file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_6730.txt
កីឡាករក្រុមជម្រើសជាតិកូរ៉េខាងជើង Son Jun-ho ដែលត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរប្រទេសចិន ទាក់ទងនឹងរឿងរ៉ាវស៊ីសំណូក ត្រូវបានដោះលែងពីការឃុំឃាំង ហើយបានបញ្ជូនឱ្យវិលត្រឡប់ទៅផ្ទះវិញ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសរបស់កូរ៉េខាងត្បូង នាថ្ងៃទី២៥ ខែមីនា។
Jun-ho ជាអតីតខ្សែការពារមួយរូប លេងនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឱ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ភាគខាងជើងនៃប្រទេសចិន កាលពីខែឧសភា ឆ្នាំ ២០២៣។ បើតាមការលើកឡើងរបស់រដ្ឋាភិបាលប្រទេសចិន ការឃាត់ខ្លួននេះ បានធ្វើឡើងក្រោមមូលហេតុ ការសង្ស័យលើទទួលសំណូកពីបុគ្គលិកក្រៅរដ្ឋក្នុងប្រទេសចិន។ «កីឡាករ Son បា...
article_6731.txt
ខ្សែប្រយុទ្ធ Cristiano Ronaldo រងពិន័យ ១ប្រកួត បន្ទាប់ពីបង្ហាញអាកប្បកិរិយាអាសអាភាសទៅកាន់អ្នកគាំទ្រក្រុម Al Shabab ក្នុងជ័យជម្នះរបស់ក្រុម Al Nassr លទ្ធផល ៣-២ កាលពីសប្តាហ៍មុន។ នេះបើតាមការប្រកាសរបស់គណៈកម្មាធិការវិន័យ និងក្រមសីលធម៍សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត (SAFF)។
រឿងហេតុកើតឡើងបន្ទាប់ពីអាជ្ញាកណ្តាលបញ្ចប់ការប្រកួត ហើយអ្នកគាំទ្រក្នុងកីឡដ្ឋានបានថតជាប់ការធ្វើកាយវិការអាសអាភាសរបស់ Ronaldo ដែលមានបំណងឌឺដងត្រឡប់ទៅអ្នកគាំទ្រក្រុម Al Shabab។ មូលហេតុដែល Ronaldo បង្ហាញកាយវិការបែបនោះ ព្រោះតែអ្នកគាំទ្រក្រុម Al Shabab បានស្រែកចម្អកឌឺដងរូបគេមុនដោយឡាយឡំនឹងឈ្មោះខ្សែប្រយុទ្ធ Lionel Messi។ រវាងតារាប...
article_6732.txt
កីឡាករ​ Jude Bellingham ជាប់បម្រាមការប្រកួតក្របខណ្ឌ La Liga ចំនួន ២ប្រកួត ចំពោះការស្រែកប្រើពាក្យមិនសមរម្យ និងមិនគោរពអាជ្ញាកណ្តាល ក្រោយពេលទទួលបានកាតក្រហមក្នុងជំនួប Real Madrid ស្មើ ២-២ ទល់នឹងក្រុម Valencia។ នេះបើតាមការប្រកាសរបស់ស្ថាប័នលីគបាល់ទាត់អេស្ប៉ាញ នាថ្ងៃទី៦ ខែមីនា។
ខ្សែបម្រើអន្តរជាតិអង់គ្លេស ទទួលបានកាតក្រហមនៅក្នុងការប្រកែកគ្នាមួយជាមួយនឹងក្រុមអាជ្ញាកណ្តាល ក្រោយពេលដែលកីឡាករវ័យ ២០ឆ្នាំ បានតែតបាល់បញ្ចូលទីគ្រាប់ជ័យជម្នះ ស្របពេលត្រូវបានលោក Jesus Gil Manzano ផ្លុំកញ្ចែបញ្ចប់ការប្រកួត។ ក្រោយរឿងហេតុ ក្រុមមន្ត្រីអាជ្ញាកណ្តាលបានរាយការណ៍ថា Bellingham ប្រើកាយវិការមិនសមរម្យ និងបានស្រែកដាក់អាជ្...
article_6733.txt
លោក Luis Enrique អ្នកចាត់ការ Paris Saint Germain គេចចេញពីសំណួររបស់អ្នកកាសែតទាក់ទងអនាគតរបស់ Kylian Mbappe ដោយទទូចថាផ្តោតខ្លាំងទៅលើការប្រកួតជើងទីពីរ UEFA Champions League វគ្គ ១៦ក្រុម ទល់ Real Sociedad រាត្រីថ្ងៃទី៥ ខែមីនា។
ប្រធានក្រុមជម្រើសជាតិបារាំង​ Mbappe ដែលរកបានគ្រាប់បាល់ច្រើនជាងគេប្រចាំក្លិប PSG មិនទាន់បានចូលលេងពេញម៉ោងម្តងនៅឡើយ ចាប់តាំងពីរូបគេបានបញ្ជាក់ប្រាប់ទៅក្លិប ថាគេនឹងចាកចេញពីក្លិបដោយគ្មានតម្លៃខ្លួន នៅចុងបញ្ចប់រដូវកាល ២០២៣-២៤។ ចាប់តាំងពីផ្លាស់ប្តូរចូលលេងក្រោយអង្គុយនៅកៅអីបម្រុង ហើយស៊ុតបាល់បញ្ចូលទីការប្រកួតទល់ក្រុម Nantes កាលថ្ង...
article_6734.txt
លោក Futoshi Ikeda គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីជប៉ុន និងកូនក្រុម កំណត់គោលដៅរួមគ្នាដណ្តើមយកមេដាយមាសកីឡាអូឡាំពិក ក្រុងប៉ារីស ឆ្នាំ២០២៤។ កំណត់គោលដៅដ៏ខ្ពស់នេះ បន្ទាប់ពីម្ចាស់មេដាយប្រាក់ក្រុងឡុងដ៍ បានកៅអីទៅបារាំង តាមរយៈការយកឈ្នះកូរ៉ខាងជើងទាំងលំបាកនៅវគ្គ Play-off តំបន់អាស៊ី។
ក្រុមនារីជប៉ុន បានយកឈ្នះកូរ៉េខាងជើងក្នុងលទ្ធផល ២-១ ក្នុងវគ្គ Play-off ជើងទី២ ដែលធ្វើឡើងនៅក្រុងតូក្យូ ថ្ងៃទី២៨ ខែកុម្ភៈ បន្ទាប់ស្មើគ្នា ០-០ នៅជើងទី១ ដែលធ្វើនៅទឹកដីកណ្តាល ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ក្រោយឈ្នះកៅអីពីតំបន់អាស៊ី ម្ចាស់មេដាយប្រាក់អូឡាំពិកក្រុងឡុងដ៍ឆ្នាំ ២០១២ ជប៉ុន បានដាក់គោលយកមេដាយមាសអូឡាំពិករដូវក្តៅជាលើកដំបូ...
article_6735.txt
ក្លិប Al Nassr របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ធ្លាក់ចេញពីពានរង្វាន់ក្លិបកំពូលទ្វីបអាស៊ី AFC Champions League វគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមក្នុងលីគអេមីរ៉ាតអារ៉ាប់រួម Al Ain ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ៣-១ ក្រោយលទ្ធផលសរុបទាំងពីរជើងស្មើ ៤-៤។
កាលពីជើងទីមួយ Al Nassr រងបរាជ័យក្រោមថ្វីជើង Al Ain លទ្ធផល ១-០។ ជើងទីពីរ Al Nassr ឈ្នះ ៤-៣ វិញ ដែលធ្វើឱ្យក្រុមទាំងពីរឈានដល់វគ្គស៊ុតបាល់កាត់សេចក្តី១១ម៉ែត្រ។ ជាលទ្ធផល ក្រុមដែលមាន Ronaldo ជាប្រធានក្រុមបែរចាញ់ក្នុងលទ្ធផល ៣-១។ ក្លិបលេខ ២ លីគ Saudi Pro League បាននាំចូលកីឡាករបរទេសច្រើនរូបដូចជា Miroslaw Brozovic, Alex Telles Ot...
article_6736.txt
កីឡាករ Christian Pulisic ខ្សែបម្រើស្លាបក្រុម AC Milan ទទួលបានការផ្ញើសារគំរាមកំហែងដល់ជីវិត និងការផ្ញើសារប្រមាថនៅលើបណ្តាញសង្គម ក្រោយពេលដែលក្រុម AC Milan ប្រកួតឈ្នះ Lazio លទ្ធផល ១-០ ក្នុងជំនួបក្របខណ្ឌ Serie A កាលពីសប្តាហ៍មុន។
ជំនួបនោះ Lazio បញ្ចប់ការប្រកួតជាមួយនឹងកីឡាករមានគ្នាត្រឹមតែ ៨នាក់ ហើយខ្សែប្រយុទ្ធ Pulisic ជាមូលហេតុពាក់ព័ន្ធទៅនឹងការបណ្តេញចេញកីឡាករ Lazio ២នាក់ ក្នុងចំណោម ៣នាក់។ ក្រោយឈ្នះការប្រកួត Pulisic បានបង្ហោះរូបភាពអបអរលើ Instagram សម្រាប់ជ័យជម្នះរបស់ក្រុម បន្ទាប់មកក៏ទទួលបានការផ្ញើសារជាន់ពន្លិច និងគំរាមសម្លាប់។ ក្នុងការបង្ហោះដដែលន...
article_6737.txt
អតីតកំពូលអ្នកប្រដាល់ទម្ងន់ធ្ងន់ Mike Tyson នឹងត្រូវសាកកណ្តាប់ដៃទល់តារាយូធូប (YouTuber) Jake Paul នៅលើសង្វៀនពិព័រណ៍ នាថ្ងៃទី២០​ ខែកក្កដា ក្នុងកីឡដ្ឋានដ៏ធំប្រចាំអាម៉េរិក​ AT&T ក្នុងទីក្រុង Arlington រដ្ឋតិចសាស់។ នេះបើតាមការប្រកាសរបស់របស់អ្នករៀបចំការប្រកួត នាថ្ងៃទី៧ ខែមីនា។
​Mike Tyson ត្រូវបានគេចាត់ទុកថាជាអ្នកប្រដាល់ទម្ងន់ធ្ងន់ដ៏ល្អបំផុតមួយរូប លើពិភពលោក កាលពីជំនាន់មុន។ ប៉ះអ្នកប្រដាល់វ័យ ២៧ឆ្នាំ ដែលមានកំណត់ត្រាឈ្នះ ៩លើកនិងចាញ់ ១ ព្រមទាំងធ្វើឱ្យដៃគូប្រកួតសន្លប់ ៦លើក​​ Tyson បង្ហាញក្តីរីករាយក្នុងការផ្តួល Jake Paul។ ខណៈខ្លួនមានវ័យ ៥៨ឆ្នាំ Tyson ដែលមានកំណត់ត្រា ៥៦ប្រកួត ឈ្នះ ៥០ប្រកួត ចាញ់ ៦ប្...
article_6738.txt
ការសម្រេចចិត្តរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ក្នុងការពង្រីកក្រុម ក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ កើនដល់ ៤៨ក្រុម ធ្វើឡើងដើម្បីផ្តល់ឱកាសដល់ក្រុមស្កុតឡែន បង្ហាញខ្លួនឡើងវិញ បន្ទាប់ពីខកខាន ៣០ឆ្នាំ។ នេះជានិយាយបែបលេងសើចរបស់លោក Gianni Infantino ប្រធាន ​FIFA ខណៈលោកក៏អបអរក្រុមស្កុតឡែនចំពោះវគ្គជម្រុះ Euro 2024 នៅប្រទ...
ស្កុតឡែនធ្លាប់បានបង្ហាញខ្លួនចុងក្រោយក្នុង World Cup ឆ្នាំ ១៩៩៨ ក្នុងប្រទេសបារាំង ហើយកាលនោះពួកគេបានបញ្ចប់ត្រឹមចំណាត់ថ្នាក់បាតតារាង ក្នុងពូល A ដោយឈរពីក្រុមប្រេស៊ីល, ន័រវែស និងម៉ារ៉ុក។ ស្កុតឡែនមិនធ្លាប់បានឆ្លងកាត់ទៅកាន់ជុំផ្តាច់ព្រ័ត្រ World Cup ៦លើកចុងក្រោយ​ នៅពេលការប្រកួតមានត្រឹម ៣២ក្រុម។ រយៈពេល ៨ឆ្នាំចុងក្រោយ ស្កុតឡែន ...
article_6739.txt
យកឈ្នះ Brentford ទាំងប្រផិតប្រផើយក្នុងលទ្ធផល ២-១ បានជួយ Arsenal ត្រឡប់ទៅកំពូលតារាង Premier League វិញ ដោយនាំមុខគូប្រជែង Liverpool និង ម្ចាស់ការពារតំណែងជើង​​ឯក Manchester City បណ្តោះអាសន្ន។
ក្នុងជំនួបលីគសប្តាហ៍ទី២៨ នៅយប់ថ្ងៃទី៩ ខែមីនា ខ្សែបម្រើ Declan Rice បានជួយក្រុម្ចាស់ផ្ទះ Arsenal នាំមុខមុននៅនាទី១៩ មុនអ្នកចាំទី Aaron Ramsdale ភ្លាត់ស្នៀងទាត់បាល់ចំខ្សែប្រយូទ្ធ Yoane Wissa ធ្វើឱ្យបាល់ចូលទីខ្លួនឯង ធ្វើឱ្យលទ្ធផលស្មើនៅតង់ទី១។ ដោយស្រែកឃ្លានជ័យជម្នះ ក្រុមកាំភ្លើងធំបានដាក់សម្ពាធគូប្រជែងជាមួយការវាយសម្រុកជាបន្ត...
article_674.txt
ប្រេសិត​នុយក្លេអ៊ែរ​ជប៉ុនលោក Takehiro Funakoshi នៅថ្ងៃទី៧ ខែកញ្ញា បានលើកឡើងថា កូរ៉េខាងជើងនៅតែត្រូវបានស្វាគមន៍ជានិច្ចក្នុងការចូលតុចរចាដើម្បីរំសាយអាវុធ​នុយក្លេអ៊ែរឡើងវិញ បើទោះបីជាកូរ៉េខាងជើងអាចបង្កការគំរាមបន្ថែមទៀតក្តី។ លោក Takehiro Funakoshi លើកឡើងបែបនេះមុនចូលរួមកិច្ចប្រជុំជាមួយសមភាគីអាម៉េរិក និងកូរ៉េខាងត្បូង។
ប្រេសិតទទួលបន្ទុកនុយក្លេអ៊ែរជប៉ុន អាម៉េរិក និងកូរ៉េខាងត្បូងនៅថ្ងៃទី៧ ខែកញ្ញាបានជួបប្រជុំគ្នានៅទីក្រុងតូក្យូ ដើម្បីពិភាក្សាពីយុទ្ធសាស្ត្រឆ្លើយតបនឹងកូរ៉េខាងជើង ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ខណៈទីក្រុងព្យុងយ៉ាង បានបង្កការគំរាមផ្សេងៗ។ «កូរ៉េខាងជើងកំពុងបន្ត និងបង្កើនល្បឿនពង្រឹងសមត្ថភាពនុយក្លេអ៊ែរនិងមីស៊ីលរបស់...
article_6740.txt
ខ្សែប្រយុទ្ធ Lionel Messi និង Luis Suarez អតីតមិត្តរួមក្រុមនៅ Barcelona រួមសហការគ្នាស៊ុតម្នាក់ ២គ្រាប់ នៅក្នុងជ័យជម្នះរបស់ក្រុម Inter Miami លុតក្រុម Orlando City ជំនួបទីក្រុងតែមួយលទ្ធផល ៥-០ នៃជំនួបក្របខណ្ឌ Major League Soccer។
Suarez ស៊ុតបើកឆាក ២គ្រាប់ នៅនាទី៤ និងនាទី១១ មុនពេលកីឡាករខ្សែប្រយុទ្ធវ័យក្មេង Robert Taylor ស៊ុតគ្រាប់ទី៣ នាទី២៩ ហើយតារាបាល់ទាត់សញ្ជាតិអាហ្សង់ទីនស៊ុត ២គ្រាប់ នាទី៥៧ និង៦២។ សម្រាប់ Messi រកបានគ្រាប់បាល់ចំនួន ២គ្រាប់ ដ៏លឿនបំផុតត្រឹមតែរយៈពេល ៣នាទី នៅក្នុងតង់ទីពីរ ដើម្បីធ្វើឱ្យចំនួននាំមុខដាច់លើក្រុម Orlando ព្រមទាំងធ្វើឱ្យ ...
