file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_6640.txt
លោក Romario អតីតកីឡាករក្រុមជម្រើសជាតិប្រេស៊ីល និង Barcelona បានចុះឈ្មោះជាកីឡាករបាល់ទាត់ផ្លូវការជាថ្មីម្តងទៀត ក្នុងក្រុម​ America-RJ ស្ថិតក្នុងលីគ Campeonato Carioca ក្នុងក្រុង Rio de Janeiro។ ត្រឡប់ធ្វើជាកីឡាករក្នុងវ័យ៥៨ឆ្នាំ ដោយសារ Romario បំពេញបំណងបានលេងជាមួយកូនប្រុស ស្របពេលខ្លួនជាប្រធានក្លិបផង។
បុរសវ័យ ៥៨ឆ្នាំ បានបញ្ជាក់នៅលើបណ្តាញសង្គម X អតីត
article_6641.txt
កីឡាបាល់ទាត់ជាកីឡាមួយប្រភេទដ៏ពេញនិយមបំផុត ដែលមានមនុស្សតាមដានច្រើនជាងគេបង្អស់នៅលើពិភពលោក។ ដោយសារតែមូលហេតុនេះហើយ បានធ្វើឱ្យកីឡាករជាច្រើន មានភាពល្បីល្បាញខ្លាំង និងអាចរកបានចំណូលច្រើនសន្ធឹកសន្ធាប់។ ការណាត់ជួបតារាបង្ហាញម៉ូតស្រី មានរូបសម្រស់ស្អាត ត្រូវបានគេដឹងថា ជាផ្នែកមួយ ដែលតែងកើតមានឡើង សម្រាប់កីឡាករ នៅក្នុងវិស័យបាល់ទាត់នាព...
កីឡាករបាល់ទាត់ភាគច្រើនតែងត្រូវធ្វើដំណើរទៅកាន់ប្រទេសជាច្រើន ដើម្បីការប្រកួតសម្រាប់ក្រុមរៀងៗខ្លួន។ ពេលខ្លះថ្ងៃសម្រាករបស់ពួកគេក្នុងអំឡុងបញ្ចប់រដូវកាល ភាគច្រើនកីឡាករទាំងអស់ចូលចិត្តជួបជុំមិត្តភក្ត័ គ្រួសារ និងភាគច្រើនទៀតតែងណាត់ជួបតារាបង្ហាញម៉ូដស្រី ដែលមានរូបសម្រស់ស្រស់ស្អាត។ ខាងក្រោមនេះជាហេតុផល ៥ យ៉ាង ដែលតារាបាល់ទាត់តែងណាត់...
article_6642.txt
លោក Joe Biden ប្រធានាធិបតីអាម៉េរិក បានផ្ញើសារអបអរដល់ពិធីបុណ្យសង្ក្រាន្តកម្ពុជា ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក៏ដូចសង្រ្កាន្នតាមប្រទេសមួយចំនួនផ្សេងទៀតទាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសក្នុងទ្វីបអាស៊ី ដែលកំពុងប្រារព្ធទៅតាមបែបសាសន៍រៀងៗខ្លួន។
«ជូនចំពោះមនុស្សជុំវិញពិភពលោក ដែលកំពុងតែអបអរនៅពិធី Vaisakhi (ហិណ្ឌូ), Navratri, សង្ក្រាន្ត រួមទាំងកម្មវិធីចូលឆ្នាំដែលនឹងកើតឡើងនៅក្នុងសប្តាហ៍នេះ។ Jill និងខ្ញុំ សូមជូនពរដល់លោកអ្នកមានភាពកក់ក្តៅ ការរួមរូប និងរីករាយ។ រីករាយបុណ្យចូលឆ្នាំខ្មែរ, ឡាវ, ភូមា, នេប៉ាល់, ស៊ិនហាលេស (ស្រីលង្កា), តាមីល (ឥណ្ឌា), ថៃ និងពិធិបុណ្យឆ្នាំថ្មី ...
article_6643.txt
តារាបាល់ទាត់មកពីក្រុម Arsenal, Manchester City, Liverpool ភាគច្រើនមានកីឡាករច្រើនជាងគេ ជាប់ឈ្មោះក្នុងជម្រើសកីឡាករ ១១នាក់ មានតម្លៃថ្លៃបំផុតលើពិភពលោក។
រដូវកាល ២០២៣-២៤ ក្រុម Arsenal, Liverpool និង Manchester City សុទ្ធសឹងតែជាក្រុម កំពុងតែប្រដេញប្រជែងគ្នាដណ្តើមពានរង្វាន់ Premier League ខណៈក្រុមទាំង ៣ មានពិន្ទុប្រដេញគ្នាមិនដាច់ឆ្ងាយ។ ការប្រជែងពានរង្វាន់រវាងក្រុមទាំង ៣ ធ្វើឱ្យជំនួបក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសកាន់តែមានភាពទាក់ទាញ។ យ៉ាងណាកីឡាករដែលចេញពីក្រុមកំពូលទាំង ៣ នេះ ...
article_6644.txt
លោក Jose Mourinho អតីតអ្នកចាត់ការក្រុម Manchester United មើលឃើញថាក្លិបយក្សអង់គ្លេសមួយនេះបង្ហាញសេចក្តីទុកចិត្ត នឹងគាំទ្រលោក Erik ten Hag ក្នុងកម្រិតខ្ពស់មួយ ខុសពីជំនាន់ខ្លួនដឹកនាំ។ អ្នកចាត់ការរហស្សនាម Special One ចង់ឱ្យក្លិបទាំងអស់ធ្វើបែបនេះទៅកាន់អ្នកចាត់ការពួកគេ ដូចដែលបិសាចក្រហមផ្តល់ឱ្យលោក Ten Hag អ៊ីចឹងដែរ។
បុរសសញ្ជាតិព័រទុយហ្កាល់ធ្លាប់បានដឹកនាំក្រុម Man Utd ពីឆ្នាំ ២០១៦ ដល់ ២០១៨ ដោយកាលនោះលោកបានជួយក្រុមឈ្នះពានរង្វាន់លំដាប់ទី២ អឺរ៉ុប Europa League និង EFL Cup។ Mourinho ត្រូវបានក្លិបបណ្តេញចេញកាលពីខែធ្នូ ឆ្នាំ ២០១៨ ក្រោយពេលក្រុមមានគម្លាត ១១ពិន្ទុ មិនស្ថិតនៅកម្រិតប្រជែងកៅអី Champions League។ ក្នុងកិច្ចសម្ភាសជាមួយនឹងកាសែត Tele...
article_6645.txt
ក្រុមកីឡាបាល់ទាត់អាយុក្រោម២៣ឆ្នាំ ឥណ្ឌូណេស៊ី វៀតណាម​ កូរ៉េខាងត្បូង ជប៉ុន អ៊ូសបេគីស្ថាន និងម្ចាស់ផ្ទះ កាតា កក់កៅអីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ AFC Asian Cup ឆ្នាំ ២០២៤។ ថៃ ត្រូវសម្រេចជោគវាសនា នៅជំនួបចុងក្រោយវគ្គសន្សំពិន្ទុ ស្របពេល ម៉ាឡេស៊ី ហាលអាវទៅហើយ ទោះសល់១ប្រកួតចុងក្រោយ។
បង្ហាញខ្លួនលើកដំបូង ក្រុម U23 ឥណ្ឌូណេស៊ី អាចឆ្លងផុតវគ្គចែកពូល Asian Cup តែម្តង ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ក្នុងពូល A។ ៣ប្រកួត ឥណ្ឌូណេស៊ី ដែលដាក់កីឡាករចូលសញ្ជាតិច្រើន ចាញ់ក្រុមខ្លាំងម្ចាស់ផ្ទះកាតា ២-០ និងឈ្នះអូស្ត្រាលី ១-០ និងចុងក្រោយឈ្នះហ្សកដានី ៤-១។ ក្រុមរបស់លោក Shin Tae-yong ទទួលបាន៦ពិន្ទុ ស្ថិតនៅលេខ២ ស្របពេលកាតាម...
article_6646.txt
ប្រជាជនឥណ្ឌូណេស៊ីកំពុងអបអរសាទរជ័យជម្នះរបស់ក្រុមអាយុក្រោម ២៣ឆ្នាំ ឥណ្ឌូណេស៊ី ដែលបានទម្លាក់ក្រុមខ្លាំង អាយុក្រោម ២៣ឆ្នាំ កូរ៉េខាងត្បូង ដោយលទ្ធផលស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ១១-១០​ ក្រោយលទ្ធផលស្មើ ២-២ រយៈពេល ១២០នាទី នៃការប្រកួត AFC U23 Asian Cup វគ្គ ៨ក្រុមចុងក្រោយក្នុងទីក្រុងដូហា ប្រទេសកាតា។
ជ័យជម្នះដ៏រីករាយ បានរិញច្រានប្រទេសឥណ្ឌូណេស៊ីខិតកាន់តែជិតដោយខ្វះតែមួយជំហានទៀតប៉ុណ្ណោះ សម្រាប់ទទួលបានសំបុត្រទៅកាន់ការប្រកួតពានព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤។ ក្រុមដែលមានចំណាត់ថ្នាក់លេខ ១ ដល់លេខ៣ នៃការប្រកួត នឹងត្រូវជាប់ទៅកាន់ការប្រកួតអូឡាំពិកទីក្រុងប៉ារីស ខណៈក្រុមលេខ៤ នឹងត្រូវបន្តប្រកួតវគ្គ Playoff អន្តរទ្...
article_6647.txt
ចំណោមក្រុមកីឡាបាល់ទាត់ជម្រើសជាតិ តំណាងប្រទេសទាំង២៤ បានកៅអីទៅប្រជែងវគ្គផ្តាច់ព្រ័ត្រ Euro 2024 នៅអាល្លឺម៉ង់ មាន១៦ក្រុម មិនធ្លាប់ឈ្នះជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបនេះឡើយ។ ៨ក្រុមដែលធ្លាប់លើកពាន មានតែម្ចាស់ផ្ទះអាល្លឺម៉ង់ និងអេស្ប៉ាញប៉ុណ្ណោះ ឈ្នះច្រើនជាងគេ ចំនួន៣លើកដូចគ្នា។
ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ទ្វីបអឺរ៉ុប Euro ឆ្នាំ២០២៤ ដែលអាល្លឺម៉ង់ ធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមប្រកួតជែងចាប់ពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ ក្រុមចូលរួមទាំងអស់មាន២៤ ចែកចេញជា៦ពូល ពី A ដល់ F ដោយក្នុង១ពូលមាន៤ក្រុម។ ក្រុមទាំង២៤ ដែលទទួលបានកៅអីទៅជុំផ្តាច់ព្រ័ត្រ រួមមាន ម្ចាស់ការពារតំណែងជើងឯកអ៊ីតា...
article_6648.txt
លោក Kiatisuk Senamuang អតីតខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិថៃ ដែលសព្វថ្ងៃជាគ្រូបង្វឹកក្លិប Cong An Ha Noi លីគកំពូលវៀតណាម (V. League) ជាបេក្ខភាពមួយរូបក្នុងចំណោម៥រូប ដើម្បីក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម ជំនួសលោក Philippe Troussier។ យ៉ាងណាអតីតគ្រូថៃ អះអាងថាខ្លួនសព្វថ្ងៃ ផ្តោតអារម្មណ៍លើការងារនៅ V. League។
«ក្លាយជាអ្នកដឹកនាំក្រុមជម្រើសជាតិវៀតណាម ជាឱកាសសម្រាប់គ្រូបង្វឹកទាំងអស់ មិនមែនសម្រាប់តែខ្ញុំនោះទេ។ ខ្ញុំសង្ឃឹមថា បុគ្គលនោះនឹងយល់ពីបាល់ទាត់វៀតណាម និងនាំពួកគេទៅកាន់ World Cup»។ លោក Kiatisuk ប្រាប់អ្នកសារព័ត៌មាន ក្រោយជួយ Cong An Ha Noi ឈ្នះ Thanh Hoa FC ២-០ ក្នុងការប្រកួតលីគ ចុងសប្តាហ៍មុន។ បច្ចុប្បន្ន គ្រូបង្វឹករហស្សនាម Zi...
article_6649.txt
Jasmin Karina Paris ក្លាយជាកីឡាការិនីដំបូងគេបង្អស់ក្នុងពិភពលោក ដែលបានរត់ដល់ទីបញ្ចប់នៅក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុនឆ្លងឧបសគ្គដ៏ល្បីល្បាញ Barkley Marathons ក្នុងចម្ងាយ ១៦១គីឡូម៉ែត្រ ដោយប្រើពេល ៦០ម៉ោង។ សមិទ្ធផលនេះ បានជួយកីឡាការិនីអង់គ្លេស Jasmin  មានភាពល្បីល្បាញសុសសាយពាសពេញពិភពលោក ស្របពេលនាងចាត់ទុកការសម្រេចគោលដៅនេះ ដើម្ប...
កីឡាការិនីវ័យ ៤០ឆ្នាំ ពិតណាស់បានបំផុសគំនិតដល់មនុស្សរាប់ម៉ឺននាក់ និងថែមទាំងបង្កើតការចាប់អារម្មណ៍មិនធ្លាប់មានពីមុនមក សម្រាប់ព្រឹត្តិការន៍រត់ម៉ារ៉ាតុន ឆ្លងឧបសគ្គ Barkley Marathons។ Jasmin Paris មិនត្រឹមតែជាកីឡាការិនីរត់ម៉ារ៉ាតុនឆ្លងឧបសគ្គប៉ុណ្ណោះទេ អ្នកស្រីក៏មានអាជីពជាពេទ្យសត្វ និងជាអ្នកវិទ្យាសាស្ត្រស្រាវជ្រាវផងដែរ។ កីឡាក...
article_665.txt
តំណាងមកពីរុស្ស៊ី បេឡារុស និងមីយ៉ាន់ម៉ា មិនត្រូវបានអង់គ្លេសអញ្ជើញឱ្យចូលរួមពិធីបុណ្យសពព្រះមហាក្សត្រីយ៍អេលីហ្សាបែតទី២ ឡើយដែលនឹងរៀបចំនៅដើមសប្តាហ៍ក្រោយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ Reuters នៅថ្ងៃទី១៣ ខែកញ្ញា ដែលស្រង់ប្រភពរដ្ឋាភិបាលអង់គ្លេស។
អង់គ្លេស ក៏ដូចជាសម្ព័ន្ធមិត្តលោកខាងលិចដទៃទៀតបានព្យាយាមផាត់រុស្ស៊ី និងសម្ព័ន្ធមិត្តបេឡារុសឱ្យកាន់តែឃ្លានឆ្ងាយពីអន្តរជាតិតាមរយៈទណ្ឌកម្មសេដ្ឋកិច្ច និងវិធានការផ្សេងទៀត តាំងពីរុស្ស៊ីចាប់ផ្តើមឈ្លានពានអ៊ុយក្រែននៅចុងខែកុម្ភៈ។ រីឯ របបសឹកមីយ៉ាន់ម៉ាវិញក៏ត្រូវបានអង់គ្លេសដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចដែរដែលជាសម្ពាធជំរុញឱ្យយោធាមីយ៉ាន់ម...
article_6650.txt
លោក Russ Cook បុរសសញ្ជាតិអង់គ្លេស ជាអត្តពលិករត់ចម្ងាយឆ្លងកាត់ឧបសគ្គលំបាកខ្លាំងបំផុត អាចរត់បានសម្រេចគោលដៅកាត់ទ្វីបអាហ្រ្វិក ទៅដល់គោលដៅចុងក្រោយនៅប្រទេសទុយណេស៊ី នាថ្ងៃទី៧ ខែមេសា ដោយឆ្លងកាត់ប្រទេសចំនួន ១៦ និងប្រើពេល ៣៥២ថ្ងៃ។ ទម្រាំតែអាចរត់បានសម្រេចគោលដៅលោក Cook ក៏បានប្រឈមមុខនឹងការស្ទាក់ប្លន់ដោយអាវុធ និងការពុលអាហារជាដើម។
ចាប់ផ្តើមការរត់លើកដំបូងកាលពីខែមេសា ឆ្នាំ ២០២៣ នៅចំណុចភាគខាងត្បូងបំផុតនៃទ្វីបអាហ្រ្វិក ដែលជាប្រទេសអាហ្វ្រិកខាងត្បូង ក្នុងភូមិមួយមានឈ្មោះថា L’Agulhas។ លោក Cook បានរត់ទៅកាន់ទិសខាងលិចនៃទ្វីបអាហ្វ្រិក ដោយការរត់នេះមានចម្ងាយប្រមាណ ១៦,០០០គីឡូម៉ែត្រ។ បុរសវ័យ ២៧ឆ្នាំ បានរត់កាត់ប្រទេស ណាមីប៊ី, អង់ហ្គោឡា, សាធារណរដ្ឋប្រជាធិបតេយ្យកុ...
