file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_6910.txt
វត្តមានខ្សែប្រយុទ្ធ Lionel Messi ក្នុងក្រុម Inter Miami បានបង្ខំក្លិបគូប្រជែងនៃលីគបាល់ទាត់កំពូលអាម៉េរិក (MLS) ផ្លាស់ប្តូរទីតាំងកីឡដ្ឋានពីតូចទៅធំ ដែលអាចផ្ទុកអ្នកទស្សនាផ្ទាល់រាប់ម៉ឺននាក់។ ការប្តូរទីតាំងនេះ ជាការទាញយកប្រយោជន៍ដល់ក្លិបរបស់ពួកគេរៀងខ្លួននៅពេលប៉ះក្រុម Inter Miami នៅរដូវកាលថ្មី។
ចាប់តាំងពីទៅដល់ Inter Miam កាលពីពាក់កណ្តាករដូវកាល ២០២២ ប្រធានក្រុម Messi បានជះឥទ្ធិពល យ៉ាងខ្លាំងទៅលើក្របខណ្ឌបាល់ទាត់ប្រទេសអាម៉េរិក។ តម្លៃលក់សំបុត្រការប្រកួតដែលមានវត្តមាន Messi មានការកើនឡើងទាំងបរិមាណ និងតម្លៃ ព្រោះមានមនុស្សជាច្រើនចង់ឃើញការលេងរបស់កីឡាករវ័យ ៣៦ឆ្នាំ ខណៈការលក់សម្ភារកីឡាដូចជាអាវ ក៏បានកើនឡើង។ ប្រធានក្រុមជម្រើ...
article_6911.txt
ក្រុម Manchester United បន្តដំណើរឡើងទៅកាន់ជុំទី៤ FA Cup ក្រោយយកឈ្នះលើក្រុម Wigan Athletic លទ្ធផល ២-០ ដោយការស៊ុត ២គ្រាប់ពីសំណាក់ខ្សែការពារ Diogo Dalot និង Bruno Fernandes នៅក្នុងកីឡដ្ឋាន DW នាថ្ងៃទី៨ ខែមករា។
ជ័យជម្នះជុំទី៣​ លើក្រុមមកពីលីគទី៣ គឺជាការបន្ធូរបន្ថយសម្ពាធមួយសម្រាប់ម្ចាស់ពាន ១២សម័យ FA Cup ក្រុម Man United ដែលកំពុងជួបបញ្ហាទម្រង់លេង និងក្រោយធ្លាក់ចេញពីក្របខណ្ឌអឺរ៉ុប និង EFL Cup។ ឡើងទីជុំទី៤ លោក Erik ten Hag ដែលជាអ្នកចាត់ការក្រុម សរសើរដល់ឥទ្ធិពលនៃការបំផុសគំនិតសម្រាប់ក្លិប របស់លោក Ratcliffe។ ​ក្រុមហ៊ុន INEOS របស់លោក ...
article_6912.txt
កីឡាករសញ្ជាតិអាល់ហ្សេរី Youcef Atal ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារយៈពេល ៨ខែ និងពិន័យជាប្រាក់ប្រមាណ ៤៥,០០០អឺរ៉ុប (៤៩,១៧៩ម៉ឺនដុល្លារ) ពីសំណាក់តុលាការក្នុងទីក្រុង Nice ប្រទេសបារាំង ចំពោះការបង្ហោះទាក់ទងនឹងសង្គ្រាមរវាងអ៊ីស្ត្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់។
តុលាការបាននិយាយថា ការបង្ហោះរបស់ខ្សែការពារ OGC Nice តាមប្រព័ន្ធផ្សព្វផ្សាយសង្គមបង្កឱ្យមានការស្អប់ខ្ពើម ដោយសារសាសនា។ វ័យ២៧ឆ្នាំ Atal ដែលបានចូលរួម Nice នៅឆ្នាំ ២០១៨ ត្រូវបានព្យួរពីបាល់ទាត់ដោយក្របខណ្ឌ Ligue 1 កាលពីខែតុលា ចំពោះការបង្ហោះលើបណ្តាញសង្គម ទាក់ទងនឹងសង្គ្រាមរវាងអ៊ីស្ត្រាអែល-ហាម៉ាស់។ ក្រោយការបង្ហោះភ្លាម រូមគេក៏បានលុ...
article_6913.txt
មន្ត្រីប៉ូលិសបារាំង ច្រើននាក់បានធ្វើក្បួនដង្ហែរតាមឡានក្រុងឆ្លងកាត់ទីក្រុងប៉ារីស នៅថ្ងៃទី១០ ខែមករា ដើម្បីជំរុញឱ្យអាជ្ញាធរពន្លឿនការពិភាក្សាអំពីលក្ខខណ្ឌការងារ និងថ្លៃប្រាក់ឈ្នួលក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ ២០២៤ ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
«នេះជាការព្រមានដល់សមត្ថកិច្ចថា ប្រាំមួយខែមុនព្រឹត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចមិនដឹងជារងកម្តៅថ្ងៃយ៉ាងណានោះទេ។ លក្ខខណ្ឌដែលកម្លាំងប៉ូលិសត្រូវបានប្រើប្រាស់ចូលក្នុងការប្រកួតកីឡាអូឡាំពិកគឺទទួលបានមិនល្អទេ។»។ នេះបើតាមសម្តីលោក ​Gregory Joron ដែលជាប្រធានសហជីព SGP Police FO ប្រាប់ទៅកាន់វិទ្យុ Sud។ លោក Joron បានរំលឹកឡើងវិញនូវការទ...
article_6914.txt
ក្រុមការពារជើងឯក Manchester City អាចនឹងទទួលបានអត្ថប្រយោជន៍នៅក្នុងការប្រកួតក្របខណ្ឌ Premier League សម្រាប់ការប្រជែងពានរង្វាន់នៅក្នុងចន្លោះខែមករា ដល់ខែកុម្ភៈ ដោយសារក្រុមគូប្រជែងនឹងបាត់បង់កីឡាករសំខាន់ៗ ក្នុងភារកិច្ចជួយក្រុមជម្រើសជាតិរៀងៗខ្លួនក្នុងយុទ្ធនាការ African Cup of Nations និង Asian Cup។
Premier League កំពុងតែមានការប្រកួតដ៏មរមាញឹក និងភ្ញាក់ផ្អើលនៃការប្រកួតប្រជែងសម្រាប់ក្រុមស្ថិតក្នុងកំពូលតារាងរហូតដល់ក្រុមចំណាត់ថ្នាក់ទី ៥ មានត្រឹមតែគម្លាត ៦ពិន្ទុពីគ្នាប៉ុណ្ណោះ។ ស្របពេលគ្នានេះ អ្នកចាត់ការក្រុមនីមួយៗនឹងមានភាពរវល់ខ្លាំងចំពោះផែនការប្រកួតសម្រាប់ពាក់កណ្តាលរដូវកាល ដ្បិតនឹងត្រៀមបាត់បង់កីឡាករដែលកំពុងមានទម្រង់លេង...
article_6915.txt
ជំនួបបើកឆាកព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup 2023 ម្ចាស់ផ្ទះកាតា ត្រូវបើកទ្វារកីឡដ្ឋានដ៏ធំប្រចាំប្រទេស Lusail ស្វាគមន៍ក្រុមភ្ញៀវលីបង់ នៅក្នុងជំនួបពូល A យប់ថ្ងៃទី១២ ខែមករា វេលាម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា)។
ម្ចាស់ផ្ទះកាតាធ្លាប់ជាក្រុមគ្រងតំណែងជើងឯក អំឡុងឆ្នាំ ២០១៩ កាលនោះបានយកឈ្នះលើក្រុមម្ចាស់ពាន ៤សម័យជប៉ុន លទ្ធផល ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ក្នុងនាមជាម្ចាស់ផ្ទះផ្ទាល់សម្រាប់ព្រឹត្តិការណ៍លើកនេះ កាតា បានដាក់គោលដៅគ្រងតំណែងជើងឯកជាថ្មី។ កាលពីឆ្នាំ ២០១៩ ដដែល​ កាតា ធ្លាប់ជួបជាមួយនឹងក្រុមលីបង់ ថែមទាំងយកឈ្នះលទ្ធផល ២-០ នៅក្នុងការប្រ...
article_6916.txt
Chelsea ភ្លាត់ស្នៀតចាញ់ Middlesbrough ក្រុមកម្រិតទី២អង់គ្លេស Championship ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតពានរង្វាន់ EFL Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័តរ។ លោក Mauricio Pochettino អ្នកចាត់ការតោខៀវ ថាកូនក្រុមខ្ជះខ្ជាយឱកាសមាសច្រើនលើក។
ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EFL Cup ដែលធ្វើឡើងនៅរាត្រីថ្ងៃទី៩ ខែមករា ក្រុមភ្ញៀវ Chelsea បានវាយសម្រុក Middlesbrough លើសលុប ទាំងការគ្រប់គ្រងបាល់ និងស៊ុតដល់ទៅ១៨ជើង ក្នុងនោះស៊ុតចំគោលដៅ៥លើក។ Cole Palmer បានខ្ជះខ្ជាយឱកាសមាសដល់ទៅ៣លើកសម្រាប់ក្រុមលោក Mauricio Pochettino។ យ៉ាងណាក៏ដោយនៅនាទី៣៧ Hayden Hackney ជាអ្នករកបានគ...
article_6917.txt
ខ្សែការពារ Eric Dier បានសម្រេចការផ្ទេរពី Tottenham Hotspur ទៅ Bayern Munich ក្រោមលក្ខខណ្ឌខ្ចីជើង និងឈានដល់ទិញដាច់។ របូតខ្សែការពារម្នាក់ តែ Spure យកបានខ្សែការពារថ្មី Radu Dragusin ពី Genoa ជំនួសវិញ។ Jadon Sancho ត្រូវបាន Manchester United អនុញ្ញាតឱ្យ Borussia Dortmund ខ្ចីវិញ។
ទីផ្សារដោះដូរកីឡាករលើកទី២ ប្រចាំរដូវកាល២០២៣-២៤ បានបើកដំណើរការតាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ បើកដំណើរការបាន១០ថ្ងៃ មានក្លិបមួយចំនួនបានទិញចូលលក់ចេញ និងខ្លីកីឡាកររៀងៗខ្លួន។ ការផ្លាស់ប្តូរកីឡាករដ៏គួរចាប់អារម្មណ៍ មានការផ្ទេរចេញរបស់ខ្សែការពារ Dier ពី Spure ទៅឱ្យ Bayern Munich ខ្ចី និងអាចទិញដាច់តែម្តង ស្របពេលខ្សែការពារអង់គ្លេ...
article_6918.txt
Cristiano Ronaldo ត្រឡប់ទៅឈរលើគេក្នុងនាមអត្តពលិករកប្រាក់ចំណូលខ្ពស់បំផុតលើលោកប្រចាំឆ្នាំ២០២៣ ក្នុងបញ្ជីទស្សនាវដ្តី Forbes ក្នុងចំនួន ១៣៦លានដុល្លារអាម៉េរិក ដោយទម្លាក់ Lionel Messi ទៅលេខ២វិញ ក្រោយរក្សាចំណូល ១៣០លានដុល្លារ។ កីឡាករបាល់បោះ LeBron James ធ្លាក់ពីលេខ២ ទៅឈរចំណាត់ថ្នាក់ទី៤ ស្របពេល Kylian Mbappé ឡើងទៅលេខ៣។
ប្រាក់ចំណូលសរុប ១៣៦លានដុល្លារ ត្រូវបានខ្សែប្រយុទ្ធក្រុម Al Nassr រកបានក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២៣ តាមរយៈប្រាក់ឈ្នួលក្នុងកីឡាបាល់ទាត់ រួមជាមួយថ្លៃផ្សាយពាណិជ្ជកម្ម និងអាជីវកម្មផ្សេងៗ។ សម្រាប់ Ronaldo ដែលមានវ័យ៣៨ឆ្នាំ នេះជាការដណ្តើមបានតំណែងកំពូលនៅក្នុងចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ Forbes សារជាថ្មីក្នុងនាមអត្តពលិកមានប្រាក...
article_6919.txt
លោក Thierry Henry អតីតកីឡាករក្រុមជម្រើសជាតិបារាំង និងជាវីរបុរសក្រុម Arsenal បាននិយាយថា លោកបានឆ្លងកាត់បញ្ហាជំងឺផ្លូវចិត្ត និងធ្លាក់ទឹកចិត្ត ស្ទើតែពេញមួយអាជីពបាល់ទាត់។
បុរសវ័យ ៤៦ឆ្នាំ បានបញ្ចប់អាជីពជាកីឡាករបាល់ទាត់នៅក្នុងឆ្នាំ ២០១៤ ក្រោយប្រើពេល ២០ឆ្នាំ ដ៏អស្ចារ្យលេងជាមួយនឹងក្លិបដូចជា AS Monaco, Juventus, Arsenal, Barcelona និងចុងក្រោយ New York Red Bulls។ Henry មានភាពជោគជ័យក្នុងអាជីពខ្លាំងអំឡុងពេលលេងឱ្យក្រុមរហស្សនាមកាំភ្លើងធំ ព្រមទាំងជាមួយ Barcelona របស់អេស្ប៉ាញ។ គ្រាប់បាល់ ២២៨គ្រាប់ ...
article_692.txt
ព្រះរាជបុត្រច្បងរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរ (Elizabeth II) ព្រះអង្គម្ចាស់ ឆាលស៍ (Charles) ព្រះជន្ម៧៣វស្សា ឡើងស្នងរាជ្យជាស្ដេចនៃចក្រភពអង់គ្លេសដោយស្វ័យប្រវត្តិ និង​ជា​ប្រមុខរដ្ឋនៃអាណាចក្រចំនួន១៤ផ្សេងទៀតដែលស្ថិតក្នុងបណ្ដាប្រទេស Commonwealth ។ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Liz Truss ក៏បានជំរុញឱ្យមានការគាំទ្រព្រះមហា...
រាជវាំង Buckingham បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី៨ ខែកញ្ញាថា ម្ចាស់ក្សត្រីយ៍ អេលីហ្សាបែតទីពីរបានសោយទិវង្គតដោយក្នុងព្រះជន្មាយុ៩៦វស្សា ក្រោយ​បានសោយរាជ្យ៧០ឆ្នាំ។ តាមច្បាប់អង់គ្លេស ព្រះអង្គម្ចាស់ឆាលដែលជារជ្ជទាយាទ ឡើងគ្រងរាជ្យភា្លមៗតែម្ដង ដោយមានព្រះនាមឆាលទី៣ (Charles III) ។ ក្នុងសារប្រកាសពីការសោយទិវង្គតរបស់មាតាទ្រង់ មហា...
article_6920.txt
កីឡដ្ឋានដ៏ធំប្រចាំអាម៉េរិក MetLife គ្រោងផ្លាស់ប្តូរកៅអីអង្គុយចំនួន ១,៧៤០ កៅអី ដើម្បីពង្រីកទីតាំងអង្គុយក្នុងទីលានសម្រាប់ត្រៀមការប្រកួត FIFA World Cup ឆ្នាំ ២០២៦ និងដើម្បីចូលរួមដេញថ្លៃទទួលការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ ការកែលម្អរឡើងវិញ នឹងត្រូវធ្វើឡើងក្រោយពេលការរៀបចំការប្រកួតពានរង្វាន់ Copa America រួច។
កីឡដ្ឋានស្ថិតក្នុងតំបន់ជាយក្រុង Rutherford របស់រដ្ឋ New Jersey កំពុងត្រៀមខ្លួនសម្រាប់រៀបចំការប្រកួតបាល់ទាត់ពិភពលោក World Cup 2026 ដែលជាការប្រកួតមានកំណែរទម្រង់កើនដល់ចំនួន ៤៨ក្រុមលើកដំបូង ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៦។ កីឡដ្ឋាន MetLife ក៏នឹងត្រូវត្រៀមខ្លួនសម្រាប់ការប្រកួតជុំចុងក្រោយចាប់ពីវគ្គពាក់កណ្តាលផ...
article_6921.txt
លោក Wayne Rooney ត្រូវបានក្លិប Birmingham City បណ្តេញចេញពីតំណែងជាអ្នកចាត់ការទូទៅបន្ទាប់ពីដឹកនាំក្រុមមិនបានល្អ ដោយចាញ់ ៩លើក ចំណោម ១៥ប្រកួត បណ្តាលឱ្យក្រុមធ្លាក់ទៅបាតតារាងនៃក្របខណ្ឌ Championship។
ក្លិប Birmingham ដែលគ្រប់គ្រងដោយម្ចាស់ជាជនជាតិអាម៉េរិកលោក Tom Wagner ម្ចាស់ក្រុមហ៊ុន Knighthead Capital Management បានសម្រេចបណ្តេញលោក Rooney ចេញពីតំណេង ក្រោយពេលដែលក្រុមចាញ់ Leeds United លទ្ធផល ៣-០​ ចំថ្ងៃបុណ្យឆ្លងឆ្នាំសកល។ បើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Birmingham នាថ្ងៃទី២ ខែមករា បាននិយាយដូច្នេះថា ៖«ក្លិប Birmingham ...