article_6741.txt
Jude Bellingham ខ្សែបម្រើក្រុម ​Real Madrid ប្រត្តិកម្មចំពោះការដាក់ពិន័យ ២ប្រកួត ក្នុងក្របខណ្ឌ La Liga។ កីឡាករសញ្ជាតិអង់គ្លេស ចាត់ទុកការដាក់ពិន័យនេះហាក់ដូចជារឿងដ៏គួរឱ្យអស់សំណើច ហើយថែមទាំងអះអាងថាព្រោះតែខ្លួនជាកីឡាករចំណូលថ្មីនៅក្នុងលីគអេស្ប៉ាញ ទើបក្រុមអាជ្ញាកណ្តាលយកធ្វើជាឧទាហរណ៍ដើម្បីគំរាមកីឡាករដទៃទៀត។
​កីឡាករវ័យ ២០ឆ្នាំ រង់ពិន័យ ២ប្រកួត ពីសំណាក់គណៈកម្មាធិការវិន័យក្របខណ្ឌ La Liga ​បន្ទាប់គេទទួលបានកាត់ក្រហមនៅក្នុងការប្រកួតស្មើ ២-២ ទល់នឹងក្រុម Valencia​ កាលពីសប្តាហ៍មុន ចំពោះការតវ៉ាទាមទារគ្រាប់បាល់បញ្ចូលទីក្រោយពេលអាជ្ញាកណ្តាលការប្រកួតបានផ្លុំបញ្ចែបញ្ចប់ការប្រកួតជាមុន។ Bellingham បានប្រើអាកប្បកិរិយាមិនសមរម្យលើអាជ្ញាកណ្តា...
article_6742.txt
​អ្នក​ស្រី ​Nualphan Lamsam ​ឬ Madam Pang ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) ​ជាស្ត្រីម្នាក់ដែលមានក្តីស្រឡាញ់​លើសលុបក្នុង​វិស័យ​កីឡាបាល់ទាត់​។ មហា​សេដ្ឋីនីរូបនេះ រួមចំណែងយ៉ាងសំខាន់ក្នុងការរុញវិស័យកីឡាបាល់ទាត់ថៃ ទាំងក្រុមបុរស និងស្រ្តី រីកមុខមាត់លើឆាកអន្តរជាតិ។ Madam Pang មានមហិច្ឆតា នាំក្រុមបាល់ទាត់បុរសថៃជាប់ក្នុងលំដាប់...
បើនិយាយពីឈ្មោះ Madam Pang នៅក្នុងវិស័យបាល់ទាត់ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយទៅហើយនៅតំបន់អាស៊ី ពិសេសអាស៊ីអាគ្នេយ៍តែម្តង។ លោកជំទាវ Pang បានចូលរួមចំណែកជ្រោមជ្រែងវិស័យកីឡាបាល់ទាត់ថៃយ៉ាងសកម្ម ទាំងក្រុមជម្រើសជាតិបុរស និងក្រុមស្ត្រីថៃ។ អ្វីដែលពិសេស អ្នកស្រីជាអ្នកផ្គត់ផ្គង់ និងឧបត្ថម្ភដ៏ធំសម្រាប់ក្រុមស្ត្រីទៀតផង។ ជាមួយនឹងសក្ដា...
article_6743.txt
Cristiano Ronaldo បន្តរងការស្រែកចម្អកពីសំណាក់អ្នកគាំទ្រក្រុម Al Ain ដោយប្រើឈ្មោះ «Messi, Messi, Messi» អំឡុងពេលការប្រកួតដែល Al Nassr ចាញ់ ១-០ នៅវគ្គជម្រុះជើងទីមួយ វគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់ AFC Champions League។
សម្រែកហៅឈ្មោះកីឡាករអាហ្សង់ទីន «Messi, Messi, Messi» ​ត្រូវបានស្តាប់ឮនៅពេល កីឡាករចាកចេញពីទីលានប្រកួតក្រោយអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតវគ្គទីមួយ។ ការប្រកួតហាក់ធ្វើឱ្យ Ronaldo ខកចិត្តយ៉ាងខ្លាំង ហើយត្រូវបានគេមើលឃើញថាប្រធានក្រុមរូបនេះខឹងសម្បារចំពោះលទ្ធផលចាញ់ ១-០ និងការស្រែកចម្អករបស់អ្នកគាំទ្រ Al Ain។ មុនពេលវិលចូលទីល...
article_6744.txt
ក្រុមកីឡាអេឡិចត្រូនិក AP Bren ជើងខ្លាំងរបស់ហ្វីលីពីនគ្រងពានរង្វាន់ធំថ្មីមួយបន្ថែមទៀត Games of The Future ទទួលបានថ្លៃប្រាក់រង្វាន់ចំនួន ៣៥០,០០០ម៉ឺនដុល្លារ នៅក្នុងទីក្រុង Kazan ប្រទេសរុស្ស៊ី នាថ្ងៃទី២ ខែមីនា។ ចំណែកក្រុម ONIC Esports រងបរាជ័យវគ្គផ្តាច់ព្រ័ត្រក្រោមថ្វីដៃ AP Bren លើកទី២ ក្រុមរងជើងឯកទទួលបានប្រាក់រង្វាន់ ១៦០,...
Games of The Future លើវិញ្ញាសារកីឡាអេឡិចត្រូនិក Mobile Legends Bang Bang មានតម្លៃប្រាក់រង្វាន់សរុប ១លានដុល្លារ ហើយត្រូវបែងចែកតាមចំណាត់ថ្នាក់ចំពោះក្រុមចំនួនដែលចូលរួមទាំង ១៦ មកពីតំបន់ផ្សេងគ្នា។ ជាការប្រកួតឆ្លងកាត់វគ្គចែកពូលមាន ៤ក្រុម ហើយក្រុមដែលមានចំណាត់ថ្នាក់លេខ ១ ត្រូវរង់ចាំរួចជាស្រេចនៅកៅអីវគ្គ ៨ក្រុមចុងក្រោយ ខណៈដែលក្រ...
article_6745.txt
ខ្សែប្រយុទ្ធ Lionel Messi នឹងត្រូវដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន ខណៈក្រុមមាន កី ឡាករអាយុក្រោម ២០ឆ្នាំ ចំនួន៤នាក់ សម្រាប់ការប្រកួតមិត្តភាពនៅអាម៉េរិក ក្នុងខែមីនា ត្រៀមមុនការប្រកួតពានរង្វាន់ Copa America និងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។
បញ្ជីឈ្មោះដ៏ភ្ញាក់ផ្អើលរបស់ក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Lionel Scaloni ដែល ត្រូវបានដាក់ឈ្មោះកាលពីថ្ងៃទី១ ខែមីនា ដោយកីឡាករខ្សែការពារវ័យក្មេង អាយុត្រឹម១៩ ឆ្នាំម្នាក់ និងខ្សែបម្រើវ័យក្មេង Valentin Barco ដែលទើបចូលរួមជាមួយក្លិប Brighton របស់ លីគកំពូលអង់គ្លេសកាលពី ២ខែមុន។ កីឡាករវ័យក្មេងដទៃផ្សេងទៀត ក្នុងក្រុមម្ចាស់ជើងឯកពិភ...
article_6746.txt
តារាឆ្នើម Kylian Mbappe ស៊ុតបាល់ ២គ្រាប់ ជួយក្រុម Paris Saint Germain យកឈ្នះលើក្រុម Real Sociedad ក្នុងជំនួបជើងទីពីរ ស្របពេលខ្សែប្រយុទ្ធ Harry Kane ស៊ុតបាល់បញ្ចូលទី២គ្រាប់ដូចគ្នា ជួយ Bayern Munich យកឈ្នះលើក្រុម Lazio លទ្ធផល ៣-០ ដើម្បីឡើងវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League។
កាលពីជើងទី១ PSG យកឈ្នះលើ Sociedad លទ្ធផល ២-០ ហើយឈានដល់ជើងទី២ ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ ដែលបានវិលត្រឡប់ចូលលេងពេញម៉ោងក្នុងជម្រើស ១១នាក់ដំបូងឡើងវិញ ស៊ុតបាល់បញ្ចូលទី ២គ្រាប់ នៅនាទី១៥ និងនាទី៥៦ ដើម្បីជួយដល់ PSG ឈ្នះកៅអីទៅវគ្គ ៨ក្រុម។ ១គ្រាប់របស់ Sociedad រកបានដោយកីឡាករ Mikel Merino។ ​ជ័យជម្នះលើក្រុម Sociedad តារាបាល់ទាត់ប្រធា...
article_6747.txt
Harry Kane បានក្លាយជាកីឡាករទីមួយធ្វើបាន hat-tricks ៤លើក ក្នុងរដូវកាលដំបូងនៅ Bundesliga ស្របពេល Bayern Munich លត់ Mainz ក្នុងលទ្ធផល ៨-១។ ជ័យជម្នះនេះបាន Bayern កាត់បន្ថយការនាំមុខរបស់ Bayer Leverkusen មកត្រឹម ៧ ពិន្ទុវិញ។
ក្នុងជំនួបលីគកំពូលអាល្លឺម៉ង់ សប្តាហ៍ទី២៥ នៅយប់ថ្ងៃទី៩ ខែមីនា Kane សម្រេចទី៣គ្រាប់ម្នាក់ឯង និង៥នាក់រូបទៀតរកបានម្នាក់១គ្រាប់ ដើម្បីជួយ Bayern Munich ឈ្នះ Mainz ៨-១។ ចាកចេញពី Tottenham Hotspur ទៅចូលរួមក្រុមយក្សអាល្លឺម៉ង់ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស ធ្វើបាន hat-tricks ជាលើកទី៤ ហើយសម្រាប់រដូវកាលដំបូង ខណៈការប្រកួតនៅមិនទាន់ចប...
article_6748.txt
ព្រឹត្តិការណ៍បាល់ទាត់ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup ត្រូវបានផ្លាស់ប្តូរឈ្មោះថ្មីទៅជា ASEAN Mitsubishi Electric Cup និងប្តូរនិមិត្តសញ្ញាថ្មី ត្រៀមសម្រាប់ការប្រកួតប្រជែងក្នុងឆ្នាំ ២០២៤។
ការប្រកួត ASEAN Mitsubishi Electric Cup ឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍លើកទី១៥ ចាប់តាំងពីពានរង្វាន់ថ្នាក់តំបន់មួយនេះបានបង្កើតឡើង ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី២១ ខែធ្នូ។ ក្រុមបាល់ទាត់ជម្រើសរើសជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន ១០ នឹងត្រូវប្រជែងគ្នាដើម្បីដណ្តើមជើងឯកថ្នាក់តំបន់ដ៏មានតម្លៃបំផុតមួយនេះ។ និមិត្តសញ្ញាថ្មីរបស់ ASEA...
article_6749.txt
លោក Carlo Ancelotti បាននិយាយថាក្រុម ​Real Madrid ធ្លាក់ទម្រង់លេងយ៉ាងខ្លាំងក្នុងការប្រកួតស្មើ ១​-១ ទល់ RB Leipzig នាជំនួបក្រមខណ្ឌ UEFA Champions League ជើងទីពីរ​។ ទោះបានឡើងទៅកាន់វគ្គ ៨ក្រុម ក៏ដោយក្តី តែអ្នកចាត់ការសញ្ជាតិអ៊ីតាលី អះអាងថានេះជាការប្រកួតដ៏អាក្រក់របស់កូនក្រុម ហើយទាមទារឱ្យកីឡាករពង្រឹងសមត្ថភាពឱ្យខ្លាំងឡើងវិញ។
កីឡាករ​ Vinicius Junior បានស៊ុតបាល់បើកការនាំមុខមុននៅនាទី៦៥ ក្នុងកីឡដ្ឋាន Santiago Bernabeu ដែលជាការបញ្ជូនបាល់ពីសំណាក់ Jude Bellingham។ តែយ៉ាងណាកីឡាករ Wille Orban បានរកគ្រាប់តាមស្មើសម្រាប់ Leipzig ៣នាទីក្រោយ ពោលនាទី៦៨ ធ្វើឱ្យក្រុមម្ចាស់ផ្ទះមានភាពភ័យខ្លាចចំពោះការរក្សាកៅអីទៅវគ្គ ៨ក្រុម។ ទម្រង់លេងមិនល្អក្នុងទឹកដីធ្វើឱ្យលោក...
article_675.txt
នាយករដ្ឋមន្រ្តីអ៊ុយក្រែន Denys Shmygal បានទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់នៅថ្ងៃទី៤ ខែកញ្ញាក្នុងគោលបំណងស្វះស្វែងរកជំនួយយោធាបន្ថែម រួមជាមួយក្តីសង្ឃឹមថា អាល្លឺម៉ង់នឹងក្លាយជាប្រទេសនាំមុខគេដែលជួយក្រុងកៀវអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស។
ទៅដល់ទីក្រុងបែរឡាំង នាយករដ្ឋមន្រ្តីអ៊ុយក្រែន Denys Shmygal បានជួបបន្តបន្ទាប់គ្នាជាមួយអធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល និងប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier នៅថ្ងៃទី៤ ខែកញ្ញា។ លោក Shmygal ជាមន្រ្តីអ៊ុយក្រែនឋានៈខ្ពស់បំផុតដំបូងគេហើយដែលទៅបំពេញទស្សនកិច្ចនៅទឹកដីអាល្លឺម៉ង់ ខណៈដែលទំនាក់ទំនងប្រទេសទាំងពីរហាក់មិនសូវស...
article_6750.txt
តារាបាល់ទាត់បារាំង Pual Pogba ត្រូវបានហាមឃាត់ពីសកម្មភាពបាល់ទាត់រយៈពេល ៤ឆ្នាំ បន្ទាប់ពីការធ្វើតេស្តវិជ្ជមានសារធាតុញៀនកាលពីខែសីហា ឆ្នាំ ២០២៣។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប ​Juventus នាថ្ងៃទី២៩ ខែកុម្ភៈ។ អតីតខ្សែបម្រើ Manchester United នឹងដាក់ពាក្យប្តឹងឧទ្ធរណ៍ប្រឆាំងសេចក្តីសម្រេចនេះ។
បើតាមសម្តីរបស់អ្នកនាំពាក្យប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ក្លិបត្រូវបានចូនដំណឹងពីការសម្រេចចិត្តប្រឆាំងនឹងកីឡាករ វ័យ៣០ឆ្នាំ ដែលជួយបារាំងឈ្នះជើងឯក World Cup 2018 ដោយព្យួរកិច្ចសន្យាបណ្តោះអាសន្ន ចាប់តាំងពីខែសីហា។ «យើងទទួលបានការជូនដំណឹងពីសាលាក្តីនៅព្រឹកថ្ងៃនេះ។»។ នេះបើតាមអ្នកនាំពាក្យ បន្ទាប់ពីតុលាការប្រឆាំងសារធាតុហាមឃ...
article_6751.txt
លោក Javier Tebas ប្រធានក្របខណ្ឌបាល់ទាត់អេស្ប៉ាញ La Liga ចង់ឱ្យខ្សែប្រយុទ្ធ Mason Greenwood បន្តលេងនៅក្នុងទឹកដីប្រទេសអេស្ប៉ាញ បន្ទាប់ពីលក្ខណខ្ចីជើងរបស់គេត្រូវផុតកំណត់ក្រោយបញ្ចប់រដូវកាល ២០២៣-២៤ ជាមួយក្លិប Getafe។
កីឡាករអន្តរជាតិអង់គ្លេស វ័យ ២២ឆ្នាំ បានចូលរួមជាមួយក្រុមស្ថិតក្នុងទីក្រុងម៉ាទ្រីដ ដោយចាកចេញពី Man Utd កាលពីខែសីហា ក្រោយពេលមានបញ្ហាការ​ស៊ើប​អង្កេត​លើការប៉ុនប៉ងរំលោភ និងប្រើហិង្សាលើមិត្តស្រី។ រឿងក្តីចោទប្រកាន់លើ Greenwood ត្រូវបានទម្លាក់ចោល ប៉ុន្តែគេបានសម្រេចចិត្តចាកចេញពីក្លិបក្រោយមានរឿងអាស្រូវ និងគោលបំណងស្វែងរកទម្រង់លេងឡ...