article_6651.txt
Stuart Dallas ខ្សែការពារក្រុម Leeds United ត្រូវបង្ខំចិត្តចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ ត្រឹមវ័យ ៣២ឆ្នាំ បន្ទាប់ពីបរាជ័យក្នុងការព្យាបាលរបួសជើង។ នេះបើតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខណ្ឌ Championship និងកីឡាករផ្ទាល់ នាថ្ងៃទី១០ ខែមេសា។
Dallas សញ្ជាតិអៀរឡង់ខាងជើង បានជួបប្រទះបញ្ហារបួសបាក់ជើង អំឡុងការប្រកួតទល់នឹងក្រុម Manchester City កាលពីឆ្នាំ ២០២២ ដោយកាលនោះរូបគេបានប៉ះទង្គិចប្រជែងបាល់គ្នាជាមួយនឹងកីឡាករ Jack Grealish។ ចាប់តាំងពីរបួសមក Dallas ខនខានបង្ហាញខ្លួនពីពេលនោះមកដល់ពេលនេះ។ «រយៈពេលជាង ២ឆ្នាំ ហើយ ដែលក្រុមវេជ្ជសាស្ត្ររបស់ Leeds United រួមជាមួយនឹងក្រុម...
article_6652.txt
ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) លោក Erick Thohir មានទំនុកចិត្តលើគ្រូបង្វឹក លោក Shin Tae-yong ក្នុងការនាំក្រុមជម្រើសជាតិឥណ្ឌូណេស៊ីក្រោមអាយុ២៣ឆ្នាំ U23 ឈានដល់វគ្គជម្រុះអូឡាំពិក ក្រុងប៉ារីស ឆ្នាំ២០២៤។
ការប្រកួតពានរង្វាន់ U23 Asian Cup ឆ្នាំ ២០២៤ ក៏ជាការប្រកួតវគ្គជម្រុះសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២៤ ក្រុងប៉ារីសផងដែរ។ ក្រុម​ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ដល់ទី៣ ​មាន​សិទ្ធិ​ទៅកាន់ប្រទេសបារាំងដោយស្វ័យប្រវត្តិ ខណៈ​ក្រុម​លេខ​៤ នឹង​ត្រូវ​ជួប​ក្រុម​អាហ្រ្វិក​ក្នុង​ការ​ប្រកួត​ជម្រុះ​សម្រាប់​សំបុត្រ​១កៅអី។ ឥណ្ឌូណ...
article_6653.txt
កីឡាការិនី Hidilyn Diaz ម្ចាស់មេដាយមាសអូឡាំពិក តែម្នាក់របស់ហ្វីលីពីន ប្រភេទកីឡាលើកទម្ងន់ ប្តេជ្ញាបន្តអាជីព បើទោះជាបរាជ័យក្នុងការប្រកួតជម្រុះដណ្តើមសំបុត្រទៅកាន់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវកាលក្តៅទីក្រុងប៉ារីស ឆ្នាំ ២០២៤។
Diaz ជម្រើសជាតិកីឡាលើកទម្ងន់ហ្វីលីពីន វ័យ ៣៣ឆ្នាំ ប្រកួតចាញ់កីឡាការិនីមិត្តរួមជាតិខ្លួន Elreen Ando លើប្រភេទទម្ងន់ ៥៩គីឡូក្រាម នៅក្នុងការប្រកួតជម្រុះ IWF World Cup ដែលធ្វើឡើងនៅក្នុងប្រទេសថៃ។ Ando វ័យ ២៥ឆ្នាំ ត្រូវតំណាងឱ្យហ្វីលីពីន​ ប្រភេទកីឡាលើកទម្ងន់ទៅកាន់ ក្រុងប៉ារីស ប្រទេសបារាំង។ Diaz ជាកីឡាការិនីដែលឈ្នះមេដាយមាស អំឡ...
article_6654.txt
Bayer Leverkusen នៅតែរក្សាកំណត់ត្រាមិនចាញ់សោះក្នុង៤២ប្រកួត បន្ទាប់ពីឈ្នះ West Ham United ២-០ ក្នុងការប្រកួត UEFA Europa League វគ្គ៨ក្រុម ជើងទី១។ Liverpool រងបរាជ័យយ៉ាងអាម៉ាស់នៅទឹកដីខ្លួន ដោយចាញ់ Atalanta ដល់ទៅ ៣-០។
Jonas Hofmann និង Victor Boniface សម្រេចទីម្នាក់មួយគ្រាប់ ជួយក្រុមលោក Xabi Alonso ទទួលបាន២គ្រាប់ ពីក្រុមភ្ញៀវ West Ham នៅជំនួបជើងទី១ នៅរាត្រីថ្ងៃទី១១ ខែមេសា។ រក្សាភាពមិនចាញ់៤២ប្រកួត Leverkusen មានភាគរយខ្ពស់ក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រមខណ្ឌទី២អឺរ៉ុបរដូវកាល ២០២៣-២៤។ Leverkusen បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ...
article_6655.txt
លោក Pep Guardiola ត្រូវបានមើលឃើញថាបានពាក់នាឡិកាដៃម៉ាក Richard Mille ដែលមានតម្លៃប្រមាណ ១,១លានផោន (១,៣លានដុល្លារ) អំឡុងដឹកនាំក្រុម Manchester CIty ប្រកួតស្មើ Real Madrid ៣-៣ វគ្គ ៨ក្រុមចុងក្រោយជើងទី១ UEFA Champions League។ នាឡិកាតម្លៃថ្លៃនៅលើដៃបុរសសញ្ជាតិអេស្ប៉ាញ បានទាក់ទាញការចាប់ឱ្យចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ។
​Man City បានបង្ហាញទម្រង់លេងដ៏ល្អមួយទល់នឹងក្រុមម្ចាស់ផ្ទះ Real Madrid ក្នុងជំនួបជើងទី១ UCL វគ្គ ៨ក្រុមចុងក្រោយ។ កីឡាករខ្លះបានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យក្នុងការប្រកួតវាយសម្រុកគ្នាទៅវិញទៅមកស្មើ ៣-៣។ ការប្រកួតក្នុងទឹកដីប្រទេសអេស្ប៉ាញ ត្រូវបានគេចាត់ទុកថាជាជំនួបដ៏ធំប្រចាំព្រឹត្តិការណ៍ ដោយក្រុមទាំងពីរសុទ្ធសឹងតែជាក្រុមកំពុង...
article_6656.txt
លោក Carlo Ancelotti ទាមទារឱ្យកីឡាករ ​Real Madrid ធ្វើឱ្យបានល្អ នៅជើងទី២ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ UEFA Champions League។ អ្នកចាត់ការសញ្ជាតិអ៊ីតាលី បានអះអាងថា ក្រុមទាំងមូលនឹងរក្សាទម្រង់លេងល្អដដែល ក្រោយពេលពួកគេបានព្យាយាមប្រកួតរហូតតាមស្មើក្រុម Manchester City លទ្ធផល ៣-៣ ក្នុងជំនួបជើងទីមួយ។
ខ្សែបម្រើ Bernardo Silva ជាអ្នកបង្កើតឱកាសស៊ុតបាល់នាំមុខសម្រាប់ក្រុម Man City តាំងតែនាទី២ មុនពេល ១០នាទីក្រោយ ខ្សែការពារ Ruben Dias បានភ្លាត់ស្នៀតធ្វើឱ្យចូលទីខ្លួនឯង ហើយខ្សែបម្រើប្រយុទ្ធវ័យក្មេង Rodrygo ស៊ុតគ្រាប់ទី២ ឱ្យក្រុមម្ចាស់ផ្ទះនាំមុខវិញ នៅវគ្គទីមួយ។ ​ការស៊ុតដ៏ល្អពីសំណាក់ Phil Foden ក្នុងនាទី៦៦ និង Josko Gvardiol ...
article_6657.txt
កំពូតារាកីឡាហែលទឹកសិង្ហបុរី និងម្ចាស់មេដាយមាសអូឡាំពិក Joseph Schooling នៅថ្ងៃទី២ ខែមេសា បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករហែលទឹក ត្រឹមវ័យ ២៨ឆ្នាំ។ Schooling ថាការចូលនិវត្តន៍ ដោយទុកឱកាសឱ្យក្មេងជំនាន់ក្រោយ និងផ្តោលើគម្រោងបើកសាលាបង្វាត់ហែលទឹករបស់ខ្លួន។
«ដល់ពេលដែលមនុស្សគ្រប់គ្នាត្រូវតែបើកទំព័រថ្មី បង្វែរជំពូកថ្មី។ នេះជាពេលវេលាដែលខ្ញុំត្រូវតែធ្វើដូច្នេះ នេះជាការចូលនិវត្តន៍ផ្លូវការរបស់ខ្ញុំ។»។ Joseph Schooling ម្ចាស់មេដាយមាសអូឡាំពិក ក្រុងរីយ៉ូ ឆ្នាំ២០១៦ បាននិយាយនៅក្នុងកិច្ចសម្ភាស ជាមួយសារព័ត៌មាន China News Asia (CNA)។ Schooling បានបង្កើតប្រវត្តិសាស្ត្រសម្រាប់ប្រទេសសិង្ហ...
article_6658.txt
តាមរយៈលទ្ធផលការប្រកួតជើងទី១ វគ្គ ១/៤ ផ្តាច់ព្រ័ត្រ UEFA Champions League បានព្យាករណ៍ថា Barcelona និងក្រុមម្ចាស់ការពារតំណែងជើងេក Manchester City មានភាគរយខ្ពស់ជាងគេក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ នេះបើយោងតាមស្ថិតិរបស់ Opta Analysts។
ការកត់ត្រាតួរលេខ ដោយ Opta Analyst បន្ទាប់ពីការទទួលជ័យជម្នះ ៣-២ លើក្រុមម្ចាស់ផ្ទះ PSG នៅជើងទី១ បានជួយ Barcelona មានឱកាស ៧៧ភាគរយ ក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពោគឺច្រើនជាងគូប្រជែង ៣ ដង។ ជើងទី២ វគ្គ៨ក្រុមចុងក្រោយនៅ Camp Nou នៅថ្ងៃទី១៦ ខែមេសា ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Xavi គ្រាន់តែត្រូវការស្មើ PSG ប៉ុណ្ណោះ នឹ...
article_6659.txt
Cristiano Ronaldo ប្រធានក្រុម Al Nassr ត្រូវបានរងពិន័យកាតក្រហមបណ្តេញចេញពីការប្រកួត ក្នុងជំនួបចាញ់ក្រោមថ្វីជើង Al Hilal លទ្ធផល ២-១ ពានរង្វាន់ Saudi Super Cup វគ្គ ៨ក្រុមចុងក្រោយ។ ប្រកួតរវាងក្រុមសងខាងមានការប៉ះទង្គិចគ្នាខ្លាំង សូម្បីតែប្រធានក្រុម Ronaldo ក៏មានជម្លោះក្នុងការប្រកួត។
បុរសដែលមានកំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេសញ្ជាតិព័រទុយហ្កាល់ ត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហម ត្រឹមតែរយៈពេល ៤នាទី ក្រោយពេលរូបគេបានប៉ះទង្គិចលើកីឡាករក្រុម ​Al Hilal ដោយប្រើប្រាស់កែងដៃ នៅពេល Al Nassr ត្រូវបានគូប្រកួតនាំមុខ ២-០។ បន្ទាប់ពីទទួលបានកាតក្រហម Ronaldo ក៏បានបង្ហាញកាយវិការខ្លួន នៅតាមរយៈវីដេអូឃ្លីប ដោយរូបគេបានលើកកណ...
article_666.txt
តុលាការធម្មនុញ្ញរបស់ថៃ នឹងសម្រេចនៅចុងខែកញ្ញាពីរយៈពេលនៃអាណត្តិរបស់លោក ប្រាយុទ្ធ ចន្ទអូចាជានាយករដ្ឋមន្រ្តី។ បើតុលាការសម្រេចលោក ប្រាយុទ្ធ កាន់តំណែងគ្រប់៨ឆ្នាំហើយលោកត្រូវបញ្ចប់តំណែងនាយករដ្ឋមន្រ្តីភ្លាមៗ។
តុលាការធម្មនុញ្ញថៃបានកំណត់ថ្ងៃទី៣០ ខែកញ្ញាជាថ្ងៃប្រកាសសេចក្ដីសម្រេចចំពោះអាណត្តិនាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ ចន្ទអូចា។ កាលពីខែសីហាលោក ប្រាយុទ្ធ ត្រូវបានតុលាការព្យួរតំណែងជានាយករដ្ឋមន្ត្រីសិនបន្ទាប់ពីទទួលយកញត្តិរបស់បក្សប្រឆាំងឱ្យកំណត់អាណត្តិរបស់លោកជានាយករដ្ឋមន្រ្តី។ ក្នុងបណ្ដឹងបក្សប្រឆាំងថៃ Pheu Thai នាយករដ្ឋមន្ត្រីរូ...
article_6660.txt
ក្រុម D-Roar Legends បានរក្សាជ័យជម្នះ១០០ភាគរយ ក្រោយវាយបកយកឈ្នះលើគូប្រកួត ដោយលទ្ធផល២-១ លើការប្រកួត៤លើកកន្លងមក។ តែយ៉ាងណា Shadow និង Linn ដែលជាសមាជិកក្រុមនេះ យល់ឃើញថា ក្រុមខ្លួន ធ្វើមិនទាន់បានល្អឡើយ។
សមាជិក D-Roar Legends ទាំងពីរ បាននិយាយថា ក្រុមខ្លួនត្រូវតែពង្រឹងសមត្ថភាពទៅលើផ្នែកប្រព័ន្ធលេង ក៏ដូចជាទំនាក់ទំនងការយល់ចិត្តគ្នាក្នុងក្រុម ឱ្យកាន់តែល្អខ្លាំងលើសពីកម្រិតបច្ចុប្បន្ន ដើម្បីអាចឈានជើងទៅប្រជែងពានរង្វាន់ នៅវគ្គ Play-Off។ ក្រុមរហស្សនាមកូននាគតូច បានបន្តយកឈ្នះការប្រកួតទៅលើក្រុម PRO Esports លទ្ធផល ២-១ នៅក្នុងជំនួប​ ...
article_6661.txt
បន្ទាប់ពីចុះកិច្ចសន្យារយៈពេល ៣ឆ្នាំ ជាមួយដៃគូឧបត្ថម្ភជប៉ុន សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) នឹងទទួលបានធនធានហិរញ្ញវត្ថុបន្ថែមទៀត ក្នុងការស្វែងរកគ្រូបង្វឹកថ្មីដឹកនាំក្រុមជម្រើសជាតិ។
VFF បានចុះកិច្ចព្រមព្រៀង ជាមួយអ្នកឧបត្ថម្ភពីប្រទេសជប៉ុន នៅថ្ងៃទី៣ ខែមេសា។ កិច្ចសន្យាដែលមានសុពលភាពពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ ជួយ VFF ទទួលបានប្រាក់កាន់តែច្រើន សម្រាប់ចំណាយលើក្រុមកីឡាករបាល់ទាត់ជម្រើសជាតិវៀតណាម និងស្វែងរកគ្រូបង្វឹកថ្មីប្រកបដោយគុណភាពដឹកនាំផងដែរ។ តំណែងគ្រូបង្វឹកវៀតណាមនៅទំនេរនៅឡើយ បន្ទាប់ពី VFF និងគ្រូបង្វឹកសញ្...
article_6662.txt
Liverpool ឡើងទៅឈរកំពូលតារាង Premier League ជាថ្មី ក្រោយឈ្នះ Brighton ២-១ ក្នុងជំនួបលីគសប្តាហ៍ទី២៩ នៅយប់ថ្ងៃទី៣១ ខែមីនា។ Arsenal ធ្លាក់មកលេខ២ វិញ បន្ទាប់ពីស្មើក្រុមលេខ៣ Manchester City ០-០។ Manchester United ដែលស្មើ Brentford ១-១ ពិបាកក្នុងការប្រជែងយកតំណែង Top4 សម្រាប់កៅអី UEFA Champions League រដូវកាលក្រោយ ដ្បិត Aston ...
