file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_6460.txt
កីឡាករ Edinson Cavani របស់ក្រុម Boca Juniors បានប្រកាសចូលនិវត្តន៍ពីបេសកកម្មប្រកួតប្រជែងឱ្យក្រុមជម្រើសជាតិអ៊ុយរូហ្កាយ នាថ្ងៃទី៣០ ខែឧសភា។ ការប្រកាសចូលនិវត្តន៍របស់អតីតខ្សែប្រយុទ្ធក្រុម Paris Saint Germain និង Manchester United ធ្វើឡើងមុនពេលព្រឹត្តិការណ៍ Copa America។
Cavani វ័យ ៣៧ឆ្នាំ ជាកីឡាករដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេលំដាប់ទី២ នៅក្នុងក្រុមជម្រើសជាតិ ចំនួន ១៣៦គ្រាប់ ខណៈខ្សែប្រយុទ្ធ Luis Suarez រកបាន ១៩៤គ្រាប់ ឱ្យក្រុមជម្រើសជាតិអ៊ុយរូហ្កាយ។ អតីតខ្សែប្រយុទ្ធក្រុម Manchester United បានបង្ហាញខ្លួនលេងឱ្យជម្រើសជាតិលើកដំបូង ក្នុងខែកុម្ភៈ ឆ្នាំ ២០០៨ ដែលកាលនោះអ៊ុយរូហ្កាយប្រកួតស្មើ ២-២ ទ...
article_6461.txt
កីឡាករបាល់ទាត់វៀតណាមចំនួន ៦រូប ត្រូវបានចាប់ខ្លួន​ក្រោមបទចោទ រៀបចំលទ្ធផលទុកមុន ក្នុងការប្រកួតពានរង្វាន់លីគទី២ របស់វៀតណាម V-League 2 រវាងក្រុម SHB Da Nang និងក្រុម Dong Nai។
មន្ត្រីប៉ូលិសក្នុងខេត្ត Ba Ria-Vung Tau នៅថ្ងៃទី៦ ខែមិថុនា បានឃាត់ខ្លួនកីឡាករបាល់ទាត់ចំនួន ៦នាក់ ដោយមិនបញ្ចេញឈ្មោះ ហើយចំណោមទាំង ៦នាក់នោះ មានចាប់ពីវ័យ ២០ឆ្នាំ ដល់ ៣០ឆ្នាំ ក្រោមបទចោទលេងល្បែងស៊ីសង និងរៀបចំលទ្ធផលការប្រកួត។ ការចាប់ខ្លួនធ្វើឡើង ក្រោយពេលការស៊ើបអង្កេត រយៈពេល ៦ខែ បន្ទាប់ពីរកឃើញភាពមិនប្រក្រតី ក្នុងការប្រកួតរវាងក...
article_6462.txt
អង្គការលើកលែកទោសអន្តរជាតិ (Amnesty International) ព្រមានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ត្រូវតែធានាឱ្យបានហ្មត់ចត់ និងមានតម្លាភាព ទៅលើការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ FIFA World Cup បុរស ឆ្នាំ ២០៣០ និង ២០៣៤ ក្នុងគោលបំណង ការពារសិទ្ធិមនុស្ស។
បើតាមរបាយការណ៍ថ្មីមួយបង្ហាញថា អង្គការ AI បានទទូចទៅកាន់ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកថា រាល់ករណីដែលសិទ្ធិមនុស្សត្រូវបានគំរាមកំហែង ឬរំលោភបំពាន​ ក្នុងប្រទេសដែលធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ ២០៣០ និង ២០៣៤ នោះ FIFA នឹងត្រូវតែបញ្ចប់កិច្ចព្រមព្រៀងរៀបចំការប្រកួតរបស់ពួកគេតែម្តង។ កាលពីឆ្នាំ ២០២៣ FIFA បានបញ្ជាក់ថា ប្រទេសអេស្ប៉ា...
article_6463.txt
តុលាការអេស្ប៉ាញ នាពេលថ្មីនេះ បានដាក់ឱ្យ Gerrard Pique អតីតខ្សែការពារក្រុម Barcelona ស្ថិតក្រោមការស៊ើបអង្កេត ចំពោះការជាប់ពាក់ព័ន្ធក្នុងការបង់ប្រាក់ខុសច្បាប់ ដើម្បីនាំពានរង្វាន់ Spanish Super Cup របស់អេស្ប៉ាញ ទៅប្រកួតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
លើករណីនេះ ចៅក្រមលោកស្រី Delia Rodrigo បានសន្និដ្ឋានថា មានការបង្ហាញកំហុសមួយចំនួន ពីកិច្ចព្រមព្រៀង រវាងក្រុមហ៊ុនរបស់ Pique អតីតខ្សែការពារក្រុម Barca ជាមួយនឹងសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF)។ ក្រុមហ៊ុនរបស់ Pique មានឈ្មោះថា Kosmos ដែលបានចុះកិច្ចសន្យាជាមួយនឹង RFEF ហើយត្រូវបានគេប៉ាន់ស្មានថា ក្រុមហ៊ុននេះ បាននាំយកការប្រកួតពានរង្...
article_6464.txt
ជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League រវាងក្រុម Real Madrid ទល់នឹងក្រុម Borussia Dortmund ឈានដល់ការប្រកួតនាថ្ងៃទី១ ខែមិថុនា វេលាម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។ ក្រុមយក្ស Real Madrid ជាក្រុមសម្លឹងឱកាសឈ្នះពានរង្វាន់ UCL លើកទី១៥ ក្នុងប្រវត្តិសាស្ត្រ ចំណែកឯ Dortmund វិញ ជាក្រុមស្វែងរកការឈ្នះជាលើកទី...
ទាំង Real Madrid និង Dortmund សុទ្ធសឹងតែបានឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញក្នុងរដូវកាលនៃលីគនីមួយៗ ក៏ដូចជានៅក្នុងពានរង្វាន់អឺរ៉ុបផងដែរ។ Real Madrid ក្រុមយក្សមកពីអេស្ប៉ាញ ទើបតែឈ្នះពានរង្វាន់ La Liga រួចមកនេះ ត្រូវបានគេមើលឃើញថាអាចក្លាយជាម្ចាស់ជើងឯក UCL សាជាថ្មី ខណៈក្រុមកំពុងមានទម្រង់លេងផងដែរ។ Real Madrid ចាប់តាំងពីពួកគេបានក...
article_6465.txt
ក្រុមជម្រើសជាតិបារាំង ស្ថិតក្នុងចំណោមក្រុមខ្លាំងៗ ដែលមានលទ្ធភាពខ្ពស់ក្នុងការឈ្នះពានរង្វាន UEFA Euro 2024 កំពុងតែបន្តជួបបញ្ហាកីឡាកររបួសច្រើនរូប និងធ្លាក់ទម្រង់ ខណៈការប្រកួតពានរង្វាន់ប្រចាំទ្វីបអឹរ៉ុប ខិតជិតមកដល់។ បារាំងនឹងធ្វើដំណើរទៅអាល្លឺម៉ង់ដោយគ្មានភាពប្រាកដប្រជាឡើយ។
ក្រុមជើងឯករង World Cup 2022 ត្រូវបានចាប់ឆ្នោតចូលទៅក្នុងពូល D ដែលរួមមានក្រុមហូឡង់ ប៉ូឡូញ និងអូទ្រីស។ ព្រឹត្តិការណ៍ Euro 2024 នឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី២០ ខែកក្កដា។ យ៉ាងណាមុនការប្រកួតមកដល់ លោក Didier Deschamps ដែលជាគ្រូបង្វឹកក្រុមរហស្សនាមមាន់គកបារាំង នឹងស្វែងរកយុទ្ធសាស្ត្រថ្មី ក៏ដូចជាប្រព័ន្ធត...
article_6466.txt
ក្របខណ្ឌ Premier League ចេញមុនបកស្រាយថា កំហុងឆ្គងក្នុងការប្រកួតស្តីពីការសម្រេចចិត្តរបស់អាជ្ញាកណ្តាលការប្រកួតជាង ១០០ករណី អាចនឹងកើតឡើងក្នុងមួយរដូវកាល ប្រសិនបើក្លិបនីមួយៗ បោះឆ្នោតគាំទ្រការដកប្រព័ន្ធអាជ្ញាកណ្តាលវីដេអូ (VAR) ចេញពីការប្រកួត។
នាពេលថ្មីៗនេះ Premier League បានផ្ញើរឯកសារសង្ខេបពីការប្រកួតក្នុងរដូវកាល ២០២៣-២៤ ទៅកាន់ក្លិបចំនួន ២០ មុនពេលមានកិច្ចប្រជុំជជែកអំពីលទ្ធភាពប្រើប្រាស់ VAR នាថ្ងៃទី៦ ខែមិថុនា។ Premier League ចង់ពន្យល់ពីផលប្រយោជន៍របស់ប្រព័ន្ធ VAR ទៅកាន់ក្លិបទាំង ២០ នឹងដើម្បីឱ្យប្រព័ន្ធបច្ចេកវិទ្យាមួយនេះបន្តប្រើក្នុងការប្រកួតដដែល។ បើតាមការលើកឡ...
article_6467.txt
Julian Nagelsmann ក្លាយជាគ្រូបង្វឹកវ័យក្មេងជាងគេ ប្រចាំព្រឹត្តិការណ៍ UEFA Euro ឆ្នាំ២០២៤។ Nagelsmann វ័យ៣៧ឆ្នាំ នឹងត្រូវដឹកនាំម្ចាស់ផ្ទះអាល្លឺម៉ង់ តទល់ស្កុតឡែន ហុងគ្រី​ និងស្វ៊ីស ក្នុងពូល A។ លោក Ralf Rangnick គ្រូអូទ្រីស ជាគ្រូបង្វឹកចាស់ជាងគេនៅជើងឯកអឺរ៉ុបនេះ។
Nagelsmann ដែលទើបឈានចូលវ័យ ៣៧ឆ្នាំ នឹងត្រូវដឹកនាំក្រុមរហស្សនាមឥន្ទ្រីដែក ស្វាគមន៍ស្កុតឡែន នៅជំនួបបើកឆាកព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីអឺរ៉ុប នៅរាត្រីថ្ងៃទី១៤ ខែកក្កដា។ គ្រូបង្វឹកក្មេងជាងគេរូបនេះ មានជំនឿចិត្តខ្ពស់ក្នុងការនាំក្រុមអាល្លឺម៉ងគ្រងជើងឯក Euro ឆ្នាំ២០២៤នេះ។ មិនត្រឹមជាប់ជាគ្រូក្មេងនៅ Euro 2024 នេះនោះទេ Nagelsmann ក...
article_6468.txt
​ក្រុមកីឡាបាល់ទាត់ជម្រើសជាតិស្កុតឡែន ​ដឹកនាំ​ដោយ​គ្រូបង្វឹក​សញ្ជាតិ​ស្កុតឡែន​លោក Steve Clarke វ័យ៦០ឆ្នាំ​។ ក្រុមរហស្សនាម The Tartan Army មិនធ្លាប់​ឈ្នះ​ជើងឯកប្រចាំទ្វីអឺរ៉ុប Euro ឡើយ។
ស្កុតឡែន ដែលមាន Andrew Robertson ខ្សែការពារ Liverpool ជាប្រធានក្រុម ធ្លាប់បង្ហាញខ្លួននៅជើងឯកទ្វីបអឺរ៉ុប៤លើក ដោយលើកដំបូងនៅឆ្នាំ ១៩៩២។ ស្កុតឡែន មិនដែលឆ្លងផុតវគ្គចែកពូលឡើយ។ ​សារព័ត៌មាន​ឌីជីថលថ្មីៗ សូម​ណែនាំ​ឈ្មោះ​កីឡាករ​ទាំង​២៦​នាក់​របស់​ក្រុម​ជម្រើសជាតិ ស្កុតឡែន ​ដែល​ស្ថិតក្នុងពូល A ជាមួយ​ម្ចាស់ផ្ទះអាល្លឺម៉ង់ ហុងគ្រី និង...
article_6469.txt
ក្រុមកីឡាករបាល់ទាត់អាជីព បានព្រមានទៅកាន់សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ (FIFA) ថា ពួកគេត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើកូដកម្ម ជុំវិញកាលវិភាគប្រកួតដ៏មមាញឹក លើសលុបខ្លាំងពេក។ នេះបើតាមការលើកឡើងរបស់លោក Maheta Molango ប្រធានសមាគមកីឡាករបាល់ទាត់អាជីព (PFA)។
លោក Molango ធ្លាប់បានស្នើឱ្យមានការផ្លាស់ប្តូរ កាលវិភាលប្រកួត ដែលមានភាពមមាញឹក ចាប់តាំងពីខែកុម្ភៈ កន្លងមក។ ប្រធាន PFA ដដែល ជឿជាក់ថា កីឡាករកំពុងឈានដល់បន្ទាត់ក្រហម ចំពោះការគ្រប់គ្រងអារម្មណ៍។ លើបញ្ហាភាពមមាញឹកនៃកាលវិភាគប្រកួតនេះ វាបង្កគ្រោះថ្នាក់ដល់សុខភាពកីឡាករ និងធ្វើឱ្យគុណភាពលេងរបស់កីឡាករធ្លាក់ចុះ។ ភាគច្រើនកីឡាករបាល់ទាត់អា...
article_647.txt
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៤ ខែកញ្ញា បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តរបស់ប៉ះទង្គិចជាមួយរថយន្តឯកជនមួយ ប៉ុន្តែលោកមិនរងរបួសធ្ងន់ធ្ងរទេ។ អ្នកនាំពាក្យមេដឹកនាំអ៊ុយក្រែន លោក Sergii Nykyforov បង្ហោះបែបនេះនៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី១៥ ខែកញ្ញា។
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៤ ខែកញ្ញាបានជួបគ្រោះថ្នាក់ចរាចរណ៍នៅក្រុងកៀវ បន្ទាប់ត្រឡប់មកពីទស្សនកិច្ចនៅទីក្រុង Izyum ដែលទើបតែដណ្តើមបានពីកងទ័ពរុស្ស៊ីវិញកាលពីចុងសប្តាហ៍មុន។​ «លោកប្រធានាធិបតី (វ៉ូឡូឌីមៀ ហ្សេលេនស្គី) ត្រូវបានពិនិត្យមើលដោយគ្រូពេទ្យ ហើយមិនរងរបួសធ្ងន់ធ្ងរទេ»។ អ្នកនាំពាក្យរបស់មេដឹកនាំអ៊ុ...
article_6470.txt
អតីតមន្ត្រីកីឡាកំពូលរបស់ចិន លោក Gou Zhongwen ស្ថិតក្រោមការស៊ើបអង្កេតពីបទពុករលួយ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV សប្តាហ៍មុន ស្របពេលចិន បានកាត់ទោសមនុស្ស១០នាក់ឱ្យជាប់ពន្ធនាគារមួយជីវិតរួចមកហើយ ជុំវិញករណីពុករលួយក្នុងវិស័យកីឡាបាល់ទាត់។
លោក Gou Zhongwen ដែលធ្លាប់បម្រើការជានាយករដ្ឋបាលទូទៅកីឡារបស់ចិនពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២ ត្រូវបានសង្ស័យថាបានរំលោភលើវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរពាក់ព័ន្ធអំពើពុករលួយក្នុងវិស័យកីឡាចិន។ បច្ចុប្បន្ន លោក Zhongwen កំពុងស្ថិតក្រោមការត្រួតពិនិត្យវិន័យ និងស៊ើបអង្កេតពីសំណាក់ស្ថាប័នប្រឆាំងអំពើពុករលួយកំពូលចំនួនពីររបស់ក្រុងប៉េកាំង រ...
article_6471.txt
នាយករដ្ឋមន្ត្រីហ្វ៊ីជី លោក Sitiveni Rabuka បាន​ធ្វើ​ឱ្យ​មានការភ្ញាក់ផ្អើលបន្ទាប់ពីដណ្តើមបាន​មេដាយ​សំរឹទ្ធកីឡាចោលដុំដែក នៅអាយុ ៧៥ឆ្នាំ ​ក្នុង​ការ​ប្រកួត​កីឡា​អត្តពលកម្ម​អន្តរជាតិ​។
មេដឹកនាំពិភពលោកដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែអ្វីដែលគួរភ្ញាក់ផ្អើលនោះ គឺចូលរួមហើយ ថែមទាំងអាចដណ្តើមបានមេដាយពីការប្រកួតកម្រិតអន្តរជាតិថែមទៀត។ លោក Sitiveni Rabuka នាយករដ្ឋមន្ត្រីហ្វ៊ីជី ដែលធ្លាប់ជាទាហាន និងកីឡាករ និងបានចូលរួមប្រកួតប្រជែងឱ្យប្រទេសហ្វ៊ីជី ទាំងកីឡាបាល់ឱប និងអត្តពលកម្ម បានបញ្ចប់ចំ...