article_6752.txt
​Liverpool លត់ក្រុម Sparta Prague លទ្ធផល ៥-១ ជំនួបជើងទីមួយពានរង្វាន់ Europa League វគ្គ ១៦ក្រុមចុងក្រោយ នាថ្ងៃទី៧ ខែមីនា។ ​ការស៊ុតបាល់ពិន័យ ១១ម៉ែត្រដោយ Alex Mac Allister ២គ្រាប់របស់ Darwin Nunez និង១គ្រាប់ម្នាក់របស់ Luis Diaz និង Dominik Szoboszlai ជួយហង្សក្រហមមានភាគរយខ្ពស់ឡើងទៅវគ្គ៨ក្រុមចុងក្រោយ។
Liverpool បានឆ្លងផុតវគ្គជម្រុះក្នុងពូលក្នុងនាមជាក្រុមខ្លាំងមិនដែលចាញ់ការប្រកួត ហើយឡើងទៅកាន់វគ្គ Knockout ពួកគេបន្តលត់ដៃគូលទ្ធផលគ្រាប់បាល់លើស ៣-០ រហូតមកដល់ពេល ដើម្បីស្វែងរកកៅអីទៅកាន់វគ្គ ៨ក្រុមចុងក្រោយ។ ​បន្ទាប់ពី Mac Allister សម្រេចការស៊ុតបាល់ពិន័យ ១១ម៉ែត្របញ្ចូលទី ជួយឱ្យក្រុមហង្សក្រហមបើកការនាំមុខត្រឹមពេល ៦នាទី ខ្សែប្រ...
article_6753.txt
Casemiro ខ្សែបម្រើក្រុម Manchester United ស្នើម្ចាស់គ្រប់គ្រងក្លិបថ្មីគួរតែប្រើប្រាស់ផែនការដែលក្រុម Manchester City បានប្រើក្នុងការអភិវឌ្ឍក្រុម ដើម្បីករសាងក្រុមបិសាចក្រហមឱ្យខ្លាំងដូចពីមុនឡើងវិញ។
ក្រុមរហស្សនាមបិសាចក្រហមរងបរាជ័យ លទ្ធផល ៣-១ ក្នុងកីឡដ្ឋាន Etihad ក្រោមថ្វីជើងក្រុមការពារជើងឯក Manchester City ក្នុងជំនួបក្រុមក្នុងទីក្រុងតែមួយ Manchester Derby។ Man Utd ចាញ់ការប្រកួត Derby លើកដំបូងចាប់តាំងពីលោក Sir Jim Ratcliffe បានទិញភាគហ៊ុនក្លិប ២៧,៧ភាគរយ នឹងជាការបញ្ជាក់ពីកម្រិតសមត្ថភាពរវាងក្រុមទាំងពីរថែមទៀត។ ទោះបីជាក...
article_6754.txt
អ្នកគាំទ្រក្រុម Al Nassr ស្រែកហៅឈ្មោះខ្សែប្រយុទ្ធ Cristiano Ronaldo ពេញកីឡដ្ឋាន ខណៈកីឡាករព័រទុយហ្កាល់ត្រូវបានគេឃើញអង្គុយមើលការប្រកួតដែលក្រុមពួកគេស្មើ Al Hazm លទ្ធផល ៤-៤។  ប្រធានក្រុមវ័យ ៣៩ឆ្នាំ ដែលជាប់បម្រាមមួយប្រកួត ចំពោះកាយវិការអាសអាភាសកាស បានលើកដៃបង្ហាញសញ្ហាឆ្លើយតបទៅអ្នកគាំទ្រដែលបានស្រែកហៅឈ្មោះខ្លួន។
​កាលពីថ្ងៃទី២៩ ខែកុម្ភៈ សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត (SAFF) បានដាក់ពិន័យលើ Ronaldo មិនឱ្យចូលលេងចំនួន ១ប្រកួត ព្រោះតែការបង្ហាញកាយវិការអាសអាភាសទល់អ្នកគាំទ្រក្រុម Al Shabab កាលពីសប្តាហ៍មុន។ បញ្ហាបានកើតឡើងនៅពេល អ្នកគាំទ្រក្រុម Al Shabab ស្រែកចម្អកដោយប្រើពាក្យអតីតគូប្រជែង Lionel Messi ហើយកីឡាករវ័យ ៣៩ឆ្នាំ ក៏ឆ្លើយតបដោយកាយវ...
article_6755.txt
Francesco Bagnaia ម្ចាស់ការពារជើងឯក MotoGP បើកបរឱ្យក្រុម Ducati Lenovo Racing ​​ប្រណាំងឈ្នះការប្រកួតបើករដូវកាល ២០២៤ ក្នុងទីលានប្រណាំង Lusail International Circuit ប្រទេសកាតា នាថ្ងៃទី១០ ខែមីនា ក្រោយបញ្ចប់ការប្រណាំងនាំមុខលើកីឡាករ Brad Binder នៅលេខ ២ និងកីឡាករ Jorge Martin លេខ៣។
កីឡាករសញ្ជាតិអ៊ីតាលី មុនពេលប្រកួតផ្លូវការមួយថ្ងៃ រូបគេបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៤ សម្រាប់ការប្រណាំង S
article_6756.txt
ក្លិបយក្សអេស្ប៉ាញ Real Madrid នឹងរៀបចំការប្តឹងឧទ្ធរណ៍​ទៅលើបញ្ហា ការផ្តល់កាតក្រហមខ្សែបម្រើ Jude Bellingham ក្នុងការប្រកួតស្មើ ២-២ ទល់នឹងក្រុម Valencia កាលពីសប្តាហ៍មុន។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ ESPN។
ការប្រកួតដ៏ចម្រូងចម្រាស ក្រោយពេលអាជ្ញាកណ្តាលបានសម្រេចផ្លុំកញ្ចែ បញ្ចប់ការប្រកួត ខ្សែបម្រើ Bellingham ទទួលបានកាតក្រហមពីអាជ្ញាកណ្តាល ចំពោះការតវ៉ាទាមទាគ្រាប់បាល់ តែតបញ្ចូលទីនៅនាទី ៩០+៨ ដោយកីឡាករ Brahim Diaz។ ​Real រកបានគ្រាប់បាល់ជ័យជម្នះ ប៉ុន្តែត្រូវបានអាជ្ញាកណ្តាលសម្រេចផ្លុំកញ្ចែបញ្ចប់ការប្រកួតស្របពេលបាល់ត្រូវបានតែតបញ្ចូ...
article_6757.txt
លោក Tsutomu Ogura គ្រូបង្វឹកថ្មីរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិសិង្ហបុរី នៅថ្ងៃទី៨ ខែមីនា បានប្រកាសសមាសភាពកីឡាករ២៦រូបដ៏គួភ្ញាក់ផ្អើលដែលភាគច្រើនជាកីឡាករយុវជន ដើម្បីចូលជំរំហ្វឹកហាត់ត្រៀបជួបចិន ក្នុងការប្រកួត FIFA World Cup ឆ្នាំ២០២៦ ជម្រុះតំបន់អាស៊ី ជុំទី២ និង Asian Cup ឆ្នាំ២០២៧។
គ្រូបង្វឹកជនជាតិជប៉ុន Ogura ត្រូវមានភារកិច្ចសំខាន់ក្នុងការដឹកនាំសិង្ហបុរី តទល់ចិន ចំនួន២ប្រកួតជាប់គ្នា សម្រាប់វគ្គសន្សំពិន្ទុពូល C ដោយជើងទី១ នឹងធ្វើនៅទឹកដីសិង្ហបុរី ថ្ងៃទី២១ ខែមីនា មុនធ្វើដំណើរទៅដីចិន ៥ថ្ងៃបន្ទាប់។ ទទួលបានតំណែងជាគ្រូសិង្ហបុរីជំនួសមិត្តរួមជាតិ Takayuki Nishigaya កាលពីដើមខែមករា លោក Ogura បានបង្ហាញភាពភ្ញា...
article_6758.txt
ឱកាសប្រជែងតំណែង Top4 របស់ Manchester United កាន់តែងឆ្ងាយពីដៃបន្តិច បន្ទាប់ពីត្រូវបាន Manchester City វាយបកយកឈ្នះក្នុងលទ្ធផល ៣-១ ក្នុងការប្រកួត Premier League សប្តាហ៍ទី២៧ នៅយប់ថ្ងៃទី៣ ខែមីនា។
ក្រុមម្ចាស់ការពារតំណែងជើងឯក Man City បង្ហាញទម្រង់លេងយ៉ាងអស្ចារ្យរបស់ខ្លួនក្នុងជំនួប Manchester Derby បើទោះត្រូវបានក្រុមភ្ញៀវបិសាចក្រហមនាំមុខ១គ្រាប់មុនដោយ Marcus Rashford នៅនាទីទី៨។ កូនក្រុមលោក Pep Guardiola មានការប្រកួតដ៏ទាក់ទាញជាមួយការគ្រប់គ្រងបាល់ដ៏ច្រើនលើសលុប និងឱកាសសម្រេចទីជាច្រើនលើកនៅវគ្គទី១ តែត្រូវបានអ្នកចាំទី An...
article_6759.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី កោះហៅកីឡាករចូលសញ្ជាតិយ៉ាងហោចណាស់ ៨នាក់ សម្រាប់ត្រៀមខ្លួន ជួប វៀតណាម ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦ ជុំទី២ តំបន់អាស៊ី។ នេះជាការកោះហៅកីឡាករចូលសញ្ជាតិច្រើនបំផុតជាកំណត់ត្រារបស់ឥណ្ឌូណេស៊ី។
ចំណោមកីឡាករចូលសញ្ជាតិទាំង៨រូប ដែលត្រូវបានគ្រូបង្វឹកលោក Shin Tae-Yong ជ្រើសចូលក្រុមឥណ្ឌូណេស៊ី មានកីឡាករ Jay Idzes ដែលប្រកបអាជីពនៅក្លិប Venezia ក្របខណ្ឌលីគលំដាប់ទី២ អ៊ីតាលី Serie B ផងដែរ។ ខ្សែការពារកម្ពស់ ១,៩ម៉ែត្រ បានកើតនៅក្នុងប្រទេសហូឡង់ និងមានជីតាជាជនជាតិឥណ្ឌូណេស៊ី ហើយសព្វថ្ងៃរូបគេបានចូលសញ្ជាតិឥណ្ឌូណេស៊ីពេញលេញ នៅចុងខែ...
article_676.txt
ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហានៅមីយ៉ាន់ម៉ា Noeleen Heyzer នៅថ្ងៃទី៥ ខែកញ្ញ បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីសុខភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំស៊ីវិលមីយ៉ាន់ម៉ា ដែលត្រូវបានឃុំខ្លួនចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ ២០២១កន្លងទៅ។ លោកស្រី ក៏បានអះអាងថា នឹងមិនត្រលប់ទៅមីយ៉ាន់ម៉ា​ទៀតឡើយ ល...
លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានរបបយោធាទម្លាក់ចេញពីតំណែងក្នុងរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ទើបត្រូវបានតុលាការយោធាមីយ៉ាន់ម៉ា កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំទៀត ជុំវិញការក្លែងបន្លំសន្លឹកឆ្នោតកាលពីឆ្នាំ ២០២០។ កន្លងទៅលោកស្រី ត្រូវ​បាន​​រក​ឃើញ​ថា ​មាន​ទោស​ពី​បទ​ល្មើស​មួយ​ចំនួន​ទៀតដោយត្រូវជាប់ពន្ធនាគារជាង១៧ឆ្នាំទៅហ...
article_6760.txt
ក្រុម Liverpool បានត្រឹមបញ្ចប់លទ្ធផល ១​-១ ​ទល់នឹងក្រុម Manchester City នៃក្របខណ្ឌ Premier League ក្នុងកីឡដ្ឋាន Anfield។ នាជំនួបជក់ចិត្តនេះ លោក Jurgen Klopp បានសរសើរកូនក្រុម ដែលបង្ហាញទម្រង់លេងខ្លាំងមិនគួរឱ្យជឿ ទល់នឹងក្រុមការពារជើងឯក Man City។ តែយ៉ាងណាក៏ដោយ លោក Klopp បាននិយាយបែបផ្លែផ្កាថា ក្រុមលោកត្រូវបានគេលួចជ័យជម្នះ ក្...
ជំនួបនៅវគ្គទីមួយ Manchester City បង្ហាញទម្រង់លេងល្អជាងក្រុមម្ចាស់ផ្ទះ ដោយអាចស៊ុតបាល់នាំមុខ ១-០ នៅនាទី២៣ ដោយខ្សែការពារ​ John Stones ក្រោយការបញ្ជូនបាល់ពីខ្សែបម្រើកំពូល Kevin De Bruyne។ ​ឈានដល់វគ្គទីពីរ ខ្សែបម្រើ Alexis Mac Allister បានស៊ុតបាល់ពិន័យ ១១ម៉ែត្រក្នុងនាទី៥០ ​ជួយឱ្យ Liverpool តាមស្មើលទ្ធផល ១-១ មកវិញ។ អំឡុងការប្...
article_6761.txt
អតីតកីឡាការិនីកាយសម្ព័ន្ធជម្រើសជាតិវៀតណាម Pham Nhu Phuong ទទួលបានប្រាក់រង្វាន់ដែលគ្រូបង្វឹករបស់នាងកេងយក ត្រឡប់មកវិញ។ ដោយសារករណីកេងបន្លំប្រាក់រង្វាន់ Phuong បានសម្រេចចិត្តចូលនិវត្តពីអាជីពកីឡាកាយសម្ព័ន្ធត្រឹមវ័យ២០ឆ្នាំ។
កាលពីពាក់កណ្តាលខែមករា កីឡាការិនី Phuong បាននិយាយថាត្រូវបង់ប្រាក់ ១០ភាគរយ នៃប្រាក់រង្វាន់មេដាយក្នុងការប្រកួតអន្តរជាតិ ដែលត្រូវផ្តល់ឱ្យអត្តពលិក ទៅកាន់គ្រូបង្វឹកស្រីរបស់ខ្លួនឈ្មោះ Nguyen Thuy Duong។ មិនតែប៉ុណ្ណោះ ប្រាក់រង្វាន់ ៥០ភាគរយ ផ្សេងទៀត ក៏ត្រូវបានគ្រូបង្វឹករបស់នាងម្នាក់ទៀត បង្ខំឱ្យបង់ផងដែរ។ តាមការស៊ើប​អង្កេត​របស់រដ...
article_6762.txt
ម្ចាស់ការពារតំណែងជើងឯក Manchester City និងម្ចាស់ជើងឯកច្រើនជាងគេ Real Madrid ចាប់ដៃគ្នាឡើងវគ្គ១/៤ផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាល ២០២៣-២៤។ Man City ទម្លាក់ FC Copenhagen ដោយលទ្ធផលទាំងពីរជើង ៦-២ ស្របពេល Real Madrid ឈ្នះ RB Leipzig ទាំងពីរជើង ២-១ នៅវគ្គ១៦ក្រុមចុងក្រោយ។
ក្នុងជំនួបជើងទី២ វគ្គ១៦ក្រុមចុងក្រោយនៅរាត្រីថ្ងៃទី៦ ខែមីនា ម្ចាស់ផ្ទះ Man City នៅតែបន្តទម្រង់លេងបានល្អ​ ដោយយកឈ្នះ Copenhagen ៣-១។ ៣គ្រាប់របស់ក្រុមមេឃខៀវ សម្រេចបានដោយ Manuel Akanji, Julián Álvarez និង Erling Haaland ឯ១គ្រាប់របស់ក្រុមមកពីដាណឺម៉ាកតាមរយៈកីឡាករ Mohamed Elyounoussi។ ដោយសរុបទាំងពីរជើងក្នុងលទ្ធផល ៦-២ នៅវគ្គ១៦ក...
