយការសម្ងាត់របស់រដ្ឋាភិបាលដល់បណ្តាញសារព័ត៌មាន គឺមានល្បឿនលឿនជាងចំនួនអ្នកដែលត្រូវបានកាត់ទោសពីបទលួចបញ្ចេញការណ៍សម្ងាត់ក្នុងសម័យលោក អូបាម៉ា (ដែលមានមន្ត្រីរដ្ឋាភិបាលនិងបុគ្គលិកជាប់កិច្ចសន្យា១០នាក់ប៉ុណ្ណោះ ដែលត្រូវបានកាត់ទោសក្នុងរយៈពេល៨ឆ្នាំ)។ អ្នកសរសេរខ្ទង់អត្ថាធិប្បាយនៃកាសែត Washington Postគឺអ្នកស្រី Margaret Sullivan បាននិយាយក្នុងរបាយការណ៍សិក្សារបស់អង្គការCPJ ថា៖ «ចំនួននៃការកាត់ទោសដ៏ច្រើនដោយក្រសួងយុត្តិធម៌ក្នុងរដ្ឋបាលលោកត្រាំ លើប្រភពផ្តល់ព័ត៌មាន គឺជាកំហុសរបស់រដ្ឋបាលលោកអូបាម៉ា។ រដ្ឋបាលនោះ បានបង្កើតគំរូមួយដែលងាយស្រួលឲ្យរដ្ឋបាលលោកត្រាំ ធ្វើតាម»។ លោកMichael Conway ដែលជាមេធាវីតំណាងគណៈកម្មការយុត្តិធម៌នៃរដ្ឋសភាសហរដ្ឋអាមេរិកនៅក្នុងការសួរដេញដោលក្នុងសវនាការដកតំណែងអតីតប្រធានាធិបតី Richard Nixonត្រូវបានដកស្រង់សម្តីដោយបានហៅការវាយប្រហាររបស់លោកត្រាំទៅលើស្ថាប័នសារព័ត៌មានថា«គ្រោះថ្នាក់និងអន្តរាយចំពោះសារព័ត៌មានសេរី» ជាងការវាយប្រហាររបស់លោក Nixonទៅទៀត។ លោក Downieដែលបានជួយកែសម្រួលរបាយការណ៍ស៊ើបអង្កេតក្នុងសំណុំរឿងអាស្រូវ Watergate ឲ្យកាសែតWashington Post បាននិយាយថា ការវាយប្រហាររបស់លោក មានលក្ខណៈអាក្រក់ជាង។ លោក Downie បានប្រាប់វីអូអេថា៖ «អស់រយៈពេលជាច្រើនខែ ការវាយប្រហារភាគច្រើនទៅលើស្ថាប័នប្រព័ន្ធផ្សព្វផ្សាយក្នុងរជ្ជកាលលោក Nixon ផ្តោតតែលើកាសែត Washington Postតែប៉ុណ្ណោះ»។ លោកបន្ថែមថា៖ «វាជារឿងអកុសលសម្រាប់ពួកយើងនៅគ្រានោះ ប៉ុន្តែ ការវាយប្រហារនោះ គ្មានប្រសិទ្ធភាពក្នុងការធ្វើឲ្យប៉ះពាល់ដល់សាធារណមតិអំពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ដូចពេលនេះទេ»។ លោក Downie និយាយថា កាសែត Washington Post មិនទាន់ត្រូវបានចែកចាយទូទាំងប្រទេសទេនៅពេលនោះ ហើយប្រជាជនពិបាកក្នុងការវិនិច្ឆ័យរវាងអ្វីដែលលោក Nixon បាននិយាយនិងអ្វីដែលកាសែតWashington Post បានរាយការណ៍។ លោក Downie បានប្រាប់វីអូអេថា ដោយសារកត្តានោះហើយដែលលោក «មិនបានឃើញមានការរីកសាយភាពដូចគ្នានូវការមិនទុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាទូទៅនោះ»។ លោក Downie និយាយថា៖ «ពិតណាស់ មានអ្នកគាំទ្រលោកប្រធានាធិបតី Nixonដែលមិនសប្បាយចិត្តនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែ មិនមានការសង្ស័យច្រើនទៅលើភាពគួរឲ្យទុកចិត្តបាននៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដូចពេលនេះទេ»។ លោកបន្តថា «សម្តីអាក្រក់បំផុតដែលលោកប្រធានាធិបតី បាននិយាយអំពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មិនត្រូវបាននិយាយជាសាធារណៈនោះទេ។ នៅពេលដែលពាក្យសម្តីទាំងនោះ ត្រូវបាននិយាយចេញ ឥឡូវ យើងដឹងតាមរយៈខ្សែអាត់របស់សេតវិមាន ក្នុងរង្វង់ការិយាល័យរបស់ប្រធានាធិបតី»៕ ប្រែសម្រួលដោយ លោក សាយ មុន្នី អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_122.txt
|
សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នាព្រឹកថ្ងៃទី២១ ខែមីនា នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន។ ឥស្សរជនជាន់ខ្ពស់ទាំងពីរ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិដ៏ខ្ពស់នេះ តាមរយៈព្រះរាជក្រឹត្យចុះកាលពីថ្ងៃទី១៦ ខែមីនា។
|
ក្នុងពិធីដែលរៀបចំនៅវិមានសន្តិភាព សម្តេច ហ៊ុន សែន បានរំលឹកពីគុណសម្បត្តិផ្សេងក្នុងដំណើរការកសាងប្រទេស ជាមួយនឹងវត្តមានរបស់សម្តេច ទៀ បាញ់ អតីតរដ្ឋមន្ត្រិក្រសួងការពារជាតិ និងសម្តេច ម៉ែន សំអន អតីតរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា។ ហេតុអ្វីគ្មានវត្តមានសម្តេច ស ខេង? សម្តេច ហ៊ុន សែន បានពន្យល់បន្ថែមថា សម្តេច ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតក្នុងក្របខណ្ឌស៊ីវិល។ ប្រមុខរដ្ឋក៏បានរំលឹកផងដែរថា កាលពីអំឡុងឆ្នាំ១៩៩៧-១៩៩៨ សម្តេច ស ខេង ចង់ត្រឹមតែពាក់សក្តិ៥ប៉ុណ្ណោះ។ «សូមកុំមកព្យាយាមបំបែកផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា។ អ្នកឯងកាន់តែបំបែកខ្ញុំ អ្នកឯងកាន់តែបែកខ្លួនឯង»។ នេះជាការព្រមានរបស់សម្តេច ហ៊ុន សែន។ គិតមកដល់ពេលនេះ ឥស្សរជន៥រូបហើយ ដែលទទួលបានឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ រួមមាន សម្តេច ជា ស៊ីម, សម្តេច ហេង សំរិន, សម្តេច ហ៊ុន សែន, សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន។ បើតាមសម្តេច ហ៊ុន សែន សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានឋានន្តរសក្តិនាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៤៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1220.txt
|
អធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល នឹងមិនចូលរួមជំនួបមេដឹកនាំប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) នៅអាមេរិកឡើយព្រោះបារម្ភពីស្ថានភាពជំងឺ COVID-19 ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បន្ទាប់ពីមានការផ្សាយពីការបដិសេធសំណើអញ្ជើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយមេដឹកនាំអាល្លឺម៉ង់។ ជំនួបទល់មុខនេះ ត្រូវបានលោក ត្រាំ គ្រោងធ្វើនៅសេតវិមាន និងនិវេសនដ្ឋាន Camp David ក្បែររដ្ឋធានីវ៉ាស៊ីនតោន។
|
ជំងឺ COVID-19 បង្ខំឲ្យអាមេរិកដែលជាប្រធានប្ដូរវេនក្រុមប្រទេសជឿនលឿនទាំង៧ (G7) ប្ដូររបៀបប្រជុំដែលគ្រោងធ្វើនៅនិវេសនដ្ឋាន Camp David ក្នុងរដ្ឋ Maryland ទៅជាជំនួបតាមប្រព័ន្ធអនឡាញវិញ សំដៅបញ្ចៀសការឆ្លងទ្រង់ទ្រាយធំ។ ប៉ុន្តែប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន បែរជាបង្ហាញបំណងរៀបចំជំនួប G7 ទល់មុខឡើងវិញ ដោយមានសេតវិមានជាទីប្រជុំធំ ហើយកម្មវិធីខ្លះធ្វើនៅ Camp David ។ យ៉ាងណាមិញ មេដឹកនាំប្រទេសសមាជិក G7 ម្នាក់ចេញមុខមិនទៅអាមេរិកហើយ។ អធិបការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល បានបដិសេធការអញ្ជើញរបស់លោក ត្រាំ ដើម្បីចូលរួមជំនួបទល់មុខនៅអាមេរិកដោយសារវិបត្តិ COVID-19 ។ «មកត្រឹមថ្ងៃនេះ ដោយពិចារណលើស្ថានភាពជំងឺទូទៅ អ្នកស្រីមិនអាចយល់ព្រមដើម្បីចូលរួមដោយផ្ទាល់ឡើយក្នុងដំណើរទៅកាន់វ៉ាស៊ីនតោនឡើយ។» នេះជាការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់នៅថ្ងៃទី៣០ ខែឧសភា។ វាក៏ដូចគ្នានឹងព័ត៌មានដែលផ្សាយដោយសារព័ត៌មាន Politico ជុំវិញការបដិសេធរបស់អ្នកស្រី មឺហ្គែល ផងដែរ។ អ្នកនាំពាក្យដដែលបន្តថា រដ្ឋាភិបាលអាល្លឺម៉ង់ អរគុណអាមេរិកចំពោះការអញ្ជើញនេះ។ ក្នុងវ័យ៦៥ឆ្នាំ អ្នកស្រី មឺហ្គែល ជាមេដឹកនាំចាស់ពីរក្នុងជួរមេដឹកនាំ G7 បន្ទាប់ពីលោក ត្រាំ ដែលមានអាយុ៧៣ឆ្នាំ។ នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ក៏មានអាយុ៦៥ឆ្នាំដែរ ប៉ុន្តែប្អូនអ្នកស្រី មឺហ្គែល ប៉ុន្មានខែ។ មេដឹកនាំទាំងបី ស្ថិតក្នុងចំណោមក្រុមមនុស្សដែលមានហានិភ័យខ្ពស់ ងាយប្រឈមមុខការឆ្លងវីរុស។ អាមេរិក បារាំង អាល្លឺម៉ង់ ជប៉ុន កាណាដា អ៊ីតាលី និងអង់គ្លេស ជាសមាជិក G7 ។ ខណៈអ្នកស្រី មឺហ្គែល ផ្ដល់ចម្លើយទេជាស្រេច មេដឹកនាំឯទៀតបានផ្ដល់សញ្ញាវិជ្ជមាន។ នៅថ្ងៃទី២៩ ខែឧសភា សេតវិមានប្រកាសថា លោក ត្រាំ និងនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន ឯកភាពគ្នាពីសារសំខាន់ក្នុងការរៀបចំជំនួបទល់មុខ។ នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ វិញធ្លាប់និយាយថា ជំនួបទល់ណាមួយ ត្រូវផ្ដល់អាទិភាពលើបញ្ហាសុខភាព ខណៈវិមាន Elysée ប្រកាសថា លោក អេម៉ានុយអែល ម៉ាក្រុង ក៏អាចទៅអាមេរិកដែរ បើលក្ខខណ្ឌសុខភាពអនុញ្ញាត៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1221.txt
|
កូរ៉េខាងត្បូង នាថ្ងៃទី៦ ខែមេសា បានរាយការណ៍ពីករណីឆ្លងថ្មី នៃជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ចំនួន ៤៧ករណីបន្ថែមទៀត។ នេះ ជាចំនួនឆ្លងតិចបំផុតចាប់តាំងពីចុងខែកុម្ភៈកន្លងមក ពេលដែលករណីផ្ទុះចាប់ផ្ដើមហក់ឡើងខ្លាំង។
|
Relate មួយរយៈមុន កូរ៉េខាងត្បូង ត្រូវបានគេរកឃើញករណីCOVID-19 លើសពី១០០ករណីជារៀងរាល់ថ្ងៃ ហើយភាគច្រើននាំករណីទាំងនោះ គឺមានពាក់ព័ន្ធនឹងព្រះវិហារសាសនា។ បញ្ហានេះ បានទាមទារឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង បិទសាលារៀនមួយចំនួន និងការប្រមូលផ្គុំជាច្រើននាក់។ យ៉ាងណាក៏ដោយ មួយរយៈចុងក្រោយនេះ ស្ថានការណ៍ COVID-19 ហាក់ដូចជាថមថយ។ នៅថ្ងៃទី៦ ខែមេសា កូរ៉េខាងត្បុងប្រកាសថា នៅថ្ងៃទី៥ ខែមេសា មានការឆ្លងត្រឹម៤៧ករណីប៉ុណ្ណោះ។ ចំនួន៤៧នេះ គឺជាតួលេខតិចបំផុតចាប់តាំងពីចុងខែកុម្ភៈកន្លងមក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ យ៉ាងណាក៏ដោយ លោកKim Ganglip អនុរដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង បានបញ្ជាក់ថា ការរកឃើញអ្នកឆ្លងតិចបែបនេះ មិនមែនដោយសារតែតួលេខធ្លាក់ចុះទេ ប៉ុន្តែដោយសារការធ្វើតេស្តតិចជាងមុន។ បើតាមលោក គីម នាថ្ងៃធម្មតាកូរ៉េខាងត្បូងធ្វើតេស្តមួយថ្ងៃ មានរហូតដល់ ១ម៉ឺនដងឯណោះ ខណៈពេលចុងសប្តាហ៍មានត្រឹមតែ ៦ពាន់ដងតែប៉ុណ្ណោះ។ ការណ៍នេះ វានៅមានករណីផ្សេងទៀត ដែលមិនទាន់រកឃើញ។ គិតត្រឹមថ្ងៃទី៦ ខែមេសា កូរ៉េខាងត្បូងមានករណី COVID-19 សរុបចំនួនជាង ១ម៉ឺនករណី អ្នកស្លាប់ ១៨៦ករណី និងអ្នកជាសះស្បើយមានចំនួនប្រមាណ ៦ពាន់ករណី។ តំបន់ ដែលរងគ្រោះខ្លាំងជាងគេគឺក្រុង Daegu និងខេត្ត North Gyeongsang ចំណែកតំបន់ផ្សេងទៀត គឺមានករណី COVID-19 តិចតួចតែប៉ុណ្ណោះ។ សូមបញ្ជក់ថា តាមរយៈវិធានទប់ស្កាត់ COVID-19 កន្លងមក កូរ៉េខាងត្បូងត្រូវបានគេមើលឃើញថា មានវិធានល្អជាងបណ្តាប្រទេសមួយចំនួន។ សូម្បីតែអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួន ក៏យកតាមគំរូទប់ស្កាត់របស់កូរ៉េខាងត្បូងផងដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1222.txt