article_6472.txt
ក្រុម Barcelona បានប្រកាសតែងតាំងលោក Hansi Flick ជាអ្នកចាត់ការក្រុមថ្មី ជំនួសលោក Xavi Hernandez។ អតីតគ្រូបង្វឹកក្រុម Bayern Munich និងក្រុមជម្រើសជាតិអាល្លឺម៉ង់រូបនេះ បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំ ជាមួយក្លិបយក្សអេស្ប៉ាញ ដោយគិតចាប់ពីរដូវកាលក្រោយទៅ។
លោក Flick វ័យ ៥៩ឆ្នាំ នឹងត្រូវចូលជំនួសតំណែងលោក Xavi Hernandez ដែលបានដឹកនាំ Barca ចុងក្រោយយកឈ្នះលើក្រុម Sevilla ក្នុងលទ្ធផលឈ្នះ ២-១ មុនពេលត្រូវបានបណ្តេញចេញកាលពីសប្តាហ៍មុន។ មកដល់ក្លិប Barcelona ភ្លាម លោកអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បានបង្ហាញអារម្មណ៍រីករាយខ្លាំង និងបានសរសើរដល់ក្លិបថា ជាក្លិបដ៏អស្ចារ្យ នឹងជោគជ័យមួយក្នុងប្រ...
article_6473.txt
Kylian Mbappe បានបង្ហាញក្តីរំភើប ចំពោះការផ្លាស់ទៅកាន់ Real Madrid ជាក្លិបក្តីស្រមៃតាំងពិវ័យកុមារ ប៉ុន្តែប្រធានក្រុមជម្រើសជាតិបារាំង នៅមិនទាន់អាចធ្វើដំណើរទៅកាន់ក្លិបថ្មីបាននៅឡើយ ខណៈរូបគេកំពុងតែផ្តោតអារម្មណ៍ទៅលើការប្រកួតប្រជែងព្រឹត្តិការណ៍ UEFA Euro 2024។
Mbappe ចូលរួមជាមួយនឹង Real Madrid កាលពីថ្ងៃទី៣ ខែមិថុនា បន្ទាប់ពីកិច្ចសន្យារបស់គេជាមួយក្លិប Paris Saint Germain ឈានដល់ទីបញ្ចប់ ហើយរឿងរ៉ាវនៃការផ្ទេរទីបំផុតត្រូវបានបិទបញ្ចប់។ Mbappe បានបង្ហាញអារម្មណ៍ធូរស្រាល ពីបញ្ហានៃការផ្លាស់ទៅកាន់ក្លិបថ្មី ប៉ុន្តែស្ថិតក្នុងសន្និសីទ អំឡុងការប្រកួតមិត្តភាពរបស់ក្រុមបារាំង កីឡាករវ័យ ២៥ឆ្នា...
article_6474.txt
អ្នកគាំទ្រក្រុម Real Madrid ជិត ១០ម៉ឺននាក់ បានជួបជុំគ្នាកណ្តាលទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ អបអរក្រុមរបស់ពួកគេ ឈ្នះជើងឯក UEFA Champions League លើកទី១៥ ក្នុងប្រវត្តិសាស្ត្រ។ Real Madrid ឈ្នះ Borussia Dortmund លទ្ធផល ២-០ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅក្នុងកីឡដ្ឋាន Wembley កាលពីថ្ងៃទី១ ខែមិថុនា។
ក្រុមម្ចាស់ពាន UCL ១៥សម័យ បានជួបជុំគ្នាធ្វើពិធីអបអរពានរង្វាន់ដែលឈ្នះក្នុងរដូវកាល ២០២៣​-២៤ ដោយការធ្វើដំណើរនៅលើរថយន្តក្រុងបើកដំបូល ដើម្បីឱ្យអ្នកគាំទ្របានចូលកាន់តែជិតនឹងក្រុមកីឡាករដែលខ្លួនស្រលាញ់ចូលចិត្ត។ ជំនួបក្នុងកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស កាលពីថ្ងៃទី១ ខែមិថុនា Real Madrid ពិតជាស័ក្តិសមជាម្ចាស់ជើងឯកក្លិបកំពូលតំបន់អ...
article_6475.txt
លោក Gareth Southgate គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានសម្រេចចិត្តប្រកាសបញ្ជីឈ្មោះកីឡាករ ២៦រូប ផ្លូវការ សម្រាប់ប្រជែងពានរង្វាន់ UEFA Euro 2024 ដែលពោរពេញដោយកីឡាករតំបន់ប្រយុទ្ធ ស្របពេលតំបន់ការពារមានចំនួនតិច។ ខ្សែការពារ Harry Maguire និងខ្សែបម្រើស្លាប Jack Grealish សុទ្ធតែអវត្តមាន។ Maguire ស្ម័គ្រធ្វើអ្នកគាំទ្រ...
ខ្សែបម្រើ Jude Bellingham ទើបជួយក្រុម Real Madrid ឈ្នះពានរង្វាន់ UEFA Champions League ក៏ដូចជាខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Bayern Munich កីឡាករខ្សែប្រយុទ្ធ Phil Foden ដែលជួយដល់ក្រុម Manchester City គ្រងជើងឯកលីគកំពូលអង់គ្លេស Premier League និងខ្សែប្រយុទ្ធស្លាប Bukayo Saka សុទ្ធសឹងតែជាកីឡាករតំបន់ប្រយុទ្ធដ៏ខ្លាំងរបស់...
article_6476.txt
Cristiano Ronaldo បានចេញមុខអះអាងដ៏គួរឱ្យភ្ញាក់ផ្អើលថា ការប្រកួតនៅក្នុងរដូវកាល ២០២៣-២៤ ជាមួយនឹងក្រុម Al Nassr ជារដូវកាលល្អបំផុតដែលគេធ្លាប់ជួប ទោះជាក្រុមមិនឈ្នះពានសូម្បីតែមួយ។
Ronaldo បានបន្តបង្កើតប្រវត្តិសាស្ត្រនៅក្នុងអាជីព ជាមួយការរកបាន ៥០គ្រាប់នៅទូទាំងការប្រកួតប្រចាំរដូវកាល ២០២៣-២៤ ខណៈបុរសសញ្ជាតិព័រទុយហ្កាល់ក៏ប្តេជ្ញាបន្តនាំក្រុមស្វែងរកពានរង្វាន់ឱ្យខាងតែបាន នៅរដូវកាលក្រោយ។ តារាបាល់ទាត់កំពូលវ័យ ៣៩ឆ្នាំ នៅតែអាចរក្សាសមត្ថភាពដ៏ខ្លាំងពូកែដដែល ទោះជាមានវ័យចំណាស់ក៏ដោយ គិតដល់ពេល។ Ronaldo រកបាន ៥០គ...
article_6477.txt
ក្រុមជម្រើសជាតិអង់គ្លេស ពិតជាត្រូវការ Harry Kane ជាចាំបាច់ និង រំពឹងប្រធានក្រុម ជាសះស្បើញពីបញ្ហារបួសខ្នងពេញលេញ ១០០ភាគរយ មុនការប្រកួតព្រឹត្តិការណ៍ UEFA Euro 2024។ នេះជាការលើកឡើងរបស់លោក Gareth Southgate គ្រូបង្វឹកក្រុមអង់គ្លេស។
Harry Kane ខ្សែប្រយុទ្ធក្រុម Bayern Munich កន្លងមករូបគេជួបបញ្ហារបួសខ្នង នៅប៉ុន្មានខែចុងរដូវកាល ២០២៣-២៤។ អំឡុងការប្រកួតមិត្តភាពកម្តៅសាច់ដុំទល់នឹងក្រុមបូស្នី កាលពីថ្ងៃទី៣ ខែមិថុនា កីឡាករខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ បានប្តូរចូលលេងបានត្រឹមតែ ៣០នាទី ប៉ុណ្ណោះ ហើយរូបគេក៏រកបានគ្រាប់ទី៣ ចំណោមជ័យជម្នះលទ្ធផល ៣-០ នោះ។ យ៉ាងណា មុនឈានដល់ព...
article_6478.txt
​ក្រុមកីឡាបាល់ទាត់ជម្រើសជាតិហុងគ្រី ​ដឹកនាំ​ដោយ​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី ​លោក Marco Rossi វ័យ៥៩ឆ្នាំ​។ ក្រុមរហស្សនាម Magyarok មិនធ្លាប់​ឈ្នះ​ជើងឯកប្រចាំទ្វីអឺរ៉ុប Euro សោះឡើយ។
ហុងគ្រី ដែលមាន Dominik Szoboszlai ខ្សែបម្រើក្រុម Liverpool ជាប្រធានក្រុម ធ្លាប់បង្ហាញខ្លួននៅពានអឺរ៉ុប៥លើក ដោយលើកដំបូងនៅឆ្នាំ ១៩៦៤។ ហុងគ្រី ទទួលបានលទ្ធផលល្អបំផុតក្នុងចំណាត់ថ្នាក់លេខ៣ នៅឆ្នាំ ១៩៦៤នោះ។ ​សារព័ត៌មាន​ឌីជីថលថ្មីៗ សូម​ណែនាំ​ឈ្មោះ​កីឡាករ​ទាំង​២៦​នាក់​របស់​ក្រុម​ជម្រើសជាតិ ហុងគ្រី ​ដែល​ត្រូវ​ប៉ះ​ម្ចាស់ផ្ទះអាល្លឺ...
article_6479.txt
ក្រុមជម្រើសជាតិប្រេស៊ីល សម្រេចកោះហៅកីឡាករ ៣រូប បន្ថែមទៀត សម្រាប់ត្រៀមខ្លួនប្រកួតក្នុងពានរង្វាន់ Copa America បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងត្បូង (CONMEBOL) បានប្រកាសអនុញ្ញាតឱ្យក្រុមទាំងអស់ បន្ថែមកីឡាករក្នុងបញ្ជីឈ្មោះពី ២៣រូប ទៅ ២៦រូប។ ប្រេស៊ីល សម្រេចចិត្តផ្លាស់ប្តូរឈ្មោះអ្នកចាំទី Ederson ចេញក្រោយរូបគេជួបបញ...
បើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) កីឡាករខ្សែការពារ Bremer មកពីក្រុម Juventus និងខ្សែបម្រើក្រុម Atalanta កីឡាករ Ederson រួមទាំងខ្សែប្រយុទ្ធ Pepe របស់ក្លិប FC Porto ត្រូវបានក្រុមប្រេស៊ីលកោះហៅ។ កីឡាករចាំទី Rafael របស់ក្លិប Sao Paulo ត្រូវបានកោះហៅដើម្បីជំនួសអ្នកចាំទី Ederson សម្រាប់ក្រុមលោក Dorival Junior ដែល...
article_648.txt
អ្នកទោស វ័យ២២ឆ្នាំម្នាក់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារជំងឺបេះដូង និងខ្វះអុកស៊ីសែន ទៅចិញ្ចឹមខួរក្បាល អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ នេះបើតាមលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ចេញថ្ងៃទី២៣ មីនា។
ការចេញលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងការស្លាប់ពិរុទ្ធជនខាងលើ ដោយសារ មានអ្នកប្រើប្រាស់មួយចំនួន ចោទជាចម្ងល់ លើមន្ត្រីពន្ធនាគារ មិនព្រមបញ្ជូនអ្នកទោសដែលមានជំងឺទៅមន្ទីរពេទ្យ ទុករហូតដល់ឈឺធ្ងន់ធ្ងរ។ ភាគីពន្ធនាគារខេត្ត អះអាងថា រយៈពេលជាងមួយឆ្នាំ ដែលពិរុទ្ធជន ខាងលើជាបឃុំ ពុំធ្លាប់មានជំងឺឡើយ។ យ៉ាងណាក្ដី នៅថ...
article_6480.txt
ប្រធានក្លិប Barcelona លោក Joan Laporta ជាមួយនឹងលោក Xavi Hernandez នឹងមានការជជែកគ្នាអំពីតំណែងអ្នកចាត់ការក្រុមសម្រាប់រដូវកាលក្រោយ នៅសប្តាហ៍ខាងមុខ ខណៈក្លិបកំពុងស្ថិតក្នុងភាពស្រពិចស្រពិលក្នុងរក្សាអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ឬក៏ត្រូវបញ្ចប់តំណែង។ នេះបើតាមការផ្សាយទូរទស្សន៍ ESPN។
កិច្ចពិភាក្សារឿងអនាគតរបស់លោក Xavi នៅសប្តាហ៍ក្រោយ ក៏ត្រូវបានគេដឹងថានឹងមានវត្តមានរបស់លោក Deco អតីតកីឡាករ Barcelona ដែលសព្វថ្ងៃជាប្រធានផ្នែកកីឡាកររបស់ក្លិប ម្នាក់ផងដែរ។ ការជជែកនឹងត្រូវធ្វើឡើងក្រោយពេលក្លិប បញ្ចប់ការប្រកួតចុងក្រោយនៃជំនួបក្របខណ្ឌ La Liga ទល់នឹងក្រុម Sevilla ថ្ងៃទី២៦ ខែឧសភា។ បើតាមប្រភពក្លិប Barcelona ការជជែកន...
article_6481.txt
លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United នៅតែបង្ហាញក្តីជឿជាក់ថាកូនក្រុមរបស់លោក នឹងឈ្នះ  Manchester City ការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup នៅថ្ងៃទី២៥ ខែឧសភា វេលាម៉ោង ៩យប់ [ម៉ោងនៅកម្ពុជា] នៅកីឡដ្ឋាន Wembley ។
ជំនួប FA Cup វគ្គផ្តាច់ព្រ័ត្រ រវាង Man Utd ទល់នឹង Man City ត្រូវបានគេរំពឹងថានឹងក្លាយជាជំនួបចុងក្រោយបង្អស់ ដែលលោក​ Ten Hag ដឹកនាំក្រុម Man Utd ក្នុងនាមជាអ្នកចាត់ការ។ យ៉ាងណាអ្នកចាត់សញ្ជាតិហូឡង់ ប្តេជ្ញាថានឹងជួយក្រុមដណ្តើមពានឱ្យបាន ដើម្បីកែប្រែរឿងអាក្រក់ក្នុងរដូវកាល ២០២៣-២៤ ឱ្យមកជាល្អឡើងវិញ។ «ពេលនេះគឺគ្រប់យ៉ាងសម្រាប់តែពា...
article_6482.txt
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា (VFC) លើកឡើងថា កីឡាករបារាំង ៣រូប ដែលប្រកបអាជីពនៅលីគបាល់ទះកម្រិត A នៅបារាំង ក្លាយជាសមាជិកថ្មីក្រុមបាល់ទះវិសាខារយៈពេលខ្លី។ កីឡាករ Francois Rebeyrol, Thomas Gill និង Prierre Toledo ក៏នឹងដើរតួសំខាន់ ក្នុងការចែករំលែកបទពិសោធន៍ថ្មី ទៅកាន់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាផង...