article_6922.txt
Liverpool យកឈ្នះ Arsenal លទ្ធផល ២-០ បន្តដំណើរជុំទី៤ ពានរង្វាន់ FA Cup ស្របពេល Chelsea, Manchester City និង Aston Villa ដែលមកពី Premier League ក៏រកបានជ័យជម្នះរៀងខ្លួនក្នុងជំនួបជុំទី៣។
២គ្រាប់នៅចុងម៉ោង ដែលកើតឡើងកីឡាករ Jakub Kiwior ធ្វើឱ្យចូលទីខ្លួនឯងនៅនាទី៨០ និងការស៊ុតរបស់ Luis Diaz នៅនាទី៩០+៥ បានជួយ Liverpool ឈ្នះ Arsenal ២-០ ក្នុងការប្រកួត FA Cup ជុំទី៣ នៅរាត្រីថ្ងៃទី៧ ខែមករា។ ទម្រង់លេងមិនល្អក្រុមម្ចាស់ផ្ទះ Arsenal បន្តឈានដល់ក្នុងឆ្នាំ ២០២៤ ដោយការប្រកួតក្នុងវគ្គទីមួយម្ចាស់ទីលានកីឡដ្ឋាន Emirate បានប...
article_6923.txt
Sadio Mane តារាបាល់ទាត់ក្រុម Al Nassr ចំណាយប្រាក់ផ្ទាល់ខ្លួនកសាងកីឡដ្ឋានឈ្មោះថា Bambali សម្រាប់ប្រជាជនស្ថិតក្នុងភូមិកំណើតរបស់គេនៅក្នុងប្រទេសសេណេសហ្កាល់ ទ្វីបអាហ្រ្វិក។ កីឡដ្ឋានថ្មីត្រូវបាន សាងសង់រួចរាល់ក្នុងរយៈពេល ១ឆ្នាំកន្លះ ដែលជាការបំពេញតាមការសន្យារបស់ Mane ចំពោះអ្នកភូមិស្រុក។
ដំបូង ទីតាំងកីឡដ្ឋានដែលត្រូវកសាង ជាដើមមានភក់ទាំងស្រុងអំឡុងពេលខែមានភ្លៀងធ្លាក់ ហើយកាលពីខែមិថុនា ឆ្នាំ ២០២២ Mane កាលនៅប្រកបអាជីពនៅ Liverpool ក៏ត្រូវបានគេថត អំឡុងពេលលេងបាល់ជាមួយនឹងមិត្តភក្កិរបស់គេក្នុងភូមិកំណើត Bambali។ កាលពេលថ្មីៗនេះ Mane បានចូលរួមពិធីបើកសម្ពោធកីឡដ្ឋានថ្មី ដោយមានការចូលរួមពីសំណាក់ឥស្សរជនមួយចំនួន​ ជាសមាជិក...
article_6924.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងចាប់ផ្តើមយុទ្ធនាការស្វែងរកការឈ្នះពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup ឆ្នាំ២០២៣ លើកដំបូង ក្រោយខនខានតាំងពីឆ្នាំ ១៩៦០ ដោយឈ្នះក្រុមបារែន លទ្ធផល ៣-១ នៅក្នុងការប្រកួតជំនួបបើកឆាកពូល E នៅថ្ងៃទី១៥ ខែមករា។ ក្រុមហ្សកដានី និងអ៊ីរ៉ាក់ បំបាក់ក្រុមម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ដែលមកពីតំបន់អាស៊ីអាគ្នេយ៍...
តារាបាល់ទាត់ក្រុម Paris Saint Germain ខ្សែបម្រើ Lee Kang-in បង្ហាញភាពលេចធ្លោរលើសប្រធានក្រុម Son Heung-min ដោយគេបានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ក្រោយពេលដែលមិត្តរួមក្រុម Hwang On-Beom ស៊ុតមួយគ្រាប់បើកឆាកនៅក្នុងវគ្គទីមួយ សម្រាប់ក្រុមដឹកនាំដោយលោក Jurgen Klinsmann។ ចំណែកបារែន រកបាន ១គ្រាប់មកវិញ ដោយកីឡាករ Abdullah Al Hashash។ Ka...
article_6925.txt
កីឡាការិនី Sam Kerr ប្រធានក្រុមនារី Chelsea រងរបួសសរសៃ ACL អំឡុងពេលហ្វឹកហាត់ជាមួយនឹងក្រុមក្នុងជំរំហ្វឹកហាត់នៅប្រទេសម៉ារ៉ុក។ នេះបើតាមការប្រកាសរបស់ក្លិប Chelsea នាថ្ងៃទី៧ ខែធ្នូ។
បើតាមការប្រកាសរបស់ក្លិបតោខៀវ ៖«កីឡាការិនី Sam នឹងត្រូវវាយតម្លៃដោយអ្នកឯកទេសក្នុងប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់មកចាប់ផ្តើមការស្តារនីតិសម្បទាជាមួយនឹងក្រុមគ្រូពេទ្យរបស់ក្លិប។«។ សមាគមកីឡាបាល់ទាត់អូស្ត្រាលី ក៏បាននិយាយបន្ថែមលើបញ្ហានេះថា មិនទាន់ដឹងពីពេលគ្រប់គ្រាន់សម្រាប់ការវិលត្រឡប់របស់កីឡាការិនី Sam Kerr ឡើយ ខណៈការខកខានសម្រាប់...
article_6926.txt
Kevin de Bruyne បានធ្វើឱ្យអ្នកគាំទ្រ Manchester City និងអ្នកចាត់ការទូទៅលោក Pep Guardiola ភ្ញាក់ផ្អើល បន្ទាប់ពីរកបាន១គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចទី១លើក ដើម្បីជួយក្រុមវាយបកយកឈ្នះ Newcastle United ទាំងប្រផិតប្រផើយក្នុងលទ្ធផល ៣-២ ក្នុងការប្រកួត Premier League។
ក្នុងជំនួបលីគកំពូលអង់គ្លេសសប្តាហ៍ទី២១ នៅរាត្រីថ្ងៃទី១៣ ខែមករា Bernardo Silva ជាអ្នករកបានគ្រាប់បើកឆាកឱ្យក្រុមការពារតំណែងជើងឯក Man City នៅ២៦នាទីដំបូងនៃវគ្គទី១ មុនពេល Alexander Isak និង Anthony Gordon សម្រេចទីម្នាក់មួយគ្រាប់ជាបន្តបន្ទាប់នៅនាទី៣៥ និង៣៧ ដើម្បីជួយ Newcastle នាំមុខ ២-១ វិញ។ ចូលដល់វគ្គទី២ ក្រុមទាំងពីរបន្តវាយសម...
article_6927.txt
ខណៈទីផ្សារដោះដូរពាក់កណ្តាលរដូវកាលឈានមកដល់ ក្លិប Barcelona បានបង្ហាញពីកង្វះខាតក្នុងការចាយប្រាក់ ទិញយកកីឡាករមានតម្លៃខ្លួនថ្លៃៗទៅរួមក្រុម។ លោក Xavi Hernandes អ្នកចាត់ការទូទៅលើកឡើងថាក្លិបយក្សអេស្ប៉ាញគ្មានលទ្ធភាពក្នុងការនាំយកខ្សែប្រយុទ្ធឆ្នើមដូចជា Erling Haaland និង Kylian Mbappe ឡើយ។
កន្លងមក Barca ជាក្លិបដែលគេល្បីថាបានចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ក្នុងការនាំយកកីឡាករទៅចូលរួមក្រុម តួយ៉ាងដូចជាអតីតកីឡាករ Phillippe Coutinho, Antoine Griezmann និង Ousmane Dembele ដែលមានតម្លៃផ្ទេរជាង ១០០លានអឺរ៉ូ (១០៩,២លានដុល្លារ) រៀងៗខ្លួន ចន្លោះឆ្នាំ ២០១៧ ដល់ ២០១៩។ ការផ្ទេរកីឡាករទាំងនេះ ក៏បានធ្វើឱ្យក្លិបជួបបញ្ហាហិរញ្ញវត្...
article_6928.txt
ក្លិប Everton និង Nottingham Forest ប្រឈមមុខនឹងការកាត់ពិន្ទុបន្ទាប់ក្លិបទាំងពីររងការចោទប្រកាន់ពីសំណាក់ក្របខណ្ឌ Premier League ជុំវិញការបំពានច្បាប់លើការចំណាយ និងនិរន្តរភាព (PSR)។ នេះបើតាមការប្រកាសរបស់លីគកំពូលអង់គ្លេស នាថ្ងៃទី១៥ ខែមករា។
កាលពីដើមរដូវកាល Everton ត្រូវបានកាត់ចំនួន ១០ពិន្ទុរួចហើយនៅរដូវកាល ២០២៣-២៤ ចំពោះបញ្ហាផ្នែកហិរញ្ញវត្ថុកាលពីរដូវកាល ២០២០-២១ និងរុញច្រានក្រុមធ្លាក់ទៅឈរនៅបាតតារាង។ ឥឡូវនេះទាំង Forest និង Everton ត្រូវបានបញ្ចូលបទចោទទៅកាន់ប្រធានក្រុមប្រឹក្សាចៅក្រម ដែលនឹងតែងតាំងគណៈកម្មការឯករាជ្យមួយ ដើម្បីកំណត់ការដាក់ទណ្ឌកម្មសមស្រប។ បើតាមច្បាប់...
article_6929.txt
ជំនួបពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup 2023 ពូល D ក្រុមជម្រើសជាតិជប៉ុនយកឈ្នះវៀតណាម លទ្ធផលស៊ុតបញ្ចូលទីគ្នាទៅវិញទៅមកយ៉ាងជក់ចិត្ត ៤-២ នៅក្នុងកីឡដ្ឋាន Al Thumama នាថ្ងៃទី១៤ ខែមករា។ របូតគ្រាប់បាល់ ២គ្រាប់ ខ្សែបម្រើជប៉ុន Takumi Mimamino ដែលរកបាន២គ្រាប់ ភ្ញាក់ផ្អើលចំពោះទម្រង់លេងរបស់វៀតណាម។
«យើងទាំងអស់គ្នាដឹងថាវៀតណាមគឺពិតជាខ្លាំង ហើយពួកគេពិតជាលេងបានល្អខ្លាំងណាស់ក្នុងការប្រកួតនោះ។ យើងបានប្រយុទ្ធមិនត្រឹមតែជាមួយនឹងក្រុមខ្លាំងដូចវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីការពារកេរ្តិ៍ឈ្មោះរបស់ពួកគេមិនឱ្យយើងស្វែងរកគ្រាប់បាល់ដោយងាយៗឡើយ ហើយខ្ញុំនឹកស្មានមិនដល់ថា វៀតណាមពិតជាធ្វើបានល្អណាស់។»។ Minamino និយាយប្រាប់ទៅកាន់អ្នកកាស...
article_693.txt
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles នៅថ្ងៃទី៣១ ខែសីហា អះអាងថា ប៉ាពួ​អាស៊ី​នូវែលហ្គីណេបានស្នើឱ្យមានសន្ធិសញ្ញាសន្តិសុខទ្វេភាគីជាមួយអូស្ត្រាលី ចំពេលមានភាព​តាន​តឹង​កើន​ឡើងនៅប្រជុំកោះប៉ាស៊ីហ្វិកបន្ទាប់ពីប្រទេសចិនបានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុន។ លោក Marles ក៏បានបង្ហាញបំណងរបស់អូស្ត្រាលីដែលចង់ពង្រឹង​...
ភាពតានតឹងភូមិសាស្ត្រនយោបាយនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបានកើនឡើងខ្លាំងក្នុងរយៈពេលចុង​ក្រោយនេះ បន្ទាប់ពីកោះសូឡូម៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន។ អូស្ត្រាលី នូវែលសេឡង់ និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិកផ្សេងទៀតបាននិយាយថា តម្រូវការ​សន្តិសុខ​គួរ​តែ​ត្រូវ​បានបំពេញដោយចាំបាច់នៅក្នុងតំបន់ដើម្បីទប់ទល់នឹងការគំរាមកំហែង។ ជា...
article_6930.txt
លោក Li Tie អតីតកីឡាករក្រុមកីឡាបាល់ទាត់ជម្រើសជាតិចិន បានសារភាពតាមកញ្ចក់ទូរទស្សន៍ថា ខ្លួនបានផ្តល់សំណូករាប់សែនដុល្លារ ដើម្បីទទួលបានការងារជាគ្រូបង្វឹកជម្រើសជាតិចិន និងករណីរៀបចំលទ្ធផលប្រកួតក្នុងក្លិប។
ក្រុមជម្រើសជាតិចិនទាំងមូល ក្រោយរងការចោទប្រកាន់ ត្រូបានដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេតអំពើពុករលួយដ៏ធំ ក្នុងនោះអ្នកជាប់ពាក់ព័ន្ធសុទ្ធតែមានមុខតំណែងខ្ពស់។ លោក Li Tie អតីតខ្សែបម្រើក្រុម Everton ដែលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិចិន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតក្នុងឆ្នាំ ២០២២ ក្រោយមានការចោទប្រកាន់ពីសហព័ន្ធកីឡ...
article_6931.txt
វីរបុរសបាល់ទាត់ប្រេស៊ីល លោក Mario Zagallo ដែលធ្លាប់លើកពាន World Cup ៤ដងក្នុងនាមជាកីឡាករ និងគ្រូបង្វឹក បានទទួលមរណភាពក្នុងអាយុ ៩២ ឆ្នាំ។
ក្រោយមរណភាពនេះ លោកប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva បានចូលរួមរំលែកទុក្ខ និងលើកសរសើរលោក Zagallo ជាកីឡាករ និងជាគ្រូបង្វឹកកីឡាបាល់ទាត់ដ៏អស្ចារ្យបំផុតម្នាក់លំដាប់ពិភពលោក។ ប្រធានាធិបតីប្រេស៊ីល សរសេរលើបណ្តាញសង្គម X ថា៖ «លោក Zagallo ជាបុគ្គលគំរូ និងជាអ្នកផ្តលើស្មារតី ក្តីស្រលាញ់ សម្រាប់ពលរដ្ឋប្រេសីល តាមរយៈការលះបង...
article_6932.txt
Kylian Mbappe នៅមិនទាន់សម្រេចចិត្តអំពីអនាគតជាមួយក្រុម Paris Saint Germain ថាតើ បន្តកិច្ចសន្យា ឬក៏ចាកចេញដោយគ្មានតម្លៃខ្លួននៅក្នុងទីផ្សារដោះដូររលើកទីពីរប្រចាំរដូវកាលនេះ។ កិច្ចសន្យារបស់ខ្សែប្រយុទ្ធបារាំងរូបនេះ នឹងផុតនៅចុងបញ្ចប់រដូវកាល ២០២៣-២៤។
កីឡាករឆ្នើម ដែលជួយបារាំងក្លាយជាម្ចាស់ពាន ​World Cup 2018 នៅតែស្ថិតជាគោលដៅរបស់ក្លិប Real Madrid ខណៈដែលកីឡាករវ័យ ២៥ឆ្នាំ គ្មានបំណងចង់បន្តកុងត្រាជាមួយនឹងក្លិបយក្សរបស់បារាំង PSG។ បច្ចុប្បន្ន Mbappe អាចនឹងចរចាជាមួយនឹងក្លិបដទៃបាន សម្រាប់ឱកាសផ្ទេរចេញ។ Mbappe ក្រោយតែពីជួយក្រុម PSG ឈ្នះពានរង្វាន់ Champions Trophy ដោយយកឈ្នះលើ To...
article_6933.txt
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ​ដាក់ពិន័យជាប្រាក់ទៅលើសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) និងអាហ្សង់ទីន (AFA) ជុំវិញជម្លោះរវាងអ្នកគាំទ្រក្រុមទាំងសងខាងអំឡុងការប្រកួតជម្រុះព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ កាលពីខែវិច្ឆិកា​ ឆ្នាំ ២០២៣។
ប្រេស៊ីលរងពិន័យជាប្រាក់ប្រមាណ ៥៩,០០០ដុល្លារ ចំពោះភាពបរាជ័យក្នុងការរក្សានូវប្រព័ន្ធច្បាប់ និងសណ្តាប់ធ្នាប់ក្នុងកីឡដ្ឋាន រីឯអាហ្សង់ទីនរងការពិន័យចំនួន ២៣,០០០ដុល្លារ សម្រាប់ការខ្វះសណ្តាប់ធ្នាប់ និងវិស័យជុំវិញកីឡដ្ឋាន របស់ក្រុមអ្នកគាំទ្រ។ លើសពីនេះអាហ្សង់ទីន ក៏ត្រូវបានបញ្ជាឱ្យបង់ប្រាក់ ៥៩,០០០ដុល្លារ បន្ថែមទៀត ទៅលើគម្រោងអប់រំ...