|
ការមិនបង់វិភាគទានរបស់អាមេរិក ទៅអង្គការសុខភាពពិភពលោក(WHO) ជុំវិញជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស(COVID-19) គឺជាការបំពានករណីកិច្ចជាសមាជិក។ មិនតែប៉ុណ្ណោះ ការផ្អាកវិភាគទានបែបនេះ មានតែបង្កឲ្យបណ្តាប្រទេស ដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ កាន់តែរងគ្រោះថែមទៀត។ នេះបើតាមការឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang នាថ្ងៃទី២៤ ខែមេសា ទៅនឹងការលើកឡើងរបស់ប្រមុខការទូតអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ ពីការផ្អាកជំនួយឲ្យ WHO។
|
ក្នុងមួយឆ្នាំៗ អាមេរិក បានបង់វិភាគទានទៅអង្គការសុខភាពពិភពលោកជាច្រើនលានដុល្លារ។ គ្រាន់តែឆ្នាំ២០១៩ អាមេរិកផ្តល់ជំនួយដល់អង្គការអន្តរជាតិមួយនេះ រហូតដល់ ៤០០លានដុល្លារឯណោះ ដែលស្មើនឹង ១៥ភាគរយនៃថវិការសរុបរបស់អង្គការ។ ប៉ុន្តែនៅថ្ងៃទី១៥ ខែមេសា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសផ្អាកជំនួយដល់ WHO បន្ទាប់ពីលោកមើលឃើញ អង្គការមួយនេះ មិនមែនតម្លាភាព និងជួយចិនលាក់បាំងព័ត៌មាន COVID-19។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងនៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍Fox News នាថ្ងៃទី២២ ខែមេសា ថា អាមេរិកប្រហែលជាមិនអាចផ្តល់ជំនួយដល់អង្គការសុខភាពពិភពលោកឡើងវិញបានទេ បើទោះបីជាមានការផ្លាស់ប្តូរការដឹកនាំ ឬផ្លាស់ប្តូរច្រើនជាងនេះក៏ដោយ។ បន្ទាប់ពីមានការលើកឡើងរបស់ប្រមុខការទូតអាមេរិកបែបនេះ អ្នកនាំពាក្យចិន លោក Geng បានបញ្ជាក់នៅមុខអ្នកសារព័ត៌មានជាច្រើននាក់ថា ក្នុងនាមជាសមាជិកWHO ប្រទេសទាំងអស់ ត្រូវបានចងភ្ជាប់កាតព្វកិច្ចដោយការបង់វិភាគទាន ហើយការផ្អាកវិភាគទានអាមេរិកបែបនេះ គឺជាទង្វើបំពានករណីកិច្ចជាសមាជិក។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យវ័យ ៤៧ឆ្នាំរូបនេះ បានព្រមានអាមេរិកថា សកម្មភាពរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងកាលៈទេសៈCOVID-19បែបនេះ គឺមានតែបង្កភាពរងគ្រោះដល់ប្រទេសរបស់ខ្លួន និងបណ្តាប្រទេស ដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត អ្នកនាំពាក្យក្រសួងការបរទេសចិន ថែមទាំងច្រានចោលពាក្យសម្តីរបស់អាមេរិក ដែលបានចោទអង្គការសុខភាពពិភពលោកថាគ្មានតម្លាភាពផងដែរ។ ការបដិសេធបែបនេះ ចិន បានលើកឡើងថា ការសំអាងរបស់ទីក្រុងវ៉ាស៊ីនតោន គឺជារឿងមិនពិត និងបង្ខូចកេរ្តិ៍ឈ្មោះរបស់ WHO។ ក្រៅពីឆ្លើយតបទៅនឹងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Geng ក៏បានសរសើរលោក Tedros Adhanom Ghebreyesus នាយកWHO ពីកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយ COVID-19 ផងដែរ។ មកទល់ពេលនេះ ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស មិនត្រឹមក្លាយជាជំងឺឆ្លងសកល ដែលប្រទេសជាច្រើនកំពុងតែរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងក្លាយទៅជារឿងនយោបាយសម្រាប់ប្រទេសមួយចំនួន។ រឿងនយោបាយនេះ ប្រទេសមួយចំនួន បានចោទគ្នាទៅវិញទៅមក ជុំវិញបញ្ហាដើមកំណើតនៃកូរ៉ូណាវីរុស ការចែករំលែកព័ត៌មាន និងការលាក់បាំងព័ត៌មានជាដើម៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1223.txt
|
នៅក្នុងវីដេអូមួយដែលត្រូវបានចែករំលែកជាមួយ VOA និស្សិតកុងហ្គោម្នាក់នៅក្នុងទីក្រុងវូហាន អើតតាមទ្វាបែកបាក់មួយ និងបានអង្វរសុំការអនុញ្ញាតចេញពីអាផាតមិនរបស់លោក។ និស្សិតរូបនេះ បាននិយាយភាសាចិនប្រាប់អ្នកធ្វើការចិនដែលមានពាក់ម៉ាស់ថា គាត់បានស្នាក់នៅក្នុងផ្ទះរយៈពេលពីរខែហើយ ហើយគ្មានរោគសញ្ញានៃមេរោគកូរ៉ូណាប្រភេទថ្មីឡើយ។ អ្នកធ្វើការរូបនោះបានតបទៅកាន់និស្សិតវិញថា គាត់ត្រូវបន្តនៅក្នុងផ្ទះ ១៤ ថ្ងៃទៀត។
|
អ្នកធ្វើការចិននោះបានប្រាប់ទៅនិស្សិតថា៖ «វាជាការងាររបស់ពួកយើង យើងត្រូវតែអនុវត្ត ពីព្រោះតែស្ថានភាព [រោគរាតត្បាត] មានសភាពធ្ងន់ធ្ងរនៅអាហ្វ្រិក។ និស្សិតបានតបថា៖ «ប៉ុន្តែខ្ញុំមិនបានធ្វើដំណើរទៅអាហ្វ្រិកទេ»។ ស្របពេលដែលប្រទេសចិនព្យាយាមបើកឡើងវិញក្រោយពីការវាយលុកដោយមេរោគកូរ៉ូណាប្រភេទថ្មី ជនជាតិអាហ្វ្រិកដែលរស់នៅក្នុងប្រទេសចិន បានឲ្យដឹងថាពួកគេកំពុងត្រូវបានគេដាក់ឲ្យនៅដោយឡែក សម្រាប់ការធ្វើតេស្តបន្ថែម ហើយក្នុងករណីខ្លះ ត្រូវបានគេជម្លៀសចេញពីផ្ទះ។ នៅក្នុងកិច្ចសម្ភាសន៍មួយ ជនជាតិអាហ្វ្រិកដែលរស់នៅក្នុងប្រទេសចិនបានប្រាប់ VOA ថា ពួកគេគឺជាជនរងគ្រោះនៃយុទ្ធនាការរើសអើងមួយ ដែលមានគោលបំណងទម្លាក់កំហុសមកលើជនជាតិអាហ្វ្រិក សម្រាប់ករណីថ្មីៗរបស់មេរោគកូរ៉ូណាប្រទេសថ្មីនៅក្នុងប្រទេសចិន។ លោក Thierry Ndayigengesere ជាអ្នកជំនួញម្នាក់មានដើមកំណើតមកពីរប្រទេស Burundi ដែលបានរស់នៅក្នុងប្រទេសចិនប្រមាណ ១២ឆ្នាំ។ លោកបាននិយាយថាបុគ្គលិកពេទ្យចិន ដែលមានកងកម្លាំងសន្តិសុខនៅពីក្រោយ កំពុងតែកំណត់គោលដៅមកលើជនជាតិអាហ្វ្រិក។ ពួកគេដើរគោះទ្វាផ្ទះ និងទាមទារឲ្យពលរដ្ឋអាហ្រិកធ្វើតេស្ត និងឲ្យនៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃ។ អ្នកជំនួញរូបនេះបាននិយាយថា ការធ្វើតេស្តនេះបានធ្វើឲ្យពលរដ្ឋមួយចំនួនភ័យខ្លាចថា ពួកគេកំពុងត្រូវបានគេយកទៅពិសោធន៍។ លោក Ndayigengesere ក៏បានប្រាប់ VOA សេវាអាហ្វ្រិកកណ្ដាលថា៖ «យើងក្នុងនាមជាពលរដ្ឋអាហ្វ្រិកភ្ញាក់ឡើងរាល់ព្រឹក ឃើញមនុស្សឈរនៅមុខផ្ទះរបស់យើង ពួកគេនិយាយថាយើងត្រូវតែធ្វើតេស្តនេះ។ ដូច្នេះវាគឺជាស្ថានការណ៍ច្របូកច្របល់មួយ ពីព្រោះគ្នាយើងមួយចំនួនយល់ថា អូ! ឥឡូវពួកគេចង់ចាក់មេរោគចូលខ្លួនយើង មិនមែនគ្រាន់តែចង់ពិនិត្យយើងទេ»។ ការភ័យខ្លាចនេះក៏បណ្ដាលមកពីកង្វះការពន្យល់ពីសំណាក់អាជ្ញាធរផងដែរ។ លោកNdayigengesere បាននិយាយថា៖ «គ្មានការផ្ដល់ព័ត៌មាន ឬការជូនដំណឹងមុន រឿងនេះកើតឡើង។ វាច្របូកច្របល់មែនទែន»។ លោក Zhao Lijian អ្នកនាំពាក្យឲ្យក្រសួងការបរទេសចិនបាននិយាយថា ជនបរទេសមិនត្រូវបានដាក់ឲ្យនៅដោយឡែក សម្រាប់ការព្យាបាលដែលមានលក្ខណៈរើសអើង ស្របពេលដែលអជ្ញាធរកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នោះទេ។ លោក Zhoa បាននិយាយកាលពីពេលថ្មីៗនេះថា៖ «យើងនៅតែប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងខ្លាំងពីករណីឆ្លងដែលនាំមកពីក្រៅប្រទេស និងការកើតឡើងវិញនៅក្នុងស្រុក។ ជាពិសេស ស្របពេលដែលមេរោគនេះកំពុងរាតត្បាតជុំវិញ ពិភពលោក ការឆ្លងដែលដែលនាំមកពីក្រៅប្រទេសបង្កឲ្យមានសំពាធយ៉ាងខ្លាំង។ យើងចាត់ទុកជនបរទេសទាំងអស់ដូចគ្នា។ យើងមិនធ្វើការរើសអើង ហើយយើងមិនអត់ឱនឲ្យការរើសអើងឡើយ»។ ទោះជាយ៉ាងនេះក្ដី អ្នកតស៊ូមតិសម្រាប់ពលរដ្ឋអាហ្វ្រិកបានឲ្យដឹងថា ពួកគេត្រូវបានបានរឹតត្បិតសិទ្ធិសេរីភាពមូលដ្ឋាន។ លោក Mamane Bashir អ្នកនាំពាក្យសមាគមជនជាតិនីហ្សេរីយ៉ារស់នៅប្រទេសចិន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ VOA សេវា Hasua ៖ «យើងមានរូបថត មនុស្សមួយចំនួនត្រូវបានឃុំឃាំងក្នុងអាផាតមិនរបស់ពួកគេដោយគ្មានចំណីអាហារ។ អ្នកមិនអាចចេញក្រៅបានទេ បើសិនអ្នកជាពលរដ្ឋអាហ្វ្រិក»។ លោកថា៖ «យើងទទួលស្គាល់ការពិតថា គ្រប់គ្នាគួរតែធ្វើតេសត្ត ប៉ុន្តែបើលទ្ធផលបង្ហាញថាអវិជ្ជមាន អ្នកគួរឲ្យអាចត្រូវបានអនុញ្ញាតឲ្យចេញពីផ្ទះ មិនមែនបង្ខាំងទុកនោះទេ»។ ទីក្រុង Guangzhou មានពលរដ្ឋអាហ្វ្រិករស់នៅច្រើនបំផុតក្នុងប្រទេសចិន ដែលមានចំនួនប្រហាក់ប្រហែលចន្លោះពី ១សែន ទៅ ២សែននាក់។ កាលពីថ្ងៃទី៧ ខែមេសា អជ្ញាធរចិនបានប្រកាសថា មានករណីឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីចំនួន ១៦ ករណីថ្មីក្នុងចំណោមពលរដ្ឋអាហ្វ្រិក រួមទាំងនៅក្នុងតំបន់មួយដែលត្រូវបានគេហៅថា «Little Africa»។ ចាប់ពីពេលនោះមក ពលរដ្ឋអាហ្វ្រិកបាននិយាយថា ពួកគេត្រូវបានគេរើសអើងតែម្តង។ ជនអន្តោរប្រវេសន៍ម្នាក់មកពីប្រទេសកេនយ៉ា ដែលកំពុងរស់នៅក្នុងទីក្រុង Guangzhou បានប្រាប់ VOA ថាពីមុន ឃើញមានពលរដ្ឋអាហ្វ្រិកដើរតាមផ្លូវ តាមធម្មតា ប៉ុន្តែឥឡូវនេះស្ទើរតែគ្មានអ្នកណាហ៊ានដើរចេញពីផ្ទះឡើយ។ ជនអន្តោប្រវេសន៍រូបនេះបានប្រាប់ VOA សេវា Swahili ថា៖ «អ្នកនឹងមិនឃើញមានពលរដ្ឋអាហ្វ្រិកនៅតាមផ្សារឡើយ។ អ្នកនឹងមិនឃើញពលរដ្ឋអាហ្រិ្វកនៅតាមហាងឡើយ។ អ្នកនាងបន្ថែមថា នាង និងពលរដ្ឋអាហ្វ្រិកផ្សេងទៀត និយាយទៅកាន់ពិភពលោកជាលក្ខណៈអនាមិក ដោយសារតែភ័យខ្លាចការសងសឹង។ «អ្នកនឹងឃើញតែពលរដ្ឋអាហ្វ្រិកដើរឆ្លេរឆ្លាតាមផ្លូវ ព្រោះមិនដឹងថាត្រូវធ្វើអ្វី និងដោយសារតែគ្មានអ្នកណាជួយទោះបីខំប្រឹងស្រែករកជំនួយយ៉ាងណាក្ដី»។ ស្ត្រីជនជាតិកេនយ៉ារូបនេះ បានបន្ថែមថាអ្នកស្នាក់នៅជាមួយនាងម្នាក់ត្រូវបានធ្វើតេស្តរកមេរោគកូរ៉ូណាប្រភេទថ្មី ហើយត្រូវបានអាជ្ញាធរនាំខ្លួនយកទៅបាត់។ នាងបាននិយាយថា៖ «បន្ទាប់ពីធ្វើតេស្តហើយ ពួកគេបាននាំខ្លួនអ្នកស្នាក់នៅជាមួយខ្ញុំទៅបាត់។ ខ្ញុំមិនដឹងថានាងនៅទីណានោះទេ។ ខ្ញុំមិនដឹងពីអ្វីដែលយើងកំពុងឆ្លងកាត់នោះទេ។ ស្ថានការណ៍កាន់តែលំបាកទៅៗហើយនៅទីនេះ»៕ ប្រែសម្រួលដោយ សឿន វឌ្ឍនា អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1224.txt
|
រដ្ឋាភិបាលក្រុងម៉ានីល និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងតែពិនិត្យមើលលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យយោធាថ្មីមួយទៀត បន្ទាប់កិច្ចព្រមព្រៀងមុន ត្រូវបានបញ្ចប់។ តែយ៉ាងណា ក្នុងគោលជំហររបស់ក្រុងម៉ានីលជាពិសេសរដ្ឋបាលដឹកនាំរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ រាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការ ត្រូវតែមិនប៉ះពាល់ដល់អធិបតេយ្យភាពឡើយ។
|