នាព្រឹកថ្ងៃទី២១ ខែឧសភា កីឡាករបារាំងទាំង ៣រូប រួមមានកីឡាករ Francois Rebeyrol លេងឱ្យក្លិប Nice Volley Ball ស្ថិតក្នុងលីគបាល់ទះលំដាប់ A ប្រទេសបារាំង និងជាកីឡាករជម្រើសជាតិបារាំង។ អតីតកីឡាករជម្រើសជាតិកម្រិត Junior រួមមានកីឡាករ Gill លេងឱ្យក្លិប Ajaccio ក្នុងលីគលំដាប់ B និងកីឡាករ Toledo មកពីក្រុម Chaumont VB​52 លីគលំដាប់ A បា...
article_6483.txt
ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលមាន Lionel Messi បន្តជាប្រធានក្រុមដដែល បានប្រកាសសមាសភាពកីឡាករចំនួន ២៩រូប សម្រាប់ការប្រកួតមិត្តភាពកម្តៅសាច់ដុំពីរលើក ត្រៀមព្រឹត្តិការណ៍ពានរង្វាន់ Copa America។
ជម្រើសជាតិអាហ្សង់ទីន នឹងត្រូវជួបតទល់នឹងក្រុមអេក្វាទ័រ នៅថ្ងៃទី៩ ខែមិថុនា ក្នុងកីឡដ្ឋាន Soldier Field Stadium ក្នុងទីក្រុង Chicago និងនៅ ៥ថ្ងៃបន្ទាប់ ត្រូវជួបតទល់នឹងក្រុមហ្គាតេម៉ាឡា ក្នុងកីឡដ្ឋាន Commanders Field ក្នុងរដ្ឋវ៉ាស៊ីនតោន។ ក្រុមដឹកនាំដោយលោក Lionel Scaloni នឹងត្រូវកាត់ឈ្មោះកីឡាករ ៣រូប ចេញពីបញ្ជីកីឡាករ២៩រូប ដោយ...
article_6484.txt
ខ្សែប្រយុទ្ធ Kylian Mbappe បានរៀបចំកម្មវិធីជប់លៀង កាលពីថ្ងៃទី២០ ខែឧសភា ដើម្បីបង្ហាញការលាគ្នាចុងក្រោយ បន្ទាប់ពីចាកចេញពីក្លិប​ Paris Saint Germain។ ស្ថិតក្នុងកម្មវិធីនោះ ម្តាយរបស់ Mbappe និងភ្នាក់ងារផ្ទាល់របស់គេ អ្នកស្រី Fayza Lamari បានទម្លាយថាកីឡាករបារាំង នឹងចូលរួមជាមួយ Real Madrid រដូវកាលក្រោយ។
កម្មវិធីជប់លៀងរបស់ Mbappe ដែលធ្វើស្ថិតក្នុងភោជនីយដ្ឋានអ៊ីតាលីលំដាប់ខ្ពស់នៅជិត Champs Elysees ក្បែទីក្រុងប៉ារីស មានភ្ញៀវចូលរួមប្រមាណ ២៥០នាក់។ អំឡុងពេលចាកចេញពីទីតាំងកម្មវិធី អ្នកស្រី Lamari ត្រូវបានគេចោទសួរ តើកូនប្រុសនឹងទៅលេងឱ្យក្លិបណានៅរដូវកាលក្រោយ? អ្នកស្រី Lamari បានឆ្លើយតបដោយខ្លីដូច្នេះថា៖«អ្នកគ្រប់គ្នាបានដឹងពីរឿងនេះ...
article_6485.txt
Cristiano Ronaldo វ័យ៣៩ឆ្នាំ និង Pepe វ័យ៤១ឆ្នាំ ជាប់ជម្រើស២៦នាក់ របស់គ្រូបង្វឹកលោក Roberto Martinez ទៅជួយក្រុមព័រទុយហ្កាល់ ប្រជែងជើងឯក UEFA Euro ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់។ ទាំងលើកនេះ ជាលើកទី១១សម្រាប់ Ronaldo ដែលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍លំដាប់អន្តរជាតិធំៗ ក្នុងអាជីព។
Ronaldo ដែលសព្វថ្ងៃប្រកបអាជីពនៅក្លិប Al-Nassr នៃលីគកំពូលអារ៉ាប៊ីសាអូឌីត ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិ ដោយបង្ហាញខ្លួន ២០៦លើក រកបាន១២៨គ្រាប់សម្រាប់ព័រទុយហ្កាល់។ គ្រូបង្វឹកព័រទុយហ្កាល់លោក Martinez បានបញ្ចូលប្រធានក្រុម Ronaldo ជាខ្សែប្រយុទ្ធម្នាក់ចំណោម៧នាក់ ក្នុងសមាជិកសរុបទាំង ២៦នាក...
article_6486.txt
ការប្រកួតពានរង្វាន់លំដាប់ទ្វីបអាម៉េរិក Copa America នឹងបង្ហាញវត្តមានអាជ្ញាកណ្តាលស្ត្រីលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។​ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ទ្វីបអាមេរិក​ខាងត្បូង (CONMEBOL) ។
ពានរង្វាន់ Copa America នឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី២០មិថុនា រហូតដល់ថ្ងៃទី១៤កក្កដា ដោយប្រទេសអាម៉េរិក ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។ ចំណោមមន្ត្រីអាជ្ញាកណ្តាល សម្រាប់កាត់សេចក្តីការប្រកួតទាំងអស់ ១០១នាក់ ក្នុងនោះ មន្ត្រីអាជ្ញាកណ្តាលស្រ្តីមានចំនួន ៨រូប។ អ្នកស្រី Edina Alves សញ្ជាតិប្រេស៊ីល និង Maria Victoria Penso សញ្ជាតិ...
article_6487.txt
កីឡាករ Lautaro Martinez ប្រធានក្រុម Inter Milan និងជាកីឡាករស្បែងជើងមាសស៊ុតបាល់បញ្ចូលទីច្រើនជាងគេប្រចាំរដូវកាល ២០២៣-២០២៤។ លើសពីនេះ រូបលោក ថែមទាំងបានជាប់ឈ្មោះជាកីឡាករល្អប្រចាំរដូវកាល (MVP) របស់លីគកំពូលអ៊ីតាលី។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន រកបានគ្រាប់បាល់ចំនួន ២៤គ្រាប់ នៅក្នុងជ័យជម្នះពានរង្វាន់លីគ Serie A របស់ក្រុម Inter Milan។ Martinez រកបានគ្រាប់បាល់ច្រើនជាងកីឡាករ Dusan Vlahovic របស់ក្រុម Juventus ឈរលេខរៀងទី២ ដល់ទៅ ៨គ្រាប់។ កីឡាករ Vlahovic របស់ក្រុមរហស្សនាមសេះបង្កង Juventus បានជាប់ឈ្មោះជាកីឡាករខ្សែប្រយុទ្ធល្អប្រចាំរដូវកាល ...
article_6488.txt
លោក Unai Emery អ្នកចាត់ការក្រុម Aston Villa បានបន្តកិច្ចសន្យាដឹកនាំក្រុមបន្តទៀត រយៈពេល ៥ឆ្នាំ ពោលរហូតដល់ឆ្នាំ ២០២៩។ នេះបើតាមការប្រកាសរបស់ក្លិប​ Aston Villa នាថ្ងៃទី២៧ ខែឧសភា ស្របពេលកិច្ចសន្យានេះ។
លោក Emery អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បានចូលដឹកនាំក្រុម Aston Villa ក្នុងឆ្នាំ ២០២២ ដោយបានជួយក្រុមឡើងមកឈរនៅចំណាត់ថ្នាក់កំពូលទាំង៤ Premier League ដោយទទួលបានកៅអី UEFA Champions League លើកដំបូងចាប់តាំងពីរដូវកាល ១៩៨២-៨៣។ រដូវកាល ២០២៣-២៤ លោក Emery បាននាំ Aston ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa Conference Lea...
article_6489.txt
ក្រុម Manchester City នឹងត្រូវប្រជែងពានរង្វាន់ FA Cup វគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុមស្ថិតក្នុងទីក្រុងតែមួយ Manchester United នារាត្រីថ្ងៃទី២៥ឧសភា​ វេលាម៉ោង ៩យប់ (ម៉ោងនៅកម្ពុជា)។ មុនការប្រកួតមកដល់ លោក Pep Guardiola បាននិយាយថាក្រុមរបស់លោក គឺល្អជាងក្រុម Manchester United នាពេលបច្ចុប្បន្ន មុនជំនួបពានរង្វាន់ FA Cup ផ្តាច់ព្រ័...
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បាននិយាយឆ្លើយតបទៅកាន់អ្នករិះគន់ថែមទៀតថា ក្រុមរបស់លោកមិនបានបង្កភាពធុញទ្រាន់នៅក្នុងលីគបាល់ទាត់ប្រទេសអង់គ្លេសឡើយ បន្ទាប់ពី Man City បានឈ្នះពាន Premier League រដូវកាលនេះ និងលើកទី៤ ជាប់គ្នា។ សម្រាប់វគ្គផ្តាច់ព្រ័ត្រ FA Cup ក្រុម Man City បានបញ្ចប់រដូវកាល Premier League ដោយរកបាន ៩១ពិន្ទុ ។ មកដល់ការ...
article_649.txt
អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១៥ ខែកញ្ញាបានស្វាគមន៍សេចក្ដីប្រកាសបទឈប់បាញ់​រវាង​អាមេនី និងអាសែបៃហ្សង់ក្រោយបានប៉ះទង្កិចគ្នារយៈពេលពីរថ្ងៃនៅតាមព្រំដែនក្នុងតំបន់ Nagorno-Karabakh។
ការវាយប្រហារដែលអាមេនី និងអាស៊ែបៃហ្សង់ ចោទប្រកាន់គ្នាទៅវិញទៅមកបានធ្វើឱ្យប្រទេសជិត ខាង ហើយសហគមន៍អន្តរជាតិបារម្ភជាខ្លាំង។ តួកគី និងរុស្ស៊ីដែលជាប្រទេសជិតខាង និងមានតួនាទី​សំខាន់មួយក្នុងតំបន់បានចូលរួមជំរុញឱ្យមានបទឈប់បាញ់គ្នាមុននឹងស្ថានការណ៍ប្រែអាក្រក់​ជាង​នេះផងដែរ។ អាចចាត់ទុកថាជាសំណាងល្អបទឈប់បាញ់គ្នាដ៏ផុយស្រួយមួយត្រូវបានធ្វើ...
article_6490.txt
ខ្សែបម្រើ Ademola Lookman ធ្វើបាន hat-trick ដើម្បីជួយ Atalanta ឈ្នះ Bayer Leverkusen ៣-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Europa League។ មិត្រឹមឈ្នះជើងឯកពានលំដាប់ទីពីរអឺរ៉ុបលើកដំបូងក្នុងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែ Atalanta បានបញ្ចប់ភាពមិនចាញ់សោះរបស់ Leverkusen ត្រឹមប្រកួតទី៥២ នៅរដូវកាល ២០២៣-២៤។
៣គ្រាប់របស់ខ្សែបម្រើអន្តរជាតិនីហ្សេរីយ៉ា Lookman សុទ្ធសឹងជាការសម្រេចទីដ៏មានគុណភាព ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ដែលធ្វើឡើងនៅ ក្នុងកីឡដ្ឋាន Aviva ក្នុងក្រុងឌុយប្លាំង ប្រទេសអៀរឡង់ រាត្រីថ្ងៃទី២២ ខែឧសភា។ តាមរយៈជ័យជម្នះនេះ បានជួយក្រុមពីលីគកំពូលអ៊ីតាលី Atalanta ក្លាយជាជើងឯកពានរង្វាន់លំដាប់ទី២អឺរ៉ុប រដូវកាល ២...
article_6491.txt
លោក Masatada Ishii គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បារម្ភពីសមត្ថភាពដឹកនាំរបស់គ្រូបង្វឹកវៀតណាមថ្មី លោក Kim Sang-sik និងសរសើរចំពោះភាពលេចធ្លោរបស់សមាជិកក្រុមឥណ្ឌូណេស៊ី ក្នុងការប្រជែងជើងឯក ASEAN Mitsubishi Electric Cup ឆ្នាំ ២០២៤។
គ្រូជនជាតិជប៉ុន លោក Ishii ទទួលតំណែងដឹកនាំក្រុមថៃ កាលពីខែធ្នូ ឆ្នាំ២០២៣ ដោយនាំក្រុមរហស្សនាមដំរីសង្គ្រាមឈានដល់វគ្គ ១៦ក្រុមចុងក្រោយ Asian Cup ឆ្នាំ ២០២៣។ ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២​ FIFA World Cup 2026 កាល​ពី​ខែ​មីនា ថៃ​ស្មើ​កូរ៉េ​ខាង​ត្បូង ១-១ មុន​ចាញ់ ៣-០ នៅ​ដីខ្លួនវិញ។ នាការចាប់ឆ្នោតរើសពូល ASEAN Cup 2024 ថ្ងៃទី២១ ខែឧសភ...
article_6492.txt
កីឡាករខ្សែប្រយុទ្ធ Anthony Martial នឹងចាកចេញពីក្រុម Manchester United នៅពេលដែលកិច្ចសន្យារបស់គេផុតកំណត់ត្រានៅក្នុងខែមិថុនា ខាងមុខ។ នេះបើតាមការអះអាងរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង នាថ្ងៃទី២៧ ខែឧសភា។
ចូលរួមជាមួយក្លិបរហស្សនាមបិសាចក្រហម កាលពីឆ្នាំ ២០១៥ កីឡាករសញ្ជាតិបារាំង វ័យ២៨ឆ្នាំ រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៩០គ្រាប់ ពីការបង្ហាញខ្លួន ៣១៧លើក។ ការចាកចេញរបស់ Martial ក៏ត្រូវបានគេរំពឹងទុកតាំងពីដើមរដូវកាលមកម្ល៉េះ ខណៈដែលរូបគេជួបបញ្ហារបួសញឹកញ៉ាប់ នាប៉ុន្មានរដូវកាលចុងក្រោយ ហើយថែមទាំងធ្លាក់ទម្រង់លេងខ្លាំង។ បញ្ហាធ្វើឱ្យគេបាត់...
article_6493.txt
ទោះបរាជ័យនៅក្នុងពានរង្វាន់ Europa League ក្រោមថ្វីជើងក្រុម Atalanta  តែក្រុម Bayer Leverkusen បានត្រៀមខ្លួនយ៉ាងល្អ សម្រាប់ពានរង្វាន់ ​German Cup ក្នុងវគ្គផ្តាច់ព្រ័ត្រ។ នេះ ជារឿងសំខាន់បំផុតមួយរបស់  Bayer Leverkusen នាថ្ងៃទី២៥ ខែឧសភា។
ក្រុមម្ចាស់ជើងឯក Bundesliga ថ្មីថ្មោង និងលើកដំបូងប្រចាំប្រវត្តិសាស្រ្តក្លិប នឹងត្រូវប្រកួតប្រជែងទល់នឹងក្រុម Keiserslautern មកពីក្របខណ្ឌលំដាប់ទី២ ប្រទេសអាល្លឺម៉ង់ ដើម្បីដណ្តើមពានរង្វាន់ទី២ ប្រចាំរដូវកាល របស់ខ្លួន ក្រោយពេលរបូតពាន Europa League។ ជំនួបកាលពីថ្ងៃទី២២ ខែឧសភា ក្រុម Bayer Leverkusen បានប្រកួតចាញ់ Atalanta លទ្ធផ...
article_6494.txt
ក្រុមថ្នាក់ដឹកនាំក្លិប Bayern Munich បង្ហាញភាពជឿជាក់ លោក Thomas Tuchel ដែលបានបដិសេធសំណើរបន្តដឹកនាំក្រុមយក្សអាល្លឺម៉ង់ ព្រោះតែលោកទទួលបានសំណើរ និងបានយល់ព្រមក្នុងការទៅដឹកនាំក្រុមដទៃផ្សេងទៀត។ ក្លិបដែលលោក Tuchel ទំនងទៅដឹកនាំនោះគឺជាក្លិប Manchester United។ នេះបើតាមការលើកឡើងរបស់លោក Christian Falk ជាអ្នកនាយកកាសែតកីឡា Sport BIL...
