file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_6820.txt | Lionel Messi បាននិយាយដោយបើកជំហរថា រូបគេកំពុងសម្លឹងមើលលទ្ធភាពលេងនៅក្នុងការប្រកួតមិត្តភាពរបស់ Inter Miami នៅទីក្រុងតូក្យូ។ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ អះអាងថា បញ្ហារបួសរបស់គេល្អប្រសើរជាងមុន។ Messi ថ្លែងបែបនេះ ក្រោយធ្វើឱ្យអ្នកគាំទ្រហុងកុង ខកចិត្តដោយសារការមិនបង្ហាញខ្លួនលេង កាលពីសប្ដាហ៍មុន។ | ការប្រកួត Inter Miami ឈ្នះលទ្ធផល ៤-០ លើក្រុមហុងកុង នោះ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន បានស្ថិតនៅកៅអីបម្រុង ដោយមិនមានឈ្មោះចូលលេងឡើយ ជាហេតុបង្កឱ្យអ្នកគាំទ្រហុងកុងជិត ៤ម៉ឺននាក់ ខឹងសម្បារ ហើយទាមទារប្តូរយកថ្លៃសំបុត្រវិញ។ ពេលនេះ Messi បាននិយាយនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយថា រូបគេពិតជាខកចិត្តខ្លាំង ដែលមិនបានលេង ព្រោះតែបញ្ហាសាច... |
article_6821.txt | ជើងខ្លាំងអាល្លឺម៉ង់ Bayern Munich ត្រូវធ្វើដំណើរទៅទឹកដីអ៊ីតាលីដើម្បីតទល់ម្ចាស់ផ្ទះ Lazio សម្រាប់ជំនួបវគ្គជម្រុះ ១៦ក្រុម ជើងទីមួយក្នុងពានរង្វាន់ UEFA Champions League វេលាម៉ោង ៣យប់រំលងអាធ្រត្រនា ថ្ងៃទី១៤ ខែកុម្ភៈ។ ចំណែក Paris Saint Germain នឹងត្រូវស្វាគមន៍ភ្ញៀវមកពីប្រទេសអេស្ប៉ាញ Real Sociedad កំពុងមានទម្រង់ធ្លាក់ចុះ។ | Bayern Munich ឆ្លងកាត់ការពីវគ្គចែកពូលក្នុងនាមជាក្រុមកំពូលតារាងពូល A មិនដែលចាញ់ការប្រកួតណាមួយឡើយ ខណៈជំនួបក្នុងកីឡដ្ឋាន Stadio Olimpico ក្រុមកំពុងដឹងនាំដោយអ្នកចាត់ការលោក Thomas Tuchel ត្រូវបានមើលឃើញថាមានប្រៀបខ្លាំង ក្នុងការយកឈ្នះ។ ក្រុមយក្សមកពីអាល្លឺម៉ង់ បច្ចុប្បន្នកំពុងស្ថិតនៅលេខ ២ ក្នុងក្របខណ្ឌ La Liga ចំណែក Lazio បច្ច... |
article_6822.txt | លោក Pep Guardiola ចាត់ទុកជំនួបរវាងក្រុម Manchester City និងក្រុម FC Copenhagen នៅក្នុងកីឡដ្ឋាន Parken ជាការប្រកួតដ៏តានតឹងមួយ នាការប្រកួតបើកឆាកវគ្គជម្រុះ ១៦ក្រុម UEFA Champions League ជើងទីមួយ នារាត្រីថ្ងៃទី១៣ ខែកុម្ភៈ។ | ១០ប្រកួតចុងក្រោយមកនេះ ក្រុម Man City វិញ មិនទាន់ចាញ់ម្តងឡើយ។ តែយ៉ាងណា អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ លោក Pep Guardiola បានចាត់ទុកថា ការប្រកួតទល់ Copenhagen មិនមែនជារឿងងាយស្រួលនោះទេ សម្រាប់ដំណើរការពារតំណែងជើងឯក UCL។ «យើងបានឃើញនូវអ្វីដែល Copenhagen អាចធ្វើទល់នឹង Man Utd និង Galatasaray ក្នុងពូលដ៏ស្វិតស្វាញ។ ពេលខ្ញុំឃើញអ្វីដែ... |
article_6823.txt | កីឡាករបាល់ទាត់ម្នាក់ បានស្លាប់ភ្លាមៗនៅលើទីលានប្រកួត បន្ទាប់ពីត្រូវបានរន្ទះចាញ់ចំ អំឡុងការប្រកួតនៅក្នុងប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១០ ខែកុម្ភៈ កន្លងទៅ។ | កីឡាករសញ្ជាតិឥណ្ឌូណេស៊ី ដែលមានឈ្មោះថា Septain Raharja ត្រូវបានរន្ទះបាញ់មុនពេលដួល នៅលើវាលស្មៅ នាការប្រកួតមិត្តភាពរវាងក្លិប FLO FC Bandung ទល់នឹងក្លិប FBI Subang ក្នុងកីឡដ្ឋាន Siliwangi ។ ហេតុការណ៍នេះ ត្រូវបានគេថតបាន និងផ្សព្វផ្យាយពាសពេញបណ្តាញសង្គម។ បើតាមកាសែតឥណ្ឌូណេស៊ី PRFM ក្រោយត្រូវរន្ទះបាញ់ កីឡាករ Raharja ត្រូវបានគេប... |
article_6824.txt | វិបត្តិអចលនទ្រព្យចិន កើតចេញពីបំណុលដ៏ច្រើនលើសលប់ និងការសាងសង់ហួសហេតុក្នុងទសវត្សរ៍ចុងក្រោយនេះ ដែលបង្កឱ្យមានវិបត្តិលំហូរសាច់ប្រាក់ សម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន រួមទាំងក្រុមហ៊ុន Evergrande ផងត្រូវក្ស័យធន និងជំពាក់បំណុលគេច្រើនបំផុតលើលោក។ | ការដួលរលំ Evergrande ជាមួយបំណុល៣០០ពាន់លានដុល្លារ ជាការវាយប្រហារដ៏ធំមួយចំពោះវិស័យកីឡាបាល់ទាត់របស់ប្រទេសចិនផងដែរ ដោយសារតែក្រុមហ៊ុននេះបានក្លាយជាអ្នកវិនិយោគដ៏មានឥទ្ធិពល និងជោគជ័យបំផុតក្នុងវិស័យកីឡាអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង Evergrande Group ជាម្ចាស់ក្លិប Guangzhou FC ដែលលេចធ្លោក្នុងក្របខណ្... |
article_6825.txt | ហ្សកដានី បានកៅអីវគ្គផ្តាច់ព្រ័ត្រ AFC Asian Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រ តាមរយៈការយកឈ្នះកូរ៉េខាងត្បូង ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី៦ ខែកុម្ភៈ។ | គ្រាប់បាល់ជ័យជម្នះទាំង២គ្រាប់របស់ហ្សកដានី កើតឡើងនៅវគ្គទី២ ក្នុងកីឡដ្ឋាន Ahmed bin Ali តាមរយៈការស៊ុតរបស់ Yazan Al-Naimat និង Musa Al-Taamari នៅនាទី៥៣ និង៦៦។ នៅវគ្គទី១ ក្រុមទាំងពីរវាយសម្រុកគ្នាទៅវិញទៅមក ដោយ កូរ៉េខាងត្បូងក៏មានឱកាសតែតបញ្ជូលទីពីកីឡាករ Lee Jae-sung ដែរ ប៉ុន្តែធ្វើមិនបានសម្រេច ក្រោយបាល់ប៉ះបង្គោលទីខ្ទាតចេញក្រៅ... |
article_6826.txt | ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន កាលពីពេលថ្មីៗនេះបានចុះផ្សាយថា អ្នកនយោបាយហុងកុង និងអ្នកគាំទ្របានថ្កោលទោសភ្លាមៗ ចំពោះការចូលរួមរបស់កីឡាករអាហ្សង់ទីន Lionel Messi ក្នុងការប្រកួតនៅប្រទេសជប៉ុន នាថ្ងៃទី៧ ខែកុម្ភៈ បន្ទាប់ពីគេមិនបានចូលលេងនៅក្នុងការប្រកួតរបស់ Inter Miami ទល់នឹងក្រុមហុងកុង និងធ្វើឱ្យអ្នកគាំទ្រខកចិត្តយ៉ាងខ្លាំង។ | អ្នកគាំទ្រជាច្រើនមានការស្រងាកចិត្ត កាលពីថ្ងៃ៤ ខែកុម្ភៈ ពេលដែលកីឡាករវ័យ ៣៦ឆ្នាំ មិនបានចូលរួមលេងនៅក្នុងការប្រកួតទល់នឹងហុងកុង ស្របពេលឃើញអង្គុយកៅអីបម្រុង ប៉ុន្តែមិនស្ថិតក្នុងឯកសណ្ឋានជាកីឡាករឡើយ។ មុនការប្រកួត Messi មានវត្តមានហាត់សមជាមួយក្រុមចំពោះមុខអ្នកគាំទ្រជាង ៤ម៉ឺននាក់។ អវត្តមានលើទីលាននៅហុងកុង ប៉ុន្តែ Messi បែរជាមានមុខសម... |
article_6827.txt | អ៊ីតាលីម្ចាស់ពានរង្វាន់ Euro 2020 និងបារាំង ក្រុមលេខ ២ នៅព្រឹត្តិការណ៍ World Cup 2022 ត្រូវបានចាប់ចូលពូលទី២ (Group 2) ជាមួយគ្នានៃលំដាប់ League A របស់ពានរង្វាន់ UEFA Nations League បន្ទាប់ពីការចាប់ឆ្នោតបានធ្វើឡើងក្នុងទីក្រុងប៉ារីស នាថ្ងៃទី៨ ខែកុម្ភៈ។ | អ៊ីតាលី បារាំង ត្រូវបានចាប់ចូលពូលទី២ ក្នុងលំដាប់ League A ហើយដែលរួមមានវត្តមានក្រុមបែលហ្ស៊ីក និងអ៊ីស្រាអែល។ ចំណែកក្រុមអាល្លឺម៉ង់ ម្ចាស់ផ្ទះព្រឹត្តិការណ៍ Euro 2024 ជាមួយហុងគ្រី ដែលបានចាប់ពូលជាមួយគ្នាត្រៀមការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប នាពេលខាងមុខ ត្រូវបានជាប់ចូលពូលទី៣ នៃ League A រួមគ្នាម្តងទៀតក្នុងពានរង្វាន់ UEFA Natio... |
article_6828.txt | លោក Yang Binglin ដែលត្រូវបានគេស្គាល់ថាជា «GamerGrandpa» ទទួលបានពានរង្វាន់ពី Guinness World Records ដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងអាយុ ៨៨ឆ្នាំដោយក្លាយជាបុរសម្ចាស់កំណត់ត្រាអ្នកលេង និងបង្កើតមាតិកាវីដេអូហ្គេមវ័យចំណាស់បំផុតលើពិភពលោកនាថ្ងៃទី១៣ ខែកុម្ភៈ។ | បុរសវ័យចំណាស់ជនជាតិចិន ប្រឡូកលើដំណើរផ្សងព្រេងលេងហ្គេមអនឡាញរហូតអាចក្លាយជាអ្នកបង្កើតមាតិកា ដែលលោកតាបានដាក់រហស្សនាមផ្ទាល់ខ្លួនថាអ្នកបង្កើតមាតិកា Bilibili (Bilibili content creator)។ លោក Yang មានដើមកំណើតក្នុងទីក្រុង Fuzhou ខេត្ត ហ្វូជីន របស់ប្រទេសចិនលោកបានចំណាយពេលប៉ុន្មានឆ្នាំដំបូងក្រោយបញ្ចប់ការសិក្សានៅវ័យចំទង់ស្រាវជ្រាវផ្... |
article_6829.txt | Liverpool រក្សាកំពូលតារាង Premier League របស់ខ្លួនគិតត្រឹមសប្តាហ៍ទី២២ ដោយនាំមុខម្ចាស់ការពារតំណែងជើងឯក Manchester City និង Arsenal ៥ពិន្ទុ។ Manchester United តាមឈ្នះ Wolverhampton Wanderers នៅចុងម៉ោង ឡើងឈរលេខ៧បណ្តោះអាសន្ន។ | នាជំនួបសប្តាហ៍ទី២២ នៅរាត្រីថ្ងៃទី១ ខែកុម្ភៈ ក្រុមភ្ញៀវ Man Utd រកបាន២គ្រាប់នាំមុខ Wolves នៅវគ្គទី១ នាទីទី៥ និង២២ ដោយ Marcus Rashford និង Rasmus Højlund។ នៅតង់ទី២ Pablo Sarabia ដែលទើបប្តូរចូលស៊ុត១គ្រាប់ ដោយបាល់ប៉េណាល់ទីនៅនាទី៧១ ឱ្យក្រុមម្ចាស់ផ្ទះវិញ មុនពេល Scott McTominay បន្ថែមគ្រាប់ទី៣ ឱ្យបិសាចក្រហមនៅ ៤នាទីបន្ទាប់។ ២... |
article_683.txt | ភ្នំពេញ៖ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការលក់សាច់ជ្រូក មាន់ ទា រួមទាំងផលិតផលកសិកម្មផ្សេងទៀត លើបណ្ដាញសង្គម ដោយប្រើប្រាស់គណនីក្លែងក្លាយ ដើម្បីឆបោកអតិថិជន។ នេះបើតាមការចេញផ្សាយរបស់នាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ | សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលទេសចរណ៍ បានស្រាវជ្រាវរកឃើញជនសង្ស័យ និងឈានដល់ការឃាត់ខ្លួន បុរសម្នាក់ ដែលមានទីលំនៅភូមិខ្នាតខាងជើង ឃុំបឹងត្រាញ់ជើង ស្រុកសំរោង ខេត្តតាកែវ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ មីនា។ ជនសង្ស័យប្រើទំព័រហ្វេសប៊ុកជាច្រើន ដែលមានឈ្មោះ សែនជ័យ ដង្ខៅជ្រូកសាច់, សេវាកម្មទិញលក់ កសិផល និងផលិតផលកសិកម្មកម្ពុជា,... |
article_6830.txt | អ្នកស្រី Nualphan Lamsam លាលែងពីតំណែងអ្នកចាត់ការទូទៅក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ ដើម្បីផ្តោតលើយុទ្ធនាការប្រជែងតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT)។ | បើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ Madame Pang បានលាលែងពីតំណែងនៅថ្ងៃទី៤ ខែកុម្ភៈ បន្ទាប់ពីក្រុមជម្រើសជាតិថៃធ្លាក់ចេញពីពានរង្វាន់ Asian Cup ឆ្នាំ ២០២៣ វគ្គ១៦ក្រុមចុងក្រោយ ក្រោយចាញ់អ៊ូសបេគីស្ថាន ២-១។ ចាកចេញពីតំណែងអ្នកចាត់ការទូទៅក្រុមដំរីសង្គ្រាម ក្រោយដឹកនាំរយៈ២ឆ្នាំកន្លះដោយចំណាយប្រាក់ផ្ទាល់ខ្លួនជិត២លានដុល្លារ ប៉ុន្តែមហ... |
article_6831.txt | កាតពណ៌ខៀវថ្មីនឹងត្រូវបានណែនាំឱ្យប្រើប្រាស់លើកដំបូងនៅក្នុងវិស័យបាល់ទាត់ ត្រូវបានប្រកាសឡើងនៅថ្ងៃទី៨ ខែកុម្ភៈ។ កាតខៀវ មានតួនាទីបណ្តេញកីឡាករណាដែលបង្កកំហុស និងបង្ហាញអាកប្បកិរិយាមិនសមរម្យចំពោះការកាត់សេចក្តីរបស់អាជ្ញាកណ្តាល រយៈពេល ១០នាទី។ | បើតាមការផ្សាយរបស់កាសែត Telegraph Sports ស្ថាប័នក្រុមប្រឹក្សាភិបាលសមាគមបាល់ទាត់អន្តរជាតិ (Ifab) បានចុះហត្ថលេខាលើការដាក់ឱ្យប្រើប្រាស់កាតថ្មីនេះ ចាប់តាំងពីមានកាតលឿង និងកាតក្រហម ត្រូវបានដាក់ឱ្យប្រើលើកដំបូងតាំងពី World Cup ឆ្នាំ ១៩៧០។ ការប្រើប្រាស់កាតថ្មីបន្ថែមនេះ នឹងត្រូវបានប្រកាសដោយ Ifab ជាផ្នែកនៃច្បាប់របស់ការប្រកួតក្នុ... |