article_6934.txt
​ខ្សែប្រយុទ្ធ Kylian Mbappe បានឈានដល់ការយល់ព្រមលើកិច្ចព្រមព្រៀងក្នុងការផ្ទេរទៅកាន់ក្លិប Real Madrid សម្រាប់រដូវកាល ២០២៤-២៥ ដោយរូបគេនឹងចាកចេញពីក្លិប Paris Saint Germain ឱ្យខាងតែបាន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់បារាំង Foot Mercato នាថ្ងៃទី៧ ខែមករា។
រឿងរ៉ាវការផ្ទេររបស់ ​Mbappe ចាប់ផ្តើមទំព័រថ្មីទៀតហើយ ដោយមានរបាយការណ៍ថ្មីពីប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសបារាំង Foot Mercato បានផ្សាយថា ម្ចាស់ពានរង្វាន់ World Cup ឆ្នាំ ២០១៨ យល់ព្រមលើកិច្ចព្រមព្រៀងផ្ទាល់ខ្លួន ក្នុងការផ្លាស់ទៅកាន់ក្លិប Real Madrid ក្រោយពេលកុងត្រាជាមួយក្លិប Paris Saint Germain ត្រូវផុតនៅចុងបញ្ចប់រដូវកាលនេះ...
article_6935.txt
អតីតខ្សែបម្រើស្លាបក្រុមជម្រើសជាតិហូឡង់ Marc Overmars ត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បន្តដាក់ការហាមឃាត់ សម្រាប់ការកាន់តំណែងផ្សេងៗក្នុងកីឡាបាល់ទាត់ទាំងក្នុងប្រទេសហូឡង់ រហូតដល់កម្រិតសកលតែម្តង ជុំវិញអាកប្បកិរិយា និងប្រើប្រាស់សម្តីមិនសមរម្យទៅកាន់ក្រុមការងាជាស្រ្តី។
សមាគមបាល់ទាត់ហូឡង់ (KNVB) បានបញ្ជាក់ពីរបាយការណ៍នៅក្នុងកាសែតហូឡង់ NRC ដែលបានស្រង់សម្តីរបស់ FIFA ថាពួកគេបានទទួលយកការព្យួរដែលដាក់លើលោក Overmars នៅប្រទេសហូឡង់កាលពីចុងឆ្នាំមុន។ បុរសវ័យ ៥០ឆ្នាំ បានលាលែងពីតំណែងអ្នកចាត់ការ​ Ajax Amsterdam ក្នុងឆ្នាំ ២០២២ ព្រោះតែអាកប្បកិរិយាដែលមិនអាចទទួលយក ព្រមតាំងសម្តី លាយឡំនឹងរូបភាពមិនសមរម្យ ...
article_6936.txt
Liverpool បានវាយបកយកឈ្នះ Fulham ដោយលទ្ធផល ២-១ ដើម្បីយកប្រៀបនាំមុខនៅក្នុងការប្រកួតសម្រាប់ជើងទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup នៅក្នុងកីឡដ្ឋាន Anfield នាថ្ងៃទី១០ ខែមករា។ ជ័យជម្នះដ៏សំខាន់របស់ក្រុមរហស្សនាមហង្សក្រហមធ្វើបានដោយកីឡាករ Curtis Jones និង Cody Gakpo ដែលរកបានត្រឹម៣នាទី។
Fulham ជាក្រុមភ្ញៀវ ស៊ុតគ្រាប់បាល់នាំមុខ ១គ្រាប់មុន នៅនាទី១៩ ដោយខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល William នៅក្នុងវគ្គទីមួយ។ ទោះជាយ៉ាងណាសមាជិកក្រុមហង្សក្រហម Curtis Jones ស៊ុត ១គ្រាប់នៅនាទី៦៨ មុនពេល Cody Gakpo ស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះនៅនាទី៧១ និងជាការរកគ្រាប់បាល់ ២គ្រាប់ បានលឿនបំផុតត្រឹម ៣នាទី នៅវគ្គទីពីរ។ ទោះជាឈ្នះការប...
article_6937.txt
តារាបាល់ទាត់វ័យក្មេង Jude Bellingham របស់ក្រុម Real Madrid បានក្លាយជាកីឡាករមានតម្លៃខ្លួនថ្លៃជាងគេនាពេលបច្ចុប្បន្នជិត៣០០លានដុល្លារ ខណៈដែល Erling Haaland ស្ថិតនៅចំណាត់ថ្នាក់លេខ ២ ក្នុងនាមជាកីឡាករមានតម្លៃខ្លួនថ្លៃលើលោក។ នេះបើយោងតាមរបាយការណ៍របស់គេហទំព័រ CIES Football Observatory។
Bellingham កំពុងតែរីករាយក្នុងការបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់គេនៅក្នុងរដូវកាលដំបូងជាមួយ Real Madrid ដែលកំពុងនាំមុខនៅកំពូលតារាងក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga។ គិតត្រឹមដើមឆ្នាំ២០២៤នេះ កីឡាករវ័យ ២០ឆ្នាំ ស៊ុតបាល់បញ្ចូលទីចំនួន ១៧គ្រាប់ ពីការបង្ហាញខ្លួនចំនួន ២១លើក រាល់កម្មវិធីប្រកួតទាំងអស់។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ រកបាន...
article_6938.txt
ក្រុម Manchester United និង Borussia Dortmund កំពុងស្ថិតក្នុងការចរចាគ្នាលើការការផ្ទេរយកកីឡាករ Jadon Sancho ក្រោមលក្ខខណ្ឌខ្ចីជើង។ នេះបើតាមការចុះផ្សាយរបស់កាសែត ESPN ខណៈមានដំណឹងបន្ថែមទៀតថាកីឡាករមួយចំនួនត្រូវបានក្លិបត្រៀមបញ្ចេញក្នុងទីផ្សារដោះដូរលើកទី២ នៅពាក់កណ្តាលរដូវកាល ខែមករានេះ។
ក្រុម Dortmund ចង់ចុះហត្ថលេខានាំយក Sancho រហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៣-២៤ ប៉ុន្តែក្លិបស្ថិតនៅអាល្លឺម៉ង់ចង់ឱ្យក្រុម Man United បន្តផ្តល់ប្រាក់ឈ្នួលភាគច្រើនដល់កីឡាករសញ្ជាតិអង់គ្លេស។ កីឡាករវ័យ ២៣ឆ្នាំ មិនបានលេងឱ្យក្រុមបិសាចក្រហមចាប់តាំងពីខែសីហា បន្ទាប់ពីរូបគេមានបញ្ហាជម្លោះជាមួយនឹងអ្នកចាត់ការលោក Erik ten Hag។ កីឡាករអន្តរ...
article_6939.txt
Real Madrid លើកពានរង្វាន់ Super Cup របស់អេស្ប៉ាញលើកទី១៣ ក្នុងប្រវតិ្តសាស្ត្រ ក្រោយឈ្នះ Barcelona លទ្ធផល ៤​-១ នៅវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៤ ខែមករា។ Vinicius Jr តារានាំសំណាងស៊ុត ៣គ្រាប់ម្នាក់ឯង hat-trick ត្រឹមវគ្គទីមួយនៃការប្រកួត។
ក្រុមរហស្សនាមអធិរាជស យកឈ្នះការប្រកួតលើក្រុមការពារជើងឯករដូវកាលមុន Barca ដោយគ្រាប់បាល់ទាំង ៤គ្រាប់ ធ្វើបានដោយកីឡាករសញ្ជាតិប្រេស៊ីលទាំង ២​ រួមមាន Vinicius Jr ៣គ្រាប់ នៅនាទី៧, ១០ និង៣៩ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ និង Rodrigo នៅនាទី៦៤។ ១គ្រាប់របស់ក្រុមអ្នកមានបុណ្យ រកបានដោយ Robert Lewandowski នៅនាទី៣៣។ បន្ទាប់ពីឈ្នះជំនួប El...
article_694.txt
ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បានច្រានចោលការទាមទារឱ្យដាក់ឈ្មោះរុស្សីក្នុងបញ្ជីខ្មៅជារដ្ឋគាំទ្រភេវរកម្ម ទោះបីអ៊ុយក្រែន និងសមាជិកសភាអាម៉េរិកខ្លះស្នើឱ្យធ្វើបែបនេះក៏ដោយ។
ខណៈសង្គ្រាមអ៊ុយក្រែនរុស្សីនៅតែបន្ត និងមានការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់រុស្សីដែលបានសម្លាប់ជនស៊ីវិលជាច្រើននាក់ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យអាម៉េរិកដាក់ឈ្មោះរុស្ស៊ីជាផ្លូវការជារដ្ឋគាំទ្រភេរវកម្ម។ ទន្ទឹមនេះ សមាជិកសភាអាម៉េរិកខ្លះ រួមទាំងប្រធានសភាលោកស្រី ណាន់ស៊ី ផេឡូស៊ី ក៏បានស្នើឱ្យលោក បៃដិន...
article_6940.txt
មហាសេដ្ឋីអង់គ្លេសលោក Sir Jim Ratcliffe បានបង្ហាញវត្តដំបូងក្នុងការប្រកួតរវាង Manchester United ស្មើ Tottenham Hotspur ក្នុងលទ្ធផល ២-២ នៅ Premier League ចាប់តាំងពីទិញយកភាគហ៊ុន ២៥ភាគរយរបស់ក្លិបបិសាចក្រហម។ លោក Ratcliffe អះអាងថាមានក្តីរំភើបខ្លាំងបំផុតក្នុងជីវិតដែលបានវិនិយោគ Man Utd។
«ខ្ញុំបានធ្វើរឿងដ៏គួរឱ្យរំភើបមួយចំនួន។ ខ្ញុំពិតជាសប្បាយចិត្តដែលបានមកដល់ទីនេះ [Man Utd] វាជារឿងដែលរំភើបបំផុតនៅក្នុងជីវិតខ្ញុំ។»។ លោក Ratcliffe បាននិយាយបែបនេះអំឡុងពេលកម្មវិធីជួបជុំជាមួយនឹងក្រុមអ្នកកាសែតមុនការប្រកួតស្មើជាមួយនឹងក្រុម Spurs ២-២ នាថ្ងៃទី១៤ ខែមករា។ បុរសវ័យ ៧១ឆ្នាំ ម្ចាស់ក្រុមហ៊ុនសារធាតុគីមី INOES ជាអ្នកគាំទ្រ...
article_6941.txt
រដូវកាល ២០២៣-២៤ សម្រាប់លីគកំពូលអារ៉ាប៊ីសាអូឌីត កំពុងតែជាមានការប្រកួតប្រជែងយ៉ាងអស្ចារ្យ បន្ទាប់ពីមានការចំណាយយ៉ាងសន្ធឹក ក្នុងការនាំយក កីឡាករល្បីៗ ដូចជា Cristiano Ronaldo, Roberto Firmino ជាដើមទៅចូលរួម។ ពួកគេ បានធ្វើព្យុះភ្លៀង តាមរយៈការប្រជែងគ្នារកគ្រាប់បាល់សម្រាប់ក្លិបរបស់ពួកគេរៀងៗខ្លួន នៃលីគកំពូលអារ៉ាប៊ីសាអូឌីត។
បច្ចុប្បន្នលីគបាល់ទាត់ប្រទេសដែលកំពុងវិនិយោគប្រាក់ច្រើនលើវិស័យកីឡាបាល់ទាត់មួយនេះ កំពុងតែឈប់សម្រាករដូវកាលរដូវរងា រហូតដល់ខែកុម្ភៈ ឆ្នាំ ២០២៤។ ក្នុងឱកាសនេះ យើងនឹងក្រឡែកមកមើលថាតើកីឡាករណាខ្លះដែលកំពុងប្រជែងដណ្តើមតំណែងស្បែកជើងមាសក្នុងរដូវកាលនេះ។ Cristiano Ronaldo ២០គ្រាប់ តារាបាល់ទាត់សញ្ជាតិព័រទុយហ្កាល បានរីករាយជាមួយនឹងការប្រក...
article_6942.txt
​​Mohamed Salah មានទំនុកចិត្តខ្ពស់ថាក្រុម ​Liverpool នឹងអាចទប់ទល់រាល់ការប្រកួត ព្រមទាំងបន្តយកឈ្នះ អំឡុងពេលរួបគេត្រូវបំពេញបេសកកម្មជួយក្រុមជម្រើសជាតិអេហ្ស៊ីបក្នុងព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអាហ្វ្រិក Africa Cup of Nations។ Salah អះអាងដូច្នេះ ក្រោយស៊ុតបាល់បញ្ចូលទី ២គ្រាប់ នៅក្នុងជ័យជម្នះ ៤-២ លើក្រុម Newcastle United ក្របខ...
ក្រុមរហស្សនាមហង្សក្រហម បង្ហាញខ្លួនសម្រាប់ការប្រកួតក្នុងទឹកដីកីឡដ្ឋាន Anfield ផ្ទះរបស់ខ្លួនបានយ៉ាងល្អ ដោយរកបាន ៣ពិន្ទុបន្ថែមដើម្បីបន្តនាំមុខនៅលើកំពូលតារាងនៅក្នុងក្របខណ្ឌ Premier League។ កីឡាករសញ្ជាតិអេស្ស៊ីបក៏បានបង្ហាញខ្លួនបានយ៉ាងអស្ចារ្យសម្រាប់ការប្រកួតចុងក្រោយរបស់គេ មុនពេលត្រូវហោះហើរទៅចូលរួមជាមួយជម្រើសជាតិប្រកួតទល់កូត...
article_6943.txt
សហភាពកីឡាបាល់ទាត់រុស្ស៊ី (RFU) បានបោះឆ្នោតប្រឆាំងចំពោះបំណងផ្លាស់ប្តូររបស់បាល់ទាត់រុស្ស៊ីចេញពីតំបន់អឺរ៉ុប (UEFA) ទៅចូលរួមបាល់ទាត់ទ្វីបអាស៊ី (AFC)។ សមាជិក RFU ទាំងអស់ទាមទារឱ្យជ្រើសរើសបន្តនៅក្នុងអឺរ៉ុប ខណៈដែលរដ្ឋាភិបាលទីក្រុងម៉ូស្គូ កំពុងសម្លឹងមើលទំនាក់ទំនងល្អជាមួយ UEFA ឡើងវិញ។
ចាប់តាំងពីពេលដែលប្រទេសរុស្ស៊ីបានវាយលុក ចូលប្រទេសអ៊ុយក្រែន​ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) និងសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានសម្រេចចិត្តដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដោយមិនអនុញ្ញាតឱ្យមានការប្រកួតអន្តរជាតិ ឬ ការប្រកួតក្នុងតំបន់អឺរ៉ុបទាំងអស់ រហូតដល់ពេលនេះ។ ដោយសារររងទណ្ឌកម្ម កាលពីចុ...
article_6944.txt
តារាឆ្នើមរបស់ក្រុម Liverpool កីឡាករ Mahamed Salah បានចែករំលែកសារដាស់តឿនទៅកាន់មនុស្សជុំវិញពិភពលោក កុំឱ្យភ្លេចជនរងគ្រោះ ដែលកំពុងរងទុក្ខដោយសារសង្គ្រាមនៅក្នុងតំបន់កាហ្សា និងនៅក្នុងតំបន់មជ្ឈិមបូព៌ា អំឡុងឱកាសបុណ្យណូអែល ខណៈមនុស្សទូទាំងប្រទេសអង់គ្លេស និងពិភពលោក កំពុងប្រើពេលវេលាជួបជុំគ្រួសារ។
ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប ដែលកំពុងមានទម្រង់លេងល្អខ្លាំងឡើងវិញ នៅក្នុងក្រុម Liverpool ដែលរូបគេរកបានគ្រាប់បាល់ចំនួន ១២គ្រាប់ ព្រមទាំងគ្រាប់បាល់ជួយសង្គ្រោះដល់ក្រុមរហស្សនាមហង្សក្រហមតាមស្មើ ១-១ នៅក្នុងជំនួបទល់នឹងក្រុម Arsenal កាលពីសប្តាហ៍មុន។ Salah នៅតែមិនអាចបិទភ្នែក បិទត្រចៀករបស់ខ្លួន ចំពោះការអំពាវនាវអំពីបញ្ហាសង្គ្រាម ដែ...
article_6945.txt
កាលពីពេលថ្មីៗនេះ ព័ត៌មានពីប្រទេសថៃបានប្រកាសថា ការប្រកួតកីឡាប្រដាល់រវាងកីឡាករប្រដាល់ដ៏ល្បីប្រចាំប្រទេសហ្វីលីពីន ម៉ាននី ប៉ាក់គីអៅ (Manny Pacquiao) នឹងត្រូវប្រកួតជាមួយនឹងកីឡាករថៃ ប៊ូខាវ បេនចាម៉េត ដែលគ្រោងធ្វើឡើងនៅក្នុងប្រទេសថៃ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៤ ខណៈដែលអ្នកគាំទ្រថៃ រង់ចាំព័ត៌មានបន្ថែមទាក់ទងទៅនឹងដំណឹងការប្រកួតមួយន...
