file_name
stringlengths 13
17
| summary
stringlengths 1
1.09k
| full_article
stringlengths 5
22k
|
|---|---|---|
article_1245.txt
|
ថ្លែងពីសេតវិមាន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៩ ខែមករា បានបង្ហើបពីគម្រោងពង្រីកអង្គការបក្សសម្ពន្ធយោធាណាតូទៅកាន់តំបន់មជ្ឈិមបូព៌ា។ បើតាមការលើកឡើងរបស់ប្រធានាធិបតី ការពង្រីកសមាជិកអង្គការយោធានេះ ដើម្បីការពារ និងទប់ស្កាត់ក្រុមរដ្ឋឥស្លាមជ្រុលនិយម។
|
«ខ្ញុំគិតថា អង្គការណាតូគួរតែពង្រីក ហើយយើងគួរតែបញ្ចូលប្រទេសនៅតំបន់មជ្ឈិមបូព៌ាច្បាស់ណាស់»។ នេះបើតាមការអះអាងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រាប់អ្នកកាសែតនៅវិមានប្រធានាធិបតី។ ក្នុងន័យនេះ លោកប្រធានាធិបតី ចង់ប្រើប្រាស់អង្គការណាតូដើម្បីទប់ទល់ក្រុមរដ្ឋឥស្លាម។ ក្រៅពីក្រុមរដ្ឋឥស្លាមជ្រុលនិយម អាមេរិក ទំនងជាចង់ប្រើប្រាស់អង្គការនេះ ដើម្បីប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ។ បើតាមលោកត្រាំ វត្តមានរបស់អង្គការរដ្ឋឥស្លាម នៅតែជាបញ្ហាចម្បងរបស់ពិភពលោក ហើយប្រទេសផ្សេងទៀត គួរតែគិតគូរពីបញ្ហាមួយនេះ។ ប្រធានាធិបតីអាមេរិកចង់ឲ្យបញ្ចូលសមាជិកប្រទេសមកពីតំបន់មជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់បញ្ហាភេវកម្ម។ ប្រសិនបើរឿងនេះ អាចទៅរួច ទាហានអាមេរិកជាច្រើននាក់ នឹងអាចត្រលប់មកផ្ទះបាន ហើយអាមេរិក អាចប្រើប្រាស់ណាតូជំនួសវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយ អាមេរិកមិនអាចសម្រេចបញ្ហានេះតែម្នាក់ឯងបានឡើយ ពោលគឺទាល់តែមានការគាំទ្រពីអឺរ៉ុប។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ជាមួយគ្នានេះដែរ ការលើកឡើងរបស់ប្រធានាធិបតីបែបនេះ គឺធ្វើឡើងតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ក្រោយអ៊ីរ៉ង់វាយប្រហារបន្ទាយឈរជើងរបស់ទាហានអាមេរិកចំនួនពីរកន្លែង ដោយមីស៊ីលបាលីស្ទិក ដើម្បីជាការសងសឹង ដែលអាមេរិកហ៊ានធ្វើឃាតមេបញ្ជាការជាន់ខ្ពស់កងឆ្មាំបដិវត្តន៍ Qassem Soleimani ។ ការណ៍នេះ ត្រូវបានគេមើលឃើញថា អាមេរិកអាចនឹងប្រើប្រាស់អង្គការណាតូ ប្រឆាំងអ៊ីរ៉ង់ច្រើនជាង។ តាមរយៈកិច្ចសន្ទនាមួយជាមួយ អគ្គលេខាធិការអង្គការបក្សសម្ពន្ធយោធា លោក Jens Stoltenberg នាថ្ងៃទី៨ ខែមករា លោកត្រាំបានបង្ហើបឈ្មោះអង្គការយោធាយ៉ាងកំប្លែងថា NATO-ME ឬ NATO បូក។ ប៉ុន្តែលោក Stoltenberg មិនទាន់បានឆ្លើយតបបញ្ហានេះ នៅឡើយទេ។ ជាការពិត ប្រទេសអឺរ៉ុបមិនទាន់ពិចារណាពីបញ្ហានេះនៅឡើយទេ ថាតើគួរបន្ថែមសមាជិកថ្មីនៅតំបន់មជ្ឈិមបូព៌ា ឬក៍អត់។ តាមរយៈជំនួបជាមួយលោក ម៉ៃ ប៉ុមប៉េអូ នាថ្ងៃទី៩ ខែមករា លោក Stoltenberg បានលើកឡើងតែពីបញ្ហាភេរវកម្មតែប៉ុណ្ណោះ។ បើតាមលោក Stoltenberg បានលើកឡើងថា អង្គការភេរវកម្មនៅតែបញ្ហាចម្បង ដែលតម្រូវឲ្យអង្គការណាតូ ត្រូវតែចូលរួមប្រយុទ្ធប្រឆាំងក្រុមរដ្ឋឥស្លាម និងហ្វឹកហ្វឺនកងកម្លាំងបរទេសនៅប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ដើម្បីប្រឆាំងក្រុមរដ្ឋឥស្លាមជ្រុលនិយម។ សូមបញ្ជាក់ថា អង្គការបក្សសម្ពន្ធយោធាណាតូ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៤៩ ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់សហភាពសូវៀតនៅក្នុងសម័យសង្រ្គាមត្រជាក់។ បង្កើតឡើងដំបូងមានត្រឹមតែសមាជិក ១២ប្រទេសប៉ុណ្ណោះ អង្គការណាតូ បានបង្កើនសមាជិករបស់ខ្លួនរហូតដល់ ២៩ប្រទេសក្នុងពេលបច្ចុប្បន្ន ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1246.txt
|
ចាប់ពីថ្ងៃទី១ មករា ២០២០ តទៅ រដ្ឋាភិបាលក្រុងហាណូយ ត្រូវមានការទទួលខុសត្រូវកាន់តែខ្ពស់ និងច្រើនជាងមុន។ កាន់តែច្រើននោះគឺ ក្រុងហាណូយ ត្រូវបំពេញតួនាទីជាប្រធានវិលជុំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬហៅកាត់ថាអាស៊ានសម្រាប់ឆ្នាំ២០២០ផង និងត្រូវបំពេញតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) សម្រាប់អាណត្តិពីរឆ្នាំ២០២០-២០២១ផង។
|
តាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២ មករាកន្លងទៅ របស់ប្រធានាធិបតីវៀតណាមលោក Nguyễn Phú Trọng ក្នុងនាមជាប្រធានវិលជុំអាស៊ាន វៀតណាម បានកំណត់យក « ភាពជាធ្លុងមួយ និងការទទួលខុសត្រូវ» ជាមូលបទ និង « ភាពជាដៃគូទុកចិត្តបានក្នុងចីរភាពសន្តិភាព» ជាមូលបទក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ តាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam លោកប្រធានាធិបតី បានកំណត់សម្គាល់ពីការអនុវត្តតួនាទីរបស់ខ្លួនមានបីចំណុចសំខាន់ៗ។ ទីមួយវៀតណាម ប្តេជ្ញារក្សាផលប្រយោជន៍រួមក្នុងតំបន់ និងសហគមន៍អន្តរជាតិ ដោយសំដៅឲ្យបានសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ទាំងតាមរយៈក្របខណ្ឌអាស៊ានផង និងក្រុមប្រឹក្សាសន្តិសុខផង។ ការអនុវត្តនេះ វៀតណាម ក៏មិនឲ្យប្រាសចាកពីគោលការណ៍របស់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក ហូ ជីមិញផងដែរ។ គោលដៅទីពីររបស់រដ្ឋអាស៊ានកំពុងតែមានសក្តានុពលមួយនេះគឺ លើកកម្ពស់ ពហុភាគីនិយមខណៈដែលពិភពលោក កំពុងតែប្រឈមការអនុវត្តគោលនយោបាយគាំពារនិយម, ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ សម្រាប់សន្តិភាព តុល្យភាព និងភាពល្អប្រសើររបស់ពិភពលោក។ ក្នុងគោលដៅនេះ វៀតណាម នឹងពង្រឹងកិច្ចសហប្រតិបត្តិរវាងអាស៊ាន និងអង្គការសហប្រជាជាតិឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ គោលដៅចុងក្រោយមួយទៀតរបស់វៀតណាម ដែលកំពុងតែអង្គុយកៅអីសំខាន់ៗពីររបស់ពិភពលោកនោះគឺ បុរេសកម្មក្នុងការចូលរួមដោះស្រាយបញ្ហារួមក្នុងតំបន់ និងសកល ជាពិសេសនោះលើបញ្ហាដែលប៉ះពាល់ដោយផ្ទាល់លើសន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព បម្រែបម្រួលអាសធាតុ ការកើនឡើងកម្ពស់ទឹកសមុទ្រ និងផលប៉ះពាល់ក្រោយពីសង្គ្រាមជាដើម។ តាមការអះអាងរបស់រដ្ឋាភិបាលវៀតណាម ការទទួលតួនាទីចម្បង និងសំខាន់ក្នុងឆាកអន្តរជាតិពីរក្នុងពេលតែមួយនេះ គឺជាកិត្តិយសមួយរបស់វៀតណាម ក៏ប៉ុន្តែ ក៏ជាបន្ទុកមួយរបស់វៀតណាម ដ្បិតមានបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយ និងទទួលខុសត្រូវ ជាពិសេសនោះក្នុងអាស៊ានដែលរាប់បញ្ចូលទាំងការសម្របសម្រួលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបញ្ហាអធិបតេយ្យជាដើម។ ហើយនេះ ក៏មិនទាន់រាប់បញ្ចូលការគំរាមកំហែងសន្តិសុខចុងក្រោយរបស់ពិភពលោក ដែលជាសម្ពាធដ៏ធ្ងន់សម្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវដោះស្រាយផង៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1247.txt
|
ក្រសួងសុខាភិបាលហ្វីលីពីន បានរាយការណ៍ករណីស្លាប់ពាក់ព័ន្ធកូរ៉ូណាវីរុសប្រភេទថ្មី នៅក្រៅប្រទេសចិន ខណៈអ្នកជំងឺជនជាតិចិនម្នាក់ ដែលបានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសនេះ បានស្លាប់កាលពីថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Rappler នៅថ្ងៃព្រឹក ថ្ងៃ០២ ខែកុម្ភៈ។
|
ការស្លាប់នេះ បានធ្វើឲ្យតួលេខករណីឆ្លងរលាកសួតបង្កដោយកូរ៉ណាវីរុសប្រភេទថ្មីឡើងដល់ ២ករណី ក្នុងប្រទេសហ្វីលីពីន។ បើតាម Rappler ករណីស្លាប់ទី១ក្នុងប្រទេសហ្វីលីពីន គឺបុរសវ័យ៤៤ឆ្នាំម្នាក់ដែលបានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ពីក្រុង វូហាន ប្រទេសចិន។ លោក បានរួមដំណើរជាមួយស្ត្រី ៣៨ឆ្នាំ ដែលបានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសដ៏កាចសាហាវនេះ កាលពីសប្តាហ៍មុន។ ទាក់ទិននឹងរឿងនេះ អ្នកតំណាងឲ្យអង្គការសុខភាពពិភពលោកប្រចាំប្រទេសហ្វីលីពីន លោក Rabindra Abeyasinghe បានប្រាប់អ្នកសារព័ត៌មានថា៖«ទោះជាបែបនេះក្តី យើងត្រូវចាំក្នុងចិត្តថា នេះពុំមែនជាករណីឆ្លងក្នុងស្រុកឡើយ។ អ្នកជំងឺ (ដែលស្លាប់) បានមកពីតំបន់ផ្ទុះវីរុស»។ នេះ បើតាម AFP ៕ Relate អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1248.txt
|
ការធ្វើឃាតមេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់លោក Qasem Soleimani ទំនងជាមិនបង្កឲ្យសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ផ្ទុះឡើងដូចគ្រប់គ្នាភ័យបារម្ភទេ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រេចមិនប្រើកម្លាំងតបត មីស៊ីលអ៊ីរ៉ង់ដែលបាញ់ផ្លោងលើមូលដ្ឋានទ័ពខ្លួននៅអ៊ីរ៉ាក់ ដោយលើកហេតុផលថា គ្មានខូចខាតច្រើន ឬមានអ្នកស្លាប់ទេ។ ស្ថានការណ៍អាក្រក់ ហាក់ឈានត្រឡប់ទៅរកភាពប្រសើរវិញបន្តិច ប៉ុន្តែរឿងដែលគួរឲ្យសោកស្តាយនោះ គឺ ទ្វារការទូតភ្ជាប់ទំនាក់ទំនងជាមួយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ទំនងជាត្រូវបិទពីអំណឹះនេះតទៅ ហើយគ្រោះថ្នាក់បំផុតនោះគឺ ជម្លោះឬការវាយប្រហារប្រដាប់អាវុធទ្រង់ទ្រាយតូចៗប្រឆាំងប្រយោជន៍អាមេរិកបង្កឲ្យក្រុមប្រដាប់អាវុធគាំទ្រអ៊ីរ៉ង់ក្នុងតំបន់ទំនងជាកើនឡើងខ្លាំងផង។
|
«វ៉ៃឬមិនវ៉ៃ? សង្គ្រាមផ្ទុះឬអត់?» ជាប្រធានបទពេញនិយមនាពេលបច្ចុប្បន្ន ខណៈដែលអាមេរិក និងអ៊ីរ៉ង់សង្គ្រឺតធ្មេញរៀបនឹងច្បាំងគ្នានោះ។ ប៉ុន្តែការវិវត្តចុងក្រោយ ហាក់បីដូចជាបង្ហាញឲ្យឃើញថា ភាគីទាំងពីរកំពុងដកថយម្នាក់មួយជំហានពីផ្លូវធ្វើសង្គ្រាមហើយ។ ហេតុអ្វីសង្គ្រាមទំនងជាមិនផ្ទុះឡើងពេលនេះ? ចលនាបាតុកម្មប្រឆាំងនឹងសង្គ្រាមដែលអាចផ្ទុះឡើងរវាងអាមេរិក និងអ៊ីរ៉ង់ មុននឹងឈានចូលទៅសាច់រឿងស៊ីជម្រៅនៃការប្រឈមមុខគ្នារវាងអាមេរិក និងអ៊ីរ៉ង់ឲ្យបានលម្អិត ស្មេរសូមទាញអារម្មណ៍ប្រិយមិត្តអ្នកអានទៅស្វែងយល់បន្តិចពីសាវតានៃទំនាក់ទំនងភាគីទាំងពីរបន្តិចសិន។ ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអាមេរិកចាប់ផ្តើមឡើងយូរយារណាស់មកហើយ ប៉ុន្តែកម្រិតទំនាក់ទំនងផ្លូវការដោយមានការតែងតាំងមន្ត្រីទូតទើបតែចាប់ផ្តើមឡើងក្នុងឆ្នាំ ១៩៤៤ប៉ណ្ណោះ។ ក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះទំនាក់ទំនងនេះ ចាប់ផ្តើមរង្គោះរង្គើរ នៅពេលដែលអ្នកនយោបាយជាតិនិយមជ្រុលលោក Mohammad Mosaddegh ក្លាយជានាយករដ្ឋមន្ត្រីទី ៣៥របស់អ៊ីរ៉ង់ក្នុងឆ្នាំ ១៩៥១។ ឡើងកាន់តំណែងភ្លាម លោក Mosaddegh ធ្វើឲ្យលោកខាងលិចខ្នើសចិត្តតាមរយៈការធ្វើជាតូបនីយកម្មរោងចក្របូមប្រេង ដោយបណ្តេញអង់គ្លេសដែលជាម្ចាស់កម្មសិទ្ធិលើរោងចក្របូមប្រេងពីលើទឹកដីខ្លួន។ ដោយបារម្ភពីវត្តមានសហភាពសូវៀតនៅមជ្ឈិមបូព៌ា និងខឹងសម្បារដែលមេដឹកនាំអ៊ីរ៉ង់រូបនេះធ្វើឲ្យខូចប្រយោជន៍លោកខាងលិច អាមេរិកចាត់តាំងភ្នាក់ងារ CIA សហការគ្នាជាមួយក្រុមចារកម្មអង់គ្លេសផង រៀបចំរដ្ឋប្រហារទម្លាក់លោកពីតំណែងឆ្នាំ១៩៥៣។ ក្រោយទម្លាក់រដ្ឋាភិបាលស្របច្បាប់ អាមេរិកពង្រឹងការគាំទ្ររបបរាជានិយមក្រោមការដឹកនាំព្រះចៅ Mohammed Reza Pahlavi ទាំងហិរញ្ញវត្ថុ និងយោធា ដើម្បីធានាយ៉ាងណាទប់ស្កាត់ការសាយភាយរបបកុម្មុយនីស្តជ្រៀតចូលឈូងសមុទ្រពែក្យ និងមជ្ឈិមបូព៌ាទាំងមូលផង។ ដោយសារតម្លៃប្រេងឡើងថ្លៃ របបដឹកនាំអ៊ីរ៉ង់ចាយលុយច្រើនសន្ធឹកនាំចូលសព្វាវុធពីអាមេរិក និងពង្រឹងអំណាចយោធារបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ។ របបដឹកនាំពីមុនបែបប្រជាធិបតេយ្យប្រែក្លាយជារាជានិយមផ្តាច់ការ។ ងាកទៅមើលម្ខាងទៀត អំពើពុករលួយកើនឡើង អតិផរណាខ្ពស់ហួសថ្លែង ហើយប្រជាជនស្រុកស្អែកចម្ការសម្រុកមករស់នៅទីក្រុង។ លើសពីនេះ ចលនាប្រជាជនស្អប់របបរាជានិយមកើនឡើងកាន់តែខ្លាំង ដោយសារការបន្តរឹតត្បិត និងធ្វើទុក្ខបុកម្នេញអ្នកតវ៉ា និងប្រឆាំងជាហូរហែ។ ដល់ឆ្នាំ ១៩៧៩ ចំណុចរបត់ថ្មីមួយកើតឡើង ដោយផ្ទុះឡើងចលនាបាតុកម្មធំសម្បើមមួយពាសពេញប្រទេសអ៊ីរ៉ង់ដើម្បីបង្ខំឲ្យមហាក្សត្រ Mohammed Reza Pahlavi ចុះដាក់រាជ្យ។ ក្សត្រអង្គនេះ និងសាច់សាលោហិតបានបង្ខំចិត្តភៀសព្រះកាយចេញទៅសហរដ្ឋអាមេរិកនាពេលនោះដែរ។ ពេលនោះហើយដែល បដិវត្តឥស្លាមចាប់កំណើតឡើង និងផ្លាស់ប្តូរអ៊ីរ៉ង់ជាផ្លូវការទៅជា «សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់» ដែលប្រកាន់យករបបដឹកនាំរដ្ឋតាមបែបសាសនា។ សូមបញ្ជាក់បន្តិចដែរ ត្រង់នេះថា ប្រព័ន្ធដឹកនាំសាសនាបែបនេះ អ្នកមានអំណាចជាងគេទាំងនយោបាយក្នុងស្រុក និងការបរទេស គឺ មេដឹកនាំកំពូល Ayatollah ខណៈដែលប្រធានាធិបតីដែលឡើងកាន់អំណាចតាមការបោះឆ្នោតសាកលនោះស្ថិតនៅលេខរៀងទីពីរប៉ុណ្ណោះ។ ក្រៅតែមានការផ្លាស់ប្តូររបបដឹកនាំ អរិភាពរវាងភាគីកើនឡើងខ្លាំងនៅពេលដែល បាតុករអ៊ីរ៉ង់វាយប្រហារស្ថានទូតអាមេរិកនៅទីក្រុងតេអ៊ីរ៉ង់ និងចាប់ជនជាតិអាមេរិកជាចំណាត់ខ្មាំងអស់រយៈពេល ៤៤៤ថ្ងៃ ជាការសងសឹកនឹងក្រុងវ៉ាស៊ីនតោនដែលបដិសេធប្រគល់ព្រះកាយក្សត្រ Mohammed Reza Pahlavi មកកាត់ទោសផង។ មិនត្រឹមតែប៉ុណ្ណោះទេ អាមេរិកមានចំណែកជួយគាំទ្ររដ្ឋាភិបាលអ៊ីរ៉ាក់ដឹកនាំដោយលោក សាដាម ហ៊ូសេនក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ក្នុងរយៈពេលប្រាំបីឆ្នាំ (១៩៨០ ដល់ ១៩៨៨) និងចេតនារបស់អ៊ីរ៉ងក្នុងការផលិតអាវុធប្រល័យលោកផងនោះបន្តធ្វើឲ្យទំនាក់ទំនងភាគីទាំងពីរកាន់តែដុនដាបជាបន្តបន្ទាប់។ យ៉ាងណាក៏ដោយចុះ ចំណងទំនាក់ទំនងអាមេរិកនិងអ៊ីរ៉ង់ដែលក្បែរនឹងស្លាប់នោះចាប់ផ្តើមមានសង្ឃឹមឡើងវិញ ពេលដែលមេដឹកនាំដែលមាននិន្នាការកែទម្រង់និយម ហាសាន់ រូហានី ឈ្នះឆ្នោតឆ្នាំ ២០១៣ ក្លាយជាប្រធានាធិបតី។ សត្រូវចាស់ដែលមើលមុខគ្នាមិនចំ ចាប់ផ្តើមឈានជើងចូលតុចរចាជាបន្តបន្ទាប់រហូតសម្រេចបាននូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ (JPCOA) ជាប្រវត្តិសាស្ត្រមួយដែលកម្រិតលទ្ធភាពអ៊ីរ៉ង់ ឆ្នាំ ២០១៥ ក្នុងការឈានទៅផលិតអាវុធនុយក្លេអ៊ែរផង និងជាទ្វារសម្រេចឈានទៅស្តារចំណងការទូតទាំងស្រុងឡើងវិញផង។ ប៉ុន្តែក្តីរំពឹងជុំវិញការ ស្តារចំណងការទូតឡើងវិញនោះរលាយអស់ ក្រោយអាមេរិកប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីខែមករាឆ្នាំ ២០១៧ ពោលគឺពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ ស្បថចូលកាន់តំណែង។ ពេលនោះហើយដែល គេអាចប៉ាន់ស្មានបានថា ទំនាក់ទំនងអាមេរិក និងអ៊ីរ៉ង់កំពុងដើរដល់ចំណុចរបត់មួយដែលពិបាកត្រឡប់ក្រោយវិញផង។ ក្រោយប្រិយមិត្តអ្នកអានបានជ្រាបត្រួសៗរួចហើយពីការវិវត្តនៃទំនាក់ទំនងអាមេរិក និងអ៊ីរ៉ង់ ស្មេរសូមចាប់ផ្តើមឈានដល់ការបកស្រាយពីដើមហេតុនៃការប្រទូស្តរ៉ាយគ្នាចុងក្រោយនេះម្តង។ និយាយដល់បញ្ហាប្រឈមមុខដាក់គ្នាចុងក្រោយ គេមិនគួរភ្លេចទេថា ដើមហេតុមួយផ្នែកគឺ ការសម្រេចចិត្តរបស់លោក ត្រាំ នាខែឧសភាឆ្នាំ ២០១៨ ដែលប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ លោក ត្រាំ អះអាងថា កិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលពិភពលោកសាទរ និងមានហត្ថលេខាលោក បារ៉ាក់ អូបាម៉ា នេះអាក្រក់បំផុត ហើយលោកវាយតម្លៃថា វាមិនអាចទប់ស្កាត់អ៊ីរ៉ង់មិនឲ្យផលិតនុយក្លេអ៊ែរ និងពង្រីកឥទ្ធិពលខ្លួននៅក្នុងតំបន់បានឡើយ។ ត្រាំ ប្រហែលជានិយាយត្រូវ ដ្បិតកិច្ចព្រមព្រៀងនេះមានកម្រិតពិតមែន ដោយសារសុពលភាពនៃកិច្ចព្រមព្រៀងមានកំណត់ និងមិនមានចំណុចជាក់លាក់ដែលកម្រិតសមត្ថភាពអ៊ីរ៉ង់ក្នុងការអភិវឌ្ឍមីស៊ីល និងទប់ស្កាត់ឥទ្ធិពលអ៊ីរ៉ង់ក្នុងតំបន់ឡើយ។ អ៊ីរ៉ង់នៅមានលទ្ធភាពពង្រីកឥទ្ធិពលខ្លួននៅក្នុងតំបន់ ដូចជាបញ្ជូនទ័ពទៅគាំទ្ររបបដឹកនាំស៊ីរី និងគាំទ្រកម្លាំងឧទ្ទាមនិកាយស៊ីអ៊ីតនៅយេម៉ែនជាដើម។ ប៉ុន្តែគេមិនគួរភ្លេចថា កិច្ចព្រមព្រៀងដែលត្រាំចាត់ទុកថា អាក្រក់ផុតលេខនេះ យ៉ាងហោចណាស់ក៏ធ្វើឲ្យអ៊ីរ៉ង់ផ្លាស់ប្តូរឥរិយាបថ រក្សាភាពស្ងប់ស្ងាត់ និងជាផ្លូវការទូតចុងក្រោយសម្រាប់ ចរចាគ្នាបន្តទៅមុខជាមួយអ៊ីរ៉ង់ដែរ។ ដូច្នេះហើយ ពេលអាមេរិកប្រកាសដើរចេញ មហាអំណាចផ្សេងទៀតមាន បារាំង អង់គ្លេស ចិន រុស្ស៊ី និងសហភាពអឺរ៉ុបជំទាស់ដាច់ណាត់ និងសន្យាបន្តអនុវត្តកិច្ចព្រមព្រៀងនេះដដែល។ ប៉ុន្តែស្ថានការណ៍ចាប់ផ្តើមអាក្រក់ពេលលោក ត្រាំ បញ្ជាឲ្យមានការដាក់ទណ្ឌកម្មអ៊ីរ៉ង់ឡើងវិញនៅខែកញ្ញាឆ្នាំ ២០១៨ ដែលទង្វើនេះធ្វើឲ្យរដ្ឋាភិបាលអ៊ីរ៉ង់កាន់តែខឹងសម្បារខ្លាំង។ ត្រាំ សង្ឃឹមថា ទណ្ឌកម្មថ្មីនឹងច្របាច់អ៊ីរ៉ង់ឲ្យត្រដរខ្យល់ និងព្រមលុតជង្គង់ចូលតុចរចាដើម្បីបង្កើតកិច្ចព្រមព្រៀងថ្មីផង។ គ្រប់យ៉ាងខុសពីការរំពឹងទុក ដ្បិតអ៊ីរ៉ង់ជាប្រទេសធ្លាប់មានអរិយធម៌ខ្ពង់ខ្ពស់ និងជាសត្រូវសួពូជរបស់អាមេរិកនោះ ទ្រាំខាំស្មៅស៊ីអត់ស៊ីឃ្លានរាប់ទសវត្សរ៍ ហើយតតាំងនឹងគំនាបសេដ្ឋកិច្ច និងនយោបាយពីសំណាក់លោកខាងលិច មិនទោរទន់ងាយៗឡើយ។ តាំងពីពេលនោះមក ភាពតានតឹងរវាងភាគីកាន់តែកើនឡើង។ រដ្ឋបាលអាមេរិកបន្តយុទ្ធនាការដាក់សម្ពាធលើអ៊ីរ៉ង់គ្រប់រូបភាពប្រឆាំងអ៊ីរ៉ង់ ហើយជាការឆ្លើយតប ទាំងអ៊ីរ៉ង់ និងកងកម្លាំងជីវពលដែលគាំទ្រខ្លួនបន្តយុទ្ធនាការវាយប្រហារ និងរឹបអូសនាវាដឹកប្រេងដែលឆ្លងកាត់ ហើយអ្វីដែលធ្ងន់ធ្ងរបំផុតនោះគឺ អ៊ីរ៉ង់បាញ់ទម្លាក់ដ្រូនអាមេរិក នៅខែមិថុនាឆ្នាំ ២០១៩, រឹបអូសនាវាដឹកប្រេងអង់គ្លេសក្នុងខែសីហា និងបាញ់ផ្លោងមីស៊ីលកម្ទេចរោងចក្រប្រេងអារ៉ាប៊ីសាអូឌីតក្នុងខែកញ្ញាផង។ ស្ថានការណ៍ខាងលើមិនទាន់រុញច្រានភាគីឲ្យទាល់ច្រក និងងាកទៅរើសយកសង្គ្រាមប្រឆាំងគ្នាទេ ប៉ុន្តែព្រឹត្តិការណ៍ថ្ងៃ ៣ ខែមករា ធ្វើឲ្យគ្រប់គ្នាគិតថាសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ជារឿងចៀសមិនរួច។ ព្រឹត្តិការណ៍នោះគឺ ការវាយប្រហារដោយប្រើប្រាស់យន្តហោះដ្រូនធ្វើឃាតមេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ លោក Qasem Soleimani ដែលកំពុងស្ថិតក្នុងក្បួនរថយន្តធ្វើដំណើរនៅក្បែរព្រលានយន្តហោះក្រុងបាដាដ ថ្ងៃ ៣ ខែមករាឆ្នាំ ២០២០។ ប្រតិបត្តិការនេះធ្វើឡើងដោយមានបញ្ជាផ្ទាល់ពី ប្រធានាធិបតី ត្រាំ។ សូមបើកវង់ក្រចកបន្តិចចុះ។ មានព័ត៌មានពីខាងរដ្ឋាភិបាលអ៊ីរ៉ាក់ដែរថា Soleimani ស្ថិតនៅអ៊ីរ៉ាក់ក្នុងនាមជាភ្ញៀវរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ផង។ ចង់មិនចង់ វាជាទំនួលខុសត្រូវរបស់ម្ចាស់ផ្ទះ នៅពេលភ្ញៀវត្រូវគេធ្វើឃាតស្រស់ៗបែបនេះ។ ដូច្នេះហើយបានជារដ្ឋាភិបាលក្រុងបាដាដ ស្នើទៅសភាយ៉ាងទាន់ហន់ឲ្យមានការបោះឆ្នោតបណ្តេញទ័ពអាមេរិកដែលឈរជើងលើទឹកដីខ្លួនអស់ ១៧ ឆ្នាំតាំងពីមានការផ្តួលរំលំរបបដឹកនាំលោក សាដាម ហ៊ូសេនមកនោះ។ ត្រឡប់មកវិញ ទោះការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ដែលមានឈ្មោះបោះសំឡេងខ្ទរខ្ទារនៅមជ្ឈិមបូព៌ារូបនេះ ត្រូវបានគេចាត់ទុកថា ជារឿងល្មើសច្បាប់អន្តរជាតិក៏ដោយ រដ្ឋបាលអាមេរិកអះអាងច្បាស់ថា គឺជាវិធានការទប់ស្កាត់គ្រោះថ្នាក់ធំដែលអាចកើតឡើងចំពោះប្រជាជនអាមេរិក។ ទាំងលោក ត្រាំ និងមន្ត្រីជាន់ខ្ពស់របស់លោកសុទ្ធតែស្រង់របាយការណ៍ចារកម្មថា Soleimani មានផែនការរៀបវាយប្រហារផ្សេងទៀតនៅពេលខាងមុខ។ ប៉ុន្តែមកទល់ថ្ងៃនេះ គេមិនទាន់ឃើញសេតវិមានអាមេរិកបញ្ចេញរបាយការណ៍លម្អិតដែលជាអំណះអំណាងក្នុងការវាយប្រហារនេះទេ ហើយវាក៏ធ្វើឲ្យមានការចោទសួរ និងរិះគន់ខ្លាំងចំពោះការសម្រេចចិត្តទាំងប្រថុយប្រថាន និងគ្រោះថ្នាក់នេះ។ ជាការពិត ឧត្តមសេនីយ៍ Soleimani មានតួនាទីចម្បងដឹកនាំកងកម្លាំងក្រៅប្រទេស ដែលមានគោលដៅចម្បងឥទ្ធិពលអ៊ីរ៉ង់នៅក្នុងតំបន់តាមរយៈការរៀបចំបង្វឹកទ័ព និងគាំទ្រចលនាជីវពលនិកាយស៊ីអ៊ីត (Shia) ក្នុងនោះមានទាំងចលនាជីវពលនៅអ៊ីរ៉ាក់, ក្រុមហេស្បូឡានៅលីបង់, ហ៊ូធី (Houthi) នៅយេម៉ែន ក៏ដូចជាកងកម្លាំងអាសាស្ម័គ្ររបស់ប្រធានាធិបតី បាសាអាល់ អាសាដ នៅស៊ីរីថែមទៀត។ Soleimani មានចំណែកនៅពីក្រោយចលនានវាយប្រហារនានាប្រឆាំងនឹងទីតាំង ប្រជាជននិងផលប្រយោជន៍អាមេរិកនៅក្នុងតំបន់ ហើយចលនាបាតកម្មហិង្សាប្រឆាំងស្ថានទូតរបស់ខ្លួនផង និងនៅពីក្រោយការវាយប្រហារដែលធ្វើឲ្យទាហានខ្លួនស្លាប់ថែមទៀតក៏ប្រហែលជាពាក់ព័ន្ធនឹងលោកដែរ។ ដូច្នេះហើយទើប ត្រាំ ម្តងជាពីរដងនិយាយថា បាតដៃលោក Soleimani ប្រឡាក់សុទ្ធតែឈាមប្រជាជនអាមេរិក និងសក្តិសមនឹងស្លាប់។ ប៉ុន្តែ ត្រង់នេះយើងអាចនិយាយឲ្យយុត្តិធម៌បន្តិចចុះ។ បើរដ្ឋបាល ត្រាំ ចោទថា Soleimani ជាមេឧក្រិដ្ឋជន ឬជាភេរវករដែលមានបាតដៃប្រឡាក់ឈាមនោះ អាមេរិកក៏មិនសូវខុសគ្នាប៉ុន្មានដែរ។ គេមិនភ្លេចទេថា ទ័ពជើងទឹកអាមេរិកបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ីរ៉ង់មួយគ្រឿងក្នុងខែកក្កដា ឆ្នាំ ១៩៨៨ ដោយសម្លាប់ប្រជាជនអ៊ីរ៉ង់ស្លូតត្រង់អស់ ២៩០នាក់។ អាមេរិកអះអាងថា វាជាការភាន់ច្រឡំ។ កន្លងទៅជាង ៣០ឆ្នាំហើយក៏ដោយ មិនមានការសូមអភ័យទោសណាមួយត្រូវបានធ្វើឡើងចំពោះប្រជាជាតិអ៊ីរ៉ង់ជាពិសេសអ្នកស្លាប់ និងក្រុមគ្រួសារជាផ្លូវការឡើយ។ទាំងនេះ ការសម្លាប់រង្គាល និងជារឿងដ៏ខ្លោចផ្សាជាប់ក្នុងចិត្តប្រជាជនអ៊ីរ៉ង់ដូចគ្នា។ និយាយដល់ការធ្វើឃាត Soleimani អ្នកជំនាញសន្តិសុខជាច្រើនបង្ហាញក្តីបារម្ភ ក្នុងនោះមានលោកស្រី ស៊ូសាន រ៉ាយ៍ (Susan Rice) អតីតទីប្រឹក្សាសន្តិសុខរដ្ឋបាលលោក អូបាម៉ា។ ក្នុង សំណេរមួយលើកាសែត New York Times លោកស្រីបានទិតៀនការសម្រេចចិត្តយ៉ាងគឃ្លើនរបស់លោក ត្រាំ ដោយបន្តចាក់សាំងលើភ្លើងដែលកំពុងឆាបឆេះស្រាប់នៅមជ្ឈិមបូព៌ា។ លោកស្រីបញ្ជាក់ថា សម្លាប់ Soleimani មិនមែនជារឿងលំបាកទេ ហើយរដ្ឋបាលមុនៗក៏មានឱកាសបំផ្លាញឧត្តមសេនីយ៍រូបនេះចោលដែរ ប៉ុន្តែវាគ្មានហេតុផលណាមួយត្រូវធ្វើបែបនោះទេ ដ្បិតថា វាអាចគ្រោះថ្នាក់ធំទាំងសន្តិសុខ និងការទូតផង។ ជាធម្មតា ការសម្លាប់ភេរវជន ក្រោមលេសធានាសន្តិសុខជារឿងមួយ ប៉ុន្តែការសម្លាប់ឧត្តមសេនីយ៍យោធានៃប្រទេសមួយជារឿងដោយឡែក ដ្បិតថា វាមិនខុសអ្វីពីការប្រកាសសង្គ្រាមទេ។ បើងាកមកមើលផ្លូវការទូតវិញនោះ ទង្វើអាមេរិកហាក់បីដូចជួយផ្តាច់ដង្ហើមការទូតដែលនៅសេសល់ក្នុងការភ្ជាប់សកម្មភាព ឬចរចាជាមួយអ៊ីរ៉ង់នៅពេលនេះដូចគ្នា។ អ៊ីរ៉ង់ និងអាមេរិកសុទ្ធប្រុងប្រយ័ត្នរៀងខ្លួនរឿងសងសឹកគ្នា ក្រោយការស្លាប់របស់ Soleimani រដ្ឋាភិបាលអ៊ីរ៉ង់សន្យាសងសឹកវិញជាទីគាប់ចិត្ត។ ស្ថានការណ៍បែបនេះ យើងមិនដែលបានឃើញឡើយពីមុន ហើយលទ្ធភាពនៃការផ្ទុះសង្គ្រាមកាន់តែស្រួចស្រាល់។ តាមស្ថានភាពជាក់ស្តែង ភាគីទាំងពីរតាំងពីពេលកើតហេតុសុទ្ធតែរង់ចាំមើលគ្នាទៅវិញទៅមក។ ប៉ុន្តែលោក ត្រាំ ប្រញាប់ប្រញាល់សរសេរសារតាមគណនី
|
article_1249.txt
|
រដ្ឋាភិបាលសិង្ហបុរី នៅថ្ងៃ១៤ ធ្នូ បានចេញបញ្ជាឲ្យគណបក្សប្រឆាំងមួយចេញផ្សាយកែតម្រូវលើការផ្សព្វផ្សាយតាមបណ្តាញសង្គម និងអត្ថបទដែលចុះផ្សាយតាមគេទំព័រពាក់ព័ន្ធបញ្ហាអត្រានៃអ្នកមានការងារធ្វើរបស់ប្រទេស ។ បទបញ្ជានេះ ធ្វើឡើងក្រោមអំណាចច្បាប់ប្រឆាំងនឹងព័ត៌មានមិនពិត ដែលប្រទេសតូចជាងគេក្នុងតំបន់មួយនេះ ទើបតែដាក់ប្រើប្រាស់។
|
គិតចាប់ពីច្បាប់ប្រឆាំងព័ត៌មានមិនពិតចូលជាធរមានមក នេះគឺជាករណីទីបីហើយ ដែលរដ្ឋាភិបាលសិង្ហបុរី បានយកច្បាប់នេះដើម្បីឆ្លើយតប និងចាត់វិធានការទៅនឹងព័ត៌មាន និងការផ្សព្វផ្សាយនានាតាមប្រព័ន្ធអនឡាញ ជាពិសេសក្នុងបណ្តាញសង្គម ដែលរដ្ឋាភិបាលយល់ឃើញថាជាព័ត៌មានក្លែងក្លាយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។ តាមប្រភពព័ត៌មានដដែល រដ្ឋាភិបាល បានដាក់បញ្ជាឲ្យបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងមួយរបស់ប្រទេស ចេញអត្ថបទកែតម្រូវឡើងវិញ ទៅលើការចុះផ្សាយរបស់ខ្លួននៅលើបណ្តាញហ្វេសប៊ុក និងគេហទំព័រអំពីទីផ្សារការងាររបស់ប្រទេស ដែលលើកឡើងថា អត្រានៃអ្នកវិជ្ជាជីវៈ អ្នកគ្រប់គ្រង និងអ្នកបច្ចេកទេស កំពុងតែបាត់បង់ការងារជាបន្តបន្ទាប់។ តាមការអះអាងរបស់រដ្ឋមន្ត្រីការងារសិង្ហបុរី ការចុះផ្សាយបែបនេះ បានធ្វើឲ្យមានការយល់ច្រលំពីស្ថិតិពិតប្រាកដ ពោលគឺខុសពីការពិត។ តាមរដ្ឋមន្ត្រីជំនាញ គិតចាប់ពីឆ្នាំ២០១៥មក អត្រានៃការអ្នកមានការងារធ្វើជាពិសេសអ្នកជំនាញ និងបច្ចេកទេស មានការកើនឡើងបន្តបន្ទាប់នោះទេ។ សម្រាប់មជ្ឈដ្ឋានខាងក្រៅ វិធានការបែបនេះ គឺជាផ្នែកមួយនៃការរឹតត្បិតសិទ្ធិ និងសេរីភាព នៃការបញ្ចេញមតិ។ កន្លងមក ក្រោមច្បាប់ប្រឆាំងនឹងព័ត៌មានមិនពិត និងការបំភ្លើសព័ត៌មាន រដ្ឋាភិបាលសិង្ហបុរី បានមានវិធានលើអ្នកបំពានដោយផ្ទាល់ផង និងដោយប្រយោលផង។ ដោយប្រយោលនោះគឺក្នុងករណីមុន រដ្ឋាភិបាល បានស្នើទៅកាន់ក្រុមហ៊ុនហ្វេសប៊ុកឲ្យជូនដំណឹងព្រមានដល់អ្នកប្រើប្រាស់របស់ខ្លួនដែលនិយាយរឿងមិនពិតពីសិង្ហបុរី ដែលជាផ្នែកមួយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេស។ តាមពិតទៅ មិនមានប្រទេសនៅក្នុងតំបន់ច្រើននោះទេ ដែលមានច្បាប់ប្រឆាំងនឹងព័ត៌មានមិនពិតបែបនេះ។ ថ្មីៗនេះអ្នកជិតខាងសិង្ហបុរីតែម្តង គឺម៉ាឡេស៊ី ទើបតែបានមោឃភាពច្បាប់ប្រភេទនេះ ដែលបានអនុម័តក្នុងអាណត្តិរដ្ឋាភិបាលមុន ដោយយល់ឃើញថា ច្បាប់ប្រភេទនេះ មិនមានចាំបាច់ និងប៉ះពាល់ដល់សិទ្ធិពលរដ្ឋ។ ក៏ប៉ុន្តែយ៉ាងណា រដ្ឋាភិបាលសិង្ហបុរី បានបញ្ជាក់ជាច្រើនដងរួចហើយពីគោលបំណងនៃការបង្កើតច្បាប់នេះឡើង។ នោះគឺ ដោយសារតែសិង្ហបុរី គឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់ មានប្រជាជនចម្រុះរស់នៅ ដែលងាយនឹងរងការវាយប្រហារ និងបង្កភាពច្របូកច្របល់ តាមរយៈការបំភ្លៃព័ត៌មានជាដើម៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_125.txt
|
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងដោះលែងអ្នកទោសចំនួន ៥៨៦៤នាក់ ក្នុងនោះមានជនបរទេស១៨០នាក់។
|
ការដោះលែងនេះ ធ្វើឡើងក្រោមការលើកលែងទោសនាឱកាសនៃទិវាបុណ្យឯករាជ្យលើកទី៧៧ របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ MRTV កាលពីថ្ងៃទី៤ ខែមករា។ មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១ នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដែលបានជាប់ឆ្នោត និងបានបង្ក្រាបយ៉ាងហឹង្សាលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបង្កឱ្យមានការបះបោរប្រដាប់អាវុធនៅទូទាំងប្រទេស។ រដ្ឋាភិបាលយោធាបានប្រកាសថា ខ្លួននឹងរៀបចំការបោះឆ្នោតនៅឆ្នាំនេះ ប៉ុន្តែផែនការនេះត្រូវបានក្រុមប្រឆាំងបរិហារថាជាការបោកបញ្ឆោត។ ក្នុងចំណោមអ្នកដែលនៅតែត្រូវបានរដ្ឋាភិបាលយោធាឃុំខ្លួននោះ គឺមានអតីតមេដឹកនាំប្រទេសដែលជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាព គឺលោកស្រី អ៊ុងសាន ស៊ូជី។ ស្ត្រីវ័យ ៧៩ ឆ្នាំរូបនេះកំពុងជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទចោទប្រកាន់ព្រហ្មទណ្ឌចំនួន ១៤ រាប់ចាប់ពីបទញុះញង់ និងការបន្លំសន្លឹកឆ្នោតរហូតដល់អំពើពុករលួយ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1250.txt
|
ទីក្រុងព្យុងយ៉ាង នៅថ្ងៃទី១៤ ខែធ្នូ បានប្រកាសពីការសាកល្បងដ៏សំខាន់មួយនៅឯមជ្ឈមណ្ឌលបាញ់ផ្កាយរណប Sohae ជាទីដែលលោក គីម ជុងអ៊ុន ប្រកាសបិទកាលពីឆ្នាំមុន។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ដែលប្រកាសពីការសាកល្បងនេះ មិនបានព័ត៌មានលម្អិតអ្វីឡើយ តែបញ្ជាក់ថា ការសាកល្បងនេះ នឹងជំរុញសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ការសាកល្បងនេះ ធ្វើឡើងស្របពេលដែលឱសានវាទរបស់កូរ៉េខាងជើងខិតកាន់តែកៀក។
|
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង kCNA ផ្សាយថា ការសាកល្បងដ៏សំខាន់មួយ បានធ្វើឡើងដោយជោគជ័យនៅម៉ោងជាង១០ យប់ថ្ងៃទី១៣ ខែធ្នូ នៅឯទីតាំងបាញ់ផ្កាយរណប Sohae ដែលត្រូវបានស្គាល់ជាទូទៅជាមួយឈ្មោះ Dongchang-ri ។ កូរ៉េខាងជើង មិនបានបញ្ជាក់ពីព័ត៌មានអ្វីផ្សេងទាក់ទងនឹងការសាកល្បងនេះឡើយ។ ប៉ុន្តែអ្នកនាំពាក្យម្នាក់នៃបណ្ឌិត្យសភាវិទ្យសាស្ត្រការពារជាតិ ដែលជាស្ថាប័នទទួលបន្ទុកការបាញ់នេះ ត្រូវបាន KCNA ស្រង់សម្ដីថា ការស្រាវជ្រាវជោគជ័យនេះ នឹងត្រូវយកទៅអនុវត្តដើម្បីពង្រឹងសមត្ថភាពយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់កូរ៉េខាងជើងផ្ទាល់។ នេះជាការសាកល្បងលើកទីពីរនៅឯទីតាំង Sohae នេះ ក្រោយការធ្វើតេស្តម្ដងហើយកាលពីដើមធ្នូនេះ ខណៈទីតាំងនេះត្រូវបានប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រកាសបិទទ្វារចោលអំឡុងពេលជំនួបមេដឹកនាំអន្តរកូរ៉េកាលពីឆ្នាំ២០១៨ ។ អ្វីគួរឲ្យកត់សម្គាល់ ការសាកល្បងនេះ ធ្វើឡើងមួយថ្ងៃក្រោយអាមេរិកប្រកាសនៅថ្ងៃទី១២ ខែធ្នូ ថា ខ្លួនបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកចម្ងាយមធ្យមនៅមហាសមុទ្រប៉ាស៊ីហ្វិក។ ការសាកល្បងនេះ ទំនងជាសារព្រមានរបស់ក្រុងព្យុងយ៉ាងទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលមិនទាន់ធ្វើសម្បទានអ្វីដើម្បីបើកការចរចារំសាយនុយក្លេអ៊ែរឡើងវិញ។ ក្រុងព្យុងយ៉ាង បានទុកពេលត្រឹមដំណាច់ឆ្នាំ២០១៩ ឲ្យក្រុងវ៉ាស៊ីនតោនយកលក្ខខណ្ឌថ្មីមកចរចាជាមួយខ្លួន។ បើផុតឱសានវាទនេះ របបកុម្មុយនីស្តមួយនេះ បានព្រមានហើយថា នឹងធ្វើឲ្យអាមេរិកជួបបញ្ហាធំ។ កូរ៉េខាងជើង ក៏បានសួរទៅអាមេរិកថា ចង់បានកាដូអ្វីនៅថ្ងៃបុណ្យគ្រិស្តម៉ាសខាងមុខនេះដែរ។ ជាមួយនឹងការសាកល្បងផ្ទួនៗបែបនេះ មានការបារម្ភថា កូរ៉េខាងជើងកំពុងត្រៀមបាញ់គ្រាប់រ៉ុក្កែតចម្ងាយឆ្ងាយ ឬក៏មីស៊ីលបាលីស្ទិកផងក៏បានថា។ តាមការសន្យារបស់លោក គីម កូរ៉េខាងជើង មិនបានសាកល្បងនុយក្លេអ៊ែរ ឬមីស៊ីលបាលីស្ទិកអ្វីឡើយក្នុងឆ្នាំ២០១៩ នេះ ប៉ុន្តែការបង្កើនការសាកល្បងបែបនេះ ទំនងជាសញ្ញាថា នៅឆ្នាំ២០២០ កូរ៉េខាងជើងអាចវិលទៅរកសកម្មភាពដូចមុនឆ្នាំ២០១៨ វិញមិនខាន៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1251.txt
|
លោកប្រធានាធិបតីអ៊ីរ៉ង់ Hanssan Rouhan បានប្រកាសយ៉ាងឱឡារិកនៅថ្ងៃអាទិត្យ ១០ វិច្ឆិកាថា ប្រទេសលោកបានរកឃើញទីតាំងរ៉ែប្រេងថ្មីដ៏ធំសម្បើមមួយ ។ វាជារុករកថ្មីមួយ ដែលមេដឹកនាំរូបនេះ ចាត់ទុកជា «ដំណឹងល្អ» ដើម្បីទប់ទល់នឹងទណ្ឌកម្មសេដ្ឋកិច្ចដែលដាក់ដោយក្រុងវ៉ាស៊ីនតោន។
|
ក្នុងសុន្ទរកថាដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ លោកប្រធានាធិបតី Rouhani បញ្ជាក់ឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសលោក នឹងនៅតែរក្សាលំនឹងល្អប្រសើរ ទោះបីជាទទួលរងចំណាត់ការពីសំណាក់សហរដ្ឋអាមេរិកប្រឆាំងនឹងមន្ត្រីគ្រាក់ៗ វិស័យហិរញ្ញវត្ថុនិងធនាគារ ជាដើម។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP មេដឹកនាំរូបនេះ សង្កត់ធ្ងន់ថា ទីតាំងរ៉ែប្រេងដ៏ធំមហិមា ដែលស្ថិតក្នុងភាគនីរតីនៃខេត្ត Khuzestan ត្រូវបានប៉ាន់ប្រមាណថាមានប្រេងឆៅយ៉ាងតិច ៥៣ពាន់លានប៉ារែល។ វាមានជម្រៅ៨០ម៉ែត្រ និងលាតសន្ធឹងជិត២០០គីឡូម៉ែត្រពីព្រំដែនខេត្ត Khunzwstan ជាប់នឹងទីក្រុង Omidiyet នៃប្រទេសអ៊ីរ៉ក់។ ពីទីក្រុង Yazd លោក Hanssan Rouhan គូសបញ្ជាក់បែបនេះ៖«នេះគឺជាអំណោយតិចតួចស្តួចស្តើងមួយពីរដ្ឋាភិបាលអ៊ីរ៉ង់ជូនចំពោហប្រជាជនអ៊ីរ៉ង់»។ លោក បញ្ជាក់បន្ថែមថា៖«យើងប្រកាសប្រាប់អាមេរិកនៅថ្ងៃនេះថា យើងជាប្រជាជាតិអ្នកមានមួយ ហើយទោះជារងទណ្ឌកម្មដ៏ឃោរឃៅរបស់អ្នកក្តី កម្មករនិងវិស្វករឧស្សាហកម្មប្រេងអ៊ីរ៉ង់ បានរកឃើញទីតាំងរ៉ែប្រេងដ៏អស្ចារ្យមួយនេះ»។ តាមការប៉ាន់ស្មានរបស់ក្រុមហ៊ុនថាមពលយក្ស BP ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ការរកឃើញរ៉ែប្រេងថ្មីថ្មោងនេះ នឹងបន្ថែមប្រមាណ៣៤ភាគរយលើទំហំប្រេងបម្រុងបច្ចុប្បន្នរបស់ប្រទេសអ៊ីរ៉ង់ ដែលជាសមាជិកអង្គការ OPEC ។ ជាប្រទេសស្ថាបនិកមួយរបស់អង្គការនៃប្រទេសនាំចេញប្រេង (OPEC) អ៊ីរ៉ង់ ឈរនៅចំណាត់ថ្នាក់លេខ៤ ជាប្រទេសមានទំហំប្រេងបម្រុងធំបំផុតលើពិភពលោក។ ប្រសិនបើការប៉ាន់ប្រមាណពិតមែននោះ ទំហំប្រេងបម្រុងថ្មី នឹងលើកអ៊ីរ៉ង់ឡើងដល់ចំណាត់ថ្នាក់លេខ៣ តាមពីក្រោយអារ៉ាប៊ីសាអូឌីត។ ទោះជាបែបនេះក្តី គេនៅរង់ចាំមើលថាអ៊ីរ៉ង់អាចទាញផលចំណេញច្រើនប៉ុណ្ណាពីទីតាំងរ៉ែប្រេងថ្មីនេះ។ ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ានេះ ប្រឈមបញ្ហាលំបាកក្នុងការលក់ប្រេងរបស់ខ្លួន ចាប់តាំងពីប្រធានាធិបតី ដូណាល់ ត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ កាលពីឆ្នាំមុន និងដាក់ទណ្ឌកម្មឯកតោភាគីជាថ្មីប្រឆាំងអ៊ីរ៉ង់។ ម្យ៉ាងទៀត កាលពីខែឧសភា ក្រុងវ៉ាស៊ីតោន បានបញ្ចប់ការអនុគ្រោះទណ្ឌកម្មជាបណ្តោះអាសន្នដែលខ្លួនបានផ្តល់ឲ្យម៉ូយដុំប្រេងធំចំនួន៨របស់អ៊ីរ៉ង់ ។ ទង្វើនេះ គឺជាការដាក់គំនាបកាន់តែខ្លាំងលើប្រទេសចិន ឥណ្ឌា និងតួកគី ដើម្បីស្វែងរកប្រទេសផ្គត់ផ្គង់ថ្មី។ មែនទែនទៅ អ៊ីរ៉ង់ ប្រឈមនឹងសេដ្ឋកិច្ចដាំក្បាលចុះខ្លាំងក្នុងឆ្នាំ២០១៩នេះ ដែលបញ្ឆេះមួយផ្នែកដោយទណ្ឌកម្មអាមេរិក គួបផ្សំនឹងអតិផរណាឡើងកប់ពពក និងតម្លៃទំនិញនាំចូលកើនឡើង។ ក៏ប៉ុន្តែលោកប្រធានាធិបតីអ៊ីរ៉ង់ លោក Rouhani អះអាងថា ឥឡូវនេះសេដ្ឋកិច្ចប្រទេសលោក មានស្ថិរភាពល្អ។ ត្រង់នេះ លោក និយាយបែបនេះ៖«ប្រជាជនរបស់យើងបានជួបការលំបាកក្នុងឆ្នាំកន្លង [ប៉ុន្តែ] ខ្ញុំជឿថាប្រទេសអាមេរិកឥឡូវនេះអស់សង្ឃឹមហើយ»៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1252.txt
|
ការឆ្លើយតបយឺតយ៉ាវរបស់ចិនក្នុងការរកឃើញការឆ្លងកូរ៉ូណាវីរុសប្រភេទថ្មីដ៏កាចសាហាវ បានធ្វើឲ្យការរីករាលដាលកាន់តែអាក្រក់ខ្លាំង។ មន្ត្រីជាន់ខ្ពស់ចិនមកពីទីក្រុង វូហាន ដែលជាទីកន្លែងវីរុសផ្ទុះ អះអាងបែបនេះ នៅថ្ងៃសុក្រ ៣១ ខែមករា ។
|
«ឥឡូវនេះ ខ្ញុំដឹងថា មានកំហុស ហើយមានវិប្បដិសារី និងស្តីបន្ទោសខ្លួនឯង» ។ លោក Ma Guoqiang លេខាធិការបក្សកម្មុយនីស្តប្រចាំក្រុង វូហាន បញ្ជាក់បែបនេះក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ។ មន្ត្រីជាន់ខ្ពស់រូបនេះ សង្កត់ធ្ងន់ថា ប្រសិនបើវិធានការតឹងរឹង ត្រូវបានអនុវត្តលឿនជាងនេះ លទ្ធផលនឹងប្រសើរជាងពេលបច្ចុប្បន្ន។ ទីក្រុង វូហាន និងក្រុងដទៃទៀតដែលហ៊ុមព័ទ្ធជុំវិញខេត្ត ហូប៉ី បានបិទបណ្ដាញដឹកជញ្ជូនប្រជុំជនទាំងអស់ និងផ្អាកជើងហោះហើរចេញទៅក្រៅ ចាប់ពីថ្ងៃ ២៣ ខែមករាកន្លងទៅ ។ ទន្ទឹមនេះរដ្ឋាភិបាល ក៏ទទូចឲ្យប្រជាពលរដ្ឋកុំចាកចេញពីទីក្រុងនេះ ប្រសិនបើគ្មានកាលៈទេសៈពិសេសណាមួយទេនោះ។ កត្តានេះធ្វើឲ្យមនុស្សប្រមាណ ៥៦ លាននាក់ ជាប់ឃាំងនៅផ្ទះ។ Relate បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលដកស្រង់សម្តីលោក Ma អំឡុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV មន្ត្រីជាន់ខ្ពស់រូបនេះ បានអះអាងថា ចំណាត់ការរាតត្បាតនេះ គប្បីត្រូវបានធ្វើឡើងយ៉ាងហោចណាស់ ១០ ថ្ងៃមុននេះ។ ត្រង់នេះ លោក លើកឡើងបែបនេះថាលោកគិតថា ប្រសិនបើអាជ្ញាធរក្រុងវូហាន បានចាត់វិធានការបែបនេះឲ្យទាន់ពេលវេលានោះ ការរីករាលដាលនៃជំងឺនេះ ប្រហែលមិនអាក្រក់ដល់ថ្នាក់នេះហើយ។ គិតមកត្រឹមព្រឹកថ្ងៃសៅរ៍ ទី០១ កុម្ភៈ អ្នកស្លាប់ព្រោះជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី (2019-nCov) ឡើងដល់ ២៥៩នាក់ ហើយអ្នជំងឺទូទាំងពិភពលោកឡើងដល់ជាង១១០០០នាក់ផងដែរ។ វីរុសនេះ បានរាលដាលដល់ជាង២០ប្រទេសហើយ ទាំងអាស៊ី អឺរ៉ុប និងមជ្ឈិមបូព៌ាផងដែរ។ ក្រៅពីចិន និងរដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់ ប្រទេស២៣ផ្សេងទៀតដែលមានអ្នកជំងឺកូរ៉ូណាវីរុសរួមមាន ថៃ ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេមីរ៉ាតអារ៉ាប់រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភពអង់គ្លេស កម្ពុជា ហ្វាំងឡង់ ឥណ្ឌា ណេប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត និងអេស្ប៉ាញ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1253.txt
|
នាថ្ងៃនេះ លោក នាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ បានថ្វាយលិខិតសុំចុះចេញពីតំណែងលោកទៅកាន់មហាក្សត្រម៉ាឡេស៊ី។ ទង្វើដ៏ភ្ញាក់ផ្អើលនេះ កើតឡើងក្រោយចុងសប្តាហ៍នៃភាពស្រពិចស្រពិលថា រដ្ឋាភិបាលថ្មីមួយ នឹងត្រូវបង្កើតឡើងដើម្បីជំនួសសម្ព័ន្ធភាពកាន់អំណាច Pakatan Harapan ។ លិខិតលាលែងនេះ ត្រូវបានបញ្ជូនទៅកាន់វិមានជាតិម៉ាឡេស៊ីហើយ។
|