លោក Tuchel ត្រូវបានគេរាយការណ៍ថា បានយល់ព្រមទៅលើកិច្ចព្រមព្រៀងដឹកនាំក្រុម Man United នៅក្នុងក្របខណ្ឌ Premier League និងជាការវិលត្រឡប់ទៅដឹកនាំក្លិបក្នុងប្រទេសអង់គ្លេស សារជាថ្មី។ លោក Erik ten Hag ត្រូវបានគេរំពឹងថានឹងចាកចេញ ក្រោយពេលដឹកនាំក្រុមប្រកួតប្រជែងពានរង្វាន់ FA Cup វគ្គផ្តាច់ព្រ័ត្រ ទល់ក្រុម Manchester City រួច។ ការស...
article_6495.txt
Mason Greenwood ជាប់ជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Getafe តាមរយៈការបង្ហាញសមត្ថភាពបានយ៉ាងល្អ ក្រោយខ្ចីជើង Manchester United រយៈពេល១ឆ្នាំ។ ក្លិបនៃលីគកំពូលអេស្ប៉ាញមួយនេះ បង្ហាញចេតនា បន្តខ្ចីខ្សែប្រយុទ្ធអង់គ្លេសរូបនេះនៅរដូវកាលក្រោយទៀត។
Greenwood ដែលមានបញ្ហាក្តីក្តាំហិង្សាលើមិត្តស្រី មិនត្រូវបានក្លិបបិសាចក្រហមជ្រើសចូលសមាជិកក្រុមវិញឡើយ បើទោះតុលាការអង់គ្លេសទម្លាក់បទចោទក៏ដោយ។ Man Utd បានសម្រេចឱ្យខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះ ទៅ Getafe ខ្ចីកាលពីខែកញ្ញាឆ្នាំ២០២៣ ដោយបង្ហាញខ្លួនសរុប ៣៦ប្រកួត រកបាន១០គ្រាប់ និងបញ្ជូនបាល់ឱ្យដៃគូសម្រេចទី ៦លើក។ Getafe បញ្ចប់ក្នុងច...
article_6496.txt
លោក Gareth Southgate គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស ជឿជាក់ប្រធានក្រុម Harry Kane នឹងអាចជួយក្រុមប្រជែងជើងឯក UEFA Euro ឆ្នាំ២០២៤ នៅអាល្លឺម៉ង់ បន្ទាប់ពីសះស្បើយពីរបួសខ្នង។
Kane បានខកខានការប្រកួត ២លើកចុងក្រោយ ក្នុងក្របខណ្ឌ Bundesliga សម្រាប់ក្រុម Bayern Munich បន្ទាប់មានបញ្ហារបួសខ្នង ដែលរូបគេបានជួបប្រទះតាំងពីមុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ដែលចាញ់ក្រុម Real Madrid វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ទោះយ៉ាងណា សម្រាប់បញ្ជីក្រុមកីឡាករជម្រើសជាតិអង់គ្លេស លោក Gareth Southgate...
article_6497.txt
លោក Jurgen Klopp លាអ្នកគាំទ្រ និងសមាជិកក្រុម Liverpool នាថ្ងៃទី១៩ ខែឧសភា បន្ទាប់ពីការប្រកួតសប្តាហ៍ចុងក្រោយនៃក្របខណ្ឌ Premier League បានបញ្ចប់។ អំឡុងពេលលាគ្នា អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បាននាំអ្នកគាំទ្រស្រែកច្រៀងឈ្មោះលោក Arne Slot ដែលជាអ្នកជំនួសតំណែងខ្លួននៅ Anfield។
Klopp ដឹកនាំក្រុម Liverpool រយៈពេល ៨ឆ្នាំ កន្លះ បានឈានដល់ទីបញ្ចប់ ក្រោយពេលក្រុមយកឈ្នះការប្រកួតលទ្ធផល ២-០ ទល់នឹងក្រុម Wolverhampton Wanderers ក្នុងកីឡដ្ឋាន Anfield។ ២គ្រាប់ជ័យជម្នះធ្វើបានដោយកីឡាករ Alexis Mac Allister និង Jarell Quansah។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ ដឹកនាំក្រុម Liverpool យកឈ្នះការប្រកួតចំនួន ៣០៥ប្រកួត ក្...
article_6498.txt
លោក​ Xavi Hernandez ដែលទើបត្រូវបានក្លិប Barcelona បញ្ចប់ពីតំណែងអ្នកចាត់ការទូទៅ បានចាកចេញដោយការខកចិត្តបំផុត បន្ទាប់ពីព្យាយាមបំពេញការងារឱ្យបានល្អ ប៉ុន្តែគ្មានការសរសើរគ្រប់គ្រាន់ពីថ្នាក់ដឹកនាំរបស់ក្លិប។ Barcelona បានបញ្ចប់រដូវកាល ២០២៣-២៤ ក្នុងចំណាត់ថ្នាក់ទី២ ក្នុងតារាង La Liga។
Xavi ដំបូងឡើយ បានចូលដឹកនាំក្រុម Barcelona ជាមួយនឹងកិច្ចសន្យារយៈពេល ៣ឆ្នាំ ជំនួសលោក Ronald Koeman នៅក្នុងឆ្នាំ ២០២១​។ កាលពីរដូវកាលមុន បុរសវ័យ ៤៤ឆ្នាំ បានជួយក្រុមឈ្នះពានលីគកំពូលអេស្ប៉ាញ លើកទី២៧ ក្នុងប្រវត្តិសាស្ត្រក្លិប។ ចំណោមការប្រកួតចំនួន ១៤២លើក ដែលអតីតកីឡាករខ្សែបម្រើប្រចាំក្រុម Barca បានដឹកនាំ ក្នុងនោះរកបានជ័យជម្នះ ៩០...
article_6499.txt
ក្រុម Barcelona បានបញ្ចប់តំណែងរបស់លោក Xavi Hernandez រាត្រីថ្ងៃទី២៤ ខែឧសភា។ ពោលគឺ ៤សប្តាហ៍មុនពេល ដែលកិច្ចសន្យារបស់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ​ត្រូវផុតកំណត់ជាមួយក្លិប Barcelona។
ការសម្រេចចិត្តបញ្ចប់ការងារនេះ ក៏បានបញ្ចប់ការឈ្លោះប្រកែកគ្នាជាច្រើនខែ រវាងក្រុម Barca និងលោក Xavi ព្រោះ កាលពីខែកុម្ភៈ អតីតខ្សែបម្រើប្រចាំក្លិបលោក Xavi ធ្លាប់មានជម្លោះជាមួយក្រុមកីឡាករ ហើយបានប្រកាសនឹងចាកចេញពីតំណែងក្រោយចប់រដូវកាល កាលពីខែមករា។ អំឡុងជាកីឡាករ Barca លោក Xavi បង្ហាញខ្លួនលេងបាន ៧៦៧ប្រកួត បន្ទាប់ពីចំណាយពេលលេងរយៈព...
article_65.txt
ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានរកឃើញឯកសារថ្មីប្រហែល ២៤០០ ទាក់ទងនឹងការធ្វើឃាតប្រធានាធិបតីអាម៉េរិកលោក John F. Kennedy ក្នុងឆ្នាំ ១៩៦៣ បន្ទាប់ពីការស្រាវជ្រាវថ្មីមួយក្រោយការបញ្ជាពីប្រធានាធិបតី ដូណាល់ ត្រាំ។
«ការស្រាវជ្រាវបានរកឃើញកំណត់ត្រាសារពើភ័ណ្ឌថ្មី និងឌីជីថលចំនួន២៤០០ ដែលពីមុនមិនត្រូវបានទទួលស្គាល់ថាពាក់ព័ន្ធនឹងការធ្វើឃាតប្រធានាធិបតី JF Kennedy»។ FBI បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១១ ខែកុម្ភៈ។ ចាប់តាំងពីឆ្នាំ២០២០ FBI បានប្រមូលឯកសារសំណុំរឿងបិទពីការិយាល័យរបស់ខ្លួននៅទូទាំងប្រទេសដើម្បីរក្សាទុកនៅមជ្ឈមណ្ឌលរក្ស...
article_650.txt
ខណៈរុស្ស៊ីកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែន រដ្ឋបាលលោក ចូ បៃដិន បន្តលាតត្រដាងពត៌មាន និងគោលដៅនយោបាយរបស់ទីក្រុងមូស្គូក្នុងការព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងពិភពលោក។ ក្នុងរបាយការណ៍ចុងក្រោយ អាម៉េរិករកឃើញថា រុស្ស៊ីបានចំណាយលុយទៅលើគណបក្សបយោបាយ និង​អ្នកនយោបាយបរទេសដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតថែមទៀត។​
យោងតាមការវាយតម្លៃរបស់ចារកម្មអាមេរិកចេញនៅថ្ងៃទី១៣ ខែកញ្ញា ចាប់តាំងពីឆ្នាំ២០១៤ រុស្សីបានចំណាយលុយយ៉ាងតិច៣០០លានដុល្លារទៅឱ្យគណបក្សនយោបាយ និងបេក្ខជនតំណាងរាស្ត្រនៅក្នុង២៤ប្រទេសជាងក្នុងបំណងជះឥទ្ធិពលនយោបាយរបស់ខ្លួនទៅលើអ្នកនយោបាយ និងប្រទេសទាំងនោះ។ បើតាមមន្ត្រីអាម៉េរិក តួលេខដែលរកឃើញ ជាតួលេខអប្បបរមាប៉ុណ្ណោះ។ អាម៉េរិករំពឹងថា រុស្សី...
article_6500.txt
ក្រុម Bayer Leverkusen ឈ្នះពានរង្វាន់ក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ Bundesliga និងពាន German Cup ពាន ២ក្នុងមួយរដូវកាល និងលើកដំបូងប្រចាំប្រវត្តិសាស្ត្ររបស់ក្លិប។ សមិទ្ធិផលល្អរបស់ក្លិបបែបនេះ លោក Xavi Alonso បាននិយាយថារដូវកាល ២០២៣-២០២៤ ប្រៀបបានជាក្តីសុបិន្តដ៏អស្ចារ្យ មិនងាយនឹងបំភ្លេចបាន។
Leverkusen បានឈ្នះពានរង្វាន់បន្ថែមមួយទៀត German Cup ដែលជាពានទី២ ប្រចាំរដូវកាល ក្រោយពេលបានប្រកួតឈ្នះលើក្រុម Kaiserslautern មកពីលីគលំដាប់ទី២ លទ្ធផល ១-០។ លោក Alonso បាននិយាយដូច្នេះ៖«នៅចុងបញ្ចប់ ការឈ្នះដូច្នេះ ប្រៀបបានជាអ្វីដែលយើងបានបង្ហាញនូវភាពខ្លាំងរបស់យើង យើងបានប្រយុទ្ធសម្រាប់អ្នកគាំទ្រ និងសម្រាប់ក្លិប។ វាគឺជាភាគជោគជ័យដ...
article_6501.txt
លោក Mauricio Pochettino ចុះចេញពីតំណែងអ្នកចាត់ការក្រុម Chelsea ដោយការព្រមព្រៀងគ្នាទាំងនៅសល់កិច្ចសន្យា១ឆ្នាំ បន្ទាប់ពីដឹកនាំបានតែមួយរដូវកាល។ នេះបើតាមការប្រកាសរបស់ក្លិប Chelsea នៅយប់ថ្ងៃទី២១ ខែឧសភា។
អ្នកចាត់ការអាហ្សង់ទីន វ័យ ៥២ឆ្នាំ បានចូលដឹកនាំ Chelsea នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដោយចុះកិច្ចសន្យារយៈពេល ២ឆ្នាំ ជាមួយនឹងជម្រើសបន្ថែម ១ឆ្នាំទៀត។ យ៉ាងណាក៏ដោយ ក្រោយដឹកនាំក្រុមទទួលបានលទ្ធផលមិនគាប់ប្រសើរ បើទោះវិនិយោគលើកីឡាករថ្លៃៗខ្ទង់៥០០លានដុល្លារ លោក Pochettino និងក្លិបតោខៀវ ក៏ព្រមប្រៀងបញ្ចប់កិច្ចសន្យាមុនកាលកំណត់តែម្តង។ ...
article_6502.txt
លោក Erik ten Hag បាននិយាយទៅកាន់ម្ចាស់ក្លិប Manchester United ថាប្រសិនបើលោកត្រូវបណ្តេញចេញ ក្រោយពីបានជួយក្រុមឈ្នះពាន FA Cup នាថ្ងៃទី២៥ ខែឧសភា នោះលោកនឹងទៅដឹកនាំក្រុមដទៃផ្សេងទៀត ហើយឈ្នះពានជាមួយក្លិបនោះដូចគ្នា។  លោក បានឈ្នះពានរង្វាន់ទី២ នៅក្លិប Man Utd ដោយក្រុមបានប្រកួតយកឈ្នះលើក្រុម Manchester City ក្នុងជំនួបវគ្គផ្តាច់ព្រ័ត...
អនាគតរបស់លោកErik ten Hag កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ទោះបីជាបច្ចុប្បន្នលោកបន្តដឹកនាំក្នុងនាមជាអ្នកចាត់ការក្តី។ លោក Ten Hag អះអាងថា លោកនឹងបន្តឈ្នះពានបន្តទៀត ទោះបីជានៅជាមួយ Man Utd ឬក្លិបផ្សេងទៀត។ «ពានរង្វាន់ ២ ក្នុងរយៈពេល ២ឆ្នាំ មិនមែនជារឿងអាក្រក់ វគ្គផ្តាច់ព្រ័ត្រ ៣ ក្នុងរយៈពេល ២ឆ្នាំ ក៏មិនមែនជារឿងអាក្រក់។ ប្រសិនបើ...
article_6503.txt
Wayne Rooney បានដំណើរការពិភាក្សាជាមួយក្លិប Plymouth Argyle ជុំវិញតួនាទីអ្នកចាត់ការទូទៅ ស្របពេលក្រុមក្នុងលីគលំដាប់ទីពីរអង់គ្លេស Championship មូយនេះ នៅកៅអីទំនេរ។
Rooney មានបំណងចង់បង្កើតកេរ្តិ៍ឈ្មោះឡើងវិញបន្ទាប់ពីដឹកនាំក្រុម Birmingham មិនបានល្អ ដោយក្រុមនេះបានធ្លាក់ទៅលីគដំដាប់ទី៣អង់គ្លេស រដូវកាលក្រោយ។ ១៥ប្រកួតក្រោមការដឹកនាំរបស់ អតីតប្រធានក្រុមអង់គ្លេស Birmingham ចាញ់ ៩ប្រកួតឯណោះ មុនចាកចេញពីតំណែង។ ស្របពេល Plymouth ស្វែងរកអ្នកចាត់ការថ្មី បន្ទាប់ពីបញ្ចប់លោក Ian Foster តំណែង Rooney ...
article_6504.txt
Cristiano Ronaldo បានក្លាយជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេក្នុងមួយរដូវកាល ប្រចាំប្រវត្តិសាស្ត្រលីគបាល់ទាត់អារ៉ាប៊ីសាអូឌីត ក្រោយរកបាន ២គ្រាប់ នៅក្នុងជ័យជម្នះរបស់ Al Nassr លើក្រុម Al Ittihad លទ្ធផល ៤-២។ Ronaldo រកបាន ៣៥គ្រាប់ ក្នុងលីគអារ៉ាប៊ីសាអូឌីត ក្នុងរដូវកាល ២០២៣-២៤ ដោយបំបែកកំណត់ត្រារបស់ Abderrazak Hamdallah ដែលកាន...
ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ រកបានគ្រាប់បាល់ ២គ្រាប់ នៅក្នុងការប្រកួតឈ្នះលើក្រុម Al Ittihad របស់ខ្សែប្រយុទ្ធ Karim Benzema ដែលជាជំនួបបិទរដូវកាលលីគ Saudi Pro League។ Ronaldo ស៊ុតគ្រាប់បើកឆាកសម្រាប់ Al Nassr នាទី៤៥+៣ វគ្គទីមួយ និងគ្រាប់ទី២ នាទី៦៩ ចំណែក ២គ្រាប់ផ្សេងទៀតធ្វើបានដោយកីឡាករ Abdulrahman Ghareeb នាទី៧៩ និង Al Nemer នា...
article_6505.txt
គ្រូបង្វឹកថ្មីក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម លោក Kim Sang-sik មានទំនុកចិត្តក្នុងការក្រុម សងសឹកឥណ្ឌូណេស៊ី ក្នុងការប្រកួត ASEAN Mitsubishi Electric Cup ឆ្នាំ២០២៤ ពូល B ទោះបីជាវៀតណាម រងបរាជ័យបន្តបន្ទាប់ អំឡុងការដឹកនាំរបស់គ្រូបង្វឹកមុន លក Philippe Troussier។
ឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់គ្រូកូរ៉េខាងត្បូងលោក Shin Tae-yong ជាគូប្រជែងដ៏ខ្លាំងបំផុតរបស់វៀតណាមក្នុងពូល B នៃវគ្គសន្សំពិន្ទុជើងឯកថ្នាក់តំបន់អាស៊ីអាគ្នេយ៍ រួមជាមួយពីហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវ បន្ទាប់ពីការចាប់ឆ្នោតរើសពូល នៅក្រុងហាណូយ កាលពីថ្ងៃទី២១ ខែឧសភា។ ក្នុងការជួបគ្នា៣លើកចុងក្រោយ វៀតណាមក្រោមការដឹកនាំរបស់ Troussier ប...
article_6506.txt
អ្នកចាំទី Andre Onana របស់ក្រុម Manchester United បានលើកឡើងពីឈ្មោះកីឡាករ ៣រូប រួមមានប្រធានក្រុម Bruno Fernandes, Casemiro និងខ្សែការពារ Harry Maguire រួមទាំងខ្លួនផ្ទាល់ផង សមនឹងទទួលការរិះគន់ខ្លាំងជាងគេ ចំពោះការធ្វើមិនបានល្អរបស់ក្រុមរដូវកាលនេះ។ Onana ស្នើអ្នកគាំទ្រ និងអ្នកតាមដានវិស័យបាល់ទាត់ កុំស្តីបន្ទោសកីឡាករមានវ័យក្មេ...