ប៉ាក់គីអៅ និងប៊ូខាវ នឹងត្រូវប្រកួតគ្នា ក្នុងកម្មវិធីពិព័រណ៍ដែលមានឈ្មោះថា «The Match of Legends» ដោយនឹងត្រៀមរៀបចំនៅទីតាំងប្រកួត Impact Arena ស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ។ ការប្រកួតរបស់កីឡាករមកពីប្រទេសតំបន់អាស៊ានទាំងពីរ ត្រូវបានគេដឹងថាជាការប្រកួតបែបមិត្តភាព មិនមែនសំដៅទៅលើការប្រកួតអាជីពឡើយ។ ទាក់ទងនឹងការប្រកួតកីឡាករទាំង...
article_6946.txt
Cristiano Ronaldo បានផ្ញើសារទៅកាន់អ្នកគាំទ្ររបស់ក្លិបថា ក្រុមនឹងបន្តភាពអស្ចារ្យនៃទម្រង់លេងដ៏ខ្លាំងក្លាទៀត ដោយមិនបញ្ឈប់ឡើយ។ ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំ ថ្លែងបែបនេះ ក្រោយរូបគេរកបាន ២គ្រាប់ នៅក្នុងជ័យជម្នះរបស់ក្រុម Al Nassr លើក្រុម Al Ittihad ក្នុងលទ្ធផល ៥-២ នៅក្នុងជំនួបក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអូឌីត និងជាគ្រាប់បាល់ទី៥៣ ប្រចា...
ចាប់តាំងពីកីឡាករ Abderazak Hamdallah បានស៊ុតបើកការនាំមុខ ១គ្រាប់មុនសម្រាប់ក្រុម Al Ittihad នៅនាទី១៤ បានធ្វើឱ្យការប្រកួតនោះ កាន់តែជក់ចិត្តថែមទៀត។ នាំមុខមិនទាន់បាន៥នាទីស្រួលបួលផង ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ បានស៊ុតបាល់ពិន័យ ១១ម៉ែត្រ តាមបាន ១គ្រាប់ស្មើមកវិញ នៅនាទី១៩ ក្រោយមក ​Anderson Talisca ដែលជាមិត្តរួមក្រុមបានស៊ុតគ...
article_6947.txt
អតីតកីឡាករបាល់ទាត់សិង្ហបុរី ៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងការកែប្រែលទ្ធផល ហើយត្រូវបានហាមឃាត់ពីសកម្មភាពបាល់ទាត់អស់មួយជីវិត ពេលនេះត្រូវបានសមាគមបាល់ទាត់សិង្ហបុរី (FAS) ដកបម្រាមចេញ។ នេះបើតាមការប្រកាសរបស់សមាគមបាល់ទាត់សិង្ហបុរី​ នាថ្ងៃទី២១ ខែធ្នូ។
សេចក្តីប្រកាសព័ត៌មានរបស់ FAS បាននិយាយថា អតីតកីឡាករ Manap Hamat, Mizan Ulot, Abdul Malek Mohammad និង Zulkifli Kartoyoho បានប្តឹងឧទ្ធរណ៍លើការហាមឃាត់របស់ពួកគេដែលត្រូវបានដាក់នៅចន្លោះពីឆ្នាំ ១៩៩៥ ដល់ ១៩៩៨ ដោយគណៈកម្មាធិការវិន័យរបស់ FAS។ អតីតកីឡាករលោក ​Mizan ត្រូវបានគេរកឃើញថា មានកំហុសក្នុងការកែប្រែលទ្ធផលការប្រកួតរបស់ក្លិបក្ន...
article_6948.txt
Neymar Jr នឹងខកខានជួយក្រុមជម្រើសជាតិប្រេស៊ីលក្នុងការប្រកួតពានរង្វាន់ Copa America  ដែលធ្វើឡើងក្នុងប្រទេសអាម៉េរិក ដោយសារបញ្ហារបួសតាំងពីខែតុលាមក។ នេះបើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យប្រចាំក្រុមជម្រើសជាតិលោក Rodrigo Lasmar នៅថ្ងៃទី១៩​ ខែធ្នូ។
កីឡាករវ័យ ៣១ឆ្នាំ​ របស់ក្រុម Al Hilal បានរងរបួសដាច់សរសៃពូ ACL និងជង្គង់ធ្ងន់ធ្ងរនៅជើងខាងឆ្វេងរបស់គេអំឡុងពេលលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីល នៅក្នុងការប្រកួតជម្រុះ World Cup តំបន់អាមេរិកខាងត្បូង។ កាលនោះប្រេស៊ីលចាញ់អ៊ុយរូហ្កាយ នាថ្ងៃទី១៧ ខែតុលា មុនពេល Neymar ត្រូវបញ្ជូនទៅវះកាត់នៅ ២សប្តាហ៍ក្រោយការប្រកួត។ សម្រាប់ពានរង្វាន់ Co...
article_6949.txt
Manchester United អនុញ្ញាតខ្សែបម្រើ Donny Van de Beek ទៅចូលរួមជាមួយនឹងក្លិប Eintracht Frankfurt ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាល ២០២៣-២៤។ នេះបើតាមក្លិបរហស្សនាមបិសាចក្រហម ប្រកាសនាថ្ងៃទី១ ខែមករា។
កីឡាករវ័យ ២៦ឆ្នាំ បានចូលរួមជាមួយនឹងក្រុមបិសាចក្រហមតាំងពីឆ្នាំ ២០២០ ដោយផ្ទេរមកពីក្រុម ​Ajax Amsterdam ប៉ុន្តែកីឡាករសញ្ជាតិហូឡង់មិនសូវបានបង្ហាញខ្លួនញឹកញ៉ាប់ជាមួយក្លិបឡើយ។ ចាប់តាំងពីវិលត្រឡប់ពីការខ្ចីជើងមកពីក្លិប Everton តាំងពីឆ្នាំ ២០២២ មកដល់ពេលនេះ គេទើបតែបង្ហាញខ្លួនបាន ២ប្រកួតប៉ុណ្ណោះ ឱ្យក្រុមបិសចក្រហម។ បន្ទាប់ពីខកខានជា...
article_695.txt
ប្រជាជនឆែកជាង៧ម៉ឺននាក់ ជួបជុំគ្នានៅរដ្ឋធានីប្រាកនៅថ្ងៃទី៣ ខែកញ្ញា ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលដែលដោះស្រាយបញ្ហាសេដ្ឋកិច្ចមិនបានល្អរហូតតម្លៃថាមពលឡើងថ្លៃឥតឈប់ឈរក្រោយផ្អាកនាំចូលពីរុស្ស៊ីតាមការកំណត់របស់សហភាពអឺរ៉ុប (EU)។ ពួកគេ ទាម​ទារឱ្យសម្ព័ន្ធភាពកំពុង​កាន់​អំណាច ចាត់វិធានការដោះស្រាយបញ្ហក្នុងស្រុក។ ក្រុមតវ៉ាទាំងនោះ ក៏​បង្...
អ្នករៀបចំបាតុកម្មដែលមកពីក្រុមនយោបាយស្តាំនិយម និងជ្រុលនិយ​​មមួយចំនួន រួមទាំងបក្ស​កុម្មុយនីស្តឆែក អះអាងថា បណ្ដាប្រទេសអឺរ៉ុបកណ្តាលដែលមានឆែកផង គួរតែមាន​អព្យាក្រឹត្យ​ភាព​ផ្នែកយោធា និងធានាកិច្ចសន្យាដោយផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់ឧស្ម័នផ្សេងៗរួមទាំងរុស្ស៊ីផងដែរ។ ក្រុម​អ្នកតវ៉ា បានរិះគន់ពីភាពអសកម្មរបស់រដ្ឋាភិបាលដែលធ្វើឱ្យអតិផរណា ...
article_6950.txt
ការឈ្នះពានរង្វាន់ FIFA Club World Cup បានជួយដល់ក្រុម Manchester City ឱ្យវិលមករួបរួមគ្នា និងផ្តោតអារម្មណ៍សម្រាប់ការប្រកួតសារជាថ្មី។ នេះបើតាមការលើកឡើងរបស់លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម បាននិយាយបែបនេះ ក្រោយពីក្រុមបានប្រកួតយកឈ្នះលើក្រុម Everton លទ្ធផល ៣-១ នាថ្ងៃទី២៧ ខែធ្នូ។
ចាប់តាំងពីឈ្នះពានរង្វាន់ Club World Cup មក ក្រុមរហស្សនាមមេឃខៀវ ទើបតែបានវិលត្រឡប់ទៅឈរនៅចំណាត់ថ្នាក់ក្រុមកំពូលទាំង ៤ វិញ បន្ទាប់ពីយកឈ្នះលទ្ធផល ៣-១ លើក្រុម Everton។ ៣គ្រាប់ជ័យជម្នះធ្វើបានដោយកីឡាករ Phil Foden, Julian Alvarez និង Bernardo Silva ដែលរកបាននៅក្នុងវគ្គទីពីរ។ Man City ឡើងឈរចំណាត់ថ្នាក់លេខ ៤ ឈរពីលើក្រុម Tottenham ...
article_6951.txt
ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្កាល់ Cristiano Ronaldo បានអះអាងថា រូបគេមានភាពភ្ញាក់ផ្អើលចំពោះការរីកចម្រើន និងវិសាលភាពនៃកីឡាករ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ បាននាំវិស័យកីឡាទៅកាន់ភាពអស្ចារ្យថ្មីទាំងស្រុង នាពេលបច្ចុប្បន្ន។
កីឡាករវ័យ ៣៨ឆ្នាំ ជាបុគ្គលដ៏ល្បីឈ្មោះមួយរូប លើពិភពលោក ដែលបានស្ថិតនៅក្នុងគម្រោងនៃការអភិវឌ្ឍន៍កីឡា នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ Ronaldo បានចូលរួមជាមួយក្លិប Al Nassr ក្រោយមានជម្លោះជាមួយក្លិប Manchester United ហើយបានផ្តាច់កុងត្រា ដែលនៅសល់ថែមទៀត។ រួមរស់ជាមួយ Al Nassr ខ្សែប្រយុទ្ធប្រធានក្រុមព័រទុយហ្កាល់រូបនេះ រកបានគ្រាប់បាល...
article_6952.txt
ក្រុម Arsenal ខកខានឱកាសដើម្បីវិលឡើងទៅចំណាត់ថ្នាក់លេខ ១ កំពូលតារាងក្នុងក្របខណ្ឌ Premier League ក្រោយចាញ់ក្រុម West Ham united ដោយលទ្ធផល ២-០ ក្នុងទឹកដីកីឡដ្ឋាន Emirate។ ចំណែកក្រុម Tottenham Hotspur ក៏ខកខានឱកាសឈរនៅចំណោមក្រុមកំពូលទាំង ៤ ក្រោយភ្លាត់ស្នៀតចាញ់ក្រុម Brighton & Hove Albion ក្នុងលទ្ធផល ៤-២ នាថ្ងៃទី២៨ ខែធ្នូ។
ការប្រកួតនៅក្នុងវគ្គទីមួយ ក្រុមភ្ញៀវ West Ham រកបានឱកាសស៊ុតចំគោលដៅ ៣គ្រាប់ លើក្រុមម្ចាស់ផ្ទះកាំភ្លើងធំ ។ គ្រាប់បាល់ដំបូងរបស់ក្រុមភ្ញៀវធ្វើបានដោយការស៊ុតយ៉ាងល្អរបស់កីឡាករ Tomas Soucek នៅនាទី១៤ មុនពេលអតីតខ្សែការពារក្រុម Arsenal កីឡាករ Konstantinos Mavropanos បានជួយស៊ុតស្វែងរកគ្រាប់ទី២ ដើម្បីជួយដល់ក្រុមរបស់លោក David Moyes ...
article_6953.txt
ប្រទេសបារាំងកំពុងត្រៀមប្តូរគម្រោងសម្រាប់កម្មវិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ឆ្នាំ ២០២៤ ដោយផ្លាស់ចេញពីដងទន្លេសែន (Seine) ទៅកាន់ទីតាំងផ្សេងដែលអាចធានាបានសុវត្ថិភាពប្រសើរជាង។ នេះបើតាមសម្តីរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron នាថ្ងៃទី២០ ខែធ្នូ។
«ដោយសារយើងជាអ្នកជំនាញ ច្បាស់ណាស់មានផែកការ B និងផែនការ C ជាដើម។»។ លោក Macron បាននិយាយប្រាប់ទៅកាន់ទូរទស្ស៍បារាំង France 5 នៅពេលដែលត្រូវបានគេចោទសួរអំពីបញ្ហាសុវត្ថិភាពលើការរៀបចំកម្មវិធីបើកនៅតាមដងទន្លេសែន។ បច្ចុប្បន្ននៅក្នុងប្រទេសតំបន់អឺរ៉ុប ត្រូវបានគេសម្គាល់ថាមានការប្រុងប្រយ័ត្នខ្ពស់លើផ្នែកសន្តិសុខជុំវិញភាពតានតឹងនៅមជ្ឍិមបូ...
article_6954.txt
កីឡាករចាំទី Hugo Lloris ម្ចាស់ពាន World Cup 2018 បានទៅចូលរួមជាមួយនឹងក្លិបស្ថិតក្នុងក្របខណ្ឌ Major League Soccer ក្រុម Los Angeles FC ក្រោយរូបគេសម្រេចចេញពីក្រុម Tottenham Hotspur។ នេះបើតាមការប្រកាសរបស់ក្លិបទាំងពីរនាថ្ងៃទី៣០ ខែធ្នូ។
អ្នកចាំទីវ័យ ៣៧ឆ្នាំ បានចេញពី Spurs មុនពេលកិច្ចសន្យារបស់គេត្រូវបានផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៤ ដោយគេបានចុះកិច្ចសន្យា ១រដូវកាលប៉ុណ្ណោះជាមួយនឹង LAFC ដោយមានជម្រើសបន្តបន្ថែម ២ឆ្នាំ ពោលនៅក្នុងឆ្នាំ ២០២៥ និង ២០២៦ បន្ទាប់ចំណាយពេល ១១ឆ្នាំនៅក្នុងទីក្រុងឡុងដ៍។ «ពិតជាអរគុណដល់ការគាំទ្រចាប់តាំងពីថ្ងៃទីមួយ វាពិតជាមហាកិត្តិយសខ្លាំងណ...
article_6955.txt
លោក Mauricio Pochettino អ្នកចាត់ការក្រុមតោខៀវ ​Chelsea និយាយថាកីឡដ្ឋាន ​Kenilworth Road របស់ក្លិបចំណូលថ្មីនៃក្របខណ្ឌលីគកំពូលអង់គ្លេស Luton Town បានរម្លឹកអំពីរូបភាពអតីតកាលនៃវិស័យបាល់ទាត់។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន ចាត់ទុកការប្រកួតទល់នឹងក្រុម Luton Town ជាការប្រជែងដ៏លំបាកមួយ សម្រាប់កូនក្រុមរបស់លោក នាជំនួបលីគកំពូលអង់គ្...