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោកនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ បានប្រកាសពីការលាលែងតំណែងនេះ កាលពីរសៀលថ្ងៃចន្ទ ២៤ ខែកុម្ភៈ ។ នេះគឺជាការបើកផ្លូវសម្រាប់លទ្ធភាពនៃការបង្កើតរដ្ឋាភិបាលថ្មីមួយ។ ការសម្រេចចិត្តរបស់លោក មហាធៀ កើតឡើងក្រោយពីមានភាពរំជើបរំជួលផ្នែកនយោបាយក្នុងសម្ព័ន្ធភាពកាន់អំណាច Pakatan Harapan ។ នៅថ្ងៃទី២៣ ខែកុម្ភៈ លោក មហាធៀ បានជួបជាមួយតំណាងបក្សមួយចំនួនដែលមានសំឡេងក្នុងសភា រាប់ទាំងតំណាងបក្សរួបរួមម៉ាឡេស៊ី (UMNO) ដែលជាបក្សប្រឆាំងផង។ អ្វីដែលគេមើលឃើញនោះ គឺលោក មហាធៀ ចង់ប្រមូលសំឡេងក្នុងសភាដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដែលមិនបញ្ចូលបក្សរបស់លោក Anwar Ibrahim ។ យ៉ាងណាមិញ មហាក្សត្រម៉ាឡេស៊ី ក៏មានព្រះរាជសិទ្ធិបដិសេធការសុំលាលែងនេះ ហើយលោក មហាធៀ បន្តធ្វើនាយករដ្ឋមន្ត្រីដដែល។ ភាពល្អក់កកររវាងលោក មហាធៀ និងគូប្រជែងចាស់ គឺលោក Anwar មានឥទ្ធិពលលើនយោបាយម៉ាឡេស៊ីរាប់ទសវត្សន៍ ហើយភាពតានតឹងចេះតែបន្ត ទោះបីជាសម្ព័ន្ធភាពពួកគេបានឈ្នះការបោះឆ្នោតកាលពីឆ្នាំ២០១៨។ ពាក្យសន្យាក្រោយជ័យជម្នះមួយថា មហាធៀ ថ្ងៃណាមួយ នឹងផ្ទេរអំណាចដល់លោក Anwar ក្លាយជាស្រមោលតាមពីក្រោយលោក មហាធៀ ព្រោះអ្នកគាំទ្រលោក Anwar ចង់ឲ្យលោកផ្ទេតំណែងឲ្យបានឆាប់។ កាលពីថ្ងៃអាទិត្យ ២៣ ខែកុម្ភៈ លោក Anwar បានចោទបក្សលោក មហាធៀ និងអ្នកនយោបាយក្នុងបក្សផ្ទាល់ខ្លួនលោកថាជា «ជនក្បត់» ក្រោយពួកគេប៉ុនប៉ងបង្កើតរដ្ឋាភិបាលថ្មីមួយ ជាមួយ UMNO ដែលជាអតីតបក្សកាន់អំណាចចាញ់ឆ្នោតឆ្នាំ២០១៨ របស់លោក ណាជីប រ៉ាហ្សាក់ ។ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1254.txt
|
រដ្ឋាភិបាលទីម័រខាងកើត បានស្នើត្រង់ៗទៅរដ្ឋាភិបាលឥណ្ឌូណេស៊ីឲ្យជួយទទួលយកពលរដ្ឋរបស់ខ្លួនពីចិន និងគាំពារពួកគេឲ្យបានសមរម្យ ខណៈកូរ៉ូណាវីរុស កំពុងតែរាតត្បាតខ្លាំងទាំងក្នុងប្រទេសចិន និងប្រទេសក្នុងតំបន់។ ការណ៍ដែលរដ្ឋាភិបាលទីម័រខាងកើត ស្នើបែបនេះ ដោយសារតែប្រទេសក្មេងខ្ចីជាងគេក្នុងតំបន់មួយនេះ ពុំមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទប់ស្កាត់នឹងកូរ៉ូណាវីរុសឡើយ។
|
រដ្ឋមន្ត្រីផែនការ និងវិនិយោគទីម័រខាងកើត លោក Xanana Gusmao បានឲ្យដឹងថា រដ្ឋាភិបាលលោក បានស្នើជំនួយពីឥណ្ឌូណេស៊ីដើម្បីជួយគាំពារ និងផ្តល់ទីលំនៅស្នាក់នៅបណ្តោះអាសន្ននៅកោះបាលីដល់ពលរដ្ឋរបស់ខ្លួន១៧នាក់ ដែលនឹងត្រូវបញ្ជូនមកចិននាពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ឥណ្ឌូណេស៊ី Jakarta Post នៅថ្ងៃ៥ កុម្ភៈកន្លងទៅ។ តាមប្រភពព័ត៌មានដដែល លោករដ្ឋមន្ត្រី និងជាបិតាឯករាជ្យទីម័រខាងកើតរូបនេះ បានលើកឡើងត្រង់ៗយ៉ាងដូច្នេះថា៖ យើងគ្មានសម្ភារគ្រប់គ្រាន់នោះទេ។ យើងគ្មានអ្វីទាំងអស់ ដែលនេះហើយធ្វើឲ្យយើងត្រូវតែស្នើជំនួយពីប្រទេសដទៃ។ លោក ជឿជាក់ថា ឥណ្ឌូណេស៊ី មានគ្រឿងបរិក្ខារសមស្របដើម្បីទប់ស្កាត់ជាមួយនឹងកូរ៉ូណាវីរុស។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ឥណ្ឌូណេស៊ី ជាពិសេសរដ្ឋបាលកោះបាលី បានដឹងមុនរួចស្រេចពីផែនការស្នើរបស់ទីម័រខាងកើតដើម្បីសុំការអនុញ្ញាតផ្តល់ទីលំនៅសម្រាប់ពលរដ្ឋខ្លួនមកពីចិន ហើយកោះបាលីក៏បានបដិសេធ ទុកជាមុនរួចផងដែរ។ តែយ៉ាងណាក៏ដោយ តាមការអះអាងរបស់លោកអភិបាលខេត្ត Nusa Tenggara របស់ឥណ្ឌូណេស៊ី រូបលោក នឹងទទួលយកពលរដ្ឋទាំងនោះ ប្រសិនបើមានការបញ្ជា និងឯកភាពពីលោកប្រធានាធីបតី Joko Widodo។ ជុំវិញបញ្ហានេះ មិនទាន់មានការអះអាងចុងក្រោយនៅឡើយនោះទេ ថាតើពលរដ្ឋទីម័រខាងកើត អាចទទួលបានការយល់ព្រមក្នុងការស្នាក់អាស្រ័យបណ្តោះអាសន្ននៅឥណ្ឌូណេស៊ីឬយ៉ាងណា ខណៈដែលប្រទេសរបស់ខ្លួន ពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលពួកគេពីចិន ក៏ដូចជាពិនិត្យ និងគាំពារពួកគេពីលទ្ធភាពនៃការឆ្លងវីរុសកូរ៉ូណានោះ។ សូមជម្រាបថា ទីម័រខាងកើត គឺជារដ្ឋក្មេងខ្ចីបំផុត និងក្រីក្របំផុតនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ រដ្ឋនេះ នៅមានភាពខ្សត់ខ្សោយច្រើនរាប់បញ្ចូលទាំងវិស័យសេដ្ឋកិច្ច សន្តិសុខ និងសេវាសង្គមជាដើម៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1255.txt
|
អាមេរិក និងកូរ៉េខាងត្បូង នៅថ្ងៃទី១៧ ខែវិច្ឆិកា បានប្រកាសថា ភាគីទាំងពីរនឹងពន្យារពេលធ្វើសមយុទ្ធយោធា ដើម្បីដើម្បីគាំទ្រកិច្ចចរចាសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន បានបដិសេធថា សេចក្តីប្រកាសបែបនេះ មិនមែនជាការធ្វើសម្បទានឲ្យទីក្រុងព្យុងយ៉ាងឡើយ។
|
សមយុទ្ធយោធា Combined Flying Training Event ដែលនឹងត្រូវធ្វើឡើង ក្នុងពេលឆាប់ៗខាងមុខនេះ ក្នុងគោលបំណងពង្រឹងប្រតិបត្តិការលើអាកាស និងបិទបាំងចំនួនយន្តហោះចម្បាំងរបស់អាមេរិក និងកូរ៉េខាងត្បូង ត្រូវលើកយកទៅធ្វើនៅពេលក្រោយ។ នេះបើតាមសេចក្តីប្រកាសររួមរបស់ លោកម៉ាក អេស្ពើ រដ្ឋមន្ត្រីការពារជាតិអាមេរិក និងលោក Jeong Kyeong-doo រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង អំឡូងជំនួបក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងជំនួបពាក់ព័ន្ធនៅទីក្រុងបាងកក ប្រទេសថៃ។ យ៉ាងណាក៏ដោយ បើទោះបីជាមានការពន្យារពេលធ្វើសមយុទ្ធយោធាក៏ពិតមែន តែទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន នៅតែត្រៀមជានិច្ច ដើម្បីការពារការគំរាមកំហែងផ្សេងៗ។ នេះបើតាមការលើកឡើងរបស់លោក អេស្ពើ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក បានបន្តទៀតថា ការប្រកាសបែបនេះ មិនមែនជាការធ្វើសម្បទានឲ្យទីក្រុងព្យុងយ៉ាងឡើយ ផ្ទុយទៅវិញវាគ្រាន់តែជាការរក្សាសន្តិភាពនៅក្នុងតំបន់តែប៉ុណ្ណោះ។ ទាក់ទងទៅនឹងការសម្រេចចិត្តរបស់អាមេរិក និងកូរ៉េខាងត្បូងបែបនេះ វានៅតែមានភាពមិនច្បាស់លាស់ដដែល លើកិច្ចចរចារំសាយកម្មវិធីនុក្លេអ៊ែររវាងអាមេរិក និងកូរ៉េខាងជើង។ យ៉ាងណាមិញ លោកអេស្ពើ សង្ឃឹមថា ទីក្រុងព្យុងយ៉ាង នឹងឆ្លើយតបទៅនឹងកាយវិការវិជ្ជមានបែបនេះ។ សូមបញ្ជាក់ថា បើតាមការអះអាងរបស់ប្រមុខចរចាកូរ៉េខាងជើង គីម ម្យ៉ុងគីល(Kim Myong-gil) នៅថ្ងៃទី១៥ ខែវិច្ឆិកា អាមេរិក បានបបួលកូរ៉េខាងជើង ឲ្យចាប់ផ្តើមកិច្ចចរចាថ្នាក់ក្រុមការងារម្តងទៀតនៅខែក្រោយ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ បន្ទាប់ពីកិច្ចចរចានៅស៊ុយអែតត្រូវបរាជ័យ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1256.txt
|
តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កំពុងតែបន្តនីតិវិធីដើម្បីប្រមូលភស្តុតាងសម្រាប់ដាក់បន្ទុក និងកាត់ទោសអ្នកនៅពីក្រោយនៃវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ារបស់មីយ៉ាន់ម៉ា។ ក្រុមមន្ត្រីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ បានទទួលស្គាល់ថា បេសកកម្មស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះលើករណីនេះមានបញ្ហាប្រឈម និងភាពលំបាកច្រើន ក៏ប៉ុន្តែតុលាការ នៅតែមានជំនឿជាក់លើបទពិសោធន៍ខ្លួនក្នុងការស្វែងរកយុត្តិធម៌។
|
លោក Phakiso Mochochoko នាយកផ្នែកយុត្តាធិការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅថ្ងៃ៥ កុម្ភៈកន្លងទៅ បានឲ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតរបស់តុលាការ បានបំពេញទស្សនកិច្ចទៅកាន់ជំរំជនជាតិភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស ដើម្បីប្រមូលភស្តុតាងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លោក អះអាងថា យុត្តិធម៌នឹងត្រូវផ្តល់ជូនជនរងគ្រោះ ទោះបីជាមីយ៉ាន់ម៉ា ព្រមសហការ ឬមិនសហការក៏ដោយ។ តាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Times លោក Mochochoko បានគូសបញ្ជាក់ថា ក្រុមស៊ើបអង្កេត នឹងធ្វើការដោយប្រុងប្រយ័ត្នបំផុតក្នុងការកំណត់ថាតើនរណាជាអ្នករៀបចំផែនការ ជួយសម្រួល និងប្រព្រឹត្តបទល្មើសលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ លោក បង្ហើបថា អ្នកដែលទទួលខុសត្រូវលើរឿងនេះ អាចជាប្រមុខរដ្ឋ ឬមនុស្សកំពូលនៅមីយ៉ាន់ម៉ាផង។ ជុំវិញបេសកកម្មស្វែងរកយុត្តិធម៌នេះដែរ មន្ត្រីជាន់ខ្ពស់តុលាការរូបនេះ បានទទួលស្គាល់ពីបញ្ហាប្រឈម ដោយសារតែភាគីមីយ៉ាន់ម៉ាមិនព្រមសហការជាមួយ ក៏ប៉ុន្តែលោក អះអាងថា ឆ្លងកាត់បទពិសោធន៍កន្លងមកនៅបណ្តាប្រទេសពីមុន ទោះរដ្ឋប្រព្រឹត្តបទល្មើសមិនព្រមអនុញ្ញាត តុលាការនៅតែអាចដំណើរការ និងកាត់ទោសជនល្មើសបាន។ ជាមួយគ្នានេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ ក៏បានប្រាប់ដល់ភាគីបង់ក្លាដែស ដោយមិនចាំបាច់ព្រួយបារម្ភខ្លាចក្រែងចំណាត់ការនេះ ធ្វើឲ្យប៉ះពាល់ ឬរាំងស្ទះដំណើរការបញ្ជូនជនភៀសខ្លួនទាំងជាង ៧០ម៉ឺននាក់នោះទៅមីយ៉ាន់ម៉ានោះទេ។ លោក អះអាងថា តុលាការព្រហ្មទណ្ឌអន្តរជាតិ កំពុងតែធ្វើការជាមួយនឹងតុលាការយុត្តិធម៌អន្តរជាតិ របស់អង្គការសហប្រជាជាតិយ៉ាងជិតស្និទ្ធលើសំណុំរឿងនេះ។ គួរជម្រាបថា មីយ៉ាន់ម៉ា មិនមែនជាភាគីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិឡើយ ហើយតាមច្បាប់ស្តីពីលក្ខន្តិកៈតុលាការព្រហ្មទណ្ឌអន្តរជាតិ តុលាការ គ្មានយុត្តាធិការធ្វើការស៊ើបសង្កេតលើបទល្មើសដែលកើតឡើងក្នុងរដ្ឋ ដែលមិនមែនជាភាគីឡើយ។ ក៏ប៉ុន្តែដោយសារវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា មានជាប់ពាក់ព័ន្ធការឆ្លងដែនមកកាន់បង់ក្លាដែស ដែលជាភាគីរបស់តុលាការ ទើបតុលាការ អាចដំណើរការរឿងក្តីនេះមកដល់បច្ចុប្បន្ន៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1257.txt
|
ប្រធានាធិបតីអ៊ីរ៉ង់ បានចេញមុខសូមអភ័យទោសជាផ្លូវការនៅព្រឹកថ្ងៃសៅរ៍ទី ១១ ខែមករានេះចំពោះករណីបាញ់ទម្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែនដែលឆក់យកជីវិតមនុស្សអស់ ១៧៦នាក់កាលពីថ្ងៃ ៨ មករាកន្លងទៅ។ ការសុំទោសនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការទទួលស្គាល់ពីសំណាក់យោធាអ៊ីរ៉ង់ថា ខ្លួនពិតជាបាញ់ទម្លាក់យន្តហោះអ៊ុយក្រែនមែន ប៉ុន្តែដោយអចេតនាប៉ុណ្ណោះ។
|
ប្រមុខរដ្ឋអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានបង្ហោះសារសុំអភ័យទោសចំពោះការបង្កឲ្យមានសោកនាដកម្មដែលមានមនុស្សស្លាប់អស់ ១៧៦នាក់។ លោកបានបញ្ជាក់ថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ពិតជាមានការសោកស្តាយពេកក្រៃចំពោះកំហុសដ៏ធំធេងនេះ។ អត្ថបទទាក់ទង យោធាអ៊ីរ៉ង់ទទួលស្គាល់ថា ខ្លួនបាញ់យន្តហោះអ៊ុយក្រែនទម្លាក់ដោយអចេតនា «ការគិតគូរ និងការបួងសួងរបស់ខ្ញុំ សូមផ្ញើជូនទៅដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់ និងចូលរួមរម្លែកទុក្ខអស់ពីចិត្តចំពោះក្រុមគ្រួសារជនរងគ្រោះដែរ»។ លោក រូហានី និយាយបែបនេះតាមគណនី
|
article_1258.txt
|
អង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី៦ មករា បានអំពាវនាវឲ្យអាមេរិក និងអ៊ីរ៉ង់ការពារសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ គំរាមកម្ទេចទីតាំងវប្បធម៌ជាច្រើនរបស់អ៊ីរ៉ង់។ ការគំរាមរបស់លោក ត្រាំ ដែលធ្វើឡើងស្របពេលសង្គ្រាមពាក្យសម្ដីរវាងអាមេរិក និងអ៊ីរ៉ង់ផ្ទុះកាន់តែខ្លាំង បានរងការរិះគន់ធ្ងន់ៗ ខណៈទីក្រុងតេហេរ៉ង់ព្រមានថា សកម្មភាពបែបនោះ គឺជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ។
|
នាជំនួបជាមួយអគ្គរដ្ឋទូតអ៊ីរ៉ង់នៅថ្ងៃទី៦ ខែមករា អ្នកស្រី Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូ ដែលជាស្ថាប័នទទួលបន្ទុកវប្បធម៌របស់អង្គការសហប្រជាជាតិ បានរំឭកពីកាតព្វកិច្ចទាំងរបស់អ៊ីរ៉ង់ ទាំងរបស់អាមេរិក ក្នុងការការពារសម្បត្តិបេតិកភណ្ឌពិភពលោកដែលបានចុះបញ្ជី។ បើតាមលោក Azoulay អាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើអនុសញ្ញាឆ្នាំ១៩៧២ ដែលហាមឃាត់រដ្ឋទាំងអស់ ពីការធ្វើសកម្មភាពដោយផ្ទាល់ ឬដោយប្រយោល ដែលអាចបំផ្លាញសម្បត្តិពិភភពលោក។ អ្នកស្រីអគ្គនាយិកាយូណេស្កូ ក៏លើកឡើងទៀតថា ប្រទេសទាំងពីរ ក៏ជាហត្ថលេខីអនុសញ្ញាឆ្នាំ១៩៥៤ ដែលចែងពីការការពារសម្បត្តិបេតិកភណ្ឌ អំឡុងពេលមានជម្លោះផងដែរ។ ក្នុងន័យនេះ លោក Azoulay អះអាងថា សាកលភាពនៃសម្បត្តិវប្បធម៌ និងធម្មជាតិ ជាវិចទ័រនៃសន្តិភាព និងការសន្ទនារវាងមនុស្ស ហើយដែលសហគមន៍អន្តរជាតិមានកាត្វកិច្ចការពារ និងអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ តាមរយៈ
|
article_1259.txt
|
លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន បានចូលលេងក្នុងការប្រកួតកីឡាហុក Night-Time Hockey League កាលពីថ្ងៃពុធ នៅទីលានទឹកកក Red Square ក្រុងមូស្គូ ក្នុងជំនួបមិត្តភាព។ នេះបើតាមការផ្សាយរបស់ Sputnik។
|
តាមទម្លាប់ លោក ពូទីន ពាក់អាវលេខ១១ ដោយស្ថិតនៅក្រុមក្រហម ជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu អតីតកីឡាករឆ្នើមហុកគីទឹកកក Pavel Bure, Sergei Fedorov និងកីឡាករជាច្រើនរូបទៀត។ រីឯក្រុមម្ខាងទៀត មានឯកសណ្ឋានពណ៌ស ដោយមានអភិបាលក្រុង Tula លោក Aleksei Dyumin អ្នកជំនួញ Gennady Timchenko, Vladimir Potanin និង Roman Rotenberg ជាដើម។ ព្រឹត្តិការណ៍ប្រកួត Night-Time Hockey League ត្រូវបានបង្កើតឡើងដោយលោក ពូទីន ផ្ទាល់ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងអ្នកនយោបាយ និងកីឡាករល្បីៗ ក្នុងគោលដៅទាក់ទាញទស្សនិកជន។ ហុគកី ជាប្រភេទកីឡាដែលលោក ពូទីន ចូលចិត្ត ក្នុងចំណោមកីឡា និងសកម្មភាពផ្សេងទៀត ក្នុងនោះមានដូចជា យូដូ ស្គីឡើងភ្នំ ប្រណាំងរថយន្ត មុជក្នុងទឹក ឡើងភ្នំ និងស្ទូចត្រី ជាដើម៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_126.txt
|
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានប្រៀបធៀបគ្នា ពីរបៀបដឹកនាំរដ្ឋាភិបាលអាណត្តិមុន និងអាណត្តិថ្មី នៅក្នុងពិធីអបអរសាទរខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា។ ក្នុងការប្រៀបធៀបគ្នានេះ សម្ដេច ហ៊ុន សែន បានមើលឃើញពីល្បឿននៃការដឹកនាំរបស់រដ្ឋាភិបាលថ្មី ហើយប្ដូរពាក្យពី «ក្មេងមានកម្លាំងតែចាស់ស្គាល់ផ្លូវ» ទៅជា «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធ»។
|
ចាប់តាំងពីរដ្ឋាភិបាលថ្មី ដឹកនាំឱ្យសម្ដេច ហ៊ុន ម៉ាណែត តាំងពីថ្ងៃទី២២សីហា ឆ្នាំ២០២៣មក មានសកម្មភាពជាច្រើន ដែលកំពុងបង្ហាញសក្តានុពល និងលើសពីការរំពឹងទុក។ នេះជាការវាយតម្លៃរបស់សម្ដេច ហ៊ុន សែន ចំពោះការដឹកនាំរបស់រដ្ឋបាលសម្ដេច ហ៊ុន ម៉ាណែត រយៈពេលជាង១៦ខែ នៃអាណត្តិទី៧នេះ។ ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកពីអារម្មណ៍អ្នកដែលធ្លាប់រួមដំណើរជាមួយសម្ដេច ច្បាស់ជាជឿជាក់លើការដឹកនាំ និងការសម្រេចរបស់សម្ដេច ជាងរដ្ឋាភិបាលថ្មី។ ប៉ុន្តែសកម្មភាពជាង១៦ខែរបស់រដ្ឋាភិបាលថ្មីនេះ បានធ្វើឱ្យមន្ត្រីចាស់ៗជាច្រើន ផ្លាស់ប្ដូរការគិតបែបនេះ។ តាមរយៈបទពិសោធនៃការដឹកនាំចាស់វស្សា សម្ដេច ហ៊ុន សែន បានមើលឃើញពីប្រសិទ្ធភាពនៃការដឹកនាំរបស់អ្នកជំនាន់ថ្មី មានល្បឿនលឿនជាងអ្នកជំនាន់មុន។ ត្រង់ចំណុចនេះ ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានរំលឹកពីពាក្យដែលសម្ដេចធ្លាប់ប្រើកន្លងមកថា «ក្មេងមានកម្លាំង តែចាស់ស្គាល់ផ្លូវ» ហើយអះអាងថា មិនគួរប្រើពាក្យនេះទៀតឡើយ។ សម្ដេច ហ៊ុន សែន បានផ្លាស់ប្ដូរពាក្យនេះ មកជាពាក្យ «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធ» វិញ។ សម្ដេចយល់ថា ពាក្យនេះ ប្រហែលជាត្រឹមត្រូវជាង។ សម្ដេច ហ៊ុន សែន បានសសើរពីការដឹកនាំរបស់រដ្ឋាភិបាលថ្មី ពាក់ព័ន្ធនឹងល្បឿននៃការអភិវឌ្ឍ ដោយមិនមានការថមថយ និងកំណើនសេដ្ឋកិច្ចនៅតែល្អប្រសើរ ខណៈស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ត្រូវបានធានា ហើយអត្រាប្ដូរប្រាក់ និងបញ្ហាអតិផរណា ក៏ត្រូវបានដោះស្រាយ។ ឆ្លងកាត់ស្ថានភាពនៃការប្ដូរមេដឹកនាំនេះ សម្ដេច ហ៊ុន សែន បានចាត់ទុកជាបទពិសោធថ្មី ក្នុងគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1260.txt
|
ពលរដ្ឋមីយ៉ាន់ម៉ារាប់នាក់ នៅថ្ងៃទី១៤ ខែធ្នូ បានឈរជាជួរៗតាមដងផ្លូវក្នុងរដ្ឋធានីណៃពិដោដើម្បីទទួលដំណើររបស់អ្នកស្រីទីប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូជី ដែលត្រឡប់មកពីការការពារមុខមាត់ជាតិនៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ។ អ្នកស្រី ស៊ូជី ធ្វើដំណើរទៅតតាំងក្ដីនៅតុលាការដោយផ្ទាល់ក្នុងគោលដៅបដិសេធការចោទប្រកាន់របស់ប្រទេសអាហ្វ្រិកហ្គំប៊ីពាក់ព័ន្ធឧក្រិដ្ឋកម្មប្រឆាំងជនភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។
|
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី បានទៅដល់ទឹកដីមីយ៉ាន់ម៉ាវិញហើយនៅថ្ងៃទី១៤ ខែធ្នូ បន្ទាប់ពីតតាំងក្ដីនៅឯតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់។ តាមបណ្ដោយផ្លូវនានាក្នុងរដ្ឋធានីណៃពិដោ ប្រជាជនមីយ៉ាន់ម៉ាក្មេងចាស់ប្រុសស្រី ខ្លះឈរកាន់ទង់ជាតិ ខ្លះកាន់រូបថតមេដឹកនាំមីយ៉ាន់ម៉ា ហើយខ្លះទៀតកាន់បដាសាទរនោះ បានឈរទទួលអ្នកស្រី ស៊ូជី ដែលត្រឡប់មកពីការការពារប្រទេសលើឆាកអន្តរជាតិ។ រដ្ឋអាហ្វ្រិកខាងលិចហ្គំប៊ីដែលមានអង្គការកិច្ចសហប្រតិបត្តិការឥស្លាមនៅពីក្រោយ បានប្ដឹងមីយ៉ាន់ម៉ាទៅកាន់តុលាការអន្តរជាតិពីបទបំពានអនុសញ្ញាឆ្នាំ១៩៤៨ស្ដីពីការប្រល័យពូជសាសន៍ជុំវិញករណីធ្វើទុក្ខបុកម្នេញជនជាតិរ៉ូហ៊ីងយ៉ា ដែលត្រូវបានអង្គការសហប្រជាជាតិមើលឃើញថា មានបំណងប្រល័យពូជសាសន៍ផងដែរ។ ប្រទេសអាហ្វ្រិកមួយនេះ ចង់ឲ្យតុលាការចេញសេចក្ដីសម្រេចមួយបញ្ជាឲ្យមីយ៉ាន់ម៉ាផ្អាកសកម្មភាពរបស់ខ្លួន។ ជារឿងគួរឲ្យភ្ញាក់ផ្អើល អ្នកស្រី ស៊ូជី ក៏ចេញមុខតតាំងក្ដីដោយខ្លួនឯ។ ក្នុងសវនាការដែលបញ្ចប់នៅថ្ងៃទី១៣ ខែធ្នូ អ្នកស្រី ស៊ូជី ដែលជារដ្ឋមន្ត្រីការបរទេសផងនោះ បានចេញនិយាយការពារចំណាត់ការរបស់យោធាក្នុងប្រតិបត្តិការហិង្សានៅរដ្ឋរ៉ាក់ឃីនដែលបង្ខំឲ្យជនភាគតិចរ៉ូហ៊ីងយ៉ាជាង៧សែននាក់ភៀសខ្លួនទៅរស់នៅជំរំក្នុងទឹកដីបង់ក្លាដែសក្បែរខាង។ ខណៈទាត់ចោលការចោទប្រកាន់ប្រល័យពូជសាសន៍ អ្នកស្រី ស៊ូជី ក៏ទទួលស្គាល់ពីការប្រើកម្លាំងជ្រុលរបស់យោធាដែរ។ ចេញមុខដោយផ្ទាល់បែបនេះ អ្នកស្រី ស៊ូជី ទទួលបានទាំងការសរសើរ ទាំងពាក្យរិះគន់។ នៅក្នុងមីយ៉ាន់ម៉ា ការតតាំងក្ដីនៅឡាអេ ជាការការពារមុខមាត់ជាតិ ហើយប្រជាជនរាប់ពាន់នាក់ បានជូនដំណើរអ្នកស្រីពេលចាកចេញម្ដងទៅហើយ។ ប៉ុន្តែក្នុងក្រសែភ្នែកអន្តរជាតិ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ ជាតំណាងឲ្យក្រុមយោធាដែលរំលោភបំពានធ្ងន់ធ្ងរលើជនភាគតិចរ៉ូហ៊ីងយ៉ា ដែលបាត់បង់ផ្ទះសម្បែង និងរងកាបំពានគ្រប់បែបយ៉ាង។ ធ្លាប់តែជាវីរនារីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ កេរិ៍្តឈ្មោះអ្នកស្រី ស៊ូជី បានរលាយបាត់បន្តិចម្ដងៗដោយសារវិបត្តិរ៉ូហ៊ីងយ៉ានេះ។ អ្នកស្រី ត្រូវបានដកហូតពានរង្វាន់ជាច្រើន ហើយកំពុងប្រឈមមុខការអំពាវនាវឲ្យដកហូតពានរង្វាន់ណូបែលដែលទទួលបាននៅឆ្នាំ១៩៩១ទៀតផង។ ប្រទេសជាច្រើន អង្គការអន្តរជាតិ និងសូម្បីតែតារាល្បីឈ្មោះ បានរិះគន់រដ្ឋាភិបាលស៊ីវិលដែលមិនព្រមចាត់វិធានការក្ដៅប្រឆាំងក្រុមយោធា៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1261.txt
|
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើសាររំលែកទុក្ខចំពោះការស្លាប់របស់ម្តាយបង្កើតលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន។ ១ថ្ងៃប៉ុណ្ណោះក្រោយការផ្ញើសារដ៏ភ្ញាក់ផ្អើលបែបនេះ យោធាកូរ៉េខាងត្បូង បានប្រកាសថា ក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលចំនួនពីរគ្រាប់ឆ្ពោះទៅកាន់សមុទ្រខាងកើត។
|
លោក គីម ជុងអ៊ុន បានផ្ញើសារតាមរយៈភូមិសន្តិភាព ប៉ាន់មុនជុម (Panmunjom) កាលពីរសៀល ថ្ងៃពុធ ៣០ តុលា មិនដល់មួយថ្ងៃផងក្រោយម្តាយរបស់លោក មូន គឺលោកស្រី Kang Han-ok ទទួលមរណភាព។ ក្នុងសារនេះ លោក គីម បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះមរណភាពរបស់លោកស្រី Kang ។ នេះបើតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។ សម្រាប់កាយវិការនេះ អ្នកជំនាញកូរ៉េខាងត្បូង យល់ឃើញថា វាអាចបកស្រាយក្នុងបរិបទមិត្តភាពមេដឹកនាំទាំងពីរ ដែលកសាងឡើងតាមរយៈកិច្ចប្រជុំកំពូល៣លើកកាលពីឆ្នាំមុន។ ក៏ប៉ុន្តែពួកគេ ព្រមានទៀតថា វាប្រហែលជាមិនបង្ហាញពីការផ្លាស់ប្តូរដ៏មានធំធេងនៅក្នុងឥរិយាបថអនាគតរបស់ក្រុងព្យុងយ៉ាងចំពោះទីក្រុងសេអ៊ូលឡើយ។ ដូចការគិតទុកមែន! រំលងមួយថ្ងៃប៉ុណ្ណោះ កូរ៉េខាងជើង បានបាញ់មីស៊ីល២គ្រាប់ ដែលបាញ់ចេញពីខេត្ត South Pyongan តម្រង់ផ្ទាល់ទៅកាន់សមុទ្រ។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង លើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍ខ្លួន នៅថ្ងៃព្រហស្បតិ៍ទី ៣១ តុលា ដោយសង្កត់ធ្ងន់ថា៖«យើងរក្សាការត្រៀមខ្លួនជានិច្ចនិងតាមដានយ៉ាងដិតដល់ក្នុងករណីមានការបើកការបាញ់មីស៊ីលបន្ថែមទៀត»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Yonhap ។ យ៉ាងណាមិញ ភ្លាមៗនេះ គេពុំទាន់មានព័ត៌មានលម្អិតផ្សេងទៀតអំពីការបាញ់នេះនៅឡើយទេ រួមមាន ប្រភេទមីស៊ីល និងរយៈចម្ងាយជាដើម។ នេះជាលើកទី១២ហើយដែលរបបក្រុងព្យុងយ៉ាង បានបាញ់សាកល្បងអាវុធបែបនេះ ជាមួយការបាញ់លើកចុងក្រោយគឺធ្វើឡើងនៅថ្ងៃ២ តុលា ។ ពេលនោះ កូរ៉េខាងជើង បានបាញ់សាកល្បងនៃអាវុធប្រភេទថ្មី មីស៊ីលបាលីស្ទិកដែលបាញ់ចេញពីនាវាមុជទឹក ប្រភេទ Pukguksong-3 ចេញពីឆ្នេរខាងកើត៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1263.txt
|
រដ្ឋាភិបាលក្រុងហ្សាការតា បានដាក់ឲ្យមានការប្រុងប្រៀប និងប្រយ័ត្នខ្ពស់សម្រាប់កងទ័ពរបស់ខ្លួន ដែលកំពុងតែឈរជើងនៅប្រជុំកោះ ណាទុណា (Natuna archipelago) ដែលជាផ្នែកមួយនៃសមុទ្រចិនខាងត្បូង។ សេចក្តីថ្លែងការណ៍ប្រុងជើងការរបស់ក្រុងហ្សាការតា ធ្វើឡើងបន្ទាប់ពីមានករណីនាវាល្បាតរបស់ក្រុងប៉េកាំង ចូលទៅក្នុងដែនអធិបតេយ្យរបស់ឥណ្ឌូណេស៊ី ដែលជាចំណុចធ្លាប់មានវិវាទរវាងចិន និងឥណ្ឌូណេស៊ីស្រាប់ផង។
|
តាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី Jakarta Globe នៅថ្ងៃ៣ មករា កន្លងទៅ អ្នកនាំពាក្យកងទ័ពឥណ្ឌូណេស៊ី លោកឧត្តមសេនីយ៍ Sisriadi បានឲ្យដឹងថា កងទ័ពជើងទឹក និងកងទ័ពអាកាស ត្រូវបានដាក់ពង្រាយ និងបានបំពាក់អាវុធ និងដាក់បញ្ជាឲ្យមានការប្រុងជើងការរួចជាស្រេចហើយនៅប្រជុំកោះណាទុណា។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា កងកម្លាំងរបស់ឥណ្ឌូណេស៊ី មានសមត្ថភាពគ្រប់គ្រាន់ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការគ្រប់គ្រង និងឆ្លើយតបរាល់ស្ថានការណ៍ ក្នុងករណី ដែលអាចឈានដល់ការប៉ះទង្គិចគ្នាជាមួយនឹងកងនាវារបស់ចិន។ នេះបើយោងតាមតាមប្រភពព័ត៌មានដដែលនោះ។ ជាមួយគ្នានេះ ដើម្បីធានាថា នឹងមិនមាននាវាមកពីចិន ចូលហួសក្នុងដែនអធិបតេយ្យរបស់ឥណ្ឌូណេស៊ីនោះ អ្នកនាំពាក្យរូបនេះ បានអះអាងថា បញ្ជាការដ្ឋានកងទ័ពឥណ្ឌូណេស៊ី បានបំពាក់ប្រព័ន្ធស៊ើបការណ៍ និងការជូនដំណឹងជាមុន។ ហើយដើម្បីឲ្យកាន់តែរឹងមាំនោះ នាពេលខាងមុខនេះ ឥណ្ឌូណេស៊ី ក៏នឹងដាក់ដំណើរការមជ្ឈមណ្ឌលព័ត៌មានដែនសមុទ្រមួយ ដែលមានមុខងារកំណត់រាល់សកម្មភាពរបស់នាវាទាំងឡាយ ដែលបំពានព្រំដែនរបស់ឥណ្ឌូណេស៊ី។ ជុំវិញស្ថានភាពសន្តិសុខលើប្រជុំកោះណាទុណានេះដែរ រដ្ឋមន្ត្រីពាក់ព័ន្ធឥណ្ឌូណេស៊ី ក៏បានជួបប្រជុំពិភាក្សាគ្នាផងដែរ។ ក្នុងនោះ លោកស្រីរដ្ឋមន្ត្រីការបរទេស Retno Marsudi បានបញ្ជាក់ច្បាស់ថា នាវារបស់ចិន បានបំពានព្រំដែនដែលជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដ៏មានសក្តានុពលរបស់ឥណ្ឌូណេស៊ី។ លោកស្រី អះអាងថា ឥណ្ឌូណេស៊ី មិនដែលទទួលស្គាល់ការទាមទារតាមផែនទីប្រាំបួនត្រេរបស់ចិនឡើយ។ គួរជម្រាបថា តំបន់ប្រជុំកោះ និងសមុទ្រណាទុណា គឺជាផ្នែកមួយនៃសមុទ្រចិនខាងត្បូងផងដែរ។ ចិន កន្លងមក បានអះអាងថា ខ្លួនមានសិទ្ធិគ្រប់គ្រងនៅតំបន់នោះដែរ ដោយយោងតាមផែនទីគំនូសប្រាំបួនត្រេ ខណៈឥណ្ឌូណេស៊ី ដែលមានទាំងកងទ័ពឈរជើងនៅទីនោះស្រាប់ បានអះអាងថា ណាទុណា គឺជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ស្របតាមច្បាប់សមុទ្រអន្តរជាតិ។ តាមពិតទៅ នេះ មិនមែនជាលើកទីមួយនោះទេ ដែលឥណ្ឌូណេស៊ី និងចិន មានការប្រឈមមុខគ្នាបែបនេះ។ ក្រោយពីមានការប្រឈមមុខគ្នាលើតំបន់នេះក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយមកនេ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្តេជ្ញាមិនឲ្យបាត់បង់ទឹកដីរបស់ខ្លួនសូម្បីតែមួយមីលីម៉ែតឡើយ។ ឥណ្ឌូណេស៊ី បានសន្យាប្រើប្រាស់គ្រប់មធ្យោបាយទាំងការទូត និងកងទ័ពដើម្បីធានាពីសុវត្ថិភាពប្រទេសរបស់ខ្លួន៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1264.txt
|
លោក Muhyiddin Yassin ប្រធានបក្ស Bersatu របស់លោកមហាធៀ នៅថ្ងៃសៅរ៍ ទី ២៩ ខែកុម្ភៈ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីទី៨របស់ម៉ាឡេស៊ី ដោយមហាក្សត្រស៊ុលតង់ Abdullah Ri'ayatuddin ។ នេះបើតាមការចុះផ្សាយទូរទស្សន៍សិង្ហបុរី Channel News Asia ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់រាជវាំងម៉ាឡេស៊ី។ លោក Yassin នឹងចូលស្បថកាន់តំណែងនាថ្ងៃអាទិត្យ ទី០១ ខែមីនា នៅម៉ោង ១០៖៣០ព្រឹក។
|
ក្នុងសេចក្តីថ្លែងការណ៍ដដែល បញ្ជាក់ទៀតថា ក្រោយជំនួបជាមួយសមាជិកសភាទាំងអស់ មហាក្សត្រម៉ាឡេស៊ី បានរកឃើញថា សមាជិកសភាដែលមានសំឡេងគាំទ្រច្រើនលើសលប់ គឺលោក Muhyiddin ។ «ដូច្នេះហើយ មហាក្សត្រ បានជ្រើសរើសលោក Muhyiddin ជានាយករដ្ឋមន្ត្រី ដោយអនុលោមតាមមាត្រា ៤០(២)(a) និងមាត្រា ៤៣(២)(a) នៃរដ្ឋធម្មនុញសហព័ន្ធ»។ សេចក្តីថ្លែងការណ៍ដដែល បញ្ជាក់បែបនេះ ដោយចុះផ្សាយដោយទូរទស្សន៍សិង្ហបុរី Channel News Asia។ ការតែងតាំងនាយករដ្ឋមន្ត្រីនេះ ពុំអាចពន្យារបានឡើយ សម្រាប់សុខមាលភាពប្រជាជននិងប្រជាជាតិម៉ាឡេស៊ី។ មហាក្សត្រម៉ាឡេស៊ី ទ្រង់ Abdullah មានបន្ទូលបែបនេះ ដោយបន្ថែមថា ទ្រង់ជឿជាក់ថា នេះគឺការសម្រេចចិត្តល្អបំផុតសម្រាប់គ្រប់គ្នា និងសង្ឃឹមថា ការណ៍នេះបញ្ចប់វិបត្តិនយោបាយនៅពេលនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្រៅគេហដ្ឋានរបស់លោកក្រោយការប្រកាសនេះ លោក Muhyiddin និយាយថា លោក ចង់បង្ហាញអរគុណរបស់លោក ដែលទទួលបានការតែងតាំងឲ្យក្លាយជានាយករដ្ឋមន្ត្រីទី៨របស់ម៉ាឡេស៊ី ជាមួយព្រះរាជអនុញ្ញាតពីមហាក្សត្រ។ លោក សង្ឃឹមថា ប្រជាជនម៉ាឡេស៊ីទាំងអស់ នឹងទទួលយកការសម្រេចចិត្តដែលបានប្រកាសថ្ងៃនេះ។ ការប្រកាសតែងតាំងដ៏ភ្ញាក់ផ្អើលនេះ កើតឡើងប៉ុន្មានម៉ោងក្រោយនាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន មហាធៀ មហាមា់់ត់ អះអាងថា កាលពីព្រឹកមិញថា៖« «ឥឡូវនេះ ខ្ញុំជឿជាក់ថា ខ្ញុំមានចំនួនដែលត្រូវការដើម្បីប្រមូលការគាំទ្រលើសលប់ក្នុងសភា (Dewan Rakyat)។ ដូច្នេះហើយ ខ្ញុំត្រៀមខ្លួនដើម្បីឈរជាបេក្ខភាពអនាគតសម្រាប់តំណែងនាយករដ្ឋមន្ត្រី»។ មែនទែនទៅ លោក Muhyiddin ប្រធានបក្ស Bersatu របស់លោកមហាធៀ បានប៉ុនប៉ងចាប់ដៃជាមួយបក្ស UMNO របស់អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ និងបក្ស PAS ដើម្បីទទួលការគាំទ្រគ្រប់គ្រាន់បង្កើតរដ្ឋាភិបាលថ្មីមួយ។ យ៉ាងណាមិញ ការសម្រេចចិត្តរបស់លោកក្នុងការពួតដៃជាមួយបក្ស UMNO នេះ រងការរិះគន់ពីលោក មហាធៀ ។ លោក Muhyiddin ក៏ធ្លាប់ជាសមាជិកសភាបក្ស UMNO និងអតីតរដ្ឋាភិបាលលោក ណាជីប ផងដែរ។ លោក បានក្លាយជាសមាជិកដ៏សំខាន់មួយរបស់បក្ស Bersatu ក្រោយចាកចេញពីបក្ស UMNO បន្ទាប់ពីការបរាជ័យរបស់អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ជុំវិញរឿងអាស្រូវហិរញ្ញវត្ថុ IMDB ។ បើតាមសង្កេត ផ្ទៃក្នុងបក្ស Bersatu ខ្លួនឯង គឺបែកខ្ញែកជាពីរ ដោយម្ខាងគាំទ្រលោក មហាធៀ និងម្ខាងទៀតគាំទ្រលោក Muhyiddin ។ ក៏ប៉ុន្តែជាមួយការដឹកនាំរបស់លោក Muhyiddin នាពេលខាងមុខ និងសម្ព័ន្ធភាពជាមួយបក្ស UMNO និងបក្ស PAS ត្រូវបានធានានោះ រដ្ឋាភិបាលម៉ាឡេស៊ីមួយ ទំនងជាវិលត្រលប់ទៅកាន់យុគសម័យចាស់មួយ ដោយបក្សUMNO នឹងមានឥទ្ធិពលឡើងវិញ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1265.txt
|
អតីតមេដឹកនាំផ្ដាច់ការស៊ូដង់ អូម៉ា អាល់-បាសៀ នៅថ្ងៃទី១៤ ខែធ្នូ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ឃុំក្នុងមន្ទីរឃុំឃាំងរយៈពេលពីរឆ្នាំទាក់ទងករណីពុករលួយ។ ការសម្រេចចិត្តមិនដាក់អតីតប្រធានាធិបតីរូបនេះក្នុងពន្ធនាគារ ធ្វើឡើងដោយមានការពិចារណាលើអាយុរបស់លោកផ្ទាល់។ លើសពីនោះ តុលាការស៊ូដង់ ក៏បញ្ជាឲ្យដកហូតលុយរាប់លានដុល្លារដែលត្រូវបានរកឃើញក្នុងផ្ទះលោក អាល់-បាសៀ ផងដែរ។
|
«ជនជាប់ចោទ អូម៉ា អាល់-បាសៀ ត្រូវបញ្ជូនទៅកាន់មណ្ឌលកែប្រែសម្រាប់រយៈពេលពីរឆ្នាំ។ លុយបរទេស និងលុយស៊ូដង់ទាំងអម្បាលម៉ានដែលត្រូវបានរឹបអូស ត្រូវបានដកទុកទាំងអស់។» នេះជាការប្រកាសរបស់ចៅក្រម Al-Sadiq Abdelrahman ប្រធានអង្គជំនំជម្រះក្នុងសវនាការថ្ងៃទី១៤ ខធ្នូ ដែលជាការកាត់ក្ដីលើកទីមួយប្រឆាំងអតីតមេដឹកនាំផ្ដាច់ការស៊ូដង់ដែលដឹកនាំប្រទេស៣០ឆ្នាំរហូតដល់ការធ្វើរដ្ឋប្រហារនៅខែមេសា ឆ្នាំនេះ។ ពាក់ព័ន្ធមូលហេតុមិនបញ្ជូនលោក អាល់-បាសៀ ទៅពន្ធនាគារ ប្រធានអង្គជំនំជម្រះដដែលបញ្ជាក់ថា អាយុរបស់អតីតប្រធានាធិបតីរូបនេះ ជាកត្តាចម្បង។ សព្វថ្ងៃលោក អាល់-បាសៀ មានវ័យ៧៥ឆ្នាំហើយ។ ការកាត់ទោសអតីតមេដឹកនាំផ្ដាច់ការរូបនេះ ត្រូវបានមើលឃើញថា ជាការប៉ុនប៉ុងរបស់យោធា និងក្រុមស៊ីវិលដែលកំពុងចែកអំណាចដឹកនាំប្រទេសក្នុងការបោសសម្អាតកេរដំណែលរបស់លោក អាល់-បាសៀ ដែលដឹកនាំស៊ូដង់រាប់សិបឆ្នាំ។ លោក អាល់-បាសៀ ផ្ទាល់ ក៏កំពុងស្ថិតក្នុងបញ្ជីតាមចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិពាក់ព័ន្ធបទល្មើសប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតំបន់ដាហ្វួរ។ សន្តិសុខនៅជុំវិញតុលាការ ត្រូវបានពង្រឹងយ៉ាងខ្លាំង ខណៈអ្នកគាំទ្រលោក អាល់-បាសៀ ប្រមាណ៣០០០នាក់ នាំគ្នាតវ៉ា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ ចំណែកមេធាវីរបស់លោក ក៏ប្រកាសដែរថា លោកនឹងប្ដឹងជំទាស់ការកាត់ក្ដីនេះ។ លោក Ahmed Ibrahim al-Tahir មេធាវីលោក អាល់-បាសៀ និយាយថា ការកាត់ក្ដី ជារឿងនយោបាយ ប៉ុន្តែលោកនឹងនៅតែជឿជាក់លើប្រព័ន្ធយុត្តិធម៌ស៊ូដង់។ សូមរំឭកថា លោក អាល់-បាសៀ ត្រូវបានយោធាស៊ូដង់ទម្លាក់ពីអំណាចក្នុងរដ្ឋប្រហារមិនបង្ហូរឈាមមួយកាលពីខែមេសាកន្លងទៅ ស្របពេលមានបាតុកម្មប្រឆាំងការដឹកនាំរបស់លោកដែលផ្ទុះឡើងតាំងពីខែធ្នូ ឆ្នាំ២០១៨ ។ ក្រោយអស់អំណាច ក្រុមយោធាកាន់អំណាច ក៏ឃុំខ្លួនអតីតមេដឹកនាំរូបនេះក្នុងពន្ធនាគារ ខណៈបើកការចរចាជាមួយក្រុមបាតុករស៊ីវិលដើម្បីចែករំលែកអំណាច។ សព្វថ្ងៃ ក្រុមយោធាកំពុងដឹកនាំប្រទេស មុននឹងដល់វេនក្រុមស៊ីវិលវិញម្ដង៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1266.txt
|
ម៉ាឡេស៊ី ប្រកាសដាក់បម្រាមលើអ្នកដំណើរពីកូរ៉េខាងត្បូង ដែលក្នុងនោះរួមទាំង អ្នកដែលធ្លាប់បានធ្វើដំណើរទៅកាន់តំបន់ផ្ទុះការរាលដាល COVID-19 ក្រុង Daegu និងខេត្ត North Gyeongsang ក្នុងពេល១៤ថ្ងៃចុងក្រោយផងដែរ។ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសបែបនេះ នៅថ្ងៃសុក្រទី២៨ ខែកុម្ភៈ ។
|
Relate ក្នុងសេចក្តីប្រកាសព័ត៌មាន លោកអគ្គនាយកសុខាភិបាលម៉ាឡេស៊ី Hisham Abdullah គូសបញ្ជាក់ថា ចំណាត់ការហាមប្រាមនេះចូលធរមានភ្លាមៗតែម្តងក្រោយការប្រកាស។ ហើយម្យ៉ាងទៀត វាកើតឡើងក្រោយពីករណីឆ្លង COVID-19 ចំនួនពីរបន្ថែម បានបញ្ជាក់ថារកឃើញក្នុងប្រទេសនេះ។ តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia ដោយអនុលោមតាមចំណាត់ការនេះ ជនជាតិម៉ាឡេស៊ី, អ្នកមានសិទ្ធរស់នៅស្របច្បាប់ (permanent resident ) និងនិស្សិតដែលធ្លាប់ធ្វើដំណើរទៅកាន់ទីក្រុង Daegu ឬខេត្ត North Gyeongsang ក្នុងពេល១៤ថ្ងៃចុងក្រោយ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាព។ ម្យ៉ាងវិញទៀត វា ក៏នឹងមានប៉ុស្តិ៍អន្តោប្រវេសន៍ដាច់ដោយឡែកមួយសម្រាប់អ្នកដំណើរមកពីប្រទេសកូរ៉េខាងត្បូង ជប៉ុន អ៊ីតាលី និងអ៊ីរ៉ង់នៅទីតាំងត្រួតពិនិត្យព្រំដែនផងដែរ។ ទន្ទឹមនេះ លោក Hisham Abdullah អះអាងដូច្នេះថា៖«ប្រជាជនម៉ាឡេស៊ី ក៏ត្រូវផ្ដល់យោបល់កុំធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង ជប៉ុន អ៊ីតាលី និងអ៊ីរ៉ង់»។ តាមប្រភពព័ត៌មានដដែល លោកអគ្គនាយក Hisham គូសបញ្ជាក់ទៀតថា អាជ្ញាធរម៉ាឡេស៊ី នឹងបន្តវាយតម្លៃកិច្ចប្រឹងប្រែងនាបច្ចុប្បន្ន ក្នុងគោលដៅគ្រប់គ្រង និងលុបបំបាត់ទាំងស្រុងការរាលដាលជំងឺ COVID-19។ លោក សង្កត់ធ្ងន់ថា ចំណាត់ការនេះ នឹងត្រូវដកហូតវិញ កាលណាស្ថានការណ៍ត្រលប់មកល្អប្រសើរឡើងវិញ។ សូមបញ្ជាក់ថា ករណីឆ្លង COVID-19 ថ្មីចំនួន ២ ករណីក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានរកឃើញកាលពីថ្ងៃសុក្រទី ២៨ ខែកុម្ភៈ ដែលបង្កើនតួលេខឆ្លងសរុបដល់ ២៥ នាក់។ ក្នុងចំណោមនោះ ២២ នាក់ បានជាសះស្បើយ ហើយអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។ ករណីទី២៤ គឺកើតលើស្ត្រីជនជាតិជប៉ុនអាយុ ៤១ឆ្នាំ ដែលធ្វើការក្នុងប្រទេសម៉ាឡេស៊ី។ នាងបានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ក្នុងខែមករា និងឥណ្ឌូណេស៊ី ក្នុងដើមខែកុម្ភៈ។ ស្ត្រីរូបនេះបានចេញរោគសញ្ញាក្តៅខ្លួន និងទទួលការព្យាបាល កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ហើយបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅថ្ងៃ២០ កុម្ភៈ។ ចុងក្រោយ លទ្ធផលធ្វើតេស្តនាង បានបង្ហាញថា វិជ្ជមាន នៅថ្ងៃព្រហស្បតិ៍។ ខណៈនេះ នាងកំពុងសម្រាកព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យក្រុង គូឡាឡាំពួ។ ចំណែក ករណីទី២៥ គឺកើតលើបុរសជនជាតិអ៊ីតាលីអាយុ ៤៥ឆ្នាំម្នាក់ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី។ លោកបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែកុម្ភៈ។ បុរសរូបនេះ បានផ្ដើមចេញរោគសញ្ញាក្តៅខ្លួន និងក្អក កាលពីថ្ងៃ២២ ខែកុម្ភៈ ។ លោក បានធ្វើតេស្តវិជ្ជមាននៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ និងដាក់ឲ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យ។ ចំណែកករណីទី២៣ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ កូរ៉េខាងត្បូងបាន រកឃើញករណីជំងឺផ្លូវដង្ហើមកូរ៉ូណា (COVID-19) ចំនួន ៥៩៤ករណីថ្មី នៅព្រឹកថ្ងៃសៅរ៍ ២៩ ខែកុម្ភៈ ដែលបង្កើនតួលេខឆ្លងសរុបដល់ ២៩៣១ ករណីហើយ។ ទន្ទឹមនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ក៏បានរកឃើញអ្នកស្លាប់ដោយសារ COVID-19 ចំនួន ៣ នាក់បន្ថែមផងដែរ ដែលបង្កើនករណីឆ្លងសរុប ១៦នាក់៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1267.txt
|
លោក Hosni Mubarak ប្រធានាធិបតីទី៤ដែលកាន់អំណាចនៅអេហ្ស៊ីប ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០១១ បានទទួលមរណភាពក្នុងអាយុ៩១ឆ្នាំ នាថ្ងៃទី២៥ ខែកុម្ភៈ នេះ។ នេះបើយោងតាមការផ្សាយរបស់ The Jerusalem Post។
|
អត្ថបទទាក់ទង តើអ្វីទៅជាបដិវត្តអារ៉ាប់ Arab Spring ? អតីតប្រធានាធិបតីអេហ្ស៊ីបលោក Mohamed Morsi ទទួលមរណភាព លោក Mubarak បានឡើងកាន់អំណាចនៅអេហ្ស៊ីប ក្រោយករណីឃាតកម្មអតីតប្រធានាធិបតី Anwar Sadat។ លោកបានក្លាយជាមេដឹកនាំដែលកាន់អំណាចយូរជាងគេនៅអេហ្ស៊ីប បន្ទាប់ពីលោក Muhammad Ali Pasha ដែលគ្រប់គ្រងប្រទេស៤៣ឆ្នាំ។ នៅឆ្នាំ២០១១ លោក និងកូនប្រុសពីរនាក់ ត្រូវបានចោទប្រកាន់ពីបទពុករលួយ រហូតដល់ឆ្នាំ២០១៧ លោកត្រូវបានលើកលែងទោស។ អំណាចគ្រប់គ្រងរបស់លោកបានបញ្ចប់ ហើយជំនួសដោយលោក Mohamed Morsi ដែលបានជាប់ការបោះឆ្នោតជាលើកដំបូង។ លោក Morsi ក៏ទើបតែទទួលមរណភាពកាលពីខែមិថុនា ក្នុងអាយុ៦៧ឆ្នាំផងដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1268.txt
|
រដ្ឋាភិបាលក្រុងវៀងចន្ទន៍ បានណែនាំឲ្យក្រសួងពាក់ព័ន្ធរបស់ខ្លួនដាក់ផែនការដើម្បីប្រមូលទិញម៉ាស់ពីក្នុងស្រុក និងក្រៅប្រទេសឲ្យបានច្រើន ដើម្បីធានាផ្គត់ផ្គង់ម៉ាស់ឲ្យបានគ្រប់គ្រាន់ ដើម្បីការពារប្រជាជនពីការឆ្លងកូរ៉ូណាវីរុស។ បន្ថែមពីក្រុងវៀងចន្ទន៍ ក៏គ្រោងផ្តល់ជំនួយជាម៉ាស់មួយចំនួនទៅកាន់ចិនផងដែរ។
|