article_6763.txt
ខ្សែបម្រើ N’Golo Kante ទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួតជាលើកទីពីរក្នុងអាជីពបាល់ទាត់ ក្រោយអាជ្ញាកណ្តាលពិនិត្យ VAR រកឃើញមានកំហុស នាជំនួបដែល Al Ittihad រងបរាជ័យក្រោមថ្វីជើងក្រុម Al Hilal ពានរង្វាន់ AFC Champions League វគ្គ ៨ក្រុមចុងក្រោយជើងទីមួយ។
Al Hilal ក្រុមកំពូលតារាងលីគកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីត បានយកឈ្នះ Al Ittihad ក្រុមរបស់ Kante លទ្ធផល ២-០។ កីឡាករអន្តរជាតិបារាំង វ័យ ៣២ឆ្នាំ បានប្រជែងបាល់ ទល់កីឡាករ Al Hilal ក្នុងនាទី៦៦ បន្ទាប់មកការប៉ះទង្គិចត្រូវបានត្រួតពិនិត្យដោយ VAR ហើយក៏មានការសម្រេចចិត្តផ្តល់កាតក្រហមដល់ Kante ព្រោះតែពិនិត្យឃើញថាអាចបង្កគ្រោះថ្នាក់ខ្លាំង...
article_6764.txt
ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) លោក Gianni Infantino បាននិយាយថា លោកមិនដឹងuមុន ពីគំនិតមុនក្នុងការបង្កើតកាតខៀវនេះឡើយ ហើយប្រឆាំងដាច់ខាតចំពោះការប្រើប្រាសកាតខៀវ នៅក្នុងវិស័យបាល់ទាត់។ កន្លងមកការប្រកាសដាក់សាកល្បងកាតខៀវក្នុងវិស័យបាល់ទាត់ មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់សាធារណជន។
សំណើស្ថាប័នបង្កើតច្បាប់បាល់ទាត់ថ្មីដើម្បីប្រើកាតខៀវ ដែលផ្តល់សិទ្ធិអំណាចដល់អាជ្ញាកណ្តាល ក្នុងការបណ្តេញកីឡាករចេញពីការប្រកួតត្រឹម ១០នាទី នៅពេលពួកគេប្រើសម្តី ឬកាយវិការមិនសមរម្យ លើអាជ្ញាកណ្តាលការប្រកួត ត្រូវបានដាក់ពិភាក្សាជាមួយ FIFA ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ IFAB នៅប្រទេសស្តុកឡែន។ យ៉ាងណាក៏ដោយ លោក Infantino ប្រធាន FIFA...
article_6765.txt
អ្នកគាំទ្រក្រុម ​Brighton & Hove Albion ចំនួន ២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្នុងទីក្រុងរ៉ូមភ្លាមៗ បន្ទាប់ពីត្រូវបានគេលួចចាក់ នៅមុនថ្ងៃនៃការប្រកួតពានរង្វាន់ ​Europa League របស់ក្រុមពួកគេទល់នឹងក្រុម AS Roma។
បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បុគ្គលិកភោជនីយដ្ឋានម្នាក់ បានទូរស័ព្ទទៅកាន់ប៉ូលីសភ្លាមៗ នាវេលាពាក់កណ្តាលអាធ្រាត្រ កាលថ្ងៃទី៦ ខែមីនា ដោយនិយាយថាអ្នកគាំទ្រ ២នាក់ បានមកឱ្យរូបគេជួយ បន្ទាប់ពីត្រូវបានគេចាក់នឹងកាំបិត នៅក្បែរភោជនីយដ្ឋាននោះ។ អ្នកគាំទ្រម្នាក់មានរបួស ៣កន្លែងនៅត្រង់ភ្លៅខាងឆ្វេង ចំណែកម្នាក់ទៀតត្រូវចំភ្លៅខាងស្តាំ។ ពួ...
article_6766.txt
ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប UEFA Euro 2024 ដែលនឹងធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ ចាប់ផ្តើមការរាប់ថយក្រោយរយៈពេល ១០០ថ្ងៃ នៅថ្ងៃទី៦ ខែមីនា។
នាកម្មវិធីប្រារព្ធពិធីរាប់ថយក្រោយរយៈពេល ១០០ថ្ងៃ Euro 2024 ក៏មានវត្តមានអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ចូលរួម ដោយបានកាន់បាល់តំណាងការប្រកួតជាផ្លូវការ។ លោក Scholz និងសមាជិករដ្ឋាភិបាលជាច្រើននាក់ រួមទាំងរដ្ឋមន្ត្រីការបរទេសអ្នកស្ត្រី Annalena Baerbock និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងអាកាសធាតុលោក Robert Habeck ព្រមទាំងរដ...
article_6767.txt
ប្រទេសអារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន ក្នុងរៀបចំការដេញថ្លៃផ្លូវការ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០៣៤។ អារ៉ាប៊ីសាអូឌីត ​ជាបេក្ខភាពតែមួយគត់ ដែលបានទទួលបាន​ជោគជ័យ ក្នុងការបង្ហាញចំណាប់អារម្មណ៍ ​ដេញថ្លៃធ្វើម្ចាស់កាលពីឆ្នាំមុនរួចមក។
អារ៉ាប៊ីសាអូឌីត នឹងរៀបចំព្រឹត្តិការណ៍ World Cup ក្រោយពេលដែលប្រទេសម៉ារ៉ុក​, ព័រទុយ​ហ្កាល់ និងអេស្ប៉ាញ ធ្វើជាសហម្ចាស់ផ្ទះការប្រកួតរួមសម្រាប់ពានរង្វាន់ FIFA World Cup ឆ្នាំ ២០៣០។ World Cup ឆ្នាំ ២០៣៤ ត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) កំណត់សម្រាប់តែប្រទេសស្ថិតក្នុងតំបន់អាស៊ី និងទ្វីបអូសេអានី ទើបអាចដេញថ្លៃបាន។ អារ៉ាប៊...
article_6768.txt
Cristiano Ronaldo បានក្លាយជាកីឡាករល្បីឈ្មោះខ្លាំងដំបូងគេបង្អស់ដែលផ្លាស់ទៅក្លិបក្នុងលីគអារ៉ាប៊ីសាអូឌីត កាលពីដើមឆ្នាំ ២០២៣ ហើយដល់ពេលនេះ តារាសញ្ជាតិព័រទុយហ្កាល់ បាននិយាយដោយបើកចំហពីអារម្មណ៍រីករាយ ចំពោះអាជីពរបស់គេនៅមជ្ឈិមបូព៌ា។
ខ្សែប្រយុទ្ធ វ័យ៣៩ឆ្នាំ បានចូលរួមក្លិប Al Nassr បន្ទាប់ពីរូបគេត្រូវបានក្លិបបិសាចក្រហម Manchester United ផ្តាច់កុងត្រាមុនពេលកំណត់ ព្រោះតែបញ្ហាជម្លោះ នឹងគ្រូបង្វឹកលោក Erik ten Hag ព្រមទាំងការរិះគន់ការដឹកនាំក្លិបមិនល្អ អំឡុងពាក់កណ្តាលរដូវកាល ២០២២-២៣។ ជាមួយក្លិប Al Nassr កីឡាករម្ចាស់ពាន​ Ballon d’Or ៥សម័យ ​មានកិច្ចសន្យាប្រ...
article_6769.txt
ទីក្រុងប៉េកាំង រដ្ឋធានីរបស់ប្រទេសចិន ត្រូវបានជ្រើសរើសជាទីកន្លែងរៀបចំព្រឹត្តិការណ៍កីឡាអត្តពកម្មពិភពលោក (World Athletics Championships) ឆ្នាំ ២០២៧។ នេះបើតាមការប្រកាសរបស់ស្ថាប័នអត្តពកម្មពិភពលោក (WA) នាថ្ងៃទី២៨ ខែកុម្ភៈ។
ការប្រកាសពីបេក្ខភាពប្រទេសចិន បន្ទាប់ពីសហព័ន្ធអត្តពកម្មអ៊ីតាលី បានប្រកាសដកខ្លួនចេញពីការដេញថ្លៃធ្វើម្ចាស់ផ្ទះ ដោយការប្រើប្រាស់ទីក្រុងរ៉ូមជាកន្លែងប្រកួត។ ការដកខ្លួន ក្រោយបរាជ័យទៅលើជំនួយផ្នែកហិរញ្ញវត្ថុពីសំណាក់រដ្ឋាភិបាលអ៊ីតាលី។ ទីក្រុងប៉េកាំង ត្រៀមខ្លួនរៀបចំការប្រកួតសារជាថ្មីម្តងទៀត បន្ទាប់ពីខ្លួនធ្លាប់រៀបចំព្រឹត្តិការណ៍អ...
article_677.txt
យោធាអាល្លឺម៉ង់ នឹងពង្រីកវត្តមានកម្លាំងយោធារបស់ខ្លួននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយនឹងបញ្ជូន​បន្ថែមនាវាចម្បាំង និងចូលរួមក្នុការធ្វើសមយុទ្ធយោធាជាមួយសម្ព័ន្ធមិត្តក្នុងតំបន់។ យ៉ាងណាមិញ ប្រមុខកងទ័ពអាល្លឺម៉ង់ បញ្ជាក់ថា ការបង្កើនវត្តមាននេះមិនមែនជាការបង្កឱ្យមានភាពតានតឹង​ណា​មួយឡើយ ហើយនេះត្រឹមជាការពង្រឹងសាមគ្គីភាពជាមួយដៃគូតែប៉ុណ្ណោះ...
ប្រមុខការពារជាតិអាល្លឺម៉ង់ ឧត្តមសេនីយ៍ Eberhard Zorn នៅថ្ងៃទី៣១ ខែសីហា បានប្រាប់ ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងកិច្ចសម្ភាសមួយនៅក្រសួងការពារជាតិអាល្លឺម៉ង់ពីផែនការរបស់​កង​កម្លាំងប្រដាប់អាវុធជាតិអាល្លឺម៉ង់ (Bundeswehr) ក្នុងការបញ្ជូនទ័ពឱ្យទៅចូលរួមហ្វឹក​ហាត់​ក្នុង​សមយុទ្ធរួមគ្នានៅអូស្ត្រាលីក្នុងឆ្នាំ២០២៣។ បន្ថែមពីនេះ កងទ...
article_6770.txt
ក្រុម Bayer Leverkusen បំបាក់ក្រុម VFL Wolfsburg លទ្ធផល ២-០ ដើម្បីបន្តរក្សាកំណត់ត្រាមិនដែលចាញ់ជាង ៣០ប្រកួតជាប់ៗគ្នា និងបន្តការនាំមុខដាច់ ១០ពិន្ទុ កំពូលតារាងក្របខណ្ឌ Bundesliga និង ៣៦ប្រកួតគ្រប់ពានរង្វាន់មិនចាញ់។ ក្រុមស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការ​លោក Xabi Alonso កំពុងសម្លឹងការឈ្នះពានលីគកំពូលអាល្លឺម៉ង់លើកដំបូង។
ក្រុមភ្ញៀវ Wolfsburg បានថយចំនួនកីឡាករមកនៅត្រឹម ១០នាក់ ត្រឹមនាទី២៨ ក្រោយពេលដែលកីឡាករ ​Moritz Jenz ទទួលបានកាតលឿង ២លើកជាប់គ្នាៗ។ ​ក្រោយគូប្រជែងថយចំនួនកីឡាករ មិនចាំបាច់ប្រើពេលយូរ ក្រុមម្ចាស់ផ្ទះអាចរកបានគ្រាប់ទី១ ដែលកើតមាននៅក្នុងនាទី៣៧ ធ្វើបានដោយកីឡាករ Alejandro Grimaldo។ ចូលវគ្គទីពីរ កីឡាករ Florian Wirtz ដែលខកខានឱកាសស៊ុតបញ...
article_6771.txt
បច្ចុប្បន្ននេះ ស្ត្រីក្នុងវិស័យកីឡា ចាប់ផ្តើមមានសន្ទុះកើនឡើងខ្លាំង អមជាមួយការទាក់ទាញ ចំនួនអ្នកតាមដានច្រើននៅទូទាំងវិញ្ញាសាកីឡា។ បាល់ទាត់ជាកីឡាមួយ ក្នុងចំណោមកីឡាដ៏ពេញនិយមបំផុត ជុំវិញពិភពលោក ហើយការកើនឡើងយ៉ាងឆាប់រហ័សនៃប្រជាប្រិយភាពកីឡាបាល់ទាត់ស្ត្រីធ្វើឱ្យមានភ្ញាក់ផ្អើល។
បាល់ទាត់ចាប់ផ្តើមទទួលបានតម្លៃកាន់តែខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ ការប្រកួតចាប់ផ្តើមទទួលបានការគាំទ្រ និងការទៅទស្សនាផ្ទាល់នៅក្នុងទីលាន ក្រោយផុតជំងឺកូវីដ-១៩។ ជាក់ស្តែងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកស្ត្រី FIFA Women’s World Cup 2023 ដែលទើបបញ្ចប់នៅក្នុងប្រទេសអូស្ត្រាលី មានប្រាក់រង្វាន់កើនឡើងដល់ ១១០លាន...
article_6772.txt
Arsenal បន្តយកឈ្នះ Sheffield United ចាស់ដៃក្នុងលទ្ធផល ៦-០ ក្នុងការប្រកួត Premier League ដើម្បីប្រជែងពិន្ទុក្រុមកំពូលតារាង Liverpool និងម្ចាស់ការពារជើងឯក Manchester City។ ជ័យជម្នះជាលើកទី៧ជាប់គ្នានេះ កាំភ្លើងធំមានគ្រាប់ស៊ុតបញ្ចូលទីរហូតដល់ទៅ៣១គ្រាប់។
៦គ្រាប់របស់ Arsenal នៅជំនួបលីគសប្តាហ៍ទី២៧ នៅថ្ងៃទី៤ ខែមីនា សម្រេចបានដោយកីឡាករ៦រូបផ្សេងគ្នា ក្នុងនោះ៥គ្រាប់ធ្វើបានដោយកីឡាករ Martin Ødegaard, Gabriel Martinelli, Kai Havertz, Declan Rice និង Ben White និង១គ្រាប់ជាការធ្វើឱ្យចូលទីខ្លួនឯងរបស់ Jayden Bogle ខ្សែការពារ Sheffield United។ នេះជាជ័យជម្នះទី៧ជាប់ៗគ្នារបស់ក្រុមដែលដឹក...
article_6773.txt
ប៉ូលីសកូរ៉េខាងត្បូង បានបើកការស៊ើបអង្កេតលោក Chung Mong-gyu ប្រធានសហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង (KFA) ជុំវិញការជួលគ្រូបង្វឹកលោក Jurgen Klinsmann ដោយខ្លួនឯង ដែលមានតម្លៃឈ្លួនថ្លៃ ហួសពីសមត្ថភាពសម្រាប់ក្រុមជម្រើសជាតិ។
កាសែតកូរ៉េខាងត្បូង Chosun Ilbo បានរាយការណ៍នៅថ្ងៃទី២០​ ខែកុម្ភៈ ថាប៉ូលីសកូរ៉េខាងត្បូងអាចចោទលោក Chung ពីបទធ្វើអាជីវកម្មលើការតែងតាំងគ្រូសញ្ជាតិអាល្លឺម៉ង់លោក Klinsmann ជាគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដោយខ្លួនឯង។ មុនការស៊ើបអង្កេតនេះ គណៈកម្មាធិការសុខុមាលភាពសាធារណៈ (PWC) របស់កូរ៉េខាងត្បូង បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង...
article_6774.txt
ជារឿងគួរភ្ញាក់ផ្អើល កីឡាករ​ Christian Kouame របស់ Fiorentina កើតជំងឺគ្រុនចាញ់ និងស្ថិតក្នុងការព្យាបាលនៅមន្ទីរពេទ្យ ក្នុងប្រទេសអ៊ីតាលី។
បើតាមការបញ្ជាក់របស់ក្លិប Fiorentina នៃលីគកំពូលអ៊ីតាលី Serie A នៅថ្ងៃទី២២ ខែកុម្ភៈ ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំ ដែលជួយក្រុមជម្រើសជាតិកូតឌីវ័រ ឈ្នះជើងឯកពានអាហ្រ្វិក Africa Cup of Nations បានកើតជំងឺគ្រុនចាញ់ ដែលជាជំងឺស្ទើតែគ្មានអ្នកឆ្លងទៅហើយនៅប្រទេសជឿនលឿនដូចជាអ៊ីតាលី។ ជំងឺគ្រុនចាញ់ ជា​ជំងឺ​ដ៏កាចសាហាវមួយ ដែលអាចប៉ះពាល់ដល់​អាយុជី...