ការប្រកួតចុងក្រោយក្រុម Man United បានយកឈ្នះលទ្ធផល ២-០ ទៅលើក្រុម Brighton & Hove Albion ក៏ដោយក្តី ប៉ុន្តែក៏មិនអាចកែប្រែអ្វីសម្រាប់ក្រុមដឹកនាំដោយលោក Erik ten Hag ពីការគេចចេញផុត តំណែងលេខ ៨ ជាចំណាត់ថ្នាក់អាក្រក់បំផុតមិនធ្លាប់មានពីមុនមក។ Man United អាចនឹងខកខានការប្រកួតពានរង្វាន់អឺរ៉ុប Europa League រដូវកាលក្រោយ បើសិនពួកគេប្...
article_6507.txt
លោក Rudi Voller ប្រធានផ្នែកកីឡាប្រចាំក្រុមជម្រើសជាតិអាល្លឺម៉ង់ បាននិយាយថាក្រុមម្ចាស់ពាន ៣សម័យទ្វីបអឺរ៉ុប ជាបេក្ខភាពដ៏ស័ក្តិសម និងចាប់អារម្មណ៍បំផុត ក្នុងការប្រជែងជើងឯកព្រឹត្តិការណ៍ Euro 2024។ មូកហេតុដែលនាំឱ្យលោក Voller លើកឡើងបែបនេះ ព្រោះតែកាលពីខែមីនា អាល្លឺម៉ង់ បានប្រកួតឈ្នះ បារាំង និងហូឡង់ ដែលសុទ្ធសឹងតែជាក្រុមខ្លាំងៗក្...
បច្ចុប្បន្នក្រុមជម្រើសជាតិអាល្លឺម៉ង់ កំពុងប្រមូលផ្តុំកីឡាករក្នុងជំរុំហ្វឹកហាត់រយៈពេលដ៏ខ្លីមួយ ក្នុងទីក្រុង Thuringia។ អំឡុងធ្វើសន្និសីទកាសែត ស្ថិតក្នុងជំរុំហ្វឹកហាត់ លោក Voller បានប្រាប់ក្រុមអ្នកកាសែតថា ក្រុមអាល្លឺម៉ង់ កំពុងបង្ហាញការអភិវឌ្ឍយ៉ាងល្អ។ លោក Voller បាននិយាយដូច្នេះ៖«គោលគំនិតដ៏ធំដែលបង្ហាញថាយើងអភិវឌ្ឍបានល្អនោះគ...
article_6508.txt
ក្រុមការពារជើងឯកពានរង្វាន់កំពូលទ្វីបអឺរ៉ុប Euro 2020 អ៊ីតាលី បានប្រកាសសមាសភាពកីឡាករ ៣០នាក់ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតព្រឹត្តិការណ៍ Euro 2024 នៅក្នុងប្រទេសអាល្លឺម៉ង់ នាខែមិថុនា ខាងមុខ។ កីឡាករខ្សែបម្រើ Nicolo Zaniolo និង Manuel Locatelli សុទ្ធសឹងតែជាកីឡាករ ស្ថិតក្នុងចំណោមការប្រកាសដ៏បញ្ជីឈ្មោះបណ្តោះអាសន្នដ៏គួរភ្ញាក់...
កីឡាករ Locatelli រួមជាមួយនឹងកីឡាករ Nicolo Fagioli បានវិលត្រឡប់ចូលក្នុងក្រុមជម្រើសជាតិអ៊ីតាលីឡើងវិញ ខណៈខ្សែប្រយុទ្ធ Domenico Berardi និង Cirro Immobile បែរជាគ្មានឈ្មោះក្នុងបញ្ជីក្រុមរបស់លោក Luciano Spalletti ជាគ្រូបង្វឹក។ ក្រោយតែពីបញ្ចប់ការប្រកួតមិត្តភាព នោះក្រុមដឹកនាំដោយលោក Spalletti នឹងសម្រេចយកឈ្មោះកីឡាករ ២៦រូប ប៉ុណ្ណ...
article_6509.txt
Southampton បានយកឈ្នះ Leeds United ១-០ ក្នុងការប្រកួត play-off វគ្គផ្តាច់ព្រ័ត្រ ទទួលបានកៅអីឡើងទៅ Premier League រដូវកាលក្រោយ។ ត្រឡប់ទៅលីគកំពូល នឹងជួយ Southampton រកបានចំណូល ១៨០លានដុល្លារ ពីប្រាក់រង្វាន់ និងការផ្សាយការប្រកួតនៅរដូវកាលក្រោយ។
នាជំនួបវគ្គជម្រុះ Championship ផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Wembley យប់ថ្ងៃទី២៦ ខែឧសភា Adam Armstrong ជាអ្នកសម្រេចទីគ្រាប់ជ័យជម្នះ នៅនាទី២៤ ដើម្បីនាំ Southampton ត្រឡប់ទៅលីគកំពូលអង់គ្លេសវិញ។ មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ Southampton ដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Russell Martin បានយកឈ្នះ West Bromwich Albion នៅវគ្គពាក់កណ្តាល់...
article_651.txt
ឥណ្ឌូណេស៊ីកំពុងពិចារណាទិញប្រេងពីរុស្សី ដើម្បីដោះស្រាយការកើនឡើងនៃតម្លៃប្រេងឥន្ធនៈក្នុងស្រុក។ ប៉ុន្តែការសម្រេចចិត្តទិញនៅមិនទាន់មាន ដោយសារតែហានិភ័យទទួលទណ្ឌកម្មពីអាម៉េរិក។
ស្របពេលដែលសង្គ្រាមរុស្សីអ៊ុយក្រែននៅតែបន្ត តម្លៃប្រេងឥន្ធនៈនៅទូទាំងពិភពលោកក៏នៅតែបន្តហក់ខ្ពស់ ដែលបណ្តាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអន្តរជាតិយ៉ាងខ្លាំង។ ឥណ្ឌូណេស៊ីវិញ ក៏ជួបបញ្ហានេះ ដោយតម្លៃប្រេងឥន្ធនៈក្នុងប្រទេសកើនរហូតដល់៣០ភាគរយបន្ទាប់ពីរដ្ឋាភិបាលកាត់បន្ថយការឧបត្ថម្ភធនលើវិស័យនេះដើម្បីបញ្ចៀសការចំណាយថវិកាជាតិហួសប្រមាណ។​ ជាមួយគ្ន...
article_6510.txt
ជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League រវាងក្រុម Bayer Leverkusen ទល់នឹង Atalanta ក្នុងកីឡដ្ឋាន Aviva ក្នុងក្រុងឌុយប្លាំង ប្រទេសអៀរឡង់ នឹងចាប់ផ្តើមនៅវេលាម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។ ក្រុម Bayer Leverkusen សម្លឹងការឈ្នះពានរង្វាន់ទី២ ក្នុងរដូវកាល ២០២៣-២៤ និងបន្តកំណត់ត្រាប្រកួតមិនចាញ់ ខណៈក្រុម Atal...
Leverkusen ទើបតែឈ្នះពានរង្វាន់ Bundesliga ដោយប្រកួតមិនចាញ់សោះក្នុងរដូវកាល ២០២៣-២៤ បញ្ចប់ដំណើរឈ្នះពាន ១១ឆ្នាំ ជាប់គ្នារបស់ក្រុម Bayern Munich។ ចំណែកក្រុម Atalanta ជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ប្រចាំលីគកំពូលអ៊ីតាលី Serie A។ កាលពីពេលថ្មីៗនេះ ក្រុម Atalanta បានប្រកួតចាញ់ក្រុម Juventus របូតពានរង្វាន់ Italian Cup ក្រោយលទ្...
article_6511.txt
លោក Roberto de Zerbi ដែលទើបចាកចេញពីតំណែងអ្នកចាត់ការក្រុម Brighton & Hove Albion បង្ហាញក្តីសង្ឃឹមថានឹងអាចស្វែងរកការងារជាអ្នកចាត់ការក្រុមផ្សេង នៅក្នុងក្របខណ្ឌ Premier League ដដែល។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីបាននិយាយបែបនេះ ក្រោយបញ្ចប់ការប្រកួតដែល Brighton ចាញ់ Manchester United លទ្ធផល ២-០ នៅជំនួបបិទរដូវកាល។
លោក De Zerbi បានដឹកនាំក្រុម Brighton កាលពីខែសីហា ឆ្នាំ​ ២០២២ ដោយជំនួសតំណែងលោក​ Graham Potter ដែលសម្រេចចិត្តទៅដឹកនាំក្រុម Chelsea។ បុរសវ័យ ៤៤ឆ្នាំ បានជួយឱ្យក្រុម Brighton ក្លាយជាក្រុមខ្លាំងមួយប្រចាំ Premier League ដោយការដឹកនាំដំបូងរបស់លោក ធ្វើឱ្យក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ ៦ និងជួយក្រុមជាប់ទៅកាន់ពានអឺរ៉ុបលើកដំបូងក្នុងប្រ...
article_6512.txt
ក្រុម Manchester City បានរៀបចំពិធីដង្ហែពានរង្វាន់ក្របខណ្ឌ Premier League ដែលជាការឈ្នះលើកទី៤ ជាប់គ្នា នៅតាមដងវិថី Great Manchester Run អមជាមួយនឹងអ្នកគាំទ្រឈរត្រៀបត្រា ពេញដងផ្លូវ ដើម្បីអបអរ។
Man City បង្ហាញសមត្ថភាពដ៏ក្លាហានរបស់ពួកគេ នៅក្នុងរដូវកាល ២០២៣-២៤ ដោយការប្រដេញដណ្តើមពានរង្វាន់ដ៏អស្ចារ្យ យកឈ្នះលើក្រុម West Ham United លទ្ធផល ៣-០ នៅការប្រកួតសប្តាហ៍ចុងក្រោយ ដើម្បីឈរកំពូលតារាង និងបញ្ចប់រដូវកាលជាមួយ ៩១ពិន្ទុ។ Arsenal បានត្រឹមខកចិត្ត ឈរនៅចំណាត់ថ្នាក់លេខ ២ ត្រូវបានក្រុម Man City ប្រដេញតាមទាន់ពីក្រោយរហូតអាចល...
article_6513.txt
ខ្សែប្រយុទ្ធ Kylian Mbappe រីករាយចំពោះការចាកចេញពីក្លិប Paris Saint Germain ជាមួយកិត្តិយសបំផុត បន្ទាប់ពីក្រុមម្ចាស់ពានរង្វាន់ Ligue 1 បានប្រកួតឈ្នះលើក្រុម Olympique Lyonnias ក្នុងជំនួបផ្តាច់ព្រ័ត្រ French Cup លទ្ធផល ២-១។ Mbappe បាននិយាយបែបនេះ ក្នុងងសន្និសីទកាសែត  ក្រោយពេលចប់ការប្រកួត នាថ្ងៃទី២៥ឧសភា។
Mbappe បានប្រកាសកាលពីខែមុន ថារូបគេអាចនឹងចាកចេញពីក្លិប PSG នៅចុងបញ្ចប់រដូវកាល បន្ទាប់ពីចំណាយពេល៧ឆ្នាំ ស្នាក់នៅ នឹងជួយក្លិបឈ្នះពានរង្វាន់ជាច្រើន។ Mbappe បានក្លាយជាកីឡាករដែលបានរកបានគ្រាប់បាល់ច្រើនជាងគេ ប្រចាំក្លិប PSG ដោយរកបាន ២៥៦គ្រាប់ មកដល់ពេលនេះ។ នៅក្នុងការប្រកួតចុងក្រោយរបស់ ​Mbappe នាវគ្គផ្តាច់ព្រ័ត្រ ស្ថិតក្នុងកីឡដ្ឋ...
article_6514.txt
Olympiakos​ ក្លាយជាក្រុមរបស់ក្រិកលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលឈ្នះជើងឯកអឺរ៉ុប តាមរយៈការយកឈ្នះ Fiorentina ១-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Europa Conference League រាត្រីថ្ងៃទី២០ ខែឧសភា។
ខ្សែប្រយុទ្ធសញ្ញាតិម៉ារ៉ុក Ayoub El Kaabi ក្លាយជាវីរបុរុស ក្រោយរកបានគ្រាប់បាល់ជ័យជម្នះនៅនាទី១១៦ នៃម៉ោងបន្ថែមលើកទី២ បន្ទាប់ពី Olympiakos និង Fiorentina បញ្ចប់ការប្រកួតក្នុងម៉ោងផ្លូវការ៩០នាទី ដោយគ្មានការស៊ុតបញ្ចូលទីគ្នា នៅកីឡដ្ឋាន OPAP Arena ក្នុងក្រុងអាថែន ប្រទេសក្រិក។ តាមរយៈលទ្ធផលនេះគ្រប់គ្រាន់ជួយ Olympiakos ដែលដឹកនាំដ...
article_6515.txt
ក្រុម Bayern Munich ត្រូវបានគេរាយការណ៍ថា នឹងឈានដល់កិច្ចព្រមព្រៀងជាមួយ លោក Vincent Kompany អ្នកចាត់ការក្រុម Burnley ដើម្បីជំនួសតំណែងលោក Thomas Tuchel។ ការមើលឃើញលើបុរសអតីតកីឡាករក្រុម Manchester City កើតឡើងក្រោយពេលលោក Tuchel សម្រេចចិត្តចាកចេញ ស្របពេលក្លិបពិបាករកអ្នកមកជំនួស ដោយសារបេក្ភាពដទៃបដិសេធ។
ក្លិប Bayern Munich បានចាប់ផ្តើមស្វែងរកគ្រូបង្វឹកថ្មី ចាប់តាំងពីលោក Tuchel ប្រកាសថានឹងចាកចេញក្រោយចប់រដូវកាល ពេលដែលដឹកនាំក្លិបធ្វើមិនបានល្អទាំងនៅលីគកំពូលអាល្លឺម៉ង់ និងពានរង្វាន់ផ្សេងៗ។ Bayern ធ្លាក់ចេញពីពាន UEFA Champions League ដោយត្រូវបាន Real Madrid ទម្លាក់ក្នុងលទ្ធផលសរុបទាំង ២ជើង ៤-៣។ ការស្វែងរកអ្នកជំនួសតំណែង ហាក់ជួ...
article_6516.txt
តុលាការប្រទេសអេស្ប៉ាញ បានបង្គាប់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បញ្ឈប់ការប្រឆាំងទៅលើលទ្ធភាពការបង្កើតពានរង្វាន់តំបន់អឺរ៉ុបថ្មី European Super League (ESL)។ តុលាការអេស្ប៉ាញចោទ​ ស្ថាប័នគ្រប់គ្រងបាល់ទាត់កំពូលទាំង ២ បានអនុវត្តអាកប្បកិរិយាប្រឆាំងបែបនេះ ព្រោះតែខ្លាចបាត់បង់ឥទ្ធិពលរបស់ខ្លួនក្នុងវ...