អគ្គរដ្ឋទូតហ្វីលីពីនប្រចាំអាមេរិក លោក Jose Manuel Romualdez នៅថ្ងៃ២៧ កុម្ភៈ បានឲ្យដឹងថា ទ្វាររបស់ហ្វីលីពីនទៅកាន់អាមេរិក មិនត្រូវបានបិទទាំងស្រុងនោះទេ។ ហ្វីលីពីន និងអាមេរិក កំពុងតែសិក្សាលើលទ្ធភាពនៃសហប្រតិបត្តិការថ្មីដែលភាគីទាំងពីរអាចទទួលបានយកបានទាំងសងខាង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានហ្វីលីពីន inquirer.net។ តាមប្រភពព័ត៌មានដដែល លោកអគ្គរដ្ឋទូត បានអះអាងថា បច្ចុប្បន្នសមភាគីរបស់លោក គឺលោកអគ្គរដ្ឋទូតអាមេរិកប្រចាំហ្វីលីពីន Sung Kim ដែលបច្ចុប្បន្នកំពុងតែបំពេញទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោនស្រាប់នោះ កំពុងតែស្វែងរកមធ្យោបាយនានាដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេភាគីអាមេរិក-ហ្វីលីពីន បន្តទៅមុខ។ លោក សង្កត់ធ្ងន់ ថា លោកតែងតែធ្វើទំនាក់ទំនងជាមួយនឹងលោក Sung ស្ទើរតែរាល់ថ្ងៃ និងយ៉ាងជិតស្និទ្ធ។ គួរជម្រាបថា ថ្មីៗនេះ រដ្ឋបាលរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ បានធ្វើកំណត់ទូតផ្លូវការមួយទៅកាន់អាមេរិក ស្តីពីការបញ្ចប់កិច្ចព្រមព្រៀងស្តីពីការបំពេញប្រតិបត្តិការយោធារបស់អាមេរិកនៅហ្វីលីពីន ហើយភាគីអាមេរិក ក៏មិនមានអ្វីយល់ទាស់ដែរ។ យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះ នៅមិនទាន់បញ្ចប់ផ្លូវការនៅឡើយនោះទេ ដ្បិតត្រូវរង់ចាំរហូតដល់ ១៨០ថ្ងៃ បន្ទាប់ពីការជូនដំណឹងការទូតនេះ។ សម្រាប់លោក ឌូទើតេ ការណ៍ដែលលោក ឈានដល់ការសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងនេះ ក៏ដោយសារតែ លោក មើលឃើញថា កិច្ចព្រមព្រៀងនេះ ធ្វើឲ្យហ្វីលីពីនបាត់បង់អធិបតេយ្យភាពរបស់ខ្លួន ដ្បិតកន្លងមក អាមេរិក អាចមានសិទ្ធិបញ្ជូនទាហានរបស់ខ្លួនដើម្បីបំពេញការងារមនុស្សធម៌ និងសកម្មភាពយោធាមួយចំនួននៅហ្វីលីពីន។ មួយវិញទៀតនោះ នេះ ក៏ជាសារមួយតបទៅអាមេរិកផងដែរ បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានរឹតត្បិតទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់របស់ហ្វីលីពីន។ ទោះបែបនេះ តាមលោកអគ្គរដ្ឋទូតហ្វីលីពីន ហ្វីលីពីន-អាមេរិក នៅតែអាចធ្វើការជាមួយគ្នាបាន ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យយោធានេះ។ លោក បានសង្តត់ធ្ងន់ថា អាមេរិក គឺជាប្រទេសមហាអំណាចមួយ ដែលគ្រប់គ្នាជុំវិញពិភពលោក មិនអាចមិនអើពើបានឡើយ សូម្បីតែចិន៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1225.txt
|
កិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) ដែលគ្រោងធ្វើនៅខែមិថុនាខាងមុខ ត្រូវលើកពេលបន្តទៀត។ ជាមួយគ្នានេះ ប្រធានាធិបតី ដូណាល់ ត្រាំ ក៏ចង់ហៅប្រទេសឧស្សាហកម្មជឿនលឿនមួយចំនួនទៀតឲ្យចូលរួមក្នុងនេះនៅថ្ងៃខាងមុខផងដែរ ដោយអះអាងថា ទម្រង់របស់ G7 បច្ចុប្បន្ននេះ បានហួសសម័យហើយ។
|
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសលើកពេលកិច្ចប្រជុំមេដឹកនាំក្រុមប្រទេស G7 ដែលគ្រោងធ្វើនៅខែមិថុនាទៅកាន់កញ្ញាអំឡុងជំនួបមហាសន្និបាតអង្គការសប្រជាជាតិ ឬកាលបរិច្ឆេទក្រោយៗទៀត។ ពីដំបូង កិច្ចប្រជុំនៅខែក្រោយនេះ គ្រោងធ្វើតាមប្រព័ន្ធអនឡាញ តែក្រោយមក លោក ត្រាំ ក៏ចង់រៀបចំជំនួបទល់មុខវិញនៅសេតវិមាផ្ទាល់ បើទោះជាជំងឺ COVID-19 កំពុងរាលដាលខ្លាំងនៅអាមេរិកក្ដី។ ប្រាប់អ្នកសារព័ត៌មានលើយន្តហោះ Air Force One ក្នុងដំណើរពីរដ្ឋផ្លរីដាទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន លោក ត្រាំ និយាយថា កិច្ចប្រជុំ G7 ដែលមានសមាជិកជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនជាងគេលើលោក គឺមានហួសសម័យហើយសម្រាប់ទម្រង់សព្វថ្ងៃ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក ត្រាំ និយាយថា៖ «ខ្ញុំលើកកិច្ចប្រជុំ ព្រោះខ្ញុំមិនមានអារម្មណ៍ថា G7 តំណាងឲ្យអ្វីដែលកំពុងកើតឡើងឡើយ។» បច្ចុប្បន្ន សមាជិក G7 មានអាមេរិក បារាំង ជប៉ុន អង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ និងកាណាដា។ ប៉ុន្តែប្រធានាធិបតីអាមេរិកអះអាងថា លោកចង់អញ្ជើញប្រទេសមួយចំនួនទៀតឲ្យចូលរួមក្នុងជំនួបនេះដូចជាអូស្ត្រាលី ឥណ្ឌា និងកូរ៉េខាងត្បូងជាដើម។ កន្លងទៅ លោក ត្រាំ ក៏មានចេតនាចង់ហៅរុស្ស៊ីឲ្យចូលប្រជុំ G7 ខណៈរុស្ស៊ីជាសមាជិកចាស់មួយ ដែលត្រូវបានបណ្ដេញចេញក្រោយការភ្ជាប់តំបន់គ្រីមេពីអ៊ុយក្រែន។ លោក ត្រាំ ចាត់ទុករុស្ស៊ីជាតួអង្គមិនអាចខ្វះសម្រាប់កិច្ចការពិភពលោក។ យ៉ាងណាមិញ លោក ត្រាំ មិននិយាយឲ្យបានច្បាស់ថា លោកគ្រាន់តែចង់អញ្ជើញប្រទេសទាំងនោះឲ្យចូលរួមដើម្បីដោះស្រាយបញ្ហាប្រឈមសព្វថ្ងៃមានជំងឺ COVID-19 ជាដើម ឬក៏ជាការពង្រីកសមាជិកភាព G7 ឲ្យកាន់តែច្រើន។ អ្នកស្រី Alyssa Farah អ្នកនាំពាក្យសេតវិមានម្នាក់ អះអាងថា ជំនួបនៅពេលខាងមុខ នឹងមានសម្ព័ន្ធមិត្តអាមេរិកចូលរួម ដោយផ្ដោតសំខាន់លើប្រធានបទចិនតែម្ដង។ កន្លងទៅ លោក ត្រាំ បានរិះគន់ចិនមិនសំចៃមាត់ឡើយទាក់ទងការគ្រប់គ្រងជំងឺ COVID-19 នៅដំណាក់កាលដំបូងរហូតបណ្ដាលឲ្យជំងឺនេះរាតត្បាតពេញពិភពលោក។ ជាមួយនឹងការប្រមូលសម្ព័ន្ធមិត្តរបស់ខ្លួន អាមេរិកទំនងចង់រកជំហររួមគ្នាដើម្បីតទល់នឹងចិន៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1226.txt
|
អាជ្ញាធរក្រុងហូជីមិញ បានសន្យាថានឹងយកលុយពាក់កណ្ដាលដែលគ្រោងប្រើសម្រាប់ដំឡើងប្រាក់បៀវត្សមន្ត្រីស៊ីវិល ទៅជួយគាំទ្រពលរដ្ឋដែលបាត់បង់ការងារធ្វើដោយសារជំងឺ COVID-19 ។
|
Relate នាជំនួបមួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លេខាធិការបក្សកម្មុយនីស្តប្រចាំទីក្រុង ហូជីមិញ លោក Nguyen Thien Nhan បានអះអាងថា ជំងឺរាតត្បាត COVID-19 បានបង្ខំឲ្យប្រជាជន ៦០ម៉ឺននាក់ដែលរស់នៅទីក្រុងនេះបាត់បង់ការងារធ្វើ។ ទីក្រុងហូជីមិញ មានប្រជាជនរស់នៅសរុបជិត៩លាននាក់ (ឆ្នាំ២០១៩)។ បើតាមសារព័ត៌មានអនឡាញវៀតណាម Vietnam Express ដែលផ្សាយជាភាសាអង់គ្លេស លោក Nguyen គូសបញ្ជាក់ថា អាជ្ញាធរក្រុងហូជីមិញ នឹងផ្ដល់ប្រាក់ខែជូនពួកគេក្នុងម្នាក់ ៤៣ដុល្លារ ដែលដកចេញពីលុយដែលគ្រោងប្រើប្រាស់សម្រាប់ដំឡើងប្រាក់បៀវត្សមន្ត្រី។ ត្រង់ចំណុចនេះលោក សង្កត់ធ្ងន់ដូច្នេះថា៖«ក្នុងពេលដ៏លំបាកនេះ មនុស្សរាល់គ្នា គួររួមគ្នាបញ្ឈប់ការការរីករាលដាលជំងឺនេះទៅកាន់អ្នកដទៃ ហើយក៏ជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់អ្នកជួបការលំបាកផងដែរ»។ យ៉ាងណាមិញ លោកពុំបានបញ្ជាក់អំពីពេលវេលាជាក់លាក់នៃការបើកប្រាក់ ឬចំនួនខែដែលពួកគេអាចបន្តបើកប្រាក់ទាំងនេះឡើយ។ គិតត្រឹមព្រឹកថ្ងៃអាទិត្យ ២៩ ខែមីនា ប្រទេសវៀតណាម មានករណីឆ្លង COVID-19 សរុបចំនួន ១៧៩ករណី ក្នុងនោះមាន៥ករណីថ្មី ខណៈអ្នកជាសះស្បើយ មាន២១ នាក់។ យ៉ាងណាមិញ ប្រទេសនេះ ពុំទាន់មានករណីស្លាប់ដោយសារ COVID-19 នៅឡើយ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1227.txt
|
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នាថ្ងៃទី១៣ ខែមេសា បានសម្រេចបន្ធូរបន្ថយការយកបំណុលពីប្រទេសក្រីក្រចំនួន ២៥ ក្នុងរយៈពេល ៦ខែដំបូង ដើម្បីជួយប្រទេសទាំងនោះ ឲ្យមានលទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។
|
តាមរយៈសេចក្តីថ្លែងការណ៍មួយ អគ្គនាយិកាមូលនិធិរូបយវត្ថុអន្តរជាតិ Kristalina Georgieva បានលើកឡើងយ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សណាស់ ដែលក្រុមប្រឹក្សាភិបាលមូលនិធិរូបិយវត្ថុ យល់ព្រមបន្ធូរបន្ថយការយកបំណុលពីប្រទេសក្រីក្រចំនួន២៥ ក្រោមគម្រោងរបស់ ភ្នាក់ងារ Catastrophe Containment and Relief Trust (CCRT)» ។ ការបន្ធូរបន្ថយបំណុលសម្រាប់ប្រទេសក្រីក្រចំនួន ២៥នេះ ធ្វើឡើងក្នុងគោលបំណងជួយប្រទេសទាំងនោះ មានលទ្ធភាពក្នុងការប្រមែប្រមូលធនធានហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺ COVID-19។ គម្រោងបន្ធរបន្ថយបំណុងរយៈពេល ៦ខែដំបូងនេះ គឺជាគម្រោងរបស់ភ្នាក់ងារ Catastrophe Containment and Relief Trust (CCRT) ដែលជាផ្នែកមួយរបស់ IMF ហើយក៏ជាភ្នាក់ងារវាយតម្លៃពីផលប៉ះពាល់នៃ COVID-19 ទៅលើសេដ្ឋកិច្ចផងដែរ។ បច្ចុប្បន្ន CCRT មានទឹកប្រាក់ចំនួន ៥០០លានដុល្លារ ដែលអាចផ្តល់សេវាដោះបំណុលដល់ប្រទេសក្រីក្រ។ ទឹកប្រាក់នេះ បានមកពីការបរិច្ចាគរបស់ចក្រភពអង់គ្លេស ជប៉ុន ចិន និងហូឡង់ជាដើម។ បន្ថែមពីលើនេះ លោកស្រីអគ្គនាយិកា IMF ក៏បានអំពាវនាវឲ្យប្រទេសមហាអំណាច និងប្រទេសអ្នកមាន ឲ្យបន្ធូរបន្ថយការយកបំណុលពីប្រទេសក្រីក្ររយៈពេល ២ឆ្នាំផងដែរ ក្នុងកាលៈទេសៈប្រយុទ្ធជាមួយ COVID-19 បែបនេះ។ សូមបញ្ជាក់ថា ប្រទេស២៥ ដែលត្រូវបាន IMF បន្ធូរបន្ថយការយកបំណុលនេះភាគច្រើនគឺមកពីតំបន់អាហ្វ្រិក ហើយក៏មានប្រទេសមកពីតំបន់ផងដែរដូចជា នេប៉ាល់ អាហ្វហ្កានីស្ថាន យេមែន និងហៃទីជាដើម៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1228.txt
|
កូរ៉េខាងជើង នៅថ្ងៃទី១៧ ខែមិថុនានេះបានព្រមាន ថាខ្លួននឹងដាក់ពង្រាយកងទ័ពនៅតាមបណ្តោយព្រំដែនជាមួយកូរ៉េខាងត្បូងដែលកន្លងធ្លាប់ជាតំបន់យោធាខ្លួន។ បន្ថែមពីនេះ កូរ៉េខាងជើងក៏បានទាត់ចោលសំណើរបស់ប្រធានាធិបតីកូរ៉េខាងត្បូងក្នុងការបញ្ជូនបេសកជនទៅជជែកបន្ធូរពីស្ថានការណ៍ផងដែរ។
|