article_6775.txt
Karim Benzema គ្មានឈ្មោះក្នុងបញ្ជីកីឡាករក្រុមត្រូវប្រកួតក្នុងពានរង្វាន់ AFC Champions League អំឡុងពេលក្រុម Al Ittihad ប្រកួតត្រឹមលទ្ធផល ០-០ ទល់ក្រុម Navbahor របស់អ៊ីរ៉ង់ ចំពេលដែលទំនាក់ទំនងរវាងខ្សែប្រយុទ្ធសញ្ជាតិបារាំងជាមួយគ្រូបង្វឹកលោក Marcelo Gallardo ល្អក់កករ។ នេះបើតាមប្រភពបានប្រាប់ទៅកាន់ទូរទស្សន៍ ESPN។
បើតាមកាសែត ESPN ការធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ លោក Gallardo មិនបានគិតថា Benzema អាចចូលលេងបានឬក៏អត់នោះឡើយ បន្ទាប់ពីកីឡាករម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២២ បានវិលត្រឡប់មកជំរំហ្វឹកហាត់នៅទីក្រុងឌូបៃយឺតពេល ក្រោយសម្រាករដូវរងារបានបញ្ចប់។ មូលហេតុនៃភាពយឺតយ៉ាវការហ្វឹកហាត់ត្រូវបានបកស្រាយ ព្រោះតែ Benzema បានជាប់គាំងនៅក្នុងប...
article_6776.txt
កីឡាករយុវជនរបស់លោក Jurgen Klopp បង្ហាញទេពកោសល្យរបស់ខ្លួនដើម្បីជួយ Liverpool ឈ្នះ Southampton ៣-០ ឡើងទៅវគ្គ៨ក្រុមចុងក្រោយ FA Cup បន្ទាប់ពីជួយក្រុមគ្រងជើងឯក League Cup ឆ្នាំ២០២៤។ Manchester United និង Chelsea បន្តទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ទាំងប្រផិតប្រផើយ។
ដោយសារកីឡាកររបួស បានបង្ខំលោក Klopp បន្តដាក់កីឡាករក្មេងៗក្នុងការប្រកួត​ ​FA Cup នាជំនួប Liverpool និង Southampton នៅវគ្គ១៦ក្រុមចុងក្រោយ នៅរាត្រីថ្ងៃទី២៧ ខែកុម្ភៈ។ ក្នុងវ័យ១៨ឆ្នាំដូចគ្នា Jayden Danns រកបាន២គ្រាប់ម្នាក់ឯង និង Lewis Koumas ១គ្រាប់ ដើម្បីជួយហង្សក្រហមឈ្នះ ៣-០។ បញ្ហាកីឡាករ មិនអាចរារាំង Liverpool ក្នុងការដណ្តើ...
article_6777.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប្រេស៊ីលអាយុក្រោម២៣ឆ្នាំ (U23) មិនអាចឈានទៅការពារមេដាយមាសកីឡាអូឡាំជាលើកទី៣ជាប់ៗគ្នាបានឡើយ បន្ទាប់ពីចាញ់អាហ្សង់ទីន ១-០ នៅវគ្គជម្រុះសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីស ឆ្នាំ២០២៤។
ម្ចាស់មេដាយមាសអូឡំាពិកក្រុង រីយ៉ូ ឆ្នាំ ២០១៦ និងអូឡាំពិកតូក្យូឆ្នាំ ២០២០ ដែលពន្យាពេលដោយសារ កូវីដ-១៩ ត្រូវការត្រឹមស្មើប៉ុណ្ណោះជាមួយគូប្រជែងប្រចាំទ្វីបអាម៉េរិកឡាទីននៅជំនួបចុងក្រោយកាលពីថ្ងៃទី១២ ខែកុម្ភៈ។ ជាអកុសល ប្រេស៊ីល បានចាញ់អាហ្សង់ទីននៅជំនួបដែលធ្វើនៅប្រទេសវេណេហ្ស៊ុយអេឡា។ តាមរយៈជ័យជម្នះនេះ បានជួយអាហ្សង់ទីនបានកៅអីទៅប្រទ...
article_6778.txt
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមកម្រិតខ្លាំងៗដូចជា កាប់វែរ និងហ្គីណេអេក្វាទ័រ ជើងខ្លាំងតំបន់អាហ្រ្វិក (CAF) លេចធ្លោខ្លាំងនៅ AFCON 2023 ចំណែកឯក្រុមហ្គីយ៉ាន មកពីតំបន់ CONCACAF មានកម្រិតប្រហាក់ប្រហែលកម្ពុជា។ កម្ពុជាត្រូវប្រកួតឆ្លងទ្វីបលើកដំបូង ក្រោយរង់ចាំរយៈពេល ៥៩ឆ្នាំ នៅក្នុងជំនួបមិត្តភាពអន្តរជាតិ ស្ថិតក្ន...
​FIFA Series បានបញ្ចូលក្នុងកាលវិភាគការប្រកួតអន្តរជាតិសម្រាប់ក្រុមបុរស នៅក្នុងខែមីនា ឆ្នាំ ២០២៤ នេះ ដែលជាគម្រោងសាកល្បងនៃគោលដៅយុទ្ធសាស្ត្រការប្រកួតសកល (Strategic Objectives for the Global Game: 2023-2027) ហើយត្រូវបានសម្រេចដោយក្រុមប្រឹក្សា FIFA កាលពីខែធ្នូ ឆ្នាំ ២០២២។ FIFA Series នឹងផ្តល់ឱកាសដល់ក្រុមបាល់ទាត់កម្រិតទាប និងក...
article_6779.txt
ក្រុម Bayern Munich នឹងត្រូវចែកផ្លូវជាមួយនឹងលោក Thomas Tuchel ជាអ្នកចាត់ការក្រុមពេលបច្ចុប្បន្ន នៅពេលបញ្ចប់រដូវកាល ២០២៣-២៤ បន្ទាប់ពីភាគីសងខាងបានព្រមព្រៀងគ្នា ក្រោយមានកិច្ចប្រជុំរួចមក។ ​កិច្ចសន្យារបស់លោក Tuchel ត្រូវបញ្ចប់នៅឆ្នាំ ២០២៥ ប៉ុន្តែព្រោះតែការដឹកនាំក្រុមមិនបានល្អ ទើបជំរុញឱ្យមានការផ្លាស់ប្តូរបែបនេះ។
៣ប្រកួតចុងក្រោយ Bayern រងបរាជ័យជាប់ៗគ្នានៅរាល់គ្រប់កម្មវិធីប្រកួត ដោយក្នុងនោះក៏រួមមានលទ្ធផល ៣-០ ក្រោមថ្វីជើងក្រុមកំពូលតារាងលីគកំពូលអាល្លឺម៉ង់ Bayer Leverkusen ហើយធ្លាក់គម្លាតពិន្ទុកាន់តែឆ្ងាយដល់ទៅ ៨ពិន្ទុ ក្នុងការប្រកួតប្រជែងពានរដូវកាលនេះ។ ក្នុងក្របខណ្ឌ Champions League វិញក្រុមយក្សអាល្លឺម៉ង់ ក៏បានចាញ់ក្រោមថ្វីជើង Lazi...
article_678.txt
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី ៥ ខែកញ្ញា បានអនុម័តគោលនយោបាយថ្មីមួយ ដោយផ្អែកលើគោលគំនិតពិភពរុស្ស៊ី (Russian World) ។ គោលគំនិតក្នុងនយោបាយការបរទេសថ្មីដែលរុស្ស៊ីប្រើជាហេតុផលជ្រៀតជ្រែកកិច្ចការប្រទេសខាងក្រៅដើម្បីគាំទ្រអ្នកនិយាយភាសារុស្ស៊ី ដូចជាតំបន់ភាគខាងជើងអ៊ុយក្រែនជាដើម ផ្ដោតលើការផ្សព្វផ្សាយ និងការការពារប្រពៃណ...
«សហព័ន្ធរុស្ស៊ីផ្តល់ការគាំទ្រដល់ជនរួមជាតិដែលរស់នៅក្រៅប្រទេសដើម្បីទទួលបានសិទ្ធិពេញលេញ ធានាការការពារផលប្រយោជន៍របស់ពួកគេ និងថែរក្សាអត្តសញ្ញាណវប្បធម៌រុស្ស៊ីរបស់ពួកគេ»។ នេះបើតាមគោលនយោបាយមនុស្សធម៌របស់រុស្ស៊ីដែលអនុម័តនៅថ្ងៃទី៥ ខែកញ្ញា។ បើតាមគោលនយោបាយបរទេសនេះដដែល ទំនាក់ទំនងរបស់រុស្ស៊ីជាមួយជនរួមជាតិក្រៅប្រទេសអនុញ្ញាតក្រុងមូស្គូ...
article_6780.txt
លោក Li Tie អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិចិន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ជុំវិញបទសូកប៉ាន់ និងកំណត់លទ្ធផលប្រកួត។ អតីតខ្សែការពារ Everton រូបនេះ​ បានប្តឹងឧទ្ធរណ៍ ដោយចាត់ទុកនេះជាការដាក់ទោសដ៏ធ្ងន់ធ្ងរហួសហេតុ។
លោក Tie ដែលបានដឹកនាំជម្រើសជាតិចិនចន្លោះឆ្នាំ ២០១៩-២០២១ បានសារភាពថា ខ្លួនបានផ្តល់សំណូករាប់សែនដុល្លារ ដើម្បីទទួលបានការងារជាគ្រូបង្វឹកចិន ព្រមទាំងករណីរៀបចំលទ្ធផលប្រកួតក្នុងក្លិបទៀតផង។ ដើម្បីទទួលបានតំណែងគ្រូចិន លោក Tie បានយកប្រាក់៣០ម៉ឺនដុល្លារ សូកប៉ាន់លោក លោក Chen Xuyuan ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់ចិន (CFA)។ បើទោះជាខ្លួ...
article_6781.txt
ក្លិប Everton ឈ្នះបណ្តឹងឧទ្ធរណ៍ចំពោះការដាក់ទណ្ឌកម្មលើពួកគេ ជុំវិញការបំពានច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពរបស់ក្របខណ្ឌ Premier League ។ ការឈ្នះបណ្ដឹងនេះ បានជួយឱ្យការកាត់បន្ថយពិន្ទុរបស់ពួកគេពីចំនួន ១០ពិន្ទុ ឱ្យមកនៅត្រឹម ៦ពិន្ទុវិញ។
ការដាក់ទណ្ឌកម្ម ១០ពិន្ទុ ត្រូវបានធ្វើឡើងដំបូង កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោយពេលរកឃើញថា ពួកគេបានប្រព្រឹត្តិខុសលើច្បាប់ប្រាក់ចំណេញ (PSR) ដោយក្លិបក្នុងតំបន់ Merseyside បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ភ្លាមៗ ប្រឆាំងនឹងការពិន័យដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Premier League។ កាលពីឆ្នាំ ២០២៣ អំឡុងពេលកាត់ពិន្ទុ Everton កំព...
article_6782.txt
Inter Miami បានយកឈ្នះ Real Salt Lake ២-០ ក្នុងការប្រកួតបើកឆាកលីគកំពូលអាម៉េរិក (MLS) រដូវកាលថ្មី ឆ្នាំ២០២៤។ Robert Taylor និង Diego Gomez រកបានម្នាក់១គ្រាប់ តាមរយៈការបញ្ជូន (asisst) របស់ប្រធានក្រុម Lionel Messi និង Luis Suarez។
MLS បានចាប់ផ្តើមរដូវកាលថ្មីរបស់ខ្លួន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ដោយជំនួបដំបូងធ្វើឡើងរវាង Inter Miami និង Real Salt Lake។ Robert Taylor ជាអ្នករកបានគ្រាប់ដំបូងក្នុងជំនួប​បើកឆាកនេះឱ្យ Inter Miami នៅនាទី៣៩ តាមរយៈការបញ្ជូនរបស់ Messi មុនពេល Gomez សម្រេចគ្រាប់ទី២ ពីការបញ្ជូនរបស់ Suarez នៅនាទី៨៣។ ក្នុងជំនួបដំបូងនេះ Miami បានដាក់...
article_6783.txt
Heung-Min Son ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង លើកលែងទោសដល់មិត្តរួមក្រុម និងជាសិស្សប្អូន Lee Kang-in ចំពោះការបង្កបញ្ហាទំនាស់ក្នុងក្រុមអំឡុងពេលមុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Asian Cup 2023 នៅក្នុងប្រទេសកាតា។
អំឡុងពាក់កណ្តាលផ្តាច់ព្រ័ត្រដែលកូរ៉េខាងត្បូងចាញ់ ហ្សកដានីលទ្ធផល ២-០ ប្រធានក្រុម Son ត្រូវបានគេឃើញមានរងរបួសម្រាមដៃពេលប្រកួត។ បញ្ហារបួសត្រូវបានបកស្រាយថា ដោយសារមានទំនាស់អំឡុងទទួលទានអាហារជួបជុំមុនការប្រកួតមកដល់។ សមាគមបាល់ទាត់កូរ៉េខាងត្បូង បង្ហាញពីមូលហេតុ កីឡាករវ័យក្មេងក្នុងក្រុម ព្យាយាមស្រស់ស្រូបអាហារបានលឿន ដើម្បីទៅលេងកីឡា...
article_6784.txt
Erik ten Hag សរសើរចរិតនឹងធឹង និងសម្ថភាពរបស់ Rasmus Hojlund ក្រោយរូបគេរកបានពីរគ្រាប់ជួយ Manchester United ឈ្នះ Luton ២-១ ក្នុងការប្រកួត Premier League។ ខ្សែប្រយុទ្ធដាណឺម៉ាក រងការរិះគន់យ៉ាងខ្លាំង អំឡុងបង្ហាញខ្លួនដំបូងៗឱ្យ Man Utd។
ត្រឹមរយៈពេល៧នាទី Hojlund អាចរកបាន២គ្រាប់ នៅ Old Trafford ដើម្បីជួយបិសាចក្រហមទទួលបាន៣ពិន្ទុពី Luton នៅជំនួបលីគសប្តាហ៍ទី២៥ ថ្ងៃទី១៨ ខែកុម្ភៈ។ នេះជាការស៊ុតបញ្ចូលទី នៅ៦ប្រកួតចុងក្រោយជាប់ៗគ្នារបស់ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ និងជាគ្រាប់ទី១៣ ចំណោម៣០ប្រកួត ចាប់តាំងពីផ្ទេរទៅកាន់ទឹកដីអង់គ្លេសពី Atalanta ក្នុងតម្លៃ៩០លានដុល្លារនៅដើមរដូ...
article_6785.txt
ខ្សែប្រយុទ្ធ Lionel Messi បានជួយសង្គ្រោះអាជីវកម្មលក់សាច់អាំង (BBQ) របស់បុរសសញ្ជាតិអាហ្សង់ទីនម្នាក់ឈ្មោះ Guillermo Fernandez ពីការក្ស័យធន នៅពេលឧបករណ៍អាំងសាច់របស់បុរសរូបនោះ ត្រូវបានតារាបាល់ទាត់ល្បីប្រចាំពិភពលោក បានកុម្ម៉ង់ទិញ។
​តារាបាល់ទាត់វ័យ ៣៦ឆ្នាំ បានបានប្រើបណ្តាញសង្គម Instagram ដែលមានអ្នកតាមដាន់ជាង ៥០០លាននាក់ ដើម្បីកុម្ម៉ង់ទិញឧបករណ៍អាំងសាច់ពីហាងឈ្មោះ Lebohierro របស់លោក ​Fernandez។ ហាង Lebohierro ជាហាងលក់សាច់អាំង និងឧបករណ៍ប្រើប្រាស់ក្នុងការចម្អិនសាច់ប្រភេទ BBQ មានទីតាំងនៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ហើយបើកដំណើរការកាលពីខែធ្ន...