នាយករដ្ឋមន្ត្រីឡាវ លោក ថុងលួន ស៊ីសូលីត នៅថ្ងៃ៦ កុម្ភៈ បានណែនាំឲ្យក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងក្រសួងសុខាភិបាលរបស់ខ្លួនមានវិធានសកម្ម និងទាន់ពេលដើម្បីទប់ស្កាត់ការរីករាលដាលនៃកូរ៉ូណាវីរុសក្នុងប្រទេស។ លោកនាយករដ្ឋមន្ត្រី បានឲ្យក្រសួងទាំងពីររៀបចំទិញម៉ាស់ឲ្យបានគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុក ។ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មាន Vientiane Times។ តាមប្រភពព័ត៌មានដដែល លោកនាយករដ្ឋមន្ត្រី បានក្រើនរម្លឹកផង និងព្រមានផងដល់ឱសថស្ថាន និងហាងទំនិញផ្សេងៗមិនឲ្យឡើងតម្លៃម៉ាស់ ឬសម្ភារផ្សេងៗពាក់ព័ន្ធការការពារពីវីរុសថ្មី។ លោក បានបញ្ជាក់ច្បាស់ផងដែរថា ប្រសិនបើជនណាម្នាក់ប្រព្រឹត្តផ្ទុយនឹងបម្រាមនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយរាប់បញ្ចូលទាំងទោសព្រហ្មទណ្ឌ និងអាចឈានដល់ការបិទសិទ្ធិក្នុងការបន្តអាជីវកម្មផងដែរ។ ក្រៅពីចំណាត់ម៉ឺងម៉ាត់ក្នុងស្រុកនេះ រដ្ឋាភិបាលឡាវ ក៏គ្រោងនឹងបញ្ជូនម៉ាស់ការពារមួយចំនួនដើម្បីជាជំនួយ និងធនធានផ្នែកវេជ្ជសាស្ត្រទៅកាន់ចិន តាមសមត្ថភាពដែលឡាវអាចធ្វើទៅបានផងដែរ។ ឡាវ ក៏បានកើតសរសើររដ្ឋាភិបាលចិន ដែលជូនដំណឹងដល់ឡាវ ក៏ដូចជាបណ្តាប្រទេសផ្សេងទៀតពីវីរុសថ្មីនេះ ដែលជាលទ្ធផលឡាវ អាចមានវិធានការទប់ស្កាត់បានទាន់ពេល និងមានប្រសិទ្ធភាព។ យ៉ាងណា ប្រមុខរដ្ឋាភិបាលឡាវ ក៏បានសម្តែងការសោកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើងនៅចិន ហើយឡាវ បានបង្ហាញជំនឿចិត្តថា រដ្ឋាភិបាល នឹងអាចទប់ស្កាត់ការរីករាលដាលនៃវីរុសថ្មីនេះបាន។ គួរជម្រាបផងដែរថា ឡាវ គឺជារដ្ឋមួយរបស់អាស៊ាន និងពិភពលោក ដែលមិនទាន់មានករណីឆ្លងកូរ៉ូណាវីរុសនោះទេ ខណៈប្រទេសជិតខាងរបស់ខ្លួនរួមមានទាំងកម្ពុជា វៀតណាម និងថៃជាដើមនោះ មានករណីឆ្លងជាបន្តបន្ទាប់រួចហើយ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1269.txt
|
សម្ព័ន្ធភាព Pakatan Harapan (PH) នៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលោក មហាធៀ មហាម៉ាត់ ឲ្យក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីបន្ទាប់។ ការប្រកាសបែបនេះ ធ្វើឡើង៣ថ្ងៃក្រោយតែងតាំងលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) សម្រាប់ជាបេក្ខភាពតំណែងកំពូលនេះ។
|
ក្នុងសេចក្តីថ្លែងការណ៍ សម្ព័ន្ធភាពនយោបាយនេះ បានសរសេរថា ខ្លួនបន្តតតាំងក្នុងគោលដៅប្រកាន់ខ្ជាប់នូវសេចក្តីប្រកាសជាសាធារណៈស្តីពីគោលនយោបាយរបស់ខ្លួនក្នុងរដ្ឋាភិបាលនេះ។ ត្រង់នេះ ពួកគេ បញ្ជាក់បែបនេះ៖«Pakatan Harapan គឺជាសម្ព័ន្ធភាពដែលទទួលបានអាណត្តិដឹកនាំយ៉ាងច្បាស់លាស់មួយក្នុងការបោះឆ្នោតទូទៅទី១៤។ យើងប្រឆាំងរាល់កិច្ចប្រឹងប្រែងណាទាំងអស់ដែលចង់បង្កើតរដ្ឋាភិបាលទ្វារក្រោយ»។ តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia សេចក្តីថ្លែងការណ៍នេះ បញ្ជាក់ទៀត៖«ហេតុដូច្នេះ សម្ព័ន្ធភាព Pakatan Harapan ប្រកាសគាំទ្រយ៉ាងពេញទំហឹងសម្រាប់លោកបណ្ឌិត មហាធៀ ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី»។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានបញ្ចេញជាសារធារណៈស្របពេលជាមួយនឹងសេចក្តីថ្លែងការណ៍មួយរបស់នាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន មហាធៀ ដែលបានចេញមកបញ្ជាក់ថា សម្ព័ន្ធភាព Pakatan Harapan បានសម្រេចតែងតាំងលោកជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្រោយជំនួបមួយកាលពីព្រឹកថ្ងៃសៅរ៍។ «ឥឡូវនេះ ខ្ញុំជឿជាក់ថា ខ្ញុំមានចំនួនដែលត្រូវការដើម្បីប្រមូលការគាំទ្រលើសលប់ក្នុងសភា (Dewan Rakyat)។ ដូច្នេះហើយ ខ្ញុំត្រៀមខ្លួនដើម្បីឈរជាបេក្ខភាពអនាគតសម្រាប់តំណែងនាយយករដ្ឋមន្ត្រី»។ លោក មហាធៀ បញ្ជាក់បែបនេះ។ សភាជាន់ទាបម៉ាឡេស៊ី (Dewan Rakyat) មានកៅអី ២២២ អាសនៈ។ ដើម្បីបង្កើតរដ្ឋាភិបាលបាន វាត្រូវបានសំឡេងគាំទ្រក្នុងសភា ១១២ ។ សម្ព័ន្ធភាព Pakatan Harapan មានសមាជិកសភា ៩៣នាក់មកពីបក្សចំនួន ៣ រួមមាន បក្ស PKR, បក្ស DAP និងបក្ស Parti Amanah Negara ។ លោកមហាធៀ ស្ថិតនៅបក្ស Bersatu ដែលបានសម្រេចចាកចេញពីសម្ព័ន្ធ PH កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ជាមួយការចាកចេញរបស់បក្ស Bersatu ដែលមានសមាជិកសភា ២៦នាក់ និងការចាកចេញរបស់សមាជិកសភាមកពីបក្ស PKR រដ្ឋាភិបាលចម្រុះ PH បានបាត់បង់សំឡេងគាំទ្រភាគច្រើនលស់លប់។ សូមបញ្ជាក់ថា លោក អាន់វ៉ា បានប្រកាសក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃពុធសប្តាហ៍នេះថា សម្ព័ន្ធភាព PH បានតែងតាំងលោកជាបេក្ខភាពនាយករដ្ឋមន្ត្រី។ ហើយកាលពីថ្ងៃសុក្រទី ២៨ ខែកុម្ភៈ បក្ស Bersatu បានចេញសេចក្តីថ្លែងការណ៍តែងតាំងលោក Muhyiddin Yassin ប្រធានបក្ស Bersatu ជាបេក្ខភាពនាយករដ្ឋមន្ត្រី៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_127.txt
|
រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី លោក Mohammed Abazeed បានប្រកាស នៅថ្ងៃទី៥ ខែមករា ដំឡើងប្រាក់ខែ៤០០ភាគរយ នៅខែក្រោយ ទៅដល់និយោជិតរដ្ឋក្នុងវិស័យមួយចំនួន បន្ទាប់ពីរៀបចំរដ្ឋាភិបាលស្រួលបួលមកវិញ។ កំណែទម្រង់ប្រាក់ខែនេះ គឺដើម្បីបង្កើនប្រសិទ្ធភាព និងទំនួលខុសត្រូវការងាររបស់បុគ្គលិករដ្ឋ។
|
ក្រោយពេលរៀបចំរដ្ឋាភិបាលបណ្ដោះអាសន្នបានស្រួលបួល រដ្ឋមន្ត្រីហិរញ្ញវត្ថុបណ្ដោះអាសន្នស៊ីរី លោក Mohammed Abazeed ប្រកាសដំឡើងប្រាក់ខែមន្ត្រី។ ប្រមុខហិរញ្ញវត្ថុស៊ីរីរូបនេះ បានប្រកាស នៅថ្ងៃទី៥ ខែមករា ពីការដំឡើងប្រាក់ខែមន្ត្រីបុគ្គលិករដ្ឋដល់ទៅ៤០០ភាគរយនៃប្រាក់ខែបច្ចុប្បន្នក្នុងខែក្រោយ។ យ៉ាងណាមិញ លោក Abazeed មិនបានបញ្ជាក់ពីស្ថាប័នរដ្ឋដែលត្រូវដំឡើងនោះទេ។ «នេះជាជំហានដំបូង ឆ្ពោះទៅរកដំណោះស្រាយបន្ទាន់ក្នុងបរិបទសេដ្ឋកិច្ចជាក់ស្ដែងក្នុងប្រទេស»។ លោក Abazeed បានប្រាប់ទៅទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ ដោយសំដៅដល់ការតម្លើងប្រាក់ខែមន្ត្រីរដ្ឋ។ នេះមានន័យថា បុគ្គលិកស្ថាប័នរដ្ឋដែលស្ថិតក្រោមអនុក្រឹត្យនេះ នឹងត្រូវទទួលប្រាក់ខែ១០០ដុល្លារ។ គួរជម្រាបថា ប្រាក់កម្រៃមន្ត្រីក្រោមរដ្ឋាភិបាលលោក Assad គឺប្រមាណ២៥ដុល្លារប៉ុណ្ណោះក្នុងមួយខែ គិតមកទល់បច្ចុប្បន្ន។ ការបង្កើនប្រាក់ខែក្នុងអត្រាដ៏ខ្ពស់បែបនេះ ត្រូវប៉ាន់ស្មានថា នឹងចំណាយទឹកប្រាក់ប្រមាណ១២៧លានដុល្លារ។ ទឹកប្រាក់ទាំងនេះ គឺទ្រទ្រង់ដោយធនធានរដ្ឋនាពេលបច្ចុប្បន្ន បូករួមនឹងជំនួយក្នុងតំបន់ ការវិនិយោគថ្មីៗ និងការទាញយកទឹកប្រាក់បង្កករបស់រដ្ឋាភិបាលលោក Assad នៅក្រៅប្រទេស ជាដើម។ វិធានការនេះ ជាផ្នែកមួយនៃគោលនយោបាយថ្មីរបស់រដ្ឋាភិបាលបណ្ដោះអាសន្នស៊ីរី ក្នុងគោលដៅពង្រឹងស្ថិរភាពសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញ ក្រោយរងសង្គ្រាមស៊ីវិល និងទណ្ឌកម្មអស់ជាច្រើនឆ្នាំ។ មួយវិញទៀត គឺដើម្បីពង្រឹងប្រសិទ្ធភាព និងទំនួលខុសត្រូវការងារមន្ត្រីរដ្ឋ។ បញ្ហាប្រឈមមួយ គឺរូបិយប័ណ្ណស៊ីរី បានធ្លាក់តម្លៃយ៉ាងគំហក ខណៈប្រាក់ភាគច្រើនដែលតម្កល់ទុកនៅធនាគារកណ្ដាលស៊ីរី ជារូបិយប័ណ្ណស៊ីរី។ យ៉ាងណាមិញ រដ្ឋាភិបាល រំពឹងថានឹង ទាញប្រាក់៤០០លានដុល្លារពីប្រាក់បង្កកក្រៅប្រទេស ដើម្បីទ្រទ្រង់ការចំណាយ។ បន្ថែមពីនេះ ស៊ីរី រំពឹងថា នឹងមានប្រព័ន្ធបង់ពន្ធល្អមួយ ដែលអាចអនុម័តលើអ្នកបង់ពន្ធគ្រប់រូបក្នុងប្រទេស នៅដំណាច់ឆ្នាំនេះទៀតផង។ នេះបើតាមលោករដ្ឋមន្ត្រីហិរញ្ញវត្ថុ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1270.txt
|
មកដល់ថ្ងៃអាទិត្យនេះ មនុស្ស៤នាក់បន្ថែមទៀតបានស្លាប់ក្នុងបាតុកម្មនយោបាយនៅបូលីវី ដែលនាំឲ្យចំនួនឡើងដល់២៣នាក់។ នេះបើតាមការផ្សាយរបស់ AFP ដោយយោងតាមតួលេខដែលផ្តល់ដោយគណៈកម្មាធិការអន្តរជាតិអាមេរិកស្តីពីសិទ្ធិមនុស្ស (IACHR)។
|
ចំនួនអ្នកស្លាប់៤នាក់បន្ថែមទៀតនេះ ត្រូវបានប្រកាសជាផ្លូវការ បន្ទាប់ពីបាតុករ៥នាក់ ដែលទើបតែបានបាត់បង់ជីវិតផងដែរ កាលពីថ្ងៃសុក្រ ក្រោយការប៉ះទង្គិចជាមួយកងកម្លាំងប្រដាប់អាវុធ កាលពីថ្ងៃសុក្រ។ យោងតាម IACHR ដែលមានមូលដ្ឋាននៅវ៉ាស៊ីនតោន ចំនួនអ្នករងគ្រោះដោយគិតចាប់តាំងពីថ្ងៃសុក្រ មាន១២២នាក់។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា លោក Evo Morales បានសម្រេចលាលែងពីតំណែង ក្រោយបាតុកម្មតវ៉ាចាប់ផ្តើមពីថ្ងៃទី២១ ខែតុលា មក។ លោក Morales បានរត់ភៀសខ្លួនទៅប្រទេសម៉ិកស៊ិក ដោយសារតែលោកលែងទទួលបានការគាំទ្រពីកម្លាំងយោធា។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពក៏មិនចប់នោះដែរ។ មួយថ្ងៃក្រោយការចាកចេញរបស់លោក Morales លោកស្រី Jeanine Anez បានប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្ន ដោយត្រៀមរៀបចំការបោះឆ្នោតសារជាថ្មី ប៉ុន្តែលោកស្រី បានផាត់ចោលបេក្ខភាពរបស់លោក Morales។ បាតុកម្មតវ៉ារបស់អ្នកគាំទ្រលោក Morales ក៏បានបន្តកើតឡើងជាបន្តបន្ទាប់ ដែលនាំឲ្យមានការបង្ក្រាប ហើយបណ្តាលឲ្យមនុស្សស្លាប់ និងរបួសកាន់តែច្រើន៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1271.txt
|
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc នៅថ្ងៃទី២៦ ខែតុលា បានបញ្ជាឲ្យអាជ្ញាធរក្នុងស្រុកបើកការស៊ើបអង្កេតមួយ ដើម្បីរកចម្លើយ ថាតើមានជនជាតិវៀតណាមស្លាប់នៅក្នុងទូកុងតឺន័រនៅអង់គ្លេស ឬក៏អត់។ បទបញ្ជានេះកើតឡើង បន្ទាប់ពីមានការសង្ស័យថា មានជនជាតិវៀតណាមច្រើននាក់ដែលស្លាប់នៅក្នុងឧបទ្ទវហេតុនេះ។
|
អត្ថបទទាក់ទង ចិនឲ្យអង់គ្លេសបញ្ជាក់ឲ្យបានច្បាស់ពីអត្តសញ្ញាណសព៣៩នាក់ក្នុងទូរកុងតឺន័រ ប៉ូលិសអង់គ្លេសរកឃើញសពមនុស្ស៣៩នាក់ក្នុងទូកុងតឺន័រមួយ ប្រមុខរដ្ឋាភិបាលវៀតណាម Nguyen Xuan Phuc បានបញ្ជាឲ្យបើកការស៊ើបអង្កេតជាបន្ទាន់មួយ ពាក់ព័ន្ធទៅនឹងការជួញដូរមនុស្សខុសច្បាប់ បន្ទាប់ពីសង្ស័យថាមានសាកសពប្រជាជនវៀតណាមមួយចំនួននៅក្នុងទូកុងតឺន័រប្រទេសអង់គ្លេស។ ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះនៅក្នុងគេហទំព័ររដ្ឋាភិបាលវៀតណាម លោក Phuc បានលើកឡើងយ៉ាងច្បាស់ៗថា៖« ការរំលោភបំពានច្បាប់ទាំងឡាយ នឹងត្រូវដោះស្រាយយ៉ាងតឹងរ៉ឹងបំផុត»។ អ្វីដែលសំខាន់នោះគឺ ប្រមុខរដ្ឋាភិបាលវៀតណាម បានបញ្ជាក់ហើយថា របាយការណ៍នឹងត្រូវមកដល់ដៃរបស់លោកផ្ទាល់ត្រឹមថ្ងៃទី៥ ខែវិច្ឆិកា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ ចំណែកក្រសួងការបរទេសវៀតណាម ក៏មិននៅស្ងៀមដែរក្នុងកិច្ចការនេះ។ ជាក់ស្តែងតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេស បានអះអាងថា ស្ថានទូតវៀតណាមប្រចាំនៅទីក្រុងឡុងដ៍ ក៏កំពុងសហការជាមួយសមត្ថកិច្ចអង់គ្លេសក្នុងការស្រាវជ្រាវ និងពិនិត្យមើលសាកសព ដើម្បីកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ។ ប៉ុន្តែមកទល់ពេលនេះមន្ត្រីប៉ូលិសអង់គ្លេស មិនទាន់អាចបញ្ជាក់សញ្ជាតិរបស់សាកសពនៅឡើយទេ គ្រាន់តែដឹងថា មានជនរងគ្រោះមួយចំនួន មានដើមកំណើតចេញពីអាស៊ីអាគេ្នយ៍។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ VietHome ដែលជាអង្គការសម្រាប់សហគមន៍វៀតណាម បានទទួលព័ត៌មានពីគ្រួសារចំនួន១០ កំពុងបាត់សមាជិកជាទីស្រលាញ់របស់ពួកគេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម (VNA) ។ ពិតណាស់ថា មានសារប្លែកៗមួយចំនួន ត្រូវបានផ្ញើមកក្រុមគ្រួសារជនសង្ស័យ។ តួយ៉ាងដូចជាកញ្ញា Pham Thi Tra My ជាដើម។ ក្នុងអត្ថន័យបញ្ជាក់ពីក្តីស្រលាញ់ និងក្តីអស់សង្ឃឹម ដែលបានផ្ញើទៅម្តាយរបស់ខ្លួន យុវតីវ័យ ២៦ឆ្នាំរូបនេះ បានសរសេរដូច្នេះថា ផ្លូវធ្វើដំណើរទៅបរទេស គឺមិនជោគជ័យឡើយ ការណ៍នេះត្រូវបានគេជឿថា នាងក៏បានស្លាប់នៅក្នុងទូកុងតឺន័រនេះដែរ។ នេះបើតាមការអះអាងរបស់លោកស្រី Hoa Nghiem ពីមជ្ឈមណ្ឌលសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅក្នុងប្រទេសវៀតណាម។ ទន្ទឹមជាមួយគ្នានេះ បុរសម្នាក់ទៀតឈ្មោះ Nguyen Dinh Gia បានសង្ស័យថា កូនប្រុសរបស់គាត់ ក៏បានស្លាប់នៅក្នុងឧបទ្ទវហេតុខាងលើដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។ លោក Gia បានបញ្ជាក់ថា នៅបួន ប្រាំថ្ងៃមុន មានបុរសជនជាតិវៀតណាមម្នាក់ បានទូរសព្ទមកប្រាប់ថា សូមមានក្តីអាណិតអាសូរខ្លះផង មានអ្វីដែលមិនបានរំពឹងទុកកើតឡើងហើយ។ អ្វី ដែលសំខាន់នោះគឺ ការនិយាយរបស់បុរសម្នាក់នោះ គឺប្រៀបដូចជានៅក្នុងទូកុងតឺន័រអ៊ីចឹង។ ក្នុងទឹកមុខដ៏កម្សត់ លោក Nguyen Dinh Gia បានរៀបរាប់ថា កូនរបស់គាត់រស់នៅប្រទេសបារាំងដោយខុសច្បាប់។ ប៉ុន្តែពីរសប្តាហ៍មុន កូនរបស់គាត់ឈ្មោះ Nguyen Dinh Luong មានគម្រោងទៅលេងប្រទេសអង់គ្លេស ដោយត្រូវបង់ប្រាក់ ១៤០០០ដុល្លារ។ ប៉ុន្តែស្រាប់តែបួន ប្រាំថ្ងៃមុន លោកទទួលទូរសព្ទដ៏ចម្លែកបែបនេះ។ ដោយសារតែភ័យពេក គាត់បានដួលទៅលើដីទៅ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ ដោយឡែកនៅក្នុងតំបន់ Yen Thanh ប្រទេសវៀតណាមឯណោះវិញ បព្វជិតសាសនាគ្រិស្ត Anthony Dang Huu Nam បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោកកំពុងទាក់ទង និងប្រមូលព័ត៌មានពីគ្រួសារសព ដើម្បីប្រារព្ធពិធីបុណ្យសម្រាប់ជនរងគ្រោះទាំងនោះ។ ពេលនេះអ្នកភូមិទាំងអស់ កំពុងពោរពេញដោយទុក្ខសោក។ បព្វជិតសាសនាគ្រិស្តដដែលបាននិយាយថា អ្វីដែលកំពុងតែធ្វើនេះ គឺដើម្បីបួងសួងរកយុត្តិធម៌ និងសន្តិភាពសម្រាប់សាកសពទាំងនោះ។ សូមបញ្ជាក់ថា បើតាមការអះអាងរបស់ប៉ូលិសអង់គ្លេស ក្រុមសង្រ្គោះបន្ទាន់ បានរកឃើញកុងតឺន័រនៅសួន Waterglade Industrial Park ក្នុងទីក្រុងហ្គ្រេស ដែលមានទីតាំងនៅក្បែរ River Thames ចម្ងាយប្រហែល ៣២ គីឡូម៉ែត្រពីកណ្តាលទីក្រុងឡុងដ៍ ហើយបានជូនដំណឹងដល់ប៉ូលីសនៅម៉ោងប្រហែល ១ និង៤០ នាទីព្រឹកម៉ោងក្នុងស្រុក៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1272.txt
|
សហរដ្ឋអាមេរិក បានលក់ឧទ្ធម្ភាគចក្រប្រយុទ្ធធុនស្រាល៨គ្រឿង និងឧបករណ៍យោធាផ្សេងទៀត ដែលស្មើនឹង ១២ពាន់បាត ឬ ៣៨១,៩លានដុល្លារដល់ប្រទេសថៃ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអាមេរិក។
|
ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយដោយភ្នាក់ងារកិច្ចសហប្រតិបត្តិការការពារជាតិនៃក្រសួងការបរទេសអាមេរិក កាលពីថ្ងៃ២៥ កញ្ញា បញ្ជាក់ឲ្យដឹងថា ឧទ្ធម្ភាគចក្រ AH61 ដែលផលិតឡើងដោយក្រុមហ៊ុន Boeing ទាំង៨គ្រឿងនេះ នឹងជំនួសឧទ្ធម្ភាគចក្រប្រយុទ្ធ Cobra AH-1F ចាស់ ៧គ្រឿង របស់កងទ័ពភូមិន្ទថៃ។ ក្រៅពីការបញ្ជាទិញឧទ្ធម្ភាគចក្រប្រយុទ្ធនេះ កិច្ចព្រមព្រៀងតម្លៃ ៤០០លានដុល្លារនេះ ក៏រាប់បញ្ចូល ក្បាល់គ្រាប់សម្រាប់សព្វាវុធថៃ ដូចជា មីស៊ីល AGM-114 Hellfire ប្រឆាំងរថគ្រោះ ចំនួន៥០គ្រាប់, រ៉ុក្កែតស៊េរីទំនើប ២០០ដើម និងកាំភ្លើង Hydra ៧០ដើម។ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation ដោយដកស្រង់ខ្លឹមសារពីសេចក្តីថ្លែងការណ៍នេះ កាំភ្លើងយន្តល្បឿនលឿនចំនួន១០ដើម និងកាំភ្លើងយន្តទម្ងន់ធ្ងន់ចំនួន ៤ដើម ក៏មានក្នុងកិច្ចព្រមព្រៀងលក់អាវុធនេះផងដែរ។ ហើយក៏មានផងដែរ ប្រព័ន្ធរ៉ាដាតាមដានដែនអាកាស, ប្រព័ន្ធទាក់ទង និងឧបករណ៍នាំផ្លូវសម្រាប់ឧទ្ធម្ភាគចក្រថ្មីខាងលើ និងវ៉ែនតាមើលពេលយប់ចំនួន ២០ ឈុតទៀតផង៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1273.txt
|
តារាសម្តែងដើមកំណើតហុងកុងលោក Jackie Chan ហៅ ឈិន ឡុង បានបង្ហាញភាពស្មោះត្រង់របស់ខ្លួនចំពោះគណបក្សកម្មុយនីស្តចិន ហើយលោកសង្ឃឹមថា ហុងកុង អាចវិលមកមានសន្តិភាពយ៉ាងពិតប្រាកដឆាប់ៗនេះ ។ ប៉ុន្តែជំហររបស់លោកបង្កឲ្យមានការខឹងសម្បារពីសំណាក់ប្រជាជនហុងកុងខ្លាំងដែរ។
|
ជាបុគ្គលល្បីល្បាញម្នាក់ ដែលធំធាត់នៅទីក្រុង ហុងកុង លោក ឈិន ឡុង បានបញ្ជាក់ថា លោក មានមោទកភាពក្នុងនាមជាជនជាតិចិន ហើយលោកក៏ស្រឡាញ់ទឹកដីកំណើតរបស់លោកផងដែរ។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សទ៍រដ្ឋចិន CGTN កាលពីថ្ងៃទី ១៤ សីហា បុរសវ័យ ៦៥ឆ្នាំរូបនេះ បញ្ជាក់ឲ្យដឹងទៀតថា ហេតុការណ៍ដែលកើតឡើងក្នុងទីក្រុងហុងកុង នាពេលថ្មីៗនេះ បានធ្វើឲ្យលោកគ្រាំគ្រាចិត្តជាខ្លាំង ។ ក្នុងវីដេអូសម្ភាសរយៈពេលជាង មួយនាទីនេះ លោក ឈិន ឡុង ក៏ទទូចឲ្យសាធារណជនចូលរួមជាមួយលោកការពារទង់ជាតិចិន ដែលត្រូវជាន់ឈ្លីដោយក្រុមបាតុករ។ ត្រង់ចំណុចនេះ លោក ឈិន សង្កត់ធ្ងន់ថា លោក គាំទ្រយុទ្ធនាការលើកស្ទួយស្នេហាជាតិនិយម ដែលរៀបចំឡើងដោយទូរទស្សន៍រដ្ឋចិន CCTV ក្នុងគោលដៅជំរុញឲ្យពលរដ្ឋចិនស្រឡាញ់ទង់ជាតិរបស់ប្រទេស។ គំនិតផ្តួចផ្តើម ដែលមានឈ្មោះថា «ទង់ក្រហមផ្កាយប្រាំ មានអ្នកការពារ ១,៤ពាន់លាននាក់» បានដាក់ដំណើរការ ក្រោយពីបាតុកម្មហុងកុងមួយក្រុម បានបោះចោលទង់ជាតិចិនចូលទៅក្នុងសមុទ្រ Victoria Harbour អំឡុងពេលការប្រមូលផ្តុំគ្នាមួយ កាលពីថ្ងៃទី ៣ ខែសីហា កន្លងទៅ។ «ដោយម្ខាង ខ្ញុំចង់បង្ហាញទឹកចិត្តស្នេហាជាតិនិយមដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាមជាជនជាតិចិន និងហុងកុង។ ហើយ ខ្ញុំ ជាមនុស្សម្នាក់ក្នុងចំណោមអ្នកការពារទង់ជាតិចិន»។ លោក ឈិន ឡុង ពន្យល់បែបនេះ ដោយបន្ថែមថា ដោយម្ខាង លោក សង្ឃឹមនឹងបង្ហាញសំឡេងរួមគ្នា តាមរយៈការចូលរួមក្នុងយុទ្ធនាការដូចខាងលើនេះ។ ជាមួយគ្នានេះដែរ លោក ឈិន ឡុង ក៏បាននិយាយថា លោក មានមោទកភាពណាស់ ក្នុងការបង្ហាញខ្លួនជាជនជាតិចិន គ្រប់ទីកន្លែងដែលលោកទៅដល់ ហើយសង្ឃឹមថា ហុងកុង អាចវិលមកមានសន្តិភាពឆាប់ៗនេះ។ លោក អះអាង «ទង់ក្រហមផ្កាយប្រាំ» របស់ចិនដីគោក ត្រូវបានគេគោរពគ្រប់ទីកន្លែងទាំងអស់នៅជុំវិញពិភពលោក។ ទំនងជាសាព្រមានមួយ តារាសម្តែងហុងកុងរូបនេះ លើកឡើងថា លោក យល់យ៉ាងច្បាស់ថា សន្តិភាព ស្ថិរភាព និងសុវត្ថិភាព គឺប្រៀបដូចជាខ្យល់បរិសុទ្ធអ៊ីចឹង មនុស្ស មិនដឹងពីតម្លៃវាធំធេងប៉ុណ្ណានោះឡើយ ដរាបណាពួកគេបាត់បង់វា។ លោក ឈិន ឡុង ជាសមាជិកម្នាក់នៃសភាពិគ្រោះយោបល់នយោបាយប្រជាជនចិននីតិកាលទី ១៣។ ស្ថាប័នប្រឹក្សាយោបល់ផ្នែកនីតីបញ្ញាតិ្តនេះ មានសមាជិករាប់ចាប់តាំងពីគណបក្សនយោបាយ និងអង្គការ ក៏ដូចជាសមាជិកឯករាជ្យផងដែរ។ យ៉ាងណាមិញ ការលើកឡើងរបស់ លោក ឈិន ឡុង រងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមនៅទីក្រុងហុងកុង។ «ហុងកុង ស្អប់អ្នក, ឈិនឡុងពីមុនបាត់ទៅណា! តើបក្សកម្មុយនីស្តចិនដាក់ថ្នាំអ្វីឲ្យលោកផឹក? ច្បាស់ទេ ថាអ្នកឈ្លក់វង្វេងនឹងវាខ្លាំងបែបនេះ?, គួរឲ្យអាម៉ាស់បំផុត»។ នេះជាការសរសេរទាំងកំហឹងរបស់អ្នកប្រើប្រាស់បណ្តាញសង្គមនៅហុងកុង ។ ខណៈបាតុកម្មនៅហុងកុង ឈានដល់សប្តាហ៍ទី១០ហើយនោះ ដើមចមនៃបាតុកម្មនេះ ដំបូងឡើយ ការធ្វើបាតុកម្មនេះ មានគោលដៅចម្បងប្រឆាំងនឹងសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឲ្យការធ្វើបត្យាប័នមនុស្សពីទីក្រុង ហុងកុង ទៅកាន់ប្រទេសចិន។ ប្រជាជនរាប់ម៉ឺននាក់ បានចូលរួមធ្វើបាតុកម្មតាមដងផ្លូវដើម្បីប្រឆាំងសេចក្តីព្រាងច្បាប់នេះ ដែលបង្កភាពចលាចលជាខ្លាំងក្នុងទីក្រុង ហុងកុង។ បាតុកម្មនេះ បានប្តូររូបភាពពីការធ្វើប្រចាំសប្តាហ៍ ទៅការធ្វើស្ទើរតែជារៀងរាល់ថ្ងៃតែម្តង។ ជាការទប់ទល់នឹងបាតុកម្មនេះ កម្លាំងប៉ូលិសហុងកុង បានប្រើប្រាស់ធម៌ក្តៅរួមមានការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រជាដើម៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1274.txt
|
នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី នៅថ្ងៃទី១១ ខែតុលា បានស្វាគមន៍ប្រធានាធិបតីចិន ស៊ី ជិនភីង ក្នុងជំនួបកំពូលមិនផ្លូវការលើកទីពីរនៅឯតំបន់បេតិកភណ្ឌពិភពលោក Mahabalipuram របស់ឥណ្ឌា។ ជំនួបនេះ ធ្វើឡើងក្រោយឥណ្ឌា និងចិនទាស់គ្នាមួយប្រាវដោយសារបញ្ហាកាស្មៀរដែលក្រុងញូវដែលីបានដកឋានៈស្វ័យភាព។ បើតាមមន្ត្រីឥណ្ឌា មេដឹកនាំទាំងពីរ បានយល់ព្រមរួមគ្នាប្រយុទ្ធប្រឆាំងភេរវកម្មដែលជាបញ្ហាប្រឈមរួមគ្នា។
|
ជំនួបមិនផ្លូវការពីរថ្ងៃរវាងមេដឹកនាំឥណ្ឌា និងចិនកំពុងធ្វើឡើងនៅតំបន់មាត់សមុទ្រនៃរដ្ឋ Tamil Nadu របស់ឥណ្ឌា ជាមួយនឹងគោលដៅដើម្បីពង្រឹងទំនាក់ទំនងរវាងអ្នកជិតខាងទាំងពីរដែលមានបញ្ហាជូរចត់មិនចេះចប់។ ប្រធានាធិបតីចិន ស៊ី ជិនភីង ដែលទទួលនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី នៅវូហាន ត្រូវដល់វេនទៅឥណ្ឌាវិញម្ដង។ ជំនួបមិនផ្លូវការដែលចាប់ផ្ដើមនៅថ្ងៃទី១១ ខែតុលា គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីដែលប្រេះស្រាំដោយសារបញ្ហាជាច្រើន។ លើកចុងក្រោយនេះ ក្នុងខែសីហា ឥណ្ឌាបានបង្កាត់ភ្លើងដ៏ធំមួយតាមរយៈការសម្រេចចិត្តដកឋានៈស្វ័យភាពរបស់តំបន់កាស្មៀរដែលខ្លួនកំពុងកាន់កាប់។ ការសម្រេចចិត្តនេះ ធ្វើឲ្យតំបន់ Ladakh ដែលជាផ្នែកមួយនៃតំបន់កាស្មៀរ ហើយដែលជាចិនទាមទារគ្រប់គ្រង ក្លាយជាទឹកដីរដ្ឋបាលដោយឡែករបស់ឥណ្ឌា។ ចិន ក៏ផ្លុំផ្សែងដាក់ឥណ្ឌាតាមរយៈការប្រកាសគាំទ្រប៉ាគីស្ថានដែលកាន់កាប់ចំណែកភាគច្រើននៃដែនដីកាស្មៀរ។ លើសពីនោះ ចិនក៏អូសសំណុំរឿងនេះឡើងក្រុមប្រឹក្សាសន្តិសុខទៅទៀត ទោះជាឥណ្ឌាចាត់ទុករឿងនេះជាបញ្ហាផ្ទៃក្នុងរបស់ខ្លួនក្ដី។ យ៉ាងណាមិញ ក្នុងជំនួបមិនផ្លូវការលើកទីពីរនេះ មេដឹកនាំទាំងពីរត្រូវបានមើលឃើញថា រួសរាយរាក់ទាក់ដាក់គ្នាខ្លាំង និងបានទទួលស្គាល់បញ្ហាប្រឈមមួយដែលត្រូវដោះស្រាយរួមគ្នា។ មន្ត្រីជាន់ខ្ពស់ឥណ្ឌា លោក Vijay Gokhale ប្រាប់អ្នកសារព័ត៌មានថា ចិន និងឥណ្ឌាសុទ្ធតែជាប្រទេសធំ ហើយភេរវកម្មជាបញ្ហារួមមួយ ដែលតម្រូវឲ្យប្រទេសទាំងពីរធ្វើការជាមួយគ្នាដើម្បីទប់ស្កាត់ទង្វើជ្រុលនិយម និងភេរវកម្មមកបំផ្លាញក្ដីសុខប្រទេសទាំងពីរ។ ចំណែទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua វិញ មិនបានផ្ដល់ព័ត៌មានច្រើនពីជំនួបនេះទេ តែបានផ្សាយពីការស្វាគមន៍កក់ក្ដៅរបស់ភាគីឥណ្ឌា។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនដដែលនេះសរសេរ ថា មេដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការសិក្សា និងគោរពគ្នាទៅវិញទៅមកដើម្បីរួមគ្នាសម្រេចឲ្យបានការអភិវឌ្ឍរួម និងវិបុលភាពរួម៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1275.txt
|
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង នាវេទិកាចែករំលែកបទពិសោធន៍ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងសង្គម បានលើកឡើងថា មានកត្តារួមផ្សំជាច្រើន បានចូលរួមចំណែកកសាងសង្គម និងប្រព័ន្ធដឹកនាំស្អាតស្អំរបស់សិង្ហបុរី។ ក្នុងនោះ រាប់បញ្ចូលទាំងកេរ្តិ៍ដំណែលនៃអាណានិគម ភាពចាស់ទុំរបស់ប្រជាជន និងឆន្ទៈនយោបាយរបស់មេដឹកនាំប្រទេស។
|
សម្រាប់លោកនាយករដ្ឋមន្ត្រី លី សៀនឡុង មានហេតុផលជាច្រើន ដែលសិង្ហបុរី បានព្យាយាមបញ្ចប់ស្រមោលនៃអាណានិគមអង់គ្លេស។ ក៏ប៉ុន្តែជារឿងដែលមិនអាចប្រកែកបាន ប្រព័ន្ធការងារស្អាតស្អំរបស់សិង្ហបុរីបច្ចុប្បន្ន ក៏ជាកេរ្តិ៍តំណែលមួយបន្សល់ពីអាណានិគមអង់គ្លេសនោះឯង។ លោក លី អះអាងថា អង់គ្លេសបានបន្សល់ទុកនូវប្រព័ន្ធការងារ និងប្រព័ន្ធគ្រប់គ្រងអង្គការដ៏រឹងមាំសម្រាប់សិង្ហបុរី ដែលក្នុងនោះរាប់បញ្ចូលទាំងច្បាប់ និងប្រព័ន្ធយុត្តិធម៌ដ៏ស្មោះត្រង់។ គួរឲ្យកត់សម្គាល់នោះ បន្ទាប់ពីអង់គ្លេសបញ្ចប់ការត្រួតត្រា ស្ថាបនិកសិង្ហបុរី បានប្តេជ្ញារក្សាប្រព័ន្ធស្អាតស្អំថែមទៀត។ លោកនាយករដ្ឋមន្ត្រី លី គូសបញ្ជាក់ថា នៅពេលដែលសិង្ហបុរី មានស្វ័យភាពរដ្ឋាភិបាលក្នុងឆ្នាំ១៩៥៩ ដែលជាពេលគណបក្សសកម្មភាពប្រជាជនកាន់អំណាច សិង្ហបុរី ប្រឈមនឹងបញ្ហាជាច្រើន រួមមានភាពក្រីក្រ, សេវាសុខភាពសាធារណៈអន់ថយ, កង្វះលំនៅដ្ឋាន ខណៈចំនួនប្រជាជនក៏ច្រើនទៀត។ តែសិង្ហបុរី នៅតែអាចជម្នះបាន។ ចំណុចនេះ លោក សំដៅ ប្រព័ន្ធស្អាតស្អំ ក៏ដោយសារតែមេដឹកនាំសិង្ហបុរី មានការប្តេជ្ញាចិត្តពិតប្រាកដ។ កត្តារួមផ្សំទីបីនោះគឺ ឆន្ទៈនយោបាយរឹងមាំ។ តាមការអះអាងរបស់លោកនាយករដ្ឋមន្ត្រី លី សិង្ហបុរី បានបង្កើតក្របខណ្ឌមួយសម្រាប់ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងការអនុវត្តច្បាប់ ជាពិសេសនោះលើការពិនិត្យលើការងារសាធារណៈតែម្តង។ តាមរយៈច្បាប់ទប់ស្កាត់អំពើពុករលួយ បុគ្គលពាក់ព័ន្ធសាធារណៈ ត្រូវប្រកាសទ្រព្យសម្បត្តិ ហើយរាល់ទ្រព្យសម្បត្តិណា ដែលមានលក្ខណៈមិនប្រក្រតី នឹងអាចត្រូវចាត់ទុកជារបស់សូកប៉ាន់ និងអាចត្រូវបានរាប់អូស។ តាមរយៈច្បាប់នេះដែរ សិង្ហបុរី បានមានភ្នាក់ងារប្រឆាំងអំពើពុករលួយមួយប្រកបដោយឯករាជ្យ និងរឹងមាំ។ ហើយក្នុងប្រព័ន្ធការងារសិង្ហបុរី មន្ត្រីស៊ីវិល ឬមន្ត្រីសាធារណៈ ត្រូវបានផ្តល់ជូននូវប្រាក់កម្រៃ ឬប្រាក់បៀវត្សដោយតម្លាភាព និងត្រលប់បានមកវិញនូវសមិទ្ធកម្មការងារប្រកបដោយស្តង់ដារខ្ពស់ និងសុចរិតភាព។ កាន់តែពិសេសនោះ វិស័យសាធារណៈ ត្រូវធ្វើជាគំរូសម្រាប់វិស័យឯកជន។ ចំណុចបន្ទាប់នោះគឺ សង្គមសិង្ហបុរី ជាសង្គមដែលមានការអភិវឌ្ឍ និងជ្រួតជ្រាបនូវវប្បធម៌ដែលស្អប់អំពើពុករលួយ។ លោកនាយករដ្ឋមន្ត្រី លី ហ៊ានធានាថា សម្រាប់ប្រជាជនសិង្ហបុរី អ្វីដែលពួកគេចង់បាន គឺប្រព័ន្ធស្អាតស្អំ ហើយមិនចូលចិត្ត វប្បធម៌សង្គម «ជូនសគុណ» ដើម្បីជាថ្នូរសម្រាប់ជួយកិច្ចការណាមួយ។ ផ្ទុយទៅវិញ ប្រជាជន នឹងរាយការណ៍នៅពេលពួកគេ ជួបរឿងពុករលួយ ដ្បិតពួកគេ ជឿជាក់ថា ច្បាប់នឹងត្រូវអនុវត្តលើគ្រប់គ្នា ហើយពិសេសនោះ រដ្ឋាភិបាល ក៏នឹងអនុវត្តច្បាប់ដោយមិនមានការភ័យខ្លាច ឬមានទំនោរទៅកាន់ខាងឡើយ បើទោះបីជាការអនុវត្តនោះ នឹងបណ្តាលឲ្យមានការអាប់ឱនកិត្តិយសបុគ្គលក៏ដោយ។ មុនបញ្ចប់ការអត្ថាធិប្បាយ លោកនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ចុងក្រោយថា ដើម្បីឲ្យប្រព័ន្ធដឹកនាំមួយស្អាតស្អំ ការចាប់ផ្តើមដំបូងបង្អស់គឺចេញពីមេដឹកនាំកំពូល។ ពួកគេនេះហើយត្រូវធ្វើជាគំរូដ៏សំខាន់សម្រាប់មន្ត្រីក្រោមឱវាទនានា៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1276.txt
|
រដ្ឋាភិបាលក្រុងប៉េកាំង តាមរយៈក្រសួងការបរទេស បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អតីតប្រធានាធិបតីស៊ីមបាវ៉េ លោក Robert Mugabe ក្រោយពីលោកបានស្លាប់កាលពីថ្ងៃសុក្រ ទី៦ កញ្ញា នៅអាយុ ៩៥ នាប្រទេសសិង្ហបុរី។
|
ថ្លែងក្នុងសន្និសីទព័ត៌មាននៅថ្ងៃសុក្រ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានបញ្ជាក់បែបនេះថា៖«លោក Mugabe ជាមេដឹកនាំចលនារំដោះជាតិដ៏ឆ្នើមម្នាក់ និងជារដ្ឋបុរសនៃប្រទេសស៊ីមបាវ៉េ»។ នេះបើតាមការចុះផ្សាយទីភ្នាក់ងារចិន Xinhua ។ «ពេញមួយជីវិតរបស់លោក លោក Mugabe បានការពារអធិបតេយ្យភាព និងឯករាជ្យរបស់ប្រទេសលោកយ៉ាងមុតមាំ, ប្រឆាំងការលូកដៃពីសំណាក់បរទេស និងប្រឹងប្រែងលើកស្ទួយយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិ និង មិត្តភាពរវាង ស៊ីមបាវ៉េ-ចិន និង ចិន-អាហ្វ្រិក»។ លោក Geng លើកឡើងបែបនេះ ដោយសង្កត់ធ្ងន់ថា រដ្ឋាភិបាលចិន ចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះមរណភាពរបស់លោក Mugabe និងផ្ញើការអាណិតអាសូរដោយស្មោះដល់រដ្ឋាភិបាល ប្រជាជនស៊ីមបាវ៉េ ក៏ដូចជាជាសមាជិកគ្រួសារលោកផងដែរ។ Relate សូមបញ្ជាក់ថា លោក Robert Mugabe អតីតប្រធានាធិបតីផ្តាច់ការស៊ីមបាវ៉េ បានទទួលមរណភាពក្នុងអាយុ៩៥ឆ្នាំនៅមន្ទីរពេទ្យប្រទេសសិង្ហបុរី។ យោងតាមការផ្សាយរបស់ CNN លោកប្រធានាធិបតីក្នុងតំណែងនាពេលបច្ចុប្បន្ន គឺលោក Emmerson Mnangagwa បានប្រកាសពីដំណឹងមរណភាពនេះដោយផ្ទាល់។ ដំណឹងផ្សេងៗ បានផ្សព្វផ្សាយថា អតីតប្រធានាធិបតីផ្តាច់ការរូបនេះ បានចំណាយពេលទៅព្យាបាលនៅមន្ទីរពេទ្យផ្កាយ៥ Gleneages Hospital ប្រទេសសិង្ហបុរី តាំងពីដើមឆ្នាំមក ដោយសារសុខភាពកាន់តែទ្រុឌទ្រោម។ លោក Mugabe បានកាន់អំណាច៣៧ឆ្នាំនៅស៊ីមបាវ៉េ ដោយក្នុងតួនាទីជានាយករដ្ឋមន្ត្រីពីឆ្នាំ១៩៨០ដល់ឆ្នាំ១៩៨៧ និងជាប្រធានាធិបតីពីឆ្នាំ១៩៨៧ ដល់ឆ្នាំ២០១៧ មុនពេលដែលកងកម្លាំងយោធាធ្វើរដ្ឋប្រហារទម្លាក់លោក។ បច្ចុប្បន្នសិង្ហបុរី និងស៊ីមបាវ៉េ កំពុងសហការគ្នារៀបចំដឹកសពអតីតមេដឹកនាំរូបនេះ ទៅកាន់ប្រទេសស៊ីមបាវ៉េ វិញ។ ក្រៅចិន អតីតប្រធានាធិបតីកុងហ្គោ លោក Joseph Kabila, ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa រួមទាំងថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំផ្សេងទៀត ក៏បានសម្តែងការសោកស្តាយផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Mugabe ក៏ទទួលនូវការរិះគន់ពីអន្តរជាតិផងដែរ នាអំឡុងពេលលោកកាន់អំណាចជិត៤០ឆ្នាំនៅស៊ីមបាវ៉េ តាមរយៈការដឹកនាំផ្តាច់ការ និងរំលោភសិទ្ធិមនុស្ស៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1277.txt
|
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅថ្ងៃ២៤ សីហា បានបញ្ចប់ទស្សនកិច្ចផ្លូវការលើកដំបូងរយៈពេលបីថ្ងៃនៅវៀតណាម ជាមួយនឹងការប្តេជ្ញាចិត្តថ្មី។ ភាគីទាំងពីរ បានឯកភាពគ្នាលើកកម្ពស់ចំណងមិត្តភាពឲ្យទៅកម្រិតកាន់តែខ្ពស់ជាមុន តាមរយៈការពិពិធកម្មសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការធ្វើការរួមគ្នាពង្រឹងស្ថិរភាពក្នុងតំបន់។
|
ជានាយករដ្ឋមន្ត្រីដំបូងរបស់អូស្ត្រាលី ដែលមានវត្តមានក្នុងទឹកដីវៀតណាមគិតចាប់ពីឆ្នាំ១៩៩៤ លោក Scott Morrison បានប្តេជ្ញាជាមួយសមភាគីវៀតណាម លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក្នុងការធ្វើកិច្ចសហប្រតិបត្តិការដោយផ្តោតលើវិស័យអាទិភាព ដូចជា ការពង្រឹងការផ្សារភ្ជាប់សេដ្ឋកិច្ច, ធ្វើឲ្យកាន់តែស៊ីជម្រៅលើយុទ្ធសាស្ត្រការពារ និងសន្តិសុខ ក៏ដូចជាកសាងសមត្ថភាព និងការច្នៃប្រឌិត។ តាមការចុះផ្សាយរបស់សារព័ត៌មានអូស្ត្រាលី The Weekend Australian នៅចំពោះមុខតំណាងផ្នែកធុរកិច្ចអូស្ត្រាលី និងវៀតណាមជាង១០០នាក់ លោកនាយករដ្ឋមន្ត្រី បានអះអាងពីបំណងក្នុងការធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែស៊ីជម្រៅជាមួយនឹង វៀតណាម ដែលលោក ហៅថាជា តារាសេដ្ឋកិច្ចកំពុងរះ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចសហប្រតិបត្តិក្របខណ្ឌសេដ្ឋកិច្ចផ្សេងទៀត រាប់បញ្ចូលទាំង APEC ផងដែរ។ នាអំឡុងទស្សនកិច្ចនោះ លោកនាយករដ្ឋមន្ត្រី តាមប្រភពព័ត៌មានអូស្ត្រាលីដដែលនោះ បានគូសបញ្ជាក់ពីទំនាក់ទំនងជាមួយនឹងវៀតណាមយ៉ាងដូច្នេះថា៖ «វត្តមានរបស់ខ្ញុំទីនេះ ក៏ព្រោះតែខ្ញុំ ឃើញពីសក្តានុពល។ យើង ជាប្រទេសពីរ ដែលមានប្រព័ន្ធគ្រប់គ្រងផ្សេងគ្នា ក៏ប៉ុន្តែ យើង បានមានទំនាក់ទំនងភាពជាដៃគូប្រកបដោយមាត្រីភាព»។ គួរឲ្យកត់សម្គាល់ផងនោះ បន្ថែមពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះ បានសន្យាដូចគ្នាក្នុងការនៅជាមួយនឹងវៀតណាមដើម្បីធានាឲ្យបានពីសេរីភាព និងការបើកចំហឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសនោះសេរីភាពនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាសមុទ្រជម្លោះមួយរវាងចិន និងបណ្តាប្រទេសអាស៊ាន រួមទាំងវៀតណាមផង៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1278.txt
|
មហាអំណាចចិន ហាក់មិនសូវជាខ្វាយខ្វល់ទៅនឹងសារព្រមាន និងសេចក្តីថ្លែងការណ៍ពាក់ព័ន្ធរបស់កោះតៃវ៉ាន់លើគោលនយោបាយការទូតប៉ុន្មាននោះទេ។ អ្វីដែលចិន ផ្តោតសំខាន់បំផុតនោះ គឺការអភិវឌ្ឍទំនាក់ទំនងការទូតឲ្យកាន់តែច្រើន ស្របតាមគោលនយោបាយ ចិនតែមួយ ដែលក្រុងប៉េកាំង អះអាងថា មានការទទួលស្គាល់ដោយសកល។
|
អត្ថបទទាក់ទង តៃវ៉ាន់ ព្រមានសូលូម៉ុនចំៗ «ប្រយ័ត្នធ្លាក់ក្នុងអន្ទាក់បំណុលចិន» ក្រសួងការបរទេសតៃវ៉ាន់ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន នៅថ្ងៃ៦ កញ្ញា បានព្រមាន រដ្ឋកោះសូលូម៉ុន ថាអាចនឹងធ្លាក់ចូលក្នុងអន្ទាក់បំណុលរបស់ចិន នៅពេលដែលរដ្ឋកោះប៉ាស៊ីហ្វិកមួយនេះ ផ្តាច់ទំនាក់ទំនងការទូតពីតៃវ៉ាន់។ ការព្រមានរបស់តៃវ៉ាន់ ធ្វើឡើងបន្ទាប់ពី សូលូម៉ុន ដាក់ផែនការងាកមកផ្សារភ្ជាប់ជាមួយនឹងចិន ដើម្បីទទួលបានផលប្រយោជន៍សម្រាប់ការអភិវឌ្ឍប្រទេសរបស់ខ្លួន។ តាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Reuters អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់ លោកស្រី Joanne Ou ក្រៅពីព្រមានពីការផុងខ្លួនជាមួយនឹងអន្ទាក់បំណុល លោកស្រី ក៏បានលើកឡើងពីអំណះអំណាង និងផលលំបាកដែលរដ្ឋមួយចំនួនប្រឈមនៅពេលទទួលបានជំនួយអភិវឌ្ឍពីចិន ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។ លោកស្រី អះអាងថា ហេដ្ឋារចនាសម្ព័ន្ធ ដែលចិន សន្យាកសាងឲ្យបណ្តាប្រទេសមួយចំនួនកន្លងមក បានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញប្រព័ន្ធអេកូក្នុងស្រុក និងថែមទាំងបានបំពានអធិបតេយ្យរបស់រដ្ឋទទួលជំនួយទៀតផង។ ជុំវិញសេចក្តីថ្លែងការណ៍របស់តៃវ៉ាន់ មិនបានធ្វើឲ្យចិន ផ្លាស់ប្តូរអ្វីឡើយ។ នៅថ្ងៃ៦ កញ្ញាដដែលនោះ អ្នកនាំពាក្យក្រសួងការបរទេសរបស់ចិន លោក Geng Shuang បានតបវិញថា ការលើកឡើងរបស់តៃវ៉ាន់ គ្មានបានការអ្វីឡើយ។ អ្នកនាំពាក្យ បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយនឹងប្រទេសជុំវិញពិភពលោក ដោយលើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ។ គួរជម្រាបថា បច្ចុប្បន្ន តៃវ៉ាន់ នៅសល់តែ១៧ប្រទេសទៀតប៉ុណ្ណោះ ដែលនៅមានសម្ព័ន្ធភាពការទូត និងទទួលស្គាល់ថា តៃវ៉ាន់ ជារដ្ឋស្របច្បាប់របស់ពិភពលោក។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តៃវ៉ាន់ បានបាត់បង់សម្ព័ន្ធមិត្តជាបន្តបន្ទាប់ រួមមានដូចជា ប៉ាណាម៉ា, អែលសាល់វាល់ឌ័រ និងសាធារណរដ្ឋដូមីនិក ។ ចុងក្រោយ ហៃទី ក៏ត្រូវបានជឿជាក់ថា នឹងផ្តាច់ទំនាក់ទំនងជាមួយនឹងតៃវ៉ាន់ ដូចរដ្ឋកោះសូលូម៉ុនផងដែរ ពោលគឺបើរដ្ឋទាំងពីរ ពិតជានឹងចាកចេញពីចំណងជាមួយនឹងតៃវ៉ាន់មែន តៃវ៉ាន់ នឹងនៅសល់តែរដ្ឋ១៥ទៀតប៉ុណ្ណោះ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ការបាត់បង់សម្ព័ន្ធមិត្តជាបន្តបន្ទាប់នេះ ត្រូវបានតៃវ៉ាន់ចោទថា ដោយសារតែនយោបាយការទូតទឹកលុយរបស់ចិន។ ពោលគឺ ដោយសារតែចិន ព្យាយាមចែចូវជាមួយនឹងរដ្ឋដៃគូរបស់តៃវ៉ាន់ ដោយត្រូវអនុវត្តគោលនយោបាយចិនតែមួយ (តៃវ៉ាន់ គ្រាន់តែជាផ្នែកមួយរបស់ចិនប៉ុណ្ណោះ) ជាមួយនឹងថ្នូរជំនួយ និងកម្ចីអភិវឌ្ឍរបស់រដ្ឋាភិបាលចិន៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1279.txt
|
រដ្ឋាភិបាលក្រុងវៀងចន្ទន៍ បានចេញបទបញ្ជាថ្មីមួយ ដោយបានដាក់កំហិតឲ្យទាំងមន្ត្រីក្នុងជួរបក្សកុម្មុយនីស្ត និងមន្ត្រីជួររដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ បញ្ឈប់ការរំលោភ និងបំពានអំណាច ហើយធានាឲ្យបានការផ្តល់សាវាសាធារណៈសម្រាប់ប្រជាជនប្រកបដោយតម្លាភាព។ ក្រុងវៀងចន្ទន៍ ចង់ឃើញមន្ត្រីស៊ីវិលទាំងអស់ ប្រតិបត្តិការងារតាមក្រមប្រតិបត្តិមួយរួមគ្នា និងប្រកបដោយវិជ្ជាជីវៈ។
|
ចាប់ពីខែសីហាតទៅ ក្រឹត្យលេខ ១៨៤ ស្តីពីក្រមសីលធម៌របស់មន្ត្រីរដ្ឋការស៊ីវិលឡាវ ដែលទើបតែត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ថុងលួន ស៊ីសូលីត នឹងត្រូវចូលជាធរមានជាផ្លូវការ។ រាល់ការប្រតិបត្តិការងារ និងឥរិយាបថរបស់មន្ត្រីស៊ីវិលទាំងអស់របស់ឡាវ នឹងត្រូវបានគ្រប់គ្រង និងពិនិត្យយ៉ាងហ្មត់ចត់តាមរយៈក្រឹត្យនេះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានឡាវ Laotian Times ក្រឹត្យថ្មីនេះ មានគោលដៅអប់រំដល់មន្ត្រីស៊ីវិល និងធានាថា ពួកគេ ត្រូវមានកាតព្វកិច្ចពេញលេញក្នុងការបំពេញមុខងាររបស់ខ្លួន, គោរពច្បាប់ និងផ្តល់សេវាសាធារណៈដល់ប្រជាជន ជាមួយនឹងក្តីគោរព ស្មើភាព និងរម្យទមបំផុត។ ការថែរក្សាទ្រព្យសម្បត្តិ និងយកជាតិ ជាធំ ក៏ជាចំណុចស្នូលក្នុងក្រឹត្យនេះផងដែរ។ ជាមួយនឹងគ្នានេះ តាមរយៈក្រឹត្យនេះ មន្ត្រីរដ្ឋការស៊ីវិល ត្រូវបានហាមដាច់ខាតពីការបំពានអំណាច ពោលគឺការប្រើប្រាស់អំណាចរដ្ឋ ឬសាធារណៈដើម្បីបម្រើប្រយោជន៍បុគ្គល ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធរបស់ខ្លួន។ ការទទួលយកអំណោយពីបុគ្គល ឬស្ថាប័ឯកជននានា ជាថ្នូរនឹងការដឹងគុណ ក៏ជាសកម្មភាពដែលរដ្ឋាភិបាលកុម្មុយនីស្តហាមដែរ។ អ្នកប្រតិបត្តិផ្ទុយ នឹងត្រូវទទួលទណ្ឌកម្មធ្ងន់ធ្ងរ។ តាម Laotian Times ការដាក់ចេញគោលនយោបាយរបស់រដ្ឋាភិបាល ធ្វើឡើងស្របពេលមានអ្នកវិនិយោគមួយចំនួន បានត្អូញត្អែរ ពីការសុំចំណាយបន្ថែមពីមន្ត្រីសាធារណៈ ដើម្បីជាការសម្រួល និងពន្លឿនឯកសារឲ្យឆាប់បាន បើមិនដូច្នេះ នីតិវិធី នឹងត្រូវអូសបន្លាយយូរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_128.txt