បើតាមសេចក្តីប្រកាសរបស់តុលាការអេស្ប៉ាញ នាថ្ងៃទី២៧ ខែឧសភា លោកស្រី Sofia Gil Garia ដែលជាចៅក្រម បានសម្រេចថា ស្ថាប័នគ្រប់គ្រងបាល់ទាត់ FIFA និង UEFA បានរំលោភបំពានច្បាប់ ដោយបានហាមឃាត់ក្លិបបាល់ទាត់ ពីការចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ថ្មី ក្នុងយុគបាល់ទាត់សម័យទំនើប​។ លោកស្រី Gil Garcia ក៏បានស្នើឱ្យ FIFA និង UEFA បញ្ឈប់រាល់ការ...
article_6517.txt
ក្រុមហ៊ុនមូលនិធិវិនិយោគអាម៉េរិក Oaktree Capital ឡើងធ្វើជាម្ចាស់គ្រប់គ្រងក្លិប Inter Milan ជំនួសម្ចាស់ភាគហ៊ុនភាគធំរបស់ចិនវិញ បន្ទាប់ពីខកខានការទូទាត់ប្រាក់ប្រមាណ ៣៩៥លានអឺរ៉ូ (៤២៨លានដុល្លារ) ចូលទៅក្នុងក្លិប។ នេះបើតាមការអះអាងរបស់ Oaktree Capital។
ដំបូងឡើយប្រាក់កម្ចីសង្រ្គោះបន្ទាន់ ត្រូវធានាដោយភាគហ៊ុនដែលមានក្នុងក្លិប Inter Milan ដោយផ្ទាល់ ហើយក្រុមហ៊ុនវិនិយោគ Oaktree ជាអ្នកផ្តល់ប្រាក់កម្ចីកាលពីឆ្នាំ ២០២១ ទៅកាន់ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតរបស់ប្រទេសចិនឈ្មោះថា Suning ដែលបានកាន់កាប់ភាគហ៊ុនច្រើនជាងគេរបស់ក្លិប Inter Milan។ បន្ទាប់ពីម្ចាស់ភាគហ៊ុនធំចិន យឺតយ៉ាវក្នុងការទូទ...
article_6518.txt
ក្រុមអ្នកគាំទ្រក្លិប Atalanta រាប់ពាន់នាក់បានចេញមកប្រមូលផ្តុំគ្នា ក្នុងទីក្រុង Bergamo ប្រទេសអ៊ីតាលី ភ្លាមៗក្រោយពេលក្រុមរបស់ពួកគេបានក្លាយជាក្រុមជើងឯកពានរង្វាន់លំដាប់ទី២ អឺរ៉ុប ​Europa League ដោយបំបាក់ក្រុម Bayer Leverkusen លទ្ធផល ៣-០ នាជំនួបផ្តាច់ព្រ័ត្រនៅក្នុងទីក្រុង Dublin។
Atalanta រកបានជ័យជម្នះ និងក្លាយជាក្រុមតែមួយក្នុងរដូវកាល ២០២៣-២៤ ដែលបំបាក់ក្រុម Leverkusen ឱ្យស្គាល់បរាជ័យលើកដំបូង តាមរយៈការស៊ុតបាល់បញ្ចូលទី ៣គ្រាប់ របស់ Ademola Lookman។ ក្លិបដែលបង្កើតឡើងរយៈពេល ១១៧ឆ្នាំ ក្នុងប្រទេសអ៊ីតាលី ទើបតែឈ្នះពានរង្វាន់លើកទី២ ប៉ុណ្ណោះ ក្នុងប្រវត្តិសាស្ត្រក្លិប និងរយៈពេល ៦១ឆ្នាំ បន្ទាប់ពីក្លិបមួយនេ...
article_6519.txt
ក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ Rheinmetall នឹងក្លាយជាអ្នកឧបត្ថម្ភក្លិបបាល់ទាត់ Borussia Dortmund ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតអាល្លឺម៉ង់ Handelsblatt នៅថ្ងៃ២៨ ខែឧសភា។ ការប្រកាសនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេល Dortmund ត្រូវប៉ះ Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមជើងឯក UEFA Ch...
កាសែត Handelsblatt ឱដឹងថា Borussia Dortmund នឹងទទួលបានថ្លៃឧបត្ថម្ភរាប់រយលានដុល្លារក្នុងមួយឆ្នាំ សម្រាប់កិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំ ពីក្រុមហ៊ុផលិតសព្វាវុធដ៏ធំរបស់អាល្លឺម៉ង់មួយនេះ។ ព័ត៌មានលម្អិតបន្ថែម សារព័ត៌មានឌីជីថលថ្មីៗនឹងផ្សាយចជូនបន្តបន្ទាប់។ ក្រុមហ៊ុន Rheinmetall ជាក្រុមហ៊ុនផលិតរថយន្ត និងសព្វាវុធរបស់អាល្លឺម៉ង់ ដែលមាន...
article_652.txt
«​ឧទានសព្ទ​» គឺជា​ពាក្យ ឬ​ក្រុម​ពាក្យ ដែល​គេ​និយាយ​បន្លឺ​សូរ​របស់​វា​ឡើង​ឮ​ខ្លាំង ខុសប្លែក​ពី​ពាក្យ​ធម្មតា ដើម្បី​បង្ហាញ​អារម្មណ៍ ភ្ញាក់ផ្អើល​, បង្ហាញ​ពី​ភាពសប្បាយ​, ភ័យ​, រំជួលចិត្ត​របស់​មនុស្ស​។  របៀប​បញ្ចេញ​សំលេង​ឧទានសព្ទ​គឺមាន​បី​បែប ហើយ​បែប​នីមួយៗ គឺមាន​សំឡេង​ខុសៗ​គ្នា​ផងដែរ​។
​ឧទានសព្ទ​បែប​ត្រាប់​សូរ បាតុភូតធម្មជាតិ រួមមាន ផ្គរលាន់ គ្រឹម​! គ្រឹម​!, ខ្យល់​បក់ វ៉ូៗ​, រន្ទះបាញ់ ផាំង​!, សមុទ្ទ​រលក គ្រាំៗ​! ចំពោះ​ឧទានសព្ទ​ត្រាប់​សូរ សំរែកសត្វ ឆ្កែ​ព្រុស វ៉ូសៗ​, សត្វ​ត្លុម តុំ​! តុំ​,​ចង្រិត​យំ ច្រេ​តៗ​! ចំណែក​ឧទានសព្ទ​ត្រាប់​សូរ​វត្ថុ ខ្យល់​វាយ​បង្អួច ឮ​ផាំង​, សូរ​ស៊ី​រ៉ែ​ន​ឡានពេទ្យ វ៉ូ​វ៉ៅៗ​!​។...
article_6520.txt
ប្រព័ន្ធអាជ្ញាកណ្តាលវីដេអូត្រួតពិនិត្យជំហរបាល់ក្រៅល្បែង (VAR offsides) អាចនឹងត្រូវបានដកចេញពីការប្រកួតព្រឹត្តិការណ៍ UEFA Euro 2024។ ដកចេញ អាចដោយសារក្រុមហ៊ុនបច្ចេកវិទ្យាឈ្មោះ Ballinno របស់ហូឡង់ ប្តឹងសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ឡើងតុលាការ ដោយចោទថា UEFA បានចម្លងបច្ចេកវិទ្យារបស់ពួក។
ព្រឹត្តិការណ៍ Euro 2024 ដែលនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ កំពុងខិតជិតដល់ពេលចាប់ផ្តើម ពោលនៅត្រឹមតែរយៈពេល ៣សប្តាហ៍ទៀតតែប៉ុណ្ណោះ។ ក្រុមម្ចាស់ផ្ទះអាល្លឺម៉ង​ នឹងត្រូវប្រកួតបើកឆាកនាថ្ងៃទី១៤ ខែមិថុនា ដោយស្វាគមន៍ក្រុម ស្កុតឡែន ជំនួបពូល A។ បើតាមប្រព័ន្ធផ្សព្វផ្សាយ The Sun ប្រព័ន្ធ VAR offsides ទំនងត្រូវបាន ​UEFA ដកចេញពី...
article_6521.txt
កីឡាកររបស់ Chelsea ទាំងអស់ពិតជាស្រលាញ់ និងចង់ប្រយុទ្ធដើម្បីលោក Mauricio Pochettino ក្នុងការប្រជែងទាំងក្នុងក្របខណ្ឌ Premier League និងពានរង្វាន់អឺរ៉ុបផ្សេងៗ។ នេះជាការលើកឡើងរបស់ Cole Palmer ក្រោយក្រុមរហស្សនាមតោខៀវ ត្រូវប្រជែងកៅអីអឺរ៉ុប UEFA Europa League និង Europa Conference League។
ហៀបបញ្ចប់រដូវកាល ២០២៣-២៤ សម្រាប់ Premier League កិច្ចសន្យារបស់លោក Pochettino ស្ថិតក្នុងក្រុមតោខៀវ នៅសល់រយៈពេល ១ឆ្នាំ ចុងក្រោយ សម្រាប់តំណែងអ្នកចាត់ការទូទៅ។ Palmer ខ្សែប្រយុទ្ធដែលផ្ទេរពីក្រុម Manchester City តាំងពីដើមរដូវកាល បាននិយាយគាំទ្រដល់ការដឹកនាំរបស់លោក Pochettino ក្នុងក្រុម Chelsea ដែលកែប្រែស្ថានកាក្រុមវិលត្រឡប់មកភ...
article_6522.txt
​លោក Ange Postecoglou បាននិយាយថាទាំងកូនក្រុម Tottenham Hotspur និងអ្នកគាំទ្រពិតជាចង់ឈ្នះ Manchester City បើទោះជ័យជម្នះនេះប្រៀបដូចជាជួយ Arsenal ក្នុងការប្រជែងពាន Premier League ក៏ដោយ។ អ្នកគាំទ្រ Spurs ខ្លះ ក៏ចង់ឱ្យក្រុមខ្លួនចាញ់ Man City ដែរ។
ស្ថិតក្នុងសន្និសីទកាសែតមុនការប្រកួត លោក Postecoglou ពិតជាមិនយល់ពីអ្នកគាំទ្រមួយចំនួនដែលមិនចង់ឱ្យក្លិបប្រកួតឈ្នះលើក្រុម Manchester City ដើម្បីពន្យាពេលការឈ្នះពានរបស់ក្លិប Arsenal ដែលស្វែងរកពានរយៈពេលជិត ២០ឆ្នាំ។ Spurs នឹងត្រូវស្វាគមន៍ Man City នាថ្ងៃ១៤ ខែឧសភា វេលាម៉ោង ២យប់ រំលងអាធា្រត្រ ដែលជាជំនួបសំខាន់ដើម្បីកំណត់វាសនាក្រុ...
article_6523.txt
ក្លិប St Pauli ស្ថិតនៅលីគលំដាប់ទីពីររបស់ប្រទេសអាល្លឺម៉ង់ បានឈ្នះសំបុត្រវិលត្រឡប់កាន់លីគកំពូល Bundesliga លើកដំបូងក្នុងរយៈពេល ១៣ឆ្នាំ។ ឡើងទៅលីគកំពូល ក្រោយ St Pauli ឈ្នះ Osnabrueck លទ្ធផល ៣-១ ដើម្បីឈរកំពូលតារាង Bundesliga 2។
ក្លិបមានទីតាំងស្ថិតក្នុងទីក្រុង Hamburg ដែលបានបង្កើតប្រវត្តិសាស្ត្រជាថ្មី វិលត្រឡប់ទៅកាន់ក្របខណ្ឌ Bundesliga និងការឈ្នះតំណែងកំពូលតារាង លើកដំបូងដូចគ្នា បានធ្វើឱ្យក្រុមគូប្រជែងស្ថិតក្នុងទីក្រុងតែមួយ Hamburg SV រងភាពអាម៉ាស់ដែលពួកគេមិនអាចសម្រេចបំណងបានក្នុងរដូវកាលនេះ។ Hamburg SV ដែលបច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ក្នុងល...
article_6524.txt
Erling Haaland រកបាន២គ្រាប់ម្នាក់ឯង ជួយ Manchester City ឈ្នះ Tottenham Hotspur ២-០ ដើម្បីឡើងទៅឈរកំពូលតារាង Premier League ជំនួនស Arsenal វិញ។ ជ័យជម្នះនេះ មិនត្រឹមជួយ Man City មានប្រៀបក្នុងការការពារជើងឯករបស់ខ្លួនឡើយ ប៉ុន្តែបានជួយ Aston Villa ទទួលបានកៅអី UEFA Champions League លើកដំបូងក្រោយរង់ចាំ៤២ឆ្នាំ។
Spurs ធ្វើឱ្យ Arsenal ខកចិត្ត ក្រោយរបូត៣ពិន្ទុទៅលើគូប្រជែង Man City នៅជំនួបលីគសប្តាហ៍ទី៣៧ នៅយប់ថ្ងៃទី១៤ ខែឧសភា។ ក្រុមម្ចាស់ការពារជើងឯក កើន៨៨ពិន្ទុ ត្រឡប់ទៅឈរកំពូលតារាងលីគកំពូលអង់គ្លេសវិញ ដោយនាំមុខ កាំភ្លើងធំ២ពិន្ទុ។ ការប្រជែងពាន Premier League រដូវកាល ២០២៣-២៤ រវាងក្រុមមេឃខៀវ និងកាំភ្លើងធំ នឹងត្រូវកាត់ក្តីនៅជំនួបចុងក្រោ...
article_6525.txt
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) គាំទ្រចំពោះសំណើរបស់ប៉ាឡេស្ទីនក្នុងការព្យួរអ៊ីស្រាអែល ពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដោយសារតែសង្គ្រាមដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។ AFC ប្រកាសដូច្នេះនៅឯសមាជ FIFA លើកទី៧៤ នៅក្រុងបាងកក ប្រទេសថៃ។
ប្រធាន AFC លោក Sheikh Salman bin Ebrahim Al Khalifa បានបង្ហាញការគាំទ្ររបស់ខ្លួនចំពោះចលនារបស់សហព័ន្ធកីឡាបាល់ទាត់ប៉ាឡេស្ទីន (PFA) ដែលស្វែងរកកា «អនុម័តទណ្ឌកម្ម» ប្រឆាំងនឹងក្រុមបាល់ទាត់អ៊ីស្រាអែល នៅ FIFA។ លោក Sheikh Salman បានប្រាប់ក្រុមប្រតិភូដែលចូលរួមសមាជ FIFA ថា៖«AFC មានឥទ្ធិពល ហើយនៅពេលដែលសមាជិកណាម្នាក់រងទុក្ខ សមាជិកផ្ស...
article_6526.txt
សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) ហាមកីឡាករវៀតណាម ៥រូបពីសកម្មភាពបាល់ទាត់ ក្រោយការស៊ើប​អង្កេត​រកឃើញថាបានប្រើប្រាស់គ្រឿងញៀន។ កីឡាករមួយចំនួន ចំណោម៥រូបនេះ ត្រូវក្លិបបញ្ចប់កិច្ចសន្យាតែម្តង។
កីឡាករទាំង ៥ រូបនោះរួមមានខ្សែបម្រើ Dinh Thanh Trung, Nguyen Trung Hoc, អ្នកចាំទី Duong Quang Tuan, ខ្សែការពារ Nguyen Ngoc Thang និង Nguyen Van Truong។ ការហាមឃាត់ ត្រូវបានអនុវត្តចំពោះលីគបាល់ទាត់វៀតណាមទាំងអស់ ដែលគ្រប់គ្រងដោយ VFF ហើយមានប្រសិទ្ធភាពរហូតដល់មានការសម្រេចចិត្តជាថ្មី ពីសំណាក់ VFF។ ក្លិប Hong Linh Ha Tinh (HLHT) ...
article_6527.txt
ខ្សែប្រយុទ្ធបារាំង Olivier Giroud បានសម្រេចផ្ទេរទៅកាន់ក្រុម Los Angeles FC នៃលីកំពូលអាម៉េរិក (MLS) បន្ទាប់ពីផុតកិច្ចសន្យាជាមួយ AC Milan ក្រោយរួមរស់រយៈពេល ៣ឆ្នាំ។ ម្ចាស់ពាន World Cup 2018 នឹងចូលរួមជាមួយក្រុម LAFC នៅពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២៤ រហូតដល់ខែធ្នូ ឆ្នាំ ២០២៥។
Giroud វ័យ ៣៧ឆ្នាំ នឹងទៅចូលរួមជាមួយអតីតប្រធានក្រុមជម្រើសជាតិបារាំង អ្នកចាំទី Hugo Lloris ដែលបានចូលរួមក្រុម LAFC កាលពីដើមរដូវកាល ២០២៤។ បើតាមសម្តីអ្នកចាត់ការក្រុម LAFC លោក John Thorrington ក្លិបស្ថិតក្នុងលីគ MLS មានបំណងចង់បានខ្សែប្រយុទ្ធសញ្ជាតិបារាំង​តាំងពីរដូវកាលមុនមកម្ល៉េះ។ យ៉ាងណាក្លិប LAFC ម្ចាស់ពាន ​MLS Cup ឆ្នាំ ២០២...