article_6786.txt
ខ្សែបម្រើ Luka Modric ស៊ុតគ្រាប់បាល់ជ័យជម្នះជួយក្រុម Real Madrid បន្ទាប់ពីប្តូរចូលលេងបាន ៦នាទី ដើម្បីជួយក្រុមដណ្តើមយក ៣ពិន្ទុ ពីក្រុម Sevilla និងបន្តនាំមុខដាច់កំពូលតារាងក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga។
១គ្រាប់នាទី៨១ ក្រោយប្តូរចូលរបស់ Modric នាទី៧៥ ធ្វើឱ្យ Real Madrid មាន ៦៥ពិន្ទុ ហើយគម្លាតដាច់ពីក្រុម Barcelona ស្ថិតនៅលេខ ២ ចំនួន ៨ពិន្ទុ និង ៩ពិន្ទុពីក្រុមកំពុងឡើងជើង Girona ដែលនៅលេខ ៣។ ជាការប្រកួតដ៏ទាក់ទាញមួយ ក្រុមអធិរាជសក្នុងវគ្គទីមួយ ហាក់បីបានដាក់សម្ពាធខ្លាំងទៅលើក្រុមភ្ញៀវ Sevilla ហើយនៅត្រឹម ១០នាទីដំបូងនៃការប្រកួត ខ...
article_6787.txt
Liverpool ក្លាយជាម្ចាស់ជើងឯក League Cup ឆ្នាំ២០២៤ ក្រោយឈ្នះ Chelsea ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។ អ្នកចាត់ការទូទៅលោក Jurgen Klopp ចាត់ទុកពាននេះពិសេសបំផុតក្នុងអាជីពដឹកនាំ ដ្បិតហង្សក្រហមដាក់សុទ្ធតែកីឡាករក្មេងៗ។
ប្រធានក្រុម Virgil van Dijk ជាអ្នកសម្រេចទីគ្រាប់បាល់ជ័យជម្នះឱ្យ Liverpool នៅនាទី១១៨​ នៃម៉ោងបន្ថែមវគ្គទី១ ក្រោយប្រកួត៩០នាទី គ្មានគ្រាប់បញ្ចូលទីគ្នា នៅកីឡដ្ឋាន Wemley យប់ថ្ងៃទី២៥ ខែកុម្ភៈ។ លោក Klopp ដែលប្រឈមមុខនឹងវិបត្តិកីឡាករសំខាន់ៗរបួសជាច្រើននាក់ បានងាកទៅរកកីឡាករក្មេងៗវិញ ដោយខ្លះទើបបង្ហាញខ្លួនជាមួយក្រុមលើកដំបូងប៉ុណ្ណោះ...
article_6788.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតប្រជែងត្រឹមតែ ២ប្រកួតប៉ុណ្ណោះ ក្នុងការប្រកួតមិត្តភាពអន្តរជាតិព្រឹត្តិការណ៍ FIFA Series ដោយត្រូវជួបហ្គីណេអេក្វាទ័រ និងហ្គីយ៉ាន ខណៈមិនមានជំនួបទល់កាប់វែរឡើយ។ កម្ពុជាស្ថិតក្នុងក្រុម A ជាមួយ កាប់វែរ, ហ្គីណេអេក្វាទ័រ និងហ្គីយ៉ាន។
​កម្ពុជានឹងត្រូវប្រកួតប្រជែងជំនួបមិត្តភាពអន្តរជាតិ FIFA Series នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលទទួលរៀបចំធ្វើម្ចាស់ផ្ទះទោះបីជាមិនចូលរួមប្រកួតក៏ដោយ។ ក្រៅពីក្រុម A ដែលមានកម្ពុជា កាប់វែរ, ហ្គីណេអេក្វាទ័រ និងហ្គីយ៉ាន ម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត ក៏រៀបចំការប្រកួតសម្រាប់ក្រុម B បន្ថែមទៀត ដោយរួមមានប្រទេស ប័រម៊ូដា (Concacaf), ព្រុ...
article_6789.txt
) បានណែនាំឱ្យ​បញ្ចប់តំណែងលោក Jurgen Klinsmann ដែលជាគ្រូបង្វឹកក្រុមកូរ៉េខាងត្បូង។  ​មន្ត្រីរូបនោះបានអះអាងថា​ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំ គឺចាំបាច់ខ្លាំង បន្ទាប់ពីក្រុមបានធ្លាក់ចេញពីពាន Asian Cup និងទំនាស់របស់កីឡាករល្បីៗនៅក្នុងក្រុមរួចមក។
«យើងបានឈានដល់ការយល់ស្របថា Klinsmann នឹងមិនអាចអនុវត្តការដឹកនាំរបស់គាត់ ក្នុងនាមជាគ្រូបង្វឹកជម្រើសជាតិសម្រាប់ហេតុផលផ្សេងៗ ហើយថាការផ្លាស់ប្តូរភាពជា អ្នក​ដឹកនាំនេះគឺជារឿងចាំបាច់បំផុត។»។ នេះបើតាមការលើកឡើងរបស់លោក Hwangbo Kwan សមាជិកគណៈកម្មាធិការសមាគមបាល់ទាត់កូរ៉េខាងត្បូង។ យ៉ាងណាក៏ដោយ គណៈកម្មាធិការមិនទាន់មានការសម្រេចចិត្ត​ណាម...
article_679.txt
ប្រតិភូទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានទៅដល់ក្រុងកៀវជួបជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី៣០ ខែសីហា មុនបន្តបេសកកម្មទៅត្រួតពិនិត្យរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដែលស្ថិតក្នុងដៃរុស្ស៊ី។ ដ្បិតនៅដំណើរការដោយវិស្វករអ៊ុយក្រែន ក្រុងមូស្គូ និងក្រុងកៀវតែងចោទគ្នាទៅវិញទៅមកជុំវិញការបន្តវាយប្រហារនៅត...
ជាមួយការជ្រោមជ្រែងពីអង្គការសហប្រជាជាតិ (UN) ប្រធានទីភ្នាក់ងារថាមពលអាតូមិក (IAEA) លោក Rafael Grossi ជាមួយសមាជិក១៣នាក់ទៀត បានទៅដល់ក្រុងកៀវនៅល្ងាចថ្ងៃទី២៩ ខែសីហា ក្នុងគោលដៅត្រួតពិនិត្យរោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia នៅសប្តាហ៍នេះ។ ក្រុមត្រួតពិនិត្យនុយក្លេអ៊ែររបស់ UN ក៏បានជួបជាមួយប្រធានាធិបតី អ៊ុយក្រែន វ៉ូឡូឌ...
article_6790.txt
ក្រុម Al Nassr ប្រកួតឈ្នះ Al Feiha លទ្ធផល ១-០ នៅក្នុងជំនួបវគ្គ ១៦ក្រុម AFC Champions League ខណៈគ្រាប់ជ័យជម្នះកើតចេញពីការស៊ុតបាល់ ១គ្រាប់ របស់ Cristiano Ronaldo ដែលបានបង្ហាញខ្លួននៅក្នុងការប្រកួតលើកទី ១០០០ សម្រាប់ក្លិបអាជីព។
បង្ហាញខ្លួនលេងពេញម៉ោងឡើងវិញ ក្រោយជាពីរបួស តារាបាល់ទាត់វ័យ ៣៩ឆ្នាំ ស៊ុតបាល់ ១គ្រាប់នៅនាទី៨១ បានជួយ Al Nassr ឈ្នះ Al Feiha ក្រុមមកពីលីគកំពូលអារ៉ាប៊ីសាអូឌីតដូចគ្នា នៅក្នុងការប្រកួតជើងទីមួយ វគ្គ ១៦ក្រុម ពានរង្វាន់ AFC Champions League នៅថ្ងៃទី១៤ ខែកុម្ភៈ។ ១គ្រាប់ស៊ុតចូលទីរបស់អតីតខ្សែប្រយុទ្ធ Real Madrid និង Manchester Unit...
article_6791.txt
Manny Pacquiao នៅថ្ងៃទី១៩ ខែកុម្ភៈ បង្ហាញការខកចិត្ត បន្ទាប់ពីក្តីសុបិន​ទៅចូលរួមប្រជែងមេដាយនៅអូឡាំពិកក្រុងប៉ារីស ត្រូវរលាយ ដោយសារគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បដិសេធ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ស្ថាប័ន IOC បានច្រានចោលសំណើពិសេសមួយរបស់គណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC) ដើម្បីឱ្យកំពូលអ្នកប្រដាល់អាស៊ី Pacquiao បានបង្ហាញខ្លួននៅអូឡាំពិកនៅប្រទេសបារាំង ឆ្នាំ២០២៤។ ប្រធាន POC លោក Abraham Tolentino កាលពីឆ្នាំ ២០២៣ បានស្នើសុំ IOC សម្រាប់កៅអីឱ្យ Pacquiao ទៅអូឡាំពិកក្នុងប៉ារីស ខណៈស...
article_6792.txt
បុរសឈ្មោះ Orri Thorisson សញ្ជាតិអ៊ីស្លង់ ត្រូវបានក្លិប KV Vesturbaejar ក្នុងប្រទេសអ៊ីស្លង់ផ្ទាល់ហៅឱ្យទៅដឹកនាំក្រុមក្នុងនាមជាគ្រូបង្វឹក ក្រោយពេលដែលរូបគេបានចំណាយពេលជាង ១៣,៧០០ម៉ោង លេងហ្គេមកម្សាន្តជាអ្នកគ្រប់គ្រងក្លិបបាល់ទាត់។
Orri Thorisson ស្ថិតក្នុងទីក្រុង Reykjavik ប្រទេសអ៊ីស្លង់ នឹងត្រូវបង្វឹកក្រុមស្ថិតនៅលីគលំដាប់ទី៤ KV Vesturbaejar នៅក្នុងខែមីនា ខាងមុខ ខណៈពេលដែលក្លិបសម្លឹង រកការប្រជែងវិលត្រឡប់ឡើងទៅកាន់លីគកម្រិតខ្ពស់ឡើងវិញ។ ​ក្លិប KV Vesturbaejar ធ្លាក់មកកាន់លីគលំដាប់ទី៤ បន្ទាប់ពីក្រុមបានប្រកួតប្រជែងចាញ់ជាបន្តបន្ទាប់ ហើយត្រូវកាត់ចេញពីលី...
article_6793.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន នឹងមានពីរប្រកួតនៅទឹកដីអាម៉េរិក នាខែមីនា បន្ទាប់ពីអាជ្ញាធរកីឡាចិនលុបចោលការប្រកួតមិត្តភាពរបស់ក្រុមម្ចាស់ជើងឯក FIFA World Cup ឆ្នាំ២០២២ នៅទឹកដីខ្លួនដោយសារ Lionel Messi ។
ចិន បានលុបចោលជំនួបមិត្តភាពទល់នឹងអាហ្សង់ទីន ក្រោយពេលមានប្រតិកម្មប្រឆាំងនឹងការខកខានរបស់ Lionel Messi ក្នុងក្រុម Inter Miami នាជំនួបទល់នឹងក្រុមហុងកុង នៅទីក្រុងហុងកុង។ សហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន (AFA) នៅថ្ងៃទី២៣ ខែកុម្ភៈ អះអាងថាក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Lionel Scaloni នឹងត្រូវប្តូរទៅលេងនៅទឹកដីអាម៉េរិកវិញ ដោយជួបជម្រ...
article_6794.txt
Dani Alves នៅថ្ងៃទី២២ ខែកុម្ភៈ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំកន្លះ ពីបទរំលោភផ្លូវភេទនារីម្នាក់នៅក្នុងក្លិបរាត្រីមួយក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ កាលពីឆ្នាំ ២០២២។
Alves អតីតខ្សែការពារឆ្នើម Barcelona និងជម្រើសជាតិប្រេស៊ីល ធ្លាប់បានអះអាងប្រាប់តុលាការកំពូលក្នុងតំបន់ស្វយ័ត Catalonia របស់អេស្ប៉ាញថា ការរួមភេទកើតឡើងដោយការព្រមព្រៀងគ្នាដោយបង់ប្រាក់ចំនួន ១៦៣,០០០ ដុល្លារ ដល់ភាគីរងគ្រោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ តុលាការក្រុង Barcelona បានរៀបរាប់ក្នុងសក្ខីកម្មថា ជនរងគ្រោះមិនបានព្រមព្រៀងករណីនេះឡើយ ...
article_6795.txt
អាវយឺតដៃវែងដែលកំពូលតារាកូរ៉េខាងត្បូង Son Heung-min ពាក់ថតរូបជាមួយ Lee Kang-in ផ្សះផ្សាគ្នា ហើយបង្ហោះលើបណ្តាញសង្គម Instagram លក់អស់គ្មានសល់។ អាវធ្វើពីកប្បាសដែលមានម៉ាក NOS7 មានតម្លៃ៧៣ដុល្លារ។
Son ប្រធានក្រុម Tottenham Hotspur និងជម្រើសជាតិកូរ៉េខាងត្បូង នៅថ្ងៃទី២២ ខែកុម្ភៈ បានបង្ហោះរូបមួយសន្លឹកលើ Instagram អមដោយការបង្ហាញការលើកលែងទោសដល់មិត្តរួមក្រុម និងជាសិស្សប្អូន Lee Kang-in ដែលមានទំនាស់នឹងគ្នាអំឡុងប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Asian Cup 2023 នៅកាតា។ កាសែតកូរ៉េខាងត្បូង Ajunews បានរាយការណ៍ថា អាវដៃវែង...
article_6796.txt
មួយគ្រាប់របស់ Erling Haaland បានជួយម្ចាស់ការពារតំណែងជើងឯក Manchester City ឈ្នះ Brentford ១-០ ដណ្តើមបានចំណាត់ថ្នាក់ទី២ ពី Arsenal នៃលីគកំពូលអង់គ្លេស Premier League។ Man City តាមពីក្រោយក្រុមកំពូលតារាង Liverpool តែមួយពិន្ទុប៉ុណ្ណោះពីការប្រកួត២៥លើកដូចគ្នា។
នៅជំនួបលីគសប្តាហ៍ទី២៥ នៅរាត្រីថ្ងៃទី២០ ខែកុម្ភៈ ខ្សែប្រយុទ្ធឆ្នើម Haaland ជាអ្នកសម្រេចទីគ្រាប់ជ័យជម្នះនៅនាទី៧១​ តាមរយៈការបញ្ជូនយ៉ាងល្អពីមិត្តរួមក្រុម Julian Alvarez។ ជ័យជម្នះ ១-០ លើ Brentford បានជួយម្ចាស់ការពារជើងឯកកើន៥៦ពិន្ទុ ដណ្តើមចំណាត់ថ្នាក់ទី២ក្នុងតារាងលីគកំពូលអង់គ្លេសពីគូប្រជែង Arsenal ដែលមាន៥៥ពិន្ទុ និងតាមពីក្រោ...
article_6797.txt
Erling Haaland រកបាន៥គ្រាប់ម្នាក់ឯង ជួយម្ចាស់ការពារតំណែងជើងឯក Manchester City ឈ្នះ Luton Town ៦-២ ឡើងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ FA Cup។ ចំណោម៥គ្រាប់របស់ Haaland រួមចំណែកពីការបញ្ជូនរបស់ Kevin de Bruyne ដល់ទៅ៤លើក។
៥គ្រាប់របស់ Haaland ក្នុងជំនួបវគ្គ១៦ក្រុមចុងក្រោយ FA Cup នៅរាត្រីថ្ងៃទី២៧ ខែកុម្ភៈ កើតឡើងនៅវគ្គទីមួយចំនួន៣គ្រាប់ និងវគ្គទីពីរ ២គ្រាប់ មុនពេល Mateo Kovacic សម្រេចគ្រាប់ទី៦។ ២គ្រាប់របស់ Luton ធ្វើបានដោយ Jordan Clark។ មិនត្រឹមតែខ្សែប្រយុទ្ធអន្តរជាតិន័រវែសដែលចាត់ទុកថាជាម៉ាស៊ីនរកគ្រាប់បាល់ប៉ុណ្ណោះទេ ប៉ុន្តែ De Bruyne ក៏ជាអ្...
article_6798.txt
ក្រុម SSC Napoli បណ្តេញអ្នកចាត់ការក្រុមលោក Walte Mazzarri មុនពេលជំនួបវគ្គ ១៦ក្រុម ជើងទីមួយ ពានរង្វាន់ UEFA Cha​​mpions League ទល់នឹងក្រុម Barcelona ក្នុងកីឡដ្ឋាន Diego Armando Maradona នៅថ្ងៃទី២២ ខែកុម្ភៈ។
ក្រុមជើងឯកលីគកំពូលអ៊ីតាលី បានប្រកាសថាគ្រូបង្វឹកក្រុមជម្រើសជាតិស្លូវ៉ាគី លោក Francesco Calzona នឹងចូលកាន់តំណែងជំនួសលោក Mazzarri រហូតដល់ចប់រដូវកាល ២០២៣​-២៤។ ទោះបីត្រូវកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្ន នៅ Napoli ប៉ុន្តែលោក Calzona វ័យ ៥៥ឆ្នាំ នឹងនៅតែបន្តកាន់កាប់តំណែងរបស់ក្រុមជម្រើសជាតិស្លូវ៉ាគី ដដែល ហើយលោកក៏នឹងត្រូវដឹកនាំ...