ការប្រកួត ៤លើក ក្រៅទឹកដីកន្លងមករបស់ក្រុមតោខៀវ តែងតែបរាជ័យ​នៅក្នុងក្របខណ្ឌ Premier League ហើយការទៅប៉ះក្រុម Luton Town នឹងមិនមែនជារឿងងាយស្រួលឡើយ។ ចំពោះការប្រកួតនៅក្នុងទឹកដីរបស់ Luton Town លោក Pochettino បានបង្ហាញអារម្មណ៍ទាក់ទងនឹងដំណើរការប្រកួតក្របខណ្ឌលីគកំពូលអង់គ្លេស។ «ខ្ញុំជាមនុស្សចាស់ ខ្ញុំចូលចិត្តភាពផ្អែមល្ហែម ខ្ញុំស្...
article_6956.txt
ម៉ាឡេស៊ី ត្រូវបានប្រកាសថានឹងជាប្រទេសដែលត្រូវ​រៀបចំការប្រកួតពានរង្វាន់ពិភពលោកកីឡាអេឡិចត្រូនិក M6 World Championship ដោយការប្រកួតនឹងធ្វើឡើងចន្លោះពីខែវិច្ឆិកា ដល់ខែធ្នូ ចុងឆ្នាំ ២០២៤។ នេះបើតាមការប្រកាស អំឡុងការប្រកួតពានរង្វាន់ M5 World Championship នៅក្នុងប្រទេសហ្វីលីពីន។
មុនការប្រកួតពានរង្វាន់ M5 World Championship វគ្គផ្តាច់ព្រ័ត្រ ដែលជាការប្រកួតរបស់ក្រុម AP Bren ក្រុមម្ចាស់ផ្ទះផ្ទាល់បានយកឈ្នះលើក្រុម ONIC Esports មកពីឥណ្ឌូណេស៊ីក្នុងលទ្ធផលវគ្គ ៤-៣ ក្នុងកម្មវិធីបើកការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះ ក៏បានប្រកាសអំពីបេក្ខភាពដែលនឹងរៀបចំការប្រកួតពានរង្វាន់ពិភពលោក M-Series របស់កីឡាអេឡិចត្រូនិក Mob...
article_6957.txt
ឆ្នាំ ២០២៣ ជាឆ្នាំដ៏កក្រើក សម្រាប់វិស័យបាល់ទាត់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ។ ប្រទេសនេះ បាននាំកីឡាករកំពូលល្បីៗមកពីតំបន់អឺរ៉ុបជាមួយនឹងតម្លៃខ្លួនថ្លៃៗ រួមទាំងការដេញថ្លៃ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍ World Cup នៅឆ្នាំ ២០៣៤ បានយ៉ាងជោគជ័យ ព្រមទាំងដំណាក់កាលនៃការប្រកួតក្លិបអន្តរទ្វីបរបស់ FIFA។
អារ៉ាប៊ីសាអូឌីត បានអភិវឌ្ឍន៍ និងវិនិយោគទៅលើវិស័យកីឡាដ៏ច្រើន ដូចជាកីឡាប្រណាំងរថយន្ត Formula One, កីឡាវាយកូនហ្គោល, កីឡាវាយកូនបាល់តេស្តន្នីស, កីឡាចំបាប់បែបកម្សាន្ត​ (WWE), កីឡាប្រដាល់ពិភពលោក ហើយកីឡាបាល់ទាត់ បានបង្ហាញភាពលេចធ្លោខ្លាំងបំផុតជាងគេ នៅក្នុងឆ្នាំ ២០២៣ ។ ​ចាប់តាំងពីឆ្នាំ ២០២១ ក្រោយពេលដែលគម្រោងវិនិយោគសាធារណៈរបស់អារ...
article_6958.txt
ការស៊ុតស្វែងរកគ្រាប់បាល់ គឺជារឿងសំខាន់បំផុតសម្រាប់កីឡាករអាជីពនៅលើលីគធំៗក្នុងតំបន់អឺរ៉ុប ។ កីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេ នៅក្នុងតំបន់អឺរ៉ុបប្រចាំរដូវកាល នឹងឈ្នះពានរង្វាន់ស្បែកជើងមាស ដ៏មានតម្លៃបំផុតសម្រាប់អាជីពរបស់ពួកគេ។
ស្បែកជើងមាសជាពានរង្វាន់ ដែលបានបម្រុងទុកសម្រាប់តែកីឡាករមួយរូបគត់ ដែលស៊ុតបានច្រើនជាងគេបង្អស់ នៅក្នុងតំបន់អឺរ៉ុប។ កីឡាករខ្សែប្រយុទ្ធល្បីៗជាច្រើន នៅតាមក្លិបកំពូលៗ នៅអឺរ៉ុប កំពុងតែព្យាយាមប្រមាញ់រកគ្រាប់បាល់សម្រាប់ក្រុម និងដើម្បីប្រជែងយកពានរង្វាន់ឯកត្តជនល្អឯក ក្នុងនាមជាកីឡាករល្អបំផុតដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេនៅទ្វីបអឺរ៉ុប...
article_6959.txt
អ្នកចាត់ក្រុម Chelsea លោក Mauricio Pochettino បាននិយាយថាកំណត់ត្រាកាតលឿងដ៏ច្រើនរបស់ក្រុមតោខៀវមានចំនួន ៥៦សន្លឹក អាចមកពីអាកប្បកិរិយានៃការខ្វះខាតបទពិសោធន៍របស់កូនក្រុមរបស់លោក។ Chelsea ត្រូវតទល់ជាមួយនឹងក្រុម Crystal Palace ជំនួបក្របខណ្ឌ Premier League ។ ប៉ុន្តែក្រុមរហស្សនាមតោខៀវក៏ត្រូវអវត្តមានកីឡាករសំខាន់ៗដូចជាខ្សែប្រយុទ្ធ R...
ការប្រកួតដែល Chelsea ចាញ់ក្រោមថ្វីជើង Wolverhampton Wanderers កាលពីថ្ងៃទី២៤ ខែធ្នូ កីឡាករ Nicholas Jackson, Malo Gusto, Connor Gallagher, Marcus Bettinelli, Sterling និង Palmer សុទ្ធសឹងតែត្រូវបានកាត់លឿងអំឡុងការប្រកួតនោះ។ Sterling និង Palmer ទទួលបានកាតលឿងចំនួន ៥លើកដូចគ្នាហើយសម្រាប់រដូវកាលនេះ ដែលជាហេតុធ្វើឱ្យពួកគេខកខានកា...
article_696.txt
លោកស្រី Liz Truss បានក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសផ្លូវការហើយក្នុងថ្ងៃទី៦ ខែកញ្ញា បន្ទាប់ពីជួបជាមួយមហាក្សត្រ Elizabeth II។ ក្នុងជំនួបនេះ មហាក្សត្រអង់គ្លេស បានស្នើឱ្យលោកស្រី Truss រៀបចំរដ្ឋាភិបាលថ្មី។
បន្ទាប់ពីត្រូវបានជ្រើសតាំងជាប្រធានបក្សអភិរក្សនិយម ដោយសមាជិកបក្ស លោកស្រី Liz Truss នៅថ្ងៃទី៦ ខែកញ្ញា បានធ្វើដំណើរទៅស្កុតឡែន ដើម្បីជួបមហាក្សត្រអង់គ្លេស Elizabeth II។ ក្នុងជំនួបនាប្រាសាទ Balmoral លោកស្រី Truss ត្រូវបានមហាក្សត្រ ស្នើឱ្យរៀបចំរដ្ឋាភិបាលថ្មីមួយ បន្ទាប់ពីលោក បូរីស ចនសុន ចុះចេញពីតំណែង ក្នុងជំនួបជាមួយមហាក្សត្រក្...
article_6960.txt
ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) បានវិនិយោគប្រាក់ចំនួន២,៧៩ពាន់លានដុល្លារអាម៉េរិក ដល់សមាគម និងសហព័ន្ធជាសមាជិក ដើម្បីអភិវឌ្ឍន៍បាល់ទាត់នៃកម្មវិធីអភិវឌ្ឍន៍ឆ្ពោះទៅមុខ ពីឆ្នាំ២០១៦ដល់២០២២។ នេះបើយោងតាមរបាយការណ៍របស់FIFA ដែលចុះផ្សាយនាថ្ងៃទី២២ធ្នូ ឆ្នាំ២០២៣។
FIFA បានវិនិយោគលើកម្មវិធីអភិវឌ្ឍន៍បាល់ទាត់ឆ្ពោះទៅមុខ ចំនួន២លើក ដោយលើកទីមួយ គឺមានរយៈពេល៣ឆ្នាំ និងលើកទី២មានរយៈពេល៤ឆ្នាំ។ បន្ទាប់ពីកម្មវិធីនេះត្រូវបានបញ្ចប់ FIFA បានប្តេជ្ញាក្នុងការផ្តល់ប្រាក់ដល់គម្រោងចម្រុះក្នុងស្រុកបន្ថែមទៀត។ «ជាមួយនឹងវគ្គទី៣ នៃកម្មវិធីអភិវឌ្ឍន៍ឆ្ពោះទៅមុនរបស់ ​FIFA ឥឡូវនេះកំពុងដំណើរការ យើងមានឱកាសដ៏ល្អឥត...
article_6961.txt
លោក Sir Jim Ratcliffe មហាសេដ្ឋីអង់គ្លេស បានស្នើដល់អ្នកគាំទ្ររបស់ក្រុម Manchester United សម្រាប់ពេលវេលា និងភាពអត់ធ្មត់ សម្រាប់ផ្តល់ឱកាសដល់ក្រុមម្ចាស់ជើងឯក ២០សម័យ Premier League វិលត្រឡប់ទៅកាន់ភាពអស្ចារ្យរបស់ខ្លួន ដូចកាលពីមុនឡើងវិញ ។ លោក Ratcliffe បានសម្រេចទិញភាគហ៊ុន ២៥ភាគរយរបស់ក្លិបបិសាចក្រហម។
មហាសេដ្ឋីវ័យ ៧១ឆ្នាំ បានកាន់កាប់ភាគហ៊ុន ២៥ភាគ ដែលមានតម្លៃប្រមាណ ១,២៥ពាន់លានផោន (១,៦ពាន់លានដុល្លារ) នៅក្នុងក្លិបរហស្សនាមបិសាចក្រហមប្រចាំប្រទេសអង់គ្លេស ហើយម្ចាស់ក្រុមហ៊ុន INEOS ក៏នឹងវិនិយោគប្រាក់ប្រមាណ ៣០០លានដុល្លារ ក្នុងការអភិវឌ្ឈន៍អនាគតរបស់កីឡដ្ឋាន Old Trafford។ ក្រុម Man United បានឈ្នះពានរង្វាន់ Premier League លើកចុងក...
article_6962.txt
កីឡាបាល់ទាត់ នៅតែរក្សាបានប្រជាប្រិយភាពខ្លាំងជាងគេបំផុត ចំណោមកីឡាល្បីៗលើលោក គិតត្រឹមឆ្នាំ២០២៣នេះ។ កីឡាគ្រិកឃីត ឡើងទៅឈរចំណាត់ថ្នាក់លេខ២ តាមពីក្រោយដោយកីឡាបាល់ទាត់បែបអាម៉េរិក ក្នុងនាមកីឡាមានប្រជាប្រិយបំផុត។
ប្រជាប្រិយភាព​នៃ​វិស័យ​កីឡានីមួយៗ​នៅ​ជុំវិញ​ពិភពលោក​ ​កាន់តែរីកចម្រើន​ខ្លាំងឡើង ​ដោយសារតែ​ការកើនឡើង​នៃ​ការផ្សព្វផ្សាយ​ តាមបណ្តាញសង្គម និងនៅលើ​កញ្ចក់​ទូរទស្សន៍​។ កើនប្រជាប្រិយ ដោយសារអ្នកទស្សនា​ និង​គាំទ្រ​វិស័យ​កីឡា​ផ្សេងៗ​ដែល​ពួកគេ​ស្រលាញ់​ចូលចិត្ត ក៏បាន​យក​ប្រភេត​កីឡា​នោះ​លេង​ជាប្រចាំ​ដើម្បី​សុខភាព និងកម្សាន្ត​។​ ​សារ...
article_6963.txt
ការប្រកួតកីឡាអេឡិចត្រូនិកលើវិញ្ញាសារ Mobile Legends ពានរង្វាន់ពិភពលោក M-Series World Championship គឺជាការប្រកួត ដែលកំពុងមានភាពល្បីល្បាញបំផុតមួយនៅលើពិភពលោក នាពេលបច្ចុប្បន្ន។
ក្រុមជើងខ្លាំងនៃលីគកំពូល Mobile Legends Professional League (MPL) តាមប្រទេសនីមួយៗក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលីគនៅតាមប្រទេសដទៃលើពិភពលោកដូចជាតួកគី, លីគតំបន់អឺរ៉ុប EECA, លីគប្រទេសប្រេស៊ីល ក៏ដូចជាលីគ MPL ប្រទេសអារ៉ាប៊ីសាអូឌីតជាដើម តែងតែមានការប្រកួតប្រជែងជារៀងរាល់ឆ្នាំ ដើម្បីកំណត់ថាអ្នកណាជាក្រុមជើងខ្លាំងប្រចាំប្រទេស និងដើម្...
article_6964.txt
មួយសប្ដាហ៍ហើយ ដែលមហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe បានក្លាយជាម្ចាស់ភាគហ៊ុនមួយចំណែកនៅក្នុងក្លិប Manchester United ។ ប៉ុន្តែរឿងរ៉ាវនៃការផ្ទេរការគ្រប់គ្រងនេះ លោក Erik ten Hag ថា មិនមែនជាការរំខានដល់ការផ្តោតអារម្មណ៍របស់ក្រុម ដែលត្រូវប្រកួតជាមួយក្លិប Nottingham Forest ឡើយ។
ចាប់តាំងពីការចូលគ្រប់គ្រងប្រតិបត្តិការបាល់ទាត់របស់ក្លិបបិសាចក្រហម ក្រោយការទិញភាគហ៊ុន ២៥ភាគរយរួចមក អ្នកចាត់ការសញ្ជាតិហូឡង់មិនទាន់បានជជែក ឬក៏បាននិយាយទាក់ទងទៅកាន់នរណាម្នាក់ពីក្រុមហ៊ុន INEOS របស់លោក Ratcliffe នៅឡើយទេ។ លោក Ten Hag មានភាពមរមាញឹកខ្លាំងសម្រាប់ការប្រកួតចាប់តាំងពីពេលបុណ្យណូអែល បន្ទាប់ពីក្រុមបានប្រកួតឈ្នះ ៣-២ លើក...
article_6965.txt
លោក Eddie Howe អ្នកចាត់ការក្រុម Newcastle United បង្ហាញអារម្មណ៍ខកចិត្តចំពោះភាពមរមាញឹកនៃការប្រកួតត្រូវចំថ្ងៃ Boxing Day ដោយត្រូវប្រកួតទល់នឹងក្រុម Nottingham Forest ៣ថ្ងៃក្រោយពេលដែលក្រុមទើបប្រកួតចាញ់ក្រុម Luton Town នៅក្នុងជំនួបរបស់ក្របខណ្ឌ Premier League។​
មរមាញឹកសម្រាប់ការប្រកួតខ្លាំងពេក អ្នកចាត់ការក្រុម Newcastle United ហាក់ខកចិត្ត ។ តែយ៉ាងណា លោកនៅតែចាត់ទុកការប្រកួតជារឿងដ៏សំខាន់។ លោក Howe បាននិយាយប្រាប់អ្នកកាសែតមុនការប្រកួតដូច្នេះ ៖«យើងអស់សង្ឃឹមសម្រាប់ការប្រកួតមួយផ្សេងទៀតយ៉ាងឆាប់រហ័ស ហើយដើម្បីព្យាយាមយកការប្រកួតនោះមកដាក់ក្នុងចិត្តរបស់យើង។»។ Newcastle ស្ថិតនៅចំណាត់ថ្នាក់...
article_6966.txt
បើទោះជាក្រុមហ៊ុនមួយនេះធ្លាប់បានប្រកាសថាមានការដកខ្លួនក្នុងការតវ៉ាចំពោះបញ្ហាសង្គ្រាមរបស់រុស្ស៊ីជាមួយនឹងអ៊ុយក្រែនក៏ដោយក្តី។
ក្រុមហ៊ុនដែលធ្លាប់បានប្រកាសថាលក់បានប្រាក់ចំណូលប្រមាណ ១៦,៩ពាន់លានដុល្លារកាលពីឆ្នាំ ២០២២ ពួកគេធ្លាប់បានប្រកាសថាដកខ្លួនចេញពីទីផ្សាររុស្ស៊ីប៉ុន្មានសប្តាហ៍ក្រោយបន្ទាប់ពីមានការលុកលុយចូលប្រទេសអ៊ុយក្រែនពីសំណាក់ប្រទេសរុស្ស៊ី។ បើតាមរបាយការណ៍ក្នុងគេហទំព័រប្រព័ន្ធផ្សព្វផ្សាយ​ស៊ើប​អង្កេត​ Disclose បានឱ្យដឹងថានៅក្នុងខែតុលា ឆ្នាំ ២០២...