article_6832.txt | វីរបុរសកីឡាករបាល់ទាត់មួយចំនួនគ្រោងនឹងរួមគ្នាបង្កើតការប្រកួតបាល់ទាត់ពិភពលោក World Cup ថ្មីមួយ សម្រាប់កីឡាករដែលមានអាយុលើសពី ៣៥ ឆ្នាំ។ World Cup អាយុលើស៣៥ឆ្នាំ គ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសអង់គ្លេស ឆ្នាំ២០២៤នេះ។ | បើតាមការផ្សាយរបស់កាសែត Daily Mail ពានរង្វាន់ថ្មីនេះគ្រោងនឹងចាប់ផ្តើមដោយមានក្រុមចំនួន៨ ដែលធ្លាប់ឈ្នះពាន FIFA World Cup រៀងខ្លួន រួមមានអង់គ្លេស អាហ្សង់ទីន ប្រេស៊ីល បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងអ៊ុយរូហ្គាយ។ ឈ្មោះផ្លូវការរបស់ការប្រកួតពាននេះ គឺ EPG Cup។ ក្រុមនីមួយៗអាចចុះឈ្មោះសមាជិកច្រើនបំផុត ២៥ នាក់ក្នុងនោះកីឡាករ ១... |
article_6833.txt | អ្នកស្រី Nualphan Lamsam ឬ Madame Pang ជាប់ជាប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) ទី១៨ ក្រោយទទួលបានសំឡេងឆ្នោតគាំទ្រលើសលុប នាការបោះឆ្នោតនៅថ្ងៃទី៨ ខែកុម្ភៈ។ មហាសេដ្ឋីនីរូបនេះ ជាស្ត្រីទី១ ដែលកាន់តំណែងជាប្រធាន FAT និងដំបូងបំផុតនៅអាស៊ី។ | Madame Pang បានលាលែងពីតំណែងអ្នកចាត់ការទូទៅក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃនៅថ្ងៃទី៤ ខែកុម្ភៈ បន្ទាប់ពីក្រុមជម្រើសជាតិថៃធ្លាក់ចេញពីពានរង្វាន់ Asian Cup ឆ្នាំ ២០២៣ វគ្គ១៦ក្រុមចុងក្រោយ ក្រោយចាញ់អ៊ូសបេគីស្ថាន ២-១។ ការលាលែងនេះ ដោយសារអ្នកស្រី ចង់ផ្តោតលើយុទ្ធនាការប្រជែងតំណែងប្រធាន FAT។ នៅទីបំផុត Madame Pang ដែលសព្វថ្ងៃមានវ័យ ៥៧... |
article_6834.txt | ខ្សែប្រយុទ្ធ Lionel Messi និងលោក David Beckham ត្រូវបានអ្នកគាំទ្រហុងកុងស្រែកចម្អកដោយការខឹងសម្បារ ហើយទាមទារឱ្យសងប្រាក់ថ្លៃសំបុត្រ ក្រោយប្រធានក្រុម វ័យ៣៦ឆ្នាំ អង្គុយនៅកៅអីបម្រុង ក្នុងជំនួបមិត្តភាពរវាងម្ចាសផ្ទះហុងកុង និង Inter Miami ។ | រដ្ឋាភិបាលទីក្រុងហុងកុង បាននិយាយថាអ្នករៀបចំបានជំពាក់អ្នកគាំទ្រនូវការពន្យល់ពីរឿងហេតុក្នុងការប្រកួត ដែលគ្មានវត្តមានរបស់ Messi ចូលលេង ក្នុងការប្រកួតដែលក្រុម Miami បានបំបាក់ក្រុមហុងកុងដល់ទៅ ៤-០។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនត្រូវបាន ឃើញអង្គុយនៅកៅអីបម្រុងជាមួយនឹងមិត្តរួមក្រុម ប៉ុន្តែមិនមែនក្នុងសម្លៀកបំពាក់ជាកីឡាករប្រកួតឡើយ... |
article_6835.txt | លោក Javier Mascherano គ្រូបង្វឹកក្រុមអាយុក្រោម ២៣ឆ្នាំ អាហ្សង់ទីន និងជាអតីតមិត្តរួមក្រុម កាលនៅក្លិប Barcelona បានលើកឡើងថា ខ្សែប្រយុទ្ធ Lionel Messi នឹងត្រូវបានអញ្ជើញដោយបើកចំហ សម្រាប់ការប្រកួតលេងជាមួយនឹងក្រុម U23 នៅក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៤ នេះ។ | កាលពីពេលថ្មីៗនេះ អាហ្សង់ទីន បានទម្លាក់ក្រុមម្ចាស់ការពារជើងឯកមេដាយមាស ២លើកជាប់គ្នា ប្រេស៊ីល នៅត្រឹមវគ្គជម្រុះ ដើម្បីឈ្នះកៅអីប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ (Paris 2024)។ «អ្នកគ្រប់គ្នាដឹងហើយថាទំនាក់ទំនងខ្ញុំជាមួយនឹង Leo Messi បែបណានោះ ជាមិត្តភាពដែលខ្ញុំមានមកដល់ពេលនេះ។ កីឡាករដូចជារូបគេ គឺទ្វានឹងត... |
article_6836.txt | ក្រុម Manchester City បានយកឈ្នះក្រុម FC Copenhagen ដោយលទ្ធផល ៣-១ ក្នុងការប្រកួតជើងទីមួយ នៃការប្រកួតពានរង្វាន់ UEFA Champions League វគ្គ ១៦ក្រុម ចុងក្រោយនៅក្នុងកីឡដ្ឋាន Parken នាថ្ងៃទី១៣ ខែកុម្ភៈ។ ចំណែក Real Madrid ប្រជែងយកឈ្នះលើម្ចាស់ផ្ទះ RB Leipzig ទាំងលំបាកដោយលទ្ធផល ១-០ ។ | ក្នុងការប្រកួតនេះ ក្រុមរហស្សនាមមេឃខៀវ បន្តរក្សាទម្រង់លេងដ៏ល្អ នៅក្នុងការគ្រប់គ្រងបាល់ ។ គ្រាប់ទីមួយបើកឆាកដំបូងរបស់ Man City រកបានដោយខ្សែបម្រើ Kevin De Bruyne ដែលទើបជាពីរបួស នៅនាទី១១ ក្រោយការបញ្ជូនបាល់យ៉ាងល្អពី Phil Foden។ ខ្សែប្រយុទ្ធ Jack Grealish ត្រូវបានប្តូរចេញត្រឹមនាទី២១ ព្រោះបញ្ហារបួស ហើយប្តូរចូលជំនួសដោយកីឡាករ Je... |
article_6837.txt | សម្តីរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលធ្លាប់និយាយចំៗថាលីគបាល់ទាត់ប្រទេសអារ៉ាប៊ីសាអូឌីតល្អជាងលីគរបស់ប្រទេសអាម៉េរិក (MLS) ត្រូវបានរំលេចឡើងសារជាថ្មី ក្រោយពេលដែលក្រុម Al Nassr បានបំបាក់ក្រុម Inter Miami របស់ខ្សែប្រយុទ្ធ Lionel Messi លទ្ធផល ៦-០។ | ទោះគ្មានវត្តមាន Ronaldo ដែលខកខានព្រោះតែរបួស ប៉ុន្តែកីឡាករវ័យ ៣៨ឆ្នាំ បានទៅអង្គុយមើលការប្រកួតដោយភាពរីករាយខ្លាំង ពេលដែលមិត្តរួមក្រុមដូចជា Otavio, Talisca ស៊ុត ៣គ្រាប់ម្នាក់ឯង, Aymeric Laporte ស៊ុតបាល់ពីចម្ងាយ និងកីឡាករ Khalil Marran រកបានគ្រាប់ស៊ុតទម្លោះសំណាញ់ទីលើ Miami។ ក្រោយពេលឃើញក្រុមជើងខ្លាំងក្នុងលីគអារ៉ាប៊ីសាអូឌីត ... |
article_6838.txt | ការបង្កើនតម្លៃប្រាក់រង្វាន់ ៣លានដុល្លារសម្រាប់ការប្រកួតពានរង្វាន់ Mid Season Cup 2024 (MSC 2024) នឹងធ្វើឱ្យការប្រកួតប្រជែងកាន់តែស្វិតស្មាញ និងអស្ចារ្យ។ លោក Ray Ng ប្រធានផ្នែកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីកីឡាអេឡិចត្រូនិក Mobile Legends បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ។ លោក Ray ក៏បានសរសើរក្រុមកម្ពុជា ដែលបានបង្ហាញពី... | ដើមឆ្នាំ២០២៤ ជាវេលាដ៏ភ្ញាក់ផ្អើល សម្រាប់ការប្រកួតកីឡាអេឡិចត្រូនិកវិញ្ញាសា Mobile Legends ដោយពានរង្វាន់ MSC 2024 ត្រូវបានប្រកាសថានឹងធ្វើឡើង នៅប្រទេសអារ៉ាប៊ីសាអូឌីត ក្រៅតំបន់អាស៊ីអាគ្នេយ៍លើកដំបូង រួមនឹងប្រាក់រង្វាន់ ។ ចំណែកប្រាបក់រង្វាន់កើនឡើងក្នុងកម្រិតដ៏គួរឱ្យភ្ញាក់ផ្អើល ដល់ទៅ៣លានដុល្លារ ពោលគឺកើន១០ដង ធៀបឆ្នាំ២... |
article_6839.txt | កីឡាករ Sebastien Haller ស៊ុត១គ្រាប់ជួយក្រុមកូតឌឺវ័រ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអាហ្រ្វិក Africa Cup of Nations ដោយទម្លាក់កុងហ្គោ លទ្ធផល ១-០ កាលពីថ្ងៃ៧ ខែកុម្ភៈ។ ម្ចាស់ផ្ទះ កូតឌឺវ័រធ្វើបានល្អឡើងវិញ នៅក្នុងការប្រកួត ក្រោយពេលដែលក្រុមបានបណ្តេញគ្រូបង្វឹកចេញ។ | ខ្សែប្រយុទ្ធ Haller ស៊ុតចូលទីនាទី៦៥ ក្នុងកីឡដ្ឋាន Alassane Outtara OlympiAfrican Cup of Nations, កូតឌឺវ័រc បានស្ដារមុខមាត់ក្រុមងើបឡើងវិញ។ រំលឹកពីការប្រកួតនៅវគ្គចែកពូល កូតឌឺវ័រ បានចាញ់ក្រុមហ្គីណេអេក្វាទ័រ ក្នុងលទ្ធផល ៤-០ ហើយស្ទើរតែធ្លាក់នៅត្រឹមវគ្គជម្រុះទៅហើយ ។ តែយ៉ាងណាក្រុមម្ចាស់ផ្ទះនេះ អាចបន្តដង្ហើមខ្លួន ដែលជាក្រុមស្ថ... |
article_684.txt | វិមានក្រេមឡាំង នៅថ្ងៃទី២ ខែកញ្ញា បានព្រមានឈប់លក់ប្រេងឱ្យប្រទេសមួយចំនួន ជាពិសេសក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ប្រសិនបើប្រទេសទាំងនោះ ហ៊ានកំណត់តម្លៃប្រេងរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ការកំណត់តម្លៃប្រេងនេះ ត្រូវបានរុស្ស៊ីយល់ថា នឹងធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាជននៃប្រទេសទាំងនោះ។ | រដ្ឋមន្រ្តីហិរញ្ញវត្ថុក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ នៅថ្ងៃទី២ ខែកញ្ញា គ្រោងជួបគ្នាតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាជុំវិញគម្រោងកំណត់តម្លៃប្រេងរុស្ស៊ី។ គម្រោងនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយចំណូលទៅរុស្ស៊ី ដែលអាចបង្វែរថវិកាទៅក្នុងយោធា ដើម្បីបន្តសកម្មភាពឈ្លានពានអ៊ុយក្រែន។ មុនជំនួបនេះ អ្នកនាំពាក្យវិមានក្រេមឡាំង លោក... |
article_6840.txt | ក្រុមហ្សកដានី ត្រូវប្រជែង កូរ៉េខាងត្បូងរ ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup 2023 ក្នុងកីឡដ្ឋាន Ahmed bin Ali ថ្ងៃទី៦ ខែកុម្ភៈ នៅកាតា វេលាម៉ោង ១០យប់ [ម៉ោងនៅកម្ពុជា]។ លោក Jurgen Klinsmann គ្រូកូរ៉េខាងត្បូងថា ជំនួបទល់ហ្សកដានី នឹងក្លាយជំនួបដ៏តានតឹង ខណៈក្រុមសងខាងអាចឈានដល់វគ្គស៊ុតបាល់កាត់... | មុនឆ្លងកាត់មកដល់វគ្គពាកកណ្តាលផ្តាច់ព្រ័ត្រ កូរ៉េខាងត្បូងបានបញ្ចប់ចំណាត់ថ្នាក់លេខ ២ ក្នុងពូល E ហើយឡើងដល់វគ្គ ១៦ក្រុម បានទម្លាក់ក្រុមអារ៉ាប៊ីសាអូឌីត និងទម្លាក់អូស្ត្រាលីនៅវគ្គ ៨ក្រុម។ ចំណែកហ្សកដានី ជាក្រុមទទួលបានចំណាត់ថ្នាក់លេខ ៣ ល្អ នៅក្នុងពូល E ជាមួយកូរ៉េខាងត្បូង អាចត្រួសត្រាយផ្លូវរហូតមកជួបគ្នាឡើងវិញ ដោយវគ្គ ១៦ក្រុម ពួ... |
article_6841.txt | Rasmus Højlund និង Alejandro Garnacho បង្ហាញភាពលេចធ្លោតាមរយៈការជួយ Manchester United ឈ្នះ West Ham United ៣-០ ក្នុងការប្រកួត Premier League សប្តាហ៍ទី២៣។ Arsenal បញ្ចប់ភាពមិនចាញ់១៧ប្រកួតជាប់គ្នារបស់ Liverpool។ Chelsea ស្ថិតក្នុងការពិចារណាបញ្ចប់តំណែងលោក Mauricio Pochettino ក្រោយដឹកនាំក្រុមចាញ់ Wolverhampton Wanderers ៤-២... | Højlund រកបានគ្រាប់នាំមុខឱ្យ Man Utd មុនពេល Garnacho សម្រេចបាន២គ្រាប់ម្នាក់ឯង ដើម្បីជួយក្រុមលោក Erik ten Hag រកបាន៣ពិន្ទុពី West Ham ក្នុងការប្រកួតលីគនៅថ្ងៃទី៤ ខែកុម្ភៈ។ រកបានគ្រាប់បាល់ទី៤ នៅលីគកំពូលអង់គ្លេសរដូវកាលនេះ Højlund ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិដាណឺម៉ាកទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយរូបគេបង្ហាញសមត្ថភាពសម្រេ... |
article_6842.txt | លោក Jose Mourinho បានប្រគល់ចិញ្ចៀនពិសេសមួយត្រឡប់ទៅវិញ និងបន្សល់ទុកសំបុត្រលាគ្នាដ៏ជូរចត់ដល់ក្រុមកីឡាកររបស់ AS Roma បន្ទាប់ពីទទួលបានអារម្មណ៍ថាសមាជិកកីឡាករបានក្បត់ខ្លួន ហើយត្រូវបានបណ្តេញចេញ។ | បុរសវ័យ ៦១ឆ្នាំ បានបាត់បង់ការងារនៅ Roma កាលពីខែមករា បន្ទាប់ពីដឹកនាំក្រុមទទួលបានលទ្ធផលមិនល្អ ក្នុងក្របខណ្ឌ Serie A។ បើតាមការផ្សាយរបស់កាសែតអ៊ីតាលី II Messaggero បុរសសញ្ជាតិព័រទុយហ្កាល់ បានផ្ញើចិញ្ចៀនដែលជាអំណោយពីសំណាក់កីឡាករ ក្រោយពេលឈ្នះពាន Europa Conference League ក្នុងឆ្នាំ២០២២ ត្រឡប់ទៅវិញ។ លោក Mourinho បានទុកចិញ្ចៀននោះ... |