អ្នកនាំពាក្យ អគ្គសេនាធិការកងទ័ពកូរ៉េខាងជើង បានព្រមានថា នៅពេលឆាប់ៗខាងមុខ នេះ កងទ័ពកូរ៉េខាងជើងនឹងត្រូវដាក់ពង្រាយឡើងវិញក្នុងតំបន់ចំនួន២ តាមបណ្តោយព្រំដែនជាមួយកូរ៉េខាងត្បូង ដែលក្នុងនោះរួមមានតំបន់ឧស្សាហកម្មរួម Kaesong និង តំបន់ទេសចរណ៍ភ្នំ Kumgang។ កូរ៉េខាងជើងក៏ត្រៀមក្នុងការធ្វើសមយុទ្ធសារឡើងវិញតាមបណ្តោយព្រំដែនផងដែរ។ ការព្រមានបញ្ជូនទាហាន ទៅតំបន់ព្រំដែននេះធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយ កូរ៉េខាងជើងសម្រេចបំផ្ទុះការិយាល័យទំនាក់ទំនងអន្តរកូរ៉េ នៅថ្ងៃទី១៦ ខែមិថុនា។ ក្នុងសេចក្តីថ្លែងការរបស់ខ្លួន អគ្គសេនាធិការកងទ័ពកូរ៉េខាងជើង បានបន្ថែមទៀតថា ប៉ូលិសដែលធ្លាប់ឈរជើងនៅក្នុងតំបន់គ្មានកងទ័ព នឹងត្រូវបញ្ជូនទៅវិញ ហើយប៉ុស្តិ៍យោធាដែលត្រូវបានកម្ទេច នឹងត្រូវសាងសង់ឡើងវិញ។ លើសពីនោះ កងកាំភ្លើងធំ ដែលប្រចាំការនៅព្រំដែនសមុទ្រភាគខាងលិច ដែលជាកន្លែងដែលអ្នកភៀសខ្លួនបង្ហោះខិត្តប័ណ្ណជាញឹកញាប់ នឹងត្រូវបន្ថែមកម្លាំង ចំណែកឯការប្រុងប្រៀបប្រយុទ្ធ នឹងត្រូវបានដំឡើងជាការប្រយុទ្ធកម្រិតខ្ពស់។ សូមបញ្ជាក់ថា តំបន់គ្មានកងទ័ពនេះ មិនសំដៅដល់តំបន់គ្មានយោធាដែលខណ្ឌចែកឧបទ្វីបកូរ៉េឡើយ តែជាតំបន់ព្រំដែនដែលកូរ៉េទាំងផ្អាកធ្វើសមយុទ្ធ កម្ទេចប៉ុស្តិ៍យាម និងមិនឲ្យមានសកម្មភាពយោធាអ្វីឡើយ។ ក្រៅតែពីគម្រោងបញ្ជូនកងទ័ព កូរ៉េខាងជើងក៏ចាប់ផ្តើមឡើងវិញផងដែរនូវការចែកចាយខិត្តប័ណ្ណចូលប្រឆាំងកូរ៉េខាងត្បូង។ កងទ័ពកូរ៉េខាងជើង បានបន្ថែមថា ទីកន្លែងដែលអំណោយផលសម្រាប់បាចខិត្តបណ្ណនៅជួរមុខជាប់កូរ៉េខាងត្បូង នឹងត្រូវបើកឡើងវិញ ហើយកងទ័ពនឹងផ្ដល់ការធានាឲ្យប្រជាជនក្នុងការបាចខិត្តប័ណ្ណប្រឆាំងកូរ៉េខាងត្បូង។ ស្របពេលដែលភាពតានតឹងកើនឡើង ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន នៅពីថ្ងៃទី១៥ ខែមិថុនា បានស្នើបញ្ជូនបេសកជនពិសេសពីររូបទកាន់ព្យុងយ៉ាងដើម្បីបន្ធូរស្ថានការណ៍។ ប៉ុន្តែបំណងនេះ ត្រូវបានច្រានចោលដោយលោកស្រីគីម យ៉ូចុង ប្អូនស្រីលោក គីម ជុនអ៊ុន។ លោកស្រី គីម ដែលកំពុងដឹកនាំការងារជាមួយកូរ៉េខាងត្បូង ចាត់ទុកជាសំណើនេះជារឿងមិនសមស្រប។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានស្រង់សម្ដីលោកស្រី គីម ថា៖ «លោក មូន ចូលចិត្តបញ្ជូនបេកជនពិសេស ដើម្បីគ្រប់គ្រងស្ថានការណ៍តានតឹង និងតែងលើកសំណើដ៏គួរឲ្យអស់សំណើចជាញឹកញយ ប៉ុន្តែលោកត្រូវដឹងថា ល្បិចនេះ មិនអាចប្រើការជាមួយកូរ៉េខាងជើងបានទៀតឡើយ»។ ចំណែកក្រសួងការពារជាតិកូរ៉េខាងត្បូងបានទទូចឲ្យកូរ៉េខាងជើងគោរពតាមកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨។ កិច្ចព្រមព្រៀងខាងលើនោះ តម្រូវឲ្យភាគីទាំងសងខាងបញ្ឈប់នូវរាល់សកម្មភាពអរិភាពទាំងឡាយ និងរុះរើសំណង់យោធាតាមបណ្តោយតំបន់គ្មានកងទ័ព៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1229.txt
|
លទ្ធផលបោះឆ្នោតសភាអង់គ្លេសនៅថ្ងៃទី១២ ខែធ្នូ បង្ហាញច្បាស់ថា ការចាកចេញរបស់អង់គ្លេស ជារឿងលែងលំបាកទៀតហើយ ក្រោយបក្សអភិរក្សរបស់នាយករដ្ឋមន្ត្រី បូរីសន ចនសុន ទទួលសំឡេងភាគច្រើន។ ការចាកចេញរបស់អង់គ្លេស ត្រូវបានមេដឹកនាំអឺរ៉ុបប្រមើលមើលថា នឹងបង្កើតជាការប្រកួតប្រជែងដ៏ខ្លាំងក្លាផ្នែកពាណិជ្ជកម្មមិនខាន។ ដើម្បីបង្ការទុកមុន មេដឹកនាំអឺរ៉ុបតាំងចិត្តរក្សាតម្លៃរបស់ខ្លួនឲ្យបានក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអង់គ្លេសដែលនឹងផ្ដើមចរចានៅពេលខាងមុខ។
|
ទន្ទឹមនឹងការសាទរលទ្ធផលបោះឆ្នោតនៅអង់គ្លេសដែលលោក បូរីស ចនសុន ទទួលជ័យជម្នះមិនធ្លាប់មាន មេដឹកនាំអឺរ៉ុប ក៏គ្នាបារម្ភពីស្ថានភាពក្រោយការចាកចេញរបស់អង់គ្លេសផងដែរ។ ជោគជ័យរបស់លោក ចនសុន នឹងបញ្ចប់បញ្ហាលែងលះគ្នាដែលអូសបន្លាយជាងបីឆ្នាំមកនេះ ដោយគ្មានអ្វីមករាំងស្ទះអ្វីទៀតឡើយ ព្រោះលោកនាយករដ្ឋមន្ត្រីអង់គ្លេសមានសំឡេងគ្រប់គ្រាន់ក្នុងសភាហើយ។ ប៉ុន្តែទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី នឹងក្លាយជារឿងឈឺក្បាលថ្មីមួយទៀត។ ប្រទេអឺរ៉ុបកំពុងបារម្ភថា អង់គ្លេស នឹងក្លាយជាប្រឈមសម្រាប់ពួកគេក្រោយការលែងលះនៅថ្ងៃទី៣១ ខែមករាខាងមុខ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP អធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល បានព្រមានចំៗថា ចក្រភពអង់គ្លេស នឹងក្លាយជាគូប្រជែងផ្នែកសេដ្ឋកិច្ចនៅមាត់ទ្វារផ្ទះអឺរ៉ុបតែម្ដង។ ចំណែកប្រធានាធិបតីបារាំងវិញ ក៏ចាត់ទុកអង់គ្លេសជាគូប្រជែងមិនយុត្តិធម៌សម្រាប់អឺរ៉ុបផងដែរ។ ដឹកមុខដោយបារាំង និងអាល្លឺម៉ង់ បណ្ដាប្រទេសសមាជិកអឺរ៉ុបអះអាងថា ពួកគេនឹងសម្រេចឲ្យបានកិច្ចព្រមពាណិជ្ជកម្មមួយជាមួយអង់គ្លេសនៅចុងបញ្ចប់ឆ្នាំ២០២០ ហើយគោលការណ៍ និងគុណតម្លៃរបស់អឺរ៉ុប គឺជាបញ្ហាអាទិភាព។ ក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបមេដឹកនាំអឺរ៉ុបនៅព្រុចសែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប ឆាល មីឈែល និយាយថា កិច្ចព្រមព្រៀងកំណត់ទំនាក់ទំនងពាណិជ្ជកម្មអឺរ៉ុប និងអង់គ្លេស នឹងត្រូវសម្រេចឲ្យបានទោះក្នុងតម្លៃណាក៏ដោយ។ អ្វីដែលអឺរ៉ុបបារម្ភខ្លាំង គឺអង់គ្លេសក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយនៅជាប់អឺរ៉ុប ហើយក្លាយជាច្រកសម្រាប់ក្រុមហ៊ុនអន្តរជាតិធំៗអាចជ្រៀតចូលទីផ្សារអឺរ៉ុបដ៏ធំទូលាយបានដោយមិនចាំបាច់ឆ្លងនីតិវិធីស្មុគស្មាញអ្វីទេ។ នាយករដ្ឋមន្ត្រីហូឡង់ Mark Rutte លើកឡើងថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប្រាកដជាលំបាកដូចពេលចរចារកកិច្ចព្រមព្រៀងលែងលះដែរ។ អឺរ៉ុបក៏បារម្ភពីគោលដៅរបស់ក្រុងឡុងដ៍ដែលចង់ពន្លឿនការចរចានេះដែរ។ ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី អឺស៊ុឡា វ៉ុន ដឺ លៃអេន (Ursula von der Leyen) ទទួលស្គាល់ថា កាលបរិច្ឆេទចរចានេះ ជារឿងគួរប្រឈមសម្រាប់អឺរ៉ុប ប៉ុន្តែអឺរ៉ុបនឹងផ្ដើមការចរចានៅពេលដែលការចាកចេញរបស់អង់គ្លេសកើតឡើងនៅថ្ងៃទី៣១ ខែមករាខាងមុខ។ ជំហររបស់មេដឹកនាំអឺរ៉ុប គឺរក្សាទំនាក់ទំនងជាមួយអង់គ្លេសឲ្យបានជិតស្និទ្ធបំផុតតាមតែអាចធ្វើបាន តែត្រូវផ្អែកលើសិទ្ធិ និងកាតព្វកិច្ច ក៏ដូចជាការធានាគោរពបញ្ញត្តិពាណិជ្ជកម្មឲ្យត្រឹមត្រូវផងដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_123.txt
|
ប្រធានាធិបតី Jose Raul Mulino បានច្រានចោលលទ្ធភាពនៃការចរចាជាមួយអាម៉េរិកអំពីការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា បន្ទាប់ពីមានការគំរាមកំហែងពីលោក ដូណាល់ ត្រាំ ចង់ដកហូតវិញ។
|
ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បានអះអាងនៅថ្ងៃទី២៦ ខែឧសភា ថា ៖«មិនមានអ្វីត្រូវពិភាក្សាទេ។ ព្រែកជីកនេះជាកម្មសិទ្ធិរបស់ប៉ាណាម៉ា និងជាកម្មសិទ្ធិរបស់ប្រជាជនប៉ាណាម៉ា។ យើងគ្មានចេតនាចង់ឱ្យមានការសន្ទនាណាមួយអំពីរឿងនេះទេ»។ លោក Mulino ក៏បានច្រានចោលនូវលទ្ធភាពនៃការកាត់បន្ថយថ្លៃសេវាសម្រាប់នាវាអាម៉េរិកដែលឆ្លងកាត់ព្រែកជីកប៉ាណាម៉ា។ ប្រធានប៉ាណាម៉ារូបនេះ បានលើកឡើងថា ថ្លៃប្រើប្រាស់សេវាឆ្លងកាត់ព្រែកជីកនេះ មិនត្រូវបានកំណត់តាមឆន្ទៈរបស់ប្រធានាធិបតី ឬអ្នកគ្រប់គ្រងផ្លូវទឹកនោះទេ ប៉ុន្តែផ្អែកលើដំណើរការសាធារណៈ និងតម្លាភាពដែលមានរយៈពេលយូរ។ នេះជាលើកទីពីរហើយដែលប្រធានាធិបតីប៉ាណាម៉ាបានប្រតិកម្មឆ្លើយតប ចាប់តាំងពីប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានគំរាមថានឹងគ្រប់គ្រងព្រែកជីកប៉ាណាម៉ាឡើងវិញ។ ព្រែកជីកប៉ាណាម៉ាដែលមានប្រវែង ៨២គីឡូម៉ែត្រ គឺជាផ្លូវកាត់តភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិកទៅមហាសមុទ្រអាត្លង់ទិក ដែលកាត់បន្ថយការធ្វើដំណើររវាងតំបន់ទាំងពីរ និងអនុញ្ញាតឱ្យនាវាជៀសវាងការធ្វើដំណើរដ៏វែងឆ្ងាយ និងគ្រោះថ្នាក់នៅជុំវិញចុងភាគខាងត្បូងនៃអាម៉េរិកខាងត្បូង។ ប្រហែល ៥ភាគរយនៃចរាចរណ៍ផ្លូវសមុទ្រពិភពលោកឆ្លងកាត់ព្រែកជីកប៉ាណាម៉ាជារៀងរាល់ឆ្នាំ។ អាម៉េរិកបានសាងសង់ព្រែកជីកប៉ាណាម៉ា និងគ្រប់គ្រងទឹកដីជុំវិញព្រែកជីកអស់ជាច្រើនទសវត្សរ៍។ រដ្ឋាភិបាលអាម៉េរិកបានប្រគល់សិទ្ធិគ្រប់គ្រងទាំងអស់នៃព្រែកទៅឱ្យប៉ាណាម៉ាក្នុងឆ្នាំ ១៩៩៩ បន្ទាប់ពីរយៈពេលនៃការគ្រប់គ្រងរួមគ្នារវាងភាគីទាំងពីរ។ អាម៉េរិកគឺជាអ្នកប្រើប្រាស់ធំបំផុតនៃផ្លូវទឹកព្រែកជីកនេះដែលមាន ៧៤ភាគរយ បន្ទាប់មកគឺចិនដែលមាន ២១ភាគរយ។ អាជ្ញាធរព្រែកជីកប៉ាណាម៉ាកាលពីខែតុលាបានប្រកាសថា ប្រាក់ចំណូលក្នុងឆ្នាំ ២០២៤ បានឈានដល់កម្រិតកំណត់ត្រាជិត ៥ពាន់លានដុល្លារ។ កាលពីចុងសប្តាហ៍មុន លោក ត្រាំ បានរិះគន់ថ្លៃសេវាឆ្លងកាត់កាត់ព្រែកជីកនេះ ដែលកប៉ាល់អាម៉េរិកត្រូវបង់នៅពេលឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ហើយបានសំដៅទៅលើឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន។ ក្រោយមក ប្រធានាធិបតី Mulino កាលពីថ្ងៃទី២៣ ខែធ្នូ បានបញ្ជាក់ថា ព្រែកជីកប៉ាណាម៉ាមិនស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោលពីចិន សហភាពអឺរ៉ុប អាម៉េរិក ឬភាគីណាមួយឡើយ ហើយបានរំពឹងសម្រាប់ទំនាក់ទំនងល្អជាមួយរដ្ឋបាលថ្មីនៅអាម៉េរិក៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1230.txt
|
អតីតរដ្ឋមន្ត្រីយុវជននិងកីឡាម៉ាឡេស៊ី និងសមាជិកសភាបក្ស Bersatu លោក Syed Saddiq Abdul Rahman បានប្រឆាំងនឹងការប៉ុនប៉ងរបស់បក្សលោកដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយដែលរាប់បញ្ចូលបក្ស UMNO របស់អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់។
|
«ខ្ញុំ ក្លាយជាអ្នកនយោបាយចំពេលដែលប្រទេសខ្ញុំ ត្រូវបានសម្លឹងមើលដោយក្រសែភ្នែកមើលងាយពីសំណាក់ពិភពលោក និងអាម៉ាស់មុខដោយអំពើពុករលួយ»។ លោកអតីតរដ្ឋមន្ត្រីវ័យក្មេង Syed Saddiq និយាយបែបនេះ នៅព្រឹកថ្ងៃសៅរ៍ទី ២៩ ខែកុម្ភៈ ដោយបន្ថែមថា លោកជឿជាក់ថា ប្រជាជនម៉ាឡេស៊ី មានសិទ្ធិក្នុងការទទួលបានរដ្ឋាភិបាលដ៏ល្អប្រសើរមួយ ដោយគ្មានអំពើពុករលួយ ហើយមានការគោរព និងសេចក្តីថ្លៃថ្នូរ។ តាមការចុះផ្សាយរបស់សារព័ត៌មាន Malaysiakini លោក Syed Saddiq សង្កត់ធ្ងន់ថា៖«ខ្ញុំនឹងមិនធ្វើការជាមួយពួកពុករលួយដាច់ខាត […] ខ្ញុំនឹងមិនបង្កើតរដ្ឋាភិបាលជាមួយពួកគេឡើយ (បក្ស UMNO)»។ ម្យ៉ាងវិញទៀត លោកអតីតរដ្ឋមន្ត្រីវ័យក្មេងរូបនេះ បានបញ្ជាក់ទៀតថា លោកពុំបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ណាមួយដើម្បីតែងតាំងលោក Muhyiddin Yassin ប្រធានបក្ស Bersatu ជាបេក្ខភាពនាយករដ្ឋមន្ត្រីឡើយ។ ត្រង់ចំណុចនេះ ប្រធានយុវជនបក្ស Bersatu នេះ អះអាងដូច្នេះថា៖«វាគឺជារឿងកុហក។ លោក មហាធៀ មហាម៉ាត់ និងខ្ញុំ ពុំបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍បក្ស Bersatu ស្នើតែងតាំង Muhyiddin ជាបេក្ខភាពនាយករដ្ឋមន្ត្រីទី៨ឡើយ»។ ទោះបីជាបក្ស Bersatu កាលពីថ្មីៗនេះ បានអះអាងជាសាធារណៈថាសមាជិកសភាទាំង៣៦របស់ខ្លួន រួមទាំងអ្នកចុះចូលមកពី (PKR) របស់លោកអាន់វ៉ាផងនោះ កំពុងគាំទ្រលោក Muhyiddin Yassin ជាបេក្ខភាពនាយករដ្ឋមន្ត្រី គេមើលឃើញថា បក្សនេះបានបែកខ្ញែកជាពីរ។ សមាជិកសភាខ្លះ កំពុងឈរខាងលោក មហាធៀ ដែលប្រកាន់ជំហរមិនធ្វើការជាមួយបក្ស UMNO ដែលមេដឹកនាំមួយចំនួនរបស់បក្សនេះ ប្រឈមនឹងសំណុំរឿងពុករលួយ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1231.txt