article_6967.txt
លោក ​Carlo Ancelotti បានបន្តកិច្ចសន្យាដឹកនាំក្រុមយក្សប្រចាំអេស្ប៉ាញ Real Madrid រហូតដល់ឆ្នាំ ២០២៦ ។ ការបន្តកិច្ចសន្យានេះ អាចរុញច្រានអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ ឃ្លាតឆ្ងាយពីឱកាសក្នុងការទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល ខណៈសហព័ន្ធបាល់ទាត់ប្រេស៊ីល (​CBF) ធ្លាប់ប្រកាសពីបំណងចង់បានអ្នកចាត់ការរូបនេះ។
«​Real Madrid នឹងលោក Carlo Ancelotti បានឈានដល់កិច្ចព្រមព្រៀងក្នុងការបន្តកិច្ចសន្យារបស់លោករហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Real Madrid។ កាលពីខែកក្កដា មានរបាយការណ៍ការមួយត្រូវបានផ្សាយថាលោក Ancelotti ដែលមានវ័យ ៦៤ឆ្នាំ អាចនឹងក្លាយជាគ្រូបង្វឹកបរទេសលើកដំបូង ក្នុងក្រុមជម្រើសជាតិប្រេស៊ីល...
article_6968.txt
មហាសេដ្ឋីអង់គ្លេសលោក ​Sir Jim Ratcliffe បានយល់ព្រមលើកិច្ចព្រមព្រៀងទិញភាគហ៊ុនចំនួន ២៥ភាគរយ របស់ក្លិប Manchester United ដោយតម្លៃភាគហ៊ុនមានតម្លៃ ១,២៥ពាន់លានផោន (១,៦ពាន់លានដុល្លារ) ហើយថែមមានសិទ្ធិក្នុងគ្រប់គ្រងប្រតិបត្តិការបាល់ទាត់របស់ក្លិបទាំងមូល។
លោក Ratcliffe ជាប្រធានក្រុមហ៊ុនផ្គត់ផ្គង់សារធាតុគីមីឥន្ធនៈយក្សដែលមានឈ្មោះថា INEOS កំពុងត្រៀមផ្តល់មូលនិធិយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ការវិនិយោគទៅលើក្លិបរហស្សនាមបិសាចក្រហម សម្រាប់ពេលអនាគត ព្រមទាំងនៅក្នុងកីឡដ្ឋាន Old Trafford ផ្ទាល់។ បើតាមរយៈការប្រកាសរបស់ក្លិប ​Man United លោក Ratcliffe នឹងទទួលបាន ២៥ភាគរយ នៃភាគហ៊ុនទាំងលំដ...
article_6969.txt
បន្ទាប់ពីក្រុមប្រកួតចាញ់ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Nottingham Forest ដោយលទ្ធផល ២-១ នាថ្ងៃទី៣០ ខែធ្នូ លោក Erik ten Hag នៅតែទទូចថា នៅពេលកីឡាករសំខាន់ៗរបស់ក្រុមវិលត្រឡប់ជាពីបញ្ហារបួស នឹងអាចជួយដល់លោកដោះស្រាយវិបត្តិ ដែលកំពុងបន្តកើតមាននៅក្នុងក្លិប Manchester United។
បិសាចក្រហមបានបរាជ័យក្នុងការប្រកួតបិទបញ្ចប់ចុងក្រោយក្នុងឆ្នាំ ២០២៣ ក្រោមថ្វីជើងរបស់ Nottingham Forest ក្នុងកីឡដ្ឋាន ​Ground City។ Man United បានចាញ់ការប្រកួតចំនួន ១៤លើក រាល់ការប្រកួតសម្រាប់រដូវកាល ២០២៣-២៤ ហើយក៏ជាការប្រកួត ដែលទទួលបានលទ្ធផលដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីរដូវកាល ១៩៣០-៣១ មក។ ទោះចាញ់ការប្រកួតជារឿយៗ ប៉ុ...
article_697.txt
រដ្ឋាភិបាលចិន នៅថ្ងៃទី៣ ខែកញ្ញា សន្យាផ្ដល់ជំនួយចំនួន៣០០លានយ័ន (៤៣,៥លានដុល្លារ) ដល់​ប៉ាគីស្ថានដើម្បីស្រោចស្រង់ប្រទេសពីគ្រោះងទឹកជំនន់ដ៏អាក្រក់ បន្ទាប់ពីផ្ដល់ជំនួយរួចម្ដងហើយកាល​ពីសប្ដាហ៍មុនចំនួន១០០លានយ័ន (១៤,៥លានដុល្លារ) ។ មេដឹកនាំ​ប៉ាគីស្ថាន ​ក៏​បាន​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះជំនួយជាបន្តបន្ទាប់របស់ចិនដែលជាមិត្តដ៏សំខាន់មួយ។
អំឡុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនៅថ្ងៃទី៣ខែកញ្ញាជាមួយប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះ មហន្តរាយជាតិប៉ាគីស្ថាន (NDMA) លោក AKhtar Nawaz ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ​អភិវឌ្ឍន៍អន្តរជាតិចិនលោក Luo Zhaohui បានប្រកាសអំពីការសម្រេចចិត្តបរិច្ចាគប្រាក់​ជំនួយ​បន្ថែម​ទៀតសម្រាប់ប៉ាគីស្ថាន។ លោក Luo បានលើកឡើងថា ភាគីទាំងពីរមានទម្លាប់​ជួ...
article_6970.txt
ក្លិប Al Nassr របស់ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងត្រូវជួបក្រុមមកពីលីគកំពូលប្រទេសអារ៉ាប៊ីសាអូឌីតដូចគ្នា Al Fayha សម្រាប់ការប្រកួតប្រជែងវគ្គជម្រុះ ១៦ក្រុមចុងក្រោយ ពានរង្វាន់ទ្វីបអាស៊ី AFC Champions League ក្រោយការចាប់ឆ្នោតប៉ះគ្នា នាថ្ងៃទី២៨ ខែធ្នូ។
Al Nassr នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងកីឡា ​Al Majma’ah នៅថ្ងៃទី១២ ខែកុម្ភៈ ២០២៤ សម្រាប់ការប្រកួតជើងទីមួយវគ្គ ១៦ក្រុម ជាមួយក្រុម Al Fayha ។ ចំណែកការប្រកួតជើងទីពីរ ក្រុមដែលមាន Ronaldo ជាប្រធានក្រុម នឹងត្រូវបើកទ្វារកីឡដ្ឋាន KSU ស្វាគមន៍ក្រុម Al Fayha វិញម្ដង នៅថ្ងៃទី១៩ ខែកុម្ភៈ។ រដូវកាល ២០២៣-២៤ ក្រុម Al Nassr ធ្លាប់បានប...
article_6971.txt
ក្របខណ្ឌ Major League Soccer របស់អាមេរិក សម្លឹងមើលគំនិតបង្កើតលីគលំដាប់ទី២ និងទម្រង់ប្រកួតថ្មី ដោយមានក្រុមឈ្នះកៅអីឡើងប្រកួតនៅលីគកំពូល ក៏ដូចជាក្រុមបាតតារាងត្រូវកាត់ចោល ទៅលេងនៅលីគលំដាប់ក្រោម ប្រកួតដណ្ដើមពាន។
ស្ថាប័នលីគកំពូលរបស់ប្រទេសអាមេរិក រំពឹងការបង្កើតក្លិបច្រើនបន្ថែមទៀត នៅទូទាំងប្រទេសអាមេរិក ដើម្បីអាចបង្វែរក្រុម ដែលបម្រុងលេងក្នុងពានរង្វាន់លីគកំពូល MLS Next Pro ទៅការប្រកួតលីគដ៏ខ្លាំងក្លាមួយ និងអាចឱ្យក្រុមដទៃទៀត ប្រកួតប្រជែងនៅក្នុងលីគផ្សេង ដើម្បីបង្កើនសមត្ថភាពឱ្យកាន់តែខ្លាំងឡើង។ បំណងនៃការផ្លាស់ប្តូរទម្រង់នៃការប្រកួតលីគថ្...
article_6972.txt
ខ្សែប្រយុទ្ធវ័យក្មេង Rasmus Hojlund ទើបតែរកបានគ្រាប់បាល់លើកដំបូងនៅក្នុងក្របខណ្ឌ Premier League នៅក្នុងជ័យជម្នះដែលក្រុម Manchester United បានវាយបកយកឈ្នះលើក្រុម Aston Villa ដោយលទ្ធផល ៣-២ នាថ្ងៃទី២៦ ខែធ្នូ។
គ្រាប់បាល់របស់ Hojlund នៅនាទី៨២ ក្លាយជាគ្រាប់នាំជ័យជម្នះដល់ក្រុមទាំងមូល ហើយក៏ជាគ្រាប់បាល់ដំបូងរបស់គេនៅ Premier League ។ ដោយឡែក ២គ្រាប់ ដែលរកបានដោយការវាយបកផ្សេងទៀត រកបានដោយមិត្តរួមក្រុមរបស់គេ Alejandro Garnacho ទាំង ២គ្រាប់ តែម្តង នៅនាទី៥៩ និងនាទី៧១។ ក្រុម Aston Villa រកបានគ្រាប់បើកឆាកនាំមុខ ២គ្រាប់ ដោយកីឡាករ John McGin...
article_6973.txt
ក្រោយពេលលោក Sir Jim Ratcliffe មហាសេដ្ឋីកំពូលរបស់អង់គ្លេស បានសម្រេចទិញយកភាគហ៊ុនក្លិប Manchester United ចំនួន ២៥ភាគរយ ដែលមានតម្លៃប្រមាណ ១,២៥ពាន់លានផោន (១,៦ពាន់លានដុល្លារ) និងកាន់កាប់ផ្នែកបាល់ទាត់របស់ក្លិបនោះ កីឡាករចំនួន ៧នាក់ ត្រូវបានគេរំពឹងថា នឹងត្រូវលក់ចេញ អំឡុងពេលទីផ្សារដោះដូរកីឡាករ នៅក្នុងខែមករា។
នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Ratcliffe បានរិះគន់ចំៗទៅលើកិច្ចព្រមព្រៀងនៃការផ្ទេរកីឡាកររបស់ក្លិបផងដែរ។ ទៅលើបញ្ហាផ្ទេរកីឡាកររបស់ក្លិបបិសាចក្រហម លោក Ratcliffe បានកត់សម្គាល់ដូច្នេះថា ៖«ខណៈពេលដែលភាពជោគជ័យផ្នែកពាណិជ្ជកម្មរបស់ក្លិបបានធានាថាតែងតែមានមូលនិធិដែលអាចទទួលបានដើម្បីឈ្នះពានរង្វាន់នៅកម្រិតខ្ពស់បំផុត សក្តានុពលនេះមិនត្រ...
article_6974.txt
ក្រុមជម្រើសជាតិប្រេស៊ីល ជាក្រុមតែមួយគត់ដែលបានបង្ហាញវត្តមានរាល់ការប្រកួតព្រឹត្តិការណ៍ World Cup ចំនួន ២២លើកជាប់គ្នា ហើយក៏ជាប្រទេសតែមួយគត់ ដែលបានឈ្នះពានរង្វាន់ជើងឯកពិភពលោកចំនួន ៥លើកដាច់គេផងដែរ។ ប៉ុន្តែប្រេស៊ីលអាច នឹងត្រូវបានហាមឃាត់ដោយសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ចំពោះការប្រកួត World Cup ឆ្នាំ ២០២៦ ប្រសិនបើសហព័ន្ធបាល់ទ...
FIFA បានព្រមានទៅកាន់ប្រេស៊ីល ចំពោះវត្តមាននៅក្នុងការប្រកួតពានរង្វាន់ World Cup 2026 ដែលនឹងធ្វើឡើងនៅក្នុងប្រទេសអាមេរិក, កាណាដា និងម៉ិកស៊ិក និងការចូលរួមប្រកួតអន្តរជាតិនានា ក្រោយពេលរកឃើញថា ស្ថាប័នបាល់ទាត់ប្រេស៊ីលមានចេតនាជាក់ស្តែង ក្នុងការអន្តរាគមន៍ និងបញ្ជាឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដើម្បីជំនួសលោក Ednaldo Ro...
article_6975.txt
Cristiano Ronaldo បានបញ្ចប់ការប្រកួតចុងក្រោយសម្រាប់ឆ្នាំ ២០២៣ ដោយការស៊ុតមួយគ្រាប់នៅក្នុងជ័យជម្នះរបស់ក្រុម Al Nassr យកឈ្នះលើក្រុម Al Taawoun លទ្ធផល ៤-១។ ការប្រកួតបញ្ចប់ឆ្នាំ ២០២៣ ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ ក៏បានបង្ហោះសារអបអរគ្រាប់បាល់ទី ៥៤ របស់គេផ្ទាល់ដែលជាការស៊ុតទូទាំងឆ្នាំ ២០២៣ ផ្ទាល់។
ជ័យជម្នះរបស់ក្រុម Al Nassr ទាំង ៤គ្រាប់ ជាការសហការយ៉ាងល្អពីសំណាក់កីឡាករក្នុងក្រុម ដោយធ្វើបានពីសំណាក់កីឡាករ Marcelo Brozovic, Aymeric Laporte និង Otavio ព្រមទាំងចុងក្រោយខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំដែលជាប្រធានក្រុមផ្ទាល់ ។ ៥៤គ្រាប់ ដែលខ្សែប្រយុទ្ធវ័យចំណាស់ធ្វើបាន គឺជាការស៊ុតបាល់ទាំងនៅក្រុមជម្រើសជាតិព័រទុយហ្កាល់ និងជាមួយក្លិប ...
article_6976.txt
ផ្ទះរបស់ខ្សែប្រយុទ្ធ Jack Grealish ត្រូវបានចោរចូលលួចអំឡុងពេលដែលក្រុមមេឃខៀវ Manchester City ប្រកួតនៅក្រៅទឹកដីជាមួយនឹងក្លិប Everton កាលពីដើមសប្តាហ៍នេះ ប៉ុន្តែជាសំណាងល្អមិនមានសមាជិកគ្រួសាររបស់គេណាម្នាក់រងគ្រោះថ្នាក់នោះទេ។ នេះបើតាមសម្តីរបស់លោក ​Pep Guardiola បាននិយាយនាថ្ងៃទី២៩ ខែធ្នូ។
តាមប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស ផ្ទះរបស់ ​Grealish ដែលស្ថិតក្នុងទីក្រុង Cheshire ត្រូវបានក្រុមចោរគាស់ផ្ទះលួចចូលតាំងពីថ្ងៃទី២៧ ខែធ្នូ នៅពេលដែលគូដណ្តឹងរបស់គេ និងក្រុមគ្រួសារកំពុងជួបជុំគ្នានៅផ្ទះនោះ។ របាយការណ៍បាននិយាយថា គ្រឿងអលង្ការ និងនាឡិកាតម្លៃ ១លានផោន (១,២៧លានដុល្លារ) ត្រូវបានក្រុមចោរលួច។ «សំណាងល្អមិនមានបញ្ហាអ្វីកើ...
article_6977.txt
Manchester United រងបរាជ័យជាថ្មីក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Nottingham Forest ដោយលទ្ធផល ២-១ ក្នុងជំនួបក្របខណ្ឌ Premier League នាថ្ងៃទី៣០ ខែធ្នូ ក្នុងកីឡដ្ឋាន Ground City។ ចំណែកក្រុមតោខៀវ Chelsea វាយបកឈ្នះការប្រកួតលើក្រុមម្ចាស់ផ្ទះ Luton Town លទ្ធផលដ៏តឹងតែង ៣​-២ ខណៈដែល Manchester City បន្តរកបានជ័យជម្នះក្នុងទឹកដីលើក្រុម ...