ការប្រជែងតំណែងជើងឯកលីគកំពូលអង់គ្លេសរដូវកាល ២០២៣-២៤ នៅតែប្រទាញប្រទង់គ្នាខ្លាំង បន្ទាប់ពី Liverpool, Arsenal និង Man City បន្តរកបានពិន្ទុរៀងខ្លួន។ ក្រោយរកបាន៣ពិន្ទុពី Brighton ក្រុមរហស្សនាមហង្សក្រហមត្រឡប់ទៅឈរកំពូលតារាងវិញ ដោយរកបាន៦៧ពិន្ទុ នាំមុខ Arsenal ចំនួន២ពិន្ទុ និង Man City ៣ពិន្ទុ។ កាំភ្លើងធំ និងក្រុមការពារតំណែងជើង...
article_6663.txt
ប្រទេសរុស្ស៊ី ​ចោទប្រកាន់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach ថាបានសមគំនិតជាមួយនឹងប្រទេសអ៊ុយក្រែន ក្នុងការហាមឃាត់អត្តពលិករុស្ស៊ីចូលរួមការប្រកួតកីឡាអូឡាំពិករដូវកាលក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤។
ការចោទប្រកាន់ត្រូវបានធ្វើឡើងដោយ អ្នកនាំពាក្យក្រសួង​ការបរទេសរុស្ស៊ី លោក​ស្រី Maria Zakharova ក្រោយពេល ក្រុមអ្នកលេងសៀកបោកបញ្ឆោតរុស្ស៊ី ២នាក់ ដែលគេស្គាល់ឈ្មោះថា Vovan និង Lexus ទម្លាយខ្សែសំឡេងសន្ទនាជាមួយនឹងលោក ​Thomas Bach ពេលដែលប្រធាន IOC រូបនេះ ត្រូវបានបញ្ឆោ​តឱ្យជឿថាលោកកំពុងតែជជែកជាមួយនឹងមន្ត្រីកីឡារបស់អាហ្រ្វិក។​ ​សំឡេ...
article_6664.txt
លោក Luis Enrique អ្នកចាត់ការទូទៅ Paris St Germain នៅតែមានទំនុកចិត្តលើកូនក្រុមខ្លួននឹងអាចវាយបកយកឈ្នះ Barcelona នៅជើងទី២ បើទោះចាញ់នៅជើងទី១ វគ្គ៨ក្រុម ក្នុងលទ្ធផល ៣-២ ក្នុងផ្ទះខ្លួនឯង ក្នុងការប្រកួត UEFA Champions League។
Raphinha រកបានពីរគ្រាប់ម្នាក់ឯងឱ្យ Barca និងមួយគ្រាប់ជ័យជម្នះសម្រេចបានដោយខ្សែការពារ Andreas Christensen ក្រោយពេល Ousmane Dembélé និង Vitinha សម្រេចទីបាន១គ្រាប់ម្នាក់សម្រាប់ PSG ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយនៅកីឡដ្ឋាន Parc des Princes នៅរាត្រីថ្ងៃទី១០ ខែមេសា។ ចាញ់ក្នុងដីខ្លួនក្នុងលទ្ធផល ៣-២ ប៉ុន្តែលោក Enrique ...
article_6665.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ដាក់គោលដៅឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ U23 Asian Cup 2024 ដើម្បីបានកៅអីជម្រុះអូឡាំពិកក្រុងប៉ារីស ឆ្នាំ២០២៤។ ៤ក្រុមពីតំបន់អាស៊ីអាគ្នេយ៍ រួមមាន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម និងថៃ ត្រូវប្រជែង១២ក្រុមទៀតក្នុងពានរង្វាន់ទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ នៅប្រទេសកាតា។
ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ AFC U23 Asian Cup ឆ្នាំ ២០២៤ នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែមេសា។ ម្ចាស់ផ្ទះកាតា នឹងប្រើប្រាស់កីឡដ្ឋានចំនួន៤ រូមមាន Jassim bin Hamad, Khalifa International, Abdullah bin Khalifa និង Al Janoub ដើម្បីដំណើរការប្រកួត ដែលមាន១៦ក្រុមចូលរួម។ តាមច្បាប់អូឡាំពិក ក្រុមជើងឯក ជើងឯក...
article_6666.txt
ខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុតបាល់បញ្ចូលទី ៣គ្រាប់ (hat trick) ក្នុងជ័យជម្នះរបស់ក្រុម Al Nassr លើ Al Abha លទ្ធផល ៨-០ នៃជំនួបក្របខណ្ឌ Saudi Pro League។ បន្តរកបាន hat trick តារាបាល់ទាត់ព័រទុយហ្កាល់ក៏បានបង្ហោះសារបង្ហាញពីឆន្ទៈក្រុមថាមិនរាថយឡើយចំពោះការប្រជែង Saudi Pro League។
ខ្សែប្រយុទ្ធ Sadio Mane, Abdulmajeed Al Sulaiheem, Abdulrahman Ghareeb ស៊ុតម្នាក់មួយគ្រាប់ក្នុងការប្រកួត និងកីឡាករ Abdulaziz Saud Al Aliwa ស៊ុតចូល ២គ្រាប់ ព្រមទាំងរួមចំណែកធំបន្ថែមពីកីឡាករវ័យ ៣៩ឆ្នាំ ស៊ុត ៣គ្រាប់ ដែលរកបាននៅត្រឹមតែវគ្គទីមួយនោះ ធ្វើឱ្យ Al Nassr យកឈ្នះដោយងាយស្រួលលើគូប្រកួត។ Al Abha ជាក្រុមចំណាត់ថ្នាក់បាតតា...
article_6667.txt
អ្នកគាំទ្រសញ្ជាតិប៉ូឡូញឈ្មោះ Janek នឹងដើរក្នុងចម្ងាយ ១០០គីឡូម៉ែត្រ រយៈពេល ៣ថ្ងៃ ដើម្បីទៅទស្សនាការប្រកួតមួយ បន្ទាប់ពីរូបគេបានប្រកាសនៅលើបណ្តាញសង្គមថា នឹងទៅកាន់កីឡដ្ឋានរបស់ក្រុមទាំងអស់ស្ថិតក្នុងលីគកំពូលប៉ូឡូញ ប្រសិនបើក្លិបណាមានអ្នកចាំទីស៊ុតបាល់បញ្ចូលទី។ ក្រោយការបង្ហោះរបស់ Janek មានកីឡាករចាំទី Gabriel Kobylak របស់ក្លិប RKS...
«ប្រសិនបើមានអ្នកចាំទីណាម្នាក់អាចរកបានគ្រាប់បាល់នៅពាក់កណ្តាលរដូវកាលនេះតទៅ ក្នុងចំណោមការប្រកួតនៅសល់ ខ្ញុំនឹងធ្វើដំណើរដោយថ្មើរជើងទៅកាន់ក្លិបរបស់ពួកគេដល់កីឡដ្ឋានប្រកួត។»។ នេះបើតាមការសរសេរបង្ហោះរបស់ ​Janek នៅលើបណ្តាញសង្គម X កាលពីខែកុម្ភៈ។ Janek ដំបូងឡើយត្រូវបានគេរំពឹងទុកថានឹង​ប្រាកដថា នឹងធ្វើតាមការសន្យាឡើយ តែរូបគេនឹងត្រូវធ្...
article_6668.txt
Arsenal នឹងបើកទ្វារកីឡដ្ឋាន Emirate ទទួលភ្ញៀវ Bayern Munich ក្នុងការប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី១ នៅរាត្រីថ្ងៃទី៩ ខែមេសា វេលាម៉ោង ២ អាធ្រាត្រ ស្របពេលម្ចាស់ការពារតំណែងជើងឯក Manchester City ទៅជួប Real Madrid ដល់អេស្ប៉ាញ នៅម៉ោងតំណាលគ្នា។
អ្នកចាត់ការទូទៅ Arsenal លោក Mekel Arteta បង្ហាញការជឿជាក់លើកូនក្រុមខ្លួន ក្នុងជំនួបទល់នឹង Bayern Munich ប៉ុន្តែឱ្យប្រយ័ត្នចំពោះខ្សែប្រយុទ្ធឆ្នើម Harry Kane។ តាមរយៈទម្រង់លេងដ៏រឹងមាំរបស់ក្រុមតាំងពីរដូវកាលមុន កាំភ្លើងធំនឹងកែប្រែងកំណត់ត្រា ដែលធ្លាក់ក្រោមថ្វីជើងក្រុមយក្សអាល្លឺម៉ង់នៅវគ្គខ្វែងក្របខណ្ឌកំពូលអឺរ៉ុប២លើកចុងក្រោយ។ ជ...
article_6669.txt
Raphael Varane ខ្សែការពារក្រុម Manchester United នឹងត្រូវខកខានបង្ហាញខ្លួនឱ្យក្រុមច្រើនសប្តាហ៍ក្រោយពេលជួបបញ្ហារបួសសាច់ដុំ ខណៈ Jonny Evans នឹងត្រូវបាត់មុខពីទីលាន សម្រាប់ជំនួបក្របខណ្ឌ Premier League ទល់នឹងក្រុម AFC Bournemouth ក្នុងសប្តាហ៍នេះ។ ជួបវិបត្តិខ្សែការពារ នឹងបង្កការលំបាកកាន់តែខ្លាំងសម្រាប់ក្លិបរហស្សនាមបិសាចក្រហមប...
Varane និង Evans បានរងរបួសនៅក្នុងការប្រកួត Man United ប្រកួតចាញ់ក្រោមថ្វីជើងតោខៀវ Chelsea លទ្ធផល ៤-៣ កាលពីសប្តាហ៍មុន។ បញ្ហារបួសបានរុញច្រានខ្សែការពារគោលទាំងពីរ ត្រូវស្ថិតក្នុងបញ្ជីខ្សែការពាររងរបួសជាមួយនឹងកីឡាករ Lisandro Martinez និង Victor Lindelof។ បើតាមការអះអាងរបស់ក្លិប Man United បញ្ហារបួសអាចនឹងធ្វើឱ្យ Varane វ័យ ៣០ឆ...
article_667.txt
តំណាងរុស្ស៊ីនៅអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី៨ ខែកញ្ញា បានទាមទារឱ្យអាម៉េរិក និងអង់គ្លេសផ្តល់ព័ស្តុតាងដើម្បីគាំទ្រការចោទប្រកាន់របស់ប្រទេសទាំងពីរដែលថាទីក្រុងមូស្គូចង់ទិញដ្រូនពីអ៊ីរ៉ង់ និងគ្រាប់រ៉ុក្កែត ក៏ដូចជាគ្រាប់កាំភ្លើងធំពីកូរ៉េខាងជើង ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។
រឿងរ៉ាវរុស្ស៊ីទិញដ្រូនពីអ៊ីរ៉ង់ និងទិញគ្រាប់កាំភ្លើងធំ ព្រមទាំងគ្រាប់រ៉ុក្កែតពីកូរ៉េខាងជើង កំពុងរាលដាលខ្លាំង។ តំណាងរុស្ស៊ី អាម៉េរិក និងអង់គ្លេស ឆ្លើយឆ្លងគ្នាពីរឿងនេះនៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី៨ ខែកញ្ញា។ ឯកអគ្គរដ្ឋទូត​រង​អាម៉េរិក លោក Richard Mills ចោទប្រកាន់អ៊ីរ៉ង់ពីការផ្គត់ផ្គង់ដ្រូនរាប់រយគ្រឿងទៅឱ្យរុស្ស...
article_6670.txt
Arsenal, Liverpool និង Manchester City ប្រដេញគ្នាប្រជែងលីគកំពូលអង់គ្លេស Premier League ស្របពេល Leicester City, Ipswich Town និង Leeds United ដណ្តើមគ្នាយកជើងឯកលីគលំដាប់ទី២អង់គ្លេស Championship ឆ្នាំ ២០២៣-២៤។ ខណៈសល់៦ ទៅ៧ប្រកួត នឹងបញ្ចប់រដូវកាល ការប្រជែងពានក្នុងលីគទាំងពីរនេះ មានគម្លាតពិន្ទុមិនលើសពី៣ពិន្ទុនោះទេ។
Arsenal ដណ្តើមបានចំណាត់ថ្នាក់កំពូលតារាង EPL សារជាថ្មី នៅជំនួបលីគសប្តាហ៍ទី៣១ ក្រោយយកឈ្នះ Brighton ៣-០ ស្របពេល Liverpool ធ្លាក់ទៅលេខ២វិញ តាមរយៈលទ្ធផលស្មើ Manchester United ២-២។ ម្ចាស់ការពារជើងឯក Man City រក្សាលេខ៣ដដែល ទោះឈ្នះ Crystal Palace ៤-២។ Arsenal និង Liverpool មាន៧១ពិន្ទុដូចគ្នា ឯ Man City មាន៧០ពិន្ទុ។ សល់៧ប្រកួតច...
article_6671.txt
កីឡាករ ទី ឧត្តម(D7) និង សុខ រដ្ឋ (C Cat) និយាយថាខ្លួនមានអារម្មណ៍អន្ទះអន្ទែងចង់វិលត្រឡប់ចូលរួមប្រកួតខ្លាំង នៅពេលមើលវីដេអូប្រកួតចាស់ពីមុនមក ក្នុងវិស័យកីឡាអេឡិចត្រូនិក Mobile Legend និងលីគអាជីព MPL KH រដូវកាលទី៦។
ក្រោយការវិលត្រឡប់ចូលក្នុងការប្រកួតកាលពីសប្តាហ៍មុន D7 និង C Cat បានរួមចំណែកជួយក្រុមយ៉ាងខ្លាំង ដើម្បីស្វែងរកជ័យជម្នះលើកដំបូង ដោយឈ្នះលើក្រុម PRO Esports លទ្ធផល ២-០ ក្រោយក្រុមរងបរាជ័យ ២ប្រកួតជាប់ៗគ្នា នៅសប្តាហ៍ទី១ នៃពានរង្វាន់ MPL KH រដូវកាលទី៦។ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
article_6672.txt
Sandro Tonali ខ្សែបម្រើក្រុម Newcastle United ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ល្បែងភ្នាល់របស់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) ចំនួន ៥០ករណី។ នេះបើតាមការប្រកាសរបស់ FA។
Tonali វ័យ ២៣ឆ្នាំ បច្ចុប្បន្នកំពុងតែជាប់បម្រាមពីសកម្មភាពបាល់ទាត់រយៈពេល ១០ខែ ពីសំណាក់សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) តាំងពីខែតុលា ឆ្នាំ ២០២៣ ចំពោះការបំពានច្បាប់ភ្នាល់នៅក្នុងប្រទេសអ៊ីតាលី។ ចំណែកក្នុងប្រទេសអង់គ្លេសវិញ ខ្សែបម្រើអន្តរជាតិអ៊ីតាលី បានបំពានច្បាប់ E8 ចំនួន ៥០ករណី នៃច្បាប់ភ្នាល់ខុសច្បាប់ ដែលកើតឡើងពីចន្លោះថ្ងៃទី១២...
article_6673.txt
ក្រុមភេរវកររដ្ឋអ៊ីស្លាមបានគំរាមវាយប្រហារក្នុងការប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយជើងទី១ នៅសប្តាហ៍នេះ ពោលនៅមុនការប្រកួតវាង Arsenal ស្មើ Bayern Munich ២-២ និង Real Madrid ស្មើ Manchester City ៣-៣។
កាសែតអេស្ប៉ាញ Marca បានរាយការណ៍ថា រូបភាពភេរវករម្នាក់ដែលមានកាំភ្លើង AK-47 ឈរក្បែរកីឡដ្ឋានចំនួន ៤ ដែលត្រូវរៀបចំការប្រកួតវគ្គ៨ក្រុម ជាមួយនឹងសារដែលសរសេរថា សម្លាប់ពួកគេទាំងអស់ «Kill Them All» បានសាយភាយពេញបណ្តាញសង្គម។ ការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រជើងទី១ បានចាប់ផ្តើមនៅរាត្រីថ្ងៃទី៩ និងទី១០ ខែមេសា នៅកីឡដ្ឋាន Emirates ក្នុងប្...
article_6674.txt
​ក្រុម Liverpool បានវាយបកតាមស្មើ  Manchester United ក្នុងលទ្ធផល ២-២ ក្នុងការប្រកួតក្របខណ្ឌលីគកំពូលអង់គ្លេស Premier League នាថ្ងៃទី៧ ខែមេសា។ រកបានតែ១ពិន្ទុក្រៅដី លោក Jurgen Klopp សុំអ្នកគាំទ្រមានភាពអត់ធ្មត់ ដ្បិតមិនទាន់របូតឱកាសប្រជែងពាននៅឡើយ។
«សូមអ្នកគាំទ្រ Liverpool ទាំងមូលរក្សភាពអត់ធ្មត់។ យើងខ្ញុំតែស្ថិតនៅទីកន្លែងដែលយើងបានប៉ងស្រម៉ៃ ហើយនឹងបន្តធ្វើតាមគម្រោងឆ្ពោះទៅមុខ។ តើខ្ញុំត្រូវតែមានក្តីរំពឹងថាយើងនឹងមានគម្លាត ១០ពិន្ទុដាច់ឬ?។ យើងកំពុងស្ថិតនៅកន្លែងដែលចង់បាន ហើយក៏យើងបន្តស្ថិតក្នុងការប្រជែងដូចគ្នា។»។ លោក Klopp បាននិយាយប្រាប់អ្នកកាសែតក្រោយចប់ការប្រកួតបែបនេះ។ ទ...
article_6675.txt
កីឡាអត្តពលកម្មនឹងក្លាយជាកីឡាដំបូងគេដែលនឹងទទួលបានប្រាក់រង្វាន់នៅព្រឹត្តិការណ៍អូឡាំពិក សម្រាប់អ្នកឈ្នះមេដាយមាសនៅប៉ារីស ឆ្នាំ២០២៤។ ម្ចាស់មេដាយមាសទាំង ៤៨វិញ្ញាសា ក្នុងប្រភេទកីឡាអត្តពលកម្ម នឹងទទួលបានប្រាក់រង្វាន់ ៥ម៉ឺនដុល្លារ។ នេះបើតាមការប្រកាសរបស់ ស្ថាប័នអត្តពលិកពិភពលោក (WA) នៅថ្ងៃទី១០ ខែមេសា ដែលនេះនឹងក្លាយជាទីបញ្ចប់នៃវប្ប...