article_6528.txt
Kylian Mbappe ប្រកាសថាខ្លួន នឹងចាកចេញពី Paris St-Germain នៅចុងបញ្ចប់រដូវកាល ២០២៣-២៤ នេះ។ Real Madrid ជាក្លិបនាំមុខគេ ក្នុងការទទួលបានខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងនេះ។
ខ្សែប្រយុទ្ធបារាំង វ័យ២៥ឆ្នាំ បានបង្ហាញពីការសម្រេចចិត្តចាកចេញពីក្រុមយក្សបារាំង នៅក្នុងវីដេអូដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ខ្លួន នៅថ្ងៃទី១១ ខែឧសភា។ នៅក្នុងឃ្លីបវីដេអូដែលមានរយៈជិត៤នាទីនោះ Mbappe បាននិយាយថា៖»ខ្ញុំបាននិយាយហើយថា ខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នានៅពេលដែលពេលវេលាមកដល់។ នេះជារដូវកាលចុងក្រោយរបស់ខ្ញុំន...
article_6529.txt
ប្រេស៊ីល ក្លាយជាម្ចាស់ផ្ទះ FIFA Women's World Cup នារី ឆ្នាំ២០២៧ បន្ទាប់ពីទទួលបានសំឡេងឆ្នោតគាំទ្រលើសគូប្រជែង ហូឡង់ បែលហ្ស៊ិក និងអាល្លឺម៉ង់ នៅឯមហាសន្និបាទសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA Congress លើកទី៧៤ នៅថ្ងៃទី១៧ ខែឧសភាព នៅក្នុងបាងកក។
ប្រេស៊ីល ទទួលការគាំទ្រពីសមាគមសមាជិកសហព័ន្ធកីឡាបាល់ជុំវិញពិភពលោកចំនួន ១១៩ស្ថាប័ន តាមរយៈការបោះឆ្នោតអេឡិចត្រូនិក ស្របពេលក្រុមប្រទេសអឺរ៉ុប ហូឡង់ បែលហ្ស៊ិក និងអាល្លឺម៉ង់ ដែលដេញថ្លៃរួមគ្នា ទទួលបាន ៧៨ សំឡេង។ នេះជាលើកទី១ សម្រាប់ប្រេស៊ីល និងដំបូងបំផុតសម្រាប់ប្រទេសនៅតំបន់អាម៉េរិកខាងត្បូង ដែលឈ្នះសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតកីឡាប...
article_653.txt
ប្រាំមួយម៉ោងចេញពីព្រះរាជដំណាក់ Balmoral ព្រះមញ្ជូសារបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី ២ នៅថ្ងៃទី១១ ខែកញ្ញា បានទៅដល់ទីក្រុង Edinburgh នៃទឹកដីស្កុតឡែនដើម្បីឱ្យប្រជាជនសម្តែងការគោរពជាលើកចុងក្រោយ មុនការរៀបចំពិធីបុណ្យថ្នាក់ជាតិនៅឯអង់គ្លេស។
ក្រោយសោយរាជ្យអស់រយៈពេល ៧០​​ ឆ្នាំជាស្តេចនៃចក្រភពអង់គ្លេស និង​ប្រមុខរដ្ឋនៃប្រទេសចំនួន ១៤ ទៀតនៅអាណាចក្រ Commonwealth ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី ២ បានយាងចូលទិវង្គតនៅថ្ងៃទី៨ ខែកញ្ញាក្នុងព្រះជន្ម៩៦ព្រះវស្សានាព្រះរាជដំណាក់ Balmoral ក្នុងទឹកដីស្កុតឡែន។ បន្ទាប់ពីត្រូវបានដង្ហែរយៈពេល៦ម៉ោងឆ្លងកាត់ប្រជាជនកាន់ទុក្ខរាប់ម៉ឺននាក់នៅត...
article_6530.txt
Bayer Leverkusen បន្តដំណើរឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League ក្រោយបំបាក់ក្រុម AS Roma លទ្ធផលសរុបទាំងពីរជើង ៤-២។ លោក Xabi ​Alonso អ្នកចាត់ការទូទៅបាននិយាយថា Leverkusen សមទទួលបានពានរង្វាន់ទាំង៣ នៅរដូវកាលនេះ។
Leverkusen ទើបតែលើកពាន Bundesliga កាលពីពេលថ្មីៗនេះ បានបន្តទម្លាក់ Roma ដោយលទ្ធផលតាមស្មើ ២-២ បានធ្វើឱ្យក្រុមស្ថិតក្នុងលីគអាល្លឺម៉ង់បន្តកំណត់ត្រា ៤៩ប្រកួតរាល់កម្មវិធីប្រកួត មិនទាន់ចាញ់ និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League។ ក្រុមដែលដឹកដោយអ្នកចាត់ការ Alonso នឹងត្រូវដណ្តើមពាន German Cup នៅថ្ងៃទី២៥ ខែឧសភា ក្នុងជំនួបវគ្គផ...
article_6531.txt
ក្រុម Meduza, តារាចម្រៀង Leony និងក្រុម OneRepublic បានរួមគ្នាចេញបទចម្រៀងផ្លូវការសម្រាប់ព្រឹត្តិការណ៍ UEFA Euro 2024 នៅអាល្លឺម៉ង់ ដែលមានចំណងជើងថា «FIRE »។ « FIRE» នឹងបង្ហាញក្នុងការប្រគុំតន្ត្រី នាជំនួបវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Olympiapark Berlin ក្នុងក្រុងប៊ែឡាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។
បទចម្រៀងចំណងជើងថា « FIRE» បានចេញជាផ្លូវការនៅថ្ងៃទី១០ ខែឧសភា ពោលគឺមុនពេលការប្រកួតកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA Euro នៅប្រទេសអាល្លឺម៉ង់ ចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។ វិចិត្រករតន្ត្រី ៣ក្រុម ក្នុងនោះមានក្រុមតន្ត្រីអេឡិចត្រូនិកអ៊ីតាលី MEDUZA ក្រុម OneRepublic របស់អាម៉េរិក និងអ្នកនិពន្ធបទចម្រៀងអាល្លឺម៉ង់ Leon...
article_6532.txt
Chelsea ឈ្នះ Brighton ២-១ ដណ្តើមបានចំណាត់ថ្នាក់ទី៦ នៅ Premier League ពី Newcastle United ដែលចាញ់ Manchester United ៣-២ ក្នុងជំនួបលីគសប្តាហ៍ទី៣៧។ ជ័យជម្នះនេះ ជួយតោខៀវមានឱកាសប្រជែងកៅអី UEFA Europa League ជាមួយ Tottenham Hotspur ស្របពេល Newcastle និង Man Utd សល់ឱកាសតិចតួចក្នុងការប្រជែងកៅអី Europa Conference League រដូវកាល...
Cole Palmer នៅតែបង្ហាញទេពកោសល្យដ៏អស្ចារ្យ ក្នុងការរកគ្រាប់បាល់ឱ្យ Chelsea ក្នុងការប្រកួតលីគសប្តាហ៍ទី៣៧ ទល់នឹង Brighton។ គ្រាប់ទីពីររបស់តោខៀវសម្រចបានដោយខ្សែប្រយុទ្ធ Christopher Nkunku មុនពេល Danny Welbeck រកបាន១គ្រាប់សម្រាប់ Brighton។ នេះជាជ័យជម្នះ៣លើកចុងក្រោយជាប់គ្នារបស់ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Mauricio Pochettino ...
article_6533.txt
ក្រៅពី Casemiro, Antony, Richarlison និង Gabriel Jesus មានកីឡាករប្រេស៊ីល ៩រូបប្រកបអាជីពនៅ Premier League ជាប់ជម្រើសជាតិប្រេស៊ីលទាំង២៣ ទៅកាន់ការប្រកួត Copa America ឆ្នាំ២០២៤។
គ្រូបង្វឹកប្រេស៊ីលលោក Dorival Jr បានប្រកាសសមាសភាពកីឡាករ២៣រូបហើយ ដើម្បីចូលរួមការប្រកួតពានរង្វាន់ទ្វីបអាម៉េរិក Copa America ឆ្នាំ២០២៤ ដែលនឹងរៀបចំឡើងនៅទឹកដីសហរដ្ឋអាម៉រិក ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា។ ចំណោមកីឡាករ២៣រូប លោក លោក Dorival Jr បានជ្រើសរើសភាពច្រើនជាកីឡាករវ័យក្មេង ហើយប្រកបអាជីពនៅលីគទាំង៥នៅអឺរ៉ុប។ យ៉ាងណា...
article_6534.txt
Cristiano Ronaldo បន្តឈរកំពូលតារាងជាកីឡាករដែលរកបានប្រាក់ចំណូលច្រើនជាងគេលើពិភពលោក ៤ឆ្នាំ ជាប់គ្នារបស់ ទស្សនាវដ្តី Forbes។ ចំណាត់ថ្នាក់លេខ ២ បានទៅលើកីឡាករវាយកូនគោល Jon Rahm ក្រោយបុរសសញ្ជាតិអេស្ប៉ាញរូបនេះបានផ្លាស់ទៅកាន់ការប្រកួតជាមួយក្រុម Saudi-Backed LIV Golf។
Ronaldo ក្លាយជាអត្តពលិកដែលបានចំណូលច្រើនជាងគេបំផុតលើពិភពលោក ក្រោយពេលរូបគេបានផ្លាស់ទៅកាន់ក្លិបបាល់ទាត់ Al Nassr នៅអារ៉ាប៊ីសាអូឌីត។ បើតាម Forbes ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ រកបានប្រាក់ចំណូលប្រមាណ ២៦០លានដុល្លារ និងឈរជាកីឡាករបាល់ទាត់រកបានចំណូលខ្ពស់ជាគេបង្អស់ថែមទៀត។ ស្ថិតក្នុងការប្រកួតផ្សេងៗរបស់ក្លិប Al Nassr ​កីឡាករសញ្ជាតិព័រទុ...
article_6535.txt
Manchester City ក្លាយជាម្ចាស់ជើងឯក Premier League រដូវកាល ២០២៣-២៤ និងជាលើកទី៤ជាប់គ្នា ដោយនាំមុខគូប្រជែង Arsenal ២ពិន្ទុ។ Erling Haaland ទទួលបានស្បែកជើងមាស (Golden Shoe) ក្រោយស៊ុតបញ្ចូលទីច្រើនជាងគេចំនួន២៧គ្រាប់។ Ollie Watkins ជាប់ជាអ្នកបញ្ជូនបាល់ឱ្យដៃគូសម្រេចទី (Assists) ច្រើនជាងគេចំនួន១៣លើក។ David Raya អ្នកចាំទី Arsena...
នាជំនួបចុងក្រោយបិទរដូវកាល ដែលជាជំនួបកាត់ក្តីរកជើងឯក រវាង Man City និង Arsenal នៅយប់ថ្ងៃទី១៩ ខែឧសភា ក្រុមម្ចាស់ការពារតំណែងជើងឯក ពិតជាមិនធ្វើឱ្យអ្នកគាំទ្រខ្លួនខកចិត្តឡើយជាមួយទម្រង់លេងវាយសម្រុកលើគូប្រជែង West Ham United។ Phil Foden រកបានពីរគ្រាប់ម្នាក់ឯងនៅ២នាទីដំបូង និងនាទី១៨ ជួយក្រុមលោក Pep Guardiola នាំមុខ ២-០ មុនពេល Mo...
article_6536.txt
លោក ​Pep Guardiola បានលើកឡើងពីការរំពឹងទុកនៃការចាកចេញពីតំណែងនៅក្លិប ​Manchester City បន្ទាប់ពីបានដឹកនាំក្រុមឈ្នះពានរង្វាន់លីគកំពូល Premier League និងលើកទី៤ ជាប់គ្នា មិនធ្លាប់មានក្រុមណាធ្វើបានពីមុនមក។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បាននិយាយដូច្នេះថា៖«រឿងដ៏ពិតប្រាកដពេលនេះ គឺខ្ញុំកំពុងខិតជិតនឹងការចាកចេញ ជាងបន្តដឹកនាំ។ យើងបានជជែកជាមួយនឹងក្លិប អារម្មណ៍របស់ខ្ញុំគឺថា ខ្ញុំចង់ស្នាក់នៅបន្តបន្ថែមទៀត ហើយខ្ញុំនឹងនៅបន្តរដូវកាលក្រោយ ដូច្នេះរដូវកាលក្រោយយើងនឹងលើកពីរឿងអនាគតឡើងវិញ។ ប៉ុន្តែ ៨ឆ្នាំ ឬ ៩ឆ្នាំបន្ថែមទៀត យើងនឹងរង់ចាំមើល។»។ ស្ថ...
article_6537.txt
ការប្រជែងពានរង្វាន់ Premier League កំពុងតែស្ថិតក្នុងភាពប្រទាញប្រទង់ខ្លាំងរវាង Manchester City និង Arsenal ខណៈការប្រកួតខិតជិតសប្តាហ៍ចុងក្រោយ។ Man City ត្រូវតទល់ Tottenham Hotspur នាថ្ងៃទី១៤ ខែឧសភា ដែលជាការប្រកួតសំខាន់ ក្នុងការសម្រេចថានរណាជាជើងឯករដូវកាលនេះ។ លោក Pep Guardiola អះអាងថាមិនពិបាកយល់ទេ បើក្រុមចាញ់ នោះក្រុមនឹងបា...
អ្នកចាត់សញ្ជាតិអេស្ប៉ាញ ទាមទារជ័យជម្នះចាំបាច់បំផុត ស្របពេលម្ចាស់ផ្ទះ Spurs ក៏ត្រូវការពិន្ទុក្នុងការប្រជែងកៅអី Champions League រដូវកាលក្រោយ។ Man City ចង់ឈ្នះការប្រកួតដើម្បីមានភាគរយខ្ពស់ក្នុងការប្រជែងជើងឯកលីគកំពូលអង់គ្លេស ជាមួយ Arsenal។ ការប្រកួត ៧លើក ចុងក្រោយ Man City ឈ្នះជាប់ៗគ្នា ហើយមិនទាន់បរាជ័យក្នុងក្របខណ្ឌ Premier...
article_6538.txt
ក្រុម Manchester United បានបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ទី៨ ដែលជាចំណាត់ថ្នាក់ដ៏អាក្រក់របស់ខ្លួនមិនធ្លាប់មានពីមុនមក បើទោះជាឈ្នះការប្រកួតលទ្ធផល ២-០ លើក្រុម Brighton & Hove Albion ក្នុងជំនួបក្របខណ្ឌ Premier League សប្តាហ៍ចុងក្រោយ។
ក្រុមរបស់លោក Erik ten Hag បានបញ្ចប់ចំណាត់ថ្នាក់លេខ ៨ ក្នុងតារាង Premier League រដូវកាល ២០២៣-២៤។ ការបញ្ចប់ចំណាត់ថ្នាក់ដ៏អាក្រក់របស់ក្រុមបិសាចក្រហមកាលពីមុនស្ថិតក្នុងរដូវកាល ២០១៣-១៤ ដោយកាលនោះស្ថិតក្រោមការដឹកនាំរបស់លោក David Moyes។ បរាជ័យ ១៤ប្រកួត ទូទាំងរដូវកាលនេះ បានក្លាយជាកំណត់ត្រាថ្មីនិងអាក្រក់បំផុតសម្រាប់បិសាចក្រហម ចាប...
article_6539.txt
ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានយល់ព្រមរត់ប្រណាំងចម្ងាយ ១០០ម៉ែត្រ ទល់នឹង Usain Bolt អតីតកីឡាកររត់ប្រណាំងម្ចាស់មេដាយមាសអូឡាំពិក និងកំណត់ត្រារត់លឿនជាងគេលើពិភពលោក។
អតីតកីឡាកររត់ប្រណាំងដ៏ល្បីឈ្មោះ Usain Bolt ពេលថ្មីៗនេះ បានកោតសរសើរយ៉ាងខ្លាំងចំពោះ ខ្សែប្រយុទ្ធ Mbappe ហើយថែមទាំងបង្ហាញក្តីរំពឹងថាម្ចាស់ពាន World Cup 2018 នឹងអាចរត់ប្រណាំងជាមួយគេ ដើម្បីរៃអង្គាសប្រាក់សម្រាប់សប្បុរសធម៌។ Mbappe បានឆ្លើយតបសម្រាប់ការប្រកួតប្រជែងមួយនេះ ហើយគេនឹងរត់ប្រណាំងជាមួយនឹងវីរបុរសរត់ប្រណាំងសញ្ជាតិ ហ្សាម៉...
article_654.txt
ចិន និងម្ចាស់បំណុលធំៗផ្សេងទៀតត្រូវមានការខុសត្រូវលើការឱ្យកម្ចីទៅប្រទេសនានា​ដើម្បីបញ្ចៀសនូវការធ្លាក់ចូលក្នុងវិបត្តិបំណុល ពិសេសចំពោះប្រទេសមានទីផ្សារកំពុងរីកចម្រើន និងបណ្តាប្រទេសមានចំណូលកម្រិតទាប។ នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) Kristalina Georgieva ថ្លែងបែបនេះនៅថ្ងៃទី១៣ ខែកញ្ញា។
ថ្លែងនៅព្រឹត្តិការណ៍មួយដែលរៀបចំដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍សកល លោកស្រី Kristalina Georgieva នាយិកកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) លើកឡើងថា ២៥ ភាគរយនៃប្រទេសមានទីផ្សារកំពុងរីកចម្រើន និង៦០ភាគរយនៃបណ្តាប្រទេសមានចំណូលកម្រិតទាបបាន ឬជិតធ្លាក់ក្នុងវិបត្តិបំណុលហើយ។ «សាររបស់ខ្ញុំទៅកាន់ម្ចាស់បំណុលធំៗ ចិន ក៏ដូចជាវិស័យឯកជនផ្សេងៗ…គ...
article_6540.txt
Harry Kane ខកខានឱកាសឈ្នះពានសារជាថ្មីក្នុងអាជីព នៅក្នុងការបង្ហាញខ្លួនលើកទី ៦៣៤ប្រកួត នៅត្រឹមជំនួប Bayern Munich ត្រូវបានក្រុម Real Madrid ទម្លាក់ចេញពីពានរង្វាន់ UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សរុបលទ្ធផលទាំង ២ជើង លទ្ធផល ៤-៣ នាថ្ងៃទី៨ ខែឧសភា។ កីឡាករវ័យ ៣០ឆ្នាំ ជាខ្សែប្រយុទ្ធដ៏ល្អមួយរូប ក្នុងវិស័យបាល់ទាត...