article_6843.txt | ក្លិបបាល់ទាត់ស្ថិតក្នុងក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A បាននាំគ្នាបោះឆ្នោតប្រឆាំងការកាត់បន្ថយចំនួនក្រុមប្រកួត មកនៅត្រឹមតែ ១៨ក្រុម ។ នេះបើតាមការប្រកាសរបស់ស្ថាប័នលីគអ៊ីតាលី នាថ្ងៃទី១២ ខែកុម្ភៈ បន្ទាប់ពីប្រជុំជាមួយដៃគូភាគហ៊ុន ក្នុងទីក្រុង Milan រួចមក។ | ក្នុងចំណោមក្លិបទាំង ២០ នៅលីគ Serie A នោះ មានត្រឹមតែ ៤ក្រុមប៉ុណ្ណោះ ដែលបានបោះឆ្នោតគាំទ្រការសម្រេចឱ្យកាត់បន្ថយក្លិប មកនៅសល់ត្រឹមតែ ១៨ក្រុម ។ ក្នុងនោះរួមមាន Juventus, Inter Milan, AC Milan ព្រមទាំង Roma។ តែយ៉ាងណាមតិភាគតិច មិនឈ្នះមតិភាគច្រើនឡើយ រូបមន្តនៃការប្រកួតនឹងបន្តនៅចំនួន ២០ក្លិបដដែល ខណៈរូបមន្តនេះ បានប្រើប្រាស់ចាប់តាំ... |
article_6844.txt | អតីតគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមលោក Park Hang-seo បានក្លាយជាទីប្រឹក្សាជាន់ខ្ពស់របស់ក្លិបអ្នកមានដែលទើបបង្កើតថ្មី Bac Ninh FC ក្នុងលីគលំដាប់ទី២របស់វៀតណាម Vietnamese Second Division។ | ចាប់តាំងពីចាកចេញពីតំណែងគ្រូវៀតណាមនៅដើមឆ្នាំ២០២៣ លោក Park ទទួលបានការចាប់អារម្មណ៍ច្រើនពីបណ្តាក្លិបនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងការនាំបុរសវ័យ៦៦រូបនេះទៅដឹកនាំ។ ក្លិបនៃលីគកំពូលឥណ្ឌូណេស៊ី សិង្ហបុរី និងម៉ាឡេស៊ី សុទ្ធតែបានដាក់សំណើរ ប៉ុន្តែលោក Park បានបដិសេធទាំងអស់។ មិនទៅណាឆ្ងាយពីបាល់ទាត់វៀតណាម គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត... |
article_6845.txt | ក្រុម Arsenal លត់ក្រុម West Ham United ចាស់ដៃក្នុងលទ្ធផល ៦-០ ដើម្បីបន្តប្រដេញចំណាត់ថ្នាក់កំពូលតារាង ក្របខណ្ឌ Premier League ចំណែកក្រុម Manchester United យកឈ្នះលើក្រុម Aston Villa ដល់ក្នុងទឹកដី ដើម្បីបន្តក្តីសង្ឃឹមប្រដេញប្រជែងយកចំណាត់ថ្នាក់ក្រុមកំពូលទាំង ៤។ | ស៊ុតចូលទី ៦-០ ដែលជាជ័យជម្នះ ដ៏ធំមួយសម្រាប់ក្រុមរហស្សនាមកាំភ្លើងធំ លើម្ចាស់ផ្ទះ West Ham United ។ វាជាលទ្ធផលនៃការស៊ុតបញ្ចូលទីក្រៅទឹកដីច្រើនបំផុតមិនធ្លាប់មានក្នុងក្របខណ្ឌ Premier League ខណៈដែល Arsenal បន្តប្រជែងពានរង្វាន់ទល់នឹងក្រុម Liverpool និង Manchester City។ ការឈ្នះលើទឹកដីរបស់ West Ham គឺជាការសងសឹកដ៏ល្អមួយ សម្រាប់ក្... |
article_6846.txt | ការប្រកួតវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup 2026 នឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន MetLife ដែលអាចផ្ទុកមនុស្សបានចំនួន ៨២,៥០០នាក់ ស្ថិតក្នុងទីក្រុងញូវយ៉ក និងញូវជឺស៊ី។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) នាថ្ងៃទី៤ ខែកុម្ភៈ។ | ទីក្រុងញូវយ៉ក ក្លាយជាអ្នកប្រជែងដ៏ខ្លាំងក្លាមួយ ក្នុងការដេញថ្លៃធ្វើជាទីកន្លែងរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2026 នៅថ្ងៃទី១៩ ខែកក្កដា។ អាម៉េរិក កាណាដា និងម៉ិកស៊ិក កំពុងត្រៀមខ្លួន រៀបចំការប្រកួតព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ដែលមានកំណែទម្រង់ការប្រកួតពី ៣២ក្រុម កើនដល់៤៨ក្រុម លើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ការ... |
article_6847.txt | ជំនួបមិត្តភាពរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ចំនួនពីរ ដែលគ្រោងធ្វើឡើងនៅក្នុងប្រទេសចិន ត្រូវបានលុបចោល ។ ការលុបចោលនេះ ធ្វើឡើងក្រោយពីមានរឿងរ៉ាវជុំវិញខ្សែប្រយុទ្ធ Lionel Messi មិនបានចូលលេង នៅក្នុងការប្រកួតរវាងក្រុម Inter Miami និងក្រុមហុងកុង កាលពីសប្តាហ៍មុន។ | សមាគមបាល់ទាត់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១០ ខែកុម្ភៈ បានប្រកាសថា ខ្លួននឹងមិនរៀបចំការប្រកួតមិត្តភាពរវាងក្រុមអាហ្សង់ទីន ទល់នឹងក្រុមកូតឌឺវ័រ ម្ចាស់ពាន AFCON ២០២៣ និងក្រុមនីហ្សេរីយ៉ា ជើងឯករង នៅក្នុងខែមីនា នោះឡើយ។ បញ្ហាដែលធ្វើឱ្យចិនលុបចោលការប្រកួតរបស់ម្ចាស់ពានរង្វាន់ពិភពលោកនេះ ព្រោះតែ Messi មិនបានបង្ហាញខ្លួនលេង នៅក្... |
article_6848.txt | កីឡាកររត់ម៉ារ៉ាតុន Kelvin Kiptum និងគ្រូបង្វឹក ត្រូវបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ក្នុងទីក្រុង Rift Valley នាថ្ងៃទី១១ ខែកុម្ភៈ ។ មានវ័យ ២៤ឆ្នាំ Kipturm ជាអត្តពលិកតែម្នាក់គត់ ដែលអាចរត់បានចម្ងាយឆ្ងាយ ដោយប្រើថេរវេលាតិចជាងគេបង្អស់ លើពិភពលោក។ | Kiptum បានបំបែកកំណត់ត្រារត់ចម្ងាយ នៅក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុន ក្នុងរដ្ឋ Chicago កាលពីខែតុលា ឆ្នាំ ២០២៣ ដោយរត់ចម្ងាយ ៤២គីឡូម៉ែត្រ ប្រើថេរវេលា ២ម៉ោង ០០នាទី និង ៣៥វិនាទី ដោយឈ្នះកំណត់ត្រារបស់លោក Eliud Kipchoge សញ្ជាតិកេនយ៉ាដូចគ្នា ដែលរត់ប្រើថេរវេលា ២ម៉ោង ១នាទី និង ០៩វិនាទី ក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលឆ្នា... |
article_6849.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ឡើងជួបក្រុមជម្រើសជាតិជប៉ុន វគ្គ៨ក្រុមចុងក្រោ AFC Asian Cup ឆ្នាំ២០២៣ នៅកាតា។ អ៊ីរ៉ង់ ដែលសល់គ្នា១០នាក់ ឈ្នះស៊ីរី ៥-៣ ដោយបាល់ប៉េណាល់ទី នៅវគ្គ១៦ក្រុម នៅថ្ងៃទី៣១ ខែមករា។ អ្នកគាំទ្រស៊ីរី ស្រែកយំផង និងមោទនភាពផង ចំពោះបរាជ័យក្រោមដៃក្រុមខ្លាំងអ៊ីរ៉ង់ទាំងប្រផិតប្រផើយ។ | ជារឿងគួរភ្ញាក់ផ្អើល ក្នុងការប្រកួតវគ្គ១៦ក្រុមក្នុងកីឡដ្ឋានដ៏តូច Abdullah bin Khalifa រវាងក្រុមខ្លាំងអ៊ីរ៉ង់ដែលមានចំណាត់ថ្នាក់ពិភពលោកខ្ពស់ជាងស៊ីរីដល់ទៅ៧០លេខ បានបញ្ចប់ក្នុងលទ្ធផល ១-១ ក្រោយប្រកួត ១២០នាទី។ នៅទីបំផុត អ្វីដែលអាចបញ្ចប់ក្តីលើទីលានបន្ទាប់ពីធ្វើសកម្មភាពជាងពីរម៉ោង គឺការទាត់បាល់ប៉េណាល់ទីមិនចូលមួយ... |
article_685.txt | អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញូ ហ្គូតេរ៉េស នៅថ្ងៃទី៦ ខែកញ្ញាបានទទូចឱ្យរុស្ស៊ី និងអ៊ុយក្រែនព្រមបង្កើតតំបន់គ្មានយោធានៅជុំវិញបរិវេណរោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia។ រោងចក្រ Zaporizhzhia ដែលស្ថិតក្នុងដៃកងកម្លាំងរុស្ស៊ីតាំងពីពេលឈ្លានពានអ៊ុយក្រែនដំបូង ត្រូវបានទីភ្នាក់ងារថាមពលអាតូមិក (IAEA) ... | ការប្រយុទ្ធគ្នាទៅវិញទៅមករវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ីជុំវិញរោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia បង្កជាក្តីបារម្ភជាខ្លាំងជុំវិញការវាយប្រហារប៉ះរ៉េអាក់ទ័រនុយក្លេអ៊ែរដែលបង្កឱ្យសារធាតុវិទ្យុកម្មលេចធ្លាយ ហើយប្រឈមនឹងមហន្តរាយនុយក្លេអ៊ែរដូច Chernobyl។ ទាក់ទងបញ្ហានេះ ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី៦ ខែកញ្ញ... |
article_6850.txt | ក្លិប Inter Miami ចេញមុខសុំទោស ជំនួសមុខឱ្យ Lionel Messi ចំពោះការមិនបានចូលលេងនៅក្នុងជំនួបមិត្តភាពទល់នឹងក្រុមហុងកុង ដែលបង្កឱ្យអ្នកគាំទ្រហុងកុងខឹងសម្បារ និងអ្នករៀបចំការប្រកួតខកចិត្ត។ ក្លិបស្ថិតក្នុងលីគកំពូលអាម៉េរិក MLS សារភាពថាខ្លួនពិតជាមិនដាក់ Messi ចូលលេងបានឡើយដោយសារបញ្ហារបួស។ | អំឡុងស្ថិតក្នុងទឹកដីហុងកុង ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ បានបង្ហាញខ្លួនកាលថ្ងៃហ្វឹកហាត់មុនការប្រកួតចំពោះមុខអ្នកគាំទ្រជាង ៤ម៉ឺននាក់ ប៉ុន្តែដល់ថ្ងៃនៃការប្រកួតតារាបាល់ទាត់ម្ចាស់ពាន Ballon d’Or ៨សម័យ បែរជាមិនមានវត្តមានហាត់សមកម្តៅសាច់ដុំមុនការប្រកួត ហើយថែមទាំងមិនបានចូលរួមប្រកួតថែមទៀត។ អវត្តមាន Messi ធ្វើឱ្យអ្នកគាំទ្រជិត ៤ម៉ឺននាក់... |
article_6851.txt | ម្ចាស់ផ្ទះកាតា នឹងត្រូវធ្វើការងារធ្ងន់ទទួលក្រុមខ្លាំងអ៊ីរ៉ង់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី៧ ខែកុម្ភៈ ក្នុងកីឡដ្ឋាន Al Thumama វេលាម៉ោង ១០យប់ [ម៉ោងនៅកម្ពុជា]។ តើម្ចាស់ការពារជើងឯក កាតា ឬ អ៊ីរ៉ង់ អាចបានកៅអីទៅជួបហ្សកដានី នៅវគ្គផ្តាច់ព្រ័ត្រ។ | កាតា នៅក្នុងការប្រកួត Asian Cup 2023 ហាក់មានប្រៀបខ្លាំងក្នុងការការពារជើងឯករបស់ខ្លួន បន្ទាប់ពីឆ្លងកាត់ការប្រកួតកន្លងមកដោយបានបញ្ចប់ចំណាត់ថ្នាក់លេខ ១ ក្នុងពូល A មុនឡើងវគ្គ ១៦ក្រុម ទម្លាក់ក្រុមប៉ាឡេស្ទីន លទ្ធផល ២-១ និងឈ្នះអ៊ូសបេគីស្ថានដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ៣-២ ក្រោយលទ្ធផលស្មើ ១-១ រយៈពេល ១២០នាទី។ ចំណែកអ៊ីរ៉ង់វិញ ឡើងដល... |
article_6852.txt | ខ្សែប្រយុទ្ធ Lionel Messi បានផ្លាស់ប្តូរចូលនៅនាទី៨៣ ដែលយឺតពេលទៅហើយ ស្របពេល Inter Miami ចាញ់ Al Nassr យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០ ក្នុងការប្រកួតពានមិត្តភាព Riyadh Season Cup ត្រៀមបើករដូវកាលថ្មី ២០២៤ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ | ជំនួបរវាងក្រុម Al Nassr ទល់នឹងក្រុម Inter Miami ត្រូវបានចាត់ទុកថាជាឱកាសជួបគ្នាចុងក្រោយរវាងកីឡាករដែលឈ្នះពានរង្វាន់ Ballon d’Or ដ៏ច្រើន Messi និង Cristiano Ronaldo។ តែយ៉ាងណាក្តីរំពឹងរបស់អ្នកគាំទ្រប្រែរសាត់ឆ្ងាយទៅវិញ ដោយខ្សែប្រយុទ្ធ Ronaldo អវត្តមានដោយសាររបួស ខណៈ Messi ស្ថិតនៅកៅអីបម្រុងរហូតដល់៨៣នាទី។ មុនអាម៉ាស់មុខដោយសារ... |
article_6853.txt | ក្រោយលោក Ratcliffe ទិញភាគហ៊ុនក្លិបយក្សអង់គ្លេស Manchester United របស់លោក Sir Jim Ratcliffe ជិត២ខែមក ពេលនេះក្របខណ្ឌ Premier League អនុម័តផ្តល់សច្ចាប័ន ទទួលស្គាល់ហើយ នាថ្ងៃទី១៣ ខែកុម្ភៈ។ មហាសេដ្ឋីអង់គ្លេស ដែលម្ចាស់ក្រុមហ៊ុន INEOS បានឆ្លងកាត់ការធ្វើតេស្តរបស់ម្ចាស់ និងនាយកស្ថាប័នគ្រប់គ្រងលីគកំពូលមួយនេះ។ | ភាគហ៊ុន ២៥ភាគរយ តម្លៃ ១,២៥លានដុល្លារ ត្រូវបានលោក Ratcliffe សម្រេចចិត្តទិញ ដើម្បីជួយដោះស្រាយបញ្ហារអាក់រអួលក្នុងក្លិប ។ ម្ចាស់ក្រុមហ៊ុន INEOS រូបនេះ ក៏នឹងបន្ថែមប្រាក់វិនិយោគជាង ៣០០លានដុល្លារ ដើម្បីកែប្រែហេដ្ឋារចនាសម្ព័ន្ធក្លិប។ លោក Ratcliffe បច្ចុប្បន្នគឺជាអ្នកគ្រង់គ្រងទៅលើផ្នែកប្រតិបត្តិការកីឡាបាល់ទាត់របស់ក្លិប Man Utd។... |