|
កាលពីថ្ងៃទី៧ ខែមករា លោក Donald Trump Jr. បានឈានជើងទៅដល់ហ្រ្គោអង់ឡង់ ។ នេះជាកោះអាកទិកដែលឪពុករបស់លោកគឺប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក ដូណាល់ ត្រាំ បង្ហាញពីបំណងចង់ទិញកោះនេះ បើទោះបីជាមានប្រតិកម្មខ្លាំងក្លាពីប្រមុខដឹកនាំហ្រ្គោអង់ឡង់ក៏ដោយ។
|
លោក Trump Jr. បានពណ៌នាការធ្វើដំណើរនេះថាពិតជាសប្បាយរីករាយខ្លាំង។ កូនប្រុសរបស់ប្រធានាធិបតីជាប់ឆ្នោតរបស់អាម៉េរិករូបនេះបានចែករំលែកថា ៖«ក្នុងនាមជាមនុស្សម្នាក់ដែលចូលចិត្តសកម្មភាពក្រៅផ្ទះ ខ្ញុំពិតជារំភើបណាស់ដែលបានទៅលេងហ្រ្គោអង់ឡង់ក្នុងសប្តាហ៍នេះ»។ យ៉ាងណាមិញ យោងតាមទូរទស្សន៍អាម៉េរិក CNN ការធ្វើដំណើររបស់លោក Trump Jr. បានបង្ហាញពីការរំពឹងទុកអំពីផែនការពិតប្រាកដរបស់លោក ត្រាំ ក្នុងការទិញកោះនេះ។ កាលពីខែធ្នូ ឆ្នាំ២០២៤ លោក ត្រាំ បានគាស់កកាយឡើងវិញអំពីកម្មសិទ្ធិរបស់អាម៉េរិកលើហ្រ្គោអង់ឡង់ចាប់ពីអាណត្តិដំបូងរបស់លោកជាប្រធានាធិបតី។ អំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៧ ខែមករា នៅពេលសួរអំពីផែនការជាមួយ ប៉ាណាម៉ា និង ហ្រ្គោអង់ឡង់លោកមិនបានបដិសេធលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធា ឬសម្ពាធសេដ្ឋកិច្ចដើម្បីគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និង ហ្រ្គោអង់ឡង់នោះទេ។ លោក ត្រាំ បានបញ្ជាក់ថា ៖« ខ្ញុំមិនអាចធានាអ្វីទាំងអស់អំពីកន្លែងទាំងពីរនោះ ប៉ុន្តែខ្ញុំអាចនិយាយបានថា យើងត្រូវការដីទាំងពីរនោះសម្រាប់សន្តិសុខសេដ្ឋកិច្ច»។ ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិករូបនេះជឿជាក់ថា ការកាន់កាប់ហ្រ្គោអង់ឡង់មានសារៈសំខាន់ចំពោះសន្តិសុខអាម៉េរិក ប៉ុន្តែអ្នកជំនាញមើលឃើញលើសពីនេះ ថាលោក ត្រាំ ប្រហែលជាកំពុងសម្លឹងមើលទិដ្ឋភាពជាច្រើនទៀតនៃកោះនេះ ដូចជាធនធានធម្មជាតិជាដើម។ ទីតាំងភូមិសាស្ត្រនយោបាយ ហ្រ្គោអង់ឡង់ គឺជាកោះធំជាងគេបំផុតរបស់ពិភពលោក និងមានប្រជាជនជាង ៥៦ ០០០នាក់។ កាលពីមុន កោះនេះជាផ្នែកមួយរបស់ដាណឺម៉ាក ហើយបច្ចុប្បន្នជាដែនដីដាណឺម៉ាកស្វយ័ត។ហ្រ្គោអង់ឡង់ ជាទីតាំងភូមិសាស្ត្រនយោបាយតែមួយគត់ដែលនៅចន្លោះអាម៉េរិក និងអឺរ៉ុប។ រដ្ឋធានីនូករបស់កោះនេះ គឺនៅជិតទីក្រុងញូវយ៉ក ជាងរដ្ឋធានីកូប៉ិនហាករបស់ដាណឺម៉ាក។ លោក Ulrik Pram Gad អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាអន្តរជាតិដាណឺម៉ាកបានលើកឡើងថា តាំងពីយូរយារណាស់មកហើយហ្រ្គោអង់ឡង់ត្រូវបានចាត់ទុកថាជាគន្លឹះនៃសន្តិសុខរបស់អាម៉េរិក។ មិនត្រឹមតែផ្លូវដឹកជញ្ជូន Northwest Passage ប៉ុណ្ណោះទេ កោះនេះក៏ស្ថិតនៅក្នុងប្រព័ន្ធផ្លូវ ហ្គ្រោអង់ឡង់ - អ៊ីស្លង់ - អង់គ្លេស ដែលជាតំបន់សមុទ្រយុទ្ធសាស្ត្រផងដែរ។ លោក ត្រាំ មិនមែនជាប្រធានាធិបតីអាម៉េរិកដំបូងគេដែលស្នើគំនិតទិញយកកោះហ្គ្រោអង់ឡង់នោះទេ។ នៅឆ្នាំ ១៨៦៧ នៅពេលទិញ អាឡាស្កា លោកប្រធានាធិបតី អាន់ឌ្រូ ចនសុន ក៏បានពិចារណាទិញហ្គ្រោអង់ឡង់ដែរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយដាណឺម៉ាក នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ រដ្ឋបាលលោក ហារី ទ្រូម៉ាន់ បានផ្តល់ប្រាក់ចំនួន ១០០លានដុល្លារដល់ដាណឺម៉ាកសម្រាប់ទិញកោះនេះ។ ទោះបីជាមិនមានការផ្តល់ជូនណាមួយក៏ដោយ ក្រោមសន្ធិសញ្ញាការពារជាតិឆ្នាំ ១៩៥១ អាម៉េរិកមានមូលដ្ឋានអវកាស Pituffik នៅភាគពាយព្យនៃហ្គ្រោអង់ឡង់ ។ ស្ថិតនៅចន្លោះទីក្រុងមូស្គូ និងទីក្រុងញូវយ៉ក នេះគឺជាទីតាំងភាគខាងជើងបំផុតនៃកងកម្លាំងប្រដាប់អាវុធអាម៉េរិក ហើយត្រូវបានបំពាក់ដោយប្រព័ន្ធព្រមានមីស៊ីល។ ទីក្រុងវ៉ាស៊ីនតោនធានាថា ៖«គ្មានអំណាចគូប្រជែងគ្រប់គ្រងហ្គ្រោអង់ឡង់ឡើយ ពីព្រោះកន្លែងនេះអាចជាច្រកសម្រាប់វាយប្រហារអាម៉េរិក» ។ បន្ថែមពីនេះ អាម៉េរិកក៏បារម្ភពីការវាយប្រហារណាមួយតាមផ្លូវអាកាស ជាពិសេសពីរុស្ស៊ី។ លោក Marc Jacobsen សាស្ត្រាចារ្យរងនៅមហាវិទ្យាល័យការពារជាតិដាណឺម៉ាកបាននិយាយថា ៖« ប្រសិនបើរុស្ស៊ីត្រូវបញ្ជូនមីស៊ីលទៅកាន់អាម៉េរិក ផ្លូវខ្លីបំផុតសម្រាប់អាវុធនុយក្លេអ៊ែរនឹងឆ្លងកាត់ប៉ូលខាងជើង និងហ្គ្រោអង់ឡង់»។ នោះហើយជាមូលហេតុដែលមូលដ្ឋានអវកាស Pituffik មានសារៈប្រយោជន៍យ៉ាងធំធេងក្នុងការការពារអាម៉េរិក។ ចិន និងរុស្ស៊ី បានចាប់ផ្តើមកសាងសមត្ថភាពយោធានៅតំបន់អាកទិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមកាសែតរបស់វិទ្យាស្ថានអាកទិក។ កាសែតនេះបានអំពាវនាវឱ្យអាមេរិកអភិវឌ្ឍវត្តមានរបស់ខ្លួននៅក្នុងតំបន់អាក់ទិកបន្ថែមទៀត ដើម្បីទប់ទល់នឹងគូប្រជែងរបស់ខ្លួន។ កាលពីថ្ងៃទី៨ ខែមករា រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen បាននិយាយថា ដាណឺម៉ាកបើកចំហសម្រាប់ការពិភាក្សាជាមួយអាមេរិក ដោយបន្ថែមថាទី ក្រុងវ៉ាស៊ីនតោនមានផលប្រយោជន៍ស្របច្បាប់នៅក្នុងតំបន់។ ទន្ទឹមនេះ លោក Rasmussen ក៏ឃើញមានវត្តមានរុស្ស៊ី និងចិនកំពុងបង្ហាញបំណងចង់អភិវឌ្ឍតំបន់នេះដែរ។ លំនៅឋានលើកោះហ្គ្រោអង់ឡង់ ។ រូបភាព ៖ AFP សម្បូរទៅដោយសារធាតុរ៉ែដ៏កម្រ ធម្មជាតិដ៏សម្បូរបែបរបស់ហ្គ្រោអង់ឡង់អាចជាអ្វីដែលទាក់ទាញលោក ត្រាំ កាន់តែខ្លាំង។ លោក Klaus Dodds សាស្ត្រាចារ្យភូមិសាស្ត្រនយោបាយនៅ Royal Holloway សាកលវិទ្យាល័យ London បានថ្លែងថា ទាំងនេះរួមមានប្រេង និងឧស្ម័ន ឬលោហៈធាតុកម្រដែលប្រើក្នុងរថយន្តអគ្គិសនី និងតួប៊ីនខ្យល់សម្រាប់ការផ្លាស់ប្តូរពណ៌បៃតង ក៏ដូចជាសម្រាប់ការផលិតឧបករណ៍យោធា។ បច្ចុប្បន្ន ចិនគ្របដណ្តប់លើផលិតកម្មកម្រពិភពលោក ហើយបានគម្រាមដាក់កម្រិតលើការនាំចេញសារធាតុរ៉ែសំខាន់ៗ និងបច្ចេកវិទ្យាពាក់ព័ន្ធ មុនពេលអាណត្តិទីពីររបស់លោក ត្រាំ ឡើងកាន់អំណាច។ លោក Dodds បានបញ្ជាក់ថា ត្រាំ និងទីប្រឹក្សារបស់លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការច្របាច់ករបស់ចិន ដោយបន្ថែមថា ហ្គ្រោអង់ឡង់ផ្តល់នូវសក្តានុពលរ៉ែដ៏សំបូរបែប។ ឱកាសនៅពេលទឹកកករលាយ ទឹកកករលាយ និងការកើនឡើងយ៉ាងឆាប់រហ័សនៃសីតុណ្ហភាពនៅតំបន់អាក់ទិក ធ្វើឱ្យហ្គ្រោអង់ឡង់ងាយរងគ្រោះទៅនឹងការប្រែប្រួលអាកាសធាតុ។ យ៉ាងណាក៏ដោយ មនុស្សមួយចំនួនយល់ឃើញថា នេះជាឱកាសសេដ្ឋកិច្ច។ ទឹកកករលាយនឹងបើកផ្លូវដឹកជញ្ជូន។ យោងតាមក្រុមប្រឹក្សាតំបន់អាក់ទិក ការដឹកជញ្ជូនទំនិញឆ្លងកាត់តំបន់អាក់ទិកបានកើនឡើង ៣៧ភាគរយក្នុងទសវត្សរ៍ដល់ឆ្នាំ២០២៤ ដែលមួយផ្នែកដោយសារតែការរលាយទឹកកក។ លោក Dodds សង្កត់ធ្ងន់ថា ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកយល់ថា តំបន់អាក់ទិកកំពុងរលាយ និងចាប់យកឱកាសសក្តានុពល។ ប៉ុន្តែអ្នកជំនាញក៏បានព្រមានដែរថា តាមពិតលក្ខខណ្ឌនៅតាមបណ្តោយផ្លូវទាំងនេះនៅតែមានគ្រោះថ្នាក់ខ្លាំង ហើយការរលាយទឹកកកធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។ ក៏មានមតិមួយចំនួនថា ការរលាយទឹកកកធ្វើឱ្យការចូលទៅប្រើប្រាស់ធនធានធម្មជាតិកាន់តែងាយស្រួល។ ប៉ុន្តែលោក Phillip Steinberg ដែលជាសាស្ត្រាចារ្យភូមិសាស្ត្រនៅសាកលវិទ្យាល័យ Durham បានបដិសេធចំពោះរឿងនេះ ដោយសង្កត់ធ្ងន់ថាការប្រែប្រួលអាកាសធាតុធ្វើឱ្យធនធាននៅក្នុង Greenland មានតម្លៃជាង ជំនួសឱ្យការចូលប្រើប្រាស់បានកាន់តែច្រើន។ តើជាឱកាសអ្វីខ្លះសម្រាប់លោក ត្រាំ ? ដាណឺម៉ាក និងហ្គ្រោអង់ឡង់ទាំងពីរ បានប្រឆាំងយ៉ាងខ្លាំងចំពោះគំនិតនៃការទិញ និងលក់កោះអាកទិកមួយនេះ។ នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ លោក Múte Egede ធ្លាប់បានប្រឆាំងការលើកឡើងរបស់លោក ត្រាំ ថា កោះនេះមិនមែនសម្រាប់លក់ឡើយ។ Kuupik V. Kleist ដែលជាអតីតមេដឹកនាំហ្គ្រោអង់ឡង់បាននិយាយថា លោក ត្រាំ កំពុងផ្សព្វផ្សាយរឿងនេះដល់ប្រជាជនអាម៉េរិកច្រើនជាងប្រជាជនហ្គ្រោអង់ឡង់។ ខ្ញុំមិនឃើញអនាគតសម្រាប់ការទិញយកនេះទេ។ លោកបញ្ជាក់ថា ៖« អ្នកមិនអាចទិញប្រទេស ឬប្រទេសដោយលុយបានទេ»។ ទោះជាយ៉ាងណាក៏ដោយ លោក Dodds បាននិយាយថា ការលើកឡើងរបស់លោក ត្រាំ បានកើតឡើងស្របពេលរដ្ឋាភិបាលហ្គ្រោអង់ឡង់ដឹកនាំដោយក្រុម Inuit (ជនជាតិដើមភាគតិចដែលរស់នៅក្នុងតំបន់អាក់ទិកនៃអាឡាស្កា កាណាដា និងហ្រ្គោអង់ឡង់) ថ្មីៗនេះ បានបង្កើនការទាមទារឯករាជ្យផ្តាច់ខ្លួនពីដាណឺម៉ាក។ នៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោក លោក Egede បានអំពាវនាវឱ្យមានការដកចេញនូវរនាំងសម័យអាណានិគម ។ នៅខែធ្នូ ឆ្នាំ២០២៤ ដាណឺម៉ាកបានប្រកាសការចំណាយយោធាដ៏ធំសម្រាប់ហ្គ្រោអង់ឡង់ ។ នៅដើមខែមករា គ្រួសាររាជវង្សដាណឺម៉ាកបានចេញនូវអាវធំថ្មី ដែលធ្វើឲ្យរូបភាពខ្លាឃ្មុំប៉ូល ជានិមិត្តរូបនៃហ្រ្គោអង់ឡង់កាន់តែលេចធ្លោ។ ហ្រ្គោអង់ឡង់កំពុងស្វែងរកការបង្កើនឯករាជ្យភាពរបស់ខ្លួន ដោយការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដែលភាគច្រើនផ្តោតលើការនេសាទ។ កាលពីខែវិច្ឆិកា ពួកគេបានបើកព្រលានយន្តហោះថ្មីនៅទីក្រុងនូក ដែលជាផ្នែកមួយនៃផែនការជំរុញទេសចរណ៍។ ប៉ុន្តែជារៀងរាល់ឆ្នាំ កោះនេះនៅតែពឹងផ្អែកលើថវិកាចំនួន ៥០០ លានដុល្លារពីដាណឺម៉ាក។ អ្នកនយោបាយហ្រ្គោអង់ឡង់មួយចំនួនបានចូលប្រឡូកក្នុងគំនិតពាក់ព័ន្ធបែបនេះ រវាងអាមេរិក និងកោះ Marshall ដែលហ្រ្គោអង់ឡង់រក្សាអធិបតេយ្យភាព និងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីអាម៉េរិក ជាថ្នូរនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្រមួយចំនួន។ ទោះជាយ៉ាងណា លោក Kleist មានមន្ទិលចំពោះជោគជ័យនៃផែនការនេះ។ បច្ចុប្បន្ននេះ វាមិនច្បាស់ថាតើលោក ត្រាំ នឹងបន្តការចង់បានរបស់លោកក្នុងការទិញហ្រ្គោអង់ឡង់ បន្ទាប់ពីចូលកាន់តំណែង ក្នុងកម្រិតណានោះទេ។ លោក Pram Gad បានសន្និដ្ឋានថា ៖«គ្មាននរណាម្នាក់ដឹងថាតើវាគ្រាន់តែជាការអួតអាង ការគម្រាមកំហែងដើម្បីសម្រេចបាននូវគោលដៅមួយផ្សេងទៀត ឬថាតើលោកពិតជាចង់បានវាពិតប្រាកដនោះទេ»៕ លំនៅឋានលើកោះហ្គ្រោអង់ឡង់ ។ រូបភាព ៖ AFP អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1280.txt
|
ប្រមុខរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ ចន្ទ អូចា បានទទូចឲ្យអាស៊ាន និងដៃគូសន្ទនារបស់ខ្លួនពន្លឿនការចរចាលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ ( RCEP) ឲ្យបានចប់សព្វគ្រប់ត្រឹមបំណាច់ខែវិច្ឆិកា។ ប្រមុខដឹកនាំថៃរូបនេះ មើលឃើញថា ដំណើរការនៃការចរចាកិច្ចព្រមព្រៀងល្មមនឹងត្រូវបញ្ចប់ហើយ។
|
តាមរយៈសុន្ទរកថាបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥១ ក្នុងរាជធានីបាងកក លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទ អូចា បានថ្លែងទៅកាន់រដ្ឋមន្ត្រីអាស៊ានទាំងដប់ និងដៃគូសន្ទនាទាំងប្រាំមួយត្រូវតែធ្វើការជាមួយគ្នាដើម្បីកសាងការតភ្ជាប់ទាំងក្នុង និងក្រៅ ក្នុងគោលដៅបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ឲ្យបានចប់នៅត្រឹមឆ្នាំនេះ។ លោកនាយរដ្ឋមន្ត្រី តាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok បានលើកឡើងថា ការពន្លឿនការបញ្ចប់ការចរចារវាងភាគីពាក់ព័ន្ធ នឹងឆ្លុះបញ្ចាំងឲ្យឃើញពីការទុកចិត្តគ្នាក្នុងចំណោមដៃគូក្នុងការកសាងប្រព័ន្ធពាណិជ្ជកម្ម និងវិនិយោគរួមគ្នាក៏ដូចជាបទដ្ឋាន ក្នុងការគ្រប់គ្រងពាណិជ្ជកម្មពហុភាគី។ គួរឲ្យសម្គាល់នោះ ក្នុងជំនួបចុងក្រោយនៅខែមិថុនាកន្លងទៅ អាស៊ាន និងដៃគូសន្ទនារបស់ខ្លួន បានឯកភាពគ្នាលើ៧ជំពូក នៃជំពូកសរុបទាំង២០ របស់ RCEP ដែលនេះមានន័យថា មុនពេលជំនួបកំពូលរបស់អាស៊ាននាខែវិច្ឆិកាខាងមុខនេះ រដ្ឋភាគី ត្រូវពន្លឿនការចរចាលើចំណុចដែលសេសសល់ឲ្យបានឆាប់។ ក្នុងនាមជាម្ចាស់ផ្ទះ និងជាស្ថាបនិករបស់អាស៊ានផងនោះ ប្រមុខដឹកនាំថៃរូបនេះ បានអះអាងថា អាស៊ាន បានកកើតឡើងជាមួយនឹងក្តីស្រម៉ៃ និងចក្ខុវិស័យ ចង់ឃើញតំបន់មានភាពរុងរឿងតាមរយៈស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។ គួរជម្រាបថា អាស៊ាន ដែលមានរាជាណាចក្រថៃ ជាប្រធានវិលជុំ បានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ( AEM) ដែលត្រូវចាប់ផ្តើមពីថ្ងៃ៨-១២ កញ្ញា។ ជំនួបនេះ ផ្តោតលើមាគ៌ាដែលអាស៊ានត្រូវដើរក្នុងដំណើរសមាហរណកម្មសេដ្ឋកិច្ច និងជាពិសេសនោះលើដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP។ RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលផ្តួចផ្តើមដោយរដ្ឋាភិបាលចិនក្នុងឆ្នាំ២០១២។ កិច្ចព្រមព្រៀងដែលមានទំហំពាណិជ្ជកម្មស្មើនឹង៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក បង្កើតឡើងដើម្បីប្រែក្លាយតំបន់រដ្ឋអាស៊ាន និងដៃគូសន្ទនារបស់ខ្លួនក្លាយជាតំបន់ពាណិជ្ជកម្មសេរី ខណៈពិភពលោក លើកកម្ពស់សាកលភាវូបនីយកម្ម។ ភាគីនៃកិច្ចព្រមព្រៀងនេះ រាប់បញ្ចូលសមាជិកអាស៊ានទាំងដប់ និង ដៃគូសន្ទនាផ្សេងទៀតរួមមានចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និង ណូវែលសេឡង់។ តាមពិតទៅ RCEP គ្រោងនឹងបញ្ចប់ការព្រមព្រៀងគ្នាតាំងពីឆ្នាំ ២០១៥ ប៉ុន្តែត្រូវបន្តពន្យារពេលជាបន្តបន្ទាប់រហូតមកទល់ពេលនេះ។ អាស៊ាន និងដៃគូ បានប្តេជ្ញាសម្រេចការចរចាឲ្យបានត្រឹមបំណាច់ចុងឆ្នាំនេះ ខណៈអាស៊ានដែលមានថៃជាប្រធាន នឹងមានជំនួបកំពូលមួយទៀត នៅខែវិច្ឆិកាខាងមុខ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1281.txt
|
ប្រទេសស៊ីរី បានទទួលរងនូវការហែកហួរយ៉ាងខ្លាំងដោយសារសង្គ្រាមស៊ីវិលនៅក្នុងប្រទេស ជាពិសេសការចូលរួមពី ក្រុមឧទ្ទាម ក្រុមភេរវកម្ម និងមហាអំណាចធំៗ ដូចជារុស្ស៊ី និងអាមេរិកជាដើម បានធ្វើឲ្យសង្គ្រាមមួយនេះកាន់តែស្មុគស្មាញ។ ដោយកើតចេញពីការតវ៉ាអហិង្សាក្នុងឆ្នាំ ២០១១ សង្គ្រាមមួយនេះបានរីកធំឡើង ហើយបានបង្កឲ្យមនុស្សស្លាប់ច្រើនជាង ៤៧ម៉ឺននាក់ រួមទាំងអ្នករងរបួសច្រើនជាង ១លាននាក់ និងប្រជាជនជាច្រើនលាននាក់ទៀតបានរត់ភៀសខ្លួនចេញពីប្រទេស។
|
បើទោះបីជាមានកត្តាជាច្រើន បង្កឲ្យកើតមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរីក៏ដោយ ប៉ុន្តែមានព្រឹត្តិការណ៍មួយ ដែលត្រូវបានគេទទួលស្គាល់ថា ជាចលករដ៏សំខាន់ក្នុងការជំរុញឲ្យកកើតនៃសង្គ្រាមនេះឡើង។ ព្រឹត្តិការណ៍នោះ ត្រូវបានគេទទួលស្គាល់ថា Arab Spring។ ជាការពិត Arab Spring មានឬសគល់ចេញពីការតវ៉ារបស់ប្រជាជនអេហ្ស៊ីប និងទុយនីស៊ី លើបញ្ហាសេដ្ឋកិច្ច និងនយោបាយក្នុងឆ្នាំ ២០១១។ ភាពជោគជ័យនៃចលនាបដិវត្តនៅក្នុងបណ្តាលប្រទេសទាំងនេះ ត្រូវបានគេឲ្យឈ្មោះថា Arab Spring ជាផ្លូវការ។ ពិតណាស់ថា ព្រឹត្តិការណ៍ខាងលើនេះគឺជាកត្តាជំរុញឲ្យប្រជាជន ក៏ដូចជាសកម្មជនគ្រាំទ្រលិទ្ធប្រជាធិបតេយ្យនៅក្នុងប្រទេសស៊ីរី មានចិត្តចង់ធ្វើបដិវត្តប្រឆាំងនឹងរដ្ឋាភិបាល។ ជាក់ស្តែងនៅក្នុងខែមីនា ឆ្នាំ២០១១ សិស្សសាលា ១៥នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងធ្វើទណ្ឌកម្ម បន្ទាប់ពីគូរគំនូរលើជញ្ជាំងទាក់ទងនឹងArab Sping។ ការធ្វើទណ្ឌកម្មសិស្សសាលាទាំង១៥នោះ បានបង្កឲ្យក្មេងប្រុសម្នាក់ស្លាប់ ហើយវាបានបង្កឲ្យមានការផ្ទុះកំហឹង និងការតវ៉ារបស់ប្រជាជននៅក្នុងប្រទេស។ ការតវ៉ាធ្វើឡើង ដើម្បីទាមទារឲ្យមានការដោះលែងសិស្សសាលា ដែលនៅសល់ និងរួមបញ្ជូលទាំងសិទ្ធសេរីភាពរបស់ប្រជាជនទាំងអស់នៅក្នុងប្រទេស។ ជាការឆ្លើយតប រដ្ឋាភិបាលស៊ីរី បាសា អាល់អាសាដ បានចាប់ខ្លួន និងសម្លាប់អ្នកតវ៉ាជាច្រើននាក់។ ការណ៍នេះ បានជំរុញឲ្យប្រជាជនកាន់តែផ្ទុះកំហឹងថែមទៀត ហើយទាមទារឲ្យប្រធានាធិបតីអាសាដលាលែងចេញពីតំណែង។ ប៉ុន្តែប្រធានាធិបតីស៊ីរី បានច្រានចោលលើសំណើរនោះ ដែលបង្កឲ្យសង្គ្រាមផ្ទុះឡើងរវាងអ្នកគាំទ្រ និងអ្នកប្រឆាំងអាសាដ។ ភាពចម្រូងចម្រាស់កាន់តែមានការវិវត្ត អាមេរិកចាប់ផ្តើមចូលទៅពាក់ព័ន្ធជាមួយបញ្ហាដ៏ក្តៅគគុកមួយនេះ។ នៅក្នុងសន្ទរកថាឆ្នាំ ២០១១ អតីតប្រធានាធិបតី ប៉ារ៉ាក់ អូប៉ាម៉ា បានថ្លែងថា រដ្ឋាភិបាលស៊ីរីត្រូវតែបញ្ឈប់ការបាញ់រះទៅលើហ្វូងបាតុករ ហើយត្រូវតែដោះលែងអ្នកទោសនយោបាយ និងបញ្ឈប់ការចាប់ខ្លួនដោយអយុត្តិធម៌។ បន្ថែមពីលើនេះទៅទៀត រដ្ឋាភិបាល អាសាដ ត្រូវតែអនុញ្ញាតឲ្យមានអ្នកឃ្លាំងមើលសិទ្ធិមនុស្សនៅក្នុងប្រទេស និង ចាប់ផ្តើមកិច្ចចរចាជាមួយក្រុមបាតុករ។ បើមិនដូច្នោះទេ រដ្ឋាភិបាលស៊ីរីនឹងត្រូវប្រឈមមុខនឹងបញ្ហាឯកោពីពិភពលោក។ មែនទែនទៅ បាតុកម្មរបស់ប្រជាជនមិនមែនបង្កឡើងដោយសារតែបញ្ហាការចាប់សិស្សសាលាប៉ុណ្ណោះទេ ប៉ុន្តែវាមានបញ្ហាមួយចំនួនដូចជា អសមត្ថភាពរបស់រដ្ឋាភិបាល ប្រជាជនខ្វះសេរីភាពគ្រប់គ្រាន់ លក្ខខណ្ឌនៃការរស់នៅក្នុងប្រទេស ដែលធ្វើឲ្យប្រជាជនមិនពេញចិត្តរដ្ឋាភិបាល។ បញ្ហាមួយទៀតគឺជម្លោះសាសនារបស់ប្រជាជន និងរដ្ឋាភិបាល។ បានន័យថាប្រជាជនស៊ីរីមួយចំនួនគោរពសាសនាឥស្លាម និកាយស៊ុននី (Sunni) ខណៈពេលសមាជិករដ្ឋាភិបាលមួយចំនួនប្រកាន់យកនិកាយ Shia ។ ជាពិសេស បញ្ហាសេដ្ឋកិច្ច អត្រាឥតការងារធ្វើខ្ពស់ អំពើពុករលួយ គ្រោះរាំងស្ងួត ក៏ជាបញ្ហាចម្បងផងដែរនៅក្នុងប្រទេស។ ដោយក្លាយជាប្រធានាធិបតីក្នុងឆ្នាំ២០០០ បន្ទាប់ពីមរណៈភាពឪពុក ក្រុមសិទ្ធិមនុស្សមនុស្សបី-បួនក្រុមបានចោទអាសាដថា បានសម្លាប់ និងធ្វើទណ្ឌកម្មអ្នកពួកអ្នកប្រឆាំងនយោបាយរបស់គាត់។ រឿងចម្រូងចម្រាស់នៅក្នុងប្រទេសស៊ីរី មិនមែនត្រឹមតែជាសង្គ្រាមរវាងរដ្ឋាភិបាល និងប្រជាជនឡើយ ប៉ុន្តែមានការពាក់ព័ន្ធទៅនឹងប្រទេស និងក្រុមមនុស្សមួយចំនួនទៀត។ ជាក់ស្តែង រុស្ស៊ី អ៊ីរ៉ង់ ក្រុមHezbollah គឺជាអ្នកគាំទ្ររដ្ឋាភិបាលស៊ីរី ចំណែកអាមេរិក អារ៉ាប៊ីសាអូឌីត Qatar តួកគី និងប្រទេសអ៊ឺរ៉ុបមួយចំនួនគាំទ្រក្រុមបះបោរនៅក្នុងប្រទេស។ បន្ថែមពីលើនេះទៅទៀត មានភាគីម្ខាងទៀត គឺក្រុមភេវកម្ម ដូចជា ISIS និងAl-Qaeda ក៏ចូលរួមក្នុងភាពវឹកវរនេះដែរ។ ក្នុងន័យនេះ វាគឺជាសង្គ្រាមមួយ ដែលស្មុគស្មាញ ព្រោះដោយសារ ភាគីរដ្ឋាភិបាល និងក្រុមបះបោរ បានរួមខ្លួនប្រយុទ្ធជាមួយក្រុមភេវកម្ម ខណៈពេលក្រុមទាំងពីរក៏វៃគ្នាទៅវិញទៅមកដែរ។ សង្គ្រាមកាន់តែស្មុគស្មាញជាងនេះទៀត នៅពេលអាមេរិក ដឹកនាំយុទ្ធនាការអន្តរជាតិប្រឆាំងនឹងក្រុមភេវកម្មនៅក្នុងប្រទេសស៊ីរីតាំងពីឆ្នាំពី២០១៤ កន្លងមក។ ជាពិសេសចាប់ពីខែមេសា ឆ្នាំ២០១៧ និង២០១៨មក អាមេរិកបានចាប់ផ្តើមវាយប្រហារទីតាំងអាវុធគីមីរបស់ស៊ីរី។ ដោយសារតែសង្គ្រាមមួយនេះ ក្រុមអ្នកជំនាញបានប៉ាន់ប្រមាណថា ប្រជាជនស៊ីរីជាង ១៣លាននាក់ត្រូវការជំនួសមនុស្សធម៌ដូចជាថ្នាំពេទ្យ និងអាហារ ហើយប្រជាជនជិត៣ លាននាក់កំពុងរស់នៅក្នុងស្ថានភាពលំបាក។ បន្ថែមពីលើនេះ ប្រជាជនស៊ីរីច្រើនជាង ៥,៦ លាននាក់បានភៀសខ្លួនទៅប្រទេសផ្សេង ចំណែកប្រជាជន ៦,១លានអ្នកត្រូវគេបង្ខំឲ្យចាកចេញពីប្រទេស៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1282.txt
|
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង លើកឡើងថា សិង្ហបុរី នឹងប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវគោលនយោបាយរក្សាចំណងទាក់ទងល្អទាំងជាមួយសហរដ្ឋអាមេរិក និងចិន ទោះបីជាក្នុងកាលៈទេសៈបច្ចុប្បន្ន មហាអំណាចទាំងពីរ កំពុងប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុកក៏ដោយក្តី។
|
ក្នុងសុន្ទរកថាស្តីពីគោលនយោបាយជាតិប្រចាំឆ្នាំ (National Day Rally) នៅថ្ងៃទី១៨ ខែសីហា ប្រមុខរដ្ឋាភិបាលសិង្ហបុរី លី សៀនឡុង គូសបញ្ជាក់ថា ក្នុងនាមជាប្រទេសដែលមានជនជាតិចិនភាគច្រើនរស់នៅ ពោលគឺរហូតដល់ជាង ៧០ភាគរយនៃប្រជាជនសរុប រដ្ឋាភិបាលរបស់លោក កំពុងរងគំនាបខ្លាំង ដ្បិតថាទាំងសម្តី និងសកម្មភាពសិង្ហបុរី អាចត្រូវគេយល់ឃើញខុសដោយងាយស្រួលបំផុត។ «ប្រសិនបើយើងគាំទ្រចិន សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀត ប្រហែលគិតថា យើងធ្វើបែបនេះ ក៏ព្រោះតែយើងជាប្រទេសដែលមានជនជាតិចិនច្រើន ហេតុដូច្នេះទើបយើងងាកទៅរកចិន»។ លោក លី សៀនឡុង បញ្ជាក់បែបនេះ ដោយបន្ថែមទៀតថា ដោយឡែក ប្រសិនបើ សិង្ហបុរី គាំទ្រក្រុងវ៉ាស៊ីនតោនវិញនោះ ក្រុងប៉េកាំង ក៏នឹងយល់ខុសលើជំហររបស់បុរីរដ្ឋសិង្ហបុរីផងដែរ។ តាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post លោកនាយករដ្ឋមន្ត្រី លី សង្កត់ធ្ងន់ពីចំណងទាក់ទងផ្នែកសន្តិសុខដ៏ខ្លាំងក្លាជាមួយសហរដ្ឋអាមេរិក ដោយលើកឧទាហរណ៍ពាក់ព័ន្ធនឹងការបញ្ជាទិញសព្វាវុធទំនើបៗពីក្រុងវ៉ាស៊ីនតោន ព្រមទាំងការធ្វើសមយុទ្ធជាទៀងទាត់ជាមួយកងទ័ពអាមេរិកផងដែរ។ បន្ថែមពីវិស័យការពារជាតិ មេដឹកនាំរូបនេះ ក៏អះអាងទៀតថា ការធ្វើវិនិយោគពីសំណាក់ក្រុមហ៊ុនអាមេរិកក្នុងប្រទេសសិង្ហបុរី គឺខ្ពស់ជាងអ្នកវិនិយោគមកពីបណ្តាប្រទេសណាៗទាំងអស់។ និយាយទៅដល់ចិន លោក លី សៀនឡុង និយាយថា ងាររបស់សិង្ហបុរីជាប្រជាជាតិអធិបតេយ្យតែមួយប៉ុណ្ណោះលើពិភពលោកដែលមានជនជាតិចិនច្រើនរស់នៅ បានជួយពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយយក្សអាស៊ីនេះ ព្រោះតែមានវប្បធម៌ និងកេរ្តិ៍ដំណែលដូចគ្នា។ ទន្ទឹមគ្នានឹងផ្នែកវប្បធម៌ ប្រមុខរដ្ឋាភិបាលសិង្ហបុរីរូបនេះ ក៏លើកឡើងពីចំណងសេដ្ឋកិច្ចដ៏ស៊ីជម្រៅជាមួយចិន ដោយអះអាងថា ប្រទេសទាំងពីរកំពុងចូលហ៊ុនគ្នាក្នុងគម្រោងធំៗចំនួន៣ក្នុងប្រទេសចិន។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីវ័យ ៦៧ឆ្នាំរូបនេះ បានទទួលស្គាល់ពីការលំបាកដែលសិង្ហបុរីកំពុងជួបប្រទះក្នុងការរក្សាជំហរអព្យាក្រឹត ព្រោះក្នុងស្ថានការណ៍ពិភពលោកបច្ចុប្បន្ន ប្រទេសតូចតាចៗ ដូចជា សិង្ហបុរី ត្រូវហ៊ុមព័ទ្ធដោយសម្ពាធពីប្រទេសមហាអំណាចដើម្បីជ្រើសយកម្ខាង។ នេះពុំមែនជាលើកទីមួយឡើយដែលលោក លី សៀនឡុង លើកឡើងបែបនេះ។ Relate កាលពីចុងខែឧសភាកន្លងទៅ នាកិច្ចប្រជុំសន្តិសុខធំមួយប្រចាំតំបន់អាស៊ី «វេទិកាកិច្ចសន្ទនា Shangri-La» លោក លី បានប្រកាសថា បុរីរដ្ឋសិង្ហបុរី នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីធ្វើមិត្តល្អជាមួយសហរដ្ឋអាមេរិក និងចិន។ ប៉ុន្តែដើម្បីជៀសវាងការប្រកាន់យកខាងណាមួយនោះ លោក លី ទទូចឲ្យប្រទេសមហាអំណាចទាំងពីរកុំបន្តដាក់សម្ពាធលើរដ្ឋតូចតាចទៀត៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1283.txt
|
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានថ្លែងហួសចិត្តនឹងដំណើរការប្រជាធិបតេយ្យរបស់ថៃបច្ចុប្បន្ន ដែលធ្វើឲ្យលោក មិនអាចធានាបានពីការវិលត្រឡប់ចូលប្រទេសវិញ។ ទោះយ៉ាងណា ក៏ដោយលោកនបានប្រកាសថាខ្លួនត្រៀមលក្ខណៈជាស្រេចជួយស្រុកទេសជាពិសេសជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងបម្រើប្រជាជននិងប្រជាជាតិថៃឌ។
|
អត្ថបទទាក់ទង អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ជឿជាក់ «បក្សភឿថៃនៅតែគ្មានបក្សដែលផ្តួលបាន» ដូចសព្វមួយដងរៀងរាល់ថ្ងៃកំណើត លោកអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ តែងតែមានការសន្ទនាវីដេអូមួយ ជាមួយនឹងអ្នកគាំទ្ររបស់លោក ដើម្បីបង្ហាញពីការនឹករលឹក និងការគាំទ្រឥតងាករេរបស់អ្នកគាំទ្រលោក ដែលតែងតែចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រាកដត្រឡប់មករាជាណាចក្រថៃវិញ ។ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post នាឱកាសប្រារព្ធខួបកំណើត ៧០ ឆ្នាំពីទីក្រុងឌូប៉ៃ នៅថ្ងៃ២៩ កក្កដា លោក ថាក់ស៊ីន បានប្រាប់អ្នកគាំទ្ររបស់លោកថា ដោយសារភាពមិនច្បាស់លាស់នៃប្រជាធិបតេយ្យថៃ ទើបលោកត្រូវនិរទេសចេញពីប្រទេស។ លោក អះអាងទៀតថា ក្រុមប្រឆាំង តែងតែឆ្លៀតឱកាសបំផ្លាញលោក និងអ្នកគាំទ្ររបស់លោក រាប់បញ្ចូលទាំងតាមរយៈការបន្លំក្នុងការបោះឆ្នោត ក៏ប៉ុន្តែលោក តែងតែឈ្នះជានិច្ច។ នៅពេលដែលអ្នកគាំទ្រសាកសួរថាតើពេលណាលោកវិលត្រឡប់មករាជាណាចក្រថៃវិញ អតីតមេដឹកនាំដ៏មានប្រជាប្រិយភាពរបស់ថៃរូបនេះ បានថ្លែងថា លោក គ្មានយោបល់នោះទេ ហើយនោះ ក៏ព្រោះតែលោក យល់ឃើញថា ច្បាប់ និងយុត្តិធម៌របស់ថៃ បានបាត់បង់អស់ទៅហើយ។ តែទោះយ៉ាងណាក៏ដោយ លោក អះអាងថា លោកពិតជាចង់បម្រើជាតិ និងប្រជាជនថៃ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់យោបល់ និងជាដំណោះស្រាយសម្រាប់ជួយឲ្យមានកំណើនសេដ្ឋកិច្ចជាតិ។ មួយវិញទៀតលោក បន្ថែមថា លោក ក៏មិនចង់ឲ្យប្រធានសន្តិសុខ ក្លាយជាអគ្គនាយកដែរ។ លោកនាយករដ្ឋមន្ត្រី មិនលម្អិត និងពន្យល់បន្ថែមថា លោកសំដៅលើមេដឹកនាំរូបណា ដែលប្រែក្លាយពីអ្នកគ្រប់គ្រងសន្តិសុខទៅជាអគ្គនាយកនោះទេ។ គួររម្លឹកផងដែរថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ គឺជាអតីតមេដឹកនាំថៃមួយរូប ដែលមានប្រជាប្រិយភាព ជាពិសេសមានការគាំទ្រខ្លាំងពីសំណាក់កសិករ។ លោក ត្រូវបានទម្លាក់ពីតំណែងតាមរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦ ក្រោមហេតុផល និងបទចោទពីការប្រព្រឹត្តអំពើពុករលួយ និង ប្រើប្រាស់អំណាចខុសច្បាប់។ ក្នុងឆ្នាំ ២០០៨ លោកត្រូវតុលាការថៃកាត់ទោសពន្ធនាគារ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1284.txt
|
កាលពីថ្ងៃទី២៥ ខែសីហា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រមាណជាង ១ម៉ឺននាក់ បានជួបជុំនៅក្នុងជំរុំជនភៀសខ្លួន នៅប្រទេសបង់ក្លាដែស បន្ទាប់ពីពួកគេបានចាកចេញពីប្រទេសរយៈពេល២ឆ្នាំ ដោយសារតែការបង្ក្រាបយ៉ាងព្រៃផ្សៃពីសំណាក់យោធាមីយ៉ាន់ម៉ា។
|
នារយៈពេល២ឆ្នាំកន្លងមកនេះ ជនជាតិរ៉ូហ៊ីងយ៉ា យ៉ាងហោចណាស់៧៥ម៉ឺននាក់ បានរត់ចេញពីប្រទេសមីយ៉ាន់ម៉ា ដោយសារតែការបង្ក្រាបពីសំណាក់យោធាភូមា។ ខណៈពេលថ្មីៗនេះ មានកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍ចូលក្នុងប្រទេសវិញរវាង បង់ក្លាដែស និងមីយ៉ាន់ម៉ា ប៉ុន្តែគ្មានជនជាតិរ៉ូហ៊ីងយ៉ាម្នាក់ណាហ៊ានត្រលប់មកវិញឡើយ។ ជាពិសេសគឺ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាអំពាវនាវឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាទទួលស្គាល់ខ្លួនថាជាប្រជាពលរដ្ឋ។ យ៉ាងណាមិញ ជនជាតិភាគតិចមួយនេះបានជួបប្រជុំគ្នាប្រមាណជា១ ម៉ឺននាក់ ដោយហៅថ្ងៃទី២៥ សីហា ថា «ថ្ងៃចងចាំនៃអំពើប្រល័យពូជសាសន៍»។ មកដល់សព្វថ្ងៃនេះប្រជាជនប្រហែល១លាននាក់បានចេញចេញពីរដ្ឋរ៉ាក់ឃីន ហើយភាគច្រើនគឺរស់នៅក្នុងជំរុំជនភៀសខ្លួន មានផ្ទុកមនុស្សយ៉ាងតិចណាស់ច្រើនជាង កន្លះលាននាក់ក្នុងប្រទេសប៉ង់ក្លាដែស។ ចំណែកប្រជាជនដែលមិនបានចេញពីរដ្ឋរ៉ាក់ឃីន មានតិចជាងកន្លះលាននាក់តែប៉ុណ្ណោះ ហើយពួកគេចោទរដ្ឋាភិបាលទីក្រុងណៃពិដោថា មានការបង្ក្រាបជាប្រព័ន្ធ។ មែនទែនទៅ រដ្ឋាភិបាលទីក្រុង ដាក្កា ក៏ឈឺក្បាលមិនតិចដែរ ដោយសារជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ព្រោះការដាក់សម្ពាធនយោបាយក្នុងស្រុកទៅលើ លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina និងការបាត់បង់ការអត់ធ្មត់របស់ប្រជាជនបង់ក្លាដែសលើជនជាតិរ៉ូហ៊ីងយ៉ា។ ជាការពិត តាមរយៈអ្នកជំនាញជឿថា មានតែចិនតែមួយគត់ ដែលអាចដាក់សម្ពាធអោយរដ្ឋាភិបាលទីក្រុងណៃពិដោទទួលជនភៀសខ្លួនបាន បើមិននោះទេ លទ្ធិឥស្លាមជ្រុលនិយម នឹងជះឥទ្ធិពលពេញជំរុំជនភៀសខ្លួន ដោយសារតែភាពលំបាក និងភាពក្រីក្រខ្លាំងពេក។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ក្រុមរ៉ូហ៊ីងយ៉ា បានធ្វើការវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលីស ដោយបង្កអោយមានមនុស្សស្លាប់៤ ឬ៥នាក់។ យ៉ាងណាមិញសម្រាប់វិធានការឆ្លើយតបពីរដ្ឋាភិបាលវិញគឺ ចាប់ខ្លួនក្រុមឧទ្ទាម ដុតភូមិ សម្លាប់ និងរំលោភបំពានលើជនស៊ីវិលជាដើម។ នេះបើតាមការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីមានការបង្ក្រាបយ៉ាងព្រៃផ្សៃពីសំណាក់រដ្ឋាភិបាលទីក្រុងណៃពិដោ។ រ៉ូហ៊ីងយ៉ា ភាគច្រើនរស់នៅក្នុងរដ្ឋរ៉ាឃីន ហើយមានភាសា និងវប្បធម៌ផ្ទាល់ខ្លួន។ ជនជាតិមួយនេះរស់នៅមីយ៉ាន់ម៉ាជាច្រើនជំនាន់មកហើយ តែរដ្ឋាភិបាលមិនទទួលស្គាល់ពួកគេថាជាប្រជាជនឡើយ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1285.txt
|
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានដាក់ចេញបញ្ជាយ៉ាងម៉ឹងម៉ាត់ថា ចាប់ពីថ្ងៃអង្គារ ទី២០ សីហាតទៅ រាល់នាវាបរទេសដែលមានបំណងធ្វើដំណើរឆ្លងកាត់ដែនទឹកហ្វីលីពីន ត្រូវផ្តល់ដំណឹងដល់អាជ្ញាធរក្រុងម៉ានីល និងទទួលការអនុញ្ញាតជាមុនសិន ទើបអាចឆ្លងកាត់បាន។ ការដាក់ចេញបញ្ជាបែបនេះ ទំនងជាតម្រង់មុខព្រួញទៅយោធាចិន ដែលមានសកម្មភាពនៅក្បែរដែនសមុទ្រហ្វីលីពីនកាលពីថ្មីៗនេះ។
|
ជម្រើសមានពីរ! «មួយគឺថា ហ្វីលីពីន ទទួលបានការស្នើសុំក្នុងអាកប្បកិរិយាសមរម្យ ឬក៏យើង ចាត់វិធានការក្នុងអាកប្បកិរិយាមិនស្លូតបូត» ។ នេះជាការលើកឡើងរបស់លោក Salvador Panelo អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន។ សាកសួរដោយអ្នកសារព័ត៌មានថា «អាកប្បកិរិយាមិនស្លូតបូត» សំដៅលើអ្វីនោះ លោក ឆ្លើយតបវិញថា វាមានន័យថា ហ្វីលីពីន ត្រូវបញ្ឈប់នាវាចម្បាំងបរទេសទាំងនោះ ហើយប្រាប់ឲ្យពួកគេដកចេញពីដែនទឹកហ្វីលីពីន។ តាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post អ្នកនាំពាក្យរូបនេះ អះអាងថា រដ្ឋាភិបាលក្រុងម៉ានីល នឹងមិនរុញរាក្នុងការប្រើកម្លាំងយោធាឡើយ ប្រសិនបើនាវាបរទេសទាំងនោះ ឆ្លងហួសព្រំដែនកំណត់។ លោកសង្កត់ធ្ងន់ថា៖ «បើកាលៈទេសៈបង្ខំ យើងនឹងធ្វើវា»។ លោក Panelo បញ្ជាក់ទៀតថា កន្លងទៅ អាជ្ញាធរហ្វីលីពីន ទទួលដំណឹងពីការឆ្លងកាត់ម្តងហើយម្តងទៀតពីសំណាក់នាវាបរទេស ជាពិសេសនាវាចម្បាំងចិន តែក្រុងម៉ានីល បានសម្រេចរក្សាភាពអត់ធ្មត់។ យ៉ាងណាមិញ ពេលនេះ រដ្ឋាភិបាលក្រុងម៉ានីល នឹងបញ្ជាពួកគេឲ្យចេញពីដែនទឹកហ្វីលីពីន។ ម្យ៉ាងវិញទៀត បទបញ្ជាថ្មីរបស់លោកប្រធានាធិបតី ឌូទើតេ ក៏នឹងបង្ការការផ្ទុះជម្លោះជាយថាហេតុនាពេលខាងមុខផងដែរ។ មែនទែនទៅ ហ្វីលីពីន បានតវ៉ាផ្នែកការទូតជុំវិញសកម្មភាពរបស់នាវាចិន ទាំងយោធា និងនេសាទក្នុងតំបន់មួយចំនួននៃសមុទ្រចិនខាងត្បូង ដែលគ្រប់គ្រងដោយហ្វីលីពីន និងក្នុងលំហសមុទ្រខ្លួនផងដែរ។ កាលពីថ្មីៗនេះ យោធាហ្វីលីពីន បានបញ្ចេញរូបភាពដែលបង្ហាញពីនាវាចម្បាំងចិនធ្វើដំណើរទៅក្បែរកោះ Palawan និង Tawi-Tawi ចន្លោះខែកុម្ភៈ និងដើមខែសីហា។ ទាក់ទិននឹងចលនារបស់នាវាយោធាចិននេះ លោករដ្ឋមន្ត្រីការពារជាតិហ្វីលីពីន Delfin Lorenzana កាលពីសប្តាហ៍មុន បានចាត់ទុករឿងនេះជា «គួរឲ្យក្តៅក្រហាយ»។ ហើយកាលពីខែ កក្កដាកន្លងទៅ លោក Lorenzana បានបង្ហើបទៀតថា នាវាចម្បាំងចិន បានបើកឆ្លងកាត់តាមច្រកសមុទ្រ Sibutu ដែលស្ថិតនៅភាគនីរតីប្រជុំកោះហ្វីលីពីន ដោយពុំបានផ្តល់ដំណឹងដល់រដ្ឋាភិបាលក្រុងម៉ានីល។ សូមបញ្ជាក់ថា ការប្រកាសពីចំណាត់ការថ្មីនេះ ធ្វើឡើងជាងមួយសប្តាហ៍ប៉ុណ្ណោះ មុននឹងលោក ឌូទើតេ ទៅធ្វើទស្សនកិច្ចជាលើកទីប្រាំនៅប្រទេសចិន ពោលគឺចាប់ផ្តើមពីថ្ងៃទី ២៨ ខែសីហាដល់ថ្ងៃទី ៣ ខែកញ្ញា៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1286.txt
|
ប្រមុខការទូតចិនលោក វ៉ាង យី នៅថ្ងៃទី២៤ ខែកញ្ញា បានឆ្លើយតបទៅនឹងការរិះគន់របស់អាមេរិកលើរបៀបរកស៊ីរបស់ចិនថា ចិនគ្មានបំណងចង់ប្រើយុទ្ធសាស្ត្រដូចក្នុងរឿង Game of Thrones នៅលើឆាកអន្តរជាតិឡើយ។ លើសពីនេះ លោក វ៉ាង ថែមទាំងព្រមានអាមេរិក កុំចង់គំរាមកំហែងចិន និងកុំចេះដឹងរឿងផ្ទៃក្នុងរបស់ចិនច្រើនពេក។
|
នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនៅឯអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងទីប្រឹក្សារដ្ឋចិន បានជំរុញឲ្យប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកអាមេរិក និងចិន ធ្វើកិច្ចសហប្រតិបត្តិការដើម្បីទាញផលប្រយោជន៍សេដ្ឋកិច្ចពីគ្នាទៅវិញមក ជាជាងប្រឈមមុខដាក់គ្នា។ ថ្លែងនៅក្នុងព្រឹត្តិការណ៍រៀបចំដោយក្រុមប្រឹក្សាជំនួញអាមេរិក និងចិន លោក វ៉ាង សង្ឃឹមថា កិច្ចចរចាពាណិជ្ជកម្មរវាងអាមេរិក និងចិននាពេលខាងមុខនឹងទទួលបានផលល្អ។ ប៉ុន្តែប្រមុខការទូតចិនរូបនេះក៏បានព្រមានថា កិច្ចចរចាត្រូវតែផ្អែកលើកការគោរពគ្នាទៅវិញទៅមក និងមិនត្រូវស្ថិតនៅក្រោមការគំរាមកំហែងឡើង។ នេះតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia។ «ចិនមិនមានចេតនាប្រើយុទ្ធសាស្ត្រដូចក្នុងរឿង Game of Throne នៅលើឆាកអន្តរជាតិទេ។ សម្រាប់ពេលបច្ចុប្បន្ន និងពេលអនាគត អាមេរិកគឺជាប្រទេសខ្លាំងជាងគេបំផុតក្នុងពិភពលោក»។ នេះជាការលើកឡើងរបស់លោក វ៉ាង ដោយបន្តថា ចិនគ្មានបំណងចង់ឈ្នះអាមេរិក ធ្វើជាមេដឹកនាំពិភពលោកនោះទេ ព្រោះវាមិនមែនចរិតរបស់ចិនឡើយក្នុងការស្វែងរកនូវអនុត្តរភាពនិយម ហើយចិន គឺជាប្រទេសកំពុងអភិវឌ្ឍ ហើយនៅពីក្រោយអាមេរិកឆ្ងាយណាស់។ បន្ថែមពីលើនេះ ប្រមុខការទូតចិនទទូចឲ្យភាគីទាំងពីរប្រកាន់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា គោរពដែនអធិបតេយ្យភាពគ្នា និងមិនដាក់ទណ្ឌកម្មលើគ្នាទៅវិញទៅមក។ ច្បាស់ណាស់ថា ដោយលើកឡើងបែបនេះ លោក វ៉ាង គឺចង់សំដៅទៅលើបញ្ហាហុងកុង ព្រោះកន្លងមកអាមេរិកតែងតែនិយាយ និងជ្រែតជ្រៀតបញ្ហានៅលើដែនដីមួយនេះ ក៏ដូចជាបញ្ហានៅស៊ីនជាំងផងដែរ។ សូមបញ្ជាក់ថា ការលើកឡើងរបស់លោក វ៉ាង យីបែបនេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយនៅក្នុងមហាសន្និបាទអង្គការសហប្រជាជាតិថា អាមេរិកនឹងមិនទទួលនូវកិច្ចព្រមព្រៀងអាក្រក់មួយ ដែលកើតចេញពីការចរចាពាណិជ្ជកម្មឡើយ។ លោកត្រាំ ថែមទាំងព្រមានថា ពិភពលោកទាំងមូលកំពុងមើល ថាតើចិនដោះស្រាយបញ្ហាហុងកុងដោយរបៀបណា៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1287.txt
|
រដ្ឋាភិបាលឥណ្ឌូណេស៊ី ចង់ឲ្យរដ្ឋាភិបាលអង់គ្លេសបង្ហាញពីភាពច្បាស់លាស់នៃផែនការយុទ្ធសាស្ត្ររបស់ខ្លួនមកកាន់តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនោះអាស៊ានតែម្តង។ ឥណ្ឌូណេស៊ី ដែលជាស្ថាបនិកមួយរបស់អាស៊ាន ចង់បានបែបនេះ ដើម្បីជាផ្នែកមួយ នៃមូលដ្ឋានសម្រាប់ការពង្រឹងការកសាងគោលនយោបាយការបរទេសឲ្យកាន់តែស៊ីជម្រៅ និងរឹងមាំជាងមុន។
|
ពីវេទិកាកិច្ចសន្ទនារវាងឥណ្ឌូណេស៊ី-អង់គ្លេស ដែលរៀបចំដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ អគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំអង់គ្លេស លោក Rizal Sukma បានលើកឡើងថា អង់គ្លេស ត្រូវតែផ្តល់ព័ត៌មានបន្ថែមស្តីពីយុទ្ធសាស្ត្រ និងគោលដៅរបស់ខ្លួនក្នុងការទំនាក់ទំនងជាមួយអាស៊ាន ខណៈផែនការចាកចេញពីសហភាពអឺរ៉ុប នៅតែមិនទាន់មានភាពច្បាស់លាស់។ តាមការចុះផ្សាយជាប្រភេទអត្ថបទពិសេសរបស់ The Jakarta Post នៅថ្ងៃ២២ សីហា លោកអគ្គរដ្ឋទូតរូបនេះ បានគូសបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងអាស៊ាន និងអង់គ្លេស បានមានការលូតលាស់គួរកត់សម្គាល់ ក៏ប៉ុន្តែ អង់គ្លេស ហាក់មិនមានសកម្មភាពបន្ថែមទៀតសោះដើម្បីជាមូលដ្ឋានក្នុងការពង្រឹងទំនាក់ទំនងឲ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ តាមប្រភពព័ត៌មានដដែលនេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ លោក Philips Vermonte បានផ្តល់អនុសាសន៍ថា អង់គ្លេសគួរចាប់ផ្តើមផ្តល់អាទិភាព និងធ្វើយុទ្ធសាស្ត្រភ្ជាប់ជាមួយនឹងអាស៊ាន ក្រោយដោះស្រាយបញ្ហានៃការចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ។ លោក Philips អះអាងថា ស្របពេលដែលបរិបទសកលមានការផ្លាស់ប្តូរ រួមទាំងការប្រឈមគ្នារវាងមហាអំណាចពីរគឺអាមេរិក និងចិន ការពង្រឹងទំនាក់ទំនងជាមួយនឹងអាស៊ាន គឺជាគោលនយោបាយការបរទេសដ៏មានសារៈសំខាន់ណាស់សម្រាប់អង់គ្លេស។ លោក គូសបញ្ជាក់ថា អង់គ្លេសមានសក្តានុពលជាច្រើនដើម្បីភ្ជាប់ផ្សារខ្លួនជាមួយតំបន់អាស៊ីអាគ្នេយ៍តាមរយៈការផ្សារភ្ជាប់លើវិស័យធុរកិច្ច ក៏ដូចជាប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ចជាដើម។ គួរជម្រាបផងដែរថា សហភាពអឺរ៉ុប គឺជាកិច្ចសន្ទនាមួយរបស់អាស៊ាន ក្នុងចំណោមដៃគូសន្ទនាសរុបទាំង១០ រួមមាន អូស្ត្រាលី កាណាដា ចិន ឥណ្ឌា ជប៉ុន ណូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៊ី និងសហរដ្ឋអាមេរិក។ កន្លងមក ទំនាក់ទំនងអង់គ្លេស ជាមួយនឹងអាស៊ាន ត្រូវបានធ្វើឡើងក្រោមក្របខណ្ឌ និងតាមរយៈសហភាពអឺរ៉ុប៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1288.txt
|