article_6799.txt
Cristiano Ronaldo ស៊ុត ១គ្រាប់ចុងម៉ោង ​នៅក្នុងជ័យជម្នះ ២-០ ក្នុងជំនួបជើងទីពីរពានរង្វាន់ AFC Champions League  តំបន់ខាងលិច (West Zone) នាថ្ងៃទី២១ ខែកុម្ភៈ ក្នុងទីក្រុង Riyadh ជួយ Al Nassr ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ។ Al Nassr យកឈ្នះ Al Feiha ក្រុមពីលីគកំពូអារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផលទាំងពីរជើង ៣-០។
២គ្រាប់ស៊ុតបញ្ចូលទី ក្នុងជ័យជម្នះនេះ ធ្វើបានដោយកីឡាករព័រទុយហ្កាល់ទាំងពីរ ដោយគ្រាប់ដំបូងធ្វើបានដោយ Otavio នៅនាទី១៧ ហើយ Ronaldo តារាបាល់ទាត់វ័យ ៣៩ឆ្នាំ ស៊ុតបាល់បញ្ចូលទីនាទី៨៦។ កាលពីប្រកួតជើងទីមួយសប្តាហ៍មុន Otavio ដដែលជាអ្នកបង្កើតឱកាសបញ្ចូលបាល់ដល់ Ronaldo ដើម្បីស៊ុតគ្រាប់ជ័យជម្នះ ១-០។ Ronaldo ដែលខកខានការប្រកួតមិត្តភាពក្នុ...
article_68.txt
អ្នកប្រើប្រាស់ផែនទី Google នៅអាមេរិកនឹងឃើញ «ឈូងសមុទ្រអាម៉េរិក» បង្ហាញនៅលើផ្ទៃទឹកដែលធ្លាប់ដាក់ឈ្មោះថា «ឈូងសមុទ្រម៉ិកស៊ិក»។ ចំណែកអ្នកប្រើប្រាស់ Google នៅម៉ិកស៊ិកនឹងនៅតែឃើញឈ្មោះ«ឈូងសមុទ្រម៉ិកស៊ិក»ដដែល ខណៈអ្នកប្រើប្រាស់នៅកន្លែងផ្សេងទៀតនឹងឃើញឈ្មោះទាំងពីរដែលសរសេរថា«ឈូងសមុទ្រម៉ិកស៊ិក (ឈូងសមុទ្រអាម៉េរិក)»។
ការផ្លាស់ប្តូរនេះធ្វើឡើងតាមការណែនាំរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែមករា ដែលជាថ្ងៃដំបូងនៃការចូលកាន់តំណែង ដោយបញ្ជាឲ្យប្តូរឈ្មោះឈូងសមុទ្រដើម្បីបញ្ចូលឈ្មោះរបស់អាម៉េរិក។ បទបញ្ជា​ប្រតិបត្តិ​បាន​ណែនាំ​ដល់​ក្រសួង​មហាផ្ទៃ​ឱ្យ​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​ធ្វើឱ្យ​ការផ្លាស់ប្តូរ​នេះ​ជា​ផ្លូវការ​។ ក...
article_680.txt
នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ផ្សេង​ពីគ្នា។
១. ពាក្យ «សិទ្ធិ» មានន័យថា សេចក្តីសម្រេច, សេចក្តីសម្រេច​ផល​ឬ​ផល​សម្រេច, សេចក្តី​ស័ក្តិសិទ្ធិ, អំណាច, សេចក្តី​អង់អាច, សេចក្តីសម្រេច​តាម​អំណាចច្បាប់។ ២. ពាក្យ «សិទ្ធ» មានន័យថា ដែល​សម្រេច​ហើយ, ដែល​សម្រេច​តាម​មាត្រា​ច្បាប់, ដែល​ស័ក្តិសិទ្ធិ, សម្បូណ៌, ពូកែ, ជំនាញ, មាន​ប្រាជ្ញា​វាងវៃ៕ [ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះស...
article_6800.txt
សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បញ្ចប់អាជីពកីឡាករវៀតណាមចំនួន ៥ នាក់នៅក្នុងក្លិប Ba Ria Vung Tau FC (BRVT) នៃលីគកីឡាបាល់ទាត់កំពូលវៀតណាម V-League1 អស់មួយជីវិត ជុំវិញការកំណត់លទ្ធផលប្រកួត។
កីឡាករ​ទាំង​៥​នាក់​ដែល​ត្រូវ​ VFF ​ពិន័យ​មួយជីវិតរួម​មាន Tran Ky Anh អាយុ​២០​ឆ្នាំ Nguyen Son Hai អាយុ​៣០​ឆ្នាំ Le Bang Gia Huy អាយុ​២២​ឆ្នាំ Nguyen Quang Huy អាយុ​២០​ឆ្នាំ និង Pham Van Phong អាយុ​២០​ឆ្នាំ។ បើតាមការផ្សាយរបស់កាសែត VN Express នៅថ្ងៃទី២៨ ខែកុម្ភៈ ចំណាត់ការដ៏ធ្ងន់ធ្ងរនេះ កើតឡើងក្រោយនគរបាល​ខេត្ត Ba Ria-Vung...
article_6801.txt
ខ្សែប្រយុទ្ធ Kylian Mbappe ប្រធានក្រុមជម្រើសជាតិបារាំង និយាយប្រាប់ក្លិប Paris Saint Germain ថា រូបគេនឹងចាកចេញពីក្លិបនៅខែកក្កដា ឆ្នាំ២០២៤ ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ក្រោយរួមរស់អស់រយៈពេល ៧ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Athletic នាថ្ងៃទី១៥ ខែកុម្ភៈ។
មួយរយៈចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងរបស់អេស្ប៉ាញជាដើម បានផ្សាយថា Mbappe ​បានឈាន ដល់កិច្ចព្រមព្រៀង ​ការផ្ទេរទៅកាន់ក្លិបយក្ស Real Madrid បន្ទាប់ពីបញ្ចប់រដូវកាល ២០២៣-២០២៤ ជាមួយក្លិប PSG។ «Mbappe បានទាក់ទងទៅក្លិប PSG ដើម្បីប្រាប់ពីការសម្រេចចិត្តរបស់គេ ប៉ុន្តែលក្ខខណ្ឌនៃការចាកចេញ មិនទាន់ត្រូវបានយល់ព្រម​នៅឡើយទេ...
article_6802.txt
Cristiano Ronaldo ប្រឈមមុខនឹងការរិះគន់ខ្លាំងពីសំណាក់ប្រជាជនអារ៉ាប៊ីសាអូឌីត បន្ទាប់ពីបង្ហាញកាយវិការអាសអាភាស ក្រោយពេលដែលក្រុម Al Nassr យកឈ្នះ Al Shabab លទ្ធផល ៣-២ នៃជំនួបក្របខណ្ឌ Saudi Pro League។
Ronaldo រួមចំណែកស៊ុតបាល់ពិន័យ ១១ម៉ែត្រ ជាគ្រាប់បើកឆាកនាំមុខ ១គ្រាប់សម្រាប់ Al Nassr នៅនាទី២១ មុនពេលដែលមិត្តរួមក្រុម Anderson Talisca ស៊ុត ២គ្រាប់បន្តបន្ទាប់ នៅនាទី៤៦ និងនាទី៨៦។ ២គ្រាប់របស់ Al Shabab ធ្វើបានដោយកីឡាករ Yannick Carrasco នាទី៤៥+៨ និងកីឡាករ Carlos Carvalho នាទី៦៧។ បន្ទាប់ពីបញ្ចប់ការប្រកួតភ្លាមៗ វីដេអូមួយត្រូ...
article_6803.txt
ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​ថៃ ប្រជែងយកចំណាត់ថ្នាក់ពី​លេខ១តំបន់អាស៊ីអាគ្នេយ៍ពីវៀតណាម ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក ​(FIFA Ranking)​ ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០២៤​។ កាតា​ និងកូតឌីវ័រ ឡើងចំណាត់ថ្នាក់រៀងខ្លួន ក្រោយឈ្នះជើងឯក Asian Cup និង African Nation Cup។ អាហ្សង់ទីន រក្សាចំណាត់ថ្នាក់លេខ១ពិភពលោកដដែល។
សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បានចេញ​តារាង​ចំណាត់ថ្នាក់​ចុងក្រោយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយ​ក្រុមថៃ ឡើង​១២​ចំណាត់ថ្នាក់ ​បើ​ប្រៀបធៀប​នឹង​តារាង​កាលពី​ខែធ្នូ ឆ្នាំ២០២៣ ពោលគឺឡើង​ពី​លេខ​១១៣ ទៅ​១០១ ក្នុងចំណោម ​២០២ ​សហព័ន្ធ​កីឡាបាល់ទាត់​លើ​លោក​។​ ឡើង១២ចំណាត់ថ្នាក់ ដោយសារក្រុមរហស្សនាមដំរីសង្គ្រាម ឈានដល់វគ្គ១៦ក្រ...
article_6804.txt
លោក Erik ten Hag មិនខ្វល់ពីបញ្ហាអនាគតនៅក្លិប Manchester United ឡើយ ទោះបីជាម្ចាស់គ្រប់គ្រងថ្មីលោក Sir Jim Ratcliffe មិនទាន់បញ្ជាក់ពីការបន្តកិច្ចសន្យាថ្មី ឬក៏អត់។
អ្នកចាត់ការទូទៅសញ្ជាតិហូឡង់ វ័យ ៥៤ឆ្នាំ មានកុងត្រាដឹកនាំក្រុមរហស្សនាមបិសាចក្រហមដល់ឆ្នាំ ២០២៥ ប៉ុន្តែត្រូវបានគេមើលឃើញថាតំណែងអ្នកចាត់ការហាក់មានភាពរង្គោះរង្គើបន្តិច បន្ទាប់ពីដឹកនាំក្រុមធ្វើមិនបានល្អនៅដើមរដូវកាល ដល់ពាក់កណ្តាលរដូវកាល។ បច្ចុប្បន្ន Manchester United ស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ក្នុងតារាង Premier League។ កាលពីសប្...
article_6805.txt
សហព័ន្ធបាល់ទាត់ឡាវ (LFF) បើកដំណើរការមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាបាល់ទាត់ថ្មី ក្នុងក្រុងវៀងចន្ទន៍ នៅថ្ងៃទី២៤ ខែកុម្ភៈ ក្រោមជំនួយរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ មជ្ឈមណ្ឌលនេះ បង្កើតឡើងក្នុងគោលបំណងបណ្តុះទេពកោសល្យកីឡាករយុវជន និងពង្រឹងសមត្ថភាពក្រុមបាល់ទាត់ជម្រើសជាតិឡាវ។
មជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាបាល់ទាត់ ដែលមានឈ្មោះថា ចំប៉ី-ចំប៉ា បានសាងសង់ក្នុងបរិវេណពហុកីឡដ្ឋានជាតិឡាវ ស្ថិតក្នុងវៀងចន្ទន៍ ប្រទេសឡាវ។ មជ្ឈមណ្ឌលហ្វឹកហ្វឺននេះ នឹងបម្រើសម្រាប់សកម្មភាពអភិវឌ្ឍន៍កីឡាបាល់ទាត់ឡាវ និងសម្រាប់ហ្វឹកហាត់កីឡាផ្សេងៗមួយចំនួនទៀត។ នេះបើតាមការផ្សាយរបស់កាសែត Vientiane Times។ ក្រោមជំនួយរបស់ FIFA តាមរយៈគម្រោងពិ...
article_6806.txt
ក្រុមជម្រើសជាតិកូរ៉េខាងត្បូងបញ្ចប់តំណែងគ្រូបង្វឹករបស់លោក Jurgen Klinsmann នាថ្ងៃទី១៦ ខែកុម្ភៈ ក្រោយដឹកនាំក្រុមធ្លាក់ចេញពី Asian Cup 2023 ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបរាជ័យក្នុងការគ្រប់គ្រងស្ថានភាពផ្ទៃក្នុងរបស់សមាជិកក្រុម។
លោក Chung Mong-gyu ប្រធានសមាគមបាល់ទាត់កូរ៉េខាងត្បូង (KFA) បានប្រកាសពីការសម្រេចចិត្តបញ្ចប់តំណែងរបស់លោក ​Klinsmann នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរបស់សមាគមដែលធ្វើឡើងមិនដល់រយៈពេល ២៤ម៉ោងផងនោះ។ «បន្ទាប់ពីមានការពិនិត្យឡើងវិញដ៏ទូលំទូលាយនៃអនុសាសន៍ យើងបានសម្រេចចំនួនផ្លាស់ប្តូរគ្រូបង្វឹកក្រុមជម...
article_6807.txt
ខ្សែប្រយុទ្ធវ័យចំណាស់ Luis Suarez បាននិយាយថាក្លិប Inter Miami នឹងក្លាយជាក្លិបចុងក្រោយបង្អស់សម្រាប់រូបគេក្នុងការប្រកបអាជីពកីឡាបាល់ទាត់។
កីឡាករវ័យ ៣៧ឆ្នាំ សញ្ជាតិអ៊ុយរូហ្កាយ បានចុះកិច្ចសន្យាជាមួយនឹងក្លិបស្ថិតនៅលីគកំពូលអាម៉េរិក Major League Soccer កាលពីឆ្នាំ ២០២៣ មុនពេលចាប់ផ្តើមមកចូលរួមនៅដើមឆ្នាំ ២០២៤ ក្រោយបញ្ចប់កិច្ចសន្យាជាមួយក្លិប Gremio របស់ប្រទេសប្រេស៊ីល។ ចូលរួមជាមួយនឹង Inter Miami អតីតកីឡាករ Barcelona និង Livepool រូបនេះ បានវិលត្រឡប់ជួបជុំមិត្តចាស់ ...
article_6808.txt
ខ្សែប្រយុទ្ធ Cristiano Ronaldo បន្តនាំមុខដាច់ក្នុងនាមជាបុគ្គលដែលមានចំនួនអ្នកតាមដាន (Follower) ច្រើនបំផុតនៅលើលោក ក្នុងបណ្តាញសង្គម Instagram ក្នុងចំនួន ៦៦២លាននាក់ ដោយនាំមុខគូប្រជែង Lionel Messi ដែលមានចំនួន ៥០០លាននាក់។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ វ័យ ៣៩ឆ្នាំ បន្តរក្សាការនាំមុខដាច់ក្នុងនាមជាបុគ្គលដែលមានអ្នកចុចតាមដានច្រើនជាងគេបង្អស់នៅលើពិភពលោក សម្រាប់បណ្តាញសង្គម Instagram។ ​Messi ប្រធានក្រុមអាហ្សង់ទីន ទើបកើនចំនួនចុចតាមដានដល់ ៥០០លាននាក់ ដើម្បីក្លាយជាបុគ្គល និងជាកីឡាករបាល់ទាត់ទីពីរ នៅលើពិភពលោក មានអ្នកតាមដានច្រើន។ ចាប់តាំងពីផ្លាស់ទៅ...
article_6809.txt
សមាគមបាល់ទាត់កូរ៉េខាងត្បូង បានជ្រើសយកលោក Hwang Sun-hong គ្រូបង្វឹកក្រុមអាយុក្រោម ២៣ឆ្នាំ មកដឹកនាំក្រុមជម្រើសជាតិកូរ៉េខាងត្បូងបណ្តោះអាសន្ន សម្រាប់ត្រៀមខ្លួនការប្រកួតជម្រុះពានរង្វាន់ World Cup 2026 តំបន់អាស៊ី ទល់នឹងថៃ នាពេលខាងមុខ។
ក្រោយពេលកូរ៉េខាងត្បូង បានសម្រេចបញ្ចប់តំណែងគ្រូបង្វឹករបស់លោក Jurgen Klinsmann រួចកាលពីសប្តាហ៍មុន គណៈកម្មាធិការបាល់ទាត់ជាតិកូរ៉េខាងត្បូង បានសម្លឹងរកមើលអ្នកមកជំនួសតំណែងបណ្តោះអាសន្ន។ លោក Klinsmann ត្រូវបណ្តេញចេញក្រោមមូលហេតុ ក្រុមធ្លាក់ពី Asian Cup 2023 ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រោះតែជម្លោះក្នុងក្រុម និងគ្មានទំនួសខ...