|
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់អ៊ីរ៉ង់ Qasem Soleimani ក្នុងគោលដៅបញ្ឈប់សង្គ្រាម ដោយពុំមែនចាប់ផ្តើមវាឡើយ។ ជាមួយគ្នានេះ មេដឹកនាំរូបនេះ អះអាងថា លោកក៏គ្មានបំណងផ្តួលរំលំរដ្ឋាភិបាលអ៊ិរ៉ង់ផងដែរ។ ខណៈភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់កាន់តែឡើងកម្ដៅ សហរដ្ឋអាមេរិកបានបញ្ជូនទ័ពរាប់ពាន់នាក់បន្ថែមទៀតទៅកាន់ប្រទេសមជ្ឈិមបូព៌ាមួយនេះ កាលពីថ្ងៃសុក្រ ៣ មករា ក្រោយអ៊ីរ៉ង់ប្តេជ្ញាសងសឹកធ្ងន់ធ្ងរ។
|
អត្ថបទទាក់ទង មន្ទីរបញ្ចកោណ៖ ការសម្លាប់មេទ័ពជាន់ខ្ពស់អ៊ីរ៉ង់ Qasem ជាបញ្ជាលោកត្រាំ ពីរដ្ឋ Florida ក្នុងសន្និសីទព័ត៌មានមួយ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា មេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ Soleimani ត្រូវបានសម្លាប់ចោល នៅពេលលោកបានប៉ុនប៉ង់វាយប្រហារលើមន្ត្រីទូតអាមេរិក។ យ៉ាងណាមិញ មេដឹកនាំអាមេរិករូបនេះ បញ្ជាក់ជំហរថា ក្រុងវ៉ាស៊ីនតោន ពុំមានបំណងផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់ឡើយ។ «Soleimani បានរៀបចំផែនការវាយប្រហារដ៏អាក្រក់លើមន្ត្រីទូតអាមេរិក និងកងទ័ពអាមេរិក ក៏ប៉ុន្តែយើងបានទប់ស្កាត់សកម្មភាពរបស់បុគ្គលនេះ»។ លោក ដូណាល់ ត្រាំ លើកឡើងបែបនេះ ដោយបន្ថែមថា រជ្ជកាលនៃភេរវកម្មរបស់ឧត្តមសេនីយ៍ Soleimani បានបញ្ចប់ត្រឹមនេះ ក្រោយការវាយប្រហារតាមដែនអាកាសនៅព្រលានយន្តហោះក្រុងបាដាដក្នុងប្រទេសអ៊ីរ៉ាក់ នៅថ្ងៃសុក្រ។ លោក សង្កត់ធ្ងន់ថា លោក Soleimani គួរត្រូវបានសម្លាប់តាំងពីច្រើនមកហើយ។ ទំនងជាចង់បន្ធូរបន្ថយភាពតានតឹងជាមួយក្រុង តេហេរ៉ង់ លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ជំហរថា លោកពុំចង់បង្កាត់សង្គ្រាមជាមួយអ៊ីរ៉ង់នោះឡើយ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក ត្រាំ សង្កត់ធ្ងន់ថា៖«យើងពុំធ្វើសកម្មភាពនេះដើម្បីបង្កាត់ភ្នក់ភ្លើងសង្គ្រាមមួយឡើយ។ យើងក៏មិនចង់ការផ្លាស់ប្តូររបបផងដែរ»។ ការសម្លាប់បុគ្គលដ៏មានឥទ្ធិពលបំផុតទី២នៅអ៊ីរ៉ង់បែបនេះ ប្រៀបដូចជាការចាក់សាំងលើភាពតានតឹងដែលមានស្រាប់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ ក្រោយមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានព្រមានសងសឹកធ្ងន់ធ្ងរប្រឆាំងសហរដ្ឋអាមេរិក សហរដ្ឋអាមេរិក បានសម្រេចបញ្ជូនកងទ័ព៣ពាន់នាក់បន្ថែមទៀតទៅកាន់ប្រទេសមជ្ឈិមបូព៌ាមួយនេះដើម្បីតាមដានស្ថានការណ៍។ គេប៉ាន់ស្មានថា បច្ចុប្បន្ននេះ កងទ័ពអាមេរិកប្រមាណ ៥២០០ នាក់ កំពុងឈរជើងក្នុងប្រទេសអ៊ីរ៉ង់។ ទន្ទឹមនេះ ស្ថានទូតអាមេរិកប្រចាំក្រុងបាដាដ ក៏បានទទូចឲ្យប្រជាជនអាមេរិកទាំងអស់ចាកចេញពីប្រទសអ៊ីរ៉ាក់ភ្លាមៗផងដែរ។ ដោយឡែក ២៤ម៉ោងក្រោយការសម្លាប់លោកឧត្តមសេនីយ៍ Soleimani ទូរទស្សន៍រដ្ឋអ៊ីរ៉ាក់ បានចុះផ្សាយថា វាមានការវាយប្រហារតាមដែនកអាសផ្សេងទៀតក្នុងប្រទេសនេះ។ យ៉ាងណាមិញ គេពុំទាន់ទទួលបានបកស្រាយណាមួយពីក្រុងវ៉ាស៊ីនតោននៅឡើយទេ។ ប្រភពយោធាអ៊ីរ៉ាក់មួយ បានប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ដូច្នេះថា មនុស្ស ៦ នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារថ្មីៗនេះ ដែលបាញ់តម្រង់លើក្បួនរថយន្តយោធាមួយរបស់កងទ័ពអ៊ីរ៉ាក់ កាលពីព្រលឹមថ្ងៃសៅរ៍ ទី ៤ មករា (ម៉ោងក្នុងស្រុក)៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1232.txt
|
ជារឿងអនិច្ចាបំផុត បាត់ទាំងមនុស្ស ហើយនៅជំពាក់បំណុលវ័ណ្ណកទៀត។ ឪពុកម្តាយ ឬអាណាព្យាបាល បានខ្ចីបុលរាប់ពាន់ដុល្លារផ្គត់ផ្គង់ការធ្វើដំណើរខុសច្បាប់របស់កូនៗពួកគេទៅកាន់ប្រទេសនៅតំបន់អឺរ៉ុប ដោយប្រាថ្នាជីវភាពល្អប្រសើរជាងមុន។ ក៏ប៉ុន្តែឥឡូវនេះ គ្រួសាររបស់ជនជាតិវៀតណាមដែលបាត់ខ្លួនហើយសង្ស័យថាស្លាប់ក្នុងចក្រភពអង់គ្លេស គ្មានមធ្យោបាយដោះបំណុលរួចឡើយ ព្រោះភាគច្រើន គឺសុទ្ធតែជាកសិករ និងអ្នកនេសាទ។
|
ក្រុមគ្រួសារដែលរស់នៅក្នុងវៀតណាមភាគកណ្តាល គិតថា កូនៗពួកគេ ប្រហែលស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងទូរកុងតឺន័រក្លាសេ នៅអង់គ្លេស។ បន្ថែមពីការបាត់បង់អ្នកដែលពួកគេស្រឡាញ់ហើយ ពួកគេនៅជាប់បំណុលវ័ណ្ណករ ដែលខ្ចីបុលពីសាច់ញាតិ ឬស្ថាប័នហិរញ្ញវត្ថុ។ លុយដែលខ្ចីទាំងនេះ ត្រូវប្រគល់ដល់ដៃមនុស្សដែលជួយបង្កើតលិខិតឆ្លងដែនខុសច្បាប់ ទិញសំបុត្រយន្តហោះ និងជួលឡានធុនធំដឹកជនអន្តោប្រវេសន៍ទាំងនោះចូលទៅកាន់ទឹកដីអឺរ៉ុប។ សម្រាប់ពួកគេ អឺរ៉ុបគឺជាទិសដៅចម្បងមួយដើម្បីគេចចេញពីភូមិដាច់ស្រយាល និងប្រមាញ់ក្តីសុបិនសម្រាប់ការរស់នៅប្រសើរជាងមុននៅបរទេស។ កូនៗរបស់ឪពុកម្តាយជនជាតិវៀតណាមខ្លះ កំពុងធ្វើការរួចហើយក្នុងប្រទេសក្នុងតំបន់អឺរ៉ុប ហើយអ្នកទាំងនោះ បានផ្ញើលុយរាប់ពាន់ដុល្លាររៀងរាល់ខែ ត្រលប់មកឲ្យក្រុមគ្រួសារក្នុងតំបន់ក្រីក្រនៃប្រទេសវៀតណាម ដែលភាគច្រើន គឺជាកសិករ អ្នកនេសាទ ឬកម្មកររោងចក្រជាដើម។ ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP លោក Nguyen Dinh Gia ដែលជឿជាក់ថា កូនប្រុសលោក គឺNguyen Dinh Luong ស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងទូរកុងតឺន័រ ក្នុងប្រទេសអង់គ្លេស អះអាងថា លោកនៅជំពាក់បំណុលគេជិត ៨៦០០ដុល្លារទៀត។ គ្រួសារជនជាតិវៀតណាមរូបនេះ បានខ្ចីបុលពីសាច់ញាតិដើម្បីផ្គត់ផ្គង់ដំណើរផ្លូវឆ្ងាយរបស់ប្រុស។ ដំបូងយុវជន Luong បានទៅដល់រុស្ស៊ី ក្រោយមកប្រទេសបារំាង ទីដែលរូបគេបានរស់នៅ ហើយធ្វើការជាអ្នករត់តុ ចាប់តំាងពីឆ្នាំ២០១៨មក។ តាម AFP Luong តែងតែបញ្ជូនលុយត្រលប់មកកាន់គ្រួសារចន្លោះពី ២៥០ និង៤៣០ដុល្លារក្នុងមួយខែ ដើម្បីសងបំណុល ។ ព្រោះចង់ផ្ញើលុយច្រើនបន្ថែម រូបគេបានសន្យាជាមួយគ្រួសារថា ស្វែងរកការងារថ្មីដែលផ្តល់លុយច្រើនជាងមុន។ លោក សង្ឃឹមថា លោកអាចរកចំណូលច្រើនបន្ថែមក្នុងចក្រភពអង់គ្លេស ម្ល៉េះហើយខ្លួនបានសុំឲ្យគ្រួសារជួយរកលុយ១៤០០០ដុល្លារផ្សេងទៀតដើម្បីបញ្ជូនលោកទៅកាន់ទីនោះ។ ក៏ប៉ុន្តែគ្រួសារ Luong គិតថា កូនប្រុសមិនអាចសម្រេចដល់គោលដៅឡើយ ហើយម្យ៉ាងគឺគ្មានអ្នកហៅទូរសព្ទមកកាន់ពួកគេសម្រាប់ថ្លៃធ្វើដំណើររបស់ឡុងទៅកាន់ទឹកដីអង់គ្លេសឡើយ។ លោក Nguyen Dinh Gia ដែលជាឪពុក និយាយថា លោកចាត់ទុកថា មានសំណាងហើយ ព្រោះថា បំណុលគឺគ្មានការប្រាក់ ប៉ុន្តែនៅបារម្ភថា គ្មានលទ្ធភាពសងបំណុល។ ជាឪពុកមានកូនដល់ទៅ៧នាក់ ដែលស្ថិតក្រោមបន្ទុក លោកត្អូញត្អែរបែបនេះ៖«យើងគឺជាកសិករ យើងគ្មានមធ្យោបាយរកលុយច្រើននោះទេ។ ម្យ៉ាងយើងត្រូវចិញ្ចឹមកូនៗយើងផងដែរ»។ ខេត្តភាគខាងកណ្តាលរបស់វៀតណាម ជាយូរមកហើយ ជាប់គាំងក្នុងភាពក្រីក្រ, ប្រឈមមុខនឹងគ្រោះធម្មជាតិ និងពុំសូវមានការអភិវឌ្ឍ។ ប្រការទាំងនេះ ប៉ះពាល់ខ្លាំងដល់ពលរដ្ឋវៀតណាមដែលរស់នៅទីនេះ។ ក្នុងខេត្ត ហា ទីន (Ha Tinh) ចំណូលប្រចាំឆ្នាំរបស់ប្រជាជន ស្មើនឹង ២២០០ដុល្លារ ដោយទាបជាងមធ្យមភាគជាតិ ដែលស្មើនឹងជិត ២៦០០ដុល្លារ។ ក្នុងខេត្តក្បែរខាងនោះ ង៉ែអាន (Nghe An) ទទួលបានត្រឹមតែ ១២០០ដុល្លារប៉ុណ្ណោះ។ ម្យ៉ាងកត្តាភាពក្រីក្រនេះ ក៏បង្ខំឲ្យក្រុមគ្រួសារវៀតណាមជាច្រើនសុំខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋ។ ទង្វើនេះ ចាត់ទុកថា ជារឿងធម្មតាទៅហើយក្នុងតំបន់ជនបទរបស់វៀតណាម ហើយការខ្ចីបុលបែបនេះមានភាពងាយស្រួល និងមានការប្រាក់ទាប។ អ្នកខ្លះ យកលុយកម្ចីនេះទៅសាងផ្ទះ ឬបើកហាងលក់ដូរ។ ខុសពីអ្នកផ្សេង លោក Hoang Lanh ប្រើលុយដើម្បីបញ្ជូនកូនលោកទៅកាន់ធ្វើការនៅបរទេស។ បើតាម AFP លោក ចំណាយលុយបញ្ជូនកូនប្រុសលោក ឈ្មោះថា Hoang Van Tiep ទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុប ដោយរូបគេបានរស់នៅក្នុងប្រទេសបារាំង មួយឆ្នាំមកហើយ។ ឥឡូវនេះ លោក ភ័យខ្លាចថា កូនប្រុសលោករូបនោះ ស្ថិតក្នុងចំណោមអ្នកដែលស្លាប់ក្នុងទូរកុងតឺន័រនៅអង់គ្លេស។ ទោះបីកូនរបស់ខ្លួន បានផ្ញើលុយទៀងទាត់ដែលរកបានពីការងារលាងចាន តែឪពុក នៅជំពាក់លុយធនាគារ ៤៣០០ដុល្លារទៀត។ មានមុខរបរជាអ្នកនេសាទម្នាក់ ដែលរកចំណូលសឹងតែមិនបាន២០០ដុល្លារក្នុងមួយខែផងនោះ លោក Lanh អះអាងថា លោកមិនដឹងថាមានវិធីណាអាចរកលុយដោះបំណុលរួចទេ។ អត្ថបទទាក់ទង ប៉ូលិសវៀតណាម ប្រមូលគំរូ DNA ពីគ្រួសារដែលសង្ស័យថាមានសាច់ញាតិស្លាប់ក្នុងទូកុងតឺន័រនៅអង់គ្លេស វៀតណាមបញ្ជាឲ្យស៊ើបអង្កេតរឿងសាកសពក្នុងទូកុងតឺន័រនៅអង់គ្លេស ក្រោយសង្ស័យថាមាន ជនជាតិវៀតណាមច្រើននាក់ សូមបញ្ជាក់ថា បច្ចុប្បន្ន មន្ត្រីវៀតណាម និងអង់គ្លេស ពុំទាន់បញ្ជាក់ច្បាស់ពីអត្តសញ្ញាណសពទាំង៣៩នាក់ដែលរកឃើញក្នុងទូរកុងតឺន័រ ក្នុងក្រុង Essex ប្រទេសអង់គ្លេស កាលពីសប្តាហ៍ នៅឡើយទេ។ យ៉ាងណាមិញ មន្ត្រីនៃប្រទេសទាំងពីរ កំពុងធ្វើការយ៉ាងជិតស្និទ្ធដើម្បីសម្រេចរឿងនេះ។ ក្នុងហេតុការណ៍រកឃើញសាកសពមនុស្ស៣៩នាក់នៅក្នុងចក្រភពអង់គ្លេស ពីដំបូងឡើយត្រូវបានសមត្ថកិច្ចអង់គ្លេស កំណត់អត្តសញ្ញាណថា គឺជាជនជាតិចិន។ ប៉ុន្តែមានជនជាតិវៀតណាមបួនទៅប្រាំគ្រួសារ ជឿថា សាច់ញាតិរបស់ពួកគេក៏នៅបានបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍នោះដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1233.txt