article_6854.txt | គណៈកម្មាធិការអូឡាំពិកអ៊ុយក្រែន (UOC) បានអះអាងថា អត្តពលិកមួយចំនួនមិនគួរត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស ឆ្នាំ២០២៤ ឡើយ ដោយសារតែពួកគេគាំទ្រចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ | អត្តពលិករុស្ស៊ី និងបេឡារុស ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់កីឡាអូឡាំពិកឆ្នាំ ២០២៤ ត្រូវបានអនុញ្ញាតឱ្យចូលរួមជាអព្យាក្រឹត និងប្រកួតប្រជែងដោយគ្មានទង់ជាតិ និមិត្តសញ្ញា ឬភ្លេងជាតិនៃប្រទេសរបស់ពួកគេ។ នៅក្នុងលិខិតមួយផ្ញើទៅកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) UOC បាននិយាយថា អត្តពលិករុស្ស៊ីមួយចំនួន គាំទ្រ និងចាត់ទុកការឈ្លានពាន... |
article_6855.txt | Lewis Hamilton ម្ចាស់ជើងឯកកីឡាប្រណាំងរថយន្តពិភពលោក Formula One ៧សម័យ នឹងចាកចេញពីក្រុម Mercedes ដែលខ្លួនបានរួមរស់១១ឆ្នាំ នៅចុងបញ្ចប់រដូវកាលនេះ ដើម្បីទៅចូលរួមក្រុមគូប្រជែង Ferrari។ | បើតាមការផ្សាយរបស់កាសែត BBC នៅថ្ងៃទី២ ខែកុម្ភៈ កំពូលអ្នកប្រណាំងរថយន្ត F1 វ័យ៣៩ឆ្នាំ បានផ្តាច់កិច្ចសន្យាជាមួយ Mercedes ដែលសល់សុពលភាព១ឆ្នាំទៀត ដោយទៅចុះកិច្ចសន្យាជាមួយ Ferrari រយៈពេលមួយរដូវកាលនៅឆ្នាំ២០២៥។ កាលពីឆ្នាំ២០២៣ Hamilton ធ្លាប់បានយល់ព្រមបន្តកិច្ចសន្យានឹង Mercedes រយៈពេល២ឆ្នាំ។ ប៉ុន្តែទោះបីជាយ៉ាងណា នៅក្នុងលក្ខខណ្ឌកិ... |
article_6856.txt | អ្នករៀបចំការប្រកួតជំនួបរវាងក្រុមហុងកុង ទល់នឹង Inter Miami នឹងសងប្រាក់ថ្លៃសំបុត្រ ៥០ភាគរយ ត្រឡប់ទៅកាន់អ្នកគាំទ្រវិញ បន្ទាប់ពីមានការខឹងសម្បារទៅលើកីឡាករ Lionel Messi ដែលមិនបានបង្ហាញខ្លួនលេងក្នុងការប្រកួតនោះ ក្រោមហេតុផលរបួស។ | ជំនួប Inter Miami ឈ្នះលទ្ធផល ៤-១ លើក្រុមហុងកុង រៀបចំឡើងដោយក្រុមហ៊ុន Tatler Asia កាលសប្តាហ៍មុន គ្មានវត្តមាន Lionel Messi នឹង Luis Suarez ចូលរួមឡើយ។ ការប្រកួតនោះតម្លៃសំបុត្រត្រូវបានអ្នកគាំទ្រប្រមាណជិត ៤ម៉ឺននាក់ ទិញក្នុងតម្លៃ ១សន្លឹក ជិត ៥០០០ដុល្លារហុងកុង (៦៤០ដុល្លារ)។ បើតាមការប្រកួតរបស់ក្រុមហ៊ុន Tatler Asia សំបុត្រដែលបាន... |
article_6857.txt | ។ កូរ៉េខាងត្បូង និងហ្សកដានី សុទ្ធតែជៀសផុតជប៉ុនរៀងខ្លួន ក្រោយក្រុមទាំងពីរស្មើ និងចាញ់នៅជំនួបចុងក្រោយវគ្គចែកពូល។ | ជំនួបចុងក្រោយពូល E និង F ដ៏គួរភ្ញាក់ផ្អើលនៅថ្ងៃទី២៥ ខែមករា ដោយម៉ាឡេស៊ី អាចបញ្ចប់ក្នុងលទ្ធផលស្មើ កូរ៉េខាងត្បូង ៣-៣ ឯហ្សកដានី ចាញ់បារ៉ែន ១-០។ ថៃ ស្មើអារ៉ាប៊ីសាអូឌីត ០-០ ស្របពេលអូម៉ង់បានត្រឹមស្មើ គៀហ្ស៊ីស៊ីស្ថាន ១-១។ ក្នុងពូល E ដែលហ្សកដានី និងកូរ៉េខាងត្បូង មានភាគរយខ្ពស់ ក្នុងការទៅជួបជប៉ុននៅវគ្គ១៦ក្រុមចុងក្រោយ សុទ្ធតែគេចផុ... |
article_6858.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ ជាក្រុមពីតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ដែលរកបាន៣ពិន្ទុនៅជំនួបបើកឆាក Asian Cup តាមរយៈការយកឈ្នះកៀហ្ស៊ីស៊ីស្ថាន ២-០ ក្នុងការប្រកួតពូល F។ | Supachai Chaided រកបានពីរគ្រាប់ម្នាក់ឯង ដើម្បីជួយថៃឈ្នះកៀហ្ស៊ីស៊ីស្ថាននៅជំនួបដំបូងពូល F នាកីឡដ្ឋាន Abdullah bin Khalifa ប្រទេសកាតា នៅយប់ថ្ងៃទី១៦ ខែមករា។ ២គ្រាប់របស់ខ្សែប្រយុទ្ធ Buriram United សម្រេចបាននៅនាទី២៦ និង៤៨។ ជ័យជម្នះនេះ បានជួយក្រុមដែលមានគ្រូបង្វឹកជនជាតិជប៉ុន លោក Masatada Ishii ក្លាយជាអាស៊ីអាគ្នេយ៍តែមួយគត់ ដែលរ... |
article_6859.txt | អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ចិន (CFA) លោក Chen Xuyuan បានចូលសវនាការកាត់ទោសពីបទស៊ីសំណូកប្រាក់ ១១,៣លានដុល្លារ នៅថ្ងៃទី២៩ ខែមករា។ នេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ស្របពេលប្រតិបត្តិការណ៍ប្រឆាំងអំពើពុករលួយបានវាយលុកទៅកាន់កីឡាករសំខាន់ៗ ក្នុងវិស័យកីឡាបាល់ទាត់ចិន។ | លោក Xuyuan ដែលធ្លាប់កាន់ការជាប្រធានស្ថាប័នកំពូលកីឡាចិន ត្រូវបានចោទប្រកាន់កាលពីខែកញ្ញា ឆ្នាំ២០២៣ ក្នុងបទពុករលួយ បន្ទាប់ពីលោកបានសារភាពនៅក្នុងភាពយន្តឯកសាររបស់ទូរទស្សន៍ CCTV ថាបានទទួលយកប្រាក់សំណូកយ៉ាងច្រើនដើម្បីផ្តល់តួនាទីក្នុងប្រភេទកីឡាផ្សេងៗ ជាពិសេសកីឡាបាល់ទាត់។ កាលពីថ្ងៃទី១១ ខែមករា នៅក្នុងភាពយន្តឯកសារតាមទូរទស្សន៍នោះ លោក... |
article_686.txt | លោកស្រី Rosmah Mansor ភរិយាអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ ត្រូវបានតុលាការរកឃើញកំហុសទាក់ទងអំពើពុករលួយ ហើយកាត់ឱ្យលោកស្រីជាប់គុក១០ឆ្នាំ និងរងពិន័យ២១៦លានដុល្លារ។ | អតីតស្រ្តីទីមួយម៉ាឡេស៊ី រងការចោទប្រកាន់ថា បានទទួលសំណូក១៨៧,៥រីងហ្គីតអ្នកម៉ៅការម្នាក់ក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ជាថ្នូរនឹងការផ្ដល់ឱ្យក្រុមហ៊ុនរបស់អ្នកជំនួញរូបនេះទទួលបានគម្រោងផ្គត់ផ្គង់បន្ទះសូឡាក្រោមគម្រោងរដ្ឋាភិបាល។ លោកស្រីក៏ត្រូវចោទថា ទទួលលុយនៅនិវេសនដ្ឋាននាយករដ្ឋមន្រ្តីផ្ទាល់ និងនៅគហេដ្ឋានផ្ទាល់ខ្លួនក្នុងទីក្រុងគួឡាឡ... |
article_6860.txt | លោក Roberto Mancini គ្រូបង្វឹកក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត រងការរិះគន់ខ្លាំងចំពោះការជ្រើសរើសកីឡាករមានវ័យក្មេងៗសម្រាប់ការប្រកួតពានរង្វាន់ Asian Cup។ យ៉ាងណា គ្រូបង្វឹកសញ្ជាតិអ៊ីតាលី នៅតែរក្សាជំហររើសកីឡាករក្មេងៗដដែល ដើម្បីឱ្យពួកគេអាចកើនសមត្ថភាព និងបទពិសោធន៍ក្នុងការកសាងក្រុមកាន់តែខ្លាំង។ | អារ៉ាប៊ីសាអូឌីត ចាប់ផ្តើមការប្រកួត Asian Cup ក្នុងពូល F ដំបូងបានយកឈ្នះលើក្រុមអូម៉ង់ថ្ងៃបើកឆាក ២-១ បន្ទាប់មកបំបាក់ក្រុមកៀហ្ស៊ីស៊ីស្ថាន ដើម្បីឈ្នះកៅអីវគ្គ ១៦ក្រុម ខណៈបច្ចុប្បន្នស្ថិតនៅកំពូលតារាង នឹងត្រៀមជួបក្រុមថៃ ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ២ មាន ៤ពិន្ទុ។ យ៉ាងណាមកកាន់ការប្រកួតនៅក្នុងប្រទេសកាតា អារ៉ាប៊ីសាអូឌីត បានជ្រើសរើស... |
article_6861.txt | Erling Haaland បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយ Manchester City ឈ្នះពានរង្វាន់ធំៗជាច្រើន ក្នុងរដូវកាល ២០២២-២៣ និងពានរង្វាន់ឯកត្តជនជាច្រើនប្រចាំឆ្នាំនៅក្នុងប្រទេសអង់គ្លេស ប៉ុន្តែពានធំៗដូចជា Ballon d’Or និងកីឡាករល្អប្រចាំឆ្នាំរបស់ FIFA រូបគេមិនទាន់យកបានឡើយ។ Lionel Messi ព្រោះតែភាពល្បីរន្ទឺតាមរយៈការជួយអាហ្សង់ទីនឈ្នះ FIFA... | Manchester City ផ្ទុះការចាប់អារម្មណ៍ពីអ្នកគាំទ្រវិស័យបាល់ទាត់នៅជុំវិញពិភពលោក បន្ទាប់ពីពួកគេប្រជែងឈ្នះពាន UEFA Champions League លើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រមទាំងពាន Premier League និង FA Cup ជាកំណត់ត្រាពាន ៣ ក្នុងមួយរដូវកាល។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងឈ្នះពាន UEFA Super Cup និង FIFA Club World Cup ផង។ ការឈ្នះពានទាំង... |
article_6862.txt | ឆ្នាំ ២០២៤ នឹងក្លាយជាឆ្នាំដ៏កក្រើកថ្មីមួយសម្រាប់ការប្រកួតកីឡាអេឡិចត្រូនិកវិញ្ញាសា Mobile Legends ដោយពានរង្វាន់ធំៗចំនួនពីរ Mid Season Cup 2024 សម្រាប់បុរស និង MLBB Women’s Invitational 2024 សម្រាប់នារី នឹងត្រូវរៀបចំឡើងនៅក្នុងទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងខែមិថុនា ឆ្នាំ ២០២៤។ | ប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រទេសមួយស្ថិតក្នុងតំបន់មជ្ឈឹមបូព៌ាកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងទៅលើវិស័យកីឡា ដោយបច្ចុប្បន្ន ប្រភេទកីឡាជាច្រើនដូចជា ប្រណាំងរថយន្ត Formula One, កីឡាវាយកូនគោលពិភពលោក, កីឡាវាយកូនបាល់, កីឡាចំបាប់បែបកម្សាន្ត (កីឡាកាស់) រួមជាមួយកីឡាបាល់ទាត់ដែលកើនភាពល្បី ក្រោយមានវត្តមានរបស់តារាល្បី Cristiano Ronaldo លេង... |
article_6863.txt | ក្រុម Everton យកឈ្នះលើក្រុម Crystal Palace លទ្ធផល ១-០ ខណៈដែល Nottingham Forest ក្រសោបជ័យជម្នះពីក្រុម Blackpool លទ្ធផល ៣-២ ក្នុងការប្រកួតរយៈពេល ១២០នាទី ដើម្បីឈានជើងទៅកាន់វគ្គជុំទី៤ ពានរង្វាន់ FA Cup។ | ១គ្រាប់ឈ្នះក្រុមរហស្សនាមស្ករគ្រាប់នេះ រកបានដោយកីឡាករ Andre Gomes ស៊ុតបាល់ពិន័យ Free Kick បំប៉ោងសំណាញ់ទីលើក្រុម Crystal Palace នៅក្នុងកីឡដ្ឋាន Goodison Park។ ឈ្នះការប្រកួតនេះ ជួយបន្ថយសម្ពាធដែលធ្លាក់លើក្រុម Everton ដែលជួបបញ្ហាចាញ់ការប្រកួតកន្លងមកនៅលីគកំពូលអង់គ្លេស។ Forest ក៏យកឈ្នះលើក្រុមមកពីលីគទី៣ Blackpool ទាំងពិបាកនៅក... |
article_6864.txt | ជប៉ុន ទទួលបានកៅអីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ AFC Asian Cup ក្រោយយកឈ្នះឥណ្ឌូណេស៊ី ៣-១ ក្នុងការប្រកួតចុងក្រោយពូល D។ ឥណ្ឌូណេស៊ី នៅសល់ឱកាសអ៊ុតក្រុមលេខ៣ល្អ ដោយត្រូវរង់ចាំជំនួបរវាងអូម៉ង់ និងគៀហ្ស៊ីស៊ីស្ថាន។ | នាជំនួបចុងក្រោយពូល E នៅថ្ងៃទី២៤ ខែមករា Ayase Ueda រកបាន២គ្រាប់ម្នាក់ឯង និង Justin Quincy Hubner សម្រេចទី១គ្រាប់ ដើម្បីជួយជប៉ុន ឈ្នះឥណ្ឌូណេស៊ី ៣-១។ ១គ្រាប់របស់ឥណ្ឌូណេស៊ី ធ្វើបានដោយ Sandy Henny Walsh។ តាមរយៈលទ្ធផលនេះ ជប៉ុនបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ក្នុងពូល E ដោយរកបាន៦ពិន្ទុ ស្របពេលអ៊ីរ៉ាក់ ឈរកំពូលតារាងមាន៩ពិន្ទុពេញ ក្រោ... |
article_6865.txt | Jurgen Klopp នឹងចេញពីតំណែងអ្នកចាត់ការទូទៅ Liverpool នៅចុងបញ្ចប់រដូវកាល ២០២៣-២៤នេះ។ មូលហេតុនៃការចាកចេញ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះបញ្ជាក់ខ្លីថា ខ្លួនអស់កម្លាំងក្នុងការដឹកនាំ។ | - អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com) |