អាស៊ាន និងអាមេរិកនឹងរួមគ្នាធ្វើសមយុទ្ធយោធាជើងទឹកជាលើកដំបូង នៅឈូងសមុទ្រថៃនៅខែកញ្ញាខាងមុខ។ នេះបើតាមប្រភពព័ត៌មានអាស៊ានដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ។ សមយុទ្ធនេះ ធ្វើឡើងក្រោយចិន និងអាស៊ានបានរៀបចំសមយុទ្ធជើងទឹករួមគ្នាផងដែរ។
|
ការធ្វើសមយុទ្ធយោធាជើងទឹករវាងប្រទេសសមាជិកអាស៊ាន ជាមួយយោធាអាមេរិក នឹងមានរយៈពេល៥ថ្ងៃដែលផ្ដើមពីថ្ងៃទី២ ខែកញ្ញា។ ក្នុងនោះ នាវាចម្បាំងចំនួន៨គ្រឿង នឹងចូលរួមក្នុងលំហាត់រួមគ្នាលើកដំបូងនេះ ដោយមានអមយន្តហោះច្រើនគ្រឿងទៀត។ ទីភ្នាក់ងារព័ត៌មាន Kyodo ដែលស្រង់ប្រភពពីអាស៊ានផ្សយថា សមយុទ្ធនេះនឹងចាប់ផ្តើមចេញពីមូលដ្ឋានកងទ័ពជើងទឹក Sattahip ក្នុងប្រទេសថៃ ហើយបន្តធ្វើនៅប្រទេសវៀតណាមក្នុងខេត្ត Ca Mau ទៀត។ សមយុទ្ធយោធាអាស៊ាន និងអាមេរិកជាលើកដំបូងនេះ មានគោលបំណងចង់រក្សាតុល្យភាពរវាងអាមេរិក និងចិនក្នុងតំបន់អាស៊ីអាគ្នេយ៍។ មហាអំណាចទាំងពីរនេះ បានប្រជែងឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងតំបន់នេះ ជាពិសេសគឹនៅតំបន់សមុទ្រចិនខាងត្បូង។ កាលពីឆ្នាំមុន ចិន និងអាស៊ានក៏បានធ្វើសមយុទ្ធយោធាជើងទឹករួមគ្នារួចមកហើយយ។ សមយុទ្ធចិន-អាស៊ាន ប្រព្រឹត្តធ្វើឡើងនៅខែតុលា នៅខេត្ត គ័ងទុង ដោយសមាជិកអាស៊ានទាំងអស់សុទ្ធតែមានវត្តមាន។ ចំណែកសមយុទ្ធជាមួយអាមេរិកវិញ ប្រភពមួយនិយាយថា គ្រប់ប្រទេសនៅអាស៊ាននឹងចូលរួមក្នុងការធ្វើសមយុទ្ធនេះ ដែលរៀបចំឡើងដោយកងទ័ពជើងទឹកអាមេរិក និងថៃផងដែរ។ ដើម្បីអនុវត្តសមយុទ្ធនេះ ក្រុមកាងារចម្រុះមួយនឹងត្រូវបានបង្កើតឡើងដោយមានស្នាក់ការលើនាវាយាមល្បាតរបស់ថៃដែលដឹកនាំដោយមន្ត្រីកងទ័ពជើងទឹកជាន់ខ្ពស់ថៃ រួមជាមួយអាមេរិកនិងយោធាជើងទឹកប្រទេសសមាជិកអាស៊ានផ្សេងទៀត។ ក្រុមនាវា Destroyer Squadron 7 ដែលជាផ្នែកមួយនៃកងនាវាចរណ៍ទី៧ កងទ័ពជើងទឹកអាមេរិក នឹងចូលរួមក្នុងសមយុទ្ធនេះ៕ ដោយ៖ ងួន សុភាវត្តី អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1289.txt
|
លទ្ធិប្រជាធិបតេយ្យដំបូងគេបង្អស់នោះ គឺផ្តើមចេញពីបុរីអាតែន។ ប្រជាធិបតេយ្យមានដើមកំណើតចេញពីពាក្យក្រិកថា Demos ដែលមានន័យថា ប្រជាជន រីឯ Kratos មានន័យថា កម្លាំង។
|
នៅសតវត្សទីប្រាំមួយ មុនគ្រិស្តសករាជ បុរីរដ្ឋអាតែនបានប្រកាសពីមាគ៌ាប្រជាធិបតេយ្យដើម្បីឲ្យប្រទេសដទៃយកទៅប្រើប្រាស់នាថ្ងៃអនាគត។ បើទោះបីជាយ៉ាងណាក៏ដោយ អាតែនគឺជាទឹកដីបុរាណហើយក៏មិនមានវត្តមានក្នុងផែនទីពិភពលោកទៀតដែរ។ ដូច្នេះអាតែនត្រូវបានបាត់បង់កិត្យានុភាពជាប្រទេសមានលទ្ធិប្រជាធិបតេយ្យចាស់ជាងគេរហូតដល់សព្វថ្ងៃ។ អ៊ីស្លង់ និង ទឹកដីរដ្ឋបាលឯករាជ្យ Isle of Man សុទ្ធតែមានចំណាប់អារម្មណ៍លើលទ្ធិប្រជាធិបតេយ្យ។ ស្ថាប័នសភារបស់ប្រទេសនីមួយៗមានអាយុកាលលើសពី១០០០ឆ្នាំទៅទៀត ដែលធ្វើឲ្យពួកគេក្លាយជាស្ថាប័នដែលដើរលើមាគ៌ាប្រជាធិបតេយ្យយូរជាងគេនៅក្នុងពិភពលោក។ ប៉ុន្តែ អ៊ីស្លង់ ទើបតែទទួលបានឯករាជ្យពេញលេញឆ្នាំ១៩៤៤ ពីដាណឺម៉ាក ខណៈទឹកដី Isle of Man មានត្រឹមស្វ័យភាព មិនទាន់ត្រូវបានទទួលស្គាល់ជារដ្ឋនៅឡើយទេ។ បើនិយាយអំពីប្រជាធិបតេយ្យក្នុងពេលបច្ចុប្បន្ន គេប្រាកដជានិយាយពីការបោះឆ្នោតជាសាកល ក្នុងនោះមាននូវែលសេឡង់ ដែលអនុញ្ញាតឲ្យស្រ្តីនិងជនជាតិភាគតិចទាំងអស់ចូលរួមបោះឆ្នោតនៅឆ្នាំ ១៨៩៣។ សហរដ្ឋអាមេរិក ស្ថិតនៅចំណាត់ថ្នាក់លេខ១ ក្នុងតារាងដែលត្រូវបានគេទទួលស្គាល់ថាជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យរយៈពេល ២១៩ឆ្នាំមកហើយ គឺយូរជាងគេបំផុតតាំងពីឆ្នាំ ១៨០០ រហូតដល់សព្វថ្ងៃ។ នេះបើតាមគេហទំព័រ World Economic Forum។ ជារួមប្រទេសដែលត្រូវបានចាត់ចូលក្នុងតារាងលទ្ធិប្រជាធិបតេយ្យ លុះត្រាតែបានគោរពតាមលក្ខខណ្ឌវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។ ដូច្នេះមានតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះដែលប្រកាន់លទ្ធិប្រជាធិបតេយ្យបានជាង២០០ឆ្នាំ។ ចំណែកប្រទេស១៤ផ្សេងទៀតប្រកាន់លទ្ធិប្រជាធិបតេយ្យជាងមួយសតវត្ស ខណៈប្រទេសជាច្រើនទៀតដែលទទួលយករបបប្រជាធិបតេយ្យក្រោយសង្គ្រាមលោកលើកទី២។ ខាងនេះជាតារាងនៃប្រទេសប្រជាធិបតេយ្យចំណាស់ជាងគេទាំង១០ក្នុងពិភពលោក៖ ១.សហរដ្ឋអាមេរិក ២១៩ឆ្នាំ ២.ស្វីស ១៧១ឆ្នាំ ៣. នូវែលសេឡង់ ១៦២ឆ្នាំ ៤. កាណាដា ១៥២ឆ្នាំ ៥. អង់គ្លេស ១៣៤ឆ្នាំ ៦. លុចសំបួ ១២៩ឆ្នាំ ៧. ប៊ែលហ្សិក ១២៥ឆ្នាំ ៨. ហូឡង់ ១២២ឆ្នាំ ៩. ន័រវែស ១១៩ឆ្នាំ ១០. អូស្រ្តាលី ១១៨ឆ្នាំ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_129.txt
|
រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន នឹងដកប្រទេសគុយបាចេញពីបញ្ជីប្រទេសគាំទ្រអំពើភេរវកម្ម ដែលចំណាត់ការនេះធ្វើឡើងប៉ុន្មានថ្ងៃមុនពេលលោក ដូណាល់ ត្រាំ ចូលកាន់តំណែង។
|
រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានប្រកាសនៅថ្ងៃទី១៤ ខែមករាថា ៖« ការវាយតម្លៃត្រូវបានបញ្ចប់ ហើយយើងមិនមានព័ត៌មានណាមួយដែលបង្ហាញថាគុយបាជាប្រទេសដែលគាំទ្រអំពើភេរវកម្មឡើយ»។ អាម៉េរិកក៏នឹងលុបចោលច្បាប់ឆ្នាំ២០១៧ របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលរឹតបន្តឹងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអង្គភាពគុយបាមួយចំនួនដែលជាប់ទាក់ទងនឹងយោធា និងរដ្ឋាភិបាលរបស់ប្រទេសនេះ។ មន្ត្រីសេតវិមានបានលើកឡើងថា ៖« កិច្ចព្រមព្រៀងនេះត្រូវបានចរចាដោយមានជំនួយពីវិហារកាតូលិក ដើម្បីដោះលែងអ្នកដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសគុយបា»។ រដ្ឋាភិបាលគុយបាបានស្វាគមន៍ចំពោះចំណាត់ការរបស់អាម៉េរិក។ រដ្ឋមន្ត្រីការបរទេសលោក Bruno Rodriguez បាននិយាយថា អាម៉េរិកកំពុងបោះជំហានក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែការហាមប្រាមដែលពួកគេដាក់មកលើប្រទេសនេះនៅតែមាន ដោយសំដៅលើការហាមប្រាមរបស់ទីក្រុងវ៉ាស៊ីនតោនលើទីក្រុងឡាហាវ៉ាន ចាប់តាំងពីឆ្នាំ ១៩៦២។ នៅថ្ងៃដដែល ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានប្រកាសពីការសម្រេចចិត្ត ដោះលែងមនុស្ស ៥៥៣នាក់ជាបណ្តើរៗ ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មជាច្រើន បន្ទាប់ពីពិភាក្សាជាមួយសម្តេចប៉ាបហ្សង់ស៊ីស។ ក្រសួងការបរទេសគុយបាបញ្ជាក់ថា ការសម្រេចចិត្តនេះឆ្លុះបញ្ចាំងពីលក្ខណៈមនុស្សធម៌នៃប្រព័ន្ធតុលាការគុយបា ប៉ុន្តែមិនបានប្រាប់ថាតើនេះពាក់ព័ន្ធទៅនឹងចំណាត់ការរបស់អាម៉េរិក ឬអត់នោះទេ។ យោងតាមទិន្នន័យគុយបា មនុស្សប្រហែល ៥០០នាក់ត្រូវបានកាត់ទោសឱ្យជាប់គុករហូតដល់ ២៥ឆ្នាំពីបទឧក្រិដ្ឋកម្មនៃការបំផ្លិចបំផ្លាញ និងញុះញង់ឱ្យមានការបះបោរ ទាក់ទងនឹងការតវ៉ាឆ្នាំ ២០២១។ ការសម្រេចចិត្តដកគុយបាចេញពីបញ្ជី«រដ្ឋគាំទ្រភេរវកម្ម» ត្រូវបានធ្វើឡើងដោយរដ្ឋបាលរបស់ប្រធានាធិបតី បៃឌិន ប៉ុន្មានថ្ងៃមុនពេលប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ចូលកាន់តំណែង។ លោក ត្រាំ មិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ។ គុយបា គឺជាប្រទេសមួយក្នុងចំណោមស៊ីរី អ៊ីរ៉ង់ និងកូរ៉េខាងជើង ដែលអាម៉េរិកដាក់ចូលក្នុងបញ្ជីប្រទេសគាំទ្រភេរវកម្ម។ អាម៉េរិកបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយគុយបានៅថ្ងៃទី៣ ខែមករា ឆ្នាំ១៩៦១ បន្ទាប់ពីបដិវត្តន៍លើកោះនេះបានឈ្នះ។ ភាពតានតឹងរវាងអាមរិក និងគុយបាបានធូរស្រាលមកវិញ ក្រោមការដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា នៅពេលដែលក្រុងវ៉ាស៊ីនតោនបានបង្កើតទំនាក់ទំនងការទូតឡើងវិញជាមួយទីក្រុងឡាហាវ៉ាន ហើយបានដកកោះនេះចេញពីបញ្ជីរដ្ឋគាំទ្រភេរវកម្មនៅឆ្នាំ ២០១៥។ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០១៧ លោក ត្រាំ បានរឹតបន្តឹងលើគុយបាដែលអតីតប្រធានាធិបតីអូបាម៉ាបានបន្ធូរបន្ថយ។ ក្នុងខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាល ត្រាំ បានរឹតបន្តឹងការធ្វើដំណើរជាមួយគុយបា ដោយលុបបំបាត់ការធ្វើដំណើរជាក្រុមសម្រាប់គោលបំណងអប់រំ។ អាម៉េរិកក៏មិនអនុញ្ញាតឱ្យនាវាដឹកអ្នកដំណើរ នាវាកម្សាន្ត យន្តហោះឯកជន និងក្រុមហ៊ុនធ្វើដំណើរទៅកាន់គុយបាដែរ។ មុនពេលលោក ត្រាំ បញ្ចប់អាណត្តិ រដ្ឋាភិបាលអាម៉េរិកបានដាក់គុយបាចូលទៅក្នុងបញ្ជីរដ្ឋគាំទ្រភេរវកម្មវិញនៅខែមករា ឆ្នាំ២០២១។ រដ្ឋបាល បៃឌិន ក្នុងឆ្នាំ២០២២ បានបន្ធូរបន្ថយការរឹតបន្តឹងលើគុយបាដែលដាក់ក្រោមរដ្ឋបាលលោក ត្រាំ ទាក់ទងនឹងការធ្វើដំណើរ និងការផ្ញើប្រាក់ទៅគុយបា។ រដ្ឋមន្ត្រីការបរទេសគុយបា លោក Rodriguez បន្ទាប់មកបានពណ៌នាអំពីចំណាត់ការរបស់អាម៉េរិកថាជាជំហានតូចមួយក្នុងទិសដៅត្រឹមត្រូវ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1290.txt
|
គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩ ប្រទេសដែលទទួលស្គាល់តៃវ៉ាន់ជារដ្ឋឯករាជ្យនៅតែសល់១៥ទៀតប៉ុណ្ណោះ។ ក្នុងអាណត្តិប្រធានាធិបតី Tsai Ing-wen ដែលផ្ដើមពីឆ្នាំ២០១៦ មក តៃវ៉ាន់បានបាត់បង់សម្ព័ន្ធមិត្តដល់ទៅ៧ប្រទេស ហើយដែលបានងាកទៅទទួលស្គាល់ចិនដីគោកជាតំណាងស្របច្បាប់របស់ចិនទាំងមូលវិញ។ បច្ចុប្បន្ន ប៉េកាំងកំពុងព្យាយាមអូសទាញប្រទេសសេសសល់ឲ្យផ្ដាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ ដោយសន្យាផ្ដល់ជំនួយអភិវឌ្ឍច្រើនៗ។
|
មុនឆ្នាំ២០១៦ ពេលអ្នកស្រី Tsai Ing-wen ក្លាយជាប្រធានាធិបតី តៃវ៉ាន់មានសម្ព័ន្ធមិត្តទូទាំងពិភពលោកចំនួន២២ប្រទេស។ ប៉ុន្តែបីឆ្នាំកន្លងទៅ ប្រទេសដែលបន្តទំនាក់ទំនងការទូតជាមួយតៃវ៉ាន់នៅសល់តែ១៥ប្រទេសប៉ុណ្ណោះ។ សម្ព័ន្ធមិត្តតៃវ៉ាន់ ទំនងជាបន្តស្រកចុះទៀត បើអ្នកស្រី Tsai មិនផ្លាស់ប្ដីរជំហរក្នុងទំនាក់ទំនងជាមួយដីគោកទេនោះ ព្រោះជំហរងាកទៅរកការផ្ដាច់ខ្លួននេះហើយ ដែលធ្វើឲ្យប៉េកាំងសម្រុកអូសទាញសម្ព័ន្ធមិត្តតៃវ៉ាន់ឲ្យប្ដូរចិត្តនោះ។ រដ្ឋអាហ្វ្រិកសៅតូម៉េ និងប្រាំងស៊ីប ជាប្រទេសដំបូងគេ ដែលបោះបង់តៃវ៉ាន់ក្រោមអាណត្តិដឹកនាំរបស់លោកស្រី Tsai នៅខែធ្នូ ឆ្នាំ២០១៦ ។ ប៉ាណាម៉ា ជាប្រទេសបន្ទាប់ដែលផ្ដាច់ទំនាក់ទំនងជាមួយតៃវ៉ាន់នៅខែមករា ឆ្នាំ២០១៧ ។ មកដល់ឆ្នាំ២០១៨ តៃវ៉ាន់បានបាត់បង់មិត្តបីប្រទេសទៀត មានរដ្ឋអាហ្វ្រិកបួគីណាហ្វាសូ រដ្ឋការ៉ាអ៊ីបសាធារណរដ្ឋដូមីនិកក្នុងខែឧសភា និងអែល សាវ៉ាឌ័រក្នុងខែសីហា២០១៨ ។ ប្រជុំកោះសូលូម៉ុន និងគីរីបាទី ក៏បោះបង់តៃវ៉ាន់ទៀតក្នុងខែកញ្ញា ឆ្នាំ២០១៩ ។ ក្នុងចំណោមប្រទេសដែលនៅទទួលស្គាល់តៃវ៉ាន់ មានរដ្ឋអាហ្វ្រិកមួយ គឺរាជាណាចក្រអ៊ីស្វាទីនី (ពីមុនឈ្មោះ ស្វាស៊ីឡង់) ខណៈបុរីវ៉ាទីកង់ជារដ្ឋតែមួយគត់នៅអឺរ៉ុបដែលមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។ នៅឯការ៉ាអ៊ីប និងអាមេរិកកណ្ដាលវិញ តៃវ៉ាន់មានមិត្តដូចជា បេលីស, ហៃទី, ហុងឌុយរ៉ាស, នីការ៉ាហ្កា, ក្វាតេម៉ាឡា, សាំងលូស៊ី, St Vincent and the Grenadines, St Kitts and Nevis ហើយនៅតំបន់ឡាទីនមានមួយប្រទេសដែរ គឺប៉ារ៉ាហ្កាយ។ នៅតំបន់ប៉ាស៊ីហ្វិក តៃវ៉ាន់មានសម្ព័ន្ធមិត្តជាប្រទេសកោះតូចៗដូចជា ណូរូ, ប៉ាឡាវ, ទូវ៉ាលូ, Marshall Islands ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1291.txt
|
លោក Philippe Folliot តំណាងរាស្ត្រនៃគណបក្សកាន់អំណាច LREM (La République En Marche!) របស់បារាំង បានសុំទោសជាសាធារណៈ បន្ទាប់ពីលោកបានបង្ហោះរូបថត Selfie នៅវិហារ Saint-Sulpice ក្រុងប៉ារីស នាពិធីបុណ្យសពអតីតប្រធានាធិបតីបារាំង លោក Jacques Chirac។ លោក Folliot ទទួលស្គាល់ថា ទង្វើរបស់ខ្លួន គឺជារឿងមិនសមរម្យទាល់តែសោះ។
|
លោក Jacques Chirac អតីតប្រធានាធិបតីបារាំង ចន្លោះពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០៧ បានទទួលមរណភាពក្នុងអាយុ៨៦ឆ្នាំ កាលពីថ្ងៃទី២៦ ខែកញ្ញា។ លោក Folliot បានទៅចូលរួមពិធីបុណ្យសពអតីតមេដឹកនាំរូបនេះ នៅវិហារ Saint-Sulpice កាលពីថ្ងៃចន្ទ ទី៣០ ខែកញ្ញា។ នាឱកាសនោះ លោក Folliot បានដកទូរសព្ទរបស់ខ្លួនថត Selfie ហើយបង្ហោះនៅលើបណ្តាញសង្គម
|
article_1292.txt
|
ឥណ្ឌា មិនសប្បាយចិត្តឡើយនឹងជំនួបថ្ងៃទី១៦ ខែសីហា របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីបញ្ហានៅកាស្មៀរ ដែលឥណ្ឌាទើបដកឋានៈស្វ័យភាពថ្មីៗនេះ។ តំណាងឥណ្ឌាប្រចាំអង្គការសហប្រជាជាតិ ហៅកិច្ចប្រជុំនេះ ជាការលូកដៃរបស់អន្តរជាតិចូលកិច្ចការផ្ទៃក្នុងឥណ្ឌា។ ប៉ុន្តែបេសកជនប៉ាគីស្ថានវិញ ចាត់ទុកជំនួបជាភស្តុតាងបង្ហាញថា កាស្មៀរជាបញ្ហាអន្តរជាតិ ហើយថា ជំនួបនេះ ជាការចាប់ផ្ដើមជំហានដំបូងនៃការរកយុត្តិធម៌របស់ប្រជាជនកាស្មៀរ។
|
តាមសំណើរបស់ចិន និងប៉ាគីស្ថាន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបិទទ្វារនៅថ្ងៃទី១៦ ខែសីហាដើម្បីជជែកពីបញ្ហានៅតំបន់កាស្មៀរ។ ចិន និងប៉ាគីស្ថាន សម្រេចចិត្តកោះប្រជុំសមាជិកក្រុមប្រឹក្សាសន្តិសុខ ក្រោយឥណ្ឌាដកឋានៈស្វ័យភាពរបស់កាស្មៀរ ហើយចាត់ចែងកិច្ចការតំបន់មួយនេះដោយផ្ទាល់តាមរយៈការផ្ដល់ឋានៈជារដ្ឋចំណុះសហព័ន្ធជំនួសវិញ ព្រមទាំងរឹតត្បិតសេរីភាពប្រជាជនផងដែរ។ នេះជាលើកដំបូងក្នុងរយៈពេលជាង៥០ឆ្នាំដែលក្រុមប្រឹក្សាសន្តិសុខជជែកជាផ្លូវការលើកប្រធានបទកាស្មៀរដែលត្រូវបានបែងចែកដោយឥណ្ឌា និងប៉ាគីស្ថានក្រោយទទួលបានឯករាជ្យឆ្នាំ១៩៤៧ មក។ កិច្ចប្រជុំលើកចុងក្រោយធ្វើឡើងតាំងពីឆ្នាំ១៩៧១មកម្ល៉េះ។ ឥណ្ឌា មិនពេញចិត្តទាល់តែសោះចំពោះកិច្ចប្រជុំនេះ។ អគ្គរដ្ឋទូតឥណ្ឌាប្រចាំអង្គការសហប្រជាជាតិSyed Akbaruddin ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំបិទទ្វារថា ឥណ្ឌាមិនត្រូវការឲ្យស្ថាប័នអន្តរជាតិមកប្រាប់ខ្លួនថា ត្រូវដឹកនាំប្រទេសតាមណាឡើយ ព្រោះឥណ្ឌាមានប្រជាជនលើសមួយពាន់លាននាក់ឯណោះ។ តំណាងឥណ្ឌារូបនេះ ក៏និយាយការពារការរឹតត្បិតនៅកាស្មៀរ ថា ជាវិធានការសមស្រប ហើយកំពុងតែត្រូវបានបន្ធូរបន្ថយបណ្ដើរៗហើយដែរ។ កាស្មៀរ ដែលត្រូវបានហែកឥណ្ឌា និងប៉ាគីស្ថាន និងត្រូវបានចិនគ្រប់គ្រងមួយផ្នែកនោះ ជាវិបត្តិមួយដែលគំរាមកំហែងខ្លាំងដល់ស្ថិរភាពតំបន់ និងពិភពលោក ខណៈប្រទេសទាំងបីសុទ្ធតែមាននុយក្លេអ៊ែរដូចគ្នាទៅទៀត។ អស់ពេលជាច្រើនឆ្នាំ កងទ័ពឥណ្ឌា និងបាគីស្ថាន បានបាញ់តបតគ្នាទៅមកនៅតំបន់នេះ ហើយការប៉ះទង្គិចចុងក្រោយកើតឡើងនៅខែកុម្ភៈកន្លងទៅ។ ក្រុងញូវដេលី បានរារាំងការជជែកនៅស្ថាប័នពិភពលោកមួយនេះលើបញ្ហាកាស្មៀរ ដោយចាត់ទុកជាកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ឥណ្ឌាមិនសប្បាយចិត្ត តែប៉ាគីស្ថាមុខរីក។ បេសកជនក្រុងអ៊ីស្លាម៉ាបាដប្រចាំអង្គការពិភពលោកមួយនេះ Maleeha Lodhi និយាយថា កិច្ចប្រជុំថ្ងៃទី១៦ ខែសីហា ជាការទទួលស្គាល់កាស្មៀរ ជាជម្លោះអន្តរជាតិ ហើយសំឡេងរបស់ប្រជាជនកាស្មៀរ បានទៅដល់អង្គការកំពូលនេះហើយ។ ប៉ុន្តែអ្នកការទូតរូបនេះ អះអាងថា នេះជាការចាប់ផ្ដើមប៉ុណ្ណោះក្នុងការដោះស្រាយវិបត្តិរ៉ាំរ៉ៃមួយនេះ ហើយវានឹងបញ្ចប់ពេលពលរដ្ឋកាស្មៀរទទួលបានយុត្តិធម៌៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1293.txt
|
អតីតប្រធានាធិបតីឥណ្ឌូណេស៊ី លោក Bacharuddin Jusuf Habibie បានទទួលមរណភាពនៅថ្ងៃពុធទី ១១ខែកញ្ញា។ រូបលោក គឺជាប្រធានាធិបតីដែលបានធ្វើកំណែទម្រង់ប្រជាធិបតេយ្យនៅឥណ្ឌូណេស៊ីក្រោយធ្វើរដ្ឋប្រហារទម្លាក់របបផ្តាច់ការរបស់លោក Suharto និងប្រគល់ឯករាជ្យដល់ទីម័រខាងកើតផងដែរ។
|
លោក Bacharuddin Jusuf Habibie ប្រធានាធិបតីទីបីរបស់ឥណ្ឌូណេស៊ី បានទទួលមរណភាពនៅអាយុ៨៣ឆ្នាំនៅថ្ងៃទី១១ ខែកញ្ញា ក្រោយសំរាកព្យាបាលនៅពេទ្យយោធាក្នុងរដ្ឋធានីហ្សាការតាអស់រយៈពេលជិតពីរសប្តាហ៍។ កូនប្រុសរបស់លោកបានបញ្ជាក់ថា លោក Habibie បានចូលសំរាកនៅមន្ទីរពេទ្យនៅថ្ងៃទី១ខែកញ្ញា ដោយបញ្ហាជំងឺបេះដូង។ លោក Habibie ត្រូវបានជ្រើសរើសអោយដឹកនាំឥណ្ឌូនេស៊ីកដោយឧត្តមសេនីយ៍ Suharto នៅពេលដែលមានបាតុកម្មដ៏ធំពីសិស្សនិស្សិតនៅឆ្នាំ១៩៩៨ ប្រឆាំងមេដឹកនាំផ្តាច់ការដែលកាន់អំណាច៣២ឆ្នាំរូបនេះ និងទាមទារឲ្យដោះស្រាយបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ មុននឹងត្រលប់មកជួយស្តារសេដ្ឋកិច្ចឥណ្ឌូនេស៊ីក្នុងរបបផ្តាច់ការរបស់លោកSuharto លោក Habibie ដែលជាវិស្វករដែលបានសិក្សានៅហូឡង់ និងអាល្លឺម៉ង់ បានចំណាយពេលជិតពីរទសវត្សរ៍ធ្វើការនៅក្រុមហ៊ុនផលិតយន្តហោះMesserschmitt-Boelkow-Blohm របស់អាល្លឺម៉ង់ផងដែរ។ បន្ទាប់ពីក្លាយជាប្រធានាធិបតីរួចមក លោក Habibie បានសុំទោសប្រជាជនឥណ្ឌូណេស៊ីដែលរងគ្រោះដោយសារការរំលោភសិទ្ធិមនុស្សកន្លងមក និងរៀបចំឥណ្ឌូណេស៊ីអោយក្លាយទៅជាប្រទេសប្រជាធិបតេយ្យវិញ។ លោកបានបញ្ជាអោយមានការដោះលែងអ្នកទោសនយោបាយ ផ្តល់សេរីភាពសារព័ត៌មាន និងរៀបចំអោយមានការបោះឆ្នោតជាសកលផង។ លោកក៏បានអនុញ្ញាតអោយមានការបង្រៀនភាសាចិនផងដែរ បន្ទាប់ពីមានការហាមឃាត់ជិតបីទសវត្សរ៍ក្នុងរបបលោក Suharto។ នាកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងឆ្នាំ១៩៩៨ លោក Habibie ក៏បានជំរុញលើកទឹកចិត្តកម្ពុជាឲ្យក្លាយជាសមាជិកអាស៊ានផងដែរ។ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ កម្ពុជាក្លាយជាសមាជិកអាស៊ានផ្លូវការ។ លោក Habibie កើតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៣៦ ជាកូនទី៤ក្នុងចំណោមបងប្អូន៨នាក់។ ឪពុករបស់លោកគឺជាជនជាតិដើម Sulawesi និងម្តាយរបស់លោកជាអ្នកមានម្នាក់នៅ Yogyakarta ។ ប្រពន្ធរបស់លោកគឺជាគ្រូពេទ្យវេជ្ជសាស្ត្រមួយរូបហើយបានទទួលមរណភាពនៅឆ្នាំ២០១០កន្លងទៅ៕ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1294.txt
|
មេដឹកនាំហុងកុង លោកស្រី ការី ឡាំ (Carrie Lam) គ្រោងដកសេចក្តីព្រាងច្បាប់បត្យាប័នជាផ្លូវការ នៅរសៀលថ្ងៃពុធទី៤ កញ្ញា នេះ ក្រោយពីវាជាដើមចមនៃការផ្ទុះបាតុកម្ម ដែលអូសបន្លាយពេល ៣ខែមកនេះ ។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post ។
|
អត្ថបទទាក់ទង ធ្វើបាតុកម្មរាប់ខែមកនេះ! តើអ្វីជាការទាមទាររបស់ក្រុមបាតុករហុងកុង? ហុងកុង ប្រកាសព្យួរសំណើច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស ក្រោយបាតុកម្មផ្ទួនៗ ការសម្រេចចិត្តនេះ នឹងមានន័យថា រដ្ឋាភិបាលហុងកុង យល់ព្រមតាមការទាមទារមួយក្នុងចំណោមប្រាំរបស់ក្រុមបាតុករហុងកុង ដែលបានធ្វើសកម្មភាពតវ៉ាអស់ពេល ១៣សប្តាហ៍មកហើយ។ កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ លោកស្រី ការី ឡាំ បានផ្អាកសេចក្តីព្រាងច្បាប់បត្យាប័ន ដែលនឹងបើកផ្លូវឲ្យធ្វើបត្យាប័នឧក្រិដ្ឋជនពីហុងកុង ទៅចិនដីគោកបាន។ ប្រភពរដ្ឋាភិបាល ដែលបានប្រាប់ទៅកាន់កាសែតហុងកុង South China Morning Post បានបញ្ជាក់ថា លោកស្រី ឡាំ នឹងជួបជាមួយសមាជិកសភាហុងកុង នៅរសៀលថ្ងៃទី ៤ កញ្ញា នៅគេហដ្ឋានផ្លូវការលោកស្រី ក្នុងវិមានរដ្ឋាភិបាលហុងកុង។ ក្រុមអ្នកតាក់តែងច្បាប់ហុងកុងទាំង៤៣នាក់ ត្រូវបានអញ្ជើញទៅជួបលោកស្រី ការី ឡាំ នៅម៉ោង ៤ រសៀល ថ្ងៃពុធនេះ។ លើសពីនេះ បុគ្គលសំខាន់ៗមួយចំនួនទៀតរបស់រដ្ឋាភិបាលចិន ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំរសៀលនេះផងដែរ។ ប្រភពដដែល បញ្ជាក់បែបនេះ។ ទាក់ទិននឹងការប្រកាសជំហរបែបនេះ ប្រភពរដ្ឋាភិបាលមួយទៀត តាមរយៈកាសែតហុងកុងដដែល បកស្រាយថា ការដកហូតសេចក្តីព្រាងច្បាប់ធ្វើបត្យាប័នទាំងស្រុងបែបនេះ គឺជាវិធីសាស្ត្រដ៏ងាយស្រួលបំផុតដើម្បីបន្ថយភាពតានតឹងដែលកំពុងបន្តក្នុងទីក្រុងនេះ។ «ប្រធានប្រតិបត្តិហុងកុង បានចាប់ផ្តើមផ្លាស់ប្តូរគំនិតលោកស្រី ក្រោយពីជួបប្រជុំជាមួយនឹងមេដឹកនាំទីក្រុងចំនួន ១៩នាក់ កាលពី២សប្តាហ៍មុន។ លោកស្រី ចាប់អារម្មណ៍នឹងការយល់ឃើញរបស់ពួកគេជុំវិញមធ្យោបាយកាត់បន្ថយភាពតានតឹង»៕ ប្រភព បញ្ជាក់បែបនេះ។ គួររំលឹកថា កាលពីថ្ងៃទី ២៤ សីហា មេដឹកនាំ និងអ្នកនយោបាយជាន់ខ្ពស់នៃទីក្រុង ហុងកុង ចំនួន ១៩នាក់ បានជួបជុំគ្នានៅឯផ្ទះលោកស្រី ការី ឡាំ ដើម្បីគិតគូររកដំណោះស្រាយវិបត្តិបាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏កក្រើកនេះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1295.txt
|
ការសម្រេចចិត្តនេះ មានន័យថា រដ្ឋាភិបាលហុងកុង យល់ព្រមតាមការទាមទារមួយក្នុងចំណោមប្រាំរបស់ក្រុមបាតុករហុងកុង ដែលបានធ្វើសកម្មភាពតវ៉ាអស់ពេល ១៣សប្តាហ៍មកហើយ។
|
កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ លោកស្រី ការី ឡាំ បានផ្អាកសេចក្តីព្រាងច្បាប់បត្យាប័ន ដែលនឹងបើកផ្លូវឲ្យធ្វើបត្យាប័នឧក្រិដ្ឋជនពីហុងកុង ទៅចិនដីគោកបាន។ ប្រភពរដ្ឋាភិបាល ដែលបានប្រាប់ទៅកាន់កាសែតហុងកុង South China Morning Post បានបញ្ជាក់ថា លោកស្រី ឡាំ នឹងជួបជាមួយសមាជិកសភាហុងកុង នៅរសៀលថ្ងៃទី ៤ កញ្ញា នៅគេហដ្ឋានផ្លូវការលោកស្រី ក្នុងវិមានរដ្ឋាភិបាលហុងកុង។ ក្រុមអ្នកតាក់តែងច្បាប់ហុងកុងទាំង៤៣នាក់ ត្រូវបានអញ្ជើញទៅជួបលោកស្រី ការី ឡាំ នៅម៉ោង ៤ រសៀល ថ្ងៃពុធនេះ។ លើសពីនេះ បុគ្គលសំខាន់ៗមួយចំនួនទៀតរបស់រដ្ឋាភិបាលចិន ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំរសៀលនេះផងដែរ។ ប្រភពដដែល បញ្ជាក់បែបនេះ។ ទាក់ទិននឹងការប្រកាសជំហរបែបនេះ ប្រភពរដ្ឋាភិបាលមួយទៀត តាមរយៈកាសែតហុងកុងដដែល បកស្រាយថា ការដកហូតសេចក្តីព្រាងច្បាប់ធ្វើបត្យាប័នទាំងស្រុងបែបនេះ គឺជាវិធីសាស្ត្រដ៏ងាយស្រួលបំផុតដើម្បីបន្ថយភាពតានតឹងដែលកំពុងបន្តក្នុងទីក្រុងនេះ។ «ប្រធានប្រតិបត្តិហុងកុង បានចាប់ផ្តើមផ្លាស់ប្តូរគំនិតលោកស្រី ក្រោយពីជួបប្រជុំជាមួយនឹងមេដឹកនាំទីក្រុងចំនួន ១៩នាក់ កាលពី២សប្តាហ៍មុន។ លោកស្រី ចាប់អារម្មណ៍នឹងការយល់ឃើញរបស់ពួកគេជុំវិញមធ្យោបាយកាត់បន្ថយភាពតានតឹង»។ ប្រភព បញ្ជាក់បែបនេះ។ គួររំលឹកថា កាលពីថ្ងៃទី ២៤ សីហា មេដឹកនាំ និងអ្នកនយោបាយជាន់ខ្ពស់នៃទីក្រុង ហុងកុង ចំនួន ១៩នាក់ បានជួបជុំគ្នានៅឯផ្ទះលោកស្រី ការី ឡាំ ដើម្បីគិតគូររកដំណោះស្រាយវិបត្តិបាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏កក្រើកនេះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1296.txt
|
ចំណងអាពាហ៍ពិពាហ៍៦៣ឆ្នាំរវាងលោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងភរិយា ស៊ីទី ហាស្មា មហាម៉ាត់ ជាគោលដៅដែលប្ដីប្រពន្ធទាំងឡាយចង់បាន។ ការរក្សាចំណងអាពាហ៍អាពាហ៍បានយូរបែបនេះ មិនមែនជារឿងងាយស្រួលឡើយ ពិសេសសម្រាប់អ្នកនយោបាយដូចលោក មហាធៀ ជាដើមនោះ។ ក្នុងកិច្ចសម្ភាសមួយជាមួយទស្សនាវដ្ដី Going Places លោក មហាធៀ ផ្ដល់គន្លឹះសម្រាប់ប្ដីប្រពន្ធឯទៀត។
|
លោក មហាធៀ មហាម៉ាត់ រៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី ស៊ីទី ហាស្មា មហាម៉ាត់ ក្នុងឆ្នាំ១៩៥៦ និងកូនៗ៥នាក់។ គិតត្រឹមឆ្នាំ២០១៩ ចំណងអាពាហ៍ពិពាហ៍នេះ មានអាយុ៦៣ឆ្នាំ ហើយក៏ក្លាយជាចំណងអាពាហ៍ពិពាហ៍គម្រូមួយដែលគ្រប់គ្នាចង់បាន។ ឯមូលហេតុដែលអាចរក្សាសម្ព័ន្ធភាពប្ដីប្រពន្ធបានជាង៦ទសវត្សរ៍បែបនេះវិញ លោក មហាធៀ ដែលសព្វថ្ងៃមានវ័យ៩៤ឆ្នាំទៅហើយនោះ និយាយថា អត់ធ្មត់។ ប្រាប់ទស្សនាវដ្ដី Going Places នៅដើមខែកញ្ញានេះ លោក មហាធៀ បញ្ជាក់ថា ប្ដីប្រពន្ធ មិនល្អគ្រប់ដប់ទាំងអស់ឡើយ ដូចនេះពួកគេតែត្រូវតែអត់ធ្មត់នឹងអាកប្បកិរិយារបស់ភាគីម្ខាងទៀត ទោះមិនចូលចិត្តក៏ដោយចុះ។ ត្រង់នេះ លោក មហាធៀ បានលើកឧទាហរណ៍ពីចំណុចផ្ទុយគ្នាមួយរវាងលោក និងភរិយា។ «ខ្ញុំចូលចិត្តធ្វើអ្វីទៀងម៉ោង។ ខ្ញុំតែងតាំងចង់ឲ្យទាន់ម៉ោងជានិច្ច ប៉ុន្តែភរិយាខ្ញុំតែងតែងយឺត។ ដំបូង យើងទាស់គ្នា ប៉ុន្តែក្រោយមក ដោយសារតែគាត់តែងតែយឺតទៅហើយ អ៊ីចឹងខ្ញុំត្រូវតែទ្រាំ ហើយគាត់ក៏ត្រូវទ្រាំជាមួយការរអ៊ូរបស់ខ្ញុំថា យើងអស់ពេលហើយ។» នេះជាការរៀបរាប់របស់លោកនាយករដ្ឋមន្ត្រី មហាធៀ ។ ក្នុងកិច្ចសម្ភាសដដែល លោក មហាធៀ ដែលកំពុងដឹកនាំម៉ាឡេស៊ីជាលើកទីពីរ ក៏និយាយដល់រឿងតំណែងនាយករដ្ឋមន្ត្រីផងដែរ។ លោក ថា លោកជាមនុស្សចូលចិត្តនៅតែឯង តែការងារធ្វើឲ្យលោកត្រូវនៅជាមួយប្រជាជន ហើយការងារជានាយករដ្ឋមន្ត្រីមិនមែនជារឿងលោកចូលចិត្តឡើយ តែជារឿងចាំបាច់ត្រូវធ្វើ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1297.txt
|
តុលាការថៃ បានសម្រេចកាត់ទោសអតីតរដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក Boonsong ឲ្យជាប់ពន្ធនាគាររយៈប្រាំមួយឆ្នាំពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយស្រូវអង្ករពេលកាន់តំណែង។ ទោសនេះ ធ្វើឲ្យអតីតរដ្ឋមន្ត្រី នៃរដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ត្រូវជាប់ពន្ធនាគារសរុប ៤៨ ឆ្នាំ ខណៈលោកអតីតរដ្ឋមន្ត្រី កំពុងតែអនុវត្តទោស៤២ ឆ្នាំហើយនោះ។
|
អង្គជំនុំជម្រះសំណុំរឿងព្រហ្មទណ្ឌរបស់អ្នកនយោបាយ នៃតុលាការកំពូលថៃ នៅថ្ងៃ៦ កញ្ញា បានចោទប្រកាន់ និងកាត់ទោសអតីតរដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក Boonsong Teriyapirom ឲ្យជាប់ពន្ធនាគារ ៦ ឆ្នាំបន្ថែមទៀត លើបទល្មើសអនុវត្តកិច្ចសន្យាលក់ស្រូវអង្កររវាងរដ្ឋាភិបាល និងរដ្ឋាភិបាលក្លែងក្លាយ ក្នុងពេលដែល លោក កាន់មុខតំណែង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។ តាមប្រភពព័ត៌មានដដែលនោះ តុលាការកំពូលថៃ បានកាត់ទោស លោក Boonsong និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធជាង២០រូបផ្សេងទៀត នៃរដ្ឋបាលដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ ឲ្យជាប់ពន្ធនាគារ ៤២ឆ្នាំ ម្តងរួចទៅហើយនៅឆ្នាំ២០១៧។ ក៏ប៉ុន្តែដោយសារតែលោក Boonsong មិនសុខចិត្ត និងប្តឹងជំទាស់ តុលាការ បានបើកជំនុំជម្រះជាថ្មី ហើយបន្ថែមទោសលើរូបលោក ៦ឆ្នាំទៀត។ គួរជម្រាបផងដែរថា ក្រោយរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ របបយោធារបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទ អូចា បានផ្តើមប្តឹងគណៈរដ្ឋមន្ត្រីរបស់លោកស្រី យីងឡាក់ ជាបន្តបន្ទាប់ ពីបទប្រព្រឹត្តអំពើពុករលួយ ជាពិសេសនោះលើការអនុវត្តគោលនយោបាយស្រូវ-អង្ករ ដែលរបបសឹក អះអាងថា បានធ្វើឲ្យរដ្ឋ បាត់បង់ចំណូលជាច្រើនលានដុល្លារ។ លោកស្រីអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ត្រូវបានតុលាការកំពូលថៃកាត់ទោសកំបាំងមុខ ឲ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ក្រោមបទចោទ លោកស្រី បណ្តែតបណ្តោយឲ្យមានអំពើពុករលួយកើតឡើង ក្នុងរដ្ឋបាលដឹកនាំរបស់លោកស្រី ជាពិសេសនោះក្នុងកម្មវិធីស្រូវ-អង្ករតែម្តង។ យ៉ាងណា លោកស្រី មិនបាននៅអនុវត្តទោសនេះឡើយ ដោយសារតែ លោកស្រី បានរត់គេចខ្លួនមុនពេលនៃការកាត់ទោសនេះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1298.txt
|
ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន ហាក់មិនបានធូរស្រាលឡើយ តែរឹតតែតានតឹងទៅៗ។ នៅថ្ងៃទី២៣ ខែសីហា ទាំងអាមេរិក ទាំងចិន សុទ្ធតែបានប្រកាសដាក់ពន្ធលើទំនិញគូប្រជែងរបស់ខ្លួន។ ចិនប្រកាសដាក់ពន្ធលើទំនិញអាមេរិក ជាការឆ្លើយតបនឹងគម្រោងយកពន្ធរបស់អាមេរិកដែលប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសកាលពីដើមខែសីហានេះ។ លោក ត្រាំ ក៏ច្រឡោតតូង ហើយក៏ប្រកាសដំឡើងពន្ធលើទំនិញដែលខ្ពស់ស្រាប់ហើយនោះ ឲ្យកាន់តែខ្ពស់មួយកម្រិតទៀត។
|
សហរដ្ឋអាមេរិក និងចិន បន្តប្រឈមមុខសមរភូមិសង្គ្រាមពាណិជ្ជកម្មដែលមានអាយុលើសមួយឆ្នាំទៅហើយនោះ ដោយបានប្រកាសដាក់ពន្ធលើទំនិញតម្លៃរាប់ពាន់លានដុល្លារលើទំនិញគ្នាទៅវិញទៅមកនៅថ្ងៃទី២៣ ខែសីហា។ អាចថា ជារឿងគួរភ្ញាក់ផ្អើលបន្តិចដែរ ដែលមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ វាយគ្នាមួយធ្ងន់ម្នាក់ម្ដងបែបនេះ ខណៈមេដឹកនាំកំពូលបានជួបគ្នាដើម្បីបន្ថយស្ថានការណ៍ ឯមន្ត្រីចរចាក៏ត្រៀមជួបគ្នាដែរនោះ។ ចិនដែលប្រកាន់ជំហរចរចាជាជាងការប្រើធម៌ក្ដៅ បានប្រកាសដាក់ពន្ធចំនួន៧៥ពាន់លានដុល្លារលើទំនិញអាមេរិក។ ការយកពន្ធនេះ ជាការឆ្លើយតបនឹងផែនការយកពន្ធរបស់ក្រុងវ៉ាស៊ីនតោនដែលនឹងអនុវត្តនឹងខែកញ្ញាខាងមុខ។ បើតាមការិយាល័យពន្ធក្រុមប្រឹក្សារដ្ឋចិន ទំនិញអាមេរិកចំនួនជាងប្រាំពាន់មុខ នឹងស្ថិតក្រោមគម្រោងយកពន្ធនេះ ដែលត្រូវអនុវត្តជាពីរដំណាក់កាល គឺនៅថ្ងៃទី១ ខែកញ្ញា និងទី១៥ ខែធ្នូខាងមុខ។ ភ្លាមៗ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ប្រកាសបង្កើនការយកពន្ធលើទំនិញចិនដែលមានតម្លៃដល់ទៅ៥៥០ពាន់លានដុល្លារ គឺទាំងទំនិញដែលត្រូវបានដំឡើងពន្ធនាំចូលកន្លងមក និងទំនិញដែលស្ថិតក្នុងបញ្ជីត្រូវដំឡើងនៅខែកញ្ញាខាងមុខ។ ដោយខឹងចិនជាខ្លាំងនោះ លោក ត្រាំ ប្រកាសថា ទំនិញចិនតម្លៃ២៥០ពាន់លានដុល្លារដែលរងពន្ធ២៥ភាគរយស្រេចហើយនោះ នឹងត្រូវដំឡើងទៅដល់៣០ភាគរយហើយចាប់អនុវត្តពីថ្ងៃទី១ ខែតុលាតទៅ។ ចំណែកឯទំនិញតម្លៃ៣០០ពាន់លានដុល្លារដែលនឹងត្រូវយកពន្ធ១០ភាគរយនៅថ្ងៃទី១ ខែកញ្ញាតទៅនោះ នឹងត្រូវដំឡើង៥ភាគរយទៀត ទៅជា១៥ភាគរយវិញ។ តាមរយៈ
|
article_1299.txt
|
ទោះបីជាមានការធានាអះអាងពីសន្តិសុខ និងសុវត្ថិភាពពីរដ្ឋាភិបាលក្នុងស្រុកមីយ៉ាន់ម៉ាក៏ដោយ ផែនការរៀបចំបញ្ជូនជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅតែមិនអាចទៅមុខដដែល។ ក្រុមជនភៀសខ្លួន ដែលកន្លងមកអះអាងថា រងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ា មិនព្រមស្ម័គ្រចិត្តវិលត្រលប់វិញឡើយ ដ្បិតពួកគេ នៅមិនទាន់ទទួលបានអ្វីដែលពួកគេចង់បាន។
|
តាមផែនការព្រមព្រៀងចុងក្រោយរវាងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងរដ្ឋាភិបាលបង់ក្លាដែស ដំណើររៀបបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលមានការបញ្ជាក់អត្តសញ្ញាណជាង ៣ ០០០ នាក់ ទៅកាន់មីយ៉ាន់ម៉ាក្នុងជំហានដំបូង ត្រូវចាប់ផ្តើមនៅថ្ងៃ២២ សីហា កន្លងទៅថ្មីៗនេះ។ ផែនការនេះ ត្រូវផ្តើមផ្តួចជាថ្មីបន្ទាប់ពីភាគីទាំងពីរ បានអាក់ខានក្នុងការអនុវត្តអស់ពីរឆ្នាំមកហើយ។ ក៏ប៉ុន្តែតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់មីយ៉ាម់ម៉ា នៅថ្ងៃ២៣ សីហា គ្មានជនភៀសខ្លួនសូម្បីម្នាក់ បានវិលត្រលប់មកមីយ៉ាន់ម៉ាតាមផែនការឡើយ។ « យើង បានបញ្ជូនមន្ត្រីជាច្រើនរូបដើម្បីរង់ចាំទទួលជនភៀសខ្លួននៅថ្ងៃ២២ សីហា ក៏ប៉ុន្តែ គ្មាននរណាម្នាក់ ព្រមមកឡើយ ហើយយើង ក៏មិនដឹងថាមកពីមូលហេតុអ្វីដែរ»។ នេះ គឺជាអះអាងរបស់លោករដ្ឋមន្ត្រីសង្គមកិច្ចមីយ៉ាន់ម៉ា Win Myat Aye។ ជាមួយនឹងការអះអាងនេះ តាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Times បេសកជនទទួលបន្ទុកិច្ចការជនភៀសខ្លួននៅបង់ក្លាដែស Abul Kalam Azad បានថ្លែងក្នុងសន្នីសីទសារព័ត៌មាននៅក្នុងដែនជំរំរបស់ជនភៀសខ្លួន Cox’s Bazar ថា ជនភៀសខ្លួន មិនព្រមវិលត្រលប់ដោយសារតែពួកគេ ចង់ឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា បំពេញបំណងរបស់ពួកគេជាមុនសិន ពោលគឺត្រូវផ្តល់សញ្ជាតិស្របច្បាប់ និងសុវត្ថិភាពឲ្យពួកគេ ។ តាមប្រភពព័ត៌មានដដែលនោះ ក្រុមជនភៀសខ្លួន បានលើកឡើងថា កន្លងមក ពួកគេ មិនបានឃើញ រដ្ឋាភិបាលមីយ៉ាន់ម៉ា ធ្វើអ្វីសោះ ដើម្បីជាការកសាងទំនុកចិត្តសម្រាប់ពួកគេវិញត្រលប់វិញឡើយ។ ការណ៍នេះហើយ ដែលធ្វើឲ្យពួកគេ នៅតែមានការភ័យខ្លាចពីការកើតឡើងវិញនូវហិង្សាក្នុងតំបន់រស់នៅរបស់ពួកគេ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ស្របពេលមីយ៉ាន់ម៉ា អះអាងពីការរៀបចំត្រៀមទទួលជនភៀសខ្លួននោះ ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានចេញផ្សាយរបាយការណ៍ថ្មីបន្ថែមពីស្ថានភាព និងហេតុការណ៍ដែលកើតឡើងនៅក្នុងរដ្ឋ រ៉ាខាន របស់មីយ៉ាន់ម៉ា ដែលជាកន្លែងផ្ទុះចេញហិង្សា និងវិបត្តិជនភៀសខ្លួនមីយ៉ាន់ម៉ាតែម្តង។ តាមពិតទៅ ហិង្សារវាងកងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាល និងក្រុមឧទ្ទាម ឆ្នាំ២០១៧ ដែលជាដើមទង នៃវិបត្តិជនភៀសខ្លួនរបស់មីយ៉ាន់ម៉ា គឺជាផ្នែកមួយ នៃចេតនារបស់កម្លាំងមីយ៉ាន់ម៉ា ក្នុងការបោសសម្អាតជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាលក្ខណៈប្រព័ន្ធ។ របាយការណ៍ ដែលចុះផ្សាយនៅថ្ងៃ២២ សីហា តែម្តងនោះ បានរកឃើញពីបទល្មើសជាច្រើនពីក្រោយនៃហេតុការណ៍នោះ រួមមានទាំងការធ្វើទុក្ខបុកម្នេញ ហិង្សា និងរំលោភ ដែលប្រព្រឹត្តដោយកងកម្លាំងទៅលើជនជាតិភាគតិច ហើយក្រុមអ្នកជំនាញ ក៏ទទូចឲ្យសហគមន៍អន្តរជាតិ នាំក្រុមយោធាពាក់ព័ន្ធទាំងនោះ មកទទួលខុសត្រូវផ្នែកច្បាប់ផងដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_130.txt
|
ការិយាល័យស៊ើបអង្កេតអំពើពុករលួយលើមន្ត្រីជាន់ខ្ពស់(CIO) របស់កូរ៉េខាងត្បូង នៅថ្ងៃទី៥ ខែមករា បានផ្ញើលិខិតទៅក្រុមប៉ូលិស ជំរុញឱ្យអនុវត្តដីកាចាប់ខ្លួន លោក យូន សុកយ៉ល ពាក់ព័ន្ធលើការរំលោភអំណាចដោយចេញច្បាប់អាជ្ញាសឹក។ ដីកាឃុំខ្លួននេះ នឹងអស់សុពលភាពនាយប់ថ្ងៃទី៦ ខែមករា។
|
មុនពេលដីកាឃុំខ្លួនលោកប្រធានាធិបតី យូន សុកយ៉ល ជិតអស់សុពលភាព នៅថ្ងៃទី៦ ខែមករា ការិយាល័យស៊ើបអង្កេតអំពើពុករលួយលើមន្ត្រីជាន់ខ្ពស់(CIO) នៅថ្ងៃទី៥ ខែមករា បានស្នើប៉ូលិស អនុវត្តដីកាវិញម្តង។ «CIO បានផ្ញើលិខិតផ្លូវការមួយ ទាមទារកិច្ចសហការពីពួកយើងដោយគ្មានការប្រឹក្សាទុកជាមុនទេ។ ពួកយើង កំពុងត្រួតពិនិត្យផ្ទៃក្នុងតាមផ្លូវច្បាប់។»។ ប៉ូលិស បានប្រាប់ទីភ្នាក់ងារព័ត៌មាន Yonhap បែបនេះ នៅថ្ងៃទី៦ ខែមករា។ លិខិតនេះ មានអត្ថន័យបង្ហាញការមិនពេញចិត្តក្នុងចំណោមក្រុមប៉ូលិស ដោយទីភ្នាក់ងារ បានព្យាយាមផ្លាស់ប្ដូរទំនួលខុសត្រូវរបស់ខ្លួន ក្រោយអនុវត្តដីកាចាប់ខ្លួនលោក យូន កាលពីថ្ងៃទី៣ ខែមករា។ នេះបើយោងតាមប្រភពប៉ូលិសដែលមិនបញ្ចេញឈ្មោះ។ ក្នុងន័យនេះ CIO ទំនងផ្ដល់តួនាទីអនុវត្តដីកាចាប់ខ្លួនលោក យូន ទៅខាងប៉ូលិសចាត់ចែងវិញម្ដង។ ដីកាចាប់ខ្លួនលោក យូន ដែលចេញដោយតុលាការក្រុងសេអ៊ូលកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នឹងអស់សុពលភាពត្រឹមយប់ថ្ងៃទី៦ ខែមករា។ យ៉ាងណាមិញ CIO គ្រោងនឹងស្នើសុំទៅកាន់តុលាការ ដើម្បីរករយៈពេលបន្ថែម។ ក្រុម CIO និងប៉ូលិស បានបរាជ័យ និងផ្អាកការអនុវត្តដីកាចាប់ខ្លួន លោក យូន សុកយ៉ល ក្រោយពីប្រឈមមុខជាមួយកម្លាំងសន្តិសុខប្រធានាធិបតីរបស់លោក យូន ដែលរារាំងទីភ្នាក់ងារ CIO និងប៉ូលិស មិនឱ្យចូលទៅចាប់ខ្លួនប្រធានាធិបតីរូបនេះ កាលពីថ្ងៃទី៣ ខែមករា នៅនិវេសនដ្ឋាន។ កន្លងមក ក្រុមមេធាវីលោក យូន តែងតែច្រានចោលរាល់ដីកាចាប់ខ្លួន និងការចោទប្រកាន់ ដោយចាត់ទុកថាខុសច្បាប់។ ក្រៅពីនេះ ក្រុមមេធាវីលោក យូន បានអះអាងថា CIO គ្មានអំណាចអនុវត្តដីកាចាប់ខ្លួនលោក យូន ដើម្បីស៊ើបអង្កេត បានឡើយ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1300.txt
|
«កម្ពុជា ចង់ឃើញការវិលត្រឡប់មករកប្រក្រតីភាពឲ្យបានឆាប់ នូវជីវភាពរស់នៅប្រកបដោយសុខសន្តិភាពរបស់ប្រជាជនហុងកុង»។ នេះជាខ្លឹមសារមួយក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ដែលចេញនៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ជុំវិញការធ្វើបាតុកម្មរបស់ប្រជាជនក្នុងទីក្រុងហុងកុង។
|
តាមយៈសេចក្តីថ្លែងការណ៍ ក្រសួងការបរទេស ប្រកាសថា កម្ពុជា គោរព «គោលនយោបាយចិនតែមួយ» ហើយចាត់ទុកស្ថានការណ៍ដែលកំពុងវិវត្តក្នុងទីក្រុងហុងកុង ថាជាកិច្ចការផ្ទៃក្នុងរបស់ចិន។ លើសពីនេះ ក្រសួងការបរទេស បង្ហាញជំហរថា កម្ពុជា គាំទ្រ «រាល់ចំណាត់ការចំបាច់នានា» របស់រដ្ឋាភិបាលចិន និងរដ្ឋបាលទីក្រុងហុងកុង ដើម្បីរក្សាសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និង ការរួមរស់ជាមួយគ្នា ប្រកបដោយភាពសុខដុមរមនា៕ អត្ថបទទាក់ទង ធ្វើបាតុកម្មរាប់ខែមកនេះ! តើអ្វីជាការទាមទាររបស់ក្រុមបាតុករហុងកុង? ពលរដ្ឋហុងកុង ប្រមូលផ្ដុំតវ៉ាជាថ្មី ខណៈរដ្ឋាភិបាលមិនចុះញ៉មរឿងច្បាប់បត្យាប័នជាមួយចិន អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1301.txt
|
កូរ៉េខាងត្បូង កាលពីថ្ងៃទី២៥ ខែសីហា បានចាប់ផ្តើមធ្វើសមយុទ្ធយោធារយៈពេលពីរថ្ងៃ ដើម្បីត្រៀមខ្លួនក្នុងការការពារកោះមួយនៅក្នុងសមុទ្រខាងកើត ជាពិសេសគឺប្រឆាំងនឹងការលួចវាយប្រហារពីសំណាក់យោធាជប៉ុនដោយប្រការណាមួយ។ បន្ថែមពីលើនេះ ការធ្វើសមយុទ្ធយោធា ធ្វើឲ្យភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែធ្លាក់ដុនដាបខ្លាំងឡើងៗ។
|
ការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំទីក្រុងសេអ៊ូល ត្រូវបានគេប្រារព្ធឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងត្បូងលុបចោលកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់យោធាជាមួយជប៉ុន ដោយសារតែរឿងបង្ខំឲ្យប្រជាជនកូរ៉េធ្វើការ ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី២។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP មន្ត្រីកងទ័ពជើងទឹកកូរ៉េខាងត្បូង បាននិយាយថា ការហ្វឹកហាត់យោធាបែបនេះ ត្រូវបានដាក់ឈ្មោះជាថ្មីថា «សមយុទ្ធការពារទឹកដីក្នុងសមុទ្រខាងកើត» ក្នុងគោលបំណងការពារប្រជុំកោះដុកដូ (Dokdo) និងតំបន់នៅជុំវិញសមុទ្រជប៉ុន។ ដោយមិនបានបញ្ជាក់ព័ត៌មានលម្អិត មន្ត្រីរូបនេះ បានបន្តថា សមយុទ្ធនេះ នឹងមាននាវាសង្គ្រាម និងយន្តហោះចម្បាំង។ ការធ្វើសមយុទ្ធបែបនេះ កើតឡើង២ដងក្នុងមួយឆ្នាំ ដោយបានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៨៦មកម្ល៉េះ ។ ជាធម្មតា សមយុទ្ធនេះ ធ្វើឡើងក្នុងចន្លោះខែកញ្ញា និងធ្នូ ។ បន្ទាប់ពីជប៉ុនបានដាក់អាណានិគមលើកូរ៉េអស់រយៈពេល៣៥ឆ្នាំរួចមក រដ្ឋាភិបាលទីក្រុងសេអ៊ូល បានចូលទៅគ្រប់គ្រងកូនកោះមួយនៅក្នុងសមុទ្រជប៉ុន ចាប់តាំងពីឆ្នាំ១៩៤៥ មកម្លេះ។ ប៉ុន្តែទង្វើនេះ ត្រូវបានជប៉ុនបដិសេធ និងចោទកូរ៉េខាងត្បូងថាជាការគ្រប់គ្រងដោយខុសច្បាប់។ សូមបញ្ជាក់ថា មួយរយៈចុងក្រោយមកនេះ ភាពចម្រូងចម្រាសរវាងកូរ៉េខាងត្បូង និងជប៉ុនកាន់តែក្តៅឡើងៗ ដោយសារតែរឿងសាលក្រមរបស់កូរ៉េខាងត្បូងបញ្ជាឲ្យក្រុមហ៊ុនជប៉ុនសងសំណងទៅជនរងគ្រោះពីការបង្ខំឲ្យធ្វើការធ្ងន់ធ្ងរអំឡុងសម័យសង្គ្រាម។ ចំណែកទីក្រុងតូក្យូ បានចេញវិធានការសងសឹកវិញ ដោយរឹតត្បិតការនាំចេញធាតុកម្រ ៣ប្រភេទពាក់ព័ន្ធនឹងការផលិតគ្រឿងអេឡិចត្រូនិចទៅកូរ៉េខាងត្បូង។ ដោយសារតែបញ្ហាដូចខាងលើ ជប៉ុននិង កូរ៉េខាងត្បូង បានលុបចោល «បញ្ជីដៃគូរពាណិជ្ជកម្មទុកចិត្តបាន» ជាមួយគ្នា ជាពិសេស គឺឈានដល់ការដកខ្លួនចេញពីកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់យោធាថែមទៀត៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1302.txt
|
តន្ត្រីអាចមានឥទ្ធិពលយ៉ាងខ្លាំងលើចិត្ត និងអារម្មណ៍របស់មនុស្ស ប៉ុន្តែពិតឬទេដែលចម្រៀងមួយបទបណ្តាលឲ្យមនុស្សរាប់រយនាក់ធ្វើអត្តឃាតនោះ? បទភ្លេងនៃ «Gloomy Sunday» ឬប្រែជាភាសាខ្មែរថា «ថ្ងៃអាទិត្យដ៏អាប់អួរ» បាននិពន្ធឡើងដោយកវីជនជាតិហុងគ្រីម្នាក់ ឈ្មោះថា Rezso Seress ក្នុងឆ្នាំ ១៩៣២។ ដោយទទួលងារថា «ចម្រៀងមរណៈរបស់ហុងគ្រី» ចម្រៀងមួយបទនេះត្រូវបានគេទម្លាក់កំហុសថាជាប់ទាក់ទងនឹងការធ្វើអត្តឃាតច្រើនបំផុតក្នុងប្រវត្តិសាស្ត្រតន្ត្រី ក្នុងនោះក៏មាន អ្នកនិពន្ធបទចម្រៀងនេះផងដែរ។
|
ទំនុកចម្រៀងដើមនៃបទ «Gloomy Sunday» បានតាក់តែងឡើងដោយអ្នកសរសេរកំណាព្យជនជាតិហុងគ្រីម្នាក់ ឈ្មោះថា László Jávor ។ អត្ថន័យនៃចម្រៀងនេះ និយាយពី អ្នកចម្រៀងម្នាក់ កំពុងច្រៀងសុំឲ្យមនុស្សជាទីស្រឡាញ់ដែលស្លាប់បាត់ទៅ មកជួបលោកនៅឯបុណ្យសពដែលរៀបចំទុករបស់លោក។ អក្សរចម្រៀងនៃបទ Gloomy Sunday រឿងរ៉ាវជុំវិញបទចម្រៀង «Gloomy Sunday» នេះ បានក្លាយជារឿងដំណាលដ៏អាទ៌កំបាំងមួយ មកទល់នឹងពេលបច្ចុប្បន្ន។ ព័ត៌មានលម្អិតទាក់ទងនឹងវា ពុំត្រូវបានគេបញ្ជាក់ឲ្យច្បាស់លាស់ឡើយ។ យ៉ាងណាមិញ ចម្រៀង និងដំណើររឿងរបស់វា ត្រូវបានគេដឹងលឺយ៉ាងសុះសាយក្នុងកាសែត និងទស្សនាវដ្តីល្បីៗជាច្រើនសម្រាប់ការពាក់ព័ន្ធដ៏ចម្លែករបស់វា ទៅនឹងការធ្វើអត្តឃាតជាច្រើនករណី។ យ៉ាងតិចណាស់ មានការសម្លាប់ខ្លួន១៨ករណីក្នុងប្រទេសហុងគ្រី ត្រូវបានគេរាយការណ៍ថាមានជាប់ទាក់ទងនឹងបទចម្រៀង Gloomy Sunday ។ ក្នុងអត្ថបទរបស់ទស្សនាវដ្តីអាមេរិក Time ចំណងជើងថា «តន្ត្រី៖ចម្រៀងមរណៈ» ចុះផ្សាយកាលពីថ្ងៃទី ៣០ មីនា ឆ្នាំ១៩៣៦ អ្នកនិពន្ធ បានរៀបរាប់ពីចំនួននៃការធ្វើអត្តឃាត ពាក់ព័ន្ធនឹងចម្រៀងនេះ។ អ្នកផលិតស្បែកជើងជនជាតិហុងគ្រីម្នាក់ ឈ្មោះថា Joseph Keller បានទុកលិខិតមួយច្បាប់នៅកន្លែងដែលលោកសម្លាប់ខ្លួន ដោយដកស្រង់ចេញពីទំនុកច្រៀងក្នុងចម្រៀង Gloomy Sunday ។ សពមនុស្សមួយចំនួនទៀតត្រូវបានគេប្រទះឃើញក្នុងទន្លេ Danube (ទន្លេធំលំដាប់ទី២នៅអឺរ៉ុប) ជាមួយក្រដាសអក្សរភ្លេងនៃបទ Gloomy Sunday ក្តាប់ជាប់ក្នុងដៃពួកគេយ៉ាងណែន។ មនុស្ស ២នាក់បាញ់សម្លាប់ខ្លួនឯង ខណៈកំពុងស្តាប់ក្រុមតន្ត្រីប្រគំបទចម្រៀងមួយនេះ។ បទចម្រៀងនេះ ត្រូវបានហាមឃាត់ក្នុងប្រទេសហុងគ្រី។ ក្រៅពីករណីនៅហុងគ្រី ក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ទាំងទស្សនាវដ្តី Time និងកាសែតអាមេរិក New York Times សុទ្ធតែបានចុះផ្សាយពីករណីអត្តឃាត និងការប៉ុនប៉ង់ធ្វើអត្តឃាត ក្នុងសហរដ្ឋអាមេរិក ដែលជាប់ទាក់ទងនឹងបទចម្រៀង Gloomy Sunday ។ ចម្រៀងនេះ ត្រូវបានហាមចាក់ផ្សាយលើវិទ្យុ BBC រហូតដល់ឆ្នាំ២០០២។ យោងតាមរបាយការណ៍មួយចំនួន ប្រព័ន្ធផ្សព្វផ្សាយខ្លះ នៅអាមេរិក បដិសេធចាក់បទចម្រៀងមរណៈនេះ ដោយភ័យខ្លាចថា វាពិតជាទទួលខុសត្រូវលើការធ្វើអត្តឃាតទាំងអស់នេះមែន៕ ប្រភពវីដេអូ Historic Mysteries៖ អក្សរចម្រៀងនៃបទ Gloomy Sunday អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1303.txt
|
អ្នកជំនាញខាងហិរញ្ញវត្ថុជនជាតិអាមេរិក Jeffrey Epstein ដែលស្ថិតក្នុងការឃុំខ្លួន រង់ចាំការកាត់ទោសលើករណីជួញដូរផ្លូវភេទនារីមិនទាន់គ្រប់អាយុ ត្រូវបានរកឃើញស្លាប់ក្នុងបន្ទប់ពន្ធនាគារកាលពីថ្ងៃសៅរ៍ ទី១០ សីហា ដោយការចងកសម្លាប់ខ្លួន។ ជុំវិញរឿងនេះ មនុស្សជាច្រើន ផ្ទុះការតវ៉ា ដោយលើកជាសំណួរពាក់ព័ន្ធភាពធ្លោះធ្លោយដែលបណ្តោយឲ្យជនជាប់ចោទកម្រិតខ្ពស់បែបនេះអាចធ្វើអត្តឃាតក្នុងពេលឃុំឃាំងបាន ។
|
លោក Epstein ត្រូវបានគេដឹងថា ស្លាប់ ដោយការចងកសម្លាប់ខ្លួន នៅវេលាម៉ោង ៦:៣០នាទីព្រឹក នៅឯមជ្ឈមណ្ឌលកែប្រែក្រុង ញូវយ៉ក។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អគ្គរដ្ឋអាជ្ញារអាមេរិក លោក Bill Barr បានគូសបញ្ជាក់ថា លោកតក់ស្លុតជាខ្លាំងក្រោយដឹងដំណឹងការស្លាប់លោក Epstein ហើយ លោក ក៏បានចេញបញ្ជាឲ្យអធិការដ្ឋាននៃក្រសួងយុត្តិធម៌បើកការស៊ើបអង្កេតលើរឿងនេះ។ «ការស្លាប់របស់លោក Epstein បានបង្កើតសំណួរជាច្រើន ដែលទាមទារការបកស្រាយ»។ លោក Barr បញ្ជាក់បែបនេះ។ ជាមួយគ្នានេះដែរ យោងតាមក្រសួងយុត្តិធម៌ ភ្នាក់ងារ FBI អាមេរិក ក៏កំពុងបើកការស៊ើបអង្កេតលើបញ្ហាអត្តឃាតនេះផងដែរ។ ការស្លាប់របស់លោក Epstein បានកើតឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីឯកសារតុលាការកម្រាស់រាប់រយទំព័រ ត្រូវបានចេញផ្សាយ ដោយបង្ហាញពីការចោទប្រកាន់ថ្មីប្រឆាំងនឹងលោក និងមនុស្សមួយចំនួនទៀតពាក់ព័ន្ធនឹងលោក។ ហើយ កាលពីខែមុន ក្រោយពីលោកត្រូវបានបដិសេធការសុំនៅក្រៅឃុំ លោក Epstein ធ្លាប់បានព្យាយាមចងកសម្លាប់ខ្លួនក្នុងបន្ទប់ពន្ធនាគាររបស់លោក ប៉ុន្តែត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យនិងជួយសង្គ្រោះទាន់ពេលវេលា។ មន្ត្រីទទួលបន្ទុកពន្ធនាគារចាត់ទុករឿងនេះជាការប៉ុនប៉ងសម្លាប់ខ្លួន។ សូមបញ្ជាក់ថា លោក Epstein រងការចោទប្រកាន់ពាក់ព័ន្ធនឹងករណីបង់លុយឲ្យស្រីក្មេងៗក្រោមអាយុ ១៨ឆ្នាំ ធ្វើសកម្មភាពផ្លូវភេទ នៅឯភូមិគ្រឹះលោកក្នុងរដ្ឋ Florida និង Manhanttan កាលពីអំឡុងឆ្នាំ ២០០២ និង ២០០៥។ លោក ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី ៦ កក្កដា ឆ្នាំ២០១៩ ក្រោយពីធ្វើដំណើរទៅដល់ទឹកដីរដ្ឋ New Jersey តាមរយៈយន្តហោះផ្ទាល់ខ្លួន។ ម្យ៉ាងវិញទៀត រដ្ឋអាជ្ញារអាមេរិក ក៏បានចោទប្រកាន់លោក Epstein ករណីយកលុយយ៉ាងច្រើនសន្ធឹកសន្ធាប់បិទមាត់សាក្សីពីរនាក់ នៅមុនពេលការជំនុំជម្រះក្តីលោកមកដល់ ពោលគឺគ្រោងធ្វើឡើងនាឆ្នាំ២០២០។ លោក អាចប្រឈមជាប់គុក ៤៥ឆ្នាំ ប្រសិនបើរកឃើញកំហុសមែននោះ។ និយាយពីប្រវត្តិខ្លះៗរបស់លោក Jeffrey Epstein ។ លោក ធ្លាប់ធ្វើជាគ្រូបង្រៀនម្នាក់ មុននឹងប្រឡូកចូលក្នុងវិស័យហិរញ្ញវត្ថុ។ មុននឹងមានករណីឧក្រិដ្ឋកម្មប្រឆាំងលោក សេដ្ឋីហិរញ្ញវត្ថុរូបនេះ ត្រូវបានគេស្គាល់ថា ជាអ្នកមានទ្រព្យស្តុកស្តម្ភ និងមានបណ្តាញជាមួយមនុស្សមានឥទ្ធិពល។ ក្នុងនោះ ក៏មានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អតីតប្រធានាធិបតី Bill Clinton និងព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស Andrew ផងដែរ។ តួយ៉ាង ប្រាប់ទស្សនាវដ្តី New York ក្នុងឆ្នាំ២០០២ លោក ត្រាំ បានហៅលោក Epstein ជា «បុគ្គលអស្ចារ្យ» ថែមទៀតផង។ ប៉ុន្តែក្រោយមក លោកប្រធានាធិបតី បានអះអាង ទំនាក់ទំនងរវាងលោកជាមួយ Epstein បានរលាយបាត់ កាលពី ១២ ឬ ១៥ ឆ្នាំកន្លងទៅហើយ។ ទន្ទឹមនឹងនេះ លោក ក៏បានលើកឡើងជាថ្មីថា លោក ពុំមែនជាអ្នកគាំទ្ររបស់លោក Jeffrey Epstein ទេ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1304.txt
|
ចាប់តាំងពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូដូ វីដូដូ បានប្រកាសផ្លាស់ប្តូររដ្ឋធានីពីហ្សាការតាទៅកាន់ខេត្តកាលីម៉ាន់តាន់ខាងកើត (East Kalimantan) លើកោះប័រណេអូកាលពីចុងខែសីហាមក លោក ស៊ីកបុកឌីន (Sikbukdin) ទទួលការហៅចូលតាមទូរសព្ទពីមនុស្សចម្លែកយ៉ាងតិច ៥នាក់ ដោយពួកគេសាកសួរថាតើលោកចាប់អារម្មណ៍ក្នុងការលក់ដីរបស់លោកឬទេ។
|
«ខ្ញុំ ប្រាប់ពួកគេថា ទេ! ខ្ញុំមិនមានបំណងលក់ដីខ្ញុំឡើយ។ ដីនេះ គឺសម្រាប់កូនៗរបស់ខ្ញុំ»។ បុរសវ័យ ៥៦ឆ្នាំ ដែលជាប្រធានកុលសម្ព័ន្ធមួយឈ្មោះថា Paser Balik លើកឡើងបែបនេះ។ តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia លោក ស៊ីកបុកឌីន អះអាងទៀតថា ភ្នាក់ងារអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនទាំងក្នុងខេត្តកាលីម៉ានតាន់ និងក្រុងហ្សាការតា សុទ្ធតែបានមកទាក់ទងលោក ហើយពួកគេ គឺមានចរិតហិង្សាខ្លាំងណាស់។ តាមការបញ្ជាក់របស់ប្រជាជនរស់នៅខេត្ត កាលីម៉ានតានខាងកើត តម្លៃដីក្នុងសង្កាត់ចំនួន ២ ដូចជា Penajam Paser Utara និង Kutai Kertanegara ដែលនឹងក្លាយជាទីតាំងនៃរដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ី បានហក់ឡើងភ្លាមៗ បន្ទាប់ពីការប្រកាសរបស់លោកប្រធានាធិបតី វីដូដូ ។ ទន្ទឹមនេះ ក្រុមអ្នកភ្នាក់ងារអភិវឌ្ឍន៍អចលនទ្រព្យ កំពុងដុតដៃដុតជើងបញ្ចុះបញ្ចូលប្រជាជនរស់នៅទីនោះឲ្យលក់ដី។ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្តេជ្ញាចិត្តផ្លាស់ប្តូររដ្ឋធានីបច្ចុប្បន្នខ្លួន គឺទីក្រុង ហ្សាការតា ព្រោះថាទីក្រុងនេះពោរពេញដោយការបំពុល និងជាទីក្រុងលិចទឹកលឿនរហ័សបំផុតមួយក្នុងពិភពលោក។ មានប្រជាជនរស់នៅជាង១០លាននាក់ គួបផ្សំនឹងមនុស្ស៣០លាននាក់ផ្សេងទៀត ដែលរស់នៅហ៊ុមព័ទ្ធទីក្រុងនេះ ហើយតែងធ្វើដំណើរទៅប្រកបការងារនៅក្រុងហ្សាការតាផងនោះ វាបង្កជាការកកស្ទះយ៉ាងធ្ងន់ធ្ងរ។ គេប៉ាន់ស្មានថា បញ្ហាដ៏ស្មុគស្មាញនេះ ធ្វើឲ្យក្រុងហ្សាការតាខាតបង់៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ បើប្រៀបធៀបគ្នាវិញនោះ ខេត្តកាលីម៉ាន់តាន់ខាងកើត ពុំសូវរងផលប៉ះពាល់ច្រើនពីគ្រោះមហន្តរាយធម្មជាតិដូចទីក្រុង ហ្សាកាតារ ហើយមានប្រជាជនរស់នៅត្រឹមតែ ៣,៥លាននាក់ប៉ុណ្ណោះ។ ទាក់ទិននឹងគម្រោងរើរដ្ឋធានីចេញពីហ្សាការតានេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី សង្ឃឹមថាអាចពង្រីកការអភិវឌ្ឍទៅតំបន់ផ្សេង ដែលពុំមែនផ្តោតតែទៅលើកោះ ជ្វា ។ ប្រសិនបើ សភាឥណ្ឌូណេស៊ី ផ្តល់ភ្លើងបៃតងដល់សំណើរបស់លោកប្រធានាធិបតី ចូកូវី មែននោះ រដ្ឋាភិបាល នឹងចាប់ផ្តើមការសាងសង់រដ្ឋធានីថ្មី នាឆ្នាំ២០២០ លើផ្ទៃដី ៤ម៉ឺនហិកតា ហើយរើការិយាល័យរដ្ឋបាលខ្លួនទៅកាន់ទីនេះ នាឆ្នាំ២០២៤។ តាមការគ្រោងទុក មន្ត្រីសាធារណៈប្រមាណ ១,៥លាននាក់ នឹងផ្លាស់ប្តូរមកធ្វើការនៅរដ្ឋធានីថ្មីផងដែរ។ ទិដ្ឋភាពដីទំនេរជាច្រើន នៅសង្កាត់ Penajam Paser Utara (CNA) មែនទែនទៅ ផែនការរើទីតាំងរដ្ឋធានីថ្មីនេះ បង្កើតដំណឹងល្អសម្រាប់ប្រជាជនខ្លះ ជាពិសេស សក្ដានុពលដែលវានាំមកសម្រាប់តម្លៃដី ប៉ុន្តែពុំមែនសម្រាប់អនាគតនៃទីក្រុងនេះឡើយ។ ត្រង់នេះ គឺសំដៅលើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ព្រោះតែកាលានុវត្តភាពដ៏ច្រើនសន្ធឹកសន្ធាប់ មកពីការកសាងរដ្ឋធានីថ្មីក្នុងខេត្តមួយ ដែលបច្ចុប្បន្នគ្របដណ្តប់ទៅដោយព្រៃ។ យ៉ាងណាមិញ អ្នកខ្លះ ក៏មានមន្ទិលសង្ស័យពីគំនិតផ្តួចផ្តើមដ៏មានមហិច្ឆតារបស់រដ្ឋាភិបាលកណ្តាលឥណ្ឌូណេស៊ីផងដែរ ដោយអះអាងថា ដំណើរការនៃការផ្លាស់ប្តូររដ្ឋធានី ពុំមែនជារឿងងាយស្រួលឡើយ។ ប្រជាជនដែលរស់នៅខេត្តកាលីម៉ាន់តាន់ខាងកើត បានលើកឧទាហរណ៍នៃការសាងសង់ផ្លូវល្បឿនលឿនប្រវែង ៩៩គីឡូម៉ែត្រដ៏យឺតយ៉ាវមួយ ដែលភ្ជាប់ក្រុង Balikpapan ទៅ Samarinda។ វាបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១១ ហើយក្រោយប្រើពេលជិត១០ឆ្នាំមក ចុងក្រោយ រដ្ឋាភិបាលបានសម្រេចចិត្តកំណត់ពេលបើកឲ្យប្រើប្រាស់ នៅមុនដំណាច់ឆ្នាំ២០១៩នេះ។ ដីឡើងថ្លៃយ៉ាងគំហុក រដ្ឋាភិបាល បានអះអាងថា ខ្លួនកាន់កាប់ដីចំនួន ១៨ម៉ឺនហិកតាត្រៀមទុកសម្រាប់កសាងរដ្ឋធានីថ្មី ដែលស្ថិតនៅចំណុចកណ្តាលនៃប្រទេសឥណ្ឌូណេស៊ី។ តំបន់នេះ មានទីតាំងនៅក្បែរទីក្រុងសម្បូរប្រេង Balikpapn និងក្រុង Samarinda (រដ្ឋធានីនៃខេត្ត កាលីម៉ាន់តាន់ខាងកើត) ។ ស្លាកសញ្ញា សរសេរថា «ទ្រព្យសម្បត្តិសម្រាប់លក់» ត្រូវគេប្រទះឃើញនៅតាមបណ្តាយផ្លូវពីសង្កាត់ Panajam Paser Utara និង Kutai Kartanegara។ វាទីដែលនឹងក្លាយជារដ្ឋធានីឥណ្ឌូណេស៊ីថ្មី។ បុរសម្នាក់ ដែលលើកស្លាកសញ្ញាលក់ដីនេះ ប៉ុន្តែសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទូរទស្សន៍សិង្ហបុរី Channel News Asia ថា លោកលក់ដីក្នុង១ហិកតា តម្លៃ ១,២ពាន់លានរូពី ឬស្មើនឹង៨៥២១០ដុល្លារ។ មនុស្សគ្រប់គ្នាកំពុងដំឡើងថ្លៃដីរបស់ពួកគេ។ ដំបូងឡើយ វាមានតម្លៃ ១២៦លានរូពីប៉ុណ្ណោះ (ជិត៩ពាន់ដុល្លារ) ក្នុង១ហិកតា ។ លោក លើកឡើងបែបនេះ ដោយបន្ថែមថា លោកពុំមានឯកសារស្របច្បាប់បញ្ជាក់កម្មសិទ្ធិលើដីធ្លីរបស់លោកឡើយ។ បុរសជាម្ចាស់ហាងអាហារមួយកន្លែងក្នុងសង្កាត់ Panajam Paser Utara ឈ្មោះថា Eko បាននិយាយថា ជារៀងរាល់ថ្ងៃ អតិថិជនលោក នាំគ្នាជជែកតែរឿងតម្លៃដី។ លោក ក៏យល់ឃើញថា តម្លៃដីកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីលោកប្រធានាធិបតីបានប្រកាសនឹងរើរដ្ឋធានីទៅកាន់ខេត្តកាលីម៉ានតានខាងកើតមក។ លោក អះអាងបែបនេះ៖«ពីមុន ដីទំហំ១ហិកតា ដាក់លក់ក្នុងតម្លៃប្រមាណ ៣៥០លានរូពី ប៉ុន្តែឥឡូវនេះ វាមានតម្លៃដល់៤ពាន់លានរូពីឯណោះ»៕ ស្លាកសញ្ញា «ដីសម្រាប់លក់» លើផ្ទះប្រជាជននៅសង្កាត់ Penajam Paser Utara (ទូរទស្សន៍ CNA) ទិដ្ឋភាពដីទំនេរជាច្រើន នៅសង្កាត់ Penajam Paser Utara (CNA) ស្លាកសញ្ញា «ដីសម្រាប់លក់» លើផ្ទះប្រជាជននៅសង្កាត់ Penajam Paser Utara (ទូរទស្សន៍ CNA) អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1305.txt
|
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាការបាញ់សាកល្បងមីស៊ីរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើងមិនប៉ះពាល់ដល់អាមេរិក ហើយឥរិយាបថនេះក៏មិនបង្ហាញពីគោលដៅប្រឆាំងអាមេរិករបស់កូរ៉េខាងជើងដែរ។
|
មួយថ្ងៃបន្ទាប់ពីក្រុងព្យុងយ៉ាងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយពីរគ្រាប់នៅព្រឹកថ្ងៃព្រហស្បតិ៍ ប្រមុខរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខសម្រួលស្ថានការណ៍ដោយអះអាងពេញមាត់ថា ឥរិយាបថថ្មីរបស់កូរ៉េខាងជើង គ្មានអ្វីត្រូវបារម្ភទេ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក ត្រាំ បានកត់សម្គាល់ថា ការបាញ់មីស៊ីលជាថ្មីនេះជារឿងធម្មតា ហើយវាក៏មានគោលដៅព្រមានតែកូរ៉េខាងត្បូងប៉ុណ្ណោះដោយសារភាគីមានបញ្ហាជម្លោះផ្ទាល់។ លោក ត្រាំ ចង់សម្តៅលើសង្គ្រាមកូរ៉េឆ្នាំ ១៩៥០ដល់ឆ្នាំ ១៩៥៣ ដែលអាមេរិកកាលនោះក៏ធ្វើជាខ្នងបង្អែកកូរ៉េខាងត្បូងដែរ។ «វាមិនមែនជាសញ្ញាព្រមានណាមួយចំពោះអាមេរិកឡើយ។ ប្រទេសទាំងពីរនេះមានជម្លោះផ្ទាល់ខ្លួន»។ នេះជាសម្តីរបស់មេដឹកនាំអាមេរិកដំបូងគេដែលឈានជើងឆ្លងដែនចូលទឹកដីកូរ៉េខាងជើងលោក ត្រាំ នៅចំពោះមុខអ្នកកាសែតនៅថ្ងៃសុក្រ។ លោក ត្រាំ ក៏បានរៀបរាប់ឡើងវិញផងដែរពីទំនាក់ទំនងដ៏ល្អប្រសើររវាងលោក និងមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នាពេលបច្ចុប្បន្ននេះ ក្រោយបានជួបពិភាក្សាគ្នាផ្ទាល់បីដងមកហើយរាប់ចាប់ពីឆ្នាំ ២០១៨មកនោះ។ តាមពិតទៅ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុង ជាអ្នកដឹកនាំ និងរៀបចំការបាញ់មីស៊ីលនេះដោយផ្ទាល់ ដោយលោកចាត់ទុកថា ការបង្ហាញអានុភាពយោធានេះ ជាសារព្រមានយោធាកូរ៉េខាងត្បូងដែលស្រឡាញ់សង្គ្រាមតាមរយៈការពង្រាយអាវុធដ៏ទំនើបនៅកូរ៉េខាងត្បូង និងរៀបចំលំហាត់យោធា ទោះខ្លួនបានព្រមានច្រើនលើកហើយក្ដី។ ត្រឡប់មកវិញ វាទំនងដូចអ្វីដែលលោក ត្រាំ និយាយដែរ។ មេដឹកនាំកូរ៉េខាងជើងដាក់គោលដៅប្រឆាំងតែកូរ៉េខាងត្បូង ហើយមិនបានរិះគន់អាមេរិកសូម្បីតែមួយម៉ាត់។ វាអាចថា មេដឹកនាំកូរ៉េខាងជើងចង់បន្តរក្សាទំនាក់ទំនងល្អជាមួយមេដឹកនាំអាមេរិកផង ហើយចង់ឲ្យមានការបន្តការចរចាឡើងវិញដើម្បីពន្លឿនការដោះស្រាយបញ្ហានុយក្លេអ៊ែរឧបទ្វីបកូរ៉េដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1306.txt
|
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូម៉ានី លោក Nicolae Moga បានប្រកាសលាលែងពីតំណែង នៅថ្ងៃអង្គារទី ៣០ កក្កដា ក្រោយពីផ្ទុះបាតុកម្មមួយជុំវិញករណីឃាតកម្មលើក្មេងស្រីម្នាក់ ខណៈដែលប៉ូលិសមិនបានជួយជីវិតនាងទាន់ពេលវេលាឡើយ ទោះទទួលបានការសុំជួយក្ដី។
|
សំណុំរឿងដ៏កក្រើកនេះ បានបង្កជាបាតុកម្មប្រឆាំងនឹងអាជ្ញាធរក្រុងប៊ុយការ៉េស ដោយប្រជាជនរ៉ូមានីរាប់ពាន់នាក់បានចូលរួម កាលពីយប់ថ្ងៃសៅរ៏ ទី២៧ ខែកក្កដា។ «ខ្ញុំ សម្រេចចិត្តធ្វើរឿងនេះដើម្បីការពារកិត្យានុភាពរបស់ក្រសួងមហាផ្ទៃ ដែលត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងន់បំផុត ដោយសារទង្វើខុសឆ្គងរបស់មន្ត្រីថ្នាក់ក្រោមខ្លះ»។ លោករដ្ឋមន្ត្រី Moga និយាយបែបនេះក្នុងលិខិតលាលែងពីតំណែងរបស់លោក។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក Moga គឺជាមន្ត្រីជាន់ខ្ពស់ទីបីហើយ ដែលត្រូវអស់តំណែងក្នុងរឿងក្តីឃាតកម្មដ៏កក្រើកក្នុងប្រទេសរូម៉ានីមួយនេះ ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។ អ្នកដែលខ្ទាតចេញពីតំណែងមុនលោក គឺមានដូចជាស្នងការប៉ូលីសក្រុង លោក Ioan Buda និងប្រធាននាយកដ្ឋានសេវាកម្មទូរគមនាគមន៍ពិសេស លោក Ionel Vasilca ។ Alexandra បានទទួលទូរសព្ទទៅការិយាល័យប៉ូលិសរហូតដល់១១២ដង ប៉ុន្តែគ្មានអ្នកអើពើ។ ពេលប៉ូលិសលើក គេឮសំដីចុងក្រោយថា «គេ [ឃាតករ] មកហើយ» និយាយពីសំណុំរឿងឃាតកម្មលើក្មេងស្រីជំទង់ ជនសង្ស័យឈ្មោះថា Gheorghe Dinca អាយុ ៦៥ឆ្នាំ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដាកន្លងទៅ នៅភាគខាងត្បូងទីក្រុង Caracal ។ បុរសរូបបនេះ បានសារភាពថា បានចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ឈ្មោះថា Alexandra និងក្មេងស្រីម្នាក់ទៀត ឈ្មោះថា Luiza ដែលបានបាត់ខ្លួន កាលពីខែមេសាកន្លងទៅ។ ទោះជាបែបនេះក្តី មេធាវីរបស់ជនសង្ស័យ Dinca បានអះអាងទៀតថា ព្រះរាជអាជ្ញារូម៉ានី មានមន្ទិលសង្ស័យថា លោកប្រហែលជាប្រព្រឹត្តបទល្មើសបែបនេះច្រើនជាង២ករណីដែលលោកបានសារភាពពេលនេះ។ រឿងហេតុដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីព្រហស្បតិ៍ ទី២៥ ខែកក្កដា សប្តាហ៍មុន ដោយក្មេងស្រី Alexandra ត្រូវបានចាប់ជំរិតនៅក្បែរផ្ទះ ។ យ៉ាងណាមិញ ក្រោយត្រូវបានគេចាប់ជំរិត ជនរងគ្រោះអាចស្វែងរកមធ្យោបាយដើម្បីហៅទូរសព្ទអាសន្នចំនួន ១១២ដង ហើយបានផ្តល់ព័ត៌មានដល់ប៉ូលិសអំពីទីតាំង ដែលនាងត្រូវបានគេចាប់ឃុំខ្លួន។ យោងតាមសំដីប៉ូលីស ក្មេងស្រីរូបនេះ បានស្រែកថា «គាត់មកហើយ, គាត់មកហើយ» មុននឹងបណ្តាញទូរសព្ទនាង ត្រូវបានកាត់ផ្តាច់ ។ មហាជន រិះគន់ថា មន្ត្រីសមត្ថកិច្ច បរាជ័យក្នុងការអនុវត្តតួនាទីដោយយកចិត្តទុកដាក់ ហើយធ្វើអន្តរាគមន៍យឺតពេលវេលាដើម្បីស្វែងរកទីតាំង និងជួយសង្គ្រោះក្មេងស្រីចំទង់រូបនោះ។ តាម AFP ប្រធានាធិបតីរូម៉ានី លោក Klaus Iohannis នៅថ្ងៃអង្គារ ទី៣០ កក្កដា បានរិះគន់ធ្ងន់ៗលើភាពចន្លោះប្រហូងក្នុងករណីឃាតកម្មនេះ និងបានទាមទារឲ្យចាត់វិធានការចាំបាច់នាន ដើម្បីធានាឲ្យបានថា សោកនាដកម្មបែបនេះ លែងអាចកើតឡើងក្នុងប្រទេសលោក៕ Alexandra បានទទួលទូរសព្ទទៅការិយាល័យប៉ូលិសរហូតដល់១១២ដង ប៉ុន្តែគ្មានអ្នកអើពើ។ ពេលប៉ូលិសលើក គេឮសំដីចុងក្រោយថា «គេ [ឃាតករ] មកហើយ» Alexandra បានទទួលទូរសព្ទទៅការិយាល័យប៉ូលិសរហូតដល់១១២ដង ប៉ុន្តែគ្មានអ្នកអើពើ។ ពេលប៉ូលិសលើក គេឮសំដីចុងក្រោយថា «គេ [ឃាតករ] មកហើយ» អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1307.txt
|
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានសម្រេចអនុម័តលក់គ្រឿងបន្លាស់និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់យន្តហោះយោធា F-16 របស់ប៉ាគីស្ថាន និងយន្តហោះដឹកជញ្ជូន C-17 របស់ឥណ្ឌា។
|
យន្តហោះចម្បាំង F-16 របស់ប៉ាគីស្ថាន និងយន្តហោះដឹកជញ្ជូនយោធា C-17 របស់ឥណ្ឌានឹងទទួលបានការសេវាគាំទ្របច្ចេកទេស និងភស្តុភារពីសំណាក់រដ្ឋបាលអាមេរិក បន្ទាប់ពីក្រសួងការបរទេសអាមេរិកសម្រេចអនុម័តគម្រោងមានតម្លៃ ៨០០ លានដុល្លារអាមេរិកនៅថ្ងៃសុក្រទី ២៦ខែកក្កដា។ បើតាមទីភ្នាក់ងារព័ត៌មាន AFP អាមេរិកសម្រេចយល់ព្រមផ្តល់សេវាគាំទ្របច្ចេកទេស និងភស្តុភារដល់យន្តហោះ F-16 ដែលប៉ាគីស្ថានបានទិញពីអាមេរិក។ ការសម្រេចនេះ ធ្វើឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយទស្សនកិច្ចរបស់នាយរដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan នៅអាមេរិក និងជួបជាមួយលោក ដូណាល់ ត្រាំដែរ។ «ការអនុម័តផ្តល់សេវាបច្ចេកទេសនិងភស្តុភារទាំងនេះនឹងគាំទ្រគោលនយោបាយការបរទេសអាមេរិក និងធានាសន្តិសុខជាតិ ដោយការពារបច្ចេកវិទ្យាអាមេរិកតាមរយៈការបន្តរក្សាវត្តមានរបស់អ្នកបច្ចេកទេសអាមេរិកនៅគាំទ្រច្ចេកទេសក្នុងការប្រើប្រាស់យន្តហោះចម្បាំង F-16 របស់ប៉ាគីស្ថាន»។ ក្រសួងការបរទេសអាមេរិកបញ្ជាក់ដូច្នេះ។ ចំណែកក្រសួងការបរទេសអាមេរិកក៏សម្រេចអនុម័តលក់គ្រឿងបន្លាស់ និងផ្តល់សេវាហ្វឹកហ្វឺនផ្សេងទៀតដើម្បីគាំទ្រកងទ័ពឥណ្ឌាក្នុងការប្រើប្រាស់យន្តហោះដឹកជញ្ជូនយោធា C-17។ គម្រោងនេះមានតម្លៃសរុបប្រមាណ ៦៧០ លានដុល្លារឯណោះ។ «ឥណ្ឌាត្រូវការការគាំទ្របច្ចេកទេសបន្តទៀតដើម្បីធានាការត្រៀមខ្លួនប្រតិបត្តិការ និងសមត្ថភាពនានាក្នុងការផ្តល់ការគាំទ្រប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ និងសម្រួលដល់ការដោះស្រាយបញ្ហាគ្រោះមហន្តរាយនៅក្នុងតំបន់»។ ក្រសួងការបរទេសអាមេរិកបញ្ជាក់ដូច្នេះ។ ការផ្តល់ការគាំទ្រពីសំណាក់អាមេរិកនេះកំពុងបង្កើតក្តីបារម្ភផងដែរ ដ្បិតឥណ្ឌា និងប៉ាគីស្ថានជាសត្រូវស៊ីសាច់ហុតឈាមគ្នា។ ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋបាលលោក ត្រាំ បានបញ្ជាក់រួចហើយថា ការផ្តល់សេវាគាំទ្របច្ចេកទេស និងលក់សម្ភារៈយោធាដល់រដ្ឋអាស៊ីខាងត្បូងទាំងពីរមិនប៉ះពាល់ដល់តុល្យភាពយោធានៅក្នុងតំបន់ឡើយ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1308.txt
|
មីយ៉ាន់ម៉ា សោកស្តាយណាស់ ដែលអន្តរជាតិខ្វះការត្រួតពិនិត្យទៅលើក្រុមជ្រុលនិយម និងក្រុមភេរវកម្មនៅក្នុងរដ្ឋរ៉ាឃីន (Rakhine) ។ នេះជាការលើកឡើងរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃទី២៤ ខែតុលា។ បញ្ហានៅមានមតិអន្តរជាតិជាច្រើន បានរិះគន់សកម្មភាពយោធានៅក្នុងរដ្ឋរ៉ាឃីន ដែលបានបង្ក្រាបទៅលើប្រជាជនរ៉ូហ៊ីងយ៉ា។
|
ជាការបញ្ចេញមតិនៅក្រោយសកម្មភាពយោធាបង្ក្រាបនៅក្នុងរដ្ឋរ៉ាឃីន ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោកស្រីអ៊ុងសាន ស៊ូជី បាននិយាយយ៉ាងដូច្នេះថា៖ «វាប្រាកដណាស់ថាមានពួកជ្រុលនិយម ដែលមិនចង់បានសន្តិភាពនៅក្នុងរដ្ឋរ៉ាឃីន...ដោយសារក្រុមភេរវកម្មច្រើន បញ្ហាគឺកំពុងតែធំធាត់យ៉ាងឆាប់រហ័ស»។ នោះគឺជាមូលហេតុ ដែលក្រុមយោធាមីយ៉ាន់ម៉ា បានវាយប្រហារទៅលើក្រុមបះបោររ៉ូហ៊ីងយ៉ានៅក្នុងឆ្នាំ២០១៧។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ ប្រាប់ទីកាសែតជប៉ុន Nikkei នៅថ្ងៃទី២៤ ខែតុលា ប្រធានក្រុមប្រឹក្សារដ្ឋ ស៊ូជី បានគូសបញ្ជាក់ថា មីយ៉ាន់ម៉ា មានការខកចិត្តជាខ្លាំង ដែលសហគមន៍អន្តរជាតិមិនខ្វល់ខ្វាយពីបញ្ហាភេរវកម្ម ប៉ុន្តែបែបជាចាប់អារម្មណ៍តែការលុបបំបាត់ចោលពូជសាសន៍ទៅវិញ។ ជាពិសេស វាមិនមានត្រឹមតែក្រុមរ៉ូហ៊ីងយ៉ាទេ សូម្បីតែក្រុមអ្នកកាន់ព្រះពុទ្ធសាសនា ក៏កំពុងប៉ះទង្គិចគ្នាជាមួយក្រុមយោធាដែរ។ ជាមនុស្សម្នាក់ដែលទទួលបានពានរង្វាន់សន្តិភាពនៅក្នុងឆ្នាំ ១៩៩១ និងជាមនុស្សមានម្នាក់មានមុខមាត់នៅលើឆាកអន្តរជាតិ លោកស្រីស៊ូជី បានបាក់មុខជាខ្លាំងពាក់ព័ន្ធទៅនឹងបញ្ហារំលោភសិទ្ធិមនុស្ស និងការបង្ក្រាបលើជនជាតិរ៉ូហ៊ីងយ៉ា។ បន្ថែមពីលើនេះ អ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យក្រុមអ្នកជំនាញ ធ្វើការស៊ើបអង្កេតថាតើបទឧក្រិដ្ឋទាំងនេះ មានជាប់ពាក់ព័ន្ធជាមួយលោកស្រីក្រុមប្រឹក្សារដ្ឋឬទេ។ សូមបញ្ជាក់ថា ដោយសារតែមានការធ្វើទុក្ខបុកម្នេញទៅលើជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាឃីន អាមេរិកបានដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់មីយ៉ាន់ម៉ា ហើយក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិ បានចោទសកម្មភាពទាំងនោះថាជា«អំពើប្រល័យពូជសាសន៍»។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ ប្រជាជនប្រមាណជា ៧៥ម៉ឺននាក់ បានភៀសខ្លួនទៅនៅបង់ក្លាដែស ហើយមនុស្សជាច្រើននាក់ត្រូវបានគេសម្លាប់។ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1309.txt
|
ក្រុមហ៊ុនចិន Huawei នឹងដឹងពីសារសំខាន់នៃបច្ចេកវិទ្យារបស់ក្រុមហ៊ុន Google ចំពោះអាជីវកម្មទូរសព្ទសកលរបស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខ ក្រោយពីក្រុមហ៊ុននេះបានសម្រេចបញ្ចេញសេរ៊ីទូរសព្ទ 5G ថ្មី នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៩ កញ្ញា ដោយគ្មានកម្មវិធីសំខាន់ៗមួយចំនួនរបស់ Google នៅជាប់ម៉ាស៊ីនស្រាប់។
|
ដាក់បង្ហាញក្នុងទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់ សេរ៊ីទូរសព្ទ Mate 30 របស់ Huawei ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android EMUI10 (open source) ក៏ប៉ុន្តែពុំមែនជា Version របស់ Google ។ ទូរសព្ទបំពាក់ដោយបច្ចេកវិទ្យា 5G នេះ គ្មានកម្មវិធីរបស់ Google ដូចជា Gmail ,YouTube, Chrome , Play Store និងសេវាកម្មសំខាន់ៗទៀត ដែលផ្តល់ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ។ «ឆ្នាំ [២០១៩] នេះ គឺឆ្នាំដ៏លំបាកមួយសម្រាប់ក្រុមហ៊ុន Huawei»។ លោក Richard Yu ប្រធានផ្នែកអាជីវកម្មអតិថិជនរបស់ Huawei និយាយបែបនេះ អំឡុងព្រឹត្តិការណ៍ដាក់បង្ហាញទូរសព្ទថ្មីនេះ។ បន្ថែមពីនេះ លោក កត់សម្គាល់ថា ដោយសារបម្រាមពីសំណាក់រដ្ឋាភិបាលអាមេរិក ទូរសព្ទថ្មីនេះពុំមានកម្មវិធី និងសេវាកម្មទូរសព្ទដែលផ្តល់ដោយ Google ឬហៅថា GMS (Google Mobile Services) នៅជាប់ម៉ាស៊ីនស្រាប់។ ម្ល៉េះហើយ ក្រុមហ៊ុន Huawei ត្រូវបង្ខំចិត្តប្រើកម្មវិធី និងសេវាកម្មផ្ទាល់ខ្លួន ឬហៅថា HMS (Huawei Mobile Services)។ តាមការចុះផ្សាយរបស់សារព័ត៌មាន CNN អ្នកជំនាញ ព្រមានថា វានឹងមិនស្រួលឡើយក្នុងការបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ឲ្យទិញទូរសព្ទតម្លៃខ្ទង់ដល់ពាន់ដុល្លារ ដោយគ្មានសេវាកម្មរបស់ Google ។ ហើយទោះបីជាវាមានជម្រើសផ្សេងទៀតដើម្បីដំឡើងកម្មវិធីក្តី ក៏ប៉ុន្តែ អ្នកប្រើប្រាស់អាចរងការគំរាមកំហែងពីបញ្ហាវីរុសផ្សេងៗគ្រប់ពេល ពីវេបសាយឬ Store ក្រៅផ្លូវការទាំងនោះ។ បុរសម្នាក់ដែលមានឈ្មោះលើបណ្តាញសង្គម
|
article_131.txt
|
ប្រធានាធិបតីបារាំងលោក អេម៉ានុយ ម៉ាក្រុង បានអំពាវនាវឱ្យអ៊ុយក្រែនពិចារណាលើបញ្ហាទឹកដីជាក់ស្តែង ព្រោះសង្គ្រាមជាមួយរុស្ស៊ីនឹងមិនបញ្ចប់ក្នុងពេលឆាប់ៗនេះទេ។
|
ប្រធានាធិបតីបារាំងលោក អេម៉ានុយ ម៉ាក្រុង បានថ្លែងនៅឯវិមាន Elysee កាលពីថ្ងៃទី៦ ខែមករា ថា ៖« នឹងមិនមានដំណោះស្រាយលឿន និងងាយស្រួលទេនៅក្នុងអ៊ុយក្រែន។ ភាគីអ៊ុយក្រែនចាំបាច់ត្រូវមានការពិភាក្សាជាក់ស្តែងលើបញ្ហាទឹកដី»។ ប្រធានាធិបតីបារាំងរូបនេះ មិនបានបញ្ជាក់ពីអ្វីពីការគិតជាក់ស្តែងរបស់លោកអំពីបញ្ហាទឹកដីរបស់អ៊ុយក្រែនទេ ប៉ុន្តែលោកហាក់ដូចជាបញ្ជាក់ថា ក្រុងកៀវត្រូវពិចារណាឱ្យបានហ្មត់ចត់អំពីលទ្ធភាពនៃការដណ្តើមយកទឹកដីដែលរុស្ស៊ីកំពុងគ្រប់គ្រងមកវិញដោយកម្លាំង។ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្លាប់បានប្រកាសថា លោកនឹងដណ្តើមយកតំបន់ទាំងនេះមកវិញ ប៉ុន្តែថ្មីៗនេះបានទទួលស្គាល់ថា នេះគឺហួសពីសមត្ថភាពរបស់កងទ័ពអ៊ុយក្រែន។ លោក ម៉ាក្រុង ក៏បានអំពាវនាវឱ្យអាម៉េរិកជួយផ្លាស់ប្តូរលក្ខណៈនៃស្ថានភាពសង្រ្គាមបច្ចុប្បន្ន និងបញ្ចុះបញ្ចូលរុស្ស៊ីឱ្យអង្គុយនៅតុចរចា។ ប្រធានាធិបតីបារាំងបន្ថែមថា អឺរ៉ុបក៏នឹងត្រូវផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែនផងដែរ។ ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាម្តងហើយម្តងទៀតថា នឹងបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែនយ៉ាងឆាប់រហ័ស ប៉ុន្តែមិនបានធ្វើសំណើជាក់លាក់ណាមួយស្តីពីបទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្តិភាពទេ។ ប្រធានាធិបតី ម៉ាក្រុង បានរម្លឹកលោក ត្រាំ ថា អាម៉េរិកគ្មានឱកាសឈ្នះអ្វីទាំងអស់ ប្រសិនបើអ៊ុយក្រែនចាញ់។ លោកក៏បានព្រមានដែរថា ប្រទេសលោកខាងលិចនឹងបាត់បង់ភាពជំនឿជាក់ ប្រសិនបើពួកគេសម្របសម្រួលលើបញ្ហាអ៊ុយក្រែន ដោយសារពួកគេធុញទ្រាន់នឹងជម្លោះ។ ប្រធានាធិបតីបារាំងសង្កត់ធ្ងន់ថា ៖« ប្រសិនបើអ៊ុយក្រែនចាញ់ វាមិនល្អសម្រាប់ទាំងអឺរ៉ុប និងអាម៉េរិក»។ បច្ចុប្បន្នរុស្ស៊ីគ្រប់គ្រងទឹកដីអ៊ុយក្រែន ២០ភាគរយចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ទីក្រុងមូស្គូបញ្ជាក់ថា ខ្លួនមានឆន្ទៈក្នុងការចរចាបញ្ចប់ការប្រយុទ្ធគ្នា ប៉ុន្តែនឹងមិនទទួលយកការបោះបង់ចោលខេត្តចំនួន ៤ដែលបានបញ្ចូលគ្នានោះទេ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1310.txt
|
មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី និយាយនៅថ្ងៃទី១៥ ខែកញ្ញាន ថា សាលារៀននៅខេត្តចំនួន២លើកោះ Borne នឹងត្រូវបិទទ្វារចំនួនមួយសប្តាហ៍ដោយសារផ្សែងបំពុលពីភ្លើងឆេះព្រៃ ធ្វើអោយគុណភាពខ្យល់បានធ្លាក់ចុះដល់កំរិតគ្រោះថ្នាក់។
|
ឥណ្ឌូនេស៊ីនិងប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ តែងតែទទួលឥទ្ធិពលពីផ្សែងជានិច្ច ដោយសារការដុតព្រៃឈើដើម្បីយកទីធ្លាសំរាប់ដាំដំណាំ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពខ្យល់មានភាពអាក្រក់បំផុត។ មន្រ្តីឥណ្ឌូណេស៊ី និយាយនៅថ្ងៃទី១៥ ខែកញ្ញា ថា ខ្យល់បំពុលបានប៉ះពាល់ខ្លាំងនៅទីក្រុងPalangka Raya និងទីក្រុង Sampit លើកោះBorneo ក្នុងខេត្តCentral Kalimantan ដែលបណ្តាលអោយសាលារៀនក្នុងទីក្រុងទាំងពីរនេះត្រូវបិទទ្វារមួយរយៈ។ លោក Slamet Winaryo ប្រធានទីភ្នាក់ងារអប់រំនៅលើកោះនេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «ទីក្រុង Palangka Raya និង Sampit ត្រូវបានគ្របដណ្តប់ដោយផ្សែងខ្លាំង ដូចនេះយើងសម្រេចថានឹងផ្តល់ការឈប់សំរាកពីថ្ងៃចន្ទដល់ថ្ងៃសៅរិ៍ដល់សិស្សនៅក្នុងទីតាំងទាំងពីរនេះ»។ ក្រៅពីសាលារៀននៅទីក្រុងទាំងពីរនេះ លោក Winaryo ក៏បានប្រាប់ថាសាលារៀនផ្សេងទៀត ខេត្តCentral Kalimantan នឹងចូលរៀនយឺតកន្លះម៉ោងពោលគឺចូលរៀនម៉ោង៧និង៣០នាទីព្រឹក។ សាលាទាំងអស់ក៏ត្រូវបានណែនាំអោយកាត់បន្ថយម៉ោងសិក្សាមកត្រឹម៣០នាទីក្នុងមុខវិជ្ជានីមួយៗផងដែរ។ កាលពីចុងសប្ដាហ៍មុន រដ្ឋមន្រ្តីបរិស្ថានឥណ្ឌូណេស៊ី បានទម្លាក់កំហុសផ្សែងចេញពីភ្លើងឆេះព្រៃនេះលើក្រុមហ៊ុនម៉ាឡេស៊ី ដែលរកស៊ីនៅតំបន់នោះ។ អាជ្ញាធរឥណ្ឌូនេស៊ី បានប្រាប់អោយប្រជាជននៅក្នុងខេត្ត Central Kalimantan គួរនៅក្នុងផ្ទះឬពាក់ម៉ាសនៅពេលចេញទៅក្រៅ។ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ឥណ្ឌូណេស៊ី បានបញ្ចេញឧទ្ធម្ភាគចក្រចំនួន៨គ្រឿងនិងមនុស្សជាង១៥០០នាក់ដើម្បីពន្លត់អគ្គិភ័យដែលបានឆាបឆេះព្រៃជាង៤៥ហិកតាទាំងពីខែឧសភាមកម្លេះ៕ ងួន សុភាវត្តី សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1311.txt
|
«ម៉ាល់ឌីវ មិនជាប់ផុងក្នុងអន្ទាក់បំណុលចិនទេ» ។ ប្រមុខការទូតចិន ប្រាប់សមភាគីម៉ាល់ឌីវ បែបនេះ ខណៈកង្វល់ទាក់ទងនឹងបំណុលកើនឡើងខ្លាំង ដ្បិតប្រទេសក្នុងមហាសមុទ្រឥណ្ឌាដែលមាន ផលិតផលក្នុងស្រុកសរុបត្រឹម ៤,៥៩ពាន់លានដុល្លារ (២០១៧) នេះ ត្រូវបានរាយការណ៍ថា ជំពាក់លុយចិនដល់ទៅ ៣ពាន់លានដុល្លារ។
|
ទើបឈ្នះការបោះឆ្នោតសភា កាលពីខែមេសា គណបក្សប្រជាធិបតេយ្យម៉ាល់ឌីវ ព្រួយបារម្ភថា បំណុលរបស់ប្រទេសខ្លួនជំពាក់ចិន អាចស្មើដល់ ៣ពាន់លានដុល្លារ ។ ការណ៍នេះ អាចបង្កហានិភ័យដល់សេដ្ឋកិច្ចម៉ាល់ឌីវ ។ អំឡុងការដឹកនាំរបស់អតីតប្រធានាធិបតីម៉ាល់ឌីវ លោក Adbulla Yameen ដែលមានទំនោររកចិន ក្រុងប៉េកាំងបានវិនិយោគលុយរាប់រយលានដុល្លារ ក្រោមផែនការគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងវិថី របស់ចិន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ Abdulla Shahid ក្នុងទីក្រុងប៉េកាំង លោក វ៉ាង យី (Wang Yi) គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរបស់ចិនជាមួយម៉ាល់ឌីវ នឹងមិនប្រែប្រួលឡើយ ទោះមានការផ្លាស់ប្តូររដ្ឋាភិបាលថ្មីក្តី។ ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន នៅថ្ងៃសុក្រ ទី២០ កញ្ញា ប្រមុខការទូតចិនរូបនេះ កត់សម្គាល់ថា៖«កិច្ចសហប្រតិបត្តិការរបស់ចិនជាមួយម៉ាល់ឌីវ មានគោលដៅលើកកម្ពស់សុខមាលភាពរបស់ប្រជាជនម៉ាល់ឌីវ ដោយគ្មានបំណងនយោបាយ និងចង់បានប្រយោជន៍ភូមិសាស្ត្រនយោបាយអ្វីឡើយ»។ លោក សង្កត់ធ្ងន់ថា ការលើកឡើងថា «ម៉ាល់ឌីវជាប់ផុងក្នុងអន្ទាក់បំណុលចិន» គឺជាការចោទប្រកាន់ដោយខ្វះមូលដ្ឋានទាំងស្រុង។ តាមរយៈការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោករដ្ឋមន្ត្រី Shahid បញ្ជាក់ថា គ្មានប្រទេសណាមួយក្នុងពិភពលោក មានចិត្តល្អដូចចិនជួយអភិវឌ្ឍម៉ាល់ឌីវ ។ ត្រង់នេះ លោក និយាយដល់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្វាត់ខ្វែងក្នុងប្រទេសនេះ ក្រោមការផ្តល់កម្ចី និងជំនួយជាច្រើនរបស់ក្រុងប៉េកាំង។ គួរកត់សម្គាល់ថា ចិន ទទួលរងការរិះគន់ជាខ្លាំង ជាពិសេសពីសំណាក់បណ្តាប្រទេសលោកខាងលិច ពាក់ព័ន្ធនឹងរឿងផ្តល់លុយកម្ចីដល់ប្រទេសក្រីក្រ ជាមួយបំណុលដែលគ្មាននិរន្តរភាព ដ្បិតពួកគេគ្មានលទ្ធភាពសងលុយវិញរួច ។ អ្នកជំនាញ អះអាងថា ក្រុងប៉េកាំងចង់ប្រើប្រាស់បំណុលទាំងនេះដើម្បីពង្រីកឥទ្ធិពលនយោបាយរបស់ខ្លួន៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1312.txt
|
គ្រោះរាំងស្ងួត កំពុងតែវាយប្រហារទៅលើបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានទាំងឡាវ ដែលជាប្រទេសជាប់ទន្លេមេគង្គទៀតផង។ ស្រូវរាប់ម៉ឺនហិកតារបស់កសិករឡាវ កំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែកង្វះទឹក ជាពិសេសទឹកភ្លៀង ខណៈកម្រិតសីតុណ្ហភាព កាន់តែឡើងក្តៅ។
|