|
អាជ្ញាធរថៃ កំពុងរៀបចំជម្លៀសពលករខ្លួនដែលធ្វើការក្នុងប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ប្រសិនបើទំនាស់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាន់តែអាក្រក់ខ្លាំងឡើង ក្រោយការស្លាប់មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ ឧត្តមសេនីយ៍ Qassem Soleimani។
|
ពេលនេះ ការជម្លៀសពលរដ្ឋថៃ គឺជាចំណាត់ការបន្ទាន់មួយដែលបានរៀបចំឡើង។ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បញ្ជាក់បែបនេះ នៅថ្ងៃចន្ទ ៦ មករា ដោយសង្កត់ធ្ងន់ថា ចំណាត់ការនេះ អាចអនុវត្តទៅបានដោយពុំបាច់រង់ចាំបញ្ជារបស់លោកឡើយ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍។ «ប្រជាជនថៃដែលនៅទីនោះ(អ៊ីរ៉ង់និងអ៊ីរ៉ាក់)ទាំងអស់ ត្រូវតែមានសុវត្ថិភាព» ។ លោក ប្រាយុទ្ធ ប្រាប់អ្នកសារព័ត៌មានបែបនេះ ខណៈឆ្លើយនឹងសំណួរពាក់ព័ន្ធនឹងភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា។ ទន្ទឹមនឹងការគិតគូរដល់សុខទុក្ខពលរដ្ឋថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ បញ្ជាក់ទៀតថា លោកកំពុងតាមដានយ៉ាងដិតដល់ចំពោះការវិវត្តន៍ក្នុងតំបន់មជ្ឈិមបូព៌ានេះ ក្រោយដ្រូនអាមេរិកមួយបានសម្លាប់លោកឧត្តមសេនីយ៍ Qasem Soleimani មេបញ្ជាការកម្លាំង Qud នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅព្រលានយន្តហោះអន្តរជាតិបាក់ដាដ កាលពីសុក្រសប្តាហ៍មុន។ អត្ថបទទាក់ទង តំបន់មជ្ឈិមបូព៌ា នឹងកាន់តែអស្ថិរភាពនិងគ្រោះថ្នាក់ ក្រោយការស្លាប់ Soleimani យោងតាមរបាយការណ៍របស់ក្រសួងការងារថៃ បច្ចុប្បន្ន ប្រជាជនថៃចំនួន ២៥៧ នាក់ កំពុងបម្រើការងារក្នុងប្រទេសអ៊ីរ៉ង់ និង ២៥ នាក់ផ្សេងទៀត ក្នុងប្រទេសអ៊ីរ៉ាក់ ។ ភាគច្រើននៃពលករថៃទាំងនោះ បម្រើការក្នុងភោជនីយដ្ឋាន កន្លែងម៉ាស្សា និងអាជីវកម្មលក់សាច់ត្រី ជាដើម។ តាម បាងកកប៉ុស្តិ៍ រដ្ឋមន្ត្រីការងារថៃ លោក Chatu Mongol Sonakul លើកឡើងដូច្នេះថា៖« យើងកំពុងរៀបចំខ្លួនជានិច្ចដើម្បីជម្លៀសពួកគេ ប្រសិនបើស្ថាការណ៍កាន់តែអាក្រក់ឡើង»។ ក្រសួងការបរទេសថៃ គូសបញ្ជាក់ថា ប្រទេសថៃ បានចូលរួមជាមួយសហគមន៍អន្តរជាតិ ដោយស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តភាពអត់ធ្មត់អតិបរមា និងបញ្ចៀសការប្រើកម្លាំងក្នុងគោលដៅបន្ធូរបន្ថយភាពតានតឹង ព្រមទាំងរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1234.txt
|
លោក ដូណាល់ ត្រាំ នឹងបន្តតំណែងប្រធានាធិបតីអាមេរិករហូតចប់អាណត្តិដដែល បន្ទាប់ពីព្រឹទ្ធសភាអាមេរិក នៅថ្ងៃទី៥ ខែកុម្ភៈ បោះឆ្នោតផ្ដល់ភាពស្អាតស្អំដល់រូបលោកទាក់ទងការចោទប្រកាន់ពីបទបំពានអំណាច និងការរារាំងដំណើរការយុត្តិធម៌។ ការសម្រេចចិត្តរបស់ព្រឹទ្ធសភាអាមេរិក ជារឿងដែលគេរំពឹងទុក ដ្បិតបក្សសាធារណរដ្ឋរបស់លោក ត្រាំ មានសំឡេងភាគច្រើនស្រាប់ទៅហើយ។ ប៉ុន្តែបក្សប្រជាធិបតេយ្យឯណោះចាត់ទុករឿងថា គ្មានតម្លៃ។
|
ដូចការរំពឹងទុក ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតប្រឆាំងមាត្រានៃការចោទប្រកាន់ចំនួនពីរ ដែលត្រូវបានផ្ដួចផ្ដើមដោយសភាតំណាង ដែលដឹកនាំបក្សប្រជាធិបតេយ្យ សំដៅដកហូតតំណែងប្រធានាធិបតីពីលោក ដូណាល់ ត្រាំ ។ សវនាការជំនុំជម្រះលើសំណុំរឿងដកហូតតំណែងរបស់លោក ត្រាំ ក៏ត្រូវចប់ ហើយលោក ត្រាំ នៅតែជាប្រធានាធិបតីអាមេរិកដដែល។ ទោះជាបក្សប្រជាធិបតេយ្ យផ្ដល់សក្ខីកម្មដែលបង្ហាញពីកំហុសលោក ត្រាំ ក្ដី សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ នៅតែគាំទ្រលោកដដែល។ ក្នុងការបោះឆ្នោតថ្ងៃទី៥ ខែកុម្ភៈ ព្រឹទ្ធសភាអាមេរិក បានបញ្ជាក់ពីភាពគ្មានទោសពៃរ៍របស់លោក ត្រាំ តាមរយៈការបោះឆ្នោតជំទាស់មាត្រាចោទប្រកាន់ពីរករណី គឺការបំពានអំណាច និងការបង្អាក់ដំណើរការយុត្តិធម៌។ សម្រាប់ករណីបំពានអំណាច ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតមិនចោទប្រកាន់លោក ត្រាំ ដោយសំឡេង៥២ទល់នឹង៤៨ ។ ឯការចោទប្រកាន់ពីការបង្អាក់ដំណើរការយុត្តិធម៌វិញ សមាជិកព្រឹទ្ធសភាចំនួន៥៣នាក់ទៀត បោះឆ្នោតថា លោក ត្រាំ មិនមានកំហុស ខណៈ៤៧នាក់ទៀតដែលសុទ្ធសឹងមកពីបក្សប្រជាធិបតេយ្យថា លោក ត្រាំ មានកំហុស។ ដ្បិតមិនអាចរកសំឡេងបានពីរភាគបី បក្សប្រជាធិបតេយ្យ នៅតែមិនអាចបណ្ដេញលោក ត្រាំ ចេញពីតំណែងដដែល។ ប្រធានចៅក្រមតុលាការកំពូលអាមេរិក លោក John Roberts ដែលដឹកនាំសវនាការនេះ ប្រកាសថា លោក ត្រាំ គឺមិនមានទោសឡើយ ព្រោះសមាជិកព្រឹទ្ធសភាភាគច្រើនរកមិនឃើញកំហុសដូចដែលបានចោទប្រកាន់ឡើយ។ លោក ត្រាំ ក្លាយជាប្រធានាធិបតីទីបី ដែលរួចពីការដកតំណែងបន្ទាប់លោក ប៊ីល គ្លីនតុន និងលោក អែនឌ្រូ ជែកសុន។ លោកបានហៅការសម្រេចចិត្តរបស់ព្រឹទ្ធសភាជាជោគជ័យ ខណៈសេតវិមានចាត់ទុកលទ្ធផលនៅព្រឹទ្ធសភា ជាការផ្ដល់ភាពស្អាតស្អំពេញលេញមួយសម្រាប់ប្រធានាធិបតី។ យ៉ាងណាមិញ បក្សប្រជាធិបតេយ្យ នៅតែបន្តជំហរលោក ត្រាំ មានកំហុស ព្រោះសវនាកាកន្លងមក មិនយុត្តិធម៌ដោយសារសាក្សីសំខាន់មិនត្រូវបានកោះហៅ ហើយការអស់ទោសពៃរ៍របស់លោក ត្រាំ ជារឿងគ្មានតម្លៃ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1235.txt
|
លោកនាយករដ្ឋមន្ត្រី សិង្ហបុរី លី សៀនឡុង ត្រូវសម្រាកវិស្សមកាលប្រចាំឆ្នាំរយៈពេលពីរសប្តាហ៍ ដោយគិតពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ នេះបើតាមការប្រកាសរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីសិង្ហបុរីកាលពីថ្ងៃសុក្រ។
|
តាមការផ្សាយរបស់ CAN លោក Heng Swee Keat នឹងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី នាអំឡុងអវត្តមានរបស់លោក លី ចន្លោះពីថ្ងៃទី២៥ ដល់ថ្ងៃទី៣ ខែមករា។ បច្ចុប្បន្ន លោក Heng Swee Keat ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1236.txt
|
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅថ្ងៃទី១២ ខែធ្នូ បានទាត់ចោលការចោទប្រកាន់លើរូបលោកថា ព្យាយាមចាក់ឬសគ្រួសារក្នុងឆាកនយោបាយ បន្ទាប់ពីកូនប្រុសបង្កើត និងកូនប្រសារប្រុសរបស់លោកដាក់ពាក្យធ្វើជាបេក្ខជនអភិបាលក្រុងសម្រាប់ការបោះឆ្នោតតំបន់នៅឆ្នាំក្រោយ។ សម្រាប់លោក វីដូដូ ការប្រឡូកចូលនយោបាយរបស់កូនៗ គឺជាការសម្រេចចិត្តរបស់ពួកគេផ្ទាល់ ហើយលទ្ធផលទៅជាយ៉ាងណា ក៏អាស្រ័យលើការសម្រេចចិត្តរបស់ប្រជាជនឥណ្ឌូណេស៊ីតែប៉ុណ្ណោះ។
|
មុខមាត់ និងកេរិ៍្តឈ្មោះស្អាតស្អំ មិនពាក់ព័ន្ធអ្នកនយោបាយជាន់ខ្ពស់ជំនាន់មុនរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី កំពុងរងការសង្ស័យខ្លាំង គ្រាដែលសមាជិកគ្រួសាររបស់លោកចូលប្រឡូកក្នុងឆាកនយោបាយ។ កូនប្រុសច្បងរបស់លោកឈ្មោះ Gibran Rakabuming Raka បានចុះឈ្មោះជាបេក្ខជនអភិបាលទីក្រុង Solo ខណៈកូនប្រសារប្រុសឈ្មោះ Bobby Nasution ប្រជែងកៅអីអភិបាលក្រុង Medan ក្នុងការបោះឆ្នោតថ្នាក់តំបន់នៅឆ្នាំ២០២០ ។ ដោយសារបញ្ហានេះ លោក វីដូដូ ដែលជាធ្លាប់ជាអតីតអភិបាលក្រុង Solo ដែរនោះ ក៏ត្រូវបានចោទសួរពីគោលបំណងនៅពីក្រោយរឿងរ៉ាវក្ដៅគគុកនេះ រហូតមានពាក្យរិះគន់ថា លោកកំពុងព្យាយាមបង្កើតវង្សត្រកូលនយោបាយដូចអ្នកនយោបាយជំនាន់មុនដែលមានសមាជិកគ្រួសារត្រួតត្រាឆាកនយោបាយឥណ្ឌូណេស៊ីមិនចេះដាច់។ លោក វីដូដូ ដែលមានអតីតភាពជាអ្នកលក់គ្រឿងសង្ហារឹមនោះ ត្រូវបានមើលឃើញថា ជាមនុស្សនៅក្រៅរង្វង់អ្នកនយោបាយជាន់ខ្ពស់ ឬយោធាដ៏មានឥទ្ធិពល។ «នោះជាការប្រកួតប្រជែង។ អ្នកអាចចាញ់ ឬឈ្នះក្នុងការប្រកួត ហើយវាអាស្រ័យលើប្រជាជនដែលមានសិទ្ធសម្រេចចិត្ត។» នេះជាការលើកឡើងរបស់លោក វីដូដូ ដែលស្បថចូលកាន់តំណែងប្រធានាធិបតីឥណ្ឌូណេស៊ីមិនទាន់បានពីរខែស្រួលបួលផងនោះ ហើយផ្សាយដោយទីភ្នាក់ងារព័ត៌មានReuters ។ ទោះនេះជាការសម្រេចចិត្តរបស់កូនៗក្ដី មានមតិខ្លះលើកឡើងថា លោក វីដូដូ ក៏ទំនងជាបានបើកភ្លើងបៃតងផងដែរ។ គ្រួសារនយោបាយ សឹងតែក្លាយជាវប្បធម៌របស់ឥណ្ឌូណេស៊ី ដោយមេដឹកនាំជំនាន់មុន តែងបណ្ដុះកូនៗរបស់ខ្លួនឲ្យធ្វើនយោបាយដែរ។ ជាក់ស្ដែង គ្រួសារប្រធានាធិបតីទីមួយរបស់ឥណ្ឌូណេស៊ី គឺត្រកូលស៊ូកាណូ នៅតែជាកម្លាំងនយោបាយដ៏សំខាន់ក្នុងប្រទេសប្រជាធិបតេយ្យដ៏ធំរបស់ពិភពលោក។ កូនស្រីលោក ស៊ូកាណូ គឺអ្នកស្រី Megawati Sukarnoputri ជាប្រធានាធិបតីទីប្រាំ ហើយបច្ចុប្បន្នជាប្រធានបក្សកាន់អំណាច។ ប្រធានសភាសព្វថ្ងៃ អ្នកស្រី Puan Maharani ជាកូនស្រីបង្កើតអ្នកស្រី Megawati ទៅទៀត។ ចំណែកឯអតីតប្រធានាធិបតី Susilo Bambang Yudhoyono ក៏មានកូនប្រុសប្រឡូកក្នុងឆាកនយោបាយដែរ។ កាលពីខែតុលា លោក Susilo ដែលជាប្រធានបក្សប្រជាធិបតេយ្យនោះ បានតែងតាំងកូនប្រុសច្បងឈ្មោះ Agus Harimurti Yudhoyono ជាអនុប្រធានបក្សផងដែរ។ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1237.txt
|
អ៊ីរ៉ង់នៅថ្ងៃសៅរ៍ទី ១១ ខែមករាបានទទួលស្គាល់ថា ខ្លួនបាញ់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនដោយអចេតនា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP ដែលដកស្រង់សម្តីយោធាអ៊ីរ៉ង់។
|