article_6866.txt | Son Heung-min ខ្សែប្រយុទ្ធឆ្នើមក្រុម Tottenham Hotspur ប្រជែងឈ្នះមិត្តរួមជាតិកូរ៉េខាងត្បូង Kim Min-jae និង Cristiano Ronaldo ដើម្បីក្លាយជាកីឡាករល្អបំផុតប្រចាំទ្វីបអាស៊ី Best Footballer in Asia ជាលើកទី៩ នៅឆ្នាំ២០២៣ និងជាការឈ្នះ៧លើកជាប់ៗគ្នាក្នុងអាជីព។ | Son ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងក្រុម Spurs នៃលីគកំពូលអង់គ្លេស ទទួលបានសំឡេងគាំទ្រសរុប ២៣១សំឡេង នាំមុខ Kim Min-jae ខ្សែការពារ Bayern Munich ដែលមាន១៩៧សំឡេង និង Ronaldo ខ្សែប្រយុទ្ធ Al Nassr ដែលទទួលបាន១៧២សំឡេង។ លោក អ៊ឹង ចំរើន នាយកប្រតិបត្តិសារព័ត៌មានថ្មីៗស្ថិតក្នុងចំណោមអ្នកកាសែត អ្នកវិភាគ និងអ្នកជំនាញកីឡាបាល់... |
article_6867.txt | ក្លិប Real Madrid ក្លាយជាក្រុមរកបានប្រាក់ចំណូលច្រើនជាងគេលើពិភពលោកនៅក្នុងរដូវកាល ២០២២-២៣ ប្រជែងឈ្នះលើក្រុម Manchester City ដែលឈ្នះពានរង្វាន់ចំនួន ៣ ក្នុងមួយរដូវកាល និងជាក្រុមរកបានចំណូលខ្ពស់កាលពីរដូវកាល ២០២១-២២។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ Deloitte Football Money League ដែលជាក្រុមហ៊ុនប្រឹក្សាពន្ធ និងហិរញ្ញវត្ថុ នៅថ... | ភាគច្រើននៃប្រាក់ចំណូលរបស់ក្លិបកីឡាបាល់ទាត់នៅអឺរ៉ុប ពឹងផ្អែកទៅលើប្រាក់ចំណូលពាណិជ្ជកម្មដែលកាន់កាប់ជាលំហូរប្រាក់ចំណូលធំបំផុត។ រយៈពេល ៦ឆ្នាំហើយចាប់តាំងពីរដូវកាល ២០១៧-១៨ ដែល Real Madrid បានវិលត្រឡប់ទៅកាន់កាប់តំណែងជាក្លិបរកប្រាក់ចំណូលខ្ពស់ជាងគេបង្អស់ សរុប ៨៣១លានអឺរ៉ូ(៩០៧,៧៨លានដុល្លារ) នៅរដូវកាល ២០២២-២៣។ Man City ធ្លាក់ទៅឈរល... |
article_6868.txt | ៥លានដុល្លារនឹងធ្លាក់ទៅលើក្រុមម្ចាស់ជើងឯក AFC Asian Cup ឆ្នាំ២០២៣ ខណៈសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ត្រៀមប្រាក់រង្វាន់សរុប ១៤,៨លានដុល្លារ ដើម្បីផ្តល់ជូនក្រុមចូលរួមទាំង២៤។ | ព្រឹត្តិការណ៍ពានរង្វាន់កីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី ឆ្នាំ២០២៣ ដែលលើកមធ្វើនៅឆ្នាំ២០២៤ នៅប្រទេសកាតា ជំនួសចិន បានចាប់ផ្តើមតាំងពីថ្ងៃទី១២ ខែមករា និងបញ្ចប់នៅថ្ងៃទី១០ ខែកុម្ភៈ។ គិតត្រឹមថ្ងៃទី១៩ ខែមករា នេះគេរកបាន២ក្រុមហើយឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ក្នុងនោះមានម្ចាស់ផ្ទះ និងជាម្ចាស់ការពារតំណែងជើងឯកកាតា និងអូស្ត្រាលី។ ២៤ប្រទេស ដែល... |
article_6869.txt | កីឡាករ Michael ដែលស៊ុតបាល់បញ្ចូលទីជួយ Al Hilal ឈ្នះ Inter Miami បានប្រើក្បាច់អបអរគ្រាប់បាល់របស់ Cristiano Ronaldo ក្នុងការប្រកួតមិត្តភាព Riyadh Season Cup 2024។ ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ គ្មានបំណងឌឺដងដាក់ Lionel Messi នោះឡើយ ខណៈខ្លួនបានចាត់ទុកប្រធានក្រុមអាហ្សង់ទីនជាកីឡាករដ៏គួរឱ្យគោរពបំផុត។ | Inter Miami រងបរាជ័យសារជាថ្មីនៅក្នុងការប្រកួតពានរង្វាន់មិត្តភាព ក្រោមថ្វីជើងក្រុម Al Hilal ដែលឈរកំពុងឈរកំពូលតារាងក្របខណ្ឌ Saudi Pro League ក្នុងលទ្ធផល ៤-៣ នាថ្ងៃទី៣០ ខែមករា។ Inter Miami ឆ្លងកាត់ ៣ប្រកួតកម្តៅសាច់ដុំ មុនបើករដូវកាលថ្មីមិនសូវបានល្អឡើយ ដោយស្មើជម្រើសជាតិអែលសាល់វាឌ័រ ០-០ ចាញ់ FC Dallas ១-០ និងចាញ់ Al Hilal ៤-... |
article_687.txt | រុស្ស៊ីប្រហែលកំពុងទិញគ្រាប់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់ពីកូរ៉េខាងជើង។ នេះបើតាមការអះអាងរបស់សេតវិមាននៅថ្ងៃទី៦ ខែកញ្ញា មួយថ្ងៃក្រោយសារព័ត៌មានអាម៉េរិកចេញផ្សាយពីព័ត៌មាន។ បើតាមសេតវិមាន រឿងនេះជាព័ស្ដុតាងបង្ហាញពីភាពលំបាករបស់ទីក្រុងមូស្គូនាពេលនេះ ដែលខ្វះខាតសព្វាវុធធ្វើសង្រ្គាមនៅក្នុងអ៊ុយក្រែន។ | កាសែត New York Times នៅថ្ងៃទី៥ ខែកញ្ញាបានរាយការណ៍ថាទីក្រុងមូស្គូកំពុងទិញគ្រាប់កាំភ្លើងធំពីកូរ៉េខាងជើង និងបន្តទិញអាវុធប្រភេទនេះនៅពេលខាងមុខផងដែរ។ ការរាយការណ៍បានដកស្រង់ចេញពីប្រភពទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិក។ ប៉ុន្តែឯកអគ្គរដ្ឋទូតរុស្សីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានច្រានចោលភ្លាមៗដែរ។ យ៉ាងណាមិញ រឿ... |
article_6870.txt | លីគបាល់ទាត់កំពូលអារ៉ាប៊ីសាអូឌីត បានក្លាយជារឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ និងការភ្ញាក់ផ្អើលបំផុតអំឡុងពេលទីផ្សារដោះដូររដូវក្តៅដើមរដូវកាល ២០២៣-២៤ ដោយការនាំយកកីឡាករខ្លាំងៗ និងល្បីឈ្មោះពីតំបន់អឺរ៉ុប។ ប៉ុន្តែអំឡុងទីផ្សារដោះដូរពាក់កណ្តាលរដូវកាលដើមឆ្នាំ ២០២៤ កីឡាករដែលទើបផ្ទេរពីអឺរ៉ុបចូលរួមក្លិបនៅអារ៉ាប៊ីសាអូឌីតទាំងអស់នោះ កំពុងជួ... | សម្រាប់តារាបាល់ទាត់សញ្ជាតិព័រទុយហ្កាល់ ធ្លាប់បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយ SSC Sport ដូច្នេះថា៖»ខ្ញុំរីករាយខ្លាំងចំពោះការសម្រេចចិត្តផ្លាស់ទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីត គ្មាននរណាម្នាក់ជឿខ្ញុំនោះទេ ប៉ុន្តែវាជារឿងពីមុន វាគ្មានន័យអ្វីទៀតឡើយ ។ រឿងដែលសំខាន់នោះ គឺលីគមានភាពរីកចម្រើន និងកីឡាករចង់មកទីនេះ ព្រោះពួកគេដឹងថាលីគមានកា... |
article_6871.txt | គ្មានជើងទាំងសងខាងតាំងពីកំណើត អត្តពលិកកីឡាចំបាប់ និងគុនចម្រុះ Zion Clark ពុះពារគ្រប់បែបយ៉ាង ដើម្បីសម្រេចក្តីសុបិនចូលរួមព្រឹត្តិការណកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ក្រុងប៉ារីស ឆ្នាំ២០២៤។ | បុរសជនជាតិអាម៉េរិក វ័យ២៦ឆ្នាំរូបនេះ ជាម្ចាស់កំណត់ត្រា Guinness World Records ឆ្នាំ២០២២ តាមរយៈការរត់ដោយដៃចម្ងាយ២០ម៉ែត្រ លឿនជាងគេបំផុតលើលោក ដោយប្រើពេលត្រឹម ៤,៧៨វិនាទី។ មិនត្រឹមតែជាវាគ្មិនបំផុសគំនិត និងលើកទឹកចិត្ត Zion Clark ដែលគ្មានជើងទាំងសងខាងពីកំណើត បានតស៊ូជម្នះឧបសគ្គ ដើម្បីស្វែងរកការបង្កើតកេរដំណែលថ្មីៗ សម្រាប់ជីវ... |
article_6872.txt | ព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកអូឡាំពិក ដែលរៀបចំនៅក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ទទួលផ្សាយពាណិជ្ជកម្មស្រាបៀរជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអូឡាំពិក។ | ក្រុមហ៊ុនផលិតស្រាបៀរ Anheuser-Busch InBev បានក្លាយជាអ្នកឧបត្ថម្ភស្រាបៀរលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ចំនួន៣លើកបន្តបន្ទាប់ ជាមួយនឹងយីហោស្រាដែលគ្មានជាតិអាល់កុល។ នេះបើតាមការផ្សាយរបស់កាសែត CNN។ ការឧបត្ថម្ភផ្សាយពាណិជ្ជកម្មស្រាបៀររបស់ AB InBev ត្រូវបានប្រកាសកាលពីចុងសប្តាហ៍មុន ដោយស្រាបៀរឈ្មោះ Corona C... |
article_6873.txt | Chelsea ឡើងវគ្គផ្តាច់ព្រ័ត្រ EFL Cup ក្រោយលត់ក្រុម Middlesbrough នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ លទ្ធផល ៦-១។ ជ័យជម្នះនេះ បានជួយអ្នកចាត់ការទូទៅលោក Maurico Pochettino ធូរស្បើយពីបញ្ហានៅក្នុងក្រុម បន្ទាប់ពីពាក់កណ្តាលរដូវកាលនៅក្នុង Premier League ធ្វើការងារមិនសូវបានល្អ។ | តោខៀវក្រុមអ្នកមានប្រចាំទីក្រុងឡុងដ៍ បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ៩ ក្នុងក្របខណ្ឌ Premier League ហើយការប្រកួតនៅជើងទីមួយពាន EFL Cup កាល ២សប្តាហ៍មុន ក្រុមដឹកនាំដោយលោក Pochettino ក៏ភ្លាត់ស្នៀតចាញ់ក្រោមថ្វីជើង Middlesbrough លទ្ធផល ១-០។ តែវិលមកកាន់ការប្រកួតជើងទី២ វិញ តោខៀវលុតក្រុមស្ថិតនៅលីគទីពីរចាស់ដៃ ៦-១ ដើម្បីបញ្ចប់កា... |
article_6874.txt | អ្នកគាំទ្រជនជាតិចិនខឹងសម្បារនឹងក្រុមកីឡាបាល់ទាត់របស់ពួកគេយ៉ាងខ្លាំង បន្ទាប់ពីធ្លាក់ចេញពីពានរង្វាន់ AFC Asian Cup ត្រឹមវគ្គចែកពូល។ ចិន ចាញ់ម្ចាស់ផ្ទះកាតានៅជំនួបចុងក្រោយពូល A ក្នុងលទ្ធផល ១-០ នៅថ្ងៃទី២៣ ខែមករា។ អ្នកវិភាគកីឡាចិន យល់ថាក្រុមបាល់ទាត់ចិនត្រូវរកគ្រូត្រឹមត្រូវទៅដឹកនាំ និងបំបាត់អំពើពុករលួយក្នុងវិស័យនេះ ដើម្បីស្តា... | កាតា ដែលទទួលបានកៅអីវគ្គ១៦ក្រុមរួចស្រេចទៅហើយ នៅតែមិនបន្ធូដៃឱ្យចិននៅជំនួបចុងក្រោយ ដែលត្រូវការពិន្ទុប្រជែងលេលេខ២ ឬលេខ៣ល្អបំផុត ដើម្បីឆ្លងផុតវគ្គសន្សំពិន្ទុ។ ១គ្រាប់ជ័យជម្នះដែលសម្រេចបានដោយកីឡាករ Hassan Al-Haydos បានជួយម្ចាស់ការពារតំណែងជើងឯកបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងពូល A ដោយរកបាន៩ពិន្ទុពេញ។ ចិន បញ្ចប់ក្នុងចំណាត់ថ្នា... |
article_6875.txt | ថ្ងៃទី២០ ខែមករា។ នេះជាការស្នើរបស់លោក Franco Collavino នាយកប្រតិបត្តិក្លិបបាល់ទាត់ Udinese។ | មន្ត្រីប៉ូលិសក្នុងក្រុង Udinese ប្រទេសអ៊ីតាលី បានកត់សម្គាលអត្តសញ្ញាណបុរសវ័យ ៤៦ឆ្នាំ ម្នាក់ ដែលបានស្រែលដោយប្រើពាក្យរើសអើងពូជសាសន៍លើកីឡាករចាំទីសញ្ជាតិបារាំង Maignan ។ បើតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិស អ្នកទស្សនាត្រូវបានបញ្ជូនទៅការិយាល័យរដ្ឋអាជ្ញាសាធារណៈ ហើយស្នងការប៉ូលិសបានហាមឃាត់បុរសម្នាក់នោះពីការទស្សនានៅក្នុងកីឡដ្ឋានរយៈព... |
article_6876.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកាប់វែរ និងម្ចាស់ជើងឯក ៧សម័យ អេហ្ស៊ីប ចាប់ដៃគ្នាឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ ក្នុងពានរង្វាន់ទ្វីបអាហ្រ្វិក African Cup of Nations បន្ទាប់ក្រុមទាំងពីរ ប្រកួតស្មើគ្នា ២-២ នាជំនួបចុងក្រោយពូល B នាថ្ងៃទី២២ ខែមករា។ អេហ្ស៊ីបទទួលបានកៅអីវគ្គ១៦ក្រុមទាំងប្រផិតប្រផើយ ដោយសា មូសាំប៊ិក ស្មើ ហ្គាណា ២-២។ | កាប់វែរឡើងវគ្គ ១៦ ក្នុងនាមជាក្រុមកំពូលតារាង រកបាន ២គ្រាប់នៅនាទី៤៥+១ ដែលធ្វើបានដោយកីឡាករ Gilson Tavares នៅវគ្គទីមួយ ប៉ុន្តែអេហ្ស៊ីបរកបានគ្រាប់តាមស្មើមកវិញនៅនាទី៥០ ដោយកីឡាករ Mahmoud Trezeguet ហើយឈានដល់ការប្រកួតចុងបញ្ចប់នាទី៩០+៣ គ្រាប់ទី២ របស់អេហ្ស៊ីបស៊ុតដោយកីឡាករ Mostafa Mohamed។ អេហ្ស៊ីបហៀបទទួលបានជ័យជម្នះទៅហើយ តែកាប់វែរ... |
article_6877.txt | ម្ចាស់ការពារតំណែងជើងឯក កាតា បានយកឈ្នះប៉ាឡេស្ទីន ២-១ ដើម្បីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ AFC Asian Cup ឆ្នាំ២០២៣។ ហ្សកដានី ទម្លាក់អ៊ីរ៉ាក់ដោយលទ្ធផល ៣-២ នៅវគ្គ១៦ក្រុម ឡើងទៅជួយតាហ្ស៊ីគីស្ថាននៅវគ្គ៨ក្រុមចុងក្រោយ។ | ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់នៅកីឡដ្ឋាន Al Bayt ចំនួន៦៤០០០នាក់ កីឡាករ Hassan Khalid Hassan Al-Haydos និង Akram Hassan Afif Yahya Afif Al Yafei រកបានម្នាក់មួយគ្រាប់ជាបន្តបន្ទាប់នៅនាទី៤៥+៦ និង៤៩ ឱ្យម្ចាស់ផ្ទះកាតា បន្ទាប់ពី Oday Ibrahim Mohammad Dabbagh ស៊ុតគ្រាប់នាំមុខឱ្យប៉ាឡេស្ទីននៅនាទី៣៧ នាការប្រកួតវគ្គ១៦ក្រុម នៅថ្ង... |