ក្រុមដែលមានលោក Erik ten Hag ជាអ្នកចាត់ការបានបន្តជាប់គាំងនៅក្នុងចំណាត់ថ្នាក់លេខ ៧ ជាមួយនឹង ៣១ពិន្ទុពីការប្រកួតចំនួន ២០លើក ហើយក៏ជាការចាញ់លើកទី១៤ រាល់ការប្រកួតទាំងអស់ក្នុងរដូវកាល ២០២៣-២៤។ Forest យកឈ្នះលើក្រុមរហស្សនាមបិសាចក្រហម ក្លាយជាការឈ្នះលើកដំបូងក្នុងរយៈពេល ២៩ឆ្នាំ ដោយគិតចាប់តាំងពីឆ្នាំ ១៩៩៤ មកសម្រាប់ជំនួបក្នុងក្របខណ្ឌ...
article_6978.txt
​ក្លិប និងលីគធំៗនៅទូទាំងទ្វីបអឺរ៉ុប បានច្រានចោលក្របខណ្ឌ European Super League (ESL) បើទោះជាលីគដែលគ្រោងបង្កើតឡើងដើម្បីបំបែកខ្លួនចេញពីលីគក្រោមការគ្រប់គ្រងរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ទើបឈ្នះក្តីនៅតុលាការយុត្តិធម៌សហភាពអឺរ៉ុប (ECJ) នាថ្ងៃទី២១ ខែធ្នូ និងទទួលសិទ្ធិក្នុងការបើកដំណើរការលីគក៏ដោយ។
សាលក្រមពីតុលាសហភាពអឺរ៉ុបបានកាត់ក្តីផ្តល់ជ័យជម្នះដល់ European Super League ក្នុងការបើកដំណើរការលីគរបស់ខ្លួន ហើយដោយក្នុងសាលក្រមនោះទៀតសោត បានចោទប្រកាន់ថា សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) និងសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានបំពានច្បាប់របស់សហភាពអឺរ៉ុបដោយការរារាំងការបង្កើតក្របខ័ណ្ឌ ​European Super League។ ​ការសម្រេចចិត្តនេះបានជ...
article_6979.txt
លោក Roberto De Zerbi អ្នកចាត់ការក្រុម Brighton & hove Albion ភ្ញាក់ផ្អើលខ្លាំងនៅពេលដែល Kaoru Mitoma ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិជប៉ុន សម្រាប់ការប្រកួតពានរង្វាន់ជើងឯកអាស៊ី AFC Asian Cup ខណៈរូបគេមានបញ្ហារបួសកជើង ត្រូវសម្រាកពី ៤ ទៅ៥ សប្តាហ៍។
គ្រូបង្វឹកលោក Hajime Moriyasu បានសម្រេចចិត្តកោះហៅ Mitoma នៅក្នុងការប្រកាសបញ្ជីឈ្មោះកីឡាករចុងក្រោយសម្រាប់ព្រឹត្តិការណ៍ Asian Cup ដែលនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសកាតា ចាប់ពីថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ។ កីឡាករវ័យ ២៦ឆ្នាំ សញ្ជាតិជប៉ុនមិនបានបង្ហាញខ្លួនឱ្យក្រុម Brighton ចាប់តាំងពីរូបគេភ្លាត់ស្នៀតអំឡុងការប្រកួត ១-...
article_698.txt
ក្រុងមូស្គូ នឹងចាត់វិធានការសងសឹកវិញឱ្យខ្លាំងក្លា ប្រសិនបើសហភាពអឺរ៉ុប (EU) អនុម័តលើការរឹតបន្តឹងផ្តល់ទិដ្ឋាការឱ្យប្រជាជនរុស្ស៊ីជាផ្លូវការ។ នេះបើតាមការលើកឡើងរបស់អ្នកពាក្យវិមានក្រេមឡាំង Dmitry Peskov នៅថ្ងៃទី៤ ខែកញ្ញា។
កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នាលើការផ្អាកកិច្ចព្រមព្រៀងផ្តល់ទិដ្ឋាការរវាង EU និងរុស្ស៊ី។ នេះស្ថិតក្នុងកិច្ចព្រមព្រៀងកម្រិតនយោបាយមួយដែលត្រូវរុញទៅស្ថាប័នសម្រេចចិត្ត EU បន្តទៀត ប៉ុន្តែបើត្រូវបានអនុម័តជាផ្លូវការ ចំនួនទិដ្ឋាការជាច្រើនដែលរដ្ឋ EU ចេញឱ្យប្រជាជនរុស្ស៊ីនឹងត្រូវបានកាត់បន្ថយ ហើ...
article_6980.txt
សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ថ្ងៃទី៣០ ខែធ្នូ បានសម្រេចផ្អាកបណ្តោះអាសន្ននូវបទប្បញ្ញត្តិភ្នាក់ងារថ្មី (FFAR) សម្រាប់ភ្នាក់ងារដោះដូរកីឡាករទូទាំងពិភពលោក រហូតដល់តុលាការយុត្តិធម៌អឺរ៉ុប ផ្តល់សេចក្តីសម្រេចរបស់ខ្លួន បន្ទាប់ពីមានដីការប្រឆាំងនឹងការអនុវត្តច្បាប់ថ្មីសម្រាប់ភ្នាក់ងារមួយនេះ។
ភ្នាក់ងាររបស់កីឡាករ បានប្រឈមមុខនឹងបញ្ហាជាមួយ FIFA ចាប់តាំងពីពួកគេបានបាត់បង់ឱកាសប្ដឹងឧទ្ធរណ៍ កាលខែកក្កដា ដើម្បីទប់ស្តាក់ការបង្កើតបទប្បញ្ញត្តិថ្មី ដែលកំណត់ថ្លៃសេវា គណៈកម្មាការផ្ទេររបស់ពួកគេ និងណែនាំឱ្យមានការប្រឡង ដើម្បីអាចទទួលបានសិទ្ធិធ្វើជាភ្នាក់ងារពេញសិទ្ធិជាមួយអាជ្ញាប័ណ្ណក្នុងដៃ។ យ៉ាងណាតុលាការនៅក្នុងប្រទេសអាល្លឺម៉ង់ ន...
article_6981.txt
សមាជិកសភាអង់គ្លេសដ៏មានឥទ្ធិពល អ្នកស្រី Dame Caroline Dinenage ជំរុញ ក្របខណ្ឌ Premier League និងស្ថាប័នកីឡាដទៃផ្សេងទៀតនៅក្នុងប្រទេសអង់គ្លេស កាត់បន្ថយបរិមាណ នៃការផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនល្បែងភ្នាល់នៅតាមទីលានប្រកួត។ នេះបើតាមសម្តីរបស់សមាជិកសភាអង់គ្លេសដ៏មានឥទ្ធិពលមួយរូបបាននិយាយនាថ្ងៃទី២០ ខែធ្នូ។
តាមរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសអង់គ្លេស គណៈកម្មាធិកាវប្បធម៍ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា (CMS) បាននិយាយថា ការកាត់បន្ថយផ្ទាំងផ្សាយពាណិជ្ជកម្មល្បែងភ្នាល់ គឺចាំបាច់ ដើម្បីការពារកុមារពីផលប៉ះពាល់ របស់ក្រុមហ៊ុនភ្នាល់ទាំងអស់នោះ។ លើសពីនេះបើតាមសម្តីអ្នកស្រី Dame Caroline Dinenage ដែលមានតំណែងជាប្រ...
article_6982.txt
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Turkish Super Cup រវាងក្លិប Galatasaray និង Fe​nerbahce ដែលត្រូវធ្វើឡើងនៅក្នុងទឹកដីទីក្រុងរីយ៉ាដ​ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី២៩ ខែធ្នូ ត្រូវបានពន្យាពេល ដោយសារតែបញ្ហាជម្លោះរវាងអ្នករៀបចំការប្រកួតនៃប្រទេសតួកគី និងអារ៉ាប៊ីសាអូឌីត។
បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់តួកគី ចំណុចសំខាន់នៃបញ្ហាក៏ព្រោះតែគោលបំណងក្រុមដែលមកពីទីក្រុងអ៊ីស្តង់បុលទាំងពីរ ចង់ពាក់អាវយឺតដែលមានរូបស្ថាបិកនៃប្រទេសតួកគីទំនើបគឺលោក Mustafa Kemal Ataturk អំឡុងពេលកំដៅសាច់ដុំ មុនពេលចាប់ផ្តើមការប្រកួត។ ប្រព័ន្ធផ្សព្វផ្សាយតួកគី បានផ្សាយថា មន្ត្រីរៀបចំការប្រកួតរបស់អារ៉ាប៊ីសាអូឌីត បានជំទាស់សំណើររប...
article_6983.txt
Mobile Legend បានសាយភាយទៅដល់ប្រទេសតំបន់អឺរ៉ុប ព្រមទាំងបង្ហាញវត្តមានដំបូងនៅការប្រកួតពានរង្វាន់កីឡាអេឡិចត្រូនិកពិភពលោករបស់សហព័ន្ទកីឡាអេឡិចត្រូនិកអន្តរជាតិ (IESF) ក្នុងឆ្នាំ ២០២៣។ នេះបើតាមសម្តីរបស់លោក Ray Ng នាយកផ្នែកប្រព័ន្ទអេកូឡូស៊ីកីឡាអេឡិចត្រូនិករបស់ Moonton និយាយប្រាប់មកកាន់សារព័ត៌មានឌីជីថលថ្មីៗ។
លោក Ray ក៏បានពន្យល់អំពីគម្រោងនៃការអភិវឌ្ឍន៍កីឡាអេឡិចត្រូនិក Mobile Legends ទៅកាន់តំបន់ផ្សេងៗទៀតឱ្យមានភាពរីកចំរើនបន្ថែម ព្រមទាំងគោលដៅចំណងរបស់ការប្រកួតនៅក្នុងឆ្នាំ ២០២៤។ បន្ថែមពីនេះ Mobile Legends ក៏គ្រោងបង្កើតការប្រកួតលីគសម្រាប់នារី ដើម្បីឱ្យមានការប្រកួតប្រជែងដូចទៅនឹងក្រុមបុរសផងដែរ។ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអ...
article_6984.txt
​Tottenham Hotspur បានយកឈ្នះលើក្រុម Newcastle United លទ្ធផល ៤-១ នាថ្ងៃទី១០ ខែធ្នូ។ ចំណែកក្រុម Manchester City ក៏បានវិលត្រឡប់ទៅកាន់ការប្រកួតប្រជែងតំណែងកំពូលតារាង ក្រោយបានប្រកួតឈ្នះលើក្រុម Luton Town លទ្ធផល ២-១ ដែលជាការប្រកួតឈ្នះលើកដំបូងក្នុងការប្រកួត Premier League ៥លើក ចុងក្រោយ។
៥ប្រកួតចុងក្រោយរបស់ Spurs នៅក្របខណ្ឌ ​Premier League រងបរាជ័យ ៤លើក និងចាញ់ ១លើក ដែលជាកំណត់ត្រាដ៏អាក្រក់បំផុតសម្រាប់ក្រុមមួយនេះតាំងពីឆ្នាំ ២០០៨ មក ហើយការឈ្នះ Newcastle United ជាលទ្ធផលឈ្នះដ៏ធំរបស់ពួកគេ ។ ជាការវិលត្រឡប់មកទីលានវិញរបស់ខ្សែប្រយុទ្ធ Richarlison កីឡាករសញ្ជាតិប្រេស៊ីលរកបានគ្រាប់បាល់ ២គ្រាប់ម្នាក់ឯង ដោយនៅនាទី៣៨ ...
article_6985.txt
រកឃើញ៤ក្រុម មាន Liverpool, Chelsea, Fulham និង Middlesbrough ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup។ Liverpool ជាក្រុមដំបូងបំផុតឈានដល់វគ្គ៤ក្រុមចុងក្រោយច្រើនជាងគេដល់ទៅ១៩លើក ជាកំណត់ត្រា។
Liverpool បានទម្លាក់ West Ham United នៅវគ្គ៨ក្រុមចុងក្រោយ ក្នុងលទ្ធផល ៥-១ នៅយប់ថ្ងៃទី២០ ខែធ្នូ។ ៥គ្រាប់របស់ហង្សក្រហម សម្រេចបានដោយកីឡាករ Curtis Jones ២គ្រាប់ រួមជាមួយ Dominik Szoboszlai, Cody Gakpo និង Mohamed Salah ម្នាក់១គ្រាប់។ Jarrod Bowen រកបាន១គ្រាប់ឱ្យ West Ham។ តាមរយៈជ័យជម្នះនេះ បានជួយក្រុមលោក Jurgen Klopp ឈានដល...
article_6986.txt
កីឡាករ Mathaios Panagiotis Chatzilakos ឬរហស្សនាមក្នុងការប្រកួត Kid Bomba បាននិយាយថា រូបគេតែងតែចូលរួមប្រកួតប្រជែងនៅក្នុងការប្រកួតលីគ MPL EECA តំបន់អឺរ៉ុប ព្រមទាំងហ្វឹកហាត់ផ្សេងៗជាមួយនឹងក្រុម DEUS VULT ពីប្រទេសអាល្លឺម៉ង់ផ្ទាល់។
ក្រុម DEUS VULT ជាប់ចំណាត់ថ្នាក់លេខ ៤ នៅក្នុងការប្រកួត ដោយក្នុងនាម ជាក្រុមដែលមិនត្រូវបានគេរំពឹងថា នឹងអាចប្រជែងពានវែងឆ្ងាយ ប៉ុន្តែពួកគេបានសម្រេចលទ្ធផលនឹកស្មានមិនដល់។ DEUS VULT ជាក្រុមបញ្ចប់ដំណើររបស់ក្រុមកម្ពុជា See You Soon នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Lower Bracket។ បន្ទាប់ពីត្រូវបានអ្នកសារព័ត៌មានថ្មីៗ សាកសួរអំពីការប្...
article_6987.txt
សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) ពិន័យក្លិប Manchester City ជាប្រាក់ ១៥ម៉ឺនដុល្លារ បដោយសារកីឡាកររបស់ពួកគេ ជាពិសេស Erling Haaland រត់ទៅព័ទ្ធមន្ត្រីអាជ្ញាកណ្តាល អំឡុងប្រកួតស្មើ Tottenham Hotspur ៣-៣ ក្របខណ្ឌ Premier League កាលពីដើមខែធ្នូ។
កីឡាករច្រើនរូបរបស់ Man City បានឡោមព័ទ្ធ និងប្រើសម្តី ឥរិយាបថមិនសមរម លើអាជ្ញាកណ្តាលលោក Simon Hooper បន្ទាប់ពីអាជ្ញាកណ្តាលអង់គ្លេសរូបនេះ បានបញ្ឈប់ការលេងរបស់ Jack Grealish ស្របពេលជាបាល់ចំណេញ និងមានប្រៀបក្នុងការរកគ្រាប់បាល់ដើម្បីតាមឈ្នះ។ ពេលនោះ ខ្សែការពារ Spurs បានបង្កកំហុសលើ Haaland បន្តែខ្សែប្រយុទ្ធកំពុងឡើងជើងរូបនេះ នៅតែ...
article_6988.txt
កីឡាករ Son Heung-Min ប្រធានក្រុម Tottenham Hotspur ផ្ទុះកំហឹងក្រោយក្រុមប្រកួតចាញ់ West Ham United លទ្ធផល ២-១ ដែលជាការចាញ់លើកទី៤ ចំណោមការប្រកួត៥លើកចុងក្រោយជាប់គ្នា​ បន្ទាប់ពីក្រុមធ្វើបានល្អខ្លាំងនៅការប្រកួត ១០លើកដំបូងក្នុងក្របខណ្ឌ Premier League។ ​៥ប្រកួតរកបាន១ពិន្ទុ បានក្លាយជាកំណត់ត្រាដ៏អាក្រក់បំផុតរបស់ Spurs ចាប់តាំងព...