ក្រោយបដិសេធការចោទប្រកាន់អស់រយៈពេលជាច្រើនថ្ងៃ យោធាអ៊ីរ៉ង់ព្រមទទួលស្គាល់ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនដោយអចេតនា។ ករណីបាញ់ទម្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែននេះបានសម្លាប់មនុស្សអស់ ១៧៦ នាក់ផងក្នុងចំណោមនោះភាគច្រើនជាជនជាតិអ៊ីរ៉ង់ និងកាណាដា។ ក្នុងសេចក្តីថ្លែងការណ៍មួយចេញថ្ងៃទី ១១ មករាដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP យោធាអ៊ីរ៉ង់បន្ទោស«កំហុសមនុស្ស»ដែលបង្កឲ្យបញ្ហានេះកើតឡើង។ សេចក្តីថ្លែងការណ៍ដដែលនោះបន្តថា យន្តហោះស៊ីវិលរបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែនត្រូវបានគេភាន់ច្រឡំទៅនឹងគោលដៅសត្រូវ ក្រោយពេលវាធ្វើដំណើរឆ្ពោះមកកាន់ទីតាំងយោធារសើបរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ «យោធាអ៊ីរ៉ង់ស្ថិតក្នុងការប្រុងជើងការខ្ពស់បំផុតក្នុងកាលៈទេសៈតានតឹងនិងប្រឈមមុខគ្នាជាមួយអាមេរិក»។ សេចក្តីថ្លែងការណ៍នោះបញ្ជាក់ដូច្នេះ។ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែននេះ បានធ្លាក់នៅក្បែរតំបន់ Parand ជាយក្រុងតេហេរ៉ង់។ ដើមឡើយភាគីអះអាងថា ការធ្លាក់នេះគឺបណ្តាលមកពីបញ្ហាបច្ចេកទេស ប៉ុន្តែអាមេរិកបានចង្អុលដាក់អ៊ីរ៉ង់ដោយសម្អាងលើភស្តុតាងដែលខ្លួនទទួលបានពីរភ្នាក់ងារចារកម្ម។ យ៉ាងណាក៏ដោយ អ៊ីរ៉ង់បដិសេធម្តងហើយម្តងទៀត និងបានចោទអាមេរិកវិញថា ព្យាយាមផ្សព្វផ្សាយសម្តីកុហកបោកប្រាស់ដើម្បីបង្ខូចឈ្មោះខ្លួនផងដែរ។ ដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif ឯណោះក៏បានសម្តែងការសោកស្តាយពន់ពេកចំពោះករណីសោកនាដកម្មនេះ ហើយក៏បានសុំអភ័យទោសចំពោះបញ្ហាដែលបានកើតឡើងដែរ។ «ការសោកស្តាយ សុំអភ័យទោស និងការចូលរួមរម្លែកទុក្ខរបស់យើងចំពោះប្រជាជនយើង ក៏ដូចជាគ្រួសាររបស់អ្នកស្លាប់ទាំងអស់ និងបណ្តាប្រជាជាតិដែលរងការប៉ះពាល់ពីសោកនាដកម្មនេះ»។ នេះជាសម្តីរបស់លោក ក្នុងគណនី
|
article_1238.txt
|
ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់ចិន Alibaba ប្រកាស នៅថ្ងៃចន្ទ ទី១១ វិច្ឆិកាថា ការលក់សម្រាប់ថ្ងៃ «Singles’ Day» កើនដល់ ៩១,២ពាន់លានយ័ន ឬស្មើនឹង ១៣ពាន់លានដុល្លារ ត្រឹមពេល១ម៉ោងប៉ុណ្ណោះ។ សម្រាប់តួលេខនេះ គឺកើនឡើង៣២ភាគរយ បើធៀបនឹងឆ្នាំមុន ដែលស្មើនឹង ៦៩ពាន់លានយ័ន (៩,៨៦ពាន់លានដុល្លារ)។
|
ស្រដៀងនឹងថ្ងៃ «Black Friday» និង «Cyber Monday» ក្នុងសហរដ្ឋអាមេរិកថ្ងៃ «Singles’ Day» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ដោយលោក Daniel Zhang ដែលបច្ចុប្បន្នជាប្រធានក្រុមហ៊ុន Alibaba និងជានាយកប្រតិបត្តិ។ គេហៅព្រឹត្តិការណ៍នេះថា «១១ ពីរដង ឬ Double Eleven» ព្រោះថា វាតែងធ្វើឡើងចំថ្ងៃទី ១១ ខែវិច្ឆិកា(ខែលេខរៀងទី១១) រៀងរាល់ឆ្នាំ ដែលលេខ១ចំនួនបួនគឺតំណាងឲ្យអ្នកនៅទំនេរ (Single) ។ ក្រុមហ៊ុន Alibaba លក់ទំនិញបានសរុបប្រមាណ៣០ពាន់លានដុល្លារលើវេបសាយខ្លួនក្នុងថ្ងៃ «Singles’ Day» កាលពីឆ្នាំ២០១៨ ដែលឈ្នះការលក់ក្នុងថ្ងៃ «Cyber Monday» របស់អាមេរិក ដែលលក់បានត្រឹម៧,៩ពាន់លានដុល្លារ ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍លក់ដ៏ធំប្រចាំឆ្នាំរយៈពេល២៤ម៉ោងនេះ ចាប់ផ្តើមជាមួយនឹងសម្តែងពីសំណាក់តារាប៉ុបអាមេរិក Taylo Swift និងតារាចម្រៀងក្នុងស្រុកចិន ដូចជា Jackson Yee ។ នេះជាលើកដំបូងហើយដែលថ្ងៃ «Singles’ Day» របស់ Alibaba ពុំមានវត្តមានរបស់លោក ជេក ម៉ា ស្ថាបនិកក្រុមហ៊ុនយក្សនេះ ក្រោយពីលោកបានលាលែងពីតំណែងជាប្រធានក្រុមហ៊ុនកាលពីខែកញ្ញា៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1239.txt
|
នៅរសៀលថ្ងៃសៅរ៍ ទី២៩ កុម្ភៈ កូរ៉េខាងត្បូង បានរកឃើញករណីឆ្លងជំងឺផ្លូវដង្ហើមកូរ៉ូណា (COVID-19) ចំនួន ២១៩ ករណីបន្ថែម ដែលបង្កើនតួលេខឆ្លងសរុបដល់ ៣១៥០ករណីហើយ។ បើបូកសរុបទាំងករណីនៅព្រឹកថ្ងៃសៅរ៍នេះ ដែលមាន ៥៩៤ករណី តួលេខឆ្លងសរុបសម្រាប់ថ្ងៃសៅរ៍នេះ ឡើងដល់ ៨១៣ ហើយ។ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េខាងត្បូង ខណៈអ្នកស្លាប់នៅ ១៦នាក់ដដែល។
|
Relate ក្នុងចំណោមអ្នកឆ្លងទាំងនេះ ជាង៩០ភាគរយនៃករណីឆ្លង ស្ថិតក្នុងទីក្រុង Daegu ដែលមានចម្ងាយ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូលនៃប្រទេសកូរ៉េខាងត្បុង ហើយនិងខេត្តក្បែរក្រុងនេះ គឺខេត្ត North Gyeongsang ។ តាមទីភ្នាក់ងារព័ត៌មាន AFP អាជ្ញាធរក្រុង Daegu បានទទូចឲ្យពលរដ្ឋប្រុងប្រយ័ត្ន និងនរណាដែលមានរោគសញ្ញាក្តៅខ្លួន ឬផ្លូវដង្ហើមគួរសម្រាកនៅផ្ទះ។ យ៉ាងណាមិញ មន្ត្រីបញ្ជាក់ថា ពួកគេមិនទាន់គិតគូរដាក់ក្រុងនេះទាំងមូលឲ្យនៅដាច់ដោយឡែក ដូចនៅក្រុង វូហាន ប្រទេសចិនឡើយ។ វិហារសាសនាគ្រឹស្ត Shincheonji ដែលស្ថិតក្នុងទីក្រុង Daegu ក្លាយជាចំណុចផ្ដើមនៃការផ្ទុះរីករាលដាលជំងឺ COVID-19 ក្រោយពីស្ត្រីកូរ៉េខាងត្បូងវ័យ ៦១ឆ្នាំម្នាក់ បានចេញរោគសញ្ញាក្តៅខ្លួន កាលពីថ្ងៃ១០ ខែកុម្ភៈ។ ក៏ប៉ុន្តែលោកស្រីបានទៅកាន់វិហារនេះយ៉ាងតិច ៤ ដង ក្នុងទីក្រុង Daegu ដែលជាទីក្រុងធំបំផុតលំដាប់ទី៤ ជាមួយប្រជាជន ២,៥លាននាក់ មុនពេលដឹងថាកើតជំងឺ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_124.txt
|
ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា(CPP) ចង់ឱ្យរដ្ឋាភិបាល បង្កើតច្បាប់ដែលចាត់ទុក ជន ឬក្រុមណា ដែលមានចេតនាបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម និងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ។ បំណងនេះ ត្រូវបានប្រធានបក្សប្រជាជនកម្ពុជា ប្រកាសនៅក្នុងខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ដែលប្រារព្ធឡើងនៅកោះពេជ្រ នាថ្ងៃទី៧ ខែមករានេះ។
|
សម្តេច ហ៊ុន សែន ថ្លែងនៅចំពោះមុខសមាជិក សមាជិកាគណបក្ស ដែលចូលរួមពិធីប្រមាណ ២ម៉ឺននាក់នេះដូច្នេះ៖ «ខ្ញុំយល់ថា វាដល់ពេលហើយ ដែលយើងត្រូវកសាងច្បាប់ ឬកំណត់ចំពោះជនណា ឬក្រុមណា ដែលមានគម្រោងការ ឬអំពើឃុបឃិត បង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវនាំខ្លួនមកវិនិច្ឆ័យទោស។»។ សម្រាប់ប្រមុខបក្សប្រជាជនកម្ពុជា ខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា គឺជារបត់ជោគជ័យមួយដែលបានកំណត់ជោគវាសនាប្រទេសកម្ពុជា ឱ្យបានស្គាល់សុខសន្តិភាពពេញលេញ នៅក្នុងរយៈពេលជាង៥០០ឆ្នាំ នៃប្រវត្តិសាស្ត្រប្រទេសជាតិ។ ហើយទម្រាំតេមាតុភូមិកម្ពុជា ទទួលបានសន្តិភាពពេញលេញ ប្រទេសដ៏តូចនេះ បានឆ្លងកាត់នូវភ្លើងសង្គ្រាមរ៉ាំរ៉ៃ ការបាត់បង់ វិនាសព្រាត់ប្រាស់ និងទុក្ខវេទនា យ៉ាងច្រើនអនេកពេកណាស់។ ពីវេទិកាដដែល សម្តេច ហ៊ុន សែន ក៏គូសបញ្ជាក់ដែរថា គេមិនអាចនិយាយដល់សិទ្ធិ មនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍបានឡើយ ប្រសិនបើគ្មានសន្តិភាពនោះ។ មិនតែប៉ុណ្ណោះ សន្តិភាព ក៏មិនគង់វង្សយូរដែរ ល្គឹកណាគ្មានការផ្សះផ្សារជាតិ យុត្តិធម៌ និងការអភិវឌ្ឍជាតិប្រកបដោយបរិយាប័ន្ន។ ហេតុដូច្នេះប្រធានគណបក្សប្រជាជនកម្ពុជា បានទទូចដដែលៗ ឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួបរួមគ្នា ស្រឡាញ់នូវស្មារតីសន្តិភាព និងបន្តថែរក្សាសន្តិភាព ដែលកម្ពុជាទទួលបានមកដោយលំបាកនេះ ឱ្យបានគង់វង្ស៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1240.txt
|
លោក Muhyiddin Yassin បានស្បថចូលកាន់តំណែងនៅបរមរាជរាំងម៉ាឡេស៊ីជានាយករដ្ឋមន្ត្រីទី៨នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែមីនា។ នេះបើតាមការចុះផ្សាយទូរទស្សន៍សិង្ហបុរី Channel News Asia ។
|
Relate ប្រាប់អ្នកសារព័ត៌មានមុនពិធីស្បថចូលកាន់តំណែងរបស់លោក Muhyiddin លោក មហាធៀ មហាម៉ាត់ បានបញ្ជាក់ជាថ្មីថា លោកមានសំឡេងគាំទ្រច្រើនលើសលប់ក្នុងសភាម៉ាឡេស៊ី។ ហើយកាលពីយប់ថ្ងៃសៅរ៍ លោក មហាធៀ បានបញ្ចេញបញ្ចីឈ្មោះសមាជិកសភា១១៤ នាក់ ដែលគាំត្រលោកក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់។ នៅព្រឹកថ្ងៃអាទិត្យនេះ លោក មហាធៀ បានស្នើឲ្យមានអង្គប្រជុំសភាមួយបន្ទាន់មួយ ដូច្នេះសមាជិកសភាម៉ាឡេស៊ី អាចបង្ហាញជាផ្លូវការថាតើពួកគេគាំទ្រលោក Muhyiddin ជានាយករដ្ឋមន្ត្រីឬយ៉ាងណា។ «ខ្ញុំមានអារម្មណ៍ត្រូវបានក្បត់ដោយលោក Muhyiddin»។ លោក មហាធៀ និយាយបែបនេះ។ ម្យ៉ាងវិញទៀត លោក មហាធៀ បានអះអាងថា មហាក្សត្រម៉ាឡេស៊ី ពុំរាជានុញ្ញាតឲ្យលោកជួបទ្រង់ ដើម្បីបង្ហាញថា លោកពិតជាមានសំឡេងគាំទ្រភាគច្រើនពីសមាជិកសភាឡើយ។ មុនលោក Muhyiddin ស្បថចូលកាន់តំណែង លោក អះអាងដូច្នេះថា៖«អ្នកចាញ់ (គ្មានសំឡេងភាគច្រើនលើសលប់ក្នុងសភា) នឹងបង្កើតរដ្ឋាភិបាលមួយ ខណៈអ្នកឈ្នះ នឹងក្លាយជាបក្សប្រឆាំង»។ លោក មហាធៀ សង្កត់ធ្ងន់ថា ដោយអនុលោមតាមរដ្ឋធម្មនុញ្ញម៉ាឡេស៊ី អ្នកដែលត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីត្រូវតែមានការគាំទ្រសំឡេងភាគច្រើនលើសលប់ពីសមាជិកសភាម៉ាឡេស៊ី ដោយពុំខ្វល់ពីគណបក្សនយោបាយណាមួយឡើយ។ ដើម្បីបង្កើតរដ្ឋាភិបាលមួយបាន គឺត្រូវការសំឡេងគាំទ្រ ១១២ នាក់ក្នុងចំណោមសមាជិកសភាទាំង២២២នាក់។ គួររម្លឹកថា សេចក្តីថ្លែងការណ៍របស់រាជវាំងម៉ាឡេស៊ីកាលពីរសៀលថ្ងៃសៅរ៍ បានបញ្ជាក់ថា ក្រោយជំនួបជាមួយសមាជិកសភាទាំងអស់ មហាក្សត្រម៉ាឡេស៊ី បានរកឃើញថា សមាជិកសភាដែលមានសំឡេងគាំទ្រច្រើនលើសលប់ គឺលោក Muhyiddin ។ ការតែងតាំងនាយករដ្ឋមន្ត្រីនេះ ពុំអាចពន្យារបានឡើយ សម្រាប់សុខមាលភាពប្រជាជននិងប្រជាជាតិម៉ាឡេស៊ី។ មហាក្សត្រម៉ាឡេស៊ី ទ្រង់ Abdullah មានបន្ទូលបែបនេះ ដោយបន្ថែមថា ទ្រង់ជឿជាក់ថា នេះគឺការសម្រេចចិត្តល្អបំផុតសម្រាប់គ្រប់គ្នា និងសង្ឃឹមថា ការណ៍នេះបញ្ចប់វិបត្តិនយោបាយនៅពេលនេះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1241.txt
|
រដ្ឋាភិបាលវៀតណាម បានសន្យាធ្វើកំណែទម្រង់បរិបទវិនិយោគ និងផ្តល់លក្ខខណ្ឌអនុគ្រោះគ្រប់បែបយ៉ាងតាមលទ្ធភាពអាចធ្វើបានសម្រាប់ក្រុមហ៊ុន និងអ្នកវិនិយោគរបស់អាមេរិក។ ក្តីរំពឹងរបស់វៀតណាម គឺចង់បានកំណើនវិនិយោគរបស់អាមេរិក ដែលជាដៃគូដ៏សំខាន់ និងអាចធានាបានតុល្យភាពរវាងពាណិជ្ជកម្មវៀតណាម និងអាមេរិក។
|