គំនិតនៃការប្រកួតស្ម័គ្រចិត្តទាំងស្រុងហាក់ត្រូវបានរសាត់ជាយូណាស់មកហើយនៅក្នុងវិស័យកីឡាអូឡាំពិកសម័យទំនើប ដោយរាល់អត្តពលិកតែងទទួលបានការឧបត្ថម្ភនិងការចំណាយផ្សេងៗ ពីខាងអ្នកឧបត្ថម្ភ ដើម្បីចូលរួមការប្រកួតកម្រិតអាជីពរៀងរាល់៤ឆ្នាំរួចមកហើយ។ ការសម្រេចចិត្តរបស់ស្ថាប័នអត្តពលិកពិភពលោក (WA) នឹងធ្វើឱ្យមានការផ្លាស់ប្តូរដ៏សំខាន់បំផុតមួយក្ន...
article_6676.txt
Tiger Woods កីឡាករវាយកូនគោលដ៏អស្ចារ្យកម្រិតពិភពលោក មិនចង់ខ្ជះខ្ជាយកម្លាំងរបស់ខ្លួនលើការរួមភេទ ដោយផ្តោតសំខាន់លើការប្រជែងពានរង្វាន់ Masters Tournament ២០២៤។ អតីតកីឡាករលេខ១ពិភលោក មានបញ្ហាចង្កេះ ក្រោយរងគ្រោះថ្នាក់ចរាចរណ៍។
មិត្តរបស់ Woods ម្នាក់ឈ្មោះ Golfweek បានប្រាប់កាសែត New York Post ថា Woods កំពុងផ្តោតអារម្មណ៍ខ្លាំងលើការប្រជែងជើងឯកព្រឹត្តិការណ៍វាយកូនគោលនៅទឹកដីអាម៉េរិក។ «គាត់បង្កើនការហ្វឹកហាត់យ៉ាងខ្លាំង និងកម្រិតរបបអាហារ ហើយគាត់ថែមទាំងតមការរួមភេទថែមទៀត ពោលរហូតដល់បញ្ចប់ការប្រកួត»។ នេះជាការអះអាងរបស់ Golfweek Woods មិនមែនជាអត្តពលិកដំបូង...
article_6677.txt
លោក ​Erik ten Hag អ្នកចាត់ការក្រុម Manchester United សារភាពថាការប្រជែងតំណែងកំពូលទាំង៤ Top4 នៅ Premier League ដើម្បីទទួលបានកៅអីក្របខណ្ឌ UEFA Champions League រដូវកាលក្រោយ ពិតជាពិបាកខ្លាំងដោយសារក្រុមមានគម្លាត ១១ពិន្ទុ ពីក្រុមលេខ៤ ខណៈសល់៩ប្រកួតនឹងបញ្ចប់រដូវកាល ២០២៣-២៤។
ក្រុមរហស្សនាមបិសាចក្រហម កំពុងនៅចំណាត់ថ្នាក់លេខ ៦ នៃលីគកំពូលអង់គ្លេស ដោយមានការប្រកួតនៅសល់សរុប ៩លើកទៀត ស្របពេលក្រុមលេខ ៤ Aston Villa នៅសល់ ៧ប្រកួត ជាមួយគម្លាតពិន្ទុ១១ពិន្ទុ។ ក្រុម Tottenham Hotspur ស្ថិតនៅលេខ ៥ ក៏កំពុងតែប្រជែងគ្នាដណ្តើមកៅអី Champions League រដូវកាលក្រោយ។ ពិតណាស់តំណែងក្រុមកំពូលទាំង​ ៤ ដើម្បីកៅអី Champions...
article_6678.txt
អតីតកីឡាករក្រុមជម្រើសជាតិអាហ្រ្វិកខាងត្បូង Luke Fleurs ដែលបានលេងឱ្យក្លិបដ៏ល្បីប្រចាំប្រទេសអាហ្រ្វិក ក្លិប ​Kaizer Chiefs ត្រូវបានបាញ់សម្លាប់នៅនឹងកន្លែង ក្នុងករណីប្លន់ ក្នុងទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើតាមសេចក្តីថ្លែងការណ៍របស់មន្ត្រីប៉ូលីសអាហ្រ្វិកខាងត្បូង។
Luke មានវ័យ ២៤ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំដើមទ្រូង នៅក្នុងស្ថានីយចាក់ប្រេងឥន្ទនៈមួយកន្លែង នាពេលរាត្រី ហើយខ្មាន់កាំភ្លើងបានប្លន់យករថយន្តជិះរត់គេចខ្លួន។ «ខណៈដែលគេកំពុងតែរង់ចាំ ពេលកំពុងចាក់ប្រេងឥន្ទនៈ រូបគេត្រូវបានជួបប្រទះហេតុការណ៍ដោយតទល់នឹងបុរស ២នាក់ ដែលមានប្រដាប់អាវុធក្នុងដៃ។»។ នេះបើតាមសម្តីអ្នកនាំពាក្យដែលជាមន្ត្រ...
article_6679.txt
លោក Gerardo Martino គ្រូបង្វឹកក្រុម Inter Miami បាននិយាយថាខ្សែប្រយុទ្ធ Lionel Messi មិនត្រូវការលើកទឹកចិត្តឬផ្តល់កម្លាំងចិត្ត ដើម្បីអាចធ្វើឱ្យគេបង្ហាញទម្រង់លេងបានល្អនៅការប្រកួតជើងទីពីរ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ CONCACAF Champions Cup (CCC) ​ទល់នឹងក្រុម Monterrey ឡើយ។ ជើងទី១ Miami ចាញ់ Monterrey ២-១។
Messi នឹងបង្ហាញខ្លួនក្នុងក្រុម Miami នៅជំនួបជើងទី២ ក្រោយអវត្តមាននៅពេល Miami បានចាញ់ការប្រកួតជើងទីមួយ ២-១ ទៅលើក្រុម Monterrey សប្តាហ៍មុន។ កីឡាករម្ចាស់ពាន World Cup 2022 មុនការប្រកួតមកដល់ រូបគេបានចូលរួមហ្វឹកហាត់ពេញលេងជាមួយនឹងមិត្តរួមក្រុម កាលពីថ្ងៃទី៩ ខែមេសា នឹងបានបង្ហាញខ្លួនលេងក្នុងការប្រកួត នៅថ្ងៃទី១១ ខែមេសា។ Messi ត្រ...
article_668.txt
ទីក្រុងឡុងដ៍ នឹងអញ្ជើញតំណាងម្នាក់មកពីកូរ៉េខាងជើងដើម្បីចូលរួមពិធីបុណ្យសពរបស់ម្ចាស់​ក្សត្រិយានីអេលីហ្សាបែតទី២ (Elizabeth II) នៅថ្ងៃទី១៩ ខែកញ្ញា។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសអង់គ្លេស។
ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ដោយស្រង់ប្រភពក្រសួងការបរទេសចក្រភពអង់គ្លេសថា​តំណាងកូរ៉េខាងជើងនឹងត្រូវបានអញ្ជើញទៅចូលរួមក្នុងពិធីបុណ្យសពម្ចាស់ក្សត្រីយ៍អេលីហ្សាបែត នេះនឹងស្ថិតត្រឹមជាការអញ្ជើញកម្រិតអគ្គរដ្ឋទូតតំណាងប្រទេសមួយនេះ ដូចការអញ្ជើញផ្ញើទៅអ៊ីរ៉ង់​ដែរ​។ យ៉ាងណាមិញ អង់គ្លេសនឹងមិនអញ្ជើញអាហ្វហ្កានីស្ថាន ស៊ីរី និង វ៉េណេស...
article_6680.txt
​កងរង្វង់តំណាងកីឡាអូឡាំពិក នឹងត្រូវដាក់បង្ហាញនៅលើប៉ម ​Eiffel អំឡុងការប្រកួតកីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ឆ្នាំ ២០២៤។ នេះបើតាមសម្តីរបស់ប្រធានក្រុមហ៊ុនប្រតិបត្តិការរបស់វិមាន (SETE)។
លោក Jean-Francois Martins បាននិយាយថាការដំឡើងកងរង្វង់និមិត្តសញ្ញាកីឡាអូឡាំពិកនៅលើប៉ម Eiffel អាចនឹងត្រូវចាប់ផ្តើមនៅចុងបញ្ចប់ខែមេសា បន្ទាប់ពីភ្លើងគប់អូឡាំពិក ចាប់ផ្តើមចេញដំណើរពី​ទីក្រុងបុរាណអូឡាំពិក ក្នុងប្រទេសក្រិក។ កងរង្វង់អូឡាំពិក នឹងដាក់បង្ហាញនៅម្ខាងប៉ម Eiffel ដែលបែរមុខចំទៅនឹងដងទន្លេរសែន (Seine)។ ប៉ម Eiffel ដែលតំណាងឱ្...
article_6681.txt
Premier League នឹងដាក់ឱ្យប្រើបច្ចេកវិទ្យា offside ពាក់កណ្តាលស្វ័យប្រវត្តិនៅរដូវកាលក្រោយ។ ដាក់ឱ្យប្រើបច្ចេកវិទ្យាថ្មីនេះ ក្នុងគោលបំណងបង្កើនល្បឿនក្នុងការសម្រេចចិត្តកាន់តែលឿន និងត្រឹមត្រូវ។
អំឡុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនរបស់ក្លិបក្នុងលីគកំពូលអង់គ្លេស នៅថ្ងៃទី១១ ខែមេសា ក្លិបភាគច្រើន យល់ព្រមជាឯកច្ឆ័ន្ទលើការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចាប់បាល់ offside ពាក់កណ្តាលស្វ័យប្រវត្តិ។ បច្ចេកវិទ្យានេះ នឹងអាចសម្រួលក្នុងការប្រកួត និងជួយកាត់បន្ថយការរង់ចាំយូរលើការពិនិត្យ VAR របស់មន្ត្រីអាជ្ញាកណ្តាលក្នុងការសម្រេចថាតើកីឡាករ off...
article_6682.txt
ក្លិប Liverpool ធ្លាប់បានបង្ហាញបំណងចង់បានអតីតកីឡាករខ្លួន Xabi Alonso ដែលសព្វថ្មៃកំពុងលេចធ្លោក្នុងនាមជាអ្នកចាត់ការទូទៅ Bayer Leverkusen ដើម្បីជំនួសតំណែងរបស់លោក Jurgen Klopp នៅរដូវកាលក្រោយ។ Alonso បដិសេដ ដោយបប្រាប់ពីមូលហេតុ ព្រោះរូបគេត្រូវការកសាងស្មារតីក្រុមបានល្អ និងពេលវេលាមិនទាន់អំណោយផលសមរម្យ។ ហង្សក្រហម ក៏បែរជាបង្វែរចំ...
តាំងពីដឹកនាំក្រុម Leverkusen រដូវកាលមុន មកដល់ពេលនេះ លោក Alonso បានកែប្រែវាសនាក្រុមស្ថិតក្នុងលីគកំពូលអាល្លឺម៉ង់យ៉ាងឆាប់រហ័ស។ Leverkusen កំពុងខិតជិតក្នុងការឈ្នះពានរង្វាន់ Bundesliga លើកដំបូងក្នុងប្រវត្តិសាស្ត្រ ខណៈខ្លួននាំមុខដាច់កំពូលតារាងពីការប្រជែងរបស់ក្រុមការពារជើងឯក Bayern Munich ជាមួយគម្លាត ១៦ពិន្ទុ។ មើលឃើញពីសមត្ថភា...
article_6683.txt
លោក ​Emmanuel Macron ប្រធានាធិបតីបារាំង បាននិយាយថារុស្ស៊ីកំពុងតែផ្សព្វផ្សាយព័ត៌មានមិនពិតជាច្រើន ដែលជាវិធីសាស្ត្រក្នុងការធ្វើឱ្យខូចខាតដល់ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤។
ស្ថិតក្នុងកម្មវិធីសម្ពោធមជ្ឈមណ្ឌលហែលទឹកអូឡាំពិកថ្មីមួយ លោកប្រធានាធិបតីបារាំង ត្រូវបានក្រុមអ្នកកាសែតចោទសួរអំពីចក្ខុវិស័យចំពោះប្រទេសរុស្ស៊ី ដែលកំពុងតែដាក់គោលដៅមកលើការប្រកួតកីឡាអូឡាំពិកនៅប៉ារីសនេះ។ លោក Macron បានឆ្លើយតបទៅលើបញ្ហាកំពុងកើតឡើងថា៖«ដោយគ្មានការសង្ស័យ រួមទាំងនៅក្នុងវិស័យសារព័ត៌មាន។ រាល់ថ្ងៃនេះ (រុស្ស៊ី) កំពុងតែផ្...
article_6684.txt
Liverpool រំពឹងថា Xabi Alonso នឹងបន្តនៅ Bayer Leverkusen រដូវកាលក្រោយ ស្របពេលក្លិប នឹងពិចារណាបេក្ខជនផ្សេងទៀតដើម្បីជំនួសតំណែងអ្នកចាត់ការទូទៅលោក Jurgen Klopp។
Xabi Alonso អតីតខ្សែបម្រើឆ្នើមរបស់ហង្សក្រហម បានបង្ហាញភាពភ្ញាក់ផ្អើលតាមរយៈការដឹកនាំ Bayer Leverkusen មិនទាន់ស្គាល់ចាញ់សោះនៅរដូវកាលនេះ និងមានភាគរយខ្ពស់ដើម្បីគ្រងជើងឯក Bundesliga ផង។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ វ័យ ៤២ឆ្នាំ ធ្លាប់ត្រូវបានផ្សារភ្ជាប់ទៅព័ត៌មានជាច្រើនកន្លងមក​ ថានឹងអាចចូលកាន់តំណែងនៅ Anfield បន្ទាប់ពីលោក Jurgen ...
article_6685.txt
Liverpool នឹងក្លាយជាជើងឯក Premier League រដូវកាលនេះ ដោយ Arsenal និង Manchester City បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ និងលេខ៣។ Manchester United មិនទទួលបានកៅអី UEFA Champions League ឡើយ។ នេះបើតាមការទស្សន៍ទាយរបស់កុំព្យូទ័រទំនើបមួយឈ្មោះ BETSiE។
បើតាមការផ្សាយរបស់កាសែត The Sun ឧបករណ៍ BETSiE បានទស្សន៍ទាយតារាងចំណាត់ថ្នាក់ចុងក្រោយនៃលីគកំពូលអង់គ្លេស រដូវកាល ២០២៣-២៤នេះ រួមទាំងការប្រជែងតំណែងកំពូលទាំងបួន Top 4 និងក្រុមដែលត្រូវកាត់ចោលទៅលីគទី២ Championship រដូវកាលក្រោយ។ BETSiE ជាព្យូទ័រទំនើបមួយ ដែលអាចទស្សន៍ទាយបាន ដោយផ្អែកលើការងារគណិតវិទ្យា និងដំណើរការទិន្នន័យជាលេខ។ ដោយន...