article_6878.txt | តាហ្ស៊ីគីស្ថាន ទម្លាក់អេមីរ៉ាតអារ៉ាប់រួម ឡើងវគ្គ៨ក្រុមចុងក្រោយ AFC Asian Cup ឆ្នាំ២០២៣ ដោយបាល់កាត់សេចក្តីប៉េណាល់ទី ៥-៣។ អូស្ត្រាលី ឈ្នះឥណ្ឌូណេស៊ី ៤-០ នៅវគ្គ១៦ក្រុម នៅថ្ងៃទី២៨ ខែមករា។ | នៅជំនួបវគ្គ១៦ក្រុម នៅកីឡដ្ឋាន Ahmed bin Ali កីឡាករ Vahdat Hanonov ជាអ្នកសម្រេចគ្រាប់នាំមុខឱ្យតាហ្ស៊ីគីស្ថាននៅនាទី៣០។ លទ្ធផ ១-០ នេះ បានបន្តរហូតដល់នាទី៩០+៥ ឯណោះ ទើបអេមីរ៉ាតអារ៉ាប់រួមតាមបានស្មើ ១-១ វិញដោយ Khalifa Al Hammadi។ ក្រុមទាំងពីរត្រូវបន្ថែមម៉ោង ១៥នាទីពីរលើក ប៉ុន្តែនៅតែមិនអាចធ្វើគ្នាបាន រហូតល់ឈានការកាត់ក្តីដោយទាត់ប... |
article_6879.txt | Kylian Mbappe និយាយថាការបង្កើនកាលវិភាគដ៏មមាញឹកសម្រាប់បាល់ទាត់អឺរ៉ុប កំពុងតែឆ្លុះបញ្ចាំងពីភាពស្រដៀងទៅនឹងការប្រកួតលីគបាល់បោះ NBA។ កីឡាករវ័យ ២៥ឆ្នាំ ព្រមានពីការប្រកួតញឹកញាប់ នឹងផ្តល់ប៉ះពាល់ដល់កីឡាករ ការគ្រប់គ្រង និងបន្ទុកបែបកីឡាបាល់បោះ មកលើវិស័យបាល់ទាត់។ | នៅក្នុងកិច្ចសម្ភាសជាមួយកម្មវិធី British GQ កីឡាករសញ្ជាតិបារាំង បានបញ្ជាក់ថាកាលវិភាគដ៏មមាញឹក នឹងបង្កឱ្យមានជម្លោះរវាងកីឡាករ ក្រុម និងអ្នកគាំទ្រ។ កាលពីរដូវកាល ២០២២-២៣ Mbappe បង្ហាញខ្លួនលេងចំនួន ៦៣ប្រកួត សម្រាប់ក្លិប Paris Saint Germain មិននៅក្រុមជម្រើសជាតិបារាំង ដែលជាចំនួនការប្រកួតដ៏ច្រើន។ Mbappe បកស្រាយទៅលើបញ្ហាកាលវិភាគ... |
article_688.txt | អតីតរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោកស្រី Liz Truss ត្រូវបានសមាជិកបក្សអភិរក្សជ្រើសតាំងជាប្រធានបក្ស និងក៏ស្នងតំណែងនាយករដ្ឋមន្ត្រីបន្ទាប់ពីលោក បូរីស ចនសុន ។ លោកស្រី Truss តែងតែរិះគន់គោលនយោបាយក្រុងប៉េកាំង ហើយអាចរុញឱ្យអង់គ្លេសប្រកាន់ជំហរកាន់តែរឹងមាំថែមទៀតលើក្រុងប៉េកាំង។ | លោកស្រី Liz Truss ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសថ្មីពេញសិទ្ធិដោយ មហាក្សត្រអង់គ្លេស Elizabeth II នៅថ្ងៃទី៦ ខែកញ្ញា បន្ទាប់ពីសមាជិកបក្យអភិរក្សនិយម បានបោះឆ្នោតឱ្យលោកស្រីធ្វើជាប្រធានបក្ស។ លោកស្រី Truss តែងតែមើលឃើញចិន ជាការគំរាមច្បាប់ និងសណ្ដាប់ធ្នាប់អន្តរជាតិដើម្បីផលប្រយោជន៍របស់ខ្លួន។ ស្ថិតក្នុងតំណែងថ្មីរ... |
article_6880.txt | អារ៉ាប៊ីសាអូឌីត ដែលមានគូ្របង្វឹកលោក Roberto Mancini បានឈានជើងឡើងវគ្គ ១៦ក្រុមចុងក្រោយ នៅក្នុងការប្រកួតពានរង្វាន់ AFC Asian Cup 2023 ក្នុងប្រទេសកាតាថ្ងៃទី២១ ខែមករា ក្រោយឈ្នះក្រុមកៀហ្ស៊ីស្ថាន លទ្ធផល ២-០ ។ ថៃ រកបានឱកាសក្នុងការឡើងទៅវគ្គបន្ទាប់ជាលើកទី២ ក្រោយបញ្ចប់លទ្ធផលស្មើ ០-០ ជាមួយនឹងអូម៉ង់។ | ជ័យជម្នេះនេះ បានជួយឱ្យអារ៉ាប៊ីសាអូឌីត ចូលរួមជាមួយនឹងក្រុមម្ចាស់ផ្ទះកាតា, អ៊ីរ៉ង់, អ៊ីរ៉ាក់ និងអូស្ត្រាលី ដែលជាក្រុមកក់កៅអីទៅវគ្គបន្ទាប់ ក្រោយឆ្លងកាត់ការប្រកួតក្នុងវគ្គចែកពូល។ ចំណែកថៃ អាចទប់ទល់ជាមួយនឹងអូម៉ង់ ដោយលទ្ធផលស្មើគ្នានេះ បានធ្វើឱ្យលោក Masatada ដែលជាគ្រូបង្វឹករីករាយខ្លាំងចំពោះ កាលទទួលបាន១ពិន្ទុ ដើម្បីផ្តល់ឱកាសដល... |
article_6881.txt | ក្រុមម្ចាស់ផ្ទះរៀបចំការប្រកួតកូតឌឺវ័រ ទម្លាក់ក្រុមម្ចាស់ការពារជើងឯកសេណេហ្កាល់ ក្នុងពានរង្វាន់អាហ្រិក African Cup of Nations ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ដោយទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ។ កីឡាករ Moussa Niakhate របស់សេណេហ្កាល់ ភ្លាត់ស្នៀតស៊ុតមិនចូល ធ្វើឱ្យក្រុមចាញ់កូតឌឺវ័រ ក្នុងលទ្ធផល ៥-៤ ក្រោយរយៈពេល ១២០នាទីស្មើ ១-១ នៅក្នុងកី... | ទោះជាសេណេហ្កាល់ អាចរកបានគ្រាប់បាល់ដំបូងបើកឆាកនៅនាទីទី៤ ដោយកីឡាករ Habib Diallo ដែលជាការបញ្ជូនពីសំណាក់ Sadio Mane ប៉ុន្តែក្រុមម្ចាស់ផ្ទះអាចទប់ទល់ការដាក់សម្ពាធយ៉ាងខ្លាំង រហូតអាចស្វែងរកគ្រាប់បាល់បានមកវិញនៅនាទី៨៦ ដោយការស៊ុតបាល់ពិន័យរបស់កីឡាករ Franck Kessie។ ការប្រកួតឈានដល់បន្ថែមម៉ោង ១៥នាទី ២ដង ប៉ុន្តែក្រុមទាំងពីរនៅតែគ្មាន... |
article_6882.txt | លោក Keisuke Honda អតីតកីឡាករបាល់ទាត់ឆ្នើម និងជាអតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ចាប់ផ្តើមចរចាបណ្តាក់ទុនមូលនិធិវិនិយោគក្នុងទំហំទឹកប្រាក់ ១៥ពាន់លានយ៉េន (ប្រមាណ ១០០ លានដុល្លារអាម៉េរិក) ដោយផ្តោតលើការចាប់ផ្ដើមអាជីវកម្ម នៅក្នុងប្រទេសជប៉ុនទាំងស្រុង។ | មូលនិធិ X&KSK គ្រោងនឹងវិនិយោគលើក្រុមហ៊ុនអាជីវកម្មចំនួន ៣០ ក្នុងប្រទេសជប៉ុន ជាមួយនឹងមហិច្ឆតាធ្វើយ៉ាងណា យ៉ាងហោចណាស់ក្រុមហ៊ុមមួយកើនតម្លៃ ១០ ពាន់លានដុល្លារ។ ក្នុងបទសម្ភាសន៍ជាមួយកាសែតសេដ្ឋកិច្ច Bloomberg អតីតកីឡា AC Milan, CSKA Moscow ជឿជាក់លើការបង្កើតមូលនិធិវិនិយោគរបស់ខ្លួនដំបូងដោយរំពឹងប្រមូលបានទុន១០០លានដុល្លារ ដោយពឹងផ្អែក... |
article_6883.txt | លោក Xavi Hernandes អ្នកចាត់ការ Barcelona បង្ហាញរម្មណ៍ថាបញ្ហាស្មុកស្មាញត្រូវបានដោះស្រាយ បន្ទាប់ពីប្រកាសចាកចេញពីតំណែងអ្នកចាត់ការ នៅចុងបញ្ចប់រដូវកាល ២០២៣-២៤។ បុរសសញ្ជាតិអេស្ប៉ាញបន្ថែមថា ព្រោះតែសម្ពាធ និងតម្រូវការលើការងារដឹកនាំក្រុមរហស្សនាមអ្នកមានបុណ្យ ធ្វើឱ្យរូបគេមិនអាចមានអារម្មណ៍រីករាយ។ | «ពួកគេធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកមិនមានតម្លៃនៅទីនេះ។ វាបានកើនឡើងសម្រាប់គ្រូបង្វឹកគ្រប់គ្នា។ លោក Pep Guardiola បានប្រាប់ខ្ញុំ និងលោក Ernesto Valverde បានប្រាប់ខ្ញុំបែបនេះ ខណៈសម្រាប់លោក Luis Enrique ក៏បានឆ្លងកាត់អារម្មណ៍នេះរួចហើយ។ ខ្ញុំគិតថាយើងមានបញ្ហា នៅពេលដែលវាមកកម្រិតតម្រូវការដែលសមជាមួយនឹងការងារនេះ»។ នេះបើតាមការលើកឡើ... |
article_6884.txt | ជប៉ុនឈ្នះកៅអីឡើងវគ្គ ១៦ក្រុម ក្នុងពានរង្វាន់ទ្វីបអាស៊ី Asian Cup 2023 ខណៈអាចនឹងបន្តត្រូវជួបកូរ៉េខាងត្បូង ក្រោយពួកគេបានបំបាក់ក្រុមឥណ្ឌូណេស៊ីក្នុងជំនួបពូល D លទ្ធផល ៣-១ នាថ្ងៃទី២៤ ខែមករា។ ក្រោយជ័យជម្នះសហព័ន្ធបាល់ទាត់ជប៉ុនបានចេញសេចក្តីប្រកាសថ្កោលទោសយ៉ាងខ្លាំងលើអ្នកដែលរើសអើងមកលើអ្នកចាំទី Zion Suzuki តាមប្រព័ន្ធអ៊ិនធឺណិត។ | សហព័ន្ធបាល់ទាត់ជប៉ុន JFA បានចេញសេចក្តីប្រកាសថ្កោលទោសចំពោះជនដែលបង្កការរើសអើងពូជសាសន៍លើអ្នកចាំទី Zion Suzuki ចាប់តាំងពីរូបគេបានបង្ហាញខ្លួនលេងនៅក្នុងពានរង្វាន់ Asian Cup ឆ្នាំ២០២៣ មក។ ការប្រកួតទី២ ក្នុងពូល D ដែលជប៉ុន ចាញ់ក្រុមអ៊ីរ៉ាក់ ២-១ បានក្លាយជាហេតុផលនៃការរើសអើងលើកីឡាករកូនកាត់ដែលមានឪពុកជាជនជាតិអាម៉េរិក-ហ្គាណា និងម្តាយ... |
article_6885.txt | ម៉ារ៉ុកក្រុមលេខ ៤ នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតា បានចាប់ផ្តើម បេសកកម្មប្រកួតពានរង្វាន់ African Cup of Nations បានយ៉ាងល្អ ដោយឈ្នះក្រុមតង់សានី លទ្ធផល ៣-០ ក្នុងជំនួបពូល F ខណៈដែលកុងហ្គោស្មើសាំប៊ី ១-១ ។ រីឯជំនួបពូល E វិញ ក្រុមណាមីប៊ី ឈ្នះទុយនេស៊ី ១-០ ហើយម៉ាលីបំបាក់អាហ្រ្វិកខាងត្បូង ២-០ គួរឱ្យភ្ញា... | ម៉ារ៉ុក ជាក្រុមត្រូវបានគេចាប់អារម្មណ៍ថានឹងអាចឈ្នះពានរង្វាន់ទ្វីបអាហ្រ្វិក AFCON បានបំបាក់ក្រុមដែលមានត្រឹមកីឡាករ ១០នាក់ តង់សានី លទ្ធផល ៣-០។ ៣គ្រាប់រកបានដោយកីឡាករ Romain Saiss ជាប្រធានក្រុមនៅនាទី៣០ និងជាកីឡាករមានភាពលេចធ្លោរខ្លាំងអំឡុងការប្រកួតនៅប្រទេសកាតា និងការស៊ុតរបស់កីឡាករ Azzedine Ounahi នាទី៧៧ និង Youssef En-Nesyri... |
article_6886.txt | កាលវិភាគការប្រកួតសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ដែលធ្វើឡើងរួមគ្នានៅអាម៉េរិក ម៉ិកស៊ិក និងកាណាដា នឹងត្រូវប្រកាសនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) នាថ្ងៃទី១៨ ខែមករា។ | FIFA ក៏នឹងប្រកាសអំពីកីឡដ្ឋានដែលនឹងត្រូវកាត់សេចក្តីការប្រកួតវគ្គផ្តាច់ព្រ័ត្រផងដែរ ដោយកីឡាដ្ឋាន AT&T ក្នុងទីក្រុង Arlington រដ្ឋតិចសាស់ និងកីឡដ្ឋាន MetLife ក្នុងទីក្រុង East Rutherford រដ្ឋ New Jersey ជាបេក្ខភាព២ ចុងក្រោយ។ កាលពីពេលថ្មីៗនេះ មានរបាយការណ៍ដែលចុះផ្សាយដោយកាសែត The Sun របស់ចក្រភពអង់គ្លេស ថាកីឡដ្ឋានស្ថិតក្នុងទី... |
article_6887.txt | លោក Jose Mourinho ផ្ញើសារជាមួយនឹងអារម្មណ៍សោកស្តាយទៅកាន់អ្នកគាំទ្រក្រុម AS Roma បន្ទាប់ពីខ្លួនត្រូវបានក្លិបស្ថិតនៅក្នុងក្របខណ្ឌ Serie A បញ្ចប់តំណែងអ្នកចាត់ការទូទៅ នៅថ្ងៃទី១៦ ខែមករា។ | អ្នកចាត់ការរហស្សនាម Special One វ័យ ៦០ឆ្នាំ ត្រូវបណ្តេញចេញពីតំណែង បន្ទាប់ពីដឹកនាំ Roma មិនបានល្អ ដោយស្ថិតនៅចំណាត់ថ្នាក់លេខ៩ ជាមួយជ័យជម្នះត្រឹមតែ១ប្រកួត ចំណោម ៥ប្រកួតចុងក្រោយ។ មិនតែប៉ុណ្ណោះ Roma ព្រមទាំងធ្លាក់ចេញពីពានរង្វាន់ Coppa Italia ក្រោមថ្វីជើងក្រុមស្ថិតក្នុងទីក្រុងតែមួយ Lazio កាលពីសប្តាហ៍មុន។ Daniele de Rossi នឹង... |
article_6888.txt | តារាឆ្នើម Cristiano Ronaldo ខកខានការប្រកួតចំនួន២ ជាមួយនឹងក្រុម Al Nassr នៅក្នុងប្រទេសចិន បន្ទាប់ពីរងរបួសអំឡុងពេលហ្វឹកហាត់នៅក្រុង Shenzhen។ នេះបើតាមការប្រកាសរបស់ក្លិប Al Nassr ខណៈប្រធានក្រុមរូបនេះ ប្រឈមអវត្តមានសម្រាប់ការប្រកួតទល់នឹងក្រុម Inter Miami។ | តាមកាលវិភាគការប្រកួត Al-Nassr ត្រូវប្រកួតតទល់នឹងក្រុម Shanghai Shenhua នៃលីគកំពូលចិន នៅថ្ងៃទី២៤ ខែមករា និងក្រុម Zhejiang នៅ៤ថ្ងៃបន្ទាប់ ប៉ុន្តែក្រោយអវត្តមានរបស់ Ronaldo ការប្រកួតទាំង ២ ត្រូវពន្យាពេល។ Al Nassr នឹងត្រូវប្រកួតពានរង្វាន់ Riyadh Season Cup ទល់នឹងក្រុម Inter Miami នៅថ្ងៃទី១ ខែកុម្ភៈ បន្ទាប់មកត្រូវប៉ះក្រុម Al... |