តាមការចុះផ្សាយរបស់សារព័ត៌មានឡាវ Laotian Times ផលិតផលស្រូវដូវវស្សាប្រមាណ ៨០ម៉ឺនហិកតាទូទាំងប្រទេសឡាវ កំពុងតែរងការបំផ្លាញ និងគំរាមកំហែង ដោយសារតែកម្រិតទឹកភ្លៀង មានតិចតួចបំផុត ហើយកាន់តែធ្ងន់ធ្ងរនោះ គ្រោះរាំងស្ងួតនេះ កើតឡើងស្របពេល ដែលកម្រិតនៃទឹកទន្លេមេគង្គ ដែលហូរកាត់ប្រទេសឡាវ ក៏មានកម្រិតទាបផងនោះ។ ជុំវិញបញ្ហានេះ អនុរដ្ឋមន្ត្រីកសិកម្ម និងជលផលឡាវ លោក Bounkhuang Khambounheuang បានណែនាំឲ្យអាជ្ញាធរខេត្ត និងស្រុក បញ្ជូនមន្ត្រីរបស់ខ្លួនទៅជួយកសិករជាបន្ទាន់ ដែលចំណាត់ការនេះ លោកអនុរដ្ឋមន្ត្រី អះអាងថា ជាការឆ្លើយតបនឹងបញ្ហាលឿនជាងការរង់ចាំការណែនាំផ្លូវការពីក្រសួង។ នេះបើយោងតាមប្រភពព័ត៌មាន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលរូបនេះ បានប្រាប់ឲ្យកសិករ ដែលបានធ្វើកម្ចីពីធនាគារ ត្រូវរាយការណ៍ដល់អាជ្ញាធរ ពីទំហំនៃផលប៉ះពាល់ នៃការខាតបង់ផលដំណាំដាំដុះរបស់ពួកគេ ដើម្បីជាមូលដ្ឋានមួយសម្រាប់រដ្ឋាភិបាល ក្នុងការជួយចរចាជាមួយនឹងធនាគារតាមមធ្យោបាយ និងលទ្ធភាពដែលអាចធ្វើបាន។ តាមពិតទៅ មិនមែនមានតែឡាវប៉ុណ្ណោះនោះទេ ដែលកំពុងតែរងការគំរាមកំហែងពីគ្រោះរាំងស្ងួតនេះ។ ថៃ ដែលជាប្រទេសជិតខាង ក៏ជួបរឿងដូចគ្នា។ តាមរបាយការណ៍ ផលដំណាំស្រូវជាង ១លាន ហិកតា របស់ថៃ ក៏កំពុងតែរងផលប៉ះពាល់នេះផងដែរ។ ជាចំណាត់ការលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានស្នើឲ្យចិន មីយ៉ាន់ម៉ា និងឡាវ ដែលសុទ្ធសឹងតែជាប្រទេសជាប់ទន្លេមេគង្គខាងលើបើកទឹកបន្ថែម ដើម្បីជួយសម្រាលដល់គ្រោះរាំងស្ងួតបាន ខ្លះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1313.txt
|
លោក Beji Caid Essebsi ប្រធានាធិបតីទុយនីស៊ី បានទទួលមរណភាពក្នុងអាយុ៩២ឆ្នាំ បន្ទាប់ពីព្យាបាលនៅមន្ទីរពេទ្យចាប់តាំងពីចុងខែមិថុនាមក។ នេះបើតាមការបញ្ជាក់របស់ខុទ្ទកាល័យប្រធានាធិបតី។
|
លោក Beji Caid Essebsi មានស្ថានភាពជំងឺដ៏ធ្ងន់ធ្ងរ មុនពេលទទួលមរណភាព។ លោកជាប្រធានាធិបតីក្នុងតំណែងដែលមានវ័យចំណាស់ជាងគេលើលោក តែជាប្រមុខរដ្ឋដែលចាស់ជាងគេទីពីរ បន្ទាប់ពីម្ចាស់ក្សត្រី អេលីហ្សាបែតទី២។ លោក Beji បានឡើងកាន់តំណែងក្រោយការបោះឆ្នោតនៅឆ្នាំ ២០១៤ រយៈពេលបីឆ្នាំបន្ទាប់ពីអតីតមេដឹកនាំផ្តាច់ការ Zine El Abidine Ben Ali ត្រូវបានទម្លាក់ពីតំណែងក្នុងចលនាបដិវត្តន៍អារ៉ាប់។ កន្លងមកនេះ បញ្ហាយ៉ាប់យឺននៃសុខភាពរបស់ប្រមុខរដ្ឋទុយនីស៊ី បានបង្កើតជាក្តីបារម្ភសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ នេះក៏ដោយសារការទំនេរនៃកៅអីប្រធានាធិបតីអាចបង្កើតជាការប្រទាញប្រទង់នយោបាយ មុនការបោះឆ្នោតប្រធានាធិបតីដែលមកដល់ខែវិច្ឆិកាដែរ។ បើតាមរដ្ឋធម្មនុញ្ញដែលបង្កើតឡើងឆ្នាំ ២០១៤ ករណីដែលកៅអីប្រធានាធិបតីនៅទំនេរ នាយករដ្ឋមន្ត្រីនឹងមានអំណាចទទួលខុសត្រូវការងារប្រធានាធិបតី និងការសម្រេចចិត្តនានាក្នុងរយៈពេលមិនយូរជាង ៦០ថ្ងៃឡើយ។ ក្នុងករណីដែលកៅអីនេះនៅទំនេរយូរជាង ៦០ថ្ងៃ ប្រធានសភានឹងត្រូវផ្តល់សេចក្តីទុកចិត្តកាន់កាប់តំណែងប្រធានាធិបតីនេះ ប៉ុន្តែមិនឲ្យលើសពី ៩០ថ្ងៃទេ។ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1314.txt
|
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបើកការបោសសម្អាតទ្រង់ទ្រាយធំលើក្រុមមន្ត្រីដែលទទួលបន្ទុកការចរចាជាមួយអាមេរិក។ នេះបើតាមការផ្សាយរបស់កាសែតកូរ៉េខាងត្បូង Cholsun Ilbo ។ លោក គីម យ៉ុងឈុល មនុស្សជំនិតផ្ទាល់មេដឹកនាំកូរ៉េខាងជើង និងលោកស្រី គីម យ៉ូចុង ប្អូនស្រីសំណព្វលោក គីម សុទ្ធតែស្ថិតក្នុងចំណោមមន្ត្រីដែលរងពិន័យ ខណៈប្រធានក្រុមការងារចរចាវិញ ទទួលទោសប្រហារជីវិតតែម្ដង។
|
បរាជ័យនៃជំនួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅវៀតណាម បានក្លាយជាកម្មវត្ថុនាំឲ្យមានការបោសសម្អាតផ្ទៃក្នុងមន្ត្រីដែលពាក់ព័ន្ធដោយផ្ទាល់នឹងការចរចានេះ។ ប្រមុខដឹកនាំវ័យក្មេង គីម ជុងអ៊ុន ត្រូវបានរាយការណ៍ថា បានបញ្ជាឲ្យសម្លាប់ និងដាក់ទោសក្រុមមន្ត្រីដែលមានតួនាទីក្នុងកាចរចាជាមួយអាមេរិកលើរឿងរំសាយនុយក្លេអ៊ែរ។ លោក គីម ទំនងទម្លាក់កំហុសលើមន្ត្រីរបស់ខ្លួនចំពោះបរាជ័យមួយនេះ។ លោក គីម យុកឈុល (Kim Hyok-chol) ដែលជាបេសកជនពិសេស និងជាមន្ត្រីទទួលបន្ទុកការចរចាថ្នាក់ក្រុមការងារ ត្រូវបានប្រហារជីវិតកាលពីខែមីនាកន្លងទៅនៅព្រលានយន្តហោះមួយកន្លែងជាមួយនឹងមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងបួននាក់ទៀត។ នេះបើតាមការផ្សាយរបស់កាសែតកូរ៉េខាងត្បូង Cholsun Ilbo នៅថ្ងៃទី៣១ ខែឧសភាដែលស្រង់ប្រភពពីមន្ត្រីកូរ៉េខាងជើង។ ទោសរបស់ពួកគេ គឺលួចធ្វើចារកម្មឲ្យអាមេរិក។ ចំណែកលោក គីម យ៉ុងឈុល ដៃស្ដាំលោក គីម ជុងអ៊ុន ផ្ទាល់ ក៏រងពិន័យធ្ងន់ដែរ តែមិនមែនទោសស្លាប់ឡើយ។ កាសែតកូរ៉េខាងត្បូងដដែលផ្សាយថា អតីតមេចារកម្មរូបនេះដែលទើបអស់តំណែងក្នុងជួរបក្សពលករដែរនោះ ត្រូវបញ្ជូនទៅឲ្យធ្វើការងារធ្ងន់ក្នុងខេត្ត Jagang ហើយត្រូវរៀនសូត្រមនោគមន៍វិជ្ជាឡើងវិញ។ មន្ត្រីទទួលខុសត្រូវការចរចាម្នាក់ទៀតឈ្មោះ Kim Song Hye ក៏ត្រូវបញ្ជូនជំរំកែប្រែនយោបាយផងដែរ។ អ្នកបកប្រែឲ្យលោក គីម នាជំនួបជាមួយលោក ត្រាំ ឈ្មោះ Shin Hye Yong ក៏ត្រូវរាយការណ៍ថា បានបញ្ជូនទៅកាន់ជំរំលត់ដំផងដែរ ក្រោមហេតុផលថា ធ្វើសកម្មភាពប៉ះពាល់អំណាចលោក គីម តាមរយៈការបកប្រែដែលធ្វើឲ្យមានការយល់ច្រឡំ។ អ្វីគួរឲ្យចាប់អារម្មណ៍ លោកស្រី គីម យ៉ូចុង ទោះមិនរងពិន័យធ្ងន់ក្ដី ក៏ត្រូវទទួលបញ្ជាឲ្យថយក្រោយមួយរយៈសិនដែរ។ ប្រភពពីទីក្រុងសេអ៊ូលអះអាងថា ក្រោយជំនួបនៅហាណូយ ប្អូនស្រីលោក គីម មិនមានសកម្មភាពអ្វីទេ។ មិនមានការបញ្ជាក់ណាមួយពាក់ព័ន្ធការបោសសម្អាតនេះឡើយ។ ប៉ុន្តែកាសែតកូរ៉េខាងជើង Rodong Sinmun បែរជាចេញបទវិចារណកថាមួយដោយរិះគន់មន្ត្រីដែលគោរពមេដឹកនាំហួសហេតុដើម្បីប្រយោជន៍ គឺជាជនប្រឆាំងបក្ស ប្រឆាំងបដិវត្តន៍ ហើយដែលត្រូវប្រឈមមុខការកាត់ទោសដ៏តឹងរ៉ឹង។ នេះជាលើកដំបូងតាំងពីឆ្នាំ២០១៣ ដែលកាសែតនេះប្រើពាក្យខ្លាំងបែបនេះ ដែលកាលនោះលោក គីម សម្លាប់ពូថ្លៃរបស់ខ្លួន។ វាក៏អាចជាសញ្ញាបង្ហាញថា រឿងចាស់បានកើតឡើងម្ដងទៀតដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1315.txt
|
ភ្នំពេញ៖ បើលោក សម រង្ស៊ី និងបក្ខពួកឈានជើងចូលទឹកដីកម្ពុជាពេលណា សមត្ថកិច្ចនឹងចាប់ខ្លួន តាមច្បាប់ភ្លាម ។ នេះជាការប្រកាសជាថ្មី របស់អគ្គស្នងការនគរបាលជាតិ ដែលទទួលបានដីកាបង្គាប់ឲ្យចាប់ខ្លួន ពីតុលាការ។
|
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន បានប្រាប់សារព័ត៌មានថ្មីៗថា ការអនុវត្តវិធានការច្បាប់ គឺខាងសមត្ថកិច្ច នឹងប្រើប្រាស់គ្រប់មធ្យោបាយ និងតាមរូបភាពនានា ដើម្បីចាប់ខ្លួនលោក សម រង្ស៊ី និងបក្ខពួក យកផ្តន្ទាទោសតាមច្បាប់ បើសិនជាពួកគេហ៊ានឈានជើងចូលកម្ពុជា។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា ការចេញចំណាត់ការនេះ ក្នុងគោលបំណងពង្រឹង និងការពារនីតិ ជាពិសេសធានាការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឲ្យបានល្អប្រសើរ។ បន្ថែមពីនេះលិខិតរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានសរសេរដូច្នេះថា៖«សូមអំពាវនាវដល់សាធារណៈជនជាតិ និងអន្តរជាតិចូលរួមគាំទ្រដល់ការអនុវត្តភារកិច្ចរបស់កងកម្លាំងអនុវត្តច្បាប់ និងកុំធ្លាក់ក្នុងឧបាយកលញុះញង់របស់ជនអគតិមួយក្តាប់តូច ដែលកំពុងបំផុសឲ្យប្រជាពលរដ្ឋបះបោរប្រឆាំងអាជ្ញាធរមានសមត្ថកិច្ចដែលសកម្មភាពនេះ គឺជាទង្វើខុសច្បាប់ ហើយក៏ជាទង្វើដែលបង្កឲ្យមានអសន្តិសុខដល់សង្គម» ។ ក្រៅពីនេះអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានរំឭកថា រាល់ចេតនារារាំងការអនុវត្តដីការបស់តុលាការ គឺជាអំពើដែលត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមានទៀតផង។ Relate ការប្រកាសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនេះ ធ្វើឡើងស្របពេលដែលលោក សម រង្ស៊ី និងថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំង អះអាងថា ពួកគេនឹងធ្វើមាតុភូមិនិវត្ត នៅក្នុងអំឡុងខែសីហា ឬកញ្ញាខាងមុខ ដោយអហិង្សានិងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ បើតាមលោក សម រង្ស៊ី ការធ្វើមាតុភូមិនិវត្តរបស់លោកនេះ ក៏មានអមដំណើរជាមួយមន្ត្រីអន្តរជាតិផងដែរ។ គួរបញ្ជាក់ថា មកដល់ពេលនេះលោក សម រង្ស៊ី បានរងបណ្តឹងមិនតិចជាង១០ទេ ពីសំណាក់ថ្នាក់ដឹកនាំនិងសកម្មជនគណបក្សប្រជាជនកម្ពុជា ដោយក្នុងនោះ មានបណ្តឹងខ្លះ ត្រូវបានជំនុំជម្រះរួចហើយ ហើយបណ្តឹងខ្លះទៀត កំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1316.txt
|
នាយករដ្ឋមន្ត្រីនៃរបបសឹកថៃ ប្រាយុទ្ធ ចន្ទអូចា ត្រូវបានសមាជិកសភាភាគច្រើនបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យបន្តធ្វើជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស៊ីវិលដំបូងដែលកើតឡើងចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០១៤។
|
ដូចការរំពឹងទុកមែន លោក ប្រាយុទ្ធ ចន្ទអូចា មេដឹកនាំរដ្ឋប្រហារថៃឆ្នាំ ២០១៤ ដើម្បីទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់នោះ ត្រូវបានជ្រើសរើសដោយអង្គនីតិបញ្ញត្តិឲ្យដឹកនាំរដ្ឋាភិបាលស៊ីវិលថ្មីទៀតក្នុងការបោះឆ្នោតជាផ្លូវការដែលធ្វើឡើងនៅយប់ថ្ងៃពុធទី ៦ ខែមិថុនានេះ។ ប្រជែងជាមួយមេដឹកនាំគណបក្សអនាគតឆ្ពោះទៅមុខដែលជាសេដ្ឋីវ័យក្មេងលោក Thanathorn Juangroongruangkit លោក ប្រាយុទ្ធ បានទទួលសំឡេងគាំទ្រច្រើនលើស ៣៧៥ ដែលជាលក្ខខណ្ឌតម្រូវដើម្បីក្លាយជាប្រមុខរដ្ឋាភិបាល។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានន AFP។ ចំណែកបេក្ខភាពរបស់លោក Thanathorn ដែលទើបតែត្រូវបានដាក់ស្នើកាលពីថ្ងៃអង្គារ ដើម្បីតំណាងឲ្យសម្ព័ន្ធនយោបាយដែលប្រឆាំងរបបយោធានោះបានទទួលសំឡេងគាំទ្រត្រឹម ១៩៧ ប៉ុណ្ណោះ។ ក្នុងការបោះឆ្នោតកន្លងមក គណបក្សលោកស្ថិតនៅលេខរៀងទីបីក្នុងចំណោមបក្សដែលឈ្នះបានអាសនៈច្រើនជាងគេរហូតដល់ ៨១អាសនៈ។ នៅក្នុងការបោះឆ្នោតនេះដែរ សមាជិករដ្ឋសភា និងព្រឹទ្ធសភាសរុប ៧៥០ មានអវត្តមានបីនាក់។ តំណាងរាស្ត្រទីមួយគឺលោក អាប់ភីស៊ីត វ៉េចាជីវ៉ា ដែលបានលាលែងពីតំណែងសមាជិកសភាព្រឹកមិញ ដោយសារលោកខឹងនឹងសមាជិកបក្សប្រជាធិបតេយ្យដែលចូលរួមជាមួយសម្ព័ន្ធនយោបាយគាំទ្រយោធា។ សមាជិកសភាម្នាក់ទៀតដែលអវត្តមានគឺ លោក Thanathorn ដោយសារលោកត្រូវបានហាមឃាត់ពីការកាន់តំណែងសមាជិកសភាដោយសេចក្តីសម្រេចតុលាការធម្មនុញ្ញកន្លងមក។ សមាជិកសភាចុងក្រោយដែលអវត្តមានគឺមកពីខាងបក្សអនាគតឆ្ពោះទៅមុខ ដែលសុំច្បាប់សម្រាក់ដោយសារមានជំងឺ។ យ៉ាងណាក៏ដោយ ជោគជ័យរបស់លោក ប្រាយុទ្ធ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយ ដ្បិតថា លោកបានទទួលសំឡេង ២៥០ ពីសមាជិកព្រឹទ្ធសភាដែលតែងតាំងដោយរបបសឹករួចជាស្រេចទៅហើយ។ សមាជិកភាគច្រើនជាមន្ត្រីយោធា និងក្រុមស្មោះស្ម័គ្រនឹងយោធាដែរ។ ម្យ៉ាងទៀត នាយករដ្ឋមន្ត្រីវ័យ ៦៥ឆ្នាំរូបនេះ ក៏បានទទួលសំឡេងគាំទ្របន្ថែមទៀតបណ្តាគណបក្សដែលរណបក្រុមយោធាដែលបានទទួលអាសនៈក្នុងសភាដែរក្នុងការបោះឆ្នោតកាលពីចុងខែមីនា។ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1317.txt
|
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៦ ខែកក្កដា បានគំរាមលែងទទួលស្គាល់ឋានៈជា «ប្រទេសកំពុងអភិវឌ្ឍ» របស់ប្រទេសខ្លះដែលមានសេដ្ឋកិច្ចជឿនលឿនទៅហើយនោះ។ លោកបាន បញ្ជាឲ្យតំណាងចរចាពាណិជ្ជកម្មអាមេរិក (USTR) ប្រើប្រាស់គ្រប់មធ្យោបាយដើម្បីកែទម្រង់ប្រព័ន្ធអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលលោកអះអាងថា បានខ្ទេចខ្ទី អស់ហើយ។ ទណ្ឌកម្ម អាចជារឿងបន្ទាប់ បើអ្វីៗមិនកើតឡើងតាមការចង់បានរបស់លោក ត្រាំ ទេនោះ។
|
ក្នុងកំណត់ហេតុដែលចេញដោយសេតវិមាន លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យតំណាងចរចាពាណិជ្ជកម្មអាមេរិក (USTR) ឈប់ចាត់ទុកប្រទេសអ្នកមានតែមានឋានៈជាប្រទេសកំពុងអភិវឌ្ឍនៅអង្គការពាណិជ្ជកម្មអន្តរជាតិ ជា «ប្រទេសកំពុងអភិវឌ្ឍ» ទៀត ប្រសិនបើមានកំណែទម្រង់ក្នុងរយៈពេល៩០ថ្ងៃទេនោះ។ លោក ត្រាំ មិនពេញចិត្តចំពោះប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទៅហើយនេះ បែរជាបន្តរក្សាឋានៈរបស់ខ្លួន ដើម្បីប្រយោជន៍ពួកគេ ពិសេសនេះកេងចំណេញពីអាមេរិកតែម្ដង។ «WTO ខ្ទេចខ្ទីទៅហើយ ពេលដែលប្រទេសអ្នកមានបំផុតលើពិភពលោក ចាត់ទុកខ្លួនឯងជាប្រទេសកំពុងអភិវឌ្ឍដើម្បីគេចពីច្បាប់របស់ WTO ហើយទទួលបានលក្ខខណ្ឌពិសេសនោះ។ គ្មានរឿងបែបនេះទៀតទេ! ថ្ងៃនេះ ខ្ញុំបានណែនាំឲ្យតំណាងពាណិជ្ជកម្មអាមេរិកចាត់វិធានការ ដូចនេះប្រទេសទាំងនោះលែងបន្លំប្រព័ន្ធដែលធ្វើឲ្យអាមេរិកខាត់បង់បាន។» នេះជាការគំរាមរបស់លោក ត្រាំ ដែលចង់ឲ្យ WTO កែទម្រង់ឲ្យបានលឿន។ សេតវិមានអាមេរិក បានបញ្ចេញឈ្មោះប្រទេសចំនួន៧ ដែលជាប្រទេសអ្នកមានបំផុតលើលោក។ សេចក្ដីប្រកាសសេតវិមានបញ្ជាក់ថា ប្រទេស (ឬតំបន់) អ្នកមានចំនួន៧ លើពិភពលោកដែលវាស់ដោយផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ដោយផ្អែកលើគោលការណ៍អំណាចនៃការទិញដូចជា ព្រុយណេ ហុងកុង កូវ៉ែត ម៉ាកាវ កាតា សិង្ហបុរី និងអេមីរ៉ាតអារ៉ាប់រួម កំពុងចាត់ទុកខ្លួនឯងជាប្រទេសកំពុងអភិវឌ្ឍ។ ម៉ិកស៊ិក កូរ៉េខាងត្បូង និងតួកគី ដែលជាសមាជិកប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ និងអង្គការដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ក៏ទាមទារឋានៈបែបនេះដែរ។ បើតាមសេតវិមាន លោក ត្រាំ ប្រាប់ឲ្យការិយាល័យ USTR ប្រើប្រាស់គ្រប់វិធីសាស្ត្រទាំងអស់ដើម្បីធានាឲ្យបានកំណែទម្រង់ WTO ហើយបើអាច សហការជាមួយប្រទេសផ្សេង។ គេមិនដឹងថា លោក ត្រាំ ចាត់វិធានការអ្វីឡើយពាក់ព័ន្ធរឿងនេះ តែទណ្ឌកម្មអាចជាជម្រើសទីមួយ។ សម្រាប់អាមេរិក ការណ៍ដែលប្រទេសអ្នកមានមានឋានៈជាប្រទេសកំពុងអភិវឌ្ឍ ពួកគេមិនត្រឹមបង្កើតបញ្ហាឲ្យប្រទេសអភិវឌ្ឍផ្សេងទៀតឡើយ ប៉ុន្តែក៏ប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសដែលត្រូវការឋានៈពិតប្រាកដ និងការអនុគ្រោះពិសេសផង។ ការទទួលបានឋានៈជាប្រទេសកំពុងអភិវឌ្ឍ ជាលក្ខខណ្ឌពិសេសដែលអនុញ្ញាតឲ្យប្រទេសមួយអាចមិនទាន់អនុវត្តគោលការណ៍ពាណិជ្ជកម្មសេរី អាចជួយផលិតកម្មក្នុងស្រុកតាមរូបភាពគាំពារនិយម និងការឧបត្ថម្ភធនជាដើម៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1318.txt
|
អតីតរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Albert del Rosario សម្តែងការមិនពេញចិត្តទៅនឹងការដឹកនាំរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ដោយលោក អះអាងថា មិនបានបំពេញតួនាទីពេញលេញដូចបានបញ្ញត្តិក្នុងរដ្ឋធម្មនុរញ្ញ។ អតីតរដ្ឋមន្ត្រីរូបនេះ អះអាងថា លោក ឌូទើតេ គួរតែត្រូវបានដកចេញពីតំណែង ដោយសារខ្វះសមត្ថភាពក្នុងការការពារទឹកដី។
|
តាមរយៈកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន ABS-CBN ថ្ងៃ២៧ មិថុនា លោក Albert del Rosario បានថ្លែងថា រដ្ឋធម្មនុញ្ញបានបញ្ញត្តិយ៉ាងច្បាស់ថា តំបន់សេដ្ឋកិច្ចផ្តាច់មុខ ក៏ជាផ្នែកមួយនៃអធិបតេយ្យរបស់ប្រទេស ដែលលោក ឌូទើតេ ត្រូវការពារ ពោលគឺប្រធានាធិបតី និងកងទ័ព មានកាតព្វកិច្ចក្នុងការអនុវត្តការពារឲ្យបានត្រឹមត្រូវ។ អតីតប្រមុខការទូតរូបនេះ បន្តទៀតថា អ្នកដែលបំពាននឹងបទបញ្ញត្តិនេះ គឺជាមូលដ្ឋានដ៏រឹងមាំមួយក្នុងការបញ្ឈប់ពីតួនាទី និងតំណែង។ ក្នុងករណីនេះ លោក សង្កត់ធ្ងន់ លោកប្រធានាធិបតី ឌូទើតេ អាចត្រូវបានដកចេញពីតំណែងបាន។ ការណ៍ដែលអតីតប្រមុខការទូតហ្វីលីពីន ដែលធ្លាប់មានជំហររឹងទទឹងជាមួយនឹងចិនរូបនេះ បង្ហើបពីផ្លូវច្បាប់ប្រឆាំងនឹងលោកប្រធានាធិបតី ឌូទើតេ បែបនេះ ដោយសារតែថ្មីៗនេះ លោកប្រធានាធិបតី ឌូទើតេ បានប្រព្រឹត្តឥរិយាបថការទូតមួយ ដែលបង្កឲ្យមានការហួសចិត្ត ពាក់ព័ន្ធនឹងបញ្ហានៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងជាមួយចិន។ គួររម្លឹកបន្តិចថា ក្នុងរដ្ឋបាលដឹកនាំរបស់អតីតប្រធានាធិបតី Benigno Aquino ហ្វីលីពីន បានមានជំហរប្រឆាំងខ្លាំងទៅនឹងចិនលើបញ្ហាសមុទ្រចិនខាងត្បូង។ ពេលនោះហ្វីលីពីន ដែលមានលោក Albert del Rosario ជារដ្ឋមន្ត្រីការបរទេស តែងតែប្រឆាំងចិនទាំងក្របខណ្ឌជាតិ អន្តរជាតិ និងក្របខណ្ឌការទូត និងយោធាទៀតផង។ ទើបតែដល់រដ្ឋបាលដឹកនាំរបស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ នោះទេ ដែលហ្វីលីពីន បានផ្លាស់ប្តូរជំហរស្ទើរតែទាំងស្រុងទៅកាន់ចិន។ រដ្ឋបាលលោក ឌូទើតេ ចង់ឱបក្រសោបចិន ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម ខណៈយករឿងជម្លោះអធិបតេយ្យសមុទ្រចិនខាងត្បូង ទុកដោះស្រាយដោយឡែកតាមមធ្យោបាយការទូត និងចរចាដោយសន្តិវិធី៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1319.txt
|
ប្រមុខដឹកនាំរបស់ប្រទេសអាស៊ាន អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ដែលទើបតែបញ្ចប់ការពីពេលថ្មីៗនេះ បានទទួលដឹងលឺពីផលលំបាករបស់រដ្ឋសមាជិក ដែលជាអ្នកផលិតផលិតផលដូរប្រេងធំបំផុតរបស់ពិភពលោក និងកំពុងតែទទួលរងនូវការរឹតត្បិតពីសហភាពអឺរ៉ុប។ ប្រមុខដឹកនាំ បានសម្រេចទុកលទ្ធភាពឲ្យភាគីពាក់ព័ន្ធដោះស្រាយគ្នាតាមមធ្យោបាយដែលអាចទៅរួច។
|
ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ទំនងជាមានអាក់អន់ចិត្តខ្លះជាមួយនឹងអង្គការអន្តររដ្ឋាភិបាលក្នុងតំបន់អាស៊ាន ដែលមិនអាចសេចក្តីថ្លែងការណ៍មុតមាំមួយសម្រាប់ខ្លួនដើម្បីជាថ្នូរសម្រាប់ការចរចា និងតវ៉ាទៅលើសហភាពអឺរ៉ុប ដែលកំពុងតែដាក់គំនាបទៅលើពួកគេឲ្យពិនិត្យឡើងវិញពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន តាមរយៈការរឹតត្បិតលើការនាំចូលផលិតផលដូងប្រេងទៅកាន់ទីផ្សារអឺរ៉ុប។ គួររម្លឹកបន្តិចថា សហភាពអឺរ៉ុប នៅដើមឆ្នាំ២០១៩ បានចាប់ផ្តើមអនុវត្តបទបញ្ជាថ្មីពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលកើតឡើងវិញ និងថាមពលស្អាតស្អំ ដែលជាប្រភេទថាមពលមិនប៉ះពាល់ដល់បរិស្ថាន។ តាមរយៈបទបញ្ជាថ្មីនេះ រដ្ឋសហភាពអឺរ៉ុប តម្រូវឲ្យកាត់បន្ថយការនាំចូលផលិតផលដែលកើតចេញពីការបំផ្លាញបរិស្ថាន ជាពិសេសនោះការកាប់បំផ្លាញព្រៃឈើតែម្តង។ បទបញ្ជាថ្មីដដែលនេះ សហភាពអឺរ៉ុប មានគោលដៅឈានទៅដល់ការបិទការនាំចូលផលិតផលពាក់ព័ន្ធ ដែលរាប់បញ្ចូលទាំងផលិតផលដូរប្រេងតែម្តងនៅក្នុងឆ្នាំ២០៣០។ ចំណាត់ការនេះ បានធ្វើឲ្យប្រទេសផលិតដូរប្រេង ជាពិសេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដែលជាអ្នកផលិតធំបំផុតរបស់ពិភពលោក ហើយមានទីផ្សារធំនៅអឺរ៉ុប ត្រូវរងផលប៉ះពាល់ខ្លាំងដល់ការនាំចេញ។ គិតចាប់ពីសហភាពអឺរ៉ុប ចាប់ផ្តើមមានវិធាននេះ រដ្ឋអាស៊ានទាំងពីរ បានមានទាំងការពន្យល់បកស្រាយ ផង និងតវ៉ាជាបន្តផងដើម្បីឲ្យសហភាពអឺរ៉ុប ផ្លាស់ប្តូរ និងបញ្ឈប់ការរឹតត្បិតនេះ។ រដ្ឋទាំងពីរ ថែមទាំងបានអះអាងថា នឹងបន្តប្តឹងសហភាពអឺរ៉ុបទៅកាន់អង្គការពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាសុំកិច្ចការពារ និងអន្តរាគមន៍ពីអាស៊ាន ដែលអង្គការអន្តររដ្ឋាភិបាល ដូចសហភាពអឺរ៉ុបដូចគ្នាផងដែរនោះ។ ក៏ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ អាស៊ាន ពិតជាបានទទួលដឹងលឺពីករណីវិវាទពាណិជ្ជកម្មនេះ។ « យើងបានកំណត់សម្គាល់ពីក្តីបារម្ភរបស់រដ្ឋសមាជិកអាស៊ានមួយចំនួនលើបញ្ហាពាក់ព័ន្ធនឹងការអនុវត្តសកម្មភាពទីផ្សារមិនត្រឹមត្រូវ និងបញ្ហាផលិតផលដូរប្រេង។ យើង អះអាងជាថ្មីពីការគាំទ្រកិច្ចប្រឹងប្រែងរបស់រដ្ឋសមាជិកពាក់ព័ន្ធដើម្បីដោះស្រាយលើនិរន្តរភាពនៃដូងប្រេង រាប់បញ្ចូលការបន្តភ្ជាប់ផ្សារជាមួយនឹងភាគីពាក់ព័ន្ធ។» នេះ ជាជំហរដ៏ខ្លីរបស់អាស៊ានលើបញ្ហាដូងប្រេងរបស់រដ្ឋសមាជិក ដែលបានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំអាស៊ានលើកទី៣៤ នៅក្នុងរដ្ឋធានីបាងកក កាលពីពេលថ្មីៗនេះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_132.txt
|
គណបក្សប្រជាធិបតេយ្យ(DPK) ដែលជាបក្សប្រឆាំង បានប្រកាសនៅថ្ងៃទី២៦ ខែធ្នូ ដាក់សំណើដកតំណែងប្រធានាធិបតីស្ដីទី លោក Han Duck-soo ទាក់ទងនឹងការប្រឆាំងការតែងតាំងចៅក្រមកាត់ក្ដីក្នុងតុលាការរដ្ឋធម្មនុញ្ញ ដែលនឹងត្រូវដោះស្រាយរឿងក្ដីប្រធានាធិបតី លោក យូន សុកយ៉ល។
|
អត្ថបទទាក់ទង បក្សប្រឆាំង ចង់ស្នើដកតំណែងនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង ក្រោយមិនប្រកាសច្បាប់ស៊ើបអង្កេតលោកយូន គណបក្សប្រឆាំងនៅកូរ៉េខាងត្បូង បានដាក់សំណើដកតំណែងប្រធានាធិបតីស្ដីទី លោក Han Duck-soo ក្រោយលោក Han បដិសេធមិនតែងតាំងចៅក្រមតុលាការរដ្ឋធម្មនុញ្ញ ដើម្បីកាត់ក្ដីលោក យូន សុកយ៉ល។ «ពួកយើង បានកសាងសំណើ(ដកតំណែងលោក Han Duck-soo) ហើយនឹងបញ្ជូនសំណើនេះទៅក្នុងកិច្ចប្រជុំសភា នៅថ្ងៃនេះ។ យើង នឹងបោះឆ្នោត(លើសំណើ) នៅថ្ងៃស្អែក»។ សមាជិករដ្ឋសភាលោក Park Sung-joon បានប្រាប់អ្នកសារព័ត៌មានបែបនេះនៅថ្ងៃទី២៦ ខែធ្នូ។ ក្នុងសំណើដកតំណែងនេះ បក្ស DPK ចោទលោក Han លើការបំពានកាតាព្វកិច្ចជាប្រធានាធិបតីស្ដីទី ដ្បិតលោក បានបដិសេធមិនចាត់តាំងចៅក្រមផ្លូវការ និងបដិសេធលើច្បាប់សំខាន់២ ដើម្បីស៊ើបអង្កេតលោក យូន សុកយ៉ល និងភរិយា។ បក្ស DPK ចង់ឱ្យលោក Han ចាត់តាំងចៅក្រម៣រូបបន្ថែម ដើម្បីបំពេញសវនាការកាត់ក្ដី ក្នុងតុលាការ។ ប៉ុន្តែចំណុចនេះ ត្រូវបានលោក Han បដិសេធជាបន្តបន្ទាប់ ដែលបណ្ដាលឱ្យដំណើរការសវនាការរឿងក្ដីលោក យូន សុកយ៉ល បន្តរំសាយ។ ប្រធានបក្ស DPK លោក Park Chan-dae បានលើកឡើងថា ការបដិសេធមិនតែងតាំងចៅក្រុម៣រូបបន្ថែមរបស់លោក Han សបញ្ជាក់ច្បាស់ថា មេដឹកនាំកូរ៉េខាងត្បូងស្ដីទីរូបនេះ គ្មានឆន្ទៈ និងសមត្ថភាពប្រណិប័តតាមរដ្ឋធម្មនុញ្ញទេ។ ប៉ុន្តែលោក Han Duck-soo បានអះអាងថា លោក អាចធានាការចាត់តាំងចៅក្រមបាន លុះត្រាតែគណបក្សអំណាចប្រជាជន(PPP) និងគណបក្ស DPK មានឯកភាពលើបេក្ខភាពចៅក្រម និងការគោរពអំណាចប្រធានាធិបតី។ «គោលការណ៍សុក្រឹតដែលភ្ជាប់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់របស់យើង គឺជៀសវាងការប្រើអំណាចប្រធានាធិបតីខ្លាំងផ្ដាច់មុខ ដែលរួមទាំងការចាត់តាំងក្នុងស្ថាប័នធម្មនុញ្ញ(តុលាការរដ្ឋធម្មនុញ្ញ)ផង»។ លោក Han Duck-soo បានលើកហេតុផលយ៉ាងដូច្នេះ។ ក្នុងសប្ដាហ៍នេះ លោក Han បានពន្យារពេលប្រកាសសេចក្តីស្នើច្បាប់ បង្កើតអង្គភាពស៊ើបអង្កេតឯករាជ្យ២សំខាន់ៗ ដើម្បីស្រាវជ្រាវលើលោក យូន និងភរិយា ផងដែរ។ យ៉ាងណាមិញ បើសិនជាការបោះឆ្នោតលើសំណើដកតំណែងលោក Han Duck-soo ជោគជ័យនៅថ្ងៃទី២៧ ខែធ្នូ រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Choi Sang-mok អាចនឹងក្លាយជាប្រធានាធិបតីស្ដីទីបន្ទាប់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ AFP៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1320.txt
|
រដ្ឋមន្ត្រីការពារជាតិចិនឧត្តមសេនីយ៍ Wei Fenghe បានបង្ហាញពីការប្តេជ្ញាចិត្តជាថ្មីជាមួយនឹងសមភាគីសិង្ហបុរី លោករដ្ឋមន្ត្រី Ng Eng Hen ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសនោះលើបញ្ហាសន្តិសុខ ដែលរាប់បញ្ចូលទាំងជម្លោះសមុទ្រចិនខាងត្បូងផង។ ភាគីទាំងពីរ ចង់ឃើញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលកសាងអស់រយៈពេលច្រើនទសវត្សរ៍ហើយនោះ បន្តទៅមុខ។
|
ក្នុងដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល៨ឆ្នាំនៅសិង្ហបុរី លោករដ្ឋមន្ត្រីការពារ និងជាទីប្រឹក្សារដ្ឋចិន Wei Fenghe បានប្រាប់សមភាគីសិង្ហបុរី លោករដ្ឋមន្ត្រី Ng Eng Hen ថា ចិន និងកងទ័ពរំដោះប្រជាជនរបស់ខ្លួន ពិតជាចង់ផ្សារភ្ជាប់ខ្លួនទៅនឹងតំបន់ និងពិភពលោក ខណៈដែលស្ថានភាពសន្តិសុខសកលបច្ចុប្បន្ន កំពុងតែស្ថិតនៅក្នុងភាពមិនប្រាកដប្រជា និងមិនអាចព្យាករបាននោះ។ តាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី នៅថ្ងៃ២៩ ឧសភា ប្រមុខការពារជាតិសិង្ហបុរី បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយនឹងគ្នា រួមទាំងជម្លោះសមុទ្រចិនខាងត្បូង ដែលជាបញ្ហាដ៏រសើបរវាងចិន និងអាស៊ាន។ លោក បន្តថា ភាគីចិន បានអះអាងថា ខ្លួនមិនត្រឹមតែចង់បានសន្តិភាពនៅក្នុងតំបន់ប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែក៏មិនចង់ប្រឈមជាមួយនឹងភាគីណាមួយ រួមអាមេរិក នៅក្នុងតំបន់នេះឡើយ។ នៅពេលដែល អ្នកសារព័ត៌មាន សាកសួរពីជំហររបស់សិង្ហបុរី ចំពោះស្ថានភាពតានតឹងរបស់អាមេរិក និងចិន លើបញ្ហាពាណិជ្ជកម្ម ថាតើបើវិវាទនេះ នៅតែអភិវឌ្ឍទៅធ្ងន់ធ្ងរទៅ សិង្ហបុរី នឹងជ្រើសយកភាគីចិន ឬអាមេរិក លោក បានគូសបញ្ជាក់ថា សូម្បីតែភាគីវិវាទ ក៏បានប្រាប់ហើយថា ភាគីពាក់ព័ន្ធទាំងអស់មិនចាំបាច់ជ្រើសរើសនៅខាងណាមួយនោះទេ។ លោករដ្ឋមន្ត្រី បានពន្យល់បន្ថែមថា ជម្រើសនេះ គឺជាជម្រើសដ៏ត្រឹមត្រូវបំផុត ហើយ វា ក៏ជាឆ្លុះបញ្ចាំងផងដែរថា សិង្ហបុរី មិនបានរស់នៅក្នុងពិភពលោក ប៉ូលមួយ ឬប៉ូលពីរនោះទេ។ លោករដ្ឋមន្ត្រី អះអាងថា សិង្ហបុរី និងចិន បានចង់ឃើញដូចគ្នាថា វា ជារឿងដែលមិនសមហេតុផលនោះទេ ដែលត្រូវបំផ្លាញដំណើរការអភិវឌ្ឍពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងសន្តិសុខ ដែលពិភពលោក បានបង្កើតឡើងអស់រយៈ៧ទសវត្សរ៍ហើយនោះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1321.txt
|
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានប្រកាសមិនជ្រៀតជ្រែកចូលជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិនដែលធ្វើឲ្យរញ្ជួយសាកលលោកទាំងមូលឡើយ។ យ៉ាងណាមិញ ជាមហាអំណាចមួយដែរនោះ និងជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយរបស់ចិន លោក ពូទីន ថា រុស្ស៊ីពិបាកនឹងឈរនៅចំកណ្ដាលណាស់។ បើតាមប្រធានាធិបតីរុស្ស៊ី ភាពល្អក់កករក្នុងទំនាក់ទំនងរុស្ស៊ី និងអាមេរិកក្នុងពេលបច្ចុប្បន្ន ពិតជាតម្រូវឲ្យរុស្ស៊ីចាប់ដៃគូប្រជែងរបស់អាមេរិក។
|
ជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិកនៅតែបន្តឆេះមិនដាច់ផ្សេង ខណៈការចរចាក៏មិនទាន់បានផលអ្វីដែរ។ ខណៈទំនាស់ផ្នែកពាណិជ្ជកម្មនេះជារឿងរបស់មហាអំណាចទីមួយ និងទីពីរលើលោកតែពីរនាក់នោះ ហើយមិនពាក់ព័ន្ធអ្វីនឹងរុស្ស៊ីនោះ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន លើកឡើងថា មូស្គូមិនអាចប្រកាន់ជំហរកណ្ដាលបានទេ។ ក្នុងកិច្ចសម្ភាសមួយមុនចាកចេញទៅកាន់ទឹកដីកៀហ្ស៊ីស៊ីស្ថានដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំប្រទេសសមាជិកអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) លោក ពូទីន និយាយថា អាមេរិក និងចិនទាស់គ្នារឿងពាណិជ្ជកម្ម និងបញ្ហាផ្សេងទៀតក្នុងទំនាក់ទំនងទ្វេភាគី។ លោកប្រាប់ទូរទស្សន៍ Mir TV ថា ជារឿងធម្មតាទេដែលរុស្ស៊ីគ្មានហេតុផលអ្វីដែលត្រូវលូកលាន់ដំណើរការចរចានេះឡើយ។ កិច្ចប្រជុំ SCO ចាប់ផ្ដើមតាំងពីថ្ងៃទី១៤ ខែមិថុនា។ ទោះប្រកាន់ជំហរមិនចូលពាក់ព័ន្ធក្ដី លោក ពូទីន អះអាងថា មានករណីមួយដែលរុស្ស៊ីមិនអាចឈរមើលបានឡើយ។ បើតាមទូរទស្សន៍រុស្ស៊ី RT លោក ពូទីន សង្កត់ធ្ងន់ថា៖ «ទីមួយ រុស្ស៊ីមានទំនាក់ទំនងប្រវត្តិសាស្ត្រល្អមិនធ្លាប់មានជាមួយចិន។ យើជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ តែជាអកុសល យើងមិនអាចនិយាយដូចគ្នានេះសម្រាប់ទំនាក់ទំនងជាមួយអាមេរិកបានទេ ដ្បិតអាមេរិកបានធ្វើឲ្យវាកាន់តែអាក្រក់ទៅៗ។» ដូចនេះ នៅកាលៈទេសៈបែបនេះ សមានចិត្តរបស់រុស្ស៊ី ក៏មានជាមួយដៃគូយុទ្ធសាស្ត្ររបស់ខ្លួន។ នេះជាការបន្ថែមរបស់លោក ពូទីន ដែលទើបទទួលប្រធានាធិបតីចិន ស៊ី ជិនភីង អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅរុស្ស៊ីថ្មីៗនេះ។ មកទល់ខែមិថុនា សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទីមួយ និងទីពីរនេះ មានអាយុជិតមួយឆ្នាំហើយ ដោយមានការដំឡើងពន្ធលើទំនិញនាំចូលទៅមកខ្ទង់៣០០ពាន់លានដុល្លារទៅហើយ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធលើទំនិញចិនដែលសេសសល់ប្រមាណ៣០០ពាន់លានដុល្លារទៀត ស្របពេលដែលការចរចាមិនបានផល។ ការចរចាទៀតសោត ក៏មិនទៅមុខ ខណៈភាគីទាំងពីរចោទគ្នាទៅមកថា ធ្វើឲ្យការចរចាថយក្រោយ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1322.txt
|
រដ្ឋាភិបាលសិង្ហបុរី បានមើលឃើញពីផលប៉ះពាល់កាន់តែធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។ សិង្ហបុរី ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ និងសកម្មមួយនៅក្នុងតំបន់ និងពិភពលោក បានទទូចឲ្យប្រជាជនរបស់ខ្លួនតាមដានទំនោរនេះផង ដើម្បីធានាថា សិង្ហបុរី មិនក្លាយជាជនរងគ្រោះ និងខាតបង់ផលប្រយោជន៍។
|
តាមរយៈសន្និសីទសារព័ត៌មានក្រៅកិច្ចប្រជុំសន្តិសុខដែនសមុទ្រក្នុងតំបន់នៅថ្ងៃ១៤ ឧសភា រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Chan Chun Sing បានអះអាងថា សិង្ហបុរី ក៏មិនអាចគេចផុតពីផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិននោះទេ ហើយទាំងរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ត្រូវតែតាមដានដោយយកចិត្តទុកដាក់លើបញ្ហានេះ។ នេះបើតាមការចុះផ្សាយរបស់ Straits Times។ លោករដ្ឋមន្ត្រី បន្តទៀតថា សិង្ហបុរី ចាំបាច់ត្រូវធ្វើការជាមួយនឹងបណ្តាប្រទេសពាក់ព័ន្ធដើម្បីសម្របសម្រួល និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធពាណិជ្ជកម្មសកល។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សិង្ហបុរី គឺជាប្រទេសដែលគាំទ្រប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ដែលមានស្ថិរភាព គោរពតាមបទដ្ឋាន និងមានលក្ខណៈអាចព្យាករបាន។ ខណៈពណ៌នាវិវាទពាណិជ្ជកម្មរបស់មហាអំណាចសេដ្ឋកិច្ចពិភពលោកអាមេរិក និងចិន ជាសង្គ្រាមពិពាណិជ្ជកម្មដ៏តានតឹង និងធ្ងន់ធ្ងរ លោករដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះ បានស្នើឲ្យប្រជាជនសិង្ហបុរីទាំងអស់ត្រូវតែមានការត្រៀមខ្លួនលើទំនោរនេះ ដ្បិតសិង្ហបុរី ក៏អាចនឹងទទួលរងផលប៉ះពាល់ដោយប្រយោលពីវិវាទ។ ក៏ប៉ុន្តែលោក អះអាងថា តាមរយៈការតាមដានដោយប្រុងប្រយ័ត្ន សិង្ហបុរី អាចតម្រង់សេដ្ឋកិច្ចរបស់ខ្លួនដើម្បីឆក់យកឱកាស និងគ្រប់គ្រងពីស្ថានភាពនេះបាន។ នៅពេលអ្នកសារព័ត៌មានសួរថាតើសិង្ហបុរី អាចធ្វើអ្វីបានលើបញ្ហានេះ លោករដ្ឋមន្ត្រី បានឲ្យដឹងថា សិង្ហបុរី គឺជាមិត្តទាំងអាមេរិក និងចិន ហើយសិង្ហបុរី ក៏សង្ឃឹមថា ភាគីទាំងពីរ អាចធ្វើការរួមគ្នាដើម្បីធានាពីស្ថិរភាពនៃប្រព័ន្ធពាណិជ្ជកម្មសកល។ លោក បន្ថែមថា សិង្ហបុរី នឹងបន្តផ្តល់គំនិតដល់ទាំងអាមេរិក និងចិនដោយស្មោះត្រង់ ដើម្បីឲ្យភាគីទាំងពីរ អាចពិចារណាឡើងវិញចំពោះដំណើរទៅមុខទៀត។ គួរជម្រាបបន្តិចថា មកទល់ពេលនេះ ទាំងអាមេរិក និងចិន នៅតែបន្តអនុវត្តគោលនយោបាយរឹតត្បិតដាក់គ្នាលើការនាំចេញ និងនាំចូល ជាក់ពិសេសនោះភាគីទាំងពីរ បន្តបន្ថែមពន្ធលើមុខទំនិញកាន់តែខ្ពស់ ដែលការអភិវឌ្ឍនេះ កំពុងតែគំរាមកំហែងដល់សេដ្ឋកិច្ចសកល ជាពិសេសនោះ ប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឍ ដែលកន្លងមកទទួលបានលក្ខខណ្ឌអនុគ្រោះពាណិជ្ជកម្មនោះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1323.txt
|
៦សប្តាហ៍ ក្រោយពីក្រុមហ៊ុនចិន Huawei ត្រូវបានក្រុងវ៉ាស៊ីនតោនដាក់បញ្ចូនក្នុងបញ្ជីខ្មៅ លោកប្រធានាធិបតីអាមេរិក ដូណាល់ បានកាច់ចង្កូត១៨០ដឺក្រេចំពោះទណ្ឌកម្មនេះ ដោយប្រកាសដកហូតវិញ។ បន្ថែមពីនេះសំណុំរឿង Huawei នេះ ភាគីចិន និងអាមេរិក ក៏បានឯកភាពបន្តកិច្ចចរចាពាណិជ្ជកម្ម និងផ្អាកការដំឡើងពន្ធទៅមកថ្មីៗផ្សេងទៀតផងដែរ ដើម្បីទុកពេលរកច្រកដោះស្រាយជម្លោះ។
|
ពីប្រទេសជប៉ុន នៅជំនួបកំពូល G២០ នៅថ្ងៃសៅរ៍ទី ២៩ មិថុនា លោក ដូណាល់ ត្រាំ បានលើកឡើងថា ក្រុមហ៊ុនអាមេរិកនានា អាចលក់សម្ភាររបស់ពួកគេទៅឲ្យក្រុមហ៊ុន Huawei បាន ។ ត្រង់ចំណុចនេះ មេដឹកនាំវ័យ ៧៣ឆ្នាំរូបនេះ ការអនុញ្ញាតឲ្យមានការដោះដូរអាជីវកម្មគ្នានេះ នឹងមិនប៉ះពាល់ដល់បញ្ហាអាសន្នជាតិ និងបញ្ហាធំធេងណាមួយឡើយ។ តាមការចុះផ្សាយរបស់ទូរទស្សន៍អាមេរិក CNN លោក ដូណាល់ ត្រាំ បញ្ជាក់ទៀតថា បញ្ហា Huawei នៅតែជាផ្នែកមួយនៃកិច្ចពិភាក្សាពាណិជ្ជកម្មដែលកំពុងបន្តរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង ប៉ុន្តែខណៈពេលនេះ លោក នឹងចេញបញ្ជាឲ្យបន្តការធ្វើអាជីវកម្មឡើងវិញរវាងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកនិងក្រុមហ៊ុនចិន។ ទោះជាបែបនេះក្តី ភ្លាមៗនេះ គេពុំទាន់ដឹងនៅឡើយទេថា តើរដ្ឋបាលអាមេរិកនឹងចាត់វិធានការបែបណានៅឡើយទេ ក្នុងការដកហូតទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចិននេះ ។ យោងតាមកាសែត The Washington Post លោក ត្រាំ បានលើកឡើងថា លោកនឹងទៅជជែកពិភាក្សាជាមួយមន្ត្រីអាមេរិក ដើម្បីកាត់បន្ថយសម្ពាធលើក្រុមហ៊ុន Huawei ប៉ុន្តែសង្កត់ធ្ងន់ថា ពួកគេពុំទាន់បង្កើតការសម្រេចចិត្តជាផ្លូវការក្នុងដកហូតការរឹតត្បិតនេះនៅឡើយទេ។ ទន្ទឹមនឹងគ្នានេះ បើតាមកាសែត The Wall Street Journal លោក ត្រាំ បង្ហើបឲ្យដឹងថា ប្រទេសទាំងពីរ នឹងទុករឿង Huawei នេះ រហូតដល់បញ្ចប់នៃកិច្ចចរចាក្នុងសង្គ្រាមពាណិជ្ជកម្ម។ ការប្រកាសរបស់លោកដូណាល់ ត្រាំ ធ្វើឡើងក្រោយពីបានជួបពិភាក្សាស៊ីជម្រៅជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនភីង។ មហាអំណាចពិភពលោកទាំងពីរ ដែលកំពុងប្រឈមមុខគ្នានៅក្នុងបញ្ហជម្លោះពាណិជ្ជកម្មនេះ បានជជែកពីបញ្ហាជាប់គាំងក្នុងសង្គ្រាមពាណិជ្ជកម្ម និងក្រុមហ៊ុនចិន Huawei ដែលជាចំណុចក្តៅក្នុងសមភូមិដ៏ក្តៅគគុកនេះ។ សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៦ ខែឧសភា បានប្រកាសអាសន្នជាតិលើវិស័យគមនាគមន៍ ដោយហាមឃាត់ក្រុមហ៊ុនអាមេរិកទាំងអស់ពីការប្រើប្រាស់សម្ភារគមនាគមន៍បរទេសនានា ដែលរដ្ឋបាលលោកចាត់ទុកថា បង្កជាការគំរាមកំហែងដល់សន្តិសុខជាតិ។ ចំណាត់ការថ្មីនេះ ទំនងជាសំដៅលើក្រុមហ៊ុនយក្សចិន Huawei ដែលក្រុងវ៉ាស៊ីនតោនបានរិះគន់ជាញឹកញាប់ពាក់ព័ន្ធនឹងហានិភ័យនៃការធ្វើចារកម្ម។ អត្ថបទទាក់ទង ស្ថាបនិក Huawei មិនបារម្ភពីទណ្ឌកម្មអាមេរិក ខណៈប៉េកាំងប្រកាសធ្វើខ្នងបង្អែក ក្រុមហ៊ុន Huawei បង្កើតឡើងដោយលោក Ren Zhengfei អតីតមន្ត្រីយោធាចិន អាមេរិកពន្យារពេលដាក់ទណ្ឌកម្មលើ Huawei ៩០ថ្ងៃ ព្រោះអាចត្រូវជើងខ្លួនឯង Google ដកហូតអាជ្ញាបណ្ណប្រព័ន្ធប្រតិបត្តិការ Android ពីក្រុមហ៊ុនទូរសព្ទ Huawei ៤ថ្ងៃប៉ុណ្ណោះក្រោយបទបញ្ជានេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានកាត់ផ្តាច់អាជីវកម្មមួយចំនួន ជាមួយក្រុមហ៊ុនទូរសព្ទចិន Huawei ជាពិសេស ផ្នែកនៃការដំឡើងកម្មវិធីសំខាន់មួយចំនួនក្នុងប្រព័ន្ធប្រតិបត្តិការ Android ។ គេព្យាករថា អនាគតនៃទូរសព្ទឆ្លាតវៃរបស់ក្រុមហ៊ុនចិន Huawei ជំនាន់ថ្មី ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android នឹងបាត់បង់សេវាកម្មពេញនិយមមួយចំនួន រួមមាន Google Play Store, Gmail, Chrome browserនិង YouTube ជាដើម។ យ៉ាងណាមិញ រឿងហេតុនៅពុំទាន់ចប់។ ក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃទី២០ ខែឧសភា បានសម្រេចពន្យារពេលការដាក់ទណ្ឌកម្មលើក្រុមហ៊ុន Huawei សម្រាប់រយៈពេល ៩០ថ្ងៃ ដោយលើកហេតុផលថា ការអនុគ្រោះនេះ មានគោលដៅកាត់បន្ថយផលប៉ះពាល់ភ្លាមៗពេក លើក្រុមហ៊ុនផ្គត់ផ្គង់របស់អាមេរិក។ តួយ៉ាង ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក បានលក់ផ្នែក Hardware ដូចជា Chip ជាដើម ទៅឲ្យក្រុមហ៊ុនទូរសព្ទ Huawei ដែលប៉ាន់ស្មានជាទឹកប្រាក់ចំនួន ១១ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៨៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1324.txt
|
សហរដ្ឋអាមេរិក បានប្រកាសដកតួកគីចេញពីកម្មវិធីយន្តហោះចម្បាំងស៊េរីទំនើបផុតលេខ F-35 ក្រោយពីរុស្ស៊ី បានចាប់ផ្តើមបញ្ជូនប្រព័ន្ធខែលមីស៊ីល S-400 ទៅឲ្យក្រុង អង់ការ៉ា កាលពីសប្តាហ៍មុន។ កន្លងទៅ ក្រុងវ៉ាស៊ីនតោន ធ្លាប់បានគំរាមចាត់វិធានការបែបនេះ ប្រសិនបើតួកគី នៅតែរឹងទទឹងបន្តកិច្ចព្រមព្រៀងជាមួយរុស្ស៊ីទៀតនោះ។
|
ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃពុធទី ១៧ ខែកក្កដា រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិក លោកស្រី Ellen Lord បញ្ជាក់ឲ្យដឹងថា សហរដ្ឋអាមេរិក និងបណ្តាដៃគូពាក់ព័ន្ធក្នុងកម្មវិធីយន្តហោះចម្បាំង F-35 បានសម្រេចចិត្តរួមគ្នាដើម្បីផ្អាកតួកគីពីកម្មវិធីនេះ ហើយកំពុងចាប់ផ្តើមអនុវត្តនីតិវិធីដកហូតជាផ្លូវការផងដែរ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ លើកឡើងទៀតថា សហរដ្ឋអាមេរិក កំពុងចំណាយថវិកាចន្លោះពី ៥០០ ទៅ ៦០០ លានដុល្លារ ដើម្បីផ្លាស់ប្តូរសង្វាក់ផលិតកម្មនេះ ។ យន្តហោះចម្បាំង F-35 គឺជាយន្តហោះទំនើបផុតលេខលើពិភពលោក ដែលត្រូវបានផលិតដោយក្រុមហ៊ុន Lockheed Martin ហើយបច្ចុប្បន្ននេះ កំពុងត្រូវបានប្រើប្រាស់ដោយអ៊ីស្រាអែល ខណៈមានប្រទេសមួយចំនួនទៀត បញ្ជាទិញផង។ ក្រុងវ៉ាស៊ីនតោន បារម្ភថា ការដាក់ពង្រាយប្រព័ន្ធខែលមីស៊ីល S-400 ទន្ទឹមគ្នានឹងយន្តហោះចម្បាំង F-35 នឹងអនុញ្ញាតឲ្យរុុស្ស៊ីទទួលបានព័ត៌មានច្រើនទាក់ទងនឹងប្រព័ន្ធបំបាំងកាយរបស់យន្តហោះចម្បាំងអាមេរិកស៊េរីទំនើបផុតលេខនេះ។ ជាយូរមកហើយ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមថា ការបន្តកិច្ចព្រមព្រៀងទិញសព្វាវុធជាមួយរុស្ស៊ី នឹងធ្វើឲ្យតួកគីខ្ទាតចេញកម្មវិធីយន្តហោះចម្បាំង F-35 ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ មន្ទីរបញ្ចកោណអាមេរិក ថែមទាំងបានដាក់ចេញផែនការមួយ ដើម្បីដកតួកគីចេញពីកម្មវិធី ដែលក្នុងនោះមាន ផ្អាករាល់ការហ្វឹកហាត់ថ្មីៗនានាដល់អ្នកបើកយន្តហោះតួកគីជាដើម។ សូមបញ្ជាក់ថា ការដឹកជញ្ជូនប្រព័ន្ធខែលមីស៊ីល S-400 រុស្ស៊ីលើកទីមួយ បានធ្វើឡើងកាលពីថ្ងៃសុក្រទី១២ កក្កដា សប្តាហ៍មុន ដោយត្រូវបានដឹកទៅកាន់មូលដ្ឋានទ័ពអាកាស Murted ភាគខាងពាយព្យនៃរដ្ឋធានី អង់ការ៉ា នៃប្រទេសតួកគី។ កន្លងទៅ តួកកី បានចុះហត្ថលេខាទិញយន្តហោះចម្បាំង F-35 របស់អាមេរិកចំនួន ១០០ គ្រឿង ហើយព្រមទាំងដាក់ទុនវិនិយោគក្រាស់ក្រែលលើកម្មវិធីអាមេរិកនេះទៀតផង។ យ៉ាងណាមិញ ខណៈចំណងទាក់ទងជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប ពុំសូវល្អប្រសើរ នារយៈពេលចុងក្រោយនេះ រដ្ឋាភិបាលតួកគី ចាប់ផ្តើមប្រកាន់យកនូវគោលនយោបាយការពារជាតិឯករាជ្យជាងមុន។ ត្រង់ចំណុចនេះ ក្រុង អង់ការ៉ា បានសម្រេចបញ្ជាទិញប្រព័ន្ធខែលមីស៊ីល S-400 រុស្ស៊ី ក្នុងទំហំទឹកប្រាក់ ២,៥ពាន់លានដុល្លារ និងបានបញ្ជូនកងកម្លាំងយោធាខ្លួនទៅហ្វឹកហាត់នៅរុស្ស៊ីទៀតផង៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1325.txt
|
លោកអនុប្រធានាធិបតីឥណ្ឌា បានថ្លែងជាចំហថា ពិភពលោកត្រូវការឥណ្ឌាជាសមាជិកអន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈឥណ្ឌានិងបណ្តាប្រទេសមានឥទ្ធិពលលើពិភពលោកមួយចំនួនផ្សេងទៀត កំពុងតែចរចាលើកំណែទម្រង់របស់អង្គការសហប្រជាជាតិ។ មេដឹកនាំឥណ្ឌារូបនេះ អះអាងថា ឥណ្ឌា បានចូលរួមចំណែកជាច្រើននៅក្នុងវិស័យសន្តិសុខពិភពលោក។
|
ក្នុងវេទិកាសំណេះសំណាលជាមួយនឹងមន្ត្រីការបរទេសថ្មីដើមសប្តាហ៍នេះ អនុប្រធានធិបតីឥណ្ឌា M. Venkaiah បានទទូចឲ្យអ្នកពាក់ព័ន្ធទាំងអស់របស់ឥណ្ឌាខិតខំប្រឹងប្រែងជាថ្មីដើម្បីទទួលបានកៅអីសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលឥណ្ឌា។ លោកអនុប្រធានាធិបតី បានបន្តទៀតថា ឥទ្ធិពលរបស់ឥណ្ឌាកំពុងតែបន្តរីកលូតលាត់ និងគ្របដណ្តប់នៅក្នុងវេទិការបស់ពិភពលោក ហើយ ឥណ្ឌា ក៏ត្រូវការការគាំទ្រពីបណ្តាប្រទេសរបស់ពិភពលោកដើម្បីជាមូលដ្ឋានមួយសម្រាប់កិច្ចចរចាលើកំណែទម្រង់សមាជិកភាពរបស់ក្រុមប្រឹក្សាសន្តិសុខ។ លោកអនុប្រធានាធិបតី បានសម្អាងថា សហគមន៍អន្តរជាតិ ត្រូវការការចូលរួមពីឥណ្ឌា ដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ ព្រោះបញ្ហាដែលផែនដីបច្ចុប្បន្នកំពុងប្រឈមត្រូវការអ្នកដែលមានចក្ខុវិស័យខ្ពស់ ដែលចំណុចនេះហើយ ដែលពិភពលោក ត្រូវបានឥណ្ឌា។ ឥណ្ឌា ក៏ជារដ្ឋមួយ ដែលនាំមុខគេ ក្នុងការកសាងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ តាមរយៈវេទិកាដដែលនោះ លោកអនុប្រធានាធិបតី ក៏បានដាស់តឿនដល់មន្ត្រីវ័យក្មេងដែលទើបតែចូលបម្រើការក្នុងវិស័យការបរទេស ដែលលោកចាត់ទុកពួកគេ ដូចជាអ្នកនាំពាក្យ, អ្នកបកប្រែ និងរៀបរាប់ពីឥណ្ឌាទៅកាន់ពិភពលោក ឲ្យត្រៀមខ្លួនក្នុងការក្លាយខ្លួនជាស្ពានតភ្ជាប់រវាងឥណ្ឌា ជាមួយនឹងបណ្តាប្រទេសរបស់ពិភពលោក។ លោក បានថ្លែងលើកទឹកចិត្តដល់មន្ត្រីវ័យក្មេងជំនាន់ក្រោយថាពួកគេ ពិតជាដើរតួនាទីសំខាន់ណាស់ក្នុងការកំណត់អនាគតភូមិសាស្ត្រនយោបាយ និងកំណត់សណ្តាប់ធ្នាប់ថ្មីរបស់ពិភពលោក។ គួររម្លឹកបន្តិចថា បច្ចុប្បន្នអង្គការសហប្រជាជាតិ កំពុងស្ថិតនៅក្នុងរបៀបវារៈកំណែទម្រង់ ដែលរាប់បញ្ចូលទាំងការបន្ថែមសមាជិកនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង។ ឥណ្ឌា ប្រេស៊ីល អាល្លឺម៉ង់ និងជប៉ុន សុទ្ធសឹងតែជាប្រទេសដែលកំពុងតែខ្នះខ្នែងខ្លាំងក្នុងការស្វែងរកការគាំទ្រដើម្បីបានតំណែងដ៏មានឥទ្ធិពលរបស់ពិភពលោកមួយនេះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1326.txt
|
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានសម្តែងការមិនពេញចិត្តជាមួយនឹងរដ្ឋាភិបាលចិនដែលនៅតែមិនទាន់អាចធានាបានពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង។ លោក បានអះអាងថា បើបញ្ហានៅតែទុកមិនពន្លឿនដោះស្រាយ នោះវាអាចក្លាយជាចំណុចកាន់តែក្តៅ និងរសើប។ យ៉ាងណាមិញលោកបន្តចាត់ទុក ចិនជាដៃគូល្អ ប៉ុន្តែខ្លួនក៏មិនអាចទទួលយកបានឡើយលើជំហចង់គ្រប់គ្រងសមុទ្រមួយតែម្នាក់ឯងនោះ។
|
ពីក្រុងតូក្យូក្នុងសន្និសីទអនាគតអាស៊ីប្រចាំ២០១៩ នៅថ្ងៃ៣១ ឧសភា លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ហាក់បង្ហាញអារម្មណ៍ខកចិត្តជាមួយនឹងចិន ជុំវិញដំណើរការចរចាធ្វើក្រមសមុទ្រចិនខាងត្បូង ដែលភាគីពាក់ព័ន្ធដោយផ្ទាល់ និងជាសមាជិករបស់អាស៊ានផងដែរនោះ ចង់បានដើម្បីជាយន្តការសម្រាប់ដោះស្រាយវិវាទ និងកំណត់ព្រំដែនសម្រាប់គ្រប់គ្រង។ តាមការចុះផ្សាយកាសែត Asia Nikkei Review លោក ឌូទើតេ បានថ្លែងថា លោកពិតជាស្រលាញ់ចិន ដ្បិតចិន ពិតជាបានជួយដល់ហ្វីលីពីន ក៏ប៉ុន្តែ លោកបានចោទជាសំណួរដោយប្រយោលយ៉ាងដូច្នេះថា៖«តើវា គឺជារឿងត្រឹមត្រូវឬទេ ដែលប្រទេសមួយទាមទារមហាសមុទ្រមួយទាំងមូលតែម្នាក់ឯងបែបនេះនោះ?» ប្រមុខដឹកនាំរូបនេះ ថ្លែងយ៉ាងដូច្នេះហើយ ក៏បន្តទៀតថា លោក ពិតជាមិនសប្បាយ ក៏ប៉ុន្តែ ក៏មិនខឹងដែរ ដ្បិត លោក អះអាងថា លោក ក៏មិនអាចធ្វើអ្វីបានលើសពីនេះឡើយ។ លោក រំពឹងថា ភាគីចិន នឹងអាចសម្រេចបានក្រមប្រតិបត្តិមួយនាពេលខាងមុខ ហើយក្រមប្រតិបត្តិនោះ ក៏នឹងទទួលដឹងលឺពីអាមេរិកផង ដើម្បីបញ្ជៀសការបន្តប្រឈមមុខគ្នានៅក្នុងតំបន់មានវិវាទ។ ក្នុងទឹកជប៉ុន ដែលជាប្រទេសមានជម្លោះជាមួយនឹងចិនលើបញ្ហាអធិបតេយ្យគ្រប់គ្រងដែនសមុទ្រផងដែរនោះ ប្រមុខដឹកនាំកំពូលហ្វីលីពីនរូបនេះ នៅតែចង់ប្រើប្រាស់យន្តការជជែក និងចរចាជាមួយនឹងចិន។ លោក សង្កត់ធ្ងន់ថា៖« យើង គឺជាមិត្តរបស់ចិន ហើយ ខ្ញុំ ក៏មិនចង់ប្រើប្រាស់ពាក្យពេជន៍ចុងក្រោយណាមួយទៅកាន់ចិនដែរ។ ប៉ុន្តែបើខ្ញុំ មានឱកាសទស្សនកិច្ចប៉េកាំងម្តងទៀត ខ្ញុំ នឹងព្យាយាមជជែកជាមួយនឹងប្រធានាធិបតី ស៊ី ជិនភីង»។ គួររម្លឹកផងដែរថា សមុទ្រចិនខាងត្បូង គឺជាដែនសមុទ្រមានវិវាទ ដែលរដ្ឋពាក់ព័ន្ធដូច ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយនឹងចិន។ ចិនបានទាមទារស្ទើរតែតំបន់ទាំងស្រុងនៃជម្លោះ ដោយយោងតាមអំណេះអំណាងប្រវត្តិសាស្ត្ររបស់ខ្លួន ខណៈរដ្ឋអាស៊ាន ទាមទារដោយច្បាប់អន្តរជាតិមកសំអាង។ ភាគីអាស៊ាន និងចិន បានព្រមព្រៀងគ្នាក្នុងការបង្កើតក្របប្រតិបត្តិមួយដើម្បីជាយន្តការផ្នែកច្បាប់ ដែលមានលក្ខណៈចាប់បង្ខំដល់ភាគីពាក់ព័ន្ធសម្រាប់អនុវត្ត និងសម្រាប់គ្រប់គ្រងសកម្មភាពនានានៅក្នុងតំបន់ជម្លោះ។ ក៏ប៉ុន្តែមកទល់ពេលនេះ ភាគីពាក់ព័ន្ធអាស៊ានមួយចំនួន នៅតែបន្តត្អូញត្អែរពីការមិនសូវទៅមុខនៃក្រមនេះ និងរំពឹងឲ្យក្រមមួយនេះ អាចសម្រេចបានជាផ្លូវការទៀតផង៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1327.txt
|
ពីទឹកដីជប៉ុន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ញើសារអញ្ជើញមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មកជួបលោកនៅតំបន់គ្មានយោធា (DMZ) ដែលខណ្ឌចែកឧបទ្វីបកូរ៉េ។ តាមគម្រោង លោក ត្រាំ នឹងធ្វើទស្សនកិច្ចពីរថ្ងៃនៅកូរ៉េខាងត្បូង ហើយលោកឆ្លៀតទៅតំបន់គ្មានយោធាផងដែរ។ មិនមែនជាជំនួបចរចាអ្វីធំដុំឡើយ ដោយលោក ត្រាំ គ្រាន់តែចង់ចាប់ដៃ និងនិយាយគ្នាពីរបីម៉ាត់ប៉ុណ្ណោះ មុនលោកធ្វើដំណើរទៅកាន់អាមេរិកវិញ។
|
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងទៅដល់កូរ៉េខាងត្បូងនៅថ្ងៃទី២៩ ខែមិថុនា ដើម្បីធ្វើទស្សនកិច្ចពីរថ្ងៃដែលបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនាស្អែកនេះ។ ទស្សនកិច្ចនៅកូរ៉េខាងត្បូង ធ្វើឡើងក្រោយលោកចូលរួមក្នុងជំនួបមេដឹកនាំប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។ មុនចាកចេញពីជប៉ុន លោក ត្រាំ ក៏បានផ្ញើសារអញ្ជើញមួយទៅកាន់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ។ «ក្រោយជំនួបសំខាន់ៗជាច្រើន រាប់ទាំងជំនួបជាមួយលោក ស៊ី ជិនភីង ផង ខ្ញុំនឹងចាកចេញទៅកាន់កូរ៉េខាងត្បូង។» នេះជាសំណេររបស់ប្រធានាធិបតីអាមេរិកលើបណ្ដាញសង្គម
|
article_1328.txt
|
លោក Mohamed Morsi បានទទួលមរណភាព នាថ្ងៃទី១៧ ខែមិថុនា បន្ទាប់ពីបានដួលសន្លប់ក្នុងសវនាការនៅក្រុងគែរ កាលពីថ្ងៃចន្ទ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋអេហ្ស៊ីប។
|
អត្ថបទទាក់ទង អេហ្ស៊ីបរឹតបន្តឹងការលក់«អាវក្រៅពណ៌លឿង» ដោយបារម្ភបាតុកម្មនៅបារាំងឆ្លងដល់អេហ្ស៊ីប មុនខួបបដិវត្តន៍ផ្កាម្លិះ អតីតប្រធានាធិបតី អេហ្ស៊ីបត្រូវកាត់ទោសឲ្យជាប់គុក៣ឆ្នាំពីបទប្រមាថតុលាការ មនុស្ស១៨នាក់ស្លាប់ក្នុងការវាយប្រហារក្លឹបរាត្រីមួយនៅអេហ្ស៊ីប អេហ្ស៊ីបបន្តប្រហារជីវិតអតីតប្រធានាធីបតីមិនខ្វល់ការថ្កោលទោស ប្រភពពីតុលាការបានអះអាងថា លោក Morsi បាននិយាយក្នុងសវនាការប្រមាណ២០នាទី មុនពេលដួលសន្លប់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាកន្លែងដែលលោកទទួលមរណភាព។ លោក Morsi ជាប្រធានាធិបតីជាប់ឆ្នោតដំបូងបំផុតនៅអេហ្ស៊ីប កាលពីឆ្នាំ២០១២ បន្ទាប់ពីបញ្ចប់ការគ្រប់គ្រងអំណាច៣០ឆ្នាំរបស់លោក Hosni Mubarak។ លោកត្រូវក្រុមយោធាដែលដឹកនាំដោយប្រធានាធិបតីបច្ចុប្បន្ន លោក Abdel Fattah el-Sisi ធ្វើរដ្ឋប្រហារទម្លាក់កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៣ ហើយរងនូវការចោទប្រកាន់ជាច្រើន ជាពិសេសក្នុងចលនាបដិវត្តន៍ប្រជាជនឆ្នាំ២០១១ ហើយលោកទទួលបានការផ្តន្ទាទោសជាច្រើនឆ្នាំផងដែរ។ លោក Morsi អាយុ៦៧ឆ្នាំ តែងតែបដិសេធការព្យាបាលជំងឺរបស់ខ្លួន។ មរណភាពរបស់នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ គឺនៅចំខួប៧ឆ្នាំនៃការជាប់ឆ្នោតដោយស្របច្បាប់របស់លោកផងដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1329.txt
|
រដ្ឋាភិបាលក្រុងប៉េកាំង បានច្រានចោលរបាយការណ៍របស់មន្ទីរបញ្ចកោណរបស់ក្រុងវ៉ាស៊ីនតោន ដែល ថា កងទ័ពចិន បាញ់សាកល្បងមីស៊ីលនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ ក្រុងប៉េកាំង អះអាងថា សកម្មភាពយោធារបស់ខ្លួន ធ្វើឡើងតាមទម្លាប់ ដែលកំណត់ទុកជាមុននោះទេ។
|
អ្នកនាំពាក្យក្រសួងការពារជាតិចិន នៅថ្ងៃ៥ កក្កដា បានផ្ទុះប្រតិកម្មទៅនឹងរបាយការណ៍របស់រដ្ឋាភិបាលអាមេរិក ដែលចោទប្រកាន់ថា ចិន បានបាញ់សាកល្បងមីស៊ីលនៅក្នុងសមុទ្រចិនខាងត្បូង និងចោទចិន ថាបានបំពាននឹងការសន្យារបស់ខ្លួនក្នុងការមិនធ្វើយោធូបនីយកម្មនៅក្នុងតំបន់កំពុងតែមានវិវាទនេះ។ នេះបើយោងតាមការការចុះផ្សាយរបស់សារព័ត៌មាន Japan Times។ តាមប្រភពព័ត៌មានដដែលនោះ មន្ត្រីរបស់រដ្ឋាភិបាលអាមេរិក បានអះអាងថា តាមរបាយការណ៍បឋមរបស់ខ្លួន ចិន បានធ្វើការសាកល្បងបាញ់មីស៊ីលប្រឆាំងនាវាជាច្រើនគ្រាប់កាលពីសប្តាហ៍មុន នៅក្នុងសមុទ្រចិនខាងត្បូង។ មន្ត្រីដដែលនោះ បន្ថែមថា ការវិភាគលម្អិត នៃព្រឹត្តិការណ៍នោះ កំពុងតែស្ថិតនៅក្នុងដំណើរការ។ ក៏ប៉ុន្តែតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិវិញ ការអះអាងនេះ មិនឆ្លុះបញ្ចាំងពីការពិតនោះទេ។ អ្នកនាំពាក្យ បន្ថែមថា ថ្មីៗនេះ កងទ័ពរំដោះរប្រជាជនចិន បានរៀបចំការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរកោះហៃណាន ដែលជាកម្មវិធីលំហាត់ប្រចាំឆ្នាំ ដែលអ្នកនាំពាក្យហ៊ានអះអាងថា មិនមានគោលដៅលើប្រទេស ឬទិសដៅណាមួយនោះទេ។ ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បានមានយោបល់ខ្លះដែរ។ ក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងខ្លួន អ្នកនាំពាក្យ គូសបញ្ជាក់ថា គឺអាមេរិកនោះទេ ដែលបញ្ជូននាវាដឹកយន្តហោះរបស់ខ្លួនទៅកាន់សមុទ្រចិនខាងត្បូង ហើយសហគមន៍អន្តរជាតិ បានឃើញច្បាស់ដូចគ្នាថាអ្នកណា ដែលកំពុងតែធ្វើយោធូបនីយកម្មនៅក្នុងសមុទ្រចិនខាងត្បូងពិតប្រាកដ។ គួររម្លឹកផងដែរថា សមុទ្រចិនខាងត្បូង គឺជាសមុទ្រជម្លោះដែលមានរដ្ឋពាក់ព័ន្ធដោយផ្ទាល់រួមមានរដ្ឋ ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយនឹងចិននោះទេ។ ពេលនេះ រដ្ឋពាក់ព័ន្ធកំពុងតែចរចាគ្នាក្នុងក្របខណ្ឌអាស៊ាន-ចិន ដើម្បីបង្កើតក្រមប្រតិបត្តិមួយសម្រាប់គ្រប់គ្រងសកម្មភាពនៅក្នុងតំបន់ជម្លោះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_133.txt
|
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានបន្តបដិសេធលើការបង្ហាញខ្លួន និងជួបក្រុមស៊ើបអង្កេតអំពើពុករលួយជាលើកទី២ នៅថ្ងៃទី២៥ ខែធ្នូ។ លោក Seok Dong-hyeon ដែលជាមេធាវី ថាលោក យូន ផ្ដោតលើដំណើរការតុលាការធម្មនុញ្ញ និងការប្រកាសជំហរក្នុងសវនាការ។
|
ក្រោយមិនបង្ហាញខ្លួនក្នុងការស៊ើបអង្កេតរបស់ក្រុមស៊ើបអង្កេតអំពើពុករលួយលើមន្រ្តីជាន់ខ្ពស់កាលពីលើកទី១ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បន្តអវត្តមានជាលើកទី២។ លោក យូន មិនបានបង្ហាញខ្លួនមុនពេលការិយាល័យស៊ើបអង្កេតអំពើពុករលួយផ្នែកមន្ត្រីជាន់ខ្ពស់នៅទីក្រុង Gwacheon នៃភាគខាងត្បូងទីក្រុង សេអ៊ូល តាមការកោះហៅត្រឹមម៉ោង១០ព្រឹកនៃថ្ងៃទី២៥ ខែធ្នូ នោះទេ។ លោក យូន សុកយ៉ល ត្រូវបានចោទប្រកាន់ថាជាមេក្លោងនៃការបះបោរប្រឆាំងរដ្ឋាភិបាល និងការរំលោភអំណាចនៅថ្ងៃទី៣ ខែធ្នូ តាមរយៈច្បាប់អាជ្ញាសឹក ដែលត្រូវរងការស៊ើបអង្កេតរួមមួយពីការិយាល័យស៊ើបអង្កេតអំពើពុករលួយ(CIO), ប៉ូលិស និងអង្គភាពស៊ើបអង្កេតរបស់ក្រសួងការពារជាតិ។ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ មិនបានអនុលោមតាមដីកាផ្ដល់ខ្លួនឱ្យស៊ើបអង្កេតលើកទី១ របស់ CIO នោះទេ កាលពីថ្ងៃទី១៨ ខែធ្នូ។ CIO កំពុងតែរៀបគម្រោង ដើម្បីរង់ចាំការចូលខ្លួនរបស់លោក យូន ក្នុងថ្ងៃទី២៥ ខែធ្នូនេះ នៅពេលក្រោយ។ លោក Seok Dong-hyeon ដែលជាមេធាវីលោក យូន បានអះអាងនៅថ្ងៃទី២៤ ខែធ្នូ ថាលោក យូន ផ្ដោតសំខាន់លើដំណើរការរបស់តុលាការរដ្ឋធម្មនុញ្ញទាន់ទិនលើការដកតំណែង។ មួយវិញទៀត លោក យូន គ្រោងនឹងចេញសេចក្ដីថ្លែងការណ៍ប្រកាសជំហររបស់លោកក្នុងសវនាការ ពេលក្រោយ។ តុលាការធម្មនុញ្ញ នឹងបើកឱ្យលោក យូន ចូលសវនាការប្រកាសជំហនៅថ្ងៃទី២៧ ខែធ្នូ ហើយការកាត់ក្ដីសម្រេចលើការដកតំណែងប្រធានាធិបតីរូបនេះ អាចប្រើពេលដល់ទៅ៦ខែឯណោះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1330.txt
|
រម្លឹកពីប្រវត្តិសាស្ត្រអំឡុងពេលអាណានិគមដ៏ជូរចត់ ដែលបានអូសបន្លាយជិត ពីរសតវត្សក្នុងតំបន់អាស៊ីអាគ្នេយ៍ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានប្រាប់វេទិកាសន្តិសុខដ៏ធំប្រចាំឆ្នាំរបស់តំបន់អាស៊ីថា បណ្តាប្រទេសតូចតាច នឹងពុំចង់ទទួលរងនូវសម្ពាធពីសំណាក់ប្រទេសមហាអំណាច ឲ្យជ្រើសរើសយកម្ខាងណាមួយឡើយ ។ ការលើកឡើងរបស់មេដឹកនាំរូបនេះ ធ្វើឡើងខណៈភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិកកំពុងកើនឡើងឥតឈប់ឈរទាំងផ្នែកសន្តិសុខ និងពាណិជ្ជកម្ម។
|
ថ្លែងនៅមុខប្រតិភូជាង៦០០នាក់ មកពីបណ្តាប្រទេសជាង ៤០ ក្នុងវេទិកាកិច្ចសន្ទនា Shangri-La កាលពីថ្ងៃសុក្រទី ៣១ ខែឧសភា លោក លី សៀនឡុង គូសបញ្ជាក់បែបនេះ៖«ខ្ញុំ រ៉ាយរ៉ាប់ពីប្រវត្តិសាស្ត្រនេះ គឺដើម្បីបង្ហាញថា តំបន់អាស៊ីអាគ្នេយ៍យើងនេះ ពុំមែនជាទីតាំងថ្មីនោះទេសម្រាប់ល្បែងនយោបាយរបស់ពួកមហាអំណាច ហើយមួយទៀត គឺដើម្បីផ្តល់ទស្សនៈប្រវត្តិសាស្តខ្លះៗ ក្នុងគោលដៅឆ្លុះបញ្ចាំងពីស្ថានភាពយុទ្ធសាស្ត្រនាពេលបច្ចុប្បន្ននេះ»។ ទំនងជាសំដៅលើ កម្មវិធីអភិវឌ្ឍន៍ធំៗក្នុងតំបន់ រួមមាន គម្រោងហេដ្ឋារចនាសម្ព័ន្ធយក្ស គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន និងយុទ្ធសាស្ត្រ «ឥណ្ឌូប៉ាស៊ីហ្វិក សេរី និងបើកចំហ» របស់សហរដ្ឋអាមេរិក លោក លី សៀន ឡុង លើកឡើងថា គម្រោង និងគំនិតផ្តួចផ្តើមទាំងនេះ គួរតែមានកម្មវត្ថុ ជួយពង្រឹង ពុំមែនបំបែកបំបាក់ ចំណងទាក់ទងរវាងបណ្តាប្រទេសក្នុងតំបន់នោះឡើយ។ តាមការចុះផ្សាយរប់កកាសែតហុងកុង South China Morning Post កូនប្រុសបង្កើតរបស់លោក លី ក្វាងយូ បិតាស្ថាបនិកសិង្ហបុរីទំនើប គូសបញ្ជាក់ថា ប្រទេសមហាអំណាចដែលដឹកនាំគម្រោងអភិវឌ្ឍន៍ទាំងនេះ ពុំគួរបង្ខំឲ្យមានការបង្កើតប្លុកប្រជែងគ្នា និងដាក់សម្ពាធឲ្យបណ្តាប្រទេសជាសមាជិក ជ្រើសរើសម្ខាងណាមួយឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ឆ្លើយនឹងសំណួររបស់ប្រតិតូជាន់ខ្ពស់របស់ចិន ជុំវិញជំហររាប់អានមិត្តជាមួយប្រទេសមហាអំណាចរបស់សិង្ហបុរី លោក លី សៀនឡុង តបវិញថា បុរីរដ្ឋសិង្ហបុរី នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីធ្វើមិត្តល្អជាមួយភាគីទាំងពីរ។ ត្រង់នេះ លោកលី ចង់សំដៅលើសហរដ្ឋអាមេរិក និងចិន។ ប៉ុន្តែដើម្បីជៀសវាងការប្រកាន់យកខាងណាមួយនោះ លោក លី ទទូចឲ្យប្រទេសមហាអំណាចទាំងពីរកុំបន្តដាក់សម្ពាធលើរដ្ឋតូចតាចទៀត។ សូមបញ្ជាក់ថា វេទិកាកិច្ចសន្ទនា Shangri-La ជាវេទិកាធំបំផុតប្រចាំឆ្នាំរបស់តំបន់អាស៊ី ដែលផ្តោតលើបញ្ហាសន្តិសុខ ។ វេទិការយៈពេល៣ថ្ងៃនេះ ពោលចាប់ពី៣១ ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា ត្រូវបានរៀបចំឡើងរួមគ្នារវាង រដ្ឋាភិបាលសិង្ហបុរី និងវិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្ត្រ ក្នុងសណ្ឋាគារ Shangri-La នៃប្រទេសសិង្ហបុរី។ ក្នុងឆ្នាំនេះ គណៈប្រតិភូរបស់ចិនអញ្ជើញចូលរួមវេទិកានេះ បានដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិចិន លោកឧត្តមសេនីយ៍ Wei Fenghe ដែលជាតំណាងកម្រិតខ្ពស់បំផុតរបស់ក្រុងប៉េកាំង ចាប់តាំងពីឆ្នាំ២០១១មក ។ ចំណែក រដ្ឋមន្ត្រីការពារជាតិស្តីទីអាមេរិក លោក Patrick Shanahan បានដឹកនាំគណៈប្រតិភូអាមេរិក៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1331.txt
|
ជាងបួនឆ្នាំក្រោយសោកនាដកម្ម ទើបរកមុខជនត្រូវចោទឃើញ។ ក្រុមស៊ើបអង្កេតអន្តរជាតិ នៅថ្ងៃទី១៩ ខែមិថុនា បានចោទប្រកាន់មនុស្សបួននាក់ថា នៅពីក្រោយហេតុការណ៍បាញ់ទម្លាក់យន្តហោះនៃអាកាសចរណ៍ម៉ាឡេស៊ី Malaysia Airlines ជើងហោះហើរ MH17 ក្នុងដែនអាកាសអ៊ុយក្រែន។ មនុស្ស២៩៨ នៅលើយន្តហោះសុទ្ធតែបាត់បង់ជីវិតទាំងអស់។ រុស្ស៊ី បានបង្ហាញការសោកស្ដាយចំពោះការចោទប្រកាន់នេះ ខណៈគ្រួសារអ្នករងគ្រោះរីករាយដែលការរកយុត្តិធម៌ទៅមុខ។
|
ក្រុមស៊ើបអង្កេតអន្តរជាតិចម្រុះដឹកនាំដោយហូឡង់ បានបញ្ចេញមុខជនជាប់ចោទបួននាក់ដែលត្រូវទទួលខុសត្រូវករណីបាញ់ទម្លាក់យន្តហោះ Malaysia Airlines ជើងហោះហើរ MH17 កាលពីឆ្នាំ២០១៤ ។ ក្នុងចំណោមជនសង្ស័យនេះ មានជនជាតិរុស្ស៊ីបីនាក់ និងជនជាតិអ៊ិយក្រែនម្នាក់ផង។ ពួកគេ ជាជនសង្ស័យដំបូងដែលត្រូវប្រឈមមុខដំណើរការរកយុត្តិធម៌ឲ្យជនរងគ្រោះទាំង២៩៨នាក់ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍ដ៏អាក្រក់នេះ។ ការកាត់ក្ដីជនទាំងពីរមានប្រវត្តិជាយោធា និងចារកម្មផងនោះ នឹងធ្វើឡើងនៅខែមីនា ឆ្នាំ២០២០ ក្នុងតុលាការហូឡង់ដែលមានជនជាតិរបស់ខ្លួនស្លាប់ច្រើនជាងគេ។ មានភាគរយច្រើនដែលការកាត់ក្ដី ធ្វើឡើងដោយកំបាំងមុខ ដ្បិតរុស្ស៊ី និងអ៊ុយក្រែនទំនងជាមិនបញ្ជូនជនជាតិខ្លួនឲ្យទៅតវ៉ាក្ដីចំពោះមុខតុលាការបរទេសឡើយ។ ជនទាំងបួនមានឈ្មោះដូចជា Igor Girkin, Sergei Dubinsky and Oleg Pulatov និង Leonid Kharchenko ។ ក្នុងសន្និសីទថ្ងៃទី១៩ ខែមិថុនា អគ្គរាជអាជ្ញាហូឡង់ Fred Westerbeke និយាយថា ជនទាំងបួនទទួលខុសត្រូវលើការនាំចូលប្រព័ន្ធមីស៊ីល BUK ចូលទឹកដីអ៊ុយក្រែនភាគខាងកើត ទោះជាមិនបានចុចប៊ូតុងបាញ់ក៏ដោយចុះ។ មន្ត្រីច្បាប់ហូឡង់រូបនេះបន្តថា ក្រុមលោកមិនទាមទារឲ្យមានការធ្វើបត្យាប័នជនទាំងនេះឡើយ តែសូមឲ្យរុស្ស៊ីជួយផ្ដល់កិច្ចសហការពេលនេះផង ដ្បិតនៅមានសំណួរច្រើនទៀតដែលមិនទាន់មានចម្លើយនៅឡើយ។ អគ្គរាជអាជ្ញាហូឡង់ Fred Westerbeke ក្នុងសន្និសីទព័ត៌មាន។ រូបភាព AFP រុស្ស៊ីឯណោះវិញ បានទាត់ចោលការទម្លាក់កំហុសលើខ្លួនម្ដងទៀត។ ទីភ្នាក់ងារព័ត៌មាន AFP ផ្សាយថា ក្រសួងការបរទេសរុស្ស៊ី ចាត់ទុកការចោទប្រកាន់របស់ក្រុមស៊ើបអង្កេតអន្តរជាតិនេះ ជារឿងគ្មានមូលដ្ឋានច្បាស់លាស់ ហើយធ្វើឡើងដើម្បីបង្ខូចមុខមាត់រុស្ស៊ីលើឆាកអន្តរជាតិ។ ក្រសួងដដែលអះអាងថា តាំងពីថ្ងៃដំបូងនៃសោកនាដកម្មនេះ រុស្ស៊ីតែងចង់រកការពិត និងមានឆន្ទៈក្នុងការធ្វើកិច្ចសហប្រតិបត្តិការក្នុងការស៊ើបអង្កេតនេះ។ សូមបញ្ជាក់ថា ក្រុមស៊ើបអង្កេតអន្តរជាតិនេះ មានសមាសភាពមកពីប្រទេសដែលមានជនរងគ្រោះច្រើនដូចជាហូឡង់ អូស្ត្រាលី បែលហ្ស៊ិក ម៉ាឡេស៊ី និងអ៊ុយក្រែនជាដើម។ ជនជាតិហូឡង់ចំនួន១៩៦ បានស្លាប់ក្នុងហេតុការណ៍នេះ ខណៈអូស្ត្រាលីមាន៣៨នាក់ផងដែរ។ កាលពីខែឧសភា ឆ្នាំ២០១៨ អូស្ត្រាលី និងហូឡង់ចោទរុស្ស៊ីជាផ្លូវការថា ថានៅពីក្រោយសោកនាដកម្មនេះ ហើយភស្តុតាងសំខាន់ជាងគេមួយ គឺមីស៊ីល BUK របស់រុស្ស៊ីតែម្ដង៕ អគ្គរាជអាជ្ញាហូឡង់ Fred Westerbeke ក្នុងសន្និសីទព័ត៌មាន។ រូបភាព AFP អគ្គរាជអាជ្ញាហូឡង់ Fred Westerbeke ក្នុងសន្និសីទព័ត៌មាន។ រូបភាព AFP អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1332.txt
|
លោក លី ផឹង (Li Peng) អតីតនាយករដ្ឋមន្ត្រីចិន សម្រាប់តួនាទីក្រុងបង្ក្រាបចលនានៅទីលានធៀនអានមែន បានទទួលមរណភាពក្នុងអាយុ៩០ឆ្នាំ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នាថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩។
|
លោក លី ផឹង ជាអតីតនាយករដ្ឋមន្ត្រីទី៤ចិន ចន្លោះពីឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៨ និងជាអតីតប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៣ ក៏ជាធ្លាប់ជាមនុស្សដ៏មានឥទ្ធិពលលំដាប់ពីទីពីរ នៅក្នុងបក្សកុម្មុយនីស្តចិន បន្ទាប់ពីលោក Jiang Zemin ផងដែរ។ Xinhua មិនបានបញ្ជាក់ពីស្ថានភាពជំងឺរបស់អតីតនាយករដ្ឋមន្ត្រីចិន រូបនេះឡើយ ប៉ុន្តែកន្លងមក លោកធ្លាប់មានជំងឺមហារីកប្លោកនោម។ លោក លី ផឹង ត្រូវបានគេប្រសិទ្ធនាមថា «Butcher of Beijing» (ពេជ្ឈឃាដក្រុងប៉េកាំង) ដោយលោកមានតួនាទីខ្ពស់លើការបង្ក្រាបចលានបាតុកម្មនៅទីលានធៀនអានមេន (Tiananmen Square) កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1333.txt
|
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានបង្ហាញពីផលលំបាកក្នុងការងារការពារ និងលើកស្ទួយបរិស្ថាន ជាពិសេសនោះលើបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលលោក ចង់ឃើញមេដឹកនាំពិភពលោក ចេះរួបរួមគ្នា។ លោកអគ្គលេខាធិការ ក៏បានថ្លែងអរគុណដល់ចិន និងបារាំង ដែលជារដ្ឋគំរូក្នុងកិច្ចការងារមួយនេះ។
|
តាមរយៈជំនួបត្រីភាគីជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian ក្នុងប្រទេសជប៉ុន នៅថ្ងៃ២៩ មិថុនា លោកអគ្គលេខាធិការ António Guterres បានថ្លែងអរគុណដល់ចិន និងបារាំង សម្រាប់ការចូលរួមមិនត្រឹមតែសកម្មអាកាសធាតុប៉ុណ្ណោះនោះទេ តែសម្រាប់គោលនយោបាយពហុភាគីនានាលើបញ្ហាបម្រែបម្រួលអាកាស ដែលលោក មើលឃើញថា ជាចំណែកដ៏សំខាន់នៃភាពជោគជ័យនៃសន្និសីទអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ២០១៨។ ជាមួយគ្នានោះ លោកអគ្គលេខាធិការ ក៏បានលើកឡើងពីកិច្ចប្រជុំស្តីពីក្របខណ្ឌនៃអនុសញ្ញាស្តីពីបម្រែបម្រួលអាកាសធាតុ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ និងមិនអាចទទួលបានជោគជ័យដោយសារតែ ការមិនត្រូវរូវគ្នានៃឆន្ទៈនយោបាយរបស់មេដឹកនាំពិភពលោក។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បានគូសបញ្ជាក់ថា ពិភពលោក ត្រូវការជំរុញឆន្ទៈនយោបាយ ដែលចំណុចនេះ លោក បានអះអាងថា លោក ពិតជាត្រូវការទាំងចិន និងបារាំង ដែលសុទ្ធសឹងតែជាភាគីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងកិច្ចព្រមព្រៀងពាក់ព័ន្ធសកម្មភាពបម្រែបម្រួលអាកាសធាតុផ្សេងទៀត ចូលរួមជម្នះលើភាពលំបាក និងឧបសគ្គនានា។ ប្រមុខអង្គការសហប្រជាជាតិរូបនេះ ក៏រំពឹងផងដែរថា ប្រទេសទាំងពីរ នឹងជួយធានាថា កិច្ចប្រជុំកំពូលស្តីពីបម្រែបម្រែអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅនឹងខែកញ្ញាខាងមុខនេះ ទទួលបានជោគជ័យ ហើយធ្វើឲ្យគ្រប់ភាគីទាំងអស់នៃជំនួប មានអារម្មណ៍កិច្ចប្រជុំនោះ ជាចំណែករបស់ប្រទេសទាំងអស់៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1334.txt
|
មេដឹកនាំអាស៊ាន ទើបតែបញ្ចប់ជំនួបកំពូលអាស៊ានលើកទី៣៤ ក្រោមការសម្របសម្រួលដោយប្រធានវិលជុំថៃ ជាមួយនឹងលទ្ធផលផ្លែផ្កាច្រើនសម្រាប់ការអភិវឌ្ឍសមាគមក្នុងតំបន់មួយនេះ។ គួរកត់សម្គាល់ បញ្ហាជនភៀសខ្លួនរបស់មីយ៉ាន់ម៉ា ដែលធ្វើឲ្យសហគមន៍អន្តរជាតិចាំតាមដានចំណាត់ការរបស់អាស៊ាន ដើម្បីសង្គ្រោះ ក៏ត្រូវបានលើកឡើង និងបញ្ញត្តិនៅក្នុងសេចក្តីថ្លែងការណ៍លទ្ធផលនៃជំនួបផងដែរ។
|
ទោះបីជាអាស៊ានរក្សាជំហរនឹងធឹងមិនដាក់សម្ពាធផ្ទាល់ទៅកាន់មីយ៉ាន់ម៉ាក៏ដោយ តាមរយៈសេចក្តីថ្លែងការណ៍នៃជំនួបកំពូលអាស៊ានលើកទី៣៤ មេដឹកនាំអាស៊ាន បានគូសបញ្ជាក់ត្រង់ៗពីដំណោះស្រាយ ដែលរដ្ឋាភិបាលមីយ៉ាន់ម៉ា គួរតែធ្វើដើម្បីបង្ហាញពីការទទួលខុសត្រូវទៅលើប្រជាជនដែលរស់នៅក្នុងទឹកដីរបស់ខ្លួន និងកំពុងតែជាប់គាំងក្នុងស្ថានភាពរស់នៅដ៏ប្រថុយប្រថាន។ តាមសេចក្តីថ្លែងការណ៍ដែលមានក្រាស់១៤ទំព័ររបស់អាស៊ាន មេដឹកនាំអាស៊ាន ក៏បានបង្ហាញពីការគាំទ្រ និងសារៈសំខាន់នៃការធានាឲ្យបាននូវសុវត្ថិភាព និងសន្តិសុខជូនគ្រប់សហគមន៍នៅក្នុងរដ្ឋរ៉ាខានឲ្យមានប្រសិទ្ធភាព និងជំរុញការវិលត្រលប់ដោយស្ម័គ្រចិត្តរបស់ជនគ្មានទីលំនៅ។ មេដឹកនាំអាស៊ាន តាមរយៈសេចក្តីថ្លែងការណ៍ដដែលនោះ ក៏បានបង្ហាញក្តីសង្ឃឹមក្នុងការចង់ឃើញការអនុវត្តឲ្យបានពេញលេញទៅលើអនុស្សារណៈយោគយល់រវាងរដ្ឋាភិបាលមីយ៉ាន់ម៉ា, ឧត្តមស្នងការទទួលបន្ទុកការងារជនភៀសខ្លួនអង្គការសហប្រជាជាតិ និងកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ ក៏ដូចជាការបន្តកិច្ចសន្ទនារវាងបង់ក្លាដែស និងមីយ៉ាន់ម៉ាលើការងារបញ្ចូនជនភៀសខ្លួនវិញ។ អាស៊ាន ក៏បានគូសបញ្ជាក់ពីតម្រូវការចាំបាច់ក្នុងការស្វែងរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយឬសគល់ នៃវិវាទ ហើយបង្កើតបរិយាកាសមួយដើម្បីផ្តល់លទ្ធភាពឲ្យសហគមន៍រងផលប៉ះពាល់ អាចកសាងជីវិតជាថ្មី បានដោយសុខស្រួល។ គួរបញ្ជាក់ផងដែរថា ដោយសារតែបញ្ហាសន្តិសុខនៅក្នុងរដ្ឋរ៉ាខានរបស់មីយ៉ាន់ម៉ាកាលពីចុងឆ្នាំ២០១៧ ជនជាតិភាគតិចឥស្លាមរ៉ូហ៊ីងយ៉ាជាងកន្លះលាននាក់ បានភៀសខ្លួនទៅកាន់បង់ក្លាដែស។ មកទល់ពេលនេះ ពួកគេ នៅមិនទាន់វិលត្រលប់ទៅមីយ៉ាន់ម៉ាវិញឡើយ។ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ពួកគេ នៅតែមានការព្រួយបារម្ភពីសុវត្ថិភាព និងសន្តិសុខ ពោលគឺការគំរាមកំហែងពីអាជ្ញាធរមីយ៉ាន់ម៉ាតែម្តង៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1335.txt
|
កាលពីសប្តាហ៍មុន ក្រុងវ៉ាស៊ីនតោន បានដាក់ក្រុមហ៊ុន Huawei ក្នុងបញ្ជីខ្មៅ ដោយលើកហេតុផលជុំវិញបញ្ហាសន្តិសុខជាតិ។ ចំណាត់ការនេះ ហាមឃាត់ការដោះដូរពាណិជ្ជកម្មរវាងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក និងក្រុមហ៊ុនទូរគមនាគមន៍ចិនមួយនេះ។ ទោះបីជាបែបនេះក្តី ស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei នៅតែបង្ហាញទំនុកចិត្តថា ទណ្ឌកម្មនេះ នឹងជះឥទ្ធិពលតិចតួចបំផុតលើអាជីវកម្មខ្លួន ខណៈក្រុងប៉េកាំង ប្តេជ្ញាការពារផលប្រយោជន៍ក្រុមហ៊ុនរបស់ចិននៅបរទេស។
|
ថ្លែងក្នុងកាសែតរដ្ឋចិន Global Times នៅថ្ងៃអង្គារ ទី២១ ឧសភា លោក Ren Zhengfei បញ្ជាក់ឲ្យដឹងថា ការរឹតត្បិតរបស់សហរដ្ឋអាមេរិក នឹងពុំមានផលប៉ះពាល់អ្វីឡើយមកលើក្រុមហ៊ុនលោក ជាពិសេសផ្នែកលក់ ហើយ Huawei នឹងបន្តអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ថ្មីៗទៅមុខទៀត ដោយគ្មានការរំខានឡើយ។ ប៉ុន្តែ លោក និយាយថា អាជីវកម្មខ្នាតតូចមួយចំនួននៅបរទេស អាចរងផលប៉ះពាល់បន្តិចបន្តួច។ ទាក់ទិនការដាក់សម្ពាធកាន់តែខ្លាំងលើក្រុមហ៊ុន Huawei ពីសំណាក់ក្រុងវ៉ាស៊ីនតោន រដ្ឋាភិបាលចិន បានប្រកាសពីជំហរខ្លួនដែលធ្លាប់សន្យាកន្លងទៅ ដោយតាមការពារផលប្រយោជន៍របស់បណ្តាក្រុមហ៊ុនរបស់ចិនទាំងអស់នៅក្រៅប្រទេស។ ប៉ុន្តែក្រុងប៉េកាំង ពុំបានបញ្ជាក់លម្អិតទេថា ខ្លួននឹងចាត់វិធានការអ្វី ដើម្បីទប់ទល់នឹងបញ្ហានេះឡើយ។ តាមរយៈកាសែតគាំទ្ររដ្ឋាភិបាលចិន Global Times អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានចោទប្រកាន់រដ្ឋបាលអាមេរិកថា បានប្រើប្រាស់ «អំណាចរដ្ឋ» ខុសលក្ខខណ្ឌ ដោយមានគោលដៅបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនបរទេស និងលូកដៃក្នុងទីផ្សារពាណិជ្ជកម្ម។ មន្ត្រីជាន់ខ្ពស់ចិនរូបនេះ សង្កត់ធ្ងន់ថា រដ្ឋាភិបាលចិន មានសមត្ថភាព និងជំហរច្បាស់លាស់ ដើម្បីការពារភាពស្របច្បាប់លើឆាកអន្តរជាតិ សិទ្ធិពេញលេញដែលមានចែងដោយច្បាប់ និងផលប្រយោជន៍របស់ក្រុមហ៊ុនរបស់ចិននៅបរទេស។ មែនទែនទៅ ការដាក់សម្ពាធលើក្រុមហ៊ុនចិន ដែលក្លាយជាក្រុមហ៊ុនឈានមុខគេខាងផ្នែកអភិវឌ្ឍន៍បណ្តាញបច្ចេកវិទ្យា 5G ពុំមែនជារឿងថ្មីឡើយសម្រាប់សហរដ្ឋអាមេរិក។ កន្លងទៅ មន្ត្រីរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងថា ក្រុមហ៊ុន Huawei និងក្រុមហ៊ុនលក់សម្ភារទូរគមនាគមន៍របស់ចិនផ្សេងទៀត បង្កហានិភ័យដល់សន្តិសុខជាតិអាមេរិក។ ត្រង់ចំណុចនេះ មន្ត្រីអាមេរិក ពន្យល់ថា ការលូតលាស់ជឿនលឿនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ កើតឡើងទៅបានក៏ដោយសារមានការជ្រៀតជ្រែកពីសំណាក់បក្សកុម្មុយនីស្តចិន ដូច្នេះពួកគេ ច្បាស់ណាស់ គោរពដឹងគុណចំពោះទង្វើរបស់ក្រុងប៉េកាំង។ យ៉ាងណាមិញ ក្រុមហ៊ុន Huawei បានច្រានចោលការចោទប្រកាន់ថា ខ្លួនប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើចារកម្មឲ្យរដ្ឋាភិបាលចិន។ អត្ថបទទាក់ទង ក្រុមហ៊ុន Huawei បង្កើតឡើងដោយលោក Ren Zhengfei អតីតមន្ត្រីយោធាចិន អាមេរិកពន្យារពេលដាក់ទណ្ឌកម្មលើ Huawei ៩០ថ្ងៃ ព្រោះអាចត្រូវជើងខ្លួនឯង Google ដកហូតអាជ្ញាបណ្ណប្រព័ន្ធប្រតិបត្តិការ Android ពីក្រុមហ៊ុនទូរសព្ទ Huawei បារម្ភពីសន្តិសុខជាតិលោក ត្រាំ ហាមក្រុមហ៊ុនគមនាគមន៍អាមេរិកប្រើប្រាស់សម្ភារបរទេស ទន្ទឹមនឹងគ្នានេះ ក្រុងវ៉ាស៊ីនតោន ក៏កំពុងព្យាយាមបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តខ្លួន កុំអនុញ្ញាតឲ្យចិនពាក់ព័ន្ធនឹងការអភិវឌ្ឍបណ្តាញទូរសព្ទ 5G ដោយព្រមានថា ការធ្វើបែបនេះ នឹងបង្កឲ្យការចែករំលែកព័ត៌មានរវាងពួកគេនិងសហរដ្ឋអាមេរិកប្រឈមមុខភាពតឹងតែង។ តួយ៉ាង អូស្ត្រាលី តៃវ៉ាន់ និងរដ្ឋាភិបាលផ្សេងទៀត បានផ្អាកការប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុនចិន Huawei ប៉ុន្តែ អាល្លឺម៉ង់ បារាំង និងបណ្តាប្រទេសផ្សេងៗទៀត នៅបន្តធ្វើអាជីវកម្មជាមួយក្រុមហ៊ុនផ្គត់ផ្គត់ទូរសព្ទលំដាប់លេខពីរនេះដដែល។ សូមបញ្ជាក់ថា ភាពចម្រូងចម្រាសនេះ កើតឡើង ក្រោយពីបទបញ្ជារបស់រដ្ឋបាលលោកត្រាំ កាលពីសប្តាហ៍មុន ដាក់សម្ពាធលើក្រុមហ៊ុន Huawei ដែលក្រុងវ៉ាស៊ីនតោនចាត់ទុកថា បង្កហានិភ័យដល់សន្តិសុខជាតិខ្លួន។ បទបញ្ជានេះ គំរាមកំហែងដល់ការលក់ផលិតផលទូរសព្ទរបស់ក្រុមហ៊ុនចិននេះ ដ្បិត Huawei ដែលជាម៉ាកទូរសព្ទឆ្លាតវៃលេខ២ លើពិភពលោក តាមពីក្រោយ Samsung បែរជាពឹងផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុនអាមេរិក Google និង Chip ទូរសព្ទ ដែលផលិតដោយក្រុមហ៊ុនអាមេរិក។ អនាគតរបស់ទូរសព្ទ Huawei ជំនាន់ក្រោយៗ ហាក់មានភាពស្រពេចស្រពិល ទោះបីជាមានការពន្យារពេលទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចិននេះសម្រាប់រយៈពេល៣ខែក្តី។ កាលណាការពន្យារដល់ទីអវសាន ទូរសព្ទដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android របស់ Huawei ប្រភេទថ្មីៗ នឹងលែងអាចទទួលបានសេវាកម្មពេញនិយមមួយចំនួន រួមមាន Google Play Store, Gmail, Chrome browserនិង YouTube ជាដើម។ យ៉ាងណាមិញ ទូរសព្ទ Huawei ជំនាន់ថ្មីៗ នឹងបង្ខំចិត្តប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Andriod ប្រភេទ Public Version តាមរយៈអាជ្ញាបណ្ណ Open Source ដែលស្គាល់ថា Android Open Source Project (AOSP) ។ ម្យ៉ាងវិញទៀត ក្តីស្រមៃរបស់ក្រុមហ៊ុនចិននេះដើម្បីឈោងចាប់តំណែងកំពូល ជាក្រុមហ៊ុនផ្គត់ផ្គង់ទូរសព្ទឆ្លាតវៃលំដាប់កំពូលពីក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង អាចនឹងត្រូវរលាយសាបសូន្យ។ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តីអាមេរិក TIME អ្នកជំនាញឧស្សាហកម្មទូរសព្ទ ព្យាករថា ក្រុមហ៊ុន Huawei ទំនងជាពិបាកតស៊ូប្រកួតប្រជែង ប្រសិនបើក្រុមហ៊ុននេះ ពុំអាចមានប្រព័ន្ធប្រតិបត្តិការផ្សេងដែលខ្លាំង មកជំនួស Android OS របស់ក្រុមហ៊ុន Google អាមេរិកទេនោះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_1336.txt
|
ប្រធានសភាសិង្ហបុរី លោក Tan Chuan-Jin បានឆ្លើយតបទៅនឹងប្រតិកម្មរបស់អ្នកនាំពាក្យរដ្ឋាភិបាលវៀតណាម ជុំវិញ សំដី លោក លី សៀនឡុង លើករណីវត្តមានទ័ពវៀតណាមនៅកម្ពុជា កាលពីអំឡុងទសវត្សរ៍ឆ្នាំ៨០។ ប្រធានសភារូបនេះអះអាងថា ភាពប្រទាញប្រទង់គ្នាលើបញ្ហាអតីកាលមិនធ្វើឲ្យប៉ះពាល់ដល់ភាពជាមិត្តល្អរវាងវៀតណាម និងសិង្ហបុរីឡើយ។
|
អត្ថបទទាក់ទង ផលវិបាកខ្លាំងក្នុងអាស៊ាន ក្រោយសាររបស់លោក លី សៀនឡុង សំដីលោក លី សៀនឡុង ក៏ធ្វើឲ្យវៀតណាមខកចិត្តផងដែរ លោក ហ៊ុន ម៉ានី ឃ្នើសចិត្តនឹងលោក លី សៀនឡុង តាមរយៈហ្វេសប៊ុកផ្លូវការរបស់ខ្លួន ប្រធានសភាសិង្ហបុរី បានលើកឡើងថា៖ «វៀតណាមប្រហែលជាមិនចូលចិត្តផ្នែកខ្លះនៃសំដីរបស់លោក លី សៀនឡុង ហើយខ្ញុំសន្មតថា គេអាចជ្រើសរើសយកការកំណត់និយមន័យអតីតកាលបែបណាដែលខ្លួនគិតថាសមស្រប។ វាមិនផ្លាស់ប្តូរអតីតកាលដែលមនុស្សភាគច្រើនយល់ឃើញឡើយ ឬក៏វាមិនអាចបំបែកយើងចេញពីការធ្វើជាមិត្តល្អ ឬក៏អ្នកជិតខាងល្អសព្វថ្ងៃនេះទេ។ យើងប្តេជ្ញាក្នុងការធ្វើជាមិត្តល្អនេះ»។ លោកបន្តថា ព្រឹត្តិការណ៍ដែលបានកើតឡើងនៅតំបន់ឥណ្ឌូចិនកាលនោះ ពុំមែនជាអតីតកាលកើតឡើងយូរឡើយ ហើយស្ថានភាពកាលនោះបានបង្កជាក្តីព្រួយបារម្ភដល់ភ្នាក់ងារសន្តិសុខរបស់សិង្ហបុរី។ នេះបើតាមអះអាងរបស់លោក Tan Chuan-Jin ដោយបន្ថែមថា បណ្តាប្រទេសពាក់ព័ន្ធទាំងនោះ ដឹងច្បាស់ថា ការគំរាមកំហែងនៃលទ្ធិកម្មុយនីស្ត និងការរីកសាយភាយនៃលទ្ធិនេះឆ្ពោះទៅទិសខាងត្បូង ជាកង្វល់ធ្ងន់ធ្ងរបំផុត។ ក្រៅពីឆ្លើយតបនឹងភាគីវៀតណាម ប្រធានសភាសិង្ហបុរីរូបនេះបានបង្ហាញចម្ងល់ផងដែរជុំវិញករណីដែលប្រជាជនសិង្ហបុរីមួយចំនួនចូលរួមជាមួយគេឯងដោយជំទាស់ជាមួយរដ្ឋាភិបាលសិង្ហបុរី ដោយមិនបានគិតគូរដល់រឿងប្រវិត្តសាស្រ្តឡើយ។ លោកនិយាយបែបនេះ៖«ប្រហែលជា ពួកគេពុំអាន ឬក៏គ្មានគំនិតយោបល់អ្វីពីរឿងដែលបានកើតឡើងទេដឹង?។ ពួកគេដឹង ប៉ុន្តែនៅតែជ្រើសរើសយកការទិតៀន ដោយសារតែវាមានផលប្រយោជន៍នយោបាយ»។ ការឆ្លើយតបរបស់លោក Tan ធ្វើឡើងពីរថ្ងៃប៉ុណ្ណោះក្រោយពេលដែលមន្ត្រីក្រសួងការបរទេសវៀតណាមបង្ហាញការខកចិត្តចំពោះសំដីនាយករដ្ឋមន្ត្រី លី សៀនឡុង ដែលហៅការអន្តរាគមន៍របស់វៀតណាមផ្តួលរំលំរបបខ្មែរក្រហមជាការឈ្លានពានទាំងក្នុងពេលផ្តល់សុន្ទរកថានាកិច្ចសន្ទនាសន្តិសុខ Shangri-La និងនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកសប្តាហ៍មុន។ អ្នកស្រី Le Thi Thu hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានសរសេរលើបណ្ដាញសង្គម
|
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.