article_6686.txt
ក្រុមកំពូលតារាងលីគកំពូលអាល្លឺម៉ង់ Bayer Leverkusen បន្តបង្កភាពភ្ញាក់ផ្អើលទៅកាន់អ្នកស្នេហាវិស័យបាល់ទាត់ ដោយការប្រកួត ៤០លើកចុងក្រោយ មិនដែលបរាជ័យម្តងណាឡើយ។ Leverkusen រកបានជ័យជម្នះ ៣៥ប្រកួត និងស្មើ ៥ប្រកួត បន្ទាប់ពីក្រុមដឹកនាំដោយលោក Xabi Alonso បំបាក់ក្រុម Fortuna Dusseldorf ៤-០ កក់កៅអីវគ្គផ្តាច់ព្រ័ត្រ DFB Cup។
ឡើងវគ្គផ្តាច់ព្រ័ត្រ DFB Cup បានជួយឱ្យក្រុមដែលមានបុរសសញ្ជាតិអេស្ប៉ាញលោក Xabi Alonso ជាអ្នកចាត់ការកំពុងតែសម្លឹងស្វែងពាន ១រង្វាន់ ទីមួយប្រចាំរដូវកាល មុនពេលសម្លឹងបន្តការឈ្នះពាន Bundesliga ជាពានលីគលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។ ការឈ្នះដដែល បានធ្វើឱ្យលោក Alonso បន្តមានក្តីសង្ឃឹមកាន់តែខ្លាំងឡើងក្នុងការឈ្នះពានរង្វាន់ បន្ទ...
article_6687.txt
ជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga កាន់តែរំកិលទៅលើដៃ Bayer Leverkusen បន្ទាប់ពីក្រុមដែលដឹកនាំដោយលោក Xabi Alonso បន្តកំណត់ត្រា ២៨ប្រកួតក្នុងលីគមិនស្គាល់ចាញ់ ស្របពេលគូប្រជែង Bayern Munich បន្តរងបរាជ័យ។ Leverkusen ឈ្នះ Union Berlin ១-០ ឯ Bayern ចាញ់ FC Heidenheim ៣-២។
១គ្រាប់របស់ Florian Wirtz បានជួយ Leverkusen ឈ្នះ Union Berlin ១-០ ក្នុងការប្រកួតលីគសប្តាហ៍ទី២៨ នៅថ្ងៃទី៦ ខែមេសា។ ជ័យជម្នះនេះ បានជួយក្រុមលោក Alonso រក្សាកំណត់ត្រាមិនចាញ់៤១លើកពីគ្រប់ការប្រកួតរដូវកាល ២០២៣-២៤ និងកាន់តែគៀកការឈ្នះជើងឯកលីគកំពូលលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ស្របពេល Leverkusen បន្តឈ្នះនៅប្រកួតទី២៨ ម្ចាស់ការពារត...
article_6688.txt
Liverpool បន្តរក្សាកំពូលតារាង Premier League នៅសប្តាហ៍ទី៣០របស់ខ្លួន ក្រោយយកឈ្នះ Sheffield United ៣-១។ ជ័យជម្នះរបស់ Liverpool បានធ្វើឱ្យការប្រជែងជើងឯកលីគកំពូលអង់គ្លេសរដូវកាល ២០២៣-២៤ ជាមួយ Arsenal និង Manchester City កាន់តែមានភាពស្វិតស្វាញ។ ចាញ់ Chelsea ទាំងប្រផិតប្រផើយ ៤-៣ បានធ្វើឱ្យ Manchester United ពិបាកក្នុងការដណ្តើ...
Liverpool, Arsenal និងម្ចាស់ការពារតំណែងជើងឯក Man City សុទ្ធតែរកបាន៣ពិន្ទុរៀងខ្លួនក្នុងជំនួបលីគសប្តាហ៍ទី៣០ នៅថ្ងៃទី៤ និងទី៥ ខែមេសា។ បន្តរកបានជ័យជម្នះរៀងខ្លួន បានធ្វើឱ្យក្រុមទាំង៣នេះ កាន់តែមានការប្រកួតប្រជែងគ្នាខ្លាំង ដើម្បីដណ្តើមជើងឯកលីគកំពូលអង់គ្លេស ជាមួយពិន្ទុប្រដេញគ្នា។ ហង្សក្រហមកើនដល់៧០ពិន្ទុ ឈរកំពូលតារាង តាមពីក្រោយ...
article_6689.txt
ពានរង្វាន់កីឡាអេឡិចត្រូនិក Mobile Legends Bang Bang Cambodia (MPL) រដូវកាលទី៦ ​បានវិលត្រឡប់មកវិញក្នុងសប្តាហ៍នេះ។ ក្រុមចំនួន ៨ នឹងត្រូវប្រជែងដើម្បីដណ្តើមតំណែងជាម្ចាស់ជើងឯករដូវកាលថ្មីនេះ ដែលមានប្រាក់រង្វាន់សរុប ៤ម៉ឺនដុល្លារ ព្រមទាំងឈ្នះសំបុត្រទៅប្រជែងក្នុងពានរង្វាន់ Mid Season Cup (MSC) 2024 ជាមួយប្រាក់រង្វាន់ ៣លានដុល្លា...
MPL KH រដូវកាលទី៦ ចាប់ផ្តើមការប្រកួតពីថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី២៨ ខែមេសា។ ការប្រកួតវគ្គសន្សំពិន្ទុ Regular Season ត្រូវចាប់ផ្តើមក្នុងសប្តាហ៍នេះ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមីនា ​ដែលធ្វើឡើងនៅក្នុងផ្សារទំនើបអូឡាំព្យា។ ៨ក្រុម ត្រូវមានបេសកកម្មប្រជែង ដើម្បីក្លាយជាជើងឯកពានរង្វាន់កីឡាអេឡិចត្រូនិកដ៏ចាប់អារម្មណ៍បំផុតមួយក្នុងប្...
article_669.txt
គណៈកម្មការអឺរ៉ុប នៅថ្ងៃទី១៨ ខែកញ្ញា ចេញសំណើផ្អឹបលុយដែលត្រូវផ្ដល់ឱ្យហុងគ្រី៧​,៥ពាន់លានអឺរ៉ូជុំវិញការបំពានគោលការណ៍នីតិរដ្ឋរបស់ប្លុកមួយនេះ។ សំណើនេះនឹងត្រូវរុញទៅក្រុមប្រឹក្សាអឺរ៉ុប១ដំណាក់ទៀតដើម្បីផ្តល់សេចក្តីសម្រេចជាចុងក្រោយក្នុងរយៈពេល៣ខែ ស្របពេលរដ្ឋាភិបាលក្រុងប៊ុយដាប៉ែសស​ន្យាបំពេញរាល់ការប្តេជ្ញារបស់ខ្លួនដើម្បីកុំឱ្យបាត់បង...
ដើម្បីដោះស្រាយបញ្ហាធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យក្នុងចំណោមរដ្ឋសមាជិក សហភាពអឺរ៉ុប (EU) កាលពីពីរឆ្នាំមុនបានចេញវិធានការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុសំដៅជំរុញរដ្ឋសមាជិកឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍នីតិរដ្ឋរបស់ប្លុក។ ហុងគ្រី ជាមុខសញ្ញាមុនគេ ពីព្រោះ EU រកឃើញថា មេដឹកនាំជាតិនិយមហុងគ្រី វិកទ័រ អបាន បានបំពាននីតិរដ្ឋដោយរឹតបន្តឹងសិទ្...
article_6690.txt
ខ្សែប្រយុទ្ធ Lionel Messi មិនយកតួលេខអាយុ ដើម្បីកំណត់ការចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់របស់ខ្លួនឡើយ។ ចំពោះគម្រោងចូលនិវត្តន៍ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន នៅមិនទាន់បញ្ជាក់បាននៅឡើយ​ ស្របពេលសមត្ថភាពលើទីលាននៅតែមានគុណភាព។
ប្រធានក្រុមអាហ្សង់ទីន ធ្លាប់ប្រកបអាជីពនៅក្លិប Barcelona រយៈពេល ១៧ឆ្នាំ មុនពេលផ្លាស់ទៅចូលរួមក្លិប Paris Saint Germain កាលពីឆ្នាំ ២០២១។ សព្វថ្ងៃ Messi ស្ថិតនៅក្លិប Inter Miami ដែលជាក្លិបទី៣ក្នុងអាជីព ស្របពេល វ័យនឹងឈានដល់ ៣៧ឆ្នាំ នៅ ៣ខែទៀត។ តែរឿងមួយដែលច្បាស់លាស់ចេញពីសម្តីរបស់ Messi គឺអាយុនឹងមិនក្លាយរឿងដែលត្រូវកំណត់ពីការចូ...
article_6691.txt
ក្រុម Leicester City អាចប្រឈមនឹងការកាត់ពិន្ទុ ក្រោយពេលក្របខណ្ឌ ​Premier League បានបញ្ជូនសំណើរពាក្យប្តឹងទៅកាន់គណៈកម្មាធិការឯករាជ្យ ដោយចោទប្រកាន់ថាបានបំពានច្បាប់លើការចំណាយរបស់លីគ។
បើតាមសេចក្តីប្រកាសរបស់ Premier League ក្លិប Leicester City បានធ្លាក់ទៅកាន់ក្របខណ្ឌ Championship លីគលំដាប់ទី២ របស់អង់គ្លេសកាលពីរដូវកាលមុន បានបរាជ័យការបញ្ជូនរបាយការណ៍គណនីហិរញ្ញវត្ថុ ដែលបានចំណាយនាពេលកន្លងមក។ «ការបំពានដែលត្រូវបានចោទប្រកាន់ទាក់ទងនឹងរយៈពេលវាយតម្លៃបញ្ចប់រដូវកាល ២០២២-២៣ នៅពេលដែលក្លិបជាសមាជិកនៃក្របខណ្ឌ Premier ...
article_6692.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ និងសិង្ហបុរី សុទ្ធតែវាយបកតាមស្មើក្រុមខ្លំាងកូរ៉េខាងត្បូង និងចិន ស្របពេលមីយ៉ាន់ម៉ា ស្មើ ស៊ីរី ក្នុងការប្រកួតជម្រុះ FIFA World Cup ជុំទី២ តំបន់អាស៊ី ជើងទី១។ ឥណ្ឌូណេស៊ី រកបាន៣ពិន្ទុ តាមរយៈជ័យជម្នះលើ វៀតណាម ១-០។
ជាលទ្ធផលគួរភ្ញាក់ផ្អើល ដែលក្រុមថៃអាចរកបាន១ពិន្ទុ ពីម្ចាស់ផ្ទះកូរ៉េខាងត្បូង សម្រាប់ជំនួបជើងទី១​ នៅកីឡដ្ឋាន Seoul World Cup នៅយប់ថ្ងៃទី២១ ខែមីនា។ ប្រធានក្រុម Son Heung-min ជាអ្នកសម្រេចទីគ្រាប់នាំមុខឱ្យកូរ៉េខាងត្បូង​នៅនាទី៤២ បន្ទាប់ពីបង្កើតការវាយសម្រុកលើក្រុមថៃតាំងពីដើមវគ្គទី១។ ឈានដល់វគ្គទី២ ម្ចាស់ផ្ទះនៅតែបន្តគ្រប់គ្រងបាល...
article_6693.txt
ក្រុម Nottingham Forest បានធ្លាក់ចូលតំបន់កាត់ចោលពីក្រមខណ្ឌ Premier League រដូវកាល ២០២៣-២៤ នេះ បន្ទាប់ពីរងពិន័យកាត់ ៤ពិន្ទុ ជុំវិញការបំពានច្បាប់ហិរញ្ញវត្ថុរដូវកាលមុន។ Forest ជាក្លិបទី២បន្ទាប់ពី Everton ដែលរងការដាក់ទណ្ឌកម្មនេះ។
ក្រោយ Premier League កាត់៤ពិន្ទុ នៅថ្ងៃទី១៨ ខែមីនា បានធ្វើឱ្យ Forest ធ្លាក់ទៅចំណាត់ថ្នាក់ទី១៨ សល់ ២១ ពិន្ទុ តាមពីក្រោយ Luton Town ដែលឡើងទៅតំបន់សុវត្ថិភាពលេខ១៧ ចំនួន១ពិន្ទុ និងមាន ៤ពិន្ទុ ឈរពីលើក្រុមលេខ១៩ Burnley។ ក្របខណ្ឌលីគកំពូលអង់គ្លេស អះអាងថាគណៈកម្មាការឯករាជ្យមួយបានអនុវត្តការកាត់កងភ្លាមៗបន្ទាប់ពីស្ថាប័ននេះទទួលបានឯកស...
article_6694.txt
សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី (FAS) យកប្រាក់មូលនិធិ FIFA Forward ដែលសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ផ្តល់ឱ្យ ដំឡើងប្រព័ន្ធជំនួយការអាជ្ញាកណ្តាល (VAR) នៅក្នុងលីគកំពូល (SPL) របស់ខ្លួន។
នៅក្នុងរបាយការណ៍របស់ FIFA ដែលចេញផ្សាយលើវេបសាយផ្លូវការរបស់ខ្លួន គម្រោង FIFA Forward បានចាយថវិការប្រមាណ ៨០% ស្មើនឹង ២,២៤ ពាន់លានដុល្លារហើយ ទៅដល់សហព័ន្ធជាសមាជិកទាំង ២១១ របស់ខ្លួននៅជុំវិញពិភពលោក។ គម្រោងនេះ បង្កើតឡើង ក្នុងបំណងជំរុញការសាងសង់ ថែទាំ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធកីឡាបាល់ទាត់ រួមទាំងអភិវឌ្ឍ អនុវត្តការប្រកួត...
article_6695.txt
Linpeng បានដកពាក្យចូលនិវត្តន៍របស់ខ្លួនវិញ ដោយទុកពេលឱ្យក្រុម រកអ្នកជំនួសខ្លួនបានសិន។
នៅជំនួបជើងទី១ វគ្គសន្សំពិន្ទុពូល C ក្នុងកីឡដ្ឋានជាតិសិង្ហបុរីកាលពីសប្តាហ៍មុន ចិនបាននាំមុខ ២-០ មុនទៅហើយនៅវគ្គទី១ ប៉ុន្តែដោយសារកំហុសនៅតំបន់ការពារបានធ្វើឱ្យម្ចាស់ផ្ទះសិង្ហបុរីតាមស្មើ ២-២ នៅវគ្គទី២។ ក្នុងចំណោម២គ្រាប់តាមស្មើរបស់សិង្ហបុរី ក៏មានកំហុសរបស់ប្រធានក្រុមចិន Linpeng ផងដែរ។ ខ្សែការពារក្លិប Shanghai Port រូបនេះ បង្កឱ្...
article_6696.txt
ក្រុម Leicester City ចាប់ផ្តើមដំណើរផ្នែកផ្លូវច្បាប់ចំនួន ២ ប្រឆាំងទៅនឹងក្របខណ្ឌ Premier League និងEnglish Football League (EFL) Championship ដែលបានប្រកាសនាថ្ងៃទី២២ ខែមីនា ថា បានបញ្ជូនរឿងក្តីពីការបំពានច្បាប់នៃការចំណាយ ទៅកាន់គណៈកម្មាធិការឯករាជ្យ។
ក្លិបម្ចាស់ពាន Premier League ឆ្នាំ ២០១៥-១៦ បានធ្លាក់ទៅកាន់ក្របខណ្ឌលំដាប់ទី២ ក្រោយពីបញ្ចប់ចំណាត់ថ្នាក់មិនល្អ ក្នុងតំបន់កាត់ចោលរបស់ Premier League រដូវកាលមុន ហើយដល់ពេលនេះអាចប្រឈមនឹងការកាត់ពិន្ទុ ក្រោយ Premier League បានចេញសេចក្តីណែនាំរួច។ បើតាមស្ថាប័នលីគកំពូលអង់គ្លេស Leicester បានបរាជ័យក្នុងការបញ្ជូន​របាយការណ៍គណនីហិរញ្ញ...