article_6889.txt | Barcelona របូតពានរង្វាន់ Spanish Super Cup ក្រោយចាញ់ Real Madrid ៤-១ បានបង្កើតបញ្ហាមួយចំនួនក្នុងក្រុម។ កីឡាករក្រុមរហស្សនាមអ្នកមានបុណ្យ ប៉ះទង្គិតជាមួយអ្នកចាត់ការលោក Xavi Hernandes អំឡុងពេលសម្រាកក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។ | តាមការផ្សយរបស់ទូរទស្សន៍ ESPN កីឡាករមួយចំនួនបង្ហាញភាពមិនពេញចិត្តជាមួយនឹងអ្នកចាត់ការក្រុម ខណៈពួកគេបានចោទសួរពីទម្រង់លេង និងការសម្រេចចិត្តរៀបចំគ្រោងការប្រកួត។ លើសពីនេះក្រុមកីឡាករត្រូវបានរាយការណ៍ថាទទួលបានអារម្មណ៍ជួបផលលំបាកពីសំណាក់លោក Xavi ទោះជាអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ គិតថាក្រុមកីឡាករនៅតែគាំទ្រលើខ្លួន។ កីឡាករប្រមាណ ៦ ឬ ៧ ... |
article_689.txt | អគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងប៉េកាំងលោក Andrey Denisov បានប្រាប់ទីភ្នាក់ងាររុស្ស៊ីនៅថ្ងៃទី៧ ខែកញ្ញាថា ប្រធានាធិបតីចិន ស៊ី ជិនភីង និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នឹងជួបពិភាក្សាគ្នាផ្ទាល់អំឡុងចូលរួមកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅអ៊ូសបេគីស្ថានក្នុងសប្ដាហ៍ក្រោយ។ ភាគីទាំងពីររំពឹងនឹងពិភាក្សាល... | បើតាមអគ្គរដ្ឋទូតរុស្ស៊ីប្រចាំក្រុងប៉េកាំងលោក Andrey Denisov ដែលបានប្រាប់ទីភ្នាក់ងាររុស្ស៊ី មេដឹកនាំក្រុងមូស្គូ និងក្រុងប៉េកាំងនឹងជួបគ្នានៅប៉ុន្មានថ្ងៃខាងមុខនៅកិច្ចប្រជុំកំពូលមេដឹកនាំអង្គការ SCO ដែលធ្វើនៅទីក្រុង Samarkand របស់អ៊ូសបេគីស្ថាន។ «យើងកំពុងរៀបចំផែនការកិច្ចប្រជុំដ៏សំខាន់និងពេញលេញមួយរវាងមេដឹកនាំទាំងពីររបស់យើង ហើ... |
article_6890.txt | ថ្ងៃណាមួយ ថៃនឹងអបអរអ្នកប្រដាល់Muay Thai តំណាងឱ្យប្រទេស នៅក្នុងកីឡាអូឡាំពិក។ លោកស្រី Paetongtarn Shinawatra អនុប្រធានគណៈកម្មាធិការយុទ្ធសាស្រ្តអំណាចទន់ជាតិថៃ និងជាកូនស្រីរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់ សរសេរនៅលើបណ្តាសង្គម Facebook របស់ខ្លួន។ រដ្ឋាភិបាលថៃ កំពងប្រើប្រាស់ Muay Thai ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមមកប្រទេសខ្លួន។ | អត្ថបទទាក់ទង នាយករដ្ឋមន្រ្តីថៃចាត់ទុកMuay Thai ជាអាទិភាពផ្សព្វផ្សាញអំណាចស្រទន់ទៅបរទេស ដើម្បីពង្រីកកេរ្តិ៍ឈ្មោះ តាមរយៈកម្មវិធីផ្សព្វផ្សាយអំណាចទន់ ថៃបានចាត់ទុកប្រដាល់ Muay Thai មានសក្ដានុពលដ៏ខ្លាំង ដើម្បីផ្សព្វផ្សាយទៅបរទេស និងទាក់ទាញភ្ញៀវទេសចរ។ ទន្ទឹមនេះ ថៃ កំពុងស្វះស្វែងរកការដាក់ប្រដាល់ Muay Thai នៅក្នុងប្រភេទកីឡាអូឡាំព... |
article_6891.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ ជាក្រុមអាស៊ីអាគ្នេយ៍ចុងក្រោយបង្អស់ ធ្លាក់ចេញពី AFC Asian Cup ឆ្នាំ២០២៣ ក្រោយចាញ់អ៊ូសបេគីស្ថាន ២-១ វគ្គ១៦ក្រុមចុងក្រោយ នៅថ្ងៃទី៣០ ខែមករា។ ធ្លាក់មែន តែ Madam Pang អ្នកចាត់ការទូទៅ មើលឃើញពីការរីកចម្រើនរបស់ក្រុមដំរីសង្រ្គាម ក្រោយបង្ហាញខ្លួន៤ប្រកួតយ៉ាងល្អ នៅពានតំបន់អាស៊ីនេះ។ | កីឡាករ Azizbek Turgunboev បានស៊ុតបាល់បំប៉ោងសំណាញ់ទីក្រុមថៃនៅនាទី៣៧ ដើម្បីជួយអ៊ូសបេគីស្ថាននាំមុខមួយគ្រាប់មុន នៅចំពោះមុខអ្នកទស្សនាផ្ទាល់ជាង២ម៉ឺននាក់ ក្នុងកីឡដ្ឋាន Al Janoub ប្រទេសកាតា។ អ៊ូសបេគីស្ថាន ដែលជាក្រុមមានសមត្ថភាពខ្ពស់ជាងក្រុមថៃ នៅតែបន្តការវាយសម្រុក និងបង្កើតឱកាសសម្រេចទីជារើយៗ ប៉ុន្តែធ្វើមិនបានសម្រេច។ ចូលដល់វគ្គទី... |
article_6892.txt | ជ័យជម្នះទាំងពីរប្រកួតដំបូង ក្នុងវគ្គសន្សំពិន្ទុតាមពូល បានជួយម្ចាស់ការពារតំណែងជើងឯក កាតា និងអូស្ត្រាលី បន្តទៅវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ AFC Asian Cup ឆ្នាំ២០២៣។ | ម្ចាស់ផ្ទះកាតា បានបន្តឈ្នះ តាហ្ស៊ីគីស្ថាន ១-០ ក្នុងជំនួបទី២ ពូល A ស្របពេល អូស្ត្រាលីឈ្នះស៊ីរី ១-០ នៅជំនួបទី២ ពូល B។ ឆ្លងកាត់២ប្រកួតដំបូងរកបានជ័យជម្នះទាំងពីរលើក បានជួយទាំងកាតា និងអូស្ត្រាលី ទទួលបានកៅអីដោយស្វ័យប្រវត្តិទៅកាន់វគ្គខ្វែង បើទោះសល់១ប្រកួតចុងក្រោយ។ កាតា មាន៦ពិន្ទុពេញឈរកំពូលតារាងពូល A តាមពីក្រោយដោយចិនដែលមាន២ពិន្... |
article_6893.txt | Janaina Prazeres តារាម៉ូឌែលរបស់ទស្សនាវដ្តីដ៏ល្បីឈ្មោះ Playboy បានផ្ញើររូបថតលើគម្របទស្សនាវដ្តីរលើកដំបូងបស់នាងដើម្បីបង្ហាញការគោរព ស្រឡាញ់ទៅកាន់ Lionel Messi។ | តារាម៉ូឌែលសញ្ជាតិប្រេស៊ីល Prazeres ត្រូវបានទស្សនាវដ្តីយុវវ័យ Playboy ជ្រើសរើសថតដាក់ទំព័រមុខជាលើកដំបូងបង្អស់។ នាងបានចុះហត្ថលេខាលើច្បាប់ចម្លងទស្សនាវដ្តីនេះ ផ្ញើរជាពិសេសសម្រាប់ Messi ដែលនាងគិតថាជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតលើលោក។ តាមរយៈការបង្ហោះលើ Instagram របស់ខ្លួន នាង Prazeres បានពន្យល់ពីការស្រឡាញ់របស់ខ្លួនចំព... |
article_6894.txt | ក្រុមអាល់ហ្សរីធ្លាក់ចេញពីការប្រកួតពានរង្វាន់ទ្វីបអាហ្រ្វិក African Cup of Nations នៅវគ្គចែកពូល ទាំងភ្ញាក់ផ្អើល ក្រោយចាញ់ក្រុមម៉ូរីតានី ក្នុងលទ្ធផល ១-០។ ម៉ូរីតានីកក់សំបុត្រឡើងទៅវគ្គ ១៦ក្រុម។ កាម៉េរូន ឡើងទៅវគ្គបន្ទាប់ ទាំងត្រដាបត្រដួស ក្រោយវាយបកយកឈ្នះហ្គាំប៊ី ក្នុងលទ្ធផល ៣-២ នៅជំនួបចុក្រោយ នៅថ្ងៃទី២៣ ខែមករា។ | ១គ្រាប់ជ័យចម្នះ សម្រេចបានពីសំណាក់កីឡាករ Mohamed Dellahi នៅនាទី៣៦ បើទោះវគ្គទីពីរត្រូវក្រុមអាល់ហ្សេរីដាក់សម្ពាធខ្លាំងក្តី។ ម្ចាស់ពាន ២សម័យ អាល់ហ្សេរី មិនអាចស្វែងរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងការប្រកួតបាន ខណៈ ៣ប្រកួត កន្លងមកស្មើ ២ ចាញ់ ១ ស្ថិតនៅបាតតារាងមានត្រឹមតែ ២ពិន្ទុ។ ធ្លាក់ចេញដោយឈរនៅចំណាត់ថ្នាក់បាតតារាងជាលើកទី២ សម្... |
article_6895.txt | ខ្សែប្រយុទ្ធ Mohamed Salah នឹងត្រូវវិលត្រឡប់ទៅកាន់ក្រុម Liverpool វិញដើម្បីព្យាបាលរបួសសរសៃពួរ ក្រោយពីរូបគេបានរងរបួសនៅក្នុងការប្រកួតទល់ហ្គាណា កាលពីសប្តាហ៍មុន នៅក្នុងការប្រកួតពានរង្វាន់ African Cup of Nations 2023 នៅក្នុងប្រទេសកូតឌីវ័រ។ Salah ត្រូវអង្គុយទស្សនាការប្រកួតមួយចុងក្រោយរបស់អេហ្ស៊ីប នៅក្នុងវគ្គចែកពូល មុនពេលធ្វើដ... | បើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អេហ្ស៊ីប EFA ខ្សែប្រយុទ្ធក្រុមរហស្សនាមហង្សក្រហម ត្រូវព្យាបាលរបួសជាមួយនឹងក្រុម ស្របតាមការស្នើសុំរបស់លោក Jurgen Klopp ដែលជាអ្នកចាត់ការក្រុម កាលពីថ្ងៃទី២១ ខែមករា។ ការស្នើសុំកើតឡើងក្រោយពេល Liverpool បំបាក់ក្រុម AFC Bournemouth ៤-០ នៅក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League។ ទោះយ៉ាងណា អ... |
article_6896.txt | ខ្សែប្រយុទ្ធ Neymar Jr បានបង្ហោះវីដេអូនៅលើបណ្តាញសង្គម Instagram បង្ហាញអំពីរូបរាងបច្ចុប្បន្នរបស់គេ ដើម្បីឆ្លើយតបទៅកាន់ការរិះគន់ ដែលបានថាគេឡើងទម្ងន់ខ្លាំងអំឡុងសម្រាកព្យាបាលរបួសសរសៃពួរ ACL នៅឯផ្ទះក្នុងប្រទេសប្រេស៊ីល។ | តារាបាល់ទាត់សញ្ជាតិប្រេស៊ីល ដែលផ្ទេរទៅកាន់ក្រុម Al Hilal កាលពីទីផ្សារដោះដូរដើមរដូវកាល ២០២៣-២៤ រូបគេបានរងរបួសដាច់សរសៃ ACL និងជង្គង់ អំឡុងការបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិប្រេស៊ីល ក្នុងការប្រកួតជម្រុះ World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង។ ការរងរបួសកើតឡើងក្រោយពេល Neymar បង្ហាញខ្លួនបានត្រឹម ៥លើក ជាមួយក្លិប Al Hilal។ កាលពីព... |
article_6897.txt | Athletic Bilbao ទម្លាក់ក្រុម Barcelona ចេញពីពានរង្វាន់ Copa del Rey ក្នុងលទ្ធផល ៤-២ នៅជំនួបវគ្គ ៨ក្រុម ចុងក្រោយ នាថ្ងៃទី២៤ ខែមករា។ ត្រឹមរយៈពេលជិត ២សប្តាហ៍ប៉ុណ្ណោះ ក្រុមដែលមានលោក Xavi Hernandez ជាអ្នកចាត់ការទូទៅបានរបូតពានរង្វាន់ចំនួន ២ នៅត្រឹមពាក់កណ្តាលរដូវកាល ២០២៣-២៤ ខណៈការប្រកួតនៅក្នុងក្របខណ្ឌ La Liga ក៏មិនសូវល្អ។ | ក្រុមម្ចាស់ផ្ទះ Athletic Club ស៊ុតបើកឆាកតាំងនាទីទី១ ដោយកីឡាករ Gorko Guruzeta មុនពេលក្រុមភ្ញៀវវាយបកវិញ ដោយ Robert Lewandowski នាទី២៦ និងកីឡាករ Lamine Yamal នៅនាទី៣២ នៅក្នុងវគ្គទីមួយ។ តែយ៉ាងណានៅវគ្គទី២ ក្រុមម្ចាស់ផ្ទះចាប់ផ្តើមរកបានគ្រាប់តាមស្មើ ២-២ មកវិញនៅនាទី៤៩ ដោយកីឡាករ Oihan Sancet មុនពេលកីឡាករ Inaki Williams ស៊ុតគ្រា... |
article_6898.txt | អ្នកស្រី Nuanphan Lamsam ឬ Madame Pang បានបង្ហាញគោលនយោបាយរបស់ខ្លួនក្នុងការប្រជែងតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) ដោយរកប្រាក់តាមរយៈការលក់សិទ្ធិផ្សាយ ដើម្បីជួយក្រុមក្នុងលីគបាល់ទាត់ថៃ ឱ្យកាន់តែប្រសើរឡើង។ មហាសេដ្ឋីនីរូបនេះ មានមហិច្ឆតា នាំក្រុមបាល់ទាត់ក្នុងស្រុកថៃ ជាប់ក្នុងលំដាប់កំពូលទាំង១៥ នៅតំបន់អាស៊ី។ | Madame Pang បេក្ខភាពមួយរូប ដែលនឹងត្រូវចូលរួមឈរឈ្មោះបោះឆ្នោតប្រជែងតំណែងប្រធាន FAT នៅខែកុម្ភៈខាងមុខនេះ បានប្រាប់ពីមហិច្ឆតារបស់ខ្លួន ក្នុងការនាំក្រុមបាល់ទាត់ថៃឈានទៅលំដាប់កំពូល ក្នុងចំណោមក្រុមកំពូលទាំង១៥ ក្នុងតំបន់អាស៊ី។ ដើម្បីសម្រេចគោដៅនេះ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិថៃ វ័យ៥៧ឆ្នាំ បង្ហាញគោលនយោបាយរបស់ខ្លួន បើសិនជាប... |
article_6899.txt | សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) នៅថ្ងៃទី៥ ខែមករា បានបញ្ចប់តំណែងលោក Fernando Diniz ជាគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល។ ៦ប្រកួតក្រោមការដឹកនាំរបស់លោក Diniz ប្រេស៊ីលឈ្នះតែ២លើកប៉ុណ្ណោះ។ | លោក Diniz វ័យ៤៩ឆ្នាំ ត្រូវបានតែងតាំងជាគ្រូបណ្តោះអាសន្ន ក្នុងកិច្ចសន្យាមួយឆ្នាំ កាលពីខែកក្កដា ឆ្នាំ២០២៣។ ក្រោមការដឹកនាំ៦ប្រកួតក្នុងវគ្គជម្រុះ World Cup ឆ្នាំ ២០២៦ ក្រុមរហស្សនាមសាំបា ចាញ់៣លើក ស្មើមួយ និងឈ្នះ២។ លទ្ធផលដឹកនាំមិនសមប្រកមខុសពីការរំពឹងទុកនេះ បានធ្វើឱ្យ CBF សម្រេចបញ្ចប់តំណែងលោក Diniz មុនកិច្ចសន្យាតែម្តង និងរកបេក... |