ទោះជាស៊ុតបើកការនាំមុខតាំងពីដើមវគ្គ ដែលរកគ្រាប់បាល់បានដោយការតែតរបស់កីឡាករ Cristian Romero នៅនាទី១១ ប៉ុន្តែក្រុម Spurs នៅតែមិនអាចរក្សាលទ្ធផលឈ្នះរបស់ខ្លួនបានដូចនៅវគ្គទីមួយ។ នៅវគ្គទីពីរ West ham បានបើកការវាយបកខ្លាំងលើ Spurs រហូតអាចរកបានគ្រាប់បាល់ឈ្នះទាំង ២គ្រាប់មកវិញ ដោយកីឡាករ Jarrod Bowen និង James Ward-Prowse។ ចាញ់ការប្រ...
article_6989.txt
ក្រុមកីឡាបាល់ទាត់យុវជន W.I.G NAGA អាយុក្រោម១០ឆ្នាំ (U-10) របស់ឡាវ បង្កើតប្រវត្តិសាស្ត្រឈ្នះជើងឯកវគ្គជម្រុះ TAR តំបន់អាស៊ី នៅប្រទេសថៃ និងក្លាយជាក្រុមតំណាងឱ្យអាស៊ីតែមួយគត់ ទៅចូលរួមវគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ ឆ្នាំ ២០២៤។
U-10 W.I.G NAGA ​បាន​ធ្វើឱ្យមានការភ្ញាក់ផ្អើល​ក្នុង​ការ​ប្រកួត​ជម្រុះតំបន់អាស៊ីកម្មវិធី TAR ដែលរៀបចំនៅក្រុង​បាងកក ​ពី​ថ្ងៃ​ទី១៥ ដល់ ១៧ ខែ​ធ្នូ ឆ្នាំ២០២៣ ដោយវគ្គជម្រុះនេះ មានក្រុមចូលរួមចំនួន ៥៦ក្រុម មកពី៨ប្រទេស រួមមានម្ចាស់ផ្ទះថៃ ជប៉ុន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី ឡាវ និងតៃវ៉ាន់។ ចំណោម៥៦ក្រុម ត្រូវចែកជា៨ពូល ក្នុងមួយពូល...
article_699.txt
អ្នកទោស វ័យ២២ឆ្នាំម្នាក់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារជំងឺបេះដូង និងខ្វះអុកស៊ីសែន ទៅចិញ្ចឹមខួរក្បាល អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ នេះបើតាមលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ចេញថ្ងៃទី២៣ មីនា។
ការចេញលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងការស្លាប់ពិរុទ្ធជនខាងលើ ដោយសារ មានអ្នកប្រើប្រាស់មួយចំនួន ចោទជាចម្ងល់ លើមន្ត្រីពន្ធនាគារ មិនព្រមបញ្ជូនអ្នកទោសដែលមានជំងឺទៅមន្ទីរពេទ្យ ទុករហូតដល់ឈឺធ្ងន់ធ្ងរ។ ភាគីពន្ធនាគារខេត្ត អះអាងថា រយៈពេលជាងមួយឆ្នាំ ដែលពិរុទ្ធជន ខាងលើជាបឃុំ ពុំធ្លាប់មានជំងឺឡើយ។ យ៉ាងណាក្ដី នៅថ...
article_6990.txt
ខ្សែប្រយុទ្ធ Lionel Messi ដែលលេងឱ្យក្រុម Inter Miami នឹងត្រូវប្រកួតពានរង្វាន់មិត្តភាពចំនួន ២ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នៅដើមឆ្នាំ ២០២៤ ។ ក្នុងចំណោមនោះ Inter Miami នឹងត្រូវតទល់ក្រុម Al Nassr ដែលមានអតីតគូប្រជែង Cristiano Ronaldo កំពុងប្រកបអាជីព។ នេះបើតាមក្លិបស្ថិតនៅក្នុងក្របខណ្ឌ Major League Soccer បានប្រកាស នាថ្ងៃទី១...
Inter Miami ត្រូវចូលរួមការប្រកួតពានរង្វាន់ The Riyadh Season Cup ដែលមាន ៣ក្រុម ត្រូវប្រជែងដណ្តើមពានរង្វាន់ មិត្តភាពអន្តរជាតិលើកដំបូង សម្រាប់ក្រុមស្ថិតក្នុង MLS ផងដែរ។ Inter Miami ត្រូវបន្តដំណើរការប្រកួតមិត្តភាព នៅក្នុងប្រទេសអ៊ែលសាវ៉ាឌ័រ និងទីក្រុងហុងកុង ប្រទេសចិន។ ប្រកួតនៅអារ៉ាប៊ីសាអូឌីតក្រុម Miami ត្រូវតទល់នឹងក្រុម Al...
article_6991.txt
Premier League បានយល់ព្រមលក់សិទ្ធិផ្សាយឱ្យទូរទស្សន៍ក្នុងស្រុក Sky និង TNT ក្នុងតម្លៃ ៦,៧ ពាន់លានផោន (៨,៤៦ ពានលានដុល្លារ) ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ។ កិច្ច​ព្រម​ព្រៀង​នេះក៏​រួម​បញ្ចូលឱ្យ BBC បន្ត​ធ្វើវីដេអូហាយឡាយ​ការ​ប្រកួត​ប្រចាំ​ថ្ងៃផងដែរ។
ក្រុមហ៊ុនលីគកំពូលអង់គ្លេស EPL អះអាងថាកិច្ចព្រមព្រៀងដែលមានរយៈពេល ៤ ឆ្នាំ គិតចាប់ពីរដូវកាល ២០២៥-២៦ តទៅ នឹងត្រូវផ្តល់សិទ្ធិឱ្យទូរទស្សន៍ Sky និង TNT ផ្សាយផ្ទាល់ការប្រកួត ដែលមានរហូតល់២៧០ប្រកួតក្នុងមួយរដូវកាល។ ទូរទស្សន៍ Sky ដ៏ល្បីរបស់អង់គ្លេស នឹងផ្សាយផ្ទាល់ការប្រកួតយ៉ាងតិច ២១៥ប្រកួត ក្នុងមួយរដូវកាល។ ក្នុងនោះរួមមានការប្រកួត ន...
article_6992.txt
Manchester City ម្ចាស់ជើងឯក​ពានរង្វាន់ UEFA Champions League រដូវកាល ២០២២-២៣ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយពួកគេបានប្រកួតយកឈ្នះលើក្រុម Urawa Red Diamonds របស់ជប៉ុននិងជាជើងឯក AFC Champions League ដោយលទ្ធផល ៣-០ នាថ្ងៃទី១៩ ខែធ្នូ។
ការប្រកួតឈ្នះលើក្រុមជើងខ្លាំងមកពីជប៉ុន ជាការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក្រុមរហស្សនាមមេឃខៀវនឹងត្រូវបន្តដំណើរទៅប៉ះក្រុមជើងខ្លាំងប្រចាំទ្វីបអាម៉េរិកខាងត្បូង Fluminense នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី២២ ខែធ្នូ។ ក្រោយក្រុមសម្រេចលទ្ធផលឡើ...
article_6993.txt
កញ្ញា Mara Aquino ពិធីការិនីដ៏ល្បីប្រចាំការប្រកួតកីឡាអេឡិចត្រូនិកពានរង្វាន់ M5 World Championship និយាយប្រាប់អ្នកសារព័ត៌មានថ្មីៗថា កញ្ញាមានការនឹករលឹកដល់ប្រទេសកម្ពុជា បន្ទាប់ពីធ្លាប់បានបង្ហាញវត្តមាននៅការប្រកួតពានរង្វាន់កម្រិតអាស៊ីអាគ្នេយ៍ MSC 2023 ដែលធ្វើឡើងនៅកម្ពុជា កាលពីខែមិថុនា កន្លងទៅ។
កញ្ញា Mara ជាពិធីការិនីដ៏ល្បីល្បាញមួយរូប នៅក្នុងវិស័យកីឡាអេឡិចត្រូនិក Mobile Legends នាពេលបច្ចុប្បន្ន ។ ជាពិសេសនៅក្នុងការប្រកួតពានរង្វាន់លីគប្រចាំប្រទេសហ្វីលីពីន MPL Philippine ជាច្រើនរដូវកាល ព្រមទាំងការប្រកួតពានរង្វាន់អន្តរជាតិនានា របស់វិញ្ញាសា Mobile Legends។ អំឡុងខែមិថុនា ឆ្នាំ ២០២៣ ពិធីការិនីសញ្ជាតិហ្វីលីពីន ក៏បានប...
article_6994.txt
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅថ្ងៃទី១២ ខែធ្នូ បានដាក់បម្រាមកីឡាករក្រុម Zhejiang របស់ចិន និងក្រុមថៃ Buriram United ៨ប្រកួត ជុំវិញជម្លោះហិង្សាដ៏ធំរវាងក្រុមទាំងពីរក្នុងការប្រកួតក្របខណ្ឌ AFC Champions League។
កីឡាករសរុបចំនួន ៧នាក់ របស់សមាជិកក្រុម Zhejiang និង Buriram United ត្រូវរងការពិន័យ៨ប្រកួតនៅ AFC Champions League បន្ទាប់ពីកីឡាករទាំងនេះបង្កហិង្សាវាយតប់គ្នាក្នុងទីលាន នាការប្រកួតវគ្គសន្សំពិន្ទុពូល H នៅថ្ងៃទី២៩ ខែវិច្ឆិកា។ កាលនោះ Zhejiang ឈ្នះ Buriram United ៣-២។ យ៉ាងហោចណាស់កីឡាករពីរនាក់បានដួលលើស្មៅ ហើយខ្លះទៀតចាប់គូប្រកួត...
article_6995.txt
ខ្សែប្រយុទ្ធ Erling Haaland គេចផុតពីការពិន័យពីសំណាក់សមាគមបាល់ទាត់អង់គ្លេស (FA) សម្រាប់ប្រតិកម្មទៅលើការកាត់ក្តីមិនសមរម្យរបស់លោកអាជ្ញាកណ្តាល Simon Hooper នៅលើបណ្តាញសង្គម X អតីត Twitter អំឡុងការប្រកួតក្រុម Manchester City ស្មើ ៣-៣ Tottenham Hotspur កាលពីសប្តាហ៍មុន។ ទោះកីឡាករគេចផុត ប៉ុន្តែក្លិបរហស្សនាមមេឃខៀវ ត្រូវរងពិន័យដដ...
Haaland បានឆ្លើយតបទៅលើវីដេអូឃ្លីប ដោយបានសរសេរអក្សរ​ «Wtf» ដែលត្រូវសង្ស័យថាជាការប្រមាថ ដោយវីដេអូនោះ បង្ហាញអំពីរូបគេបានស្រែកប្រកែកគ្នាជាមួយនឹងលោក Hooper ចំពោះការសម្រេចចិត្តផ្លុំកញ្ចែរពិន័យទៅលើការប៉ះគ្នារបស់រូបគេជាមួយនឹងកីឡាករក្រុម Spurs ស្របពេលដែលមិត្តរួមក្រុម Jack Grealish កំពុងមានឱកាសអូសបាល់សំដៅរកការស៊ុតបញ្ចូលទីរកគ្រាប...
article_6996.txt
កីឡាករ Albert Neilsen Iskandar ឬរហស្សនាមក្នុងការប្រកួត Alberttt របស់ក្រុម ONIC Esports ដែលទទួលបានចំណាត់ថ្នាក់ជើងឯករងក្នុងការប្រកួតពានរង្វាន់ M5 World Championship ថារូបគេបានរៀនសូត្រច្រើនជាមួយនឹងក្រុមជើងខ្លាំងមកពីប្រទេសឥណ្ឌូណេស៊ី ទោះបីជាមិនសូវបានបង្ហាញខ្លួនគ្រប់គ្រាន់ក៏ដោយ។
ចូលរួមជាមួយនឹងក្រុម ONIC Esports នៅរដូវកាលដំបូងដោយគេបានចូលរួមប្រកួតជាមួយក្រុមនៅក្នុងពានរង្វាន់ MPL Indonesia រដូវកាល ១២, ពានរង្វាន់ Snap Dragon World Series, ពានរង្វាន់ MPL Invitations 2023 និងពានរង្វាន់ M5 World Championship នៅក្នុងប្រទេសហ្វីលីពីន។ Albert បានឈ្នះពានរង្វាន់ចំនួន ៣ ជាមួយនឹងក្រុម ONIC។ ក្រោយពេលត្រូវបានអ្...
article_6997.txt
អ្នកចាត់ការទូទៅក្រុម Manchester United លោក Erik ten Hag ថាក្លិបគ្មានវិបត្តិផ្ទៃក្នុងឡើយសម្រាប់រដូវកាលនេះ បើទោះជាមានការចុះផ្សាយពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសមួយចំនួន ថាបញ្ហាបានកើតមានរវាងក្រុមកីឡាករមិនពេញចិត្តនឹងការដឹកនាំរបស់លោក ដែលមានលទ្ធផលមិនល្អក៏ដោយក្តី។
ការលើកឡើងរបស់អ្នកចាត់ការសញ្ជាតិហូឡង់ កើតឡើងក្រោយពេលដែលក្រុមបិសាចក្រហមបានប្រកួតយកឈ្នះលើក្រុមតោខៀវ Chelsea ដោយលទ្ធផល ២-១ នាថ្ងៃទី៦ ខែធ្នូ ក្នុងកីឡដ្ឋាន Old Trafford។ កាលពីពេលថ្មីៗនេះមានការចុះផ្សាយមួយចំនួនពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស ដែលក្នុងនោះមានទូរទស្សន៍កីឡាដ៏ល្បី Sky Sports ក្នុងចំណោមនោះ បាននិយាយថាបញ្ហាបានក...
article_6998.txt
Lionel Messi បានជាប់ឈ្មោះជាអត្តពលិកឆ្នើមប្រចាំឆ្នាំ ២០២៣ របស់ទស្សនាវដ្តី Time បន្ទាប់ពីខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ បានផ្លាស់ទៅកាន់ Inter Miami ក្លិបស្ថិតនៅក្នុងក្របខណ្ឌអាម៉េរិក Major League Soccer។
ក្រៅពីប្រធានក្រុមជម្រើសជាតិជាតិអាហ្សង់ទីន ដែលជាប់ឈ្មោះជាអត្តពលិកឆ្នើមប្រចាំឆ្នាំរបស់ទស្សនាវដ្តី Time អត្តពលិកផ្សេងទៀតដូចជាកីឡាការិនីផ្នែកកាយសម្ព័ន្ធ Simone Biles, Michael Phelps កីឡាករហែលទឹកដ៏ល្បីរបស់អាម៉េរិក និងកីឡាករបាល់បោះដ៏ល្បី LeBron James ក៏ត្រូវបានជ្រើសរើសសម្រាប់ពានប្រចាំឆ្នាំនេះដែរ។ ចំណែកក្រុមល្អប្រចាំឆ្នាំបានទ...
article_6999.txt
រកឃើញ១៦ក្រុមឡើងទៅវគ្គខ្វែង UEFA Champions League ក្រោយប្រកួត៦លើករៀងខ្លួនក្នុងវគ្គចែកពូល។ Newcastle United ដែលទើបបង្ហាញខ្លួនដំបូងក្នុងក្របខណ្ឌអឺរ៉ុប ខកឱកាសឡើងទៅវគ្គបន្ត ក្រោយចាញ់ AC Milan ២-១ នៅជំនួបចុងក្រោយ។ មានតែក្រុមអង់គ្លេសពីរប៉ុណ្ណោះឈានទៅវគ្គ១៦ក្រុម ឯអេស្ប៉ាញមានដល់ទៅ៤ក្រុម។
Newcastle ជាក្រុមទី២បន្ទាប់ពី Manchester United ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាងក្នុងពូល ដោយសូម្បីកៅអី Europa League ក៏គ្មាន។ សារិកាព្រៃ ដែលដឹកនាំដោយលោក Eddie Howe បង្ហាញទម្រង់លេងល្អហើយនៅជំនួបចុងក្រោយទល់ AC Milan ប៉ុន្តែពួកគេគ្មានសំណាងក្នុងការសម្រេចទីបន្តបន្ទាប់។ ១គ្រាប់របស់ Newcastle ធ្វើបានដោយ Joelinton មុនពេល Chri...
article_70.txt
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា លោក មិនប្រាកដ១០០ភាគរយទេថាតើ លោកនឹងអាចឈរឈ្មោះម្តងទៀតបានឬអត់ នៅអាណត្តិក្រោយ។ រដ្ឋធម្មនុញ្ញអាម៉េរិក អនុញ្ញាតឱ្យប្រធានាធិបតីកាន់តំណែង បានត្រឹមតែពីរអាណត្តិប៉ុណ្ណោះ ទោះកាន់អំណាច មិនជាប់គ្នាក៏ដោយ។
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រាប់សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋនៅទីក្រុង Miami ក្នុងថ្ងៃទី២៧ ខែមករាថា ៖«ខ្ញុំបានរៃអង្គាសប្រាក់បានច្រើនសម្រាប់ការបោះឆ្នោតបន្ទាប់ ប៉ុន្តែប្រហែលជាខ្ញុំមិនអាចប្រើលុយនេះបានទេ។ ខ្ញុំមិនប្រាកដ ១០០ភាគរយឡើយ»។ ឆ្លើយតបនឹងសំណួរពីសមាជិកសភា លោក ត្រាំ បានងាកទៅរកប្រធានសភាលោក Mike Johnson ហើ...
article_700.txt
ក្រសួងការបរទេសកូរ៉េខាងជើង បានរិះគន់អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ថា ជាមនុស្សលម្អៀង និងជាអាយ៉ងអាម៉េរិក។ នេះបើតាមទីភ្នាក់ងារព័ត៌មានមជ្ឈិម​កូរ៉េខាង​ជើង (KCNA) នៅថ្ងៃទី២ ខែកញ្ញា។
អ្នកជំនាញទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកូរ៉េខាងជើងលោកស្រី Elizabeth Salmon កំពុង​ស្ថិតក្នុង​ដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​លើក​ដំបូង​​​ទៅ​កូរ៉េ​ខាង​ត្បូង​ចាប់​តាំង​ពី​ចូល​កាន់​តំណែង​កាល​ពី​ខែ​សីហា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលោកស្រី Salmon បានអះអាងថា ស្ថានភាពសិទ្ធិ​មនុស្ស​របស់​កូរ៉េខាងជើងកាន់តែអាក្រក់ទៅៗ បន្ទាប់ពីមានវិធ...