article_6697.txt
អ្នក​គាំទ្រ​ដែល​បាន​ទិញ​សំបុត្រក្នុងគោលបំណង​​ទស្សនា Lionel Messi នៅ​ទីក្រុង​ហុងកុង ក្នុងជំនួបមិត្តភាពរវាងហុកុង និង Inter Miami កាលពីខែកុម្ភៈ នឹង​ទទួល​បាន​ប្រាក់​សំណង ៥០% វិញ។ ទទួលបានប្រាក់ពាក់កណ្តាលត្រឡប់ទៅវិញ លុះត្រាអ្នកគាំទ្រគ្មានឈប់បន្តការតវ៉ា​​ ជុំវិញអវត្តមានប្រធានក្រុមអាហ្សង់ទីនលើទីលាន។
អ្នកគាំទ្របានចំណាយប្រាក់លើតម្លៃសំបុត្រចន្លោះពី ១១០ដុល្លារ ដល់៦៤០ដុល្លារ ដើម្បីអាចបានឃើញ Messi បង្ហាញខ្លួននៅទីលានប្រកួតក្នុងទឹកដីហុងកុង កាលពីថ្ងៃទី៤ ខែកុម្ភៈ។​​ ផ្ទុយទៅវិញអ្នកគាំទ្រប្រមាណជិត ៤ម៉ឺននាក់ សុទ្ធតែខកបំណង នៅពេលម្ចាស់ពាន Ballon d'Or ៨សម័យបានត្រឹមអង្គុយនៅកៅអីបម្រុងរហូតចប់ការប្រកួត។ មិនត្រឹមខកចិត្តឡើយ អ្នកគាំទ្រ ...
article_6698.txt
Fenerbahce ពិចារណាដកខ្លួនចេញពីក្របខណ្ឌលីគកីឡាបាល់ទាត់កំពូលតួកគី Super Lig បន្ទាប់ពីកីឡាកររបស់ពួកគេ រងការវាយប្រហារយ៉ាងដំណំពីសំណាក់អ្នកគាំទ្រ Trabzonspor នៅក្នុងទីលាន។ នេះបើតាមការបញ្ជាក់របស់លីគ Super Lig នៅថ្ងៃទី១៨ ខែមីនា។
ហេតុការណ៍ហិង្សា កើតឡើងបន្ទាប់ពីក្រុមភ្ញៀវ Fenerbahce ទទួលជ័យជម្នះលើក្រុម Trabzonspor ៣-២ ក្នុងជំនួបលីគចុងសប្តាហ៍មុន។ ភ្លាមៗក្រោយចប់ការប្រកួត អ្នកគាំទ្រក្រុម Trabzonspor បានសម្រុកចូលទីលាន ហើយបានប្រឈមនឹងកងកម្លាំងសន្តិសុខ និងបានដេញវាយកីឡាកររបស់ Fenerbahce ពេញក្នុងទីលាន។ នេះជាឧប្បត្តិហេតុចុងក្រោយបង្អស់ក្នុងលីគតួកគី ដែលគេចា...
article_6699.txt
ចំពេលកិច្ចពិភាក្សាពីរឿងអនាគតជាមួយនឹងក្លិប Real Madrid ខ្សែប្រយុទ្ធ Kylian Mbappe ​បានដាក់គោលដៅបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស (Paris 2024) នាពេលខាងមុខ ហើយគ្មាននរណាម្នាក់ ដែលអាចហាមឃាត់គេបានឡើយ។
Mbappe ត្រូវបានគេដឹងថា នឹងអាចចូលរួមជាមួយក្រុម Real Madrid នៅពេលដែលគេផុតកិច្ចសន្យា នៅចុងរដូវកាល ២០២៣-២៤ ជាមួយក្លិប ​Paris Saint Germain។ កាលពីពេលថ្មីនេះ ក្លិប Real Madrid បានផ្ញើសារតាមរយៈអ៊ីម៊ែល ទៅកាន់សហព័ន្ធបាល់ទាត់បារាំង ថា ខ្លួននឹងមិនបញ្ចេញកីឡាកររបស់ខ្លួនណាម្នាក់ឡើយ សម្រាប់ព្រឹត្តិការណ៍ Paris 2024។ បច្ចុប្បន្នក្លិប​ ...
article_67.txt
ប្រធានាធិបតី ហ្សេលេនស្គី បានប្រកាសថា អ៊ុយក្រែនមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចចរចារវាងរុស្ស៊ី-អាម៉េរិកនៅអារ៉ាប៊ីសាអូឌីតឡើយ។ ដូច្នេះ រដ្ឋាភិបាលក្រុងកៀវ នឹងមិនទទួលស្គាល់លទ្ធផលនោះទេ។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់អ្នកយកព័ត៌មាននៅអេមីរ៉ាត់អារ៉ាប់រួម នៅថ្ងៃទី១៧ ខែកុម្ភៈ ដោយសំដៅទៅលើការចរចានាពេលខាងមុខរវាងគណៈប្រតិភូរុស្ស៊ី និងអាម៉េរិកនៅអារ៉ាប៊ីសាអូឌីតថា «អ៊ុយក្រែននឹងមិនចូលរួមទេ»។ ប្រធានាធិបតីអ៊ុយក្រែនបានបន្ថែមថា លោកនឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតនៅថ្ងៃទី១៩ ខែកុម្ភៈ ប៉ុន្តែ...
article_670.txt
អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១២ ខែកញ្ញាក្នុងរបាយការណ៍ថ្មីមួយ បានរាយការណ៍ថា មនុស្សចំនួន៥០លាននាក់ជុំវិញពិភពលោកកំពុងជាប់គាំងក្នុងការធ្វើការងារដោយបង្ខំ និងខ្លះត្រូវបានគេចាប់រៀបការដោយបង្ខំ។ UN អះអាងថា ស្ថានភាពរបស់ពួកគេបានប្រែកាន់តែអាក្រក់យ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ចំនួនមនុស្សដែលធ្លាប់ក្នុងស្ថានភាពទាសភាពសម័យទំនើបដូចជាការធ្វើការដោយបង្ខំ និងការរៀបការដោយបង្ខំបានកើនជាង១០​លាននាក់នៅចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយថ្ងៃទី១២ ខែកញ្ញា។ កន្លងមក អង្គការសហប្រជាជាតិ (UN)បានកំណត់គោលដៅលុបបំបាត់រាល់ទម្រង់នៃទាសភាពសម័យទំនើបនៅឆ្នាំនៅត្រឹមឆ្នាំ២០៣០។ នៅក្នុងរបាយកា...
article_6700.txt
លោកឧត្តមសេនីយ៍ឯក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បាននិយាយថា បើចង់ឱ្យវិស័យបាល់ទាត់កម្ពុជាខ្លាំងទៅបាន ទាល់តែសហព័ន្ធមានការអនុវត្តទៅតាមយុទ្ធសាស្ត្រ ១២ចំណុច ស្ថិតក្នុងគម្រោងអភិវឌ្ឍបាល់ទាត់កម្ពុជាឆ្នាំ ២០២៤។
ការអនុវត្តទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍបាល់ទាត់ជាតិរបស់ FFC ទាំង ១២ចំណុច ត្រូវបានលើកឡើងដោយប្រធានសហព័ន្ធបាល់ទាត់អាស៊ាន (AFF) រួមមាន៖ ការអភិវឌ្ឍផ្នែករដ្ឋបាល និងគ្រប់គ្រង, ហេដ្ឋារចនាសម្ព័ន្ធកីឡា, ការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ, ការអភិវឌ្ឍសមាគមបាល់ទាត់រាជធានីខេត្តទាំង ២៥, ក្លិបបាល់ទាត់ជាសមាជិក, ក្រុមជម្រើសជាតិបុរស-នាទី, ក្រុម...
article_6701.txt
Ederson អ្នកចាំទី Manchester City គ្មានឈ្មោះនៅក្នុងបញ្ជីរក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួតមិត្តភាព ទល់ អង់គ្លេស និងអេស្ប៉ាញ ព្រោះតែបញ្ហារបួសសាច់ដុំ។ Ederson ក៏ទំនងប្រឈមខកខានជួយក្លិបប្រជែងទល់ក្រុមកំពូលតារាង Arsenal ថែមទៀត។
បើតាមទូរទស្សន៍ ESPN អ្នកចាំទី Ederson ​បានរងរបួសសាច់ដុំ (Rectus femoris) ជើងស្តាំ ហើយអាចនឹងអវត្តមានចំនួន ៣ ឬទៅ ៤សប្តាហ៍។ ពេលវេលាកំណត់នេះ បានធ្វើឱ្យអ្នកចាំទីដៃស្អិត នឹងអាចប្រឈមខកខានជួយក្រុម Man City ក្នុងការប្រជែងពិន្ទុទល់នឹងក្រុមកំពូលតារាង​កាំភ្លើងធំ Arsenal ក្នុងជំនួបក្របខណ្ឌ Premier League នៅថ្ងៃទី៣១ ខែមីនា។ បញ្ហារបួ...
article_6702.txt
មប្រាមមិនឱ្យអត្តពលិករួមភេទអំឡុងកីឡាអូឡាំពិកត្រូវបានដកចេញវិញ ស្របពេលអូឡាំពិករដូវក្តៅក្រុងប៉ារីស ឆ្នាំ២០២៤ បានត្រៀមស្រោមអនាម័យចំនួន ៣០ម៉ឺនស្រោម សម្រាប់ដាក់ឱ្យអត្តពលិកប្រើប្រាស់អំឡុងព្រឹត្តិការណ៍។
នាព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ដែអូឡាំពិកប៉ារីសលពន្យារទៅឆ្នាំ២០២១ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានដាក់ការហាមប្រាមមិនឱ្យអត្តពលិករួមភេទ ក្នុងគោលបំណងទប់ស្កាត់ជំងឺ កូវីដ-១៩។ ឥឡូវនេះជំងឺរាតត្បាតលែងជាការគម្រាមកំហែងទៀតហើយ ដូច្នេះលោក Thomas Bach ប្រធាន IOC បានដកបម្រាមផ្លូវភេទនេះចេញពីអូឡាំពិកក្រុងប៉ា...
article_6703.txt
ប្រទេសបារាំងកំពុងព្យាយាមកម្ចាត់មូសខ្លាឱ្យអស់ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់អត្តពលិក និងអ្នកគាំទ្រ រាប់ម៉ឺននាក់ អំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក្នុងទីក្រុងប៉ារីស នាពេលខាងមុខ។
មូសខ្លាអាស៊ី កំពុងគំរាមកំហែងនៅភាគខាងជើងនៃទ្វីបអឺរ៉ុប រួមទាំងប្រទេសបារាំងផងដែរ ក្នុងរយៈពេលពីរទសវត្សន៍កន្លងមក។ មូសខ្លាអាស៊ី បានបង្កឱ្យមានជំងឺដូចជាគ្រុនឈាម ឈីកុងហ្គូយ៉ា និងហ្ស៊ីកា។ បើតាមអាជ្ញាធរបារាំង ទីក្រុង Normandy នៅភាគពាយព្យ ដែលជាតំបន់ចុងក្រោយបង្អស់ គ្មានមូសខ្លាទៀតឡើយ។ ទោះជាយ៉ាងណា អាជ្ញាធរក៏កំពុងតែបន្តបេសកកម្មកម្ចាត់...
article_6704.txt
ក្រុមដំរីចម្បាំងថៃ រំពឹងទាញយកផលប្រយោជន៍ជ័យជម្នះលើក្រុមជើងខ្លាំងកូរ៉េខាងត្បូង ក្នុងជំនួបវគ្គជម្រុះជុំទីពីរ World Cup 2026 តំបន់អាស៊ី ក្នុងជើងទីពីរ ដែលធ្វើឡើងនៅក្នុងទឹកដីកីឡដ្ឋាន Rajamangala នារាត្រីថ្ងៃទី២៦ ខែមីនា។ រីឯវៀតណាម សម្លឹងមើលការការវាយបកឈ្នះលើក្រុមគូប្រជែងក្នុងតំបន់ឥណ្ឌូណេស៊ីក្នុងទឹកដី ក្រោយចាញ់ការប្រកួតជើងទីមួយ...
ជំនួបរវាងថៃ ទល់នឹងក្រុមជើងខ្លាំងកូរ៉េខាងត្បូង នឹងត្រូវធ្វើឡើងវេលាម៉ោង ៧:៣០នាទី [ម៉ោងនៅកម្ពុជា] ដោយក្រុមរហស្សនាមដំរីចម្បាំងកំពុងមានភាពជឿជាក់យ៉ាងខ្លាំង ក្រោយពេលរក្សាលទ្ធផលស្មើ ១-១ ក្នុងជំនួបជើងទីមួយនាទីក្រុងសេអ៊ូល កាលពីសប្តាហ៍មុន។ បច្ចុប្បន្នថៃកំពុងនៅចំណាត់ថ្នាក់លេខ ២ មាន ៤ពិន្ទុ ឈរពីចិន ស្ថិតនៅលេខ ៣ មាន ៤ពិន្ទុដូចគ្នា ក...
article_6705.txt
រដ្ឋាភិបាលជប៉ុន បានព្រមានអ្នកគាំទ្រក្រុមកីឡាបាល់ទាត់ជម្រើសជាតិរបស់ខ្លួនកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងការប្រកួតជម្រុះ FIFA World Cup ជុំទី៣ តំបន់អាស៊ី ដែលធ្វើឡើងទីក្រុងព្យុងយ៉ាង។
ក្រសួងការបរទេសក្រុងតូក្យូ នៅថ្ងៃទី២០ ខែមីនា ប្រាប់សាធារណជនទូទៅឱ្យបដិសេធ ចូលរួមក្នុងការប្រកួតនៅថ្ងៃទី២៦ ខែមីនា រវាងកូរ៉េខាងជើង និង ជប៉ុន ដែលជាលើកដំបូងសម្រាប់ក្រុមទាំងពីរដែលធ្វើឡើងនៅទឹកដីកូរ៉េខាងជើង គិតចាប់ពីឆ្នាំ ២០១១ មក។ មុនធ្វើដំណើរទៅក្រុងព្យុងយ៉ាង ជប៉ុន ត្រូវទទួល កូរ៉េខាងជើង សម្រាប់ជំនួបជើងទី១ វគ្គជម្រុះពានរង្វាន់បាល...
article_6706.txt
Amad Diallo ក្លាយជាវីរបុរសក្នុងការជួយ Manchester United ទម្លាក់ Liverpool ដោយគ្រាប់បាល់វាយបកក្នុងលទ្ធផល​ ៤-៣ ដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ឆ្នាំ ២០២៤។​ Chelsea, Manchester City និង​Coventry City បានកៅអីវគ្គ១/២ផ្តាច់ព្រ័ត្រ។
ជំនួបដ៏ជក់ចិត្ត​ក្នុងវគ្គ៨ក្រុមចុងក្រោយ នៅកីឡដ្ឋាន​ Old Trafford ខ្សែបម្រើ Scott McTominay រកបានគ្រាប់នាំមុខឱ្យ Man Utd មុននៅនាទីទី១០​ មុន Alexis Mac Allister​ តាមស្មើឱ្យ Liverpool វិញនៅនាទី៤៤។​ មុនបញ្ចប់វគ្គទី១ Mohamed Salah​ បន្ថែមគ្រាប់ទី២ ឱ្យហង្សក្រហម ដើម្បីនាំមុខបិសាចក្រហម​ ២-១។ ចូលដល់វគ្គទី២ ក្រុមទាំងសងខាងនៅតែបន្...
article_6707.txt
លោក Chen Xuyuan អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ចិន (CFA) ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត ពីបទស៊ីសំណូកប្រាក់ ១១,៣លានដុល្លារ។ នេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន People's Daily នៅថ្ងៃទី២៦ ស្របពេលលោក Xuyuan ជាបុគ្គលទី២បន្ទាប់ពី លោក Li Tie ដែលរងការកាត់ទោសមួយជីវិត ក្នុងសំណុំរឿងពុករលួយ ក្នុងវិស័យកីឡាបាល់ទាត់...