article_69.txt | ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដកអាម៉េរិកចេញពីទីភ្នាក់ងារអង្គការសហប្រជាជាតិជាច្រើន រួមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយចាប់ផ្តើមការពិនិត្យឡើងវិញលើការផ្តល់មូលនិធិសម្រាប់អង្គការនេះ។ | លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃទី៤ ខែកុម្ភៈ ដោយបញ្ជាក់ថា លោកនឹងដកអាម៉េរិកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UNHRC) និងទីភ្នាក់ងារជំនួយសង្គ្រោះដ៏សំខាន់របស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន UNRWA ហើយពិចារណាឡើងវិញនូវការចូលរួមរបស់អាម៉េរិកនៅក្នុងអង្គការអប់រំ វិទ្យាសាស្ត្... |
article_690.txt | តៃវ៉ាន់ នៅថ្ងៃទី៣១ ខែសីហា បានព្រមានថា ខ្លួននឹងអនុវត្តសិទ្ធិការពារខ្លួន ហើយវាយប្រហារតបទៅវិញ ប្រសិនបើកងកម្លាំងប្រដាប់អាវុធចិនចូលទឹកដីរបស់ខ្លួន។ ការអះអាងរបស់តៃវ៉ាន់ធ្វើឡើង ស្របពេលក្រុងប៉េកាំងបង្កើនសកម្មភាពយោធានៅជិតកោះមួយនេះ។ | ទីក្រុងប៉េកាំង ធ្វើសមយុទ្ធយោធាជាញឹកញាប់នៅជុំវិញកោះតៃវ៉ាន់ក្នុងខែសីហា ក្នុងចេតនាបង្ហាញការមិនពេញចិត្តចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅលើកោះនេះ។ តៃវ៉ាន់វិញមិនបាននៅស្ងៀមឡើយ ខណៈបានធ្វើសមយុទ្ធដើម្បីពង្រឹងសមត្ថភាពយោធាខ្លួន។ មន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃទី៣១ ខែសីហា ក្នុងសន្និសីទ... |
article_6900.txt | អ្នកចាំទី Andre Onana នឹងបង្ហាញខ្លួនឱ្យ Manchester United មួយប្រកួតចុងក្រោយក្នុងជំនួបពានរង្វាន់ FA Cup ជុំទី៣ ទល់ Wigan Athletic មុនទៅជួយក្រុមជម្រើសជាតិកាម៉េរូនក្នុងការប្រកួតពានរង្វាន់ទ្វីបអាហ្រ្វិក Africa Cup of Nations។ | បិសាចក្រហមនឹងប៉ះ ក្រុមមកពីលីគទី៣អង់គ្លេស Wigan នៅថ្ងៃទី៨ ខែមករា ហើយក្រុមកាម៉េរូន ក៏ត្រូវតទល់ក្រុមសាំប៊ី ជំនួបមិត្តភាពនៅថ្ងៃទី៩ ខែមករា មុនពេលដែលក្រុមត្រូវធ្វើដំណើរទៅប្រកួតពានរង្វាន់ AFCON នៅថ្ងៃទី១៥ ខែមករា ក្នុងប្រទេសកូតឌីវ័រ។ លោក Ten hag បាននិយាយទាក់ទងនឹងអ្នកចាំទី Onana ដូច្នេះថា ៖«ខ្ញុំមិនដឹងឡើយថាគេអាចនឹងលេងទល់ក្រុម S... |
article_6901.txt | «អាហ្សង់ទីនឈ្នះបារាំងលើកពាន FIFA World Cup» ទីបំផុតលោក Nasser Al-Khelaifi ប្រធានក្លិប Paris Saint Germain បានបង្ហាញពីមូលហេតុដែលមិនអនុញ្ញាតឱ្យអតីតខ្សែប្រយុទ្ធ Lionel Messi រៀបចំកម្មវិធីដង្ហែរពានរង្វាន់ពិភពលោក ឆ្នាំ២០២២ នៅក្នុងទឹកដីកីឡដ្ឋាន Parc des Princes។ | ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ ជួយក្រុមអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ ២០២២ នៅក្នុងប្រទេសកាតា តែមិនត្រូវបានក្លិប PSG រៀបចំកម្មវិធីអបអរ ឬក៏ការដង្ហែរពាននៅក្នុងប្រទេសបារាំង ជាពិសេសនៅក្នុងកីឡដ្ឋាន Parc des Princes បន្ទាប់ពីរូបគេបានវិលត្រឡប់ដល់ទឹកដីបារាំង។ មិត្តរួមក្រុមរបស់ Messi នៅតាមបណ្តាក្លិបដទៃត្រូវបានទទួលស្វាគមន... |
article_6902.txt | Takehiro Tomiyasu ខ្សែការពារក្រុមកាំភ្លើងធំ Arsenal រិះគន់កាលវិភាគការប្រកួតរបស់ពានរង្វាន់ Asian Cup និង African Cup of Nations ដែលធ្វើឡើងនៅក្នុងចន្លោះខែមករា និងកុម្ភៈ ដែលជះផលអាក្រក់ ដល់កីឡាករ។ កីឡាករសញ្ជាតិជប៉ុន ស្នើឱ្យការប្រកួតពានរង្វាន់ប្រចាំទ្វីបទាំងពីរ រៀបចំនៅខែមិថុនា ក្រោយពេលរដូវកាលតាមលីគនីមួយបានបិទបញ្ចប់ និងពេលប្... | ការប្រកួតពានរង្វាន់លំដាប់ទ្វីបអាស៊ី Asian Cup នឹងត្រូវចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ នៅក្នុងប្រទេសកាតា ចំណែកពានទ្វីបអាហ្វ្រិក African Cup of Nations ដែលធ្វើឡើងនៅក្នុងប្រទេសកូតឌីវ័រ ធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី១២ ខែកុម្ភៈ។ ការប្រកួតពានរង្វាន់ទាំងពីរនេះ ចំនួន ៣ ព្រឹត្តិការណ៍ហើ... |
article_6903.txt | Lionel Messi ក្លាយជាម្ចាស់ពានកីឡាករល្អបំផុតប្រចាំឆ្នាំ២០២៣ (Best FIFA Player of the Year) និងពីរឆ្នាំជាប់គ្នា របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ក្រោយទទួលបានសំឡេងគាំទ្រនាំមុខ Erling Haaland ខ្សែប្រយុទ្ធឆ្នើម Manchester City និង Kylian Mbappe របស់ Paris St-Germain។ Pep Guardiola ជាប់ជាគ្រូល្អបំផុត (The ... | ពិធីប្រគល់ពាន The Best FIFA Football Awards ប្រព្រឹត្តិទៅនៅរាត្រីថ្ងៃទី១៥ ខែមករា ក្នុងក្រុងឡុងដ៏ ប្រទេសអង់គ្លេស ក្រោមការរៀបចំរបស់ FIFA។ Messi ខ្សែប្រយុទ្ធ Inter Miami ដែលគ្មានវត្តមានក្នុងកម្មវិធី បន្តជាប់ជា Best FIFA Player ឆ្នាំ២០២៣ តាមរយៈការបោះឆ្នោតពីក្រុមគ្រូបង្វឹក ប្រធានក្រុម និងអ្នកសារព័ត៌មានជុ... |
article_6904.txt | ក្រុមជម្រើសជាតិជប៉ុន និងកូរ៉េខាងត្បូង បានប្រកាសបញ្ជីឈ្មោះកីឡាកដែលភាគច្រើនប្រកបអាជីពនៅក្នុងតំបន់អឺរ៉ុប សម្រាប់ការប្រកួតប្រជែងពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup ដែលនឹងត្រូវធ្វើឡើងក្នុងខែមករា ឆ្នាំ ២០២៣។ ក្រុមទាំងពីរ សុទ្ធតែដាក់គោលដៅគ្រងជើងឯកពានរង្វាន់តំបន់អាស៊ីលើកដំបូង ក្រោយអាក់ខានជាង ៦០ឆ្នាំ។ | ជប៉ុនបានប្រកាសបញ្ជីឈ្មោះកីឡាករ ២៦នាក់ នៅចំថ្ងៃបុណ្យឆ្លងឆ្នាំសកល ដោយស្ថិតក្រោមដឹកនាំរបស់លោក Hajime Moriyasu នៅគ្រប់គ្រងដដែល។ ចំណោមកីឡាករទាំង ២៦រូបរបស់ក្រុមជប៉ុន កីឡាករ ២០នាក់ហើយដែលបានលេងនៅក្នុងក្លិបប្រចាំតំបន់អឺរ៉ុប ហើយក្នុងនាមជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ១៧ លំដាប់ថ្នាក់ពិភពលោក ក្រុមរហស្សនាមសាម៉ូរៃខៀវ នឹងក្លាយជាក្រុមដែ... |
article_6905.txt | សណ្ឋាគារ នៅក្នុងទីក្រុងប៉ារីស បានដំឡើងថ្លៃស្នាក់នៅ ៣ដង ច្រើនជាង ១ពាន់អឺរ៉ូ (១,០៩២ដុល្លារ) ជាមធ្យមនៅយប់ថ្ងៃបើកកម្មវិធីប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយរបស់អង្គការ Consumer organization។ | តាមការស្ទង់មតិរបស់ប្រព័ន្ធ UFC-Que Choisir សណ្ឋាគារលំដាប់ផ្តាយបី និងផ្កាយបួន ៨០កន្លែង នៅថ្ងៃទី២៦ ខែកក្កដា ចំថ្ងៃបើកកម្មវិធីប្រកួតផ្លូវការកីឡាអូឡាំពិកទីក្រុងប៉ារីស នៅតាមដងទន្លេរសែន (Seine) នឹងត្រូវចាយប្រាក់ប្រមាណជាង ១,០៣៣អឺរ៉ូ (១,១២៨ដុល្លារ) សម្រាប់ការស្នាក់នៅមួយយប់។ តម្លៃមានការកើតឡើង ៣ដង បើធៀបទៅនឹងតម្លៃធម្មតា ៣១៧អឺរ៉ូ ... |
article_6906.txt | Cristiano Ronaldo តារាបាល់ទាត់ឆ្នើមសញ្ជាតិព័រទុយហ្កាល់ បានផ្តល់អំណោយជានាឡិកាម៉ាករ៉ូឡិច (Rolex) ដែលមានតម្លៃជាង ៦,៥ម៉ឺនអឺរ៉ូ (៨,២ម៉ឺនដុល្លារ) ទៅកាន់តារាចម្រៀងប្រុសសញ្ជាតិប្រេស៊ីល Luan Santana ដែលច្រៀងក្នុងកម្មវិធីខួបកំណើតរបស់ម្តាយខ្លួន ចំថ្ងៃឆ្លងឆ្នាំសកលកន្លងទៅ។ | កីឡាករប្រធានក្រុម Al Nassr បានធ្វើដំណើរទៅកាន់ទីក្រុងកំណើត Madeira ប្រទេសព័រទុយហ្កាល កាលពីថ្ងៃទី៣១ ខែធ្នូ ដើម្បីចូលរួមអបអរដល់ថ្ងៃខួបកំណើតគម្រប់ ៦៩ឆ្នាំ របស់ម្តាយគេ គឺអ្នកស្រី Maria Dolores Aveiro អំឡុងពេលឈប់សម្រាកការប្រកួតលីគនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ តារាចម្រៀង Luan Santana បានសម្តែងក្នុងកម្មវិធីខួបកំណើតដោយការច្រៀងច... |
article_6907.txt | ក្រុមការពារតំណែងជើងឯក និងជាម្ចាស់ផ្ទះ កាតា រកបានជ័យជម្នះក្រុមលីបង់ក្នុងលទ្ធផល ៣-០ ក្នុងជំនួបបើកឆាកពូល A ពានរង្វាន់ Asian Cup ឆ្នាំ២០២៣ នៅរាត្រីថ្ងៃទី១២ ខែមករា។ | ៣ពិន្ទុដំបូងរបស់កាតា កើតឡើងតាមរយៈការសម្រេចទីរបស់កីឡាករពីររួប ក្នុងនោះមាន Akram Afif ធ្វើបាន២គ្រាប់ និង Almoez Ali ១គ្រាប់។ ជំនួបបើកឆាកនេះចាប់ផ្តើមភ្លាមៗ ក្រោយពិធីបើកព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអាស៊ីនៅកីឡដ្ឋាន Lusail ដែលផ្ទុកទស្សនិកជនជិត៩ម៉ឺននាក់។ ក្រោយយកឈ្នះលីបង់ នៅទឹកដីខ្លួន គ្រូបង្វឹកកាតាលោក Marquez Lopez បានលើកសរសរ ... |
article_6908.txt | លោក Oscar Pistorius ម្ចាស់មេដាយមាសប៉ារ៉ាឡាំពិកចំនួន៦ ត្រូវបានដោះលែងពី ពន្ធនាគារនៅអាហ្វ្រិកខាងត្បូង ក្រោយជាប់ឃុំជិត ១១ឆ្នាំ ជុំវិញករណីសម្លាប់ មិត្ត ស្រីរបស់ខ្លួននាង Reeva Steenkamp។ | Oscar ដែលបច្ចុប្បន្នមានអាយុ ៣៧ ឆ្នាំបានបាញ់មិត្តស្រីខ្លួននាង Steenkamp ដែល ជាតារាម៉ូឌែល ជាច្រើនគ្រាប់នៅច្រកទ្វារផ្ទះកាលពីឆ្នាំ២០១៣។ មូលហេតុឈានដល់ ការបាញ់នោះ អត្តពលិកពិការជើងទាំងសងខាងរូបនេះ អះអាងថាខ្លួនច្រឡំមិត្តស្រីជាចោរគាស់ផ្ទះ។ ទោះអះអាងយ៉ាងនេះក្តី ទីបំផុត Oscar ដែលជាកំពូលកីឡាករអត្តពលកម្មប៉ាឡាំពិក អាហ្វ្រិកខាងត្បូង ត្... |
article_6909.txt | លីគបាល់ទះប្រវត្តិសាស្ត្ររសប់កម្ពុជា«តេជោលីគ» ត្រៀមបង្ហាញរូបរាងនៅថ្ងៃបើកកម្មវិធីថ្ងៃទី១២ ខែមករា ដោយមានក្រុមអាជីពចំនួន ៨ ចូលរួម។ លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា អះអាងថាលីគបាល់ទះលើកដំបូងនេះ ទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទះអាស៊ី (AVC) និងអន្តរជាតិ (FIVB) និងរៀបចំប្រកួតតាមស្តង់ដារលីគអាជីពកម្រិតពិភពលោ... | «តេជោលីគ ក៏ត្រូវបានទទួលស្គាល់ពីសំណាក់ FIVB និង AVC រួមជាមួយសមាគមបាល់ទះក្នុងតំបន់អាស៊ីអាគ្នេយ៍ (SAVA)។»។ នេះបើតាមសម្តីរបស់លោក អាំង សេរីពិសិដ្ឋ ប្រាប់កសារព័ត៌មានឌីជីថលថ្មីៗ តាមរយៈបណ្តាញសង្គមតេឡេក្រាម។ ក្លិប និងសមាគមបាល់ទះក្នុងប្រទេសកម្ពុជាចំនួន ៨ កំពុងត្រៀមខ្លួនប្រកួតប្រជែងក្នុងលីគដែលមានរយៈពេលជាង ១ខែ ដែលការប្រកួតនឹងចាប់ផ... |
article_691.txt | ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី៣១ ខែសីហា បានចេញរបាយការណ៍មួយដែលគេរង់ចាំជាយូរមកហើយទាក់ទងបញ្ហាសិទ្ធិមនុស្សស៊ីនជាំង។ របាយការណ៍គួរឱ្យភ្ញាក់ផ្អើលនេះសេរថា ការឃុំខ្លួនដោយបំពាន និងការរើសអើងទៅលើជនជាតិវីហ្គ័រ និងជនជាតិមូស្លីមផ្សេងទៀតនៅក្នុងតំបន់ស៊ីនជាំង ទំនងអាចចាត់ទុកជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ | ឧត្តមស្នងការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet បានរងការរិះគន់យ៉ាងខ្លាំងពីអ្នកការទូត និងក្រុមសិទ្ធិមនុស្សមួយចំនួន ដោយសារមិនព្រមចេញផ្សាយរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង។ ទីបំផុតលោកស្រី Bachelet បានចេញរបាយការណ៍នេះប៉ុន្មាននាទីក្រោយបញ្ចប់អាណត្តិរបស់ខ្លួននៅថ្ងៃទី៣១ ខែស... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.