តាមរយៈជំនួបជាមួយនឹងប្រតិភូធុរកិច្ចអាមេរិក-អាស៊ាន (USABC)នៅក្នុងក្រុងហាណូយ នៅថ្ងៃ១១ ធ្នូ លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyễn Xuân Phúc បានអះអាងថា រដ្ឋាភិបាលរបស់លោក តែងតែយកចិត្តដាក់ក្នុងការងារអនុម័ត និងពន្លឿនការអនុវត្តគម្រោងទាំងឡាយរបស់អាមេរិក ដែលមកវិនិយោគនៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam News។ តាមប្រភពព័ត៌មានដដែល លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វៀតណាម មានគោលដៅសម្រេចឲ្យបាននូវតុល្យភាពពាណិជ្ជកម្មជាមួយនឹងអាមេរិក ហើយបានស្នើឲ្យក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដើរតួឲ្យកាន់តែសកម្មក្នុងលើកកម្ពស់ចំណងទ្វេភាគី និងលំហូរវិនិយោគរបស់អាមេរិកមកកាន់វៀតណាម។ លោក ចង់ឃើញក្រុមប្រឹក្សាធ្វើជាស្ពានរវាងរដ្ឋាភិបាលវៀតណាម-អាមេរិក ដើម្បីពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ តាមជំនួបដដែលនោះ ប្រមុខរដ្ឋាភិបាលវៀតណាមរូបនេះ បានទទូចឲ្យក្រុមហ៊ុនរបស់អាមេរិកបន្តយកចិត្តទុកដាក់លើទីផ្សាររបស់វៀតណាម ទាំងដោយផ្ទាល់ និងមិនផ្ទាល់ក្នុងវិស័យសំខាន់ៗដូចជាហេដ្ឋារចនាសម្ព័ន្ធ អាកាសចរណ៍ស៊ីវិល និងហិរញ្ញវត្ថុ-ធនាគារជាដើម។ លោកក៏ចង់ឃើញក្រុមប្រឹក្សាធុរកិច្ចបន្តជួយក្រុមហ៊ុនអាមេរិកបំពេញទស្សនកិច្ចនៅវៀតណាមឲ្យបានច្រើន ក្នុងពេលវៀតណាមធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ។ គួរជម្រាបបន្តិចថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ឬហៅកាត់ថា USABC គឺជាអង្គការដ៏មានឥទ្ធិពលមួយមានមូលដ្ឋាននៅអាមេរិក ដែលមានបណ្តាញក្រុមហ៊ុនធំៗរបស់អាមេរិកជាច្រើនជាសមាជិក។ ក្នុងជំនួបជាមួយនឹងរដ្ឋាភិបាលវៀតណាម លោក Keith Williams ប្រធានក្រុមប្រឹក្សាធុរកិច្ច បានបង្ហាញជំហរសុទិដ្ឋិនិយមអំពីកំណើននៃផលិតផលក្នុងស្រុក និងការនាំចេញរបស់វៀតណាម ហើយលោក សង្ឃឹមថា ក្រុមប្រឹក្សាធុរកិច្ច នឹងអាចធ្វើជាដៃគូល្អរបស់វៀតណាម ក្នុងការបង្កើនការនាំចេញផងដែរ។ ជាមួយគ្នានេះ សមាជិករបស់ក្រុមប្រឹក្សា ដែលជាប្រតិភូអមដំណើរផងដែរនោះ បានវាយតម្លៃខ្ពស់ពីភាពជោគជ័យរបស់វៀតណាមក្នុងការទាក់ទាញវិនិយោគដោយផ្ទាល់ ហើយក៏បានអះអាងពីការត្រៀមខ្លួនរួចជាស្រេចក្នុងការជួយវៀតណាម ក្នុងបេសកកម្មបំពេញតួនាទីជាប្រធានវិលជុំរបស់អាស៊ាននៅឆ្នាំក្រោយដ៏ខ្លីមុខនេះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1242.txt
|
នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Taur Matan Ruak បានផ្ញើលិខិតលាលែងតំណែងទៅកាន់ប្រធានាធិបតី។ លោក ប្រកាសបែបនេះ នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ។ ការប្រកាសយ៉ាងភ្ញាក់ផ្អើលបែបនេះ ធ្វើឡើងខណៈប្រជាជាតិអាស៊ីអាគ្នេយ៍ដ៏តូចមួយនេះ ប្រឈមនឹងអស្ថិរភាពនយោបាយថ្មី បន្ទាប់ពីមានការបែកប្រេះឆានៃសម្ព័ន្ធភាពគាំទ្ររូបលោកក្នុងសភា។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ។
|
«ខ្ញុំបានផ្ញើលិខិតលាលែងតំណែងនេះទៅកាន់ប្រធានាធិបតីរួចហើយ»។ លោកនាយករដ្ឋមន្ត្រី Taur Matan Ruak បញ្ជាក់បែបនេះនៅមុខអ្នកសារព័ត៌មាន ក្រោយពីជំនួបជាមួយប្រធានាធិបតីទីម័រខាងកើត Francisco Guterres។ លោកសង្កត់ធ្ងន់ទៀតថា លោកបានត្រៀមលក្ខណៈក្នុងការបន្តដឹកនាំជាប្រមុខរដ្ឋាភិបាល រហូតដល់ការសុំលាលែងរបស់លោក ត្រូវបានយល់ព្រម ហើយនោះគឺដើម្បីធានាសកម្មភាពរដ្ឋាភិបាលក្នុងប្រទេស។ លោក Taur Matan Ruak គឺជានាយករដ្ឋមន្ត្រីទី៧ របស់ប្រទេសទីម័រខាងកើត ដែលចូលកាន់តំណែងកាលពីថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៨។ មុនពេលចូលកាន់តំណែងជានាយករដ្ឋមន្ត្រី លោកក៏ធ្លាប់ជាប្រធានាធិបតីរបស់ប្រទេសនេះផងដែរ ដែលកាន់តំណែងចាប់ពីខែឧសភា ឆ្នាំ២០១២ ដល់ ២០១៧៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1243.txt
|
គណៈកម្មាធិការស៊ើបអង្កេតមួយរបស់ប៉ាគីស្ថាន បានបង្ហើបថា ពួកគេរៀបចំចាត់វិធានការផ្លូវច្បាប់ប្រឆាំងមន្ត្រីរបស់អាជ្ញាធរគ្រប់គ្រងសំណង់ Sindh របស់រដ្ឋ (SBCA) ដែលពាក់ព័ន្ធនឹងការអនុញ្ញាតឲ្យមានការសាងសង់ខុសច្បាប់។ គណៈកម្មាធិការនេះបានបង្កើតឡើងក្នុងគោលដៅរកចន្លោះប្រហោង ដែលឈានដល់ការបាក់រលំអគារ៦ជាន់ ក្នុងទីក្រុង Karachi ប្រទេស ប៉ាគីស្ថាន កាលពីដើមសប្តាហ៍នេះ។
|
សារព័ត៌មានក្នុងស្រុក ប៉ាគីស្ថាន ឈ្មោះថា ARY NEWS បានចុះផ្សាយ នៅថ្ងៃ ៣ មករា ឆ្នាំ២០២០ ថា គណៈកម្មាធិការមានសមាជិក៥នាក់ បានជួបពិភាក្សាគ្នាមួយកាលពីថ្ងៃសុក្រ ដើម្បីស្វែងរកមូលហេតុនៃការបាក់រលំភ្លាមៗនៃអគារកម្ពស់៦ជាន់ ក្នុងទីក្រុង Karachi ។ ក្រោយបញ្ចប់ជំនួប ប្រធានគណៈកម្មាធិការដដែលនេះ បានអះអាងថា មន្ត្រីរបស់អាជ្ញាធរគ្រប់គ្រងសំណង់រដ្ឋ (SBCA) បានសារភាពថា សំណង់ដែលបាក់រលំនេះ ត្រូវបានសាងសង់ឡើងដោយខុសច្បាប់។ តាមប្រភពព័ត៌មានក្នុងស្រុកដដែល ពួកគេ និយាយដូច្នេះថា៖«ម្ចាស់អគារនេះ ទទួលបានអន្តរាគមន៍ (stay order) ពីតុលាការដើម្បីសាងសង់អគារនេះ»។ ទន្ទឹមនេះ គណៈកម្មាធិការស៊ើបអង្កេតដដែលនេះ បានសាកសួរព័ត៌មានលម្អិតពីមន្ត្រី SBCA ដែលបានជាប់ពាក់ព័ន្ធនឹងសំណុំរឿង ដោយពួកគេពុំបានផ្តល់ដំណឹងជុំវិញសំណង់ខុសច្បាប់ជូនដល់អាជ្ញាធរឲ្យទាន់ពេលវេលា។ ត្រង់ចំណុចនេះ គណៈកម្មាធិការនេះ បានបង្ហើបថា ខ្លួននឹងចាត់វិធានការផ្លូវច្បាប់ធ្ងន់ធ្ងរប្រឆាំងនឹងមន្ត្រីពុករលួយទាំងនេះ។ ម្យ៉ាងទៀត ចំណាត់ការផ្លូវច្បាប់លើម្ចាស់អគារនិងអ្នកសាងសង់ទីតាំងសំំណង់ ក៏ត្រូវលើកយកទៅពិភាក្សាអំឡុងជំនួបរបស់គណៈកម្មាធិការស៊ើបអង្កេតប៉ាគីស្ថានខាងលើផងដែរ។ តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកប៉ាគីស្ថាន DAWN.com លោក Waqar Mehdi ប្រធានក្រុមអធិការកិច្ចរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានបញ្ជាក់ថា៖«ការស៊ើបអង្កេតក្នុងឧបទ្ទវហេតុនេះ ពិតជានឹងជួយបង្កើតប្រព័ន្ធគណនេយ្យភាពនៅក្នុងស្ថាប័ន ហើយបង្កើតឧទាហរណ៍មួយសម្រាប់ពេលអនាគតផងដែរ»។ មែនទែនទៅ សំណង់អគារ ៦ ជាន់ដែលបាក់រលំនេះកាលពីរសៀលថ្ងៃចន្ទ ៣០ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានសាងសង់ឡើង តាំងពីឆ្នាំ ២០០៤ មកម្ល៉េះ។ អគារនេះ មានហាងទំនិញចំនួន ២ និងផ្ទះល្វែងចំនួន ១៩ ទីដែលមនុស្សជាច្រើនគ្រួសារ កំពុងរស់នៅ ចាប់តាំងពីពេលនោះមក ។ ជាសំណាងល្អ តាមរបាយការណ៍ គ្មានអ្នកស្លាប់ឡើងក្នុង ឧបទ្ទវហេតុ បាក់រលំអគារនេះ ខណៈពួកគេត្រូវបានគេជម្លៀសចេញ ទាន់ពេលវេលាមុននឹងហេតុការណ៍នេះកើតឡើង។ ប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយកើតហេតុការណ៍បាក់អគារនេះ ប្រធាននៃអាជ្ញាធរគ្រប់គ្រងសំណង់រដ្ឋរបស់ប៉ាគីស្ថាន ក៏បានបង្កើតគណៈកម្មាធិការស៊ើបអង្កេតមានសមាជិក៧នាក់មួយដើម្បីស្វែងរកមូលហេតុនៃការបាក់រលំអគារនេះ។ ទន្ទឹមនេះ ពួកគេ ក៏រកមើលឈ្មោះមន្ត្រីដែលបានអនុម័តម្រោងសំណង់នេះ ហើយសម្ភារដែលយកទៅប្រើប្រាស់ក្នុងសំណង់អគារនេះផងដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1244.txt
|
ក្រោយត្រូវបានព្រឹទ្ធសភាលើកលែងការចោទប្រកាន់ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្វែររ៉ាដាទៅរកមន្ត្រីដែលហ៊ានផ្ដល់សក្ខីកម្មប្រឆាំងរូបលោកអំឡុងដំណើរការចោទប្រកាន់នៅរដ្ឋសភា។ នៅថ្ងៃទី៧ ខែកុម្ភៈ មន្ត្រីយោធានៅសេតវិមាន Alexander Vindman និងអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន Gordon Sondland ត្រូវបានបញ្ចប់តំណែងរៀងៗខ្លួនជុំវិញការផ្ដល់ព័ត៌មានដែលបង្ហាញកំហុសលោក ត្រាំ ទៅឲ្យក្រុមប្រជាធិបតេយ្យនៅរដ្ឋសភា។
|
វរសេនីយ៍ទោ Alexander Vindman ជាមន្ត្រីទីមួយដែលអស់តំណែងចំពោះការផ្ដល់ព័ត៌មានទាក់ទងការដាក់សម្ពាធរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើអ៊ុយក្រែនឲ្យស៊ើបអង្កេតលើដៃគូនយោបាយរបស់ខ្លួន គឺលោក ចូ បៃឌិន ។ ប៉ុន្មានម៉ោងបន្ទាប់មក លោក Gordon Sondland ក៏ប្រកាសដែរថា លោកត្រូវបានបញ្ចប់តំណែងជាអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែនផងដែរពាក់ព័ន្ធសំណុំរឿងតែមួយ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក David Pressman មេធាវីរបស់លោក Vindman និយាយថា វរសេនីយ៍រូបនេះ ត្រូវបានបណ្ដេញពីសេតវិមានជាទីដែលលោកមានតំណែងក្នុងក្រុមប្រឹក្សាសន្តិសុខជាតិរបស់អាមេរិក។ ក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Pressman អះអាងថា លោក Vindman ដែលមានដើមកំណើតអ៊ុយក្រែន និងជាយោធាមកពីទ័ពជើងគោក ត្រូវបានបញ្ចប់តំណែងដោយសារតែការនិយាយការពិត។ ចំណែកលោក Sondland ដែលជាអ្នកជំនួញមកពីរដ្ឋ Oregon វិញ លើកឡើងថា លោកត្រូវបានណែនាំថា ប្រធានាធិបតីមានចេតមានបញ្ចប់តំណែងភា្លមៗជាទូតនៅអ៊ុយក្រែន។ ទោះជាយ៉ាងណា លោកនៅតែអរគុណលោក ត្រាំ ដែលផ្ដល់ឱកាសឲ្យលោកបម្រើជាតិ និងរដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ ដែលគាំទ្រលោករហូតមក។ លោក Vindman និងលោក Sondland បានទៅផ្ដល់សក្ខីកម្មតាមការកោះហៅរបស់រដ្ឋសភាអាមេរិកជុំវិញការបំពានអំណាចរបស់លោក ត្រាំ ដែលប្រាប់អ៊ុយក្រែនឲ្យស៊ើបអង្កេតលើលោក បៃឌិន ។ លោក Vindman ប្រាប់សភាថា លោក ត្រាំ បានទាមទារដោយផ្ទាល់ក្នុងការសន្ទនាជាមួយប្រធានាធិបតីអ៊ុយក្រែន។ ឯលោក Sondland វិញប្រាប់សមាជិកសភាដែរថា លោកបានធ្វើតាមបញ្ជាលោក ត្រាំ ក្នុងការជំរុញឲ្យមន្ត្រីអ៊ុយក្រែនបើកការស៊ើបអង្កេតតាមអ្វីដែលលោក ត្រាំ ចង់បាន។ សក្ខីកម្មទាំងពីរនេះ ក្លាយជាផ្នែកមួយដែលនាំទៅរកការអនុម័តមាត្រាចោទប្រកាន់ចំនួនពីរប្រឆាំងលោក ត្រាំ ដោយរដ្ឋសភាអាមេរិក។ យ៉ាងណាមិញ លោក ត្រាំ នៅតែបន្តកាន់តំណែងប្រធានាធិបតីដដែល បន្ទាប់ពីត្រូវបានព្រឹទ្ធសភាអាមេរិករកឃើញថា គ្មានកំហុសអ្វីឡើយ។ ប៉ុន្មានម៉ោងមុនការបញ្ចប់តំណែងលោក Vindman លោក ត្រាំ ដែលជាប់ឈ្មោះជាប្រធានាធិបតីអាមេរិកទីបីត្រូវបានចោទប្រកាន់ បាននិយាយឥតលាក់លៀមថា លោកចង់ឲ្យវរសេនីយ៍រូបនេះចេញពីសេតវិមាន។ លោកប្រាប់អ្នកសារព័ត៌មានថា លោកពិតជាមិនសប្បាយចិត្តនឹងលោក Vindman ទាល់តែសោះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.