លោក Xuyuan ដែលធ្លាប់កាន់ការជាប្រធានស្ថាប័នកំពូលកីឡាចិន ត្រូវបានចោទប្រកាន់កាលពីខែកញ្ញា ឆ្នាំ២០២៣ ក្នុងបទពុករលួយ បន្ទាប់ពីលោកបានសារភាពនៅក្នុងភាពយន្តឯកសាររបស់ទូរទស្សន៍ CCTV ថាបានទទួលយកប្រាក់សំណូកយ៉ាងច្រើនដើម្បីផ្តល់តួនាទីក្នុងប្រភេទកីឡាផ្សេងៗ ជាពិសេសកីឡាបាល់ទាត់។ អតីតប្រធាន CFA រូបនេះ បានចូលសវនាការកាត់ទោសពីបទស៊ីសំណូកប្រាក...
article_6708.txt
ក្រុម​ពី La Liga របស់អេស្ប៉ាញ​ដល់​ទៅ៣ ទទួល​បាន​កៅអីនៅ​វគ្គ​៨ក្រុម​ចុងក្រោយ UEFA Champions League រដូវកាល២០២៣-២៤ ខណៈក្រុមពី English Premier League របស់អង់គ្លេស និងពី Bundesliga អាល្លឺម៉ង់ មាន​២រៀងៗខ្លួន ស្របពេល​ដែល Ligue 1 របស់​បារាំងនៅ​សល់តែ១ក្រុម​ប៉ុណ្ណោះ។
ម្ចាស់ជើងឯក១៤​សម័យកាល Real Madrid បាន​យក​ឈ្នះ RB Leipzig ក្នុង​លទ្ធផល​សរុប ២-១ ដោយស៊ី ១-០ នៅក្រៅទឹកដី ហើយ​បញ្ចប់​ក្នុងលទ្ធផលស្មើ ១-១ នៅ​កីឡដ្ឋាន​ Santiago Bernabeu របស់ខ្លួន។ Barcelona ម្ចាស់ជើងឯក​៥សម័យ​កាល ទម្លាក់​ Napoli ក្នុងលទ្ធផល​សរុប ៤-២ ដោយជើងទីមួយ​ស្មើ ១-១នៅទឹក​ដីអ៊ីតាលី ហើយក្រុមយក្សរបស់អេស្ប៉ាញ បាន​យក​ឈ្នះរហូត...
article_6709.txt
ថ្ងៃ​​ព្រហស្បតិ៍​ទី​១៤​មីនា​២០២៤​ ជា​លើក​ទីមួយ​ កងទ័ពជើង​​អាកាស​បារាំង សហការ​ជាមួយ​នគរបាល​និង​កង​អាវុធ​ហត្ថ​ បាន​ចាប់​ផ្តើមហាត់​ហ្វឹកហ្វឺន ទ្រង់ទ្រាយ​ធំ អំពី​របៀប​​​ប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​ប្រើប្រាស់​ដ្រូន​ខុស​ច្បាប់​ ដែល​អាច​មាន​ច្រើន​នៅ​ក្នុង​អំឡុង​​ពេល​ប្រកួត​កីឡាអូឡាំពិក។
នៅបួន​ខែកន្លះ​មុន​ការ​ប្រកួត​កីឡាអូឡាំពិក​ក្រុង​ប៉ារីស​ចាប់​បើក កងទ័ពជើង​អាកាស​បារាំង​សហការ​ជាមួយ​ក្រុម​នគរបាល និង​កង​អាវុធ​ហត្ថ​ បាន​ដឹកនាំ​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​អំពី​របៀប​កម្ចាត់​ដ្រូន​ ដោយប្រើ​​ប្រព័ន្ធ​ផ្សេងៗ​គ្នាជា​ច្រើន។ ប្រព័ន្ធ​ទាំង​នោះ​មាន​ដូច​ជា ដ្រូន​ធុន​ធ្ងន់​មាន​បំពាក់​រាដា​ កាមេរ៉ា និង​ប្រដាប់​វាស់​ចម្ងា...
article_671.txt
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងសមភាគីចិនលោក​ ស៊ី ជិនភីង នឹងជួបពិភាក្សាគ្នាដោយផ្ទាល់នៅអ៊ូសបេគីស្ថានអំពីបញ្ហានៅអ៊ុយក្រែន និងតៃវ៉ាន់។ នេះបើតាមការប្រកាសរបស់វិមានក្រេមឡាំងនៅថ្ងៃទី១៣ ខែកញ្ញា។
ប្រធានាធិបតីចិន ស៊ី ជិនភីង នឹងចាកចេញពីប្រទេសជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៥-១៦ ខែកញ្ញានៅអ៊ូសបេគីស្ថាន។ នៅក្រៅកិច្ចប្រជុំ SCO ដែលជាប្លុកមានចិន រុស្ស៊ី និងប្រទេសតំបន់អាស៊ីកណ្តាលបួនទៀតជាសមាជិក លោក ស៊ី នឹងជួបផ្ទាល់ជាមួ...
article_6710.txt
លោក Jose Mourinho បានប្រាប់ពីមូលហេតុ ៣យ៉ាង ដែលលោកបានបដិសេធមិនទៅដឹកនាំនៅក្លិបរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ទោះបីជាមានការអូសទាញពីសំណាក់អតីត​កូនក្រុមតារាបាល់ទាត់ព័រទុយហ្កាល់ Cristiano Ronaldo។
អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ ទើបត្រូវបានក្លិប AS Roma បណ្តេញចេញ កាលពីខែកុម្ភៈ ​ត្រូវបានគេរាយការណ៍ថា ក្លិប Al Shabab ស្ថិតក្នុងក្របខណ្ឌ Saudi Pro League ធ្លាប់បានដាក់សំណើរទៅកាន់លោក ចំពោះតំណែងដឹកនាំក្លិប។ បើតាមការផ្សាយរបស់ទូរទស្សន៍ ESPN លោក Mourinho បានជួបជជែកគ្នាជាមួយប្រធានក្លិបមួយរូប មកពីប្រទេសអារ៉ាប៊ីសាអូឌីត លោក Dom...
article_6711.txt
សៀមរាប៖ ស្រ្តីខ្មែរ ៤រូប បានចូលរួមចំណែកយ៉ាងធំ ក្នុងការជួយពន្យល់ និងផ្សព្វផ្សាយ អំពីវប្បធម៍ ប្រវត្តិសាស្ត្រទឹកដីអង្គរ ទៅកាន់បេក្ខនារីអឺរ៉ុបរបស់កម្មវិធីកីឡាលំដាប់ពិភពលោក Raid Amazones អំឡុងការប្រកួតរយៈពេល ៦ថ្ងៃ នាតំបន់អង្គរ។
Raid Amazones ឈានដល់ថ្ងៃចុងក្រោយនៃការប្រកួតប្រជែង នាថ្ងៃទី២០ ខែមីនា នាទឹកដីអង្គរ។ កីឡាការិនីចំនួន ២៧៦នាក់ បានរត់ឆ្លងកាត់ឧបសគ្គចម្ងាយ ១០គីឡូម៉ែត្រ បិទបញ្ចប់បេសកកម្មដ៏អស្ចារ្យ លាយឡំដោយក្តីរំភើប រីករាយ ស្រក់ទឹកភ្នែក រួមទាំងចំណេះដឹងផ្នែកវប្បធម៍ដ៏មហាសាល។ កីឡាការិនីខ្មែរ ៤រូប រួមមានអ្នកនាង កល្យាណ, ម៉ារីណា, សិន្ធារី និងកល្យាណ...
article_6712.txt
Bayer Leverkusen បានបង្ហាញភាពភ្ញាក់ផ្អើលជាមួយការវាយបកយកឈ្នះ Qarabag FK ក្នុងលទ្ធផល ៣-២ ជើងទី២ វគ្គ១៦ក្រុម​ ដើម្បីឡេីងវគ្គ៨ក្រុមចុងក្រោយ UEFA Europa League។ ជ័យជម្នះនេះ ជួយក្រុមកំពុងឡេីងជេីងរបស់អាល្លឺម៉ង់ រក្សាភាពមិនចាញ់សោះទាំង៣៧ប្រកួត រដូវកាល ២០២៣-២៤។​ ក្រុមអង់គ្លេស Liverpool និង West Ham United ក៏បានកៅអីវគ្គ១៤/ផ្តាច់ព...
ក្រោយការប្រកួតទាំងពីរជើង នៅវគ្គ១៦ក្រុមចុងក្រោយ នៅរាត្រីថ្ងៃទី១៤ ខែមីនា គេបានរកឃើញក្រុមទាំង៨ បន្តទៅកាន់វគ្គ​ ១/៤ផ្តាច់ព្រ័ត្រ Europa League រដូវកាល ២០២៣-២៤។ ក្រុមទាំង៨ រួមមាន ពីអង់គ្លេស២ អ៊ីតាលី៣ អាល្លឺម៉ង់១ បារាំង១ និងព័រទុយហ្កាល់១។ ក្រុមពីអាល្លឺម៉ង់​ Leverkusen គួរឱ្យចាប់អារម្មណ៍ជាងគេ ក្នុងចំណោមក្រុមទាំង៨ ដ្បិតក្រុមដែ...
article_6713.txt
សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានឈានដល់ដំណោះស្រាយចុងក្រោយ ជាមួយនឹងក្រុមអ្នកគាំទ្ររបស់ក្លិប Liverpool ដែលរងគ្រោះក្នុងហេតុការណ៍ប៉ះទង្គិច និងអំពើហិង្សារវាងក្រុមមន្ត្រីប៉ូលីសទីក្រុងប៉ារីស អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជំនួប UEFA Champions League ឆ្នាំ ២០២២ ទល់នឹងក្រុម Real Madrid ជាម្ចាស់ពានកាលនោះ។
អ្នកគាំទ្ររាប់ពាន់នាក់របស់ Liverpool ត្រូវបានរារាំងក្នុងការចូលក្នុងកីឡដ្ឋាន Stade de France កាលពីជំនួបផ្តាច់ព្រ័ត្រ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២។ ជំនួបនោះ Real Madrid បានយកឈ្នះក្នុងលទ្ធផល ១-០ នឹងគ្រងជើងឯកលើកទី១៤ ក្នុងប្រវត្តិសាស្ត្រ។ ការប្រកួតត្រូវពន្យាពេល ៣៦នាទី ដោយក្រុមមន្ត្រីប៉ូលីសនៅកីឡដ្ឋាន បានព្យាយាមរារាំងអ្នកគាំទ្រ...
article_6714.txt
ពានរង្វាន់កីឡាអេឡិចត្រូនិក MPL KH រដូវកាលទី៦ បានបញ្ចប់ការប្រកួតក្នុងសប្តាហ៍ទីមួយ ដោយក្រុមចំណូលថ្មី Duck Rice Esports បង្កភាពភ្ញាក់ផ្អើលក្នុងនាមជាក្រុមកូនខ្មែរ ៥រូប ប្រជែងឈ្នះ ២ប្រកួតឈរកំពូលតារាង។ រីឯក្រុម D-Roar Legends ក៏បង្ហាញសមត្ថភាពក្នុងការប្រជែងនារដូវកាលថ្មីនេះ ដោយ ពួកគេបានបំបាក់ក្រុមម្ចាស់ជើងឯក ២សម័យដូចគ្នា គឺក្រ...
ត្រឹមសប្តាហ៍ដំបូង MPL KH រដូវកាលទី៦ លីគកីឡាអេឡិចត្រូនិកកម្ពុជាលើវិញ្ញាសា Mobile Legends Bang Bang ​បានបង្កើតភាពភ្ញាក់ផ្អើល នឹងទាក់ទាញយ៉ាងខ្លាំង ពីការប្រកួតប្រជែងដ៏ស្វិតស្វាញពីសំណាក់ក្រុមទាំង ៨។ ក្រុម ​Duck Rice Esports ដែលឈ្នះកៅអីពីការប្រកួត MPL Challenge Cup ឡើងមកកាន់លីគអាជីពកម្រិតខ្ពស់ ក្នុងរដូវកាលដំបូងរបស់ខ្លួននេះ ប...
article_6715.txt
លោក Luis Rubiales អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) អាចនឹងត្រូវជាប់ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះ ជុំវិញការបង្កកំហុសបង្កើតរឿងអាស្រូវការថើបលើកីឡាការិនី Jenni Hermoso ក្រុមជម្រើសជាតិអេស្ប៉ាញ។ រដ្ឋអាជ្ញាអេស្ប៉ាញ បានស្នើសុំតុលាការសម្រេចដាក់ទោសលោក Rubiales ជាប់ពន្ធនាគារ ១ឆ្នាំ ពីបទបំពានផ្លូវភេទ និង ១ឆ្នាំកន្លះទៀត ពីបទបង...
រឿងអាស្រូវការថើប កើតឡើងនាពេលព្រឹត្តិការណ៍ World Cup ស្ត្រីឆ្នាំ ២០២៣ ក្រោយពេលក្រុមនារីអេស្ប៉ាញ បានបំបាក់ក្រុមនារីអង់គ្លេស ដើម្បីគ្រងជើងឯកម្ចាស់ពានបាល់ទាត់ពិភពលោក។ ពេលកម្មវិធីប្រគល់ពានរង្វាន់ លោក Rubiales បានបង្ហាញកាយវិការឧបថើបលើកីឡាការិនីគ្រប់គ្នា ក្នុងនោះកីឡាការិនី Hermoso ត្រូវបានថើបដល់បបូរមាត់។ នាង Hermoso មិនសប្បាយ...
article_6716.txt
ប្រវត្តិសាស្ត្រថ្មីលើកដំបូង សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិហ៊្សកហ្ស៊ី ដែលទទួលបានកៅអីប្រកួតព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប UEFA Euro 2024 ។ ហ៊្សកហ្ស៊ី បានប្រកួតឈ្នះលើក្រុមក្រិក ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ក្នុងលទ្ធផល៤-២ នៃវគ្គជម្រុះ Play Off។
ជំនួបវគ្គ Playoff ដណ្តើមកៅអីព្រឹត្តិការណ៍ Euro 2024 ក្នុងកីឡដ្ឋាន Boris Paichadze Dinamo របស់ម្ចាស់ផ្ទះហ៊្សកហ្ស៊ី បានបញ្ចប់ទៅដោយភាពតឹងតែងពីការស្វែងរកគ្រាប់បាល់ ។ រយៈពេល ៩០នាទីនៃការប្រកួត ក្រុមទាំងសងខាងបញ្ចប់នៅត្រឹមលទ្ធផល ០-០ ហើយចូលវគ្គបន្ថែមម៉ោង ១៥នាទី ២ដង លទ្ធផលរក្សានៅដដែល។ ជ័យជម្នះសម្រាប់ម្ចាស់ផ្ទះ កើតឡើងដោយការស៊ុតបា...
article_6717.txt
ឪពុករបស់តារាឆ្នើមប្រេស៊ីល Neymar Jr និយាយថា គ្រួសារលោកនឹងមិនចំណាយប្រាក់ ១លានអឺរ៉ូ (១,១លានដុល្លារ) ដើម្បីស្នើឱ្យកីឡាករ Dani Alves រស់នៅក្រៅការឃុំឃាំងពន្ធនាគារប្រទេសអេស្ប៉ាញនោះឡើយ។ អតីតខ្សែការពារស្លាបក្រុម Barcelona កន្លងមករង់ការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ លើនារីម្នាក់ក្នុងក្លិបមួយកន្លែង។
លោក Neymar da Silva Santos Sr បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ នាពេលថ្មីៗនេះ ថា គ្រួសារលោកបានជួយគាំទ្រផ្នែកហិរញ្ញវត្ថុ អំឡុងពេលដំណើរការរឿងក្តីរបស់ Alves។ យ៉ាងណាពួកគេនឹងមិនធ្វើរឿងនេះម្តងទៀតឡើយ ចាប់តាំងពីអតីតកីឡាករមិត្តរួមក្រុមរបស់ Neymar ត្រូវបានរកឃើញថា បានធ្វើខុស។ Alves រកឃើញថា បានប្រព្រឹត្តិខុសដោយរំលោភបំពានផ្លូវភេទលើ...
article_6718.txt
ក្រុមជម្រើសជាតិរុស្ស៊ី បានលុបចោលជំនួបមិត្តភាពអន្តរជាតិ ទល់នឹងក្រុមប៉ារ៉ាហ្គាយ ក្នុងទីក្រុងមូស្គូ ក្រោយពេលមានការចាញ់ប្រហារក្បែរដ្ឋធានីរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២២ ខែមីនា។ នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធបាល់ទាត់រុស្ស៊ី នាថ្ងៃទី២៣ ខែមីនា។
យ៉ាងហោចមានមនុស្ស ១១៥នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារដោយអាវុធស្វ័យប្រវត្តិ នៅក្នុងទីតាំងប្រគុំតន្ត្រីមួយ នៅជិតទីក្រុងមូស្គូ។ ខ្មាន់កាំភ្លើង ជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលបានប្រកាសទទួលខុសត្រូវពីការបាញ់ប្រហារនេះ។ រុស្ស៊ី ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) និង សហព័ន្ធបាល់ទាត់អឺរ៉ុប (...
article_6719.txt
ក្លិប Al Hilal បំបែកកំណត់ត្រាពិភពលោកសម្រាប់ការឈ្នះ ២៨លើកជាប់ៗគ្នា ដោយគ្មានការប្រកួតស្នើ ក្រោយពេលដែលខ្លួនបានទម្លាក់ក្រុមមកពីលីគអារ៉ាប៊ីសាអូឌីតដូចគ្នា ​Al Ittihad ក្នុងវគ្គ ៨ក្រុម នៃក្របខណ្ឌ AFC Champions League លទ្ធផល ២-០ និងសរុបទាំងពីរជើង ៤-០។
ក្រុមកំពូលតារាង Saudi Pro League បំបាក់ក្រុមរបស់ខ្សែប្រយុទ្ធ Karim Benzema លទ្ធផល ២-០ ជើងទីពីរ ដើម្បីបំបែកកំណត់ត្រាពិភពលោក ឈ្នះ ២៨ប្រកួត ជាប់ៗគ្នា ដោយវាដាច់ក្រុមស្ថិតក្នុងក្របខណ្ឌលីគកំពូលវែលស៍ The New Saints ធ្វើបានក្នុងរដូវកាល ២០១៦-១៧។ សរុបទាំង ២ជើង Al Hilal បំបាក់ Al Ittihad លទ្ធផលសរុប ៤-០ ដើម្បីឈ្នះកៅអីវគ្គពាក់កណ្តា...