ស្ថិតិរកបានគ្រាប់បាល់ច្រើនរាល់ការប្រកួត ជាមួយបច្ចេកទេសស៊ុតដ៏​ប៉ិនប្រសប់ ធ្វើឱ្យ Kane ក្លាយជាកីឡាករខ្សែប្រយុទ្ធដ៏ពិសេសមួយប្រចាំសតវត្សទី ២១។ ប៉ុន្តែជារឿងសោកស្តាយ Kane មិនធ្លាប់ឈ្នះពានអ្វីមួយឡើយទាំងលីគ និងសូម្បីតែពានរង្វាន់ UCL ដែលជាឱកាសចុងក្រោយរូបគេមានជាមួយនឹង Bayern Munich។ Kane ត្រូវបានគេផ្តល់រហស្សនាមបន្ថែម ១ ទៀតថា ជាក...
article_6541.txt
ក្រុមជម្រើសជាតិហូឡង់ដឹកនាំដោយលោក Ronald Koeman បានប្រកាសបញ្ជីឈ្មោះកីឡាករសម្រាប់ការប្រកួតពានរង្វាន់អឺរ៉ុប UEFA Euro 2024 ដោយក្នុងនោះរួមមានទាំងកីឡាករ Frankie De Jong ដែលរបួស និងអតីតប្រធានក្រុម Georginio Wijnaldum។
De Jong មិនបានបង្ហាញខ្លួនលេងឱ្យ Barcelona ជិត ១ខែ ក្រោយពីមានបញ្ហារបួសក៏ជើង ប៉ុន្តែរូបគេនៅតែទទួលបានពេលវេលាក្នុងការព្យាបាល និងជាប់ជម្រើសជាតិ។ ចំណែកកីឡាករ Wijnaldum ដែលកំពុងលេងនៅលីគអារ៉ាប៊ីសាអូឌីត ក៏បានវិលត្រឡប់ចូលក្រុមជម្រើសជាតិជាថ្មី ក្រោយអវត្តមាន រយៈពេល ៩ខែ។ ខ្សែប្រយុទ្ធជួរមុខ Memphis Depay ដែលបង្ហាញខ្លួនឱ្យជម្រើសជាតិ ...
article_6542.txt
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) សម្រេចឱ្យក្រុមជម្រើសជាតិនីមួយៗមានកីឡាករ២៦រូបដដែល សម្រាប់ការប្រកួត UEFA Euro 2024 ឆ្នាំ ២០២៤ ដូច Euro 2020 ដែរ។ ព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប មុនឆ្នាំ២០២០ នៅពេលមិនទាន់មានជំងឺកូវីដ-១៩ ក្រុមនីមួយៗមានសមាសភាពកីឡាករត្រឹម២៣នាក់ប៉ុណ្ណោះ។ ក្រុមជម្រើសជាតិហុងគ្រី ប្រកាសកីឡាករ២៣រូបមុនគេ។
Euro 2020 ដែលត្រូពន្យាទៅធ្វើនៅឆ្នាំ២០២១ ក្រុមនីមួយៗត្រូវបានអនុញ្ញាតឱ្យមានកីឡាករ ២៦នាក់ ដោយសារផលប៉ះពាល់ ដោយសាជំងឺកូវីដ-១៩ ប៉ុន្តែ UEFA គ្រោងប្តូរត្រឡប់ទៅ ២៣នាក់វិញ សម្រាប់ Euro 2024។ យ៉ាងណាក៏ដោយ ក្រោយមានការបោះឆ្នោតគាំទ្រពីគណៈកម្មាធិការប្រតិបត្តិនៃស្ថាប័នរបស់ UEFA ក្រុមទាំង២៤ ដែលទទួលបានកៅអីចូលរួមការប្រកួត Euro ឆ្នាំ២០២៤ ...
article_6543.txt
ប្រតិភូជាង ៣ពាន់នាក់ មកពីសហព័ន្ធកីឡាបាល់ទាត់ជុំវិញវិញពិភពលោកចំនួន ២១១ នៃសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ចូលរួមមហាសន្និបាត FIFA លើកទី ៧៤ ក្នុងក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែឧសភា។​ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន អរគុណ FIFA ដែលជ្រើសយកថៃ ធ្វើម្ចាស់ផ្ទះសមាជលំដាប់ពិភពលោកនេះ។
ថៃ ក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ និងទី៥ នៅអាស៊ី បន្ទាប់ពីជប៉ុន កូរ៉េខាងត្បូង កាតា និងអូស្ត្រាលី ដែល FIFA ជ្រើសរើសជាប្រទេសម្ចាស់ផ្ទះ ធ្វើមហាសន្និបាត FIFA លើកទី ៧៤ ដែលជាព្រឹត្តិការណ៍ដ៏មានកិត្យានុភាពក្នុងវិស័យបាល់ទាត់។ កម្មវិធីនេះ មានការចូលរួមពីសំណាក់លោក Gianni Infantino ប្រធាន FIFA និងប្រធានប្រចាំទ្វីបទាំង៦ រួមជាមួយវ...
article_6544.txt
លោក Didier Deschamps កោះហៅខ្សែបម្រើ N'Golo Kante ចូលក្រុមជម្រើសជាតិបារាំងវិញ ដើម្បីជួយក្រុមប្រជែងពានរង្វាន់អឺរ៉ុប UEFA Euro ឆ្នាំ២០២៤។
Kante ដែលរួមចំណែកជួយបារាំងឈ្នះ FIFA World Cup ឆ្នាំ២០១៨ ស្ថិតក្នុងចំណោម កីឡាករ ២៥នាក់របស់លោក Deschamps ទៅកាន់ប្រទេសអាល្លឺម៉ង់នៅខែក្រោយ។ Euro 2024 នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី១៤ ខែមិថុនា និងបញ្ចប់នៅថ្ងៃទី១៤ ខែកក្កដា។ ខ្សែបម្រើ វ័យ ៣៣ឆ្នាំ ដែលសព្វថ្ងៃប្រកបអាជីពនៅក្រុម Al-Ittihad នៃលីគកំពូលអារ៉ាប៊ីសាអូឌីតបានដើរតួយ៉ាងសំខាន់ក...
article_6545.txt
អតីតកំពូលអ្នកប្រដាល់សកល លោក Mike Tyson កំពុងតែត្រៀមខ្លួនវិលត្រឡប់ទៅសង្វៀនលើកដំបូងចាប់តាំងពីឆ្នាំ ២០០៥ ដោយត្រូវតទល់ជាមួយ តារា YouTube ប្រែក្លាយជាអ្នកប្រដាល់ កីឡាករ Jake Paul ក្នុងការប្រកួតពិពរណ៌ នៅថ្ងៃទី២០ ខែកក្កដា។ លោក Tyson បាននិយាយថា ទោះរវាងលោកជាមួយ Jake Paul ប្រៀបបានដូចមិត្តភក្តិ ប៉ុន្តែលើសង្វៀន មិត្តភាពទុកនៅមួយឡែកស...
បុរសវ័យ ៥៧ឆ្នាំ អំឡុងសន្និសីទកាសែតផ្សព្វផ្សាយពីការប្រកួតទល់នឹងកីឡាករវ័យ ២៧ឆ្នាំ Jake Paul ស្ថិតក្នុងរោងភាពយន្ត ​Apollo ក្នុងក្រុង ​New York ថា ខ្លួនចង់បង្ហាញទៅកាន់ពិភពលោកថា លោកនៅតែជាកីឡាករប្រដាល់ដ៏អស្ចារ្យ។ «ខ្ញុំពិតជាចូលចិត្ត Paul ខ្លាំងណាស់ ប៉ុន្តែនៅពេលដែលរូបគេស្ថិតនៅក្នុងសង្វៀនប្រកួតនោះ គេត្រូវតែវាយ។ ព្រោះថាវានឹងត្រ...
article_6546.txt
ម្ចាស់ការពារតំណែងជើងឯក Manchester City បានរំកិលខ្លួនឡើងទៅឈរកំពូលតារាង​ Premier League វិញក្រោយឈ្នះ Fulham ៤-០ ក្នុងជំនួបលីគសប្តាហ៍ទី៣៦ នៅយប់ថ្ងៃទី១១ ខែឧសភា។ មាន២ពិន្ទុ នាំមុខ Arsenal បានធ្វើឱ្យក្រុមលោក Pep Guardiola មានភាគរយខ្ពស់ ដល់ទៅជាង៧៦ភាគរយ ដើម្បីគ្រងជើងឯកលីគកំពូលអង់គ្លេសជាលើកទី៤ជាប់គ្នា។
ខ្សែការពារ Joško Gvardiol រកបាន២គ្រាប់ម្នាក់ឯង រួមជាមួយ Phil Foden និង Julián Álvarez សម្រេចបាន១គ្រាប់ម្នាក់ ដើម្បីជួយក្រុមមេឃខៀវទទួលបាន៣ពិន្ទុ ពី Fulham យ៉ាងស្រួល នៅកីឡដ្ឋាន Craven Cottage។ ៣ពិន្ទុបន្ថែម បានជួយក្រុម Man City ឡើងទៅឈរកំពូលតារាងលីគកំពូលអង់គ្លេស ជំនួសគូប្រជែង Arsenal វិញ និងថែមទាំងមានគម្លាត២ពិន្ទុនាំមុខថែ...
article_6547.txt
ខ្សែប្រយុទ្ធ Marcus Rashford និងខ្សែការពារ Lisandro Martinez បានវិលត្រឡប់ចូលហ្វឹកហាត់ជាមួយក្រុម Manchester United ឡើងវិញ មុនជំនួបទល់នឹងក្រុម Arsenal ក្នុងក្របខណ្ឌ Premier League។ ការវិលត្រឡប់របស់កីឡាករទាំងពីរ បានជំរុញកម្លាំងបន្ថែមដល់ក្រុមក្នុងការប្រជែងរកពិន្ទុ ដែលនៅសល់ និងជាក្តីបារម្ភសម្រាប់កាំភ្លើងធំក្នុងការប្រជែងជើងឯ...
Rashford បានរងរបួសនៅក្នុងការប្រកួត FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់ក្រុមមកពីក្របខណ្ឌ Championship ក្លិប Coventry City។ ក្រុម Man United កាលនោះបានឈ្នះលើការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ បន្ទាប់ពីការប្រកួតនាំមុខគេ ៣-០ ប៉ុន្តែត្រូវបានក្រុម Coventry តាមរហូតស្មើលទ្ធផល ៣-៣ ក្នុងកីឡដ្ឋាន Wembley។ ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំ ដែ...
article_6548.txt
លោក Thomas Tuchel បានគេចមុខពីការលាងគ្នាចុងក្រោយជាមួយក្រុមអ្នកគាំទ្រ Bayern Munich ក្រោយការប្រកួតយកឈ្នះលើក្រុម ​VfL Wolfsburg លទ្ធផល ២-០ ដែលជាជំនួបលីគកំពូលអាល្លឺម៉ង់ចុងក្រោយប្រចាំរដូវកាលរបស់ក្លិបស្ថិតក្នុងកីឡដ្ឋាន Allianz Arena។ លោក Tuchel បានដើរចូលទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ ដើម្បីអបអរបញ្ចប់រដូវកាលជាមួយក្រុមកីឡាករ ខណៈអ្...
លោក Tuchel នឹងចាកចេញពីតំណែង ចាប់ពីការប្រកួតឈ្នះលើ Wolfsburg នេះទៅ បន្ទាប់ពីលោកបានចំណាយពេលមួយរដូវកាលដឹកនាំក្រុមយក្សអាល្លឺម៉ង់ មិនឈ្នះពានរង្វាន់អ្វីសោះ។ ជ័យជម្នះលើ Wolfsburg កើតឡើង ក្រោយរយៈពេល ៤ថ្ងៃ ដែល Bayern បានធ្លាក់ចេញពីពាន UEFA Champions League ក្រោមថ្វីជើងក្រុម Real Madrid។ ត្រូវបាន Real Madrid ទម្លាក់ចេញពីការប្រកួ...
article_6549.txt
ក្របខណ្ឌ Premier League នៅមិនទាន់រកឃើញម្ចាស់ជើងឯកនៅឡើយមកដល់ពេលនេះ បន្ទាប់ពីក្រុមចំនួន ២ រួមមាន Arsenal និង Manchester City ប្រដេញពិន្ទុគ្នាប្រកិត។ Man City ចំណេញ១ប្រកួតក្នុងដៃ មានប្រៀបលើការដាក់សម្ពាធក្រុមកំពូលតារាង Arsenal សម្រាប់ការប្រជែងពាន ដែលខិតបញ្ចប់រដូវកាល។
ម្ចាស់ការពារតំណែងជើងឯក Manchester City ក្នុងសប្តាហ៍នេះ នឹងបន្តដំណើរប្រជែងពិន្ទុនៅលីគកំពូលអង់គ្លេស ដោយត្រូវប៉ះ Fulham ក្នុងជំនួបសប្តាហ៍ទី៣៦ នាថ្ងៃទី១១ ខែឧសភា។ កាលពីខែមេសា ការប្រកួត ៣លើក ចុងក្រោយ ស្ថិតក្នុងលីគកំពូលអង់គ្លេស Man City បានយកឈ្នះលើក្រុម Wolverhampton Wanderers, Nottingham Forest និង Brighton & Hove Albion ដើម...
article_655.txt
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចទទួលស្គាល់ គណបក្សសន្តិភាពជាតិ (គ.ស.ជ) កាលថ្ងៃ ទី២១មីនា។ បក្សនេះ មានទីស្នាក់ការកណ្ដាលនៅផ្ទះលេខ៦៩Z ផ្លូវបេតុង ភូមិអូរណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាម ប្រកាសស្ដីពី ការចុះបញ្ជី គណបក្សសន្តិភាពជាតិ ចេញដោយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
គណបក្សសន្តិភាពជាតិ មានលោក រស់ សារ៉ុម ជាប្រធានគណៈកម្មាធិការបណ្ដោះ អាសន្ន ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ ប្រធានរូបនេះ អះអាង ពីគោលជំហរ គណបក្ស ជាបក្សប្រកាន់កណ្ដាលនិងស្ដាំនិយម។ ចំពោះ បាវចនាបក្ស គឺ ការពារសមធម៌ វឌ្ឍនភាព សង្គម។ លោក សារ៉ុម បញ្ជាក់ពីបេសកកម្មរបស់បក្សខ្លួនយ៉ាងដូច្នេះ៖ «ធ្វើយ៉ាងណា ការពារ សន្តិភាពឱ្យបា...