article_681.txt
ប្រធានក្លិប Paris Saint Germain លោក Nasser Al-Khelaifi ថ្ងៃទី៥ ខែកញ្ញា បានអះអាងដោយភាពជឿជាក់ថា ក្រុមចំនួន ១២ ដែលគ្រោងបង្កើតការប្រកួតពានរង្វាន់ European Super League បានព្យាយាមបំបែកប្រព័ន្ធអេកូឡូស៊ីនៃបាល់ទាត់។
កាលខែមេសា ឆ្នាំ ២០២១ Real Madrid, Barcelona, Atletico Madrid, Juventus, AC Milan, Inter Milan, Chelsea, Manchester United, Manchester City, Arsenal, Tottenham Hotspur និង Liverpool បានគ្រោងបង្កើតការប្រកួតពានរង្វាន់ថ្មីមួយ ដោយបំបែកខ្លួនចេញពីសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA។ ពានរង្វាន់ថ្មី ដែលគ្រោងបង្កើតនេះ មានលោក Florentino P...
article_6810.txt
សហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន (PFF) នៅថ្ងៃទី២៦ ខែកុម្ភៈ ប្រកាសតែងតាំងលោក Tom Saintfiet ជាគ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិហ្វីលីពីន។ បុរសសញ្ជាតិបែលហ្ស៊ិក រូបនេះ ធ្លាប់ជាអ្នកជំនាញបច្ចេកទេស និងជាគ្រូបង្វឹកក្រុមនៅប្រទេសអាហ្វ្រិកជាច្រើនលើសលុប។
លោក Saintfiet នឹងត្រូវចូលជំនួសតំណែងលោក Michael Weiss ដែលបានចាកចេញពីការងារដឹកនាំក្រុមហ្វីលីពីន កាលពីខែមិថុនា ឆ្នាំ២០២៣។ ដោយឡែក លោក Saintfiet ចូលកាន់តំណែងគ្រូហ្វីលីពីន បន្ទាប់ពីចុះចេញពីតំណែងគ្រូ ហ្គាំប៊ី ដោយសារមិនអាចជួយក្រុមនេះឆ្លងផុតវគ្គ១៦ក្រុម ពានរង្វាន់ទ្វីបអាហ្វ្រិក Africa Cup of Nations ក្រោមថ្វីជើងម្ចាស់ជើងឯក៥ជំនាន...
article_6811.txt
ក្លិប Manchester United ចំណាយប្រាក់សរុប ១,៤២ពាន់លានអឺរ៉ូ (១,៥២ពាន់លានដុល្លារ) លើការផ្ទេរកីឡាករ នៅរដូវកាល ២០២២-២៣ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានសម្រាប់ក្លិបនៅតំបន់អឺរ៉ុប(UEFA)។ ចំនួនេះ បានបំបែកកំណត់ត្រាក្លិបចំណាយច្រើនបំផុតរបស់ Real Madrid ដែលកាន់កាប់កំណត់ត្រានេះកាលឆ្នាំ ២០២០ ជាមួយការចំណាយ ១,៣៣ពាន់លានអឺរ៉ូ (១,៤៣ពាន់លាន...
យោងតាមរបាយការណ៍ UEFA ក្រុមបិសាចក្រហមបានបង្ហាញរបាយការហិញ្ញវត្ថុឆ្នាំ ២០២៣ ដោយបានផ្ទេរលើកីឡាករសរុបទាំងអស់ ១,៤២ពាន់លានអឺរ៉ូ (១,៥២លានដុល្លារ)។ Real Madrid កាលពីឆ្នាំ ២០២០ បានចំណាយ១,៣៣ពាន់លានអឺរ៉ូ (១,៤៣ពាន់លានដុល្លារ)លើការផ្ទេរកីឡាករ។ តម្លៃផ្ទេរកីឡាករសរុបដ៏ថ្លៃរបស់ Man Utd ត្រូវបានរាប់បញ្ចូលទាំងកីឡាករ Anthony តម្លៃ ១០២លានដុ...
article_6812.txt
ប្រធានក្រុមកីឡាបាល់ទាត់កូរ៉េខាងត្បុង Heung Min Son ត្រូវបានគេប្រទះឃើញមានបញ្ហារបួសម្រាមដៃ ក្នុងជំនួប AFC Asian Cup 2023 ដែលត្រូវបានហ្សក់ដានីទម្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលទ្ធផល ២-០។ មូលហេតុត្រូវបានទម្លាយថា បញ្ហារបួសម្រាមដៃព្រោះតែ Son បានព្យាយាមហាមឃាត់ជម្លោះក្នុងក្រុមរវាងកីឡាករវ័យក្មេង និងកីឡាករវ័យចាស់ អំឡេងលេងវ...
អំឡុងកម្មវិធីទទួលទានអាហារពេលល្ងាចរបស់ក្រុមកូរ៉េខាងត្បូងមុនពេលការប្រកួតធំមកដល់ កីឡាករមានវ័យក្មេងៗក្នុងក្រុម រួមមានខ្សែប្រយុទ្ធ Lee Kang-in របស់ Paris Saint Germain មួយរូបផង បានប្រញ៉ាប់ប្រញ៉ាល់ហូបអាហារពេលល្ងាចឱ្យបានលឿន ដើម្បីនាំគ្នាទៅលេងវាយកូនឃ្លីលើតុ។ តែក្រុមកីឡាករដែលមានវ័យចាស់ បានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះទង្វើរនោះ...
article_6813.txt
ក្លិប Real Madrid កំពុងស្ថិតក្នុងការជជែងគ្នាជាមួយនឹង Kylian Mbappe ខ្សែប្រយុទ្ធ Paris Saint Germain ចំពោះលទ្ធភាពចុះកិច្ចសន្យាដោយគ្មានតម្លៃខ្លួននៅទីផ្សារដោះដូរដើមរដូវកាលក្រោយ។ ក្លិបយក្សអេស្ប៉ាញ មានសុទិដ្ឋិនិយមថានឹងទទួលបានផ្លែផ្កាក្នុងពេលដ៏ឆាប់។ នេះបើតាមការផ្សាយរបស់កាសែត EPSN។
កាលពីសប្តាហ៍មុន ESPN បានចុះផ្សាយថា Mbappe បានប្រាប់ក្លិប PSG កំពុងស្ថិតនៅលេខ ១ កំពូលតារាងលីគកំពូលបារាំងថា រូបគេនឹងចាកចេញដោយគ្មានតម្លៃខ្លួន ក្រោយបញ្ចប់រដូវកាល ២០២៣-២៤។ ក្លិប Real Madrid ត្រូវបានគេដឹងថាជាបេក្ខភាពតែមួយគត់ដែលនឹងអាចយកកីឡាករវ័យ ២៥ឆ្នាំ ទៅចូលរួមបាន ហើយក្លិបយក្សអេស្ប៉ាញក៏បានផ្ញើសំណើររួចរាល់លើការផ្ទេរទៅកាន់ PSG...
article_6814.txt
លោក Jurgen Klinsmann ទទួលបានសំណងប្រហែល ៧,៥  លានដុល្លារ ក្រោយត្រូវបានបញ្ចប់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង (KFA)។
KFA បានប្រកាសជាផ្លូវការ ដោយបញ្ចប់លោក Klinsmann ពីតំណែងកាលពីសប្តាហ៍មុន បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ ដឹកនាំកូរ៉េខាងត្បូងធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Asian Cup។ លោក Klinsmann ត្រូវបញ្ចប់តំណែងមុនកាលកំណត់ ខណៈសុពលភាពរហូតដល់ចុងបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២៦។ ដោយសារកិច្ចសន្...
article_6815.txt
កូតឌឺវ័រ គ្រងជើងឯកពានរង្វាន់ African Cup of Nations 2023 ក្រោយយកឈ្នះលើក្រុមនីហ្សេរីយ៉ា លទ្ធផល ២-១ នៅក្នុងកីឡដ្ឋាន Alassane Ouattara នាថ្ងៃទី១១ ខែកុម្ភៈ។ កីឡាករខ្សែប្រយុទ្ធ Sebastien Haller បានស៊ុតបាល់បញ្ចូលទីជ័យជម្នះ ដើម្បីជួយក្រុមកូតឌឺវ័រ លើកពានកំពូលទ្វីបអាហ្រ្វិកលើកទី៣ ក្នុងប្រវត្តិសាស្ត្រ។
សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមនីហ្សរីយ៉ា បានស៊ុតបាល់បើកឆាកនាំមុខ​ម្ចាស់ផ្ទះមុននៅនាទី ៣៨ រកបានដោយកីឡាករ William Troost-Ekong ក្នុងវគ្គទីមួយ។ ប៉ុន្តែចូលវគ្គទីពីរ ខ្សែបម្រើ Franck Kessie រកបានគ្រាប់បាល់តាមស្មើនៅនាទី៦២ មុនពេលដែលខ្សែប្រយុទ្ធល្បីលើករណីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក Sebastian Haller ស៊ុតគ្រាប់ជ័យជម្...
article_6816.txt
ខ្សែប្រយុទ្ធ Heung-Min Son បានផ្ញើសារសុំទោសអ្នកគាំទ្របន្ទាប់ពីកូរ៉េខាងត្បូង ខកខានឡើងវគ្គផ្តាច់ព្រ័ត្រ AFC Asian Cup តាមរយៈបរាជ័យក្រោមថ្វីជើងហ្សកដានី លទ្ធផល ២-០ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី៦ ខែមករា។ ប្រធានក្រុមរូបនេះ អះអាងថាខ្លួនប្រឹងប្រែងអស់លទ្ធភាពហើយ។
ទោះទទួលបានការចាប់អារម្មណ៍ខ្លាំងថាជាក្រុមដែលនឹងអាចឈ្នះជើងឯក ប៉ុន្តែនៅត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កូរ៉េខាងត្បូង ដែលមានគ្រូបង្វឹកលោក Jurgen Klinsmann រងការភ្ញាក់ផ្អើល ដោយត្រូវបានក្រុមហ្សកដានី ស៊ុតទម្លោះសំណាញ់ទី ២គ្រាប់ដោយកីឡាករ Yazan Al Naimat និង Musa Al-Taamari នៅក្នុងកីឡដ្ឋាន Ahmed bin Ali។ កូរ៉េខាងត្បូងមានភាគរយគ្...
article_6817.txt
​ក្រុម Bayer Leverkusen ដែលឈរកំពូលតារាងក្របខណ្ឌ Bundesliga បន្តសមត្ថភាពដ៏ខ្លាំងរបស់ខ្លួនបន្ថែមនៅក្នុងពានរង្វាន់ German Cup ដោយវាយបកទម្លាក់ក្រុម VfB Stuttgart លទ្ធផល ៣-២ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាចព្រ័ត្រ នាថ្ងៃទី៦ ខែកុម្ភៈ។ រដូវកាលដ៏ភ្ញាក់ផ្អើល Leverkusen បន្តធ្វើបានល្អខ្លាំង ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិ...
គ្រាប់បាល់វាយបកឈ្នះ ៣-២ ធ្វើបានដោយកីឡាករ Robert Andrich នៅនាទី៥០ មុនពេលដែលកីឡាករ Amine Adli នាទី៦៧ និងខ្សែការពារ Jonathan Tah ស៊ុតគ្រាប់ទី៣ នាទី៩០។ ចំណែក ២គ្រាប់របស់ក្រុម Stuttgart ធ្វើបានដោយកីឡាករ Waldemar Anton នៅនាទី១១ និង Chris Fuhrich នាទី៥៨។ បច្ចុប្បន្ន Leverkusen ក្លាយជាក្រុមដែលកំពុងប្រជែងពានរង្វាន់លីគកំពូលអាល្ល...
article_6818.txt
ម្ចាស់ផ្ទះកាតា ដែលជាម្ចាស់ការពារតំណែងជើងឯក បានទម្លាក់អ៊ីរ៉ង់ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-២ ដើម្បីឡើងទៅជួបហ្សកដានី នៅវគ្គផ្តាច់ព្រ័ត្រ AFC Asian Cup ឆ្នាំ២០២៣។ ជំនួបរវាងកាតា និងហ្សកដានី ជាការជួបគ្នារវាងក្រុមតំបន់អារ៉ាប់ ជាលើកទី៤ ចំណោមវគ្គផ្តាច់ព្រ័ត្រ១៨លើក នៃពានរង្វាន់តំបន់អាស៊ី។
នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងកីឡដ្ឋាន Al Thumama នៅយប់ថ្ងៃទី៧ ខែកុម្ភៈ ដែលមានអ្នកទស្សនាផ្ទាល់ជាង៤ម៉ឺននាក់ ខ្សែប្រយុទ្ធឆ្នើម Sardar Azmoun រកបានគ្រាប់នាំមុខឱ្យអ៊ីរ៉ង់ ត្រឹម៤នាទី នៃវគ្គទី១ មុនពេល Jassem Gaber Abdulsallam ស៊ុតតាមស្មើឱ្យកាតាវិញ នៅនាទី១៧។ មុនបញ្ចប់វគ្គទី១ ខ្សែបម្រើ Akram Afif បន្ថែមគ្រាប់ទី២ នៅនា...
article_6819.txt
លោក Carlo Ancelotti បាននិយាយថា ក្រុម Real Madrid នឹងបន្តការប្រកួតកាន់តែខ្លាំងបន្ថែមទៀត ទោះបីជាក្រុមមានកីឡាករសំខាន់ៗ ដូចជា Jude Bellingham កំពុងតែរងរបួសក្តី។ ការប្រកួតជុំទីមួយវគ្គ ១៦ក្រុម UEFA Champions League រវាងក្រុមរហស្សនាមអធិរាជស ទល់នឹងភ្ញៀវ RB Leipzig គ្មានវត្តមានរបស់កីឡាករយុវជនអង់គ្លេសឡើយ។
អំឡុងពេល Real បំបាក់ក្រុមលេខ ២ Girona លទ្ធផលសរុប ៤-០ នោះ គឺ Bellingham បានរួមចំណែក ២គ្រាប់ មុននឹងរូបគេត្រូវបានប្តូរចេញនៅនាទី៥៧ ដោយសារតែបញ្ហារបួសកជើង។ បើតាមប្រភពដ៏ជិតស្និទ្ធិបានប្រាប់ទៅកាន់ទូរទស្សន៍ ESPN កីឡាករអន្តរជាតិអង់គ្លេស នឹងត្រូវអវត្តមាន ៣សប្តាហ៍ ពីការប្រកួតនានា។ បច្ចុប្បន្ន Bellingham ជាកីឡាករដែលរកបានគ្រាប់បាល់ច...
article_682.txt
មន្ត្រីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៣០ ខែសីហា បានអះអាងថា ការលុបបំបាត់ការផ្ទុះឡើងនៃជំងឺស្វានៅទ្វីបអឺរ៉ុបអាចកើតឡើងបាន ខណៈដែលមានព័ស្តុតាង​បង្ហាញពីការធ្លាក់ចុះករណីឆ្លងក្នុងប្រទេសមួយចំនួន។
ជំងឺអុតស្វាដែលបានផ្ទុះឡើងដ៏កម្រនៅទ្វីបអឺរ៉ុបនេះ បច្ចុប្បន្ន កំពុងថមថយពីមួយសប្តាហ៍ទៅមួយសប្តាហ៍នៅបណ្តាប្រទេសអឺរ៉ុបជាច្រើន រួមមានបារាំង អាល្លឺម៉ង់ ព័រទុយហ្គាល់ អេស្បាញ អង់គ្លេស និងនៅទឹកដីអាម៉េរិកជាដើម បើទោះបីជាមានការខ្វះខាតការផ្គត់ផ្គង់វ៉ាក់សាំងក៏ដោយ។ «យើងជឿថា យើងអាចលុបបំបាត់ការចម្លងពីមនុស្សទៅមនុស្សនៃជំងឺអុតស្វាដោយនិរន្តរ...