article_672.txt
ប្រធានាធិបតីអាម៉េរិក ចូ បៃដិន និយាយនៅក្នុងកិច្ចសម្ភាសមួយចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញាថាកងកម្លាំងទ័ពអាម៉េរិកនឹងការពារតៃវ៉ាន់ក្នុងករណីមានការឈ្លានពានរបស់ចិន។ ការលើកឡើងបែបនេះ បង្ហាញពីជំហរកាន់តែច្បាស់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនក្នុងការផ្ដល់ការគាំទ្រដល់តៃវ៉ាន់ ដែលរងការគំរាមពីសំណាក់ចិន។
នៅក្នុងកិច្ចសម្ភាសមួយក្នុងកម្មវិធី CBS 60 Minutes ដែលចាក់បញ្ចាំងនៅល្ងាចថ្ងៃទី១៨ ខៃសីហា ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ជាថ្មីម្តងទៀតបង្ហាញជំហរគាំទ្រយោធាតៃវ៉ាន់ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ចិន ។ កន្លងមក អាម៉េរិកក៏នៅតែបន្តសកម្មភាពផ្សេងដើម្បីគាំទ្រតៃវ៉ាន់ដែលធ្វើឱ្យចិនខឹងយ៉ាងខ្លាំងដូចជា ការបន្តលក់សព្វាវុធ ការអនុម័តសំណើច្បាប...
article_6720.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម សល់ឱកាសតិចតួចឆ្លងទៅវគ្គជម្រុះជុំទី៣ FIFA World Cup តំបន់អាស៊ី ក្រោយរងបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើងឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣-០ នៅជំនួបជើងទី២ ជុំទី២។ ចាញ់ឥណ្ឌូណេស៊ីក្នុងដីលើកដំបូងក្នុងរយៈពេល២០ឆ្នាំ សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានបញ្ចប់តំណែងលោក Philippe Troussier ពីតួនាទីគ្រូបង្វឹកតែម្...
វៀតណាម បន្តចាញ់ឥណ្ឌូណេស៊ី ទាំងពីរជើង ក្នុងពូល F ដោយជើងទី១នៅទឹកដីឥណ្ឌូណេស៊ី ចាញ់ ១-០ និងជើងទីពីរចាញ់ ៣-០ ក្នុងផ្ទះខ្លួនឯងដែលធ្វើឡើងនៅកីឡដ្ឋាន My Dinh នៅថ្ងៃទី២៦ ខែមីនា។ ទាំង៣គ្រាប់នៅជើងទី២របស់ឥណ្ឌូណេស៊ីធ្វើបានដោយកីឡាករចូលសញ្ជាតិ២រូបរួមមាន Jay Noah Idzes និង Ragnar Anthonius Maria Oratmangoen រួមជាមួយ Muhammad Ramadhan S...
article_6721.txt
Josh Cavallo កីឡាករបាល់ទាត់ស្រឡាញ់ភេទដូចគ្នារបស់អូស្ត្រាលី សារភាពស្នេហ៍ទៅដៃគូរបស់ខ្លួននៅលើទីលានក្លិប Adelaide United នៃលីគកំពូលអូស្ត្រាលី A-League។ Cavallo អរគុណសមាជិកក្រុម ក្លិប ដែលគាំទ្រ និងផ្តល់ទីតាំងក្នុងតារាងបាល់ទាត់សម្រាប់ពិធីរបស់ខ្លួន។
កាលពីឆ្នាំ ២០២១ Cavallo ជាកីឡាករបាល់ទាត់ដំបូងគេ ដែលហ៊ានសារភាពថា ខ្លួនជាអ្នកស្រឡាញ់ភេទដូចគ្នា។ ខ្សែបម្រើសញ្ជាតិអូស្ត្រាលីរបស់ក្រុម Adelaide United ក៏ជាកីឡាករបាល់ទាត់ស្រឡាញ់ភេទដូចគ្នាម្នាក់គត់ដែលប្រកបអាជីពនៅលីគកំពូលអូស្ត្រាលី។ ក្រោយបើកចំហររឿងរ៉ាវរបស់ខ្លួន មានមិត្តរួមក្រុម និងក្លិបកីឡាបាល់ទាត់ល្បីៗលំដាប់ពិភពលោកដូចជា Sunde...
article_6722.txt
Kyle Walker និង Harry Maguire នឹងត្រូវខកខានជួយជម្រើសជាតិអង់គ្លេស ក្នុងជំនួបមិត្តភាពអន្តរជាតិទល់នឹងក្រុមបែលហ្ស៊ិក ដោយសាររបួស។ ខ្សែការពារទាំងពីរ រងរបួសនៅក្នុងជំនួបដែលអង់គ្លេសចាញ់ប្រេស៊ីល ១-០ ក្នុងកីឡដ្ឋាន Wembley កាលពីសប្តាហ៍មុន។ នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធបាល់ទាត់អង់គ្លេស (FA) នាថ្ងៃទី២៥ ខែមីនា។
អ្នកចាំទីដៃទីពីរ Sam Johnstone ក៏ត្រូវអនុវត្តមានពីការប្រកួតស្ថិតក្នុងកីឡដ្ឋាន Wembley ខណៈអ្នកចាំទីវ័យ ២១ឆ្នាំ James Trafford និងខ្សែការពារវ័យ ២១ឆ្នាំ Rico Lewis ត្រូវបានកោះហៅបន្ទាន់ភ្លាមៗចូលក្រុមជម្រើសជាតិអង់គ្លេស ដើម្បីមកបំពេញចន្លោះខ្វះខាតក្នុងក្រុមដឹកនាំដោយលោក Gareth Southgate។ អ្នកចាំទី Trafford របស់ក្រុម Burnley ត្...
article_6723.txt
Arsenal ឡើងវគ្គ៨ក្រុមចុងក្រោយ UEFA Champions League លើកដំបូងក្រោយខកខាន ១៤ឆ្នាំ តាមរយៈការទម្លាក់ FC Porto ដោយបាល់កាត់សេចក្តី១១ម៉ែត្រក្នុងលទ្ធផល ៤-២។ Barcelona បានយកឈ្នះ Napoli ក្នុងលទ្ធផលទាំងពីរជើង ៤-២ បានកៅអីវគ្គ៨ក្រុមលើកដំបូង ក្នុងរយៈពេល៤ឆ្នាំ។
ក្នុងជំនួបជើងទី២ វគ្គ១៦ក្រុមចុងក្រោយ នៅកីឡដ្ឋាន Emirates រាត្រីថ្ងៃទី១២ ខែមីនា Leandro Trossard ជាអ្នកសម្រេចទីគ្រាប់ជ័យជម្នះដើម្បីជួយ Arsenal ឈ្នះ Porto ១-០។ ដោយជើងទី១ ក្រុមពីព័រទុយហ្កាល់ ឈ្នះក្រុមអង់គ្លេស ១-០ (សរុបទាំងពីរជើង ១-១) តម្រូវឱ្យក្រុមទាំងពីរ ថែមម៉ោង ១៥នាទីពីរដង។ ៣០នាទីក្នុងម៉ោងបន្ថែម ក្រុមទាំពីរនៅតែមិនអាចរកគ...
article_6724.txt
សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) នឹងផ្តល់ប្រាក់បៀវត្សរ៍ប្រចាំខែដល់គ្រូបង្វឹកលោក Philippe Troussier ក្នុងមួយខែ៥ម៉ឺនដុល្លារ ចំនួន៣ខែទៀត។ ការបន្តផ្តល់ថ្លៃឈ្នួល៣ខែ ក្រោយ VFF និងលោក Troussier យល់ព្រមបញ្ចប់កិច្ចសន្យាមុនកាលកំណត់។
បន្ទាប់ពីក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម ចាញ់ឥណ្ឌូណេស៊ី ៣-០ ក្នុងការប្រកួតជម្រុះ FIFA World Cup ជើងទី២ ជុំទី២ តំបន់អាស៊ី នៅទឹកដីខ្លួន ថ្ងៃទី២៦ ខែមីណា ស្ថាប័ន VFF បានរៀបចំជំនួបបន្ទាន់មួយជាមួយលោក Troussier។ ក្រោយជជែកគ្នាជាង១ម៉ោងកន្លះ ​ភាគីទាំងពីរ បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ចែក​ផ្លូវ​គ្នា​តែម្តង។ លោក Troussier បានចុះក...
article_6725.txt
ពីប្រទេសថៃ នាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន បានផ្ញើសារលើកទឹកចិត្តក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ ទាំងកីឡាករ​ និងគ្រូបង្វឹក ឱ្យប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីទទួលបាន៣ពិន្ទុពីម្ចាស់ផ្ទះកូរ៉េខាងត្បូង ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ FIFA World Cup ឆ្នាំ២០២៦ តំបន់​អាស៊ី​ ជុំ​ទី​២ និងជម្រុះ AFC Asian Cup ឆ្នាំ២ឥ២៧។
កូរ៉េខាងត្បូង នឹងបើកទ្វារកីឡដ្ឋាន Seoul World Cup ក្នុងក្រុងសេអ៊ូល ទទួលភ្ញៀវថៃ សម្រាប់ជំនួបជើងទី១ ក្នុងពូល C នៅថ្ងៃទី២១ ខែមីនា វេលាម៉ោង៦ល្ងាច​ [ម៉ោងនៅកម្ពុជា]។ នៅមុនជំនួបនេះ តាមរយៈការបង្ហោះលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាយករដ្ឋមន្ត្រី លោក ថាវីស៊ីន បានបង្ហាញការគាំទ្ររបស់ខ្លួនចំពោះសមាជិកក្រុមដំរីសង្គ្រាម ក្នុងបំណងលើកទឹ...
article_6726.txt
កីឡាបាល់ឱបអាម៉េរិក Travis Kelce បានចំណាយប្រាក់យ៉ាងតិច ៨,២ លានដុល្លារ សម្រាប់ការណាត់ជួប តារាចម្រៀងដ៏ល្បីឈ្មោះ Taylor Swift។ បើតាមការប៉ាន់ស្មានរបស់អ្នកជំនាញ ការចំណាយដ៏ច្រើននេះភាគច្រើនលើការប្រើយន្តហោះឯកជន អំណោយ និងទីតាំងណាត់ជួប។
កាសែត New York Post ផ្សាយថា ការចំណាយលើការណាត់ជួបរបស់តារាងបាល់ឱបសញ្ជាតិអាម៉េរិក វ័យ ៣៤ឆ្នាំ និងតារាងចម្រៀង វ័យ៣៤ឆ្នាំ ច្រើនបំផុតទៅលើទីតាំងនៅ Leawood រដ្ឋ Kansas ប្រមាណ ៦លានដុល្លារ។ ការចំណាយលើទីតាំងដ៏ច្រើនេះ ក្នុងគោលបំណងបង្កើនភាពឯកជនរបស់អ្នកទាំងពីរ។ ក្រៅពីនេះ Kelce កីឡាករក្លិប Kansas City Chiefs នៃលីគកំពូល NFL បានចាយប្រា...
article_6727.txt
លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ច្រានចោល របាយការណ៍មួយ ដែលបានអះអាងថា លោកកំពុងជជែកជាមួយម្ចាស់ក្លិប Manchester United ដើម្បីទទួលការងារនៅក្នុងក្លិបមួយនេះ។ លោក Southgate ចាត់ទុករឿងនេះ មិនពិតទាំងស្រុង និងមិនផ្តល់ការគោរពដល់លោក។
មុនកាលប្រកួត Euro 2024 មកដល់ លោក Southgate មិនទាន់មានការសម្រេចលើកិច្ចសន្យាថ្មីណាមួយឡើយ ជាមួយអង់គ្លេស។ ការប្រកួតពានរង្វាន់ដ៏ធំប្រចាំតំបន់អឺរ៉ុបទៀតសោត ក៏ជាពានរង្វាន់ដ៏ធំទី៤ ដែលបុរសសញ្ជាតិអង់គ្លេស បានដឹកនាំក្រុមរហស្សនាមតោកំណាចប្រកួតប្រជែង។ «ខ្ញុំបានផ្តោតអារម្មណ៍នៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប European Championship។ ...
article_6728.txt
សំបុត្រ ទស្សនាការប្រកួតជម្រុះ FIFA World Cup ឆ្នាំ២០២៦ រវាងឥណ្ឌូណេស៊ី និងវៀតណាម ដែលធ្វើនៅកីឡដ្ឋាន Gelora Bung Karno ក្នុងក្រុងហ្សាការតា លក់អស់គ្មានសល់។ តម្លៃសំបុត្រក្នុងជំនួបនេះ មានចន្លោះពី ៧ ទៅ៤៧ដុល្លារ។
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានប្រកាសពីការលក់សំបុត្រចំនួន ៤៨,០០០ សន្លឹកអស់ ក្នុងចំណោមកៅអីសរុបទាំង ៧៧,០០០ កៅអី។ កៅអីចំនួប ២៣,០០០ ផ្សេងទៀតត្រូវរក្សាទុកសម្រាប់ភ្ញៀវ និងអ្នកឧបត្ថម្ភ និង ៦ពាន់កៅអី សម្រាប់ទស្សនិកជនរបស់ក្រុមភ្ញៀវវៀតណាម។ ការបែងចែកចំនួនកៅអីនេះ ធ្វើឡើងស្របតាមបទប្បញ្ញត្តិរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ...
article_6729.txt
ក្រុមជម្រើសជាតិជប៉ុន ឈានជើងឡើងដល់វគ្គជម្រុះជុំទី៣ ព្រឹត្តិការណ៍ FIFA World Cup 2026 វគ្គជម្រុះតំបន់អាស៊ី បន្ទាប់ពីសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) លុបការប្រកួតរវាងជប៉ុន ទល់នឹងកូរ៉េខាងជើង សម្រាប់ជំនួបជើងទី២ ក្នុងពូល B។
ប្រទេសកូរ៉េខាងជើង ត្រូវបានគេសន្មត់ថានឹងរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតជំនួបជើងទីពីរ ទល់នឹងជប៉ុននាថ្ងៃទី២៦ ខែមីនា ក្នុងទីក្រុងព្យុងយ៉ាង ប៉ុន្តែរយៈពេល ៥ថ្ងៃក្រោយ ក្រុមកូរ៉េខាងជើងចាញ់ការប្រកួតលទ្ធផល ១-០ នាទឹកដីប្រទេសជប៉ុនរួចមក កូរ៉េខាងជើងបែរជាប្រកាសថាខ្លួននឹងមិនអាចរៀបចំការប្រកួតក្នុងនាមជាម្ចាស់ផ្ទះបានឡើយ។ បើតាមការប្រកាសរបស...
article_673.txt
សភាកូរ៉េខាងជើង បានបើកកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី៧ ខែកញ្ញា ប៉ុន្តែមិនមានវត្តមានមេដឹកនាំកំពូល គីម ជុងអ៊ុន ឡើយ។ សភាកូរ៉េខាងជើង បានអនុម័តច្បាប់២ សំដៅប្រែក្លាយ តំបន់ជនបទទៅជា​ទឹកដី​សង្គមនិយមដ៏ស្រស់ស្អាត និងស៊ីវីល័យផងដែរ ទោះជាស្ថានភាពជាក់ស្ដែងពិបាកនឹងសម្រេចបានក្ដី។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) សភាប្រជាជនជាន់ខ្ពស់ (SPA) ដែលជាស្ថាប័នសម្រេចចិត្តខ្ពស់បំផុតនៅកូរ៉េខាងជើង តែគ្មានអំណាចអ្វីនោះ បានអនុម័តច្បាប់ស្ដីពី តំបន់ទេសភាព និងការអភិវឌ្ឍជនបទ។ «ច្បាប់ទាំងពីរនឹងជួយជំរុញកិច្ចខិតខំរបស់គណបក្សកាន់អំណាចក្នុងការពាំនាំរបត់សង្គមជនបទ ហើយគោលនយោបាយក្នុងការរៀបចំតំបន់ទេសភ...